Sunday, July 30, 2017

កៅណ្ឌិន្យជយវម៌្ម ជយវម៌្ម ចិន: ទូយ៉េកប៉ាម័រ (僑陳如闍耶跋摩) ៤៧០-៥១៤

  1. កុរុងកៅណ្ឌិន្យជយវម៌្ម រឺ ជយវម៌្ម(ចិន:僑陳如闍耶跋摩, ភិងអ៊ិង:Shéyébámó) (គ.ស​ ?-៥១៤) រជ្ជកាល (គ.ស ៤៧០-៥១៤) ពង្សាវតារចិន រាជវង្សស៊ីខាងត្បូង បាននិយាយថា ប្រហែល ១០ឆ្នាំក្រោយកាលកំណត់៤៣១-៤៣២ ស្ដេចសោយរាជ្យនៅនគរវ្នំ គឺកុរុងជយវម៌្ម ដែលមានត្រកូល កៅណ្ឌិន្យ គឺកុរុងកៅណ្ឌិន្យជយវម៌្ម គ្រិស្ដសករាជ៤៧០-៥១៤។
  2.  ព្រះអង្គជាមហាក្សត្រនគរវ្នំ ដែលមានចំណងទាក់ទងការទូតយ៉ាងប្រពៃបំផុតជាមួយនឹងប្រទេសចិន រហូតដល់ព្រះចៅអធិរាជចិន ទ្រង់ថ្វាយឋានន្តរនាមថា មេទ័ពស្នេហាសន្តិភាពភាគខាងត្បូងអធិរាជកុរុងវ្នំ។ ក្នុងរាជកុរុងកៅណ្ឌិន្យជយវម៌្ម នេះមានព្រះភិក្ខុសង្ឃពីរអង្គនៃអាណាចក្រវ្នំ គឺព្រះសង្ឃបាល និងមន្ត្រសេន បាននិមន្តទៅគង់នៅប្រទេសចិន ដើម្បីជួយបកប្រែគម្ពីរផ្សេងៗពីភាសាសំស្ក្រឹត។ ក្នុងរជ្ជកាលរបស់ព្រះមហាក្សត្រអង្គនេះ គេឃើញមានទំនាក់ទំនងរវាងប្រទេស ខ្មែរនឹងប្រទេសឥណ្ឌាយ៉ាងជិតស្និទ្ធ ប៉ុន្តែព្រឹត្តិការណ៍ដែលគេត្រូវចងចាំ គឺព្រះរាជអង្គនេះបានទទួល ព្រះសង្ឃពីរអង្គ ដែលបាននិមន្តពីប្រទេសឥណ្ឌា មានព្រះនាមថា សក្យានាគសេន នៅឆ្នាំ៤៨៤ នៃ គ.ស (ក្នុងរាជវង្ស ស៊ី) និង ពោធិភទ្រ ក្នុងរាជវង្សលាងនៅឆ្នាំ ៥០៩ នៃគ.ស។
  3.  ហើយគឺក្នុងរាជ្យព្រះអង្គនេះដែរ គឺក្នុងគ្រិស្ដសករាជ៥០៣ ព្រះអង្គទ្រង់បានចាត់ព្រះសង្ឃព្រះនាម នាគសេន អោយនាំព្រះពុទ្ធរូបធ្វើអំពីផ្កាថ្ម និងចេតិយធ្វើអំពីភ្លុក និងវត្ថុផ្សេងៗទៀត ទៅថ្វាយព្រះចៅអធិរាជអ៊ូ រាជវង្សលាង។ ដោយសារសំអាងទៅលើឯកសារចិន ដែលចែងពីសេចក្តីរាប់អាន ដែលព្រះចៅអធិរាជចិន មានចំពោះកុរុងកៅណ្ឌិន្យជយវម៌្ម នេះ គេអាចសន្មតថា រជ្ជកាលរបស់ព្រះអង្គជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រអាណាចក្រនគរវ្នំ។ ព្រះអង្គទ្រង់សោយទិវង្គតនៅគ្រិស្ដសករាជ៥១៤។ តាមរាជប្រវេណី ក្រោយពីព្រះអង្គ កៅណ្ឌិន្យជយវម៌្ម សុគតទៅ គឺត្រូវរាជទាយាទព្រះនាមគុណវម៌្ម ជាបុត្ររបស់ព្រះរាជអគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើងសោយរាជ្យស្នងព្រះអង្គ។
  4. ទូយ៉េកប៉ាម័រ (僑陳如闍耶跋摩)៣-ព្រះបាទជ័យវរ្ម័ន (គ.ស ៤៨០ - ៥១៤) ព្រះអង្គ ជាបុត្រព្រះបាទស្រីឥន្រ្ទវរ្ម័ន ។ ក្រោយដែលឡើង សោយរាជ សម្បត្តិ ជាព្រះមហាក្សត្រនគរភ្នំ ព្រះអង្គរក្សាទំនាក់ទំនងជា មួយនឹង ប្រទេស ចិន ដូចជាប្រក្រតី។ ក្នុង គ.ស ៥០៣ បានបញ្ជាក់នូវ សក្តីភាពនេះ ដោយ បន្ថែមជា ព្រះអធិរាជចិនបានប្រទានងារជាតិក្តិយស ដល់ព្រះអង្គ ជាមេទ័ព ទិសខាងត្បូង នគរភ្នំ។
  5.        គ.ស ៤៨៤ នរគភ្នំ ធ្វើសង្រា្គមជាមួយនឹងប្រទេសចាម្ប៉ា។ ព្រះបាទ បញ្ជូនព្រះរាជតំណាង ទៅប្រទេសចិន ដើម្បីសុំជំនួយ។ ព្រះតំណាងនោះ ជាព្រះសង្សផ្នែកព្រះពុទ្ធសាសនា ព្រះនាមសក្សនាគសេន។ ស្តេចចិន មិន បាន ឆ្លើយតបទៅតាមបំណង ព្រះមហាក្សត្រខ្មែរឡើយ ។  សង្រ្គាមខ្មែរចាម បាន ចប់ នៅគ.ស ៤៩២ ក្រោយដែលស្តេចចាម  ត្រូវស្តេចចាមមួយអង្គទៀត ធ្វើ ឃាត។
  6.      ព្រះបាទជ័យវរ្ម័ន ព្រអង្គជាស្ថាបនាករដែលខំប្រឹងប្រែងរៀបចំ តំបន់ បច្ចុប្បន្ន កម្ពុជាក្រោម ដីកព្រែកបង្ហូរទឹកប្រមាណប្រវែងជាង២០០គី ឡូមែត្រ ធ្វើអោយតំបន់វាលភក់លិចទឹកក្លាយទៅជាទឹកដី រីងស្ងួត មានផ្ទះ សម្បែង ភូមីស្ថាន មានដីល្បាប់ជីជាតិ មានផ្លូវទឹកល្អប្រពៃគ្រប់គ្រាន់សម្រាប់ គមនាគមន៏ និង ប្រកបការងារកសិកម្ម ដោយប្រសិទ្ធភាព។
  7.      នៅក្នុងរាជ្យព្រះអង្គ ព្រះពុទ្ធសាសនាមានការរីកចំរើនច្រើន ហើយ ក៏បាន ជះឥទ្ធិពល ចាក់ឬសមាំមួនក្នុងសង្គមជាតិនរគភ្នំ ឬ ហ្វូណន់ដែរ។ ព្រះអង្គ ធ្លាប់បានបញ្ជូន ព្រះសង្បនរគហ្វូណន់ពីរអង្គ គឺព្រះមន្រ្ទសេនា និង ព្រះសង្ប បាល ទៅប្រទេសចិន ដើម្បីបកប្រែភាសាសំស្រ្កឹត។ ព្រះបាទជ័យវរ្ម័ន បានចូល ទិវង្គត ក្នុង គ.ស ៥១៤។

No comments:

Post a Comment