Monday, May 31, 2021

យួន- វៀតណាម

តាមការវិភាគប្រវត្តិសាស្រ្ត ខ្ញុំរកឃើញថា ជនជាតិមួយ អាចមានជនជាតិណាផ្សេងគេមកឡើងធ្វើជាស្តេច ដូចជា ជនជាតិខ្មែរ មានស្តេចជាជនជាតិចិន ហៅថា ចិនឡា (មិនមែនចេនឡាទេ) ឡា ភាសាចិន ប្រែថា ភាគខាងត្បូង ដូចជា ចិនឡា សៀមឡា ហ្យានឡា។ ក្នុងន័យនេះ ជនជាតិ ដាយ ជនជាតិ វៀត ជនជាតិអាណ្ណាម ត្រូវបានគ្រប់គ្រងដោយជនជាតិ ចិន ហៅថា យួន។ ពេលយួនឈ្លានពាន ដាយវៀតណាម អណ្ណាម ចម្បា និងខ្មែរ ពេលនោះខ្មែរយើង ត្រូវបានគេប្រាប់ថា ពួកយួន ជាពួកព្រៃផ្សែឈ្លានពាន ដូច្នេះចូរ ចាម ខ្មែរ ដាយវៀត ងើបឡើងប្រឆាំង យួន !!!! សូមរកមើលផែនទី យួន និង ផែនទី​ចិន។




ផែនទី កាលបរិច្ឆេទការពង្រីកទឹកដី នៃចក្រភព វៀតណាម

ពាក្យគន្លឹះ សម្រាប់សំគាល់វិសាលភាពនៃដែនដី ដែលតាមប្រវត្តិសាស្រ្តទូទៅ មាន៤ កម្រិតពីតូចទៅធំ គឺ៖

  1. ស្តេចត្រាញ់ Warlord គឺដឹកនាំរដ្ឋ State គ្មានច្បាប់គ្រប់គ្រងរដ្ឋបាល គ្មានច្បាប់ការពារជាតិ ចំណែកស្តេចត្រាញ់ផ្សេងទៀត ក៍មិនទទួលស្គាល់អំណាចរដ្ឋបាលរបស់គេវិញដែរ
  2. ព្រះរាជាណាចក្រ The Kingdom គឺនគរនោះដឹកនាំដោយស្តេច ឬ ខ្សែរាជវង្ស គ្មាននគរចំណុះ គ្មានសាមន្តរដ្ឋ គ្មានអាណាចក្រចំណុះទេ ដូចជា ព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ
  3. អាណាចក្រ Dynasty គឺដឹកនាំរដ្ឋបែប មានព្រះរាជាណាចក្រច្រើនជាចំណុះ ក្នុងភាសាខ្មែរ គេបកប្រែថា សម័យកាល ដូចជាសម័យកាលក្រោយអង្គរ សម័យកាលចតុមុខ សម័យកាលលង្វែក
  4. ចក្រភព Empire គឺសំដៅថាមាន ដែនដីរដ្ឋបានធំទូលាយ ដូចជា ចក្រភពខ្មែរ
ប្រទេសវៀតណាម ជាប្រទេសនៅអាស៊ីអាគ្នេយ៏ ហៅនៅភាសាវៀតណាម Việt Nam និង នៅភាសាខ្មែរ ជា ប្រទេសវៀតណាម។ ប្រទេសវៀតណាមមានព្រំដែនជាប់ជាមួយ សាធារណរដ្ឋប្រជាមានិតខាងជីង ជាប់ជាមួយប្រទេស ឡាវ នឹង ប៉ែកខាងលិចជាប់នឹងព្រះរាជាណាចក្រកម្ពុជា ។ ប្រទេសវៀតណាម មានប្រជាជនប្រមាណ៨០លាននាក់ ។ ​រដ្ឋធានីគឺ ទីក្រុងហាណូយ ហើយទីក្រុងដ៏សំខាន់មួយទៀតគឺ ទីក្រុងហូជីមីញ ឬ ទីក្រុងសៃហ្កន (ទីក្រុងព្រៃនគរ) ស្ថិតនៅប៉ែក ខាងត្បូងនៃប្រទេស។
  • ពាក្យ វៀតណាម មកពីសម័យ រាជាធិរាជគៀលង់ នៅឆ្នាំ១៨០៤។[១] ពាក្យនេះជាបរមនាម របស់ប្រជាជន ណាមវៀត (南越, វៀតខាងត្បូង) ។​ កាលពីសម័យបុរាណ គេហៅខ្លូនឯង ណាមវៀត។[២] នៅឆ្នាំ១៨៣៩ រាជាធិរាជមីណមាង បានប្ដូរឈ្មោះប្រទេស ដូច ដាយ ណាម (ខាងត្បូងមហិមា)។[៣] នៅឆ្នាំ១៩៤៥ រដ្ឋាភិបាលក៏បានធ្វើការប្តូឈ្មោះទៅជា វៀតណាម វិញ
  • សម័យបុរេប្រវត្ដ អរិយធម៌សម័យមុនប្រវត្ដិសាស្ដ្ររបស់ប្រទេសវៀតណាមមានឈ្មោះល្បីល្បាញខ្លាំងណាស់ ជាពិសេសអរិយធម៌យុគថ្មថ្មី ដែលមានភស្ដុតាងបញ្ជាក់គឺ ស្គធ្វើពីសំរិទ្ធ និងទីប្រជុំជនបុរាណនៅដុងសឺន ខេត្ដថែងវ៉ា ខាងត្បូងមាត់ទន្លេក្រហម។ គេសន្និដ្ឋានថា បុព្វបុរសរបស់ជនជាតិវៀតណាមបុរាណជាការផ្សំពូជរវាងជនជាតិម៉ុងកូលយដ៍មកពីចិនខាងជើងនិងខាងត្បូង ជាអ្នកស្រុកសមុទ្រ មានមុខរបរធ្វើស្រែដាំស្រូវ និងនេសាទ និងរស់នៅជាមួយគ្នាជាកុលសម្ព័ន្ធ។ កំណត់ត្រាប្រវត្ដិសាស្ដ្រសម័យក្រោយរបស់វៀតណាមហៅសម័យនេះថា អាណាចក្រវ៉ាន់ឡាង មានមេដឹកនាំគ្រប់គ្រងបន្ដគ្នារាប់រយឆ្នាំហៅថា ស្ដេចហ៊ុង តែត្រូវគេចាត់ទុកជាសម័យបុរេប្រវត្ដិ។

  • សម័យប្រវត្ដិសាស្ដ្រ វៀតណាមចាប់ផ្ដើមចូលក្នុងយុគសម័យប្រវត្ដិសាស្រ្ដក្រោយពេលដែលពួកកុលសម្ព័ន្ធធុក មកពីភាគខាងត្បូងនៃប្រទេសចិនចូលមកទន្ទ្រាននិងគ្រប់គ្រងដែនដីតំបន់ទំនាបទន្លេក្រហម។ ក្រោយពីនោះមិនយូរប៉ុន្មានចក្រពត្ដិជិនស៊ីហង់តេដែលចាប់ផ្ដើមបង្រួបបង្រួមដែនដីចិនឱ្យមានឯកភាព បានលើកទ័ពចុះមកហើយកម្ទេចអាណាចក្រធុក រួចបញ្ចូលដែនដីតំបន់ទំនាបទន្លេក្រហមទាំងអស់ឱ្យនៅចំណុះផ្ទាល់ក្រោមការគ្រប់គ្រងរបស់ណានហៃ (ស្រុកផានង្វីឬក្វាងចូវក្នុងមណ្ឌលក្វាងចូវបច្ចុប្បន្ន)។ ក្រោយពេលរាជវង្សឈិនដួលរលំ មន្រ្ដី​ណានហៃគឺ ចាវថួ ប្រកាសបង្កើតណានហៃជាអាណាចក្រឯករាជ្យ មានឈ្មោះថា ណានយ៉េវ ឬណាមវៀត(ក្នុងសំនៀងវៀតណាម) ដែលជាដើមកំណើតនៃឈ្មោះវៀតណាមក្នុងពេលបច្ចុប្បន្ន។ ក្រោយមកកងទ័ពហានរបស់ចិនបានចូលមកវាយយកអាណាចក្រណាមវៀតបានក្នុងឆ្នាំ ៤២ មុខគ.ស ហើយបូកបញ្ចូលដែនដីនេះជាផ្នែកមួយរបស់ចិន ដោយដាក់ឈ្មោះថា ចៀវជឺ រួចពង្រីកអាណាខេត្ដចុះមកភាគខាងត្បូងដល់បរិវេណតំបន់ខេត្ដដាណាំងបច្ចុប្បន្ន និងបញ្ជូនមន្ដ្រីគ្រប់គ្រងថ្នាក់ខ្ពស់មកប្រចាំការ ជាកំឡុងពេលដែលជនជាតិចិននាំវប្បធម៌ចិន ទៅផ្សព្វផ្សាយនៅលើដែនដីនេះ។ ចិនបានប្រមូលផលប្រយោជន៍ ទ្រព្យសម្បត្ដិពីពួកម្ចាស់ស្រុកឬជនជាតិវៀតណាម ជាហេតុបង្កឱ្យមានការងើបបះបោរប្រឆាំងយ៉ាងធ្ងន់ធ្ងរជាលើកច្រើនគ្រា។
  •   បីឆ្នាំក្រោយមក វីរនារីនាម ហាយបាជឹង បានដឹកនាំកងទ័ពប្រឆាំងនឹងការគ្រប់គ្រងរបស់ចិន តែទទួលបរាជ័យ ហើយវៀតណាមធ្លាក់ក្រោមការគ្រប់គ្រងរបស់ចិនដដែល។    អ្នកទោសបញ្ញា ជន​ជាតិចិនឈ្មោះ លីបូន បានរួមដៃជាមួយបញ្ញាជនជនជាតិវៀតណាមដើម្បីធ្វើបដិវត្ដ បង្កើតរាជវង្សលី ដាក់ឈ្មោះតំបន់នេះថា វ៉ាន់សួន តែត្រូវទទួលបរាជ័យទៀត។ ការគ្រប់គ្រងរបស់ចិននៅវៀតណាមមានការដាច់រយៈតាមស្ថានការក្នុងប្រទេសរបស់ខ្លួន ដែលជាឱកាសធ្វើឱ្យពួកម្ចាស់ស្រុកនៅ​វៀត​ណាម​ប្រកាសឯករាជ្យ។ ក្នុងកំឡុងពេលដែលវៀតណាមស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជ្យវង្សថាង ពុទ្ធសាសនាចាប់ផ្ដើមចូលមកវៀតណាម។ ស្រុក​តាឡឬហាណូយ ជាស្រុកធំជាងគេ ជាមជ្ឈមណ្ឌលពានិជ្ជកម្មរបស់ចិននិងឥណ្ឌា។ ព្រះសង្ឃនិងអ្នកបួសក្នុងសាសនាតាវពីប្រទេសចិនធ្វើដំណើរចូលមកអាស្រ័យនៅលើដែនដីនេះ ក្រោយមករាជវង្សថាងបានប្ដូរឈ្មោះតំបន់គ្រប់គ្រងនេះជាថ្មីថា អាន់ណាន (ឬអណ្ណាម ក្នុងសំនៀងវៀតណាម) ក្រោយពេលបង្ក្រាបពួកម្ចាស់ស្រុកបាន តែចាត់ទុកជាវារៈចុងក្រោយនៃការគ្រប់គ្រងរបស់ចិន។
  • គ.ស៩៥៥-៩៦៧ រាជវង្សង៉ូ ក្រោយពេលការដួលរលំនៃរាជវង្សថាងរបស់ចិន លោកមេទ័ពង៉ូង្វៀន មេទ័ពក្នុងស្រុកនៃតំបន់វ៉ាលឺ ភាគខាងត្បូងនៃទន្លេក្រហម បានវាយបណ្ដេញពួកចិន ហើយបង្កើតរាជវង្សង៉ូ និងប្ដូរឈ្មោះប្រទេសជា ដាយវៀត។ ក្រោយពេលព្រះអង្គសុគត អាណាចក្រត្រូវបែងចែកជា ១២ នគរ មានមេដឹកនាំរៀងខ្លួនដែលមិនចំណុះគ្នា។
  • គ.ស ៩៦៨-៩៨០ រាជវង្សឌិង លោកមេទ័ពឌិងបុលិង របស់រាជវង្សង៉ូ អាចបង្ក្រាបនិងបង្រួប​ង្រួមនគរផ្សេងៗ ឱ្យមានឯកភាព ហើយប្ដូរឈ្មោះប្រទេសជា ដាយកូវៀត ចាប់ផ្ដើមអនុវត្ដរបបគ្រប់គ្រងបែបចិនសម័យមុន ហើយតាំងខ្លួនជាស្ដេចចក្រពត្ដិ ឌិងទៀន ឬឌិងទៀនវ៉ាង ប្រៀបស្មើនឹងចក្រពត្ដិជិនស៊ីហង់តេអ្នកបង្រួបបង្រួមដែនដីចិន ចាត់ទុកជាការចាប់ផ្ដើមប្រើតំណែងចក្រពត្ដិ ឬវ៉ាងដេនៅវៀតណាមជាលើកដំបូង។  
  • គ.ស ៩៨១-១០០៩  រាជវង្សទៀនលេ ឬលេយុគសម័យដំបូង មហេសីរបស់ចក្រពត្ដិឌិងបុលិង បានបណ្ដេញរជ្ជទាយាទរាជវ​ង្សឌិង ស្ថាបនាព្រះស្វាមីថ្មីគឺ លោកមេទ័ពលេវ៉ាន ឱ្យឡើងធ្វើជាចក្រពត្ដិលេដាយហែង ដោយខិតខំពង្រឹងស្ថេរភាពដោយទៅរឹតចំណងសម្ព័ន្ធមេត្រីជាមួយរាជវង្ស​សុង​របស់ចិន និងបង្រ្កាបចលនាក្បត់ក្នុងប្រទេស តែនៅតែមិនអាចគេចផុតពីការធ្វើរដ្ឋប្រហារ។ ក្នុងសម័យនេះព្រះពុទ្ធសាសនា និងសាសនាតាវរុងរឿងណាស់ បានទទួលការគោរពពីពួក​មន្រ្ដីថ្នាក់ខ្ពស់។ 
  • គ.ស ១០០៩-១២២៥ រាជវង្សលី លី កុង អួន មានអំណាចនៅក្នុងរាជសំណាក់វ៉ាលឺ ពេលឡើងគ្រងរាជទ្រង់ប្ដូររាជធានីទៅឯ ថាងឡង (ហាណូយ) ទ្រង់បានបង្កើតវត្ដ ១៥០ កន្លែង នៅឆ្នាំគ.ស ១០៧០ នាំយកប្រព័ន្ធការប្រឡង ចងួន មកប្រើ បង្កើតសាកលវិទ្យាល័យវ៉ាន់មៀវ ផ្ដល់ចំណេះដឹងទាក់ទងនឹងអក្សរសិល្ប៍ខុងជឺ ដើម្បីប្រឡងចូលបម្រើរាជការក្នុងប្រព័ន្ធចងួន តែពួកមន្រ្ដីនៅមានអំណាចតិចតួច មន្ដ្រីមួយចំនួនមានខ្សែស្រឡាយអ្នកមានអំណាចតាមខេត្ដខណ្ឌ ក្រោយមកទ្រង់ព្រះនាមថា លីថៃតូ ។ សម័យលីជាសម័យដែលព្រះពុទ្ធសាសនាមានឥទ្ធិពលលើនយោបាយគ្រប់គ្រងនិងសង្គមយ៉ាងខ្លាំង ទីប្រឹក្សារាជការក្នុងរជ្ជកាលខ្លះជាព្រះសង្ឃ។ ចក្រពត្ដិរាជវង្សលីសម័យក្រោយបង្កើតវត្ដធំៗ ជាច្រើនកន្លែង និងដាក់រាជសម្បត្ដិចេញសាងផ្នួស ជាមូលហេតុធ្វើឱ្យអំណាចក្នុងការគ្រប់គ្រងរាជការត្រូវធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់ញាតិព្រះរាជជាយាដែលមកពីត្រកូលអ្នកមាននៅតាមខេត្ដ។ ក្សត្រគ្រប់គ្រងអង្គចុងក្រោយជាក្មេងស្រីដែលទទួលការតែងតាំងជាចក្រពត្ដិនី ព្រះនាមថា លីចៀវ។ ការគ្រប់គ្រងរាជការធ្លាក់នៅក្រោមអំណាចព្រះញាតិវង្សព្រះមាតា ដែលជាមេទ័ពមានកងកម្លាំងទាហាននៅតាមខេត្ត ដូចជា ចឺនធូដុ ដែលធ្វើរដ្ឋប្រហារផ្ដួលរំលំរាជវង្សលីនាពេលក្រោយមកទៀត។
  • គ.ស ១២២៥-១៤០០ រាជវង្សចឺន ចឺនធូដុ ញាតិរបស់ព្រះជាយាចក្រពត្ដិ ធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចក្នុងពេលដែលមានចលនាក្បត់និងការរុករានពីមេទ័ពបរទេស ក្រោយមកបានរៀបអភិសេកជាមួយព្រះនាងចៀវវ៉ាង ចក្រពត្ដិនីអង្គចុងក្រោយនៃរាជវង្សលី ហើយលើកក្មួយឱ្យធ្វើជាចក្រពត្ដិអង្គដំបូងនៃរាជវង្សចឺន។ សម័យចឺន វៀតណាមត្រូវប្រឈមមុខនឹងសង្គ្រាមជាប្រចាំ អ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺការរុករានពីសំណាក់ពួកម៉ុងកូលនិងចាម្ប៉ា។ សម័យចឺនចាប់ផ្ដើមផ្ដល់ភាពសំខាន់លើអរិយធម៌ចិនច្រើនជាងយុគសម័យមុនៗ ជាពិសេសខាងផ្នែកភូមិបញ្ញានិងអក្សរសាស្រ្ដ រួមទាំងការគ្រប់គ្រងនគរដូចចិន។ នៅសម័យនោះមានការចងក្រងប្រវត្ដិពង្សាវតារជាតិវៀតណាមជាលើកដំបូង មានឈ្មោះថា ដាយវៀតស៊ឺគី ឬកំណត់ត្រាប្រវត្ដិសាស្រ្ដអាណាចក្រដាយវៀត ដោយរាជបណ្ឌិត លេវ៉ាន់ហ៊ឹវ។ ក្រៅពីនេះនៅមានការចាប់ផ្ដើមប្រឌិតអក្សរវៀតណាម ដែលគេហៅថា អក្សរណូម ជាលើកដំបូង។  
  • គ.ស ១៤០០-១៩៤៨ រាជវង្សហូ ហូគុយលី ញាតិរបស់ព្រះជាយាចក្រពត្ដិរាជវង្សចឺន បង្កើតមូលដ្ឋានអំណាចរបស់ខ្លួនដោយការធ្វើជាមេទ័ពធ្វើសង្រ្គាមជាមួយពួកចាមខាងត្បូង ក្រោយមកបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីចក្រពត្ដិរាជវង្សចឺន ហើយព្យាយាមកម្ចាត់ខ្សែរាជវង្សដែលនៅសេសសល់។ ក្រោយមកឡើងគ្រងរាជតាំងទាយាទរបស់ខ្លួនឱ្យធ្វើជាចក្រពត្ដិនាពេលក្រោយមក រាជ​វង្សចឺនបានទៅសុំជំនួយពីរាជវង្សចិន ធ្វើឱ្យចិនបញ្ជូនកងទ័ព ចូលលមកផ្ដួលរំលំរាជវង្សហូ តែចុងក្រោយមិនព្រមប្រគល់អំណាចឱ្យរាជវង្សចឺន ហើយគ្រប់គ្រងវៀតណាមដោយខ្លួនឯង។
  • ការដណ្ដើមឯករាជ្យ និងការបង្កើតរាជវង្សលេ(សម័យក្រោយ) គ.ស ១៤២៨-១៧៨៨ លេឡឺយ ជនជាតិថែងវ៉ា ខាងត្បូងនៃទីក្រុងហាណូយ បានប្រមូលស្ម័គ្របក្សពួកតំាងខ្លួនធ្វើជាមេដឹក​នាំវៀតណាម វាយបណ្ដេញចិនឱ្យចេញពីវៀតណាមបានជោគជ័យ។ ក្រោយមកក្នុងឆ្នាំគ.ស ១៤២៨ លេឡឺយឡើងគ្រងរាជ្យជាចក្រពត្ដិអង្គថ្មី ស្ថាបនារាជវង្សលេ មានរាជធានីនៅហាណូយ ឬថាងឡង និងមានរាជធានីមួយកន្លែងទៀតនៅខេត្ដថែងវ៉ា(ថាន់វ៉ា) ឬរាជធានីខាងលិច ដែលជាភូមិកំណើតរបស់លេឡឺយនិងត្រកូលលេ ក្រោយមកលេឡឺយបានទទួលការថ្វាយព្រះនាមថា លេថៃតូ។
  • រាជវង្សលេក្នុងដំណាក់កាលដំបូងជាដំណាក់កាលបង្កើតស្ថេរភាពនិងស្រោចស្រង់ប្រទេសលើគ្រប់វិស័យ ជាពិសេសក្នុងសម័យលេថៃតូ ឬលេឡឺយ ដូចជាការបង្កើតប្រព័ន្ធគ្រប់គ្រងរាជការ រៀបចំប្រឡងជ្រើសរើសមន្រ្ដី បង្កើតច្បាប់ថ្មី បែងចែកតំបន់គ្រប់គ្រងថ្មី លើកស្ទួយវិស័យកសិកម្ម រួមទាំងការស្ថាបនាសម្ព័ន្ធការទូតជាមួយចិន ធ្វើឱ្យវៀតណាមឈានចូលដល់សម័យសន្ដិភាពរួចផុតពីសង្គ្រាមម្ដងទៀត។
  • ក្រោយសម័យលេឡឺយ ចាប់ផ្ដើមកើតមានទំនាស់រវាងមន្រ្ដីស៊ីវិល និងមន្រ្ដីយោធាដែលរួមទ័ពជាមួយលេឡឺយក្នុងការធ្វើចំបាំងប្រឆាំងចិន។ ទំនាស់នេះបានរីករាលដាលកាន់តែធ្ងន់ធ្ងររហូតធ្វើឱ្យមានការបែងចែកបក្សពួកនៅក្នុងក្រុមមន្ដ្រីរាជសំណាក់ រហូតកើតចលនារដ្ឋប្រហារលើកដំបូងលើរាជវង្សលេ ក្នុងឆ្នាំគ.ស ១៤៥៩ មានការធ្វើគត់ព្រះជននីនិងចក្រពត្ដិ។ ក្រោយមកទើបបណ្ដាមន្ដ្រីគាំទ្រឱ្យសមាជិករាជវង្សមួយព្រះអង្គទៀតឡើងមកធ្វើជាចក្រពត្ដិជំនួស ក្រោយមកគឺចក្រពត្ដិ​ថែងតុង (គ.ស ១៤៦០-១៤៩៧)។
  • រជ្ជកាលចក្រពត្ដិថែងតុង មានរយៈពេលយូរនិងរុងរឿងបំផុតក្នុងប្រវត្ដិសាស្រ្ដវៀតណាម មានការបដិវត្ដប្រទេសលើវិស័យច្រើនផ្នែកដោយធ្វើតាមគំរូចិនលើសដើម ទាំងប្រព័ន្ធការប្រឡងជ្រើសរើសមន្ដ្រីដែលរៀបចំប្រឡងគ្រប់បីកម្រិត តាំងពីស្រុករហូតដល់រាជធានី ចំនួនមន្ដ្រីកើនឡើងទ្វេរគុណ ហើយធ្វើឱ្យប្រព័ន្ធគ្រប់គ្រងរាជការមានភាពរ៉ឹងប៉ឹងជាងសម័យមុន។ ក្រៅពីនេះនៅមានការធ្វើវិសោធនកម្មច្បាប់ជាថ្មី ព្រះអង្គទ្រង់ធ្វើឱ្យវៀតណាមក្លាយជាមហាអំណាចនិងជាមជ្ឈមណ្ឌលដោយការធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ដែលតែងតែមានទំនាស់ជាមួយវៀតណាម គឺចាម្ប៉ានិងឡាវ។ ឥទ្ធិពលរបស់វៀតណាមធ្វើឱ្យកក្រើកដល់អាណាចក្រជាតិពន្ធុថៃនៅចិនខាងត្បូងនិង​ឡានណា។ ក្រោយរជ្ជកាលនេះ រាជវង្សលេចាប់ផ្ដើមមានទំនាស់រវាងពួកមន្ដ្រី ខ្សែព្រះញាតិវង្ស និងបញ្ហាសេដ្ឋកិច្ច រហូតចុងក្រោយត្រូវរងការធ្វើរដ្ឋប្រហារដោយលោកមេទ័ពម៉ាក់ដំាងស៊ុង ក្នុងឆ្នាំគ.ស ១៥២៨។ ខ្សែរាជវង្សលេរត់ភាសខ្លួនដោយមានការជួយការពារពីពួកមេទ័ពត្រកូលង្វៀន និងត្រកូលជិង ដែលមានឥទ្ធិពលក្នុងរាជសំណាក់តាំងពីសម័យដំបូងនៃរាជវង្ស។​ រាជវង្សលេចាប់ផ្ដើមស្ដារអំណាចឡើងវិញ ដោយមានមេទ័ពជាមនុស្សក្នុងត្រកូលង្វៀននិងត្រកូលជិង ធ្វើសង្គ្រាមជាមួយរាជវង្សម៉ាក់ រហូតដល់ឆ្នាំគ.ស ១៥៩៣ ទើបអាចដណ្ដើមយកក្រុងថាងឡងមកវិញបាននិងស្ដាររាជវង្សលេគ្រប់គ្រងវៀតណាមជាបន្ដទៀត។
  • សម័យបែងចែកជាវៀតណាមខាងជើងនិងវៀតណាមខាងត្បួង ក្រោយពេលស្ដាររាជវង្សលេបានហើយ លោកមេទ័ពត្រកូលជិងតាំងខ្លួនជាអ្នកសម្រេចរាជការ ហើយឱ្យលោកមេទ័ពត្រកូលង្វៀនទៅគ្រប់គ្រងតំបន់ជាយដែនខាងត្បូងបរិវេណខេត្ដដុងហឺយចុះទៅដល់ខេត្ដដាណាំងក្នុងពេលបច្ចុប្បន្ន។ មេទ័ពត្រកូលជិង តាំងខ្លួនជាម្ចាស់បន្ដតំណែងអ្នកសម្រេចរាជការក្នុងត្រូលរបស់ខ្លួន ទើបធ្វើឱ្យមេទ័ពត្រកូលង្វៀនប្រកាសមិនព្រមទទួលស្គាល់របបគ្រប់គ្រងរបស់ត្រកូលជិន រហូតធ្វើឱ្យកើតសង្គ្រាមជាថ្មីម្ដងទៀតរាប់សិបឆ្នាំ ទឹកដីវៀតណាមត្រូវបែងចែកជា ២ ផ្នែក ផ្នែកខាងជើងគឺវៀតណាមខាងជើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សលេនិងម្ចាស់ត្រកូលជិង មានរាជធានីនៅថាងឡង។ ចំណែកផ្នែកខាងត្បូង គឺវៀតណាមខាងត្បូង មានត្រកូលង្វៀនជាអ្នកគ្រប់គ្រងមានរាជធានីនៅខេត្ដហ៊្វូសួន ឬទីក្រុងវេសព្វថ្ងៃ។

  • គ.ស១៧៧៣ កើតមានចលនាក្បត់ដឹកនាំដោយអ្នកស្រែបីនាក់បងប្អូននៅភូមិតៃសឺននៅខេត្ដ​ប៊ិងឌិង តំបន់គ្រប់គ្រងរបស់ត្រកូលង្វៀន ហើយអាចវាយដណ្ដើមយកខេត្ដហ៊្វូសួន ធ្វើឱ្យអង្គម្ចាស់​ង្វៀនអែង ខ្សែស្រឡាយត្រកូលង្វៀន រត់ចុះទៅខាងត្បូងវៀតណាមទៅរហូតដល់ក្រុងបាងកក មុនត្រឡប់មករួបរួមកម្លាំងយកឈ្នះពួកតៃសឺនវិញ។ អង្គមា្ចស់ង្វៀនអែង ឬង្វៀនហ្វុកអាន មេដឹកនាមត្រកូលង្វៀន ដែលតាំងខ្លួនជាចក្រពត្ដិអង្គថ្មីនៃរាជវង្សង្វៀន ក្នុងឆ្នាំគ.ស ១៨០២ បានស្ថាបនារាជធានីថ្មីនៅទីក្រុងវេ ជំនួសថាងឡង ដែលត្រូវប្ដូរឈ្មោះជាហាណូយ។
  • គ.ស ១៨០២-១៩៤៥អង្គម្ចាស់ង្វៀនអែង ឬចក្រពត្ដិយ៉ាឡុង ចក្រពត្ដិអង្គដំបូងនៃរាជវង្សង្វៀន ចាប់ផ្ដើមពង្រីកទឹកដីវៀតណាមឱ្យមានវិសាលភាពស្ទើរស្មើបច្ចុប្បន្ន ដែនដីភាគខាងត្បូងពង្រីកទៅដល់មាត់ទន្លេមេគង្គ និងត្រើយជាប់ឈូងសមុទ្រថៃ។ ទ្រង់រក្សាសម្ព័ន្ធភាពជាមួយពួកបស្ចឹមប្រទេស ជាពិសេសបារាំងដែលជួយច្បាំងប្រឆាំងពួកតៃសឺន។ មេជាងជនជាតិបារាំងជួយគូសប្លង់ព្រះរាជវាំងនៅទីក្រុងវេ និងប៉មការពារក្រុងសៃហ្កន។ រាជវង្សង្វៀនរុងរឿងបំផុតនៅសម័យចក្រពត្ដិមិញម៉ាង ចក្រពត្ដិអង្គទី២ ទ្រង់ប្ដូរឈ្មោះប្រទេសជា ដាយណាម ពង្រីកអានុភាពទៅដល់ឡាវ និងកម្ពុជា បញ្ចូលដែនដីកម្ពុជាត្រើយខាងកើត ធ្វើសង្គ្រាមជាមួយសៀមជាបន្ដបន្ទាប់ជាងម្ភៃឆ្នាំ តែក្រោយមកត្រូវដកកម្លាំងពីកម្ពុជា ក្រោយពេលដែលត្រូវកម្ពុជាប្រឆាំងតបតវិញយ៉ាងខ្លាំងក្លា។  សម័យនេះ ​វៀតណាចចាប់ផ្ដើមប្រើនយោបាយប្រឆាំងការផ្សព្វផ្សាយសាសនាគ្រិស្ដរបស់ព្រះសង្ឃមកពីអឺរ៉ុប មានការចាប់ដាក់គុក និងប្រហារព្រះសង្ឃមកពីអឺរ៉ុបជាបន្ដបន្ទាប់ រួមទាំងជនជាតិវៀតណាមដែលគោរពសាសនាគ្រិស្ដចំណុះបារាំង។ ជនជាតិវៀតណាមចាប់ផ្ដើមប្រឆំាងការទន្ទ្រានពីសំណាក់ពួកបារាំង តែមិនអាចទប់ទល់នឹងអានុភាពដ៏លើសលប់របស់បារាំងបាន ទើបបារាំងចូលមកគ្រប់គ្រងវៀតណាមកាន់តែខ្លាំងឡើងៗ ហើយបែងចែកវៀតណាមចេញជា ៣ ផ្នែក គឺអាណានិគមកូសាំងស៊ីនក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់អាណ្ណាម ភាគកណ្ដាល និងតុងកឹងនៃភាគខាងជើង ហើយវៀតណាមនៅមានចក្រពត្ដិជាប្រមុខដូចដើម តែត្រូវឆ្លងកាត់ការជ្រើសរើសដោយមន្ដ្រីបារាំង និងមានឋានៈជានិមិត្ដរូបនៃអំណាចគ្រប់គ្រងឃ្លាំង ឯកិច្ចការទាហាននិងការទូតជាតួនាទីរបស់​បារំាង ហើយវៀតណាមក៏ត្រូវបាត់បង់ឯករាជ្យចាប់តាំងពីពេលនោះមក។       
  • សម័យអាណានិគម បារាំងស្វែងរកផលប្រយោជន៍ ពីការគ្រប់គ្រងវៀតណាមខាងផ្នែកសេដ្ឋកិច្ច។ វៀតណាមជាតំបន់កសិកម្ម​ដំណាំស្រូវ និងរុក្ខជាតិសេដ្ឋកិច្ចថ្មីៗ ដូចជា កាហ្វេ និងកៅស៊ូ នាំចេញទៅបារាំងនិងជាវត្ថុធាតុដើមផ្គត់ផ្គង់រោងចក្រនៅបារាំង ដីធ្លីនៅវៀតណាមត្រូវរឹបអូសនិងក្លាយជាកម្មសិទ្ធរបស់ជនជាតិបារាំង។ ជនជាតិបារាំងចាប់ផ្ដើមធ្វើដំណើរមកតាំងលំនៅនៅវៀតណាម ក្នុងពេលជាមួយគ្នាដែរក៏មានការអភិវឌ្ឍការសិក្សាអប់រំនិងវប្បធម៌បារាំងឱ្យមានការរីកចម្រើននៅវៀតណាម។ ជនជាតិវៀតណាមមួយភាគបានទទួលការសិក្សាបែបថ្មី និងចាប់ផ្ដើមទាមទារសេរីភាពក្នុងការធ្វើការនិងការរួមចំណែកក្នុងការគ្រប់គ្រងប្រទេស នាំទៅរកការបង្កើតឡើងនៃក្រុមពួកអ្នកជាតិនិយមផ្សេងៗ ដែលមានភាពរឹងមាំ គឺបក្សកុម្មុយនីស្ដឥណ្ឌូចិនដែលបង្កើតឡើងដោយហូជីមិញ ក្នុងឆ្នាំគ.ស​ ១៩៣០ ហើយក្រោយមកបានប្ដូរជាក្រុមវៀតមិញ បានដឹកនាំពួកអ្នកស្រែបង្កចលនាប្រឆាំងបារាំងនៅជនបទ។  
  
  • សម័យឯករាជ្យ គ.ស ១៩៤៥ ហូជីមិញ ទទួលអំណាចពីចក្រពត្ដិបៅដាយ និងទទួលតំណែងជាប្រធានាធិបតីដំបូងគេក្រោយប្រកាសឯករាជ្យ។ តែក្រោយមកបារាំងបានមកបណ្ដេញរដ្ឋាភិបាល​ ហូជីមិញ ហើយពុំព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម ជាការនាំទៅរកសង្គ្រាមដែលទីបំផុតបារាំងចាញ់កងទ័ពវៀតមិញនៅសមរភូមិដៀនបៀនភូ ក្នុងឆ្នាំគ.ស ១៩៥៤ ហើយមានការធ្វើសន្ធិសញ្ញាចឺវ៉ា នៅប្រទេសស្វិសព្រមទទួលស្គាល់ឯករាជ្យរបស់វៀតណាម តែសហរដ្ឋអាមេរិចនិងវៀតណាមភាគត្បូង មិនព្រមចូលរួមជាមួយរដ្ឋាភិបាលរបស់ហូជីមិញ ក្រោយមកបានបង្កើតដែនដីវៀតណាមខាងត្បូងជាប្រទេសមួយ គឺសាធារណរដ្ឋវៀតណាម(វៀតណាមខាងត្បូង) ដែលមានរដ្ឋធានីនៅសៃហ្កន ប្រើខ្សែរយៈទទឹងទី១៧ អង្សារខាងជើងបែងចែកទឹកដីជាមួយវៀតណាមខាងជើង ក្រោមការគ្រប់គ្រងរបស់ហូជីមិញ(វៀតណាមខាងជើង)។
សង្គ្រាមវៀតណាម វៀតណាមខាងជើងមិនព្រមទទួលស្គាល់វៀតណាមខាងត្បូង ខណៈដែលសហរដ្ឋអាមេរិកបានជួយគាំទ្រខាងផ្នែកយោធាដល់វៀតណាមខាងត្បូងជាបន្ដបន្ទាប់ រួមទាំងការបញ្ជូនទាហានមកប្រចាំការនៅវៀតណាមខាងត្បូងកាន់តែច្រើនឡើងៗ។ វៀតណាមខាងចជើងប្រកាសសង្គា្រមដើម្បីបណ្ដេញ និងរំដោះវៀតណាមខាងត្បូងឱ្យរួមផុតពីការគ្រប់គ្រងរបស់អាមេរិក និងរួមគ្នាជាប្រទេសតែមួយ ព្រមទាំងផ្ដល់ការជួយគាំទ្រក្រុមវៀតណាចខាងត្បូងដែលប្រឆាំងអាមេរិក(វៀតកុង) ក្នុងការធ្វើសង្គ្រាម។
សង្រ្គាមឥណ្ឌូចិនលើកទី ១
សង្រ្គាមឥណ្ឌូចិនលើកទី២
សង្រ្គាមឥណ្ឌូចិនលើកទី៣

  • ការច្បាំងភាគច្រើនក្លាយជាការច្បាំងរវាងទាហានអាមេរិកនិងពួកសម្ព័ន្ធមិត្ដមកពីបរទេសជាមួយកងកម្លាំងវៀតកុងនិងវៀតណាមខាងជើង ទំាងនៅជនបទនិងការវាយលុកក្នុងទីក្រុង។ ថ្វីបើសហរដ្ឋអាមេរិកបានបញ្ចេញអានុភាពយ៉ាងខ្លាំងក្លាតែក៏មិនអាចធ្វើឱ្យសង្គ្រាមស្ងប់ស្ងាត់បាន ក្រោយពីការវាយលុកយ៉ាងសាហាវជាច្រើនលើករបស់វៀតណាមខាងជើងនិងពួកវៀតកុងនៅឆ្នាំគ.ស ១៩៦៨ នៅក្រុងវេ និងក្រុងសំខាន់ផ្សេងៗ ក្នុងដែនដីវៀតណាមខាងត្បូង សហរដ្ឋអាមេរិកចាប់ផ្ដើមត្រៀមការដកកម្លាំងពីវៀតណាមខាងត្បូង ហើយឱ្យវៀតណាមខាងត្បូងធ្វើសង្គ្រាមដោយខ្លួនឯង។ សហរដ្ឋអាមេរិកដកកម្លាំងទ័ពចេញពីវៀតណាមខាងត្បូងជាផ្លូវការនៅក្នុងឆ្នាំគ.ស ១៩៧៣ ទើប​កងកម្លាំងវៀតណាមខាងជើងនិងវៀតកុងអាចវាយ​យកសៃហ្កន និងវៀតណាមខាងត្បូងបានទាំងអស់ ក្នុងឆ្នាំគ.ស​ ១៩៧៥ ។ ការបញ្ចូលវៀតណាមទាំងពីរចូលគ្នាត្រូវបានធ្វើឡើងនៅថ្ងៃទី២ កក្កដា ១៩៧៦ ហើយប្ដូរឈ្មោះប្រទេសវៀតណាមជា សាធារណរដ្ឋសង្គមនិយមវៀតណាម តាំងពីពេលនោះមក។

No comments:

Post a Comment