Showing posts with label ១៤៣១-១៥១២. Show all posts
Showing posts with label ១៤៣១-១៥១២. Show all posts

Thursday, February 15, 2024

សម័យកាលចតុមុខ ១៤៣១- ១៥២៥

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science  និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration 

  1. សម័យកាល មុន នគរភ្នំ 👉 👉 👉
  2. សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
  3. សម័យកាល ចេនឡា 👉 👉 👉
  4. សម័យកាល មហាអង្គរ 👉 👉 👉
  5. សម័យកាល ចតុមុខ 👉 👉 👉
  6. សម័យកាល លង្វែក 👉 👉 👉
  7. សម័យកាល ឧត្តុង 👉 👉 👉
  8. សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉
សម័យកាលចតុមុខ ១៤៣១- ១៥២៥


ជាសង្ខេបតាមផែនទី សម័យកាល ចតុមុខ ១៤៣១- ១៥២៥ មានចែកជា អាណាចក្រ ៤ រួមមាន
  1. អាណាចក្រ 👉 ខាងត្បូង
  2. អាណាចក្រ  👉 ខាងជើង
  3. អាណាចក្រ 👉  ខាងលិច
  4. អាណាចក្រ 👉 ខាងកើត
ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ៣ Posted: Oct-10-2016
សម័យចតុមុខ (១៤៣១ ១៥២៥ គស) រយៈពេល ៩៤ ឆ្នាំ ដែល ១៣ ឆ្នាំ/ អង្គ សោយរាជ្យ
1. បរមរាជាទី២ ( ពញាយ៉ាត)
2. នារាយណ៍រាជា ១៤៦៣-១៤៦៨
3. ស្រីរាជា(១៤៦៩-១៤៧៥)
4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)
5. ធម្មោរាជាទី១(១៤៨៥-១៥០៤)
6. ស្រីសុគន្ធបទ(១៥០៤-១៥១២)
7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥) ស្តេចកាន់ កាន់សាសនា ឥស្លាម វាំង្គតាំងនៅ ក្រុងកំពង់ចាម
ផែ័នទី រដ្ឋបាល សម័យចតុមុខ

ផែនទី ចតុមុខ ឬ រាជវាំង្គ នៃ ចតុអាណាចក្រ

ផែនទី ចតុមុខ ឬ រាជវាំង្គ នៃ ចតុអាណាចក្រ

ផែ័នទី រដ្ឋបាល សម័យចតុមុខ

ផែ័នទី រដ្ឋបាល សម័យចតុមុខ ស្ថានភាព នៅ រដ្ឋអាយុធ្យា (សៀម) និង រដ្ឋ ពិស្ណូលោក (ថៃ)

ផែ័នទី រដ្ឋបាល សម័យចតុមុខ ជាមួយ រដ្ឋ លាវ ( លានសាង ឬ ស្រែ ១ លាន )

ផែ័នទី រដ្ឋបាល សម័យចតុមុខ ជាមួយ ចម្ប៉ា និង វៀតណាម

ផែ័នទី រដ្ឋបាល សម័យចតុមុខ

ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៤៣២

ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៥២៦
ផែ័នទី រដ្ឋបាល សម័យចតុមុខ

ផែ័នទី រដ្ឋបាល សម័យចតុមុខ


ផែ័នទី រដ្ឋបាល សម័យចតុមុខ

ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៤៥០

ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៤៣០

ផែ័នទី រដ្ឋបាល សម័យចតុមុខ ឆ្នាំ ១៥២៥

ផែ័នទី រដ្ឋបាល សម័យចតុមុខ ធៀប ផែនទី បច្ចុប្បន្ន

ផែ័នទី រដ្ឋបាល សម័យចតុមុខធៀប ផែនទី បច្ចុប្បន្ន


ផែ័នទី រដ្ឋបាល សម័យចតុមុខធៀប ផែនទី បច្ចុប្បន្ន

ផែ័នទី រដ្ឋបាល សម័យចតុមុខធៀប ផែនទី បច្ចុប្បន្ន

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ១) - វគ្គ៣ Posted: Oct-10-2016

១៣. ព្រះ​នរាយណ៍​រាមាធិបតី (១៤៣១​-​១៤៣៦)
ព្រះរាជា​អង្គ​នេះ​មាន​ព្រះ​អភិសេក​នាម​ថា «ព្រះបាទ​សម្ដេច​ព្រះ​រាជឱង្ការ ព្រះ​នរាយណ៍​រាជា​ធិរាជ​រាមា​ធិបតី» ។ គេ​មិន​បាន​ដឹង​ថា តើ​ព្រះរាជា​មុន​មាន​ព្រះ​ជន្ម​រស់​នៅ​បាន​ប៉ុន្មាន​ព្រះ​វស្សា នៅ​ក្នុង​រជ្ជកាល​ព្រះរាជបុត្រ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​ទេ គេ​គ្រាន់តែ​ដឹង​ថា​គេ​បាន​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​របស់​ព្រះ​អង្គ​ក្នុង​ ចេតិយ​មួយ​នៅ​លើ​ភ្នំ​ចតុម្មុខ ត្រង់​ជ្រុង​ខាង​ពាយ័ព្យ ។ តាម ​មើលទៅ ព្រះ​អង្គ​ប្រហែលជា​មាន​ព្រះ​ជន្ម​បាន ​១០​ឆ្នាំ​ទៀត ហើយ​បាន​គ្រប់គ្រង​ព្រះរាជា​ណាចក្រ រហូត​ដល់​ពេល​ទ្រង់​សុគត​នៅ​ក្នុង​ឆ្នាំ​១៤៣១ ពីព្រោះ​វា​ហាក់​ដូចជា​មាន​ចន្លោះ​ចាប់ពី​ត្រឹម​ពេល​ដែល​ព្រះ​អង្គ​ដាក់​ រាជសម្បត្ដិ មក​ដល់​ពេល​ដែល​ព្រះ​នរាយណ៍​រាមាធិបតី​ទទួល​ការ​អភិសេក ។ គេ ​និយាយ​ថា​ ព្រះ​នរាយណ៍​រាមា ​បាន​ កសាង​ពីរ៉ាមីដ ​៥ មួយៗ​មាន​កម្ពស់ ​១២០ ​ម៉ែត្រ ក្នុង​ពេល​តែ​៥​ខែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​ថា​តើ​ពីរ៉ាមីដ​ទាំងនោះ​នៅ​ឯណា​ទេ​ មិន​មាន​សំណែស​សេស​សល់​អ្វី​បន្ដិច​ឡើយ ។ ព្រះ ​នរាយណ៍​សោយរាជ្យ​បាន​៥​ឆ្នាំ​ ក៏​សុគត​ទៅ​នៅ​ក្នុង​ឆ្នាំ​១៤៣៦ ។ ទ្រង់មាន​ព្រះរាជបុត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ថា ព្រះ​ស្រីសុរិយោទ័យ ។

១៤. ព្រះ​រាមាធិបតី (១៤៣៦​-​១៤៦៨)
ព្រះ​អនុជ​របស់​ព្រះ​នរាយណ៍​រាមា​ ព្រះ​នាម​ស្រីរាជា​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​រៀម​ក្នុង​ព្រះ​ជន្ម​១៩​ព្រះ​វស្សា ក្រោម​ព្រះ​ឋានៈ​ថា «សម្ដេច​ព្រះ​ស្រីរាជា​ធិរាជ​រាមាធិបតី» ។ គ្រាន់តែ​ឡើង​គ្រង​ រាជបល្ល័ង្ក​ភ្លាម ព្រះរាជា​អង្គ​នេះ​ត្រូវ​ប្រយុទ្ធ​ ទប់ទល់​ ជាមួយ ​ព្រះ​ភាគិនេយ្យ​ស្រីសុរិយោទ័យ​ ជា​ព្រះរាជបុត្រ​របស់​ព្រះ​រៀម​ដែល​បាន​កេណ្ឌ​ទ័ព​ប្រឆាំង ដើម្បី​ទម្លាក់​ព្រះ​អង្គ​ចេញ​ពី​រាជសម្បត្ដិ​ផង ហើយ​ត្រូវ​ធ្វើ​ចម្បាំង​ជាមួយ​ពួក​សៀម ​ដែល​ចូល​មក​ដណ្ដើម​យក​ខែត្រ​នគររាជ អង្គរ និង​ចន្ទតាប៊ុន ផង ។

ព្រះរាជា​បាន​ចាត់​ឱ្យ​ព្រះ​អនុជ​ចៅពញា​ធម្មោរាជា (39) ចេញ​ទៅ​រៀបចំ​កម្លាំង​ទប់ទល់​ជាមួយ​ទ័ពស្រួច​របស់​សៀម​នៅ​អង្គរធំ រួច​ហើយ​បន្ទាប់​ពី​ព្រះ​អនុជ​ត្រលប់​មក​ចតុម្មុខ​វិញ ឱ្យ​យាង​ទៅ​កាន់​បណ្ដា​ខែត្រ​ខាងត្បូង កេណ្ឌ​ទ័ព​ឱ្យ​បាន ​១២​ ម៉ឺន​នាក់ ។ ពេល​ចៅពញា​ធម្មោរាជា​យាង​ទៅ​ដល់​ បាភ្នំ ទ្រង់​បាន​ទទួល​ដំណឹង​ថា ទ័ព​សៀម​បាន​ឆ្លងកាត់​ព្រំដែន​វាយ​ចូល​មក​ហើយ ហើយ​ព្រះរាជា​ជា​ព្រះ​រៀម​បាន​ចេញ​ទ័ព​ទៅ​ទប់ទល់​ប្រយុទ្ធ​ជាមួយ​សៀម នៅ​ត្រឹម​ ខែត្រ​បាត់ដំបង ។ ពេល​នោះ​ព្រះ​ស្រីសុរិយោទ័យ​ក៏​ឆ្លៀត​ឱកាស​ដណ្ដើម​យក ​ចតុម្មុខ ​បាន ហើយ​បាន​ចូល​កាន់កាប់ ​ខែត្រ​ស្ទឹងត្រង់ បារាយណ៍ និង​ជើងព្រៃ​ ផង​ដែរ (40) ។ ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​ជា​ច្រើន​លើក​ច្រើន​សា ស្ដេច​សៀម​ក៏​ចាប់​បាន​ព្រះរាជា​នឹង​ព្រះ​អង្គ​ម្ចាស់​ដែល​បះបោរ​យក​ទៅ​ ស្រុក​សៀម​ទៅ ។

ចៅពញា​ធម្មោរាជា បាន​ប្រមែប្រមូល​ទ័ព​ប្រញិប​ប្រញាប់​មក​ជួយ​ចតុម្មុខ តែ​ត្រូវ​ធ្វើ​យុទ្ធនាការ​អស់​ពេល​មិន​តិច​ជាង​៣​ឆ្នាំ​ទេ ។ ទី​បញ្ចប់​ទ័ព​សៀម​ដែល​ត្រូវ​ទ័ព​ខ្មែរ​លប​វាយ​ជា​ញឹកញយ អស់​កម្លាំង និង​បាត់បង់​ទាហាន​អស់​ជា​ច្រើន ក៏​សម្រេច​ដកថយ​ឆ្លង​ដែន​ទៅ​ស្រុក​វិញ ។

ព្រះ ​ពញា​ធម្មោរាជា ដែល​ពេល​នោះ​កាន់​តំណែង​ជា​រាជានុសិទ្ធិ​ព្រះរាជាណាចក្រ បាន​រៀបចំ​ចាត់​តាំង​ស្នងការ​រាជការ​ភ្លាម រួច​ចាត់​អ្នក​ទាំងនោះ​ឱ្យ​ចុះ​ទៅ​ដឹកនាំ​បណ្ដា​ខែត្រ​ទាំងឡាយ ចាប់ពី​ខែត្រ​សំរោងទង ​នៅ​ ខាងលិច​ភ្នំពេញ​ ពី​ខាងក្រោយ ​ពញាឮ​ រហូត​ទៅ​ដល់​ ទឹកខ្មៅ​ នៅ​តាម​មាត់សមុទ្រ​ខាង​ទក្សិណ​ និង​ពី​ កោះស្លាកែត ​នៅ​ក្នុង​ ខែត្រ​ល្វាឯម រហូត​ដល់ ​ពាម​ មេសរ​ ព្រៃនគរ (41) និង​ ពាមកញ្ជើ (ដីសណ្ដ​ទន្លេ​មេគង្គ) ដើម្បី​ជំនួស​ចៅហ្វាយ​ខែត្រ​ដែល​ដឹកនាំ​ទ័ព​ហែហម​ទៅ​តាម​ព្រះរាជា ។ បន្ទាប់​មក ទ្រង់​បាន​ចាត់​មន្ដ្រី​ឱ្យ​ទៅ​ទូល​ព្រះរាជា​អំពី​អ្វី​ដែល​ព្រះ​អង្គ​បាន​ ធ្វើ និង​ការ​ដែល​បាន​រួច​ខ្លួន​មក​វិញ ហើយ​​កំពុង​តែ​គង់​នៅ​ឯ ​បស្ចិមបុរី

ទទួល ​បាន​ដំណឹង​នេះ ព្រះរាជា​បាន​យាង​ត្រលប់​ចូល​មក​ក្នុង​ព្រះ​នគរ​វិញ​ជាមួយ​នឹង​កងទ័ព និង​ពួក​សៀម ដែល​ទ្រង់​បាន​ចាប់​យក​មក​ជា​ឈ្លើយ ។ ពេល​យាង​មក​ដល់​ខែត្ រ​បាត់ដំបង ទ្រង់​បាន​​បញ្ជា​ឱ្យ​ចៅហ្វាយ​ខែត្រ​នាំ​កម្លាំង​៥​ពាន់​នាក់​ទៅ​កាន់​ ឆាងហុង (42) ដើម្បី​ត្រៀម​ទប់ទល់​ទ័ព​សៀម​ដែល​ប្រុង​តែ​នឹង​ចូល​មក​ម្ដង​ទៀត ចំណែក​ខ្លួន​ព្រះ​អង្គ​បាន​បន្ដ​យាង​មក​គង់នៅ​ក្នុង ​ខែត្រ​ពោធិ៍សាត់ ។ មក​ដល់​ពោធិ៍សាត់ ទ្រង់​បាន​ទទួល​អ្នក​នាំសារ​របស់​ព្រះ​ធម្មោរាជា​ដែល​នាំ​លិខិត​មួយ​ច្បាប់​ មក​ថ្វាយ​ព្រះ​អង្គ​ដោយ​ថ្វាយ​យោបល់​ថា​សូម​ឱ្យ​ស្ដេច​យាង​ឡើង​ទៅ​ខាងជើង ដើម្បី​កៀង​អ្នក​អង្គ​ម្ចាស់​ស្រីសុរិយោទ័យ​ដែល​គង់នៅ​ទីនោះ ឱ្យ​យាងចុះ​មក​ខាងត្បូង​វិញ នឹង​អាល​ធ្វើការ​ប្រយុទ្ធ ។

អនុវត្ដ ​តាម​យោបល់​ព្រះ​ធម្មោរាជា ព្រះរាជា​បាន​យាង​ទៅ​កាន់​ ខែត្រ​ជើងព្រៃ និង​បាន​ជួប​ប្រយុទ្ធ​ជា​ច្រើន​លើក​ជាមួយ ​ព្រះ​ស្រីសុរិយោទ័យ ​មេ​ក្បត់ ដែល​មាន​កម្លាំង​តិច​ជាង ហើយ​ចេះ​តែ​វាយ​ដោះដៃ​ចេញ​រួច គេច​មក​គង់នៅ​ក្នុង ​ខែត្រ​ស្រីសន្ធរ បោះបង់​បណ្ដា​ខែត្រ​ដែល​កាន់កាប់​បាន​ទាំង​ប៉ុន្មាន​ឱ្យ​ព្រះរាជា​ វិញ ។

នៅ​ពេល​ដែល​ទ័ព​របស់​ ព្រះរាជា​ឆ្លង​ទន្លេ រួច​មក​បោះជំរំ​នៅ​ត្រង់ ខ្ញូង​មហា​សៀក ស្រាប់តែ​ទ័ព​ព្រះ​ស្រីសុរិយោទ័យ ​មក​ដល់​ទាំង​តាម​ជើង​ទឹក ​ទាំង​តាម​ជើង​គោក វាយ​សង្គ្រុប​ទៅ​លើ​ទ័ព​ហ្លួង​នៅ​ត្រើយ​ខាងលិច​ មិន​ឱ្យ​ដឹង​ជា​មុន ធ្វើ​ឱ្យ​ទ័ព​នោះ​បរាជ័យ​ទៅ ។ ជ័យជម្នះ​របស់​ពួក​បះបោរ​នេះ បាន​នាំ​មក​នូវ​ជ័យជម្នះ​ជា​បន្ដបន្ទាប់​ទៀត ហើយ​ពួក​ទាហាន​ហ្លួង​ដែល​កេណ្ឌ​មក​ពី​ខែត្រ​ក៏​ចាប់​ផ្ដើម​លួច​រត់​គេច​ទៅ​ ស្រុក​វិញ​ជា​ហូរហែ​ដែរ ដោយ​ខ្លាច ​ព្រះ​ស្រីសុរិយោទ័យ ​ធ្វើបាប​គ្រួសារ ។ ការ​រត់​ចោលជួរ​ដ៏​សន្ធឹក​សន្ធាប់​យ៉ាងនេះ រួម​ផ្សំ​ជាមួយ​ការ​មក​ដល់​នៃ​រដូវភ្លៀង​ផង​ធ្វើ​ឱ្យ​ព្រះរាជា​ត្រូវ​បង្ខំ​ ព្រះ​ទ័យ​បោះទ័ព​នៅ​ក្នុង​ខែត្រ​កំពង់សៀម​ និង ​ស្ទឹងត្រង់ សិន​ តែ​ខ្លួន​ព្រះ​អង្គ​ចង់​យាង​ត្រលប់​មក ​ចតុម្មុខ ​វិញ​ដើម្បី​កេណ្ឌ​ទ័ព​ជា​ ថ្មី​ច្បាំង​ជាមួយ​ព្រះ​ភាគិនេយ្យ ។

ក៏ ​ប៉ុន្ដែ​ព្រះ​ធម្មោរាជា​ដែល​យល់​ថា​សង្គ្រាម​នេះ​នឹង​លំបាក​ហើយ​អូស​បន្លាយ ​ពេល​វែង ហើយ​ខ្លួន​ព្រះ​អង្គ​អាច​ឆ្លៀត​ឱកាស​ឡើង​គង់​លើ​បល្ល័ង្ក​រាជ​បាន ទ្រង់​បាន​ចាប់ផ្ដើម​កេណ្ឌ​ទ័ព​ក្នុង​បណ្ដា​ ខែត្រ​ខាងត្បូង និង ​ខាងលិច ហើយ​បាន​ផ្ញើ​សារ​មួយ​ទៅ​ថ្វាយ​ព្រះរាជា​បញ្ចុះបញ្ចូល​សុំ​កុំ​ឱ្យ​ព្រះ​ អង្គ​លះបង់​បណ្ដា​ ខែត្រ​ខាងជើង ​ឱ្យ​សោះ​ព្រោះ​ព្រះ​ស្រីសុរិយោទ័យ​អាច​នឹង​ យាង​ចូល​មក​កាន់​កាប់​ភ្លាម​នៅ​ពេល​ល្ងាច បើ​ព្រះរាជា​យាង​ចេញ​ពី​ព្រឹក ។ តាម​ពិត គឺ​ព្រះ​ធម្មោរាជា​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឱ្យ​ព្រះរាជា​រាមាធិបតី​ឃ្លាត​ កាន់តែ​ឆ្ងាយ​ពី​រាជធានី ។ ប៉ុន្ដែ​ព្រះរាជា​មិន​បាន​ដឹង​អំពី​បំណង​អាក្រក់​នេះ​ទេ ទ្រង់​ក៏​ធ្វើ​ដំណើរ​យាង​ត្រលប់​ទៅ ​ខែត្រ​ពោធិ៍សាត់ ​វិញ​តាម​មតិ​ព្រះ​អនុជ​ ទៅ ។ ពេល​នោះ​ព្រះ​ធម្មោរាជា​បាន​បែងចែក​ទ័ព​ជា​ច្រើន​កង មួយ​កង​ទ្រង់​ឱ្យ​មក​ឈរ​ជើង​នៅ​ ឧដុង្គ មួយ​កង​ទៀត​ទៅ​ឈរ​នៅ​ត្រង់ ​ពាម​ស្ទឹង​ក្រាំងពន្លៃ កង​ទី ​៣​ ទៅ​ឈរ​នៅ ​ខ្សាច់កណ្ដាល និង​កង​ទី​៤​នៅ ​ល្វាឯម ចំ​ពីមុខ​ចតុម្មុខ ។ រួច​ហើយ​ទ្រង់​បាន​ចាត់​ឱ្យ​មាន​ការ​យាមកាម​ម៉ឺងម៉ាត់​តាម​ច្រករបៀង​ផ្សេងៗ ទាំង​តាម​ជើង​គោក និង​ជើង​ទឹក ជា​ពិសេស​ច្រក​ចេញចូល​ពី​ខាងជើង និង​ខាងកើត ។ ធ្វើ​យ៉ាងនេះ ទើប​ទ្រង់​អាច​ការពារ​ខ្លួន​ព្រះ​អង្គ​ពី​ព្រះរាជា​ជា​ព្រះ​រៀម​ផង និង​ព្រះ​ស្រីសុរិយោទ័យ​ជា​ព្រះ​ភាគិនេយ្យ​ផង ។

ទ័ព ​របស់​ព្រះ​ធម្មោរាជា​មាន​ការ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​នៅ​ ចតុម្មុខ ហើយ​ក៏​មាន​អាវុធ​យុទ្ធភណ្ឌ​សម្បូរ​បែប​ទៀត​ផង ។ រាជធានី​មាន​កំពែង​ការពារ​រឹង​មាំ មាន​ស្បៀង​គ្រប់គ្រាន់ ។ រួច​ហើយ​ព្រះ​អង្គ​បាន​ចាត់​បញ្ជូន​ព្រះ​ជាយា​ទាំងអស់​របស់​ព្រះរាជា​ដែល​ គង់នៅ​ភ្នំពេញ ហើយ​ដែល​បែក​ពី​ព្រះរាជា​យូរ​ណាស់​មក​ហើយ​ឱ្យ​ទៅ​ជួបជុំ​នឹង​ព្រះរាជា​វិញ ។ ធ្វើ​ដូច្នេះ​មាន​ន័យ​ថា ទ្រង់​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ព្រះរាជា​ជា​ស្រេច ហើយ​ក៏​ជា​សញ្ញា​ទូល​ព្រះរាជា​ថា សូម​កុំ​ឱ្យ​ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ចង់​ត្រលប់​មក​កាន់​ចតុម្មុខ​វិញ​ធ្វើ​ អ្វី ។

ចំណែកឯ​ព្រះខ័នរាជ្យ កេតនភណ្ឌ​សម្គាល់​រាជា​និយម ទ្រង់​មិន​បាន​ផ្ញើ​ថ្វាយ​ព្រះរាជា​ទេ គឺ​ទ្រង់​រក្សា​ទុក​ខ្លួន​ព្រះ​អង្គ​ឯង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ផែនការ​ក្បត់​របស់​ព្រះ​អង្គ​ ដែល​បាន​រៀបចំ​ឡើង​យ៉ាង​ល្អ​តាំងពី​យូរយារ​ណាស់​មក​ហើយ រហូត​មក​ដល់​ពេល​នេះ ។ ព្រះរាជា​ក៏ ​ចាប់​មិន​ពេញ​ព្រះ​ទ័យ​នឹង​សារលិខិត និង​ទូត​របស់ ​ព្រះ​ធម្មោរាជា ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ទ្រង់​នឹង​កេណ្ឌ​ទ័ព​ដើម្បី​វាយ​ចូល ​ចតុម្មុខ ​បណ្ដេញ​ព្រះ​អនុជ​ចេញ រួច​យាង​ទៅ ​ស្រីសន្ធរ​ ធ្វើ​សង្គ្រាម​ជាមួយ​ព្រះ​ភាគិនេយ្យ​ជា​បន្ដ​ ទៀត ។ ក៏​ប៉ុន្ដែ​នាម៉ឺន​សព្វ​មុខមន្ដ្រី​បាន​ថ្វាយ​យោបល់​ថា សូម​ឱ្យ​ព្រះ​អង្គ​គង់​នៅ​ស្ងៀម​ហាក់​ដូច​ជា​មិន​ដឹង​អ្វី​សិន ដើម្បី​កុំឱ្យ​ពួក​ក្បត់​ទាំង​២​ចង​សម្ព័ន្ធ​មេត្រី​ជាមួយ​គ្នា​ប្រឆាំង​នឹង ​ព្រះ​អង្គ ។

ព្រះរាជា​បាន​យាង​មក​បោះជំរំ​នៅ ​បរិបូណ៌​ ដែល​កាល​ណោះ​មាន​ឈ្មោះ​ថា «អម្រឹតបូរ» (43) ដើម្បី​ឱ្យ​ព្រះ​អង្គ​ងាយ​ស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​បណ្ដា​ខែត្រ​ខាងលិច រួម​មាន​ រលាប្អៀរ ពោធិ៍សាត់ បាត់ដំបង និង​នាងរង ដែល​នៅ​ជាប់​នឹង​ព្រំដែន​សៀម​ បណ្ដា ​ខែត្រ​ខាងជើង​ ចាប់ពី​កំពង់សៀម​ ជើងព្រៃ​ គោកសេះ​ (បារាយណ៍) ស្ទឹងត្រង់​ កំពង់ស្វាយ រហូត​ទៅ​ដល់​គោកខាន់ ​ដែល​នៅ​ខាង​ត្បូង​ភ្នំ​ដងរែក និង​សុរិន​អង្គាក ​ដែល​នៅ​ភាគ​ខាងជើង​ភ្នំ​ផង​ដែរ

នៅ​ពេល​នោះ ព្រះ​ស្រីសុរិយោទ័យ ក៏​ចាត់​ឱ្យ​រៀបចំ​អភិសេក​ខ្លួន​ព្រះ​អង្គ​ក្រោម​ព្រះ​ឋានៈ​ជា​ «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ ព្រះ​ស្រីសុរិយោទ័យ​រាជា​ធិរាជ ព្រះរាជា​នៃ​ក្រុង​ស្រីសន្ធរ​បុរា​បុរី» ។ ព្រះរាជាណា​ចក្រ​ស្រីសន្ធរ​នេះ​រួម​មាន​បណ្ដា​ខែត្រ​ដែល​ស្ដេច​បះបោរ​នេះ​ដណ្ដើម​បាន​គឺ​ចាប់ពី​ ត្បូងឃ្មុំ​ ស្រីសន្ធរ​ បាភ្នំ​ រហូត​ទៅ​ដល់ ​បារាជ​ ដុងណាយ​ ដែល​នៅ​ជាប់​នឹង ​រាជាណាចក្រ​ចាម្ប៉ា ពោល​គឺ​ទឹកដី​ទាំងអស់​នៅ​ចន្លោះ​ជួរ​ភ្នំ​អាណ្ណាម និង​ទន្លេ​មេគង្គ​ចាប់ពី​សម្បូរ​ចុះ​មក​រហូត​ទៅ​ដល់​មាត់​សមុទ្រ​លើក​លែងតែ ​ល្វាឯម​ និង​ព្រៃនគរ​( សាយហ្គន) ចេញ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់ ​ព្រះ​ធម្មោរាជា គឺ​ប្រហាក់​ប្រហែលជា​ទឹកដី​កម្ពុជា​ដែន​គោក​ពី​មុន ។

ក្នុង ​ពេល​ជាមួយ​គ្នា​នោះ នៅ​ចតុម្មុខ​ឯណេះ​វិញ នាម៉ឺន​សព្វ​មុខមន្ដ្រី​ក៏​បាន​សំណូមពរ​ឱ្យ​ព្រះ​ធម្មោរាជា ឡើង​សោយរាជ្យ​ជំនួស​ព្រះ​រៀម​ជា​ព្រះរាជា​ផង​ដែរ​ តែ​ព្រះ​ធម្មោរាជា​ធ្វើ​ជា​ប្រកែក​ហើយ​មាន​ព្រះ​បន្ទូល​ថា​ទ្រង់​ចង់​ដឹកនាំ ​បណ្ដា​ខែត្រ​ដែល​ទទួល​ស្គាល់​អំណាច​របស់​ព្រះ​អង្គ ដើម្បី​ឱ្យ​ប្រជានុរាស្ដ្រ​បាន​សម្បូរ​សប្បាយ​ជាង​មុន ដូច្នេះ​ព្រះ​អង្គ​មិន​ចាំបាច់​ធ្វើ​ជា​ព្រះរាជា​ទេ ។
បណ្ដា​ខែត្រ​ដែល​ព្រះ​ធម្មោរាជា​គ្រប់គ្រង​នា​ពេល​នោះ​មាន​នៅ​ខាងលិច​ចាប់ពី​ សំរោងទង ​រហូត​ដល់​កំពង់សោម​ នៅ​លើ​មាត់សមុទ្រ​ នៅ​ខាងកើត និង​ខាងត្បូង ចាប់ពី​ កោះស្លាកែត ​នៅ​ចន្លោះ​ដៃទន្លេ​មេគង្គ​ទាំង​២ ល្វាឯម ព្រៃនគរ (សាយហ្គន) នៅ​លើ​មាត់​ទន្លេធំ រហូត​ដល់​ពាមកញ្ជើ (ដីសណ្ដ​ទន្លេ​មេគង្គ)

ដូច្នេះ​ព្រះរាជាណាចក្រ​កម្ពុជា​ពេល​នោះ​ចែក​ចេញ​ជា​ ៣ ​ក្រោម​ការ​ត្រួតត្រា​របស់ ​ស្ដេច ​៣​អង្គ គឺ​ (១) ព្រះរាជា​ពេញ​សិទ្ធិ​ស្រី​រាមាធិបតី​សោយរាជ្យ​នៅ​ខាងជើង​បរិបូណ៌​ (២) ស្ដេច​បះបោរ​ស្រីសុរិយោទ័យ​ជា​ព្រះ​ភាគិនេយ្យ​របស់​ព្រះរាជា សោយរាជ្យ​នៅ​ខាងកើត និង (៣) ​ស្ដេច​បះបោរ​មួយ​អង្គ​ទៀត​គឺ​ព្រះ​ធម្មោរាជា​ត្រូវជា​ព្រះ​អនុជ​របស់​ព្រះរាជា​សោយរាជ្យ​នៅ​ខាងត្បូង ។

ក្នុង ​ពេល​ដំណាលគ្នា​នោះ នគរ​ចាម្ប៉ា និង​អាណ្ណាម ​កំពុង​តែ​ជាប់​ធ្វើ​សង្គ្រាម​នឹង​គ្នា​បន្ដ​មក​ជា​យូរ​ឆ្នាំ​ ហើយ ។ ពួក​ចាម​ចាញ់​ដៃ​ពួក​អាណ្ណាម​បាន​លើក​ព្រះ​អង្គ​ម្ចាស់​មហា​គ្វីឡៃ​ ដែល​ត្រូវជា​ព្រះ​ភាគិនេយ្យ​របស់​ស្ដេច​មុន​ហើយ​មាន​ដើម​កំណើត​ចេញពី​ ចាម្ប៉ា ដែល​អាណ្ណាម​ធ្លាប់​ដណ្ដើម​យក​បាន​រួច​មក​ហើយ ឱ្យ​ឡើង​សោយរាជ្យ ។ ព្រះ​អង្គម្ចាស់​ចាម​មួយ​អង្គ​ទៀត​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​អាណ្ណាម​មាន​ ព្រះ​នាម​ថា​ ពោធិរុង្គ​ក្លាត្រា​គ្រុត​ ឬ​ពោធិភីនួស អាណ្ណាម​ហៅ​ថា គ្វីដូ បាន ​កេណ្ឌ​ទ័ព​ជា​ច្រើន​វាយ​លុក​លុយ​អាណ្ណាម ។ ស្ដេច​នេះ​ដណ្ដើម​បាន​ខែត្រ​ ២ ប៉ុន្ដែ​ត្រូវ​ដកថយ​វិញ​នៅ​ក្នុង​ឆ្នាំ​១៤៤៥ ក្រោម​ការ​វាយ​ប្រហារ​ពី​ស្ដេច​អាណ្ណាម​ឡេ​ញ៉ាញ់តុង (44) ដែល​ដឹកនាំ​ទ័ព​ជា​ ៣​កង វាយ​ដណ្ដើម​យក​ទឹកដី​មក​វិញ និង​តាម​វាយ​រហូត​ដល់​មក​ក្នុង​ព្រះរាជាណាចក្រ​ថែម​ទៀត ។ ពេល​នោះ​ស្ដេច​ចាម​បាន​បញ្ជូន​សារ​មក​សុំ​ជំនួយ​ពី​ព្រះ​ស្រីសុរិយោទ័យ តាម​រយៈ​ចៅហ្វាយ ​ខែត្រ​បារាជ​ដុងណាយ ។ ព្រះ​ស្រីសុរិយោទ័យ​មិន​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ចាម​ទេ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ព្រះរាជា​ណាចក្រ​កំពុង​តែ​មាន​សង្គ្រាម​ដែរ ។ គ្មាន​ជំនួយ​ពី​ខ្មែរ ស្ដេច​ចាម​ក៏​ត្រូវ​បរាជ័យ អាណ្ណាម​ចាប់​បាន​ជា​ឈ្លើយ ហើយ​ស្រុក​ចាម​ក៏​ត្រូវ​បែង​ចែក​ជា «រាជាណាចក្រ​តូច​ធំ» ស្ថិត​នៅ​ក្រោម​អំណាច​ស្ដេច​ចាម ​ផ្សេងៗ​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រ៉េស៊ីដង់​អាណ្ណាម​ម្នាក់ ។
មាន ​ពួក​ចាម​ជា​ច្រើន​នាក់​ជា​ពិសេស​គឺ​ពួក​ដែល​បាន​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​ ដំណាក់​កាល​ចុង​ក្រោយ រួម​មាន​ពួក​មន្ដ្រី និង​សេនា​ហែហម​ផង មិន​ព្រម​ទទួល​យក​អាណានិគម​របស់​អាណ្ណាម​ទេ ម្ល៉ោះ​ហើយ​ក៏​នាំ​គ្នា​រត់​មក​ជ្រក​កោន​នៅ​កម្ពុជា ។ ខ្លះ​ទៀត​គេច​ខ្លួន​ទៅ​រស់នៅ​ជាមួយ​ពួក ​ព្នង មោង រដែ ចារ៉ាយ និង​ម៉យ

នៅ ​ក្នុង​ឆ្នាំ​នោះ​ព្រះរាជា​ទិស​ខាងជើង​ព្រះ​រាមាធិបតី​ដែល​គង់នៅ​ឯ​ អម្រឹតបូរ​ (បរិបូណ៌) ចន្លោះ​កំពង់ឆ្នាំង និង ​ពោធិ៍សាត់ បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ថ្វាយ​ព្រះ​អនុជ​ជា​រាជានុសិទ្ធិ​នៅ​ទិស​ខាង​ ត្បូង សូម​ឱ្យ​ផ្ញើ​ព្រះខ័នរាជ្យ អាវ​ក្រោះ​សម្រាប់​ទាហាន សេះ និង​ដំរី ដែល​ព្រះ​អង្គ​បាន​ប្រមែ​ប្រមូល​នៅ​ចតុម្មុខ​ពី​មុន​មក​ថ្វាយ​ព្រះ​ អង្គ ។ ព្រះ​ធម្មោរាជា​បាន​ប្រកែក​មិន​ព្រម​ប្រគល់​មក​ឱ្យ​ទេ ដោយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​កេតនភណ្ឌ​ទាំងអស់​ជា​របស់​សម្រាប់​រាជធានី ប៉ុន្ដែ​ទ្រង់​យល់ព្រម​ផ្ញើ​អាវ​ក្រោះ​២០​សម្រាប់ៗ​ ពល​រទេះ ឬ​ខ្ញុំ​បររទេះ ។ ព្រះរាជា​ខ្ញាល់​ជា​ខ្លាំង​នឹង​ចម្លើយ​របស់​ព្រះ​អនុជ ហើយ​ក៏​ប្រាប់​អ្នក​នាំសារ​ថា​ព្រះ​អនុជ​បាន​ផ្ញើ​អាវ​ក្រោះ​ពី​សម័យ​មុន ដែល​គេ​លែង​ប្រើ​ទៅ​ហើយ ទ្រង់​មិន​ចង់​បាន​ទេ ។ រួច​ហើយ​ក៏​បាន​ឱ្យ​អ្នក​នាំសារ​នោះ​ទៅ​សុំ​យក​កេតនភណ្ឌ​សា​ជា​ថ្មី​ឡើង​វិញ និង​បាន​ចាត់​មនុស្ស​ដទៃ​ឱ្យ​ទៅ​ចតុម្មុខ​ជួយ​សុំ​ជា​ច្រើន​ដង​ផង​ដែរ តែ​ឥត​ប្រយោជន៍ ។ ព្រះ​ធម្មោរាជា​បដិសេធ​មិន​ព្រម​ប្រគល់​ព្រះខ័នរាជ្យ អាវ​ក្រោះ សេះ និង​ដំរី មក​ថ្វាយ​ព្រះ​រៀម​ទេ ។

នៅ ​គ្រិស្ដសករាជ ​១៤៦៨ ត្រូវ​នឹង​មហាសករាជ ​១៣៩០ និង​ចុល្លសករាជ​៨៣០ ព្រះ​ធម្មោរាជា​ដែល​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ប្រកែក​មិន​ព្រម​ឡើង​ សោយរាជ្យ បាន​ឱ្យ​គេ​អភិសេក​ព្រះ​អង្គ​ក្រោម​ព្រះ​នាម​ថា «សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ ព្រះ​ធម្មោរាជា​ធិរាជ​រាមាធិរាជា​ធិបតី ព្រះរាជា​នៃ​កម្ពុជា» ។ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២២​ព្រះ​វស្សា ។ ព្រះ​មហេសី​ទី​១​របស់​ព្រះ​អង្គ​ដែល​ជាប់​សាច់​សារ​លោហិត​រាជវង្ស បាន​ត្រូវ​គេ​ដំឡើង​ជា​ព្រះ​អគ្គមហេសី មាន​ព្រះ​ឋានៈ​ជា​ «សម្ដេច​ព្រះ​ភគវតី​ទេពធីតា​រាជទេវី» ។ បន្ទាប់​មក​ព្រះរាជា​បាន​កំណត់​ឋានៈ និង​សញ្ញា​សម្គាល់​បណ្ដា​មន្ដ្រី​ព្រះរាជវាំង សមាជិក​ព្រះរាជ​វង្សានុវង្ស ហើយ​បាន​លើក​បណ្ដា​អ្នក​ដែល​តាម​ដង្ហែ​ព្រះ​អង្គ ជា​មន្ដ្រី​ទាំងអស់ (45) ។

ដំណឹង​អំពី​ការ​លើក​ព្រះ​ ធម្មោរាជា ​ឱ្យ​ឡើង​សោយរាជ្យ​ដូច្នេះ បាន​ធ្វើ​ឱ្យ​ព្រះរាជា​ស្រី​រាមាធិបតី រឹតតែ​ខ្ញាល់​ខ្លាំង​ឡើង ។ ព្រះ​អង្គ​ហៀប​តែ​នឹង​រៀបចំ​ទ័ព​ធ្វើ​ដំណើរ​មក​វាយ​ដណ្ដើម​យក​ចតុម្មុខ បណ្ដេញ​ស្ដេច​ជ្រែករាជ្យ​ចេញ​ទៅ​ហើយ ស្រាប់តែ​ស្ដេច​បះបោរ​មួយ​អង្គ​ទៀត​គឺ ​ព្រះ​ស្រីសុរិយោទ័យ ដែល​គង់​នៅ​ឯ​ ស្រីសន្ធរ បាន​វាយ​ដណ្ដើម​យក ​ស្ទឹងត្រង់​ បាន​នៅ​ដើម​រដូវ​វស្សា ។ ទ័ព​ដែល​កេណ្ឌ​បម្រុង​យក​មក​វាយ​ស្ដេច​នៅ​ចតុម្មុខ​ក៏​ត្រូវ​បំបែរ​ឱ្យ​ទៅ​ វាយ​ស្ដេច​នៅ​ស្រីសន្ធរ​វិញ ។ មាន​ការ​ជួប​ប្រយុទ្ធ​ជា​ច្រើន​លើក​ច្រើន​សា​នៅ​ក្នុង​ខែត្រ​ស្ទឹងត្រង់ ក៏​ប៉ុន្ដែ​គ្មាន​ឈ្នះ​គ្មាន​ចាញ់ ។ ពេល​រដូវ​សាបព្រោះ​មក​ដល់ ទ័ព​ទាំង​២​ខាង​ក៏​រំសាយ​ចេញ​ដើម្បី​ឱ្យ​ពល​ទាហាន​ទៅ​ធ្វើស្រែ​ចម្ការ​សិន​ (១៤៦៩) ។

ព្រះរាជាណាចក្រ ​មាន​ស្ដេច​៣​ព្រះ​អង្គ​ប្រឆាំង​គ្នា​នៅ​សោយរាជ្យ​ ៣​កន្លែង​ ប៉ុន្ដែ​មិន​ច្បាំង​គ្នា​ទេ ហាក់​បី​ដូច​ជា​បាន​ទទួល​ស្គាល់​ការ​បែងចែក​ទឹកដី​រវាង​គ្នា​នឹង​គ្នា​មាន​ សន្ដិភាព​បណ្ដោះ​អាសន្ន​ចាប់​តាំងពី​ឆ្នាំ​១៤៦៧ ​រហូត​ដល់​ឆ្នាំ ​១៤៧៣​ ទើប​ចាប់​មាន​ការ​ប្រយុទ្ធ​គ្នា​ឡើង​វិញ ។

នៅ ​ឆ្នាំ​១៤៧៤ ព្រះរាជា​ទិស​ខាងជើង ក្រោយ​ពី​រៀបចំ​កសាង​ទូក​សំពៅ​បាន​មួយ​ចំនួន និង​ប្រមែ​ប្រមូល​ស្បៀង​គ្រប់គ្រាន់ ក៏​ចាប់ផ្ដើម​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ព្រះ​ភាគិនេយ្យ​ជា​ស្ដេច​នៅ​ ស្រីសន្ធរ ។ ព្រះរាជា​ស្រីសន្ធរ បាន​បញ្ចេញ​កម្លាំង​ទ័ព​សន្ធឹក​សន្ធាប់​ទប់​ទល់​ត​វិញ ទាំង​ខាងជើង​ទឹក​ទាំង​ខាងជើង​គោក​ធ្វើ​ឱ្ យ​ព្រះរាជា​ទិស​ខាងជើង​ មិន​អាច​ ធ្វើ​អ្វី​បាន ។ ពេល​នោះ ព្រះរាជា​នៅ​ឯ ​ចតុម្មុខ ​ក៏​បាន​រៀបចំ​កម្លាំង​ទ័ព​ផង​ដែរ ត្រៀម​ខ្លាច​ក្រែង​ការ​ប្រយុទ្ធ​ហៀរ​មក​ដល់​នឹង​អាល​ច្រាន​ចេញ ទោះ​ជា​មក​ពី​ខាងជើង​ ឬ​ពី​ខាងកើត​ក្ដី ។

អាស្រ័យ ​ដោយ​ព្រះរាជា​ទាំង ​៣ ​ព្រះ​អង្គ និង​ពលរេហ៍​ទាំងអស់​ត្រូវ​កាន់​អាវុធ​ត្រៀម​ជាប់​ជានិច្ច និង​ដោយ​សង្គ្រាម​ផ្ទៃក្នុង​អូស​បន្លាយ​ផង​នោះ បណ្ដាល​ឱ្យ​ប្រទេស​មាន​អនាធិបតេយ្យ​ជា​ខ្លាំង ។ នៅ​តាម​ស្រុក​ស្រែ​ចម្ការ​មាន​កើត​ចោរ ខ្មួញ អំពើ​លួច​ឆក់​កើន​ឡើង ធ្វើ​ឱ្យ​ប្រជានុរាស្ដ្រ​ដែល​ត្រូវ​រង​ការ​ឆក់​ប្លន់​ជាប់​ជា​និច្ច រង​ទុក្ខវេទនា​ជា​ខ្លាំង ។ ម្យ៉ាងទៀត រាជាណាចក្រ​ត្រូវ​រង​ការ​គំរាម​ពី​ពួក​សៀម​ថែម​ទៀត ដែល​លូកដៃ​ចូល​មក​ផ្ទៃក្នុង ដោយ​មាន​សំណូមពរ​អន្ដរាគមន៍​ពី​ព្រះ​ធម្មោរាជា​ដែល​បាន​ផ្ញើ​សារលិខិត​មួយ​ ច្បាប់​ទៅ​ស្ដេច​សៀម ។

សៀម​ចូល​ លុកលុយ​កម្ពុជា​នៅ​ដំណាច់​រដូវវស្សា ក្នុង​ខែអស្សុជ ប្រើ​ទ័ព ​៣ ​ម៉ឺន​ នាក់​ដឹកនាំ​ដោយ​ចៅពញា​ម្នាក់​ ព្រះ​ស្រីជាតិក​ម្នាក់​ និង​ដោយ​ព្រះ​តេជោ​ដែល​ជា​រាជទូត​របស់​ព្រះ​ធម្មោរាជា​មក​ចុះ​កប៉ាល់​នៅ​ ខែត្រ​កំពត​ និង​ពាម​ (សព្វថ្ងៃ​គឺ​ហាទៀង) រួច​ដើរ​តាម​ផ្លូវ​ បន្ទាយមាស ​សំដៅ​មក​រក ​ចតុម្មុខ ។​ ចំណែកឯ​ស្ដេច​សៀម​វិញ​ដែល​គ្រង​សម្លៀក​បំពាក់​ចម្បាំង បាន​យាង​លើ​ខ្នង​ដំរី​ចេញ​ដំណើរ​មក​ បាត់ដំបង ។ ស្ដេច​សៀម​មាន​ទ័ពស្រួច​មួយ​កង​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ឧកញ៉ា​ ក្រឡាហោម មេទ័ព​ខាងជើង​ទឹក​ ទ័ព​ស្លាប​ឆ្វេង​មួយ​កង បញ្ជា​ដោយ​ឧកញ៉ា​ចក្រី មេទ័ព​ដំរី​ ឬ​រដ្ឋមន្ដ្រី​ខាង​សង្គ្រាម​ ហើយ​និង​ទ័ព​ស្លាប​ស្ដាំ​មួយ​កង​ទៀត​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​ពញា​ព្រះ ​ឃ្លាំង រដ្ឋមន្ដ្រី​ខាង​សេដ្ឋកិច្ច ។

ពេល ​នោះ​ព្រះ​ធម្មោរាជា​បាន​ដឹកនាំ​ទ័ព​ចេញពី​ចតុម្មុខ ធ្វើ​ដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង ។ ទ្រង់​បាន​យាង​មក​បោះជំរំ​នៅ​អម្រឹតរណបុរៈ សង់​រាជ​ពន្លា​មួយ​រង់ចាំ​ទទួល​ស្ដេច​សៀម ដែល​យាង​កាត់​តាម​ បាត់ដំបង ពោធិ៍សាត់ និង ​ក្រាំង

ស្ដេច​សៀម​ និង​ព្រះ​ធម្មោរាជា​ជួប​គ្នា​នៅ​បរិបូណ៌​នោះ​ហើយ​ដោយ​ស្ដេច​សៀម​មាន​ព្រះ​ជន្ម​តិច​ជាង​ទ្រង់​ហៅ​ព្រះ​ធម្មោរាជា​ថា​ ព្រះ​រៀម​ ឯ​ព្រះ​ធម្មោរាជា​ហៅ​ស្ដេច​សៀម​ថា​ ព្រះ​អនុជ ។ ​ ស្ដេច​ទាំង​២​អង្គ​ពិភាក្សា​គ្នា​អំពី​ផែនការ​ប្រយុទ្ធ​ដែល​ត្រូវ​អនុវត្ដ រួច​បាន​ដឹកនាំ​ទ័ព​សំដៅ​ទៅ​ឡោម​ព័ទ្ធ​វាយ ​ខែត្រ​កំពង់សៀម ដែល​ជា  ​រាជធានី​របស់​ព្រះរាជា​ទិស​ខាងជើង

ព្រះរាជា ​ទិស​ខាងជើង​ស្រី​រាមាធិបតី ក៏​ប្រជុំ​នាម៉ឺន​សព្វ​មុខមន្ដ្រី​សាកសួរ​យោបល់ មន្ដ្រី​មួយ​ចំនួន​ថ្វាយ​ព្រះ​យោបល់​ថា ដោយ​ព្រះ​អង្គ​មាន​ទ័ព​តិច​ជាង​ទ័ព​សត្រូវ ណាមួយ​ស្បៀង​ក៏​ខ្វះខាត​ផង ព្រះ​អង្គ​មិន​គួរ​ប្រយុទ្ធ​តបត​ទេ គួរ​សាកល្បង​សុំ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​ព្រះរាជា​ ចតុម្មុខ​វិញ ។ ក៏​ប៉ុន្ដែ​ពួក​មេទ័ព​ប្រកែក​មិន​ព្រម​ឯកភាព​ជាមួយ​មតិ​ក្បត់​បែប​នេះ​ទេ គេ​ប្រកាស​ថា​ត្រូវ​តែ​ធ្វើ​សង្គ្រាម​រហូត​អវសាន​ជីវិត​ដើម្បី​ការពារ​ ព្រះរាជា​ណាចក្រ​ប្រឆាំង​នឹង​ ពួក​សៀម និង​ពួក​ខ្មែរ​ក្រុម​ស្ដេច​ធម្មោរាជា ។ ព្រះ​ស្រី​រាមាធិបតី​បាន​យល់​ស្រប​តាម​មតិ​ពួក​មន្ដ្រី​ដែល​មិន​ចង់​ធ្វើ​ សង្គ្រាម ហើយ​បាន​សម្រេច​ថា​នឹង​សុំ​ចុះចាញ់​ព្រះ​អនុជ​ជា​ព្រះរាជា​ជ្រែករាជ្យ​នៅ​ ចតុម្មុខ ។ ទ្រង់​បាន​ចាត់​ឧកញ៉ា​យោមរាជ រដ្ឋមន្ដ្រី​យុត្ដិធម៌ និង​ឧកញ៉ា​វាំង ជា​រដ្ឋមន្ដ្រី​ទទួល​កិច្ចការ​ព្រះរាជវាំង ឱ្យទៅ​ចរចា​ពី​ការ​សុំ​ចុះ​ចូល​របស់​ព្រះ​អង្គ​នេះ ។

គេ ​បាន​ឯកភាព​គ្នា​ថា​នឹង​រៀបចំ​ឱ្យ​មាន​ការ​ជួប​គ្នា​រវាង​ស្ដេច​ទាំង ​៣​អង្គ ​នៅ​ក្នុង ​ខែត្រ​សំរោងទង​ក្នុង​ជំរំ​មួយ​ដែល​គេ​សង់​ព្រះ​ពន្លា​ជា​បន្ទាន់​ សម្រាប់​ព្រះរាជា និង​មន្ដ្រី​របស់​ព្រះ​អង្គ​ដែល​យាង​មក​ដោយ​មិន​មាន​អាវុធ​ជាប់​មក​ជាមួយ​ផង ​ទេ ។ ស្ដេច​សៀម​បាន​ប្រកាស​ថា ព្រះ​អង្គ​ដែល​យាង​មក​កម្ពុជា​ពេល​នេះ គឺ​ដើម្បី​ជួយ​រៀបចំ​សន្ដិភាព​ និង​បញ្ចប់​សង្គ្រាម​រវាង​ព្រះ​បិតុលា​ និង​ព្រះ​ភាគិនេយ្យ​ដែល​មាន​រយៈពេល​ជា​យូរយារ​ណាស់​មក​ហើយ ហើយ​មិន​មាន​ឈ្នះ​មាន​ចាញ់ ។ រួច​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្រះរាជា​កម្ពុជា​ថា «ដើម្បី ​ផលប្រយោជន៍​ព្រះពុទ្ធ​សាសនា និង​ដើម្បី​រៀបចំ​ប្រទេស​ទាំងមូល​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ឡើង​វិញ សូម​ស្ដេច​យាង​ចេញពី​ព្រះ​នគរ​ទៅ​គង់​នៅ​ឯ​ប្រទេស​សៀម ហើយ​សូម​ប្រគល់​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ពញាអុង ឱ្យ​ទូលព្រះបង្គំ​ធ្វើ​ជា​បុត្រ​ចិញ្ចឹម ថែរក្សា​តទៅ ។ មន្ដ្រី​ទាំង​អស់​អាច​នឹង​តាម​ព្រះ​អង្គ​ទៅ​ស្រុក​សៀម ឬ​មិន​ទៅ​តាម​ចិត្ដ​ចង់» ។

មាន ​ព្រះ​បន្ទូល​ចប់ ស្ដេច​សៀម​ដាក់​បញ្ជា​ឱ្យ​ពល​សេនា​តាម​ពិនិត្យ​សកម្មភាព​របស់​ព្រះរាជា​ កម្ពុជា​ឱ្យ​ជាប់ រួច​យាង​ចូល​ក្នុង​ព្រះ​ពន្លា​បាត់​ទៅ រួច​ហើយ​បាន​ចាត់​មន្ដ្រី​ម្នាក់​ឱ្យ​ទៅ​យាង ​ព្រះ​ស្រីសុរិយោទ័យ ​មក​ជួប​ ព្រះ​អង្គ ។ ស្ដេច​ដណ្ដើម​រាជ្យ​ទិស​ខាងកើត​នេះ​រីករាយ​ខ្លាំង​ណាស់​នឹង​ឃើញ​ព្រះ​បិតុលា ​ស្រី​រាមាធិបតី​ជាប់​ជា​ចំណាប់​ខ្មាំង​របស់​ស្ដេច​សៀម ។ ទ្រង់​មាន​ព្រះ​តម្រិះ​ថា​ព្រះរាជា​ណាចក្រ​នឹង​ត្រូវ​បែងចែក​តែ ​២​ចំណែក​ រវាង​ខ្លួន​ព្រះ​អង្គ និង​ព្រះ​បិតុលា​ធម្មោរាជា​ដែល​មាន​ព្រះ​ជន្ម​តិច​ជាង​ព្រះ​អង្គ​ផង​នោះ ទ្រង់​ក៏​យាង​មក​ជួប​ស្ដេច​សៀម ។

ពេល ​មក​ដល់ ព្រះ​ស្រីសុរិយោទ័យ​ឃើញ​ព្រះ​ធម្មោរាជា​គង់នៅ​ចាំ​ជាមួយ​ស្ដេច​សៀម​នៅ​ក្នុង ​ព្រះ​ពន្លា​ជា​ស្រេច ។ ស្ដេច​សៀម​ទទួល​ស្វាគមន៍​ព្រះ​អង្គ​ពីលើ​ព្រះ​ពន្លា​មក ដោយ​មាន​ព្រះ​បន្ទូល​ថា ព្រះ​អង្គ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ព្រះ​បិតុលា​យូរ​ហើយ​មិន​ចាញ់​មិន​ឈ្នះ ឥឡូវ​នេះ ព្រះ​បិតុលា​បាន​សម្រេច​យាង​ចេញ​ពី​ព្រះ​នគរ​ទៅ​គង់​នៅ​ឯ​ស្រុក​សៀម​ហើយ ដូច្នេះ​វា​មិន​យុត្ដិធម៌​ទេ​បើសិនជា​ព្រះ​អង្គ​នៅ​គង់​ក្នុង​ប្រទេស ។ បន្ទាប់​មក ស្ដេច​សៀម​បាន​យាង​ព្រះ​សុរិយោទ័យ​ចូល​ក្នុង​បន្ទាយ រង់ចាំ​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​សៀម ។ ព្រះ ​ស្រីសុរិយោទ័យ​ហៀប​តែ​នឹង​ធ្វើ​តាម​បញ្ជា​ស្ដេច​សៀម​ទៅ​ហើយ ស្រាប់តែ​ទាហាន​របស់​ព្រះ​អង្គ​ដែល​ពិនិត្យ​ឃើញ​ថា​ព្រះ​អង្គ​ក្លាយជា​ ចំណាប់ខ្មាំង​របស់​ស្ដេច​សៀម បាន​នាំ​គ្នា​សម្រុក​ចូល​មក​ក្នុង​បន្ទាយ​តាម​ព្រះ​អង្គ ក៏​កើត​ជា​ជម្លោះ​ឡើង​ជា​មួយ​ទ័ព​សៀម​ដែល​រារាំង​ផ្លូវ ប៉ុន្ដែ​ត្រូវ​ដេញ​វាយ​បែក​ខ្ញែក​គ្នា​ទៅ​ស្រុក​វិញ​អស់ ។

១៥. ព្រះ​ធម្មោរាជា (១៤៦៨​-​១៥០៤)
ព្រះ ​ធម្មោរាជា និង​ព្រះរាជា​សៀម​បាន​ធ្វើ​ដំណើរ​ជាមួយ​កងទ័ព​មក​កាន់​ លង្វែក ដោយ​នាំ​យក​ព្រះរាជា​ចំណាប់ខ្មាំង​ទាំង​ ២​អង្គ​ ដែល​ត្រូវ​យក​ទៅ​កាន់​ អយុធ្យា​មក​ជាមួយ​ផង ។ មក​ដល់​រាជធានី​របស់​កម្ពុជា​ខាងជើង​នេះ ស្ដេច​ទាំង​២​បាន​ថ្វាយ​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅ​វិញ​ទៅ​មក រួច​ហើយ​ស្ដេច​សៀម​ក៏​បន្ដ​ដំណើរ​ទៅ​ ពោធិ៍សាត់ បាត់ដំបង មង្គលបុរី ស្រី​ឫស្សីសាញ់ បាទង និង​ ទងកែ ​សំដៅ​ទៅ​រក​ព្រះរាជ​ធានី​ព្រះ​អង្គ​ទៅ (46) ។ បណ្ដា​គ្រួសារ​សៀម​ដែល​ស្ដេច​ខ្មែរ​បាន​កេណ្ឌ​មក​ជាមួយ​ពី​មុន ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​ទ័ព​សៀម​ត្រលប់​ទៅ​ស្រុក​វិញ​ដែរ ។ នៅ ​ពេល​នោះ ព្រះ​ធម្មោរាជា​បាន​យាង​ត្រលប់​មក​កាន់​ចតុម្មុខ​វិញ រួច​ហើយ​ទ្រង់​បាន​ចេញ​បញ្ជា​ឱ្យ​ទ័ព​សៀម​ដែល​ធ្វើ​ដំណើរ​មក​តាម​សមុទ្រ​ ប្រញិប​ប្រញាប់​ចុះ​ទូក​ចេញ​តាម​ស្ទឹង​បន្ទាយមាស​ និង ​ពាម ​ត្រលប់​ទៅ​វិញ​ដែរ ។

និយាយ ​ពី​ស្ដេច​សៀម​វិញ​ ក្រោយ​ពី​ឆ្លង​ផុត​ព្រំប្រទល់​ដែន​ហើយ​ បាន​បញ្ជា​ឱ្យ​ទ័ព​បោះជំរំ​សម្រាក​៣​ថ្ងៃ ។ នៅ​ពេល​នោះ ព្រះ​រាមាធិបតី ​ដែល​ប្រកែក​ពុំ​ព្រម​សោយ​អាហារ និង​មិន​ព្រម​ស្រង់​ទឹក​ចាប់​តាំងពី​ពេល​ចេញ​ដំណើរ​ពី​លង្វែក​មក ក៏​ធ្លាក់ខ្លួន​ប្រឈួន​រួច​សុគត​ទៅ​ដោយ​ទុក្ខសោក​សង្រេង និង​អត់​អាហារ ។ ស្ដេច​សៀម​បាន​រៀបចំ​សព​ព្រះរាជា​ដាក់​ក្នុង​មឈូស​ប្រគល់​ឱ្យ​ពញាអុង ជា​រាជបុត្រ​របស់​ព្រះ​អង្គ ។ ព្រះ​ពញាអុង​នេះ ស្ដេច​សៀម​បាន​សុំ​ធ្វើ​ជា​បុត្រ​ចិញ្ចឹម រួច​ថ្វាយ​ព្រះ​ឋានៈ​ជា​ «ព្រះ​សុផាន​រាជា» គឺជា​ឋានៈ​របស់​ព្រះរាជបុត្រ​ច្បង​របស់​ស្ដេច​នៅ​ស្រុក​សៀម ។ ក្រោយ​មក ស្ដេច​សៀម ​បាន​លើក​ឱ្យ​ធ្វើ​ជា​ចៅហ្វាយ​ខែត្រ​សុវណ្ណលោក និង​រៀប​អភិសេក​ បុត្រី​របស់​ព្រះ​អង្គ​ឱ្យ​ជា​ព្រះ​ជាយា

ចំណែក ​ព្រះ​សុរិយោទ័យ​វិញ បាន​សុគត​បាត់​ទៅ ក្រោយ​ពី​យាង​ទៅ​ដល់​អយុធ្យា​បាន​ ១៥​ថ្ងៃ ។ អស់ ​អ្វី​នឹង​គួរ​ឱ្យ​បារម្ភ​ទៀត ព្រះ​ធម្មោរាជា បាន​ដឹកនាំ​កម្ពុជា​ប្រកបដោយ​យុត្ដិធម៌ ។ ទ្រង់​បាន​ដំឡើង​ឋានៈ​សេនា​ដែល​ស្មោះត្រង់​នឹង​ព្រះ​អង្គ​ឱ្យ​កាន់​មុខងារ​ សំខាន់ៗ​ក្នុង​ព្រះរាជាណាចក្រ​ រួច​បាន​ចាត់​ឱ្យ​កសាង​សាលាឆទាន​ដើម្បី​ទ្រង់​យាង​មក​ចែក​អំណោយ​ឱ្យ​ ប្រជារាស្ដ្រ​ក្រីក្រ ។ នៅ​ឆ្នាំ​១៤៩៥​ នៃ​គ្រិស្ដ​សករាជ ទ្រង់​បាន​លើក​លែង​មិន​ឱ្យ​យក​ពន្ធ​ងារ​ពី​ប្រជារាស្ដ្រ​ចំនួន​៣​ឆ្នាំ។

រាជពង្សាវតារ ​បាន​លើក​អំពី​ព្រះរាជា​អង្គ​នេះ​ថា​ជា​ក្សត្រ​ឧស្សាហ៍​ព្យាយាម ចូល​ចិត្ដ​ការ​សិក្សា ហើយ​ទ្រង់​ចេះ​ចាំ​រត់មាត់​គម្ពីរ​ព្រះ​ត្រៃ​បិដក​ចាប់ពី​ដើម​រហូត​ដល់​ ចប់ ។ ព្រះ​អង្គ​បាន​បរិច្ចាគ​រាជ​ទ្រព្យ​ជា​ច្រើន​ដាក់​ទាន​ឱ្យ​ប្រជារាស្ដ្រ ហើយ​បាន​សុំ​ខមាទោស​អំពី​សំណាក់​សាសនិកជន ។ គេ​និយាយ​ថា​ព្រះ​អង្គ​ថែម​ទាំង​បាន​អធិប្បាយ​អំពី​ព្រះ​ធម្មចក្រ​កប្បវត្ដន ​សូត្រ​ចែក​ជូន​មន្ដ្រី​សេនាបតី​របស់​ព្រះ​អង្គ​ជាទី​សណ្ដាប់​ទៀត​ផង ហើយ​ទ្រង់​ឈ្វេង​យល់​ថា ព្រះ​អង្គ​គឺជា​ព្រះ​ពោធិសត្វ​មួយ​អង្គ ។

គេ ​និយាយ​ថា ក្រោយ​ពី​ទ្រង់​យល់​សុបិន​មួយ​រួច​មក ព្រះ​អង្គ​បាន​ចាត់​ឱ្យ​កសាង​វិហារ និង​ចេតិយ​នៅ ​ភ្នំសន្ទុក និង​បាន​ចាត់​ឱ្យ​ឆ្លាក់​ចម្លាក់​រាក់​រៀបរាប់​អំពី​ព្រះពុទ្ធ​អង្គ​គង់​ឈរ និង​ផ្ទុំ រូប​គ្រុឌ រូប​ព្រហ្ម និង​រូប​សិង្ហ នៅ​លើ​ភ្នំ​នេះ​ផង​ដែរ ។ ពីរ​ឆ្នាំ ​ក្រោយមក គេ​បាន​នាំ​យក​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ ដែល​គេ​និយាយ​ថា ព្រះថោង ​បាន​ទទួល​មុន​ពេល​ព្រះ​អង្គ​យាង​ចេញពី​ឥណ្ឌា​មក​កាន់​កម្ពុជា យក​មក​បញ្ចុះ​នៅ​ក្នុង​ព្រះ​ចេតិយ​នេះ ។ គេ​បាន​រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ព្រះ​ចេតិយ​នេះ​ចំនួន​ ១៥​ថ្ងៃ​ក្នុង​ដើមខែ​ កត្ដិក ឆ្នាំ​១៤៨៧ (47) ។ ក្នុង​ពិធី​នោះ​ព្រះរាជា​បាន​សាង​ព្រះ​ផ្នួស មាន​ព្រះ​នាម​ថា​ «ព្រះ​មល្លិវ័ន​បុគ្គលោ​ស្វាមិ» ។ ​ នៅ​ពេល​លាចាក​សិក្ខាបទ​មក​វិញ​ទ្រង់​បាន​ធ្វើ​អំណោយ​ដល់​វត្ដ​ថ្មី​នេះ​នូវ​ ភូមិ​ចំនួន​២១​ ស្រែ​ចំនួន​២១​ ខ្ញុំប្រុស​២១​នាក់​ ខ្ញុំស្រី​២១​នាក់​ រទេះគោ​២១​គ្រឿង រទេះ​ក្របី​២១​គ្រឿង​ សេះ​២១​ក្បាល ដំរី​២១​ក្បាល (48) ឧបករណ៍​តន្ដ្រី​មួយ​សម្រាប់ ព្រមទាំង​ពល​ជា​ខ្ញុំប្រុស​ស្រី​សម្រាប់​ថែទាំ​ព្រះ​វិហារ ព្រះ​ចេតិយ និង​ចង្កៀង​សម្រាប់​ដុត​បំភ្លឺ​ទៀត​ផង ។

គេ​បាន​រក​ឃើញ ​អក្សរ​ចារឹក​នៅ​លើ​សិលា​មួយ​ដុំ​ដែល​កប់​ក្នុង​ដី មាន​សេចក្ដី​ថា «ទូលបង្គំជាខ្ញុំ សូម​ប្រកូក​ប្រកាស​ដល់​អស់​បណ្ដា​ទេវតា​ទាំងឡាយ​នៅ​លើ​មេឃ ដែល​ប្រកប​ទៅ​ដោយ​កម្លាំង​អភិនីហារ សូម​អស់​លោក​ធ្វើ​ជា​សាក្សី​ចំពោះ​ការ​បរិច្ចាគ​ទាំងអស់​ដែល​ទូលបង្គំ​ ជាខ្ញុំ​បាន​ធ្វើ​ចំពោះ​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ​អង្គ​នេះ និង​សូម​ឱ្យ​កុសល​ផល​បុណ្យ​បាន​មក​ពី​ទាន​នេះ ស្ថិត​ស្ថេរ​អស់​កាល ​៥​ពាន់​ឆ្នាំ​ទៅ​ហោង» (49) ។ ព្រះរាជា ​អង្គ​នេះ​បាន​ធ្លាក់ខ្លួន​ប្រឈួន​នៅ​ក្នុង​ឆ្នាំ​ ១៥០៤ រួច​សុគត​ទៅ​ក្នុង​ព្រះ​ជន្មាយុ​៥៧ ​ព្រះវស្សា ក្រោយ​ពី​សោយរាជ្យ​សម្បត្ដិ​បាន ​៣៧​ឆ្នាំ គ្រប់​គ្រង​នៅ​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ។ គេ​និយាយ​ថា គេ​បាន​យក​ព្រះ​អដ្ឋិធាតុ​របស់​ព្រះ​អង្គ​ទៅ​បញ្ចុះ​នៅ​ក្នុង​ព្រះ​ចេតិយ​ ភ្នំ​សន្ទុក ក្បែរ​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ ។

១៦. ព្រះ​ស្រីសុគន្ធបទ (១៥០៤​-​១៥១២)
ព្រះរាជបុត្រ​ច្បង​របស់ ​ព្រះ​ធម្មោរាជា ​ព្រះ​នាម​ថា​ ដង្ខត្ដិយ​រាជា​ ដែល​មាន​ព្រះ​ជន្ម​៣២​ព្រះ​វស្សា​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​បិតា ដោយ​មាន​ព្រះ​អភិសេក​នាម​ថា «ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​ស្រីសុគន្ធបទ ព្រហ្ម​ព្រឹទ្ធ​រាជា​ធិរាជ​រាមាធិបតី ព្រះ​ចៅ​មហានគរ​កម្ពុជា​ធិបតី» ។ ការ​លើក​ព្រះ​សុគន្ធបទ​ឱ្យ​ឡើង​សោយរាជ្យ​នេះ​បាន​ធ្វើ​ឱ្យ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ព្រះ​នាម ​ព្រះ​ចន្ទរាជា មិន​សប្បាយ​ព្រះ​ទ័យ ក៏​យាង​មក​គង់​នៅ​ឯ ​ចតុម្មុខ កេណ្ឌ​ទ័ព​បះបោរ​ប្រឆាំង​ឡើង (50) ។ ព្រះ​ចន្ទរាជា ​នេះ ទ្រង់​ប្រសូត​នៅ​ពេល​ដែល​មាន​ចន្ទ្រគ្រាស ដោយហេតុ​នេះ​ហើយ​ទើប​បាន​ជា​គេ​ថ្វាយ​ព្រះ​នាម​ដូច្នេះ ។

ក្រោយ ​អភិសេក​បាន​បន្ដិច​ ស្ដេច​សុគន្ធបទ ​បាន​យាង​ចាកចោល ​រាជធានី​លង្វែក​ មក​គង់​នៅ ​ទួល​បាសាន ​ក្នុង​ ខែត្រ​ស្រីសន្ធរ ​វិញ ជាទី​កន្លែង​ដែល​ព្រះ​អយ្យកោ​របស់​ព្រះ​អង្គ ចៅ​ពញាយ៉ាត បាន​ជ្រើសរើស​ជា​រាជធានី​មុន នឹង​យាង​ទៅ​គង់នៅ​ឯ​ចតុម្មុខ​ ឬ​ភ្នំពេញ ។​ រាជពង្សាវតារ​និយាយ​ថា​ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ទីតាំង​នេះ​ដែល​ងាយ​ស្រួល ​ក្នុង​ការ​ការពារ ពីព្រោះ​ស្ថិត​នៅ​ចន្លោះ ​បឹង​ធំ​មួយ​នៅ​ខាងកើត និង​ទន្លេមេគង្គ​នៅ​ខាង​អាគ្នេយ៍ និង​ព្រៃ ។

នៅ​ពេល​នោះ (51) មាន​បុរស​ម្នាក់​ឈ្មោះ​ថា​ ពិជ័យនាគ​ និង​ប្រពន្ធ​ឈ្មោះ​ថា​ ម៉ែបាន​ មាន​ដើម​កំណើត​ជា​ពលព្រះ (52) បាន​យក​បុត្រី​របស់​ខ្លួន​ដែល​មាន​រូបរាង​ស្អាត​ប្រិមប្រី មក​ថ្វាយ​ព្រះ​រាជា (53) ។ ព្រះរាជា​បាន​តែងតាំង​នាង​ជា​ស្នំ​ឯក ពោល​គឺជា​ស្នំ​ឆ្នើម​ជាងគេ​បន្ទាប់​ពី​ព្រះ​មហេសី រួច​លើក​ពិជ័យនាគ​ជា​មន្ដ្រី ឯ​ម៉ែបាន ​ត្រូវ​តែងតាំង​ជា​ នាគ​ម៉ែបាន និង​តែងតាំង​ប្អូនប្រុស​ស្នំ​ឯក​ ឈ្មោះ ​នាយ​កន​ ជា​មហាតលិក ។ ក្រោយមក ពលព្រះ​នេះ​បាន​ទទួល​ឋានៈ​ជា «ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ដ» ។

គ្រួសារ ​នេះ​ដល់​ពេល​មាន​ទ្រព្យធន​បាន​ក្លាយជា​ទៅ​ជា​គ្រួសារ​មួយ​មាន​ឥទ្ធិពល​នៅ​ ក្នុង​ប្រទេស​ហើយ​មាន​មនុស្ស​ជា​ច្រើន​ចូល​មក​រក​សុំ​ជ្រកកោន (54) ។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ព្រះរាជា​សម្រេច​ព្រះ​ទ័យ​ចង់​លស់លា​ស្នំ​ឯក និង​ប្អូនប្រុស ឱ្យ​រួច​ចាក​ពី ​ឋានៈ​ជា​ពលព្រះ ពីព្រោះ​ថា​តាម​ធម្មតា​អ្នក​ណា​កើត​មក​ជា​ពលព្រះ នៅ​តែ​ជា​ពលព្រះ​រហូត បើ​ទោះបីជា​មាន​ការ​លើក​តម្កើង​ដូច​ម្ដេច​ក្ដី ។ ទ្រង់​បាន​សាកសួរ​យោបល់​សេនា​មន្ដ្រីៗ​ទូល​តប​ទៅ​វិញ​ថា គ្រួសារ​ពលព្រះ​មិន​អាច​នឹង​រួច​ចាក​ពី​ឋានៈ​នេះ​បាន​ទេ ពីព្រោះ​ថា​នៅ​ពេល​ដែល​គេ​ប្រគល់​គ្រួសារ​ណា​មួយ​ឱ្យ​ទៅ​ជា​ពលព្រះ គឺ​គេ​ប្រគល់​សម្រាប់​រយៈពេល ​៥​ពាន់​ឆ្នាំ ទោះជា​ព្រះរាជា​ក៏​មិន​អាច​អនុវត្ដ​រំលង​ច្បាប់​នេះ ចំពោះ​មនុស្ស​ដែល​មិន​គោរព​សាសនា​ព្រះពុទ្ធ និង​រំលង​ភ្នែក​ប្រជាជន​បាន​ដែរ ។

មួយ ​ខែ​ក្រោយមក នៅ​ពេល​ដែល​ព្រះរាជា​ហាក់​ដូចជា​ភ្លេច​បំណង​ចង់​លស់លា​នោះ​ទៅ​ហើយ ស្រាប់តែ​ស្នំ​ឯក​ធ្លាក់​ខ្លួន​ឈឺ ។ ដោយ​ព្រះរាជា​សព្វព្រះទ័យ​នឹង​នាង​ខ្លាំង​ពេក ទ្រង់​បាន​បន់ស្រន់​ថា​សូម​ឱ្យ​នាង​ជា​សះស្បើយ​វិញ​ចុះ​ព្រះ​អង្គ​នឹង​រក្សា ​ឋានៈ​ជា​ពលព្រះ​របស់​នាង​ដោយ​សង់​វត្ដ​មួយ​សម្រាប់​ឱ្យ​នាង​មក​បំពេញ​ កាតព្វកិច្ច​ចំពោះ​ព្រះពុទ្ធ​ជា​ប្រចាំ ។ ស្នំ​ឯក​បាន​ជា​ពី​ជំងឺ​ដូច​ព្រះ​ទ័យ​មែន ព្រះរាជា​ទ្រង់​បញ្ជា​ឱ្យ​សាងសង់​វត្ដ​មួយ​តាម​ការ​បន់ស្រន់ ដោយ​បោះ​សីមា​នៅ​គ្រប់​ជ្រុងដី ។ រួច​ហើយ​ទ្រង់​ឱ្យ​បាំង​ក្រណាត់​អម​ផ្លូវ​ដើរ​ចេញពី​ព្រះរាជវាំង​ទៅ​កាន់​ វត្ដ​នោះ ដើម្បី​កុំឱ្យ​គេ​មើល​ឃើញ​ស្នំ​ឯក​ធ្វើ​ដំណើរ​ទៅ​កាន់​វត្ដ​រាល់​ថ្ងៃសីល​ បោច​ស្មៅ​ជុំវិញ​ព្រះ​វិហារ​ដូចដែល​ពួក​ពលព្រះ​តែងតែ​ធ្វើ ។ ក្រោយ​មក​ទៀត​ទ្រង់​បាន​ឱ្យ​ផ្លាស់​ក្រណាត់ ដោយ​ដាំ​ឈើ​ជា​របង​ខ្ពស់ៗ​វិញ ហើយ​វត្ដ​នោះ ក៏​ត្រូវ​គេ​ហៅ​ថា​ជា វត្ដ​ព្រៃ​បាំង​ រហូត​មក ។​ ព្រះរាជា​មាន​រាជបុត្រ​ជាមួយ​ស្នំ​ឯក​នេះ​មួយ​អង្គ​ព្រះ​នាម​ថា​ ពញាយស

ព្រះរាជា ​ក៏​ចង់​ដំឡើង​ឋានៈ​ឱ្យ​ប្អូនប្រុស​របស់​ស្នំ​ឯក​ឡើង​ជា​មន្ដ្រី​ដែរ តែ​ព្រះ​អង្គ​ខ្លាច​មាន​ពាក្យ​និន្ទា​ពី​នាម៉ឺន សព្វ​មុខមន្ដ្រី ដែល​ចង​ចាំ​មិន​ភ្លេច​នូវ​ឋានៈ​ជា​ពលព្រះ​របស់​គេ ម្ល៉ោះហើយ​បាន​ត្រឹមតែ​ដំឡើង​ឱ្យទៅ​ជា «ឃុនហ្លួង​ព្រះស្ដេច​សមហ​សេនាធិបតី» ដែល​មាន​មន្ដ្រី​៤​រូប​នៅ​ក្រោម​បញ្ជា​ត្រួតត្រា​លើ​ពលព្រះ​ទាំងអស់ និង​ជា​អ្នក​ត្រួត​ពិនិត្យ​ទំនៀម​ទម្លាប់​ប៉ុណ្ណោះ (៥៥) ។ ទ្រង់​ក៏​ឱ្យ​ទទួល​បន្ទុក​ផង​ដែរ​ក្នុង​ការ​ដាក់​ទោស​ពិន័យ​ចំពោះ​អំពើ​ ឆ្គាំឆ្គង​ទាំងឡាយ មាន​ការ​មិន​គោរព​អាចារ្យ អ្នកប្រាជ្ញ និង​ចាស់​ព្រឹទ្ធាចារ្យ ជាដើម ។

បាន ​ឡើងជា​មន្ដ្រី​ធំ​ម្នាក់​ហើយ​ត្រូវជា​ប្អូនថ្លៃ​របស់​ព្រះរាជា​ និង​ជា​ឪពុកមា​របស់​ព្រះរាជបុត្រ​ផង​នាយ​កន​ភ្លេច​កំណើត​ដើម​របស់​ខ្លួន​ជា​ ពលព្រះ ហើយ​ចាប់​តាំង​មាក់ងាយ​មន្ដ្រី​ឯទៀតៗ ធ្វើ​ឱ្យ​មន្ដ្រី​ទាំងនោះ​នាំ​គ្នា​ស្អប់​គុំ​ជា​ខ្លាំង ចង់​តែ​រាយការណ៍​ថ្វាយ​ព្រះរាជា ។

ថ្ងៃមួយ ​ក្នុង​ខែ​ចេត្រ​ ឆ្នាំ​១៥០៨ នៅ​ពេល​រាត្រី​បន្ទាប់​ពី​ថ្ងៃ​ចូល​ឆ្នាំ​ទី​១ ព្រះរាជា​បាន​យល់​សុបិន​ឃើញ​ថា ព្រះ​នគរ​មាន​កោលាហល​ ព្រះ​អង្គ​ និង​ពល​សេនា​ទាំងឡាយ​ត្រូវ​ សត្វ​នាគ ​ធំ​មួយ​ដេញ​ព្រួស​​ពិស​ និង​ភ្លើង​ដាក់​ធ្វើ​ឱ្យ​ឆេះឆាប​រាជធានី​ រួច​នាគ​នោះ​បាន​មក​ឆក់​យក​ស្វេតច្ឆត្រ​ពាំ​រត់​ទៅ​ទិស​ខាងកើត​បាត់​ ទៅ ។​ ព្រះរាជា​ភិតភ័យ​តក្កមា​នឹង​សុបិន​នេះ ទ្រង់​ក៏​យាង​ទៅ​កាន់​រោង​ជំនុំ​ដែល​មាន​រាជ​វង្សានុវង្ស និង​មន្ដ្រី​អ្នកមុខ​អ្នកការ​ចាំ​គាល់​នៅ​ទីនោះ ។ គេ​នាំ​គ្នា​ថ្វាយ​ព្រះ​គង្គា ថ្វាយ​ទៀន និង​មាលា​ដល់​ព្រះ​អង្គ ព្រះ​អង្គ​ក៏​ថ្វាយ​ព្រះពរ​ដល់​អ្នក​ទាំងអស់​គ្នា​ឱ្យ​បាន​សេចក្ដី​សុខ​ សប្បាយ ស្រាប់តែ​ទ្រង់​បែរ​ព្រះ​ភ័ក្ដ្រ​មើល​ចំ​ឃុនហ្លួង​កន​ឃើញ​មាន​នាគ​២​ញី​ ឈ្មោល​នៅ​ពីលើ​ក្បាល ។ ឆ្ងល់​ណាស់ ទ្រង់​ក៏​សួរ​ទៅ​អ្នក​ដែល​នៅ​ជិត​ព្រះ​អង្គ តើ​មាន​មើល​ឃើញ​នាគ​ទាំង​២​ដូច​ព្រះ​អង្គ​ដែរ​ទេ គេ​ឆ្លើយ​ថា មិន​ឃើញ​ទេ​ ជា​ហេតុ​ធ្វើ​ឱ្យ​ព្រះ​អង្គ​រឹតតែ​ព្រួយបារម្ភ​ខ្លាំង​ឡើងៗ ។​ នៅ ​ពេល​នោះ​ចៅហ្វាយ ​ខែត្រ​បាត់ដំបង ​បាន​ទូល​ព្រះរាជា​ថា​ ទឹកជ្រោះ​ភ្នំ​បាណន់​ ដែល​គេ​តែងតែ​ត្រង​យក​មក​ថ្វាយ​ព្រះរាជា​ស្រង់​នោះ​ ស្រាប់​តែ​ឥឡូវនេះ​ប្រែជា​មាន ​ពណ៌​ក្រហម​ដូច​ល័ក្ដ ។ ព្រះរាជា​ទ្រង់​វិតក្ក​ខ្លាំង​ណាស់​ពេល​យាង​ចូល​ក្រឡាបន្ទំ ទ្រង់​បាន​ឱ្យ​គេ​ហៅ ព្រះ​ឥសី​ផាត​មហា​រាជគ្រូ​ ជា​មេក្រុម​បារគូ​ និង​ព្រះ​ហោរា​ធិបតី​ចូល​គាល់​រួច​ទ្រង់​អធិប្បាយ​អំពី​សុបិន​របស់​ព្រះ​ អង្គ​ និង​នាគ​ដែល​ព្រះ​អង្គ​ទត​ឃើញ​ក្នុង​សាល​ប្រជុំ ។ មេក្រុម​បារគូ​ទូល​ព្រះរាជា​ថា កាលពី​ព្រឹក​នោះ លោក​បាន​ពិនិត្យ​ឃើញ​ថា ព្រះខ័នរាជ្យ​មាន​ច្រែះ​ទាំង​នៅ​ក្នុង​ស្រោម ដែល​ជា​ប្រផ្នូល​មិន​ល្អ​ទេ​ចំពោះ​ព្រះរាជា​ណា​ចក្រ ។ ចំណែក​ហោរា​វិញ​បាន​ទូល​ព្រះ​អង្គ​ថា​បើ​តាម​ក្បួន​លេខ​អត្ដៈ​សុបិន​របស់​ ព្រះរាជា​ និង​ការ​ទត​ឃើញ​នាគ​របស់​ព្រះ​អង្គជា​សញ្ញា​បញ្ជាក់​ថា នឹង​មាន ​មនុស្ស​កើត​ឆ្នាំរោង ​មក​ដណ្ដើម​រាជបល្ល័ង្ក​ពី​ព្រះ​អង្គ ហើយ​ទៅ​សោយរាជ្យ​នៅ​ទិស​ខាងកើត ។

ព្រះរាជា ​ភិតភ័យ​ខ្លាំង​ណាស់ ព្រោះ​ឃុនហ្លួង​កន​កើត​ឆ្នាំរោង ហើយ ​ការ​ឆ្មើងកន្ទ្រើង ​របស់​ឃុនហ្លួង​កន កន្លង​មក ដែល​ធ្វើ​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ខឹងសម្បា​ស្អប់​គ្រប់​គ្នា ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា អាច​នឹង​បង្ក​គ្រោះ​ដល់​ព្រះ​អង្គ​បាន​មែន ។ ម្ល៉ោះហើយ​ទ្រង់​ក៏​សម្រេច​ព្រះ​ទ័យ​ត្រូវ​តែ​ កម្ចាត់​ឃុនហ្លួង​កន​ នេះ​ចេញ គឺ​សម្លាប់​នៅ​ថ្ងៃស្អែក ពេល​ទ្រង់​ចេញ​បង់​សំណាញ់ ។

ស្នំ ​ឯក​ជា​បង​នាយ​កន​ដែល​ពួន​នៅ​ពី​ខាង​ក្រោយ​ទ្វារ បាន​ស្ដាប់​ឮ​ព្រះ​ឱង្ការ​របស់​ព្រះរាជា​មិន​សូវ​ច្បាស់​ទេ ហើយ​ក៏​មិន​យល់​ទាំងអស់​ដែរ តែ​កាត់​យល់​ថា ព្រះរាជា​ច្បាស់​ជា​រៀប​ផែនការ​អ្វីមួយ​ប្រឆាំង​នឹង​ប្អូន​ហើយ ។ ដល់​ស្អែក​ឡើង នាង​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​នេសាទ​ត្រី​កំសាន្ដ​របស់​ព្រះរាជា​ជាមួយ​នឹង​ ស្រីស្នំ​ឯទៀត និង​ជំទាវ ឃុនណាង​ ជា​ភរិយា​មន្ដ្រី​ទាំងឡាយ​ដែរ​ ដោយ​នាង​គិត​បារម្ភ​ពី​ប្អូន​ខ្លាំង​ណាស់​ក៏​សរសេរ​សំបុត្រ​មួយ​ដាក់​បង្កប់ ​នៅ​ក្នុង​បាយ​ពំនូត​ឱ្យ​ភីលៀង​អុំទូក​យក​ទៅ​ប្រគល់​ឱ្យ​ប្អូនប្រុស ។ ឃុនហ្លួង​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ បងស្រី​ផ្ញើ​បាយ​មួយ​ពំនូត​ មក​ ឱ្យ ក៏​កាត់​យល់​ថា​ប្រាកដជា​មាន​អ្វី​សំខាន់​ហើយ ទើប​គេចខ្លួន​ទៅ​កំបាំង​នឹង​គុម្ពោត​ព្រៃ បើក​បាយ​ពំនូត​មើល​ឃើញ​លិខិត​មួយ​ដែល​មាន​ខ្លឹមសារ​ថា «ប្អូន ​ត្រូវ​ប្រយ័ត្ន​ខ្លួន គេ​ចង់​សម្លាប់​ប្អូន​ហើយ ។ បើសិន​ជា ព្រះរាជា​បញ្ជា​ឱ្យ​ប្អូន​លោត​ចូល​ទៅ​ក្នុង​ទឹក ប្អូន​មិន​ត្រូវ​ប្រកែក​ទេ ត្រូវ​លោត​ចូល​តាម​ព្រះរាជ​បញ្ជា ប៉ុន្ដែ​ត្រូវ​ហែល​គេច​ខ្លួន​ចេញ​ឱ្យ​ឆ្ងាយ​ភ្លាម​ពី​កន្លែង​នោះ ហើយ​កុំ​វិល​ត្រលប់​មក​វិញ​ឱ្យ​សោះ» ។

អាន ​សារលិខិត​ចប់ ឃុនហ្លួង​ភាន់ភាំង​ស្រឡាំង​កាំង និង​ភ័យ​ញ័រ​ខ្លួន​ចំប្រប់ ក៏​លើក​លិខិត​ដាក់​លើ​ក្បាល សំពះ​ឡើង ហើយ​និយាយ​ទៅ​កាន់​ទេវតា​ថា «ខ្ញុំម្ចាស់ ​ជា​ភីលៀង​ដែល​ស្មោះត្រង់ និង​ភក្ដី​ចំពោះ​ព្រះរាជា​ខ្លាំង​ណាស់ ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទេ សូម​ទេវតា​ទាំងឡាយ​លោក​ជួយ​ការពារ​ខ្លួន​ខ្ញុំ​ផង ខ្ញុំ​គ្មាន​អ្នក​ណា​ទៀត​ជួយ​ការពារ​ក្រៅពី​ព្រះ​អង្គ​ឡើយ» ។ បន់ស្រន់​រួច ឃុនហ្លួង ក៏​ត្រលប់​មក​ជួបជុំ​ជាមួយ​ពួក​មន្ដ្រី​វិញ ។

ពិធី ​នេសាទ​ត្រី​កម្សាន្ដ​ក៏​បាន​ចាប់​ផ្ដើម ព្រះរាជា​ចាប់​បង់​សំណាញ់​ទៅ​រក​កន្លែង​ដែល​គេ​ចង្អុល​បង្ហាញ​ថា មាន​ត្រី​ច្រើន​ដែល​តាម​ពិត​មាន​សុទ្ធតែ​ឫស​ឈើ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​សំណាញ់​ជាប់ ។ បន្ទាប់​មក អ្វី​ដែល​គេ​បាន​គ្រោងទុក​ក៏​បាន​កើត​មាន​ឡើង គឺ​ព្រះរាជា​បាន​បញ្ជា​ឱ្យ​ឃុនហ្លួង​កន ​ដែល​ពូកែ​ហែល​ទឹក លោត​ចុះ​ទៅ​ដោះ​សំណាញ់ ។ កន​លោត ​ចូល​ទៅ​ក្នុង​ទឹក​តាម​ព្រះរាជ​បញ្ជា ហើយ​ភ្លាម​នោះ​ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​ក៏​ចាប់​បង់​សំណាញ់​ទៅ​លើ​ព្រមៗ​ គ្នា ដើម្បី​ឱ្យ​ថប់​ស្លាប់​ក្នុង​ទឹកតែ​ម្ដង ។ ប៉ុន្ដែ​អតីត​ពលព្រះ ជា​មនុស្ស​ឆ្លាត លោតទឹក​ភ្លាម ក៏​មុជ​ទៅ​ជ្រៅ គេច​ផុត​ពី​សំណាញ់​ទាំង​ឡាយ រួច​ហើយ​បាន​ហែល​ចេញ​ទៅ​ឆ្ងាយ​ពី​ទីកន្លែង​ដែល​មាន​អ្នក​ចង់​សម្លាប់​ ខ្លួន ។ ហែល​ឆ្ងាយ​បន្ដិច​ក៏​ទៅ​ដល់​កន្លែង​រាក់ អាច​ដើរ​បាន​ក៏​បន្លឹម​តែ​ក្បាល​ដើម្បី​ដកដង្ហើម ។ ទីកន្លែង​ដែល​ហែល​ទៅ​ដល់​នោះ​គឺ​ បឹង​ទទា​ នាយ​កន ​ក៏​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ​ទៅ ។

នៅ ​ពេល​នោះ​នៅ​ឯ​កន្លែង​បង់សំណាញ់​ឯណោះ​វិញ​ គេ​បាន​សង្កេត​ឃើញ​ថា​គ្មាន​សំណាញ់​ណាមួយ​ដែល​លើក​មក​ជាប់​ខ្មោច​នាយ​កន​ ឡើយ ។ ព្រះរាជា​បាន​ឱ្យ​គេ​មុជទឹក​រាវរក ក៏​មិន​ឃើញ​ខ្មោច ទ្រង់​ក៏​ព្រះ​តម្រិះ​ថា «ខ្លា​រួច​ចេញពី​ទ្រុង​ហើយ ថ្ងៃ​ណាមួយ​វា​នឹង​វិល​ត្រលប់​មក​សង​គុណ​យើង​វិញ​ជា​មិន​ខាន» ។ ទ្រង់​បាន​ចាត់​ឱ្យ​សេនា​ទាហាន​តាម​រក​ថែម​ទៀត​តែ​រក​មិនឃើញ ។​ នាយ​កន​បាន​គេច​ទៅ​ដល់ទី​វត្ដ​អារាម​មួយ​ដែល​ខ្លួន​ធ្លាប់​បាន​នៅ​រៀន​សូត្រ ហើយ​ព្រះសង្ឃ​ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់ និង​បង្ហាត់​បង្រៀន បាន​ប្រដៅ​ថា​ឱ្យ​គេចខ្លួន​ទៅ​ទិស​ខាងកើត ទៅ​រង់ចាំ​ទទួល​វាសនា​របស់​ខ្លួន ។

នាយ ​កន​ក៏​ធ្វើ​តាម​បណ្ដាំគ្រូ គេច​លាក់ខ្លួន​អស់​ពេល​ជា​យូរ រហូត​ដល់​ថ្ងៃមួយ​ក៏​បាន​ផ្ដែផ្ដាំ​ឱ្យ​អ្នកបម្រើ​យក​អាវុធ​មក​ឱ្យ​នៅ​ក្នុង ​ព្រៃ​ដារ​ ដែល​ខ្លួន​កំពុង​ពួន រួច​ក៏​ចេញ​ដំណើរ​ទៅ​កាន់​ ខែត្រ​បាភ្នំ ។ នាយ​កន​បាន​សម្លាប់​ ចៅហ្វាយ​ខែត្រ​បាភ្នំ​ នៅ​ចំពោះ​មុខ​ពួក​ក្រមការ ដោយ​លើក​ហេតុផល​ថា​ចៅហ្វាយ​ខែត្រ​បាភ្នំ​នេះ​ក្បត់ ចូល​ដៃ​ជាមួយ ​ព្រះ​ចន្ទរាជា ដែល​ព្រះរាជា​បាន​ចាត់​តាំង​ឱ្យ​ធ្វើ​ជា​ឧបរាជ​សោយរាជ្យ​នៅ​ចតុម្មុខ តែ​បាន​ត្រួតត្រា​បណ្ដា​អាណា​ខែត្រ​ភាគ​ខាងលិច ​ដើម្បី​តែ​ផល​ប្រយោជន៍​ ផ្ទាល់​របស់​ខ្លួន​ព្រះ​អង្គ ។ បន្ទាប់​មក ក៏​និយាយ​ទៅ​កាន់​ពួក​មន្ដ្រី​ដែល​កំពុង​តែ​ភិតភ័យ​ថា ខ្លួន​មក​នេះ​ដើម្បី​អនុវត្ដ​បញ្ជា​របស់​ព្រះរាជា ឱ្យ​ធ្វើ​ឃាត​ចៅហ្វាយ​ខែត្រ រួច​ហើយ​កេណ្ឌ​ទ័ព​មួយ​កង​នៅ​ក្នុង​ខែត្រ​បាភ្នំ​នេះ ។ ២-៣​ថ្ងៃក្រោយ​មក នាយ​កន​ក៏​ប្រកាស​ដំណឹង​ថា ទ័ព​ដែល​ខ្លួន​កេណ្ឌ​នេះ​មិន​មែន​កេណ្ឌ​ថ្វាយ​ព្រះរាជា​ទេ គឺ​កេណ្ឌ​ផ្ទាល់ខ្លួន ដើម្បី​វាយ​ដណ្ដើម​យក ​រាជធានី​បាសាន ហើយ​លើក​ក្មួយ​របស់​ខ្លួន ចៅពញាយស ឱ្យ​ឡើង​គ្រង​រាជបល្ល័ង្ក ។ គេ​បាន​និយាយ​ថា «អ្នក​ណា​ដែល​គ្មាន​បញ្ហា​ អ្វី​ ជាមួយ​ព្រះរាជា មិនបាច់​ចូល​មក​ឡូកឡំ​ទេ អាច​ធ្វើ​អ្វី​បាន​តាម​តែ​ខ្លួន​ចង់​បម្រើ​ព្រះរាជា ។ ប៉ុន្ដែ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​ខ្ញុំ​ដណ្ដើម​បាន​អំណាច ពលព្រះ​ទាំងអស់​នឹង​ទទួល​បាន​នូវ​សេរីភាព​ជា​អ្នកជា ពួក​អ្នកជា​ណា​ដែល​បាន​បម្រើ​ខ្ញុំ​នឹង​ក្លាយ​ទៅជា​មន្ដ្រី ហើយ​មន្ដ្រី​ណា​ដែល​បាន​បម្រើ​ខ្ញុំ​នឹង​ឡើង​កាន់តែ​ធំ​ទៀត ទៅ​តាម​ការងារ​ដែល​គេ​បាន​ធ្វើ» ។

សុន្ទរកថា ​នេះ បាន​ទាក់ទាញ​មន្ដ្រី និង​អ្នកស្រុក​ឱ្យមក​ចុះចូល​ជា​ច្រើន ហើយ​មិន​យូរ​ប៉ុន្មាន​នាយ​កន​ក៏​មាន​កងទ័ព​ដ៏​រឹង​មាំ​មួយ​នៅ​ក្នុង​ ដៃ ។ នាយ​កន​បាន​ចែក​ពល​ទាហាន​ចេញ​ជា​ច្រើន​កង ហើយ​បញ្ជា​ឱ្យ​ចេញ​វាយ​ដណ្ដើម​យក​បណ្ដា​ខែត្រ​ជិតខាង ។

ក្រុម ​បះបោរ​ទទួល​ជ័យជម្នះ​យ៉ាង​លឿន រហូត​ទាល់តែ​ព្រះរាជា​ភ័យ​បារម្ភ​ជា​ខ្លាំង ហើយ​ដោយ​មាន​ការ​ថ្វាយ​យោបល់​ពី​លោក​យមរាជ​រដ្ឋមន្ដ្រី​ខាង​យុត្ដិធម៌​ផង ទ្រង់​បាន​ចាត់​ឱ្យ​អញ្ជើញ​ព្រះ​ពិជ័យនាគ​ជា​ឪពុក​នាយ​កន​មក​សរសេរ​អក្ខរា​ មួយ​ច្បាប់​ផ្ញើ​ទៅ​អញ្ជើញ​កូន​ឱ្យ​ឆាប់​ចុះចូល​មក​វិញ ។ នាង​ស្នំ​ឯក​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ដែរ ហើយ​បាន​ទាំង​សន្យា​ថា ព្រះរាជា​យល់​ព្រម​នឹង​លើក​នាយ​កន​ឱ្យ​ឡើង​ជា​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់​ទៀត ​ផង ។​ អាន​អក្ខរា​របស់​ឪពុក​ និង​បងស្រី​រួច​នាយ​កន​និយាយ​ប្រាប់​អ្នក​នាំសារ​របស់​ព្រះរាជា​ថា​ ខ្លួន​នឹង​ត្រលប់​ចូល​ទៅ​ក្នុង​រាជធានី​វិញ ប៉ុន្ដែ​សូម​រង់ចាំ​រំសាយ​កងទ័ព និង​បញ្ជូន​ពួក​មេៗ​ឱ្យ​ទៅ​ផ្ទះ​អស់​សិន ។ ពេល​ពួក​អ្នក​នាំសារ​ចេញ​ទៅ​ផុត​នាយ​កន​បាន​ប្រកាស​ប្រាប់​ប្រជាជន​ថា​ ព្រះរាជា​បាន​តែងតាំង​ខ្លួន​ឱ្យ​ឡើងជា ​មេទ័ព​ដើម្បី​វាយ​កម្ចាត់​ចៅពញា​ ចន្ទរាជា​ ដែល​ទើប​តែ​ចាប់​កាន់​អាវុធ​ប្រឆាំង​នឹង​ខ្លួន និង​ថា​បើ​អ្នក​ណា​សម្លាប់​ ស្ដេច​ក្បត់ ​នេះ​បាន ខ្លួន​នឹង​ឱ្យ​មាស​១០០​តម្លឹង ព្រមទាំង​លើក​ឱ្យ​ធ្វើ​ជា​មន្ដ្រី​ធំ​ទៀត​ផង ។ មាន​មនុស្ស​ជា​ច្រើន​ចង់​ធ្វើ​ការងារ​នេះ ហើយ​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី នាយ​កន​មាន​កម្លាំង​ដ៏​ច្រើន​នៅ​ជុំវិញ​ខ្លួន ។

ដឹង ​ដំណឹង​នេះ ស្នំ​ឯក​បាន​បញ្ជូន​ភីលៀង​ម្នាក់​មក​អង្វរ​នាយ​កន​ឱ្យ​បោះបង់​គំនិត​នេះ​ចោល ​ហើយ ត្រលប់​ចូល​មក​ក្នុង​ រាជធានី​លង្វែក ដែល​ព្រះរាជា​ទើបតែ​យាង​មក​គង់នៅ​វិញ​ជា​បន្ទាន់ ស្នំ​ឯក​ធានា​ថា​នឹង​សុំ​ឱ្យ​ព្រះរាជា​លស់លា ត្រា​ប្រណី​ទោស​ឱ្យ បើ​ពុំនោះ​ទេ​ព្រះរាជា​នឹង​ដឹកនាំ​ទ័ព​មក​ចាប់​ផ្ទាល់​ព្រះ​អង្គ​តែ​ម្ដង ពេល​នោះ​បងស្រី​មិន​អាច​ជួយ​បាន​ទេ ។

នាយ ​កន​ឆ្លើយ​តប​មក​វិញ​ថា​នឹង​ត្រលប់​ចូល​មក​ក្នុង​រាជធានី​លង្វែក​វិញ​ភ្លាម នៅ​ពេល​ណា​ដែល​ទ័ព​រំសាយ​ទៅ​ស្រុកភូមិ​វិញ​អស់ ខ្លួន​អាច​នឹង​មក​ចូល​គាល់​ព្រះរាជា​នៅ​ខែ​ក្រោយ បងស្រី​មិនបាច់​ព្រួយ​បារម្ភ​ទេ ពីព្រោះ​ខ្លួន​គ្មាន​បំណង​បះបោរ​ប្រឆាំង​នឹង​ព្រះរាជា​ឡើយ ។ ព្រះរាជា​ជឿ ទ្រង់​ក៏​ឱ្យ​រង់ចាំ​រហូត​ដល់​ផុត​កំណត់ មិន​មាន​ធ្វើ​អ្វី​ទាំងអស់ ។ ឆ្លៀតឱកាស​នោះ​នាយ​កន​បាន​ខិតខំ​ពង្រីក​កម្លាំង​ទ័ព​របស់​ខ្លួន ហ្វឹកហាត់​ទាហាន​ឱ្យ​បំបះ​បំបោរ​ខែត្រ​ផ្សេងៗ​ទៀត បញ្ចុះ​បញ្ចូល​ប្រជាជន​ថា​កេណ្ឌ​ទ័ព​នេះ​គឺ​ដើម្បី​ទប់ទល់​នឹង​ស្ដេច​ក្បត់​ ដែល​ដណ្ដើម​បែងចែក​ទឹកដី​ជា​រាជាណាចក្រ​មួយ​ទៀត មាន​រាជធានី​នៅ ​ចតុម្មុខ ។ ពាក្យ​នេះ​អ្នក​ស្រុក​ខ្សឹបខ្សៀវ​តៗ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ពាសពេញ​ ព្រះ​នគរ​ហើយ​មិន​មាន​ធ្វើ​ឱ្យ​អ្នក​ណា​ម្នាក់​ពិភាល់​ឡើយ ។​ ស្ដេច​ ពញាចន្ទ ​ខ្លួន​ព្រះ​អង្គ ក៏​ជឿ​ថា ​ព្រះរាជា​ និង​ នាយ​កន​ឃុបឃិត​គ្នា​ប្រឆាំង​នឹង​ខ្លួន​ព្រះ​អង្គ​ដែរ​ ទំនាក់ទំនង​ដែល​ប្រព្រឹត្ដ​ទៅ​តាម​រយៈ​ស្នំ​ឯក ខ្លួន​ព្រះ​អង្គ​គឺជា​កម្មវត្ថុ​នៃ​ការ​ឃុបឃិត​នេះ ។​ ព្រះ​អង្គ​មាន​ការ​ភិតភ័យ​ណាស់​ក៏​លួច​គេច​ចេញ​ពី​ចតុម្មុខ​ធ្វើ​ដំណើរ​កាត់ ​ខែត្រ​ពោធិ៍សាត់ យាង​ទៅ​សុំ​ជ្រកកោន​ជាមួយ ​ស្ដេច​សៀម ​ទៅ នៅ​ក្នុង​ឆ្នាំ​១៥០៨ ដែល​កាល​នោះ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​២៣​ព្រះវស្សា ។

នៅ ​ពេល​ដែល​ ពញា​ចន្ទរាជា​ គេច​ព្រះ​កាយ​ទៅ​គង់​នៅ​ឯ​ស្រុក​សៀម​ហើយ​ព្រះរាជា​ កំពុង​តែ​រង់ចាំ​ការ​ចុះ​ចូល​របស់​ នាយ​កន​នៅ ​ឯ​ លង្វែក នាយ​កន​ក៏​ប្រជុំ​ទីប្រឹក្សា​របស់​ខ្លួន​ដោយ​និយាយ​ថា «ពី ​មុន ខ្ញុំ​ខ្លាច​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ គឺ​ចៅពញា​ចន្ទរាជា​នេះ​ឯង ។ ឥឡូវ​ព្រះ​អង្គ​រត់​ទៅ​នៅ​ស្រុក​សៀម​ហើយ ខ្ញុំ​គ្មាន​អ្វី​នឹង​ភ័យ​បារម្ភ​ទៀត​ទេ ដូច្នេះ​បើ​សិនជា​យើង​ចង់ យើង​អាច​ដណ្ដើម​យក​ព្រះរាជា​ណាចក្រ​បាន» ។ ពួក​នាម៉ឺន​សព្វ​មុខមន្ដ្រី​ទះដៃ​អបអរ​នឹង​សម្ដី​នេះ នាយ​កន​ក៏​កោះ​ប្រមូល​កងទ័ព ហើយ​បែង​ចែក​ចេញ​ជា ​៤​កង ៖ កងទ័ព​ស្រួច កង​ស្លាប​ខាងស្ដាំ កង​ស្លាប​ខាងឆ្វេង និង​កងទ័ព​ក្រោយ រួច​ហើយ​កាន់​ទ័ព​១​ម៉ឺន​នាក់​ផ្សេង​ទៀត​ចេញ​ទៅ​បោះជំរំ​នៅ​ក្បែរ​ខែត្រ​ ស្រីសន្ធរ

គឺ​រហូត​ទាល់តែ​ដល់​ពេល​នោះ ទើប​ព្រះរាជា​ប្រគល់​ទ័ព ​៣​ពាន់​នាក់ ​ឱ្យ​ចៅពញា​យោធា​សង្គ្រាម​ជា​មេទ័ព​ស្រួច និង​ឧកញ៉ា​ចក្រី ជា ​រដ្ឋមន្ដ្រី​ខាង​សង្គ្រាម និង​ជា​មេ​អគ្គបញ្ជាការ ចេញ​ទៅ​ពិនិត្យ​មើល និង​ទប់ទល់​ទ័ព​នាយ​កន​សិន រង់ចាំ​ទ័ព​ដែល​កេណ្ឌ​ថ្មី​បាន និង​ដាក់​ក្រោម​បញ្ជាការ​របស់​ចៅពញា​ចន្ទរាជា​មក​ដល់ ។ ពេល​នោះ មន្ដ្រី​ម្នាក់​ទូល​ព្រះ​អង្គ​ថា ពញា​ចន្ទរាជា ​បាន​បាត់​ខ្លួន​ពី ​ចតុម្មុខ​២​ថ្ងៃ​ហើយ ហើយ​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ស្រុក​សៀម​ជាមួយ​មនុស្ស​៥​នាក់​ទៀត ។ ព្រះរាជា​ព្រួយ​ព្រះទ័យ​ណាស់​នឹង​ដំណឹង​នេះ និង​មាន​ព្រះ​បន្ទូល​តែ​មួយ​អង្គ​ឯង​ថា «ឱ​ព្រះអនុជ​អើយ ព្រះ​អង្គ​មិន​គួរ​បោះបង់​ចោល​ព្រះ​រៀម​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​សោះ» ។ បន្ទាប់​មក ទ្រង់​ក៏​យាង​ចូល​ក្រឡា​ព្រះបន្ទំ​ទាំងអស់​សង្ឃឹម ។

ពេល ​នោះ ទ័ព​ព្រះរាជា​ក៏​ចេញ​ដំណើរ​ទៅ ព្រឹក​មួយ​ទ័ពស្រួច​បាន​មក​ជួប​ជាមួយ​ទ័ព​ដែល​នាយ​កន​ដឹកនាំ ។ នាយ​កន​ជិះ​ដំរី​ដ៏​ល្អ​មួយ បាំង​ក្លស់​នៅ​កណ្ដាល​ចំណោម​កងទ័ព ។ ចៅពញា​យោធា​សង្គ្រាម​ឃើញ​ដូច្នោះ ក៏​ចូល​ទៅ​ជិត ហើយ​និយាយ​ថា «ឯង ​មិន​គួរ​ធ្វើ​បែប​នេះ​តប​ទៅ​នឹង​ការ​សន្ដោស​ប្រណី​ដែល​ព្រះរាជា​មាន​ចំពោះ​ ឯង​នៅ​ឯ​ព្រះ​បរមរាជវាំង​ទេ ព្រះ​អង្គ​សព្វព្រះទ័យ​នឹង​ឯង​ខ្លាំង​ណាស់» ។ ឮ​សម្ដី​នេះ នាយ​កន​បរដំរី​មក​មុខ​កងទ័ព​ស្រែក​សួរ​ថា តើ​ព្រះរាជា​ចាត់​ពញា​សង្គ្រាម​មក​ដើម្បី​ដោះស្រាយ​រឿងរ៉ាវ​ជាមួយ​ខ្លួន​ឬ​ អ្វី រួច​ហើយ​ក៏​យឹត​ធ្នូ​បាញ់​ចំ​បំពង់ក​ពញា​សង្គ្រាម​ដួល​ស្លាប់​នឹង​ជើង​ដំរី​ ទៅ ដោយ​មិន​រង់ចាំ​ចម្លើយ​អ្វី​ឡើយ ។ ឃើញ​ដូច្នេះ ពល​ទាហាន​របស់​ព្រះរាជា​ក៏​វាយ​ដកថយ រត់​មក​ជួប​ជាមួយ​កងទ័ព​ដែល​ដឹកនាំ​ដោយ​ឧកញ៉ា​ចក្រី ធ្វើ​ឱ្យ​ពួក​នេះ​បាក់​រត់​តាម​ដែរ​រហូត​ទាល់តែ​ដល់ ​គោកខាន់ ទើប​រៀបចំ​សណ្ដាប់​ធ្នាប់​បាន​វិញ សម្រាក​បោះជំរំ​រួច​ហើយ​ត្រៀម​បិទ​ផ្លូវ​មិន​ឱ្យ​ទ័ព​បះបោរ​ដែល​ដេញ​តាម​មក​ ធ្វើ​ដំណើរ​បន្ដ​ទៅ​មុខ ។

ឧកញ៉ា​ ចក្រី បាន​សរសេរ​សារលិខិត​រាយការណ៍​អំពី​បរាជ័យ​នេះ​ថ្វាយ​ព្រះរាជា ហើយ​ស្នើ​សុំ​ទ័ព​ជំនួយ ។ ទទួល​ដំណឹង​នេះ​ព្រះរាជា​ក៏​កោះ​ប្រជុំ​សេនាបតី​ភ្លាម ។​ លោក​យមរាជ​រាយការណ៍​ថា​ឥឡូវ​នេះ​នាយ​កន​កំពុង​តែ​ដឹកនាំ​ទ័ព​អបរាជ័យ​ធ្វើ​ ដំណើរ​ជិត​មក​ហើយ កំណែន​ទាហាន​នៅ​តាម​បណ្ដា​ខែត្រ​ភាគ​ខាងជើង ​មិន​ទាន់​បាន​នៅ​ឡើយ​ទេ ហើយ​នៅ​សល់​ទ័ព​តែ​១​ម៉ឺន​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​រាជធានី ទ័ព​ទាំងនោះ​ជាប់​រវល់​ក្នុង​ការ​យាម​កាម ត្រួតពិនិត្យ​ចរាចរ និង​យាម​ទ្វារ​កំផែង ។ លោក​យមរាជ​ក៏​ថ្វាយ​យោបល់​សូម​ឱ្យ​ព្រះរាជា​ដក​ថយ​ជាមួយ​រាជបរិពារ​ទៅ​គង់នៅ ​ឯ​ ចតុម្មុខ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​កេណ្ឌ​ទ័ព​តាម​បណ្ដា​ខែត្រ​ខាងត្បូង កាលណា​បាន​ច្រើន​ហើយ​សឹម​ត្រលប់​មក​ទប់ទល់​នឹង​សត្រូវ​វិញ ។​ រួច​លោក​និយាយ​បន្ដ​ថាៈ​ «ក្នុង​រយៈពេល​នោះ​ ខ្លួន​ ទូលព្រះបង្គំ​ និង​លោក​ចក្រី​នឹង​ស្ថិត​នៅ​ពី​ខាងក្រោយ វាយ​ទប់​កុំ​ឱ្យ​នាយ​កន​ចាប់​ព្រះ​អង្គ និង​រាជបរិពារ​បាន» ។

លោក ​ពិជ័យនាគ​ជា​ឪពុក​នាយ​កន​ខឹង​នឹង​កូន​ខ្លាំង​ណាស់​បាន​ស្នើ​សុំ​ទ័ព​ ព្រះរាជា​១​ពាន់​នាក់​ដើម្បី​ចេញ​ទៅ​ច្បាំង​ជាមួយ​កូន ហើយ​បាន​ទូល​ព្រះរាជា​ថា​នឹង​ថ្វាយ​ខ្លួន ក្រុម​គ្រួសារ និង​ញាតិកា​ទាំងអស់​ចំពោះ​ព្រះរាជា និង​តាម​បម្រើ​ព្រះ​អង្គ​គ្រប់​ទិស​ទី ។ «បើសិន ​ទូល​ព្រះបង្គំ​ជាខ្ញុំ​បែរជា​ក្បត់​ទៅ​នៅ​ជាមួយ​កូន​វិញ សូម​ឱ្យ​ទូល​ព្រះបង្គំ​ស្លាប់​នឹង​មុខ​អាវុធ​យ៉ាង​វេទនា​ខ្លោចផ្សា ហើយ​សូម​ព្រះ​អង្គ​ចាត់​ឱ្យ​គេ​កាប់​សម្លាប់​គ្រួសារ និង​ញាតិកា​ទាំងអស់​ចោល​ចុះ» ។ ព្រះរាជា​ជឿ​សម្ដី​ពិជ័យនាគ ក៏​ប្រទាន​ទ័ព​១​ពាន់​នាក់​ឱ្យ រួច​ចេញ​រាជបញ្ជា​ឱ្យ​បណ្ដា​ប្រជានុរាស្ដ្រ​ទាំងអស់​ចូល​មក​នៅ​ក្នុង​ រាជធានី​លង្វែក​ដែល​មាន​ទាហាន​ការពារ​ ២​ម៉ឺន​៥​ពាន់​នាក់​ ចំណែក​ព្រះ​អង្គ​ និង​បរិពារ​ក៏​ចុះ​ទូក​មក​កាន់​ចតុម្មុខ​មុន ។

ឧកញ៉ា ​យមរាជ និង​ឧកញ៉ា​ចក្រី​រង់ចាំ​ទ័ព​កំណែន​ថ្មី​មក​ជួយ​មិន​ចេះ​ឃើញ​មក​សោះ ណា​មួយ​នាយ​កន​នាំ​ទ័ព ​៥​ម៉ឺន​ នាក់​មក​ដល់​ហើយ ក៏​វាយ​ដកថយ​សំដៅ​ទៅ​កាន់​ចតុម្មុខ​ដែរ ។ នាយ​កន​តាម​វាយ​ប្រកិតៗ សម្លាប់​ឧកញ៉ា​ចក្រី​បាន ធ្វើ​ឱ្យ​កងទ័ព​បាក់បែក​រត់​ខ្ចាត់ខ្ចាយ រួច​ដេញ​តាម​វាយ​រហូត​ទៅ​ដល់​ទ្វារ​រាជធានី ។ មក​ដល់​ត្រង់​នេះ ទ័ព​នាយ​កន​ជួប ​ប្រទះ​ទ័ព​១​ពាន់​នាក់​របស់​ឪពុក​ខ្លួន នាយ​កន​ក៏​បញ្ជា​ថា «ចូរ​ដេញ​តាម​ហើយ​កាប់​សម្លាប់​ឱ្យ​អស់​ទុក​តែ​ឪពុក​របស់​យើង​បាន​ហើយ» ។ ពិជ័យនាគ​បាន​តស៊ូ​ប្រយុទ្ធ​យ៉ាង​ខ្លាំងក្លា ប៉ុន្ដែ​មាន​គ្នា​តិច​ពេក​មិន​អាច​ទប់ទល់​នឹង​ទ័ព​មួយ​កង​ធំ​បាន ក៏​បញ្ជា​ឱ្យ​វាយ​ដកថយ​គេច​ចេញ​តាម​ផ្លូវ​ធំ​សំដៅ​ទៅ​កាន់​ចតុម្មុខ ដោយ​នៅ​សល់​ទ័ព​តែ​៥​រយ​នាក់​ប៉ុណ្ណោះ ។ រត់​មក​ដល់​វត្ដ ​ព្រះ​សុគន្ធបទ ជួប​សម្ដេច​សង្ឃ ក៏​នាំ​គ្នា​ចូល​ទៅ​តាំងទី​នៅ​កន្លែង​នោះ ប្ដេជ្ញា​ថា​នឹង​តស៊ូ​ប្រយុទ្ធ​រហូត​ដល់​អវសាន​ជីវិត ។

ទ័ព ​ពួក​ក្បត់​ឡោម​ព័ទ្ធ​វត្ដ​ដែល​បាន​ក្លាយ​ទៅជា​បន្ទាយ​មួយ​ជុំ​ជិត​ទាំងអស់ រួច​ហើយ​ក៏​ចាប់​ធ្វើការ​វាយ​ប្រហារ ។ ការ​ប្រយុទ្ធ​សាហាវ​ណាស់ ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​ទាំង​សងខាង តែ​មិន​មាន​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​ទេ ។ ដោយ​មើល​ឃើញ​ភាព​គួរ​ឱ្យ​អាណោច​អាធ័ម​របស់​ទ័ព​ទាំង​២​កង​ដែល​កាប់​សម្លាប់​ គ្នា​ដូច្នេះ ព្រះ​សុគន្ធបទ ​លោក​ក៏​និមន្ដ​មក​នៅ​កណ្ដាល ហើយ​មាន​ពុទ្ធដីកា​អង្វរ​សូម​ឱ្យ​ទាំង​សង​ខាង​ដាក់​អាវុធ​ចុះ ។ ព្រះ​អង្គ​ បាន​ហៅ​នាយ​កន​ឱ្យ​មក​សុំ​ទោស​ឪពុក រួច​មាន​ពុទ្ធដីកា​ទៅ​កាន់​ពិជ័យនាគ​ថា កូន​របស់​លោក​បាន​ត្រូវ​វាសនា​កំណត់​ឱ្យ​មក​សោយរាជ្យ​នៅ​កម្ពុជា​មិន​អាច​ ប្រឆាំង​បាន​ទេ ត្រូវ​តែ​ទទួល​តាម​យ៉ាង​នេះ ។ ពិជ័យនាគ​ឆ្លើយ​ទៅ​វិញ​ថា បើ​ធ្វើ​យ៉ាង​នេះ​ប្រៀប​បាន​នឹង​ធ្វើ​ឱ្យ​គេ​កាប់​សម្លាប់​ក្រុម​គ្រួសារ​ ញាតិកា​របស់​ទូលព្រះបង្គំ​ហើយ រួច​ហើយ​ក៏​ដក​ដាវ​ប្រុង​ចង់​កាប់​សម្លាប់​កូន ប៉ុន្ដែ​បាន​ត្រូវ​កងការពារ​ចាប់​ជាប់ ហើយ​យក​ទៅ​ឃុំ​ទុក​នៅ​ក្នុង​វត្ដ​នោះ​ទៅ ។

នៅ​ក្នុង​ទី​ឃុំឃាំង ព្រះ​សុគន្ធបទ​ បាន​និយាយ​ពន្យល់​ជា​ច្រើន រហូត​ទល់​តែ​ពិជ័យនាគ​យល់ព្រម​ស្ដាប់​តាម ទើប​លោក​ហៅ​ឪពុក និង​កូន​ឱ្យ​ឡើង​លើ​គំនរ​អាវុធ​មួយ​កម្ពស់​មួយ​ជំហរ​មនុស្ស ស្បថ​ស្បែ​នៅ​ចំពោះ​មុខ​មហាជន​ថា​នឹង​ស្រុះស្រួល​ជានា​នឹង​គ្នា​វិញ ។ ពេល​នោះ ព្រះ​សុគន្ធបទ​ក៏​ចាក់​ទឹក​មន្ដ​ស្រោចស្រព​ឱ្យ​អ្នក​ទាំង​២ ។

ចប់ ​ពិធី​ស្បថស្បែ នាយ​កន​បញ្ជា​ឱ្យ​យក​អាវុធ​ចេញពី​គំនរ​ទៅ​កសាង​ផ្លូវ​ចូល​វត្ដ ។ គឺ​ដោយហេតុ​នោះ​ហើយ​ទើប​បាន​ជា​វត្ដ​នោះ​បាន​ត្រូវ​គេ​ហៅ​ថា វត្ដ​ព្រះ​ថ្នល់ៗ​រហូត​មក (56) ។ ស្ដេច ​កន​ពេល​នោះ បាន​បន្ដ​ជ្រើស​រើស​កងទ័ព​នៅ​ក្នុង​ខែត្រ​ខាងកើត​ដែល​ចុះចូល​នឹង​ ខ្លួន ។ រើស​បាន​ហើយ​ចែក​កម្លាំង​ជា​ពីរ រួច​ក៏​ដឹកនាំ​មួយ​ក្រុម​មក​តាំង​នៅ​ចំ​ពីមុខ​ចតុម្មុខ ។ ដឹង ​ដំណឹង​នេះ ព្រះរាជា​បាន​បញ្ជា​ឱ្យ​ចេញ​ទ័ព​មក​ទប់ទល់ ប្រយុទ្ធ​គ្នា​៣​យប់​៣​ថ្ងៃ​មិន​ឈ្នះ​មិន​ចាញ់ ។ ដល់​យប់​ថ្ងៃ​ទី​៣ នាយ​កន​បាន​ចាត់​ឱ្យ​ទាហាន​មួយ​ក្រុម​ធ្វើ​ដំណើរ​វាង​ពី​ខាងលិច ចូល​មក​នៅ​ពី​ខាងត្បូង​ទ័ព​ព្រះរាជា ។ ដល់​ស្អែក​ឡើង ទ័ព​នាយ​កន​ចាប់​វាយ​ទ័ព​ព្រះរាជា​ពី​ខាង​មុខ​ផង និង​ពី​ខាងក្រោយ​ផង ធ្វើ​ឱ្យ​ទ័ព​នោះ​ថយ​ដៃ វាយ​ដកថយ​តាម​ផ្លូវ​ទៅ​ទិស​ខាងជើង រត់​គេច​រហូត​ទៅ​ដល់​លង្វែក ។ ពេល​ នោះ​ព្រះរាជា​បាន​នាំ​រាជបរិពារ​គេច​ព្រះ​អង្គ​ទៅ​គង់នៅ​ឯ​ខែត្រ​សន្ទុក លើ​មាត់​ស្ទឹងសែន​ត្រង់​កន្លែង​មួយ​ជិត​កំពង់ធំ​សព្វថ្ងៃ ។ ព្រះ​អង្គ​បាន​ចេញ​បញ្ជា​ពី​ទីនោះ​ឱ្យ​នាម៉ឺន​សព្វ​មុខមន្ដ្រី​ចេញ​កេណ្ឌ​ ប្រមូល​ទ័ព ។

ទទួល​បាន​ជ័យ​ជម្នះ​ លើ​កងទ័ព​ព្រះរាជា​ដែល​ខ្លួន​បាន​វាយ​បំបាក់​ឱ្យ​រត់​ដកថយ​ទៅ​ទិស​ខាងជើង​ អស់​ហើយ នាយ​កន​បាន​ចូល​គ្រប់គ្រង​រាជធានី​ចតុម្មុខ រួច​ក៏​ចាប់​ចាត់​តាំង​ចៅហ្វាយ​ខែត្រ នាម៉ឺន​តូច​ធំ ហើយ​បញ្ជូន​អ្នក​ដែល​ស្មោះត្រង់​ឱ្យ​ទៅ​បញ្ចុះ​បញ្ចូល​បណ្ដា​អាណា​ខែត្រ​ ខាងលិច និង​ខាងត្បូង ​ឱ្យ​ចុះចូល​នឹង​ខ្លួន ។ បណ្ដា​ខែត្រ​ទាំង​នោះ​មាន​ ចតុម្មុខ ​ សំរោងទង​ បាទី​ ទ្រាំង​ បន្ទាយមាស​ ពាម​ កំពត​ កំពង់សោម​ បាសាក់ (ត្រាវិញ) ព្រះត្រពាំង​ ក្រមួនស អូម៉ាល់​ ទឹកខ្មៅ​ ពាម​មេសរ​ ព្រៃនគរ​ (សាយហ្គន) និង​បារាជ​ដុងណាយ​ គឺ​ភាគ​ខាងត្បូង​កម្ពុជា​ទាំង​អស់​ចាប់​តាំង​ពី​ភ្នំពេញ​រហូត​ដល់​មាត់​ សមុទ្រ​សៀម និង​ទៅ​ដល់​ព្រំប្រទល់​នគរ​ចាម្ប៉ា ។ អ្នកស្រុក​ទទួល​អបអរ​រាក់ទាក់​ទទួល​នាយ​កន​ជា​ស្ដេច ព្រោះ​ជា​អ្នក​មាន​បុណ្យ មាន​ឫទ្ធិ​ចេស្ដា​បារមី ។ គេ​ចាប់​និយាយ​រឿងរ៉ាវ​ផ្សេងៗ​ពី​នាយ​កន ដូច​ជា​ថា​នាយ​កន​កើត​ចេញពី​ផ្ទៃ​ម្ដាយ​មក​ធ្លាក់​ទៅ​ក្នុង​ទឹក​ទាំង​នៅ​ ក្នុង​សុក ក៏​ត្រូវ​ត្រី​ពោ​លេប ហើយ​បាន​ត្រូវ​ព្រះសង្ឃ​មួយ​អង្គ​ស្រង់​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្រោយ ​ពី​វះ​យក​ចេញ​ពី​ពោះ​ត្រី​មក ។ នៅ​ពេល​ដែល​ស្ដេច​បង់​សំណាញ់​ពី​លើ មាន​នាគ​មក​ជួយ​នាំ​ហែល​ទឹក​គេច​ខ្លួន រួច​ហើយ​សត្វ​ព្រាប​ទំ​ពីលើ​ក្បាល​ហាក់បី​ដូចជា​ទំ​លើ​មែក​ឈើ ជួយ​លាក់​កុំ​ឱ្យ​ទាហាន​ស្ដេច​ឃើញ ហើយ​ជ័យជម្នះ​ទាំងអស់​ដែល​នាយ​កន​បាន​ទទួល​នេះ គឺ​អាស្រ័យ​ដោយ​កុសល​ដែល​បាន​សាង​ពី​ជាតិ​មុន (57) ។

នៅ ​ក្នុង​ខែ​មិគសិរ​ ឆ្នាំ​១៥១០ នាយ​កន​បាន​បញ្ជូន​កងទ័ព​៥​ម៉ឺន​នាក់​ទៅ​ហ៊ុំ​ព័ទ្ធ​លង្វែក​ដែល​បាន​ក្លាយជា ​រាជធានី​ឡើង​វិញ ឯ​ខ្លួនឯង​បាន​ត្រលប់​ទៅ​រាជវាំង​នៅ​ទួល​បាសាន​ក្នុង​ខែត្រ​ ស្រីសន្ធរ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក មេទ័ព​ខាង​ទន្លេ​ក្នុង​ (ទន្លេសាប) បាន​ពើប​ប្រយុទ្ធ​ជាមួយ​ទ័ព​ព្រះរាជា​ពេញ​មួយ​ថ្ងៃ​គ្មាន​ឈ្នះ​គ្មាន​ចាញ់​ ទ័ព​ព្រះរាជា​ក៏​មិន​ដកថយ​ទៅ​ណា​ដែរ ។

មេទ័ព ​ម្នាក់​ទៀត​ដែល​បញ្ជា​កងទ័ព​ខាង​ទន្លេធំ បាន​រៀបចំ​លើក​ប៉ម​ការពារ រង់ចាំ​ទ័ព​ដែល​ជ្រើស​រើស​ថ្មី​បញ្ជូន​មក​ដល់ បើ​ពុំនោះ​គឺ​បញ្ជា​មិន​ឱ្យ​ចេញ​ដំណើរ​ទេ ។ ពេល​នោះ​ចៅហ្វាយ​ខែត្ រ​កំពង់សៀម និង​ស្ទឹងត្រង់ មិន​ព្រម​ទទួល​ស្គាល់​អំណាច​នាយ​កន​ទេ តែ​ដល់​មើល​ឃើញ​ថា ទ័ព​នាយ​កន​រាតត្បាត​ពេញ​នគរ ធ្វើ​ឱ្យ​អ្នកស្រុក​មាន​ការ​ខ្វល់ខ្វាយ​ជា​ខ្លាំង ក៏​បាន​ផ្ញើ​សារ​ទៅ​សុំ​ជំនួយ​ពី​ព្រះរាជា ។ ព្រះរាជា​ក៏​បញ្ជូន​ទ័ព​មក​ឱ្យ​ចំនួន​៨​ពាន់​នាក់ បញ្ជា​ដោយ​ចៅពញា​យស​រាជា​ជា​ព្រះរាជ​បុត្រ ជា​ហេតុ​ធ្វើ​ឱ្យ​កង​រក្សា​ព្រះអង្គ​កាន់តែ​ចុះ​ខ្សោយ​ថែម​ទៀត ក្នុង​ការ​ប្រយុទ្ធ​តទល់​ជាមួយ ​ទ័ព​ទន្លេ​ក្នុង

ឆ្លៀតឱកាស ​ទ័ព​ព្រះរាជា​ថយកម្លាំង​នេះ មេទ័ព​ក្រុម​បះបោរ​ក៏​ចាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​ទ័ព​ព្រះរាជា ដោយ​ប្រយុទ្ធ​ពេញ​៤​យប់​៤ថ្ងៃ ហើយ​បង្ខំ​ឱ្យ​ទ័ព​ព្រះរាជា​ដកថយ​រហូត​ទៅ​ដល់​អម្រឹតបុរៈ គឺ​បរិបូណ៌ ។ ដំណឹង​នេះ លេច​ឮ​ទៅ​ដល់​ ចៅពញាយស​រាជា ​ដែល​កំពុង​តែ​ដឹកនាំ​ទ័ព​ទៅ​កាន់​ខែត្រ​កំពង់សៀម ចៅពញា​យស​រាជា​ក៏​នាំ​ទ័ព​វិល​ត្រលប់​មក​ក្រោយ​វិញ​ដើម្បី​ជួយ​ព្រះ​ បិតា ។​ ដឹង​ថា​ចៅពញាយស​រាជា​ត្រលប់​មក​វិញ​ ព្រះរាជា​បាន​ប្រកាស​ប្រាប់​កងពល​ឱ្យ​ដឹង រួច​ទ្រង់​បញ្ជា​ឱ្យ​វាយ​បក​មក​លើ​ទ័ព​ពួក​ក្បត់​វិញ ស្រប​ពេល​ដែល​ទ័ព​រាជបុត្រ​មក​ដល់​ដែរ ។​ ទ័ព​ព្រះរាជា​ទាំង​២​កង​រួម​កម្លាំង​វាយ​ព្រមៗ​គ្នា​ទៅ​លើ​ពួក​ក្បត់​ សម្លាប់​ពួក​នេះ​អស់​១​ពាន់​នាក់​ភ្លាមៗ ។ មេទ័ព​សត្រូវ​អស់​សង្ឃឹម ក៏​នាំ​ទ័ព​សេស​សល់​រត់គេច​មក​ភ្នំពេញ​វិញ ។

រហូត ​ដល់​ពេល​នោះ វា​ហាក់​ដូចជា​អ្វីៗ​ត្រូវ​កាត់​ផ្ដាច់​ នាយ​កន ដូច​ជា​អស់​បុណ្យ​ហើយ ព្រោះ​ទាហាន និង​អ្នកគាំទ្រ ក៏​ចាប់​នឿយ​ណាយ​អស់​សង្ឃឹម ។ ព្រះរាជា ​បាន​ប្រគល់​ឱ្យ​ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​ទៅ​បោះទ័ព​នៅ​ក្នុង​ខែត្រ​ រលាប្អៀរ នៅ​ពី​ខាងជើង​លង្វែក ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ព្រះ​នគរ រួច​ឱ្យ​ចៅពញា​យស​រាជា​ដឹកនាំ​ទ័ព​៥​ពាន់​នាក់​ទៅ​គ្រប់គ្រង​បណ្ដា​ខែត្រ​ ខាងជើង​ដែល​ចុះចូល​ជាមួយ​នាយ​កន​ពី​មុន​មក ចំណែក​ព្រះ​អង្គ​យាង​ទៅ​គង់នៅ​ឯ​ខែត្រ​សន្ទុក​វិញ ។

ចៅពញាយស​រាជា​បាន​ដណ្ដើម​យក​ខែត្រ​ខាងជើង​មក​វិញ រួម​ទាំង​កំពង់សៀម ស្ទឹងត្រង់ គោកសេះ និង ជើងព្រៃ​ផង (58) ដោយ​រៀបចំ​ចាត់តាំង​ចៅហ្វាយ​ខែត្រ​ដែល​ស្មោះត្រង់​ដឹកនាំ​រួច​ហើយ ទ្រង់​ក៏​យាង​ទៅ​តាម​ព្រះ​បិតា​នៅ​ឯ​សន្ទុក ។ នៅ ​ពេល​នោះ នាយ​កន​មាន​ទ័ព​សរុប​ប្រមាណ​ ១០​ម៉ឺន នាក់​នៅ​បាសាន រង់​ចាំតែ​បញ្ជា​នឹង​អាល​ចេញ​ដំណើរ ក៏​ប៉ុន្ដែ​នាយ​កន​នៅ​ស្ទាក់​ស្ទើរ មិន​ទាន់​ហ៊ាន​សម្រេច​យ៉ាងណា​នៅឡើយ ។ នាយ​កន​បាន​ចាត់​ឱ្យ​គេ​រៀបចំ​ធ្វើ​ពិធី​ប្រក់ព្រំ​ពល រួច​ហើយ​បាន​ប្រកាន់​យក​ឋានៈ​ជា​មហាឧបរាជ​មាន​ឈ្មោះ​ថា «ព្រះ​ស្រីជេដ្ឋា​ធិរាជ» ជា​ឋានៈ​សម្រាប់​អ្នក​ចាត់ចែង​កិច្ចការ​សង្គ្រាម​ហើយ​មិន​ហ៊ាន​ទទួល​យក​ឋានៈ ​ជា​ស្ដេច​ដូច​ដែល​គេ​ហៅ​ជា​ទូទៅ​រួច​មក​ហើយ​នោះ​ទេ ។​ កន​បាន​ឱ្យ​គេ​ធ្វើ​ទង់​ពណ៌​ក្រហម​មាន​ជរជាយ​ និង ​រូប​នាគ​ក្បាល ​៧​នៅ​កណ្ដាល​ចែក​ឱ្យ​កងទ័ព​ និង​ឱ្យ​គេ​ធ្វើ​ស្វេតច្ឆត្រ​មួយ​សម្រាប់​ខ្លួន​ឯង ។ នាយ​កន​បាន​ឱ្យ​ពិជ័យនាគ​ជា​ឪពុក​ធ្វើ​ជា​មេបញ្ជាការ​លើ​កងទ័ព​ការពារ​ បន្ទាយ​បាសាន រួច​ក៏​ដឹកនាំ​ទ័ព​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​ខែត្រ​កំពង់សៀម ។ ឮដំណឹង​នេះ ពួក​មន្ដ្រីៗ​ក៏​រត់គេច​ទៅ​ជ្រកកោន​ជាមួយ​ព្រះរាជា ។

ស្ដេច ​កន​ក៏​សរសេរ​លិខិត​មួយ​ច្បាប់​ចាត់​ឱ្យ​មន្ដ្រី​របស់​ខ្លួន​ជា​ច្រើន​រូប​ នាំ​យក​ទៅ​ថ្វាយ​ព្រះរាជា​ដែរ ។ មុន​នឹង​ទទួល​អ្នក​នាំសារ​ទាំង​អស់នោះ ព្រះរាជា​បានឱ្យ​គេ​នាំ​យក​ក្រុម​គ្រួសារ​ពិជ័យនាគ​ទាំងអស់​មក​ទុក​មួយ​ កន្លែង ហាក់បី​ដូចជា​ទ្រង់​ប្រុង​តែ​នឹង​ឱ្យ​គេ​ធ្វើ​ទណ្ឌកម្ម​អ៊ីចឹង ។ សារលិខិត​មាន​ខ្លឹមសារ​ដូច​តទៅ ៖ «ទូលព្រះបង្គំ ​ឃុនហ្លួង​ព្រះស្ដេច​ធិបតី សូម​ទូល​ថ្វាយ​ព្រះរាជា​ទ្រង់​ព្រះ​សណ្ដាប់​ថា រហូត​មក​ដល់​ពេល​នេះ​ទូលព្រះបង្គំ​គ្មាន​បំណង​អ្វី​ក្រៅ​តែ​អំពី​ការពារ​ ជីវិត​ទូលព្រះបង្គំ​ដែល​ត្រូវ​រង​ការ​គំរាម​កំហែង​នោះ​ទេ ហើយ​មិន​ដែល​មាន​គំនិត​ចង់​ដណ្ដើម​យក​ព្រះរាជា​ណាចក្រ​ពី​ព្រះ​អង្គ​ម្ដង​ណា ​ឡើយ ។​ ទូលព្រះបង្គំ​មាន​បំណង​តែ​មួយ​គត់​គឺ​តាម​បម្រើ​ព្រះ​អង្គ​ដូច​ពី​មុន​ ប៉ុន្ដែ​ទូលព្រះបង្គំ​ខ្លាច​តែ​ព្រះ​អង្គ​មិន​ព្រម​លើក​ទោស​ត្រា​ ប្រណី ។ អាស្រ័យ​ហេតុនេះ ទូល​ព្រះបង្គំ​សំណូមពរ​សូម​ឱ្យ​ព្រះ​អង្គ​ព្រះ​មេត្ដា​ដោះ​លែង​ម្ដាយ​ និង​សាច់​សារ​លោហិត​ទូលព្រះបង្គំ​ទាំងអស់​ដើម្បី​ឱ្យ​ទូលព្រះបង្គំ​បាន​ឃើញ​ មុខ​ឡើង​វិញ​ និង​ដើម្បី​ជា​ការ​បញ្ជាក់​ផង​ដែរ​ថា​ព្រះ​អង្គ​ទ្រង់​យល់ព្រម​លើក​លែង​ទោស​ ហើយ​អាច​ឱ្យ​ទូលព្រះបង្គំ​ជឿ​ទុកចិត្ដ​បាន ។ កាលណា​ក្រុម​គ្រួសារ​ទូលព្រះបង្គំ​បាន​ត្រលប់​មក​រស់​នៅ​ជិត​ទូលព្រះបង្គំ​ វិញ​ ហើយ​ទូលព្រះបង្គំ​នឹង​រំសាយ​កងទ័ព​ឱ្យ​ពួក​គេ​វិល​ត្រលប់​ទៅ​ស្រុក​វិញ» ។

ព្រះរាជា ​បាន​សរសេរ​ព្រះ​សារលិខិត​មួយ​ឆ្លើយ​តប​ទៅ​វិញ​ថា បើសិនជា​នាយ​កន​នៅ​ស្មោះត្រង់​មែន នាយ​កន​ត្រូវ​តែ​ចូល​ខ្លួន​មក​ថ្វាយបង្គំ​គាល់​ព្រះរាជា មិន​ចាំបាច់​សុំ​ឱ្យ​ប្រគល់​ចំណាប់​ខ្មាំង​ទៅ​ឱ្យ​នោះ​ឡើយ ព្រោះ​នេះ​មិនមែន​ជា​ទម្លាប់​ធ្វើ​ដូច្នេះ​ទេ ។ បើសិនជា​នាយ​កន​សារភាព​ចុះចូល​នោះ​នឹង​ទទួល​បាន​នូវ​ការ​លស់លា​ត្រា​ប្រណី ប៉ុន្ដែ​បើសិនជា​មិន​ព្រម​ចូល​ខ្លួន​មក​ទេ ម្ដាយ ក្រុម​គ្រួសារ និង​ញាតិកា​ទាំង​អស់​នឹង​ត្រូវ​ទទួល​ទារុណកម្ម​មិន​ខាន ។

ស្ដេច ​កន​បាន​បញ្ជូន​សំបុត្រ​នេះ​ទៅ​ឱ្យ​ឪពុក​មើល ធ្វើ​ឱ្យ​ពិជ័យនាគ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ក៏​សម្រេច​ចិត្ដ​ថា​ត្រូវ​តែ​រារាំង​នាយ​កន​កុំ​ឱ្យ​បន្ដ​សង្គ្រាម ហើយ​ត្រូវ​តែ​ចូល​សារភាព ។ គាត់​រត់​ទៅ​កាន់​ពន្លា​វិញ​យ៉ាង​លឿន ហើយ​នៅ​ពេល​ដែល​ឆ្លង​ផុត​មាត់ទ្វារ គាត់​ក៏​រអិល​ជើង​ដួល​ជង់​នឹង​ដាវ​មួយ​ដែល​ដាក់​គង​លើ​ទម្រ​មួយ​បណ្ដាល​ឱ្យ​ របួស​ជា​ខ្លាំង រហូត​ដល់​ដួល​លើ​ដី សន្លប់​បាត់បង់​ស្មារតី ។ ពួក​ពល​សេនា​បាន​នាំ​គ្នា​លើក​គាត់​ឡើង ហើយ​រាយការណ៍​ជូន​នាយ​កន នាយ​កន​ក៏​ប្រញាប់​ប្រញាល់​រត់​មក តែ​ឪពុក​បាន​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ពេល​មក​ដល់ ។

ពេល​នោះ ក៏​មាន​លេចឮ​ពាក្យ​ចចាម​អារ៉ាម​ថា នាយ​កន​បាន​អារ​ក​សម្លាប់​ឪពុក​នៅ​ពេល​ឈ្លោះ​ជជែក​គ្នា ។ ដើម្បី ​ទុក​ពេល​ធ្វើបុណ្យ​ឱ្យ​ឪពុក នាយ​កន​បាន​បញ្ជា​ឱ្យ​ដកទ័ព​ចេញ​ទៅ​វិញ ។ ព្រះរាជា​ក៏​ចាត់​ឱ្យ​ឧកញ៉ា​តេជោ​ចូល​មក​កាន់​កាប់​ខែត្រ​កំពង់សៀម​វិញ រួច​ហើយ​ឱ្យ​ឆ្លង​ទន្លេ​ទៅ​កាន់​កាប់​ខែត្រ​ត្បូងឃ្មុំ​ថែម​ទៀត ។ ទ្រង់​បាន​ចាត់​ឱ្យ​ឧកញ៉ា​ក្រឡាហោម រដ្ឋមន្ដ្រី​ខាងជើង​ទឹក ចេញ​ទៅ​វាយ​ដណ្ដើម​យក​លង្វែក និង​ចតុម្មុខ​មក​វិញ​ផង​ដែរ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ចៅពញា​សួគ៌ា​លោក (59) ចៅហ្វាយ​ខែត្រ​ពោធិ៍សាត់​បាន​នាំ​ទ័ព​មួយ​ចំនួន​មក​ជួយ​ក្រឡាហោម​វាយ​យក​ចតុម្មុខ (ភ្នំពេញ) បាន ។

ទទួល ​បាន​ដំណឹង​ថា​ភ្នំពេញ​ត្រូវ​រង​ការ​គំរាម នាយ​កន​ដែល​ពេល​នោះ​មាន​ទ័ព​១២​ម៉ឺន​នាក់​ក្នុង​ដៃ បាន​ប្រគល់​ទ័ព​១​ម៉ឺន​នាក់​ឱ្យ​ឪពុកមា​ឈ្មោះ កៅ ដែល​ត្រូវជា​ប្អូន​ប្រុស​របស់​ម៉ែបាន និង​មាន​ងារ​ជា ​ចៅពញា​ទឡ្ហៈ ឱ្យ​ចេញ​ទៅ​រង់ចាំ​ទប់​ទ័ព​ព្រះរាជា​ដែល​ដឹកនាំ​ដោយ​ចៅពញា​សួគ៌ា​លោក​នៅ​នឹង ​ទន្លេ​ក្នុង (គឺ​ទន្លេសាប) ។ រួច​បាន​ចាត់​ឱ្យ​មន្ដ្រី​ម្នាក់​ដែល​ខ្លួន​បាន​ដំឡើង​ឱ្យទៅ​ជា​ឧកញ៉ា​ ក្រឡាហោម​ដឹកនាំ​ទ័ព​១​ម៉ឺន​នាក់​ទៀត​ចេញ​ទៅ​ស្កាត់​ផ្លូវ​ចៅពញា​ តេជោ ។ ចំណែក​ខ្លួនឯង នៅ​សល់​ទ័ព​១០​ម៉ឺន​នាក់ ចេញ​ទៅ​តតាំង​ជាមួយ​ទ័ព​ដែល​ដឹកនាំ​ដោយ​ឧកញ៉ា​ក្រឡាហោម​របស់​ ព្រះរាជា ។ ទ័ព​របស់​ព្រះរាជា​ទទួល ​បរាជ័យ​នៅ​ក្នុង​សមរភូមិ​ជា​ច្រើន រួច​ហើយ​ក៏​នាំ​គ្នា​រត់គេច​មក​សន្ទុក ជា​កន្លែង​ដែល​ព្រះរាជា​គង់នៅ​ដោយ​យក​លេស​ថា​មក​សុំ​ជំនួយ​បន្ថែម ។

មាន​ការ​ចេញ​កេណ្ឌ​ទ័ព​ជា​ថ្មី​ទៀត​នៅ​ក្នុង ​ខែត្រ​ស្ទឹងត្រង់ គោកខាន់ សុរិនដង្គា (60) រំដួល​ស្នំ ខាច​ចុងកាល់ បាត្រាង​ ដង្កែ​ ទំនប់​ មង្គលបុរី​ ឫស្សីសាញ​ ទឹកឈូ​ បាត់ដំបង​ ពោធិ៍សាត់​ ក្រគរ​ ខ្លោញក្រាំង​ និង​បរិបូណ៌ (61) ក៏​ប៉ុន្ដែ ទាំង​១៦​ខែត្រ​នេះ បាន​ត្រឹមតែ​៥​ម៉ឺន​នាក់​ប៉ុណ្ណោះ ព្រោះ​ប្រជារាស្ដ្រ​មិន​ចង់​ធ្វើ​សង្គ្រាម ក៏​នាំ​គ្នា​រត់គេច​ចូល​ព្រៃ​អស់ ។ ពេល​នោះ​ទ័ព​ស្ដេច​កន​បាន​មក​ដល់​លើ​មាត់​ស្ទឹងសែន​នៅ​សល់​តែ​ប៉ុន្មាន​ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​សន្ទុក ។ ស្ដេច​កន​អាច​នឹង​ចាប់​ធ្វើការ​ប្រយុទ្ធ​ទៅ​លើ​កងទ័ព​របស់​ព្រះរាជា ហើយ​ទទួល​ជោគជ័យ​បាន ប៉ុន្ដែ​គេ​ចង់​លួច​ធ្វើ​គុត​ព្រះរាជា​ជាង​ក៏​ចាត់​ឱ្យ​នាគ​ម៉ឺន​សូរេន​ ចូល​គាល់​ព្រះរាជា​រួច​ធ្វើ​គុត​ព្រះ​អង្គ​ទៅ​ស្ដេច​កន​សន្យា​ថា​នឹង​លើក​ ឱ្យ​ធ្វើ​ជា​ឧកញ៉ា​យោមរាជ ។ នាគ​ម៉ឺន​សូរេន​នេះ​ត្រូវជា​កូនចៅ​ពញា​យោធា​សង្គ្រាម ដែល​ស្ដេច​កន​បាន​បាញ់​ព្រួញ​សម្លាប់​នៅ​នឹង​ជើងដំរី ។ មាន​គេ​និយាយ​ប្រាប់​ថា​ព្រះរាជា​បាន​ប្រើ​ឪពុក​ខ្លួន​ឱ្យ​ទៅ​តទល់​ជាមួយ​ នឹង​ស្ដេច​កន ដោយ​ប្រគល់​ទ័ព​ឱ្យ​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ពីព្រោះ​ព្រះរាជា​ចង់​ឱ្យ​គាត់​ស្លាប់​ដូច្នេះ ម្ល៉ោះ​ហើយ​ខ្លួន​មាន​ចិត្ដ​ស្អប់​ព្រះរាជា ក៏​ចុះចូល​ជាមួយ​ពួក​បះបោរ​ទៅ ។ ស្ដេច​កន​ពូកែ​រើស​មនុស្ស​ណាស់​ពីព្រោះ​ថា នាគ​ម៉ឺន​សូរេន​នេះ ជា​មនុស្ស​ឆ្លាត​វៃ រហ័សរហួន មាន​សមត្ថភាព​ធ្វើ​អ្វីៗ​បាន​សម្រេច​គ្រប់​យ៉ាង ។

ដល់ ​ស្អែក​ឡើង ស្ដេច​កន​ធ្វើ​ជា​ខឹង បាន​ចេញ​បញ្ជា​ឱ្យ​ចាប់​នាគ​ម៉ឺន​សូរេន​មក​វាយ​៣០​រំពាត់ ។ គេ​នាំ​អ្នកទោស​យក​មក​ដាក់​នៅ​ចន្លោះ​កងទ័ព​ទាំង​២​ហៀប​តែ​នឹង​ធ្វើ​ ទារុណកម្ម​ទៅ​ហើយ​ស្រាប់តែ​សេនា​របស់​នាគ​ម៉ឺន​ប្រមាណ​ជា​២០០​នាក់​ស្ទុះ​ ចូល​មក​ដណ្ដើម​យក​ពី​ដៃ​ទាហាន រួច​នាំ​យក​មក​ចុះចូល​ជាមួយ​ទ័ព​ខាង​ព្រះរាជា​វិញ ។ ចៅពញា​តេជោ​ជា​អ្នក​ទទួល​ពួក​នេះ ហើយ​ក្រោយ​ពី​បាន​សាកសួរ​ព័ត៌មាន​រួច​ហើយ ក៏​នាំ​នាគ​ម៉ឺន​សូរេន​ចូល​គាល់​ព្រះរាជា​ដែល​គង់នៅ​ឯ​វាំង​ស្ទឹងសែន លើ​ស្ទឹង​កំពង់ធំ ។ នាគ​ម៉ឺន​សូរេន​ទូល​ព្រះរាជា​ថា ខ្លួន​បាន​រៀបចំ​ផែនការ​ក្បត់​ប្រឆាំង​នឹង​ស្ដេច​កន តែ​ត្រូវ​ស្ដេច​កន​ដឹង ក៏​ដាក់ទោស​ឱ្យ​គេ​វាយ​ខ្លួន​នឹង​រំពាត់​ផ្ដៅ​ឱ្យ​ស្លាប់ តែ​បាន​ពល​ទាហាន​របស់​ខ្លួន ​២០០​នាក់​ជួយ​ទាន់ ។ បន្ទាប់​មក​នាគ​ម៉ឺន​នេះ​ក៏​ធ្វើ​ជា​យំយែក​រំអួយ​ថា មិន​ដឹង​ជា​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​កំពុង​តែ​រស់នៅ​ក្នុង​បន្ទាយ​ ស្ដេច​កន ត្រូវ​គេ​វាយ​ធ្វើបាប​យ៉ាងណា​ទេ ។ ព្រះរាជា​ដែល​ជឿ​សម្ដី​ទាំងអស់​របស់​នាគម៉ឺន​សូរេន បាន​លើក​លែង​ទោស​ចំពោះ​ការ​ដែល​នាគ​ម៉ឺន​នេះ​ក្បត់​ព្រះ​អង្គ​ទៅ​បម្រើ​ ស្ដេច​កន រួច​ក៏​តែងតាំង​ឱ្យ​ទទួល​ឋានៈ​ដូច​ដែល​ព្រះ​អង្គ​បាន​ប្រគល់​ពី​មុន ។

នៅ ​ពេល​នោះ ស្ដេច​កន​ក៏​ចាប់​បើក​ការ​វាយប្រហារ​មក​លើ​ទ័ព​របស់​តេជោ ។ ប្រយុទ្ធ​គ្នា​ពេញ​មួយ​ថ្ងៃ​មិន​ឈ្នះ​មិន​ចាញ់ តែ​ទាហាន​ស្លាប់​ទាំង​សងខាង​ពាសពេញ​ដី ហើយ​ទ័ព​ព្រះរាជា​ហាក់​ដូចជា​ចង់​ឈប់​ប្រយុទ្ធ​តទៅ​ទៀត ។ ឧកញ៉ា​តេជោ​ភ័យ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ព្រះរាជា ក៏​ចេញ​បញ្ជា​ឱ្យ​រៀបចំ​ព្រះ​ទីនាំង​នាវា​នាំ​ព្រះរាជា​យក​មក​គង់នៅ​ឯ​ខែត្រ ​ពោធិ៍សាត់​វិញ ដែល​នៅ​ទីនោះ​គេ​អាច​រើស​ទ័ព​បាន​ជា​ថ្មី ។ ម្ល៉ោះហើយ​ក៏​វាយ​ដកថយ​ចេញ លះបង់​ទឹកដី​ដ៏​ធំ​ឱ្យ​ខ្មាំង​សត្រូវ ប៉ុន្ដែ​ដើម្បី​សង្គ្រោះ​ព្រះរាជា​ដែល​ជា​មូល​ហេតុតែ​មួយ​គត់​ក្នុង​ការ​ ប្រឆាំង​នឹង​ជន​ក្បត់ ។

ប៉ុន្ដែ​តើ​ជួយ​ព្រះរាជា​ដូច​ម្ដេច​បាន​ទៅ​បើ​ឥឡូវ​មាន​នាគ​ម៉ឺន​សូរេន​ដែល​ បន្លំ​ខ្លួន​ចូល​មក​ដើម្បី​លួច​ធ្វើ​គុត​ព្រះ​អង្គ​ទៅ​ហើយ ។ ព្រឹក​ឡើង នៅ​ពេល​ដែល​ព្រះរាជា​តើន​ពី​ក្រឡាបន្ទំ ហើយ​កំពុង​ហៅ​ហោរា​ឱ្យ​មក​ទស្សន៍​ទាយ​អំពី​ព្រះ​សុបិន​ពី​យប់​កន្លង​ទៅ នាគ​ម៉ឺន​សូរេន និង ​ពល​ទាំង​២០០​នាក់​បាន​សម្រុក​ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ​អង្គ​ដោយ​ស្រែក​ថា​ ខ្លួន​មាន​កិច្ចការ​សំខាន់​ដើម្បី​ទូល​ថ្វាយ​ព្រះរាជា ហើយ​សម្លាប់​ហោរា​ដែល​ចង់​ឃាត់​ដំណើរ​របស់​ខ្លួន រួច​ហើយ​ធ្វើ​គុត​ព្រះរាជា​សុគត​ទៅ ។ ឧក្រិដ្ឋកម្ម​នេះ​កើត​ឡើង​នៅ​ថ្ងៃ​១៥​កើត ខែជេស្ឋ ឆ្នាំវក គ្រិស្ដ​សករាជ​ ១៥១២ ត្រូវ​នឹង​មហាសករាជ​១៤៣៤ ចុល្លសករាជ​៨៧៤ ។ រហូត​ដល់​ពេល​នោះ​ព្រះបាទ​ស្រីសុគន្ធបទ សោយរាជ្យ​សម្បត្ដិ​បាន​៨​ឆ្នាំ គិត​ទាំង​រយៈកាល​៣​ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល​ផង ។ ព្រះ​អង្គ​ឡើង​សោយរាជ្យ​ក្នុង​ព្រះ​ជន្ម​៣២​ព្រះវស្សា ហើយ​ត្រូវ​គេ​ធ្វើឃាត​ក្នុង​ព្រះ​ជន្ម​៤០​ព្រះវស្សា ។ មាន ​ការ​ប្រយុទ្ធ​កើតឡើង​បន្ទាប់​ពី​ព្រះរាជា​ត្រូវ​គេ​ធ្វើឃាត​នេះ រវាង​ទាហាន​ទាំង​២០០​នាក់​របស់​នាគ​ម៉ឺន​សូរេន និង​កងរក្សា​ព្រះអង្គ ។ ចៅពញា​យស រាជបុត្រ​របស់​ព្រះរាជា និង​ត្រូវជា​ក្មួយ​របស់​ស្ដេច​កន បាន​នាំ​ទាហាន​មួយ​ក្រុម​តូច​រត់​មក​ដល់​ក្រោយ​ពី​បាន​ឮ​សំឡេង​ប្រយុទ្ធ​ កាប់​សម្លាប់​ពួក​ក្បត់​២០​នាក់ ហើយ​ចាប់​នាគ​ម៉ឺន​សូរេន​បាន ។ ទ្រង់​បាន​បញ្ជា​ឱ្យ​នាំ​នាគ​ម៉ឺន​សូរេន​នេះ​យក​ទៅ​កាត់​ក្បាល​នៅ​ពីមុខ​ ព្រះរាជវាំង ។ ក្នុង​ពេល​នោះ​ដែរ ការ​ប្រយុទ្ធ​រវាង​ទ័ព​ស្ដេច​កន​ដែល​លួច​ឈ្លប​ចូល​ទៅ​មុខ​ក្នុង​ពេល​យប់ ជាមួយ​នឹង​ទ័ព​ព្រះរាជា​ដែល​ចាប់​វាយ​ដកថយ​ទៅ​ដែរ ។ ចៅពញា​យស​រាជា ដោយ​ពិនិត្យ​ឃើញ​ថា​ទ័ព​បះបោរ​មាន​ចំនួន​ច្រើន​លើស​លុប​លើ​ទ័ព​របស់​ឧកញ៉ា​ តេជោ​រួម​ជាមួយ​ទ័ព​ព្រះ​អង្គ ហើយ​គិត​ថា​មិន​អាច​ត​តាំង​បាន ក៏​ឡើង​ទូក​ចុះ​តាម ​ស្ទឹងសែន​ដើម្បី​គេច​ព្រះ​អង្គ​ទៅ ​ស្រុក​សៀម

ពួក ​បារគូ​ក៏​គេច​ខ្លួន​ដែរ ដោយ​នាំ​យក​ទៅ​ផង​នូវ​ព្រះខ័នរាជ្យ ព្រះ​អាទិទេព​ទាំង​៥ ​ព្រះ​អង្គ​ដែល​ជា​តំណាង​សុភមង្គល​ព្រះរាជាណាចក្រ​ ធ្នូ​ ព្រួញ​ និង ​លំពែង​រាជ្យ ។​ ធ្វើ​ដំណើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​បារគូ​ជា​មេ​ព្រាហ្មណ៍​បុរោហិត​គិត​ឃើញ​ ថា នគរ​សៀម​ជា​សត្រូវ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បើសិនជា​យក​កេតនភណ្ឌ​ទាំង​អស់​នេះ​ទៅ មុខ​ជា​សៀម​មិន​ឱ្យ​យក​ត្រលប់​មក​វិញ​ទេ ។ បារគូ និង​អ្នក​បម្រើ​ក៏​នាំ​គ្នា​ឡើង​គោក​លើ​ច្រាំង​ស្ទឹង​ខាងឆ្វេង​វិញ រួច​ធ្វើ​ដំណើរ​កាត់​ព្រះរាជាណាចក្រ​មក​ដល់ ​ខែត្រ​បាទី ទើប​យក​កេតនភណ្ឌ​ទាំងអស់​ដាក់​លាក់​ទុក​ក្នុង​រូង​ដើម​ចំបក់​មួយ​ដើម ។ ទៅ​ដល់​ស្រុក​សៀម ចៅពញា​យស​រាជា​បាន​ចូល​ទៅ​រស់នៅ​ជាមួយ​ព្រះ​ពញា​ចន្ទរាជា​ជា​ព្រះ​បិតុលា ដែល​បាន​គេច​ព្រះ​អង្គ​ពី​ចតុម្មុខ​មក​កាលពី​ជាង​២​ឆ្នាំ​មុន ។