Showing posts with label ១៥០០-១៨០០. Show all posts
Showing posts with label ១៥០០-១៨០០. Show all posts

Thursday, July 20, 2017

២៤. ទំនាក់ទនង ថៃ សៀម ចិន អ៊ឺរ៉ុប

ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ២ ជំពូកទី ៤) - វគ្គ២ Posted: Oct-12-2016

២-ពួកថៃ ឬសៀម
  1. ១៣៦៨​ រាជធានី​ចិន​ចាប់ពី​ឆ្នាំ​ ១៣៦៨​ ដល់​ឆ្នាំ​១៤១១​ គឺ​ ណង់កាំង ដែល​បន្ទាប់​មក​គេ​ហៅ​ថា​ ប៉េកាំង ។ ក្នុង​រយៈពេល​ជិត​១​សតវត្សរ៍​ចាប់ពី​បាន​បណ្ដេញ​ពួក​តាកតារ​-​ម៉ុងហ្គោល​ចេញ ​ទៅ រដ្ឋាភិបាល​ចិន​នៅ​ប៉េកាំង​នេះ​គ្មាន​លទ្ធភាព​នឹង​គ្រប់គ្រង​អាណាចក្រ​មួយ​ ដ៏​ធំ​បែប​នេះ​បាន​ទេ ។ ពួក​តាកតារ​បាន​បុករុក​ពី​ខាង​ជើង​ព្រោះ​ចង់​វិល​ត្រលប់​មក​វិញ ឯ​ពួក​អាណ្ណាម​បាន​រំខាន​ពី​ខាងត្បូង​មក​ក៏​ប៉ុន្ដែ​ពួក​អធិរាជ​ចិន​មិន​ដឹង ​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ត្រូវ​រើស​អ្នក​ណា​ឱ្យ​កាន់​កិច្ចការ​ទេ​ទុក​ឱ្យ​អំណាច​នោះ​ស្ថិត​នៅ​តែ​ ក្នុង​ដៃ​ពួក​មនុស្ស​កម្រៀវ​ប៉ុណ្ណោះ ។
  2. ​១៥៥០ ចិន​បាន​វាយ​រុញច្រាន​ពួក​តាកតារ​ដែល​ចង់​ចូល​មក​លុកលុយ​អាណាចក្រ​ឱ្យ​ដក​ថយ ​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​ពួក​តាកតារ​បាន​រួបរួម​គ្នា​នៅ​ក្រោម​បញ្ជាការ​របស់​ មេ​តែ​ម្នាក់ ពួក​នេះ​បាន​វាយ​ចិន​ឱ្យ​បរាជ័យ​វិញ​នៅ​ក្នុង​ឆ្នាំ​១៦១៨ ។ ដប់​ឆ្នាំ​ក្រោយ​មក​ ពួក​ម៉ាន់ជូ​បាន​វាយ​ដណ្ដើម​យក​រាជធានី​លាវទុង​បាន ហើយ​បង្ខំ​ឱ្យ​ចិន​កោរ​សក់​ក្បាល​ពី​ខាង​មុខ​តែ​ទុក​សក់​ខាង​ក្រោយ​វែង ហើយ​ក្រង​ផង​ដែល​ជា​ម៉ូត​របស់​ពួក​តាកតារ​នា​សម័យ​នោះ (17) ។ ចំពោះ​ប្រទេស​អាណ្ណាម​វិញ ចិន​មិន​ដែល​បាន​ផ្ដល់​ជំនួយ​ឱ្យ​ច្បាស់​លាស់​ដល់​សន្ដតិវង្ស​ឡេ​ ឬ​ក៏​សន្ដតិវង្ស​ម៉ាក់​ដែល​បាន​ស្រែក​រក​ជំនួយ​នោះ​ទេ ហើយ​ក៏​មិន​ដែល​បាន​ធ្វើ​អន្ដរាគមន៍​ប្រឆាំង​នឹង​ពួក​ជួរ ឬ​មន្ដ្រី​ធំ​នៅ​តុងកឹង​ដែល​កាន់​កាប់​កិច្ចការ​ជំនួស​ព្រះរាជា ឬ​ក៏​ធ្វើ​អន្ដរាគមន៍​ប្រឆាំង​នឹង​ពួក​មន្ដ្រី​នៅ​កូសាំងស៊ីន​ដែល​បាន​ធ្វើ​ ខ្លួន​ឱ្យ​ទៅ​ជា​ឯករាជ្យ​ដាច់​ចេញពី​ព្រះរាជា​ផង​ដែរ ។ តាម​ពិត​ទៅ​សន្ដតិវង្ស​មិញ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​នៅ​ស្រុក​ ចិន ដូច​ជា​ត្រូវ​ប្រឈម​មុខ​ជា​មួយ​ក្រុម​ពួក​អ្នក​បះបោរ​ប្រឆាំងដែល​កកើត​ឡើង​ ឥត​ដាច់ ម្ល៉ោះ​ហើយ​គ្មាន​ពេល​ឯណា​នឹង​លូកដៃ​ធ្វើ​អន្ដរាគមន៍​ចូល​ក្នុង​រឿងរ៉ាវ​ របស់​អ្នក​ក្រៅ ឬ​អ្នក​ដែល​នៅ​ឯ​ចុង​អាណាចក្រ​នោះ​ទេ ។ មិន​តែ​ប៉ុណ្ណោះ​ចិន​គ្មាន​ទាំង​ឱកាស​នឹង​ប្រមូល​ផ្ដុំ​កម្លាំង​ប្រឆាំង​ ទប់ទល់​ជាមួយ​ពួក​តាកតារ​ដែល​លើក​គ្នា​មក​វាយ​មហា​កំផែង​ដូច​ជា​ទឹកបាក់​ ទំនប់​ថែម​ទៀត​ផង ។
  3. ១៥៥៥ ពួក​ ប៉េហ្កាន ​បាន​វាយ​ដុត​បំផ្លាញ​រាជធានី​អយុធ្យា​ខ្ទេចខ្ទី រួច​នាំ​ជ័យ​ភណ្ឌ​មួយ​ចំនួន​ធំ​យក​ទៅ ហើយ​ថែម​ទាំង​បាន​នាំ​យក​អ្នកស្រុក​ជា​ឈ្លើយ​ទៅ​ជាង​១០​ម៉ឺន​នាក់​ផង​រហូត​ ដល់​ប៉េហ្គូ និង​ហង្សាវតី ។ ក៏ប៉ុន្ដែការដុតបំផ្លាញឈៀងម៉ៃ និងមឿង (ដី) របស់លាវ ឬ​សៀម​ឯ​ទៀតៗ​នៅ​ក្នុង​អាង​ទន្លេ​មេណាម​ខាងលើ​ជា​ពិសេស​គឺ​ការ​ដណ្ដើម​យក​ បាន​រាជធានី​លង្វែក ​នៅ​ក្នុង​ឆ្នាំ​១៥៨៣ បាន​ធ្វើ​ឱ្យ​កេរ្ដិ៍​ឈ្មោះ​របស់​ពួក​សៀម និង​ស្ដេច​របស់​គេ​ឡើង​ខ្ពស់​ត្រដែត​នៅ​ក្នុង​ដួងចិត្ដ​សាធារណជន ។
  4. ១៥៨៣ គេ​បាន​និទាន​ថា​ដើម្បី​បំពេញ​បំណង​សងសឹក​ជាមួយ​នឹង​ស្ដេច​ខ្មែរ​ដែល​ ទ្រង់​បាន​ចោទ​ថា ​ក្បត់​សៀម ព្រះណារេត​បាន​លាង​ព្រះ​បាទា ​នឹង​ឈាម​របស់​ព្រះរាជា​កម្ពុជា​នៅ​ថ្ងៃ​ស្អែក​ឡើង​បន្ទាប់​ពី​ដណ្ដើម​យក​លង្វែក ​រួច ។ រាជពង្សាវតារ​សៀម​ បាន​ចាត់​ទុក​ហេតុការណ៍​ខាងលើ​ថា​ជា​រឿង​ពិត ។ ក៏​ប៉ុន្ដែ​យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា ព្រះ​សត្ថា​ដែល​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ព្រះ​ជ័យជេដ្ឋា​ជា​ព្រះរាជ​ បុត្រា​ព្រះរាជា​ទាំង​២​អង្គ​នេះ​មិន​ដែល​ត្រូវ​សៀម​ចាប់​បាន​ទេ ពីព្រោះ​ព្រះ​អង្គ​បាន​ចាក​ចោល​រាជធានី​លង្វែក​តាំងពី​មុន​ពេល​ដែល​សៀម​ចូល​ មក​ដល់​ម្ល៉េះ​ ហើយ​បាន​សុគត​នៅ​ក្នុង​ឆ្នាំ​បន្ទាប់​នៅ​ឯ​ ស្ទឹងត្រែង​ ឬ​ក៏​នៅ​ឯ​សម្បូរ (12) ឯ​ណោះ​ដែល​គេ​ឃើញ​មាន​ចេតិយ​របស់​ព្រះ​អង្គ​រហូត​មក​ដល់​សព្វថ្ងៃ ។ ម្យ៉ាង​ទៀត​គេ​មិន​ដែល​ប្រទះ​ឃើញ​មាន​ឯកសារ​ណា​មួយ​នៅ​កម្ពុជា​និយាយ​ពី​ អំពើ​ឃោរឃៅ​នេះ​ទេ ហើយ​គេ​មិន​ងាយ​នឹង​បំភ្លេច​បាន​ដែរ​បើសិនជា​មាន​កើត​ឡើង​មែន​នោះ ។
  5. ១៥៥៨ នៅ​សម័យ​នោះ​ពួក​ថៃ ​នៅ​មិន​ទាន់​ចេញ​ផុត​ពី​ភាព​អនារ្យ​ធម៌​នៅ​ឡើយ ព្រោះ​មាន​អារ្យធម៌​ទាប​ជាង​ប្រជាជន​កម្ពុជា ឬ​ហោច​ណាស់​ក៏​ទាប​ជាង​កម្ពុជា​មុន​ពេល​ដែល​ចាកចោល​ឥន្ទបត្ដ​មហានគរ ឬ​មុន​ពេល​ដែល​នាយត្រសក់ផ្អែម​ឡើង​សោយរាជ្យ​ដែរ​គឺ​នៅ​សតវត្សរ៍​ទី​១២ ។ នៅ​សម័យ​ក្រោយ​នោះ​កម្ពុជា​ត្រូវ​ធ្លាក់​ចុះ​អាប់​ឱន ឯ​សៀម​បាន​រីក​ចម្រើន​យឺតៗ​គឺ​យឺត​ណាស់​ព្រោះ​ថា​រហូត​មក​ដល់​សតវត្សរ៍​ទី​ ១៧​ទៅ​ហើយ​ទើប​រាជធានី​របស់​សៀម​មាន​តែ​កំពែង​ធ្វើ​ពី​ឥដ្ឋ​ប៉ុណ្ណោះ​ព័ទ្ធ​ ជុំវិញ​ការពារ​មិន​មាន​កំពែង​ធ្វើ​ពី​ថ្ម​ដូច​រាជធានី​ខ្មែរ​ពី​មុន​នោះ​ទេ ប៉ម និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ​ដែល​ជា​របាំង​ការពារ​ពិត​ប្រាកដ​ក៏​គ្មាន​ដែរ ។ ​គ្មាន​អ្វី​ដែល​អាច​ប្រដូច​បាន​នឹង​ប្រាសាទ​បាយ័ន​ ឬ​ភិមានអាកាស ឬ​រាជវាំង​ផ្សេងៗ​ទៀត​ដែល​មាន​អាង​ទឹក​មាន​ទីលាន​ដ៏​គួរ​ឱ្យ​ស្ងើច​សរសើរ​ ដូច​នៅ​អង្គរធំ​ទេ ។ បើ​ពិចារណា​បែប​នេះ​រាជធានី​អយុធ្យា​ ឬ​រាជធានី​ដទៃ​ទៀត​ប្រហែល​ជា​មិន​ល្អ​លើស​ពី​រាជធានី​លង្វែក​ប៉ុន្មាន​ឡើយ បើ​ល្អ​ជាង​គឺ​អាច​ល្អ​ជាង​ឈៀងម៉ៃ​មួយ​ប៉ុណ្ណោះ ។ ក៏​ប៉ុន្ដែ​ព្រះរាជា​ដូច​ជា​មាន​តេជានុភាព​ខ្លាំង​ណាស់ ហើយ​មាន​ទម្លាប់​ពិធីការ​ច្រើន​ដោយ​ចម្លង​តាម​ព្រះរាជាណាចក្រ​ខ្មែរ​ពី​ មុន ។ វា​ហាក់​ដូចជា​ថា​តេជានុភាព​នេះ​បាន​ត្រូវ​គេ​ភ្លេច​បាត់បង់​អស់​ទៅ​ហើយ​នៅ​ ឯ​កម្ពុជា​ឯណោះ ហើយ​បែរជា​មក​សណ្ឋិត​នៅ​ឯ​ស្រុក​សៀម​នេះ​វិញ​ម្ដង ។
  6. ១៥៥៨ ប្រជារាស្ដ្រ​សៀម​បាន​ចាត់​ទុក​ព្រះ​ណារេត​នេះ​ដែល​បាន​ច្បាំង​ឈ្នះ​លាវ និង​ខ្មែរ ហើយ​ដណ្ដើម​យក​ឈៀងម៉ៃ និង​លង្វែក ​បាន​ថា​ជា​ព្រះរាជា​ដ៏​អស្ចារ្យ​មួយ​អង្គ​របស់​គេ ណា​មួយ​ព្រះ​អង្គ​ក៏​ជា​អ្នក​ដែល​បាន​កសាង​ចេតិយ​នៅ​ក្នុង​រាជធានី ហើយ​ម្យ៉ាង​ទៀត​ទ្រង់​បាន​រៀបចំ​បទបញ្ជា​សម្រាប់​នាម៉ឺន​សព្វ​មុខ​មន្ដ្រី កំណត់​សក្ដិ​យស និងគ្រឿង​ឥស្សរិយយស​ឱ្យ​មន្ដ្រី​ម្នាក់ៗ​កែប្រែ​ពិធីការ​សម្រាប់​បណ្ដា​ រាជទូត​ព្រមទាំង​របៀប​របប​សវនាការ​ផង​ដែរ​ដែល​ព្រះរាជា​គង់នៅ​លើ​ទី​ដ៏​ ខ្ពស់​ទត​មក​ក្រៅ​តែ​តាម​បង្អួច​តូច​មួយ​ក្នុង​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។ ពិធីការ​នេះ​គឺជា​ពិធីការ​នៅ​ស្រុក​ខ្មែរ​កាលពី​សម័យ​ចុះ​អាប់​ឱន​ដែល​ ព្រះរាជាទ្រង់​ភ័យ​ខ្លាច​គេ​លួច​ធ្វើឃាត​នៅ​ពេល​យាង​ចេញ​ទៅ​ណា​ម្ដងៗ​ទ្រង់​ ពាក់អាវ​ក្រោះ​មាន​កង​រក្សា​ព្រះអង្គ​ហែហម​ច្រើន​កុះករ​ធ្វើ​យ៉ាង​ណា​កុំ​ ឱ្យ​គេ​បាញ់​ធ្នូ​ស្នា​ដល់ ។ នេះ​មិនមែន​ជា​ពិធីការ​របស់​ព្រះរាជា​វរ្ម័ន​ទេ​ដូច​ដែល​យើង​អាច​ពិនិត្យ​ មើល​ឃើញ​ក្នុង​ចម្លាក់​នៅ​ប្រាសាទបាយ័ន ឬ​អង្គរវត្ដ​ស្រាប់​ដែល​កាល​នោះ​ព្រះ​អង្គ​គ្មាន​ខ្លាច​រអា​ទាល់តែ​សោះ​ ក្នុង​ការ​បង្ហាញ​ព្រះ​ភ័ក្ដ្រ​ចំពោះ​ប្រជានុរាស្ដ្រ​ប្រកប​ទៅ​ដោយ​ព្រះ​ តេជានុភាព និង​ប្រជា​ប្រិយភាព ។
  7. ១៥៥៨ ពិតប្រាកដ​ណាស់​ថា​ពួក​សៀម​ទទួល​បាន​ជោគជ័យ​ធំធេង​នៅ​សតវត្សរ៍​ទី​១៧ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​អំណាច​របស់​គេ​ត្រូវ​បាន​ពង្រឹង​ពង្រីក និង​វាត​ទៅ​ឆ្ងាយ ។ ក៏​ប៉ុន្ដែ​នៅ​ពេល​ដែល​ព្រះ​ណារេត​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​ ១៥៥៨ សៀម​នៅ​ជា​នគរ​សាមន្ដរាជ​មួយ​របស់​ប៉េហ្គូ​នៅ​ឡើយ​ទេ​តាំង​តែ​ពី​ពេល​ដែល​ ស្ដេច​ប៉េហ្គូ​មួយ​អង្គ​បាន​វាយ​យក​អយុធ្យា​ដាក់​ជា​ចំណុះ​មក ។ ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ពួក​លាវ និង​ខ្មែរ​ជា​សត្រូវ​នៅ​ពី​ខាងជើង និង​ខាងត្បូង​រួច​មក ព្រះ​ណារេត​បាន​មាន​បំណង​ចង់វាយ​ពួក​ប៉េហ្កានឱ្យ​បរាជ័យ​វិញ​ម្ដង ។ តាម​ពិត​សៀម​ធ្លាប់​បាន​វាយ​ឈ្នះ​ពួក​នេះ​ជា​ច្រើន​លើក​រួច​មក​ហើយ ក៏​ប៉ុន្ដែ​ពួក​នេះ​នៅ​តែ​ប្រកាន់​ថា​ខ្លួន​មាន​សិទ្ធិ​អធិរាជ​ភាព​លើស្រុក​ សៀម​ដដែល ។ ព្រះ​ណារេត​បាន​ចាប់​ផ្ដើម​វាយ​យក​ម៉ាតា​បាន​នៅ​លើ​ផ្លូវ​តាម​មាត់​សមុទ្រ រួច​វាយ​យក​អតីត​រាជធានី​ហង្សាវតី​ដែល​មាន​របង​ការពារ​រឹង​មាំរួច​បាន​បន្ដ​ ដំណើរ​ទៅ​កាន់​អវៈ​ដែល​ជាទី​តាំង​ព្រះរាជវាំង​ស្ដេច​ប៉េហ្គូ ។ ក៏​ប៉ុន្ដែ​ព្រះ​ណារេត​បាន​សុគត​ទៅ​នៅ​ពាក់​កណ្ដាល​ផ្លូវ ព្រះ​ឯក​ទស្ស​រតន៍​ជា​ព្រះរាជ​បុត្រា​ក៏​កោះ​ហៅ​ទ័ព​ឱ្យ​វិល​ត្រលប់​ចូល​ ក្នុង​ប្រទេស​វិញ សោយរាជ្យ​បាន​៦​ឆ្នាំ​ក៏​ត្រូវ​ព្រះ​បិតុលា​ដែល​ជា​អនុជ​របស់​ព្រះ​ណារេត​ ក្បត់ ហើយ​ធ្វើ​ឃាត​ដណ្ដើម​យក​រាជសម្បត្ដិ​ទៅ ។ ព្រះ​បិតុលា​នោះ​ក្រោយ​មក​ក៏​ត្រូវ​មន្ដ្រី​ម្នាក់​ធ្វើ​ឃាត​ដែរ​ មន្ដ្រី​នោះ​បាន​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​ក្រោម​ព្រះ​នាម​ថា ចៅ​ប្រាសាទ​ថោង ។
  8. ១៥៩៣ ការ​ដែល​សៀម​ដណ្ដើម​យក​ ឈៀងម៉ៃ​ បាន​ពី​ លាវ​ នៅ​រវាង​ឆ្នាំ​១៥៧៣ និង​ការ​វាយ​បែក​បន្ទាយ​លង្វែក​ខ្ចាត់ខ្ចាយ​នៅ​ក្នុង​ឆ្នាំ​ ១៥៩៣ បាន​ធ្វើ​ឱ្យ​ឈ្មោះ​ស្ដេច​សៀម​ព្រះ​ណារេត និង​ពួក​សៀម​មាន​កិត្ដិនាម​ល្បី​រន្ទឺ ។ 
  9. ១៥៥៨ ដូច្នេះ​យើង​ឃើញ​ថា​សៀម​មិន​មាន​ទំនៀម​ទម្លាប់​ផ្នែក​នយោបាយ​ល្អ​ប្រសើរ​ ជាង​កម្ពុជា​ប៉ុន្មាន​ទេ​នៅ​សម័យ​នោះ ជាក់​ស្ដែង​ដូច​ជា​ការ​លួច​ធ្វើឃាត​ ឬ​ការ​លប​វាយឆ្មក់​គ្នា​បាន​ត្រូវ​គេ​ចាត់​ទុក​ដូចជា​ការ​ប្រយុទ្ធ​ធម្មតា​ មិន​មាន​ធ្វើ​ឱ្យ​ពួក​អ្នក​អង្គ​ម្ចាស់​ ឬ​មន្ដ្រី​ធំ​អាប់​ឱន​កេរ្ដិ៍​ឈោះ​អ្វី​ឡើយ ។ វា​ហាក់​ដូចជា​ថា​ប្រជាជន និង​មន្ដ្រី​តូចតាច​នៅ​ស្រុក​សៀម និង​ស្រុក​ខ្មែរ​ពេល​នោះ​មិន​បាន​យកចិត្ដ​ទុកដាក់​នឹង​សង្គ្រាម​រវាង​ គូប្រជែង​ដណ្ដើម​អំណាច​គ្នា​នោះ​ទេ ហើយ​បាន​ចាត់​ទុក​ថា​នោះ​ជា​រឿង​របស់​ពួក​ស្ដេច​គេ​មាន​ភារកិច្ច​ត្រឹមតែ​ ចាំ​ទះដៃ​អបអរ​ទទួល​យក​អ្នកណា​ដែល​ឈ្នះ​លើ​គូបដិបក្ខ​ប៉ុណ្ណោះ ហើយ​មិន​បាន​គិត​ថា​តើ​ឈ្នះ​ដោយ​ប្រើ​មធ្យោបាយ​អ្វី មាន​សុជីវធម៌ ឬ​អត់​នោះ​ទេ ។ មាន​ការ​ប្លែក​បន្ដិច​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​មាន​ប្រពៃណី​ទំនៀម​ ទម្លាប់​ល្អ​យូរ​មក​ហើយ​គឺ​ប្រជាជន​មាន​ចិត្ដ​ជំពាក់​នឹង​ស្ដេច​ច្រើន​ជាង​ ពួក​សៀម និង​អាណ្ណាម​ដោយ​ទទួល​ស្គាល់​ការ​ឈ្លោះ​ប្រកែក​ដណ្ដើម​យក​រាជបល្ល័ង្ក​បាន​ តែ​អ្នក​ណា​ដែល​ជា​អ្នក​អង្គ​ម្ចាស់​ដែល​ជាប់សាច់​សារ​លោហិត​រាជវង្សានុវង្ស ​ប៉ុណ្ណោះ ។ ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​យើង​ពិនិត្យ​ឃើញ​ថា​បើ​ទោះជា​មាន​ភាព​ច្របូក​ច្របល់​ មាន​សង្គ្រាម​ស៊ីវិល​ដែល​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បំផ្លិច​ បំផ្លាញ​ខ្ទេចខ្ទាំ​យ៉ាងណា​ក្ដី ក៏​មាន​តែ​រាជវង្សានុវង្ស​មួយ​ប៉ុណ្ណោះ​ដែល​គង់នៅ​លើ​រាជបល្ល័ង្ក​ដឹកនាំ​ ប្រជារាស្ដ្រ​កម្ពុជា​ខុស​ពី​នៅ​ស្រុក​សៀម និង​អាណ្ណាម​ដែល​បាន​ផ្លាស់​ប្ដូរ​សន្ដតិវង្ស​ជា​ច្រើន​លើក​ច្រើន​សា ។ តើ​គេ​អាច​សន្និដ្ឋាន​បាន​ទេ​នៅ​ពេល​ដែល​បារាំង​បាន​មក​ដល់​ឥណ្ឌូចិន​ថា​នោះ ​ហើយ​គឺជា​កត្ដា​ដែល​ធ្វើ​ឱ្យ​ពួក​អាណ្ណាម និង​ពួក​សៀម​ចេះ​តែ​ពង្រីក​ទឹកដី​របស់​គេ​ធំ​ទៅៗ​ព្រោះ​គេ​មាន​ចិត្ដ​ ស្រលាញ់​ទឹកដី​ជាង​ ឯ​ចំណែក​ពួក​ខ្មែរ​ដែល​ស្រលាញ់​រាជវង្សានុវង្ស​គិតតែ​ការពារ​រាជវង្សានុវង្ស ​ប៉ុណ្ណោះ​មិន​បាន​គិត​ដល់​ការ​ការពារ​ទឹកដី​ទេ ឬ​យ៉ាង​ណា ? បើ​ទោះជា​យ៉ាងណា​ក្ដី​ការ​ផ្លាស់​ប្ដូរ​សន្ដតិវង្ស​សៀម​នៅ​ពេល​នោះ​គឺជា​ លើក​ទី​មួយ​ហើយ​នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ហើយ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ត​ ទៅ​ទៀត ។
  10. ១៥៥៨អស់​ពី​ចៅ​ប្រាសាទ​ថោង​ទៅ បុត្រា​ច្បង​ព្រះ​នាម​ថា ចៅហ្វ៊ា​សាយ បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​បិតា​តែ​បាន​ត្រូវ​ព្រះ​នរាយណ៍​ជា​ព្រះ​អនុជ និង​ព្រះ​បិតុលា​មួយ​អង្គ​ឃុបឃិត​គ្នា​ធ្វើ​គុត​ចោល​ទៅ ។ ព្រះ​បិតុលា​នោះ​បាន​ឡើង​សោយរាជ្យ​បន្ដ​មាន​ព្រះ​នាម​ថា​ សុទ្ធម្មរាជា​ រួច​ត្រូវ​បាន​ព្រះ​នរាយណ៍​ធ្វើ​គុត​យក​រាជសម្បត្ដិ​នៅ​ក្នុង​ឆ្នាំ​១៦៥៥។ ព្រះ​នរាយណ៍​បាន​ឱ្យ​គេ​សម្លាប់​អនុជ​២​អង្គ​ទៀត​ដែល​ប៉ុនប៉ង​ក្បត់​ព្រះ​ អង្គ ។
  11. ១៥៥៨ព្រះ​នរាយណ៍​បាន​ចាប់​បន្ដ​គម្រោងការ​របស់​ព្រះ​ណារេត​ដោយ​បាន​លើកទ័ព​ទៅ ​បោះទីតាំង​នៅ​ពី​មុខ​រាជធានី​អវៈ ។ ​ដល់​មិន​អាច​ធ្វើ​អ្វី​បាន​ ព្រះ​អង្គ​ក៏​បែរ​មក​វាយ​យក​ឈៀងម៉ៃ​ដែល​ស្ដេច​អវៈ​បាន​ដណ្ដើម​យក​ទៅ ហើយ​បាន​ដាក់​បញ្ចូល​ជា​ដី​របស់​សៀម​ជា​រៀង​រហូត​មក ។
  12. ១៥៥៨ស្ដេច​សៀម​ព្រះ​នរាយណ៍​នេះ​មាន​ព្រះ​ទ័យ​ទូលាយ​មិន​ដែល​មាន​បុរេនិច្ឆ័យ​ ខាង​សាសនា​ទេ ។ ទ្រង់​បាន​ទទួល​ស្វាគមន៍​រាក់ទាក់​ពួក​អឺរ៉ុប​ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ ស្រុក​សៀម ។ ទ្រង់​សព្វព្រះទ័យ​នឹង​អ្នក​ផ្សងព្រេង​មាន​ដើម​កំណើត​ជា​ក្រិក​ម្នាក់​ដែល​ មាន​ទំនាស់​ជាមួយ​ពួក​អង់គ្លេស​ដែល​គេ​ធ្លាប់​បាន​បម្រើ​អស់​ពេល​ជា​យូរ​មក​ ហើយ ។ ទ្រង់​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ព្រះ​ទ័យ​មាន​អធ្យាស្រ័យ​ល្អ​ចំពោះ​ពួក​ សាសនទូត​កាតូលិក បើក​ទូលាយ​សេរីភាព​ខាង​ជំនឿ​ដែល​គេ​បាន​ជួប​ប្រទះ​នៅ​ឯ​ស្រុក​បារាំង​ដោយ​ ឱ្យ​គេ​សង់​វិហារ​ឱ្យ​ហើយ​ទ្រង់​បាន​ស្នើ​សុំ​ចងមេត្រី​ភាព​ជាមួយ​បារាំង ។ ដោយ​ត្រូវ​ពួក​សាសនទូត​បារាំង​បោក​ប្រាស​ជា​ពិសេស​គឺ​អេវ៉ែក​នៅ​សៀម​ ស្ដេច​ល្វី​ទី​១៤​ទ្រង់​បាន​បញ្ជូន​អគ្គរាជទូត​ម្នាក់​មក​កាន់​អយុធ្យា​ ជាមួយ​នឹង​លោកឪពុក​សេស៊្វីត​៦​នាក់ ដោយ​បាន​ជំនឿ​ថា​នៅ​ពេល​ដែល​ពួក​សេស្វ៊ីត​នេះ​មក​ដល់​ព្រះ​នរាយណ៍​នឹង​ បោះបង់​ព្រះពុទ្ធ​សាសនា​ចោល​ប្ដូរ​កាន់​សាសនា​កាតូលិក​វិញ ។ ព្រះ​នរាយណ៍​បាន​សម្ដែង​ឱ្យ​ឃើញ​ថា ព្រះ​អង្គ​សព្វព្រះទ័យ​ខ្លាំង​ណាស់​ហើយ​មាន​មោទនភាព​បំផុត​នឹង​បាន​ចង​ស្ពាន ​មាន​មេត្រី​ជាមួយ​ស្ដេច​ល្វី​ទី​១៤​ដែល​ពួក​រាជទូត​អេវ៉ែក​កុងស្តង់តាំង​ ហ្វូលកុង និង​ពួក​សេស្វ៊ីត​បាន​ដាក់​រហស្សនាម​ថ្វាយ​ថា «ព្រះមហារាជសុរិយា»។ ទ្រង់​បាន​ប្រគល់​ដី​បាងកក​ឱ្យ​ទៅ​បារាំង​ យល់​ព្រម​ទទួល​ទាហាន​បារាំង​ជា​ច្រើន​រយ​នាក់​ជាមួយ​នឹង​ឧត្ដមសេនីយ៍​ម្នាក់ ​ ក៏​ប៉ុន្ដែ​ទ្រង់​នៅ​តែ​កាន់​ព្រះពុទ្ធសាសនា​ដដែល រក្សា​ទំនៀម​ទម្លាប់​មាន​រាជបរិពារ​ និង​ស្រីស្នំ​ក្រមការ​ជា​ច្រើន ។ ​ទ្រង់​បាន​អនុញ្ញាត​ឱ្យ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ជាមួយ​បរទេស​ឡើង​ដើម្បី​ឱ្យ ​ប្រជារាស្ដ្រ​ទទួល​បាន​នូវ​អារ្យធម៌​ថ្មី​ខិតខំ​បង្កបង្កើន​ផល​ធ្វើ​ការងារ និង​សិក្សា​រៀន​សូត្រ ក៏​ប៉ុន្ដែ​មិន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ប្ដូរ​សាសនា​ ម្ដង​ណា​ទេ ។
  13. ១៥៥៨ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះ​នរាយណ៍​នេះ​មិន​ត្រូវ​បាន​ប្រជារាស្ដ្រ​ សៀម​យល់​ច្បាស់​លាស់​ទេ​ ជា​ពិសេស​គឺ​ពួក​មន្ដ្រី​ដែល​ច្រណែន​នឹង​អំណាច​ដែល​កុងស្តង់តាំង​ហ្វូលកុង​ ទទួល​បាន មិន​ពេញចិត្ដ​នឹង​ឥទ្ធិពល​ដែល​ពួក​បរទេស​មាន​មក​លើ​ព្រះរាជា ហើយ​ភ័យ​ព្រួយ​ខ្លាច​មាន​ការ​ប្រែប្រួល​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ ផលប្រយោជន៍​របស់​ពួក​គេ ។ ពួក​មន្ដ្រី​នោះ​ក៏​នាំ​គ្នា​ឃុបឃិត​ប្រឆាំង​នឹង​កុងស្តង់តាំង​ហ្វូលកុង​ហើយ ​សម្លាប់​គាត់​ចោល​ទៅ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ដែល​ព្រះរាជា​សុគត ​ព្រោះ​ភ័យ​ខ្លាច​ហើយ​ធ្លាក់​ព្រះ​អង្គ​ប្រឈួន ។
  14. ១៥៥៨ពេល​នោះ​មាន​សន្ដតិវង្ស​ថ្មី​មួយ​ទៀត​ឡើង​សោយរាជ្យ​គឺ​ឃាតក​ម្នាក់​ក្នុង ​បណ្ដា​ឃាតក​ដែល​បាន​សម្លាប់​កុងស្តង់តាំង​ហ្វូលកុង បាន​ឡើង​គ្រង​រាជបល្ល័ង្ក​នៅ​ក្នុង​ឆ្នាំ​១៦៨៨ មាន​ព្រះ​នាម​ថា​ ព្រះភេទ​រាជា ។ ព្រះរាជា​ថ្មី​នេះ​ចាប់​អារម្មណ៍​នឹង​ការ​បំផ្លិច​បំផ្លាញ​ឱ្យ​អស់នូវ​ ស្នាដៃ​អារ្យធម៌​ទាំងឡាយ​ដែល​ព្រះរាជា​មុន​បាន​ខិតខំ​កសាង​ឡើង ។ អស់ពី​ព្រះភេទ​រាជា​ទៅ ដៃគូ​ម្នាក់​របស់​ព្រះ​អង្គ​គឺ​ ចៅឌួ បាន​ឡើង​សោយរាជ្យ​បន្ដ​នៅ​ក្នុង​ឆ្នាំ​១៦៩៧ បន្ទាប់​មក​គឺ​បុត្រា​របស់​ចៅឌួ​ដែល​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​១៧០៦ ។ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា នៅសម័យ​នោះ​ហើយ​ដែល​ពួក​សៀម​បាន​លូក​ដៃ​ចូល​មក​ក្នុង​រឿង​កម្ពុជា ហើយ​បាន​ជួយ​ធ្វើសង្គ្រាម​ដេញ​កម្ចាត់​ពួកអាណ្ណាម​ចេញពី​កម្ពុជា ។
  15. ១៥៥៨នៅ​ពេល​ដែល​អស់ពី​ស្ដេច​ជ្រែករាជ្យ​នេះ​ទៅ​ ចលាចល​បាន​កើត​មាន​ឡើង​ទៀត​នៅ​ក្នុង​ស្រុក​សៀម​ហើយ​បាន​បន្លាយ​រយៈពេល​អស់​ ប្រហែល​២០​ឆ្នាំ ។ រាជវង្ស​ស្ដេច​សោយរាជ្យ​បាន​ត្រូវ​ប្ដូរ​ម្ដង​ទៀត​ ហើយ​សៀម​ក៏​ត្រូវ​ធ្លាក់​ទៅ​ជា​ចំណី​មួយ​របស់​ភូមា​នៅ​ពេល​ដែល​ស្ដេច​ អាឡោងផ្រា (13) បាន​មក​ឡោម​ព័ទ្ធ​រាជធានី​អយុធ្យា​ក្រោយ​ពី​បាន​ផ្ដួល​រំលំ​អំណាច​របស់​ពួក​ ប៉េហ្កាន​ រួច​បាន​បង្រួបបង្រួម​ស្រុក​ដាក់​មក​ក្រោម​អំណាច​របស់​ព្រះ​អង្គ​តែ​មួយ​ អង្គ​ឯង ។ ពេល​នោះ​ភូមា​ដណ្ដើម​យក​អយុធ្យា​មិន​បាន​ទេ​ដោយ​ស្ដេច​អាឡោងផ្រា​ ធ្លាក់ខ្លួន​ប្រឈួន​ជាខ្លាំង ហើយ​ត្រូវ​បង្ខំ​ព្រះ​ទ័យ​ដកទ័ព​ចេញ​ទៅ​វិញ ។ ក៏​ប៉ុន្ដែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​អវៈ​មួយ​អង្គ​ដណ្ដើម​យក​រាជធានី​នេះ​បាន​ក្រោយ​ពី​ឡោម​ព័ទ្ធ​អស់​ពេល​ ២​ឆ្នាំ​រួច​បាន​ដុត​បំផ្លាញ​ខ្ទេចខ្ទី​ទៅ​ជា​ផេះ ។ ​នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​អយុធ្យា​ត្រូវ​សត្រូវ​វាយ​ដណ្ដើម​យក​បាន ។ ពួក​ប៉េហ្កាន​បាន​វាយ​យក​បាន​ម្ដង​នៅ​ក្នុង​ឆ្នាំ​១៥៥៥ ក្រៅពី​នោះ​មិន​ដែល​មាន​សត្រូវ​ណា​ដណ្ដើម​យក​បាន​ទេ បាន​ត្រឹមតែ​ឡោម​ព័ទ្ធ​ប៉ុណ្ណោះ ពួក​ខ្មែរ​ក៏​ធ្លាប់​បាន​ឡោម​ព័ទ្ធ​ម្ដង ឬ​២​ដង​ដែរ​នៅ​ក្នុង​ឆ្នាំ​១៥៥៧ និង​ឆ្នាំ​១៥៦០ ។
  16. ១៥៥៨រាជធានី​អយុធ្យា​នេះ​ស្ថិត​នៅ​ជិត​ពួក​ភូមា​ខ្លាំង​ណាស់​ដែល​ជា​សត្រូវ​ គួរ​ឱ្យ​ខ្លាច​រអា​មួយ​របស់​សៀម​តាំងតែ​ពី​សម័យ​ព្រះ​ឧថង​នៅ​ក្នុង​ឆ្នាំ​ ១៣៥០​មក ជា​ហេតុ​ធ្វើ​ឱ្យ​សៀម​សម្រេច​ចិត្ដ​លើក​រាជធានី​ចេញ​ពី​សុខោទ័យ​ចុះ​មក​តាំង ​នៅ​អយុធ្យា​ នេះ​បើ​ទោះ​ជា​ថា​ត្រូវ​នៅ​ឆ្ងាយ​ពី​សមុទ្រ​បន្ដិច មាន​ការ​លំបាក​នឹង​ធ្វើ​ពាណិជ្ជកម្ម​ក៏​ដោយ ។ ឥឡូវ​នេះ​ក្រោយ​ពី​បាន​ប្រគល់​ឱ្យ​បារាំង​ចាប់ពី​ឆ្នាំ​១៦៨៥​មក បាងកក​បាន​ត្រូវ​គេ​ចាក់​ដី​លុប​កន្លែង​ជង្ហុក ហើយ​បាន​ក្លាយ​ទៅជា​ទី​ដែល​អាច​រស់នៅ​បាន​គ្មាន​ជំងឺ​គ្រុន​ដែល​ធ្វើ​ឱ្យ​គេ ​ខ្លាច​ដូច​ពី​មុន​ទៀត​ទេ ។ ទី​នេះ​អាច​នឹង​ត្រូវ​យក​ធ្វើ​ជា​ទីតាំង​រាជធានី​បាន​ទៅ​អនាគត ។
  17. ១៥៥៨នៅ​ពេល​ដែល​កូន​កាត់​សៀម និង​ចិន​កង់តុង​ម្នាក់​គឺ​ ភ្យាតាក បាន​ប្រមែប្រមូល​កម្ទេចកម្ទី​ដែល​សេស​សល់​ពី​ការ​ដុត​បំផ្លាញ​របស់​ភូមា ហើយ​ឡើង​សោយរាជ្យ​លើ​រាជបល្ល័ង្ក​ សៀម​ស្ដេច​ជ្រែករាជ្យ​នេះ​បាន​សម្រេច​តាំង​រាជធានី​នៅ​នឹង​បាងកក​នេះ​ឯង​ ស្រប​ទៅ​តាម​គំនិត​ពូកែ​រកស៊ី​របស់​អ្នកមាន​សន្ដាន​ជា​ចិន​ក្រោយ​ពី​វាយ​ ដណ្ដើម​យក​បាន​ពី​ដៃ​ភូមា​មក​វិញ​ បណ្ដេញ​ទ័ព​សត្រូវ​ឱ្យ​ដកថយ​ចេញ​ទៅ និង​បាន​បោស​សម្អាត​ពួក​ចោរព្រៃ​ក្នុងស្រុក​រួច​អស់ ។ ពេល​នោះ​មែរគុយ និង​តេណាស់សេរីម​នៅ​ជា​របស់​ភូមា​នៅ​ឡើយ (14) ហើយ​សៀម​ត្រូវ​បាត់​បង់​អស់​កំពង់​ផែ​សំខាន់ៗ​ពីរ​ជាមួយ​នឹង​ការ​បាត់បង់​ ទីក្រុង​ពីរ​នេះ​ដែល​ស្ថិត​នៅ​មាត់​ឆ្នេរសមុទ្រ​បឹងហ្កាល់ ហើយ​ត​ភ្ជាប់​ស្រុក​សៀម​ទៅ​នឹង​ប្រទេស​ឥណ្ឌា និង​លោក​ខាងក្រៅ ។ ម្ល៉ោះ​ហើយ​គេ​ត្រូវ​តែ​ស្វះ​ស្វែងរក​ទីតាំង​រាជធានី​យ៉ាងណា​ដើម្បី​ឱ្យ​គេ​ អាច​មាន​ច្រកចេញ​ទៅ​ក្រៅ​បាន បើ​ហោច​ណាស់​ក៏​តាម​ឈូង​សមុទ្រ​សៀម​ដែរ ។ ក្នុង​ន័យ​នេះ បាងកក​គឺ​ជា​ចម្លើយ​ល្អ​ព្រោះ​ថា​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្រ ហើយ​គឺ​បាងកក​នេះ​ឯង​ដែល​បាន​ធ្វើ​ឱ្យ​ស្រុក​សៀម​មាន​ការ​អភិវឌ្ឍន៍​ទាំង​ ខាង​សម្ភារ និង​ស្មារតី​សម​ស្រប​ទៅ​តាម​គំនិត​របស់​ព្រះរាជា​ពីរ​អង្គ​ចុង​ក្រោយ​ដែល​ ចង់​បើក​ទូលាយ​ឱ្យ​ទទួល​អារ្យធម៌​ពី​ខាងក្រៅ និង​ធ្វើ​ឱ្យ​សង្គម​មាន​ការ​ប្រែប្រួល​ឡើង ។
  18. ១៥៥៨យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ព្រះរាជា​កម្ពុជាព្រះនរាយណ៍រាជា (ព្រះឧទ័យ) បាន​មើល​ទាប​មើល​ថោក​មិន​ព្រម​ទទួល​ស្គាល់​ភ្យាតាក ដែល​កើត​ចេញពី​ចិន​ម្នាក់​ជា​នឹង​មួយ​ទាសី​សៀម​ម្នាក់​ថា​ជា​ស្ដេច​ទេ ហើយ​ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​កើត​មាន​សង្គ្រាម​មួយ​រវាង​សៀម និង​ខ្មែរ​ឡើង ។ សង្គ្រាម​នេះ​ប្រហែល​ជា​មិន​ទាន់​ចប់​ទេ​បើសិនជា​ភ្យាតាក​មិន​ទាន់​សុគត ។ ព្រះ​អង្គ​ត្រូវ​គេ​សម្លាប់​ទាំង​ពូជ​ដោយ​មក​ពី​ទ្រង់​ហាក់​ដូចជា​ស្រវឹង​ នឹង​បាន​ឡើង​សោយរាជ្យ ធ្វើ​អ្វីៗ​ជួយ​តែ​ពួក​អ្នក​ក្រីក្រ​ដូច​ជា​ដាក់​ទាន​ឱ្យ​ដើម្បី​ជួយ​សម្រាល ​ការ​លំបាក​ជាដើម​ ហើយ​តឹងរ៉ឹង​ចំពោះ​ពួក​អ្នកមាន​ និង​មន្ដ្រី​រហូត​ទាល់​តែ​ពួក​នេះ​បះបោរ​ឡើង​ទម្លាក់​ព្រះ​អង្គ​ពីលើ​ រាជបល្ល័ង្ក ហើយ​ធ្វើ​គុត​ចោល​ទៅ ។ គឺ​មន្ដ្រី​របស់​ព្រះ​អង្គ​ម្នាក់​ដែល​បាន​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ (15) ។
  19. ១៥៥៨មន្ដ្រី​ដែល​ដណ្ដើម​រាជសម្បត្ដិ​ពី​ភ្យាតាក​នោះ​គឺ​ ព្រះ​ភូទី​ ទ្រង់​ជា​អ្នក​បង្កើត​សន្ដតិវង្ស​ដែល​សោយរាជ្យ​នៅ​ស្រុក​សៀម​រហូត​មក​ដល់​ សព្វ​ថ្ងៃនេះ ។ គឺ​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះ​ភូទី​នេះ និង​ក្នុង​រជ្ជកាល​ព្រះ​ភេនឌិនក្លាង ជា​បុត្រា​ព្រះ​អង្គ និង​ក្នុង​រជ្ជកាល​របស់​ព្រះ​ប្រាសាទ​ ថោង ​ជា​ព្រះនត្ដា (ព្រះអង្គគឺជាស្ដេចជ្រែករាជ្យមួយអង្គទៀត) នេះ​ហើយ​ដែល​សៀម​បាន​លូកដៃ​ខ្លាំង​ចូល​មក​ក្នុង​រឿងរ៉ាវ​កម្ពុជា​បង្ក​ សង្គ្រាម​ជាមួយ​អាណ្ណាម ។ ​ពេល​នោះ​ថ្វីបើ​កម្ពុជា​ត្រូវ​អាណ្ណាម​ត្រួតត្រា​ អាណ្ណាម​បាន​លើក​ក្សត្រី​មួយ​អង្គ​ឱ្យ​ឡើង​សោយរាជ្យ ហើយ​បាន​បង្ខំ​ឱ្យ​ព្រះរាជា និង​នាម៉ឺន​សព្វ​មុខមន្ដ្រី​ស្លៀក​ពាក់ និង​បួងសក់​តាម​របៀប​អាណ្ណាម​ក៏​ដោយ ក៏​ប៉ុន្ដែ​នៅ​ទី​បញ្ចប់​គឺ​អ្នក​អង្គ​ម្ចាស់​រជ្ជទាយាទ​ស្រប​ច្បាប់​មួយ​ អង្គ​ដែល​ធ្លាប់​រស់នៅ​ស្រុក​សៀម​បាន​ឡើង​សោយរាជ្យ​នៅ​ក្នុង​ឆ្នាំ​១៨៤២ ។ ស្ដេច​សៀម​ទី​១​គឺ​ព្រះ​ភូទី បាន​គាំទ្រ​ព្រះ​អង្គ​អេង ហើយ​បាន​ចាត់​ឱ្យ​ចៅហ្វ៊ា​បែន​ជួយ​ជ្រោមជ្រែង​ឱ្យ​ព្រះអង្គ​បាន​ឡើង​ សោយរាជ្យ​ បាន​កាត់​យក​ខែត្រ​បាត់ដំបង​ អង្គរ​ ស៊ីសូផុន​ និង​មង្គលបុរី​ដាក់​បញ្ចូល​ជា​ទឹកដី​សៀម ។
  20. ១៦២១  ព្រះ​ចៅ​អធិរាជ​ថ្មី​នេះ​បាន​ចាប់​ផ្ដើម​ធ្វើសង្គ្រាម​ជាមួយ​បណ្ដា​អាណា​ ខែត្រ​ភាគ​ខាងត្បូង​ដែល​ប្រកែក​មិន​ព្រម​ទទួល​ស្គាល់​ការ​គ្រប់គ្រង​របស់​ ព្រះ​អង្គ​ ហើយ​នៅ​ស្មោះស្ម័គ្រ​ជាមួយ​ពួក​មិញ​ដោយ​វាយ​ដណ្ដើម​យក​បាន​ខែត្រ​ឈេកាង ហ៊្វូគៀន បន្ទាប់​មក​គឺ កង់តុង ។ ពេល​នោះ​មាន​បក្សពួក​របស់​ពួក​មិញ​ម្នាក់​ឈ្មោះ​ថា កុក​ស៊ីញហ្គា ដែល​ក្លាយ​ទៅជា​មេចោរ​សមុទ្រ​បាន​ដណ្ដើម​យក​កោះ​តៃវ៉ាន់​ដែល​ពេល​នោះ​នៅ​ជា​ ទឹកដី​របស់​ពួក​ហូឡង់​នៅ​ឡើយ​តាម​សន្ធិសញ្ញា​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​ ១៦២១ (18) ។ ព្រះ​ចៅ​អធិរាជ​កាងហ៊ី បាន​ត្រៀម​ប្រុង​តែ​នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ទៅ​ហើយ​ទទួល​កុក​ស៊ីញហ្គា ធ្លាក់ខ្លួន​ឆ្កួត ហើយ​ស្លាប់​បាត់​ទៅ​នៅ​ក្នុង​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​១៦៦២ ។ បុត្រា​របស់​កាងហ៊ី ព្រះនាម​ថា ឈេងគីង ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះបិតា​បាន​ច្បាំង​ទប់ទល់​នឹងពួក​ហូឡង់​ដែល​ចង់ ​មក​ទាមទារ​យក​បន្ទាយ​ហ្សេឡង់​ឌីយ៉ា និង​ហ្វាយ៉ូវ៉ាន ដែល​កាងហ៊ី​មាន​បំណង​ដណ្ដើម​យក​មក​វិញ ។
  21. ១៦៤៣ នៅ​ពេល​ដែល​ព្រះរាជា​អង្គ​ចន្ទ​សោយរាជ្យ​នៅ​កម្ពុជា​ប្រែ​ព្រះ​ទ័យ​ទៅ​កាន់​ សាសនា​មហាម៉ាត់​របស់​ពួក​ម៉ាឡេ និង​ចាម​ ហើយ​នៅ​ឯ​អាណ្ណាម​ប្រទេស​បាន​ត្រូវ​បែកបាក់​គ្នាចែក​ចេញ​ជា​តុងកឹង និង​កូសាំងស៊ីន​ នៅ​ឯ​ស្រុក​ចិន​ឯណោះ​ជន​កម្រៀវ​ម្នាក់​ដែល​ជា​មេក្រុម​បះបោរ​បាន​ដណ្ដើម​យក​ បាន​រាជធានី​ប៉េកាំង​ក្រោយ​ពី​ការ​ប្រយុទ្ធ​អស់​ពេល​៣​ថ្ងៃ ធ្វើ​ឱ្យ​ព្រះ​ចៅ​អធិរាជ​នៃ​សន្ដតិវង្ស​មិញ​ទី​១៦ និង​ចុង​ក្រោយ​គេ​ធ្វើ​អត្ដឃាត​ទៅ​ដោយ​ទ្រង់​អស់​សង្ឃឹម​ខ្លាំង​ពេក ។
  22. ១៦៤៤ នៅ​ពេល​នោះ​មាន​មេទ័ព​ចិន​នៃ​រាជវង្ស​មិញ​ម្នាក់​ដែល​មិន​ព្រម​ចុះចូល​ ជាមួយ​ជន​កម្រៀវ​ថ្វី​បើជា​ជាតិ​ចិន​ដូច​គ្នា បាន​ស្រែក​ហៅ​រក​ជំនួយ​ពីពួកតាកតារម៉ាន់ជូ (ពោល​គឺ​ពួក​តាកតារ​នៅ​ទិស​ខាង​លិច) ហើយ​បាន​ប្រគល់ស្រុក​ចិន​ឱ្យ​ពួក​នោះ ។ ពួក​អ្នក​គ្មាន​អារ្យធម៌​ទាំងនោះ​បាន​លើក​កូន​របស់​មេទ័ព​គេ​ដែល​ទើបតែ​ទទួល ​មរណភាព​ឱ្យ​ឡើង​សោយរាជ្យ​មាន​ព្រះ​នាម​ថា ជេនឈី (១៦៤៤) ។
  23. ១៦៨១  ឈេងគីង បាន​បន្ដ​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​តាកតារ​រហូត​ដល់​ឆ្នាំ​ ១៦៨១ ។ ពីរ​ឆ្នាំ​ក្រោយ​មក បុត្រា​របស់​ឈេងគីង​ដែល​ឡើង​សោយរាជ្យ​បន្ដ​បាន​ចុះចូល​ជាមួយ​អធិរាជ​ តាកតារ ។ ក្នុង​ចន្លោះ​ពេល​នោះ មាន​ចិន​ម្នាក់​ក្នុង​បណ្ដា​អ្នក​ដែល​បាន​ចុះចូល​ជាមួយ​ពួក​តាកតារ​មុន​គេ ហើយ​ជា​ស្ដេចត្រាញ់​គ្រប់គ្រង​លើ​ទឹកដី​យុនណាន និង​សេឈន់​មិន​សប្បាយ​ចិត្ដ​ក៏​លើក​ទង់​ប្រឆាំង​ឡើង​ចំ​ពេល​ដែល​មាន​ បច្ឆាញាតិ​ម្នាក់​របស់​ហ្សង់ស៊ីសខាន់​បង្ហាញ​ខ្លួន​ឡើង​នៅ​ឯ​ទល់​ដែន ហើយ​កុកស៊ិញហ្គា​កំពុង​តែ​រាតត្បាត​ឆ្នេរ​សមុទ្រភាគ​ខាងត្បូង​ដែរ ។ ​មេ​បះបោរ​នោះ​ត្រូវ​គេ​វាយ​ឱ្យ​បរាជ័យ​រួច​បាន​ស្លាប់​បាត់​ទៅ​ដោយ​អស់​ សង្ឃឹម ។ នៅ​ពេល​នោះ​ដែរ ពួក​អេឡឺត ឬ​ម៉ុងហ្គោល​ទិស​ខាង​លិច​កំពុង​តែ​មាន​អំណាច​នៅ​ពី​ខាងជើង​ស្រុក​ចិន​ដោយ​មាន ​ពួក​កុលខា​នៅ​បាំង​ចំ​កណ្ដាល ។ ដើម្បី​អាច​លូកដៃ​មក​ក្នុងស្រុក​ចិន​បាន ពួក​អេឡឺត​ក៏​ចាប់​វាយ​ពួក​កុលខា ។ ​ពេល​នោះ​ព្រះ​ចៅ​អធិរាជ​កាងហ៊ី​បាន​បញ្ជូន​ទ័ព​ទៅ​ជួយ​ពួក​កុលខា​ដែល​ហៀប​ តែ​នឹង​បរាជ័យ​ទៅ​ហើយ ធ្វើ​ឱ្យ​ពួក​ម៉ាន់ជូ​ដែល​បរាជ័យ​ម្ដង​រួច​ទៅ​ហើយ​កាលពី​ឆ្នាំ​១៦៩០ ត្រូវ​បរាជ័យ​ម្ដង​ទៀត​នៅ​ក្នុង​ឆ្នាំ​១៦៩៦ ហើយ​ស្រុក​ចិន​ក៏​រួច​ផុត​ពី​ការ​លុកលុយ​របស់​ពួក​អ្នក​មិន​ទាន់​ស៊ីវីល័យ​ នេះ​ម្ដង​ទៀត ។
  24. ១៧៦៩ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក មិនដឹង​ជា​ដោយ​ហេតុ​អ្វី​ពួក​ចិន​បាន​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ភូមា​ចំ​ពេល​ ដែល​ស្ដេច​អាឡោងផ្រា​ទើបតែ​វាយ​ដណ្ដើម​យក​ប៉េហ្គូ​បាន ហើយ​ដឹកនាំ​ប្រទេស​ប្រកប​ទៅ​ដោយ​ការ​ប៉ិន​ប្រសប់ និង​យុត្ដិធម៌ ។ ចិន​បាន​វាយលុក​ភូមា​៤​ដង​ពី​ឆ្នាំ​១៧៦៥ ដល់​ឆ្នាំ​១៧៦៩ ក៏​ប៉ុន្ដែ​ត្រូវ​បរាជ័យ​រាល់​លើក ។ នៅ​ទី​បញ្ចប់ ចិន​ក៏​បោះបង់​ចោល​គម្រោងការ​ដណ្ដើម​យក​ភូមា​ដាក់​ជា​ទឹកដី​ចិន ឬ​ដាក់​នៅ​ក្រោម​អធិរាជ​ភាព​របស់​ខ្លួន រួច​បាន​ចុះ​សន្ធិសញ្ញា​សន្ដិភាព និង​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​ ១៧៦៩ ។ សន្ធិសញ្ញា​នោះ​បាន​កំណត់​មហិច្ឆតា​របស់​ចិន​ទៅ​លើ​ភូមា​ត្រឹម​ពេល​នោះ​ជា​ រៀង​រហូត​មក ។ គេ​បាន​និយាយ​ថា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ពួក​ភូមា​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ ពួក​ប៉េហ្កាន​ដែល​តែងតែ​បង្ក​ការ​លំបាក​ដល់​ភូមា​អស់​កាល​ជា​ច្រើន​ឆ្នាំ​មក ​ហើយ​នោះ​គឺ​ដោយសារ​នៅ​ក្នុង​ជួរ​កងទ័ព​ភូមា​មាន​ពួក​អ្នក​កាន់​កាំភ្លើង​ធំ ​បារាំង​ធ្វើ​ដំណើរ​ចេញពី​ឥណ្ឌា​មក និង​ជា​ពិសេស​គឺ​មាន​ពួក​អ្នក​ផ្សងព្រេង ឬ​ពួក​អ្នក​រត់ចោល​ជួរ​ព័រទុយហ្គាល់​ដែល​រត់គេច​មក​ក្រោយ​ពី​អាណាចក្រ​ ព័រទុយហ្គាល់​ត្រូវ​ដួល​រលំ​ទៅ​បាន​មក​ស៊ីឈ្នួល​ធ្វើ​សង្គ្រាម​បម្រើ​ស្ដេច​ ស្រុក​ណា​ក៏​ដោយ​ដែល​យល់​ព្រម​ឱ្យ​លុយ ។
  25. ១៨២៨ ស្ដេច​សៀម​ចុង​ក្រោយ​គឺ​ប្រាសាទ​ថោង​មាន​មេទ័ព​ម្នាក់​មាន​ថ្វីដៃ​ពូកែ​ ល្បីល្បាញ ។ ​ទ្រង់​បាន​ចាត់​ឱ្យ​មេទ័ព​នោះ​ទៅ​វាយ​ដណ្ដើម​យក​រាជធានី​វៀងចន្ទ​របស់​លាវ​ ដែល​មិន​ព្រម​ទទួល​ស្គាល់​អធិរាជ​ភាព​របស់សៀម (១៨២៨) ។ ភ្យាតាក​ធ្លាប់​បាន​វាយ​យក​រាជធានី​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​១៧៧៧​ ហើយ​បាន​នាំ​យក​ព្រះកែវ​មរកត​មក​ស្រុក​សៀម ប៉ុន្ដែ​មិន​បាន​ដុត​បំផ្លាញ ឬ​ចាប់​យក​ប្រជាជន​ទេ​គឺ​គ្រាន់​តែ​បាន​រុះរើ​កំពែង​ទីក្រុង​ប៉ុណ្ណោះ ។ ប្រាសាទ​ថោង​បាន​កាត់​យក​ខែត្រ​ទន្លេរពៅ និង​ម្លូព្រៃ ហើយ​មាន​បំណង​ចង់​យក​កំពង់ស្វាយ និង​ពោធិ៍សាត់​ថែម​ទៀត ក៏​ប៉ុន្ដែ​ទ្រង់​បាន​សុគត​បាត់​ទៅ ។
  26. ១៨៦៨ គឺ​ព្រះ​អនុជ​រួម​ព្រះ​បិតា​មួយ​អង្គជា​បុត្រា​ជាមួយ​ព្រះ​មហាក្សត្រី​ ដែល​ព្រះ​ប្រាសាទ​ថោង​បាន​ដណ្ដើម​យក​រាជសម្បត្ដិ ហើយ​ចង់​បំបែក​ចេញពី​រាជសម្បត្ដិ​ទុក​ឱ្យ​បុត្រា​ព្រះ​អង្គ​វិញ​ដែល​បាន​ សោយរាជ្យ​បន្ដ​មក​មាន​ព្រះនាម​ថា​ ព្រះ​បរម​មណ្ឌែ​មហា​មង្គត ។ ព្រះរាជា​អង្គ​នេះ​ធ្លាប់​បាន​បួស​ជា​សង្ឃ​អស់​ពេល​២៥​ឆ្នាំ ។ ទ្រង់​ជា​បញ្ញវន្ដ​ម្នាក់​មាន​គតិ​យុត្ដិធម៌​ត្រឹមត្រូវ​ ចង់​ចេះ​ចង់​ដឹង​ពី​អ្វីៗ​ដែល​មាន​នៅ​អឺរ៉ុប ហើយ​មាន​ចេតនា​ចង់​កសាង​ប្រទេស​ជាតិ​បើ​ហោច​ណាស់​ក៏​ឱ្យ​មាន​រដ្ឋាភិបាល​មួយ ​ដូច​បណ្ដា​ប្រទេស​នៅ​បស្ចិម​ប្រទេស​ដែរ ។ ​ទ្រង់​បាន​បើក​ស្រុក​សៀម​ឱ្យ​បរទេស​គ្រប់​ជាតិ​សាសន៍​ចេញ​ចូល​ទូលាយ ហើយ​បាន​ត្រៀម​រៀបចំ​រជ្ជកាល​ដ៏​ត្រចះ​ត្រចង់​មួយ​ថ្វាយ​បុត្រា​ព្រះ​អង្គ​ គឺ​ ព្រះរាជា​ចុល្លា​ឡុងកន ​ដែល​ឡើង​សោយរាជ្យ​បន្ដ​ពី​ព្រះ​អង្គ​នៅ​ក្នុង​ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​១៨៦៨ (16) ។
  27. ១៨៦៦ ព្រះរាជា​អង្គ​នេះ​គឺ​ពិតជា​តួអង្គ​សៀម​ម្នាក់​ដែល​វ័យឆ្លាត​ជាងគេ​ ទាំងអស់ ។ ដោយ​មាន​ឈាមជ័រ​ចេញ​ពី​ក្រុម​គ្រួសារ​សៀម​ក្នុង​នោះ​មាន​ជាប់​ខ្សែ​ចិន​មួយ​ ចំណែក​ធំ​ផង​ទ្រង់​បាន​ និង​កំពុង​តែ​ធ្វើ​អ្វី​ទាំង​អស់​ដែល​ព្រះរាជា​មួយ​អង្គ​អាច​ធ្វើ​បាន​ ដើម្បី​ប្រជារាស្ដ្រ​មួយ​ដែល​មិន​ទាន់​មាន​ការ​រីក​ចម្រើន​នៅ​ឡើយ​ដោយ​ធ្វើ​ ឱ្យ​ពួក​គេ​ចេះ​ស្រលាញ់​ការងារ ចេះ​មាន​បំណង​ចង់​បាន​នូវ​អ្វី​ដែល​ប្រសើរ និង​បាន​ស្ល​ចិត្ដ​ពួក​គេ​ឱ្យ​មាន​ឆន្ទៈ​ចង់​ប្រែក្លាយ​ប្រទេស​ឱ្យ​ ថ្កុំថ្កើង​ឡើង ។ ព្រះ​អង្គ​ប៉ិន​ប្រសប់​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រវាង​បារាំង និង​អង់គ្លេស​ដែល​នៅ​អម​សងខាង​ ចេះ​ប្រកែក​នឹង​សំណើ​របស់​ពួក​នោះ ប៉ុន្ដែ​ទ្រង់​ក៏​ចេះ​ប្រគល់​អ្វី​ទៅ​ឱ្យ​ដែរ​ក្នុង​ករណី​ដែល​ជៀស​មិន​រួច​ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​អំណាច​របស់​ព្រះ​អង្គ​នៅ​រឹង​មាំ ។ ទ្រង់​បាន​ប្រមូល​ផ្ដុំ​បណ្ដា​ខែត្រ​ទាំងអស់​ឱ្យ​រួបរួម​មូល​នៅ​ជុំវិញ​ រាជធានី ប្រមូល​ផ្ដុំ​កម្លាំង​ប្រជាជាតិ​ឱ្យ​ប្រជារាស្ដ្រ និង​រាជវង្ស​គោរព​ព្រះ​អង្គ ហើយ​អ្វី​ដែល​លំបាក​នោះ​គឺធ្វើ​ឱ្យ​ពួក​បរទេស​គោរព​ព្រះ​អង្គ​ផង​ដែរ ។ សព្វ​ថ្ងៃនេះ ព្រះ​ចុល្លា​ឡុងកន​គ្មាន​នរណា​នឹង​ខ្លាច​រអា​ទៀត​ទេ ពីព្រោះ​ព្រះ​អង្គ​ពូកែ​ក្នុង​ការ​ដឹកនាំ ហើយ​សម្រេច​បាន​នូវ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​លើ​ពិភពលោក ។ កម្លាំង​របស់​ប្រទេស​សៀម​សព្វថ្ងៃ​ស្ថិត​នៅ​លើ​ការ​ប្រណាំង​ប្រជែង​រវាង​ បារាំង​ និង​អង់គ្លេស ។ ​គឺជា​រដ្ឋ «ទ្រនាប់» មួយស្ថិត​នៅ​ចន្លោះ​ប្រជាជាតិ​បដិបក្ខ​ទាំង​ពីរ​ដែល​មិន​យល់​ព្រម​ឱ្យ​ភាគី​ ម្ខាង​ទៀត​លេប​ត្របាក់​យក​ប្រទេស​នេះ​ទេ ពោល​គឺ​បារាំង​ក៏​មិន​យល់ព្រម​ឱ្យ​អង់គ្លេស​លេប​យក​សៀម ​ឯ​អង់គ្លេស​វិញ​ក៏​មិន​សុខ​ចិត្ដ​ឱ្យ​បារាំង​លេប​យក​សៀម​ដែរ ។ ​ជួនកាល​អ្នក​ទាំង​ពីរ​បាន​ឯកភាព​គ្នា​សន្យា​ធានា​អត្ថិភាព​ឱ្យ​សៀម​ថែម​ទៀត ​ផង ។ សៀម​ស្ថិត​នៅ​ចន្លោះ​ទឹកដី​ដែលអង់គ្លេស​ និង​បារាំង​ដណ្ដើម​យក​បាន​ដូច​គ្នា​នឹង​កម្ពុជា​កាលពី​សតវត្សរ៍​ទី​១៨​ និង​១៩​ អីចឹង​ដែរ​ដែល​កាល​ណោះ​ស្ថិត​នៅ​ចន្លោះ​កូសាំងស៊ីន​ភាគ​ខាងត្បូង​ ហើយ​និង​ទឹកដី​ដែល​សៀម​ដណ្ដើម​យក​បាន​តែ​ខុស​គ្នា​ត្រង់​ថា​បារាំង​ និង​អង់គ្លេស​មិន​ដែល​មាន​គំនិត​ចង់​យក​ទឹកដី​សៀម​ដាក់​ជា​របស់​ខ្លួន ឬ​ក៏​បែង​ទឹកដី​សៀម​ចែក​គ្នា​ទេ បើ​ទោះជា​ថា​ពួក​គេ​មាន​មហិច្ឆតា​ខ្លាំងក្លា​យ៉ាងណា​ក៏​ដោយ ហើយ​អ្នក​ទាំង​ពីរ​ចង់​ឃើញ​សៀម​រស់រាន​មាន​ជីវិត​នៅ​ចន្លោះ​គេទាំង​ពីរ​ជា​ រៀង​រហូត ។
  28. ១៨៦៧ នៅ​ក្នុង​ឆ្នាំ​១៨៦៧ សៀម​បាន​ប្រកាស​បោះបង់​អាណាព្យាបាល និង​អធិរាជ​ភាព​មក​លើ​កម្ពុជា ។ នៅ​ឆ្នាំ១៨៩៣ ក្រោយ​ពី​ត្រូវ​បារាំង​បណ្ដេញ​ចេញពី​ប៉ុស្ដិ៍​ទាំងឡាយ​ដែល​គេ​បាន​បង្កើត​ ឡើង​នៅ​ស្រុក​លាវ​លើ​ច្រាំង​ទន្លេ​មេគង្គ​ខាងឆ្វេង​រួច​មក ហើយ​បាន​ឃើញ​កប៉ាល់​ចម្បាំង​របស់​បារាំង​បើក​ឡើង​តាម​ទន្លេ​មេណាម​កាត់​ របាំង​គ្រាប់​ដែល​បាញ់​ចេញពី​បន្ទាយការពារ (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៩៣) និង​បាន​ឃើញ​ការ​គំរាម​កំហែង​របស់​កាំភ្លើង​ធំ​បារាំង​មក​លើ​រាជវាំង​របស់​ ខ្លួន សៀម​បាន​ចុះ​សន្ធិសញ្ញា​មួយ​យល់ព្រម​ប្រគល់​ត្រើយ​ខាងឆ្វេង​ទន្លេមេគង្គ​ឱ្យ ​បារាំង​ ហើយ​បាន​ប្រគល់​ខែត្រ​ចន្ទតាប៊ុន​មួយ​ឱ្យ​ជា​កិច្ចធានា ។ ​នៅ​ក្នុង​ឆ្នាំ​១៩០៤​ សៀម​បាន​យល់​ព្រម​ប្រគល់​ខែត្រ​ម្លូព្រៃ និង​ទន្លេរពៅ​នៅ​ត្រើយ​ខាងស្ដាំ​ទន្លេ​មេគង្គ​ភាគ​ខាងជើង​កម្ពុជា និង​ខែត្រ​កោះកុង និង​ត្រាត នៅ​លើ​ឆ្នេរ​ឈូង​សមុទ្រ​សៀម​ដែល​សៀម​គ្មាន​សិទ្ធិ​គ្រប់គ្រង​សោះ​ទៅ​ឱ្យ​ បារាំង​ថែម​ទៀត ។ នៅ​ក្នុង​ឆ្នាំ​១៩០៧ សៀម​បាន​យល់​ព្រម​ប្រគល់​ខែត្រ​បាត់ដំបង ស៊ីសូផុន សៀមរាប មង្គលបុរី ព្រះរាជាណាចក្រ​បាសាក់ ហើយ​ទទួល​ស្គាល់​ថា​បារាំង​មាន​ព្រំដែន​ខាង​ពាយ័ព្យ​ត្រឹម​ជួរ​ភ្នំ​ដងរែក ។ នៅ​ភាគ​ខាងលើ​ទន្លេ​មេគង្គ​ឯណោះ​វិញ សៀម​បាន​យល់ព្រម​ប្រគល់​ទឹកដី​នៅ​លើ​ត្រើយ​ខាងស្ដាំ​ដែល​ស្ដេច​ហ្លួងប្រាបាង ​បាន​ទាមទារ​យក​ទៅ​វិញ ។ ​ដោយ​ហេតុ​នេះ​សៀម​បាន​បញ្ចប់​ការ​លំបាក​ផ្សេងៗ​ដែល​គេ​បាន​បង្ក​ឥត​ឈប់​ឈរ​ កន្លង​មក​ហើយ​មិន​ដែល​បាន​ដោះស្រាយ​រួច​ម្ដង​ណា​ទេ ។ ធ្វើ​បែប​នេះ​ព្រះរាជា​សៀម​បាន​សម្រប​សម្រួល​ទៅ​តាម​ការ​ចាំបាច់​មួយ​ចំនួន​ ដែល​ព្រះ​អង្គ​មិន​អាច​ជៀសវាង​រួច ក៏​ប៉ុន្ដែ​សម្បទាន​ដែល​សៀម​បាន​ប្រគល់​ឱ្យ​បារាំង​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ ជា​ថ្នូរ​នឹង​សិទ្ធិ​យុត្ដាធិការ​ដែល​បារាំង​មាន​កន្លង​មក​ទៅ​លើ​ប្រជាជន​ បារាំង និង​អាស៊ី​មួយ​ចំនួន​ដែល​រស់នៅ​ក្នុង​ទឹកដី​ជា​កម្មសិទ្ធិ​របស់​បារាំង​ ក្រោម​ការ​ត្រួតត្រា​របស់​កុងស៊ុល​បារាំង​នៅ​សៀម ។ ​ក្រោយ​មក​បារាំង​បាន​ប្រគល់​ទៅ​ឱ្យ​សៀម​វិញ​នូវ​ខែត្រ​ចន្ទតាប៊ុន ក្រោយ​ពី​គ្រប់គ្រង​អស់​ពេល​១១​ឆ្នាំ ខែត្រ​ត្រាត​ដែល​មាន​រ៉េស៊ីដង់​បារាំង​នៅ​តាំងពី​៣​ឆ្នាំ​មុន និង​ទឹកដី​ហ្លួងប្រាបាង​មួយ​ចំណែក​ដែល​ស្ដេច​ហ្លួងប្រាបាង​បាន​កាន់កាប់​ជា​ ច្រើន​ឆ្នាំ​មក​ហើយ ។ ព្រះរាជា​សៀម​បាន​ប្រកប​អាជីព​សម​ស្រប​ជា​ប្រជាជាតិ​មួយ​មាន​អារ្យធម៌​ ជឿនលឿន​ ជា​ប្រជាជាតិ​ដែល​អាច​ដឹកនាំ​ខ្លួន​ឯង​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជឿន​លឿន​ទាំងឡាយ​ទទួល​ស្គាល់​យុត្ដាធិការ​របស់​សៀម ហើយ​ដែល​អាជ្ញាធរ​នយោបាយ និង​យុត្ដិធម៌​ត្រូវ​បាន​ពង្រឹង និង​ពង្រីក ។ ដោយ​រួបរួម​គ្នា​បែប​នេះ ពួក​ថៃ​បាន​ទទួល​បាន​នូវ​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​កែប្រែ​ទឹកដី​ដែល​ពួក ​គេ​កាន់​កាប់ ហើយ​អំពើ​ល្អ​របស់​រដ្ឋាភិបាល​បាន​ត្រូវ​ផ្សព្វផ្សាយ​ទៅ​សព្វ​ទិសទី​នៃ​ ព្រះរាជា​ណាចក្រ ។
  29. ១៨៦៧ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ព្រះរាជា​សៀម​បាន​បោះបង់​បណ្ដា​រដ្ឋ​សាន​ទៅ​ឱ្យ​អង់គ្លេស​ពីព្រោះ​ថា​ រដ្ឋទាំង​អស់​នោះ​មិន​ដែល​បាន​ទទួល​ស្គាល់​អធិរាជ​ភាព​របស់​សៀម​ម្ដង​ណា​ទេ បើ​ទោះបី​ជា​សៀម​ធ្លាប់​បាន​ប្រយុទ្ធ​ចាប់​បង្ខំ និង​លើក​ហេតុផល​ថា​សាន និង​សៀម​ជា​ជាតិ​សាសន៍​តែ​មួយ និង​ថា​ពាក្យ​សាន​ជា​ការ​អាន​ពាក្យ​សៀម​មិន​ច្បាស់​យ៉ាង​ណា​ក៏​ដោយ ។ ម្យ៉ាង​ទៀត​គឺ​ដោយសារ​អង់គ្លេស​បាន​ដណ្ដើម​យក​ប្រទេស​ភូមា​ភាគ​ខាងក្រោម​រួច ​ហើយ​កាលពី​ឆ្នាំ​១៨២៨ និង​ដណ្ដើម​យក​ប្រទេស​ភូមា​ភាគ​ខាងលើ​ទៀត​នៅ​ក្នុង​ឆ្នាំ​១៨៨៥ ហើយ​មាន​បំណង​ចង់​បើកផ្លូវ​មួយ​ទៅ​កាន់​ស្រុក​ចិន ។ សៀម​ក៏​បាន​បោះបង់​ទៅ​ឱ្យ​អង់គ្លេស​ផង​ដែរ​នូវ​បណ្ដា​រដ្ឋ​ភាគ​ខាងត្បូង​ ទាំងឡាយ​ដែល​ស្ថិត​នៅ​តាម​ទៀបកោះ​ម៉ាឡាកា​ដែល​សៀម​ធ្លាប់​មាន​អធិរាជ​ភាព​ទៅ ​លើ​តាំងពី​សតវត្សរ៍​ទី​១៤​រៀង​រហូត​មក​ចាប់​ពី​ពេល​ដែល​កម្ពុជា​អស់​សិទ្ធិ ​អំណាច​ទៅ ។ អង់គ្លេស​បាន​ចូល​កាន់កាប់​សិង្ហបុរី រួច​បាន​កាត់​យក​រដ្ឋ​ម៉ាឡេ​មួយ​ម្ដងៗ​រួម​មាន​ត្រឹងហ្គា​ នូកេ​ ឡាន់​តាន់រ៉ា​ ម៉ន​ កេដាក់ និង​សាំសាំ ហើយ​រដ្ឋ​ខ្លះ អង់គ្លេស​ដាក់​រ៉េស៊ីដង់​ឱ្យ​មើល​ខុស​ត្រូវ រដ្ឋ​ខ្លះ​ទៀត​បញ្ចូល​ជា​សហភាព​រដ្ឋ​នៅ​ក្រោម​អាណាព្យាបាល​របស់​អង់គ្លេស ។
  30. ១៨៦៧ បើ​ពិនិត្យ​លើ​ការ​រៀបរាប់​ខាងលើ​វា​ហាក់​ដូចជា​ថា​សៀម​បាន​យល់ព្រម​ បោះបង់​ទឹកដី​ច្រើន​ហួស​ហេតុ​ពេក​ហើយ ។ ​តាម​ពិត​ទៅ​បណ្ដា​រដ្ឋ​ទាំង​អស់​នោះ​មិនមែន​ចំណុះ​សៀម​ពិតប្រាកដ​ប៉ុន្មាន​ ទេ​ រដ្ឋ​មួយ​ចំនួន​បាន​ទទួល​ឥស្សរភាព​រួច​ចាក​ពី​អនុត្ដរភាព​របស់​សៀម​ជា​យូរ​ មក​ហើយ ហើយ​រដ្ឋ​ភាគ​ច្រើន​បាន​ឈប់​ទទួល​ស្គាល់​សៀម​ថា​ជា​មជ្ឈមណ្ឌល​សកម្មភាព​ ឬ​ជា​ប្រភព​ពន្លឺ​ដែល​ទាក់​ទាញ​ពួក​គេ​ទៀត​ហើយ ។ ​ជាក់ស្ដែង​ដូច​ជា​សិង្ហបុរី​នា​ពេល​នោះ​គឺជា​មណ្ឌល​ទាក់ទាញ​ខ្លាំង​ជាង​ បាងកក​ទៅ​ទៀត ហើយ​ពួក​អ្នកស្រុក​នេះ​ដែល​ឱ្យ​តម្លៃ​តែ​ទៅ​លើ​អ្នក​ណា​ដែល​មាន​កម្លាំង​បាន ​មើល​ឃើញ​ពួក​អង់គ្លេស​ថា​ខ្លាំង​ជាង​ មាន​អំណាច​ជាង​សៀម ម្ល៉ោះហើយ​ពួក​គេ​ត្រូវ​ខ្លបខ្លាច​ហើយ​ទទួល​រាក់ទាក់​ពួក​នេះ​យ៉ាង​ល្អ​ បំផុត ។
  31. ១៨៦៧ចាប់ពី​ត្រឹម​ការ​រៀបរាប់​ក្នុង​សំណេរ​នេះ​មក ពួក​អង់គ្លេស​បាន​ទទួល​បាន​នូវ​ទឹកដី​មួយ​ចំណែក​យ៉ាង​ធំ​នៅ​ខាង​លិច​លាត​ សន្ធឹង​ពី​ត្បូង​ទៅ​ជើង​នៅ​តាម​ឆ្នេរសមុទ្រ​បឹងហ្កាល់​ដែល​អាច​ឱ្យ​ពួក​គេ​ កសាង​ផ្លូវ​រទេះភ្លើង​មួយ​បាន​ចាប់ពី​សិង្ហបុរី​ទៅ​ដល់​រ៉ង់ហ្គូន ។ នេះ​គឺជា​សម្បទាន​ចុង​ក្រោយ​របស់​សៀម​ទៅ​ឱ្យ​អង់គ្លេស​ដែល​សៀម​ត្រូវ​តែ​យល់ ​ព្រម​តាម​ពីព្រោះ​ថា​គេ​គ្មាន​កម្លាំង​អ្វី​នឹង​ប្រកែក​ប្រឆាំង​បាន​ទេ ណា​មួយ​ផ្លូវ​រទេះភ្លើង​នោះ​ក៏​គួរ​ឱ្យ​ចាប់​ចិត្ដ ហើយ​បាន​បម្រើ​ផលប្រយោជន៍​របស់​សៀម និង​អង់គ្លេស​ដូច​គ្នា ។
  32. ១៨៦៧ -ស្រុកចិន នៅ​ក្នុង​ឆ្នាំ​១៣៦៦ ពួក​ចិន​បាន​ផ្ដួលរំលំ​សន្ដតិវង្ស​ម៉ុងហ្គោល​-​យ៉េន ដែល​គូប៊ីឡៃខាន់ ចៅ​របស់​ហ្សង់ស៊ីសខាន់ បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១២៦០ ។ សន្ដតិវង្ស​ថ្មី​គឺ​សន្ដតិវង្ស​មៀង​ ឬ​មិញ ដែល​អ្នកស្រុក​ទទួល​ស្គាល់​ថា​ជា​សន្ដតិវង្ស​ជាតិ​ព្រោះ​មាន​កំណើត​ជា​ចិន​ បាន​ឡើង​សោយរាជ្យ​បន្ដ ។ ប៉ុន្ដែ​ថ្វីបើ​ពួក​ម៉ុងហ្គោល​មិន​បាន​គ្រប់គ្រង​ស្រុក​ចិន​ក៏​ដោយ ក៏​ប៉ុន្ដែ​ពួក​នេះ​នៅ​កាន់កាប់​ផ្លូវ​គមនាគមន៍​នៅ​ឡើយ ម្ល៉ោះហើយ​អាណាចក្រ​ចិន​ពេល​នោះ​បាន​ត្រូវ​កាត់​ផ្ដាច់​ពី​ពិភពលោក​ ខាងក្រៅ ។ និគម​កាន់​សាសនា​កាតូលិក​ត្រូវ​រលាយ​បាត់​ទៅ​នៅ​ក្នុង​បណ្ដា​ខែត្រ​ភាគ​ ខាងកើត ហើយ​ការ​រីក​ចម្រើន​នៃ​សាសនា​មហាម៉ាត់​ក៏​បាន​បំផ្លិច​បំផ្លាញ​សាសនា​ កាតូលិក​ឱ្យ​នៅ​ឯ​ភាគ​ខាង​លិច​ឱ្យ​រលត់​រលាយ​ទៅ​ដែរ ។
  33. ១២៨៨ ដោយ​ជាប់រវល់​នឹង​រឿង​ផ្ទៃក្នុង​ច្រើន​យ៉ាង​នេះ​ទើប​បាន​ជា​ចិន​គ្មាន​ ពេល​ទំនេរ​នឹង​គិតគូរ​ពី​ អាណ្ណាម​ជាស្រុក​ជិតខាង​ទេ ណា​មួយ​អាណ្ណាម​នេះ​ក៏​មិន​បាន​ផ្ដល់​ឱកាស​ឱ្យ​ចិន​ធ្វើ​អន្ដរាគមន៍​ផង​ ដែរ ។ ម្យ៉ាង​ទៀត​ពួក​ អឺរ៉ុប​ បាន​ធ្វើ​ដំណើរ​ចូល​មក​ដល់​សមុទ្រ​បឹងហ្កាល់ ម៉ាឡាកា ឈូង​សមុទ្រ​សៀម សមុទ្រ​ខាងត្បូង និង​ សមុទ្រ​ជប៉ុន ហើយ​បាន​ដណ្ដើម​កាន់កាប់​ពាណិជ្ជកម្ម​តាម​សមុទ្រ​ស្ទើរតែ​ទាំង​អស់​នៅ​ចុង​ បូព៌ា​ប្រទេស ។ ពួក​អឺរ៉ុប​បាន​បើក​អគារ​ពាណិជ្ជកម្ម​គ្រប់​ទីកន្លែង ហើយ​ក៏​មិន​ញញើត​នឹង​វាយ​ប្រហារ​មក​លើ​សំពៅ​របស់​ចិន​ ដែល​មក​ប្រជែង​រកស៊ី ឬ​ធ្វើការ​ឆក់​ប្លន់​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​គេ​ចុះ​ចត​នោះ​ដែរ ។ សរុប​សេចក្ដី​មក​ ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ ពួកអឺរ៉ុប​ និង​ការ​កើត​មាន​ពួក​ចោរ​សមុទ្រ​ដោយ​អតីត​បក្សពួក​របស់​ សន្ដតិវង្ស​មិញ​ បាន​ ធ្វើ​ឱ្យ​ពួក​ចិន​បាត់បង់​អស់​នូវ​សេចក្ដី​ក្លាហាន ។ ចំនួន​សំពៅ​ពាណិជ្ជកម្ម​ចិន​ថយ​ចុះ ហើយ​មិន​សូវ​ហ៊ាន​ធ្វើ​ដំណើរ​ផ្សងព្រេង​ទៅ​ឆ្ងាយ​ដូច​ពី​មុន​កាល​នៅ​ក្រោម​ សន្ដតិវង្ស​ជាតិ​មិញ ឬ​នៅ​ក្រោម​សន្ដតិវង្ស​ម៉ុងហ្គោល​នោះ​ទេ ។ ព្រះ​ចៅ​អធិរាជ​តាកតារ​ម៉ាន់ជូ​មិន​អាច​ចេញ​បញ្ជា​ឱ្យ​ស្ដេច​ប្រទេស​ឯទៀតៗ​ អនុវត្ដ​តាម​ឡើយ​ដូច​ជា​ឱ្យ​បញ្ឈប់​សង្គ្រាម ឬ​ឱ្យ​រក្សា​សន្ដិភាព​ដូច​ដែល​គូប៊ីឡៃខាន់ ​បាន​ចេញ​បញ្ជា​មួយ​នៅ​ក្នុង​ ឆ្នាំ​១២៨៨ ឱ្យ​ស្ដេច​សៀម​ដាក់​អាវុធ​ចុះ​រួច​បន្ទាប់​មក​ធ្វើ​អន្ដរាគមន៍​រវាង​នគរ​ ចាម្ប៉ា និង​តុងកឹង​ថែម​ទៀត ។ ព្រះ​អង្គ​គ្មាន​អំណាច​អ្វី​នឹង​ធ្វើការ​សងសឹក​ចំពោះ​ការ​ប្រមាថ​មក​លើ​ ជនជាតិ​ចិន​នៅ​ម៉ាឡេស៊ី​ដូច​ដែល​គូប៊ីឡៃខាន់​បាន​ធ្វើ​ម្ដង​នៅ​កោះ​ជ្វា​ កាលពី​ឆ្នាំ​១២៩៣​ឡើយ ។ ​ហើយ​ព្រះ​អង្គ​ក៏​គ្មាន​អំណាច​អ្វី​នឹង​បញ្ជូន​រាជទូត​មក​កម្ពុជា​ដើម្បី​ ទាមទារ​ឱ្យ​កម្ពុជា​បញ្ជូន​ពួក​អ្នក​ភៀសខ្លួន ​ឬ​ពួក​អ្នក​ដើរ​សំពៅ​ចិន​ទៅ​ឱ្យ​វិញ​ដូច​ដែល​ចិន​ធ្លាប់​បាន​ធ្វើ​ម្ដង​ កាលពី​ឆ្នាំ​១២៩៥​ផង​ដែរ ។ មិន​តែ​ប៉ុណ្ណោះ​ចិន​ក៏​មិន​ដែល​បាន​បញ្ជូន​មន្ដ្រី​ជាន់​ខ្ពស់​ឱ្យ​នាំ​យក​ ត្រាអាយផាយ ឬ​សញ្ញាប័ត្រ​បញ្ជាក់​ថ្វាយ​ដល់​ព្រះរាជា​ដែល​ទើប​ឡើង​គ្រងរាជ្យ​នៅ​តុងកឹង ឬ​កូសាំងស៊ីន​សោះ​ទេ ។ ១៣៦៨ ការ​ដែល​សន្ដតិវង្ស​ម៉ុងហ្គោល​ត្រូវ​ធ្លាក់​ចេញពី​អំណាច​នៅ​ក្នុង​ឆ្នាំ​ ១៣៦៨ គឺ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​របស់​ចិន​នៅ​ខាងក្រៅ​ប្រទេស​ទេ ។ ដោយ​ឡែក​ការ​មក​ដល់​របស់​ពួក​អឺរ៉ុប​បាន​ធ្វើ​ឱ្យ​ឥទ្ធិពល​ខាង​ផ្នែក​ ស្មារតី​របស់​ចិន​ទៅ​លើ​បណ្ដា​ប្រជាជាតិ​ដែល​មាន​អារ្យធម៌​អន់​ខ្សោយ​ជាង​ បាន​ថយ​ចុះ​ជា​លំដាប់​ពីព្រោះ​នៅ​ពេល​ដែល​បាន​ជួប​ជាមួយ​ពួក​អឺរ៉ុប​ ប្រជាជាតិ​ទាំង​នោះ​ដែល​ធ្លាប់តែ​ទទួល​ស្គាល់​ថា​ចិន​ល្អ​ខ្ពង់ខ្ពស់​ជាង​ បាន​បែរ​មក​ទទួល​ស្គាល់​ថា​មាន​ពួក​ស្បែក​ស​ល្អ​ប្រសើរ​ជាង​ពួក​ស្បែក​លឿង​ ទៅ​ទៀត ។ អនុត្ដរភាព​ដែល​ចិន​ធ្លាប់តែ​មាន​មក​លើ​ប្រទេស​ទាំងឡាយ​ណា​ដែល​សំពៅ​ចិន​ ធ្វើ​ដំណើរ​ទៅ​ដល់​បាន​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​រហ័ស​ជា​ហេតុ​ធ្វើ​ឱ្យ​ចិន​ បិទ​កំពង់ផែ​របស់​គេ​មិន​ឱ្យ​នាវា​បរទេស​ជា​ពិសេស​គឺ​នាវា​ពួក​អឺរ៉ុប​ចូល​ ចត​ទេ​ដោយ​ខ្លាច​មិន​អាច​ទប់ទល់​បាន ។ មិន​យូរ​ប៉ុន្មាន កេរ្ដិ៍​ឈ្មោះ​ចិន​ក៏​ត្រូវ​សាបរលាប​ទៅ បណ្ដា​ប្រទេស​នៅ​ចុង​បូព៌ា​ប្រទេស​បាន​ស្គាល់​ត្រឹមតែ​ពួក​ចិន​ដែល​រត់​ចោល​ ស្រុក​ដែល​ភាគច្រើនៗ​តែ​បាន​ក្លាយ​ទៅជា​ចោរ​សមុទ្រ​នៅ​ចាំតែ​ឆក់​ប្លន់​សំពៅ ​ពាណិជ្ជកម្ម​តាម​ឆ្នេរសមុទ្រ​ ហើយ​នៅ​ទី​បញ្ចប់​បាន​ទៅ​រស់នៅ​អាណ្ណាម កម្ពុជា សៀម ឬ​នៅ​ប្រជុំ​កោះ​អាំងស៊ូឡាំង​បង្ក​បាន​ជានិគម​ចិន​ធំ​ឡើងៗ​រហូត​ដល់​អាច​ ដណ្ដើម​យក​ទីក្រុង​បាតាវីយ៉ា​បាន ។ ពួក​ចិន​ដែល​មាន​ដើម​កំណើត​នៅ​ហៃណាន​ច្រើន​ជា​អ្នក​ពូកែ​រកស៊ី​តែ​ក៏​ជា​ចោរ ​សមុទ្រ​ដ៏​អង់អាច​ក្លាហាន​ណាស់​ដែរ​ដែល​តែងតែ​ធ្វើ​ឱ្យ​ពួក​អ្នក​ដើរ​ សមុទ្រ​ទាំងឡាយ​ចង​ចាំ​ឥត​ភ្លេច​ថា​មាន​ពួក​ចិន និង​សំពៅ​ចិន​ដែល​មាន​កាំភ្លើង​ធំ និង​កាំភ្លើង​តូច​ជា​ច្រើន ។ រហូត​មក​ដល់​ឆ្នាំ​១៨៦០ មុន​ពេល​ដែល​កប៉ាល់​ប្រើ​ចំហាយ​របស់​ពួក​អឺរ៉ុប​មក​ដល់ គេ​នៅ​ប្រទះ​ឃើញ​មាន​សំពៅ​ចោរ​សមុទ្រជា​ច្រើន​សំពៅ​ខ្លះ​បើកបរ​ដោយ​បក្សពួក​ សន្ដតិវង្ស​មិញ​ដែល​មិន​ចុះចូល​ជាមួយ​សន្ដតិវង្ស​ម៉ាន់ជូ សំពៅ​ខ្លះ​ទៀត​បើកបរ​ដោយ​ពួក​ហៃណាន​បាន​ធ្វើការ​ឆក់​ប្លន់​នៅ​លើ​ផ្លូវ​ពី​ សិង្ហបុរី​ទៅ​ស្រុក​សៀម សាយហ្គន ម៉ាកាវ និង​តុងកឹង ធ្វើ​ឱ្យ​ដំណើរ​ត្រង់​តំបន់​នេះ​ប្រកប​ទៅ​ដោយ​គ្រោះថ្នាក់ និង​ការ​កាប់​សម្លាប់​រង្គាល ។ នៅ​លើ​ផែនទី​សម័យ​នោះ គេ​សង្កេត​ឃើញ​មាន​ឈ្មោះ​កោះ​ចោរឆក់ កោះ​ចោរ​សមុទ្រ កោះ​ចោរលួច​ជា​ច្រើន​នៅ​តាម​ផ្លូវ​ដែល​ជា​ជម្រក​របស់​ពួក​ចោរ​ចិន​ទាំង​ អស់នោះ ។ 
  34. ១៨២៨ ក្រៅពី​ពួក​ចោរ​សមុទ្រ​ និង​ចោរលួច​ប្លន់​ទាំង​អស់នោះ​បណ្ដា​ប្រទេស​ខាងក្រៅ​នៅ​ចុង​បូព៌ា​ប្រទេស​ និង​អឺរ៉ុប​ដូច​ជា​ភ្លេច​អំពី​វត្ដមាន​របស់​ចិន​អស់​ទៅ​ហើយ​នៅ​ក្នុង​ សតវត្សរ៍​ទី​១៨ និង​ដើម​សតវត្សរ៍​ទី​១៩ ។ នេះ​ក៏​ដោយសារ​ចិន​ខ្លួនឯង​មាន​ឆន្ទៈ​ចង់​ផ្ដាច់ខ្លួន​ឱ្យ​ឆ្ងាយ​ពី​លោក​ ខាងក្រៅ​ជា​ពិសេស​គឺ​ដោយ​សារ​គេ​បារម្ភ​ខ្លាច​ពួក​អឺរ៉ុប​ដែល​ប្រកប​ទៅ​ដោយ​ ល្បិច​កល និង​សេចក្ដី​ក្លាហាន​ហួសហេតុ ។ នៅ​ក្នុង​ឆ្នាំ​១៥៥៣ ចិន​បាន​ធ្វើ​សម្បទាន​ប្រគល់​កោះ​ម៉ាកាវ​ឱ្យ​ទៅ​ពួក​ព័រទុយហ្គាល់​ដែល​បាន​ កាន់​កាប់​កោះ​នេះ​តាំង​តែ​ពី​ឆ្នាំ​១៥៨៣ មក​ម្ល៉េះ ។ នៅ​ក្នុង​ឆ្នាំ​១៥៨៣ ចិន​បាន​យល់​ព្រម​ឱ្យ​ពួក​សាសន​ទូត​សេស្វ៊ីត​ចូល​ផ្សព្វផ្សាយ​សាសនា​នៅ​ ណង់កាំង​ក៏​ប៉ុន្ដែ​ក្រោយ​មក​បាន​បណ្ដេញ​ពួក​នេះ​ចេញ​ទៅ​វិញ​ដោយ​ហេតុ​ថា​ ពួក​កាតូលិក​នេះ​ហាក់​ដូចជា​បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​សត្រូវ​ដែល​ប្រឆាំង​ ប្រជែង​យក​រាជសម្បត្ដិ ។ ព្រះ​ចៅ​អធិរាជ​ពេល​នោះ​បាន​អនុញ្ញាត​ឱ្យ​ពួក​សេស្វ៊ីត​តែ​២​-៣​នាក់​ ប៉ុណ្ណោះ​ដែល​គិតគូរ​តែ​ខាង​វិទ្យាសាស្ដ្រ​ពិសេស​គឺ​តារាសាស្ដ្រ​ស្នាក់​នៅ​ នឹង​ប៉េកាំង ។ ​បន្ទាប់​មក​ចិន​បាន​ចាប់​ផ្ដើម​បើក​ទ្វារ​ឱ្យ​ពួក​អឺរ៉ុប​ឡើង​វិញ​បន្ដិច​ ម្ដងៗ ។ នៅ​រវាង​ឆ្នាំ​១៧៨៨ រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឱ្យ​ពួក​អង់គ្លេស និង​បារាំង​បើក​អគារ​ពាណិជ្ជកម្ម​នៅ​កង់តុង​ក៏​ប៉ុន្ដែ​ព្រះ​ចៅ​អធិរាជ​មិន​ អាច​ធ្វើ​ឱ្យ​ពួក​ចៅហ្វាយ​ខែត្រ និង​មន្ដ្រី​នៅ​ក្រោម​បង្គាប់​ដាក់​ទោស​ទណ្ឌ​ដល់​ពួក​អ្នក​ដែល​បាន​ធ្វើបាប​ ជន​រួមជាតិ​ និង​ពួក​អង់គ្លេស​បាន​ទេ ។ ​បាតុភាព​ប្រឆាំង​មិន​មែន​លេច​ចេញ​មក​ពី​ស្រទាប់​ប្រជាជន​ដែល​ទទួល​ផល​ល្អ​ ពី​វត្ដមាន​របស់​ពួក​អឺរ៉ុប​នោះ​ទេ​តែ​លេច​ចេញ​មក​ពី​ស្រទាប់​ពួក​អ្នក​ បញ្ញវន្ដ និង​ពួក​មន្ដ្រី​ដែល​ភ័យ​ខ្លាច​ក្រែង​ទំនៀម​ទម្លាប់ របៀប​របប និង​អារ្យធម៌​អឺរ៉ុប​មាន​ឥទ្ធិពល​អាច​មក​ប្រែក្លាយ​របៀប​របប​ចាស់​ដែល​ពួក​ គេ​កំពុង​តែ​រស់នៅ​ព្រោះ​គេ​ចង់​រក្សា​នូវ​អ្វីៗ​ដែល​ជីដូន​ជីតា​របស់​គេ​ បាន​បន្សល់​ទុក​មក​ឱ្យ ។ តាម​ពិត​ទៅពួក​នោះ​បាន​ដឹង​ច្បាស់​ណាស់​នូវ​អំពើ​ដែល​ពួក​អឺរ៉ុប​កំពុង​តែ​ ធ្វើ​នៅ​ចុង​បូព៌ា​ប្រទេស និង​នៅ​ឥណ្ឌា ហើយ​ការ​ដែល​គេ​មាន​ការ​ភ័យ​ព្រួយ​ខ្លាច​ពួក​បិសាច​លោក​ខាងលិច​មក​ដណ្ដើម​យក ​ស្រុក​ចិន​នោះ​មិន​ខុស​ទេ ។ និយាយ​ពី​ពួក​ពាណិជ្ជករ​ចិន​វិញ​ពួក​នេះ​ភាគច្រើន​ចេះ​អាន និង​ចេះ​សរសេរ ក៏​ប៉ុន្ដែ​គេ​មិន​មែន​ជា​បញ្ញវន្ដ​ដែល​ស្នេហា​ជាតិ​ប៉ុន្មាន​ទេ ម្ល៉ោះ​ហើយពួក​នេះ​មិន​សូវ​ជា​អភិរក្ស​ណាស់​ណា​ដែរ ។ ពួក​នេះ​មាន​អធ្យាស្រ័យ​ល្អ​ចំពោះ​ពួក​បរទេស ហើយ​អាច​នឹង​បង្ខំ​ឱ្យ​ពួក​មន្ដ្រី និង​ពួក​បញ្ញវន្ដ​ស្ដាប់​មតិ​សាធារណជន​ផង​បើ​ទោះជា​មាន​ការ​ចោទ​ប្រកាន់​ថា​ សាធារណជន​គិត​មិន​បាន​ឆ្ងាយ​ប្រៀប​ដូច​ជា​មនុស្ស​ខ្វាក់​ក៏​ដោយ ។ ម្ល៉ោះ​ហើយ​មាន​ការ​តស៊ូ​ផ្ទៃក្នុង​មួយ​កើត​ឡើង​រវាង​ម្ខាង​គឺ​ពួក​អ្នក​ អភិរក្សនិយម​ដែល​មាន​ពួក​មន្ដ្រី និង​បញ្ញវន្ដ និង​ម្ខាង​ទៀត​គឺ​ពួក​អ្នក​ដែល​ចង់​ឱ្យ​ស្រុក​ចិន​បើក​ចំហ​ តែ​ពួក​ក្រោយ​នេះ​មិន​សូវ​ជា​អង់អាច​ប៉ុន្មាន​ទេ ។ ​នៅ​ទី​បញ្ចប់​ពួកអ្នក​អភិរក្សនិយម​ក៏​ឈ្នះ ហើយ​ឆ្លៀត​ពេល​ដែល​ពួក​បេសកជន​កាតូលិក​ប្រព្រឹត្ដ​ខុស​ឆ្គង​ខ្លះ​នៅ​ក្នុង​ ឆ្នាំ​១៨១៥ ក៏​សម្រេច​សុំ​បាន​ការ​អនុញ្ញាត​ពី​ព្រះ​ចៅ​អធិរាជ​ឱ្យ​បណ្ដេញ​ពួក​នោះ​ចេញ​ ទាំងអស់​ទៅ ។ ​ពេល​នោះ​រាជវាំង​នៅ​ឯ​ប៉េកាំង​មិន​បាន​ស្ដាប់​តាម​ពួក​មន្ដ្រី និង​បញ្ញវន្ដ​ដែល​អភិរក្សនិយម​ជាង​ខ្លួន​ទៅ​ទៀត​នោះ​ទាំងស្រុង​ទេ ថ្វីបើ​គេ​ខ្លាច​ពួក​អឺរ៉ុប​ធ្វើ​អន្ដរាគមន៍​គាំទ្រ​ដល់​ជន​រួម​ឈាម​គេ​ក្ដី ​ម្ល៉ោះ​ហើយ​គេ​បាន​អនុញ្ញាត​ឱ្យ​បេសកជន​កាតូលិក​នៅ​នឹង​ប៉េកាំង​ជា​បន្ដ​ទៅ ​ទៀត ។ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​ ១៨២៨ ដោយ​ពិនិត្យ​ឃើញ​ថា​ប្រទេស​បារាំង​ដែល​ធ្លាប់តែ​ការពារ​ពួក​សាសនទូត​បរទេស​ មិន​យល់​ទាស់​ទេ​គេ​ក៏​បណ្ដេញ​ពួក​កាតូលិក​ចេញ​ទៅ​តាម​បំណង​របស់​ពួក​អ្នក​ អភិរក្សនិយម ។ ​ដល់​មក​ឆ្នាំ​១៨៣៤​ រាជវាំង​ចិន​បាន​ប្រកែក​មិន​ព្រម​បន្ដ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ដែល​ប្រគល់​ សិទ្ធ​ផ្ដាច់​មុខ​ឱ្យ​ក្រុមហ៊ុន​អង់គ្លេស​នៅ​ឥណ្ឌា​ភាគ​ខាងកើត​តទៅ​ទៀត​ទេ ។ ពេល​នោះ​ដោយ​ពិនិត្យ​ឃើញ​ថា​ប្រទេស​ឯ​ទៀត​នៅ​តែ​បន្ដ​ធ្វើ​ពាណិជ្ជកម្ម​ ជាមួយ​ចិន​បាន អង់គ្លេស​បាន​ឆ្លៀត​ឱកាស​ដែល​ស្ដេចត្រាញ់​នៅ​កង់តុង​ចាប់​អាភៀន​ចំនួន​២​ ម៉ឺន​៤​ពាន់​កេស​របស់​ពាណិជ្ជករ​អង់គ្លេស​ម្នាក់​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ​៥០​លាន​ហ្វ្រង់​ដុត​បំផ្លាញ​ចោលក៏​ប្រកាស​សង្គ្រាម​នឹង​ស្រុក​ចិន​ឡើង ។ គេ​ក៏​នាំ​គ្នា​ហៅ​សង្គ្រាម​នោះ​ថា​សង្គ្រាម​អាភៀន​ទៅ ។
  35. ១៨៤២ ក្នុង​សង្គ្រាម​នោះ​ប្រទេស​ចិន​ត្រូវ​បរាជ័យ ហើយ​ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ណង់កាំង ​នៅ​ ក្នុង​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​១៨៤២ ដោយ​យល់​ព្រម​បើក​កំពង់​ផែ​សៀងហៃ និង​ប៉ូហ៊្វូឈូ និង​អាម៉យ​ឱ្យ​បរទេស ហើយ​ប្រគល់​ កោះ​ហុងកុង ​ឱ្យ​អង់គ្លេស ។ ដល់​ឃើញ​ចិន​យល់​ព្រម​បើក​កំពង់​ផែ​ឱ្យ​តែ​អង់គ្លេស​ម្នាក់ឯង​ដូច្នេះ បារាំង និង​អាមេរិកាំង​ច្រណែន​ក៏​ឆ្លៀត​ពេល​ចូល​ធ្វើ​អន្ដរាគមន៍ ហើយ​ទទួល​បាន​នូវ​សន្ធិសញ្ញា​ពិសេស​រៀងៗ​ខ្លួន ។ នៅ​ក្នុង​សន្ធិសញ្ញា​ជាមួយ​បារាំង​មាន​សេចក្ដី​បញ្ជាក់​ច្បាស់​ថា​ប្រទេស​ ចិន​នឹង​ត្រូវ​បន្ដ​បើក​ចំហ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ទាំង​សាសនា​កាតូលិក​ ទាំង​សាសនា​គ្រិស្ដ​ទៀត​ផង ។
  36. ១៨៥៣ ពួក​សត្រូវ​របស់​សន្ដតិវង្ស​ម៉ាន់ជូ​ដែល​តាម​ពិត​ទៅ​ដូច​ជា​មាន​ អធ្យាស្រ័យ​ល្អ​ជាមួយ​នឹង​ពួក​បរទេស ហើយ​ចង់​បើក​ចំហ​ប្រទេស​ចិន​ចំពោះ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ឆ្លៀត​យក​ឱកាស​ ដែល​ចិន​បរាជ័យ​ក្នុង​សង្គ្រាម​នេះ​ដើម្បី​បង្កើន​ការ​វាយ​ប្រហារ​មក​លើ​ពួក ​តៃស៊ឹង បំផុស​បំផុល​មហាជន​ឱ្យ​ងើប​ឡើង​ប្រឆាំង និង​គាំទ្រ​សន្ដតិ​វង្ស​មិញ​ ដែល​មាន​សញ្ជាតិ​ជា​ជនជាតិ​ចិន ហើយ​ដែល​គេ​និយាយ​ថា​នៅ​មាន​សេស​សល់​បច្ឆាញាតិ​នៅ​ឡើយ ។ នៅ​ភាគ​ខាងត្បូង​ស្រុក​ចិន​មាន​កើត​សមាគម​សម្ងាត់​ជា​ច្រើន​ដែល​មាន​បណ្ដាញ​ រហូត​មក​ដល់​អាំងស៊ូឡាំង និង​ឥណ្ឌូចិន​ទៀត​ផង ។ សមាគម​សម្ងាត់​ទាំង​នោះ​បាន​ចាប់​កម្រើក​រំជើប​រំជួល​ឡើង ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​មាន​កុបកម្ម​មួយ​របស់​ពួក​តៃពីង​កើត​ឡើង​នៅ​ក្នុង​ បណ្ដា​ខែត្រ​ភាគ​និរតី​បញ្ជាក់​ឱ្យ​ឃើញ​ថា​ពួក​គេ​ជា​សត្រូវ​របស់សន្ដតិវង្ស ​ម៉ាន់ជូ គេ​ប្រឆាំង​នឹង​ការ​ដែល​ពួក​ម៉ាន់ជូ​នេះ​បង្ខំ​ឱ្យ​គេ​ក្រង​សក់​ទៅ​ក្រោយ ហើយ​កោរ​សក់​ពីលើ​ថ្ងាស និង​ក្រោម​កញ្ចឹងក ។ ពួក​នេះ​ពន្លែង​សក់​ឱ្យ​នៅ​ស៊ើង​ទ្រើង​មិន​ក្រង​ទៀត​ទេ ។ មុន​ដំបូង​ពួក​តៃពីង​ចាប់​ផ្ដើម​វាយ​ប្រហារ​ទៅ​លើ​ទ័ព​របស់​ព្រះ​ចៅ​អធិរាជ​ ដែល​គេ​បាន​ជួប​ប្រទះ​បន្ទាប់​មក​បាន​វាយ​ដណ្ដើម​យក​ទីក្រុង​មួយ​ចំនួន ។ ពួក​នេះ​បាន​ត្រូវ​ប្រជាជន​ទះដៃ​អបអរ​ស្វាគមន៍​គ្រប់​ទិស​ទី ។ នៅ​ទី​បញ្ចប់​ពួក​តៃពីង​ដណ្ដើម​យក​អតីត​រាជធានី​ណង់កាំង​បាន​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​១៨៥៣ ។
  37. ១៨៥៦  ឥឡូវ​នេះ​សន្ដតិវង្ស​ម៉ាន់ជូ​ហៀប​តែ​ដួល​រលំ​ទៅ​ហើយ ។ នៅ​ពេល​ដែល​រាជវាំង​កំពុង​តែ​ជួប​នឹង​វិបត្ដិ​អនាធិបតេយ្យ​ដែល​កើត​មាន​ជា​ ទូទៅ ហើយ​គំនិត​ស្មារតី​កំពុង​តែ​ពុះ​កញ្ជ្រោល​ពួក​បញ្ញវន្ដ និង​មន្ដ្រី​ក៏​បណ្ដោយ​ខ្លួន​ឱ្យ​លង់​ទៅ​តាម​កំហឹង​ដែល​គេ​មាន​ចំពោះ​ពួក​ បរទេស ហើយ​ចាប់​ប្រព្រឹត្ដ​អំពើ​ឃោរឃៅ​ដូច​ពី​អតីតកាល​វិញ ។ ឃាតកម្ម​ទៅ​លើ​បេសកជន​កាតូលិក​ម្នាក់​នៅ​ក្នុង​ឆ្នាំ​ ១៨៥៦ រួច​បន្ទាប់​មក​ការ​ចាប់​ខ្លួន​ពួក​ជនជាតិ​ចិន​ជា​អ្នក​ដើរ​កប៉ាល់​របស់​ អ្នកស្រុក​អាយ​ដែល​មាន​ដាក់​ទង់ជាតិ​អង់គ្លេស​បាន​ធ្វើ​ឱ្យ​កើត​មាន​ សង្គ្រាម​ឡើង​ម្ដងទៀត​រវាងម្ខាង​គឺ​ពួក​បារាំង និង​អង់គ្លេស ម្ខាង​ទៀត​គឺ​ចិន ។ សង្គ្រាម​នេះ​មាន​រយៈពេល​ជា​ច្រើន​ខែ សម្ព័ន្ធភាព​បារាំង​អង់គ្លេស​ទទួល​ជោគជ័យ​ជា​បន្ដ​បន្ទាប់ ហើយ​បាន​ធ្វើ​ដំណើរ​រហូត​ទៅ​ដល់​ប៉េកាំង ។ ចិន​ត្រូវ​បរាជ័យ​ម្ដង​ទៀត ហើយ​ត្រូវ​ចាប់​បង្ខំ​ឱ្យ​ចុះ​សន្ធិសញ្ញា​សន្ដិភាព​មួយ​ទៀត​នៅ​ក្នុង​ខែ​ មិថុនា​ ឆ្នាំ​១៨៥៨​ទេ ។ ​មួយ​ឆ្នាំ​ក្រោយ​មក​ សង្គ្រាម​បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មី​ពីព្រោះ​ពួក​ចិន​មិន​ចង់​ឱ្យ​សច្ចាប័ន​ ទៅ​លើ​សន្ធិសញ្ញា​ខែមិថុនា ឆ្នាំ​១៨៥៨ ។ រាជធានី​ប៉េកាំង​ត្រូវ​ដណ្ដើម​យក​បាន​នៅ​ក្នុង​ឆ្នាំ​១៨៦០​ ព្រះរាជ​ដំណាក់​រដូវរងា​បាន​ត្រូវ​គេ​បំផ្លាញ​ចោល​ហើយ​គេ​បាន​លើក​ទង់ជាតិ​ បារាំង និង​អង់គ្លេស​ដែល​គេ​និយាយ​ថា​ជា​តំណាង​អារ្យធម៌​ស៊ីវីល័យ​នៅ​ក្នុង​រាជធានី ​នៃ​អាណាចក្រ​ចិន ។ គឺ​នៅ​ពេល​ដែល​វិល​ត្រលប់​មក​ពី​ធ្វើសង្គ្រាម​លើក​ទី​១​ជាមួយ​ចិន​នោះ​ឯង ​ដែល​ទ័ព​បារាំង​បាន​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​ទៅ​លើ​ទីក្រុង​ទួរ៉ាន ហើយ​ដណ្ដើម​យក​បាន​ សាយហ្គន​ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​អេស្ប៉ាញ​ដែល​មក​ពី​ ម៉ានីល ។ ​នៅ​ពេល​ដែល​វិល​ត្រលប់​មក​ពី​សង្គ្រាម​លើក​ទី​២ បារាំង​ដណ្ដើម​យក​បាន និង​កាន់​កាប់​ខែត្ រ​៣ ​របស់​កូសាំងស៊ីន​ដែល​តាម​ពិត​ទៅ​បារាំង​គ្មាន​បំណង​ ចង់​បាន​ទេ​បើសិន​ជា ​អាណ្ណាម ​មិន​បំបែក​បំបាក់​សាសនទូត​កាតូលិក ហើយ​បើ​គ្មាន​ទ័ព​នៅ​ក្នុង​សមុទ្រ​ចិន​ទេ​នោះ ។
  38. ១៨៦១ បរាជ័យ​ផ្ទួនៗ​របស់​ចិន​ដោយ «ពួកអ្នកព្រៃមកពីបស្ចិម» បាន​ធ្វើ​ឱ្យ​មតិ​សាធារណជន​អស់​ជំនឿ​លើ​រដ្ឋាភិបាល​នៃ​សន្ដតិវង្ស​ម៉ាន់ជូ​ ដែល​ចុះ​ខ្សោយ​ណាស់​ទៅ​ហើយ​ក្រោម​សន្ទុះ​ពួក​បះបោរ ។ ការ​ឃោសនា​ប្រឆាំង​ឱ្យ​ទម្លាក់​សន្ដតិវង្ស​នេះ​ចោល​បាន​ផ្ទុះ​ឡើង​យ៉ាង​កាច​ សាហាវ ។ ពួក​អ្នក​ដែល​កាន់​ជើង​សន្ដតិវង្ស​មិញ​បាន​នាំ​គ្នា​ទៅ​ចូល​បម្រើ​ក្នុង​ជួរ ​កងទ័ព​ពួក​តៃពីង​យ៉ាង​កុះករ​បង្ក​បាន​ជា​ទ័ព​ដ៏​ធំ​មួយ​មាន​ទាំង​ទាហាន​បែប ​ជា​កំណែន​ប្រញាប់​ដែល​នឹង​ត្រូវ​រំសាយ​ទៅ​វិញ​កាល​ណា​ចប់​សង្គ្រាម(19) ។ នយោបាយ​របស់​ពួក​អ្នក​មិន​សប្បាយ​ចិត្ដ​បាន​ត្រូវ​ពង្រឹង​ឱ្យ​កាន់តែ​រឹង​ មាំ​ឡើង​ដោយ​ភាព​កំសាក​របស់​ប្រជារាស្ដ្រ​ដែល​គ្មាន​ការ​ទុកចិត្ដ​ទៅ​លើ​ ព្រះ​អធិរាជិនី​ទាំង​២​អង្គ​ដែល​បាន​ដណ្ដើម​យក​អំណាច​ជា​ពិសេស​គឺ​ពួក​ មន្ដ្រី​ដែល​បាន​ក្បត់​នឹង​បុព្វហេតុ​ដែល​ពួក​គេ​បាន​បម្រើ​កាលពី​ថ្មីៗ​ហើយ ​ដែល​កំពុង​តែ​មាន​មុខ​តំណែង​សព្វថ្ងៃ ។
  39. ១៨៦១ ពួក​តៃពីង​ដណ្ដើម​យក​នីងប៉ូ​បាន​នៅ​ក្នុង​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​១៨៦១ ហើយ​បាន​ទៅ​បោះទ័ព​នៅ​ពីមុខ​កំពង់​ផែ​សៀងហៃ​ជា​កំពង់​ផែ​ដែល​អង់គ្លេស និង​បារាំង​ដោះ​ដូរ​ទំនិញ​ជាមួយ​ចិន​នៅ​ក្នុង​ខែមករា ឆ្នាំ​១៨៦២ ។ ការ​ដែល​ធ្វើ​យ៉ាងនេះ​មាន​ន័យ​ថា​គឺ​ចាប់​បើក​ការ​វាយ​ប្រហារ​មក​លើ​ពួក​ អឺរ៉ុប ហើយទាំង​ដែល​ពួក​នេះ​បាន​ខិតខំ​ធ្វើខ្លួន​ជា​អព្យាក្រឹត​នៅ​ក្នុង​ជម្លោះ​ ផ្ទៃក្នុង​របស់​ចិន​នេះ និង​ទាំង​ដែល​ពួក​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​សត្រូវ​បន្ទាប់​បន្សំ​មួយ​ របស់​សន្ដតិវង្ស​ម៉ាន់ជូ ហើយ​ថា​ពួក​តៃពីង​បាន​គ្រប់គ្រង​ទឹកដី​អាណាចក្រ​បាន​មួយ​ចំណែក​រួច​ទៅ​ហើយ​ ក៏​ដោយ ។ ក៏​ប៉ុន្ដែ​ថ្វីបើ​ពួក​គេ​ចង់​បើក​ចំហ​ស្រុក​ចិន​ក៏​ដោយ​ក៏​ពួក​តៃពីង​ចង់​ បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈ​ការ​វាយ​ប្រហារ​មក​លើ​ពួក​បរទេស​ដែល​ត្រួតត្រា​ ទឹកដី​ភាគ​ខាងត្បូង​នេះ​ថា​មាន​តែ​ពួក​គេ​នេះ​ទេ​ដែល​អាច​យក​ជ័យ​ជម្នះ​លើ​ សត្រូវ​បរទេស​ហើយ​អាច​ការពារ​ឯករាជ្យ​ជាតិ​បាន ។ ពួក​បារាំង និង​អង់គ្លេស​បាន​នាំ​គ្នា​រៀបចំ​កម្លាំង​ឡើង​វិញ​ប្រឆាំង​នឹង​ការ​ប្រយុទ្ធ ​របស់​ពួក​តៃពីង​ដែល​ធ្លាប់តែ​ច្បាំង​នឹង​ពួក​ចិន​គ្នា​ឯង ហើយ​ច្បាំង​ម្ដងៗ​មាន​មនុស្ស​ស្លាប់​តិច​ជាង​១០០​នាក់​ធ្វើ​ឱ្យ​ពួក​នេះ​ បរាជ័យ​ដូច​ជា​ទ័ព​របស់​ព្រះ​ចៅ​អធិរាជ​ដែរ ។ ពួក​សម្ព័ន្ធ​មិត្រ​បាន​ដណ្ដើម​កាន់កាប់​បន្ទាយ​របស់​ពួក​តៃពីង​បាន​ទាំងអស់ ហើយ​ដណ្ដើម​យក​ណង់កាំង​បាននៅ​ក្នុង​ខែឧសភា ឆ្នាំ​១៨៦៤ ។
  40. ១៨៦១ ក្រោយ​សង្គ្រាម​សន្ដិភាព​ក៏​មាន​ឡើង​វិញ​នៅ​ក្នុង​មហា​អាណាចក្រ​ដោយ​ សន្ធិសញ្ញា​សន្ដិភាព​រវាង​ពួក​អឺរ៉ុប​នឹង​រដ្ឋាភិបាល​ចិន​ដែល​ត្រូវ​អាម៉ាស់ ​ជា​ខ្លាំង​ព្រោះ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​គ្រា​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ ​ពួក​តៃពីង​ និង​ជាមួយ​ទ័ព​បារាំង​អង់គ្លេស​ដែល​កន្លង​មក​ចិន​បាន​ចាត់​ទុក​ថា​ជា​ពួក​ មនុស្ស​ព្រៃ​គ្មាន​អារ្យធម៌ ។ ​តាម​ពិត​ទៅពួក​សាសនទូត​កាតូលិក​ដែល​ទទួល​បាន​នូវ​ការ​ការពារ​ពី​ពួក​ សម្ព័ន្ធ​មិត្រ​ក៏​មាន​កំហុស​ផង​ដែរ​ជា​ពិសេស​គឺ​ពួក​គ្រិស្ដសាសនិក​ដែល​ចង់ ​គេច​វេះ​ឱ្យ​រួច​ផុត​ពី​ច្បាប់​របស់​ចិន ។ ​នៅ​ពេល​កំហឹង​របស់​ពួក​អ្នក​បញ្ញវន្ដ​ និង​ប្រជាជន​ផ្ទុះ​ឡើង​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ព្រឹត្ដិការណ៍​ដ៏​ គួរ​ឱ្យ​ភ័យ​រន្ធត់ ។ ចិន​នាំ​គ្នា​កាប់​សម្លាប់​ពួក​សាសនទូត​ចាប់​ពួក​គ្រិស្ដ​សាសនិក​ដាក់​គុក​ ក្រោយ​ពី​មាន​ការ​ចោទ​ប្រកាន់​ទៅ​តុលាការ​ថា​មាន​ការ​លួច​ពង្រត់​កុមារ ការ​លាង​បាប​កុមារ​ដោយ​លួច​លាក់​រួច​ហើយ​កុមារ​ត្រូវ​គេ​អា​រក​សម្លាប់​ ចោល ។ ​បាតុភាព​ទាំង​អស់នេះ​បាន​ធ្វើ​ឱ្យ​ល្អក់​កករ​ដល់​ទំនាក់ទំនង​រវាង​ពួក​ អឺរ៉ុប និង​ចិន ។ ពួក​ពាណិជ្ជករ​ចិន​មិន​បាន​កាន់​ជើង​ពួក​អឺរ៉ុប​ទេ​ព្រោះ​ប្រកាន់​ពូជសាសន៍​ ក៏​ប៉ុន្ដែ​ចង់​ឱ្យ​ចិន​បើក​ចំហ​ស្រុក​ទទួល​យក​ការ​រីក​ចម្រើន​ដែល​មិន​ជាទី ​ពេញចិត្ដ​របស់​ពួក​បញ្ញវន្ដ​ទេ ។ និយាយ​ពី​សមាគម​សម្ងាត់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ចាប់​តាំង​ពី​សម័យ​បះបោរ​ របស់​ពួក​តៃពីង​មក ពួក​នេះ​នៅ​តែ​មាន​ឥទ្ធិពល​ដដែល​ហើយ​បាន​បន្ដ​ធ្វើ​សង្គ្រាម​សម្ងាត់​ ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ទាមទារ​ឱ្យ​កាប់​សម្លាប់​ពួក​អឺរ៉ុប​ឥត​ឈប់​ឈរ ។ នៅ​ចំពោះ​មុខ​និន្នាការ​អច្ចន្ដិក​និយម​បែប​នេះ​ដែល​មាន​ជា​ច្រើន​នៅ​ក្នុង​ រាជវាំង​រដ្ឋាភិបាល​ចិន​ ពួក​ចៅហ្វាយ​ខែត្រ និង​ពួក​ស្ដេចត្រាញ់​ចិន​មិន​អាច​នឹង​ធ្វើ​អ្វី​កើត​ឡើយ​ដើម្បី​បំពេញ​បំណង​ ឱ្យ​សម​ទៅ​នឹង​ចិត្ដ​របស់​ពួក​អឺរ៉ុប​ក្រៅ​តែ​ពី​មាន​វិធានការ​ទៅ​លើ​ពួក​មេ ​បះបោរ​ផ្ទាល់​ដែល​ក្នុង​នោះ​ជួនកាល​ក៏​មាន​ទាំង​ពួក​សាសនទូត និង​ពួក​អ្នកប្រាជ្ញ​អឺរ៉ុប​ផង​ដែរ ។ គេ​មិន​ហ៊ាន​ប៉ះពាល់​ពួក​មន្ដ្រី​ដែល​ប្រឆាំង​នឹង​ពួក​អឺរ៉ុប​ទេ ។
  41. ១៨៦១ យើង​បាន​ឃើញ​ពី​ខាងលើ​រួច​មក​ហើយ​ថា​ចិន​បាន​គិត​ថា​គេ​មាន​តួនាទី​មួយ​ ក្នុង​ការ​ធ្វើ​អន្ដរាគមន៍​លូក​ដៃ​ចូល​មក​ក្នុង​រឿង​រវាង​រាជវាំង​វ៉េ​ជាមួយ ​បារាំង​ព្រោះ​គេ​ធ្លាប់​មាន​សិទ្ធិ​អធិរាជ​ភាព​មក​លើ​អាណ្ណាម និង​ជា​អ្នក​តែងតាំង​ស្ដេច​នៅ​ស្រុក​នេះ​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ។ គេ​ថា​គេ​អាច​បញ្ជូន​ទ័ព​គេ​ឱ្យ​មក​វាយ​បារាំង​បាន​ហើយ​សន្ធិសញ្ញា​ទាំងឡាយ​ ជាមួយ​អាណ្ណាម​ត្រូវ​ឱ្យ​ចិន​ចុះ​ហត្ថលេខា​ដែរ ។ ដើម្បី​ឱ្យ​ចិន​ឈប់​រវីរវល់​រារាំង​ទំនាក់ទំនង​របស់​បារាំង​ជាមួយ​តុងកឹង​ លះបង់​អនុត្ដរភាព​ខាង​ផ្លូវ​សតិអារម្មណ៍​មក​លើ​អាណ្ណាម បារាំង​ត្រូវ​តែ​ប្រកាស​សង្គ្រាម​ជាមួយ​ចិន​ដណ្ដើម​យក​កោះ​ហ្វ័រម៉ូស និង​កោះ​ប៉េស្កាឌ័រ ហើយ​ឱ្យ​នាវា​ចម្បាំង​បារាំង​បាញ់​ពន្លិច​កប៉ាល់​ចិន​ជា​ច្រើន ។ ទី​បញ្ចប់​ចិន​សុខ​ចិត្ដ​ចុះ​សន្ធិសញ្ញា​សន្ដិភាព ហើយ​អ្វីៗ​ហាក់​ដូចជា​រៀបរយ​ស្រួលបួល​ទៅ​ហើយ​ស្រាប់តែ​ពួក​រុស្ស៊ី​មក​ ទាមទារ​យក​កំពង់​ផែ​អាកធួរ អាល្លឺម៉ង់​មក​យក​តេង​ឈាវហ៊្វូ ហើយ​ជប៉ុន​ដែល​ចង់​ដណ្ដើម​យក​ប្រទេស​កូរ៉េ បាន​ប្រកាស​សង្គ្រាម​នឹង​ចិន​ឡើង​នៅ​ក្នុង​ឆ្នាំ​១៨៩៣ ដណ្ដើម​យក​បាន​ហ្វ័រម៉ូស ឯ​បារាំង​យក​បាន​ក្វាងឈាវវ៉ាន ។ មក​ដល់​ពេល​នោះ នយោបាយ​ចាស់​គំរឹល​ប្រឆាំង​នឹង​អឺរ៉ុប​ត្រូវ​បរាជ័យ​ទៅ​ ហើយ​ប្រទេស​ចិន​បាន​ចាប់​ផ្ដើម​ធ្វើការ​ផ្លាស់​ប្ដូរ ហើយ​ប្រទេស​អឺរ៉ុប​ជា​ច្រើន​បាន​ទទួល​សិទ្ធិ​កសាង​ផ្លូវដែក​ជា​ច្រើន ។
  42. ១៨៦១ នៅ​ថ្ងៃ​មួយ ពួក​បះបោរ​ដែល​មាន​ឈ្មោះថា «ក្រុមបុកស័រ» បាន​នាំ​គ្នា​ក្រោក​ឡើង​យ៉ាង​សន្ធឹក​សន្ធាប់​ចាប់​អគ្គរាជទូត​អាល្លឺម៉ង់​ សម្លាប់ ហើយ​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​ស្ថានទូត​បរទេស​ទាំងអស់​បិទ​ច្រក​ចេញ​ចូល ហើយ​ហ៊ុម​ព័ទ្ធ​ជាប់ ។ បណ្ដា​ប្រទេស​អឺរ៉ុប​ទាំងឡាយ​ដែល​មាន​តំណាង​របស់​ខ្លួន​ត្រូវ​រង​ការ​វាយ​ ប្រហារក៏​ចាប់​បញ្ជូន​ទ័ព​មក​ក្នុង​នោះ​មាន​ទាំង​ជប៉ុន​ចូលរួម​ផង​ដែរ ហើយ​គេ​ក៏​នាំ​គ្នា​បើក​ការ​វាយ​ប្រហារ​ឆ្ពោះ​ទៅ​រក​រាជធានី​ប៉េកាំង ។ បណ្ដា​ស្ថានទូត​ដែល​ត្រូវ​ពួក​បះបោរ​ព័ទ្ធ​ជាប់​មាន​កម្លាំង​ទាហាន​ជើងគោក និង​ជើង​ទឹក​ប្រមាណ​ជា​១០០​នាក់​នៅ​ការពារ​បាន​ត្រូវ​រង​ការ​វាយ​ប្រហារ​ រាល់​ថ្ងៃ រួច​ក្រោយ​ពី​មាន​ការ​វាយលុក​ធំ​មួយ​ក៏​ស្ងប់ស្ងាត់​បាត់​ទៅ​វិញ ពីព្រោះ​ពួក​សត្រូវ​មិន​ចុះ​សម្រុង​គ្នា​ដោយ​មាន​ការ​បែក​បាក់​ជា​បក្ស​ពីរ​ នៅ​ឯ​រាជវាំង ។ បក្ស​ទី​១​គឺ​បក្សពួក​អ្នក​អភិរក្សនិយម​ដែល​ឃោរឃៅ​ ហើយ​មាន​បំណង​ចង់​កាប់​សម្លាប់​ពួក​អឺរ៉ុប​ឱ្យ​អស់​បើ​ទោះ​ជា​ថា​ការ​ធ្វើ​ ដូច្នេះ​នឹង​នាំ​ឱ្យ​ប្រទេស​ចិន​ត្រូវ​ប្រឈម​មុខ​នឹង​សង្គ្រាម​ជាមួយ​បណ្ដា​ ប្រទេស​អឺរ៉ុប សង្គ្រាម​តាម​មាត់​ឆ្នេរ​សមុទ្រ​អាច​ធ្វើ​ឱ្យ​ពួក​អឺរ៉ុប​ចូលលុក​លុយ​ប្រទេស ​ទាំងមូល​មក​ទម្លាក់​សន្ដតិវង្ស​ម៉ាន់ជូ​ចេញ​ហើយ​បែងចែក​ទឹកដី​គ្នា​រវាង​ បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស ជប៉ុន ហើយ​ក៏​អាច​មាន​អាមេរិក​ផង​ក៏​ដោយ ។ បក្ស​មួយ​ក្រុម​ទៀត​គឺ​ពួក​អ្នកដែល​ចង់​ចរចា​ជាមួយ​ពួក​អឺរ៉ុប​ហើយ​ឱ្យ​ចិន​ ធ្វើការ​កែទម្រង់​ស៊ីជម្រៅ​តែ​ម្ដង ។ ​ពេល​នោះ​ព្រះ​អធិរាជិនី​ដែល​ត្រូវជា​ព្រះ​អយ្យកា​ទ្រង់​មិន​សព្វព្រះទ័យ​ នឹង​ពួក​អឺរ៉ុប​ទេ​ហើយ​បារម្ភ​ណាស់​ភ័យ​ខ្លាច​តែ​បាត់បង់​រាជបល្ល័ង្ក ។ ​ព្រះ​អង្គ​គិត​ថា​ត្រូវ​ពួក​ទាំង​២​បក្ស​ក្បត់​ហើយ ហើយ​ទ្រង់​មិន​មាន​ទុកចិត្ដ​បក្ស​ណា​មួយ​ទេ ។ ទ្រង់​ក៏​បង្អែបង្អង់​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង​ រង់ចាំ​មើល​ក្រែង​មាន​ព្រឹត្ដិការណ៍​ណា​មួយ​កើត​ឡើង​ដើម្បី​មក​ជួយ​សង្គ្រោះ ​ព្រះ​អង្គ ។ នៅ​ទី​បញ្ចប់​ពួក​សម្ព័ន្ធ​មិត្រ​ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ដល់​មាត់ទ្វារ​ រាជធានី​ប៉េកាំង​ដណ្ដើម​យក​រាជធានី​នេះ​បាន​ដោយ​គ្មាន​ខូចខាត​កម្លាំង​អ្វី​ បន្ដិចរួច​ហើយ​ក៏​បែងចែក​ទឹកដី​គ្នា​គ្រប់គ្រង និង​បំផ្លិច​បំផ្លាញ​គ្មាន​សល់ ។ ចៃដន្យ​អាក្រក់​រាជវាំង​រដូវរងា​ដែល​កាន់កាប់​ដោយ​ពួក​អាល្លឺម៉ង់​បាន​ត្រូវ ​ភ្លើង​ឆេះ​ភ្លឺ​រន្ទាល ។ ដំណាក់​អគារ​ស៊ីវិល និង​ប្រាសាទ​ទាំងឡាយ​ត្រូវ​ភ្លើង​ឆេះ​ដួល​រលំ​ខ្ទេចខ្ទី​ហាក់បី​ដូចជា​នាំ​ យក​ទៅ​ជាមួយ​ជា​រៀង​រហូត​នូវ​អារ្យធម៌​ចាស់​គំរឹល​និង​អតីតកាល​ទាំងឡាយ​រួម​ ទាំង​កម្រង​សំណេរ​ផ្សេងៗ​ពង្សាវតារ​ និង​ស្នាដៃ​សិល្បៈ​របស់​ប្រជាជន​មួយ​ក្នុង​ប្រវត្ដិសាស្ដ្រ​៤​ពាន់​ឆ្នាំ​ កន្លង​មក ។
  43. ១៨៦១ ពេល​នោះ​ព្រះ​អធិរាជិនី​បាន​រត់គេច​ភៀស​ព្រះ​កាយ​ជាមួយ​ព្រះរាជ​ វង្សានុវង្ស និង​រាជបរិពារ​ផង​ទៅ​ភាគ​ខាងជើង​ អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ដែល​ត្រូវ​បាត់បង់​ទឹកដី​ និង​រាជសម្បត្ដិ ។ ​ក៏​ប៉ុន្ដែ​បន្ដិច​ក្រោយ​មក​ព្រះ​អង្គ​បាន​ឈ្វេង​យល់​ដឹង​អំពី​កំហុស​ឆ្គង ភាព​ខ្វះ​ការ​ប៉ិន​ប្រសប់ និង​ភាព​ញញើត​ញញើម​របស់​ព្រះ​អង្គ​ដែល​នាំ​ឱ្យ​មាន​ការ​ខូចខាត​ទាំង​ អស់នេះ ។ ប្រាជ្ញា​ស្មារតី​របស់​ព្រះ​អង្គ​ហាក់​ដូចជា​ភ្លឺស្វាង​ឡើង​វិញ​ទ្រង់​ក៏​ បែរ​ទៅ​រក​បក្សពួក​អ្នក​ដែល​ចង់​ឱ្យ​មាន​ការ​រីក​ចម្រើន ។ ព្រះ​អង្គ​បាន​យល់​ព្រម​ទទួល​យក​សំណើ​សុំ​សន្ដិភាព​របស់​ពួក​សម្ព័ន្ធ​មិត្រ ​ដែល​កាន់កាប់​រាជធានី​ប៉េកាំង ក្រោយ​ពី​ពួក​នេះ​កម្ចាត់​កម្ចាយ​ក្រុម​បុកស័រ​ឱ្យ​បាត់បង់​ទៅ​បន្ដិច​ ម្ដងៗ ។ ព្រះ​អង្គ​បាន​យល់​ព្រម​អនុវត្ដ​តាម​មាគ៌ា​ដែល​ពួក​នោះ​ត្រួសត្រាយ​ថ្វាយ ហើយ​ទ្រង់​ស្ដាប់​តាម​មតិ​របស់​ពួក​មន្ដ្រី​ដែល​ឯកភាព​ដើរ​តាម​ពួក​អឺរ៉ុប ។ ក៏​ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​ដែល​ស្អប់​ព្រះ​អធិរាជិនី​កញ្ចាស់​នេះ​ ព្រោះ​មិន​កាន់​ពាក្យ​សច្ចៈ ហើយ​កាច​សាហាវ ។ ចំនួន​ពួក​អ្នក​មិន​សប្បាយ​ចិត្ដ​ ពួក​អ្នកចេះ​ដឹង​ ពួក​អ្នក​ដែល​ត្រូវ​គេ​កាត់កាល​ចោល​បាន​កើន​ឡើង​ជា​លំដាប់ ហើយ​រំជើប​រំជួល​ខ្លាំង​ឡើងៗ​ជា​ពិសេស​ក្នុង​ចំណោម​អ្នក​ដែល​នៅ​ជុំវិញ​ព្រះ ​អង្គ ។ ព្រះ​អង្គ​មិន​ដឹង​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ​ក្រៅ​តែ​ពី​ប្រព្រឹត្ដ​ខុស​ កាន់តែ​ច្រើន​ឡើងៗ ។ ក្រុម​សមាគម​សម្ងាត់​ដែល​បាន​ចាប់​កំណើត​ឡើង​តាំងតែ​ពី​ពេល​សន្ដតិវង្ស​មិញ​ អស់​អំណាច​ទៅ​ហើយ​មាន​បណ្ដាញ​រហូត​ដល់​ទៅ​ខាងក្រៅ​ស្រុក​ចិន​ដូច​ជា​មាន​នៅ​ អាំងស៊ូឡាំង​ ឥណ្ឌូចិន សៀម និង​អាមេរិក​ជាដើម​បាន​ពុះកញ្ជ្រោល​កាន់តែ​ខ្លាំង​ឡើងៗ​ដែរ ។ ពួក​នាយទុន​ចិន​បាន​ប្រមូល​ប្រាក់​យ៉ាង​ច្រើន​ប្រគល់​ឱ្យ​ពួក​អ្នក​ បដិវត្ដន៍​ដែល​កើត​មាន​ច្រើន​ឡើងៗ​នៅ​ពាសពេញ​អាណាចក្រ ។ និយាយ​ឱ្យ​ខ្លី​ទៅ​បដិវត្ដន៍​បាន​ផុស​ចេញ​មក​ហើយ​ ហើយ​ទម្លាប់​ចាស់​ពី​មុន​ទាំងឡាយ​បាន​ត្រូវ​គេ​ថ្កោល​ថា​មិន​ល្អ ។ គេ​នាំ​គ្នា​កាត់​សក់​ក្រង​ចេញ​ នាំ​គ្នា​ស្លៀកពាក់​តាម​របៀប​អឺរ៉ុប ឈប់​ជក់​អាភៀន ហើយ​ស្រីៗ​បាន​ចាប់​ផ្ដើម​ចូលរួម​ប្រឡូក​ក្នុង​ការ​ប្រយុទ្ធ​យ៉ាង​ ស្វិតស្វាញ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​មិន​ត្រឹមតែ​ក្នុង​ សំណាក់​ប្រជាជន​ចិន​ខ្លួនឯង​ទេ​តែ​ក្នុង​ចំណោម​ពួក​អឺរ៉ុប​ផង​ដែរ ។ នៅ​ទី​បញ្ចប់​គេ​បាន​បោះបង់​ព្រះ​អធិរាជិនី​ចាស់​ចោល ហើយ​ប្រកាស​ប្រទេស​ចិន​ជា​សាធារណរដ្ឋ​ឡើង​បើ​ទោះ​ជា​មាន​អនាធិបតេយ្យ​ មាន​ការ​ងើប​បះបោរ​របស់​ពួក​ទាហាន​ដែល​គ្មាន​ប្រាក់​ខែ​ខ្លះៗ​ក៏​ដោយ ។ សណ្ដាប់​ធ្នាប់​ចាប់​កើត​មាន​ឡើង​វិញ​បន្ដិច​ម្ដងៗ ។
  44. ១៨៦១ សព្វ​ថ្ងៃនេះ ប្រទេស​ចិន​កំពុង​តែ​បោះ​ជំហាន​នៅ​លើ​មាគ៌ា​ថ្មី​សន្លាង​មួយ ។ ពួក​មន្ដ្រី​របស់​ចិន​តាំង​តែ​ពី​ឯកអគ្គរដ្ឋទូត រដ្ឋមន្ដ្រី និង​អភិបាល​ខែត្រ​ឡើង​ទៅ​សុទ្ធ​តែ​ជា​មនុស្ស​ជំនាន់​ថ្មី​មាន​ការ​រីក​ ចម្រើន​ ធ្លាប់​បាន​រៀន​សូត្រ​វិទ្យាសាស្ដ្រ​ទំនើប ហើយ​បាន​បោះបង់​ទម្លាប់​នយោបាយ ​សង្គម និង​គ្រួសារ​បែប​ចាស់​ចោល ។ ពួក​គេ​មាន​បំណង​ចង់​ជួយ​ស្រោចស្រង់​ប្រទេស​ចិន​ឱ្យ​មាន​ការ​រីក​ចម្រើន​ដូច ​ជា​ប្រទេស​ជប៉ុន ។ សភា​តំណាងរាស្ដ្រ​ទី​មួយ​បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ដំបូង​បើ​ទោះជា​មាន​ ការ​ខ្វែង​គំនិត​គ្នា​រវាង​បក្ស​នយោបាយ ហើយ​បើ​ទោះជា​ថា​បដិវត្ដន៍​បាន​សម្រេច​បណ្ដេញ​តំណាង​ជាង៣០០នាក់ចេញ (ចុងខែតុលា ឆ្នាំ១៩១៣) ក៏ដោយក៏​វា​ជា​ពន្លឺ​នៃ​សេចក្ដី​សង្ឃឹម​មួយ​សម្រាប់​អនាគត​នៅ​លើ​ពិភពលោក​ នេះ​ដែរ ។
  45. ១៨៦១ នៅ​ពេល​ដែល​ព្រឹត្ដិការណ៍​ធំៗ​ទាំងឡាយ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​បាន​ ប្រព្រឹត្ដ​ទៅ​ចប់​សព្វគ្រប់​នៅក្នុង​សតវត្សរ៍​ទី​១៨ ហើយ​ប្រទេស​ចិន​បាន​បើកទ្វារ​ចំហ​ឱ្យ​ពិភពលោក​ខាងក្រៅ ចិន​លែង​ហៅ​ពួក​អឺរ៉ុប​ថា​ជា​ពួកមនុស្ស​ព្រៃ​ទៀត​ហើយ​ ហើយ​បែរ​មក​ហៅ​ត្រឹមតែ​ថា​ជា​ពួក​ព្រាយ​ទិស​ខាងលិច​វិញ​ប៉ុណ្ណោះ ។ ​ពេល​នោះ​ប្រជាជន​ចិន​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​តាម​គ្រប់​ច្រក​ល្ហក​ គ្រប់​កំពង់​ផែ​ដែល​បើកចំហ​ទៅ​ពាសពេញ​ពិភពលោក ។ មាន​ចិន​មក​រស់នៅ​អាំងស៊ូឡាំង​ចំនួន​១០​ម៉ឺន​នាក់ នៅ​ឥណ្ឌូចិន​១០​ម៉ឺន​នាក់ នៅ​ម៉ាឡាកា​១០​ម៉ឺន​នាក់​ដែរ ។ នៅ​សៀម​មាន​ចិន​ ឬ​កូនកាត់​ចិន​២​លាន​នាក់ ។ ប្រទេស​អូស្ដ្រាលី​កាល​នោះ​ជា​អាណានិគម​អង់គ្លេស ដូច​ជា​មិន​បាន​ដឹង​ថា​អង់គ្លេស​បាន​ខិតខំ​ធ្វើ​សង្គ្រាម​ដើម្បី​បើក​ចំហ​ ស្រុក​ចិន​ទេ បែរជា​បិទទ្វារ​មិន​ព្រម​ទទួល​ពួក​ចិន​ទៅ​វិញ ។ ចំណែក​អាមេរិក​ដែល​ធ្លាប់​បាន​ចាប់​បង្ខំ​ឱ្យ​ជប៉ុន​បើកទ្វារ​ចំហ ​និង​គាំទ្រ​សកម្មភាព​របស់​ពួក​សម្ព័ន្ធ​មិត្រ​នៅ​ស្រុក​ចិន​ក៏​ដូច​គ្នា​ ដែរ​គឺ​បាន​ប្រកែក​មិន​ព្រម​ទទួល​យក​ជប៉ុន និង​ចិន​ទៅ​ក្នុង​ស្រុក​ខ្លួន​ទេ​មិន​តែ​ប៉ុណ្ណោះ​បាន​ទាំង​ហាម​មិន​ឱ្យ​កូន ​ជប៉ុន​ និង​ចិន​ទៅ​រៀន​ក្នុង​សាលារៀន​របស់​គេ​ថែម​ទៀត ​ហើយ​បាន​កំញើញ​ថា​នឹង​ធ្វើ​ឱ្យ​មាន​ចលាចល​ និង​ការ​កាប់​សម្លាប់​ដូច​ដែល​ពួក​សាន់ហ្វ្រង់ស៊ីស្កាំង​បាន​ធ្វើ​ម្ដង​មក​ ហើយ​លើ​ពួក​ស្បែក​លឿង​នៅ​ក្នុង​ឆ្នាំ​១៨៨៦ ។
  46. ១៨៦១ បើ​ទោះជា​យ៉ាងណា​ក្ដី​មាន​ចិន​ជា​ចំនួន​ច្រើន​នៅ​ចុង​បូព៌ា​ប្រទេស​ដូច​ ជា​នៅ​កោះ​ជ្វា កូសាំងស៊ីន ហ្វីលីពីន កម្ពុជា ហើយ​ពួក​នេះ​បាន​កាន់កាប់​ពាណិជ្ជកម្ម​ដុំ និង​រាយ​ឧស្សាហកម្ម​ប្រហែលជា​២​ភាគ​៣ និង​កម្លាំង​ពលកម្ម​ស្ទើរតែ​ទាំងអស់ ។ ការ​ដែល​បារាំង​ខិតខំ​ច្បាំង​ដណ្ដើម​យក​ឥណ្ឌូចិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ឱ្យ ​ចិន​ច្រើន​ជាង​ឱ្យ​បារាំង ។ ដូច​ដែល​អេវ៉ែក​ក្លូវីស​បាន​និយាយ​រួច​ហើយ​ថា​ពួក​ចិន​អាច​នឹង​និយាយ​មក​ កាន់​បារាំង​បាន​ថា «ពួកអ្នកឯងបានប្រយុទ្ធដើម្បីពួកយើង» ។ តាម​ពិត​ទៅ​បើ​សិនជា​គ្មាន​ពួក​ចិន គ្មាន​ពួក​កម្មករ​ចិន​ទេ បារាំង​ក៏​គ្មាន​នរណា​ដើម្បី​សាងសង់​ផ្ទះ​នៅ​ឥណ្ឌូចិន​បាន​ដែរ ។ បើសិនជា​គ្មាន​ពាណិជ្ជករ​ចិន​តូចតាច​រកស៊ី​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ បារាំង​មិន​អាច​ទៅ​រស់​នៅ​បាន ហើយ​ពួក​បារាំង​ពេញ​ចិត្ដ​នឹង​ទទួល​យក​តែ​ប្រាក់​ចំណេញ​បន្ដិច​បន្ដួច​នោះ​ ទំនិញ​មួយ​ចំណែក​ធំ​របស់​បារាំង​នឹង​ត្រូវ​សល់​នៅ​ក្នុង​ឃ្លាំង ហើយ​ការ​រីក​ចម្រើន​នឹង​ប្រព្រឹត្ដ​ទៅ​យឺតៗ ។
  47. ១៨៦១ ចំណុច​គួរ​កត់​សម្គាល់​មួយ​គឺ​ចិន​លែង​មាន​អនុត្ដរភាព​ផ្នែក​នយោបាយ​នៅ​ ចុង​បូព៌ា​ប្រទេស​ទៀត​ហើយ ហើយ​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ផ្ទាល់​ទៅ​លើ​ប្រជាជាតិ​ជិតខាង​ទៀត​ដែរ ។ ពោល​គឺ​ចិន​ត្រូវ​បាក់​មុខ​បាត់​កិត្យានុភាព​ដែល​ធ្លាប់​តែ​មាន​អស់​កាល​ជា​ យូរណាស់​មក​ហើយ ។ ដូច​ដែល​លោក ហ្ស៊ុល​ហ្វ៊ែរី បាន​និយាយ​រួច​មក​ហើយ​ថា​ពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់​ចិន​លែង​ជា​ប្រទេស​ធំ ​មួយ​ដែល​មាន​អធិរាជ​ភាព​ទៅ​លើ​ប្រទេស​ជិតខាង​ លែង​ទទួល​រាជទូត លែង​ផ្ញើ​ត្រា និង​លិខិត​តែងតាំង​ទៅ​ថ្វាយ​ស្ដេច​ដែល​ទើប​ឡើង​គ្រង​រាជបល្ល័ង្ក​ថ្មី លែង​ជា​ចំណុច​កណ្ដាល​នៃ​ភព​ផែនដី និង​លែង​ជា​ជាតិ​សាសន៍​ល្អ​ប្រសើរ​ជាង​អ្នក​ដទៃ​ទៀត​ហើយ ។ ក៏​ប៉ុន្ដែ​ចិន​នៅ​តែ​ជា​អាណាចក្រ​ដ៏​ធំ​មួយ​ជាមួយ​នឹង​ប្រជាជន​សរុប​ជាង​ ៣៥០​លាន​នាក់​នៅ​រាយ​ពាសពេញ​នគរ​ដែល​មាន​វិសាលភាព​មិន​តិច​ជាង​៤​លាន​ គីឡូម៉ែត្រ​ក្រឡា និង​មាន​ចំណូល​ថវិកា​មិន​តិច​ជាង​២​កោដិ​ហ្វ្រង់​ទេ ។
  48. ១៨៦១ ប្រទេស​ចិន​បាន​ធ្លាក់​ចូល​ក្នុង​ភាព​ថមថយ​ក៏​ប៉ុន្ដែ​ចិន​បាន​ធ្លាក់​ទៅ ​ដល់​បាត​រណ្ដៅ​ហើយ ហើយ​ឥឡូវ​នេះ​ចិន​កំពុង​តែ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ ប្រាកដ​ខ្លួន និង​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​ឆ្ពោះ​ទៅ​រក​អនាគត​ល្អ​នា​ពេល​ដ៏​ខ្លី​ខាង​ មុខ​សម្រាប់​ប្រជាជន​ខ្លាំងក្លា​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ពិភពលោក​មាន​ការ​ ភ្ញាក់​ផ្អើល​ពីព្រោះ​ថា​គឺជា​ប្រជាជន​អង់អាច​ក្លាហាន​បើ​ទោះជា​រដ្ឋាភិបាល​ ពុក​រលួយ​ក៏​ដោយ ។ ចិន​មាន​ប្រជាជន​ច្រើន មាន​ធនធាន​មនុស្ស និង​ប្រាក់​កាស​សម្បូរ​បែប​ដោយសារ​ថាមពល និង​ការ​អត់ធ្មត់​ក្នុង​ការងារ​ ថ្នាក់ដឹកនាំ​សព្វថ្ងៃ​ស្រឡាញ់​វិទ្យាសាស្ដ្រ និង​ការ​លូតលាស់ ។
  49. ១៨៥៩ នៅពេលដែលព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គដួង សោយទីវង្គតទៅ ពួកមន្រ្ដី និងព្រាហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បងព្រះនាមអង្គច្រលឹង ឬ អង្គវតី អោយឡើងគ្រងរាជស្នងព្រះបិតានៅរាជធានីឧដុង្គ។ កិច្ចការដែលព្រះអង្គត្រូវបំពេញជាដំបូង គឺថ្វាយដំណឹងទៅព្រះចៅសៀម អំពីការជ្រើសរើសអោយព្រះអង្គឡើងគ្រងរាជ។ ព្រះចៅសៀមបានបញ្ជូនមន្រ្ដីម្នាក់មករាជធានីឧដុង្គ ដើម្បីបញ្ជាក់ពីការយល់ព្រមរបស់ព្រះអង្គ និងដើម្បីចូលរួមក្នុងរាជពិធីបុណ្យសពព្រះអង្គដួងផង។ នៅពេលជាមួយគ្នានោះ ព្រះអង្គស៊ីវត្ថា ព្រះរាជបុត្រទី៣ របស់ព្រះអង្គដួង ក៏បានយាងត្រលប់ចូលស្រុកវិញដែរ។
  50. ១៨៥៩ ការតស៊ូរបស់ខ្មែរនៅកម្ពុជាក្រោម៖ គួរកត់សំគាល់ថា តាំងពគ.ស.១៨៥៩ ព្រះអង្គដួងនិងបារាំងកំពុងវាយយកទីក្រុងព្រៃនគរ ចង្វាព្រះត្រពាំង និងព្រះសួគ៌ា។ ព្រះអង្គដួង បានបញ្ជាឲ្យ ឧកញ៉ា កែប ទៅវាយកកម្ពុជាក្រោមមកវិញ ដោយសហការជាមួយបារាំង ។ ទ័ពខ្មែរវាយយកបានខេត្តមាត់ជ្រូក ហើយជម្រុលទៅដល់ខេត្តក្រមួន-ស ហើយទៅដល់ខេត្តឃ្លាំង និងព្រះត្រពាំង។ គាប់ជួន ខ្មែរនៅកម្ពុជាក្រោមដែលដឹកនាំដោយ លោកសេនា សួស និងបក្សពួករបស់លោក បានក្រោកឡើងប្រយុទ្ធនឹងយួននៅមហាទប់ និង ចុងបល្លង្ក ក្នុងខេត្ដឃ្លាំង ជាមួយគ្នាផងដែរ។ រីឯយួនបានទាក់ទាញពួកចាមដែលភៀសទៅនៅមាត់ជ្រូក អោយចូលខាងខ្លួន និងជួយច្បាំងពួកគេ។  
  51. ១៨៦០ រហូតដល់ខាងដើមរជ្ជកាលនៃព្រះបាទនរោត្ដម គឺ ក្នុងរយៈពេល ៣ឆ្នាំនៃការតស៊ូ ខាងខ្មែរបានទទួលជោគជ័យជានិច្ច ប៉ុន្តែអកុសលនៅទីបំផុតលោកសេនា សួស ត្រូវទទួលមរណភាពដោយថ្នាំបំពុលរបស់ពួកចាមដែលចាមលួចបំពុលក្នុងអាហារ។ ជាមួយគ្នានោះដែរ គឺនៅគ.ស. ១៨៦០ មានបងប្អូនពីរនាក់ឈ្មោះ សេនា ទា និង សេនា មន បានក្រោកឡើងប្រឆាំង នឹង យួនទៀតនៅលំពួយា ក្នុងខេត្ដឃ្លាំងដដែល។ ដំបូងទ័ពខ្មែរទន់ដៃជាងត្រូវដកថយចូលទៅខេត្ដ​ពលលាវ នៅត្រង់តំបន់ត្រាខា។ ក្រោយមកក៏មានជោគជ័យវិញ ហើយដេញតាមកំចាត់ទ័ពយួនរហូតដល់ពាមពលលាវ។ ប៉ុន្ដែនៅទីនោះយួនមានទ័ពជំនួយមកជួយ ហើយលោក សេនាទា ក៏ត្រូវទទួលមរណភាពទៀត ដោយត្រូវគ្រាប់កាំភ្លើងរបស់ជ្វាបាញ់។ សពរបស់លោកត្រូវបានដឹកនាំយកទៅកប់នៅក្បែរវត្ដខ្វែងបបែល ក្នុងភូមិហ៊ឹងហូយសព្វថ្ងៃ។
  52. ១៨៦១ ការបះបោររបស់ព្រះអង្គស៊ីវត្ថា ១៨៦១ - ១៨៦២៖ លោក មួរ៉ា បានសរសេរថា ទោះបីព្រះបាទនរោត្ដម ទ្រង់បានទទួលរាក់ទាក់ និងជួយទំនុកបំរុងយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនអាចបំបាត់អោយអស់នូវការច្រណែនរបស់ព្រះអនុជពៅរបស់ព្រះអង្គដែរ។ ដោយពុំមានហេតុផលអ្វី អោយ​សមរម្យផង ព្រះអង្គស៊ីវុត្ថា បានគិតថាព្រះរៀមព្រះអង្គទាំងពីរ គឺ នរោត្ដម និង ស៊ីសុវត្ថិ មិនត្រូវមានសិទ្ធិឡើងសោយរាជ្យសម្បត្ដិទេ គឺត្រូវតែបានទៅព្រះអង្គជាដាច់ខាត។ ម្លោះហើយព្រះអង្គក៏បញ្ចេញអាកប្បកិរិយា រឹងរូសមិនគោរព មិនស្ដាប់ព្រះរៀម មិនឡើងគាល់ព្រះរៀម ហើយនៅទីបំផុតបានគេចបាត់ពីរាជធានីតែម្ដង គ.ស ១៨៦១។ ចំបាំងគ្នាឯងក្នុងស្រុកបានកើតឡើងជាថ្មីទៀត។ តែមិនបានយូរប៉ុន្មានព្រះអង្គស៊ីវត្ថាបានភៀសព្រះអង្គទៅប្រទេសសៀមជាមួយអនុជនាមសិរីវង្ស។ 
  53. ១៨៦១ ទោះបីព្រះអង្កភៀសព្រះកាយទៅហើយក្តី ក៏ចំបាំងនៅមិនទាន់ចប់ ព្រោះបក្សពួករបស់ព្រះអង្គ គឺស្នងសូរ និង កំហែងយុទ្ធា (ឯកសារខ្លះថា ឈ្មោះមនោកែវ) បានបន្ដសកម្មភាពតទៅទៀត។ មេដឹកនាំទាំងពីរនេះ បានទៅបំបះបំបោររាស្រ្ដនៅតំបន់បាភ្នំ ស្វាយរៀង ឯពួកចៅហ្វាយខេត្ដសឹងតែចុះចូលទាំងអស់។ ពួកបះបោរបានលើកទ័ពទៅវាយយកបានក្រុងភ្នំពេញ។ ពេលនោះដោយពុំមានទ័ពគ្រប់គ្រាន់ ព្រះបាទនរោត្ដមទ្រង់ភៀសព្រះអង្គទៅគង់នៅបាត់ដំបង​សិន។ រាជធានីឧដុង្គត្រូវយកបានទៀត។ ប៉ុន្ដែចាមជ្វាដែលបានរត់ទៅមាត់ជ្រូកពីពេលមុន បានសុំសម្ដេចនរោត្ដម ធ្វើការរាជការថ្វាយ ហើយប្រយុទ្ធនឹងពួកបះបោរវិញ។ ពេលនោះព្រះចៅសៀមទ្រង់អោយយាងសម្ដេចនរោត្ដមទៅបឹងកក។ ការប្រយុទ្ធគ្នាបានបន្ដទៅទៀតនៅត្រើយខាងកើត។ ជោគជ័យត្រូវបានទៅខាងទ័ពព្រះនរោត្ដម ហើយព្រះនរោត្ដមបានយាងត្រលប់ចូលប្រទេសវិញនៅខែមិនា ១៨៦២ ដោយមានការគាំទ្រពីព្រចៅសៀម។ 
  54. ១៨៦១ នៅខែតុលា ឆ្នាំដដែល យុទ្ធា (មនោកែវ) ត្រូវគេសំលាប់បាន ឯស្នងសូរ ត្រូវរបួសបានភៀសទៅស្រុកក្រោមទៅពឹងមេទ័ពបារាំងនៅរោងដំរី បារាំងក៏ចាប់យកទៅដាក់ក្នុងកោះ។ ដូច្នេះវិបត្ដិក្នុងរាជវង្សក៏ត្រូវដោះស្រាយបានចាប់ពីពេលនោះមក។
  55. ១៨៦៣ សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣៖ សន្ធិសញ្ញានេះបានបើកអោយបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរជាលើកដំបូង។ តំណាងអំណាចរបស់បារាំងនេះបានចោទជាចំណាទមួយចំពោះអ្នកប្រវត្ដិសាស្រ្ដ ដែលតែងតែចោទសួរថា តើស្ដេចខ្មែរ គឺសម្ដេចនរោត្ដម ទ្រង់បានហៅបារាំងអោយមកគ្រប់គ្រងស្រុកខ្មែរ រឺក៏បារាំងបានមកបង្ខំអោយព្រះអង្គទទួលយកអាណាព្យាបាលភាព របស់បារាំង ?
  56. ១៨៦៣បើតាមឯកសារសៀម (៨-៤៩) គេបានអះអាងថា បារាំងបានបង្ខំអោយសម្ដេចនរោត្ដមធ្វើសន្ធិសញ្ញា ដាក់ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង។ ប៉ុន្ដែខាងបារាំងបានប្រកែកថា ពុំបានធ្វើការកៀបសង្កត់អ្វីមួយក្នុងរឿងនោះទេ ព្រោះថាប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ ហើយមានសិទ្ធិធ្វើការចរចាតាមប្រយោជន៍របស់ខ្លួន។ ដូច្នេះ តើការពិតស្ថិតនៅត្រង់ណា? 
  57. ១៨៦៣យើងនឹងសាកល្បងធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើព្រឹត្ដិការណ៍ដែលបានកើតឡើងរួចមកហើយ យើងបានឃើញថា ព្រះហរិរក្សរាមាឥស្សរាធិបតីអង្គដួង ទ្រង់មានបំណងចង់ចងស្ពានមេត្រីជាមួយមហាអំណាចអឺរ៉ុបណាមួយ មានដូចជាបារាំងជាដើម ដោយព្រះអង្គមានសង្ឃឹថា នឹងយកមហិទ្ធិរិទ្ធរបស់មហាអំណាចនោះមករំដោះប្រទេសព្រះអង្គ អោយរួចពីក្រញាំយួននិងសៀម។ ប៉ុន្ដែកាលណោះបារាំងពុំបានធ្វើអោយព្រះអង្គសំរេចព្រះបំណងបានឡើយ។ ក្រោយ​មកដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញ លើរូបអ្នកផ្សាយសាសនាជាតិបារាំង ក៏បារាំងបានវាយយកកំពង់ផែទូរ៉ាន Tourane នៅថ្ងៃទី ១ ខែកញ្ញា ១៨៥៨ រួចវាយយកបានបន្ទាយព្រៃនគរ នៅថ្ងៃទី១៧ ខែ កុម្ភៈ ១៨៥៩ ទៀត។ 
  58. ១៨៦២ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេច ទឺឌឹក បានទទួលជាកម្មសិទ្ធិរបស់បារាំងនូវខេត្ដបៀនវ៉ាយ៉ាឌិញ ឌិញទឿង(មេសរ) និង កោះត្រលាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។ លុះបានចូលមកនៅជាអ្នកជិតខាងរបស់ខ្មែរលើដែនដីកូសាំងស៊ីនហើយ ទើបបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសខ្មែរ។ រាជការអាណានិគមនិយមបារាំងជឿថា ទន្លេមេគង្គជាផ្លូវទឹកមួយសំខាន់អាចអោយគេធ្វើការជ្រៀតចូលទៅក្នុងប្រទេសចិនខាងត្បូងបាន ហើយម្យ៉ាងទៀត គេត្រូវរកមធ្យោបាយកំចាត់អោយអស់នូវគ្រោះថ្នាក់ទាំងឡាយ ដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេ ជាពិសេស គ្រោះថ្នាក់មកពីប្រទេសសៀម ដែលនៅខាងក្រោយនោះ មានអធិរាជនៃរាជាណាចក្ររបស់ពួកអង់គ្លេសថែមទៀត។
  59. ១៨៦១ គេបានដឹងថា នៅគ.ស. ១៨៦១ ក្រោយពីបានវាយបែកបន្ទាយព្រៃនគរ លោកឧត្ដមនាវី ហ្សានើរ Charner បានបញ្ជូននាយទាហានម្នាក់អោយទៅឧដុង្គ ធ្វើការទាក់ទងនឹងព្រះរាជាខ្មែរ ដើម្បីទូលប្រាប់ពីជោគជ័យរបស់បារាំងលើទ័ពយួន ពីបំណងរបស់បារាំងចង់តាំងនៅកូសាំងស៊ីន និងពីសេចក្ដីសង្ឃឹមថា នឹងអាចទាក់ទងជាមិត្ដភាពជាមួយខ្មែរ។
  60. ១៨៦២ ក្រោយមកនៅគ.ស ១៨៦២ លោកឧត្ដមនាវីត្រី បូណាដ Bonard ទេសាភិបាលនៃដែនដីកូសាំងស៊ីន បានធ្វើដំណើរមកប្រទេសខ្មែរ ដោយមានបំណងចង់ស្គាល់ច្បាស់ពីស្ថានភាពប្រទេសនេះ ជាពិសេសពីពួកមន្រ្ដីជាបរិវារនៅក្រុងឧដុង្គ ពីសារៈសំខាន់ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម ពីទំនាក់ទំនងជាមួយប្រទេសសៀម ៘ លោកទេសាភិបាលក៏បានឆ្លៀតឱកាសនោះ សុំចូលគាល់សម្ដេចរោត្តម ដែលបានទទួលលោកយ៉ាងរាក់ទាក់។ លោកបានទៅទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ ហើយធ្វើដំណើរតាមដងទន្លេមេគង្គឡើងរហូតដល់ល្បាក់ទឹក(៤២)។ លុះត្រលប់ទៅដល់ព្រៃនគរវិញ លោកបានផ្ញើកំនត់មួយទៅជូនលោក Chasseloup Laubat រដ្ឋមន្រ្ដីក្រសួងទ័ពជើងទឹក និងអាណានិគម និយាយពីសិទ្ធិរបស់ប្រទេសបារាំងមកលើប្រទេសខ្មែរ។ បើតាមលោក ប្រទេសបារាំងមាន សិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសនេះបានទទួលមត៌កជាសិទ្ធអធិរាជ (droits de suzerai- neté) ប្រទេសអាណ្ណាម លើប្រទេសខ្មែរ ដោយមធ្យោបាយវៀចវេរមួយ ពីការបញ្ជូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធរបស់បារាំង។ ម្យ៉ាងទៀត លោកទេសាភិបាល បូណាដ Bonard ក៏បានអោយពត៌មានដល់លោក Chassloup Laubat ពីការប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ហើយលោកបានសង្កត់លើការចាំបាច់របស់ប្រទេសបារាំង ត្រូវតែការពារឯករាជភាពនៃប្រទេសនេះ ដែលមានទាក់ទងទៅនឹងសន្ដិសុខនៃដែនដីកូសាំងស៊ីន។
  61. ១៨៦៣ នៅឆ្នាំបន្ទាប់មកទៀត ១៨៦៣ ក្រោយពីត្រូវបានតែងតាំងជាទេសាភិបាលនៃដែនដីកូសាំងស៊ីនហើយ លោកឧត្ដមនាវី ដឺឡាក្រង់ឌីយែរ De la Grandière បានបញ្ជាអោយលោកអនុនាវីឯកឌូដាដដឺលាក្រេ ធ្វើដំណើរតាមកប៉ាល់ឈ្មោះ យ៉ាឌិញ មកធ្វើសង្កេតការណ៍ផ្សេងៗ នៅប្រទេសខ្មែរដើម្បីផ្ដល់ពត៌មានដ៏ជាក់លាក់ដល់លោកទេសាភិបាល។ លទ្ធផលនៃបេសកកម្មចុងក្រោយនេះបានបង្ហាញអោយឃើញថា សម្ដេចនរោត្ដម ទ្រង់មានការចងព្រះទ័យល្អ ទៅលើប្រទេសបារាំង។ ហើយទោះបីមានបញ្ជាដ៏ស្ទាក់ស្ទើរពីលោក Chasseloup Laubat ដែលប្រាថ្នាចង់រំដោះប្រទេសខ្មែរ ទុកជាប្រទេសទ្រនាប់មួយរវាងប្រទេសសៀម ដែលទទួលឥទ្ធិពលពីអង់គ្លេស និងដែនដីកូសាំងស៊ីនជាអាណានិគមរបស់បារាំងក៏ដោយ លោកទេសាភិបាលដីលាក្ហ្រង់ដីយែរ បានធ្វើដំណើរទៅក្រុងឧដុង្គនៅខែសីហា ឆ្នាំ១៨៦៣។ បើតាមលោក មួរ៉ា គឺការជ្រៀតជ្រែករបស់សៀមក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះហើយ ដែលជាមូលហេតុញ៉ាំងលោកទេសាភិបាល អោយ​ទៅគាល់ព្រះរាជាខ្មែរក្នុងពេលនោះ ព្រោះបារាំងបានសង្កេតឃើញថា គឺតំណាងសៀមនៅអមព្រះរាជាខ្មែរនោះទេ ដែលជាព្រះរាជាខ្មែរពិតប្រាកដ។ ដូច្នេះ គឺដើម្បីកំចាត់អោយអស់នូវឧបាយសំងាត់ទាំងឡាយ របស់សៀមដែលអាចគំរាមគំហែងដល់ជំហររបស់បារាំងនៅឥណ្ឌូចិន ដើម្បីបង្កើតអោយមានសន្ដិសុខនៅព្រំដែននៃអាណានិគមថ្មី និងដើម្បីត្រួតពិនិតមើលនូវដែនដីខាងក្នុងមួយដែលផ្ដល់ប្រយោជន៍ច្រើនដល់បារាំងដែលបានតាំងអាណាព្យាបាលភាពរបស់ខ្លួនលើប្រទេសខ្មែរ។ លោកទេសាភិបាល ដឺលាក្រ្ហង់ឌីយែ បានទទួលហេតុផលទាំងនោះយ៉ាងសព្វគ្រប់ដល់ព្រះរាជាខ្មែរ ហើយសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរអោយបារាំងជួយការពារ។ សម្ដេច មីស Mist ទ្រង់បានថ្វាយនូវគំរោងសន្ធិសញ្ញា មួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ ហើយនៅថ្ងៃទី១១ សីហា ១៨៦៣ លោកដឺលាក្រ្ហង់ឌីយែរ បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់ លើសន្ធិសញ្ញាមិត្ដភាពការការពារ និង ពាណិជ្ជកម្មមួយជាមួយសម្ដេចនរោត្ដម ដែលបានទទួលយល់ព្រមដោយមានការញញើតញញើមយ៉ាងច្រើន។
  62. ១៨៦៣ ដូច្នេះយើងឃើញថា ព្រះបាទនរោត្ដម ពុំបានហៅបារាំងអោយមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរទេ ហើយព្រះអង្គទ្រង់បានទទួលយកសន្ធិសញ្ញាថ្ងៃ១១ខែសីហា ១៨៦៣ នោះ គឺទំនងជាមានការកៀបសង្កត់ដោយមិត្ដភាព ពីសំណាក់លោកទេសាភិបាល ដឺលាក្រ្ហង់ដិយែរ ជាមិនខាន។ 
  63. ភស្ដុតាងមួយជាក់ស្ដែងក្នុងរឿងនេះ គឺសារលិខិតមួយដែលព្រះអង្គទ្រង់បានផ្ញើទៅថ្វាយព្រះចៅសៀម ក្រោយពេលដែលព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាខាងលើ។ ក្នុងសារលិខិតនោះព្រះអង្គទ្រង់ត្អូញត្អែរថា ព្រះអង្គត្រូវគេបង្ខំអោយធ្វើសន្ធិសញ្ញាជាមួយបារាំង។ តើមានអ្វីខ្លះជា «ខ» សំខាន់ក្នុងសន្ធិសញ្ញាចុះថ្ងៃទី១១ ខែ សីហា ១៨៦៣ ?
  64. ១៨៦៣ក្នុងមាត្រាទី១ មានសេចក្ដីចែងថា ព្រះចៅអធិរាជនៃជនជាតិបារាំង នឹងផ្ដល់នូវការការពារដល់ព្រះរាជាខ្មែរ។ ក្នុងមាត្រាបន្ដបន្ទាប់មកទៀតមានចែងថា ព្រះចៅនៃជនជាតិបារាំង នឹងតែងតាំងរេស៊ីដង់ខ្មែរម្នាក់អោយនៅអមលោកទេសាភិបាលនៃដែនដីកូសាំងស៊ីនវិញ។ ប៉ុន្ដែមានការតែងតាំងកុងស៊ុលដទៃក្រៅពីប្រទេសបារាំង នោះតំរូវអោយមានការយល់ព្រមពីលោកទេសាភិបាលកូសាំងស៊ីនផងដែរ។
  65. ១៨៦៣ ជនជាតិបារាំងដែលមករស់នៅលើទឹកដីខ្មែរក្ដី ជនជាតិខ្មែរដែលរស់នៅក្នុងអធិរាជណាចក្របារាំងក្ដី សុទ្ធតែមានសេរីភាពពេញលេញក្នុងការទៅមក និងក្នុងការរស់នៅអោយតែជនជាតិទាំងនោះ បានទៅសុំចុះឈ្មោះច្បាប់អនុញ្ញាតពីរេស៊ីដង់របស់ខ្លួន។ លោករេស៊ីដង់បារាំង មានសិទ្ធិជំនំជំរះវិវាទដែលបានកើតឡើងរវាងជនជាតិបារាំង និងជាតិអឺរ៉ុបដទៃទៀត។ ក្នុងករណីមានជំលោះរវាងជនជាតិបារាំង នឹងជាតិខ្មែរវិញនោះ នឹងមានមន្រ្ដីខ្មែរម្នាក់នៅអមលោករេស៊ីដង់បារាំងក្នុងការជំនំជំរះ។
  66. ១៨៦៣ កប៉ាល់របស់បារាំងមានសេរីពេញលេញ ក្នុងការធ្វើជំនួញក្នុងដែនទឹកខ្មែរ ដោយមិនបាច់បង់ពន្ធគយអ្វីទាំងអស់ លើកលែងតែពន្ធលើអាភៀនចេញ។ ឯកប៉ាល់ខ្មែរវិញក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជំនួញក្នុងកំពង់ផែទាំងឡាយនៃដែនកូសាំងស៊ីនវិញដែរ។ 
  67. ១៨៦៣ រដ្ឋាភិបាលខ្មែរត្រូវសន្យាថា ការពារអ្នកផ្សាយសាសនា ពួកអ្នកប្រាជ្ញបារាំង និងជនជាតិបារាំងជាទូទៅដែលរស់នៅ រឺដែលធ្វើជំនួញក្នុងទឹកដីខ្មែរ។ ចំណែកឯជនជាតិខ្មែរដែលរស់នៅ រឺធ្វើជំនួញក្នុងទឹកដីកម្មសិទ្ធបារាំង ក៏នឹងត្រូវបានទេសាភិបាលនៃទឹកដីនោះការពារវិញដែរ។
  68. ១៨៦៣ ព្រះចៅអធិរាជនៃជនជាតិបារាំងសន្យាថា នឹងរៀបចំអោយប្រទេសកម្ពុជាបានស្ថិតក្នុងសន្ដិភាពរបៀបរៀបរយ និងការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ និងផ្ដល់គ្រប់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍ជាមួយនឹងសមុទ្រ។ 
  69. ១៨៦៣ ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមអោយជាសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា ដើម្បីស្ថាបនាឃ្លាំងផ្ទុកធ្យូង ឃ្លាំងសំរាប់ផ្ដល់ស្បៀងដល់កប៉ាល់បារាំង និង បន្ទាយសំរាប់អោយទាហាននៅ។ ពិសេសទៅទៀត ដើម្បីជាការដឹងគុណចំពោះប្រទេសបារាំង ដែលបានផ្ដល់នូវការការពារដល់ប្រទេសកម្ពុជា ខ្មែរត្រូវបើកសិទ្ធិអោយបារាំងកាប់ឈើ ក្នុងព្រៃទាំងឡាយក្នុងព្រះរាជាណាចក្រ ដើម្បីយកទៅស្ថាបនាកប៉ាល់។
  70. ១៨៦៣ សរុបសេចក្ដីមក យើងឃើញថាទោះបីខាងគូភាគីខ្មែរចាញ់ប្រៀបខាងគូភាគីបារាំងខ្លះក៏ដោយ ក៏មានមតិភាគច្រើនយល់ឃើញថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃ ១១ខែសីហា១៨៦៣ បានល្អដែរ។ ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ 
  71. ១៨៦៣ ប៉ុន្ដែ ទោះបីបារាំងបានសន្យាថា នឹងការពារប្រទេសកម្ពុជាប្រឆាំងនឹងអំពើវាយលុកពីក្រៅក៏ដោយ ក៏ព្រះបាទនរោត្ដមទ្រង់បានធ្វើសន្ធិសញ្ញាសំងាត់មួយជាមួយព្រះចៅសៀមចុះថ្ងៃទី១ ខែធ្នូ ១៧៦៣ ដោយទទួលស្គាស់ថា ប្រទេសកម្ពុជាជាសាមន្ដរដ្ឋរបស់សៀមដដែល និងដោយព្រមលះបង់អោយប្រទេសសៀមនូវខេត្ដបាត់ដំបង អង្គរ មង្គបុរី ស៊ីសុផុន កំពង់ស្វាយ និងពោធិសាត់ ជាដដែល(៤៨)។ 
  72. ១៨៦៣ គួរគប្បីជ្រាបថា សន្ធិសញ្ញាសំងាត់នេះ បានធ្វើឡើងក្នុងពេលដែលសន្ធិសញ្ញាថ្ងៃ ១១ខែសីហា ១៨១៣ ត្រូវផ្ញើទៅប្រទេសបារាំងសុំសច្ចាប័នពីព្រះចៅណាប៉ូលេអុងទី៣។ ប៉ុន្ដែលុះបានទទួលសន្ធិសញ្ញាដែលមានសច្ចាប័នពីព្រះចៅណាប៉ូលេអុងទី៣ហើយ លោកទេសាភិបាលបារាំងនៅកូសាំងស៊ីន បានតំរូវអោយព្រះចៅសៀមបញ្ជូនគ្រឿងសំរាប់រាជមកឧដុង្គ យ៉ាងឆាប់រហ័ស ដើម្បីធ្វើពិធីអភិសេកព្រះបាទនរោត្ដម នៅថ្ងៃទី៣ ខែមិថុនា ១៨៦៤។ 
  73. ១៨៦៤ បន្ទាប់ពីនោះរាជទូតសៀម ត្រូវចាកចេញពីក្រុងឧដុង្គ ហើយព្រះចៅសៀមក៏អស់អំណាចគ្រប់គ្រងមកលើប្រទេសខ្មែរចាប់តាំងពីពេលនោះដែរ។
  74. ១៨៦៤ នៅគ.ស.១៨៦៤ នោះដែរ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ គឺរយៈពេលបីខែក្រោយមក ព្រះអង្គបានយាងទៅព្រៃនគរជួបលោក ដឺឡាក្រង់ឌីយែរ  Dela Grandiere ដើម្បីសុំឲ្យបារាំងបង្វិលសងមកខ្មែរវិញ នូវបណ្តាខេត្តពីលង់ហោរដល់ទឹកខ្មៅ ដែលបារាំងនៅដាក់មន្ត្រីយួនឲ្យកាន់កាប់នៅឡើយ។ គ្រានោះព្រះអង្គ ត្រូវបានបារាំងទទួលពាក្យសន្យាយល់ព្រមប្រគល់ តរៀងទៅ។
  75. ១៨៦៣ ការតស៊ូរបស់លោកអាចារ្យស្វា និងលោកពោធិកំបោរ៖ ទោះសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨៦៣ ដែលស្ថិតលើដីកា ក្នុងការផ្ដល់ប្រយោជន៍អោយគ្នាទៅវិញទៅមក ក៏ដោយក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំង នឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។
  76. ១៨៦៣ គួរគប្បីជ្រាបថា បើតាមឯកសារបារាំង រឺតាមទស្សនៈរបស់អ្នកប្រវត្ដិសាស្រ្ដបារាំងភាគច្រើន គេពុំបានចាត់ទុកថា លោក អាចារ្យស្វា និងលោក ពោធិកំបោរ ជាវិរជនស្នេហាជាតិទេ។ តែគេនិយមទុកថា ជាមេចោរជាជនបោកប្រាស់(៥១) ជាមេឧទ្ទាមទៅវិញ(៩)។ អ្នកប្រវត្ដិសាស្រ្ដខ្លះទៀតបានយល់ថា ការតស៊ូរបស់លោកអាចារ្យស្វា និង ពោធិកំបោរ គឺបណ្ដាលមកពីជំលោះរាជវង្សវិញ ព្រោះគេបានឃើញថា លោកអាចារ្យស្វាបានតាំងខ្លួនលោកជាអង្គភិម ដែលត្រូវជារាជបុត្ររបស់ព្រះអង្គអិម ឯពោធិកំបោរបានតាំងខ្លួនជាចៅរបស់ព្រះអង្គចន្ទ។ ប៉ុន្ដែមានមតិខ្លះយល់ថា ការតាំងខ្លួនដូច្នេះ គឺគ្មានបំណងអ្វី ក្រៅពីទាក់ទាញអោយប្រជារាស្រ្ដចុះចូលអោយបានច្រើន គឺថាធ្វើស្របទៅតាមចិត្ដគំនិតរបស់ខ្មែរក្នុងសម័យនោះ ដែលនៅគោរពបូជាស្ដេចថា ជាអាទិទេពនៅឡើយ(៤៨)។
  77. ១៨៦៣ បើតាមឯកសារខ្មែរ(៥២) និងតាមពាក្យដំណាលតៗមក លោកអាចារ្យស្វានេះជាខ្ញុំបំរើរបស់នាម៉ឺនម្នាក់ក្នុងរាជធានីឧដង្គ។ លុះបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរនៅគ.ស. ១៨៦៤ លោកអាចារ្យស្វា បានភៀសទៅកទ័ពវាយយកបានខេត្ដទ្រាំង ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ប៉ុន្ដែលោកត្រូវវាយថយចូលទៅខេត្ដមាត់ជ្រូក។ តាមសំនូមពររបស់លោក ឌូដាដដឺលាក្ហ្រេ លោករូស ជាទេសាភិបាលនៃកូសាំងស៊ីន បានធ្វើអន្ដរាគមន៍ដោយសុំអោយអាជ្ញាធម៌យួន ប្រគល់ខ្លួនលោកអាចារ្យស្វាអោយទៅបារាំង។ ក្រោយមកលោក ឌូដាដដឺលាក្រ្ហេ និងលោកអនុសេនីឯក អូប្រាយ Obry បានធ្វើប្រតិបត្ដិការសឹកដេញតាមចាប់លោកនៅថ្ងៃទី ១៩ខែសីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចនៅកោះឡារេអុយនិញ៉ុង La Réunion ហើយនៅទីបំផុតនៅកោះអង់ទីល Antiles។
  78. ១៨៦៣ ចំណែកលោក ពោធិកំបោរ ជាព្រះសង្ឃមួយព្រះអង្គមានដើមកំណើតនៅរោងដំរី។ នៅគ.ស. ១៨៦៥ លោកទេសា ភិបាលដឺឡាក្ហ្រង់ឌីយែរ De la Gradière និង លោករូស Roze បានផ្ដល់មធ្យោបាយជាលុយកាក់អោយលោករស់នៅព្រៃនគរ ទំនងជាដើម្បីស្រួលឃ្លាំមើលសកម្មភាពរបស់លោកតែប៉ុណ្ណោះ។ នៅខែឧសភា ១៨៦៦ លោកបានភៀសចូលទៅក្នុងខេត្ដរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយ មេទាហានបារាំងពីរនាក់ត្រូវអ្នកស្នេហាជាតិសំលាប់។ ទ័ពបារាំងនៅព្រៃនគរបានលើកទ័ពទៅបំរុងនឹងកំចាត់លោក។ លោកក៏ឆ្លងចូលទៅប្រទេសខ្មែរ ហើយនៅខែធ្នូ ១៨៦៦ លោកបានលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និង ភ្នំពេញ។ បារាំងបានសុំជំនួយទ័ពពីក្រសួងទ័ពជើងទឹក និង អាណានិគម ហើយធ្វើអន្ដរាគមន៍ការពារក្រុងទាំងពីរនេះ។ ប៉ុន្ដែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង។ រាស្រ្ដក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។
  79. ១៨៦៧ នៅថ្ងៃទី៩ ខែមករា ១៨៦៧ បារាំងសុំជំនួយទ័ព និងថវិការថែមទៀត។ នៅខែកុម្ភៈ និងមិនានៅឆ្នាំដដែល ទ័ពបារាំងវាយឈ្នះទ័ពលោកពោធិកំបោរ នៅឧដុង្គលោកដកថយទៅនៅខេត្ដកំពុងស្វាយ តែបារាំងដេញតាមចាប់លោក លោកក៏ថយទៅខាងជើងទៀត។
  80. ១៨៦៧ គួរគប្បីជ្រាបថា នៅខែមិថុនា ១៨៦៧ ខេត្ដទាំង៣ គឺលង់ហោរ មាត់ជ្រូក និង ពាម ដែលយួនបានយកពីខ្មែរនោះ ត្រូវបារាំងវាយយកបញ្ចូលជាអាណានិគមកូសាំងស៊ីនរបស់ខ្លួនទៀត ព្រោះខេត្ដទាំង៣នោះ ជាទីតាំងរបស់ពួកយួនដែលប្រឆាំងបារាំង និងជួយគាំទ្រពួកអ្នកស្នេហាជាតិខ្មែរ ក្នុងការប្រឆាំងបារាំងដូចខ្លួនដែរ។ នៅពេលនោះ លោកពោធិកំបោរបានធ្វើសកម្មភាពជាថ្មីនៅខាងជើងខេត្ដរោងដំរី និង នៅតំបន់បាភ្នំ។ ប៉ុន្ដែលោកត្រូវទ័ពរបស់ព្រះកែវហ្វាស៊ីសុវត្ដិ រុញច្រានអោយភៀសទៅប្រទេសលាវ ហើយគេសំលាប់លោកបានក្នុងពេលភៀសខ្លួននោះ នៅថ្ងៃទី៣០ ខែវិច្ឆកា ១៨៦៧។ 
  81. ១៨៦៧ មានឯកសារខ្លះថា លោកត្រូវគេសំលាប់នៅខែធ្នូ (៧០) ហើយរាស្រ្ដដែលនឿយណាយនឹងការជិះជាន់របស់លោកនេះឯងដែលបានសំលាប់លោក(៩)។ ដូចជាឯកសារប្រវត្តិសាស្រ្ត ចងក្រងបែបវីរកថាដោយលោក ស៊ូ ចំរើននៅឆ្នាំ១៩៧២។ ពោធិកំបោរ ថាមានឈ្មោះដើមហៅថា គ្រូពៅ ឬអាចារ្យលាក់ ឬហៅថាពោធិកំបោរ ជាព្រះសង្ឃមួយអង្គមានដើមកំណើតនៅខេត្តរោងដំរី បានក្រោកឡើងប្រយុទ្ធតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង និងបរិវារ រហូតដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់ ដោយគ្រាន់តែរយៈពេលប្រមាណជាង ៣ខែប៉ុណ្ណោះ បានវាយរំដោះយកនគរកម្ពុជាធិបតីស្ទើរតែទាំងមូល លើកលែងតែទីក្រុងភ្នំពេញ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង និងហ្លួងដដែល។ ការតស៊ូបានចាប់ផ្តើមពីសង្គ្រាមវាយលុក រហូតដល់សង្រ្គាមទ័ពព្រៃ ដោយសារបារាំងបានបញ្ជូនកងទ័ព និងអាវុធយុទ្ធភណ្ឌទំនើបៗមកជួយច្បាំងទ័ពហ្លួង ខណៈដែលកងទ័ព ប្រជារាស្ត្ររបស់ពោធិកំបោរមានតែឆន្ទៈស្នេហាជាតិប្តូរផ្តាច់ និងមានតែអាវុធបុរាណ ដូចជាដាវ ធ្នូ ស្នាជាដើម គួបផ្សំនឹងកាំភ្លើងតិចតួច ដែលត្រូវបានរឹបអូសពីទ័ពបារាំង។ 
  82. ១៨៦៦ នៅខែធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនឡាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពពោធិកំបោរបានបរាជ័យ នៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គ នៅខែ ធ្នូ ១៨៦៧។
  83. ១៨៦៧ គួរគប្បីជ្រាបម្យ៉ាងទៀតថា នៅពេលដំណាលៗគ្នានោះ គឺនៅថ្ងៃ ១៥ កក្កដា ១៨៦៧ ព្រះចៅសៀម និងព្រះចៅអធិរាជបារាំង បានធ្វើសន្ធិសញ្ញាមួយជាមួយគ្នា។ តាមរយសន្ធិសញ្ញានេះ ព្រះចៅសៀមទ្រង់ទទួលស្គាល់ជាឱឡារិក នូវអាណាព្យាបាលភាពរបស់បារាំងមកលើប្រទេសកម្ពុជា។ ចំណែកខាងបារាំងបានសន្យាថា មិនវាយយកប្រទេសនេះទៅបញ្ចូលជាមួយអាណានិគមកូសាំងស៊ីនរបស់ខ្លួន ហើយត្រូវទទួលស្គាល់ថាខេត្ដ បាត់ដំបង អង្គរ និង ស៊ីសុផុន ជាកម្មសិទ្ធិរបស់សៀមជាស្ថាពរ។ គឺនៅឆ្នាំ ១៨៦៧ ដដែលនេះដែរ ដែលព្រះបាទនរោត្ដមទ្រង់បានលើករាជធានីពី ឧដុង្គទៅតាំងនៅក្រុងភ្នំពេញវិញ។
  84. ១៨៧០ ការកែទំរង់លើកដំបូង៖ នៅគ.ស.១៨៧០ ព្រះកែវហ្វា ស៊ីសុវត្ដិ ព្រះអនុជព្រះបាទនរោត្ដម បានយាងពីព្រៃនគរចូលប្រទេសខ្មែរវិញ ហើយត្រូវបានតាំងជាមហាឧបរាជ។ 
  85. ១៨៧៦ នៅគ.ស. ១៨៧៦ ព្រះអង្គស៊ីវត្ថា ដែលភៀសទៅសៀមពីមុនបានត្រលប់ចូលស្រុកវិញ ហើយបំបះបំបោររាស្រ្ដម្ដងទៀតនៅត្រង់បាភ្នំ រំដួល ព្រៃវែង។ តាមរាជពង្សាវតារខ្មែរ ថានេះជាឧបាយកលថ្មីមួយទៀតរបស់សៀមដែលបានគិតថា បើបានបារាំងទំនុកបំរុងយូរទៅ មុខជាទាមទារយកទឹកដីដែលសៀមបានយករួចហើយនៅទៅវិញមិនខាន ទើបសៀមអោយព្រះអង្គស៊ីវត្ថាមកច្បាំងដណ្ដើមរាជ។ លើកនេះទៀតព្រះមហាឧបរាជស៊ីសុវត្ដិ ត្រូវចាត់អោយចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយទ័ពបារាំងផង។
  86. ១៨៧៦ លុះបានសន្ដិភាពឡើងវិញហើយ ក្រោយពីបានធ្វើទស្សនកិច្ចនៅក្រុងខ្លះដូចជាហុងកុង ម៉ាកាវ កង់តុង និង ម៉ានីល(១៨៧២) ដើម្បីទ្រង់ជ្រាបពីវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច នៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារបច្ចេកទេសអ្នកគ្រប់គ្រង ពួកឈ្មួញ និងពួកអ្នកជំនួញ ខាងហិរញ្ញវត្ថុជាតិអឺរ៉ុប និង ក្រោយពីបានធ្វើការចរចាជាច្រើនលើក ជាមួយអ្នកដំណាងប្រទេសបារាំង ទើបព្រះបាទនរោត្ដម ទ្រង់បានសំរេចព្រះទ័យថា ត្រូវតែធ្វើការកែទំរង់តាមព្រះរាជបញ្ញត្ដិចុះថ្ងៃទី ១៥ ខែមករា ១៨៧៧ ដើម្បីអោយប្រទេសជាតិបានរីកចំរើនលូតលាស់ទាន់សម័យនឹងគេ។
  87. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងរាជវង្សានុវង្ស៖ បញ្ញត្ដិនេះបានសំរេចលុបចោលនូវឋានៈ ជាឧភយោរាជ ឧបរាជ និងវររាជជិនីព្រមទាំងមន្រ្ដីទាំង៣ សំរាប់នៃក្សត្រទាំង៣នេះ ក្រោយពេលដែលក្សត្រក្នុងឋានៈនេះសោយទីវង្គតទៅ។ ប្រាក់បៀរវត្សនៃក្សត្រា ក្សត្រីក្នុងរាជវង្សានុវង្ស ត្រូវបានតំលើងដើម្បីអោយក្សត្រទាំងនោះ អាចមានជីវភាពរស់នៅដោយសមរម្យផង។ ឯប្រាក់ចំណូលមួយភាគធំត្រូវយកទៅចាយក្នុងកិច្ចការប្រយោជន៍រួមវិញ។ ព្រះមហាក្សត្រិយ ទ្រង់គង់នៅជាម្ចាស់នៃដីទាំងឡាយក្នុងព្រះរាជាណាចក្រ ប៉ុន្ដែ ព្រះអង្គទ្រង់បានសន្យាថា នឹងពន្យារយៈពេលនៃការជួលដីសំរាប់ធ្វើស្រែចំការអោយបានវែងជាងមុន។
  88. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងរដ្ឋាភិបាល៖ មានការបង្កើតក្រុមប្រឹក្សា មួយដែលមានមន្រ្ដីជាន់ខ្ពស់៥នាក់ រដ្ឋមន្រ្ដីដែលអាចពិភាក្សាកិច្ចការរដ្ឋ ដោយគ្មានវត្ដមានរបស់ព្រះរាជា។ ក្រុមប្រឹក្សានេះត្រូវទទួលភារៈត្រួតពិនិត្យមើលការអនុវត្ដន៍ច្បាប់ សិក្សាពីការកែទំរង់ចាំបាច់ ដែលត្រូវធ្វើ និងពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយរវាងរដ្ឋាភិបាល និងជនទាំងឡាយណា ដែលចង់ធ្វើអាជីវកម្មអ្វីមួយក្នុងរាជាណាចក្រ។
  89. ១៨៧៦បញ្ញត្ដិទាក់ទងនឹងរដ្ឋបាល៖ ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជា មណ្ឌលរដ្ឋបាលធំៗប្រាំ តាមចំនួននៃរដ្ឋមន្រ្ដីទាំងប្រាំ ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ។ ចំនួនខេត្ដត្រូវបង្រួញពី ៥៧មកនៅត្រឹម ៥០វិញ។ អំនេះតទៅ ពួកនាម៉ឺនត្រូវទទួលប្រាក់បៀរវត្ស ដែលមានកំរិតជាក់លាក់ ហើយត្រូវហាមឃាត់មិនអោយធ្វើជំនួញ។ ពួកឧកញ៉ាហ្លួងដែលមានភារៈទៅត្រួតមើល ខេត្ដនានាត្រូវលប់ចោល ព្រោះពួកនេះបានទាញយកផលប្រយោជន៍ពីព្រះរាជាផង និងពីប្រជារាស្រ្ដផង(៥៣)។ ម្យ៉ាងទៀត ប្រជារាស្រ្ដមានសិទ្ធិជ្រើសរើស មេស្រុក មេឃុំ និង ជំទប់ របស់ខ្លួន។
  90. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងពន្ធដារ៖ គេបានលុបចោលនូវរបបទារពន្ធតាមភាស៊ី លើកលែងតែភាស៊ីខាងអាភៀន និងស្រាចេញ។ ម្យ៉ាងទៀត ពន្ធមួយចំនួនក៏ត្រូវគេលុបចោលដែរ ជាពិសេសពន្ធលើល្បែងស៊ីសង ដែលត្រូវហាមឃាត់ក្នុងសម័យនោះ។ កំណែនអោយធ្វើការជូនរដ្ឋ ត្រូវរក្សាទុកនៅដដែល ប៉ុន្ដែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុង១ឆ្នាំ ហើយដែលគេអាចយកប្រាក់ទៅលោះបាន។ ពន្ធលើផលិតផលកសិកម្មខ្លះដូចជា ម្លូ ម្រេច ស្ករ ត្រូវបានបន្ធូរបន្ថយ(៥៣)។
  91. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងតុលាការ៖ មានការគ្រោងបង្កើតនូវតុលាការជាន់ខ្ពស់មួយ ដែលមានមុខងារជាសាលាឧទ្ធរណ៍។ ពួកមន្រ្ដី ដែលទទួលសំណូកពីកូនក្ដីត្រូវទទួលទណ្ឌកម្មជាទំងន់។ ប្រាក់ពិន័យលែងបានទៅពួកចៅក្រមទៀតហើយ។ មន្រ្ដីប្រភេទនេះត្រូវទទួលប្រាក់បៀរវត្សដែលមានកំរិតជាក់លាក់ ដូចមន្រ្ដីឯទៀតៗដែរ។ ជីវភាពរបស់ជនជាប់គុកត្រូវបានរៀបចំអោយបានប្រសើរជាងមុន។
  92. ១៨៧៦ បញ្ញត្ដិទាក់ទងនឹងទាសភាព៖ ពួកទាសាទាសី ដែលត្រូវទៅនៅបំរើម្ចាស់បំណុលអស់មួយជីវិតពីមុននោះ អាចលោះខ្លួនអោយរួចពីខ្ញុំគេបាន។ ការលក់ដូរពួកមនុស្សព្រៃ និង កូនក្មេងត្រូវហាមឃាត់។ 
  93. ១៨៧៧  ក្រៅពីបញ្ញត្ដិចុះថ្ងៃទី១៥ ខែមករា ១៨៧៧នេះ គួរកត់សំគាល់ថា នៅមានអនុសញ្ញាមួយចុះថ្ងៃទី២៨ ខែមករា ឆ្នាំដដែល ហើយដែលធ្វើឡើងរវាងព្រះបាទនរោត្ដម និងលោកទេសាភិបាលកូសាំងស៊ីន។ អនុសញ្ញានេះបានបើកអំណាចយ៉ាងទូលាយថែមទៀតដល់តំណាងប្រទេសបារាំងនៅអមព្រះរាជាខ្មែរ ដោយអនុញ្ញាតអោយលោកចូលរួមក្នុងកិច្ចប្រជុំទាំងឡាយរបស់គណៈរដ្ឋមន្រ្ដី ដើម្បីផ្ដល់យោបល់ផ្សេងៗបាន។ ក្នុងករណីណាដែលមានបញ្ហាសំខាន់ៗត្រូវដោះស្រាយនោះ វត្ដមានរបស់តំណាងប្រទេសបារាំងជាការចាំបាច់។