Pages

មាតិការសំខាន់ៗ HOT CONTENTS

បញ្ជីឈ្មោះគណបក្សនៅកម្ពុជា

គណបក្សខ្មែររួបរួមជាតិ KNUP

២៤ វិច្ឆិកា ២០១៩៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជួបជាមួយលោកញឹក ប៊ុនឆៃ អំពីការរួបរួម

ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីហ៊្វុនស៊ិនប៉ិច បានជួបពិភាក្សាជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អំពីការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរទៅជាគណបក្សតែមួយក្រោមដំបូងហ៊្វុនស៊ិនប៉ិច។ ការជួបគ្នារវាងមេដឹកនាំគណបក្សទាំងពីរបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅគេហដ្ឋានលោកញឹក ប៊ុនឆៃ ស្ថិតនៅផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីចប់កិច្ចប្រជុំថា ការជជែកគ្នាផ្តោតលើលក្ខន្តិកៈ បទបញ្ជាផ្ទៃ ផ្លាកសញ្ញា និងរបៀបនៃការបញ្ចូលគ្នា ដោយមិនគិតកូតាទេ គឺយកគោលការណ៍មកដាក់ដោយមានប្រាំចំណុច រួមមានៈទី១.ការស្មោះត្រង់ជាមួយគណបក្ស និងស្មោះត្រង់ជាមួយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន។ ទី២. អ្នកមានសមត្ថភាពដើម្បីដឹកនាំ។ ទី៣.អ្នកមានលទ្ធភាព។ ទី៤. ប្រជាប្រិយភាព និងសកម្មភាព និងទី៥. អ្នកមានជំហររួបរួម គឺមិនយកអ្នកដែលមិនមានជំហររួបរួមទេ បើយកមកវាអាចមានបញ្ហាទៀត។

លោកបានបញ្ជាក់ថា “ចំពោះក្បាលម៉ាស៊ីនដឹកនាំ ជាគោលការណ៍បានឯកភាពគ្នាថ្វាយសម្តេចក្រុមព្រះ គង់ជាព្រះប្រធានគណបក្ស។ ផ្លាកសញ្ញា គឺគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែមានកែតិចតួចបាវចនា សង្ឃឹមថា ការរួបរួមគ្នាលើកនេះ គឺនឹងមិនមានការបែកបាក់គ្នាទៀតទេ ខិតខំរៀបចំក្បាលម៉ាស៊ីនឲ្យបានល្អ ពង្រឹងវិន័យ។ ការធ្វើសមាជផ្លូវនឹងធ្វើឆាប់ៗខាងមុខនេះ”។


សូមជម្រាបថា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅដំណាក់វាលស្បូវ ខណ្ឌច្បារអំពៅ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានមានបន្ទូលរម្លឹកទៅកាន់សមាជិកថា គណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោតនៅឆ្នាំ១៩៩៣ ហើយខ្លាំង តែឡូវនេះបែកបាក់គ្នា ហេតុនេះសូមសមាជិកទាំងអស់គ្នារួមគ្នាធ្វើការ និងជួយគ្នា គឺគណបក្សហ្វ៊ុនស៊ិននឹងឈ្នះហើយ។ ហើយជួយធ្វើយ៉ាងម៉េចឲ្យគណបក្សហ៊្វុនស៊ិនប៉ិច មានកៅអីនៅក្នុងរដ្ឋសភា។

ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ មានបន្ទូលយ៉ាងដូច្នេះថា “កាលមុនយើងដូវជាគ្រួសារធំមួយចឹង យើងខ្លាំងមែនទែន ឆ្នាំ១៩៩៣ យើងឈ្នះឆ្នោត យើងខ្លាំងមែនទែន ឥឡូវនេះ មិនបាច់និយាយទេ ព្រោះយើងបែកបាក់គ្នា ចឹងបានឥឡូវនឹងខ្ញុំធ្វើម៉េចឲ្យគ្រប់គ្នា មកធ្វើការទៅមុខ ឲ្យតែយើងឈប់ឈ្លោះគ្នា ទៅមុខជាមួយគ្នា ធ្វើការជាមួយគ្នា ជួយគ្នា គឺយើងឈ្នះហើយ”។

ព្រះអង្គបានបន្តថា ព្រះអង្គមានព្រះទ័យសប្បាយចិត្តណាស់ដែលបានជួបសមាជិក សមាជិកាតាមបណ្តាខេត្តនិមួយៗ ហើយចំពោះខេត្តណាមានបញ្ហា គឺព្រះអង្គនឹងឲ្យក្រុមការងារជួយដោះស្រាយ។ ហើយប៉ុន្មានឆ្នាំមកនេះ ព្រះអង្គមិនសូវរវល់ទេ បានជាលើកនេះ ព្រះអង្គសូមឲ្យក្រុមការងារជួយខេត្តនិមួយៗ ដើម្បីឲ្យទទួលបានកៅអីនៅក្នុងរដ្ឋសភានាពេលខាងមុខ។ សមាជិកទាំងអស់ត្រូវរួបរួមគ្នាឡើងវិញដើម្បីជាតិ និងរបបរាជានិយម សីហនុនិយម ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិចមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយសារតែការបែក បាក់គ្នានិងគិតតែផលប្រយោជន៍រៀងៗខ្លួន។ ត្រូវតែខិតខំធ្វើយ៉ាងណាឲ្យគណបក្សហ៊្វុនស៊ិនប៉ិចមានការគាំទ្រ និង ជឿទុកចិត្តពីប្រជាពលរដ្ឋឡើងវិញ ហើយក្រោមការដឹកនាំផ្ទាល់របស់ព្រះអង្គព្រះអង្គរំពឹងថា គណបក្សនេះនឹងមានសម្លេងឡើងវិញផងដែរ នៅក្នុងរដ្ឋសភានាពេលបោះឆ្នោតខាងមុខនេះ។

គួរបញ្ជាក់ថា ការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរនេះ បានកើតឡើងបន្ទាប់ពីជំនួបរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ចំនួនបួនលើក គឺនៅថ្ងៃទី១៣-១៨-២៤ ខែតុលា ឆ្នាំ២០១៩ នៅដំណាក់វាលស្បូវ។ ហើយលើកទី៤ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ សម្តេចក្រុមព្រះ និងលោកញឹក ប៊ុនឆៃ និងជំនួបជាច្រើនដងទៀត។ ដោយនៅក្នុងជំនួបសម្តេចក្រុមព្រះមានគំនិតផ្តួចផ្តើមឲ្យមានការបង្រួបបង្រួមអ្នករាជានិយម និងអ្នកសីហនុនិយមឡើងវិញ៕

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ធ្វើ​សមាជ​ប្ដូរ​ឲ្យ​លោក ញឹក ប៊ុនឆៃ ដឹក​នាំ​បក្ស​ដូច​ការ​គ្រោង​ទុក គណបក្ស​ខ្មែរ​រួបរួម​ជាតិ​នៅ​តែ​បន្ត​គាំទ្រ​ឲ្យ​លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹក​នាំ​គណបក្ស​នេះ​តទៅ​ទៀត។ មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា ការ​ដែល​លោក ញឹក ប៊ុនឆៃ អាច​នៅ​ក្រៅ​ឃុំ​ដឹក​នាំ​គណបក្ស​បាន គឺ​មាន​ការ​បើក​ដៃ​ពី​គណបក្ស​កាន់​អំណាច ដើម្បី​ឲ្យ​លោក ញឹក ប៊ុនឆៃ មក​លំអ​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដែល​គណបក្ស​នេះ កំពុង​រៀបចំ​បន្លំ​ភ្នែក​ពលរដ្ឋ និង​អន្តរជាតិ។


ដូច​ការ​គ្រោង​ទុក គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ធ្វើ​សមាជ​នៅ​ផ្ទះ​របស់​លោក ញឹក ប៊ុនឆៃ ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វា ក្រុង​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី៩ ខែ​មិថុនា សម្រេច​ឲ្យ​លោក ញឹក ប៊ុនឆៃ ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ​ដដែល។ ការ​ប្រគល់​ជោគ​វាសនា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឲ្យ​លោក ញឹក ប៊ុនឆៃ ដឹក​នាំ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ដោះ​លែង កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា។

មន្ត្រី​ផ្នែក​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ ខុមហ្រែល (COMFREL) លោក កន សាវាង្ស ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះ​ឆ្នោត​យល់​ថា ករណី​លោក ញឹក ប៊ុនឆៃ គឺ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​តុលាការ​ទេ ហើយ​ក៏​មិន​ទាន់​បាន​កាត់​ទោស​នៅ​ឡើយ​ដែរ។ ដូច្នេះ បើ​ផ្អែក​តាម​ច្បាប់​បោះ​ឆ្នោត គឺ​លោក ញឹក ប៊ុនឆៃ អាច​ចូលរួម​ធ្វើ​នយោបាយ​បាន។ ជាង​នេះ​ទៀត មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា សូម្បី​ករណី​លោក កឹម សុខា ដែល​តុលាការ​មិន​ទាន់​សម្រេច​ថា លោក​មាន​ទោស​នោះ គឺ​លោក កឹម សុខា ក៏​អាច​ចូលរួម​ធ្វើ​នយោបាយ​បាន​ដែរ ដោយ​មិន​ត្រូវ​កាត់​ផ្ដាច់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក កឹម សុខា នោះ​ទេ៖ «កន្លង​មក​គ្រាន់​តែ​ជា​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន គ្មាន​ការ​ចោទ​ប្រកាន់​ច្បាស់លាស់​នៅ​ឡើយ​ទេ គឺ​ជា​ការ​ស៊ើប​អង្កេត។ អ៊ីចឹង​ហើយ​ចំណុច​នេះ បើ​ផ្អែក​លើ​ច្បាប់​បោះ​ឆ្នោត គាត់ (លោក ញឹក ប៊ុនឆៃ) នៅ​តែ​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​លោក កឹម សុខា ក៏​អ៊ីចឹង​ដែរ»។

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ សីហា ឆ្នាំ​២០១៧ ដោយ​សង្ស័យ​ថា បាន​ជាប់​ពាក់​ព័ន្ធ​និង​បទ​ល្មើស​គ្រឿង​ញៀន​​មួយ​កាល​ពី ១០​ឆ្នាំ​មុន នៅ​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ប៉ុន្តែ​ក្រោយ​ពេល​របប​លោក ហ៊ុន សែន​ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី លីបម៉េង បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​លោក ញឹក ប៊ុនឆៃ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា។

អាស៊ី​សេរី​មិន​អាច​ទាក់ទង លោក ញឹក ប៊ុនឆៃ ដើម្បី​សួរ​ពី​បញ្ហា​នេះ​បន្ថែម​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី៩ មិថុនា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត យល់​ថា ការ​ដោះ​លែង និង​លើក​បន្តុប​លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹក​នាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​ថ្មី​នេះ គឺ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​យល់​ថា គណបក្ស​កាន់​អំណាច​ថែម​ទាំង​ហ៊ាន​ឲ្យ​គណបក្ស​នេះ​ទទួល​បាន​កៅអី​មួយ ឬ​ពីរ​នៅ​ក្នុង​សភា​ថែម​ទៀត​ផង ដើម្បី​ឲ្យ​លំអ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​រៀបចំ៖ «ទោះ​បី​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ គាត់​នៅ​មាន​ទោស​នៅ​ឡើយ​ទេ​តើ។ គណបក្ស​ទាំង​អស់​នេះ អាច​ជា​សួន​លំអ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះ​ឆ្នោត​ក្លែងក្លាយ»។

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ គឺ​ជា​គណបក្ស​មួយ​ក្នុង​ចំណោម​គណ​បក្ស​ទាំង ២០ ដែល​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ។ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហៅ​គណបក្ស​ចាស់ និង​គណបក្ស​ថ្មី​ដែល​គ្មាន​សំឡេង​ឆ្នោត​នៅ​ក្នុង​សភា គឺ​ជា​គណបក្ស​អំពិលអំពែក ដែល​ចូលរួម​ការ​បោះ​ឆ្នោត​នេះ គ្រាន់​តែ​លំអ​គណ បក្ស​កាន់​អំណាច​ប៉ុណ្ណោះ៕

សូម​ជម្រាប​ថា លោក​ ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) កាល​ពី​ម៉ោង​ជិត៩​យប់ ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៨ កន្លងទៅ​។ ការ​ដោះលែង​នេះ គឺ​បន្ទាប់​លោក លី លឹមម៉េង ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង កាលពី​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០១៨។

គួរ​រំឭក​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី៣ ខែ​សីហា ឆ្នាំ​២០១៧ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី ផលិត​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០៧​កន្លង​ទៅ នៅ​ភូមិ១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​៕

គណបក្ស​ខ្មែរ​​រួបរួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ខណៈ​ដែល​តុលាការ​ចោទ​លោក​ថា​មាន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន ភ្នំពេញ — 
ក្រោយ​ពេល​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួមជាតិ ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​តាម​ផ្លូវច្បាប់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿង​ញៀន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ ​និង​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លើក​ឡើង​ថា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​អាច​នឹង​ត្រូវ​រំលាយ​ចោល ​ប្រសិន​បើ​ប្រធាន​គណបក្ស​មួយ​នេះ​មិន​លាលែង​ចេញ​ពី​តំណែង​មុន​នឹង​តុលាការ​រក​ឃើញ​ពី​ទោស​កំហុស។

គណបក្ស​ខ្មែររួបរួម​ជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ​ប្រសិន​បើ​លោក​ ​ញឹក ប៊ុនឆៃ​ ​ដែល​ទើប​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ ​មិន​ព្រម​លា​លែង​ចេញ​ពី​តំណែង ​មុន​ពេល​ដែល​តុលាការ​រកឃើញ​ថា​លោក​មាន​ទោស។ នេះ​បើតាម​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។

លោក​ ​ញឹក ប៊ុនឆៃ​ ​អតីត​មេបញ្ជាការ​យោធា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ​ ​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក សៀង សុខ​ ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។​ ​បន្ទាប់ពី​ការ​ឃាត់​ខ្លួន​ ​និង​សួរ​ចម្លើយ​ទាំង​ថ្ងៃ​ចុង​សប្តាហ៍នោះ​ ​តុលាការ​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​ ​លោក ញឹក ប៊ុនឆៃ ​ជា​ផ្លូវ​ការ​ពី​ «​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន​ ​និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន» ក្នុង​សំណុំ​រឿង​ជួញដូរ​គ្រឿងញៀន​កាល​ពី​១០​ឆ្នាំ​មុន​ ហើយ​បញ្ជូន​រូប​លោក​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ ​កាលពី​ថ្ងៃអាទិត្យ​ម្សិល​មិញ។

​លោក​ ​ហង្ស ពុទ្ធា​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ ​បើ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ទើបតែ​ធ្វើ​វិសោធនកម្ម​ ​គណ​បក្ស​ខ្មែរ​រួបរួមជាតិ​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​អាច​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ លោក​មាន​ទោស​ ​និង​ប្រកាស​សាលក្រម​ស្ថាពរ។ លោក​បន្ថែម​ថា​ ​គណបក្ស​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​នឹង​អាចរួច​ផុត​ពីការ​រំលាយ​ ​ប្រសិន​បើ​គណបក្ស​នោះ​បាន​រៀបចំ​ការ​ផ្លាស់​ប្តូរ​ប្រធាន​គណបក្ស​ត្រឹមត្រូវ​តាម​ច្បាប់។

«ប្រសិន​បើ​តុលាការ​មាន​សាលក្រម​ស្ថាពរ​ ​សាលក្រម​ស្ថាពរ​នេះ​បាន​ន័យ​ថា​ ​តុលាការ​កំពូល​សម្រេច​ដាក់​ទោស​ ​ឬក៏​ផ្តន្ទាទោស​យ៉ាងណា​នោះ​ ​គឺត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​បូក​នឹង​វិសោធនកម្ម​ដែល​សភា​ទើប​តែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ។ មុន​ពេល​ដែល​សាល​ក្រម​ជាស្ថាពរ​ ​ប្រហែល​ជា​គណបក្ស​គាត់​អាច​ដោះដូរ​មេដឹកនាំ​អី​អញ្ចឹង​ទៅ​គណ​បក្ស​នោះ​អាច​ផុត​ពី​ការ​ដែល​ត្រូវ​រំលាយ»។

មាត្រា​មួយ​ចំនួន​នៃ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​បាន​ស្នើ​ជា​លើកទី​មួយ​ កាល​ពី​ប៉ុន្មាន​ខែ​មុន ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច បាន​កំណត់​ថា ​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ​ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។​ ​វិសោធនកម្ម​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន​នា​ពេល​នោះ​ ​បាន​បើក​ផ្លូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ ​និង​តុលាការ​កំពូល​ ​អាច​ផ្អាក​ ​ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយ​ចោល​ប្រសិន​បើ​ក្រសួង​រក​ឃើញ​ថា ​គណបក្ស​នយោបាយ​នោះ​បំពាន​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​ថ្មី​នេះ។

ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ ​គ.ជ.ប​ ​ដែរ​ ​នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ ​លក្ខខណ្ឌ​ដែល​អាច​ជៀសផុត​ពី​ការ​រំលាយ​គណបក្ស​ខ្មែរ​រួបរួមជាតិ​បាន លុះ​ត្រា​តែ​លោក​ ​ញឹក ប៊ុនឆៃ​ ​មិនមែន​ជា​ប្រធាន​គណបក្ស​នោះ​តទៅ​ទៀត​ ​មុន​នឹង​តុលាការ​សម្រេច​ថា​ ​លោក​ ​ញឹក ប៊ុនឆៃ ​មាន​ទោស។​

«លាលែង​ឲ្យ​ស្រឡះ​បណ្តោយ​ទៅ​ ​កុំ​ឲ្យ​ពាក់ព័ន្ធ​គណបក្ស​ទៀត ឬ​ក៏​គណបក្ស​បណ្តេញ​រូប​គាត់​ចេញ​ទៅ។​ ​វា​ជា​ឧទាហរណ៍​របស់​ពូ​ទេ​ ​គ្រាន់​យោបល់​របស់​ពូ​ផ្ទាល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​ក្រសួង​ទេ។​ ឧទារណ៍​ថា ​គណបក្ស​គាត់​ដេញ​គាត់​ចេញ​ទៅ​ ​គាត់​អត់​មាន​ប៉ះពាល់​ ​ជ្រើស​រើស​ប្រធាន​បក្ស​អីមួយ​ទៀត​ទៅ។​ ​ប៉ុន្តែ​ទោះយ៉ាងណា​ក៏​ដោយ​ ​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​លក្ខខន្តិកៈ​បក្ស​ដែល​ដាក់​តម្កល់​នៅ​ក្រសួង»។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ បន្ថែម​ថា​ ​លទ្ធផល​ចុង​ក្រោយ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ នឹង​អាច​កំណត់​បាន​ជាក់​លាក់​ លុះត្រាតែ​មាន​ការ​សម្រេច​របស់​តុលាការ​ជាមុន។

VOA​ ​មិនអាច​ទាក់ទង​មន្រ្តី​ជាន់ខ្ពស់​ ​និង​អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ដើម្បី​សុំ​អធិប្បាយ​បានទេ​នា​ថ្ងៃ​ចន្ទ​នេះ។​

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នៃ​ការ​ឃាត់​ខ្លួន​ ​លោក​ ​ញឹក ប៊ុនឆៃ​ ​នេះ ​លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃអាទិត្យ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា​ ​បន្ទាប់ពី​ទទួល​សំណុំ​រឿង​ ​និង​ដំណើរការ​កិច្ច​ពិភាក្សា​ដេញ​ដោល​ចំពោះ​មុខ​រួម​ទាំង​ពិនិត្យ​ឯកសារ​នានា​ក្នុង​សំណុំ​រឿង​ ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​ជា​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​ឃុំ​ខ្លួន​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។

យោង​សេចក្តី​ថ្លែងការណ៍​របស់​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ ​សំណុំ​រឿង​បង្ក្រាប​គ្រឿងញៀន​ដ៏ធំ​កាលពី​ជាង​១០ឆ្នាំ​មុន​ គឺ​តាំង​ខែ​មេសា​ ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​ ដែល​មាន​ជន​ជាប់ចោទ​ជន​ជាតិ​ខ្មែរ ​ចិន​ ​ថៃ​ ​កំពុង​ជាប់​ពន្ធនាគារ​ម្នាក់​ ២៥​ឆ្នាំ​នោះ​ គឺ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​ក៏​មាន​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ផង​ដែរ។ ​លោក​សរសេរ​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ទណ្ឌិត​ ​ជា ជុង​ ​ដែល​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក​ ​ញឹក ប៊ុនឆៃ​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​«​សុំ​ស្វែងរក​យុត្តិធម៌​ ​និង​បរិហារ​ឡើង​វិញ​នូវ​សំណុំ​រឿង​គ្រឿងញៀន​នេះ​»។

សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

ផ្អែក​លើ​ការ​បរិហារ​របស់​ទណ្ឌិត​ឈ្មោះ​ ​ជា ជុង ឯកសារ​ ​និង​ភ័ស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​ព្រម​ទាំង​បន្ទាប់​ពី​ស្រាវជ្រាវ​ករណី​នេះ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​រកឃើញ​តម្រុយ​បទ​ល្មើស​លើ​ឈ្មោះ​ ​ញឹក ប៊ុនឆៃ​ ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀន​ខាង​លើ»។

អ្នកឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​លើក​ឡើង​ថា ករណី​ឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ អាច​ពាក់ព័ន្ធ​នឹង​ល្បែង​នយោ​បាយ​ ​ក្រោយ​ពី​លោក​ ​ញឹក ប៊ុនឆៃ​ ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ចោទ​ថា​ មិន​ស្មោះ​ត្រង់​នឹង​សម្ព័ន្ធ​ភាព​ជាមួយ​គណ​បក្ស។ ទោះជា​យ៉ាង​ណា​ ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​ច្រានចោល​ និង​ថា​ ​ការ​ឃាត់​ខ្លួន​លោក​ ​ញឹក ប៊ុនឆៃ​ ​គឺ​កើត​ចេញ​ពី​ករណី​គ្រឿង​ញៀន​សុទ្ធសាធ​ ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ណាមួយ​នោះ​ទេ៕

គណបក្ស​​ខ្មែរ​​រួបរួម​​ជាតិ ​បាន​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ឡើងវិញ នៅ២៥រាជធានី​ខេត្ត នៅ​ទូទាំងប្រទេស ក្រោយពី​មានការ​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស លោក ញឹក ប៊ុនឆៃ។ នេះ​ជា​លើកទីមួយ និង​ជា​បន្តបន្ទាប់ ក្នុងការ​ពង្រឹង​រចនា​សម្ព័ន្ធ​ឡើងវិញ ក្រោយពី​មាន​បញ្ហា​​មួយ​រយះ​កាល​កន្លងមក និង​ដើម្បី​ត្រៀម​លក្ខ​ណះ​ចូលរួម​ការបោះឆ្នោតជាតិ​នៅ​ខែ​កក្កដា​ ឆ្នាំ២០១៨ ខាងមុខ។ 

ការប្រកាស​សុពលភាព​ទៅលើ​រចនាសម្ព័ន្ធ​ថ្មី​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានចាប់ផ្តើម​ឡើង​ពី​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៩ វិច្ឆិកា។ រចនាសម្ព័ន្ធ​ថ្មី​នោះ​រួមមាន ក្រុមការងារ​គណកម្មកា​រ​ប្រតិបត្តិ រាជធានី ខណ្ឌ សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ដែល​ពិធី​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន ស្ថិតនៅ​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ។ ហើយ​ជា​បន្ត​បន្ទាប់មក គឺ​នៅ​ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក រុន មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI កាលពី​ថ្ងៃទី ១២ វិច្ឆិកា។ បើតាម​អ្នកនាំពាក្យ​រូបនេះ គណបក្ស គ្រោង​នឹង​ចុះ​ប្រកាស​សុពលភាព​រចនាសម្ព័ន្ធ​គណបក្ស​ជាថ្មី​នៅ២៥រាជធានី​ខេត្ត​នៅ​ទូទាំង​​ប្រទេស ដើម្បី​ត្រៀម​ចូលរួម​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ។

គួរ​ជំរាបជូន​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ អតីត​ជា​របស់លោក ញឹក ប៊ុនឆៃ គឺជា​គណបក្ស​ទី០៣ ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈ្នះ​បាន​កៅអី​មេឃុំ​មួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ ២០១៧ ។ ប៉ុន្តែ ក្រោយពី​មានការ​ចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ ពីបទ​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​នៅក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ២០០១មក បានធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​គណបក្ស​នេះ​រង្គោះរង្គើរ​ឡើង។ ដោយ​ក្នុងនោះ សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​នេះ​មួយចំនួន បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណ​ឬ​ទ្ធិ ជា​ថ្នូ​នឹង​ការរក្សា​មុខតំណែង និង​តួនាទី​របស់​ពួកគេ នៅក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ លោក ញឹក ប៊ុនឆៃ នៅ​មុនពេល​ចាប់ខ្លួន​កាលពី​ថ្ងៃទី ០៣ សីហា ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន​នោះ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី បន្ទាប់ពី​លោក​ត្រូវបាន​ចោទប្រកាន់ថា បាន​លួច​ទាក់ទង​ជាសំងាត់ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅមុន​មួយថ្ងៃ នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ខែមិថុនា​ឆ្នាំ២០១៧ ។

ប៉ុន្តែ​​យ៉ាងណាក៏ដោយ បច្ចុប្បន្ន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​លោក សឹង្ហ គី​រី ជា​ប្រធាន​ជំនួស​​លោក ញឹក ប៊ុនឆៃ ដែល​កំពុង​ជាប់ពន្ធនាគារ, លោក ទា ចំ​រ៉ាត់ ជា​ប្រធាន​កិត្តិយស និង​លោក អ៊ុំ សុម​ន្ថា ជា​អនុប្រធាន​គណបក្ស។ លោក សឹង្ហ គី​រី ដែល​ជា​​ប្រធាន​​​ថ្មី​នៃ​គណបក្ស​ដែល​បំបែក​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម ​រណ​ឬ​ទ្ធិ កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៦នោះ រំពឹងទុក​ថា ការរៀបចំ​រចនា​សម្ព័ន្ធ​​ថ្មី​នៃ​គណបក្ស​របស់លោក នឹង​ទទួលបាន​តំណែង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​បន្ថែម​ទៀត ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ តាមរយៈ​សេចក្តីសម្រេច​របស់​​តុលាការ​​កំពូល ​នៅ​ថ្ងៃទី ១៦ វិច្ឆិកា ខាងមុខ៕ Source

Thursday, 01 January 2015 22:33 dap-cambodia គណបក្សរាជានិយម ចាប់ផ្តើមទំព័រថ្មីភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ គណបក្សរាជានិយម ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិនិងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជាបងប្អូនបង្កើត ម្តាយទីទៃពីគ្នា ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហប្ញទ័យ យល់ព្រមឲ្យមានគណបក្សរាជានិយម តែមួយ នោះគឺគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ដែលឆ្លងតាមរយៈនៃ ហ៊្វុនស៉ិនប៉ិច នឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ខាងមុននេះ ដោយយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅគង់ជាព្រះប្រធាន។

យោងតាមលិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ។

យោងតាមលិខិត របស់សម្តេចព្រះរាជបុត្រី អរុណរស្មី ដោយមានចុះហត្ថលេខាអមពីលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សផង បានមានព្រះសុវណ្ណីថា «សម្តេចក្រុមព្រះជាទីគោរពដ៏ខ្ពង់ខ្ពស់ ! យោងស្មារតីបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម, យោងស្មារតីកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រង អចិន្រៃ្តយ៍ គណបក្សហ៊្វុនស៊ិនប៉ិច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។ ខ្ញុំម្ចាស់មានកិត្តិយស សូមទូលថ្វាយ សម្តេចក្រុមព្រះ មេត្តាជ្រាបថា គណបក្សហ៊្វុនស៊ិនប៉ិច សូមយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកធ្វើជាប្រធានគណបក្សហ៊្វុនស៉ិនប៉ិច។ ការជ្រើសតាំងជាផ្លូវការ សម្តេចក្រុមព្រះ ក្នុងតួនាទីខាងលើនេះ នឹងធ្វើតាមរយៈ សមាជគណបក្សហ៊្វុនស៉ិនប៉ិច នាពេលខាងមុននេះ»៕

នៅក្នុងលិខិតឆ្លើយតបថ្វាយ សម្តេចព្រះរាជបុត្រី នរោត្តម អារុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដដែល សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានព្រះរាជបន្ទូលថា «ខ្ញុំបានទទួលរួច ហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្តីពីការយាងខ្ញុំ មកធ្វើជាប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច។ ខ្ញុំមានមហាកិត្តិយស និងសេចក្តីរីករាយ យល់ព្រមមកធ្វើជាប្រធាន គណបក្សហ្វ៊ិនស៊ិនប៉ិច តាមសំណើររបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ» ៕

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ គ្រោងរៀបចំសមាជគណបក្សរបស់ព្រះអង្គ នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ ដូច្នេះព្រោះតែស្ថានការណ៍នយោបាយ នៃគណបក្សរាជានិយមទាំងពីរ វិវឌ្ឍន៌លឿនដូចភ្នែកបន្ទរ ហើយរួមទាំងអ្នកវិភាគរកគិតមិនទាន់នោះ តាមទំនងប្រហែលជាយកថ្ងៃទី១៩នេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការរៀបចំសមាជវិសាមញ្ញា ដើម្បីយាងសម្តេចក្រុមព្រះ គង់ជាព្រះប្រធាន របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ។ គណបក្ស ហ៊្វុនស៊ិនប៉ិច ជាស្នាព្រះហស្ថរបស់សម្តេចឪ នរោត្តម សីហនុ ដែលបានបង្កើតឡើងនៅទីក្រុង ព្យុងយ៉ាង កូរ៉េខាងជើង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨២ ។ នៅពេលនោះក្នុងនាមចលនា តស៊ូ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២ ចលនាហ៊្វុនស៊ិនប៉ិចបានក្លាយទៅជាគណបក្ស តាមរយៈនៃការរៀបចំសមាជ នៅរំចង់ ខេត្តឧត្តរមានជ័យ អតីតតំបន់តស៊ូ នៅជាយដែន ដែលនៅពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវបានអង្គសមាជ បោះឆ្នោតថ្វាយជាព្រះប្រធាន។ នៅឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៉ិច បានចូលរួមបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ទទួលបានអាសនៈ ៥៨ សម្តេចក្រុមព្រះបានក្លាយជានាយករដ្ឋមន្រ្តីទី១ នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ៤៣ សម្តេចក្រុមព្រះ ក្លាយជាព្រះប្រធានរដ្ឋសភា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុមព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ យុគ្គសម័យកាល ខ្មៅងងឹត ដោយលាយឡំជាមួយខ្យល់ព្យុះវាយកម្ទេច គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើឲ្យគណបក្សនេះធ្លាក់ទៅក្នុងពិភពអន្តកាល ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។

នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅខែមេសា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តែដោយសារពពកខ្មៅ មិនទាន់រលត់អស់

ទើបអ្នកទាំងពីររស់នៅ កណ្តោចកណ្តែងទីទៃពីគ្នា ។ ប៉ុន្តែចូលមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នេះ ទើបពន្លឺព្រះច័ន្ទ បានបញ្ចេញរស្មីឡើងវិញ ធ្វើឲ្យបងប្អូនអ្នករាជានិយមទាំងពីរ រួបរួមគ្នា ចាប់ពីពេលនេះតទៅ ដែលយើងអាចនិយាយថា រាត្រីថ្ងៃព្រហស្បតិ័ ទី០១ ខែមករា ឆ្នាំ២០១៥ ជារាត្រីដ៏មានន័យ មហាត្រចេះត្រចង់ដែលបងប្អូនរាជានិយមទាំងពីរ បានបញ្ចប់នូវភាពឈឺចាប់៕

លោក ញ៉ឹក ប៊ុនឆៃ កើត​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៩៥៨ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។ លោក​មាន​ឪពុក​ជា​ជាងឈើ និង​ម្ដាយ​ជា​កសិករ ។ លោក ញឹក ប៊ុនឆៃ បាន​រៀបការ​ភរិយា​ទី​១​នៅក្នុង​របប​ខ្មែរក្រហម​និង​មាន​កូនស្រី​ម្នាក់ ។ តែ ក្រោយ​ប្រពន្ធដើម​ស្លាប់​លោក​បាន​រៀបការ​ភរិយា​ទី​ពីរ​នៅ​ឆ្នាំ​១៩៧៩ និងលោក ញ៉ឹក ប៊ុនឆៃ កើត​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​១៩៥៨ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។ លោក​មាន​ឪពុក​ជា​ជាងឈើ និង​ម្ដាយ​ជា​កសិករ ។ លោក ញឹក ប៊ុនឆៃ បាន​រៀបការ​ភរិយា​ទី​១​នៅក្នុង​របប​ខ្មែរក្រហម​និង​មាន​កូនស្រី​ម្នាក់ ។ តែ ក្រោយ​ប្រពន្ធដើម​ស្លាប់​លោក​បាន​រៀបការ​ភរិយា​ទី​ពីរ​នៅ​ឆ្នាំ​១៩៧៩ និង​មាន​កូនស្រី​ម្នាក់ទៀត ។ លោក​បាន​សិក្សា​ចប់​ត្រឹម​ថ្នាក់​ខ្ពស់​បំផុត​នៃ​ថ្នាក់​ទំនើប​ជាតិ នៅ​មុន​ឆ្នាំ​១៩៧៥ ។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​១៩៨៥ លោក ញឹក ប៊ុនឆៃ បាន​ទៅ​រៀន​សាលា​នាយទាហាន​ថ្នាក់​សេនាធិការ ប្រទេស​ថៃ និង​ក្រោយ​មក​រៀន​នៅ​សាលា​នាយ​ទាន​ហាន​ជាន់ខ្ពស់​នៅ​ប្រទេស​ថៃ ។ លោក ញឹក ប៊ុនឆៃ ចូលចិត្ត​អាន​សៀវភៅ​ស្តីពី​របប​កុម្មុយនីស្ត តែ​គ្មាន​សុបិន​ចង់​ក្លាយជា​អ្នកនយោបាយ​ទេ ប៉ុន្តែ កាលៈទេសៈ​បាន​ទាញ​លោក​ឱ្យ​ចូល​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​វិបត្តិ​ប្រទេសជាតិ​។​

​នៅ​អាយុ​រវាង​២០​ឆ្នាំ លោក ញឹក ប៊ុនឆៃ ចាប់ផ្ដើម​ចូល​ធ្វើ​ទាហាន​ខ្មែរក្រហម​នៅ​ដើមឆ្នាំ​១៩៧៦ ដោយ​គ្មាន​ការបណ្ដុះបណ្ដាល​ទេ គឺ​គ្រាន់តែ​បំពាក់​អាវុធ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​ដែល​បាន​ជ្រើសរើស​៥០០​នាក់​ទៀត នៅក្នុង​ភូមិកំណើត​លោក​ប៉ុណ្ណោះ ។ ក្នុង​អំឡុង​ខែ​មីនា ឆ្នាំ​១៩៧៦ លោក​បាន​រត់ចេញ​ពី​ភូមិ​កំណើត​នៅ​ឆ្នាំ​នោះ បន្ទាប់ពី​បាន​ឃើញ​ឈ្មោះ​នៅក្នុង​បញ្ជី​ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។ ក្នុង​ខែ​មីនា ឆ្នាំ​១៩៧៦​ដដែល លោក​ជាប់​ពន្ធនាគារ​នៅ​បន្ទាយ​ទាហាន​អារញ្ញប្រថេត​ប្រទេស​ថៃ រយៈពេល​៤​ខែ ។​

​នៅ​ចន្លោះ​ឆ្នាំ​១៩៧៦ និង​ឆ្នាំ​១៩៧៨ លោក​រស់​នៅក្នុង​ចម្ការ​ដំឡូង​និង​មាន​ការបណ្ដុះបណ្ដាល​យោធា​នៅ​ប្រទេស ថៃ​ពី​អ្នកជំនាញ​បារាំង​និង​អង់គ្លេស ។ នៅពេលនោះ លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​យុទ្ធ​មិត្ត​ទៅកាន់​កន្លែង​ប្រយុទ្ធ​ចំនួន​២០​កន្លែង ជាប់​ព្រំដែន​ប្រទេស​ប៉ា​គី​ស្ថាន និង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន និង​កងកម្លាំង​តស៊ូ​ប្រដាប់អាវុធ​កា​រ៉ែ​ន នៅ​មី​យ៉ាន់​ម៉ា សម្រាប់​ជា​សមយុទ្ធ​ជាក់ស្ដែង​រយៈពេល​ជាច្រើន​ខែ ។ លោក​បាន​ត្រឡប់​មក​ព្រំដែន​កម្ពុជា​-​ថៃ​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩៧៩ ដើម្បី​បង្កើត​កងកម្លាំង​តស៊ូ​ប្រដាប់អាវុធ​វាយ​កងទ័ព​វៀតណាម ដែល​កំពុង​ឈ្លានពាន​កម្ពុជា ។ កម្លាំង​តស៊ូ​ដែល​មាន​គ្នា​៧​នាក់ អាវុធ​២​ដើម នៅមុខ​ភូមិ​ណង​ម៉ាក​ម៉ុនរបស់​ថៃ​ ខាងលិចភូមិ​យាង​ដង្គំ​របស់​ខែ្មរ ក្បែរ​បង្គោល​ឡាក់ លេខ​៤៣ ដែល​ហៅថា ជំរុំ​ចាស់ ។ ក្រុម​តស៊ូ​ប្រដាប់អាវុធ​នេះ បាន​ពង្រីក​ខ្លួន​កាន់តែ​ធំ​ឡើង​បន្ទាប់ពី វៀតណាម​បាន​បើក​ការវាយប្រហារ​ទៅលើ​របប​ខែ្មរ​ក្រហម​ឱ្យ​រត់​ទៅ​កាន់​ព្រំដែន ហើយ​ក្រុម​តស៊ូ​បាន​រើស​យក​គ្រឿង​សព្វាវុធ​ជាច្រើន​ដែល​ពួកគេ​បោះបង់ចោល ។ លោក ញឹក ប៊ុនឆៃ ចាប់ផ្ដើម​ប្រមូលយក​អាវុធ​ទាំង​អស់ ហើយ​បាន​ពង្រីក​កងកម្លាំងប្រដាប់អាវុធ​របស់ខ្លួន ។ ជនជាតិ​ថៃ​ម្នាក់​ជា​មិត្ត​របស់​លោក​បាន​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម ដោយ​គេ​យក​អង្ករ​ទៅ​ដូរ​ជាមួយនឹង​ខ្មែរក្រហម​។​

​បន្ទាប់​ពី​ពង្រីក​កងកម្លាំងប្រដាប់អាវុធ​ហើយ លោក ញឹក ប៊ុនឆៃ ចាប់ផ្ដើម​ទាក់ទង​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ជំរំ​ជនភៀសខ្លួន នៅ​ប្រទេស​ថៃ ។ បើ​ទោះបីជា​មិន​ស្ទាត់ជំនាញ​លោក ញឹក ប៊ុនឆៃ ចេះ​និយាយ​ភាសា​ថៃ បារាំង និង អង់គ្លេស ហើយ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​លោក​បាន​ជាប់​ការ​ធ្វើ​តេស្ត​ជា​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​បារាំង និង​អាមេរិក ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ទៅ​រស់នៅ​ទីនោះ​ទេ ដោយសារតែ​មាន​សំណួរ​សើចចំអក​របស់​ជនជាតិ បារាំង​ម្នាក់​នៅក្នុង​ជំរំ​ថា​៖ «​ហេតុអ្វី​បានជា​ខ្មែរ​បោះបង់​ចោល​ប្រទេស​ខ្លួន​ទៅ​ធ្វើ​ជា​កញ្ជះ​បរទេស​?»​។ លោក ញឹក ប៊ុនឆៃ ចុះចេញ​ពី​រថយន្ត​ធំ​ដែល​ដឹក​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ជំរំ ទៅកាន់​ព្រលានយន្តហោះ​ក្រុង​បាងកក ដើម្បី​ទៅ​រស់នៅ​ប្រទេស​ទី​៣ ។ លោក​បាន​ត្រឡប់​ទៅ​ព្រំដែន​ថៃ​-​កម្ពុជា​វិញ ហើយ​ចាប់ផ្ដើម​ពង្រឹង​កងកម្លាំង​ប្រដាប់អាវុធ និង​ពង្រីក​ទៅ​តាម​តំបន់​ជាច្រើន​ហើយ​អ្នកកាសែត​ជាតិ​បែលហ្ស៊ិក​ពីរ​នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទៅកាន់​ព្រំដែន​ដើម្បី​សរសេរ​ពី​ជីវិត​ពលរដ្ឋ​ខ្មែរ ។ ពីរ​សប្ដាហ៍​បន្ទាប់​ពី​ផ្សាយ​អត្ថបទ​នេះ មាន​ទីភ្នាក់ងារ​សហគម​ន៍​អន្តរជាតិ​មួយចំនួន​បាន​ផ្គត់ផ្គង់​អាហារ និង​ថ្នាំពេទ្យ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​។​

​ព្រះអង្គម្ចាស់ សម្ដេចព្រះ​នរោត្តម សីហនុ បាន​បង្កើត​ចលនា​រណសិរ្ស​បង្រួបបង្រួម​ជាតិ​សម្រាប់​កម្ពុជា​ឯករាជ្យ អព្យាក្រឹត្យ​សន្តិ​និង​សហប្រតិបត្តិកា​រហៅ​កាត់​ថា ហ្វ៊ុន​ស៊ិនប៉ិច (FUNCINPEC) ។ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៨១ លោក ញឹក ប៊ុនឆៃ បាន​ផ្ញើ​លិខិត​ទៅ​សម្ដេចព្រះ​នរោត្តម សីហនុ ពេលនោះ ព្រះអង្គ​គង់​នៅ​ទីក្រុង​ប៉េកាំង និង​ក្រុង​ព្យុង​យ៉ាង ដើម្បី​យាង​ទ្រង់​ធ្វើ​ជា​ប្រធាន​ចលនា​តស៊ូ ដែល​ព្រះអង្គ​ឱ្យឈ្មោះ​ថា ហ្វ៊ុន​ស៊ិនប៉ិច ។ សម្ដេចព្រះ​នរោត្តម សីហនុ បានតែងតាំង​បុត្រ​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ឱ្យធ្វើ​ជា​តំណាង​របស់​ព្រះអង្គ​ដើម្បី​ដឹកនាំ​រណសិរ្ស ហ្វ៊ុន​ស៊ិនប៉ិច នៅ​ឆ្នាំ​១៩៨៣ បន្ទាប់មក​បាន​ធ្វើ​សមាជ​ធំ​មួយ​ដើម្បី​ប្តូរ​ចលនា​តស៊ូ​នេះ ទៅ​ជា​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច វិញ​។​

​លោក ញឹក ប៊ុនឆៃ ជា​នាយទាហាន​មួយរូប​ក្នុង​ចលនា​ខ្មែរស ខ្មែរសេរី Free Khmer ) និង​កងទ័ព​មូលី​ណា​ការ កងទ័ព​ជាតិ​សីហនុ​និយម កងទ័ព​ជាតិ​កម្ពុជា​ឯករាជ្យ​ដែល​ប្រឡូក​ដោយផ្ទាល់​នៅក្នុង​សមរភូមិ​ធំៗ​ជាច្រើន ហើយ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​សម្តេច​ព្រះ នរោត្តម សីហនុ ប្រទាន​មេដៃ​ជា​បន្តបន្ទាប់​។​

​ក្នុង​ការបោះឆ្នោត​សកល ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ អ៊ុន តាក់ លោក ញឹក ប៊ុនឆៃ ត្រូវបាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​រង​ទី​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណបក្ស​ហ៊ុនស៊ិនប៉ិច​ខេត្ត​បាត់ដំបង ហើយក៏​ជា​ប្រធាន​សន្តិសុខ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទូទៅ​សម្រាប់​ការបោះឆ្នោត​ទូទាំងប្រទេស​។​

​ហ្វ៊ុន​ស៊ិនប៉ិច បាន​ឈ្នះ​ការបោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់ ឆ្នាំ​១៩៩៣ តែ​ដោយ​មាន​វិបត្តិ​នយោបាយ ទើប​បង្កើត​ឱ្យមាន​រដ្ឋាភិបាលចម្រុះ ដែល​ទ្រង់ រណឫទ្ធិ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ទី​២ ។ ក្រោយ​បោះឆ្នោត​សកល ឆ្នាំ​១៩៩៣ លោក ញឹក ប៊ុនឆៃ ត្រូវបាន​រាជរដ្ឋាភិបាលចម្រុះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង គណបក្ស​ប្រជាជន​កម្ពុជា តែងតាំង​ជា​នាយ​អគ្គសេនាធិការរង​ទី​១ នៃ​កងយោធពល​ខេមរភូមិន្ទ ។ នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ​១៩៩៦ លោក ញឹក ប៊ុនឆៃ បាន​នាំ​លោក ប៉ុល សារឿ​ន លោក ស៊ូ គឹម​ស៊ុន លោក កែវ ពង្ស ទៅ​ជួប​ផ្ទាល់​ជាមួយ​លោក សុខ ភាព លោក អ៊ី ឈាន លោក អៀង វុ​ធ ហើយក៏​បាន​បន្ត​ដោះស្រាយ​ខ្មែរក្រហម​ឱ្យ​ចូលរួម​រស់​ក្នុង​សង្គម​ជាតិ​វិញ ខាងត្បូង​ផ្លូវជាតិ​លេខ​៥ ។​

​នៅ​ថ្ងៃ​ទី ៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ ព្រះអង្គម្ចាស់ រណឫទ្ធិ ត្រូវ​បាន​បណ្តេញចេញ​ដោយ​រដ្ឋប្រហារ ព្រោះតែ ហ្វ៊ុន​ស៊ិនប៉ិច ប្រើ​នយោបាយ​ធ្វើឱ្យមាន​តុល្យភាព​កម្លាំងប្រដាប់អាវុធ ។ ព្រឹត្តិការណ៍​ផ្ទុះអាវុធ​នៅ​ភ្នំពេញ​នេះ លោក ញឹក ប៊ុនឆៃ បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​រយៈពេល​មួយ​ខែ ទើប​ទៅ​ដល់​មូលដ្ឋាន​អូ​ស្មាច់ ។ នៅ​ដើមឆ្នាំ ១៩៩៩ លោក​ញឹក ប៊ុនឆៃ បាន​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ព្រមទាំង​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​ទី​២ នៃ​ព្រឹទ្ធសភា​ជាតិ ។

​ឆ្នាំ​២០០៣ លោក ញឹក ប៊ុនឆៃ ត្រូវបាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តែងតាំង​ឱ្យ​ធ្វើជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ខេត្ត​បាត់ដំបង​ម្តងទៀត និង​បាន​ជាប់​ជា​តំណាងរាស្ត្រ​ខេត្ត​បាត់ដំបង ។ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣ លោក​ញឹក ប៊ុនឆៃ បាន​ចូលរួម​ដោះស្រាយ​វិបត្តិ​ជាប់គាំង​នយោបាយ រហូត​បាន​សម្រេច​ជោគជ័យ គឺ​រៀបចំ​រាជរដ្ឋាភិបាលចម្រុះ​ទ្វេភាគី រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ។ ដោយឡែក នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០០៤ ក្នុងនាម​ជា​ប្រមុខរដ្ឋស្តីទី លោក ញឹក ប៊ុនឆៃ បាន​ចុះហត្ថលេខា​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ហើយ​បញ្ហា​ជាប់​គាំង​ខាង​នយោបាយ​ត្រូវ​បាន​ដោះស្រាយ​ជា​ប្រក្រតី​ឡើងវិញ ។ ក្រោយ​បញ្ហា​ជាប់គាំង​នយោបាយ​ត្រូវបាន​ដោះស្រាយ លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំង ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​សហរដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ។ លោក​ត្រូវបាន​តម្លើង​ឋានន្តរៈសក្តិ ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​។​

​លោក ញឹក ប៊ុនឆៃ បាន​បណ្ដេញ​ទ្រង់ រណឫទ្ធិ ពី​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច នៅ​ឆ្នាំ​២០០៦ ហើយ​បាន​ដាក់​សម្ពាធ​លើ​ព្រះអង្គ​ឱ្យ​លាលែង​ពី​នយោបាយ​នៅ​ឆ្នាំ​២០១២ ។ ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ ឆ្នាំ ២០០៨ -២០១៣ លោក​ត្រូវបាន​តែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី ។ បន្ទាប់​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បែកបាក់​គ្នា​ជា​លើក​ទី​ពីរ លោក ញឹក ប៊ុនឆៃ បាន​ចេញ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដោយ​បាន​បង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ចាស់ ក្នុង​អំឡុង​ដើមឆ្នាំ​២០១៦ ។​

​យ៉ាងណាម៉ិញ នៅ​ដើម​ខែ​សីហា ឆ្នាំ​២០១៧ លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។រហូតមកដល់​ថ្ងៃ​ទី​០៥ ខែ​សីហា លោក​ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ដើម្បី​បន្ត​ការ​សួរនាំ​និង​ចាត់ការ​តាមច្បាប់ ។ អតីត​ឧបនាយករដ្ឋមន្ត្រី ក្នុង​រដ្ឋាភិបាលចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​ជាច្រើន​អាណត្តិ​រូប​នេះ​ធ្លាប់​ថ្លែងថា គំនិត​ដំបូង​របស់​លោក គ្មាន​ការចាប់អារម្មណ៍​នឹង​កិច្ចការ​នយោបាយ​ទេ ហើយក៏​មិន​ចូលចិត្ត​ពាក់​អាវធំ​និង​ក្រវាត់ក​ដែរ ប៉ុន្តែ​ជីវិត​របស់​លោក​បាន​ក្លាយ​ជា​អ្នកនយោបាយ​ជា​រៀង​រហូត​មក​៕ (​រាយការណ៍​ដោយ​៖ គង់ ឧត្តម​)

No comments:

Post a Comment