មករា ០៦ ឆ្នាំ ២០២០៖ ក្រសួងមហាផ្ទៃ យល់ព្រមឱ្យក្រុមអតីតថ្នាក់ដឹកនាំ CNRP បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ហើយស្នើឱ្យរៀបចំឯកសារចុះបញ្ជីស្របតាមច្បាប់ (ភ្នំពេញ)៖ ទីបំផុត ! ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ បានយល់ព្រមឱ្យ អតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងនោះ បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ហើយ ប៉ុន្តែក្រសួងតម្រូវឱ្យតំណាងគណបក្សនេះរៀបចំឯកសារស្របតាមច្បាប់ ដើម្បីចុះបញ្ជីតែម្តង។
លិខិតឆ្លើយតបក្រសួងមហាផ្ទៃ បានធ្វើបន្ទាប់ពីតំណាងអតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ លោក ខឺយ ស៊ីនឿន បានដាក់ពាក្យសុំបង្កើត«គណបក្សខ្មែរស្រឡាញ់ជាតិ» ដោយប្រើប្រាស់អក្សកាត់មួយគឺ គ.ខ.ស.ជ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ លិខិតរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើទៅកាន់ លោក ខឺយ ស៊ីនឿន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកតំណាងស្ថាបនិកគណបក្ស ជ្រាបថាក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ ឈ្មោះសរសេរជាអក្សរកាត់ (គ.ខ.ស.ជ) មានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១៧ បេ១០ ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងវាក្យខណ្ឌទី១ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។
មករា ០៤ ឆ្នាំ ២០២០៖ អ្នកវិភាគមើលឃើញថា គណបក្សថ្មីរបស់ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយ ដែលជាអតីតមន្ត្រីនៃគណបក្សសង្គ្រោះជាតិ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋ ហើយគណបក្សនោះនឹងមានវាសនា ដូចគណបក្សគ្មានកៅអីក្នុងរដ្ឋសភាដទៃទៀតដែរ។ ការលើកឡើងនេះ ក្រោយពេលក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយខ្លះ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សថ្មីមួយ ឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ មករា។ សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់ថា អតីតមន្ត្រី និងអតីតសកម្មជនបក្សប្រឆាំងទាំងនោះ គ្មានឱកាសបានស៊ីកេរ្តិ៍ គណបក្សប្រឆាំងឡើយ ដោយសារពលរដ្ឋ គ្មាននិន្នាការគាំទ្រគណបក្សថ្មី ក្រៅពីសង្គ្រោះជាតិ។ លោក បុង ដែត ថា មិនត្រឹមតែគ្មានការគាំទ្រទេ តែគណបក្សថ្មីនេះ នឹងរងការរិះគន់ពីពលរដ្ឋយ៉ាងចាស់ដៃ បន្ថែមទៀតផង។
អ្នកវិភាគរូបនេះ អះអាងថា ក្នុងបរិបទបច្ចុប្បន្ន ពលរដ្ឋមិនទាន់អស់ជំនឿលើ លោក សម រង្ស៊ី និង លោក កឹម សុខា ទេ ហើយពួកគេ មិនត្រូវការគណបក្សនយោបាយថ្មី ក្រៅពីគណបក្សសង្គ្រោះជាតិនោះឡើយ។ ដូច្នេះ ការបង្កើតគណបក្សថ្មីនេះ នឹងក្លាយជាការសើចចំអកពីពលរដ្ឋ និងបង្ហាញឱ្យឃើញថា អ្នកនយោបាយទាំងនោះ កំពុងឆ្លៀតឱកាសច្បាមដណ្ដើមកេរ្តិ៍បក្សប្រឆាំង ឬបង្ហាញពីចេតនាបម្រើនយោបាយ គណបក្សកាន់អំណាច«គណបក្សថ្មី ដែលបង្កើតឡើងនេះ មិនខុសពីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា (រួមដៃគ្នា ទទួលស្គាល់ការរំលាយបក្សប្រឆាំង)។
តំណាងរាស្ត្រជាប់ឆ្នោត ២នាក់ និងសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន សរុបមានគ្នា ៨នាក់ បានប្រកាស ជាស្ថាបនិកគណបក្សថ្មីមួយ ឈ្មោះ គណបក្សខ្មែរស្រឡាញ់ជាតិ ឬ ជាភាសាអង់គ្លេសថា (the Cambodian Nation Love Party ឬ CNLP) ដោយបានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សថ្មីនេះ នៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែមករា។ ក្រុមស្ថាបនិកគណបក្សនយោបាយថ្មីនេះ ដោយអះអាងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២ ខែមករា ថា ការបង្កើតគណបក្សថ្មី ព្រោះចង់បង្រួបបង្រួមអ្នកប្រជាធិបតេយ្យឡើងវិញ។
ប្រធានក្រុមស្ថាបនិកគណបក្សនយោបាយថ្មីនេះ គឺជាតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក ជីវ កត្តា លើកឡើងក្នុងសន្និសីទកាសែតនោះ ថាគណបក្សថ្មីនេះ មានបំណងបន្តគោលដៅគណបក្សសង្គ្រោះជាតិ បង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ផ្សះផ្សាជាតិ និងតស៊ូមតិតាមគោលការណ៍ប្រជាធិបតេយ្យ។
បើការដាក់ស្នើសុំចុះបញ្ជីគណបក្សនេះ ត្រូវបានយល់ព្រមពីក្រសួងមហាផ្ទៃ ឱ្យបើកគណបក្សមែន គណបក្សខ្មែរស្រឡាញ់ជាតិនេះ នឹងក្លាយជាគណបក្សនយោបាយទី៣ ដែលបង្កើតឡើង ដោយក្រុមមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយគណបក្សប្រឆាំងដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលគណបក្សកាន់អំណាចមួយនេះ ត្រូវបានរបបក្រុងភ្នំពេញរម្លាយចោល កាលពីឆ្នាំ២០១៧។
គណបក្សនយោបាយដំបូង ដែលបង្កើតដោយក្រុមសកម្មជនបក្សប្រឆាំងនេះដែរ គឺគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺលោក គង់ គាំ ដែលបង្កើតនៅឆ្នាំ២០១៨។ ប៉ុន្តែ មិនទទួលបានអាសនៈសភាមួយអាសនៈនោះឡើយ ក្នុងព្រឹត្តិការណ៍បោះឆ្នោតកាលពីខែ កក្កដា ឆ្នាំ ២០១៨នោះ។ បន្ទាប់មកទៀត គឺគណបក្សខ្មែរអភិរក្សនិយម របស់តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដែលលោកបង្កើតនៅឆ្នាំ២០១៩ ក្រោយលោកដាក់លិខិតសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ គណបក្សនយោបាយទាំង ២នេះ សុទ្ធតែតែប្រកាសអះអាងប្រាប់សាធារណជនថា ជាព្រលឹងរបស់គណបក្សសង្គ្រោះជាតិ។
សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស និងក្រៅប្រទេស មិនពេញចិត្តចំពោះការបង្កើតគណបក្សថ្មីៗឡើយ ដោយហៅអ្នកបង្កើតបក្សថ្មីទាំងនេះថា ជាក្រុមស៊ីពែ ឬជនមិនស្មោះត្រង់ជាមួយពលរដ្ឋ ដែលគាំទ្រគណបក្សប្រឆាំង។ ពួកគេបង្ហោះសារឌឺដងក្នុងហ្វេសប៊ុក (facebook) ថា ការបង្កើតគណបក្សថ្មីៗទាំងនេះ គឺគ្រាន់តែដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ឬចង់បានតំណែងជាទីប្រឹក្សាលោក ហ៊ុន សែន ឬធ្វើតាមនយោបាយបំភាន់មតិសាធារណជន និងបំបែកបំបាក់សំឡេងប្រឆាំងតែប៉ុណ្ណោះ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ លោក លី រតនៈរស្មី អះអាងថា ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយទាំងនោះ ខំប្រឹងបង្កើតគណបក្សថ្មី ដើម្បីផ្គាប់ចិត្ត និងធ្វើតាមបញ្ជាគណបក្សកាន់អំណាច។ លោកថា ពលករ និងសកម្មជនបក្សប្រឆាំង គ្មានគាំទ្រគណបក្សណាមួយ ក្រៅពីគណបក្សសង្គ្រោះជាតិឡើយ ព្រោះពួកគេសុទ្ធតែដឹងថា មានតែលោក កឹម សុខា និង លោក សម រង្ស៊ី រួមគ្នាតែប៉ុណ្ណោះ ទើបអាចយកឈ្នះ លោក ហ៊ុន សែន បាន៖ «មិនថា អស់លោកណាទេ ដែលទៅបើកគណបក្សថ្មី ឬក៏ទៅធ្វើអ្វីថ្មី ឱ្យប្រជាពលរដ្ឋហ្នឹង គាំទ្រ អាហ្នឹងអត់ទេ។ បើចំពោះនៅក្នុងប្រទេសថៃ យើងប្រកាន់ភ្ជាប់ លោកប្រធានទាំង២ លោកប្រធាន កឹម សុខា លោកប្រធាន សម រង្ស៊ី ជានិម្មិតរូបរបស់គណបក្សសង្គ្រោះជាតិ»។
ជុំវិញសំណើសុំបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិ របស់ក្រុមអ្នកសុំសិទ្ធិធ្វើនយោបាយខាងលើនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បាននៅឡើយទេ កាលពីថ្ងៃទី៣ ខែ មករា ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
ទោះយ៉ាងណា របបក្រុងភ្នំពេញ បានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយ ថាគណបក្សថ្មី ត្រូវរង់ចាំ១៥ថ្ងៃ ដើម្បីយកលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃ ទៅប្រមូលស្នាមមេដៃអ្នកគាំទ្រ ឱ្យបានចំនួនប្រាំរយ (៥០០) ស្នាមមេដៃ ដាក់ជូនក្រសួងមហាផ្ទៃវិញ។ ដូច្នេះ គណបក្សខ្មែរស្រឡាញ់ជាតិនេះ នឹងត្រូវរង់ចាំការឆ្លើយតបជាផ្លូវពីក្រសួងមហាផ្ទៃរយៈពេល ២សប្ដាហ៍ទៀត។
ចំណែកឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ឯណោះទៅវិញ ធ្លាប់បានថ្លែងថាគណបក្សនយោបាយដែលបង្កើតថ្មី ហើយអះអាងថា ជាស្មារតីរបស់គណបក្សសង្គ្រោះជាតិនោះ គឺគ្រាន់តែជាអំពិលអំពែក ដែលភ្លឹបភ្លែតតែមួយរយៈពេលខ្លីប៉ុណ្ណោះ។
ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រម្លាយរួចមក មន្ត្រីជាន់ខ្ពស់គណបក្សនេះចំនួន ១១៨ នាក់ត្រូវបានរបបនេះ ហាមប្រាមសិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។ ប៉ុន្តែ ក្រោយរងសម្ពាធអន្តរជាតិ ដែលទាមទារឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការឡើងវិញ និងផ្តល់នីតិសម្បទារឱ្យមន្ត្រីបក្សប្រឆាំងទាំងអស់នោះឡើងវិញ របបលោក ហ៊ុន សែន បានសម្រួល ដើម្បីឱ្យមន្ត្រីបក្សប្រឆាំងដែលរងបម្រាមសិទ្ធិនយោបាយទាំងនោះ អាចដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ប៉ុន្តែត្រូវបើកគណបក្សថ្មីទើបព្រម។
រហូតមកដល់ពេលនេះ មានមន្ត្រីគណបក្សសង្គ្រោះជាតិ មិនដល់ ១០% ទេដែលព្រមដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយវិញនេះ។ ក្នុងចំណោមអ្នក ដែលបានសុំសិទ្ធិធ្វើនយោបាយវិញ មិនដល់ ១០ នាក់នេះ បាននាំគ្នាទៅបង្កើតគណបក្សនយោបាយរហូតដល់ទៅបីផ្សេងៗគ្នា រួចទៅហើយ បើទោះបីជាអ្នកទាំងនោះ អះអាងថា នៅបន្តរក្សាស្មារតីគណបក្សសង្គ្រោះជាតិតែមួយក៏ដោយ។
ស្របពេលជាមួយគ្នានេះ មន្ត្រីគណបក្សប្រឆាំងស្ទើរតែទាំងអស់ដែលរងបម្រាមនយោបាយ ក៏នៅតែមិនព្រមសុំសិទ្ធិធ្វើនយោបាយ ឬទៅបង្កើត ឬចូលរួមជាមួយគណបក្សដែលបង្កើតថ្មីណាមួយនោះឡើយ ដោយស៊ូទ្រាំចាំគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ ឬបន្តការស្ងៀមស្ងាត់តទៅទៀត។
ចំណែកឯ ចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់អូរចារ កញ្ញា ស៊ិន ចន្ទពៅរ៉ូហ្ស៊េត ដែលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីមន្ត្រីគណបក្សកាន់អំណាច បានសរសេរជាកំណាព្យ លើគណនីហ្វេសប៊ុករបស់កញ្ញា ថាឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី កញ្ញាសូមបញ្ជាក់សេចក្ដី ទោះកញ្ញាជាស្រី ជាយុវតី កញ្ញាក៏មិនរត់ទៅណាទៅណី ទៅរកបក្សណាថ្មី ក្រៅពីសង្គ្រោះជាតិឡើយ។ កញ្ញាបញ្ជាក់ទៀតថា កាលណាគ្មានសង្គ្រោះជាតិ កញ្ញាសុខចិត្តរស់នៅត្បិតត្បៀត ជាពលរដ្ឋសាមញ្ញ៕
១២ ធ្នូ ឆ្នាំ ២០១៩ ក្រុមអតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសអំពីផែនការត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ភ្នំពេញៈ ក្រុមអតីតតំណាងរាស្ត្រ និងអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសង្គ្រោះជាតិ បានប្រកាសអំពីផែនការត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ដែលជាគណបក្សប្រឆាំងនៅក្នុងពេលខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានត្រៀមរៀបចំបង្កើតគណបក្សថ្មី បានបង្ហាញឈ្មោះមនុស្សចំនួន០៨នាក់ ដែលជាអតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ក្នុងនោះ រួមមានៈលោក កង គឹមហាក់ , លោកជីវ កត្តា ដែលជាអតីតតំណាងរាស្ត្រ និងលោកស៊ឹម សុវណ្ណនី ដែលជា អតីតសមាជិកគណៈកម្មាធិការនាយកផងដែរ។

December 12, 2019 : ក្រុមអតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើតគណបក្សថ្មីមួយ (Video inside)(ភ្នំពេញ)៖ ក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញនោះ បានប្រកាសបង្កើតគណបក្សថ្មីមួយ ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។
02 March 2018 លោក កង គឹមហាក់៖ ខ្ញុំនឹកភ្នក ហើយស្រមៃថាថ្ងៃណាមួយខ្ញុំនឹងមានឱកាសអង្គុយកៅអីរដ្ឋសភា ការប៉ងប្រាថ្នា បូកនឹងការតស៊ូ ពេលខ្លះនឹងទទួលបានជោគជ័យដូចក្តីបំណង ប៉ុន្តែភាពជោគជ័យ នោះស្ថិតនៅជាមួយបុគ្គលអ្នក ប៉ងប្រាថ្នារយៈពេលយូរប៉ុនណាមិនអាចកំណត់បានឡើយ។ យ៉ាងណាមិញយុវជន កង គឹមហាក់ បានជួបនឹងភាពជោគជ័យក្នុងជីវិតដូចក្តីប្រាថ្នា ដែលការស្រមៃនោះ គឺលោកចង់ក្លាយជាតំណាងរាស្ត្រតាំងពីលោកស្ថិតក្នុងភាពជាយុវវ័យ ហើយក៏បានសម្រេចដូចបំណងមែន ប៉ុន្តែការពិតដែលកើតឡើងសម្រាប់លោកមិនស្ថិតស្ថេរក្នុងរយៈពេលមួយដែលចង់បាន។
ពិតណាស់អតីតតំណាងរាស្ត្រ កង គឹមហាក់ មុនជាប់ឆ្នោតក្លាយជាតំណាងរាស្ត្រ លោកធ្លាប់បានស្រមៃគិតដល់រឿងធ្វើនយោបាយដើម្បីបានក្លាយជាតំណាងរាស្ត្រ។ មិនយូរប៉ុន្មានក្តីប្រាថ្នារបស់លោកបានក្លាយជាការពិតដែលនាំឲ្យលោកក្លាយជាតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ចាមកាលពីបោះឆ្នោតឆ្នាំ ២០១៣ ក្នុងអាណត្តិទី ៥។
ប៉ុន្តែភាពជោគជ័យនេះនៅជាមួយលោកប្រមាណជាង ២ ឆ្នាំប៉ុណ្ណោះពោលគឺលោកបានអង្គុយកៅអីតំណាងរាស្ត្ររយៈពេលប្រមាណពាក់កណ្តាលអាណត្តិ ៥ ឆ្នាំ។ ខណៈពេលដែលកំពុងស្រមៃចង់ក្លាយជាតំណាងរាស្ត្រកាលពីជាង ១០ ឆ្នាំមុនលោក កង គឹមហាក់ ធ្លាប់ធ្វើជាជំនួយការអតីតតំណាងរាស្ត្រលោក ជាម ច័ន្ទនី។
កាលនោះលោកនៅក្រោមដំបូលគណបក្សប្រឆាំង សម រង្ស៊ី ប៉ុន្តែដោយសារតែមហិច្ឆតាចង់ទៅអង្គុយកៅអីក្នុងរដ្ឋសភាដែលជាតំណាងរាស្ត្រ លោកបានចាកចេញពីការងារជាជំនួយការ ហើយមកធ្វើជាសមាជិកគណបក្សនយោបាយក្នុងបក្សប្រឆាំងមួយទៀតគឺបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ។
ក្រោយពីចាកចេញពីលោក ជាម ច័ន្ទនី ក្នុងដំបូលគណបក្ស សម រង្ស៊ី ជាមួយគ្នានោះលោក កង គឹមហាក់ បានភ្ជាប់ទំនាក់ទំនងដើម្បីបន្តធ្វើនយោបាយជាមួយអតីតតំណាងរាស្ត្រលោក ម៉ៅ មុនីវណ្ណ នាឆ្នាំ ២០១១។
កាលនោះលោក ម៉ៅ មុនីវណ្ណ បានចាកចេញពីបក្សប្រឆាំងសម រង្ស៊ី ទៅបន្តនយោបាយជាមួយគណបក្សប្រឆាំងមួយទៀតដែរ គឺបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា ហើយពេលនោះលោក កង គឹមហាក់ ក៏បានទៅបន្តជីវិតនយោបាយជាមួយគ្នាក្រោមដំបូលគណបក្សសិទ្ធិមនុស្សដោយបានទទួលតួនាទីជាប្រធានបក្សប្រចាំខេត្តបន្ទាយមានជ័យ មុនគណបក្សទាំង ២ រួមកម្លាំងគ្នានាឆ្នាំ ២០១២ ដែលដាក់ឈ្មោះគណបក្សសង្គ្រោះជាតិដើម្បីតទល់នឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។
ក្រោយគណបក្សសង្គ្រោះជាតិបង្កើតឡើងលោកត្រូវបានថ្នាក់ដឹកនាំផ្លាស់ប្តូរឲ្យមកជួយក្រុមការងារបក្សខេត្តកំពង់ចាមដោយឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី ១០ ហើយក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅ ខេត្តកំពង់ចាម ឆ្នាំ ២០១៣។
លោកនិយាយថា៖ «បើខ្ញុំនៅជាមួយឯកឧត្តម ជាម ច័ន្ទនី ទៀតខ្ញុំមានឱកាសត្រឹមតែធ្វើជាសហការីជំនួយការអីគាត់ប៉ុណ្ណឹង ប៉ុន្តែខ្ញុំមានសេចក្តីស្រមៃរបស់ខ្ញុំថា ខ្ញុំថ្ងៃណាមួយនឹងក្លាយខ្លួនទៅជាតំណាងរាស្ត្រដូច ជាម ច័ន្ទនី ដែរ។ ខ្ញុំចាំមិនភ្លេច ពេលដែលឯកឧត្តម ជាម ច័ន្ទនី ឲ្យខ្ញុំដើរមើលសភាហ្នឹងពីបន្ទប់មួយទៅបន្ទប់ មួយរហូតទៅដល់សាលប្រជុំដែលគេកំពុងតែរៀបចំ ព្រោះសភាហ្នឹងគេកំពុងដេគ័រក្នុងសាលប្រជុំសភាហ្នឹង»។
លោក កង គឹមហាក់ ថ្លែងថា៖ «ហើយខ្ញុំមានជំនឿថា ខ្មែរយើងអាចជជែកគ្នាបាននៅក្នុងកាលៈទេសៈមួយដើម្បីចូលរួមធ្វើការអភិវឌ្ឍប្រទេសហ្នឹងឲ្យបានរីកចម្រើនទាំងអស់គ្នាទៅហើយខ្ញុំជឿថា បើសិនជាមិនមានវត្តមានគណបក្សសង្គ្រោះជាតិបោះឆ្នោតឆ្នាំ ២០១៨ ទេ នេះបង្ហាញថាស្ថានភាពប្រទេសកម្ពុជា នឹងរអិលធ្លាក់ចេញពីប្រព័ន្ធប្រជាធិបតេយ្យពិភពលោកហើយ»។
បើតាមលោក កង គឹមហាក់ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយមន្ត្រីជាន់ខ្ពស់ជាង ១០០ នាក់ត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយនោះ ទាំងថ្នាក់ដឹកនាំបក្សក៏ដូចជាសមាជិកនៅមូលដ្ឋានមានការព្រួយបារម្ភពីសុវត្ថិភាពរៀងៗខ្លួនដោយសារតែមានការគំរាមកំហែងផង និងការអូសទាញផង។
ការព្រួយបារម្ភនេះ គឺដោយសារថាភាគច្រើននៃថ្នាក់ដឹកនាំក៏ដូចជាសកម្មជន និងសមាជិកសមាជិការបស់គណបក្សសង្គ្រោះជាតិ មិនព្រមចុះចូលទៅតាមការលួងលោម ឬអូសទាញពីសំណាក់មន្ត្រីរបស់គណបក្សកាន់អំណាច។ ហេតុដូច្នេះបានជាថ្នាក់ដឹកនាំថា្នក់ជាតិក៏ដូចជាថ្នាក់ដឹកនាំតាមមូលដ្ឋានសម្រេចចិត្តភៀសខ្លួនចេញក្រៅប្រទេស ឬភៀសខ្លួនចេញពីភូមិឋានដើម្បីគេចវេះពីការគំរាមកំហែង។
09 March 2018 កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក កង គឹមហាក់ ដែលជាអតីតតំណាងរាស្ត្រមកពីអតីតគណបក្សសង្គ្រោះជាតិធ្លាប់បានបង្ហាញពីដំណើរដើមទងនៃការចូលប្រឡូកក្នុងឆាកនយោបាយរបស់លោករួចមកហើយរហូតមានការប្រែប្រួលស្ថានការណ៍នយោបាយដោយគណបក្សប្រឆាំងធំមួយនេះត្រូវបានរំលាយ ខណៈអតីតមន្ត្រីក្នុងបក្សនេះចំនួន ១១៨ រូបត្រូវបានដាក់បម្រាមមិនឲ្យធ្វើនយោបាយ ៥ ឆ្នាំ
ដោយមានឈ្មោះក្នុងបញ្ជីនោះដែរលោក គឹម ហាក់ មិនបានបំពានលើបម្រាមនោះទេ ប៉ុន្តែជាទស្សនៈរបស់លោកយល់ថា ប្រជាពលរដ្ឋភាគច្រើននៅតែទន្ទឹងរង់ចាំគណបក្សសង្គ្រោះជាតិ ថ្វីបើពេលនេះនៅមានគណបក្សចូលរួមបោះឆ្នោតមួយចំនួនក៏ដោយ តែលោកថានោះដូចជាមិនមែនជាគូប្រកួតពិតជាមួយគណបក្សកាន់អំណាចឡើយ។
ទាក់ទងនឹងការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ថ្មីៗនេះក៏ដូចជា ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខលោក កង គឹមហាក់ មិនចាត់ទុកគណបក្សឯទៀតៗដែលចូលរួមប្រកួតដែរនោះជាគូប្រកួតរបស់បក្សកាន់អំណាចនោះទេ ក្រៅតែពីគណបក្សសង្គ្រោះជាតិ។ វត្តមានរបស់គណបក្សតូចៗដទៃទៀតនៅក្នុងការប្រកួតប្រជែងបោះឆ្នោតនោះ គឺគ្រាន់តែជាការធ្វើឲ្យមានពហុបក្សតែប៉ុណ្ណោះ ឯសមត្ថភាពរបស់បក្សទាំងនោះមិនអាចទៅដណ្តើមអាសនៈរដ្ឋសភាពីគណបក្សកាន់អំណាចបានទេ។
លោកថ្លែងថា៖ «បើសិនជាមិនមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតឆ្នាំ ២០១៨ ទេ យើងឃើញថាការបោះឆ្នោតហ្នឹងគឺមិនមានប្រជាធិបតេយ្យ មិនយុត្តិធម៌ មិនត្រឹមត្រូវទេ ដោយសារថា គូប្រកួតមានតែមួយ មានតែគណបក្សកាន់អំណាចមួយ ហើយគ្មានគណបក្សប្រឆាំងដែលមានសក្តានុពលទៅប្រកួតប្រជែងដើម្បីឈ្នះឆ្នោតទៅដឹកនាំប្រទេស។ អ៊ីចឹងយើងឃើញថាការបោះឆ្នោតហ្នឹងមិនអាចទទួលយកបានទេ វាលើគោកពេកហើយ ប្រជាពលរដ្ឋខ្មែរក៏មិនជឿ សូម្បីតែអន្តរជាតិក៏គេមិនជឿដែរ ដោយសារថា គូប្រកួតដែលមានគីឡូស្មើគ្នាទៅប្រកួតបានមានន័យ មានអ្នកទស្សនាច្រើន បានមានគេទទួលស្គាល់»។
ជាមួយនឹងការលើកឡើងនេះលោក កង គឹមហាក់ ក៏បានថ្លែងសំដៅទៅរកការបោះឆ្នោតព្រឹទ្ធសភាកាលពីថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំនេះដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះប្រមូលយកអាសនៈទាំងអស់ ៥៨ នៅក្នុងព្រឹទ្ធសភា។ លទ្ធផលឈ្នះមូលដូចនំក្រូចនេះ លោក កង គឹមហាក់ ចាត់ទុកថាជាលទ្ធផលដែលត្រូវបានគេដឹងមុនទៅហើយថា គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចជាអ្នកគ្រប់គ្រងខ្សែក្រវាត់ដដែល ប៉ុន្តែជ័យជម្នះដ៏ងាយស្រួលនេះគឺបក្សកាន់អំណាចឈ្នះដោយគ្មានគូប្រកួត ឯគណបក្សមួយចំនួនដែលទៅចូលរួមក្នុងការបោះឆ្នោតដែរនោះគ្រាន់តែជាសិទ្ធិក្នុងការចូលរួមប៉ុណ្ណោះ ពីព្រោះបក្សទាំង ៣ នោះមិនមានធាតុផ្សំអ្វីដែលជួយឲ្យពួកគេទៅដណ្តើមបានអាសនៈព្រឹទ្ធសភានោះឡើយ។
លោកថ្លែងថា៖ «បោះឆ្នោតព្រឹទ្ធសភា យើងឃើញថាអត់មានគណបក្សណាទៅប្រកួតប្រជែងឈ្នះគណបក្សកាន់អំណាចទេ លទ្ធផលហ្នឹងគេដឹងមុនហើយ។ ដោយឡែកគណបក្ស ៣ ទៀតទៅចូលរួមប្រកួតប្រជែងហ្នឹងគេមើលឃើញថា អត់អាចទៅបោះឆ្នោតបានកៅអីព្រឹទ្ធសភាទេ ដោយសារតែគាត់អត់មានក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់ទៅបោះឆ្នោត ដើម្បីយកតំណែងព្រឹទ្ធសភាហ្នឹងទេ»។
ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកលដែលមានអង្គបោះឆ្នោតចេញពីក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រ ដូច្នេះបក្សដែលចូលរួមបោះឆ្នោតនោះមិនមានក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្របូកទៅបានមួយកៅអីផង រឿងអីគណបក្សទាំងនោះឈ្នះបានកៅអី។
លោកថ្លែងថា៖ «ដូច្នេះការបោះឆ្នោត [ជាតិ] ឆ្នាំ ២០១៨ ក៏ដូចគ្នាដែរ បើមិនមានវត្តមានគណបក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋគាំទ្រជាង ៣ លាននាក់ទៅចូលរួមការបោះឆ្នោតទេ លទ្ធផលដូចគ្នានឹងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៤ នេះដែរ»។
លោក កង គឹមហាក់ លើកឡើងថា៖ «ឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋមិនពេញចិត្ត ហើយខ្ញុំគិតថាប្រជាពលរដ្ឋភាគច្រើនគាត់នៅតែទន្ទឹងរង់ចាំគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែស្ថានភាពនយោបាយពេលនេះគឺអាចមានវត្តមានគណបក្សសង្គ្រោះជាតិបាន ឬមិនបានអាស្រ័យលើបរិយាកាសនយោបាយមុនការបោះឆ្នោត»។
លោក គឹមហាក់ បញ្ជាក់ថា៖ «ការអូសទាញមន្ត្រីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិកាលពីគេមិនទាន់រំលាយនោះមិនបានច្រើនរហូតដល់គេអូសទាញអ្នកដែលមានលំដាប់លេខរៀងអត់ជាប់ហ្នឹងផ្តល់ផលប្រយោជន៍ និងការសន្យាអីមួយចំនួន»។
លោកបន្ថែមថា លោកមិនបានក្តាប់តួលេខច្បាស់លាស់អំពីចំនួនសមាជិករបស់គណបក្សសង្គ្រោះជាតិប៉ុន្មាន ដែលត្រូវបានបក្សកាន់អំណាចអូសទាញ ឬទិញទឹកចិត្តបាននោះទេ ប៉ុន្តែលោកអះអាងថា មានសមាជិកតិចបំផុត ឬមិនដល់ ១០ ភាគរយផង ដែលបានចុះចូលជាមួយបក្សកាន់អំណាច ដោយសារការអូសទាញនោះ។
ក្រោយពីគណបក្សត្រូវបានរំលាយ មេដឹកនាំមួយចំនួនកំពុងស្វែងរកអន្តរាគមន៍ពីអន្តរជាតិដើម្បីជួយឲ្យស្ថានភាពនយោបាយនៅកម្ពុជាវិលទៅរកប្រក្រតីភាពវិញ។ ដោយឡែក ថ្នាក់ដឹកនាំ និងសមាជិកដែលនៅក្នុងប្រទេសគឺស្មារតី និងមនសិការរបស់ពួកគេមិនរលាយដូចគណបក្សឡើយ។ អ្នកនៅក្នុងស្រុកស៊ូអត់ធ្មត់មិនធ្វើសកម្មភាពអ្វីដែលនាំឲ្យមានការចោទប្រកាន់នោះទេ។
សម្រាប់ការចាកចេញក្រៅប្រទេសលោក កង គឹមហាក់ បានសម្រេចហើយថា លោកនឹងមិនភៀសខ្លួនចេញឆ្ងាយពីប្រទេសកំណើតឡើយ បើទោះបីស្ថានភាពនយោបាយកំពុងឡើងកម្ដៅ និងប្រឈមនឹងការគំរាមកំហែង ហើយគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំត្រូវបែកខ្ញែកក៏ដោយ។ មូលហេតុដែលលោកសម្រេចមិនចាកចេញពីស្រុកកំណើតពីព្រោះថាក្រោយពីបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយរូបលោកផ្ទាល់ត្រូវបានហាមធ្វើនយោបាយ ៥ ឆ្នាំនោះ គឺលោកនឹងអនុវត្តគោរពទៅតាមសាលដីកាដែលបានហាមឃាត់ និង មិនធ្វើអ្វីឲ្យខុសនឹងច្បាប់ហាមឃាត់នោះទេ ដូច្នេះលោករំពឹងថានឹងមិនមានហានិភ័យអ្វីកើតឡើងចំពោះរូបលោកនោះទេ។
លោកបញ្ជាក់ថា៖ «យើងចាត់ទុកប្រទេសនេះជាប្រទេសកំណើតរបស់យើង ហើយយើងធ្វើនយោបាយដើម្បីឲ្យប្រទេសជាតិ ហ្នឹងមានការអភិវឌ្ឍ មានសិទ្ធិសេរីភាពក្នុងការរស់នៅឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ឲ្យប្រទេសជាតិវិវឌ្ឍទៅជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ អ៊ីចឹងទេ ខ្ញុំសម្រេចចិត្តធ្វើនយោបាយនេះ ខ្ញុំមិនចាកចោលទៅណាក្រៅតែពីស្រុកទេសកំណើតរបស់ខ្លួនទេ»។
ទោះបីក្រាញមិនចាកចេញពីស្រុកទេសក៏ពិតមែន ប៉ុន្តែជីវិតរស់នៅប្រចាំថ្ងៃ លោកបានសម្តែងនូវក្តីបារម្ភពីសុវត្ថិភាពផងដែរ ខណៈដែលស្ថានភាពនយោបាយមិនផ្តល់នូវអំណោយផលល្អសម្រាប់ក្រុមបក្សប្រឆាំងបែបនេះ។ នៅពេលសួរថា តើលោកធ្លាប់ត្រូវបានគេអូសទាញ ឬរងនូវការគំរាមកំហែងដែរឬយ៉ាងណានោះ លោក កង គឹមហាក់ បដិសេធសុំមិនធ្វើអត្ថាធិប្បាយ។
លោក កង គឹមហាក់ បានចាកចេញពីភូមិកំណើតមកធ្វើនយោបាយនាឆ្នាំ ១៩៩៨ តាមរយៈអតីតតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ជាម ច័ន្ទនី ដោយធ្វើជាជំនួយការរបស់លោក និងដើរឃោសនារកសំឡេងឆ្នោតជាមួយលោក ជាម ច័ន្ទនី ជារហូតមក។ មុនបានជាប់ឆ្នោតជាតំណាងរាស្ត្រនាឆ្នាំ ២០១៣ លោកធ្លាប់ធ្វើជាជំនួយការរបស់លោក ជាម ច័ន្ទនី តាំងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៨។
ដោយមាន មហិច្ឆតាខ្ពស់ចង់ក្លាយជាអ្នកនយោបាយកំពូលដូចជា អ្នកតំណាងរាស្ត្រ លោកបានសម្រេចចិត្តចាកចេញពីតួនាទីជាជំនួយការរបស់លោក ជាម ច័ន្ទនី ហើយងាកទៅរកប្រកបមុខរបរមួយដើម្បីរកចំណូលគ្រាន់បានជាដើមទុនជួយក្នុងការបន្តធ្វើនយោបាយតាមដែលចិត្តប៉ង ប្រាថ្នា ហើយលោកក៏សម្រេចប្រកបមុខរបររកស៊ីផង និងឆ្លៀតពេលធ្វើនយោបាយផង ដែលកាលនោះលោកបើកក្រុមហ៊ុនជាមួយមិត្តភក្តិនាំរថយន្តចូលមកលក់ ។
ក្នុងឆាកជីវិតអតីតតំណាងរាស្ត្ររូបនេះបើតាមការឲ្យដឹងគឺលោក កង គឹមហាក់ ចូលចិត្តការងារនយោបាយ ពាណិជ្ជកម្ម និងការងារធ្វើចម្ការច្បារដំណាំ។
លោក កង គឹមហាក់ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យសុន្ធរម៉ុកនាឆ្នាំ ១៩៩៩ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រច្បាប់កាលពីឆ្នាំ ២០១១ ពីសាកលវិទ្យាល័យន័រតុន។
លោក កង គឹមហាក់ មានដើមកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោកមានបងប្អូន ៨ នាក់ និងជាកូនទី ៦ នៅក្នុងគ្រួសារដែលមានឪពុកម្តាយ ជាកសិករ។ ក្នុងវ័យ ៣៨ ឆ្នាំ លោកបានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ ២០០៧ និងមានកូនចំនួន ៤ នាក់ក្នុងនោះមានប្រុស ៣ នាក់ និងស្រីម្នាក់ដែលកំពុងស្ថិតនៅក្នុងបន្ទុកនាពេលបច្ចុប្បន្ននេះ៕
25 មិនា 2019 លោក ហ៊ុន សែន ចោទលោក កឹម សុខា ថារារាំងមិនឱ្យមន្ត្រីបក្សប្រឆាំងសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅថ្ងៃចន្ទនេះ លោកហ៊ុន សែន បានថ្លែងថា នឹងមិនមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីការឃុំខ្លួនក្នុងផ្ទះនោះទេ ដោយលោក ហ៊ុន សែន បានចោទមេដឹកនាំបក្សប្រឆាំងរូបនេះ ថាបានហាមមន្ត្រីបក្សប្រឆាំងផ្សេងទៀត មិនឲ្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ភ្នំពេញ —
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃចន្ទនេះប្រកាសថា លោកនឹងមិនដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ពីការឃុំឃាំងក្នុងផ្ទះនោះទេ ដោយចោទថា លោក កឹម សុខា ហាមឃាត់មិនឱ្យមន្ត្រីបក្សប្រឆាំងផ្សេងទៀតសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា មន្ត្រីបក្សប្រឆាំងដែលសុំសិទ្ធិធ្វើនយោបាយវិញ នឹងមានឱកាសធ្វើនយោបាយពិតប្រាកដ តាមរយៈការជួបជុំជាមួយអ្នកគាំទ្រ ឬ តាមមធ្យោបាយផ្សេងៗទៀត ដោយនឹងមានការសម្រួលពីអាជ្ញាធរ តែថា មិនត្រូវស្ថិតក្រោមរូបភាពជាគណបក្សសង្គ្រោះជាតិនោះឡើយ។
លោក ហ៊ុន សែន ក៏បានព្រមានមន្ត្រីបក្សប្រឆាំង ដែលមិនព្រមស្នើសុំសិទ្ធិធ្វើនយោបាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះសម្ដី ឬ សកម្មភាពផ្សេងៗពាក់ព័ន្ធនឹងនយោបាយ ដែលលោកថា សម្ដី ឬ សកម្មភាពទាំងនោះជាការល្មើសទៅនឹងច្បាប់។
ទន្ទឹមនឹងចោទថា មានការព្រមានមន្ត្រីបក្សប្រឆាំង មិនឲ្យសុំសិទ្ធិធ្វើនយោបាយវិញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងដោយមិនចំឈ្មោះ តែសំដៅលើលោក កឹម សុខាថា៖
«មានអាអ្នកខ្លះនៅឃុំក្នុងផ្ទះនៅឡើយ តែព្រមានគេកុំឲ្យសុំសិទ្ធិនយោបាយ។ ចាំហ្អែងរួចខ្លួនទៅ! អញមិនឲ្យហ្អែងរួចខ្លួនទេ។ តែតុលាការកាត់ហើយ គ្មានរញ៉េរញ៉ៃទេ។ វាមិនដែលអាណាជាប់ខ្លួនហើយ សុទ្ធតែជេរគេអាក្បត់ជាតិ អាលក់ខ្លួន អាលក់សតិសម្បជញ្ញៈ គ្រប់សព្វហ្នឹង លាបពណ៌ឲ្យអតីតសហការីខ្លួនឯង»។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះក្រោមការឃ្លាំមើលរបស់តុលាការដោយរងការចោទពីបទ «ក្បត់ជាតិ» ស្របពេលដែលមន្ត្រីគណបក្សប្រឆាំងមួយចំនួនដែលត្រូវបានតុលាការហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ទើបតែទទួលបានសិទ្ធិធ្វើនយោបាយវិញ ក្រោយស្នើទៅលោកនាយករដ្ឋមន្ត្រី។
លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមបួនរូបដែលការពារក្ដីឲ្យលោក កឹម សុខា សុំមិនធ្វើអត្ថាធិប្បាយច្រើនដោយគ្រាន់តែប្រាប់ VOA យ៉ាងខ្លី តាមន័យដើមថា៖
«កូនក្ដីខ្ញុំបាទ ឯកឧត្តម កឹម សុខា គាត់មិនបានហាមឃាត់ ឬក៏ព្រមានអ្នកដែលសុំសិទ្ធិធ្វើនយោបាយ [ហើយ] ក៏មិនបានជំរុញឲ្យសុំសិទ្ធិនយោបាយវិញនោះឡើយ»។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់ និងត្រូវបានតុលាការឃុំខ្លួនពី «បទសន្ទិដ្ឋិភាពជាមួយបរទេស» ដែលស្មើនឹងបទក្បត់ជាតិ។
លោកត្រូវបានឃុំខ្លួនក្នុងពន្ធនាគារទាំងកំពុងមានជំងឺ តាំងពីដើមខែកញ្ញា ឆ្នាំ២០១៧ អស់រយៈពេលជាង១ឆ្នាំ ដោយមិនមានការកាត់ទោស។ ក្រោយមក ចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានតុលាការបញ្ជូនពីពន្ធនាគារត្រពាំងផ្លុងទៅឃុំក្នុងផ្ទះវិញ ដោយដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ រហូតមកដល់ពេលនេះ ការឃុំខ្លួនលោក កឹម សុខា ទាំងក្នុងពន្ធនាគារ និងក្នុងផ្ទះ មានរយៈពេលជិត១៩ខែមកហើយ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) ប្រាប់ VOA ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដែលមានអំណាចក្នុងជួររដ្ឋាភិបាល មិនគួរថ្លែងធ្វើឲ្យមានឥទ្ធិពលដល់ការសម្រេចក្ដីរបស់តុលាការនោះទេ។
អ្នកស្រីបន្ថែមថាសម្រាប់ការបន្តឃុំខ្លួនលោក កឹម សុខា ដោយមិនមានការបើកសវនាការណាមួយ គឺជាការរំលោភសិទ្ធិមនុស្ស ដែលអ្នកស្រីថា តុលាការគួរពន្លឿនការជំនុំជម្រះប្រកបដោយយុត្តិធម៌ ឬដោះលែងលោក ប្រសិនបើមិនអាចស្វែងរកភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។
អ្នកស្រីបញ្ជាក់ថា៖
«មិនគួរមានការពន្យារពេលហួសហេតុនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការចំពោះករណីលោក កឹម សុខា ឬក៏បុគ្គលផ្សេងទៀត ដែលយើងដឹងហើយ ហើយជាពិសេសឆ្លងកាត់តាមការឃ្លាំមើលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកន្លងមក យើងឃើញតួលេខនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការនេះ គឺជាអត្រាមួយគួរឲ្យបារម្ភមែនទែន។ ដូចនេះហើយ វានឹងអាចប៉ះពាល់ដល់សិទ្ធិរបស់បុគ្គលគ្រប់រូប ក្នុងការទទួលបាននូវការសន្មតថាគ្មានទោស ដរាបណាតុលាការគាត់សម្រេចក្ដីហ្នឹង»។
កាលពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តុលាការនេះក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ ម្នាក់ៗរយៈពេល៥ឆ្នាំ។
រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ គេឃើញមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន៩រូប បានស្នើសុំសម្បទានដើម្បីបានធ្វើនយោបាយឡើងវិញ។ ថ្នាក់ដឹកនាំទាំង៩រូបនោះរួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ អ្នកស្រី ទេព សុទ្ធី លោក ជីវ កត្តា និងលោក ច័ន្ទ សិលា។
បើតាមសេចក្ដីថ្លែងការណ៍របស់មន្ត្រីបក្សប្រឆាំងចំនួន៥រូប ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយក្រោយគេ រួមមានលោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ អ្នកស្រី ទេព សុទ្ធី លោក ជីវ កត្តា និងលោក ច័ន្ទ សិលា ចេញនៅថ្ងៃចន្ទនេះបញ្ជាក់ថា មូលហេតុនៃការស្នើសុំសិទ្ធិធ្វើនយោបាយរបស់ពួកគេ គឺដើម្បីសម្រាលស្ថានការណ៍នយោបាយបច្ចុប្បន្ន និងកសាងទំនុកចិត្តរវាងអ្នកនយោបាយខ្មែរ ដែលអាចឈានទៅរកដំណោះស្រាយបញ្ហាប្រឈមនានា ទាំងបច្ចុប្បន្ន និងអនាគត។
ចាប់តាំងពីមានការចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា គេឃើញអង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិជាច្រើន ព្រមទាំងរដ្ឋាភិបាលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនផង បានរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទាមទារឲ្យមានការទម្លាក់ចោលបទចោទលើលោក កឹម សុខា ជាបន្តបន្ទាប់ ដោយឥតលក្ខខណ្ឌ។
យ៉ាងណាក្តី ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានចេញមុខការពារចំណាត់ការឃុំខ្លួនលោក កឹម សុខា ដោយនិយាយថា វិធានការនេះធ្វើឡើងទៅតាមច្បាប់ ស្របតាមប្រទេសនីតិរដ្ឋប៉ុណ្ណោះ។
កាលពីសប្ដាហ៍មុន ក្រុមការងាររបស់សហភាពអឺរ៉ុបបានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា ដោយបានជួបពិភាក្សាជាមួយនឹងមន្ត្រីកម្ពុជាសំខាន់ៗ ដើម្បីជំរុញឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដែលកើតឡើងក្រោយការរំលាយគណបក្សសង្គ្រោះជាតិនិងការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានឯករាជ្យ និងក្រុមសង្គមស៊ីវិល។
ជំនួបនោះគឺជាការចរចាគ្នាលើកដំបូងដើម្បីវាយតម្លៃ និងតាមដានសភាពការណ៍ ចាប់តាំងពីពេលដែលសហភាពអឺរ៉ុប បានចាប់ផ្ដើមដំណើរការដកឋានៈអនុគ្រោះពន្ធ«សព្វមុខទំនិញលើកលែងតែអាវុធ» ឬ Everything But Arm (EBA)ពីកម្ពុជាហើយដែលដំណើរការនេះអាចនឹងចូលជាធរមាននៅខែសីហា ឆ្នាំ២០២០៕
March 19, 2019 អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ៥នាក់ទៀត នាំគ្នាដាក់លិខិតសុំសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែន By ឌឹ ខេមបូឌា ដេលី -March 19, 2019 តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន៥រូបបន្ថែមទៀតបាននាំគ្នាដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយពីរបបលោកហ៊ុន សែន។
សារព័ត៌មានដែលស្និទ្ធជាមួយរបបក្រុងភ្នំពេញបានឱ្យដឹងថា មានអតីតអ្នកតំណាងរាស្ត្របក្សសង្រ្គោះជាតិ៥ រូបទៀតបានដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ រួមមាន លោកអ៊ូ ច័ន្ទរ័ត្ន អ្នកស្រី ទេព សុទ្ធី លោកកង គឹមហាក់ លោកជីវ កត្តា និងលោកច័ន្ទ សិលា។
លោកអ៊ូ ច័ន្ទរ័ត្នក៏សង្ឃឹមថា ក្រុមលោកនឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញពីរបបលោកហ៊ុន សែនផងដែរ។
លោកអ៊ូ ច័ន្ទរ័ត្នបានប្រាប់សារព័ត៌មានThe Cambodia Dailyយ៉ាងខ្លីថា លោកពិតជាបានដាក់ពាក្យស្នើសុំសិទ្ធិនយោបាយប្រាកដមែន ប៉ុន្តែលោកមិនចង់ធ្វើអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មានទេនៅពេលនេះ ពីព្រោះលោកកំពុងរង់ចាំការផ្តល់នីតិសម្បទាគ្រប់គ្រាន់ដល់រូបលោកជាមុនសិន។ លោកបន្តថា ក្រោយពីលោកបាននីតិសម្បទានយោបាយហើយលោកនឹងធ្វើសន្និសីទកាសែតតែម្តង។
ការបញ្ចេញព័ត៌មានរបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃអំពីការសុំសិទ្ធិធ្វើនយោបាយបន្ថែមទៀតនេះធ្វើឡើងក្រោយពេលអតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបនៅខេត្តស្វាយរៀងគឺលោករៀល ខេមរិន្ទ ទើបនឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅថ្ងៃច័ន្ទនេះពីព្រះមហាក្សត្រ។
លោករៀល ខេមរិន្ទបានស្នើទៅក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយក្រោមហេតុផលថា លោកមានបំណងដើម្បីបង្កើតគណបក្សថ្មីសម្រាប់ចូលរួមការប្រកួតប្រជែងនៅឆ្នាំ២០២២ និង២០២៣ខាងមុខ។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានមន្ត្រីគណបក្សសង្រ្គោះជាតិចំនួន ៩រូបបានសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោកហ៊ុន សែនក្នុងចំណោមមន្ត្រីជាប់បម្រាមចំនួន១១៨រូប។
ក្នុងចំណោម៩រូបគឺមាន៤រូបហើយដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ តាមការចង់បានរបស់លោកហ៊ុន សែន។
ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោកសម រង្ស៊ីបានព្រមានម្តងហើយម្តងទៀតថា ជនណាដែលហ៊ានសុំសិទ្ធិធ្វើនយោបាយពីលោកហ៊ុន សែនគឺជាមនុស្សក្បត់បក្ស ក្បត់ប្រជារាស្ត្រ និងទទួលស្គាល់ថា ការរំលាយគណបក្សសង្រ្គោះជាតិនិងការចាប់ខ្លួនមេបក្សប្រឆាំងគឺលោកកឹម សុខាដាក់ពន្ធនាគារជារឿងស្របច្បាប់ និងត្រឹមត្រូវ តាមការចង់បានរបស់លោកហ៊ុន សែន៕
18 មីនា 2019 ក្រុមមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងប្រាប់ [ខ្លីៗ] ថា បន្តិចថា នៅថ្ងៃទី១៨មីនានេះ រដ្ឋបាលក្រសួងមហាផ្ទៃ បានទទួលលិខិតដាច់ដោយឡែកពីគ្នាចំនួន៥ ពីអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមធ្វើនយោបាយរបស់តុលាការកំពូល។
លោកបានបញ្ជាក់ថា ខាងជំនាញកំពុងតែរៀបចំបែបបទស្នើសុំសេចក្តីសម្រេចពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រផ្តល់នីតិសម្បទាដល់មន្រ្តីជាន់ខ្ពស់ទាំង ៥នាក់នោះ។
មន្ត្រីជាន់ខ្ពស់ទាំង ៥រូប រួមមាន៖
- ១. លោក អ៊ូ ចាន់រ័ត្ន អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍
- ២.លោកស្រី ទេព សុទ្ធី អតីតសមាជិកគណៈកម្មាធិការនាយក
- ៣. លោក កង គឹមហាក់ អតីតសមាជិកគណៈកម្មការនាយក
- ៤. លោក ជីវ កត្តា អតីតសមាជិកគណៈកម្មាធិការនាយក
- ៥. លោក ចាន់ សិលា អតីតសមាជិកគណៈកម្មាធិការនាយក។
សូមជម្រាបថា អតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ៤រូបហើយ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់នីតិសម្បទាឡើងវិញ ពោលគឺមានសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងនោះរួមមាន៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ។ លោក គង់ បូរ៉ា អតីតអ្នកតំណាងរាស្ត្រ លោក ស៊ីម សុវណ្ណនី សមាជិកគណៈកម្មការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងលោក រៀល ខេមរិន្រ្ទ អតីតតំណាងរាស្ត្រ។ ក្រៅពីនេះ ក៏មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅក្រសួងមហាផ្ទៃបន្តបន្ទាប់ផងដែរ៕
March 20, 2019 ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទានយោបាយដល់អតីតថ្នាក់ដឹកនាំបក្សប្រឆាំង៥ រូប (ភ្នំពេញ) ៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ក្នុងនាមព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានចេញព្រះរាជក្រឹត្យ ចំនួន៥ ដាច់ដោយឡែកពីគ្នា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ដោយផ្តល់នីតិសម្បទានយោបាយដល់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំ អតីតបក្សប្រឆាំងនេះ៤រូបផ្សេងទៀត បន្ទាប់ពីពួកគាត់បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ។
លោក អ៊ូ ច័ន្ទរ័ត្ន និង អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៤រូប ដែលក្នុងនោះមាន លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា និង លោក ច័ន្ទ សិលា បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា គិតរហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន៩រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ។
អតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា។
អង្គការខុមហ្វ្រែល នៅថ្ងៃទី១៩មីនានេះ បានសរសេរក្នុងផេកហ្វេសប៊ុកថា ពេលឮដំណឹងថា មានមន្ត្រីសំខាន់ចំនួន៥នាក់បន្ថែមទៀត បានដាក់លិខិតសុំសិទ្ធិធ្វើនយោបាយវិញ ក្នុងនោះមានទាំងលោកអ៊ូ ច័ន្ទរ័ត្ន ផង បានធ្វើឲ្យអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ សម្ដែងការខកចិត្តយ៉ាងខ្លាំង ដោយពួកគេបានរិះគន់ថា អំពើនេះ ជាការក្បត់ឆន្ទៈប្រជាពលរដ្ឋ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងចំណោមអ្នកដាក់ពាក្យសុំទាំងនោះ លោកអ៊ូ ច័ន្ទរ័ត្ន រងការរិះគន់ខ្លាំជាងគេ ៕ ដោយ ៖ កូឡាប
December 12, 2019 ក្រុមអតីតតំណាងរាស្ត្របក្សប្រឆាំងប្រកាសផែនការត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ក្រុមអតីតតំណាងរាស្ត្រ និងអតីតមន្ត្រីជាន់ខ្ពស់មួយចំនួន នៃគណបក្សសង្គ្រោះជាតិ បានប្រកាសអំពីផែនការត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយ ដែលជាគណបក្សប្រឆាំងនៅក្នុងពេលខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានត្រៀមរៀបចំបង្កើតគណបក្សថ្មី បានបង្ហាញឈ្មោះមនុស្សចំនួន៨នាក់ ដែលជាអតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ។ ក្នុងនោះ រួមមានៈលោក កង គឹមហាក់ , លោកជីវ កត្តា ដែលជាអតីតតំណាងរាស្ត្រ និងលោកស៊ឹម សុវណ្ណនី ដែលជា អតីតសមាជិកគណៈកម្មាធិការនាយកផងដែរ។ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ទាំងបីនាក់ខាងលើនេះ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា ដោយសារមើលឃើញស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន មានការធ្លាក់ចុះនូវសម្លេងដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនោះ ក្នុងនាមជាអ្នកប្រជាធិបតេយ្យនិយម និងជាអ្នកដែលមានបំណងស្រោចស្រង់ស្មារតីនៃការសាមគ្គីគ្នាផ្ទៃក្នុងរបស់ក្រុមអ្នកដែលមានទស្សនៈប្រឆាំងនៅកម្ពុជា សូមប្រកាសជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានចុះជួបសកម្មជននៅតាមខេត្តជាច្រើនអស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំនឹងត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណាដែលមានទស្សនៈមិនស្របនឹងការដឹកនាំរបស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន។
ជាមួយគ្នានេះ ក្រុមអតីតតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យអ្នកស្នេហាជាតិទាំងអស់ចូលមករួបរួមកម្លាំងគ្នា ក្នុងបុព្វហេតុនៃការបង្កើតគណបក្សថ្មីនេះ ឱ្យក្លាយជាគណបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារនិងបម្រើនូវផលប្រយោជន៍ជាតិនិងផលប្រយោជន៍ពិតប្រាកដរបស់អ្នកដែលគាំទ្រកន្លងមក។ គណបក្សប្រឆាំងថ្មីនេះ ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាចដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនីរាប់លាននាក់ និងដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល។សូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាប និងចូលរួមគាំទ្រឱ្យបានច្រើនកុះករបំផុត។ សេចក្តីប្រកាសព័ត៌មានដដែលមិនបាននិយាយអំពីឈ្មោះទណ្ឌិត សម រង្ស៊ី ទេ។ ប៉ុន្តែប្រភពដែលស្និទ្ធនឹងការបង្កើតគណបក្សថ្មីនេះបានថ្លែងនិយាយថា សម រង្ស៊ី គឺជាមនុស្សដែលគេលែងគោរពនិងផ្តល់តម្លៃទៀតហើយដោយសារតែសម្តីប្រមាថព្រះ មហាក្សត្រ, អំពើប៉ុនប៉ុងធ្វើឲ្យកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មី និងការនិយាយសន្យា ខ្យល់ដែលគ្មានការពិតណាអាចរំពឹងបានទេ៕សរន
December 12, 2019 : ក្រុមអតីតថ្នាក់ដឹកនាំ អតីត CNRP ដែលទទួលបាននីតិសម្បទានយោបាយ ប្រកាសបង្កើតគណបក្សថ្មីមួយ (Video inside)(ភ្នំពេញ)៖ ក្រុមអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ដែលទទួលបាននីតិសម្បទានយោបាយឡើងវិញនោះ បានប្រកាសបង្កើតគណបក្សថ្មីមួយ ដើម្បីធ្វើសកម្មភាពនយោបាយរបស់ខ្លួនឡើងវិញ។ អតីតថ្នាក់ដឹកនាំ CNRP ទាំងនោះរួមមាន៖
- លោក ជីវ កត្តា
- លោក ស៊ឹម សុវណ្ណនី
- លោក ខឺយ ស៊ីនឿន
- លោក កង គឹមហាក់
- លោកអាន ភារ៉ា
- លោក សុខ នីមល
- លោក សៀវ បុត និង
- លោក ចាន់ នីន
តាមសេចក្តីប្រកាសរួមស្តីពីការបង្កើតគណបក្សរបស់អតីតថ្នាក់ដឹកនាំអតីត CNRP ទាំងនេះ បានឱ្យដឹងថា «ដោយសារមើលឃើញស្ថានភាពនយោបាយ នាពេលបច្ចុប្បន្ន មានការធ្លាក់ចុះនូវសំឡេងដែលមាននិន្នាការប្រឆាំងនឹងគណបក្សកាន់អំណាច និងការបែកបាក់យ៉ាងខ្លាំងរវាងក្រុមអ្នកប្រកាន់លទ្ធិប្រជាធិបតេយ្យនោះក្នុងនាមជាអ្នកប្រជាធិបតេយ្យនិយម និងជាអ្នកដែលមានបំណងស្រោចស្រង់ស្មារតីនៃការសាមគ្គីគ្នាផ្ទៃក្នុងរបស់ក្រុមអ្នកដែលមានទស្សនៈប្រឆាំងនៅកម្ពុជា យើងខ្ញុំមានកិត្តិយសសូមប្រកាសជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីបានចុះជួបសកម្មជននៅតាមខេត្តជាច្រើនអស់រយៈពេលជិតមួយឆ្នាំនេះ យើងខ្ញុំនឹងត្រៀមរៀបចំបង្កើតគណបក្សថ្មីមួយដែលជាគណបក្សបន្តវេនពីគណបក្សប្រឆាំងមុនៗ និងពីអ្នកទាំងឡាយណាដែលមានទស្សនៈមិនស្របនឹងការដឹកនាំរបស់គណបក្សគ្រប់គ្រងអំណាចបច្ចុប្បន្ន»។
សេចក្តីប្រកាសបានបន្តថា៖ «យើងខ្ញុំសូមអំពាវនាវឱ្យអ្នកស្នេហាជាតិទាំងអស់ចូលមករួបរួមកម្លាំងគ្នា ក្នុងបុព្វហេតុនៃការបង្កើតគណបក្សថ្មីនេះ ឱ្យក្លាយជាគណបក្សប្រឆាំងដែលរឹងមាំ ដើម្បីការពារនិងបម្រើនូវផលប្រយោជន៍ជាតិ និងផលប្រយោជន៍ពិតប្រាកដរបស់អ្នកដែលគាំទ្រយើងកន្លងមក។ គណបក្សប្រឆាំងថ្មីនេះ ជាយន្តការនយោបាយមួយសម្រាប់ចរចាជាមួយគណបក្សកាន់អំណាចដើម្បីទាមទារសិទ្ធិសេរីភាពរបស់លោក កឹម សុខា ការពារផលប្រយោជន៍របស់បងប្អូនកម្មករ-កម្មការិនីរាប់លាននាក់ និងដោះស្រាយបញ្ហាធំៗពាក់ព័ន្ធនឹងប្រទេសជាតិទាំងមូល»៕
ភ្នំពេញ)៖ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាក់ភ័ស្ដុតាងសំខាន់ៗចំនួន៣បន្ថែមទៀត ទៅកាន់តុលាការកំពូល ពាក់ព័ន្ធពាក្យបណ្ដឹងសុំរំលាយ គណបក្សសង្គ្រោះជាតិ ហើយបន្ថែមលើនេះភ័ស្ដុតាងសំខាន់ៗទាំងនោះ ក៏មានបញ្ជីឈ្មោះថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ ដោយស្នើសុំឲ្យតុលាការកំពូល ហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។
Fresh News សូមបង្ហាញបញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧រូប ដែលប្រឈមមិនឲ្យចូលរួមធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ នៅខាងក្រោមនេះ៖
No comments:
Post a Comment