Pages

មាតិការសំខាន់ៗ HOT CONTENTS

បញ្ជីឈ្មោះគណបក្សនៅកម្ពុជា

Monday, February 10, 2025

បណ្ឌិត សេង សារី

·ជូនចំពោះពុកជាទីគោរព!
ឥឡូវនេះពុកបានសារភាពហេីយថា​ ពុកជាអ្នកបញ្ចេញសារសំលេងនេះ​។​ ពុកកំទេចខ្ញុំចោល​បានសម្រេចហេីយ។ ខ្ញុំដឹងមុនថាថ្ងៃណាមួយពុកនឹងចាត់ការខ្ញុំតាមវិធីនេះ។
ពុកដឹងទេ​ ក្រោយពីពុកគម្រាម​ និងសម្លត់ខ្ញុំនៅថ្ងៃសម្ពោធស្តាតមរតកតេជោ​ តែមួយម៉ោងប៉ុណ្ណោះ​ មានមនុស្សរបស់ពុក​ ៤នាក់មកតាមចាប់ខ្ញុំនៅបាងកក​ តែសំណាងណាស់ខ្ញុំដឹងខ្លួនទាន់​ ខ្ញុំចង់ប្រាប់ពុកថា​ ខ្ញុំភ័យណាស់​។

បណ្ឌិត​ សេង​ សារី​ បង្ហោះ​សារបំភ័ន្ត​ និយាយដដែលៗយ៉ាងស្ទាត់ ថាខ្លួន​គាត់ជា​ជនរងគ្រោះ​ ព្រោះ​អន្ទាក់​ចារកម្ម​សម្តេចពុក​។ ប៉ុន្តែ​ ការពិតបន្សល់ទុក​នូវ​ផ្ទះ​មួយ​ខ្នង​ ចម្លង​គ្រួសារ​ដល់​អូស្ត្រាលី​ ទិញ​ដី​ធ្លី​ធ្វើ​ចម្ការ ចំណូល​១ខែ១ម៉ឺនដុល្លារ មានទាំងកញ្ចប់​ថវិកា​ផ្សេងទៀត ឆ្លៀត​ធ្វើ​ការ​ងារ តាមបញ្ជាពុកសែន … តើអន្ទាក់ចារកម្មមែនពិត​ ឬលុយចារកម្មពុកសែន​ ចងចិត្តលោកបណ្ឌិត?​ ខ្ញុំ​មេីល​ឃើញ​ថា​​ ដូច​​មិន​ជាប់អន្ទាក់ចារកម្មទេ​ គឺជាប់ចិត្តលុយគេច្រេីនជាង បើកុំតែបែកធ្លាយសារ ម្ល៉េះ​មិន​ដឹង​ថា​ សេង សារី ​ឆ្ងាញ់​លុយ​សម្តេច​ពុក​ដល់​ពេល​ណា​ទេ​?
សូម​ជួយ​ពិចារណា​...
អន្ទាក់នយោបាយបក្សប្រឆាំង ចតុបក្សនៅកម្ពុជា
ប៉ុន្មានថ្ងៃក្រោយមកពុកតេមកខ្ញុំ​ យេីងនិយាយគ្នាបានច្រេីនណាស់​ ហេីយពេលនោះខ្ញុំគិតក្នុងចិត្ត​ថា​ ពុកគឺជាមនុស្សម្នាក់ដែលពូកែនិយាយ​ និងបញ្ចុះបញ្ចូលខ្លាំងណាស់ក្នុងចំណោមមនុស្សដែលខ្ញុំបាន​ជួប។ ពីរបីថ្ងៃក្រោយមកពុកបានស្នេីរឲ្យទៅធ្វេីជារដ្ឋមន្រ្តីអបប្រតិភូនាយករដ្ឋមន្រ្តី​ តែខ្ញុំបដិសេដ​។ បន្ទាប់មកពុកនិយាយថា​ ពុកចង់ជួយបង់ផ្តាច់ថ្លៃធានាគារ​ ជំពាក់ថ្លៃផ្ទះឲ្យ។ ពេលនោះខ្ញុំចង់បដិសេដណាស់​ តែក្នុងចិត្តខ្ញុំបារម្ភថា​ បេីមិនខ្ញុំបដិសេដមិនយកលុយពុកម្តងទៀត​ គឺស្មេីនឹងប្រឆាំងពុក​ ខណៈដែលប្រពន្ធកូនខ្ញុំកំពុងរស់នៅក្នុងស្រុកទាំងអស់​។

ខ្ញុំ​មិនមិនចោទពុកថា​ នឹងធ្វេីបាបគ្រួសារខ្ញុំទេ​ តែខ្ញុំខ្លាចពុក​ ព្រោះបទពិសោធន៏កន្លងមក​ ស្អីក៏ពុកហ៊ានធ្វេីដែរ។ បន្ទាប់មកពុកបន្តផ្តល់ថវិការឲ្យខ្ញុំសម្រាប់សិក្សាស្រាវជ្រាវមួយខែមួយម៉ឺនដុល្លារ​ សរុប​ ១២ខែ​ ថវិការទាំងនោះ​ មួយភាគធំខ្ញុំប្រេីសម្រាប់សិក្សាស្រាវជ្រាវ​ ដែលចំណាយលេីក្រុមអ្នកប្រមូលទិន្នន័យ​ និងចំណាយសម្រាប់មន្រ្តីស្រាវជ្រាវពីររូបទៀតជាជនជាតិថៃ​។

ពុក! ទោះបីពុកចាត់ទុកខ្ញុំជាអ្នកបឹក្សាយោបល់ក៏ដោយ​ តែក្នុងចិត្តខ្ញុំមានអារម្មណ៍ថា​ ខ្ញុំកំពុងផុង​ ក្នុងអន្ទាក់ចារកម្មរបស់ពុក។ ខ្ញុំ​ព្យាយាមរកវិធីដេីរចេញពីអន្ទាក់ចារកម្មរបស់ពុក​ច្រេីនដងណាស់​ ដោយផ្តួចផ្តេីមចង់បង្កេីតគណបក្សនយោបាយ​ដែលមានពុកបានឧបត្ថមលុយ​ផង​ និងការទៅសហរដ្ឋអាមេរិកដេីម្បីអាចជួបផ្ទាល់ជាមួយមេដឹកនាំប្រឆាំង​ដេីម្បីមានឱកាសប្រាប់រឿងរ៉ាវរវាងខ្ញុំ​ និងពុកផង។​ មានមិត្តភ័ក្ក្របានប្រាប់ថាចង់ជួបនិយាយរឿងសំខាន់ជា​ សម​ រង្សុី​ គួរតាមរយ:ប៊ុត​ ប៊ុនតិញ​ ព្រោះលោក​ សម​ រង្សី​ គោរពលោកណាស់​ តែខ្ញុំបានជួបផ្ទាល់ហេីយខ្ញុំក៏ដូរចិត្តវិញ​។ ពេលនោះខ្ញុំក៏បន្តលាក់រឿងនេះទៀត​ ដោយរងចាំឱកាសថ្មី។ ទោះបីយ៉ាងណាក៏ដោយមកដល់ពេលនេះ​ ពុកកំទេចខ្ញុំបានសម្រេចហេីយ​ ហេីយខ្ញុំក៏មិនដឹងថាហេតុអ្វីពុកសម្រេចចិត្តធ្វេីបែបនេះដែរ​។

ចងជម្រាបជូនពុកថា​ ចំនួនលុយដែលពុកឲ្យខ្ញុំ​ មិនអាចប្រៀបធៀបជាមួយកេរ្ត៍ឈ្មោះដែលខ្ញុំបានប្រឹងសាងមកទាំងភ័យ​ ទាំងខ្លាច​ រយៈពេល​ ១០ឆ្នាំចុងក្រោយនេះបានទេ។ តែថ្ងៃនេះយ៉ាងហោចណាស់ខ្ញុំបានទទួលសេរីភាពពេញលេញហេីយ​ ខ្ញុំលែងមានអារម្មណ៍ជាប់អាណានិគមពុកទៀតហេីយ។
ចាប់នេះតទៅខ្ញុំសូមប្រកាសមិនធ្វេីជាអ្នកបឹក្សាយោល់ជូនពុកទៀតទេ​។ តែខ្ញុំនៅសុំហៅពុកថាពុក​ ព្រោះ​ពុកជាមនុស្សទីមួយហេីយដែលខ្ញុំហៅថាពុក​ បន្ទាប់ពីឪពុកបង្កេីតរបស់ខ្ញុំ។
បេីខ្ញុំមានឱកាសត្រឡប់ចូលវិស័យនយោបាយវិញ​ ខ្ញុំនឹងប្រឹងប្រកួតនយោបាយជាមួយពុក​ ហេីយបេីមិនឈ្នះពុក​ទេ​ កូនប្រុសរបស់ពុកដែលជានាយករដ្ឋមន្រ្តីបច្ខុប្បន្ន​ និងក្លាយជាមនុស្សបន្ទាប់ពីពុក។
អរគុណពុកចំពោះចិត្តសណ្តោសរបស់ពុក​ ហេីយមេរៀនជិវិត​ និងមេរៀននយោបាយដែលពុកបានបង្រៀនខ្ញុំពេលនេះ ខ្ញុំនឹងចងចាំទុក​ក្នុងចិត្តរបស់ខ្ញុំជារៀងរហូត។
ដោយក្តីគោរពពីចំងាយ​ ពុក!
ពីកូន​ សេង​ សារី

ខ្ញុំជូនដំណោះស្រាយ ដើម្បីបញ្ចប់ករណីលោកបណ្ឌិត សេង សារី កូនធម៌របស់លោក ហ៊ុន សែន
លោកបណ្ឌិត សេង សារី គួរតែដើរចេញពីរចនាសម្ព័ន្ធក្រុមប្រជាធិបតេយ្យទាំងអស់ ហើយធ្វើជាអ្នកចូលរួមគាំទ្រធម្មតា។ បើលោកនៅតែប្រាថ្នាឈរជើងទីខ្ពស់ ក្នុងប្រព័ន្ធកម្លាំងអ្នកតស៊ូប្រជាធិបតេយ្យ នោះគឺជាការបំផ្លាញក្រុមអ្នកប្រជាធិបតេយ្យ ព្រោះវត្តមានរបស់លោក បង្កើតការមិនទុកចិត្ត និង ធ្វើឲ្យបែកបាក់គ្នាកាន់តែធំ ខណៈពេលលោក ដែលជាចារជនយូឆ្នាំរបស់លោក ហ៊ុន សែន នៅតែបង្ហាញភាពក្អេងក្អាង មើលងាយអ្នកផ្សេងទៀត ក្នុងន័យថា ពួកគេមិនយល់យុទ្ធសាស្ត្រនយោបាយដូចលោក។
ម្យ៉ាងទៀត ប្រមាណ ៤ឆ្នាំហើយ រឿងដ៏តូចតាចងាយដោះខ្លួនពីលោក ហ៊ុន សែន សោះ លោកមិនបង្ហាញភាពស្មោះត្រង់ ឬក៏ គ្មានសមត្ថភាពធ្វើកើតផង ដូច្នេះ អ្នកដែលជឿថា លោកអាចបង្កើតយុទ្ធសាស្ត្រ ជួយគណបក្សប្រឆាំងបាន ទាល់តែពួកគេមិនពិចារណាឲ្យជ្រៅ។ ករណី ដែលមិនអាចទុកចិត្តបានទៀត គឺលោកបញ្ជាក់ថា លោកមិនត្រូវការការអនុគ្រោះពីប្រជាពលរដ្ឋទេ តែបែរជាចង់បានឱកាសតំណែងបច្ចេកទេស ពីមេដឹកនាំប្រជាធិបតេយ្យ ស្របពេលលោកនៅតែរក្សាទំនាក់ទំនងកូនធម៌ឪសែន។ ស្ថានភាពនេះ ធ្វើឲ្យក្រុមអ្នកប្រជាធិបតេយ្យ កាន់តែវ័ណ្ឌក ដោយសារលោក។

#ជម្រើសសុំទោសប្រជាពលរដ្ឋ ហើយកសាងជីវិតថ្មី ដូចជា សិក្សាបន្ថែមរកការងារល្អៗ ឬ ដាំបន្លែ ឬ ធ្វើជំនួញក្លាយជាអ្នកមានធំ លើទឹកដីអូស្ត្រាលី ដែលប្រើភាសាអង់គ្លេសមិនសូវពិបាក … ខ្ញុំយល់ថា មិនយូរពេកទេ ប្រជាពលរដ្ឋខ្មែរនឹងលែងប្រកាន់រូបលោក ហើយរាប់អានលោកជាពលរដ្ឋល្អ។ ដំណោះស្រាយនេះ ជួយលោក សម រង្ស៊ី និង មេដឹកនាំប្រជាធិបតេយ្យផ្សេងទៀត គេចផុតពីការខ្វែងគំនិតបែកខ្ញែកផ្ទៃក្នុង ហើយលោកបណ្ឌិត ក៏នឹងនៅសល់ឈ្មោះឲ្យមនុស្សជាច្រើននឹកស្រណោះគួរសមដែរ។ ខ្ញុំយល់ដូច្នេះ បើលោកពិតជាគោរពស្រឡាញ់លោក សម រង្ស៊ី ដូចលោកបណ្ឌិតអះអាងមែន។

រីឯគណបក្សប្រជាធិបតេយ្យនានា គួរតែលះបង់លោកបណ្ឌិត សេង សារី ដែលសារភាពថា ជាចារជន របស់លោក ហ៊ុន សែន ទៅហើយ។ ខណៈនេះ បើកការជជែកផ្ទៃក្នុង នៃអ្នកដឹកនាំ ដែលខ្វែងយោបល់គ្នាឡើងវិញ។

ការឱបក្រសោបលោកបណ្ឌិត សេង សារី ដែលជាចារជន របស់ជនផ្ដាច់ការ គឺជាការប្រមាថអ្នកលះបង់ដើម្បីប្រជាធិបតេយ្យ បំពានយុត្តិធម៌ និង មើលងាយពលរដ្ឋមួយនគរ។ យើងមិនត្រូវភ្លេចថា ជនជាតិខ្មែរច្រើនរយនាក់ បាត់បង់ជីវិត ក្រោមរបបរដ្ឋាភិបាលគ្រួសារហ៊ុន ដែលខ្លះរកសាកសពមកធ្វើបុណ្យមិនទាន់ឃើញផង ព្រោះតែធ្វើការងារ ក្នុងបុព្វហេតុប្រជាធិបតេយ្យ និងសេរីភាពសិទ្ធិមនុស្ស។ អ្នកទាំងឡាយណា ដែលការពារលោក សេង សារី ឆ្លើយនឹងព្រលឹងខ្មែរទាំងអស់នោះ ដោយរបៀបណា?
លើគោលដៅប្រជាធិបតេយ្យ និង សេរីភាពសិទ្ធិមនុស្ស … ការបាត់បង់ជីវិតមេគ្រួសារខ្មែរ ក៏បានបន្សល់ទុក នូវកុមារកំព្រា និង ស្ត្រីមេម៉ាយ ព្រមទាំង ការព្រាត់ប្រាស់បែកបាក់គ្រួសារភ្នែករស់ ដោយការនិរទេសចេញពីប្រទេស … សរុបរាប់លាននាក់។ អ្នកទាំងឡាយណា ដែលការពារលោកបណ្ឌិត សេង សារី តើមានចម្លើយអ្វី តបនឹងសំណួររបស់ពលរដ្ឋខ្មែរ ដែលឈឺចាប់ទាំងនោះទេ?

ក្រៅពីនេះទៀត ពលរដ្ឋខ្មែរច្រើនណាស់ លះបង់ក្នុងពលិកម្មយ៉ាងធំធេង ខ្លះលះបង់ទ្រព្យ ខ្លះត្រូវគេវាយដំឲ្យរបួសស្រាលធ្ងន់ ខ្លះរងអំពើទារុណធ្លាក់ខ្លួនពិការ ខ្លះជាប់គុក … ដើម្បីបុព្វហេតុរួមតែមួយគត់ គឺប្រាថ្នាសង្គ្រោះកម្ពុជាពីជនផ្ដាច់ការ ឲ្យដល់គោលដៅប្រជាជិបតេយ្យ។ ប៉ុន្តែ លោកបណ្ឌិត សេង សារី ប្រមូលផលពីការឈឺចាប់របស់ខ្មែរ ដោយស៊ីលុយអ្នកប្រជាធិបតេយ្យផង និង ចាយលុយចារកម្មរបស់លោក ហ៊ុន សែន ផង ក្នុងបេសកកម្មរបស់លោកបណ្ឌិត ជួយការងារលោក ហ៊ុន សែន ដែលធ្វើបាបខ្មែរសុទ្ធសាធ។ ក្រុមអ្នកដែលការពារលោកបណ្ឌិត សេង សារី តើឆ្លើយយ៉ាងដូចម្ដេចទៅ?
ខ្ញុំយល់ថា បើមិនដោះស្រាយដូចខ្ញុំបង្ហាញខាងលើទេ លោក ហ៊ុន សែន បន្តប្រើរឿងចារកម្មនេះ កកូរអ្នកប្រជាធិបតេយ្យ ឲ្យកាន់តែវ៉ល់ គ្មានពេលគិតគូរវិបត្តិជាតិឡើយ។
ដោយការស្រឡាញ់រាប់អាន
ពីខ្ញុំ គឹម សុខ

បទវិភាគ៖ សេង សារី ជា បណ្ឌិត វ័យក្មេងផង ខ្សោយខាងការវិភាគសង្គម មានបញ្ហាខួរក្បាលផង ជាបណ្ឌិត Over Doctorate Degree មានន័យថា រៀនចប់បរិញ្ញា រកការងារមិនបានធ្វើ ក៍រៀនយក Master Degree ចប់ហើយ រកការងារមិនបាន ក៍រៀនយក PhD. ទៀត បែបនេះ គេហៅ Over Student គឺមនុស្សគ្មានពិសោធន៍ក្នុងសង្គម ចេះតែទ្រឹស្តី  គាត់ជាមនុស្ស កើតមក បៀបជាប់ការ ឈឺចាប់ ឪពុកម្តាយ ប្រឹងរត់ទៅព្រំដែន ខ្មែរ សៀម ឆ្នាំ ១៩៧៩ មិនមែនដើម្បី រំដោះជាតិស្អីទេ គឺឪពុកម្តាយ គាត់ មានបំណង ចាកចេញទៅប្រទេសទី ៣ តែ ខកបំណង ដោយសារឆ្នាំ ១៩៩៣ ត្រូវគេបង្ខំចូលស្រុកវិញ។ ថវិការដែល UNTAC ផ្តល់ឲ្យគ្រួសារ មាតុភូមិនិវត្តន៍ និង និវត្តន៍ជន ប្រមាណ ១៥០០ ដុល្លា/ម្នាក់ ដូច្នេះ បើគ្រួសារមានមនុស្ស ៥ នាក់ គេអាចបានច្រើនពាន់ដុល្លា  តែ សេង សារី និយាយថា គ្រួសារគេមានលុយ តែ ២៥ដុល្លា/ម្នាក់ ដែល UNTAC បើកឲ្យសម្រាប់ទិញដី លំនៅដ្ឋាន ប្រកបអាជីវកម្ម...។ ពេល សេង សារី បើកវិទ្យាស្ថាន CID គាត់ថា ផលិតមនុស្សអ្នកនយោបាយសម្រាប់គណបក្សទូទៅ។ មិត្តភ័ក្រជីតស្និត សេង សារី ហៅ សេង សារី ថា កែម ឡី ទី ២...ពីមុន គេហៅ រ៉ុង ឈុន ថា កែម ឡីទី ២ ដែរ..សរុបទៅ សេង សារី ក្មេងពេក ត្រូវអ្នកនយោបាយចាស់ៗ បោកប្រើ ព្រោះ បក្ស សម រង្សី ជាបក្សប្រឆាំង បក្ស កឹម សុខា ក៍ជា បក្សប្រឆាំង ដូច្នេះ បក្សសង្រ្គោះជាតិ គឺជាបក្ស ដែលប្រើល្បិច បោកប្រជារាស្រ្ត ព្រោះ បង្រួមបក្សទាំង ២ មកស្ថិតក្រោមអំណាច ខ្លួន។  សេង សារី អត់ដឹងថាខ្លួន កំពុង ក្បត់ជាតិ បែរជាគិតថា ខ្លួនធ្វើដើម្បីជាតិទៅវិញ-- បក្ស សម រង្សី បូក បក្ស កឹមសុខា ឡើងប្រកួតជាមួយ បក្សប្រជាជន ពេលបានអំណាចនៅ សភា ក្នុងជួររដ្ឋាភិបាល ក៍ឈ្លោះគ្នាដណ្តើមអំណាចគ្នា ដណ្តើមកូតា...រហូតឈានដល់ ទង្វើរក្បត់ជាតិ កាត់ទឹកដី ៤ ខេត្តឲ្យទៅ យួន ម៉ុងតាញ៉ា ចុះ បើកម្លាំង ០៦ គាគី តាមសេណារីយោ របស់ សេង សារី តើ ការកាប់សម្លាប់គ្នានៅស្រុកខ្មែរនឹងមានទំហំកម្រិតណា? តើ សេង សារី យល់ដឹងស្អីខ្លះ អំពីការគ្រប់គ្រងគ្រោះមហន្តរាយ Man Made Disaster Management តើសេង សារី ចេះដឹងផ្នែក សន្តិសុខជាតិ ដែលមាន Prevention, Intervention and Relief ទេ? សេង សារី ចេះតែ ១ ម៉ាត់គត់ គឺ រិះគន់ដើម្បីស្ថាបនាតាមរដ្ឋធម្មនុញ្ញ ដែលថា ពលរដ្ឋមានសិទ្ធិនិយាយស្តី !!! ខណៈ រដ្ឋាភិបាល និយាយអំពី Prevention កុំឲ្យកើតមាន សង្រ្គាមជាថ្មីនៅកម្ពុជា ។ 

តើបណ្ឌិត សេង សារី ជានណា? ប្រភពមួយថា សេង សារី ជាជំនួយការផ្ទាល់របស់ កឹម សុខា ក្រោយមក ចុះចូលជាមួយ សម រង្សី។ ប្រភពនេះ ចង់បង្ហាញថា សេង សារី ក្បត់ សម រង្សី បានជាទៅ បង្កើត បក្សថ្មី ឬ ថា បក្ស សម រង្សី ចុះខ្សោយ បែកបាក់គ្នាផ្ទៃក្នុង មេដឹកនាំបក្ស រត់ទៅបង្កើតបក្សថ្មី ឬ សម រង្សី ប្រឆាំង គម្រោងព្រែកជីកហ្វូណនតេជោ បានជា សមាជិកអស់សង្ឃឹមចុះចូលជាមួយ រាជរដ្ឋាភិបាល។

ការវិភាគបែបខាងលើ ដូចកូនក្មេង អាយុ ៥ ឆ្នាំ វិភាគអីចឹង។ បើជាមនុស្សចាស់ មានបទពិសោធន៍ វាគួរតែ វិភាគថា សម រង្សី យក សមាជិករបស់ខ្លួន ទៅ ផ្ញើរជាមួយ បក្សផ្សេងៗ ដើម្បី បានរស់នៅ បន្តជីវភាពប្រឆាំង ឬ ជីវភាពក្បត់ជាតិទៅថ្ងៃក្រោយ។


47,439 views  Sep 19, 2021  #កម្ពុជា #វិទ្យុអាស៊ីសេរី #RFAKhmer អ្នកវិភាគ​នយោបាយ លោកសេង សារី ពេល​នេះ​កំពុង​ភៀស​ខ្លួន​ពី​ការប៉ុនប៉ង​តាម​ចាប់​ខ្លួន និង​បាញ់សម្លាប់​ពី​សំណាក់​បុរស​ខ្លាំង​នៅ​កម្ពុជា។  ការ​ដែល​លោក ហ៊ុន សែន គំរាម​យក​ជីវិត លោក សេង សារី គឺ​មក​ពី​អ្នក​វិភាគ​រូប​នេះ បាន​លើក​ឡើង​ថា​មាន​កម្លាំង ​៦ ដែល​អាច​ជំរុញ​អោយ​មាន​ការ​ បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​ មួយ​បាន។ សូម​អញ្ជើញ​លោក​អ្នក​នាង​ទស្សនា​បទ​សម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក​ សេង សារី  អំពី​រឿង​នេះ៖ 


សេង សារី កើតឆ្នាំ ១៩៧៩ រត់ពីខេត្តតាកែវ ទៅដល់ ពោធិសាត់ ឆ្នាំ ១៩៧៩ និងបានបន្តទៅរស់នៅ ជំរុំ តាមព្រំដែន ដែលឪពុកជា ទាហាន បក្ស សឺន សាន។ ឆ្នាំ ១៩៩៣ សេង សារី ត្រឡប់ចូលស្រុកវិញ ប្រជាពលរដ្ឋ នៅខេត្ត មានពាក្យរិះគន់ថា ពួកក្បាលពីរ ពួកជំរុំ។ ឪពុក សេង សារី ត្រួវបានរំសាយ និងរកស៊ី រត់មូតូឌុប និង រ៉ឺម៉ក ។ ឆ្នាំ ២០០៣ សេង សារី ឡើងពី ពោធិសាត់ មករៀននៅភ្នំពេញ ផ្នែកសង្គមវិទ្យា។ សេង សារី ដើរបង្រៀនភាសាអគ្លេស និង ភាសាថៃ និងបាន អាហារូបករណ៍ ថ្នាក់អនុបណ្ឌិតនៅ ថៃ ឆ្នាំ ២០០៦។ ...ឆ្នាំ ២០១៧ សេង សារី បញ្ចប់ថ្នាក់បណ្ឌិតនៅ ប្រទេស ថៃ ។

នាយករដ្ឋមន្រ្តីកម្ពុជា ផ្តាំទៅ លោកបណ្ឌិត មាស នី និងលោក សេង សារី ប្រយ័ត្នខ្លួនចំពោះការវិភាគ (Sound) ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដ៏មានឥទ្ធិពលខ្លាំងបានផ្ញើសារទៅលោកបណ្ឌិត មាស នី និងលោក សេង សារី អំពីការវិភាគរបស់ខ្លួន។ លោក មាស នីបានវិភាគអំពីប្រសាសន៍របស់សម្តេចតេជោ ដែលសម្តេចថា បើមិនឲ្យសម្តេចពឹងចិនតើទៅពឹងអ្នកណា ។ លោក មាស នីបាននិយាយថា “សម្តេចនិយាយថា ទៅពឹងចិននេះមិនសមស្របតាមស្ថានការណ៍” ។ ចំណុចនេះ សម្តេចតបទៅ លោក មាស នីថា ឲ្យតែសម្តេចនិយាយជាមួយចិនគឺខុសទាំងអស់។ ចំពោះលោក សេង សារី ដែលជាអ្នកវិភាគជំនាន់ថ្មីក៏បានបញ្ចេញយោបល់ខ្លួនជាហូរហែរលើបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះ អ្វីដែលសំខាន់លើកឡើង គឺត្រង់លោកគាំទ្រការបង្កើតរដ្ឋាភិបាលររួបរួមជាតិរបស់លោក សម រង្ស៊ីនូវចំណុច៦ ។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឲ្យក្មេងពី៦ទៅ១២ឆ្នាំនាថ្ងៃ១៧ កញ្ញានេះ សម្តេចតេជោបានមានប្រសាសន៍ថា “មាស នី ឲ្យតែយើងធ្វើអីជាមួយចិនគឺខុសទាំងអស់ ដោយយើងផ្អាកជាមួយប្រទេសផ្សេងទាំងអស់ តែយើងអត់ផ្អាកចិន គាត់(មាស នី)ថ្នាំងថ្នាក់” ។ សម្តេចតេជោបន្តថា “បើផ្អាកចិន គឺបិទច្រមុះខ្លួនឯង គឺច្រកមានចិន និងកូរ៉េ ។ បណ្ឌិតមានសិទ្ធិបញ្ចេញមតិហើយ តែបណ្ឌិតគួរកុំព្រហើនពេកលើបញ្ហានយោបាយការបរទេស”។ សម្តេចតជោបន្តថា ប្រជាធិបតេយ្យលើការបញ្ចេញ គឺអស់លោកបាននិងកំពុងបញ្ចេញហើយតែពួកគេនៅទាមទារអ្វីទៀត ។

ចំពោះលោកបណ្ឌិត សេង សារី សម្តេចតេជោបានអះអាងថា លោក សេង សារី នេះ គឺសម្តេចធ្វើអ្វីក៏មិនដែលត្រូវចិត្តលោកទេ គឺលោកមើលមកសម្តេចខុសរហូតរ ។ សម្តេចបន្តថា លោក សេង សារី ក៏មានដីការចាប់ខ្លួនដែរ ដោយសារតែលោកគាំទ្រនូវ៦ចំណុចដើម្បីឲ្យលោក សម រង្ស៊ីមានគម្រោងបង្កើតរដ្ឋាភិបាលរួបរួមជាតិ ។ សម្តេចបានផ្ញើសារថា បើក្រុមលោកបណ្ឌិតវិភាគអ្វីហើយសូមវិភាគឲ្យបានត្រឹមត្រូវផង ធ្វើយ៉ាងណាកុំបន្សល់គន្លងចូលគុក។ បើតាមសម្តេច លោក សេង សារី គឺបច្ចុប្បន្នកំពុងនៅថៃ។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ឲ្យតែទាក់ទងជាមួយចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេសត្រូវតែចាប់ខ្លួន បើមិនចាប់ខ្លួនមិនមែនរដ្ឋាភិបាលទេ ។ សូមកុំឲ្យចូលទៅក្នុងគន្លងចូលគុក មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះតែហៅថា រដ្ឋាភិបាល ឬចលនាគឺសុទ្ធតែឧទ្ទាមប្រដាប់អាវុធ” ។ សម្តេចថា “ចាប់វាមកសួរមើលតើ៦ចំណុចហ្នឹង ជាលក្ខខណ្ឌបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្អែងលើកទឹកចិត្តឲ្យបង្កើត ។ ហ្អែងបង្កើត ហ្អែងគុក ។ មិនមែនត្រឹមតែគុកទេណា ដែលហៅថា ចលនាឧទ្ទាមគេបាញ់ផង គេឃើញគេបាញ់” ។ជាមួយចិនវិញ សម្តេចបកស្រាយថា បើមិនឲ្យសម្តេចទៅពឹងចិនមិនឲ្យពឹងអ្នកណា គឺពួកគេបែរជាមកហាម នាយករដ្ឋមន្រ្តី មិនឲ្យនិយាយទៅវិញ។ ជាមួយគ្នានេះ សម្តេចថា សម្តេចក៏មានសិទ្ធិនិយាយទៅកាន់ភាគីជប៉ុនដូចករណី និយាយទៅចិនដែរ ៕

17, Sep 2021 ,  3:41 pm       តុលាការតាមចាប់បណ្ឌិត សេង សារី ដោយសង្ស័យថា គាំទ្រចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ  តុលាការកម្ពុជា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់បណ្ឌិតម្នាក់ ក្រោយពីលោក បង្ហោះសារពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលផ្តួចផ្តើមដោយលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង។ ព័ត៌មានអំពីការតាមចាប់បណ្ឌិតនោះ ត្រូវបានប្រកាសជាសាធារណៈ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ដ្បិតមិនបញ្ចេញឈ្មោះក្តី តែសម្តេច ហ៊ុន សែន ទំនងចង់ផ្ញើសារសំដៅទៅលោក សេង សារី ដែលនិយាយអំពីគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ និងសកម្មភាពកងកម្លាំងនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«បើរត់ រត់ឲ្យបានឆ្ងាយតិច រត់ក្បែរៗហ្នឹង រត់មិនរួចទេ ប្រាប់ឲ្យហើយ»។  ប្រមុខដ្ឋាភិបាល បន្តថា៖«ឲ្យតែរឿងទាក់ទងនឹងចលនាប្រដាប់អាវុធ រដ្ឋាភិបាលក្រៅប្រទេស ត្រូវតែចាប់ខ្លួន។ បើមិនចាប់ខ្លួន មិនមែនរដ្ឋាភិបាលទេ និយាយត្រង់ៗអ៊ីចឹងតែម្តង បញ្ជាក់ថ្ងៃហ្នឹង សូមកុំឲ្យចូលទៅក្នុងគន្លងជាប់គុក»។ 

បើតាមសម្តេចនាយករដ្ឋមន្រ្តី បណ្ឌិតរូបនេះ បានគេចខ្លួនទៅដល់ទីក្រុងបាងកក ប្រទេសថៃ ហើយ។ សារព័ត៌មានថ្មីៗ បានផ្ញើសារទៅសួរលោក សេង សារី តាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។ 
 
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក សេង សេរី ដែលជាអ្នកវិភាគពីបញ្ហាសង្គមនិងនយោបាយ បានសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យចោទសួរថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច? តើកម្លាំង៦ចំណុច អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា តាមការអំពាវនាវរបស់លោក សម រង្សី ដែរឬទេ? 
 
កម្លាំងទាំង៦ចំណុចនោះ គឺ កម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហៅការលើកឡើងពីកម្លាំងទាំង៦របស់លោក សេង សារី ថាមានលក្ខណៈគាំទ្រ និងលើកទឹកចិត្តឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី។ មេដឹកនាំរូបនេះ ថ្លែងថា៖«មើយកមកសួរមើល អា៦ចំណុច ជាលក្ខខណ្ឌសម្រាប់បង្កើតរដ្ឋាភិបាលក្រៅប្រទេស»។ 
 
លោក សម រង្ស៊ី បានចាប់ផ្តើមអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ តាំងពីខែកក្កដា ឆ្នាំ២០២១មក។ លោក អះអាងថា គម្រោងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនេះ ថាជាការយកគំរូតាមប្រទេសមីយ៉ាន់ម៉ា។ 
 
សម្តេច ហ៊ុន សែន ក៏មើលឃើញដែរថា លោក សម រង្ស៊ី ចង់ធ្វើតាមគំរូនៅមីយ៉ាន់ម៉ា ដែលមានការបង្កើតចលនាប្រដាប់អាវុធ មានកម្លាំងយោធា និងមានអង្គការចាត់តាំងនយោបាយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលកំពុងដឹកនាំដោយក្រុមយោធា។ ចលនាប្រឆាំងនៅមីយ៉ាម៉ា ចាប់ផ្តើមឡើងតាំងពីពេលដែលក្រុមយោធា ដឹកនាំដោយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី អ៊ុងសាន ស៊ូជី ចេញពីអំណាច នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក៕ 

បណ្ឌិត សេង សារី៖«បើមិនឱ្យខ្ញុំពឹងចិន តើឱ្យខ្ញុំទៅពឹងអ្នកណា?» ជារឿងត្រឹមត្រូវ តែមិនគួរត្រូវនិយាយ ម្សិលមិញ​ នៅក្នុង​ពិធី​ប្រគល់ ​និង​ទទួល​ពហុកីឡដ្ឋាន​មរតក​តេជោ​ដល់​កម្ពុជា​ជា​ផ្លូវ​ការ​​ក្រោមវត្តមាន ​លោកវ៉ាង យី ​ទីប្រឹក្សារដ្ឋ ​និងជារដ្ឋមន្រ្តី​ការបរទេស​ចិន ​នាយករដ្ឋមន្រ្តី​កម្ពុជា​ លោកហ៊ុន សែន ​បានលើកឡើង​ជាថ្មីម្តងទៀតថា​ បើមិនឱ្យរូប​លោកទៅពឹងចិន​ តើឱ្យរូបលោក​ទៅពឹងអ្នកណា? ​សម្រាប់លោក​ហ៊ុន សែន ​គឺមានតែចិនទេ ​ដែលតែងតែ​ជួយកម្ពុជា​គ្រប់គ្រា​ទាំងអស់​។​ ប៉ុន្តែ ការ​លើកឡើងនេះ​ លោកបណ្ឌិត​សេង សារី ​អ្នកវិភាគ​បញ្ហានយោបាយ ​និងសង្គម​ទទួលស្គាល់ថា​ ជាការលើកឡើង​ដែលត្រឹមត្រូវ​ តែមិនគួរ​ត្រូវលើកមក​និយាយ​ពីសំណាក់​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ឡើយ​។​ តាមលោក​បណ្ឌិត​សេង សារី​ ការលើកឡើង​បែបនេះ ​គឺអាចនឹង​នាំឱ្យប៉ះពាល់​ដល់នយោបាយ​ការបរទេស​កម្ពុជា។​
បណ្ឌិត សេង សារី៖ វិទ្យាស្ថានCID មិនផលិតអ្នកនយោបាយទៅឲ្យគណបក្សណាមួយផ្តាច់មុខនោះទេ នៅ​ក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំងអន្តរជាតិ​RFI​នៅ​ថ្ងៃនេះ​ អ៊ឹង ប៊ុនថន ​សូម​បង្ហាញពី​ប្រវត្តិ​របស់​លោក បណ្ឌិត សេង សារី  សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​CID។​  លោក​អះអាង​ថា​ វិទ្យាស្ថាន​CID​នេះ​គឺ​ មិន​ផលិត​អ្នក​នយោបាយ​ទៅ​ឲ្យ​គណបក្ស​ណា​មួយ​ផ្តាច់​មុខ​នោះ​ទេ​។


បណ្ឌិត សេង សារី  ការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ អាចទៅរួច ឬមិនរួច?
ខ្ញុំសូមសាកល្បងវិភាគថាតើកំលាំង ៦ ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជាអាចងើបឡើងតាមការអំពាវនាវរបស់ លោក សម រង្សី ដែរឬទេ? ហើយវាអាចទៅរួចដែរឬទេ បើលោក សម រង្សី អំពាវនាវ?
កំលាំងដែលអាចធ្វើឲ្យនយោបាយកម្ពុជាប្រែប្រួលមានចំនួន ៦ ធំៗរួមមានៈ
  1. ១. កំលាំងអ្នកគាំទ្រគណបក្សប្រឆាំងៈ កំលាំងមួយនេះកំពុងគ្រប់គ្រងយ៉ាងណែន គៀបសង្កត់ សម្លត់ និងកំពុងគម្រាមកំហែងយ៉ាងខ្លាំងពីសំណាក់គណបក្សកាន់អំណាច ហើយមេដឹកនាំនៃកំលាំងនេះត្រូវបានបំបែកផងដែរ។ ប៉ុន្តែកំលាំងនេះត្រូវបានគេមើលឃើញថា ជាកំលាំងស្មោះត្រង់ស្មោះត្រង់ និងមោះមុត ដូច្នេះកំលាំងនេះអាចងើបឡើងនៅពេលលោក សម រង្សី អំពាវនាវ។
  2. ២. កំលាំងមហាជនៈ កំលាំងមហាជន សំដៅទៅលើពលរដ្ឋទូទៅដែលចង់ឲ្យមានការផ្លាស់ប្តូរ ហើយដែលរងអយុត្តិសង្គម ការំលោភបំពាន ការជិះជាន់ និងពោរពេញដោយការឈឺចាប់។ កំលាំងនេះកំពុងងើបឡើងតិចតួច ដោយសារតែពួកគេទាល់តែប៉ះសាច់ខ្លួនឯងបានឈឺ ហើយងើបតវ៉ា ដូច្នេះកំលាំងអាចងើបឡើង លុះត្រាតែទំហំអយុត្តិធម៏សង្គម និងវិសមភាពសង្គមរីករាលដាលទូទាំងប្រទេស។
  3. ៣. កំលាំងយុវជនៈ កំលាំងយុវជនកំពុងស្ថិតក្នុងដំណាក់កាលកសាងសមត្ថភាព ចំណាកស្រុក និងខ្លះវង្វេងនឹងសម្ភារនិយម កំលាំងនេះនៅរាយប៉ាយ តែកំលាំងនេះអាចងើបឡើងបាន លុះត្រាណាតែទំហំគ្មានការងារធ្វើ កើតឡើងទូទាំងប្រទេស ប៉ុន្តែកន្លងមក រដ្ឋាភិបាលបានជម្រុញឲ្យយុវជនចេញធ្វើការក្រៅប្រទេសដើម្បីបញ្ជាសវិបត្តិគ្មានការងារធ្វើនេះបានយ៉ាងជោគជ័យ។ កំលាំងនេះអាចគាំទ្រការអំពាវនាវលោក សម រង្សី ក្នុងករណីប្រទេសដែលទទួលពលករខ្មែរ មានវិបិត្តការងារដែរ ហើយដេញយុវជនទាំងនោះត្រឡប់ឲ្យមកស្រុកវិញ។ ឧ. គ្រាន់តែពលករនៅថៃមានជាង ២ លាននាក់ បើថៃមានវិបត្តិការងារ ពួកគេនឹងត្រឡប់មកកម្ពុជា ហើយអាចចូលរួមជាមួយការអំពាវនាវរបស់លោកសម រង្សី បើពួកគេនៅកម្ពុជាមិនមានការងារធ្វើ។
  4. ៤. កំលាំងផ្ទៃក្នុងគណបក្សកាន់អំណាចៈ បើសិនជាមានការបែកបាក់ដូចអ្នកវិភាគមួយចំនួននិយាយមែន កំលាំងដែលបែកអាចចាប់ដៃជាមួយកំលាំងប្រឆាំង ហើយចូលរួមតាមការអំពាវនាវរបស់លោក សម រង្សី។
  5. ៥. កំលាំងប្រដាប់អាវុធៈ មានពត័មានតិចណាស់ក្នុងកងកំលាំងប្រដាប់អាវុធ ប៉ុន្តែគ្រាន់តែដឹងថាពួកគេក៏រងនៅអំពើអយុត្តិធម៏ក្នុងការបំពេញការងារច្រើនដែរ ហើយបច្ចុប្បន្នវិវាទរវាងមេទ័ពជំនាន់មុន និងទ័ពជំនាន់ថ្មី ក៏កំពុងតែខ្លាំងណាស់ដែរ ប៉ុន្តែគ្មានសញ្ញាណពិតប្រាកដថាកងទ័ពនឹងអាចចូលរួម នៅពេលដែលលោក សម រង្សីអំពាវនាវនោះទេ។ ប៉ុន្តែក៏គ្មាននរណាអាចទស្សទាយបានឡើយចំពោះកំលាំងមួយនេះ។
  6. ៦. កំលាំងអន្តរជាតិ និងប្រទេសជិតខាងៈ អន្តរជាតិបានបង្ហាញសញ្ញាណមិនគាំទ្ររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នតាំងពីមានការរំលាយគណបក្សសង្រ្គោះជាតិ តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ហើយប្រទេសមហាអំណាចប្រជាធិបតេយ្យមិនសប្បាយចិត្តនៅពេលដែលឃើញភូមា ថៃ និងកម្ពុជាធ្លាក់ចេញពីគន្លងប្រជាធិបតេយ្យដូចបច្ចុប្បន្ននេះទេ ក្នុងករណីនេះ បើស្ថានភាពនយោបាយនៅថៃមានការប្រែប្រួលតាមរយៈការលូកដៃចូលរបស់អាមេរិក ហើយលោក សម រង្សី អាចចូលមកបោះទីតាំងនៅលើទឹកដីថៃបាននោះ កំលាំងពលករជាង ២លាននាក់ អាចចូលរូមតាមការអំពាវនាវរបស់លោក សម រង្សី។
ដូច្នេះលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិអាចទៅរួច លុះត្រាតែ៖
  1. ១. កំលាំងលើសពី ៣ក្នុងចំណោមកំលាំងទាំង៦ ងើបឡើងព្រមគ្នា
  2. ២. បើរដ្ឋាភិបាលមិនបន្ធូបន្ថយបរិយាកាសនយោបាយ ធានាយុត្តិធម៏សង្គម ឈប់រំលោភបំពានពលរដ្ឋ ធ្វើទុក្ខបុកម្នេញអ្នកមានគំនិតផ្ទុយ និងឲ្យកម្ពុជាត្រឡប់គន្លងប្រជាធិបតេយ្យនោះទេ ស្ថានភាពពិតជាពិបាកប៉ាន់ស្មានណាស់!
  3. Kimseng Eab ចង់​បង្កើត​ចេះ​តែ​បាន​ហើយបេី​លោក​ សម​ រង្ស៊ី​ មាន​ឆន្ទៈ​ និង​ការ​តាំង​ចិត្ត​ពិត​ប្រាកដ​។ ប៉ុន្តែ​​ ខ្ញុំ​ចង់​សួរ​លោក​បណ្ឌិត​ថា​ តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​ធ្វើឲ្យ​អន្តរជាតិ​ចូល​រួម​គាំទ្រ​ដូច​នៅ​ភូមា​?
  4. Swb Khmer លោកគួរតែវិភាគឱ្យបានស៉ីជំរៅបន្តិច : មកពីខ្នងបង្អែក​មិនរឹងមាំ តើមានសង្ឃឹម​អ្វីទៅលើសហភាពអឺរ៉ុបផ្លុំត្រឹមតែផេះមិនដែលឃើញហុយម្ដងណាផង?។ តើមានមូលហេតុអ្វីបានជាសេតវិមានសហរដ្ឋអាមេរិកនៃគ្រប់ជំនាន់មិនដែលឈឺឆ្អាលអើពើជួយដល់បុគ្គលនៃគ្រួសារមេបក្សប្រឆាំងសោះ?។ «គ្រួសារនេះបានឈ្នះនយោបាយកុងត្រាដោយប្រើរយៈពេលជាយូរឆ្នាំដើម្បីចាប់យកមូលនិធិរបស់សហរដ្ឋអាមេរិកដែលក្រុមខ្មែរភ្នាក់ងារសម្ងាត់កាលពីសម័យលោក លន់ នល់ បានឯកភាពគ្នាឱ្យរក្សាដំកល់ទុកនៅក្នុងធនាគាររដ្ឋស្វីសដែលកាលណោះជាជំនាន់រដ្ឋបាលនៃលោកប្រធានាធិបតី និច សុន។ វាគឺជាមូលនិធិសហរដ្ឋអាមេរិកដំកល់ទុកសម្រាប់ធ្វើសង្គ្រាមនៅក្នុងប្រទេសនៃឥណ្ឌូចិន»។ ប៉ុន្តែគ្រួសារនេះនៅតែខំលាក់បាំង​ហើយគ្មានលទ្ធភាពចំណាយថវិកាជូនរដ្ឋបាលសេតវិមានអាមេរិកជំនាន់ក្រោយៗដោយសារការបញ្ជាចំណាយថវិកានេះគឺជាការទទួលសិទ្ធិគ្រប់គ្រងជាបណ្ដោះអាសន្ន(10ម៉ឺនUSD/១ថ្ងៃ)ដែលការដកថវិកាចំណាយនេះសម្រេចមិនបានធំដុំនិងទាន់ពេលវេលាឡើយ។
  5. តុង តៃស៊ឺ យល់ស្រប តែខណៈពេលបង្កើតមិនបាច់ងើបព្រមគ្នាក៍បាន។ វាចាំបាច់ងើបព្រមគ្នានៅពេលមានសកម្មភាពតវ៉ា ប្រឆាំង ឬសង្គ្រោះ។ តាមស្តាប់បទសម្ភាស លោក សម រង្ស៊ី មិនទាន់អំពាវនាវទេ គ្រាន់តែលើកជាគំនិត។
  6. Haty FC សំរង្សីបោកបានតែអ្នកល្ងង់ខ្លៅអ្នកគេចេះគិតគេមិនឆ្កួតលីលារតាមគំនិតបស់គាត់ទេ គាត់ធ្វើអោយអ្នកគាំទ្រគាត់ចូលគុកមនតិចនាក់ទេលទ្ធផលចុងក្រោយនៅរាយលុយប្រមូលស្រោមសំបុត្រនៅអាមេរិចប្រងើយ
  7. Joy Nin បើសមរង្ស៊ីធ្វើបានដូចលោកនិយាយគឺថាខាងលោកសមរង្ស៊ីចំនេញពលរដ្ឋខាតរងកម្មសួរថាស៊ូបានប៉ុន្មានប្រជាជនបែកបាក់គ្នាគ្រប់យ៉ាងវារលាយដោយក្រុមពួកលោកនិងហើយ
  8. Khmer Angkor លោកបណ្ឌិតវិភាគនេះពិតជាធ្វើអោយរដ្ឋាភិបាលមិនស្ងប់ចិត្តដេកមិនលក់ទេតែយ៉ាងណាសង្ឃឹមថាបាមិនមានរឿងអ្វីកើតឡើងចំពោះលោកបណ្ឌិតទៅចុះ ព្រោះមានឆ្លាម ក្រពើ ខ្លា និងសត្វសាហាវជាច្រើននិងតាមខាំលោកបណ្ឌិត
  9. Ta Sour សូមចូលរួមសោកស្តាយផងលោកបណ្ឌិត សេង សារី ដែលត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន។
  10. ពង្ស ពិសិដ្ឋ ជាបទវិភាគបែបកែលម្អ ផាត់ពណ៌ ឬគាំទ្រ បើកផ្លូវ និងទួលស្គាល់ ចលនាក្រៅច្បាប់។ តុលាការចោទមិនខុសទេ ។ អ្នកវិភាគគួរដូរមកសរសេរថា៖ យុទ្ធសាស្ត្រក្នុងការដណ្តើមយកប្រៀបឈ្នះក្នុងការចូលរួមប្រជែងក្នុងការបោះឆ្នោតនៃបណ្តាបក្សប្រឆាំង ត្រូផ្អែកលើ.....(ប៉ុន្មានចំណុច)....ចឹងទៅ ....នោះទើបវាមានលក្ខណ:ស្របច្បាប់ ។ ការចោទប្រកាន់របស់តុលាការមិនខុសទេ ហើយការចោទប្រកាន់នោះ ក៏ក្នុងបទ(សង្ស័យ....) ប៉ុណ្ណោះ ។
  11. Cambodia រត់ដល់ណាហើយលោកបណ្ឌិតថាសមរង្ស៊ីទៅរត់លឿនលោកបណ្ឌិតរត់លឿនជាងសមរង្ស៊ីទៀត។៦ចំនុចរបស់លោកបណ្ឌិតគេមិនថាវិភាគទេ គេហៅថាផ្តល់ជាគំនិតឬយុទ្ធសាស្រ្តឲ្យមានជាសកម្មភាពជាក់ស្តែង ហើយអីលូវគេទប់មុនបាត់សង្ឃឹមថាលោកមិនចោលគុកដូចពួកអាប្រាសស្រុកបានតែព្រុះពីក្រៅនោះចុះ
  12. Chalana Khmao ធ្វើចលនា ចុះ ឡើងៗ តាម ការស្រម័យ និង រំពឹង ការ លូក ដៃ ពីខាង ក្រៅ កម្ពុជា អាច ប្រហែលជា ស្ថឹត ក្នុង ស្ថានភាព ដូច នៅ អុីរ៉ាក់ លីប៊ី សុីរី ទុយនេសុី អាល់ហ្កានីស្ថាន ......បច្ចុប្បន្ន ។ សួរថា ពលរដ្ឋខ្មែរ ប៉ុន្មាន ភាគរយ ចង់បាន លទ្ធផល ដូច ប្រទេស ខាងលើ សព្វ ថ្ងៃទេ ? តើ ខ្មែរ គួរ រកច្រកចេញ ណា ១ ផ្សេង ដែល បានសុខទាំងអស់គ្នាទេ ? ដោយ បញ្ជៀស ពីសង្គ្រាម ? មួយជីវិត នេះ ខ្ញុំ ស្គាល់ និង ជួបការ ផ្លាស់ ប្តូរ សង្គម និង មេដឹកនាំ ៤ រឺ ៥ ជ៉នាន់ ហើយ ៗ ឆ្អែត ហើយ និង សង្គ្រាម ការកាប់សម្លាប់ ការជិះជាន់ មេដឹក នាំ ម្នាក់ ៗ សុទ្ធតែ យក ចំរៀង បទ សិទ្ធិ ប្រជាធិបតេយ្យ មកសូត្រ អោយ ពលរដ្ឋ បញ្ញវ័ន្ត ខ្មែរ វង្វេង រហូត ។ ឧ. កម្ពុជា ប្រធិបតេយ្យ សាធារណរដ្ឋ ។ល។ តើថ្ងៃ ណា បាន មានអ្នកដែល កាន់អំណាច រក្សា និង សន្យា ថា និង នាំ សិទ្ធិ ប្រជាធិបតេយ្យ ពិត ៗមកអោយ ពលរដ្ឋខ្មែរ ? តាមការសង្កេត មិនថា សីហនុ ខៀវ សំផន ប៉ុល ពត លន់ ណុល់ ...... ម្នាក់ យក ចំរៀង សិទ្ធិ ប្រជាធិបតេយ្យ មក បំពេរ ពលរដ្ឋ យើង តែ រហូត ហ្នឹង ។ តាម ខ្ញុំធ្លាប់ជួប និង ស្គាល់ ។
  13. Pito Poto បើយកចំនុចទាំងអស់នឹងទៅប្រើ កម្ពុជានឹងធ្លាក់ដល់សូន្យ ជាឱកាសវៀតណាមចូលគ្រប់គ្រងទៀតហើយ តើអាចមានការចរចារបានទេ?
  14. ផេង វិសុដ្ឋារ៉ាមុនី នាយក ស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ ចក្ខុវិស័យប្រវត្តិសាស្រ្តនៃគោលដៅធំៗមាន ៤ កម្មវិធី នៅពេលប្រែក្លាយជាមជ្ឈមណ្ឌលជាតិនៅពេលអនាគត ៖
    ១. កម្មវិធីស្រាវជ្រាវប្រវត្តិសាស្រ្តខ្មែរ
    ២. កម្មវិធីចុះអប់រំស្មារតីជាតិនិយមដល់ពលរដ្ឋខ្មែរ
    ៣. កម្មវិធីស្វែងរកសច្ចភាពនៃប្រវត្តិសាស្រ្តខ្មែរ
    ៤. កម្មវិធីបណ្តុះបណ្តាលអ្នកប្រវត្តិសាស្រ្តបន្តវេន
    មានបេសកកម្មជាចម្បងគឺ ៖
    ១. ការសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តខ្មែរ រួមមាន អត្តសញ្ញាណជាតិ ផ្នត់គំនិត ទំនៀមទម្លាប់ប្រពៃណី សិល្បៈ សាសនា និង វប្បធម៌ខ្មែរ ដើម្បីលើកយកមកវិភាគ និងចងក្រងបោះពុម្ពផ្សាយទុកជាសៀវភៅក្បួនច្បាប់ ឯកសារសម្រាប់ទុកជាមរតកដល់កូនចៅខ្មែរគ្រប់ជំនាន់ បានជាឯកសារមូលដ្ឋានងាយស្រួលក្នុងការសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ត។
    ២.រៀបចំផែនការកម្មវិធីយុទ្ធសាស្រ្ត និងចងក្រងមេរៀនប្រវត្តិសាស្រ្តខ្មែរតាមសម័យកាលនិមួយៗដើម្បីចុះអប់រំស្មារតីជាតិនិយមដល់សិស្សនិស្សិតខ្មែរនៅតាមគ្រឹះស្ថានសិក្សាទូទំាងប្រទេស​​តាមលទ្ធភាព។
    ៣. រៀបចំវេទិកាពន្យល់ប្រវត្តិសាស្រ្ត ដល់ពលរដ្ឋខ្មែរនៅតាមតំបន់មូលដ្ឋានជាគោលដៅ នៅទូទំាងប្រទេសទៅតាមលទ្ធភាព ពេលវេលា និងធនធានដែលអាចធ្វើទៅបាន។ល។
    ៤. រៀបចំវីដេអូពន្យល់ប្រវត្តិសាស្រ្តខ្មែរពីចម្ងាយតាមប្រព័ន្ធបច្ចេកវិជ្ជាដល់ពលរដ្ឋខ្មែរ។
    Ngonn Ny ខ្ញុំមិនមែនជាអ្នកនយោបាយស្អីទេ តែខ្ញុំតាមដាននយោបាយ ដើម្បីកូនខ្មែរជំនាន់ក្រោយ ខ្ញុំមានជំនឿថា ប្រទេសភូមាមួយ បានបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរដូចជាផ្ទុំលក់មិនងើបទៅហើយ បើភូមាគ្មានការប្រែប្រួលទេ ខ្ញុំហាក់ដូចជាគ្មានសង្ឃឹម អន្តរជាតិ និង យូអិនទេ ។បើខុសឆ្គងអ្វីសូមអភ័យទោសផង !
    Lim Bungkea ទៅមិនរួចទេ បើទៅរួចគឺប្រទេសជាតិអាចក្រឡាប់ចក្រធ្ងន់ធ្ងរ ព្រោះកំលាំងទាំង៦រួមគ្នាមិនបានយូរ។ ពេលកំលាំងរួបរួមជាតិជោគជ័យហើយ ពួកគេនឹងដណ្តើមអំណាចគ្នាវិញ
បណ្ឌិត សេង សារី តើកម្ពុជាគួរធ្វើខ្លួនយ៉ាងដូចម្តេចដើម្បីរក្សាជំហរក្នុងខណៈភូមិសាស្ត្រនយោបាយប្រែប្រួល? សូមចូលរួមតាមរយៈ Zoom Webinar និងតាមការ Live ផ្ទាល់តាម Facebook ផេក CID. ខ្ញុំនឹងធ្វើជាអ្នកសម្របសម្រួលក្នុងកម្មវិធីនេះដោយផ្ទាល់។
Ah Ry សង្ឃឹមថា លោកបណ្ឌិតទាំងអស់នឹងយកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៍យកមកនិយាយផងដែរ ពាក់ព័ន្ធភូមិសាស្រ្ដនយោបាយលើទឹកដីកម្ពុជាវាមិនមែនជាលើកដំបូងសម្រាប់កម្ពុជានោះទេ នាងខ្ញុំយល់ថា ភូមិសាស្រ្តនយោបាយកន្លងមកវាធ្វើឲ្យ មន្រ្តីខ្មែរឬមេដឹកនាំនិងពលរដ្ឋមួយចំនួនរលួយខួរស្ទើរតែព្យាបាលមិនជា អ្នកខ្លះត្រូវបានបាក់ស្បាត កាលណាឮពាក្យថានយោបាយ.
ឥន្រ្ទីយ៍ ទេព សូមទោសលោកបណ្ឌិតខ្ញំសូមមានយោបល់បន្តិចខុសឆ្គងយ៉ាងណាសូមទោសផង។កម្ពុជាបើទោះបីភូមិសាស្រ្តនយោបាយប្រែប្រួលយ៉ាងណាក៏ដោយក៏កម្ពុជាមិនផ្លាស់ប្តូជំហរដែរបើនៅមានមេដឹកនាំសព្វថ្ងៃនេះបន្តដឹកនាំ៕ពីព្រោះគាត់គិតតែធ្វើយ៉ាងម៉េចអោយខ្លួនគាត់មានអំណាច

បណ្ឌិត សេង សារី មេរៀនផ្តាច់ការ ឬអាជ្ញានិយម ឬមេកន្ទ្រាញសម័យទំនើប
ការដឹកនាំតាមបែបផ្តាច់ការគឺកើតមាន និងចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ រាប់តាំងពីការដឹកនាំរដ្ឋរហូតដល់របៀបរបបរស់ប្រចាំថ្ងៃរបស់ពលរដ្ឋ ហើយវាជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា​ សង្គមខ្មែរ មុជមិនជ្រៅទៅមិនឆ្ងាយ ដោយសារតែរបបផ្តាច់ការនេះឯង!
ហេតុអ្វីជនផ្តាច់ការតែងតែទទួលបានជោគជ័យនៅក្នុងសង្គមកម្ពុជា?
  1. ១. សង្គមដែលមានរាជការរឹងមាំ វាជាកត្តារាំងស្ទះដល់ដំណើរគ្រប់គ្រងអំណាចរបស់ជនផ្តាច់ការ ដូច្នេះការបន្សាប ឬធ្វើឲ្យរាជការចុះខ្សោយគឺជារឿងចាំបាច់មុនគេ
  2. ២. ពលរដ្ឋឆ្លាតវៃ និងមានចំណេះដឹងខ្ពង់ខ្ពស់ ជាសត្រូវរបស់ជនផ្តាច់ការ ដូច្នេះបង្កើតសាលារៀនឲ្យបានច្រើនដើម្បីប្រជាប្រិយភាពបុគ្គល តែមិនខ្វល់ពីគុណភាពអប់រំ
  3. ៣. អាវុធសង្ងាត់របស់ជនផ្តាច់ការ គឺការប្រៀបធៀបអតីតៈកាលដែលច្របូកច្របល់ និងសោដនាកម្ម ជាមួយនឹងសន្តិភាពដែលខ្លួនបានកសាង ដើម្បីរំងាប់អារម្មណ៍ពលរដ្ឋឲ្យគិតថា បានបុណ្ណឹងហើយ ចង់បានប៉ុណ្ណាទៀត
  4. ៤. សន្តិភាពដែលកសាងឡើងដោយជនផ្តាច់ការ គឺជារូបភាពបិទបាំងសមត្ថភាពក្នុងការដោះស្រាយបញ្ហា អយុត្តិធម៏សង្គម វិសមភាពសង្គម គ្រឿងញៀន ការរំលោភបំពានសិទ្ធិមនុស្ស និងអសមត្ថភាពដឹកនាំតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះ
  5. ៥. ការធ្វើឲ្យពលរដ្ឋ និងយុវជនពុលជាមួយអំពើពាលា អបាយមុខ ភ្លេចគិត និងមិនខ្វល់រឿងនយោបាយ សង្គម គឺជាការភ្ជួរស្រូវលប់ឲ្យស្មៅដុះ សម្រាប់ត្រៀមដាំគ្រាប់ពូជខ្លួនឯង
  6. ៦. ... សូមមេមេជួយថែម!
បណ្ឌិត សេង សារី ខ្ញុំបានរៃអង្គាសពីសហការីជាអ្នកស្រាវជ្រាវជនជាតិថៃ ដើម្បីជួយពលករខ្មែរដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារដែលក្នុងមួយគ្រួសារទទួលបាន ៣០០ បាត។ ទឹកប្រាក់ ៣០០ បាត អាចជួយថ្លៃទឹកដោះគោកូនតូចៗបានប្រហែល ១អាទិត្យ តែបើទិញអង្ករបានប្រហែល ១៥ គីឡូក្រាមដែរ។
សង្ឃឹមថាបងប្អូនពលករយើងអាចឆ្លងកាត់ស្ថានភាពដ៏លំបាកនេះក្នុងពេលឆាប់ៗ

បណ្ឌិត សេង សារី សូមឈប់បង្កើតការឈឺចាប់ដល់ពលរដ្ឋដែលកំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ចដោយសារកូវីដ ១៩ ទៀតទៅ! ពួកគាត់លំបាកណាស់ទៅហើយ! បញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរបស់ពលរដ្ឋមិនព្រមដោះស្រាយទេ បែរជាយកច្បាប់កូវីតមកអនុវត្តន៍។
ការផាកពិន័យមេសហគមន៍ចំនួន ២នាក់ ម្នាក់ ២ លានរៀល ស្មើនឹង ៤ លានរៀល បានធ្វើឲ្យមនុស្សមួយសហគមន៍មានទស្សនៈអវិជ្ជមានជាមួយអាជ្ញាធរមូលដ្ឋាន។ បងប្អូនអាជ្ញាធរមូលដ្ឋានជាទីគោរព! រដ្ឋាភិបាល និងថ្នាក់លើរបស់បងប្អូន អាចមានការផ្លាស់ប្តូរនៅថ្ងៃណាមួយ តែបងប្អូននឹងនៅជាមួយពលរដ្ឋរហូត សូមបងប្អូនអាជ្ញាធររក្សាភាពអត់ធ្មត់ឲ្យបានខ្ពស់ កុំបង្កើតការឈឺចាប់ដល់ពលរដ្ឋខ្លាំងពេក!
រូបភាព៖ ហ្វេសបុក

បណ្ឌិត សេង សារី ការកសាងប្រេនជនផ្តាច់ការ (Ditactor Branding)
ជាទូទៅការកសាងប្រេន មានសារៈសំខាន់ណាស់ក្នុងវិស័យធុរកិច្ច ដើម្បីទទួលបានការគាំទ្រ ហើយប្រេនដែលទទួលបានការពេញនិយម គឺបញ្ជាក់អំពីភាពជោគជ័យនៃធុរកិច្ចនោះ។ ប្រេនដែលទទួលបានការពេញនិយម ជាទូទៅជាប្រេនដែល មានកេរ្ត៍ឈ្មោះល្អ មិនបន្លំ ឬកោរអតិថិជន គោរពតាមគោលការណ៍ប្រកួតប្រជែង ផលិតផល ឬសេវាមានគុណភាព និងមានគុណធម៌ជាដើម ។ល។
ត្រឡប់មកមើលពីរបៀបជនផ្តាច់ការ កសាងប្រេនរបស់ខ្លួនវិញម្តងតើពួកធ្វើយ៉ាងដូចម្តេចខ្លះ?
  1. ១. តែងតែរកវិធី ឬមធ្យោបាយស្មោគរោគ ក្នុងការប្រកួតជាមួយប្រេនដទៃ
  2. ២. ក្រុមខ្លួនឯងលក់សេវាគ្រប់គ្រង និងដឹកនាំ តែប្រឹងប្រូម៉ូសិនដោយការចែកសារ៉ុង ប៊ីចេង ទឹកត្រី ទៅវិញ
  3. ៣. កាងទីផ្សារផ្តាច់មុខម្នាក់ឯង ដោយមិនខ្វល់ពីកិច្ចសន្យារកសុី និងមិនគោរពគោលការណ៍រកសុីជាសាកល ពេលខ្លះលួចវាយសសរផ្សារយកដែកលក់អេតចាយទៀតផង ឬពេលលក់មិនដាច់បិទផ្សារតែម្តង។
  4. ៤. មិនប្រឹងអភិវឌ្ឍផលិតផល ឬសេវាខ្លួនឯងឲ្យល្អទេ តែប្រឹងតែដើរអួត និងសម្លុតគេឲ្យទិញ និងប្រើសេវាខ្លួន
  5. ៥. មិនប្រឹងកសាងសមត្ថភាពដឹកនាំប្រេនឲ្យល្បី មានការពេញនិយមទេ បែរជាបិទរំលាយប្រេនគេ និងដណ្តើមអតិថិជនគេ តែពេលអតិថិជនគេមិនគាំទ្រ ចាប់គេដាក់គុក ហើយចោទគេថាក្បត់
  6. ៥. តែងតែគិតថា បើប្រេនអញលក់មិនដាច់ អ្នកផ្សេងក៏មិនអាចលក់បានដែរ
  7. ៦. ចង់ប្រកួតប្រជែងជាមួយប្រេនអញ សុំអញសិន
  8. ៧. ឈ្មោះប្រេន មិនសមនឹងផលិតផល ឬសេវា (ឈ្មោះប្រេន បង្ហាញពីគិតគូរពីសុខទុក្ខអតិថិជន តែតាមជាក់ស្តែងអតិថិជនព្រលឹងចុងសក់ក្រោយពីប្រើសេវាប្រេននោះហើយ)
  9. ៨. សម្លុតអ្នកផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ឲ្យផ្សព្វផ្សាយតែប្រេនខ្លួនឯង បិទមិនឲ្យប្រេនផ្សេងមានឱកាសផ្សព្វផ្សាយ។
  10. ៩. .... សូមមេមេជួយបន្ថែមតាមការគួ!
រូបភាព៖ Google

បណ្ឌិត សេង សារី មេរៀនផ្តាច់ការ! បំបែក ជាយុទ្ធសាស្រ្តទី ៤ ក្នុងចំណោមយុទ្ធសាស្រ្ត ៥ ដែលជនផ្តាច់ការប្រើសម្រាប់កម្ចាត់គូរប្រកួតប្រជែងអំណាចរបស់ខ្លួនដែលមានទាំងអ្នកប្រជាធិបតេយ្យ អ្នករាជានិយម និងជនកុម្មុយនីស្ត។ មួយរយៈចុងក្រោយនេះ ឃើញមានបញ្ញវន្ត អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ហាក់ដូចជាកំពុងព្យាយាមប្រើយុទ្ធសាស្រ្តទី ៤នេះដែរ ក៏ប៉ុន្តែពួកគេហាក់មានមហិច្ឆតាបន្តិចត្រង់ថា ពួកគេចង់បំបែកទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ដោយប្រើវិធីសាស្រ្តលើកភាគីម្ខាង ទម្លាក់ភាគីម្ខាង។ ឧ. មានការលើសរសើរលោក ស ខេង ថាសាកសមជានាយករដ្ឋមន្រ្តីជាងលោក ហ៊ុន សែន ឬក៏ម្យ៉ាងទៀតថា លោក ស ខេង សាកសមជាមេដឹកនាំប្រឆាំងនាំមុខគេទៅថ្ងៃអនាគត...។ល។ ដោយឡែកលោក កឹម សុខា​ ក៏សាកសមជានាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត ព្រោះមានឥរិយាបទជាអ្នកអហឹង្សានិយម ទូតមកលេងផ្ទះរាល់ថ្ងៃ រីឯលោក សម រង្សី វិញមិនសាកសមទេ ដោយសារលេខ ៥១...។ល។
នេះជាសញ្ញាណល្អមួយ ដែលបញ្ញវន្ត អ្នកវិភាគ និងអ្នកនយោបាយមួយចំនួន ចាប់ផ្តើមចេះប្រើយុទ្ធសាស្រ្តពិសបង្រ្កាបពិស ដោយចេះយកយុទ្ធសាស្រ្តជនផ្តាច់ការ មកបំបែកជនផ្តាច់ការ តែជាសញ្ញាណមិនល្អ ដែលអ្នកប្រជាធិបតេយ្យ យកយុទ្ធសាស្រ្តជនផ្តាច់ការ មកប្រើដើម្បីបំបែកអ្នកប្រជាធិបតេយ្យ។

នៅថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០១៧ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរៀបចំកម្មវិធីវិទ្យុក្រោមប្រធានបទ៖ មួយឆ្នាំក្រោយឃាតកម្មលើលោកបណ្ឌិត កែម ទ្បី ។ វាគ្មិនកិត្តិយសក្នុងកម្មវិធីនេះគឺ លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ លោក សេង សារី អ្នកសិក្សាស្រាវជ្រាវសង្គម និងលោក កែម រិទ្ធិសិដ្ឋ ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី ។

ការផ្សាយផ្ទាល់សម្លេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃអង្គារ៍ ទី ១៩ ខែមករា ឆ្នាំ២០២១

នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
ប្រធានបទ៖ «សិទ្ធិ និងកាតព្វកិច្ចរបស់អង្គការសង្គមស៊ីវិល»
វាគ្មិនកិត្តិយស៖

លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
បណ្ឌិត សេង សារី សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
Chantha Muth 56m · សេង​ សារី​ មានចេតនាបន្តបេសកកម្មចារកម្មនៅជាមួយលោក​ សម​ រង្ស៉ី​ តទៅទៀត! យេីងបានស្តាប់សំដីអួតរបស់​ សេង​ សារី​ ថាមានតែខ្លួនទេដែលមានបទពិសោធន៍ធ្វេីចារកម្មឱ្យលោក​ ហ៊ុន​ សែន​ និងដឹងពីកលល្បិចច្បាស់​ ដូច្នេះខ្លួនអាចប្រេីប្រាស់បទពិសោធន៍ជួយអ្នកប្រជាធិបតេយ្យបាន​ Sic! សេង​ សារី​ ថែមទាំងបាននិយាយអួតថា​ មានតែខ្លួនទេដែលមានចំណេះដឹង​ យុទ្ធសាស្រ្ត​ និងបច្ចេកទេស​ ជួយអ្នកប្រជាធិបតេយ្យក្រៅស្រុកបង្កេីតចលនាសង្រ្គោះជាតិទៅមុខទៀត​។

 ចំណុចនេះអាចបញ្ជាក់បានថា​ សេង​ សារី​ មានចេតនាចង់បន្តបេសកកម្មចារកម្មបម្រេីឱ្យលោក​ ហ៊ុន​ សែន​ ដូចដែលខ្លួនបានសារភាពនៅវិទ្យុអាស៉ីសេរី​ កាលពីយប់ថ្ងៃព្រហស្បត្តិ៍​ទី០៦​ ខែកុម្ភៈ​។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ​ សេង​ សារី​ មិនបានសុំទោសចំពោះអ្នកប្រជាធិបតេយ្យ​ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលខ្លួនបានបោកប្រាស់​ កម្ទេចផែនការ​ ករបំបែកបំបាក់កម្លាំងប្រជាធិបតេយ្យ​ រហូតឈានដល់ការបង្កឱ្យមានការសម្លាប់​ អំពេីហិង្សា​ ការចាប់ខ្លួន​ និងជាប់ឃុំនៃអ្នកនយោបាយប្រជាធិបតេយ្យ​ និងសកម្មជន។ សេង​ សារី​ ថែមទាំងនិយាយឌឺដងផ្លែផ្កាដល់អ្នកប្រជាធិបតរយ្យថា​ «ខ្លួនមិនត្រូវការនូវការអភ័យទោសស្អីនោះទេ»។ សេង​ សារី​ ពិតជាគ្មានភាពអៀនខ្មាស់ចំពោះទង្វេីក្បត់ដ៏សែនថោកទាបរបស់ខ្លួន​ ដោយប្រកាសពីជំហចង់បន្តនៅជាមួយអ្នកប្រជាធិបតេយ្យយ៉ាងងងេីល​ ដេីម្បីបន្តបេសកកម្មបំផ្លាញកម្លាំងប្រជាធិបតេយ្យដែលខ្លួនមិនទាន់បានសម្រេចតាមផែនការបញ្ជាមក។

 សេង​ សារី​ បានប្រព្រឹត្តឧក្រិដ្ឋពុករលួយដោយទទួលលុយ​ជាង​ រាប់សែនដុល្លារ​ រួមទាំងលុយបង់ថ្លៃទិញផ្ទះ​ លុយប្រចាំខែ​ ០១ម៉ឺនដុល្លារ/ខែ​ (ស្មេី​ $១២ម៉ឺន)​ និងលុយបេសកកម្មនៅក្រៅប្រទេសថែមទៀត។ នេះជាស៉ីសំណូកដែលត្រូវបានចាត់ទុកជាអំពេីពុករលួយ​ ដែលជាបទល្មេីសឧក្រិដ្ឋត្រូវផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។ អាជ្ញាធរអូស្រ្តាលីគួរតែស៊េីបអង្កេតចំពោះអំពេីពុករលួយដែលសេង​ សារី​ បានប្រព្រឹត្ត។ សេង​ សារី​ ជេីងមួយជាន់ទូកពីរៈ​ លោក​ ហ៊ុន​ សែន​ ផង​ និង​ លោក​ សម​ រង្ស៉ី​ ផង​ ដេីម្បីខ្លួនបានប្រយោជន៍ទាំងសងខាង​។ ឧទាហរណ៍ជាក់ស្តែង​ គឺនៅពេលសេង​ សារី​ ធ្វេីដំណេីរមកអាមេរិក​ ខ្លួនបានសុំលុយពីលោក​ ហ៊ុន​ សែន​ ដេីម្បីប្រមូលព័ត៌មានចារកម្មពីអ្នកដឹកនាំប្រជាធិបតេយ្យនៅអាមេរិក​ ហេីយក៏បានទទួលលុយពីលោកស្រី​ មួរ​ សុខហួរ​ និងអ្នកគាំទ្រ។ ដូច្នេះ​ សេង​ សារី​ ជាប្រភេទមនុស្សហុតទឹកសម្លឹងកាក​ ដោយគ្មានបំណងនិងចេតនាជួយនរណាដោយគ្មានប្រយោជន៍នោះទេ។ សេង​ សារី​ មិនបានចេញមុខសារភាពដោយភ្ញាក់រលឹក​ អំពីអំពេីក្បត់របស់ខ្លួន​ ដែលបានបង្កប់ខ្លួនក្នុងជួរអ្នកប្រជាធិបតេយ្យ​ ក្នុងការបំផ្លាញកម្លាំង​ និងផែនការតស៊ូរបស់ក្រុមប្រជាធិបតេយ្យឡេីយ​។ ផ្ទុយទៅវិញ​ សេង​ សារី​ បានចេញមុខសារភាព​ បន្ទាប់ពីវិទ្យុអាស៉ីសេរីបញ្ចេញខ្សែអាត់សម្លេងឆ្លេីយ​ រវាងខ្លួន​ និង​ លោក​ ហ៊ុន​ សែន។

 ចំណុចនេះអាចបញ្ជាក់បានថា​ បេីសិនមិនមានការបែកការណ៍សម្ងាត់អំពីអំពេីចារកម្មបង្កប់របស់ខ្លួនទេ​ សេង​ សារី​ នៅបន្តសម្ងំលាក់ខ្លួនធ្វេីចារជន​ ដេីម្បីទទួលប្រយោជន៍ទាំងសងខាងលុះក្ស័យជីវិត។ យេីងរង់ចាំមេីលជំហររបស់លោក​ សម​ រង្ស៉ី​ នៅយប់ថ្ងៃសុក្រ​ៈ តេីគាត់ថ្កោលទោសចំពោះទង្វេីក្បត់របស​់ សេង​ សារី​ ដូចដែលគាត់ធ្លាប់ថ្កោលចំពោះអ្នកដទៃ​ ដែរឬទេ? ប្រសិនជាលោក​ សម​ រង្ស៉ី​ មិនថ្កោសសេង​ សារី​ នោះនឹងអាចធ្វេីឱ្យគេយល់ថាគាត់ដឹងពីអំពេីក្បត់របស់សេង​ សារី​ ដែលបានបំផ្លាញកម្លាំង​ និងផែនការរបស់អ្នកប្រជាធិបតេយ្យអស់រយៈពេលជាង​ ០៥ឆ្នាំមកនេះ។ ម្យ៉ាងទៀត​ ប្រសិនលោក​ សម​ រង្ស៉ី​ នៅតែរក្សាទុកនិងប្រេីប្រាស់​ សេង​ សារី​ តទៅទៀត​ នោះមានន័យថាគាត់ចូលរួមបំផ្លាញកម្លាំងរួបរួមរបស់អ្នកប្រជាធិបតេយ្យ​ ដែលមិនចង់ឃេីញមុខ​របស់សេង​ សារី​ តទៅទៀតឡេីយ។ ប្រសិនជាលោក​ សម​ រង្ស៉ី​ នៅបន្តរក្សាទុកនិងប្រេីប្រាស់សេង​ សារី​ នោះវាដូចពាក្យចោទរបស់លោក​ ចេម​ សុខ​ ដែលចោទថា​ លោក​ សម​ រង្ស៉ី​ ជាអ្នកធ្វេីចារកម្ម​ ឬបម្រេីឱ្យលោក​ ហ៊ុន​ សែន។

បណ្ឌឹតបោក សមជាងបណ្ឌឹតវិភាគ៖ បម្រើនិងយកលុយហ៊ុនសែន​រស់ស្រួល មានបាន ៤ឆ្នាំ រួចបោកអ្នកស្នេហាជាតិថាខ្លួនចង់រកច្រកចេញដែរតែរកមិនទាន់ឃើញ។ បន្ទាប់មក បោកខ្មែរអូស្រ្តាលីអោយជួយធានាប្រពន្ធកូនបានមកអូស្រ្តាលីយ៉ាងស្រួលបានទៀត ដោយកុហកថាខ្លួនជាអ្នកប្រឆាំង ហ៊ុនសែន។ ពិតជាមានចំណេះខ្ពស់សមជាបណ្ឌឹតមែន។ ចុងក្រោយចង់សួរ ដេកលក់ទេរាល់យប់ក្នុងមានជាមនុស្សបើបោកប្រាស់គេម្លឹងៗ?
លោក សេង សារី លោភលន់ពេកទើបមានបញ្ហា..!
១.ថ្ងៃទី២០/៩/២១ សម្តេចខលមក សេង សារី (ចាប់ផ្តើមស្គាល់គ្នា)
២.ថ្ងៃទី២១/៩/២១ សម្តេចលើកលែងទោស
៣.សេង សារី មកដល់អូស្រ្តាលីនៅថ្ងៃ១៧/៣/២២(បន្ទាប់ពីស្គាល់គ្នាជាមួយសម្តេចបាន៦ខែ បានចេញ)
៤.សម្តេចឲ្យ១ខែមួយមុឺនដូល្លារដើម្បីស្រាវជ្រៀវក្រុមប្រឆាំង (១២មុឺនមួយឆ្នាំ)
៥.សម្តេចជួយបង់ផ្ទះដាច់ (ចំនួនលុយ គ្មានពត៍មាន)
៦.សម្តេចឲ្យលុយចារកម្ម១កញ្ចប់ធំ (ចំនួនលុយ គ្មានពត៍មាន)
៧.ប្រពន្ធនិងកូនមកដល់អូស្រ្តាលី ខែ ៤/២០២៤
៨.ប្រពន្ធមកដល់អូស្រ្តាលីបាន៩ខែ ទើបបែកធ្លាយសំលេង..(បើមិនបែកធ្លាយសំលេងនៅតែបន្តសុីលុយ
អ្នកប្រជាធិបតេយ្យ គណបក្ស និង សុីលុយសម្តេចទៀត)
៩.សេង សារី មានទំនាក់ទំនងជាង៤ឆ្នាំជាមួយសម្តេច..
****សរុបមកវិញ សេង សារី គ្មានអ្នកណាតាមចាប់ទេ គឺត្រូវរ៉ូវគ្នាជាមួយសម្តេច ហើយលាក់បាំងដើរតួរធ្វើជាជនរងគ្រោះ ដើម្បីបានមកប្រទេសទីបី គឺអូស្រ្តាលី ក្នុងគោលបំណងមកបន្លំខ្លួននៅក្បែរមេដឹកនាំបក្សប្រឆាំង ។ ប្រភព:Bunchhay San

No comments:

Post a Comment