អំពីប្រពៃណី ទំនៀបទំលាប់ខ្មែរ

មាតិការសំខាន់ៗ HOT CONTENTS

បញ្ជីឈ្មោះគណបក្សនៅកម្ពុជា

Saturday, February 24, 2024

ប្រវត្តិ ដាំតែអុង ព្រែកជីកវិញតេ

 វិភាគ៖ ប្រវត្តិ ដាំតែអុង ព្រែកជីក វិញតេ ជារឿងកុហក បោកប្រាស់ពលរដ្ឋខ្មែរ ដោយសាររឿងនេះមានចែងក្នុងសង្រ្គាមនគរ ៣ ដែល សៀម វៀតណាម បកប្រែមុនខ្មែរ ៥០ឆ្នាំ។ សៀម វៀតណាម ចាម គេនៅនៅ ក្បែរចិន ជាង ខ្មែរយើង ពួកគេចេះរឿងនេះមុនខ្មែរ។ ពួកគេបកប្រែរឿង ជាភាសាសៀម ថា សាម កុក ( តាមពិត ៣ នគរ ឬ ៣ ប្រទេស) ក្រោយពី សៀម វៀតណាម គេឈ្នះលើខ្មែរ បានគ្រប់គ្រងទឹកដីខ្មែរ ហើយ បានគេ អនុញ្ញាតិឲ្យ ខ្មែរ បកប្រែរឿង  សាមកុក ពី ភាសាសៀម មកជា ភាសាខ្មែរ។ រឿង នគរ ៣ The Three Kingdoms មិននិយាយចំៗថា ដាំក្បាលតែ អុង ទេ តែនិយាយអំពី ការគ្រប់រដ្ឋបែបព្រៃផ្សៃ គឺ គាស់ផ្នូរដូនតា រំលាយព្រះវិហារ សម្លាប់មនុស្សបែប បំបែកសាកសពជា ៧ ចំរៀក និង ការយក ក្បាលមេទ័ព ក្បាលស្តេចចាញ់សង្រ្គាម មកដាំទឹក ក្នុងពិធីអបអរសាទរជ័យជំនៈ...។ ចំណែក ការដាំតែអុង ដែលគេផ្សាយនោះ គ្មានការពិតទេ ព្រោះ គ្មានបញ្ជាក់ថា ក្បាលខ្មែរទាំងនោះជានណាខ្លះ? ច្បាំងគេចាញ់នៅ សមរភូមិណា? ឆ្នាំណា?...។ នេះជាការប្រឌីតប្រវត្តិសាស្រ្ត របស់ ចារកម្មយោធា សៀម ដែល ធ្លាប់ឃើញដូចគ្នាជាមួយ ការប្រឌីតប្រវត្តិសាស្រ្ត អំពី ដំណើរឆ្ពោះទៅទិសខាងលិច The Way for Western Direction ដែល មានការផ្សព្វផ្សាយក្នុងរបប លន់លន់ ឆ្នាំ ១៩៧០



Wikipedia ព្រែកជីក រឺ ព្រែកយួន ជាព្រែកដែលជីកនៅក្នុង គ.ស ១៨១៦ ដែលខ្មែរចាំមិនភ្លេចសោះ គឺមេទ័ពយួន បញ្ជាខ្មែរ ដែលយួនកែនទៅ ៥០០០នាក់ និង យួន ៥០០០នាក់ អោយជីកព្រែកនោះ ដែលមានបណ្ដោយ ៥៣គីឡូម៉ែត្រ ទទឹង ៣៣ម៉ែត្រ ជម្រៅ ២ម៉ែត្រ ៦០សង់ទីម៉ែត្រ ស្ទើរគ្រប់ទីកន្លែង។ ចាប់ពី ខេត្តមាត់ជ្រូក ទៅដល់ ខេត្តពាម ដែលយួនហៅថា ព្រែកវិញតេ ក្នុងគោលបំណង លេបយកទឹកដីខ្មែរ អោយចែកជាខ្មែរកណ្ដាល និងខ្មែរក្រោម ងាយស្រួលគ្រប់គ្រង។ រួចធ្វើជាព្រំប្រទល់ដែនដីខ្មែរ និង ដែនដីកូសាំងស៊ីនផង ហើយយួនចាត់ទុកដីណាដែលនៅខាងត្បូងព្រែកជារបស់ខ្លួន។ ក្នុងរាជ្យព្រះបាទ អង្គចន្ទទី២ (ព្រះឧទ័យរាជា) ឆ្នាំ១៨០៦ ដល់ ឆ្នាំ១៨៣៤។ រួចបន្តដល់ រាជ្យក្សត្រីអង្គម៉ី ឆ្នាំ១៨៣៤ ដល់់ ឆ្នាំ១៨៤០។

ព្រែកជីកយួននិងរឿងកំពប់តែអុងជាមហាសោកនាដកម្មរាស្ត្រខ្មែរដែលឈឺចាប់បំផុត ព្រែកជីកយួននិងរឿងកំពប់តែអុងជាមហាសោកនាដកម្មរាស្ត្រខ្មែរដែលឈឺចាប់បំផុត ព្រែកជីកវិញតេ ត្រូវបានជីកនៅឆ្នាំ១៨១៦ ដែលខ្មែរចាំមិនភ្លេចសោះ គឺមេទ័ពយួន បញ្ជាខ្មែរ កែនកម្លាំង៥០០០នាក់ និង យួន ៥០០០នាក់ ឲ្យជីកព្រែកនោះ ដែលមានបណ្ដោយ ៥៣គីឡូម៉ែត្រ ទទឹង ៣៣ម៉ែត្រ ជម្រៅ ២ម៉ែត្រ ៦០សង់ទីម៉ែត្រ ស្ទើរគ្រប់ទីកន្លែងគឺចាប់ពី ខេត្តមាត់ជ្រូក ទៅដល់ ខេត្តពាម ដែលយួនហៅថា ព្រែកជីកវិញតេ។ ការជីកព្រែកនេះគឺ ក្នុងគោលបំណង លេបយកទឹកដីខ្មែរ ឲ្យចែកជា ខ្មែរកណ្ដាល និងខ្មែរកម្ពុជាក្រោម ងាយស្រួលគ្រប់គ្រង រួចធ្វើជា ព្រំប្រទល់ដែនដីខ្មែរ និង ដែនដីកូសាំងស៊ីន ផង ហើយយួនចាត់ទុកដីណាដែលនៅខាងត្បូង ព្រែកជារបស់ខ្លួន។ក្នុងរាជ្យព្រះបាទ អង្គចន្ទទី២(ព្រះឧទ័យរាជា) ឆ្នាំ១៨០៦ ដល់ ឆ្នាំ១៨៣៤ រួចបន្តដល់ រាជ្យក្សត្រីអង្គម៉ី ឆ្នាំ១៩៣៤ ដល់់ ឆ្នាំ១៨៤០ទើបជីកចប់សព្វគ្រប់។

ព្រែកជីកវិញតេលាតសន្ធឹងពីចំណុចប្រសព្វ ទន្លេបាសាក់ (បន្តពីព្រែកជីកវិញអាន) ឆ្ពោះមកដល់ចំណុចដៃ ព្រែកតន់ហន់ ប៉ែកខាងកើត គឺនៅឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ទន្ទឹមនឹងបង្គោលព្រំដែនសម័យបារាំងលេខ ១២៤ ។បើតាមឯកសាររបស់លោក សារិន ឆាកព្រែកជីកវិញតេ មានបណ្តោយប្រវែង ៥៣គ.ម និងទទឹងជាមធ្យមមានប្រវែង ៣៣ម។ ព្រែកជីកនេះ ស្ថាបនាឡើងអំឡុងការគ្រងរាជរបស់ ព្រះរាជាអង្គចន្ទ​ (១៨​០៦–១៨៣៤) ដែលអ្នកប្រវត្តិវិទូជាច្រើន បានហៅប្រទេសកម្ពុជា ថា”កម្ពុជានាយុគដ៏ខ្មៅង​ងឹ​ត” ហើយចំពោះអ្នកសិក្សាប្រវត្តិសាស្ត្រខ្មែរវិញ បានចាត់ទុកព្រះរាជាអង្គនេះ “ជាស្តេចចោល​ម្សៀត គិតតែពីស្រី និងអំណាច ហើយគ្មានបានគិតគូរសុខទុក្ខដល់ប្រជារាស្ត្រ និងស្រុកទេសឡើយ ព្រមទាំងជាក្សត្រដែល នាំយួន ឲ្យចូលស្រុក មកត្រួតត្រា បង្កឲ្យមានសោកនាដកម្មយ៉ាងធន់ធ្ងរ។

នៅខែសីហា ឆ្នាំ ១៨០៦ ព្រះអង្គចន្ទ ដែលជាព្រះរាជបុត្រច្បងរបស់ ព្រះបាទអង្គអេង មានព្រះជន្មទើបតែ ១៥ វស្សា បានអភិសេកជាព្រះរា​ជាខ្មែរ នៅក្រុងបាងកក ដោយមានព្រះនាមស​ម្រាប់​រាជ្យថា “ព្រះបាទសម្ដេចព្រះឧទ័យរាជា​ធិ​បតីព្រះស្រីសុរិយោពណ៌។ បន្ទាប់ពីអភិសេក ព្រះអង្គ ទ្រង់យាង ត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ ដោយនាំទាំងព្រះអនុជទាំងបីអង្គ គឺអង្គស្ងួន អង្គអិម និងអង្គឌួង និងព្រះញាតិវង្សមួយចំនួន មកជាមួយផង។ ពេលព្រះរាជាយាងមកដល់ ខេត្តបាត់ដំបង “ចៅ ពញាអភ័យធីបែស បែន” ជាស្តេចត្រាញ់គ្រប់គ្រងនៅទីនោះ និងមានងារជា “ឧកញ៉ាយោមរាជ បែន”​ផង បានយកកូនស្រី ៤នាក់ មកថ្វាយដល់ក្សត្រទាំង ៤អង្គ ដែរ។ ព្រះរាជា អង្គចន្ទ បានសព្វព្រះទ័យនាង ទេពធីតា ក៏យកធ្វើជា អ្នកម្នាង។

ក្រោយមកវិវាទបានកើតឡើងរវាង ព្រះអង្គចន្ទ និងព្រះអនុជ ព្រមទាំង ការសម្លាប់ យោមរាជបែន ផងនោះ និងដោយហេតុខ្លាចក្រែង មានចម្បាំងគ្នាឯងក្នុងស្រុកកើតឡើង ព្រះអង្គចន្ទ ក៏ទ្រង់ទៅសុំអោយទ័ពយួនមកបង្ការ។ បន្ទាប់ពីទ័ពយួននេះបានមកដល់ ក៏ទៅបោះបន្ទាយនៅត្រង់ កោះចិន ដែលមានឡេវ៉ាន់យៀក ជាមេទ័ព។ ម្យ៉ាងទៀត ដើម្បីចង់បង្កើនទំនុកចិត្តជាមួយ ឡេវ៉ាន់យៀក (ហៅអុងតាគុន) ព្រះរាជាមានផែនការបញ្ជូន ព្រះអនុជពីរអង្គទៀត គឺអង្គអិម និងអង្គដួង ឲ្យទៅក្រុងព្រៃនគរ ដើម្បីសិក្សាបន្ត។ ផែនការនេះ ត្រូវបានព្រះអនុជទាំងពីរអង្គ ទ្រង់ជ្រាប ក៏នាំគ្នារត់ទាំងយប់ ចេញទៅស្រុកសៀម ដោយនាំព្រះមាតា និងបណ្ដាខ្ញុំ ទៅនៅជាមួយ ព្រះអង្គស្ងួន ហើយបានទូលព្រះចៅសៀមជ្រាប សព្វសេចក្តី។

ចាប់ពេលនោះហើយ ដែលស្តេចអង្គចន្ទ បានខិតជិតទៅខាងយួន ហើយទ្រង់ទុកដាក់ប្រទេសខ្មែរ ជាសាមន្ដរដ្ឋ(រដ្ឋចំណុះ) ដោយសន្យាលើកសួយសារអាករ ទៅថ្វាយស្ដេចយ៉ាឡុងរៀងរាល់ ៣ឆ្នាំម្ដង។ ចំណែកព្រះចៅសៀម ទ្រង់មិនពេញព្រះទ័យចំពោះអំពើព្រះអង្គចន្ទ ដែលបានងាកទៅរកយួនជាមិត្ដនោះវិញឡើយ។ ម៉្លោះហើយ ទ្រង់ក៏បញ្ជូនទ័ពអោយចូលប្រទេសខ្មែរ ជា ៣ផ្លូវ។ គ្រានោះ ទ័ពចំរុះខ្មែរ-យួន ច្បាំងតទល់និងទ័ពសៀម។ ដោយឃើញស្ថានការណ៍មានសភាពកាន់តែធ្ងន់ធ្ងរ ព្រះអង្គចន្ទ ក៏ដកថយទៅគង់នៅខេត្ត លង់ហោរ នៃដែនដីកម្ពុជាក្រោម។ នៅគ.ស ១៨១៣ ក្រោយពីបានធ្វើការសម្រុះសម្រួលជាមួយសៀមខ្លះហើយ ស្ដេចយ៉ាឡុង ទ្រង់បានបញ្ជាឲ្យលោក ឡេ វ៉ាន់យៀក ហែព្រះអង្គចន្ទ អោយត្រឡប់មកសោយរាជ្យនៅឧដុង្គវិញ។ នៅគ.ស. ១៨១៤ សៀមលើកទ័ពចូលម្ដងទៀត តែពុំមែនមកកំចាត់យួនដូចពេលមុនៗទេ គឺមកដណ្ដើមយកទឹកដីខ្មែរដោយត្រង់ៗតែម្ដង។ ទឹកដីខ្មែរ ៣ខេត្ដទៀត ត្រូវបានទៅសៀម ចាប់តាំងពីពេលនោះទៅ គឺ ម្លូព្រៃ ទន្លេ-រពៅ និងស្ទឹងត្រែង។ ពេលនេះប្រទេសកម្ពុជា លែងមានព្រំប្រទល់ជាប់ជាមួយប្រទេសលាវ ទៀតហើយ។

ប្រវត្តិព្រែកជីកវិញតេ និង ប្រវត្តិកំពប់តែអុង៖ នៅ ឆ្នាំ ១៨១៥ តាមបញ្ជាពីអធិរាជ”យ៉ាឡុង” (Gia Long) ឲ្យកេណ្ឌរាស្ត្រខ្មែរ ៤០០០នាក់ មកសាងបន្ទាយមួយ នៅ មាត់ជ្រូក (ចូវដុក) ។ ខ្មែរ ២០,០០០នាក់ទៀត ត្រូវបានប្រមូល មកពីគ្រប់ខេត្ត ដើម្បីជីកព្រែកចំនួនពីរ។ គ្រានោះយួនមិនទាន់ហៅថា ព្រែកជីកវិញតេ នៅឡើយទេ ដោយនិយាយត្រឹម ពាក្យព្រែកជីកសម្រាប់ការពារសឹកសត្រូវ នៃបន្ទាយនៅមាត់ជ្រូក។ ប៉ុន្តែ ក្រោយពីបានជីករួចហើយ យួនក៏បានហៅថាជាព្រែកជីកវិញតេតែម្តង។ ពេលនោះ អស់មុខមន្ត្រី និង ព្រះឧទ័យរាជាអង្គចន្ទ មិនសព្វព្រះទ័យនឹងឈ្មោះនេះឡើយ បានជជែកថា ប្រទេសខ្មែរមិនមានព្រំដែននៅទីនេះទេ។ ការទាមទារនេះ មិនមានអានុភាព លើអាណាព្យាបាលយួនឡើយ ហើយថែមទាំងចាប់ផ្តើម ប្តូរឈ្មោះស្រុកភូមិ តំបន់នានា ជាភាសាយួនទៀតផង។ រាជពង្សាវតារខ្មែរ បានបញ្ជាក់ថា ក្នុងការជីកព្រែកនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកេណ្ឌ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណី សោះឡើយ។

រឿងកំពប់តែអុង ដែលយួនបានយកខ្មែរកប់ទាំងរស់ យកក្បាលធ្វើជើងមុំជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះឯង ហើយពលរដ្ឋខ្មែរ នៅតែចងចាំ និងនិយាយតៗគ្នា នូវរឿងរ៉ាវទាំងនេះ រហូតដល់សព្វថ្ងៃ។ ចំពោះអំពើព្រៃផ្សៃ អមនុស្សធម៌របស់យួននេះ ព្រះអង្គចន្ទមិនបានតវ៉ាឡើយ មានតែ​មន្រ្ដីម្នាក់បានចេញមុខការពារ។ ក្រោយមកក៏ត្រូវយួនដឹង ក៏បានចាប់មន្រ្ដីនោះទៅសម្លាប់ចោល។ នៅគ.ស.១៨២០ ស្តេចយ៉ាឡុង បានចូលទិវង្គត ហើយត្រូវបានស្នងរាជ្យ ដោយបុត្រាទី២ ព្រះនាម ង្វៀង មិញម៉ាង (១៨២០-១៨៤១)។ ង្វៀងមិញម៉ាង គឺជាពួក ខុងជឺអភិរក្សនិយម ដែលតស៊ូនឹង សាសនាកាតូលិក ធ្លាប់បានប្រព្រឹត្តិនៅប្រទេសយួន កន្លងមក ត្រូវបានស្តេចថ្មីនេះ យកមកអនុវត្តធ្វើ “យួនតូបនីយកម្ម” មកលើប្រជារាស្ត្រខ្មែរ យ៉ាងឃោរឃៅព្រៃផ្សៃ ជាទីបំផុត។

ឯកសារសាស្ត្រាស្លឹករឹតខ្មែរនៅវត្តក្រួច ដែលសរសេរជាកំណាព្យដោយព្រះមហាបទុមបារមីពេជ្ញ គង់នៅវត្តកោះប្រាក់បិទមាស បានសរសេរទាក់ទងនឹងរឿងព្រែកជីកនេះយ៉ាងវែង ថា កំណែនមានរហូតដល់ចំនួន ៥ម៉ឺននាក់ឯណោះ និងមានមន្ត្រីខ្មែរនៅមើលការខុសត្រូវពីលើ គឺ“ឧកញ៉ាយោមរាជម៉ុក” និង​”ស្នងកែ” ជាអ្នកត្រួតផ្ទាល់។ ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះ ប្រៀបបាននឹងឋាននរក។ គេចែកជាក្រុម ដប់ៗនាក់ (មេម្នាក់ កូន៩) ដោយប្រើស្នែង៤ សែងគ្នា៨នាក់ (២នាក់សែងស្នែង១) និងអ្នកចាំជីកដី២នាក់។ ក្នុង១ក្រុម មានយួន៣នាក់ចាំត្រួត។

ហិង្សាផ្ទុះឡើង ប្រឆាំងយួន៖ អំពើអមនុស្សធម៌នេះ បណ្ដាលអោយប្រជារាស្រ្ដខ្មែរ ព្រះសង្ឃខ្មែរទ្រាំពុំបាន ក៏នាំគ្នាកាប់សម្លាប់យួនអស់ជាច្រើន។ នៅឆ្នាំ១៨២០ ដដែល មានភិក្ខុមួយអង្គនាមកែ ឬ ហៅថា សិល្ប៍កែ គង់នៅវត្ដសំបួរ ស្រុកខ្សាច់កណ្តាល ខេត្ដភ្នំពេញ បាននិមន្តជួយស្រោចស្រង់ និងព្យាបាលជំងឺអ្នកស្រុក ដោយទទួលបាន ការសមប្រកប និងស័ក្តិសិទ្ធីជាពន់ពេក ហើយដែលអ្នកស្រុហៅថា ជា”អ្នកសិល្ប៍ភូវិសេស” ព្រមទាំងមានសាមណេរ ១អង្គ ឈ្មោះ កុយ ជាសិស្សគណនិមន្តតាមជាមួយផង។ ហើយក៏បន្តនិមន្តទៅតាមខេត្តនានា ជួយដល់អាណាប្រជានុរាស្រ្ដនៅគ្រប់ច្រកល្ហក សឹងបានសះជាគ្រប់ៗគ្នា ដែលធ្វើឲ្យល្បីល្បាញដល់បណ្តារាស្ត្រ និងមន្ត្រី រហូតដល់ព្រះឧទ័យរាជា។

ដំបូងឡើយ ព្រះរាជាទ្រង់ជាអ្នកបញ្ញាឲ្យ ឧកញ៉ានរេន្ទតុល និង នាយកែព្រាល ទៅបង្ក្រាប ក្រុមសិល្ប៍កែ ដែលរំដោះកូលីកំណែនចេញពីព្រែកជីកនោះទេ។ ប៉ុន្តែ ពលសេនាដែលទៅជាមួយខ្លួន ប្រែទៅជាចុះចូលរួមជាមួយនឹង សិល្ប៍កែ/ស្នងកែ/ ស្នងរូប រួចនាំគ្នាគាំទ្រជាកម្លាំង ហើយបានវាយពលសេនាព្រះរាជា ឲ្យបរាជ័យ និងចុះចូលស្ទើរទាំងអស់។ ពុំនោះសោត សម្ដេចចៅពញាតី ឧកញ៉ានរេន្ទតុល និង នាយកែព្រាល ក៏ចូលរួមជាកម្លាំង ជាមួយ សិល្ប៍កែ ហើយលើកទ័ពទៅកាប់សំលាប់យួនអស់ជាច្រើន និងរំដោះកម្មករកំណែនព្រែកជីក ចេញទាំងអស់។ “ឧកញ៉ាយោមរាជម៉ុក” ដែលមានគំនុំជាមួយ”ស្នងកែ”ពីយូរមកហើយនោះ​ផង ក៏ទៅទូលពិតប្រាប់ អុងតាគុន ថា ស្នងកែ នោះឯង ដែលជាដើមគំនិតបង្គាប់ឲ្យរាស្ត្ររត់ យ៉ាងដូច្នោះ។ អុងតាគុន ក៏បានសម្លាប់ ស្នងកែ នាគ្រានោះ ដោយកាត់ក្បាលយកទៅដោត ដាក់ជាបម្រាមកុំឲ្យមាននរណាក្រោយទៀតត្រាប់តាម ដែលស្នងកែខ្លួនឯង ក៏មិនបានដឹងអំពីកំហុសអ្វី ទាល់តែ​សោះ។

ចាប់ពីពេលនោះមក យួនក៏បានដាក់ខ្នោះជើងគ្រប់កំណែនទាំងអស់បង្ការខ្លាចរត់ទៀត និងបន្តធ្វើទារណ្ឌកម្ម និងជីកព្រែករហូតដល់បង្ហើយ។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក យួនមិនប្រាប់ខ្មែរមុនទេ បណ្ដាលអោយកម្មករកំណែនខ្មែរ ដែលរត់មិនទាន់ដោយសារជើងពួកគេជាប់ខ្នោះនៅឡើយ ត្រូវលិចលង់ក្នុងព្រែកស្លាប់ជាច្រើននាក់ទៀត។ ក្រោយពីបានទទួលជ័យជំនះ ភិក្ខុកែ ព្រមទាំងឧកញ៉ានរេន្ទតុល និង នាយកែព្រាល បានថយទៅធ្វើបុណ្យ ៣យប់៣ថ្ងៃ នៅឯ កោះសូទិន ដែលធ្វើឲ្យមេឃដែលរាំងហួតពីរឆ្នាំមកហើយ មានភ្លៀងធ្លាក់ យ៉ាងគំហុក អស់រយៈពេល១អាទិត្យពេញ បណ្តាលឲ្យមានជំនន់យ៉ាងធំ នៅគ្រានោះ៕

ដើម្បីរឿងមួយ មានលក្ខណៈពិត ប្រវត្តិសាស្រ្ត គេត្រូវមាន ៥ ចំណុច Wh 5

  1. When? ពេលណា ?
  2. Where? ព្រែកជីកវិញតេ?
  3. Who?
  4. How?
  5. Why

ព្រះសង្ឍខ្មែរ លោកតាប្រឆាំង ជាមួយ ជេម សុខ Jame Sok ដោយសារ លោកតា ទូលថា ពីមុន ជែម សុខ ប្រឆាំង សម្តេច ហ៊ុន សែន តែឥលូវ ជេម សុខ បែរជារណប ជាមួយ សម្តេច ហ៊ុនសែន​ទៅវិញ ។ ចំណុចនេះ ឃើញថា លោកតា ព្យាយាម ទេសនាឲ្យ ខ្មែរ ប្រឆាំង វៀតណាម ប្រឆាំង យួន។ ចុះខ្ញុំអ្នកផ្សាយនេះ មិនស្អប់យួន ឬ វៀតណាមទេ? ខ្ញុំជាខ្មែរ ស្រលាញ់ខ្មែរ អាណិតខ្មែរ ខ្ញុំទទួលស្គាល់ ដូចលោកតា ទូលថា ពី ដើម គេសម្លាប់មនុស្សសាហាវ អីចឹងមែន ដូចជា ព្រះគ្រឹស្ត ត្រូវគេឆ្កាងទាំងរស់...ខ្ញុំសូមតបវិញថា រឿងនេះពិត ព្រោះ គេស្គាល់ថា នោះគឺជា ព្រះគ្រឹស្ត ជាអតិតគ្រូពេទ្យ ជាមេដឹកនាំសាសនាគ្រឹស្ត...ចុះ ក្បាលខ្មែរ ដាំតែអុង មានឈ្មោះអ្វីខ្លះ? 

រឿងមួយទៀត ដែលខ្ញុំថា មិនពិត គឺ គោលបំណងអ្នកប្រឌិតគេចង់ថា ព្រែកជីកវិញតេ គឺជា ខ្សែព្រំដែន រវាង កម្ពុជា និង វៀតណាម តែជាក់ស្តែង វៀតណាម ជីគព្រែកនេះ ដើម្បី នាំទឹកធ្វើស្រែ និង ជាផ្លូវគមនាគមន៍ មិនមែនជា ខ្សែព្រំដែនឡើយ ជាពិសេស ទឹកដី កម្ពុជាក្រោម បាត់បង់ឆ្នាំ ១៩៣២ ដោយមាន ប្រើខ្សែ ប្រេវីយេ គឺខ្សែចែកទឹក យើងតាម ខ្សែព្រំដែនគោក និង បាត់បង់ជាផ្លូវការ ឆ្នាំ ១៩៤៦ គឺ មិនយោងតាម ខ្សែព្រែកជីកវិញតេឡើយ ឬ ព្រែក ឧកញ៉ា អុង ក៍ទេដែរ។ តាមផែនទី ខាងលើ ប្រទេសកម្ពុជាមានស្តេចត្រាញ់ គាំទ្រដោយ សៀម និង គាំទ្រដោយ វៀតណាម នេះសំដៅថា សៀម ប្រឆាំងការរំកិលព្រំដែន មកទិសខាងលិច ចំណែក ខ្មែរយើងភាគកណ្តាល នៅតែ យល់ថា កម្ពុជាក្រោម គឺជា ទឹកដីខ្មែរ មិនមែន ខ្សែព្រែកជីកវិញតេ ។ ជាសរុបគ្មានហេតុផលថា យួន/ វៀតណាមសម្លាប់ខ្មែរដើម្បី យកក្បាលដាំតែអុង ដើម្បីឲ្យខ្មែរខ្លាច​ បាក់ស្បាតឡើយ ព្រោះ វៀតណាម មានសង្រ្គាម ជាមួយ ទ័ព ចាម ( កងទ័ព តៃសឺន) ដែល វៀតណាម ត្រូវការ ទ័ពពី កម្ពុជាដើម្បីច្បាំងរួមគ្នាប្រឆាំង ទ័ព តៃ សឺន។



១-​ #ប្រវត្តិស្រុកកំពប់តែអុង​ (ខេត្ត​លង់ហោរ​)
ស្រុក​កំពប់​តែ​អុង​ គឺ​ជា​ខេត្ត​ប្រវត្តិ​សាស្ត្រ​ជូរចត់​បំផុត​ ដែល​យួន​បាន​យក​ខ្មែរ​ទៅ​កប់​ទាំង​រស់​ត្រឹម​ក​ មាន​រាង​ជា​មុំ​ច​ង្ក្រាន​ ដោយលើក​យក​ខ្ទះ​មក​ដាក់​ពី​លើ​ក្បាល​ខ្មែរ​ រួច​បង្កាត់​ភ្លើង​ឡើង​ដាក់​អុស​ដុត​យ៉ាង​សន្ធោសន្ធៅ​ ដើម្បី​ដាំ​ទឹក​ឲ្យ​អុង​យួន​ផឹក​ ។ អុង​យួន​វា​លើក​ឡើង​ថា​ បើ​ហ៊ាន​តែ​រង្គើរ​កំពប់​ទឹក​តែ​ដែល​កំពុង​ដាំ​ នឹង​កាត់​ក្បាល​ចោល​ ។ ស្រុក​នេះ​ជាប់​ទាក់ទង​នឹងរឿង​កំពប់​តែ​អុង​ ឬ​កំពង់​តែ​អុង​ ។
កំពង់​តែ​អុង​
កំពង់​តែ​អុង​ ជាតំបន់​កំពង់​ទឹក​ដែល​អុង​យួន​ បញ្ជា​បាវ​បម្រើ​និង​បរិវារ​ឲ្យ​ទៅ​ដង​ទឹក​នៅ​ឯ​កំពង់​នោះ​យក​មក​ដាំ​តែ​ឲ្យ​ខ្លួន​ផឹក​ ។

ន័យ​ម៉្យាង​ទៀត​គឺ​
-កំពង់​ ជា​ទី​កន្លែង​ចុះ​ងូតទឹក​ ដង​ទឹក​ ឆ្លង​ទឹក​...។
-តែ​អុង​ ជា​តែ​របស់​អុង​យួន​ដែល​វា​បញ្ជា​ឲ្យ​ដាំ​ពី​លើ​ក្បាល​ខ្មែរ​ ។នៅ​ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​វៀតណាម​ ម៉ិញ​ ម៉ាង​ (១៨២០-១៨៤១)​ ការ​ត្រួត​ត្រា​របស់​វៀតណាម​មាន​សភាព​កាច​សាហាវ​និង​ឃោរឃៅ​ជា​ទី​បំផុត​ ។ ចាប់​សម័យ​នោះ​មក​ ជនជាតិ​ខ្មែរ​តែងតែ​និយាយ​រំលឹក​រឿង​ "កំពប់​តែ​អុង​"​ ជាប់​ជា​ប្រចាំ​រហូត​មក​ដល់​សព្វថ្ងៃ​ ។

នៅ​សម័យ​នោះ​ពួក​ទាហាន​ព្រះ​ចៅ​អធិរាជ​វៀតណាម​ កប់​ខ្មែរ​ដែល​ប្រឆាំង​នឹង​ពួកគេ​ទាំង​រស់​ ដោយ​ទុក​តែ​ក្បាល​ឲ្យ​ផុត​ពី​ដី​ធ្វើ​ជា​មុំ​ចង្ក្រាន​ដាំ​តែ​ ។ នៅ​ពេល​ដែល​អ្នក​ជាប់​ទោស​ ខំ​រើ​បម្រាស់​ដោយ​ក្ដៅ​ឈឺ​ផ្សា​ខ្លាំង​ដោយសារ​ដុត​ទាំង​រស់​ពួក​វៀតណាម​ស្រែក​គម្រាម​ថា​ ប្រយ័ត្ន​កំពប់​តែ​អុង​ ។ ពាក្យ​តែ​អុង​នេះ​នៅ​ក្នុង​ភាសា​វៀតណាម​មាន​ន័យ​ថា​ តែ​លោក​ធំ​ ។

ទោះ​ជា​ជន​ជាតិ​ខ្មែរ​មាន​ឋានៈ​ វណ្ណៈ​ណា​ ចាស់​ឬ​ក្មេង​មាន​អាយុ​ប៉ុន្មាន​ក៏​ដោយ​ គេ​និយាយ​រឿង​នេះ​គ្រប់​ៗគ្នា​ ដែល​ជា​អនុស្សាវរីយ៍​ដ៏​ជូរចត់​ និង​ខ្លោចផ្សា​ជា​ទី​បំផុត​ ។ ព្រះ​ចៅ​ម៉ិញ​ ម៉ាង​ បញ្ជា​ឲ្យ​ដូរ​ឈ្មោះ​ខេត្ត​ខ្មែរ​ទាំង​ឡាយ​ដាក់​ទៅ​ឈ្មោះ​វៀតណាម​វិញ​ ហើយ​នៅ​ក្នុង​ខេត្ត​ទាំង​នោះ​មាន​ជនជាតិ​វៀតណាម​ម្នាក់​ៗនៅ​ត្រួត​ត្រា​មើល​លើ​អភិបាល​ខេត្ត​ខ្មែរ​នីមួយៗ​ ។

វៀតណាម​បង្ខំ​ឲ្យ​រដ្ឋបាល​ខ្មែរ​យក​ភាសា​វៀតណាម​មក​ប្រើ​ ។ ពួក​ឧត្ដមសេនីយ៍​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ព្រះ​សង្ឃ​ខ្មែរ​ ព្រោះ​គេ​សង្ស័យ​ថា​ ព្រះ​សង្ឃ​ទាំង​នោះ​មាន​គំនិត​ជាតិ​និយម​ ។ ពួកគេ​វាយ​បំផ្លាញ​ព្រះ​ពុទ្ធ​បដិមា​ និង​ចេតិយ​ទាំង​ឡាយ​ចោល​ ។ គ្រា​នោះ​ឧត្ដមសេនីយ៍​វៀតណាម​ឈ្មោះ​ ទ្រឿង​ ម៉ិញ​យ៉ាង​ ដឹកនាំ​និង​ត្រួត​ត្រា​លើ​ប្រទេស​ខ្មែរ​ ។ ការ​ផ្លាស់ប្ដូរ​គ្នា​គ្រប់​គ្រង​ ម្ដង​ពី​សៀម​ និង​ម្ដង​ពី​វៀតណាម​មាន​រយៈពេល​ជា​ច្រើន​សតវត្ស​រ៍​ ។ ដោយសារ​តែ​មាន​ហេតុការណ៍​ខ្លះ​សៀម​ជាប់​ដៃ​ធ្វើ​សង្គ្រាម​យូរ​អង្វែង​ជា​មួយ​ភូមា​ ហើយ​វៀតណាម​មាន​ការ​រំខាន​ខ្លះៗ​ ពី​អ្នក​បះបោរ​ផ្ទៃ​ក្នុង​របស់​ខ្លួន​ ទើប​រារាំង​ប្រទេស​ខ្លាំង​ទាំង​ពីរ​នេះ​ មិន​អាច​លេប​ត្របាក់​យក​ប្រទេស​ខ្មែរ​ទាំង​មូល​បាន​ ។

២-​ ព្រះ​អង្គ​អេង​ (១៧៧៩-១៧៩៦)
នៅ​ពេល​ដែល​ព្រះ​អង្គ​អេង​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​ ១៧៧៩​ ប្រទេស​ខ្មែរ​បាន​ក្លាយ​ជា​អាណាចក្រ​រណប​គេ​ គឺ​រណប​ទាំង​ប្រទេស​សៀម​និង​ប្រទេស​វៀតណាម​ក្នុង​ពេល​តែ​មួយ​ ។ ស្ដេច​អង្គ​អេង ​ត្រូវ​បាន​រៀប​រាជា​ភិសេក​នៅ​ទីក្រុង​បាងកក​ដែល​ជា​រាជធានី​ថ្មី​របស់​សៀម​ ដែល​ពេល​នោះ​ត្រូវ​បាន​កង​ទ័ព​សៀម​លើក​បន្តុប​ឲ្យ​គ្រង​រាជ្យ​ ។ ព្រះ​អង្គ​អេង​ឡើង​គ្រង​រាជ្យ​នៅ​ព្រះ​ជន្ម​៧ព្រះវស្សា​ គឺ​មាន​វ័យ​ក្មេង​ខ្ចី​បំផុត​ ដែល​មិន​មាន​បទពិសោធន៍​ ហើយ​មិន​ដឹង​កិច្ចការ​រាក់​ជ្រៅ​ក្នុង​ការ​គ្រប់គ្រង​ព្រះ​នគរ​ឡើយ​ ។ ព្រះ​អង្គ​អេង​អភិសេក​ឡើង​សោយរាជ្យ​ពេញ​លក្ខណៈ​ក្នុង​ព្រះជន្ម​២២ព្រះវស្សា​ ។ នៅ​ពេល​ព្រះ​អង្គ​អេង​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៧៩៦​ បុត្រា​របស់​ព្រះ​អង្គ​នៅ​ក្មេងៗ​ពេក​ មិន​អាច​សោយរាជ្យ​បន្ត​បាន​ ។ មន្ត្រី​ខ្មែរ​ គឺ​ចៅ​ហ្វា​ ប៉ុក​ ដែល​ស្និទ្ធ​ជាមួយ​សៀម​ បាន​ទទួល​មើល​ខុស​ត្រូវ​កិច្ចការ​រដ្ឋ​ពី​ឆ្នាំ​ ១៧៩៦​-១៨០៥​ ។

នៅក្នុង​រជ្ជកាល​ស្ដេច​អង្គ​អេង​ ទឹក​ដី​បាត់ដំបង​ មហា​នគរ​ ធ្លាក់​ទៅ​ក្នុង​អំណាច​សៀម​នៅ​ឆ្នាំ​១៧៩៥​ បណ្ដាល​មក​ពី​មន្ត្រី​ខ្មែរ​ដែល​ស្និទ្ធ​នឹង​សៀម​ចង់​បំពេញ​ចិត្ត​ចៅហ្វាយ​សៀម​ បាន​ញុះញង់​ស្ដេច​សៀម​ឲ្យ​ទារ​សគុណ​ក្នុង​ការ​ចិញ្ចឹម​ព្រះ​អង្គ​អេង​ ។

៣-​ ស្ដេច​អង្គ​ច័ន្ទ​ទី​២​ (? ? ? ? -? ? ? ? )
៥០​ឆ្នាំ​ក្រោយ​មក​ ស្ដេច​អង្គ​ច័ន្ទ​ទី​២​ បាន​ស្នើសុំ​ឲ្យ​វៀតណាម​ជួយ​បង្ក្រាប​កម្លាំង​បះបោរ​ ដែល​បង្ក​ឡើង​ដោយ​បង​ប្អូន​ប្រុស​ទាំង​ពីរ​របស់​ព្រះ​អង្គ​ បាន​រៀប​ផែនការ​ដណ្តើម​រាជ្យ​បល្ល័ង្ក​ ។ នៅ​ពេល​ដែល​ អង្គ​ច័ន្ទ​សោយ​ទីវង្គត​ដោយ​អាថ៌កំបាំង​ ពួក​វៀតណាម​បាន​លើក​បន្តុប​មហា​ក្សត្រ​មួយ​អង្គ​ដែល​គ្មាន​អំណាច​ឱ្យ​ឡើង​សោយរាជ្យ​ ហើយ​បាន​ត្រួតត្រា​ប្រទេស​ខ្មែរ​ ។ នៅ​រជ្ជកាល​ព្រះ​អង្គ​ច័ន្ទ​ទី​២​ ខ្មែរ​ត្រូវ​លើក​សួយសារអាករ​ទៅ​ថ្វាយ​ស្ដេច​សៀម​ផង​ និង​វៀតណាម​ផង​ ។ សួយសារអាករ​ដែល​បញ្ជូន​ទៅ​វៀតណាម​រួម​មាន​ ដំរី​ឈ្មោល​កម្ពស់​៥ហត្ថ​ កុយ​រមាស​ពីរ​ ភ្លុក​ដំរី​បី​គូ​ ក្រវាញ​ ក្រមួន​ម្រ័ក្សណ៍​ ។

ក្នុង​រជ្ជកាល​នេះ​ដែរ​ វៀតណាម​បាន​កេណ្ឌ​ខ្មែរ​ឱ្យ​ជីក​ព្រែក​វិញ​តេ​ ៥៣​គីឡូម៉ែត្រ​ និង​ព្រែក​វិញ​អាន​ ប្រវែង​១៤​គីឡូម៉ែត្រ​ នៅ​កម្ពុជា​ក្រោម​ ។

៤-​ ព្រះ​បាទ​អង្គ​ឌួង​ (១៨៤០-​១៨៥៩)
នៅ​ឆ្នាំ​១៩៤៩​ ប្រជាជន​ខ្មែរ​បះបោរ​ប្រឆាំង​នឹង​ឧត្តមសេនីយ៍​ និង​មន្ត្រី​វៀតណាម​ ដែល​ប្រមាថ​មើល​ងាយ​ខ្មែរ​ហួសហេតុ​ពេក​ ។ ប្រទេស​សៀម​បញ្ជូន​កង​ទ័ព​មក​ជួយ​ខ្មែរ​ តែ​គ្មាន​កង​ទ័ព​ណា​ទទួល​ជ័យជម្នះ​ពិត​ប្រាកដ​នោះ​ទេ​ ។ ដូច្នេះ​ នៅ​ពេល​នោះ​ ព្រះ​ចៅ​ប្រទេស​សៀម​ និង​ព្រះ​ចៅ​ប្រទេស​វៀតណាម​មូល​មតិ​គ្នា​រាជា​ភិសេក​ព្រះ​បាទ​អង្គ​ឌួង​ធ្វើ​ជា​ព្រះ​មហាក្សត្រ​ខ្មែរ​ ។

តាម​កិច្ច​ព្រមព្រៀង​រវាង​សៀម​និង​វៀតណាម​នោះ​ ប្រទេស​ទាំង​ពីរ​ត្រួតត្រា​លើ​ប្រទេស​ខ្មែរ​ និង​បញ្ជាក់​ថា​ទឹក​ដី​ដែល​ប្រទេស​ទាំង​ពីរ​លេប​យក​បាន​ក្នុង​រវាង​៥០ឆ្នាំ​មុន​ ជាកម្ម​សិទ្ធិ​របស់​ពួកគេ​រៀងៗ​ខ្លួន​ ។
នៅ​ឆ្នាំ​១៨៤៨​ ព្រះ​បាទ​អង្គ​ឌួង​បាន​វិល​ត្រឡប់​មក​ពី​និរទេស​នៅ​ក្នុង​បាងកក​ ដោយ​មាន​ការ​ជួយ​ពី​កង​ទ័ព​សៀម​ បាន​រឹបអូស​យក​រាជ្យ​បល្ល័ង្ក​ ហើយ​បាន​ស្ដារ​ភាព​មិន​សុខ​ស្រួល​របស់​កម្ពុជា​ឡើង​វិញ​ ដោយ​ត្រូវ​ផ្ដល់​ភក្ដី​ភាព​ចំពោះ​ប្រទេស​ជិត​ខាង​ដ៏​ខ្លាំង​ទាំង​ពីរ​របស់​ខ្លួន​បន្ត​ទៀត​ ។ សៀម​បានផ្ញើ​លិខិត​សុំ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ខេត្ត​ម្លូ​រ​ព្រៃ​ និង​ទន្លេ​ពៅជា​របស់​សៀម​ ។ ព្រះ​អង្គ​ឌួង​ទ្រង់​បាន​ចេញ​ព្រះ​លិខិត​តប​វិញ​ថា​ "ខ្ញុំ​មិន​ឱ្យ​អ្វី​ទាំង​អស់​ទៅ​ប្រទេស​សៀម​ឡើយ​ តែ​ដោយសារ​ពេល​នោះ​សៀម​មាន​កម្លាំង​ខ្លាំង​ក្លា​ជាង​ សៀម​អាច​បន្ត​កាន់​កាប់​ជា​បណ្ដោះ​អាសន្ន​នូវ​អ្វី​ៗ​ដែល​ខ្លួន​បាន​រឹបអូស​យក​ពី​កម្ពុជា​"​ ។

គួរ​គប្បី​ថា​ នៅ​ពេល​ឡើង​សោយរាជ្យ​ ព្រះ​អង្គ​ឌួង​ ទ្រង់​តូច​ព្រះ​ទ័យ​ខ្លាំង​ណាស់​ ចំពោះ​ការ​បាត់បង់​ទឹកដី​ជា​ច្រើន​ ដែល​ត្រូវ​វៀតណាម​ និង​សៀម​យក​ដោយ​ខុស​ច្បាប់​ ។ នៅ​ឆ្នាំ​១៨៥៤​ ដោយ​អត់​ទ្រាំ​ពុំបាន​នឹង​អំពើ​រំលោភ​ទន្ទ្រាន​យក​ទឹកដី​ពី​សំណាក់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា​ក្រោម​ ព្រះ​អង្គ​ឌួង​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​ថា​ ត្រូវ​តែ​សុំ​ជំនួយ​ និង​ការ​ការពារ​ពី​មហា​អំណាច​អឺរ៉ុប​ណា​មួយ​ ។

ព្រះ​អង្គ​ក៏​បាន​បញ្ជូន​សារ​លិខិត​ជា​សម្ងាត់​ទៅ​ថ្វាយ​ព្រះ​ចៅ​ ណាប៉ូឡេអុង​ទី៣​ នៃ​ប្រទេស​បារាំង​ឱ្យ​ជួយ​ប្រទេស​ព្រះ​អង្គ​ ដោយ​នាំ​យក​សួយសារអាករ​ទៅ​ជា​មួយ​ផង​ គឺ​មាន​កុយ​រមាស​៤​ ជ័រ​រង្គ​៣០០គីឡូក្រាម​ ស្ករ​អំពៅ​៣០០គីឡូក្រាម​ និង​ម្រេច​៣០០គីឡូក្រាម​ ។ តែ​កិច្ចការ​នេះ​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ​ ដោយសារ​ប្រទេស​បារាំង​ពុំ​មាន​ឆ្លើយ​តប​អ្វី​សោះ​ឡើយ​ ៕
#ដកស្រង់​ចេញ​ពី​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​លោក​ នួន​ សុធិមន្ត​ ។

 ប្រវត្តិ ដាំតែអុង ព្រែកជីកវិញតេ

ព្រះមហាក្សត្រខ្មែរដែលឡើងសោយរាជ្យនិងព្រះរាជ្យវង្សានុវង្សខ្មែរដែលទទួលបានគោរមងារដោយមានការគាំទ្រព្រមទាំងជ្រោមជ្រែងពីសំណាក់សៀមមានព្រះនាមដូចតទៅៈ
ខ្សែរាវង្សអាណាចក្រទិសខាងលិច
  1. ១.ព្រះបាទធម្មរាជា (អង្គចន្ទទី ១ ) ១៤៨៦-១៥០៤
  2. ២.ព្រះពញ្ញាអុង(ញាតិវង្ស)សៀមតែងតាំងជាចៅហ្វាយខេត្តសុវណ្ណខ័តលោក
  3. ៤.ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨
  4. ៥.សម្តេចព្រះកែវហ្វាអង្គអឹម រាជ្ជកាលទី១ ១៦៩៩-១៧០០
  5. (រាជ្ជកាលទី២ ១៦១០-១៧២២ រាជ្ជកាលទី៣ ១៧២៩
  6. ៦.ព្រះរាមាធិបតីព្រះអង្គនន់ អង្គនន់ទី២ [១៧៧៥-១៧៧៩]
  7. ៧.ព្រះនារាយ៍រាមាធិបតីព្រះអង្គអេង [១៧៧៩-១៧៩៦]
  8. ៨.ព្រះឧទ័យរាជាអង្គចន្ទ (អង្គចន្ទទី២) ១៨០៦-១៨៣៤
  9. ៩.ព្រះអង្គស្ងួន(ព្រះញាតិវង្ស)សៀមតែងតាំងជាមហាឧបរាជ
  10. ១០.ព្រះអង្គអឹម(ព្រះញាតិវង្ស) សៀមតែងតាំងជាមហាឧបរាជ
  11. ១១.ព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គឌួង ១៨៤០-១៨៥៩

No comments:

Post a Comment