បក្សសឺន សាន និយាយងាយស្តាប់គឺ បក្សខ្មែរសេរី ដែលតែងតែប្រឆាំង របបបារាំង របបស្តេចសីហនុ ប្រឆាំងលន់ នល់ ជាចុងក្រោយ ចូលរួមជាមួយ របប លន់ នល់ ធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ជាក្រុមដឹកនាំដោយ សឺង ង៉ុកថាញ់ អៀវ កើស...
គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា DRPBP រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ឫ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) លោកតាសឺន សាន ជាមន្រ្តីជាន់ខ្ពស់ក្នុង រដ្ឋាភិបាល ១ ចំណោមរដ្ឋាភិបាលទាំង ០៥ របស់ លោក លន់ នល់។ ក្រុម សម សារី និង ក្រុម របស់ សឺនសាន ជាក្រុម ២ ដែលមិនចុះសម្រុងគ្នាឡើយ មានតែការប្រកួតប្រជែងសម្លាប់គ្នា ឧ. លោកតា សឺនសាន រៀនផ្នែក ធនាគារ ហិរញ្ញវត្ថុ ចំណែក សម សារីរៀនផ្នែកនេះដែរ ពេលធ្វ់ការទៅជាមានជម្លោះ រឿងជាតិផង រឿងស្រីញីនៅក្នុងទូតខ្មែរប្រចាំប្រទេសអគ្កេសផង។ ក្រុម សម សារី យល់ថា របបសាធារណរដ្ឋខ្មែរ ដួលរលំ ដោយសារតែ ក្រុម សឺនសាន រិះគន់ វាយប្រហារ លួចសម្លាប់ពីក្រោយខ្នង ! រហូតពេលមានសង្រ្គាមនៅព្រំដែន ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ រដ្ឋាភិបាល សឺន សាន នៅតែមានជម្លោះជាមួយ អតីតរដ្ឋាភិបាល លន់ នល់ដដែល ដោយខាង លន់នល់ចោទថា បក្សពួកសឺនសាន គឺតែជាមួយជាមួយ សីហនុ និងថា សឺន សាន បើកដៃ ឲ្យតែ សមាជិកខ្លួន ចេញទៅនៅបរទេសក្នុងនាមជាជនភៀសខ្លួន ចំណែកមនុស្សរបស់បក្សពួក លន់ លន់ បែរជាចូលច្បាំងស្លាប់លើសមរភូមិមុខ ! ជម្លោះផ្ទៃក្នុងបែបនេះ គេចែកជា ២ ក្រុម គឺក្រុម អៀងមូលី និង ក្រុម សឺន សាន ជាលទ្ធផល គឺមានការវាយប្រហារដោយគ្រា់ប់បែកដៃ អំឡូងពេលឃោសនាបោះឆ្នោតឆ្នាំ ១៩៩៣ ហើយបក្ស សឺន សាន ក៍រលាយបាត់រូបតាំងពី ពេលនោះមក ។ បក្ស សឺន សាន ជាបក្សដែលផ្សំពី ចោរព្រៃ កំលាំងទ័ពលន់ នល់ កំលាំងទ័ពខ្មែរក្រោមរបស់វៀតណាមខាងត្បូង កម្លាំងទ័ពខ្មែរ សៀម សេរី បូកនឹងកងទ័ពចាមម៉ុងតាញ៉ា(ទ័ពចលនាកុក ស) ។ ចំណែក គណបក្សប្រជាជន ចោទបក្សពួកសឺន សាន ថាភ្នាក់ងារវៀតណាមសេរី ព្រោះនិយាយខ្មែរមិនច្បាស់ផង ចំណែកជម្រំនៅតាមព្រំដែន សំបូរដោយជំរំ វៀតណាមសេរី! ឯបក្ស សម្តេច សីហនុ មិនគាំទ្រ ក្រម សឺនសាន ព្រោះក្រុមសឺនសាន បង្កើតឡើងដោយ ប្រទេសថៃ និងអាមេរិក នៅថ្ងៃទី ៥ មករា ១៩៧៩ គឺមុន កំណើត ហ្វុនស៊ិនប៉ិច !!
ប្រវត្តិសង្ខេប រដ្ឋាភិបាល សឺន សាន ដែលគ្រប់គ្រងប្រជាជនប្រមាណ ១៦០,០០០ នាក់ មានប្រវត្តិដូចតទៅ
សម្ដេចបវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែលបានប្រសូត្រនៅក្នុងឆ្នាំង១៩១១ និងបាត់បង់ជីវិតនៅឆ្នាំ២០០០ គឺជាឥស្សរជនខ្មែរមួយរូបដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសជាតិកម្ពុជាក្រោម។ សម្ដេចបវរសេដ្ឋាធិបតី បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុករូបលោកជាមេដឹកនាំប្រកបដោយភាពស្អាតស្អំ។
- ៥ មករា ១៩៧៩ ប្រកាសបង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ (ប្រកាសពីបរទេស
- ឆ្នាំ ១៩៨៤-១៩៨៥ កងទ័ពកម្ពុជា និង កងទ័ពវៀតណាមរួមគ្នាបើកប្រតិបត្តិការសឹករដូវប្រាំង កំទេចជំរុំ រដ្ឋាភិបាលសឺន សាន បណ្តាលឲ្យ បាត់បង់កងទ័ពប្រមាណជា ១៥,០០០ នាក់ ដោយសារគេស្តីបន្ទោសថា មានជម្លោះផ្ទៃក្នុង គ្មានសមត្ថភាពបញ្ជាទ័ព និង ចោទថា ហេតុអីគេវាយប្រហារតែជំរំសឺនសាន?
- ឆ្នាំ ១៩៧៩ មានការបង្កើតអង្គភាពទ័ព មូលីណាកា The MOULINAKA (Khmer: ម៉ូលីណាកា; Mouvement pour la Liberation Nationale du Kampuchea; Movement for the National Liberation of Kampuchea) was a pro-Sihanouk military organization formed in August 1979 by an armed group on the Thai-Cambodian border. ដែលដឹកនាំដោយ ជនជាតិចាម ឈ្មោះ គង់ ស៊ីលាស់ ជាក្រុមដែលប្រឆាំងនឹងក្រុមរបស់ ឌៀង ឌែល នៃរដ្ឋាភិបាល សឺន សាន។ កងទ័ពរបស់ មូលីណាកា ក្រោយមកក្លាយជាទ័ព សីហនុនិយម Armée Nationale Sihanoukiste (ANS)
- ឆ្នាំ ១៩៨៥ កងទ័ពសៀម បានបង្កើតគណបញ្ជាការជាសម្ងាត់ ដើម្បីដកអំណាចទ័ពចេញពី លោកតា សឺនសាន យកទៅប្រគលឲ្យ លោក សាក់ ស៊ុតសាខន ជាមេទ័ពនៃអតីតរបបលន់នល់ តំណាងខ្មែរ លោក ឌៀង ឌែល តំណាងទ័ពចាម លោក Abdul Gaffar Peangmeth ជាតំណាងទ័ពចាម តែជាប្អូនថ្លៃ សម្តេច សីហនុ និង លោក ហ៊ីង គន្ធ ដឹកនាំអង្គភាពទ័ព។
- ឆ្នាំ ១៩៨៦ ក្រុម សឺន សាន តែងតាំង លោក ព្រហ្ម វីត ជា នាយសេនាធិការ
- ឆ្នាំ ១៩៨៧ កងទ័ពជាច្រើន បានរត់ចុះចូលជាមួយ កងទ័ព រដ្ឋាភិបាល សីហនុទៅវិញ
ក្នុងចំនោមគណបក្សទាំងបូននេះ ខ្ញុំសូមលើកយក គណបក្សមួយមកនិយាយគឺ គណបក្ស សេរីនិយម ព្រះពុទ្ធសាសនា ដែលទទួលបានអាសនៈចំនួន១០ នៅក្នុង រដ្ឋសភាជាតិ ដែលមានឈ្មោះ តំនាងរាស្រ្ត ដូចខាងក្រោមនេះ៖
- ១.លោកឡាយ ខែក តំនាងរាស្រ្ត នៅខេត្ត បន្ទាយមានជ័យ
- ២. លោកសឺន ស៊ូបែរ្តិ៍ តំនាងរាស្រ្ត នៅខេត្ត បាត់ដំបង
- ៣.លោកសរ សាអាត តំនាងរាស្រ្ត នៅខេត្ត កំពង់ចាម
- ៤.លោកបែន ថុល តំនាងរាស្រ្ត នៅខេត្ត កំពង់ស្ពឺ
- ៥.លោកប៉ុល ហំម តំនាងរាស្រ្ត នៅខេត្ត កំពង់ធំ
- ៦.លោកឡាយ ពិសិទ្ធ តំនាងរាស្រ្ត នៅខេត្ត កណ្តាល
- ៧.លោក ថាច់ រ៉េង តំនាងរាស្រ្ត នៅរាជធានី ភ្នំពេញ ជំនួស សម្តេច សឺន សាន
- ៨.លោកអៀង ម៉ូលី តំនាងរាស្រ្ត នៅខេត្ត ព្រៃវែង
- ៩.លោកស៊ុន ឆ័យ តំនាងរាស្រ្ត នៅខេត្ត សៀមរាប និង
- ១០.លោកកឹម សុខា តំនាងរាស្រ្ត នៅខេត្ត តាកែវ
សម្ដេចបវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែលបានប្រសូត្រនៅក្នុងឆ្នាំង១៩១១ និងបាត់បង់ជីវិតនៅឆ្នាំ២០០០ គឺជាឥស្សរជនខ្មែរមួយរូបដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសជាតិកម្ពុជាក្រោម។ សម្ដេចបវរសេដ្ឋាធិបតី បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុករូបលោកជាមេដឹកនាំប្រកបដោយភាពស្អាតស្អំ។
ប្រវត្តិសង្ខេប
សម្ដេចបវរសេដ្ឋា សឺន សាន ប្រសូត្រនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់លេខ ៥ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បិតារបស់លោកនាម សឺន សាច់ (Son Sach) ហើយមានមាតានាម នាង សន (Neang San)។ បិតារបស់លោកគឺជាពូជពង្សវង្សត្រកូលជំនាន់ក្រោយរបស់ឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។
ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
នៅពេលសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានវង្ស និងសម្ដេចក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះរាជបុត្រា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ យាងទៅកម្ពុជាក្រោម បានទទួលដំណឹងអំពីការបូជាជីវិតរបស់ឧកញ៉ា សឺន គុយ ក៏បានលោក សឺន សាច់ ជាបិតារបស់សម្ដេចបវរសេដ្ឋា សឺន សាន និងឪពុកមារបស់លោកម្នាក់ មកនៅភ្នំពេញ ដើម្បីឲ្យបន្តការសិក្សាបន្ថែមទៀត។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងឋានៈជាឧបការីរបស់ព្រះករុណាព្រះបាទព្រះ ព្រះនរោត្ដម សុរាម្រឹត ដែលកាលណោះ ព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។
ការសិក្សា
នៅឆ្នាំ១៩១៧ លោក សឺន សាច់ បានបញ្ជូនកុមារា សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩២៧ យុវជន សឺន សាន បានទៅបន្តការសិក្សានៅក្នុងប្រទេសបារាំង រហូតបានប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជាន់ខ្ពស់ខាងពាណិជ្ជកម្មទីក្រុងប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅឆ្នាំ១៩៣៣ ហើយបានវិលត្រឡប់ មកកាន់មាតុប្រទេសវិញ។
តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា
ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយខេត្តបាត់ដំបង។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរឆ្នាំ កង្វល់របស់លោកភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និងការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ទៅលើប្រជារាស្រ្តខ្មែរក្រីក្រ។ ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបានទទួលតំណែងជាភូឈួយខេត្តព្រៃវែង។ ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។
ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោមកិច្ចដឹកនាំរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ នៅឆ្នាំ១៩៤៧ ដល់ ១៩៤៩។ ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់ ១៩៥២។ មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តមត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេលនោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការនោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺសាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។
ឯកឧត្តម សឺន សាន បានបំពេញមុខតំណែងជាទេសាភិបាលធានាគាជាតិនៃកម្ពុជា ចាប់ពីពេលបានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនាឆ្នាំ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និងចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេលនោះមក ។នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទវ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។នៅក្នុងឆ្នាំ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតីសេរីនិយមបែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយរដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។នៅឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណងរបស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និងព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេចបានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយក្រសួងការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ១៩៧៨ បានអំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុងចលនាតស៊ូរបស់សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕
ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)
នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។
គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
មេដាយមាសខេមរៈកីឡាឫទ្ធិ ។
មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
មេដាយ Légion d’honneur ថ្នាក់មហាសេនា ។
មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។
លក្ខណសម្បត្តិ
សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់ តែមិនចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយស្តី សម្តេចតែងតែរំលឹកអំពីគុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាងលើព្រះ ឬទេវតាជាប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូតគ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់បាត់បង់ជីវិត។សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះត្រង់យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់ប្រជារាស្រខ្មែរ។
អវសានជីវិត
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕
ឯកសារយោង៖ សារព័ត៌មានព្រៃនគរ
ដោយ ថាច់ ប្រីជា គឿន
រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ឫ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។
ដើមកំណើត នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩, គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីស ដោយមានលោកសឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ, អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨), លោក ស៊ឹម វ៉ា, យ៉ែម សំបូរ, ញ៉ឹក ជូឡុង, ណុង គីមមី, ថន ឱក, ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង", ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងការបោះឆ្នោតជ្រើសយករដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។
វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃ បានចូលទាក់ទងជាមួយលោកសឺន សាន ដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់ នរោត្តម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។
នៅខែកុម្ភៈ ឆ្នាំ១៩៧៩, លោកឧត្តមសេនីយ៍ ដៀន ដែល និងងួន ពិធូរិទ្ធបានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ (កបអរជខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៧៩, កបអរជខ មានទាហានទាំងអស់សរុប ១,៦០០ នាក់។[៣]
នៅខែសីហា ឆ្នាំ១៩៧៩, លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃជាមួយនឹងកូនរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខ សាន, ជាជំរុំយោធាមួយដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។[៤] ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំង មឿង (កម្លាំងទាហានសរុប ៥០០ នាក់), ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត), ចលនាខ្មែរឥស្លាម, ជំរុំព្រៃវែង, ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។[៣] នៅខែបន្ទាប់, លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាយោធារណសិរ្ស។[៥]
រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម, ប្រកាន់យកនយោបាយបែបលោកខាងលិច និងជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ ទាំងនេះបានធ្វើឱ្យ រជរបខ ជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាមនៅពីក្រោយ។[៦]
ប្រធានាធិបតេយ្យអាមេរិកលោករ៉ូណល់ វីហ្កេនបានផ្តល់ជំនួយដល់ រជរបខ ដើម្បីបញ្ចប់ការកាន់កាប់របស់វៀតណាមនៅកម្ពុជា។[៧] មិនមែនមានតែ រជរបខ ទេដែលទទួលបានជំនួយពីអាមេរិក គឺរាល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្តនៅទូទាំងពិភពលោកសុទ្ធតែទទួលបានជំនួយពីអាមេរិកទាំងអស់។[៨]
រជរបខ បានជ្រើសយកទង់សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ជាទង់របស់ចលនាខ្លួន។
កម្លាំងនយោបាយមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស[កែប្រែ]
ចាប់តាំងពីបានបង្កើតមក រជរបខ ភាគច្រើនបានពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអន្តរជាតិដើម្បីជួយរក្សាជំរុំស៊ីវិលរបស់ពួកគេនិងអនុវត្តប្រតិបត្តិការយោធា។ សានគឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ការប្រមូលជំនួយហិរញ្ញវត្ថុនេះក៏ដូចជាការបង្កើនការយល់ដឹងជាអន្តរជាតិអំពីប្រយោជន៍របស់រណសិរ្សខ្លួន។ នៅឆ្នាំ១៩៨២, លោកបានធ្វើដំណើរទៅរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ សានមានប្រជាប្រិយភាពខ្លាំងណាស់ជាមួយនឹងអាកប្បកិរិយាដ៏ស្ងប់ស្ងាត់និងការបន្ទាបខ្លួននិងបុគ្គលិកលក្ខណៈដែលគួរឱ្យចូលចិត្តរបស់លោក។[៩] បន្ថែមលើការធ្វើដំណើររបស់សាន, រជរបខ បានចាត់ទុកខ្លួនឯងជា ក្រុមមិនមែនកុម្មុយនិស្ត ដំបូងគេបង្អស់នៅកម្ពុជាដែលប្រឆាំងនឹង សបក។ មតិនេះបានបង្កើនឱ្យមានការគាំទ្រច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិចដោយពួកគេមិនចង់ឱ្យកម្ពុជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកកុម្មុយនិស្តយួន។
ដើម្បីបង្កើននូវនិន្នការនយោបាយនិងចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ, រជរបខ បានចុះចូលជាមួយខ្មែរក្រហម និងរណសិរ្សបង្រួបបង្រួមជាតិដើម្បីឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) រួមគ្នាបង្កើតបានចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រចកប)។ ទោះជា រជរបខ និងហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងទស្សនវិជ្ជារបស់ខ្មែរក្រហមក្តី ក៏ពួកគេត្រូវតែបង្ខំចិត្តចុះចូលដែរដើម្បីបង្កើនការទទួលស្គាល់ពីអន្តរជាតិ។ អ្នកខ្លះជឿថាសម្ព័ន្ធភាពរវាងបីបក្សពួកនេះបានបង្កើតឡើងដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអសបថាជារដ្ឋាភិបាលតំណាងឱ្យប្រទេសកម្ពុជា ទោះបីជាសម្ព័ន្ធនេះខ្វះខាតលក្ខណៈពេញលេញសម្រាប់ការទទួលស្គាល់បែបនេះក៏ដោយ។[១០]
កម្លាំងយោធាអត្ថបទដើមចំបង: កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ
ផ្នែកយោធានៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរគឺកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ១៩៧៩ ដោយឧត្តមសេនីយ៍ដៀន ដែល និងមានលោកសាក់ ស៊ុតសាខន ជាមេបញ្ជាការពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩២។[១១] ទោះយ៉ាងណានៅក្នុងអង្គភាពនីមួយៗ មេបញ្ជាការតែងតែមានស្វ័យភាពរៀងខ្លួនៗ ដែលធ្វើឱ្យលោកឧត្តមសេនីយ៍សាខនមានការលំបាកក្នុងការសម្របសម្រួលសកម្មភាពរបស់អង្គភាពនីមួយៗ។ នេះអាចនាំឱ្យមានការភាន់ច្រលំនិងអប្រសិទ្ធភាពនៅពេលមានការប្រយុទ្ធទ្រង់ទ្រាយធំ។ ម៉្យាងវិញទៀតអង្គការនេះទទួលបានអត្ថប្រយោជន៍ជាទម្រង់នៃភាពបត់បែននិងចលភាពដ៏ប្រសើររបស់កងកម្លាំងប្រដាប់អាវុធ។
ក្រុមយោធានេះមានទំនោរក្នុងការធ្វើសកម្មភាពដោយអង្គភាពរៀងៗខ្លួន ប៉ុន្តែនៅពេលខ្លះ កបអរជខ ក៏ត្រូវចូលរួមជាមួយកងកម្លាំងផ្សេងទៀតដែរដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅ ឫតំបន់ជាក់លាក់ណាមួយ។ ឧទាហរណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៨៦, រចកប បានបើកការវាយប្រហារដណ្តើមបានក្រុងបាត់ដំបង, ដែលជាក្រុងធំទីពីរនៅក្នុងប្រទេសកម្ពុជា។[១២]
ការធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ កបអរជខ ត្រូវបានបញ្ចប់ បន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើនៅរដូវប្រាំងក្នុងអំឡុងឆ្នាំ១៩៨៤–៨៥។ ការវាយឆ្មក់របស់យួននេះបានបង្កឱ្យមានការខាតបង់ជាច្រើន, វាមិនមែនខាតបង់តែខាង កបអរជខ មួយនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ប្រទេសថៃទៀតផង។ ទោះបីជាត្រូវបានបាត់បង់ចំនួនអាវុធ និងទាហានប្រហែល ៣០% ក្តី, កបអរជខ នូវតែអាចបន្តធ្វើប្រតិបត្តិការនៅតាមព្រៃបានពេញមួយអត្ថិភាពខ្លួនដដែរ។
វិបត្តិផ្ទៃក្នុងមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ដូចក្រុមបក្សពួកនយោបាយផ្សេងទៀតអញ្ជឹង, រជរបខ ក៏មានចំនួនវិបត្តិផ្ទៃក្នុងគួរសមផងដែរ។ តាមប្រវត្តិសាស្រ្ត, វិបត្តិផ្ទៃក្នុងរបស់រណសិរ្សនេះត្រូវបានបែកចែកជាពីរធំៗ ទីមួយគឺវិបត្តិមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងទីពីរគឺវិបត្តិក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
រណសិរ្សនេះត្រូវបានបែងចែកជាពីរក្រុមនៅចុងខែធ្នូ ឆ្នាំ១៩៨៥។ ក្រុមមួយគឺមានលោកសឺន សាន, ប្រធានរណសិរ្សផ្ទាល់ ក្រុមពីរមានលោកសាក់ ស៊ុតសាខន ជាមេបញ្ជាការយោធានៃរណសិរ្ស, ប្រធានបុគ្គលិក លោកដៀន ដែល និងសមាជិករណសិរ្សពីរនាក់ទៀតឈ្មោះថាអាប់ឌុល ហ្កាហ្វា ពាង មែត និងហ៊ីង គុន្ធថន (សូមបញ្ជាក់ថាឈ្មោះអ្នកទាំងពីរនេះអាចសរសេរខុស ព្រោះឈ្មោះបុគ្គលទាំងពីរនៅក្នុងឯកសារដើមគឺបានសរសេរជាភាសាអង់គ្លេស)។ ក្រុមទីពីរ ឫហៅថា"អ្នកប្រឆាំង"បានចោទប្រកាន់លោកសានថា គ្មានឆន្ទៈក្នុងការវាយប្រហារលើទាហានយួន ទោះបីជាមានទាហានរបស់សីហនុគ្រាំទ្រក៏ដោយ និងចេះតែចូលជ្រៀតជ្រែកក្នុងកិច្ចការយោធា។ ពួកគេក៏បានចោតប្រកាន់លោកសានថា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេដោយរបៀបគ្រប់គ្រងរបស់រូបលោកគឺដូចជាការយកអំណាចមកសង្កត់អញ្ជឹង។[១១]
នៅថ្ងៃទី២ ខែមករា, ក្រុមអ្នកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេគឺជាអ្នកគ្រប់គ្រងថ្មីលើក្រុមរណសិរ្សនេះ។ លោកដៀន ដែល និង ស៊ុតសាខន បានបង្កើតគណៈកម្មាធិការកណ្តាលនៃការស្រោចស្រង់ដែលមានមុខងារដឹកនាំរណសិរ្សទាំងមូល។ បន្ទាប់មក សានក៏បានចេញសេចក្តីជំទាស់មួយដោយនិយាយថាសកម្មភាពរបស់ដែល និងខនគឺខុសនឹងច្បាប់ ហើយប្រឆាំងនឹងស្មារតីបក្ស បើបុគ្គលទាំងពីរចង់ចុះសម្រួលជាមួយបក្សទាំងមូលនោះ អ្នកទាំងពីរនឹងត្រូវតែបញ្ឍប់សកម្មភាពទាំងនេះដែលកំពុងធ្វើឱ្យបែកបាក់សាមគ្គីភាពគ្នា។ សម្រាប់លោកអាប់ឌុល និងគុន្ធថន, សានជឿថាទាល់តែអ្នកទាំងពីរប្រព្រឹត្តិសកម្មភាពណាដែលគោរពនឹងវិន័យបក្សទើបពួកគេមានសឹទ្ធចូលរួមម្តងទៀត។ សាន បានបន្តទៀតថា លោកកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋ, សមាគមអាស៊ាន និងចិន។
តែទោះជាយ៉ាងណាក៏ដោយ, ការឈ្លោះប្រកែកគ្នារវាងមេដឹកនាំបក្សនៅតែបន្ត ដោយសារតែគ្មានភាគីណាមួយមានអំណាចអាចយកឈ្នះលើភាគីម្ខាងទៀតបាននោះទេ។ ច្រើនខែតមកទៀត, អាជ្ញាធរថៃបានចាប់ផ្តើមមានការព្រួយបារម្ភពីបញ្ហាផ្ទៃក្នុងរបស់ រជរបខ ហើយជាពិសេសគឺសមត្ថភាពរបស់ពួកគេក្នុងការបញ្ឆេះសង្គ្រាមជាមួយនឹង សបក។ ដូចនេះហើយ, ថៃបានចាប់បង្កើតនូវគណៈកម្មាធិការយោធាបន្តោះអាសន្នមួយដែលមានសមាជិក ១០ នាក់ដោយមិនបានឱ្យខន និងសានដឹងនោះទេ។ គោលបំណងរបស់គណៈកម្មាធិការថ្មីនេះគឺត្រូវធ្វើប្រតិបត្តិការនិងបញ្ជាការកងកម្លាំងយោធា រជរបខ ប្រឆាំងនឹង សបក រហូតទាល់តែជម្លោះត្រូវបានបញ្ចប់។ សមាជិកកំពូលនៃគណៈកម្មាធិការនេះមានលោកដៀន ដែល (ខាងស៊ុតសាខន) និងលោកព្រំ វិត (ជាប្រធានគណៈបញ្ជាការថ្មីរបស់សាន)។[១១]
ទីបំផុត ភាពមិនចុះសម្រុងគ្នានៃមេដឹកនាំបក្សក៏ត្រូវបានដោះស្រាយបន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ដោយភាគីទីបី (ថៃ)។ សានត្រូវបានអនុញ្ញាតឱ្យរក្សាតំណែងជាប្រធានរណសិរ្ស និងអំណាចស៊ីវិលផ្សេងៗទៀត ខណៈពេលដែលលោកស៊ុតសាខនក៏បានរក្សាតំណែងខ្លួនជាមេបញ្ជាការ កបអរជខ និងបន្តធ្វើប្រតិបត្តិការយោធារួមគ្នារវាង កបអរជខ និងហ៊្វុនស៊ិនប៉ិច។[៦] ប៉ុន្តែសន្តិភាពផ្ទៃក្នុងមិនបានបន្តទៅយូរទេ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្ត, ស៊ុតសាខនបានរត់ទៅបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនគឺគណបក្សប្រជាធិបតេយ្យសេរី។[១៣]
អត្ថិភាពក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស
នៅក្នុងឆ្នាំ១៩៩១, បារាំង និងប្រទេសឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានសន្និសីទសន្តិភាពមួយអំពីសង្គ្រាមស៊ីវិលនៅកម្ពុជា។ បក្សពួកនយោបាយទាំងបួននៅប្រទេសកម្ពុជាក៏បានសម្រេចចិត្តចូលរួមក្នុងសន្និសីទនេះក៏ដូចជា អសប និងប្រទេសផ្សេងៗទៀតផងដែរ (ឧទាហរណ៍: សហរដ្ឋ, សហភាពសូវៀត, ចិន, និងអង់គ្លេស)។ គោលបំណងនៃសន្និសីទមួយនេះគឺចង់ឱ្យមានសាមគ្គីភាព, សន្តិភាព, អព្យាក្រឹតភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។[១៤] នៅខែតុលា ឆ្នាំ១៩៩១, គ្រប់ភាគីទាំងអស់បានយល់ព្រមចុះលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
កិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យមានការបោះឆ្នោតដែលនឹងត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ ដើម្បីកំណត់អនាគតនៃរដ្ឋាភិបាលកម្ពុជាថ្មី។ កម្ពុជានឹងត្រូវបានពិនិត្យឃ្លាំមើលដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ឫហៅកាត់ថាអ៊ុនតាក់រហូតដល់ចប់ការបោះឆ្នោត។ កិច្ចព្រមព្រៀងសន្តិភាពបានកំណត់ថាបក្សពួកទាំងបួនត្រូវកែសហការជាមួយអ៊ុនតាក់ដើម្បីបញ្ឈប់ជម្លោះសង្គ្រាមនៅកម្ពុជា។ ក្រុមទាំងអស់បានអនុវត្តិតាមអ៊ុនតាក់ លើកលែងតែខ្មែរក្រហមទេដែលបានតវ៉ានិងមិនខ្ចីចូលរួមក្នុងការបោះឆ្នោត។
ភាពចាំបាច់ដើម្បីផ្លាស់ប្តូរពីក្រុមយោធាទៅគណបក្សនយោបាយនឹងត្រូវការសម្រួលប្តូរឈ្មោះ។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ត្រូវបានប្តូរមកជា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (គបសពស)។ គបសពស ត្រូវបានដឹកនាំដោយលោកសឺន សាន ហើយនៅក្នុងការបោះឆ្នោតដែលបានអនុម័តដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ គបសពស ដណ្តើមបាន ១០ អសានៈលើអាសនៈសរុបចំនួន ១២០ ក្នុងរដ្ឋសភាជាតិ។[១៥]
ដោយសារតែអសមត្ថភាពនៃគណបក្សណាមួយក្នុងការឈ្នះសម្លេងភាគច្រើន, គបសពស បានក្លាយជាសមាជិកជាន់ទាបនៃរដ្ឋាភិបាលចម្រុះថ្មី ដែលមានបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ិនប៉ិចជាសមាជិកកំពូល។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាព, រដ្ឋាភិបាលនឹងត្រូវផ្តល់ឱ្យ គបសពស នូវតួនាទីមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីចែកអំណាច និងអាចក្លាយជាសមាជិកនៃរដ្ឋសភាជាតិបាន (ឧទាហណ៍: អៀង មូលីជារដ្ឋមន្រ្តីក្រសួងព័ត៌មានហើយលោកកឹម សុខាជាប្រធានគណៈកម្មការសឹទ្ធមនុស្សនៅក្នុងរដ្ឋសភាជាតិ)។[១៦]
ឧកញ្ញា សឺន គុយ នៅដើមសតវត្សរ៍ទី១៩ ប្រទេសកម្ពុជានិងប្រទេសលាវ ត្រូវរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប្រឈមមុខនឹងការរលាយបាត់រូបរាងពីផែនទីពិភពលោក ដូចប្រទេសចម្ប៉ាក្នុងអតីតកាល ពីសំណាក់ប្រទេសយួននិងសៀម។
ក្នុងឆ្នាំ១៨២០ ស្តេចយួនឈ្មោះ មិញ-ម៉ាង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ក្នុងការចែកប្រទេសកម្ពុជាជាពីរ។ ព្រំដែនដែលគេបានបែងចែកនោះ គឺចាប់ផ្តើមពីត្រឹមព្រំដែនខេត្តពោធិសាត់ និងខេត្តបាត់ដំបង នៅត្រង់ម្តុំស្វាយ ដូនកែវ ឆ្លងកាត់ទន្លេសាបទៅម្លូរព្រៃ រួចឆ្ពោះទៅស្ទឹងត្រែង ហើយបង្ហួសទៅទល់ព្រំដែន ខ្មែរ-យួនសព្វថ្ងៃ។
ដីមួយភាគបីដែលនៅខាងលិចនិងខាងជើងខ្សែបន្ទាត់នេះ ត្រូវបានទៅសៀម ចំណែកពីរភាគបីនៅខាងក្រោម គឺនៅខាងកើតនិងខាងត្បូងខ្សែបន្ទាត់ត្រូវបានទៅយួន។ យួនបានដាក់ឈ្មោះទឹកដីថ្មីនេះ ថាខេត្ត ត្រាន-តាយ-ថាញ ដោយដាក់មេទ័ពយួនម្នាក់ ឈ្មោះ ត្រឿង-មិញ-យ៉ាង ជាអភិបាលខេត្ត ថ្មីនេះ។
ក្រោយមកមិនយូរប៉ុន្មាន យួនបានចាប់ផ្តើមអនុវត្តន៍នយោបាយ ធ្វើខ្មែរឲ្យទៅជាយួន ដូចជាបង្ខំឲ្យខ្មែរកាន់ទំនៀមទម្លាប់តាមយួន នឹងផ្លាស់ប្តូរឈ្មោះភូមិស្រុកខ្មែរឲ្យទៅជាយួនជាដើម។ នយោបាយដ៏តឹងរ៉ឹងនិងឆ្កួតលីលានេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំង។ ការបះបោះប្រឆាំងយួន ដែលដឹកនាំដោយព្រះអង្គឌួង ដោយមានជំនួយពីសៀមផងនោះ បានរីករាលដាលគ្រប់ទីកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។ ត្រឿង-មិញ-យ៉ាង ដែលជាអភិបាល ខេត្តថ្មី ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសខ្មែរ ដោយទៅបោះទីតាំងនៅខេត្ត ឡុង-អាន នៅឆ្នាំ ១៨៤២ រងចាំឱកាសល្អនឹងវិលត្រឡប់មកវិញម្តងទៀត។
ចំណែកឯភូមិភាគខាងជើងនិងខាងលិចខ្សែបន្ទាត់នោះវិញ មានខេត្ត បាត់ដំបង ពោធិសាត់ ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ត្រូវសៀម កាន់កាប់រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់មកឲ្យខ្មែរវិញ។ ការដែលសៀមព្រមប្រគល់ខេត្តទាំងឡាយនោះ មកខ្មែរ ដោយសារការគាប់សង្កត់ផ្នែកការទូត និង ផ្នែកយោធាពីប្រទេសបារាំង ដោយដោះដូរដែនដីទាំងនោះទៅនឹងខេត្ត ត្រាត និង ចន្ទតាប៊ុន ដែលក្នុង អតីតកាលក៏ជាទឹកដីរបស់ខ្មែរ ឲ្យទៅសៀមវិញ។ ការ ដាក់អាណានិគមរបស់បារាំង មកលើឥណ្ឌូចិន គឺជាហ្វ្រាំងដ៏សក្តិសិទ្ធិមួយ ទប់មិនឲ្យយួននិងសៀមលេបយកប្រទេសខ្មែរនិងលាវបាននៅក្នុងសតវត្សរ៍ទី១៩។ បើយើងក្រឡេកមើលទៅកម្ពុជាក្រោមវិញ មុនពេលបារាំងចូលមកដល់ ថ្វីត្បិតតែទឹកដីនេះត្រូវយួនចាប់ផ្តើម លុកលុយ តាំងតែពិសតវត្សរ៍ទី១៧ មកក៏ដោយក៏យួនមិនទាន់ត្រួតត្រាទឹកដីនេះបានទាំងស្រុងនៅឡើយ។ មានខេត្តខ្លះ ដូចជាខេត្តព្រះត្រពាំង ខេត្តឃ្លាំងជាដើម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរនៅឡើយ។ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តទាំងនោះ នៅតែបន្តធ្វើ ការតស៊ូដើម្បីការពារទឹករបស់ខ្លួនជានិច្ច។ នៅទីនេះខ្ញុំសូមលើកយកប្រវត្តតិស៊ូរបស់ប្រជារាស្ត្រខ្មែរខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរសគំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួមជាតិដូចតទៅ៖
លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្តាប់ដៃយួន។ គាត់់បានចូលបម្រើទ័ពតាំងតែពីគាត់មានអាយុ២០ឆ្នាំមកម៉េ្លះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានសហការីជំនិតៗប្រាំរូបគឺ លោក ទេសាសោម លោកហ្មឺនឯក លោកតាម៉ង់ លោកមនោរស់ និងលោកភូឈួយគង់។ ក្នុងចំណោមសហការីទាំង ៥រូប របស់ ឧកញ៉ា មានសហការីម្នាក់បានក្បត់នឹងឧត្តមគតិខ្លួន ដោយបានលួចផ្តល់កិច្ចការសម្ងាត់ក្នុងចលនាតស៊ូទៅឲ្យខ្មាំង។ ហើយមានសហការីផ្សេងទៀត មានការរកាំចិត្តនឹងគ្នា ជាហេតុបណ្តាល់ឲ្យចលនាតស៊ូ របស់ឧកញ៉ា ត្រូវជួបប្រទះនឹងផលវិបាកនាពេលអនាគត។ ដោយឃើញថា នៅមានខេត្តខ្លះ នៅកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរ នៅឡើយ ព្រះចៅយួនក្រុងហ្វេបានបញ្ជារឲ្យមេទ័ពយួន ម្នាក់ឈ្មោះ អុងឡូវ នាំទ័ពពីរកងវរ សេនាតូច មកឡោមព័ទ្ធនិងវាយលុកទីរួមខេត្តព្រះត្រពាំង។ ទ័ពយួនអុងឡូវបានចេញដំណើរពីព្រៃនគរ សំដៅទៅខេត្តព្រះត្រពាំង ក្នុងគោលបំណងវាយកំទេចជំរំទ័ពដ៏ល្បីរបស់លោកឧកញ៉ា សឺន គុយ។
ក្រោយពីបានទទួលដំណឹងថា យួននឹងវាយប្រហារទីរួមខេត្តព្រះត្រពាំង ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកឧកញ៉ាបានបញ្ជារឲ្យសហការីរបស់ លោក រៀបចំទ័ពដើម្បីត្រៀមប្រយុទ្ធការពារខេត្ត។ មិនយូរប៉ុន្មាន អុងឡុវបាននាំទ័ពមកដល់ខេត្ត ព្រះត្រពាំង ហើយចាប់ផ្តើមពង្រាយទ័ពដើម្បីវាយលុកចូលទីរួមខេត្ត។ ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ ហុតឈាមបានប្រព្រឹត្តទៅរវាងទ័ពយួននឹងទ័ពរបស់ ឧកញ៉ា។ អុងឡូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់គេជួបប្រទះនឹងការទប់ទល់ខ្លាំងខ្លាពីសំណាក់ទ័ពរបស់ឧកញ៉ា។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់រយៈពេល៧យប់៧ថ្ងៃ។ ទីបំផុតអុងឡូវត្រូវបង្ខំ ចិត្តដកទ័ពរបស់ខ្លួនថយ ទៅពួនក្នុងព្រៃជ្រៅ រងចាំជំនួយពីក្រុងហ្វេ។ ក្រោយមកមិនយូរប៉ុន្មាន អុង ឡូវ ក៏បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងកងទ័ពទាំងសម្ភារៈសឹកពីក្រុងហ្វេ ហើយលើកមកវាយសម្រុក ចូលទីរួមខេត្តព្រះត្រពាំងម្តងទៀត។ ចំណែកឯទ័ព ឧកញ៉ាវិញ គ្មានបានទទួលជំនួយអ្វីពីព្រះចៅ ក្រុងកម្ពុជាឡើយ។ លើកនេះទ័ពលោកឧកញ៉ា ពិតជាពីបាកទប់ទល់ណាស់ ព្រោះទ័ពយួនមានច្រើន។ នៅចំពោះមុខសភាពការណ៍ដ៏ធ្ងន់ធ្ងរនេះ លោកឧកញ៉ាបានបញ្ជារាឲ្យដកទ័ពចេញពីទីរួមខេត្ត ហើយទៅបង្កើតទីតាំងទ័ពនៅជនបទវិញ។
ចំណែកឯអុង ឡូវវិញ ក្រោយពីទ័ពរបស់ខ្លួនបានទទួលជោគជ័យ លើទ័ពរបស់ឧកញ៉ានៅសមរភូមិទីរួមខេត្តព្រះត្រពាំងហើយ ក៏ បានរៀបចំធ្វើពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះ បានបញ្ជារឲ្យទ័ពរបស់ខ្លួន ដើរឆក់ប្លន់ទ្រព្យសម្បត្តិ នឹងចាប់កូន ក្រមុំខ្មែរ សម្រាប់ការសប្បាយក្នុងពិធីជប់លៀងរបស់គេទៀតផង។
លោកឧកញ៉ាបានចេញចាកពីទីរួម ខេត្តត្រពាំងទាំងសេចក្តីក្រៀមក្រំ ហើយបានបង្កើតជំរំហ្វឹកហ្វឺនទ័ពសម្ងាត់មួយនៅជនបទ។ មិនយូរប៉ុន្មាន អុង ឡូវបានដឹងថាលោកឧកញ៉ាបានបង្កើតជំរំទ័ពសម្ងាត់ ក៏បញ្ជារឲ្យមេទ័ពយួនម្នាក់ ដែលនៅក្រោមបញ្ជាររបស់ខ្លួនឈ្មោះ អុង បូ ឲ្យដឹកទ័ពទៅវាយកំទេចកងទ័ពរបស់ឧកញ៉ា ដែល នៅសេសសល់នៅជំរំសម្ងាត់។ ដោយគ្មានពេលគ្រប់គ្រាន់ដើម្បី ប្រមូលនិងហ្វឹកហ្វឺនទ័ព លោកឧកញ៉ាគ្មានកម្លាំង គ្រប់គ្រាន់អាច់ទប់នឹងកម្លាំងរបស់ អុង បូ បានឡើយ។ ទីបំផុតត្រូវបោះបង់ចោលជំរំនោះទៀត។ ក្រោយពីបានវាយកំទេចជំរំទ័ពរបស់ ឧកញ៉ាហើយ អុង បូ បាននាំទ័ពទៅបោះទីតាំងនៅវត្តផ្នោដូង។ ចំណែកឯលោកឧកញ៉ា ក៏បាននាំទ័ពទៅស្នាក់នៅជាបណ្តោះអាសន្ន នៅវត្តចេតិយ នាភូមិចាប់ភ្លើង ដែលជាស្រុក កំណើតរបស់ភរិយាគាត់។ ហើយបន្តកេណ្ឌប្រមូលទ័ព ដើម្បីតស៊ូតទៅទៀត។ បើយើងក្រឡេកទៅមើលវត្តផ្នោដូងវិញ យើងឃើញទ័ពយួនដែលបោះទីតាំងនៅទីនោះ បានធ្វើការឆក់ប្លន់ និងកាប់សម្លាប់រាស្ត្រខ្មែរឥតត្រាប្រណីឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើការបំផ្លិចបំផ្លាញដោយវាយបំបាក់ព្រះពុទ្ធ បដិមាករ គាស់រំលើងកុដិសាលា ដុតបំផ្លាញគម្ពីដីកា ព្រមទាំងយកព្រះវិហារ ដែលជាទីសក្ការៈរបស់ខ្មែរមកធ្វើជាកន្លែងស៊ីផឹក នឹងរំលោភនារីខ្មែរដែលពួកវាចាប់មកយ៉ាងព្រៃផ្សៃបំផុត។
ថ្ងៃមួយលោកឧកញ៉ាបានទទួល ដំណឹងពីចារបុរសរបស់គាត់ថាទ័ពយួន អុង បូ ដែលបោះនៅវត្តផ្នោដូង មានការធ្វេសប្រហែស ដោយយល់ថាទ័ពរបស់លោកឧកញ៉ា គ្មានលទ្ធភាពនឹងវាយប្រហារមកលើខ្លួនឡើយ ដោយមួយថ្ងៃៗ ពួកគេជាប់រវល់នឹងការស៊ីផឹក និងឆក់ប្លន់ប្រជារាស្ត្រ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ លោកឧកញ៉ាបានបញ្ជាឲ្យលើកទ័ពទៅវាយទ័ពយួននៅវត្តផ្នោដូងជាបន្ទាន់។ ដោយការធ្វេសប្រហែស មិនបានត្រៀមប្រយុទ្ធជាមុនទ័ពយួននៅទីនោះរត់ឆ្លេឆ្លាបាត់សា្មរតីប្រយុទ្ធ។ ទីបំផុតត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ឯមេទ័ពយួន អុង បូ ក៏បាត់បង់ជីវិតក្នុងទីលានប្រយុទ្ធដែរ។ ដំណឹងពីការបាត់បង់មេដ៏ចំណាន អុង បូ និងការបរាជ័យនៅសមរភូមិផ្នោដូង បានធ្វើឲ្យចៅហ្វាយយួន អុង ឡុវ មានការឈឺចាប់ និងមានការអាម៉ាសយ៉ាងខ្លាំង។ ការបរាជ័យនេះ ញ៉ាំងឲ្យ អុង ឡូវ ត្រូវតែរិះរកយុទ្ធវីធីថ្មី។ យុទ្ធវីធីថ្មីនោះគឺការស៊ីរូង និងបំបែកបំបាក់ផ្ទៃ់ក្នុងឲ្យចុះទន់ខ្សោយ អុង ឡូវ បានបញ្ជាឲ្យកេណ្ឌខ្មែរ ចូលបម្រើក្នុងជួរទ័ពយួន ហើយពេលយប់បញ្ជាឲ្យពួកនេះដើរឆក់ប្លន់ប្រជារាស្ត្រខ្មែរ។ លុះ ព្រឹកឡើងពួកវាប្រកាសថាទាហានរបស់ឧកញ៉ាជាអ្នកប្រព្រឹត្ត។ ល្បិចកលដ៏ថោកទាបនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនភាន់ច្រឡំថា អ្នកដែលប្រព្រិត្តអំពើឆក់ប្លន់នោះ គឺពិតជាក្រុមរបស់លោកឧកញ៉ាមែន។
នៅលើទីលានសមរភូមិ យួនបានឲ្យរនុកក្នុងរបស់វាលួចសម្លាប់ទាហានខ្មែរដោយស្ងាត់ៗ និងញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ ថ្ងៃមួយទាហានម្នាក់ បានជួបប្រទះសាកសពរបស់លោកតាម៉ង់ ដែលជាមេទ័ពដ៏ខ្លាំងម្នាក់ ដេកស្លាប់ចម្ងាយ ៣០០មែត្រ ពីវត្តផ្នោដូងយ៉ាងអាថ៌កំបាំង។ ចំណែកឯលោកហ្មឺន ឯក បានគេចខ្លួនបាត់ ដោយគ្មានអ្នកណាមួយដឹងថាគាត់ទៅណា គ្រាន់បានឃើញសារមួយដែលគាត់ទុកឲ្យ ដែលចារថាគាត់នឹងទៅធ្វើការតស៊ូតែម្នាក់ឯង។ មិនតែប៉ុណ្ណោះ លោកទេសា សោម ត្រូវយួនចាប់បាននៅសមរភូមិ ហើយយកទៅធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងឡាយខាងលើនេះ បានធ្វើឲ្យលោកឧកញ៉ាមានការសោកស្តាយជាទីបំផុត។ ផ្ទុយទៅវិញភូឈួយគង់បែរជាញញឹមបិទមាត់មិនជិត ព្រោះគោលបំណងរបស់គេជិតបានសម្រេចហើយ។ ការបាត់បង់នូវមេទ័ពដ៏ចំណាន់ៗទាំងបីរូប បានធ្វើកងទ័ពក្នុងចលនាតស៊ូ បាត់បង់ស្មារតីប្រយុទ្ធ ព្រមទាំងមានភាពអនាធិបតេយ្យទៀតផង។ អុងឡូវ បានដឹងច្បាស់ពីការរង្គោះរង្គើនៃចលនា ក៏មិនបណ្តោលឲ្យឱកាសដ៏ល្អនេះកន្លងទៅបានឡើយ ដោយបានបញ្ជាឲ្យទ័ពរបស់វាយប្រហារទីតាំងទ័ពខ្មែរនៅផ្នោដូងជាបន្ទាន់។ ថ្វីត្បិតតែយួនទទួលបានជោគជ័យនៅលើ សមរភូមិប្រយុទ្ធក៏ដោយ តែគេមិនអាច់ចាប់ខ្លួនឧកញ៉ាបានឡើយ។ ចលនាតស៊ូរបស់ឧកញ៉ា នៅតែបន្តការវាយប្រលើទ័ពយួន តាមរបៀបសង្គ្រាមទ័ពព្រៃ ឬសង្គ្រាមឈ្លប់។
ការធ្វើសង្គ្រាមឈ្លប់ បានធ្វើឲ្យយួនស៊ីមិនឆ្ងាញ់ ដេកមិនលក់ ជាហេតុធ្វើឲ្យ អុង ឡូវ មានការម៉ួរម៉ៅកាន់តែខ្លាំង។ អុង ឡូវបានបញ្ជាឲ្យទ័ពរបស់ខ្លួនតាមប្រមាញ់លោកឧកញ៉ា គ្រប់ទិសទី។ ទោះជាធ្វើយ៉ាងណាក៏ដោយ ក៏យួននៅតែមិនអាច់រំលាយចលនាតស៊ូនេះដែរ។ សង្គ្រាមឈ្លប់របស់ឧកញ៉ា បានធ្វើទាហានយួនងាប់ជារៀងរាល់ថ្ងៃ។
ពេលនេះមេទ័ព អស់មធ្យោបាយក្នុងការពន្លត់ចលនាតស៊ូ និងតាមចាប់ខ្លួនឧកញ៉ាដោយកម្លាំងទ័ព ដែលជាហេតុបណ្តាល ឲ្យយួនត្រូវតែបង្ហាញពីសារជាតិពិតរបស់គេ គឺសារជាតិកាចសាហាវ សារជាតិក្រឡិចក្រឡុច និងសារជាតិបោកប្រាស។ អុង ឡូវ បានបញ្ជារទាហានរបស់ខ្លួន ដើរឆក់ប្លន់ និងកាប់សម្លាប់ខ្មែរដោយឥតរើសមុខ។ ជាមួយគ្នានេះ យួនបានធ្វើសេចក្តីប្រកាសគ្រប់កន្លែង ថាគេនឹងបន្តការកាប់សម្លាប់រាស្ត្រខ្មែរឥតរើសមុខតទៅទៀត ដរាបណាឧកញ៉ាមិនព្រមប្រគល់ខ្លួនឲ្យយួនទេ។ ដោយគ្មានលទ្ធភាពក្នុងការពារប្រជារាស្ត្រខ្មែរឲ្យផុតពីការកាប់សម្លាប់របស់យួនបាន លោកឧកញ៉ាក៏សម្រេចចិត្តរបាះ បង់ចោលការតស៊ូ ព្រមប្រគល់ខ្លួនឲ្យយួនចាប់ ដើម្បីជាថ្នូរឲ្យយួនឈប់កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរតទៅទៀត។ យួនសប្បាយចិត្តណាស់ ដោយឃើញលោកឧកញ៉ាព្រមចុះចាញ់។ ដូច្នេះដែលជាសញ្ញាមួយប្រាប់ថា នយោបាយឈ្លានពានលេបទឹកដីរបស់គេបានឈានដល់គោលដៅហើយ។ ដំបូងឡើយ យួនបម្រុងយកឧកញ៉ានិងទាហានខ្មែរទាំងអស់ទៅសម្លាប់ តែក្រោយមកបែរជាមិនសម្លាប់ ព្រោះគេយល់ឃើញថា លោកឧកញ៉ាមានប្រជាប្រិយភាពណាស់ក្នុងសង្គមខ្មែរ បើសម្លាប់ឧកញ៉ាពេលនេះ ពិតជាមានការបះប្រឆាំងពីសំណាក់ប្រជារាស្ត្រខ្មែរជាមិនខាន។ អាស្រ័យហេតុនេះហើយបាន ជាយួនទុកជីវិតលោកឧកញ៉ា។ មិនតែប៉ុណ្ណោះ អុង ឡូវ បានប្រគល់តំណែងទីប្រឹក្សាដល់ឧក ញ៉ាទៀតផង។
នៅឆ្នាំ ១៨២១ ស្តេចយ៉ា ឡុង បាន អស់រាជ្យ។ ស្តេចថ្មីឈ្មោះ មិញ-ម៉ាង ឡើងជំនួស។ គ្រាន់តែឡើងសោយរាជ្យភ្លាម ស្តេច មិញ-ម៉ាង បានចេញបញ្ជាយ៉ាងដាច់ណាត់ បង្ខំឲ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមទាំងមូលត្រូវតែវផ្លាស់ប្តូរទំនៀមទម្លាប់ និងច្បាប់សាសនា ដោយគោរពតាមប្រពៃណី និងច្បាប់សាសនារបស់យួនវិញ។
សេចក្តីប្រកាសរបស់ មិញ-ម៉ាង មានដូច តទៅ៖
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួនដោយត្រូវ៖
– កោរសក់ទុកចិញ្ចើម
– ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
– ស្លៀកខោជើងពីរ ពាក់អាវ កត្រង់ ពត៌ ឈាមជ្រូក
– ពេលសូត្រធម៌ ត្រូវគោះត្រដោក
២. រាស្ត្រខ្មែរប្រុសស្រី ត្រូវគោរពតាមប្រពៃណីយួនដោយត្រូវ៖
– ទុកសក់វែង ហើយបួង
– យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
– បោះបង់អក្សរខ្មែរ រៀនអក្សរយួន និងនិយាយភាសាយួនគ្រប់ទីកន្លែង
– ប្រើសម្លៀកបំពាក់ដូចយួន
នៅក្នុងសេចក្តីប្រកាសនោះបានចែងថា បើជនណាមិនគោរពតាមបញ្ជារនេះ នឹងត្រូវកាត់ទោសប្រហារជីវិត។ ក្រោយពីឃើញសេចក្តីប្រកាសនេះកាលណាមកប្រជារាស្ត្រខ្មែរ មានការក្តៅក្រហាយជាពន់ពេក តែមិនហា៊នប្រឆាំង ព្រោះបញ្ជានេះដាច់ណាស់ពេក។ ដោយយល់ថា មានតែលោកឧកញ៉ាទេ ដែលជាពឹងព្រះសង្ឃ និងប្រជារាស្ត្រខ្មែរជាច្រើន បានធ្វើញត្តិជូនឧកញ៉ា សូមជួយធ្វើអន្តរាគមន៍។ លោកឧកញ៉ាបានយកសំណើរនេះ ជូន អុង ឡូវ សូមកុំអនុវត្តតាមបទបញ្ជារនេះ ជាច្រើន លើកច្រើនសា។ តែរាល់ពេលដែលឧកញ៉ា លើកយកបញ្ហានេះមកពីភាក្សា អុង ឡូវ តែងតែតប់ថា នេះជាបញ្ជា របស់ព្រះអធិរាជក្រុងហ្វេ គ្មានអ្នកម្នាក់អាច់ជំទាស់បានឡើយ។ បើសិនជាអ្នកណាមួយហា៊នតវ៉ានឹងបញ្ជានេះ ទាល់តែហានស្លាប់សិន។
ដោយអស់មធ្យោបាយក្នុងការអង្វរក អុង ឡូវ កុំឲ្យអនុវត្តន៍តាមបទបញ្ជានេះ លោក ឧកញ៉ាបាននិយាយទៅកាន់ អុង ឡូវ ថា “សូមលោកមេត្តាផ្ញើសារមួយជូនព្រះចៅក្រុងហ្វេឲ្យទ្រង់បានជ្រាប់ថា ខ្ញុំឧកញ៉ា សឺន គុយ អតីតអភិបាលខេត្តព្រះត្រពាំង បច្ចុប្បន្នទីប្រឹក្សារបស់លោក សូមយកជីវិតមកប្តូរ បើសិនជាព្រះអធិរាជព្រមលុបចោលបទបញ្ជានេះ”។ អុង ឡូវ យល់ព្រម ហើយបានផ្ញើសារជូនព្រះចៅក្រុងហ្វេ។
ក្រោយមក អុង ឡូវ បានប្រាប់ទៅ លោកឧកញ៉ាថា ព្រះចៅក្រុងហ្វេបានយល់ទៅនឹងសំណើររបស់ឧកញ៉ាហើយ ដូច្នេះតាមលក្ខន្តិកៈគេគ្មានជម្រើសអ្វីផ្សេងក្រៅពីយកឧកញ៉ាទៅប្រហារជីវិតឡើយ។ លោកឧកញ៉ាបានតប់ទៅវិញថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណើររបស់លោកត្រូវបានមព្រះអធិរាជក្រុង សព្វព្រះរាជហឫទ័យ។ ដូច្នេះលោកគ្មានការរារែក ក្នុងការប្រគល់ខ្លួនឲ្យ អុង ឡូវ យកទៅប្រហារជីវិតឡើយ។ ប្រជារាស្ត្រខ្មែរមានសេចក្តីរីករាយណាស់ ក្រោយពីបានដំណឹងថា ព្រះចៅក្រុងហ្វេបានសព្វព្រះរាជហឫទ័យ ទុកឲ្យប្រជារាស្ត្រខ្មែរគោពតាមទំនៀមទម្លាប់ និងព្រះពុទ្ធសាសនាខ្មែរ។ តែក្នុងពេលជាមួយគ្នានេះដែរ ខ្មែរគ្រប់រូបក៏មានមានការសោកស្តាយយ៉ាងខ្លាំង ដោយគេត្រូវបាត់បង់នូវកុលបុត្រដ៏ឆ្នើមម្នាក់ ដែលក្នុងមួយជីវិតរបស់លោក លោកតែងតែធ្វើអ្វីៗទាំងអស់ រហូតដល់ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនា។ យួនបានយកលោកឧកញ៉ាទៅប្រហារជីវិត នៅមុខសាលាឃុំ បិន-ឌឹក ត្រង់កន្លែងដែលមានដើមម្នាស់ កាលដាំទន្ទឹមគ្នាពីរដើមនៅជិតផ្លូវជាតិ។ សាកសពរបស់គាត់ ត្រូវបានព្រះសង្ឃនិងប្រជារាស្ត្រខ្មែរ យកទៅធ្វើបុណ្យហើយបញ្ចុះ នៅក្នុងព្រះចេតិយវត្តពោធិសាលរាជ ទីរួមខេត្តព្រះត្រពាំង ហើយខឿនចេតិយនោះនោះ នៅសល់រហូតដល់បច្ចុប្បន្នននេះ។ ចំណែកឯភូឈួយគង់ ដែលជារនុកក្នុងរបស់យួននោះ ក៏ត្រូវយួនយកទៅប្រហារជីវិតដែរ។
លោកឧកញ៉ា សឺន គុយ ជាកុលបុត្រដ៏ឆ្នើមម្នាក់របស់ខ្មែរកម្ពុជាក្រោម។ គាត់បានធ្វើអ្វីៗ ទាំងអស់រហូតដល់ហ៊ានពលីកម្ម ជីវិត ដើម្បីភាពគង់វង្សនៃជាតិខ្មែរ និងសាសនា។ លោកបានបន្សល់ទុកនូវគំរូវិរភាពមួយដ៏ត្រចះត្រចង់ សម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរកម្ពុជា ក្រោមគ្រប់រូបគោរពស្ញប់ស្ញែងនិងយកតម្រាប់តាម។
ថ្វីត្បិតតែលោកឧកញ៉ា ត្រូវយួនឈ្លានពានផ្តាច់ផ្តិលជីវិតឲ្យលាចាកលោកនេះ អស់រយៈពេលជិតពីរសតវត្សរ៍ហើយក៏ដោយ ក៏កិត្តិនាមរបស់លោកនៅតែល្បីរន្ទឺក្រអូបសុះសាយក្នុងសង្គមខ្មែរកម្ពុជាក្រោមយើងដដែល។ យើងទាំងគ្នាជាបច្ឆាជនដែល មានវាសនា បានស្គាល់នូវវប្បធម៌ អក្សរសាស្ត្រ ភាសា និងសាសនារបស់ខ្មែរនាពេលនេះ ក៏ដោយសារការបូជាសាច់ស្រស់ឈាមស្រស់របស់ឧកញ៉ា និងវិរកុលបុត្រខ្មែរកម្ពុជាក្រោមដទៃទៀត ក្នុងចលនាតស៊ូរបស់លោកក្នុងអតីតកាលដែរ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានឲ្យដឹងថា ទស្សននយោបាយដែលលោកបានអនុវត្តក្នុងនយោបាយសព្វថ្ងៃនេះ គឺជាប្រភពដែលលោកបានរៀនសូត្រទ្រឹស្ដី និងការអនុវត្តរបស់សម្ដេច សឺន សាន ដែលជាវីរៈជនខ្មែរកម្ពុជា។
ថ្លែងចំពោះយុវជនខ្មែរកម្ពុជាក្រោមនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានរំឮកពីគោលនយោបាយសំខាន់ៗចំនួន៣ចំណុច ដែលលោកបានរៀនសូត្រ និងយកមកអនុវត្តសព្វថ្ងៃនេះ ដោយក្នុងនោះរួមមាន៖ ១.អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ។ ២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ។ សត្រូវរបស់ខ្មែរ គឺជា អំពើឈ្លានពាន អំពើផ្ដាច់ការ និងអំពើពុករលួយ។ ៣.បើចង់បំបាត់អំពើពុករលួយត្រូវបំបាត់ពីលើចុះក្រោម ត្រូវលុបបំបាត់ពីអ្នកធំជាមុន។ ហើយបើចង់អភិវឌ្ឍប្រទេសឲ្យចាកផុតពីភាពក្រីក្រ ត្រូវអភិវឌ្ឍពីក្រោមទៅលើ គឺជួយអ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាចមុន។
តាមរយៈវីដេអូឃ្លីបដែលលោក កឹម សុខា បានបង្ហោះលើហ្វេសប៊ុកខ្លួនដូច្នេះថា៖« អ្វីដែលខ្ញុំចង់ចាំគឺបណ្ដាំលោកតា សឺន សាន ប្រភពនយោបាយរបស់ខ្ញុំ កើតចេញពីលោកតា សឺន សាន។ ខ្ញុំបានបញ្ជាក់អំពីទស្សននយោបាយរបស់ខ្ញុំ គឺខ្ញុំរៀនសូត្រពីលោកតា សឺន សាន ដែលជាវីរៈជនខ្មែរកម្ពុជាក្រោម នូវចំណុចធំ៣[..] ទាំងនេះជាគោលនយោបាយ ដែលខ្ញុំគោរពចងចាំ ហើយខ្ញុំបានយកមកអនុវត្ត កំពុងអនុវត្ត និងបន្ដអនុវត្តតទៅទៀត»។
គួររំឮកថា សម្តេច សឺនសាន គឺជាអតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ដោយលោកតែងតែប្រកាន់យកមាគ៌ា នយោបាយប្រជាធិបតី សេរីនិយម បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប ។ នៅឆ្នាំ ១៩៩៣ សម្ដេចទទួលដំណែងជាប្រធានសភាធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ដោយកាលនោះសម្តេចជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ សម្ដច សឺន សាន គឺជាអ្នកស្នេហាជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារឯករាជ្យពីបារាំង ក្រោមកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋព្រះបាទ សម្តេច នរោត្តម សីហនុ ផងដែរ។ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលមរណភាព នៅឆ្នាំ ២០០០ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ៕
ថ្លែងចំពោះយុវជនខ្មែរកម្ពុជាក្រោមនៅក្នុងទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ឯកឧត្តម កឹម សុខា បានរំឮកពីគោលនយោបាយសំខាន់ៗចំនួន៣ចំណុច ដែលលោកបានរៀនសូត្រ និងយកមកអនុវត្តសព្វថ្ងៃនេះ ដោយក្នុងនោះរួមមាន៖ ១.អ្នកដឹកនាំ ត្រូវតែជាអ្នកបម្រើប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាចៅហ្វាយរបស់អ្នកដឹកនាំ។ ២.មិនត្រូវយកខ្មែរណាធ្វើជាសត្រូវឡើយ។ សត្រូវរបស់ខ្មែរ គឺជា អំពើឈ្លានពាន អំពើផ្ដាច់ការ និងអំពើពុករលួយ។ ៣.បើចង់បំបាត់អំពើពុករលួយត្រូវបំបាត់ពីលើចុះក្រោម ត្រូវលុបបំបាត់ពីអ្នកធំជាមុន។ ហើយបើចង់អភិវឌ្ឍប្រទេសឲ្យចាកផុតពីភាពក្រីក្រ ត្រូវអភិវឌ្ឍពីក្រោមទៅលើ គឺជួយអ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាចមុន។
តាមរយៈវីដេអូឃ្លីបដែលលោក កឹម សុខា បានបង្ហោះលើហ្វេសប៊ុកខ្លួនដូច្នេះថា៖« អ្វីដែលខ្ញុំចង់ចាំគឺបណ្ដាំលោកតា សឺន សាន ប្រភពនយោបាយរបស់ខ្ញុំ កើតចេញពីលោកតា សឺន សាន។ ខ្ញុំបានបញ្ជាក់អំពីទស្សននយោបាយរបស់ខ្ញុំ គឺខ្ញុំរៀនសូត្រពីលោកតា សឺន សាន ដែលជាវីរៈជនខ្មែរកម្ពុជាក្រោម នូវចំណុចធំ៣[..] ទាំងនេះជាគោលនយោបាយ ដែលខ្ញុំគោរពចងចាំ ហើយខ្ញុំបានយកមកអនុវត្ត កំពុងអនុវត្ត និងបន្ដអនុវត្តតទៅទៀត»។
គួររំឮកថា សម្តេច សឺនសាន គឺជាអតីតប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ដោយលោកតែងតែប្រកាន់យកមាគ៌ា នយោបាយប្រជាធិបតី សេរីនិយម បែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប ។ នៅឆ្នាំ ១៩៩៣ សម្ដេចទទួលដំណែងជាប្រធានសភាធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ដោយកាលនោះសម្តេចជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ សម្ដច សឺន សាន គឺជាអ្នកស្នេហាជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាមទារឯករាជ្យពីបារាំង ក្រោមកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋព្រះបាទ សម្តេច នរោត្តម សីហនុ ផងដែរ។ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលមរណភាព នៅឆ្នាំ ២០០០ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ៕
Historical parties
កៃ គឹមសុង | Publication date 21 April 2017 | 10:00 ICT
លោក អៀង មូលី បានផ្ដល់បទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍នាពេលកន្លងមក។ រូបថត កែវ រតនា
អ្នកនិពន្ធ សៀវភៅ “ជីវិតលើផ្លូវបត់បែនទៅរកសន្ដិភាព” កើតនៅឆ្នាំ ១៩៥០ នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ សៀវភៅដែលមានកម្រាស់ ៧០០ ទំព័រជាខេមរភាសានេះបានបោះពុម្ពនៅឆ្នាំ ២០១៣។
សៀវភៅនេះបានអត្ថាធិប្បាយយ៉ាងលម្អិតពីខ្សែជីវិតរបស់ឥស្សរជននយោបាយមួយរូប ដែលបានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយនៅកម្ពុជាក្នុងដំណាក់កាលសង្គ្រាម និងដំណាក់កាលសុខសន្ដិភាព។
ឥស្សរជនរូបនេះបានចូលរួមចំណែកបង្កើតប្រវត្តិសាស្ដ្រផងជាអ្នកឃ្លាំមើល និងសរសេរប្រវត្តិសាស្ដ្រផង។
លោក អៀង មូលី បានចូលរៀននៅសាលាបឋមសិក្សានៅស្រុកពារាំងហើយបានបន្ដការសិក្សានៅរាជធានីភ្នំពេញនៅឆ្នាំ ១៩៦៨-៦៩។
លោកបានប្រឡងជាប់ចូលរៀននៅមហាវិទ្យាល័យពាណិជ្ជសាស្ត្រ (សាលាជំនួញ) ក្រុងភ្នំពេញ ប៉ុន្ដែមិនបានបញ្ចប់ទេដោយសារកាលៈទេសៈមិនអំណោយផលលោកក៏ត្រូវបង្ខំចិត្តរកការងារធ្វើនៅរោងចក្រកែវ។ បន្ទាប់មកបានមកធ្វើការនៅក្រុមហ៊ុន សុរាគារខ្មែរ ហើយអំឡុងពេលនោះក៏បានឆ្លៀតបន្តការសិក្សាខាងផ្នែកគណនេយ្យ។
នៅចន្លោះពីឆ្នាំ ១៩៧០ ដល់ ១៩៧៣ លោក មូលី បានធ្វើការឯកជនជាច្រើនកន្លែង និងបានសន្សំបទពិសោធការងារជាច្រើន និងសន្សំលុយបានមួយចំនួន។ នៅខែសីហា ឆ្នាំ ១៩៧៣ លោកបានធ្វើទំនាក់ទំនងជាមួយសមាគមគណនេយ្យករនៅប្រទេសបារាំងដើម្បីរកសាលារៀនបន្ដនៅប្រទេសបារាំង។ លោកមិនបានឆ្លងកាត់របបខ្មែរក្រហមទេ ប៉ុន្ដែមានអារម្មណ៍ឈឺចាប់ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។
ជីវភាពនៅប្រទេសបារាំងមិនងាយស្រួលដូចការស្មានឡើយ។ ម្យ៉ាងគ្មានបងប្អូន ឬសាច់ញាតិដែលអាចពឹងពាក់ស្នាក់អាស្រ័យបាន។ ម្យ៉ាងទៀតជានិស្សិតដែលច្បាប់នៅប្រទេសបារាំងហាមធ្វើការដើម្បីប្រាក់កម្រៃ។ «ខ្ញុំទៅបារាំងមានត្រឹមតែអង្ករ ១៥ គីឡូក្រាម លុយ ៣០០ ដុល្លារ និងសាច់ងៀតបន្ដិចបន្ដួច។ ខ្ញុំទៅខែ សីហា ជាពេលវិស្សមកាល ហាង ឬក្រុមហ៊ុននានានៅស្រុកបារាំង បិទទ្វារស្ទើរទាំងអស់ សម្រាកពេលវិស្សមកាល។ រហូតដល់ខែកញ្ញាទើបខ្ញុំទទួលបានការងារមួយ បន្ទាប់ពីចំណាយពេល ១ ខែ ជួយលាងចាន និងរៀបចំផ្ទះជូនអ្នកដែលឲ្យផ្ទះស្នាក់នៅបណ្ដោះអាសន្ន»។
តាមច្បាប់ប្រទេសបារាំងលោក មូលី មិនមានសិទ្ធិធ្វើការទេព្រោះទិដ្ឋាការត្រូវមកសិក្សាតែប៉ុណ្ណោះ។
ភ័ព្វសំណាងល្អលោកមានមិត្តភក្ដិជាជនជាតិបារាំងជាអ្នកជួយបិទបាំង ប្រវត្តិរបស់លោក។ ប៉ុន្ដែជាបណ្តើរៗលោកបានរត់ការច្បាប់ទម្លាប់ដោយសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅបារាំង។ «ខ្ញុំជាអតីតសមាជិកគណបក្សប្រជាធិបតេយ្យរបស់លោកតា អ៊ិន តាំ ដល់គាត់ឡើងធ្វើប្រធានាធិបតីទៅមានការប្រទូស្តប្រទាំងក្នុងគណបក្ស ដោយសារតែខ្ញុំជាមនុស្សរបស់លោក ចៅ សៅ (អ្នកនយោបាយ) ដែលក្រោយមក លោកក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យនៅពេលដែលលោក អ៊ិន តាំ ក្លាយជានាយករដ្ឋមន្ត្រីរបស់លោក លន់ នល់។ ជំនាន់នោះគេបណ្តេញលោក អ៊ិន តាំ ចេញពីគណបក្ស។ នោះជាលេសដែលលោកសុំជ្រកកោននៅបារាំង។
នៅក្នុងឆ្នាំ ១៩៧៣ ដដែលនោះលោក អៀង មូលី ដឹងថាសម្ដេចព្រះនរោត្តម សីហនុ ទ្រង់គង់នៅទីក្រុងប៉េកាំងបានបង្កើតរណសិរ្សមួយក្នុងបំណងវាយដណ្ដើមអំណាចពីរបប លន់ នល់ ប៉ុន្ដែនៅពេលនោះលោកមានការស្ទាក់ស្ទើរក្នុងការចូលរណសិរ្សរបស់ព្រះអង្គព្រោះមិនដឹងថានរណាជាមេដឹកនាំចលនាតស៊ូខ្មែរក្រហមពិតប្រាដក។
លោក អៀង មូលី ចាប់ផ្ដើមមានជីវភាពល្អប្រសើរជាងមុនដោយសារមានសិទ្ធិធ្វើការរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯងបាន។ មិនតែប៉ុណ្ណោះលោកត្រូវបានតែងតាំងជាប្រធានគណនេយ្យករដោយមានលទ្ធភាពជួលអ្នកបម្រើក្នុងផ្ទះផងដែរ។
ព្រឹត្តិការណ៍នៅថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ បានធ្វើឲ្យលោករំភើបដល់ស្រក់ទឹកភ្នែកដោយសារដំណឹងស្ដីពីជ័យជម្នះរបស់ខ្មែរក្រហមនឹកគិតថាប្រជាជនខ្មែរបានសុខវិញ ព្រោះមានសម្ដេចព្រះសីហនុជាអ្នកដឹកនាំ។ ផ្ទុយស្រឡះ...ដំណឹងរីករាយមានអាយុត្រឹម ៣-៤ ម៉ោងប៉ុណ្ណោះស្រាប់តែដំណឹងដ៏រន្ធត់ក៏ចូលមកដល់។ នោះគឺដំណឹងស្ដីពីការជម្លៀស និងបណ្ដេញប្រជាជនពីទីក្រុងភ្នំពេញដោយបង្ខំ។ ពេលនោះលោក មូលី ចាប់គិតឡើងវិញ។
ដំណឹងពីការជម្លៀសមនុស្សបែបនេះធ្វើឲ្យលោក មូលី នឹកស្អប់អ្នកដឹកនាំខ្មែរដែលតែងនាំឲ្យយុវជនខូចចិត្ត។ នោះជាហេតុផលចម្បងដែលលោកសម្រេចចិត្តឈប់ពាក់ព័ន្ធនឹងរឿងនយោបាយនៅស្រុកខ្មែរមួយរយៈដោយផ្ដោតអារម្មណ៍ទាំងស្រុងទៅលើតែធ្វើការរកប្រាក់ចំណូល។ ប៉ុន្ដែពេលដែលខ្មែរក្រហមដួលរលំនៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ លោកបែរមានក្ដីបារម្ភយ៉ាងខ្លាំងដោយសារហេដ្ឋារចនាសម្ព័ន្ធសង្គមទាំងមូលត្រូវបានបំផ្លាញព្រមទាំងមានវត្តមានកងទ័ពបរទេសផងដែរ។
ជំនួប អៀង មូលី និង សឺន សាន
លោកតា សឺន សាន ជាអតីតទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងរបបសង្គមរាស្ដ្រនិយមរបស់សម្ដេចឪ ព្រះនរោត្តម សីហនុ នាទសវត្សរ៍ទី ៦០ ។ លោកជាពុទ្ធសាសនិកមួយរូប និងធ្លាប់ជានិមិត្តរូបនៃជនស្អាតស្អំ មិនពុករលួយ។
លោក អៀង មូលី (ឆ្វេង ) និងលោកតា សឺន សាន ប្រធានរបស់លោក។ សហការី
នៅអំឡុងឆ្នាំ ១៩៧៦ លោកតា សឺន សាន បានផ្ដួចផ្ដើមគំនិតធ្វើបុណ្យទាននៅតាមវត្តខ្មែរនៅក្នុងប្រទេសបារាំងដើម្បីអង្គាសប្រាក់ជួយចលនាតស៊ូដែលលោកបានបង្កើតនៅជាយដែនខ្មែរ-ថៃ។ គាត់ត្រូវបានអញ្ជើញឲ្យបញ្ចេញមតិពីនយោបាយនៅកម្ពុជាក្នុងនាមលោកជាប្រធានសមាគមខ្មែរទូទៅនៅបរទេស។ លោកបាននិយាយថា «បន្តិចទៀត ឲ្យខ្មែរយើងនៅទីនេះជាពិសេសយុវជនប្រុងប្រៀបខ្លួន ព្រោះខ្មែរក្រហមនឹងដើរដល់ជញ្ជាំង» ដូច្នេះយើងត្រូវរៀបចំខ្លួនដើម្បីជំនួសពួកខ្មែរក្រហមហ្នឹង។
សមាគមខ្មែរទូទៅនៅបរទេសទាញយកសមាជិកភាគច្រើន អតីតនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមសេនីយ៍ អ្នករាជការ អ្នកការទូត និងពួកបញ្ញវន្តក្មេងៗច្រើន។ លោក អៀង មូលី ត្រូវបានមិត្តភក្ដិពីរនាក់ណែនាំឲ្យជួបលោកតា សឺន សាន និងបានជួយការងារនយោបាយដែលដឹកនាំដោយលោក។ ហេតុដែលនាំឲ្យលោកនឹកចង់ជួបលោកតា សឺន សាន គឺដោយសារតែដំណឹងតាមរយៈជនភៀសខ្លួនហើយនិយាយអំពីមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលពួកខ្មែរក្រហមធ្វើឡើងនៅកម្ពុជា»។
លោក មូលី បានដាក់ចិត្តជាថ្មីដើម្បីប្រឡូកក្នុងឆាកនយោបាយ។ «យើងមិនអាចនៅស្ងៀមថាគ្រប់គ្រាន់នៅបារាំងឡើយ។ ជនភៀសខ្លួនរត់មក...ខ្ញុំឃើញថាមានការលំបាក។ ដូច្នេះខ្ញុំគិតថាត្រូវតែភ្ជាប់ឡើងវិញជាមួយនឹងសហគមន៍ខ្មែរនៅឆ្នាំ ១៩៧៦»។
ក្នុងពេលសន្ទនានាពេលនោះលោកតា សឺន សាន បានសារភាពថាលោកបរាជ័យក្នុងការថ្វាយយោបល់ជូនសម្ដេច សីហនុ និង លោក លន់ នល់ ឲ្យបានជួបចរចារកដំណោះស្រាយជាតិក្នុងដើមឆ្នាំ ១៩៧០។ «ពេល សីហនុ នៅខ្សោយ លន់ នល់ មិនព្រមចរចាពេល លន់ នល់ ខ្សោយវិញ សីហនុ មិនព្រមចរចា»។
លោក មូលី ក៏បានលាលែងពីតំណែងគណនេយ្យក្រុមហ៊ុនឯកជនដើម្បីមានពេលគ្រប់ក្នុងរឿងនយោបាយ។ ពិសេសជួយកិច្ចការលោកតា សឺន សាន រៃអង្គាសប្រាក់បញ្ជូនមកគាំទ្រចលនាតស៊ូនៅជាយដែនថៃ។
បើតាមលោក អៀង មូលី អ្នកតស៊ូទាំងនោះគឺភាគច្រើនជាអតីតទាហានរបស់សេនាប្រមុខ លន់ នល់ ដែលមិនព្រមចុះចាញ់ហើយគាត់រត់ទៅលាក់ខ្លួននៅទល់ដែនខ្មែរ-ថៃ៕
បក្សប្រឆាំងទំនងជាប្រឈមនឹងការបែកបាក់
Mon, 12 December 2016
Alex Willemyns
ពីការរិះគន់ជាចំហរបស់លោក កឹម សុខា ចំពោះការបដិសេធរបស់លោក សម រង្ស៊ីមិនចាកចេញពីអឺរ៉ុបដែលជាជម្រកសុវត្ថិភាពរបស់លោករហូតដល់ការមិនសប្បាយចិត្តជាក់ស្តែងរបស់លោកសម រង្ស៊ី នៅក្នុងការបោះបង់តំណែងជា«មេដឹកនាំសំឡេងភាគតិច»នៅក្នុងរដ្ឋសភាឲ្យទៅលោក កឹម សុខា ភាពខ្វែងគំនិតផ្ទាល់ខ្លួនដែលមិនធ្លាប់មានពីមុនមកនៅក្នុងគណបក្សសង្គ្រោះជាតិទំនងនឹងមានហានិភ័យនៃការបែកបាក់ខណៈដែលកាលពីខែមុនកូនស្រីរបស់លោក កឹម សុខា ថែមទាំងបានរិះគន់លោក សម រង្ស៊ីជាសាធារណៈថាជាមនុស្សកំសាកដែលមិនហ៊ានចូលស្រុក។
អស់រយៈពេលជាងបីទសវត្សរ៍នៃការកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានធ្វើឲ្យខ្លួនឯងក្លាយជាអ្នកបំបែកបំបាក់គូប្រជែងនយោបាយរបស់ខ្លួនដ៏អស្ចារ្យដោយបានបំបែកបំបាក់ខ្មែរក្រហមបំបែកបំបាក់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតា សឺន សានបំបែកគណបក្សហ៊្វុនស៊ិនប៉ិច និងនរណាក៏ដោយដែលហ៊ានប្រឆាំងនឹងលោក។ដូច្នេះលោក កឹម សុខា និងលោក សម រង្ស៊ីមានបទពិសោធច្រើនដែលត្រូវរៀនសូត្រពីអតីតកាលខណៈកំពុងអនុវត្តការងារនិងការសន្យាថានឹងធ្វើឲ្យលោកនាយករដ្ឋមន្រ្តីចេញពីតំណែងតាមរយៈការធ្វើការរួមកម្លាំងគ្នា។
លោក សឺន សូប៊ែរ្តិ៍ដែលជាមេដឹកនាំគណបក្សសិទ្ធិមនុស្សមានតែឈ្មោះចាប់តាំងពីគណបក្សនេះបញ្ចូលគ្នាតែមួយជាមួយគណបក្ស សម រង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិកាលពីខែកក្កដា ឆ្នាំ ២០១២ បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថាមេដឹកនាំទាំងពីរនឹងមិនធ្លាក់ចូលក្នុងអន្ទាក់ទៀតទេ»។ លោកថ្លែងបន្តថា៖ «ប្រសិនបើពួកគេបានរៀនពីអតីតកាលនេះគឺជាអ្វីដែលលោកនាយករដ្ឋមន្រ្តីបានធ្វើទីមួយគណបក្សប្រជាជនកម្ពុជាបានបំបែកបំបាក់រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរហើយនៅពេលពួកគេជោគជ័យពួកគេបានចាប់ផ្តើមបំបែកបំបាក់គណបក្សហ៊្វុនស៊ិនប៉ិចដែរ។ឥឡូវនេះខ្ញុំសង្ឃឹមថាមេដឹកនាំគណបក្សនយោបាយគួរតែរៀនបទពិសោធទាំងនេះ»។ ទោះយ៉ាងណាក្តីលោក សូប៊ែរ្តិ៍ដែលជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនិងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តីលោក សឺន សានថ្លែងថាបើទោះបីជាលោកបានស្គាល់លោក សម រង្ស៊ី និងលោក សុខា អស់រយៈពេលជាច្រើនទសវត្សរ៍ក៏ដោយ ក៏លោកមិនអាចព្យាករថាតើអតីតគូបក្ខដិបក្ខទាំងពីរនាក់នេះអាចចៀសពីការបំបែកបំបាក់បានឬអត់នោះទេ។
លោក សូប៊ែរ្តិ៍ បញ្ជាក់ថា៖ «នោះគឺពិបាកនិយាយលក្ខណៈរបស់មនុស្សគឺថាពួកគេមានហេតុផលក្នុងការគិតនិងគណនាប៉ុន្តែពួកគេក៏មានបេះដូង និងការគិតពីខ្លួនឯង»។
មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរគួរតែដឹងឲ្យច្បាស់អំពីប្រវត្តិសាស្រ្តពាក់ព័ន្ធខណៈលោកសម រង្ស៊ីមានឫសគល់នយោបាយនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិចដែលលោកធ្លាប់ធ្វើជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងទសវត្សរ៍៩០ នៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនហើយលោក កឹម សុខាចេញពីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលក៏ត្រូវលោក ហ៊ុន សែន បំបែកខ្ទេចដែរនោះ។
ក្រុមគណបក្ស សម រង្ស៊ី នៅក្នុងគណបក្សសង្គ្រោះជាតិនៅតែជាប់ពាក់ព័ន្ធជាមួយក្រុមដែលនៅសល់ពីគណបក្សហ៊្វុនស៊ិនប៉ិចដែលគណបក្សសម រង្ស៊ី បានបែកពីគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងទសវត្សរ៍ ៩០ខណៈគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ត្រូវបានចូលរួមច្រើនពីអតីតមនុស្សមកពីរណស្សិជាតិរំដោះប្រជាពលរដ្ឋខ្មែរដែលបានប្រកាសថាគណបក្សចាស់របស់ខ្លួនមានលក្ខណៈប្រជាធិបតេយ្យជាង។
ក្នុងនាមជាសមាជិកស្ថាបនិករបស់គណបក្សហ៊្វុនស៊ិនប៉ិចដែលឥឡូវនេះអង្គុយនៅក្នុងក្រុមលោក កឹម សុខា ហើយជាញឹកញាប់រិះគន់លោក សម រង្ស៊ី ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោជំទាស់ចំពោះការលើកឡើងនេះ។ព្រះអង្គថ្លែងថាចំពោះការខ្វែងគំនិតគ្នាផ្ទាល់ខ្លួនរវាងលោក សម រង្ស៊ី និង កឹម សុខា ព្រះអង្គជឿថាអ្នកទាំងពីរដឹងយ៉ាងច្បាស់ថាពួកគេមិនអាចឈ្នះដោយម្នាក់ឯងបានទេ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ បន្តថា៖«ខ្ញុំបាននិយាយដូចនេះជាច្រើនដងហើយកាលពីមុនថា កឹម សុខា និង សម រង្ស៊ី មិនអាចបែកបាក់គ្នាបានទេព្រោះថាប្រសិនបើពួកគេបែកបាក់គ្នាពួកគេទាំងពីរនាក់គ្មានអនាគតទេ។ជាគណបក្សសង្គ្រោះជាតិគឺមានសង្ឃឹមច្រើនដូច្នេះខ្ញុំមិនជឿថានឹងមានការបែកបាក់គ្នារវាងកឹម សុខា និង សម រង្ស៊ី ទេ»។ ព្រះអង្គម្ចាស់ធម្មិកោបានបន្ថែមថា៖ «ប៉ុន្តែអ្វីដែលខ្ញុំបារម្ភជាងនេះគឺការបែកបាក់គ្នារវាងអ្នកគាំទ្ររបស់ពួកគេមិនមែននៅថ្នាក់មូលដ្ឋានទេប៉ុន្តែនៅថ្នាក់កណ្តាល។ យើងត្រូវតែចាំថាគណបក្សសង្គ្រោះជាតិគឺជាការរួមបញ្ចូលគ្នារវាង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស»។ «គណបក្សទាំងពីរមានសីលធម៌ផ្សេងគ្នាការរៀបចំផ្សេងគ្នា និងវប្បធម៌ផ្សេងគ្នា»។
លោក អៀ សុផល សាស្ត្រាចារ្យនៅសាលា Occidental College ក្នុងក្រុងឡូសអេនជឺឡេសសហរដ្ឋអាមេរិកបានថ្លែងថាប៉ុន្តែក្នុងចំណោមបក្ខពួកមួយចំនួនដែលនៅជុំវិញលោកសម រង្ស៊ី និងលោក កឹម សុខា អាចត្រូវបានបោកបញ្ឆោតដោយលោក ហ៊ុន សែនដែលដំបូងអាចមានម្នាក់ហើយបន្ទាប់មកមានអ្នកផ្សេងទៀតដែលចាញ់ឧបាយកលនោះដែរ។ លោក អៀ សុផល ដែលក៏ជាអ្នកសរសេរសៀវភៅដែលមានចំណងជើងថា «ភាពអាស្រ័យលើជំនួយនៅក្នុងប្រទេសកម្ពុជា» និង «វិធីដែលជំនួយបរទេសធ្វើឲ្យអន្តរាយដល់ប្រជាធិបតេយ្យ» បានថ្លែងថា៖ «គឺវាដូចជាលោកស្រី Theresa May (អ្នកអភិរក្សនិយម) ដែលបាននិយាយថាលោកស្រីមិនចង់ធ្វើការជាមួយលោក Jeremy Corbyn (បក្សការងារ) បន្តទៀតបានទេហើយគាត់ត្រូវតែជំនួសដោយអ្នកផ្សេងនៅក្នុងសភារបស់ចក្រភពអង់គ្លេស»។ លោកបញ្ជាក់ថាសំណើបែបនេះគឺគ្រាន់តែជាយុទ្ធសាស្ត្រមួយដែលមិនចាំបាច់បិទបាំងដើម្បីធានាដល់ផលចំណេញនយោបាយមិនស្មើភាពគ្នាតែប៉ុណ្ណោះដូច្នេះហើយមនុស្សមួយចំនួនអាចត្រូវបានបោកបញ្ឆោតនៅក្នុងចំណោមសមាជិកគណបក្សប្រឆាំង។ លោក អៀ សុផល បន្ថែមទៀតថា៖«បញ្ច្រាសមកវិញចក្ខុវិស័យទាំងនោះត្រូវបានធ្វើឲ្យខូចខាតដល់គណបក្សសង្គ្រោះជាតិ។ ពិតឬជាក់ស្តែងគឺការបាត់បង់ភ្នាក់ងារ»។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសានថ្លែងថាលោកមិនចង់និយាយថាគណបក្សរបស់លោកបានប្រើល្បិចដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិដោយរើសយកលោកកឹម សុខា និងបដិសេធលោក សម រង្ស៊ី នោះទេបន្ទាប់ពីបានធ្វើផ្ទុយពេញឆ្នាំ ២០១៥ ប៉ុន្តែលោកបាននិយាយថាលោកអាចនឹងមានអារម្មណ៍មិនស្រួលក្នុងការបដិសេធនោះ។ លោក ឥសាន ថ្លែងថា៖«ប្រសិនបើយើងបដិសេធទាំងស្រុងវានឹងមិនសមហេតុផលទេពីព្រោះជាទូទៅសម្រាប់ការប្រកួតប្រជែងរបស់គណបក្សនានានៅក្នុងសង្គមប្រជាធិបតេយ្យគឺគ្មានគណបក្សណាដែលចង់ឲ្យគូប្រកួតប្រជែងរបស់ខ្លួនរឹងមាំនោះទេ។ គឺវាដូចគ្នាសម្រាប់គ្រប់គណបក្សទាំងអស់មិនមែនតែគណបក្សប្រជាជនមួយនោះទេ»។ លោកបានរំឭកឡើងវិញថា៖ «គណបក្សណាដែលត្រូវបានបង្កើតឡើងគឺចង់ឱ្យគូប្រជែងរបស់ខ្លួនខ្សោយគឺជារឿងធម្មតា។ ប្រសិនបើយើងបដិសេធទាំងស្រុងនោះវាហាក់ដូចជាផ្ទុយទៅនឹងការពិត»។
ខណៈដែលលោកនាយករដ្ឋមន្ត្រីកំពុងជ្រើសរើសអ្នកប្រឆាំងរបស់ខ្លួនគឺវាហាក់ដូចជាគួរឱ្យអស់សំណើចណាស់នៅក្នុងប្រទេសភាគច្រើនប៉ុន្តែសម្រាប់លោក ហ៊ុន សែន វាគឺគ្រាន់តែជាទំព័រមួយផ្សេងទៀតពីសៀវភៅរូបមន្តដែលបង្ហាញពីសញ្ញានៃការបន្តប្រើយុទ្ធសាស្ត្របំបែកបំបាក់ដើម្បីត្រួតត្រា។ លោក ហ៊ុន សែន បានបំបែកគណបក្សហ៊្វុនស៊ិនប៉ិចនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងទសវត្សរ៍ឆ្នាំ ២០០០ ដោយបានប្រកាសថាលោកអាចធ្វើការបានតែជាមួយមន្ត្រីមួយចំនួនតូចប៉ុណ្ណោះដូចជាលោក អ៊ុង ផន ហើយក្រោយមកមានលោក អ៊ឹង ហួត និង ក្រោយមកទៀតមានលោក ញឹក ប៊ុនឆៃ តែមិនមែនជាមេដឹកនាំព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ទេ។ លោកបានបំបែកក្រុមរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរហៅគណបក្សលោកតា សឺន សាន (KPNLF) ដោយនិយាយថាលោកអាចធ្វើការជាមួយតែលោក អៀង មូលី បានប៉ុន្តែមិនអាចធ្វើការជាមួយមេដឹកនាំគណបក្សលោក សឺនសាន បានទេ។
ទោះជាយ៉ាងណាលោក សឺន សូប៊ែរ្តិ៍ ដែលជាអតីតមន្ត្រីមួយរូបរបស់គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បានថ្លែងថាលោកជឿថាទំនាក់ទំនងដោយឥតរំពឹងទុករបស់មេដឹកនាំគណបក្សប្រឆាំងជាមួយលោកហ៊ុន សែនមិនមែនធ្វើរឿងអតីតកាលម្តងទៀតនោះទេប៉ុន្តែផ្ទុយមកវិញវាជាការចាំបាច់មួយខណៈដែលគណបក្សសង្គ្រោះជាតិមានឱកាសដកស្រង់បន្ថែមទៀតពីលោកហ៊ុន សែន។ លោក សូប៊ែរ្តិ៍ ថ្លែងថា៖ «ឥឡូវនេះការព្រួយបារម្ភរបស់លោក កឹម សុខា គឺសកម្មជនគណបក្សនិងអង្គការក្រៅរដ្ឋាភិបាលដែលកំពុងជាប់ពន្ធនាគារទាក់ទងទៅនឹងករណីរបស់គាត់។ លោកចង់សំដៅទៅដល់មន្ត្រីអាដហុកចំនួន បួនរូប និងមន្ត្រី គជបមួយរូប ដែលកំពុងជាប់ពន្ធនាគារទាក់ទងទៅនឹងករណី «ពេស្យាចារ» ដែលលោក កឹមសុខា ត្រូវបានលើកលែងទោសនាពេលថ្មីៗនេះ។«នៅពេលដែលពួកគេត្រូវបានដោះលែងនោះយើងទាំងអស់គ្នានឹងឃើញ»។
លោក សម រង្ស៊ីបានឱ្យដឹងនៅក្នុងអ៊ីមែលមួយថាលោកពិតជាអាចមើលឃើញពីយុទ្ធសាស្ត្រចាស់នៃការបំបែកបំបាក់នៅពីក្រោយការផ្លាស់ប្តូរទំនោររបស់លោកហ៊ុន សែន ទៅរកលោក កឹម សុខានឹងមាក់ងាយរូបលោកហើយក៏បានបង្ហាញពីការរក្សាការវិនិច្ឆ័យលើបញ្ហានេះដែរ។ លោក សម រង្ស៊ី សរសេរថា៖ «អ្នកអាចត្រឹមត្រូវ»។ នៅពេលសួរថាហេតុអ្វីបានជាលោកជឿជាក់ច្បាស់ម្ល៉េះថាលោក ហ៊ុន សែនកំពុងព្យាយាមបំបែករូបលោកពី លោក កឹម សុខា? លោក សម រង្ស៊ីបន្ថែមថា៖ «ដោយសារតែហ្គេមនេះលេចចេញមកយ៉ាងច្បាស់ហើយគ្មានអ្វីអាចគ្របបាំងជិតនោះទេ។ ធ្ងន់ជាងនេះទៀតគឺបុរសម្នាក់នេះមិនមានហ្គេមអ្វីផ្សេងទៀតដើម្បីលេងនោះទេ»។
ជាការពិតណាស់ខណៈដែលលោក ហ៊ុន សែនអាចនឹងរីករាយនៅក្នុងនយោបាយនៃការបំបែកបំបាក់នេះវាជារឿងកម្រសម្រាប់គាត់ដើម្បីបន្សល់នូវភាពជោគជ័យនៅក្នុងហ្គេមដ៏យឺតមួយនេះជាពិសេសជាមួយលោកសម រង្ស៊ី និងលោក កឹម សុខាដែលហាក់ដូចជាកាន់តែធ្វើឲ្យមានទំនុកចិត្តកើនឡើងខ្លាំងថែមទៀតដូចជាសាមគ្គីភាពរបស់ពួកគេនៅក្នុងគណបក្សចំពេលដែលមានការបែកបាក់ជាសាធារណៈរបស់ខ្លួន។
មុនគណបក្សសង្គ្រោះជាតិលោក ហ៊ុន សែនមិនដែលបានប្រឈមមុខជាមួយនឹងគណបក្សប្រឆាំងរួបរួមគ្នានៅក្នុងការបោះឆ្នោតទេហើយបើសិនជាការទទួលបានជោគជ័យសម្រាប់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅក្នុងរយៈពេលប្រាំមួយខែទៀតអាចជាសារដ៏រសើបមួយទៅដល់អ្វីដែលលោកនាយករដ្ឋមន្ត្រីគិតដើម្បីការពារជ័យជម្នះរបស់លោក។
ជាមួយនឹងកាលវិភាគនៃការបោះឆ្នោតជាតិដែលគ្រោងនឹងធ្វើនៅខែកក្កដាឆ្នាំ ២០១៨ ខាងមុខគឺមួយឆ្នាំគត់ក្រោយការបោះឆ្នោតឃុំសង្កាត់សំណួរមួយដែលមានរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដែលនៅតែទាមទារនូវចម្លើយមួយដែលត្រូវឆ្លើយថាតើលោក ហ៊ុន សែន អាចបំបែកបំបាក់គណបក្សសង្គ្រោះជាតិបានដែរឬទេ?៕ PS/NS រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា
Fresh News 8 April 2019 · សម្តេចតេជោ ហ៊ុន សែន រម្លឹករឿង លោក ខៀវ សំផន និងលោក សឺន សាន ទាមទារលុបចោលប្រាក់រៀល នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Video inside)
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹករឿងលោក ខៀវ សំផន មេដឹកនាំខ្មែរក្រហម និងលោក សឺន សាន ជាស្ថិតនៅក្នុងក្រុមត្រីភាគី បានទាមទារលុបចោល នូវរូបិយវត្ថុប្រាក់រៀល នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចអះអាងថា ពេលនោះសម្តេចប្រឆាំងយ៉ាងដាច់អហង្កា មិនធ្វើតាមការទាមទារ របស់ពួកគេឡើយ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។
ក្នុងពិធីនោះ សម្តេចបានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំនៅចាំបានថា ត្រីភាគីជាពិសេសខ្មែរក្រហម និងសឺន សាន បានទាមទារឱ្យលុបចោលនូវរូបិយបណ្ណប្រាក់រៀល មុនកិច្ចព្រមព្រៀងទីក្រុងបារីស ត្រូវបានចុះហត្ថលេខា បានខ្ញុំចង្អុលមុខ ខៀវ សំផន និងសឺន សាន ថាអ្នកឯងយល់យ៉ាងម៉េច»។
សម្តេចបានបន្តថា៖ «ក្រុមត្រីភាគី មិនអាចយកឈ្នះ ហ៊ុន សែន បានទេ គឺ៣ទល់នឹង១ ពួកគេមើលកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលរៀបចំដោយប្រទេសធំ ប៉ុន្តែពួកគេភ្លេចគិតថា SNC ជាប្រភពអំណាចតែមួយគត់ នៅក្នុងដំណាក់កាលអន្តរកាល»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសកម្ពុជា។ ខ្មែរទាំង៤ភាគី រួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចនរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដី ភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។
ខ្លឹមសារ សំខាន់ៗ នៃ កិច្ចព្រមព្រៀងនេះ រួមមាន៖ ការព្រមព្រៀងឈប់បាញ់ រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ, ការកាត់រំសាយទ័ព, ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុង អំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយ នឹងចលនាតស៊ូ នៅជាយដែន), ការរៀបចំការបោះឆ្នោត តាម បែបប្រជាធិបតេយ្យ, ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់រក្សាសន្តិភាព និងរៀបចំការបោះឆ្នោតទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង, ការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួនខ្មែរ ជាពិសេសពីជំរំជនភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ, កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជារួមមាន ដូចជាគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស, ការគោរព សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋជាដើម។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីការទាមទារមិនបានសម្រេចរបស់ ក្រុមខ្មែរក្រហម និងលោកតា សឺន សាន ទៀតថា «អ្វីដែលគួរឱ្យសោកស្តាយ គឺពួកគេបានទាមទារឱ្យរំលាយចោលនូវ ប្រាក់រៀលរបស់កម្ពុជា ហើយគេសុំស្នើ អ្វីដែលពិបាកបំផុត គឺរឿង សឺន សាន គឺគាត់បានស្នើឱ្យបោះលុយ SNC ប៉ាស្ព័រ SNC លុយ SNC។ បានខ្ញុំថា ឯកឧត្តម តើអ៊ុនតាក់ត្រូវនៅប៉ុន្មានឆ្នាំ SNC ត្រូវនៅប៉ុន្មានឆ្នាំ។ SNC បញ្ចប់វត្តមាន នៅពេលដែលសភាធម្មនុញ្ញ ក្លាយទៅជាសភាជាតិបង្កើតរដ្ឋាភិបាល។ ក្នុងសំណូមពរ២នេះ ខ្ញុំយល់ព្រមតែមួយទេ គឺបោះប៉ាស្ព័រ SNC ហើយប្រើប្រាស់តែសមាជិក SNC និងលេខាធិការដ្ឋាន SNC ប៉ុណ្ណោះ ក្រៅពីនោះនៅក្នុងតំបន់រដ្ឋបាលរបស់នរណា ប្រើលិខិតឆ្លងដែនរបស់អ្នកនោះ»។
ទោះជាយ៉ាងនេះក្តី ដោយសារតែការប្រឆាំងចំពោះការទាមទារលុបចោលនូវប្រាក់រៀល ទីចុងបំផុត ប្រាក់រៀល ដែលកម្ពុជាបានបោះលើកដំបូង នៅ២០ មីនា ឆ្នាំ១៩៨០ ដែលរហូតដល់ពេលនេះ មានអាយុ៣៩ឆ្នាំហើយ ហើយកំពុងតែបន្តប្រើប្រាស់ទៅមុខជានិរន្តន៍៕
រិះគន់បក្សអាលាយបក្សមែន? ក្រុមសម្តេចតាសីហនុ រិះគន់ក្រុមសឺនសាន អាលាយបក្សសឺនសាន (ប្រជាធិប្បេតេយ្យ) បក្ស លន់ នល់ រិះគន់ បក្ស សង្គមរាស្រ្តនិយម រលាយរបបសង្គមរាស្រ្តនិយម។ បក្ស សឺនសាន បន្តរិះគន់ បក្ស លន់នល់ទៀត អាលាយបក្ស លន់ នល់ ទៀត...បក្សច្រើនរិះគន់បក្សខ្មែរក្រហម អាលាយបក្សខ្មែរក្រហមទៀត...ចុងក្រោយ មេបក្ស អាវលឿង (អតីតបក្សសឺនសាន) ដេកភ័យ រន្ធត់ខ្លាចថ្ងៃណាមួយ បក្សប្រឆាំងអាលាយខ្សុល..ចុងក្រោម អាលាយមែន ...ទៀត...(ខ្ញុំដឹងរឿង ដោយសារ មើល Youtube) ...ខិិខិខិ..ខ្ញុំសុខចិត្តចំណាយពេល ជួយកសាងជាតិ រក្សាសន្តិភាព មិនហ៊ានរិះគន់ជាតិខ្លួនឯងទេ ព្រោះឃើញ គំរូស្រាប់....
ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ ទាមទារឲ្យមន្ត្រីបក្សប្រឆាំងសុំទោសខ្មែរក្រោម ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ ទាមទារឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សុំទោសពលរដ្ឋខ្មែរក្រោម បន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះ បាននិយាយរិះគន់ពីការបូជាជីវិតរបស់អតីតចៅហ្វាយខេត្តព្រះត្រពាំង ឧកញ៉ា សឺន គុយ ឲ្យវៀតណាម ចាប់ខ្លួនសម្លាប់ ថាមិនមែនជាយុទ្ធសាស្ត្រឲ្យខ្មែរក្រោមចំណេញឡើយ។ ការនិយាយរបស់លោក អេង ឆៃអ៊ាង នេះ គឺដើម្បីប្រៀបធៀបទៅនឹងយុទ្ធសាស្ត្រដែលគណបក្សសង្គ្រោះជាតិ មិនឲ្យលោក សម រង្ស៊ី ចូលស្រុក ប្រឈមនឹងការជាប់គុក ថាជាយុទ្ធសាស្ត្រប្រសើរជាងលោកឧកញ៉ា សឺន គុយ នៅកម្ពុជាក្រោម។
ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និងជាកូនប្រុសរបស់លោក សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់ទុកការប្រៀបធៀបយុទ្ធសាស្ត្រនយោបាយរវាងឧកញ៉ា សឺន គុយ និងលោក សម រង្ស៊ី នៅពេលនេះ ថាជារឿងមិនច្បាស់ប្រវត្តិសាស្ត្ររបស់មន្ត្រីបក្សប្រឆាំង។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ លោក អេង ឆៃអ៊ាង ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ុងរ៉េអាល (Montreal) ប្រទេសកាណាដា (Canada) បានលើកឡើងថា កាលពីសម័យលោកឧកញ៉ា សឺន គុយ ធ្វើជាចៅហ្វាយខេត្តព្រះត្រពាំង នៅកម្ពុជាក្រោម លោកឧកញ៉ា សឺន គុយ បានយល់ព្រមប្រគល់ខ្លួនឲ្យវៀតណាម សម្លាប់ ទីបំផុតលោកថា ទឹកដីកម្ពុជាក្រោម នៅតែត្រូវវៀតណាម យកបានដដែល។ លោកថា ប្រសិនបើខ្មែរក្រោមមានយុទ្ធសាស្ត្រមិនឲ្យវៀតណាម ចាប់ខ្លួនឧកញ៉ា សឺន គុយ ហើយឲ្យនៅតស៊ូវិញ វាសនាខ្មែរក្រោមអាចក្លាយទៅជារូបភាពផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្សសង្គ្រោះជាតិ មិនចង់ឲ្យមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី ប្រើប្រាស់យុទ្ធសាស្ត្រដូចឧកញ៉ា សឺន គុយ នេះទេ ព្រោះវាមិនចំណេញអ្វីឡើយ។
លើសពីនេះ លោក អេង ឆៃអ៊ាង បានចោទជាសំណួរនៅចំពោះមុខអ្នកគាំទ្រថា តើគួរឲ្យលោក សម រង្ស៊ី ធ្វើពលីកម្មដោយមិនដឹងថា ឈ្នះ ឬគួរទុកឲ្យលោក សម រង្ស៊ី ធ្វើកិច្ចការសម្រេចគោលដៅរបស់បក្ស ដើម្បីឈានទៅដល់ការឈ្នះឆ្នោតក្នុងពេលបោះឆ្នោតខាងមុខ៖ «នៅពេលនោះ បើយើងមានយុទ្ធសាស្ត្រអត់ឲ្យយួនចាប់ឧកញ៉ា សឺន គុយ អត់ឲ្យយួនសម្លាប់ឧកញ៉ា សឺន គុយ ហើយឲ្យឧកញ៉ា សឺន គុយ ដឹកនាំកម្លាំងដើម្បីការពារទឹកដីកម្ពុជាក្រោម ប្រហែលជាទៅផ្សេងផ្ទុយទៅវិញ ឧកញ៉ា សឺន គុយ ស្លាប់ក្លាយជាវីរបុរស តែដីកម្ពុជាក្រោម យើងឃើញថា បាត់ទៅយួនរហូតដល់ថ្ងៃនេះ។ នេះជាឧទាហរណ៍មួយដែលយើងមិនចង់ឲ្យមេដឹកនាំរបស់យើងទៅដើររបៀបហ្នឹង វាអត់ចំណេញទេ»។
ក្រោយការថ្លែងរបស់លោក អេង ឆៃអ៊ាង ដូចនេះ មូលនិធិលោកតា សឺន សាន កាលពីថ្ងៃទី៣០ ធ្នូ បានចេញសេចក្ដីថ្លែងការណ៍ទាមទារឲ្យលោក អេង ឆៃអ៊ាង សុំទោសចំពោះការប្រៀបធៀបនេះ។ ពួកគេថា មន្ត្រីបក្សប្រឆាំងរូបនេះ មើលងាយចំពោះការបូជារបស់ឧកញ៉ា សឺន គុយ ដែលសុខចិត្តប្ដូរជីវិតដើម្បីរក្សាវប្បធម៌ ទំនៀមទម្លាប់ ជាតិសាសន៍ និងពុទ្ធសាសនា នៅដែនដីកម្ពុជាក្រោម។ ពួកគេថា ព្រលឹងជាតិទាំងអស់នេះ កំពុងបន្តកើតមាននៅដែនដីកម្ពុជាក្រោមនៅឡើយ ដូច្នេះការបូជារបស់ឧកញ៉ា សឺន គុយ មិនបានបរាជ័យនោះទេ។
ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មូលនិធិលោកតា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ មានប្រសាសន៍បញ្ជាក់បន្ថែមនៅថ្ងៃទី១ មករា ថា ការទាមទារឲ្យលោក អេង ឆៃអ៊ាង សុំទោសនេះ គឺជាការព្រមានកុំឲ្យមន្ត្រីបក្សប្រឆាំងរូបនេះចេះតែដើរនិយាយផ្ដេសផ្ដាសខុសពីប្រវត្តិសាស្ត្រជាក់ស្ដែង។ លោកថា ស្ថានភាពរបស់ឧកញ៉ា សឺន គុយ និងលោក សម រង្ស៊ី មិនដូចគ្នាឡើយ៖ «គួរគាត់សុំទោស ខ្ញុំគ្រាន់តែឲ្យគាត់មានសេចក្ដីក្លាហានទទួលខុសក្នុងការដែលគាត់សម្ដែងនេះ ពីព្រោះយើងមិនអាចនិយាយអ្វីតាមចិត្តដែលយើងយល់នោះទេ មកប្រៀបធៀបកាលៈទេសៈខុសគ្នារបៀបហ្នឹងវាមិនសមរម្យទេ គាត់បង្អាប់។ មែនទែនទៅ ការតស៊ូរហូតដល់ការបូជាជីវិតទៅហើយ ហើយយកមកប្រៀបធៀបនេះ វាមិនគួរសមសោះ»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងលោក អេង ឆៃអ៊ាង ដែលពេលនេះកំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីសុំការឆ្លើយតបបាននៅឡើយទេចំពោះបញ្ហានេះ។ ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី១ ខែមករា។
សៀវភៅប្រវត្តិចៅហ្វាយគុយ ដែលរៀបរៀងដោយលោក កែវ សុវត្ថិ នៅឆ្នាំ១៩៧១ បានលើកឡើងថា នៅដើមសតវត្សរ៍ទី១៩ អតីតចៅហ្វាយខេត្តព្រះត្រពាំង ឧកញ៉ា សឺន គុយ បានតស៊ូស្វិតស្វាញប្រឆាំងទៅនឹងការទន្ទ្រានយកទឹកដីកម្ពុជក្រោមពីសំណាក់ជនជាតិអណ្ណាម ហើយថែមទាំងបានសម្លាប់មេទ័ពកំពូលរបស់អណ្ណាមម្នាក់ទៀតផង ដែលធ្វើឲ្យស្ដេចអណ្ណាម មានការខឹងសម្បាយ៉ាងខ្លាំង ទើបបញ្ជូនទ័ពរបស់ពួកគេដើរកាប់សម្លាប់ជនជាតិខ្មែរ បំផ្លិចបំផ្លាញទីអារាមខ្មែរ និងធ្វើបាបព្រះសង្ឃ ដើម្បីឲ្យឧកញ៉ា សឺន គុយ ចេញមកឲ្យពួកគេចាប់ខ្លួន បើមិនដូច្នោះទេ ពួកគេនឹងបន្តកាប់សម្លាប់ជនជាតិខ្មែរឲ្យអស់។
ដោយអាណិតស្រឡាញ់ពលរដ្ឋខ្លួនកុំឲ្យជនជាតិអណ្ណាមធ្វើបាប ឧកញ៉ា សឺន គុយ យល់ព្រមចេញមកឲ្យអណ្ណាមចាប់ខ្លួនកាត់ក ប៉ុន្តែត្រូវឲ្យស្ដេចអណ្ណាមសន្យាថា នឹងមិនបន្តកាប់សម្លាប់ពលរដ្ឋខ្មែរ ត្រូវរក្សាវត្តអារាម វប្បធម៌ ទំនៀមទម្លាប់ខ្មែរនៅទីនោះ។
ចាប់តាំងពីពេលនោះមក ឧកញ៉ា សឺន គុយ ត្រូវបានពលរដ្ឋខ្មែរក្រោមទូទៅចាត់ទុកថា ជាវីរបុរសដ៏ឆ្នើមរបស់ពួកគេ៕
No comments:
Post a Comment