គណបក្សសេរីនិយម សឺន សាន KPNLF

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ឫ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។ គណបក្សសេរីនិយម ព្រះពុទ្ធសាសនា បក្ស សឺន សានជីវប្រវត្តិសង្ខេបរបស់សម្ដេចបវរសេដ្ឋាធិបតី សឺន សាន សូមកូនខ្មែរកុំភ្លិចវីរភាពរបស់លោកតា សឺន សាន
រូបភាពខាងលើបង្ហាញពី មូលហេតុដែល ហ្វិនស៊ិនប៉ិច បែកខ្ញែក រលំរលាយ វិនាស គឺដោយសារកម្លាំងបង្កប់របស់ ញឹក ជូឡុង និង សម សារី
  • កើតនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់ លេខ៥ ក្រុងភ្នំពេញ
  • បិតា ឈ្មោះ សឺន សាច់ ឧបការីព្រះនរោត្ដម សុរាម្រឹត កាលព្រះអង្គជារដ្ឋមន្រ្ដី ក្រសួងកសិកម្ម។
  • មាតា ឈ្មោះ នាង សន
  • ជីតាឈ្មោះ ឧកញ៉ា សឺន គុយ ចៅហ្វាយខេត្តព្រះត្រពាំង កម្ពុជាក្រោម
  • សិក្សានៅសាលា មិស្ស ក្រុងភ្នំពេញ
  • បន្ដការសិក្សា នៅប្រទេសបារាំង រហូតដល់ជាប់ សញ្ញាបត្រជាន់ខ្ពស់ ខាងពាណិជ្ជកម្ម នៅឆ្នាំ១៩៣៣
  • ១៩៣៥-១៩៣៧ ៖ ភូឈួយខេត្ត បាត់ដំបង
  • ១៩៣៧-១៩៣៩ ៖ ភូឈួយខេត្ត ខេត្តព្រៃវែង
  • ១៩៤៦- ១៩៦៨ ៖ រដ្ឋមន្រ្ដី និង ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
  • ១៩៤៧- ១៩៤៩ ៖ សមាជិក សភាមណ្ឌល ក្រុងភ្នំពេញ គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្ដិវង្ស
  • ១៩៥១-១៩៥៧ ៖ ប្រធានរដ្ឋសភា
  • ១៩៥៤- ១៩៦៨ ៖ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ចូលនិវត្ដន៍ ដើមខែសីហា
  • ១៩៦៨- ១៩៦៩ ៖ ទទួលងារជា សម្ដេចបវរសេដ្ឋាធិបតី ពីព្រះករុណាសម្ដេច នរោត្ដម សីហនុ
  • ១៩៧០ ៖ ឃុំឃាំងនៅក្នុងគេហដ្ឋាន លោកលន់ នល់
  • ១៩៧៥-១៩៧៩ ៖ បានបង្កើតសមាគមខ្មែរ នៅប្រទេសបារាំង AGKE ដើម្បីរកមធ្យោបាយ ជួយខ្មែរ ដែលជាជនរងគ្រោះ
  • ៩ តុលា ១៩៧៩ ៖ ប្រធាន រណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រជរបខ)
  • ១០ កញ្ញា ១៩៩០ ៖ សមាជិក ឧត្ដមក្រុមប្រឹក្សាជាតិ (SNC)
  • ២២ ឧសភា ១៩៩២ ៖ ប្រធានគណបក្ស ប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា(BLDP)
  • ១៩៩៣ ៖ ជាប់ឆ្នោតជាសមាជិកសភា មណ្ឌលក្រុងភ្នំពេញ និង ជាប្រធានសភាធម្មនុញ្ញ រហូតដល់ថ្ងៃទី ២៤ កញ្ញា ១៩៩៣
  • ១៩៩៤ ៖ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នរោត្ដម សីហនុ
  • ១៩៩៧ ៖ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តែងតាំងដោយព្រះមហាក្សត្រ
  • ១៩ ធ្នូ ២០០០ ៖ ទទួលមរណភាព នៅប្រទេសបារាំង
  • ៣១ ធ្នូ ២០០០ ៖ ដង្ហែ និង បូជាសព នៅឈាបនដ្ឋាន វត្តបទុមវត្តី ភ្នំពេញ។
ក្រុមបក្សពួក លន់ នល់ ហៅក្រុម សឺនសាន ថាជាក្រុមកំលាំងទី ៣ (បាតុដៃទី ៣) ជាបក្សបិសាច សាហាវ ឃោរឃៅ ក្បត់ជាតិ ស្រលាញ់តែ យួន និង គាំទ្រសីហនុ ! ក្រុមសឺន សាន ធ្លាប់មានជំលោះស្រួចស្រាវជាមួយក្រុម សីហនុនិយម  រហូតឈានដល់ការធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ។  ចំណែកក្រុម សម សារី ញឹក ជូឡុង ក៍ធ្លាប់មានជំលោះជាប្រវត្តិសាស្រ្តជាមួយ ក្រុម សឺនសានដែរ នៅឆ្នាំ ១៩៤០ ,១៩៥០..១៩៦០,១៩៧០,១៩៨០។ ក្នុង បក្សសង្រ្គោះជាតិ មាន ទាំងក្រុម សឺនសាន (កឹម សុខា)  និងក្រុម សាធារណរដ្ឋ និងក្រុម សមសារី/សមរង្សី ហើយនោះក៍ជាមួលហេតុដែល បក្សសង្រ្គោះជាតិត្រូវគេរំលាយចោលវិញ ដោយសារ ក្រុម បាតុដៃទី ៣ ថ្មី (ក្រុម សាធារណរដ្ឋ លន់ នល់ )

ឈ្មោះតំនាងរាស្រ្តគណបក្ស សេរីនិយម ព្រះពុទ្ធសាសនា ដែលបានទទួល អាសនៈក្នុងការបោះឆ្នោត ឆ្នាំ១៩៩៣ ខែមិថុនា 11, 2011  ក្នុង​ការបោះឆ្នោត​នៅក្នុងឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់(UNTAC) មានគណបក្ស ចំនួន ២០ចូលរួមប្រកួតប្រជែង ។ ក្រោយការបោះឆ្នោត គឺមានតែ គណបក្សចំនួន៤ប៉ុនណោះ ដែលទទួលបានអាសនះនៅក្នុងរដ្ឋសភាជាតិ ក្នុងចំនោម អាសនៈទាំង១២០ គឺ
-គណបក្ស ហ៊្វុនស៊ុនប៉ិច (FCP) ទទួលបាន ៥៨អាសនៈ
-គណបក្ស ប្រជាជន កម្ពុជា (CPP) ទទួលបាន ៥១អាសនៈ
-គណបក្ស សេរីនិយម ព្រះពុទ្ធសាសនា (BLDP) ទទួលបាន ១០អាសនៈ
-គណបក្ស ម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បី សេរីភាព (MOLINAKA) បាន ១អាសនៈ
ក្នុងចំនោមគណបក្សទាំងបូននេះ ខ្ញុំសូមលើកយក គណបក្សមួយ​មកនិយាយគឺ គណបក្ស សេរីនិយម ព្រះពុទ្ធសាសនា ដែលទទួលបានអាសនៈចំនួន១០ នៅក្នុង រដ្ឋសភាជាតិ ដែលមានឈ្មោះ តំនាងរាស្រ្ត ដូចខាងក្រោមនេះ៖
១.លោកឡាយ ខែក តំនាងរាស្រ្ត នៅខេត្ត បន្ទាយមានជ័យ
២. លោក​សឺន ស៊ូបែរ្តិ៍ តំនាងរាស្រ្ត នៅខេត្ត បាត់ដំបង
៣.លោកសរ សាអាត តំនាងរាស្រ្ត នៅខេត្ត កំពង់ចាម
៤.លោកបែន ថុល តំនាងរាស្រ្ត នៅខេត្ត កំពង់ស្ពឺ
៥.លោកប៉ុល ហំម តំនាងរាស្រ្ត នៅខេត្ត កំពង់ធំ
៦.លោកឡាយ ពិសិទ្ធ តំនាងរាស្រ្ត នៅខេត្ត កណ្តាល
៧.លោក ថាច់ រ៉េង តំនាងរាស្រ្ត នៅរាជធានី ភ្នំពេញ ជំនួស សម្តេច សឺន សាន
៨.លោកអៀង ម៉ូលី តំនាងរាស្រ្ត នៅខេត្ត ព្រៃវែង
៩.លោកស៊ុន ឆ័យ តំនាងរាស្រ្ត នៅខេត្ត សៀមរាប និង
១០.លោក​កឹម សុខា តំនាងរាស្រ្ត នៅខេត្ត តាកែវ

អ្នកគាំទ្រ​លោក សឺន សាន ត្រូវ​សមត្ថកិច្ច​ហាម​ឃាត់​ធ្វើ​ពិធី​បង្សុកូល​ជូន​យុទ្ធជន​តស៊ូ​តាម​ព្រំដែន អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ហាមឃាត់​មិន​អ្នកគាំទ្រ​លោក សឺន សាន អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​យុទ្ធជន​តស៊ូ​នៅ​តំបន់​ជាយដែន​កម្ពុជា​ថៃ ដែល​គ្រោង​រៀបចំ​នៅ​ស្តូប​អនុស្សាវរីយ៍​តំបន់​ព្រំដែន ក្នុងស្រុក​ថ្មពួក​នៅ​ថ្ងៃ​ទី​៥ មីនា។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ហាមឃាត់​នេះ ថា ជា​ការ​បិទ​សិទ្ធិ​សេរី​ខាង​សាសនា​របស់​ពលរដ្ឋ។

ពលរដ្ឋ​ដែល​ធ្លាប់​ឆ្លងកាត់​ប្រវត្តិ​ជូរចត់​ជាមួយ​លោក សឺន សាន គឺ​លោក រ័ត្ន សុធី ថ្លែងប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ មីនា​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​អភិបាល​បាល​ស្រុក​ថ្មពួក​បាន​ហាមឃាត់​​លោក​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​យុទ្ធជន ដែល​ពលី​ជីវិត​ដោយសារ​ការ​តស៊ូ​ដើម្បី​ជាតិ​នៅ​តាម​ព្រំដែន​ខ្មែរ ថៃ​នា​ពេល​កន្លងមក​។ លោក​អះអាង​ទៀត​ថា ពួកគាត់​បាន​សុំច្បាប់​ពី​មេភូមិ និង​មេឃុំ​ក្នុងស្រុក​ថ្មពួក​រួចហើយ ដើម្បី​ធ្វើ​ពិធី​នេះ នៅ​ថ្ងៃ​ទី​៥ មីនា នៅ​ស្តូប​អនុស្សាវរីយ៍​ស្ថិត​ក្នុង​ភូមិ​បន្ទាយមានរិទ្ធិ ឃុំ​គោករមៀត ស្រុក​ថ្មពួក៖ «តាម​គោលបំណង​ខ្ញុំ​ទី​រំលឹក​អនុស្សាវរីយ៍​អ្នក​បូជាជីវិត​ដើម្បី​ជាតិ និង​ទី​២​ដោយសារតែ​អ្នក​រួមការ​ងារ​ដែល​គាត់​ពលី​ជីវិត​នឹង ហើយ​កន្លែង​ស្តូប​ក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​បង្ហាញ​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​ដឹង​ថា នេះ​គឺជា​សម័យ​ឆ្នាំ​១៩៧៩​ដែល​ខ្មែរ​យើង​តស៊ូ​ប្រឆាំង​នឹង​បរទេស​ឈ្លានពាន ទាមទារ​សិទ្ធិ​សេរីភាព​ដើម្បី​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស និង​មានការ​អភិវឌ្ឍន៍​ឱ្យ​ខ្មែរ​សម្បូរ​សប្បាយ​ទាំងអស់​គ្នា»។

លោក​ឱ្យ​ដឹង​ទៀត​ថា គម្រោង​ក្នុង​ពិធី​នេះ នឹង​មាន​អ្នក​ចូល​ដែល​គាំទ្រ​លោក សឺន សាន អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ​សាសនា និង​ជា​សមាជិក​ក្រុម ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​កាលពី​ទសវត្ស​ឆ្នាំ​១៩៩៧ ចូលរួម​ជាង ២០០​នាក់ និង​មាន​ការចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​បាន​ចូលរួម​ចំនួន​២០០​នាក់​ផង​ដែរ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម និង​អភិបាល​ស្រក​ថ្ម​ពួកលោក ដៀប ឈួន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​៣ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​លោក រ័ត្ន សុធី អះអាង​ថា ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ បាន​ហៅ​លោក​ទៅ​ជួប​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ហើយ​បាន​ប្រាប់​អំពី​មូលហេតុ​ដែល​មិន​អនុញ្ញាត​នោះ​ថា ដោយសារ​ស្ថានការណ៍​នយោបាយ​មិន​អំណោយផល។

លិខិត​របស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​អាស៊ីសេរី​ទទួល​បាន​ជូនដំណឹង​ទៅ​លោក រ័ត្ន សុធី សុំ​ផ្អាក​ការ​ធ្វើ​ពិធី​បង្សុកូល​នៅ​ស្តូប​អនុស្សាវរីយ៍​ក្នុង​ភូមិ​បន្ទាយមានរិទ្ធិ មួយរយៈ​ដោយ​រង់ចាំ​សម្រេច​នៅ​ពេល​ក្រោយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ការ​ធ្វើ​បុណ្យ​តាម​បែប​សាសនា​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ លោក​បន្ត​ថា ពិធី​នេះ​នឹង​មិន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ ព្រោះ​ជា​ការ​ធ្វើបុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ ដើម្បី​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​ពួកគាត់​ទៅកាន់​សុគតិភព​។ លោក​ថា សកម្មភាព​នេះ​ជា​ទង្វើ​ល្អ​របស់​មនុស្ស​ទៅវិញ ដែល​មាន​ចិត្ត​ស្រលាញ់​អ្នក​ដែល​ស្នេហា​ជាតិ៖ «បុណ្យ​ប្រពៃណី​អី​គេ​អត់​មាន​យក​កាំភ្លើង គ្រាប់បែក ឬ​អាវុធ​ធុន​ធ្ងន់ សម្រាប់​បង្កើត​អបគមន៍​សម្រាប់​វាយប្រហារ​រដ្ឋាភិបាល​ទេ គ្រាន់តែ​ប្រើ​ដើម្បី​ធ្វើ​រំលឹក​ដល់​បុព្វបុរស​ដល់​អ្នក​ស្លាប់​ទៅ មិន​គួរណា​រមាស់​ខ្នង​មិន​គួរ​ណា​ល្ហើយ មិន​គួរណា​ខ្លាច​អី​ទៅ​ឃាត់​ទៅ​ឃាំង​ពួកគាត់​ទេ គឺ ឱ្យ​គេ​ធ្វើ​ទៅ​បើ​មិន​ដូច្នេះ​ទេ​ប៉ូលិស​ទាហាន​អី​ទៅ​ចូល​ទៅ​បាន​បុណ្យ​ផង។ កុំ​ឱ្យ​ខ្លាច​គ្រាន់តែ​ស្តូប​អនុស្សាវរីយ៍​មួយ​នឹង​ជា​ដង្កូវ​ឬក៏​ជា​ទីងមោង ឬ​ជា​យក្ស​ដែល​ដុសធ្មេញ​តាម​ខាំ​ឯណា?»។

ទោះជា​យ៉ាងណា លោក រ័ត្ន សុធី អះអាង​ថា បើ​ទោះ​បី​ជា​មិនបាន​ធ្វើ​ពិធី​នេះ​នៅ​ទីតាំង​ដែល​បាន​កំណត់​ក្ដី ក៏​លោក​នឹង​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​វត្ត ឧទ្ទិស​កុសល​ដល់​យុវជន​ទាំង​នោះ​ដែរ ព្រោះ​ពិធីបុណ្យ​នេះ​ពួកគាត់​តែង​នាំគ្នា​ធ្វើ​មួយ​ឆ្នាំ​ម្ដង ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​មក​នេះ ដោយ​មិនដែល​អាក់ខាន​ដូច​ឆ្នាំ​នេះ​ទេ។

រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៤៣ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ មាន​សិទ្ធិ​ពេញទី​ខាង​ជំនឿ សេរីភាព​ខាង​ជំនឿ និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា ត្រូវ​បាន​រដ្ឋ​ធានា ក្នុង​លក្ខខណ្ឌ ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃ ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ៕

បូជនីយដ្ឋានវីរជនខ្មែរ ស្ថិតនៅក្បែរច្រកព្រំដែនបឹងត្រកួន ក្នុងភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នេះជារូបសំណាកវីរជនខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងសង្គ្រាមឈ្លានពានក្នុងទសវត្សរ៍ឆ្នាំ៨០ រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០។ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ(ក.ជ.រ.ប.ខ) ត្រូវបានបង្កើតឡើង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៧៩។ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ(រ.ជ.រ.ប.ខ) ដែលហៅកាត់ថា ខេភី(KP) បានបង្កើតឡើងនៅខែតុលា ឆ្នាំ១៩៧៩ ដែលមានលោកតា សឺន សាន ជាប្រធាន។ ក្រោយមករណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ(រ.ជ.រ.ប.ខ) បានចូលរួមក្នុងរដ្ឋាភិបាលចម្រុះត្រីភាគី ដោយមានសម្តេច នរោត្តម សីហនុ ជាប្រធាន និងសម្តេច សឺន សាន ជានាយករដ្ឋមន្ត្រី។ សម្តេច សឺន សាន បានទទួលរង្វាន់"អ្នកក្លាហានដើម្បីសេរីភាព" ប្រចាំឆ្នាំ១៩៨៥ ផ្ដល់ដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ១៩៨៦ ក្នុងឱកាសពិធីរំលឹកខួបលើកទី៦ នៃទិវាសេរីភាពពិភពលោក។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩០ សម្តេច សឺន សាន បានយល់ព្រមចូលជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ ថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៩២ សម្តេច សឺន សាន បានទទួលការជ្រើសតាំងធ្វើជាប្រធានគណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា។ សម្ដេច សឺន សាន បានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលភ្នំពេញ នៅឆ្នាំ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភាធម្មនុញ្ញ រហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅពេលសភាធម្មនុញ្ញ បានក្លាយជារដ្ឋសភា។ ពេលនោះសម្ដេច សឺន សាន ជាព្រឹទ្ធបុរសនៃរដ្ឋសភា។ នៅឆ្នាំ១៩៩៤ សម្ដេច សឺន សាន បានទទួលតំណែងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ។ ឆ្នាំ១៩៩៧ សម្ដេចសឺន សាន បានទទួលដំណែងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានតែងតាំងដោយផ្ទាល់។ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០០ សម្ដេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចកម្មនៅរាជធានីភ្នំពេញ។ បូជនីយដ្ឋានវីរជនខ្មែរ ដែលបានកសាងនៅក្នុងភូមិសាស្ត្រ ក្នុងថ្មពួក ដែលគ្រប់គ្រងដោយកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់សម្តេច សឺន សាន កាលពីទសវត្សរ៍ឆ្នាំ៨០ ដែលមាននាយទាហាន ពលទាហានបានបាត់បង់ជីវិតក្នុងជំនាន់តស៊ូប្រដាប់អាវុធរវាងខ្មែរ និងខ្មែរនោះមានចំនួនជាង២ម៉ឺននាក់ តែនៅជុំវិញខឿននៃស្តូបនេះ មានឆ្លាក់ឈ្មោះជិត៣ពាន់នាក់ប៉ុណ្ណោះ។ នៅតាមជ្រុងនីមួយៗ នៃស្ដូបវីរជនខ្មែរនេះ មានសរសេរពាក្យស្លោក ដែលមានន័យខុសៗគ្នា គួរឱ្យចាប់អារម្មណ៍ពន់ពេកក្រៃ[១]៕

សូមប្រកាសជូនដំណឹងដល់សាធារណៈជន និងប្រគេនព្រះតេជគុណ គ្រប់អង្គ ដែលមានបំណងចង់ចូលរួម បង្កើតគណបក្សកសិករខ្មែរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចំរើន ជឿនលឿនតាមបែបប្រទេស កាន់លិទ្ធិប្រជាធិបតេយ្យពិតៗ ។ យើងខ្ញុំជាក្រុមមកពីអតីតចលនាតស៊ូ រ.ជ.រ.ប.ខ របស់លោកតា សឺន សាន បានឯកភាពគ្នាបង្កើតជាគណបក្សនយោបាយ ដើម្បីចូលរួមស្តារប្រទេសជាតិ និងវ៉ៃបំបែកអំណាច ប្រមូលផ្តុំ តាមរបៀបយន្តការមតិភាគច្រើន ក្នុងរដ្ឋសភា  ដោយមើលឃើញពីស្ថានភាពកម្ពុជាបច្ចុប្បន្ន អំណាចប្រមូលផ្តុំនៅតែត្រូវបានរក្សាដដែលក្រោមប្រព័ន្ធសមាមាត្រ ហេតុដូច្នេះសម្លេងជា​ឯកច្ឆ័នក្នុងរដ្ឋសភាត្រូបានរៀបចំឡើងដោយគណបក្សនយោបាយ ជាហេតុធ្វើអោយប្រទេសជាតិស្ថិតក្នុងរបបផ្តាច់ការដដែលជាដដែល។ អាស្រ័យដូចបានជំរាបនិងប្រគេនជូនខាងលើនេះ សូមលោកលោកស្រី ព្រះតេជគុណចូលរួមផ្តល់ជាយោបល់តាមការគួរ។ សូមលោកលោកស្រីព្រះតេជគុណ ទទួលនូវការគោរពរាប់អាន ដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។

Ly Diep said...
លោកគិន ចន្ទតារា,
សូមសរសេីរលោក ដែលនៅចងចាំប្រសាសន៍របស់លោកតាសឺនសាន ។
ក៏ប៉ុន្តែបញ្ហាស្រុកខ្មែរសព្វថ្ងៃនេះ មួយផ្នែកធំគឺកេីតមកពីលោកតាសឺន
សាន បានបង្កេីតរបបរាជាកុម្មុយនិស្តនិយម និងបានលេីកស្តេចសីហនុឲ្យ
ឡេីងសោយរាជ្យជាលេីកទី២ ។ បេីគ្មានស្តេចសីហនុទេ នោះក៏គ្មានជន
អាយ៉ងយួនឈ្មោះហ៊ុនសែនដ៏មហាឃោរឃៅនេះដែរ !!
ដោយគោរពរាប់អាន,
លី ឌៀប January 28, 2014 at 2:34 AM

Chandara Kin said...
ខ្ញុំសូមអរគុណលោក លី ឌៀប ដែលមានយោបល់ខាងលើ ខ្ញុំសូមជំរាបលោកថា ខ្ញុំមិនមែនជាមនុស្សបាក់ផ្នត់ផ្កាប់មុខគោរពបុគ្គលទេ តែខ្ញុំគោរពវីរភាពរបស់វីរបុរសខ្មែរស្នេហាជាតិ។ រឿងឆាកល្ខោននយោបាយ (អាថ៍កំបាំង) ខ្ញុំក៏បានដឹងដែរ! តែរឿងសំខាន់នោះ គឺជាតិរបស់យើងកំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរ យើងជួយរកមធ្យោបាយបង្រួបបង្រួមជាតិខ្មែរ ព្រោះជាតិរបស់យើងកំពុងស្ថិតនៅក្នុងមហាគ្រោះថ្នាក់ (មរណជាតិ)។ ចំពោះលោកតា សឺន សាន ខ្ញុំជឿថា គាត់ក៏មានកំហុសខ្លះដែរ! តែរឿងរាជ្យបល្ល័ង្កស្តេចស្អីគេនោះ មិនមែនលោកតា សឺន សាន ជាអ្នកបង្កើតទេ គឺពួកអាចោរបីសាចយួនហាណូយ នឹងអាចោរបីសាច ហ៊ុនសែន ជាអ្នកបង្កើតដើម្បីសម្លាប់អោយផុតពូជខ្មែរអង្គរដូច"នគរចំប៉ា"តែម្តង!!!!
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត
គិន ចន្ទតារា (អតីតះយុទ្ធជនតស៊ូ រ.ជ.រ.ប.ខ ខ្សែត្រៀមមុខ)
January 28, 2014 at 4:51 AM

Ly Diep said...
លោកគិន ចន្ទតារា,
ខំ្ញុពិតជាយល់ពីបំណងដ៏ថ្លៃថ្នូររបស់លោក ក៏ប៉ុែន្តលោកតាសឺនសានគាត់
គឺជាអ្នករួមខុសមួយផ្នែកជាមួយស្តេចសីហនុ ។ គាត់ដឹងតាំងពីការជួបគ្នានៅ
Fère-en-Tardenois, JIM-!, JIM-II រហូតដល់ពេលកិច្ចប្រជំុទី
ក្រុងបា៉រីស១៩៩១ ជាពិសេសនៅពេលគាត់ឡេីងធ្វេីជាប្រធានសភាធម្ម
នុញ្ញ ។ គាត់គឺជាអ្នកលេីកស្ពក រ.ជ.រ.ប.ខ. ទៅចូលស្តេចសីហនុ ។ បេី
ពួកអ្នកតស៊ូគ្រប់គ្នាគេចង់ធ្វេីយ៉ាងដូច្នេះដដែល ពួកគេគួរចូលរួមជា
មួយកងទ័ពជាតិនិយមសីហនុតាំងពីដំបូងដៃមិនល្អទេឬ ??
ដោយគោរពរាប់អាន,
លី ឌៀប January 28, 2014 at 5:49 AM

Ly Diep said...
លោក 6:58 AM,
ខំ្ញុមិនបាននិយាយថា តាសឺនសានបង្កេីតរបបកុម្មុនិស្តទេ តែបង្កេីតរបប
«រាជា-កុម្មុនិស្តនិយម» គឺលេីកស្តេចសោយរាជ្យលេីស្រុកកុម្មុយនិស្ត ។
ខំ្ញុជឿថា ពួកអ្នកតស៊ូ រ.ជ.រ.ប.ខ. ចាញ់បោកគាត់ស្ទេីរគ្រប់គ្នា ដោយ
ទុកឲ្យគាត់យកទៅលក់ឲ្យស្តេច ។ នៅពេលនេះ បេីស្រុកខ្មែរប្រកាន់
របប «សាធារណរដ្ននិយម» បែបបពំុមានវិនាសកម្មបែបនេះឡេីយ ។
ដំណោះស្រាយរបស់ស្តេចសីហនុគឺ ៖ ហ៊ុនសែនកាន់អំណាច ស្តេច
សីហនុបានឡេីងសោយរាជ្យជាលេីកទី២ !! ចុះពេលនេះ តេីហេតុ
ដូចម្តេចក៏នាំគ្នាចង់ទម្លាក់ហ៊ុនសែន ដែលផ្ទុយពីដំណោះស្រាយរក
សន្តិភាពរបស់ស្តេចសីហនុ ??
ដោយគោរពរាប់អាន,
លី ឌៀប January 28, 2014 at 9:10 AM


Ly Diep said...
លោក 8:01 AM,
ទោះបីខំ្ញុជាកូនសិស្សមករៀននៅទីនេះមុនឆ្នាំ១៩៧៥ក៏ដោយ ក៏ខំ្ញុប្រហែល
ជាអាចដឹងអំពីផែនការនយោបាយរបស់តាសឺនសានយ៉ាងច្រេីនក្រែលដែរ !
សូមជ្រាបថា ៖ ខំ្ញុជាមនុស្សទី១ ដែលចេញមុខប្រឆាំងតាសឺនសាន នៅពេល
គាត់ប្រកាសរដ្ឋធម្មនុញ្ញលេីករបបរាជានិយមមកវិញ !!
ដោយគោរពរាប់អាន,
លី ឌៀប January 28, 2014 at 9:20 AM


phumarinkeo said...
ខ្ញុំសូមអរគុណលោកគិន​ ច័ន្ទតារា ដែលបានលើ
កយកការតស៊ូររបស់លោកមករំលឹកឲ្យកុលបុត្រ
ខ្មែរជំនាន់សព្វថ្ងៃនេះ ឲ្យគ្នាបានដឹងនឹងយល់។ទ
ន្ទឹមនឹងនេះ ខ្ញុំសូមជំរាបលោកគិន ច័ន្ទតារាអំពី
សកម្មភាពរបស់លោកសឺន សានជាយ៉រៗ។​ចាប់តាំ
ងពីព្រឺត្តិការរណ៍​ថ្ងែ១៨មីនា​​ ១៩៧០ រហូតដល់
ថ្ងៃលោកចូលមរណកាល។ក្នុងកំឡុង៣០ថ្ងៃក្រោយ
ថ្ងៃ១៨មីនា លោកសឺន​សានតាំងសិល ស្មឹងស្មាត
មិនមាត់មិនករ បានន័យថាគាត់កំពុងគិតពិចា
រណា។រហូតដល់ថ្ងែលោកសេនាប្រមុខលន់ នល់
ប្រកាសបង្កើតរដ្ខាបាល។នៅពេលនោះសមាជិកសភានិងគណរដ្ឋមន្ត្រីស្រោចស្រង់ជាតិ បានសុំអង្វរ
ករលោកសឺន សានឲ្យជួយកាន់ទេសរដ្ឋមន្ត្រីហិរិញ្ញ
វត្ថុនិងនេសាភិបាល តែត្រូវលោកសឺន សាន
ធ្វើការបដិសេធន៍។ហើយបានទាំងសុំឲ្យលោកលន់នល់និងលោកសិរីមត: ដាក់គាត់ឲ្យចូលនិវត្តន៍
ហើយសុំទៅរស់នៅឯប្រទេសបារាំង។ទង្វើរនិងអំ
ពើររបស់លោកសឺន សានកាលកំឡុងឆ្នាំ១៩៧០
គឺជាអំពើរនៅជាមួយស្ដេចសីហនុ ដែលបានបើក
ដៃនិងហៅទ័ព្ធយួនខាងឲ្យចូលក្នុងដីខ្មែរ។ព្រោះ
អ្វី?កាលកំឡុងឆ្នាំ៧០ដល់៧៥ គឺជាពេលកម្លាំង
ពលរដ្ឋខ្មែរ ត្រូវការកម្លាំងរួមឲ្យបានខ្លាំងដើម្បី
ដេញទ័ព្ធយួន ដែលបានរស់នៅក្នុងដីខ្មែរ។ដែល
មានស្ដេចសីហនុ បានបណ្ដោយនិងយល់ព្រមឲ្យ
ទ័ព្ធយួនយៀកកុង តាំងមូលដ្ឋានទ័ព្ធតាំងពីឆ្នាំ១៩៦៥រហូតដល់សព្វថ្ងែ។ចុងឆ្នាំ១៩៨០ ខ្ញុំបាន ភៀសខ្លួនពីយួនរកចាប់​នៅឯសៀមរាម។ហើយ មករស់នៅលើទួលមុខប្រាសាទ(ជំរុំ០០៧។កាល នោះមានទ័ព្ធប្រហែល៣០នាក់។ក្រោយមកខ្ញុំដឹង ថាទីតាំងនេះនឹងត្រូវដឹកនាំដោយលោក សឺន សាន ខ្ញុំក៏សម្រេចចិត្តចាកចេញពីជំរុំ០០៧ ទៅ រស់នៅជាសាមញ្ញជន នៅតាមព្រុំដែនខ្មែរសៀម។
ព្រោះខ្ញុំយល់ថាលោកសឺន​សានមិនបានជួយរួម
កម្លាំងនិងខ្មែរសាធារដ្ឋដេញកំចាត់យួនទេ។ឯគំនិតយល់ឃើញទី២ ខ្ញុំមិនបណ្ដោយខ្លួនខ្ញុំចូលក្នុង
អណ្ដូងរបស់សីហនុ-សឺន​សានទេ។ព្រោះខ្ញុំយល់ថា
ខ្លាចថ្ងៃណាមួយលោកសឺន សាននឹងគាបគុណ
សីហនុ ពេលនោះហើយខ្មែរនិងត្រូវទទួលការ
សម្លាប់សារជាថ្មីទៀតពុំខាន។ជាពិសេសគឺអស់
លោកជាអតិតនាយទាហានសាធារណរដ្ឋ ព្រោះ
លោកសឺន​ សានគាត់ចូលចិត្តធ្វើជាល្អងធូលីព្រះ
បាទស្ដេចសីហនុ ខានពុំបាន។ការពិតគឺឆ្នាំ១៩៩៣ដល់១៩៩៥នាយទាហានរបស់លោកសឺន
សានត្រូវសីហនុនិងអាហ៊ុន សែនសម្លាប់ចោលសឹ
ងតែទាំងអស់។កុំទុកចិត្តពូជលោកសឹន​ សានខ្លាំ
ងពេក។សុំក្រមើលសឹន សូប៊ែរ សព្វថ្ងៃនេះតើ
គាត់បានបញ្ចេញប្រតិកម្មអ្វីខ្លះ តទល់ជាមួយអា
ហ៊ុន សែនជាកញ្ជះយួនដាច់ថ្លៃ ដែលកុំពុងសម្លា
ប់ខ្មែរជារៀងរាល់ថ្ងៃ។ដែលបានឮលោកសឺន សូប៊ែ
និងអាស្ដេចកូនយួនហារបបេមាត់ទេ។សូម្បីតែលិខិតចូលរួមមរណទុក្ខក៏ពុំដែលបានឃើញផង។
រួមសេចក្ដីមកទង្វើរនិងអំពើររបស់លោកសឺន សានដែលបានប្រព្រឹត្តិមកទាំងពីរលើក។គឺលោកសឺន សាន ជាអ្នករកត្រីនាយទាហានសាធារណ រដ្ឋយកមកឲ្យសីហនុ ហើយសីហនុប្រគល់ឲ្យអា ហ៊ុន សែនធ្វើម្ហូបឆីទាំងអស់គ្នា៕ គួរពុំគួរសូមមេត្តាអភ័យទោសនិងអត់ទោសឲ្យខ្ញុំបាទផង ហើយសូមថ្លែងអំណរគុណទុកជាមុន!
អតិតនិស្សិត(សកលវិទ្យាល័យភ្នំពេញ)។
អតិតកងយុទ្ធពលខេមរជាតិ។
January 28, 2014 at 2:17 PM


Ly Diep said...
តាសឺនសានមិនមែនមានការបែកបាក់គ្នាជាមួយក្រុមលោក
សក់ ស៊ុតសាខនប៉ុណ្ណោះទេ ក្រោយមកក៏មានការបែក
បាក់គ្នាជាលេីកទី២ម្តងទៀត នៅក្នុងចំណោមពួកមនុស្សជិត
ដិត ជាពិេសសជាមួយពួកមេទ័ពក្មេងៗដែលស្មោះត្រង់ជា
មួយគាត់ ។
តាសឺនសានបានធ្វេីឲ្យចលនារ.ជ.រ.ប.ខ.រលំរលេីងស្ទេីរខ្ទេចខ្ទី
អស់ទៅេហីយ... េតីគាត់អាចមានពាក្យឯណាប្រដៅគេ ឲ្យ
រួបរួមគ្នាដេីម្បីជាតិបានទៅ ??
លី ឌៀប
January 28, 2014 at 9:24 PM

អតីត​ឧត្ដមសេនីយ៍​ម្នាក់ ប្រកាស​​ឲ្យ​«ងើប​ឡើង​តស៊ូ»​​ដើម្បី​មាតុភូមិ​កម្ពុជា
អតីតមេបញ្ជាការកងអត្តឃាតមួយរូប របស់ចលនាតស៊ូសេរីការ លោក សក់ ស៊ុត សារ៉េត បានប្រកាសបើកយុទ្ធនាការមួយ ដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានអំពាវនាវ «ដល់កម្លាំងស្នេហាជាតិទាំងអស់គ្នា ងើបឡើងតស៊ូ» ដើម្បីមាតុភូមិកម្ពុជា។

ទោះជាអតីតចលនាតស៊ូជាច្រើន ដែលធ្លាប់មានវត្តមាន នៅក្នុងទសវត្សន៍ឆ្នាំ ៧០ មកទល់នឹងចុងទសវត្សន៍ឆ្នាំ ៨០ បានរំលាយខ្លួនអស់ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក្ដី តែមិនប្រាកដថា អតីតយុទ្ធជននៃចលនាតស៊ូទាំងនោះ បានបាត់រូបអស់ទៅ ចេញពីពិភពលោកនោះទេ។ ហើយការវិវត្តន៍ផ្នែកនយោបាយចុងក្រោយ ក្នុងប្រទេសកម្ពុជា បានជំរុញឲ្យអតីតឧត្ដមសេនីយ៍យោធាម្នាក់ ចេញមុខប្រកាស ទៅកាន់បណ្ដាខ្មែរ«អ្នកស្នេហាជាតិ»ទាំងឡាយ ឲ្យ«ងើបឡើងតស៊ូ» ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោក សក់ ស៊ុតសារ៉េត ដែលគេស្គាល់ថា ជាអតីតមេបញ្ជាការកងអត្តឃាត នៃចលនាតស៊ូរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ -ដែលកាលនោះ ស្ថិតក្រោមការដឹកនាំ របស់លោក សឺន សាន) បានប្រកាសដូច្នេះ នៅលើគណនេយ្យ​ហ្វេសប៊ុក​របស់លោក ដោយសរសេរថា៖ «ខ្ញុំសូមអំពាវនាវ ដល់បងប្អូន​ជនរួមជាតិ ​ទាំង៣លាននាក់ នៅក្នុងប្រទេស ដែលគាំទ្រ បោះឆ្នោតឲ្យ CNRP [កាលពីឆ្នាំ] ២០១៣ ត្រូវតែងើបឡើងតស៊ូ ធ្វើមហាបាតុកម្មទូទាំងប្រទេស ២៥ខេត្តក្រុង កុំខ្លាចស្លាប់ [ព្រោះ]មុននិងក្រោយ គង់តែស្លាប់ដូចគ្នា»។

អតីតឧត្ដមសេនីយ៍ បានរៀបរាប់ ដោយប្រើពាក្យធ្ងន់ៗថា៖ «ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ដែល (...) បានរួមចំណែកចូលបម្រើ ជាបុគ្គលិកពេទ្យ និងយុទ្ធជន ក្នុងការប្រយុទ្ធតស៊ូ ប្រឆាំងពួកកុម្មយនិស្តយួនចិន និងអាយ៉ងយួន ចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ និងចូលតស៊ូ ជាមួយចលនាខ្មែសេរី វាយអាយ៉ងយួន និងយួនកុម្មុយនីស្ត ចាប់ពីឆ្នាំ ១៩៧៧ រហូតយួនដកទព័ ចេញពីស្រុកខ្មែរ ១៩៨៩ [និង]រហូតមានកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ នៅ Paris ប្រទេសបារាំង»។

ការអំពាវនាវ​ឲ្យពលរដ្ឋងើបឡើង ធ្វើបាតុកម្មនោះ ត្រូវបានលោក សក់ ស៊ុតសារ៉េត សង្កត់ធ្ងន់ថា៖ «ប្រឆាំង នឹង ហ៊ុន សែន នៅពេលខាងមុខ កុំខ្លាចស្លាប់ យកគំរូតាមវិរភាព របស់លោកបណ្ឌីត កែម ឡី "ជូតទឹកភ្នែករួច ធ្វើដំណើរទៅមុខ" ធ្វើមហាបាតុកម្មទូទាំងប្រទេស ប្រឆាំងជាមួយ ពួកក្បត់ជាតិ ដែលមាន ហ៊ុន សែន ជាមេក្លោង អោយវាដោះលែង លោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងកម្លាំងស្នេហាជាតិ»។

កាលពីម្សិលម្ងៃ លោក សក់ ស៊ុតសារ៉េត បានប្រកាសថា លោកនឹងចាកចេញពីប្រទេសអូស្ត្រាលី ដែលលោកមានទីលំនៅ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់ប្រទេសផ្សេងទៀត ក្នុងពិភពលោក សម្រាប់​ធ្វើយុទ្ធនាការ​មួយ ដែលលោកហៅថា ដើម្បី«មាតុភូមិកម្ពុជា» រហូតដល់ដង្ហើមចុងក្រោយ។ សេចក្ដីប្រកាសនោះ ត្រូវបានលោកសរសេរ នៅលើគណនេយ្យហ្វេសប៊ុកដដែល តែត្រូវបាន​លប់​ចេញទៅវិញ នៅពេលក្រោយមក។

នៅក្នុងសេចក្ដីប្រកាសនោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ចូលទៅអានទាន់ មុនការលប់ចេញ បានសរសេរថា៖ «ខ្ញុំបាទ សក់ស៊ុតសារ៉េត នឹងចាកចេញ ពីប្រទេសអូស្ត្រាលី (...) ដើម្បីបំពេញបេសកកម្ម ក្នុងការរួមចំណែក ចំពោះប្រទេសជាតិ ដែលកំពុងត្រូវបំផ្លាញ ហើយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសខ្មែរ [ត្រូវបានសម្លាប់] ដោយស្នាដៃឃាតករ និងបរិវាក្បត់ជាតិ ក្បត់ប្រជារាស្ត្រ របស់ត្រកូលហ៊ុន និង ​ហ៊ុនសែន»។

លោក សក់ ស៊ុតសារ៉េត បានបញ្ជាក់ទៀតថា៖ «យើងខ្ញុំបានប្តេជ្ញាពលីជីវិត និង[ហ៊ាន]ចូលគុក ហើយសូមប្រកាស ដល់កម្លាំងស្នេហាជាតិទាំងអស់គ្នា ងើបឡើងតស៊ូ ដើម្បីមាតុភូមិកម្ពុជា នៃដង្ហើមចុងក្រោយ របស់ពួកយើងទាំងអស់គ្នា»។

យ៉ាងណា អតីតមេបញ្ជាការកងអត្តឃាតរូបនេះ មិនបានបញ្ជាក់​នៅពេលនោះថា ការធ្វើយុទ្ធនាការរបស់លោក នឹងឈានទៅដល់ការតស៊ូ ដោយប្រើរូបភាព បែបណានោះឡើយ។ ប៉ុន្តែនៅចំពោះការហៅរូបលោក ថាជាអ្នកនយោបាយម្នាក់នោះ លោក សក់ ស៊ុតសារ៉េត បានឆ្លើយតបមកវិញ យ៉ាងហ្មត់ចត់ដូច្នេះ៖ «ខ្ញុំមិនមែនអ្នកធ្វើនយោបាយទេ ខ្ញុំជាយុទ្ធជនការពារឆន្ទះរាស្ត្រ»។

ការប្រកាសរបស់អតីតឧត្ដមសេនីយ៍ បានធ្វើឡើងស្របពេល នឹងការប៉ុនប៉ងកាន់តែច្បាស់ឡើង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេស និងការធ្វើវិសោធនកម្មច្បាប់ជាច្រើន យ៉ាងតក់ក្រហល់ ពីសំណាក់រដ្ឋសភាគណបក្សប្រជាជនកម្ពុជា ដើម្បីបែងចែកអាសនៈសភា របស់គណបក្សប្រឆាំង ទៅឲ្យគណបក្សផ្សេងទៀត ដែលទទួលបានការគាំទ្រតិចតួច ពីពលរដ្ឋម្ចាស់ឆ្នោត។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងតាមរយៈវិទ្យុអាស៊ីសេរី កាលពីម្សិលម៉ិញថា៖ «បើដល់ដំណាក់កាលហ្នឹង [ប្រជាពលរដ្ឋខ្មែរ] ពួកគាត់ច្បាស់ជាមិននៅស្ងៀមទេ ហើយថ្នាក់ដឹកនាំសង្គ្រោះជាតិ ក៏មិននៅស្ងៀមដែរ គឺយើងត្រូវតែមាន ផែនការយុទ្ធសាស្ត្រ អ្វីមួយច្បាស់លាស់ ចំពោះស្ថានភាព​ដំណាក់កាលហ្នឹងហើយ។ (...) នេះ គេមកសម្លាប់យើង អញ្ចឹងយើងមិនអាច ឈរឲ្យអ្នកដែលមកសម្លាប់យើងហ្នឹង សម្លាប់យើងដោយងាយស្រួលពេកទេ។ ចំពោះប្រជាពលរដ្ឋខ្មែរ កន្លះនគរហ្នឹង ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹង គឺលោកមិនសុខចិត្តទេ។»។

សម្រាប់ក្រុមអ្នកឃ្លាំមើលវិញ បានពន្យល់ថា នៅក្នុងដំណាក់កាលនេះ ការប្រើប្រាស់រូបភាព ជាយោធា ឬជាការងើបឡើងតស៊ូ ជាលក្ខណៈប្រដាប់អាវុធ នឹងផ្ដល់លេស សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបង្ក្រាប​ដោយគ្មានត្រា​ប្រណី ទៅលើចលនាប្រឆាំង ដោយការតស៊ូផ្នែកមតិ និងដោយអហិង្សា នៅក្នុងប្រទេស។ ហើយម្យ៉ាងទៀត លោក ហ៊ុន សែន នឹងប្រើលេសនេះ ដើម្បីបន្តកាន់អំណាច ជាបន្តទៀត ដោយមិនចាំបាច់ ឆ្លងកាត់​ការបោះឆ្នោត៕

បន្ទាប់ពី​ការ​ចរចា​ដ៏​តឹងតែង​ជាច្រើន​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៣ខែ​តុលា ​ឆ្នាំ​១៩៩១​ ដោយ​ភាគី​ខ្មែរ​ចំនួន​បួន​ គឺ​ក្រុម​អ្នក​តស៊ូ​ដែល​មាន​ក្រុមរាជានិយម​ហ៊្វុនស៊ីនប៉ិច ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​ សឺន សាន ​ក្រុម​ខ្មែរ​ក្រហម ​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​លើក​បន្តុប​ដោយ​វៀតណាម។​

No comments:

Post a Comment