- ១៩២០ អ្នកម្នាង ផាត់ កាញ៉ុល (គ.ស. ១៩២០ - ១ កុម្ភៈ គ.ស. ១៩៦៩) អភិសេក: គ.ស. ១៩៤២ / ក្រោយមកលែងលះ
- ១៩២២ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី (៣១ តុលា ១៩២២ – ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម-សីហមុនី ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
- ១៩២៧ សម្តេចព្រះរាជកន្និដ្ឋា នរោត្តម នរលក្ខណ៍ (២៩ កញ្ញា គ.ស. ១៩២៧- ០៤ កុម្ភៈ គ.ស. ២០១៧) អភិសេក: គ.ស. ១៩៤៦ ផ្លូវការ: ៤ មីនា ១៩៥៥
- ១៩២៩ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន ( ម្ចាស់ ដូង ) (៦ មេសា គ.ស. ១៩២៩ - ១៧ កុម្ភៈ គ.ស. ១៩៤៦) អភិសេក: គ.ស. ១៩៤៤
- ១៩២៩ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ( ម្ចាស់ ម៉ោង ) (២៦ មករា គ.ស. ១៩២៩ - ៥ ធ្នូ គ.ស.១៩៧៤) អភិសេក: គ.ស. ១៩៤២ / លែងលះ: គ.ស. ១៩៥១
- ១៩៣០ ចាប់ពីឆ្នាំ១៩៣០ ដល់ ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
- ១៩៣៤ ម៉ម ម៉ានីវ៉ាន់ ផានីវង្ស ( ម៉ម លាវ ) (១៩៣៤ - ១៩ មេសា គ.ស. ១៩៧៥) អភិសេក: គ.ស. ១៩៤៩
- ១៩៣៦ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ( ប៉ូលម៉ូនិច អ៊ីហ្ស៊ី ) (១៨ មិថុនា គ.ស. ១៩៣៦ - បច្ចុប្បន្ន) អភិសេក: គ.ស. ១៩៥២ ផ្លូវ: គ.ស. ១៩៥៥
- ១៩៤១ ប្រសូត្រនៅទីក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺជាព្រះរាជបុត្រច្បងរបស់សម្តេចព្រះនរោត្តម សុរាម្រិត និងព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គបានសិក្សានៅសាលាបារាំង នៅភ្នំពេញ ហើយបន្ទាប់មក នៅវិទ្យាល័យបារាំង នៅព្រៃនគរ មុននឹងត្រូវបារាំង ដែលជាមហាអំណាចអាណានិគមលើកម្ពុជា ជ្រើសរើសឲ្យឡើងគ្រងរាជ្យ នៅខែមេសា ឆ្នាំ១៩៤១ បន្តពីព្រះបាទមុនីវង្ស ដែលចូលទិវង្គត។ នៅពេលនោះ ព្រះបាទព្រះនរោត្តម សីហនុ ទើបនឹងព្រះជន្មតែ ១៨ព្រះវស្សាតែប៉ុណ្ណោះ។
- ១៩៤១ ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[១] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។
- ១៩៤១ នៅពេលព្រះអយ្យកោខាងមាតារបស់ព្រះអង្គ ព្រះបាទស៊ីសុវត្ថិ-មុនីវង្ស បានសោយទិវង្គតនៅ ថ្ងៃ២៣ មេសា ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលនោះ កម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិន ដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីដែលសហការនិយមអ័ក្ស។ ការអភិសេកទ្រង់បានប្រារព្ធនៅ ថ្ងៃ៣ ឧសភា ១៩៤១។[៣] នៅខែមីនា១៩៤១ អធិរាជាណាចក្រជប៉ុន បានកាន់កាប់កម្ពុជា ប៉ុន្តែបានអនុញ្ញាតអោយរដ្ឋការអាណានិគមបារាំងអោយនៅមានខ្លះ ដោយបានរំលាយរដ្ឋការអាណានិគម ហើយក៏ បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិន។ ស្ថិតក្រោមសម្ពាធពីពួកជប៉ុន ព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជា។ មិនដូចអធិរាជយួនបាវ-ដាយទេ ព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុន។ ពួកជប៉ុនបានបង្ខំអោយលោកសឺន-ង៉ុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហា ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។[៤] បន្ទាប់ពីការចុះចាញ់របស់ជប៉ុន ពួកបារាំងបន្តិចម្ដងៗបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញ។
- ១៩៤២ នៅខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ។
- ១៩៤៣ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គ.ស. ១៩៤៣ គ.ស. ២០២១ ៧៧ព្រះវស្សា
- ១៩៤៣ សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី គ.ស. ១៩៤៣ គ.ស. ២០១៩ ៧៦ព្រះវស្សា
- ១៩៤៤ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្សសីហនុ គ.ស. ១៩៤៤ គ.ស. ១៩៧៣ ២៩ ព្រះវស្សា
- ១៩៤៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គ.ស. ១៩៤៤ បច្ចុប្បន្ន ៧៥ព្រះវស្សា
- ១៩៤៥ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស គ.ស. ១៩៤៥ បច្ចុប្បន្ន ៧៥ព្រះវស្សា
- ១៩៤៦ នៅឆ្នាំ១៩៤៦ និង ១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះនិងកងរថពាសដែកនៅសូមៀរ ប្រទេសបារាំង។
- ១៩៤៦ ព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ គ.ស. ១៩៤៦ គ.ស. ១៩៧៦ ៣០ ព្រះវស្សា
- ១៩៤៧ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី គ.ស. ១៩៤៧ គ.ស. ១៩៧៦ ២៩ ព្រះវស្សា
- ១៩៤៧ ក្នុងឆ្នាំ១៩៤៧ ព្រះបាទសម្ដេចព្រះនរោត្តម-សីហនុ ព្រះអង្គមានមហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។
- ១៩៤៨ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា គ.ស. ១៩៤៨ គ.ស. ១៩៥២ ០៤ ព្រះវស្សា
- ១៩៤៩ ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្សសីហនុ គ.ស. ១៩៤៩ គ.ស. ១៩៧៥ ៣៣ ព្រះវស្សា
- ១៩៤៩ ឆ្នាំ១៩៤៩ ព្រះអង្គបានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលបានចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។ នៅឆ្នាំ១៩៤៩ដដែល ព្រះអង្គបានឡាយព្រះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ព្រះរាជាណាចក្រកម្ពុជា។ សន្ធិសញ្ញាឆ្នាំ១៩៤៩ នេះ លុបចោលនូវសន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤។
- ១៩៥៣ មានមតិជាច្រើនយល់ថា ការដែលបារាំងជ្រើសរើសព្រះបាទនរោត្តម សីហនុ ឲ្យឡើងសោយរាជ្យ ដោយរំលងព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះនរោត្តម សុរាម្រិត បែបនេះ គឺដោយសារតែបារាំងគិតថា ព្រះអង្គ ជាព្រះអង្គម្ចាស់វ័យក្មេង វក់ចិត្តតែនឹងសិល្បៈចម្រៀង ភាពយន្ត មិនសូវរវីរវល់នឹងរឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួលក្នុងការបង្គាប់បញ្ជា។ បើសិនជាបែបនេះមែន បារាំង គឺពិតជាយល់ខុស ហើយប្រាកដជាខកចិត្តមិនតិចទេ ពីព្រោះថា ព្រះអង្គម្ចាស់វ័យក្មេងអង្គនេះហើយ ដែលក្រោយពីបានឡើងគ្រងរាជ្យ បានតស៊ូទាមទារឯករាជ្យពីបារាំង រហូតបានសម្រេច នៅឆ្នាំ១៩៥៣។
- ១៩៥៣ ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ ដល់ ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រ ជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។
- ១៩៥០ បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងចូលមកដល់ដើមទសវត្ស១៩៥០ បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយម និងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឱ្យមានការចាកចេញទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិន។ នេះបានដាស់ពញ្ញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិន: រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រលាវ។ ព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា ១៩៥៣ ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំង ហើយក៏បានត្រឡប់មកវិញ នៅពេលឯករាជ្យបានជោគជ័យនៅ ថ្ងៃ៩ វិច្ឆិកា ១៩៥៣។ ខណៈដែលមានឯករាជ្យ កម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំង រហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់។
- ១៩៥១ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា គ.ស. ១៩៥១ គ.ស. ១៩៧៦ ២៥ ព្រះវស្សា
- ១៩៥១ ការប្រយុទ្ធប្រឆាំនិង បារាំង កាន់តែខ្លាំនៅឧបទ្វីបឥណ្ឌូចិនជនកុម្មុនីស្តវៀតណាមបានផ្តួចផ្តើមឲ្យមានការបង្កើតឡើងនូវបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលសមា-ជិកគណៈកម្មាធិការមជ្ឈឹមបក្សសម្ងាត់នេះមាន : សឺង ង៉ុកមិញ , សីវ ហេង ទូ សាមុត,និង ចាន់ សម័យ សង្រ្គាមឥណ្ឌូចិនចប់នៅឆ្នាំ១៩៥៤ កងទ័ពបារាំង ដកចេញពីឥណ្ឌូចិនហើយកងកម្លាំងវៀតណាមក័បានដកចេញតែសមាជិកកងទ័ពវៀតណាមមួយចំនួនបានបន្តស្នាក់នៅកម្ពុជាជាបន្តទៅទៀត។ សឺង ង៉ុកមិញ ភៀសខ្លួន ទៅវៀតណាម សីវ-ហេង, ទូ សាមុត, នួន ជា និង សោ ភឹម ដឹកនាំបក្សបណ្តោះអាសន្ន តែការគ្រប់គ្រងទូ-ទៅក្នុងបក្សស្ថិតក្នុងដៃកម្មាភិបាលវៀតណាម ផាំ វ៉ាន់ប៉ា។ សា ឡុត ស(ក្រោយមកត្រូវបានស្គាល់)ប៉ុល់ពតត្រឡប់មកពីសិក្សានៅប្រទេសបារាំងចូលមកជួបបក្សដែលជាអ្នកទាក់ទងក្នុងការបង្កើតបក្សស្របច្បាប់មួយហៅថា“បក្សប្រជាជន។គណបក្សនេះបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិឆ្នាំ ១៩៥៥ ហើយដឹកនាំដោយ កែ មាសដែលជាមនុស្សនៅក្រោមការបង្គាប់បញ្ជារបស់ ទូ សាមុត។ ប៉ុល ពត បានជួយបង្កើតលក្ខ័ន្តិកៈនិងកម្មវិធីនយោបាយរបស់បក្សធ្វើទំនាក់ទំនងជាមួយបក្សប្រជាធិបតេយ្យហើយចូលរួមប្រកួតប្រជែងជាមួយគណបក្សសង្គមរាស្រ្តនិយមទើបបង្កើតថ្មីរបស់សម្តចនរោត្តម សីហនុ ក្មុងការបោះឆ្នោតឆ្នាំ ១៩៥៥។
- ១៩៥២ ដល់១៩៥៣ ព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភណ្ឌឯករាជ្យ១០០ភាគរយជូនជាតិមាតុភូមិ។
- ១៩៥៣ ព្រះបាទសម្តេចព្រះបរបមនាថ នរោត្ដម សីហមុនី គ.ស. ១៩៥៣ បច្ចុប្បន្ន ៦៦ព្រះវស្សា
- ១៩៥៣ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សុជាតិវត្តិយ៉ា គ.ស. ១៩៥៣ គ.ស. ១៩៧៥ ២២ ព្រះវស្សា
- ១៩៥៣ ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើរសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖ លើកទី១ ថ្ងៃទី ៥ មីនា ១៩៥៣ ពីទីក្រុងណាពូល លើកទី២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដែរ លើកទី៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ។
- ១៩៥៣ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថដ៏ឧត្ដុង្គឧត្ដមរបស់ព្រះអង្គ ព្រះរាជអាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង។ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស សូមថ្វាយព្រះកិត្តិនាមព្រះអង្គជា "ព្រះមហាវីរបុរសជាតិ - ព្រះបិតាឯករាជ្យជាតិ"។
- ១៩៥៣ ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់ព្រះសីហនុលើកម្ពុជាគឺបានចាប់ពី ថ្ងៃ៩ វិច្ឆិកា ១៩៥៣ នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-ណុលនិងសភាជាតិបានទម្លាក់ព្រះអង្គ។ប.
- ១៩៥៣ ទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤ រួចមក រដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរម្យងារផ្លូវការជា «ព្រះករុណា សម្ដេចព្រះនរោត្ដម-សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។
- ១៩៥៣ អ្នកនិពន្ធរុស្ស៊ី Dmitry Mosyakov យោងតាមឯកសារពីសារមន្ទីរឯកសារជាតិរុស្ស៊ី សរសេរថាអ្នកបដិវត្តយួនកុម្មុយនិស្ត បានបង្កើតចលនាខ្មែរកុម្មុយនិស្តមួយឲ្យខ្មែរនិយមយួន ឈ្មោះបក្សប្រជាជនបដិវត្តន៍ខ្មែរ នៅខែមិថុនា ១៩៥១ ដែលមានមេដឹកនាំឈ្មោះ សឺង ង៉ុកមិញ ស៊ីវ ហេង និង ទូ សាមុត។ ក្រោយត្រឡប់ពីសិក្សានៅបារាំង សាឡុត ស ជាលេខាបក្សតាមតំបន់ឆ្នាំ១៩៥៣ ហើយបើតាមការអះអាងពីលោក ចាន់ វ៉ែន ឆ្នាំ១៩៥៩ សាឡុត ស ក្លាយជាលេខា គណៈកម្មាធិការប្រចាំរាជធានីភ្នំពេញនៃបក្ស ប្រជាជនបដិវត្តន៍កម្ពុជា។ អំឡុងឆ្នាំ១៩៦០ សាឡុត ស វាយតម្លៃស្ថានការណ៍នយោបាយ និង ការតស៊ូ ដោយគិតថា ជាឱកាសល្អដើម្បីព្រាងកម្មវិធីរំដោះជាតិ ពោលគឺរំលំរបប គ្រប់គ្រងដោយសម្តេច នរោត្តម សីហនុ ដែលក្រុងហា ណូយមិនយល់ស្របទាល់តែសោះ។ គេរក្សាទំនាក់ទំនងល្អជាមួយសម្តេចឪដើម្បីរៀបផែនការប្រើទឹកដីខ្មែរធ្វើសង្រ្គាមប្រឆាំងអាមេរិកាំងនៅយៀកណាមខាងត្បូង។
- ១៩៥៤ ថ្ងៃ៣១ ឧសភា ឆ្នាំដដែលនោះ រណសិរ្សរំដោះជាតិ ឬ យៀកកុង ប្រកាសទទួលស្គាល់ព្រំដែនខ្មែរក្នុងឆ្នាំ១៩៥៤។ នៅថ្ងៃ៨ មិថុនា រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាមខាងជើង ក៏ប្រកាសទទួលស្គាល់ព្រំដែនខ្មែរក្នុងឆ្នាំ១៩៥៤ដែរ។ ក្នុងខែមិថុនាដដែលថ្ងៃ២២ រណសិរ្សរំដោះជាតិយៀកណាមខាងត្បូង ឬ យៀកកុង បើកការិ យាល័យតំណាងអចិន្រ្តៃយ៍នៅភ្នំពេញ ហើយតំណាងសាធារណរដ្ឋប្រជាធិបតេយ្យយៀកណាមខាងជើងត្រូវតម្លើងថានៈជាស្ថានឯកអគ្គរដ្ឋទូតនៅថ្ងៃ២៤ ខែមិថុនា ១៩៦៧។
- ១៩៥៤ សម្តេច នរោត្តម នរិន្រ្ទៈពង្ស គ.ស. ១៩៥៤ គ.ស. ២០០៣ ៤៩ ព្រះវស្សា
- ១៩៥៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី គ.ស. ១៩៥៥ បច្ចុប្បន្ន ៦៤ព្រះវស្សា
- ១៩៥៥ ១៩៥៥- ១៩៥៩ មានសមាជិកបក្សប្រជាជនបដិវត្តន៍ខ្មែរប្រហែល ៩០ភាគរយ ត្រូវបានចាប់ខ្លួន និង សម្លាប់។ឆ្នាំ ១៩៦០ មានតែកម្មាភិបាលប្រហែល ៨០០នាក់ នឹងសាខាបក្សពីរនៅជនបទ បណ្ណោះដែលមានសកម្មភាពពេញលេញ ដែលមានភូមិភាគបូព៌ា(កំពង់ចាម ដឹកនាំដោយ សោ ភឹម) និង ភូមិភាគនិរតី(តាកែវ ឈិត ជឿន ហៅ តា ម៉ុក)។ទូ សាមុត, ប៉ុល ពត និង នួន ជា បានបន្តដឹកនាំសកម្មភាពបក្សនៅទីក្រុងភ្នំពេញដោយមានជំនួយពី អៀង សារី និង សុន សេន។
- ១៩៥៥ ពីរឆ្នាំក្រោយទទួលបានឯករាជ្យ ព្រះបាទនរោត្តម សីហនុ បានដាក់រាជ្យ ទៅឲ្យព្រះបិតារបស់ព្រះអង្គ គឺព្រះបាទនរោត្តម សុរាម្រិត នៅខែមេសា ឆ្នាំ១៩៥៥ ដើម្បីទៅបង្កើត និងដឹកនាំចលនា “សង្គមរាស្រ្តនិយម” ហើយទទួលងារជា “សម្តេចព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក សម្តេចព្រះនរោត្តម សីហនុ បានកាន់អំណាចជាប់រហូត ជានាយករដ្ឋមន្រ្តីផង និងជាប្រមុខរដ្ឋផង រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលព្រះអង្គត្រូវបានក្រុមរបស់សេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់ពីតំណែង ក្នុងពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ច នៅទីក្រុងម៉ូស្គូ សហភាពសូវៀត។
- ១៩៥៥ ថ្ងៃ២ មីនា ១៩៥៥ ព្រះសីហនុបានដាក់រាជ្យប្រគល់ឱ្យព្រះបិតាទ្រង់ ដោយបានបង្កើតនូវសង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរបីខែក្រោយមកទៀត បន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥។
- ១៩៥៦ គណបក្សសង្គមរាស្រ្តនិយម បានឈ្នះកៅអីទាំងអស់ក្នុងរដ្ឋសភាជាតិ ដែលផ្ទុយពីការព្យាករណ៍របស់ ប៉ុល ពត ។ ក្រុមកុម្មុនីស្តអស់សង្ឃឹមព្រោះប្រជាជនស្ទើរតែទាំងអស់បានគាំទ្រកម្មវិធីនយោបាយរបស់សម្តេច នរោត្តម សីហនុ ជាងគំនិតធ្វើបដិវត្តន៍ ហើយចលនាខ្មែរឥស្សរៈមួយចំនួនបានបោះបង់ចោលការតស៊ូចុះចូលជាមួយរដ្ឋាភិបាលរបស់ព្រះអង្គ។ ឆ្នាំ ១៩៥៦ សីវ-ហេង បានទាក់ទងជាសម្ងាត់ជាមួយឧត្តមសេនីយ៍ លន់ នល់ ដែលជាអគ្គបញ្ជាការកង-ទ័ពរបស់សម្តេច នរោត្តម សីហនុ ហើយចុះចូលនៅឆ្នាំ ១៩៥៩។
- ១៩៥៩ ថ្ងៃ៣១ សីហា ១៩៥៩ ង-ដឹនញូ ប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងង-ដឹនយៀម បានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគត់ព្រះសីហនុ។ លោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែនការសម្ងាត់របស់សម-សេរី និង ដាប-ឈួនដែលមិនបានសម្រេច ក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរ។ លោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹម ជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែង ហើយលោកអាចលើកលោកសឺន-ង៉ុកថាញ់នៅភ្នំពេញវិញ។ វ៉ាលីពីរត្រូវបានផ្ញើរទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុ មួយបានផ្ញើរទៅព្រះប្រមុខរដ្ឋ និងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ប្រមុខពិធីការព្រះអង្គ។ បញ្ញើប្រៃសនីយបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានជំនូនមួយចំនួនមកពីហុងកុង។ កញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ ប៉ុន្តែអាផ្សេងមិនមានទេ យ៉ាងណាក៏ដោយ ទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសអោយព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមៗ ក្នុងនាមជាមន្ត្រីបម្រើ។ ការផ្ទុះនោះបានកើតឡើងកៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមាតាបិតារបស់ព្រះសីហនុពួកទ្រង់មានវត្តមាននៅទីនោះ។
- ១៩៦០ បក្សពលករកម្ពុជា មហាសន្និបាទសម្ងាត់របស់បក្សប្រជាជនបដិវត្តន៍ បានប្រារព្ធឡើងនៅក្នុងស្ថានី-ន៍រថភ្លើងទីក្រុងភ្នំពេញ នៅថ្ងៃទី ២៨-៣០ ខែកញ្ញាឆ្នាំ១៩៦០ដែលមានអ្នកចូលរួមមានសមាជិក៥រូបពីសាខាបក្សក្រុងនិង១៤រូបពីសាខាបក្សជនបទ។ មហាសន្និបាទបានសម្រេចរៀបចំសារជាថ្មី បង្កើតមាគ៌ានយោបាយថ្មី និង ប្តូរឈ្មោះបក្សទៅជា បក្ស”ពលករខ្មែរ” ដែល ទូ សាមុត ជា លេខាបក្សនួន ជាជាអនុ ប៉ុល ពត លំដាប់ទី ៣ហើយឆ្នាំ ១៩៦១ ទទួលតំណែងលំដាប់ទីពីរ។ឆ្នាំ១៩៦២ទូសាមុតបាត់ខ្លួន(គ្មានមូលហេតុ)។ឆ្នាំ១៩៦៣មហាសន្និបាទបក្សជាបន្ទាន់មួយកើតឡើងហើយជ្រើសតាំងប៉ុលពតជាលេខាបក្ស។បន្ទាប់ពីបានទទួលតំណែងជាលេខាបក្សភ្លាមប៉ុលពតបានទៅជ្រកកោនក្រោមកងទ័ពវៀតណាមនៅភាគឥសានប្រទេស។ ឆ្នាំ ១៩៦៥ ប៉ុល ពត ធ្វើដំណើរទៅ ហូជីមិញ ទៅ ហាណូយ ដើម្បីពិភាក្សាជាមួយវៀតណាមខាងជើង ក្រោយមកធ្វើទស្សនកិច្ចនៅប្រទេសចិននិង កូរ៉េខាងជើង។
- ១៩៦០ បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ១៩៦០ ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋ ប៉ុន្តែបានទទួលគោរម្យងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រ។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឱ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ គ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយ ព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯង ដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីត។
- ១៩៦០ នៅពេលសង្គ្រាមវៀតណាមបានឆេះឆួល ព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុតសម្រាប់កម្ពុជា។ កាលណោះ ព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់ សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើង និងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងៗ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុងស្ថានភាពនយោបាយ ដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះ។
- ១៩៦៤ ឆ្នាំ១៩៦០ ទ័ពព្រៃយួនខាងជើង−យៀកកុង បោះទីតាំងប្រ តិបត្តិការសឹកលើទឹកដីខ្មែរនៅប៉ែកឦសានរួចទៅហើយ។ ថ្ងៃ២០ ខែមិថុនា ១៩៦៤ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ស្នើជាមួយអ្នកដឹកនាំ រណសិរ្សរំដោះយៀកណាមខាងត្បូង ឬ យួនកុម្មុយនិស្ត យៀកកុង ឲ្យមានកិច្ចព្រម ព្រៀងគោរពព្រំដែនគោក ទទួលស្គាល់អធិបតេយ្យជាតិប្រទេសកម្ពុជា និង កោះនានាក្នុងដែនសមុទ្រខ្មែរ ដែលរដ្ឋការក្រុងព្រៃនគរបានយកកាន់កាប់។ ១៤ថ្ងៃមុននោះ
- ១៩៦៥ ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ បានសម្រេចនៅថ្ងៃ៦ មិថុនា ទាមទារឲ្យរដ្ឋនានាទទួលស្គាល់និងគោរពអព្យា ក្រឹតភាព និង បូរណភាពទឹកដីប្រទេសកម្ពុជា។ រដ្ឋការក្រុងវ៉ាស៊ិនតុននៅថ្ងៃ២១ ធ្នូ ១៩៦៥ ចោទប្រទេសកម្ពុជាថា ផ្តល់ជម្រក លាក់ទ័ពព្រៃកុម្មុយនិស្តយួនខាងជើង និង យៀកកុងក្នុទឹកដីខ្មែរ ហើយទទួលបានការអនុញ្ញាតឲ្យទម្លាក់គ្រាប់បែកក្នុងដីខ្មែរ។ ឆ្នាំ១៩៦៧ ថ្ងៃ៩ ខែឧសភា រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ទាមទារទៅកាន់សហគមន៍អន្តរជាតិ ឲ្យមានការទទួលស្គាល់ព្រំប្រទល់ដែនដែលកំណត់ដោយផែនទីឆ្នាំ១៩៥៤។
- ១៩៦៥ ក្នុងរដូវផ្ការីកឆ្នាំ១៩៦៥ ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងវៀតណាមខាងជើងដែលអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើតនិងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់យោធាពីចិន។
- ១៩៦៦ បក្សកម្មុនីស្តកម្ពុជា ឆ្នាំ១៩៦៦ ប៉ុល ពតបានប្តូរឈ្មោះបក្សទៅជា បក្សកម្មុនីស្តកម្ពុជា ដោយចង់បន្ថយឥទ្ធិពលវៀតណាមនឹង រឹតចំណងមិត្តភាពជាមួយចិន។ក្នុងកំឡុងឆ្នាំ១៩៦០សមាជិកថ្មីរបស់ខ្មែរក្រហមមានការកើតឡើងហើយមានមូលដ្ឋាននៅខេត្តរតនគិរីពីឆ្នាំ១៩៦៩១៩៧០។ នៅខែមិនាឆ្នាំ១៩៧០ឧត្តមសេនីយ៍លន់នល់ដែលនិយមសហរដ្ឋអាមេរិកបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ បរោត្តម សីហនុ ចេញពីប្រមុខរាជរដ្ឋាភិបាលបានជោគជ័យ។ បន្ទាប់មកមិនយូរប៉ុន្មានកងទ័ពកម្លាំងវៀតមិញនិង ខ្មែរក្រហមបានកាន់កាប់តំបន់ជាច្រើននៅក្នុងប្រទេស។ប្រជាជនរាប់ពាន់នាក់បានបដិសេធមិនគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់នល់ហើយបែរជាចូលរួមជាមួយខ្មែរក្រហមដើម្បីនាំយកសម្តេចព្រះនរោត្តម សីហនុ មកគ្រងអំណាចវិញ។ សម្តេចព្រះ-នរោត្តម សីហនុ បាននិរទេសទៅប្រទេសចិន។វៀតណាមខាងជើងនិងចិនមិនគាំទ្រក្រុមខ្មែរក្រហម ហើយសម្តេចព្រះនរោត្តម-សីហនុ បានអំពាវនាវឲប្រជាជនចូលព្រៃមាគី(ព្រៃដែលអ្នកតស៊ូធ្វើបដិវត្តន៍លាក់ខ្លួន)ជួយផ្តួលរំលំរដ្ឋាភិបាល លន់ នល់។ ជាងនេះទៅទៀត ការទម្លាក់គ្រាប់បែកដ៏សន្ធឹកសន្ធាប់របស់របបសាធារណរដ្ឋខ្មែរ ក្រោមការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកបានធ្វើអោយមានការគាំទ្រខ្មែរក្រហមពីសំណាក់ប្រជាជនកាន់តែច្រើនឡើង ដែលធ្វើអោយកម្លាំទ័ពខ្មែរក្រហមមានចំនួនកាន់តែច្រើនឡើងជាលំដាប់។
- ១៩៦៦ ពីដើមទីនៃប្រវត្តិតស៊ូបដិវត្តន៍ខ្មែរកុម្មុយនិស្ត ដែលក្រោយ មកសម្តេចព្រះប្រមុខរដ្ឋ នរោ ត្តម សីហនុ ទ្រង់ប្រសិទ្ធនាមនៅថ្ងៃ១៨ វិច្ឆិកា ១៩៦៦ ថា៖ “ខ្មែរក្រហម” នោះ អ្នកដឹក នាំ ចលនាឆ្វេងនិយម(leftist) បានព្យាយាមស្វែងទាក់ទង រកជំនួយពីប្រទេសកុម្មុយនិស្ត និង សង្គម និយមដោយផ្ទាល់ៗ មិនចង់ធ្វើតាមរយៈអ្នកដឹកនាំយួនហាណូយឡើយ ថ្វីបើក្រោយមកយើងដឹងថានៅតែជៀសមិនរួចពីពឹងយួនយ៉ាងណាក៏ដោយ។គួរបញ្ជាក់ថា ចលនាបដិវត្តន៍យួន កុម្មុយនិស្តមានភាពចាស់ទុំជាងចលនាបដិវត្តន៍ខ្មែរកុម្មុយនិស្ត ព្រោះថា ហូ ជីមិញផ្តើមមុខនាទីជាអ្នកធ្វើការងារសកម្មឲ្យអង្គការ កូមិនទែន (Comintern)។ Comintern ពីពាក្យ Communist International ឬអង្គការ កុម្មុយនិស្តអន្តរជាតិ បង្កើតឡើងដោយ Vladimir Lenin នៅក្រុងមូស្គូ សហ ភាពសូវៀត ពី១៩១៩ ដល់១៩៤៣ ដើម្បីផ្សព្វផ្សាយលទ្ធិ ឬ មនោគមន៍វិជ្ជាកុម្មុយនិស្តជុំវិញពិភពលោកក្នុងគោលដៅរំលំរំលើង វណ្ណៈសក្តិភូមិនិយម (feudalism) គហបតីនិយម (bourgeoisie) មូលធននិយមឬនាយទុននិយម (capitalism) ភោគលាបនិយម ឬ ការនិយមចងការប្រាក់យកចំណេញ ឲ្យអស់ពីសង្គមជាតិនីមួយៗក្នុងលោក។
- ១៩៦៦ នៅឆ្នាំ១៩៦៦ និង ១៩៦៧ ព្រះសីហនុបានបណ្ដោយឱ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងអោយនៅខាងក្រៅនៃនយោបាយទោរទន់ជ្រុល។ គោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឱ្យដល់ចំណុចកំពូលនៃបដិវត្តន៍វប្បធម៌។ ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឱ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បីទ្រាំទ្ររួចឡើយ។ ទ្រង់បានផ្ទេរសិទ្ធិឱ្យពួកឆ្វេង ដែលបានអនុញ្ញាតឱ្យពួកវៀតណាមខាងជើងបង្កើតឡើងនូវមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជា និងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិន។ នៅថ្ងៃ១១ មីនា ១៩៦៧ ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឱ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជា។
- ១៩៦៦ ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានានៅកម្ពុជាជា។ ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។
- ១៩៧០ ការអំពាវនាវរបស់ព្រះអង្គម្ចាស់ឱ្យអ្នកស្រែចម្ការចូលរួមជាមួយខ្មែរក្រហម មិនយូរប៉ុន្មានក្រោយពីព្រះអង្គត្រូវបានទម្លាក់ចេញពីអំណាច បានជួយឱ្យចំនួនសមាជិកពួកកុម្មុយនីស្តកម្ពុជាកើនឡើងពីប្រមាណ ១៥.០០០នាក់ នៅឆ្នាំ១៩៧០ ដល់ប្រហែល ១២៥.០០០នាក់ ត្រឹមឆ្នាំ១៩៧២។ ប្រហែល១ឆ្នាំក្រោយមក ខ្មែរក្រហមបានគ្រប់គ្រងជាក់ស្ដែងលើតំបន់ធំៗមួយចំនួននៃប្រទេសកម្ពុជា ហើយបានដកខ្លួនចេញពីចលនាកុម្មុយនីស្តវៀតណាម។
- ១៩៧០ CIA របាយការណ៍នោះមានខ្លឹមសារដូច្នេះថា “ក្រុមបះបោរជនជាតិដើមភាគតិច ឬ ‘ខ្មែរក្រហម’ តំណាងឱ្យកម្លាំងជនជាតិដើមភាគតិចដ៏សំខាន់។ ទោះបីជាខ្វះភ័ស្តុតាងរឹងក្ដី ក៏កម្លាំងសរុបនៃពួកបះបោរកម្ពុជាប្រហែលជាមានចំនួនមិនលើសពី៥.០០០នាក់ឡើយ។ គ្មានភ័ស្តុតាងបញ្ជាក់ថា ការបះបោររយៈពេល៣ឆ្នាំនេះគឺជាចលនាដែលមានការប្រទាក់ក្រឡាគ្នានោះទេ ប៉ុន្តែមានភ័ស្តុតាងបញ្ជាក់ថា ពួកបះបោរនៅតាមបណ្ដោយព្រំដែនភូមិភាគឦសានទទួលបានអាវុធ និងការណែនាំពីពួកវៀតកុង”។ របាយការណ៍នេះបន្ថែមទៀតថា ចលនានេះទទួលបានការគាំទ្រតិចតួចប៉ុណ្ណោះ ហើយ “កលយុទ្ធភេរវកម្ម” របស់វាបានធ្វើឱ្យអ្នកស្រែចម្ការជាច្រើនលែងគាំទ្រ ប៉ុន្តែវាអាចលេចចេញជា “បញ្ហាធំ” នៅក្រុងភ្នំពេញ។
- ១៩៧០ ក្រោយពីត្រូវទម្លាក់ពីតំណែង ព្រះអង្គបានយាងចេញពីម៉ូស្គូ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បង្កើតជារណសិរ្សរួបរួមជាតិកម្ពុជា រួមជាមួយនឹងក្រុមខ្មែរក្រហម ហើយបានប្រកាសអំពាវនាវឲ្យប្រជាជនកម្ពុជារត់ចូលព្រៃកាន់អាវុធ ដើម្បីតស៊ូប្រឆាំងនឹងរបបលន់ នល់។
- ១៩៧០ នៅថ្ងៃទី១៨ មីនា ១៩៧០ ព្រះអង្គត្រូវសេនាប្រមុខ លន់-ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក។
- ១៩៧០ ថ្ងៃ១៨ មីនា ១៩៧០ គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីលន់-ណុលបានកោះប្រជុំឱ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិងបានប្រគល់អំណាចឱ្យលន់-ណុលជាបណ្ដោះអាសន្នសិន។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ព្រះភាតាអយ្យិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៤១ បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រី។ សាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមៗត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋ។
- ១៩៧០ បន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ ព្រះសីហនុបានភៀសព្រះកាយទៅប៉ីជិង ហើយបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchéa – FUNK) និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់-ណុលនៅភ្នំពេញ។ ព្រះអង្គបានបញ្ចូលសមាជិកថ្មីGouvernement Royal d'Union Nationale du Kampuchéa (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរ។ បន្ទាប់ពីព្រះសីហនុបានសំដែងឱ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិ ជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី ៦,០០០ ទៅ ៥០, ០០០ នាក់។ ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រ មិនមែនដើម្បីលទ្ធិកុម្មុយនិស្តទេ ដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់។ ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង (១៩៧៩) ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោល ទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ "ទោះបីជាប្រទេស[ទ្រង់]បានក្លាយទៅជាកុម្មុយនិស្តក៏ដោយ។" អំឡុងរបបលន់ណុល ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើង ដែលមានព្រះរាជដំណាក់ដូចវិមានមាន៦០បន្ទប់ ដែលថែមទាំងធ្លាប់មានរោងកុនមួយ ត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀត។ ព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ១៩៧៩។
- ១៩៧០ នៅខែមេសា ឆ្នាំ១៩៧០ នៅកង់តុង សាធារណរដ្ឋប្រជាមានិតចិន ព្រះអង្គជាអ្នកផ្តួច ផ្តើមនៃសន្និសីទកំពូលរបស់ប្រជាជនឥណ្ឌូចិន ដែលនៅក្នុងនោះមានការចូលរួមដោយអ្នក ដឹកនាំពីប្រទេសកម្ពុជា ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដឹកនាំដោយលោកនាយក រដ្ឋមន្រ្តី ផាំ វ៉ាន់ ដុង (PHAM VAN DONG ) ពីរណសិរ្សជាតិរំដោះវៀតណាមខាងត្បូង ដឹក នាំដោយលោក ង្វៀង ហ៊ីវ ថ(NGUYEN HUU THO) និងពី ណេវ ឡាវ ហាក់សាត (NEO LAO HAKSAT) ដឹកនាំដោយព្រះអង្គម្ចាស់ប្រធាន សុផានុវង្ស (SOUPHANOUVONG)។ ភាគីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម-រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងភាគី ណេវ ឡាវ ហាក់សាត(NEO LAO HAKSAT) បានប្រកាសជាឧឡារិកថា ប្រទេសរបស់ខ្លួន បានទទួលស្គាល់ និងគោរពជាដរាបបូរណភាពទឹកដីក្នុងព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។
- ១៩៧៥ ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមវាយចូលដល់ទីក្រុងភ្នំពេញ រំលាយរបបសាធារណរដ្ឋខ្មែរ ហើយបង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ ដោយមានសម្តេចព្រះនរោត្តម សីហនុ ជាប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយឆ្នាំក្រោយមក នៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គបានលាលែងចេញពីតំណែងជាប្រមុខរដ្ឋ ហើយត្រូវរដ្ឋាភិបាលខ្មែរក្រហមបង្ខំឲ្យគង់តែនៅក្នុងវាំង ក្នុងទីក្រុងភ្នំពេញ រហូតដល់ខែមករា ឆ្នាំ១៩៧៩។
- ១៩៧៥ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជនរំដោះជាតិនៃរណសិរ្សរួបរួមជាតិ (FU- NC)ដណ្តើមបានជ័យទំាំងស្រុងនៅកម្ពុជា។ កម្ពុជាប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដែល មានព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន។ ប៉ុន្តែនៅខែមេសា ឆ្នាំ ១៩៧៦ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានសព្វព្រះហឫទ័យ លា លែងមុខតំណែងជាព្រះប្រធាន នៃកម្ពុជាប្រជាធិបតេយ្យនេះ ហើយត្រូវបានពួកខ្មែរក្រហមឃុំ ឃាំងព្រះអង្គ និងសម្តេចព្រះរាជអគ្គមហេសីព្រមទំាងធ្វើគុតព្រះរាជបុត្រាបុត្រីមួយចំនួនផង។
- ១៩៧៥ នៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលណោះប៉ុល-ពតនៅកាន់អំណាចនៅឡើយ។ ព្រះសីហនុ បំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមាន'ទំនាក់ទំនងសាធារណៈម្នាក់ សម្រាប់ប្រទេស[ព្រះអង្គ] និងមានពិធីជប់លៀងតែឯងខ្លះៗ និងធ្វើការថតខ្សែភាពយន្តមួយចំនួន'[១០] ត្រូវចំនាយពេលពីរបីឆ្នាំជាឈ្លើយនៃពួកខ្មែរក្រហម។
- ១៩៧៦ ឆ្នាំបន្ទាប់មក ថ្ងៃទី៤ មេសា ១៩៧៦ ខ្មែរក្រហមបានបង្ខំអោយព្រះសីហនុចេញពីតំណែងម្ដងទៀត និងចូលនិវត្តន៍នយោបាយ។ កំឡុងការចូលលុកលុយរបស់វៀតណាម ព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិន និងកូរ៉េខាងជើង។
- ១៩៧៨ ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ ១៩៧៨ បានបណ្ដេញពួកខ្មែរក្រហមចេញ។ គ្រានោះ ក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរ តែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេង-សំរិនដែលបានបន្តុបដោយវៀតណាម។ ចាប់ពីពេលនោះមក ព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅស.ប. ដែលបាននៅទំនេរ ដោយហេតុ មិនថាតែរបបប៉ុល-ពត រឺ ហេង-សំរិនក៏មិនអាចតំណាងឱ្យប្រជាជនខ្មែរបានឡើយ។ ថ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហម និងទាមទារថាឱ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីស.ប.របស់កម្ពុជាឱ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឱ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ខ្លះមានជំនឿថាដោយសារតែការបង្ខិតបង្ខំរបស់ស.រ.ដើម្បីអោយធ្វើការជាមួយពួកខ្មែរក្រោម។
- ១៩៧៩ មុនពេលកងទ័ពវៀតណាម និងកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា វាយចូលដល់ទីក្រុងភ្នំពេញ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានខ្មែរក្រហមជម្លៀសចេញពីភ្នំពេញ តាមយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង ហើយនៅឆ្នាំ១៩៨២ ព្រះអង្គបានសុខព្រះកាយ ចូលកាន់តំណែងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យវិញ ដែលនៅពេលនោះ គឺជារដ្ឋាភិបាលនិរទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងវត្តមានរបស់វៀតណាម នៅកម្ពុជា។ សម្តេចព្រះនរោត្តម សីហនុ ក៏បានបង្កើតចលនាតស៊ូមួយផ្ទាល់របស់ព្រះអង្គដែរ គឺរណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជាឯករាជ្យ អព្យាក្រឹត សន្តិភាព និងសហប្រតិបត្តិការ ដែលហៅកាត់តាមភាសាបារាំងថា FUNCINPEC។
- ១៩៨០ នៅចុងទសវត្សឆ្នាំ១៩៨០ កងកម្លាំងប្រឆាំងរបស់ព្រះសីហនុបានស្រូបទាញជំនួយកងទ័ពមានកម្រិតនិងហិរញ្ញវត្ថុពីសហរដ្ឋ ដែលស្វះស្វែងដើម្បីជួយចលនារបស់ទ្រង់ជាផ្នែកនៃលទ្ធិរីហ៊្គែនដើម្បីតបតនឹងការពាក់ព័ន្ធរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ មួយនៅក្នុងចំណោមនៃពួកស្ថាបត្យករសំខាន់ៗនៃលទ្ធិរីហ៊្គែន លោកម៉ាយគល-ចនស៍នៃមូលនិធិកេរដំណែល បានធ្វើទស្សនកិច្ចកងកម្លាំងរបស់ព្រះសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ និង បានត្រឡប់ទៅកាន់វ៉ាស៊ីនតោន ជម្រុញអោយមានការពង្រីកជំនួយរបស់ស.រ.សម្រាប់កងកម្លាំងតស៊ូរ.រ.ជ.ប.ក. និងព្រះសីហនុជាជម្រើសទីបីចំពោះទាំងរដ្ឋាភិបាលកម្ពុជាដែលបន្តុបនិងគាំទ្រដោយវៀតណាម និងខ្មែរក្រហម ដែលកំពុងតស៊ូនឹងរដ្ឋាភិបាលនេះផងដែរ។
- ១៩៨២ នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ត្រូវបានជ្រើសតាំងជា ព្រះប្រធានកម្ពុជាប្រជាធិបតេយ្យជាលើកទី២។
- ១៩៨២ ដល់ ឆ្នាំ១៩៩០ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គ បានខិតខំអស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជាទាំងអស់រិះរកនូវដំណោះ ស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះឯកឧត្តម លោក ហ៊ុន សែន និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ជាបន្តបន្ទាប់នៅ ប្រទេសបារំាង៖
- ១៩៨២ នៅឆ្នាំ១៩៨២ ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម ហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប. រឺ GCKD) ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយម (ក.ជ.ស. រឺ ANS) រណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ. រឺ KPNLF)របស់សឺន-សាន និងពួកខ្មែរក្រហម។ ពួកវៀតណាមបានដកទ័ពនៅឆ្នាំ១៩៨៩ ដែលបន្សល់ទុកនៅខាងក្រោយនូវរដ្ឋាភិបាលនិយមវៀតណាម ក្រោមអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន-សែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។
- ១៩៨៧ នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៨៧ ជំនួបជាលើកទី១ នៅ Fre-en-Tardeniois ។
- ១៩៨៨ នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩៨៨ ជំនួបជាលើកទី២ នៅ Saint- Germain-en-laye។
- ១៩៨៩ ក្រោយពីវៀតណាមដកទ័ពចេញពីកម្ពុជា នៅឆ្នាំ១៩៨៩ សម្តេចព្រះនរោត្តម សីហនុ បានលាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ នៅខែកក្កដា ឆ្នាំ១៩៩១ ដើម្បីទៅធ្វើជាប្រធាន "ក្រុមប្រឹក្សាជាតិជាន់ខ្ពស់" ដើរតួជាអ្នកសម្របសម្រួលក្នុងការចរចា រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ ដែលរួមមាន ចលនារាជានិយមហ្វ៊ុនស៊ិនប៉ិច, ចលនាខ្មែរក្រហម, រណសិរ្សរបស់លោកតាសឺន សាន និងភាគីរដ្ឋកម្ពុជា (អតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា)។
- ១៩៩១ ការចរចានេះបានឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ហើយសម្តេចព្រះនរោត្តម សីហនុ ដែលបាននិរទេសព្រះកាយទៅក្រៅប្រទេសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយនោះ ក៏បានយាងចូលមកក្នុងប្រទេសកម្ពុជាវិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ១៩៩១ ដោយមានការទទួលអបអរសាទរយ៉ាងឱឡារិក ក្រុងឋានៈជាបិតាឯករាជ្យ និងបង្រួបបង្រួមជាតិ។
- ១៩៩១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ទទួលពីមេដឹកនាំនៃកម្ពុជាទំាង៤ ភាគីដើម្បីប្រកាសជាឧឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្តោះអាន្ននូវការបាញ់គ្នា នៅក្នុងប្រទេសកម្ពុជាទំាំងមូល និងបញ្ឈប់ការផ្តល់ជំនួយយោធា អាវុធ ពីប្រទេសដទៃដល់កងទ័ពកម្ពុជាទំាងបួន។ ទីក្រុង ភ្នំពេញត្រូវបានជ្រើសដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាទីផ្លូវការអចិន្ត្រៃយ៍ និងលេខាធិ ការដ្ឋានរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)។
- ១៩៩១-នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះ អង្គបានយាងចាកចេញពីប្រធាននៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូជាតិកម្ពុជា(CNR) ដើម្បីដាក់ព្រះកាយព្រះអង្គពីលើភាគី និងទស្សនៈនយោបាយកម្ពុជានានា។ ព្រះអង្គត្រូវបាន សមាជិកទំាង១១ នៃក្រុមប្រឹក្សាជាន់ខ្ពស់កម្ពុជា (SNC) ជ្រើសតាំងជាឯកច្ឆន្ទជាព្រះប្រធាន អព្យាក្រឹត នៃក្រុមប្រឹក្សានេះ។
- ១៩៩១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាង និវត្តន៍មកកាន់រាជធានីភ្នំពេញវិញប្រកបដោយជោគជ័យ និងសុវត្ថិភាព។ ក្រោយពីមាតុភូមិ និវត្តន៍របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជា ដែលមានឯកឧត្តមលោក ហ៊ុន សែន ជានាយករដ្ឋ មន្រ្តី និង ឯកឧត្តម ជា ស៊ីម ជាប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ដែល មានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ជាប្រធានគណបក្ស គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា ដែលមានសម្តេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស និងភាគីកម្ពុជា ប្រជាធិបតេយ្យ ដែលលោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្តបន្ទាប់ជាផ្លូវការ និងជា លាយលក្ខណ៍អក្សរថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅតែជាប្រមុខរដ្ឋ ពេញលក្ខណៈច្បាប់ នៃប្រទេសកម្ពុជាទំាំងមូលម្យ៉ាងទៀត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាផ្លូវការនៅតែរក្សទុកតួនាទីជាប្រមុខរដ្ឋរហូតដល់មានការបោះឆ្នោតនៅ កម្ពុជាឆ្នាំ១៩៩៣។
- ១៩៩៣ ថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ៣៨ឆ្នាំ ក្រោយពីបានដាក់រាជ្យ សម្តេចព្រះនរោត្តម សីហនុ ក៏បានឡើងគ្រងរាជ្យជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យជាលើកទីពីរនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ គឺ “ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ តែមិនកាន់អំណាច”។
- ១៩៩៣ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បាន ឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះ រាជាណាក្រកម្ពុជា ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត។
- ១៩៩៣ កិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ ។ កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ។
- ១៩៩៣ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មហាមិទិ្ទងមហាជនមួយ ក៏ត្រូវបានរៀបចំឡើងដោយ មានមហាជនយ៉ាងច្រើនកុះករចូលរួម ដើម្បីសម្តែងមនោសញ្ចេតនាអបអរគាំទ្រស្វាគមន៍ ចំពោះរដ្ឋធម្មនុញ្ញថ្មី និងព្រះឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គ ឧត្តមជាទីបំផុតក្នុងការបង្រួបបង្រួមជាតិតាំងពីដើមរហូតមក។ ព្រះអង្គបានឱ្យចេញរូបរាជ រដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៩៣ ហើយជាពិសេសព្រះអង្គបាន បំពេញព្រះរាជកិច្ចធ្វើឱ្យថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ិនស៊ិនប៉ិច ចុះ ហត្ថលេខាលើសេចក្តីប្រកាសរួមស្តីអំពីគោលការណ៍សហប្រតិបត្តិការ ដែលបានសម្រេចក្នុង កិច្ចប្រជុំកំពូល ក្រោមព្រះរាជធិបតីភាព នៃព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅមហា ប្រសាទខេមរិន្ទ ព្រះបរមរាជវាំងថ្ងៃទី១២-១៣ ខែវិច្ឆកា ឆ្នាំ១៩៩៨។ ប្រជារាស្រ្តកម្ពុជាទូទំាំង ព្រះរាជាណាចក្រកម្ពុជា សូមថ្វាយអំណរដ៏ជ្រាលជ្រៅបំផុត ចំពោះព្ររាជកិច្ចព្រះរាជកិច្ចព្រះ រាជកិច្ចព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមនេះ។
- ២០០៤ ១១ឆ្នាំក្រោយការឡើងគ្រងរាជ្យនេះ សម្តេចព្រះនរោត្តម សីហនុ ក៏បានប្រកាសដាក់រាជ្យជាលើកទី២ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៤ ហើយចាប់ពីពេលនោះមក ព្រះអង្គបានចំណាយពេលភាគច្រើនគង់នៅក្រៅប្រទេស ជាពិសេស គឺដើម្បីព្យាបាលជំងឺ នៅទីក្រុងប៉េកាំង ដែលជាហេតុធ្វើឲ្យព្រះអង្គបាត់ព្រះភ័ក្រ្ត ឃ្លាតព្រះកាយ ពីទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់ប្រជារាស្រ្តកម្ពុជាជាទូទៅ សម្តេចព្រះនរោត្តម សីហនុ នៅតែជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ និងជាបិតាឯករាជ្យជាតិជាប់ជានិច្ច៕
- ២០០៤ ព្រះសីហនុបានទៅនិរទេសដាក់ព្រះអង្គឯងនៅ ខែមករា ឆ្នាំ២០០៤ ដោយការយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើង[១៨] និងក្រោយមកនៅប៉ីជិង សាធារណរដ្ឋប្រជាមានិតចិន។ ដោយយោងទៅហេតុផលព្រះរាជសុខភាព ព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ៧ តុលា ២០០៤។ ព្រះសីហនុត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទររបស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះសីហនុក៏បានរងទុក្ខពីមធុមេហរោគ និងការឡើងព្រះលោហិត។
- ២០១១ រដ្ឋធមនុញ្ញនៃកម្ពុជាគ្មានលក្ខណ្ឌសម្រាប់ការដាក់រាជ្យឡើយ។ លោកជា-ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលគោរម្យងារប្រមុខរដ្ឋស្ដីទី (គោរម្យងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមក) រហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ១៤ តុលា និងបានជ្រើសតាំងព្រះនរោត្តម-សីហមុនី ម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុ ជាស្ដេចថ្មី។ ព្រះសីហនុជរាណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជា សម្ដេចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា។ ទោះបីជា ព្រះរោគរបស់ព្រះអង្គ ព្រះសីហនុបានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ ដើម្បីប្រារព្ធពិធីចម្រើនព្រះជន្មព្រះអង្គលើកទី៨៩។
- ២០១២ ព្រះករុណាព្រះបាទនរោត្ដមសីហនុ ព្រះវររាជបិតាឯករាជ្យជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃចន្ទ ទី ១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅរាជធានីភ្នំពេញ) នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ។ ព្រះសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទសីហមុនី និង សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែន នៅថ្ងៃទី១៧ ខែតុលា វេលាម៉ោង ២:៣០ រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មក ព្រះបរមរាជវាំងកាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅជាង ១ ២០០ ០០០ (មួយលានពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ទ្រង់នឹងតម្កល់នៅព្រះបរមរាជវាំងយ៉ាងតិច ៣ខែ។ ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម-សីហនុ ត្រូវបានប្រារព្ធ ពិធីដង្ហែ ចេញពីព្រះបរមរាជវាំងទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង
- ២០១២ ព្រះសីហនុបានកំពុងទទួលការព្យាបាលខាងវេជ្ជសាស្ត្រនៅប៉ីជិង ចាប់តាំងពីខែមករា ២០១២ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួន រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និង ព្រះសម្ពាធខ្ពស់។ ព្រះអង្គបានសោយទិវង្គតបន្ទាប់ពីការគាំងព្រះហឫទ័យនៅប៉ីជិង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១៥ តុលា ២០១២ ១៦ថ្ងៃមុនពេលព្រះរាជពិធីចម្រើនព្រះជន្មលើកទី៩០របស់ព្រះអង្គ។ ទង់ជាតិបានបង្ហូតនៅពាក់កណ្ដាលដង និង ព្រះមហាក្សត្របច្ចុប្បន្នព្រះនរោត្តម-សីហមុនី និងលោកនាយរដ្ឋមន្ត្រី ហ៊ុន-សែនបានទៅប៉ីជិងដើម្បីនាំដង្ហែយាងព្រះសពរបស់ព្រះសីហនុមកមាតុប្រទេសវិញដើម្បីធ្វើព្រះរាជពិធីបុណ្យព្រះសពនៅឯព្រះបរមរាជវាំង។
- ២០១២ នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះមហាវីរក្សត្រនរោត្តម-សីហនុត្រូវបានប្រសិទ្ធិនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចនរោត្តម-សីហមុនីជាមួយគោរម្យងារ ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ។
- ២០១២ នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទនរោត្ដម-សីហនុ នៅក្នុងព្រះចន្ទ។ នៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្ស។
- ២០១៣ នៅថ្ងៃ១ កុម្ភៈ ២០១៣ ហ្វូងមនុស្សបានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញដើម្បីធ្វើការលាព្រះសីហនុជាចុងក្រោយ ពេលដែលព្រះសពរបស់ព្រះអង្គត្រូវបានដឹកទូទាំងទីក្រុង។ ព្រះសពត្រូវបានយាងទៅកាន់ព្រះបរមរាជវាំង ដែលត្រូវបានបូជាព្រះសពនៅថ្ងៃ៥ កុម្ភៈ ២០១៣។ ព្រះអដ្ឋិធាតុរបស់ព្រះសីហនុ ក្រោយមកត្រូវបានពន្លិចចូលទៅក្នុងទន្លេមេគង្គ។
Tuesday, June 1, 2021
នរោត្ដម សីហនុ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment