១. ព្រះបាទហស៌វរ្ម័នទី១ (៩០៨- ?)
នៅ ពេលដែលព្រះបាទយសោវរ្ម័ន សុគតទៅនៅឆ្នាំ៩០៨ រាជបុត្ររបស់ព្រះអង្គបានឡើងសោយរាជ្យបន្ដក្រោមព្រះអភិសេកនាមថា ស្រីហស៌វរ្ម័ន ។ ព្រះស្រីហស៌វរ្ម័នទ្រង់គង់នៅយសោធបុរៈដដែល ក៏ប៉ុន្ដែប្រហែលជាបានប្ដូរឈ្មោះរាជធានីទៅជា ហស៌ធបុរៈ តាមទម្លាប់ ។ ព្រះអង្គបានសម្ពោធប្រាសាទភិមានអាកាស ប្រកបដោយរានហាលខ្ពស់ ដែលចាប់ផ្ដើមសាងសង់នៅក្នុងរជ្ជកាលព្រះបិតាព្រះអង្គ ។
គេមិនបានដឹងទេថា ក្សត្រអង្គនេះសុគតនៅឆ្នាំណាទេ គ្រាន់តែដឹងថាទ្រង់មានព្រះមរណនាមថា រុទ្រលោក មានន័យថា ទ្រង់ជាភ្ញៀវរបស់ព្រះរុទ្រៈ ។
ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដោយបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាមរចនាបទ ប្រាសាទកោះកេរិ៍្ត និង ប្រាសាទពួន។ សំរាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ ដែលកាលដើមឡើយដែនដីនេះ ជាដែនដីរបស់ អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.ត.វទី៥មក និងកកើតជាដែនចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។
នៅ ពេលដែលព្រះបាទយសោវរ្ម័ន សុគតទៅនៅឆ្នាំ៩០៨ រាជបុត្ររបស់ព្រះអង្គបានឡើងសោយរាជ្យបន្ដក្រោមព្រះអភិសេកនាមថា ស្រីហស៌វរ្ម័ន ។ ព្រះស្រីហស៌វរ្ម័នទ្រង់គង់នៅយសោធបុរៈដដែល ក៏ប៉ុន្ដែប្រហែលជាបានប្ដូរឈ្មោះរាជធានីទៅជា ហស៌ធបុរៈ តាមទម្លាប់ ។ ព្រះអង្គបានសម្ពោធប្រាសាទភិមានអាកាស ប្រកបដោយរានហាលខ្ពស់ ដែលចាប់ផ្ដើមសាងសង់នៅក្នុងរជ្ជកាលព្រះបិតាព្រះអង្គ ។
គេមិនបានដឹងទេថា ក្សត្រអង្គនេះសុគតនៅឆ្នាំណាទេ គ្រាន់តែដឹងថាទ្រង់មានព្រះមរណនាមថា រុទ្រលោក មានន័យថា ទ្រង់ជាភ្ញៀវរបស់ព្រះរុទ្រៈ ។
ប្រាសាទវត្តភូ ជាស្ថាបត្យកម្មខ្មែរនៃអាណាចក្រខ្មែរ សម័យអង្គរ ដោយបានកសាងឡើងដោយព្រះបាទយសោវរ្ម័នទី១ នៅអំឡុង ពាក់កណ្ដាល ស.ត.វទី១០។ តាមរចនាបទ ប្រាសាទកោះកេរិ៍្ត និង ប្រាសាទពួន។ សំរាប់ឧទ្ធិសដល់ ព្រះសិវៈ និង ព្រះវិស្ណុ។ ដែលកាលដើមឡើយដែនដីនេះ ជាដែនដីរបស់ អាណាចក្រភ្នំ ចាប់ពីស.ត.វទី១ រួចបន្តមក អាណាចក្រចេនឡា ចាប់ពីពាក់កណ្ដាល ស.ត.វទី៥មក និងកកើតជាដែនចំប៉ាសក្ដិនៅ ស.ត.វទី១០ ដល់ ស.ត.វទី១៣។
យសោវរ្ម័នទី១៖ ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) និងការកសាងក្រុងអង្គរលើកទី១ ក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី១ចូលទិវង្គតទៅនៅឆ្នាំ៨៨៩ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទយសោវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រដែលទ្រង់ជាប់ខ្សែលោហិតនឹងព្រះរាជាមុនៗទាំងអស់ដែលបានសោយរាជ្យបន្តគ្នាជាច្រើនសតវត្សរ៍នៅប្រទេសកម្ពុជា នេះ។ ព្រះអង្គទ្រង់ជាព្រះរាជាមួយព្រះអង្គដែលបានទទួលការសិក្សាជ្រៅជ្រះបំផុតពីគ្រូបាធ្យាយរបស់ព្រះអង្គគឺព្រះគ្រូព្រាហ្មណ៍វមៈសិវៈ ដែលជាសាវៈរបស់គ្រូសិវៈសោម ហើយព្រះអង្គក៏ជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែ។
ព្រះបាទយសោវរ្ម័នទី១ជាស្ថាបនិកទី១កសាងរាជធានីនៅតំបន់អង្គរ នៅពេលព្រះបាទយសោវរ្ម័ន ទី១ឡើងគ្រងរាជ្យសម្បត្តិភ្លាម មានផ្ទុះសង្គ្រាមជាញឹកញាប់ទាំងក្នុងនិងក្រៅប្រទេសប៉ុន្តែត្រូវបានព្រះអង្គធ្វើការបង្ក្រាបអោយបរាជ័យជាបន្តបន្ទាប់។ក្រោយពីទទួលបានជ័យជំនះព្រះអង្គបានធ្វើការកសាងប្រទេសជាតិពង្រីកទឹកដីអោយធំទូលាយកសាងប្រាង្គប្រសាទ និងរាជធានីនៅលើភ្នំបាខែងមុនគេបង្អស់នៅតំបន់អង្គរ។កេរដំណែលរបស់ព្រះអង្គមិនត្រឹមតែមានប្រយោជន៍សំរាប់ប្រជាពលរដ្ឋខ្មែរនៅសម័យនោះប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយជាមរតកដ៏មានតំលៃសំរាប់កូនចៅខ្មែរគ្រប់ជំនាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិទាំងផ្នែកវប្បធម៌ កសិកម្ម និងទេសចរណ៍។
យោងតាមឯកសារប្រវត្តិ និងសិលាចារិកនានាបានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ឡើងគ្រងរាជ្យសម្បត្តិនៅគស ៨៨៩ ដល់ ៩០០ នៅទីក្រុងហរិហល័យ បន្តពីព្រះបាទឥន្ទ្រវរ្ម័នទី១ជាព្រះបិតា។ ព្រះអង្គជាក្សត្រមួយអង្គដែលមានសមត្ថភាពខ្ពស់ក្នុងការធ្វើចំបាំង ទាំងលើដី លើទឹក រៀបចំកសាងប្រទេសជាតិ និងទំនុកបំរុងសាសនាអោយមានការរីកចំរើនយ៉ាងខ្លាំង ដោយមានកសាងប្រាសាទ និងអាស្រមសំរាប់គោរពបូជាយ៉ាងសន្ធឹកសន្ធាប់។តាមឯកសារ ប្រវត្តិសាស្ត្រខ្មែររបស់លោក រស់ចន្រ្តាបុត្រ បានបញ្ជាក់ថា ព្រះបាទយសោវរ្ម័នទី១ធ្លាប់ធ្វើសង្គ្រាមឈ្នះទាំងលើដីគោក ទាំងលើសមុទ្របំផ្លាញទូកសំពៅសត្រូវអស់ជាច្រើនគ្រឿងជាពិសេសព្រះអង្គច្បាំងតទល់នឹងនគរចម្ប៉ាដេញតាមវាយប្រហារទ័ពចាមចូលដល់ទីក្រុង ដោយចាប់ស្តេចចាមជាឈ្លើយ។បន្ទាប់មកព្រះអង្គលើទ័ពត្រលប់មកនគរវិញ តែត្រូវកងទ័ពចាម១២ក្រុមលើកកំលាំងពួនស្ទាក់ព្រះអង្គបានធ្វើការវាយប្រយុទ្ធកំទេចកងទ័ពសត្រូវអស់ជាច្រើនក្រុម ហើយត្រលប់មកនគរវិញដោយសុវត្ថិភាព។ ក្នុងពេលវាយប្រយុទ្ធជាមួទ័ពចាម ប្រសិនបើគ្មានការធ្វើអន្តរាគមន៍និងការធ្វើពលិកម្មបូជាជីវិតរបស់មេទ័ពទេនោះ ប្រហែលព្រះអង្គត្រូវរងគ្រោះអស់ព្រះជន្មផងក៏មិនដឹង។
ព្រះបាទយសោវរ្ម័នទី១នៅពេលធ្វើសង្រ្គាមទទួលបានជោគជ័យគ្រប់ទិសទីហើយព្រះអង្គបានអោយកសាងអាស្រមចំនួន១០០ នៅគ្រប់ទីកន្លែងដើម្បីគោរពបូជា ធ្វើការពង្រីកទឹកដី ជីកបារាយណ៍មួយឈ្មោះថា យសោធរតដាក ប្រវែង៧គីឡូម៉ែត្រ និងទទឹង ១,៨គីឡូម៉ែត្រដើម្បីយកទឹកទៅស្រោចស្រពការងារកសិកម្ម។ ព្រះបាទយសោវរ្ម័នទី១គ្រងរាជ្យនៅទីក្រុងហរិហល័យមិនយូប៉ុន្មានក៏លើករាជ្យធានីទៅយសោធបុរ ហើយកសាងប្រាសាទនៅលើភ្នំបាខែង ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា និងចង់បង្ហាញពីមហិទ្ធិឫទ្ធិរបស់ព្រះអង្គជាស្តេចអទិទេពដ៏ខ្លាំង ដែលមានសមត្ថភាពក្នុងការកសាងសំណង់ធំៗលើសព្រះរាជាមុនៗ។ រាជាធានីយសោធបុរ(មហានគរ ឬ នគរធំ) ត្រូវបានព្រះមហាក្សត្រនៅ សមួនគរគង់នៅរយះពេល៦សតវត្ស ព្រមទាំងកសាងប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ មានសេដ្ឋកិច្ចរីកចំរើនរុងរឿងដល់កំពូលនៅតំបន់អាស៊ីអាគ្នេយ៍។ព្រះអង្គត្រូវបានអ្នកប្រវត្តិវិទូមួយចំនួន ចាត់ទុកជាស្តេចដ៏ខ្លាំងពូកែក្នុងការធ្វើសង្រ្គាមមិនដែលចាញ់ មានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និង ពុទ្ធចក្រ និងជាស្ថាបនិកទី១ ក្នុងការកសាងរាជធានីអង្គរ ដែល កេរតំណែលទាំងនេះបន្សល់ទុករហូតដល់សព្វថ្ងៃ រូមមានកំពែងគូទឹកព័ទ្ធជុំវិញរាជធានីដើម្បីការពារសត្រូវជិតឆ្ងាយ ហើយប្រឡាយទឹកជាប្រព័ន្ធធារាសាស្រ្តដ៏សំខាន់សំរាប់យកទឹកប្រកបការងារកសិកម្មុ។ស្នាព្រះហស្ថរបស់ព្រះបាទយសោវរ្ម័នទី១ត្រូវបានគេស្រាវជ្រាវឃើញមាន
១- ប្រាសាទបាក់ខែង ស្ថិតនៅលើកំពូលភ្នំបាក់ខែងនៅខាងឆ្វេងដៃចូលពីប្រាសាទអង្គវត្តឆ្ពោះទៅអង្គរធំដែលកសាងក្នុងអំឡុងសតវត្សទី៩ ដើមសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយលទ្ធិព្រហ្មញ្ញសាសនាក្នុងនោះមានតំកល់លិង្គព្រះឥសូរ និងយោនីនាងឧមា។ ប្រាសាទនេះមានកំពូលចំនួន១០៨ និងកំពស់៤៥ម៉ែត្រតំណាងឲភ្នំព្រះសុមេរុមាន្៧ជាន់ ខ្លះថាតំណាងឲឋានសួគ៌ទាំង៧ជាន់របស់ព្រះឥន្រ្ទុ។ប្រាសាទទាំងនេះទោះបីជារងនៅការបំផ្លិចបំផ្លាញអស់មួយចំនួនធំក្តី ប៉ុន្តែដោយសារអតីតរាជធានីនេះអំណោយផលផ្នែកធម្មជាតិស្រស់បំព្រងខ្យល់បរិសុទ្ធលាយឡំ នឹងសំឡេងសត្វយំ ហើយទីនោះខ្ពស់ស្រលះអាចមើលឃើញទិដ្ឋភាពនានាបាន ភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាទៅទស្សនានៅទីនោះពេលថ្ងៃរៀបអស្តង្គតយ៉ាងច្រើនកុះករ។
២-ប្រាសាទលលៃ ស្ថិតនៅអតីតទីក្រុងហរិហល័យក្បែរប្រាសាទព្រះគោ និងប្រាសាទបាគងដែលកសាងក្នុងអំឡុងឆ្នាំ៨៩៣ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ និងព្រះបិតារបស់ព្រះអង្គ កាលនោះប្រាសាទនោះស្ថិតនៅកណ្តាលបារាយណ៍ឥន្ទ្រតាដាក បច្ចុប្បន្នទីនេះក្លាយទីរមណីយដ្ឋានប្រវត្តិសាស្រ្តជាទីចាប់អារម្មណ៍របស់អ្នកទេសចរ។
៣-ប្រាសាទព្រះវិហារ ស្ថិតនៅភូមិជ្រុះ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ប្រាសាទនេះមានទំហំ៨០០ម៉ែត្រ គុណនឹង ៤០០ម៉ែត្រ កំពស់ ៦២៥ម៉ែត្រដើម្បីថ្វាយព្រះសិវះ ក្នុងលទ្ធិព្រហ្មញ្ញសាសនាហើយប្រាសាទនេះត្រូវបានប្រទេសកាន់កាប់នៅសម័យអាណានិគមនិយមបារាំង។ប៉ុន្តែក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងការទាមទាររបស់ប្រជាពលរដ្ឋខ្មែរ ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិទីក្រុឡាអេសំរេចប្រគល់ឲកម្ពុជានៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២។រមណីដ្ឋានប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយនេះបានក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរពីគ្រប់មជ្ឈដ្ឋាននាំគ្នាទៅទស្សនា ព្រោះមានប្រពន្ធគមនាគមន៍ចេញចូលបង្កលក្ខណះងាយស្រួលដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចំរុះជាតិសាសន៍។តាមរយះស្នាព្រះហស្ថរបស់ព្រះបាទយ សោវរ្ម័ន ទី១ដែលមានប្រាសាទថ្ម បារាយណ៍សោធរតដាក អាស្រមសំណាក់ធម៌ ទាំងផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា និងអតីតរាជធានីមហានគរដែលត្រូវបានព្រះរាជាជំនាន់ក្រោយៗគង់នៅរយះពេល៦សតវត្សនោះធ្វើអោយប្រទេសជាតិមានការរីកចំរើនរុងរឿងខ្លាំងទៀតផង។ កេរតំណែលរបស់ព្រះអង្គត្រូវបានសិក្សាស្រាវជ្រាវសន្និដ្ឋានថា ព្រះបាទយសោវរ្ម័នទី១ជាស្តេចមួយអង្គដែលមានប្រាជ្ញាឈ្លាសវៃក្នុងការដឹកនាំប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងមានស្នាព្រះហស្ថខ្លាំងពូកែក្នុងការធ្វើសឹកសង្គ្រាមមិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះទេ៕
ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩០០) និងការកសាងក្រុងអង្គរលើកទី១
ក្រោយពីព្រះបាទឥន្ទ្រវរ្ម័នទី១ចូលទិវង្គតទៅនៅឆ្នាំ៨៨៩ ព្រះរាជបុត្ររបស់ព្រះអង្គទ្រង់ឡើងគ្រងរាជ្យស្នង ដោយមានព្រះនាមក្នុងរាជ្យថា ព្រះបាទយសោវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ជាព្រះមហាក្សត្រដែលទ្រង់ជាប់ខ្សែលោហិតនឹងព្រះរាជាមុនៗទាំងអស់ ដែលបានសោយរាជ្យបន្តគ្នាជាច្រើនសតវត្សរ៍នៅប្រទេសកម្ពុជា នេះ។ ព្រះអង្គទ្រង់ជាព្រះរាជាមួយព្រះអង្គដែលបានទទួលការសិក្សាជ្រៅជ្រះបំផុតពីគ្រូបាធ្យាយរបស់ព្រះអង្គ គឺព្រះគ្រូព្រាហ្មណ៍វមៈសិវៈ ដែលជាសាវៈរបស់គ្រូសិវៈសោម ហើយព្រះអង្គក៏ជាព្រះមហាក្សត្រមានមហិទ្ធិឫទ្ធិខ្លាំងពូកែ មានស្នាព្រះហស្តអស្ចារ្យក្នុងកិច្ចការពារ និងកសាងប្រទេសជាតិ។
ក្រោយពីទ្រង់បានឡើងគ្រងរាជ្យសម្បត្តិភ្លាម ព្រះបាទយសោវរ្ម័នទី១ ទ្រង់បានកសាងអាស្រមដែលមានឈ្មោះថា យសោធរាស្រមចំនួន១០០ និងសិលាចារឹកជាច្រើននៅក្នុងផ្ទៃប្រទេស ហើយទ្រង់បានកសាងប្រាសាទលលៃ នៅកណ្ដាលបារាយណ៍ឥន្ទ្រតដាក ដែលជាស្នាព្រះហស្តរបស់ព្រះបិតាព្រះអង្គផង។ ប្រាសាទលលៃ នេះ ជាប្រាសាទសាងអំពីឥដ្ឋ មានប្រាង្គ៤តម្រៀបជាពីរជួរមុខក្រោយ សម្រាប់ឧទ្ទិសចំពោះព្រះមាតាព្រះបិតា និងជីដូនជីតាខាងព្រះមាតាព្រះអង្គ។
ប្រហែលជាមកពីរាជធានីហរិហរាល័យ មានសំណង់ផ្សេងៗ និងប្រាសាទច្រើនណាស់ទៅហើយ ហើយដែលស្ថិតនៅក្បែរមាត់បឹងទន្លេសាបពេកផង ដែលនាំអោយមានការពិបាកក្នុងការកសាងសំណង់ផ្សេងៗទៀត ទើបព្រះបាទយសោវរ្ម័នទី២ សម្រេចប្ដូររាជធានីពីហរិហរាល័យ រលួស មកសាងរាជធានីថ្មីនៅភាគខាងលិច។
គឺព្រះបាទយសោវរ្ម័នទី១នេះហើយ ដែលបានទ្រង់សាងទីក្រុងអង្គរទី១ មានឈ្មោះថា “យសោធបុរៈ” ដែលមានភ្នំបាខែង នៅចំកណ្ដាល ហើយសាងប្រាសាទបាខែងនៅលើភ្នំនេះសម្រាប់តម្កល់ទេវលិង្គស្រីយសោធរេស្វរៈ នៅឆ្នាំ៨៩៣។
ចំណែកនៅលើភ្នំក្រោម និងភ្នំបូក ដែលស្ថិតអមសងខាងភ្នំកណ្ដាលនេះ ព្រះអង្គទ្រង់បានសាងប្រាសាទមានប្រាង្គបីៗសម្រាប់ឧទ្ទិសចំពោះត្រីមូរតិ គឺព្រះព្រហ្ម ព្រះវិស្ណុ និងព្រះឥសូរ ផង។ ដើម្បីធានាទឹកប្រើប្រាស់ និងមុខរបរកសិកម្មជាចម្បង ព្រះអង្គទ្រង់បានជីកបារាយណ៍ខាងកើត ទៅខាងទិសឦសាននៃរាជធានីថ្មីនេះ ដែលមានបណ្តោយប្រវែង ៧គីឡូម៉ែត្រ និងទទឹង ១.៨០០ម៉ែត្រ ហៅថា យសោធរៈតដាក។
ក្នុងរាជ្យព្រះអង្គ សាសនាទាំងអស់មានការរីកចម្រើន និងសុខសាន្តនឹងគ្នាណាស់។ នៅលើច្រាំងខាងត្បូងនៃបារាយណ៍នេះ ព្រះអង្គទ្រង់អោយកសាងអាស្រមជាច្រើនសម្រាប់គណៈសាសនាផ្សេងៗ មានព្រាហ្មណាស្រម សម្រាប់អ្នកកាន់សាសនាគណៈព្រះឥសូរ វៃស្នវាស្រម ជាច្រើន សម្រាប់អ្នកកាន់សាសនាព្រះវិស្ណុ និងសៅគតាស្រម សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ។
ព្រះបាទយសោវរ្ម័នទី១ ទ្រង់ជាស្ដេចសឹកដ៏អង់អាចក្លាហាន ដែលសិលាចារឹកបាននិយាយបញ្ជាក់អំពីការលើកទ័ពទៅច្បាំងជាមួយនគរចំប៉ា និងជោគជ័យចំបាំងជើងទឹកមួយ ទៅលើពួកចោរសមុទ្រដែលប្រើសំពៅមានក្តោងពណ៌ស ដែលអាចជាសំពៅរបស់ពួកចាម ឬជាសំពៅរបស់ពួកឥណ្ឌូនេស៊ី ថែមទៀតផង។
ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា មានទំហំធំទូលាយណាស់ គឺខាងជើងទល់នឹងខេត្តយូណាន់ ប្រទេសចិន ខាងលិចទល់នឹងប្រទេសភូមា ខាងកើតទល់នឹងប្រទេសចំប៉ា ខាងត្បូងទល់នឹងសមុទ្រ។
ព្រះបាទយសោវរ្ម័នទី១ ទ្រង់គ្រងរាជ្យពីឆ្នាំ៨៨៩ ហើយទ្រង់សោយទិវង្គតក្នុងឆ្នាំ៩០០ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមសិវលោក៕
No comments:
Post a Comment