Sunday, December 1, 2024

រណសិរ្ស​ ២​ ធ្នូ ១៩៧៨

 ចលនា ជនជាតិ ដេហ្គា វៀតណាមត្បូង លេខ​ចាស់ Dec 2, 2019



សុម រង្សី ក្បត់ជាតិ កាត់ដី ៤​ ខេត្តឲ្យ យួន ដេហ្គា
រដ្ឋាភិបាល ដេហ្គា
ក្រុមគ្រួសារ កុក ស
ចលនា យួន ចាម ដេហ្គា
ចលនា ដេហ្គា ១៩២៣-១៩៧៥
ចលនា ដេហ្គា បណ្តាញពត៍មាន ជនជាតិ ម៉ុង
ចម្រៀង ចលនា ដេហ្គា
ចម្រៀង តស៊ូ FULRO DEGA ដេហ្គា
ចលនា ខ្មែរក្រោម ចាម និង ដេហ្គា
ប្រធាន ចលនា ខ្មែរក្រោម
រឿងរបប ប៉ុល ពត
កាំងហ្គិចអៀវ ហៅឌុច សមាជិក FULRO
រដ្ឋាភិបាលវៀតណាមត្បូង ឬ FULRO
ពត៍មានចលនាបេះបោរ​FULRO
សន្ធិសីទ្ធិចលនាFULRO ជាភាសា ជនជាតិ ចាម
1975-1992FULRO ជាភាសា ជនជាតិ ចាម
ចម្រៀងប្រពៃណីជនជាតិ ដេហ្គា
បរទេសទស្សកិច្ចភូមិ ដេហ្គា
ចម្រៀងគោរពទង់ជាតិ ដេហ្គា
ដំណើរដើមទងដែលវៀតណាមបោះតង់
បទសម្ភាសន័ ជាមួយ កុក ស
មរណភាព របស់ កុក ស
ការវិភាគ ជែន សុខ រឿង កុក ស និង សម រង្សី
ការប្រកាសអំពី កិច្ចព្រមព្រើង កុក ស និង សម រង្សី
សេរី សុខុម និង កុក ស
ប្រវត្តិដើម ហេតុ ០៧ មករា ១៩៧៩ ៖ ក្រុម ជនជាតិ លាវសេរី យួនសេរី ចាមសេរី សៀមសេរី ខ្មែរសេរី និង ដេហ្គា Degar ( ភ្នង កួយ ចារាយ ស្ទៀង ដេហ្គា សំរែ ស្អួច) បានរួមគ្នា ក្រោមការដឹកនាំរបស់ សហរដ្ឋអាមេរិក ដើម្បីបំបែករដ្ឋឯករាជ្យ។ នៅកម្ពុជា មានក្រុមខ្មែរសេរី បង្កប់ខ្លួនក្នុង ខ្មែរកំម្មុយនីស្ត។ ខ្មែរសេរីកាន់សាសនាគ្រឹស្ត និង សាសនាឥស្លាម ចំណែកខ្មែរកុំម្មនីយន្ត ចែកជា ២ ក្រុម គឺ ទី១ ក្រុមកាន់ពុទ្ធសាសនា និង ទី២ ក្រុមជាក្រុម ទម្មិលអត់សាសនា។ ពេលដែលក្រុម ទម្មិលអត់សាសនាឡើងកាន់អំណាចឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ពួកគេបាន សម្លាប់ខ្មែរពុទ្ធសាសនា ខ្មែរឥស្លាម និង ខ្មែរគ្រឹស្តសាសនាចោល អស់ប្រមាណ ១,៧ លាននាក់ ហេតុអ្វី ពួកនេះ សម្លាប់គ្នា? ដោយសារមេដឹកនាំខ្មែរក្រហមភាគច្រើន មកពី ស្រុកបារាំង កាន់គ្រឹស្តសាសនា ត្រូវជាមួយ ពួក ចលនា FULRO ជា ចលនា កុក ស របស់ ពួក Degar ឬ ចាមសេរី យួនសេរី/ វៀតណាត្បួងដែលជា រដ្ឋាភិបាលកាន់គ្រឹស្តសាសនា ហេតុនេះ បានជា បក្សកំម្មុយនីស្តប្រជាជន CPP កាន់ពុទ្ធសាសនា រត់ទៅ ពឹង បក្សវៀតណាងជើង ឲ្យមកជួយ រំដោះ ប្រជាជនកម្ពុជា ថ្ងៃ ៧ មករា ១៩៧៩ ។ ជាសរុបមកវិញ រដ្ឋាភិបាល វៀតណាមខាងត្បូង ជារដ្ឋាភិបាលគ្រឹស្តសាសនា ចំណែកខាងជើង កាន់ពុទ្ធសាសនា។ កាំងហ្គេចអ៊ាវ ហៅឌុច ជា​ជនបង្កប់របស់ យួនសេរី ( ពួក ចាម យួន ចារាយ ចិន ព្នង)ដើម្បី ប្រឆាំងពួកខ្មែរក្រហម ដូច្នេះ គេឃើញ ឌុច មានអំណាចខ្លាំងណាស់ កាន់់ជា រដ្ឋមន្រ្តីចារកម្ម ប្រធានគុកទួលស្លែង សម្លាប់មនុស្សរាប់ម៉ឺននាក់ តែបែរជា សុន សេន រដ្ឋមន្រ្តីការពារជាតិ ខ្លាចគាត់និង ក្រុមខ្មែរក្រហមព្យាយាមសម្លាប់ ឌុច ចោល ហើយឌុចព្យាយាមលាក់ខ្លួន ធ្វើជាគ្រួបង្រៀន តាមពិត ឌុច កាន់សាសនាគ្រឹស្ត ដូចពួក Degar ដែរ។ ចលនាខ្មែរសេរី ជាចលនាគ្រឹស្តសាសនា ដឹកនាំបញ្ជាដោយ ភ្នាក់ងារវិទ្យុ អាស៊ីសេរី--។ រូបថត ចលនា កុក ស សហការណ៍ជាមួយ ចលនាខ្មែរកម្ពុជាក្រោម បង្កើតជា កិច្ចព្រមព្រៀងកាត់ទឹកដី ៤ខេត្តឲ្យ យួនដេហ្គា ៕
សង្ខេប​៖ គោលបំណងនៃការសង្ខេបគឺឲ្យអ្នកអានងាយយល់ ចំណាយពេលតិចក្នុងការអានផង និង ឃើញអ្នកនយោបាយឆ្លងឆ្លើយគ្នា ៤០ឆ្នាំជាងរកចំណុចឈ្នះចាញ់អត់ឃើញ!។ ជាការលទ្ធផលបន្ទាប់ពីការអានជាច្រើន literature review ខ្ញុំឃើញថា " ក្រោយរដ្ឋប្រហារជាផ្លុវការ ១៨ មីនា ឆ្នាំ ១៩៧០ គឺ សម្តេចព្រះបាទនរោត្តមសីហនុអំពាវនាវកងទ័ព ប្រជាជនផ្តាច់ខ្លួនចេញ របប លន់ លន់ ចូលព្រៃ តស៊ូ ប្រឆាំងលន នល់ ទីតាំងដែលរំដោះបាន ហៅថា តំបន់រំដោះ។ ចំណែកពួកខ្មែរក្រហម ក៍វាយប្រឆាំង លន់លន់ដែរ បង្កើតភូមិស្រុកដូចគ្នា។ លុះពេលអំណាចឆ្នាំ ១៩៧៥ ពួកខ្មែរក្រហម តាមសម្លាប់ក្រុម របស់ សម្តេចឲឪ ដូចជាសម្លាប់ សោ ភឹម តាមសម្លាប់ សម ហ៊ុន សែន ជាស៊ីម ហេងសំរិន....)​ កត្តាសម្លាប់ដ៍សាហាវ និង សម្លាប់ជាប្រព័ន្ធ សម្លាប់ប្រជាជន បង្ខំធ្វើការបែបនេះ ពួកប្រជាជនរស់នៅ តំបន់រំដោះសម្តេចឪ ក៍ងើបបេះបោរប្រឆាំង កសាងកំលាំងបក្សឡើងវិញ គឺ បក្សបដិវត្តន៍ប្រជាជន ដែលក្លាយជាបក្សប្រជាជនសព្វថ្ងៃ នោះគឺថ្ងៃ ២ ធ្នូ គឺគ្រប់កំលាំងដែលប្រឆាំង ពួកខ្មែរក្រហម ប្រឆាំងសម្តេចសីហនុ ព្រោះសីហនុ  នៅជាមួយប៉ុលពតដែរ។ ក្រោយមកទៀតគេចោទថា មកពី ថ្ងៃ ២ធ្នូ បានជាមាន យួនចូលឈ្លានពាន។ បន្ទាបមកគេចោទថា ពួកគេជាអ្នករំដោះជាតិគឺថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ ឯណោះទេ ! ចំណែក ប៉ែន សុវណ្ណ គាត់ជាមេចលនាតស៊ូដែរ តែប្រឆាំងគឺមហាប្រឆាំង គ្មានមើលកាលទេសៈ ប្រឆាំងបែបយួនសុទ្ធសាធពេក ប៉ែនសុវណ្ណ ប្រឆាំងបារាំង ប្រឆាំងសម្តេចសីហនុ ប្រឆាំងលន់ នល់ ប្រឆាំងខ្មែរក្រហម ចុងក្រោយ តា បែ៉នសុវណ្ណ ប្រឆាំង គណបក្សប្រជាជនខ្លួនឯង ប្រឆាំងរដ្ឋាភិបាលក្រោយឆ្នាំ ១៩៩៣ ទៀត នេះបានចំជាកំពូល អ្នកប្រឆាំង ដោយសារ បែន សុវណ្ណ មានប្រពន្ធយួន គាត់ជាកូនប្រសារប្រធានាធិបតីយួន...គាត់ស្លាបទៅហើយ តែ សូមកូនខ្មែរមេត្តា អានឲ្យបានច្រើន literature review ដើម្បីមានមូលដ្ឋានក្នុងការ ជួយកសាងកម្ពុជា !!!!

២​ ធ្នូ ២០១៩ Samdech Hun Sen, Cambodian Prime Minister
អបអរសាទរខួប៤១ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២​ ធ្នូ ១៩៧៨-២​ ធ្នូ ២០១៩) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិចេញពីរបបកម្ពុជាប្រជាធិបតេយ្យ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បច្ចុប្បន្នមានឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិ ជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩៕

“​រណសិរ្ស ២​ធ្នូ​” តាមរយៈ​សៀវភៅ​របស់​សម្តេច ហេង សំរិន​!
ចេញផ្សាយ ថ្ងៃទី1 ខែធ្នូ ឆ្នាំ2018
(​ភ្នំពេញ​)៖ ថ្ងៃទី​២​ធ្នូ ឆ្នាំ​១៩៧៨ គឺជា​ថ្ងៃ​រៀបចំ​មហា​មី​ទ្ទិញ​ដ៏​មហោឡារិក អធិកអធម នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ បង្កើត​ចលនា​តស៊ូ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ប្រកាស​ជា​សាធារណៈ​ឲ្យ​ប្រជាជន​កម្ពុជា​ទូទៅ និង​បណ្តា​ប្រទេស​លើ​សកលលោក ជ្រាបថា មាន​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា បាន​ក្រោកឈរឡើង​ហើយ និង​ម្យ៉ាងទៀត ក៏​ដើម្បី​ប្រកាស​អំពី​សមាសភាព នៃ​ថ្នាក់ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឲ្យ​សាធារណជន បាន​ជ្រួតជ្រាប​ផងដែរ​។ រណសិរ្ស ២​ធ្នូ​នេះ ត្រូវបាន​បង្កើតឡើង​ក្រោម​ការគាំទ្រ​ពី​វៀតណាម ដើម្បី​វាយ​ផ្តួលរំលំ​របប​ខ្មែរក្រហម រហូតដល់​ទទួលបាន​ជោគជ័យ នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។​

​សៀវភៅ “​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​” បោះពុម្ព នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ភាគ​ទី​៣ បានលើកឡើង​ពី​ការ​ភៀសខ្លួន​របស់​សម្តេច​ហេង​សំរិន និង​ទៅ​ប្រទេស​វៀតណាម និង​ការ​ក្រោកឈរឡើង ចូលរួម​ដឹកនាំ​ចលនា​តស៊ូ ប្រឆាំង​របប​ប៉ុលពត​។

​តាម​សៀវភៅ​នេះ ក្រោយ​មរណភាព​របស់ សោ ភឹម ប្រធាន​ភូមិភាគ​បូព៌ា ក្នុងសម័យ​ខ្មែរក្រហម នៅ​ចុងខែ​ឧសភា ឆ្នាំ​១៩៧៨ សម្តេច ហេង សំរិន បានសម្រេច​ចិត្ត​រត់​ចូល​ព្រៃ​ម្តងទៀត ដើម្បី​បង្កើត​ចលនា​តស៊ូ ប្រឆាំង​ខ្មែរក្រហម ដែលមាន​សម្តេច​ជា​ប្រធាន សម្តេច​ជាស៊ីម អនុប្រធាន លោក ហេង​សំ​កៃ សមាជិក លោក​ស៊ឹម​កា សមាជិក និង​លោក ហែម​បូរ ជា​សមាជិក​។ ក្រុម​ចលនា​តស៊ូ​នេះ បាន​រិះរក​គ្រប់​វិធី ដើម្បី​សុំ​ការជួយឧបត្ថម្ភ​ពី​វៀតណាម ក្រោយពេល​ទាក់ទង​កម្លាំង​ខ្លះទៀត នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៧ ដូចជា លោក ម៉ៅ ភោគ លោក អ៊ុក ប៊ុន​ឈឿន លោក ប៉ុល សារឿន សម្តេច សាយ ឈុំ ជាដើម​។​

​នៅពេល​ជួប​ថ្នាក់ដឹកនាំ​វៀតណាម សម្តេច​ហេង​សំរិន លើកឡើងថា សម្តេច​បានលើកឡើង​នូវ​សំណូមពរ សូម​ឲ្យ​វៀតណាម ជួយ​ប្រទេស​កម្ពុជា ដែល​កំពុង​ជួប​នូវ​គ្រោះមហន្តរាយ​ដោយ​របប​ប៉ុលពត អៀង​សារី ខៀវ​សំផន សុន​សេន បង្កឡើង​ពិសេស​ចំពោះមុខ​នេះ សំណូមពរ​ឲ្យ​វៀតណាម ជួយសង្គ្រោះ​ដល់​ប្រជាជន​កម្ពុជា​រាប់សែន​នាក់ ដែល​រស់នៅ​ក្នុងព្រៃ កំពុង​ជួប​នូវ​ការលំបាក​វេទនា ដោយ​ពួក​ទាហាន ប៉ុលពត ដេញតាម​បាញ់ កាប់សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត នៅតាម​ព្រំដែន​កម្ពុជា​-​វៀ​ណា​ម​។​

​សម្តេច​ហេង​សំរិន និង​ថ្នាក់ដឹកនាំ​កម្ពុជា​ដទៃទៀត ក៏បាន​សំណូមពរ​ឲ្យ​វៀតណាម ជួយ​រៀបចំ​គោលការណ៍​តស៊ូ ដើម្បី​ឈានទៅ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​ជួយ​ធ្វើ​សេចក្តីព្រាង គោលនយោបាយ​របស់រ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​…​។​

​សំណូមពរ​ទាំងអស់នេះ ថ្នាក់ដឹកនាំ​វៀតណាម បាន​ទទួលយក ដោយ​សេចក្តី​រីករាយ ហើយ​ថ្នាក់ដឹកនាំ​វៀតណាម ក៏បាន​ចាប់​ផ្តើមកសាង រៀបចំ​តាម​លំដាប់លំដោយ​បណ្តាល​សំណូមពរ ដែល​សម្តេច​ហេង​សំរិន បានស្នើ និង​មិនយូរប៉ុន្មាន ក៏បាន​ដាក់ចេញ​ពិភាក្សាគ្នា​នូវ​សេចក្តីព្រាង​លក្ខន្តិកៈ​របស់​រណសិរ្ស សេចក្តីព្រាង​គោលនយោបាយ ១១​ខ របស់​រណសិរ្ស និង​សេចក្តីព្រាង​សេចក្តីសម្រេច​ផ្សេងៗ ជា​បន្តបន្ទាប់​។​

​សៀវភៅ​ដដែល លើកឡើងថា បន្ទាប់ពី​កសាងបាន​នូវ​គោលនយោបាយ ១១​ខ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ហើយ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​១៩៧៨ ក្រោម​ការជួយឧបត្ថម្ភ​ដ៏​សកម្ម និង​ដ៏​ស្មោះ​របស់​វៀតណាម យើងខ្ញុំ​បានរៀបចំ​ធ្វើ​មហាសន្និបាត​ជា​ប្រវត្តិសាស្ត្រ​មួយ នៅលើ​ទឹកដី​ប្រទេស​វៀតណាម ដើម្បី​អនុម័ត​នូវ​គោលនយោបាយ ១១​ខ របស់​រណសិរ្ស និង​ធ្វើ​ការឯកភាព​ជ្រើសតាំង សមាសភាព​ថ្នាក់ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចំនួន ១៤ រូប ត្រូវបាន​មហាសន្និបាត​ជ្រើសតាំង មាន​ដូចតទៅ​៖
  1. ១-​សម្តេច ហេង សំរិន ប្រធាន​
  2. ២-​សម្តេច ជា ស៊ីម អនុប្រធាន​
  3. ៣-​សម្តេច ហ៊ុន សែន សមាជិក​
  4. ៤-​លោក រស់ សម័យ អគ្គលេខាធិការ​
  5. ៥-​លោក ម៉ាត់ លី សមាជិក​
  6. ៦-​លោក ប៊ុន មី សមាជិក​
  7. ៧-​លោកស្រី មាន សំអាន សមាជិកា​
  8. ៨-​លោក មាស សំណាង សមាជិក​
  9. ៩-​លោក នៅ សា​មុំ សមាជិក​
  10. ១០-​ព្រះ​តេជគុណ ឡុង ស៊ឹម សមាជិក​
  11. ១១-​លោក ហែម សា​មិន សមាជិក​
  12. ១២-​លោកស្រី ជ័យ កញ្ញា សមាជិកា​
  13. ១៣-​លោក ចាន់ វ៉ែន សមាជិក​
  14. ១៤-​លោក ប្រាជ្ញ ស៊ុន សមាជិក​
​សៀវភៅ​ដដែល លើកឡើងថា លុះ​បន្ទាប់ពី​ធ្វើ​មហាសន្និបាត​នោះ​រួចមក នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ ថ្នាក់ដឹកនាំ​ខាងលើនេះ បានរៀបចំ​មហា​មី​ទ្ទិញ​ដ៏​មហោឡារិក អធិកអធម នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ ដើម្បី​ប្រកាស បង្កើត​ចលនា​តស៊ូ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ឲ្យ​ប្រជាជន​កម្ពុជា​ទូទៅ និង​បណ្តាល​ប្រទេស​លើ​សកលលោក ជ្រាបថា មាន​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា បាន​ក្រោកឈរឡើង​ហើយ និង​ម្យ៉ាងទៀត ក៏​ដើម្បី​ប្រកាស​អំពី​សមាសភាព នៃ​ថ្នាក់ដឹកនាំ​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឲ្យ​សាធារណជន​បាន​ជ្រួតជ្រាប​ផងដែរ​។​

​នៅ​ចំពោះមុខ​អង្គ​មី​ទ្ទិញ សម្តេច​ហេង​សំរិន បាន​លើកឡើងថា សម្តេច​បានប្រកាស​ជា​ឱឡារិក នូវ​គោលនយោបាយ​ទាំង ១១​ខ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា​៖ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ចាត់តាំងឡើង​ដោយ​ផ្អែកលើ​ស្មារតី​ឯករាជ្យ បរិសុទ្ធ​របស់​ប្រជាជន​កម្ពុជា ដើម្បី​សាមគ្គី​គ្រប់​ជនជាតិ​ទូ​ទាង​ប្រទេស ប្រមែប្រមូល​រាល់​កម្លាំង​ស្នេហា​ជាតិ មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា រួមទាំង​កម្មករ កសិករ អនុ​ធន បញ្ញវន្ត ព្រះសង្ឃ ព្រមទាំង​អ្នកស្នេហាជាតិ ដែល​ស្ថិតនៅក្នុង​ជួរ​អ្នកកាន់អំណាច​សព្វថ្ងៃ និង​អាណិកជន​កម្ពុជា ដែល​កំពុង​រស់នៅ​ឯប​រទេស មិន​ថា ចាស់ ក្មេង ប្រុស ស្រី រួមចិត្ត រួមគំនិត ដើម្បី​ក្រោកឈរឡើង​វាយ​រំលំ​បន​ប្រតិកិរិយា​គ្រួសារនិយម ប៉ុលពត អៀង​សារី ជា​បរិវារ​ផ្តាច់ការ​យោធានិយម​ក្នុងប្រទេស ជា​ខ្ញុំកញ្ជះ​ឲ្យ​កម្លាំង​ប្រតិកិរិយា​ប្រទេសក្រៅ​។ កម្ទេចចោល​នូវ​របប​ឃោរឃៅ​ព្រៃផ្សៃ ហុតឈាម​អង្គៀ​ម​ឆ្អឹង​របស់​ពួកវា រួច​កសាង​នូវ​របប​ថ្មី​ប្រជាធិបតេយ្យ​ប្រជាមានិត ពង្រីក​ប្រពៃណី​អង្គរ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទៅជា​ប្រទេសមួយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ និង​ឈានឡើង​សង្គមនិយម ផ្តល់​វិភាគទាន​យ៉ាងសកម្ម ក្នុងការ​តស៊ូ​រួម ដើម្បី​សន្តិភាព ស្ថិរភាព នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ទាំងមូល​។​

​ដើម្បី​សម្រេច​ភារកិច្ច ជា​ប្រវត្តិសាស្ត្រ​ខាងលើនេះ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មាន​គោលការណ៍ ១១ ខ ដែល​រួមមាន​៖
  1. ១-​ប្រមូលផ្តុំ​មហា​សាមគ្គី​ជាតិ វាយ​រំលំ​របប​ផ្តាច់ការ​យោធានិយម​ពួក​ប្រតិកិរិយា ប៉ុលពត អៀង​សារី …
  2. ២-​កសាង​រាល់​សមាគម មហាជន​បដិវត្តន៍​ក​ម្ពុ​ជា មាន​សមាគមយុវជន​សង្គ្រោះ​ជាតិ សមាគមនារី​សង្គ្រោះ​ជាតិ សហជីព​សង្គ្រោះ​ជាតិ សមាគម​កសិករ​សង្គ្រោះ​ជាតិ និង​សមាគម​បញ្ញវន្ត​សង្គ្រោះ​ជាតិ ដែលជា​សមាជិក​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​…
  3. ៣-​កសាង និង​ពង្រីក​កងទ័ព​បដិវត្តន៍​កម្ពុជា ដើម្បី​រួមជាមួយ​ប្រជាជន​កម្ពុជា វាយកម្ទេច​រដ្ឋអំនាច​ប្រតិកិរិយា​របស់​ប៉ុលពត អៀង​សារី​….
  4. ៤-​អនុវត្ត​រាល់​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​ពិតប្រាកដ គោរព​សិទ្ធិ និង​តម្លៃ​មនុស្ស​របស់​ប្រជាជន​…
  5. ៥-​អនុវត្ត​មាគ៌ា សេដ្ឋកិច្ច​ឯករាជ្យ ម្ចាស់ការ​តាម​ទិស​ឈានឡើង​សង្គមនិយម កសាងឡើង​វិញ​នូវ​ទឹកដី ដែល​ត្រូវ​សង្គ្រាម​បំផ្លិចបំផ្លាញ​…
  6. ៦-​បំបាត់ចោល​នូវ​របប​អាពាហ៍ពិពាហ៍​ដោយ​ចាប់បង្ខំ អនុវត្ត​របប​កសាង​គ្រួសារ​ដោយ​សេរី​…
  7. ៧-​បំបាត់ចោល​នូវ​រាល់​វប្បធម៌​ប្រតិកិរិយា​របស់​ប៉ុលពត អៀង​សារី ហើយ​កសាង​ឡើងវិញ​នូវ​វប្បធម៌ ដែលមាន​ចរិត​ជាតិ និង​ប្រជាជន​…
  8. ៨-​អបអរសាទរ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​នាយ ទាហាន ពលទាហាន ក្នុង​កងកម្លាំងប្រដាប់អាវុធ ដល់​កម្មាភិបាល បុគ្គលិក ក្នុង​រដ្ឋការ​ក្បត់ ដែល​វិល​ត្រឡប់មក​រួម​ដៃ​ជាមួយ​ប្រជាជន ដើម្បី​ប្រឆាំងនឹង​ពួក​ប៉ុលពត អៀង​សារី​…
  9. ៩-​អនុវត្តន៍​មាគ៌ា​បរទេស​សន្តិភាព មិត្តភាព និង​មិន​ចូលបក្ស​សម្ព័ន្ធ​ជាមួយ​ប្រទេស​ទាំងឡាយ​
  10. ១០-​ដោះស្រាយ​រាល់​បញ្ហា​វិវាទ ជាមួយ​បណ្តា​ប្រទេសជិតខាង​ដោយ​សន្តិវិធី ផ្នែក​លើ​មូលដ្ឋាន គោរព​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ដែនដី​គ្នា​ទៅវិញទៅមក​…
  11. ១១-​បង្កើន​សាមគ្គីភាព​ជាមួយ​បណ្តា​កម្លាំង​បដិវត្តន៍ និង​ចំរើន​ជឿនលឿន​នៅលើ​សកលលោក ប្តេជ្ញា​ជួយ​គាំទ្រ​បុព្វហេតុ​តស៊ូ​របស់​ប្រជាជន​នៃ​បណ្តា​ប្រ​ឬទេ​ស ដើម្បី​សន្តិភាព ឯករាជ្យ​ជាតិ ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ប្រឆាំង​លទ្ធិ​ចក្រពត្តិ និង​លទ្ធិ​អាណានិគម​ចាស់​ថ្មី​។​
​បន្ទាប់ពី​អង្គ​មី​ទ្ទិញ​បាន​ប្រារព្ធ​ចប់ សេចក្តីថ្លែងការណ៍​ខាងលើនេះ ត្រូវបាន​ប្រកាស​ជា​សាធារណៈ និង​មានការ​ផ្សព្វផ្សាយ ពិសេស​តាម​វិទ្យុ ដោយ​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល ឲ្យ​ចូលរួម​រំដោះប្រទេស​កម្ពុ​ជា ចេញពី​របប​ខ្មែរក្រហម ក្រោម​ទង់​របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​

​សម្តេច​ហេង​សំរិន លើកឡើងថា ការ​បដិសន្ធិ​ឡើង​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ការរីកចម្រើន​នៃ​កងកម្លាំង​តស៊ូ ដែល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​ធំ និង​ការវាយលុក​ជា​បន្តបន្ទាប់​របស់​កងកម្លាំង​តស៊ូ​កម្ពុជា និង​កងទ័ព​វៀតណាម មិន​ត្រឹមតែ​ធ្វើ​ឲ្យ​បន​ប៉ុលពត រង្គោះរង្គើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅបាន​ធ្វើ​ឲ្យ​បន​ប៉ុលពត ដ៏​អប្រិយ​នេះ មានការ​ខ្វល់ខ្វាយ និង​ព្រួយបារម្ភ​យ៉ាងច្រើន ចំពោះ​ស្ថានភាព​វាយលុក​នៃ​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា​។​

​ដោយបាន​ការជួយឧបត្ថម្ភ​យ៉ាងសកម្ម​ពី​ប្រជាជន មហាជន ទីតាំង​សំខាន់ៗ​របស់​ប៉ុលពត ត្រូវ​កងកម្លាំង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា រួមជាមួយ​កងទ័ព​វៀតណាម វា​យក​ម្ទេស និង​រំដោះ​ជា​បន្តបន្ទាប់​។ ក្នុងនោះ ភ្នំពេញ ដែលជា​សម្បុក​ចុងក្រោយ​របស់​ខ្មែរក្រហម ត្រូវបាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ចូល​រំដោះ នៅ​ថ្ងៃទី​៧​មករា ឆ្នាំ​១៩៧៩​។ រីឯ​ខេត្ត​ដទៃទៀត ដូចជា តាកែវ កំពត កំពង់ស្ពឺ​… ត្រូវបាន​រំដោះ​បន្តបន្ទាប់ និង​ខេត្តកោះកុង រំដោះ​បាន​ក្រោយ​គេ នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៧៩​

​សម្តេច ហេង សំរិន ក៏បាន​លើកឡើងថា នៅពេលដែល​ចលនា​វាយ​សម្រុក របស់​កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​មហាជន កំពុង​ផ្ទុះឡើង​យ៉ាង​សន្ធោសន្ធៅ​ប្រឆាំង​ប៉ុលពត មហាសន្និបាត​តំណាង​កម្មាភិបាល បក្ស​ទូទាំងប្រទេស ដែល​រួមមាន បណ្តា​បេក្ខជន​កម្មាភិបាល​ស្នេហា​ជាតិ​បរិសុទ្ធ​ពី​គ្រប់​ជំនាន់ បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​១៩៧៩ លើទឹក​ដី​នៃ​ប្រទេស​វៀតណាម ជា​មិត្ត​។
​សម្តេច​ហេង​សំរិន នៅចាំ​បាន​ថា ការចូលរួម​ធ្វើ​មហាសន្និបាត​បក្ស នៅពេលនោះ រួមមាន ៤​ ភាគី មកពី​កន្លែង​ផ្សេងៗ​គ្នា គឺ​៖
  1. ១-​ភាគី ដែល​ដឹកនាំ​សម្តេច​ហេង​សំរិន និង​សម្តេច​ជាស៊ីម​
  2. ២-​ភាគី​ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន​
  3. ៣-​ភាគី​ដែល​ដឹកនាំ​ដោយ​លោក ប៉ែន សុវណ្ណ មកពី​ភាគ​ខាងជើង​វៀតណាម​
  4. ៤-​ភាគី​ដែល​ដឹកនាំ​ដោយ​លោក ប៊ូ ថង តំណាង​ជនជាតិភាគតិច ដែល​បានរ​ត់ទៅ​ប្រមូលផ្តុំ​នៅ​ជំរំ​យ៉ា​ប៉ុក លើ​ទឹកដី​ប្រទេស​វៀតណាម​។​
​មហាសន្និបាត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ បានបញ្ចប់ បន្ទាប់ពី​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​បណ្តោះអាសន្ន ដែល​រួមមាន ០៧​រូប​។ នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៃ​ការចាប់ផ្តើម​ស្តារឡើងវិញ “​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​” ដែល​ក្រោយមក បាន​ប្តូរ​ឈ្មោះ មកជា “​គណបក្ស​ប្រជាជន​កម្ពុជា​” សព្វថ្ងៃនេះ​។ ថ្នាក់ដឹកនាំ​គណបក្ស ទាំង ០៧ រូប នោះ រួមមាន​៖ ១-​លោក ប៉ែន សុវណ្ណ ២-​សម្តេច ហេង សំរិន ៣-​សម្តេច ជា ស៊ីម ៤-​សម្តេច ហ៊ុន សែន ៥-​លោក ប៊ូ ថង ៦-​លោក ច័ន្ទ គិរី និង​៧-​លោក វ៉ាន់ សន​។​

​ដើម្បី​រម្លឹក​ដល់​ខួប ៤០​ឆ្នាំ នៃ​ការបង្កើត​រណសិរ្ស ២​ធ្នូ ឆ្នាំ​១៩៧៨ នា​ថ្ងៃអាទិត្យ ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤០ ថ្ងៃកំណើត​រណសិរ្ស​២ ធ្នូ នៅ​វិមាន​២​ធ្នូ ស្ថិតក្នុង​ភូមិ​ជើង​ឃ្លូ ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ​។ មី​ទ្ទិញ​នេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​ថ្នាក់ដឹកនាំ និង​ជាពិសេស​ក្រុមយុវជន​ដឹកនាំ​ដោយ​លោក​ហ៊ុន​ម៉ា​នី ដែល​បាន​ដើរ​ក្នុង​ចម្ងាយ ៤០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តក្រចេះ ទៅកាន់​វិមាន ២​ធ្នូ ដោយ​ចំណាយ​ពេល ២​ថ្ងៃ ១​យប់ កាលពី​ថ្ងៃទី​២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨៕ (SN-​ពិសិដ្ឋ​)​

ថ្ងៃទី​២​ធ្នូ ឆ្នាំ ១៩៧៨ គឺជា​ថ្ងៃ​នៃ​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម​។ រណសិរ្ស​រំដោះជាតិ​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម បាន​ទទួល​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៧ មករា​១៩៧៩​។ ថ្ងៃ ២​ធ្នូ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​រម្លឹក​ខួប​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខាន​។ ការ​រម្លឹក​នេះ​គណបក្សកាន់អំណាច​អះអាងថា ជា​សារ​មួយ​រម្លឹក​អំពី​ចលនា​រំដោះ​ជាតិ​ប្រឆាំង​នឹង​មេដឹកនាំ​ដែល​កាច់ចង្កូត​ប្រទេស​ទៅរក​ក្តី​វិនាសអន្តរា​យ​។ តើ​រណសិរ្ស​រំដោះជាតិ ២ ធ្នូ មានដំណើរ​ដើមទង​ដោយ​ដូចម្តេច​? សូមស្តាប់គួន សំបូរ

២​ធ្នូ​១៩៧៨ -២​ធ្នូ ២០១៨ ជា​ខួប​ទី​៤០​ឆ្នាំ​នៃ​ចលនា​ផ្តួលរំលំ​របប​ដឹកនាំ​សម្លាប់​រង្គាល​របស់​ពួក​ខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​កងទ័ព​វៀតណាម ។ ៤០​ឆ្នាំ​បាន​កន្លងផុតទៅ ២​ធ្នូ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​រម្លឹក​ខួប​ជា​រៀងរាល់ឆ្នាំ​មិន​ដែល​ខាន ។ តាម​គម្រោង គណបក្សកាន់អំណាច​គ្រោង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ កំណើត​រណសិរ្ស​២ ធ្នូ នៅ​វិមាន​២​ធ្នូ ស្ថិត​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ។​

​កាលពី​៤០​ឆ្នាំមុន តាម​ឯកសា​នានា មាន​ឱ្យដឹងថា នៅ​ឆ្នាំ​១៩៧៧ ប្រជាជន​ខ្មែរ​តាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌល​គី​រី កំពង់ឆ្នាំង បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម ។ របប​នេះ​បាន​បង្ខំ​ប្រជាជន​ខ្មែរ ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្មាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ពិសេស ពួក​ឃាតករ​អាវខ្មៅ​បានសម្លាប់​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​កំហុស ។​

​ចលនា​បះបោរ​របស់​ប្រជាជន បាន​ធ្វើឱ្យ​ពួក​ខ្មែរក្រហម ចាប់ផ្តើម​សម្លាប់​ប្រជាជន​កាន់តែ​ច្រើន និង គ្រប់កន្លែង​ទូទាំងប្រទេស ពិសេស​ភូមិភាគ​និរតី ឧត្តរ ពាយ័ព្យ និង​បូព៌ា ។ ចលនា​បះ បោ​រ របស់​ប្រជាជន​កម្ពុជា​កើតមាន​កាន់តែ​ធំ​ឡើងៗ​ហើយ​រីក​រាលដាល​ពាសពេញ​ប្រទេស ដូចជា​ប្រជាជន នៅ​ស្រុក​ត្បូងឃ្មុំ កំពង់ចាម ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ស្រុក​ប​កែវ ខេត្ត​រតនគីរី ជាដើម ។​

​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូ​ព៌ា សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំង​នឹង​ខ្មែរក្រហម ។ ពួក​កុបករ​ទាំងអស់ បាច​ខិតប័ណ្ណ​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ។

​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់ បាន​ធ្វើឡើង​នៅ​មូលដ្ឋាន​រំដោះ​។​មហាសន្និបាត​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រ​មជ្ឈិម​រណសិរ្ស​ដែល​មាន​សមាជិក ​១៤​រូប ក្នុងនោះ​មាន សម​មិត្ត ហេង សំរិន ជា​ប្រធាន ហើយ​បាន​អនុម័ត​កម្មវិធី​នយោបាយ​ចំនួន​៣​ទី​១.​ផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍​ខ្មែរ ក្រហម​រំដោះប្រជាជន​ទូទាំង​ប្រទេស​ឱ្យ​រួច​ពី​រណ្តៅ​មរណៈ ទី​២.​គោរព​ឆន្ទៈ​និង​គោលបំណង​របស់ ប្រជាជន​កម្ពុជា និង ទី​៣.​កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព​ឯករាជ្យ​ប្រជាធិបតេយ្យ​អព្យាក្រឹត​បូ​ណ​ភាព​ទឹកដី​និង​សម្បូរ​រុងរឿង ។

​ចាប់ពីពេលនោះ​មក​កម្លាំង​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​កាន់តែ​រីក​ធំធាត់ និង ខ្លាំងក្លា​ឡើងៗ ទាំង​ក្នុង​និង ក្រៅប្រទេស​។​ដូច្នេះ​ហើយ​បាន​នៅ​ថ្ងៃ​ទី​០២ ធ្នូ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ពិធី​ប្រារព្ធ​ខួប​ថ្ងៃ​បង្កើត រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​ប្រែ​មក​ឈ្មោះថា ​រណៈសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ ដែលមាន លោក​ហេង សំរិន ប្រធានរដ្ឋសភា ។​

​យ៉ាង​ក៏​ដោយ​រណសិរ្ស​២​ធ្នូ មិនមែន​ជា​ចលនា​រំដោះ​ជាតិ​លើក​ដំបូង​ទេ សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុងស្ថានភាព​ដែល​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​នៅ​ចាំបាន​ថា ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​១៩៧៨ គេ​ក៏​ឃើញ​មាន​ដែរ​ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០ និង ៩០​ដែល​ត្រូវ​គេ​បង្កើតឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា ។ តែ​ក្រោយ​ពី​មាន​ដំណោះស្រាយ​នយោបាយ ទើប​ភាគី​ជម្លោះ​នយោបាយ​ខ្មែរ​ទាំងអស់​ឈានដល់​ការព្រមព្រៀង​គ្នា​ដាក់អាវុធ និង ជ្រើសរើស​យក​ការបោះឆ្នោត​ជា​ទីលាន​ប្រកួតប្រជែង​វិញ ។

​បច្ចុប្បន្ននេះ កម្ពុជា​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង បាន​ស្គាល់​ការអភិវឌ្ឍន៍​ឡើងវិញ ។ បើ​ក្រឡេក​កាលពី​៤០​ឆ្នាំមុន ពលរដ្ឋ​ខ្មែរ​ដែល​រស់​ក្នុង​របប​ខ្មែរក្រហម​រស់ក្នុង​ភាពអត់ឃ្លាន និង បន់ស្រន់​ឱ្យ​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នេះ​រលត់រលាយ​ឆាប់ៗ ។ ប៉ុន្តែ​បើ​ទោះបីជា​របប​ខ្មែរក្រហម​បាន​រលាយ​នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩ ហើយ​ផ្តើម​ការបោះឆ្នោត​ដំបូង​នៅ​ឆ្នាំ​១៩៩៣ បញ្ហា​ជាច្រើន​នៅ​តែ​បង្ក​ភាព​អាប់អួ​នៅក្នុង​សង្គម​នៅ​ឡើយ​នោះ គឺ បញ្ហា​ធនធានមនុស្ស ជនពិការ បញ្ហាដីធ្លី ប្រព័ន្ធយុត្តិធម៌ និង ការប្រឆាំង​អំពើ​ពុករលួយ​ជាដើម ។ ទាំងនេះ​នៅ​តែ​ជា​ប្រធានបទ​ក្តៅគគុក​សម្រាប់​សង្គម​ខ្មែរ​មក​ដល់ពេល​បច្ចុប្បន្ន ។​

​រីឯ​ទំនាស់​រវាង​អតីត​គណបក្សប្រឆាំង និង បក្ស​កាន់​អំណាច នៅតែ​មាន​លក្ខណៈ​ស្រួចស្រាល់ នាំឱ្យ​មាន​ការព្រួយបារម្ភ​លើ​វាសនា​ប្រទេសជាតិ ខណៈ​ដែល​អន្តរជាតិ​មួយចំនួន​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​មិនល្អ និង គ្រោង​ដាក់​សម្ពាធ​សេដ្ឋកិច្ច ។​

​ដូច្នេះ​រំពឹងទុក​ថា អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នឹង​មាន​ភាព​វៃឆ្លាត ដកស្រង់​បទពិសោធន៍​ពី​អតីតកាល ហើយ​ចៀសវាង​កុំឲ្យ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល ។ ច្រំ​ដែល​មានន័យថា ធ្វើយ៉ាងណា​កុំ​នាំ​ប្រទេស​ឆ្ពោះទៅរក​ភាព​ខ្មៅ​ងងឹត​ឡើងវិញ ហើយ​ត្រូវ​នាំគ្នា​គិតគូរ​ផលប្រយោជន៍​ប្រទេសជាតិ និង ប្រជាជន​ជា​ធំ ដោយ​មិន​ទុក​ឱ្យ​ពួកគេ​ទទួលរង​ទុក្ខវេទនា​លើ​បញ្ហា​ណាមួយ​ឡើយ ៕ អត្ថបទ៖ គួន សំបូរ

Chan Born
7 January · 
  • ២ធ្នូ ១៩៧៨ កំណើតរណសិរ្សស ២ ធ្នូ ថា ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ត្រូវបាន ប្តូរ​ឈ្មោះ​ជា រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​កម្ពុជា ជា​អង្គការ​ចាត់តាំង​មហាជន​ឈានមុខ​របស់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ ​ឡើង​ក្នុង​តំបន់​រំដោះ ស្ថិតនៅ​ភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រុក ស្នួល ខេត្តក្រចេះ ដោយ ទទួលបាន​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង​ពី​កងទ័ព​ស័​គ្ម្រ​ចិត្ត ប្រទេស​វៀតណាម និង ​ការគាំទ្រ​ពី​មិត្ត​ជិត​ឆ្ងាយ​លើ​សកលលោក​ក្នុង​គោលបំណង​ផ្តួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ទទួលបាន​ជ័យជំនះ នៅ​ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩
  • ខ្មែរក្រហមមានទ័ព ២៣ កងពលធំ ដែល ១៩ កងពលធំ (២៣ កងពលធំ X ១២,០០០ នាក់ = ២៥៦,០០០ នាក់) បូកនឹងទ័ពតាមខេត្តក្រុង ឈ្លប គេប៉ានប្រមាណថាមាន ៣៧ ម៉ឺននាក់) ប្រមូលផ្តុំតាមព្រំដែនវៀតណាម
  • បក្សប្រជាជនមានទ័ព ៣០ កងវរសេនាតូច (ពេលរំដោះរួច ចែក ១ ឬ ១ វរសេនាតូច ក្នុង​១ខេត្ត)
  • ៥ វិច្ឆិកា ១៩៧៨ ចិន ចរចាជាមួយ ថៃ ប្រើដែនអាកាសថៃ គាំទ្រខ្មែរក្រហម
  • ១៧ កុម្ភះ ១៩៧៩ ចិន បញ្ជូនទ័ព ៦០ ម៉ឺននាក់ វាយប្រហារ វៀតណាម​(មេរៀនទី១)
  • ១៨ កុម្ភះ ១៩៧៩ កិច្ចព្រមព្រៀងកម្ពុជា វៀតណាម រក្សាទុកកងទ័ពស្ម័គ្រចិត្តវៀតណាមជាបន្ត
  • ១៤ កក្កដា ១៩៧៨ អៀងសារី ចរចា ជាមួយថៃ បញ្ចប់ជំលោះព្រំដែនជាមួយថៃ
  • ២២​ ធ្នូ ១៩៧៨ កំលាំង១ភាគធំរបស់ខ្មែរក្រហម ត្រូវទ័ពវៀតណាមកំទេចចោលក្រោយ ២២ធ្នូ ប្រជាជនធ្វើ កុប្បកម្មងើបបេះបោរសំលាប់សងសឹកលើទាហានខ្មែរក្រហមចិន​ថ្លែងការ យោធាចិនវ៉ៃតម្លៃសភាពការខុស ៧ខែ ឯកសារខ្លះថា ខុស ៣ មុន (ចិនដឹកអាវុធ យន្តហោះចូលមកជួយខ្មែរក្រហម)
ប្រន សំ បូរ
ហេតុអ្វី ២ ធ្នូ សំខាន់ម្ល៉េះ?តើម្នាក់ក្នុងរូបនេះនៅឯណា?
រូបនេះត្រូវបានគេរាយការណ៍ថា ថត​នៅថ្ងៃទី១៤ មិថុនា ឆ្នាំ១៩៧៩ នៅក្នុងជំរំ Hhao Iarn តាម​បណ្តោយ​ព្រំដែនកម្ពុជា-ថៃ ដែលជំរំនោះ​គ្រប់​គ្រង​ដោយ​ពួក​ខ្មែរ​ក្រហម​បាក់ទ័ព។ ក្មេងម្នាក់នេះត្រូវបានគេចងហាលថ្ងៃ បន្ទាប់​ពី​ត្រូវ​បាន​គេចោទថា បានលួចអាហារសមូហភាពហូប។ បើសិនកងរក្សាសន្តិសុខថៃមកមិនទាន់ទេ ក្មេងនេះ​អាច​នឹង​ត្រូវ​គេ​សម្លាប់។ករណីចងក្មេងហាលថ្ងៃ ដោយសារលួចអាហារ លួចបេះចេក លួចគាស់ដំឡូង និងសណ្តែក​ដីជា​ដើម​របស់​សហករណ៍​យកមកហូបមានច្រើនណាស់ រហូតអ្នកខ្លះត្រូវ​បាន​គេ​យក​ទៅសម្លាប់នៅក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥-៧៩។ មនុស្សជាង១លាននាក់ត្រូវបានសម្លាប់ និងស្លាប់ដោយ​សាររង​ការ​ធ្វើ​ទារុណកម្ម ធ្វើការបាក់កម្លាំង អត់អាហារ និងជំងឺ​ដោយ​គ្មាន​ថ្នាំ​ព្យាបាល។ហេតុនេះ ២ ធ្នូ ១៩៧៨ ជាថ្ងៃដ៏សំខាន់នាំឲ្យមានថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃដ៏មហាធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​របស់​អ្នកនៅមានជីវិតរបបខ្មែរក្រហមឆ្នាំ១៩៧៥-៧៩។ សរុបមក ដោយសារ ២ ធ្នូ ១៩៧៨ នាំឲ្យមាន ៧ មករា ១៩៧៩ ហើយ​បន្ទាប់មក ២៣ តុលា ១៩៩១ និងមានបច្ចុប្បន្ននេះឯង។ "សូមរួមគ្នាការពារកុំឲ្យអតីតកាលមកលងយើងជាថ្មី ម្តងទៀត"

ប្រន សំ បូរ
Yesterday at 07:53 · 
អបអរសាទរខួបទី ៤១ នៃរណសិរ្សសង្គ្រោះជាតិ២ធ្នូ

ថ្ងៃស្អែកខួបលើកទី៣៩ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៩) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូ ក្នុងគោលដៅ​ រំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបានបណ្តាលអោយប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។

រណសិរ្ស២ធ្នូ គឺបានកើតចេញពីកម្លាំងមហាសាមគ្គី ប្រជាពលរដ្ឋខ្មែរ ក្នុង និងក្រៅប្រទេស ដែល​មាន
-សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
-សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជាថ្នាក់ដឹកនាំ រួមនិង វីរជនស្នេហាជាតិជាច្រើនរូបទៀត បានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។

ខួប៤១ឆ្នាំ នៃថ្ងៃបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី៣២ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៩) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូងស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជាផងដែរ។


ឡាយ សុវណ្ណ
2 December 2015 · 
២ ធ្នូ ១៩៧៨ ជាថ្ងៃអ្វី ?
ក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពត ពួកវាបានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិ ដែលទទួលរងវិនាសកម្មដោយសារសង្រ្គាម ៥ ឆ្នាំរួចមកហើយនោះឲ្យរលាយខ្ទេចខ្ទីរដល់ឫសគល់ ។ ប្រជាជនកម្ពុជាជាង ៣ លាន ៣ សែននាក់ត្រូវបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ។ អ្នកនៅរស់ត្រូវដល់មាត់រណ្តៅនៃគ្រោះរលាយសាបសូន្យ បើគ្មានការជួយសង្រ្គោះទាន់ពេលទេនោះ ។

ចលនាបះបោរនៅភូមិភាគបូព៌ាគួបផ្សំនឹងកម្លាំងតស៊ូនៅភូមិភាគឥសាន និងនៅខេត្តកោះកុង ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ដែលភៀសខ្លួនពីរបប ប៉ុល ពត ទៅប្រទេសវៀតណាម និងឡាវ បានក្លាយទៅជាមូលដ្ឋាននៃកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា។ កម្លាំងទាំអស់នេះបានធ្វើការឯកភាពគ្នាបង្កើតបានជា រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី ២ ធ្នូ ១៩៧៨ នៅឃុំឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ។
កងទ័ពបដិវត្តន៍នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ព្រ័តទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបកម្ពុជាប្រជាអធិបតេយ្យ នៅថ្ងៃទី ៧ មករា ១៩៧៩ ៕

ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​បង្ខំ​ប្រជាជន​កម្ពុជា​ឲ្យ​ធ្វើការ​ជា​ទម្ងន់ បង្អត់អាហារ គ្មាន​ថ្មាំ​ព្យាបាល ខ្វះ​សម្លៀកបំពាក់ គ្មាន​ជម្រក​រស់នៅ​សមរម្យ បំបិទ​សិទ្ធិសេរីភាព​គ្រប់យ៉ាង ពិសេស​ពួក​ឃាតករ​អាវខ្មៅ​បានសម្លាប់​ប្រជាជន​កម្ពុជា​ដោយ​គ្មាន​កំហុស​។ របប​នេះ​ប្រៀប​ដូច​គុក​ឥត​ជ​ញ្ចាំ​ង ឬ​ឋាននរក​។ ដោយ​ឃើញ​អំពើ​ព្រៃផ្សៃ​បែបនេះហើយ កម្មាភិបាល​ខ្មែរ​ក្រហ​មួយចំនួន​បាន​ចេញមុខ​ប្រឆាំង ប៉ុន្តែ​ត្រូវ​មេដឹកនាំ​ខ្មែ​ក្រហម​សម្លាប់​ដូចជា លោក ហ៊ូ នឹម សម្លាប់​នៅ​ឆ្នាំ​១៩៧៦ លោក កុយ ធួន លេខា​បក្ស​ភូមិភាគ​ឧ​ត្ត​រ សម្លាប់​នៅ​ឆ្នាំ​១៩៧៦ ។ ល​។​
​នៅ​ឆ្នាំ​១៩៧៧ ប្រជាជន​ខេត្តសៀមរាប បាត់ដំបង កំពង់ធំ មណ្ឌល​គី​រី កំពង់ឆ្នាំង និង​នៅ​ចម្ការ​ហ្លួង បាន​ក្រោក​ឡើង​បង្ក​ចលនា​ប្រឆាំងនឹង​ខ្មែរក្រហម​។ ចលនា​បះបោរ​របស់​ប្រជាជន​បានធ្វើ​ឲ្យ​អង្គការ​ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​របស់​ខ្មែរក្រហម​ចាប់ផ្តើម​សម្លាប់​ប្រជាជន​កាន់តែច្រើន និង​គ្រប់កន្លែង​ទូទាំងប្រទេស ពិសេស​ភូមិភាគ​និរតី ឧ​ត្ត​រ ពាយ័ព្យ និង​បូព៌ា​។ ចលនា​បះបោរ​របស់​ប្រជាជន​កម្ពុជា​កើតមាន​កាន់តែ​ធំ​ឡើងៗ ហើយ​រីក​រាលដាល​ពាស​ពា​ញ​ប្រទេស ដូចជា​ប្រជាជន​នៅ​ស្រុក​ត្បូងឃ្មុំ (​កំពង់ចាម​) ស្រុក​សៀម​ប៉ាង (​ស្ទឹងត្រែង​) ស្រុក​ប​កែវ (​រតនគីរី​) ជាដើម​។ 
​នៅ​ឆ្នាំ​១៩៧៨ នៅ​ភូមិភាគ​បូព៌ា​សម​មិត្ត ហេង សំរិន ជា​មេបញ្ជាការ​កងពលធំ​លេខ​៤ បាន​ដឹកនាំ​កុបកម្ម​មួយ​ប្រឆាំងនឹង​ខ្មែរក្រហម​។ ពួក​កុបករ​ទាំងអស់​បាច​ខិតប័ណ្ណ​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​ក្រោក​ឡើង​រួម​សាមគ្គី​ជា​កម្លាំង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ 
​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ មហាសន្និបាត​របស់​អ្នកស្នេហាជាតិ​គ្រប់​តំបន់​បានធ្វើ​ឡើង​នៅ​មូលដ្ឋាន​រំដោះ​។ មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​បោះឆ្នោត​ជ្រើសតាំង​គណកម្មាធិកា​រម​ជ្ឈិ​ម​រណសិរ្ស​ដែលមាន​សមាជិក ១៤​រូប ក្នុងនោះ​សម​មិត្ត ហេង សំរិន ជា​ប្រធាន​។ 
​មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ​ដូចខាងក្រោម​៖ 
  1. ​ទី​១. ផ្តួលរំលំ​របប​ប្រល័យ​ពួជ​សាសន៍​ខ្មែរក្រហម រំដោះប្រជាជន​ទូទាំងប្រទេស​ឲ្យ​រួច​ផុតពី​រណ្តៅ​មរណៈ​
  2. ​ទី​២. គោរព​ឆន្ទៈ និង​គោលបំណង​របស់​ប្រជាជន​កម្ពុជា​
  3. ​ទី​៣. កសាង​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត បូរណភាព​ទឹកដី និង​សម្បូរ​រុងរឿង​។​
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ​ឈ្មោះថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ប្រមូល​ក្រុម​អ្នកស្នេហាជាតិ​មួយក្រុម​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ  ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕

ថ្ងៃ ចន្ទ ទី ២ ខែ ធ្នូ ឆ្នាំ ២០១៣ ម៉ោង ១៤:៣៩ វិមាន​អនុស្សាវរីយ៍ ២ ធ្នូ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ នៅ​កន្លែង​ចាប់ផ្តើម​រណសិរ្ស​ ផ្តួលរំលំ​របប​ខ្មែរក្រហម​ នំពេញ: ​វិមាន​រម្លឹក​អនុស្សាវរីយ៍​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ភូមិ​២​ធ្នូ​ឃុំ​ជើង​ឃ្លូ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវបាន​បើក​ប្រារព្ធ​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច   ​ព​ញាច​ក្រី ហេង សំរិន ប្រធាន​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​ ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ដ៏​ត្រដែត ត្រដឹម​នេះ ​បាន​ធ្វើឡើង ​ក្នុងឱកាស​គម្រប់​ខួប​ទី​៣៥ ​នៃ​ការបង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ​( ២​ធ្នូ​១៩៧៨-២​ធ្នូ​២០១៣)​ ផងដែរ​។​

​ក្នុង​ពិធី​នេះ ​គេ​បាន​សង្កេតឃើញ​ឥស្សរជន​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​អ្នកចូលរួម​យ៉ាងច្រើន​កុះករ​។ វិមាន អនុស្សាវរីយ៍ ២ ធ្នូ ដែលបើកសម្ពោធ នៅព្រឹកនេះ តម្លៃ​ជាង​ ៣​លាន ​៨ ​សែន​ដុល្លារអាមេរិក។

​អ្នករៀបចំ​កម្មវិធី​ បាន​និយាយថា ​តាម​គម្រោង​មាន​មនុស្ស​ប្រមាណ​ពីរម៉ឺន​នាក់​ចូលរួម​ក្នុង​កម្មវិធី​នេះ​។ ​សំរាប់​ប្រជាជន​កម្ពុជា ​ដែល​កាត់​របប ​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​គ្រប់គ្រង​ដោយ​របប​ខ្មែរក្រហម ​បាន​ចងចាំ​ថា​ព្រឹត្តិការណ៍​២​ធ្នូ​គឺជា​ថ្ងៃ​ដែល​នាំមុខ​នៃ​ការ​ឈានទៅ​ផ្តួលរំលំ​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​នា​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​។

​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច​នាពេល​បច្ចុប្បន្ន​គឺជា​គណបក្ស​ដែល​ដឹកនាំ​ក្នុងការ​រំដោះប្រទេស​និង​កសាង​ប្រទេស​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​១៩៧៩​។​គឺជា​ការកសាង​ដែល​គេ​ពណ៌នា​ថា​ជាការ​កសាង​ប្រទេស​ពី​បាតដៃ​ទទេរ​និង​ពី​គំនរ​ផង់ ជាមួយនឹង​ជីវភាព​ប្រជាជន​យ៉ាង​ក្រីក្រ ,​ពោរពេញ​ដោយ​ជំងឺ ,​កូនកំព្រា ស្ត្រី​ម៉េ​ម៉ា​យ​និង​ការបែកបាក់​គ្រួសារ...​។​​

​ ​មកដល់ពេលនេះ​ មាន​អ្នកដឹកនាំ​ខ្ពស់បំផុត​នៃ​របប​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​ កំពុង​ស្ថិតក្នុង​សំណុំរឿង​០០២​គឺ នួន​ជា និង​ខៀវ​សំផន​។ ​ដោយឡែក អៀង​សារី បាន​ស្លាប់​(​ស្ថិតក្នុង​សំណុំរឿង​០០២​ដែរ​)​ និង​អៀង ធិ​រិ​ទ្ធ​ ត្រូវបានតុលាការ ឲ្យនៅក្រៅ​ឃុំ​ ដោយសា​រ​បញ្ហា​សុខភាព។
ដើមដំបូង​រណសិរ្ស​នេះ​ មាន​ឈ្មោះថា "​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា"​ ដែល​បង្កើតឡើង​នៅ​ភូមិ​២​ធ្នូ​ ឃុំ​ជើង​ឃ្លូ ​ស្រុក​ស្នួល ​ខេត្តក្រចេះ ​នា​ថ្ងៃទី​២​ធ្នូ​ឆ្នាំ​១៩៧៨​។​

ឆ្លងកាត់​ដំណាក់កាល​រីកចំរើន​ជាច្រើន​មក​រណសិរ្ស​នេះ​ក៏បាន​ប្តូរ​ឈ្មោះ​មកជា​"​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិកម្ពុជា​"​និង​ជា​ចុងក្រោយ​នេះ​បាន​ប្តូរ​មកជា​" រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​"​។​

រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា  ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត​ជា​ប្រមុខ​ដឹកនាំ ។

​ការនាំ​ឲ្យ​មាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ៖

-​ក្នុងអំឡុង​ឆ្នាំ ១៩៧៥-១៩៧៨ ក្រោម​របប​ប្រល័យពូជសាសន៍ ប៉ុល ពត សភាពការណ៍ ប្រទេសជាតិ បាន​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។​

-​ពេលនោះ​ពួក​ឃាតក ប៉ុល ពត បាន​រុញច្រាន​ប្រទេសជាតិ​ឲ្យ​ក្រឡាប់ចាក់​ធាក់​ថយ ក្រោយ​យ៉ាង ឆ្ងាយ​ដាច់​សង្វែង ដែល​គ្មានអ្នកណាម្នាក់​នឹកស្មាន​ដល់ ។​

​ក្រោម​ស្លាកសញ្ញា​បដិវត្តន៍​ដាច់ខាត ពួកគេ​បាន ចាប់ផ្តើម​បោសសម្អាត​សង្គម​ខ្មែរ​ជា បន្តបន្ទាប់ ដោយ​បំបាត់ចោល​ទីក្រុង ចាប់បង្ខំ​ប្រជាជន​ទីក្រុង ទីផ្សារ​រាប់ លាន នាក់​ឲ្យ​ចាកចោល​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​របស់ខ្លួន​ឲ្យ​ទៅ​រស់នៅ​ជនបទ ព្រៃភ្នំ​ក្រំ​ថ្ម​ក្នុង​សភាព​លំបាក វេទនា និង​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ។​

-​កាត់ផ្តាច់​មនោសញ្ចេតនា​ដ៏​ពិសិដ្ឋ​ក្នុង​គ្រួសារ​រវាង​ឪពុក ម្តាយ ជីដូន​ជីតា បងប្អូន ប្តី​ប្រពន្ធ ញាតិមិត្ត  សាច់សាលោហិត ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​ទំនាក់​ទំនងជា​ប្រក្រតី​បានឡើយ ។​

-​រំលាយចោល​នូវ​ភូមិករ ដែលជា​ប្រភព​ភ្ជាប់​នូវ​មនោសញ្ចេតនា​និង​ជា​លំនៅឋាន របស់ ប្រជាជន យើង តាំងពី​បុរាណកាល​មក ។​

-​រឹបអូស​ឧបករណ៍​ផលិតកម្ម សម្ភារ​ប្រើប្រាស់​សម្រាប់​ជីវភាព​ផ្ទាល់ ចាប់បង្ខំ​ឲ្យ ប្រជាជន​ធ្វើ​ពលកម្ម ដូច​គោ ក្របី ស៊ី​អត់​ស៊ី​ឃ្លាន សម្លៀកបំពាក់​ប៉ះ​មុខ​ប៉ះ​ក្រោយ រហែក​រយ៉ីរយ៉ៃ ធ្វើ​ឲ្យ​ខ្មែរ​គ្រប់រូប​ធ្លាក់​ចូលក្នុង ទុគ៌ត​ភាព និង​ជា​ទាសករ​។​

-​ជាន់ឈ្លី និង​បំផ្លាញ​វប្បធម៌ អរិយធម៌ បំបាត់​សិទ្ធិសេរីភាព​ខាង​ជំនឿ សាសនា ចាប់បង្ខំ​ឲ្យ​បុរស​នារី រៀប​អាពាហ៍ពិពាហ៍​ជា​សមូហភាព​រាប់សិប​គូ ដោយ​គ្មាន​មនោសញ្ចេតនា សាសនា​នានា​។​

-​ពួកវា​បំផ្លិចបំផ្លាញ​វត្ត​អារាម​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​ជាតិ​តាំងពី​យូរលង់ កម្ទេច វិហារ កុដិ​សាលា​គម្ពីរ​ដីកា ក្បួន ច្បាប់ នៃ​ពុទ្ធសាសនា និង​ឥស្លាម​សាសនា ។​

-​បំបិទ​ស្ទើរតែ​ទាំងស្រុង​ការអភិវឌ្ឍ​ធនធានមនុស្ស បិទទ្វារ​សាលារៀន​តាំង ពី​បឋម​រហូតដល់​ឧ​ត្ត​ម សិក្សា ។ កុមារ​ដល់​វ័យ​សិក្សា​មិន​ត្រូវបាន​រៀនសូត្រ និង​ត្រូវ​ពួកវា​បង្ខំ​ឲ្យ​ទៅ​នៅក្នុង​កងចល័ត​ធ្វើការ​ងារ​ដូច មនុស្សពេញវ័យ ។​

-​មនុស្ស​ចាស់ជរា​ត្រូវបាន​ចាត់ទុកជា​បុគ្គល​គ្មាន​ប្រយោជន៍​ដល់​សង្គម មិនត្រូវ​បានទទួល​ការជួយ ឧបត្ថម្ភ ទំនុកបម្រុង និង​ត្រូវ​កម្ទេចចោល ។ ជា​បន្តបន្ទាប់​ពួកគេ​អនុវត្តន៍​នយោបាយ​កាប់សម្លាប់​ជនជាតិ​ឯង រហូតដល់​អស់​ជាង ៣ លាន​នាក់​។​

​ដោយ​ពួក​ឃាតក ប៉ុល ពត បាន​ជ្រលក់​មាតុភូមិ​កម្ពុជា​ដោយ​ឈាម និង​ទឹកភ្នែក ដូច្នោះ​ហើយ​ទើប​កម្លាំង​ប្រជាជន ដែល​នៅ​សេសសល់ ពី​ការកាប់សម្លាប់ ក្រោម​ការដឹកនាំ​នៃ​វីរជន ស្នេហា​ជាតិ​បាន​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ផ្តួល​រំលំ​​របប​​ឃាតក ប៉ុល ពត សង្គ្រោះ រំដោះ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​ឲ្យ​ចាក​ផុតពី​គ្រោះ​មហន្តរាយ នៃ​របប​ប្រល័យពូជសាសន៍ និង​បានទទួល ជ័យ​ជ​ម្នះ​ទាំងស្រុង​នា​ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ។​

​សេចក្តីថ្លែងការណ៍ ១១ ខ របស់​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា មាន​ដូចតទៅ​នេះ​៖
  1. ១-​អនុវត្តន៍​មាគ៌ា​មហា​សាមគ្គី​ជាតិ វាយ​រំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។ រៀបចំ​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រទូទាំងប្រទេស ។ បង្កើត​រដ្ឋ​ធម្ម​នុ​ញ្ញា​ថ្មី​សំដៅ​ធានា​អះអាង​រាល់​សិទ្ធិ​ស្មើភាព សេរី ភាព ប្រជាធិបតេយ្យ​ពិតប្រាកដ​របស់​ប្រជាជន ។​
  2. ២-​កសាង​រាល់​សមាគម ដែលជា​សមាជិក​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​ប្រមែប្រមូល​គ្រប់ កម្លាំង​ក្នុងសង្គម គ្រប់​មជ្ឈដ្ឋាន មាន​សមាគមយុវជន នារី សហជីព កសិករ និង​សមាគម​បញ្ញវន្ត​។​ល​។​
  3. ៣-​កសាង និង​ពង្រឹងកម្លាំង​កងទ័ព​ជាតិ ដើម្បី​ការពារ​មាតុភូមិ ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រ ជា​ជន ការពារ​នូវ​ឯករាជ្យ អ​ធិ​តេ​យ្យ និង​បូរណភាព​ទឹកដី ។​
  4. ៤-​អនុវត្តន៍​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ។ គោរព​សិទ្ធិ និង​តម្លៃ​មនុស្ស​របស់​ប្រជាជន គ្រប់​ជាន់ថ្នាក់ ។ បើក​សិទ្ធិ​ជូន​ប្រជាជន​ឲ្យ​វិលត្រឡប់​មក​រស់​នៅតាម​ភូមិឋាន​ចាស់​របស់ខ្លួន និង​កសាង​ជីវ ភាព​រស់នៅ​ប្រកបដោយ​សុភមង្គល​ក្នុង​គ្រួសារ​ឡើងវិញ ។ ធានា​សិទ្ធិ​ក្នុងការ​ស្នាក់អាស្រ័យ នូវ​ការធ្វើដំណើរ ក្នុងប្រទេស​ដោយ​សេរី មាន​សិទ្ធិ​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោតជ្រើសតាំង មាន​សិទ្ធិសេរីភាព​ក្នុង ការនិយាយស្តី មាន​សិទ្ធិ​សេរី​ក្នុង​ការបង្កើត​សមាគម មាន​សិទ្ធិសេរីភាព​ក្នុង​ជំនឿ​សាសនា មាន​សិទ្ធិ​ប្រកប ពលកម្ម សម្រាក និង​រៀនសូត្រ ។​ធានា​អះអាង​នូវ​សិទ្ធិសេរីភាព​ខាង​រូប​កាយ​របស់​ប្រជាជន​គ្រប់រូប មាន សិទ្ធិរស់នៅ​ស្មើភាព ។ មាន​កាតព្វកិច្ច និង​មាន​ផលប្រយោជន៍​ដូចគ្នា ។​
  5. ៥-​អនុវត្តន៍​មាគ៌ា​សេដ្ឋកិច្ច ឯករាជ្យ​តាម​ដំណាក់កាល​នីមួយៗ កសាងឡើង​វិញ​នូវ​ទឹកដី ដែល​បំផ្លិច​បំ ផ្លាញ ជួសជុល​សេដ្ឋកិច្ច​ថ្មី​គឺ សេដ្ឋកិច្ច​បម្រើ​ផលប្រយោជន៍​លើ​មូលដ្ឋាន​ពង្រីក​កសិកម្ម និង​ឧស្សាហកម្ម ។ បំបាត់ចោលរ​បបចាប់​បង្ខំ​ឲ្យ​ធ្វើ​រួម​ហូប​រួម បំបាត់ចោល​របប​គៀរ​ប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិ​ប្រជាជន បើក​ធនាគារ ចាយវាយ​ក្រដាសប្រាក់ ជួសជុល និង​ពង្រីក​ការផ្លាស់ប្តូរ​នូវ​រាល់​មុខទំនិញ បើកទូលាយ​ការ លក់ដូរ​ក្នុងប្រទេស លុបបំបាត់ចោល​របប​ចាប់បង្ខំ​ឲ្យ​ធ្វើ​ពលកម្ម​បាក់កម្លាំង ។​
  6. ៦-​បំបាត់ចោល​របប​អាពាហ៍ពិពាហ៍​ដោយ​ចាប់បង្ខំ ។ អនុវត្តន៍រ​បបក​សា​ង​ជីវភាព​គ្រួសារ អនុវត្តន៍ សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី ។ លើកទឹកចិត្ត​នារី​ឲ្យ​បាន​រៀនសូត្រ​ខាង​វប្បធម៌ និង​មុខវិជ្ជា​ជំនាញ ដើម្បី បម្រើ​សង្គម ជួយឧបត្ថម្ភ​ដល់​ជនពិការ គ្រួសារ​ពលី មរណៈ ។ យកចិត្តទុកដាក់​អ្នក​ចាស់ជរា ក្មេង​កំព្រា ស្ត្រី មេម៉ាយ​។ មាន​មាគ៌ា​ត្រឹមត្រូវ​ចំពោះ​បងប្អូន​ខ្មែរ​កំពុង​រស់នៅ​បរទេស និង​ជនបរទេស​កំពុង​រស់​នៅក្នុង​ប្រ ទេស​កម្ពុជា ។​
  7. ៧-​បំបាត់ចោល​វប្បធម៌​ប្រតិកិរិយា ហើយ​កសាង​វប្បធម៌​ថ្មី មាន​ច​រិ​ក​ជាតិ និង​ទស្សនៈ​ប្រជាជន ។ បំបាត់​គ្រោះ​អវិជ្ជា ពង្រីក​កម្រិតសិក្សា​គ្រប់​ថ្នាក់ និង​វិជ្ជាជីវៈ​ជំនាញ ។ ថែរក្សា​ការពារ​វត្ថុ​បុរាណ បេតិកភណ្ឌ ជាតិ សួនឧទ្យាន វត្ត​អារាម ដែល​ត្រូវ ប៉ុល ពតបំផ្លាញ ។​
  8. ៨-​អបអរសាទរ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​នាយទាហាន ពលទាហាន ក្នុង​កម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែល​បាន​បោះបង់​របប ប៉ុល ពត ហើយ​វិល​ត្រឡប់មក​រួមរស់​ជាមួយ​ប្រជាជន ។ ផ្ត​ទ្ទា​ទោស​មេក្លោង​ក្បាលរឹង និង​អនុគ្រោះ​ចំពោះ​អ្នក​ស្មោះត្រង់ និង​កែប្រែ​ទាន់ពេលវេលា ព្រមទាំង​លើកសរសើរ ចំពោះ​អ្នកមាន​ស្នាដៃ ។​
  9. ៩-​អនុវត្តន៍​មាគ៌ា​បរទេស សន្តិភាព មិត្តភាព និង​មិន​ចូល​បក្ខសម្ព័ន្ធ​ជាមួយ​ប្រទេស​ទាំងឡាយ ដោយ​មិន​ប្រកាន់​របប​នយោបាយ​សង្គម លើ​លក្ខការណ៍​សន្តិ​សហ​វិជ្ជមាន គោរព​ឯករាជ្យ អធិបតេយ្យ និង​បូ​រណ ភាព​ដែនដី​គ្នា មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ស្មើភាព និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក ។​
  10. ១០-​ដោះស្រាយ​រាល់​បញ្ហា​វិវាទ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ដោយ​សន្តិវិធី ផ្អែកលើ​មូលដ្ឋាន​គោរព ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ដែនដី​គ្នា​ទៅវិញទៅមក ។ បញ្ចប់សង្គ្រាម​តាម​ព្រំដែន​ជាមួយ​វៀតណាម ដែល​ពួក ប៉ុល ពត បង្កឡើង ។ ស្ថាបនា​ឡើងវិញ​នូវ​ចំណងមិត្តភាព សហប្រតិបត្តិ​ការល្អ ក្នុងន័យ​ជា​អ្នកភូមិ ផង​របង​ជាមួយ និង​បណ្តា​ប្រទេស​នៅ​ភូមិភាគ​អាស៊ីអាគ្នេយ៍ រួមចំណែក​កសាង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ជា មណ្ឌល​មួយ​ប្រកបដោយ​សន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និង​សម្បូណ៌​ស្តុកស្តម្ភ ។​
  11. ១១-​បង្កើន​សាមគ្គីភាព​ជាមួយ​បណ្តា​ប្រទេស​លើ​សកលលោក ដើម្បី​សន្តិភាព ឯករាជ្យ​ជាតិ ប្រជា​ធិ​ប តេ​យ្យ និង​វឌ្ឍន​សង្គម​៕​
​ដើម្បី​រម្លឹក​ដល់​ថ្ងៃជា​ប្រវត្តិសាស្ត្រ​នោះ កាលពី​ថ្ងៃអាទិត្យ ទី​១​ធ្នូ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បានរៀបចំ​ពិធី​តាំងពិព័រណ៍ និង​បានរៀបចំ​ការប្រគំ​តន្ត្រី នៅក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។ 

​ការបង្កើត​រណសិរ្ស ២​ធ្នូ ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការគាំទ្រ​ពី​ប្រទេស​វៀតណាម  ដើម្បី​ផ្តួលរំលំ​របប​កម្ពុជា​ប្រជា​ជា​ធិបតេយ្យ ខ្មែរក្រហម​៕​

ដោយ ប៉ែន បូណា
២​ធ្នូ​​១៩៧៨​ -២​ធ្នូ​ ​២០១១​​ ជា​ខួប​​ទី​៣៣​​ឆ្នាំ​​នៃ​​ចលនា​​ផ្តួល​​រំលំ​​របប​​ដឹកនាំ​​​សម្លាប់​​ រង្គាល​​របស់​​ពួក​​ខ្មែរ​ក្រហម។​ ​រណសិរ្ស​​រំដោះ​ជាតិ​​ដែល​​គាំទ្រ​​​ដោយ​​កងទ័ព​​វៀតណាម​​​ ​បាន​​​ទទួល​​ ជ័យ​ជម្នះ​​នៅ​​ថ្ងៃ​​ទី​៧​​ ​មករា​​១៩៧៩។​ ​៣៣​​ឆ្នាំ​​បាន​​កន្លង​​ផុត​​ទៅ​​ ២​ធ្នូ​​ត្រូវ​​បាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​​ទិវា​​រម្លឹក​​ ខួប​​ជា​​រៀង​រាល់​​ឆ្នាំ​​មិន​​ដែល​​ខាន។ ​​ការ​​រម្លឹក​​ខួប​​ថ្ងៃ​ ​២​​ធ្នូ​​ក៏​​ជា​​សារ​​មួយ​​រម្លឹក​​អំពី​​ចលនា ​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​ចង្កូត​​ប្រទេស​​ទៅ​​ រក​​ក្តី​​វិនាស​​អន្តរាយ។​ ​តើ​​ថ្ងៃ​​២​​ធ្នូ​​ឆ្នាំ​​១៩៧៨​​គួរ​​តែ​​ជា​​ចលនា​​បដិវត្តន៍​​បង្ហូរ​​ ឈាម​​ចុង​ក្រោយ​​សម្រាប់​​ប្រទេស​​កម្ពុជា​​ដែរ​​ឬ​​ទេ? ​​

គណបក្ស​ប្រជាជន​កម្ពុជា​ ​​ប្រារព្ធ​អង្គ​មីទ្ទិញ​ខួប​លើក​ទី​៣៣​ថ្ងៃ​បង្កើត​រណសិរ្ស​ ២ធ្នូ​
២​ធ្នូ​​១៩៧៨​ -២​ធ្នូ​ ​២០១១​​ ជា​ខួប​​ទី​៣៣​​ឆ្នាំ​​នៃ​​ចលនា​​ផ្តួល​​រំលំ​​របប​​ដឹកនាំ​​​សម្លាប់​​ រង្គាល​​របស់​​ពួក​​ខ្មែរ​ក្រហម។​ ​រណសិរ្ស​​រំដោះ​ជាតិ​​ដែល​​គាំទ្រ​​​ដោយ​​កងទ័ព​​វៀតណាម​​​ ​បាន​​​ទទួល​​ ជ័យ​ជម្នះ​​នៅ​​ថ្ងៃ​​ទី​៧​​ ​មករា​​១៩៧៩។​ ​៣៣​​ឆ្នាំ​​បាន​​កន្លង​​ផុត​​ទៅ​​ ២​ធ្នូ​​ត្រូវ​​បាន​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ប្រារព្ធ​​ទិវា​​រម្លឹក​​ ខួប​​ជា​​រៀង​រាល់​​ឆ្នាំ​​មិន​​ដែល​​ខាន។ ​​ការ​​រម្លឹក​​ខួប​​ថ្ងៃ​ ​២​​ធ្នូ​​ក៏​​ជា​​សារ​​មួយ​​រម្លឹក​​អំពី​​ចលនា ​រំ​ដោះ​​ជាតិ​​ប្រឆាំង​​នឹង​​មេ​ដឹក​នាំ​​ដែល​​កាច់​​ចង្កូត​​ប្រទេស​​ទៅ​​ រក​​ក្តី​​វិនាស​​អន្តរាយ។​ ​តើ​​ថ្ងៃ​​២​​ធ្នូ​​ឆ្នាំ​​១៩៧៨​​គួរ​​តែ​​ជា​​ចលនា​​បដិវត្តន៍​​បង្ហូរ​​ ឈាម​​ចុង​ក្រោយ​​សម្រាប់​​ប្រទេស​​កម្ពុជា​​ដែរ​​ឬ​​ទេ? ​​

គណបក្ស​​​​ប្រជាជន​​កម្ពុជា​ ​ដែល​​កំពុង​​កាន់​​អំណាច​​បាន​​ ប្រារព្ធ​​ពិធី​​យ៉ាង​​អធិក​​អធម​​ដើម្បី​​រម្លឹក​​ខួប​​៣៣​​ឆ្នាំ​​នៃ​​ ថ្ងៃ​​ទី​​២​ធ្នូ​ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ ​២ធ្នូ​១៩៧៨ ​គឺ​ជា​ការ​ចាប់​កំណើត​នៃ​ចលនា​តស៊ូ​ដែល​មាន​ឈ្មោះ​ថា​«រណសិរ្ស​ សាមគ្គី​សង្គ្រោះជាតិ​កម្ពុជា»​នៅ​ឯ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។ រណសិរ្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ ដែល​បាន​សាប​​ព្រោះ​របប​​វាល​​ពិឃាត​​នៅ​លើ​ទឹកដី​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៧៥​ដល់​១៩៧៩។ ការ​កកើត​ឡើង​នៃ​រណសិរ្ស​២​ធ្នូ​អាច​បញ្ជាក់​បាន​នូវ​ទ្រឹស្តី​ដែល​ថា​  «ទីណា​មាន​ការ​ជិះជាន់ ​ទីនោះ​​មាន​ការ​រើ​បង្រះ» ​សូម្បី​តែ​របប​ខ្មែរក្រហម​ដ៏​សាហាវ ​ដ៏មហា​ប្រល័យ​ ក៏​គង់​នៅ​មាន​អ្នក​ហ៊ាន​ងើប​តស៊ូ​ដើម្បី​ផ្តួល​រំលំ​រហូត​បាន​ទទួល​ជោគជ័យ​ ដែរ។​ រណសិរ្ស​២ធ្នូ​មិន​មែន​ជា​ចលនា​​រំដោះ​ជាតិ​លើក​ដំបូង​ទេ​សម្រាប់​ ប្រទេស​កម្ពុជា​ ប៉ុន្តែ ​វា​ជា​ចលនា​តស៊ូ​មួយ​ដែល​ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ស្ថានភាព​ដែល​ប្រទេស ​ជាតិ​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​ របស់​ខ្លួន។

ជាការ​ពិត​ ក្រោយ​ចលនា​រណសិរ្ស​២​ធ្នូ​ឆ្នាំ​៧៨ ​ក៏​មាន​ដែរ​ចលនា​តស៊ូ​ជាយដែន​ក្នុង​ទសវត្សរ៍​ទី​៨០​ និង​៩០​ដែល​ត្រូវ​គេ​បង្កើត​ឡើង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​ជាតិ​ដូចគ្នា ​ប៉ុន្តែ ​ទីបំផុត​ទៅ ​ដំណោះ​ស្រាយ​នយោបាយ​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ដាក់​អាវុធ​និង​ ជ្រើសរើស​យក​ការ​បោះឆ្នោត​ជា​ទីលាន​ប្រកួត​ប្រជែង​វិញ។ ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៩៣​​គឺ​ជា​របត់​នយោបាយ​ ថ្មី​មួយ​សម្រាប់​កម្ពុជា។ ​វប្បធម៌​ប្រជាធិបតេយ្យ​កំពុង​ចាក់​ឬស​នៅ​លើ​ទឹក​ដី​ដែល​ធ្លាប់​តែ​ ប្រយុទ្ធគ្នា​ដោយ​អាវុធ​មួយ​នេះ។

​មក​ដល់​ត្រឹម​នេះ ​គេ​អាច​និយាយ​បាន​ថា​រណសិរ្ស​ ២​​ធ្នូ​១៩៧៨​គឺ​ជា​ចលនា​តស៊ូ​រំដោះជាតិ​ដោយ ​​អាវុធ​​ចុងក្រោយ​សម្រាប់​រយៈ​ពេល​៣៣​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ដោយ​ក្រឡេក​ថយ​ក្រោយ​ទៅ​មើល​អតីតកាល​របស់​ខ្លួន​ ពលរដ្ឋខ្មែរ​ជា​ច្រើន​បន់ស្រន់​សូម​ឲ្យ​ចលនា​រំដោះ​ជាតិ​ដោយ​ចុង​កាណុង​​ បញ្ចប់​ត្រឹម​ចលនា​២​ធ្នូ​ឆ្នាំ​១៩៧៨​ទៅ​ចុះ​ពីព្រោះ​គ្មាន​នរណា​ម្នាក់​ចង់ ​ឃើញ​ប្រទេស​ជាតិ​​ធ្លាក់​ក្នុង​ភាព​វិនាសកម្ម​វឹកវរ​ជាថ្មី ​និង​ត្រូវ​បង្កើត​ចលនា​រំដោះ​ជាតិ​អ្វី​ទៀត​នោះ​ឡើយ។

ប៉ុន្តែ ​ដើម្បី​ធ្វើ​ឲ្យ​ក្តី​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សម្រេច ​ទាល់តែ​មាន​ភាព​សុខដុមរមនា​ក្នុង​ចំណោម​ពលរដ្ឋ​ ជាពិសេស​ភាព​សុខដុមរមនា​រវាង​អ្នក​នយោបាយ​តែ​ម្តង។ ​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​ហើយ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​បាន​ស្គាល់​ហើយ​ការ​អភិវឌ្ឍន៍​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ​គ្រប់​វិស័យ ​មាន​ហើយ​សេរីភាព​ដើរ​ហើរ​ទៅ​ណា​មក​ណា​ដោយ​សេរី​ និង​លែង​មាន​ទៀត​ហើយ​សង្គ្រាម​ស៊ីវិល។ ​ប៉ុន្តែ ​បញ្ហា​ជាច្រើន​នៅ​តែ​បង្ក​ភាព​អាប់​អួនៅ​ក្នុង​សង្គម​នៅ​ឡើយ។ ​បញ្ហា​ដីធ្លី​ ប្រព័ន្ធ​យុត្តិធម៌ ​និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​គគុក​​នៅ​ឡើយ។ ​ទំនាស់​រវាង​បក្ស​ប្រឆាំង​និង​បក្ស​កាន់​អំណាច​ក៏​នៅ​តែ​មាន​លក្ខណៈ​ស្រួច​ ស្រាល់​​យ៉ាង​ខ្លាំង។​ ថ្មីៗ​នេះ​ក៏​មាន​ការ​ផ្ទុះ​ឡើង​នូវ​សង្គ្រាម​ពាក្យ​សម្តី​បន្ទាប់​ពី​បក្ស​ ប្រឆាំង​បំផុស​អំពី​ការ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​ប្រទេស​តាម​រយៈ​មធ្យោបាយ​ ផ្សេងៗ​ក្នុង​នោះ​ក៏​មាន​ការ​ប្រៀបធៀប​អំពី​ចលនា​បះបោរ​ទម្លាក់​មេដឹកនាំ​នៅ ​ក្នុង​ពិភព​អារ៉ាប់​ជាដើម។ ទាំងនេះ​បាន​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ឬ​ក៏​ការ​នឹក​ឃើញ​ឡើង​វិញ​អំពី​ រូបភាព​នៃ​អំពើ​ហិង្សា​គួរ​ឲ្យ​ព្រឺខ្លាច។

យ៉ាងណា​ក៏ដោយ ​មាន​ការ​រំពឹង​ទុក​ថា ​អ្នកនយោបាយ​ខ្មែរ​គ្រប់​និន្នាការ​នឹង​ស្រង់​បទពិសោធន៍​ពី​អតីតកាល ​ហើយ​ចៀសវាង​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ច្រំដែល។ ​គឺ​ចៀសវាង​តាម​រយៈ​ធ្វើ​នយោ​បាយ​ដោយ​នាំ​ប្រទេស​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍ ​ដ៏​ពិតប្រាកដ​មួយ​ ដោយ​គិត​គូ​រផល​ប្រយោជន៍​ប្រទេស​​ជាតិ​ និង​ប្រជាជន​ជា​ធំ​ ហើយ​មិន​ទុក​ឲ្យ​ពួកគេ​ទទួល​រងទុក្ខ​វេទនា​ទៀត​ឡើយ។ គេ​ក៏​មាន​ជំនឿ​ដែរ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សម័យ​ថ្មី​នេះ​ប្រាកដ​ជា​នឹង​ចូល​រួម​កាន់​ក្តាប់​ ជោគ​វាសនា​ប្រទេស​ជាតិ​ដោយ​មិន​បណ្តោយ​ឲ្យ​អ្នកនយោបាយ​ធ្វើ​អ្វី​តាម​អំពើ​ ចិត្ត​ទៀត​ដែរ។ ​ការ​ចូល​រួម​ធ្វើ​ឲ្យ​មាន​ភាព​សុខដុមរមនា​ក្នុង​ប្រទេស​ ជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀស​វាង​ការ​កកើត​ជាថ្មី​ចលនា​តស៊ូ​រំដោះ​ជាតិ​ ដោយ​អំពើហិង្សា៕

​ថ្ងៃសុក្រ ទី28 វិច្ឆិកា 2014 ដោយ៖​ ពៅ មេត្តា​ ប្រវត្តិ​២​ធ្នូ​ឆ្នាំ​១៩៧៨​ជា​ចំណុច​ផ្តើម​នៃ​ការដួលរលំ​របប​ខ្មែរក្រហម​​ ​ថ្ងៃទី​២​ឆ្នូ​ឆ្នាំ​១៩៧៨​គឺជា​ព្រឹត្តការណ៍​មួយ ក្នុងចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​បង្ហាញ​ពី​ជម្លោះ គំនុំ និង​ការ​សងសឹក​គ្នា រវាង​អ្នកនយោបាយ​ក្នុងសម័យ​ខ្មែរក្រហម ដែល​ឈាន​ដល់​សង្គ្រាម​កើតឡើង​ហើយ​របប​នេះ​ដួល​រលំ ។​

​ក្នុង​របប​ខ្មែរក្រហម​គឺជា​របប​មួយ​ដែល​មាន​ការដឹកនាំ​តឹងរ៉ឹង  និង​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាហេតុ​នាំឲ្យ​មាន​ការមិនទុក​ចិត្ត​គ្នា​រវាង​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ក្នុង​របប​ខ្មែរ ដែល​ឈាន​ដល់​ការ​ប្រេះស្រាំ ហើយ​មាន​សង្គ្រាម​កើតឡើង ។​

​ខ្មែរ​ក្រហម​មាន​ការ​រឹតបន្តឹង​ខ្លាំង​លើ​ថ្នាក់ដឹកនាំ​ប៉ែក​បូព៌ា ដោយ​ប្រុងប្រយ័ត្ន​ពី​មនោគមវិជ្ជា​របស់​វៀត​ណា​ម ព្រោះ​វា​ខ្មែរក្រហម​ចាត់ទុក​វៀតណាម​ជា​ប្រទេស​ឈ្លានពាន​ចង់​លេប​យក​ទឹកដី​កម្ពុជា ។​

​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក សំបូរ  មា​ណ្ណា​រ៉ា បញ្ជាក់ថា មេដឹកនាំ​ខ្មែរក្រហម​នៅ​តំបន់​បូព៌ា​មួយចំនួន​ពិសេស​នៅក្នុង​ខេត្ត​ព្រៃវែង ស្វាយរៀង និង​កំពង់ចាម ត្រូវ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​សម្រេច​ចាប់​យក​ទៅ​សម្លាប់ចោល ។ លោក​បន្តថា ការ​រឹតត្បិត​កាន់តែខ្លាំង នាំឲ្យ​មាន​កម្លាំង​បះបោរ​កាន់តែខ្លាំង ដែល​ទំនោរ​ទៅរក​វៀតណាម ។​

​ការកាប់​សម្លាប់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​របប​ខ្មែរក្រហម នាំ​ឲ្យ​ក្រុម​មួយ​ប្រឆាំង​ក្រុម​មួយទៀត ។ លោក​បន្តថា កម្លាំង​បះបោរ​នៅពេលនោះ​មាន​ច្រើន​ក្រុម ងើបឡើង​ប្រឆាំងនឹង ប៉ុល ពត ។​

​ភាព​មិន​ទុកចិត្ត និង​កាប់សម្លាប់​គ្នា​របស់​កម្មាភិបាល​ខ្មែរក្រហម កើតមាន​តាំងពី​ឆ្នាំ​១៩៧៦ និង​១៩៧៧​មក ។ លុះដល់​ថ្ងៃ​ទី​២​ឆ្នូ​ឆ្នាំ​១៩៧៨​ក្រុម​អ្នកតស៊ូ​បាន​នៅ​ភូមិភាគ​បូព៌ា បាន​បង្កើត​ជា “​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​” នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយ​មាន​ការ​ជ្រោមជ្រែង​ពី​វៀតណាម ដើម្បី​បំពេញ​ការងារ​ផ្តួលរំលំ​របប​ខ្មែរក្រហម ។​

​រណរ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​តស៊ូ​វាយ​ខ្មែរក្រហម​រហូត​ដល់​ទ​ទួលបាន​ជោគជ័យ​នៅ​ឆ្នាំ​១៩៧៩ ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​តួអង្គ​សំខាន់​ក្នុង​ការបង្កើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​នេះដែរ ហើយ​ថ្ងៃ​២​ឆ្នូនេះ ជា​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឆ្ពោះទៅ​រក​ថ្ងៃ​៧​មករា​១៩៧៩ ផ្តួលរំលំ​របប​ខ្មែរក្រហម​ និង​ ជា​ព្រឹត្តិការណ៍ ការចរចា​ជា​លើកដំបូង​រវាង​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ និង​ខ្ញុំ​(​លោក​ហ៊ុន​សែន​)​នៅ​ហ្វែរ​អង់​តា​ដឺន័​រ ប្រទេស​បារាំង ២​ធ្នូ  ១៩៨៧ ។​

 បើ​ទោះជា​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា ថ្ងៃ​២​ឆ្នូ ជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​រំដោះជាតិ តែ​សម្រាប់​គណបក្ស​ប្រឆាំង​ចាត់ទុកថា ថ្ងៃ​នោះ​ជា​ការចាប់ផ្តើម​ជា​ថ្មី​ឲ្យ​វៀតណាម​ឈ្លានពាន​កម្ពុជា ។​

លោក សំបូរ មា​ណ្ណា​រ៉ា ថ្លែងថា ២​ឆ្នូ​ឈានដល់​៧​មករា​ផ្តួលរំលំ​ខ្មែរក្រហម​នោះ ជា​ករណី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​សិក្សា​ពី​ភាពទន់ខ្សោយ​របស់ខ្លួន នាំ​ឲ្យ​រង​ឥទ្ធិពល​ពី​ប្រទេសជិតខាង​៕

No comments:

Post a Comment