ស្រីសុគន្ធបទ (អង់គ្លេស: Srei Sokunbot) (ប្រ.ស|គ.ស ០០០០-១៥១៤) រជ្ជកាលគ្រងរាជ (គ.ស ១៤៨៦-១៥១៤) ព្រះអង្គជាព្រះរាជបុត្រច្បង របស់ ធម្មរាជាទី២ ទ្រង់ឡើងសោយរាជសម្បត្តិលើកទី២ ក្នុងឆ្នាំជូត នព្វស័ក ព.សករាជ ២០៤៨ ត្រូវនិង គ.សករាជ ១៥០៤ ត្រូវនិង មហាសករាជ ១៤២៧ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ស្រីសុគន្ធបទរាជា" ។ ក្រោយពេលធ្វើពិធី តម្កល់សារីរិកធាតុរបស់បិតាទ្រង់ ក្នុងឆ្នាំ ១៤៨៦ នៃគ.សករាជ នាស្រុកសន្ទុក (បច្ចុប្បន្នៈ កំពង់ធំ) រួចរាល់ហើយ ព្រះអង្គបានធ្វើពិធីតែងតាំងឋានៈមន្ត្រីនៅក្នុងខ្សែររាជវង្សផងដែរ ទ្រង់បានតែងតាំង ចន្ទរាជា ជាចៅហ្វាយស្រុកចតុមុខ (បច្ចុប្បន្នៈ ភ្នំពេញ) មានឋានៈនាម ជាចៅពញ្ញា ទោះជាព្រះអង្គជាបងប្រុស ម្ដាយទីទៃក៏ពិតមែន តែព្រះអង្គមានបិតាតែមួយដូចគ្នា ការតែងតាំងនេះ ព្រះអង្គបានថ្វាយដំរីហ្លួងមួយចំនួនទៅកាន់ទ្រង់ផងដែរ បន្ទាប់ពីដឹងថាប្អូនរបស់ខ្លួន ស្រលាញ់ និង ចូលចិត្តសត្វដំរី ។
ព្រះរាជពិធី រាជាភិសេក និង គ្រងរាជសម្បត្តិលើកទី២ គ.សករាជ ១៥០៤
The Royal Wedding Ceremony and the Second Throne 1504 AD
វេលាមួយ ដែល ស្រីសុគន្ធបទ យាងចាកចេញពីព្រះបរមរាជវាំង ទៅប្រពាតព្រៃ (ដើរកំសាន្ត) និង ចង់ទៅស្ទូចត្រី នៅបារាយ៍ទឹកមួយ ពេលនោះទ្រង់បានឃើញស្រីម្នាក់ ឈរនៅកំពង់ទឹកនោះ ក៏ចាប់ចិត្តស្រលាញ់សួរនាំ រួចបានចូលទៅស្ដីដណ្ដឹងនាងយកមកធ្វើជាស្នំឯក ដែលបានធ្វើពិធីរាជាភិសេកមង្គលការ ក្នុងឆ្នាំ ១៥០៤ នៃគ.សករាជ ដោយនាងមានឈ្មោះថា "ពៅ កេសរបុប្ផា" ទីកន្លែងដែលនាងឈរ នៅកំពង់ទឹកនោះត្រូវបានជាប់ឈ្មោះថា៖ ស្រុកស្រីសឈរ (បច្ចុប្បន្នជា: ស្រុកព្រៃឈរ ខេត្តកំពង់ចាម) ហើយបារាយ៍ទឹក ដែលស្ដេចចាប់ចិត្តប្រតិព័ទ្ធទៅនាងស ត្រូវបានហៅថា ឃុំបារាយ៍មកដល់សព្វថ្ងៃនេះ ។ ពិធីរាជាពិសេកដល់ឱ្យឡារិកនេះហើយ ទ្រង់បានប្រកាសតែងតាំង នាយកន ដែលត្រូវជាបងនាងស ឱ្យមានឋានៈ ជាឃុនហ្លួងព្រះស្ដេច ដែលមានងារជាសម្ដេច ឱ្យសមជាឋានៈ នៃបងថ្លៃស្ដេច នៅក្នុងពាក្យរាជសព្ទ ដែលត្រូវបានហៅថា "ព្រះជេដ្ឋា" ដើម្បីសម្គាល់ជាខ្សែររាជវង្ស ដូចនេះហើយ បរមងារ នាយកនត្រូវបានប្រសិទ្ធនាមថា "ឃុនហ្លួងព្រះស្ដេចកន" ដែលមានឋានៈជា អ្នកអង្គម្ចាស់ ។
សុបិនឃើញនាគពីរក្បាល
Dreaming of two dragons
ស្រីសុគន្ធបទ រាជាភិសេក មិនបានប៉ុន្មានខែផងទ្រង់ សុបិនឃើញនាគមួយក្បាល ហោះហើរមកពាំយក ស្វេតឆ័ត្រ ដែលជា ឆ័ត្ររាជបល្ល័ង ពណ៌ស ហោះនាំចេញទៅក្រៅព្រះបរមរាជវាំង យល់សុបិនឃើញដូចនេះ ព្រះអង្គបានបង្គាប់ឱ្យ ក្រុមមន្ត្រីបរោហិត ចាប់ទស្សន៍ទាយពីសុបិននេះ ក្រុមមន្ត្រីបរោហិត ក៏មានពំនោលថា ព្រះអង្គនិងត្រូវមានក្រុមញាតិវង្សដែលជាខ្សែររាជវង្សដូចគ្នា ដណ្ដើមយករាជបល្ល័ងនេះ ដោយសេចក្ដីនឹកគិតពីទំនាយយល់សុបិននេះ ទៅធៀបនិង ចន្ទរាជា ទ្រង់ក៏សម្រេចចិត្តរៀបចំល្បិច រួចឱ្យ ព្រះជេដ្ឋាកន ធ្វើបទចោទប្ដឹង ចន្ទរាជា អំពីការលួចកឹបកេងនូវប្រាក់ស្បៀងសម្រាប់កងទ័ព លេះសមស្របនេះបានដាក់ទោស ចន្ទរាជា ឱ្យនិរទេស ទ្រង់ទៅកាន់តំបន់ ព្រំដែនខ្មែរ-សៀម ក្នុងឆ្នាំ ១៥០៤ នៃគ.សករាជ ហើយជាពេលដែល ចន្ទរាជា ធ្លាក់បុណ្យស័ក្តិ ពីឋានៈចៅពញ្ញា មកវណ្ណៈអ្នកងារ ដែលទៅធ្វើការផ្នែកទាក់សត្វដំរី នៅលប់បុរី ថ្វាយ ពញ្ញាអង្គធម្មខាត់ ដែលជាបុត្រ ស្រីរាជា ហើយក៏ត្រូវជាបុត្រធម៌ស្ដេចសៀម ផងដែរ ។
ព្រះសុបិនទី២ ដែលកើតឡើង ក្នុងឆ្នាំ ១៥០៨ នៃគ.សករាជ ទ្រង់បានយល់សុបិនឃើញនាគមួយក្បាលយ៉ាងធំបានហោះដេញ ព្រះអង្គ និង គណៈមន្ត្រីនានា ឱ្យចេញពីព្រះបរមរាជវាំង ហើយនាគនោះបានព្រួសភ្លើង ដុតកំទេចរាជវាំងនេះតែម្ដង ភ្ញាក់ពីសុបិនដ៏ភិតភ័យនេះ ទ្រង់បានចាត់ឱ្យ ក្រុមមន្ត្រីបរោហិត ទស្សន៍ទាយនូវព្រះសុបិននេះ មិនខុសពីពំនោលលើកទី១ ព្រះអង្គនិងត្រូវមានក្រុមញាតិវង្សដែលជាខ្សែររាជវង្សដូចគ្នា ដណ្ដើមយករាជបល្ល័ងនេះ ដោយសេចក្ដីនឹកគិតពីទំនាយយល់សុបិននេះ ទៅធៀបនិង ព្រះជេដ្ឋាកន ។ ក្រោយមក ទ្រង់បានប្រជុំមន្ត្រីជាសម្ងាត់លួចធ្វើឃាត ព្រះជេដ្ឋាកន ដោយសម្លាប់នាយកន យកលេះក្នុងពេលទៅដើរលេង នេសាទត្រី ដោយកលល្បិចរបស់ព្រះរាជា បានលបលួចស្ដាប់លឺ ដោយ ស្នំឯកពៅកេសរ ជាប្អូនស្រីបង្កើតរបស់នាយកន បានយកដំណឹងនេះទៅប្រាប់ដល់បងរបស់ខ្លួនដើម្បីឱ្យរួចផុតពីសេចក្ដីស្លាប់នេះ នៅទីបំផុតនាយកន ក៏បានរួចខ្លួន និងបានទៅពឹងពាក់សុំជំនួយពីឪពុកមារ (ពូ) របស់ខ្លួនគឺ ពញ្ញាកៅ ដែលជាចៅហ្វាយស្រុកនៅ ខេត្តកណ្ដាល ឱ្យជួយបង្ករទ័ពបះបោរផ្ដួលរំលំយករាជបល្ល័ងនេះ ពីស្រីសុគន្ធបទ ក្រោយពេលដឹងដំណឹងថា ប្អូនស្រីរបស់ខ្លួន ត្រូវបានព្រះរាជាដាក់ទោសប្រហារជីវិត ដោយសាររឿងជួយនាយកននេះ ។
ការបាត់បង់រាជបល្ល័ង
Loss of the throne
អំឡុងពេលដែលនាយកនបង្ករទ័ព នាយកនបានក្លែងរាជសារព្រះរាជា ដោយយកលេះថាប្រមូលទ័ពដើម្បីធ្វើសង្គ្រាមនិងពួកសៀម មន្ត្រីមួយចំនួនមិនហ៊ានសួរនាំនោះទេត្បិតនាយកននៅមានឋានៈជា ព្រះស្រីជេដ្ឋា (បងថ្លៃស្ដេច) ដោយសារព្រះរាជាពេលនោះមិនទាន់មានលេះគ្រប់គ្រាន់ក្នុងការដកហូតអំណាចរបស់នាយកន រហូតបណ្ដោយឱ្យនាយកនប្រើប្រាសឋានៈជា បងថ្លៃស្ដេចបង្ករទ័ពបានមួយឆ្នាំ ទើបព្រះរាជារឹបអូសអំណាចរបស់នាយកន ក្នុងឆ្នាំ ១៥០៩ នៃគ.សករាជ ដោយចោទនាយកនថាបានបង្កើតតំបន់អប្បគមន៍ ដើម្បីគ្រប់គ្រង ទោះជាយ៉ាងនេះក្ដីក៏ព្រះរាជា មិនអាចទៅចាប់ខ្លួន និងធ្វើអ្វីនាយកន បានដែរ រហូតដល់ គ.សករាជ ១៥១២ ឃុនហ្លួងព្រះស្ដេចកន បានធ្វើរដ្ឋប្រហារ ដោយបានលើកទ័ពចំនួន ៨០,០០០ (៨មុឺននាក់) បះបោរផ្ដួលរំលំ ស្រីសុគន្ធបទ នៅរាជធានីទួលបាសាន ដែលមានទ័ពការពារចំនួន ៥០,០០០ (៥មុឺននាក់) ។ ពញ្ញាកៅបានលើកទ័ពវាយចូលរាជធានីទួលបាសាន ចំនួនប្រាំច្រកទ្វារ នៅទីបំផុតក៏វាយបែករាជធានី ទួលបាសាន ត្រឹមរយៈពេលខ្លី តែ១០ ថ្ងៃប៉ុនណោះ ចំណែកឯ ស្រីសុគន្ធបទ បានយកគ្រឿងសម្រាប់រាជទាំង៥ រត់ភៀសខ្លួនទៅបោះជំរុំនៅ ស្រុកស្ទឹងសែន (បច្ចុប្បន្ន: ខេត្តកំពង់ធំ) និងបានចេញរាជសារប្រកាស តែងតាំង ចន្ទរាជា ជាមហាឧបរាជ (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ) ឱ្យត្រឡប់ពីនគរសៀម មកជួយសង្គ្រោះដល់ព្រះអង្គវិញ ។ គ.សករាជ ១៥១៤ នៅពេលដឹងថា ស្រីសុគន្ធបទ មានចំនួនកងទ័ពតិច ឃុនហ្លួងព្រះស្ដេចកន បានលើកទ័ពចំនួន ៥០០០០ (៥មុឺននាក់) ជាមួយនិងកងកាំភ្លើងធំ វាយចូលបន្ទាយស្ទឹងសែន ពីយប់អាធ្រាត រហូតដល់ធ្វើឃាត ស្រីសុគន្ធបទ បាននៅពេលនោះ និងបានត្រៀមខ្លួនសម្រាប់ឡើងសោយរាជផងដែរ ប៉ុន្តែដោយសារតែគ្រឿងរាជទាំង៥ បានបាត់ មិនអាចឡើងសោយរាជទៅបាន ការសោយរាជរបស់នាយកន ត្រូវបានពន្យាពេល ២ឆ្នាំ ដើម្បីរងចាំគ្រឿងសម្រាប់រាជទាំង៥ថ្មីធ្វើរួច នៅទីបំផុតនាយកនបានឡើងសោយរាជ ក្នុងឆ្នាំ ១៥១៦ នៃគ.សករាជ ដែលមានព្រះនាមក្នុងរាជថា ស្រីជេដ្ឋាធិរាជ រាមាធិបតី ។
ប្រាសាទភិម៉ាយ នៅខេត្តនគររាជ អតីតដែនដីខ្មែរ ទើបតែបាត់ក្នុងរាជព្រះបាទធម្មរាជា(១៤៨៥-១៥០៤)
នៅលើទីតាំងនៃបូជនីយដ្ឋាននៅតំបន់ខ្ពង់រាប នគររាជ(ប្រទេសថៃបច្ចុប្បន្ន) ដែលជាទីតាំងដ៏ធំមហិមានេះ គេបានដឹងតាមរយៈសិលាចារឹកមួយនៅក្នុងបរិវេណ នៃប្រាសាទខាងលើនេះធ្វើឲ្យគេសន្និដ្ឋានថា ទីនេះគឺជាអតីតអរោគ្យសាលា(មន្ទីរពេទ្យ)។ (បញ្ជាក់ K./Kaពេលក្រោយ)។ ចំពោះប្រាង្គប្រាសាទដ៏ធំ ដូចដែលយើងបានឃើញក្នុងវីដេអូខាងក្រោមនេះ គឺជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានសាងនៅលើទីតាំងចាស់នៃអរោគសាលានោះ។
តាមសិលាចារឹកបន្ទាយឆ្មារ បានបញ្ជាក់ថា ក្រោយពេលដែលឡើងសោយរាជ្យ នៅគ្រិស្ដសករាជ ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ បានត្រាស់បង្គាប់ឲ្យជួសជុលប្រាសាទភិមាយ (ពិមាយ) ឡើងវិញ ដើម្បីសម្ដែងនូវការដឹងគុណ ដល់អតីតព្រះមហាក្សត្រខែ្មរទាំងឡាយ ដែលបានកសាងកម្ពុជរដ្ឋដ៏មហាបវរ ប្រកបដោយអធិបតេយ្យភាព។
ម្យ៉ាងវិញទៀត ព្រះបាទជ័យវរ័ន្មទី៧ ដែលជាព្រះមហាក្សត្រមួយប្រសើរក្រៃលែងក្នុងអតីតកាល ទ្រង់ក៏បានសាងសង់ព្រះរូបរបស់ទ្រង់ និងព្រះនាងជយរាជទេវី តម្កល់ក្នុងប្រាង្គព្រហ្មទ័តខាងលើនេះដែរ។ វត្តមានរបស់ចម្លាក់ព្រះរាជនី ដែលបានសោយទីវង្គតទៅហើយនោះ ជាសក្ខីភាពនៃសេចក្ដីស្មោះត្រង់ និងភក្ដីភាពចំពោះព្រះនាង ដែលជួយទ្រង់ក្នុងការរំដោះ និងបង្រួបបង្រួមប្រទេសជាតិខ្មែរ ដែលបែកបាក់ឲ្យមានឯកភាពតែមួយឡើងវិញជាស្ថាពរ។ សូមរំលឹកថា អ្នកស្រុកនៅក្នុងតំបន់មានទម្លាប់ ហៅព្រះរូបព្រះនាងជ័យរាជទេវីថា ជានាង”ឱរ៉ាប៉ិន”។
ដោយសារតែស្ដេចអង្គនេះ និងព្រះជាយារបស់ទ្រង់កាន់ព្រះពុទ្ធសាសនាមហាយាន ជាមួយគ្នានៅទីនេះ ព្រះរូបដែលត្រូវបានស្ថាបនាឡើងនោះ មានព្រះនេត្របិទ ហើយទ្រង់ស្ថិតក្នុងឥរិយាបថស្មឹងស្មាធិ សមាធិ ដូចព្រះសម្មាសម្ពុទ្ធ ។ រីឯព្រះនាងជយរាជទេវីដែលជាព្រះអគ្គមហាសីទី១ វិញ ព្រះនាងត្រូវបានគេប្រដូចទៅនឹងព្រះនាងប្រាជ្ញាបរមិតា ដែលតំណាងឲ្យភាពល្អឥតខ្ចោះនៃស្ត្រីភេទ ដូចករណីរូបសំណាករបស់ព្រះនាងឥន្ទ្រទេវី នៅសារមន្ទីរពេទ្យជាតិភ្នំពេញអ៊ីចឹដែរ ។ ជាអកុសលចម្លាក់ទាំងពីរនេះ ត្រូវបានបំផ្លិចបំផ្លាញបំបាក់ជាច្រើនបំណែក ដោយសារសង្គ្រាមរវាងថៃ និងខ្មែរ នៅលើទីតាំងខ្មែរនេះ ក្នុងអតីតកាល តែឥឡូវនេះត្រូវបានគេជួសជុលឡើងវិញហើយ ។
ជាការពិតណាស់ភាពខ្ទេចខ្ទាំនៃព្រះរូបទាំងពីរនេះ គឺជាប្រការដែលធ្វើឲ្យយើងពិចារណាឲ្យយល់នូវភាពឃោរឃៅនៃសង្គ្រាម វាតទីនិយមរបស់កងទ័ពសៀម ក្នុងអតីតកាលដ៏យូរលង់មួយ ដែលជាហេតុបណ្ដាលឲ្យខ្មែរបានបាត់បង់តំបន់ខ្ពង់រាប នគររាជ នេះ ។ សូមជម្រាបថា ការបាត់បង់ភូមិភាគនេះក៏ត្រូវបានចារទុក ក្នុងច្បាប់ព្រះរាជពង្សាវតារ នៃព្រះរាជណាចក្រកម្ពុជាផងដែរ៕
ដោយ៖ Ny Watthanak
ប្រភព៖ មីសែល ត្រាណេ
No comments:
Post a Comment