រឿងរ៉ាវជម្លោះរវាង មនុស្ស ៤ នាក់សំខាន់ៗ គឺ ស្តេច នរោត្តមសីហនុ ស្តេចស៊ីសុវត្ថិសរិមតៈ លន់ នល់ ហង្ស ធុនហាក់ និង ស៊ីសុវត្ថិ កេង វាក់សាក់ ដោយសារទំនាស់រឿង អ្នកណាជាស្តេច? ម្យ៉ាង កេង វាក់សាក់ជាស្តេចដែរ តែជាស្តេចត្រូវគេបំបបង់ចោលក្រៅវាំង្គ។ ស្តេច សីហនុ គ្មានឈ្មោះឡើងសោយរាជ្យ មានតែស្តេច ស៊ីសុវត្ថិសិរិមតៈដែលមានឈ្មោះត្រូវឡើងសោយរាជ្យ ! បារាំង គាំទ្រ សម្តេចសីហនុ ព្រោះ សម្តេចសីហនុ មិនដែលប្រឆាំងបារាំង ដូច ស្តេច ២ អង្គមុនជា ខ្សែស៊ីសុវត្ថិដែលបៈបោរប្រឆាំង ដេញបារាំងជារហូត។ បើខ្សែ ស៊ីសុវត្ថិឡើងសោយរាជ្យ ២ អង្គរ ដូច្នេះ ត្រូវតែមាន ខ្សែ នរោត្តឡើងសោយរាជ្យម្តង ដែលទ្រង់មាន ឈាម ទាំង ២ ខ្សែ..ដូច្នេះ ពួកដែលជា មិនមែនជា ស្តេច នាំគ្នាប្រឆាំង បៈបោរ ឡុកឡុក បំផ្លាញគណររដ្ឋមន្រីពីមួយទៅមួយៗ ធ្វើយ៉ាងណាដើម្បី កំទេចរបប រាជានិយមចោល ក្នុងន័យថា ដើម្បី ប្រជារាស្រ្តខ្មែរ ! ។ ទោះជាការវិនិច្ឆ័យបែបណាក្តី រឿងបានកើតរួច ហើយច្បាប់នៃការ បៈបោរដណ្តើមរាជ្យ ក៍បានធ្វើហើយដែរ គឺ ប្រហារជីវិត ស៊ីសុវត្ថិ សិរីមតៈ
- ១៩១៣ រីឯ លោក លន់ នល់ កើត នៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ១៩១៣ នៅ ស្រុក កំពង់លើ ក្នុង ខេត្ត ព្រៃវែង។លោក កើត នៅក្នុង វង្សត្រកូល មន្ត្រី ជា អ្នកបំរើ រាជការ(ជីតា របស់លោក ធ្លាប់ធ្វើ ចៅហ្វាស្រុក នៅ ខេត្ត សៀមមរាបនិង កំពុងធំ ហើយ ជីតាទួត ធ្លាប់ធ្វើ ចៅហ្វាយ ខេត្ត កំពង់ធំ)
- ១៩១៤ ស៊ីសុវត្ថិ សិរីមតៈ (អង់គ្លេស: Sisowath Siri Matak, ប. ២២ មករា ១៩១៤ – ស. ២១ មេសា ១៩៧៥) គឺជាអ្នកនយោបាយកម្ពុជា, ទ្រង់គឺជាសមាជិកនៃគ្រួសាររាជវង្ស ស៊ីសុវត្ថិ។ សិរីមតៈត្រូវបានគេស្គាល់ភាគច្រើនដោយសារការងារនយោបាយរបស់ព្រះអង្គ និងការធ្វើរដ្ឋប្រហារទម្លាក់បងប្អូនជីដូនមួយឯងគឺព្រះអង្គនរោត្តម សីហនុ ហើយបានប្រែក្លាយកម្ពុជាដែលពីមុនប្រកាន់យករបររាជានិយមឱ្យមកក្លាយជាប្រទេសសាធារណរដ្ឋ។
- ១៩១៤ សិរិមតៈ : សត្រូវ ឬ មិត្ត ?សិរិមតៈ កើតឆ្នាំ ឆ្នាំ ១៩១៤ នៅ ភ្នំពេញ ស៊ីសុវត្ថិ សិរីមតៈ រៀបការ ឆ្នាំ ប្រពន្ធឈ្មោះ Norodom Kethnear មាន កូន (១) ស៊ីសុវត្ថិ ចរិយា (២) ស៊ីសុវត្ថិ លីចាវី (៣) ស៊ីសុវត្ថិ សិរីរ័ត្ឋ (៥) ស៊ីសុវត្ថិ សាន់តា (៦) ស៊ីសុវត្ថិ អូឡារី (៧) ស៊ីសុវត្ថិ កនីកា
- ១៩២២ ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី ប្រសូត្រថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩២២ ដំណាលនឹងព្រះមហាក្សត្រនរោត្តម សីហនុ ដែរ។ ទ្រង់ជាបុត្រារបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ រដ្ឋារី (ប្រសូត្រឆ្នាំ១៨៧៨ សុគត ឆ្នាំ១៩៤៦) និងអ្នកម្នាង ទ្រឿង យឿន។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី នេះជាប្អូនបង្កើតរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ដែលរួមគំនិតជាមួយលោកលន់ នល់ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ មេថាវី មកកញ្ញាអាន ម៉ារី អ៊ីហ្ស៊ី បានដូរឈ្មោះមកជាអ្នកម្នាងស៊ីសុវត្ថិ ណាណែត មេថាវី វិញ។
- ១៩៣០ ព្រះអង្គសិរីមតៈបានប្រសូតនៅទីក្រុងភ្នំពេញទៅក្នុងរាជវង្សស៊ីសុវត្ថិ, ដោយទ្រង់ត្រូវជាចៅទួតរបស់ព្រះបាទស៊ីសុវត្ថិដោយជីតាព្រះអង្គ ព្រះនាមស៊ីសុវត្ថិ ឥស្សារាវង្ស និងព្រះបិតាទ្រង់គឺ ស៊ីសុវត្ថិ រតថាវី។ សិរីមតៈត្រូវបានពួកបារាំងជ្រើសរើសឱ្យចូលបម្រើការជាមន្រ្តីរាជការក្នុងឆ្នាំ១៩៣០។
- ១៩៤១ នៅក្រោមអំណាចរដ្ឋធម្មនុញ្ញរបស់អាណានិគមបារាំងបានថ្លែងថា បារាំងមានសឹទ្ធជ្រើសតាងក្រុមសមាជិកណាមួយដែលមកពីវង្សនរោត្តម ឫស៊ីសុវត្ថិធ្វើជាព្រះមហាក្សត្រខ្មែរ, ដូចនេះ សិរីមតៈអាចមានឱកាសក្លាយជាព្រះមហក្សត្រកម្ពុជាបាន។ ក្នុងឆ្នាំ១៩៤១, បន្ទាប់ពីព្រះបាទស៊ីសុវត្ថិ មុនីវង្សបានសោយទីវង្គត, អាជ្ញាធរបារាំងបានជ្រើសតាងនរោត្តម សីហនុ; ដែលត្រូវជាបងប្អូនជីដូនមួយរបស់សិរីមតៈ, ជាព្រះមហាក្សត្រថ្មីនៃប្រទេសកម្ពុជា ដោយសារទ្រង់ជាមនុស្សដែលងាយស្រួលបញ្ចុះបញ្ចូល។ ក្រោយមក សីហនុក៏បាននិយាយថាព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈបានមានព្រះទ័យខ្ញាល់នឹងទ្រង់ជាខ្លាំង ហើយបានបន្ថែមទៀតថា"សិរីមតៈស្អប់ខ្ញុំកាលពីក្មេង ពីព្រោះព្រះអង្គគិតថាពូរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត គួរតែឡើងសោយរាជ្យលើរាជបល្ល័ង្ក, មិនមែនជាខ្ញុំទេ សិរីមតៈបានមានសញ្ញាណថាទ្រង់គួរតែត្រូវបានជ្រើសរើសធ្វើជាស្តេចថ្មីថែមទៀតផង"។
- ១៩៤៧ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់, សិរីមតៈបានចូលរួមក្នុងកិច្ចការនយោបាយកម្ពុជាជាច្រើន។ ព្រះអង្គបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃឆ្នាំ១៩៤៧ ដោយទ្រង់ជាសមាជិកសំខាន់ទី ២ នៃគណបក្សស្តាំនិយមគឺគណបក្សកំណែទម្រង់ខ្មែរដែលដឹកនាំដោយលន់ នល់, ប៉ុន្តែជាលទ្ធផលគណបក្សនេះមិនបានឈ្នះអាសនៈអ្វីសម្បីតែមួយ។ ព្រះបាទសីហនុបានប្រទានតំណែងរដ្ឋមន្រ្តីការពារជាតិទៅឱ្យសិរីមតៈក្នុងឆ្នាំ១៩៥២[៤], បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង សីហនុក៏តែងតាំងសិរីមតៈជាមន្រ្តីក្រសួងការពារជាតិជាផ្លូវការ; គណបក្សកំណែទម្រង់របស់លន់ នល់ និងសិរីមតៈត្រូវបានសីហនុបញ្ចូលទៅក្នុងចលនាសង្គមរាស្រ្តនិយមរបស់ទ្រង់ មុនពេលការបោះឆ្នោតសកល ឆ្នាំ១៩៥៥បានចាប់ផ្តើម។
- ១៩៤៩ ស៊ីសុវត្តិ សិរិមតៈស្ដេច សិរិមតៈ ទ្រង់ សិក្សា នៅ វិទ្យាល័យ Chasseloup-Laubatនៅ ទីក្រុង សាយហ្គន (ព្រៃនគរ)។ ទ្រង់ បានចូល បំរើ រាជការក្នុង នាយកដ្ឋាន រដ្ឋបាល ផ្សេងៗ។ បន្ទាប់មក ត្រូវបាន ប្លងសីហនុ ប្រគល់ បេសកកម្ម ធ្វើការចរចា ជាមួយ ក្រម ខ្មែរឥស្សរះ ហើយ ជោគជ័យ ដ៏ ធំមួយ របស់ ទ្រង់ គឺ ការចរចា ជាមួយដាប ឈួន មេ ខ្មែរឥស្សរៈ ដ៏សំខាន់ម្នាក់ ដែល នរៈនេះ សុខចិត្ត ដាក់អាវុធ ចុះចូល រាជរដ្ឋាភិបាល នៅឆ្នាំ ១៩៤៩។ វិធីបុណ្យអធិកអធមមួយ បានរៀបចំឡើង ដោយ រាជរដ្ឋាភិបាលនៅ អង្គធំ ទទួល ដាប ឈួន និង ក្រុមគាត់ ចំនួន ៤០០ នាក់ចូលខ្លួន ថ្វាយអាវុធ ដល់ ថ្លាង សីហនុ។
- ១៩៥២ នៅពេល ព្រះបូជនីយកិច្ច ទ្រង់ សិរិមតៈ ចូលខ្លួន បំរើកងទ័ព ជា វរសេនីយឯក នៃកងទ័ព ជើងគោក។ ទ្រង់ ធ្លាប់ កាន់តំណែង ជា អគ្គនាយសេនា នៃ កងទ័ពខេមរៈភូមិន្ទ។ ក្រោយមកទៀត ទ្រង់ បានត្រូវតែងតាំង ច្រើនដង ជា សមាជិក នៃ រាជរដ្ឋាភិបាល : នៅឆ្នាំ ១៩៥២ ជា ទេសរដ្ឋមន្ត្រី ក្រសួងការពារជាតិ ប៉ុស៍ និង ទូរគមនាគមន៍ ដែល មាន ប្លង សីហនុ ជា នាយករដ្ឋមន្ត្រី
- ១៩៥២ នៅពេលដែលសម្តេច សីហនុ គង់ជានាយករដ្ឋមន្ត្រីខ្មែរ បានតែងតាំងព្រះអង្គម្ចាស់ សិរិមតៈ ឱ្យទទួលបន្ទុកផ្នែកការពារជាតិនៅឆ្នាំ ១៩៥២ ហើយបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ទាប់ពីទទួលបានឯករាជ្យពីបារាំងនៅ ឆ្នាំ១៩៥៤ ។
- ១៩៥៣ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំកើតនៅ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុង ឆ្នាំ១៩៤៦។ ពេលនោះឪពុកខ្ញុំ ជាភូឈួយរង ខេត្តកំពង់ចាម។ ខ្ញុំរៀននៅសាលាបារាំង លិសេដេកាត»។ ក្នុង ឆ្នាំ១៩៥៣ នៅពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំង ព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងការពារជាតិអស់ពេលប្រមាណពីរឆ្នាំ។ នៅពេលក្រោយមក ព្រះអង្គម្ចាស់ សិរិមតៈ បានធ្វើជារដ្ឋមន្ត្រីការបរទេស ហើយនៅពេលក្រោយមកទៀតបានធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
- ១៩៥៣ ទ្រង់ សិរិមតៈ នៅក្នុង គណរដ្ឋមន្ត្រី ដឹកនាំដោយ លោក ប៉ែន នុត ជា រដ្ឋមន្ត្រី ក្រសួង ការបរទេស បន្ទាប់មក ជារដ្ឋមន្ត្រីក្រសួងការពារជាតិ រហូត ដល់ឆ្នាំ ១៩៥៥។
- ១៩៥៧ នៅឆ្នាំ ១៩៥៧ ទ្រង់ចូលរួម នៅក្នុង គណៈរដ្ឋមន្ត្រី ដឹកនាំដោយលោក ស៊ឹម វ៉ា ជារដ្ឋមន្ត្រី ក្រសួង ការពារជាតិ, ព័ត៍មាន និង ទេសចរណ៏។
- ១៩៥៨ ទ្រង់ ដកខ្លួនចេញពីឆាកនយោបាយ រហូតមកដល់ឆ្នាំ ១៩៦២, ទ្រង់ វិលត្រឡប់មកបំរើ ជាតិវិញ ក្នុង តំណែងជាអគ្គរាជទូត, នៅ ប្រទេស ចិន ប្រជាមានិត (១៩៦៤-១៩៦៦), នៅ ប្រទេស ជប៉ុន (១៩៦៦-១៩៦៧)។
- ១៩៦០ ដើមទសវត្ស ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ ទសវត្ស១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី ហើយព្រះអង្គម្ចាស់ ក៏ត្រូវបានរដ្ឋាភិបាលលោកលន់ នល់ តែងតាំងជា មន្រ្តីក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដោយមានរូប អង្គម្ចាស់សិរិមតៈ លោក ចេង ហេង និងលោក អ៊ិន តាំ ព្រមជាមួយគ្នាផងដែរ។
- ១៩៦០ ដើមទសវត្ស ១៩៦០ សម្តេចព្រះ នរោត្តម សីហនុ បង្កើតអង្គការ ឬ ចលនា យុវជនរាជ សង្គមនិយម ហើយទាមទារឲ្យបោះប្រជាមតិរើសយកសម្តេចជា ប្រមុខរដ្ឋ នៅថ្ងៃទី៥ ឧសភា។ នៅថ្ងៃ១៤ ឧសភា រដ្ឋសភាបោះឆ្នោតជ្រើសតាំងព្រះអង្គ ជាព្រះប្រមុខរដ្ឋ។ ជិតចុងឆ្នាំ១៩៦០ ទ័ពព្រៃយៀកុងប្រមាណ ៨ម៉ឺននាក់ បោះទីតាំងអចិន្ត្រៃយ៍លើទឹកដីខ្មែរប៉ែកបូព៌ាប្រទេស។
- ១៩៦២ កាលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បំពេញបេសកកម្មជាឯកអគ្គរាជទូតប្រទេសកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៤ ទ្រង់បានទតឃើញរបបកុម្មុយនិស្តនៅស្រុកចិន ជារបៀបគ្រប់គ្រង អមនុស្សធម៌ ដែលមិនអនុញ្ញាតឲ្យមនុស្សម្នាគិតសម្រាប់ខ្លួនឯង។ ព្រះអង្គប្រាប់កាសែត The New York Times ផ្សាយថ្ងៃទី៤ មេសា ១៩៧០ រាជវង្ស ឥឡូវនេះ ហួសសម័យហើយ!គួរក្រឡេកមើលប្រវត្តិសាស្រ្តទៅក្រោយព្រឹត្តិការណ៍ ១៨ មីនា បន្តិច ថាតើ រាជាណាចក្រកម្ពុជា ក្នុងទសវត្ស១៩៦០ មានអ្វីខ្លះកើតមានពេលនោះ។ តើកំហុសអ្នកដឹកនាំរូបណា?
- ១៩៦៣ រាជរដ្ឋាភិបាល ស្រោចស្រង់ជាតិរាជរដ្ឋាភិបាល « ជោតិចុងក្រោយ» ដែល មាន សម្តេច ប៉ែន នុតជា នាយករដ្ឋមន្ត្រីបានសុំលាឈប់ពីតំណែង នៅថ្ងៃទី ១ មេសា ឆ្នាំ ១៩៦៩។ ហេតុផល គឺ ពុំមាន លទ្ធភាព បន្ត ដោះស្រាយវិបត្តិ សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែល ស្រុកខ្មែរ កំពុងជួបប្រទះ ចាប់ផ្តើម បន្តិចម្តងៗ តាំង ពី ឆ្នាំ ១៩៦៣ ឆ្នាំ ដែល សម្តេច សីហនុបដិសេធ ជំនួយ សេដ្ឋកិច្ច និង យោធា អាមេរិកាំង នូវ អនុវគ្គ សេដ្ឋកិច្ច សង្គមនិយម។
- ១៩៦២ ទោះបីជាមានការដាក់បញ្ចូលក្រុមប្រឆាំងស្តាំនិយមជាច្រើនចូលទៅក្នុងសង្គមរាស្រ្តនិយមក៏ដោយ ក៏សិរីមតៈនូវតែជាគូប្រជែងដែលមិនអាចប្រកែកបានចំពោះសីហនុ, ជាពិសេសនៅពេលដែលសីហនុបានអត់អោនអនុញ្ញាតឱ្យទាហានកុម្មុយនិស្តវៀតណាមធ្វើសកម្មភាពនៅតាមព្រំដែនប្រទេសកម្ពុជា។ ពេញមួយទសវត្សឆ្នាំ១៩៦០, សីហនុបានព្យាយាមកាត់បន្ថយអនុភាពរបស់សិរីមតៈលើកិច្ចការនយោបាយក្នុងស្រុក ដោយបានតែងតាំងសិរីមតៈជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន (១៩៦២-១៩៦៤), ហ្វីលីពីន និងជប៉ុន។
- ១៩៦៤ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានព្យាយាមចរចារឿងព្រំដែនជាមួយពួកយៀកុងដោយយកចិនជាអាជ្ញាកណ្តាល ស្ទើរពេញមួយឆ្នាំ១៩៦៤ ប៉ុន្តែ បរាជ័យរាល់ពេល ព្រោះទ័ពព្រៃយួនយៀកកុងមិនព្រមចេញ។
- ១៩៦៥ សម្តេច នរោត្តម សីហនុ យាងត្រាច់តែរវាងទីក្រុងប្រទេសកុម្មុយនិស្តនិងសង្គមនិយយមប៉ុណ្ណោះ ព្រោះថា ពី១៥ឆ្នាំមុន គឺថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ១៩៦៥ ព្រះអង្គបានបញ្ជូនឧត្តមសេនីយ៍ លន់ នល់ ដែលជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តាំងពីឆ្នាំ១៩៦០ និងជារដ្ឋមន្ត្រីការពារជាតិនៃប្រទេសកម្ពុជា ទៅចុះកិច្ចព្រមព្រៀងជាមួយឧត្តមសេនីយ៍ Lo Jui-Ching នៃកងទ័ពរំដោះប្រជាជនចិន ដែលមានពីរមាត្រា ៖ “១. ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យយុទ្ធជនតស៊ូយួន (ទាហានយួន) ដើរឆ្លងកាត់និងជ្រកកោននៅក្នុងតំបន់ព្រំប្រទល់ ផ្តល់នូវការការពារចំពោះពួកគេប្រសិនបើមានការចាំបាច់ ព្រមទាំងអនុញ្ញាតឲ្យពួកគេសាងសង់ទីបញ្ជាការផង; ២. ប្រទេសកម្ពុជានឹងអនុញ្ញាតឲ្យដឹកជញ្ជូនសម្ភារៈនានាមកពីប្រទេសចិនឆ្លងកាត់ទឹកដីរបស់ខ្លួនឆ្ពោះទៅឲ្យទាហានយួន ” ។ ភាគីខ្មែរ បានចំណែកពីជំនួយនោះ ១០%។
- ១៩៦៩ ហើយនៅថ្ងៃ ទី៣ មេសា ឆ្នាំ១៩៦៥, កម្ពុជា ផ្ដាច់ការទាក់ទងតាមផ្លូវទូត ជាមួយ អាមេរិកាំង។SUUSក្រោយមកពី រដ្ឋាភិបាល ប៉ែន នុត លាលែង, នៅថ្ងៃ ទី ៤ មេសា ឆ្នាំ ១៩៦៩, សម្តេច សីហនុ ធ្វើ សមាជ ពិសេសមួយ អញ្ជើញឥស្សរៈជន សំខាន់ៗ ប្រមាណជាង បីរយ នាក់ មកចូលប្រជុំដើម្បី ជ្រើសរើស បេក្ខជន នៃ នាយករដ្ឋមន្ត្រី ដើម្បី រៀបចំបង្កើត រាជរដ្ឋាភិបាល ដែល ព្រះអង្គ ឱ្យឈ្មោះថា «រដ្ឋាភិបាលស្រោចស្រង់ជាតិ»។ ឥស្សរៈជន ១០ នាក់ ដែល សមាជ ពិសេសបាន ចាត់តាំង ជា បេក្ខជន ហើយ ថ្វាយ លទ្ធភាព ដល់ ព្រះប្រមុខរដ្ឋ ឱ្យជម្រើសយក ឥស្សរជន ណាម្នាក់ ក្នុង ចំណោមបកក្រៅផ្លូវការ៖ នៅពេលនោះដែរ សម្តេច សីហនុ ស្នើ ដល់ សហរដ្ឋអាមេរិក ឱ្យរក្សាទំនាក់ទំនង នៅត្រឹម កំពស់ ស្ថានកុងស៊ុល តែ សហរដ្ឋអាមេរិក បដិសេធ។
- ១៩៦៩ ទ្រង់ វិលត្រឡប់ចូលស្រុកខ្មែរវិញ ហើយនៅឆ្នាំ១៩៦៩ បានចូលរួមជាសមាជិក នៃ គណៈរដ្ឋមន្ត្រី ដឹកនាំដោយលោក លន់ នល់ ជាឧបនាយករដ្ឋមន្ត្រី ទី១ ទទួលបន្ទុក ក្រសួង មហាផ្ទៃ, សន្តិសុខនិង កិច្ចការសាសនា។ នៅពេល លោក លន់ នល់ មកព្យាបាលរោគ នៅស្រុកបារាំង, ទ្រង់ សិរិមតៈ រក្សារ៉ាប់រង បណ្តោះអាសន្នមុខងារ នាយករដ្ឋមន្ត្រី ជំនួស លោក លន់ នល់ ពី ថ្ងៃ ទី៣០តុលា ឆ្នាំ ១៩៦៩ ដល់ ថ្ងៃ ទី៦ កុម្ភៈ ឆ្នាំ ១៩៧០។
- ១៩៦៩ អំណាចនយោបាយរបស់សិរីមតៈបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលន់ នល់បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជាក្នុងឆ្នាំ១៩៦៩។ សិរីមតៈត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្រ្តីរបស់លន់ នល់ហើយភ្លាមៗនោះ ទ្រង់ក៏បានរៀបចំចាត់ចែងវិធានការណ៍បដិវត្តន៏សេដ្ឋកិច្ច និងវិមជ្ឈការប្រឆាំងនឹងគោលនយោបាយមុនរបស់សីហនុក្នុងការគ្រប់គ្រងការនាំចេញនិងនាំចូល ជំនួញខាងធនាគារ និងផលិតកម្មនៃឱសថនិងអាល់កុល។ ព្រះអង្គថែមធ្វើទស្សនកិច្ចទៅទីក្រុងហាណូយជាសម្ងាត់ទៀតផង ដើម្បីស្វែងរកវិធីក្នុងការដកទ័ពយួនឱ្យចេញពីកម្ពុជាឱ្យបានជោគជ័យ។ ព្រះអង្គខ្ញាល់ឡើងខ្លាំងនៅពេលដែលត្រូវបានគេបង្ហាញពីឯកសារដែលចុះព្រះហត្ថលេខាដោយសីហនុក្នុងការយល់ព្រមនឹងបង្កើតមូលដ្ឋានទ័ពវៀតណាមលើទឹកដីកម្ពុជា និងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅឱ្យទ័ពយួនតាមរយៈកំពង់ផែកម្ពុជា។
- ១៩៦៩ សីហនុបានសន្មតថាបងជីដូនមួយរបស់ព្រះអង្គគឺជាអ្នកដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០, ហើយទ្រង់បានបន្តអះអាងទៀតថា សិរីមតៈ (ដោយមានការគាំទ្រពីសេអ៊ីអា - CIA - និងកំពុងចូលដៃគ្នាជាមួយសត្រូវសីហនុគឺសឺង ង៉ុកថាញ់) បានស្នើផែនការរដ្ឋប្រហារនេះទៅឱ្យលន់ នល់នៅដើមឆ្នាំ១៩៦៩។ ការសង្ស័យរបស់សីហនុហាក់ដូចជាមានឫសគល់នៅក្នុងការពិត៖ លោកព្រំ តោះដែលជារដ្ឋមន្រ្តីម្នាក់របស់លន់ នល់ បានប្រាប់អ្នកប្រវត្តិសាស្រ្ត Ben Kiernan ថាប្រហែលនៅអំឡុងខែមីនា ឆ្នាំ១៩៦៩ សិរិមតៈបានអះអាងថាសីហនុគួរតែត្រូវបានធ្វើឃាត, លន់ នល់បានបដិសេធផែនការនេះថាជា "ផែនការឆ្កួតឡប់"។
- ១៩៧០ ចាប់ពីឆ្នាំ១៩៧០ ទ្រង់ សិរិមតៈ ក្លាយ ជា សត្រូវ នយោបាយ នឹង សម្តេចសីហនុ ដែល ជា ហេតុមួយ នៃ ការទំលាក់ សម្តេច សីហនុ ពីត់ណែង។ ទ្រង់ ជា តួចម្បងមួយ នៃការបង្កើត សាធារណរដ្ឋខ្មែរទោះបី ទ្រង់ មានកំណើត នៅក្នុង ព្រះរាជវង្សានុវង្ស។ នៅក្នុងសម័យ សាធារណរដ្ឋខ្មែរ ទ្រង់ ធ្វើ សហការ ជា អចិន្ត្រៃយ៍ នឹងលោក លន់ នល់ រហូត ដល់ នរៈជននេះ ចាកចេញ ពី ស្រុកខ្មែរនៅ ឆ្នាំ ១៩៧៥។ នៅពេល ដែល ពួក ទាហាន ខ្មែរក្រហមចូលមក កាន់កាប់ ទីក្រុង ភ្នំពេញ ទ្រង់ សិរិមតៈ ភៀសខ្លួន នៅស្ថានទូតបារាំង, ប៉ុន្តែពួក ខ្មែរក្រហម ទាមទារ ជា ដាច់ខាតឱ្យប្រគល់ខ្លួនទ្រង់ ពុំនោះសោត ពួក គេ នឹងវាយ សម្រុកចូលទៅចាប់ខ្លួន ដូច្នេះឯង ទ្រង់ ក៏សុខចិត្ត ចេញ ពី ស្ថានទូត ឱ្យឧប សៅ សង្ហាការសាកល្បង១៧ មិថុនា
- ១៩៧០ នកម្នាងមានបុត្រ៦អង្គ គឺទី១ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ ប្រសូត្រថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៥២។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ចេញពីអំណាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ស៊ីសុវត្ថ ធម្មិកោ មិនបានចាកចេញពីប្រទេស ទៅរស់នៅជាមួយបិតាស៊ីសុវត្ថិ មេថាវី និងអ្នកម្នាងស៊ីសុវត្ថិ ណាណែត ជាមាតា ដែលបានសម្រេចព្រះទ័យទៅតាមដង្ហែសម្ដេចនរោត្តម សីហនុ នៅក្រុងប៉េកាំង នោះទេ គឺទ្រង់រស់នៅជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ជាឪពុកធំ និងបានបម្រើការងារជានាយទាហានក្នុងរបបសាធារណរដ្ឋខ្មែរ ។ ក្រោយពីសម្តេចនរោត្តម សីហនុ បានឡើងសោរាជ្យជាព្រះមហាក្សត្រជាថ្មីម្ដងទៀតក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានចូលបម្រើការងារជាលេខាធិការផ្ទាល់របស់សម្តេចព្រះមហាក្សត្រ។
- ១៩៧០ សម្តេចព្រះ នរោត្តម សីហនុ យាងចេញពីកម្ពុជា ទៅប្រទេសបារាំងថ្ងៃទី៦ មករា រួចយាងទៅក្រុងមូស្គូថ្ងៃទី១៣ មីនា។ ព្រះអង្គបដិសេធមិនព្រមយាងចូលភ្នំពេញវិញនៅថ្ងៃទី១៦ មីនា បន្ទាប់ពីផែនការសម្ងាត់ចាប់លោក លន់ នល់ រៀបចំដោយបងថ្លៃរបស់ព្រះអង្គ គឺវរសេនីយ៍ឯក អ៊ុំ ម៉ាណូរិន ទទួលបរាជ័យ។០ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ និង សិរិមតៈ បានបិទកំពង់ផែព្រះសីហនុ ជាទីដែលអាវុធយុទ្ធភ័ណ្ឌ ត្រូវបានដឹកជញ្ជូនដោយលួចលាក់សម្រាប់ពួកវៀតកុង ទៅឲ្យកងទ័ពវៀតណាមខាងជើង ។
- ១៩៧០ យោងតាមឯកសារខ្លះ «លន់ នល់ បានបដិសេធមិនអនុញ្ញាតឲ្យដកហូត សម្តេច សីហនុ ពីតំណែងជាព្រះប្រធានប្រមុខរដ្ឋឡើយ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចាក់កាសែតដែលគេលួចថតពេលសម្តេច នរោត្តម សីហនុ មានបន្ទូលនៅក្នុងអង្គប្រជុំ១ នៅទីក្រុងប៉ារីស ឲ្យ លន់ នល់ ស្តាប់ ។ ក្នុងខ្សែអាត់នោះ ព្រះអង្គបានស្តីបន្ទោសចំៗឈ្មោះនូវមនុស្សដែលព្រះអង្គហៅថាជាអ្នកក្បត់ព្រះអង្គ ហើយថាព្រះអង្គនឹងដាក់ទណ្ឌពួកអ្នកទាំងនោះភ្លាម នៅពេលព្រះអង្គយាងត្រឡប់មកដល់ភ្នំពេញ ។ ទោះយ៉ាងណា នាយករដ្ឋមន្ត្រីលោកសេនាប្រមុខ លន់ នល់ នៅតែមិនប្រាកដថានឹងញុះញង់ឲ្យសភាបោះឆ្នោតទម្លាក់សម្តេចនៅឡើយ ។ យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៧០នោះ ព្រះអង្គម្ចាស់ សិរិមតៈ ដោយមានមន្ត្រីយោធា៣រូប បានទៅដល់ភូមិគ្រឹះរបស់សេនាប្រមុខ លន់ នល់ ហើយភ្ជង់កាំភ្លើងបង្ខំ លន់ នល់ ដែលកំពុងជោគជាំដោយជលនេត្រឲ្យចុះហត្ថលេខាលើឯកសារចាំបាច់ទាំងឡាយដើម្បីដកហូតសម្តេច សីហនុ ។ ស្អែកឡើង ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សភា បានបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេចសីហនុ ពីអំណាច» ។
- ១៩៧០ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ នាទីក្រុងប៉ារីស សម្តេចសីហនុបានមានបន្ទូលថាព្រះអង្គនឹងយាងត្រឡប់មកកម្ពុជាក្នុងពេលឆាប់ៗដើម្បីរៀបចំអព្យាក្រឹតភាពកម្ពុជាឡើងវិញ ប៉ុន្តែព្រះអង្គត្រូវយាងចាកចេញពីបារាំងទៅឈប់សំចតនៅមូស្គូ និង ប៉េកាំង ដើម្បីបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលទាំងពីរនេះដាក់គំនៀបលើយួនខាងជើង និង វៀតកុងឲ្យដកចេញពីទឹកខ្មែរ ។
- ១៩៧០ ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ របស់ លន់ នល់ ដែលត្រូវបានបង្កើតឡើងដោយសម្តេចសីហនុ កាលពីថ្ងៃទី១៤ សីហា ឆ្នាំ១៩៦៩ ដោយសារពេលនោះស្ថានភាពប្រទេសជាតិកំពុងមានស្ថានភាពធ្ងន់ធ្ងរនោះ បានផ្ញើលិខិតទៅឲ្យរដ្ឋាភិបាលក្រុងហាណូយ និង រណសិរ្សរំដោះជាតិវៀតណាមខាងត្បូងដោយដាក់ឱសានវាទថា ឲ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីខ្មែរឲ្យអស់ក្នុងរយៈពេល៤៨ម៉ោង ពោលគឺមិនឲ្យយឺតជាងថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧០ ពុំនោះទេពួកគេនឹងត្រូវប្រឈមមុខនឹងវិធានការយោធា ។ មុននេះ លន់ នល់ ធ្លាប់បានជួបប្រធានរណសិរ្សវៀតកុង និង នាយកមន្ត្រីវៀតណាមខាងជើងនៅប៉េកាំង ជំរុញឲ្យពួកគេដកទ័ពចេញពីទឹកដីកម្ពុជា ប៉ុន្តែគាត់ទទួលបានលទ្ធផលជាទីខកចិត្តយ៉ាងខ្លាំង ។
- ១៩៧០ រីឯទ្រង់ សិរិមតៈ ជាបុត្រា របស់ ស្តេចជាមួយ ស្ត្រី ជា រាស្ត្រ។ព្រះអង្គ ជា ចៅ របស់ ខ្លង ស៊ីសុវត្តិ។លោក លន់ នល់ និង ទ្រង់ សិរិមតៈ មាន វាសនារួម នៅក្នុងការជំទាស់ នយោបាយ នឹង សម្តេច សីហនុ។ ដើមឡើយ ជាទំនាស់ ក្នុង វិស័យ នយោបាយ សេដ្ឋកិច្ច នាំរីកសាយ ចូលទៅក្នុង វិស័យមនោគមវិជ្ជា ដែលនាំបង្កើតសង្គ្រាម នៅស្រុកខ្មែររវាង យួនយៀកកុង នឹង សាធារណរដ្ឋខ្មែរ ព្រោះ សម្តេច សីហនុទ្រង់ ធ្វើការអំពាវនាវ ឱ្យទ័ពយួនយៀកកុង វាយប្រហារ កងទ័ពជាតិខ្មែរ ដើម្បីដណ្តើមអំណាច យកមកវិញ ដែល ព្រះអង្គបាត់បង់ ព្រោះ សភាជាតិ បានបោះឆ្នោត ទំលាក់ ព្រះអង្គ ពីតំណែង ព្រះប្រមុខរដ្ឋ នៃ ព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃ ទី១៨ មីនា ឆ្នាំ ១៩៧០។
- ១៩៧០ ព្រះអង្គមានបន្ទូលប្រាប់អ្នកសារព័ត៌ មានបរទេសជាភាសាបារាំងក្នុងសន្និសីទកាសែតមួយនៅឆ្នាំ១៩៧០ ដោយសង្កត់ថា៖ ព្រឹត្តិការណ៍ដកសេចក្តីទុកចិត្តសម្តេចព្រះប្រមុខរដ្ឋ នរោ ត្តម សីហនុ ក្នុងរដ្ឋសភា ជាការឆ្លើយតបទៅការទាមទារពីពលរដ្ឋខ្មែរដែលធ្វើបាតុកម្ម ដំបូងនៅខេត្តស្វាយ រៀង បន្ទាប់មកនៅភ្នំពេញ ហើយជាបន្តមកទៀតនៅគ្រប់ខេត្ត ប្រឆាំងនឹងវត្តមានទ័ពព្រៃ យួនខាងជើង−យៀកកុងលើទឹកដីខ្មែរ ហើយថា ខ្មែរចង់ធ្វើជាមិត្តភក្តិជាមួយគ្រប់ប្រទេស ជាពិសេសអ្នកជិតខាងរបស់ខ្លួន។ ប៉ុន្តែការកាន់កាប់ទឹកដីខ្មែរពីសំណាក់កងកម្លាំងយៀកកុងជាការ បំពានបូរណភាពទឹកដីខ្មែរ។ ពលរដ្ឋខ្មែរចង់បានត្រឹមតែឲ្យទ័ពព្រៃយៀកកុង ដកចេញពីទឹកដីខ្មែរតែប៉ុណ្ណោះ។ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានបញ្ជាក់អំពីគ្រោះថ្នាក់ដល់អាយុជីវិតជាតិសាសន៍ និង ទឹកដីខ្មែរព្រោះតែមហិច្ឆិតារបស់យួន ហើយនិងការគិតខុសរបស់សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ដែលប្រកាសប្រាប់ពិភពលោកថា ប្រកាន់អព្យាក្រឹតភាព ប៉ុន្តែ លំអៀងទៅគាំទ្របុព្វហេតុបង្កសង្រ្គាមដោយពួកកុម្មុយនិស្តយួនខាងជើង ក្នុងបំណងបង្រួមប្រទេសយៀកណាមតែមួយ។
- ១៩៧០ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ជាមេដឹកនាំមួយរូប លេចធ្លោជាងអ្នកដទៃ ក្នុងព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ក្នុងឯកសណ្ឋានជាទាហានថា្នក់ឧត្តមសេនីយ៍ឯក យាងបំពាក់មេដាយ ទង់ជ័យ ទង់ជ្វាលា និង ថានន្តរសក្តិ ដល់ទាហាននៃកងទ័ពជាតិ។ នេះទំនងជាមកពីព្រះអង្គជារាជវង្សមួយអង្គក្នុង រាជវង្ស ស៊ីសុវត្ថិ ជាសេ្តចដែលចូលរួមធ្វើការផ្លាស់ប្តូររបបពីរាជាធិបតេយ្យ ទៅជារបប សាធារណរដ្ឋ ហើយនិង មកពីព្រះអង្គធ្លាប់ធ្វើជាឯកអគ្គរាជទូតរាជាណាចក្រកម្ពុជា ប្រចាំប្រទេសចិន ជប៉ុន និង ហ្វីលីពីន។ ព្រះអង្គមិនបានប្រើដៃនរណា ប្រើវិធីណា មួយ ដើម្បីចង់យករាជបល្ល័ង្កទៅសោយរាជ្យផ្ទាល់ ឬ ថ្វាយទៅរាជវង្សអង្គណា ក្នុងរាជវង្សស៊ីសុវត្ថិ ដូចដែលរាជវង្សដទៃ ឬ ក្រុមបរិវារហែហម ចោទព្រះអង្គនោះឡើយ។
- ១៩៧០ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ ខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅប្រទេស សិរីមតៈបានលុបកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សីហនុចោល ចំណែកឯលន់ នល់វិញបានទាមទារឱ្យកងទាហានវៀតណាមខាងជើង និងវៀតកុងចាកចេញពីកម្ពុជាមុនពេលព្រឹកប្រលឹមថ្ងៃទី១៥ ខែមីនា (ដល់ថ្ងៃទី១៥ ហើយប៉ុន្តែគ្មានការឆ្លើយតបអ្វីពីយួននោះទេ)។[៧] នៅថ្ងៃទី១៨ ខែមីនា, សិរីមតៈបានជួយលន់ នល់ក្នុងការរៀបចំការបោះឆ្នោតរដ្ឋសភាជាតិដើម្បីទម្លាក់សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ ដោយប្រើអន្តរោកាសលើកឡើងថាមានកុបកម្មមួយចំនួនប្រឆាំងនឹងវៀតណាមបានកើតឡើងនៅភ្នំពេញជាបន្តបន្ទាប់គ្នា - កុបកម្មទាំងអស់នោះទំនងប្រហែលជាមានការគាំទ្រដោយនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីកម្ពុជាពេលនោះ។ បណ្តាញផ្សាយព័ត៌មានបរទេសបានលើកឡើងជាបន្តទៀតថាសិរីមតៈដែលបន្តជាឧបនាយករដ្ឋមន្រ្តីរបស់លន់ នល់នៅក្នុងរដ្ឋាភិបាលថ្មីគឺជាអ្នករៀបចំរដ្ឋប្រហារទម្លាក់សីហនុពិតប្រាកដ; មានការអះអាងមួយបានបញ្ជាក់ថា ដើម្បីបញ្ចុះបញ្ចូលលន់ នល់ឱ្យយល់ស្របជាមួយព្រះអង្គសិរីមតៈ ទ្រង់ត្រូវចាក់សម្លេងសីហនុនៅក្នុងសន្និសីទសារព័ត៌មានពីទីក្រុងប៉ារីសដែលក្នុងនោះសីហនុបានគំរាមសម្លាប់ពួកគេទាំងពីរពេលនៅដែលព្រះអង្គវិលត្រឡប់មកដល់ភ្នំពេញវិញ។[៩] មានរបាយការណ៍មួយបានថា សិរីមតៈបានបង្ខំលន់ នល់ដោយយកកាំភ្លើងភ្ជុងគាត់ ដើម្បីឱ្យលន់ នល់ប្តេជ្ញាទម្លាក់សីហនុចេញពីប្រមុខរដ្ឋ។
- ១៩៧០ ជាមួយនឹងការប្រកាស់ឡើងនៃការបង្កើតសាធារណរដ្ឋខ្មែរ បន្ទាប់ពីទទួលបានជោគជ័យក្នុងរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុ, សិរីមតៈបានលះបង់នូវឋានៈក្នុងរាជព្រះអង្គ។
- ១៩៧០ ក្នុងឆ្នាំដំបូងនៃសម័យសាធារណរដ្ឋ ក្នុងអំឡុងពេលដែលសុខភាពលោកលន់ នល់កំពុងចុះខ្សោយ, សិរីមតៈ–ជាឧបនាយករដ្ឋមន្រ្តី–បានមានតួនាទីលិចធ្លោជាងគេនៅក្នុងរដ្ឋាភិបាល។
- ១៩៧០ ឈ្មោះ លន់ នល់ ត្រូវបាននិស្សិតនៅតាមទីប្រជុំជនយកធ្វើជាតំណាងនៃការប្រឆាំងនឹងសីហនុ ឯសិរីមតៈវិញត្រូវបានទទួលការគាំទ្រពីសំណាក់ប្រទេសលោកខាងលិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជននៅតាមជនបទនូវតែនាំគ្នាគាំទ្រព្រះអង្គសីហនុឥតឈប់ឈរ។
- ១៩៧២ តាមអត្ថបទស្រាវជ្រាវរបស់បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តាចារ្យ វិទ្យាសាស្រ្តនយោ បាយ នៃសកលវិទ្យាហ្គាម ស.រ.អា ពីរដ្ឋធានី ព្យុងយាំង ប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារព៌តមានមជ្ឈឹមបក្សរបស់រដ្ឋាភិបាលប្រទេសកូរ៉េខាងជើង បានផ្សាយសេចក្តីប្រកាសព៌តមានចុះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧២ ដែលគេបានដកសម្រង់រាជបន្ទូលរបស់សម្តេចសីហនុថាព្រះអង្គ “បានសម្រេចព្រះហឫ ទយដោយចេតនា”ផ្តល់ជំនួយ “បីប្រភេទដែលសំខាន់ជាងគេបំផុត”ទៅឲ្យពួកកុម្មុយនិស្តយួនតាំងតែពី “ឆ្នាំ១៩៦៣”មកម្ល៉េះ ពោលគឺ “១. ផ្គត់ផ្គង់អង្ករ ត្រីងៀត និងថ្នាំសង្កូវ ។ល។ ទៅឲ្យយុទ្ធជនរណសិរ្សរំដោះជាតិ NLF. . . ២. ផ្តល់ការអនុញ្ញាត្តិសម្ងាត់ឲ្យសាងសង់មូលដ្ឋានតូចៗនៅលើទឹកដីខ្មែរនៅតាមតំបន់ព្រំដែនសម្រាប់យុទ្ធជនNLFសម្រាកកាយនិងថែទាំមើលរបួស ៣. អនុញ្ញាតិការឲ្យកុប៉ាល់នានាមកពីប្រទេសសង្គមនិយម (ជាពិសេសពីប្រទេសចិន)ចេញចូលដោយសេរីតាមកំពង់ផែព្រះសីហនុដឹកជញ្ជូនសព្វាវុធនិងគ្រឿងសម្ភារៈយោ ធាទៅឲ្យNLF ព្រមទាំងការដឹកជញ្ជូនតាមឡានកាម្ញុ៉ងរបស់កងខេមរភូមិន្ទពីទីក្រុងព្រះសីហនុទៅកាន់ព្រំប្រទល់ខ្មែរ-វៀតណាមខាងត្បូង”
- ១៩៧២ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ១ឆ្នាំក្រោយទម្លាក់សម្តេច នរោត្តម សីហនុ បានទទួលការគាំទ្រពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចំពោះសេចក្តីក្លាហានរបស់ព្រះអង្គ សព្វព្រះទ័យលះបង់វណ្ណៈស្តេច មករួមរស់ជាមួយរាស្រ្តសាមញ្ញវិញ។ ប៉ុន្តែ ព្រះនាមរបស់ព្រះអង្គ មិនសូវជាល្បីដូចមេដឹកនាំរបប សាធារណរដ្ឋខ្មែរ ដទៃទៀតនោះទេ មកពីហេតុថា ក្រុមមនុស្សជុំវិញលោក ឧត្តមសេនីយ៍ លន់ នល់ បានជម្រុញលោកឲ្យកៀសទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ទៅម្ខាង ដោយមិនដឹងមូលហេតុពិតប្រាកដមុនខែមីនា ឆ្នាំ១៩៧២។ អ្នកខ្លះថា ក្រុមលោក លន់ នល់ មិនទុកចិត្តទ្រង់ ប៉ុន្តែ សំណួរគួរសួរនោះ ថាតើទ្រង់បានធ្វើអ្វីដែលបង្កក្តីមន្ទិល ក្តីមិនទុកចិត្តដល់ ក្រុមលោក លន់ នល់។ ថ្ងៃ១២ មីនា រដ្ឋាភិបាល ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ លាលែងពីតំណែង។ ព្រះអង្គលាចេញពីឆាកនយោបាយថ្ងៃ១៦ មីនា ១៩៧២ ក្រោយបង្កើតបក្ស សាធារណរដ្ឋ។
- ១៩៧២ សិរីមតៈ ខ្លួនលោកផ្ទាល់មានការគាំទ្រតិចតួចណាស់នៅក្នុងគ្រឹះស្ថាននយោបាយកម្ពុជា; អំណាចរបស់សិរីមតៈក្នុងកិច្ចការនយោបាយក៏ត្រូវបានចុះខ្សោយជាលំដាប់ដោយសារតែប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីគឺលោកលន់ ណុន, សិរីមតៈក៏បានលាលែងពីកិច្ចការនយោបាយក្នុងឆ្នាំ១៩៧២ បន្ទាប់ពីមានបាតុកម្មមួយចំនួនប្រឆាំងនឹងលោក។ ទោះជាអាមេរិក; ដែលគាំទ្រសិរីមតៈ, បានដាក់សម្ពាធលើលន់ នល់ក៏ដោយ លោកបានបន្តឃុំខ្លួនសិរីមតៈក្នុងគេហដ្ឋានព្រះអង្គ (គាត់), សកម្មភាពទាំងនេះបានធ្វើឱ្យមានសម្លេងរិះគុណជាច្រើនមកលើលោកលន់ នល់។
- ១៩៧០ ទោះបីជាមិនមានការលំបាក ដូចប្រជាពលរដ្ឋខ្មែរភាគច្រើនកាលពីវ័យកុមារក៏ដោយតែនៅពេលពេញវ័យ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ដែលជាបុត្រា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីសម័យសង្គមរាស្រ្តនិយម បានលះបង់កម្លាំងកាយជាច្រើនឆ្នាំ នៅក្នុងសង្រ្គាមជាមួយទាហានអាមេរិកាំង ដើម្បីតស៊ូប្រឆាំង វៀតកុង និង វៀតណាមខាងជើង នៅក្នុងអំឡុងទសវត្សរ៍ ១៩៧០។
- ១៩៧០ ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បានទៅរៀននៅ ស្រុកបារាំង តាំងពីព្រះជន្ម ១២ឆ្នាំ ដោយរៀននៅទីនោះ បានពីរឆ្នាំទើបបន្តទៅរៀននៅ ប្រទេសអង់គ្លេស ៨ ឆ្នាំទៀត។ នៅពេលអាយុ ២០ឆ្នាំ ទើបព្រះអង្គម្ចាស់វិលត្រឡប់មកស្រុកខ្មែរវិញធ្វើទាហាន ខណៈដែលស្រុកកំពុងមានសង្រ្គាម។ ព្រះអង្គម្ចាស់មានបន្ទូលថា៖ «ពេលស្រុកមានសង្រ្គាម ក៏ត្រឡប់មកធ្វើទាហាន ពេលនោះកូនខ្មែរអាយុចាប់ពី ១៨ ទៅ ៤០ ឆ្នាំត្រូវចូលបម្រើយោធាដោយសារយើងមានសង្រ្គាមជាមួយ វៀតកុង និង យួន នៅ ឆ្នាំ១៩៧០»។
- ១៩៧៣ ព្រះអង្គម្ចាស់ មានបន្ទូលទៀតថា នៅក្នុងមូលដ្ឋានយោធានៅទីនោះ មានកូរ៉េខាងត្បូង និងអាមេរិក ដែលជាអ្នកផ្ដល់ការហ្វឹកហ្វឺន។ ពេលនោះហើយ ដែលអាមេរិកាំងបានផ្លាស់ប្ដូរកាំភ្លើងទាំងអស់ដែលទាហានខ្មែរកាន់គឺអាកា ៤៧ ដោយសារសង្រ្គាមជាមួយ វៀតកុង និង យួនខាងជើង នាពេលនោះ អាមេរិកាំងគេតម្រូវឲ្យប្រើកាំភ្លើងគេដូចគ្នាដើម្បីងាយស្រួលក្នុងការចែកចាយគ្រាប់រំសេវ។ នៅទីនោះ មានការហាត់លម្អិតណាស់មានទាំងលោតឆត្រ ដែលបង្រៀនដោយយួនខាងត្បូង និងអាមេរិកាំង គឺកងទ័ពពិសេស។ ព្រះអង្គម្ចាស់បញ្ជាក់ថា ក្រោយពីអាមេរិកាំងដកទាហានវៀតណាមទាំងអស់ទៅច្បាំងនៅ ឡាវ យ៉ាងហោចណាស់មានទាហានខ្មែរប្រហែលជា ៥០០០ នាក់នៅក្នុងបន្ទាយ។ ព្រះអង្គម្ចាស់បន្តថា៖ «ខ្ញុំបានចូលរួមប្រយុទ្ធប្រហែលជា ១៤ សមរភូមិ ដែលសមរភូមិខ្ញុំចុងក្រោយបង្អស់ គឺវ៉ៃនៅ តាំងគោក ខេត្តកំពង់ធំ ពិបាកមែនទែន ដោយសារពេលនោះទ័ព យៀកកុង គេយករទេះតង់មកប្រើលើទ័ពខ្មែរ។ ខ្ញុំចាំថា ប្រហែលជា ឆ្នាំ១៩៧៣ យើងមានការបាក់ទ័ពធំណាស់»។ នៅពេលនោះគេហៅថា ការបើកមូលដ្ឋានយោធា អាគីនេត មហាបដិវត្តន៍របស់លោកសេនាប្រមុខ លន់ នល់ «គឺយើងវ៉ៃទ្រង់ទ្រាយធំមែនទែន នៅព្រំប្រទល់ កំពង់ធំ និងកំពង់ចាម»។
- ១៩៧៣ ព្រះអង្គបានបញ្ជាក់ថា រហូតដល់ចុង ឆ្នាំ១៩៧៣ ពេលនោះប្រធានាធិបតីអាមេរិក Richard Nixon បានបញ្ចប់ការទម្លាក់គ្រាប់បែកដោយសារមានកិច្ចព្រមព្រៀងពីភាគីយួនខាងជើង និងយួនខាងត្បូង យួនវៀតកុង និងអាមេរិកាំង ដែលពេលនោះហើយដែលបេ ៥២ របស់អាមេរិកាំងក៏ឈប់ជួយគាំទ្រនៅលើសមរភូមិនៅកម្ពុជាដែរ។ ព្រះអង្គម្ចាស់បន្តថា៖ «ខ្ញុំគិតថា បើកូនខ្មែរមិនការពារកម្ពុជាតើពីណាមកការពារឲ្យការច្បាំងគ្នាគឺភាគច្រើនងាប់ដោយសារកាំភ្លើងធំកាំភ្លើងត្បាល់»។
- ១៩៧៣ ក្នុងខែមេសា ឆ្នាំ១៩៧៣, លន់ នល់ ត្រូវបង្ខំចិត្តដក លន់ ណុន ចេញពីតំណែង ហើយបានព្យួររដ្ឋសភាចោលរួចបានតែងតាំង"ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់"ដែលមានរូបលោក, សិរីមតៈ, ចេង ហេង និងអ៊ិន តាំជាសមាជិក។ សិរីមតៈបានលើកថ្លែងជាសម្ងាត់ថា ព្រះអង្គសីហនុអាចវិលត្រលប់ចូលប្រទេសវិញបាន ពីព្រោះប្រជាពលរដ្ឋជាច្រើនកំពុងគាំទ្រឱ្យព្រះអង្គសីហនុយាងត្រឡប់មកស្រុកមាតុភូមិវិញ។ នៅពេលដែលដំណឹងនេះបានដឹកលឺទៅដល់សីហនុ; ដែលទ្រង់កំពុងខ្ញាល់ឡើងខ្លាំង, ព្រះអង្គបានមានព្រះបន្ទូលទៅសិរីមតៈវិញថា "សិរីមតៈគឺជាអ្នកប្រតិកិរិយា និងជាជនក្បត់ជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា"។
- ១៩៧២ លោក ឈាង វុន កើតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៥១ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលលោកហៅខ្លួនឯងថា ជាក្មេងដើរលេងច្រើន រប៉ិលរប៉ូច តែគោរពចាស់ទុំ និងជានិសិ្សតខ្មែរនៅបារាំង ដែលបានរួចផុតពីសេចក្ដីស្លាប់ក្រោយពីមានការអំពាវនាវរបស់មេដឹកនាំខ្មែរក្រហមឲ្យវិលត្រឡប់មកស្រុកដើម្បីបម្រើជាតិ។ លោកបញ្ជាក់ថា គ្រោះថ្នាក់នៅតែតាមផ្ដន្ទាទោសលោករហូត ទោះបីជាលោកបានទៅដល់ប្រទេសបារាំងក៏ដោយ។ ប្រទេសកម្ពុជាទទួលរងគ្រោះធ្ងន់ធ្ងរ នៅឆ្នាំ១៩៧៣ ពេលដែលពួកសាធារណរដ្ឋ លន់ នល់ សិរិមតៈ ដែលអ្នកទាំងនោះមានឥទ្ធិពលមកលើនិសិ្សតមួយចំនួនដែលកំពុងរៀននៅប្រទេសបារាំង។ លោកបានរៀបរាប់ថា ពេលនោះ ក្រុមនិសិ្សតកោងកាចដែលមិនចូលរៀន ត្រូវបានគេទិញទឹកចិត្ត និងមាននិសិ្សតមួយក្រុមទៀត ដែលនៅជាមួយរណសិរ្សរបស់ព្រះករុណាហ្លួង រតនកោដ្ឋ សម្ដេច នរោត្តម សីហនុ ក្រោយពេលដែលត្រូវបានទម្លាក់ដោយពួកលន់នល់ នោះ បានបង្កើតរាជរដ្ឋាភិបាលក្រៅប្រទេសមួយ ដែលគាំទ្រដោយរណសិរ្សរួបរួមជាតិកម្ពុជាគឺពួកខ្មែរក្រហម ពេលនោះ នៅក្នុងវេទិកានយោបាយនៅកម្ពុជា មានបីក្រុមគឺក្រុមលន់នល់ សិរិមតៈ ពួកសាធារណរដ្ឋ ក្រុមរណសិរ្សខ្មែរក្រហម។
- ១៩៧៤ នៅ ឆ្នាំ១៩៧៤ ព្រះអង្គម្ចាស់ ត្រូវបាននាយទាហានអាមេរិកបញ្ជូនទៅសហរដ្ឋអាមេរិក ដើម្បីបន្តហ្វឹកហ្វឺនក្បួនយុទ្ធសាស្ត្រថែមទៀត រៀនធ្វើជាមេបញ្ជាការនៅ រដ្ឋជ័រចា នៃ កូឡាំបឺស ជាសាលាកងទ័ពពិសេស។ នៅ ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច ពេលនោះមេបញ្ជាការអាមេរិក ហៅទាហានខ្មែរទាំងអស់ ទៅសួរ ថាតើចង់ទៅរស់នៅប្រទេសណាគេនឹងជួយ តែខ្មែរទាំងអស់គ្នា សម្រេចនៅអាមេរិកជាជនភៀសខ្លួន។
- ១៩៧៥ នៅថ្ងៃទី១២ មេសា ១៩៧៥ អាមេរិក បានផ្តល់សិទ្ធិជ្រកកោនដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់របបសាធារណរដ្ឋខ្មែរ ប៉ុន្តែ ព្រះអង្គម្ចាស់សិរិមតៈ លោក ឡុង បូរ៉េត និង មនុស្សមួយចំនួនទៀត នៃគណៈរដ្ឋមន្ត្រីរបស់លោក លន់ នល់ បានបដិសេធន៍មិនទទួលយកសិទ្ធិនេះ បើទោះជាឈ្មោះរបស់លោក ឡុង បូរ៉េត និងព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបានខ្មែរក្រហមផ្សព្វផ្សាយនៅក្នុងបញ្ជីមនុស្សក្បត់៧ នាក់ ដែលនឹងត្រូវកាត់ទោសក៏ដោយ។ ព្រះអង្គមានបន្ទូលថា នឹងនៅតែប្រយុទ្ធដើម្បីប្រទេសជាតិ ជាទីស្រលាញ់របស់ព្រះអង្គ បើនឹងស្លាប់ក៏សុខចិត្តនៅលើទឹកដីរបស់ខ្លួនដែរ។
- ១៩៧៥ អមដំណើរដោយមន្ត្រីទូតលោក ជឺន ឌីរ៉ាក និង អ្នកកាសែតឈ្មោះ Jon Swain លោក Bizot បានទទួលបន្ទុកក្នុងការជូនដំណឹងព្រះអង្គម្ចាស់ សិរិមតៈ ហើយព្រះអង្គ ត្រូវបានប្រគល់ឱ្យខ្មែរក្រហម។ ព្រះអង្គម្ចាស់ សិរិមតៈ និង មន្ត្រីមួយចំនួនដែលនៅជាមួយព្រះអង្គ ទំនងជាត្រូវបានសម្លាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។ ព័ត៌មាននៃការស្លាប់របស់ព្រះអង្គ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែសម្តេច នរោត្តម សីហនុ បានទទួលការថ្វាយដំណឹងថា ព្រះអង្គម្ចាស់ សិរិមតៈ និងលោក ឡុង បូរ៉េត ត្រូវបានសម្លាប់តាមរបៀបប្រហាក់ប្រហែលគ្នាដោយការបាញ់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩៧៥៕
- ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ ព្រះអង្គម្ចាស់ សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោន នៅសណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហមអន្តរជាតិកំពុងមានបំណងបង្កើតនូវតំបន់ សុវត្ថិភាពមួយដែរ។ ប៉ុន្តែត្រូវបានបដិសេធនៅពេលកាកបាទក្រហម ដឹងថា ឈ្មោះរបស់ព្រះអង្គ ត្រូវបានខ្មែរក្រហមដាក់នៅក្នុងបញ្ជីជនក្បត់ទាំង ៧នាក់រួចហើយ។ នៅក្រៅសណ្ឋាគារនេះ សិរិមតៈ បាននិយាយទៅកាន់ពួកអ្នកកាសែត និង បានចែកលិខិតរបស់ព្រះអង្គដែលបានសរសេរទៅសមាជិកព្រឹទ្ធសភា ឌាន របស់អាមេរិក ដែលក្នុងនោះមានប្រយោគចុងក្រោយសរសេរថា “ព្រះអង្គមានកំហុសដោយសារជឿលើអាមេរិកាំង ហើយអាមេរិកាំងបោះបង់ប្រជារាស្ត្រខ្មែរដែលស្រលាញ់សេរីភាព”។
- ព្រះអង្គម្ចាស់ សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅស្ថានទូតបារាំងបន្តទៀត។ ប៉ុន្តែ ខ្មែរក្រហមបានគម្រាមថានឹងទន្ទ្រានចូលបរិវេណស្ថានទូតនោះ និង ចាប់ខ្លួនមនុស្សណាដែលគេត្រូវការ ប្រសិនបើពួកគេមិនព្រមចេញមកដោយស្ម័គ្រចិត្តទេនោះ។
- ១៩៧៥ ពួកកុម្មុយនិស្តខ្មែរក្រហមបានផ្តើមការវាយលុកមកលើរាជធានីនៃកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥, លន់ នល់បានលាលែងតំណែងជាប្រធានាធិបតេយ្យហើយក៏បាននិរទេសចេញទៅកោះហាវ៉ៃ។ ខ្មែរក្រហមបានលោមព័ទ្ធទីក្រុងភ្នំពេញ ហើយក្រោយមកក៏បានចុះផ្សាយ"បញ្ជីមរណៈ" ដែលមានឈ្មោះលន់ នល់នៅខាងលើគេបង្អស់។
- ១៩៧៥ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥, ឯកអង្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាគឺលោក John Gunther Dean បានផ្តល់សឹទ្ធិឱ្យមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋខ្មែរទៅជ្រកអាស្រ័យនៅអាមេរិក ក៏ប៉ុន្តែ សិរីមតៈ, ឡុង ប៉ូរេត, លន់ ណុន, និងរួមជាមួយសមាជិកដទៃទៀតនៃគណៈរដ្ឋមន្រ្តីរបស់លន់ នល់ បាននាំគ្នាបដិសេដ ទោះបីជាឈ្មោះឡុង ប៉ូរេត និងឈ្មោះទ្រង់ត្រូវបានពួកខ្មែរក្រហមដាក់ក្នុង 'បញ្ជីជនក្បត់ជាតិទាំង ៧ នាក់ដែលត្រូវកាត់ទោសប្រហារជីវិត' ក៏ដោយ។ សិរីមតៈបានឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ឯកអគ្គរដ្ឋទូតវិញថា៖ភ្លាមៗបន្ទាប់ពីបានប្រកាសសុំចុះចាញ់ពួកខ្មែរក្រហម សិរីមតៈបានទៅសុំសឹទ្ធិជ្រកកោននៅឯ Hotel Le Phnom ជាកន្លែងដែលក្រុមកាកបាទក្រហមអន្តរជាតិកំពុងព្យាយាមបង្កើតចេញជាតំបន់សុវត្ថិភាព។ ទ្រង់ត្រូវបានគេបដិសេដនៅពេលដែលកាកបាទក្រហមបានដឹងថាឈ្មោះរបស់ព្រះអង្គស្ថិតនៅក្នុងបញ្ជី "ជនក្បត់ប្រាំពីរនាក់" របស់ពួកខ្មែរក្រហម។ នៅខាងក្រៅសណ្ឋាគារ, សិរីមតៈបាននិយាយជាមួយអ្នកសារព័ត៌មានហើយបានចែកច្បាប់ចម្លងនៃសារលិខិតរបស់គាត់ទៅឯកអគ្គរដ្ឋទូត Dean។ លោក François Bizot បានរាយការណ៍ថាលោកសិរីមតៈបានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅឯស្ថានទូតបារាំងហើយពួកខ្មែរក្រហមបានគំរាមចូលទៅក្នុងបរិវេណទូតនោះថានឹងដកបុគ្គលមួយចំនួនចេញដោយបង្ខំប្រសិនបើពួកគេមិនស្ម័គ្រចិត្តចេញតាមសំណើរពួកខ្មែរក្រហម។ អមដំណើរដោយអគ្គកុងស៊ុលបារាំងលោក Jean Dyrac និងអ្នកសារព័ត៌មានម្នាក់ឈ្មោះ Jon Swain,[២០] លោក Bizot គឺទទួលខុសត្រូវក្នុងការជូនដំណឹងដល់លោកសិរីមតៈថា គាត់នឹងត្រូវប្រគល់ខ្លួនទៅឱ្យពួកខ្មែរក្រហមហើយក្រោយមកគាត់ក៏បានចាកចេញពីស្ថានទូតបារាំងនៅលើ Jeep ជាមួយម៉មណៃ។[២១] សិរីមតៈ និងពួកមន្ត្រីដែលទៅជាមួយព្រះអង្គទំនងជាត្រូវបានសម្លាប់ដោយខ្មែរក្រហមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។
- ១៩៧៥ ព័ត៌មានលម្អិតអំពីការទទួលអនិច្ចកម្មរបស់សិរីមតៈគឺមិនទាន់ដឹងច្បាស់នោះទេប៉ុន្តែព្រះអង្គសីហនុបានទទួលការបញ្ជាក់ថា សិរីមតៈរួមជាមួយលោកឡុង ប៉ូរេតត្រូវបានសម្លាប់ដោយក្រុមទាហានពិជ្ឈឃាដនៅឯទីលានភ្នំពេញ Cercle Sportif នៅថ្ងៃទី ២១ ខែមេសា។ របាយការណ៍ផ្សេងទៀតបញ្ជាក់ថាព្រះអង្គត្រូវបានគេកាត់ក្បាលចោល។[២២] ប៉ុន្តែលោក Henry Kissinger និងមនុស្សមួយចំនួនទៀត, បានកត់សំគាល់របាយការណ៍មួយថា សិរីមតៈត្រូវបានគេបាញ់ចំក្រពះហើយបានទុកចោលឱ្យព្រះអង្គដេកទ្រាំនឹងការឈឺចាប់វេទនាអស់រយៈពេល ៣ ថ្ងៃដោយគ្មានជំនួយវេជ្ជសាស្រ្ត
- ១៩៧៥ ភ្នំពេញ៖លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយបានដកស្រង់ខ្លឹមសារសង្ខេបលិខិតចុងក្រោយ ចុះថ្ងៃទី១៦ មេសា ១៩៧៥ របស់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែលខកចិត្តចាញ់បោកអាមេរិកថា ពួកបច្ចឹមលោកមិនខ្លាចចាយលុយ និងប្រើអាវុធទេ តែពួកគេមិនហ៊ានចាយជីវិតមនុស្សច្រើនទ្បើយ ដូចនេះ ទើប ហូ ជីមិញ ច្បាំងឈ្នះអាមេរិក។ លោក តាន់ វុទ្ធា បានលើកឡើងបន្ថែមថា ខ្មែរនិន្នាការផ្សេងៗគ្នា គេអាចអោយពិន្ទុថា ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ជាអ្នកស្នេហាជាតិ, ជាអ្នកស្រលាញ់អំណាច, ជាអ្នកក្បត់រាជបល្ល័ង្កដោយគំនុំរាជវង្ស ឬជាអ្នកនយោបាយល្ងង់ខ្លៅ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ មេសានេះ លោក តាន់ វុទ្ធា បានសរសេរថា ពួកបច្ចឹមលោកមិនខ្លាចចាយលុយ និងប្រើអាវុធទេ តែពួកគេមិនហ៊ានចាយជីវិតមនុស្សច្រើនទ្បើយ ដូចនេះ ទើប ហូ ជីមិញ ច្បាំងឈ្នះអាមេរិក។ នេះខ្លឹមសារសង្ខេបលិខិតចុងក្រោយ ចុះថ្ងៃទី១៦ មេសា ១៩៧៥ របស់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែលទ្រង់ខកចិត្តចាញ់បោកអាមេរិក ដោយបានរួមដៃជាមួយពួក CIA ទម្លាក់ហ្លួង សីហនុ ជាបងប្អូនជីដូនមួយ រហូតដល់ភ្លើងឆេះស្រុកអស់ ទើបភ្ញាក់ខ្លួន។ «ខ្ញុំ សូម អរគុណ ដោយស្មោះនូវ សារលិខិត របស់ លោក ដែល ផ្ដល់ ដល់ ខ្ញុំ កន្លែង សំរាប់ នាំទៅរក សេរីភាព ។ ខ្ញុំ មិនអាច ចាក ចេញទៅ ដោយ កំសាក របៀប នេះឡើយ ។ ចំពោះ រូបលោក និង មហា ប្រទេស លោក ខ្ញុំ មិនដែល ជឿ មួយ វិនាទីណា ឡើយ ថា លោក នឹងបោះបង់ចោល ប្រជាជន មួយ ដែល បានជ្រើសរើស សេរីភាព ទ្បើយ។ ប៉ុន្ដែសូមលោកចងចាំថា បើសិនជាខ្ញុំស្លាប់ គឺស្លាប់ នៅទីនេះនៅក្នុង ប្រទេសខ្ញុំ ដែលខ្ញុំស្រឡាញ់ ព្រោះយើងទាំងអស់គ្នា កើតមកនិងស្លាប់ ទាំងអស់គ្នា នៅថ្ងៃណាមួយមិន ខាន ។ ខ្ញុំបានប្រព្រឹត្តកំហុស តែមួយគត់គឺជឿលើលោក និងជឿលើអាមេរិក »៕
- ១៩៧៩ ព្រះអង្គម្ចាស់មានបន្ទូលទៀតថា នៅថ្ងៃ ទី៧ មករា ឆ្នាំ១៩៧៩ ទ្រង់បានទៅថ្វាយបង្គំព្រះករុណា អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ នៅ ញូវយ៉ក ដើម្បីជួយព្រះអង្គទាមទារអាសនៈខ្មែរពីរដ្ឋាភិបាលដែលមាន វៀតណាម ធ្វើជាខ្នងបង្អែក។ ពិតមែនតែកៅអីនោះ ជារបស់ខ្មែរក្រហម ដែលមានឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ តែត្រូវទាមទារកៅអីនេះទុកឲ្យមកខ្មែរ គឺមិនឲ្យទៅរដ្ឋាភិបាលដែលមានបង្អែកដោយកងទ័ពបរទេសនោះទេ ហើយកៅអីនេះ វៀតណាម តែងតែជួយទាមទារយកមកឲ្យរដ្ឋាភិបាល ក្រុងភ្នំពេញ ប៉ុន្តែ មិនបានសម្រេច»។
- ១៩៧៩ តាំងពីពេលនោះមកមានការផ្សះផ្សាជាតិជាបន្តបន្ទាប់។ «ខ្ញុំមានមោទនភាពណាស់ដែលបានបម្រើអតីតព្រះមហាក្សត្ររហូតដល់ ៣៣ ឆ្នាំគឺតាំងពី ឆ្នាំ១៩៧៩ ក្នុងការទាមទារឯករាជ្យជាលើកទីពីរពីយួនឈ្លានពានប្រទេសជាតិខ្មែរដោយខុសច្បាប់ ដែលនេះបានបង្ហាញពីមោទនភាពផ្ទាល់ខ្លួនរបស់ខ្ញុំថា អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការការពារអធិបតេយ្យជាតិ»។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន មានបន្ទូលទៀតថា៖ «យួន បានឯករាជ្យក៏ដោយសារមានការគាំទ្រពីខ្មែរដែរ តែនៅពេលដែលយួនបានឯករាជ្យ បែរជាមកឈ្លានពានខ្មែរទៅវិញ»។
- ១៩៩១ រហូតដល់ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ១៩៩១ ទើបមានការចុះកិច្ចព្រមព្រៀង រវាងគូបក្ខដិបក្ខខ្មែរ ទាំងបួនភាគី ដែលមានខ្មែរក្រហម រដ្ឋកម្ពុជា លោក តា សឺន សាន និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ នៅថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ លោក ហ៊ុន សែន និងភរិយា លោកស្រី ប៊ុន រ៉ានី បានយាងអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និងសម្ដេច ម៉ែ យាងនិវត្តន៍ចូលមាតុប្រទេសវិញ។
- ១៩៩៣ នៅក្នុង ឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់ សិរីរ័ត្ន បានវិលត្រឡប់មកស្រុកខ្មែរតាមរយៈគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយបានចូលរួមការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ហៅកាត់ អ៊ុនតាក់។ ព្រះអង្គម្ចាស់មានបន្ទូលថា៖ «ខ្ញុំបានឈរឈ្មោះបោះឆ្នោត តំណាងឲ្យ ហ៊្វុនស៊ិនប៉ិច នៅ ខេត្តកំពង់ស្ពឺ ដែល ហ៊្វុនស៊ិនប៉ិច ពេលនោះឈ្នះបាន ៣ ក្នុងចំណោមកៅអីសរុបចំនួន ៦ នៅក្នុងខេត្តនេះ»។ ព្រះអង្គម្ចាស់ បានធ្វើជាអ្នកតំណាងរាស្ត្របានតែ ៦ខែ ប៉ុណ្ណោះ ដោយសារតែព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកាលនោះជានាយករដ្ឋមន្ត្រីទីមួយ បានតែងតាំងព្រះអង្គ ឲ្យទៅធ្វើជាឯកអគ្គរាជទូតកម្ពុជា ប្រចាំអង្គការសហប្រជាជាតិនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
- ១៩៩៧ «ការតែងតាំងនេះ ដោយសារខ្ញុំធ្លាប់ជាអនុប្រធានបេសកកម្មអចិន្រៃ្តយ៍នៅអង្គការសហប្រជាជាតិ កាលដែលអតីតព្រះមហាក្សត្រគង់នៅ ញូវយ៉ក»។ ព្រះអង្គម្ចាស់ សិរីរ័ត្ន បានធ្វើជាឯកអគ្គរាជទូតប្រចាំនៅអង្គការសហប្រជាជាតិ ចាប់ពី ឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៧។ ព្រះអង្គម្ចាស់បានសម្រេចចិត្តឈប់ពីតំណែង បន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះអាវុធដ៏បង្ហូរឈាម នៅកណ្តាល ទីក្រុងភ្នំពេញ កាលពីថ្ងៃ ទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលកងកម្លាំងស្មោះត្រង់ជាមួយលោក ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីទីពីរ បានបណ្តេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពីអំណាច។ ព្រះអង្គម្ចាស់បានបញ្ជាក់ថា៖ «សម្ដេចក្រុមព្រះ ត្រូវបានបណ្ដេញចេញពីនាយករដ្ឋមន្រ្តីទីមួយ ដោយខុសច្បាប់នាពេលនោះខ្ញុំក៏សម្រេចចិត្តឈប់ពីតំណែងដែរ តែត្រូវព្យួរចោលកៅអីនៅអង្គការសហប្រជាជាតិ»។
- ១៩៩៨ ព្រះអង្គម្ចាស់មានបន្ទូលថា ជាធម្មតាឲ្យតែមានការផ្លាស់ប្ដូររដ្ឋាភិបាល គេមិនដែលទុកកៅអីឲ្យព្យួរចោលទេ តែដោយសារតែករណីកម្ពុជា ជារដ្ឋាភិបាលចម្រុះ កើតចេញពីការបោះឆ្នោត ទើបអង្គការសហប្រជាជាតិទុកកៅអីឲ្យនៅទំនេរ រហូតដល់មានការព្រមព្រៀងបោះឆ្នោតសាជាថ្មីនៅ ឆ្នាំ១៩៩៨។ ក្រោយការបោះឆ្នោតអាណត្តិទីពីរព្រះអង្គម្ចាស់ ត្រូវបានតែងតាំងជាសហរដ្ឋមន្រ្តីក្រសួងការពារជាតិ នៅក្នុងរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ពី ឆ្នាំ១៩៩៨ ដល់ ២០០៤។ «ខ្ញុំរាប់អានស្រឡាញ់លោកតា ទៀ បាញ់ មិនមានបញ្ហាអ្វីទេ នៅក្នុងរដ្ឋាភិបាលចម្រុះនាពេលនោះ។ គាត់ជាមិត្តភក្តិដ៏ល្អ។ កាលដែលខ្ញុំជាសហរដ្ឋមន្រ្តីនាពេលនោះ កងកម្លាំងទាំងអស់ មិនមានប្រទូសរ៉ាយអ្វីទេ»។
No comments:
Post a Comment