Saturday, March 16, 2024

សម័យកាល ចេនឡា ៥៥០- ៨០២

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration សម័យកាល មុន នគរភ្នំ 👉 👉 👉
សម័យកាល ចេនឡា 👉 👉 👉
សម័យកាល មហាអង្គរ 👉 👉 👉
សម័យកាល ចតុមុខ 👉 👉 👉
សម័យកាល ឧត្តុង 👉 👉 👉


កុរុងរុទ្រវម៌្មទី១ (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) (ចិន:留陁跋摩, ភិងអ៊ិង:Liútuóbámó) (គ.ស ?-៥៥០) រជ្ជកាល (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែ​ម្ដាយ​ព្រះអង្គ​គ្មាន​ជាប់​ឈាមជ័រ​ជា​ក្សត្រ​ទេ ដែល​តាម​ប្រពៃណី ព្រះអង្គ​គ្មាន​សិទ្ធិ​នឹង​ឡើង​សោយរាជ្យ​ឡើយ។ ព្រះអង្គ​បាន​ធ្វើឃាត​ព្រះអង្គម្ចាស់​ គុណវម៌្ម ព្រះរជ្ជទាយាទ​ពេញ​ច្បាប់ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​ព្រះអង្គ តែ​មាន​ម្ដាយ​ខុស​គ្នា។ មាតា​ព្រះគុណវម៌្ម ជា​ព្រះអគ្គមហេសី មាន​ព្រះនាម​ព្រះនាង​កុលប្រភាវតី។
ផែនទី កំណើតរដ្ឋចេនឡា ឆ្នាំ ៥៥០

បន្ទាប់​ពី​កើតមាន​ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​មក ព្រះនាង​បាន​ចូល​ទៅ​សាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មទី១ជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រវ្នំ។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មទី១ឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រវ្នំមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រវ្នំជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា សាវ៌ភៅម ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសំរាប់ហៅចក្រវរ្តិន រឺ ស្ដេចចក្រពត្តិ


ការទូតសាសនា ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរវ្នំបាននាំសួយថ្វាយ ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងវូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រវ្នំនៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរវ្នំបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតន៍បានមកនគរវ្នំ ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្ទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុង វយ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេមីថ នៅកម្ពុជាក្រោម។
ចេនឡាឆ្នាំ ៧០៦

ផែនទី នគរទាំង ៧ ឬ ទេវតា ៧ អង្គរ នៃ ទេវតាចូលឆ្នាំខ្មែរបុរាណ

កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រ្ទវម៌្ម នៃនគរវ្នំ បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កាហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។

ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្ទ្រវម៌្ម បានផ្ញើប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របសរមួយចំនួនរបស់ នគរវ្នំ។ ព្រះបាទរុទ្ទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្សលាង ក៏បានផ្ញើព្រះភិក្ខុថាំងប៉ាវឡៅ និមន្តទៅកាន់នគរវ្នំ ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោកហ្សក-សឺដេស បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្មទី១ ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសរីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្មទី១ ប៉ុន្តែព្រហ្មញ្ញសាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ។

តាមសិលាចារឹក k54 នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេតយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបំរើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។

ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាង សង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។
នយោបាយនគរវ្នំបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួកក្មេរ។ សិលាចារឹកខ្មែរលើកដំ បូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរវ្នំ បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរវ្នំជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។ វ្នំត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង ​កាលៈទេសៈ​ជាមួយ​គ្នា​នេះ​ដែរ នគរ​វ្នំ មិន​បានស្គាល់​សុខសន្តិភាព​ទេ។ ការ​ធ្វើឃាត​ព្រះរាជទាយាទ និង​ការ​ដណ្ដើម​យក​រាជសម្បត្តិ​របស់​កុរុងរុទ្រវម៌្ម មិន​បាន​ទទួល​ការ​គាំទ្រ​ពេញ​ចិត្ត​អំពី​សំណាក់​នាម៉ឺនមន្ត្រី​មេទ័ព​គ្រប់​ ស្រទាប់​ជាន់​ថ្នាក់​ជាទូទៅ​ទេ។ ព្រះញាតិវង្ស​ដែល​ជា​ទាយាទ​របស់​ព្រះគុណវម៌្ម កាលបើ​ដឹង​ក្ដី​ពេញវ័យ​កាលណា បាន​ប្រមូល​ផ្ដុំ​ក្រុម​បក្សពួក​លើក​កង​ទ័ព​វាយ​ប្រហារ បង្កើត​ចលាចល រំជើបរំជួល អសន្តិសុខ​គ្រប់ទិសទី​ក្នុង​នគរ ដើម្បី​ទាមទារ​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ។ សង្គ្រាម​ផ្ទៃក្នុង​ ក្នុង​ចន្លោះ​គ.ស ​៥៤០‑៥៥០ បាន​បណ្ដាល​ឲ្យ​នគរវ្នំ​បែក​បាក់​ប្រេះឆា លែង​មាន​ឯកភាព ក្លាយ​ទៅ​ជា​នគរ​តូចៗ​ឯករាជ្យ​ដាច់​ពី​គ្នា។ នា​ព្រឹត្តិការណ៍​ច្របូកច្រប់ សង្គ្រាម​ផ្ទៃក្នុង​នេះ គេ​ពុំ​បាន​ដឹង​ដោយ​ច្បាស់​ពិត​ប្រាកដ ថា​តើ​កុរុងរុទ្រវម៌្ម បាន​ដាក់​រាជ្យ ឬ​បាន​បាត់បង់​ជីវិត​ឡើយ។ គេ​ត្រឹមតែ​ដឹង​ថា ក្នុង​សម័យកាល​នោះ ព្រះរាជបល្ល័ង្ក​នៅ​ទំនេរ​គ្មាន​ស្ដេច​សោយរាជ្យ ហើយ​បក្សពួក​ក្រុម​គ្រួសារ​កូនចៅ​ព្រះគុណវម៌្ម​ដណ្ដើម​យក​បាន​ព្រះរាជធានី​វ្យាធបុរ។ ទោះបីជា​ក្រុម​កូន​ចៅ​ព្រះគុណវម៌្ម​យក​ជ័យជំនះ​ កាន់​កាប់​ត្រួតត្រា​នគរ​វ្នំ​បាន​ក៏​ដោយ ក៏​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ​នឹង​ខ្មែរ​មិន​ទាន់​បាន​ចប់​សព្វគ្រប់ មាន​សុខសន្តិភាព​ដែរ។ ចម្បាំង​ អសន្តិសុខ និង​ចលាចល​នៅ​តែ​មាន​បន្ត​ជាប់​ជានិច្ច។ ពីព្រោះ​នគរ​ដែល​ចំណុះ​ទាំង​ប៉ុន្មាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​រើ​បម្រះ​ ប្រកាស​យក​ឯករាជ្យភាព​តែ​រៀងៗ​ខ្លួន។ មាន​ដូចជា នគរ​កម្វុជ ដែល​អ្នកដំណើរ​ចិន​បាន​ដាក់​ឈ្មោះ​ថា ចេនឡា ជាដើម។ នគរ​កម្វុជ ប្រហែល​ជា​បាន​កកើត​នៅ​ក្នុង​សតវត្ស​ទី​៥។

សេដ្ឋកិច្ចកាលនោះ កំពង់ផែ​ខ្មែរ​ដ៏​ធំ​ស្ថិត​នៅ​អូរកែវ គឺ​ជា​កំពង់ផែ​អន្តរជាតិ​ដែល​មាន​ទូក​សំពៅ​ប្រទេស​ជិត​ឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្ន​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទង​រក​ស៊ី​ផ្ដោះប្ដូរ​ទំនិញ។ ពួក​ឈ្មួញ​នៅ​ទ្វីប​អ៊ឺរ៉ុប ដូចជា ទីក្រុង​រ៉ូម ក៏​បាន​ចេញ​ចូល​មក​ធ្វើ​ជំនួញ​ដល់​ទីក្រុង​កំពង់ផែ​អូរកែវ​ដែរ។ មូលហេតុ​ដែល​អនុញ្ញាត​ឲ្យ​គេ​ហ៊ានអះអាង​ដូច្នេះ ពីព្រោះ​នៅ​ក្នុង​ទឹកដី​កំពង់ផែ​នេះ គេ​បាន​រក​ឃើញ​ត្រា​ជា​អក្សរសំស្ក្រឹត មេដាយ​មាស​រូប​ព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃ​ចក្រភព​រ៉ូម ដែល​មាន​ចំណាស់​ពី​គ.ស​ ១៥០ និង​គ្រឿងគ្រៅ​ប្រដាប់ប្រដាប្រើប្រាស់​ជាច្រើន​ទៀត​របស់​ជនជាតិ​ដែល​រស់​នៅ​តាម​សមុទ្រ​មេឌីទែរ៉ានេ។

ត្រឹមឆ្នាំ ៦០២ នៅប្រទេសវៀតណាម

សម័យកាលនៃការត្រួតត្រារបស់ចិន (១១១ម.គ.– ៩៣៨ គ.ស.) កែប្រែ
ក្នុងឆ្នាំ១១១ម.គ. កងទ័ពចិនបានឈ្លានពាន ណាម វៀត ហើយបង្កើតឡើងតំបន់ថ្មីៗ គៀវ ឈី (Giao Chỉ,ចិន:交趾 pinyin: ជាវជឺ, ឥឡូវដីសណ្ដទន្លេក្រហម ) គូអ៊ុ ឆាន (Cửu Chân) ពីថ្រាញ់ វ៉ា (Thanh Hoá) ដល់ ហា ទៀង (Hà Tĩnh) និង ញ៉ាត ណាម (Nhật Nam) បច្ចុប្បន្ននេះ ពីខ្វាង ប៊ិញ (Quảng Bình) ដល់ ហួ (Huế) សព្វថ្ងៃនេះ ។ ពេលនោះពួកចិនដែលជាចៅហ្វាយខេត្ត និងមន្ត្រីកំពូលៗ ដែលជាអភិជនដើមកំណើតវៀតណាម (ឡាក់ ហ៊ៅ = Lạc Hầu, ឡាក់ ទួង = Lạc Tướng) នៅតែបានគ្រប់គ្រងតាមតំបន់ភ្នំខ្ពស់ៗខ្លះៗដែរ ។

ក្នុងឆ្នាំ៤០ គ.ស. ការបះបោរដ៏ជោគជ័យមួយប្រឆាំងនឹងការគ្រប់គ្រងដ៏យង់ឃ្នងដោយចៅហ្វាយខេត្តហាន តូ ឌិញ (Tô Định, ចិន:ស៊ូ ទីង = 蘇定 pinyin: Sū Dìng) ដែលបានដឹកនាំដោយ ស្ត្រីអភិជនម្នាក់ ទ្រុង ថ្រាក់ (Trưng Trắc) និងបងប្អូនរបស់នាង ទ្រុង ញី (Trưng Nhị) បានកាន់កាប់ឡើងវិញនូវរដ្ឋទាំង៦៥ (រួមទាំងគ័ងស៊ីសម័យទំនើបនេះ) ហើយ ទ្រុង ថ្រាក់ បានក្លាយជាម្ចាស់ក្សត្រី ទ្រុង នូ វុង (Trưng Nữ Vương) ។ ក្នុងឆ្នាំ៤២គ.ស. ព្រះចៅអធិរាជគ័ងអ៊ូនៃរាជវង្សហាន បានបញ្ជូនមេទ័ពដ៏ល្បីរបស់ព្រះអង្គ ម៉ា វៀន (Mã Viện, ចិន:ម៉ាយាន = Ma Yuan) ដើម្បីបង្ក្រាបការបះបោរ ។ បន្ទាប់ពីយុទ្ធនាការយ៉ាងស្មុគស្មាញមួយមក ម៉ា យាន បានកម្ចាត់ម្ចាស់ក្សត្រីទ្រុង ដែលក្រោយមកទ្រង់បានធ្វើអត្តឃាតខ្លួនឯងសុគតទៅ ។ មកទល់សព្វថ្ងៃ បងប្អូនស្រីត្រកូលទ្រុង ត្រូវបានដឹងនៅក្នុងប្រទេសវៀតណាមថាជានិមិត្តរូបជាតិនៃស្ត្រីវៀតណាម ។ ដោយបានរៀនមេរៀនមួយពីពួកអ្នកបះបោរត្រកូលទ្រុងមក ហាន និងរាជវង្សចិនដែលសោយរាជ្យបន្តៗទៀត បានដាក់វិធានការ ដើម្បីកាត់បន្ថយអំនាចនៃពួកអភិជនវៀតណាមចេញ ។ ឥស្សរជនវៀតណាម អាចនឹងបានបង្ខិតបង្ខំឲរស់នៅលាយឡំក្នុងនយោបាយ និងវប្បធ៌មចិន ។ យ៉ាងណាក៏ដោយ ស្ត្រីម្នាក់ផ្សេងទៀត ទ្រៀវ ធី ទ្រិញ (Triệu Thị Trinh) ដែលគេបានស្គាល់ថជាទូទៅថាជាអ្នកស្រីទ្រឿវ (បា ទ្រៀវ = Bà Triệu) បានដឹកនាំការបះបោរមួយទៀតដែលបន្តរហូតដល់ឆ្នាំ ២៤៨ គ.ស. ។

កំឡុងរាជវង្សថាង វៀតណាមត្រូវបានហៅថា អណ្ណាម (គៀវ ចូវ = Giao Châu) រហូតដល់ដើមសតវត្សទី១០នៃ គ.ស. ។ គៀវឈី (Giao Chỉ) (ដែលមានរាជធានីនៅក្បែរៗខេត្តបាក់ និញ = Bắc Ninh សព្វថ្ងែនេះ ) បានក្លាយជាទីប្រជុំជនដោះដូរពាណិជ្ជកម្មយ៉ាងរស់រវើក ដែលទទួលបានទំនិញពីសមុទ្រខាងត្បូង ។ ប្រវត្តិសាស្ត្រនៃចុងរាជវង្សហាន (ហៅ ហាន ធូ = Hậu Hán Thư, ចិន:ហៅ ហានស៊ូ = Hou Hanshu) បានកត់ត្រាថាក្នុងឆ្នាំ ១៦៦ គ.ស. បេសកជនទីមួយមកពីចក្រភពរ៉ូម ទៅដល់ប្រទេសចិនតាមរយះច្រកនេះ ហើយនិងពួកឈ្មួញក៏មកតាមច្រកនេះយ៉ាងរហ័សដែរ ។ រឿងនិទានវ៉ី (Wei) សតវត្សទី៣ (ងុយ លុក = Ngụy Lục, "វ៉ីលូ = Weilue") បានបកស្រាយអំពីផ្លូវទឹកមួយ (ទន្លេក្រហម) ពីជាវជឺ ទៅកាន់អ្វីដែល គឺជាយូណានខាងត្បូងឥឡូវនេះ ។ ពីទីនោះទៅ ទំនិញត្រូវបានយកឡើងដីគោកទៅពាសពេញប្រទេសចិន កាត់តាមតំបន់មួយចំនួន នៃឃុនមិង(Kunming) និងឆឹងទូ(Chengdu)​​ សម័យថ្មីនេះ ។

នៅក្នុងពេលតំណាលគ្នានេះដែរ នៅវៀតណាមកណ្ដាលបច្ចុប្បនេះ ធ្លាប់មានការបះបោរបានសម្រេចមួយនៃពួកជនជាតិចាម ។ រាជវង្សចិនខ្លះ បានហៅថា លីន អ៊ី (Lin-Yi) (ភូមិលីន) ។ ពេលក្រោយមកទៀតបានក្លាយជានគរមួយដ៏មានអំនាច ចាម្ប៉ា ដែលលាតសន្ធឹងពី ខ្វាង ប៊ិញ (Quảng Bình) ដល់ ផាន់ ធាត (Phan Thiết, ឥឡូវ ប៊ិញ ធួន = Bình Thuận) ។

ក្នុងសម័យរវាងការចាប់ផ្ដើមយុគនៃការបែកបាក់ប្រទេសចិនដល់សម័យរាជវង្សថាង ពួកអ្នកបះបោរប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនជាច្រើនបានចូលរួមគ្នាដូចជា ពួកលី បុន (Lý Bôn)និងមេទ័ព និងទាយាទរបស់លោក ទ្រៀវ ខ្វាង ផាច់ (Triệu Quang Phục) និងក្រុមពួកម៉ាយ ថាច់ លាន់ (Mai Thúc Loan) និងផុង ហុង (Phùng Hưng) ។ ក្នុងចំនោមពួកគេទាំងអស់ ជាចុងក្រោយបានបរាជ័យទាំងអស់ ក៏ប៉ុន្តែគួរឲកត់សំគាល់ខ្លាំងបំផុតគឺ លី បុន និងទ្រៀវ ខ្វាង ផាច់ រាជវង្សលីដែលនាំមុខគេរបស់ពួកគេ បានកាន់កាប់អស់រយះពេលកន្លះសតវត្ស (៥៤៤ គ.ស.ដល់ ៦០២ គ.ស.) មុនពេលរាជវង្សសួយចិន បានធ្វើសញ្ជ័យអាណាចក្រ វ៉ាន សួន (Vạn Xuân) របស់ពួកគេម្ដងទៀត ។

រុទ្រវម៌្ម (ភ្វូណាន)
សាវ៌ភៅម រឺ ចក្រវរ្តិន
រជ្ជកាល គ.ស ៥១៤-៥៥០
រាជ្យមុន កុរុងគុណវម៌្ម
រាជ្យបន្ត កុរុងប្រថិវេន្ទ្រវម៌្ម
បុត្រ ប្រថិវេន្ទ្រវម៌្ម, វីរវម៌្ម
វង្ស កៅណ្ឌិន្យវម៌្ម
សន្តតិវង្ស កៅណ្ឌិន្យវម៌្ម
បិតា កុរុងកៅណ្ឌិន្យជយវម៌្ម
មាតា ស្នំ
ប្រសូត វ្យាធបុរ
សុគត គ.ស ៥១៤
វ្យាធបុរ


សាវ៌ភៅម រឺ ចក្រវរ្តិន រុទ្រវម៌្ម (អានថា: រុត-ទ្រៈ-វ-រៈ-មៈ) (ចិន:留陁跋摩, ភិងអ៊ិង:Liútuóbámó រឺ លៀវធួកប៉ាម័រ, យ៉ាត់ផេង:lau4tuóbat6mo4 ឡោវធួប៉ាត់ម៉ ជាកន្តាំង) (គ.ស ?-៥៥០) រជ្ជកាល (គ.ស ៥១៤-៥៥០) ព្រះអង្គគឺជាបុត្ររបស់ព្រះកៅណ្ឌិន្យជយវម៌្ម និង ស្រីស្នំម្នាក់ តែ​ម្ដាយ​ព្រះអង្គ​គ្មាន​ជាប់​ឈាមជ័រ​ជា​ក្សត្រ​ទេ ដែល​តាម​ប្រពៃណី ព្រះអង្គ​គ្មាន​សិទ្ធិ​នឹង​ឡើង​សោយរាជ្យ​ឡើយ។ ព្រះអង្គ​បាន​ធ្វើឃាត​ព្រះអង្គម្ចាស់​ គុណវម៌្ម ព្រះរជ្ជទាយាទ​ពេញ​ច្បាប់ ដែល​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​ព្រះអង្គ តែ​មាន​ម្ដាយ​ខុស​គ្នា។ មាតា​ព្រះគុណវម៌្ម ជា​ព្រះអគ្គមហេសី មាន​ព្រះនាម​ព្រះនាង​កុលប្រភាវតី។ បន្ទាប់​ពី​កើតមាន​ព្រឹត្តិការណ៍​សោកនាដកម្ម​នេះ​មក ព្រះនាង​បាន​ចូល​ទៅ​សាងសីល។ នៅក្នុងឆ្នាំ៥១៤ ដើម្បីដណ្ដើមរាជសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ គួរកត់សំគាល់ដែរថា ដោយសារតែស្ដេចរុទ្រវម៌្មឡើងសោយរាជ្យខុសទំនងបែបនេះហើយ ដែលបណ្ដាលឲ្យអាណាចក្រភ្វូណានមានភាពវឹកវរ រហូតដល់រលាយរលំអាណាចក្រភ្វូណានជាស្ថាពរនៅពាក់កណ្ដាលទី២នៃសតវត្សទី៦។ ក្នុងសិលាចារឹកគេបានហៅស្ដេចអង្គនេះថា សាវ៌ភៅម ដូច្នេះហើយធ្វើអោយគេយល់ថា ទ្រង់ជាស្ដេចមួយអង្គទៀតផ្សេង នាមនេះគេសម្រាប់ហៅចក្រវរ្តិន រឺ ស្ដេចចក្រពត្តិ។
ការទូតសាសនា ព្រះអង្គបានបញ្ជូនទៅប្រទេសចិនជាច្រើនដងក្នុងចន្លោះឆ្នាំ៥១៧ និង៥៣៥។ រាជទូតនគរភ្វូណានបាននាំសួយថ្វាយ ស្ដេចចិននៅឆ្នាំ៥៣៩ ហើយបានទូលប្រាប់ទៅព្រះចៅក្រុងចិនថា នៅប្រទេសខ្លួនមានព្រះកេសមួយសរសៃប្រវែង ៣ មាត្រ។ លុះទ្រង់ជ្រាបហើយព្រះចៅលាងអ៊ូទីទ្រង់ក៏បានចាត់ព្រះសង្ឃមួយអង្គនាមធេយុនប៉ាវ ឲ្យយកព្រះកេសនោះទៅប្រទេសចិនវិញ។ សិលាចារឹកសំស្ក្រឹតនៅបាទីនិយាយថាព្រះអង្គនៅសោយរាជ្យនៅឡើយ នៅពេលដែលគេកសាងសំណង់ខាងពុទ្ធសាសនាដែលមានចារក្នុងឯកសារនោះ។ បើតាមពង្សាវតាររាជវង្សលាងពុទ្ធសាសនាបានរុងរឿងណាស់ ឯកសារនេះនិយាយថាមានគណៈបេសកកម្មទូតចិនមួយ ត្រូវបានបញ្ជូនមកអាណាចក្រភ្វូណាននៅរវាងគ.ស ៥៣៥ និង៥៤៥ដើម្បីឲ្យអធិរាជនគរភ្វូណានបញ្ជូនអ្នកប្រាជ្ញ និងខាងគម្ពីរសាសនាមកចិនវិញ។ គ្រានោះមានឥណ្ឌាម្នាក់ឈ្មោះបរមាថ៌ រឺ គុណរតន៍បានមកនគរភ្វូណាន ព្រះចៅអធិរាជក៏បញ្ជូនវរជននេះនាំយកគម្ពីរជាច្រើនទៅកាន់ប្រទេសចិនវិញ នៅគ.ស ៥៤៦។ ជាបឋម ឯកសារចិនបានពណ៌នាថា ព្រះបាទ រុទ្រវម៌្ម បានសោយរាជសម្បតិ្តនៅទីក្រុងវ្យាធបុរ: ដែលស្ថិតនៅចម្ងាយពីសមុទ្រ៥០០លី។ ព្រះរាជធានីនេះ មានទន្លេមួយហូរពីខាងជើង ឈៀងខាងលិច “ ពាយព្យ “ ទៅទិសខាងកើត ឆ្ពោះទៅរកសមុទ្រ ដែលជាទិសដៅរបស់ទន្លេមេគង្គ តាមដៃទន្លេមីថ នៅកម្ពុជាក្រោម។

កំណត់ហេតុចិនខាងលើនេះ ក៏បានបន្ថែមសេចក្តីថា នៅឆ្នាំ៥១៥ នៃគ.ស. ព្រះរាជា រុទ្រវម៌្ម នៃនគរភ្វូណាន បានផ្ញើដង្វាយទៅស្តេចក្រុងចិន ដោយមានព្រះបដិមាតំណាងព្រះអង្គមួយធ្វើពីឈើក្រអូប ដែលមកពីប្រទេសក្លិង្គ សិក សូឡូ (សាលា) និងផ្កាហួស៊ី និងឈើខ្លឹមចន្ទជាច្រើនប្រភេទផង។ សូម រំលឹកដែរថា ព្រះសម្មាសម្ពុទ្ធទ្រង់បានចូលព្រះបរិនិព្វាន នៅក្រោមដើមសាលា ដែលជាឈើមួយ ប្រភេទ។

ក្រោយនេះបន្តិច គឺនៅឆ្នាំ៥៣៩ នៃគ.ស.ព្រះបាទរុទ្រវម៌្ម បានបញ្ជូនប្រតិភូទូតខ្មែរទៅកាន់រាជធានី នៃរាជវង្សលាងណានកិន ដោយនាំទៅជាមួយនូវសត្វរមាសរស់មួយ និងរបស់របរមួយចំនួនរបស់ នគរភ្វូណាន។ ព្រះបាទរុទ្រវម៌្ម បានប្រាប់ទៅចិនថា ព្រះអង្គមានសារីរិកធាតុ និងសក់មួយសរសៃរបស់ព្រះពុទ្ធ អង្គ ដែលមានប្រវែងដល់ទៅ ៣ មាត្រ ៣០។ ព្រះចៅអធិរាជនៃសន្តតិវង្សលាង ក៏បានផ្ញើព្រះភិក្ខុថាំងប៉ាវឡៅ និមន្តទៅកាន់នគរភ្វូណាន ដើម្បីសូមដង្ហែព្រះសីរិកធាតុដ៏មានតម្លៃនោះ។ វត្តមានរបស់សិលាចារឹកមួយផ្ទាំងនៅប្រាសាទតាព្រហ្មនៃទន្លេបាទី ដែលចារឡើងដោយ ព្រះបាទរុទ្រវម៌្ម នាសតវត្សរ៍ទី៦នៃគ.ស ព្រមទាំងវត្តមាននៃសសរពេជ្រមួយកំណាត់ ជារចនាបថ សម្បូរណ៍ព្រៃគុហ៍ នៅទីនេះ សឲ្យឃើញថា តំបន់នេះធ្លាប់មានតួនាទីយ៉ាងសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងអតីតកាល។ សិលាចារឹកខាងលើនេះ ដែលបានបកប្រែដោយលោកហ្សក-សឺដេស បានធ្វើការរៀបរាប់ឲ្យដឹងថា ព្រះបាទរុទ្រវម៌្ម ជាព្រះរាជបុត្ររបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម ព្រះអង្គកាន់ព្រះពុទ្ធសាសនា ហើយគោរពសក្ការ:ព្រះបរមសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង។ ថ្វីត្បិតតែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក្នុងរជ្ជកាលព្រះមហាក្សត្ររុទ្រវម៌្ម ប៉ុន្តែព្រហ្មញ្ញសាសនានៅតែរក្សាឥទ្ធិពលលើសង្គមយ៉ាងខ្លាំងក្លាដែរ ដោយហេតុថាភាសាខ្មែរ មានលក្ខណ:ជា សំយោគ។

តាមសិលាចារឹក K.៥៤ នៃអង្គជំនីកវិញ ដែលមានកាលបរិច្ឆេទយ៉ាងច្បាស់លាស់ គឺឆ្នាំ៥៥១ នៃ គ.ស ដែលត្រូវនឹងឆ្នាំ ៦២៩ នៃគ.ស យើងអាចដឹងទៀតថា ក្នុងរជ្ជកាលនៃព្រះមហាក្សត្រខ្មែរអង្គនេះ មានការសាងសង់នូវព្រះសិវលិង្គថ្ម និងអាស្រមមួយដែលមានឈ្មោះថា រុទ្រស្រម។ បូជនីយដ្ឋាននេះ បានសាងសង់ឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ វិឡាវិន័យ ដោយអំណោយជាទ្រព្យ និងជាអ្នកបម្រើទេវស្ថាន នេះ ពីសំណាក់មន្ត្រីម្នាក់ឈ្មោះ សិវទត្ត មានងារជា ប៉ោញ។

ពាក្យ រុទ្រស្រម មានន័យថាអាស្រមរបស់ព្រះរុទ្រ ដែលជាឈ្មោះរបស់ព្រះសិវ:ឬព្រះឥសូរដែល មានសញ្ញានិមិត្ត ជាព្រះសិវលិង្គនាសម័យមុនអង្គរ។ ចំពោះយើង យើងជឿថាវត្តមានរបស់ពាក្យនេះ នៅទីនេះមានន័យថា ថ្វីត្បិតតែឈ្មោះរបស់ព្រះឥសូរក៏មែនពិត ក៏ប៉ុន្តែព្រាហ្មណ៍វិឡាវិន័យ ដែលបានសាងសង់អាស្រមនេះឡើងនោះ គឺក្នុងបំណងដ៏ពិសិដ្ឋមួយ ដើម្បីឧទ្ទិសដល់ព្រះរុទ្រវម៌្ម ដែលជាបុព្វការីរបស់ខ្លួនដែរ។

នយោបាយ
នគរភ្វូណានបានធ្លាក់ចុះនៅសតវត្សទី៦ និងត្រូវបានលេបត្របាក់ដោយចេនឡា ដែលយើងមិនអាចប្រកែកបានថាគឺជាពួកក្មេរ។ សិលាចារឹកខ្មែរលើកដំបូងបានចុះកាលបរិច្ឆេទដោយខ្លីបន្តបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្វូណាន បានចារថានៅកម្ពុជាភាគខាងត្បូង ខ្មែរបានតាំងលំនៅរួចទៅហើយនៅឯទឹកដីកម្ពុជាភាគខាងក្រោម។ លោកវីខខឺរីបានឲ្យយោបល់ថា"តាមភស្តុតាង បច្ចុប្បន្នវាមិនអាចទៅរួចទេ ដោយអះអាងថានគរភ្វូណានជាតំបន់មួយ ដែលពួកអ្នកកាន់កាប់នគរនេះ មិនមែនជាជនជាតិខ្មែរ"។ ភ្វូណានត្រូវបានចាត់ទុកថាជានគរខ្មែរទីមួយ និងជានគរមុននៃមហាណាចក្រខ្មែរ។ ក្នុង ​កាលៈទេសៈ​ជាមួយ​គ្នា​នេះ​ដែរ នគរ​ភ្វូណាន មិន​បានស្គាល់​សុខសន្តិភាព​ទេ។ ការ​ធ្វើឃាត​ព្រះរជ្ជទាយាទ និង​ការ​ដណ្ដើម​យក​រាជសម្បត្តិ​របស់​កុរុងរុទ្រវម៌្ម មិន​បាន​ទទួល​ការ​គាំទ្រ​ពេញ​ចិត្ត​អំពី​សំណាក់​នាម៉ឺនមន្ត្រី​មេទ័ព​គ្រប់​ ស្រទាប់​ជាន់​ថ្នាក់​ជាទូទៅ​ទេ។ ព្រះញាតិវង្ស​ដែល​ជា​ទាយាទ​របស់​ព្រះគុណវម៌្ម កាលបើ​ដឹង​ក្ដី​ពេញវ័យ​កាលណា បាន​ប្រមូល​ផ្ដុំ​ក្រុម​បក្សពួក​លើក​កង​ទ័ព​វាយ​ប្រហារ បង្កើត​ចលាចល រំជើបរំជួល អសន្តិសុខ​គ្រប់ទិសទី​ក្នុង​នគរ ដើម្បី​ទាមទារ​ដណ្ដើម​យក​រាជបល្ល័ង្ក​មក​វិញ។ សង្គ្រាម​ផ្ទៃក្នុង​ ក្នុង​ចន្លោះ​គ.ស ​៥៤០‑៥៥០ បាន​បណ្ដាល​ឲ្យ​នគរភ្វូណាន​បែក​បាក់​ប្រេះឆា លែង​មាន​ឯកភាព ក្លាយ​ទៅ​ជា​នគរ​តូចៗ​ឯករាជ្យ​ដាច់​ពី​គ្នា។ នា​ព្រឹត្តិការណ៍​ច្របូកច្រប់ សង្គ្រាម​ផ្ទៃក្នុង​នេះ គេ​ពុំ​បាន​ដឹង​ដោយ​ច្បាស់​ពិត​ប្រាកដ ថា​តើ​កុរុងរុទ្រវម៌្ម បាន​ដាក់​រាជ្យ ឬ​បាន​បាត់បង់​ជីវិត​ឡើយ។ គេ​ត្រឹមតែ​ដឹង​ថា ក្នុង​សម័យកាល​នោះ ព្រះរាជបល្ល័ង្ក​នៅ​ទំនេរ​គ្មាន​ស្ដេច​សោយរាជ្យ ហើយ​បក្សពួក​ក្រុម​គ្រួសារ​កូនចៅ​ព្រះគុណវម៌្ម​ដណ្ដើម​យក​បាន​ព្រះរាជធានី​វ្យាធបុរ។ ទោះបីជា​ក្រុម​កូន​ចៅ​ព្រះគុណវម៌្ម​យក​ជ័យជំនះ​ កាន់​កាប់​ត្រួតត្រា​នគរ​ភ្វូណានបាន​ក៏​ដោយ ក៏​សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​ខ្មែរ​នឹង​ខ្មែរ​មិន​ទាន់​បាន​ចប់​សព្វគ្រប់ មាន​សុខសន្តិភាព​ដែរ។ ចម្បាំង​ អសន្តិសុខ និង​ចលាចល​នៅ​តែ​មាន​បន្ត​ជាប់​ជានិច្ច។ ពីព្រោះ​នគរ​ដែល​ចំណុះ​ទាំង​ប៉ុន្មាន​ឆ្លៀត​ឱកាស​នេះ​ដើម្បី​រើ​បម្រះ​ ប្រកាស​យក​ឯករាជភាព​តែ​រៀងៗ​ខ្លួន។ មាន​ដូចជា នគរ​កម្វុជ ដែល​អ្នកដំណើរ​ចិន​បាន​ដាក់​ឈ្មោះ​ថា ចេនឡា ជាដើម។ នគរ​កម្វុជ ប្រហែល​ជា​បាន​កកើត​នៅ​ក្នុង​សតវត្ស​ទី​៥។

សេដ្ឋកិច្ច
កាលនោះ កំពង់ផែ​ខ្មែរ​ដ៏​ធំ​ស្ថិត​នៅ​អូរកែវ គឺ​ជា​កំពង់ផែ​អន្តរជាតិ​ដែល​មាន​ទូក​សំពៅ​ប្រទេស​ជិត​ឆ្ងាយ ដូចជា ចិន ឥណ្ឌា បច្ចុប្បន្ន​ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ជាដើម ចេញចូល ទាក់ទង​រក​ស៊ី​ផ្ដោះប្ដូរ​ទំនិញ។ ពួក​ឈ្មួញ​នៅ​ទ្វីប​អ៊ឺរ៉ុប ដូចជា ទីក្រុង​រ៉ូម ក៏​បាន​ចេញ​ចូល​មក​ធ្វើ​ជំនួញ​ដល់​ទីក្រុង​កំពង់ផែ​អូរកែវ​ដែរ។ មូលហេតុ​ដែល​អនុញ្ញាត​ឲ្យ​គេ​ហ៊ានអះអាង​ដូច្នេះ ពីព្រោះ​នៅ​ក្នុង​ទឹកដី​កំពង់ផែ​នេះ គេ​បាន​រក​ឃើញ​ត្រា​ជា​អក្សរសំស្ក្រឹត មេដាយ​មាស​រូប​ព្រះចៅអធិរាជ អង់តូណាំង (Antonin) នៃ​ចក្រភព​រ៉ូម ដែល​មាន​ចំណាស់​ពី​គ.ស​ ១៥០ និង​គ្រឿងគ្រៅ​ប្រដាប់ប្រដាប្រើប្រាស់​ជាច្រើន​ទៀត​របស់​ជនជាតិ​ដែល​រស់​នៅ​តាម​សមុទ្រ​មេឌីទែរ៉ានេ។

០៣.វយធបុរៈ និង សម្ភុបុរៈ ដើម​សតវត្ស​ទី​៤​ដល់​ទី​៦
ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា(ក្បាលទី ១ ជំពូកទី ២)
Posted: Oct-10-2016

ជំពូក​ទី​២

វយធបុរៈ និង សម្ភុបុរៈ
ដូចដែលខ្ញុំ​បាន​និយាយ​ពី​ខាង​ដើម​រួច​មក​ហើយ តាម​មើលទៅ​ពួក​ចិន​ប្រើ​ពាក្យ​ហ្វូណន​សម្រាប់​ហៅ​ទឹកដី​ទាំងមូល​ដែល​ លាតសន្ធឹង​ពី​សមុទ្រ​ខាងត្បូង​ និង​ពាម​នៃ​ទន្លេមេគង្គ​រហូត​ទៅ​ដល់​ល្បាក់ខោន​នៅ​ខាងជើង​ និង​ចាប់ពី​ជួរ​ភ្នំ​អាណ្ណាម​នៅ​ខាងកើត ដែល​រួម​មាន​ទាំង​ទឹកដី​ប៊ិញធន់​សព្វថ្ងៃ​ផង រហូត​ទៅ​ដល់​ឈូង​សមុទ្រ​សៀម និង​ជួរ​ភ្នំ​តេណាស់សេរីម​នៅ​ខាងលិច ហើយ​អាច​រាប់​បញ្ចូល​ទាំង​ដែនដី​ចំណុះ​ហិណ្ឌូ មាន​នៅ​តេណាស់សេរីម សមុទ្រ មែរហ្គុយ តាវ៉យ និង​ម៉ាតា ផង​ដែរ ។

ទឹកដី ​ដ៏​ធំធេង​នេះ​ជា​អាណាចក្រ​មួយ គ្រប់គ្រង​ដោយ​ពួក​ហិណ្ឌូ ពោល​គឺ មាន​ប្រជារាស្ដ្រ​ជា​អ្នកស្រុក​ដើម​ដែល​កំពុង​តែ​ទទួល​យក​ទំនៀមទម្លាប់​ ប្រពៃណី​ពួក​បរទេស​ដែល​មក​ឈ្លានពាន ។ ម្យ៉ាងទៀត អាណាចក្រ​ដ៏​ធំ​នេះ នៅ​មិន​ទាន់​បាន​បង្រួបបង្រួម​ដោយ​ព្រះរាជា​ហ្វូណន​មួយ​អង្គ​ណាមួយ​នៅឡើយ​ ដែរ ។ មាន​ក្សត្រ​ប្រទេស​ជា​ច្រើន​ដែល​ក្សត្រ​មួយ​អង្គៗ យល់ព្រម​ធ្វើ​ជា​ចំណុះ​នគរ​ហ្វូណន ក៏​ដោយសារ​ប្រទេស​នេះ​មាន​អំណាច​ខ្លាំងក្លា​ជាង ព្រោះ​គ្រប់គ្រង​មាត់​ពាម​ទន្លេ​មេគង្គ ។ ក៏​ប៉ុន្ដែ ក្សត្រ​ប្រទេស​នីមួយៗ​ឯករាជ្យ​ដាច់ៗ​ពី​គ្នា មិន​មាន​ចំណុះ​គ្នា​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​មហាក្សត្រ​របស់​ខ្លួន​ដែល​ចំណុះ​ឱ្យ​ ព្រះរាជា​ហ្វូណន ។
ម្យ៉ាងទៀត​វា​ ហាក់​ដូចជា​បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ​មាន​ស្ដេច​សោយរាជ្យ​ ឬ​ក៏​មេកោយ​ជា​ក្សត្រ ដែល​មាន​ឈាមជ័រ​ជា​ហិណ្ឌូ ចេញពី​ត្រកូល​តែ​មួយ បើ​ហោច​ណាស់​ក៏​ចំពោះ​បណ្ដា​ប្រទេស​ដែល​នៅ​ជាប់​នឹង​មាត់​សមុទ្រ​ខាងត្បូង​ ដែរ ។ ក្សត្រ​ទាំង​អស់នោះ​មាន​ព្រះ​ឋានៈ​ជា «វរ្ម័ន» មាន​ន័យ​ថា «អ្នក​ការពារ» (1) ។ ពួក​គេ​ច្រើន​គោរព​បូជា​ព្រះ​សិវៈ ឬ​ព្រះ​វិស្ណុ ក៏​ប៉ុន្ដែ ប្រជាជន​បាន​កាន់​ព្រះពុទ្ធ​សាសនា​រួច​ទៅ​ហើយ (2) ។

តាម ​មើលទៅ បណ្ដា​ក្សត្រ​ប្រទេស​ទាំង​អស់នោះ ប្រហែលជា​មាន​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ញឹកញាប់​ដូច​នៅ​ប្រទេស​បារាំង​ កាលពី​សម័យ​យុគ​កណ្ដាល​អ៊ីចឹង​ដែរ ដែល​ស្ដេចត្រាញ់​ច្បាំង​គ្នា​ទៅ​វិញ​ទៅ​មក តែ​ព្រះ​ចៅ​អធិរាជ​មិន​មាន​ធ្វើ​អន្ដរាគមន៍​អ្វី​ទេ ដរាបណា​ស្ដេចត្រាញ់​នីមួយៗ​នោះ​មិន​បាន​គេចវេះ​ចេញពី​ការ​គ្រប់គ្រង​របស់​ ព្រះ​អង្គ ឬ​ក៏​មិន​បាន​លះបង់​កាតព្វកិច្ច​ជា​សម្ភារៈ ឬ​ជា​ស្មារតី ដែល​មាន​ផលប្រយោជន៍​ដល់​ព្រះ​អង្គ​ទេ ។ មាន​ក្សត្រ​ប្រទេស​ពីរ​ដែល​ប្រកួត​ប្រជែង​គ្នា​ជា​ពិសេស ៖ មួយ​គឺ​រដ្ឋ​ដែល​មាន​រាជធានី​នៅ​វយធបុរៈ គឺ​នៅ​ត្រង់ អង្គរបុរី (នគររាជ​បុរី) នៅ​ក្នុង​ខែត្រ​ព្រៃកប្បាស​សព្វថ្ងៃ ដែល​មាន​សំណល់​ប្រាសាទ​នៅ​ឡើយ ។ ក្សត្រ​ប្រទេស​មួយ​ទៀត​មាន​រាជធានី​នៅ​សម្ភុបុរៈ (មាន​ន័យ​ថា​រាជធានី​របស់​សម្ភុ -គឺ​ព្រះ​សិវៈ) ដែល​មាន​តឹកតាង​ប្រាសាទ​សេស​សល់​នៅ​សម្បូរ​សព្វថ្ងៃ ជា​ទីរួមស្រុក​មួយ​នៅ​ក្នុង​ខែត្រ​ក្រចេះ ។

១- ស្រីស្រុទ្ទវរ្ម័ន
នៅសតវត្សរ៍​ទី​៥​នៃ​សករាជ ព្រះរាជា​នៃ​នគរ​វយធបុរៈ (មាន​ន័យ​ថា នគរ​អ្នកប្រមាញ់) ព្រះ​នាម​ព្រះបាទ ស្រីស្រុទ្ទវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​ពពួក​វេទ) បាន​ច្បាំង​បង្រួប​បង្រួម ហើយ​សោយរាជ្យ​លើ​ក្សត្រ​ប្រទេស​ទាំង​ពីរ ។

២- ស្រីស្រេស្ឋវរ្ម័ន
ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីស្រុទ្ទវរ្ម័ន​មាន​ព្រះ​នាម​ ថា​ ព្រះបាទ​ស្រីស្រេស្ឋវរ្ម័ន​ (មាន​ន័យ​ថា អ្នក​ការពារ​ដ៏​ប្រសើរ)។
ឯកសារ ​ប្រវត្ដិសាស្ដ្រ​ចិន​នៅ​ចុង​សតវត្សរ៍​ទី​៦ បាន​និយាយ​អំពី​រាជាណាចក្រ​ថ្មី​ដែល​កើតឡើង​ពី​ការ​បង្រួប​បង្រួម​ក្សត្រ​ ប្រទេស​ទាំង​ពីរ ដោយ​ដាក់​ឈ្មោះ​ថា ចេនឡា ។ ឯកសារ​បាន​លើក​ឡើង​ថា រាជាណាចក្រ​នេះ ពី​មុន​ជា​ចំណុះ​របស់​នគរ​ហ្វូណន ហើយ​ព្រះរាជា​របស់​រាជាណាចក្រ​នេះ​ទ្រង់​មាន​ព្រះ​ឋានៈ​ជា​ព្រះ​អធិរាជ ទោះបី​ព្រះ​អង្គ​ចំណុះ និង​លើក​សួយសារ​អាករ​ឱ្យ​នគរ​ហ្វូណន​ក៏​ដោយ ។ ព្រះ​អង្គ​បាន​វាយ​ដណ្ដើម​យក​សម្ភុបុរៈ​ដាក់​បញ្ចូល​មក​ក្នុង​វយធបុរៈ​របស់​ ព្រះ​អង្គ​ ហើយ​ប្រហែលជា​បាន​វាយ​យក​ក្សត្រ​ប្រទេស​ច្រើន​ទៀត​ផង​ដែរ​គឺ​ដោយ​ហេតុ​នោះ ទើប​ព្រះ​អង្គ​ទ្រង់​ប្រកាន់​យក​ព្រះ​ឋានៈ​ជា​ព្រះ​អធិរាជ ព្រោះ​ព្រះ​អង្គ និង​បុព្វបុរស​របស់​ព្រះ​អង្គ​បាន​ធ្វើ​ឱ្យ​ក្សត្រ​ឯទៀតៗ​ចូល​មក​ជា​ ចំណុះ ។

៣- ស្រីវីរវរ្ម័ន
ព្រះរាជា ​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​ស្រីស្រេស្ឋវរ្ម័ន អាច​ជា​ព្រះបាទ​ ស្រីវីរវរ្ម័ន (3) ដែល​តាម​មើល​ទៅ​គឺជា​ព្រះរាជា​ចុង​ក្រោយ​របស់​វយធបុរៈ ដែល​លើក​សួយសារអាករ​ថ្វាយ​ព្រះបាទ​រុទ្រវរ្ម័ន (មាន​ន័យ​ថា អ្នក​ការពារ​រុទ្រ) នៃ​នគរ​ហ្វូណន​ជា​បច្ឆាញាតិ​ព្រាហ្មណ៍​កោណ្ឌញ្ញៈ ។

(1) ពាក្យ​ថា វរ្ម័ន នេះ ជា​ឋានៈ​សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ ពួក​ក្សត្រិយៈ ដូច​ជា​ពាក្យ ស៌ម័ន សម្រាប់​ភ្ជាប់​ទៅ​នឹង​ឈ្មោះ​ពួក​ព្រាហ្មណៈ ពាក្យ គុប្ដៈ សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ ពួក​វេស្យៈ និង​ពាក្យ ទាសៈ សម្រាប់​ភ្ជាប់​ពី​ខាង​ចុង​ឈ្មោះ​របស់ ពួក​សូទ្រៈ អ៊ីចឹង​ដែរ ។ វរ្ម័ន ដូច​ជា​ព្រហ្ម័ន និង​ស៌ម័ន​ដែរ គឺ​ផ្សំ​ឡើង​ពី​ពាក្យ​ វរៈ មាន​ន័យ​ថា គ្រប​ដណ្ដប់​លាក់ ។ រីឯ​ពាក្យ​ ម័ន ​ជា​ពាក្យ​ឥណ្ឌូ​អឺរ៉ុប ត្រូវ​នឹង​ពាក្យ​ឡាតាំង​ថា men ដូច​ពាក្យ ag-men car-men no-men គឺជា​នាម​នបុំស​កលិង្គ​កម្រ​ជា​នាម​បុំលិង្គ​ណាស់​ និង​ជា​ការណ​នាម ដូច​ជា​ពាក្យ kar-man មាន​ន័យ​ថា​ សកម្មភាព ពាក្យ pre-man មាន​ន័យ​ថា​ ស្នេហា ។ ពាក្យ​នេះ​ក៏​អាច​សំដៅ​យក​វត្ថុ​ដែល​គេ​ប្រើ​សម្រាប់​ធ្វើ​សកម្មភាព​អ្វីមួយ ​ផង​ដែរ​ដូច​ពាក្យ​ថា tokh-man មាន​ន័យ​ថា គ្រាប់ពូជ ។ ពាក្យ​សំស្ក្រឹត​ វរ្ម័ន ​អាច​មាន​ន័យ​ថា​ ប្រើ​សម្រាប់​ការពារ ដូច​ជា​អាវុធ​ការពារ ខែល ប្រៀប​បាន​ទៅ​នឹង​ពាក្យ គុបតិ ប្រែ​ថា ការពារ ហើយ​បាន​ក្លាយ​ទៅជា​សំណង់​ការពារ ។ ន័យ​ដើម​របស់​ពាក្យ​នេះ​បាន​ប្រែប្រួល​ទៅ​តាម​ពាក្យ​ក្លាយ​នីមួយៗ​ដូច​ជា​ នម័ន ​ឡាតាំង​ថា no-men ប្រែ​ថា​ នាម​ពាក្យ​ពែក្ស as-men ប្រែ​ថា មេឃ ។ ពាក្យ​នបុំសកលិង្គ​នេះ ត្រូវ​គ្នា​នឹង​ពាក្យ​ជា​ការកនាម ដូច​ជា ព្រហ្ម័ន​ វរ្ម័ន មាន​ន័យ​ថា អ្នក​ដែល​ការពារ ។ ព្រហ្ម័ន និង​ក្សត្រិយៈ គឺជា​ជម្រក (ស៌ម័ន) និង​ជា​អ្នក​ការពារ (វរ្ម័ន) របស់​ពួក​វេស្យៈ ដែល​មាន​ឋានៈ គុប្ដៈ មាន​ន័យ​ថា អ្នក​ដែល​គេ​ការពារ ។

(2) កោះ​សិរីលង្កា​ដូច​ជា​ដូរ​កាន់​ព្រះពុទ្ធ​សាសនា​នៅ​រវាង​ឆ្នាំ​៤៣០ ហើយ​ជ្វា និង​ចាម្ប៉ា​ក៏​ប្រហែលជា​បាន​ទទួល​ឥទ្ធិពល​នា​ពេល​នោះ​ដែរ ។ រីឯ​ប្រទេស​ចិន​វិញ​បាន​ទទួល​ព្រះពុទ្ធ​សាសនា​៣​សតវត្សរ៍​រួច​មក​ហើយ​ ហើយ​សតវត្សរ៍​ទី​៤ ទី​៥ និង​ទី​៦​ជា​សម័យ​ដែល​មហារាជ​ចិន​បញ្ជូន​រាជទូត​ទៅ​ប្រទេស​ឥណ្ឌា​ចម្លង​ គម្ពីរ និង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីកន្លែង​កំណើត​របស់​ព្រះពុទ្ធ ។

(3) ព្រះរាជា​អង្គ​នេះ​មិន​មាន​ព្រះ​នាម​នៅ​ក្នុង​បណ្ដា​ព្រះរាជា​នៃ​ប្រទេស​ កម្ពុជា​សម័យ​មុន​អាណាចក្រ​ខ្មែរ​របស់​លោក ម៉ាស្ពេរ៉ូ ទេ ។ ខ្ញុំ​គិត​ថា​លោក ម៉ាស្ពេរ៉ូ​ គួរតែ​រាប់​បញ្ចូល​ព្រះ​អង្គ​ផង ។

ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខ្មែរ​ពី​ដើម​សតវត្ស​ទី​៤​ដល់​ទី​៦ (ភាគ​៤)
ព្រះពុទ្ធ​សាសនា​នៅ​ប្រទេស​កម្ពុជា នៅ​អំឡុង​សតវត្ស​ទី​៦ ពេល​ដែល​ប្រទេស​កម្ពុជា បាន​ទទួល​ឥទ្ធិពល​ជា​លើក​ទី​ពីរ​ពី​ឥណ្ឌា មាន​ការ​រីក​ចម្រើន​រុងរឿង​ណាស់ រហូត​ដល់​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​អោយ​ទៅ​ជួយ​វិស័យ​នេះ​នៅ​ប្រទេស​ចិន ទៀត​ផង។ ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​រៀប​រាប់​ជូន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ពី​ដើម​សតវត្ស​ទី​៤ ដល់​ទី​៦។

ព្រឹត្តិការណ៍​ដែល​កើត​មាន​ឡើង​ក្នុង​អំឡុង​ខាង​ដើម​សតវត្ស​ទី​៤ មិន​សូវ​មាន​ឯកសារ​អ្វី​កត់ត្រា​ទុក​ទេ ទោះ​ជា​សិលា​ចារិក ឬ​ឯកសារ​ចិន ក៏ដោយ។ រហូត​ដល់​ឆ្នាំ​៣៥៧ អាណាចក្រ​ភ្នំ​ត្រូវ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ ព្រះនាម ឆានតាន ដែល​ចិន អោយ​ឈ្មោះ​ថា ធៀនឈូឆានតាន ប្រែ​ថា​ឥណ្ឌា ឈ្មោះ ឆានតាន។ ឆានតាន នេះ​ជា​ឋានន្តរនាម​របស់​ពួក​ឥណ្ឌូ-សីថ ជាពិសេស គឺ​របស់​រាជវង្ស​កុសាណៈ ដែល​ប្រហែល​ជា​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ផ្នែក​ខាង​ត្បូង ដែល​ខ្លួន​បាន​ធ្លាប់​កាន់​កាប់​មួយ​រយៈពេល ដែល​ព្រះរាជា​ឥណ្ឌា មួយ​ព្រះអង្គ ព្រះនាម ព្រះបាទ​សមុទ្រគុប្តៈ ទ្រង់​វាយ​លុក​រំដោះ​យក​តំបន់​នោះ​នៅ​ឆ្នាំ​៣៣៥-៣៧៥។

ក្នុង​រាជ្យ​របស់​ព្រះអង្គ ព្រះបាទ ឆានតាន បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ហើយ​ព្រះអង្គ​បាន​លើក​សួយ​ជា​ដំរី​ផ្សាំង ទៅ​ថ្វាយ​អធិរាជ​ចិន ថែម​ទៀត​ផង។ ឯកសារ​ចិន ក៏​បាន​កត់ត្រា​ទុក​ផង​ដែរ​ថា ក្នុង​ចំណោម​ស្ដេច​ដែល​សោយរាជ្យ​តៗ​មក​ពី​ព្រះបាទ ឆានតាន មាន​ស្ដេច​មួយ​ព្រះអង្គ​ព្រះនាម កៅណ្ឌិន្យ ជា​ព្រាហ្មណ៍​ជាតិ​ឥណ្ឌា ដែល​ពេល​មួយ​នោះ​មាន​សំឡេង​អាថ៌កំបាំង​មួយ​បាន​បញ្ជា​អោយ​ព្រាហ្មណ៍​នេះ​ទៅ​សោយរាជ្យ​នៅ​អាណាចក្រ​ភ្នំ។

កៅណ្ឌិន្យ មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ប៉ានប៉ាន នៅ​ខាង​ត្បូង​ដែល​អ្នក​ស្រុក​នគរ​ភ្នំ​បាន​នាំ​គ្នា​ទៅ​ជួប ហើយ​ស្រុះ​ស្រួល​លើក​ព្រះអង្គ​អោយ​ឡើង​សោយរាជ្យ។ ឯកសារ​ខ្លះ​បាន​បញ្ជាក់​ថា ក្សត្រ​អង្គ​នេះ​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រុទ្ទៈវរ្ម័ន ដែល​គេ​បាន​ថ្វាយ​ព្រះ​រហ័សនាម​ថា អ្នក​ការពារ​លទ្ធិ​វេទ។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ សាសនា​ព្រាហ្មណ៍​គណៈ​ឥសូរ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ប៉ុន្តែ​ខាង​ព្រះពុទ្ធ​សាសនា​មហា​យាន​វិញ ក៏​នៅ​មាន​សាសនិក​អ្នក​ជឿ និង​គោរព​ច្រើន​ដែរ។ របៀប​របប​រៀប​ចំ​ផ្នែក​នយោបាយ និង​ខាង​សង្គម​នៅ​អាណាចក្រ​ភ្នំ ត្រូវ​ចម្លង​យក​តាម​រូបភាព​ប្រទេស​ឥណ្ឌា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ព្រះអង្គ​បាន​ទាំង​អញ្ជើញ​ពួក​ព្រាហ្មណ៍​យ៉ាង​ច្រើន​ពី​ប្រទេស​ឥណ្ឌា ដោយ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់​ដល់​ពួក​នេះ ដើម្បី​អោយ​គេ​ជួយ​រៀប​ចំ​កិច្ច​ការ​ផ្សេងៗ​ខាង​សាសនា ការ​អប់រំ និង​ខាង​សង្គម​ថែម​ទៀត​ផង។

ក្រោយ​ពី​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះរាជបុត្រ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ ដែល​មាន​ព្រះនាម​ក្នុង​រាជ្យ​ថា ស្រេស្ថាវរ្ម័ន។ ព្រះរាជា​អង្គ​នេះ​បាន​បញ្ជា​អោយ​យក​សារ​ការទូត និង​ដង្វាយ​ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន នៃ​រាជវង្ស​វ៉ិន​ជាច្រើន​លើក គឺ​នៅ​គ្រិស្ដសករាជ​៤៣៤-៤៣៥ និង​៤៣៨។ ម៉្យាង​ទៀត ដើម្បី​រក្សា​ចំណង​មិត្តភាព​ល្អ​ជាមួយ​ប្រទេស​ចិន នេះ ព្រះបាទ ស្រេស្ថាវរ្ម័ន ក្នុង​ឆ្នាំ​៤៣១-៤៣២ បាន​ប្រកែក​មិន​ព្រម​ជួយ​ប្រទេស​ចំប៉ា ក្នុង​ការ​វាយ​ដណ្ដើម​យក​ខេត្ត​តុងគឹង របស់​ចិន ទេ។

ពង្សាវតារ​ចិន រាជវង្ស​ស៊ី​ខាង​ត្បូង បាន​និយាយ​ថា ប្រហែល ១០​ឆ្នាំ​ក្រោយ​កាល​កំណត់​៤៣១-៤៣២ ស្ដេច​សោយរាជ្យ​នៅ​នគរ​ភ្នំ គឺ​ព្រះបាទ ជ័យវរ្ម័ន ដែល​មាន​ត្រកូល កៅណ្ឌិន្យ គឺ​ព្រះបាទ កៅណ្ឌិន្យ ជ័យវរ្ម័ន គ្រិស្ដសករាជ​៤៨០-៥១៤។ ព្រះអង្គ​ជា​មហាក្សត្រ​នគរ​ភ្នំ ដែល​មាន​ចំណង​ទាក់ទង​ការទូត​យ៉ាង​ប្រពៃ​បំផុត​ជាមួយ​នឹង​ប្រទេស​ចិន រហូត​ដល់​ព្រះចៅ​អធិរាជ​ចិន ទ្រង់​ថ្វាយ​ឋានន្តរនាម​ថា មេទ័ព​ស្នេហា​សន្តិភាព​ភាគ​ខាង​ត្បូង​អធិរាជ​ក្រុង​ភ្នំ។ ក្នុង​រាជ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ​មាន​ព្រះភិក្ខុ​សង្ឃ​ពីរ​អង្គ​នៃ​អាណាចក្រ​ភ្នំ គឺ​ព្រះសង្ឃ​បាល និង​មន្ត្រសេន បាន​និមន្ត​ទៅ​គង់​នៅ​ប្រទេស​ចិន ដើម្បី​ជួយ​បកប្រែ​គម្ពីរ​ផ្សេងៗ​ពី​ភាសា​សំស្ក្រឹត។ ហើយ​គឺ​ក្នុង​រាជ្យ​ព្រះអង្គ​នេះ​ដែរ គឺ​ក្នុង​គ្រិស្ដសករាជ​៥០៣ ព្រះអង្គ​ទ្រង់​បាន​ចាត់​ព្រះសង្ឃ​ព្រះនាម នាគសេន អោយ​នាំ​ព្រះពុទ្ធ​រូប​ធ្វើ​អំពី​ផ្កា​ថ្ម និង​ចេតិយ​ធ្វើ​អំពី​ភ្លុក និង​វត្ថុ​ផ្សេងៗ​ទៀត ទៅ​ថ្វាយ​ព្រះចៅ​អធិរាជ​ចិន រាជវង្ស​សុង។

ដោយសារ​សំអាង​ទៅ​លើ​ឯកសារ​ចិន ដែល​ចែង​ពី​សេចក្តី​រាប់​អាន ដែល​ព្រះចៅ​អធិរាជ​ចិន មាន​ចំពោះ​ព្រះបាទ កៅណ្ឌិន្យ​ជ័យវរ្ម័ន នេះ គេ​អាច​សន្មត​ថា រជ្ជកាល​របស់​ព្រះអង្គ​ជា​សម័យ​រុងរឿង​បំផុត​នៃ​ប្រវត្តិសាស្ត្រ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​គ្រិស្ដសករាជ​៥១៤។ តាម​រាជ​ប្រវេណី ក្រោយ​ពី​ព្រះអង្គ កៅណ្ឌិន្យ​ជ័យវរ្ម័ន សុគត​ទៅ គឺ​ត្រូវ​រាជ​ទាយាទ​ព្រះនាម គុណវរ្ម័ន ជា​បុត្រ​របស់​ព្រះរាជ​អគ្គមហេសី ព្រះនាង កុលប្រភាវតី ឡើង​សោយរាជ្យ​ស្នង​ព្រះអង្គ។ ប៉ុន្តែ នៅ​ឆ្នាំ​៥១៤ នោះ​ដដែល រុទ្រវរ្ម័ន ជា​ព្រះជេដ្ឋា​របស់ គុណវរ្ម័ន ដែល​ជា​បុត្រ​របស់​ស្នំ​ម្នាក់ បាន​ធ្វើ​គត់ គុណវ្ម័ន ជា​ប្អូន ដើម្បី​ដណ្ដើម​យក​រាជ្យ​សម្បត្តិ​សោយ។

ព្រះបាទ រុទ្រវរ្ម័ន នេះ គឺ​ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៃ​អាណាចក្រ​នគរ​ភ្នំ។ ព្រះអង្គ​បាន​បញ្ជូន​រាជទូត​ជាច្រើន​ដង​នៅ​ចន្លោះ​គ្រិស្ដសករាជ​៥១៧ និង​៥៣៥ ទៅ​កាន់​ប្រទេស​ចិន។ រាជទូត​អាណាចក្រ​ភ្នំ​ម្នាក់​ដែល​បាន​នាំ​សួយ​ជា​សត្វ​រមាស​មួយ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចិន នៅ​ឆ្នាំ​៥៣៩ បាន​ទូល​ព្រះអង្គ​ថា នៅ​ប្រទេស​ខ្លួន​មាន​ព្រះកេស គឺ​សក់​ព្រះ​មួយ​សរសៃ​ប្រវែង​បី​ម៉ែត្រ។ លុះ​ទ្រង់​ជ្រាប​ដំណឹង​នេះ​ហើយ ព្រះចៅ​អធិរាជ​លាងវូទី បាន​បញ្ជា​ព្រះសង្ឃ ឆេយុនប៉ាវ អោយ​និមន្ត​មក​អាណាចក្រ​ភ្នំ ដើម្បី​នាំ​យក​ព្រះកេស​នោះ​ទៅ​ប្រទេស​ចិន។

បើ​តាម​ពង្សាវតារ​រាជវង្ស​លាង ព្រះពុទ្ធ​សាសនា​ក្នុង​សម័យ​នោះ​រុងរឿង​ណាស់ ព្រោះ​ឯកសារ​នោះ​បាន​និយាយ​ថា មាន​គណៈ​បេសកកម្ម​ទូត​ចិន មួយ​ត្រូវ​បញ្ជូន​មក​អាណាចក្រ​ភ្នំ នៅ​ចន្លោះ​គ្រិស្ដសករាជ​៥៣៥ និង​៥៤៥ ដើម្បី​សុំ​អោយ​អធិរាជ​អាណាចក្រ​ភ្នំ បញ្ជូន​ទៅ​ប្រទេស​ចិន នូវ​អ្នក​ប្រាជ្ញ និង​គម្ពីរ​ខាង​ព្រះពុទ្ធ​សាសនា។

គួរ​កត់​សម្គាល់​ថា ការ​ដែល​ព្រះបាទ វុទ្រវរ្ម័ន ឡើង​សោយរាជ្យ​ដោយ​ខុស​ទំនង​បែប​នេះ បាន​បណ្ដាល​អោយ​អាណាចក្រ​នគរ​ភ្នំ​ត្រូវ​វឹកវរ​ចលាចល រហូត​ដល់​ត្រូវ​រលំ​រលាយ​ជា​ស្ថាពរ​នៅ​ពាក់​កណ្ដាល​ទី​២​នៃ​សតវត្ស​ទី​៦ នោះ​ឯង៕

No comments:

Post a Comment