អីសានវរ្ម័នទី១៖៦-ឦសានវរ្ម័ន (៦១០ – …)
ព្រះរាជបុត្រ របស់ព្រះបាទមហេន្ទ្រវរ្ម័នចបានឡើងសោយរាជ្យបន្ដពីព្រះអង្គក្រោម ព្រះនាមថា ស្រីឦសានវរ្ម័ន (មានន័យថា ព្រះឦសាន (7) ជាអ្នកការពារ ឬព្រះរាជាជាអ្នកការពារ) ។ ទ្រង់បានប្រកាសព្រះអង្គថា ជាដៃគូរបស់ចក្រៈ (គឺព្រះឥន្ទ្រ) អំពីកម្លាំង និងជាដៃគូរបស់ហរិ (គឺវិស្ណុ) អំពីកិត្ដិគុណ (8) ជាព្រះអធិរាជលើស្ដេចទាំង៣ និងជាម្ចាស់នៃរាជធានីមិនរង្គើទាំង៣ (9) តាមមើលទៅគឺចក្រានកបុរៈ អមោឃរបុរៈ និងភីមបុរៈ (10) ដែលទ្រង់វាយដណ្ដើមយកបាន ប៉ុន្ដែ ទុកឱ្យស្ដេចរាជធានីនីមួយៗនៅគ្រប់គ្រងដដែលគ្រាន់តែស្ដេចទាំងនោះនៅ ជាចំណុះព្រះអង្គ ។ព្រះរាជាអង្គនេះទ្រង់ជាស្ដេចវាតទឹកដី ដូចជាព្រះរាជាមុនៗដែរ ។ទ្រង់បានពង្រីកព្រះរាជាណាចក្ររបស់ ព្រះអង្គពាសពេញទាំងទឹកដីហ្វូណន ។
ព្រះ អង្គមានរាជធានីដែលមានឈ្មោះតាមព្រះអង្គគឺ ឦសានបុរៈ មានន័យថា រាជធានីរបស់ឦសាន ។ មើលទៅប្រហែលជាទ្រង់មានរាជធានីមួយផ្សេងទៀត រាជធានីឦសានបុរៈនេះគ្រាន់តែជារាជធានីបណ្ដោះអាសន្ន ហើយឈ្មោះ ឦសាន នេះ ជាហៅក្រៅ ។ ឯកសារប្រវត្ដិសាស្ដ្រចិន (11) និយាយថា រាជធានីនេះមានផ្ទះ២ម៉ឺនខ្នង និងមានសាលធំមួយនៅកណ្ដាល ជាទីកន្លែងដែលព្រះរាជាធ្វើសវនាការ ។
ឯកសារ ចិនដដែលនិយាយថា រាជាណាចក្ររបស់ព្រះអង្គមានចែកជាក្រុងចំនួន៣០ (12) ក្រុងនីមួយៗមានអភិបាលម្នាក់មានឋានៈដូចគ្នានឹងឋានៈអភិបាលក្រុង នគរលីនយី (ចាម្ប៉ា) ហើយមានមន្ដ្រីធំៗចែកជា៥ប្រភេទគឺ គូតូឈី កាវសៀងភីង ផូតូតូទីង ចេម៉ាលីង និង យ៉ានតូប៊ូ (13)។ នៅពីក្រោមអ្នកមានបណ្ដាសក្ដិទាំងនេះមានមន្ដ្រីថ្នាក់ក្រោមជាច្រើន ទៀត ។

No comments:
Post a Comment