រដ្ឋាភិបាលចម្រុះ ហ្វុនស៊ិនប៉ិច បង្កើតដោយជារួមជាមួយរដ្ឋាភិបាល ៣ ផ្សេងទៀត គឺ មូលីណាការ ឃ្លាំងមឿង និង ឧត្តរទិស។ចំណុចលំអិតនៃក្រុមទាំងបីនេះមានដូចជា៖
- ម៉ូលីណាកា (MOULINAKA) ក្នុងសម័យមួយរហូតដល់១៩៧៩ ក្រុមជនភៀសខ្លួនដ៏ធំបានប្រមូលផ្ដុំគ្នារស់នៅក្នុងជំរំនៅតាមព្រំដែនថៃរួមមនកងប្រដាប់អាវុធខ្លះដែរ:អតីតពួកសាធារណរដ្ឋ ពួករាជានិយម ជាពួកដែលនៅសល់ពីកងពលតូចទី១៣របស់ពួកផ្វាំង (FANK) ដែលដើមឡើយដឹកនាំដោយ នរោត្ដម ចន្ទរង្សី និងពួកចោរព្រៃដែលទាញប្រយោជន៍ពីការវឹកវរនេះ ។ ក្នុងឆ្នាំ១៩៧៩ ចំនួនមនុស្សបានប៉ោងធំឡើង ដោយសារកាន់តែមានជនភៀសខ្លួនច្រើនឡើង និងភាពផ្សំបរាជ័យនៃកងទ័ពពួកខ្មែរក្រហម ។ អ្នកនយោបាយម្នាក់ សឺន សាន និងអតីតមេទ័ពផ្វាំងដៀន ដែលបានបង្កើតកិច្ចខិតខំដើម្បីរៀបចំពួកក្រុម ដែលនៅរប៉ាត់រប៉ាយខ្លះទៅជារណសិរ្សតស៊ូប្រយុទ្ធប្រឆាំង នឹងវត្តមានវៀតណាម ដែលបានបន្តក្លាយជាខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) នេះគឺជាចលនាមិនមែនកុម្មុយនិស្ត និងជាចលនាពួកសាធារណរដ្ឋដ៏ធំមួយ ។ អតីតមន្ត្រីពីររូបទៀត វរសេនីឯកកងទ័ពជើងទឹក គង់ សិលា និងវរសេនីយឯកកងឆត្រយោង ញឹម សុផុន យ៉ាងណាមិញក៏ត្រូវសំរេចថាពួកគេចង់ឲមានអង្គការមួយ ជាមួយរចនាសម្ព័ន្ធបញ្ជាការរួមមួយ ផ្ទុយមកវិញជាជាងរដ្ឋាភិបាលចំរុះដែលគ្មាន ខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) ហើយក៏បង្កើតឡើងនូវ ម៉ូលីណាកា (MOULINAKA) (Mouvement de Liberation National du Kampuchea) នៅថ្ងៃ៣១សីហា ១៩៧៩ដើម្បីសំរេចគោលបំណងនេះ ។[៣] នេះគឺជាលើកទីមួយហើយនៃពួកក្រុមតស៊ូសច្ចានឹងស្មោះត្រង់ចំពោះព្រះសីហនុ ។ លោកសុផុន បានចូលកម្ពុជាដោយស្ងាត់ដើម្បីរកការគាំទ្របុព្វហេតុរាជានិយម ហើយត្រូវបានចាប់ខ្លួនដោយពួកវៀតណាម លោកបានរៀបចំគេចខ្លួននៅខែមេសា ១៩៨០ និងកាន់តំនែងជាមេដឹកនាំម៉ូលីណាកាតែឯងបន្ទាប់ពីមរណៈភាពនៃលោក គង់ សិលា ពីគ្រុនចាញ់ នៅថ្ងៃ១៦សីហា ១៩៨០ ។
- ក្រុមឃ្លាំងមឿង៖ ដឹកនាំបញ្ជាដោយ ទុនចាយ ក្រូចយឿម
- ក្រុមឧត្តរទិស ដឹកនាំដោយ ចៅសែនជំនោ ស្វីធឿន
- ការបង្កើតហ៊្វុនស៊ិនប៉ិចនិងអេអ៊ែនអ៊ែស (ANS) សីហនុបានបង្កើតហ៊្វុនស៊ិនប៉ិចនៅប៉ារីស ក្នុងខែកុម្ភៈ១៩៨១ ជាមួយគណៈកម្មាការកណ្ដាល ក្នុងចំណោមជនជាតិខ្មែរលេចធ្លោ១០០នាក់ដែលនិរទេសខ្លួន ។[៣] ហ៊្វុនស៊ិនប៉ិចត្រូវបានបង្កើតឡើងដោយមានការជ្រោមជ្រែងពីប្រទេសអាស៊ាន ដើម្បីផ្ដល់នូវការតស៊ូឆ្លាស់គ្នា ប្រឆាំងនឹងពួកវៀតណាម ដើម្បីជួយដល់ពួកខ្មែរក្រហម ដែលនៅតែកាន់កាប់នៅឯពាយព្យ និងភាគខាងលិចប្រទេស និងដើម្បីអង្គការដែលបែកខ្ញែកនៃខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) ដែលត្រូវបានជួយដោយបើកចំហដោយស.រ.អា. និងមហាអំណាចលោកខាងលិចជាទូទៅ ។ ក្រោយមកឆ្នាំនោះ ព្រះសីហនុបានជ្រើសរើសអ្នកនយោបាយជើងចាស់ អ៊ិន តាំ ដោយភាពសមល្មមនឹងហួសចិត្ត គាត់ធ្លាប់ជាតួអង្គដ៏សំខាន់នៅពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដើម្បីបង្កើតស្លាបកងប្រដាប់អាវុធរបស់ហ៊្វុនស៊ិនប៉ិចArmee Nationale Sihanoukiste រឺក៏អេអ៊ែនអ៊ែស (ANS) (កងទ័ពជាតិសីហនុ រឺ កងទ័ពជាតិសីហនុនិយម) ។ អេអ៊ែនអ៊ែស (ANS)ត្រូវបានបង្កើតឡើងអនុលោមជាមួយការផ្ដុំគ្នានៃកម្លាំងមនុស្សមកពីម៉ូលីណាកា ពួកអ្នកដែលនៅសេសសល់ទាញបានពីក្រុមប្រដាប់អាវុធតូចៗ ឃ្លាំងមឿង សេរីការឧត្ដរទិស ខ្មែរអង្គរ ព្រលឹងខ្មែរ និងដំរីសភ្លុកខៀវ ។
ការឆែកក្នុងផែនទី ឯកសារគេរកមិនឃើញថា តើ FUNCINPEC មានជំរុំ នៅតំបន់ណាខ្លះទេ គឺមានឃើញតែឈ្មោះ មូលីណាកា ចំណុចនេះបានន័យថា កំលាំងរបស់ FUNCINPEC គឺមាននៅតាមជំរុំ ផ្សេងៗ បែបជាសមាជិក និងស្ថិតនៅក្នុងផ្ទៃប្រទេសដែលគ្រប់គ្រងដោយរដ្ឋាភិបាលភ្នំពេញ។
គណបក្សហ្វ៊ុនស៊ិនប៉ិច (អង់គ្លេស:FUNCINPEC) គឺជាគណបក្សនយោបាយរាជានិយមក្នុងប្រទេសកម្ពុជា ។ មុនការបោះឆ្នោត ២០០៨ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋាភិបាលចំរុះមួយ ទោះបីជាការទាក់ទាញរបស់ហ៊្វុនស៊ិនប៉ិចបានធ្លាក់ចុះនៅនឹង តាំងពីឆ្នាំ១៩៩៨ក៏ដោយ ក៏គណបក្សមានទំនាក់ទំនងស្មើមុខគ្នា ជាមួយនឹងCPPក្នុងរដ្ឋាភិបាលចំរុះដដែល FUNCINPECជាអក្សរកាត់ភាសាបារាំងគឺ Front Uni National pour un Cambodge Indépendant, Neutre, Pacifique, et Coopératif,(អង់គ្លេស:"National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia.") ដែលបកប្រែថា រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ។ គណបក្សមានរឹសគល់ពីសម្ដេច នរោត្ដម សីហនុ មេដឹកនាំឯករាជ្យកម្ពុជា អតីតស្ដេចកម្ពុជា នាយករដ្ឋមន្ត្រី ហើយក្រោយមកទៀតជាប្រមុខរដ្ឋកំឡុងចន្លោះឆ្នាំ ១៩៥៥ និង១៩៧០ នៅពេលរបបសង្គមរាស្ត្រនិយមរបស់ព្រះអង្គបានដឹកនាំកម្ពុជា ។ សីហនុ ត្រូវបានទម្លាក់ចេញពីអំនាចក្នុងរដ្ឋប្រហារមួយក្នុងឆ្នាំ១៩៧០ ដោយព្រះភាតាអយ្យិកាមួយរបស់ព្រះអង្គ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ និងឧត្ដមសេនីយ៍ស្ដាំនិយម លន់ ណុល ដែលបានប្រកាសសាធារណរដ្ឋខ្មែរនៅខែតុលា ។ ជាហេតុ ដែលសីហនុ បាននិរទេសទៅប៉ីជិង (Beijing) ហើយបង្កើត រាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា រដ្ឋាភិបាលចំរុះដោយមិនធ្វើសហប្រត្តិការនឹង អតីតសត្រូវរបស់ទ្រង់ទេ គណបក្សកុម្មុយនិស្តកម្ពុជា (ឫក៏សីហនុសំដៅថាពួកគេជា ខ្មែរក្រហម ) ។ បន្ទាប់ពីជ័យជំនះរបស់ពួកកុម្មុយនិស្តក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជា ក្នុងឆ្នាំ១៩៧៥ ហើយនិងការបង្កើតឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ អ្នកគាំទ្រសីហនុត្រូវបានបញ្ឈប់សកម្មភាព និងបណ្ដេញចេញ ពេល ដែលសីហនុព្រះអង្គឯងក៏ត្រូវបានគេចាប់ដាក់ឃុំ ក្នុងរាជដំណាក់យ៉ាងជាក់ស្ដែងដែរ ។ ក៏ប៉ុន្តែ នៅពេលដែលកងទ័ពវៀតណាមបានរុញច្រានពួកខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ សីហនុ (ក៏បាននិរទេសម្ដងទៀត) បានបង្ហាញថាខ្លួនព្រះអង្គមានជំហរផ្ទុយពីគេតែអង្គឯង ដោយចាត់ទុកថាខ្មែរក្រហមថា:ទោះបីជារបបមួយនេះបានរំលោភលើសិទ្ធិមនុស្ស យ៉ាងណាក៏ដោយរបបនេះគឺជារដ្ឋាភិបាលពិតឥតក្លែងក្លាយ និងតែមួយគត់នៃកម្ពុជា ។ វាបានកើតឡើង ពីការតស៊ូរបស់ប្រជាជនទល់ នឹងសហរដ្ឋអាមេរិក និង លន់ ណុល ។ បើសិនជាខ្ញុំប្រឆាំងនឹងរបបនេះ ខ្ញុំនឹងក្លាយជាជនក្បត់ជាតិ ។"[១]
ពួកខ្មែរក្រហម ឥឡូវដឹងថាឋានៈរបស់សីហនុជានាមទេនឹងអាចជួយក្នុងករណីរបស់ពួកគេជាអន្តរជាតិ ដោយសុំឲព្រះសីហនុតវ៉ានូវករណីកម្ពុជាប្រជាធិបតេយ្យ នៅឯអង្គការសហប្រជាជាតិ ។ សីហនុឥឡូវបានទាស់គ្នាជាសាធារណៈជាមួយពួកកុម្មុយនិស្ត ដោយចោទថាពួកគេជាឃាតករសំលាប់មនុស្សដ៏ច្រើន និងទាមទារថាពួកគេត្រូវតែនិរទេសចេញ ។
2019-11-30 RFA "ការរួបរួមគ្នារវាងហ៊្វុនស៊ិនប៉ិច និងខ្មែររួបរួមជាតិដោយសារមានភ្លើងខៀវពីលោក ហ៊ុន សែន"អ្នកវិភាគថា ការរួបរួមគ្នាឡើងវិញរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិគឺដោយសារតែមានភ្លើងខៀវពីលោក ហ៊ុន សែន ។ លោកថា ការបង្កើតបក្សថ្មីនេះ គ្រាន់តែដើម្បីកម្ទេចគណបក្សប្រឆាំងក្នុងការបោះឆ្នោតជាសាកលនៅឆ្នាំ២០២៣ ខាងមុខនេះតែប៉ុណ្ណោះ។លោក គឹម សុខ ប្រាប់អាស៊ីសេរីថា បើទោះបីជាគណបក្សទាំងពីរមានគម្រោងរួមរួមគ្នាសាជាថ្មីនៅពេលខាងមុខក៏ដោយ ក៏មិនអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតនោះទេ៖ «ការរួបរួមគ្នារវាងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នៅក្នុងដំណាក់កាលនេះ បើសង្ឃឹមថា បានជោគជ័យនៅពេលខាងមុខ វាគ្រាន់តែជាការស្រមៃនយោបាយទេ ប៉ុន្តែការពិតមិនអាចទៅរួចទេ។ ក៏ប៉ុន្តែបើសង្ឃឹមថារកបាន១ ឬ២ កៅអីដើម្បីជួយបំពេញសំឡេងដែលលោក ហ៊ុន សែន និយាយថាសេរីពហុបក្សនោះ អាហ្នឹងប្រហែលជាអាច»។
ការលើកឡើងរបស់លោក គឹម សុខ បានកើតមានឡើងក្រោយពីគណបក្សគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ កាលពីថ្ងៃទី៣០ វិច្ឆិកា ថា គណបក្សទាំងពីរនឹងធ្វើសមាជវិសាមញ្ញ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរកវិធីសាស្ត្របញ្ចូលគណបក្សទាំងពីរទៅជាគណបក្សតែមួយ៕
១៧ វិច្ឆិកា ២០១៩ ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទី គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រីចំនួន៤រូប ពីគណបក្សហ្វ៊ុនស៊ិនប៉ិច ។ នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្ត្រីទាំងបួនរូប ដែលត្រូវបញ្ចប់សមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិច មានដូចជា:
- ១. លោក ពេជ្រ សូជេថ្ថា អគ្គលេខាធិការ,
- ២. លោក រស់ សាផន ,
- ៣. លោក ណុប សុធារិទ្ធិ អគ្គលេខាធិការរង និង
- ៤. លោកស្រី កង បូរាណ នាយកខុទ្ទកាល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
បន្ទាប់ពីបញ្ចប់សមាជិកភាព មន្ត្រីទាំងបួនរូបនេះ រួមទាំងាំងមន្ត្រីមួយចំនួនទៀតបានប្រមូលផ្តុំគ្នាតវ៉ានៅមុខស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាដោយបានសម្តែងការមិនពេញចិត្តចំពោះការបញ្ចប់សមាជិកភាព របស់ពួកគេពីគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោកណុប សុធារិទ្ធ អតីតអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានថ្លែងក្នុងសន្និសីទកាសែតនៅមុខស្នាក់ការបក្សហ្វ៊ុនស៊ិនប៉ិចកាលពីព្រឹកថ្ងៃទី១៧ វិច្ឆិកាថា “ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតែប្រើអំណាចដែលខុសច្បាប់ និងខុសលក្ខន្តិកៈបក្សត្រង់ប្រការ២៤។ ការមកជួបជុំនេះ មិនមែនមកធ្វើបក្សប្រឆាំង បក្សប្រហារអ្វីទេ។ ខ្ញុំសោកស្តាយកាលពីព្រលប់ថ្ងៃទី១៦ វិច្ឆិកា ដោយសារព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រើកងកម្លាំងមួយចំនួនឲ្យចូលមកហ៊ុព័ន្ធស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច។ ខ្ញុំមិនដឹងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដាក់កម្លាំងមកព័ន្ធស្នាក់ការបក្សរឿងអ្វីទេ”៕ សរន
November 17, 2019, 10:32 AM ព្រះអង្គម្ចាស់នរោត្តមចក្រាវុឌ្ឍប្រកាសបិទស្នាក់ការបក្សហ្វ៊ុនស៊ិនប៉ិច ដោយៈមុនីរ័ត្ន ភ្នំពេញៈព្រះអង្គម្ចាស់នរោត្តមចក្រាវុឌ្ឍប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រកាសបិទទីស្នាក់ការគណបក្សសហ្វ៊ុនស៊ិនប៉ិចបណ្តោះអាសន្ន។នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩។ការបិទស្នាក់ការបណ្តោះអាសន្ននេះគឺស្របពេលដែលប្រធានក្រុមការងារនិងប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិចតាមបណ្តារាជធានីខេត្តឡើងមកជួបជុំគ្នាដើម្បីប្រជុំនភស្នាក់ការគណបក្សតែត្រូវបិទទ្វារ។
សេចក្តីជូនដំណឹងស្តីពីការបិទជាបណ្តោះអាសន្នទីស្នាក់គណបក្សហ្វ៊ុនស៊ិនប៉ិចមានខ្លឹមសារយ៉ាងដូច្នេះថា”គណបក្សហ្វ៊ុនស៊ិនប៉ិចមានកិត្តិយសដ៏ខ្ពង់ខ្ពស់សូមជម្រាបជូនសមាជិកសមាជិកាគណបក្សទាំងអស់និងសាធារណៈជនមេត្តាជ្រាបថា៖ទីស្នាក់គណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានអាស័យដ្ឋានផ្ទះលេខ៥៩ផ្លូវលំក្រុមទី១ភូមិ២សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញត្រូវបានផ្អាកសកម្មភាពការងារនិងបិទទ្វា ជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”។ សមាជិកឡើងមកប្រជុំបាននិយាយថាពួកគាត់មិនដឹងមូលហេតុពិតប្រាកដនៅលារបិទស្នាក់ការមិនឲ្យសមាជិកចូលនោះទេ៕
ចុះថ្ងៃទី: 09-05-2019 មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិចប្រចាំខេត្តក្រចេះសុំលាលែងពីតំណែង រាជធានីភ្នំពេញ: ប្រធានក្រុមការងារខេត្តក្រចេះ លោក ឃឿង ណាត និងជាទីប្រឹក្សារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានដាក់លិខិតមួយច្បាប់ជូនថ្វាយសម្តេចព្រះប្រធាន ដើម្បីសុំលាលែងពីតំណែង នៅក្នុងគណបក្សក្រោយដែលលោកបានមើលឃើញថា គណបក្សរាជានិយមមួយនេះនឹងបាត់បង់សម្លេងគាំទ្រនាពេលខាងមុខ ដោយសារតែនយោបាយលាបពណ៌ដណ្តើមអំណាចគ្នា ។លោក ឃឿង ណាត បានទូលសម្តេចក្រុមព្រះនៅក្នុងលិខិតសុំលាលែងនោះដោយបញ្ជាក់ថា លោកបានតស៊ូ និងលះបង់គ្រប់បែបយ៉ាង ដើម្បីថែរក្សាការពារ រាជានិយមហ្វ៊ុនស៊ិនប៉ិច ជិត៣០ឆ្នាំ មិនដែលត្អូញត្អែរម្តងឡើយ ហើយក្នុងរយៈកាលចុងក្រោយនេះលោកបានមើលឃើញថា ការដើរលាបពណ៌ និងការដណ្តើមអំណាចរបស់ក្រុមរាជបុត្រ នរោត្តម ចក្រាវុឌ្ឍ ដែលជា ហេតុធ្វើឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច រលាយ និងលែងមានអ្នកគាំទ្រនៅថ្ងៃអនាគត៕
September 24, 2019 អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបដិសេធព័ត៌មានបង្រួបបង្រួម ថ្ងៃចេញផ្សាយៈ ភ្នំពេញ ៖ លោក ណុប សុធារិទ្ធិ អ្នកនាំពាក្យគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានបដិសេធទៅនឹងព័ត៌មានថា នឹងមានការបង្រួបបង្រួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដោយលោកបានបញ្ជាក់ថា ករណីនេះពុំមានចែងក្នុងលក្ខន្តិកៈបក្ស នោះទេ ។
អ្នកនាំពាក្យរូបនោះបានអះអាង ប្រាប់បណ្តាញសារព័ត៌មានថា គណបក្សហ្វ៊ុនស៊ិនប៉ិចពុំមានផែនការ ចង់បង្រួបបង្រួម ឬច្របាច់បញ្ចូលគ្នាជាមួយគណបក្សផ្សេងៗ នោះទេ ដោយសារការបង្រួបបង្រួមគ្នាអាចធ្វើឲ្យមានការពិបាកក្នុងការគ្រប់គ្រងគណបក្ស និងមានការទាមទារប្រយោជន៍រៀងៗខ្លួនដោយមិនគិតគូរពីផលប្រយោជន៍រួមជាធំឡើយ។
សូមជម្រាបថា កាលពីសប្តាហ៍មុនលោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់សារព័ត៌មានថា លោកពិតជាបានជួបជាមួយសម្តេចក្រុមព្រះនៅដំណាក់វាលស្បូវមែន ដោយជំនួបនោះបានធ្វើឡើងកាលពី ៣ ឬ ៤ ថ្ងៃមុននេះតាមរយៈព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ។
លោកបន្តថា សម្ដេចក្រុមព្រះមានព្រះរាជបន្ទូលថា ចង់បង្រួបបង្រួមបក្សទាំងពីរឡើងវិញ ប៉ុន្ដែសម្ដេចក្រុមព្រះបានប្រាប់ថា រង់ចាំជជែកជាមួយបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលនឹងត្រឡប់ពីក្រៅប្រទេសវិញ ៕
August 19, 2018, 11:50 AM នរោត្តមចក្រាវុឌ្ឍប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិចនឹងបង្ហាញក្នុងវេទិកាជាមួយរដ្ឋាភិបាល ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកណុប សុធារិទ្ធ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៨ នេះថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះរាជបុត្រាច្បងរបស់សម្តេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច។
លោក ពេជ្រ សុជេថ្ថា អគ្គលេខាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបង្ហាញខ្លួនជាលើកដំបូង នៅក្នុងវេទិកាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាល នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានសន្តិភាព។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងព្រះរាជបុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ពេជ្រ សូជេដ្ឋា ជាអគ្គលេខាធិការប្រតិបត្តិ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
យោងតាមសេចក្ដីសម្រេចបានបញ្ជាក់ថា ព្រះប្រធានស្ដីទីគណបក្ស និងអគ្គលេខាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច មានភារកិច្ច និងសិទ្ធិដូចតទៅៈ ព្រះប្រធានស្ដីទីគណបក្សដឹកនាំ ចាត់ចែង សម្រេចរាល់ការងារគណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលអវត្តមានព្រះប្រធានគណបក្សក្នុងពេលសម្រាកព្យាបាលជំងឺ។
អគ្គលេខាធិការប្រតិបត្តិដឹកនាំ ចាត់ចែង មានភារកិច្ចដឹកនាំ ចាត់ចែង សម្រេចរាល់ការងាររបស់អគ្គលេខាធិការដ្ឋានគណបក្សហ្វ៊ុនស៊ិចប៉ិច ឲ្យមានប្រសិទ្ធភាពខ្ពស់។ ព្រះប្រធានស្ដីទីគណបក្សមានសិទ្ធសម្រេចកែសម្រួល ផ្លាស់ប្ដូរ តែងតាំងសមាសភាពនានាតាមការចាំបាច់ និងមានសិទ្ធិអនុវត្តន៍រាល់ការងារផ្សេងៗ ដូចមានចែងក្នុងលក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រាច្បងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងព្រះអង្គម្ចាស់ក្សត្រិយ៍ ម៉ារី រណឫទ្ធិ។ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ មានព្រះជន្មជាង ៤០ឆ្នាំ៕S/
ក្រសួងមហាផ្ទៃបានច្រានចោលការសម្រេចចិត្តរបស់គណបក្សរាជានិយមហ្វ៊ុនស៊ីនប៉ិច ដើម្បីតែងតាំងកូនប្រុសរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិទៅជាប្រធានស្តីទី ខណៈព្រះអង្គម្ចាស់បន្តការព្យាបាលនៅក្នុងប្រទេសថៃពីឧប្បទ្ទវហេតុបុករថយន្ត។
03-October-2019 សម្តេចក្រុមព្រះដកតួនាទីអនុប្រធានគណបក្ស៣រូបមុននឹងតាំងតាំងកូនប្រុសជាប្រធានស្តីទី
ភ្នំពេញ៖ លោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ឺលោក ញ៉េប ប៊ុនជិនត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិចេញលិខិតបញ្ចប់តួនាទីជាអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជាមួយនិងអគ្គលេខាធិការរងម្នាក់ឈ្មោះលោក វ៉ាន់ សុផាន់ណា។
បើតាមសេចក្តីសម្រេចដែលចុះព្រះហស្ថលេខា កាលពីថ្ងៃ០៨ ខែសីហាដោយមិនចាំដល់សមាជគណបក្សនោះ មន្ត្រីជាន់ខ្ពស់៣រូប ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិដែលនៅសម្រាកព្យាបាលព្រះកាយនៅឡើយបាន តែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ
សូមបញ្ជាក់ថា ក្រោយពេលបញ្ចប់តំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូបខាងលើនេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ សម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកំពុងសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស បានសេចក្តីសម្រេចមួយ តែងតាំងបុត្រាច្បងរបស់ព្រះអង្គ១រូប ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ម៉ារី រណឫទ្ធិ។ ក្រៅពីការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំង អគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ៕
October 30, 2019, 10:00 PM893សម្តេចក្រុមព្រះ និង លោក ញឹក ប៊ុនឆៃ សម្រេចបង្កើតក្រុមការងារបង្រួបបង្រួមបក្ស
ដោយៈ មុនីរ័ត្ន/ភ្នំពេញ: នៅមុនការធ្វើសមាជច្របាច់បញ្ចូលគ្នារវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មេដឹកនាំនៃគណបក្សទាំងពីរ គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកញឹក ប៊ុនឆៃ បានជួបគ្នានៅក្នុងភោជនីយដ្ឋានមួយនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីជជែកពិភាក្សាអំពីការបង្រួបង្រួមរវាងគណបក្សរាជានិយមទាំងពីរឲ្យទៅជាគណបក្សតែមួយ ស្ថិតនៅក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិច។
មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី៣០ ខែតុលា ថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើការបង្រួបបង្រួមគ្នាឡើងវិញរវាងអ្នករាជានិយម និងអ្នកសីហនុនិយមនៅក្នុងពេលឆាប់ៗខាងមុខនេះហើយបានសម្រេចបង្កើតគណៈកម្មការដោយម្ខាងមានសមាសភាពចំនួនបីរូប ដើម្បីពិនិត្យលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង រួមទាំងគោលការណ៍មួយចំនួនទៀត ដើម្បីជៀសវាងកុំឲ្យបញ្ហាដូចលើកមុនៗ។ លោកញឹក ប៊ុនឆៃ បានដាក់សមាសភាពកក្រុមការងារចំនួនបីរូបថ្វាយសម្តេចក្រុមព្រះរួចរាល់អស់ហើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកញឹក ប៊ុនឆៃ ជួបគ្នា (រូបថតៈ មុនីរ័ត្ន)
ប្រភពដដែលបានបង្ហើបថា សមាសភាពក្រុមការងារខាងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួនបីរូប គឺអាចមានលោកហេង ចន្ថា លោកឆឹង ចំរើន និងលោកផាន់ សុធី។ ប៉ុន្តែសមាសភាពបីរូបនេះ សម្តេចក្រុមព្រះ នៅមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ។
ចំណែកលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រាប់រស្មីកម្ពុជាថា ការជួបគ្នារវាងរូបលោកជាមួយសម្តេចក្រុមព្រះ គឺផ្តោតសំខាន់ទៅលើការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរ ។ ហើយបានបង្កើតក្រុមការងារម្ខាងបីនាក់ គឺខាងគណបក្សខ្មែររួបរួមជាតិ បានចាត់តាំងរួចហើយ មានដូចជាៈ លោកអ៊ុំ សុមន្ថា អនុប្រធានគណបក្ស លោកសុខ វិសាល អគ្គលេខាធិការគណបក្ស និងលោករស់ ឆេង នាយកខុទ្ទកាល័យគណបក្សខ្មែររួបរួមជាតិ។ នៅពេលបង្កើតក្រុមការងារទាំងពីររួច គឺនឹងចាប់ផ្តើមជជែកការងាររៀបចំបញ្ចូលគ្នា និងពិនិត្យមើលវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោកញឹក ប៊ុនឆៃ ជួបគ្នា (រូបថតៈ មុនីរ័ត្ន)
លោកបានបញ្ជាក់ថា “ការបញ្ចូលគ្នាលើកនេះ អត់ធ្វើដូចបីលើកមុនៗទេ ហើយមានប៉ុន្មានដាក់ចូលគ្នាទាំងអស់ ហើយយកទៅធ្វើការជ្រើសរើស ហើយសំខាន់យើងបានយកគោលការណ៍ប្រាំចំណុច ទី១.យកអ្នកដែលស្មោះត្រង់ជាមួយគណបក្ស និងស្មោះត្រង់ជាមួយសម្តេចក្រុមព្រះ, ទី២.ជ្រើសរើសអ្នកមានសមាសភាព និងបទពិសោធនក្នុងការដឹកនាំ, ទី៣.លទ្ធភាព, ទី៤.ប្រជាប្រិយភាព និងសកម្មភាព និងទី៥.អ្នកដែលមានជំហររួបរួម ពីព្រោះអ្នកខ្លះមានជំហរមិនរួបរួមទេ…។ ចំណែកលក្ខន្តិកៈ និងបទបញ្ជាផ្ទៃ គឺធ្វើយ៉ាងម៉េចឲ្យមានប្រជាធិបតេយ្យ នៅក្នុងការគ្រប់គ្រងគណបក្សតាមបែបប្រជាធិបតេយ្យ កុំឲ្យបក្ខពួកនិយម ក្រុមគ្រួសារនិយម កុំឲ្យមានអំពើពុករលួយ”។
លោកញឹក ប៊ុនឆៃ បានបញ្ជាក់ទៀតថា ការរួបរួមគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាឲ្យសម្តេចក្រុមព្រះ ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងសមាសភាពផ្សេងទៀត រង់ចាំការជជែកគ្នាបន្តទៀត។ លោកសង្ឃឹមថា ការរួបរួមរវាងគណបក្សទាំងពីរ គឺលែងបែកបាក់គ្នាដូចលើកមុនៗទៀតហើយ គឺសំខាន់មេដឹកនាំដែលជាប្រធានមានជំហររួបរួម ហើយត្រូវជ្រើសរើសមនុស្សដែលមានជំហរស្មោះត្រង់
គួរបញ្ជាក់ថា ការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរនេះ បានកើតឡើងបន្ទាប់ពីជំនួបរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយលោកញឹក ប៊ុនឆៃ ចំនួនបួនលើក គឺនៅថ្ងៃទី១៣-១៨-២៤ ខែតុលា ឆ្នាំ២០១៩ នៅដំណាក់វាលស្បូវ។ រីឯលើកទី៤ គឺកើតឡើងនៅថ្ងៃទី៣០ ខែតុលា សម្តេចក្រុមព្រះ និងលោកញឹក ប៊ុនឆៃ បានជួបគ្នាម្តងទៀត។ នៅក្នុងជំនួបសម្តេចក្រុមព្រះមានគំនិតផ្តួចផ្តើមឲ្យមានការបង្រួបបង្រួមអ្នករាជានិយម និងអ្នកសីហនុនិយមឡើងវិញ។
សូមរម្លឹកថា គណបក្សហ្វ៊ុនស៊ិនប៉ិច បានបែកបាក់ផ្ទៃក្នុងដ៏ធំមួយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦។ កាលនោះសម្តេចក្រុមព្រះបានបង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះព្រះអង្គផ្ទាល់ខ្លួនឯង គឺគណបក្សនរោត្តម រណឫទ្ធិ។
គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលកើតចេញពីរាជានិយមតែមួយបានថយចុះសំឡេងពី ៥៨អាសនៈ កាលពីឆ្នាំ១៩៩៣ មកនៅត្រឹមតែ ២អាសនៈដូចគ្នាតែប៉ុណ្ណោះកាលពីឆ្នាំ២០០៨ បន្ទាប់ពីគណបក្សទាំងពីរបានពុះបំបែកចេញជាពីរ។
បន្ទាប់ពីការបែកបាក់ គណបក្សរាជានិយមទាំងពីរ គឺគណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ បានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពគ្នាឡើងវិញបន្ទាប់ពីបានខ្វែងគំនិតខាងផ្លូវនយោបាយអស់រយៈពេលជាងប្រាំមួយឆ្នាំ។ក្រោយមកទៀត ក៏មានការបែកបាក់គ្នាសាជាថ្មីរហូតមកដល់ពេលច្ចុប្បន្ន៕សរន
11, Aug 2018 , 3:50 pm បុត្រច្បងរបស់សម្តេចក្រុមព្រះ ក្លាយជាប្រធានស្តីទីនៃគណបក្សហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ បានសម្រេចព្រះទ័យតែងតាំងបុត្រាច្បង នរោត្តម ចក្រាវុឌ្ឍ ឲ្យគង់ជាប្រធានស្តីទីនៃគណបក្សហ្វ៊ុនស៊ិនប៉ិច។ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ថា នេះជាព័ត៌មានពិត ប៉ុន្តែថាលោកមិនទាន់ទទួលបានព័ត៌មានលម្អិតទាក់ទងនឹងមូលហេតុនៃសេចក្តីសម្រេចនេះនៅឡើយទេ។
បុត្រាច្បង នរោត្តម ចក្រាវុឌ្ឍ របស់សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ជាមួយម្ចាស់ក្សត្រី ម៉ារី ដែលពលរដ្ឋខ្មែរពុំសូវស្គាល់ ត្រូវបានតែងតាំងជាប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការតែងតាំងនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយរបស់សម្តេចក្រុមព្រះកាលពីថ្ងៃទី៨ខែសីហា ហើយដែលត្រូវបានផ្សព្វផ្សាយកាលល្ងាចថ្ងៃទី១០សីហានេះ។
ការតែងតាំងនេះបានកើតឡើងនៅពេលដែលសម្តេចក្រុមព្រះត្រូវបានគេដឹងថា ព្រះអង្គកំពុងសម្រាកព្យាបាលនៅក្រៅប្រទេស ក្រោយពីព្រះអង្គជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ។ គ្រោះថ្នាក់ចរាចរណ៍នោះបានធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព។ តាំងពីពេលនោះមក សម្តេចក្រុមព្រះត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ហើយព្រះអង្គក៏មិនមានព្រះវត្តមាននៅក្នុងថ្ងៃបោះឆ្នោតនៅកម្ពុជាឡើយ។
អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១១ខែសីហានេះថា លោកមិនទាន់ដឹងអំពីមូលហេតុនៅពីក្រោយការសម្រេចព្រះទ័យរបស់ព្រះប្រធានរបស់លោកនៅឡើយទេ ប៉ុន្តែលោកអះអាងថា ថ្នាក់ដឹកនាំគណបក្សគោរពតាមសេចក្តីសម្រេចចិត្តរបស់សម្តេចក្រុមព្រះ។ លោក ញ៉េប ប៊ុនជិន បានថ្លែងយ៉ាងដូច្នេះថា៖«នេះជាព្រះរាជតម្រិះរបស់ព្រះអង្គ។ ប្រហែលព្រះអង្គត្រូវការពេលវេលាបន្ថែមដើម្បីព្យាបាលព្រះរោគ។ យើងនៅរង់ចាំការកោះប្រជុំពីព្រះប្រធានស្តីទីទាក់ទងនឹងផែនការការងារថ្ងៃមុខ»។
មិនមានការតែងតាំងតែមួយនោះទេ។ បើគេឃើញសេចក្តីសម្រេចនោះ សម្តេចក្រុមព្រះក៏បានតែងតាំងលោក ពេជ្រ សុជេថ្ថា ជាអគ្គលេខាធិការប្រតិបត្តិនៃគណបក្សហ្វ៊ុនស៊ិនប៉ិចផងដែរ។ ក្នុងនាមជាព្រះប្រធាន សម្តេចក្រុមព្រះបានបង្គាប់ឲ្យប្រធានស្តីទី និងអគ្គលេខាធិការប្រតិបត្តិ ចាត់ចែង និងសម្រេចរាល់ការងារ រួមទាំងផ្លាស់ប្តូរ តែងតាំងសមាសភាពនៅក្នុងគណបក្សផង ឲ្យមានប្រសិទ្ធភាព។ នេះបើយោងតាមសេចក្តីសម្រេចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ។
គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាកេរដំណែលនយោបាយមួយរបស់ព្រះបរមរតនកោដ្ឋ ដែលធ្លាប់ឈ្នះនៅក្នុងការបោះឆ្នោតនីតិកាលទីមួយក្នុងឆ្នាំ១៩៩៣ បានថមថយប្រជាប្រិយភាព និងការគាំទ្រពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ហើយក៏បានឆ្លងកាត់ការបែកបាក់ផ្ទៃក្នុងយ៉ាងដំណំផងដែរ។
ទោះយ៉ាងនេះក៏ដោយ នៅក្នុងការបោះឆ្នោតនីតិកាលទី៦នេះ ទោះបីទទួលបានសំឡេងទាបដាច់ឆ្ងាយពីគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ដែលជាអតីតដៃគូក្នុងរដ្ឋាភិបាលចម្រុះនោះ ក៏ហ្វ៊ុនស៊ិនប៉ិច ជាគណបក្សដែលទទួលបានការគាំទ្រលំដាប់ថ្នាក់ទី២ជាមួយនឹងសំឡេងគាំទ្រ ៣៧៤៥១០ សំឡេង។
នៅពេលនេះ ក្រោមការដឹកនាំរបស់ប្រធានស្តីទី នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ តើហ្វ៊ុនស៊ិនប៉ិច នឹងមានអ្វីថ្មី?
ចេញផ្សាយ ថ្ងៃទី21 ខែសីហា ឆ្នាំ2018 បុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តេញមន្ត្រីចាស់ៗ ៤ រូប ចេញពីហ្វ៊ុនស៊ិនប៉ិច (ភ្នំពេញ)៖ ទីបំផុតទៅ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាបុត្រារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញលិខិត សម្រេចបណ្តេញមន្ត្រីចាស់ៗ ៤ រូប ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ មន្ត្រីទាំង ៤រូបនោះ រួមមាន៖ លោក ញ៉េប ប៊ុនជិន លោក យូហុកគ្រី លោកប៉ោប៊ុនស្រ៊ឺ និងលោក វ៉ាន់ សុផាន់ណា។
លិខិតបញ្ចប់សមាជិកភាពរបស់មន្ត្រីជាន់ខ្ពស់ទាំង ០៤ រូប ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ហើយត្រូវបានគេផ្សព្វផ្សាយនៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញលិខិតតែងតាំងជាប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងសម្រាកព្យាបាលជំងឺ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
ក្នុងលិខិតបណ្តេញសមាជិកជាន់ខ្ពស់ទាំង ៤រូប ចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច បានលើកឡើងថា យោងតាមតម្រូវការចាំបាច់ និងតាមវិន័យផ្ទៃក្នុងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
សូមរម្លឹកថា មន្ត្រីជាន់ខ្ពស់គ្រាក់ៗ ទាំង ៤រូបរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានបណ្តេញចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចខាងលើនេះ ទើបតែត្រូវបានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្រេចកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដកតំណែងពីអនុប្រធានគណបក្ស និងអគ្គលេខាធិការរង ហើយតែងតាំងជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យគណបក្សហ្វ៊ុនស៊ិនប៉ិច។
ក៏ប៉ុន្តែកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ អតីតមន្ត្រីគ្រាក់ៗទាំងនោះ បានចេញលិខិត បដិសេធ មិនទទួលយកតួនាទីដែលសម្តេចក្រុមព្រះ ទើបតែងតាំងនោះទេ ហើយបានសុំត្រឹមតែនៅធ្វើជាសមាជិកធម្មតារបស់គណបក្សហ្វ៊ុនស៊ិនប៉ិចប៉ុណ្ណោះ៕ (SN-ពិសិដ្ឋ
ច័ន្ទ, 23 កញ្ញា 2019 09:25 សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ជួបគ្នាស្ងាត់ៗ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានជួបគ្នាស្ងាត់ៗ នៅដំណាក់វាលស្បូវកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពីមានការបែកបាក់រវាងគណបក្សរាជានិយមទាំងពីរជាច្រើនឆ្នាំ។ ការជួបគ្នារវាងមេដឹកនាំគណបក្សទាំងពីរនេះ គឺតាមរយៈម្ចាស់ក្សត្រីយ៍ ម៉ារី រណឫទ្ធិ។ មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងប្រាប់ [ខ្លីៗ] ថា នៅក្នុងការជំនួបរវាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាមួយលោក ញឹក ប៊ុនឆៃ នៅដំណាក់វាលស្បូវ គឺសម្តេចក្រុមព្រះបានមានបន្ទូលអំពីការបង្រួបបង្រួមរវាងគ្នាឡើងវិញ រវាងអ្នករាជានិយម និងសីហនុនិយម កុំឲ្យមានការបែកបាក់គ្នាតទៅទៀត។ ហើយជំនួបរវាងថ្នាក់ដឹកនាំកំពូលគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ នឹងកើតមាននៅក្នុងពេលឆាប់ៗខាងមុខនេះ នៅពេលដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច យាងមកពីប្រទេសបារាំងវិញ។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានថ្លែងបញ្ជាក់ថា លោកពិតជាបានជួបជាមួយសម្តេចក្រុមព្រះ នៅដំណាក់វាលស្បូវមែន បីបួនថ្ងៃមុននេះ តាមរយៈព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ។ «ខ្ញុំបានគាល់សម្តេចក្រុមព្រះ នៅដំណាក់វាលស្បូវ នឹងបានថ្វាយបង្គំព្រះអង្គតាមរយៈព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ។ ហើយនៅពេលជួបព្រះអង្គម្ចាស់ក្សត្រីយ៍ ព្រះអង្គក៏បានទូលថ្វាយសម្តេចក្រុមព្រះ ហើយសម្តេចក្រុមព្រះក៏បានយាងចេញមក ខ្ញុំក៏បានគាល់លោកនៅដំណាក់វាលស្បូវ។ ទាំងអង្គម្ចាស់ក្សត្រីយ៍ និងទាំងអ្នកនៅបម្រើព្រះអង្គ មានការឆ្ងល់ដែរថា ព្រះអង្គមានបន្ទូលពីមុនមកបានតែមួយម៉ាត់ៗទេ អត់មានបន្ទូលអីបានច្រើនទេ ដល់ពេលថ្ងៃដែលខ្ញុំទៅគាល់លោក លោកសប្បាយរីករាយក្នុងព្រះទ័យ ស្រាប់តែលោកមានបន្ទូលបានវិញទាំងអស់ ទាំងព្រះអង្គម្ចាស់ក្សត្រីយ៍ ក៏ឆ្ងល់ដែរថា លោកអត់មានបន្ទូលបានទេ កន្លងមក ហេតុអីបានឃើញខ្ញុំទៅ ស្រាប់តែលោកមានបន្ទូលវិញ ហើយព្រះអង្គម្ចាស់ក្សត្រីយ៍សួរព្រះអង្គថា ស្គាល់ទេអ្នកណា ព្រះអង្គថា ស្គាល់តាឯកឧត្តម ញឹក ប៊ុនឆៃ»។លោកបានបញ្ជាក់ទៀតថា នៅពេលគាល់សម្តេចក្រុមព្រះ ព្រះអង្គបានបន្ទូលឲ្យរួបរួមគ្នាទៅ ប្រមូលអ្នករាជានិយម អ្នកសីហនុនិយម រួបរួមគ្នា។ ហើយលោកក៏មិនបានលើកអ្វីច្រើនដែរ គ្រាន់តែសួរអំពីព្រះរាជសុខភាពរបស់ព្រះអង្គ និងថ្វាយព្រះពរព្រះអង្គ។ «ព្រះអង្គមានបន្ទូលពីរបីចំណុចពាក់ព័ន្ធដល់ការបង្រួបបង្រួមគ្នា អ្នកសីហនុនិយម អ្នករាជានិយម ដើម្បីជួយដល់ប្រទេសជាតិ ជួយដល់ប្រជាជន កុំគិតរឿងអតីតកាល ហើយព្រះអង្គមិនមានបន្ទូលអ្វីផ្សេងទៀតទេ»៕
គណបក្សហ្វ៊ុនស៊ិនប៉ិច (អង់គ្លេស:FUNCINPEC) គឺជាគណបក្សនយោបាយរាជានិយមក្នុងប្រទេសកម្ពុជា ។ មុនការបោះឆ្នោត២០០៨ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា បានបង្កើតរដ្ឋាភិបាលចំរុះមួយ ទោះបីជាការទាក់ទាញរបស់ហ៊្វុនស៊ិនប៉ិចបានធ្លាក់ចុះនៅនឹង តាំងពីឆ្នាំ១៩៩៨ក៏ដោយ ក៏គណបក្សមានទំនាក់ទំនងស្មើមុខគ្នា ជាមួយនឹងCPPក្នុងរដ្ឋាភិបាលចំរុះដដែល
FUNCINPECជាអក្សរកាត់ភាសាបារាំងគឺ Front Uni National pour un Cambodge Indépendant, Neutre, Pacifique, et Coopératif,(អង់គ្លេស:"National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia.") ដែលបកប្រែថា រណសិរ្សបង្រួបបង្រួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការ ។
គណបក្សមានរឹសគល់ពីសម្ដេច នរោត្ដម សីហនុ មេដឹកនាំឯករាជ្យកម្ពុជា អតីតស្ដេចកម្ពុជា នាយករដ្ឋមន្ត្រី ហើយក្រោយមកទៀតជាប្រមុខរដ្ឋកំឡុងចន្លោះឆ្នាំ ១៩៥៥ និង១៩៧០ នៅពេលរបបសង្គមរាស្ត្រនិយមរបស់ព្រះអង្គបានដឹកនាំកម្ពុជា ។ សីហនុ ត្រូវបានទម្លាក់ចេញពីអំនាចក្នុងរដ្ឋប្រហារមួយក្នុងឆ្នាំ១៩៧០ ដោយព្រះភាតាអយ្យិកាមួយរបស់ព្រះអង្គ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ និងឧត្ដមសេនីយ៍ស្ដាំនិយម លន់ ណុល ដែលបានប្រកាសសាធារណរដ្ឋខ្មែរនៅខែតុលា ។ ជាហេតុ ដែលសីហនុ បាននិរទេសទៅប៉ីជិង (Beijing) ហើយបង្កើត រាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា រដ្ឋាភិបាលចំរុះដោយមិនធ្វើសហប្រត្តិការនឹង អតីតសត្រូវរបស់ទ្រង់ទេ គណបក្សកុម្មុយនិស្តកម្ពុជា (ឫក៏សីហនុសំដៅថាពួកគេជា ខ្មែរក្រហម ) ។ បន្ទាប់ពីជ័យជំនះរបស់ពួកកុម្មុយនិស្តក្នុងសង្គ្រាមផ្ទៃក្នុងកម្ពុជា ក្នុងឆ្នាំ១៩៧៥ ហើយនិងការបង្កើតឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ អ្នកគាំទ្រសីហនុត្រូវបានបញ្ឈប់សកម្មភាព និងបណ្ដេញចេញ ពេល ដែលសីហនុព្រះអង្គឯងក៏ត្រូវបានគេចាប់ដាក់ឃុំ ក្នុងរាជដំណាក់យ៉ាងជាក់ស្ដែងដែរ ។ ក៏ប៉ុន្តែ នៅពេលដែលកងទ័ពវៀតណាមបានរុញច្រានពួកខ្មែរក្រហមនៅដើមឆ្នាំ១៩៧៩ សីហនុ (ក៏បាននិរទេសម្ដងទៀត) បានបង្ហាញថាខ្លួនព្រះអង្គមានជំហរផ្ទុយពីគេតែអង្គឯង ដោយចាត់ទុកថាខ្មែរក្រហមថា:ទោះបីជារបបមួយនេះបានរំលោភលើសិទ្ធិមនុស្ស យ៉ាងណាក៏ដោយរបបនេះគឺជារដ្ឋាភិបាលពិតឥតក្លែងក្លាយ និងតែមួយគត់នៃកម្ពុជា ។ វាបានកើតឡើង ពីការតស៊ូរបស់ប្រជាជនទល់ នឹងសហរដ្ឋអាមេរិក និង លន់ ណុល ។ បើសិនជាខ្ញុំប្រឆាំងនឹងរបបនេះ ខ្ញុំនឹងក្លាយជាជនក្បត់ជាតិ ។"[១]
ពួកខ្មែរក្រហម ឥឡូវដឹងថាឋានៈរបស់សីហនុជានាមទេនឹងអាចជួយក្នុងករណីរបស់ពួកគេជាអន្តរជាតិ ដោយសុំឲព្រះសីហនុតវ៉ានូវករណីកម្ពុជាប្រជាធិបតេយ្យ នៅឯអង្គការសហប្រជាជាតិ ។ សីហនុឥឡូវបានទាស់គ្នាជាសាធារណៈជាមួយពួកកុម្មុយនិស្ត ដោយចោទថាពួកគេជាឃាតករសំលាប់មនុស្សដ៏ច្រើន និងទាមទារថាពួកគេត្រូវតែនិរទេសចេញ។
ម៉ូលីណាកា (MOULINAKA)
ក្នុងសម័យមួយរហូតដល់១៩៧៩ ក្រុមជនភៀសខ្លួនដ៏ធំបានប្រមូលផ្ដុំគ្នារស់នៅក្នុងជំរំនៅតាមព្រំដែនថៃរួមមនកងប្រដាប់អាវុធខ្លះដែរ:អតីតពួកសាធារណរដ្ឋ ពួករាជានិយម ជាពួកដែលនៅសល់ពីកងពលតូចទី១៣របស់ពួកផ្វាំង (FANK) ដែលដើមឡើយដឹកនាំដោយ នរោត្ដម ចន្ទរង្សី និងពួកចោរព្រៃដែលទាញប្រយោជន៍ពីការវឹកវរនេះ ។ ក្នុងឆ្នាំ១៩៧៩ ចំនួនមនុស្សបានប៉ោងធំឡើង ដោយសារកាន់តែមានជនភៀសខ្លួនច្រើនឡើង និងភាពផ្សំបរាជ័យនៃកងទ័ពពួកខ្មែរក្រហម ។
អ្នកនយោបាយម្នាក់ សឺន សាន និងអតីតមេទ័ពផ្វាំងដៀន ដែលបានបង្កើតកិច្ចខិតខំដើម្បីរៀបចំពួកក្រុម ដែលនៅរប៉ាត់រប៉ាយខ្លះទៅជារណសិរ្សតស៊ូប្រយុទ្ធប្រឆាំង នឹងវត្តមានវៀតណាម ដែលបានបន្តក្លាយជាខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) នេះគឺជាចលនាមិនមែនកុម្មុយនិស្ត និងជាចលនាពួកសាធារណរដ្ឋដ៏ធំមួយ ។ អតីតមន្ត្រីពីររូបទៀត វរសេនីឯកកងទ័ពជើងទឹក គង់ សិលា និងវរសេនីយឯកកងឆត្រយោង ញឹម សុផុន យ៉ាងណាមិញក៏ត្រូវសំរេចថាពួកគេចង់ឲមានអង្គការមួយ ជាមួយរចនាសម្ព័ន្ធបញ្ជាការរួមមួយ ផ្ទុយមកវិញជាជាងរដ្ឋាភិបាលចំរុះដែលគ្មាន ខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) ហើយក៏បង្កើតឡើងនូវ ម៉ូលីណាកា (MOULINAKA) (Mouvement de Liberation National du Kampuchea) នៅថ្ងៃ៣១សីហា ១៩៧៩ដើម្បីសំរេចគោលបំណងនេះ ។[៣] នេះគឺជាលើកទីមួយហើយនៃពួកក្រុមតស៊ូសច្ចានឹងស្មោះត្រង់ចំពោះព្រះសីហនុ ។ លោកសុផុន បានចូលកម្ពុជាដោយស្ងាត់ដើម្បីរកការគាំទ្របុព្វហេតុរាជានិយម ហើយត្រូវបានចាប់ខ្លួនដោយពួកវៀតណាម លោកបានរៀបចំគេចខ្លួននៅខែមេសា ១៩៨០ និងកាន់តំនែងជាមេដឹកនាំម៉ូលីណាកាតែឯងបន្ទាប់ពីមរណៈភាពនៃលោក គង់ សិលា ពីគ្រុនចាញ់ នៅថ្ងៃ១៦សីហា ១៩៨០ ។
ការបង្កើតហ៊្វុនស៊ិនប៉ិចនិងអេអ៊ែនអ៊ែស (ANS)
សីហនុបានបង្កើតហ៊្វុនស៊ិនប៉ិចនៅប៉ារីស ក្នុងខែកុម្ភៈ១៩៨១ ជាមួយគណៈកម្មាការកណ្ដាល ក្នុងចំណោមជនជាតិខ្មែរលេចធ្លោ១០០នាក់ដែលនិរទេសខ្លួន ។[៣] ហ៊្វុនស៊ិនប៉ិចត្រូវបានបង្កើតឡើងដោយមានការជ្រោមជ្រែងពីប្រទេសអាស៊ាន ដើម្បីផ្ដល់នូវការតស៊ូឆ្លាស់គ្នា ប្រឆាំងនឹងពួកវៀតណាម ដើម្បីជួយដល់ពួកខ្មែរក្រហម ដែលនៅតែកាន់កាប់នៅឯពាយព្យ និងភាគខាងលិចប្រទេស និងដើម្បីអង្គការដែលបែកខ្ញែកនៃខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) ដែលត្រូវបានជួយដោយបើកចំហដោយស.រ.អា. និងមហាអំណាចលោកខាងលិចជាទូទៅ ។ ក្រោយមកឆ្នាំនោះ ព្រះសីហនុបានជ្រើសរើសអ្នកនយោបាយជើងចាស់ អ៊ិន តាំ ដោយភាពសមល្មមនឹងហួសចិត្ត គាត់ធ្លាប់ជាតួអង្គដ៏សំខាន់នៅពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដើម្បីបង្កើតស្លាបកងប្រដាប់អាវុធរបស់ហ៊្វុនស៊ិនប៉ិចArmee Nationale Sihanoukiste រឺក៏អេអ៊ែនអ៊ែស (ANS) (កងទ័ពជាតិសីហនុ រឺ កងទ័ពជាតិសីហនុនិយម) ។ អេអ៊ែនអ៊ែស (ANS)ត្រូវបានបង្កើតឡើងអនុលោមជាមួយការផ្ដុំគ្នានៃកម្លាំងមនុស្សមកពីម៉ូលីណាកា ពួកអ្នកដែលនៅសេសសល់ទាញបានពីក្រុមប្រដាប់អាវុធតូចៗ ឃ្លាំងមឿង សេរីការឧត្ដរទិស ខ្មែរអង្គរ ព្រលឹងខ្មែរ និងដំរីសភ្លុកខៀវ ។[៣]
រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (CGDK)
សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ។
១៩៨២ពេញមួយឆ្នាំប្រទេសរដ្ឋអាស៊ានព្រួយបារម្ភអំពីវត្តមាននៃកងទ័ពប្រជាជនវៀតណាម តាមតំបន់ព្រំដែនកម្ពុជាបានផ្ដុំកម្លាំង និងបំពាក់អាវុធដល់រណសិរ្សរំដោះជាតិប្រជាជនខ្មែរ និងកងទ័ពជាតិសីហនុនិយមតាមរយៈប្រទេសសិង្ហបុរី ។[៣] កងកម្លាំងខ្មែរក្រហម កងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ បានបន្តការគាំទ្រពីចិន ។ ក៏ប៉ុន្តែភាពជោគជ័យនៃកងទ័ពប្រជាជនវៀតណាម ក្នុងការបោសសំអាតតាមតំបន់ព្រំដែន ហើយ និងបរាជ័យកងទ័ពត្រូវបានរងទុក្ខដោយក្រុមទ័ពព្រៃទាំងបី ដែលនាំឲប្រទេសអាស៊ានដាក់សម្ពាធលើរណសិរ្សរំដោះជាតិប្រជាជនខ្មែរ ហ៊្វុនស៊ិនប៉ិច និងពួកខ្មែរក្រហម ដើម្បីសម្រុះសម្រួលកិច្ចតស៊ូរបស់ពួកគេជាច្រើនមកហើយ ។ ថ្វីបើមានការខ្វែងគំនិតគ្នាជាច្រើន ជាពិសេសរវាងខ្មែរក្រហម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ-លោក សឺន សាននៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់កិច្ចព្រមព្រៀងណាមួយទេ ទោះជាអ្វីក៏ដោយក៏នេះវាបានហុចលទ្ធផល ក្នុងការបង្កើតរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឯកូឡាឡុំពួរ នៅខែមិថុនា១៩៨២ ។ ព្រះសីហនុតំណាងឲហ៊្វុនស៊ិនប៉ិចគឺជាប្រធានាធិបតី, ខៀវ សំផន តំណាងឲខ្មែរក្រហម អនុប្រធានាធិបតី និងសឺន សាន ជានាយករដ្ឋមន្ត្រី ។
នៅក្នុងខណៈពេលនោះ ការមិនយល់ស្របគ្នារវាងព្រះសីហនុនិងលោក អ៊ិន តាំ នាំឲមានការដកចេញនៅពេលក្រោយ ហើយព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ គឺជាបុត្រាមួយអង្គក្នុងចំណោមនៃបុត្រារបស់ព្រះសីហនុ បានគ្រប់គ្រងនៃកងកម្លាំងសីហនុនិយម (ANS) ។ នៅក្នុងដំណាក់កាលនេះពួកសីហនុនិយម គឺតូចបំផុតក្នុងចំណោមចលនាប្រដាប់អាវុធទាំងបី ដែលបានប្រជែងដោយសមាសភាពទាំងបីនៃរដ្ឋាភិបាលចំរុះ ។
ចុងទសវត្សឆ្នាំ១៩៨០
នៅចុងទសវត្សឆ្នាំ១៩៨០ មុនការដកទ័ពរបស់កងទ័ពវៀតណាម ហើយនិងការបង្កើតរដ្ឋាភិបាលចំរុះនយោបាយគ្រប់គ្រងកម្ពុជា រណសិរ្សរំដោះជាតិប្រជាជនខ្មែរ របស់លោក សឺន សាន (KPNLF) និងចលនាសីហនុជាតិនិយមរបស់ព្រះសីហនុ (ANS)បានទាក់ទាញការគាំទ្រខាងកងទ័ពនិងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក ដែលតម្រង់ការជួយដល់ចលនាទាំងពីរនេះជាផ្នែកមួយនៃលទ្ធិរិហ្កហ្គែនតស៊ូប្រឆាំងនឹងសូវៀត និងការជំពាក់ជំពិនរបស់វៀតណាមនៅកម្ពុជា ។ ម្នាក់ក្នុងចំណោមស្ថាបនិកដ៏សំខាន់របស់លទ្ធិរិហ្កហ្គែន ម៉ាយខឺល ចន នៃមូលនិធិកេរ្តិ៍មរតក បានទៅទស្សនៈកិច្ចជាមួយលោកសឺន សាននិងកងកម្លាំងសីហនុនិយមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៧ ហើយត្រលប់មកវ៉ាស៊ីងតោនជំរុញពង្រីកជំនួយរបស់ស.រ.អា.ដល់រណសិរ្សរំដោះជាតិប្រជាជនខ្មែរ និងកងកម្លាំងតស៊ូរបស់ព្រះសីហនុជាជំរើសទីបីទាំងរដ្ឋាភិបាលកម្ពុជាគាំទ្រនិងលើកបន្តុបដោយវៀតណាម និងខ្មែរក្រហមដែលកំពុងតស៊ូនឹងរដ្ឋាភិបាល ។[៤] ហ៊្វុនស៊ិនប៉ិចនិងសីហនុនិយមក៏ទទួលជំនួយពីចិនដែរ ការផ្គត់ផ្គង់របស់ចិនក៏មានដល់ពួកខ្មែរក្រហមព្រមគ្នានោះដែរ ។
រណសិរ្សរំដោះជាតិប្រជាជនខ្មែរនៅខណៈពេលនោះបានខ្ទេចខ្ទីយ៉ាងខ្លាំងដោយការបែកបាក់គ្នានៅឆ្នាំ១៩៨៦រវាងលោក សឺន សាន និងខាងយោធារបស់រណសិរ្សដែលបានដឹកនាំដោយលោកឧត្ដមសេនីយ៍ សាក់ ស៊ុតសាខន ម្នាក់នៅក្នុងចំណោមបេក្ខជន ដែលបានជួយដោយសហរដ្ឋអាមេរិកដើម្បីតំណែងជាអ្នកដឹកនាំ ។ ការរួមបញ្ចូលគ្នានៃអង្គផ្ទុយគ្នាខាងកងទ័ព ហើយនិងឥទ្ធិពលនៃការវាយជិតៗបាននាំទៅ ដល់ការធ្លាក់ចុះកងកម្លាំងរបស់រណសិរ្សពីក្បែរ២០,០០០ ដល់១០,០០០នាក់នៅឆ្នាំ១៩៨៧ ។ ហ៊្វុនស៊ិនប៉ិចនិងសីហនុនិយម ម្យ៉ាងវិញទៀតដោយ មានអត្ថប្រយោជន៍ពីរចនាសម្ព័ន្ធរួបរួមនិងឋានៈរបស់ព្រះសីហនុ បានចាប់ផ្ដើមបង្កើនភាពលេចធ្លោរបស់ខ្លួន ។ ពួកខ្មែរក្រហមបានពង្រីកមូលដ្ឋានរបស់ពួកគេនៅជួរភ្នំក្រវាញដើម្បីបង្កើតឡើងនៅឯភ្នំម៉ាឡៃនៅតាមព្រំដែនថៃ ពេលនោះពួកសីហនុជាតិនិយមបានបង្កើតទីបញ្ជាការកងទ័ពនៅតាទុំ ។[៥] ទោះបីជារបាយការណ៍បន្តបន្ទាប់នៃការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរក្រហម និងពួកសីហនុជាតិនិយម ដែលពួកខ្មែរក្រហមបានស្ដីបន្ទោសទៅលើពួកវៀតណាមជាសកល ក្រុមទាំងពីរអាចសម្របសម្រួលប្រតិបត្តិការកំឡុងឆ្នាំ១៩៨៧ ដោយធ្វើការវាយប្រហារលើទីរួមខេត្តបាត់ដំបង និងដោយមានការរៀបចំកងល្បាតចំរុះរហូតដល់ភ្នំពេញ ។[៦]
ក្រោយពីកិច្ចព្រមព្រៀងសន្តិភាព១៩៩១
បន្តបន្ទាប់ពីការដកទ័ពរបស់កងទ័ពវៀតណាមពីកម្ពុជា បុត្រារបស់ព្រះសីហនុ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានធ្វើជាសហនាយករដ្ឋមន្ត្រីជាមួយលោក ហ៊ុន សែនពី១៩៩៣ដល់ឆ្នាំ១៩៩៧ ហើយបានដឹកនាំគណបក្សរហូតដល់ខែតុលា២០០៦ អ្នកដឹកនាំថ្មី លោក កែវ ពុធរស្មីបន្តតំណែងពីព្រះរណឫទ្ធិ ។
ព្រះសីហនុបានត្រលប់មកកម្ពុជាវិញ ក្លាយជាព្រះមហាក្សត្រម្ដងទៀតនៅឆ្នាំ១៩៩២ ។ ក៏ប៉ុន្តែ ទោះបីជាហ៊្វុនស៊ិនប៉ិចជាគណបក្សដ៏ធំបំផុតនៅក្នុងរដ្ឋាភិបាលចំរុះដែលកំពុងដឹកនាំជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សត្រូវបានបង្អាក់រំខានដោយបក្សពួកនិយមពេញមួយទសវត្សឆ្នាំ១៩៩០ដែរ ។ ពួកព្រះអង្គម្ចាស់ដែលបានដឹកនាំគណបក្សនេះគឺព្រះរណឫទ្ធិ ព្រះភាតាបិតាតែមួយរបស់ព្រះរណឫទ្ធិ នរោត្តម សិរីវុឌ្ឍ និងព្រះសីសុវត្ថិ សិរីរត្ន (ជាបុត្រារបស់ព្រះអង្គម្ចាស់សិរិ មតៈ ដែលបានរំលំព្រះសីហនុក្នុងរដ្ឋប្រហារ១៩៧០)មិនយល់ស្របយ៉ាងខ្លាំងក្លាលើអំពើពុករលួយ វៀតណាម ពួកខ្មែរក្រហម កំនែទម្រង់ដីធ្លីនិងបញ្ហាផ្សេងៗដ៏ទៃទៀត ។ នៅខែឧសភា១៩៩៤ព្រះសីហនុបានធ្វើព្រះអត្ថាធិប្បាយដោយអស់សង្ឃឹមមានសង្គ្រាមផ្ទៃក្នុងរវាងខ្មែរក្រហមនិងកងទ័ពប្រដាប់អាវុធរាជានិយម សង្គ្រាមផ្ទៃក្នុងនៅក្នុងហ៊្វុនស៊ិនប៉ិច សង្គ្រាមផ្ទៃក្នុងនៅគ្រប់ទីកន្លែងទាំងអស់ ។[៧] ការប៉ះទង្គិចឆ្នាំ១៩៩៧នៅកម្ពុជា បានធ្វើព្រះបរិយាយដោយព្រះរណឫទ្ធិថាជារដ្ឋប្រហារមួយដឹកនាំដោយលោក ហ៊ុន សែន និងស៊ីភីភី ពេលនោះក៏បានបរិយាយដោយលោក ហ៊ុន សែនថាជារដ្ឋប្រហារ ដែលប៉ុនប៉ងដោយព្រះរណឫទ្ធិនិងហ៊្វុនស៊ិនប៉ិចជាមួយ និងការវិលត្រលប់របស់ពួកខ្មែរក្រហមជាលទ្ធផលជាការយាងចាករបស់ព្រះរណឫទ្ធិនៅប៉ារីស ។
នៅក្នុងការបោះឆ្នោត១៩៩៨រើសសភាជាតិកម្ពុជាហ៊្វុនស៊ិនប៉ិចបានលំដាប់ទីពីរដែលមាន៤៣នៃចំណោមកៅអី១២៣ ជាការធ្វើឲគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចនៅកម្ពុជា ។ នៅក្នុងការបោះឆ្នោតសភាជាតិ២០០៣ គណបក្សបានធ្លាក់បន្ថែមទៀត ដោយទទួលបាន២០%នៃសម្លេងឆ្នោតនិងទទួលបាន២៦កៅអី ។ នៅក្នុងការបោះឆ្នោត២០០៦ដើម្បីជ្រើសរើសព្រឹទ្ធសភាកម្ពុជា បក្សទទួលបាន១៩%នៃសម្លេង និង១២ក្នុងចំណួនកៅអី៦១ ។ បន្ទាប់ពីព្រះនរោត្តម រណឫទ្ធិត្រូវបានទម្លាក់ពីតំណែងមេបក្សមក ទ្រង់បានយាងចេញបង្កើតគណបក្សនរោត្តមរណឫទ្ធិ ។ គណបក្សហ៊្វុនស៊ិនប៉ិចនិងនរោត្តមរណឫទ្ធិទាំងពីរ បានរងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅ ក្នុងការបោះឆ្នោតសភាជាតិ២០០៨ ទទួលបានតែ២អាសនៈគត់ក្នុងមួយគណបក្ស ។ គណបក្សប្រជាជនកម្ពុជាបានទទួលបាននូវជ័យជំនះយ៉ាងលើសលប់ គណបក្សសមរង្ស៊ីបានក្លាយជាគណបក្សធំបំផុតទីពីរ និងត្រូវបានអះអាងថាជាគណបក្សប្រឆាំងដ៏ធំ ហើយសូម្បីតែគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សថ្មីក៏កាន់តែខ្លាំងជាងហ៊្វុនស៊ិនប៉ិច ៕
២ ) គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអក្សរកាត់ថា ររជកឯអសស
គណបក្សហ៊្វុនស៊ិនប៉ិចគឺជាគណបក្សដែលមានការផ្លាស់ប្តូរមេដឹកនាំច្រើនជាងគេនិងបានឆ្លងកាត់ការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងដែលធ្វើឱ្យគណបក្សនេះបានធ្លាក់ពីគណបក្សដែលមានចំណាត់ថ្នាក់លេខមួយហើយបាត់បង់ប្រជាប្រិយ៍ភាពជាបន្តបន្ទាប់។
ប្រធាននាពេលបច្ចុប្បន្ននេះគឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។ សម្តេចរាជបុត្រីកើតនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៥ នៅរាជធានីភ្នំពេញនិងជាបុត្រីពៅរបស់ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រដ៏ឆ្នើមនៃប្រទេសកម្ពុជានិងមានមាតានាម ម៉ានីវណ្ណ ផានិវង្ស។
សម្តេចរាជបុត្រីមានស្វាមីគឺលោកកែវ ពុទ្ធរស្មីនិងមានបុត្រចំនួន៥អង្គ។ លោកកែវ ពុធរស្មីក៏ឈរឈ្មោះជាអ្នកតំណាងរាស្រ្តដែរ។
ដោយលើកម្រាមដៃពីរនៅរាល់វេទិការឃោសនាដែលជាសញ្ញានៃជ័យជម្នះនិងជាលេខពីរដែលកំណត់លេខគណបក្សនៅលើសន្លឹកឆ្នោតផង វត្តមានសម្តេចរាជបុត្រីបានធ្វើឱ្យគណបក្សនេះនៅបន្តបាននូវសែរាជវង្សក្នុងការដឹកនាំគណបក្សរាជានិយមមួយនេះ។
មេបក្សរូបនេះបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ១៩៨២ដោយកាន់តួរនាទីជានាយកព្រះរាជខុទ្ទកាល័យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ។
សម្តេចរាជបុត្រីមានប្រវត្តិការងារភាគច្រើនក្នុងផ្នែកធនាគារនិងជាអ្នកការទូតរបស់ប្រទេសកម្ពុជាដោយព្រះអង្គធ្លាប់ធ្វើជាប្រធានធនាគារកសិករកម្ពុជានិងធ្វើការនៅធនាគារពីរនៅសហរដ្ឋអាមេរិកហើយជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
សម្តេចអរុណ រស្មីបានចូលរៀននៅសាលាបឋមសិក្សាដេកាត និង សាលាមធ្យមសិក្សារ៉ូម៉ាំងកាតូលិក ម៉ាទឺដៃ (ហៅថាសាលាយាយជី) នៅខេត្តកែប។ សម្តេចនរោត្តម អរុណរស្មី អាចនិយាយភាសាខ្មែរ ឡាវ ថៃ បារាំងនិងអង់គ្លេសបានយ៉ាងល្អ។
ព្រះអង្គធ្លាប់ត្រូវបានគណបក្សដាក់ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីម្តងហើយកាលពីការបោះឆ្នោតជាតិឆ្នាំ២០០៨ប៉ុន្តែមិនបានទទួលលទ្ធផលដុំកំភួនអ្វីទេដោយសារគណបក្សរាជានិយមបានបំបែកចេញដល់ទៅពីរគឺគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សនរោត្តមរណឫទ្ធិ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣នេះព្រះអង្គត្រូវបានគណបក្សដាក់ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីជាលើកទីពីរដើម្បីដឹកនាំគណបក្សរាជានិយមតែមួយគត់ឱ្យទទួលជ័យជម្នះនិងអនុវត្តតាមមាគ៌ា«នយោបាយសីហនុនិយម»។
បើទទួលបានជ័យជម្នះព្រះអង្គអាចជានាយករដ្ឋមន្ត្រីស្រ្តីទីមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលតួរនាទីស្រ្តីក្នុងឆាកនយោបាយកំពុងតែរីកចម្រើនទៅមុខយ៉ាងយឺតៗ។
ម៉ូលីណាកា (MOULINAKA)
ក្នុងសម័យមួយរហូតដល់១៩៧៩ ក្រុមជនភៀសខ្លួនដ៏ធំបានប្រមូលផ្ដុំគ្នារស់នៅក្នុងជំរំនៅតាមព្រំដែនថៃរួមមនកងប្រដាប់អាវុធខ្លះដែរ:អតីតពួកសាធារណរដ្ឋ ពួករាជានិយម ជាពួកដែលនៅសល់ពីកងពលតូចទី១៣របស់ពួកផ្វាំង (FANK) ដែលដើមឡើយដឹកនាំដោយ នរោត្ដម ចន្ទរង្សី និងពួកចោរព្រៃដែលទាញប្រយោជន៍ពីការវឹកវរនេះ ។ ក្នុងឆ្នាំ១៩៧៩ ចំនួនមនុស្សបានប៉ោងធំឡើង ដោយសារកាន់តែមានជនភៀសខ្លួនច្រើនឡើង និងភាពផ្សំបរាជ័យនៃកងទ័ពពួកខ្មែរក្រហម ។
អ្នកនយោបាយម្នាក់ សឺន សាន និងអតីតមេទ័ពផ្វាំងដៀន ដែលបានបង្កើតកិច្ចខិតខំដើម្បីរៀបចំពួកក្រុម ដែលនៅរប៉ាត់រប៉ាយខ្លះទៅជារណសិរ្សតស៊ូប្រយុទ្ធប្រឆាំង នឹងវត្តមានវៀតណាម ដែលបានបន្តក្លាយជាខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) នេះគឺជាចលនាមិនមែនកុម្មុយនិស្ត និងជាចលនាពួកសាធារណរដ្ឋដ៏ធំមួយ ។ អតីតមន្ត្រីពីររូបទៀត វរសេនីឯកកងទ័ពជើងទឹក គង់ សិលា និងវរសេនីយឯកកងឆត្រយោង ញឹម សុផុន យ៉ាងណាមិញក៏ត្រូវសំរេចថាពួកគេចង់ឲមានអង្គការមួយ ជាមួយរចនាសម្ព័ន្ធបញ្ជាការរួមមួយ ផ្ទុយមកវិញជាជាងរដ្ឋាភិបាលចំរុះដែលគ្មាន ខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) ហើយក៏បង្កើតឡើងនូវ ម៉ូលីណាកា (MOULINAKA) (Mouvement de Liberation National du Kampuchea) នៅថ្ងៃ៣១សីហា ១៩៧៩ដើម្បីសំរេចគោលបំណងនេះ ។[៣] នេះគឺជាលើកទីមួយហើយនៃពួកក្រុមតស៊ូសច្ចានឹងស្មោះត្រង់ចំពោះព្រះសីហនុ ។ លោកសុផុន បានចូលកម្ពុជាដោយស្ងាត់ដើម្បីរកការគាំទ្របុព្វហេតុរាជានិយម ហើយត្រូវបានចាប់ខ្លួនដោយពួកវៀតណាម លោកបានរៀបចំគេចខ្លួននៅខែមេសា ១៩៨០ និងកាន់តំនែងជាមេដឹកនាំម៉ូលីណាកាតែឯងបន្ទាប់ពីមរណៈភាពនៃលោក គង់ សិលា ពីគ្រុនចាញ់ នៅថ្ងៃ១៦សីហា ១៩៨០ ។
ការបង្កើតហ៊្វុនស៊ិនប៉ិចនិងអេអ៊ែនអ៊ែស (ANS)
សីហនុបានបង្កើតហ៊្វុនស៊ិនប៉ិចនៅប៉ារីស ក្នុងខែកុម្ភៈ១៩៨១ ជាមួយគណៈកម្មាការកណ្ដាល ក្នុងចំណោមជនជាតិខ្មែរលេចធ្លោ១០០នាក់ដែលនិរទេសខ្លួន ។[៣] ហ៊្វុនស៊ិនប៉ិចត្រូវបានបង្កើតឡើងដោយមានការជ្រោមជ្រែងពីប្រទេសអាស៊ាន ដើម្បីផ្ដល់នូវការតស៊ូឆ្លាស់គ្នា ប្រឆាំងនឹងពួកវៀតណាម ដើម្បីជួយដល់ពួកខ្មែរក្រហម ដែលនៅតែកាន់កាប់នៅឯពាយព្យ និងភាគខាងលិចប្រទេស និងដើម្បីអង្គការដែលបែកខ្ញែកនៃខេភីអ៊ែនអ៊ែលអ៊ែផ្វ (KPNLF) ដែលត្រូវបានជួយដោយបើកចំហដោយស.រ.អា. និងមហាអំណាចលោកខាងលិចជាទូទៅ ។ ក្រោយមកឆ្នាំនោះ ព្រះសីហនុបានជ្រើសរើសអ្នកនយោបាយជើងចាស់ អ៊ិន តាំ ដោយភាពសមល្មមនឹងហួសចិត្ត គាត់ធ្លាប់ជាតួអង្គដ៏សំខាន់នៅពីក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ដើម្បីបង្កើតស្លាបកងប្រដាប់អាវុធរបស់ហ៊្វុនស៊ិនប៉ិចArmee Nationale Sihanoukiste រឺក៏អេអ៊ែនអ៊ែស (ANS) (កងទ័ពជាតិសីហនុ រឺ កងទ័ពជាតិសីហនុនិយម) ។ អេអ៊ែនអ៊ែស (ANS)ត្រូវបានបង្កើតឡើងអនុលោមជាមួយការផ្ដុំគ្នានៃកម្លាំងមនុស្សមកពីម៉ូលីណាកា ពួកអ្នកដែលនៅសេសសល់ទាញបានពីក្រុមប្រដាប់អាវុធតូចៗ ឃ្លាំងមឿង សេរីការឧត្ដរទិស ខ្មែរអង្គរ ព្រលឹងខ្មែរ និងដំរីសភ្លុកខៀវ ។[៣]
រដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ (CGDK)
សម្រាប់ព័ត៌មានលម្អិតអំពីប្រធានបទនេះ សូមមើលរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យ។
១៩៨២ពេញមួយឆ្នាំប្រទេសរដ្ឋអាស៊ានព្រួយបារម្ភអំពីវត្តមាននៃកងទ័ពប្រជាជនវៀតណាម តាមតំបន់ព្រំដែនកម្ពុជាបានផ្ដុំកម្លាំង និងបំពាក់អាវុធដល់រណសិរ្សរំដោះជាតិប្រជាជនខ្មែរ និងកងទ័ពជាតិសីហនុនិយមតាមរយៈប្រទេសសិង្ហបុរី ។[៣] កងកម្លាំងខ្មែរក្រហម កងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ បានបន្តការគាំទ្រពីចិន ។ ក៏ប៉ុន្តែភាពជោគជ័យនៃកងទ័ពប្រជាជនវៀតណាម ក្នុងការបោសសំអាតតាមតំបន់ព្រំដែន ហើយ និងបរាជ័យកងទ័ពត្រូវបានរងទុក្ខដោយក្រុមទ័ពព្រៃទាំងបី ដែលនាំឲប្រទេសអាស៊ានដាក់សម្ពាធលើរណសិរ្សរំដោះជាតិប្រជាជនខ្មែរ ហ៊្វុនស៊ិនប៉ិច និងពួកខ្មែរក្រហម ដើម្បីសម្រុះសម្រួលកិច្ចតស៊ូរបស់ពួកគេជាច្រើនមកហើយ ។ ថ្វីបើមានការខ្វែងគំនិតគ្នាជាច្រើន ជាពិសេសរវាងខ្មែរក្រហម និងរណសិរ្សរំដោះជាតិប្រជាជនខ្មែរ-លោក សឺន សាននៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់កិច្ចព្រមព្រៀងណាមួយទេ ទោះជាអ្វីក៏ដោយក៏នេះវាបានហុចលទ្ធផល ក្នុងការបង្កើតរដ្ឋាភិបាលចំរុះកម្ពុជាប្រជាធិបតេយ្យបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឯកូឡាឡុំពួរ នៅខែមិថុនា១៩៨២ ។ ព្រះសីហនុតំណាងឲហ៊្វុនស៊ិនប៉ិចគឺជាប្រធានាធិបតី, ខៀវ សំផន តំណាងឲខ្មែរក្រហម អនុប្រធានាធិបតី និងសឺន សាន ជានាយករដ្ឋមន្ត្រី ។
នៅក្នុងខណៈពេលនោះ ការមិនយល់ស្របគ្នារវាងព្រះសីហនុនិងលោក អ៊ិន តាំ នាំឲមានការដកចេញនៅពេលក្រោយ ហើយព្រះអង្គម្ចាស់នរោត្ដម រណឫទ្ធិ គឺជាបុត្រាមួយអង្គក្នុងចំណោមនៃបុត្រារបស់ព្រះសីហនុ បានគ្រប់គ្រងនៃកងកម្លាំងសីហនុនិយម (ANS) ។ នៅក្នុងដំណាក់កាលនេះពួកសីហនុនិយម គឺតូចបំផុតក្នុងចំណោមចលនាប្រដាប់អាវុធទាំងបី ដែលបានប្រជែងដោយសមាសភាពទាំងបីនៃរដ្ឋាភិបាលចំរុះ ។
ចុងទសវត្សឆ្នាំ១៩៨០
នៅចុងទសវត្សឆ្នាំ១៩៨០ មុនការដកទ័ពរបស់កងទ័ពវៀតណាម ហើយនិងការបង្កើតរដ្ឋាភិបាលចំរុះនយោបាយគ្រប់គ្រងកម្ពុជា រណសិរ្សរំដោះជាតិប្រជាជនខ្មែរ របស់លោក សឺន សាន (KPNLF) និងចលនាសីហនុជាតិនិយមរបស់ព្រះសីហនុ (ANS)បានទាក់ទាញការគាំទ្រខាងកងទ័ពនិងហិរញ្ញវត្ថុ ពីសហរដ្ឋអាមេរិក ដែលតម្រង់ការជួយដល់ចលនាទាំងពីរនេះជាផ្នែកមួយនៃលទ្ធិរិហ្កហ្គែនតស៊ូប្រឆាំងនឹងសូវៀត និងការជំពាក់ជំពិនរបស់វៀតណាមនៅកម្ពុជា ។ ម្នាក់ក្នុងចំណោមស្ថាបនិកដ៏សំខាន់របស់លទ្ធិរិហ្កហ្គែន ម៉ាយខឺល ចន នៃមូលនិធិកេរ្តិ៍មរតក បានទៅទស្សនៈកិច្ចជាមួយលោកសឺន សាននិងកងកម្លាំងសីហនុនិយមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៧ ហើយត្រលប់មកវ៉ាស៊ីងតោនជំរុញពង្រីកជំនួយរបស់ស.រ.អា.ដល់រណសិរ្សរំដោះជាតិប្រជាជនខ្មែរ និងកងកម្លាំងតស៊ូរបស់ព្រះសីហនុជាជំរើសទីបីទាំងរដ្ឋាភិបាលកម្ពុជាគាំទ្រនិងលើកបន្តុបដោយវៀតណាម និងខ្មែរក្រហមដែលកំពុងតស៊ូនឹងរដ្ឋាភិបាល ។[៤] ហ៊្វុនស៊ិនប៉ិចនិងសីហនុនិយមក៏ទទួលជំនួយពីចិនដែរ ការផ្គត់ផ្គង់របស់ចិនក៏មានដល់ពួកខ្មែរក្រហមព្រមគ្នានោះដែរ ។
រណសិរ្សរំដោះជាតិប្រជាជនខ្មែរនៅខណៈពេលនោះបានខ្ទេចខ្ទីយ៉ាងខ្លាំងដោយការបែកបាក់គ្នានៅឆ្នាំ១៩៨៦រវាងលោក សឺន សាន និងខាងយោធារបស់រណសិរ្សដែលបានដឹកនាំដោយលោកឧត្ដមសេនីយ៍ សាក់ ស៊ុតសាខន ម្នាក់នៅក្នុងចំណោមបេក្ខជន ដែលបានជួយដោយសហរដ្ឋអាមេរិកដើម្បីតំណែងជាអ្នកដឹកនាំ ។ ការរួមបញ្ចូលគ្នានៃអង្គផ្ទុយគ្នាខាងកងទ័ព ហើយនិងឥទ្ធិពលនៃការវាយជិតៗបាននាំទៅ ដល់ការធ្លាក់ចុះកងកម្លាំងរបស់រណសិរ្សពីក្បែរ២០,០០០ ដល់១០,០០០នាក់នៅឆ្នាំ១៩៨៧ ។ ហ៊្វុនស៊ិនប៉ិចនិងសីហនុនិយម ម្យ៉ាងវិញទៀតដោយ មានអត្ថប្រយោជន៍ពីរចនាសម្ព័ន្ធរួបរួមនិងឋានៈរបស់ព្រះសីហនុ បានចាប់ផ្ដើមបង្កើនភាពលេចធ្លោរបស់ខ្លួន ។ ពួកខ្មែរក្រហមបានពង្រីកមូលដ្ឋានរបស់ពួកគេនៅជួរភ្នំក្រវាញដើម្បីបង្កើតឡើងនៅឯភ្នំម៉ាឡៃនៅតាមព្រំដែនថៃ ពេលនោះពួកសីហនុជាតិនិយមបានបង្កើតទីបញ្ជាការកងទ័ពនៅតាទុំ ។[៥] ទោះបីជារបាយការណ៍បន្តបន្ទាប់នៃការប៉ះទង្គិចគ្នារវាងកងទ័ពខ្មែរក្រហម និងពួកសីហនុជាតិនិយម ដែលពួកខ្មែរក្រហមបានស្ដីបន្ទោសទៅលើពួកវៀតណាមជាសកល ក្រុមទាំងពីរអាចសម្របសម្រួលប្រតិបត្តិការកំឡុងឆ្នាំ១៩៨៧ ដោយធ្វើការវាយប្រហារលើទីរួមខេត្តបាត់ដំបង និងដោយមានការរៀបចំកងល្បាតចំរុះរហូតដល់ភ្នំពេញ ។[៦]
ក្រោយពីកិច្ចព្រមព្រៀងសន្តិភាព១៩៩១
បន្តបន្ទាប់ពីការដកទ័ពរបស់កងទ័ពវៀតណាមពីកម្ពុជា បុត្រារបស់ព្រះសីហនុ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានធ្វើជាសហនាយករដ្ឋមន្ត្រីជាមួយលោក ហ៊ុន សែនពី១៩៩៣ដល់ឆ្នាំ១៩៩៧ ហើយបានដឹកនាំគណបក្សរហូតដល់ខែតុលា២០០៦ អ្នកដឹកនាំថ្មី លោក កែវ ពុធរស្មីបន្តតំណែងពីព្រះរណឫទ្ធិ ។
ព្រះសីហនុបានត្រលប់មកកម្ពុជាវិញ ក្លាយជាព្រះមហាក្សត្រម្ដងទៀតនៅឆ្នាំ១៩៩២ ។ ក៏ប៉ុន្តែ ទោះបីជាហ៊្វុនស៊ិនប៉ិចជាគណបក្សដ៏ធំបំផុតនៅក្នុងរដ្ឋាភិបាលចំរុះដែលកំពុងដឹកនាំជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សត្រូវបានបង្អាក់រំខានដោយបក្សពួកនិយមពេញមួយទសវត្សឆ្នាំ១៩៩០ដែរ ។ ពួកព្រះអង្គម្ចាស់ដែលបានដឹកនាំគណបក្សនេះគឺព្រះរណឫទ្ធិ ព្រះភាតាបិតាតែមួយរបស់ព្រះរណឫទ្ធិ នរោត្តម សិរីវុឌ្ឍ និងព្រះសីសុវត្ថិ សិរីរត្ន (ជាបុត្រារបស់ព្រះអង្គម្ចាស់សិរិ មតៈ ដែលបានរំលំព្រះសីហនុក្នុងរដ្ឋប្រហារ១៩៧០)មិនយល់ស្របយ៉ាងខ្លាំងក្លាលើអំពើពុករលួយ វៀតណាម ពួកខ្មែរក្រហម កំនែទម្រង់ដីធ្លីនិងបញ្ហាផ្សេងៗដ៏ទៃទៀត ។ នៅខែឧសភា១៩៩៤ព្រះសីហនុបានធ្វើព្រះអត្ថាធិប្បាយដោយអស់សង្ឃឹមមានសង្គ្រាមផ្ទៃក្នុងរវាងខ្មែរក្រហមនិងកងទ័ពប្រដាប់អាវុធរាជានិយម សង្គ្រាមផ្ទៃក្នុងនៅក្នុងហ៊្វុនស៊ិនប៉ិច សង្គ្រាមផ្ទៃក្នុងនៅគ្រប់ទីកន្លែងទាំងអស់ ។[៧] ការប៉ះទង្គិចឆ្នាំ១៩៩៧នៅកម្ពុជា បានធ្វើព្រះបរិយាយដោយព្រះរណឫទ្ធិថាជារដ្ឋប្រហារមួយដឹកនាំដោយលោក ហ៊ុន សែន និងស៊ីភីភី ពេលនោះក៏បានបរិយាយដោយលោក ហ៊ុន សែនថាជារដ្ឋប្រហារ ដែលប៉ុនប៉ងដោយព្រះរណឫទ្ធិនិងហ៊្វុនស៊ិនប៉ិចជាមួយ និងការវិលត្រលប់របស់ពួកខ្មែរក្រហមជាលទ្ធផលជាការយាងចាករបស់ព្រះរណឫទ្ធិនៅប៉ារីស ។
នៅក្នុងការបោះឆ្នោត១៩៩៨រើសសភាជាតិកម្ពុជាហ៊្វុនស៊ិនប៉ិចបានលំដាប់ទីពីរដែលមាន៤៣នៃចំណោមកៅអី១២៣ ជាការធ្វើឲគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចនៅកម្ពុជា ។ នៅក្នុងការបោះឆ្នោតសភាជាតិ២០០៣ គណបក្សបានធ្លាក់បន្ថែមទៀត ដោយទទួលបាន២០%នៃសម្លេងឆ្នោតនិងទទួលបាន២៦កៅអី ។ នៅក្នុងការបោះឆ្នោត២០០៦ដើម្បីជ្រើសរើសព្រឹទ្ធសភាកម្ពុជា បក្សទទួលបាន១៩%នៃសម្លេង និង១២ក្នុងចំណួនកៅអី៦១ ។ បន្ទាប់ពីព្រះនរោត្តម រណឫទ្ធិត្រូវបានទម្លាក់ពីតំណែងមេបក្សមក ទ្រង់បានយាងចេញបង្កើតគណបក្សនរោត្តមរណឫទ្ធិ ។ គណបក្សហ៊្វុនស៊ិនប៉ិចនិងនរោត្តមរណឫទ្ធិទាំងពីរ បានរងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅ ក្នុងការបោះឆ្នោតសភាជាតិ២០០៨ ទទួលបានតែ២អាសនៈគត់ក្នុងមួយគណបក្ស ។ គណបក្សប្រជាជនកម្ពុជាបានទទួលបាននូវជ័យជំនះយ៉ាងលើសលប់ គណបក្សសមរង្ស៊ីបានក្លាយជាគណបក្សធំបំផុតទីពីរ និងត្រូវបានអះអាងថាជាគណបក្សប្រឆាំងដ៏ធំ ហើយសូម្បីតែគណបក្សសិទ្ធិមនុស្ស ដែលជាគណបក្សថ្មីក៏កាន់តែខ្លាំងជាងហ៊្វុនស៊ិនប៉ិច ៕
២ ) គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានអក្សរកាត់ថា ររជកឯអសស
គណបក្សហ៊្វុនស៊ិនប៉ិចគឺជាគណបក្សដែលមានការផ្លាស់ប្តូរមេដឹកនាំច្រើនជាងគេនិងបានឆ្លងកាត់ការបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំងដែលធ្វើឱ្យគណបក្សនេះបានធ្លាក់ពីគណបក្សដែលមានចំណាត់ថ្នាក់លេខមួយហើយបាត់បង់ប្រជាប្រិយ៍ភាពជាបន្តបន្ទាប់។
ប្រធាននាពេលបច្ចុប្បន្ននេះគឺសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី។ សម្តេចរាជបុត្រីកើតនៅថ្ងៃទី២ ខែតុលា ឆ្នាំ១៩៥៥ នៅរាជធានីភ្នំពេញនិងជាបុត្រីពៅរបស់ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រដ៏ឆ្នើមនៃប្រទេសកម្ពុជានិងមានមាតានាម ម៉ានីវណ្ណ ផានិវង្ស។
សម្តេចរាជបុត្រីមានស្វាមីគឺលោកកែវ ពុទ្ធរស្មីនិងមានបុត្រចំនួន៥អង្គ។ លោកកែវ ពុធរស្មីក៏ឈរឈ្មោះជាអ្នកតំណាងរាស្រ្តដែរ។
ដោយលើកម្រាមដៃពីរនៅរាល់វេទិការឃោសនាដែលជាសញ្ញានៃជ័យជម្នះនិងជាលេខពីរដែលកំណត់លេខគណបក្សនៅលើសន្លឹកឆ្នោតផង វត្តមានសម្តេចរាជបុត្រីបានធ្វើឱ្យគណបក្សនេះនៅបន្តបាននូវសែរាជវង្សក្នុងការដឹកនាំគណបក្សរាជានិយមមួយនេះ។
មេបក្សរូបនេះបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ១៩៨២ដោយកាន់តួរនាទីជានាយកព្រះរាជខុទ្ទកាល័យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ។
សម្តេចរាជបុត្រីមានប្រវត្តិការងារភាគច្រើនក្នុងផ្នែកធនាគារនិងជាអ្នកការទូតរបស់ប្រទេសកម្ពុជាដោយព្រះអង្គធ្លាប់ធ្វើជាប្រធានធនាគារកសិករកម្ពុជានិងធ្វើការនៅធនាគារពីរនៅសហរដ្ឋអាមេរិកហើយជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។
សម្តេចអរុណ រស្មីបានចូលរៀននៅសាលាបឋមសិក្សាដេកាត និង សាលាមធ្យមសិក្សារ៉ូម៉ាំងកាតូលិក ម៉ាទឺដៃ (ហៅថាសាលាយាយជី) នៅខេត្តកែប។ សម្តេចនរោត្តម អរុណរស្មី អាចនិយាយភាសាខ្មែរ ឡាវ ថៃ បារាំងនិងអង់គ្លេសបានយ៉ាងល្អ។
ព្រះអង្គធ្លាប់ត្រូវបានគណបក្សដាក់ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីម្តងហើយកាលពីការបោះឆ្នោតជាតិឆ្នាំ២០០៨ប៉ុន្តែមិនបានទទួលលទ្ធផលដុំកំភួនអ្វីទេដោយសារគណបក្សរាជានិយមបានបំបែកចេញដល់ទៅពីរគឺគណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សនរោត្តមរណឫទ្ធិ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣នេះព្រះអង្គត្រូវបានគណបក្សដាក់ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រីជាលើកទីពីរដើម្បីដឹកនាំគណបក្សរាជានិយមតែមួយគត់ឱ្យទទួលជ័យជម្នះនិងអនុវត្តតាមមាគ៌ា«នយោបាយសីហនុនិយម»។
បើទទួលបានជ័យជម្នះព្រះអង្គអាចជានាយករដ្ឋមន្ត្រីស្រ្តីទីមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលតួរនាទីស្រ្តីក្នុងឆាកនយោបាយកំពុងតែរីកចម្រើនទៅមុខយ៉ាងយឺតៗ។
រំលឹកជាគខ្មែរ ដោយមើលឃើញយ៉ាងច្បាស់ថាជាតិមាតុភូមិរបស់យើងកំពុងធ្លាក់ក្នុងគ្រោះមហន្តរាយនឹង រលាយបាត់សូន្យក្នុងកណ្ដាប់ដៃនៃពួក រាជានិយម និង ពួកកម្មុយនិស្តខ្មែរដែលជាខ្ញុំកញ៉ា ចិន យួន សព្វថ្ងៃនេះ។ខ្ញុំខេម រិន្ទ ជាអ្នកតស៊ូម្នាក់ក្នុងរណសិរ្យ(FUNCINPEC)នៅតាមព្រំដែន ខ្មែរ ថៃ ហើយជានិច្ច ជាកាលបានផ្តល់ការគាំទ្រទាំងស្រុងនៅទង្វើ និង សកម្មភាពរបស់លោក សម រង្ស៊ី ប្រឆាំងតទល់ និង រដ្ឋាភិបាលហ៊ុន សែន ដែលជាអាយ៉ងខ្ញុំក ចិន យួន កន្លងមក ៕
ប៉ុន្តែថ្ងៃនេះ ខ្ញុំ សូមប្រកាសជំរាបជូនដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ទាំងក្នុង និងក្រៅប្រទេសអោយបានជ្រាបថាលោក សម រង្សី និង គណបក្ស សម រង្សី ក្នុងបច្ចុប្បន្នកាលនេះអស់មានជំហរជាអ្នកប្រឆាំងដើម្បីជាតិយើងតទៅទៀតហើយ៕teដ.+ILE៩"..សស==…ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយរបៀបនេះ៖ពេលនេះខ្ញុំ ខេមរិន្ទ សូមដាក់ខ្លួនធ្វើជាកញ្ចក់ឆ្លុះមួយផ្ទាំងដើម្បីអោយលោក សម រង្សី ឆ្លុះមើលនូវ អ្វីដែលគាត់បានធ្វើកន្លងមក អ្វីដែលគាត់កំពុងធ្វើនៅពេលបច្ចុប្បន្ន និង អ្វីដែលគាត់កំពុង នឹងធ្វើនៅពេលអនាគត។-*ELល ៖ASលោក សម រង្សី ជាសមាជិកមួយរូបក្នុងរណសិរ្យ (FUNCINPEC) គាត់ជាកូនខ្មែរ អ្នកស្នេហាជាតិជាអ្នកក្លាហានម្នាក់ដែលគួរអោយកោតសរសើរ និង ជាគំរូដ៏ឆ្នើមសម្រាប់ ជាតិមាតុភូមិ ខ្មែរយើងដែលកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃនៃពួកកុម្មុយនិស្តមហាផ្តាច់ការដែលបានកាន់កាប់អំណាច តាំងពីឆ្នាំ1979 រហូតដល់សព្វថ្ងៃនេះ។ប៉ុន្តែ ទង្វើ ភាពក្លាហាន និង រឿងរ៉ាវទាំងអស់ហ្នឹងពុំមែនមានន័យថាលោក សម រង្ស៊ី បានមកពីការខិតខំប្រឹងប្រែងរបស់គាត់ម្នាក់ឯងនោះទេសូមមេត្តាជ្រាបអោយបានច្បាស់រឿងហ្នឹង។រាល់ទង្វើ និង សកម្មភាពប្រឆាំងដ៏ខ្លាំងក្លាតទល់ជាមួយនឹងពួកអាយ៉ងខ្ញុំកញ្ជះយួន កន្លងមកគឺមានកូនខ្មែរអ្នកស្នេហាជាតិ អ្នកដែលមានឧត្តមគតិជាតិពិតប្រាកដចំនួនរាប់រយនាក់បានផ្ដើមគំនិតរួមដៃគ្នាជាមួយលោក សម រង្សី និង បានធ្វើអោយលោក សម រង្សីក្លាយទៅជាមនុស្សម្នាក់មានឈ្មោះបោះសំឡេងល្បីល្បាញទូទាំងពិភពលោកថា ជាអ្នកប្រឆាំង ជាមេបក្សប្រឆាំងដ៏ធំនិងមានឥទ្ធិពលបំផុតក្នុងប្រទេសខ្មែរយើងកន្លងមក។ហើយឥឡូវនេះពួកអ្នកស្នេហាជាតិទាំងនោះនៅឯណាខ្លះ?
ខ្មែរយើងគ្រប់ៗគ្នាពិតជាបានដឹងបានរួចមកហើយថា ក្រោយពីគាត់ សម រង្ស៊ី បំបែក ខ្លួនចេញពីគណបក្ស (FUNCINPEC) គាត់បានព្យាយាមបង្កើតគណបក្សថ្មីមួយមានឈ្មោះថា គណបក្ស (ជាតិខ្មែរ) នៅឆ្នាំ1995 ក៏ប៉ុន្តែមិនអាចកើតឡើងបានព្រោះគ្មានការអនុញ្ញាតិពីរដ្ឋាភិបាលរួមបក្សដែលមាន គណបក្ស(ប្រជាជនកម្ពុជា) (ហ៊្វុនស៊ិនប៉ិច ) (សឺន សាន ) ( ប៉ូលីណាកា) ។ ជាការពិតណាស់ នាពេលនោះគឺមានកូនខ្មែរអ្នកស្រឡាញ់ជាតិមាតុភូមិ មានអ្នកស្អប់ពួកកុម្មុយនិស្តមានអ្នកស្អប់ពួកក្បត់ជាតិ លក់ជាតិ ។ល។។ល។ មកចូលរួមយ៉ាងសន្ធឹកសន្ធាប ជាហេតុបណ្តាលអោយរដ្ឋាភិបាលរួមបក្ស ដែលដឹកនាំដោយ នរោត្តម រណឫទ្ធិ និង ហ៊ុន សែន មាន ការព្រួយបារម្មណ៍យ៉ាងខ្លាំងថាខ្លួននិងបាត់បង់អំណាចផ្តាច់មុខនៅពេលបោះឆ្នោតឆ្នាំ 1998 ។
ដូច្នេះហើយពួកគេព្យាយាមកំចាត់មនុស្សសំខាន់ៗរបស់ គណបក្ស (ជាតិខ្មែរ) នាពេលនោះម្តងមួយៗដោយមិនរើសមធ្យោបាយ មិនរើសវិធី មិនថាទិញជាប្រាក់ ជាការគំរាមកំហែង ជាការ បាញ់សម្លាប់។លោក សម រង្ស៊ី ជាមនុស្សត្រចៀកស្រាលខ្វះការពិចារណាអោយបានល្អិតល្អន់ គាត់ជឿតែពួកដែលរបររបក្រសោបជើង ទោះបីជាគាត់ដឹងយ៉ាងច្បាស់ថាបុគ្គលនោះជាមនុស្សរបស់ ហ៊ុន សែន ក៏ដោយចុះ។ ចំណុចខ្សោយរបស់លោក សម រង្ស៊ី ត្រង់នេះគឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរណាស់ក្នុងឋានៈ គាត់ជាអ្នកនយោបាយ ហើយជាចំណុចដែលបង្កអោយមានគ្រោះមហន្តរាយយ៉ាងធំធេងសម្រាប់អ្នកស្នេហាជាតិមាតុភូមិនិង អ្នកប្រជាធិបតេយ្យសេរីពិតប្រាកដនោះ។
ក្រោយថ្ងៃរដ្ឋប្រហារ 5-6 កក្កដា 1997 អាយ៉ងកញ្ជះយួន ហ៊ុន សែន បានបំបែក និង កំចាត់មនុស្សសំខាន់ៗដែលស្មោះចំពោះតែលោក រង្សី ស្ទើរតែអស់រលីង រួចហើយគេចាប់ផ្តើមបញ្ចូលមនុស្សរបស់គេ ទៅក្នុងគណបក្ស សម រង្សី ដែលបានផ្តរឈ្មោះពីគណបក្ស (ជាតិខ្មែរ) ជាបន្តបន្ទាប់ដោយមានមនុស្សរបស់គេស្រាប់ជាអ្នកចាត់ចែងផ្ទៃក្នុងរហូតដល់បច្ចុប្បន្ននេះ ។ចាប់តាំងពីថ្ងៃបោះឆ្នោតឆ្នាំ1998 ដល់ថ្ងៃបោះឆ្នោតឆ្នាំ2008 គឺមានរយះពេល 10 ឆ្នាំ ខ្ញុំមើលឃើញយ៉ាងច្បាស់ថាគណបក្ស សម រង្សី ដែលធ្លាប់តែមានភាពក្លាហានមុះមុតក្នុងការប្រឆាំងហ៊ានរិះគន់ខ្លាំងៗ ទៅលើរដ្ឋាភិបាលអាយ៉ង កន្លះ ចិន កញ្ជះយួន ហ៊ុនសែន ដោយមិនញញើតមិន ក្រែងរអែងនូវការ គំរាម កំហែងទាំងឡាយទាំងពួង ប៉ុន្តែ ពួកគេបានប្រែក្លាយ ទៅជាគណបក្ស ផ្សំ រួមសី ពួកគេបន្ទន់ឥរិយាបថដែលគួរ អោយស្អប់ខ្ពើម ខ្ញុំជឿថាជនរួមជាតិខ្មែរយើងទាំងអស់ពិតជាបានជ្រាប រួចមកហើយនូវការផ្លាស់ប្តូរដែលមិនប្រក្រតីនេះ ៕ ដែរ..12:.តoតើការផ្លាស់ប្តូរឥរិយាបថរបស់គណបក្ស សម រង្ស៊ី ពីការប្រឆាំងមកមិនប្រឆាំងវិញហ្នឹងគឺមានមូលហេតុអ្វីខ្លះ ?គឺមានមូលហេតុ04 ប្រការ ៖••k,1-លោក សម រង្សី អសមត្ថភាពក្នុងការគ្រប់គ្រងបក្ស ។2-មនុស្សសំខាន់ក្នុងបក្សបានក្លាយទៅជាមនុស្សរបស់ ហ៊ុន សែន.ជា សីម.ហេង សំរិន ។3-គណបក្សប្រជាជនកម្ពុជាមិនអនុញ្ញាតិអោយលោក សម រង្សី ធ្វើសកម្មភាពក្នុងស្រុកខ្មែរ។4-ជាហេតុផលសំខាន់បំផុតដែលបងប្អូនជនរួមជាតិខ្មែរទាំងអស់ត្រូវតែដឹងអោយបានច្បាស់ថាមាននរណាខ្លះឈរនៅពីក្រោយខ្នងលោក សម៍ រង្សី តាំងពីអតីតរហូតដល់បច្ចុប្បន្ន ?Taសងខ្ញុំសូមអធិប្បាយដូចតទៅនេះ៖1- ក្រមប្រទេសលោកសេរី មាន អាមេរិកាំង.អង្អស.បារាំង។ល។។ល។2- ក្រុមពួកកុម្មុយនិស្ត មាន សីហនុ ក្រោយសីហនុ មានចិន មានម៉ូនិក ក្រោយម៉ូនិកមានហ៊ុន សែន ក្រោយហ៊ុន សែន មានយួន ។ក្រមកម្មុយនិស្តនេះហើយដែលធ្វើអោយលោក សម រង្សី វិលក្បុងផុងដកខ្លួនមិនរួច រហូតដល់ធ្វើអោយក្រុមលោក សេរី គេព្រងើយកន្តើយគេមិនរវីរវល់ជាមួយនិងគាត់ទៀតទេដូចដែលយើង ឃើញស្រាប់ហើយ ។.
ព្រោះហេតុអ្វី ?ព្រោះថានៅពេលដែលក្រុមលោកសេរី គេចង់បានគេប្រាថ្នានឹងអោយលោក សម រង្សីធ្វើអ្វី មួយដើម្បីជាតិមាតុភូមិរបស់យើង លោក សម រង្សីខ្លួនឯងតែងតែយកសេចក្តីប្រាថ្នារបស់គេទៅប្រឹក្សា និងសុំយោបល់ សុំការអនុញ្ញាតិ ពីសីហនុជាមុនសិន សួរថាតើសីហនុយល់ព្រមដែរឬ? ចម្លើយគឺអត់ទេទង្វើទាំងអស់ហ្នឹងរបស់លោក រង្សី ជាហេតុបណ្តាលអោយខ្លួនគាត់រសាត់អណ្តែតនៅក្រៅស្រុករហូតដល់សព្វថ្ងៃនេះ។ ហេតុផលធំៗទាំង 4 ប្រការខាងលើនេះគឺបង្កបង្កើតឡើងដោយគណបក្សប្រជាជនកម្ពុជា។ ខ្មែនទង្វើ និង សកម្មភាពរបស់លោក សម រង្សី បច្ចុប្បន្ន ៖ក្រោយថ្ងៃបោះឆ្នោតឆ្នាំ2008 រហូតដល់សព្វថ្ងៃនេះគណបក្ស សម រង្សី គឺនៅសល់តែឈ្មោះតែប៉ុណ្ណោះ ព្រោះថាពួកអាយ៉ងកញ្ជះយួន ហ៊ុន សែន បានស្របយកព្រលឹងអ្នកស្រឡាញ់ជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ទៅដាក់ក្នុងក្អមបណ្តែតទឹកនៅទន្លេចតុមុខបាត់ទៅហើយ គឺនៅសល់តែមនុស្សរបស់ សម រង្សី តែព្រលឹងរបស់ ហ៊ុន សែន ចូលមកស្ថិតនៅជំនួសវិញ។បច្ចុប្បន្ននេះរដ្ឋាភិបាលអាយ៉ងកញ្ជះ ចិនយួនដែលមាន ហ៊ុន សែន ជាប្រមុខនោះបានចាត់ទុកគណបក្ស សម រង្សី ត្រឹមតែគណបក្ស ចំណុះអោយរដ្ឋសភាតែប៉ុណ្ណោះគឺ មានក៏បានមិនមានក៏បានប៉ុន្តែហេតុអ្វីគេត្រូវតែអោយមាន ? គឺអោយមានដើម្បីបំពេញកៅអីក្នុងរដ្ឋសភាដែលពួកគេបន្សល់ទុក អោយសម្រាប់លំអអោយរដ្ឋាភិបាលអាយ៉ងចិនយួនតែប៉ុណ្ណោះ ។តើពួកអាយ៉ងកញ្ជះចិន យួន ធ្វើរបៀបនេះគឺគេធ្វើដើម្បីអ្វី ?1- ដើម្បីតម្រូវចិត្តពួកក្រុមលោកសេរី ដែលជាម្ចាស់ជំនួយដ៏ធំសម្រាប់កម្ពុជាបច្ចុប្បន្ន ។2- ដើម្បីលំអររដ្ឋសភាខ្មែរដែលជាអាយ៉ងកញ្ជះចិន យួន ។3- ដើម្បីលំអររដ្ឋាភិបាលមហាផ្តាច់ការអាយ៉ងកញ្ជះចិន យួន ។4- ដើម្បីបោកប្រាស់សតិអារម្មណ៍ជាតិ និង អន្តរជាតិអោយយល់ច្រឡំថាប្រទេសខ្មែរកំពុងមានលទ្ធិប្រជាធិបតេយ្យពេញបរិបូរណ៍ ។5- ដើម្បីការពារមិនអោយគណបក្ស សម រង្សី ដកខ្លួនចេញពីការបោះឆ្នោតឬហៅថាពហិការនៃការបោះឆ្នោតនៅឆ្នាំ2013 ខាងមុខនេះ ។6 - ដើម្បីការពាររក្សាអំណាចផ្តាច់ការនិងផ្តាច់មុខជានិរន្តន៍ ។P-S8ខែ។៩។CD(2G]នដីនិង-•Yទង្វើ និង សកម្មភាពរបស់លោក សម រង្សី នៅអនាគត់ ៖S-S។សព្វថ្ងៃនេះទាំង នយោបាយ ទាំងសេដ្ឋកិច្ច ទាំងសង្គម ទាំងកងកម្លាំងប្រដាប់អាវុធ របស់ ជាតិខ្មែរត្រូវបានគ្រប់គ្រងទាំងស្រុងដោយ ចិន និង យួន ចំណែករដ្ឋាភិបាលអាយ៉ង ហ៊ុន សែន ដែលកំពុងគ្រប់គ្រងអំណាចផ្តាច់មុខហ្នឹង គឺគ្រាន់តែជាកូនអ្នកនៅក្នុងដៃរបស់គេតែប៉ុណ្ណោះ ។| គណបក្ស ប្រជាជនកម្ពុជាមិនចង់អោយមានរូបលោក សម រង្ស៊ី រស់នៅលើលោកយើងនេះទៀតទេប៉ុន្តែចាំបាច់គេត្រូវតែអនុគ្រោះមួយរយះសិន ព្រោះអីគេមានផែនការថ្មីស្រឡាងមួយដែលអាចកំចាត់លោកសម រង្ស៊ី បានដោយមិនចាំបាច់សម្លាប់ឬចាំដាក់គុគទៀតទេ ។តើគណបក្ស ប្រជាជនកម្ពុជាគេមានផែនការណ៍អ្វីខ្លះ ?
ផែនការណ៍នោះគឺមាន ៖ដែរ 1- អោយ គឹម សុខា ប្រធានគណបក្ស សិទ្ធិមនុ ដែលជាកូនសំពាយរបស់ខ្លួនស្រាប់បញ្ចុះបញ្ចូលសម រង្ស៊ី អោយបង្កើតគណបក្សថ្មីមួយដើម្បីទាញយក សម រង្សី ចេញអោយផុតពីគណបក្ស សម រង្សី ។2- គណបក្សថ្មីមួយដែលមានតែឈ្មោះថា បក្សសង្គ្រោះជាតិ) តែសង្គ្រោះខ្លួនឯងមិនរួច ។3- ធ្វើអោយ សម រង្ស៊ី ប្រកាសដើរចេញពីគណបក្ស សម រង្សី ឬបក្ស ផ្សំ រួម សី ដោយខ្លួនឯង ។4- រក្សានិងការពារអោយបាននូវ គណបក្ស សម រង្សី និង គណបក្ស សិទ្ធិមនុស្ស អោយនៅគង់វង្សដដែល ដើម្បីជាខែល នៃលទ្ធិប្រជាធិបតេយ្យក្លែងក្លាយរបស់ពួកគេទៅថ្ងៃមុខ ព្រោះថាទោះជាយ៉ាងណាក៏គណបក្សដែលមិនប្រឆាំងទាំងពីរនេះបានក្លាយទៅជាកូនសំពាយរបស់ពួកគេជាយូរយាណាស់មកហើយដែរ5- បំភ័ន្ត ភ្នែកជាតិ និង អន្តរជាតិអោយយល់ច្រឡំថា សម រង្សី កំពុងដើរឆ្ពោះទៅរកជ័យជំនះក្នុងនាមជាប្រធាន គណបក្សសង្គ្រោះជាតិ ។ផែនការណ៍ដ៏ល្អរបស់គណបក្ស កម្មុយនិស្តដែលជាខ្ញុំកញ្ជះ ចិន យួន លើកនេះ ខ្ញុំ ខេម រិន្ធ មើលឃើញយ៉ាងច្បាស់ថាលោក សម រង្សី កំពុងដើរទៅតាមអ្វីដែលជាគំនូសដែលពួកយួន គេបាន គូសអោយដើរលោក សម រង្សី នៅពេលនេះ ប្រៀបដូចជាមនុស្សកំពុងតែពុល ទឹកតែអុង គាត់កំពុងលង់ផុង ខ្លួនយ៉ាងជ្រៅទៅក្នុងក្តីស្រមើលស្រមៃថាខ្លួនជា អ្នកខ្លាំង ជាអ្នកឈ្នះ ក្នុងល្បែងនយោបាយផ្សងព្រេងដែលមានយួន ជាអ្នកកំណត់សន្លឹកឆ្នោតរបស់ជាតិខ្មែរ ។គណបក្ស ប្រជាជនកម្ពុជា មានការលំបាកយ៉ាងខ្លាំងចំពោះរូបលោក សម រង្សី កន្លងមក ព្រោះថាទាល់តែមានរូបលោក សម រង្សី ចូលរួមក្នុងការបោះឆ្នោតទើបត្រឹមត្រូវនិងយកជាការបាន ទោះបីជាពួកគេដឹងហើយថា ការបោះឆ្នោតក្នុងប្រទេសខ្មែរយើងបច្ចុប្បន្ន កុំថាឡើយតែលោក សម រង្សី សូម្បី តែខ្មោចនរោត្តម សីហនុ ងើបឡើងពីម្លូសមកឈរឈ្មោះអោយជនជាតិខ្មែរ បោះឆ្នោតអោយកមិនអាចឈ្នះពួកគេបានដែរ ។សូមបងប្អូនជនរួមជាតិខ្មែរទាំងអស់ក្រឡេកទៅមើលដំណើរវិវឌ្ឍតន៍នៃគណបក្សដែលខ្មែរយើងនាំគ្នាហៅជាប់មាត់ថា បក្សប្រឆាំង ៗៗៗ ក្នុងពេលបច្ចុប្បន្ន ។* FaeKPSA4.A=-Co: PALឥឡូវនេះយើងឃើញលោក សម រង្សី កំពុងស្រែកប្រកូកប្រកាសដូចមនុស្សពុល ទឹកតែអុងអញ្ចឹង គាត់ស្រែកថាគាត់កំពុងតែរូបរួមគណបក្សប្រឆាំង រូបរួមអ្នកស្រឡាញ់ជាតិស្រឡាញ់មាតុភូមិស្រឡាញ់លទ្ធិប្រជាធិបតេយ្យសេរីពិត ។ប៉ុន្តែអ្វីៗ ដែលគាត់ រង្សី កំពុងតែធ្វើនោះគឺ វាផ្ទុយស្រឡះពីការនិយាយរបស់គាត់ ព្រោះថា ពីមុនមានគណបក្សប្រឆាំងតែ 2 ទេប៉ុន្តែក្រោយពីការរូបរួមរបស់គាត់ វាគួរតែមានគណបក្សប្រឆាំងតែ(l)ហេតុអ្វីមានដល់ទៅ 3 បក្សសួរថាតើការរួមគ្នារបស់គាត់ហ្នឹងមានន័យដូចម្តេច ?1- គណបក្ស សម រង្សី ឬ បក្ស (ផ្សំ រួម សី) ។2- គណបក្ស សិទ្ធិមនុស្ស ។3- គណបក្ស សង្គ្រោះជាតិ ។បើយើងរាប់លេខគឺ 1-2-3 ប៉ុន្តែខ្ញុំឮតែបងប្អូនខ្មែរយើងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសន02-។២-
មានសេចក្តីរីករាយសប្បាយណាស់ ហើយមានសង្ឃឹមយ៉ាងមុតមាំថា គណបក្សប្រឆាំងដែលដឹកនាំ ដោយលោក សម រង្សី ពិតជា ឈ្នះ ឈ្នះ ហើយ ឈ្នះ នៅពេលបោះឆ្នោតនាឆ្នាំ 2013 ខាងមុខនេះ ។opoនo**IT17.1.ប៉ុន្តែចំពោះខ្ញុំវិញ ខេម រិន្ទ មើលឃើញតែ ៖- លោក សម រង្សី កំពុងតែបោកក្រាសសេចក្តីទុកចិត្តរបស់ជាតិខ្មែរយើងទាំងក្តីងងើល ព្រោះថាគាត់កំពុងតែ បំបែកបក្ស មិនមែន រួមបក្សទេ ។2- លោក សម រង្សី កំពុងចាញ់បោកគណបក្ស ប្រជាជនកម្ពុជា ម្តងនេះមិនមែនចាញ់ធម្មតាទេគឺ ចាញ់ផ្កាប់មុខតែម្តង ។sap *ត***eហេតុអ្វីបានជាខ្ញុំហ៊ាននិយាយដូច្នេះ ?ព្រោះថាការរួមគ្នាគឺ ទាល់តែ គណបក្ស សម រង្សី និង គណបក្ស សិទ្ធិមនុស្ស រួមបញ្ចូលគ្នាតែមួយ ដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ ហ្នឹង គឺមិនត្រូវមាន គណបក្ស សម រង្សី និង គណបក្សសិទ្ធិមនុស្ស ចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ 2013 នោះទៀតទេ បើធ្វើបែបនេះទើបហៅថាជាការរូបបក្ស រូបសន្លឹកឆ្នោតតែមួយ ។បើមិនដូច្នោះទេ គណបក្សថ្មីមួយ ដែលមានឈ្មោះថា សង្គ្រោះជាតិ ហ្នឹង គឺប្រៀបដូចជាគណបក្ស ស្រមោលគ្មានរូបរាង្គ កុំថាឡើយទៅសង្គ្រោះជាតិ សង្គ្រោះតែរូបលោក សម រង្សី ខ្លួនឯងមិនបានផង ។ង• }ខ្ញុំជឿជាក់ថានេះជាការបណ្តេញលោក សម រង្សី ចេញពីគណបក្សរបស់ខ្លួនដោយយុទ្ធវិធី ត្រជាក់ជាទីបំផុត ដែលលោក វង្ស ខ្លួនឯងមិនអាចប្រកែកបានឡើយ ។សួរថានៅពេលដែល សម រង្សី បានប្រកាសលាចេញពីតំណែងប្រធានគណបក្សសម រង្សី ហើយនោះតើគាត់អាចត្រឡប់ចូលមកកាន់តំណែងជាប្រធានបក្សដូចដើមវិញបានឬអត់ ?រី*.ចម្លើយគឺអត់បានជាដាច់ ៖ ព្រោះហេតុអ្វី?t,ន===2."-.ព្រោះថាពួកគេរងចាំឱកាសដ៏សែន ល្អកម្ររកបានបែបនេះ មកជាយូរឆ្នាំមកហើយ វាជាឱកាសដែលពួកអាយ៉ងខ្ញុំកញ្ជះបរទេស ចិន យួន អាចបង្ក្រាបលោក សម រង្សី អោយជាតិ និង អន្តរជាតិឃើញថា រត់ពីលោក សម រង្សី ក៏គណបក្ស សម រង្សី រស់បានដែរ នឹងពូកែប្រឆាំងជាងមុនទៅទៀតហើយខ្ញុំជឿទៀតថា សម រង្សី នឹង ត្រូវបាត់បង់តំណែងជាប្រធានបក្សប្រឆាំងដ៏ធំ ក្នុងប្រទេសកម្ពុជាយើងនេះជារៀងរហូត ទោះបីជាគាត់បានរៀបចំទុកនូវអ្វីៗដូចដែលកើតមានក្នុង សមាជ គណបក្ស សមរង្សី កាលពីថ្ងៃទី 2 ខែវិច្ឆិកា កន្លងមកនេះ ក៏ដោយចុះក៏គាត់មិនអាចទប់ស្កាត់បាននៅ ល្បិចកល ដ៏សែនត្រជាក់របស់គណបក្សប្រជាជនកម្ពុជាលើកនេះបានដែរ ព្រោះគេមានយុទ្ធវិធីល្អៗជាច្រើនទៀត សម្រាប់កំចាត់លោក សម រង្សី ចេញអោយដាច់ស្រឡះពី គណបក្ស សម រង្សី ដោយមានមនុស្សរបស់លោក សម រង្សី ដែលគេទិញក្បាលបានហ្នឹងជាជំហរប្រឆាំងនិងលោក សម រង្សី ដោយផ្ទាល់តែម្តង ។ហើយរឿងមួយទៀតដែលគួរអោយអស់សំណើចនោះគឺ នៅពេលដែលលោក សម រង្សីដឹងថា ខ្លួនអស់សិទ្ធិលើគណក្សសមរង្សីហើយនោះក្តីក៏គាត់ហ្នឹងត្រូវតែរត់ត្របាញ់ជើងទៅ លួងលោមគេខ្លះបោកប្រាសគេខ្លះនៅឯក្រៅប្រទេសដើម្បីរកប្រាក់មកចិញ្ចឹមគណបក្ស សម រង្សី ដែលមានប្រព័ន្ធនិង កូនចៅ តូចៗ របស់ខ្លួនដែលកំពុងជាប់ផុងលង់ខ្លួនក្នុងគណបក្ស សម រង្សី ហ្នឹង ។
7៤ខាងក្រោមនេះខ្ញុំសុំធ្វើការវិភាគត្រួសៗ វិភាគបែបភ្លើៗ ៖។។11. 11**11 ម៉ែ - នា។**ខ្ញុំមើលឃើញថាការបោះឆ្នោតឆ្នាំ 2018 នេះគណបក្ស សង្គ្រោះជាតិ និង បានទទួលសម្លេងឆ្នោតមិនលើសពីការកំណត់របស់គណបក្ស ប្រជាជន ឡើយ គឺប្រាំ(5)កៅអី យ៉ាងច្រើន ។ប៉ុន្តែពួកគេ និង តំឡើងកៅអីអោយគណបក្ស សម រង្សី និង គណកបក្ស សទ្ធិមនុស្ស ដែលក្លាយទៅជាកូនសំពាយរបស់គេច្រើនជាងមុន ដើម្បីលើកទឹកចិត្ត ហើយជាការពិតណាស់ ពួកគេ និង អនុញ្ញាតិអោយគណបក្សទាំង 2 ហ្នឹងសម្តែងការប្រឆាំងខ្លាំងក្លាជាងមុនទៅទៀតដើម្បីសម្តែង អោយជាតិ និង អន្តរជាតិឃើញថា អត់ពីលោក សម រង្សី ក៏មានអ្នកប្រឆាំងដែរ ប៉ុន្តែប្រឆាំងតាមអ្វីដែលគេបានកំណត់អោយ ហ្នឹង ។**។.”.។!,ADAbeLម,រដ្ឋធម្មនុញ្ញខ្មែរយើងចែងថា គណបក្ស(មួយ) ទទួលបានសន្លឹកឆ្នោតលើសពី 50 កៅអីគឺឈ្នះ ហើយមានសិទ្ធិរៀបចំរដ្ឋាភិបាល ៖ស-.7.**1- សួរថាតើគណបក្ស សង្គ្រោះជាតិ អាចនិងទទួលបានសន្លឹកឆ្នោតលើសពី 50 កៅអីឬ?ខ្ញុំមើលឃើញតែ (05 កៅអី យ៉ាងច្រើន ។2- គណបក្ស សម រង្សី អាចទទួលបានដល់ទៅ 30 កៅអី ។3- គណបក្ស សិទ្ធិមនុស្ស អាចទទួលបានដល់ទៅ 6 កៅអី ។បើយើងគិតលេងៗទៅតាមនេះ ឃើញថា 03 គណបក្សបានទទួលសន្លឹកឆ្នោត 41 កៅអី ក្នុងរដ្ឋសភាខ្មែរ ហើយខ្ញុំជឿជាក់ថា គណបក្សប្រជាជន គេហ៊ានអោយ 41 កៅអីនេះ ដើម្បីទិញទឹកចិត្តគណបក្សដែលលែងប្រឆាំងដើម្បីប្រយោជន៍ជាតិ ទាំង 03 នោះ ។71ប៉ុន្តែគណបក្ស ប្រជាជនកម្ពុជា គេយកតែ 70 កៅអី គេអោយទៅគណបក្ស ហ៊្វុនសីនបិក 04 កៅអី ឬគណបក្សជាតិនិយម (04 និង គណបក្សផ្សេងៗទៀត (04 កៅអី ។ល។។ល។ រួមគ្នាទៅបាន 82 កៅអីសួរថាតើគណបក្សណាជាអ្នករៀបចំរដ្ឋាភិបាល នៅឆ្នាំ2013 នោះ ហើយជាការពិតណាស់ នៅមុនពេលបោះឆ្នោតឆ្នាំ 2018 ពួកគេ និង តំឡើង អាសនៈនៅក្នុងរដ្ឋសភាអាចពី 123 ទៅ 130 ឬ 135 ដើម្បីចែកចាយបន្ថែម ដោយសំអាងទៅលើកំណើនប្រជាពលរដ្ឋ ។ល។។ល។. តទៅនេះខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នាមេត្តាភ្ញាក់រលឹក ឡើងក្រោកឈរឡើងព្រមៗគ្នារួមសាមគ្គីគ្នាដើម្បី រក្សាការពារ ជាតិមាតុភូមិ ជាកេរ្តិ៍មរតករបស់ មហាបុព្វបុរសខ្មែរយើងដែលកំពុងត្រូវបានពួក រាជានិយម នឹង ពួកកម្មុយនិស្ត ? ញឹកពុះ ចិន កញ្ជះយួន បំផ្លិចបំផ្លាញអស់ស្ទើគ្មានសល់ ។ជាការពិតណាស់ដែលថាគណបក្ស ប្រជាជនកម្ពុជា នេះជាគណបក្សរបស់យួន ៖គណបក្ស ប្រជាជនកម្ពុជា បង្កើតឡើងដោយ ហូជីមិញ នៅថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 1951ដោយបានតែងតាំងអោយលោក សឺង ង៉ុក មិញ ជាអ្នកដឹកនាំនាពេលនោះ ។ដូច្នេះពុំមែនជាការចំឡែកអ្វីទេ ចំពោះគណបក្សកម្មុយនិស្តខ្មែរមួយនេះ ខ្ញុំជឿជាក់ថាខ្មែរយើងគ្រប់ៗគ្នាពិតជាបានដឹងបានឮ និង បានរស់នៅក្រោមរបបប្រល័យពូជសាសន៍ខ្មែរក្រហម ចាប់តាំងពីថ្ងៃទី17 មេសា ឆ្នាំ 1975 រហូតមកដល់បច្ចុប្បន្នកាលនេះ ប្រទេសកម្ពុជាយើងត្រូវបានគ្រប់គ្រង និង បំផ្លិចបំផ្លាញដោយគណបក្សតែមួយនេះ ។ឥឡូវនេះបញ្ហាដែលយើងជាជាតិខ្មែរគ្រប់ៗគ្នាត្រូវតែគិតត្រូវតែបារម្មណ៍ និង ត្រូវតែរួមគ្នាធ្វើ5A
Page 7
ដោយខានមិនបានោះគឺ បញ្ឈប់ជាបន្ទាន់នូវ អន្តោប្រវេសន៍យួនខុសច្បាប់រាប់លាននាក់ដែលកំពុង រស់នៅនិង កំពុងហូរចូលបន្ថែមយ៉ាងគគ្រឹកគគ្រេងរៀងរាល់ថ្ងៃនេះ ។ហេតុអ្វីបានជារដ្ឋាភិបាលកម្មុយនិស្តយួន ក្រុងហាណូយគេខិតខំប្រឹងប្រែង បញ្ចូល និង បញ្ជូនជនជាតិគេច្រើនសន្ធឹកសន្ធាប់អោយចូលមករស់ក្នុងប្រទេសរបស់យើង ?មានហេតុផលគុំតែមួយគត់គឺ ៖ដើម្បីបង្កប់សន្លឹកឆ្នោត 2/3 នៃអាសនៈនៅក្នុងរដ្ឋសភាខ្មែរយើងនាអំឡុងការបោះឆ្នោតឆ្នាំ2023 ឬ 2028 ខាងមុខនេះ ដូច្នេះខ្ញុំសូមបញ្ជាក់ម្តងហើយម្តងទៀតដល់អ្នកនយោបាយទាំងឡាយដែលកំពុងសប្បាយភ្លើតភ្លើន និង កៅអី ដែលយួនគេតំឡើងអោយក្នុងមួយអណត្តិ 2 ឬ 3 កៅអីហ្នឹង ថាខ្លួនគ្រាន់បើនោះ រត់ផ្លូវទេ ចោលម្សៀតទាំងអស់ ។យួនគេមិនត្រូវការសន្លឹកឆ្នោតត្រឹមតែ 50+ I នោះទេ ប៉ុន្តែគេត្រូវការដល់ទៅ 2/3 ឯណ្ណោះ ទើបវាគ្រប់អាសនៈ ដើម្បីលេបត្របាក់យកជាតិមាតុភូមិជាទីស្រឡាញ់នៃខ្មែរយើង ដោយមិនចាំបាច់លើកកម្លាំងទ័ពមកបុករុកឈ្លានពានប្រទេសខ្មែរយើងដូចពេលមុនៗនោះទៀតទេ គឺគេលេបត្របាក់យក តាមរយៈការបោះឆ្នោតនៃ របបប្រជាធិបតេយ្យ ដែលអាស្រ័យយួនជាអ្នកកំណត់សន្លឹកនេះឯង ។បច្ចុប្បន្ននេះពួកចោរយួនចង្រៃមិនចេញមុខដឹកនាំរដ្ឋទេ ព្រោះមិនទាន់មានកម្លាំងគ្រប់គ្រាន់ គេនៅបារម្មណ៍ថា គណបក្សប្រជាជនកម្ពុជា មិនព្រម ប៉ុន្តែពួកគេបានសម្តែងអោយខ្មែរយើងដែលជាម្ចាស់ប្រទេសឃើញជាញ័យញ័យមកហើយថា ពិតជាពុំមានឧបសគ្គអ្វីបន្តិចសោះឡើយសម្រាប់ពួកគេក្នុងគោលដៅដើម្បីកាន់កាប់អំណាចរដ្ឋរបស់ខ្មែរយើងទាំងស្រុងនោះ ។t+I p.សូមផ្តាំទុកជាមុនolo*:យួនគេត្រូវការសន្លឹកឆ្នោត 2/3 នៃកៅអី ក្នុងរដ្ឋសភាខ្មែរយើង គេមិនមែនត្រូវការត្រឹមតែ 50+1 នោះទេ ។=-យសាប់P*:*:*ស៊ូស្លាប់ខ្លួនមិនអោយស្លាប់ជាតិកូនខ្មែរ ពូកែពិត អាយួនអស់រិទ្ធិមិនចោលម្សៀតដូចជាយួនគិតគិតមិនដល់ធ្វើនៅថ្ងៃទី 29 ខែ វិច្ឆិកា ឆ្នាំ 2012ខេមរិន្ទ។
- និយាយការពិតរំលឹកជាតិខ្មែរ 'ចុះ នរណាជាអ្នកបង្កើត រណសិរ្ស (ហ៊្វុនស៊ិនប៉ិច)(FUNCINPEC) ?| ដោយមើលឃើញថារហូតមកដល់សព្វថ្ងៃនេះ ទាំងប្រជាជាតិខ្មែរយើង ទាំងអន្តរជាតិបានយល់ច្រឡំថាស្តេចកម្មុយនិស្ត នរោត្តម សីហនុ ដែលជាស្តេច ក្បត់ជាតិ ស្តេច បំផ្លាញជាតិខ្លួនឯង ក្នុងរយះពេល 03ទសវត្សរ៍កន្លងមកនេះ ថាជាអ្នកបង្កើតរណសិរ្ស (FUNCINPEC) ។ដូច្នេះថ្ងៃនេះ ខ្ញុំ ខេម រិទ្ធិ សូមធ្វើការអធិប្បាយបំភ្លឺនូវ គំនិត និង ទង្វើ ដែលជាអំពើ ដ៏សែនមហាអាក្រក់ កខ្វក់ស្មោកគ្រោក របស់ ស្តេចកំហូច ខូចគ្មាននរណាប្រៀបមួយអង្គនេះ ជូនដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងអស់ឲ្យបានជ្រាបដូចតទៅនេះ ។ខ្ញុំ ខេមរិន្ទ ជាអ្នកសាធារណរដ្ឋនិយមម្នាក់ ដែលបានចូលរួមក្នុងការតស៊ូយ៉ាងសកម្មក្នុងរណសិរ្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និង បណ្ដេញចោរយួនឈ្លានពានដែលជាសត្រូវរបស់ជាតិខ្មែរយើងនៅតាមព្រំប្រទល់ដែនខ្មែរ-ថៃ ចាប់តាំងពីឆ្នាំ 1979 រហូតដល់ឆ្នាំ 1997 ។រណសិរ្ស ហ៊្វុនស៊ិនប៉ិច(FUNCINPEC) បានបង្កើតឡើងនៅឆ្នាំ 1981 ដោយមានឈ្មោះជាភាសាបារាំង (Front Uni National pour in Cambodge Independant, Neutre, Pacifique Et Cooperatif ) និងមានឈ្មោះជាភាសាអង់គ្លេស (National United Front for an Independent, Neutral, Peaceful and Cooperative Cambodia )។រណសិរ្ស(FUNCINPEC) នេះកើតឡើងមកបានដោយសារតែមានការ ព្រមគំនិតចូលរួមបង្កើតពីបណ្តា ចលនាអ្នកស្នេហាជាតិធំៗចំនួន 03 ក្នុងចំណោមចលនាអ្នកស្នេហាជាតិជាច្រើនទៀតដែលកំពុងធ្វើសកម្មតស៊ូប្រយុទ្ធ ប្រឆាំង និង បណ្តេញសត្រូវយួនឈ្លានពានចេញឲ្យអស់ពីមាតុភូមិកម្ពុជាយើងនាពេលនោះ ។ចលនាទាំង 03 នោះគឺមាន ៖1- ចលនា សេការ ជាតិ កម្ពុជា ( មូលិណាកា )(MOULINAKA ) Mouvement de Liberation National du Kampuchea .ដឹកនាំដោយលោក គង់ ស៊ី ឡោះ ដែលមាននិន្នាការជាអ្នក សាធារណរដ្ឋនិយម។2- ចលនា (ឃ្លាំងមឿង )(KLAING MOEUNG ).ដឹកនាំដោយលោក ទន់ ចាយ ដែលមាននិន្នាការ ជាអ្នកសាធារណរដ្ឋនិយម ។3- ចលនា (ឧត្តរទិស )(UDAR TUS ).ដឹកនាំដោយលោក ឡី ធឿន ដែលមាននិន្នាការជាអ្នក សាធារណរដ្ឋនិយម ។ដើម្បីប្រមូលផ្ដុំ និង រូបរួមកម្លាំងអ្នកស្នេហាជាតិឲ្យបានទូទាំងប្រទេសខ្មែរយើងនាពេលនោះមេដឹកនាំនៃ ចលនាអ្នកតស៊ូទាំង 03 ក៏បានសម្រេចចិត្តរួមគ្នាបង្កើតរណសិរ្ស (FUNCINPEC)នេះឡើងមកនៅ ឆ្នាំ1981 ដោយបានជ្រើសរើសយក ស្ដេចកម្មុយនិស្ត នរោត្តម សីហនុ ឲ្យធ្វើជាប្រធានរណសិរ្សនេះ តាំងពីពេលនោះរហូតមកដល់ឆ្នាំ 1992 ទើបរណសិរ្ស (FUNCINPEC)នេះប្រែក្លាយទៅជាគណបក្ស (FUNCINPEC)ដែលដឹកនាំដោយ នរោត្តម រណឫទ្ធិ ជំនួសវិញ ។តើមូលហេតុអ្វីបានជាមេដឹកនាំនៃចលនាទាំង 03 ដែលមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ទាំងអស់នោះមិនជ្រើសរើសយកមនុស្សដែលមាននិន្នាការដូចគ្នា មកធ្វើជាមេដឹករបស់ខ្លួននាពេលនោះ ប៉ុន្តែបែជាទៅជ្រើសរើសយក ស្ដេចកម្មយនិស្ត នរោត្តម សីហនុ ដែលជាសត្រូវនៃរបប សាធារណរដ្ឋមកធ្វើជាមេដឹកនាំរបស់ខ្លួនទៅវិញ?មានហេតុផលធំៗចំនួន 06 ប្រការ គឺ ៖៧រដ្ឋ ប្រការទីមួយ : អង្គការសហប្រជាជាតិនៅបន្តផ្តល់ការគាំទ្រ ដល់របបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍។ប្រការទីពីរ : ប្រទេសលោកសេរីប្រជាធិបតេយ្យមិនទាន់បានផ្តល់ការគាំទ្រដល់ក្រុមចលនាអ្នកតស៊ូខ្មែរយើងទេនាពេលនោះ ។ប្រការទីបី : គ្មានមេដឹកនាំដែលជាអ្នកសាធារណរដ្ឋនិយមពិតប្រាកដណាមួយព្រមចេញមុខដឹកនាំពួកយើងនាពេលនោះ ដោយហេតុថា ក្រមខ្មែរក្រហម ប៉ុល ពត នៅមានអាសនៈក្នុងអង្គការសហប្រជាជាតិ ប៉ុន្តែយើងមានសំអាងទៅលើ លោក អ៊ុន តាំ លោក ទៀប បែន និង លោក គីង មេន ដែលជាមេដឹកនាំកំពូលរបស់កងទ័ព (ANS ) ។ប្រការទីបួន : រដ្ឋាភិបាលចិនកម្មុយនិស្តក្រុងប៉េកាំង នៅបន្តផ្តល់ជំនួយគ្រប់បែបយ៉ាងឲ្យដល់របបខ្មែរក្រហម ។ប្រការទីប្រាំ : ស្ដេចកម្មនិស្ត នរោត្តម សីហនុ ដែលមានរដ្ឋាភិបាលចិនកម្មុយនិស្តក្រុងប៉េកាំងជា មហាមិត្ត នៅមានប្រជាប្រិយភាពខ្ពស់មកលើប្រជាពលរដ្ឋខ្មែរយើងនាពេលនោះ ដោយពួកយើងមានជំនឿយ៉ាងមុតមាំថា ស្តេចកម្មុយនិស្ត មួយអង្គនេះពិតជា (រាងចាល ចាលចិត្ត ត្បិតអីបានទទួលមេរៀនឃ្លាំងឈឺចាប់ពី (របបប្រល័យពូជសាសន៍ ខ្មែរក្រហម )កន្លងមក។ ហើយពួកយើងបានផ្តល់សេចក្តីសង្ឃឹមយ៉ាងពេញទំហឹងទៅលើ ស្តេចក្បត់ជាតិអង្គនេះថា នឹងអាចដឹកនាំពួកយើងឆ្ពោះទៅរកការ រំដោះជាតិ និង មាតុភូមិកម្ពុជាយើង ឲ្យរួចផុតពីការកាន់កាប់គ្រប់គ្រងរបស់សត្រូវ យួន ឈ្លានពាន ក្រុង ហាណូយ នាពេលអនាគត់។ប្រការប្រាំមួយ : គ្មានផ្លូវជ្រើសរើស ?រណសិរ្ស (FUNCINPEC) ក្រោមការដឹកនាំរបស់ស្តេចកម្មុយនិស្ត នរោត្តម សីហនុ នាពេលនោះមានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយះពេលតែ 02 ឆ្នាំប៉ុណ្ណោះ(FUNCINPEC) ធ្វើការរួបរួមនឹង ប្រមែប្រមូល បានប្រជាពលរដ្ឋខ្មែរយើងដែលជាអ្នក ស្រឡាញ់ជាតិ និង អ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យរាប់ម៉ឺននាក់ឲ្យចូល មករួមរស់ រួមទុក្ខ និង រួមធ្វើការតស៊ូជាមួយគ្នានៅតាមជុំរំ របស់ចលនាអ្នកតស៊ូទាំង 03( មូលីណាកា) (ឃ្លាំងមឿង) (ឧត្តរទិស) ព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងប្រទេស និង ក្រៅប្រទេស ។រណសិរ្ស ( FUNCINPEC ) ត្រូវបានបែងចែកជាពីរផ្នែកដាច់ដោយឡែកពីគ្នា ៖1- ផ្នែកនយោបាយ2- ផ្នែកកងទ័ពផ្នែកនយោបាយដឹកនាំដោយ ៖I- ស្តេចកម្មុយនិស្ត នរោត្តម សីហនុ ជាប្រធាន រណសិរ្ស ។2- លោក ញឹក ជូឡុង ជាអនុប្រធានទី I រណសិរ្ស។3- លោក អ៊ុន តាំ ជាអនុប្រធានទី 2 រណសិរ្ស និង ជាអគ្គមេបញ្ជាការ កងទ័ពជាតិនិយម សីហនុ(ANS)ប៉ុន្តែ ត្រូវបាន នរោត្តម សីហនុ ដកចេញពីតំណែង អគ្គមេបញ្ជាការកងទ័ពនៅឆ្នាំ 1983 និង អនុប្រធានទី 2 នៃរណសិរ្ស នៅឆ្នាំ1985 ដោយចោទថា មានគំនិតក្បត់ រួចហើយដាក់បញ្ចូលប្រពន្ធរបស់ខ្លួន (ម៉ូនិច សីហនុ)មកជំនួសវិញ ។4- លោក ចក់ សារឿន ជាអគ្គលេខាធិការ រណសិរ្ស ។ផ្នែកកងទ័ព ៖ផ្នែកកងទ័ពមានឈ្មោះថា កងទ័ពជាតិនិយម សីហនុ (ANS) ដែលមានឈ្មោះជាភាសាបារាំងថា(Armee NationaleSihanoukienne) និង មានឈ្មោះជាភាសាអង់គ្លេសថា (National Armies of Sihanoukist)មានអ្នកដឹកនាំសំខាន់ៗដូចខាងក្រោមនេះ ៖- លោក អ៊ុន តាំ ជាអគ្គមេបញ្ជាការកងទ័ពជាតិនិយម សីហនុ(ANS)មានអតិតភាពជាបេក្ខភាព
- ប្រធានាធិបតីនៃ របបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។2- ឧត្តមសេនីយ ទៀប បែន ជាអគ្គមេបញ្ជាការរងនិងជានាយអគ្គសេនាធិការកងទ័ពជាតិនិយមសីហនុ (ANS) មានអតិតភាពជាមេបញ្ជាការកងពលធំទី 1 និង ជាអភិបាលខែត្រ កំពុងធំ នៃរបបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសារធារដ្ឋនិយម ។3- ឧត្តមសេនីយ គីង មេន ជានាយអគ្គសេនាធិការរងកងទ័ពជាតិនិយម សីហនុ(ANS)មានអតីតភាពជានាយទាហ៊ានជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។4- ឧត្តមសេនីយ និង ហៀន ជានាយអគ្គសេនាធិការរងកងទ័ពជាតិនិយម សីហនុ(ANS)មានអតីតភាពជានាយទាហ៊ានជាន់ខ្ពស់នៃរបបសាធារណរដ្ឋខ្មែរ និង មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។កងទ័ពជាតិនិយម សីហនុ (ANS)បោះទីតាំងមូលដ្ឋានដែលជាទីបញ្ហាការធំនៅជុំរំ (អូរស្មាច់)។AJផ្នែកកងទ័ពនេះ គឺមានចលនាកម្លាំងអ្នកតស៊ូ (MOULINAKA )( KLAING MOEUNG )( UDAR TUS ) នៅក្រោមការបង្គាប់បញ្ជាផ្ទាល់ ព្រមទាំងបានរៀបចំឲ្យទៅជា 03 កងពលធំប្រយុទ្ធ ដោយបានឲ្យឈ្មោះថា ៖កងពលធំទី 1 ( មូលីណា )( MOULINAKA ) ដឹកនាំដោយ ៖1- លោក ញ៉ែម សុផុន ជាមេបញ្ជាការកងពល និងមាននិន្នាការជាអ្នកសីហនុ និយម។2- លោក ដួង ខែម ជាមេបញ្ជាការរងកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។3- លោក ប្រាក់ សេន ជានាយសេនាធិការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយមបោះទីតាំងមូលដ្ឋានដែលជាទីបញ្ហានៅជុំរំ ( ព្រៃព្រះក្តៅ ) និង បោះទីតាំងសេនាធិការនៅ ( អូរតាឫស្សីស្រុក )( ណងចាន ) ។កងពលធំទី 2 ( ឃ្លាំងមឿង )(KLAING MOEUNG ) ដឹកនាំដោយ ៖1- លោក ទន់ ចាយ ជាមេបញ្ជាការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។2- លោក ក្រច យៀម ជាមេបញ្ជាការរងកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម។3- លោក ថោង នូវ ជានាយសេនាធិការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម។បោះទីតាំងមូលដ្ឋានដែលជាទីបញ្ជានៅជុំរំ ( អូរស្មាច់ ) ។កងពលធំទី 3 ( ឧត្តរទិស )( UDAR TUS) ដឹកនាំដោយ ៖1- លោក ស្វី ធឿន ជាមេបញ្ជាការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។2- លោក ប៉ែន ចំរ៉ុង ហៅ ចៅសែន ជំនោ ជាមេបញ្ជាការរងកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម ។3- លោក ហ៊ុន សឿង ជានាយសេនាធិការកងពល និងមាននិន្នាការជាអ្នកសាធារណរដ្ឋនិយម។បោះទីតាំងមូលដ្ឋានដែលជាទីបញ្ហានៅជុំរំ ( អូរស្មាច់ ) ។ចលនាកម្លាំង( មូលីណាកា ) បង្កើតឡើងដោយអតីតនាយទាហ៊ានកងទ័ពជើងទឹក នៃរបបសាធារណរដ្ឋខ្មែរ លោក គង់ ស៊ី ឡោះ នៅឆ្នាំ 1979 នៅជុំរំ ( ស្តុកកក់ ) ជាប់ព្រំដែន ខ្មែរ-ថៃ ។ដើម្បីផ្តល់ការងាយស្រលក្នុងការធ្វើដំណើររវាងក្នុងប្រទេស និង ជុំរំជាយដែន ពួកយើងបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរទីតាំងពីជុំរំ ( ស្តុកកក់ )មកនៅជុំរំ ( ណង ចាន ) វិញ ដោយតាំងឈ្មោះថាមូលដ្ឋានសឹក( ព្រៃព្រះក្តៅ ) ។
- ដោយមានមូលដ្ឋានសឹកនៅតាមច្រកទ្វារចេញចូលរវាងជុំរំខ្មែរ-ថៃ ជាហេតុបណ្តាលឲ្យចលនា( មូលីណាកា ) មានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស ទាំងផ្នែកកម្លាំងទ័ព និង កម្លាំងប្រជាពលរដ្ឋ រហូតដល់ធ្វើឲ្យចលនានេះក្លាយទៅជាចលនាកម្លាំងអ្នកតស៊ូមួយដែលធំជាងគេក្នុងចំណោមចលនា ទាំងបីនៃរណសិរ្ស( FUNCINPEC ) 9លោក គង់ ស៊ី ឡោះ ជាមេដឹកនាំយោធាដ៏អង់អាចក្លាហានម្នាក់ លោកបានដឹកនាំកម្លាំងទ័ព( មូលីណាកា ) ប្រយុទ្ធប្រឆាំងតទល់ នឹង កម្លាំងទ័ពឈ្លានពានរបស់យួន និង សៀម ជាញឹកញ៉ាប់ ជាហេតុធ្វើឲ្យចលនា ( មូលីណាកា ) មានឈ្មោះបោះសម្លេងល្បីល្បាញទូទាំងពិភពលោក នាពេលនោះ ។លោក គង់ ស៊ី ឡោះ ពិតជាអ្នកស្នេហាជាតិពិតប្រាកដ លោកបានក្លាយទៅជាវីរៈជនគំរូ និងជាទីគោរពស្រឡាញ់ពេញចិត្ត នៃបណ្តាយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលរស់នៅក្នុងជុំរំតាមព្រំដែនខ្មែរ-ថៃ ប៉ុន្តែជាអកុសល់សម្រាប់ជាតិសាសន៍យើង លោកបានស្លាប់នៅក្នុងឆ្នាំ 1980 បន្ទាប់មកលោក ញ៉ែម សុផុន ដែលជាអនុប្រធាននៃចលនា ( មូលីណាកា ) បានឡើងកាន់តំណែងជាប្រធានបន្ត ។| លោក ញ៉ែម សុផុន មានឋានៈជាប្អូនថ្លៃ របស់ស្តេចកម្មយនិស្ត នរោត្តម សីហនុ និង មានឋានៈជាឪពុកមាបង្កើតរបស់ នរោត្តម រណឫទ្ធិ ។លោក ញ៉ែម សុផុន ពិតជាអ្នកនិយម សីហនុ 100% និង ជាហេតុបណ្តាលធ្វើឲ្យចលនា( MOULINAKA )ទាំងមូលដែលមាននិន្នាការជាអ្នកសាធារណរដ្ឋនិយមមួយនេះបានក្លាយទៅជាចលនានិយមសីហនុ ដោយបរិ យ៉ាយ ។លោក ញ៉ែម សុផុន បានដឹកនាំចលនា ( មូលីណាកា ) បន្តពីលោក គង់ ស៊ី ឡោះ យ៉ាងមានប្រសិទ្ធិភាព ដោយសន្ទុះនៃការរីកចំរើន យ៉ាងឆាប់រហ័សរបស់ចលនាដែលនិយម សីហនុ មួយនេះ បានធ្វើ ឲ្យចលនាកម្លាំងអ្នកតស៊ូផ្សេងៗមានការ ច្រណែន និន្ទា ឈ្នានីស យ៉ាងខ្លាំង ។នៅខែ កក្កដា ឆ្នាំ 1982 ស្តេចកម្មុយនិស្ត នរោត្តម សីហនុ បានមកធ្វើទស្សនកិច្ចជាលើកដំបូងនៅជុំរខ្មែរភៀសខ្លួន ( KHAO I DANG )ក្នុងប្រទេសថៃឡងដ៏ និង ជុំរំអ្នកតស៊ូខ្មែរ បន្ទាយអំពឹល (ស៊ីនសាន .ជុំរំ អូរស្មាច់ ( សីហនុ ) និង ជុំរំ អន្លង់វែង ( ខ្មែរក្រហម ) ដោយបាននាំមកជាមួយនៅ ម៉ូនិក សីហនុ .នរោត្តមរណឫទ្ធិ. នរោត្តម ចក្រពង្ស និង អ្នកហែរហមមួយចំនួនទៀតមកជាមួយផង ។នៅដើមឆ្នាំ 1983 ចលនា(មូលីណាកា ត្រូវបានផ្លាស់ប្តូរទីតាំងមូលដ្ឋានដោយបង្ខិតបង្ខំពីសំណាក់មេដឹកនាំកំពូល (ANS )ពីជុំរំ( ណង ចាន )ទៅនៅជុំរំ ( អូរស្មាច់ )ហើយបន្ទាប់មកផ្លាស់ពី(អូរស្មាច់)ទៅជុំរំ(តាទុំឬភ្នំខៀវ)វិញ។ក្នុងការផ្លាស់ប្តូរទីតាំងមូលដ្ឋានពី( ណងចាន )ទៅកាន់ ( អូរស្មាច់ ) បានធ្វើឲ្យមានការរកាំរកូសនឹងក្លាយទៅជាជម្លោះរវាងលោក ញ៉ែម សុផុន និង (ANS) ដោយពួកយើងដឹងយ៉ាងច្បាស់ថាមាន នរោត្តមចក្រពង្ស នៅពីក្រោយ ។បន្ទាប់ពីបានដឹកជញ្ជូនកម្លាំងពលទាំងអស់មកដល់មូលដ្ឋាន ( អូរស្មាច់ )រួចហើយ នាពេលនោះមេដឹកនាំកំពូល (ANS )លោក អ៊ិន តាំ និង នរោត្តម ចក្រពង្ស បានបញ្ជាឲ្យចលនា ( មូលីណាកា )នាំយកកម្លាំងរបស់ខ្លួនទាំងកងទ័ព ទាំងប្រជាពលរដ្ឋ ទៅបោះទីតាំងថ្មីនៅខ្សែត្រៀមជួរមុខ ប៉ុន្តែលោក ញ៉ែម សុផុន មិនព្រម ហើយធ្វើការបដិសេធយ៉ាងខ្លាំងក្លាទៅនឹងបញ្ហារបស់ (ANS) ដោយសំអាងទៅលើ សន្តិសុខសម្រាប់ប្រជាពលរដ្ឋជាហេតុធ្វើឲ្យ លោក អ៊ិន តាំ និង នរោត្តម ចក្រពង្ស ដែលជាមនុស្សសំណប់ចិត្តរបស់ម៉ូនិក សីហនុ)មានការខឹងសម្បាយ៉ាងខ្លាំងរហូតមានការឃាត់ឃាំងខ្លួនលោក ញ៉ែម សុផុន មួយរយះនៅក្នុងទីក្រុង បាងកកប្រទេសថៃឡងដ៏ ។| ការឃាត់ខ្លួនលោក ញ៉ែម សុផុន មិនឲ្យធ្វើដំណើរត្រឡប់មកកាន់ជាយដែនវិញ នាពេលនោះ1+
- គឺមានមូលហេតុដើម្បីទប់ស្កាត់មិនឲ្យចលនា (មូលីណាកា )នាំយកកម្លាំងរបស់ខ្លួនចេញពីជុំរំ (អូរស្មាច់ )ទៅបោះទីតាំងថ្មីនៅ ( តា ) ប៉ុន្តែពុំបានសម្រេចដោយហេតុថា កម្លាំងទ័ពរបស់ ( មូលីណាកា ) ដែលដឹកនាំដោយលោក ប្រាក់ សេន លោក ឡុង នុត លោក អ៊ួង សូផាត លោក ញឹក ប៊ុនឆៃ និង លោក ខាន់ សាវឿន បានធ្វើការប្រកាសគំរាម ថានឹងធ្វើការ ឡោមព័ទ្ធអគ្គទីបញ្ជាការ (ANS ) ហើយនិង វាយកំទិច បើមិនដោះលែងលោកញ៉ែម សុផុន ក្នុងរយះពេល 24 ម៉ោង ទេនោះ ជាហេតុបណ្តាលឲ្យ លោក អ៊ិន តាំ និង ចក្រពង្ស ភ័យស្លន់ស្លោដោះលែងលោក ញ៉ែម សុផុន មកវិញ តាមការកំណត់ ។ក្រោយពីបាននាំយកកម្លាំងរបស់ខ្លួនទាំងអស់ទៅបោះទីតាំងថ្មីនៅ ( តាទុំ ) រួចមកលោកញ៉ែម សុផុន បានធ្វើដំណើរទៅកាន់ទីក្រុង ប៉េកាំង ជាញឹកញ៉ាប់ដើម្បីជួបជាមួយបងថ្លៃរបស់គាត់គឺ ស្តេចកម្មុយនិស្តនរោត្តម សីហនុ ហើយបានធ្វើការស្នើសុំដល់ ស្តេចក្បត់ជាតិអង្គនេះឲ្យបញ្ជូន នរោត្តម រណឫទ្ធិ ដែលជាក្មួយរបស់ខ្លួនឲ្យមកប្រចាំការនៅប្រទេស ថៃឡងដ៏ ដើម្បីជួយសម្រួលកិច្ចការរវាង ( FUNCINPEC )នឹង ANS )។នៅខែ មិថុនា ឆ្នាំ 1983 ស្តេចកម្មុយនិស្ត នរោត្តម សីហនុ បានប្រកាសតែងតាំង នរោត្តមរណឫទ្ធិ ជាអ្នកតំណាង នរោត្តម សីហនុ ប្រចាំកម្ពុជា -អាស៊ី និង តែងតាំង នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការរងនៃកងទ័ពជាតិនិយម សីហនុ (ANS ) ។ក្រោយពីបានទទួលការតែងតាំងរួចមកពួកគេទាំងពីរ ( រណឫទ្ធិ និង ចក្រពង្ស ) បានធ្វើដំណើរទៅតាមទីតាំងមូលដ្ឋាននាៗរបស់( MOULINAKA )( KHLAING MOEUNG ( UDAR TUS )ដើម្បីជួបសំណេះសំណាល នឹង ស៊ូសុខទុក្ខដល់កម្លាំងទ័ពដែលកំពង់ឈរជើងនៅតាមមូលដ្ឋានសឹកនិមួយៗ ។ការជួបសំណេះសំណាលគ្នានាពេលនោះ ( រណឫទ្ធិ និង ចក្រពង្ស បាននិយាយអធិប្បាយយ៉ាងច្រើន និង ក្បោះក្បាយ អំពីបញ្ហាជាតិមាតុភូមិកម្ពុជាយើង ហើយពួកគេទាំងពីរ បានធ្វើការណែនាំពួកយើងឲ្យខិតខំប្រឹងប្រែងក្នុងការតស៊ូដើម្បីរំដោះជាតិ និង មាតុភូមិ ឲ្យរួចផុតពីការឈ្លានពាន និង កាន់កាប់ជិះជាន់ពីសំណាក់សត្រូវយួននិងរដ្ឋាភិបាលដែលជាអាយ៉ងខ្ញុំកញ្ជះបរទេសដោយពួកគេបានសម្តែងនូវ ទឹកមុខ កាយវិការវាចាចិត្ត ដ៏មុះមុត ដែលគួរឲ្យជាទីពេញចិត្ត ជាទឹកក់ក្តៅ និង ពេញទៅដោយក្តីសង្ឃឹម ។បន្ទាប់ពីពួកគេទាំងពីរធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុង បាងកក វិញ ភ្លាមនោះដែរ លោកញ៉ែម សុផុន ក៏បាននិយាយបង្ហើបប្រាប់ពួកយើងឲ្យដឹងថាកុំឃើញពួកគេទាំងពីរដើរជាមួយគ្នាហើយគិត ថាត្រូវរ៉ូវនឹងគ្នាគឺ ខុសស្រឡះ ( រណឫទ្ធិ ) ដែលលោក ញ៉ែម សុផុន ហៅថា ( ព្រះអង្គធំ ) និង ( ចក្រពង្ស ) ដែលលោក ញ៉ែម សុផុន ហៅថា ព្រះអង្គតូច )មិនត្រូវគ្នាទេព្រោះអី ( រណឫទ្ធិ គឺជាទីស្រឡាញ់ពេញចិត្តរបស់សម្ដេចឪចំណែក ចក្រពង្ស គឺជាទីស្រឡាញ់ពេញចិត្តរបស់អ្នកម្នាង ( ម៉ូនិក ) ។( MOULINAKA ) ជាចលនាដែលមានកម្លាំងទ័ព និង កម្លាំងប្រជាពលរដ្ឋច្រើនជាងគេជាទីពេញចិត្ត ពេញថ្លើមពីសំណាក់ស្តេចក្បត់ជាតិ នរោត្តម សីហនុ មិនតែប៉ុណ្ណោះទេភាពរីកចំរើនធំធាត់នៃចលនានេះ ក៏ជាទីពេញចិត្ត ពេញថ្លើមពីសំណាក់មេដឹកនាំកំពូលៗនៃ ( ARS )ផងដែរ ហើយមានអ្នកខ្លះពេញចិត្តខ្លាំងពេករហូតដល់ ដេកហៀរទឹកមាត់ ចង់បាន ចង់បាន ។នៅទីបំផុត (MOULINAKA) ដែលជាចលនាដ៏រឹងប៉ឹង មាំមួន មួយនេះត្រូវបានពួកគេដណ្តើម គេពុះចែកឦជាចំរៀកៗក្រោយពីការស្លាប់របស់លោក ញ៉ែម សុផុន និង លោក ឡុង នុត នៅខែ កក្កដា និង លោក អ៊ុង សូផាត នៅខែ កញ្ញា ឆ្នាំ 1983 ។នៅខែ វិច្ឆិកា ឆ្នាំ 1983 លោក អ៊ិន តាំ ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិនិយម សីហនុ(ANS ) ត្រូវបានស្តេចកម្មុយនិស្ត នរោត្តម សីហនុ ដកចេញពីមុខតំណែង ដោយបានដាក់ភ្ជាប់ទៅជាមួយនៅពាក្យថា ( មានគំនិតមិនស្មោះនឹងកងទ័ព ) ។រចនាសម្ព័ន្ធថ្មីរបស់ (ANS) ក្រោយលោក អ៊ិន តាំ មានដូចខាងក្រោមនេះ ៖1- ឧត្តមសេនីយឯក ទៀប បែន ជាអគ្គមេបញ្ជាការ ឧត្តមសេនីយទោ គីង មេន ជាអគ្គមេបញ្ជាការរង និង ជានាយអគ្គសេនាធិការ3- ឧត្តមសេនីយទោ នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការរង4- ឧត្តមសេនីយទោ និង ហៀន ជានាយអគ្គសេនាធិការរង5- ឧត្តមសេនីយទោ ទា ចំរ៉ាត់ ជានាយអគ្គសេនាធិការរងក្រោយពីកម្លាំងទ័ពយួនវាយដណ្ដើមយកបានមូលដ្ឋាលសឹក (តាទុំ )នៅខែមករា ឆ្នាំ 1984ដែលបណ្តាលឲ្យលោកឧត្តមសេនីយទោ គីង មេន ដែលជាអគ្គមេបញ្ជាការរង និង ជានាយអគ្គសេនាធិការ (ANS)ស្លាប់នាពេលនោះ ផងដែរ លោកឧត្តមសេនីយឯក ទៀប បែន បានបញ្ជាឲ្យកម្លាំងទ័ពទាំងអស់របស់ (ANS )ទៅបោះទីតាំងថ្មីនៅ ( ភ្នំច ) វិញ ។បន្ទាប់ពីឧត្តមសេនីយទោ គីង មែន ស្លាប់ភ្លាម នរោត្តម សីហនុ ស្តេចក្បត់ជាតិអង្គក៏បានតែងតាំង ឧត្តមសេនីយទោ នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការនៃ (ANS ) ភ្លាមដែរ ។នៅខែ មិនា ឆ្នាំ 1985 ក្នុងតំណែងជានាយអគ្គសេនាធិការនៃ (ANS ) នរោត្តម ចក្រពង្សបានរៀបចំកងពលថ្មីមួយដោយបានឲ្យឈ្មោះថាកងពលទី 5 ដោយតាំងខ្លួនឯងជាមេបញ្ជាការនៃកងពលថ្មីនេះហើយក្នុងការបង្កើតកងពលថ្មីរបស់ នរោត្តម ចក្រពង្ស នាពេលនោះគឺពុំមានកម្លាំងទ័ពថ្មីមកពីណាទេ ប៉ុន្តែគាត់លេងសំអាងទៅលើ លុយកាក់ សម្ភារៈ និង តំណែង ជាពិសេសនោះគឺ សំអាងទៅលើខ្លួនឯងជាកូន ស្ដេចហ្នឹងហ្លួង ដើម្បី អូសទាញ ប្រមែប្រមូល គៀងគរ កម្លាំងមកពីកងពលចាស់ៗដោយត្រង់ៗតែម្តង គឺគាត់លេងបំផ្លាញគ្មាឯង ដោយមិនរើសមុខ ។ ជាហេតុធ្វើឲ្យមេបញ្ជាការកងពលចាស់ៗល្វីងមុខ ទប់អត់ឈ្នះ រហូតធ្វើឲ្យពួកយើងកើតក្តីរំខាន អស់ក្តីសង្ឃឹម និង ក្លាយទៅជាកើតក្តីចង្រៃទៅវិញ នាពេលនោះ។ខែ មិនា ឆ្នាំ 1985 នរោត្តម សីហនុ បានប្រកាសតែងតាំងកូនប្រុសសំឡាញ់របស់ខ្លួននរោត្តម រណឫទ្ធិ ជាអគ្គទេសាភិបាលទូរទៅនៃ (ANS ) ។(ANS ) ដែលពីមុនមានតែ 03 កងពលធំ ប៉ុន្តែចាប់តាំងពីកូនប្រុសទាំងពីររបស់ សីហនុចូលមកកាន់មុខតំណែងខ្ពស់ៗរបស់ (ANS ) ពួកគេបានប្រកួតប្រជែងគ្នាបង្កើតបានជាច្រើន កងពលបន្ថែមទៀតនៃរូបភាពភាសាយ៉ាងពិរោះស្តាប់ថា ( ពង្រីកឲ្យបានជាកងពលដើម្បីស្វែងរកកម្លាំងថ្មី ) ពេលនោះយើងឃើញថាពួកគេធ្វើបានមែនពួកគេម្នាក់ៗបង្កើតបាន ពីរ-បី កងពលបន្ថែមទៀត ចំណែកកម្លាំងទ័ពវិញនោះគឺពុំមានកម្លាំងថ្មីមកពីណាទេ ពួកគេអូសទាញយកតែពីកងពលចាស់ៗ ហ្នឹង ប៉ុន្តែមានសារះសំខាន់នៅត្រង់ថា កងពលថ្មី ទាំងអស់នោះនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ ( រណឫទ្ធិ និង ចក្រពង្ស ) ។នៅខែ មករា ឆ្នាំ 1986 ស្តេចក្បត់ជាតិ នរោត្តម សីហនុ បានដកលោកឧត្តមសេនីយឯក ទៀប បែន ចេញពីតំណែងអគ្គមេបញ្ជាការនៃ (ANS ) ដោយបានដាក់ភ្ជាប់ទៅជាមួយនៅពាក្យថា( មានគំនិតមិនស្មោះនឹងកងទ័ព ) ។រចនាសម្ព័ន្ធថ្មីរបស់ (ANS) ក្រោយលោក ឧត្តមសេនីយឯក ទៀប បែន មានដូចខាងក្រោមនេះ ៖1- នរោត្តម រណឫទ្ធិ ជាអគ្គមេបញ្ជាការ ដោយមាន ឋានន្តរស័ក្តិជា ឧត្តមសេនីយឯក ។2- ឧត្តមសេនីយទោ នរោត្តម ចក្រពង្ស ជានាយអគ្គសេនាធិការ3- ឧត្តមសេនីយទោ និង ហៀន ជានាយអគ្គសេនាធិការរង4- ឧត្តមសេនីយទោ ទា ចំរ៉ាត់ ជានាយអគ្គសេនាធិការរងជាការចៃដន្យឬ ដែល លោក ឡំ ធឿន មេបញ្ជាការកងពលធំទី 3 (ឧត្ដរ ទិស) ស្លាប់នៅខែ កក្កដា ឆ្នាំ 1986 ?LSហើយនេះជារឿងធំដែលធ្វើឲ្យ ឧត្តមសេនីយ ទន់ ចាយ ដែលជាមេបញ្ជាការកងពលធំទី( ឃ្លាំងមឿង ) មានការក្រពុលមុខយ៉ាងខ្លាំង ក្នុងការទប់ស្កាត់កូនចៅរបស់ខ្លួនមិនឲ្យរត់ទៅចូលជាមួយ (នរោត្តម រណឫទ្ធិ និង នរោត្តម ចក្រពង្ស ) រហូតដល់មានការ កប់មួយរពៅប្រាំ ៗ ទើបស្ងប់ស្ងាត់បាន ជាហេតុបណ្តាលឲ្យ រណឫទ្ធិ - ចក្រពង្ស និង លោក ទន់ ចាយ មើលមុខគ្នាលែងចំ តាំងតែពីពេលនោះមក ។ហើយនេះក៏ជាលើកទីមួយដែរ ដែលកូនប្រុសទាំងពីររបស់ សីហនុ ឡើងកាន់កាប់តំណែងខ្ពស់បំផុតរបស់ (ANS ) នឹងជាការសម្រេចជោគជ័យដ៏ធំធេងណាស់របស់ស្តេចកម្មុយនិស្ត នរោត្តម សីហនុដែលជាស្តេចក្បត់ជាតិ ស្តេចបំផ្លាញជាតិខ្លួនឯងក្នុងការ ប្លន់យកអំណាចផ្នែកកងទ័ព ពីមេដឹកនាំកំពូលៗដែល មាននិន្នាការជាអ្នកសាធារណរដ្ឋនិយម បានជាស្ថាពរ។ទោះបីជា( រណឫទ្ធិ ) មានតំណែងជាអគ្គមេបញ្ជាការ និង ( ចក្រពង្ស )មានតំណែងជានាយអគ្គសេនាធិការនៃ (ANS )ហើយនោះក្តី ប៉ុន្តែដោយសារតែពួកគេទាំងពីរជាមនុស្សថ្មី ក្នុងទឹកដីព្រៃទើបមិនសូវមានអំណាច ព្រោះអំណាចទាំងអស់បានធ្លាក់ទៅលើកណ្តាប់ដៃនៃ ឧត្តមសេនីយ ទន់ ចាយ ឬដែលយើងគ្រប់គ្នានាពេលនោះហៅថា ( ព្រះអង្គខ្មៅ ) ហ្នឹងហ្លួង ។រណឫទ្ធិ និង ចក្រពង្សដឹកនាំ(ANS )ក្រោមការបង្គាប់បញ្ជារបស់ឧត្តមសេនីយ ទន់ ចាយរហូតដល់ខែ មេសា ឆ្នាំ 1990 ស្តេចកម្មុយនិស្ត នរោត្តម សីហនុ បានបញ្ជាឲ្យ នរោត្តម រណឫទ្ធិ ប្តូរឈ្មោះកងទ័ព គឺប្តូរពីកងទ័ពជាតិនិយមសីហនុ(Armee Nationale Sihanoukienne)(ANS )ទៅជាកងទ័ពជាតិកម្ពុជាHimnininj ( Armee Nationale du Kampuchea Independant )( ANKI ) im 9ការផ្លាស់ប្តូរឈ្មោះពី (ANS ) មកជា (ANKI )នេះបើយើងមិនគិតឲ្យបាន ល្អិតល្អន់ទេនោះ គឺយើងពិតជាឃើញថាជារឿងធម្មតា ប៉ុន្តែនេះជា ល្បិចកល់ ដ៏ខ្មៅ កខ្វក់ របស់ សីហនុ ក្នុងគោលបំណងលប់បំបាត់ឲ្យអស់នូវអ្វីដែលជា កេរ៍ មរតក របស់ពួកសាធារណរដ្ឋបានសាងទុកឲ្យកន្លងមក ។(ANS )មានការរីកចំរើនលូតលាស់យ៉ាងឆាប់រហ័ស គឺមកពីការដឹកនាំនៃពួក សាធារណរដ្ឋនិយម ហើយ ANS )នេះហើយជាអង្គការមួយដែលបាន ជ្រើសរើសយក ( នរោត្តម សីហនុ )ឲ្យមកធ្វើជាអ្នកដឹកនាំផ្នែកនយោបាយ និង ធ្វើការបំរើរហូត សីហនុ ស្តេចក្បត់ជាតិអង្គនេះបានធ្វើជាប្រធានត្រីភាគី (CGDK)ប្រធាន( SNC )និង រហូតបានឡើងធ្វើជាស្តេចជាលើកទី02 បានសម្រេចនៅឆ្នាំ 1993។ប៉ុន្តែនៅទីបំផុតពួកយើងដែលជាពួក សាធារណរដ្ឋ ត្រូវបាន នរោត្តម សីហនុ ដែលជាស្តេចកម្មុយនិស្ត ប្លន់យកអំណាចទាំងអស់ ព្រោះតែគាត់ហ្នឹង (សីហនុ )មានការភ័យខ្លាចនឹងស្រមោលខ្លួនឯងដោយគាត់គិតថាជា សាធារណរដ្ឋ ។នៅខែ មេសា ឆ្នាំ 1990 មានកិច្ចប្រជុំមួយក្រោមអធិបតីយភាពនៃឧត្តមសេនីយទន់ ចាយជាកិច្ចប្រជុំដែល នរោត្តម រណឫទ្ធិហៅថាជាការព្យាយាមដកខ្លួនចេញពីតំណែងអគ្គមេបញ្ជាការនៃ (ANKI )ហេតុការណ៍នោះកើតឡើងនៅទីរួមខែត្រ (សូរិន្ទ)ប្រទេស ថៃឡងដ៏ ដោយមាន(នរោត្តម ចក្រពង្ស និង ម៉ូនិក )នៅពីក្រោយខ្នង ប៉ុន្តែធ្វើពុំបានសម្រេច ចំណែកមូលហេតុដែលបណ្តាឲ្យមានការបរាជ័យនោះគឺ មានកងទ័ពមួយភាគធំដែលដឹកនាំដោយ ញឹក ប៊ុនឆៃ ខាន់ សាវឿន ហូ សុខ និង មេទ័ពមួយចំនួនទៀតដែលស្មោះត្រង់នឹងនរោត្តម រណឫទ្ធិ ធ្វើពហិការមិនចូលរួមប្រជុំ ពួកគេមិនត្រឹមតែមិនចូលរួមប្រជុំទេ ប៉ុន្តែបែជាប្រកាសគំរាមដោយត្រង់ៗទៅ លើឧត្តមសេនីយ ទន់ ចាយ និង បក្ខពួកថាឲ្យបញ្ឈប់ជាបន្ទាន់បើមិនដូច្នោះ ទេពួកគេនឹងប្រើកម្លាំងទ័ពទាំងអស់វាយកំទិច ចំណែក នរោត្តម រណឫទ្ធិ ដែលកំពុងភ័យបះសក់នៅឯក្រង បាងកក បានមើលឃើញចំណុចខ្លាំងរបស់ខ្លួនត្រង់នេះ ក៏តាំងដើរពើងទ្រងតាំងពី បាងកក់ រហូតដល់ (សូរិន្ធ )ហួសពី(សូរិន្ទ) ជ្រុលដល់(ភ្នំស្រច)ព្រមទាំងប្រកាសដកតំណែងនាយអគ្គសេនាធិការនៃ (ANKI )ពីនរោត្តម ចក្រពង្ស ) ភ្លាមៗដែរដោយធ្វើការតែងតាំងឧត្តមសេនីយទោ ទា ចំរ៉ាត់ ជានាយអគ្គសេនាធិការនៃ(ANKI) ជំនួសវិញ ។ ឧត្តមសេនីយ ទន់ ចាយ ឬ ( ព្រះអង្គខ្មៅ )នេះមានអំណាចរហូតដល់បញ្ជាឲ្យ ( រណឫទ្ធិនិង ចក្រពង្ស ) ងាកឆ្វេងគឺឆ្វេង ងាកស្តាំគឺស្តាំ មិនតែប៉ុណ្ណោះទេ ( ព្រះអង្គខ្មៅ ) យើងឆ្លាតមិនល្មមទេព្រោះគាត់អាចធ្វើឲ្យ ( រណឫទ្ធិ និង ចក្រពង្ស )ឈ្លោះព្រោះដណ្តើមអំណាចគ្នារហូតបែកបាក់គ្នា នៅទីបំផុត នរោត្តមចក្រពង្ស ចាញ់ គឺចាញ់ផ្កាប់មុខ ចាញ់រហូតកូនទាហ៊ានដាច់បាយម្តងៗ ដោយតស៊ូនឹងព្រះរាម ( រណឫទ្ធិ )លែងបានព្រះអនុជ ( ចក្រពង្ស ) ក៏វេចបង្វេចនាំកូនចៅដែល ស្មោះត្រង់ និងខ្លួនមានដូចជាលោក គឹម ហង្ស លោកកាន់ រ៉ាត់ ជាដើម រត់បះកន្ទយចឹង ចូលទៅជ្រកក្រោមបាតជើងរបស់ ហ៊ុន សែន ដែលជាអាយ៉ងខ្ញុំកញ្ជះយួនជាជនកម្មុយនិស្ត ជាជនក្បត់ជាតិចំណែកពួកយើងវិញគឺភ្លឺភ្នែកគ្រប់ៗគ្នា និង បានត្រឹមតែមាំហួសចិត្ត ត្បិតអីគិតមិនដល់ថា គាត់ហ្នឹងជាអ្នកដឹកនាំយើង គាត់ធ្លាប់ចង្អុលប្រាប់យើងថា ហ៊ុន សែន និង គណបក្សប្រជាជនបដិវត្តន៍កម្ពុជា គឺជាអាយ៉ងយួន ពួកគេជាជនក្បត់ជាតិ ពួកគេជាសត្រូវរបស់យើង ប៉ុន្តែរូបគាត់បែជាក្យពួកយើងហើយរត់ទៅចូលជាមួយសត្រូវរបស់យើងទៅវិញ នៅពេលនោះ ទើបយើងនឹកឃើញកាលពីលោក ញ៉ែម សុផុន ប្រាប់យើងថា(អាពីរនាក់ហ្នឹងអត់ត្រូវគ្នាទេ)គឺពិតជាត្រូវប៉ាច់ៗតែម្តង បើមិនជឿសួរញឹក ប៊ុនឆៃ និង ខាន់ សាវឿន។នយោបាយ គឺពិតជាគ្មានសត្រូវពិត និង គ្មានមិត្តពិតប្រាកដនោះឡើយឬ ?ចាប់តាំងពីពេលនោះមកផ្ទៃក្នុងនៃកងទ័ព (ANKI) បានបែកចេញជាពីរក្រុមធំៗ គឺក្រុមឧត្តមសេនីយ ទន់ ចាយ និង ក្រុម នរោត្តម រណឫទ្ធិ ក្រោយពីបានទទួលឯករាជ្យខ្លះៗមកវិញ នរោត្តម រណឫទ្ធិក៏ចាប់ផ្ដើមវាយបកសន្សឹមៗទៅរកក្រម ទន់ ចាយ ដោយកម្លាំងលុយ សម្ភារៈ និង តំណែងធ្វើឲ្យក្រម ទន់ ចាយល្វីងមុខជាថ្មីម្តងទៀត ប៉ុន្តែទោះជាយ៉ាងណាក៏ពួកគេទ្រាំរស់នៅជាមួយគ្នា ក្រោមផ្លាកភ្នំមួយមានខ្លាពីរ អាមួយឈ្មោល អាមួយញី រហូតដល់ឆ្នាំ 1993 ។រឿងរ៉ាវទាំងអស់នេះគឺជារឿងពិតឥតកាឡៃឡើយ ខ្ញុំសង្ឃឹមថារឿងរ៉ាវទាំងអស់នេះនឹងធ្វើឲ្យប្រជាជាតិខ្មែរយើងទាំងមូលយល់ដឹងការពិតយល់ដឹងនូវ គំនិត និងទង្វើ ដែលជាអំពើ ដ៏សែនមហាអាក្រក់កខ្វក់ ស្មោកគ្រោក របស់ ស្តេចពាល ស្តេចកំហូច ខឹលខូចគ្មាននរណាប្រៀប ដែលជាអាយ៉ងខ្ញុំកញ្ជះដាច់ថ្លៃ( ឆ្កែ ) របស់ រដ្ឋាភិបាលចិនកម្មុយនិស្តជានិរន្តរ៍មួយអង្គនេះ ។ជាការពិតដែលជាតិខ្មែរយើងទាំងមូលបានដឹងបានឮរួចមកហើយថាជានិច្ចជាកាល នរោត្តមសីហនុ តែងតែដណ្តើមឬប្លន់យកនូវសមិទ្ធិផលល្អៗដែលអ្នកស្នេហាជាតិបានធ្វើចំពោះជាតិមាតុភូមិយើងកន្លងមក មកធ្វើជារបស់ខ្លួន ដោយតាំងខ្លួនថាជាអ្នកធ្វើ ជាអ្នកបង្កើត រហូតក្លាយទៅជាព្រះបិតានៃសមិទ្ធិផលទាំងនោះដូចជា ការទាមទារឯករាជ្យពីបារាំងអញ្ចឹង ការពិតអ្នកដែលក្លាហានហ៊ានចេញមុខធ្វើការតស៊ូទាមទាររហូតដល់ខ្លួនឯងត្រូវបានពួកបារាំងចាប់ និង សម្លាប់ហើយអ្នកខ្លះទៀតក្លាយទៅជាអ្នកទោស ជាជនក្បត់ជាតិ ដោយការចោទប្រកាន់ឬទម្លាក់កំហុសពីសំណាក់ស្តេចក្បត់ជាតិមួយនេះមានដូចជាលោក អាចារ្យស្វា អាចារ្យ ហែម ជាវពោ កំបោ ប៉ាច ឈឺន ប៊ុន ច័ន្ទម៉ុល អៀវ កើស ។ល។និង។ល។ដូចសុភាសិតមួយនិយាយថា ៖ បាយឆ្អិន ស៊ីតែម្នាក់ឯង បោះឆ្នាំង បោះអំបែង ឲ្យអ្នកដណ្ដាំស្ល ។Tស៊ូស្លាប់ខ្លួនមិនអោយស្លាប់ជាតិមិនលោភលន់ និងអំណាចមិនក្បត់ជាតិ ក្បត់ប្រជាជនមិនខ្លបខ្លាច មិនចុះចាញ់។ធ្វើនៅថ្ងៃទី 02 ខែកុម្ភះ ឆ្នាំ 2013 ខេម រិន្ទ
No comments:
Post a Comment