ប្រវត្តិបុណ្យឯករាជ្យជាតិ ១៩៥៣ ជាទំព័រនៃការ ប្រមូល ចងក្រង an elicite and documnet នូវរឿងរ៉ាវនានាទាក់ទងជាមួយនឹង ប្រវត្តិបុណ្យឯករាជ្យជាតិ ១៩៥៣ ដើម្បីជាប្រយោជន៍សម្រាប់ការស្រាវជ្រាវជាបន្ត ការវិភាគ អំពី ភូមិសាស្រ្តនយោបាយ និង វិទ្យាសាស្រ្តយោធានៅកម្ពុជា។
អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣) ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ជាសេចក្តីសង្ខេប កម្ពុជា បាត់បង់ទឹកដីភាគខាងលិច ដោយសារ ជប៉ុន កាត់ទឹកដីខ្មែរឲ្យទៅ ប្រទេសថៃ នៅឆ្នាំ ១៩៤០ ដល់ ១៩៤៦។ នេះជាមួលហេតុដែល កម្ពុជាទាមទារឯករាជ្យ។ ដូចគ្នានេះដែរ កម្ពុជា បាត់បង់ទឹកដី កម្ពុជាក្រោម កោះត្រល់ ដែលបារាំង កាត់ឲ្យប្រទេស វៀតណាម នេះជា អ្វីដែលកម្ពុជាត្រូវទាមទារឯករាជ្យភាព។ បើទោះកម្ពុជា ប្រកាសឯករាជ្យឆ្នាំ ១៩៥៣ តែ កងទ័ព វៀតណាម កងទ័ព ថៃ កងទ័ព លាវ នៅតែ បន្តឈជើងនៅលើទឹកដី កម្ពុជា ដូចជា តំបន់ រាម កោះកុង ព្រះវិហារ
ស៊ឹម ជឿង · Follow អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ខួបអនុស្សាវរីយ៍លើកទី៧០ ជាការរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕ (០៩ វិចិ្ឆកា ១៩៥៣ - ០៩ វិច្ឆិកា ២០២៣)
Mana Hun អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣) កូនចៅ ប្រជានុរាស្ត្រទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ នូវព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជនៅកម្ពុជា៕
Thang Bunsong 6 minutes ago · សូមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ -៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ពីអាណានិគមនិយមបារាំង។ ទូលព្រះបង្គំជាខ្ញុំ ថាំង ប៊ុនសុង ចងចាំជានិច្ច ព្រះរាជឱង្ការបស់ព្រះករុណា និងថ្ងៃដ៏ពិសេស ដែលទូលព្រះបង្គំបានចូលក្រាបថ្វាយបង្គំ និងទទួលមេដាយមាសឯករាជ្យខួប៥០ឆ្នាំ ដ៏ឧដុង្គឧត្តមពីព្រះករុណាថ្លៃវិសេស នៅក្នុងព្រះរបមរាជវាំង កាលពីថ្ងៃទី ៣១ កក្កដា ២០០៧៕ សារព័ត៌មាន ប្រជាជនយើង
MPN Follow #អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ -៩វិច្ឆិកា ២០២៣)ជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩ វិច្ឆិកា១៩៥៣-៩វិច្ឆិកា ២០២៣)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំនៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទផងដែរ។ #ទិវាបុណ្យឯករាជ្យជាតិជាតិ ៩វិច្ឆិកា រំលឹកឱ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិនិងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត។ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
Neth Pheaktra ក្រោយដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានគោរពវិញ្ញាណក្ខន្ធ, ខ្ញុំបានចុះពិនិត្យការងារត្រៀមផ្សាយផ្ទាល់របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាអំពីពិធីអបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និង មហាមិទ្ទិញមហាជន ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣។ រូបថតដោយ ខឹម សុវណ្ណារ៉ា អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម សូមចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) ស្របជាមួយនឹងខួប ៧០ ឆ្នាំ នៃការបង្កើតកងយុទ្ធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
Liby Beng is with SK KH នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្ដមសេនីយ៍ទោ មិន សុខុន នាយករងវិទ្យាស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្រ្តាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.មបានដឹកនាំទ័ពចំនួន១១០នាក់របស់វិទ្យាស្ថាន មកចូលរួមក្នុងពិធីខួបទី៧០ នៃបុណ្យឯករាជ្យជាតិ និងខួបទី៧០ កំណេីតកងយោធពលខេមរភូមិន្ទ នៅមុខព្រះបរមរាជវាំង។
Chan Born ថ្ងៃនេះ នៅកម្ពុជាយើង គឺជា ទិវាបុណ្យឯករាជ្យជាតិរបស់ខ្មែរ--នៅពេលកម្ពុជាប្រកាសឯករាជ្យជាតិនេះ ប្រទេសថៃ នៅបន្តដាក់ទ័ពនៅ ព្រំដែនខាងលិច វៀតណាម ដាក់ទ័ពនៅ រាម កំពក លាវ ដាក់ទ័ពនៅ ព្រំដែនខាងជើងនៅឡើយទេ ដែលជាមូលហេតុ កម្ពុជា ត្រូវ យក ផែនទី ទៅដាក់នៅ UN ។ ឯករាជ្យ ឆ្នាំ ១៩៤៦ គឺជា ឯករាជ្យ ដែល ជប៉ុន កាត់ដី ខ្មែរ ភាគខាលិច ឲ្យ ថៃ និង ភាគខាងកើតឲ្យទៅ វៀតណាម ដូច្នេះ ចលនាប្រឆាំង របបសេរីនិយម ចាប់ផ្តើមផ្ទុះ និង មានសង្រ្គាម រហូតឆ្នាំ ១៩៥៣ ដែលកម្ពុជា ប្រកាសជាថ្ងៃ ឯករាជ្យ ដោយ កម្ពុជាផ្ទាល់។ ផែនទី ថ្ងៃប្រកាសឯករាជ្យនៃសមាជិកអស៊ាន។
Chan Born 21 December 2019 ម៉េចបានមានរឿងព្រំដែន? យួនវៀតណាមគេបានឯករាជ្យឆ្នាំ ១៩៤៦ បារាំងគូសផែនទីឲ្យចឹងទៅ។ ដល់ឆ្នាំ ១៩៥៣ កម្ពុជាយើងប្រកាសឯករាជ្យក្រោយគេបង្អស់ បារាំង គួសផែនទីឲ្យចឹងទៅ។ ខ្សែផែនទី ទាំង២ នោះគ្របចូលលើគ្នាទៅវិញទៅមក។ ម៉េចបានជាគ្របលើគ្នា? ដោយសារ (១) កម្ពុជាក្រោម វៀតណាម គេប្រឆាំងបារាំង ធ្វើសង្រ្គាមជាមួយបារាំង ខុសពីខាង ភ្នំពេញយើងទៅជួយច្បាំងបារាំង !! មិនទាមទារឯករាជ្យទេ ចឹងយើងបានដីធំជាង។ ទី (២) បារាំង ចង់ ឲ្យ ខ្មែរ វៀតណាម និង ចាម ធ្វើសង្រ្គាមជាមួយគ្នា ដើម្បីចុងក្រោយ បារាំងវ៉ៃសង្រ្គប់វៀតណាមយកឈ្នះផ្តាច់ព្រាត់។ តែខាងអ្នកប្រាជ្ញ វៀតណាម ចាម គេដឹងសភាពការណ៍ គេហៅ អាមេរិកចូលមកជំនួស តែទ័ពអាមេរិក មិនមែនមកដោះរឿងព្រំដែនទេគឺមកធ្វើសង្រ្គាមប្រឆាំង ចិន សូវៀតវៀតណាមជើង..ចឹងរឿងព្រំដែន លន់ នល់ ខ្មែរក្រហម សុទ្ធតែដោះអត់ចេញ មានតែ គណបក្សប្រជាជន ឬ រាជរដ្ឋាភិបាល ដែលព្យាយាមដោះ បោះបង្គោល ព្រោះអ្នកប្រឆាំងគេថា យួនចូល មួយថ្ងៃ ៣គម ដី កន្លែងខ្លះចូល ៣០ គម ប្រវែង...ដល់ពេលបោះបង្គោល គេថាខុសទៀត....
Chan Born ភូមិ ប្រវត្តិកម្ពុជា-លើករឿង បក្សប្រឆាំង វិទ្យុប្រឆាំង ផ្សាយថា វៀតណាម យកព្រែកកំពង់ស្នាយ នៅ ព្រំដែន ក្នុងឃុំគ្រួស ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង។ ខាងព្រំដែនគេបកស្រាយរួចហើយ តែមនុស្សមិនស្ងប់ទេ ដោយសារ មនុស្សមកពី កម្ពុជាក្រោម ជាទូទៅ ប្រឆាំងកម្ពុជាកណ្តាល។ កម្ពុជាក្រោមជារដ្ឋឯករាជ្យ មានសកលវិទ្យាល័យ មានរដ្ឋាភិបាល មានកងទ័ពឯករាជ្យ ពួកគេមិន នៅក្រោមខ្មែរកណ្តាល ខ្មែរខាងលិច ទេ តែ សុខចិត្តនៅក្រោម អណាច វៀតណាម ! ដូច្នេះ ពួកខ្មែរក្រោម ទាមទារទឹកដី ពីយើងជាខ្មែរកណ្តាល !! យល់ទេ ? ដូច្នេះ បារាំង ខ្មែរ គេជីកព្រែកព្រំដែនឡើង។ នៅសម័យខ្មែរក្រហម យើងថាតំបន់នោះ ជាទឹកដីខ្មែរ ខាង វៀតណាម គេថាទឹកដី វៀតណាម ដូច្នេះ មានតែមើលផែនទី បោន Bonn Map ដល់ឃើញផែនទី គឺ ខ្សែព្រំដែន គេគូសមកនៅខាង ខ្មែរ អីចឹង ខ្មែរ បារាំង ទាមទារ សុំលើកខ្សែទឹកទៅដាក់កណ្តាលព្រែក ដើម្បីខ្មែរបានទឹកប្រើ បានបើកបរ ចណែកខ្មែរ វៀតណាម ឬ ខ្មែរកម្ពុជាក្រោម ពួកគេគិតថា មិនត្រូវ យកព្រែកហ្នឹង មកធ្វើខ្សែព្រំដែនទេ ត្រូវ គូសយក កម្ពុជាក្រោមទាំងមូល ជាព្រំដែន !! គឺ បានទាំង កម្ពុជាក្រោម បានទាំង រដ្ឋចម្បារ ចាម ! ចឹងបានជា ឃើញតែស្រែកម្ង៉ៃខ្មែរ បាត់ដីៗៗ ប្រឆាំង កិច្ចព្រមព្រៀង ១៩៨២, ១៩៨៥.... Chan Born 10 July 2012 ថៃក្រោយរដ្ឋប្រហារផ្តួលសៀមឆ្នាំ ១៩៣២និង ១៩៣៨ បានដូរប្រទេស សៀម ទៅជា ប្រទេសថៃ។ ថៃបញ្ជូន នគរបាលចូលឈ្លានពានព្រះវិហារ ១៩៥៣។ តុលាកា ឡាអេ បញ្ជាឪ្យថៃ ដកទ័ពចេញតាម ផែនទី បារាំង សៀម ១៩០៧។ សៀម ធ្វើរដ្ឋប្រហារ ថៃឆ្នាំ ២០០៦ រួចបញ្ជាទ័ព ឈ្លានពានព្រះវិហារ ២០០៨។ តុលាការឡាអេ បញ្ជាឪ្យសៀម ដកទ័ព ចេញតាម ផែនទី បារាំង សៀម ១៩០៧ទៀត។
Chan Born 7 July 2019 រឿងរ៉ាវប្រាសាទព្រះវិហារ៖ ថ្ងៃនេះជាខួបទី១១ឆ្នាំ អាចថាជាខួបទី១១ឆ្នាំ នៃសង្រ្គាមព្រំដែនខ្មែរសៀមដែរ !! សភាពការណ៍ព្រំដែន មិនសូវជាល្អទេ ដោយសារបញ្ហាប្រវត្តិសាស្រ្ត មានដូចជា (១) ឆ្នាំ ១៨៩២ សង្រ្គាមបារាំង សៀម ដែលសៀម ចាញ់់សង្រ្គាម តែរហូតឆ្នាំ ១៩០៤ បានសៀមដកទ័ពចេញពីដីខ្មែរ។ ឆ្នាំ ១៩៤០-១៩៤៥ ទឹកដីភាគខាងលិចគឺជាទឹកដីសៀម ដោយសារបារាំងច្បាំងចាញ់ជប៉ុន។ ឆ្នាំ ១៩៥៣ កម្ពុជាប្រកាសឯករាជ្យ តែទ័ពសៀមនៅគ្រប់គ្រងតំបន់នោះ ។ ឆ្នាំ ១៩៦៤ តុលាការអេឡាប្រកាសថា តំបន់នោះជាទឹកដីខ្មែរ តែសៀមមិនទទួលស្គាល់សាលដីការ។ ចាប់ពីឆ្នាំ ១៩៧០ រហូតដល់ ២០១៩ នេះ សៀមកែផែនទីរហូត ដាក់ថាដីតំបន់ជារបស់វា។ ឆ្នាំ ២០១៦-២០១៩ នេះទ័ពសៀមធ្វើសកម្មភាព មិនធម្មតា!!-- ចំណុចទាំងនេះដែលថា សភាពការណ៍មិនសូវជា ល្អ...!!
Hen Phearak 26 July 2019 · អានកំសាន្តលេង ៖ ប្រតិបត្តិការសឹកសាមគ្គី1953 រូបនេះគឺថតនៅខែ ឧសភាឆ្នាំ ១៩៥៣ នៅចំនុច កំពង់គល់ ក្នុងស្រុកបាណន់ខេត្តបាត់ដំបង បច្ចុប្បន្ន ម្តុំចែងមានជ័យ ។ លោកសាក់ប្រាំ លន់នល់ បានបង្ហាញ ផែនទី ដល់ព្រះករុណា នរោត្តមសីហនុ ពីកន្លែងដែលវៀតមិញ លាក់ខ្លួន នៅ ភ្នំវាយចាប សំឡូត ទាក់ធ្នឹម ។ ឯ បុរសម្នាក់ទៀតគឺ ឯកឧត្តមម៉ៅ ចយជារដ្ឋ លេខាធិការក្រសួងសុខាភិបាល និងជាអ្នកដំនាងរាស្ត្រ មកពី គណបក្សឥស្សាន មានជ័យ ។សម័យនោះ ឯកឧត្តមផូព្រឿង ជាអភិបាលខេត្តបាត់ដំបង ហើយ លោកប៉ាល់សំអុលជាអភិរងទីមួយ ។ មានយួនវៀតមិញ ជាច្រើននៅសំឡូត ដែលតែងតែងើបពីយប់ កើបអាចម៍គោអោយ កសិករខ្មែរ និងបោសផ្ទះអោយស្អាត ។ ពេលឈឺ មានដុកទ័រ យួនយៀកមិញ មើលព្យាបាល ពួកសំឡូត និងគ្រួសារខ្មែរ ឥស្សរះ ។ បើយួនបេះ ម្ទេសខ្មែរ មួយផ្លែ យួន ចងលុយ មួយ រៀលឬ ប្រាំកាក់ លើដើមម្ទេស ។ ក្នុងប្រតិបត្តិការសឹកសាមគ្គីនេះ ព្រះកូណា លោកដឹកនាំទ័ព ផ្ទាល់ ឈ្មោះ « ទ័ពព្រះអាទិត្យ » ហើយវាយវៀយមិញ ងាប់គរជើង តែខាង ខ្មែរ ក៏ស្លាប់និងរបួស ផងដែរ ។ ពេទ្យទាហានសម័យនោះ មាន ឈ្មោះ ពេទ្យ មី សាមឺឌឺ វេជ្ជបណ្ឌិត កងកេង និងពេទ្យស័ក្តិប្រាំ ង៉ោហ៊ូ (ដុកទ័រ ) ។ មេបញ្ជាការ កងរាជអង្គរក្សឈ្មោះ « សាក់បីហ៊ុល » ។ *** និយាយពីមុខតាម៉ៅ ចយមិនសូវស្រស់ ទេ ព្រោះជំពាក់លុយចិន នៅផ្សារព្រះនេត្រព្រះ រាប់ម៉ឺនរៀល ថ្លៃកាត់ខោអាវអោយពួក ឥស្សរះ ដែលចុះចូលជាមួយ រាជការ ហើយក្រសួងលុយ នៅ ភ្នំពេញ អាឡៃតែទារកុំមីស្យុង ។ល។ មុខតានេះភ័យណាស់ ព្រោះទាហានពុតឆាយត្រូវតឺនុយ ឯកសណ្ឋានខេមរភូមិន្ទ ទទួលស័ក្តិពីសម្តេចឪផង ។ ជាមួយឥស្សរះ បាញ់ចោលសិនចាំនិយាយគ្នាទៀត ។គ្មានស្គាល់ ឯកឧត្តមចយ ឬមិនចយទេវើយ ។ ឆាប់ឡើងម៉ៅចយ ! ហាស់ហា ! ខ្ជិលសរសេរ ទៀត ។ នៅមានត ស្រង់ពីអាក់ខោន ហែនវិភាគ
ប្រវត្តិបុណ្យឯករាជ្យជាតិ ១៩៥៣ ជាមួយ ផែនទី ប្រវត្តិសាស្រ្ត
ដើម្បីស្វែងយល់ កាលប្រវត្តិនៃ ប្រវត្តិបុណ្យឯករាជ្យជាតិ ១៩៥៣
ប្រវត្តិបុណ្យឯករាជ្យជាតិ ១៩៥៣
No comments:
Post a Comment