Wednesday, November 13, 2019

ធី សុវណ្ណថា

នេះជាកម្រងប្រវត្តិ មនុស្សល្បីៗនៅកម្ពុជា។ ការរៀបចំឯកសារនេះមានបំណងធ្វើជា Chronology កាលប្រវត្តិបែបសង្ខេបផង និងមានជា ឯកសារយោងផង។ ការដែល ចម្លងពី គេមកនេះ (Copy, Cut, Pass) ដោយសារតែនៅស្រុកខ្មែរកំពុងស្ថិតក្នុងសង្រ្គាមពត៍មាន Cyber War/Information War ឧ ធី សុវណ្ណថា បម្រើបក្សប្រឆាំង ដូច្នេះសារពត៍មានបក្សប្រឆាំងគេ ឡង់សេ ផ្សព្វផ្សាយជូននាង ដល់ពេល ធី សុវណ្ណថា មកបម្រើរាជការខ្មែរវិញ (ជាតិ សាសនា ព្រះមហាក្សត្រ) សារពត៍មានបក្សប្រឆាំង បែរជា Remove ចោលអស់ !!! នេះជាមូលហេតុ ខ្ញុំបាទ ចម្លងទុកទាំងស្រុង !!!

2014-02-22 តើ​កញ្ញា ធី សុវណ្ណថា ជា​នរណា?យុវជន​ស្ម័គ្រ​ចិត្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណថា ជា​សកម្មជន​នយោបាយ​វ័យ​ក្មេង​ដ៏​កម្រ​មួយ​រូប​នៅ​ក្នុង​សង្គម​កម្ពុជា។ ក្រៅ​តែ​ពី​បាន​ចូល​រួម​ជួយ​ឃោសនា​រក​សំឡេង​គាំទ្រ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចូល​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​មហា​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ កញ្ញា ធី សុវណ្ណថា ក៏​បាន​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​ជា​ច្រើន​ទៀត​ដែរ។

09 August 2014 ធី សុវណ្ណថា ត្រូវ​ឪពុក​ម្តាយ​ទម្លាយ​រឿងពិត ទះ​ចាក់​បេតុង​ទំហំ​ប្រមាណ​៣​គុណ​នឹង​៤​ម៉ែត្រ​ដ៏កញ្ចាស់​មួយ​ដែល​មើល​ទៅ​មាន​ស្ថានភាព​បាក់បែក​ជា​អន្លើ ទ្វារ​ឈើ​កាន់តែ​ទ្រុឌទ្រោម ស្ថិត​នៅក្នុង​ប្លុក​ផ្សារត្រី​នៃ​ផ្សារ​ក្រុងសួង ខេត្ត​ត្បូងឃ្មុំ (​ពី​មុន​ខេត្ត​កំពង់ចាម) ត្រូវ​បាន​បុរស​ម្នាក់ រួម​ជាមួយ​នឹង​អ្នក​លក់ដូរ​មួយ​ចំនួន​ទៀត​បាន​ធ្វើការ​អះអាង​ថា ផ្ទះ​ដ៏តូច​ចង្អៀត​មួយ​នោះ​ហើយ​ជា​កន្លែង​ដែល​តារា​នយោបាយ​រះថ្មី នាង ធី សុវណ្ណថា បាន​ចាប់កំណើត។ កំពុង​អង្គុយ​ធ្វើ​គ្រឿងអលង្ការ​កាឡៃ ដែល​មាន​ជញ្ជាំង​ជាប់ៗ​គ្នា​នឹង​អតីត​ផ្ទះ​របស់ ធី សុវណ្ណថា បុរស​សម្បុរ​ស្រគាំ​ម្នាក់​ឈ្មោះ រ៉េត សុខម៉េង ដែល​គេ​គ្រប់​គ្នា​ដឹងថា​ជា​ពូបង្កើត​របស់ ធី សុវណ្ណថា បាន​និយាយ​ទាំង​អារម្មណ៍​ភ្ញាក់ផ្អើល​នៅពេល ភ្នំពេញ ប៉ុស្តិ៍ សុំ​ធ្វើ​បទសម្ភាស​ភ្លាមៗ​ថា៖​«​ផ្ទះ​នេះ​ជា​កន្លែង​ដែល សុវណ្ណថា បាន​កើត ព្រោះ​កាលពី​មុន​ឪពុកម្តាយ​របស់​នាង​ជា​អ្នក​រកស៊ី​លក់ដូរ​គ្រឿងមាស គ្រឿងប្រាក់ ប្លាទីន និង​ប្តូរលុយ​នៅ​ទីនេះ​»។ តាម​លោក រ៉េត សុខម៉េង និង​ប្រជាពលរដ្ឋ​នៅ​ទី​នោះ បាន​ឲ្យ​ដឹង​ថា ពី​មុន​គ្រួសារ​របស់ ធី សុវណ្ណថា មាន​ផ្ទះ​ពីរ​កន្លែង​ស្ថិត​នៅក្នុង​ភូមិ​សួង​លិច ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម​(​បច្ចុប្បន្ន​ក្រុង​សួង ខេត្ត​ត្បូង​ឃ្មុំ)។

លោក សុខម៉េង បន្ត​ថា៖​«​តាមពិត​គាត់​មាន​ផ្ទះ​ពីរ។ នៅ​ក្រៅ​ផ្សារ​គាត់​មាន​ផ្ទះឈើ​មួយ​ល្វែង​(​ទំហំ​៥​គុណ​១៨) ប៉ុន្តែ​នៅពេល​នេះ​លក់​ឲ្យ​គេ គេ​ធ្វើ​ផ្ទះ​ថ្ម​បាត់​ទៅ​ហើយ ហើយ​ផ្ទះ​មួយ​នេះ បងស្រី​ខ្ញុំ​ជា​អ្នក​គ្រប់គ្រង តែ​បាន​ដាក់​ជួល​ឲ្យ​គេ​»។ ទោះបី​ជា​ទាំង​គ្រួសារ ធី សុវណ្ណថា និង​អ្នក​ផ្សារ​មួយ​ចំនួន​អះអាង​ថា ធី សុវណ្ណថា ពិតជា​មាន​កំណើត​នៅ​ទឹកដី​ផ្សារ​សួង​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​ភូមិ​ឃុំ រួម​ទាំង​មន្ត្រី​ប៉ូលិស​នៅ​ក្រុង​សួង​ហាក់​មិន​បាន​ដឹង​រឿង​នោះ​ទេ។ លោក សុខ ឈាន អធិការ​ស្តីទី​ក្រុង​សួង បាន​និយាយ​ថា៖​«​ទេ​ចំពោះ​ប្រវត្តិ​ក្មេងស្រី និង​គ្រួសារ​គេ ខ្ញុំ​ដូចជា​មិន​ដឹង​ទេ ហើយ​ខ្ញុំ​ក៏​បាន​បោះដៃ​សួរ​គ្រប់កន្លែង​ដែរ ប៉ុន្តែ​ដូចជា​គ្មាន​អ្នក​ណា​ដឹង​»។

ទោះ​យ៉ាងណា លោក​អធិការរង រួម​ជាមួយ​នឹង​មេភូមិ​ទាំង​១៥​រូប​ស្ថិត​នៅក្នុង​សង្កាត់​សួង ព្រម​ទាំង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បាត់​ព័ត៌មាន​ពី​គ្រួសារ​មួយ​នេះ ទំនង​ដោយសារ​តែ​គ្រួសារ​ពួកគេ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់នៅ​ភ្នំពេញ​យូរ​ឆ្នាំ​ពេក ស្រប​ពេល​អាជ្ញាធរ​គ្រប់គ្រង​ខេត្ត​បាន​ផ្លាស់ប្តូរ​តំណែង​ជា​បន្តបន្ទាប់។ លោក រ៉េត សុខម៉េង បាន​និយាយ​ថា៖​«​បើ​តាម​ខ្ញុំ​ចាំ​គឺ​បងស្រី​ខ្ញុំ សុគុណ និង​គ្រួសារ​គាត់​បាន​លក់​ផ្ទះ​សម្បែង និង​បាន​ចាកចេញ​ពី​សួង​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ នៅពេល​នោះ សុវណ្ណថា ទើប​តែ​មាន​អាយុ​៧-៨ ឆ្នាំ​ប៉ុណ្ណឹង»។ នៅក្នុង​អំឡុង​ពេល​រស់នៅ​ក្រុង​សួង​លោក សុខម៉េង បាន​កត់សម្គាល់​ឃើញ​ថា កុមារី ធី សុវណ្ណថា ដែល​ពេល​នេះ​មាន​អាយុ​១៩​ឆ្នាំ ហើយ​នោះ គឺជា​ក្មេង​វៃឆ្លាត តែ​ច្រឡឺម ហើយ​គេ​ជា​ក្មេង​ដែល​ចង់​ដឹង ចង់​ឮ ប៉ិន​ឆ្ងល់ និង​ពូកែ​សួរ​នាំ​ច្រើន។

ជាមួយ​គ្នា​នោះ ក្មេងស្រី​ដែល​មាន​ចរិត​ក្លាហាន​តាំងពី​តូច​នាង ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ឪពុកម្តាយ​នាង​មាន​បងប្អូន ពិសេស​យាយ​តា​នៅ​ភ្នំពេញ​ច្រើន ដូច្នេះ​ឪពុក​ម្តាយ​នាង​ក៏​បោះបង់​អាជីព​ជា​អ្នក​លក់​ប្លាទីន មាស ប្រាក់ ហើយ​សម្រេច​ចិត្ត​វេចសម្ពាយ​មក​ស្វែងរក​របរ​ថ្មី​នៅ​ភ្នំពេញ ក្នុង​នាម​ជា​ជាង​ដេរ បោះដុំ​សម្លៀកបំពាក់ និង​ផ្គត់ផ្គង់​អំបោះ​សម្រាប់​រោងចក្រ​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​ សព្វថ្ងៃ​នេះ គ្រួសារ​របស់ ធី សុវណ្ណថា បាន​ផ្លាស់ប្តូរ​ជីវភាព​កាន់តែ​ប្រសើរ​ជាមួយ​នឹង​ផ្ទះ​វីឡា​ល្វែង​មួយ​កន្លែង​មាន​៤​ជាន់ មាន​ដីឡូត៍​ធំ​គួរសម​ស្ថិត​នៅ​ផ្ទះ​លេខ​២៧០ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ភ្នំពេញ។ ផ្ទះ​របស់​អ្នក​នយោបាយ​វ័យក្មេង​រូប​នេះ មាន​រថយន្ត​ពីរ​គ្រឿង និង​ម៉ូតូ​២​គ្រឿង​។ រថយន្ត​ឡិចស៊ីស ៣៣០ និង​រថយន្ត​ដឹក​អីវ៉ាន់​មួយ​គ្រឿង ។

ធី សុវណ្ណថា មាន​ឪពុក​ឈ្មោះ រុំ សុទ្ធី អាយុ​៥០​ឆ្នាំ និង​ម្តាយ​ឈ្មោះ រ៉េត សុគុណ អាយុ ​៤៨​ឆ្នាំ ដែល​អ្នក​ទាំង​ពីរ​ជា​អ្នក​កំពង់ចាម​ដូច​គ្នា​។ សុវណ្ណថា មាន​បងប្អូន​៤​នាក់ ប្រុស​៣​នាក់ ស្រី​តែ​រូបនាង​ម្នាក់​ជា​កូន​ច្បង​គេ ហើយ​រូបនាង និង​ប្អូនប្រុស​ម្នាក់​ទៀត​កើត​នៅ​សួង និង​ប្អូនប្រុស​ពីរ​នាក់​ទៀត​កើត​នៅ​ភ្នំពេញ​។ សព្វថ្ងៃ​នាង​រៀន​ថ្នាក់​ទី​១២ នៅ​សាលាឯកជន Cambodia Aventist។

សុវណ្ណថា បាន​បញ្ជាក់​ថា៖​«​បងប្អូន​សាច់ញាតិ​ឪពុក​ម្តាយ​របស់​ខ្ញុំ​ភាគច្រើន​ជា​អ្នក​រកស៊ី ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ជាប់​សែស្រឡាយ​ជា​អ្នក​នយោបាយ​នោះ​ទេ»។

ស្ងាត់ៗ​ស្រាប់តែ​ក្មេង​ស្រី​ស្រស់​សោភា​ដែល​កើត​ជា​នៅក្នុង​គ្រួសារ​អ្នក​រកស៊ី​ធម្មតា​នាង ធី សុវណ្ណថា បាន​លេច​មុខ​ខ្ពស់​ត្រដែត​នៅក្នុង​ឆាក​នយោបាយ​កាលពី​ឆ្នាំ​២០១៣ ដែល​នាំឲ្យ​មហាជន​យល់ច្រឡំ​ថា តារា​នយោបាយ​ស្រី​វ័យក្មេង​រូប​នេះ​ជា​កូនស្រី​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ នាង ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ នាង​គ្រាន់តែ​ជា​អ្នក​គាំទ្រ​ផ្នែក​នយោបាយ​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​នាង​បាន​សុំ​ឪពុកម្តាយ​ដើម្បី​ចូល​ខ្លួន​ក្នុង​ការ​ប្រឆាំង​តវ៉ា​ផ្សេងៗ រហូត​នាង​បាន​ក្លាយ​ជា​យុវជន​ឆ្នើម​ម្នាក់​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​ហូរហែ​។

យុវតី​វ័យ​១៩​ឆ្នាំ ដែល​ហ៊ាន​ប្រឈម​មុខ​រិះគន់​មិន​សំចៃ​មាត់​ចំៗ​លើ​រដ្ឋាភិបាល​រូប​នេះ​និយាយ​ថា៖​«​ខ្ញុំ​ចូល​នយោបាយ​នេះ ព្រោះ​ខ្ញុំ​មើល​ឃើញ​នូវ​ភាព​អយុត្តិធម៌​ជាច្រើន​បាន​កើតឡើង​ក្នុង​សង្គម​ដូចជា វិបត្តិ​ដីធ្លី អំពើ​ពុករលួយ​គ្រប់​រូបភាព ការ​និយមបក្ខពួក បញ្ហា​ផ្នែក​ផ្លូវច្បាប់ ពិសេស​នោះ​គឺ​លំហូរ​ចូល​នៃ​អន្តោប្រវេសន៍​យួន​ជាដើម​។ ខ្ញុំ​តែង​គិត​ថា បើសិន​គ្រប់​គ្នា​នៅ​តែ​ខ្លាច​បន្ត​ទៀត នោះ​សង្គម​យើង​នឹង​ទៅ​ជា​យ៉ាង​ណា? ដូច្នេះ​ខ្ញុំ​សម្រេច​ចិត្ត​ក្រោកឈរ​ឡើង ដើម្បី​ជា​ស្មារតី​ឲ្យ​យុវជន​យើង​ទាំងអស់​ហ៊ាន​ប្រឆាំង​នឹង​ភាព​អសកម្ម​ក្នុង​សង្គម​»។ នាង​បញ្ជាក់​ថា៖​«​ខ្ញុំ​ធ្លាប់​ទទួល​រង​ការ​គំរាម​គ្រប់​រូបភាព​ពី​បក្សប្រជាជន និង​ជន​មិន​ស្គាល់​មុខ តែ​ខ្ញុំ​ត្រូវ​តែ​ប្រឹង​ទៅ​មុខ ដើម្បី​ប្រទេស​ជាតិ​»។

ក្រោយ​ការ​ចុះ​អង្កេត​ដល់​ទីកន្លែង​ស្នាក់នៅ​របស់​ក្រុម​សាច់ញាតិ​របស់ ធី សុវណ្ណថា ជា​លទ្ធផល​បាន​ឲ្យ​ដឹង​ថា មិនមែន​តែ ធី សុវណ្ណថា តែ​ម្នាក់​នោះ​ទេ ដែល​គាំទ្រ​ចលនា​បក្ស​សង្គ្រោះជាតិ ហើយ​ហ៊ាន​ចេញ​មុខ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ តាមពិត​ក្នុង​ចង្កោម​សាច់ញាតិ​របស់​នាង​ភាគច្រើន​បាន​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​របស់​បក្ស​សង្គ្រោះជាតិ ហើយ​ពួកគេ​ក៏​បាន​រួមចំណែក​ជា​ថវិកា និង​របស់របរ​ផ្សេងៗ​ជួយ​បក្ស​សង្គ្រោះជាតិ​ដែរ។

សូម្បីតែ​លោកតា​លោកយាយ​របស់ ធី សុវណ្ណថា ដែល​កំពុង​រស់នៅ​ផ្ទះ​ទំនើប​ក្នុង​បុរី​ប៉េង ហួត ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ ធី សុវណ្ណថា ចេញ​មុខ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែរ ដើម្បី​សង្គម​មាន​ការ​ផ្លាស់ប្តូរ​។

ស្ថិត​ក្នុង​វ័យ ៤៨​ឆ្នាំ អ្នកស្រី រ៉េត សុគុណ ដែល​មមាញឹក​នឹង​របររកស៊ី​បោះដុំ​ក្រណាត់ និង​អំបោះ ត្រូវ​ជា​ម្តាយ​បង្កើត​របស់ ធី សុវណ្ណថា បាន​និយាយ​ទាំង​ទឹក​មុខ​មុតមាំ​ថា អ្នកស្រី​គ្រាន់តែ​ជា​អ្នក​គាំទ្រ​ម្នាក់ ហើយ​ក៏​បាន​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នានា​ផង​ដែរ តែ​មាន​តែ​កូនស្រី​របស់​អ្នកស្រី​ម្នាក់​គត់​បាន​ចូលរួម​ជោគជាំ​ក្នុង​ឆាក​នយោបាយ។

អ្នកស្រី រ៉េត សុគុណ និយាយ​ថា៖​«​ខ្ញុំ​មាន​តែ​កូនស្រី​ម្នាក់​គត់ ពេល​កូនស្រី​ធ្វើ​នយោបាយ​បែប​នេះ ខ្ញុំ​ក៏​ព្រួយបារម្ភ ខ្លាច​កូនស្រី​មាន​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​កូន​ខ្ញុំ​បាន​ព្យាយាម​ពន្យល់​ខ្ញុំ​ថា បើ​យើង​មិន​ក្រោក​ឈរ​ទេ ប្រទេស​យើង​គ្មាន​ការ​រីកចម្រើន​ទេ»។

អ្នកស្រី​ពន្យល់​ថា៖​«​វា​ប្រៀប​បាន​នឹង​ក្របី ដែល​តោ​ប្រុង​ខាំ​ត្របាក់​អ៊ីចឹង បើ​ក្របី​នោះ​កំពុង​ត្រូវ​តោ​ព្យាយាម​ខាំស៊ី​ហើយ បើ​ក្របី​មួយ​ទៀត​ចូល​ជួយ​នោះ តោ​នឹង​ខ្លាច​រត់​មិន​ខាន​»។

អ្នកស្រី​បញ្ជាក់​ថា៖​«​លោក សម រង្ស៊ី ជា​វីរបុរស​របស់​ខ្ញុំ គាត់​តស៊ូ គាត់​ត្រូវ​គេ​ប៉ុនប៉ង​ជីវិត​ជាច្រើន​លើក តែ​គាត់​ប្រឹង​ដើម្បី​ជាតិ ហើយ​ខ្ញុំ​ចង់​ឲ្យ​កូនស្រី​ខ្ញុំ​ធ្វើ​ដូចជា​លោកស្រី មូរ សុខហួរ»។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា៖​«​ខ្ញុំ​លះបង់​ទ្រព្យ​អស់​ជាច្រើន ដើម្បី​ជាតិ ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ខ្ញុំ​មិន​បោះបង់​ការ​គាំទ្រ​នេះ​ដែរ​»។

ជាមួយ​គ្នា​នោះ លោក រុំ សុទ្ធី ដែល​ជា​ឪពុក​បង្កើត​របស់ ធី សុវណ្ណថា បាន​ឲ្យ​ដឹង​ថា គ្រួសារ​លោក​មួយ​ពូជ បាន​គាំទ្រ​ចលនា​បក្ស​សង្គ្រោះជាតិ ហើយ​លោក​បាន​លះបង់​ទ្រព្យសម្បត្តិ​ជាច្រើន​ម៉ឺន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១​ឆ្នាំ​កន្លងមក​នេះ។

លោក​និយាយ​ថា៖​«​កូនស្រី​ខ្ញុំ​គេ​មាន​ឆន្ទៈ​ស្រាប់ ហើយ​ខ្ញុំ​បាន​ជួយ​គេ​ពី​ក្រោយ ខ្ញុំ​បាន​ទិញ​រថយន្ត​ឡិចស៊ីស ៣៣០ ឲ្យ​គេ​ជិះ​សម្រាប់​ទៅ​រៀន និង​ធ្វើ​ការងារ​នេះ ខ្ញុំ​បាន​ផ្តល់​ប្រាក់​ឲ្យ​គេ​ពេល​ចុះ​ធ្វើ​សកម្មភាព​ផ្សេងៗ ហើយ​ខ្ញុំ​បាន​ជួយ​ឧបត្ថម្ភ​នានា​កន្លងមក​ទាំង​ការ​តវ៉ាប្រឆាំង ការ​ទិញ​សម្ភារ ម្ហូបអាហារ​ជាដើម អស់​មិន​តិច​នោះ​ទេ​»។

លោក សុទ្ធី បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​ខ្លាច​ការ​គំរាម​ទេ កើត​មក​ជីវិត​មាន​តែ​មួយ​ដូច​គ្នា ខ្ញុំ​ធ្វើអ្វីៗ​ដើម្បី​ជាតិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា នៅពេល​នេះ​សន្ទុះ​ប្រជាជន​កាន់តែ​ខ្លាំង គេ​នឹង​ក្រោកឈរ​ការពារ​គ្នា»។

លោក​បាន​បន្ថែម​ថា៖​«​ការ​ផ្តល់​លទ្ធភាព​ឲ្យ​កូនស្រី​ចូលរួម​បក្ស​នយោបាយ​នេះ មិនមែន​ខ្ញុំ​សម្លឹង​ឃើញ​តំណែង​តួនាទី ឬ​ដើម្បី​កិបកេង​អ្វី​នោះ​ទេ ការ​ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​របស់​ខ្ញុំ គឺ​ដើម្បី​ជាតិ​មាន​ការ​ផ្លាស់ប្តូរ​តែ​មួយ​មុខ​គត់​»។

ទោះបីជា​មួយ​ពូជ​នៃ​គ្រួសារ​គាំទ្រ​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ ធី សុវណ្ណថា បញ្ជាក់​ថា៖​«​សម្រាប់​ខ្ញុំ និង​គ្រួសារ មិនមែន​គាំទ្រ​ផ្កាប់មុខ​នោះ​ទេ បើ​ពួកគាត់​ធ្វើការ​បម្រើ​ជាតិ​បាន​ល្អ យើង​នឹង​បន្ត​គាំទ្រ តែ​បើ​គាត់​មាន​ចំណុច​អាក្រក់ យើង​នឹង​តវ៉ា​ភ្លាម​»៕

June 4, 2014 6:20 AM ​នៅថ្ងៃនេះ នាង សុវណ្ណ​ថា តារា​ដ៏​ល្បី​នៅក្នុង​បណ្ដាញ​សង្គម Facebook ក៏បាន​ចូលរួម​ក្នុង​ពិធី​ខួប ៦៥ ឆ្នាំ នៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​រំឭក​ដល់ ថ្ងៃ​បារាំង​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ផងដែរ ។​ក្រៅពី​ការចូលរួម​ដោយផ្ទាល់ នាង ធី សុវណ្ណ​ថា ក៏បាន​រចនា រូបថត​របស់ខ្លួន ក្នុង​សម្លៀកបំពាក់​ពណ៌​ខៀវ​លឿង​ក្រហម និង​ដៃ​កាន់​ទង់ជាតិ​ខ្មែរក្រោម ដាក់​នៅលើ Profile Facebook របស់ខ្លួន​ដើម្បី​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការបាត់បង់​ដែនដី​កម្ពុជា​ក្រោម ទៀតផង ។ណ្ណ​ថា បានបញ្ជាក់​នៅលើ Facebook របស់ខ្លួន​ថ្ងៃនេះ​ថា រដ្ឋាភិបាល​ខ្មែរ​អាច​ប្ដឹងទៅ​តុលាការអន្តរជាតិ ដើម្បី យក ដែន ដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ​មកវិញ ព្រោះ​មាន​ភ​ស្តិ៍​គ្រប់គ្រាន់ ។​ នាង ធី​សុវណ្ណ​ថា បញ្ជាក់ថា ៖ ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម មិនទាន់​បាត់បង់​ទេ យើង​នៅមាន​សិទ្ធ ប្តឹង​ទាស់​ទៅ​តុលាការ​អន្តជាតិ យើង​នៅមាន ភស្តុតាង​ជាច្រើន ដែល​បញ្ញា​ក់ថា កម្ពុជា​ក្រោម ជា​ទឹកដី​ប្រទេស​កម្ពុជា មានដូចជា ឯកសារ​ប្រវត្តិសាស្ត្រ វត្ត​អារាម ប្រាសាទ ប្រជាជន ។​ ឆ្នាំនេះ ក្រុមយុវជន​ខ្មែរក្រោម និង យុវជន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា បាននាំគ្នា​ផ្សព្វផ្សាយ​ទង់ជាតិ​ខ្មែរក្រោម យ៉ាង​យ៉ាង ផុស ផុល​នៅ លើ​បណ្ដាញ​សង្គម Facebook ភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍ ខួប ៦៥ ឆ្នាំ ថ្ងៃ ៤ មិថុនា ដែល​មិន​ធ្លាប់ មាន​តាំង មុន​មក ។​

សូមបញ្ជាក់ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​នាំ គ្នា ប្រារព្ធ​ទិវា​កាន់ទុក្ខ​ខួប​លើក​ទី ៦៥ ជា​ថ្ងៃ​ដែល​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​ចំនួន ២១ ខេត្ត​-​ក្រុង ទៅ​ឲ្យ​ប្រទេស វៀតណាម​ត្រួតត្រា​មកដល់​សព្វថ្ងៃនេះ ។​

ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ថ្ងៃទី ៤ មិថុនា ធ្វើឡើង​នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ ដោយមាន​ការរាប់ បាត​ប្រ គេ​ន​ព្រះសង្ឃ ដើម្បី​ឧទិស​កុសល​ដល់​ព្រះ​វិញ្ញាណ​ខណ្ឌ ព្រះមហា​វិ​រក្ស​ត្រ ព្រះ​វិ​រ​សា​មណៈ និង​វិ​រ​បុរស​ខ្មែរ​ទាំងអស់​ដែល បាន​ពលី ជីវិត​ក្នុង​បុព្វហេតុ​ជាតិ ពិសេស​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម និង​ជាការ​ផ្ញើរ​សារ​មួយ​ដល់​រដ្ឋាភិបាល​បារាំង​ដែល បាន​កាត់ ទឹកដី​ខ្មែរ ទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​នោះ ។​

ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ស៊ីសុវត្ថិ ពង្ស​នារី ដែលជា​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់ ព្រះសង្ឃ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យុវជន អង្គការ​សមាគម​ខ្មែរ​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា ក្រោម និង​ពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​នៅ​ខេត្តក្រចេះ សរុប​ប្រមាណ​ជាង ១០០០ នាក់ ។​

នៅ​ម៉ោងជាង ៧ ព្រឹក​នេះដែរ ព្រះសង្ឃ និង យុវជន ប្រមាណ ២០០ អង្គ​/​នាក់ ពាក់​អាវយឺត​ដែលមាន​ទង់ ជាតិខ្មែរ​ក្រោម និង​ដៃ​កាន់ ទង់ជាតិ​ខ្មែរក្រោម និង​ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា ក៏បាន​ដង្ហែ​ពី​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន ជ័យ ទៅកាន់ វត្ត​សាមគ្គី​រង្សី ដើម្បី​ចូលរួម​ប្រារព្ធ​ពិធី​នៅ​ទី​នោះដែរ ។​

​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី ០២ ខែមិថុនា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​វេទិកាសាធារណៈ​ឡើយ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​ជួបជុំ និង​រាប់បាត្រ​តាមបែប​ព្រះពុទ្ធសាសនា​តែ ប៉ុណ្ណោះ ។​

ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ជា​ថ្ងៃ​ដែល​អាណានិគមនិយម​បារាំង បានអនុម័ត​ច្បាប់​មួយ ដោយ​សំរេច​កាត់​ទឹកដី​ខ្មែរ កម្ពុជា ក្រោម ចំនួន ២១ ខេត្ត​ក្រុង ទៅ​ឲ្យ​អាជ្ញាធរ អាណានិគមនិយម​វៀតណាម​ត្រួតត្រា ដោយ​មិនបាន​សួរ​មតិ​ប្រជា ពលរដ្ឋ ខ្មែរ ជា​ម្ចាស់​ស្រុក ឬ​ថ្នាក់ដឹកនាំ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ៕​

នាង ធី សុវណ្ណថា តារាល្បឺក្នុង Facebook និងជាសម្មជនឆ្នើុមរបស់គណបក្សសង្រ្គោះជាតិធ្លាក់បាក់ឌុបលើទីពីរ ធនធានយុវជនដ៏លេចធ្លោក្នុងការចូលរួមយុទ្ទនាការណ័ឃោសនាបោះឆ្នោត 2013 និងជាអ្នកស្រែកបណ្តេញនាយករដ្ឋមន្រី ហុន សែន អោយចុះពីដំណែង របស់គណបក្សសង្រ្គោះជាតិមិនអាចប្រលងជាប់បាក់ឌុបជាលើកទីពីរ “ថ្ងៃស្អែក ចេញលទ្ធផលបាក់ឌុប។​​ ប្រសិន ខ្ញុំជាប់និទ្ទេសA ត្រូវទទួលរង្វាន់ពី លោក ហ៊ុន សែន។ តើខ្ញុំត្រូវធ្វើយ៉ាងណា? នេះជាសំនួរដ៏ក្លាហានរបស់កញ្ញាមុនពេលចេញលទ្ធផលមួយថ្ងៃ។ កញ្ញា ធី សុវណ្ណថា ដែលចាប់ផ្តើមភាពល្បីល្បាញ់របស់ខ្លួនដោយសារតែការរិះគន់ខ្លាំងៗ ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីការឃោសនាបោះឆ្នោតកន្លងទៅបាន សរសេរបង្ហោះលើ Facebook Page របស់ខ្លួនកាលពីល្ងាច ថ្ងៃទី​ 12 ខែ កញ្ញា ឆ្នាំ​2015 ថា “ស្ទើរមិនគួរឲ្យជឿ លទ្ធផលបាក់ឌុបរបស់ខ្ញុំគឺ “ធ្លាក់” ខ្ញុំមិនប្រឆាំងតវ៉ា និងមិនធ្វើបាតុកម្ម ប្រឆាំងលទ្ធផលប្រឡងនេះទេ តែខ្ញុំនឹងស្នើសុំក្រសួងអប់រំ ដើម្បីពិនិត្យកំណែវិញ្ញាសាររបស់ខ្ញុំ”។តើក្រសួងអប់រំ និងអនុគ្រោះពិនិត្យសារឡើងវិញទៅលើវិញ្ញាសាររបស់នាងដែលជាអនាគត់តំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិដែរទេ? គួររំលឹកដែរថាក្រោយពេលប្រលង នាងធ្លាប់បាននិយាយថាមានការរំខានក្នុងពេលដែលនាងប្រលង។ ក្រោយមក មុនពេលប្រកាសលទ្ធផលផ្លូវការ វីរៈនារី ក្នុងដូងចិត្តយុវជនសង្គ្រោះជាតិម្នាក់នេះបានសរសេរលើទំព័រ Facebook របស់ខ្លួនថា​៖​ ថ្ងៃស្អែក ចេញលទ្ធផលបាក់ឌុប​ប្រសិន ខ្ញុំជាប់និទ្ទេសA ត្រូវទទួលរង្វាន់ពី លោក ហ៊ុន សែន។ តើខ្ញុំត្រូវធ្វើយ៉ាងណា? តែជាគួរអោយស្តាយធនធានមនុស្សដ៏កំររកបានរបស់ គបក្សប្រឆាំង តាមរយៈលទ្ធផលផ្លូវការណ៍របស់ក្រសួងអប់រំ នៅល្ងាចនេះ មិនអាចមានមុខទៅជួបនាយរដ្ឋមន្រ្តីដែលនាងធ្លាប់រិះគន់យ៉ាងចាស់ដៃឡើយ៕

29/06/2015 អ្នក​ការពារ​ធម្មជាតិ៖ តំបន់​អារ៉ែង មិន​គួរ​ជា​កន្លែង​កេង​ចំណេញ​នយោបាយ បន្ទាប់​ពី​មាន​សកម្មភាព​អភិវឌ្ឍន៍​តំបន់​អារ៉ែង ជា​បន្ត​បន្ទាប់​ ពី​សំណាក់​ក្រុម​យុវជន​គាំទ្រ​បក្ស​ប្រឆាំង​ និង​បក្ស​កាន់​អំណាច ​ស្ថាបនិក​ការពារ​ព្រៃឈើ​នៅ​តំបន់​អារ៉ែង បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ព្រួយ​បារម្ភ ព្រោះ​គេ​យល់​ថា ​ការ​ជួយ​អភិវឌ្ឍន៍​នេះ ជា​សកម្មភាព​ទាញ​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច​ ជា​ជាង​ប្រយោជន៍​សហគមន៍ និង​ព្រៃ​ឈើ​ក្នុង​តំបន់។ អ្នក​ការពារ​ធម្មជាតិ​តំបន់​អារ៉ែង​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ពួកគេ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ចំពោះ​សកម្មភាព​អភិវឌ្ឍន៍​ជា​បន្ត​បន្ទាប់​ ទៅ​លើ​តំបន់​អារ៉ែង របស់​ក្រុម​យុវជន ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ ជា​ការ​ព្រួយ​បារម្ភ ដែល​កើត​ចេញ​មក​ ដោយ​សំអាង​ថា អ្នក​មក​អភិវឌ្ឍន៍​តំបន់​នេះ បាន​ឆ្លៀត​កេង​ចំណេញ​​យក​ប្រយោជន៍​នយោបាយ សេដ្ឋកិច្ច សម្រាប់​តែ​ខ្លួន​ឯង មិន​មែន​សម្រាប់​ប្រជាសហគមន៍ នៅ​ក្នុង​តំបន់​នោះ​ឡើយ។ លោក​ ម៊ូត គឹមរី សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា​ កាល​ពី​ចុង​សប្តាហ៍​នេះ តំបន់​អារ៉ែង ទើប​ទទួល​បាន​វត្តមាន​របស់​ក្រុម​យុវជន ១៥៧នាក់​ ដែល​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ លោក​គឹមរី បាន​សាទរ​ចំពោះ​ការ​ចុះ​ទៅ​ចែក​អំណោយ និង​ផ្តល់​ជំនួយ​ជា​គោយន្ត ២​គ្រឿង​ដល់​ឃុំ​ចំនួន​មួយ​ នៅ​ក្នុង​តំបន់​នេះ ​ប៉ុន្តែ​អ្នក​ការពារ​ព្រៃឈើ​រូប​នេះ​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ច្រើន ជាង​ការ​សប្បាយ​ចិត្ត។​

លោក​ម៊ូត គឹមរី បាន​បង្ហាញ​ទស្សនៈថា ការ​ទៅ​ដល់​របស់​ក្រុម​យុវជន ១៥៧​នេះ គឺ​ដើម្បី​គ្រាន់​តែ​ទាញ​ប្រជាប្រិយ​ភាព​ផ្នែក​នយោបាយ ឬ​ជា​ការ​មើល​ភូមិ​សាស្ត្រ ​ដាក់​បន្ទាយ​ទ័ព។ ​ហើយ​លោក​ថែម​ទាំង​បារម្ភ​ថា អាច​នឹង​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ នៅ​តំបន់​អារ៉ែង​ជា​ថ្មី បើ​ទោះបី​ជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រកាស​បញ្ឃប់​សកម្មភាព​វារី​អគ្គិសនី​នោះ​ក៏​ដោយ។ លោក​គឹមរី ​មើល​ឃើញ​ថា ការ​ទៅ​ដល់​នេះ ក៏​ហាក់​ដូចជា​ការ​ប្រើ​ឥទ្ធិពល​មួយ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ដោយ​សារ​គេ​សង្កេត​ឃើញ​មាន​ការ​ហែហម​ដោយ​កម្លាំង​ប៉ូលីស ទាហាន និង​កម្លាំង​យោធា ជាច្រើន​នាក់ បូករួម​ទាំង​សម្ភារៈ​យោធា​ទៀត​ផង។

ក្រៅ​ពី​នេះ សហស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​រូប​នេះយល់​ឃើញ​ថា ការ​អភិវឌ្ឍន៍ ​រួម​មាន​ការសាងសង់​បន្ទប់​ទឹក​ របស់​កញ្ញា​ធី សុវណ្ណថា យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​រឿង​ល្អ​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំពោះ​ការ​នាំភ្ញៀវ​ចូល​តំបន់​អារ៉ែង​ របស់​កញ្ញា​ម្នាក់​នេះ​ មិន​បាន​នាំ​ចំណូល​មក​ដល់​អ្នក​ភូមិ​តំបន់​អារ៉ែង​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ​កញ្ញា​ធី សុវណ្ណថា មិន​បាន​សហការ​ជាមួយ​កម្មវិធី​ដំណើរ​កម្សាន្ត​អេកូ​ទេសចរណ៍​ទៀត​ផង។ លោក​គឹមរី អះអាង​ថា​ សកម្មភាព​របស់​កញ្ញាធី សុវណ្ណថា មាន​ការ​អភិវឌ្ឍ​ផង​ និង​​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ​បាត់បង់​វប្បធម៌ ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច​ នៅ​ក្នុង​តំបន់​អារ៉ែង​ផង​ដែរ។

ជាសំណូម​ពរ អ្នក​ការពារធម្មជាតិ​តំបន់អារ៉ែង ចង់ឲ្យ​មានការ​អភិរក្ស​តំបន់អារ៉ែង ដូចជាការ​ធ្វើផ្លូវថ្នល់ សាលារៀន ជាបន្តទៀត ក្នុងលក្ខខណ្ឌរក្សា​ប្រពៃណី វប្បធម៌ ជនជាតិ​ដើម​ភាគតិចដដែល។ និង​សំណូម​ពរ កុំឲ្យ​មានការ​ប្រើប្រាស់តំបន់អារ៉ែង សម្រាប់រូបភាពផ្សេងៗ ដូចជាការ​ផ្តល់ដីសម្បទាន ការ​ដាក់លានដ្ឋាន បន្ទាយ​ទ័ព នៅតំបន់នេះ​ជាដើម៕

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ធី សុវណ្ណថា ចេញមុខបដិសេធព័ត៌មានថា កញ្ញា និងក្រុមលោក ស្រី ចំរើន និងក្រុម ផែ សុវណ្ណរិទ្ធ បែកបាក់គ្នា ! (ភ្នំពេញ)៖ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ដែលគេដឹងថា ជាតារា Facebook មួយរូបនៅកម្ពុជាបានឲ្យដឹងថា នាងសូមបដិសេធចំពោះព័ត៌មាននានានៅលើបណ្តាញសង្គម ក៏ដូចជានៅលើសារព័ត៌មានមួយចំនួនថា រូបនាង និងក្រុមការងារលោក ស្រី ចំរើន ព្រមទាំងក្រុមការងារ ផែ សុវណ្ណរិទ្ធ បែកបាក់ និងមានទំនាស់ជាមួយគ្នា !

កញ្ញា ធី សុវណ្ណថា បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធទាំងស្រុងចំពោះព័ត៌មានថា ពួកខ្ញុំមានក្រុមលោក ស្រី ចំរើន និងក្រុមលោក ផែ សុវណ្ណរិទ្ធ, ពួកខ្ញុំទាំងអស់គ្នាមិនមានទំនាស់ជាមួយគ្នាអីនោះទេ អ្វីដែលឃើញនៅបណ្តាញសង្គមមួយចំនួន និងកាសែត Cambodia Daily គឺជារឿងមិនពិត។ ខាងក្រោមនេះជារូបភាពជាក់ស្តែងដែល ពួកយើងខ្ញុំធ្វើការជុំគ្នា និងទៅណាមកណាជុំគ្នា មិនមានការបែកបាក់គ្នាដូចចុះផ្សាយនោះទេ»៕

០៣ ឧសភា ២០១៦ លាការកោះហៅលោក កឹម សុខា ពាក់ព័ន្ធ​នឹង​បណ្ដឹង​ ធី សុវណ្ណថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅសប្ដាហ៍ក្រោយ ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។

ក្នុងដីកាចុះថ្ងៃទី៣ ខែឧសភានេះ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញលោក កែវ សុជាតិ កោះហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១១ ខែឧសភា ម៉ោង៩ព្រឹក “ដើម្បីសាកសួរអំពីដំណើររឿងដែលឈ្មោះ ធី សុវណ្ណថា ប្ដឹងពីអំពើបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សំឡេងផ្សព្វផ្សាយក្នុងសារព័ត៌មាន Freshnews កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ និងតាមហ្វេសប៊ុកឈ្មោះ រឿងពិត CNRP”។

វីអូឌីមិនទាន់អាចសុំការយល់ឃើញពីលោក កឹម សុខា ភ្លាមៗបាននៅឡើយទេករណីនេះ។

គួរបញ្ជាក់ថា ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិឲ្យចូលទៅបំភ្លឺផងដែរ ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទំនងសំដៅលើករណីនៃការចោទប្រកាន់រឿងអាស្រូវស្នេហារបស់អនុប្រធានគណបក្សប្រឆាំងលោក កឹម សុខា។ តំណាងរាស្ត្រទាំងពីររូបដែលត្រូវបានតុលាការកោះហៅមានលោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តខេត្តបាត់ដំបងមកពីគណបក្សសង្គ្រោះជាតិ។

ទោះយ៉ាងណា លោក តុ វ៉ាន់ចាន់ ដែលជាតំណាងរាស្ត្រ និងមានអភ័យឯកសិទ្ធិនោះ បានប្រាប់វីអូឌីតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារនេះថា លោកនឹងមិនចូលបំភ្លឺទៅតាមដីកាកោះនេះនោះទេ។ លោកចាត់ទុកដីកាកោះហៅរូបលោកសាកសួរដំណើររឿងពាក់ព័ន្ធនឹងអំពើពេស្យាចារនេះថាគ្រាន់តែជាការរៀបចំឡើងរបស់បុគ្គលណាម្នាក់ប៉ុណ្ណោះ។ លោកបន្ថែមថា៖ “ខ្ញុំមិនខ្វល់ទេរឿងអស់ហ្នឹងនោះ ខ្ញុំមិនចូលទេ…វាជាសិទ្ធិរបស់តុលាការគេចង់សួរនាំ ប៉ុន្តែសម្រាប់ខ្ញុំវាជាខ្ញុំជាសិទ្ធិរបស់ខ្ញុំដែរណា…គេធ្វើអីធ្វើទៅបងអ្ហើយរឿងគេអ្នកបង្កើត យើងទៅទប់ក៏ទប់គេមិនបានដែរ”។

កាលពីខែមីនា កញ្ញា ធី សុវណ្ណថា  បានដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវពីសំឡេងសន្ទនាស្នេហាដែលត្រូវគេអះអាងថាជាការសន្ទនារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដោយថាចំណែកមួយនៃការសន្ទនាមានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង។

ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីសប្ដាហ៍មុន កញ្ញា ធី សុវណ្ណថា និងកញ្ញាស្រីមុំ បានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់តុលាការផងដែរ៕


ការចេញមកបដិសេធរបស់កញ្ញា ធី សុវណ្ណថា នៅពេលនេះធ្វើឡើង បន្ទាប់ពីមានបណ្តាញសង្គម Facebook មួយចំនួនបានសរសេរពាក្យថា «ខ្ញុំ ធី សុវណ្ណថា សូមប្រកាសឈប់ទាក់ទងជាមួយក្រុម ស្រី ចំរើន និងក្រុម ផែ សុវណ្ណរិទ្ធ។ ហើយខ្ញុំបាននិងកំពុងរៀបចំពាក្យបណ្តឹង និងសហការជាមួយសមត្ថកិច្ច ដើម្បីចាប់ខ្លួនបុគ្គលទាំងនោះពីបទប្រមាទនិងទំលាយឯកសារឯកជន»។

កញ្ញា បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជាក់ស្តែងកាលពីម្សិលមិញលោក ស្រី ចំរើន បានអញ្ជើញតំណាងរូបនាង ក្នុងនាមប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» នៅក្នុងវេទិកាសាធារណៈទី៤៧ ស្តីពីការចូលរួមរបស់ពលរដ្ឋ នៅក្នុងការអភិវឌ្ឍភូមិ-ឃុំ ស្ថិតនៅភូមិកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណ៤០០នាក់៕

09:27 AM 27.02.2016 ធី សុវណ្ណថា ខ្ញុំនឹងលក់ដីចំការម្រេចគ្រួសារ១កន្លែង និងផ្តល់ប្រាក់២០ម៉ឺនដុល្លារបើទូរទស្សន៍សង្គ្រោះជាតិ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះ​ កញ្ញា ធី សុវណ្ណថា បានឌឺដងទៅដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការដំណើរការទូរទស្សន៍ព្រះអាទិត្យ ដោយកញ្ញា បានលើកឡើងថា កញ្ញានឹងឧបត្ថម្ភមូលនិធី២០ម៉ឺនដុល្លារ ដើម្បីជួយផលិតព័ត៌មានទូរទស្សន៍សង្គ្រោះជាតិ ប្រសិនបើទូរទស្សន៍ព្រះអាទិត្យដំណើរការ។

ធី ​សុវណ្ណថា ​ជាតារា Facebook ដ៏ល្បីមួយរូបបានចេញមុខមកប្រកាស នឹងស្នើសុំសិទ្ធិ គ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ (ទូរទស្សន៍​ព្រះ​អាទិត្យ​) ហើយ​កញ្ញាសន្យាថា នឹ​ង​ធ្វើឲ្យ​ទូរទស្សន៍​សង្គ្រោះ​ជាតិ ដំណើរ​ការ​ឆាប់ៗ​។ ឥឡូវនៅពេលនេះ កញ្ញា បានលើកឡើងនៅលើ Facebook របស់កញ្ញាដោយឌឺដងទៅដល់ថ្នាក់ដឹកនាំគណបក្ស ដោយមានន័យយ៉ាងដូច្នេះថា «បើទូរទស្សន៍ សង្គ្រោះជាតិមានដំណើរការ ខ្ញុំនឹងលក់ដីចំការម្រេច គ្រួសារ ១កន្លែង ដើម្បីបានប្រាក់ផ្តល់មូលនិធិ ២០ម៉ឺនដុល្លារ ជួយផលិតព័ត៌មាន ទូរទស្សន៍សង្គ្រោះជាតិ»។

សូមជំរាបថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ ក្រុមតំណាងយុវជនហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិ បានចេញញតិ្តគាំទ្រ កញ្ញា ធី សុវណ្ណថា ក្នុងការដឹកនាំ និងគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ តាមការស្នើសុំរបស់កញ្ញា ក្នុងការគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា៖ ដោយបានឃើញពីឆន្ទៈមោះមុតរបស់ កញ្ញា ធី សុវណ្ណថា តាមរយៈការបង្ហោះសារក្នុង គណនីហ្វេសប៊ុក ដែលបានសង្កត់ធ្ងន់ថា កញ្ញានឹងគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយកិត្តិយសគណបក្សសង្គ្រោះជាតិឡើងវិញ ក្នុងរយៈពេល៦ខែ។ ក្នុងនាមយុវជនហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមគាំទ្រកញ្ញា ធី សុវណ្ណថា ឲ្យគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ ដោយហេតុថា កញ្ញា ធី សុវណ្ណថា ជាយុវជនតែម្នាក់គត់ដែលស័ក្តិសម និងមានគុណសម្បតិ្តគ្រប់គ្រាន់ធ្វើជានាយិកាទូរទស្សន៍ព្រះអាទិត្យ៕

July 9, 2016 ភាព​​​លេច​​​ធ្លោ​​​និង​​​បដិវត្តន៍​​​​​​​​​នៃ​​​​​​’នារី​​​សង្គ្រោះ​​​’ ធី សុវណ្ណថា ក្នុងរយៈពេល៦ខែបន្ទាប់ពីការបោះឆ្នោតជាតិនាខែកក្កដា ឆ្នាំ២០១៣ សកម្មជនសង្គ្រោះជាតិវ័យជំទង់ ធី សុវណ្ណថា គឺប្រហែលជាតួអង្គនយោបាយដែលមិនជ្រើសតាំងនិងមានប្រជាប្រិយបំផុតនៅក្នុងប្រទេសកម្ពុជា ដោយក្លាយជាមុខមាត់របស់រូបសណ្ឋាននៃនយោបាយហ្វេសប៊ុកក្នុងប្រទេសនេះ។

រូបភាពនិងវីដេអូនៃសិស្សវិទ្យាល័យវ័យ១៨ឆ្នាំដ៏ទាក់ទាញនេះត្រូវបានបង្ហោះដោយគណបក្សប្រឆាំងទៅលើបណ្តាញសង្គមក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលបង្ហាញភាពប៉ិនប្រសប់អំពីផលប្រយោជន៍នៃការចូលរួមយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ ឆ្នាំ២០១៣ដោយអ្នកចាត់ចែងយុទ្ធនាការប្រចាំក្រុងភ្នំពេញរបស់បក្សសង្គ្រោះជាតិគឺ លោក លី សុវិជ្ជា ដែលនៅជិតរូបថតរបស់កញ្ញា សុវណ្ណថាដែលប្រមូលផ្តុំទង់ជាតិគណបក្សសង្គ្រោះជាតិតូចៗថា “គេដឹងថា នារីសង្គ្រោះជាតិវ័យក្មេងគឺស្អាត ហើយទន់ភ្លន់ នៅពេលដែលលោកអ្នកជួបពួកគេ”។

ក្នុងរយៈពេលប៉ុន្មានខែនៃបាតុកម្ម បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស កញ្ញា សុវណ្ណថាបានជួយដឹកនាំ ដោយអង្គុយលើដំបូលរថយន្ត ឡិចស៊ីស ស៊ូវរបស់នាង ពោលគឺស្រែកពាក្យរបស់គណបក្សប្រឆាំងថា “ហ៊ុន សែន អើយ ចុះចេញទៅ” ទន្ទឹមនឹងនោះក៏ប្រើទូរស័ព្ទស្មាតហ្វូនរបស់នាងថតព័ត៌មានសម្រាប់ទំព័រហ្វេសប៊ុក “I Love Cambodia Hot News II” ដែរ។

វីដេអូឃ្លីបបានជួយបំបែកភាពរឹតត្បិតដ៏តឹងរ៉ឹងរបស់គណបក្សប្រជាជនកម្ពុជាទៅលើបណ្តាញសារព័ត៌មាន ហើយក៏ជួយជំរុញគណបក្សសង្គ្រោះជាតិជិតនឹងទទួលបានជ័យជម្នះ ហើយប្រជាប្រិយភាពនិងភាពក្លាហានរបស់នាងបានធ្វើឲ្យនាងចូលកៀកនឹងមេដឹកនាំគណបក្សប្រឆាំងគឺលោក សម រង្ស៊ី និងលោក កឹម សុខាតនៅឯការតវ៉ាដែលបានកើតឡើងនោះ។

កញ្ញា សុវណ្ណថា បានស្រែកទៅកាន់ក្រុមអ្នកតវ៉ាក្នុងខែធ្នូ ឆ្នាំ២០១៣ថា “ហ៊ុន សែន អន់អើយអន់ជាងស្រីទៀត។ បបួលបោះឆ្នោតឡើងវិញ អត់ហ៊ាន។ គាត់ចេញតាមទូរទស្សន៍ហើយសួរ ‘តើខ្ញុំធ្វើអីខុស?’ ពូមីង សួរតាមត្រង់ អ្នកណាធ្វើឲ្យពូមីងឈឺចាប់?”

ហ្វូងមនុស្សបានឆ្លើយថា “ហ៊ុន សែន” ទន្ទឹមនោះកញ្ញា សុវណ្ណថាក៏ថតខ្លួនឯងសម្រាប់វីដេអូមួយទៀតដែរ។

បន្ទាប់មក មួយខែក្រោយពីរដ្ឋាភិបាលក្នុងខែមករា ឆ្នាំ២០១៤បានបង្ក្រាបហិង្សាលើការតវ៉ារបស់គណបក្សសង្គ្រោះជាតិទូទាំងក្រុងភ្នំពេញនោះ កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក សុខា បានចេញសេចក្តីថ្លែងការណ៍មួយបណ្តេញកញ្ញា សុវណ្ណថា ចេញពីបក្ស។

សេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១ ខែកុម្ភៈសរសេរថា “គណបក្សសង្គ្រោះជាតិសូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា មិនជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិទេ”។

លោក អេង ពន្លក ប្អូនប្រុសរបស់លោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកទំព័រ “I Love Cambodia Hot News II” បាននិយាយប៉ុន្មានថ្ងៃក្រោយមកថា “ខ្ញុំព្រួយបារម្ភ។ ខ្ញុំសង្ស័យថា នាងជាគិញរបស់គណបក្សប្រជាជនកម្ពុជា”។

លោក ពន្លក បានពន្យល់ថា មានភ័ស្តុតាងដែលថា កញ្ញា សុវណ្ណថាជាចារនារីគណបក្សប្រជាជនកម្ពុជា ហើយក៏ជាដៃគូជាសម្ងាត់របស់សកម្មជនគណបក្សប្រជាជនកម្ពុជាលោក ផែ សុវណ្ណារិទ្ធ ដែលក្នុងអំឡុងពេលឃោសនាបោះឆ្នោតបានធ្វើជាគូបដិបក្សសំខាន់របស់នាងនៅលើហ្វេសប៊ុក ហើយក៏ការពារគណបក្សប្រជាជនយ៉ាងប្តូរផ្តាច់ដែរ។

លោក ពន្លក បាននិយាយថា “ខ្ញុំមិនដឹងទេក្នុងពេលអនាគតថា [គណបក្សប្រជាជនកម្ពុជា]នឹងធ្វើយ៉ាងម៉េចចំពោះប្រជាប្រិយភាពរបស់ សុវណ្ណថា ប៉ុន្តែ…មានសមាជិកគណបក្សសង្គ្រោះជាតិមួយចំនួនគឺព្រួយបារម្ភ”។ លោកបានពន្យល់ថា លោកព្រួយបារម្ភអំពីការនិយាយរិះគន់តាមអ៊ិនធើណិតរវាងកញ្ញា សុវណ្ណថា និងលោក សុវណ្ណារិទ្ធ។

សម្រាប់មនុស្សជាច្រើន ការបណ្តេញចេញជាសាធារណៈទៅលើសិស្សវិទ្យាល័យមានប្រជាប្រិយភាពនៃគណបក្សសង្គ្រោះជាតិ គឺដូចជាការលេងសើច ហើយចំណាប់អារម្មណ៍មិនមានប្រយោជន៍ចំពោះការឆ្លើយតបរបៀបចាស់ទុំរបស់នាងទេ ដោយទទួលយកការបណ្តេញចេញទាំងមិនត្អូញត្អែរ ហើយក៏និយាយថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ។

កញ្ញា សុវណ្ណថា បាននិយាយកាលពីខែតុលា ឆ្នាំ២០១៤ បន្ទាប់ពីការវាយប្រហារជាសាធារណៈកាន់តែច្រើនទៅលើផែនការដែលគេចោទថា ប្រឆាំងគណបក្សសង្គ្រោះជាតិថា “ខ្ញុំគិតថា កញ្ញា មនោវិទ្យា មិនគួរបារម្ភទេ”។

កញ្ញាបាននិយាយថា “អ្វីដែលគាត់និយាយគឺគ្មានភ័ស្តុតាងទេ។ វាមិនល្អសម្រាប់គណបក្សសង្គ្រោះជាតិ ឬសម្រាប់គាត់ទេ”។

វិធានការបែបនេះក៏មានឥទ្ធិពលតិចតួចក្នុងការកាត់បន្ថយប្រជាប្រិយភាពរបស់នាង ហើយនាងបន្តផលិតវីដេអូសម្រាប់អ្នកតាមដានទំព័រហ្វេសប៊ុកជិតកន្លះលាននាក់របស់នាង សូម្បីតែបើកបរទៅកាន់ក្រុងសៀមរាបក្នុងខែវិច្ឆិកា ដើម្បីគាំទ្រលោក រង្ស៊ី បន្ទាប់ពីលោកបាននិយាយថា លោកនឹងធ្វើដំណើរតាមយន្តហោះទៅទីនោះដើម្បីប្រឈមមុខនឹងការគំរាមចាប់ខ្លួនក៏ដោយ។

ប៉ុន្តែ រឿងនេះបានប្រែប្រួលក្នុងខែមីនា នៅពេលដែលមានខ្សែអាត់សំឡេងដែលត្រូវគេចោទថា ធ្វើឡើងរវាងលោក សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីស្នេហ៍របស់លោកត្រូវបានបែកធ្លាយនៅលើហ្វេសប៊ុក។ ក្នុងឃ្លិបមួយ បុរសម្នាក់អះអាងថា កញ្ញា សុវណ្ណថា កំពុងប្រើគណបក្សសង្គ្រោះជាតិ ដើម្បីបោកប្រាស់អ្នកគាំទ្រនៅសហរដ្ឋអាមេរិក។

ជាមួយនិស្សិតសាកលវិទ្យាល័យ ស្រី ចំរើន ដែលធ្វើយុទ្ធនាការបង្ខំឲ្យលោក សុខា ឆ្លើយតបនឹងការចោទប្រកាន់ថា លោកមានស្រីកំណាន់ ឬឲ្យលាលែងចេញពីតំណែងក្នុងគណបក្សសង្គ្រោះជាតិនោះ កញ្ញា សុវណ្ណថា ក៏បានចូលរួមយុទ្ធនាការនោះដែរ។

ចោទប្រកាន់លោក សុខា ថា ជួញដូរផ្លូវភេទ ចំពោះការនាំស្រីស្នេហ៍ទៅក្រុងបាងកក នាងក៏បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទារជំងឺចិត្ត១លានដុល្លារពីបទបរិហារកេរ្តិ៍ទាក់ទងនឹងការនិយាយផ្តោះផ្តងតាមទូរស័ព្ទ ហើយក៏អំពាវនាវឲ្យលោកអនុប្រធានបក្សរូបនេះចុះចេញពីតំណែងដែរ។

កញ្ញា សុវណ្ណថា បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីខែឧសភា ដែលអង្គុយនៅក្បែរលោក ចំរើន ថា “បើបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ មានន័យថា គាំទ្រឲ្យមនុស្សថោកទាប ល្មោភកាម និងគំាទ្រអំពើសាហាយស្មន់”។

កញ្ញា សុវណ្ណថា បាននិយាយពីរបីថ្ងៃក្រោយមកថា “ប្រសិនបើ [លោក សុខា] ដឹកនាំប្រទេស ឬកាន់តំណែងខ្ពស់ ខ្ញុំគិតថា ប្រទេសជាតិនឹងពោរពេញទៅដោយអំពើអនាចារ។ ប្រសិនបើបក្សគ្មាន កឹម សុខា ក៏មិនរលាយដែរ”។

ទោះបីជាអ្នកគាំទ្រជាច្រើនបានបកស្រាយយុទ្ធនាការប្រឆាំងនឹងលោក សុខា ថាជាការវាយប្រហារដែលរៀបចំស៊ីសង្វាក់គ្នាបានយ៉ាងល្អិតល្អន់ដោយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏កញ្ញា សុវណ្ណថា បាននិយាយដោយទទូចថា នាងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ហើយរិះគន់មេដឹកនាំរបស់ខ្លួនដោយសារតែព្រួយបារម្ភអំពីកិត្តិនាមរបស់គណបក្ស។

ទោះជាយ៉ាងនេះក្តី ការវាយប្រហារភ្លាមៗទៅលើលោក សុខា នាំឲ្យប្រជាប្រិយភាពរបស់នាងធ្លាក់ចុះយ៉ាងគំហុក។ ក្នុងខែឧសភា អតីតអ្នកគាំទ្ររបស់នាងបានធ្វើយុទ្ធនាការដ៏ធំមួយដើម្បីចុច “មិនចូលចិត្ត” លើទំព័រនាង ដែលភ្លាមនោះក៏ត្រូវបានផ្អាក ចំពេលដែលនាងបង្កើនការធ្វើវេទិកាសាធារណៈរបស់អង្គការក្រៅរដ្ឋាភិបាលរបស់នាងតាមខេត្តនានា។

នៅពេលកញ្ញា សុវណ្ណថា បានបើកទំព័រឡើងវិញកាលពីខែមុន ការបង្ហោះសារដែលធ្លាប់តែមានប្រជាប្រិយភាពរបស់នាងបានក្លាយទៅជាវេទិកាតាមអុីនធើណិតសម្រាប់អ្នកគាំទ្រចាស់ៗរបស់នាងក្នុងការប្រកួតប្រជែងប្រើប្រាស់ពាក្យពេចន៍អាសអាភាសបំផុតដើម្បីវាយប្រហារនាងទៅវិញ។

ទោះជាយ៉ាងនេះក្តី ដោយបានធ្វើឲ្យមានកំហឹងដល់បណ្តាញអ្នកគាំទ្រគណបក្សប្រឆាំងដ៏ច្រើនលើសល​ប់ពេលកន្លងមកនោះ កញ្ញា សុវណ្ណថា ក៏បានមានអ្នកគាំទ្រថ្មីមួយចំនួនដែរស្ថិតនៅផ្នែកម្ខាងនៃគម្លាតនយោបាយ។

ស្ទើរតែពីរឆ្នាំចាប់តាំងពីការអំពាវនាវរបស់នាងឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង សកម្មជនរូបនេះបានទទួលការអបអរក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រីដែលបានសរសើរការងារការពារបរិស្ថានរបស់នាងនៅក្នុងតំបន់អារែ៉ង ខេត្តកោះកុង។

លោក ហ៊ុនសែន បានមានប្រសាសន៍ថា “កញ្ញា ធី សុវណ្ណថា ដែលជាអ្នកលេងហ្វេសប៊ុក គាត់ធ្លាប់ដឹកនាំក្រុម ធ្វើដំណើរទៅតំបន់អារ៉ែង អ៊ីចឹងអាហ្នឹងជាចលនាជួយការពារមួយ ដូច្នេះជំរុញលើកទឹកចិត្តឱ្យពួកគាត់បន្តទៅ”។ កញ្ញា សុវណ្ណថា បានឆ្លើយតបដោយសរសើរលោកនាយករដ្ឋមន្ត្រីជាសាធារណៈជាលើកដំបូង។ កញ្ញា សុវណ្ណថា បានសរសេរថា “នាងខ្ញុំ ធី សុវណ្ណថា សូមថ្លែងអំណរគុណ គោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងសរសើរនាងខ្ញុំក្នុងការពារព្រៃឈើនៅតំបន់អារ៉ែង”។

កញ្ញាបានសរសេរទៀតថា “នាងខ្ញុំសូមគោរពជូនពរសម្តេចតេជោ និងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ឧបសគ្គ “។ លោក សុវិជ្ជា អ្នកចាត់ចែងយុទ្ធនាការគណបក្សសង្គ្រោះជាតិដែលបាននាំកញ្ញា ធី សុវណ្ណថា ឲ្យចូលបក្សក្នុងឆ្នាំ២០១៣ និងបម្រើការងារជាអគ្គលេខាធិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍ បាននិយាយកាលពីថ្ងៃច័ន្ទថា ដំបូងលោកកត់សម្គាល់ឃើញភាពរឹងរូសរបស់សកម្មជនដែលមានប្រជាប្រិយភាព រូបនេះចំពោះគណបក្សសង្គ្រោះជាតិនៅដើមឆ្នាំ ២០១៤ លោក សុវិជ្ជា បាននិយាយដោយសំដៅទៅលើគណបក្សប្រជាជនកម្ពុជាថា “នាងចាប់ផ្តើមផ្លាស់ប្តូរក្រោយពីនាងមានបញ្ហាជាមួយ កឹម មនោវិទ្យា ហើយក៏ចាប់ផ្តើមទាក់ទង ផែ សុវណ្ណរិទ្ធ។ ផែ សុវណ្ណរិទ្ធ​…. ធ្វើការជាមួយ ជា ចំរើន ដែលជាអ្នកនយោបាយជាន់ខ្ពស់ក្នុងគណបក្សប្រជាជនកម្ពុជា”

លោកបាននិយាយថា “គេបានបង្កើតក្រុមនេះ ដើម្បីធ្វើកិច្ចការខ្លះរួមគ្នាគឺ ជា ចំរើន ស្រី ចំរើន ផែ សុវណ្ណារិទ្ធ និងធី សុវណ្ណថា។ គេធ្វើយុទ្ធនាការរួមគ្នា ដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ និងកឹម សុខា”។ លោក សុវិជ្ជា បានអះអាងថា លោក សុវណ្ណារិទ្ធ និងលោក ស្រី ចំរើន ដែលមានវ័យក្មេងជាងបានជួបគ្នានៅឯសាកលវិទ្យាល័យដែលឥឡូវនេះបានបិទទ្វារទៅហើយរបស់លោក ចំរើន ដែលមានវ័យចំណាស់ជាង មុននឹងការបោះឆ្នោតក្នុងឆ្នាំ២០១៣ ពោលគឺមុននឹងនាំកញ្ញា សុវណ្ណថា ចូលទៅក្នុងក្រុមពួកគេ នៅពេលដែលគណបក្សសង្គ្រោះជាតិបានបណ្តេញនាងចេញ។

នៅតែជិតស្និទ្ធនឹងកញ្ញា សុវណ្ណថា ក្នុងអំឡុងពេលនាងស្ថិតនៅក្នុងគណបក្សសង្គ្រោះជាតិ លោក សុវិជ្ជា បាននិយាយថា ការពន្យល់តែមួយរបស់លោកចំពោះការប្តូរបក្សរបស់នាង គឺការសន្យាថានាងកាន់តែមានឈ្មោះល្បីល្បាញនិងមានទ្រព្យធន។

លោកបាននិយាយថា “នាងចង់បានលុយនិងផលប្រយោជន៍ អ៊ីចឹងទើបនាងទៅគណបក្សប្រជាជនកម្ពុជា។ បញ្ហាដែលបានកើតឡើងជាមួយនាង និង កឹម មនោវិទ្យា គឺជារឿងតូចតាចទេ។ អ្នកអាចពិចារណា វាជាការដោះសាដើម្បីវាយប្រហារគណបក្សសង្គ្រោះជាតិ”។

កញ្ញា សុវណ្ណថា ជាយូរមកហើយត្រូវញាំញីដោយសំណួរទាក់ទងនឹងប្រភពនៃទ្រព្យធនរបស់នាង ដោយមានអ្នករិះគន់កត់សម្គាល់លើការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុករបស់នាង និងរថយន្តឡិចស៊ីស ស៊ីវថ្មីសន្លាងមួយគ្រឿងរបស់នាង ប៉ុន្តែ នាងតែងតែថា ប្រាក់កាក់ទាំងនោះគឺបានមកពីជំនួញគ្រួសារនាង។

ទំនាក់ទំនងផ្លាស់ប្តូររបស់កញ្ញា សុវណ្ណថា គឺមិនមែនជាបញ្ហាដែលមជ្ឈដ្ឋានភាគច្រើនចង់ពិភាក្សាពេលនេះទេ ដោយកញ្ញា មនោវិទ្យា ជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ គឺចាប់តាំងពីខែតុលា ឆ្នាំ២០១៤មក បានបដិសេធមិននិយាយជាចំហទាក់ទិននឹងសកម្មជននេះទេ។

លោក សុវណ្ណារិទ្ធ ដែលក៏បានជួយដឹកនាំយុទ្ធនាការប្រឆាំងលោក សុខា ដែរ មិនបានឆ្លើយតបនឹងការស្នើសុំធ្វើអត្ថាធិប្បាយទេ។ កញ្ញា សុវណ្ណថា បានបដិសេធមិនឲ្យសម្ភាសពីរដង ដោយចុចបិទទូរស័ព្ទដាក់អ្នកយកព័ត៌មានម្តង ហើយបន្ទាប់មកកំណត់ការសម្ភាសដែលមិនបានកើតមានទេ។

លោក ចំរើន ជានិស្សិតសាកលវិទ្យាល័យវ័យក្មេង ដែលជាអ្នកធ្វើយុទ្ធនាការដ៏លេចធ្លោបំផុតប្រឆាំងលោក សុខា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងមកនេះ ក៏បដិសេធមិនឲ្យសម្ភាសដែរ។ ប៉ុន្តែ និស្សិតរូបនេះ មិនដែលបដិសេធថា ខ្លួនមិនមែនជាមិត្តភក្តិរបស់កញ្ញា សុវណ្ណថា ទេ គឺអ្នកទាំងពីរទាក់ទងគ្នាជាចំហនៅតាមទំព័រហ្វេសប៊ុករបស់គេចាប់តាំងពីដើមឆ្នាំ២០១៤។

លោក ចំរើន បាននិយាយក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី២៥ ខែមីនាថា “ខ្ញុំស្គាល់នាងព្រោះយើងធ្លាប់ចូលរួមក្នុងសកម្មភាពសង្គមជាច្រើនជាមួយនាង។ ពេលណានាងចង់ទៅតំបន់ណាមួយ ឬចែកអំណោយពីមូលនិធិរបស់នាង ឬក៏ចុះទៅព្រំដែន យើងទៅជាមួយគ្នា”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រ ដែលដំបូងឡើយជំទាស់នឹងការបណ្តេញកញ្ញា សុវណ្ណថា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា លោកគ្មានយោបល់ទៅលើរឿងអ្វីដែលនាំឲ្យអតីតសកម្មជនលេចធ្លោរូបនេះងាកទៅរកគណបក្សប្រជាជនកម្ពុជានោះទេ។

លោកបានមានប្រសាសន៍ថា “ប្រវត្តិសាស្ត្រគឺជាប្រវត្តិសាស្ត្រ។ ទុកឲ្យពលរដ្ឋវិនិច្ឆ័យទៅចុះ គឺអ្នកអាចឃើញប្រតិកម្មនៅលើហ្វេសប៊ុករបស់នាងហើយ”៕

២៧ ខែមេសា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា៖ ខ្ញុំប្តឹង លោក កឹម សុខា ដើម្បីឱ្យគាត់រាងចាល មិនបរិហារមនុស្សស្រីដទៃទៀត (ភ្នំពេញ)៖ បន្ទាប់ពីចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា នាងប្តឹងលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គឺដើម្បីឱ្យគាត់ មានការរាងចាល មិនបរិហារទៅលើនារីដទៃទៀត។ កញ្ញា ធី សុវណ្ណថា បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «គាត់ជាមេដឹកនាំម្នាក់ ខ្ញុំចង់ឱ្យគាត់ មានការរាងចាល ទើបទាមទារសំណងច្រើនបែបនេះ ដើម្បីកុំឱ្យគាត់ចេះតែនិយាយ បរិហារទៅលើមនុស្សស្រីដទៃទៀត ដែលគេស្អាតស្អំ»។ កញ្ញា សុវណ្ណថា កាលពីថ្ងៃទី០១ ខែមីនា បានដាក់ពាក្យប្តឹងលោក កឹម សុខា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍តាមខ្សែអាត់សំឡេង ដែលត្រូវបានទម្លាយនៅក្នុងទំព័រ Facebook «រឿងពិត CNRP» និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ នាងប្តឹងទាមទារសំណងជំងឺចិត្ត១លានដុល្លារ។ នៅក្នុងខ្សែអាត់សំឡេងនោះ នាងចោទ លោក កឹម សុខា បានសន្ទនាជាមួយនារី ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ ដោយបរិហារកេរ្តិ៍របស់នាងថា បានយកឈ្មោះរបស់គណបក្សសង្រ្គោះជាតិ ដើម្បីសាងភាពល្បាញល្បី និងបោកយកលុយពីអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស។ កញ្ញា ធី សុវណ្ណថា បានចាត់ទុកការលើកឡើងនេះថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរលើកិត្តិយស និងភាពថ្លៃថ្នូររបស់នាង៕


10 មិនា 2016 ភ្នំពេញ —ម្ចាស់ Facebook ឈ្មោះ Mon Srey បដិសេធ​ថា ខ្លួន​មិនមែនស្រី​កំណាន់​លោក ​កឹម សុខា​ទេ នារី​វ័យ​ក្មេង​ម្នាក់​ដែល​នៅចំ​ចំណុច​កណ្តាល​នៃ​ការចោទ​ប្រកាន់​លើ​លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​មុខ​មក​អះអាង​ថា​ការចោទ​ប្រកាន់​រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ​ដែល​បាន​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​បណ្តាញ​សង្គម​និង​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​រឿង​ប្រឌិត​មួយ​ប៉ុណ្ណោះ។

កញ្ញា​ ខំ ចាន់​ដារា​ទី​ ឬ​កញ្ញា ស្រី មុំ ​ដែល​គេ​ចោទ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹម សុខា​ បាន​បង្ហាញ​ខ្លួន​នៅ​ថ្ងៃពុធ​នេះ​ក្នុង​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ដើម្បីបំភ្លឺ​ករណី​ចោទ​ប្រកាន់​នេះ​។​ នាងបាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង ​VOA ​ថា៖ «ខ្ញុំ​គិត​ថា​គាត់​(លោក​កឹមសុខា) ​មាន​អាយុ​ច្រើន​ជាង​ឱពុក​ម្តាយ​ខ្ញុំ​ទៅទៀត​។ អីចឹងខ្ញុំ​អត់​មាន​រឿង​អី​ទៅ​គិត​ស្នេហា​ជាមួយ​គាត់​ទេ។ ខ្ញុំ​អត់​មាន​រឿងអី​ត្រូវ​ទៅ​គិត​អី​ចឹង​ទេ ​ហើយ ​គេ​ថា​ស្រីកំណាន់​របស់​គាត់​គឺ​ខ្ញុំ​សូម​បដិសេធ​ថា​ខ្ញុំ​មិន​មែន​ស្រី​កំណាន់​របស់​គាត់​ទេ‍»។ កញ្ញា ​ចាន់ដារាទី ​ទទួល​ស្គាល់​ថា​នាង​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ​Mon Srey ក៏​ប៉ុន្តែ​នាង​បង្ហោះ​តែ​រូបថត​ទេ​ព្រោះ​ខ្លួន​រៀនសូត្រ​បាន​តែត្រឹម​ថ្នាក់​ទី៤ហើយ​មិន​ចេះ​សរសរ​សារ​ដែល​មាន​ខ្លឹមសារ​អ្វី​ឡើយ៖ «អ្វី​ដែល​ខ្ញុំ​ផុស​ទៅ​គឺ​មាន​តែ​រូបភាព​ទេ។ ខ្ញុំ​អត់​មាន​សមត្ថភាព​ណា​ទៅ​សរសេរ​អក្សរ​ដែល​មាន​អត្ថន័យ​ថា​គាត់​មាន​ស្នេហា​ជាមួយ​ខ្ញុំ​ហើយ​មានទំនាក់​ទំនង​ជាមួយ​ខ្ញុំ​ហើយ​មិន​ទទួលខុសត្រូវ​ជាមួយ​ខ្ញុំ​គឺ​ខ្ញុំ​អត់មាន​បាន​សរសេរ​ទេ។ ហើយ​ក៏​អត់មាន​រឿងអ្វីកើត​ឡើង​ជាមួយ​ខ្ញុំ​ដែរ‍»។​ បណ្តាញ​សង្គម​និង​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​បាន​ដក​ស្រង់​ការសន្ទនា​តាម​ទូរស័ព្ទពី​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះថា​ «រឿងពិត CNRP‍»​ ដែល​គេ​ចោទ​ថា​ជា​សំឡេង​លោក​កឹម សុខា​សាសង​ស្នេហា​ជាមួយ​នឹង​ស្រ្តី​ដែល​មាន​ឈ្មោះមុំ​។

នាង ចាន់ដារាទី​បាន​បញ្ជាក់​ថា​លោកកឹម សុខា​ពិតជា​ធ្លាប់​បាន​ទូរស័ព្ទ​មក​នាងក្នុង​ពេល​កន្លង​មក​ប៉ុន្តែ​គឺ​ដើម្បី​ណាត់​ពេល​មក​លាប​ថ្នាំសក់​នៅ​ហាងកាត់​សក់ដែល​នាង​ធ្វើការ​ហើយ​ក៏មាន​អតិថិជន​ជាច្រើន​នាក់​ដែល​មាន​លេខ​ទូរស័ព្ទ​នាង​និង​ទូរស័ព្ទ​មក​នាង​ក្នុង​ទំនាក់ទំនង​ការងារ​ជាធម្មតា​ដែរ។

ហ្វេសប៊ុក​ដែល​យក​ឈ្មោះនាង​និង​ដាក់​រូបថត​នាង​ប៉ុន្តែ​ទើប​បាន​បង្កើត​តែ​ក្នុង​រយៈពេល​ពីរបី​ថ្ងៃ​មុន​ផ្ទុះ​រឿង​អាស្រូវ​បាន​សរសេរ​ចោទ​ថា​លោក​កឹម សុខា​បាន​ធ្វើ​ឱ្យ​នាង​មាន​ផ្ទៃពោះ​ហើយ​មិន​ព្រម​ទទួល​ខុស​ត្រូវ​ដោយ​លោក​ប្រែចិត្ត​សាវ៉ា​ទៅ​ស្រឡាញ់​នារី​ផ្សេង​ជា​មិត្ត​ភក្តិ​នាង​វិញ។​
នាង​ ចាន់​ដារាទី​បាន​បញ្ជាក់​ថា៖ «អ្វីដែល​គេ​សរសេរមក​គឺ​ខូច​ឈ្មោះ​របស់​ខ្ញុំ​អស់​ហើយគឺកិត្តិយស​របស់​ខ្ញុំ​បាត់​បង់​អស់ហើយ‍។ ....ខ្ញុំ​ចង់​បាន​កិត្តិយសខ្ញុំ​មក​វិញព្រោះថា​ខ្ញុំ​ខាតបង់​ពេលវេលា​។ ខាតបង់​អ្នកដែល​គេស្គាល់​ខ្ញុំ​គេ​អត់​ជឿជាក់​លើ​ខ្ញុំ»។

នៅពេល​ដែល​បែកលេចចេញ​រឿងនោះដំបូង​ នាងបាន​បញ្ជាក់​ថា​នាង​ចង់​បកស្រាយ​រឿង​ហ្នឹង​មួយ​រយៈ​ដែរ​ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។នាង​បាន​បញ្ជាក់​ថា​នាង​ស្លុត​នៅពេល​ដែល​រឿងរ៉ាវ​អាស្រូវ​នោះ ​ផ្ទុះ​ឡើង​ហើយ​នាង​បាន​រស់​នៅ​ដោយ​លាក់ខ្លួន​ដោយ​មាន​ក្តីអាម៉ាស់។

ក្រសួង​មហា​បាន​កោះ​អញ្ជើញ​កញ្ញា​ចាន់ដារាទីឱ្យ​ទៅ​បំភ្លឺ​នៅក្នុង​បណ្តឹង​របស់​សកម្មជន​សង្គម​វ័យ​ក្មេង​ម្នាក់​គឺ​នាង ធី សុវណ្ណថា​នៅថ្ងៃ​សុក្រ​ខាងមុខ។ នាងធី សុវណ្ណថា ​បាន​ដាក់​ពាក្យ​បណ្តឹង​ដោយ​ផ្អែក​តាម​ខ្សែអាត់​សំឡេង​កន្លងមក​ដែល​មាន​លក្ខណៈវាយ​ប្រហារ​លើ​រូប​នាង៕

10:06 AM 03.06.2017 ធី សុវណ្ណថា និងគូស្នេហ៍ រងការរិះគន់សារជាថ្មីម្តងទៀត យ៉ាងចាស់ដៃ ពីមហាជន ភ្នំពេញ ៖ ក្រោយពីលេចធ្លាយដំណឹងថា មិត្តប្រុសរបស់កញ្ញា ធី សុវណ្ណថា ទិញស្បែកជើងដែលមានតម្លៃ ៥០០០ ដុល្លារ បានធ្វើឲ្យមហាជនហួសចិត្តយ៉ាងខ្លាំង ព្រមទាំងរិះគន់យ៉ាងចាស់ដៃដល់អ្នកនយោបាយវ័យក្មេងរូបនេះ និងគូស្នេហ៍ ។ គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល ធី សុវណ្ណថា រងការរិះគន់ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ៕

14 November 2017  កញ្ញា​ ធី សុវណ្ណថា ​មាន​បំណង​ប្ដឹង​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​បក្ស​ប្រឆាំង ភ្នំពេញៈ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​ជា​សកម្មជន​នយោបាយ​ល្បី​ក្នុង​បណ្តាញ​ហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​នាង​មាន​បំណង​ប្ដឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​ ៥ ​ពាន់​នាក់​នៃ​គណបក្ស​ប្រឆាំង​ដែល​កំពុង​កាន់​តំណែង​ពី​បទ​សមគំនិត​នឹង ​«​អំពើ​ក្បត់​ជាតិ​» ​របស់​លោក កឹម សុខា​។ កញ្ញា ធី សុវណ្ណថា កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ក្រុម​មេធាវី​ត្រូវ​បាន​ស្នើសុំ​ឲ្យ​សិក្សា​ទិដ្ឋភាព​ច្បាប់​ថា​តើ​អាច​ដាក់​ពាក្យ​បណ្តឹង​ពី​បទ​សមគំនិត​ប្រឆាំង​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ប្រឆាំង​បាន​ឬ​អត់ ប៉ុន្តែ​កញ្ញា​បាន​ថ្លែង​ថា​កញ្ញា​នឹង​រង់​ចាំ​មើល​លទ្ធផល​សវនាការ​ស្តីពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​លទ្ធផល​នៃ​ការ​ជំនុំជម្រះ​ករណី​លោក កឹម សុខា ពី​ «​បទ​ក្បត់ជាតិ​»​មុន​ពេល​ដាក់​បណ្តឹង​។ កញ្ញា​ថ្លែង​ថា​៖ «​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​បន្ត​ចូលរួម​ជាមួយ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​យ៉ាង​ច្បាស់​ថា មន្ត្រី​ឃុំ​សង្កាត់​ជាង​ ៥ ​ពាន់​នាក់​កំពុង​ចូលរួម​ និង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​»​។ ខណៈ​ស្ទាក់ស្ទើរ​មិន​ឆ្លើយ​បន្ថែម កញ្ញា ធី សុវណ្ណថា បាន​យក​ហ្វេសប៊ុក​ដើម្បី​ប្រៀបធៀប​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​នោះ​ទៅ​នឹង​ជនសង្ស័យ​ក្នុង​ផែនការ​ក្បត់​នៅ​តួកគី​ដែល​​ប្រធានាធិបតី Tayyip Erdogan បាន​ប្រមូល​ទាហាន នគរបាល ចៅក្រម មន្ត្រីរាជការ និង​គ្រូបង្រៀន​ជិត​ ៦ ​ពាន់​នាក់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​យោធា​បរាជ័យ​។ កញ្ញា ធី សុវណ្ណថា ដំបូង​ទទួល​បាន​ប្រជាប្រិយភាព​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​បាន​មាន​បញ្ហា បន្ទាប់ពី​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ថា​ជា​ចារកម្ម​គណបក្ស​ប្រជាជន​។ ការ​គំរាម​ប្តឹង​នេះ​គឺជា​ក្តីបារម្ភ​តិចតួច​ប៉ុណ្ណោះ​ចំពោះ​កញ្ញា ស៊ិន រ៉ូហ្សិត ចៅសង្កាត់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ឃុំ​អូរចារ ខេត្ត​បាត់ដំបង​។ កញ្ញា បាន​ថ្លែង​ថា​៖ «​យើង​មិន​ចង់​ឆ្លើយតប​នឹង​អ្វី​ដដែលៗ​។ ប្រសិន​បើ​គេ​ចង់​ប្តឹង ប្តឹង​ទៅ​»​។ ស្រដៀង​គ្នា​នេះ​ដែរ​លោក ជិន សុខង៉េង ចៅសង្កាត់​សាលា​កំរើក​ក្នុង​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដែល​​ឃើញ​សារ​នយោបាយ​ដែល​គំរាម​ប្តឹង អ្នក​មិន​ចុះ​ចូល​ជាមួយ​ពួកគេ​។ ​វា​មិន​ដែល​មាន​ក្នុង​លោក​នេះ​»៕


០៦ ខែកក្កដា ឆ្នាំ២០១៧ តុលាការ ចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ចូលបំភ្លឺជុំវិញ ការដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន (ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង នាថ្មីៗនេះ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនដើម្បីសង្គម ចូលបំភ្លឺ នៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ជុំវិញការដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន ចាងហ្វាងកាសែតស្នេហាជាតិ។

យោងតាមដីការបស់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា ត្រូវចូលខ្លួនវេលាម៉ោង៩៖០០ព្រឹក ថ្ងៃទី០៦ ខែកក្កដា នៅបន្ទប់អក្ស «រ» ជាន់ទី២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺចំពោះការចោទប្រកាន់ លោក សាន្ត ប៊ុនធឿន ពីបទញុះញង់្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យប្តឹង លោក សាន្ត ប៊ុនធឿន ដោយចោទប្រកាន់ពីបទញុះញង់្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ចំពោះការដាក់ពាក្យបណ្តឹងនេះ កញ្ញា ធី សុវណ្ណថា បានចោទ លោក សាន្ត ប៊ុនធឿនថា បាន Live វីដេអូ ជេរប្រមាថ បរិហាកេរ្តិ៍របស់នាង ព្រមទាំងចោទ លោក សាន្ត ប៊ុនធឿនថា រៀបចំផែនការព័ទ្ធឡាន និងចាត់ការតាមផែនការនេះ។

ទោះជាយ៉ាងណាក្តីរហូតដល់ពេលនេះ កញ្ញា ធី សុវណ្ណថា ដែលជាម្ចាស់ប្តឹងនេះ បានអះអាងថា កញ្ញា នាង យល់ព្រមឈប់ប្តឹងបន្តទៀត ដោយសារតែលោក សាន្ត ប៊ុនធឿន បានទទួលស្គាល់កំហុសចំពោះរឿងនេះ។

ប៉ុន្តែកញ្ញា អះអាងថា ទោះបីយ៉ាងណាលោក សាន្ត ប៊ុនធឿន នៅតែជាប់បណ្តឹងអាជ្ញា ប៉ុន្តែកញ្ញាអះអាងថានឹងចេញមុខការពារ ធានាឲ្យនៅក្រៅឃុំ បើសិនជាតុលាការសម្រេចឲ្យ លោក សាន្ត ប៊ុនធឿន ជាប់ពន្ធនាគារ។

កញ្ញា បានបញ្ជាក់ នៅលើទំព័រ Facebook នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា៖ «សាន្ត ប៊ុនធឿន អើយ... ដីកាកោះ ចេញហើយ អ្វីដែលខ្ញុំអាចជួយបងបាន គឺដាក់ពាក្យសុំ "ឈប់ប្តឹង" តែបណ្តឹងអាជ្ញារបស់តុលាកា នៅតែបន្តដំណើរការ បើតុលាការសម្រេចឲ្យបងជាប់គុក ខ្ញុំនឹងប្រើសិទ្ធិជាដើមបណ្តឹង សុំធានាបងឲ្យនៅក្រៅឃុំ»៕

1/6/2017 7:42 Pm ធីសុវណ្ណថា​ ដឹកនាំ​យុវជន​ជាង​១០​ម៉ឺន​នាក់ ​ចូលរួម​ជីវភាព​នយោបាយ​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​កញ្ញា ធី សុវណ្ណ​ថា បាន​សរសេរ​ទៀតថា នាង​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ណាស់​ ចំពោះពាក្យសម្តី​ខុសឆ្គង​កន្លងមក ដោយ​នាង​ខ្ញុំ​នៅ​ក្មេងគំនិត​រាក់ និង​បានទទួល​ការ​ញុះញង់​បណ្តុះបណ្តាលមនោគមវិជ្ជា​ ចងគំនុំ​ហិង្សា (​លាប​ពណ៌​ជនជាតិខ្មែរ ថា​ជា​យួន​) ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ នាង​ខ្ញុំ​សុំ​ទទួលកំហុស និង​សូម​អភ័យទោស​ពីស​ម្តេច ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា ថ្នាក់ដឹកនាំ និង​សមាជិក​អ្នកគាំទ្រ​ទាំង​អស់នៃ​គណបក្ស​ប្រជាជនកម្ពុជា​។ សេចក្តី​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម​សម្តេច មេត្តា​ផ្តល់ឱកាស​ឲ្យ​នាង​ខ្ញុំ សកម្មជន​យុវជន និង​អ្នកគាំទ្រ​ជាង​១០​ម៉ឺន​នាក់ បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​ចូលរួម​រក្សា​សន្តិភាព និង​បាន​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​”៕

April 13, 2018 អបអរសាទរ! ធី សុវណ្ណថា ជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី “រាជនីសម្រស់” នៅកូរ៉េឆ្នាំ២០១៨ បេក្ខនារី ធី សុវណ្ណថា និងបេក្ខនារី ១៣នាក់ទៀត បានចូលរួមប្រកួតកម្មវិធី Queen of the Spa Korea 2018 ដែលបានប្រារព្ធឡើងកាលពីម្សិលមិញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

10:25 AM 04.10.2018 ភ្នំពេញ ៖ យោងតាមហ្វេសប៊ុកផេករបស់អ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា បានបង្ហោះរូបថតជាមួយនិងគូស្នេហ៍ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "យើងតស៊ូ​យ៉ាងលំបាក​ ស្រលាញ់គ្នា ៥ឆ្នាំ​  ឆ្លងកាត់​បញ្ហា​ ឧបសគ្គតូចធំ​ជាច្រើន​ រាប់មិនអស់ ថ្ងៃល្អ...​ របស់យើងខ្ញុំ​ ជិតមកដល់ហើយ" ។ 

2018-12-20 តុលាការ​កំពូល​បន្ត​ឲ្យ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន ករណី​សូកប៉ាន់ នាង ធី សុវណ្ណថា តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ធ្នូ បាន​ចេញ​សាលដីកា​រក្សា​សេចក្ដី​សម្រេច​សាលាឧទ្ធរណ៍​ឲ្យ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ចាញ់​ក្ដី មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នៅ​ក្នុង​សំណុំ​រឿង លោក ហ៊ុន សែន សូកប៉ាន់​នាង ធី សុវណ្ណថា។

មេធាវី​ការពារ​ក្តី ឲ្យ​លោក ហ៊ុន សែន គឺ លោក​មេធាវី គី តិច ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា តុលាការ​កំពូល​សម្រេច បដិសេធ​បណ្ដឹង​សាទុក្ខ របស់​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​លោក សម រង្សី ដោយ​ហេតុផល​ទាស់​នឹង​គតិ​ច្បាប់ តម្កល់​សេចក្ដី​សម្រេច​ក្នុង​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បាន​ការ​ពេញ​ទាំងមូល និង​សាលដីកា​តុលាការ​កំពូល ត្រូវ​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

នេះ​ជា​បណ្ដឹង​ទី​៧ ប្រឆាំង​លោក សម រង្ស៊ី។ ដើមហេតុ​នៃ​បណ្ដឹង​នេះ គឺ កាលពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១៧ លោក សម រង្ស៊ី ថ្លែង​ថា លោក ហ៊ុន សែន បាន​សូកប៉ាន់ អតីត​សកម្មជន​គណបក្សប្រឆាំង ឈ្មោះ ធី សុវណ្ណថា ជា​ទឹកប្រាក់ ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការវាយប្រហារ​បក្ស​ប្រឆាំង។ ក្នុង​បណ្ដឹង​នេះ លោក ហ៊ុន សែន ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ចំនួន ១​លាន​ដុល្លារ ឯ​នាង ធី សុវណ្ណថា ក៏បាន​ដាក់ពាក្យ​ប្ដឹង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ដែរ គឺ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន​៥០​ម៉ឺន​ដុល្លារ។ បណ្ដឹង​បរិហារកេរ្តិ៍​ជា​សាធារណៈ​នេះ នៅ​ដំណាក់កាល​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ចៅក្រម​សម្រេច​ផ្ដន្ទាទោស លោក សម រង្ស៉ី ផាក​ពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង គឺ លោក ហ៊ុន សែន ចំនួន ៤​ពាន់​លាន រៀល។ ចំណែក​នៅ​ដំណាក់កាល​សាលាឧទ្ធរណ៍​វិញ កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា ចៅក្រម​បាន​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ទាំងអស់។ អាស៊ីសេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​មេធាវី​ការពារ​ក្ដី ឲ្យ​លោក សម រង្ស៊ី គឺ លោក មេធាវី សំ សុគង់ និង អ្នកនាំពាក្យ​តុលាការ​កំពូល លោក នៅ មុនីជោគ ជាច្រើន​ដង ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ។

លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ របស់ លោក សម រង្ស៊ី ដែរ ប្រសិន​មិន​សង​លុយ​លោក តាម​បង្គាប់​របស់​តុលាការ៕

Apr 10, 2018  ធី សុវណ្ណថាពីតារានយោបាយក្លាយជាតារាម៉ូឌែលត្រៀមខ្លួនរួចហើយសម្រាប់ការដើរបង្ហាញម៉ូដ សម័យលង្វែកកម្សាន្ត កញ្ញាធី សុវណ្ណថា គឺជាអ្នកលេងនយោបាយវ័យក្មេង មួយរូបដែលមានឈ្មោះបោះសម្លេង នៅលើបណ្ដាញសង្គមហ្វេបុក។កញ្ញាមិនត្រឹមតែមានភាពក្លាហានក្នុងការលេងនយោបាយតែប៉ុណ្ណោះទេ។តែកញ្ញា ធីសុវណ្ណថា មានរូបសម្រស់ស្រស់ស្អាត រាងរៅ ដៃជើងស្រឡូន សាកសមជាតារាម៉ូឌែលមែនទែន។បន្ទាប់ពីការទៅកែច្រមុះដល់ប្រទេសកូរ៉េ ធ្វើអោយសម្រស់របស់នាងស្រស់ស្អាតមួយកម្រិតទៀត។ឥលូវនេះកញ្ញា ធី សុវណ្ណថា បានវិវត្តន៍ខ្លួនពីអ្នកនយោបាយវ័យក្មេង ក្លាយទៅជាតារាម៉ូឌែលតំណាងអោយប្រទេសកម្ពុជា ក្នុងចំណោមបេក្ខជនទាំង 14នាក់ ដែលបានជាប់ដើម្បីធ្វើដំណើរទៅប្រកួត នៅក្នុងប្រទេសកូរ៉េ។

Oct 18, 2018  ប្រធានគណបក្សខ្មែរក្រោក William Guang ចាញ់ក្តីកញ្ញា ធី សុវណ្ណថា ផ្ទួនៗជាលើកទី២ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ
(ភ្នំពេញ)៖ អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ នៅថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០១៨ បានច្រានចោលបណ្តឹងរបស់ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោក ដែលប្តឹងកញ្ញា ធី សុវណ្ណថា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ខណៈអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដាក់លោកឲ្យស្ថិតក្រោមការ ពិនិត្យរបស់តុលាការ។

សេចក្តីសម្រេចរបស់អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការលេខ ១០២៣ អ.យ.ជ ចុះថ្ងៃទី២៣-០៥-២០១៨ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល»។

កញ្ញា ធី សុវណ្ណថា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា៖ «លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William Guang ប្តឹងនាងខ្ញុំ តាំងពីរាស្រ្ត រហូតដល់មានឋានៈស្មើទេសរដ្ឋមន្រ្តី នៅតែចាញ់នាងខ្ញុំ ហើយខ្ញុំសូមផ្តាំទៅលោក William Guang កុំច្រឡំដើរអួតក្អេងក្អាងប្រើប្រាស់តួនាទីជាទេសរដ្ឋមន្រ្តី ការពិតលោកគ្រាន់តែមានឋានៈស្មើតែប៉ុណ្ណោះ មិនមែនជាទេសរដ្ឋមន្រ្តីដូចមន្រ្តីរាជរដ្ឋាភិបាលនោះទេ សូមកុំច្រឡំឲ្យសោះ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ William Guang បានដាក់ពាក្យប្តឹងចោទប្រកាន់ កញ្ញា ធី សុវណ្ណថា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង ដោយចោទថាបានបរិហារកេរ្តិ៍លោក កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គម Facebook ឈ្មោះ Sovantha Thy។

នៅក្នុងពាក្យបណ្តឹងនោះផងដែរ លោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ លោក វិល្លាម សូមអោយតុលាការផ្តន្ទាទោសជនប្រព្រឹត្តទៅតាមផ្លូវច្បាប់ និងទាមទារជំងឺចិត្ត ៥០០លានរៀល ដោយថវិការទាំងអស់នេះលោកសូមប្រគល់ទៅឱ្យមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចទាត់ចោលពាក្យបណ្តឹងនេះដោយសារគ្មានភស្តុតាង។

សូមជំរាបថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច៖ «ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ លើឈ្មោះ សុខ វឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណ វឌ្ឍនាសារពង្ស ភេទប្រុស ឆ្នាំកំណើត ១៤ មីនា​ ១៩៧៧ ជាម្ចាស់គណនីបណ្តាញទំនាក់ទំនងសង្គម Facebook ឈ្មោះ William Guang»៕

04:41 PM 04.04.2019 ធី សុវណ្ណថា ទប់ទឹកភ្នែកមិនបានទេព្រោះសោកស្តាយ​ ចំពោះ​កំហុសអតីតកាល ភ្នំពេញ ៖ ក្រោយពីបាត់មុខមួយរយៈធំ ពេលនេះអ្នកនយោបាយវ័យក្មេង កញ្ញា ធី សុវណ្ណថា បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយ សម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែន ព្រមទាំងភ្ជាប់ជាមួយនិងសារប៉ុន្មានឃ្លា ដោយបង្ហាញពីភាពសោកស្តាយរបស់ខ្លួន នាពេលកន្លងទៅ ។ យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក កញ្ញា ធី សុវណ្ណថា បានសរសេររៀបរ៉ាបថា "ក្នុងឱកាសខួបកំណេីត​ ៦៩ឆ្នាំ

នាងខ្ញុំ​ សូមគោរពជូនពរ សម្តេចតេជោមានសុខភាពល្អ​ ជោគជ័យគ្រប់ភារៈកិច្ច​

រាល់ពេល​ នាងខ្ញុំបានជួបសម្តេចតេជោ នាងខ្ញុំមិនអាច​ ទប់ទឹកភ្នែកបានទេ
-​ ខ្ញុំសោកស្តាយ​ ចំពោះ​កំហុសអតីតកាលរបស់ខ្ញុំ​ 
-​ ខ្ញុំបានទទួលការអនុគ្រោះ​ ក្តីមេត្តាដ៏ធំធេងពីសម្តេច
-​ ខ្ញុំបានឃេីញ​ សម្តេចខិតខំប្រឹងប្រែង​ ស្នេីរាល់ថ្ងៃ​ 
ទាំងថ្ងៃយប់​ រងាក្តៅ​ ញេីសហូរជោគខ្លួន ធ្វេីដំណេីរ
គ្រប់ច្រកល្ហក​ ក្នុងនិងក្រៅប្រទេស​ ខិតខំក៏សាង
សេដ្ឋកិច្ចជាតិ​ និងប្រជាជនកាន់តែរីកចំរេីន​ 
កំចាត់មន្ត្រីខិលខូច​ កែទម្រង់ដឹកនាំប្រទេសជាតិ
កាន់តែប្រសេីរ​ មានសុខសន្តិភាព​

គុណូបការៈ​ដ៏ធំធេង​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ 
នាងខ្ញុំ​ ជាយុវជនជំនាន់ថ្មី​ សម័យក្រោយសង្គ្រាម​ 
ចងចាំ​ ដឹងគុណ​ ជានិរន្ត​

សម្តេច​តេជោ​ ហ៊ុន​ សែន​ 
គឺជាព្រះរស់​ នៃប្រជាជនខ្មែរគ្រប់គ្នា" ៕

 26 January 2018 កញ្ញា ធី សុវណ្ណថា គំរាម​ប្តឹង​នាយក Wildlife Alliance ភ្នំពេញៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សត្វ​ព្រៃ (Wildlife Alliance) កញ្ញា Suwanna Gauntlett ត្រូវ​បាន​កញ្ញា ធី សុវណ្ណ​ថា គំរាម​ប្ដឹង​ពីបទ «រើសអើង» ដោយ​ទាម​ទារ​សំណង​ ១០ ​ម៉ឺន​ដុល្លារ ដោយសារ​នាយក​ប្រតិបត្តិ​រូប​នេះ បាន​បដិសេធ​វត្តមាន​កញ្ញា ​ធី សុវណ្ណ​ថា ចូលរួម​ក្នុង​កម្មវិធី​បោះ​ជំរំ​នៅ​តំបន់​ អារ៉ែង នៅ​ថ្ងៃ​ទី ២៦ ខែ​មករា ​ឆ្នាំ ២០១៨ នេះ។

កញ្ញា ធី សុវណ្ណ​ថា ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ជា​ប្រធាន​គណៈកម្មការ​យុវជន​សាខា​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ ​កាល​ពី​ម្សិលមិញ​ថា កញ្ញា​នឹង​ប្តឹង​កញ្ញា Suwanna Gauntlett នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ឈ្មោះថា (Wildlife Alliance)ទៅ​តុលាការ​ខេត្តកោះកុង​ពី​ប​ទ «រើសអើង» តាម​មាត្រា ២៦៥ ដោយសារ​កញ្ញា Suwanna Gauntlett បាន​បដិសេធ​វត្តមាន​កញ្ញា​ក្នុងការ​បោះជំរំនៅ​តំបន់​អារ៉ែង បើ​​ទោះ​បី​ជា​កញ្ញា​ត្រូវ​បាន​អនុញ្ញាត​ពី​លោក​ស្រី ​មិថុនា ​ភូ​ថង អភិបាល​ខេត្ត​កោះកុង​រួចរាល់​ក៏​ដោយ​។

កញ្ញា បញ្ជាក់​ថា៖ «ខ្ញុំ​អត់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ដែល​ប្រធាន​អង្គការ​មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​បោះជំរំ​នៅ​តំបន់​ អារ៉ែង នៅ​ពេល​ដែល​ខ្ញុំ​បាន​សួរ​ទៅ​គាត់​វិញ គាត់​គ្រាន់​តែ​និយាយ​ថា ខ្ញុំ​ហ្នឹង​មាន​ឈ្មោះ​ល្បី​ស្រាប់​​ហើយ មិន​បាច់​ទៅជា​មួយ​ក្រុម​ការងារ​គាត់​​ទៀត​ទេ។ ប៉ុន្ដែ​ខ្ញុំ​គិត​ថា ប្រហែល​ជា​គាត់​ខឹង​ខ្ញុំ​រឿង​ខ្ញុំ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​បុគ្គលិក​គាត់​កាល​ពី​ពេល​ជួប​ជាមួយ​សម្ដេច​ម្ល៉េះ ព្រោះ​​ពេល​នោះ​ខ្ញុំ​បាន​និយាយ​រឿង​កំហុស​ឆ្គង​ពី​អង្គការ​របស់​គាត់​ច្រើន»។

កញ្ញា ​ធី សុវណ្ណ​ថា ក៏បាន​សរសេរ​សារ​នៅ​លើ​ ហ្វេសប៊ុក ​របស់​នាង​ដែរ​ថា៖ «នាង​ខ្ញុំ​ទទួល​ការ​«រើស​អើង» និង​​ការ​ប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ពី​លោក​ស្រី Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ Wildlife Alliance បាន​បដិសេធ​វត្តមាន​ខ្ញុំ​ក្នុងការ​បោះជំរំ នៅ​តំបន់​ អារ៉ែង ថ្ងៃ​ទី​ ២៦ ខែ​មករា​នេះ ដោយ​នាង​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​ជំទាវ​អភិបាលខេត្ត​កោះកុង មិថុនា ភូថង រួចរាល់​ហើយ។ តើ​លោក​ស្រី​ជា​នរណា? មាន​សិទ្ធិអ្វី​បដិសេធ​វត្តមាន​ខ្ញុំ? នេះ​ជា​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​កិត្តិយស​របស់​ខ្ញុំ ខ្ញុំ​ទុក​ពេល​ឲ្យ​លោកស្រី ៣ ថ្ងៃ​ធ្វើ​លិខិត​សុំទោស​ខ្ញុំ ជា​សាធារណៈ និង​ផ្តល់​ប្រាក់​សង​ជំងឺ​ចិត្ត​ខ្ញុំ ១០ ម៉ឺន​ដុល្លារ បើ​លោក​ស្រី​មិន​ព្រម​ខ្ញុំ​នឹង​ប្តឹង​លោកស្រី​ទៅ​តុលាការ​ខេត្ត​កោះកុង​ពីបទ «រើសអើង...»។

កញ្ញា Suwanna Gauntlett នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ​ដែល​មាន​ឈ្មោះថា (Wildlife Alliance) កាលពី​ម្សិល​មិញ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ ប៉ុន្តែ​មន្ត្រី​​ម្នាក់​ នៃ​អង្គការ​នេះ ​និយាយ​ថា៖ «ប្រធាន​ខ្ញុំ​ បាន​ដឹង​ពី​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​ខេត្ត​ ឲ្យ​កញ្ញា​បាន​ចូល​រួម​រួចរាល់​ហើយ ប៉ុន្ដែ​ប្រធាន​ខ្ញុំ​ គាត់​បាន​ប្រាប់ថា ​កញ្ញា សុវណ្ណ​ថា កុំ​ទាន់​អញ្ជើញ​ទៅ​ពេល​នេះ​អីចាំ​លើក​ក្រោយ​ចាំ​ទៅ។ ខ្ញុំ​ចង់​ជម្រាប​កញ្ញា​ថា មូល​ហេតុ​ដែល​មិន​ទាន់​ចង់​ឲ្យ​កញ្ញា​ចូលរួម​នេះ គឺ​ដោយសារ​វា​ជា​គម្រោង​សហគមន៍​អ៊ីចឹង​គាត់​ចង់​បាន​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​ ផ្ដោត​លើ​សហគមន៍​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជា​គម្រោង​ទី ១ របស់​អង្គការ។ ម្យ៉ាងទៀត កញ្ញា​ជា​បុគ្គល​ធ្វើ​នយោបាយ​ ហើយ​គាត់​ក៏​គិត​ដែរ​ថា កញ្ញា សុវណ្ណថា ជា​បុគ្គល​ល្បី​ឈ្មោះ ​ហើយ​គាត់​ក៏​មិន​ចង់​ឲ្យ​ភ្ញៀវ​ផ្ដោត​អារម្មណ៍​លើ​សុវណ្ណ​ថា ច្រើន​ពេក​ទេ។ អ៊ីចឹង​សូម​ សុវណ្ណថា មេត្តា​យោគយល់​ផង ព្រោះ​នេះ​ជា​​គម្រោង​​របស់​សហ​គមន៍»។

លោក​ស្រី មិថុនា ភូ​ថង អភិបាល​ខេត្ត​កោះកុង​​ថ្លែង​​ថា លោកស្រី​មិន​បាន​​ដឹង​ពី​ការ​ហាម​កញ្ញា សុវណ្ណថា មិន​ឲ្យ​ចូល​រួម​នោះ​ទេ។ «កម្មវិធី​នេះ គេ​អញ្ជើញ​ខ្ញុំ​ដែរ ដើម្បី​ចូលរួម​ជា​មួយ​យុវជន​ ក្នុង​ការ​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល​នៃ​តំបន់​អារ៉ែង និង​ជីវិត​ជីវៈ​ចម្រុះ​ផ្សេងៗ​នៅ​កម្ពុជា​»៕


ថ្ងៃទី6 ខែវិច្ឆិកា ឆ្នាំ2019 នោះ! លោក ហេង ឡុង ព្រមសុំទោសអ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ ហើយ ក្រោយអវត្តមាននារីឈ្មោះ ចរិយា នៅក្នុងសន្និសិទការសែតយប់នេះ (ភ្នំពេញ)៖ តាមរយៈសន្និសិទការសែតនៅក្នុងយប់នេះ ត្រូវបានបិទបញ្ចប់ គេឃើញថា សាច់រឿងស្នេហាត្រីកោណ រវាង អ្នកនាង ធី សុវណ្ណថា លោក ផែ សុវណ្ណរិទ្ធ និងកញ្ញា ចរិយា គឺអាចស្វែងយល់បានខ្លះៗហើយ ពីជម្លោះក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ ។

ផ្អែកតាមសន្និសិទការសែតនៅយប់នេះ គេសង្កែតឃើញថា កញ្ញា ចរិយា គឺមិនបានបង្ហាញវត្តមាននៅក្នុងសន្និសិទការ សែត ដូចទៅនិងអ្វីដែលនាងបានសន្យាយ៉ាងម៉ឺងម៉ាត់នោះទេ។ គឺមានតែលោក ហេង ឡុង អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ តែប៉ុណ្ណោះ ដែលមានវត្តមាននៅក្នុងសន្និសិទក្នុងយប់នេះ។

ការមិនចូលរួមនិយាយតទល់មុខគ្នា តាមការសន្យារបស់នារីឈ្មោះ ចរិយា គឺជាការសបញ្ចក់ថា កញ្ញា ចរិយា គឺជាមនុស្សមិនស្មោះត្រងនោះទេ ដែលគេអាចគិតថា នាងគឺមានគោលបំណងមិនល្អ ក្នុងការប្រឌិតជម្លោះស្នេហា ការបង្កើតរឿងបរិហាកេរ្តិ៍ ដើម្បីបំផ្លាញកិត្តិយសរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ តែប៉ុណ្ណោះ។

ហេតុអ្វីបានជាត្រូវសង្ស័យបែបនេះ? ព្រោះថា នៅក្នុងសន្និសិទការសែតយប់នេះ អ្នកនាង ធី សុវណ្ណថា បានលើកយក ចំណុចសង្ស័យជាច្រើនចំណុចដែលទាក់ទងទៅនឹងការបកស្រាយ របស់កញ្ញា ចរិយា ដែលបានចោទប្រកាន់ថា លោក ផែ សុវណ្ណរិទ្ធ មានទំនាក់ទំនងស្នេហាជាមួយខ្លួនជាង៩ឆ្នាំមកហើយ ក៏ប៉ុន្តែគេបានដឹងថា កញ្ញា ចរិយា នៅ ពេលនេះ គឺមានអាយុត្រឹមតែ២១ឆ្នាំតែប៉ុណ្ណោះ។

មូលហេតុដ៏គួរអោយចាប់អារម្មណ៍មួយទៀតនោះ កញ្ញា ធី សុវណ្ណថា បាននិយាយថា នាងគឺមានទំនាក់ទំនងស្នេហា ជាមួយលោក ផែ សុវណ្ណរិទ្ធ ជាង៦ឆ្នាំមកហើយ មានផុសរូបជាមួយគ្នា ដើរលេងជាមួយគ្នាទាំងក្នុង និងក្រៅប្រទេសជា មួយគ្នាយ៉ាងច្បាស់លាស់ ចុះហេតុអ្វីក៏កញ្ញា ចរិយា មិនព្រមសើរើរឿងស្នេហានេះ បែរជាដល់ថ្ងៃមង្គលការនាង ទើបនាង ចរិយា បង្កើតរឿងរ៉ាងបែបនេះ ដែលនេះ គឺជាចេតនាចង់បំផ្លាញកិត្តិយស និងសេចក្តីសុខរបស់នាងយ៉ាង ពិតប្រាកដ។

ចំណែកលោក ផែ សុវណ្ណរិទ្ធ ក៏បានបដិសេដទាំងស្រុងផងដែរ នៅចំពោះមុខអ្នកសារព័ត៌មាន ដោយលោកថា មិនដែលធ្លាប់មានទំនាក់ទំនងជាមួយនារីឈ្មោះ ចរិយា នោះឡើយ។លោកថា កញ្ញា ចរិយា អាចនិងចងគំនុំជាមួយអ្នក នាង ធី សុវណ្ណថា ហើយយករូបលោកបង្កើតជារឿងបែបនេះតែម្តង។

ជុំវិញសន្និសិទការសែតនេះដែរ លោក ហេង ឡុង បានលើកឡើងថា លោកពិតជាសុំទោសយ៉ាងខ្លាំងចំពោះរឿងរ៉ាង ដែលបានកើតឡើង។លោកទទួលស្គាល់ថា លោក មិនសមយកថ្ងៃមង្គលការរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ មកបង្កើតរឿងនៅថ្ងៃនោះនោះទេ ។លោក ហេង ឡុង បន្តថា លោកព្រមដោះស្រាយតាមច្បាប់ ធ្វើម្តេចបើ អ្នកនាង ធី សុវណ្ណថា ខឹងយ៉ាងនេះហើយ។

ជារួមមក ទោះយ៉ាងណាក៏ដោយ ក៏អ្នកនាងធី សុវណ្ណថា និងលោក ផែ សុវណ្ណរិទ្ធ នៅតែដាក់ពាក្យបណ្តឹងដដែល ដើម្បីដោះស្រាយគ្នាទៅតាមច្បាប់ ដើម្បីរក្សាកិត្តិយសក្រុមគ្រួសារទាំងសងខាងរបស់នាងអោយខានតែបាន៕យើង នឹងរងចាំមើលភាគបន្ត ថាតើរឿងមួយនេះ នឹងទៅជាយ៉ាងណាទៀត?។(Swift News ពេជ្រ វុឌ្ឍា)


No comments:

Post a Comment