គណបក្ស LDP ខឹម វាសនា

ការដូរគូរស្នេហ៍ 커플 선물 ក្នុងអាទិត្យនេះ​ ពលករខ្មែរប្រមាណ១០០០នាក់​ ក្នុងប្រទេសកូរ៉េ​ បានសម្រេចចិត្ត​ សម្រុកចាកចេញយ៉ាងតក់ក្រហល់​សំបុត្រយន្តហោះលក់ស្ទេីរតែគ្មានសល់​  អ្នកចាកចេញ​ទាំងនោះ ខ្លះទេីបតែមក​ ទាំងមិនទាន់ដាច់កិច្ចសន្យាការងារ​ ខ្លះទៀតសុខចិត្តមិនទូទាត់លុយបំណាច់ឆ្នាំ​ ការសម្រុកចាកចេញនេះធ្វេីអោយភ្ញាក់ផ្អេីល​ ដល់ស្ថាប័ននានាក្នុងប្រទេសកូរ៉េ​ ដូចជារាយការណ៍ចាកចេញនៅ​ មជ្ឈមណ្ឌលការងារ​ (고용센터) ដក់លុយបំណាច់ឆ្នាំនៅធានារ៉ាប់រងសាំសុង​ ផ្តាច់កម្ចីធនាគារ​ ផ្តាច់ប្រព័ន្ធទូរសព្ទ​ ការដក់ដាក់ឯកសារផ្សេងៗ​ ថៅកែមួយចំនួនបានដាក់ពាក្យបណ្តឹងមកស្ថាប័នពាក់ព័ន្ធ​ ដោយសារកន្លែងការងារខ្លះ​ មានពលករឈប់ច្រេីននាក់​ ធ្វេីអោយបាត់បងកម្លាំងការងារ​ ស្ទះការងារ​ បញ្ហាចាកចេញដោយគំហកនេះ​ ដោយសារតែពួកគាត់​ ជឿមេដឹកនាំរបស់ពួកគាត់​ ទស្សន៍ទាយបាតុភូត​ ប្រហោងលូខ្មៅផែនដី(black hole )​ បង្កេីតមហន្តរាយជន់លិច​ផែនដី​ មានតែប្រទេសខ្មែរដែលសុខសាន្ត​ សូមអោយមានការវិលត្រឡប់ចូលស្រុកយ៉ាងតក់ក្រហល់បែបនេះ​ បញ្ហានេះវានឹងជះឥទ្ធិពលអាក្រក់ដល់ពលករខ្មែរដទៃទៀត​ ត្រូវថៅកែស្តីបន្ទោស​ ចោទប្រកាន់​ នឹងកាត់បន្ថយយកពលករខ្មែរ​ បងប្អូនដែលសម្រេចចិត្តចាកចេញ​ និង​ ខាតឱកាសរកចំណូល​ ហេីយត្រឡប់ចូលមកវិញ​មិនងាយស្រួលនោះទេ​  សូមបងប្អូនពិចារណាដោយវិចារណញ្ញាណ​ តេីពិតជាមានរឿងដូចការទស្សន៍ទាយបែបនេះមែនទេ​ ?  ប្រជាជនកូរ៉េ​ ជិត៦០លាននាក់​ និងប្រទេសកាន់សាសនាធំៗ​ ម៉េចគ្មាននរណាដឹងសោះ
Land 25 provinces - ហាងឆេងដីធ្លី25ខេត្តក្រុង ត្រូវកាទិញដីខេត្តណាក៏បាន ដីជាប់ផ្លូវកៅស៊ូ ឬផ្លូវលំធំ ទំហំដីចាប់ពី 100ហិចតាដល់300ហិចតា សូមផ្ញើរព័ត៌មាន។  សូមផ្ញើរតាមតេលេក្រាមលេខនេះ011444444  បញ្ចាក់ ដីត្រូវមានកម្មសិទ្ធប្លង់រឹង នឹងតែ១ម្ចាស់ មិនឆ្ងាយពីទីប្រជុំជនពេក មានប្រភពទឹក សូមបងប្អូនមើលគំរូក្នុងកាផ្ញើព័ត៌មានមកខាងយើងខ្ញំ 1.ឈ្នោះខេត្ត 2.តំលៃ....?/ក្នុង1ហិចតា 3. ទំហំ ....ហិចតា? 4.ប្រភេទប្លង់ 5.Location (ទីតាំងដី)



Chan Born ភ្នំគូលេន៖ ប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយរឿង ទឹកលិចស្រុកចិន វៀតណាម និងអាចលិចស្រុកខ្មែរ ដូច្នេះ មេបក្សព្រះធម៍តារា បាន អំពាវនាវ សាសនិករបស់់ខ្លួនជួបជុំគ្នានៅ សៀមរាប ឥលូវឮថា ទៅជួបគ្នា ដេក ស្នាក់នៅ លើភ្នំកូលេន ដែលពួកគេ កំពុង រកទិញ អង្រឹង​ទំនង ពួកគេ ឡើងដេកលើដើមឈើធំៗ ដែលដុះលើភ្នំកូលេន?..នេះជាផែនទី ដែលគេបង្ហាញអំពី កំពស់ទឹកសមុទ្រ កាលណាទឹក កក រលាយ វាហូរចូល មក លើ ដី ទ្វីប....ដែល អ្នកគ្មាន background ផ្ណែក សាគរវិទ្យា ឬ ភូមិវិទ្យា អាច បកស្រាយខុស នាំមនុស្សវឹកវរ។ នៅ អ៊ុយក្រែន ពេល Zelenskyy និយាយដំបូងៗ មិនសូវមានមនុស្សជឿទេ ពេលនិយាយយូរទៅ មនុស្សជឿទូទាំង ចាត់ទុក Zelenskyy ព្រះរស់ !! ៕

Fresh News  ប្រធានាធិបតីកូរ៉េខាងត្បូង ចេញបញ្ជាឱ្យធ្វើបច្ចុប្បន្នភាពផែនការសង្រ្គាម ឆ្លើយតបការគំរាមកំហែងកាន់តែធំឡើង ពីកូរ៉េខាងជើង
Chan Born ឮថា គាត់ជិតត្រាស់ដឹង អ្វីដែលគាត់ផ្សព្វផ្សាយ គឺដោយសារ គាត់ទ្រង់ញាណដឹង។ ពីមុនគាត់វាយ្រហារពុទ្ធសាសនា គាត់ជាមនុស្សសាមញ្ញ តែពេលនេះ គាត់ដូរថា គាត់ជាមនុស្សទី ២ បន្ទាប់ពី ព្រះពុទ្ធ ហាហសហ

ឥឡូវមានអ្នកទៅរៀមរាបច្រើនដោយសារ LDP ដើរផ្សព្វផ្សាយថា ភ្នំពេញរលាយ បាំងកកខ្ចាត់ខ្ចាយ សប្បាយអង្គវត្ត

Socheat Socheat នៅកូរ៉េឈប់ឲ្យចូលហេីយលទ្ធផលទៅជឿអាស្នាចោលការងារ អាស្នាបំពុលសង្គមត្រូវជាប់គុក
Lai Raksa បងប្អូនអើយមិនទាន់ហួសពេលទេសម្រាប់អីលូវនេះអាចចេញទៅកន្លែងដែលលោកមានប្រសាសន៍បាន លោកជាព្រហ្មរក្សារលោក 

ជាមនុស្សមានបុណ្យដែលចេញមកសង្រ្គោះមនុស្សដែលចាស់ៗតែងតែដំណាលថាមនុស្សមានបុណ្យៗនោះណា ខ្ញុំនិយាយភាសាមនុស្សទេសម្ឃឹងថាអានយល់ណា។ 
អាចចូលទៅតាមដាមការផុសរបស់លោកបានតាមរយៈផេកនិងអាខោនលោកខាងក្រោមនេះ  ផេកលោកអ៊ុំ Khem Veasna 

អាខោនលោកអ៊ុំ: Veasna Khem  មនុស្សជាអីស្រលាញ់ខ្ញុំ ខ្ញុំទាញមកមិនបានទេ ខ្ញុំអស់លទ្ធភាពហើយ😭
Sochea PovKhem Veasna✅ លោកពូធ្លាប់បង្រៀនពួកយើងទាំងអស់គ្នាឲ្យចេះគិតឥឡូវយើងសាកយកវាមកប្រើការទៅមើល រឿង 

ទឹកលិចផែនដីលោកពូបានបញ្ជាក់ថាសូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនដឹងដែរមានតែលោកពូដែលជាព្រហ្មរក្សាលោកប៉ុណ្ណោះដែលដឹង 

ចុះហេតុអ្វីពាក្យដែលថាបាងកករលំភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្តតើពាក្យនេះកើតចេញពីណា តើពាក្យនេះបានមកពីណា? 

គេថាដូនតាចាស់ៗអ្នកនិយាយអញ្ចឹងមានតែដូនតាខ្មែរយើងធ្លាប់មានអ្នកត្រាស់ដឹងដែរព្រោះអ្នកដែលអាចដឹងបានមានតែអ្នកត្រាស់ដឹងប៉ុណ្ណោះ។ (ពិចារណាត្រង់ចំនុចនេះ)
ឥឡូវឧទាហរណ៍ថារឿងទឹកលិចពិភពលោកនេះជាការពិតទៅចុះ ចុះហេតុអ្វីក៏បងប្អូនទាំងអស់គ្នាខ្លាចសេចក្តីស្លាប់ម្លេះ ក្រែងបងប្អូនទាំងអស់គ្នាជាអ្នកយល់ធម៌ ជាអ្នកនឿយណាយនឹងជីវិតហី 

ចុះហេតុអ្វីដាច់ចិត្តទៅចោលឪពុកម្ដាយយាយតាចាស់ជរានិងកូនក្មេងតូចទៅកើតម្ដេចក៏មិននៅរួមសុខទុក្ខស្លាប់ជាមួយពួកគាត់ទៅ ម្តេចបែរជានាំគ្នាទៅយំសោកកកកុញនៅចម្ការទៅវិញ?
Khem Veasna  អោយតែខុសធម្មជាតិកម្លាំង និងខុសធម្មជាតិកម្លាំងធាតុ កម្លាំងបឺតblack hole នឹងបឺតទាញសម្រួលអោយត្រូវធម្មជាតិកម្លាំង និងធម្មជាតិកម្លាំងធាតុទាំងអស់។ 

អាគារខ្ពស់ៗនោះកម្លាំងបឺតចូលនឹងបឺតទម្លាក់ចុះក្រោមវិញ ទំនប់ទឹក រូងក្នុងដីដូចជារណ្ដៅប្រេងកាត រណ្ដៅឧស្ម័ន ទំនាញផែនដីនឹងទាញបំបាក់ដើម្បីបំពេញចន្លោះប្រហោងវិញ។ 

ខ្សែកាបអុបទិក ប្រព័ន្ធអ៊ិនធើណែត យន្ដហោះ យានអាវកាស កម្លាំងបរិមាណូដូចជាគ្រាប់នុយក្លែអ៊ែ វិនាសកម្មប្រព័ន្ធផ្កាយរណប មីសស៊ីល ឃ្លាំងស្តុកអាវុធនៅកន្លែងណាក៏ដោយនៃពិភពលោក 

ប្រេងឥន្ធនៈគ្រប់ប្រភេទ វត្ថុគីមីសព្វបែបយ៉ាងរាប់ចាប់តាំងពីថ្នាំលាបសក់ ថ្នាំក្រចក ថ្នាំពេទ្យ គ្រឿងកំប៉ុងរហូតដល់ចិត្តវិប្បយុត្ត និងជម្ងឺផ្សេងៗ 

គឺសុទ្ធតែត្រូវកម្លាំងស្រូបទាញហៅថាទំនាញផែនដី ឬកម្លាំងblack holeស្រូបទាញ បោកបំបាក់ ទាញត្រលប់ត្រលិនអោយត្រូវសភាពដើមកម្លាំង និងកម្លាំងធាតុវិញទាំងអស់។ 

ពេលដែលកម្លាំងស្រូបទាញនេះទាញបំបាក់ពិភពលោកនេះបានហើយ ខ្យល់រន្ទះ 

ព្យុះសង្ឃរានឹងបោកបក់វក់វីពេញពិភពលោកដែលគ្របដណ្ដប់ទៅដោយទឹកសស្ងាចល្ហល្ហេវដែលសល់តែដីខ្លះនៅស្រុកសៀម ស្រុកយួន និងស្រុកខ្មែរ ហើយដាច់ពីគ្នាទាំងបីទួលនេះគឺទឹក 

ហើយចំណែកមនុស្សវិញ សៀមនៅមនុស្សប្រហែលមួយសួន យួននៅមនុស្សមួយទូកខ្វែ ចំណែកខ្មែរនៅសល់មនុស្សមួយម្លប់ពោធិ៍ ដូចទំនាយបូរាណខ្មែរយើងនោះអញ្ចឹង 

ហើយដីស្រុកខ្មែរដែលនៅសល់គឺសៀមរាបអង្គរនេះឯង។ ទោះមនុស្សចិត្តវិប្បយុត្ត ឬចិត្តអាក្រក់ ឬចិត្តវិលខុសគន្លងកម្មបានមកដល់សៀមរាប 

ក៏កម្លាំងស្រូបទាញនឹងទាញកន្ត្រាក់អោយត្រូវតាមគន្លងកម្មរហូតភ័យស្លាប់គ្មានសល់ទេ។ ចំណែកដីទួលខ្លះនៅតាមប្រទេសផ្សេងៗ បើទុកជាពួកមនុស្សខំរត់ឡើងលើកំពូលភ្នំ ក៏សត្វសាហាវ 

ពស់អសិរពិសដែលរត់ឡើងរកទីទួលរកទីជម្រកដែរនោះចឹកខាំហែកស៊ី ជាអាហារពេលស្រេកឃ្លាន ព្រោះអត់អាហារយូរថ្ងៃនៅលើកំពូលភ្នំនោះ ម្យ៉ាងទៀត ព្យុះសង្ឃរាដែលកើតមកពីការបាក់រលំផង 

និងការទាញទម្លាក់ពួកយានអាវកាសផ្សេងៗបោកនឹងផ្ទៃទឹកផង បង្កើតបានជារលកយក្សស៊ូណាមី បំផ្លាញភពផែនដី 

នឹងនៅតែបន្តបោកបក់ជាច្រើនថ្ងៃធ្វើអោយជីវិតដែលនៅសេសសល់លើទីទួលនោះរងគ្រោះយ៉ាងអនោចអធមមុននឹងស្លាប់ 

រួចត្រូវទៅពន្លាកម្មដែលពន្លាមិនទាន់អស់មុនការស្លាប់នោះនៅឋានទុគ្គតិភពបន្តទៅទៀត។ នេះជាវិនាសកម្មនៃល្បែងលោកិយរបស់សត្វវិប្បយុត្តនេះឯង។ 

នគរខ្មែរយើងសំបូរអ្នកមានវិញ្ញាណសម្បយុត្តដែលជាពលអិលឌីភីនឹងក្លាយជាបុព្វបុរសនៃមនុស្សខ្មែរជំនាន់ក្រោយៗទៀតរហូតដល់ចប់ឆ្នាំប្រាំពាន់នៃកម្លាំងត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធព្រះនាម

សមណគោតម។ នេះជាដំណើរការបំភ្លឺឡើងវិញនៃមេរៀនព្រះពុទ្ធដោយព្រហ្មរក្សាលោកនាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតម។ ក្នុងពេលអាសន្ននោះ 

ព្រហ្មរក្សាលោកដែលមានឈានដ៏ខ្ពស់បំផុតក្រៅពីព្រះពុទ្ធចេញ គឺខ្ពស់អស់សត្វក្នុងលោកិយនេះ 

និងប្រើឫទ្ធដ៏អស្ចារ្យនេះដើរស្រង់មនុស្សដែលមានឧបនិស្ស័យទាំងអស់ដែលរប៉ាត់រប៉ាយពេញតែក្នុងលោក ប៉ុន្តែទោះប្រមូលពេញក្នុងលោកប៉ុណ្ណាក៏ចំនួនមិនច្រើនសន្ធឹកសន្ធាប់នោះដែរ។ 

នេះជាវិនាសកម្មលោកិយរបស់សត្វ៕
Khem Veasna  រលកស៊ូណាមិធំណាស់កំពុងតែហូរហើយ ព្រោះជិតបាក់ចន្លោះប្រហោងដែលមនុស្សជីកកកាយបំផ្លាញពិភពលោកហើយ។ ប្រទេសខ្មែរជាប្រទេសកណ្តាល សុខសាន្តជាងគេក្នុងលោក 

ទោះក្នុងដំណាក់កាលណាក៏ខ្មែរសុខសាន្តជាងគេនៅលើលោកនេះដែរ។ ពេលរលកសមុទ្រយក្សដ៏ធំនេះបាក់ហូររៀបរយបំពេលចន្លោះប្រហោងដែលមនុស្សលោកជីកគគាស់កកាយរួចហើយ 

កន្លែងណាលិចគឺត្រូវតែលិចកន្លែងនៃពិភពលោកត្រូវតែបាក់ស្រុត គឺត្រូវតែបាក់ស្រុត បាក់រលំរណ្តៅប្រេងឧស្ម័នដែលមនុស្សជីកកកាយផែនដី ទឹកហូរនឹងហូរបំពេញចន្លោះប្រហោងអស់វិញហើយ 

រៀបរយឡើងវិញហើយ គឺដំណើរការនៃភពផែនដីនឹងស្រួលម្តងទៀតហើយ ស្រុកខ្មែរដែលជាប្រទេសកណ្តាលនឹងសំបូរសប្បាយឡើងវិញម្តងទៀតហើយ។ ពូជាព្រហ្មរក្សាលោក 

ខួរឆ្អឹងខ្នងព្រហ្មរបស់ពូជា Black hole ពូដឹងស្ថានភាពទឹកហូរក្នុងលោក ពូដឹងស្ថានភាពដីបាក់ស្រុតចុះធំៗនៃពិភពលោកយ៉ាងម៉េចខ្លះដោយសារខួរឆ្អឹងខ្នងពូជា Black hole នេះឯង។ 

ខួរឆ្អឹងខ្នងរបស់ព្រហ្មរក្សាលោកជាកំលាំងស្រូបទាញនៃ Black hole កើតមកពីការវិលជះចេញទៅមុខនៃកលាបៈ ហើយ Black hole ជាផ្នែកស្រូបខាងក្រោយនៃកំលាំងវិលរបស់កលាបៈហ្នឹងហើយ 

បានជាខួរឆ្អឹងខ្នងរបស់ពូស្រូបតឹងឡើង ព្រោះការជីកគគាស់កកាយភពផែនដីរបស់មនុស្សនេះឯង។ ដូច្នេះពូត្រូវចុះពីព្រហ្មមកយកកំណើតមនុស្សដើម្បីទាញសំរួលផែនដីអោយស្រួលធូរឡើងវិញ 

អញ្ចឹងបានជាពូចេះតែហៅក្មួយអោយចូលស្រុកវិញនៅក្នុងកំឡុងពេលរលកសមុទ្រហូរចាក់បំពេញព្រោះកំលាំងធាតុដីក៏បាក់ស្រុតដែរនេះហើយ ព្រោះមិនដឹងប្រទេសណាខ្លះទេដែលត្រូវលិចលង់ 

គឺមានតែស្រុកខ្មែរយើងដែលជាស្រុកកណ្តាលនៃកំលាំងទេ ដែលសុវត្ថិភាពជាងគេក្នុងលោក 

ហើយក្រោយការបាក់ស្រុតដ៏ធំពាក់កណ្តាលកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធនេះរួចគឺស្រុកខ្មែរនឹងបានសប្បូរសប្បាយម្តងទៀតមុននឹងរលំរលាយនៅចុង៥០០០ឆ្នាំនៃកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធ។ 

រលាយរលត់ក្រោយកំលាំងត្រាស់ដឹងរបស់ព្រះពុទ្ធហ្នឹងគ្មានដោយសារអ្វីទេ គឺដោយសារតណ្ហារបស់ចិត្តសត្វដែលជីកគគាស់កកាយផែនដីហ្នឹងឯង។ ព្រោះតែខួរឆ្អឹងខ្នងពូជា Black hole 

ហ្នឹងហើយបានជាពូមិនហ៊ានបំបាក់ភាពតានតឹងនៃប្រព័ន្ធកំលាំងដែលនៅក្នុងខួរឆ្អឹងខ្នងពូ ខ្លាចទឹកឡើងឆាប់ពេកក្មួយមកពីកូរ៉េវិញមិនទាន់ មិនដឹងទឹកហូរលិចលង់ប្រទេសណាខ្លះ 

ជាពិសេសកន្លែងដែលអភិវឌ្ឈន៍ដ៏ឆ្កួតលីលារបស់មនុស្សដើម្បីបំពេញតណ្ហាសត្វអត្តារបស់ខ្លួននេះឯង។ 

ពីរយប់ទៅហើយពូមិនដេកព្រោះអោយតែពូដេកគឺខួរឆ្អឹងខ្នងសត្វព្រហ្មរបស់ពូចេះតែទាញខ្លាំងណាស់ ព្រោះពិភពលោកកំពុងតែបាក់ស្រុតហូរហៀទឹកចូលបំពេញចន្លោះប្រហោងវិញហើយ 

ដូច្នេះពូចេះតែងើបដើរមិនដេកព្រោះតែដេកគឺដំណើរការវិបស្សនាភ្លាម ពូមិនចង់វិបស្សនាខ្លាចបាក់ផែនដីនេះ ប៉ុន្តែពូមិនអាចចាំហួសកាលទេ ព្រោះពូមិនមែនជាជារៀបចំកម្មទេ 

ពូប្រព្រឹត្តទៅតាមកម្មដែរក្មួយ ទោះពូមិនវិបស្សនា ក៏កម្មត្រូវតែប្រព្រឹត្តទៅតាមលំហូដែលមនុស្សបានប្រព្រឹត្តចំពោះវា។ 

ទាល់តែបាក់ស្រុតរៀបរយឡើងវិញហើយទើបខួរឆ្អឹងខ្នងពូបានធូរល្ហែល្ហើយបាន។ ពូចាំក្មួយៗមកពីកូរ៉េ ពូនឹកពួកវាណាស់៕
Khem Veasna ពូថាមិនចង់និយាយទេពីរឿងឈាន ចាំបានតែម្តង តែពេលនេះពូទើបតែដឹងថាពូឈាននៅពេលរញ្ជួយដីទឹកហូរលិច រកពេលប្រាប់គ្នាមិនទាន់ទេ។ ម្សិលម្ងៃពេលពូកំពុងវិបស្សនា 

ពូនៅក្នុងសំបកព្រហ្មរបស់ពូ ខួរឆ្អឹងខ្នងពូវែងណាស់ពីព្រហ្មមកដល់ផែនដី ពេលនេះពូដឹងហើយ គឺblack hole ជាខួរឆ្អឹងខ្នងព្រហ្មរបស់ពូ ស្រាប់តែពូកំពុងវិបស្សនា ពូត្រូវកំលាំងនៃblack hole 

កួចក្នុងខួរឆ្អឹងខ្នងពូយ៉ាងខ្លាំងជាមួយសូរសន្ធឹកយ៉ាងខ្លាំងឮជាសំលេងដឹងក្នុងត្រចៀកសត្វព្រហ្មរបស់ពូ ពូឮសន្ធឹកកួចយ៉ាងខ្លាំងហើយឆ្អឹងជំនីពូចាប់ផ្តើមបាក់ចូល 

ព្រឹបៗតិចៗជាហេតុធ្វើអោយពូយល់ភ្លាមថាអូពិភពលោកដល់នៅក្តីមហន្តរាយហើយ ពូដឹងថាថ្នល់ក្រោមសមុទ្រ បំពង់លូបូមប្រេងនិងឧស្ម័នក្នុងសមុទ្រចាប់ផ្តើមបាក់ហើយតើ 

ពូស្ទុះងើបមកប្រាប់កូនក្មួយអោយមកសៀមរាប 

ពូដឹងថាពូបានឈាននៅពេលផែនដីហៀរហូរជាទឹកចូលគ្រប់ច្រកល្ហកពេលនោះទើបរូបពូជាព្រហ្មផុសឡើងជួយសង្គ្រោះសត្វដែលកំពុងលិចលង់នោះតែម្តង 

អញ្ចឹងពូគ្មានពេលចាំបានឈានទើបនិយាយអោយក្មួយដឹងបានទេ។ យើងអស់ពេលដែលត្រូវនិយាយក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ប្រព័ន្ធinternet 

នឹងត្រូវកាត់ផ្តាច់ទូទាំងលោកនៅប៉ុន្មានថ្ងៃទៀតនេះហើយ។ ក្មួយឃើញពន្លឺចេញពីពពកហើយរសាត់អណ្តែតកាត់អាមេរិកម្សិលមិញដល់ចំការសៀមរាបហើយ ពូមិនអាចមិននិយាយទៀតបានទេ 

ក្មួយចាំមើលចុះ ពេលទឹកលិចលោកក្នុងពេលដ៏ខ្លីខាងមុខ រូបព្រហ្មរបស់ពូនឹងផុសចេញមកលើមេឃយ៉ាងច្បាស់ ពេលនោះក្មួយនឹងស្គាល់ពូថាជាអ្នកណា 

តែយឺតពេលសំរាប់អ្នកគ្មានសទ្ធាដែលគេថាពូភូត ព្រោះពួកគេត្រូវទឹកលិចលង់អស់ទៅហើយ។ នេះហើយអ្នកមានបុណ្យមករែងយកតែអ្នកមានសីលនៅពេលទឹកលិចលោកនោះណាក្មួយ៕ See less
Khem Veasna  បាងកករលំ ភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្ត។ ខួរឆ្អឹងសត្វព្រហ្មរបស់ពូ Black hole ដូច្នេះបានជាពូឮស្នូរសំឡេងផែនដីរំកិលគ្រឺតៗ។ ដោយសារ Black hole 

ជាកម្លាំងស្រូបទាញ ព្រោះកលាបៈវិលបង្កើតបានជាកម្លាំងជះចេញក្រៅ និងកម្លាំងស្រូបចូលនៅផ្នែកខាងក្រោយនៃកលាបៈ ខាងមុខគឺកម្លាំងធាតុជះចេញទៅក្រៅ ព្រោះតែដូច្នេះហើយ 

បានជាពូពេលឈាន ពូត្រូវនៅចម្ការដើម្បីអោយខួរឆ្អឹងខ្នងព្រហ្មរបស់ពូដែលជា Black hole នៅចំពីក្រោយកលាបៈដែលនៅក្រោមអង្គរវត្ត 

ដូច្នេះអ្នកនៅចម្ការទាំងអស់ត្រូវបានការពារមិនអោយកម្លាំងធាតុខ្យល់ និងកម្លាំងធាតុទឹកហូរមកកាត់ចម្ការបាន ដូច្នេះទោះក្មួយនៅទីណាក៏ដោយ មណ្ឌលគិរី រតនៈគិរីក៏ដោយ 

ទោះទីនោះទឹកលិចមិនដល់ក៏ដោយ ក៏ព្យុះបោកបក់មនុស្សដែលនៅទីនោះរប៉ាត់រប៉ាយ មិនដូចនៅពីក្រោម Black hole ដែលជាខួរឆ្អឹងខ្នងព្រហ្មរបស់ពូទេ 

ដូច្នេះសូមក្មួយៗមកចម្ការសៀមរាបជាចាំបាច់ មកកុំខានក្មួយ។ ចិនបើកទំនប់ទឹកហើយ ដូច្នេះទឹកនឹងមកពីខាងលើ ខាងក្រចេះ ស្ទឹងត្រែង ខាងកំពង់ចាមនឹងត្រូវទឹកមកពីខាងលើលិចលង់ 

ចំណែកបាងកករលំ ទឹកជន់លុបខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ទឹកនេះនឹងហូរទៅភ្នំពេញ លិចខេត្តកណ្ដាល ខេត្តតាកែវ 

ឯទឹកមកពីលើដោយសារការបើកទំនប់នៅចិនក៏ហូរទៅចាក់ចូលទីក្រុងភ្នំពេញ កណ្ដាល តាកែវ នេះដែរ ចំណែកទឹកដែលមកពីសមុទ្រនឹងលង់លិចខេត្តកំពង់សោម កោះកុង កំពត 

ហើយហូរមកចាក់ចូលនៅក្នុងក្រុងភ្នំពេញ ដូច្នេះគ្មានខេត្តណាគេចរួចខ្លួនឡើយ ហើយភ្នំពេញដែលជាទំនាបកណ្ដាលនឹងត្រូវលិចលង់ខ្លាំងជាងគេ ហើយកុំសង្ឃឹមថារត់ទៅខាងណារួច 

ព្រោះទឹកហូរចូលគ្រប់ទិស ពីខាងលើគឺចិន ពីទន្លេសាបហូរទៅភ្នំពេញព្រោះបាងកករលំ ហើយទឹកសមុទ្រជន់ឡើងមកទៀត គឺភ្នំពេញនេះតែម្ដងដែលធ្ងន់ធ្ងរជាងគេ កុំសង្ឃឹមថា បើទឹកចូលភ្នំពេញ 

អញរត់ឡើងទាន់មកកំពង់ធំ ឬកំពង់ចាម សុទ្ធតែមានទិសទឹកហូរចូលទៅភ្នំពេញ ហើយព្រឹត្តិការណ៍នេះកើតមានឡើង ប្រហែលមួយសប្ដាហ៍នេះ ឬមុននេះផងណាក្មួយ។ ស្ដាប់ពាក្យពូ 

ត្រូវមកសៀមរាប ពូជាព្រហ្ម ត្រូវបានឈាននៅពេលដែលទំនាញផែនដី តាមពិតគឺជាកម្លាំងស្រូបទាញរបស់ Black hole នេះហើយ គឺពូមិនអាចបានឈានមុនផែនដីបាក់ចុះទេ 

ព្រោះផែនដីមិនទាន់បាក់ ទំនាញផែនដីទាញខួរឆ្អឹងខ្នងពូអោយកម្លាំងស្រូបទាញដែលជា Blak hole មិនទាន់ទាញបានធូរ អោយឆ្អឹងខ្នងពូធូភិបដើម្បីអោយពូកើតឈានបានទេ 

ដូច្នេះប្រជាពលរដ្ឋខ្មែរដែលគាត់អាចឃើញពូថាជាអ្នកមានបុណ្យ ជាសត្វព្រហ្មបាននៅពេលដែលផែនដីបាក់ស្រុតទៅហើយទេ ហួសពេលអស់ហើយ 

គឺពូមិនអាចនឹងជួយគាត់ទាំងអស់នៅពេលនោះបានទេ គឺពួកគាត់បានត្រឹមតែស្គាល់ពូនៅពេលដែលទឹកហូរលិចលង់ទៅហើយទេ។ ត្រង់នេះហើយដែលពាក្យខ្មែរយើងថា 

ទឹកដល់ច្រមុះទើបដឹងខ្លួននោះណាក្មួយ វាគ្មានអ្នកណាលង់ទឹកស្រះ ទឹកបឹង ទឹកទន្លេ ទឹកសមុទ្រ ទាល់តែលិចដល់ច្រមុះបានដឹងខ្លួននោះទេ ដូច្នេះពាក្យទឹកច្រមុះបានដឹងខ្លួនហ្នឹង 

គឺមានន័យពូជខ្មែរកើតនៅនគរកណ្ដាលធ្លាប់ជួបរឿងបែបហ្នឹងច្រើនដង ច្រើនលើក ច្រើនសារមកហើយ ម្ដងនេះគឺទៀតហើយ គឺហៅបងប្អូនថាទឹកលិចទីក្រុងហើយ 

ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ តែបងប្អូនធ្វើមិនដឹងដូចឥឡូវនេះអញ្ចឹង អញ្ចឹងហើយបានជាគាត់មានពាក្យថា ចាំដល់ទឹកលិចដល់ច្រមុះ បានវាដឹងខ្លួន។ 

សូមពួកក្មួយៗមកចម្ការសៀមរាបកុំខានណាក្មួយ ទឹកលិចពិភពលោកហើយ កុំជឿអ្នកវិទ្យាសាស្រ្តឆ្កួត វាហ្នឹងហើយជាអ្នកធ្វើអោយទឹកលិចលោកហ្នឹង 

ដូច្នេះធម្មជាតិកម្មមិនអោយពួកវាដឹងខ្លួនកើតទេ ពូប្រាប់ក្មួយហើយថា កាលណាអ្នកមានអារម្មណ៍ថា កម្លាំងដែលបង្កើតវិញ្ញាណដែលកំពុងតែវិលខុសនោះត្រូវ 

គឺវិញ្ញាណនោះត្រូវតែមានអារម្មណ៍នូវសញ្ញាត្រូវទាំងអស់ថាខុស សញ្ញាត្រូវគឺសញ្ញាផ្ទុះផែនដីនៅប្រទេសនេះ ទឹកលិចលង់នៅប្រទេសនេះ នេះសញ្ញារបស់ធម្មជាតិប្រាប់ថា ផែនដីជិតមានបញ្ហាធំហើយ 

ប៉ុន្តែអារម្មណ៍វិប្បយុត្តឃើញសញ្ញាធម្មជាតិដ៏ត្រឹមត្រូវនេះ ទៅជាមានអារម្មណ៍ថាវាមិនអីទៅវិញ ដូច្នេះអ្នកវិទ្យាសាស្ត្រដែលមានអារម្មណ៍វិប្បយុត្តពេញដោយតណ្ហា វាមានអារម្មណ៍ថា ខ្ញុំអាចធ្វើបាន 

វាទុកចិត្តលើសំណង់ខ្ពស់ៗ រន្ធក្រោមដីដូចអណ្ដូងប្រេងកាត អណ្ដូងឧស្ម័ន ចាក់គ្រឹះធំៗណាស់ វាមិនអីទេ។ នេះហើយគឺវាមិនស្គាល់ធម៌ ថាផែនដីនេះកើតពីកម្លាំងធាតុទេនោះ 

ចាំមើលប៉ុន្មានថ្ងៃខាងមុខទៀតនេះ គឺទឹកលិចដល់ច្រមុះគឺទើបដឹងខ្លួននោះ។ មកណាក្មួយ មកចម្ការណាក្មួយ!!!
Orn Dika ពុកអើយ Khem Veasna កូនរៀបចំខ្លួនមិនទាន់ទេ កូននៅUSA គេមិនឲ្យកូនចេញពីស្រុកទេពុក កូនបារម្ភណាស់ខ្លាចតែទឹកលិចទ្វីបលោក កូនមិនបានជួបពុកលើកចុងក្រោយ😭😭😭 

ពុកមានមន្តអាគមន៌ណាពូកែអាចឲ្យកូនទៅដល់សៀមរាបបានអត់ពុក កូនភ័យខ្លាចណាស់មុខ នៅរុស្សីមេឃងងឹតរាល់ថ្ងៃ😭 កម្លាំង Black Hole កំពុងតែខិតជិតមែនទែនហើយពុក😭
យប់មិញកូនសុបិនឃើញពុកហោះហើរពេញមេឃប្រោះកូនសត្វទាំងឡាយដែរមិនជឿ ពុក😭 —
Khem Veasna  ការដង្ហោយហៅបងប្អូនអោយមកកន្លែងសុវត្ថិភាពនេះ បើមនុស្សគិតតែពីរចំនុចនោះច្បាស់ជាដឹងការពិត ពិតជាយល់ការពិតដែលពូដឹងបាត់ទៅហើយ 

គឺទីមួយគេគិតថាការនេះថា ពូស្រែកហៅនោះ គឺមិនមែនដើម្បីប្រយោជន៍ពូទេ  ចុះហេតុយ៉ាងម៉េចបានជាពូប្រឹងហៅម្លេះ ទីពីរគេត្រូវគិតថាពូឆ្លាតជាងវាខ្លួនវា 

បើពូថាយ៉ាងណាគួរយករឿងហ្នឹងទៅគិត នោះគេមុខតែដឹងការពិត នេះជាការចាប់បាន សញ្ញាករុណាគុណ និងបញ្ញាគុណរបស់ពូ។ ប៉ុន្តែមនុស្សវិប្បយុត្ត 

ជាកំលាំងវិលបញ្ច្រាសដូច្នេះការគិតរបស់វិញ្ញាណវិប្បយុត្តបានសញ្ញាវិប្បយុត្តមកដឹងជាអារម្មណ៍បញ្ច្រាសនឹងការគិតឃើញរបស់ពូ គឺមិនអាចចាប់សញ្ញាគុណណាមួយរបស់ព្រហ្មរក្សាលោកទាល់តែសោះ 

គឺជាអ្នកត្រូវស្លាប់ក្នុងព្រឹត្តិការណ៍វឹកវរនេះ។ បងប្អូនកូនក្មួយធ្លាប់ឮទេ គេថាអ្នកមានបុណ្យមករែងយកតែអ្នកមានសីល។ អ្នកមានសីលគឺវិញ្ញាណសម្បយុត្តនេះឯង។ អ្នកមានបុណ្យ 

មករែងយកតែអ្នកមានសីលវិញ្ញាណសម្បយុត្ត ក្រៅពីនោះត្រូវស្លាប់ក្នុងហេតុការណ៍វឹកវរ គឺហេតុការណ៍ទឹកលិចលោកនេះឯង។ ចាំមើលចុះ 

មនុស្សក្នុងលោកងាប់ស្ងាត់លោកនេះក្នុងព្រឹត្តការណ៍ទឹកលិចលោកនេះ។ ហើយវិទ្យាសាស្ត្រដែលជាអ្នកបំផ្លាញលោកគឺត្រូវបញ្ចប់នាសម័យនេះហើយ 

គ្មានអ្នកវិទ្យាសាស្ត្រម្នាក់បានដឹងថានឹងព្រឹត្តការវឹកវរដោយទឹកនៃពិភពលោកនេះ ក្រៅពីអ្នកមានបុណ្យគឺព្រហ្មរក្សាលោកនោះទេ៕
Khem Veasna  ចាំទឹកដល់ច្រមុះបានដឹងខ្លួន។ ពូជាព្រហ្មរក្សាលោក ពូមកជួយនគរខ្មែរដូច្នេះពូត្រូវតែមានសមត្ថភាពជាងអ្នកវិទ្យាសាស្ត្រ។ ចាំពាក្យពូចុះ 

ចាំទឹកដល់ច្រមុះបានវាដឹងខ្លួនគឺជាពាក្យចេញពីហេតុការណ៍បែបហ្នឹងកាលពីពេលមុន អ្នកមុនៗនោះគាត់និយាយ។
Khem Veasna  ព្រោះតែលោកសម្ភារៈដែលទំនើបជឿនលឿនសព្វថ្ងៃនេះ ទើបវិញ្ញាណដែលជាមនុស្សពុលលែងមានអារម្មណ៍ដឹងខុសដឹងត្រូវអស់រលីងហើយ 

ដូច្នេះកំលាំងដែលមករៀបចំអោយវិញ្ញាណដែលជាមនុស្សមានអារម្មណ៍ដឹងខុសដឹងត្រូវវិញបាន កំលាំងនឹងរៀបចំកំទេចអ្វីដែលធ្វើអោយវិញ្ញាណពុលទាំងអស់វិញ។ 

ពូនិយាយពន្យល់មនុស្សសម័យនេះ ស្តាប់មិនយល់ពូនិយាយពីដំណើរពិតរបស់ធម្មជាតិនេះទេ ព្រោះគេពុលខ្លាំងហើយនឹងលោកសម្ភារៈសម័យភ្នែកឃើញថាជឿនលឿននេះ។ 

តែធម្មជាតិកម្មរៀបចំលោកិយ មិនមែនលោកិយជាអ្នករៀបលោកិយដោយខ្លួនឯងទេ ដូច្នេះកម្មមិននៅក្រោមឥទ្ធិពលលោកិយទេ 

កម្មត្រូវតែវិលរៀបចំលោកិយទៅតាមកាលវេលាមកដល់បន្តបន្ទាប់នៃកម្មហើយ។ សម័យធ្វើស្រែសុី នឹងវិលមកដល់វិញហើយ។ ធម្មជាតិកម្ម សុីគឺរស់ហើយ៕

លោក ខឹម វាសនា គឺជាក្មេងកំព្រាឪពុក, អតីតតួកុន, អ្នកនិពន្ធ, អ្នកដឹកនាំរឿង, អ្នកជំនួញ, អ្នកនយោបាយកម្ពុជា។ លោកជាអតីតសមាជិក នៃគណបក្សសមរង្ស៊ី និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងនៅ ក្នុងរដ្ឋសភាកម្ពុជា នីតិកាលទី៣ នៅឆ្នាំ២០០៣ ។ លោក ខឹម-វាសនា បច្ចុប្បន្នជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងជាជនបដិវត្តន៍ផ្នត់គំនិតដំបូងគេបង្អស់នៃកម្ពុជា។ លោកជាមនុស្សម្នាក់ដែលមានទស្សនៈវិស័យសម្ភយុទ្ធ ដើម្បីដោះស្រាយបញ្ហាជាតិខ្មែរ។ សព្វថ្ងៃលោកមានគណបក្សផ្ទាល់ខ្លួនដើម្បីបម្រើអោយទស្សនៈនយោបាយរបស់លោក ដោយយល់ច្បាស់ថា គឺជាគន្លឹះតែមួយគត់ក្នុងការផ្លាស់ប្ដូរកម្ពុជាឲ្យជាសង្គមថ្មីស្រឡាងមួយ។ ​លោក ខឹម វាសនា កើតថ្ងៃទី ១១ ខែធ្នូ ឆ្នាំ១៩៦៥ ត្រូវនឹងឆ្នាំខ្មែរគឺ ឆ្នាំម្សាញ់ ស្ថិតនៅក្នុងភូមិពានា ឃុំក្ដឿងរាយ ស្រុក កញ្ច្រៀច ខេត្តព្រៃវែង។ នៅក្នុងត្រកូលគ្រួសារធ្វើស្រែចំការមួយ ដែលមានបងប្អូនបង្កើតពីរនាក់ ប្រុសមួយ ស្រីមួយ ហើយរូបលោកជាកូនទី១ និងប្អូនស្រីរបស់លោកឈ្មោះ ខឹម ស្រីមុំ។លោក ខឹម-វាសនា ជាកូនកំព្រារស់នៅជាមួយម្ដាយជាស្ដ្រីមេម៉ាយ ដោយឪពុកលោកស្លាប់ចោលតាំងពីលោកមានអាយុ៦ឆ្នាំមកម្ល៉េះ។ ពោលគឺមុនសម័យ ប៉ុល ពត ក្រោយមកទៀតម្ដាយក៏បានស្លាប់ប្រហែល៨ឆ្នាំ គឺនៅឆ្នាំ ២០០៤ ដោយសារជំងឺស្លាប់មួយចំហៀងខ្លួន។ កុមារភាពរបស់លោកស្ទើរតែទាំងស្រុងត្រូវស្ថិតនៅក្នុងសម័យកាលពីរ គឺសង្រ្គាមឈ្លានពានពីសំណាក់ពួកបរទេស ឆ្នាំ ១៩៧០ ដល់ ១៩៧៥ របបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំដោយលោកសេនាប្រមុខ លន់ ណល់ និង របបប្រល័យពូជសាសន៍ ដែលមានបរទេសនៅពីក្រៅខ្នងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ សម័យកម្ពុជាប្រជាធិបតេយ្យ។ ហើយនៅក្នុងសម័យខ្មែរក្រហមនោះទៀតសោត លោកជាក្មេងម្នាក់ក្នុងចំណោមក្មេងៗជាច្រើន រស់នៅក្រោមការគ្រប់គ្រងរបស់ពួកអង្គការអាវខ្មៅ ត្រូវបានអង្គការប្រើអោយធ្វើការដើររើសអាចម៏គោ។

ក្រោយពីរបបវាលពិឃាតខ្មែរក្រហម ត្រូវបានដួលរំលំឆ្នាំ ១៩៧៩ ពេលនោះ គាត់មានអាយុ ១២ឆ្នាំហើយ។ ធ្លាប់ចូលរៀនថ្នាក់ទី២ កាលសម័យសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ ណល់។ ហើយក៏ចុះឈ្មោះចូលរៀនថ្នាក់ទី ២ សារជាថ្មីម្តងទៀត នៅឆ្នាំ ១៩៨១ បន្ទាប់មក ក៏បានផ្លោះថ្នាក់ ទៅរៀនថ្នាក់ទី ៤។ ហើយក្រោយមកម្តងទៀត ក៏បន្តផ្លោះថ្នាក់ទៅ រៀនថ្នាក់ទី ៧ នឹងបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប ត្រឹមថ្នាក់ទី ១០ នៅក្នុងឆ្នាំ ១៩៨៦ លោកបានប្រឡងជាប់បាក់ឌុបជាស្ថាពរ។ ខណៈសិស្សធម្មតាត្រូវប្រើពេលរៀន១២ឆ្នាំ ទើបអាចប្រឡងបាក់ឌុប តែលោករៀនតែ ៧ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែលោកមានអាយុជិត២0ឆ្នាំហើយ។ ចំណាយពេលអស់រយៈពេល ០៧ឆ្នាំ ក្នុងនាមជាសិស្ស ទើបក្រោយមកលោកខឹម វាសនា បានប្រលងនៅនាយកដ្នានភាពយន្តនៃក្រសួងឃោសនាការ និងព័ត៌មាន។ ក្រោយពីប្រឡងជាប់វិញ្ញាបនបត្រទុតិយភូមិនៅឆ្នាំ ១៩៨៦ លោកក៏បានសិក្សានៅនាយកដ្ឋានភាពយន្ត។

ក្រោយពីសង្គ្រាមរវាងសម័យរដ្ឋកម្ពុជាដែលមានការគាំទ្រដោយរៀតណាមរណបសហភាពសូរៀត និងចលនាខ្មែរ តស៊ូតាមជាយព្រំដែនខ្មែរ-ថៃ របស់សម្តេចនរោត្តម សីហនុ និងលោកតា សឺន សាន ព្រមទាំងខ្មែរក្រហមដែលទ្រទ្រង់ដោយប្រទេសចិន និងសហរដ្ឋអាមេរិក រហូតឈានទៅដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១។ ទើបមកដល់ឆ្នាំ ១៩៩៣ លោកខឹម វាសនាបានរៀនសាលាច្បាប់ នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (សព្វថ្ងៃ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច)។ ក្នុងរយៈពេលបួនឆ្នាំសិក្សានៅសាលាច្បាប់ លោកក៏ត្រូវបានជ្រើសរើសជាប្រធានជំនាន់ ទទួលបន្ទុកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងរឿងជុំវិញការសិក្សារៀនសូត្ររបស់ពួកនិស្សិត។ ក្រោយមកនៅឆ្នាំ ១៩៩៧ លោកបានបញ្ចប់ការសិក្សាពីសាលាច្បាប់ ទទួលបានបរិញ្ញបត្រនីតិសាស្រ្ត។

ហើយនៅជំនាន់លោក គឺជាជំនាន់ចុងក្រោយដែលរដ្ឋបើកឪកាសអោយនិស្សិត ដែលបញ្ជប់ការសិក្សាអោយចូលបម្រើការងាររបស់រដ្ឋដោយមិនបាច់ប្រឡង ដោយហេតុថារដ្ឋខ្វះខាត ធនធានមនុស្សប្រើការ ហើយលោកក៏មានឈ្មោះនៅក្នុងក្របខណ្ឌរដ្ឋស្របច្បាប់ក្នុងក្រសួងមហាផ្ទៃ ជាមន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ ប៉ុន្តែលោកមិនបានទៅធ្វើការទេ ដោយលោកព្យួរឈ្មោះចោល រហូតដល់ឆ្នាំ២០០៤។ តែនៅចុងក្រោយដោយសារតែលោកអត់ឃើញទៅចូលធ្វើការយូរពេក ទើបខាងក្រសួងសួរលោកថា មិនមកធ្វើចឹងតើឈ្មោះហ្នឹង លោកគិតយ៉ាងម៉េច ពេលនោះលោកកក៏ប្រាប់អោយលុបចោលទៅ បើគិតទៅអស់រយៈពេល៦ឆ្នាំគត់។
ប្រវត្តិការសិក្សា ៖[កែប្រែ]
ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៦ ៖ សិស្ស
ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩៣ ៖ និស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងពត៌មាន
ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៧ ៖ និស្សិតច្បាប់នៅ មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច
ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ ៖ មន្ដ្រីរាជការ នាយកដ្ឋានកិច្ចការនយោបាយក្រសួងមហាផ្ទៃ
ពីឆ្នាំ ១៩៩៨ ដល់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៥ ៖ សមាជិក គណបក្សសមរង្ស៊ី
ពីឆ្នាំ ២០០៣ ដល់ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៦ ៖ តំណាងរាស្ដ្រមណ្ឌលព្រៃវែង
មុខងារក្នុងគណបក្សនយោបាយ ៖ ប្រធានគណបក្ស[២]

ប្រវត្ដិការនៃសិក្សារបស់លោកក៏ ជាអ្នករៀនពូកែមួយរូបដែរ យុវជន ខឹម វាសនា ជាសិស្សរៀនពូកែ ផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមី និងជាមនុស្សមាននិស្ស័យ ទេពកោសល្យខាងសិល្បៈតែងនិពន្ធដែលជាកត្តាធ្វើឲ្យលោកមានវោហារសាស្រ្តក្នុងការនិយាយ។ ហើយដំបូងលោកបានរៀន ផ្នែកថែរក្សាជួសជុលកាមេរ៉ាអស់រយៈ ពេល៤ឆ្នាំ។ ក្រោយមកនៅឆ្នាំ ១៩៨៦ លោកជានិស្សិតនៃនាយកដ្ឋានភាពយន្ដក្រសួងឃោសនាការ និងព័ត៌មាន ហើយបានចេញមកធ្វើការនៅនាយកដ្ឋានភាពយន្ដបានរយៈពេល ២ឆ្នាំ ក្នុងងារវិជ្ជាជីវៈជាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង តែក្រោយមកក៏លាឈប់ ប៉ុន្តែកាលណោះសាលាអត់បានចេញ សញ្ញាបត្រឱ្យទេ។

នៅឆ្នាំ ១៩៨៦ លោក វាសនា បានប្រឡងបាក់ឌុបជាប់រួចហើយបានប្រឡងចូលនាយកដ្ឋានភាពយន្ដដោយប្រើពេលវេលា ៤ ឆ្នាំនៅក្នុងវិស័យនេះ។ ជាសិល្បករ សម្ដែង លោក ខឹម វាសនា ជាមនុស្សមានទស្សនៈផ្ទុយពីតារាភាពយន្តរួមអាជីពមួយចំនួននៅក្នុងវិស័យសិល្បៈ។ គាត់មិនជាប់ជំពាក់នឹងភាពហ៊ឺហាឆើតឆាយដូចមិត្តរួមអាជីពឡើយ។ វិស័យភាពយន្តជាទីកន្លែងដែលនាំមនុស្សភ្លើតភ្លើន និងស្រឡាញ់ទ្រព្យសម្បត្តិ។ ប៉ុន្ដែមិនត្រឹមតែធ្វើឲ្យចិត្តលោកជ្រលក់ជាប់ទៅនឹងរឿងទាំងនោះទេតែបែរជាធ្វើឲ្យលោកចង់កែមនុស្សនៅក្នុងវិស័យភាពយន្ដទៅវិញពីព្រោះលោកមានចិត្តផ្ទុយពីពួកគេ។

ក្នុងអាជីពជាតារាសម្តែងបានធ្វើអោយលោកប្រៀបធៀបជីវិតរបស់លោកទៅនឹងព្រះពុទ្ធ កាលទ្រង់នៅក្នុងព្រះបរមរាជវាំង ហើយទស្សនៈនេះក៏ញ៉ុះញ៉ុងឲ្យលោកចង់ផ្លាស់ប្តូររបៀបជីវិតទាំងឡាយរបស់អ្នកសិល្បៈនៅជំនាន់នោះ។ ប៉ុន្តែនៅឆ្នាំ១៩៩៧ លោកបែរជារកឃើញវិធីជីវិតជាអ្នកនយោបាយជាមួយនឹងគណបក្សប្រឆាំង។ ដោយធុញទ្រាន់នឹងភាពជាតារា ជាសិល្បៈករ លោក ខឹម វាសនា បានចូលរៀនច្បាប់ហើយរៀនចប់នៅ ឆ្នាំ១៩៩៧ ជាឆ្នាំដែលលោកត្រូវបានមិត្តភក្ដិអូសទាញឲ្យចូលធ្វើនយោបាយក្នុងគណបក្ស សម រង្ស៊ី។ លោកបានឈរឈ្មោះតំណាងរាស្ដ្រលេខរៀងទី ៥ នៅឆ្នាំ ១៩៩៨ ប្រចាំខេត្តព្រៃវែងតែមិនជាប់ជាតំណាងរាស្ត្រទេ។ លុះដល់ឆ្នាំ ២០០៣ លោក វាសនា បានឈរឈ្មោះជាតំណាងរាស្រ្តម្ដងទៀតលេខរៀងទី ២ ហើយក៏បានជាប់ជាតំណាងរាស្ដ្រនៅខេត្តព្រៃវែង។ ការចូលក្នុងគណបក្ស សមរង្ស៊ី ទៀតសោធក៏មិនមែនជារឿងដែលមានចេតនាស្រឡាញ់ជាតិ ឬចង់ធ្វើធំទេគឺមិនច្បាស់ក្នុងខ្លួនតែម្ដង។ លោក វាសនា បាននិយាយថា៖ «ខ្ញុំមិនមានចំណេះដឹងផ្នែកវិទ្យាសាស្ដ្រនយោបាយអ្វីទេប៉ុន្ដែអ្វីដែលរុញច្រានឲ្យខ្ញុំចេះគិតត្រិះរិះពិចារណាចូលប្រឡូកទៅក្នុងឆាកនយោបាយគឺដោយសារមានសន្ដានស្អប់អំពើអាក្រក់ និងសន្ដានឈឺឆ្អាលចំពោះសង្គមនេះឯង»។

ពេលប្រឡូកក្នុងឆាកនយោបាយយ៉ាងវក់វី និងជូរចត់ជាមួយគណបក្សប្រឆាំង សមរង្ស៊ី មិនទាន់បានមួយអាណត្តិពេញផងលោកក៏ចាប់ផ្ដើមមើលឃើញភាពអយុត្តិធម៌នៅក្នុងសម្បុកគណបក្សរបស់ខ្លួន។ ការរិះគន់ក្នុងបក្សធ្វើឲ្យបក្សមិនសប្បាយចិត្តហើយទីបំផុតបក្សបានសម្រេចបញ្ឈប់លោកខណៈដែលលោកមានបំណងបើកគណបក្សថ្មីមួយដោយខ្លួនឯង។ ក្រោយពីគណបក្សបញ្ចប់បេក្ខភាពជាតំណាងរាស្ដ្រខេត្តព្រៃវែងលោក ខឹម វាសនា បានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយជាជំហានដើម្បីស្វែងយល់ពីតម្រូវការប្រជាពលរដ្ឋជាមុនសិនមុននឹងលោកបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅឆ្នាំ ២០០៦ ។ ខណៈពេលដែលគាត់ឈប់ពីគណបក្ស សមរង្ស៊ី ក៏ជាពេលដែលម្ដាយរបស់លោកឈឺធ្ងន់ផងដែរហើយការឈឺរបស់គាត់ភាគច្រើនទាក់ទងនឹងជីវិតនយោបាយរបស់ ខឹម វាសនា ក្នុងរឿងការរកខុសត្រូវជាមួយគេ (គណបក្ស សមរង្ស៊ី) ដោយទាស់ទែងជាមួយគេមិនរលូនខុសពីអ្នកនយោបាយផ្សេងទៀត។ លោកបញ្ជាក់ថា៖ «រឿងដែលខ្ញុំមានវិប្បដិសារៈធំបំផុតស្ទើរពេញមួយជីវិតដោយយកការងារបន្លប់ជីវិតខ្លួនឯងក្រោយពីម្ដាយខ្ញុំបានស្លាប់។ ខ្ញុំមិនទាន់បានធ្វើឲ្យម្ដាយខ្ញុំសប្បាយចិត្តទេ ហើយការងារនយោបាយរបស់ខ្ញុំវាប៉ះពាល់ដល់ជំងឺរបស់ម្ដាយខ្ញុំ។ ខ្ញុំនៅជាមួយម្ដាយតាំងពីតូចរហូតដល់ខ្ញុំបានក្លាយជាតំណាងរាស្ដ្រ»។

អ្នកនយោបាយដែលពូកែប្រើវោហាររិះគន់ដ៏ល្បីល្បាញនៅតាមទីសាធារណៈរូបនេះមិនត្រឹមតែមិនពេញចិត្តជាមួយគណបក្ស សម រង្ស៊ី ទេប៉ុន្ដែក៏មិនពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា [CPP] ផងដែរ។ លោក ខឹម វាសនា បាននិយាយទៀតថា៖ «គណបក្សប្រជាជនកម្ពុជាមិនអាចផ្ដល់សេចក្ដីសុខឲ្យប្រជាពលរដ្ឋបានទេពីព្រោះមនុស្សដែលគាត់ [CPP] ជ្រើសរើសជាមនុស្សដែលយ៉ាប់រួចទៅហើយ។ ម្យ៉ាងទៀតគាត់ជ្រើសរើសរកមនុស្សពីខាងក្រៅដូចជាពីគណបក្សសង្គ្រោះជាតិ ឬគណបក្សផ្សេងដែលគាត់ [ហ៊ុន សែន] ជ្រើសរើសទៅទាំងអស់ហ្នឹងសុទ្ធសឹងតែជាអ្នកស្វះស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនដល់ពេលហ្នឹងបុគ្គលបែបហ្នឹងវាគរជើងនៅគណបក្សនេះច្រើនហួសរហូតដល់លោកនាយករដ្ឋមន្ដ្រីមានឆន្ទៈក៏មិនអាចកែកើតដែរ»។ លោក ខឹម វាសនា បានបន្ដថា៖ «បើសិនណាគណបក្សមួយនេះ [CPP] ផ្ដល់សេចក្តីសុខឲ្យប្រជាពលរដ្ឋបានខ្ញុំក៏មិនចាំបាច់បង្កើតគណបក្សទេហើយខ្ញុំក៏មិននៅត្រាំត្រែងក្នុងគណបក្ស សម រង្ស៊ី ដែរ។ គណបក្សមួយនេះគឺមិនអាចទេ»។
ខឹម-ហួត ជាកូនអ្នកមាន ​ ជាពេទ្យធ្មេញ កើតឆ្នាំ ១៩២០? ស្លាប់ឆ្នាំ​១៩៧២។
មានប្រពន្ធ៣
  1. ប្រពន្ធទី១ បានកូនពីរក៏ស្លាប់ទៅ។
  2. ប្រពន្ធទី២ ការបានប៉ុន្មានខែក៏លែងទៅ។
  3. ប្រពន្ធទី៣ គាត់យកដោយខ្លួនឯង ប្រពន្ធពីរមុន ស្អាតក៏ស្អាត កូនអ្នកមានក៏កូនអ្នកមាន។ ប៉ុន្តែគាត់ប្រាប់ទៅបងប្អូនគាត់ថា វ៉ែនតាតម្លៃប៉ុន្មានក៏ដោយ ប៉ុន្តែពាក់វាមិនត្រូវភ្នែក នេះវ៉ែនតាបេនឡានតម្លៃ១រៀលៗ តែពាក់ទៅត្រូវភ្នែក។ពីរមុនស្អាតកូនអ្នកមាន តែវាអត់ត្រូវការយល់ឃើញរបស់ខ្ញុំ។
សេក-ហេង ក៏ជាពេទ្យធ្មេញដែរ កើតឆ្នាំ១៩?? ស្លាប់ឆ្នាំ ២០០៦ សេក ហេង មានអាយុប្អូន ប្តីគាត់២៤ឆ្នាំ។[៣]

មានបងប្អូន៩នាក់ ហើយគាត់ជាកូនទី២។
ការចាប់ផ្តើមធ្វើនយោបាយ[កែប្រែ]

ក្នុងការចូល​ប្រឡូក​ជា​អ្នកនយោបាយ ដំបូងឡើយ​ លោក​ចូល​ជា​សមាជិក​របស់​គណបក្ស​សមរង្ស៊ី ឈរឈ្មោះ​ជា​តំណាងរាស្ដ្រ​តាំងពី​ឆ្នាំ​១៩៩៨ ប៉ុន្ដែ​មិនជា​ប់ឆ្នោត​ទេ ។ ក្រោយមក​បាន​ជាប់ឆ្នោត តំណាងរាស្ដ្រ​នៅ​ឆ្នាំ​២០០៣ កាលនោះ លោក​មាន​អាយុ​៣៨​ឆ្នាំ ។ បន្ទាប់មក ឆ្នាំ​២០០៦ ក៏​ចេញមក​បង្កើត​គណបក្សខ្លួនឯង ដែលមានឈ្មោះថា​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​មកដល់បច្ចុប្បន្ននេះ។​

​មូលហេតុ​ដែល​ចង់​ក្លាយខ្លួនជា អ្នកនយោបាយ លោក​ ខឹម-វាសនា​ ​បានឱ្យដឹង ថា ដំបូង​ឡើយ​ដូចជា​មិនបាន​គិតថា ចូលប្រឡូក​នយោបាយ​ដើម្បី​អ្វី ហើយ​វា មិន​ច្បាស់លាស់​ក្នុង​ខ្លួន គ្រាន់តែ​ចង់​ធ្វើ​ធំ ព្រោះ​ឃើញ​គេ​កាន់​ការងារ ស្រុកទេស ក៏​ចង់បាន​ដូច​គេ ក៏​ចូល​នយោបាយ នឹង​គេ​ទៅ ។ ក្រោយមក ក៏​ចេះតែ បណ្ដើរៗ​ជាមួយ​រឿង​នយោបាយ បាន យូរ​ទៅ​ការងារ​លើ​ទីលាន​ក៏បាន​បង្រៀនយើង​ផ្ទាល់ ។ ដោយសារ​ជាតិ ចេះ​ឈឺឆ្អា​ល​រឿង​គេ និង​ស្រឡាញ់​យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេល​ចូល​ជាមួយ គណបក្ស​មួយ​នេះ​(​សមរង្ស៊ី​)​យូរ​ទៅ ឃើញ​លែងមាន​ភាពត្រឹមត្រូវ​ពុករលួយ និយម​បក្ខពួក ហើយ​ប្រជាពលរដ្ឋ​ខាង ក្រៅ​គាត់​អត់​បានដឹង​រឿង​ខាងក្នុង​របស់ បក្ស ដោយ​ខាងក្រៅ​បក្ស​គេ​និយាយ ផ្សេង ខាងក្នុង​បក្ស​គេ​និយាយ​ផ្សឹ​ង ដល់ អ៊‌ីចឹង​ក៏​ចេះតែ​កើតមាន​ទំនាស់​ជាច្រើន ដែល​ឮ​ដល់​ប្រធាន​បក្ស​រហូតដល់ លោក​ដកខ្លួន​ចេញ ។ ពីមួយ​ជំហាន ទៅមួយ​ជំហាន​ក៏​យល់​ពី​នយោបាយ​ថា នយោបាយ​គេ​ត្រូវធ្វើ​ម៉េច ហើយក៏ ចាប់ផ្ដើម​ចេះ​ស្រាវជ្រាវ​ពី​របៀប​ធ្វើ នយោបាយ​ក្រៅ​ក្នុងប្រទេស ដោយ យោងតាម​ឯកសារ​ខ្លះទៅ​និង​មើល ព័ត៌មាន​អន្ដរជាតិ​ក៏​យល់​ខ្លះៗ​បន្ថែម ទៀត​ទៅ ។​

ក្នុងនាម​ជា​ប្រធាន​គណបក្ស​អស់ រយៈពេល​៧​ឆ្នាំ​លោក ខឹម-វាសនា សម្គាល់ថា អត្ដ​សញ្ញាណ​ដែល​ចាប់ផ្ដើម យល់​ពី​នយោបាយ គឺថា​លោក​ឃើញ គណបក្ស​សមរង្ស៊ី​គាត់​តែង​យក​បញ្ហា ធ្វើជា​ដំណោះស្រាយ​ពេលណា គាត់​ជួប ប្រជាពលរដ្ឋ​តែងតែ​និយាយ​ពី​បញ្ហា ។ លោក​មាន​អារម្មណ៍​ថា ហេតុអ្វី​បានជា អ្នកនយោបាយ​មិន​និយាយ​អំពី​របៀប នៃ​ការដោះស្រាយ​បញ្ហា​ប្រទេសជាតិ ដែលជា​ទស្សនៈ​របស់ខ្លួន​យល់ឃើញ ថា ត្រូវធ្វើ​ម៉េច ហើយ​វេទិកា មួយៗ និយាយប្រាប់​ប្រជាពលរដ្ឋ​នឹង​ទាមទារ ប្រជាពលរដ្ឋ​បោះឆ្នោតឱ្យ​ខ្លួន​ដោយ​មិន បាន​ប្រាប់​ពី​វិធានការ​ថា​ត្រូវ​ដោះ ស្រាយ​យ៉ាងម៉េច​នោះទេ ។ ដល់​អ៊‌ីចឹង លោក​ក៏បាន​កត់សម្គាល់​ទុក​ថា អ្នកនយោបាយ​ជាម​នុស្ស មាន​ទស្សនៈ​ទៅ មុខ ហើយ​ការដែល​និយាយ​ពី​បញ្ហា​វា មិន​គ្រប់គ្រាន់​ឱ្យ​យើង​ក្លាយខ្លួន​ទៅជា អ្នកនយោបាយ​ទេ ។ ដល់ពេល​ឃើញ គណបក្ស​នេះ​មិនកើត​នោះ​មិនកើត លោក​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួន ឯង​តាម​ការយល់ឃើញ 

​ការដែល​ចេញមក​បង្កើត​គណ បក្ស​ផ្ទាល់ខ្លួន គឺ​វា​លំបាក​កាយ​ជា​រឿង ធម្មតា​ទេ​តែ​ទោះយ៉ាងណា​ក៏​វា​មិន​ដូចលំបាក​ចិ​ត្ដ​ដែរ ព្រោះ​អ្វីដែល​យើង​ចង់ និង​ពេញចិត្ដ​ចំពោះ​ការងារ​ដែល​លំបាក ហ្នឹងហើយ​ឥឡូវ​យើង​មាន​ការទទួល ខុសត្រូវ​រួម​មិនមែន​ដូច​មុន​យើង​ទទួល ខុស​ត្រូវជា​ផ្នែក​នោះទេ ។ បើ​ពិតជា​អ្នក នយោបាយ​មែន​គេ​ត្រូវមាន​ទស្សនៈ វិស័យ​មួយ​ភ្ជាប់​នឹង​សកម្មភាព​ការងារ របស់គេ​ហើយ​បើ​ទស្សនៈវិស័យ​ខុសគ្នា​ហើយ គឺ​មិនអាច​នៅ​ជាមួយគ្នា​បានទេ​។​

សព្វថ្ងៃនេះ​លោក​ឃើញ​អ្នក នយោបាយ​ក្នុង​គណបក្ស​មួយៗ​ជេរ គណបក្ស​មួយទៀត ដល់​ជេរ​ឆ្អែត​គាត់​ក៏ ចូល​ជាមួយនឹង​គណបក្ស​នោះ​ទៅ​មិន យូរ​ក៏​ចេញមក​វិញ ។ ដល់​អ៊‌ីចឹង​នៅ​ស្រុក​ខ្មែរ​រក​អ្នកនយោបាយ​ច្បាស់លាស់ មិន ឃើញ ព្រោះ​លោក​សម្គាល់​ខ្លួនឯងបាន ថា ស្រុក​ខ្មែរ​ត្រូវ​ដោះស្រាយ​តាមផ្លូវ នេះ ដល់ពេល​ដោះ​មិនបាន​តាមផ្លូវ​ហ្នឹង ក៏ត្រូវ​រក​ផ្លូវ​ផ្សេង​ធ្វើ​អ្វី​តាមតែ​ខ្លួន​យល់ ដដែល ។ ប៉ុន្ដែ​អ្នកនយោបាយ​អត់​ទេ ជេរៗ​គ្នា​ឱ្យតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ តាំង​ចូលគ្នា ព្រោះ​នយោបាយ​វា​ធ្វើ ដំណើរ​វែងឆ្ងាយ ។

ចំពោះ​គណបក្ស​ផ្សេង​គេ​ផ្ដោត មើល​ទីផ្សារ​ថា ត្រូវធ្វើ​ម៉េច​ដើម្បី​អូស យក​សន្លឹកឆ្នោត​ឱ្យបាន តែ​គណបក្ស លោក​ផ្ដោតលើ​ភាពត្រឹមត្រូវ​រឿង​សន្លឹក ឆ្នោត​មិន​គិត​ទេ ។ លោក​គិតថា បើ​ភាពត្រឹមត្រូវ​មិនត្រូវ​បាន​ស្រូប​ទាញ ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ទេ​មិនដឹង​ជាមាន​ផ្លូវ ណា​អាច​ទាញ​យកបាន​មានតែ​ការបោកប្រាស់ ។ ប៉ុន្ដែ​វា​អត់​ចេះ​បោកប្រាស់ ព្រោះ​វា​មិន​ស្របតាម​សម្បជញ្ញៈ​របស់ខ្លួន​ឯង អ៊‌ីចឹង​ធ្វើទៅ​អត់​កើត​ក៏​ចេញមក​បង្កើត​គណបក្ស​ខ្លួនឯង​តែម្ដងទៅ​។​

​បើតាម​លទ្ធផល​ការបោះឆ្នោត កន្លងមក​ដូចជា​មិន​ទទួលបាន​អ្វី​នោះទេ លោក​នៅតែ​បន្ដទៀត​ដោយ​ពន្យល់ថា លោក​ដឹងថា វា​មិនមែនជា​ពេលវេលា ឆាប់រហ័ស​នោះទេ ។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ពេលវេលា​មួយ ហើយ​លោក ដឹងថា វា​ត្រូវតែ​អ៊‌ីចឹង​លោក​ក៏បាន​គិត ទុក​រួចជាស្រេច​ហើយ​ដែរ ។ ដល់​ឃើញ យឺតយូរ​លោក​គិតថា ដូចជា​មិនមាន​អ្វី ចម្លែក​នៅក្នុង​ចិ​ត្ដ​ផង ។ លោក​គិតថា នៅ​ទីបំផុត​នឹង​ទទួលបាន​ជោគជ័យ ប៉ុន្ដែ​ពេលនោះ​មាន វត្ដ​មាន​របស់លោក​ឬ អត់​គឺ​មិនដឹង​ទេវា​ជា​រឿង​មួយ​ផ្សេង ទៀត ។ តែ​លោក​ជឿថា​ភាពត្រឹមត្រូវ ស្មោះត្រង់​នឹង​ស្រូប​ទាញយក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន ។ មក ទល់​ពេលនេះ​គណបក្ស​របស់លោក​ជាប់​ក្រុមប្រឹក្សា ភូមិ​សង្កា​ត់ដល់​ទៅ​៨ ភូមិ​ឃុំ​គឺ​នៅ​ខេត្ដ​សៀមរាប​ចំនួន​៧ និង ខេត្ដ​ឧត្ដរមានជ័យ​១ ។ ហើយ​ក្នុង​មួយ ខែៗ​មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល ចូលរួម​បង់​ថវិកា​ចូលបក្ស​មាន​កាន់តែ ច្រើនឡើង ។​

ការចំណាយ​របស់​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​ គឺ​បានមកពី​ប្រជាពលរដ្ឋ​ស្ដាប់​វិទ្យុ និង​សមាជិក​ភាគច្រើន ជា​និស្សិត ពួកគាត់​នាំគ្នា​បង់​ចាប់ពី ១.០០០​រៀល មាន​អ្នក​បង់​ជាប្រចាំ​ខែ​ក៏ មាន ហើយ​អត់​អ្នក​បង្ខំ​ពួកគាត់ ឱ្យ​បង់ ប្រាក់​នោះទេ ។ អត់​ការគាបសង្កត់ បើ​ពួកគាត់​ចង់​ចូល​លុយ​ម្ដង​ហើយ​អ្នក ឈប់​ទៅវិញ​វា​ជា​រឿង​របស់​អ្នក ។ នេះ​ជា​មនោគមន៍វិជ្ជា​នយោបាយ​បែប​ថ្មី ព្រោះ​ការធ្វើ​នយោបាយ​មិនមែន​ចង់ ឈ្នះ​តែឯង​ទេ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ ទាំងអស់​ឈ្នះ​៕[៤]
ជីវិតក្នុងវិស័យសិល្បៈ[កែប្រែ]

អំឡុងឆ្នាំ ១៩៨៩ និង ១៩៩៣ លោកក៏ងាកចេញមកប្រឡូកចូលក្នុងវិស័យសិល្បៈខ្មែរ ដែលពេលនោះលោកខឹម វាសនា បានបង្កើត ផលិតកម្មផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា ផលិតកម្មយុវវ័យភាពយន្ត។ លើសពីនេះទៅទៀតនោះ ត្រឹមតែជាថៅកែកុន ថែមទាំងជាអ្នកនិពន្ធដោយខ្លួនឯងផង និងជាអ្នកដឹកនាំរឿងផង ជាតួសម្តែងផងដែរ។ មិនតែប៉ុណ្ណោះលោកក៏ជាតួសម្តែងកុនស្អាតសង្ហារម្នាក់ដែរ ហើយលោកដើរតួសម្តែងកុនដោយខ្លួនទៀតផង ប៉ុន្តែលោកសម្តែងអោយតែ ផលិតកម្មផ្ទាល់ខ្លួនលោកទេ ទោះបីជាមានម្ចាស់ផលិតកម្មភាពយន្តផ្សេងៗហៅ ថតក៏ដោយ គឺដាច់ខាត គាត់មិនសម្តែងទេ។

ចំពោះស្នាដៃផលិតរឿងដំបូងដៃរបស់លោកគឺរឿ “មន្តស្នេហ៍ស្រីមុំ” ហើយតួឯកស្រីសម្តែងដោយ អ្នកនាង សុខ ស្រីមុំ និងក្រោយមកទៀតមានរឿង “មួយកំផ្លៀងអនុវស្សារីយ៍ ឬស្នាកស្នាមអនុស្សារីយ៍” រឿង “លេខមួយដូចគ្នា” និងរឿង “ជើងខ្លាំងមានតែមួយ” ដែលមានការចូលរួមសម្តែងដោយខ្លួនលោកផ្ទាល់គឺ លោកដើរតួសម្តែងជាតួរង រីឯលោក ទេព រិន្ទដារ៉ូ និងអ្នកនាងអម្ពរទេវី ដើរតួសម្តែងជាតួឯក។ ហើយនិងស្នាដៃរឿងចុងក្រោយរបស់លោកគឺរឿងភាគ “រឿងកំហុសអ្នកណា?” រឿងនេះថតជិតចប់ហើយ តែត្រូវអាក់ខានដោយសារមានបញ្ហាក៏ឈប់ថតទៅ។ នៅសម័យកុនខ្មែរនោះ គឹមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្លាំងណាស់ ហើយរឿងនីមួយៗ ម្ចាស់ផលិតកម្មម្នាក់ៗថតរឿងដោយចំណាយដើមទុនអស់ពី ០៦ រហូតទៅដល់ ១០ដំលឹងមាសឯណោះ ក៏ប៉ុន្តែការផលិតខ្សែភាពយន្តរបស់លោកដំបូងចំណាយអស់តែពី ៥ ដំលឹងទៅ ៦ដំលឹងតែប៉ុណ្ណោះ។

ប៉ុន្តែនៅពេលដែលលក់ចេញនោះគឺលក់បានថ្លៃជាងអ្នកដទៃទៅទៀត រឿងគាត់មួយរឿងលក់ជិតបាន ២០ដំលឹងមាស ដោយឡែកលោកធ្វើរឿងមួយចំណេញបានជា៣ឯណោះ នៅក្នុងចំណោមអ្នកធ្វើកុនផ្សេងៗដូចគ្នា។ បើធៀបទៅនឹងស្នាដៃរឿងរបស់លោក ហ្វៃ សំអាង និងអ្នកស្រី ពាន់ ពួនបុប្ផា វិញធ្វើរឿងមួយចំណាយពី ១០ ទៅ ១២ ដំលឹងមាសទេ តែដល់ពេលលក់ចេញបានតម្លៃស្នើនឹងស្នាដៃលោកដែរ។ មនុស្សប្រហែលៗនឹងលោក ខឹម វាសនា ឬមនុស្សដែលស្គាល់លោកនិយាយថាលោកពិតជាមានលក្ខណៈជាសិល្បករ ឬជាអ្នកសម្ដែង ល្អមែន។ ហើយខ្សែភាពយន្ដដែលលោកនិពន្ធ ដឹកនាំនិងសម្ដែង មានភាពជោគជ័យច្រើន និងទទួលការឲ្យតម្លៃ ថាពោរពេញដោយទេពកោសល្យ។
ចេញពីបក្ស ព្រោះជម្លោះទស្សនៈនយោបាយ[កែប្រែ]

ដោយសារជាតិជាមនុស្ស ចេះឈឺឆ្អាលរឿងគេ និងស្រឡាញ់យុត្ដិធម៌ ភាពត្រឹមត្រូវ ដល់ពេលចូលជាមួយ គណបក្សសមរង្ស៊ី បានយូរៗទៅ មិនឃើញមានភាពត្រឹមត្រូវពុករលួយ និយមបក្ខពួក នយោបាយគ្មានទស្សនៈវិស័យ ហើយប្រជាពលរដ្ឋនៅខាងក្រៅអត់បានដឹងរឿងខាងក្នុងរបស់បក្ស ដោយខាងក្រៅបក្សគេនិយាយផ្សេង ខាងក្នុងបក្សគេនិយាយផ្សឹង។ ហើយដល់អ៊‌ីចឹងក៏ចេះតែកើតមានទំនាស់ជាច្រើនហូរហែលដែលឮរហូតដល់ប្រធានបក្ស លោក សម រង្ស៊ី។

ជាពិសេសនោះ គឺរូបគាត់ផ្ទាល់ហ៊ាន វាយប្រហារបក្សខ្លួនឯង និងប្រធានបក្ស ហើយនិងជម្លោះពាក្យសម្តីស្តីពី ទស្សនៈនយោបាយ ក្នុងដោះស្រាយបញ្ហាប្រទេសជាតិ ហើយបក្សរិះរកលេចចាប់កំហុសគ្រប់សព្វ ដើម្បីដកចេញពីបក្ស តែមានថ្ងៃមួយគាត់បានចូលរួមវេទិការរបស់គណបក្សជួបជុំម្ចាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដោយធ្វើវាគ្មិនតំណាងរាស្រ្តមណ្ឌលព្រៃវែង តំណាងអោយមកពីគណបក្ស សម រង្ស៊ី និងព្រះអង្គម្ចាស់ សានប៉ា ដែលរៀបចំបង្កើតឡើងដោយវិទ្យាស្ថានប្រជាធិបតេយ្យជាតិ ហៅកាត់ថា (NDI) ប្រារព្ធនៅឯស្រុកព្រះស្តេច ខេត្តព្រៃវែង។
កាលនៅបក្ស សម រង្ស៊ី

គាត់និយាយថា ស្តេចក៏ អាចម៏ស្អុយដែរ ហើយស្អប់ណាស់អារបបសក្តិភូមិ ជិះជាន់គ្នាហ្នឹង។ ពេលនោះស្រាប់តែ វិទ្យាស្ថានប្រជាធិបតេយ្យជាតិ (National Democratic Institute ហៅកាត់ថា NDI) ដែលជាស្ថាប័នឧបត្ថម្ភដោយសហរដ្ឋអាមេរិក សរសេរលិខិតផ្ញើទៅជូនគណបក្សថា សូមជួយកែលំអរអ្នកតំណាងរាស្រ្តមួយហ្នឹងផង ពីព្រោះនៅក្នុងវេទិការបានវាយប្រហារព្រះមហាក្សត្រ។ ពេលនោះគ្រាន់តែបញ្ចូនទៅដល់បក្សហើយទទួលដោយលោក អេង ឆៃអៀង ប្រហែលម៉ោងបី បួនល្ងាចភ្លាម ស្រាប់តែលោក អេង ឆៃអៀង បញ្ចេញលិខិតនោះទៅអោយវិទ្យុអាស៊ីសេរី (RFA) ធ្វើការផ្សព្វផ្សាយ។ ហើយមិនបានហៅគាត់ មកសាកសួរនាំនោះទេ ដោយនឹកឃើញថា នេះជាគន្លឹះមួយដែលនាំអោយគាត់អាចជាប់គុកបាន។ គ្រាន់តែវិទ្យុអាស៊ីសេរី (RFA) ចេញផ្សាយភ្លាម លោក សម រង្ស៊ី បានធ្វើលិខិតថ្ពោលទោសគាត់ថា ជាអ្នកតំណាងរាស្រ្តមួយប្រដៅមិនបាន ឥតសីលធម៌ក្នុងបក្ស ហើយផ្ញើលិខិតសូមទោសព្រះមហាក្សត្រ។

ហើយបក្សក៏ចោទក្រោមលេសថា គាត់និយាយប៉ះពាល់ដល់ស្ថាប័នអង្គព្រះមហាក្សត្រ រំលោភបំពារច្បាប់រដ្ឋធម្មនុញ្ញ។ ដោយហេតុថាលោកជាមនុស្សមានទស្សនៈខុសប្លែកពីគេ អត្ថចរិតមិនដូចគេ និងមានមនោសញ្ចេតនាជ្រៀជ្រៅនឹងពូជសាសន៍ខ្លួនខុសពីគេ ហាក់បីដូចជា ទឹក និងប្រេង ទើបលោកនៅជាមួយគណបក្ស សម រង្ស៊ី មិនកើត។ នៅចុងក្រោយមក លោកក៏ដកខ្លួន ដើរចេញពីបក្ស ហើយដើរចេញពីរដ្ឋសភាជាតិ។

ដោយគូសបញ្ជាក់ពីអារម្មណ៍ចេញពីបេះដូងរបស់លោកប្រាប់គេថា វាហាក់បីដូចជាខ្លួនលោកផ្ទាល់ កំពុងតែដើរអុចទៀនបំភ្លឺ ហើយកាន់វាដើរកាត់នៅលើវាលខ្សាច់សាហ្សារ៉ាដ៏ធំលាតសន្ធឹងល្លឹង ល្លើយ សែនងងឹតសូន្យឈឹងអញ្ជឹង។ ហើយដោយខ្លួនឯងផ្ទាល់យល់ពេញដើមទ្រូងតែម្នាក់ឯងគត់ តែមិនដឹងថាទៅថ្លឹងរាយរ៉ាបប្រាប់អ្នកណា ថាតើប្រជាពលរដ្ឋខ្មែរ អាចយល់បានពីទំហំទឹកចិត្ត និងទស្សនវិស័យរបស់លោក ដែរ ឬទេ?

44 m ·
ប្រវត្តិ​​ ខឹម​​វាសនា​ «ពី​​អ្នករត់ពន្ធ​​មនុស្ស​ ក្លាយ​ជា​អ្នក​​នយោបាយ​ ​ត្រាស់ដឹង​ធម៌​»
ខឹម​វាសនា​ មាន​ស្រុក​កំណើត​ នៅស្រុក​​កញ្ជ្រៀច​ ខេត្ត​​ព្រៃវែង​ មានម្ដាយ​​ឈ្មោះ​​យាយ​ហេង​ (គាត់ពៀច​ជើង​) ឪពុក​ឈ្មោះ​​​ហួត​។ តា​ហួត​ជា​មនុស្ស​មាន​​ប្រពន្ធ​ច្រើន​ ប្រពន្ធ​ដើម​កំពង់ចាម​​ ​ក្រោយ​ឈ្លោះ​គ្នា​​ក៏​​រត់​ទៅ​យក​យាយ​ហេង​ ក៏​បង្កើត​បាន​ខឹម​ វាសនា​ នឹង​​កូនស្រី​​ម្នាក់​។​ ឯ​យាយ​ហេង​​ដោយ​សារ​មាន​សហាយស្មន់​ប្រុស​ក្មេងក្នុង​ភូមិ​ ​តា​ហួត​បានខ្មាសគេក៏ចងក​​សម្លាប់​​ខ្លួន​ទៅ​។ កាល​ខឹម​​វាសនា​នៅ​តូច​ ​ត្រូវ​បាន​ខាង​​ម្ដាយ​ដើម​មក​ជេរ​ប្រមាទ​មើល​ងាយ​ ​ទើប​ធ្វើ​ឲ្យ​ខឹម​​វាសនា​​មាន​ជំងឺមួយ ​ចង​កំហឹង​សងសឹក​តាំង​ពេល​នោះ​មក​។ ​ក្រោយ​​មក​ខឹម​​វាសនា​បាន​ទៅ​រៀន​​នៅ​ភ្នំ​ពេញ​ រៀន​អត់ចប់​ឌី​ភ្លូម​ទេ​ ​(ប្រឡង​ធ្លាក់​) ក៏​ចូល​រៀន​ខាង​សិល្បៈ​ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ធំ​ ​ក៏​បាន​ឈ្មោះ​រៀន​នៅ​សាលា​ច្បាប់​ (ប៉ុន្តែអត់​ដែល​ចូល​រៀនទេ) ​គាត់​បាន​បរិញ្ញាបត្រ​ច្បាប់​ ដោយ​ឲ្យ​ឈ្មោះ​ លាង​វៃ​ (ប្រធាន​ថ្នាក់​) សរសេរ​ឲ្យ​ ជួល​អស់​១០០០​ដុល្លារ​។​

ដោយ​សារ​​មាន​ទំនាក់​ទំនង​ជា​មួយ​គេ​ច្រើន​ គាត់ក៏បាន​ចូល​ធ្វើ​ការ​​ក្នុង​​ក្រសួង​​មហាផ្ទៃ​ ហើយរកស៊ី​​រត់​ពន្ធ​​មនុស្ស​ (ជួញដូរ​) ទៅ​អាមេរិក​ គេ​បាន​​ភស្តុតាង​​ក៏​ចាប់​ចូល​គុក​​​​ប៉ុន្មាន​ថ្ងៃ​​ ​(គុក​​ប្រេ​សុី​) ​ដោយ​សារ​សល់លុយពី​​ការរត់ពន្ធ​មនុស្ស​ ​យកសូក​គេ​ ក៏​បាន​ចេញ​មក​វិញ​។ ក្រោយមកបានចូល​​ធ្វើនយោបាយ​ជា​មួយ​​សម​ រង្សុី​ ​បានប៉ុន្មាន​​ឆ្នាំ​​ត្រូវ​គេ​ទិញ​បាន​ ហើយលើកដៃ​​​បំពេញ​សន្ធិសញ្ញា​កាត់​កោះត្រល់​ក្នុង​ឆ្នាំ​២០០០៥ ​គេក៏បានចែកដី​ចម្ការ​ឲ្យជា​ច្រើន​​ (ជា​ថ្នូរ​នឹង​រង្វាន់​) ដោយ​សារ​លើកដៃកាត់​កោះត្រល់​ ទើប​សម​រង្សុី​​បណ្ដេញ​ចេញ​ពី​បក្ស​ ​ហើយ​ក៏​​បង្កើត​​បក្ស​​កណ្ដឹង​នេះ​ឡើង​មក​។

ពេល​​ង្កើត​បក្ស​រួច​ ​ខឹម​​វាសនា​ ក៏​​នាំគ្នាទៅ​​រៀន​​​វិបស្សនា​​នៅ​ខេត្ត​​បាត់ដំបង​​បាន​៥​ថ្ងៃ​​ ក៏​​បែក​​កម្មដ្ឋាន​​លេង​អាចម៍​ឯង​ ក្នុង​​បន្ទប់​វិបស្សនា​។​ក្រោយ​មក​អ្នក​បម្រើ​គាត់​ឈ្មោះ​​ ជិញ​ ​បាន​យក​គាត់ទៅ​ព្យាបាល​នៅ​ពេទ្យ​រុស្ស៊ី​ (ឈ្មោះ​អិត​ សារុំ​អ្នក​ដឹក​) ពេល​ព្យាបាល​អត់​ហ៊ាន​ប្រើ​ឈ្មោះ​ «​ខឹម​ វាសនា​នេះទេ​» ខ្លាច​គេ​ថា​​មេ​បក្ស​កណ្ដឹង​នឹង​ឆ្កួត​ ​ក៏​ប្រើ​ឈ្មោះ​ អ្នក​បម្រើ​ ឈ្មោះអាជិញ​ជំនួស​ ​(ឈ្មោះ​​ក្នុង​​បញ្ជី​ជាតិ​ នី​​ចាន់​ពី​និត​)។ ពេទ្យ​​រុស្ស៊ី​​ព្យាបាល​​បាន​ប៉ុន្មាន​ថ្ងៃ​ ចាក់​ថ្នាំ​​សរសៃ​​ប្រសាទ​ ថ្នាំ​​រំងាប់​អារម្មណ៍​អី​ហើយ​ ក៏​​បញ្ជូន​ទៅ​​បក្ស​​វិញ​ គាត់​ក៏​​លួច​​ធ្វើ​​វិបស្សនា​នៅ​ក្នុង​​បក្ស​​ ​ក៏​ឆ្កួតលេង​អាចម៍​ម្ដងឯង​ទៀត​ ​តែ​​ត្រូវ​បាន​ឈ្មោះ​ ចិន​ថុន​ អ្នក​បី​ចេញ​ នឹង​លាង​អាចម៍​ឲ្យ​ ​ក៏យក​ទៅ​ពេទ្យ​​ម៉ា​សាទៀត​ ពេទ្យ​ក៏​ឲ្យ​ថ្នាំ​​រំងាប់​អារម្មណ៍​មក​លេប​តាំង​ពី​នុង​មក​...​រហូតដល់បច្ចុប្បន្ន​នេះ​។ គាត់​​សរសៃ​ប្រសាទ​ដោយ​សារ​ចិត្ត​មាន​ទោសៈ​ច្រើន​ពេក​ ហើយ​ចង់​សងសឹក​ នឹង​ធ្វើ​​វិបស្សនា​ខុស​។

ការបង្កើតអង្គការ និងគណបក្ស
នៅឆ្នាំ ២០០៥ វាជាឆ្នាំមួយដែល អង្កការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ (ភាសាអង់គ្លេស: Training and Development Organization ហៅកាត់ថា TDO) បង្កើតចេញជារូបរាងឡើងដោយ លោក ខឹម វាសនា។ ហើយអង្គការនេះមានទិសដៅ ទាញយកប្រយោជន៍ឲ្យបាន ពីកិច្ចប្រតិបត្តិព្រះធម៌ ដាំបណ្តុះ ចរិកសីលធម៌សង្គមឡើងវិញ និងដាំបណ្តុះ គ្រាប់ពូជប្រជាធិតេយ្យ។

អង្គការនេះដំណើរការដោយចុះទៅធ្វើវេទិការតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដោយមានវាគ្មិន លោក ខឹម វាសនា ហើយយកមកចាក់ផ្សាយតាមវិទ្យុ FM៩០ ភ្នំពេញ ម៉ោង ៧ ដល់ ៨ ល្ងាចរៀងរាល់ថ្ងៃ ហើយមានការផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យរយ:ពេល២ម៉ោង។ ហើយដំណើរការនៃអង្គការនេះទៅបាន ដោយសារការចំណាយថវិការផ្ទាល់ដោយលោក ខឹម វាសនា។ ហើយអង្គការនេះដំណើរបានរយៈពេល០៤ឆ្នាំ គឺពីឆ្នាំ២០០៥ រហូតដល់ ២០០៩។

ក្នុងនាមជាប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្នុងរយៈពេល ០៨ឆ្នាំ លោកបានកំណត់សម្គាល់ថា សញ្ញាណដំបូងដែលធ្វើអោយលោកចាប់ផ្តើមយល់ពី នយោបាយគឺ ដោយសារលោកសង្កេតមើលឃើញថា គណបក្សសម រង្ស៊ី តែងតែយកបញ្ហាយកមកធ្វើជាដំណោះស្រាយ ហើយគ្រប់ពេលដែលនៅជួបជុំប្រជាពលរដ្ឋ គេតែងតែលើកឡើងយកតែនិយាយពីបញ្ហា ហើយតាមវេទិកានីមួយៗ គេច្រើនតែនិយាយពីបញ្ហាប្រាប់ប្រជាពលរដ្ឋ។ ហើយទាមទារសុំអោយប្រជាពលរដ្ឋបោះឆ្នោតអោយខ្លួនគេ ដោយមិនបានប្រាប់និយាយពី ទស្សនៈ ឬដំណោះស្រាយដើម្បីដោះស្រាយបញ្ហាតាមរបៀបណានោះទេ ហើយគួរត្រូវចាប់ផ្តើមពីចំណុចមួយណាសោះឡើយ ដោយគ្រាន់តែសន្យាថាបោះឆ្នោតអោយគេមក ហើយចាំគេដោះស្រាយពេលខ្លួនឈ្នះឆ្នោត។ ក្រោយមកលោក ចេះតែឆ្ងន់ដដែលៗទៀត ហើយចោទសំណួរសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកនយោបាយស្រុកខ្មែរ មិននិយាយពីរបៀបនៃការដោះស្រាយបញ្ហាប្រទេសជាតិ ដែលជាទស្សនៈរបស់ខ្លួន ដែលខ្លួនមើលឃើញថាតើត្រូវធ្វើយ៉ាងម៉េច? តែបែបជាមកនិយាយតែអំពីបញ្ហា បញ្ហាៗ ដែលប្រជាពលរដ្ឋរស់នៅក្នុងប្រទេសបានដឹងលឺ រួចជាស្រេចហើយនោះ។ ហើយលោកមើលឃើញថា មនុស្សខ្មែរក្តី អ្នកនយោបាយក្តី ជាប្រភេទមនុស្សដែលធ្វើការអ្វីមួយ គឺច្រើនតែមិនបានសម្រេច មិនទៅមុខ ពីព្រោះពួកគេជុំនុំគ្នា និយាយ​តែពី បញ្ហា។

ដល់អ៊‌ីចឹង លោកក៏បានកត់សម្គាល់ទុកថា អ្នកនយោបាយជាមនុស្ស មានទស្សនៈទៅមុខ ហើយការដែលនិយាយពីបញ្ហាវា មិនគ្រប់គ្រាន់ឱ្យយើងក្លាយខ្លួនទៅជា អ្នកនយោបាយទេ គេត្រូវមានបេះដូងមួយស្មោះត្រង់ ស្នេហាជាតិពិតប្រាកដ និងមានទស្សនវិស័យមួយដោយផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកាងារជាក់ស្តែង ដើម្បីអោយក្តីស្រម៉ៃនោះក្លាយទៅជាការពិតបានសម្រេចនូវគោលដៅដែលយើងចង់បាន។ ក្រោយមកដល់ពេលឃើញ គណបក្សនេះមិនកើតនោះមិនកើត លោកក៏ចេញមកបង្កើតគណបក្សដោយខ្លួនឯង តាមការយល់ឃើញរបស់លោក ដើម្បីបម្រើតាមទស្សនៈខ្លួន។ ក្នុងរយៈពេលជាអ្នកតំណាងរាស្រ្តនៅមណ្ឌលខេត្តព្រៃវែងបាន ០២កន្លះឆ្នាំគត់ លោកមានជំទាស់ជាមួយបក្ស ហើយក៏ចេញមកបង្កើតគណបក្សផ្ទាល់ទៅ។ ពេលដែលលោកចេញមកបង្កើតបក្សដំបូងដៃនោះ លោកបានប្រាប់ប្រជាពលរដ្ឋថា “ ខ្ញុំមានពេលវេលាខ្លីខ្លាំងណាស់ មិនអាចពន្យល់អោយបងប្អូនយល់បានល្អិតល្អន់នោះទេ ក៏ប៉ុន្តែខ្ញុំអាចប្រាប់បងប្អូនបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយដែលគូប្រកួតរបស់ខ្ញុំគ្រប់គ្នាគេឥតមាន។

ទើបបាននៅថ្ងៃ១៥ ខែកក្កដា ឆ្នាំ ២០០៥ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានផ្តួចផ្តើមបង្កើតទ្បើង ដោយពលរដ្ឋមួយក្រុមតូច ដែលមានចិត្តគំនិត និងទស្សនៈប្រហាក់ប្រហែល គ្នាក្នុងការដោះស្រាយបញ្ហាសង្គមខ្មែរ។ ក្រុមស្ថាបនិកបក្ស បានបំពេញបែបបទបង្កើតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទ្បើង ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ ហើយក៏បានទទួលស្គាល់ចុះបញ្ជីជាផ្លូវការតាមប្រកាសក្រសួងមហា ផ្ទៃ លេខ៧៩២ប្រ.ក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៦។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្កើតទ្បើងក្នុងស្ថានភាពមួយ ដ៏លំបាក បំផុតដោយសារខ្វះខាតទាំងធនធានមនុស្សដែលហ៊ានប្រឈមរាល់គំនិត ត្រួតត្រា អាត្មា និយម តែមានឥទ្ធិពល នៅក្នុងសង្គមខ្មែរ និង ខ្សត់ខ្សោយ ប្រភពថវិកា ព្រមជាមួយនេះ នៅមានការឃោសនាមួលបង្កាច់ ពីអ្នកនយោបាយមួយក្រុមដ៏ល្បី ដែលគេប្រសិទ្ធនាម ខ្លួនគេថា ជាអ្នកប្រជាធិបតេយ្យ ដោយចោទថាជាក្រុមលក់ខ្លួនជាគណបក្ស អាយ៉ង។ ក៏ប៉ុន្តែឧបសគ្គទាំងនេះ ពុំអាចវាយបំបាក់ ឬក៏រារាំងនូវការប្តេជ្ញាចិត្តដ៏មុះមុត របស់ពួកគេបានទ្បើយ ព្រោះក្រុមនោះមានលក្ខណៈសម្បត្តិពិសេស ដែលអ្នកទាំងនោះ គ្មានគឺ ភាពសុចរិតបេះដូងបរិសុទ្ធ ចង់ជួយពលរដ្ឋរបស់យើងពិតប្រាកដ និងមាន ទស្សនៈច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាសង្គមជាតិ ដែលអ្នកនយោបាយទាំងនោះ ពុំបានយកចិត្តទុកដាក់ ឬក៏យល់មិនដល់។

យើងបានកំណត់យ៉ាងច្បាស់ នូវប្រភពបញ្ហា ទាំងអស់ក្នុងសង្គមជាតិខ្មែរ តាំងពីដើម រៀងៗមកគឺ អំណាចប្រមូលផ្តុំ ជា មូលហេតុ ធ្វើឲ្យបាត់តុល្យភាពអំណាចរវាងអ្នកកាន់អំណាច និងប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស ម្ចាស់អំណាច នាំឲ្យអ្នកកាន់អំណាចគ្រប់ ជំនាន់ប្រើអំណាចដោយរំលោភគ្មានកោតក្រែង គ្មានការទទួលខុសត្រូវ ហើយក៏ជាហេតុមួយធ្វើអោយពលរដ្ឋយើងអសកម្មផងដែរ។ ចំណែក ពលរដ្ឋជាម្ចាស់អំណាច ពុំមានលទ្ធភាពប្រើសិទ្ធិរបស់ខ្លួន ឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់មិនអោយ អ្នកកាន់អំណាច នាំប្រទេសជាតិធ្លាក់ក្នុងភាពមហន្តរាយ ដូច ដែលប្រវត្តិសាស្ត្រ បានបង្ហាញយើងគ្រប់ៗគ្នា រួចមកហើយ។ ពលរដ្ឋយើងត្រូវបាន អ្នកនយោបាយបំពុលដោយប្រើគ្រប់មធ្យោបាយលែង ឲ្យខ្វល់ខ្វាយពីរឿងនយោបាយ ប្រទេសជាតិ ឬក៏ត្រូវបានអ្នកនយោបាយបោកបញ្ឆោត ឲ្យធ្លាក់ខ្លួនចូលបំរើនយោបាយ ទាំងងងឹតងងល់។

ដើម្បីលុបបំបាត់នូវ ប្រព័ន្ធដឹកនាំប្រើអំណាចប្រមូលផ្តុំ ដែលធ្វើឲ្យមនុស្សខ្លះនៅក្នុងសង្គមអាចរួចផុតពីប្រព័ន្ធច្បាប់ ឬនៅលើច្បាប់ ដើម្បីឲ្យអ្នកនយោបាយងាកមករកផ្លូវសុចរិត មិនប្រើនយោបាយប្រជាភិថុត និង ទទួលខុសត្រូវរាល់សកម្មភាពរបស់ខ្លួនចំពោះមុខ ប្រជាពលរដ្ឋដោយផ្ទាល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានដាក់ចេញនូវយន្តការ៨ចំណុច និងធ្វើការ ពន្យល់បកស្រាយ ឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៏នៃចំណុចនីមួយៗនៃយន្តការនេះដើម្បី សំរេចចិត្តចូលរួមក្នុងចលនាមួយនេះ ដោយយល់ដឹង និងស្គាល់ពី គោលដៅច្បាស់លាស់។ គោលដៅយើងនៅឆ្ងាយ តែជាគោលដៅដែលយើងអាចទៅដល់។ ការដែលចេញមកបង្កើតគណ បក្សផ្ទាល់ខ្លួន គឺវាលំបាកកាយជារឿង ធម្មតាទេតែទោះយ៉ាងណាក៏វាមិនដូចលំបាកចិត្ដដែរ ព្រោះអ្វីដែលយើងចង់ និងពេញចិត្ដចំពោះការងារដែលលំបាក ហ្នឹងហើយឥឡូវយើងមានការទទួល ខុសត្រូវរួមមិនមែនដូចមុនយើងទទួល ខុសត្រូវជាផ្នែកនោះទេ ។ បើពិតជាអ្នក នយោបាយមែនគេត្រូវមានទស្សនៈ វិស័យមួយភ្ជាប់នឹងសកម្មភាពការងារ របស់គេហើយបើទស្សនៈវិស័យខុសគ្នាហើយ គឺមិនអាចនៅជាមួយគ្នាបានទេ។

ការដែលចេញមកបង្កើតគណ បក្សផ្ទាល់ខ្លួន គឺវាលំបាកកាយជារឿង ធម្មតាទេតែទោះយ៉ាងណាក៏វាមិនដូចលំបាកចិត្ដដែរ ព្រោះអ្វីដែលយើងចង់ និងពេញចិត្ដចំពោះការងារដែលលំបាក ហ្នឹងហើយឥឡូវយើងមានការទទួលខុសត្រូវរួមមិនមែនដូចមុនយើងទទួល ខុសត្រូវជាផ្នែកនោះទេ ។ បើពិតជាអ្នក នយោបាយមែនគេត្រូវមានទស្សនវិស័យមួយភ្ជាប់នឹងសកម្មភាពការងារ របស់គេហើយបើទស្សនៈវិស័យខុសគ្នាហើយ គឺមិនអាចនៅជាមួយគ្នាបានទេ។

សព្វថ្ងៃនេះលោកថាឃើញអ្នក នយោបាយក្នុងគណបក្សមួយៗជេរ គណបក្សមួយទៀត ដល់ជេរឆ្អែតគាត់ក៏ ចូលជាមួយនឹងគណបក្សនោះទៅមិន យូរក៏ចេញមកវិញ ។ ដល់អ៊‌ីចឹងនៅស្រុកខ្មែររកអ្នកនយោបាយច្បាស់លាស់ មិន ឃើញ ព្រោះលោកសម្គាល់ខ្លួនឯងបាន ថា ស្រុកខ្មែរត្រូវដោះស្រាយតាមផ្លូវ នេះ ដល់ពេលដោះមិនបានតាមផ្លូវហ្នឹង ក៏ត្រូវរកផ្លូវផ្សេងធ្វើអ្វីតាមតែខ្លួនយល់ ដដែល ។ ប៉ុន្ដែអ្នកនយោបាយអត់ទេ ជេរៗគ្នាឱ្យតែប្រយោជន៍ផ្ទាល់ខ្លួន ត្រូវ តាំងចូលគ្នា ព្រោះនយោបាយវាធ្វើ ដំណើរវែងឆ្ងាយ ។

ចំពោះគណបក្សផ្សេងគេផ្ដោត មើលទីផ្សារថា ត្រូវធ្វើម៉េចដើម្បីអូស យកសន្លឹកឆ្នោតឱ្យបាន តែគណបក្ស លោកផ្ដោតលើភាពត្រឹមត្រូវរឿងសន្លឹក ឆ្នោតមិនគិតទេ ។ លោកគិតថា បើភាពត្រឹមត្រូវមិនត្រូវបានស្រូបទាញ ការគាំទ្រ ពីប្រជាពលរដ្ឋទេមិនដឹងជាមានផ្លូវ ណាអាចទាញយកបានមានតែការបោកប្រាស់ ។ ប៉ុន្ដែវាអត់ចេះបោកប្រាស់ ព្រោះវាមិនស្របតាមសម្បជញ្ញៈរបស់ខ្លួនឯង អ៊‌ីចឹងធ្វើទៅអត់កើតក៏ចេញមកបង្កើតគណបក្សខ្លួនឯងតែម្ដងទៅ។

បើតាមលទ្ធផលការបោះឆ្នោត កន្លងមកដូចជាមិនទទួលបានអ្វីនោះទេ លោកនៅតែបន្ដទៀតដោយពន្យល់ថា លោកដឹងថា វាមិនមែនជាពេលវេលា ឆាប់រហ័សនោះទេ ។ ព្រោះប្រជាពលរដ្ឋត្រូវការពេលវេលាមួយ ហើយលោក ដឹងថា វាត្រូវតែអ៊‌ីចឹងលោកក៏បានគិត ទុករួចជាស្រេចហើយដែរ ។ ដល់ឃើញ យឺតយូរលោកគិតថា ដូចជាមិនមានអ្វី ចម្លែកនៅក្នុងចិត្ដផង ។ លោកគិតថា នៅទីបំផុតនឹងទទួលបានជោគជ័យ ប៉ុន្ដែពេលនោះមាន វត្ដមានរបស់លោកឬ អត់គឺមិនដឹងទេវាជារឿងមួយផ្សេង ទៀត ។ តែលោកជឿថាភាពត្រឹមត្រូវ ស្មោះត្រង់នឹងស្រូបទាញយកការគាំទ្រ ពីប្រជាពលរដ្ឋបានយ៉ាងច្រើន ។ មក ទល់ពេលនេះគណបក្សរបស់លោកជាប់ក្រុមប្រឹក្សា ភូមិសង្កាត់ដល់ទៅ៨ ភូមិឃុំគឺនៅខេត្ដសៀមរាបចំនួន៧ និង ខេត្ដឧត្ដរមានជ័យ១ ។ ហើយក្នុងមួយ ខែៗមានប្រជាពលរដ្ឋសាមញ្ញដែល ចូលរួមបង់ថវិកាចូលបក្សមានកាន់តែ ច្រើនឡើង។ ហិរញ្ញវត្ថុទ្រទ្រង់បក្ស

ការចំណាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺបានមកពីប្រជាពលរដ្ឋស្ដាប់វិទ្យុ និងសមាជិកភាគច្រើន ជានិស្សិត ពួកគាត់នាំគ្នាបង់ចាប់ពី ១.០០០រៀល មានអ្នកបង់ជាប្រចាំខែក៏ មាន ហើយអត់អ្នកបង្ខំពួកគាត់ ឱ្យបង់ ប្រាក់នោះទេ ។ អត់ការគាបសង្កត់ បើពួកគាត់ចង់ចូលលុយម្ដងហើយអ្នក ឈប់ទៅវិញវាជារឿងរបស់អ្នក ។ នេះជាមនោគមន៍វិជ្ជានយោបាយបែបថ្មី ព្រោះការធ្វើនយោបាយមិនមែនចង់ ឈ្នះតែឯងទេ គឺចង់ឱ្យប្រជាពលរដ្ឋ ទាំងអស់ឈ្នះ៕
ដំណើររឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ដែលជាប់ស្អិតទៅនឹងបក្ស[កែប្រែ]

ចាប់តាំងពីពេលគណបក្សចាប់ផ្តើមបង្កើតឡើងនៅគ្រាដំបូងៗនោះរាល់ការចំណាយចាយវាយសព្វគ្រប់បែបយ៉ាងទាំងអស់គឺជាបន្ទុករបស់លោកទាំងស្រុង រួមមានដូចជាថ្លៃជួលវិទ្យុផ្សព្វផ្សាយ ជួលស្នាក់ការបក្ស ដំណើរការរដ្ឋបាលក្នុងទីស្នាក់ការកណ្តាល និងការចំណាយជុំវិញការចុះទៅធ្វើវេទិកាសាធារណៈនៅតាមបណ្តាខេត្ត តំបន់ ចំកាត់មាត់ញកនានា រួមមានសាហ៊ុយធ្វើដំណើរ ម្ហូបអាហារហូបចុកជាដើមដែលវាយ៉ាងតិចណាស់ក៏ជាង ០៥ពាន់ដុល្លារសហរដ្ឋអាមេរិកដែរ ដែលខ្លួនលោកផ្ទាល់ ត្រូវចំណាយប្រាក់ក្នុងមួយខែៗ។
ហើយនៅពេលខ្លះនោះ លោកត្រូវបង្ខំចិត្តខ្ចីបុលគេ ក៏ហេតុដោយសារតែការចំណាយដ៏ច្រើនសន្ធឹងសន្ទាប់គ្រប់ច្រកល្ហក។ចំថ្ងៃខ្លះសូម្បីតែនៅក្នុងហោប៉ៅខោរបស់លោក រកតែប្រាក់សម្រាប់ទិញមីកញ្ចុប់ ដើម្បីហូបសឹងតែមិនបាន។ ប៉ុន្តែលោកកម្រនឹងបញ្ចេញ ឬបង្ហើបវាអោយក្រុមការងាររបស់លោក ឬសមាជិកអ្នកគាំទ្របក្សដែលមានចំនួនតិចតួចស្តួចស្តើងបានដឹងសោះឡើយ ហើយជួនកាលមានយប់ខ្លះ លោកត្រូវបញ្ឈរភ្នែក ដេកគិត ពិបាកចិត្ត រឿងព្រោះតែប្រាក់បំណុលខ្ចីគេទាំងអស់នោះក៏មាន។

ម្លោះហើយបានជាលោក ខឹម វាសនា កំណត់អោយនិយមន័យពាក្យ នយោបាយថា គឺការងាររបស់ជនសប្បុរសដែលមានចិត្តចង់ទៅជួយសង្រ្គោះអ្នកដទៃ ទើបមកធ្វើនយោបាយ ហើយត្រូវចងចាំថា កាងារនយោបាយ មិនមែនជាមុខរបររកស៊ីនោះទេ ក៏ប៉ុន្តែចំពោះលោកវិញ លោកខិតខំខ្លាំងណាស់រកស៊ី ដើម្បីយកលុយទៅធ្វើនយោបាយ ស្របតាមមនសិការគំនិតទស្សនៈនយោបាយរបស់លោក អោយបានដល់គោលដៅគឺ ការដាក់នូវប្រព័ន្ធយន្តការ០៨ចំណុច ជាចំណុចស្នូលគន្លឹះដើម្បីបំបែកប្រព័ន្ធរដ្ឋបាលដឹកនាំរដ្ឋដែលប្រមូលអំណាចទាំងអស់ទៅលើកណ្តាប់ដៃបុគ្គលតែម្នាក់ នោះគឺ អ្នកដឹកនាំរដ្ឋ អោយប្រជាពលរដ្ឋមានអំណាច ហើយដែលវាឈានទៅដល់សម្រេចនូវសុបិនរួមមួយគឺ មាតុភូមិមួយដែលពួកយើងទាំងអស់គ្នា រួមរស់នៅដោយស្មើភាពគ្នា ក្នុងភាពជាម្ចាស់ប្រទេស ម្ចាស់អំណាចម្ចាស់វាសនាដោយខ្លួនឯង។

ការងាររកស៊ី[កែប្រែ]

ក្រោយបញ្ជប់ការងារជាអ្នកផលិតកុន លោកបានងាក់មករកសុីជាអ្នកជំនួញវិញម្តង លោកបាននិយាយពីការរកសុីនាំផលិតផលហ្វីលថតកូនីកានិង­កូដាក់ពីប្រទេសម៉ាឡេមកលក់ស្រុកខ្មែរយ៉ាងដូច្នេះថា "ខ្ញុំនៅចាំឆ្នាំចុងក្­រោយគឺឆ្នាំទីបួន​ ខ្ញុំស្ទើរតែឈប់រៀន​ ទៅយកឥវ៉ាន់ពីប្រទេសម៉­ាឡេសីុមកលក់​គ្រាន់បា­នលុយខ្លះចាយនិងចិញ្ចឹ­មគ្រួសារ​ ខ្ញុំចាប់ផ្តើមខ្ជិលរ­ៀននិងស្អប់សាលាជាខ្លា­ំង។​ ខ្ញុំគិតថាមិនដឹងជារៀ­នធ្វើអីផង​ ចង់រកសីុវិញប្រសើរជាង­​ តែមានចិត្តតិចៗនឹកស្ត­ាយចង់បានសញ្ញប័្រតមួយ­នឹងគេ។​ មករៀនតិចពេលមែនទែន​ គិតតែទៅម៉ាឡេសីុដឹកជញ­្ជូនហ្វីលថតកូនីកានិង­កូដាក់មកលក់ស្រុកខ្មែ­រ​ មួយអាទិត្យជួនកាលទៅពី­រដង​ ក្នុងមួយដងចំណេញបាន ៤០­០$ទៅ ៥០០ដុល្លា។​ ខ្ញុំស្គាល់ច្បាស់ណាស­់រសជាតិជាអ្នករត់ពន្ធ­​ មានអារម្មណ៍ស្អប់ពួកគ­យនៅពោធិចិនតុងខ្លាំងណ­ាស់​ ហើយក៏ស្អប់ពួកលក់គីឡូ­ដែលធ្វើការអោយក្រុមហ៊­ុនយន្តហោះដែរ​ គាបសង្កត់ស្ទើរគ្មានច­ំណេញរួច។​ ឆ្នាំទីបួនជាឆ្នាំដែល­ខ្ញុំរៀនអន់បំផុត​ ជួលលុយគេអោយធ្វើសារណា­អោយ​ សញ្ញាប័ត្រខ្ញុំមិនសម­បានទេព្រោះខ្ញុំទៅរៀន­តិចណាស់ក្នុងឆ្នាំចុង­ក្រោយគឺឆ្នាំ១៩៩៧​-១៩៩­៨ នេះ។​ ខ្ញុំមិនដែលនឹកគិតថាខ­្លួននឹងដើរចូលផ្លូវនយោបាយអីទេ​ បើទោះជាខ្ញុំចាប់ផ្តើ­មចូលលុយសំរាប់ការងារគ­ណបក្សសមរង្សីុនៅក្នុង­ឆ្នាំ១៩៩៧ ហើយនឹងឈរជាប­េក្ខជនតំណាងរាស្ត្រលំ­ដាប់លេខ៥អោយបក្សនេះនា­ខេត្តព្រៃវែងក៏ដោយ។​ មិនស្គាល់ចិត្តខ្លួនឯ­ងទេនៅពេលនោះ​ តែដឹងថាស្អប់ការដឹកនា­ំប្រទេសនៅពេលនោះណាស់។­​ តែនឹកដល់ជីវិតខ្លួននៅ­ពេលនោះ​ នឹកហួសតែចិត្តនូវជីវិ­តខ្លួនឯងនាពេលនេះ។​ ជីវិតអើយជីវ​ិត​ ចូលនយោបាយគ្មានដឹងខ្យ­ល់អីទេ។។។"

ដោយសារតែមានបញ្ហាខ្វះខាតហិរញ្ញវត្ថុជាច្រើនសម្រាប់ដំណើរការទ្រទ្រង់បក្ស ការផ្សព្វផ្សាយជាច្រើនញឹកញយ តាំងពីបង្កើតបក្សរៀងមក វាបានធ្វើអោយខួរក្បាលរបស់លោក រវ័ណ្ឌឥតឈប់ខំនឹកគិត រិះរកការជួញដូររកស៊ីមុខរបរបណា ដែលអាចជួយបង្កើនប្រាក់ចំណូលបានច្រើនចូលបក្សបាន ដូច្នោះហើយលោក ក៏បានចាប់ផ្តើមវិនិយោគទុនទៅលើជំនួញជួញដូរមុខរបរមួយចំនួនដែលលោក បានថ្លឹងថ្លែងថា វាទំនងជាទទួលបានផលជោគជ័យ។ ដំបូងឡើយលោក ផ្តើមការ វិនិយោគទៅលើការចិញ្ចឹមជ្រូក នៅឯខេត្តតាកែវ ហើយដាំដើមដូងក្រអបនៅខេត្តបន្ទាយមានជ័យ។ ក្រោយមកលោកក៏មានងាកទៅសង់រោងចិញ្ចឹមមាន់ និងជីកស្រះចិញ្ចឹមត្រី នៅឯខេត្តបាត់ដំបងបន្ថែមទៀត។

បន្ទាប់មកទៀត លោកក៏បន្តទៅប្រកបរបរកសិកម្ម ធ្វើការដាំដុះស្រូវនៅខេត្តកំពង់ធំ និងភ្ជួរដីចំការដាំដំលូងនៅខេត្តសៀមរាប។ ដោយអូសបន្លាយពេលអស់មួយរយៈក្រោយមក ងាកចេញមិនផុតពីវិស័យកសិកម្ម លោកក៏បន្តមុខរបរលក់ជីកសិកម្មបន្តទៀត។ ហើយក្រោយៗមក លោកនៅតែចិញ្ចឹមក្នុងចិត្ត រកដាំដុះរបរកសិកម្មណា ដែលអាចហុចផលបានសមប្រកប ដើម្បីតែគោលដៅជួយសម្រួលដល់ការចំណាយចាយវាយគ្រប់សព្វក្រហែងដល់បក្សបាន។

បន្ថែមពីនេះទៅទៀតនោះ លោកក៏បន្តទិញទឹកឃ្មុំ ស្តុកទុកសម្រាប់លក់ចេញ និងបែបមកធ្វើរបរអាជីវកម្មនាំចូលផលិតផលសុខភាព ម៉ាក់ Supermix មកធ្វើការចែកចាយនៅក្នុងប្រទេស និងចូលហ៊ុនផលិតសាប៊ូលាងចាន ឈ្មោះសាប៊ូគ្រួសារយើង។ ក្រៅពីប្រកបរបរជាច្រើន លោកក៏បន្តអាជីវកម្មនាំចូលឆៅគួយពីប្រទេសថៃ តែក្រោយៗមក លោកក៏ចាប់ផ្តើមផលិតឆៅគួយដោយផ្ទាល់ខ្លួន ហើយចេញលក់ក្នុងប្រទេស។

លោកមានចំការដូងនៅខេត្តបន្ទាយមានជ័យ និងចំការនៅខេត្តសៀមរាបជាងប្រមាណ៥០ ហិចតា ដែលគ្រោងនឹងដាំម្រេច 

ជីវិតរស់នៅប្រចាំថ្ងៃ[កែប្រែ]
និយាយតែពីការចាយវាយ និងជំនួញជួញដូររបស់លោក ភ្លេចគិតថា តើគាត់ ស្នាក់នៅឯណា? ហើយ ការិយាល័យធ្វើការងារនៅទីណា? ចម្លើយសម្រាប់ថាតើការិយាល័យធ្វើការងារនៅទីណានោះ គឺនៅក្នុងកាប៊ីនឡាណរបស់គាត់។ ចំពោះផ្ទះសំបែងរបស់គាត់វិញ ថាតើគាត់ស្នាក់នៅឯណានោះ? សម្រាប់គាត់មិនដែលមានអារម្មណ៍នឹកគិតថា ត្រូវទិញផ្ទះសំបែង ស្នាក់នៅដើម្បីខ្លួនឯងម្តងសោះឡើយ ក៏សូម្បីតែពេលដែលរូបគាត់ផ្ទាល់មានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ។

ប៉ុន្តែបែរជាគាត់មានគំនិតស្វែងរកដីឡូណាម្តុំ ធំទូលាយល្មមនៅជុំវិញរទីក្រុងភ្នំពេញ ដើម្បីធ្វើការសាងសង់ជាទីស្នាក់ការកណ្តាលផ្ទាល់ខ្លួន របស់បក្សទៅវិញ។ ក្នុងន័យថាដើម្បីធ្វើការបញ្ចៀសការចំណាយថ្លៃជួលស្នាក់ការ និងចង់រៀបចំរចនាសម្ព័ន្ធរដ្ឋបាលទីស្នាក់ការកណ្តាលអោយត្រឹមត្រូវមានជាសាលប្រជុំ ទីធ្លាកន្លែងរៀបចំវេទិការសាធារណៈជួបជុំសមាជិកអ្នកគាំទ្របក្សប្រចាំខែម្តងៗ និងមានជាកន្លែងប្រារព្ធធ្វើពិធីផ្សេងៗដូចជាពិធីប្រារព្ធខួបបក្ស សមាជបក្សជាដើម។

ដូច្នោះចំងល់ដែលថា តើគាត់ ស្នាក់នៅឯណានោះ? អាចនិយាយយ៉ាងខ្លីថា ស្នាក់ការរបស់បក្សមាននៅទីណា ផ្ទះរបស់គាត់នៅទីនោះ។ វាសឹងតែរាល់គ្រប់ភូមិ ស្រុក ខេត្ត គ្រប់ច្រកល្ហកនានាទៅហើយ ដែលគាត់បានធ្វើដំណើរឆ្លងកាត់នៅលើដែនដីសុវណ្ណភូមិដ៏មូលហើយតូចច្រលឹងនៃមាតុភូមិកម្ពុជាយើង។ បើនិយាយពីកាលសម័យមុន សត្វសេះ ជាសត្វដែលមនុស្សនៅជំនាន់នោះយកមកប្រើប្រាស់ និងជាយានជំនិះសម្រាប់ធ្វើដំណើរទៅមក តែបើធៀបមកជំនាន់ក្រោយមកៗ គេមិនអាចប្រកែកបានសោះឡើយថា រថយន្តជាយានជំនិះ សម្រាប់ធ្វើដំណើរ។

នេះជាឡានទីបីហើយ ដែលគាត់ប្រើប្រាស់វា សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅមក ទាំងសម្រាប់ការចុះឡើងធ្វើវេទិការសាធារណៈតាមខេត្ត និងសម្រាប់រឿងផ្ទាល់ខ្លួនរបស់គាត់។ ដំបូងឡើយគាត់ប្រើឡានយីហោរម៉ាក់ Mazda ចង្កូតស្តាំគ្មានពន្ធមួយគ្រឿង ទ្បាននោះចាស់ ហើយធ្វើការច្រើន ហើយវាឧស្សាហ៍ខូចដែលបណ្តាលអោយគាត់ត្រូវ ដេកតាមផ្លូវជាញឹកញាប់ និងជួនកាលត្រូវរំសាយវេទិការជួបជុំអ្នកស័្មគ្រចិត្តទៀតក៏មាន។

ទើបអស់រយៈពេលយូរមក បានមានក្រុមការងារ និងសមាជិកអ្នកគាំទ្របក្ស ផ្តួចផ្តើមគំនិតគ្នាទិញថ្មីមួយជូនគាត់ ដើម្បីជាការសម្រួលដល់ការធ្វើដំណើរងាយស្រួលជាងមុន និងជាសុវត្តិភាពក្នុងការធ្វើដំណើរទាំងថ្ងៃ ទាំងយប់គ្មានពេលកំណត់ ម៉ោងសម្រាករបស់គាត់។ រង់ចាំមើលឡានថ្មីរបស់គាត់ មិនឃើញទើបជាចំងល់មិនហ៊ានសួររបស់ក្រុមការងារ និងសមាជិកអ្នកគាំទ្របក្សរបស់គាត់ តែក្រោយមកទើបបានដឹងថា ប្រាក់ដែលខំប្រម៉ែប្រមូលអោយគាត់ដើម្បីយកទៅឡានថ្មីនោះគឺ គាត់បានបង្វែលយកទៅជួលម៉ោងវិទ្យុផ្សព្វផ្សាយ បន្លែមទៅវិញ។

នៅតែមិនអស់ចិត្ត ភ័យបារម្ភខ្លាចពីសុខសន្តិសុវត្តិភាពផ្ទាល់របស់គាត់ ជាដដែលនោះទើបមានការប្រមូលប្រាក់សារជាថ្មីម្តងទៀត រួមផ្សំនឹងប្រាក់ផ្ទាល់ខ្លួនគាត់ទើប ឡានមួយទឹកយីហោរម៉ាក់ Nissan Fanta មួយគ្រឿងត្រូវបានទិញ យកមកប្រើប្រាស់ ជំនួសឡានចាស់របស់គាត់។ ក្រោយមកទៀតប្រមាណជាងមួយខែមុន ការបោះឆ្នោតជាតិជ្រើសរើសតាំងតំណាងរាស្រ្ត អាណត្ដិទី៥ ឆ្នាំ២០១៣ ទើបគាត់សម្រេចចិត្តទិញរថយន្តថ្មីស្រឡាងមួយគ្រឿងយីហោរម៉ាក់ Mazda យកមកប្រើរហូតមកដល់សព្វថ្ងៃ។

បន្ទាប់គាត់ បានឈរឈ្មោះជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប លំដាប់លេខរៀងទី១ នៃការបោះឆ្នោតជាតិជ្រើសរើសតាំងតំណាងរាស្រ្ត អាណត្ដិទី៥ ឆ្នាំ២០១៣ដែលមានចំនួន ០៦អាសនៈ។

ហេតុដែលនាំអោយបានយល់ពីព្រះធម៌[កែប្រែ]

ដោយសារគាត់ពិបាកចិត្តពេក មើលថាជីវិតរស់នៅអត់ន័យ ខ្លឹមសារអ្វី មិនដឹងនឹងថាត្រូវធ្វើអ្វី នៅពេលដែលអ្នកម្តាយជាទីស្រឡាញ់របស់គាត់នៅទីអវសាន្តបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរគ្មានក្តីសង្ឃឹម ដោយមិនទាន់បានសាយសុខ នៅពេលដែលរូបគាត់រកប្រាក់ជួយគ្រួសារមានធូរធារ។ គ្រានោះ គាត់ក៏ទៅរកទិញសៀវភៅធម៌មើលនៅឯបណ្ណាគារត្រៃយរ័ត្ន ហើយពេលនោះគាត់ចូលទៅក្នុងកន្លែងលក់សៀវភៅនោះភ្លាម វាហាក់បីដូចជាមានឧបនិស្ស័យ។ ចូលទៅដល់រកទិញសៀវភៅ គាត់ឃើញមានសៀវភៅធម៌ជាច្រើនរាប់រយ គាត់ងាកទៅនោះក៏សៀវភៅធម៌ ងាកទៅណោះក៏សៀវភៅធម៌ ភ្លាមៗនោះគាត់នឹកគិតថាមិនត្រូវយកមួយណា ព្រោះសុទ្ធតែសៀវភៅធម៌ ហើយណាមួយខ្លួនគាត់ សូម្បីតែភាសាបាលីអីបន្តិច ក៏មិនចេះផង។ តែដល់ពេលងាកចុះងាកឡើង គាត់ក៏សំលឹងឃើញសៀវភៅមួយដាក់ចំណងជើងថា ព្រះសម្មាសម្ពុទ្ធ ហើយក្របសៀវភៅដាក់រូបដូចព្រះពុទ្ធព្រះអង្គបិទភ្នែក ពេលគាត់ក្រឡេកទៅមើលដូចជាមានពន្លឺស្អីម៉្យាទៀតអញ្ជឹង។

ហើយពេលនោះគាត់នឹកគិតក្នុងដួងចិត្តថា មើលទៅព្រះអង្គ ព្រិចភ្នែកហាក់បីដូចជាមានសេចក្តីសុខណាស់! បើធៀបមករូបគាត់កំពុងតែកើតទុក្ខព្រួយ លំបាកពិបាកចិត្តពេញផែនដី។ ក្រោយមកគាត់គិតថាប្រហែលជាសៀវភៅហ្នឹង និយាយអំពីពុទ្ធប្បវត្តិ ប្រវត្តិរូបរបស់ព្រះពុទ្ធហើយ ដូច្នោះប្រហែលជាអាចចេះមើល តែប្រសិនបើជាសៀវភៅត្រៃយបិដក មានពាក្យបាលីច្រើនពេក ប្រហែលជាគាត់មិនចេះមើលទេ។ រំពេចនោះ គាត់ក៏ឆក់ទេញសៀវភៅនោះមកមើល ស្រាប់តែចំសៀវភៅ បកប្រែចេញពីភាសាអង់គ្លេស ទៅជាភាសាខ្មែរ ដែលពួកជនជាតិបរទេសធ្វើការសិក្សាស្រាវជ្រាវ ពីមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធ ដែលសរសេរចេញមកតាមការយល់ មានហេតុមានផលត្រឹមត្រូវ មិនមែនជំនឿទេ។ ម៉្យាងទៀត សៀវភៅនោះ សរសេរបែបភាសាសម្រាយ ពាក្យពេចន៍សាមញ្ញងាយយល់ តែស៊ីជម្រៅ ហើយវាពន្យល់ជ្រៅៗទៀត។ កាលនោះប្រសិនបើ គាត់ចាប់យកសៀវភៅផ្សេងដូចធ្លាប់បានមើលពីមុននោះមក ប្រហែលជាឈប់មើលហើយ។ ប៉ុន្តែរូបគាត់ផ្ទាល់ក៏ធ្លាប់បានសិក្សាស្រាវជ្រាវសៀវភៅរបស់ភិក្ខុ ខៀវ ជុំ និងភិក្ខុ សុង ស៊ីវ បានជាប់លាប់អស់រយៈពេលជិតបីឆ្នាំដែរ។ តាំងពីពេលនោះមក គាត់ក៏ចេះធម៌ យល់ច្បាស់ពីព្រះធម៌ដែលជាមេរៀនត្រាស់ដឹងរបស់ព្រះពុទ្ធសម្មាសម្ពុទ្ធ។ ពេលដែលមើលយល់ហើយ គាត់ក៏បានអង្គុយនិយាយពន្យល់ប្រាប់ម្តាយគាត់ស្តាប់ក្បែរៗ ស្រាប់តែអ្នកម្តាយគាត់មានអារម្មណ៍ថា សប្បាយចិត្តមែនទែន ហើយព្រិចៗភ្នែក ដោយសារបានស្តាប់ធម៌យល់។

អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ?[កែប្រែ]

មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពជាមនុស្សដែលបំផ្លាញអ្នកដទៃ រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជាបន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះអោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដីនេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិនហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។

ជួយអោយមនុស្សបែបនេះមានហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំងអស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅសុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕

អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្សមានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕

វាចាចំពោះអ្នកម្តាយ[កែប្រែ] សេក-ហេង ម្តាយលោក ខឹម វាសនា

“ តាំងពីអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំចែកឋានទៅ មានរយៈពេល០៧ឆ្នាំហើយ ប៉ុន្តែសំរាប់ចិត្តខ្ញុំៗមានអារម្មណ៍ថានៅថ្មីៗ។ ពេលដែលខ្ញុំសំលឹងចំមុខរបស់អ្មកមានគុណ សេចក្តីនឹករលឹកបានធ្វើអោយខ្ញុំរំជួលចិត្តមួយរំពេច។ ទោះបីខ្ញុំមានវ័យចាស់ណាស់ទៅហើយ ប៉ុន្តែសំរាប់អ្នកម្តាយ ខ្ញុំនៅតែជាកូនក្មេង ដែលអ្នកម្តាយតែងតាមថែរក្សាដូចតែកាលពីខ្ញុំនៅវ័យកុមារតែដដែល។ អនុស្សាវរីយទាំងនឹងនៅជាមួយខ្ញុំរហូតខ្ញុំបិទភ្នែកលាចាកផែនដីនេះ។ ពាក្យសំខាន់ៗដែលខ្ញុំចងចាំមិនអាបំភ្លេចបាននូវទឹកចិត្តស្មោះត្រង់របស់អ្នកម្តាយ ចំពោះឳពុកខ្ញុំមាន ជាអាទ៌ ឳពុកកូនមិនត្រឹមតែជាប្តីទេ ប៉ុន្តែគាត់គឺជាគ្រូរបស់ម៉ែ និង ជាអ្នកមានគុណរបស់គ្រួសារយើងទៀត។ កូនដឹងទេព្រោះតែចង់ជួយគ្រួសារដ៏ក្រីក្ររបស់ម៉ែ គាត់ជាកូនអ្នកមានសុខចិត្ត អោយម្តាយឳពុកគាត់កាត់ការ គាត់ចោល ព្រោះតែឳពុកម្តាយគាត់មិនពេញចិត្តនឹងម៉ែជាកូនអ្នកក្រ រូបមិនស្អាត ថែមទាំងខូចជើងមួយចំហៀងទៀត។ គាត់មានៈរៀបការជាមួយម៉ែទាល់តែបាន ហើយគាត់ប្រាប់ម៉ែថាសំរាប់រូប អូន បងស្រលាញ់ផង អាណិតផង។ គាត់មានគុណមិនត្រឹមតែលើម៉ែម្នាក់ទេ គឺលើគ្រួសារយើងទាំង មូល អីចឹងបានជាជាតិនេះពេលឳកូស្លាប់ទៅម៉ែមិនអោយប្រុសផ្សេងកន្លងខ្លួនម៉ែជាលើកទីពីរទេ ហើយជាតិណាៗ បើម៉ែមិនបានជួបឳកូនឯងជាគូរទេសូមអោយម៉ែនៅព្រៅទៅចុះ។ ម្តាយខ្ញុំរស់នៅជាស្រីមេម៉ាយតាំងពីខ្ញុំអាយុ 6 ឆ្នាំ រហូតគាត់ចែកឋានទៅ។ សំរាប់ខ្ញុំអ្មកម្តាយជាស្រីគំរូ លើលោកនេះ។ តាំងពីខ្ញុំកើតរហូតដល់អ្នកម្តាយចែកឋានទៅ ខ្ញុំមិនដែលឃើញទឹកភ្នែករបស់គាត់ទេ គាត់មិនដែលកូនបានឃើញទឹកភ្នែកគាត់ម្តងណាឡើយ សូម្បីតែនៅពេលដែលប្តីជាទីស្រលាញ់របស់គាត់បានចែកឋានទៅ។ គាត់មិនចេះអក្សរទេ តែគាតជាបង្គោលក្នុងគ្រួសារ មួយក្នុងថានៈជារៀមច្បងក្នុងគ្រួសារមួយដែលមានបងប្អូនបង្កើត9 នាក់។ ក្នុងជាតិនេះខ្ញុំបានឃើញទឹកភ្នែកអ្នកម្តាយតែម្តងគត់គឺនៅដង្ហើមចុងក្រោយដែលអ្នកម្តាយលាចាកផែនដីនេះជារៀងរហូតនោះ។ ពិតជាអស្ចារ្យ គឺពុំមានទឹកភ្នែកច្រើនទាល់តែសោះ គឺតែមួយតំណក់ដាមនូវកន្ទុយភ្មែកបន្តិចរួចក៏លាជារៀងរហូតទៅ។ ខ្ញុំនៅចាំព្រិត្តិកាណ៍ដ៏ខ្លោចផ្សានេះមិនដែលរលុបសូម្បីតែបន្តិចពីដួងចិត្តខ្ញុំ។ នាឱកាសចុងក្រោយនោះ អ្នកមានគុណរបស់ខ្ញុំឡើងឈាមដាច់សរសៃក្នុងខួក្បាលជាលើកទីបី។ គាត់ភ្លឹកមិនដឹងខ្លួនសោះជិតកន្លះខែ តាអាចារ្យសូត្រមន្តរាល់ថ្ងៃ ព្រោះពេទ្យប្រាប់អស់សង្ឃឹមហើយ។

ក្នុងរយៈពេលនេះលោកតាអាចារ្យបានប្រាប់ជាញឹកញាប់ថា តាគិតថាម្តាយរបស់ចៅគាត់ទាន់ដាច់ចិត្តពីចៅទេ ម្តាយចៅ ជាស្រីមានស្មារតីរឹងប៉ឹងណាស់ តាយល់ថាគាត់នៅស្តាប់ចៅនិយាយបានទោះសភាពខាងក្រៅមើលឃើញថាគាត់ភ្លឹកបាត់ស្មារតីក៏ ចៅគួរតែទៅនិយាយដាក់ត្រចៀកម្តាយទៅ ថាសូមអោយអ្នកម្តាយទៅកាន់សុគតិភពចុះ ចៅមើលសភាពម្តាយចៅចុះ ពេទ្យប្រាប់ថាដាច់សរសៃឈាមក្នុងខួក្បាលអស់ហើយ គ្មានសង្ឃឹមទៀតទេ មកដលថ្ងៃនេះជិតកន្លះខែហើយៗ ថ្ងៃនេះចៅឃើញទេមានខ្ទុះហូរចេញចំប្រស្រីខ្មៅរបស់គាត់ នេះសបញ្ជាក់ថាសរសៃរឈាមក្នុងខួក្បាលគាត់ដាច់ហើយ សូម្បីឈាមមកចិញ្ចឹមភ្នែកដាច់អស់ដែរ បើអ្នកដទៃទ្រាំការនេះមិនបានតែម្តាយចៅស្មារតីគាត់រឹងណាស់ តាជឿថាគាត់អាចស្តាប់ចៅលឹ ចៅទៅនិយាយនឹងគាត់អោយគាត់ចែកឋានទៅចៅ កុំអោយគាត់ពិបាកយូរ តាយល់ថាគាត់ចាំលឺពាក្យចៅជាចុងក្រោយហើយ ចៅសាកល្បងទៅ។ ខ្ញុំពិតជាចាំព្រិត្តិការណ៍ដ៏រន្ធត់នេះមិនភ្លេចទេ។ ទឹកភ្នែកប្រជែងគ្នាធ្លាក់ ខ្ញុំចាប់ដៃម្ខាងរបស់អ្នកមានគុណ ដោយដៃទាំងពីរបស់ខ្ញុំ ហើយអោនខ្សិបដាក់ត្រចៀកគាត់ថា សូមម៉ែទៅអោយបានសុខចុះ កូនសូមផ្សងគ្រប់ៗជាតិអោយបានជួបអ្នកម្តាយដើម្បីអោយកូនបានបំរើអ្នកម្តាយទៀត បើកូនបានធ្វើអ្វីខុសចំពោះអ្នកម្តាយ សូមអ្នកម្តាយអភ័យទោសអោយកូនផងចុះ។ ទឹកភ្នែកខ្ញុំប្រជែងគ្នាស្រក់ ខ្ញុំមិនដែលនឹកគិតថាការនិយាយរបស់ខ្ញុំអាចឮដល់អ្នកម្តាយខ្ញុំទេ ស្រាប់តែពេលនោះខ្ញុំបានឃើញទឹកភ្នែកមួយដំណក់បានហូរចេញពីកន្ទុយភ្នែកអ្នកម្តាយខ្ញុំៗក៏ស្រែកប្រាប់បងប្អូនខ្ញុំថា អូ! ម៉ែគាត់នៅឮខ្ញុំនិយាយៗ។ បងប្អូនខ្ញុំក៏នាំគ្នាមករោមជុំវិញគ្រែរបស់ម្តាយខ្ញុំ។ គឺពិតជាឱកាសចុងក្រោយរបស់គាត់មែន គឺពិតជាគាត់នៅរង់ចាំឮសំលេងចុងក្រោយរបស់ខ្ញុំមែន។ ទឹកភ្នែកចុងក្រោយរបស់គាត់ហូរចេញបន្តិចមកទៀត រួចហើយ ឃើញគាត់ងាក ករាងខ្លាំងបន្តិច ហើយគាត់ក៏ចែកឋានទៅ។ នេះគឹជាទឹកភ្នែកតំបូង និងជាទឹកភ្នែកចុងក្រោយ របស់ស្ត្រីគំរូលើលោក ក្នុងដួងចិត្តខ្ញុំ។

ប្រវត្តិ​សង្ខេប គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ ត្រូវ​បាន​​ផ្តួច​ផ្តើម​បង្កើត​ទ្បើង​នៅ​ថ្ងៃ​​១៥ ខែ​កក្កដា​ ឆ្នាំ​ ២០០៥​ ដោយ​ពលរដ្ឋ​មួយ​ក្រុម​តូច​ ដែល​មាន​ចិត្ត​គំនិត​ និង​ទស្សនៈ​ប្រ​ហាក់​ប្រហែល​ គ្នា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ខ្មែរ​។

ក្រុម​ស្ថាប​និក​នេះ​ បាន​បំពេញ​បែប​បទ​បង្កើត ​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​ទ្បើង​ ស្រប​តាម​ច្បាប់​ស្តី​ពី ​គណ​បក្ស​នយោ​បាយ​ ហើយ​ក៏​បាន​ទទួល​ស្គាល់​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​តាម​ប្រ​កាស​ក្រ​សួង​មហា​ ផ្ទៃ ​លេខ​៧៩២​ប្រ.ក​ ចុះ​ថ្ងៃទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០០៦​។

គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជាធិប​តេយ្យ​​ យើង​បាន​បង្កើត​ទ្បើង​ ក្នុង​ស្ថាន​ភាព​មួយ ​ដ៏​លំបាក​ បំផុត​ដោយ​សារ​ខ្វះ​ខាត​ទាំង​ធនធាន​មនុស្ស​ដែល​ហ៊ាន​ប្រ​ឈម​រាល់​គំនិត​ ត្រួត​ត្រា អាត្មា និយម តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​សង្គម​ខ្មែរ​ និង​ ខ្សត់​ខ្សោយ​ប្រ​ភព​ថវិកា​ ព្រម​ជា​មួយ​នេះ ​នៅ​មាន​ការ​ឃោស​នា​មួល​បង្កាច់​ ពី​អ្នក​នយោ​បាយ​មួយ​ក្រុម​ដ៏​ល្បី​ ដែល​គេ​ប្រ​សិទ្ធ​នាម ខ្លួន​គេ​ថា​ ជា​អ្នក​ប្រ​ជា​ធិបតេយ្យ ដោយ​ចោទ​យើង​ថា ជា​ក្រុម​លក់​ខ្លួន​ជា​គណបក្ស​ អាយ៉ង​។ ក៏​ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ ពុំ​អាច​វាយ​បំបាក់ ឬ​ក៏​រា​រាំង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​មុះ​មុត របស់​ពួក​យើង​បាន​ទ្បើយ​ ព្រោះ​យើង​មាន​លក្ខណៈ​សម្បត្តិ​ពិសេស ដែល​អ្នក​ទាំង​នោះ គ្មាន​គឺ ភាព​សុចរិត​​បេះ​ដូង​បរិសុទ្ធ​ ចង់​ជួយ​ពលរដ្ឋ​របស់​យើង​ពិត​ប្រាកដ និង​មាន​ ទស្សនៈ​ច្បាស់​លាស់​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​​ជាតិ​ ដែល​អ្នក​នយោ​បាយ​ទាំង​នោះ ពុំ​បាន​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​យល់​មិន​ដល់​។ យើង​បាន​កំណត់​យ៉ាង​ច្បាស់ នូវ​ប្រ​ភព​បញ្ហា ទាំង​អស់​ក្នុង​សង្គម​ជាតិ​ខ្មែរ តាំង​ពី​ដើម រៀង​ៗ​មក​គឺ​ អំ​ណាច​​ប្រ​មូល​ផ្តុំ​ ជា ​មូល​​ហេតុ​ ធ្វើ​ឲ្យ​បាត់​តុល្យ​ភាព​អំណាច​រវាង​អ្នក​កាន់​អំណាច​ និង​ប្រ​ជា​ពល​រដ្ឋ​ ដែល​ជា​ម្ចាស់​ប្រទេស​ ម្ចាស់​អំណាច​ នាំ​​ឲ្យ​អ្នក​កាន់​អំណាច​គ្រប់​ ជំនាន់​ប្រើ​អំណាច​ដោយ​រំលោភ​គ្មាន​កោត​ក្រែង​ គ្មាន​ការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ជា​ហេតុ​មួយ​ធ្វើ​អោយ​ពលរដ្ឋ​យើង​អស​កម្ម​ផង​ដែរ​។

ចំណែក ​ពលរដ្ឋ​ជា​ម្ចាស់​អំណាច​ ពុំ​មាន​លទ្ធ​ភាព​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់​ស្កាត់​មិន​អោយ​ អ្នក​កាន់​អំណាច​ នាំ​ប្រ​ទេស​ជាតិ​ធ្លាក់​ក្នុង​ភាព​មហន្ត​រាយ​ ដូច​ ដែល​ប្រ​វត្តិ​សាស្ត្រ​ បាន​បង្ហាញ​យើង​គ្រប់ៗ​គ្នា រួច​មក​ហើយ។​ ពលរដ្ឋ​យើង​ត្រូវ​បាន​ អ្នក​នយោ​បាយ​បំពុល​ដោយ​ប្រើ​គ្រប់​​មធ្យោ​បាយ​លែង ឲ្យ​ខ្វល់​ខ្វាយ​ពី​រឿង​នយោ​បាយ ប្រ​ទេស​ជាតិ​ ឬ​ក៏​ត្រូវ​បាន​អ្នក​នយោ​បាយ​បោក​បញ្ឆោត​ ឲ្យ​ធ្លាក់​ខ្លួន​​ចូល​បំរើ​នយោ​បាយ​ ទាំង​ងងឹត​ងងល់​។

ដើម្បី ​លុប​បំបាត់​នូវ​ប្រ​ព័ន្ធ​ដឹក​នាំ​ប្រើ​អំណាច​ប្រ​មូល​ផ្តុំ ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​ក្នុង​សង្គម​អាច​រួច​ផុត​ពី​ប្រ​ព័ន្ធ​ច្បាប់​ ឬ​នៅ​លើ​ច្បាប់​ ដើម្បី​ឲ្យ​អ្នក​នយោ​បាយ​ងាក​មក​រក​ផ្លូវ​សុចរិត​ មិន​ប្រើ​នយោ​បាយ​ប្រ​ជា​ភិថុត​ និង​ ទទួល​ខុស​ត្រូវ​រាល់​សកម្ម​ភាព​របស់​ខ្លួន​ចំពោះ​មុខ ប្រ​ជាពល​រដ្ឋ​ដោយ​ផ្ទាល់​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រ​ជា​ធិប​តេយ្យ​បាន​ដាក់​ចេញ​នូវ​យន្ត​ការ​៨​ចំណុច​ និង​ធ្វើ​ការ​ ពន្យល់​បក​ស្រាយ​ ឲ្យ​ពលរដ្ឋ​យល់​ដឹង​អត្ថ​ប្រ​យោជន៏​នៃ​ចំណុច​នីមួយៗ​នៃ​យន្ត​ការ​នេះ​ដើម្បី​ សំរេច​ចិត្ត​ចូល​រួម​ក្នុង​ចលនា​មួយ​នេះ​ ដោយ​យល់​ដឹង ​និង​ស្គាល់​ពី​ គោល​ដៅ​ច្បាស់​លាស់​។ ​គោល​ដៅ​យើង​នៅ​ឆ្ងាយ ​តែ​ជា​គោល​ដៅ​ដែល​យើង​អាច​ទៅ​ដល់​។[៤]

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (អង់គ្លេស៖ League for Democracy Party, ហៅកាត់ថា​LDP, ប្រមុខ៖ លោក ខឹម វាសនា) គឺជាចលនានយោបាយមួយ​ដែលកើតពីការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធ ហើយមានលក្ខណៈភ្លឺស្វាង ក្នុងការធ្វើអោយបានសម្រេចនូវសុបិនរួមរបស់ពួកគេគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដោយកណ្តាប់ដៃរបស់ពួកគេ ដែលត្រូវធ្វើអោយបានសម្រេចឡើងដោយយន្តការ៨ចំណុច

ដើម្បីឈានទៅដាក់អោយបាននូវយន្តការ៨ចំណុច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋទៅលើគោលធំៗបីគឺ ៖

១. ការយល់ដឹងអំពីប្រជាធិបតេយ្យ
២. កិច្ចបដិបត្តិព្រះធម៌
៣. សីលធម៌សង្គម។[១]

គោលនយោបាយ

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានគោលបំណងចង់ឲ្យរាស្ត្រមានអំណាចតាមរូបមន្ត: (បន្ថយអំណាចរដ្ឋ = រាស្ត្រមានអំណាច) ។ ក្នុងនោះរួមមានយន្តទាំង៨ជាគោលនយោបាយស្នូល ។
យន្តការ៨ចំណុច  យន្តការ៨ចំណុច និងការបកស្រាយខ្លឹមសារខ្លីៗពីសារប្រយោជន៍របស់ចំណុចនីមួយៗ ដើម្បីរៀបចំសង្គមប្រជាធិបតេយ្យដែលសិទ្ធិនិងអំណាចស្ថិតក្នុង កណ្តាប់ដៃរបស់ប្រជាពលរដ្ឋ ហើយសិទ្ធិនិងអំណាចត្រូវធានាដោយ ប្រព័ន្ធមួយជាអចិន្ត្រៃយ៍ ៖៣. ត្រូវរៀបចំគេហដ្ឋានឱ្យនាយករដ្ឋមន្ដ្រីរស់នៅដែលផ្ដល់ដោយរដ្ឋ គឺជាវិធានការ ជួយដល់ការការពារសន្តិសុខ និងទំនុកបំរុងជីវភាពគ្រួសារនាយករដ្ឋមន្រ្តី ប្រកបដោយ សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ទទួលខុសត្រូវខ្ពស់ បំរើ ប្រទេសជាតិ ហើយក៏ជាការផ្តល់ មុខមាត់ដល់ប្រទេសជាតិផងដែរ។

៤. ត្រូវបង្កើតតុលាការរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ ប្តឹងចំពោះទង្វើមិនសមស្រប ឬរំលោភរបស់មន្រ្តីរាជការ ក្នុងការបំពេញការងារ ឬពលរដ្ឋអាចប្តឹងឲ្យស្ថាប័ននេះពិនិត្យលើភាពមិនស្របច្បាប់ នៃលិខិតស្នាម ឬសេចក្តីសម្រេច ផ្សេងៗចេញដោយអង្គភាពរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ។

៥. ត្រូវសុំការទុកចិត្ដពីសភាសម្រាប់តួនាទីភារកិច្ច និងឋានន្ដរសក្ដិចាប់ពីថ្នាក់ឧត្ដមសេនីយ៍ យោធា និងនគរបាល វិធានការនេះ គឺដើម្បីឲ្យសភាជាតំណាងរបស់ពលរដ្ឋ អាចមានឥទ្ធិពលខ្លះទៅលើនាយទាហាន និង នាយនគរបាលជាន់ខ្ពស់ ដែលជាអ្នកបញ្ជាលើកងកំលាំងប្រដាប់អាវុធ រក្សាបូរណភាពទឹកដី និងសន្តិសុខ ស្ថេរភាពសង្គម ហើយក៏អាចជួយទប់ស្កាត់ ការប្រើប្រាស់កងកំលាំងប្រដាប់ អាវុធជាឧបករណ៍ផ្តាច់ការរបស់មេគណបក្សកាន់អំណាចផងដែរ។

៦. អព្យាក្រឹត្យមន្ដ្រីរាជការ ការដាក់ឲ្យអនុវត្តចំណុចនេះ គឺដើម្បីធានាការចាត់តាំងបែងចែកការងារដល់មន្រ្តីរាជការចំជំ នាញ ស្របតាមសមត្ថភាព បទពិសោធន៍ការងារ និងផ្តល់នូវសេចក្តីថ្លៃថ្នូរដល់មន្ត្រីរាជការដែលជាភ្នាក់ងារ របស់រដ្ឋ ។ ដូច្នេះ មន្ត្រីរាជការត្រូវមានភាពស្មោះត្រង់មិនលំអៀង។ ចៀសវាងការប្រើប្រាស់មន្ត្រីរាជការជាឧបករណ៍ឃោសនបំរើប្រយោជន៍ គណបក្ស។

៧. បោះឆ្នោតដោយផ្ទាល់ជ្រើសរើស និងទំលាក់តំណាងគ្រប់លំដាប់ថ្នាក់ដោយប្រជាពលរដ្ឋ(ថ្នាក់ឃុំ/សង្កាត់ ស្រុក/ខណ្ឌ និងខេត្ដ/ក្រុង) គឺជាវិធានការ ធ្វើឲ្យតំណាងពលរដ្ឋគ្រប់លំដាប់ថ្នាក់ ទទួលខុសត្រូវផ្ទាល់ ចំពោះមុខប្រជាពលរដ្ឋ ដែលជាម្ចាស់ អំណាច ហើយក៏ជួយកាត់ផ្តាច់ខ្សែរយៈបក្សពួក ពីថ្នាក់ជាតិ ដល់មូលដ្ឋានដែលជាចំណុចផ្តើម នៃការកកើត នូវអំណាចផ្តាច់ការ ។


ប្រព័ន្ធឯកត្តនាមនេះ បានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់មេបក្សទៅលើអ្នកតំណាង រាស្រ្ត។ ឥទ្ធិពលមេបក្សអាចធ្វើឲ្យតំណាងរាស្រ្ត បាត់ឯករាជ្យភាព ខ្វល់ខ្វាយតែផលប្រយោជន៍បក្សខ្លួន ជាជាងគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស។ តំណាងរាស្រ្តមានឯករាជ្យ និងសេរីភាពគ្រប់គ្រាន់ ដោយគ្មានរងសម្ពាធពីជនមានឥទ្ធិពលណាម្នាក់នោះ តំណាងរាស្រ្តនោះអាចបំពេញការងារជួយកែតម្រង់រដ្ឋាភិបាល យ៉ាងមានប្រសិទ្ធភាព និងរៀបចំធ្វើច្បាប់ណាដែលបំរើដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនពិតៗ។[៣]
 គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (គសប)
គណបក្ស​ចុងក្រោយ​គេ​នៅ​ក្នុង​សន្លឹក​ឆ្នោត​គឺ​គណបក្ស​សម្ព័ន្

ធ​ដើម្បី​ប្រជាធិបតេយ្យ។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ប្រធាន​បក្ស​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ចំណោម​ប្រធានគណបក្ស​នយោបាយ​ទាំងអស់។ លោក​ខឹម​ វាសនា​បាន​សម្រេច​ស្នាដៃ​ធំៗ​ជាច្រើន​បន្ទាប់​ពី​លោក​បានបញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាប័ត្រ​ខាង​ផ្នែក​នីតិសាស្រ្ត​ក្នុង​ឆ្នាំ​១៩៩៨​ ដោយ​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សម រង្ស៊ី​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ​សម្រាប់​មណ្ឌលព្រៃវែង​ មុន​នឹង​លោក​លាលែង​ចេញ​ពី​គណបក្ស​នេះ​នៅ​ថ្ងៃ​ទី​២៨​ខែកុម្ភៈ ​ឆ្នាំ​២០០៦។​ លោក​បាន​ដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​ដែល​លោក​បាន​បង្កើត​ឡើង។

កើត​នៅ ​ខេត្ត​ព្រៃវែង​ ក្នុង​ភូមិ​ពានា ​ឃុំ​ក្តឿងរាយ ​ស្រុក​កញ្ចៀច​ ខេត្ត​ព្រៃ​វែង​ មេបក្ស​ដែល​មាន​វ័យ​៤៣​ឆ្នាំ​រូបនេះ​នៅមិន​ទាន់​មានប្រពន្ធ​នៅឡើយ​ទេ។ លោក​ខឹម វាសនា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ដែល​បាន​ប្រើ​ប្រាស់​ធម្មអាថ៍​ក្នុង​ការ​អប់រំ​ពន្យល់​សមាជិក​និង​អ្នកមក​ចូលរួមស្តាប់​លោក​ឱ្យ​យល់​ស៊ី​ជម្រៅ​អត្ថន័យ​នៃ​ពាក្យ​នយោបាយ។ លោក​តែង​តែ​ជំរុញ​នូវ​គោល​ការណ៍​សំខាន់​មួយ​ដែល​គេ​អាច​ងាយ​ស្រួល​ចាំ​បាន​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គឺ​ ការ «បន្ថយ​អំណាច​រដ្ឋ​និង​បង្កើត​អំណាច​ជូន​ពលរដ្ឋ»។ ​លោក​ខឹម វាសនា​ធ្លាប់​បាន​បម្រើ​ការងារ​នៅ ​នាយកដ្ឋាន​កិច្ចការ​នយោបាយ​នៃ​ក្រសួង​មហា​ផ្ទៃ​ពីឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០៥ ​ដោយ​ព្យួរ​ការងារ​នេះ​ទុក​មួយ​រយៈ​សិន​ក្នុង​ពេល​ដែល​លោក​កំពុង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នេះ៕


Panha Rin ខ្ញុំមើលមិនឃើញថាពួកគាត់ដេកយាមស្លាកបក្សគាត់សោះ ខ្ញុំឃើញតែពួកគាត់ដេកយាមសិទ្ធ និងអំណាចឲ្យប្រជាពលរដ្ឋខ្មែរមួយប្រទេស ព្រោះអី? ព្រោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យកើតឡើងពីប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ ចុះបើបក្សយើងមិនទាន់មានអំណាចកាន់ការងារស្រុកទេសផង ដើម្បីទាមទារសិទ្ធិ និងអំណាចជាម្ចាស់ប្រទេស យើងមិនចាប់ផ្ដើមពីការធ្វើនយោបាយ ហើយបើធ្វើនយោបាយគឺត្រូវតែមានការចូលរួមដោយប្រជាពលរដ្ឋ ហើយដើម្បីបង្ហាញកម្លាំងនៃការចូលរួម គឺមានការលើកស្លាកនេះឯងជាឧទាហរណ៍ធំបំផុតនៃទំហំអ្នកចូលរួម ហើយបើចូលរួមក៏ត្រូវមានគុណភាពដែរ មិនមែនចេះតែផ្អើលតាមហ្វូងទេ ។ ពលទឹកចិត្តបែបៗនេះ តើអ្នកមានអារម្មណ៍មើលងាយកើតទេ? អាខាងកើតវាក្ដៅណាស់ពេលឃើញ LDP រីកចម្រើន អ្នកត្រូវមើលមុខមិត្តមុខសត្រូវឲ្យបានច្បាស់ ប្រយ័ត្នចាញ់បោកវា ។ មិនខ្វល់នឹងនយោបាយគឺជាល្បិចវាទេណា វាបំបែកបំបាក់ដើម្បីគ្រប់គ្រងយើងទេណា!!!! កុំភ្លេចឲ្យសោះ អាខាងកើតមិនដែលភ្លេចមហិច្ចតាវាមកលើយើងទេ!!! ភ្ញាក់ឡើង!

បក្សនយោបាយស្រុកខ្មែរ ដែលប្រឆាំងដាច់ខាតនឹងបក្សប្រជាជន គឺ មានតែបក្ស LDP មួយគត់ ៚
ហើយ បក្ស LDP ជាបក្សដែលមានទស្សនៈវិស័យ ច្បាស់លាស់ និង មានបេះដូងសង្គ្រោះដល់មនុស្ស
។ បើមិនចង់បាត់ដីទេ និង មិនចង់រស់ក្រោមការត្រួតត្រារបស់វៀតណាមទេ អ្នកជាពលរដ្ឋ ត្រូវតែតាមដាននយោបាយដាច់ខាត ។ យើងជ្រើសរើសបានមេដឹកនាំល្អ គឺ មានន័យថា យើងនឹងរស់នៅបានសុខ រីកចំរើនតទៅអើយ ៚

≡𝐋𝐃𝐏≡ 10h ·  អីក៏ល្ងង់ហៅមិនលឺចឹង​ មិនទៅសួរបក្សរលាយរបស់នាងទៅ កាលមុនខំលើកស្លាកធ្វើអី?​ពេលនេះនាងគ្មានស្លាកលើកទេព្រោះបក្សនាងរលាយខ្សុលហើយ ហើយសួរបក្សប្រជាជនផង

L D P S p i r i t 3 May ·  នៅក្នុងក្បួនហែបក្សរបស់ LDP ក៏មានពេទ្យផងដែរ ពង្រាយនៅកន្ទុយក្បួន ក្បាលក្បួន និងកណ្តាលក្បួន ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនយើង ពេលមានអាការមិនស្រួលខ្លួនក្នុងពេលហែ។ We prepared before we go, this is how we work in our big family 👪❤.


Mab Mai 22 November 2019 ះពួកគាត់សុទ្ធតែនៅលើចំណែកផ្លូវទាំងអស់ និងលើកផ្លាកផ្សេងៗសុទ្ធតែនៅលើចំណែកផ្លូវទាំងអស់ ហើយមកទើសអីតែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយនេះ.? ស្ថិតនៅភូមិពងទឹក ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី22 ខែ11 ឆ្នាំ2019 ។

លោក ខឹម វាសនា ​បកស្រាយ​មូលហេតុ​ដែល​លោក​ចេញ​ពី​គណបក្ស សម រង្ស៊ីលោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ថ្លែង​បញ្ជាក់​ថា លោក​ចេញ​ពី​គណបក្ស សម រង្ស៊ី មក​បង្កើត​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ដោយសារ​តែ​គណបក្ស សម រង្ស៊ី មិន​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន។ លោក​បាន​ឲ្យដឹង​ទៀត​ថា ការ​ចេញ​មក​បង្កើត​បក្ស​នេះ គឺ​​មក​រក​ការ​គាំទ្រ​គំនិត មិនមែន​ចេញ​មក​រក​សន្លឹក​ឆ្នោត​ទេ។ ហើយ​លោក​យកកម្លាំង​យល់​ឃើញ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ​។

ការ​ថ្លែង​របស់​លោក ខឹម វាសនា ​ត្រូវ​បាន​ធ្វើឡើង​ នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​មីនា​នេះ នា​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី ៨​មីនា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជិត ៣០០​នាក់។សូម​ជម្រាប​ថា លោក​ ខឹម វាសនា ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ជា​លើក​ដំបូង ​ជា​មួយ​គណបក្ស​ សម រង្ស៊ី និង​បាន​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​តាំង​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​មិន​ជាប់ឆ្នោត​ទេ ។ ក្រោយមក​លោក​បាន​ជាប់ឆ្នោត តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០០៣ ​នៅ​មណ្ឌល​ព្រៃវែង តែ​ដោយ​សារ​មាន​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង លោក ​ខឹម វាសនា បាន​ចាក​ចេញ​ពី​គណបក្ស​ សម រង្ស៊ី ។ បន្ទាប់​មក ក្នុង​ឆ្នាំ​២០០៦ (ក្រសួង​មហា​ផ្ទៃ​ចុះ​បញ្ជី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ២០០៦) លោក​ក៏​ចេញ​មក​បង្កើត​គណបក្ស​ខ្លួន​ឯង ដែល​មាន​ឈ្មោះ​ថា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ មក​ដល់​បច្ចុប្បន្ន​នេះ​៕

លោក ខឹម វាសនា សម្រេច​​ចិត្ត​ប្តឹង​អ្នក​ប្រើ​ហ្វែសបុក​ ជាង​១០នាក់ ដែល​ចោទ​ខ្លួនថា លើកដៃ​កាត់​កោះត្រល់ឲ្យ​វៀតណាម!បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​សម្រេចចិត្ត​​​ប្តឹង​អ្នក​ប្រើ​ហ្វែសបុក ចំនួន​​ជាង​១០នាក់ ដែល​ចោទ​ប្រកាន់ប្រមុខ​បក្ស​របស់ខ្លួន គឺ​​លោក ខឹម វាសនា ថា បានចូលរួម​លើកដៃ​កាត់​កោះត្រល់ឲ្យទៅ​​វៀតណាម​។ ការ​ចោទប្រកាន់របស់​អ្នក​ប្រើ​ហ្វែសបុក​ដូច្នេះ គឺ​ដោយសារតែលោក ខឹម វាសនា បាន​​​លើកដៃ​​បោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​បំពេញ​បន្ថែមឆ្នាំ២០០៥ គឺ​នៅក្នុង​​ពេល​ដែល​​លោក​នៅ​ធ្វើ​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី​។ ចំពោះ​លោក ខឹម វាសនា, ការ​ប្តឹង​ផ្តល់​នេះ គឺមិនមែន​ដើម្បីការពារ​កិត្តិយស​និងសេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​បុគ្គល​ខ្លួន​លោកផ្ទាល់​នោះទេ ប៉ុន្តែ​លោក​ប្តឹង​ក្រុម​​អ្នក​ប្រើ​ហ្វែសបុក​ទាំងនោះ គឺ​ដើម្បី​កុំ​ឲ្យពួក​គេ​​ពង្វក់​សង្គម និង​នាំឲ្យ​មាន​ការ​លាបពណ៌​ដាក់គ្នា បង្កើន​ការ​យល់​ច្រឡំចំពោះ​ប្រវត្តិ​សាស្ត្រ​។ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក ខឹម វាសនា ក៏បាន​ពន្យល់​ឡើងវិញ​ដែរថា សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​បំពេញ​បន្ថែម​ឆ្នាំ២០០៥ គឺស្តី​​តែ​ពី​ព្រំដែន​គោក​តែប៉ុណ្ណោះ គឺ​គ្មាន​និយាយ​ពី​ព្រំ​ដែន​ទឹក​នោះឡើយ។ ដូច្នេះ​សូម​ស្តាប់​ប្រសាសន៍​របស់​ប្រមុខ​បក្ស​ LDP ដែល​រៀបចំដោយ​ ហេង ឧត្តម ៖
រូបថតឆ្នាំ ២០២២

No comments:

Post a Comment