Sunday, April 30, 2023

សួង សុភ័ណ្ឌ

៣០ មេសា ២០២៣ ៖ Fresh News  សម្តេចតេជោ  ហ៊ុន សែន ប្រកាសស្វាគមន៍ លោក សួង សុភ័ណ្ឌ ដែលចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា និងគ្រោងស្នើសុំព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី (Video inside)ការប្រកាសស្វាគមន៍នេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានទទួលវីដេអូរបស់ លោក សួង សុភ័ណ្ឌ ដែលថ្លែងការណ៍ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែចង់បម្រើប្រជាពលរដ្ឋដោយផ្ទាល់។ លោក សួង សុភ័ណ្ឌ ធ្លាប់ជាអតីតសមាជិកក្រុមប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគារផងដែរ។ ប៉ុន្តែក្នុងវីដេអូ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ លោកប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា។ លោកមិនចង់ឃើញប្រទេសកម្ពុជា បែកបាក់ដោយសារមនោគមន៍វិជ្ជាណាមួយទេ៕

គណបក្សខ្មែរឈ្នះប្រកាសដឹកនាំធ្វើបាតុកម្មទាមទារដោះលែងលោករ៉ុង ឈុន ភ្នំពេញៈ គណបក្សខ្មែរឈ្នះ បានជូនដំណឹងស្តីពីការធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនក្នុងទីលានប្រជាធិបតេយ្យចំនួនបួនថ្ងៃ គឺនៅថ្ងៃទី ១៦,២០,២៣ និង៣០ ខែសីហា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យមានការដោះលែងលោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ នេះបើយោងតាមលិខិតរបស់គណបក្សខ្មែរឈ្នះ ដាក់ទៅអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។ គណបក្សខ្មែរឈ្នះ បានជម្រាបជូនអភិបាលរាជធានីភ្នំពេញថា គណបក្ស ខ្មែរឈ្នះ និងរៀបចំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ដោយយើងយល់ ឃើញថាជុំវិញការចាប់ខ្លួនលោក រ៉ុង ឈុន គឺខុសនីតិវិធីនិងអយុត្តិធម៌ លើសពីនេះដើម្បីឆ្លើយតបទៅ និងសេចក្តីប្រកាសរបស់ក្រសួងយុត្តិធម៌ ទាមទារឲ្យមានការជូនដំណឹងមុនការធ្វើបាតុកម្មដើម្បីស្របនីតិវិធីច្បាប់ ។ បាតុកម្មនេះ និងជួបជុំគ្នាចាប់ពីវេលាម៉ោង៧:០០ព្រឹករហូតដល់ម៉ោង៥:០០ល្ងាច ថ្ងៃទី១៦,២០, ២៣និង៣០ ខែសីហា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ដោយមានការសម្តែងមតិរបស់បាតុករ និងការដង្ហែក្បួនក្នុងទីលានប្រជាធិតេយ្យតាមការកំណត់ របស់ច្បាប់ ។ បាតុកម្មខាងលើដឹកនាំដោយលោកសួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខ្មែរឈ្នះនិងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និងព្រះសង្ឃជាច្រើនពាន់នាក់ដែលគាំទ្រឲ្យមានការដោះ លែងលោក រ៉ុង ឈុន។ ចំណែកសាលារាជធានីភ្នំពេញ

នៅមិនទាន់ឆ្លើយតបចំពោះការជូនដំណឹងធ្វើបាតុកម្មរបស់គណបក្សខ្មែរឈ្នះនៅឡើយទេ។
អ្នក​នយោបាយ​វ័យ​ក្មេង​ លោក សួង សុភ័ណ្ឌ ​ប្រធាន​ គណបក្ស​អំណាច​ខ្មែរ​ ហាក់​ដូចជា​កំប្លែង​លេង​ពេក​ហើយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ ​ដោយ​លោក​កំពុង​សម្លឹង​ឃើញ​កៅអី​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន​ សែន​ សម្រាប់​រយៈពេល​ ២ ​អាណត្តិ​ទៀត​ គឺ​លោក​មាន​សមត្ថភាព​​អាច​ដណ្តើម​យក​មក​អង្គុយ​ ដើម្បី​គ្រប់គ្រង​អំណាច​ម្តង​ ដែល​លោក​ចាត់​ទុក​ថា​ ការ​ទៅ​អង្គុយ​កៅអី​នៅទី​កំពូល​នេះ​វា​ជា​ការ​ផ្លាស់​ប្តូរ​តាម​ច្បាប់​ធម្មជាតិ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​លោក​ សួង​ សុភ័ណ្ឌ ​ដែល​បាន​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្រមាណ​ ៤ ខែ​ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ឆ្នាំ ២០១៨ ​នេះ លោក​ហ៊ាន​ពោល​ពាក្យ​ថា​ កៅអី​នាយក​​រដ្ឋមន្ត្រី​ ដែល​លោក​ហ៊ុន​ សែន​ កំពុង​អង្គុយ​អស់​រយៈពេល​ជាង​ ៣០ ឆ្នាំ​មក​នេះ​ គឺ​លោក​សុំ​កក់​កៅអី​កំពូល​នេះ​ទុក​សម្រាប់​លោក​ ក្នុង​រយៈពេល​ ២ អាណត្តិ​ទៀត​ លោក​នឹង​ទៅ​អង្គុយ​កៅអី​ទីនោះនោះ​ហើយ។

ពិត​ណាស់​ ច្បាប់​ធម្មជាតិ ​មិន​មាន​នរណា​អាច​ប្រឆាំង​បាន​ឡើយ ​ពោល​គឺ​ កើត​ ចាស់​ ឈឺ​ ស្លាប់​ ប្តូរ​ផ្លាស់ ​គឺជា​ច្បាប់​ធម្មជាតិ។

យ៉ាងណា​មិញ កៅអី​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន ក៏​មិន​ស្ថិតស្ថេរ​ដែរ ប៉ុន្តែ ​បើ​វិភាគ​ទៅ​លើ​កៅអី​នាយក​រដ្ឋមន្ត្រី​មួយ​នេះ​ វា​ពិត​ជា​ពិបាក​នឹង​មាន​តួអង្គ​ណា​មួយ​មាន​សមត្ថភាព និង​លទ្ធភាព​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ណាស់។ សូម្បីតែ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា ​ដែល​គេ​មើល​​ឃើញ​ថា​ មាន​សម្ទុះហក់​ជិត​ទៅ​ដល់​ ឬ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​ទៅ​ដល់​កៅអី​កំពូល​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨ ​នេះ​ បែរ​ជា​ត្រូវ​រលាយ​សាប​សូន្យ ​មិន​គួរ​ឲ្យ​ជឿ​សោះ​ឡើយ ​ដោយសារ​បណ្តឹង​របស់​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​ដែល​ជា​គូ​ប្រជែង។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ភ្នំពេញប៉ុស្តិ៍​ នៅឯ​ទី​ស្នាក់​ការ​គណបក្ស​​អំណាច​ខ្មែរ​ ក្នុង​ខណ្ឌ​ឫស្សី-​កែវ​ ខាង​ជើង​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៣ ខែ មករា​ លោក​សួង​ សុភ័ណ្ឌ ​អតីត​បេក្ខជន​តំណាង​រាស្ត្រ ​នៃ​បក្ស​ប្រឆាំង​ដ៏ធំ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​ ១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ នោះបាន​ប្រៀប​ធៀប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ខ្លួន​លោក​ផ្ទាល់​ថា ជា​បុគ្គល​ ២ ​រូប​ ដែល​មាន​វាសនា​ដូច​គ្នា​នៅ​កម្ពុជា ​ដែល​បាន​មក​ធ្វើ​ជា​មេ​គណបក្ស​នយោបាយ ដោយ​មិន​បាច់​ខំប្រឹង​បង្កើត​បក្សដោយ​ខ្លួន​ឯង។

លោក​ ហ៊ុន​ សែន​ មាន​វាសនា​​បាន​មក​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​បក្ស​នេះ​ត្រូវ​​បាន​បង្កើត​ដោយ​អតីត​មេដឹកនាំ​វៀត​ណាម ចំណែក​​រូប​លោក​បាន​មក​ដឹក​នាំ​គណបក្ស​អំណាច​ខ្មែរ ដោយសារ​បក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើងដោយ​លោក​ សួន សេរីរដ្ឋា ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

លោក​សួង ​សុភ័ណ្ឌ ​ថ្លែង​ថា៖ «ខ្ញុំ​និយាយ​ដោយ​គ្មាន​ការ​អៀន​ខ្មាស​មួយ​ម៉ាត់​​ទៀត​ចុះ​ ធម្មជាតិ​បញ្ជា​ខ្ញុំ​ឲ្យ​មក​ធ្វើ​នាយក​រដ្ឋមន្ត្រី ​នៃ​ប្រទេស​មួយ​ហ្នឹង​ មក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ។ ទោះ​បី​អ្នក​នយោបាយ​ចាស់ៗ​ចង់​បិទ​ ក៏បិទ​អត់​រួច​ដែរ។ ខ្ញុំហ៊ាន​និយាយ​នៅ​ពេលនេះ​ដោយសារ​អី​ ដោយសារ​ខ្ញុំ​ជា​ប្រធាន​បក្ស​ ហើយ​ប្រធាន​បក្ស​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ប្រកួត​ប្រជែង»។

លោក​បញ្ជាក់​ថា​៖«នៅ​ស្រុក​ខ្មែរ​ ២០៣០ ឆ្នាំ​នេះ ​មាន​មនុស្ស​តែ​ ២ នាក់​គត់ ដែល​អត់​បង្កើត​បក្ស​ទេ ​ប៉ុន្តែ​បាន​ធ្វើ​ជា​ប្រធាន​បក្ស។ ទី១​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទី២​គឺ​ សួង ​សុភ័ណ្ឌ។ ​គណបក្ស​ប្រជាជន​ មិន​មែន​លោក​​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ជា​អ្នក​បង្កើត​ទេ​ គណបក្ស​អំណាច​​ខ្មែរ​ ក៏​មិន​មែន​ សួង​ សុភ័ណ្ឌ ​ជា​អ្នក​បង្កើត​ដែរ។ ​នេះ​ជា​រឿង​មួយ ​ដែល​វា​ស៊ី​គ្នា»។

ជាមួយនឹង​មហិច្ឆតា​ចង់​ច្បាម​យក​អំណាច​ពី​លោក​ ហ៊ុន​ សែន​ លោក​ សួង ​សុភ័ណ្ឌ​ មិនមាន​ចេតនា​ចង់​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​យូរ​ដូច​លោក​ ហ៊ុន សែន នោះ​ទេ​ ដោយ​លោក​​បង្ហាញ​នូវ​ជំហរ​ថា ​លោក​គ្រាន់​តែ​អង្គុយ​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី​ មួយ​រយៈពេល ដើម្បី​បង្ហាញ​នូវ​ស្នាដៃ ​និង​ទេពកោសល្យ​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​ដោយ​មិន​រុកកួន​អ្នក​ណា​ឡើយ។

គណបក្ស​អំណាច​ខ្មែរ​ ដែល​ដឹក​នាំ​ដោយ​លោក​ សួង​ សុភ័ណ្ឌ​ មាន​សញ្ញា​សម្គាល់​ដោយ​រូប​សញ្ញា​កូន​សោ​ និង​បាវចនា​ ជាតិ​ ភាតរភាព​ អរិយ​ប្រទេស។ គណបក្ស​នេះ ​កាលពី​ដឹក​នាំ​ដោយ​លោក​សួន​ សេរី​រដ្ឋា ​សម្គាល់​ដោយ​រូប​​សញ្ញា​ព្រះវិស្ណុ ​និង​មាន​បាវចនា​ ជាតិ​ សេរីភាព​ វីរជន​។

តាម​លោក សុភ័ណ្ឌ ​គណបក្ស​ដែល​សម្គាល់​ដោយ​រូប​សញ្ញា​កូន​សោ​នេះ ​គឺ​ចង់​បង្ហាញ​ពី​គន្លឹះ​សម្រាប់​​ដំណោះ​ស្រាយ​ ហើយ​តំណាង​​ឲ្យ​សន្តិភាព​ សុវត្ថិភាព​ មាន​ន័យ​ថា ​ការ​ការពារ​ខ្ពស់​។

ផ្អែក​ទៅលើ​ច្បាប់​ធម្មជាតិ​ លោក​សួង​ សុភ័ណ្ឌ ហាក់ដូច​ជា​មាន​ជំនឿ​លើ​ផ្លូវ​ដែល​ត្រូវ​បោះ​ជំហាន ដោយ​​លោក​មាន​ក្តី​រំពឹង​ ថា ​ដំណើរ​របស់​លោក​អាច​នឹង​ទៅ​ដល់​គោលដៅ។

តាំង​ពី​នៅ​សិក្សា រហូតដល់​ពេល​លោត​ចូល​សង្វៀន​នយោបាយ​ អ្នក​នយោ​បាយ​វ័យ​ក្មេង​រូបនេះ​ បាន​កត់​សម្គាល់​ឃើញ​ថា ​គឺលោក​ច្រើន​តែ​ត្រូវ​បានគេ​ផ្តល់​ឲ្យ​នូវ​តំណែង​ជា​ប្រធាន​ រាប់​តាំងពី​ប្រធាន​ថ្នាក់​គ្រប់​ថ្នាក់​ កាលពី​នៅ​រៀន​ និង​មក​ដល់​ឆាក​នយោបាយ​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្នុង​ក្រុម​ការងារ​នយោបាយ​ទៀត។

កាល​នៅ​ជា​សកម្មជន​ដំបូង​ នៃ​អតីត​គណបក្ស​ សម រង្ស៊ី លោក សួង សុភ័ណ្ឌ ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​យុវជន​សង្កាត់​ស្រះ​ចក​ ឆ្នាំ​ ២០០៨ បន្ទាប់​មក​ជា​ប្រធាន​យុវជន​ខណ្ឌ​ដូន​ពេញ​ឆ្នាំ​ ២០០៩។

លោក សួង សុភ័ណ្ឌ នឹងក្លាយជាប្រធានគណបក្សអំណាចខ្មែរជំនួសលោក សួន សេរីរដ្ឋា ក្រោយពីធ្វើសមាជបក្ស2017-09-01 06:12pm (ភ្នំពេញ)៖ លោក សួន សុភ័ណ្ឌ អតីតមេដឹកនាំយុវជនក្នុងគណបក្សសង្រ្គោះជាតិ កំពុងក្លាយជាបេក្ខជនប្រធានបក្សតែមួយគត់ សម្រាប់ការបោះឆ្នោតនៅក្នុងសមាជគណបក្សអំណាចខ្មែរ ដែលគ្រោងនឹងធ្វើឡើង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលគណបក្សនេះ នឹងមានអនុប្រធានថ្មីចំនួន២រូបផងដែរ។

ការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រកាសទុករយៈពេល១៥ថ្ងៃ ឲ្យគណបក្សអំណាចខ្មែររៀបចំជ្រើសរើស និងតែងតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស រួចផ្ញើឯកសារពាក់ព័ន្ធនឹងការជ្រើសរើសនោះ មកក្រសួងមហាផ្ទៃវិញ។

លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ជាការព្រៀងទុក សម្រាប់បេក្ខជនប្រធាន គឺមានតែខ្ញុំម្នាក់គត់ ក្នុងការឈរឈ្មោះ ដោយសារថ្នាក់ដឹកនាំផ្សេងទៀត ដែលគាត់មិនមាន ចេតនាក្នុងការឈរ ចំណែកបេក្ខជនអនុប្រធានដែលគ្រោងនឹងឈរនេះ គឺមានចំនួន៣នាក់ ប៉ុន្តែយើងជ្រើសរើសយកតែ២នាក់ទេ»។

ការរៀបចំថ្នាក់ដឹកនាំក្បាលម៉ាស៊ីនថ្មីៗរបស់គណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី លោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ ក្រោយសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថ មើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសដល់ស្ថាប័នកងយោធពលខេមរភូមិន្ទ អំឡុងពេលព្រឹត្តិការណ៍ ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

ទោះជាយ៉ាងណា លោក សួង សុភ័ណ្ឌ បានអះអាងថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យលាលែងពីតំណែងនេះ រួមទាំងតំណែង ផ្សេងៗទៀតរបស់គណបក្សអំណាចខ្មែរ តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ ពោលគឺលាលែងបន្ទាប់ពីចាប់ខ្លួនមួយថ្ងៃ។ លោកបញ្ជាក់ទៀតថា ចាប់ពីថ្ងៃសមាជតទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គណបក្សអំណាចខ្មែរ នឹងមិនអនុញ្ញាតឱ្យមានទំនាក់ទំនងជាមួយ លោក សួន សេរីរដ្ឋានោះទេ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងធ្វើវិសោធនកម្មថ្មីៗនេះ៕

ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានលើកឡើងថា មន្ត្រីគណបក្សនេះ នឹងរៀបចំប្តូរឈ្មោះគណបក្សថ្មី តាមការណែនាំរបស់ក្រសួងមហាផ្ទៃ បើទោះបីជាលោកយល់ថាការតម្រូវឱ្យប្តូរឈ្មោះគណបក្សថ្មីនេះ​មួយផ្នែកជារឿងនយោបាយក៏ដោយ។

កាលពីថ្ងៃម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយស្តីពីការប្រើប្រាស់ឈ្មោះ គណបក្សអំណាចខ្មែរ។ ក្នុងលិខិតនោះ បញ្ជាក់ថាក្រសួងមហាផ្ទៃ បានទទួលលិខិត​ពីអតីតសមាជិកស្ថាបនិក និងអតីតថ្នាក់ដឹកនាំគណបក្សអំណាចខ្មែរ ដោយសុំឱ្យហាមឃាត់បុគ្គលឬ ក្រុមផ្សេង ដែលមិនមែនជាស្ថាបនិកគណបក្សអំណាចខ្មែរ ប្រើឈ្មោះគណបក្សមួយនេះបន្តទៀត​។

ក្រសួងមហាផ្ទៃក៏បានស្នើឱ្យគណបក្សនេះ ពិនិត្យនិងសម្រេចប្តូរឈ្មោះ គណបក្សនេះឡើងវិញផងដែរ។

ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បានលើកឡើងថា ខាង​គណបក្ស​ នឹងប្រជុំសម្រេច​រៀបចំប្តូរឈ្មោះគណបក្សថ្មី តាមការណែនាំរបស់ក្រសួងមហាផ្ទៃនៅដើមខែក្រោយនេះ។

លោក សួង សុភ័ណ្ឌ យល់ថា ការសម្រេច​មិនឱ្យប្រើឈ្មោះ គណបក្សអំណាចខ្មែរ មួយផ្នែកគឺពាក់ព័ន្ធ​ក្រុមលោក សួន សេរីរដ្ឋា ប៉ុន្តែ​មួយផ្នែកទៀតលោកពាក់ព័ន្ធរឿងនយោបាយតែម្តង ​។ ​

លោកបន្តថា៖ «ហើយចំណុចទីពីរទៀត វាហាក់បីដូចជារឿងនយោបាយ ពីព្រោះកន្លងមកក៏មានការព្រមានខ្លះៗដែរ តែមិនមានចេញជាលិខិតទេ ពីសំណាក់រដ្ឋាភិបាលពាក់ព័ន្ធអំណាចខ្មែរ។ ទីមួយ អត់ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ទីពីរ អត់ទទួលស្គាល់លទ្ធផលឆ្នោតឆ្នាំ២០១៨ អាណត្តិទី៦។ ទី៣ ទាមទារឱ្យផ្លាស់ប្តូរ គ.ជ.ប និង ទីបួន ទាក់ទងគោលនយោបាយប្រឆាំងចិនយួនអីចឹងទៅ។ អីចឹង វាក៏ជាហេតុផលនយោបាយដែរ។ ទោះបីជាយ៉ាងណា វាមិនមែនជាបញ្ហាទេ ព្រោះគណបក្សបានប្រជុំគ្នាជាបន្ទាន់កាលពីថ្ងៃម្សិលមិញ ដោយនៅថ្ងៃទី ៥ យើងនឹងប្រជុំសម្រេចជ្រើសរើសឈ្មោះថ្មីដើម្បីប្តូរឈ្មោះគណបក្ស»។

ប្រធានគណបក្សអំណាចខ្មែរដដែល និយាយថា ការប្រជុំប្តូរឈ្មោះគណបក្សថ្មីនៅថ្ងៃទី ៥ មីនា ​គឺជាការប្រជុំប្តូរតែឈ្មោះបក្សប៉ុណ្ណោះ ប៉ុន្តែរចនាសម្ព័ន្ធបក្ស និងស្នាកសញ្ញាគណបក្សជាដើម មិនមានការផ្លាស់ប្តូរឡើយ។

វីអូឌី មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជុំវិញបញ្ហានេះបានទេនៅថ្ងៃពុធនេះ។

មន្ត្រីអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស មើលឃើញថាបើសិនមន្ត្រីក្នុងគណបក្សយល់ថាការប្តូរឈ្មោះបក្សថ្មីជារឿងចាំបាច់ និងត្រឹមត្រូវតាមលក្ខន្តិកៈគណបក្សឬ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ វាមិនមានបញ្ហាទេ ដោយថាវាលែងតែការដូរឈ្មោះនោះធ្វើឡើង​ដោយមានការគាបសង្កត់ពីផ្នែកណាមួយ។

លោកបន្ថែមថា៖ «តែបើសិនជាការដោះដូរនេះ ដោយសារតែមានការបង្ខិតបង្ខំ ឬក៏មានការគាបសង្កត់ពីផ្នែកណាមួយ ដែលវាមិនស្របតាមនីតិវិធីច្បាប់ អាហ្នឹងគាត់ត្រូវតែមានការតវ៉ាទៅក្រសួងមហាផ្ទៃ។ អំពីបញ្ហាទាំងអស់នេះឡើងវិញ»។

លោក សួន សេរីរដ្ឋា ជាស្ថាបនិក និងជាអតីតប្រធានគណបក្សអំណាចខ្មែរ បង្កើតកាលពីឆ្នាំ២០១៥។ អតីតប្រធានគណបក្សអំណាចខ្មែររូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៣ខែសីហា​ឆ្នាំ២០១៧ ក្រោយពេល​​លោក​បាន​បង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់លោក​​មាន​លក្ខណៈវាយប្រហារដល់កងទ័ព។

លោក សួន សេរីរដ្ឋា ត្រូវបាន​តុលាការកម្ពុជាសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់​​១០លាន​រៀល ពីបទញុះញង់កុំឲ្យយោធិន​ស្ដាប់បង្គាប់​ធ្វើ​ឲ្យខូចទឹក​ចិត្តកងទ័ព និងបទញុះញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ក្រោយពេលចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោស​ផងនោះ អតីតប្រធានបក្សអំណាចខ្មែររូបនេះ បានធ្វើលិខិតលាលែងពីតំណែងប្រធានបក្ស ដើម្បីជៀសវាងការរំលាយគណបក្សរបស់ខ្លួន ហើយបក្សនេះបានធ្វើសមាជសម្រេចជ្រើសរើស លោក សួង សុភ័ណ្ឌជាប្រធានគណបក្សជំនួសលោក សួន សេរីរដ្ឋាតែម្តង។

​កាលពីខែសីហា ឆ្នាំមុន លោក សួន សេរីរដ្ឋា ត្រូវបាន​ព្រះមហាក្សត្រចេញព្រះរាជក្រឹតលើកលែងទោស​និងត្រូវដោះលែងឲ្យមាន​សេរីភាព​វិញ ប៉ុន្តែគណបក្សអំណាចខ្មែរនៅតែប្រកាន់ជំហរក្សាតំណែង លោក សួង សុភ័ណ្ឌជាប្រធានគណបក្សដដែល។

ក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨ ឲ្យដឹងថា គណបក្សនយោបាយ​ដែលបាន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រសួងមួយនេះមានចំនួន ៤១ គណបក្ស ប៉ុន្តែគណបក្សដែលចូលរួមក្នុងការបោះឆ្នោតជាតិ​ជ្រើ​ស​តាំ​ង​តំណាងរាស្ត្រនីតិកាលទី៦​កាលពីខែកក្កដា ឆ្នាំ២០១៨ គឺ មានចំនួន ២០ ​គណបក្ស​៕

ដោយ៖ លី វិទ្យា​​| ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​| នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ តាមរយៈពាក្យបណ្ដឹងដែលទទួលបានដោយសាលាដំបូងរាជធានីភ្នំពេញ និងដែលអង្គភាពសារព័ត៌មានខ្មែរប៉ុស្ដិ៍យើងទទួលបាន គឺលោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ បានដាក់ពាក្យបណ្ដឹង ប្ដឹងលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈដោយបានចោទលោកថា បានក្លែងបន្លំលិខិតលាលែង ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨ ដល់បច្ចុប្បន្ន តាមរយៈការធ្វើសន្និសិតសារព័ត៌មាន និងការធ្វើកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានផ្សេងៗ និងការដាក់លិខិតស្នើរទៅក្រសួងមហាផ្ទៃ។ ដើម្បីជ្រាបកាន់តែច្បាស់សូមអាននូវខ្លឹមសារទាំងស្រុងនូវពាក្យបណ្ដឹងរបស់លោក សួង សុភ័ណ្ឌ ដែលបានដាក់ប្ដឹងលោក សួន សេរីរដ្ឋា ដូចខាងក្រោម៖

សកម្មជន CNRP លោក សួង សុភ័ណ្ឌ ធ្វើសន្និសីទសារព័ត៌មានវាយប្រហារធ្ងន់ៗដល់លោក កឹម សុខា និងទាមទារឱ្យចុះចេញពីតំណែងប្រធានបក្ស (Video inside)
ថ្ងៃអង្គារ ទី ៧ មីនា ២០១៧​
(ភ្នំពេញ)៖ ថ្លែងចេញពីសន្និសីទសារព័ត៌មាននៅក្បែរកោះពេជ្រ រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧​ មន្រ្តីសកម្មជនដ៏សំខាន់មួយរូបរបស់ គណបក្សប្រឆាំង លោក សួង សុភ័ណ្ឌ ដែលជាអតីតប្រធានក្រុមការងារ និងជាអតីតបេក្ខជនតំណាងរាស្រ្ត ខេត្តប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ បានធ្វើការវាយប្រហារធ្ងន់ៗ និងខ្លាំងៗចំពោះលោក កឹម សុខា ប្រ​ធាន​គណបក្សសង្រ្គោះជាតិ ដោយចោទប្រកាន់ចំៗថា លោក កឹម សុខា មនុស្ស បម្រើការងារឱ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនស័ក្តិសមជាប្រធានគណបក្សសង្គ្រោះជាតិនោះទេ ត្រូវតែចុះចេញពីតំណែង។

លោក លោក សួង សុភ័ណ្ឌ បានថ្លែងសង្កត់ធ្ងន់ៗថា ប្រសិនបើលោក កឹម សុខា នៅបន្តដឹក នាំ នោះនឹងមានមន្រ្តីគណបក្សសង្គ្រោះជាតិសំខាន់ៗ ផ្សេងជាច្រើននាក់ទៀតលាលែងចេញពីបក្ស ហើយដកតំណែងលោក កឹម សុខា មិនចាំបាច់បោះឆ្នោតទេ លោក កឹម សុខា ដើរចេញ​ពីតំណែង ដោយខ្លួនឯងទៅ មិនចាំបាច់គេដេញនោះទេ។ លោកបញ្ជាក់នៅពេលនេះលោកបានលាលែងដើរចេញពីគណបក្សសង្រ្គោះជាតិហើយ។

អតីតបេក្ខជនតំណាងរាស្រ្តខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានថ្លែងថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអ្នកបង្កើតគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ហើយនៅពេលនេះលោក កឹម សុខា ក៏ជាមនុស្សក្រោមការបង្គាប់បញ្ជារបស់ នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ៕ ប្រភព៖ Fresh News

សួង សុភ័ណ្ឌ នឹង​​ប្ដឹង​ ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិជាប្រធានសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ និងប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តប៉ៃលិន លោក សួង សុភ័ណ្ឌ បានអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ទាក់ទងនឹងបទចោទពីរសំខាន់ និងករណីមួយចំនួនទៀត។ប្រព័ន្ធយុត្តិធម៌ - លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះថា លោក​មិនបោះបង់​បណ្តឹង​របស់លោក ដែលត្រូវបានតុលាការកម្ពុជាច្រានចោល ដោយការកម្កល់ទុក​មិនចាត់ការ​នោះទេ។ សកម្មជន​នយោបាយវ័យក្មេងរបស់គណបក្សជំទាស់រូបនេះ បានចោទប្រកាន់ថា ប្រព័ន្ធតុលាការ​កម្ពុជា​អយុត្តិធម៌ និងពុក​រលួយជាងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកុម្មុយនីសទៅទៀត ព្រោះយ៉ាងហោចណាស់​ប្រព័ន្ធ​យុត្តិធម៌​​នៅតាមបណ្ដាប្រទេស​កុម្មុយនីស មិនមែន​ជា​ឧបករណ៍​ប្រើប្រាស់ របស់បុគ្គលអ្នកមានអំណាច ឬគណបក្ស​នយោបាយ​ណាមួយ ដូចនៅ​កម្ពុជានោះ​ទេ។

សកម្មជននយោបាយរូបនេះអះអាងថា លោកនឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពាក់ព័ន្ធនឹងករណីរត់ជាន់គ្នានៅកោះពេជ្រ ករណីអនុញ្ញាតឲ្យជនជាតិវៀតណាម មានសិទ្ធិ​បោះឆ្នោត និង​ករណីបាញ់សម្លាប់កម្មករនៅផ្លូវវ៉េងស្រេងជាដើម។ លោក សួង សុភ័ណ្ឌ បញ្ជាក់ថា៖ «ខ្ញុំគ្មាន​ជំនឿ​លើតុលាការ​កម្ពុជានោះទេ ដូច្នេះខ្ញុំត្រូវពឹងពាក់តុលាការអន្តរជាតិ»។

លោក សួង សុភ័ណ្ឌ កន្លងមក បានប្ដឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ ចំនួន​ពីរករណី គឺករណីមនុស្សរត់ជាន់គ្នាលើស្ពានកោះពេជ្រ ដែលបណ្តាលឲ្យមានមនុស្ស​ជាង​៣រយនាក់ស្លាប់ កាលពី​ឆ្នាំ២០១០ និងករណីផ្ដល់សញ្ជាតិឲ្យជនជាតិវៀតណាម មានសិទ្ធិបោះឆ្នោតនៅកម្ពុជា។ ករណីមួយពីក្នុងនោះ ត្រូវ​បានលោក សួង សុភ័ណ្ឌ រុញទៅដល់សាលាឧទ្ទរណ៍នោះទៀត។ តែរាល់បណ្តឹងទាំងនោះ ជានិច្ចជកាលត្រូវបាន​តុលាការ​កម្ពុជាតម្កល់ទុកមិនចាត់ការ។

» សំនុំរឿងដែលទាក់ទងនឹងលោក សួង សុភ័ណ្ឌ សូមចុចលើទីនេះ

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងលោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងលោក គី តិច មេធាវីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ ជុំវិញគម្រោង​ប្តឹងសារជាថ្មី​របស់លោក សួង សុភ័ណ្ឌ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះ។ សូមបញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ និងបណ្ដាសង្គមស៊ីវិលមួយចំនួន ដែលតំណាងឲ្យជនរងគ្រោះនឹងការបង្ក្រាបក្រុមបាតុករ នៅមុខរោងចក្រយ៉ាងជីក និង​នៅតាមបណ្ដោយផ្លូវវេងស្រេង សុទ្ធតែមានបំណងប្ដឹងលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ឡើងទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។

តែបើយោងលើលោក ហោ ណាំហុង ជារដ្ឋមន្រ្តីការបរទេសរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាន​បញ្ជាក់​បែបប្រៀបធៀប នៅក្រោយគម្រោងប្តឹងរបស់ក្រុមប្រឆាំង និងគណបក្សសង្រ្គោះជាតិ ទៅកាន់តុលាការព្រហ្មទណ្ឌ​អន្តរជាតិ កាលពី​ពេលកន្លងមក ថា៖ «ធម្មតាប៉េងប៉ោងពេលមានខ្យល់ គឺវាហោះឡើងទៅលើ តែបើវាអស់ខ្យល់ គឺវា​ធ្លាក់ ហើយ​កាល​ណាធ្លាក់មកហើយ គឺមិនដឹងដល់ណាទេ ឬក៏ធ្លាក់ទៅ កន្លែងដ៏កខ្វក់ស្មោកគ្រោក ក៏វាអាចធ្លាក់ ក៏​ថា​បាន»។

ទោះបីជាយ៉ាងណាក៏ដោយ លោក​ សោភ័ណ្ឌ នៅមិនទាន់បានបញ្ជាក់លំអិត ពីដំណើរការរៀបចំសំនុំរឿង ភស្តុតាង និងឯកសារ​ដែលពាក់ព័ន្ធពីពាក្យបណ្ដឹងនោះ ថាយ៉ាងដូចម្ដេចនៅឡើយ។ ហើយពាក្យបណ្ដឹង​របស់​ប្រធានក្រុម​ការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តប៉ែលិនរូបនេះ ក្នុងពេលកន្លង​មកទៅកាន់តុលាការកម្ពុជាប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រងនូវការរិះគន់ផងដែរ​ពីអ្នកវិភាគឯករាជ្យ ថាជាពាក្យបណ្ដឹងមាន​ចរិក​នយោបាយ ច្រើន​ជាងការស្វែងរកយុត្តិធម៌៕

អតីតបេក្ខជនតំណាងរាស្រ្តខេត្តប៉ៃលិនប្រកាសលាលែងពីគណបក្សសង្គ្រោះជាតិ ភ្នំពេញ៖ លោក សួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្រ្តមណ្ឌលប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ និងជាសកម្មជនដ៏សំខាន់មួយរូបផងនោះ បានសំរេចលាលែងពីគណបក្សហើយ នេះបើយោងតាមលិខិតចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ ដែលការលាលែងនេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយសារឆ្លើយឆ្លងរវាងលោក កឹម សុខា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

តាមលិខិតរបស់លោក សួង សុភ័ណ្ឌ ដែលបានដាក់ចូលប្រធានគណបក្ស និងបានធ្លាយដល់ដៃអ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកបានតាមដាន និងសង្កេតដោយផ្អែកលើភស្តុតាង ហើយបានបញ្ជាក់យ៉ាងច្បាស់ថា លោក កឹម សុខា និងសម្តេចតេជោលោក ហ៊ុន សែន ជាមនុស្សតែមួយ ហើយលោក កឹម សុខា ធ្វើការតាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដោយរៀបចំផែនការបំបែកលោក សម រង្ស៊ី ឲ្យចេញក្រៅសង្វៀននយោបាយនៅកម្ពុជា។ លោក សួង សុភ័ណ្ឌ បញ្ជាក់ក្នុងលិខិតលាលែងនោះទៀតថា ចាប់ពីពេលនះតទៅ លោកមិនស្ថិតនៅក្នុងគណបក្សសង្រ្គោះជាតិទៀតទេ។

ជាមួយនិងលិខិតលាលែងនេះ លោក សួង សុភ័ណ្ឌ បាននិយាយថា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀលនេះ លោកនឹងធ្វើសន្និសីទកាសែតមួយ នៅស្តូបគោរពវិញ្ញាណក្ខន្ធ កោះពេជ្រ ព្រមទាំងប្រកាសទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងប្រធានបក្ស ព្រោះក្រោយបែកធ្លាយសម្លេង ពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន គឺបង្ហាញច្បាស់ថា លោក កឹម សុខា និងសម្តេចតេជោ ជាមនុស្សតែមួយ៕ ផ្សាយៈ ថ្ងៃ អង្គារ, ០៧ មីនា ២០១៧

កោះអញ្ជើញ លោក សួន សេរី​រដ្ឋា ក្រោយ​ធ្វើលិខិត​សុំ​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​
September 27, 2018
​ភ្នំពេញ​ ៖ លោក​ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​កោះអញ្ជើញ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ឲ្យចូល​រួម​ប្រជុំ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។ ការអញ្ជើញ​មក​ប្រជុំ​នោះ យោងតាម​លិខិត​របស់​លោក​សួន សេរី​រដ្ឋា ដែល​បាន​ធ្វើ​ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ស្នើសុំ​ប្រកាស​និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយ​របស់ សួង សុភ័ណ្ឌ និង​បក្ខពួក ហើយ​ចាត់វិធានការ​ច្បាប់ តឹងរ៉ឺង​ប្រឆាំង​នឹង​ក្រុម​ក្លែងប​ន្លំ​ឯកសារ​នេះ​។​​យោងតាម​លិខិត​អញ្ជើញ​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា សូម​អញ្ជើញ​លោក សួន សេរី​រដ្ឋា ដើម្បី​ចូលរួម​ប្រជុំ អំពី​ពាក្យ​ស្នើសុំ​អន្តរាគមន៍​មក​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការដឹកនាំ​គណបក្ស​អំណាច​ខ្មែរ ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ កាលបរិច្ឆេទ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥៖០០​រសៀល​។​

​ក្រុម​សមាជិក​គណៈ​អចិន្ត្រៃយ៍ សមាជិក​ក្រុមប្រឹក្សា​តំណាង​ខេត្ត​-​រាជធានី នៃ​គណបក្ស​អំណាច​ខ្មែរ បាន​លើកឡើង​ថា លោក សួន សេរី​រដ្ឋា មិន​បាន​លែ​លែង​ពី​ដំណែង​ប្រធាន​គណបក្ស ដូចដែល​លោក​សួង សុភ័ណ្ឌ បាន​ភូត​កុហក និង​បាន​ធ្វើលិខិត​លាលែង​ក្លែងក្លាយ បន្លំ​ហត្ថលេខា​លោក​ប្រធាន សួន សេរី​រដ្ឋា ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​លួច​ប្លន់​យក​គណបក្ស​អំណាច​ខ្មែរ ទៅ​គ្រប់គ្រង​។​
​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​លោក ប៊ែន សាប អតីត​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ ឲ្យទៅ​ចូលរួម​ប្រជុំ នៅ​ថ្ងៃ​ទី​២៧​កញ្ញា អំពី​លិខិត​ស្នើ​សុំ​អន្តរាគមន៍ ពាក់ព័ន្ធ​នឹង​ការ​ក្លែង​លិខិត​លាលែង​ពី​តួនាទី ជា​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​។​សូមជម្រាបថា កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រុម​សមាជិក​គណៈ​អចិន្ត្រៃយ៍ សមាជិក​ក្រុមប្រឹក្សា​តំណាង​ខេត្ត​-​រាជធានី នៃ​គណបក្ស​អំណាច​ខ្មែរ បាន​ស្នើ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និរាករណ៍ ឯកសារ លិខិត​​ស្នាម ក្លែងក្លាយ​របស់ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថ្មី និង​បក្ខពួក ដែល​បាន​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ នា​ពេល​កន្លង​ទៅ ដោយ​ចោទ​ថា អ្វីដែល លោក សួង សុ​ភណ្ឌ និង​បក្ខពួក ដាក់​ជូន​ក្រសួង​មហាផ្ទៃ ជា​ល្បិច​ដើម្បី​គ្រប់គ្រង​គណបក្ស​នេះ​ទាំងមូល​។​

​ក្នុង​លិខិត​ស្នើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ក្រុម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណបក្ស​អំណាច​ខ្មែរ បាន​អះអាង​ថា ពួកគេ​នៅតែ​ទទួលស្គាល់ លោក សួន សេរី​រដ្ឋា ជា​ប្រធាន​ដឹកនាំ​ស្របច្បាប់​របស់ គណបក្ស​អំណាច​ខ្មែរ​ដដែល​។​

​ក្រុម​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​សំខាន់​មួយ​នេះ បាន​ចាត់ទុកថា លោក សួង សុភ័ណ្ឌ បាន​ភូត​កុហក​របស់​ពួកគេ ដោយ​ធ្វើ​លិខិត​លាលែង​ក្លែងក្លាយ បន្លំ​ហត្ថលេខា​លោក​សួន សេរី​រដ្ឋា ដើម្បី​ធ្វើ​សមាជ​វិសមញ្ញ លួច​ប្លន់​យក​គណបក្ស​អំណាច​ខ្មែរ​ទៅ​គ្រប់គ្រង​។

ជាមួយ​​នឹង​ការស្នើ​បែបនេះ ក្រុម​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​អំណាច​ខ្មែរ ក៏​បាន​ស្នើ​សម្តេច​ក្រឡាហោម ចាត់​វិធានការ​ចំពោះ លោក សួង សុភ័ណ្ឌ និង​បក្ខពួក ទៅ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក ប៉ែន ស៊ា​ប ក៏​បាន​ធ្វើលិខិត​មួយ​ជូន​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​ឱ្យ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ​ចំពោះ​លិខិត​លាលែង ពី​បក្ស​របស់​លោក​ដែល​ត្រូវបាន លោក សួង សុភ័ណ្ឌ ដាក់​ទៅ​ក្រសួងមហាផ្ទៃ នា​ពេល​កន្លង​ទៅ​។​
​សម្រាប់​លោក ប៉ែន ស៊ា​ប​, លិខិត​លាលែង​របស់​លោក​ដែល​លោក សួង សុភ័ណ្ឌ បាន​ដាក់​ទៅ​ក្រសួងមហាផ្ទៃ កន្លងទៅ​គឺ​ជា​លិខិត​ក្លែងក្លាយ ដែល​ត្រូវបាន​គេ​បន្លំ ហត្ថលេខា​របស់​លោក ហើយ​លោក​ក៏​មិន​ដែល​បាន​លាលែង​ពី តួនាទី​ជា​អនុប្រធាន​គណបក្ស​ឡើយ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ថ្ងៃនេះ សមាជិក​ស្ថាបនិក សមាជិក​ក្រុមប្រឹក្សា​នយោបាយ (​គណៈអចិន្ត្រៃយ៍​) សមាជិក​ក្រុមប្រឹក្សា​ខេត្ត រាជធានី (​គណៈនាយក​) បាន​សម្រេច​បញ្ជូន​លិខិត​រួមមួយ ជូន​ក្រសួង​មហាផ្ទៃ ។

2020-08-14 02:37pm BREAKING: លោក សួង សុភ័ណ្ឌ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងការបំភ្លៃការពិតលើបញ្ហាព្រំដែន (Video inside)(ភ្នំពេញ)៖ លោក សួង សុភ័ណ្ឌ ប្រធានគណបក្ស ខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន។

លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែសីហានេះថា «លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្តបទល្មើសក្បត់ជាតិ»។

លោក គុជ គឹមឡុង បញ្ជាក់ថា បច្ចុប្បន្នលោក សួង សុភ័ណ្ឌ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់ ហើយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងជូនព័ត៌មានលំអិតនាពេលក្រោយទៀត៕ 

No comments:

Post a Comment