គណបក្សប្រជាជនកម្ពុជា CPP

គណបក្សប្រជាជនកម្ពុជា (ភាសាអគ្លេស) ជាភាសា ខ្មែរ ។ 
ប្រភព ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៥១-ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥ គឺ​ជា​ខួប​លើក​ទី​៦៤​ឆ្នាំ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ តើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ មក​នោះ មាន​ប្រវត្តិ​បែប​ណា?

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក សឺន ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១។ លោក សឺន ង៉ុកមិញ ដែល​មាន​ឈ្មោះ​ជា​ភាសា​វៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្តាយ​ជា​ជនជាតិ​វៀតណាម នៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម នោះ គឺ​ជា​អតីត​សមាជិក​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក ហូ ជីមិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០។

គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​មាន​​ ការ​ជួយ​ជ្រោមជ្រែង​ពី​យួន​កុម្មុយនីស្ត​វៀតមិញ គឺ​មាន​គោល​បំណង​បណ្ដេញ​អាណានិគម​និយម​បារាំង ចេញ​ឲ្យ​អស់​ពី​ភូមិ​ភាគ​ឥណ្ឌូចិន ទាំង​មូល។ ចលនា​នេះ បាន​ធ្វើ​ការ​តស៊ូ​ជា​របៀប​ទ័ព​ព្រៃ​ប្រឆាំង​បារាំង រហូត​ដល់​ឆ្នាំ​១៩៥៤។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​ជា​សន្ធិសញ្ញា​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​អាណានិគម​របស់​បារាំង ក្នុង​ភូមិ​ភាគ​ឥណ្ឌូចិន សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏​បាន​បែក​ចេញ​ជា ៣​ក្រុម។

ក្រុម​ទី​១ ដឹក​នាំ​ដោយ លោក សឺន ង៉ុកមិញ ហើយ​ដែល​មាន​យុទ្ធជន​ប្រមាណ ២.៥០០​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន លោក ប៉ែន សុវណ្ណ ផង​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​នយោបាយ។ ក្រុម​ទី​២ ដឹក​នាំ​ដោយ លោក ទូ សាមុត លោក នួន ជា និង​លោក សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​ទៀត ដោយ​ដេក​ក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដដែល។ ចំណែក​មួយ​ក្រុម​ទៀត​ដែល​ជា​ក្រុម​ទី​៣ បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៥៥។

យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រជាជន មិន​អាច​ប្រជែង​ជាមួយ​ចលនា​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ចលនា​ធំ និង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្តី សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​មិន​បាន​មើល​ស្រាល​ចំពោះ​ចលនា​របស់​ពួក​កុម្មុយនីស្ត​នេះ​ដែរ ហើយ​ព្រះអង្គ​នៅ​តែ​ចាត់​ទុក​ក្រុម​នេះ​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ព្រះអង្គ​ដដែល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៥៥ កង​នគរបាល​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​បាន​ធ្វើ​ឲ្យ​ចលនា​ខ្មែរ​កុម្មុយនីស្ត​នៅ​កម្ពុជា បាន​នៅ​សុខ​ស្រួល​នោះ​ទេ។ យ៉ាង​ណា​ក៏ដោយ ពួក​គេ​នៅ​តែ​អាច​លបលាក់​ធ្វើ​សកម្មភាព​បាន​ដដែល។

ជាក់ស្តែង​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦០ ក្រោម​ការ​ដឹក​នាំ​របស់ ទូ សាមុត បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​សន្និបាត​បក្ស​លើក​ទី​២ នៅ​ក្នុង​ទូ​រទេះ​ភ្លើង​មួយ នា​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ភ្នំពេញ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បក្ស​ពលករ​កម្ពុជា ដែល​មាន លោក ទូ សាមុត ជា​លេខា​បក្ស។

យ៉ាង​ណា​ក៏ដោយ លោក ទូ សាមុត ឬ​អាចារ្យ សុខ ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម នោះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​អាថ៌កំបាំង​នៅ​ឆ្នាំ​១៩៦២ នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នា​រាជធានី​ភ្នំពេញ។ មរណភាព​របស់ លោក ទូ សាមុត ត្រូវ​បាន​គេ​សង្ស័យ​ថា ប៉ុល ពត ជា​អ្នក​ប្រព្រឹត្ត​ដើម្បី​ដណ្ដើម​តួនាទី​ជា​លេខា​បក្ស​របស់​លោក។ យ៉ាង​ណា​ក៏ដោយ ប៉ុល ពត បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា លោក ទូ សាមុត ត្រូវ​បាន​កម្លាំង​នគរបាល​របស់ លោក លន់ នល់ ដែល​ជា​កូន​ចៅ​របស់​សម្ដេច សីហនុ ចាប់​ខ្លួន​បាន ហើយ​សម្លាប់​ចោល។

ក្រោយ​ពី លោក ទូ សាមុត ត្រូវ​បាន​គេ​សម្លាប់ បក្ស​ពលករ​កម្ពុជា បាន​ធ្វើ​មហា​សន្និបាត​បក្ស​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៦៣ ដែល​ពេល​នោះ លោក សាឡុត ស ឬ ប៉ុល ពត ត្រូវ​បាន​មហា​សន្និបាត​តែងតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស។

បក្ស​ពលករ​កម្ពុជា ដែល​ពេល​ខ្លះ​រត់​ទៅ​ពឹង​វៀតណាម ពេល​ខ្លះ​រត់​ទៅ​ពឹង​ចិន បាន​បន្ត​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ហូរហែ ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ បន្ទាប់​ពី​ត្រឡប់​មក​ពី​ទីក្រុង​ហាណូយ ប៉ុល ពត ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ។ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ហើយ​ដែល​មេ​ដឹក​នាំ​ខ្មែរ​កុម្មុយនីស្ត បាន​ប្ដូរ​ឈ្មោះ​បក្ស​របស់​ខ្លួន​ពី​បក្ស​ពលករ​កម្ពុជា ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា។ គឺ​ពួក​កុម្មុយនីស្ត​នេះ​ហើយ​ដែល​ក្រោយ​មក ត្រូវ​បាន​សម្ដេច​ព្រះ​នរោត្តម សីហនុ ឲ្យ​ឈ្មោះ​ថា ខ្មែរ​ក្រហម។

លុះ​សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ និង​បក្ខពួក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​នៅ​ខែ​មីនា ឆ្នាំ​១៩៧០ កម្លាំង​របស់​ខ្មែរ​ក្រហម​បាន​កើន​ឡើង​ជា​លំដាប់ បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ទ្រង់​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង ដើម្បី​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​សេនា​ប្រមុខ លន់ នល់។

យ៉ាង​ណា​ក៏ដោយ ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​មិន​បាន​ប្រគល់​អំណាច​ថ្វាយ​សម្ដេច​ព្រះ​នរោត្តម  សីហនុ នោះ​ទេ ក្រៅ​តែ​ពី​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ព្រះ​ប្រមុខ​រដ្ឋ ដែល​គ្មាន​អំណាច​អ្វី​បន្តិច​សោះ។ តួនាទី​ដែល​ក្រោយ​មក​ក៏​ត្រូវ​បាន​សម្ដេច សីហនុ បោះបង់​ចោល។

បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ខ្មែរ​ក្រហម បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​វៀតណាម លើក​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា រួច​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី។ សមាសភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នោះ រួម​មាន​ទាំង​ក្រុម​ខ្មែរ​កុម្មុយនីស្ត ដែល​បាន​ទៅ​កាន់​ប្រទេស​វៀតណាម តាំង​ពី​ឆ្នាំ​១៩៥៤ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រត់​ទៅ​វៀតណាម នៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ ដើម្បី​គេច​ពី​ការ​តាម​សម្លាប់​របស់​ខ្មែរ​ក្រហម ក្នុង​នោះ​មាន​ដូចជា លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង សំរិន ជាដើម។ គឺ​អ្នក​ទាំងអស់​នេះ​ហើយ​ដែល​បាន​រួម​គ្នា​បង្កើត​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការ​គាំទ្រ​របស់​វៀតណាម។

យ៉ាង​ណា​ក៏ដោយ ២​ថ្ងៃ​មុន​ពេល​កងទ័ព​វៀតណាម ចូល​កាន់​កាប់​ក្រុង​ភ្នំពេញ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ឆ្លៀត​ធ្វើ​មហា​សន្និបាត​បក្ស​មួយ​ដើម្បី​រៀបចំ​ស្ដារ និង​កសាង​នូវ​រចនាសម្ព័ន្ធ​ដឹក​នាំ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ឡើង​វិញ។ មហា​សន្និបាត​បក្ស​នេះ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ពេល​នោះ​មាន លោក ប៉ែន សុវណ្ណ លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន ជាដើម ចាត់​ទុក​ថា ជា​មហា​សន្និបាត​លើក​ទី​៣ របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​ទទួល​ស្គាល់​មហា​សន្និបាត​បក្ស​ធ្វើ​ឡើង​ដោយ​បក្ស​ពលករ​កម្ពុជា ឬ​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ឆ្នាំ​១៩៦៦ ឬ​ឆ្នាំ​១៩៧៥ នោះ​ឡើយ បើ​ទោះ​ជា​ពួក​ខ្មែរ​ក្រហម​មាន​ប្រភព​ដើម​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏ដោយ។

ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ នោះ​មក​រហូត​ដល់​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ត្រូវ​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។

បើ​និយាយ​ពី​ការ​ដឹក​នាំ​បក្ស​ចាប់​ពី​ឆ្នាំ​១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​គណបក្ស​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​បក្ស រហូត​ដល់​ពេល​លោក​ត្រូវ​បាន​វៀតណាម ចាប់​ខ្លួន​នៅ​ឆ្នាំ​១៩៨១។ លោក ហេង សំរិន ដឹក​នាំ​បន្ត​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩១។ លោក ជា ស៊ីម ពី​ឆ្នាំ​១៩៩១ រហូត​ទល់​ពេល​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥ និង​លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​ប្រធាន​បក្ស​នេះ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា មក។

បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន ព្យាយាម​បង្ហាញ​ថា ពួក​គេ​មិន​មាន​ជាប់​ទាក់ទង​ជាមួយ​ពួក​ខ្មែរ​ក្រហម​ក៏ដោយ ក៏ប៉ុន្តែ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា ទាំង លោក ហ៊ុន សែន លោក ហេង សំរិន និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​ផ្សេង​ទៀត​របស់​គណបក្ស​នេះ សុទ្ធតែ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់ ប៉ុល ពត។

មួយ​វិញ​ទៀត បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​តែង​ចោទ​ប្រកាន់​ថា ពួក​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​កម្ពុជា ក្តី ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ប្រកែក​បាន​ដែរ​នោះ គឺ​ទាំង​បក្ស​ពលករ​កម្ពុជា ទាំង​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម និង​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន សុទ្ធតែ​មាន​ប្រភព​ដើម​មក​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា តែ​មួយ​ដូច​គ្នា៕

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសន្ធិ​នៅ​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយមាន​ឈ្មោះ​ដើម​ថា “​បក្ស​ប្រជាជន​បដិវត្តន៍​ខែ្មរ​”​ដែលមាន​ប្រភពពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា​ប្រឆាំង​អាណានិគមនិយម​បារាំង ដើម្បី​ឯករាជ្យ​ជាតិ​។
ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន​គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជា​​ជន ផ្សារភ្ជាប់​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែលមាន​ឧ​ត្ត​ម​គតិ​ស្នេហា​ជាតិ​មាតុភូមិ​ស្រឡាញ់​​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធ​ផលស​ង្គ​ម​ជាតិ និង​កសាង​ប្រទេស​កម្ពុ​ជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។

​រយៈពេល ៦៦​ឆ្នាំ​កន្លងមកនេះ ជាពិសេស​បន្ទាប់ពី​ថៃ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩​គណបក្ស​បានសម្រេច​ស្នាដៃ​ធំៗ​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​​ច្រើន​ជូន​ជាតិ និង​ប្រជាជន​។​

​ខាងក្រោម​នេះ​គឺជា​កាលប្រវត្តិ​សំខាន់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជាៈ​

 ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​១៩៥១ មហាសន្និបាត​លើក​ទី​១ បង្កើត ” បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ” ដែល ប្រ​ពឹ​ត្ត​ទៅ​នៅ​តំបន់​រំដោះ​។​មហា​សន្និបាត​បាន​ជ្រើសតាំង​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​របស់​បក្ស និង​សម្រេច​មាគ៌ា​តស៊ូ​ប្រឆាំង​ពួក​អាណានិគមនិយម ដើម្បី​ដណ្តើម​ឯករាជ្យ​ជូន​ជាតិ ។ ចលនា​តស៊ូ​របស់​ប្រជាជន​ក្រោម​ការដឹកនាំ​របស់​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​បានរួម​វិភាគទាន​យ៉ាង​ធំធេង​ចំពោះ​ជោគជ័យ​នៃ​ចលនា​​ក្រោកឈរ​របស់​ប្រជាជន​ទូទាំងប្រទេស ដើម្បី​ដណ្តើម​ឯករាជ្យ​ជាតិ នា​ថ្ងៃទី​៩ ខែ​វិ​ច្ឆ​កា ឆ្នាំ​១៩៥៣​ក្រោម​ព្រះរាជ​បូជនីយកិច្ច​នៃ​ព្រះករុណា​​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ ។
បន្ទាប់ពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ហើយ បក្ស​បាន​បន្តធ្វើ​សកម្មភាព​ន​យោ បាយ​ដើម្បី​ការពារ​ខឿន​ឯករាជ្យ សន្តិភាព​និង​អព្យាក្រឹត​​ភាព​របស់​កម្ពុជា ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស ព្រមទាំង​ជំរុញ​ការតស៊ូ​ទាមទារ​លើកស្ទួយ​សិទ្ធិសេរីភាព ប្រជាធិបតេយ្យ​និង​កែប្រែ​​ជីវភាព​រស់នៅ​របស់​ប្រជាជន ។ ពេល​ប្រទេសជាតិ​ធ្លាក់​ក្នុង ភ្លើងសង្គ្រាម​ពី​ឆ្នាំ ១៩៧០-១៩៧៥ បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃទី ១៨ មីនា​ដែល​បង្កដោយ​ពួក​លន់នល់ និង​កម្លាំង​អមិត្ត បក្ស​បាន​បន្ត​ការតស៊ូ​ប្រយុទ្ធ​រំដោះជាតិ​ដោយ​ធ្វើជា​កម្លាំង​ស្នូល​នៅក្នុង​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​រហូត​ទទួលបាន​ជ័យជម្នះ​នា​ថ្ងៃ ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ចាប់ពីពេលនោះ បក្ស​ប្រជាជន​បដិវត្ត​ខ្មែរ​ដែល​ត្រូវ​ពួក​ប្រល័យ​ពូជ​​សាសន៍ ប៉ុល ពត ប្លន់​សិទ្ធិ​ដឹកនាំ​ទាំងស្រុង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង​។
  1. ១៩៦០ ថ្ងៃទី ២៨-៣០ ខែកញ្ញា ឆ្នាំ ១៩៦០ មហាសន្និបាត​លើក​ទី​២ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ ។​មហាសន្និបាត​បានសម្រេច​មាគ៌ា​តស៊ូ​ក្នុង​​សភាពការណ៍​ថ្មី​អនុម័ត​បណ្តា​ខ្លឹមសារ​កែសម្រួល​លក្ខន្តិកៈ​បក្ស និង​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈិ​ម ដែលមាន​លោក ទូ សាមុត ជា​លេខា ។
  2. ១៩៧៨  ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ១៩៧៨ កម្មាភិបាល បក្ខជន​យុទ្ធជន យុទ្ធ​នារី​ស្នេហា​ជាតិ​នៃ​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​ដែល​បាន​ភៀសខ្លួន​រួចផុត​​ពី​ការកាប់សម្លាប់​របស់​ពួក ប៉ុល ពត បាន​ប្រមូលផ្តុំ​រួបរួមគ្នា​បង្កើត​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បានប្រកាស​ជា​សាធារណៈ​​ដល់​ជនរួមជាតិ និង​ពិភពលោក​ក្នុង​មហា​មិ​ទ្ទិញ​នៅ​ភូមិ​ជើង​ឃ្លូ ឃុំ​ជើង​ឃ្លូ (​បច្ចុប្បន្ន ឃុំ ២ ធ្នូ​) ស្រុក​ស្នួល ខេត្តក្រចេះ ។ ​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​ដែល​រួមមាន​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​ឥស្សរជន ១១​រូប ទៀត​បាន​ប្រ​​កាសចេញ​នូវ​គោលការណ៍ ១១​ចំណុច ជា​ប្រវត្តិសាស្ត្រ ។​
  3. ១៩៧៩ ថ្ងៃទី ៥-៨ ខែមករា ឆ្នាំ ១៩៧៩ មហាសន្និបាត​លើក​ទី​៣ មាន​បក្ខជន​ចំនួន ៦២​រូប តំណាង​ឲ្យ​បក្ខជន​ជាង​២០០​នាក់​ដែល​នៅមាន​​ជីវិត​រួច​ផុតពី​ការកាប់សម្លាប់​របស់​ពួក ប៉ុល ពត បាន​ជួបប្រជុំ​ដើម្បី​កំណត់​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​របស់​បក្ស ។ ​មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ​ថ្មី​ក្នុងនោះ​បានកំណត់​ភារកិច្ច​ជា​មូលដ្ឋាន​ចំពោះមុខ គឺ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បី​សង្គ្រោះ​ជាតិ និង​ប្រជាជន អនុម័ត​លក្ខន្តិកៈ​បក្ស​ថ្មី ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​និង​បានសម្រេច​ប​ងើ្ក​ត​គណៈ​​ចលនា​កសាង​បក្ស​ឡើងវិញ (​កសាង​បក្ស​ឡើងវិញ​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ចាត់តាំង​)​។​
  4. ១៩៨១ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៩៨១ មហាសន្និបាត​បក្ស​លើក​ទី​៤ ប្រារព្ធ​នៅ​ទីក្រុង​ភ្នំពេញ​ដោយមាន​តំណាង​ចូលរួម ១៦២ រូប ។​ម​ហាស​ន្និ​​បាត​បានអនុម័ត​របា​យ​ការណ៍​នយោបាយ កម្មវិធី​សេដ្ឋកិច្ច សង្គមកិច្ច សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​របាយការណ៍​អំពី​ការកសាង​បក្ស អនុម័ត​លក្ខន្តិកៈ​បក្ស និង​ប្តូរ​ឈ្មោះ​បក្ស​ជា “​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា​” ។ ​មហាសន្និបាត​បក្ស​បាន​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ​ម​ជ្ឈ​មិ​បក្ស​ថ្មី​ដែលមាន​សមាជិក​ពេញសិទ្ធិ​១៩​រូប និង​បម្រុង ២ រូប ។​មហា​​សន្និបាត​កំណត់ថា ភារកិច្ច​រួម​ជា​យុទ្ធសាស្ត្រ​ក្នុងដំណាក់កាល​នោះ​គឺ​ការពារ​ឯករាជ្យ​ជាតិ និង​កសាង​មាតុភូមិ​ក្នុងនោះ​ការការពារ​មាតុភូមិ​​ជា​ភារកិច្ច​ចំបង​របស់​ប្រជាជន​កម្ពុជា ចំពោះ​ការស្តារ​សេដ្ឋកិច្ច ត្រូវយក​ការស្តារ​កសិកម្ម​ធ្វើជា​ភារកិច្ច​ស្នូល ។​
  5. ១៩៨៤ ថ្ងៃទី ១២-១៥ ខែមករា ឆ្នាំ ១៩៨៤ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស​បាន​ឯកភាព​លើ​តួនាទី​សំខាន់ៗ​របស់​ក្រុមសាមគ្គី​​បង្កប​ងើ្ក​ន​ផល​នៅក្នុង​ចលនា​បដិវត្តន៍ ជាពិសេស​លើ​ភារកិច្ច​បង្កប​ងើ្ក​ន​ផល​កសាង​ជនបទ និង​ពង្រឹង​រដ្ឋអំណាច ។ ឯកភាព​លើ​ទិសដៅ គោលបំណង និង​ខ្លឹមសារ​ពង្រឹង​ក្រុមសាមគ្គី​ដែលជា​សំខាន់ គឺ​ការពង្រឹង​ការងារ​គ្រប់គ្រង​មធ្យោបាយ​ផលិតកម្ម កម្លាំង​ពលកម្ម ការ​បែង​​ចែក​ភោគផល និង​ការងារ​បណ្តុះបណ្តាល​កម្មាភិបាល ក្រុមសាមគ្គី និង​កម្មាភិបាល​ភូមិ​-​ឃុំ​។​
  6. ១៩៨៥ ថ្ងៃទី ២-៩ ខែវិច្ឆិកា ឆ្នាំ ១៩៨៤ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​របស់​បក្ស​បានអនុម័ត​សេចក្តីសម្រេចចិត្ត​ស្តីពី​បញ្ហាសំខាន់ៗ​ជា​បន្ទាន់​មួយចំនួន​នៃ​ការងារ​សតិអារម្មណ៍ សេចក្តីសម្រេចចិត្ត​ស្តីពី​គោ​លន​យោ បាយ​ចំពោះ​កសិករ ចំពោះ​ជនជាតិភាគតិច​និង​ចំ​​ពោះ​សេដ្ឋកិច្ច​ផលិតកម្ម​ឯកជន​។​អង្គសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​បម្រុង​បំពេញ​ប​នែ្ថ​ម​ឲ្យ​គណៈកម្មាធិការ​មជ្ឈិម​​បក្ស​ចំនួន ៨​រូប ទៀត ។​
  7. ១៩៨៥ ថ្ងៃទី ១៣-១៦ ខែតុលា ឆ្នាំ ១៩៨៥ មហាសន្និបាត​តំណាង​ទូទាំងប្រទេស​លើក​ទី​៥​របស់​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា​បាន​ឯកភាព​លើ​​របាយការណ៍​នយោបាយ​ដែល​បានកំណត់​ភារកិច្ច​រួម​ជា​យុទ្ធ​ស្រា​ស្ត គឺ​ការពារ​ឯករាជ្យ​ជាតិ កសាង​មាតុភូមិ​ឈាន​ឡើងជា​ជំហានៗ​ក្នុង​​នោះ​ភារកិច្ច​ចំបង គឺ​ការពារ​មាតុភូមិ ការពារ​សមិទ្ធ​ផលប​ដិ​វត្ត​ន៍ ។ មហាសន្និបាត​បានកំណត់​កម្មវិធី​ស្តារ និង​ពង្រីក​សេដ្ឋកិច្ច សង្គមកិច្ច ៥​ឆ្នាំ លើក​ទី​១ (១៩៨៦-១៩៩០) និង​អំពី​ភារកិច្ច​កសាង​បក្ស​ក្នុងដំណាក់កាល​ថ្មី ។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក គណៈកម្មាធិការ​មជ្ឈិម​បក្ស​៤៥ រូប ក្នុងនោះ​មាន​សមាជិក​បម្រុង ១៤​រូប បោះឆ្នោត​ជ្រើសតាំង  សម្តេច ហេង សំរិន​ជា​អគ្គលេខា​នៃ​គណៈ​​ក​ម្មា​ធិ​ការ​មជ្ឈិមបក្ស បោះឆ្នោត​ជ្រើសតាំង​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​ចំនួន ៩​រូប​និង​សមាជិក​បម្រុង​ការិយាល័យ​នយោបាយ​ចំនួន ២​រូប ។​
  8. ១៩៨៩  ថ្ងៃ ៥-១២ ខែមេសា ឆ្នាំ ១៩៨៩ សន្និបាត​កម្មាភិបាល​ទូទាំងប្រទេស​បាន​ឯកភាព​លើ​របាយការណ៍​អំពី​សភាពការណ៍​កម្ពុជា​រយៈពេល ១០​ឆ្នាំ (១៩៧៩-១៩៨៩) និង​ទិសដៅ​សំខាន់ៗ ១៩៨៩-១៩៩០ និង បណ្តា​ឆ្នាំ​បន្ត ព្រមទាំង​បានអនុម័ត​គោលនយោបាយ​ថ្មី​ចំនួន​៥ គឺ​គោលនយោបាយ​គ្រប់គ្រង និង​ប្រី​ប្រាស់​ដីធ្លី​គោលនយោបាយ​ចំពោះ​កសិករ គោលនយោបាយ​ចំពោះ​ផលិតកម្ម អាជីវកម្ម កសិកម្ម​ តាមរបៀប​ប្រវាស់ដៃ គោលនយោបាយ​ចំពោះ​ឧស្សាហកម្ម​តូច និង​សិប្បកម្ម​ក្នុង​ក្របខណ្ឌ​សេដ្ច​កិច្ច​គ្រួសារ ឯកជន សមូហភាព​និង​រដ្ឋ​​ចម្រុះ​ឯកជន និង​គោលនយោបាយ​ដឹក​ជ​បញ្ជូន​ឯកជន ។ សន្និបាត​បាន​បោះឆ្នោត​បំពេញ​សិទ្ធិ​គណៈកម្មាធិកា​រ​មជ្ឈិម​៧​រូប​បោះឆ្នោត​​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​ចំនួន ១១​រូប​និង​បោះ​ឆ្នោត​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​បម្រុង​គណៈ​​ក​ម្មា​ធិ​ការ​មជ្ឈិម​ចំនួន ១០​រូប ។​
  9. ១៩៩១ ថ្ងៃ ១៧-១៨ ខែតុលា ឆ្នាំ​១៩៩១ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង ប្រទេស​បាន អនុម័ត​កម្មវិធី​នយោបាយ​អនុម័ត​លក្ខន្តិកៈ​កែប្រែ​​ថ្មី និង​បាន​ប្តូរ ឈ្មោះ​បក្ស​ពី បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា មកជា គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បានសម្រេច​អំពី​រូប​សញ្ញា របស់​គណបក្ស ដែលមាន​រូប​ប្រាសាទ​កំពូល​៥ ។ មហាសន្និបាត​បាន​គាំទ្រ​ទាំងស្រុង​នូវ​បទ​អន្តរាគមន៍​របស់​ស​មេ្ត​ច ហ៊ុន សែន​ដែល​បានធ្វើការ​វាយតម្លៃ​​លើ​ទិដ្ឋភាព​សំខាន់ៗ​នៃ​សភាពការណ៍​កម្ពុជា និង​លើក​ទិសដៅ​ជំរុញ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ។ ក្នុងអំឡុងពេល​នៃ​មហាសន្និបាត​វិសាមញ្ញ​នេះ អនុវត្តតាម​លក្ខន្តិកៈ​កែប្រែ​ថ្មី សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ១៤ បាន សម្រេចៈ​– ផ្ទេរ​សមាជិក​ពេញសិទ្ធិ និង​សមាជិក​បម្រុង​ទាំង​អស់នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស (​ពេញសិទ្ធិ​៤៦​រូ និង​បម្រុង ១០​រូប ) មកជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​មាន​ចំនួន ៥៦ រូប​។​ – ផ្ទេរ​សមាជិក​ការិយាល័យ​នយោបាយ និង​សមាជិក​គណៈ​លេខា​មជ្ឈិមបក្ស​ទាំងអស់ (​សមាជិក​កា​រិ​យា ល័យ​នយោបាយ​ពេញសិទ្ធិ ១៣​រូប បម្រុង ៣​រូប និង​សមាជិក​គណៈ​លេខា​មជ្ឈិមបក្ស ១​រូប ) មកជា​សមាជិក គណៈ​អចិ​ន្រៃ្ត​យ៍​គណៈកម្មាធិការ​កណ្តាល មាន​ចំនួន ១៧​រូប​( គណៈ​លេខា​មជ្ឈិមបក្ស​ចាស់​មាន ៦​រូបៈ​សម្តេច ហេង សំរិន ឯកឧត្តម ប៊ូ ថង ឯកឧត្តម ស ខេង ឯកឧត្តម សាយ ភូ​ថង ឯកឧត្តម ​សាយ ឈុំ ឯកឧត្តម កែ គឹមយ៉ាន​)​។​ – តែងតាំង សម្តេច ហេង សំរិន ជា​ប្រធានកិត្តិយស​គណបក្ស​។​– ជ្រើសតាំង សម្តេច ជា ស៊ីម ជា​ប្រធាន​គណបក្ស និង​សម្តេច ហ៊ុន សែន ជា​អនុប្រធាន​គណបក្ស ។​
  10. ១៩៩២  ថ្ងៃ ២៨ -២៩ ខែកក្កដា ឆ្នាំ​១៩៩២ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស របស់​គណបក្ស មាន​តំណាង​ចូលរួម​៦២៣ រូប​បាន​​ឯកភាព​លើ​ការវាយតម្លៃ សភាពការណ៍​កម្ពុជា​ក្នុង អំឡុងពេល​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង ទិសដៅ​ខាងមុខ​អនុម័ត​ការកែ​​សម្រួល​ចំណុច​មួយចំនួន​នៃ លក្ខន្តិកៈ​គណបក្ស ក្នុងនោះ​មានការ​កែប្រែ​រូប​សញ្ញា​គណបក្ស ដោយ​ប្តូរ​រូប​ប្រាសាទ​កំពូល ៥​និង​ជំនួស​មក​​វិញ​ដោយ រូប​ព្រា​បស នៅ​កណ្តាល​។ ប្រគល់​សិទ្ធិ​ជូន​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​កំណត់​រូប​សញ្ញា​ថ្មី​នៅពេល​ចាំបាច់​និង​កែប្រែ​​អក្សរ​កាត់​នូវ​ឈ្មោះ​គណបក្ស​ពី គ​.​ប​.​ប​.​ក មកជា ប្រ​.​ជ ។ មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​គណៈ​ក​ម្មា​​ធិ​ការ កណ្តាល​ចំនួន ១៩ រូប​ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក គណៈកម្មាធិការ កណ្តាល នៃ​គណបក្ស​សរុប​មាន ៧៥ រូប ។​ផែ្អ​កលើ​មូលដ្ឋាន សេចក្តីសម្រេចចិត្ត​ខាងលើនេះ អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៩២​ដោយមាន​ការចូល​​រួម​ពី​មន្ត្រី​ដឹកនាំ​របស់​គណបក្ស​នៃ​ក្រសួង​ស្ថាប័ន និង​ខេត្ត ក្រុង​បានសម្រេច​កែប្រែ​រូប​សញ្ញា​គណបក្ស​ជាថ្មី​ពី​រូប ព្រា​បស មកជា​ទេវតា​​បាចផ្កា វិញ ។​
  11. ១៩៩៧ ថ្ងៃ ២៤ -២៧ ខែមករា ឆ្នាំ​១៩៩៧ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តី​​ប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​ស្តារ​និង​អភិវឌ្ឍ​ប្រទេសជាតិ រយៈពេល​ខាងមុខ​អនុម័ត​ខ្លឹមសារ​កែសម្រួល​​ចំណុច​មួយចំនួន​នៃ​លក្ខន្តិកៈ​គណបក្ស ក្នុងនោះ​មានការ​កំណត់​អំ​ពីបទ​ភេ្ល​ង និង​ចម្រៀង​របស់​គណបក្ស ។ ​មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសតាំង​បំពេញ​ប​នែ្ថ​ម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៨៥​រូប​ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​គណៈ​​ក​ម្មា​ធិ​ការ​កណ្តាល​នៃ​គណបក្ស​សរុប​មាន ១៥៣​រូប ។​
  12. ១៩៩៨  ថ្ងៃ ១៩ មិថុនា ឆ្នាំ​១៩៩៨ ​មហាសន្និបាត​វិ​សាម​ញ្ញា​តំណាង​ទូទាំងប្រទេស​មាន​តំណាង ចូលរួម​៧៦៨​នាក់​បានអនុម័ត​របា​យ​ការណ៍​​ស្តីពី​សភាពការណ៍​ការ​ងារ​របស់​គណបក្ស និង​ទិសដៅ​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​១៩៩៨​អនុម័ត​សេច​​ក្តី​ថែ្ល​ង​ការណ៍​នយោបាយ​របស់​គ​ណ​បក្ស សម្រាប់​ការបោះឆ្នោត និង​អនុម័ត​ខ្លឹមសារ​បំពេញ​ប​នែ្ថ​ម​នៃ​លក្ខន្តិកៈ​គណបក្ស​ស្តីពី​ការរំសាយ ការរួមបញ្ចូល​គ្នា និង​ការធ្វើ​សម្ព័ន្ធភាព​គណបក្ស ។​
  13. ២០០៣ ថ្ងៃ ២៤-២៥ មេសា ឆ្នាំ​២០០៣ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៧០៧​នាក់​បានអនុម័ត​របា​យ​​កាណ៍​ស្តីពី​សភាពការណ៍ និង​ភារកិច្ច​របស់​គណបក្ស​តាំងពី​ក្រោយ​មហា សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​នា​ខែមករា​ឆ្នាំ​១៩៩៧​មក​​ដល់​បច្ចុប្បន្ន និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​សម្រាប់​រយៈពេល​បន្ត អនុម័ត​សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​កសាង​និង​ការពារ​ប្រទេសជាតិ​សម្រាប់​ឆ្នាំ​២០០៣-២០០៨ ដោយ​កំណត់​ច្បាស់​អំពី​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​អភិ​វឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​របស់​គណបក្ស ។ មហាសន្និបាត​បាន​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​នូវ​ការ​ម្រេច​របស់​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល ដែល​បាន​ជ្រើសតាំង​ស​មេ្ត​ច ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បេក្ខជន​របស់​គណបក្ស​សម្រាប់​តំណែង​​នាយករដ្ឋមន្ត្រី​ក្នុង​នីតិកាល​ទី​៣ ។​
  14. ២០០៥ ថ្ងៃ ២៨-២៩ មករា ឆ្នាំ​២០០៥ សន្តិ​បាត​គណៈកម្មាធិការ​កណ្តា​ល​លើក​ទី​៣១ អាណត្តិ​ទី​៥ របស់​គណបក្ស​បាន​អនុ​ម​ត័​របាយការណ៍​ស្តីពី​សភាពការណ៍ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​រយៈពេល​បន្ត​និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណៈ​ក​ម្មា​ធិ​ការ​កណ្តាល​ចំនួន ៨​រូប ធ្វើ​ឲ្យ​បរិមាណ​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​មាន ២៨​រូប ។
  15. ២០០៥ ថ្ងៃ ២១-២៣ វិច្ឆិកា ឆ្នាំ​២០០៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៨៧០ ​រូប ។​មហាសន្និបាត​បាន​​អនុម័ត​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​​នយោបាយ​របស់ ​គណបក្ស​ពី​ឆ្នាំ ២០០៣ ​ដល់​ឆ្នាំ ​២០០៥ ​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០០៦​។ មហាសន្និបាត​បានកំណត់​គោលដៅ​ចម្បង​របស់​គណបក្ស​ស​ម្រា​ប់​រយៈពេល​យូរអង្វែង​គឺ​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​ប្រកបដោយ​ចីរភាព​លើ​មូលដ្ឋាន ធានា​សន្តិភាព​និង​ស្ថិរភាព​ដ៏​គត់មត់​ដើម្បី​ឲ្យ​ប្រជាជន​គ្រប់ៗ​រូប​បានរស់នៅ​យ៉ាង​សម្បូរ​សប្បាយ​​សុខដុមរមនា និង​សុភ​-​មង្គល  មហាសន្និបាត​បាន​បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តា​លអាណ​តិ្ត​ទី​៥​ចំនួន ១២១​រូប និង​លុបឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៦​រូប​ដែល​បានទទួល​មរណភាព​ធ្វើ​ឲ្យ​បរិមាណ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​​មាន​ចំនួន​សរុប ២៦៨​រូប ។ ទន្ទឹមនេះ​មហាសន្និបាត​បានសម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសតាំង​សម្តេច ហ៊ុន សែន​អនុប្រធាន​គណបក្ស​ជា​​បេក្ខជន​សម្រាប់​មុខតំណែង​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​នីតិកាល​ទី​៤ នៃ​រដ្ឋសភា​។​
  16. ២០០៧ ថ្ងៃ ៣ មិនា ឆ្នាំ​២០០៧ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៣​បាន​ពិភាក្សា និង​អនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍ និង​ទិសដៅ​ភារកិច្ច​របស់​គណបក្ស​ឆ្នាំ​២០០៧ និង​បោះឆ្នោត​ជ្រើសតាំង​ប​នែ្ថ​ម​សមា ជិ​ក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ២​រូប គឺ​បង្កើន​ពី​ចំនួន​២៨​រូប​ដល់​៣០​រូប​។ សន្និបាត​បាន​ឯក​ភាពជា​ឯកច្ឆន្ទ​ប្រគល់​ភារកិច្ច​ជូន​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ព​ង្រឹ​ង​បន្ថែម​ការដឹកនាំ​ដោះស្រាយ​បាតុភាព​រំលោភ​ដីធ្លី​រដ្ឋ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ដោយ​ពុំមាន​ការលើកលែង​ចំពោះ​សមាសភាព​ណាមួយ​ឡើយ ។​
  17. ២០០៨ ថ្ងៃ ១២-១៣ មករា ឆ្នាំ​២០០៨ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ៩០០​រូប ។ មហាសន្និបាត​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការវាយតម្លៃ​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​ន​យោ បាយ​របស់​គណបក្ស​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ ២០០៧ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០០៨​។ មហាសន្និបាត​បានអនុម័ត​កម្មវិធី​នយោបាយ និង​គោលការណ៍ ១១ ខ របស់​គណបក្ស​ដើម្បី​បន្ត​កសាង និង​ការពារ​មាតុភូមិ​ពី​ឆ្នាំ ២០០៨​ដល់​ឆ្នាំ ២០១៣ ព្រមទាំង​បណ្តា​ភារកិច្ច​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៤​នា​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ​២០០៨ ។​
  18. ២០០៩ ថ្ងៃ ២៥-២៦ ខែមេសា ឆ្នាំ​២០០៩ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៣៤ អាណ​តិ្ត​ទី ៥ មាន​តំណាង​ចូលរួម​ចំនួន ៨១៥​រូប​បាន​ពិភាក្សា និង​អនុម័ត​របាយការណ៍​ស្តីពី​សភាពការណ៍​និង​ការងារ​គណបក្ស​ឆ្នាំ ២០០៨ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០០៩ ក្នុងនោះ​មានការ​ងារ​សំខាន់ៗ​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​តំណាង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​១ ហើយ​បាន​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ចំនួន​៦​រូប គឺ​បន្ថែម​ពី ២៩​រូប​ដល់ ៣៥​រូប ។​
  19. ២០១៣ ថ្ងៃទី ១៦-១៧ ខែមីនា ឆ្នាំ​២០១៣ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​មាន​តំណាង​ចូលរួម​ចំនួន ២២៤៨​រូប ។ មហាសន្និបាត​បានអនុម័ត​សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង​និង​ការពារ​មាតុភូមិ​ឆ្នាំ ២០១៣-២០១៨ ​ទ​នឹ្ទ​ម​នេះ​បាន​ពិនិត្យ​វាយតម្លៃ​រាល់​ការងារ​ត្រៀម​រៀបចំ​របស់​គណបក្ស​គ្រប់​ថ្នាក់​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ៥ នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ មហាសន្និបាត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​នីតិកាល​បន្តបន្ទាប់​ទៀត ។
  20. ២០១៥ ថ្ងៃទី ៣០,៣១ ខែមករា -​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០១៥ មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង ប្រទេស មាន​តំណាង​ចូលរួម​ចំនួន ១៣៩៥​រូប​។ មហាសន្និបាត​បាន​វាយតម្លៃ​យ៉ាង​ល្អិតល្អន់ ចំពោះ​ការងារ​បោះឆ្នោត​របស់​គ​ណ​បក្ស​ទាំង​ចំណុចខ្លាំង​ចំណុចខ្សោយ ហើយ​បាន​ដកស្រង់​មេរៀន​ពិសោធន៍​មួយចំនួន​អំពី​ការបោះឆ្នោត ។​
  21. ២០១៥ ​មហាសន្និបាត​គាំទ្រ​ចំពោះ​ដំណើរ​ការកែទម្រង់ការ​បោះឆ្នោត ដែល​បាននិងកំពុង​ប្រព្រឹត្តទៅ​សំដៅ​ធានា​ឲ្យ​ការបោះឆ្នោត​បន្តបន្ទាប់​ទៀត​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ដោយ​ខិតខំ​បន្ត​ដោះស្រាយ​រាល់​បញ្ហា​ដែល​នៅ​សេសសល់ តាមរយៈ​ការពង្រីក​វប្បធម៌​នៃ​ការសន្ទនា​គ្នា​នៅ​គ្រប់​កម្រិត ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​តាម​គោល​គា​រណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ។ មហាសន្និបាត កំណត់​ទិសដៅ​ភារកិច្ច​ជំរុញ​ការកសាង​ពង្រឹង​គណបក្ស​លើ​គ្រប់ផ្នែក​សំដៅ​លើកកម្ពស់ គុណធម៌ សមត្ថភាព និង​កម្លាំង​ដឹក នាំ​របស់​គណបក្ស​ឲ្យ​ឆ្លើយតប​នឹង​សំណូមពរ​នៃ​សភាពការណ៍​ថ្មី និង​ធានា​ការពារ​យ៉ាងរឹងមាំ​រាល់​សមិទ្ធផល​ដែល​សម្រេចបាន​រយៈពេល ៣៦​ឆ្នាំ កន្លងមកនេះ ។​
  22. ២០១៥ ​មហាសន្និបាត​បានសម្រេច​កែសម្រួល​រចនាសម្ព័ន្ធ​នៃ​គណៈកម្មាធិការ​កណ្តាល​ពី​ចំនួន ២៦៨​រូប ដល់ ៥៤៥​រូប ដោយបាន​លុបឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​ទទួលមរណភាព ២៧​រូប បញ្ចេញ​ពី​គណបក្ស ១​រូប លាលែង​ដោយ​មូលហេតុ​សុខភាព ១​រូប និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល ៣០៦ ​រូប ដើម្បី​បង្កើន​ការដឹក​នាំនៅ​គ្រប់​រចនាសម្ព័ន្ធ​របស់​គណបក្ស​ក្នុង​សភាពការណ៍​ថ្មី​ជាពិសេស​បង្កើន​បរិមាណ​មន្ត្រី​សកម្ម វ័យក្មេង និង​ស្ត្រី ។ មហាសន្និបាត ជំរុញ​ដំណើរការ​កែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​របស់​គណបក្ស​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​កំណត់ថា​កំណែទម្រង់​គឺជា​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​
  23. ២០១៥  ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៣៨  បាន​សម្តែង​នូវ​មហាទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​មរណភាព​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ជាទីគោរព​ស្រឡាញ់ និង​បាន​ចារិក​ទុក​នូវ​គំរូ​វីរភាព និង​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច ដែល​មួយជីវិត​បាន​តស៊ូ​ដើម្បី​ឯករាជ្យ​ពិសេស​បាន​ចូលរួម​ដឹកនាំ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ដឹកនាំ​ស្តារ​កសាង​ផ្សះផ្សា​បង្រួប​​បង្រួម​ជាតិ ការពារ និង​អភិវឌ្ឍ​ជាតិ​ឲ្យ​មានការ​រីកចម្រើន​ដូច​បច្ចុប្បន្ន ។ សន្និបាត​បាន​ដំណើរការ​បោះឆ្នោត​ដោយផ្ទាល់​និង​ដោយ​​សម្ងាត់ ជ្រើសតាំង​ស​មេ្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស សម្តេច​ក្រឡាហោម ស ខេង ជា​អនុប្រធាន​គណបក្ស និង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជា​អនុប្រធាន​គណបក្ស ៕
ប្រវត្តិផ្ទាល់ខ្លួន
  • ១៩៥២ លោកហ៊ុន-សែន កើតនៅថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (ក្នុង​ប្រវត្តិរូប​ផ្លូវការ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១) នៅឃុំ ពាម​កោះស្នា ស្រុក ​ស្ទឹងត្រង់​ ខេត្តកំពង់ចាម ប្រទេសកម្ពុជា។ ក្រោយពី​សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។
  • ១៩៥២ ក្រោយសម្រាលរួចទារកខាងលើមានសុខភាពល្អ និងមានសាច់ឈាមទ្រលុក ទ្រលន់ គួរឲ្យខ្នាញ់ ជាហេតុនាំឲ្យលោកឪពុក និងអ្នកម្ដាយ ដាក់ឈ្មោះតាមបែបជនបទដល់កូនជាទីស្រលាញ់នោះថា «ណាល់»។ ឈ្មោះនេះក៏ដើម្បីជួនឈ្មោះរបស់លោកឪពុក ដែលមាននាមថា នាង និងបងប្រុសមានឈ្មោះថា ណេងផងដែរ។ 
  • ១៩៥២ ថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ ១៩៥២ ជាពេលវេលាដ៏ឧត្តុងឧត្តមដែលទារកមួយរូបបានប្រសូតក្នុងគ្រួសារកសិករមួយ រស់នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក។ 
  • ១៩៦៥ សម្តេចបាន​បញ្ចប់​បឋមសិក្សា នៅឯ​ស្រុកកំណើត នៅឆ្នាំ១៩៦៥​ សម្តេចបាន​មករស់នៅ​រាជធានី​ភ្នំពេញដោយ​ស្នាក់នៅ​វត្តនាគវ័ន និងសិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រទេវី​ដើម្បីបន្ត​ការសិក្សា​ ថ្នាក់អនុវិទ្យាល័យ។
  • ១៩៧០ ក្នុងកំឡុងចុងទស្សវត្សរ៍ឆ្នាំ១៩៧០ប្រជាជនកម្ពុជាទូទាំងប្រទេសកំពុងរង់ចាំនូវចលនាដឹកនាំខ្លាំងក្លាមួយដ៏ជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ បើគ្មានក្បាលម៉ាស៊ីន​ដឹកនាំ និង គ្មានកម្លាំងប្រដាប់អាវុធពិតប្រាកដទេ ចលនាតស៊ូនានានឹងត្រូវពួកប្រល័យពូជសាសន៍កម្ទេចទាំងអស់ ដោយគ្មានត្រាប្រណី។
  • ១៩៧០ ប្រទេសកម្ពុជា​បាន​ធ្លាក់ចូល​ក្នុង​ភ្លើង​សង្គ្រាម។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​ពី សម្តេច នរោត្តម សីហនុ ឲ្យប្រជាជនកម្ពុជា​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​ពួកចក្រពត្តិនិយម​ក្នុង អាយុ ១៨ឆ្នាំ ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូនេះ។
  • ១៩៧៤ មិត្តអ្នកអាន និងទស្សនាប្រហែលជាងឿងឆ្ងល់ថា ឈ្មោះកំណើតរបស់សម្តេចនាយករដ្ឋមន្ត្រី «ណាល់» ហេតុអ្វីបានជាបច្ចុប្បន្នថ្នាក់ដឹកនាំកម្ពុជារូបនេះ មានឈ្មោះ «សែន» ទៅវិញ។ ឈ្មោះនេះ ត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្នុងពេលចូលបម្រើការងារជាកងទ័ពនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ ដោយបានប្តូរពី «ណាល់» ទៅជា «សំរេច» ហើយនៅឆ្នាំ១៩៧៤ បានប្តូរទៅជា «សែន» ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួនពីខ្មាំងសត្រូវ។
  • ១៩៧៩​ លោក ហ៊ុន-សែន បច្ចុប្បន្នជា​នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ​លោកមានគោរម​ងារជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន-សែន។ ហើយបច្ចុប្បន្ន ​លោក​ជា​មេ​ដឹកនាំ​ដ៏​សំខាន់​មួយ​រូប​ក្នុង​ជួរគណបក្សប្រជាជនកម្ពុជាផងដែរ កាលពីឆ្នាំ ១៩៧៩​ លោក​បាន​ដឹក​នាំ​ទ័ពដែល​មាន​ការ​ចូល​រួមពីទ័ព​ភាគីប្រទេស​វៀតណាម​ដើម្បី​ផ្តួល​រលំ​របប​ខ្មែរក្រហម។ លោកក៏ជា​សមាជិក​ទាហានខ្មែរក្រហម ដែល​បាន​រត់​គេច​ទៅ​ប្រទេស​វៀតណាមមុន​ឆ្នាំ១៩៧៩ ហើយ​បាន​ទាក់ទង​បញ្ជាការទ័ព​ប្រទេស​វៀតណាម ដើម្បី​​វាយ​​បក​​រំលំ​​ខ្មែរក្រហម​វិញ។​ ហើយ​ចាប់​ពី​ពេល​នោះ​មក​លោកក៏​បាន​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល និង កេរ្តិ៍ឈ្មោះល្បីល្បាញ។
  • ១៩៧៥ មុនថ្ងៃ ​ទទួល​ជ័យជំនះ ១៧មេសា ឆ្នាំ១៩៧៥ មួយថ្ងៃ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ សម្តេច ហ៊ុន សែន បាន​រងរបួស​ភ្នែកខាងធ្វេង។ ក្រោយពី​សម្តេច បានជាសះស្បើយ​ឡើងវិញ ពីការ​ព្យាបាល​អស់រយៈពេល​យ៉ាងយូរ សម្តេច​បាន រៀបអាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ ប៊ុន រ៉ានី ​មានកូន​ប្រុស​បីនាក់ និងកូន​ស្រី​បីនាក់ ក្នុងនោះ​មានកូន​ស្រីម្នាក់​ជាកូនចិញ្ជឹម ( ហ៊ុន ម៉ាណែត, ហ៊ុន ម៉ាណា, ហ៊ុន ម៉ានីត, ហ៊ុន ម៉ានី, ហ៊ុន ម៉ាលី, និង ហ៊ុន ម៉ាលីស)។
  • ១៩៧៧ ដោយមើលឃើញទារុណកម្ម ការឈឺចាប់ និងការនិរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថា សមមិត្ត ហ៊ុន សែន នោះ បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទាំងក្តីអាឡោះអាល័យចោលភរិយាជាទីស្រឡាញ់ គឺសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងពពោះកូនក្នុងផ្ទៃ ៥ខែ គឺលោក ហ៊ុន ម៉ាណែត។ ការចាកចេញក្នុងស្ថានភាពគ្រោះថ្នាក់បំផុត ស្ទើរតែមិនមានសង្ឃឹមថា អាចគេចផុតពីអង្គការភ្នែកម្នាស់នៃរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ឬគ្រាប់មីនរាយនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាមនោះឡើយ។
  • ១៩៧៧ ចំណុចទី១៖ ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង២១:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃច័ន្ទ ៥កើត ខែអសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត បួននាក់ គឺ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន ចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះជាតិ ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ដោយសារប្រទេសទាំងពីរស្ថិតក្នុងស្ថានភាពមានជម្លោះប្រដាប់អាវុធជាមួយគ្នា វៀតណាមលំបាកបែងចែករវាងជនភៀសខ្លួន និងទាហានខ្មែរក្រហម ដែលមានបំណងចូលទៅវាយឆ្មក់។ ដោយបានគិត ដល់បញ្ហានេះជាមុន សមមិត្ត ហ៊ុន សែន បានសម្រេចចិត្តយកតែមនុស្សបួននាក់ទេទៅជាមួយព្រោះ ក្រុមធំមួយនឹងបង្កការយល់ច្រឡំថា ជាក្រុមវាយឆ្មក់របស់ ប៉ុល ពត អាចបណ្តាលអោយការ វាយប្រហារ ពីវៀតណាម។ ធម្មជាតិក៏បានចូលរួមចំណែកក្នុងការធ្វើដំណើរ ដោយចន្លោះវេលាម៉ោង ២២:០០នាទី ដល់វេលាម៉ោង ០១:០០នាទីរំលងអាធា្រត្រ មានភ្លៀងផ្លេកបន្ទោរ និងផ្គរលាន់ម្យ៉ាងត្រូវការពុះពារទ្រាំទ្រនឹងអាកាសធាតុដ៏លំបាក ប៉ុន្តែម្យ៉ាងទៀតក៏អាចធ្វើអោយមានសុវត្ថិភាពការពារខ្លួនក្នុងពេលធ្វើដំណើរនេះ។ ទីតាំងដែលសមមិត្ត ហ៊ុន សែន និងក្រុមឆ្លងកាត់ពីខាងកម្ពុជា គឺនៅត្រង់ពាំងខ្ត័រ និងអាងដាច់ដែល មានដើមទ្រយឹងធំស្កឹមស្កៃនៅក្បែនោះ។ នៅទល់ខាងមុខគឺជាស្រុកទុកនិញ ក្នុងខេត្តសុងប៊ែរ របស់វៀតណាម ។ មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម សមមិត្ត ហ៊ុន សែន បានបែរមុខមកខាង ទឹកដីកម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថា អាយុ១៣ឆ្នាំបែកពីស្រុកកំណើតដោយ អត់សាលារៀន អាយុ២៥ឆ្នាំបែកពីប្រទេសដោយពួកឃាតក។
  • ១៩៧៧ ចំណុចទី២៖ វេលាម៉ោង ០២:០០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានដើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។ អ្នកទាំងអស់គ្នាក៏បានសម្រាករងចាំពេលភ្លឺ ដើម្បីកំណត់ទិសដៅសម្រាប់បន្តដំណើរ និងពុំមានអ្វីទទួលទាននោះឡើយ ។ សំណួរមួយចំនួនដែលសមមិត្ត ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាច ត្រូវជាប់គុកដោយសារការឆ្លងដែន ខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយក្នុងការផ្តួល រំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ? ក្នុងពេលដែលវៀតណាមកំពុងមានទំនាក់ទំនងការទូតជា មួយកម្ពុជាប្រជាធិបតេយ្យ? សំណួរចុងក្រោយ គឺតើវៀតណាមអាចចាប់បញ្ជូនមកអោយ ប៉ុល ពត វិញឬទេ? ការចាកចេញនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ។ សមមិត្តពិតជាមានការលំបាកខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយគិតដល់ផល វិបាកអាចកើតមានចំពោះភរិយា ដែលកំពុងស្ថិតនៅក្នុងក្រញាំឃោឃៅ របស់របបប្រល័យពូជសាសន៍ ប៉ុល ពត នៅឡើយ។ នោះជាពេលដែលសមមិត្ត ហ៊ុន សែន ចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បន្ទាប់ពីការចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ដោយនៅមានភ្លៀងតិចៗនិងមេឃនៅធ្លាក់អ័ព្ទជាច្រើន លំបាករកទិសអោយចំ ដោយពុំមានត្រីវិស័យ ដូចនេះត្រូវរងចាំរហូតដល់ពេលភ្លឺច្បាស់ថ្ងៃរះ ទើបចេញដំណើរនៅម៉ោងប្រមាណ ០៨:០០នាទីព្រឹក។ សមមិត្ត ហ៊ុន សែន និងក្រុមបានសម្លឹងមើលទៅទិសដែលព្រះអាទិត្យរះ នោះគឺទិសខាងកើតជាទិសតែមួយគត់ ដើម្បីធ្វើដំណើរទៅដល់ប្រទេសវៀតណាម ។
  • ១៩៧៧ ចំណុចទី៣៖ ក្រោយពីធ្វើដំណើរកាត់ព្រៃក្នុងទឹកដីវៀតណាមបានប្រមាណជិត៦គីឡូម៉ែត្រ វេលាម៉ោង ១១:០០នាទីជិតថ្ងៃត្រង់ក្រុមសមមិត្ត ហ៊ុន សែន បានទៅជួបផ្លូវលំមួយក្រាលគ្រួសក្រហមក៏បានសម្រេចលាក់អាវុធ រួចរៀបចំដាំបបរដោយអង្ករ ដែលនៅសល់ក្នុងទៃបន្តិចបន្តួច រួចបន្តដំណើរតាមផ្លូវ ថ្នល់ទៅរកជួបកងទ័ពវៀតណាម និងប្រជាជនវៀតណាម។ ហេតុអ្វីបានជាក្រុមសមមិត្តសម្រេចធ្វើដំណើរដោយលែងយកអាវុធតាមខ្លួន? នេះជាការគិតគូរដ៏ឈ្លាសវៃ ព្រោះអោយតែឃើញមានមនុស្សកាន់អាវុធឆ្លងដែន គឺកងទ័ពការពារព្រំដែនវៀតណាម ឬកងឈ្លបអាចនឹងផ្ទុះអាវុធភ្លាម ជីវិតរបស់សមមិត្ត និងក្រុមមិនអាចធានាបានឡើយ ។
  • ១៩៧៧ ចំណុចទី៤៖ វេលាម៉ោង ១៤:០០នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៩៧ សមមិត្ត ហ៊ុន សែន និងក្រុមបានដើរទៅដល់ភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ពេលប្រទះ នឹងកម្មករចម្ការកៅស៊ូវៀតណាមដែលកំពុងធ្វើដំណើរ សមមិត្ត ហ៊ុន សែន ដើរសំដៅហើយកម្មករនោះ ក៏អោយក្រុមសមមិត្តរងចាំនៅទីនោះសិន ។ បន្ទាប់មក កម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ ដោយមានអាវុធមកជាមួយផង។ ដំបូងវៀតណាមសង្ស័យទៅលើជនកម្ពុជាទាំងប្រាំនាក់នេះ ថាជាក្រុមវាយឆ្មក់ ឬក្រុមចារកិច្ចរបស់ ប៉ុល ពត ហើយបានធ្វើការសាកសួរ ។
  • ១៩៧៧ ចំណុចទី៥៖ ក្រោមពីចាប់ផ្តើមជឿជាក់ខ្លះលើការអះអាងរបស់សមមិត្ត ហ៊ុន សែន ថាមិនមែនជាក្រុមវាយឆ្មក់របស់ ប៉ុល ពត ទេ ភាគីវៀតណាមក៏បានដាំបាយឆ្នាំងលេខ១០ និងធ្វើម្ហូបជូនសម្រាប់មនុស្ស៥នាក់ ដែលធ្លាប់តែហូបបបរជាង១ឆ្នាំហើយ។ ក្រោយពីបានទទួលទានរួច ជនកម្ពុជាទាំងប្រាំរូបត្រូវ គេនាំធ្វើដំណើរចម្ងាយ៤គីឡូម៉ែត្រ ទៅដល់ភូមិឡាំងជីន នៅវេលាម៉ោង ១៦:៤៥នាទី។
  • ១៩៧៧ ចំណុចទី៦៖ ជនកម្ពុជាទាំងប្រាំត្រូវបានសាកសួរព័ត៌មានម្តងទៀតនៅទីនោះ ពីសំណាក់បញ្ជាការកងអនុសេនាធំម្នាក់របស់វៀតណាម។ វេលាម៉ោង ១៧:១៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ អ្នកទាំងប្រាំត្រូវបានគេដឹកក្នុងរថយន្តធុនធ្ងន់ ម៉ាក GMC ពីភូមិឡាំងជីនទៅដល់ស្រុកឡុកនិញ នៅវេលាម៉ោង ១៨:០០នាទី។
  • ១៩៧៧ ចំណុចទី៧៖ ក្រោយពីបរិភោគអាហារថ្ងៃល្ងាចរួច ដែលមានបាយ និងបន្លែត្រកួនហើយ សមមិត្ត ហ៊ុន សែន ត្រូវគេបំបែកចេញពីអ្នករួមដំណើរទាំងបួននាក់ដែលមកជាមួយគ្នា ហើយត្រូវបានគេសួរព័ត៌មានសាជាថ្មី ដោយសំណួរដេញដោលជាច្រើនទៀត។
  • ១៩៧៧ នោះគឺជាពេលវេលា ដែលតានតឹងភិតភ័យជាងពេលណាទាំងអស់ សម្រាប់អ្នកទាំងបួនដែលធ្វើដំណើរមកជាមួយដោយគិតថា គេអាចយកសមមិត្ត ហ៊ុន សែន ទៅសម្លាប់ ឬទៅណាមិនដឹងប្រសិនបើមិនឃើញត្រឡប់មកវិញ។ ពួកគាត់ទាំងបួនមានអារម្មណ៍ច្រាស់ច្រាល ទោះអស់កម្លាំង ក៏ដេកមិនលក់ បក់មិនល្ហើយ និងរងចាំរហូតសមមិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេលជាងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧។ ដោយសារការសាកសួរដេញដោលព័ត៌មាន ធានាតាមលំដាប់ថ្នាក់ ដែលមានពីថ្នាក់ភូមិ ឃុំ រហូតដល់ស្រុកនេះ បានធ្វើអោយភាគីវៀតណាមឃើញច្បាស់នូវឆន្ទៈមោះមុត និងជំហរដាច់ខាតរបស់សមមិត្ត ហ៊ុន សែន ក្នុងគោលបំណងដ៏មុតស្រួច គឺឆ្ពោះទៅរកការកៀរគរ កម្លាំងសម្រាប់រំដោះជាតិមាតុភូមិ ប្រជាជនពីរបបប្រល័យពូជសាសន៍។ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន និងអ្នករួមដំណើរទាំងបួននាក់បាន ចេញដំណើរទៅខេត្តសុងប៊ែរតាមរថយន្តដឹកអុស។ វៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន មានឋានៈខ្ពស់ជាថ្នាក់បញ្ជាការវរសេនាធំហើយ មិនមែនជាក្រុមដែល ប៉ុល ពត បញ្ជូនមកវាយឆ្មក់វៀតណាមទេ។ ពីទីតាំងកោះថ្មនារាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧បានក្លាយជាទិវាមួយដ៏សំខាន់នៃ របត់ប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលសមមិត្ត ហ៊ុន សែន បានចាប់ផ្តើមដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕ ប្រភព ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
  • ១៩៧៧ ដោយ​មិនពេញចិត្ត​ទៅនឹង​របប​នយោបាយ​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត សម្តេចបាន ចាកចោល​គ្រួសារ​ជាទី​ស្រលាញ់​ម្តងទៀត​ ដើម្បី​ដឹកនាំ​ចលនា​រំដោះ​ប្រទេស និង​ប្រជាជន​ពីរបប​ដ៏សាហាវ​យង់ឃ្នង​នេះ។ នៅឆ្នាំ១៩៧៨ សម្តេច​បានក្លាយ​ជាស្ថាបនិក​មួយរូប នៃចលនា​សង្គ្រោះ​ជាតិកម្ពុជា ហៅថា​​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែលមាន​កិច្ចសហ​ប្រតិបត្តការ​ជាមួយ​ចលនា​ស្នេហាមាតុភូមិ​ជាច្រើនទៀត និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម។ ចលនានេះ​បាន​ជួយរំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា​អោយ​រួចផុតពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិប​ តេយ្យកម្ពុជា នៅ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
  • ១៩៧៨ ក្រោយសម្ដេចតេជោ ធ្វើដំណើរចាកចេញពីដែនដីកំណើតជាមួយសមមិត្តចំនួន៤ផ្សេងទៀតនោះ សមមិត្ត ហ៊ុន សែន រួមជាមួយខ្មែរអ្នកតស៊ូដទៃទៀត ដឹកនាំដោយសម្តេច ជា ស៊ីម សម្តេច ហេង សំរិន បានបង្កើតអង្គការចលនាតស៊ូ «រណសិរ្សសាមគ្គីសង្គ្រោះជាតិ» នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយធ្វើសកម្មភាពប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទីបំផុតកងកម្លាំងតស៊ូ ដែលមានការជួយគាំទ្រពីកងទ័ពវៀតណាមផងនោះ បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ដោយជោគជ័យចូលកានកាប់ទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះថ្ងៃ៧ មករា ជាជោគជ័យប្រវត្តិសាស្ត្រ ជាពេលវេលាដ៏សែនរីករាយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជីវិតរបស់ពួកគេត្រូវបានស្រោចស្រង់ចេញពីរណ្តៅមរណា។
  • ១៩៨៤ ជាមួយការឡើងកាន់តំណែងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬជានាយករដ្ឋមន្ត្រីរបស់កម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ត្រូវប្រឈមនឹងការដោះស្រាយ បន្ទុកដ៏ធំមួយរបស់ជាតិ និងប្រជាជន គឺគ្រោះខ្វះខាតស្បៀង ដ្បិតមុនពេលឡើងកាត់តំណែងមួយឆ្នាំ ពោលនៅឆ្នាំ១៩៨៤ កម្ពុជាជួបគ្រោះទឹកជំនន់ផង និងគ្រោះរាំងស្ងួតផង។ សម្តេចតេជោ បានចាត់ទុកបញ្ហានេះ គឺជាការសាកល្បងដ៏ធំសម្រាប់សមត្ថភាពដឹកនាំរបស់សម្តេច។ នៅពេលនោះ សម្តេចបានប្រកាសនៅមុខសមាជិករដ្ឋសភាទាំងអស់ថា «មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ»។ ពាក្យពេចន៍ប្តេជ្ញាចិត្តរបស់សម្តេចតេជោ មួយឃ្លានេះ ត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។
  • ១៩៨៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតគាំទ្រធ្វើជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ១៩៨៥ ក្នុងអាយុ ៣៣ឆ្នាំ ក្រោយបំពេញការងារជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរយៈពេល៦ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលនោះ ដោយសម្តេចទទួលបានសំឡេងគាំទ្រ១០០ភាគរយ គ្មានសន្លឹកឆ្នោតប្រឆាំង គ្មានសន្លឹកឆ្នោតអនុប្បវាទ និងគ្មានសន្លឹកមោឃៈនោះឡើយ។
  • ១៩៩១  សម្តេច​បាន​ទទួល បរិញ្ញាបត្រ​ផ្នែក​នយោបាយពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ​ពី​National Political Academy នៅទីក្រុងហាណូយ។
  • ១៩៩១ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ សម្តេច ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏សំខាន់​មួយរូប​ក្នុងដំណើរ​ការ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ១៩៩១ ជាលទ្ធផល​នៃកិច្ច​ព្រមព្រៀងនេះ គឺ ការ​បោះឆ្នោត​សកល និង​ដោយ​សេរី​មួយ​ ដែលបាន​ធ្វើឡើង​ជាលើកដំបូង​នៅកម្ពុជា​ក្នុង​ឆ្នាំ១៩៩៣។ ពីឆ្នាំ១៩៩៣-១៩៩៨ សម្តេចបាន​កាន់តួនាទីជា​សហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីទី២) ក្នុង​រដ្ឋាភិបាល​ចម្រុះ​នីតិកាលទី១ នៃរដ្ឋសភាជាតិ។
  • ១៩៩៣ ការបោះឆ្នោតជាសកលនៅឆ្នាំ១៩៩៨ សម្តេចបាន​ដឹកនាំ គណបក្សប្រជាជនកម្ពុជា ក្នុងនាម​សម្តេចជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយបាន​ក្លាយ​ជានាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាលទី២ នៃរដ្ឋសភាជាតិ ដែលមាន​គណបក្សធំៗពីរគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោមការ​ដឹកនាំ​របស់សម្តេច ប្រទេសកម្ពុជា​បានក្លាយ​ជា សមាជិកទី១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។
  • ១៩៩៥ សម្តេចបាន​ទទួល​បណ្ឌិត​កិត្តិយស “ បណ្ឌិតនយោបាយវិជ្ជាសាស្រ្ត ” ពី​សាកលវិទ្យាល័យ Southern California University for Professional Studies, USA សហរដ្ឋអាមេរិក។
  • ១៩៩៦ សម្តេចបាន​ទទួល​បណ្ឌិតច្បាប់​ពីមហាវិទ្យាល័យ IOWA Wesleyan College, USA សហរដ្ឋអាមេរិក។
  • ២០០៣ ក្នុងនាមសម្តេច ហ៊ុន សែន ជាបេក្ខភាព​នាយករដ្ឋមន្ត្រី នៃគណបក្សប្រជាជនកម្ពុជា សម្តេចបាន​ដឹកនាំអោយ​មានជ័យជំនះម្តងទៀត​ក្នុងការ​បោះឆ្នោត​ជាសកល​ក្នុង​ ខែកក្កដា​ឆ្នាំ២០០៣។ ក្រោយពី​មានការ​ជាប់គាំង​ខាងនយោបាយ​អស់រយៈពេល​ជាច្រើនខែ សម្តេច​ក៏បាន​ទទួល​ជោគជ័យ​ក្នុងការ​បង្កើត រដ្ឋាភិបាលចំរុះ​ជាមួយ​នឹង​គណបក្សហ្វ៊ុនស៊ីនប៉ិច​ក្នុងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ហើយបាន​ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
  • ២០០៨ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជាសកល ២៧កក្កដា ឆ្នាំ២០០៨ ដែល​គណបក្សប្រជាជនកម្ពុជា​ឈ្នះបាន៩០អាសនៈ​ក្នុង១២៣អាសនៈក្នុងសភាជាតិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឡើងកាន់​ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង នីតិកាលទី៤ នៃរដ្ឋសភាជាតិ​សំរាប់ដំណាក់កាល​ប្រាំឆ្នាំ (២០០៨-​២០១៣)។ ដោយសារ ​ការ​ទទួល​ស្គាល់​ចំពោះ កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្សះផ្សា​ជាតិ សន្តិភាព ព្រមជាមួយ​នឹងការ​ខិតខំ អភិវឌ្ឍន៍​សេដ្ឋកិច្ច សម្តេច ហ៊ុន សែន ត្រូវបាន​ប្រទាន​ងារជា “ សម្តេច ” ដោយព្រះមហាក្សត្រ សម្តេចព្រះបាទព្រះ​នរោត្តម សីហនុ។
  • ២០០១  នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០១ នាទីក្រុង​សេអ៊ូល គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University ក្នុងប្រទេស​កូរ៉េខាងត្បូង បានផ្តល់​បណ្ឌិត​កិត្តិយស ផ្នែកវិទ្យាសាស្រ្ត​នយោបាយ ជូន​សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុង​កិច្ចខិតខំ​ប្រឹប្រែង​ផ្សះផ្សាជាតិ ការស្តារ​ឲ្យមាន​សន្តិភាព និងស្ថិរភាព​ឡើងវិញ​ក្នុងប្រទេសកម្ពុជា ការបង្កើតឲ្យមាន​ទំនាក់ទំនង​ការទូត​រវាង​ប្រទេសកម្ពុជា និង​សាធារណរដ្ឋកូរ៉េ និងការ​ខំប្រឹងប្រែង​របស់សម្តេច លើកិច្ច​សហប្រតិបត្តិការ​ចំពោះប្រទេស​ក្នុង អាស៊ាន។
  • ២០០១ នៅថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០០១ សម្តេច ហ៊ុន សែន ទទួលបាន​បណ្ឌិតកិត្តិយស​ផ្នែក"វិទ្យាសាស្រ្តនយោបាយ "(Honoris Causa) ក្នុងវិស័យ​ទំនាក់ទំនង​អន្តរជាតិ ពីសាកលវិទ្យាល័យ University of Ramakamheng ប្រទេស ថៃឡង់ដ៍។
  • ២០០៤ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ ទេសាភិបាល និងព្រឹទ្ធសភា នៃសាកលវិទ្យាល័យអន្តរជាតិ អាយរីស Irish International University នៃ​សហភាពអឺរ៉ុប​ក៏បានធ្វើ​អំណោយ​ដ៏ខ្ពង់ខ្ពស់ ​ ថ្នាក់​"បណ្ឌិតកិត្តិយសទស្សនវិជ្ជា" ក្នុង​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការ​ទទួលស្គាល់​នូវការ​ លះបង់ និងការ​បង្កើត​សមិទ្ធផលធំៗ​របស់សម្តេច។ ក្នុងឆ្នំា​ជាមួយគ្នា​នេះដែរ សាកលវិទ្យាល័យ អន្តរជាតិ អាយរីស​ក៏បាន​ប្រគល់​នូវមេដាយ កិត្តិយសខ្ពស់​បំផុត​ជូនសម្តេច ហ៊ុន សែន ផងដែរ។
  • ២០០៤ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជា បាន​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូន​សម្តេច ហ៊ុន សែន ជាការ​ឆ្លើយតប​ទៅនឹង​ការលះបង់​ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផលធំៗ ក្នុងការ​ការពារ ការកសាង និងការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ក្រោមការ​ដឺកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​តាម​ វិទ្យាសាស្រ្ត​នយោបាយ​ទំនើប​ជឿនលឿន​ក្នុង​ការកែទម្រង់​គ្រប់វិស័យ ជាពិសេស​វិស័យអប់រំ និងរក្សា​ការ​ផ្សះផ្សាជាតិ ស្ថិរភាព សន្តិភាព និង​ការ​បង្រួបបង្រួម​ក្នុងតំបន់។
  • ២០០៦ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៦ ក្នុងដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​សាធារណៈរដ្ឋកូរ៉េ​(កូរ៉េខាងត្បូង) សាកលវិទ្យាល័យ ស៊ូន ជុន ហ្យ៉ាង នាទីក្រុង សេអ៊ូល បានធ្វើ​ជាអំណោយ​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ជូនសម្តេច ហ៊ុន សែន ដើម្បី​ជា​សក្ខីភាព​នៃការ​ទទួលស្គាល់​លើការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត ក្នុងការ​កសាងឡើងវិញ និងការ​ខិតខំ​ប្រឹងប្រែង លះបង់​កំលាំងកាយ កំលាំងចិត្ត​ក្នុងការ​ស្វែងរក​សន្តិភាព វិបុលភាព ក្នុង​ប្រទេសកម្ពុជា និង ​អាស៊ីអាគ្នេយ៍​ទាំងមូល និង​ជាពិសេស​លើការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ សាធារណៈរដ្ឋកូរ៉េ។
  • ២០០៦ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្នុងអាកប្បកិរិយា ដោយក្តីគោរព និងកោតសរសើរ​អស់​ពីដូងចិត្ត ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏មាន​សារៈសំខាន់​ដ៏សំបូរ​បែប​របស់ សម្តេច ហ៊ុន សែន នៅក្នុង​ពិភពលោក​ដែល​មានការ​អប់រំ និងការ​សម្រេចចិត្ត​ដ៏ត្រឹមត្រូវ ចំពោះ​ប្រជាជន​របស់​សម្តេច និង​ការពង្រឹង​ទំនាក់ទំនង កម្ពុជា-ថៃ​យ៉ាងទូលំទូលាយ។ ក្រុមប្រឹក្សា​នៃសាកលវិទ្យាល័យ​ បានសម្តេចចៅព្រះយ៉ារាជចាផាត់​ បានសម្រេច​ជាឯកច្ឆន្ទ​ប្រគល់​ថ្នាក់បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា​ផ្នែកអប់រំ សំរាប់ការ​អភិវឌ្ឍន៍​តំបន់ ជូន​សម្តេច ហ៊ុន សែន ជាការ​ទទួលស្គាល់​តួនាទី​របស់​សម្តេច​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​តាមរយៈការ​ អប់រំ និងបាន​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ។ 
  • ២០០៧ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាល​ប្រទេស​វៀតណាម តាមរយៈ​សាកល​វិទ្យាល័យ​ជាតិអប់រំ នាទីក្រុង ហាណូយ​បានផ្តល់​ថ្នាក់បណ្ឌិត​កិត្តិយស(the Degree of Doctor Honoris Causa) ផ្នែក​អប់រំ​ជូន​សម្តេច ហ៊ុន សែន ជាការ​ដឹងគុណ​ចំពោះការ​ចូលរួម​ចំណែក​របស់ប្រទេសកម្ពុជា ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន និង​ភាព​រីកចំរើន​គួរ​អោយគាត់​សំគាល់​ក្នុងប៉ុន្នាន​ឆ្នាំថ្មីៗនេះ។
  • ២០០៩ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ក្នុងរាជធានីភ្នំពេញ គណៈកម្មាធិការ​ផ្តល់​រង្វាន់​នៃ​សាកលវិទ្យាល័យ Graduate School of Dankook University កូរ៉េខាងត្បូង បាន​ផ្តល់​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច Honoris Causa ជូន​សម្តេចតេជោ ហ៊ុន សែន ជាការ​ទទួលស្គាល់​នូវការ​ចូលរួម​ចំណែក​របស់​សម្តេច ក្នុងដំណើរ​ឆ្ពោះទៅរក​ការ ពង្រឹង​កិច្ចសហ​ប្រតិបត្តការ​រវាង​សាធារណៈរដ្ឋកូរ៉េនិង​ព្រះរាជាណាចក្រកម្ពុជា។
  • ២០១៣ មានបដិវត្តន៍ព័ណនៅទូទាំងពិភពលោក គ្មានកន្លែងណាបានជោគជ័យទេ ហើយជាការសាកល្បងចុងក្រោយរបស់ CNRP អំពីបដិវត្តន៍ព័ណនេះ។ តែទីបំផុតសម្ដេចបានប្រើនយោបាយបង្ក្រាបនូវបដិវត្តន៍ពណ៌នេះបានយ៉ាងជោគជ័យ ដំណើរនយោបាយកំណែទម្រង់សង្គម ដើម្បីអភិវឌ្ឍន៍នៅតែបោះជំហានទៅមុខទៀត។ នេះគឺជាលក្ខណៈពិសេសមួយ បើសិនជាយើងមានគំនិតកសាង តែបើអត់មានគំនិតការពារក៏មិនបានជោគជ័យដែរ»។ លោក ឌៀប សុផល បញ្ជាក់បន្ថែម។

No comments:

Post a Comment