Sunday, May 2, 2021

មុត ចន្ថា

27/ 05/2021 មូលនិធិទូរទស្សន៍​​​ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងមូលនិធិផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ នៅឯណា ? មិនបាច់លក់ប័ណ្ណនាឡិកាទេ !បានផុស ១៤ វិនាទី មុន នៅ ថ្ងៃសុក្រ ២៨ ឧសភា ២០២១ដោយ Dy Bunnara

លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងជាមនុស្សជំនិតរបស់លោក កឹម សុខា បាន​សរសេរ​សំណេរមួយតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញ។

លោកបានលើកជា​ចម្ងល់​ពី​លុយ​មូលនិធិទូរទស្សន៍​​​ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងមូលនិធិផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ នៅឯណា ក្រោយ​ពេលអតីត​មេដឹកនាំប្រឆាំង​លោក សម រង្សី បាន​ធ្វើ​យុទ្ធនាការ​លក់ប័ណ្ណ​​នាឡិកា ដើម្បី​យក​ថវិកាជួយ​ជន​រងគ្រោះ​ដោយ​សារការ​រីលរាលដាល​ជំងឺ​​កូវីដ ១៩។

លោក មុត ចន្ថា យល់ថា ដើម្បីជួយពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយការរីកដាល នៃជំងឺកូវីឌ១៩ លោក សម រង្ស៉ី មិនបាច់លក់ប័ណ្ណនាឡិកា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរទេគួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ និងថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ មកជួយប្រជាពលរដ្ឋខ្មែរវិញ។

លោក មុត ចន្ថា លើកឡើងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងបង្កើត “មូលនិធិទូរទស្សន៍ព្រះអាទិត្យ” ឬ “SUN TV”។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ជាង៧០ម៉ឺន ដុល្លារអាមេរិក។ លោកបន្តថា នៅក្រោយលោក កឹម សុខា ត្រូវចាប់ខ្លួន និងបន្តមកទៀត អតីតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង មិនដឹងយកទៅណា។

បើតាមលោក មុត ចន្ថា មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺទី១, លោក កឹម សុខា អតីតប្រធានគណបក្ស ទី២, លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ទី៣, លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ។

លោក មុត ចន្ថា ដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយកាលពីថ្មីៗនេះបានបញ្ជាក់ទៀតថា មកដល់ពេលនេះ លោកឃើញលោក សម រង្ស៉ី ដែលជាអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ពី២០១២ ដល់ឆ្នាំ២០១៧ បានកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរ ដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេស​កម្ពុជា។ បញ្ហានេះ លោកយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។

លោក មុត ចន្ថា បញ្ជាក់ដែរថា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារនៅឯណា ៕

2021-05-30  មនុស្សជំនិតរបស់លោក កឹម សុខា ទម្លាយថា លោក យឹម សុវណ្ណ និង គី វណ្ណដារ៉ា លួចដកយកលុយមូលនិធិព្រះអាទិត្យជាង៧០ម៉ឺនដុល្លារដោយស្ងាត់ៗ

(ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលាតត្រដាងអំពីការបាត់លុយជាង៧០ម៉ឺនដុល្លារ នៃមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដោយស្ងាត់ៗ។ ករណីនេះលោក មុត ចន្ថា បានអះអាងថា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា មនុស្សជំនិតរបស់ លោក សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ។

លោក មុត ចន្ថា បានរៀបរាប់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ «SUN TV»។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺន ដុល្លារអាមេរិក។

លោកបញ្ជាក់ថា៖ «នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា រួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង។ មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ០៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ១) លោក កឹម សុខា ប្រធានគណបក្ស, ២)លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ៣)លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ»។

លោកបានបន្ថែមថា៖ «ខ្ញុំឃើញលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (២០១២-កុម្ភៈ ២០១៧) បាននិងកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ ខ្ញុំយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ ដោយរោគរាតត្បាតកូវីដ-១៩។ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារ នៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស?»។

រហូតដល់ពេលនេះ លោក សម រង្ស៉ី រួមទាំងមនុស្សជំនិតរបស់លោក គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ដែលជាភាគីពាក់ព័ន្ធ មិនទាន់បកស្រាយនៅឡើយ ខណៈដែលសារព័ត៌មានអនឡាញ The Cambodia Daily ដែលស្និទ្ធនឹងក្រុមប្រឆាំង ដែលបានផ្សព្វផ្សាយអំពីរឿង «មន្ត្រីបក្សប្រឆាំង លាតត្រដាងពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជិត១លានដុល្លារ»នេះដែរនោះ បានព្យាយាមទាក់ទងឱ្យបញ្ជាក់ច្រើនលើកច្រើនសារ។

គម្រោងបង្កើតទូរទស្សន៍ព្រះអាទិត្យ របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ដោយគណបក្សនេះបានកៀរគរថវិកា ពីប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនេះមុនតុលាការកាត់ទោសរំលាយ បានបរាជ័យក្នុងការបង្កើតទូរទស្សន៍នេះវិញ ដោយអះអាងថា ការប្រមូលថវិកាមិនបានគ្រប់គ្រាន់ តាមគម្រោង៣លានដុល្លារ ខណៈដែលខ្លួនធ្លាប់បានប្រកាសថា ទូរទស្សន៍នេះនឹងត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦៕

11, Nov 2019  លោក មុត ចន្ថា ៖ ជំនួប​លោក កឹម សុខា និង​ទូត​បារាំង គឺជា​ការជួប​សួរសុខទុក្ខ​ធម្មតា ភ្នំពេញ​៖ ជំនួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា បានបញ្ចប់​ហើយ នៅ​ម៉ោង​១២ ថ្ងៃទី​១១ វិច្ឆិកា​នេះ​។ លោក កឹម សុខា មិនបាន​ឆ្លើយតប​នឹង​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​ជំនួប​ដំបូង​ខ្លួន ជាមួយ​ទូត​បរទេស​នេះឡើយ​។ ​ដ្បិត​គ្មាន​ការបកស្រាយ​ពី​លោក កឹម សុខា ក្តី ប៉ុន្តែ​មន្ត្រី​ជំនិត​លោក មុត ចន្ថា បាន​ចេញមក​ធ្វើ​សន្និសីទកាសែត​ប្រមាណ​ជាង​៤​នាទី​ថា ជំនួប​លើកដំបូង​នេះ គឺ​គ្មានអ្វី​នោះទេ ពោលគឺ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា គ្រាន់តែ​មក​សួរសុខទុក្ខ​លោក កឹម សុខា ធម្មតា ដើម្បី​ចង់ដឹង​ពី​បញ្ហា​សុខភាព​ប៉ុណ្ណោះ ក្រោយ​ជាប់ឃុំ​ខ្លួន​ជាង​២​ឆ្នាំ​មកនេះ​។ ជាពិសេស​ពី​ដំណើរ​ការវិវត្ត​ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​។​ ដោយឡែក​លោក កឹម សុខា ក៏បាន​ថ្លែង​អរគុណ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​បារាំង ដែល​បាន​ជួយ​ជ្រោមជ្រែង ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ការជួយ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ជាដើម​។ នេះ​ជាការ​បញ្ជាក់​របស់លោក មុត ចន្ថា មនុស្ស​ស្និទ​លោក កឹម សុខា ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​។​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​៕​

អគ្គ​លេខាធិការ​គណបក្សជាតិនិយម ត្រូវបានតែង​តាំង​ជា​នាយក​​ខុទ្ទ​កាល័យ​​ ​លោកកឹម សុខា ​អនុ​ប្រធានទី១​រដ្ឋសភា​ លោកមុត ចន្ថា ជាអតីតនាយកខុទ្ទកាល័យ និងជាអ្នក នាំពាក្យរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅពេលនេះ ត្រូវបានតែង តាំងជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា។ សេចក្ដីប្រកាសរបស់ខុទ្ទកាល័យ អនុប្រធានទី១រដ្ឋសភាចេញផ្សាយនៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ បាន បង្ហាញពីសមាសភាពខុទ្ទកាល័យរបស់ លោកកឹម សុខា អនុប្រធានទី១រដ្ឋសភា ដែលរួមមានៈ លោកមុត ចន្ថា ជានាយក ខុទ្ទកាល័យ លោកគ្រី សុង ជានាយក រងខុទ្ទកាល័យ និងលោកស្រី ប៉ុក ម៉ារីណា ជានាយករងខុទ្ទកាល័យ។ ជាការកត់សម្គាល់ លោកមុត ចន្ថា ជាអតីតនាយកខុទ្ទកាល័យរបស់ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងពេលព្រះអង្គជាប្រធានគណបក្ស នរោត្ដម រណឫទ្ធិ ។ ក្រោយមក លោក មុត ចន្ថា បានធ្វើជាអគ្គលេខាធិការ គណបក្សជាតិនិយម ( អតីតគណបក្ស នរោត្ដមរណឫទ្ធិ ) ហើយបានចងសម្ព័ន្ធ មេត្រីជាមួយនឹងគណបក្សសង្គ្រោះជាតិ នៅក្រោយការបោះឆ្នោតជាតិ កាលខែ កក្កដា ឆ្នាំ២០១៣។ (ប្រភពពី​គេហទំព័ររស្មីកម្ពុជា)​

Jan 8, 2020 លោក​កឹម សុខា​ បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​ទៅ​ចូលរួម​​សវនាការ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា វ៉ាស៊ីនតោន មេដឹកនាំ​ក្រុម​ជំទាស់​គឺ ​លោក​ កឹម សុខា​ បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​ទៅ​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា​ខាង​មុខ​តាម​ ការ​កោះ​ហៅ​របស់​ចៅក្រម​ អំពី​សំណុំ​រឿង​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​មុត ចន្ថា ​អ្នក​នាំពាក្យ​របស់​ លោក ​កឹម សុខា ​ក្រោយ​ជំនួប​ប្រជុំ​ជាមួយ​នឹង​សមាជិក​សភា​មក​ពី​ប្រទេស​ ស៊ុយអែត និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ។

លោក​ កឹម សុខា ​បាន​ទទួល​ជួប​លោក​ស្រី ​Asa Erikkson ​សមាជិក​សភា​នៃ​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​កាន់​អំណាច​ធំ​ជាង​គេ​នៅ​រាជាណាចក្រ​ស៊ុយអែត​ និង​លោក​ Jan Axel Nordlander​ ប្រធាន​សមាគម​ Cambodia​ Initiative មាន​មូលដ្ឋាន​នៅ​ស៊ុយអែត​ និង​ជា​អតីត​ឯក​អគ្គរាជទូត​ប្រចាំ​រាជាណាចក្រ​ថៃ ​និង​ឯក​អគ្គរាជទូត​ទទួល​បន្ទុក​សិទ្ធិមនុស្ស។​ នេះ​គឺ​ជា​ការ​ជួប​សម្តែង​ការ​គួរ​សម​ សួរ​សុខទុក្ខ និង​សំណេះសំណាល។​ លោក​ មុត ចន្ថា ​បាន​បន្ថែម​ថា​ លោក​ស្រី​ Asa Erikkson​ បាន​បញ្ជាក់​ថា ​ស្ថានឯកអគ្គរាជទូត​ស៊ុយអែត​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​តាមដាន​សវនាការ​របស់​លោក​ប្រធាន ​កឹម សុខា ​នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​២០២០ ​ខាងមុខ។

លោក ​មុត ចន្ថា ​បាន​បញ្ជាក់​ថា ​លោក ​កឹម សុខា ​ជា​អ្នក​ប្រតិបត្តិ​ច្បាប់​ ដូច្នេះ​លោក​នឹង​ទៅ​ចូលរួម​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

លោក ​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ត្រូវ​ជាប់​ឃុំឃាំង​អស់​រយៈពេល​២​ឆ្នាំ​ពី​បទ​រួម​គំនិត​ជាមួយ​បរទេស​ ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​តែ​លោក កឹម សុខា បដិសេធ​ពី​ការ​ពាក់ព័ន្ធ។ ​តុលាការ​បាន​សម្រេច​បន្ធូរបន្ថយ​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​ តែ​លោក​នៅ​មិន​ទាន់​សិទ្ធិ​ធ្វើ​នយោបាយ ​និង​ដើរ​ចេញ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ។ លោក​ កឹម សុខា ​មាន​សិទ្ធិ​ត្រឹម​ដើរហើរ​ក្នុង​ប្រទេស​និង​ជួប​ជាមួយ​អ្នក​ការទូត​កន្លង​មក។ ​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​មុត ចន្ថា ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​លោក ​កឹម សុខា ​ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស៊ុយអែត​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ុយអែត ​កាល​ពី​ឆ្នាំ​១៩៩៤​ ក្នុង​នាម​លោក​ជា​សមាជិក​សភា​និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋសភា ​ដើម្បី​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អនុវត្ត​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​គណៈប្រតិភូ​បាន​ទទួល​ស្គាល់​វិភាគទាន​ដែល​លោក ​កឹម សុខា​ បាន​ធ្វើ​លើ​វិស័យ​សិទ្ធិ​មនុស្ស​និងលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ថា​ លោក ​កឹម សុខា​ នឹង ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​នានា​ ដើម្បី​បម្រើ​ ការពារ ​កសាង ​នូវ​អ្វី​ដែល​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា៕

May 7, 2020 មនុស្ស​ស្និ​ទ្ធ​នឹង​​លោក​ កឹម សុខា ថា​អតីត​​មេ​​បក្ស​​ប្រឆាំង​​ជជែក​​ពី​​ប្រយោជន៍​ជាតិ​​ជា​មួយ​ លោក​ ហ៊ុន សែន​ មន្ត្រី​ស្និទ្ធ​នឹងអតីត​មេដឹកនាំ​បក្ស​ប្រឆាំង អះអាង​ថា លោក កឹម សុខា បាន​ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ប្រយោជន៍ជាតិ​ក្នុង​ជំនួប​ដ៏​កម្រ​មួយ ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

អតីតប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ លោក កឹម សុខា និង​មនុស្ស​ស្និទ្ធ​មួយចំនួន​ទៀត រួម​ទាំង​លោក មុត ចន្ថា ផង បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​ម្តាយក្មេក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តម្កល់​នៅ​ភូមិគ្រឹះ​ជិត​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ។

លោក មុត ចន្ថា រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃម្សិលមិញ​ថា ការដែល​លោក កឹម សុខា ទៅ​គោរព​វិញ្ញាណក្ខន្ធ​នេះ ​ជា​ការ​ប្រកាន់​ខ្ជាប់​នូវ​មនោសញ្ចេតនា​ប្រកបដោយ​ភាតរភាព​ ព្រហ្មវិហារ​ធម៌ និង​ស្មារតី​ខ្មែរ​តែមួយ​ ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​មានទុក្ខ​លំបាក។

លោក មុត ចន្ថា អះអាង​ទៀត​ថា៖ «នា​ឱកាស​នោះ សម្តេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា បាន​ជួប​សំណេះសំណាល​គ្នា​អស់​រយៈពេល​ជិត ៥០នាទី អំពី​សុខទុក្ខ និង​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ»។

លោក មុត ចន្ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​បន្ថែម​លើ​ខ្លឹមសារ​ដែល​លោក​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​នេះ​ទេ នៅពេល​សួរ​ថា តើ​ការ​សំណេះសំណាល​នោះ​ផ្តោត​លើ​បញ្ហា​អ្វីខ្លះ ដែល​លោក​អះអាង​ថា ជា​ប្រយោជន៍ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​នោះ។

លោក កឹម សុខា កំពុង​តតាំង​ក្តី​នៅ​តុលាការ​នៅឡើយ ​ជុំវិញ​សំណុំរឿង​ចោទ​ថា ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល តាម​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល។

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឆ្មក់​ចូលចាប់​ខ្លួន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា ​កាលពី​រាត្រី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះ​របស់​លោក ​ស្ថិត​ក្នុង​ខណ្ឌទួលគោក។

ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង ក៏​ចំ​ពេល​គណបក្ស​នេះ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​ទៅ​នឹង​គណបក្សប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​របស់​លោក ហ៊ុន សែន ផង​ដែរ​ ក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ កាលពី​ឆ្នាំ២០១៧។

សហរដ្ឋអាមេរិក​ធ្លាប់​ជំរុញ​ឱ្យ​ដោះលែង​លោក កឹម សុខា ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​អះអាង​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ជា​មនុស្ស​ស្អាតស្អំ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទាំង​អយុត្តិធម៌​៕

Nov 14, 2019 លោក មុត ចន្ថា ស្វាគមន៍ នាយករដ្ឋមន្រ្តីឲ្យដោះលែងសកម្មជនចាប់ខ្លួន ក្នុងផែនការធ្វើរដ្ឋប្រហារជាមួយសម រង្ស៊ី ភ្នំពេញ ៖ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានប្រកាសស្វាគមន៍ និងសាទរជាខ្លាំងចំពោះការប្រកាសរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការឲ្យដោះលែងអតីតសកម្មជនបក្សប្រឆាំងដែលបានចាប់ខ្លួនក្នុងផែនការធ្វើរដ្ឋប្រហារជាមួយទណ្ឌិតសម រង្ស៊ី មុនថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សកម្មជនអតីតបក្សប្រឆាំងដែលត្រូវបានចាប់ខ្លួនមុនថ្ងៃ៩ វិច្ឆិកា មានប្រមាណជាជិត១០០នាក់។

ក្រោយបញ្ចប់ជំនួបរវាងលោក កឹម សុខា និងឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាលោកស្រី ទីណា រេដស័រ លោក មុត ចន្ថា បានថ្លែងថា “ក្នុងនាមខ្ញុំផ្ទាល់ សូមស្វាគមន៍ និងអបអរសាទរចំពោះពួកគាត់ដែលបានទទួលសិទ្ធិពេញលេញវិញ” ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រៀបចំនីតិវិធីដោះលែងសកម្មជនអតីតប្រឆាំងដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំតាមការស្នើសុំរបស់សាមីខ្លួន ។ នេះជាការលើកឡើងរបស់សម្តេចក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩។

ជាមួយគ្នានេះ សម្តេចតេជោធានាអះអាង មិនឲ្យពលរដ្ឋរងគ្រោះដោយសារចាញ់ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ៕

Apr 18, 2021 អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ០៧រូប ត្រូវបានព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីផ្តល់សិទ្ធិ ធ្វើនយោបាយឡើងវិញមុនកាលកំណត់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ព្រះកុរណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមានលោកយ៉ែម បុញ្ញឫទ្ធិ និងលោកមុត ចន្ថា មន្រ្តីជិតដិតនឹងលោកកឹម សុខា អតីតប្រធានគណបក្សប្រឆាំងមួយនេះ។ នេះបើតាមព្រះរាជក្រឹត្សនាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

មុនឈានទៅដល់ការផ្តល់នីតិសម្បទានយោបាយនេះ មន្រ្តីទាំង៧រូបនេះបានបានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ ហើយក្រសួងមហាផ្ទៃក៏បានស្នើសុំគោលការណ៍អនុញ្ញាតផ្តល់នីតិសម្បទាឡើងវិញមុនកាលកំណត់ឲ្យបុគ្គលខាងលើនេះដែរ។

លោកយ៉ែម បុញ្ញឫទ្ធិ និងលោកមុត ចន្ថា មិនអាចទាក់ទងបានដើម្បីសុំការអត្ថាធិប្បាយបានទេ។

គួររំលឹកថា តុលាការកំពូលនៅឆ្នាំ ២០១៧ បានរំលាយគណបក្សសង្គ្រោះជាតិ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ហើយក៏បានហាមប្រាមមេដឹកនាំជាន់ខ្ពស់របស់គណបក្សចំនួន ១១៨រូប មិនឲ្យធ្វើនយោបាយក្នុងរយៈពេល ៥ ឆ្នាំ ផងដែរ៕

Apr 26, 2021 ពលរដ្ឋ​មាន​ទស្សនៈ​ខ្វែងគ្នា​ជុំវិញ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង ពលរដ្ឋ​មាន​ទស្សនៈ​ខ្វែងគ្នា ជុំវិញ​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។ សកម្មជន​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន និង​មន្ត្រីជាន់ខ្ពស់​បក្ស​នេះ​ខ្លះ​ផង ជំទាស់​ការ​សុំ​សិទ្ធិ​នេះ​។ ប៉ុន្តែ អ្នកឃ្លាំមើល​សង្គម យល់​ថា មន្ត្រី​បក្ស​ប្រឆាំង ដែល​ជាប់​បម្រាម​នយោបាយ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​បំផុត​មួយ រវាង​ការ​បន្ត​ជ្រើសរើស​នៅ​ស្ងាត់ស្ងៀម​តទៅទៀត និង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ក្នុង​ពេល​ដែល​គ្មាន​ភ្លើង​ខៀវ​ពី​លោក កឹម សុខា និង​លោក សម រង្ស៊ី។

តាំង​ពី​របប​ក្រុងភ្នំពេញ រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​មក មាន​រយៈពេល​ជិត ៣​ឆ្នាំ​កន្លះ​ទៅ​ហើយ ដែល​មន្ត្រី​ក្នុង​ជួរ​ក្បាល​ម៉ាស៊ីន​គណបក្សប្រឆាំង​នេះ នៅ​ជាប់​បម្រាម​នយោបាយ​។ ប៉ុន្តែ ក្នុង​ចំណោម​មន្ត្រី​ទាំង ១១៨​នាក់ ដែល​ជាប់​បម្រាម​នេះ មាន​មន្ត្រី​ប្រមាណ​ជិត ២០​ភាគរយ (​ឬ ២២​នាក់​) ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្រោយ​ដាក់​ពាក្យសុំ​សិទ្ធិ​នេះ ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ការ​ឯកភាព​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ ក្នុងចំណោម​មន្ត្រី​ទាំង ២២ នាក់​នោះ មាន​តំណាងរាស្ត្រ និង​មន្ត្រីជាន់ខ្ពស់ ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា ដូចជា​លោក យ៉ែម បុញ្ញឫទ្ធិ និង​មន្ត្រី​ខុទ្ទកាល័យ​របស់លោក គឺ​លោក មុត ចន្ថា ដែល​អ្នក​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៧ រូប ដែល​ទើប​បាន​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​រួមគ្នា កាល​ពី​ថ្ងៃទី១៧ ខែ​មេសា។

ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ រង​ការរិះគន់​យ៉ាង​ចាស់ដៃ ពី​សកម្មជន​បក្ស​​ប្រឆាំង​នៅ​មូលដ្ឋាន ដែល​ធ្លាប់​ជា​អ្នកទោស​មនសិការ​ផង។ លោក គា វិសាល ដែល​ជា​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត កំពង់ចាម និង​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​រក្សា​ជំហរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឥត​ងាករេ​នោះ ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ គឺ​ស្មើនឹង​ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អំពើ​ក្បត់​ឆន្ទៈ​រាស្ត្រ និង​ក្បត់​សន្យា​ខ្លួនឯង​ថា មិន​ចុះ​ញ៉ម។

ជាង​នេះ​ទៅ​ទៀត លោក គា វិសាល ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ គឺជា​ការ​ដើរ​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ៖ «ដោយសារ​ថ្នាក់ដឹកនាំ​ហ្នឹង បាន​ក្បត់​ឆន្ទៈ​រាស្ត្រ​ហើយ ក៏​ពលរដ្ឋ​ខ្មែរ​ជាពិសេស​កម្លាំង​មូលដ្ឋាន​ពួក​ខ្ញុំ ក៏​អត់​ទទួលស្គាល់ ហើយក៏​មិន​ទៅ​ដើរ​តាម​នយោបាយ ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អ្នកតំណាងរាស្ត្រ​អតីត​របស់​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង​ដែរ​។ គ្រាន់តែ​ជា​ការ​បរាជ័យ​របស់​គាត់​តែប៉ុណ្ណោះ»។

ដូចគ្នា​នេះ​ដែរ សកម្មជន​មូលដ្ឋាន​មួយ​រូប​ទៀត ដែល​ជា​ចៅសង្កាត់​ផង មិន​យល់​ស្រប​ចំពោះ​ការ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ​ទេ។ ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​អូរចារ ខេត្តបាត់ដំបង​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​បាន​បោះឆ្នោត​ឱ្យ​តំណាងរាស្ត្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ ដើម្បី​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​នៅ​កម្ពុជា​។ កញ្ញា​បារម្ភ​ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ មិន​ត្រឹមតែ​មិនបាន​ជួយ​អ្វី​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​វា​អាច​ជា​ការបោកប្រាស់​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ ដែល​ខំ​ទុកចិត្ត​មន្ត្រី​ទាំងនោះ ព្រោះ​កន្លង​មក​មាន​អ្នក​ចេញ​សុំ​សិទ្ធិ​នយោបាយ និង​បើក​គណបក្ស​ថ្មី​ខ្លះ​ដែរ តែ​គ្មាន​បាន​ផល​អ្វី​នោះ​ឡើយ៖ «ដូច្នេះ​អ្នក​ដែល​ចេញទៅ​ថ្មីៗ​នេះ ក៏​ដូច​អ្នក​មុន​ដែរ យ៉ាងច្រើន​ណាស់ គេ​ឱ្យ​វ៉ៃ​ប្រហារ​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ វ៉ៃ​ប្រហារ​ឯកឧត្តម សម រង្ស៊ី និង ឯកឧត្ដម កឹម សុខា ថា បែកបាក់​គ្នា​ហើយ នៅ​ធ្វើ​អី​ទៀត»។

អ្នកនយោបាយ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ដែល​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​សកម្ម​មួយ​ដែរ ហាក់ដូចជា​អស់សំណើច ពេល​ឃើញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន នាំគ្នា​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ​។ លោក ហុង លឹម ចោទ​ជា​សំណួរ​ទៅ​មន្ត្រី​ទាំងនោះ​វិញ​ថា តើ​ទៅ​សុំ​សិទ្ធិ​នយោបាយ​យ៉ាងម៉េច ពី​មន្ត្រី​គណបក្ស​កាន់អំណាច ដែល​ជា​អ្នក​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​? ៖ «ហើយ​ក្រសួងមហាផ្ទៃ​ហ្នឹង កាន់កាប់​ដោយ​គណបក្ស​កាន់អំណាច គណបក្ស​ប្រជាជន​ហ្នឹង គណបក្ស​ដែល​ស្អប់ខ្ពើម ធ្វើ​បាប​គណបក្ស​ឯទៀតៗ​ទាំងអស់​ហ្នឹង​។ លុះត្រាតែ​គណបក្ស​ហ្នឹង គេ​មើល​មក​ឃើញថា​គ្មាន​លក្ខណៈ​ដែល​ថា អាច​ប្រឈមមុខ​ប្រឆាំង ធ្វើ​ឱ្យ​គេ​មាន​គ្រោះភ័យ អាហ្នឹង​គេ​ចេះតែ​ឱ្យ​បង្កើត​ទៅ»។

លោក ហុង លឹម គ្មាន​គណបក្ស​នយោបាយ​ណាមួយ អាច​ប្រកួតប្រជែង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ ដរាបណា​កម្ពុជា​នៅតែ​មាន​មេដឹកនាំ​បែប​ផ្ដាច់ការ ក្រាញ​អំណាច និង​មិន​ចេះ​ខ្មាសអៀន​ដូច​លោក ហ៊ុន សែន​នេះ។

ដូចគ្នា​នេះ​ដែរ ការ​ទៅ​សុំ​សិទ្ធិ​នយោបាយ ក្នុង​កាលៈទេសៈ​នេះ បើ​តាម​អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថា ជា​រឿង​ខុសឆ្គង និង​គួរ​ឱ្យ​សោកស្ដាយ​បំផុត ព្រោះ​លោក​ចាត់ទុកថា ឥរិយាបថ​បែបនេះ ថា​គឺជា​ការ​បំបែកបំបាក់​សំឡេង​គណបក្ស​ប្រឆាំង ដែល​គណបក្ស​កាន់អំណាច​ប្រឹង​បំបែកបំបាក់​គ្រប់​មធ្យោបាយ៖ «ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ទាល់តែសោះ សូម្បីតែ​អ្នកគាំទ្រ​មួយ​ចំនួន​ធំ ពួកគាត់​ថា សកម្មជន​ផ្សេងៗ​ដែល​ក្រាញ​ននាល ខ្លះ​សុខចិត្ត​ជាប់គុក ខ្លះទៀត​ទៅ​វេទនា​នៅ​ក្រៅ​ប្រទេស និរទេស​ខ្លួន បែរជា​មន្ត្រីជាន់ខ្ពស់​នាំគ្នា​ទៅ​បង្កើត​គណបក្ស​ព្រោងព្រាត ដើម្បី​លម្អ​សួន​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅវិញ»។

ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ បើ​តាម​អ្នកវិភាគ​វិញ យល់ថា ជា​ការ​បង្ហាញ​អំពី​ភាព​អស់សង្ឃឹម​របស់​អ្នក​នយោបាយ​មួយចំនួន​នោះ​តែប៉ុណ្ណោះ​។ អ្នកវិភាគ​លោក គឹម សុខ ថា ការចែក​ផ្លូវ​គ្នា​ដើរ​នេះ កើត​ចេញ​ពី​ចរិត​អស្មិមានះ​រៀងៗ​ខ្លួន របស់​មន្ត្រី​បក្ស​ប្រឆាំង និង​កើត​ជំងឺ​ផ្អើល និង​សង្ស័យ​តែ​គ្នាឯង និង​ឈ្លោះ​តែ​គ្នាឯង៖ «របៀប​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ម្ដងម្នាក់ ម្ដង​បួន​ប្រាំ​នាក់​បែបនេះ ធ្វើ​អ្វី​មិនកើត​ទេ គឺជា​ស្ថានភាព​ជាប់ជុច នៅ​ក្នុង​កន្សោម​នយោបាយ​របស់​បក្ស​កាន់អំណាច រើខ្លួន​មិន​រួច​ទេ»។

ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ សកម្មភាព​នយោបាយ​របស់​គណបក្ស​នេះ នៅ​មូលដ្ឋាន ស្ទើរតែ​គ្មាន​សោះ ដោយសារតែ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត ដល់​សកម្មជន​នយោបាយ​ដែល​គាំទ្រ​បក្ស​ប្រឆាំង​នេះ​។ សកម្មភាព​នយោបាយ ដែល​នៅ​បន្ត​បាន ភាគច្រើន​គឺ​ធ្វើ​ពី​ក្រៅប្រទេស​។ ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្រៅប្រទេស លោក អ៊ុង រិទ្ធី ថា ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ គឺជា​សិទ្ធិ​របស់​បុគ្គល ព្រោះ​ពេល​មន្ត្រី​ទាំងនោះ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ដំបូង ក៏​ជា​សិទ្ធិ​របស់​ពួកគាត់​ដែរ។

ទោះជា​យ៉ាងនេះ​ក្ដី លោក​យល់ថា ការ​សម្រេច​សុំ​សិទ្ធិ​នយោបាយ​នៅពេល​នេះ ទំនងជា​ធ្វើឡើង​ដោយ​គិតតែ​ផលប្រយោជន៍​បុគ្គល ជាជាង​ប្រយោជន៍​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ជាធំ ព្រោះ​ជា​គោលការណ៍ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រឹងមាំ និង​បន្ត​ការ​តស៊ូ​មតិ​ពី​ក្រៅ​តទៅ​ទៀត ដើម្បី​ផ្តល់​ក្តី​សង្ឃឹម​ដល់​ម្ចាស់​ឆ្នោត ដែល​ទុកចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល៖ «សង្គ្រោះ​ជាតិ​យើង​នៅ​ក្រៅ​ប្រទេស យើង​នៅ​រឹងមាំ​។ យើង​បន្ត​ធ្វើ​កិច្ច​ការងារ​យើង​។ យើង​អត់​មាន​ទន់​ជំហរ​។ យើង​ឆ្លើយតប​តាម​ចម្លើយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង»។

ប៉ុន្តែ ការ​តស៊ូ​នយោបាយ តែ​ពី​ក្រៅប្រទេស ស្រប​ពេល​ដែល​អ្នកនយោបាយ​នៅក្នុង​ប្រទេស ស្ងាត់ច្រៀប ដូច​ចោរលួច​សេះ​បែបនេះ អ្នកឃ្លាំមើល​សង្គម ថា​មិនមែន​ជា​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជាតិ កាន់តែ​ខិត​ជិត​ចូល​មក​ដល់​ណាស់​ទៅ​ហើយ។

អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថា​ការសម្រេច​ខាង​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​មួយចំនួន ក្នុង​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ គឺជា​ការ​រក​ជម្រើស​ខាង​នយោបាយ​ផ្សេងទៀត ដែល​អាច​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​នយោបាយ ឱ្យ​ទាន់ពេល​បោះឆ្នោត​ពេល​ខាងមុខ​។ តែ​លោក​មិន​សូវ​មាន​សុទិដ្ឋិនិយម ថា ការ​សុំ​សិទ្ធិ​នយោបាយ​បែប​បុគ្គល​បែបនេះ នឹង​មាន​ប្រសិទ្ធភាព​អ្វី ជា​ដុំកំភួន​នោះ​ឡើយ ព្រោះ​អ្នក​ចូល​មុនៗ មាន​មួយ​ចំនួន​ដែរ តែ​អត់​សូវ​មាន​ឃើញ​សកម្មភាព​នយោបាយ​អ្វី​សោះ៖ «ព្រោះ​ដើម្បី​ត្រៀម​ការបោះឆ្នោត​នៅពេល​ខាងមុខ​នេះ ពួកគាត់​ត្រូវ​ត្រៀម​សកម្មភាព​នយោបាយ​។ ប៉ុន្តែ មួយ​ចំនួន​ណា​នោះ ឃើញ​បង្កើត​គណបក្ស​នយោបាយ ប៉ុន្តែ​ឱ្យ​ធ្វើជា​សកម្ម​នយោបាយ ឱ្យ​មាន​តួនាទី​របស់​គណបក្ស​ខ្លួន នៅ​ក្នុង​នយោបាយ ឱ្យ​បាន​ឥទ្ធិពល​អ្វី​ខ្លាំង នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ»។

ក្នុង​ស្ថានភាព​បែបនេះ អ្នកឃ្លាំមើល​សង្គម​ឯណោះ ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈាន​ដល់​ដំណាក់កាល​ដើរ​ក៏​ស្លាប់ មិន​ដើរ​ក៏​ស្លាប់​។ លោក​បណ្ឌិត សេង សារី ថា លោក​មើល​មិន​ឃើញ​សញ្ញាណ​ណាមួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាន​ចូល​រួមការ​ឆ្នោត​ខាងមុខនេះ​នោះ​ទេ​។ លោក​បន្ត​ថា ការណ៍​ដែល​បក្ស​ប្រឆាំង មិន​បាន​ចូលរួម​ការបោះឆ្នោត​ខាងមុខ ឬ​មិនអាច​ចូលរួម​ការបោះឆ្នោត​ខាងមុខ​បាន មានន័យថា​ការបោះឆ្នោត​ក៏​នៅតែ​បន្ត បក្ស​កាន់អំណាច អាច​លាង​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លងទៅ ដោយ​ព្យាយាម​កាយ​កប់​រឿង​បោះឆ្នោត​ពេលមុន។

លោក​ថា មន្ត្រី​មួយចំនួន ចង់​រក្សា​សមិទ្ធផល​សង្គ្រោះ​ជាតិ ទ្រាំ​ការ​គាបសង្កត់​មិន​បាន ហើយ​ចង់​រក្សា​សមិទ្ធផល​នេះ ទើប​រក​ច្រក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​បែបនេះ​។ ប៉ុន្តែ​លោក​ថា មិន​ថា​មន្ត្រី​បក្ស​ប្រឆាំង​ណា​ទេ ដែល​ហ៊ាន​ដើរ​ចេញពី​លោក កឹម សុខា និង​លោក សម រង្ស៊ី គឺ​អាច​រលាយ​ខ្លួន៖ «ថ្នាក់ដឹកនាំ​គឺ​មាន​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​បុគ្គល​ដែល​ប៉ះ​រលាយ​។ ការ​ចេញ​​បង្កើត​បក្ស​ថ្មី​របស់​មន្ត្រី​ជាន់ ឬ​ឥស្សរជន​ជាន់ខ្ពស់​លើក​នេះ ក៏​អាច​ជា​ការ​ធ្វើ​អត្តឃាត​នយោបាយ​ដែរ ទោះបីជា​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ប៉ុន្តែ ជា​យុទ្ធសាស្ត្រ វា​អត់​ត្រូវ​ទេ​។ បើ​ក្នុង​ករណី មិន​មាន​ការ​ផ្តល់​នូវ​សិទ្ធិ ឬ​អំណាច​នយោបាយ​ពី​បុគ្គល ឬ​ឥស្សរជន​មេដឹកនាំ​នយោបាយ​ទាំងពីរ​នាក់​របស់​សង្គ្រោះ​ជាតិ​ហ្នឹង»។

ទោះជា​គ្រោះថ្នាក់​យ៉ាងនេះ​ក្ដី បើ​តាម​អ្នកឃ្លាំមើល​សង្គម​មួយ​រូប​ទៀត លោក​យល់ថា អ្នក​នយោបាយ ត្រូវធ្វើ​តាម​លំ​អាន​អ្នកតស៊ូ​ផ្នែក​អហិង្សា នៅក្នុង​ប្រវត្តិសាស្ត្រ ដូចជា​លោក ម៉ាទីន លូធើឃីង (Martin Luther King) ដែល​ប្រកាន់​ជំហរ ថា​ត្រូវធ្វើ​ម៉េច​ទៅមុខ​ឱ្យ​បាន មិន​ថា ត្រូវ​លូន ឬ​វារ​នោះ​ទេ។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ​កម្ពុជាលោក ប៉ា ចន្ទរឿន ថា​អ្នក​នយោបាយ និង​អ្នកដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ដូចជា​មិន​បាន​បង្ហាញ​អំពី​សកម្មភាព ដែល​ជា​ក្ដី​រំពឹង ឱ្យ​ទាំង​អ្នកគាំទ្រ​របស់​ខ្លួន និង​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​របស់​ខ្លួន​នោះ​ឡើយ​។ លោក​គាំទ្រ​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់​បុគ្គល ក្នុង​ការ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ព្រោះ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន មាន​ភាព​មិន​ច្បាស់​លាស់៖ «សកម្មភាព​នយោបាយ​នេះ វា​ជា​សកម្មភាព​ត្រូវតែ​ធ្វើជា​បន្តបន្ទាប់ អត់​អាច​នៅ​ស្ងៀម​កើត​ទេ​។ ប៉ុន្តែ ត្រូវធ្វើ​កិច្ច​ការងារ​តាម​គន្លង​ប្រជាធិបតេយ្យ និង​ត្រូវ​ប្រកាន់​ឥរិយាបថ​មួយ​ជា​អ្នកធ្វើ​ការ​បំពេញ​គ្នា ជាជាង​ធ្វើការ​បំពាន ឬ​ប៉ែង​ដៃ​ប៉ែង​ជើង​គ្នា»។

មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​លើសលុប នៅ​បន្ត​ក្រាញននៀល ខាំ​ស្មៅ និង​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយសារតែ​ពួកគាត់​នៅតែ​ប្រកាន់​ជំហរ​ថា គណបក្ស​កាន់​អំណាច​រម្លាយ​គណបក្ស​ខ្លួន​ដោយ​ខុសច្បាប់ និង​យ៉ាង​អយុត្តិធម៌​។ ចំណែក​សហគមន៍​អន្តរជាតិ​ពី​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ ក៏​មើលឃើញ​ដូច​ពួកគេ​ដែរ ហើយ​សហគមន៍​អន្តរជាតិ បាន​ដាក់​សម្ពាធ​ជា​ហូរហែ​ដែរ ដើម្បី​ឱ្យ​របប​ក្រុងភ្នំពេញ ផ្តល់​ភាព​ស្របច្បាប់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បើក​ដំណើរការ​សកម្ម​ភាណ​នយោបាយ​របស់​ខ្លួន​ឡើងវិញ។

ប៉ុន្តែ អ្នកឃ្លាំមើល​សង្គម​យល់​ស្រប​គ្នា​ថា គណបក្ស​កាន់អំណាច​ហាក់ដូចជា​ស៊ាំ​នឹង​សម្ពាធ​នេះ​ទៅ​ហើយ​។ ម្យ៉ាងទៀត សហគមន៍​អន្តរជាតិ ក៏​លែង​សូវ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​រឿង​នយោបាយ​ខ្មែរ ដូច​ពីមុន​ទៀត​ដែរ ដោយសារតែ​បរិបទ​តំបន់ និង​ពិភពលោក និង​ការ​លូកដៃ​របស់​ចិន ចូលក្នុង​កិច្ចការ​នយោបាយ​ខ្មែរ ។ តែ​ទោះជា​យ៉ាងណា ប្រទេស​ដែល​ទំនងជា​នៅតែ​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​លើ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ គឺ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក៕

2018/04/11 ព្រះនាងតូច កឹម មនោវិទ្យា និង លោក មុត ចន្ថា កំពុងធ្វើនយោបាយផ្ទុយពីគោលការណ៍បង្រួបបង្រួម

ដោយ៖ ឡុង សារាត់ សហមេធាវីការពារក្ដីលោកកឹម សុខា

ព្រោះតែឥទ្ធិពលនៃនិមិត្ដរូបការបង្រួបបង្រួមរវាងលោក សម រង្សី និង លោក កឹម សុខា ដែលកើតចេញជាគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ហ៊ុន សែន ភ័យខ្លាចរហូតបានបំបិតមិនឲ្យមានសកម្មនយោបាយនៅក្នុងប្រទេស។

លោក ហ៊ុន សែន ប្រើយុទ្ធសាស្ដ្របំបែកដោយ បានចាប់លោក កឹម សុខា ដាក់គុកក្នុងប្រទេស ហើយធ្វើនិរទេសលោក សម រង្សី ឲ្យនៅក្រៅប្រទេស។ តាំងពីលោក កឹម សុខា ជាប់ក្នុងគុកមក លោក ហ៊ុន សែន បំបិតសិទ្ធមិនឲ្យនរណាចូលជួបលោក កឹម សុខា ក្នុងគុកឡើយ ហើយអនុញ្ញាតឲ្យតែលោកស្រីប្រពន្ធលោក កឹម សុខា និង ក្រុមមេធាវីការពារក្ដីរបស់លោក កឹម សុខា ប៉ុណ្ណោះ ដែលមានសិទ្ធអាចចូលជួបលោក កឹម សុខា ក្នុងគុកបាន។ មិនត្រឹមតែការពារក្ដីរបស់លោក កឹម សុខា ប៉ុណ្ណោះទេ កិច្ចការជាផ្លូវការមួយចំនួនគឺក្រុមមេធាវីជាអ្នកទទួលខុសត្រូវ ហើយពាំនាំពាក្សរបស់ លោក កឹម សុខា ដើម្បីមកធ្វើសន្និសិទ្ធការសែតចែកចាយជូនប្រជាពលរដ្ឋ។

ក្រុមមេធាវីទាំងនេះបានបំពេញតួនាទីរបស់ខ្លួនតាំងពីការចាប់ខ្លួនលោក កឹម សុខា មកម្លេះ។ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា នោះរួមមាន៖

  1. លោក ហែម សុជាតិ
  2. លោក ជូង ជូងី
  3. លោក កែត ឃី
  4. លោក ផែង ហេង
  5. លោកស្រី ម៉េង សុភារី
  6. លោក សំ សុគង់
  7. លោក ផាន់ ច័ន្ទសាក់
  8. លោក ចាន ចេន

សហមេធាវីបានជួបលោក កឹម សុខា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ បានពាំនាំពាក្សពេជ្ររបស់របស់លោក កឹម សុខា ដែលមានខ្លឹមសារថា លោក កឹម សុខា ស្នើរឲ្យដោះលែងរូបលោកឲ្យនៅក្រៅឃុំ ដើម្បីបានទៅព្យាបាលជំងឺនៅក្រៅប្រទេស ហើយបង្ហាញដំណោះស្រាយនយោបាយបច្ចុប្បន្ន ដោយគ្មានជម្រើសអ្វីល្អជាងការចរចារវាងខ្មែរ និងខ្មែរ។

ពាក្សពេជ្ររបស់លោក កឹម សុខា ដែលបញ្ជូនតាមរយះក្រុមមេធាវី ហើយបានចុះតាមកាសែតវិទ្យុអាសុីសេរី (https://goo.gl/DWUKx3) ត្រូវបានព្រះនាងតូច កញ្ញា កឹម មនោវិទ្យា និង លោក មុត ចន្ថា ធ្វើការបដិសេធមិនទទួលយក។ លោក មុត ចន្ថា បដិសេធតាមរយះបណ្ដាញសង្គមរបស់គាត់។

តាមពិតទៅ លោក មុត ចន្ថា ដែលមិនមានវត្ដមានរបស់ខ្លួនជួបជាមួយលោក កឹម សុខា ហើយមិនមានសិទ្ធអ្វីក្នុងការនាំពាក្សរបស់លោក កឹម សុខា បែជាតាងខ្លួនដូចជាអ្នកនាំពាក្សរបស់លោក កឹម សុខា ហើយបែជាហ៊ានចោតក្រុមមេធាវីថាប្រឌិតរឿងទៅវិញ ហើយព្រហើនថាឲ្យក្រុមមេធាវីឲ្យចេះបំពេញវិជ្ជាជីវៈតាមសីលធម៌។ ពិតប្រាកដណាស់ ដែលលោក មុត ចន្ថា អត់មានតួនាទីអ្វីទាល់តែសោះនាពេលបច្ចុប្បន្ននេះ ហើយគាត់គ្មានដែលបានជួបលោក កឹម សុខា ម្ដងណាសោះតាំងពីលោក កឹម សុខាជាប់នៅក្នុងគុកមក។

លើសពីនេះទៀតព្រះនាងតូចកញ្ញា កឹម មនោវិទ្យា បានចម្លងអ្វីដែលលោក មុត ចន្ថាចុះផ្សាយនៅទំព័របណ្ដាញរបស់ខ្លួន មកចុះផ្សាយបន្ដនៅលើទំព័រហ្វេសបុករបស់លោក កឹម សុខា ហើយចុះផ្សាយបដិសេធនូវអ្វីដែលមេធាវីលោក ហែម សុជាតិ តាងនាមឲ្យក្រុមមេធាវីដែលបានជួបលោក កឹម សុខា ផ្ទាល់នោះ។

ក្នុងកំលុងពេលដែលលោក កឹម សុខា នៅក្នុងគុក តើនរណាដែលហ៊ាន និង មានសិទ្ធចុះផ្សាយនៅលើទំព័រហ្វេសប៊ុសរបស់លោក កឹម សុខា។ ជាការពិតណាស់ មានតែព្រះនាងតូចកញ្ញា កឹម មនោវិទ្យា ហ៊ានបញ្ចេញពាក្សសំដីដែលជាគំនិតផ្ទាល់របស់ខ្លួនដែលខុសពីគំនិតរបស់លោក កឹម សុខា មកចុះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។ ដូច្នេះអ្វីដែលបានចុះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា គឺគំនិតផ្ទាល់របស់ព្រះនាងតូចកញ្ញា កឹម មនោវិទ្យា។

ក្រៅពីអ្វីដែលចុះជាសាធារណតាមបណ្ដាញសង្គម លោក មុត ចន្ថា បានស្ដីបន្ទោសសហមេធាវីតាមការឆ្លងឆ្លើយជាឯកជនតាមបណ្ដាញសង្គម តែការឆ្លងឆ្លើយនោះត្រូវបានបង្ហោះជាសាធារណតាមបណ្ដាញសង្គម។ តាមការឆ្លងឆ្លើយនោះ លោក មុត ចន្ថា បានទទួលស្គាល់នូវអ្វីដែលមេធាវីពាំនាំពីលោក កឹម សុខា តែខ្លួនមិនពេញចិត្ដនឹងយកពាក្សពិតរបស់លោក កឹម សុខា ដែលចង់ឲ្យប្រជាពលរដ្ឋដឹងនោះ មកប្រាប់សាធារណឲ្យដឹង។ តែលោក ហេង ជាមេធាវី បានបញ្ជាក់ថា លោក កឹម សុខា ស្នើឲ្យលោកមេធាវីនិយាយនូវអ្វីដែលវិជ្ជមានដល់សាធារៈ។ ហើយលោក ហេង បានអះអាងថា អ្វីដែលលោក ហែម សុជាតិ បានឆ្លើយទៅវិទ្យុអាសុីសេរីនោះ គឺជាខ្លឹមសារពិតរបស់លោក កឹម សុខា។

មតិជាច្រើនរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានឃើញស្ថានភាពចម្លែកដែលលោក មុត ចន្ថា បានកំពុងតែធ្វើនោះ គឺកំពុងតែនាំព្រះនាងតូចកញ្ញា កឹម មនោវិទ្យា ដើរខុសផ្លូវនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលតែងតែយកការបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ ក្រោមនិមិត្ដរូបនៃលោក សម រង្សី និង លោក កឹម សុខា។

Apr 8, 2014 ភ្នំពេញៈ គណបក្ស​ជាតិ​និយម ដែល​បំបែក​ចេញ​ពី​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាន​ប្រកាស​ពី​ម្សិលមិញ​ថា ពួក​គេ​នឹង​ចូល​រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ពិធី​អបអរ​ខួប​កំណើត​មួយ​ឆ្នាំ នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្តល់​ការ​ស្វាគមន៍​ជា​សាធារណៈ ចំពោះ​ប្រធាន​គណបក្ស ជាតិ​និយម លោក ផេង ហេង និង​អគ្គ​លេខាធិការ លោក មុត ចន្ថា ដែល​លោក សម រង្ស៊ី បាន​ថ្លែង​ថា ពួក​គាត់​បាន​សម្រេច​ចិត្ត​មក​ចូល​រួម​ជាមួយ​គណបក្ស​របស់​លោក​ដើម្បី​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «ថ្ងៃ​នេះ​យើង​មាន​សេចក្តី​រីករាយ​ណាស់​ដែល​បាន​ឃើញ​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ពី​គ្រប់​មជ្ឈដ្ឋាន​ដើរ​តាម​និន្នាការ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រួម​កម្លាំង​ប្រជាធិបតេយ្យ»។

លោក​បន្ត​ថា គណបក្ស​ជាតិ​និយម ដែល​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៥០​នាក់ នឹង​ជួយ​ដល់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​នៅ​ខែ​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទោះ​យ៉ាង​ណា ការ​រួម​បញ្ចូល​គ្នា​ជា​ផ្លូវ​ការ​នឹង​មិន​អាច​ធ្វើ​ឡើង​នៅ​ពេល​នេះ​បាន​ទេ រហូត​ទាល់​តែ​ក្រុមប្រឹក្សា ឃុំ​សង្កាត់ របស់​គណបក្ស​ជាតិ​និយម បញ្ចប់​អាណត្តិ​បច្ចុប្បន្ន​របស់​ខ្លួន​សិន។

លោក មុត ចន្ថា បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ជាតិ​និយម បាន​សម្រេច​ចិត្ត​ចូល​រួម​កម្លាំង​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយ​សារ​តែ​មើល​ឃើញ​ថា គណបក្ស​ទាំង​ពីរ​មាន​ឆន្ទៈ​ស្រដៀង​គ្នា និង​មាន​គោលដៅ​ដូច​គ្នា៕ PS

១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៤ មុត ចន្ថា៖ កឹម សុខា បន្ត​មិន​គាំទ្រ​«វត្តមាន»​ជន​ភៀស​ខ្លូន​អូស្រ្តាលី នៅ​កម្ពុជា បើទោះជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងពីជំហរកម្ពុជា ក្នុងការទទួលជនភៀសខ្លួន ពីប្រទេស​អូស្ត្រាលី​ក៏​ដោយ តែលោក កឹម សុខា អនុប្រធានរដ្ឋសភា នៅតែរក្សាគោលជំហររបស់ខ្លួន ក្នុងការជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា និង​អូស្ត្រាលី​ពីចារណាឡើងវិញ ។ នេះបើតាមការបញ្ជាក់របស់លោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា។

នាយខុទ្ទកាល័យអនុប្រធានទី១នៃរដ្ឋសភា លោក មុត ចន្ថា បាន​អះអាង​ពី​ជំហរ​របស់ លោក កឹម សុខា ថា​នៅ​តែ​បន្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី​ពិចារណា​ជា​ថ្មី ជុំ​វិញ​ករណី​ទទួល​យក​ជន​ភៀស​ខ្លួន​ខុស​ច្បាប់ ពី​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា។ លោក​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក កឹម សុខា បាន​ស្នើ​លិខិត​ទៅ​ភាគី​ទាំង​សង​ខាង​រួច​ហើយ និង​ក៏​បាន​ជួប​ជា​មួយ​លោកស្រី សារ៉ា ហាន់សុងយ៉ុង (Sarah Hanson-Young) សមាជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី នៃ​គណបក្ស​បៃតង​អូស្ត្រាលី ដើម្បី​ពិភាក្សា​ពី​បញ្ហា​ខាង​លើ​នេះ​ដែរ។

ការប្រកាសជំហរជាថ្មីរបស់លោក កឹម សុខា ដោយ​នាយ​ខុទ្ទកាល័យ​របស់​លោក​ខាង​លើ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លិខិត​មួយ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​មក​​កាន់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា កាល​ពី​ថ្ងៃទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៤ អះអាង​ពី​ករណីយកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​តែ​អនុវត្ត​ដោយ​ស្រប​តាម​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៤។ លោក ហ៊ុន សែន បាន​សរសេរ​យ៉ាង​មុតមាំ​ថា ការ​ទទួល​យក​ជន​ភៀស​ខ្លួន​​ទាំង​នោះ ពី​ប្រទេស​អូស្ត្រាលី បាន​ធ្វើ​ឡើង​ដោយ​ឈរ​លើ គោលការណ៍​ស្ម័គ្រ​ចិត្ត និង​មនុស្ស​ធម៌ និង​គ្មាន​ការ​បង្ខិត​បង្ខំ​អ្វី​ឡើយ។

ប៉ុន្តែលោក មុត ចន្ថា បានរំលឹកឡើងវិញដែរថា៖ «ប្រទេសកម្ពុជា នៅមិនទាន់មានលក្ខខណ្ឌសមស្រប ក្នុង​ការទទួលយកជនភៀសខ្លួនទាំងនោះ នៅឡើយទេ។ ដោយបញ្ហាសិទ្ធិ បញ្ហាសេដ្ឋកិច្ច បញ្ហាតុលាការ បញ្ហា​អយុត្តិធម៌​សង្គមជាច្រើន ដែលនៅមិនទាន់បានដោះស្រាយរួចនៅឡើយ សម្រាប់ប្រជាជនកម្ពុជា។»

សូមរម្លឹកថា កាលពីថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៤ លោកកឹម សុខា អនុប្រធានទីមួយនៃរដ្ឋសភា បានផ្ញើ​លិខិត​ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ដោយស្នើសុំឲ្យ​លោក​នាយករដ្ឋមន្រ្តី ពិចារណាឡើងវិញ នូវការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលី មកកម្ពុជានោះ។

កន្លងមកសង្គមស៊ីវិលមួយចំនួន ដែលជំនាញខាងសិទ្ធិមនុស្ស ធ្លាប់បានសម្តែងការព្រួយបារម្ភ ចំពោះ​ការ​ទទួល​យកជនភៀសខ្លួនទាំងនោះ មកកម្ពុជាដែរ ដោយសារប្រទេសកម្ពុជា នៅតែជាប្រទេសក្រីក្រ និងកំពុង​កសាងខ្លួនឡើងវិញ។ ហើយម្យ៉ាងទៀត ប្រទេសកម្ពុជា មិនមែនជាប្រទេសទិសដៅចុងក្រោយ ដែលក្រុម​ជនភៀសខ្លួនទាំងនោះ ខិតខំជិះទូកឆ្លងមហាសមុទ្រ ដើម្បីទៅតាំងទីលំនៅរបស់ពួកគេឡើយ៕

March 26, 2019 ​លោក​ មុត ​ចន្ថា ផ្លែផ្កា​ឲ្យ​សមរង្ស៊ី​ថា ហេតុ​អី្វ​អ្នកនយោបាយ ចូលចិត្ត​លាប​ពណ៌​ ​ភ្នំពេញ ​: បន្ទាប់ពី​លោក​សម​រង្ស៊ី​សរសេរ​សារ​លើ page facebook របស់​លោក​កាលពី​ម្សិលមិញ​នោះ លោក​មុត ចន្ថា​អតីត​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវការ​នៅ​ថ្ងៃ​ទី 26 ខែ​មីនា​នេះ​ថា ” ក្រុម​មេធាវី​ការពារ​ក្តី​របស់ ឯកឧត្តម កឹម សុខា បាន​បញ្ជាក់​យ៉ាង​ច្បាស់ កាល​ពី​ម្សិលមិញ ហើយ​ថា ឯកឧត្តម កឹម សុខា ពុំ​បាន​ហាមប្រាម ឬ​រារាំង​នរណា​ម្នាក់​រឿង​សុំ​សិទ្ធិ​នយោបាយ​ឡើយ ព្រោះ​គាត់​កំពុង​ជាប់​បំរាម​តុលាការ​ពុំ​អាច​ទំនាក់ទំនង​ជាមួយ​អ្នកនយោបាយ និង​ប្រភព​ខាងក្រៅ​មួយចំនួនទៀត​”​។​ លោក​មុត​ចន្ថា​បាន​លើកឡើង​ថា “​យើង​ក៏​ពុំ​ដដែល​បានឃើញ​ការអំពាវនាវ​របស់ ឯកឧត្តម កឹម សុខា ដល់​អ្នក​ជាប់​បំរាម​នយោបាយ សុំ​មិន​ឲ្យ​ពួកគាត់​ទៅ​ដាក់​ពាក្យ​សិទ្ធិ​នយោបាយ ក៏​ទេ​ដែរ​។​

ហេតុ​អី្វ​អ្នកនយោបាយ​ចូលចិត្ត​លាប​ពណ៌​ជនស្លូតត្រង់ ក្នុង​ចេតនា​បង្ក​ឲ្យ​អ្នកដទៃ​ឈឺចាប់​ម្លេះ​? បើ​អ្នក​រត់​សម្ងំ​យកសុខ យក​រួចខ្លួន​ហើយ ម្តេច​ឡើយ​បង្កហេតុ បង្ករឿង​ដល់​អ្នកដទៃ​។ បើ​អ្នក​មិន​ឃើញ​អ្នក​ដទៃ​ឈឺចាប់​មួយថ្ងៃ អ្នក​មិន​សប្បាយចិត្ត និង​ដេក​មិន​លក់​បក់​មិន​ល្ហើយ មែន​ទេ​?”​។​

​លោក​សម​រង្ស៊ី​ដែល​តែងតាំង​ខ្លួនឯង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កុំ​ឮ​រត់គេចខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​បាន​សរសេ​រលើ​ផេក facebook កាលពី ថ្ងៃទី​២៥ មីនា ២០១៩​ថា “​ដោយសារតែ កឹម សុខា បាន​បញ្ជាក់​ពី​ភាពស្មោះត្រង់​របស់​លោក ហើយ​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ កុំទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី ហ៊ុន សែន ឲ្យសោះ ក្នុង​កាលៈទេសៈ​ដូច​សព្វថ្ងៃ ទើប ហ៊ុន សែន គំរាមកំហែង កឹម សុខា ដែលជា​ចំណាប់ខ្មាំង​របស់​គាត់​”​។​

​ខ្មែរ​ឯកភាព​ជាតិ​!

​អហិង្សា​: ឯកឧត្តម កឹម សុខា ជា​អ្នកនយោបាយ​សន្តិភាព អហិង្សា​និយម និង​ភាព​អត់ឱន​ខ្ពស់ ដោយ​លោក​មិន​ចូល​ចិត្ត​និយាយ​បរិហារ លាប​ពណ៌ មួលបង្កាច់ បង្ខូច ជេរប្រមាថ ឆ្កឹះ​ឆ្កៀល ចាក់​ដោត រើសអើង និង​បញ្ឆេះ​ឲ្យមាន​ជម្លោះ ហើយ​និង​ធ្វេី​ឲ្យ​អ្នកដទៃ​ឈឺ​ចាប់ឡេីយ​។

​គោល​ការណ៌​សិទ្ធិមនុស្ស​: ឯកឧត្តម កឹម សុខា ជា​សកម្មជន​សិទ្ធិមនុស្ស និង​ជា​អ្នកការពារ​-​លេីក​ត​ម្កើ​ង​សិទ្ធិ​-​សេរីភាព​បុគ្គល ជាពិសេស​លោក​គោរព​សិទ្ធិ​ស្វ័យ​សម្រេច​របស់​បុគ្គល ក្នុង​ការសម្រេច​បំណងប្រាថ្នា​របស់​បុគ្គល​ម្នាក់ៗ​។ ជា​សីលធម៌ និង​គុណធម៌​របស់លោក គឺ​លោក​ពុំ​ដែល​ចោទប្រកាន់ និង​លាប​ពណ៌​អ្នកនេះ ឬ​អ្នក​នោះ​ជា​ជន​ក្បត់​បក្ស ឬ​ក្បត់​ឆ​ន្ទ​:​ឡើ​យ​។ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ចេញ​មុខ​ចោទ និង​លាប​ពណ៌​អ្នកដទៃ​ថា​ជា​ជន​ក្បត់​បក្ស ឬ​ក្បត់​ឆ​ន្ទ​:​រាស្ត្រ និង​អ្នក​ដែល​បន្ទុចបង្អាក់​អ្នកដទៃ​អនុវត្ត​នូវ​សិទ្ធិ​ស្វ័យ​សម្រេច យើ​ង​សុទ្ធតែ​ស្តាប់​ឮ​ខ្លាំងៗ​ទាំងអស់គ្នា ដោយ​មិន​លំបាក​ស្វែងរក និង​វែកមុខ​នោះទេ​។

​ស្មារតី​ជាតិ​ ៖ ឯកឧត្តម កឹម សុខា តែងតែ​រក្សា​គោលការណ៍​ខ្មែរ​តែ​មួយ ដោយ​មិន​គុំកួន សងសឹក និង​ចាត់​ទុក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ​ឡើយ​។ ខ្មែរ​រួបរួម​ខ្មែរ​បាន​សុខ​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត ខ្មែរ​មាន​ការអភិវឌ្ឍ ខ្មែរ​ឯកភាព​ជាតិ​អាច​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​ជាតិ​។ ខ្មែរ​មាន​សិទ្ធិ​-​សេរីភាព ខ្មែរ​មាន​យុត្តិធម៌ ខ្មែរ​មាន​សុខដុម​រម្យ​នីយ៍កម្ម ខ្មែរ​មាន​សុភមង្គល​។

​ឯកភាព​ជាតិ​: ឯកឧត្តម កឹម សុខា ពុំ​ដែល​ចង់ឃើ​ញ​ខ្មែរ​បែកបាក់ ហើយ​លោក​ជឿជាក់​ថា​មាន​តែ​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​ទេ ទេីប​ខ្មែរ​អាច​ការពារ​កេរ្តិ៍​ឈ្មោះ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ក្នុងនាម​ខ្មែរ​ពូជ​អ្នក​កសាង​អង្គរ​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​របស់​មនុស្សជាតិ និង​មាន​អរ្យិ​ធម៌​ដ៏​ផូផង់​។ ជាងនេះទៀត ខ្មែរ​អាច​រួមគ្នា​គិត រួមគ្នា​ធ្វើ ដើម្បី​កសាង​សង្គម​ជាតិ​ដោយ​ទ្រព្យធន​ជាតិ និង​ធនធានធម្មជាតិ ព្រមទាំង​ការជួយជ្រោមជ្រែង និង​វិភាគទាន​ស្មោះត្រង់​របស់​សហគមន៍​អន្តរជាតិ ដើម្បី​ជម្រុញ​ខឿន​សេដ្ឋកិច្ច​ជាតិ សំដៅ​ធ្វើឲ្យ​ប្រទេស​ជាតិ​សម្បូរ​ណ៍ស​ប្បាយ វឌ្ឍនភាព និង​វិបុលភាព​ជា​និរន្ត​តរៀង​ទៅ​ ។

​សារ​របស់​សហ​មេធាវី លោក ផែង ហែ​ង និង​លោក ចាន់ ចេ​ន កាលពី​ថ្ងៃ​ទី 25 ខែ​មីនា បាន​លើកឡើង​ថា “​សហ​មេធាវី​ការពារ​ក្តី​របស់ ឯកឧត្តម កឹម សុខា បញ្ជាក់ និង​បំភ្លឺ​ចំពោះ​ព័ត៌មាន​ដែលថា ឯក​ឧត​ត្ត​ម កឹម សុខា ហាមឃាត់ ឬ​ព្រមាន​អ្នក​ដែល​សុំ​សិទ្ធិ​”​។

​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ព្រឹក​មិញ​ថ្ងៃទី ២៥ ខែ មីនា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បញ្ជាក់​អំពី​សិទ្ឋិ​សេរីភាព​ចំពោះ​អស់លោក លោកស្រី ដែល​ទើប​ទទួលបាន​នីតិសម្បទា​ខាង​នយោបាយ​ឡើង​វិញ គឺ​អស់លោក លោកស្រី មាន​សិទ្ឋិ​ធ្វើ​នយោបាយ​ពេញលេញ​នៅក្នុង​ប្រទេស​កម្ពុជា​។ បើ​អស់លោក លោកស្រី មិន​បន្ត​អាជីព​នយោបាយ គឺ​អស់លោក លោកស្រី ចង់​ប្រកប​កិច្ចការ​អ្វី​ក៏​កាន់តែ​ស្រួល ព្រោះ​មិន​មាន​ជាប់​ពាក់ព័ន្ឋ​នឹង​បំរាម​ហាមឃាត់​អ្វី​ទៀតឡើយ​។​

​អស់លោក លោកស្រី ដែល​ទទួលបាន​សិទ្ឋិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន​ហើយ គឺ​អាច​ត្រៀម​រៀបចំ​ខ្លួន​ពី​ឥឡូវ សម្រាប់​ចូលរួម​ប្រកួតប្រជែង នៅក្នុង​ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នា​ខែ ឧសភា ឆ្នាំ ២០២២​។ សូមបញ្ជាក់​ថា មាន​ចំនួន ១១៨​នាក់ ដែល​តុលាការ​កំពូល​បានចេញ​សាលដីការ​ហាមឃាត់​សិទ្ឋិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ គឺ​រហូត​ដល់​ខែ វិច្ឆិកា ឆ្នាំ ២០២២ ទើប​មាន​សិទ្ឋិ​ឡើងវិញ​។

​កន្លងមក ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​ប្រទេសជាតិ​ជា​ធំ​នៅក្នុង​គន្លង​លទ្ឋិប្រជាធិបតេយ្យ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សិទ្ឋិ​នយោបាយ​ឡើង​វិញ ដើម្បី​ផ្តល់​ឱកាស និង​បើក​ច្រក​ផ្តល់​សិទ្ឋិ​សេរីភាព​សម្រាប់​បេក្ខជន​មួយ​ចំនួន ដែល​ចង់​ចូលរួម​នៅ​ក្នុង​ឆាកនយោបាយ​ឡើង​វិញ​មុន​ថ្ងៃ​កំណត់​។ នៅពេលនេះ អស់លោក លោកស្រី អាច​ដាក់​ពាក្យ​ស្នើសុំ​នីតិសម្បទារ​នយោបាយ​ទៅកាន់ រដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ហើយ​ក្រសួង​នឹង​ស្នើ​មកកាន់​នាយករដ្ឋមន្ត្រី បន្ទាប់មក​គឺ នាយករដ្ឋមន្ត្រី​នឹង​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​។

​ដូច្នេះ ចំពោះ​អស់លោក លោកស្រី ដែល​ទទួលបាន​នូ​សិទ្ឋិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ គឺ​សូម​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចាប់តាំងពី​ថ្នាក់​ខេត្ត ស្រុក ឃុំ និង​ភូមិ ត្រូវ​ជួយ​សហការ​សម្របសម្រួល​អោយ​អស់លោក លោកស្រី​បាន​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ទី​កន្លែង​ណា​ក៏​បាន​ដែរ ព្រោះ​ជា​សិទ្ឋិ​របស់គាត់​។ ទន្ទឹមនឹងនេះ គឺ​អស់លោក លោកស្រី មាន​សិទ្ឋិ​ពេញលេញ​ក្នុង​ការបង្កើត​កម្មវិធី​អន​ឡាញ កម្មវិធី​ទូ​រទស្ស វិទ្យុ ការជួបជុំ សន្និសីទកាសែត ឬ​តាម​មធ្យោបាយ​ផ្សេងៗ គឺ​គាត់​មាន​សិទ្ឋិ​ពេញលេញ​ហើយ​។ ទន្ទឹមនឹងនេះ​ដែរ គឺ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ជួយ​ផ្តល់​នូវ​ការ​គាំពារ និង​សុវត្ថិភាព​ដល់​ពួកគាត់​។

​ចំពោះ​អ្នក​ទាំងឡាយ​ណា ដែល​មិន​ទាន់​បាន​ទទួល​នីតិសម្បទា​ធ្វើ​នយោបាយ គឺ​គ្មាន​សិទ្ឋិ​ធ្វើ​នយោបាយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូតដល់ ខែ វិច្ឆិកា ឆ្នាំ ២០២២ បាន​មាន​សិទ្ឋិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្តិ​ខុស​ផ្ទុយ​នឹង​ច្បាប់ គឺ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​ផ្ទាល់​៕ ​ដោយ​ : ​កូឡាប​៕

Dec 18, 2018  លោក មុត ចន្ថា បដិសេធរឿងមានគម្រោងធ្វើបាតុកម្មទាមទារដោះលែងលោក កឹម សុខា ភ្នំពេញៈ មន្ត្រីជំនិតលោក កឹម សុខា បានប្រកាសបដិសេធចំពោះការលាបពណ៌ថា មាន​គម្រោងធ្វើបាតុកម្មនៅតាមបណ្តារាជធានី/ខេត្ត ដើម្បីទាមទារឲ្យដោះលែងលោក  កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។

ការប្រកាសនេះ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក សម រង្ស៊ី បានប្រកាសគាំទ្រឲ្យមានការតវ៉ាធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដែលកំពុងស្ថិតក្នុងដៃតុលាការ។

យ៉ាងណាក្តីលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា បានឲ្យដឹងលើបណ្តាញ​សង្គម យ៉ាងដូច្នេះថា សុំបដិសេធចំពោះការលើកឡើងអំពីគម្រោងធ្វើបាតុកម្មនេះ។

លោកបានបញ្ជាក់ថា «លោក កឹម សុខា តែងតែទូន្មានពួកយើងឲ្យប្រកាន់យ៉ាងខ្ជាប់ ខ្ជួននូវគោលការណ៍អហិង្សា មិនគុំគួនមិនសងសឹកខ្មែរ និងមិនចាត់ទុកខ្មែរណាជាសត្រូវ។ ដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានរបស់យើង គឺធ្វើតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

លោកបានបន្តថា «ការផ្លាស់ប្តូរណាក្រៅពីមធ្យោបាយនេះយើងមិនធ្វើជាដាច់ខាត។ ឥឡូវមានគេកំពុងលាបពណ៌ពួកយើងថា មានបំណងចង់ធ្វើបាតុកម្ម ដើម្បីទាមទារដោះលែង លោក កឹម សុខា។ យើងសូមបដិសេធការលាបពណ៌នេះ យ៉ាងដាច់អហង្ការ។ យើងត្រូវការរក្សាការពារភាពស្អាតស្អំរបស់ពួកយើង»។

ការលើកឡើងរបស់លោក មុត ចន្ថា នេះបន្ទាប់ពីកញ្ញា ស៊ិន រ៉ូហ្សិត អតីត​ចៅសង្កាត់អូចារ របស់គណបក្សសង្គ្រោះជាតិ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជាសកម្មជនមូលដ្ឋានចង់ឲ្យកញ្ញា កឹម មនោវិទ្យា និងអ្នកនៅក្នុងស្រុកជាពិសេសលោក កង គឹមហាក់, មុត ចន្ថា និង ចាន់ ចេន ប្រកាសជាផ្លូវការមកថា នឹងដឹកនាំបាតុកម្មទាមទារឲ្យដោះលែងលោកប្រធាន កឹម សុខា នោះពួកខ្ញុំនឹងចូលរួម»។

កញ្ញាបន្តថា ខ្ញុំបារម្ភក្រែងមិនទាន់បានប្រមូលផ្តុំផង គេដេញមកផ្ទះវិញអស់ ឧទាហរណ៍ដូចជាគ្រាន់តែមនុស្សបួនដប់នាក់ឈរមុខផ្ទះលោកប្រធាន កឹម សុខា ក៏គេដេញមកវិញដែរ។

កញ្ញាគូសបញ្ជាក់ថា «បើកញ្ញា កឹម មនោវិទ្យា, លោក កង គឹមហាក់, មុត ចន្ថា, ចាន់ ចេន ពិតជាកូនស្រី និងជាសហការីដ៏រឹងមាំរបស់លោកប្រធាន កឹម សុខា ពិតមែន អាចអំពាវនាវបានពួកខ្ញុំនឹងចូលរួម»៕

Dec 4, 2019 លោកមុត ចន្ថា ៖ គ្មានការទូរសព្ទទាក់ទងគ្នារវាងលោក កឹម សុខា និងលោក សម រង្សី ទេ នាយកខុទ្ទកាល័យ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក មុត ចន្ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩បានសរ​សេរ​អះអាង​នៅលើហ្វេសប៊ុករបស់ថា លោក កឹម សុខា មិនបានទាក់ទង​ជា​មួយ លោក សម រង្ស៉ី តាមទូរសព្ទ ដូចការលើកឡើងលើ​បណ្តាញសង្គមហ្វេសប៊ុកទេ។

លោក មុត ចន្ថា បានសរសេរ ថា លោកបដិសេធយ៉ាងដាច់ខាតចំពោះសារដែលឈ្មោះ Sok Paul Pen បាន​បង្ហោះ​នៅលើគណនេយ្យហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្តិច។ លោកចាត់ទុកថា ទង្វើរបស់លោក Sok PaulPen មានចេតនាទុច្ចរិតមកលើ លោក កឹម សុខា ហើយលោកស្នើឲ្យធ្វើការកែ​តម្រូវជា​បន្ទាន់។

គួររម្លឹកថា លោកកឹម​សុខា ទើបតែត្រូវបានសាលាដំបូងតុលាការរាជធានីភ្នំពេញ ចេញដីកាដោះលែងឱ្យ​នៅក្រៅឃុំបណ្តោះអាសន្ន កាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ហើយក្រោយពីការដោះលែង លោកកឹម សុខា តែងតែជួបជាមួយអគ្គរាជទូត អគ្គរដ្ឋទូត ដែលមកពីបណ្តាប្រទេសនានា នៅកម្ពុជា៕

22-12-2019, មុត ចន្ថា មិនយល់ពីគង់ សភា កូនប្រុស លោក គង់ គាំដើរខុសគន្លង ហើយចូលចិត្តបង្កជម្លោះ រាជធានី​ភ្នំពេញ: លោក មុត ចន្ថា លើកឡើងក្នុងហ្វេសប៊ុកនារាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ថា លោកគោរព លោកគង់ គាំ ដែលជាអ្នកនយោបាយចាស់ទុំ និងមានគុណធម៌ ហើយគាត់ក៏ស្អប់អំពើបង្កជម្លោះ និងហិង្សាផងដែរលោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខាបង្ហាញការមិនយល់ទៅលើ លោក គង់ សភា កូនប្រុស ម្នាក់ក្នុងចំណោម៣នាក់របស់លោក គង់ គាំ ដែលដើរខុសគន្លងពីឪពុក និងបងប្អូន ហើយជាពិសេសចូលចិត្តបង្កជម្។ លោកថា “ប៉ុន្តែខ្ញុំពិតជាមិនយល់ថាហេតុអ្វីលោក គង់ សភា ដើរបញ្រ្ចាសទិសរបស់ឯកឧត្តម គង់ គាំ ព្រោះថាតាមដឹងក្នុងចំណោមកូនៗទាំងអស់មានតែលោក គង់ សភា ម្នាក់គត់ ដែលមិនដើរតាមគន្លងធម៌របស់លោកឪពុក ហើយចូលចិត្តបង្កជម្លោះ និងវាយប្រហារអ្នកដទៃ”។ លោក គង់ គាំក្រោយពីការរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧មក លោកបានបើកការវាយប្រហារលោក សម រង្ស៊ីយ៉ាងចាស់ដៃ ខណៈលោកគឺជាមនុស្សម្នាក់ ដែលមានការសិ្នតស្នាលជាមួយលោក សម រង្ស៊ីជាខ្លាំង៕

Nov 12, 2016 លោក មុត ចន្ថា៖ ការសម្រេចចូល ឬមិនចូល ជាមួយសម្តេចក្រុមព្រះ ជាសិទ្ឋស្វ័យសំរេច លើបក្សនីមួយៗ ភ្នំពេញ៖ លោក មុត ចន្ថា មន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិ និងធ្លាប់ជាអ្នកបំរើការងារ ជាមួយសម្តេចក្រុមព្រះ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកគាំទ្រចំពោះការអំពាវនាវ របស់សម្តេចក្រុមព្រះ ព្រោះខ្មែរត្រូវរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ ។ ប៉ុន្តែ ការសម្រេចចូល ឬមិនចូល ជាមួយសម្តេចក្រុមព្រះជា 

No comments:

Post a Comment