- លោក ហុង លីម និង ម៉ក់ ហឺន៖ ជុំវិញការគាបសង្កត់ អ៊ុំ សំអាន និង ប៉ាង សុខឿន រឿងបូរណភាពទឹកដី
- ផ្តាំទៅ ហុង លីម អោយទៅលុតជង្គង់សុំទោសលោក សម រង្សុី ដោយផ្ទាល់ សម្តី ហុង លីម ប្រមាថអាយុជីវិតលោក សម រង្សុី ខ្ញុំមិនអាចអត់ឱនអោយទេ ទោះបីជា ហុង លីម ធ្វើការសុំទោសជាសាធារណៈក៏ដោយ ។ ហ៊ុន សែន មិនបន់អោយងាប់ បែរជាមកបន់អោយលោក សម រង្សុី ស្លាប់ទៅវិញ អាកញ្ចាស់ថោកទាប ហុង យួន ។
- លោក ហុង លីម អ្នកតំណាងរាស្រ្តប្រចាំរដ្ឋVictoria ប្រទេសអូស្ត្រាលីដែលមានដើមកំណើតខ្មែរបានសម្រេចថា នឹងមិនឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតទៀតទេនៅពេលអណត្តិរបស់លោកផុតនៅឆ្នាំក្រោយ។ ការនេះដោយសារលោកចង់ចំណាយពេលដើម្បីជួយពង្រឹងសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីជួយដោះស្រាយបញ្ហានានាដែលពលរដ្ឋខ្មែរកំពុងប្រឈមមុខនៅក្នុងប្រទេសកម្ពុជា។ ការសម្រេចចិត្តនេះកើតមានឡើងបន្ទាប់ពីមានការធ្វើឃាតលោកបណ្ឌិត កែម ឡី ដែលលោក ហុង លីម យល់ថាបានផ្តល់ការវិភាគដ៏ល្អពីសង្គមកម្ពុជានិងជួយបំផុសទឹកចិត្តលោកឱ្យគិតគូដល់បញ្ហាប្រទេសកម្ពុជាកាន់តែច្រើន។ លោក ម៉ែន គឹមសេង នៃ VOAបានសម្ភាសលោក ហុង លីម ក្នុងពេលដែលលោកអញ្ជើញមករដ្ឋធានីវ៉ាស៊ីនតោន៕
Hong Lim សេចក្តីសុំទោសជាសាធារណ:
ក្នុងឱកាសសម្ភាសន៍ពីយប់ថ្ងៃព្រហស្បត៌ ទី២០ខែសីហា២០២០ ជាមួយ Cambodia Daily ខ្ញុំបាន
ប្រើពាក្យសំដីមិនសមរម្យ ដែលមានលក្ខណៈ ប្រមាថលើសុខមាលភាពលោកសមរង្សី។
ពាក្យសំដី ដែលពុំបានគ្រោងទុក ដែលថ្លោះធ្លោយជ្រុលហួសដោយអចេតនា ហើយកើតឡើងក្នុងពេលផ្សាយ live ក្នុងឱកាស តវ៉ាមតិ ពិភាក្សានយោបាយ គឺជាភាសាដែលមិនត្រូវប្រើនោះទេ ពីព្រោះពុំសមរម្យ ខ្វះលក្ខណៈថ្លៃថ្នូរ នឹងភាពសុីវិល័យ នៃសង្គមទំនើប សេរីប្រជាធិបតេយ្យ ដែលយើងតស៊ូទាមទារចង់បានទាំងអស់គ្នា។
ក្នុងន័យនេះ ខ្ញុំសុំធ្វើគារវ:កិច្ច លំអោនកាយវាចារចិត្តដោយគោរព ធ្វើសេចក្តីសុំទោសជាសាធារណៈ ចំពោះអ្នកស្តាប់ Cambodia Daily នឹងជាពិសេស ចំពោះលោកសមរង្សី ប្រសិនបើពាក្យសំដី ទាំងនោះ បានធ្វើឲ្យលោកខ្នាក់ខ្នាំងអារម្មណ៍ក្នុងប្រការណាក៏ដោយ។
ខ្ញុំនឹងនៅតែបន្ត ទាមទារតស៊ូមតិ លាតត្រដាងពីភាពខ្វះខាត របស់អ្នកដឹកនាំខ្មែរ គ្រប់ស្រទាប់នយោបាយ ដើម្បីបុព្វហេតុជាតិខ្មែរយើង។
ហុងលឹម
ក្រុងម៉ែលប៊ន-អូស្ត្រាលី
២៣ សីហា ២០២០
Khmer Love Khmer ខ្មែរនៅទីក្រុង Melbourne ច្រើនណាស់ខកចិត្តនឹងលោក Hong Lim ឯងខ្លាំងណាស់ គឺឈប់គាំទ្រលោកឯងទៀតហើយ សូមជ្រាប ! ។
Henri Chung Vous semblez tenter de souffler sur les braises la « guerre des générations » en prétendant que les vieux doivent partir ou mourir le plutôt possible pour laisser au sang nouveau c'est à dire de laisser leurs places au jeune génération. Peut-être vous n'avez pas cet intention mais vous avez favorisé inconsciemment les rancœurs des « jeunes » contre les « vieux » (et vice-versa) ; or ceci est malheureusement une méthode qui sape la cohésion et la solidarité entre les générations. Les vieux et les jeunes forment toujours un vecteur de force ,on doit se respecter. Tout le monde a la dans la société.
Votre tentative de diviser, de disloquer les militants et ceux qui aime Cnpr est vaine car ((la sauce ne prend pas)) auprès de la population.La diatribe sur l'âge des gens est pas un argument de sagesse. Merci.
Mhd Hafiz តានេះដូចបែកៗម៉េចទេឲពេទ្យពិនិត្យមើលផង
លោក ហុង លឹម ៖ ពិធីជួបជុំសមាជិកបក្សប្រជាជនថ្ងៃសុក្រនេះ គឺជាការផ្គើនដាក់សហគមន៍ខ្មែរនៅអូស្រ្តាលី ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ហុង លឹម តំណាងរាស្រ្តសភា ប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក ហុង លឹម បានបញ្ជាក់ថា ហេតុផលចំបងនៃការតវ៉ា របស់ប្រជាពលរដ្ឋខ្មែររស់នៅលើដី អូស្ត្រាលី ចំពោះវត្តមាន លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្រ្តីកម្ពុជា គឺដើម្បីសម្តែង ការមិនពេញចិត្ត នឹងរបបដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន។ បើតាមលោកតំណាងរាស្រ្តដើមកំណើតខ្មែររូបនេះ គេអាចនិយាយថា ជារឿងចៃដន្យមួយ ដែលបក្សកាន់អំណាចនៅកម្ពុជា រៀបចំកម្មវិធីរីករាយ ចំពេលកាន់ទុក្ខ តែសម្រាប់លោក ពិធីជួបជុំសមាជិកបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែតុលា ចំពេលពលរដ្ឋខ្មែរ កាន់ទុក្ខ១០០ថ្ងៃ ជូនលោកបណ្ឌិត កែម ឡី គឺជាការផ្គើនដាក់សហគមន៍ខ្មែរនៅអូស្រ្តាលី ទើបមានប្រតិកម្មខ្លាំងបែបនេះ។
(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងឲ្យដឹងថា លោកពិតជាមានការសោក ស្តាយចំពោះអ្នកតំណាងរាស្រ្ត ម្នាក់ឈ្មោះ ហុង លឹម (ឈ្មោះដើម លឹម មួយហុង) ដែលបាននិយាយ នៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរីរបស់បរទេសដែលនិយាយ ជាខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបប នៅកម្ពុជាជារបបតិរច្ឆាន»។
លោក ឈាង វុន ដែលជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អង្គភាព Fresh News ថា «ខ្ញុំមានកាសោកស្ដាយ ចំពោះអ្នកតំណាងរាស្រ្តម្នាក់ឈ្មោះ លឹម ហុង (ឈ្មោះដើម លឹម មួយហុង) គាត់មិនគួរវាយតម្លៃអាក្រក់ របៀបនេះមកលើប្រជាជាតិខ្មែរយើងទេ ពីព្រោះជាតិដើមរបស់គាត់គឺជាតិខ្មែរដូចគ្នា។ សម្ដីសំដៅរបស់គាត់ គឺធ្វើឱ្យប៉ះពាល់កិត្តិយសខ្មែរយើង ទាំងនៅប្រទេសអូស្រ្តាលី ក៏ដូចជាលើសកលលោក ជាទង្វើអាក្រក់មួយ ដែលយើងមិនអាចអត់ឱន ឱ្យបានទេ»។
អ្នកនាំពាក្យរដ្ឋសភារូបនោះ បានបញ្ជាក់ទៀតថា «តំណាងរាស្រ្តនោះគាត់មានជាតិដើមជាខ្មែរ ទើបតែមានសញ្ជាតិអូស្រ្តាលីបច្ចុប្បន្ននេះទេ មិនគួរណាគាត់ចោលជាតិដើម មាក់ងាយមាក់ថោកជាតិដើមរបស់គាត់នោះទេ ដែលជាប្រទេស ធ្លាប់ផ្ដល់កំណើតឱ្យគាត់ ធ្លាប់ផ្ដល់នូវការរៀនសូត្រ ចេះដឹងឱ្យគាត់ មុននឹងគាត់ចេញទៅប្រទេសអូស្រ្តាលី»។
លោក ឈាង វុន បានបន្តរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំចាំបានថា នៅពេលដែលខ្ញុំធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលី គាត់បានមកជួបខ្ញុំច្រើនដង នៅពេលនោះគាត់ខំប្រឹងស្វះស្វែងណាស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរយើង ដែលភៀសខ្លួនទៅនៅអូស្រ្តាលី ក្នុងរដ្ឋម៉ែលប៊នហ្នឹង ជួយគាំទ្រគាត់ ក្នុងការឈរឈ្មោះបោះឆ្នោតម្ដងៗ ហើយគាត់តែងតែមកនិយាយជាមួយខ្ញុំ ស្នើឱ្យជួយគាំទ្រធ្វើយ៉ាងណា ជំរុញឱ្យបងប្អូនខ្មែរយើង គាំទ្របេក្ខភាពគាត់។ មនុស្សនេះជាមនុស្សឱកាសនិយមពិតមែន បើខ្ញុំមិនច្រឡំទេ នៅក្រោយឆ្នាំ១៩៧៩ ពេលដែលព្រះបាទសម្ដេចបរមរតនកោដ្ឋ នរោត្តម សីហនុ យាងទៅប្រទេសអូស្រ្តាលី ក្នុងការជំរុញឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអូស្រ្តាលីជួយជ្រោមជ្រែងរកដំណោះស្រាយរកសន្តិភាពដល់កម្ពុជានោះ គាត់បានធ្វើព្រះអង្គខឹងសម្បារយ៉ាងខ្លាំងណាស់ ហើយប្រជាពលរដ្ឋមួយចំនួនក៏ខឹងខ្លាំងដែរ ហ្នឹងទី១, ហើយទី២ ក្រោយពេលបោះឆ្នោត ឆ្នាំ១៩៩៣ គាត់បានងាកទៅគាំទ្រគណបក្សសមរង្ស៊ី ដោយសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរយើង នៅប្រទេសអូស្រ្តាលី ដែលពេលនោះមាននិន្នាការប្រឆាំងច្រើន ឱ្យងាកទៅប្រឆាំងជាមួយយើងវិញ។ ក្រោយនោះទៀត គាត់បានប្រមូលសំលេងប្រឆាំងយកមកប្រើប្រាស់ជាផលប្រយោជន៍របស់គាត់ដើម្បីជាប់ឆ្នោត»។
«ខ្ញុំបានធ្វើកិច្ចការនេះជាមួយតំណាងរាស្រ្តមួយចំនួន កាលពីអាទិត្យមុន នៅរដ្ឋម៉ែលប៊ន ប្រទេសអូស្រ្តាលី ហើយគេទទួលស្គាល់ថា មនុស្សនេះមិនគួរឱ្យ រាប់អានទេ ព្រោះគាត់បានបោះបង់ចោលឈ្មោះដែលបានពីឪពុកម្ដាយគាត់ ដែលសល់ពីជាតិខ្មែរគាត់ទៅហើយ តើគាត់ខ្លាចអីនឹងបោះបង់ចោលមាតុភូមិ ដែលយើងទាំងអស់គ្នាខំប្រឹងកសាងរហូតមកដល់សព្វថ្ងៃនេះ ហើយចំពោះរឿងនេះ ខ្ញុំគិតថា យើងត្រូវនាំគ្នាប្រតិកម្មទៅលើគាត់ ហើយខ្ញុំដែលធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំអូស្រ្តាលី ច្រើនឆ្នាំកន្លងទៅនេះ ខ្ញុំនឹងខំប្រឹងជំរុញយុវជនរបស់យើងនៅប្រទេសអូស្រ្តាលី ធ្វើយ៉ាងណាផ្ដន្ទាទោសគាត់ ហើយយើងនឹងប្រាប់ទៅរដ្ឋាភិបាលអូស្រ្តាលីថា គាត់ជាតំណាងរាស្រ្តអូស្រ្តាលី ដែលធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអូស្រ្តាលី និងកម្ពុជា ហ្ចឹងត្រូវធ្វើយ៉ាងណា ឱ្យគាត់មកសុំទោសយើងជាសាធារណៈ ហើយនេះគឺជាយុទ្ធនាការថ្មីមួយទៀតរបស់យើង ដើម្បីឱ្យគាត់ទទួលខុសត្រូវ ចំពោះសម្ដីសំដៅរបស់គាត់» នេះបើយោងតាមការរៀបរាប់បន្ថែមរបស់លោក ឈាង វុន។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី របស់បរទេស ដែលនិយាយជាខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»។
ការលើកឡើងរបស់លោក ហុង លីម មានការរិះគន់ និងថ្កោលទោស យ៉ាងខ្លាំងពីមន្រ្តីរាជរដ្ឋាភិបាល សមាគមនាននៅកម្ពុជា និងប្រជាពលរដ្ឋជាដើម៕
ក្រុមមន្ត្រីអូស្ត្រាលីសន្យាគាំទ្រការស្នើសុំសិទ្ធិជ្រកកោនរបស់ភរិយាលោក កែម ឡី សមាជិកជាន់ខ្ពស់នៃសភាសហព័ន្ធនិងសភារដ្ឋនៃប្រទេសអូស្ត្រាលីបានសន្យាថានឹងគាំទ្រការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់ភរិយាលោក កែម ឡី ដែលជាសកម្មជននយោបាយខ្មែរមា្នក់ដែលបានត្រូវធ្វើឃាត។
លោក កែម ឡី ដែលជាអ្នករិះគន់រដ្ឋាភិបាលហ៊ាននិយាយដោយគ្មានសំចៃ និងជាសកម្មជនមានប្រជាប្រិយភាព ត្រូវបានបាញ់សម្លាប់នៅកណ្តាលថ្ងៃចែសនៅពេលដែលលោកកំពុងពិសារកាហ្វេពេលព្រឹកនៅក្នុងក្រុងភ្នំពេញកាលពីខែកក្កដា ហើយការបាញ់ប្រហារនេះបានបណ្តាលឱ្យមានការចោទប្រកាន់រាលដាលថា គឺជាឃាតកម្មខាងនយោបាយ។
ប៉ូលិសចាប់បានជនជាប់សង្ស័យម្នាក់យ៉ាងឆាប់រហ័សតែពីរបីផ្លូវពីកន្លែងកើតហេតុ។ ជនជាប់សង្ស័យនេះបាននិយាយថា ខ្លូនបានសម្លាប់លោក កែម ឡីដោយសារលោកមិនបានសងបំណុលគាត់ចំនួន៣ពាន់ដុល្លារហើយការអះអាងរបស់ជននេះបានបង្កើនការខឹងសំបារបស់សាធារណជននៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសមួយដែលមនុស្សជាច្រើនចាត់ទុកប្រព័ន្ធតុលាការថា ជាអង្គការមួយត្រូតត្រាដោយរដ្ឋ។
នៅក្នុងពីធីមួយកាលពីថ្ងៃអាទិត្យនៅឯវត្តខ្មែរមួយក្នុងក្រុង Melbourne ដើម្បីប្រារព្ធពីធីបុណ្យ១០០ថ្ងៃនៃមរណភាពរបស់លោក កែម ឡី លោក Mark Dreyfus រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស្រមោលរបស់សហព័ន្ធបានមានប្រសាសន៍ថាលោកនឹងឧបត្ថម្ភរួមនូវការសុំសិទ្ធិជ្រកកោនរបស់គ្រួសារលោក កែម ឡី ដែលបានត្រូវផ្តើមគំនិតនិងដឹកនាំដោយលោក ហុង លឹម សមាជិកសភារដ្ឋ Victoria ដែលខ្លួនលោកផ្ទាល់ក៏ជាជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេសកម្ពុជាដែរ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងកិច្ចការពហុវប្បធម៌នៃរដ្ឋ Victoria គឺលោក Robin Scott, រដ្ឋមន្ត្រីយុត្តិធម៌ លោក Martin Pakula និងលោក Bruce Atkinson ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិក៏បានប្តេជ្ញាអំពីការគាំទ្ររបស់អស់លោកដល់គ្រួសារលោកកែម ឡី ដែរ នៅក្នុងពីធីបុណ្យ១០០ថ្ងៃនេះដែលបានប្រព្រឹត្តទៅនៅចំពោះមុខសមាជិករាប់រយនាក់នៃសហគមន៍ខ្មែរនៃក្រុង Melbourne។
លោក ហុង លឹម ដែលជាសមាជិកសភារដ្ឋ Victoria បានមានប្រសាសន៍ថា អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី បានទទួលឋានៈជាជនភៀសខ្លួនពីអគ្គស្នងការអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួនហើយ ហើយថាក៏មានការដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងស.រ.អា.ដែរ។
អ្នកស្រី ប៊ូ រចនា និងកូនបួននាក់របស់អ្នកស្រីបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជាកាលពីខែសីហា ដោយភ័យខ្លាចអំពីសុវត្ថិភាពរបស់ពួកគេ។ កាលពីថ្ងៃអាទិត្យមុន អ្នកស្រីបានប្រសូតកូនប្រុសទីប្រាំនៅពេលដែលអ្នកស្រីនិងកូនៗរស់និរទេសខ្លួននៅក្រៅប្រទេស ហើយអ្នកស្រីបានដាក់ឈ្មោះទារកនេះថា កែម ឡី វីរបុត្រ។ កន្លែងរស់នៅរបស់អ្នកស្រីបានត្រូវរក្សាទុកជាការសម្ងាត់ដោយសារមានការព្រួយបារម្ភអំពីសុវត្ថិភាពអ្នកស្រីនៅពេលការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់អ្នកស្រីកំពុងមានដំណើរការទៅមុខ។
ពីធីបុណ្យ១០០ថ្ងៃនៃសពលោក កែម ឡី មានធ្វើឡើងពីរថ្ងៃក្រោយពីកូនប្រុសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត បានជួបនឹងក្រុមបាតុករខឹងសំបាមួយក្រុមមកពីសហគមន៍ Melbourbe នៅពេលដែលគាត់ចួលរួមក្នុងពិធីមួយនៅក្នុងសង្កាត់ Clayton នាជាយក្រុង Melbourne៕
CPP៖ លោក ហុង លីម ដែលបានបោះបង់សញ្ជាតិខ្មែរនោះ ពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជាទេ POSTED ON ថ្ងៃ សៅរ៍, 8 តុលា, 2016 អត្ថបទដោយ LOR SOVANNEY
(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ បានចាត់ទុកថា បាតុកម្មរបស់ លោក ហុង លីម នៅទីក្រុមមែលប៊ន ប្រទេសអូស្រ្តាលី ប្រឆាំងនឹងទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នៅរដ្ឋវិកតូរៀ គឺជាបាតុកម្មនយោបាយ ហើយថា លោក ហុង លីម ដែលបានបោះបង់ចោលសញ្ជាតិខ្មែរហើយនោះ ពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជានោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក ហុង លីម តំណាងរាស្រ្តប្រចាំរដ្ឋវិកតូរៀរបស់អូស្រ្តាលី ដែលមានដើមកំណើតខ្មែរ បានដឹកនាំមនុស្សមួយចំនួនធ្វើបាតុកម្មប្រឆាំងនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានទៅចូលរួមក្នុងពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅទីក្រុងនោះ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦។
លិខិតគណបក្សប្រជាជនកម្ពុជា បានសរសេរថា «បាតុកម្មនេះជាបាតុកម្មនយោបាយ ព្រោះដឹកនាំដោយបុគ្គលនយោបាយ ហុង លីម ដែលបោះបង់សញ្ជាតិខ្លួនឯង ហើយឈរជាតំណាងរាស្រ្តថ្នាក់រដ្ឋមួយរបស់ប្រទេសអូស្រ្តាលី។ ដូច្នេះបុគ្គល ហុង លីម ពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជា និងមិនតំណាងឱ្យសំឡេងខ្មែរពិតប្រាកដដូចដែលអ្នកចូលរួមបាតុកម្មចង់បាននោះទេ»។
គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការរៀបចំបាតុកម្មដែលដឹកនាំដោយ លោក ហុង លីម គឺច្បាស់ជាធ្វើឡើងក្រោមខ្សែញាក់របស់គណបក្សនយោបាយណាមួយ ដែលកំពុងជំរុញស្ថានភាពនយោបាយ នៅកម្ពុជាឱ្យឡើងកំដៅស្របនឹងគោលបំណងរបស់មេដឹកនាំនយោបាយទុចរិតដែលនៅពីក្រោយខ្នងសម្តៅបំភ័ន្តមតិជាតិ និងអន្តរជាតិថាកម្ពុជាកំពុងមានវិបត្តនយោបាយ។
CPP៖ បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត ធ្វើតាមខ្សែញាក់របស់បក្សនយោបាយណាមួយបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអូស្ត្រាលី ពិតជារៀបចំឡើងក្រោមខ្សែញាក់របស់គណបក្សនយោបាយណាមួយ។ នេះគឺជាការគូសបញ្ជាក់របស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីសហគមន៍ខ្មែរនៅអូស្ត្រាលី កាលពីម្សិលមិញ បានរៀបចំបាតុកម្មមួយ ប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅអូស្ត្រាលី។ ដើមហេតុនៃការធ្វើបាតុកម្មនោះ ត្រូវបានអ្នករៀបចំបញ្ជាក់ថា ដើម្បីជាការតវ៉ាចំពោះលោក ហ៊ុន ម៉ាណែត ដែលរៀបចំពិធីជួបជុំសមាជិកបក្ស ចំថ្ងៃដែលពួកគេប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី។តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៨តុលានេះ គណបក្សប្រជាជនកម្ពុជា បានហៅបាតុកម្មប្រឆាំងគណប្រតិភូយុវជនខ្មែរ ដឹកនាំដោយ លោក ហ៊ុន ម៉ាណែត នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលីថា ជាបាតុកម្មនយោបាយ ព្រោះដឹកនាំដោយបុគ្គលនយោបាយ លោក ហុង លឹម ដែលជាតំណាងរាស្ត្រថ្នាក់រដ្ឋ វ៉ិកតូរីយ៉ា នៃប្រទេសអូស្ត្រាលី។ ដូច្នេះ លោក ហុង លឹម ពុំមានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជា និងមិនតំណាងឲ្យសំឡេងខ្មែរពិតប្រាកដឡើយ។ នេះបើតាមគណបក្សប្រជាជនកម្ពុជា។
គណបក្សកាន់អំណាចនេះបានលើកឡើងពីការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំក្រុងភ្នំពេញដែលថា ការបញ្ចេញមតិរបស់លោក ហុង លឹម មិនមែនតំណាងឲ្យទស្សនៈរបស់រដ្ឋាភិបាលអូស្ត្រាលី ឬជាសភារបស់រដ្ឋសហព័ន្ធទេ។ ក្នុងន័យនេះ បក្សប្រជាជនជឿជាក់ថា បាតុកម្មដែលរៀបចំដោយលោក ហុង លឹម ប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែតនៅអូស្ត្រាលី ពិតជាត្រូវបានរៀបចំឡើងក្រោមខ្សែញាក់របស់គណបក្សណាមួយ ដើម្បីបំភ័ន្តមតិជាតិនិងអន្ដរជាតិ ថាកម្ពុជាកំពុងមានវិបត្តិនយោបាយ។
ជាការពិត បើទោះបីជាគណបក្សកាន់អំណាច មិនបានបញ្ជាក់ឈ្មោះច្បាស់ ប៉ុន្តែគេអាចយល់បានថា គណបក្សដែលបក្សប្រជាជនសំដៅដល់ គឺគ្មានគណបក្សណាផ្សេងក្រៅពីសង្គ្រោះជាតិ ដែលជាគូបដិបក្ខនោះឡើយ។ ប៉ុន្តែសង្គ្រោះជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន គឺលោក យឹម សុវណ្ណ កាលពីថ្ងៃទី៧តុលា បានបញ្ជាក់ច្បាស់ហើយថា បាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅលើទឹកដី អូស្ត្រាលី មិនមែនជាជំហររបស់គណបក្សសង្គ្រោះជាតិទេ។
សូមរំលឹកជូនបន្តិចថា កាលពីយប់ថ្ងៃសុក្រទី៧តុលា សហគមន៍ខ្មែរនៅអូស្ត្រាលី បានលើកបដាតវ៉ាប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានរៀបចំពិធីជួបជុំសមាជិករបស់បក្សប្រជាជននៅប្រទេសអូស្ត្រាលី។
លោក ហុង លឹម តំណាងក្រុមអ្នករៀបចំបាតុកម្មបានចាត់ទុក កម្មវិធីជួបជុំទទួលទានអាហារកម្សាន្តនោះ ថាជាការផ្គើនដល់សហគមន៍ខ្មែរនៅអូស្ត្រាលី ដែលកំពុងតែប្រារព្ធពិធីកាន់ទុក្ខ១០០ថ្ងៃយ៉ាងក្រៀមក្រំ ជូនដល់លោកបណ្ឌិត កែម ឡី៕
ភ្នំពេញៈ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលលោកទៅដល់ប្រទេសអូស្រ្តាលីនៅថ្ងៃនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដោយសហព័ន្ធកម្ពុជា‑អូស្រ្តាលី។
អ្នករៀបចំការតវ៉ា ដែលជារួមមានលោក ហុង លឹម តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរនៅរដ្ឋ Victoria បានអំពាវនាវឲ្យប្រជាជនខ្មែរអូស្រ្តាលីនៅរដ្ឋ Victoria ទាំងអស់» និង«មិត្តភក្តិនៃសហគមន៍នេះ»តវ៉ាប្រឆាំងនឹងឧត្តមសេនីយ៍ផ្កាយបីរូបនេះ នៅក្រៅពិធីទទួលនៅ Clayton South ក្នុងទីក្រុង Melbourne នៅម៉ោង៦ល្ងាច។ ពួកគេបានចាត់ទុកការប្រារព្ធពិធីស្វាគមន៍លោកហ៊ុន ម៉ាណែត ថា ជា «ការប្រមាថ និងការបំភិតបំភ័យ»ដោយសារពួកគេកំពុងរៀបចំពិធីកាន់ទុក្ខបុណ្យ១០០ ថ្ងៃ នៃការបាញ់សម្លាប់លោកកែម ឡីកាលពីថ្ងៃទី១០កក្កដា។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា៖ «ការបង្ករឿងបែបនេះពីរបបព្រៃផ្សៃនេះ ដែលប្រជាជនកម្ពុជាភាគច្រើនបំផុតជឿថា បានពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី គឺមិនអាចទទួលយកបាន និងទាមទារឲ្យមានការឆ្លើយតបសមស្រប»។ សេចក្តី ថ្លែងការណ៍បន្តថា ការតវ៉ានឹងធ្វើឡើងនៅរដ្ឋ Sydney និង Adelaide។
លោក លឹម ដែលជាសមាជិករដ្ឋ សភាមកពីគណបក្សការងារនៅក្នុងរដ្ឋ Victoria ត្រូវបានហាមប្រាមមិនឲ្យចូលប្រទេសកម្ពុជាកាលពីខែសីហា បន្ទាប់ពីហៅរដ្ឋាភិបាលថា«តិរច្ឆាន»បន្ទាប់ពីឃាតកម្មលោក កែម ឡី។
ថ្លែងកាលពីម្សិលមិញ ស្រ្តីម្នាក់ដែលជួយរៀបចំការតវ៉ា ប៉ុន្តែបដិសេធមិនបញ្ចេញឈ្មោះ បានអះអាងថា ប្រជាជនប្រមាណ ៥០០ នាក់នឹងចូលរួមតវ៉ា។
មុនពេលការចាកចេញកាលពីម្សិលមិញ លោក ម៉ាណែត បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា លោក ហុង លឹម និងក្រុមនេះ មានសិទ្ធិបង្ហាញទស្សនៈរបស់ខ្លួន ប៉ុន្តែបានអំពាវនាវឲ្យពួកគេគោរពនិងធ្វើទៅតាមច្បាប់។
លោកបានបន្ថែមថា៖ «ខ្ញុំមិនបារម្ភអំពីបាតុកម្មនេះទេ ពីព្រោះវាមិនមែនជាលើកទីមួយ... នៅពេលខ្ញុំនៅអាមេរិក មានច្រើនដងហើយ»៕ PS
ទេសរដ្ឋមន្រ្តី សេរី កុសល៖ ការធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន ម៉ាណែត នៅអូស្ត្រាលី គឺជាការធ្វើនយោបាយដ៏ឆោតល្ងង់បំផុត (ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល មន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកនយោបាយចាស់វស្សាឆ្លងកាត់ច្រើន សម័យកាលនៅកម្ពុជា បានចាត់ទុកការរៀបចំធ្វើបាតុកម្មប្រឆាំង ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពីសំណាក់លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្រ្តាលី ក្នុងរដ្ឋវីកតូរៀ គឺជាការ ឆោតល្ងង់ នៃការរៀនធ្វើនយោបាយ និងជាការវង្វេងនៃភាពចាស់ជរារបស់លោក ហុង លីម តែម្តង។
ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី សេរី កុសល បានធ្វើឡើង បន្ទាប់ពីលោក ហុង លីម រួមនិងពលរដ្ឋខ្មែរនៅអូស្ត្រាលីមួយចំនួន ដែលគេអះអាងថា មាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ ជាបក្សប្រឆាំងនៅកម្ពុជា បានធ្វើសកម្មភាពតវ៉ាស្ទើរគ្រប់ទីកន្លែង ដែល លោក ហ៊ុន ម៉ាណែត ធ្វើពិធីជួបសំណេះសំណាល ឬ ពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី។
ក្រុមអ្នកធ្វើបាតុកម្មដឹកនាំដោយលោក ហុង លីម បានប្រើពាក្យអសុរសជាច្រើនជេរប្រមាថទៅលើ លោក ហ៊ុន ម៉ាណែត ក៏ដូចជាអ្នក ចូលរួមនៅក្នុងពិធីសំណេះសំណាលទាំងនោះ។ បើទោះបីរស់នៅលើប្រទេសដែលថ្លៃថ្នូរ តែក្រុមបាតុករអូសទាញ ដោយលោក ហុង លីម ត្រូវបានគេបង្គាប់ឲ្យហៅអ្នកចូលរួមជាមួយលោក ហ៊ុន ម៉ាណែត ថា «ខ្មោចស៊ីពែ» ហើយមានក្រុមបាតុករខ្លះទៀត បានជេររៀលដាល ដល់អតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ថែមទៀតផង។
លោក សេរី កុសល បានចាត់ទុកទង្វើរបស់លោក ហុង លីម និងក្រុមបាតុករអូសទាញដោយលោក ហុង លីម គឺជាការធ្វើឲ្យប្រទេសជាតិ រងភាពអាម៉ាស និងធ្លាក់នូវតម្លៃសិលធម៌របស់ជាតិសាសន៍ខ្មែរ ដែលគេចាត់ទុកជាអ្នកជាតិសាសន៍មានសីលធម៌ថ្លៃថ្នូរ។
លោក សេរី កុសល បានបញ្ជាក់ដូច្នេះ «មានដើមកំណើតជាខ្មែរហើយរស់នៅក្នុងប្រទេសដែលអួតថាជាប្រទេសបិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ប៉ុន្តែពួកគេបែរបង្ហាញឲ្យបរទេស ជាម្ចាស់ប្រទេសអាម៉ាស់ ចំពោះការជេរប្រមាថលាបពណ៌យុវជនម្នាក់ជាជាតិខ្លួន និងអ្នកដែលបានបោះឆ្នោតឲ្យខ្លួនថាជាអ្នក [ស៊ីពែរ] បក្សកាន់អំណាចនៅកម្ពុជា។ ចរិកតែមួយដូចពួកគេជាមេនៅកម្ពុជាដែលលាបពណ៌ឲ្យ ជនរួមជាតិ ដែលមិនស្រឡាញ់បក្សគេថាជា [យួន] ដូច្នោះដែរ។ ពិតជាការគួរឲ្យអាណិតអាសូរដល់បងប្អូនខ្មែរមួយចំនួន ដែលត្រូវពួកអ្នក នយោបាយខិលខូចខ្លះដែលបន្តបំពុលបំភៃ្លព័ត៌មានពីកម្ពុជា និងខ្លាចភ័យបារម្ភការនាំយកព័ត៌មានពិតដោយយុវជន ហ៊ុន ម៉ាណែត ពីកម្ពុជាមកជំរាបជូនបងប្អូនខ្មែរ និងបរទេស នៅទីនោះ។ ឆ្មាធ្លាប់រលាកទឹកក្តៅខ្លាចទឹកត្រជាក់»។
លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងកោតសរសើរលោក ម៉ាណែត ដែលជាពន្លកថ្មី នៃគណបក្សប្រជាជនកម្ពុជាដ៏មាន ប្រជាប្រិយភាពថា នៅក្មេង ប៉ុន្តែក្លាហានហ៊ានចូលរូងខ្លា ដើម្បីចាប់ខ្លា។ លោក សេរី កុសល បានហៅចរិតរបស់លោក ហ៊ុន ម៉ាណែត ថា កាត់រកឪពុករបស់លោក គឺសម្តេចតេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។
លោកទេសរដ្ឋមន្រ្តី គូសបញ្ជាក់ដូច្នេះ «នេះជាការស្វែងយល់ការពិតក្នុងដំណើរប្រឡូកក្នុងឆាកនយោបាយនៅកម្ពុជា។ ខ្ញុំចង់ ប្រាប់លោក ហុង លឹមថា លោកពិតជាអត់បានការ ចេញដំណើរភ្លាម គឺលោកចាញ់យុវជនដ៏ក្មេងម្នាក់ពីកម្ពុជាទៅហើយ។ ពិតជារលកក្រោយច្រាន រលកមុខមែន ហើយនេះជាកូនអ្នកដែលលោកស្អប់ ចុះទំរាំជាមួយឪពុកគេ ខ្ញុំគិតថាគីឡូលោកនៅ ឆ្ងាយណាស់។ បើខ្ញុំជាលោកវិញខ្ញុំនិង នាំគ្នាចូលជួប ម៉ាណែត និងដាក់សំណួរជាច្រើន ដើម្បីឲ្យអស់ចម្ងល់កុំឲ្យគេយល់ថា លោកមានការស្អប់គុំគួនសួរពូជជាបុគ្គលផ្ទាល់ខ្លួន និងផ្កាប់មុខ។ ខ្ញុំគិតថា នេះគឺគំនិតជួយជាតិនាជីវិតចុងក្រោយ។ ប្រាវូ! យុវជនបន្តវេនទាំងអស់ សូមហាត់រៀនតាម ហ៊ុន ម៉ាណែត»៕
តាំង សារ៉ាដា_2018-03-04លោក ហុង លីម ចាត់ទុកបបដឹកនាំលោក ហ៊ុន សែន ថាជារបបពេជ្ឈឃាដ តំណាងរាស្ត្រខ្មែរ-អូស្ត្រាលី ប្រចាំរដ្ឋវិកតូរីយ៉ា (Vi ct or i a) លោក ហុង លីម កូនប្រុសរបស់មេដឹកនាំរបបក្រុងភ្នំពេញចោទតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ថា បាន បើកការវាយប្រហារ លាបព័ណ៍ និងមាក់ងាយ ដល់ប្រជាពលរដ្ឋខ្មែរគ្នាឯង ដែលមានទស្សនៈផ្ទុយពីក្រុមប្រឆាំង។ លោក ហុង លីម ថា រដ្ឋា ភិបាលកំពុងលាបព័ណ៍ខ្លួនឯង។ រីឯលោក ហុង លីម វិញបានហៅរបបលោក ហ៊ុន សែន ថាជារបបអសីលធម៌ទាំង អំពើពុករលួយ និងផ្លូវភេទ។ តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរលោក ហុង លីម បានចាត់ ទុករបបដឹកនាំលោក ហ៊ុន សែន ថាជារបប ពេជ្ឈឃាដ ដោយសារ របបនេះ បានសំលាប់មនុស្សអស់ជាច្រើន ជាពិសេស ក្រុមអ្នករិះគន់ របប របស់លោក សកម្ម ជន បរិស្ថាន មេដឹកនាំសហជីពកម្មករ តារាសម្តែង និងក្រុម យោធា នៃរបបរាជានិយមអស់ជាច្រើននាក់។ ជាងនេះទៅ ទៀត លោក ហុង លឹម ក៏បានហៅរបបក្រុងភ្នំពេញ ថាជារបបអសីលធម៌ ទាំងពាក្យសំដី ទាំងសកម្មភាពផ្ទាល់ ហើយ មេដឹកនាំនៃរបបនេះ មានជាប់ពាក់ព័ន្ធរឿង អាស្រូវ ពុករលួយ និងផ្លូវភេទ ទាំងឪ ទាំងកូនតែ ម្តង។ ការចោទប្រកាន់ របស់លោក ហុង លីម គឺការឆ្លើយតបទៅនឹង កូនប្រុសច្បងរបស់ លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត ដែល បានសរសេរនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ ដោយចាត់ទុកសកម្មភាពរបស់ លោក ហុង លីម ថា បានបង្ហាញពី កម្រិតនៃភាពចាស់ទុំ និង សីល ធម៌ ។ កូនប្រុសរបស់លោក ហ៊ុន សែន រូបនេះបានចោទប្រកាន់លោក ហុងលីម ថាមនុស្សដែលពូកែខាង លាបពណ៌។ អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ថា ក្នុងកាលៈទេសៈ នយោបាយតានតឹងបែបនេះ លោក មិន ហ៊ានសន្មត់ ថា រដ្ឋាភិបាល កម្ពុជា ឬតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ជាអ្នកលាប ព័ណ៍ ទេ។ ប៉ុន្តែ ស្ថានការណ៍ជាក់ស្តែងនៅកម្ពុជាបច្ចុប្បន្ន មិនអាចលាក់ ពលរដ្ឋ និងសហគមន៍ អន្តរជាតិ បានទេ។ លោកបន្តថា មានតែ ពលរដ្ឋទេទើបដឹងថា អ្នកណាជាអ្នកលាបពណ៌អ្នកណានោះ។ អ្នកវិភាគរូបនេះអះអាង ថា ហេតុផលដែលបណ្តាលឲ្យស្ថានភាពនយោបាយ រងគ្រោះមហន្តរាយ ដូចសព្វថ្ងៃនេះ ឡើងដោយសារតែ អ្នក នយោបាយ អ្នកឈ្នះខ្លាចចាញ់ ឯអ្នកចាញ់ខ្លាចពេលឈ្នះ មិន បានអំណាច។ លោកបណ្ឌិត មាស នី ស្នើឲ្យអ្នក នយោបាយផ្តល់ភាពកក់ក្តៅឲ្យគ្នា កុំប្រើភាសាគុំគួនគ្នា បើមិន ដូច្នេះ ទេ ពលរដ្ឋខ្មែរជា អ្នក រងគ្រោះ ក្នុងស្ថានភាព នយោបាយបែបនេះ៕
No comments:
Post a Comment