Monday, May 31, 2021

វន វ៉េត

១៩៤៨ វន វ៉េត (ពេញ ធួកហៅសុកហៅវនវ៉េត (អត្ថបទសង្ខេបចេញពីចម្លើយសារភាព )ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់កម្ពុជាប្រជាធិបតេយ្យ។ វន វ៉េត មានឈ្មោះដើម ពេញ ធួក ហៅ សុក ឈ្មោះបដិវត្តន៍៣ មាន, តែ, កួន, វែត, វន។ ឪពុកម្តាយរបស់ វន ជាកសិកររស់នៅខេត្តសៀមរាប។ កាលពីកុមារ វន រៀននៅខេត្តសៀមរាប។ នៅឆ្នាំ១៩៤៨ វន បានផ្លាស់ទៅរៀននៅវិទ្យាល័យបាត់ដំបង។ ឆ្នាំ១៩៥២ វន ប្រឡងជា​ប់ឌីប្លូម ហើយក៏ផ្លាស់មករៀននៅទីក្រុងភ្នំពេញ ដោយស្នាក់នៅផ្ទះម្តាយមីងឈ្មោះ យឿន ដែលមានប្តីឈ្មោះ សឹង ស៊ន។ ផ្ទះរបស់ យឿន គឺជាទីស្នាក់ការកាសែតប្រជាធិបតេយ្យ។ សឹង ស៊ន តែងតែយកកាសែតប្រជាធិបតេយ្យមកឲ្យ វន អាន និងបានអប់រំ វន ជារឿយៗអំពីខ្មែរសេរីដែលមានអាមេរិកាំងជាបង្អែក។ វន អានកាសែតផង និងទទួលការអប់រំពី ស៊ន ផង យូរៗទៅក៏ចូលចិត្តចង់ស្តាប់ចង់ដឹងរឿងខ្មែរសេរី។ ឆ្នាំ១៩៥៣ វន បានចូលរួមចលនាតស៊ូទាមទារឯករាជ្យពីបារាំង ដែលដឹកនាំធ្វើដោយក្រុមសិស្សនិស្សិត។ បន្ទាប់ពីនោះ វន កើតមានគំនិតខ្ជិលរៀន ហើយចង់ចូលព្រៃតស៊ូតាម សឺង ង៉ុកថាញ់ វិញ។ ខែកក្កដា ឆ្នាំ១៩៥៣ វន បានចេញពីទីក្រុងភំនពេញទៅចូលរួមជាមួយខ្មែរឥស្សរៈខាង សាវ៉ាង វង់ នៅតំបន់ស្លាបលែង។ នៅក្នុងព្រៃបានរយៈពេល៣ខែ វន បានស្គាល់ឈ្មោះ មាស សម័យ។ មាស សម័យ បានបបួល វន និងមនុស្សពីរនាក់ទៀត រត់ទៅចូលរួមជាមួយចលនាខ្មែរយៀកមិញរបស់ សឺង ង៉ុកថាញ់ ប៉ុន្តែត្រូវ សាវ៉ាងតាមចាប់ខ្លួនបាន៣នាក់ រត់រួចតែ មាស សម័យ ម្នាក់ប៉ុណ្ណោះ។ ដល់ខែមីនា ឆ្នាំ១៩៥៤ ទើប សាវ៉ាង វង់ ដោះលែង វន ឲ្យមានសេរីភាព។ វន វិល​ត្រឡប់មកភ្នំពេញវិញ ស្នាក់នៅផ្ទះម្តាយមីងឈ្មោះ យឿន ដដែល។

ខែមេសា ឆ្នាំ១៩៥៤ វន ចេញពីទីក្រុងភ្នំពេញ ធ្វើដំណើរទៅស្រុកស្ទឹងត្រង់ ត្រៀមឆ្លងទន្លេមេគង្គទៅខាងភូមិភាគបូព៌ោទៀត។ វន បានទៅដល់ភូមិភាគបូព៌ានៅក្នុងខែឧសភា ឆ្នាំ១៩៥៤ ដោយស្នាក់នៅជិតភូមិសន្ទៃ នៅក្នុងផ្ទះមួយដែលមាន បងលេខ ១ និងយុទ្ធជនប្រមាណបួនដប់នាក់ និងឃើញ ទូ សាមុត មកលេងម្តងម្កាលផង។ នៅខែកក្កដា ឆ្នាំ១៩៥៤ ក្រោយសន្ធិសញ្ញាទីក្រុងហ្សឺណែវ អង្គភាពរបស់ វន ត្រូវរំសាយ ដើម្បីត្រៀមខ្លួនវិលត្រឡប់មកភ្នំពេញវិញ។ ចុងខែតុលា វន បានមកដល់ភ្នំពេញជាមួយ សុកខ្នុល, ហើយក៏បានបែកផ្លូវគ្នាធ្វើដំណើរទៅផ្ទះម្តាយមីងដែលធ្លាប់ស្នាក់នៅពីពេលមុនដដែល។ ពីរបីថ្ងៃក្រោយមក វន បានជួប ពឹង សយ ដែលជាខ្សែរបស់ បងទី១ (ប៉ុលពត) ហើយ ពឹង សយ ក៏បានណែនាំឲ្យ វន បានបង្រៀននៅសាលាចំរើនវិជ្ជា។ ខែធ្នូ បងទី១ បានបញ្ចូល វន ទៅក្នុងជួរបក្ស។ នៅសាលាចំរើនវិជ្ជា វន បានស្គាល់ ម៉ី ផាត់ និង ផ្លែក ភឺន ហើយត្រូវបានអ្នកទាំងពីរអូសទាញឲ្យចូល សេអ៊ីអា ។ ចាប់ពីពេលនោះមក វន ធ្វើបដិវត្តន៍ផង បង្កប់យកការណពីបដិវត្តន៍ផង។ នៅក្នុងថ្នាក់រៀន វន ព្យាយាមឃោសនាលើកតម្កើង អាមេរិក បញ្ចុះបញ្ចូលមហាជនកុំឲ្យប្រឆាំងនឹងសន្ធិសញ្ញាយោធាខ្មែរ-អាមេរិកាំង ផ្សព្វផ្សាយទស្សនាវដ្តីអាមេរិក បញ្ចុះបញ្ចូលសិស្សឲ្យចង់ទៅរៀននៅអាមេរិក ឃោសនាវាយប្រហារបដិវត្តន៍ និងយកការណ៍សម្ងាត់ពីបដិវត្តន៍ឲ្យ សេអ៊ីអា ។

ឆ្នាំ១៩៥៩ វន បានក្លាយជាសមាជិកគណៈកម្មាធិការបក្សប្រចាំទីក្រុងភ្នំពេញ។ ឆ្នាំ១៩៦៣ វន បានចូលក្នុងអង្គការមជ្ឈិមរបស់បក្ស។ ពេលនេះ វន មិនសូវហ៊ានធ្វើសកម្មភាព សេអ៊ីអា ជាចំហទេ គិតតែខិតខំធ្វើខ្លួនឲ្យល្អ ដើម្បីឲ្យបក្សទុកចិត្ត។ ចុងឆ្នាំ១៩៦៣ បងៗមួយចំនួនត្រូវចេញទៅជនបទ ដូច្នេះ វន ក៏ទទួលខុសត្រូវដឹកនាំការងារនៅក្នុងក្រុង។ ចលនាបដិវត្តន៍ កាន់តែរីកចំរើននៅទូទាំងប្រទេស ប្រមូលកម្លាំងបានកាន់ច្រើន ហើយឈានទៅដល់ធ្វើបាតុកម្មវាយកមេទច ស្ថានទូតអាមេរិក ដោយគ្មាននរណាអាចទប់បាន។

ឆ្នាំ ១៩៦៤-៦៥ វន កាន់កាប់ការងារក្រុងជាមួយ សមមិត្ត កឺ ។ វន ទទួលខុសត្រូវខាងការងារបក្ស ចំណែកឯសមមិត្ត កឺ ទទួលខុសត្រូវខាងយុវជន។ ដោយសារមានការបង្ក្រាបខ្លាំងពីសំណាក់រដ្ឋាភិបាលនៅចុងឆ្នាំ ១៩៦៤ សមមិត្ត ​អន ដែលទទួលខុសត្រូវខាង ផែនកម្មករ ត្រូវបក្សដកទៅខាងនិរតី ហើយពាក់កណ្តាលឆ្នាំ១៩៦៥ សមមិត្ត កឺ ត្រូវដកទៅជនបទខាងពាយ័ព្យ។ យុវជនមួយចំនួនជាប់គុក ដូច្នេះការងារនៅក្រុងត្រូវខើចបន្តិច។ គណៈក្រុងថ្មីមាន វន ជាលេខា សមមិត្ត ដាំ ផេង ជាអនុលេខា លៀង គឹមហួត ជាសមាជិក។ វន បានស្នើសុំកម្លាំងខ្លះពីសមមិត្ត ធុច រិន មកបន្ថែម។ ឆ្នាំ១៩៦៧ ចលនាតស៊ូរបស់បដិវត្តន៍នៅខាងពាយ័ព្យមានសន្ទុះខ្លាំងឈានទៅ ធ្វើកុប្បកម្មនៅសំឡូត ខេត្តបាត់ដំបង។ ដើមឆ្នាំ១៩៦៨ ផ្ទុះចលនាកុប្បកម្មនៅគ្រប់ខេត្តក្រុងទាំងអស់។ ខែសីហា ឆ្នាំ១៩៦៨ រដ្ឋាភិបាលចាប់ផ្តើមបង្ក្រាប ចលនាខែ្មរក្រហមនៅភ្នំពេញ យ៉ាងខ្លាំងក្លា ជាហេតុធ្វើឲ្យខ្សែបក្សនៅក្នុងទីក្រុងបាត់មូលដ្ឋាន ដាច់ការទាក់ទងគ្នាមួយរយៈ។ វន ខ្លួនឯងដែលត្រូវរដ្ឋាភិបាលតាមចាប់ខ្លួន ក៏ទៅលាក់ខ្លួននៅផ្ទះសមមិត្ត ខ្មៅ អស់រយៈពេល២-៣ខែ។

ចុងឆ្នាំ១៩៦៩ ដោយអស់មនុស្សធ្វើការ វន បានយកសមមិត្ត ហង់ មកធ្វើការជំនួសនៅបក្សក្រុង ខ្លួនគាត់ចេញទៅប្រជុំរៀនសូត្រនៅភ្នំឱរ៉ាល់ ហើយក៏កើតជំងឺគ្រុនចាញ់អស់ជាច្រើនខែ ត្រឡប់មកព្យាបាលនៅភ្នំពេញរហូតដល់ចុងខែឧសភា ឆ្នាំ១៩៧០ ទើបជាសះស្បើយ។ បន្ទាប់ពីជាសះស្បើយពីជំងឺ វន បានចេញទៅភ្នំឱរ៉ាល់ម្តងទៀត និងបានជួប ហ៊ូ យន់, ហ៊ូ នឹម សំណេះសំណាលគ្នាអស់រយៈពេលជិតមួយម៉ោង ក៏មានសំបុត្ររបស់អង្គការមកថាឲ្យបងៗទាំងអស់ចុះទៅភ្នំពីសដើម្បីត្រៀមធ្វើដំណើរទៅអង្គការលើ។ ធ្វើដំណើរទៅដល់ ភ្នំពីស សម្រាកបាន២-៣ថ្ងៃក៏បែកគ្នា។ ហ៊ូ យន់ និង ហ៊ូ នឹម ឡើងទៅជួបអង្គការលើ។ វន ត្រូវបាន តាម៉ុក ចាត់តាំងឲ្យទទួលខុសត្រូវនៅមន្ទីរភូមិភាគនិរតី ជាមួយឈ្មោះ សែ ហើយខ្លួនគាត់នាំទ័ពដើរវាយបន្តទៀត។

ដើមឆ្នាំ១៩៧១ អង្គការបានចាត់តាំងឲ្យ វន មករៀបចំភូមិភាគពិសេសនៅខាងលិចទីក្រុងភ្នំពេញ ក្នុងឋានៈជាលេខា។ វន រៀបចំ មន្ទីរ៣០៥ នៅឃុំពាម ហើយចាត់តាំង រស់ ជេដ្ឋ ហៅ ជាតិ ធ្វើជាប្រធានមន្ទីរ សៀង ប៉ោសែ ហៅ នាគ ទទួលខាងសេដ្ឋកិច្ច និង ធី គឹមអាន ទទួលខាងឃោសនា និងបោះពុម្ពផ្សាយ។ ខែកក្កដា ឆ្នាំ១៩៧១ អង្គការបានដកតំបន់២៥ ដែលគ្រប់គ្រងដោយ ជៃ សួន ឲ្យស្ថិតនៅក្រោមចំណុះភូមិភាគពិសេសវិញ។ ពេលនោះនៅតំបន់២៥ មានទំនាស់ដណ្តើមអំណាចគ្នារវាង ពួកមកពីខាងជើង និងពួក សុក, ចំរើន និង ហួត សេ ។ បក្សសម្រេចឲ្យ ភឹម ដកពួកខាងជើងទៅភូមិភាគបូព៌ាវិញ ទំនាស់ក៏ចប់។

ឆ្នាំ១៩៧៣ វន ចុះទៅតំបន់២៥ ដើម្បីជំរុញការប្រយុទ្ធនៅសមរភូមិខាងត្បូងនៃភូមិភាគ ពិសេសដើម្បីសម្រុកវាយផ្តាច់ព្រ័ត្រតាមផែនការរបស់បក្ស។ កងទ័ពដែលនៅសមរភូមិខាងត្បូង មានពីរកងពល គឺកងពលរបស់សមមិត្ត ណាត និងកងពលរបស់សមមិត្ត រឿន។ វន បាននិយាយថា ខ្លួនគាត់ជាអ្នកអប់រំកងទ័ពទាំងនោះ ប៉ុន្តែមិនហ៊ានអប់រំផ្ទុយនឹងមាគ៌ារបស់បក្សទេ ព្រោះខ្លាចបែកការណ៍សម្ងាត់ គ្រាន់តែបានកសាង មនោសញ្ចោតនាខ្លះៗ សម្រាប់ថ្ងៃមុខតែប៉ុណ្ណោះ។ ចុងឆ្នាំ ១៩៧៣ អង្គការសម្រេចឲ្យដកកងទ័ពភូមិភាគបូព៌ាមួយកង ឡើងមកផ្លូវជាតិលេខ១ ។ វន បានដឹងថា ជៃ សួន, ឈូក, ចក្រី, សុផាន, លីផែន និង សុក ជាខ្សែសេអ៊ីអា ប៉ុន្តែធ្វើជាមិនដឹងមិនឮ ព្រោះមិនចង់ឲ្យបែករឿងដល់ខ្លួន។

នៅឆ្នាំ១៩៧៤ វ៉េត បានណែនាំ ជៃ សួន កុំឲ្យទាក់ទង គ្នា ធ្វើសកម្មភាពសេរីពេក ព្រោះបដិវត្តន៍មុខតែឈ្នះហើយ។ ត្រូវបង្កប់ឲ្យស្ងាត់ហើយស៊ីរូងផ្ទៃក្នុងបន្តទៀត។ ពេលនេះត្រូវតែប្រឹងឲ្យបដិវត្តន៍ឈ្នះសិនទៅ ព្រោះទប់មិនបានទេ។ ពាក់កណ្តាលឆ្នាំ១៩៧៤ វន ក៏បានទាក់ទងញឹកញាប់ជាមួយ សោ ភឹម លេខា (ភូមិភាគបូព៌ា) តាមរយៈ ជៃ សួន និងបានដឹងច្បាស់ថា ភឹម ជាខ្សែសេអ៊ីអាមួយធំនៅក្នុងបក្ស។

ក្រោយថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ កម្លាំង សេអ៊ីអា សំខាន់ៗមាន ភឹម (សោ ភឹម) លេខាភូមិភាគបូព៌ា, ស៊ី (ជូ ជេត) លេខាភូមិភាគបស្ចិម, ញឹម (រស់ ញឹម) លេខាភូមិភាគពាយ័ព្យ, ធុច (កុយ ធួន) លេខាភូមិភាគឧត្តរ បានរៀបគម្រោងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចបដិវត្តនដោយមាន យ៉ា (ណៃ សារ៉ាន់) ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរៀបចំផែនការ។ វន និង ជៃ សួន ត្រូវអង្គការដកមកនៅភ្នំពេញ ហើយតំបន់២៥ត្រូវប្រគល់ឲ្យខាងភូមិភាគនិរតីគ្រប់គ្រងវិញ។ វន កាន់កាប់ និងរៀបចំក្រសួងកសិកម្មជាមួយនឹងសមមិតត អន។ វន រំសាយមន្ទីរភូមិភាគពិសេស ហើយដកមនុស្សជិតមួយរយនាក់មកជួយរៀបចំរោងចក្រនៅភ្នំពេញ។ សមមិត្ត អន ក៏យកមនុស្សមួយចំនួនពីតំបន់១៥មកដែរ។ វន ស្នើ​យក សមមិត្ត ប្រាង នៅខាងរទេះភ្លើង មកឲ្យរៀបចំជួសជុលផ្លូវស្ពាន។

ដើមឆ្នាំ១៩៧៦ ចក្រី, ឈូក, ជៃ, និង ធុច ត្រូវអង្គការបោសសម្អាត។ វន ឃើញថា ខាងបដិវត្តន៍មានកម្លាំងខ្លាំង រីឯខាង សេអ៊ីអា ចេះតែចុះខ្សោយជាលំដាប់ ក៏ធ្វើឲ្យខ្លួន មានអារម្មណ៍មិនប្រាកដប្រជា មិនដឹងថាគួរបន្ត សកម្មភាពក្បត់នឹងបដិវត្តនទៀត ឬគួរតែឈប់ទេ ប៉ុន្តែ សោ ភឹម ចេះតែគាប​សង្កត់ជាប់មិនឲ្យដកខ្លួនថយ ដូច្នេះ វន ក៏បនតសកម្មភាពក្បត់ជាសម្ងាត់តទៅទៀត។

ចុងឆ្នាំ១៩៧៧ សោ ភឹម បានស្នើថ្នាក់លើសុំវាយយួន ដោយយកលេសថាដើម្បីម្ចាស់ការមុនក្នុងកិច្ចការពារផលស្រូវតាមពិតគឺចង់ឆ្លៀតឱកាសទាក់ទងជាមួយយួន។ បក្សក៏អនុញ្ញាតឲ្យវាយ។ នេះជាមូលហេតុដែលនាំឲ្យកងទ័ពយួនវាយសន្ធាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា។ ខែ ១ ឆ្នាំ១៩៧៨ វន នាំទ័ពទៅទប់ទល់នឹងទ័ពយួន នៅផ្លូវជាតិលេខ៧ ។ វន បានជួប កែ ពក ក្នុងសភាពបាក់ទ័ព ហើយក៏បានជួយជំរុញលើកទឹកចិត្តនិងពួតដៃគ្នាដេញទាហានយួនទៅវិញ។ កងកម្លាំងរបស់បក្សកុម្មយុនិសតកម្ពុជាបានវាយរុញច្រានកងទ័ពយួន ទៅវិញអស់ ផែនការរបស់ ភឹម ត្រូវបរាជ័យ។ កម្លាំងមួយចំនួននៅខេត្តស្វាយរៀង ត្រូវអង្គការបោសសម្អាត ហើយ ភឹម ខ្លួនឯងក៏ត្រូវ បើកមុខជាបណ្តើរៗ និងធ្លាក់ខ្លួនឈឺជាទម្ងន់។ តាំងពីមានសមរភូមិនៅផ្លូវជាតិលេខ ៧ វន ឧស្សាហទៅជួបជាមួយ ពក ជាញឹកញាប់ ដើម្បីតាមដានសមរភូមិនិងរាយការណ៍ជូន ពក អំពីសមរភូមិផ្សេងៗ។ នៅចុងខែមីនា វន បានយកឡានទៅដឹក ភឹម ដែលកំពុងឈឺ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅក្នុងទីក្រុងភ្នំពេញ។ បន្ទាប់ពីពេលនោះមក វន មិនមានភារកិច្ចទៅសមរភូមិផ្លូវជាតិលេខ៧ ទៀតទេ។ ក្រោយពីជាសះស្បើយពីជំងឺ ភឹម ក៏ជិះរថភ្លើងទៅបាត់ដំបងជាមួយ ញឹម នៅដើមខែមេសា ឆ្នាំ១៩៧៨ ដើម្បីទៅរៀបចំកម្លាំងនៅខាងភូមិភាគពាយ័ព្យ។ ផែនការរបស់ ភឹម យឺតបន្តិច ព្រោះបក្សបានដឹងជាមុន។ បក្សបានចាប់ផ្តើមបោសសម្អាតនៅខាងភូមិភាគបូព៌ា និងឈានទៅបោសសម្អាតជាបន្តបន្ទាប់នៅខាងភូមិភាគពាយ័ព្យ ឧត្តរ និងឦសាន ដែលជាហេតុនាំដល់ការរលំរលាយ កម្លាំងបក្សពលករ និង សេអ៊ីអា ។ ដោយសារមានការ កម្ទេចមេដឹកនាំក្បត់ វន បានណែនាំថ្នាក់ក្រោមឲ្យផ្អាកសកម្មភាពសិន ប៉ុន្តែគាត់នៅតែខិតខំរកវិធីជួយ សមិត្ត ចាន់ និង សមមិត្ត កឺ ដើម្បីប្រមូលកម្លាំងបន្តសកម្មភាពទៅទៀតសម្រាប់ត្រៀមរដូវប្រាំងចុង ឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។ ផែនការរបស់ វន ក៏មិនបានសម្រេចដែរ ហើយនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ១៩៧៨ វន ត្រូវអង្គការចាប់ខ្លួន។ វន ត្រូវបានបញ្ជូនមកឃុំឃាំងនៅមន្ទីរស-២១ និងត្រូវ សួរចម្លើយចំនួន៥ដង។ លើកទី១នៅថ្ងៃទី៦ ខែ១១ លើកទីពីរនៅថ្ងៃទី១០ ខែ១១ លើកទី៣នៅថ្ងៃទី១ ខែ១២ លើកទី៤នៅ ថ្ងៃទី៣ ខែ១២ និងលើកទី៥នៅថ្ងៃទី៥ ខែ១២ ឆ្នាំ១៩៧៨។

ពីខែមេសា ឆ្នាំ១៩៧៥ ដល់​ខែមេសា ឆ្នាំ១៩៧៦ ខ្មែរក្រហម​បាន​កាន់​អំណាច​ក្រោម​ឈ្មោះ “រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា” ដែល​កាល​ណោះ មាន​សម្តេច នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ និង ប៉ែន នុត ជា​នាយក​រដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបាន​បាត់​ឈ្មោះ​ ចាប់​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​បង្កើត​ឡើង នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩៧៦។ 

យោងតាមរដ្ឋធម្មនុញ្ញ ដែល​បាន​ប្រកាស​ឲ្យ​ប្រើ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​១៩៧៦ សភា​តំណាង​ប្រជាជន គឺ​ជា​អំណាច​នីតិ​បញ្ញត្តិ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សមាជិក​សភា ដែល​មាន​២៥០រូប​ ត្រូវ​ជ្រើស​រើស​ឡើង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជា​សម្ងាត់ សម្រាប់​អណត្តិ​៥ឆ្នាំ។ នួន ជា គឺ​ជា​ប្រធាន និង ឈិត ជឿន ហៅ​ម៉ុក គឺ​ជា​អនុប្រធាន​ទី​មួយ។

គណៈប្រធានរដ្ឋ​ មាន​ឋានៈ​​​​ជា​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ។ សម្តេច នរោត្តម សីហនុ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ​បាន​បន្ត​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩៧៦។ ក្រោយ​ពី​ព្រះអង្គ​លាលែង​ចេញ​ពី​តំណែង ខៀវ សំផន ក៏​បាន​ឡើង​កាន់​តំណែង​នេះ​ជំនួស​ព្រះអង្គ។ យោងតាមលោក Raoul Jennar រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ មាន​រចនាសម្ព័ន្ធ​​ដូច​តទៅ៖

  • ខៀវ សំផន ប្រមុខ​រដ្ឋ 
  • នួន ជា ប្រធាន សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា
  • ឈិត ជឿន ហៅ ម៉ុក អនុ​ប្រធាន សភា​តំណាង​ប្រជាជន​បដិវត្តន៍​កម្ពុជា

រដ្ឋាភិបាល
  • ប៉ុល ពត ជា​នាយក​រដ្ឋមន្រ្តី
  • ឈឹម សាមោក ជា​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី
ឧបនាយករដ្ឋមន្រ្តី
  • អៀង សារី ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស
  • សុន សេន ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ
  • វន វ៉េត ឧប​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច
រដ្ឋមន្រ្តី
  1. ហ៊ូ នឹម រដ្ឋមន្រ្តី​ក្រសួង​ឃោសនាការ និង​ព័ត៌មាន
  2. អៀង ធីរិទ្ធិ (ប្រពន្ធ​របស់ អៀង សារី) ជា​រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច
  3. យុន យ៉ាត (ប្រពន្ធ​របស់ សុន សេន) ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​អប់រំ
  4. ជួន ជឿន រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល
  5. ជួន ម៉ុម រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​វិទ្យាសាស្រ្ត
  6. កង ចាប រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌
  7. ចេង អន ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម
  8. នន សួន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម
  9. កុយ ធួន រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម
  10. តូច ភឿន រដ្ឋមន្រ្តី​ក្រសួង​សាធារណការ
ក៏ប៉ុន្តែ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អង្គការ​ដែល​មាន​អំណាច​លើស​អ្វីៗ​ទាំង​អស់​នោះ គឺ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដែល​មក​ទល់​នឹង​ពេល​នោះ​ត្រូវ​ពួក​ខ្មែរ​ក្រហម​ខ្លួន​ឯង​ដាក់​ឈ្មោះ​ថា “អង្គការបដិវត្តន៍” ហើយ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា “អង្គការ”។

នៅក្នុងរចនាសម្ព័ន្ធបក្សនេះទៀតសោត គណៈ​កម្មាធិការ ​ដែល​មាន​សិទ្ធិ​អំណាច​ធំបំផុត ក្នុង​ការ​​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នានា អនុម័ត​គោល​នយោបាយ​រដ្ឋាភិបាល និង​លក្ខន្តិកៈ​ផ្សេងៗ​នោះ គឺ​គណៈ​អចិន្រ្តៃយ៍​បក្ស​ ដែល​មាន​សមាជិក​៥រូប​ គឺ​ប៉ុល ពត ជា​លេខា នួន ជា ជា​អនុលេខា អៀង សារី សោ ភឹម និង វន វ៉េត ជា​សមាជិក។

បន្ទាប់ពីគណៈអចិន្រ្តៃយ៍បក្ស អង្គការ​ដែល​មាន​អំណាច​លំដាប់​ទីពីរ​ក្នុង​បក្ស គឺ​គណៈកម្មាធិការ​​មជ្ឈិម​បក្ស។ សមាជិក​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​នេះ​រួម​មាន សមាជិក​ទាំង​៥រូប​នៃ​គណៈអចិន្រ្តៃយ៍ បូក​ជាមួយ​នឹង​មនុស្ស​ពីរ​នាក់​ទៀត​គឺ សុន សេន និង តាម៉ុក។ នៅ​ឆ្នាំ​១៩៧៧ មនុស្ស​បី​រូប​ផ្សេង​ទៀត​ត្រូវ​បាន​បញ្ចូល​បន្ថែម​ទៅ​ក្នុង​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស គឺ ខៀវ សំផន ញឹម រស់ និង កែ ពក។
 
រចនាសម្ព័ន្ធ​បក្ស​កុម្មុយនិស្ត​កម្ពុជា គណៈ​អចិន្រ្តៃយ៍ (៥រូប)
  1. ប៉ុល ពត លេខាបក្ស
  2. នួន ជា អនុលេខា​បក្ស
  3. អៀង សារី សមាជិក
  4. សោ ភឹម សមាជិក
  5. វន វ៉េត សមាជិក
គណៈ​កម្មាធិការ​មជ្ឈិម​បក្ស (១០​រូប)
  1. ប៉ុល ពត
  2. នួន ជា
  3. អៀង សារី
  4. សោ ភឹម
  5. វន វ៉េត
  6. សុន សេន
  7. ឈិត ជឿន ហៅ​ម៉ុក
  8. ខៀវ សំផន
  9. ញឹម រស់
  10. កែ ពក
2016-06-08 07:57pm លោក ឌុច៖ ខ្ញុំមិនបានទទួលបញ្ជាពី នួន ជា ឬពីប៉ុល ពត ឱ្យទុកជីវិត អ្នកទោសជាស្ត្រី និងកុមារ នៅមន្ទីរ ស-២១ទេ (ភ្នំពេញ)៖ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានឲ្យដឹងថា លោកមិនដែល ទទួលបញ្ជាពី នួន ជា ឬពីប៉ុល ពត ឱ្យទុកជីវិតទៅ លើ អ្នកទោសជាស្ត្រី និងកុមារ នៅមន្ទីរស-២១ នោះទេ។ លោក ឌុច បានបន្តថា ការសម្រិតសម្រាំង កម្មាភិបាល ក្នុងរបបខ្មែរក្រហមជាពិសេស នៅមន្ទីរស-២១ មានការប៉ះពាល់អារម្មណ៍ ដល់មនុស្សជាច្រើន ក្នុងនោះមានទាំងរូបលោកផងដែរ ដែលមានការភ័យខ្លាចត្រូវគេសម្លាប់។ បើតាម ឌុច អ្នកដែល ត្រូវបានចាប់ខ្លួន និងបញ្ជូនមកកាន់គុកទួលស្លែង  គឺមានឈ្មោះថាជា អ្នកស្លាប់ និងគ្មាននរណាម្នាក់ អាចចេញពីគុកនេះបាន ឡើយ។   

ឌុច ឆ្លើយប្រាប់អង្គជំនុំជម្រះសាលាដំបូងថា៖ «កុំថាតែ កូន ថាច់ ជា ដែលគាត់ធ្វើជារដ្ឋមន្រ្តីរបស់ លន់ នល់។ សូម្បីតែ កូនបង វន តួនាទី វន វ៉េត ជា សមាជិកអចិន្រ្តៃយ៍មជ្ឈិមបក្ស ជាឧបនាយករដ្ឋមន្រ្តី នៅពេលដែលគេ ចាប់ បងវន បង វិន (ប្រពន្ធរបស់ វន វ៉េត) ក៏ត្រូវគេចាប់ដែរ។ កាលណាបើគេ ចាប់ ឪពុកហើយគឺគេចាប់កូន និង ប្រពន្ធហើយ។ គោលការណ៍នៃការម្ទេចក្រុម​គ្រួសាររបស់អ្នក​ទោសនេះ​ធ្វើឡើង ក្រោយថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ »។

លោកបានបញ្ជាក់ទៀតថាការចាប់ក្រុមគ្រួសាររបស់អ្នកទោសនេះគឺធ្វើឡើងតាមបញ្ជារបស់ថ្នាក់លើ មិនមែនជាការសម្រេច របស់ ប្រធាន គុក ទួលស្លែង ធ្វើឡើងស្រេចតែចិត្តនោះទេ។ លោកថ្លែងថាប្រសិន​បើមន្ទីរស-២១ ធ្វើដោយខ្លួនឯង នោះប្រធានមន្ទីរស-២១ អាចកំបុតក។ លោកក៏បានបញ្ជាក់ថា លោកក៏ធ្លាប់មានបទពិសោធន៍ ក្នុងការជួយក្មេងៗមួយចំនួនផងដែរ ប៉ុន្តែមានការលំបាកយ៉ាងខ្លាំងព្រោះការចិញ្ចឹមក្មេងត្រូវ មានមនោសញ្ចេតនា។

ឆ្លើយសំណួរ របស់សហព្រះរាជអាជ្ញារងអន្តរជាតិ ដាល់ លីសាក់ ដែលសួរថា តើមានមូលហេតុអ្វីបាន ជាគេចាប់ប្រពន្ធ កូនរបស់ខ្មាំង លោក ឌុច បានឆ្លើយថា នេះគោលជំហររបស់បក្សកុម្មុនីស្តកម្ពុជា ដែលផ្ទុយ ពីពុទ្ធឱវាទ ដែលថាពាក្យត្រូវរំងាប់ដោយការមិនចងពៀរ គឺគោលការណ៍បក្ស កុម្មុយនីស្តកម្ពុជាបំណុលឈាមត្រូវតែសងដោយឈាម។

លោកបានឭជាញឹកញាប់ពីលោក សុន សេន ដែលថាការកម្ទេចកូនៗរបស់អ្នកទោសចោលដោយ ខ្លាចកូនៗទាំងនោះ ធ្វើការសងសឹក និង ម្យ៉ាងទៀត ដោយសារតែអង្គការគ្មាន​បាយឱ្យក្មេងៗនោះហូប។

លោក ឌុច បានឲ្យដឹងទៀតថា លោកបានទទួល ការណែនាំ ពីមេដឹកនាំ ជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធ របស់អ្នកមានទោស ដោយ លើកឧទាហរណ៍ ចាប់ប្រពន្ធរបស់លោក វន វ៉េត ជាអតីតរដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និង ប្រពន្ធ របស់ លោក ចេង អន ជាអតីតរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម។ ឌុចបានបន្តថា ក្រៅពីនោះមាន ការបញ្ជា ពីមិត្តប៉ង់ និងមិត្តឌីន ដែលទទួលបញ្ជាពីថ្នាក់​លើឱ្យលោកធ្វើការចាប់ខ្លួន។

ការឆ្លើយរបស់ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានធ្វើឡើង នៅចំពោះមុខ អង្គជំនុំជម្រះសាលាដំបូង ក្នុងសំណុំរឿង ០០២/០២ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕

បដិវត្តន៍អត់ពណ៌ ១៧ មេសាកម្ពុជារំដោះ សម្រែកជ័យឃោស កក្រើកមេឃា ដុំពពកខ្មៅរលាយហើយណា រស្មីភ្លឺថ្លា បដិវត្តន៍ចាំងចែង ។ នេះគឺជាវគ្គមួយនៃចម្រៀងបដិវត្តន៍ខ្មែរក្រហមដែលខ្ញុំបានឮដំបូងបំផុតកាលពី ៤៤ឆ្នាំមុន ។ វាបានដក់ជាប់នៅក្នុងការចងចាំរបស់ខ្ញុំរហូតដល់ថ្ងៃនេះ ដោយហេតុតែចម្រៀងនេះផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ជម្លៀសប្រជាជនចេញអំពីទីក្រុងទៅកាន់ជនបទ។

 បដិវត្តន៍និងការធ្វើទុក្ខបុកម្នេញកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងព្រៃផ្សៃពីសំណាក់ពួកខ្មែរក្រហម ត្រូវបានគេសរសេរកត់ត្រាទុកជាច្រើនមកហើយ ប៉ុន្តែចំណុចសំខាន់មួយចំនួនហាក់ដូចជានៅស្រពិចស្រពិលនៅឡើយ ។ ដើម្បីរំលឹកអំពីអនុស្សាវរីយ៍ដ៏ជូចត់មួយនេះ ខ្ញុំសូមលើកយកកត្តាពាក់ព័ន្ធជាប្រវត្តិសាស្ត្រមួយចំនួនមកលាតត្រដាងនៅក្នុងអត្ថបទនេះ ។ ដើមកំណើតនៃសោកនាដកម្មខ្មែរនៅក្នុងសម័យខ្មែរក្រហម មានប្រភពចេញមកពីវីរជនវៀតណាមមួយរូបឈ្មោះ ហូ ជីមីញ ។ នៅដើមទសវត្សឆ្នាំ ១៩៣០ ហូ ជីមីញ និងឥស្សរជនចិនមួយរូបឈ្មោះ តេង ស៊ាវពីង បានជួបគ្នានាគ្រាដែលពួកគេទៅសិក្សានៅក្នុងប្រទេសបារាំង ។ នៅទីនោះ ពួកគេបានចូលជាសមាជិករបស់អង្គការ ខំមីនថឺន (Comintern OR Communist International) ។ គួរបញ្ជាក់ថា សហភាពសូវៀតដែលទើបនឹងទទួលបានជ័យជម្នះនៅក្នុងបដិវត្តន៍បង្កើតលទ្ធិកុម្មុយនីស្តប្រមាណជាជាងមួយទសវត្សកន្លងទៅ បានបង្កើតអង្គការខំមីនថឺនឡើងដើម្បីផ្សព្វផ្សាយលទ្ធិកុម្មុយនីស្តឲ្យបានទូលំទូលាយ ។

 បន្ទាប់ពីទទួលការហ្វឹកហាត់វគ្គនយោបាយ និងបានចូលរួមមហាសន្និបាតនៅទីក្រុងមូស្គូរួច ហូ ជីមិញ បានធ្វើដំណើរទៅដល់ប្រទេសចិន ។ នៅទីនោះ គាត់បានទៅចូលរួមនៅក្នុងមហាសន្និបាតខំមីនថឺនមួយទៀតដែលរៀបចំឡើងនៅតំបន់កង់តុង (Guangdung) នៅក្នុងឆ្នាំ ១៩៣៩ ។ អំឡុងពេលស្នាក់នៅតំបន់កង់តុង ហូ ជីមិញ បានជួបនឹងសកម្មជនវៀតណាមមួយចំនួន ។ ពួកគេបានលបលួចនាំ ហូ ជីមិញ មកកាន់ទីក្រុងហាណូយហើយក៏បានបង្កើតចលនារំដោះជាតិវៀតណាមចេញពីនឹមអាណានិគមបារាំង ។ គេហៅចលនានោះថា វៀតមិញ (Viet Minh) ដែលមាន ហូ ជីមិញ ឡេ យន់ ផាំ វ៉ាន់ដុង ឡេ ដឹកថូ និង វ៉ូ ង្វៀងយ៉ាប់ ជាស្ថានិកសំខាន់ ។ ក្រោយមក ឡេ ដឹកថូ បានជួបនឹងយុវនិស្សិតវៀតណាមនៅភាគខាងត្បូងមួយរូបឈ្មោះ ផាំ ស៊ុនហួន ដែលជាអ្នកស៊ើបការណ៍ដ៏ចំណានបំផុតនៅក្នុងប្រវត្តិសាស្ត្រវៀតណាម ។ ផាំ ស៊ុនហួន ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសហរដ្ឋអាមេរិកហើយរកឱកាសធ្វើការជាមួយភ្នាក់ងារសារពត៌មានអាមេរិកាំងដើម្បីស៊ើបយកពត៌មាននៅពេលដែលគាត់វិលត្រឡប់មកវៀតណាមវិញ។គាត់បានក្លាយជាបុគ្គលសំខាន់មួយរូបនៅក្នុងសង្គ្រាមរវាងវៀតណាមនិងអាមេរិក ។ 

នៅក្នុងអំឡុងពេលស្របាលគ្នានោះ ប្រទេសខ្មែរក៏មានការរំជើបរំជួលនយោបាយផងដែរ ។ គួរ​កត់​សម្គាល់ថា ឆ្នាំ១៩៣៩ ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី ២ ហើយប្រទេសបារាំងដែលជាអាណានិគមគ្រុបគ្រងប្រទេសយួន លាវ កម្ពុជា និងតំបន់កម្ពុជាក្រោមនោះត្រូវបានយោធាអាល្លឺម៉ង់វាយប្រហារយ៉ាងដំណំ ។ ឆ្លៀតឱកាសនោះ ខ្មែរមួយក្រុមដឹកនាំដោយលោក សឺន ង៉ុកថាញ់ ប៉ាច ឈឺន ប៊ុណ្ណចន្ទ ម៉ុល និងអាចារ្យ ហែម ជៀវ បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យបារាំងផ្តល់សិទ្ធិសេរីភាពឲ្យខ្មែរក្នុងការសម្រេចជោគវាសនារបស់ខ្លួន ។ បារាំងបានចាប់មេបាតុករមួយចំនួន លើកលែងតែលោក សឺន ង៉ុកថាញ់ដែលរត់គេចខ្លួនរួច យកទៅដាក់គុកនៅកោះ ត្រឡាច ។ អាចារ្យ ហែម ជៀវបានស្លាប់នៅទីនោះ ឯអ្នកដទៃទៀតត្រូវបានដោះលែងវិញបន្ទាប់ពី ជប៉ុនវាយលុកយកបានតំបន់អាសុីអគ្នេយ៍ ។ លុះជប៉ុនចាញ់សង្គ្រាមលោកលើកទី ២ បារាំងបានវិលត្រឡប់មកត្រួតត្រាតំបន់ឥណ្ឌូចិនវិញ ហើយអតីតអ្នកទោសដែលជប៉ុនបានដោះលែងពីគុកនៅកោះត្រឡាច មានលោកប៊ុណ្ណចន្ទ ម៉ុល ជាអាទ៍ បាននាំគ្នារត់គេចខ្លួនទៅកទ័ពប្រឆាំងនឹងបារាំងនៅតាមបណ្តោយជួរភ្នំដងរែក ។ ពួកគេហៅចលនានោះថា ខ្មែរឥស្សរៈ ។ នៅឯស្រុកយួនឯនោះវិញ ពួកវៀតមិញបានពង្រីកឥទ្ធិពលរបស់គេនៅអំឡុងពេលបារាំងចាញ់ដៃជប៉ុន ដោយបង្កើតឲ្យមានក្រុមវៀតមិញនៅក្នុងប្រទេសខ្មែរភាគខាងកើតនិងនៅប្រទេសឡាវ ។ នៅក្នុងប្រទេសខ្មែរ គេហៅចលនានោះថា៖ ខ្មែរវៀតមិញ ។

 ឯនៅប្រទេសឡាវគេហៅថា៖ ឡាវឥស្សរា ។ ចលនាខ្មែរវៀតមិញនិងខ្មែរឥស្សរៈបានជួបពិភាក្សាគ្នាម្តងពីរដែរដើម្បីសហការគ្នាវាយប្រហារបារាំង ប៉ុន្តែមិនចុះសម្រុងនឹងគ្នាទេ ។ ដល់ចំណុចនេះ ខ្ញុំសូមបើករង្វង់ក្រចកនិយាយអំពីខ្មែរមួយក្រុមដែលទៅសិក្សានៅស្រុកបារាំង ។ ក្រោយសង្គ្រាមលោកលើកទី ២ មូលនិធិរ៉ុកហ្វែល្លឺ (Rockfeller Foundation) បានផ្តល់ថវិកាឲ្យសាកលវិទ្យាល័យប៉ារីស ដើម្បីសាងសង់អគារស្នាក់នៅនិងផ្តល់អាហារូបករណ៍ដល់និស្សិតនៅជុំវិញពិភពលោកមកសិក្សានៅស្រុកបារាំង ។ គេធ្វើរបៀបនេះក្នុងគោលបំណងឲ្យយុវជនដែលមានពូជអម្បូរខុសគ្នាមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាដើម្បីកសាងមិត្តភាពនិងបញ្ជៀសកុំឲ្យសង្គ្រាមលោកកើតឡើងទៀត ។ គេដាក់ឈ្មោះអគារស្នាក់នៅទាំងនោះថា៖ ផ្ទះខ្មែរ ផ្ទះវៀតណាម ផ្ទះអាល់ហ្សឺរី ជាដើម ។ល។ 

នៅឆ្នាំ ១៩៤៩ និស្សិតខ្មែរមួយក្រុមត្រូវបានអនុញាតិឲ្យទៅសិក្សានៅស្រុកបារាំងនាគ្រានោះ ។ ក្នុងចំណោមនិស្សិតទាំងនោះមានជាអាទ៍លោក៖ សាឡុត ស (ហៅ ប៉ុល ពត) អៀង សារី ខៀវ សំផន គាត ឆុន ខៀវ បុណ្ណារី និង អៀង ធីរិទ្ធ ជាដើម ។ល។ បងប្អូនត្រកូល ជួន ដែលជាក្មួយរបស់លោក ប៊ុណ្ណចន្ទ ម៉ុល និងមនុស្សសំខាន់ៗជាច្រើនទៀតនៅក្នុងជួរខ្មែរក្រហមក៏មានមុខនៅទីនោះដែរ ។ និស្សិតខ្មែរទាំងនោះបានបង្កើតក្រុមសកម្មភាពនយោបាយមួយដែលពួកគេហៅថា៖ វង្សម៉ាក្សសុីស (Marxist Circle) ។ លោក កេង វ៉ាន់សាក់ ក៏ធ្លាប់ចូលរួមពិភាក្សាជាមួយនឹងសកម្មជននយោបាយទាំងនោះដែរ ។ គួរកត់សម្គាល់ដែរថា ឆ្នាំ១៩៤៩នេះ ក៏ជាឆ្នាំដែលបារាំងធ្វើស្ថិតិជំរឿនចំនួនពលរដ្ឋនៅកម្ពុជាក្រោមហើយសម្រេចភ្ជាប់ទឹកដីតំបន់នោះឲ្យទៅប្រទេសវៀតណាម ត្បិតជនជាតិវៀតណាមដែលរស់នៅក្នុងតំបន់នោះមានចំនួនច្រើនជាងជនជាតិខ្មែរ ។ នៅឯប្រទេសចិន ពួកកុម្មុយនីស្តក៏ទទួលបានជ័យជម្នះហើយប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោកប្រធាន ម៉ៅ សេទុង ជាអ្នកដឹកនាំ ។ កត្តាចម្បងដែលធ្វើឲ្យអាណានិគមបារាំងនៅឥណ្ឌូចិនក្រឡាប់ចាក់ គឺបរាជ័យនៅសមរភូមិ ឌៀនបៀនភូ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ។ នៅឆ្នាំ ១៩៥៣ ហូ ជីមិញ និងយុទ្ធមិត្តរបស់គាត់អមដោយជំនួយសម្ភារៈសឹកពីសំណាក់មហាមិត្តចិន បានឡោមព័ទ្ធវាយកំទេចមូលដ្ឋានទ័ពដ៏រឹងមាំមួយរបស់បារាំងនៅតំបន់ឌៀនបៀនភូ ។ បន្ទាប់ពីបរាជ័យនៅឌៀនបៀនភូ បារាំងក៏សម្រេចចិត្តកោះប្រជុំសន្និសិទមួយនៅទីក្រុងហ្សឺណែវ ដើម្បីផ្តល់ឯករាជ្យឲ្យប្រទេស យួន ឡាវ និង ខ្មែរ ។ ក្រុមអ្នកតស៊ូប្រឆាំងនឹងបារាំងទាំងប៉ុន្មាន ដែលមានទឹកដីខ្លះស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន អាចមានកៅអីអង្គុយនៅតុចចារ ។ 

ក្រុម ហូ ជីមិញ តំណាងឲ្យវៀតណាមនៅភាគខាងជើង ។ ឯភាគខាងត្បូងនិងតំបន់កម្ពុជាក្រោមតំណាងដោយក្រុមលោក ង៉ោ ឌិញយៀម បន្ទាប់ពីស្តេច បៅ ដាយ បានដាក់រាជ ។ ចំណែកឯប្រទេសខ្មែរ ពួកឥស្សរៈ ជាពិសេសខ្មែរវៀតមិញ បានទាមទារអង្គុយក្នុងតុចចារដែរ ប៉ុន្តែត្រូវបានរារាំងដោយគណប្រតិភូខ្មែរដឹកនាំដោយលោក សម សារី ឪពុកលោក សម រង្សី សព្វថ្ងៃនេះ ។ បន្ទាប់ពីការចចារគ្នានៅទីក្រុងហ្សឺណែវ ឧបទ្វីបឥណ្ឌូចិនត្រូវបានបែងចែកជាបួនប្រទេសគឺ៖ វៀតណាមខាងជើង វៀតណាមខាងត្បូង (ដែលមានកម្ពុជាក្រោមនៅក្នុងនោះ) ខ្មែរ និង ឡាវ ។ គួរកត់សម្គាល់ថា អំឡុងពេលដែល ហូ ជីមិញ បង្កើតចលនាវៀតមិញនោះ ពួកគេបានរៀបចំបណ្តាញទូទាំងប្រទេសវៀតណាមទាំងមូល រាប់បញ្ចូលទាំងក្រុមខ្មែរវៀតមិញនៅក្នុងស្រុកខ្មែរផងដែរ ។ ដូច្នេះ សន្និសិទហ្សឺណែវតម្រូវឲ្យសកម្មជនវៀតមិញទាំងនោះទៅរួមរស់ជាមួយនឹងម្ចាស់របស់ពួកគេនៅក្នុងប្រទេសវៀតណាមភាគខាងជើង ។ អ្វីដែលជាមេរៀនចេញអំពីសន្និសិទហ្សឺណែវនោះ គឺថាពួកកុម្មុយនីស្តមិនបានគោរពតាមគោលការណ៍កិច្ចព្រមព្រៀងទេ ។ ភ្នាក់ងារសម្ងាត់របស់ពួកគេនៅតែបន្តសកម្មភាពនៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពប្រទេសដទៃ ដូចជានៅស្រុកខ្មែរជាដើម ។ និយាយអំពីក្រុមនិស្សិតខ្មែរម៉ាក្សសុីសនៅស្រុកបារាំងវិញម្តង ។ បន្ទាប់ពីសិក្សាអំពីការធ្វើបដិវត្តន៍និងពង្រឹងគោលជំហរបានល្អគួរសម ពួកគេបានសម្រេចនាំគ្នាវិលមកស្រុកខ្មែរដើម្បីកែប្រែសង្គមឲ្យបានល្អរុងរឿង ។ ដើមឡើយ គោលដៅរបស់ពួកគេគឺកំចាត់អាណានិគមបារាំងឲ្យវិនាសពីស្រុកខ្មែរ ។ ប៉ុន្តែ ដោយហេតុតែបារាំងបានប្រគល់ឯករាជ្យមកឲ្យខ្មែររួចហើយ ពួកគេក៏សម្រេចផ្តោតការវាយប្រហារទៅលើពួកសក្តិភូមិ នាយទុន ប្រត្តិកិរិយាវិញម្តង ។ និយាយឲ្យចំគឺផ្តួលរំលំរំលាយរាជានិយមចោល ។ អ្នកដែលត្រឡប់មកស្រុកខ្មែរមុនគេនៅដើមទសវត្សឆ្នាំ ១៩៥០ គឺ ប៉ុល ពត ។

 អំឡុងពេលនោះ ប្រទេសខ្មែរទើបទទួលបានឯករាជ្យពីបារាំង ហើយស្តេច នរោត្តម សីហនុ ដែលជាប្រមុខរដ្ឋបានអំពាវនាវឲ្យក្រុមខ្មែរតស៊ូប្រឆាំងបារាំងទាំងអស់ដាក់អាវុធចុះចូលជាមួយរដ្ឋាភិបាល ។ ខ្មែរឥស្សរៈនៅភ្នំដងរែកមួយចំនួនដូចជាលោក ដាប ឈួន ប៊ុណ្ណចន្ទ ម៉ុល និង ធម្មបាល ខៀវ ជុំ បានបញ្ឈប់សកម្មភាពហើយវិលមករួមរស់ក្នុងសង្គមខ្មែរវិញ ប៉ុន្តែក្រុមខ្មែរវៀតមិញដែលបង្កើតឡើងដោយ ហូ ជីមិញ នោះ មិនបញ្ឈប់គំនិតតស៊ូរបស់ខ្លួនទេ ។ គួរកត់សម្គាល់ថា នៅពេលដែល ហូ ជីមិញ បញ្ជូន ឡេ យន់ និង ឡេ ដឹកថូ ឲ្យមករៀបចំបណ្តាញវៀតមិញនៅស្រុកខ្មែរ ពួកគេបានជ្រើសយកតំបន់ខេត្ត តាកែវ កំពត និង កំពង់ស្ពឺ ធ្វើជាចំណុចកណ្តាល (Headquarters) ហើយជ្រើសរើសមនុស្សម្នាក់ឲ្យធ្វើជាស្នងការ ។ គេមិនទាន់មានលេខាបក្សទេនៅគ្រានោះ ព្រោះក្រុមខ្មែរវៀតមិញជាបុត្រសម្ព័ន្ធរបស់ ចលនាវៀតមិញដែលមានវៀតណាមនិង ហូ ជីមិញ ជាអ្នកចាត់ចែងការងារ ។ មនុស្សទីមួយដែលកាន់កិច្ចការស្នងការនៃក្រុមខ្មែរវៀតមិញគឺ អាចារ្យ មៀន ដែលយួនអោយដូរឈ្មោះជា សឺន ង៉ុងមិញ ដើម្បីបោកប្រាស់អ្នកតស៊ូដទៃឲ្យទៅចូលរួមជាមួយត្បិតគិតថា សឺន ង៉ុងមិញ និង សឺន ង៉ុងថាញ់ ជាបងប្អូននឹងគ្នា ។ មុខងារជាស្នងការ គ្រោះថ្នាក់ខ្លាំងណាស់ ។ គុកនិងសេចក្តីស្លាប់ស្ថិតនៅក្បែរខ្លួនប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណ ។ ដើម្បីកាត់បន្ថយហានិភ័យ ខ្មែរវៀតមិញបានបង្កើតតួនាទីមួយហៅថា នីរសារ ដែលជាអ្នកនាំសារពីស្នងការទៅកាន់សមាជិកនានា និងពីសមាជិកនានាមកឲ្យស្នងការ ។

 អតីតកម្មាភិបាលខ្មែរក្រហមជាច្រើន រាប់បញ្ចូលទាំងអ្នកដែលមានវាសនាបានមកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ គឺសុទ្ធតែធ្លាប់បានកាន់តួនាទីជា នីរសារ នេះ ។ ស្នងការនិងនីរសារ ជាគន្លឹះស្លាប់រស់របស់ការតស៊ូនៃពួកខ្មែរវៀតមិញ ឬខ្មែរក្រហម ហើយក៏ជាមុខសញ្ញានៃការវាយប្រហាររបស់អាជ្ញាធរដែរ ។ ដោយហេតុតែសកម្មភាពនៃក្រុមខ្មែរវៀតមិញ ជាសកម្មភាពលួចលាក់ ការស្លាប់របស់ស្នងការនិងនីរសារមួយចំនួនក៏ស្ថិតនៅក្នុងភាពអាថ៌កំបាំងដែរ ។ អាចារ្យ មៀន ត្រូវបានគេលួចសម្លាប់បន្ទាប់ពីកាន់កិច្ចការបានមួយរយៈ ។ នៅអំឡុងឆ្នាំ ១៩៥៥ លោក ទូ សាមុត ត្រូវបានតែងតាំងឲ្យធ្វើជាស្នងការ ។ ឯទីតាំងប្រតិបត្តិការណ៍ក៏ត្រូវបានរំកិលមកកាន់ទីក្រុងភ្នំពេញដែរ ។ នៅក្នុងកំឡុងពេលនេះ ប៉ុល ពត និង សុីវ ហេង ដែលត្រូវជាឪពុកមារបស់លោក នួន ជា បានមកចូលរួមជាមួយនឹង ទូ សាមុត ដើម្បីរៀបចំឲ្យមានអង្គការបក្សកុម្មុយនីស្តនៅកម្ពុជា ។

 ទូ សាមុត បានក្លាយជាលេខាបក្សនាគ្រានោះ ប៉ុន្តែត្រូវបានគេលួចសម្លាប់យ៉ាងអាថ៌កំបាំងទៀត ។ បន្ទាប់ពី ទូ សាមុត ស្លាប់ សុីវ ហេង ក៏សុំចាកចេញពីចលនាតស៊ូ ។ តំណែងលេខាបក្សក៏ធ្លាក់មកដល់ ប៉ុល ពត ដែលមាន នួន ជា ជាជំនួយការជំនិត ។ នួន ជា ដែលមានភក្តីភាពជាមួយនឹង ប៉ុល ពត ជាងឪពុកមាខ្លួនបានដាក់ការសង្ស័យលើ សុីវ ហេង នៅក្នុងការស្លាប់របស់ ទូ សាមុត និងសកម្មជនដទៃ ។ កិច្ចប្រជុំសម្ងាត់មួយត្រូវបានរៀបចំឡើងនៅក្បែរចំណតរថភ្លើងភ្នំពេញ ដោយមានការជួយជ្រោមជ្រែងពីបងប្អូនត្រកូល ជួន ។ បន្ទាប់ពីកិច្ចប្រជុំនោះ គេក៏សម្រេចឲ្យ ប៉ុល ពត គេចខ្លួនទៅនៅក្នុងព្រៃ ហើយបង្កើតឲ្យមានស្នងការក្រុងភ្នំពេញ ដើម្បីគៀងគរនិស្សិតបញ្ញវ័ន្ត និងមន្ត្រីរាជការឲ្យចូលរួមនៅក្នុងចលនាតស៊ូ ។ លោក កេង វ៉ាន់សាក់ បានជូនដំណើរ ប៉ុល ពត ដោយសម្ងាត់ ។ ពួកគេជិះកាណូតឆ្លងពីខេត្តកំពង់ចាមទៅកាន់ស្រុក ក្រូចឆ្មារ ហើយដាក់ ប៉ុល ពត នៅទីនោះដើម្បីឲ្យពួកនីរសារនាំគាត់ទៅកាន់ការិយាល័យលេខ ១០០ ដែលជាមូលដ្ឋានសម្ងាត់របស់ចលនាយួនវៀតមិញស្ថិតនៅក្នុងស្រុក ស្នួល ។ 

បន្ទាប់មក ប៉ុល ពត បានទៅជួប ហូ ជីមិញ នៅប្រទេសវៀតណាមភាគខាងជើង ។ ចលនាយួនវៀតមិញ និងខ្មែរវៀតមិញដែលដឹកនាំដោយ ប៉ុល ពត បានសហការគ្នាតស៊ូរហូតដល់ឆ្នាំ ១៩៧៣ ទើបបែកបាក់គ្នា ។ បន្ទាប់ពី ប៉ុល ពត ភៀសខ្លួនទៅនៅក្នុងព្រៃ កិច្ចការនានានៅក្នុងក្រុងត្រូវបានចាត់ចែងដោយ ស្នងការក្រុងភ្នំពេញ ។ មនុស្សទីមួយដែលធ្វើកិច្ចការនេះគឺ លោក ដាំ ផេង ។ នៅទសវត្សឆ្នាំ ១៩៦០ ដាំ ផេង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់បានហើយធ្វើទណ្ឌកម្មយ៉ាងទម្ងន់ដើម្បីស្វែងរកបក្សពួកដទៃ ។ គាត់បានស្លាប់នៅក្នុងគុក ។ លុះ ដាំ ផេង ស្លាប់ទៅ លោក វន វ៉េត ត្រូវបានចាត់តាំងឲ្យធ្វើជាស្នងការក្រុងភ្នំពេញ បន្តទៅទៀត ។

វន វ៉េត ធ្វើជាស្នងការក្រុងភ្នំពេញរហូតដល់ក្រុមខ្មែរក្រហមវាយលុកយកទីក្រុងភ្នំពេញបាននៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ គាត់ជាមនុស្សមានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលមន្ត្រីរាជការនៅសម័យនោះ ឲ្យទៅចូលរួមក្នុងចលនាតស៊ូខ្មែរក្រហម ។ លោក អុិត សារិន អធិការបឋមសិក្សានិងជាអ្នកសរសេរសៀវភៅ ស្រណោះព្រលឹងខ្មែរ ជាមន្ត្រីមួយរូបក្នុងចំណោមមន្ត្រីជាច្រើននាក់ដែលជឿលើការឃោសនារបស់ វន វ៉េត ។ 

នៅឆ្នាំ ១៩៧៧ វន វ៉េត ត្រូវបាន ប៉ុល ពត ចោទថាក្បត់បក្សហើយក៏ត្រូវគេចាប់យកទៅធ្វើទណ្ឌកម្មនៅក្នុងគុក ទួលស្លែង ។ គាត់ស្លាប់នៅទីនោះ ។ គួរកត់សម្គាល់ថា វន វ៉េត និង ប៉ុល ពត មានទម្រង់មុខដូចគ្នាស្ទើរតែចាប់ច្រឡំ ។ ពួកគាត់ជាមនុស្សពីររូប ដែលយកជីវិតទៅប្រឈមនឹងគ្រោះថ្នាក់ដ៏ធំធេងបំផុតដើម្បីធ្វើបដិវត្តន៍លុបបំបាត់អំពើព្រៃផ្សៃនៅក្នុងសង្គមខ្មែរ ។ នៅទីបំផុត របបគ្រុបគ្រងរបស់ពួកគាត់បានក្លាយទៅជានិមិត្តរូប នៃភាពព្រៃផ្សៃសូម្បីតែយុទ្ធមិត្តដែលធ្លាប់យកជីវិតទៅប្តូរស្លាប់រស់ជាមួយគ្នាក៏មិនអត់អោនឲ្យដែរ ។ សំណួរមួយដែលខ្ញុំធ្លាប់លើកយកមកសួរមនុស្សជំនាន់លោក ប៉ុល ពត ថាតើហេតុអ្វី បានជាមនុស្សសម័យនោះជ្រើសរើសយកលទ្ធិកុម្មុយនីស្ត មកធ្វើជាបង្អែកដើម្បីស្វែងរកវឌ្ឃនភាពឲ្យសង្គមខ្មែរ ។ ចម្លើយដ៏សាមញ្ញបំផុតគឺថា លទ្ធិកុម្មុយនីស្តសម័យនោះមានប្រជាប្រីយ៍និងផ្តល់ក្តីសង្ឃឹមដល់អ្នកតស៊ូដូចលទ្ធិប្រជាធិបតេយ្យនាសម័យនេះដែរ ។ ទ្រឹស្តីនិងគោលគំនិតមានភាពល្អឥតខ្ចោះក្នុងការស្វែងរកនិងបង្កើតសង្គមមួយប្រកបដោយយុត្តិធម៌ សមធម៌ និង "ធម្ម" ល្អៗដទៃទៀតដែលមនុស្សចង់បាន ។ អ្វីដែលជាកត្តាធ្វើឲ្យការប្រឹងប្រែងបរាជ័យនិងរងគ្រោះមហន្តរាយ គឺសេចក្តីលោភលន់និងភាពវង្វេងវង្វាន់ក្នុងអំណាច ។ ប៉ុល ពតក្តី អ្នកដទៃក្តី យកលទ្ធិកុម្មុយនីស្តមកធ្វើជាគោលការណ៍ក្តី លទ្ធិប្រជាធិបតេយ្យក្តី នៅពេលដែលអំណាចធ្លាក់មកដល់កណ្តាប់ដៃ គឺប្រឈមនឹងភាពឆ្កួតលេលាដូចគ្នា ។ សូម្បីតែស្មេរដែលសរសេរអត្ថបទនេះ ក៏មិនប្រាកដថាអាចគេចរួចអំពីបណ្តាសារនៃអំណាចដែរ នៅពេលដែលអំណាចធ្លាក់មកដល់ដៃខ្លួន ។ លោក ជក អ័រវ៉ែល ដែលជាស្មេរនៃរឿង កាលនោះបដិវត្តន៍មួយ (Animal Farm) បានបង្ហាញច្បាស់លាស់ណាស់អំពីសច្ចៈភាពដ៏គួរឲ្យខ្លាចនេះ ៕

នរណា ជា " វន វេត " ? វន វេត ជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចក្នុងរបប ខ្មែរក្រហម ។វន វេត មានអំណាចកំពូល ទី6ក្នុងរបប ខ្មែរក្រហម ។ វនវេត ជាជនកំពូលដែលកាន់ ខាងសេដ្ឋកិច្ចនិងរៀបចំ ផែនការសេដ្ឋកិច្ចសម្រាប់ប្រទេស តាមបែបកុំមុយនិស្ត។ វន វេត ជាអ្នកជ្រើសរើស ឌុចអោយមក ធ្វើជាមេគុក និងជាមនុស្សដំបូងដែលបង្រៀនឌុច អោយចេះធ្វើ ទារុណកម្ម និង សម្លាប់មនុស្ស តាំងពីពេល ខ្មែរក្រហមមិនទាន់ កាន់អំណាច ។លុះពេល ខ្មែរក្រហម ឡើងកាន់អំណាច , វន វេត ត្រូវរបប ខ្មែរក្រហមតែងតាំង ជា រដ្ឋមន្ត្រី សេដ្ឋកិច្ច ។ដោយឡើង តំណែងធំ , វន វេត ក៏លែងបាន ជួបឌុច ទៀត ។ក្នុងឋានៈ ជារដ្ឋមន្ត្រី សេដ្ឋកិច្ចវន វេត រៀបផែនការ បង្ខំប្រជាជនអោយធ្វើស្រែ ចំការយ៉ាង ទារុណដើម្បី យកស្រូវអង្ករ នាំចេញទៅបរទេស ។ វន វេត មិនខ្វល់នឹងការ អត់ឃ្លាន របស់ប្រជាជនទេ ។ វន វេត បំផុសគំនិត កាប់សម្លាប់ដល់កម្មាភិបាល ថ្នាក់ក្រោមនិង អប់រំ ពី លទ្ធិកុំមុយនិស្ត ដល់គណៈតំបន់ នានា ។វន វេត និង ប៉ុលពត បានរៀបផែនការ សម្លាប់ប្រជាជន និងថ្នាក់ក្រោម ជាហូរហែ ក្នុងឋានៈខ្លួនជា សមាជិកគណៈ អចិន្ត្រៃយ៍បក្ស ។វន វេត ស្នើអោយ សម្លាប់ជនណា ដែលមាន និន្នាការប្រឆាំងនឹង នយោបាយសេដ្ឋកិច្ចរបស់គាត់ រឺ ប្រជាជនណា ដែលត្អូញត្អែរ ពីការ ហូបចុក មិនគ្រប់គ្រាន់.... ។ វន វេត គាំទ្រ មិនអោយមានការចាយលុយ ក្នុងប្រទេស ទាំងមូលនិង គាំទ្រ អោយចាប់មនុស្ស រៀបការជាមួគ្នា ទាំងបង្ខំ នៅតាមសហករណ៍ នានា ។ ចុងបញ្ចប់... បាបកម្ម បានធ្លាក់មកលើ វន វេត ។ នៅឆ្នាំ 1978 វនវេត ត្រូវបាន ប៉ុល ពត បញ្ជាអោយចាប់ខ្លួន និងសម្លាប់ ដោយអារ.បំពង់.ក ។ ឌុច ទទួលបញ្ជាពី ប៉ុលពត អោយដឹកនាំ ការសម្លាប់ វន វេត ។ ក្រោយ អារ.ក រួច ឌុច ចាត់ចែង ថត សាកសព វន វេត
ផ្ញើ ទៅអោយ ប៉ុលពត មើល ។ ឌុច ជា មនុស្សដែល វន វេត រើសអោយមក ធ្វើការ និងតែងតាំង អោយមាន តួនាទីក្នុងបក្ស... ប្រែ ក្លាយជា ឃាតករសម្លាប់ វនវេត ទៅវិញ ។ក្រោយ វន វេត ស្លាប់ ជាង2-3 អាទិត្យ... ឌុច បានទទួលបញ្ជា ពីនួន ជា អោយកាយរណ្តៅសព វនវេតហើយថត សាកសព រលួយ ផ្ញើមក
អោយគាត់មើល ។ ព្រោះ នួនជានៅតែ មិនសូវ ទុកចិត្ត ឌុចខ្លាចឌុច មិនសម្លាប់ វនវេត...នៅសង្ស័យថា ឌុច លួច លាក់ដោះលែង ដោយប្រការ ណាមួយ ។ព្រោះ នួនជា ដឹងថា ឌុច ជាយុវជន
ដែល វនវេត រើសមកបង្រៀនអោយចេះ ធ្វើការ និង ទំនុកបម្រុងអោយមាន តួនាទី ។បញ្ជាក់:  វន វ៉េត ត្រូវបានចោទប្រកាន់ថាក្បត់បក្ស ដោយលួចបង្កើត សេអ៊ីអា ហើយក៏ធ្លាប់បាន ឌុច ចាប់យកទៅសួរចម្លើយ៥ដងផងដែរមុននឹងយកទៅសម្លាប់ ។

  1. ចំណែក វន វ៉េត, រស់ ញឹម, សុន សេន និង តាម៉ុក ត្រូវបានជ្រើសតាំងទៅក្នុងគណៈកម្មាធិការមជ្ឈិម។ នៅក្នុងសន្និបាតបក្សលើកទីបី ដែលត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំ ១៩៧១ បានបញ្ជាក់សាជាថ្មីអំពីមាគ៌ាយុទ្ធសាស្ត្ររបស់បក្ស ដែលត្រូវបានអនុម័តនៅក្នុងសន្និបាតបក្សលើកទីមួយ និងលើកទីពីរ ។ នេះជាលើកទីមួយដែល ខៀវ សំផន បានចូលរួមនៅក្នុងសន្និបាតបក្ស ហើយគាត់ត្រូវបានជ្រើសតាំងទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជាក្នុងនាមជាសមាជិកបម្រុង រួមជាមួយនឹង ជូ ជេត, កែ ពក និង កុយ ធួន។  រហូតដល់ឆ្នាំ១៩៦៩ សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះ ហើយមានភាពមិនច្បាស់លាស់អំពី ថាតើកម្ពុជាអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមនៅក្នុងប្រទេសវៀតណាមដែរឬយ៉ាងណា
  2. បុគ្គលទាំងពីរនាក់នេះត្រូវបានជ្រើសតាំងទៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ជាមួយនឹង ប៉ុល ពត ក្នុងនាមជាសមាជិកពេញសិទ្ធិ ហើយអៀង សារី ជាសមាជិកត្រៀម។ សុន សេន, សោ ភឹម និង តាម៉ុក ក៏បានចូលរួមក្នុងសន្និបាតនោះដែរ ដោយ សុន សេន និង សោ ភឹម ត្រូវបានជ្រើសតាំងជាសមាជិកត្រៀមនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍។ វន វ៉េត ត្រូវបានជ្រើសតាំងទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សជាមួយនឹង ទូ សាមុត,នួន ជា, ប៉ុល ពត, អៀង សារី និង សុន សេន។ នៅក្នុងសន្និបាតបក្សលើកទីពីរ នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប៉ុល ពត ត្រូវបានជ្រើសតាំងជាលេខាបក្ស នៅពេល ទូ សាមុត បានបាត់ខ្លួន ចំណែក នួនជា នៅតែជាអនុលេខាបក្ស ហើយការប្រើប្រាស់ហិង្សានយោបាយ និងហិង្សាបដិវត្តន៍ត្រូវបានបញ្ជាក់សាជាថ្មីទៀត។
  3. វន វ៉េត ត្រូវបានជ្រើសតាំងទៅក្នុងគណៈកម្មាធិការមជ្ឈិមបក្សជាមួយនឹង ទូ សាមុត,នួន ជា, ប៉ុល ពត, អៀង សារី និង សុន សេន។ នៅក្នុងសន្និបាតបក្សលើកទីពីរ នៅខែកុម្ភៈ ឆ្នាំ១៩៦៣ ប៉ុល ពត ត្រូវបានជ្រើសតាំងជាលេខាបក្ស នៅពេល ទូ សាមុត បានបាត់ខ្លួន ចំណែក នួនជា នៅតែជាអនុលេខាបក្ស ហើយការប្រើប្រាស់ហិង្សានយោបាយ និងហិង្សាបដិវត្តន៍ត្រូវបានបញ្ជាក់សាជាថ្មីទៀត។ អៀង សារី និង សោ ភឹម ត្រូវបានតម្លើងឋានៈជាសមាជិកពេញសិទ្ធិនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ចំណែក វន វ៉េត, រស់ ញឹម, សុន សេន និង តាម៉ុក ត្រូវបានជ្រើសតាំងទៅក្នុងគណៈកម្មាធិការមជ្ឈិម។ នៅក្នុងសន្និបាតបក្សលើកទីបី ដែលត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំ១៩៧១ បានបញ្ជាក់សាជាថ្មីអំពីមាគ៌ាយុទ្ធសាស្ត្ររបស់បក្ស ដែលត្រូវបានអនុម័តនៅក្នុងសន្និបាតបក្សលើកទីមួយ និងលើកទីពីរ ។
  4. ឌុច ៖ លោក​ថា លោក​ជា​អ្នក​បង្រៀន​ពី​វិធី​ធ្វើ​ទារុណកម្ម សួរ​ចម្លើយ ហើយ​វិធី​ទាំង​នោះ លោក​ប្រើ​តាំង​ពី​ពេល​លោក​នៅ​កាន់​គុក ម-១៣ អមលាំង ខេត្ត​កំពង់ស្ពឺ តាម​ការ​ណែនាំ​របស់​មេ​លោក​ឈ្មោះ វន វ៉េត ៖ «វិធី​សួរ​ចម្លើយ ស្លូត កាច អង្កៀម។ ទី​មួយ​ខ្ញុំ​ធ្លាប់​តែ​វាយ​ទេ។ ដល់​ក្រោយ​មក​ជួប​បង វនៗ គាត់​ប្រាប់​ថា មិត្ត ឌុច ខ្ញុំ​គ្មាន​ពេល​ជួយ​មិត្ត​ទេ។ ប៉ុន្តែ​យួន​វា​វិទ្យាសាស្ត្រ​បន្តិច​ដែរ។ អ្នក​ទោស វា​ស្ទាប​ជីពចរ​ត្រង់​នេះ (ក) អ្នក​ភ័យ អ្នក​ណា​មិន​ភ័យ ហើយ​ទី​បី ទារុណកម្ម​វា​មិន​ធ្វើ​ទេ វា​គ្រប​ស្បោង​ប្លាស្ទិក។ ឯ​វិធី​ឆក់​ខ្សែ​ភ្លើង​នេះ ណាត ចូល​ចិត្ត​ណាស់។ គាត់​យក​ទូរស័ព្ទ​ជ្រុងៗ របស់​អាមេរិក​រវៃ​ដៃ​ហ្នឹង។ ឯ​វិធីសាស្ត្រ​គ្រប​ក្រមា​ជ្រមុជ​ទឹក នេះ​ជា​វិធី​ប៉ូលិស​របស់ លន់ នល់ ធ្វើ​ទារុណកម្ម​ខ្មែរ​ក្រហម»។
  5. លោក ឌុច ឱ្យ​ដឹង​ថា មេ​លោក​ឈ្មោះ វន វ៉េត ដែល​ណែនាំ​របៀប​ធ្វើ​ទារុណ​អ្នក​ទោស ទី​បំផុត ក៏​ត្រូវ​ស្លាប់​ដោយ​សារ​ប្រព័ន្ធ​សន្តិសុខ ស-២១ ដែរ។ លោក​ថា អ្នកទោស​ខ្លះ​ត្រូវ​បាន​គេ​ឃុំ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​យូរ មុន​នឹង​យក​ទៅ​សម្លាប់។ អ្នក​ទោស​ដែល​គេ​ចាប់​ចូល​ទៅ​គុក​ទួល​ស្លែង​ច្រើន គឺ​នៅ​ពេល​ចាប់​ផ្ដើម​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង បន្ទាប់​ពី​មាន​ចម្លើយ​សារភាព​របស់​ប្រធាន​ភូមិភាគ​ឧត្ដរ​ឈ្មោះ កុយ ធួន។ អ្នក​ទោស​ក្នុង​បញ្ជី​ដែល​ត្រូវ​គេ​សម្លាប់ នៅ​ក្នុង​អំឡុង​ពេល ស-២១ ប្រតិបត្តិការ​មាន​ចំនួន ១​ម៉ឺន ២​ពាន់​ជាង ៧​រយ​នាក់។ ប៉ុន្តែ​សាក្សី ឌុច ឱ្យ​ដឹង​ថា មាន​អ្នកទោស​ជា​ច្រើន​នាក់​ទៀត ដែល​គេ​មិន​សួរ​ចម្លើយ ហើយ​យក​ទៅ​សម្លាប់​តែ​ម្ដង។
  6. លោក ឌុច បានថ្លែងទៀតថាលោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា បានបញ្ជាឲ្យកម្ទេចអ្នកទោសទាំងអស់នៅគុកទួល ស្លែង​។ លោកបានឲ្យដឹងទៀតថាលោកធ្លាប់បានទទួលបញ្ជាពីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម លោក នួន ជា ឲ្យចាប់ប្រពន្ធរបស់អ្នកមានទោស ដោយលើកឧទាហរណ៍ចាប់ប្រពន្ធរបស់លោក វន វ៉េត ជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងប្រពន្ធរបស់លោក ចេង អន ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម។
  7. លោកឲ្យដឹងទៀតថាវៀតណាម បានបញ្ជូនខ្មែរដែលរស់នៅ វៀតណាមតាំងពី ឆ្នាំ ១៩៥៤ មកកម្ពុជា វិញ ដែលលោកថាពេលនោះ វៀតណាម មានផែនការផ្តួលរំលំកម្ពុជាប្រជាធិបតេយ្យ។ លោក បញ្ជាក់ថាក្នុង ខែឧសភា ឆ្នាំ១៩៧៦ មានការប្រជុំមួយរវាងខ្មែរ និងវៀតណាម ហើយថាខាងវៀតណាម មិនព្រមទទួលស្គាល់ ខ្សែព្រំដែនប៊្រីវីយ៉េរបស់បារាំងនោះទេ ។ លោកបញ្ជាក់ថាវៀតណាមបានព្យាយាមឈ្លានពាននិងគម្រោងធ្វើរដ្ឋប្រហារកម្ពុជាប្រជាធិបតេយ្យជាបន្តបន្ទាប់ តាមរយៈការបញ្ជូនកងទ័ពឈ្លានពានចូលកម្ពុជា តាមខេត្តដែលជាប់វៀតណាម។ លោកថាកម្ពុជា ប្រកាសកាត់ទូតជាមួយវៀតណាម ដោយសារ”នយោបាយឈ្លានពាន វាតទីកម្ពុជារបស់វៀតណាម”។ លោកមានប្រសាសន៍ថា៖ “ខ្ញុំនៅចាំថានៅក្នុង ឆ្នាំ១៩៧៨ វៀតណាមព្យាយាមធ្វើរដ្ឋប្រហារ រំលំកម្ពុជាប្រជាធិបតេយ្យ តទៅទៀតដោយមាន វ៉ន វ៉េត (អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច) និងបក្សពួកមួយចំនួនចូលរួម តែរដ្ឋប្រហារនេះត្រូវបានបរាជ័យ ដោយសារតែ វន វ៉េត ត្រូវបានចាប់ខ្លួន”។
  8. នៅថ្ងៃ២៦ មីនា ចាប់ឈ្មោះ ជូ ជេត គណៈភូមិភាគបស្ចិម។ ខែមិថុនា ចាប់រដ្ឋមន្រ្តី ចំការកៅស៊ូ ឈ្មោះ ផួង។ មុន ស ភឹម ធ្វើអត្តឃាតថ្ងៃ៣ ខែមិថុនា កម្លាំងក្រុម ប៉ុល ពត ក្រោមការដឹកនាំរបស់ សុន សេន បានចាប់សមមិត្ត ហេង សំរិន។ ប៉ុន្តែ ស ភឹម បានស្នើ ប៉ុល ពត ថាទុកឲ្យគាត់ដោះស្រាយ។ ស ភឹម ឲ្យសមមិត្ត ហេង សំរិន រត់ទៅស្រុកយួន។ ក្រុម ប៉ុល ពត បានហៅកម្មាភិបាលតំបន់បូព៌ា ថាសុទ្ធតែពួក ក្បាលយួន ខ្លួនខ្មែរ។ ថ្ងៃ១១ មិថុនា ចាប់ ញឹម រស់ ហៅ មូល សម្បត្តិ ពីតំបន់ ឦសាន។ យួនប្រើទ័ពវាយលុកកម្ពុជាពីថ្ងៃ២៦ ២៨ មិថុនា ដល់ថ្ងៃ១០ កក្កដា ១៩៧៨ ក្នុង តំបន់ចំការកៅស៊ូ។ ខែវិច្ឆិកា ចាប់ឧបនាយករដ្ឋមន្រ្តី វន វ៉េត រដ្ឋមន្រ្តី ក្រសួង ទូរគមនាគមន៍ ម៉ី ព្រេង រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម ចេង អាន។
  9. ឌុច បញ្ជាក់​ថា នៅ​ពេល​នោះ សូម្បី​តែ​ក្មួយ​បង្កើត​របស់​ជន​ជាប់​ចោទ នួន ជា ក៏​ត្រូវ​ចាប់​យក​ទៅ​សម្លាប់​ដែរ៖ «បក្ស​សម្រេច​ចាប់​ខ្លួន ៤ នាក់។ ក្មួយ​ស្រី​បង្កើត​របស់ នួន ជា ២ នាក់ ហើយ​ក្មួយ​ប្រសារ ២ នាក់។ ក្មួយ​ស្រី​បង្កើត​របស់ នួន ជា ទាំង​ពីរ​រូប​ជា​ដុកទ័រ​ទៅ​រៀន​នៅ​ស្រុក​ចិន។ ទាំង​២​នាក់​ធ្វើ​ការ​នៅ​ពេទ្យ ១៧ មេសា ដែល​បច្ចុប្បន្ន​នេះ​ប្រែ​ឈ្មោះ​មក​ជា​ពេទ្យ​មិត្តភាព​ ខ្មែរ-​សូវៀត»។ សាក្សី ឌុច បាន​ចោទ ប៉ុល ពត និង នួន ជា ថា​ជា​មនុស្ស​តែ ២ នាក់ ដែល​សម្រេច​អ្នក​ទាំង​នោះ។ ឌុច បន្ត​ថា មាន​សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ខ្លះ ដូច​ជា​ឈ្មោះ វន វ៉េត ត្រូវ​សម្លាប់​ផ្ដាច់​ពូជ។
ខ្មែក្រហមនិយមចិននិងយួនធ្វេីការរួមគ្នារហូតឆ្នាំ១៩៧៧
  1. ១៩៧១-៧៣ មេបញ្ជាការវរសេនាធំនិយមយួនម្នាក់ បញ្ជារអោយសម្លាប់កម្លាំងសីហនុនិយមនៅព្រៃម៉ាកគី។
  2. មេសា ១៩៧៥ ហេង សំរិន មេបញ្ជាការម្ដុំខាងកេីតមេគង្គបញ្ជារអោយសម្លាប់ ទាហានសាធារណរដ្ធ មិនតិចរយនាក់
  3. ២៤មេសា សាឡុត ស ចូលភ្នំពេញ
  4. ២៥-២៧ មេសា សមាជពិសេសបក្ស ទទួលស្គាល់សីហនុជាប្រធានរដ្ធ
  5. ២០-២៥ ឧសភា សមាជនៅស្តាត ដាក់ផែនការមិនចាយលុយ ផ្សឹកព្រះសង្ឃ ដាក់ពង្រាយទ័ព។​ តាមទល់ដែនយួន សម្លាប់អ្នកមាននិន្នាការសាធារណរដ្ឋ បែងចែកប្រជាជនថ្មី និងចាស់។ ជាសិម ហេងសំរិន ម៉ាត់លី បានចូលរួមសម្រេចផែនការនេះ គួររំឭកថាយួននិងខ្មែរប់ះទង្គិចគ្នាច្រេិនដងតាមសមុទ្រនិងព្រំដែនគោក។
  6. ២១-២៥ឧសភា ប៉ះប្រយុទ្ធគ្នារវាង ទ័ពខ្មែរក្រហម និង ខ្មែរក្រហមយៀកមិញ ដឹកនាំដោយទៀបាញ់ នៅកោះកុង
  7. ២មិថុនា ប៉ុលពត និង ង្វៀងវាន់លិញ ប្រជុំនៅហាណូយ បង្កេីតគណកម្មការចម្រុះព្រំដែន
  8. ១៨ កក្កដា ជួនប្រាសិទ និង សារិនឆាក ទៅយាងសីុហនុពីព្យុងយ៉ាង។ សីហនុមិនព្រមដេីមសីហា ហ៊ូយន់ជំទាស់ការវាយស្រុកយួួន បន្ទាប់មកក៏បាត់ខ្លួនរហូត
  9. ១៨ សីហា ប៉ែននុត ខៀវសំផន ទៅសុំជំនួយចិនប៉េកាំង ចិនព្រមផ្ដល់សន្ធឹកសន្ធាប់។ទៅ យាងសីហនុពីព្យុងយ៉ាងស្ដេចឪព្រម
  10. ៣០ កញ្ញា ចាប់ មីុផូ  អតិតអ្នកបដិវត្តិឥស្សរះចាស់ សម័យសឺង៉ុកមិញ
  11. មករា ១៩៧៦ សីហនុនិងម៉ុនិក ខៀវសំផន ទស្សនកិច្ចកំពង់ចាម
  12. កុម្ភះ ទស្សនកិច្ចបាត់ដំបង សីុសុផុន សៀមរាបនិង កំពង់ធំ
  13. ១១-១៣មេសា ១៩៧៦ សភាប្ឬជុំដំបូងក្រោមបងធំទី២នួនជាសាឡុតសបង្ហាញឈ្មោះថា ប៉ុលពត
  14. ២០ សីហា ៧៦ ចាប់ខ្លួនឈ្មោះ  ឈូក អតីតខ្មែរឥស្សរះ កម្មាភិបាលបូពា៌
  15. ២៥ កញ្ញា ចាប់ខ្លួន កែវមាស
  16. តុលា ចាប់ខ្លួន កែវមុនី
  17. ១វិច្ឆិកា ចាប់ខ្លួន នងសួន រដ្ឋមន្រ្តីកសិកម្ម
  18. ២៩ធ្នូ ចាប់ខ្លួន សៀងអាន អតិតទូតហាណូយនិងប៉េកាំង
  19. ២៥ មករា ១៩៧៧ ចាប់ខ្លួន កុយធួន រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងពាណិជ្ជកម្ម
  20. ២៦ មករា ចាប់ខ្លួន ទូចភឺន រដ្ឋមន្ត្រីសាធារណការ
  21. កុម្ភះ ចាប់រដ្ឋមន្ត្រី សួសឌឹម
  22. ១៤មិនា ចាប់ ភោកឆាយ
  23. ១០មេសា ចាប់ហ៊ូនឹមរដ្ឋមន្ត្រីឃោសនាការសម្លាប់៦កក្កដា
  24. ៦ឧសភា ចាប់ទីវអុល
  25. វិច្ឆិកា១៩៧៧ សោភឹម បូពា៌រៀបចំកម្លាំងប្រឆាំងប៉ុលពតហៅកម្លាំងពឹតប្រាកដកម្ពុជា។ក្រុមខ្មែរក្រហមនិយមយួនយកឡានជំនួយចិនជាង១០០គ្រឿងទៅលាក់នៅស្នួលក្នុងបន្ទាយកងពលលេខ០៩
  26. ១៦ធ្នូ ទ័ពយួន៦មឺុនចូលតាកែវ ស្វាយរៀង កំពត ព្រៃវែង
  27. ៣១ធ្នូ ចិនដឹកសម្ភារះយោធាមកស្រុកខ្មែរ
  28. ៥កម្ភះ ក្រោយបោះទីតាំងទ័ពហេីយយួនបបួល ប៉ុលពតចចាររឿងព្រំដែន។ប៉ុលពតមិនព្រម
  29. ២៦មិនា ចាប់ជូ ជេត គណះភូមិភាគបស្ចិម
  30. មិថុនា ចាប់រដ្ឋមន្ត្រីចំការកៅស៊ូ ឈ្មោះភួងមុន សោភិមសម្លាប់ខ្លួនថ្ងៃ៣មិថុនា កម្លាំងប៉ុលពតក្រោមបញ្ជាការសុនសេន បានចាប់ ហេងសំរិន។ សោភឹមបានសុំប៉ុលពតទុកអោយគាត់ដោះស្រាយ តែសោភឹម បានលែង ហេងសំរិន អោយរត់ទៅស្រុកយួន។ប៉ុលពតបានអោយឈ្មោះពួកបូពា៌ ថា៉ក្បាលយួនខ្លួនខ្មែរ ៉
  31. ១១មិថុនា ចាប់ញឹមរស់ហៅមូលសម្បត្តិ ភូមិភាគឥសាន្ត
  32. ២៦មិថុនា-១០កក្កដា១៩៧៨ យួនវៃចូលយកចំការកៅស៊ូ
  33. វិច្ឆិកា ចាប់ឧបនាយករដ្ឋមន្ត្រី វនវ៉េត ។ចេងអានរដ្ឋមន្ត្រីកសិកម្ម និងមីុបេង រដ្ឋមន្ត្រីទូរគមនាគមន៍
  34. ៥វិច្ឆិកា ប្រតិភូចិនមកទស្សនកិច្ច អាវុធជំនួយមានរថក្រោះ យន្តហោះ និងព្រលាយន្តហោះកំពង់ឆ្នាំងដែលមានអ្នឯកទេសចិន៥០០នាក់កំពង់ធ្វេីការ
  35. ២ធ្នូ៧៨ ឡេឌឹកថូ ប្រជុំពួកខ្មែរក្រហមរត់ទៅស្រុកយួនដេីម្បីបង្កេីតរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា សម្រាប់ហែរហមទ័ពយួនវៃយកស្រុកខ្មែរថ្ងៃ៧មករា៧៩។
  36. យួនបានបង្កេីតជម្លោះជាមូយខ្មែរក្រហមជាញឹកញាប់តាមព្រុំដែនគោកនិងសមុទ្រ ហេីយផ្សព្វ ផ្សាយថាខ្មែរក្រហមជាអ្នកបង្កហេតុ ។យួនប្រញ៉ាប់ប្រញ៉ាល់វាយកាន់កាប់ស្រុកខ្មែរព្រោះយួនដឹង ថាអង្គការសហប្រជាជាតិមានផែនការនឹងចូលមកជួយស្រុកខ្មែរ។ ប៉ុលពតខឹតខំខ្លាំងណាស់ ដេីម្បីរេីខ្លួនចេញពីនឹមរបស់យួនដែលមានយូយារមកហេីយលេីខ្មែរ៕

No comments:

Post a Comment