១៩៤១–១៩៤៥ ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាផ្នែកមួយនៃ ប្រវត្តិសាស្រ្តយោធា សម្រាប់ កូនខ្មែរជំនាន់នេះ រៀនសូត្រថា ស្តេច ម៉ុងហ្គោលពី សម័យដើម គ្រប់គ្រង អាណានិគមន៍ពេញផែនដី យ៉ាងរឹងមាំ បំផុត បើទោះជា ស្តេច អង្គនោះសុគតទៅបាន ៥០០ ឆ្នាំ ក្តី ក៍ប្រទេសជា រណប នៅតែ ស្រលាញ់ គោរព ដឹងគុណ នាំសោយសារអាករ យកទៅថ្វាយ ដោយសារ ទ្រង់កាលនៅរស់ គឺ ស្រលាញ់ប្រទេស អាណានិគមន៍គាត់ណាស់ បើប្រទេសណាមាន ជីវភាពធូរធា ក៍យកពន្ធទៅថ្វាយ ប្រទេសជួបវិបត្តិ ក៍មិនបាច់ថ្វាយទេ ជំពាក់សិនទៅ។ ប្រទេស បារាំង ធ្វើអាណានិគមន៍នៅ ឥណ្ឌូចិន បាន ១០០ ឆ្នាំ ដោយសារ ធ្វើសង្រ្គាមដើម្បីទឹកដី បញ្ជូលជា ប្រទេសធំតែ មួយ ដូចជា កម្ពុជា វៀតណាម ឡាវ នេះ បុណ្យ ដែលបារាំងធ្វើជាមួយ ប្រទេសរណប តែបារាំង បានជំរិតយកពន្ធអាករ សម្លាបប្រជាជន ដូច្នេះ បារាំង គ្រប់គ្រងបានតែ ១០០ ឆ្នាំ។ រីឯ ជប៉ុន បានតែ ៥ ឆ្នាំ ដោយសារ ជប៉ុន សម្លាប់មនុស្សសាហាវ ព្រៃផ្សៃគ្មានអ្វីប្រៀបបាន និង ជប៉ុន កាត់ដី កម្ពុជា ឲ្យទៅ ប្រទេសថៃ ឲ្យទៅ វៀតណាម។ ជប៉ុន កាត់បំបែក វៀតណាម ទៅជា អណ្ណាម ជា តុងកឹង...ដែលជាហេតុនាំឲ្យ កងទ័ពមហាខ្លាំងក្លា មិនអាច បង្រ្កាបការបះបោរបានឡើយ នេះជា ប្រវត្តិសាស្រ្តយោធា។
ជាទ្រឹស្តី បារ៉ាំង អាមេរិក អឺរ៉ិប គឺ អាណានិគមន៍ Colonization ដើម្បីត្រួតត្រា ខុសពី ទ្រឹស្តីជប៉ុន ដែល ប្រឆាំងអាណានិគមន៍ ដើម្បីត្រួតត្រា ឬ បំបែក De-Colonization
សង្គ្រាមបារាំង-ថៃ ឆ្នាំ១៩៤០-១៩៤១បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិននៅក្នុងទីតាំងមួយនៃភាព កម្សោយ ។ រដ្ឋាភិបាលវិឈីបានចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាម សហភាពឥណ្ឌូចិន និងដាក់កងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព ២៥,០០០នាក់ ។ ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងដោយអាស្រ័យនូវសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយបានឆ្លៀតឱកាសបានលើ មុខនាទី របស់ខ្លួន ថៃក៏បានលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខា នៃសន្ធិសញ្ញាមួយនៅខែមីនា ឆ្នាំ១៩៤១ ដែលបានបង្ខិតបង្ខំអោយពួកបារាំងលះបង់ខេត្តបាត់ដំបង សៀមរាប ដូចគ្នាដែរ ការ បង្រួញដីរវាងខ្សែស្របទី១៥និងភ្នំដងរែកនៅខេត្តស្ទឹងត្រែង។បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសភាពនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ផ្លែក វិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគ បីនៃអតីតផ្ទៃដីប្រទេសខ្លួន។ការត្រួតត្រារបស់ជប៉ុន
នៅខែសីហា ឆ្នាំ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមាន ចំនួនទ័ព ៨,០០០នាក់ ។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិ គមបារាំងវិឈី បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដែរ ។
នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញបន្ទាប់ពីព្រះសង្ឃដ៏លេចធ្លោមួយ អង្គហែមចៀវ ត្រូវ បានចាប់ខ្លួនចំពោះការធ្វើធម្មទេសនាបះបោរទៅកាន់ពួកកងជីវពលអាណានិគមដោយគ្មានភស្តុតាង។រដ្ឋអំណាចបារាំងបានចាប់ ខ្លួនមេបាតុកម្ម លោកប៉ាច ឈឹន និងបាននិរទេសលោកទៅកាន់កុង សឺង(កោះត្រឡាច)កោះឃុំឃាំងរបស់ពួកបារាំង។លោកប៉ាច ឈឹនគឺជាបញ្ញវន្តខ្មែរគួរអោយគោរពម្នាក់ លោកបានចូលរួមជាមួយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ (Institut Bouddhique) និងជាស្ថាបនិកនៃសារពត៌មាននគរវត្ត កាសែតនយោបាយបើកចំហដំបូងគេជាភាសាខ្មែរនៅឆ្នាំ១៩៣៦ រួមជាមួយ លោកស៊ីម វ៉ា ។អ្នកផ្សេងម្នាក់ទៀតក្នុងចំណោមអ្នកទាំងនោះដែលនៅពីក្រោយ នគរវត្ត គឺលោកសឺង ង៉ុកថាញ់ (តុលាការីដែលបានសិក្សា អប់រំនៅប៉ារីសម្នាក់) ត្រូវបានគេចោទប្រកាន់ចំពោះបាតុកម្ម ក្នុងនោះរដ្ឋអំណាចបារាំងបានសង្ស័យ ដែលលោកត្រូវបាននាំខ្លួន ចេញដោយការជួយរបស់ជប៉ុន ។
នៅថ្ងៃ៩មីនា ឆ្នាំ១៩៤៥ ស្ដេចក្មេងព្រះបាទនរោត្តម សីហនុ បានប្រកាស ព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជា ផ្លូវការដោយពួកជប៉ុន។ ដោយខ្លីៗបន្ទាប់មករដ្ឋាភិបាលជប៉ុនបានអនុម័តឯករាជ្យកម្ពុជាដោយមានតែ ឈ្មោះនិងបានបង្កើតស្ថាន កុងស៊ុលនៅភ្នំពេញ។ថ្ងៃ១៣មីនា ព្រះបាទសីហនុ បានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពីCambodgeទៅកម្ពុជា។ រដ្ឋាភិបាលថ្មីបានបំបាត់ចោល រ៉ូមនីយកម្មនៃភាសាខ្មែរ ដែលរដ្ឋបាលអាណានិគមបារាំងបានកំពុងចាប់ផ្ដើមបង្ខំហើយនិងបាន ជំនួសឡើងវិញដោយ អក្សរខ្មែរ ជាផ្លូវការវិញ ។ វិធានការនេះបាននាំយកមកដោយរដ្ឋអំណាច រដ្ឋាភិបាល ដែលមានជីវិតខ្លី ប្រ ហែលជា មានប្រជាប្រិយភាព និងកំពុងតែបន្តវែងឆ្ងាយ ចាប់តាំងពីពេលនោះមកគ្មានរដ្ឋាភិបាល មួយណានៅ កម្ពុជាព្យាយាម ធ្វើរ៉ូមនីយកម្ម ភាសាខ្មែរទៀតទេ ។
លោកសឺង ង៉ុកថាញ់ បានវិលត្រលប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសហើយនឹងបាន ក្លាយជានាយករដ្ឋមន្ត្រី ពីរខែក្រោយមកទៀត។ រដ្ឋអាយ៉ងកម្ពុជានៃជប៉ុនបានបន្តពី ខែមីនាដល់តុលា ឆ្នាំ១៩៤៥ ។ ការកាន់កាប់ របស់ជប៉ុននៅកម្ពុជាបានបញ្ចប់ជាមួយនិងការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែសីហាឆ្នាំ១៩៤៥។បន្ទាប់ពីក្រុម កងទ័ពសម្ព័ន្ធ មិត្តបានចូលមកកាន់កម្ពុជាកម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធនិង ធ្វើបិតុភូមិ និវត្តន៍។ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែតុលាឆ្នាំដដែល។បន្ទាប់ពីការចាប់លោក សឺងង៉ុក ថាញ់ ចំពោះការចូលដៃជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំងដែលជាកន្លែង ដែល លោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និងបានរត់គេចខ្លួនទៅកាន់កម្ពុជាភាគ ពាយព្យ ដែលគ្រប់គ្រង ដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំងនៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយគឺខ្មែរ ឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែ ក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើន ៕
កងទ័ពជប៉ុនសរុបត្រឹមឆ្នាំ ១៩៤៥
កងទ័ពជប៉ុនសរុបត្រឹមឆ្នាំ ១៩៤៥
ផែនទី យោធភូមិសាស្រ្ត សង្រ្គាម ជប៉ុន រុស្សី ចាប់ពីឆ្នាំ ១៩០៥ ដល់ ១៩៤៥
ផែនទី ឥណ្ឌូចិន មុនពេល ជប៉ុន ចូលបំបែក អាណានិគមន
ផែនទី ជប៉ុន វាយលុក ប្រទេសថៃ ឆ្នាំ ១៩៤១
ផែនទី ទឹកដី ប្រទេសថៃ ឆ្នាំ ១៩៤០-១៩៤៦
ផែនទី ជប៉ុន វាយលុក ប្រទេសថៃ ឆ្នាំ ១៩៤១
ផែនទី សង្រ្គាម បារាំង ថៃ ឆ្នាំ ១៩៤០_១៩៤១
ផែនទី សង្រ្គាម បារាំង ថៃ ឆ្នាំ ១៩៤០_១៩៤១
ផែនទី ប្រទេសកម្ពុជា ឆ្នាំ ១៩៤៥ ការបាត់បង់ទឹកដីភាគខាងលិច និងខាងជើង
ផែនទី ប្រទេសកម្ពុជា ឆ្នាំ ១៩៤៥ ការបាត់បង់ទឹកដីភាគខាង ត្បូង និង ខាង កើត
ផែនទី ប្រទេសកម្ពុជា ឆ្នាំ ១៩៤៥ ការបាត់បង់ទឹកដីភាគខាងលិច
កម្ពុជា ឆ្នាំ ១៦៧៩
កម្ពុជា ឆ្នាំ ១៨៤៥ ក្រោមអាណានិគមន៍ បរទេស និង ជនជាតិ ភ្នំ
កម្ពុជា ឆ្នាំ ១៩៤៥
កម្ពុជា ឆ្នាំ ១៩៤៥ កងទ័ពជប៉ុនចុះចាញ់សង្រ្គាម តំបន់អាស៊ី ប៉ាស៊ីហ្រ្វិក
កម្ពុជា ឆ្នាំ ១៦៧៩
កម្ពុជា ឆ្នាំ ១៦៧៩
កម្ពុជា ឆ្នាំ ១៦៧៩
No comments:
Post a Comment