Sunday, May 2, 2021

ទូរទស្សន៍ព្រះអាទិត្យ

ទូរទស្សន៍ព្រះអាទិត្យ គឺជាប្រធានបទធំ ជាកិច្ចការសន្តិសុខជាតិកម្ពុជា ដែលទាមទារឲ្យមានការវិភាគ តាមដាន និង អន្តរាគមន៍ ដោយសារ ទូរទស្សន៍ព្រះអាទិត្យ ត្រូវបានបង្កើតឡើង តាមកិច្ចព្រមព្រង រវាងបក្សប្រឆាំង និង រដ្ឋាភិបាល។ បក្សប្រឆាំងព្រមចូលធ្វើការជាមួយ រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ចំណែកបក្សសង្រ្កោះជាតិ ទាមទារបក្ស ទូរទស្សន៍ព្រះអាទិត្យ។ នេះជា នយោបាយ ជាការចងជើងគ្នា ដោយបង្ខំ។ ចំណែកកិច្ចការផ្ទៃក្នុង បក្សសង្រ្កោះជាតិ គឺ សម រង្សី ចង់បានទូរទេស្សន៍ដែល បម្រើប្រជាជន មិនបម្រើ បក្ស ឯ កឹម សុខា ចង់បាន ទូរទស្សន៍ព្រះអាទិត្យ ជាក្រុមហ៊ុន លក់ភាគហ៊ុន ជាស្ថាបនជំនួញ ដោយគេមាន ទុន ពីមនុស្ស ០៧ នាក់ សរុបជាប្រាក់ ២ លានដុល្លា ដែលទាមទារការចូលរួមពី សមាជិកបក្ស ០៣ លានដុល្លាទៀត តែ សមាសភាពថ្នាក់ដឹកនាំ គឺ បក្ស កឹមសុខា ! នេះជាវិបត្តិ។ វិទ្យុអាស៊ីសេរី និង សម្លេងសហរដ្ឋអាមេរិក ចាយលុយប្រមាណ ១០០ លានដុល្លា/ឆ្នាំ/១ ស្ថាបន ដូច្នេះ បើសិនជា ទូរទស្សន៍ព្រះអាទិត្យ ដំណើរការ បានន័យថា ស្ថាបន ខាងលើលែងមាន អំណាចលើ បក្ស កឹម សុខា !

2021-05-30  មនុស្សជំនិតរបស់លោក កឹម សុខា ទម្លាយថា លោក យឹម សុវណ្ណ និង គី វណ្ណដារ៉ា លួចដកយកលុយមូលនិធិព្រះអាទិត្យជាង៧០ម៉ឺនដុល្លារដោយស្ងាត់ៗ (ភ្នំពេញ)៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលាតត្រដាងអំពីការបាត់លុយជាង៧០ម៉ឺនដុល្លារ នៃមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យដោយស្ងាត់ៗ។ ករណីនេះលោក មុត ចន្ថា បានអះអាងថា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា មនុស្សជំនិតរបស់ លោក សម រង្ស៉ី ជាអ្នកលួចដកចេញពីធនាគារ។

លោក មុត ចន្ថា បានរៀបរាប់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ «SUN TV»។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិប្រមូលបានថវិកាដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួន របស់ប្រជាពលរដ្ឋខ្មែរ ជាង ៧០ម៉ឺន ដុល្លារអាមេរិក។

លោកបញ្ជាក់ថា៖ «នៅក្រោយលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងបន្តមកទៀតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សហ៊្វុនស៉ិនប៉ិច និងគណបក្សយុវជនកម្ពុជា រួចមក ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង។ មន្រ្តីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ០៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺ១) លោក កឹម សុខា ប្រធានគណបក្ស, ២)លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ៣)លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ»។

លោកបានបន្ថែមថា៖ «ខ្ញុំឃើញលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ (២០១២-កុម្ភៈ ២០១៧) បាននិងកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ ខ្ញុំយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរដែលកំពុងរងគ្រោះ ដោយរោគរាតត្បាតកូវីដ-១៩។ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារ នៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស?»។

រហូតដល់ពេលនេះ លោក សម រង្ស៉ី រួមទាំងមនុស្សជំនិតរបស់លោក គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ដែលជាភាគីពាក់ព័ន្ធ មិនទាន់បកស្រាយនៅឡើយ ខណៈដែលសារព័ត៌មានអនឡាញ The Cambodia Daily ដែលស្និទ្ធនឹងក្រុមប្រឆាំង ដែលបានផ្សព្វផ្សាយអំពីរឿង «មន្ត្រីបក្សប្រឆាំង លាតត្រដាងពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជិត១លានដុល្លារ»នេះដែរនោះ បានព្យាយាមទាក់ទងឱ្យបញ្ជាក់ច្រើនលើកច្រើនសារ។

គម្រោងបង្កើតទូរទស្សន៍ព្រះអាទិត្យ របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ដោយគណបក្សនេះបានកៀរគរថវិកា ពីប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនេះមុនតុលាការកាត់ទោសរំលាយ បានបរាជ័យក្នុងការបង្កើតទូរទស្សន៍នេះវិញ ដោយអះអាងថា ការប្រមូលថវិកាមិនបានគ្រប់គ្រាន់ តាមគម្រោង៣លានដុល្លារ ខណៈដែលខ្លួនធ្លាប់បានប្រកាសថា ទូរទស្សន៍នេះនឹងត្រូវដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១៥ ឬដើមឆ្នាំ២០១៦៕

២៨ ឧសភា ២០២១ មូលនិធិទូរទស្សន៍​​​ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងមូលនិធិផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ នៅឯណា ? មិនបាច់លក់ប័ណ្ណនាឡិកាទេ !លោក មុត ចន្ថា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងជាមនុស្សជំនិតរបស់លោក កឹម សុខា បាន​សរសេរ​សំណេរមួយតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញ។លោកបានលើកជា​ចម្ងល់​ពី​លុយ​មូលនិធិទូរទស្សន៍​​​ព្រះអាទិត្យជាង៧០ម៉ឺនដុល្លារ និងមូលនិធិផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ជាង៣០ម៉ឺនដុល្លារ នៅឯណា ក្រោយ​ពេលអតីត​មេដឹកនាំប្រឆាំង​លោក សម រង្សី បាន​ធ្វើ​យុទ្ធនាការ​លក់ប័ណ្ណ​​នាឡិកា ដើម្បី​យក​ថវិកាជួយ​ជន​រងគ្រោះ​ដោយ​សារការ​រីលរាលដាល​ជំងឺ​​កូវីដ ១៩។

លោក មុត ចន្ថា យល់ថា ដើម្បីជួយពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយការរីកដាល នៃជំងឺកូវីឌ១៩ លោក សម រង្ស៉ី មិនបាច់លក់ប័ណ្ណនាឡិកា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរទេគួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ និងថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ មកជួយប្រជាពលរដ្ឋខ្មែរវិញ។

លោក មុត ចន្ថា លើកឡើងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ បានបើកប្រមូលជំនួយពីសាធារណជន ដើម្បីគាំទ្រគម្រោងបង្កើត “មូលនិធិទូរទស្សន៍ព្រះអាទិត្យ” ឬ “SUN TV”។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ជាង៧០ម៉ឺន ដុល្លារអាមេរិក។ លោកបន្តថា នៅក្រោយលោក កឹម សុខា ត្រូវចាប់ខ្លួន និងបន្តមកទៀត អតីតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយដោយតុលាការកំពូល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ថវិការបស់គណបក្ស និងមូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យ ត្រូវបានដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង មិនដឹងយកទៅណា។

បើតាមលោក មុត ចន្ថា មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិចំនួន៣រូប ដែលមានសិទ្ធិចុះហត្ថលេខាលើ Cheque ដើម្បីដកប្រាក់ពីធនាគារ គឺទី១, លោក កឹម សុខា អតីតប្រធានគណបក្ស ទី២, លោក យឹម សុវណ្ណ ប្រធានគណៈកម្មការធិការប្រតិបត្តិគណបក្ស និង ទី៣, លោក គី វណ្ណដារ៉ា អគ្គហិរញ្ញឹកគណបក្ស ប៉ុន្តែខណៈដែលលោក កឹម សុខា កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ គឺមានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខា ដកប្រាក់ទាំងអស់ពីគណនេយ្យធនាគារ។

លោក មុត ចន្ថា ដែលទើបទទួលបាននីតិសម្បទាធ្វើនយោបាយកាលពីថ្មីៗនេះបានបញ្ជាក់ទៀតថា មកដល់ពេលនេះ លោកឃើញលោក សម រង្ស៉ី ដែលជាអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ពី២០១២ ដល់ឆ្នាំ២០១៧ បានកំពុងលក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរ ដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅប្រទេស​កម្ពុជា។ បញ្ហានេះ លោកយល់ថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលាក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។

លោក មុត ចន្ថា បញ្ជាក់ដែរថា លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរតែចេញមុខមកបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរៈ តើថវិកាជាង ៧០ម៉ឺន ដុល្លារនៅឯណា ដោយមិនគិតពីលុយរបស់គណបក្ស ? ៕

 Jun 28, 2015 ទូរទស្សន៍​ព្រះអាទិត្យ​ប្រកាស​ការងារ​បន្ថែម​សម្រាប់​អ្នក​នាំពាក្យ គណបក្ស​សង្គ្រោះជាតិ​បាន​បើក​ការ​ប្រមូល​ប្រាក់​ជំនួយ​ពី​សាធារណៈជន​ជា​ផ្លូវ​ការ​ កាល​ពី​ម្សិលមិញ​ ដើម្បី​យក​ទៅ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ ឱ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៥​នេះ។ ដោយ​មាន​អាជ្ញា​ប័ណ្ណ​ របស់​ក្រសួង​ព័ត៌មាន ការ​បង្កើត​មធ្យោបាយ​ឃោសនា​មហាជន​ប្រភេទ​នេះ​សម្រាប់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ជា​លើក​ដំបូង​ គ្មាន​ឧបសគ្គ​ទៀត​ទេ។ ប៉ុន្តែ​បញ្ហា​មួយ​ដែល​អាច​ចោទ​ឡើង​គឺ​ កង្វះ​ព័ត៌មាន​ពី​មន្ត្រី​ព័ត៌មាន ​ឬ​អ្នក​នាំពាក្យ​នៃ​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋាភិបាល​កម្ពុជា។​

Jun 29, 2015 ភ្នំពេញៈ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​សន្យា​ថា​នឹង​ដំណើរការ​ទូរទស្សន៍​ព្រះអាទិត្យ​​របស់​​គណបក្ស​ឲ្យ​ក្លាយ​ទៅ​ជា​ទូរទស្សន៍​នាំ​មុខ​គេ​មួយ​ដោយ​ហ៊ាន​បង្ហាញពី​ការ​ពិត​​នៅក្នុង​សង្គម​ដែល​រួម​ទាំង​បញ្ហា​ព្រំដែន​ដែល​កំពុង​តែ​ឡើង​កម្តៅ​ជនអន្តោប្រវេសន៍​ ការ​បំផ្លាញ​ព្រៃឈើ ការ​រំលោភ​ដីធ្លី និង​អំពើ​ពុករលួយ​ដែល​កំពុង​តែ​​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​រងទុក្ខ​វេទនា​។

នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​ពិធី​​រៃអង្គាស​ប្រាក់​នៅឯ​ទីស្នាក់ការ​គណបក្ស​​ក្នុង​សង្កាត់​ចាក់អង្រែ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ថា​ទូរទស្សន៍​ដែល​នឹង​​មាន​ឈ្មោះ​ព្រះអាទិត្យ គឺជា​ទូរទស្សន៍​ដែល​​​និយាយ​ការពិត មិន​ក្លែង​បន្លំ​ការ​ពិត ឃើញ​ស​ថា​ស ឃើញ​ខ្មៅ​ថា​ខ្មៅ​។

លោក​បន្ត​ថា៖ «យើង​នឹង​បង្ហាញ​ពី​ស្ថានភាព​ពិត​ក្នុង​ប្រទេស​កម្ពុជា​ស្ថានភាព​ព្រំដែន ស្ថាន​ភាព​អន្តោប្រវេសន៍ ស្ថានភាព​រំលោភ​ដីធ្លី​ ស្ថានភាព​អំពើ​ពុករលួយ​ ស្ថានភាព​បំផ្លាញ​ជាតិ...»។

លោក​គូស​បញ្ជាក់​ថា៖ «មិន​បន្លំ​​ការ​ពិត​ទេ​។ យួន​បាន​យក​ដី​ខ្មែរ ​អ្នក​ខ្លះ​បាន​បន្លំ​ការ​ពិត​ថា​ខ្មែរ​បាន​យក​ដី​យួន​...ទូរទស្សន៍​ព្រះអាទិត្យ​​និយាយ​ច្បាស់​ថា យួន​យក​ដី​ខ្មែរ​។ ពេល​ខ្លះ​សន្តិសុខ​បាន​វាយដំ​ប្រជាពលរដ្ឋ គេថា​ប្រជាពលរដ្ឋ​បាន​វាយ​សន្តិសុខ វា​មិន​ត្រឹមត្រូវ​​ទេ យើង​នឹង​បង្ហាញ​ពី​ការ​ពិត​ថា សន្តិសុខ​​បាន​វាយ​ប្រជាពលរដ្ឋ​ខ្មែរ»។

ដោយ​​ប្រៀបធៀប​ទូរទស្សន៍​ព្រះអាទិត្យ​ទៅ​នឹង​ទូរទស្សន៍​ដទៃ​ទៀត​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច លោក សម រង្ស៊ី បាន​អះអាង​ថា​ទូរទស្សន៍​​ព្រះអាទិត្យ​ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ចុង​ឆ្នាំ​នេះ​នឹង​ជា​ទូរទស្សន៍​ស្អាតស្អំ​ហើយ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រាក់​ពី​ញើស​ឈាម​​របស់​ប្រជាពលរដ្ឋ​ដែល​វា​ខុស​ពី​ទូរទស្សន៍​ដទៃ​ទៀត​ដែល​បង្កើតឡើង​ដោយ​ប្រាក់​ពុករលួយ​ហើយ​ប្រាក់​ខ្លះ​បាន​មកពី​ប្រភព​អាក្រក់។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដំបូង​នៃ​ការ​រៃអង្គាស​ប្រាក់ គឺ​នៅ​ថ្ងៃ​សៅរ៍​គណបក្ស​បាន​ទទួល​ប្រាក់​ជាង ៣ ម៉ឺន​ដុល្លារ និង​ជាង ១៧ លាន​រៀល។

លោក​ថ្លែង​ថា ​រយៈពេល​នៃ​ការ​ប្រមូល​រៃអង្គាស​ប្រាក់​នៅ​តែ​បន្ត​ដោយ​គ្មាន​កំណត់​រហូត​ដល់​គណបក្ស​សង្គ្រោះជាតិ​មាន​តុល្យភាព​ចំណូល និង​ចំណាយ​ក្នុង​ការ​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ​។ «យើង​​គ្មាន​ប្រាក់​ទិញ​ទីតាំង​សម្រាប់​ [ស្ទូឌីយោ] ផ្ទាល់​ទេ​» ជំហាន​ដំបូង​នៃ​ការ​រៃអង្គាស​ប្រាក់​នេះ​ គឺ​ដើម្បី​សាងសង់​ស្ទូឌីយោ និង​ទិញ​សម្ភារ​៕ TK

២៥ ខែធ្នូ ឆ្នាំ២០១៥ ថ្ងៃកំណត់នៃការបង្ហាញខ្លួនរបស់ទូរទស្សន៍ព្រះអាទិត្យ ស្ថានីយ៍ទូរទស្សន៍ថ្មីមួយ ដែលផ្តល់មូលនិធិ ដោយគណបក្សសង្គ្រោះជាតិ នឹងត្រូវបង្ហាញខ្លួន នៅដើមឆ្នាំក្រោយនេះ។ យោងតាមអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញ។

2021-05-16 ការ​​ចូលរួម​​ទិញ​​​ប័ណ្ណ​ដើម្បី​​​ទិញ​​នាឡិកា​​លោក​ សម​ រង្ស៊ី​ ចាប់​​ផ្ដើម​​ហើយ​​ អ្នក​ចូលរួម​ទិញ​​ប័ណ្ណ​នាឡិកា​លោក សម​ រង្ស៊ី​ ​ ​ត្រូវ​ចំណាយ​ប្រាក់​ ៥ ​ដុល្លារ​​សម្រាប់​ទិញ​ប័ណ្ណ​មួយ​សន្លឹក ​​ហើយបុគ្គល​ម្នាក់​មាន​សិទ្ធិ​ទិញ​ប័ណ្ណ​លើស​ពី​មួយ​​​​ដោយពេល​ទិញ​​ប័ណ្ណនោះ​​រួច​ហើយ​ ​អ្នក​ទិញនឹង​​ទទួល​បាន​លេខ​សម្គាល់​ដែលលេខសម្គាល់នោះ​នឹង​ត្រូវ​លោក​ សម​ រង្ស៊ី​ ចាប់​​​​ឆ្នោត​​​រក​អ្នក​ដែល​ត្រូវ​​​ទទួល​បាន​នាឡិកា​​ម៉ាក​​កាស្យូ​​ (Casio) ​របស់​លោក។

​ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ​​និយាយ​ថា​ ​​ការ​ទិញ​ប័ណ្ណ​នាឡិកា​​ជា​កាយវិការ​​ដ៏​ថ្លៃ​ថ្លា​និង​ជា​​និមិត្ត​រូប​​នៃ​ការ​បរិច្ចាគ​​​​​ចេញ​​ពី​បុគ្គល​ម្នាក់​ៗ​​​ក្នុង​ការ​​ចូល​រួម​ចំណែក​​​ថវិកា​​​ជួយ​ពលរដ្ឋ​ក្រីក្រ​​នៅ​កម្ពុជា​​​ដែល​កំពុង​ជួប​វិបត្តិ​សេដ្ឋ​កិច្ច​ធ្ងន់ធ្ងរ​និង​ខ្វះ​ខាត​ស្បៀង​អាហារ​ព្រោះ​​ជំងឺ​កូវីដ១៩​។​ លោក​ សម​ រង្ស៊ី​ ​ក៏​ឆ្លៀត​​ឌឺ ដង​ទៅ​លោក ហ៊ុន​ សែន​ ដែល​ពាក់​នាឡិកា​រាប់​លាន​ដុល្លារ​​គួរ​មាន​ការ​អៀន​ខ្មាស់​​​​​​ដែល​បង្អួត​នាឡិកា​ថ្លៃ​កប់​ពពក ​​ខណៈ​ពលរដ្ឋ​របស់​ខ្លួន​កំពុង​​ដាច់​បាយ​៖ «នាឡិកា​លោក​ ហ៊ុន​ សែន​ មួយ​គ្រឿង​ៗ​មិន​ខ្មាស់​ទេ​? យើង​បាន​ហឺហា​​ ពាក់​នាឡិកា​​តម្លៃ​រាប់​លាន​ដុល្លារ​ទៅ​សប្បាយ​ណាស់​ទៅ​អី? មោទនភាព​ណាស់​ទៅ​អី?​ដែល​​​ប្រជារាស្ត្រ​កំពុង​ដាច់​បាយ»។ 

លោក​ សម រង្ស៊ី​ ហៅ​ការ​ចូលរួម​បរិច្ចាគ​ថវិកា​នេះ​ជា​យុទ្ធនាការ​ប័ណ្ណ​នាឡិកា​ សម​ រង្ស៊ី​។​ លោក​ឱ្យ​ដឹង​ថា​ ​​​អ្នក​​រៀប​ចំ​កម្មវិធី​នឹង​ផ្ញើ​លេខ​ប័ណ្ណ​​ទៅ​អ្នក​ទិញ​​ដើម្បី​ចូល​​រួម​ចាប់​ឆ្នោត​ផ្សង​​សំណាង​​​ទទួល​បាន​​​​នាឡិការបស់លោក ​ដែល​​​ធ្វើ​នៅ​ថ្ងៃ​ទី​៦​ ខែ​មិថុនា​​ខាង​មុខ។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ដែល​ទទួលបន្ទុក​រៀប​ចំ​កម្មវិធី​នេះ​ឱ្យ​អាស៊ីសេរី​ដឹង​ថា ​​ថ្ងៃ​ទី​១​ នៃ​យុទ្ធនាការ​នេះ​ឃើញ​មាន​អ្នក​ចូលរួម​ទិញ​ប័ណ្ណ​នេះច្រើន​ ប៉ុន្តែ​​មិន​ទាន់​ទទួល​បាន​តួលេខ​រួម​​នៅ​ឡើយ​ ដោយ​លោក​គ្រាន់​តែ​​ដឹង​ថា​ នៅ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ​បាន​លក់​​ប័ណ្ណអស់​​ចំនួន​ពាក់​កណ្ដាល​ទៅ​ហើយ​។​ ​អ្នក​រៀប​ចំ​កម្មវិធី​រូប​នេះ​ ស្នើ​ទៅ​ពលរដ្ឋ​​រស់នៅ​ប្រទេស​នានា​ចូល​រួម​គាំទ្រ​យុទ្ធនាការ​មនុស្ស​ធម៌​មួយ​នេះ​៖ «សូម​ឱ្យ​បង​ប្អូន​​ដែល​រស់​នៅ​គ្រប់​ទ្វីប​​ទាំង​អស់​ក្រៅ​ប្រទេស​ក៏​ដោយ ក្នុង​ប្រទេស​ក៏​ដោយ​​​ ទំនាក់​ទំនង​​យើង​មាន​បណ្ដាញ​ហ្វេសប៊ុក​​យើង​ ឬក៏​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ក៏​បាន​​សូម​បង​ប្អូន​ជួយ​ជាវ»។

ម្ចាស់​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ តោ និមល​ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា​ លោក​និង​ប្រពន្ធ​បាន​ជាវ​ប័ណ្ណ​នេះ​រួច​ហើយ​។​ លោក​ថា​​ ការ​​បរិច្ចាគ​ថវិកា​ប្រាំ​ដុល្លារ​​នេះ​ប្រសើរ​​ជាង​លោក​ ហ៊ុន​ សែន​ ពាក់​នាឡិកា​តម្លៃ ​​​៤លាន​ដុល្លារ​​​ បាន​​ពី​ការ​ប្លន់លុយ​​ពលរដ្ឋ​ក្រីក្រ​។​

យុទ្ធនាការជាវ​នាឡិកា​លោក សម រង្ស៊ី ធ្វើឡើងក្នុង​ពេល​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​កំពុងខ្វះ​ស្បៀងអាហារ​ ខណៈរដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​ខ្ទប់​តំបន់​មួយ​ចំនួនដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩​។

ទោះ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ ​និយាយ​ថា​ បើ​​លោក​ សម​ រង្ស៊ី​ មាន​ចិត្ត​ចង់​ជួយ​ពលរដ្ឋ​មែន​នោះ​ មិន​ចាំ​បាច់​លក់​នាឡិកា​​ទេ​ ​គឺ​​​យក​លុយ​ពី​គម្រោង​ធ្វើ​ទូរទស្សន៍​ព្រះ​អាទិត្យ​និង​លុយ​ពី​ការ​កៀរគរ​នៃ​យុទ្ធនាការ​ថ្ងៃ​៩ ​វិច្ឆិកា​ មកជួយ​ពលរដ្ឋ​បាន​ទាន់​ពេល​។​ ​អ្នក​នាំ​ពាក្យ​ដដែល​ ចោទ​ប្រកាន់​ថា​ នៅពេល​លោក​ សម​ រង្ស៊ី​ ​ប្រមូល​លុយ​ពី​ការ​លក់​​ប័ណ្ណ​នាឡិកា​​ ​រួច​ហើយ​នឹង​យក​លុយ​ដើរ​ស៊ី​ចាយ​​សប្បាយ​ពីរ​នាក់​ប្រពន្ធ​នៅ​ស្រុក​បារាំង៖ «ឥឡូវ​មាន​​លុយ​​មាន​​នៅ​​ដៃ​​យក​​ចាយ​​សិន​មក​​​ឱ្យ​ទាន់​សភាព​ការណ៍​ ចាំ​បាច់​យក​នាឡិកា​ប្រាំ​ដុល្លារ​មក​​អន្ទាក់​អី​ ​គ្រាន់​តែ​ធ្វើ​នុយ​ទេតើ ហ្នឹង​សរុប​មក​វិញ​​ជា​ល្បែង​បោក​ប្រាស់»។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី ធ្លាប់​លើក​ឡើង​ថា​ អ្វី​ដែល​លោក សម រង្ស៊ី ធ្វើ​នេះ​ជា​តិចនិកបង្កប់​ដោយ​វិធី​បញ្ឈឺ​ចិត្ត​ជំរុញ​ទៅ​រដ្ឋាភិបាលលោក ហ៊ុន សែន​គិតគូរ​បន្ថែម​ទៀត​ដល់​ការ​ផ្ដល់​ស្បៀងអាហារ​ឲ្យ​ពលរដ្ឋ។

បណ្ដាញ​ព័ត៌មាន​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយកាលពី​ចុងឆ្នាំ​២០២០​ ថា លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០​លាន​រៀល ឬ​​ប្រមាណ ២៥.០០០ដុល្លារ​​​អាមេរិក​ នោះបែរ​ជា​មាន​នាឡិកា​ដៃ​ប្រណិត​ជាច្រើន​គ្រឿងក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។​

ឆ្លើយ​តប​ការ​ចោទ​របស់​លោក សុខ ឥសាន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា និយាយ​ថា​​ ពេល​​ប្រមូលថវិកា​បានលោកនឹង​ស្នើ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​​ក្រុម​​ការងារ​លោក​អាច​​យក​លុយ​ជួយ​ពលរដ្ឋ​​​​​ គឺ​គ្រប់​គ្រាន់​​អាច​ដឹង​ការ​ពិត​៕

Sep 2, 2015 វិបត្តិ​ទូរទស្សន៍​ព្រះ​អាទិត្យ៖ ការ​ពិត ឬ​ឆាក​សម្ដែង​? បញ្ហា​ចម្រូង​ចម្រាស់​ជុំ​វិញ​ការ​ប្រមូល​វិភាគទាន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ​របស់​បក្ស​ប្រឆាំង បាន​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សប្ដាហ៍​នេះ​។ បក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​ការ​សុំ​ដក​វិភាគទាន​ពី​ការ​បង្កើត​ទូរទស្សន៍ព្រះ​អាទិត្យ ថា​ការ​រៀបចំ​ទុក​របស់​គូ​បដិបក្ស ខណៈ​ប្រជាពលរដ្ឋ​ម្ចាស់​សំណើនៅ​តែ​​សម្ដែង​ការ​សង្ស័យ​អំពី​ការ​កិប​កេង​ប្រាក់​វិភាគ​ទាន​។ ​តើ​វិបត្តិ​ទូរទស្សន៍​ព្រះ​អាទិត្យ ជា​ការ​ពិត ឬ​ជា​ឆាក​សម្ដែង​? ការ​បង្កើត​ទូរទស្សន៍​បក្ស​ប្រឆាំង គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​​ជា​ពិសេស​អ្នក​គាំទ្រ​គណបក្ស​នេះ កំពុង​តែ​រង់​ចាំ​យ៉ាង​អន្ទះសារ​។ អន្ទះសារ​ព្រោះ នេះ​​គឺ​ជាលើក​ទី​១​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ខ្មែរ​ហើយ ដែល​គណបក្ស​ប្រឆាំង​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ផ្ទាល់​ខ្លួន​។

ប៉ុស្តិ៍ទូរទស្សន៍​របស់​បក្ស​ប្រឆាំង ដែល​ត្រូវ​​បង្កើត​ឡើង​នៅ​ពេល​អនាគតខាង​មុខ នឹង​ផ្ដល់​ព័ត៌មាន​មួយ​ផ្នែក​ផ្សេង​ទៀត​ដល់​ទស្សនិកជន​។ ជា​ព័ត៌មាន​រសើប ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​មើល​រំលង ដោយ​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់​អំណាច​។ ការ​ផ្សព្វ​ផ្សាយ​ពី​ប្រធានបទ​ច្រើន​ផ្សេង​ៗ​ពី​គ្នា ទាំង​​​ខាង​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​ប្រឆាំង និងខាង​ប៉ុស្តិ៍​ទូរទស្សន៍​​ដែល​មាន​និន្នាការ​ទៅ​រក​បក្ស​កាន់​អំណាច នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា មាន​ព័ត៌មាន​សម្បូរ​បែប​សម្រាប់​ទស្សនា​។​ ជាង​នេះ​ទៅ​ទៀត វា​នឹង​ជួយពង្រឹង​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​រឹង​មាំ​ឡើង​នា​ពេល​អនាគត​។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា​ប្រមាណ​៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ប៉ុស្តិ៍​ទូរទស្សន៍​ព្រះ​អាទិត្យ​នេះ​ឲ្យ​​ជោគជ័យ​នៅ​ចុង​ឆ្នាំ​២០១៥។ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា គណបក្ស​ប្រឆាំង​នេះ ​ចាប់​ផ្ដើម​ទទួល​វិភាគទាន​ពី​អ្នក​គាំទ្រ​របស់​ខ្លួន នៅ​ទី​ស្នាក់​ការ​របស់​គណបក្ស និង​តាម​ទីសាធារណៈ​មួយ​ចំនួន​ទូទាំង​ប្រទេស​។ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​មូលនិធិ​តាម​គម្រោង​​ចង់​បាន​ផង ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ បាន​ជួប​ឧបសគ្គ​ជា​បន្ត​បន្ទាប់​។

នៅ​ថ្ងៃ​ទី​៣​ខែ​សីហា ជំនួស​​ទីសាធារណៈ សាលា​រាជធានី​ភ្នំពេញ​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ការ​ប្រមូលវិភាគទាន​ទ្រទ្រង់​ការ​បង្កើត​ស្ថានីយ៍​ទូរទស្សន៍​ព្រះ​អាទិត្យ នៅតាម​ទីស្នាក់ការ និង​ទីតាំង​ឯកជន​របស់​ខ្លួន​វិញ ដើម្បី​ធានា​សណ្ដាប់​ធ្នាប់ និង​កាត់​បន្ថយ​ភាព​អសកម្ម​ដែល​អាច​កើត​មាន​នៅ​តាម​ទី​សាធារណៈ​។ គណបក្ស​សង្គ្រោះ​ជាតិ ថ្វី​ត្បិត​តែ​មិន​យល់​ស្រប​ជាមួយ​ការ​លើក​ឡើង​របស់​សាលារាជធានី​ភ្នំពេញ ប៉ុន្តែ​ក៏​បាន​ធ្វើ​តាម​សំណើ។

នៅ​ថ្ងៃ​ទី​២៦​ខែ​សីហា និង​ស្រប​ពេល​ដែល​កម្ដៅ​នយោបាយ​រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កើន​ឡើង​ខ្លាំង លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន បាន​រិះគន់​ដំណើរការ​ប្រមូល​ថវិកា​សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ​របស់​បក្ស​ប្រឆាំង​។ លោក​ថា ការ​ប្រមូល​ថវិកា​នោះ គឺ​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ចម្ការ​ម្រេច​និង​ទុក​ចំណាយ​លើ​ថ្លៃ​យន្តហោះ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​។

គឺនៅថ្ងៃ​ទី​២៦​សីហា​​នោះ​តែ​ម្ដង ប្រជាពលរដ្ឋមួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ បាន​ដាក់​ញត្តិ​ស្នើ​សុំ​ដក​ប្រាក់​របស់​ខ្លួន​វិញ បន្ទាប់​ពី​បាន​បង់​វិភាគទាន​ចូល​រួម​បង្កើត​ទូរទស្សន៍​ព្រះ​អាទិត្យ​។ នៅ​ថ្ងៃ​ទី​២៩​សីហា ​ញត្តិ​ដែល​មាន​កម្មវត្ថុ​ដូច​គ្នា​នេះ លេច​ឡើង​ម្ដង​ទៀត ពី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​។ បើ​តាម​ញត្តិ​ទាំង​ពីរ​នេះ ប្រជាពលរដ្ឋ​អះអាង​ថា ទូរទស្សន៍​ព្រះ​អាទិត្យ បង្កើត​ឡើង​ជា​លេស​ដើម្បី​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ គ្មាន​គោលការណ៍​ដឹក​នាំ​ច្បាស់​លាស់​ទេ​។

​ការ​សុំ​ដក​វិភាគទាន​ពី​ការ​បង្កើត​ទូរទស្សន៍ព្រះ​អាទិត្យ​នេះ ត្រូវ​បាន​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា ជា​ការ​រៀបចំ​ទុក​របស់​គូ​បដិបក្ស។ តើ​វិបត្តិ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ឡើង​នា​ពេល​​នេះ ជា​ការ​រៀប​ចំ​​ឆាក​សម្ដែង​ ឬ​ជាការ​ពិត​?

រហូត​មក​ទល់​ពេល​នេះ គ្មានភស្តុតាង​ណាមួយ ចង្អុល​បង្ហាញ​ច្បាស់​​ថា វា​ជា​ការ​រៀបចំ​ទុក ​ដូច​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទេ​។ ​​ប៉ុន្តែ ជា​ការ​កត់​សម្គាល់ ការ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ សុំ​ដក​វិភាគទាន​ចេញ​ពី​ការ​ទ្រទ្រង់​បង្កើត​គណបក្ស​ព្រះ​អាទិត្យ គឺកើត​ឡើង​ជួន​ចំ​ពេល​ដែល​មាន​ការ​រិះគន់​ពី​ប្រធាន​បក្ស​កាន់​អំណាចដែរ​។ ហើយ​ប្រសិន​បើ​ករណី​នេះ ជា​ការ​រៀបចំ​ទុក​ជា​ប្រព័ន្ធ វា​គឺ​ជា​អំពើកំសាក អាក្រក់​ស្មោកគ្រោក​ជា​ទី​បំផុត​។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​រឿង​រ៉ាវ​ចម្រូង​ចម្រាស់​នេះ ជា​ការ​ពិត មិន​មែន​ជា​ការ​រៀបចំ​ឆាក​សម្ដែង​​ដូច​អ្វី​ដែល​បក្ស​សង្គ្រោះ​ជាតិ​​និយាយ នោះគណបក្ស​​នេះ នឹង​រង​ភាព​អាម៉ាស ក៏​ដូច​ជា​ការ​ថ្កោល​ទោស​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​។

នៅ​ក្នុង​វិបត្តិ​ដូច​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ស្អាត​ស្អំ និង​ប្រសិន​បើ​ចង់​លាង​សម្អាត​មន្ទិល​សង្ស័យ​របស់​អ្នក​គាំទ្រ​ក៏​ដូច​ជា​ម្ចាស់​មូលនិធិ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ គួរ​តែ​បើក​បង្ហាញ​ជា​សាធារណៈ​ នូវ​ការ​ចាត់​ចែង​ទុក​ដាក់​មូលនិធិ​ដែល​ខ្លួន​ទទួល​បាន​។ សង្គ្រោះ​ជាតិ មិន​អាច​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យក​បង្កាន់ដៃ​ទៅ​បង្ហាញ ដើម្បី​ដក​វិភាគទាន​របស់​ខ្លួន​វិញ​ទេ​។ ព្រោះ​សូម​កុំ​ភ្លេច​ថា  មិន​មែន​អ្នក​ដែលចូល​​វិភាគទាន​គ្រប់​គ្នា សុទ្ធ​តែ​មាន​បង្កាន់ដៃ​ទទួល​ប្រាក់​​នោះ​ឡើយ​៕

Poleak Sao សកម្មភាពថ្ងៃទី2/8/2015

  1. 1- ប្រជុំបក្សឃុំកូបប្រចាំខែសីហា
  2. - ដាក់ផែនការសម្រាប់ចុះតាមភូមិទាំង11ភូមិ និងទីតាំងប្រជុំបក្សឃុំខែកញ្ញា។
  3. - ពិនិត្យសមាសភាពសមាជិកបក្សភូមិ
  4. - ការប្រមូលមូនិធិទ្រទ្រង់ការផ្សាយទូរទស្សន៍ព្រះអាទិត្យ
  5. 2- ចូលបុណ្យសពសកម្មជនបក្សភូមិកូនត្រី
  6. 3- ចុះសួរសុខទុក្ខស្រ្តីមេម៉ាយមានជំងឺទឹកនោមផ្អែម
  7. 4- ផ្ដល់ជំនួយសង្រ្គោះបឋម ដល់លោកយាយជាស្រ្តីមេម៉ាយគ្មានទីពឹងសុំក្រោមផ្ទះញ្ញាត្តិជិតខាងស្នាក់នៅ
  8. 5- ផ្ដល់ជំនួសង្រ្គោះបឋម ដល់ពូ មីង 1គ្រួសារ ដែលមានផ្ទះដំបូលប្រក់ស្បូវលិចទឹក ភ្លៀងសាច គ្មានជញ្ជាំង ហើយសព្វថ្ងៃសុំផ្ទះគេស្នាក់នៅ។ បញ្ជាក់ជំនួយសង្រ្គោះបឋមទាំងពីរគ្រួសារខាងលើ បានមកពី បងម្នាក់ឈ្មោះ Dao Aonh ជាខ្មែរកម្ពុជាក្រោមរស់នៅទីក្រុងSan Jose រដ្ឋCalifordia, USA.។

2019-05-19 CNRP គ្រោង​បើក​ការិយាល័យ​ទូរទស្សន៍​ព្រះអាទិត្យ​ នៅ​វ៉ាស៊ីនតោន​ពាក់​កណ្ដាល​ខែ​មិថុនាគណបក្សប្រឆាំង​នឹង​បើក​ការិយាល័យ​ទូរទស្សន៍​ព្រះអាទិត្យ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុង​ខែមិថុនា​ខាងមុខនេះ។ អ្នកវិភាគ​លើកឡើង​ថា ទូរទស្សន៍​ព្រះអាទិត្យ​អាចជួយ​ផ្តល់​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​ដឹង​កាន់តែច្រើន​ទៀត​ពី​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​អាច​នឹង​ឈាន​ទៅរក​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ខាងមុខនេះ។

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម និង​ជា​ប្រធាន​អនុគណៈកម្មការ​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះជាតិ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ទូរទស្សន៍​ព្រះអាទិត្យ គ្រោង​នឹង​ផ្សាយ​តាម​បណ្តាញ​សង្គម និង​អនឡាញ​ហើយ នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែ​មិថុនា​ខាង​មុខ​នេះ។

ព្រះតេជព្រះគុណ​បញ្ជាក់ថា ទូរទស្សន៍​ព្រះអាទិត្យ​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង ១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​ដំណើរការ។ ព្រះតេជគុណ​បញ្ជាក់ថា ថវិកា​ទាំងនោះ​នឹងត្រូវ​ចំណាយ​លើ​ថ្លៃឈ្នួល​ផ្ទះ និង​ទិញ​សម្ភារៈ​មួយចំនួន​ដើម្បី​ផ្សាយ​សាកល្បង​ជា​លើកដំបូង។

ព្រះតេជព្រះគុណ​បញ្ជាក់ថា ទូរទស្សន៍​ព្រះអាទិត្យ​នេះ​នឹងមាន​បុគ្គលិក​ស្ម័គ្រចិត្ត​ចំនួន ៧​នាក់ ដែលមាន​ឈ្មោះ​លេចធ្លោ​នៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​កន្លង​មក ហើយនឹង​ចាប់ផ្តើម​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន ពី​សហរដ្ឋអាមេរិក​នៅ​ក្នុងអំឡុង​ខែ​មិថុនា៖ «អត្ថប្រយោជន៍​យើង​ធ្វើ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​សំខាន់​ជាងគេ​គឺ​គ្រប់គ្រង​ទឹកចិត្ត​ផ្តល់​ឱកាស ផ្តល់​វេទិកា​ឱ្យ​អ្នកគាំទ្រ​ខ្លួន​បាន​និយាយ​ហើយ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​យើង​ដាក់​ជា Proverb ជា​សុភាសិត​របស់​យើង​ថា ជា​ទូរទស្សន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហើយ​យើង​ប្រើ​គោលការណ៍​ព័ត៌មាន​ពីក្រោម​មក​លើ គឺថា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​យ៉ាងណា ក្តី​បារម្ភ​របស់​អ្នក​គាំទ្រ​យ៉ាងណា​យើង​យក​បញ្ហា​នោះមក​និយាយ»។

របប​ក្រុងភ្នំពេញ​បានផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​ក៏ប៉ុន្តែ​បាន​រារាំង​តាម​បែបបទ​បច្ចេកទេស មិន​អនុ​ញ្ញា​ត្តិ​ឱ្យ​បង្កើត​ស្ថានីយទូរទស្សន៍​របស់​គណបក្សប្រឆាំង​មួយ​នេះ ចេញផ្សាយ​ជា​ផ្លូវការ​ឡើយ ចាប់តាំងពី​គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល​រំលាយ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧។

លោក ហុង សុខហួរ ស្ថាបនិក​ទូរទស្សន៍​ព្រះអាទិត្យ និង​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស សម រង្ស៊ី ត្រូវ​បាន​របប​នេះ​ចាប់​ដាក់ពន្ធនាគារ​ពីបទ​ក្លែង​ឯកសារ សាធារណៈ​នឹង​ញុះញង់​ឱ្យ​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម។

លោក​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស កាល​ពី​ខែតុលា ឆ្នាំ​២០១៧​ក្រោយពី​មាន​សំណើរ​ពី​លោក ហ៊ុន សែន។

ពាក់ព័ន្ធ​នឹង​គំរោង​ទូរទស្សន៍​បក្សប្រឆាំង​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ប្រាប់​អាស៊ីសេរី​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​ចំអក​ដាក់​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ​ថា «ខំ​ធ្វើទៅ ទាន់​នៅ​សុំ​លុយ​គេ​បាន»។ លោក​មិន​បាន​បញ្ជាក់​អ្វី​បន្ថែម​ទៀត​នោះ​ទេ។

គណបក្ស​សង្គ្រោះជាតិ​មាន​គម្រោង​បង្កើត​ស្ថានីយទូរទស្សន៍​របស់​គណ​បក្សប្រឆាំង​ដោយ​ត្រូវ​ប្រើ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ មក​ទល់​ពេល​នេះ ថវិកា​ដែល​ទទួល​បាន​ពី​ការបរិច្ចាគ​របស់​សាធារណជន មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ប្រមូល​បាន​ពី​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ពី​ក្នុង​និង​ក្រៅប្រទេស។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បាន​កាន់​កម្មវិធី​ផ្សាយ​ទូរទស្សន៍​គណបក្ស​សង្គ្រោះជាតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​ពី​បាន​តែងតាំង​ជា​ប្រធាន​អនុគណៈកម្មការ​ព័ត៌មាន​របស់​គណបក្ស។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បញ្ជាក់​ថា កម្មវិធី​ថ្មី​របស់​ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ផ្សាយ​អំពី​ព័ត៌មាន​សង្គម វិភាគ​នយោបាយ និង​សំឡេង​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង គាំទ្រ​ឱ្យ​មាន​កម្មវិធី​ផ្សាយ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​តាម​អ៊ីនធឺណិត ឬ​អន​ឡាញ៖ «គណៈ អចិន្ត្រៃយ៍​បានសម្រេច​ឱ្យ​យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ជា​ផ្លូវការ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ អ៊ីចឹង​ហើយ​បានជា​យើង​ប្រគល់​ភារកិច្ច​ហ្នឹង​ទៅ​ឱ្យ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដើម្បីឱ្យ​ព្រះអង្គ​លោក​ចាត់ចែង​រៀបចំ​ដើម្បីឱ្យ​ពិនិត្យ​បង្កើត​ឡើងវិញ​នូវ​ទូរទស្សន៍​ព្រះអាទិត្យ​តាម​អន​ឡាញ»។

ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស លោកស្រី ធិត គឹមហ៊ុន ប្រាប់​អាស៊ីសេរី​ កាលពី​ថ្ងៃទី​១៨ ឧសភា​ថា របប​ផ្ដាច់ការ​សព្វថ្ងៃ​មិន​អាច​ឱ​ពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ដោយ​ឯករាជ្យ​ឡើយ។ លោកស្រី​បញ្ជាក់ថា មានតែ​ការបង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​តាម​អន​ឡាញ​នេះ​ទេ​ដែល​អាច​ឱ​បងប្អូន​ខ្មែរ​បាន​យល់ដឹង​ទូលាយ និង​បានដឹង​ពី​ទុក​លំបាក​របស់​ពួកគេ ហើយ​ជាពិសេស​គឺ​អង្គការសហប្រជាជាតិ និង សហគមន៍​អន្តរជាតិ​ឱ​ពួកគេ​បានដឹងថា តើ​កម្ពុជា​យើង​ពិតជា​អត់​មាន​សិទ្ធិសេរីភាព​បញ្ចេញមតិ​ប្រាកដ​មែន។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ មានប្រសាសន៍ថា​បើទោះបី​ជា​របប​លោក ហ៊ុន សែន បាន​ព្យាយាម​កម្ទេច​មិនឱ្យ​បើក​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​នៅ​ក្នុង​ប្រទេស​ក៏ដោយ ក៏​មិនអាច​រារាំង​ដំណើរការ​នេះ​បានដែរ។ លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ទូរទស្សន៍​ព្រះអាទិត្យ​ចាប់ផ្តើម​ចេញផ្សាយ នឹងធ្វើ​ឱ្យ​របប​ក្រុងភ្នំពេញ​ព្រឺ​ឆ្អឹង​ខ្នង ពីព្រោះ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ដែល​គ្រប់គ្រង​ដោយ​របប​ក្រុងភ្នំពេញ មិន​ដែល​និយាយ​ពី​ការពិត​អំពី​ការរំលោភ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ៖ «ជាការ​លើកតម្កើង​ស្មារតី​អ្នកគាំទ្រ​ឱ្យដឹង​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ និង​រក្សាបាន​ទឹកចិត្ត​របស់​អ្នក​គាំទ្រ​ដដែល ម្លោះ​ហើយ​វា​ជា​រឿង​ដែល​ធ្វើឱ្យ​លោក ហ៊ុន សែន គាត់​ភ័យខ្លាច​ពីព្រោះ​កាលណា​រក្សា​កម្លាំង​អ្នកគាំទ្រ ជំនឿ​ទឹកចិត្ត​អ្នកគាំទ្រ​បាន​អំពី​ការផ្សព្វផ្សាយ​ពី​កម្មវិធី​នយោបាយ​របស់ខ្លួន​គឺ​គាត់​ខ្លាច​ហើយ»។

ចំណែក នាយក​មជ្ឈមណ្ឌល​កម្ពុ​ជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM លោក ណុប វី មាន​ប្រសាសន៍​ថា ការចេញផ្សាយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះជាតិ តាម​អន​ឡាញ​នេះ​មិនមាន​ឥទ្ធិពល​អ្វី​ប៉ុន្មាន​ដល់​អ្នក​ស្តាប់ និង​ទស្សនា​ទេ ដោយសារ​ការប្រើប្រាស់​អ៊ីនធឺណិត​នៅ​មាន​កម្រិត​ជាពិសេស​ប្រជាពលរដ្ឋ នៅតាម​តំបន់​ជនបទ​ឆ្លាយៗ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​បែបនេះ​បាន​ឡើយ៕

03, Jul 2015 គិត​ត្រឹម​ថ្ងៃទី០២ កក្កដា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលបាន​ថវិកា​វិភាគទាន និង​ទុនវិនិយោគ ប្រមាណ ២២ម៉ឺន​ដុល្លា។ គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​វិភាគទាន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​កាលពី​ថ្ងៃទី២៥ខែមិថុនា​មក។លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​នៅលើ​ហ្វេ​សបុ​កបាន​ឲ្យ​ដឹងថា ថវិការ​សរុប​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន​ត្រឹម​ថ្ងៃទី២ កក្កដា មាន​ចំនួន​ជាង២១ម៉ឺន​ដុល្លារ និង​ប្រាក់រៀល​ជាង៣៩លាន​រៀល ។បើតាម​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា គណបក្ស​លោក​នឹង​ប្រមូល​វិភាគទាន និង​ទុនវិនិយោគ​ឲ្យ​បាន​គ្រប់៣លាន​ដុល្លារ ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ថា​បុ​ស្តិ៍​ទូរទស្សន៍​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ ។ លោក​បញ្ជាក់​កន្លងមក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សុទ្ធតែ​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ផ្តល់ព័ត៌មាន​ដែលមាន​វិជ្ជាជីវៈ បង្ហាញ​ពី​តថភាព​ពិត​របស់​សង្គម ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ និង​បង្កើតឡើង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ  មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​នោះទេ។ នៅក្នុង​កម្មវិធី​ទទួល​វិភាគទាន​កាលពី​ថ្ងៃទី២៧មិថុនា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង ថា៖«ទូរទស្សន៍​ព្រះអាទិត្យ គឺជា​ទូរទស្សន៍​ដែល​និយាយ​ការពិត ឥត​ល​ម្លៀ​ង»៕

គិត​ត្រឹម​ថ្ងៃទី ៦ កក្កដា គណបក្សសង្គ្រោះជាតិ បានប្រមូលថវិការក្នុងការឧបតម្ថទូរទស្សន៍​ព្រះអាទិត្យ បានចំនួនប្រមាណ ២៦ ម៉ឺន ដុល្លារ អាមេរិក។

យោងតាមបណ្តាញសង្គមហ្វេសបុក របស់លោក យឹម សុវណ្ណ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បាន​បង្ហាញថា ថវិកា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន ត្រឹម​ថ្ងៃទី ៦ ខែកក្កដា មាន ២៥៤,៧១០ ដុល្លារ​អាមេរិក លុយ​ខ្មែរ ៦០, ០៧៥,៣០០ រៀល​និង​ប្រាក់​ដុល្លា​សិង្ហបូរី អូស្ត្រាលី កាណ​ដា មួយចំនួនទៀត ដែល​សរុប​ទាំងអស់​ជា​លុយ​ដុល្លារ​អាមេរិក​ជាង ២៦ ម៉ឺន។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ។

2017-05-27 អតីតតំណាងរាស្ត្រ CNRP ប្រាប់ពលរដ្ឋនៅស្រុកដងទង់ថា បក្សប្រឆាំងមួយនេះបានតែសន្យាទេ មិនដែល​ធ្វើតាមសន្យាឡើយ, ប្រមូលលុយជាង៦០ម៉ឺនដុល្លារ បង្កើតទូរទស្សន៍ព្រះអាទិត្យ តែឯណាទៅទូរទស្សន៍? (កំពត)៖ លោក វ៉ាន សំអឿន ជាអតីតតំណាងរាស្ត្រមណ្ឌលកំពត នៃគណបក្សសង្គ្រោះជាតិ ដែល​បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានប្រាប់ប្រជាពលរដ្ឋនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពតថា គណបក្សសង្គ្រោះជាតិបានតែ សន្យាប៉ុណ្ណោះ មិនដែលបានធ្វើតាមការសន្យាឡើយ ហើយសូមពលរដ្ឋកុំបាច់បោកឲ្យសោះ។

​ការអំពាវនាវរបស់លោក វ៉ាន សំអឿន ធ្វើឡើង​ដែលពេល លោកដឹកនាំក្រុមការងារគណបក្ស ចុះសំណេះសំណាល និងសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាង១០០គ្រួសារ ក្នុងថ្ងៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅឃុំដងទង់ ស្រុកដងទង ខេត្តកំពត ​នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដែលអមដំណើរដោយ លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល លោក ម៉ាង ឆៃណាំ ទីប្រឹក្សា រាជរដ្ឋាភិបាល និងអាជ្ញាធរភូមិ ឃុំ ស្រុកផងដែរ។

​លោកបានបញ្ជាក់ថា «គណបក្សសង្រ្គោះជាតិពូកែខាងដើរញុះញង់ បំបែកបំបាក់ លាបពណ៌ ប្រើនយោបាយបោកប្រាស់ និ​ងសន្យាខ្យល់ ហើយបក្សប្រឆាំងប្រមូលថវិកា ពីប្រជាពលរដ្ឋបានប្រហែលជាជាង​ ៦០០,០០០ដុល្លារ ដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យ ប៉ុន្តែរហូតមក ដល់ឥឡូវ តើប៉ុស្តិ៍ទូរទស្សន៍ព្រះអាទិត្យនៅឯណា? សន្យាខ្យល់ សន្យាផ្តល់ប្រាក់៤០,០០០រៀល ជូនចាស់ៗ តើឥឡូវបានប្រាក់ជូនចាស់ៗ ឬនៅ។ ឥឡូវសន្យាថាផ្តល់ប្រាក់អភិវឌ្ឍឃុំក្នុងមួយឃុំ ៥០០,០០០ដុល្លា ទៀតហើយ សូមបងប្អូនយកទៅពិចារណាចុះ បក្សប្រឆាំងបានតែ សន្យាទេ ប៉ុន្តែពុំដែលបានធ្វើតាមការសន្យាឡើ​យ។ សូមបងប្អូនកុំជឿតាមការសន្យាបោកប្រាស់ គ្មានគោលការណ៍ច្បាស់លាស់ របស់បក្សប្រឆាំងឲ្យសោះ»។​

លោក វ៉ាន សំអឿន បានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន តែមួយគត់ដែលបាន នាំយកសន្តិភាព សេរីភាព សុភមង្គល ការអភិវឌ្ឍ និង​ជួយសម្រួលដោះស្រាយ រាល់ការលំបាករបស់ប្រជាជនខ្មែរគ្រប់កាលៈទេសៈ។ ដូចពីអតីតកាលក្នុងរបប លន់ ណុល និង​ប៉ុល ពត ប្រទេសកម្ពុជាបានធ្លាក់ក្នុងភ្លើងសង្រ្គាម។ ពេលនោះប្រជាជនកម្ពុជាត្រូវរងទុក្ខវេទនា បំផុត ដោយខ្លះពិការ​ស្លាប់ ខូចខាតទ្រព្យសម្បត្តិ រត់ចោលស្រុក បែកពីគ្រួសារ គ្មានហូបគ្រប់គ្រាន់ គ្មានសេដ្ឋកិច្ច គ្មានសិទ្ធិសេរីភាព សុភមង្គលឡើយ។

ទីប្រឹក្សានាយករដ្ឋមន្ដ្រីរូបនេះ បានបន្ថែមថា សម្តេចតេជោ បានខិតខំប្រឹងអស់កម្លាំងកាយចិត្ត ដើម្បីដឹកនាំ អភិវឌ្ឍប្រទេសជាតិ ចាប់តាំងពីបាតដៃទទេ រហូតមានការរីកចម្រើនមានអ្វីៗដូចសព្វថ្ងៃ ដូច្នេះសូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត​ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍៕

០៨ ឧសភា ២០១៦ គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​អាជ្ញាធរ​មិនទាន់​ឲ្យ​លើ​កអង់​តែ​ន​ទូរទស្សន៍​ព្រះអាទិត្យ​ គណបក្សប្រឆាំងឲ្យដឹងថា អាជ្ញាធរខេត្តកណ្ដាល នៅតែមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ លើកអង់តែនទូរទស្សន៍ព្រះអាទិត្យ (SUN TV) នៅក្រុងតាខ្មៅ តាមការស្នើសុំនៅឡើយទេ ដោយអះអាងថា មានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងតវ៉ា។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ មកដល់ពេលនេះលោកមិនទាន់ទទួលបានព័ត៌មានពីការអនុញ្ញតឲ្យលើកអង់តែន ទូរទស្សន៍របស់គណបក្ស តាមការស្នើសុំនៅឡើយទេ។ លោកថា ការមិនទាន់ឲ្យលើកនេះ លោកថា អាជ្ញាធរអះអាងថាមានពលរដ្ឋប្តឹងថាខ្លាចធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅតំបន់នោះ។

លោក យឹម សុវណ្ណ បញ្ជាក់ថា នៅពេលគណបក្សសង្គ្រោះជាតិ សួរទៅអាជ្ញាធរអំពីបណ្តឹងនោះ លោកថា អាជ្ញាធរឆ្លើយថាចាំរកមើលបណ្តឹងនោះសិន។ អ្នកនាំពាក្យរូបនោះបង្ហាញជាចង្ងល់ថា អង់តែនទូរទស្សន៍ជាច្រើននៅជាយក្រុង បានសាងសង់នៅជិតតំបន់ប្រជាពលរដ្ឋរស់នៅ ប៉ុន្តែលោកថា មិនឃើញមានអាជ្ញាធរចុះទប់ស្កាត់នោះទេ។

វីអូឌី(VOD) មិនទាន់សុំការបំភ្លឺពីអភិបាលក្រុងតាខ្មៅ លោក ហេង ធាម បាននៅឡើយ។

ស្ថាននីយទូរទស្សន៍របស់គណបក្សសង្គ្រោះជាតិ ដែលគ្រោងលើកអង់តែននោះ មានទីតាំងនៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ រដ្ឋាភិបាលបានយល់ព្រមផ្ដល់អាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍មួយដល់គណបក្សប្រឆាំង។

គណបក្សប្រឆាំងធ្លាប់អះអាងថា ស្ថានីយទូរទស្សន៍របស់ខ្លួននឹងចាប់ផ្ដើមដំណើរនៅក្នុងឆ្នាំ២០១៥ តែពុំអាចធ្វើទៅបាន។ ក្រោយមក គណបក្សប្រឆាំងអះអាងទៀតថា ស្ថានីយទូរទស្សន៍នេះនឹងចាប់ផ្ដើមដំណើរការឲ្យបានមុនការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំ២០១៦នេះ ដំណើរការស្នើសុំលើកអង់តែនទូរទស្សន៍កំពុងជាប់គាំងនៅឡើយ៕

24, Dec 2015 CNRP​ ទិញ​ដី​បាន​តម្លៃ​ជាង​១០​ម៉ឺន ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ គណបក្ស​សង្គ្រោះ​ជាតិ បាន​ទិញ​ដី​តម្លៃ​ជាង ១០​ម៉ឺន ៧​ពាន់​ដុល្លារ​ជា​ផ្លូវការ​ហើយ ដើម្បី​បង្កើត​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​។ ទីតាំង​សម្រាប់​ការបង្កើត​ស្ថានីយទូរទស្សន៍​នេះ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​រង់ចាំ​បណ្ណ​ផ្ទេរ​កម្ម​សិទ្ធ​ចេញពី​ក្រសួង​ដែនដី មក​ឲ្យ​គណបក្ស​ប៉ុណ្ណោះ​។​នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ មុននឹង​បន្ថែមថា ក្រោយពី​បាន​បណ្ណ​ផ្ទេរកម្មសិទ្ធិ​រួច គណបក្ស​លោក​នឹង​បន្ត​ស្នើសុំ​ហ្វ្រេ​កង់​ពី​ក្រសួង​ព័ត៌មាន ដើម្បី​លើក​ដំឡើង​អង់​តែ​ន​តែម្តង​។​

​តែ​យ៉ាងណាក៏ដោយ លោក យឹម សុវណ្ណ មិនទាន់​អាច​ប្រាប់​ពី​ទីតាំង​ដី​ពិតប្រាកដ ដែល​ត្រូវ​រៀបចំ​ស្ថានីយទូរទស្សន៍​នោះបាន​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា «​បើសិនជា​អាជ្ញាធរ​ចេញ​បណ្ណ​ផ្ទេរកម្មសិទ្ធិ ហើយ​គណបក្ស​ស្នើសុំ​ហ្វ្រេ​កង់​ពី​ក្រសួង​ព័ត៌មាន​បាន​រួចរាល់​ហើយ​នោះ ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លេចចេញ​ជា​រូបរាង​ហើយ​នៅ​ឆ្នាំ​២០១៦ ខាងមុខ​»​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បញ្ហា​ធំ​បំផុត​នៅពេលនេះ គឺ​គណបក្ស​កំពុង​រង់ចាំ ការអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ក្នុងការ​ផ្ទេរ​កម្ម​សិទ្ធ​ដី និង​អាជ្ញា​បណ្ណ​ពី​ក្រសួង​ព័ត៌មាន ក្នុងការ​ដំឡើង​បង្គោល​ស្ថានីយ​»​។​

​លោក យឹម សុ​វណ្ណដ បន្ថែមថា បើទោះបីជា​ទូរទស្សន៍​នេះ មិនទាន់​កើតចេញពី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ពិតមែន តែ​ជំហរ​និង​គោលការណ៍​នៃ​ការផ្សព្វផ្សាយ គឺ​បម្រើ​ផលប្រយោជន៍​ជាតិ​ទាំងមូល ពោលគឺ​មិន​បម្រើ​តែ​ប្រយោជន៍​បក្ស​តែ​ម្យ៉ាង​នោះទេ​។

​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​បានចាប់ផ្តើម​ប្រមូល​ថវិកា​ចាប់តាំងពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​មកម្ល៉េះ​ដើម្បី​ទ្រទ្រង់​ការបង្កើត​ស្ថានីយទូរទស្សន៍​ដែល​គាំទ្រ​នយោបាយ​គណបក្សប្រឆាំង​លើកទីមួយ​នៅ​កម្ពុជា​។ រហូតមកដល់​ពេលនេះ គណបក្ស​ប្រមូល​ថវិកា​បាន​ប្រមាណ​ជា​ ៨០​ម៉ឺន​ដុល្លារ ​ហើយ​។​

​តាម​គម្រោង គណបក្ស​ត្រូវការ​ថវិកា​ប្រមាណ​ជា ១,៥​លាន​ដុល្លារ ទៅ​៣​លាន​ដុល្លារ ដើម្បី​ដំណើរការ​ទូរទស្សន៍រ​បស់​ខ្លួន​៕

2016-05-16 មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បោះបង់​គោល​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ទីតាំង​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ ឬ​សាន់​ធីវី (SUN TV) នោះ​ទេ។ ការ​បន្ត​ស្វែងរក​ទីតាំង​ថ្មី​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល មិន​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ តាម​ការ​ស្នើសុំ​របស់​បក្ស​ប្រឆាំង​ឡើយ ក្រោម​ហេតុផល​ថា មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ២១​នាក់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្លឹង​ឃើញ​ទីតាំង​ថ្មី​ដើម្បី​លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ ហើយ​ត្រៀម​នឹង​ដាក់​ទៅ​ប្រជុំ​ពិភាក្សា​សម្រេច​នៅ​ក្នុង​ថ្នាក់​ដឹក​នាំ​គណបក្ស។

អនុប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៦ ឧសភា ថា គណបក្ស​នៅ​មិន​ទាន់​សម្រេច​ថា​យក​ទីតាំង​ថ្មី​ក្នុង​ទឹក​ដី​ខេត្ត​កណ្ដាល នោះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​សម្រេច​ពី​គណៈកម្មការ​គណបក្ស​សិន។ លោក​ថា ទីតាំង​ថ្មី​នេះ​អាច​អំណោយ​ផល​ល្អ​ជាង​ទីតាំង​ចាស់ ដែល​អាជ្ញាធរ​អះអាង​ថា ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​មិន​ពេញ​ចិត្ត​ខ្លាច​ប៉ះពាល់​សុខុមាលភាព៖ «ខ្ញុំ​ជាមួយ​នឹង​លោក យ៉ែម បុញ្ញឫទ្ធិ ទៅ​ពិនិត្យ​មើល​ទីតាំង​ហ្នឹង ប៉ុន្តែ​គ្រាន់​តែ​ថា​ទីតាំង​ថ្មី​ហ្នឹង គឺ​វា​សមរម្យ។ យើង​អាច​ទទួល​យក​បាន។ យើង​ត្រូវ​តែ​រក​ទីតាំង​ផ្សេង​ដើម្បី​ឲ្យ​ទូរទស្សន៍​សង្គ្រោះ​ជាតិ អាច​ដំឡើង​អង់តែន​បាន​អាច​ដំណើរ​ការ​បាន»។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ក្រុង​តាខ្មៅ លោក ហេង ធៀម មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​យល់​ទាស់​ទេ ប្រសិន​បើ​ទីតាំង​ថ្មី​ដែល​គណបក្ស​ជ្រើសរើស គ្មាន​ការ​តវ៉ា ឬ​ការ​ជំទាស់​លើ​បញ្ហា​អ្វី​មួយ​នោះ៖ «ប្រសិន​បើ​ទីនោះ​ជា​ដី​វាល មិន​មាន​ការ​ប៉ះពាល់ ឬ​មិន​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ទេ អាជ្ញាធរ​មូលដ្ឋាន​យើង​នឹង​ពិនិត្យ ហើយ​នឹង​រៀបចំ​តាម​នីតិវិធី​ជូន»។

កាល​ពី​ចុង​ខែ​មេសា សាលា​ខេត្ត​កណ្ដាល បាន​ជូន​ដំណឹង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​ទីតាំង​ថ្មី​ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​រស់នៅ​របស់​ប្រជាពលរដ្ឋ។ អាជ្ញាធរ​ខេត្ត​នេះ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ លើក​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ (SUN TV) នៅ​ភូមិ​ស្ទឹងជ្រៅ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ ក្រោម​ហេតុផល​ថា មាន​ការ​តវ៉ា​ជំទាស់​ពី​ប្រជាពលរដ្ឋ ២១​នាក់។

ចំណែក​គណបក្ស​នេះ​ចាត់​ទុក​ថា ការ​បដិសេធ​នោះ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង។ ប៉ុន្តែ​អភិបាល​ក្រុង​តាខ្មៅ ពន្យល់​ថា ការ​មិន​អនុញ្ញាត​នេះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ដោយសារ​មាន​ប្រជាពលរដ្ឋ ២១​នាក់ បាន​ផ្ដិត​មេដៃ​តវ៉ា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​អង់តែន​ទូរទស្សន៍​នៅ​ទីនោះ ខ្លាច​សាយ​ភាយ​វិទ្យុ​សកម្ម​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពួក​គាត់។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចាប់​ផ្ដើម​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ដើម​ឆ្នាំ​២០១៦ បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល ក៏ប៉ុន្តែ​គម្រោង​នេះ ត្រូវ​បាន​ពន្យារ​ពេល​ជិត​កន្លះ​ឆ្នាំ ខណៈ​ដំណើរ​ការ​ស្នើសុំ​សាងសង់​អង់តែន​ទូរទស្សន៍​កំពុង​ជាប់​គាំង។

មក​ដល់​ពេល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​មាន​ថវិកា​គ្រប់គ្រាន់​ហើយ​ដើម្បី​ទិញ​អង់តែន និង​ដំណើរ​ការ​សាងសង់​ស្ថានីយ​ទូរទស្សន៍ តែ​សំខាន់​នោះ គឺ​រង់ចាំ​តែ​ចម្លើយ​បើក​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល តែ​ប៉ុណ្ណោះ។

គម្រោង​បង្កើត​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ប្រើ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ មក​ទល់​ពេល​នេះ ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​របស់​សាធារណជន មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

៣០ ឧសភា ២០១៧​ លិខិត​ប្រជាពលរដ្ឋ​សាមញ្ញម្នាក់៖ ​«ខ្ញុំរង់ចាំ​មើលទូរទស្សន៍​ព្រះអាទិត្យ​ឡើងផ្សារភ្នែក»​ ប្រជាពលរដ្ឋ និងសកម្មជនរបស់ខ្លួនមួយចំនួនដែលបានចូលលុយចូលកាក់ អង្គុយរង់ចាំឡើងផ្សារភ្នែករហូតមកទល់ពេលនេះ នៅតែមិនទាន់ដឹងថានៅពេលណាដំណើរការនៅឡើយ (ទូរទស្សន៍ព្រះអាទិត្យ)។ ពីមុនបក្សប្រឆាំងចោទថា រដ្ឋាភិបាលរិតត្បិត ព្រោះខ្លួនមិនទាន់ទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថានីយទូរទស្សន៍ និងមិនផ្តល់ប្រេកង់ (ប៉ុស្តិ៍ទូរទស្សន៍) ឱ្យខ្លួន ប៉ុន្តែដល់ពេលទទួលបានហើយ មិនដឹងថាតើត្រូវធ្វើម៉េចចេញបានរហូតមកទល់ពេលនេះ មិនទាន់ឃើញទូរទស្សន៍ព្រះអាទិត្យនឹងរះមក ឬមួយមិនមែន ព្រះអាទិត្យរះទេ គឺព្រះអាទិត្យបានចូលអស្តង្គតបាត់ទៅហើយ។

រហូតមកទល់ពេលនេះ គឺមានរយៈពេលជាង៣ឆ្នាំមកហើយ ដែលដំណឹងនៃការបង្កើតស្ថានីយទូរទស្សន៍នេះត្រូវបានផ្សព្វផ្សាយ ហើយបក្សប្រឆាំងបានយកលេសនេះដើម្បីរៃអង្គាសថវិកាពីប្រជាពលរដ្ឋបានប្រមាណជាង៧សែនដុល្លារអាម៉េរិក។ ពេលរាស្ត្រសួរថា តើទូរទស្សន៍នេះដំណើរការ នៅពេលណា មេបក្សប្រឆាំង និងមន្ត្រីឡេមឡើមមួយចំនួនប្រកាសថា នឹងចេញនៅដើមឆ្នាំ២០១៥ មួយរយៈក្រោយមកថានឹងចេញនៅចុងឆ្នាំ ២០១៥ ក្រោយមកថាដើមឆ្នាំ ២០១៦ ហើយតែងតែរកលេសនេះលេសនោះមកពន្យល់អំពីការមិនដំណើរការនេះ។

ចាំមើលពីមួយឆ្នាំទៅមួយឆ្នាំនៅតែមិនឃើញ ឥឡូវដល់ឆ្នាំ ២០១៧ ទៅហើយ អ្នករង់ចាំនៅតែរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យ ឯអ្នកខ្លះទៀតក៏ភ្លេចបាត់ទៅហើយ និងអ្នកខ្លះទៀតថា បើជ្រុលតែចាញ់បោកបក្ស ប្រឆាំងទៅហើយ ឱ្យលុយគេយកទៅចែកគ្នាក៏ចែកទៅចុះ។

តាមពិតមូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺគ្រាន់តែដើម្បីសង្គ្រោះហោប៉ៅរបស់មន្ត្រីមួយចំនួនប៉ុណ្ណោះ ព្រោះតាមបទពិសោធ ការដំឡើងស្ថានីយ៍ទូរទស្សន៍មួយឱ្យដើរបាន ត្រូវចំណាយថវិកាយ៉ាងហោចជិត៥លានដុល្លារដែរ សម្រាប់ទិញដីសង់ស្ថានីយ៍ សម្ភារៈ បុគ្គលិក និងថ្លៃនៃដំណើរការផ្សេងៗ។ នេះមិនទាន់គិតថាតើទូរទស្សន៍ នេះដំណើរការហើយមាននិរន្តរភាពដែរឬអត់? អីចឹងបានថា បក្សប្រឆាំងគិតសាច់គោមុន តែ មិនបានគិតសាច់ការទេ! និយាយបោកប្រាស់ កុហករាស្ត្របាន ដល់ពេលគេតាមជាន់កែង រកលេសនេះរលេសនោះ តាមពិតខ្លួនឯងវាមិនខ្មេះ ចង់បានអាជ្ញាបណ្ណបានហើយ តែធ្វើមិនកើត។

បើធ្វើមិនកើត គួរចែកលុយដែលប្រមូលបានទៅឱ្យប្រជាជនវិញទៅ ព្រោះមានវិក្កយបត្រ តើ។ តែវិក្កយបត្រខ្លះគ្មានសាច់ប្រាក់ទេ គឺគ្រាន់តែចេញដើម្បីផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ នេះពិតជាអ្នកភូតអាជីពមែន! ពីប្រជាពលរដ្ឋសាមញ្ញម្នាក់៕

16 December 2014 ទូរទស្សន៍​បក្ស​ប្រឆាំង​ផ្តើម​ពី​ទឹក​ប្រាក់ ២ លាន​ដុល្លារ ភ្នំពេញៈ ម្ចាស់​ភាគ​ហ៊ុន ៧​នាក់ ដែល​ជា​សមាជិក​គណបក្ស​ប្រឆាំង​គ្រោង​វិនិយោគ​លើ​ទូរទស្សន៍​សង្គ្រោះ​ជាតិ​ជាមួយ​នឹង​ទឹក​ប្រាក់ ២ លាន​ដុល្លារ​អាមេរិក​សម្រាប់​ជំហាន​ដំបូង។

អ្នក​នាំ​ពាក្យ​និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ថ្លែង​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិល​មិញ​ថា ជា​ជំហាន ទី១ ក្នុង​ការ​ដំណើរ​ការ​ទូរទស្សន៍​សង្គ្រោះ​ជាតិ ប្រាក់​ចំនួន ២ លាន​ដុល្លារ​សម្រាប់​ការ​រៀបចំ​និង​វិនិយោគ​គឺ​ប្រមូល​បាន​ពី​សមាជិក ៧ រូប​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​ឬ​ម្ចាស់​អាជ្ញាប័ណ្ណ​ទូរទស្សន៍។

លោក​បន្ត​ថា ម្ចាស់​ភាគ​ហ៊ុន​ទាំង​នេះ​អាច​ស្វែង​រក​ក្រុម​ហ៊ុន​ធ្វើ​ជា​ដៃគូ​ឬ​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ដើម្បី​ដំណើរ​ការ​ទូរទស្សន៍​នេះ។

ទោះ​យ៉ាង​ណា លោក យ៉ែម បុញ្ញឫទ្ធិ មិន​បាន​ផ្តល់​ឈ្មោះ​ម្ចាស់​ភាគ​ហ៊ុន​ទាំង​នោះ​ជាក់​លាក់​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា លោក​ស្រី គុណ លម្អង ជា​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ភាគ​ហ៊ុន​ទាំង​អស់​កំពុង​រៀបចំ​ដំណើរការ​ទូរទស្សន៍​នេះ​ឆាប់ៗ ប៉ុន្តែ​លោក​មិន​បាន​ឲ្យ​ដឹង​ថា នឹង​ត្រូវ​ការ​ពេល​យូរ​ប៉ុន​ណា​ទេ ដើម្បី​ឲ្យ​ទូរទស្សន៍​នេះ​ដំណើរការ​ជា​ផ្លូវ​ការ។

លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ព្យាយាម​ឲ្យ​ទូរទស្សន៍​នេះ​ដំណើរ​ការ​ក្នុង ឆ្នាំ​២០១៥ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​បញ្ជាក់​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​ថា តើ​នឹង​ជួល​ទីតាំង​ណា​សម្រាប់​ធ្វើ​ជា​ស្ថានីយ​ផ្សាយ​ឬ​ក៏​សង់​ស្ថានីយ​ដោយ​ខ្លួន​ឯង។

លោក​បន្ថែម​ថា ប្រាក់ ២ លាន​ដុល្លារ​អាច​គ្រប់​គ្រាន់​សម្រាប់​ដំណើរការ​ទូរទស្សន៍​នេះ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជួល​ទីតាំង ប៉ុន្តែ​បើ​សង់​ស្ថានីយ​ខ្លួន​ឯង ទាល់​តែ ៤ លាន​ដុល្លារ​ទើប​គ្រប់​សម្រាប់​ប្រតិបត្តិការ។ លោក​រំពឹង​ថា ទូរទស្សន៍​សង្គ្រោះ​ជាតិ​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រជាជន​ច្រើន​ជាង​ទូរទស្សន៍​ផ្សេង។

លោក យឹម សុវណ្ណ បាន​ថ្លែង​បន្ត​ថា៖ «យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ទូរទស្សន៍​បម្រើ​ចំណាប់​អារម្មណ៍​ប្រជាជន»។ តែ​លោក​មិន​បាន​ឲ្យ​ដឹង​លម្អិត​អំពី​ការ​បង្កើត​ទូរទស្សន៍​នេះ​ទេ គ្រាន់​តែ​បញ្ជាក់​ឈ្មោះ​ម្ចាស់​ភាគ​ហ៊ុន​មួយ​ចំនួន ក្នុង​ចំណោម​ម្ចាស់​ភាគ​ហ៊ុន​ទាំង ៧ នាក់​រួម​មាន លោក​ស្រី គុណ លម្អង, លោក​ស្រី កឹម សមាធីតា (កូន​ស្រី​របស់​លោក កឹម សុខា) លោក គ្រី សុង...ហើយ​បង្វែរ​ឲ្យ​សួរ​ទៅ លោក​ស្រី គុណ លម្អង ដែល​មិន​អាច​ទាក់​ទង​បាន។

បើ​តាម​នៅ​លើ​ទំព័រ​អនឡាញ​កាល​ពី​ម្សិល​មិញ លោក​ស្រី កឹម សមាធីតា បាន​ប្រាប់​សាធារណ​ជន​ថា ទូរទស្សន៍​នេះ​ចុះ​បញ្ជី​រួច​ហើយហើយ​ជំរុញ​ឲ្យ​ប្រជាជន​ចូល​រួម​ជា​ម្ចាស់​ភាគ​ហ៊ុន​ប្រសិន​មាន​ចំណាប់​អារម្មណ៍។

លោក​ស្រី​បន្ត​ថា៖ «យើង​នឹង​បង្កើត​សាខា​មួយ​ដើម្បី​ដំណើរការ​ទូរទស្សន៍​នេះ ហើយ​ចង់​ឲ្យ​ប្រជាជន​ដាក់​ហ៊ុន ដូច្នេះ យើង​អាច​ទិញ​ហ៊ុន​បាន។ ការ​ចំណាយ​សរុប​គឺ ២ លាន​ដុល្លារ ប៉ុន្តែ ២ លាន​ដុល្លារ​គឺ​តិច ប៉ុន្តែ​យើង​គ្រាន់​តែ​ចាប់​ផ្តើម»។

លោក​ស្រី​បន្ថែម​ថា ពីរ​បី​ខែ​ទៀត ប្រជាជន​អាច​នឹង​ទទួល​បាន​ច្រើន​ជាង​នេះ​អំពី​ការ​បង្កើត​ទូរទស្សន៍​នេះ ហើយ​បើ​ចង់​ទិញ​ហ៊ុន ប្រជាជន​អាច​ទិញ​ហ៊ុន​មួយ​ឬ​ពីរ​ហ៊ុន​បាន»។

លោក​ស្រី​ថា៖ «តម្លៃ ១ ពាន់​ដុល្លារ ក្នុង ១ ហ៊ុន យើង​នឹង​លក់​ទៅ​សាធារណ​ជន។ អ្នក​ខ្លះ​ទិញ​ហ៊ុន​ពី ៣ ពាន់​ទៅ ៤ ពាន់ ខ្លះ​ទិញ​ហ៊ុន ៣ ម៉ឺន​ទៅ ៤ ម៉ឺន​រួច​ហើយ។ សម្រាប់​អាជីវករ​តូច​តាច​និង​យុវជន អាច​ទិញ​ភាគ​ហ៊ុន​ត្រឹម ១០០ ដុល្លារ​បាន។ ប៉ុន្តែ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រុម​ហ៊ុន​ប្រកាស។

លោក​ស្រី​បន្ត​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​មួយ​ទៀត​ក៏​នឹង​ត្រូវ​បង្កើត​ផង​ដែរ ពីព្រោះ ដើម្បី​បំបែក​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​និង​ក្រុម​ហ៊ុន​ដែល​មាន​ប្រាក់​ដែល​វិនិយោគ​មូលធន។

លោក​ស្រី សមាធីតា បញ្ជាក់​ថា ម្ចាស់​អាជ្ញាប័ណ្ណ​អាច​ធ្វើ​សេចក្តី​សម្រេច​បាន ប៉ុន្តែ​កម្មវិធី​ត្រូវ​ផ្តល់​ប្រយោជន៍​ដល់​សង្គម ត្រូវ​មាន​ព័ត៌មាន​ដែល​មាន​តុល្យភាព ការ​អប់រំ ការ​គាំពារ​សុខភាព ការ​កម្សាន្ត និង​អ្វីៗ​គ្រប់​យ៉ាង។

លោក​ស្រី​បន្ត​ថា បញ្ហា​ប្រធាន​ក្រុម​ហ៊ុន នៅ​កំពុង​តែ​ពិភាក្សា​គ្នា​នៅ​ឡើយ។ ចំណែក​កម្មវិធី​ក៏​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា នឹង​ផ្តល់​ប្រយោជន៍​ដល់​សង្គម នឹង​មិន​សំដៅ​តែ​លើ​គណបក្ស​នយោបាយ​មួយៗ​ទេ។ ក្រុម​ហ៊ុន​នឹង​ដំណើរការ​ឲ្យ​ក្លាយ​ជា​ទូរទស្សន៍​វិជ្ជាជីវៈ​ពិត​ប្រាកដ គោរព​ក្រម​សីលធម៌ និង​ជា​គំរូ​ល្អ​មួយ​ផង​ដែរ។

តាម​លោក​ស្រី សមាធីតា ធ្វើ​បែប​នេះ​នៅ​អនាគត​សមាជិក​អ្នក​គាំទ្រ នឹង​ចង់​វិនិយោគ។ ព្រោះ​បើ​ក្រុម​ហ៊ុន​ទទួល​បាន​ប្រាក់​ចំណេញ​ពួកគេ​នឹង​ទទួល​បាន​ភាគ​លាភ​ប្រាក់​ចំណេញ។ ជា​ក្រុមហ៊ុន​ឯក​ជន​ចាំបាច់​ត្រូវ​ប្រកួត​ប្រជែង​រក្សា​ប្រតិបត្តិការ​ឲ្យ​មាន​និរន្តរភាព៕

18, Jul 2015 ដោយ: ធឿន បញ្ញាឬទិ្ធ គិតត្រឹមថ្ងៃទី១៥ កក្កដា គណបក្សសង្គ្រោះជាតិ ទទួលវិភាគទាន និងទុនវិនិយោគចំនួន ប្រមាណជា ៣៥ម៉ឺន ដុល្លារអាមេរិកហើយ ក្រោយពីគណបក្សបានប្រមូលវិភាគទាន និងទុនវិនិយោគ ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ សំរាប់គំរោងទូរទស្សន៍ព្រះអាទិត្យ ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបង្ហោះនៅលើហ្វេសបុកបានឲ្យដឹងថា ថវិការសរុបដែលគណបក្សសង្គ្រោះជាតិប្រមូលបានត្រឹមថ្ងៃទី១៥ កក្កដា មានចំនួនជាង ៣១១,៧៨៦ ដុល្លារ និងប្រាក់រៀលប្រមាណ ១៥៦,០៤២,១០០ រៀល ។ កន្លងមកលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សលោកនឹងប្រមូលវិភាគទាន និងទុនវិនិយោគឲ្យបានគ្រប់៣លានដុល្លារ ដើម្បីសម្រេចគោលដៅដែលបានកំណត់ថាបុស្តិ៍ទូរទស្សន៍ថ្មីនេះ នឹងដំណើរការនៅចុងឆ្នាំ២០១៥ ។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ទូរទស្សន៍ព្រះអាទិត្យ នឹងផ្តល់ព័ត៌មានដែលមានវិជ្ជាជីវៈ បង្ហាញពីតថភាពពិតរបស់សង្គម ផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ និងបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ  មិនមែនបង្កើតឡើងដើម្បីបម្រើប្រយោជន៍គណបក្សនោះទេ។ នៅក្នុងកម្មវិធីទទួលវិភាគទានកាលពីថ្ងៃទី២៧មិថុនា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែង ថា៖«ទូរទស្សន៍ព្រះអាទិត្យ គឺជាទូរទស្សន៍ដែលនិយាយការពិត ឥតលម្អៀង»៕

ថ្ងៃចន្ទ ទី ២៩ ឧសភា ២០១៧​ ហ្វេសប៊ុកចៅចាក់ស្មុក៖ រង់ចាំមើលទូរទស្សន៍ព្រះអាទិត្យឡើងផ្សារភ្នែក! នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទ មួយក្រោមចំណងជើងថា «រង់ចាំមើលទូរទស្សន៍ព្រះអាទិត្យឡើងផ្សារភ្នែក!» ដែលមានខ្លឹមសារដូចខាងក្រោម៖ ពីមុនថាមិនទាន់ទទួលបានអាជ្ញាប័ណ្ណដំណើរការស្ថានីយ៍ទូរទស្សន៍ បក្សប្រឆាំងចោទថារដ្ឋាភិបាលបានរិតត្បិត និងមិនផ្តល់ប្រេកង់ឱ្យខ្លួន ប៉ុន្តែដល់ពេលទទួលបានហើយ មិនដឹងថាតើត្រូវធ្វើម៉េចចេញ បានរហូតមកទល់ពេលនេះមិនទាន់ឃើញទូរទស្សន៍ព្រះអាទិត្យនឹងរះមក ឬមួយ មិនមែនព្រះអាទិត្យរះទេ គឺព្រះអាទិត្យបានចូលអស្តង្គតបាត់ទៅហើយ។ សកម្មជនរបស់ខ្លួនមួយចំនួនដែលបានចូលលុយចូលកាក់ អង្គុយរង់ចាំឡើងផ្សារភ្នែករហូតមកទល់ពេលនេះ នៅតែមិនទាន់ដឹងថានៅពេលណាដំណើរការនៅឡើយ។ រហូតមកទល់ពេលនេះ មានរយៈពេលជាង ៣ ឆ្នាំមកហើយដែលដំណឹងនៃការបង្កើតស្ថានីយ៍ទូរទស្សន៍នេះត្រូវបានផ្សព្វផ្សាយ ហើយបក្សប្រឆាំងបានយកលេសនេះដើម្បីរៃអង្គាសថវិ​កាពីប្រជាពលរដ្ឋបានប្រមាណជាង ៧ សែនដុល្លារអាមេរិកដែរ។ ពេលរាស្ត្រសួរថា តើទូរ​ទស្សន៍នេះដំណើរការ នៅពេលណា មេបក្សប្រឆាំង និងមន្ត្រីឡេមឡឺមមួយចំនួនប្រកាសថានឹងចេញនៅដើមឆ្នាំ ២០១៥ មួយរយៈក្រោយមកថានឹងចេញនៅចុងឆ្នាំ ២០១៥ ក្រោយ​មកថាដើមឆ្នាំ ២០១៦ ហើយតែងតែរកលេសនេះលេសនោះមកពន្យល់អំពីការមិនដំណើរការនេះ។ ឥឡូវ​រហូតដល់ឆ្នាំ ២០១៧ នេះ អ្នករង់ចាំនៅតែរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យ ឯអ្នកខ្លះទៀតក៏ភ្លេចបាត់ទៅហើយ និងអ្នកខ្លះទៀតថា បើជ្រុលតែចាញ់បោកបក្សប្រឆាំងទៅហើយ ឱ្យលុយគេយកទៅចែកគ្នាក៏ចែកទៅចុះ។ ម្នាក់ៗក៏លែងនឹកនាទៀតដែរព្រោះដឹងថាមូលនិធិទូរទស្សន៍ព្រះអាទិត្យគឺគ្រាន់តែដើម្បី សង្គ្រោះហោប៉ៅរបស់មន្ត្រីមួយចំនួនប៉ុណ្ណោះ ព្រោះតាមបទពិសោធន៍ការដំឡើងស្ថានីយ៍ទូរ​ទស្សន៍មួយឱ្យដើរបានត្រូវចំណាយថវិកាយ៉ាងហោចជិត ៥ លានដុល្លារដែរសម្រាប់ទិញ​ដី​សង់ស្ថានីយ៍ សម្ភារៈ បុគ្គលិក និងថ្លៃនៃដំណើរការផ្សេងៗ។ នេះមិនទាន់គិតថាតើទូរទស្សន៍ នេះដំណើរការហើយមាននិរន្តរភាពដែរឬអត់? អ៊ីចឹងបានថា បក្សប្រឆាំងគិតសាច់គោមុនតែមិនបានគិតសាច់ការទេ! និយាយបោកប្រាស់ កុហករាស្ត្របានដល់ពេលគេតាមជាន់កែង រកលេសនេះរលេសនោះ តាមពិតខ្លួនឯងវាមិនខ្មេះ ចង់បាន អាជ្ញាប័ណ្ណបានហើយតែធ្វើមិនកើត។ បើធ្វើមិនកើតគួរ​ចែកលុយដែលប្រមូលបានទៅឱ្យប្រជាជនវិញទៅ ព្រោះមានវិក្កយបត្រតើ។ តែវិក្កយបត្រខ្លះគ្មានសាច់ប្រាក់ទេ គឺគ្រាន់តែចេញដើម្បីផ្សាយពាណិជ្ជកម្មតែប៉ុណ្ណោះ។ នេះពិតជាអ្នកភូតអាជីពមែន! ដោយ៖ ចៅចាក់ស្មុក

២៦ ខែកុម្ភៈ ឆ្នាំ២០១៦  យុវជនហ្វេសប៊ុក ចេញញត្តិគាំទ្រ កញ្ញា ធី សុវណ្ណថា គ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ (ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមតំណាងយុវជនហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិ បានចេញញតិ្តគាំទ្រ កញ្ញា ធី សុវណ្ណថា ក្នុងការដឹកនាំ និងគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ តាមការស្នើសុំរបស់កញ្ញា នេះបើយោងតាមលិខិតដែលអង្គភាព Fresh News ទទួលបានពី កញ្ញា ធី សុវណ្ណថា នៅរសៀលថ្ងៃនេះ។ នៅក្នុងលិខិតនោះបានបញ្ជាក់ថា៖ ដោយបានឃើញពីឆន្ទៈមោះមុតរបស់ កញ្ញា ធី សុវណ្ណថា តាមរយៈការបង្ហោះសារក្នុង គណនីហ្វេសប៊ុក ដែលបានសង្កត់ធ្ងន់ថា កញ្ញានឹងគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយកិត្តិយសគណបក្សសង្គ្រោះជាតិឡើងវិញ ក្នុងរយៈពេល៦ខែ។ ក្នុងនាមយុវជនហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមគាំទ្រកញ្ញា ធី សុវណ្ណថា ឲ្យគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ ដោយហេតុថា កញ្ញា ធី សុវណ្ណថា ជាយុវជនតែម្នាក់គត់ដែលស័ក្តិសម និងមានគុណសម្បតិ្តគ្រប់គ្រាន់ធ្វើជានាយិកាទូរទស្សន៍ព្រះអាទិត្យ។ ក្រុមយុវជនគាំទ្រគណបក្សសង្គ្រោះជាតិ បានបន្តនៅលើញត្តិទៀតថា៖ ម្យ៉ាងទៀតស្របពេលនេះកញ្ញា​ ធី សុវណ្ណថា មិនទាន់មានតួនាទីអ្វីសោះក្នុងជួរ គណបក្សទាំងដែលកញ្ញា បានតស៊ូហែលឆ្លងឧបសគ្គជាច្រើនដូចជា ដឹកនាំបាតុកម្មប្រឆាំង សម្តេច ហ៊ុន សែន ក្រោយការបោះឆ្នោតកាល ពីឆ្នាំ២០១៣ និងដឹកនាំចលនាយុវជនទៅតំបន់អារ៉ែងជាដើម៕

មូលនិធិម្ថ ទូរទស្សន៍ព្រះអាទិត្យ របស់គណបក្សសង្គ្រោះជាតិ បានប្រមាណ ២៦ ម៉ឺន ដុល្លារ
គិត​ត្រឹម​ថ្ងៃទី ៦ កក្កដា គណបក្សសង្គ្រោះជាតិ បានប្រមូលថវិការក្នុងការឧបតម្ថទូរទស្សន៍​ព្រះអាទិត្យ បានចំនួនប្រមាណ ២៦ ម៉ឺន ដុល្លារ អាមេរិក។ យោងតាមបណ្តាញសង្គមហ្វេសបុក របស់លោក យឹម សុវណ្ណ តំណាងរាស្ត្របក្សសង្គ្រោះជាតិ បាន​បង្ហាញថា ថវិកា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមូលបាន ត្រឹម​ថ្ងៃទី ៦ ខែកក្កដា មាន ២៥៤,៧១០ ដុល្លារ​អាមេរិក លុយ​ខ្មែរ ៦០, ០៧៥,៣០០ រៀល​និង​ប្រាក់​ដុល្លា​សិង្ហបូរី អូស្ត្រាលី កាណ​ដា មួយចំនួនទៀត ដែល​សរុប​ទាំងអស់​ជា​លុយ​ដុល្លារ​អាមេរិក​ជាង ២៦ ម៉ឺន។ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ពិចារណា​អំពី​ការប្រមូល​វិភាគទាន​ពី​សប្បុរជន និង​អ្នកគាំទ្រ​នៅតាម​បណ្តា​ខេត្ត​ផងដែរ និង​ធ្វើយ៉ាងណា​ធានាថា​វិភាគទាន​របស់​ពួកគាត់ បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​ប៉ុស្តិ៍​ទូរទស្សន៍​ថ្មី​នេះ។

Date: June 09, 2016 នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា ទូរទស្សន៍​ព្រះអាទិត្យ​នឹងចាប់ផ្តើម​សាងសង់​អង់តែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ​​បើសិនគ្មាន​​ការរាងរាំងដូច​លើក​មុន​ទៀត។ លោកថ្លែងបញ្ជាក់​បែបនេះធ្វើ​ឡើង​នៅមុខ​ទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ​កាល​ពីព្រឹកថ្ងៃទី០៩មិថុនានេះ។ លោក យ៉ែម បុញ្ញឫទ្ធិ​បា​នលើកឡើង​ថា​​កន្លងមកមូល​ហេតុដែ​លបណ្តាល​អោយ​ដំណើរ​ការណ៍​ទូរទស្សន៍ព្រះអាទិត្យ​ត្រូវខកខាន​​គឺដោយសារតែ មានការ​តវ៉ាពីប្រជាពលរដ្ឋមូលដ្ឋាន​បើតាមការបញ្ជាក់ពីអាជ្ញាធរដោយខ្លាចប៉ះពាល់ដល់សុខភាព។ ប៉ុន្តែបច្ចុប្បន្ននេះ​គណបក្ស​បាន​ទៅ​មើ​លដី​នៅកន្លែង​ផ្សេង​ដទៃទៀត​​ដើម្បី​អោយ​ស្រប​ទៅ​តាមលក្ខខណ្ឌ​ដែល​គេ​ចង់បាន។ ហើយលោក​សង្ឃឹមថា​លក្ខខណ្ឌ​ដែ​លគេ​ចង់បាន​គណបក្ស​បានបំពេញ​អាច​​សម​ស្របហើយ។ ដូច្នេះដំណើរ​ការណ៍នៃ​ការសាងសង​សុំច្បាប់​ដើម្បី​តំឡើង​អង់តែ​នទូរស្សន៍ នឹងមាន​នៅ​ក្នុង​ពេល​ខាង​មុខឆាប់ៗនេះ បើសិនជាគ្មានការរារាំង។

កន្លងមក​គណបក្ស​សង្គ្រោះ​ជាតិក៏​ធ្លាប់បាន​អះអាង​រួមមកហើយថា ទូរទស្សន៍​ព្រះអាទិត្យ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅចុង​ឆ្នាំ​២០១៥​ តែមិនបានសំរេច។ ក្រោយមក គណបក្សប្រឆំាង​​មួយ​នេះ​ក៏​បាន​បញ្ជាក់ទៀតថា ទូរទស្សន៍​របស់ខ្លួន នឹង​ចាប់ផ្ដើម​ដំណើរការ​ឱ្យបាន​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧​ខាងមុខ​។ តែរហូតមក​ដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ ដំណើរការ​ស្នើ​សុំ​តម្លើង​ទូរទស្សន៍​របស់ខ្លួន នៅតែ​មិន​អាច​ទៅរួច​ដដែល​។​

គួររំលឹក​ថា ក្រោម​កិច្ច​ព្រមព្រៀងបិទបញ្ចប់វិបត្តិ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២២​កក្កដា ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​យល់ព្រម​ផ្ដល់​អាជ្ញា​បណ្ណ័បង្កើត​ស្ថានីយ​ទូរទស្សន៍​មួយ​ដល់​គណបក្ស​ប្រឆាំង​។ ចំពោះលោក សម រង្ស៊ីធ្លាប់​បាន​អះអាងថា ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ផ្ដល់​ព៏ត៌មាន​ដែល​មាន​វិជ្ជាជីវៈ បង្ហាញ​ពី​ត​ថភាព​ពិត​របស់​សង្គម និង​ផ្ដល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ រួម​ទាំង​បង្កើតឡើង​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ មិនមែន​បង្កើតឡើង​ដើម្បី​បម្រើ​ប្រយោជន៍​គណបក្ស​ឡើយ​៕

2016-12-29 ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ បើ​ទោះ​ជា​គណបក្ស​នេះ​ធ្លាប់​សន្យា​ថា នឹង​បង្កើត​ទូរទស្សន៍​នេះ​នៅ​ចុង​ឆ្នាំ​២០១៦ ក្តី។ យ៉ាង​ណា​ក៏ដោយ​ចុះ សម្រាប់​មន្ត្រី​បក្ស​កាន់​អំណាច​យល់​ថា ទោះ​បក្ស​ប្រឆាំង​មាន​ទូរទស្សន៍ ឬ​គ្មាន​ទូរទស្សន៍ ក៏​គ្មាន​អ្វី​ចម្លែក​ដែរ ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន តែងតែ​ផ្តល់​សំឡេង​ឲ្យ​គណបក្ស​ប្រឆាំង​ទៅ​ហើយ។ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ឆ្នាំ​២០១៦ នឹង​ឆ្លង​ចូល​ឆ្នាំ​២០១៧ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​មិន​អាច​បង្ហាញ​កំណត់​ត្រា​ថ្មី​របស់​ខ្លួន​បាន ដែល​ជា​ការ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ (SUNTV) ដែល​គណបក្ស​នេះ​មិន​ធ្លាប់​មាន​ពី​មុន​មក។ បញ្ហា​ចោទ​ខ្លាំង​ចំពោះ​ដំណើរ​ការ​នេះ ព្រោះ​ការ​ជាប់​គាំង​នៃ​ការ​សាងសង់​អង់តែន​ទូរទស្សន៍។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា នៅ​ពេល​នេះ ដំណើរ​ការ​នៃ​ការ​បង្កើត​ទូរទស្សន៍​ឈាន​ដល់​ដំណាក់​កាល​សុំ​ប័ណ្ណ​កម្មសិទ្ធិ ដើម្បី​គ្រប់គ្រង​លើ​ដី​ថ្មី​ដែល​គ្រោង​សាងសង់​អង់តែន។ លោក​ថា នៅ​ពេល​គណបក្ស​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ នឹង​ដំឡើង​អង់តែន​ទូរទស្សន៍​ភ្លាម ប៉ុន្តែ​លោក​មិន​ទាន់​អាច​ឲ្យ​ដឹង​ថា ទូរទស្សន៍​នេះ​ចេញ​រូបរាង​នៅ​ពេល​ណា​នោះ​ទេ៖ «សូម​មេត្តា​អធ្យាស្រ័យ ព្រោះ​អំណាច​នៃ​ការ​សម្រេច​ទាំង​ស្រុង មិន​មែន​ទាក់ទង​នឹង​គណបក្ស​សង្រ្គោះជាតិ​ទេ មាន​ទាក់ទង​ទៅ​នឹង​ការ​សម្រេច​របស់​សមត្ថកិច្ច អ៊ីចឹង​ហើយ​យើង​មិន​អាច​ដឹង​បាន​ថា ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បំពេញ​បែប​បទ​ផ្លូវ​ច្បាប់​ដើម្បី​ដំឡើង​អង់តែន​ទេ»។ ដំណើរ​ឆ្ពោះ​ទៅ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រសូត​ចេញ​ពី​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ ជា​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ដោយ​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​ចូល​សភា។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា​ប្រមាណ ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ផ្សាយ ប៉ុន្តែ​គណបក្ស​ទើប​ទទួល​បាន​ថវិកា​ប្រមាណ ៧០​ម៉ឺន​ដុល្លារ។

លោក យឹម សុវណ្ណ ព្យាយាម​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ដំណើរ​ការ​នៃ​ទូរទស្សន៍​នេះ​ទៅ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា ពន្លឺ​នៃ​កំណើត​ទូរទស្សន៍​ព្រះអាទិត្យ​របស់​បក្ស​ប្រឆាំង ព្រោះ​មាន​ការ​ព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ ដូច្នេះ​ដើម្បី​ឲ្យ​ទូរទស្សន៍​នេះ​អាច​ចេញ​រូបរាង​ពិត​ប្រាកដ​បាន លុះត្រា​គណបក្ស​ទាំង​ពីរ​មាន​ការ​ចរចា​បន្ត​ទៀត៖ «ខ្ញុំ​មើល​ទៅ​វា​ជា​ហេតុផល​មួយ​ដ៏​សំខាន់​ទាក់ទង​ទៅ​នឹង​ដំណើរ​ការ​នៃ​ការ​បង្កើត​ទូរទស្សន៍​ហ្នឹង ព្រោះ​កន្លង​មក​បក្ស​រក​កន្លែង​ដើម្បី​ដំឡើង​អង់តែន ប៉ុន្តែ​ឃើញ​មាន​ក្រុម​ប្រជាពលរដ្ឋ​តវ៉ា​ជាដើម ហើយ​ក៏​មាន​ការ​លើក​ឡើង​ក្រោម​ហេតុផល​នយោបាយ​ដែរ»។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និយាយ​ថា ទោះ​បី​ជា​បក្ស​ប្រឆាំង​មាន ឬ​គ្មាន​ទូរទស្សន៍​របស់​ខ្លួន ក៏​គ្មាន​អ្វី​ចម្លែក​ដែរ ព្រោះ​បណ្ដាញ​ផ្សព្វផ្សាយ ដូចជា​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​កាសែត​ផ្សេងៗ​មួយ​ចំនួន​ទៀត តែង​ផ្តល់​សំឡេង​ដល់​គណបក្ស​នេះ​រួច​ទៅ​ហើយ។ លោក​ថា ការ​ដែល​ស្ថាប័ន​ទាំងនេះ​ផ្តល់​សំឡេង​ដល់​បក្ស​ប្រឆាំង មិន​មែន​មាន​ន័យ​ថា ពួក​គេ​គាំទ្រ​ទៅ​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​គ្រាន់​តែ​បុគ្គល​ខ្លះ​នៃ​ស្ថាប័ន​នេះ ធ្វើ​ហួស​ពី​វិជ្ជាជីវៈ។ លោក ផៃ ស៊ីផាន បន្ត​ថា ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង ប្រសិន​បើ​ត្រូវ​បាន​បង្កើត​ឡើង មិន​បាន​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​ទេ គ្រាន់​តែ​បម្រើ​ក្រុម​បក្ខពួក​នៃ​គណបក្ស​នេះ​ប៉ុណ្ណោះ៖ «គាត់ (គណបក្ស​សង្រ្គោះជាតិ) ប្រើប្រាស់​ប្រជាពលរដ្ឋ​រហូត​ដល់​ស្លាប់ រង​របួស រហូត​ដល់​ជាប់​គុក គាត់​ដែល​ភ័យ​អង្កាល់? ដូច្នេះ​គណបក្ស ទូរទស្សន៍​គាត់​បម្រើ​តែ​ក្រុម​គាត់ គណបក្ស​គាត់ គាត់​មាន​បម្រើ​ប្រយោជន៍​ទូទៅ​ឯ​ណា ព្រោះ​ទូរទស្សន៍​ឈ្មោះ​គណបក្ស​គាត់»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណដារ៉ា ធ្លាប់​បញ្ជាក់​ថា ទូរទស្សន៍​នេះ​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បារី​នោះ​ទេ។ លោក​បន្ត​ទៀត​ថា គណបក្ស​កំពុង​បណ្ដុះ​ធនធាន​មនុស្ស​រៀបចំ​កម្មវិធី និង​បច្ចេកទេស​ជា​បណ្ដើរៗ និង​មាន​អ្នក​ជំនាញការ​ជា​ជន​បរទេស​ខ្លះ​ដែរ៕

No comments:

Post a Comment