Sunday, February 18, 2024

ព្រះ​ធម្មោរាជា​ទី​៤ (១៧០២-១៧០៤)

ដោយ​ព្រះរាជា​ថ្មី​មាន​ព្រះ​ជន្ម​តិច​ពេក គេ​ក៏​បង្អង់​មិន​ទាន់​រៀបចំ​ព្រះរាជ​ពិធី​អភិសេក​ទេ ហើយ​ព្រះ​បិតា​នៅ​បន្ដ​ចាត់ចែង​កិច្ចការ​ព្រះរាជា​ណាចក្រ​ហាក់បី​ដូចជា​ទ្រង់​មិន​ដាក់​រាជ្យ​នៅ​ឡើយ ។

នៅ​ក្នុង​ឆ្នាំ​បន្ទាប់ មាន​ជន​សំរែ​ម្នាក់ ដែល​ទៅ​រស់នៅ​ឯ​ស្រុក​កូឡា (ភូមា) អស់​ពេល​ប៉ុន្មាន​ឆ្នាំ បាន​ត្រលប់​មក​វិញ ។ ពួក​កុលសម្ព័ន្ធ​សំរែ​នេះ​ធ្លាប់​មាន​បុព្វបុរស​ឡើង​ធ្វើ​ជា​ព្រះរាជា​កម្ពុជា​ហើយ​បង្កើត​បាន​ជា​សន្ដតិវង្ស​ថ្មី​មួយ គឺ​តា​ថី​ ឬ​តា​ត្រសក់ផ្អែម ។ ជន​សំរែ​នោះ​ហាក់​ដូចជា​មិន​សូវ​ជា​ទេ ក៏​ប៉ុន្ដែ​គេ​មាន​លក្ខណៈ​សម្បត្ដិ​សម​ល្មម​នឹង​ធ្វើ​ឱ្យ​ប្រជាជន​ជឿ​ថា​គេ​ជា​អ្នកមាន​បុណ្យ ដែល​ត្រូវ​មក​សោយរាជ្យ​នៅ​កម្ពុជា​នេះ ។ មាន​ប្រជាជន​ជា​ច្រើន​ជឿ ហើយ​ដើរ​តាម​ធ្វើ​ឱ្យ​ស្រុក​ទេស​ជ្រួល​ច្របល់​ជា​ខ្លាំង ។ នាម៉ឺន​សព្វ​មុខមន្ដ្រី បាន​ចាត់​ទ័ព​មួយ​កង​ឱ្យ​ចុះ​មក​ចាប់​ជន​សំរែ​នេះ ក៏​ប៉ុន្ដែ​ជន​នោះ​បាន​គេច​ខ្លួន​បាត់​ទៅ ហើយ​ព្រះរាជា​ណាចក្រ​ក៏​ត្រលប់​មាន​សណ្ដាប់​ធ្នាប់​ល្អ​ឡើង​វិញ ។

នៅ​ឆ្នាំ​១៧០៣ ព្រះរាជធានី​ដែល​ផ្ទេរ​ទៅ​តាំង​នៅ​ឯ​ពោធិ៍សាត់​តាំងពី​ឆ្នាំ​១៦៩៩​មក បាន​ប្ដូរ​មក​តាំង​នៅ​នឹង​ឧត្ដុង្គ​វិញ ។

នៅ​ឆ្នាំ​បន្ទាប់​មក​ទៀត ព្រះ​ស្រី​ធម្មោរាជា​បាន​ដាក់​រាជសម្បត្ដិ​ថ្វាយ​ដល់​ព្រះ​បិតា​វិញ ក្រោយ​ពី​សោយរាជ្យ​បាន​២​ឆ្នាំ ។

No comments:

Post a Comment