p
៤ ឧសភា ២០២០៖ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង William Guang ប្រធានគណបក្សខ្មែរក្រោក ត្រូវបានប្រមុខរដ្ឋស្តីទីលោក សាយ ឈុំ ដកតំណែងចេញពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ នៅក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី៤ខែឧសភានេះ គេមិនឃើញមានបញ្ជាក់ថាប្រធានគណបក្សរូបនេះមានកំហុសអ្វីនោះទេ។ ក៏ប៉ុន្តែនៅថ្ងៃនេះដែរ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា រយៈពេល៣ថ្ងៃកន្លងទៅ លោកបានចុះបេសកម្មពិនិត្យភាពមិនប្រក្រតី ការបំពានអំណាច និងធ្វើបាបប្រជាពលរដ្ឋ យកដីធ្លី ចាប់ដាក់ពន្ធនាគារជាដើមសរុបចំនួន៨ករណីនៅខេត្តព្រះសីហនុ។ ទោះយ៉ាងណាប្រធានបក្សរូបនេះ មិនបានបញ្ជាក់ថាមកពីមូលហេតុអ្វីពិតប្រាកដនោះទេ ហើយលោកអះអាងថា នឹងបន្តការងាររបស់លោកបំរើប្រជាជនបន្តទៀតក្នុងនាមប្រធានគណៈបក្សនយោបាយមួយ។
Update បច្ចុប្បន្នភាព៖ រឿង ឯកឧត្តម ប្លន់ជំទាវឆ្នាំ ២០២១ ឃើញគេចុះផ្សាយព្រោងព្រាត ស្តីពី ពត៍មានភូត បោកប្រាស់ គេវី វីលៀម ក្រីក្រ នៅវត្តនាគវន្ត ជាក្មេងកំព្រា ប្រឹងរៀនច្បាប់ផង រត់តុផង ធ្វើកម្មករសំណង់ផង ទំរាំមានមានក្លាយជា ម្ចាសក្រុមអចលនទ្រព្យ ជាអ្នកនយោបាយ ហ៊ានដេញយួនចេញ តែ ៧២ ម៉ោង ! ហ៊ានទាមទារនាំកម្លាំងវៃកោះត្រល....តើអ្នកសរសរមានឆ្ងល់ទេ ឈ្មោះ វីលៀម បានពីណា? ......ឈ្មោះនេះមិនមែនខ្មែរទេ ពីដើមនៅ គណបក្សសាធារណរដ្ឋខ្មែររបស់ លន់ ឬទ្ធិ (កូន លន់ នល់) បន្ទាបនៅ បក្ស សួនសេរីរដ្ឋា...ក្រោមបកបើកបក្សខ្លួនឯង...........បក្សសង្រ្គោះជាតិឆ្នាំ ២០១៧ ខឹង វីលៀម ដែលមិនចូលរួមជាមួយពួកគេ ដល់ពេលគេចាប់ អាវីលៀម បែរនាំគ្នាចេញមក សរសេរប្រវត្តិកំសត់របស់ វីលៀម........
William Guang និងជា ប្រធានគណបក្សខ្មែរក្រោក ។ តាមចម្លើយសារភាពរបស់មេក្លោងរូបនោះ បានអោយដឹងថា មូលហេតុដែលខ្លួនសម្រេចចិត្ត នាំក្រុមរបស់ខ្លួន ចូលទៅប្លន់នោះ ព្រោះតែខ្លួនមិនពេញចិត្តទៅនិងភាពអំនួត និងការបង្អួតទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ។ ហើយក្នុងការធ្វើសកម្មភាពប្លន់នោះ គឺខ្លួនជាមេក្លោង មិនបានបញ្ចេញសកម្មភាពប្លន់ដោយផ្ទាល់នោះទេ គឺនៅអង្គុយក្នុងឡាន និងបញ្ជាពីចម្ងាយ ។
Phnom Oral (មកពីគណបក្ស បំណងពលរដ្ឋ ភភភ http://khmersdach.blogspot.com/p/blog-page_25.html) ប្រវត្តិបោកប្រាស់របស់ វីលលៀម ហ្គ័ង (គី វណ្ណា) ដែលត្រូវបានទម្លាយតាមបណ្តាញសង្គម
- ១៩៧៧ ឆ្នាំកំណើត នៅភ្នំពេញ កុហកគេថា កើតនៅបាត់ដំបង
- ២០១៣ មហាបាតុកម្មដឹកនាំ ដោយគណបក្សសង្រ្គោះជាតិ ដើម្បីគោលបំណងធ្វើបដិវត្តន៍ពណ៍ផ្តទលរំលំរដ្ឋាភិបាល ដែល ឈ្មោះ គីវណ្ណា បានចូលរួម ដោយ ស្និតស្នាលជាមួយ អ៊ុំ សំអាន ។
- ឈ្មោះដើម 《គីវណ្ណា》 រស់នៅម្តុំផ្សារអូឬស្សី អ្នកលែងថ្នាំ គ្រឿងញៀន
- 2013 បោកយុវជននៅសៀមរាបថាខ្លួនជា នាយឧត្តមសនីយ៍ផ្កាយ២
- កាលឆ្នាំ2014 ចាប់ផ្តើមដើរបោកប្រាស់ស្រ្តីៗដែលមានស្វាមីហើយ ហើយជាអ្នកមាន ឲ្យជួយចិញ្ចឹម ក្រោយទ្រឹស្តីអ្នកស្នេហាជាតិ ហើយមានជម្ងឺប្រចាំកាយដុសសាច់ក្នុងខួរក្បាល។
- 2014 បន្តការបោកប្រាស់ថាខ្លួនជា សាស្រ្តចារ្យច្បាប់ នៅ RULE (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច)
- 2014 ពាក់កណ្តាលឆ្នាំ សុំខ្លួនចូលក្នុងក្រុមយុវជន បាតុកម្ម ប្រឆាំងទូតយួន រឿងទឹកដីកម្ពុជាក្រោម លេបលុយជំនួយខ្មែរនៅបរទេស ក្នុងនោះមាន លោក ដាន វីរភាព នៅអូស្រ្តាលី បានជួយឧបត្ថមដល់ចំណីអាហារ ទឹកសុទ្ធ ប្រជាពលរដ្ឋ 8000$ ត្រូវបានបុគ្គលខាងលើលេបបាត់។
- ដោយសារបោកគេច្រើនពេកទើបចំណាយលុយ សុំច្រកកោណជាមួយនឹងអ្នកមានខ្នងម្នាក់ ហើយប្រើប្រព័ន្ធតុលាការលុបឈ្មោះដើម គីវណ្ណា បង្កើតឈ្មោះថ្មីធ្វើសកម្មភាពនយោបាយ។
- បោក ម្ចាស់ខុនដូផ្លូវ440 ថាខ្លួនកូនប្រសារ អគ្គរដ្ឋទូត ពេលនោះនាំស្រីម្នាក់ និងកូនខ្លួនឯងរស់នៅខុនដូនោះ ហើយព្យាយាមបោក មន្រ្តី អ្នកសេ្នហាជាតិ ទាំងបក្សកាន់អំណាច និង បក្សប្រឆាំងថាខ្លួនជាម្ចាស់ខុនដូ។ ព្យាយាមបោក ថៅកែពេជ្រ មិនបានសម្រេច អ្នកគ្រប់គ្នាប្រហែលជាធ្លាប់ឃើញវីឌីអូរបស់បុរសខាងលើ ថតបង្ហោះពីគ្រាប់ពេជ្រ នោះហើយគឺជាសកម្មភាពធ្វើនំអត់ម្ស៊ៅ។ ធ្វើនយោបាយដើម្បីចិញ្ចឹមក្រពះ ដូចជាលើកហេតុផលបញ្ហាជាតិ រឿងចាក់ដីចូលឆ្នេរ រឿងកោះត្រល់ រឿងបញ្ហាតំបន់ត្រីកោណ កន្ទុយនាគ កម្ពុជា-ឡាវ-វៀតណាម។ល។
ម្នាក់នេះមានប្រវត្តិមិនច្បាស់លាស់ ប្រើព័ត៌មានក្លែងក្លាយដើម្បីបង្ហាញពីវត្តមានខ្លួនចំពោះកិច្ចការនយោបាយ និងបញ្ហាជាតិ។ ចំណេះដឹងគ្មាននោះទេ ហើយនិយាយភាសាអង់គ្លេសមិនត្រង់ជួរ សុទ្ធតែថាខ្លួនឯងរស់នៅបរទេស។ *ប្រសិនជានៅមុខបក្សប្រឆាំង ថាគ្រួសារជាអ្នកនយោបាយស្លាប់ដោយសារថ្ងៃរដ្ឋប្រហារ ថ្ងៃទី៥ ៦ ខែកក្កដា ឆ្នាំ ១៩៩៧ *ប្រសិនជានៅមុខបក្សកាន់អំនាច ថាគ្រួសារខ្លួនស្លាប់នៅសម័យខ្មែរក្រហម។ *ប្រសិនជានៅមុខអ្នកមានៗ តែងតែនិយាយអួតថាខ្លួនមានខុនដូរ រកស៊ីអចលទ្រព្យ ឲ្យគេជួយឈរឈ្មោះឲ្យ *ប្រសិនជានៅមុខស្រី អ្នកមានវិញ ច្រើនលូងលោម ហើយនិយាយថាខ្លួនឈឺនេះ ឈឺនោះត្រូវការលុយបន្ទាន់ដើម្បីព្យាបាល។ គួរបញ្ជាក់ដែលថា គ្មាននរណាកើតមកកំព្រារទេ សូម្បីតែសាច់ញាតិក៏គ្មាននោះដែរ?ព៏ត៌មានលំអិត អាចស្វែងរកម្តុំផ្សារអូឬស្សី ខាងលក់សាច់ជ្រូក រឺ ម្តុំគ្រូទាយបាន។ ប្រភព ហ្វេសបុក
អ្នកប្រើប្រាស់:វិល្លាមហណ្ណេសស្លី គីវណ្ណា ឈ្មោះ វិល្លាម ហណ្ណេស្លី គីវណ្ណា កើតនៅថ្ងៃ : ១៤.ខែ មិនា ឆ្នាំ១៩៧៧ នៅ ក្រុងភ្នំពេញ
SOKHA HY គណបក្ស ភ្លើងទៀន សម រង្សី ខ្មែរ អើយ ខ្មែរ - សម័យនេះហើយ ខុស ពី សម័យ តស៊ូរបស់ ហូជីមិញ ... ខ្មែរ មួយចំនួន នៅតែ ងងឹត ដើរតាម "ជនអត់កំណើតពិតប្រាកដ ឬ អត់ប្រវត្តិពិតប្រាកដ"។ - ដើរតែបោក គេ តាំងពីបាតដៃទទេ ... ដោយប្រើទ្រឹស្តី/ សម្ភារៈជួល/ រហូតបានជួប ឧកញ៉ា អោយលុយដើរតួ High show ឬ អ្នកមាន ... ឥឡូវ បក្ស កាន់អំណាច យកក្បាលទៅប្រើ
#ប្រវត្តិប្តូរឈ្មោះ #ឈ្មោះដើម គី វណ្ណា #ឈ្មោះទី២ William Guang ពេលក្លាយជាតារា Facebook #ឈ្មោះទី៣ សុខ សុវណ្ណវឌ្ឍនាសាពង្ស ពេលក្លាយជាប្រធានបក្ស។
ធី សុវណ្ណថា បង្ហោះសារព្រមានលោក វិល្លាម ឲ្យបញ្ឈប់ជាបន្ទាន់នូវ…..January 31, 2018 សង្គមថ្មីៗ បើយោងតាមហ្វេសប៊ុករបស់អ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា បានធ្វើការបង្ហោះសារព្រមានលោក វិល្លាម អ្នកវិភាគនយោបាយក្នុងស្រុកមួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីបណ្ដាមហាជនអ្នកនិយប្រើប្រាស់បណ្ដាញសង្គម។ ក្នុងនោះដែរ អ្នកនយោបាយវ័យក្មេងកញ្ញា ធី សុវណ្ណថា បានធ្វើការព្រមានក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងទៅកាន់លោក វិល្លាម ថា៖ «សារព្រមាន លោក គី វណ្ណា ( William Guang ) បញ្ឈប់ជាបន្ទាន់ ការឌឺដង ប្រើរូប និងឈ្មោះនាងខ្ញុំ បរិហាកេរ្តិ៍… ។ ខ្ញុំមិនធ្វើនយោបាយបែបលាក់ឈ្មោះ លាក់ប្រវត្តិរងពាក្យបណ្តឹងបោកប្រាស់លុយគេ ជាច្រើននាក់ និងតែងតែ “រើផ្ទះ” ស្ទើររាល់ខែ… ដូចលោកទេ ខ្ញុំក៏មិនមែនជា “អ្នកក្លាហានក្នុងស្នូក” ដូចលោកដែរ ។ខ្ញុំក៏មិនធ្វើនយោបាយក្បត់ជាតិ លាបពណ៌ ហិង្សា ជាប់គុក រត់ចោលស្រុក សុំអន្តរជាតិបិទទីផ្សារ កាត់ជំនួយ ដូច សម រង្សី កឹម សុខា… ដែរ។ខ្ញុំធ្វើនយោបាយដោយត្រង់ៗ តាមឆន្ទ:ខ្ញុំ តាមបែបបច្ចេកទេស ស្របច្បាប់ ដោយសន្តិភាពដើម្បីជាតិ និងប្រជាជន ។ពីខ្ញុំ ធី សុវណ្ណថា
នេះជាសារព្រមានលើកទី១ និងជាលើកចុងក្រោយ
២០២១៖ គួរដឹង! តើលោក William Guang ជានរណា? មុនឈានដល់ការឃាត់ខ្លួនជុំវិញករណីប្លន់កក្រើកមិនធម្មតាមែន? តើលោក William Guang ជានរណា? មុនឈានដល់ការឃាត់ខ្លួនជុំវិញករណីប្លន់កក្រើករាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ សមត្ថកិច្ចជំនាញនៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម) ព្រមទាំងឃាត់ខ្លួនមនុស្សពាក់ព័ន្ធ បានចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់) ដែលនៅក្នុងនោះរួមមានទាំងលលោក William Guang ម្នាក់ថែមទៀតផង។
យ៉ាងណាមិញ បើយើងក្រលេកមកចាប់អារម្មណ៍ពីជីវិតរបស់ William Guang (ឈ្មោះពិត លោក សុវណ្ណវនា សារពង្ស) ឯណេះវិញ មុនពេលឃាត់ខ្លួនជុំវិញករណីប្លន់ខាងលើនេះ លោកក៏មានប្រវត្តិជីវិតក៏មិនធម្មតាដែរ ដោយលោកធ្លាប់បានលើកឡើងថា ម្តាយលោកបានស្លាប់ក្រោយបង្កើតលោកបាន ៧ថ្ងៃក្នុងសម័យប៉ុលពត ហើយក្នុងឆ្នាំ ១៩៨២ ក្រោយរំដោះរបបនោះ ឱពុកលោកបានលាចាកលោកទៀត ដូច្នេះលោកត្រូវរស់នៅជាមួយពូបង្កើត។ ប៉ុន្តែនៅឆ្នាំ ១៩៨៨ ដោយសារជំនួញរបស់ពូលោកខ្ស័យធន់ហើយរត់ទៅបរទេស លោក វីល្លៀម គ័ង ក៏បានរស់នៅតែម្នាក់ឯងគ្មានបងប្អូន ដោយការអាស្រ័យខ្លួននៅវត្តនិរោធ។អំឡុងពេលលោករៀនសាកលវិទ្យាល័យ គឺជាពេលដែល វីល្លៀម លំបាកបំផុត ព្រោះគ្មានប្រាក់ ដូច្នេះត្រូវបង្ខំចិត្តទៅធ្វើអ្នករត់តុនៅរង្គសាល នាគព័ន្ធ ហើយឆ្លៀតពេលទំនេរទៅធ្វើសំណង់ រៀបឥដ្ឋរកប្រាក់បន្ថែមដើម្បីរៀនសូត្រ ហើយក្រោយពីនោះបានទៅសម្រាកនៅវត្ត។ បុរសវ័យ ៤០ ឆ្នាំមានកំណើតនៅខេត្តបាត់ដំបងរូបនេះ ថាមួយថ្ងៃៗកាលជំនាន់នៅរៀន លោកសឹងតែរកពេលសម្រាកគ្មាន ពោលគឺសម្រាកបានតែ ៣ម៉ោងគត់ ដោយសារលោកធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។ បន្ថែមពីនោះលោកបានរៀនសរសេរអត្ថបទស៊ីជម្រៅដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅ រកប្រាក់បន្ថែមទៀត។ លោកក៏ជាអ្នករកសុីអចលនទ្រព្យដ៏ល្បីល្បាញមួយរូប និងក៏ជាសេដ្ឋីមានទ្រព្យ ព្រមទាំងផ្ទះវិឡាខ្នាតធំមួយរូបផងដែរ ហើយអ្វីដែលជាពិសេសទៅទៀតនោះ លោកក៏ជាអ្នកនយោបាយ និងក៏ជាប្រធានគណបក្សមួយរូបថែមទៀតផង៕
២០១៧ October 18, 2017 ពេលបានអានប្រវត្តិរបស់លោក វីល្លៀម គ័ង (William Guang) ហើយបានដឹងថាលោកជាមនុស្សបែបម៉េច មានមនុស្សជាច្រើនប្រហែលជាបានស្គាល់ លោក សុវណ្ណវនា សារពង្ស ហៅក្រៅ វីល្លៀម គ័ង (William Guang) ដែលគ្រប់គ្នាកន្លងមកធ្លាប់ល្បីថាជាសេដ្ឋីប្រើប្រាស់រថយន្ត និងគ្រឿងថ្លៃៗដល់ខ្ទង់លានដុល្លារនិងតែងរិះគន់តថភាពសង្គមខ្មែរបច្ចុប្បន្ននោះ ធ្លាប់មានជីវិតជូរចត់ ជាកម្មករសំណង់ និងអ្នករត់តុក្នុងរង្គសាល។
ក្នុងនោះផងដែរបើតាមដឹង តាមរយះកិច្ចសម្ភាសន៍របស់លោកជាមួយវទ្យុក្នុងស្រុកមួយបានលើកឡើងថា ម្តាយលោកបានស្លាប់ក្រោយបង្កើតលោកបាន ៧ថ្ងៃក្នុងសម័យប៉ុលពត ហើយក្នុងឆ្នាំ ១៩៨២ ក្រោយរំដោះរបបនោះ ឱពុកលោកបានលាចាកលោកទៀត ដូច្នេះលោកត្រូវរស់នៅជាមួយពូបង្កើត។ ប៉ុន្តែនៅឆ្នាំ ១៩៨៨ ដោយសារជំនួញរបស់ពូលោកខ្ស័យធន់ហើយរត់ទៅបរទេស លោក វីល្លៀម គ័ង ក៏បានរស់នៅតែម្នាក់ឯងគ្មានបងប្អូន ដោយការអាស្រ័យខ្លួននៅវត្តនិរោធ។
អំឡុងពេលលោករៀនសាកលវិទ្យាល័យ គឺជាពេលដែល វីល្លៀម លំបាកបំផុត ព្រោះគ្មានប្រាក់ ដូច្នេះត្រូវបង្ខំចិត្តទៅធ្វើអ្នករត់តុនៅរង្គសាល នាគព័ន្ធ ហើយឆ្លៀតពេលទំនេរទៅធ្វើសំណង់ រៀបឥដ្ឋរកប្រាក់បន្ថែមដើម្បីរៀនសូត្រ ហើយក្រោយពីនោះបានទៅសម្រាកនៅវត្ត។ បុរសវ័យ ៤០ ឆ្នាំមានកំណើតនៅខេត្តបាត់ដំបងរូបនេះ ថាមួយថ្ងៃៗកាលជំនាន់នៅរៀន លោកសឹងតែរកពេលសម្រាកគ្មាន ពោលគឺសម្រាកបានតែ ៣ម៉ោងគត់ ដោយសារលោកធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។ បន្ថែមពីនោះលោកបានរៀនសរសេរអត្ថបទស៊ីជម្រៅដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅ រកប្រាក់បន្ថែមទៀត។
ក្មេងកំព្រា និងគ្មានបងប្អូនរូបនេះថា ទម្រាំមានដូចសព្វថ្ងៃលោកបានហែលឆ្លងឧបសគ្គយ៉ាងច្រើនរាប់មិនអស់ ព្រោះគ្មានអ្នកជួយផ្គត់ផ្គង់ ពោលគឹត្រូវទីពឹងខ្លួន។ ដោយឆន្ទៈមិនចង់បណ្តោយខ្លួនដែលជាក្មេងកំព្រា ឲ្យក្លាយជាជនបាតសង្គម វីល្លៀម បានរើសបម្រាសតស៊ូធ្វើការមិនរើសមុខ ដើម្បីតែជិវិតកម្សត់របស់ខ្លួន រហូតដល់ពេលនេះលោកបានក្លាុយជាអ្នកជំនួញផ្នែកអចលនទ្រព្យ។
រឿងរកស៊ីត្រូវចេះដាក់ខ្លួន ត្រូវចេះធ្វើការងារច្រើន ពោលគឺចាប់ឱកាសអ្វីបានធ្វើនោះទៅកុំរុញរា។ ជំនួញតូចក្តីធំក្តី សុទ្ធតែជាឱកាសឲ្យជោគជ័យ ដូច្នេះមិនត្រូវរើសអើងឡើយ។ នេះជាការបញ្ជាក់របស់លោក វីល្លៀម។
លោក វីល្លៀម គ័ង (William Guang) ត្រូវមហាជនស្គាល់ ដោយសារលោកតែងតែបញ្ចេញមតិរិះគន់មិនសំចៃមាត់លើតថភាពសង្គមបច្ចុប្បន្នលើបណ្តាញសង្គម ហើយមិនលំអៀងទៅខាងបក្សណាមួយ។ ចំពោះរឿងថាតើលោកនឹងចូលទៅបក្សនយោបាយណាមួយឬអត់ពេលអនាគត គ្មានអ្នកណាអាចដឹងក្រៅពីបុរសក្លាហានដែលហ៊ានសុំប្រកួតនឹងកូនប្រុសទាំងបីរបស់សម្តេចហ៊ុន សែន រូបនេះឡើយ។
តែសម្រាប់ក្នុងថ្ងៃនេះដែរគេក៏បានឃើញលោកត្រូវបានផេកគណបក្សខ្មែរសាធារណរដ្ឋបានផ្សាយថាគណបក្សនេះបានសរសេរថា៖ "សូមស្វាគមន៌ និងអបអរសាទ ក្នុងខណៈដែលលោក វីល្លៀម គ័ង សំរេចចិត្តចូលរួមនយោបាយជាមួយគណបក្សខ្មែរសាធារណរដ្ឋដែលមានលោក លន់ ឫទ្ធិ កូនប្រុសច្បងនៃលោក សេនាប្រមុខ លន់ នល់ ជាអធិបតី ។ គណបក្សខ្មែរសាធារណរដ្ឋបើកចំហរសំរាប់ជនរួមជាតិគ្រប់ស្រទាប់វណ្ណៈដែលជាអ្នកជាតិនិយមពិតប្រាកដ ដើម្បីជាតិ សេរីភាព និងអធិបតេយ្យជាតិខ្មែរ
២០២១ ៖ ប្រវត្តិ វីល្លៀម គ័ង ជីវិតតែលតោល ធ្លាប់ធ្វើការសំណង់ អ្នករត់តុក្នុងរង្គសាលបានផុស ២ ម៉ោង មុន នៅ ថ្ងៃអង្គារ ២១ ធ្នូ ២០២១ ដោយ Dy Bunnara តាមបទសម្ភាសន៍មួយជាមួយវិទ្យុ VayoFm កាលអំឡុងឆ្នាំ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង បានរៀបរាប់ពីជីវប្រវត្តិជាក្មេងកំព្រាឪពុកម្ដាយ រស់នៅតែលតោល មានប្រវត្តិជាកម្មករសំណង់ រត់តុនៅហាងរង្គសាល រហូតក្លាយជាអ្នកនយោបាយ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្នុងបទសម្ភាសន៍លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា លោកកើតនៅថ្ងៃ ១៤ ខែ មីនា ឆ្នាំ ១៩៧៧ នៅខេត្តបាត់ដំបងនាសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ម្តាយរបស់លោកឈ្មោះ សុខ សុវណ្ណនារីកញ្ចរ៉ា និងឪពុកឈ្មោះ រស់ ស៊ីសុរិយាបុត្រ។
ម្ដាយរបស់លោកបានស្លាប់ក្រោយលោកកើតបានមួយសប្ដាហ៍ក្នុងជំនាន់ប៉ុលពត។ នៅឆ្នាំ ១៩៨២ ឪពុករបស់លោកក៏ស្លាប់ទៀត ដោយសារជំងឺ។ លោកបានរស់នៅជាមួយពូបង្កើតរហូតដល់ឆ្នាំ១៩៨៨ ពូរបស់លោករកស៊ីក្ស័យធន ក៏រត់ភៀសខ្លួនទៅក្រៅប្រទេសបាត់ទៅ ហើយលោកត្រូវបន្តស្នាក់នៅជាមួយព្រះសង្ឃពីឆ្នាំ១៩៨៨។
លោក វីល្លៀម គ័ង បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩៥ និងបញ្ចប់បរិញ្ញាបត្រនីតិសាស្ត្រនៅឆ្នាំ២០០០។ អំឡុងពេលរៀននៅសាកលវិទ្យាល័យ លោកគ្មានប្រាក់ត្រូវបង្ខំចិត្តធ្វើជាអ្នករត់តុនៅរង្គសាល និងធ្វើកម្មករសំណង់។ បើតាមអតីតអ្នកនយោបាយវ័យក្មេងរូបនេះ មួយថ្ងៃលោកអាចគេងបានត្រឹម ៣ ម៉ោង ដោយសារលោកត្រូវធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។
ក្នុងជីវិតខ្លួនត្រូវទីពឹងខ្លួន លោកត្រូវប្រឹងប្រែងដើម្បីរកប្រាក់ចិញ្ចឹមជីវីត និងធ្លាប់សរសេរអត្ថបទដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅថែមទៀតផង។
លោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅក្រៅ វីល្លៀម គ័ង ត្រូវមហាជនស្គាល់ តាមរយៈជាស្ថាបនិកនៃគណបក្សខ្មែរក្រោកដែលបានប្រឡូកក្នុងការបោះឆ្នោតក្នុងឆ្នាំ ២០១៨ ហើយអ្នកនយោបាយរូបនេះក៏តែងតែបញ្ចេញមតិរិះគន់លើរឿងសង្គមតាមបណ្តាញ Social Media។
លោក សុខ សុវណ្ណវនា សារពង្ស ហៅក្រៅ វីល្លៀម គ័ង ជាសមាជិកក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលប្រមុខរដ្ឋាភិបាលបានផ្ដួចផ្ដើមគំនិតបង្កើតឡើងនៅឆ្នាំ២០១៨ ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងជាតិនិងមានឱកាសផ្តល់មតិក្នុងភារកិច្ចសំខាន់ៗ។
យ៉ាងណាមិញ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីខែឧសភា ឆ្នាំ២០២០បានចុះហត្ថលេខាសម្រេចបញ្ចប់មុខតំណែងលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។
កាលពីម្សិលមិញនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឧកញ៉ា អ៊ាន សៀវម៉ី។ នៅក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
២០២០ លោក William៖ គណបក្សខ្មែរក្រោកឈ្នះនឹងទាមទារកោះត្រល់មកវិញ និងដេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាត្រឹម៧២ម៉ោង នៅថ្ងៃទី៣នៃយុទ្ធនាការឃោសនាបោះឆ្នោតជាតិ អាណត្តិទី៦នេះ វិទ្យុបារាំងអន្ដរជាតិ បានអញ្ជើញ លោក សុខសុវណ្ណ វឌ្ឍនាសារពង្ស ហៅWilliam Guang ប្រធានគណបក្សខ្មែរក្រោក មកពន្យល់លោកអ្នកស្ដាប់អំពីគោលនយោបាយរបស់គណបក្សនេះ។ លោក William Guang បានអះអាងថា បើគណបក្សលោកឈ្នះឆ្នោតនឹងទាមទារកោះត្រលប់មកវិញ និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជាត្រឹម៧២ម៉ោង។
២០២០៖ ភ្នំពេញ៖ លោក វីល្លៀម ហ្គ័ង(William Guang) ដែលគេស្គាល់ថា ជាប្រធានគណបក្សខ្មែរក្រោកនិងជាអតីតសមាជិកឧក្រុមប្រឹក្សាពិគ្រោះយោបល់មានឋានៈស្មើទេសរដ្ឋមន្ត្រី។ កាលពីប៉ុន្មានម៉ោងនេះ យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោកមេបក្សរូបនេះ បានធ្វើការបញ្ចេញសារមួយជារូបភាព ដែលបញ្ជាក់ពីបុគ្គលខ្មោចឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជាឧក្រិដ្ឋជន ត្រូវបានកងកម្លាំងរាជអាវុធរាជធានីភ្នំពេញ បាញ់ចោលជាមួយគ្នីគ្នាបួននាក់ កាលពីថ្ងៃទី១ ខែ មិនា ឆ្នាំ២០២១ កន្លងទៅនេះនៅវិឡាក្នុងបុរីអង្គរភ្នំពេញករណិយ៍ប្លន់។a william1
ក្នុងនោះ បុគ្គល អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ផ្ញើសារទៅលោក វីល្លៀម ហ្គ័ង នៅលើកម្មវិធី Messenger ក្នុងមូលហេតុមានបំណងចង់ធ្វើការជាតៃកុងឡានរបស់លោក វីល្លៀម ហ្គ័ង ប៉ុន្តែត្រូវលោកធ្វើការបដិសេធ ដោយបានជម្រាបទៅវិញថា លោកមានតៃកុងឡានរួចហើយ។ លោក វីល្លៀម ហ្គ័ង បានបញ្ចេញរូបទាំងនោះ ដោយបានសរសេរ Caption ដូច្នេះថា៖ចេះតែឆ្ងល់ថា មេឧក្រិដ្ឋជនចាប់ជំរិតដូចប្រហែលៗមុខ ការពិតទាល់ឆែកមើលបានដឹងថា ធ្លាប់ឆាតមកសុំបើកឡានអោយខ្ញុំ ៣ ៤ ដង តែត្រូវខ្ញុំបដិសេធ ។ កុំអីក្លាយជាជ្រូកខ្វៃផស់វាបាត់ ។ បានន័យថាដើរសុំការងារគេគ្រប់គ្នា ដើម្បីសិក្សាថាមួយណាអាចធ្វើស៊ីបាន ? ៕
២០២០៖ មេបក្សខ្មែរក្រោក គ្មានប្រតិកម្មចំពោះការដកមុខតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហាក់មិនហ៊ានបង្ហាញប្រតិកម្មទេ ជុំវិញការបញ្ចប់តួនាទីជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់គាត់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីនោះ។ លោក ប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ឧសភាថា លោកសុំមិនមានមតិអ្វីទាំងអស់៖ «លោក ខ្ញុំសុំអត់មានមតិអ្វីទាំងអស់ណា។ សូមអរគុណ»។
ប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ (William Guang) ពីសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចាប់ពីថ្ងៃទី៤ ឧសភា តាមសំណើ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ប្រតិកម្មនឹងសកម្មភាពប្រធានគណបក្សខ្មែរក្រោក ដែលដឹកនាំមន្ត្រីគណបក្សចុះទៅពិនិត្យមើលឧទ្យានជាតិព្រះសីហនុរាម នៅស្រុកព្រៃនប់ ក្រោមហេតុផលថា មានការបង្ខាំងមនុស្សខុសច្បាប់ ក្នុងឧទ្យានជាតិ។ លោក សាយ សំអាល់ អះអាងថា ព័ត៌មាន គឺមិនពិត។
កាលពីថ្ងៃទី២ ឧសភា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បាននាំសមាជិកបក្សរបស់លោក ចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម និងថតវីដេអូផ្សាយផ្ទាល់ (Live) ថា លោកចង់ចូលក្នុងតំបន់ឧទ្យានជាតិដោយអះអាងថា ដើម្បីស៊ើបរកការពិតពីករណីបង្ខាំងមនុស្សខុសច្បាប់ ដោយប្រើអំពើហិង្សា និងបង្អត់អាហារ តែមន្ត្រីអនុរក្សបរិស្ថាន និងសន្តិសុខឯកជន ហាមឃាត់មិនឲ្យក្រុមលោកចូលទៅតំបន់នោះ។
ទោះជាយ៉ាងណាក្តី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តព្រះសីហនុ លោកស្រី ជាប សុធារី ថា តាមការសាកសួរពលរដ្ឋ ដែលធ្លាប់មានជម្លោះដីធ្លី នៅម្ដុំឧទ្យានជាតិ ពុំមាននរណាត្រូវគេបង្ខាំង ឬស្នាក់នៅក្នុងឧទ្យានជាតិទៀតទេ ចាប់តាំងពីអាជ្ញាធរចុះរុះរើប្រើហិង្សា កាលពីដើមឆ្នាំ២០២០ មក។ លោកស្រីថា មានតែពលរដ្ឋកំពុងតវ៉ាពីខាងក្រៅឧទ្យាន។
កាលពីខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ធ្លាប់បានស្នើសុំដកប្រធានគណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ម្នាក់រួចហើយ ក្រោយពីតុលាការចាប់ឃុំខ្លួនមេបក្សរូបនោះ ដោយចោទពីបទដឹកនាំប្រជាពលរដ្ឋទៅទន្ទ្រានយកដីនៅតំបន់ឧទ្យានជាតិគូលែនភ្នំទេពនៅខេត្តព្រះវិហារ៕
២០១៨៖ បក្សខ្មែរក្រោករក្សាជំហរប្រមូលស្នាមដៃទាមទារកោះត្រល់ ទោះរងការចំអកក៏ដោយ គណបក្សខ្មែរក្រោកជាបក្សទើបតែបង្កើតថ្មី និងបានចូលរួមការបោះឆ្នោត កាលពីពេលថ្មីៗនេះ នៅតែប្រកាន់ជំហរប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ពីពលរដ្ឋឲ្យបាន៥ម៉ឺននាក់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៨សីហាខាងមុខ។ ជាយុទ្ធនាការមួយប្រមូលស្នាមមេដៃដើម្បីដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជម្រុញបន្តទៅរដ្ឋាភិបាលចរចាយកកោះត្រល់ពីវៀតណាមត្រឡប់មកវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយយុទ្ធនាការនេះរងការចំអកថា ជារលកនយោបាយធ្វើដើម្បីទាញការចាប់អារម្មណ៍។ លោក ព្រហ្ម ពិសិដ្ឋ ប្រធានកិត្តយសគណបក្សខ្មែរក្រោកបានអះអាងថា យុទ្ធនាការប្រមូលស្នាមដៃនេះនឹងចេញដំណើរ នៅថ្ងៃទី៨សីហាឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹកតទៅ នាទីស្នាក់ការបក្ស ក្នុងខណ្ឌទួលគោក។ ក្រោយប្រមូលស្នាមមេដៃបានគ្រប់ចំនួន៥ម៉ឺន គណបក្សនឹងដង្ហែស្នាមមេដៃទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យស្ថាប័នកំពូលមួយនេះមោឃភាព សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលត្រូវបានចោទប្រកាន់ថាធ្វើឲ្យសន្ធិសញ្ញាឆ្នាំ៨០ ៨២ ៨៥ រស់ឡើងវិញ ដែលធ្វើឲ្យកោះត្រល់បាត់បង់ចាប់ពីពេលនោះមក។ នេះបើតាម លោក ព្រហ្ម ពិសិដ្ឋ ប្រធានកិត្តយសគណបក្សខ្មែរក្រោក។ សូមបញ្ជាក់ថា យុទ្ធនាការទាមទារកោះត្រល់ពីសំណាក់គណបក្សខ្មែរក្រោកមានដាក់បញ្ជូលនៅក្នុងគោលនយោបាយបក្ស មុនការបោះឆ្នោតទៅទៀត។ គណបក្សបានប្ដេជ្ញាហើយថា ទោះមានអាសនៈ ឬគ្មានអាសនៈនៅក្នុងរដ្ឋសភាក៏គណបក្សនៅតែធ្វើសកម្មភាពទាមទារដដែល។ នៅពេលសួរថា គណបក្សខ្មែរក្រោកសង្ឃឹមប៉ុណ្ណាថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងទទួលដោះស្រាយលើបញ្ហានេះ? លោក ព្រហ្ម ពិសិដ្ឋ បញ្ជាក់ថា ចម្លើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញនឹងបង្ហាញថា ពួកគេការពារ ឬមិនការពារប្រយោជន៍ជាតិហើយ។ ប៉ុន្តែយ៉ាងណាមិញ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានចំអកយុទ្ធនាការប្រមូលស្នាមដៃនេះថា ធ្វើឡើងដើម្បីទាមទារការចាប់អារម្មណ៍ពីពលរដ្ឋតែប៉ុណ្ណោះ។ បើតាមលោក គិន ភា ការទាមទារកោះត្រល់នេះ គឺជាសំណុំរឿងរវាងប្រទេសនិងប្រទេស។ ម្យ៉ាងកោះត្រល់បានបាត់បង់មុនសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ពោលគឺមិនមែនក្នុងជំនាន់រដ្ឋាភិបាលបច្ចុប្បន្នឡើយ។ ទន្ទឹមនឹងនេះ អ្នកវិភាគមើលឃើញថា ក្នុងដំណាក់កាលដែលខ្មែរមិនទាន់មានការឯកភាពជាតិជាមួយគ្នា គឺមិនមែនជាឱកាសល្អត្រូវទាមទារយកកោះត្រល់មកវិញនោះទេ៕
០៣ ឧសភា ២០២០៖ ងើបមុខលែងរួចហើយ! ឯកឧត្តម វិល្លាម ព្រលះមន្ត្រីបរិស្ថាន ឧទ្យានជាតិរាម ដែលគ្មានមនសិការ ក្បួនដំណេីរស្របច្បាប់ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដឹកនាំដោយឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ត្រូវគេបង្ខាំងរារាំងដំណេីរដោយ ក្រុមសន្តិសុខឯកជន និងមន្ត្រីបរិស្ថាន នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ការចុះទៅពិនិត្យនេះដើម្បីរកការពិត ក្រោយពីទទួលដំណឹងថាអាជ្ញាធរប្រេីប្រាស់ហិង្សា បង្ខាំងពលរដ្ឋ ពីចន្លោះ៣០ ទៅ៥០នាក់ ជាពិសេសករណីនេះធ្លាប់មានពលរដ្ឋស្លាប់ដោយការបង្ខាំងនេះទៀតផង ។
ក្រសួងបរិស្ថាន៖លោកវីស្លាម!មានចរិកក្រអឺតក្រទមប្រមាថមួលបង្កាច់មិនសមជាដៃគូរាជរដ្ឋាភិបាលទេ! ភ្នំពេញ៖ ថ្លែងក្នុងសេចក្តីប្រកាសរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។ បានសម្តែងការសោកស្តាយចំពោះប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ដោយថា៖ប្រព្រឹត្តទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសាធារណៈ។ សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។ បានចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ ( រាម ) ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រសួងបរិស្ថានថា៖ប្រធានគណបក្សខ្មែរក្រោក បានផ្សាយលើហ្វេសប៊ុករបស់ខ្លួនថា អាជ្ញាធរ បានប្រើប្រាស់អំពើហិង្សា បង្ខាំងពលរដ្ឋពីចន្លោះ៣០ ទៅ ៥០នាក់។ ជាពិសេសករណីនេះ ធ្លាប់មានពលរដ្ឋស្លាប់ ដោយការបង្ខាំងនេះទៀតផង។ ក៏ប៉ុន្តែក្រសួងបរិស្ថាន ចាត់ទុកការផ្សព្វផ្សាយរបស់ប្រធានគណបក្សខ្មែរក្រោកនេះថា៖ជាការផ្សាយព័ត៌មានមិនពិត ហើយជាការចុះបំពេញការងារដោយមិនដឹងទិសតំបន់ ។ ដែលមិនបាននាំមកនូវផលប្រយោជន៍ដល់សង្គមជាតិឡើយ ។ ផ្ទុយទៅវិញ គឺបង្កើននូវភាពអនាធិបតេយ្យ និងជាការលើកទឹកចិត្តដល់ជនល្មើសរុករានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ទៅវិញទេ។ ក្នុងសេចក្តីប្រកាស ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ។ មកលើអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីមានសមត្ថកិច្ច គឺមិនសាកសមជាអ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ។ ទោះជាយ៉ាងណាក្ដី!កាលពីម្សិលមិញពេលកំពុងបំពេញបេសកកម្ម លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។ បានលើកឡើងថា៖ លោកមិនលើកលែងឱ្យទេ សម្រាប់ទង្វើបង្ខាំងមនុស្សរារាំងបេសកកម្មរបស់លោកនិងក្រុមការងារតាមបណ្ដឹងពលរដ្ឋ៕
បក្សខ្មែរក្រោក រក្សាជំហរប្រមូលស្នាមដៃទាមទារកោះត្រល់ ទោះរងការចំអកក៏ដោយ គណបក្សខ្មែរក្រោកជាបក្សទើបតែបង្កើតថ្មី និងបានចូលរួមការបោះឆ្នោត កាលពីពេលថ្មីៗនេះ នៅតែប្រកាន់ជំហរប្រកាសធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ពីពលរដ្ឋឲ្យបាន៥ម៉ឺននាក់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៨សីហាខាងមុខ។ ជាយុទ្ធនាការមួយប្រមូលស្នាមមេដៃដើម្បីដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ជម្រុញបន្តទៅរដ្ឋាភិបាលចរចាយកកោះត្រល់ពីវៀតណាមត្រឡប់មកវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយយុទ្ធនាការនេះរងការចំអកថា ជារលកនយោបាយធ្វើដើម្បីទាញការចាប់អារម្មណ៍។
លោក ព្រហ្ម ពិសិដ្ឋ ប្រធានកិត្តយសគណបក្សខ្មែរក្រោកបានអះអាងថា យុទ្ធនាការប្រមូលស្នាមដៃនេះនឹងចេញដំណើរ នៅថ្ងៃទី៨សីហាឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹកតទៅ នាទីស្នាក់ការបក្ស ក្នុងខណ្ឌទួលគោក។ ក្រោយប្រមូលស្នាមមេដៃបានគ្រប់ចំនួន៥ម៉ឺន គណបក្សនឹងដង្ហែស្នាមមេដៃទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យស្ថាប័នកំពូលមួយនេះមោឃភាព សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលត្រូវបានចោទប្រកាន់ថាធ្វើឲ្យសន្ធិសញ្ញាឆ្នាំ៨០ ៨២ ៨៥ រស់ឡើងវិញ ដែលធ្វើឲ្យកោះត្រល់បាត់បង់ចាប់ពីពេលនោះមក។ នេះបើតាម លោក ព្រហ្ម ពិសិដ្ឋ ប្រធានកិត្តយសគណបក្សខ្មែរក្រោក។
សូមបញ្ជាក់ថា យុទ្ធនាការទាមទារកោះត្រល់ពីសំណាក់គណបក្សខ្មែរក្រោកមានដាក់បញ្ជូលនៅក្នុងគោលនយោបាយបក្ស មុនការបោះឆ្នោតទៅទៀត។ គណបក្សបានប្ដេជ្ញាហើយថា ទោះមានអាសនៈ ឬគ្មានអាសនៈនៅក្នុងរដ្ឋសភាក៏គណបក្សនៅតែធ្វើសកម្មភាពទាមទារដដែល។ នៅពេលសួរថា គណបក្សខ្មែរក្រោកសង្ឃឹមប៉ុណ្ណាថា ក្រុមប្រឹក្សាធម្មនុញ្ញនឹងទទួលដោះស្រាយលើបញ្ហានេះ? លោក ព្រហ្ម ពិសិដ្ឋ បញ្ជាក់ថា ចម្លើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញនឹងបង្ហាញថា ពួកគេការពារ ឬមិនការពារប្រយោជន៍ជាតិហើយ។
ប៉ុន្តែយ៉ាងណាមិញ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានចំអកយុទ្ធនាការប្រមូលស្នាមដៃនេះថា ធ្វើឡើងដើម្បីទាមទារការចាប់អារម្មណ៍ពីពលរដ្ឋតែប៉ុណ្ណោះ។ បើតាមលោក គិន ភា ការទាមទារកោះត្រល់នេះ គឺជាសំណុំរឿងរវាងប្រទេសនិងប្រទេស។ ម្យ៉ាងកោះត្រល់បានបាត់បង់មុនសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ពោលគឺមិនមែនក្នុងជំនាន់រដ្ឋាភិបាលបច្ចុប្បន្នឡើយ។ ទន្ទឹមនឹងនេះ អ្នកវិភាគមើលឃើញថា ក្នុងដំណាក់កាលដែលខ្មែរមិនទាន់មានការឯកភាពជាតិជាមួយគ្នា គឺមិនមែនជាឱកាសល្អត្រូវទាមទារយកកោះត្រល់មកវិញនោះទេ៕
ភ្នំពេញ៖ កាលពីវេលាម៉ោង៩ និង៣០ នាទីព្រឹកព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ គណបក្សខ្មែរក្រោក បានរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាពលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក។
កម្មវិធីសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោក នាពេលនេះ ធ្វើឡើងដើម្បីបង្ហាញពីលទ្ធផលរបាយការណ៍នយោបាយរបស់បក្សនៅឆ្នាំ២០១៨ និង ២០១៩ និងកំណត់ទិសដៅនយោបាយសម្រាប់ឆ្នាំ ២០២០ ហើយសមាជនេះ ក៏ដើម្បីបោះឆ្នោតទទួលស្គាល់ជាផ្លូវការចំពោះ យុទ្ធមិត្តថ្មីៗបន្ថែមទៀតដើម្បីប្រកៀកស្មា ចាប់ដៃគ្នា ក្នុងបេសកកម្ម នៅជាមួយពលរដ្ឋបម្រើពលរដ្ឋ ដើម្បីពលរដ្ឋ ហើយបើតាមលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង មានតែពាក្យថា យុទ្ធមិត្តទេ ទើបសក្ដិសមបំផុតសម្រាប់ខ្មែរក្រោក មិនថាមានភ្លៀងផ្គរព្យុះ ឬឧបសគ្គប៉ុណ្ណា ខ្មែរក្រោកត្រូវដាក់លក្ខខណ្ឌម៉ឺងម៉ាត់របស់ខ្លួនជាលក្ខណៈក្រុមនយោបាយថ្មីមួយ ដោយឈរលើភាពដាច់ខាតថា «បក្សយើងធ្វើនយោបាយដើម្បីប្រាថ្នារកក្ដីសុខជូនពលរដ្ឋជាធំ ផលប្រយោជន៍ជាតិជាធំ មិនមែនឈ្លោះលាបពណ៌ជាមួយខ្មែរគ្នាឯងដណ្ដើមអំណាចជាធំនោះទេ»។
លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង អះអាងថា មិនថានៅទីណាកន្លែងណា លះបង់អ្វី វត្តមានរបស់ខ្មែរក្រោក ជាវត្តមាននៃអ្នកបម្រើដ៏ស្មោះត្រង់របស់ពលរដ្ឋជានិច្ច។បម្រើបានល្អប៉ុណ្ណា ក៏មិនមែនជាបញ្ហានោះដែរ តែត្រូវខិតខំអោយអស់ពីលទ្ធភាព៕
មេបក្សខ្មែរក្រោក៖ «ស្នាមមេដៃដើម្បីកោះត្រល់» ចង់បង្ហាញពីសកម្មភាព ដែលមិនមែនត្រឹមតែទ្រឹស្តី ភ្នំពេញ៖ គណបក្សខ្មែរក្រោក បានប្រមូលស្នាមមេដៃរាប់ពាន់នាក់ ពីប្រជាពលរដ្ឋត្រឹមរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ ការប្រមូលស្នាមមេដៃនេះ ចាប់ផ្ដើមនៅថ្ងៃទី១៨ ខែសីហា បន្ទាប់ពីសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យគណបក្សខ្មែរក្រោក ធ្វើយុទ្ធនាការណ៍ប្រមូល«ស្នាមមេដៃដើម្បីកោះត្រល់»នេះ ដោយភ្ជាប់នូវលក្ខខណ្ឌចំនួន៣ចំណុច។
ត្រឹមរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ គណបក្សខ្មែរក្រោក បានទទួលស្នាមមេដៃប្រមាណ២,០០០ ពីពលរដ្ឋ ក្នុងយុទ្ធនាការណ៍ «ស្នាមមេដៃដើម្បីកោះត្រល់»។ ការធ្វើយុទ្ធនាការណ៍នេះ បានធ្វើឡើងក្រោយខកខានអស់រយៈពេល១០ថ្ងៃ ដោយសារមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបញ្ជាក់ថា យុទ្ធនាការណ៍ប្រមូលស្នាមមេដៃនេះ មិនមែនធ្វើឡើងដើម្បីទាញប្រជាប្រិយភាពឡើយ តែដើម្បីបូរណៈភាពទឹកដី និងស្មារតីជាតិនិយមរបស់គណបក្សលោក ក៏ដូចជាប្រជាពលរដ្ឋ ដែលសោកស្ដាយចំពោះការបាត់បង់ដែនដីរបស់ខ្លួន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានគណបក្សរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ប្រសិនជារឿងនយោបាយនោះ យើងមិនធ្វើនៅពេលនេះទេ គឺយើងគួរធ្វើឡើងនៅមុនពេលបោះឆ្នោតឯណោះ។ ហើយក្នុងនាមយើងជាអ្នកនយោបាយ គឺដើរតួជាអ្នកដឹកនាំប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយដោយសារតែកន្លងមកមានតែអ្នកនិយាយ តែមិនមានអ្នកធ្វើ ទើបយើងត្រូវចាប់ផ្ដើមធ្វើនៅពេលនេះ»។
យុទ្ធនាការណ៍«ស្នាមមេដៃដើម្បីកោះត្រល់» ត្រូវបានធ្វើឡើងក្រោយពីមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាគ្នារវាងភាគីទាំង២ នៅថ្ងៃទី១៦ ខែសីហា។ ដ្បិតមានការអនុញាតមែន ប៉ុន្តែសាលារាជធានីភ្នំពេញ បានភ្ជាប់លក្ខខណ្ឌ៣ចំណុច សម្រាប់គណបក្សខ្មែរក្រោក។ ទី១ ការប្រមូលស្នាមមេដៃនេះ ហាមធ្វើយុទ្ធនាការណ៍នៅទីសាធារណៈ , ទី២ ហាមប្រើប្រាស់ឧបករណ៍បំពងសំឡេងនៅទីសាធារណៈ និងចុងក្រោយ បើមានភាពចលលាចល ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ណាមួយនោះ សាលារាជធានីភ្នំពេញ នឹងបញ្ឈប់សកម្មភាពភ្លាម។
បើទោះលក្ខខណ្ឌនេះ ជាបញ្ហារំខានដល់យុទ្ធនាការណ៍នេះ តែប្រធានគណបក្សខ្មែរក្រោក នៅជឿជាក់ថា គណបក្សខ្លួននឹងអាចប្រមូលស្នាមមេដៃចំនួន៥ម៉ឺន ក្នុងរយៈពេល១ខែ ដើម្បីយកទៅដាក់នៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ។ « ប្រសិនជាក្រោយការដាក់ស្នាមេដៃរបស់ពលរដ្ឋទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញមិនទទួលបានលទ្ធផលអ្វីនោះ លោកនឹងបន្តដោះស្រាយតាមច្បាប់អន្តរជាតិថែមទៀត»។ នេះជាការបញ្ជាក់របស់អ្នកនយោបាយវ័យក្មេងរូបនេះ៕
RASMEINEWS.COM លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ជាអ្នកណា? លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ជាអ្នកណា?ដោយៈ សុភាព / ភ្នំពេញៈ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang
- ១៩៧៧ កើតនៅថ្ងៃ១៤ ខែមីនា ឆ្នាំ១៩៧៧ នៅខេត្តបាត់ដំបង។
- ១៩៧៧ ម្តាយឈ្មោះ សុខ សុវណ្ណនារីកញ្ចរ៉ា និងឪពុកឈ្មោះ រស់ ស៊ីសុរិយាបុត្រ។ ម្ដាយរបស់លោក បានស្លាប់ ក្រោយលោក កើតបានមួយសប្ដាហ៍ ក្នុងជំនាន់ប៉ុលពត។
- ១៩៨២ នៅឆ្នាំ១៩៨២ ឪពុក ក៏ស្លាប់ដោយសារជំងឺ។លោកបានរស់នៅជាមួយពូបង្កើត រហូតដល់ឆ្នាំ១៩៨៨។
- ១៩៨៨ ប៉ុន្តែនៅឆ្នាំ ១៩៨៨ ដោយសារជំនួញរបស់ពូលោកក្ស័យធន់ ហើយរត់ទៅបរទេស លោកក៏បានរស់នៅ តែម្នាក់ឯង គ្មានបងប្អូន ដោយការអាស្រ័យខ្លួន នៅវត្តនិរោធ។
- ២០១០? អំឡុងពេលរៀនសាកលវិទ្យាល័យ លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ធ្វើការជាអ្នករត់តុ នៅរង្គសាល នាគព័ន្ធ។ ហើយឆ្លៀតពេលទំនេរ ទៅធ្វើសំណង់ រៀបឥដ្ឋរកប្រាក់បន្ថែម ដើម្បីរៀនសូត្រ ហើយក្រោយពីនោះ បានទៅសម្រាកនៅវត្ត។
- ២០១៣ នៅក្នុងអំឡុងឆ្នាំ២០១៣ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានលេចមុខចូលរួម បាតុកម្មជាមួយមេដឹកនាំ អតីតមេដឹកនាំ គណបក្សសង្គ្រោះជាតិ នៅទីលានប្រជា ធិបតេយ្យ និងបានបង្កើតចលនាប្រជាធិបតេយ្យនិយម ដែលចលនានេះ គឺជាក្រុម យុវជនដែលមាននិន្នាការប្រឆាំង។ ហើយបានដឹកនាំសមាជិករបស់ចលនានេះ ចូលរួមមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ ប្រឆាំងលទ្ធផលបោះឆ្នោត។ចាប់ពីពេលនោះ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានកសាងកម្លាំង និងទទួលបាន ប្រជាប្រិយភាព ពីក្រុមយុវជន ដែលមាននិន្នាការប្រឆាំង និងបានធ្វើសកម្មភាពផ្សេងៗ និងទទួលបានថវិកាឧបត្ថម្ភ ពីក្រៅប្រទេស ដើម្បីធ្វើសកម្មភាព និងបានបង្កើត ព្រឹត្តិការណ៍មួយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ គឺការប្រមូលស្នាមមេដៃ ប្រជាពលរដ្ឋ ទាមទារកោះត្រល់ ពីវៀតណាម។
- ២០១៨ ដោយមានការគាំទ្រ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសម្រេចចិត្តបង្កើត គណបក្ស “ខ្មែរក្រោក” នៅក្នុងឆ្នាំ២០១៨ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ប៉ុន្តែមិនទទួលបានអាសនៈនោះទេ។
- ២០១៨ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ទេសរដ្ឋមន្ត្រី និងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។
- ២០១៩ ដោយមានកំហុស ក្នុងការចុះបំពេញការងារ នៅខេត្តព្រះសីហនុ លោកត្រូវបានបញ្ចប់មុខតំណែង ពីសមាជិក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើ ទេសរដ្ឋមន្ដ្រី។ បើទោះទោះបីជាបញ្ចប់មុខតំណែងនេះក៏ដោយ ក៏លោកបានបន្តសកម្មភាពរបស់ខ្លួន ដដែល ប៉ុន្តែមិនក្រអឺតក្រទម ដូចកាលនៅមានតំណែងនោះទេ។
- ២០១៩ ខុទ្ទការល័យ គណបក្សខ្មែរក្រោកនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ឯកឧត្តម សុខសុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកបានចូលរួមអបអរសាទរបុណ្យឯករាជ្យជាតិលេីកទី៦៦ ០៩ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមប្រធានក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់និងសមាជិកសមាជិកាទាំងអស់នៃគណបក្សខ្មែរក្រោក តែងតែចងចាំជានិច្ចនូវស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ចដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណាសម្ដេចព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដែលព្រះអង្គខិតខំលះបង់កម្លាំងកាយពល ទាមទាឯករាជ្យពីបារាំង ជាពិសេសគាត់បានបញ្ជាក់ជំហរថាក្នុងនាមអ្នកនយោបាយជំនាន់ក្រោយ ឯកឧត្តមបានប្ដេជ្ញាការពារ ឯករាជ្យ សន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងរាជបល្ល័ង្គ រួមទាំងការពារផលប្រយោជន៍ប្រជាជនអោយអស់ពីលទ្ធភាពដែលខ្លួនមាន ជាពិសេស ឯកឧត្តមប្រធានបានអំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងអស់អោយចូលរួមការពារនូវសមិទ្ធផល ស្នាដៃ ស្នាព្រះហស្ថ ដែលអ្នកជំនាន់មុនបានកសាងដោយលំបាកដេីម្បីបន្សល់មក និងខិតខំកសាងស្នាដៃនិងសមិទ្ធផលនៅជំនាន់នេះ ដេីម្បីបន្សល់ដល់អ្នកជំនាន់ក្រោយ ។
- ខុទ្ទការល័យ គណបក្សខ្មែរក្រោក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នេះ ឯឧ ប្រធានគណបក្សបានដឹកនាំក្រុមការងារគណបក្សចូលរួមបេីកសម្ភោធទីស្នាក់ការគណបក្សសាខាខេត្តបាត់ដំបង និងប្រកាសតែងតាំងជាផ្លូវការ ប្រគល់ភារកិច្ចជូនដល់លោក អួន សុផល ជាប្រធានប្រតិបត្តិខេត្តបាត់ដំបង ។ បច្ចុប្បន្នគណបក្សខ្មែរក្រោកបានបេីកទីស្នាក់ការសាខាបក្សរបស់ខ្លួនតាមខេត្តនានាៗ ដេីម្បីផ្ដល់ភាពកាន់តែជិតស្និតជាមួយពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមទស្សនវិស័យរបស់បក្ស គឺនៅជាមួយពលរដ្ឋ បំរេីពលរដ្ឋ ដេីម្បីពលរដ្ឋ។ជាពិសេស ប្រធានប្រតិបត្តិរបស់ខ្មែរក្រោកត្រូវតែការពារអោយបាននូវផលប្រយោជន៍ពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារយុត្តិធម៌សង្គមអោយអស់ពីលទ្ធភាពដែលខ្លួនមាន ។
- ខុទ្ទការល័យ គណបក្សខ្មែរក្រោក លោកអនុប្រធានគណបក្សខ្មែរក្រោក លោក ម៉ាក ធីបុត្រ បានឆ្លេីយតបទៅនឹងលោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា ៖ សុំកុំធ្វេីការបន្លប់អង្គហេតុ ចំពោះយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់ គណបក្សខ្មែរក្រោកធ្វេីការផ្ដួចផ្ដេីមតាមការចង់បានរបស់មហាជន ដោយយោង និងពិនិត្យលេី រដ្ឋធម្មនុញ្ញមាត្រា៩២ ដែលប្រមូលស្នាមមេដៃដាក់ញត្តិអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសារឡេីងវិញ។ សុំមេត្តាកុំបន្លប់អង្គច្បាប់ ចំពោះការប្ដឹងលើលោកបណ្ឌិតសុខទូច គឺគណបក្សប្ដឹងពីបទ ញុះញង់ឲ្យមានការរេីសអើង និងបទជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ យោងលេីពាក្យបណ្ដឹងផ្លូវការលេខ ០៦៨/១៨ គខក តែគណបក្សបានឃេីញតុលាកាចេញដីកាកោះអញ្ជេីញលោកបណ្ឌិត សុខ ទូច អោយបំភ្លឺពីបទកុបកម្មទៅវិញ។ខ្ញុំបាទជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្សខ្មែរក្រោកអស់សង្ឃឹមចំពោះតុលាការដែលធ្វេីការធ្វេសប្រហែសនាំអោយមហាជនយល់ច្រឡំចំពោះបណ្ដឹងនេះ និងអស់សង្ឃឹមចំពោះការអត្ថាធិប្បាយរបស់លោកបណ្ឌិតសុខទូចដែលធ្វេីអោយមហាជនយល់ច្រលំមកលេីយុទ្ធនាការរបស់គណបក្សខ្មែរក្រោក។
- ខុទ្ទការល័យ គណបក្សខ្មែរក្រោកលោក ម៉ាក ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោកចាត់ទុកទង្វេីរបស់លោកសុខទូច ជាការធ្វេីអោយយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់រាំងស្ទៈព្រោះពលរដ្ឋភ័យខ្លាចមិនហ៊ានចូលរួមក្នុងយុទ្ធនាការនោះ ចំណុចនេះលោកសុខទូចត្រូវទទួលខុសត្រូវមុខប្រវត្តិសាស្ត្រ លោកបានលេីកឡេីងថា ៖ ឥឡូវ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមស្គាល់តុលាការម្ដងហេីយ ដោយសារសម្ដីបណ្ឌិតរូបនេះគំរាមមកលេីយុទ្ធនាការរកស្នាមមេដៃ១ដើម្បីកោះត្រល់ ទេីបធ្វេីអោយមហាជនភ័យរអាចំពោះការចូលរួមផ្ដិតមេដៃបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋចំពោះបញ្ហាជាតិទឹកដី !ជាហេតុនាំអោយយុទ្ធនាការរបស់គណបក្សខ្មែរក្រោកយឺតយ៉ាវមិនរលូនតាមការគ្រោងទុក ការប្រឈមមុខចំពោះតុលាការជារឿងមួយផ្សេង តែការប្រឈមមុខនឹងប្រវត្តិសាស្ត្ររបស់លោកបណ្ឌិតរូបនេះជារឿងមួយផ្សឹង។ ដែលលោកត្រូវប្រឈមជាចាំបាច់បំផុតចំពោះយុទ្ធនាការជាតិនិយម មិនគួរមានជនដែលចេះដឹងដូចលោកមកយកជេីងរាទឹកនោះទេ ជាច្រេីនដងណាស់ចំពោះសម្ដីវិភាគរបស់លោកមិនដែលផ្ដល់ការចំណេញដល់កម្ពុជាទេជាក់ស្ដែងដូចជាករណីលោកចោទ សម្ដេច ហេង សំរិន ថាបង្កេីតភូមិនៅលេីទឹកដីយួនជាពាក្យមិនគួរនិយាយ! មិនខុសពីករណីរារាំងដំណេីរការយុទ្ធនាការស្នាមមេដៃដេីម្បីកោះត្រល់នេះទេ ។គូសបញ្ជាក់ផងដែរថា បណ្ដឹងរបស់គណបក្សខ្មែរក្រោកចំពោះលោក សុខទូច គឺ២ ករណី មានបទ ញុះញុង់អោយមានការេីសអ៉េីង និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ ! សូមពិនិត្យឡេីងវិញ ចំពោះកំហុសឆ្គងត្រង់ពាក្យ កុបកម្ម ! គណបក្សមិនបានប្ដឹងពីបទកុបកម្មនោះទេ ។
- ខុទ្ទការល័យ គណបក្សខ្មែរក្រោកសេចក្ដីជូនដំណឹងគណបក្សខ្មែរក្រោក មានកិត្តិយសជូនដំណឹងដល់សាធារណៈជន និងបងប្អូនជនរួមជាតិអោយបានជ្រាបថាបច្ចុប្បន្នមានជនខិលខូចដែលកំពុងបង្កេីតគណនីក្លែងក្លាយផ្សព្វផ្សាយវាយប្រហារលាបពណ៌ ដោយប្រេីឈ្មោះគណបក្សខ្មែរក្រោក និងប្រេីរូបភាពថ្នាក់ដឹកនាំគណបក្ស ដែលបង្ករអោយសាធារណៈមតិយល់ច្រលំដូចនេះគណបក្សខ្មែរក្រោកសូមបញ្ជាក់ថា រាល់ការផ្សព្វផ្សាយលេីបណ្ដាញសង្គម Facebook ដែលជាផ្លូវការរបស់គណបក្ស និងជាស្មារតីរបស់ថ្នាក់ដឹកនាំគណបក្សគឺមានតែ Page ២ ប៉ុណ្ណោះ១ Page គេហទំព័រ ៖ ខុទ្ទកាល័យគណបក្សខ្មែរក្រោក
- ដែលមានអ្នកចុច Like ជាង៣ម៉ឺននាក់២ Page គេហទំព័រ ៖ William Guang វឌ្ឍនា សារពង្សដែលមានអ្នកចុច Like ជាង ១ លាននាក់អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មាននិងចូលរួមទប់ស្កាត់ព័ត៌មានបំពុលសង្គមនានា ក្នុងបណ្ដាញសង្គម Facebook ដែលព្យាយាមផ្សព្វផ្សាយដោយជនខិលខូច
- ខុទ្ទការល័យ គណបក្សខ្មែរក្រោក សេចក្ដីថ្លែងការណ៍របស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៃគណបក្សខ្មែរក្រោក ចំពោះស្ថានការណ៍ ការគម្រាមដាក់ទណ្ឌកម្មដក់ប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់គណកម្មាធិការសហភាពអ៉ឺរ៉ុប EU ចំពោះកម្ពុជា
- ខុទ្ទការល័យ គណបក្សខ្មែរក្រោកឯ.ឧ សុខសុវណ្ណវឌ្ឍនាសាប៊ុង និង ឯ.ឧ សុខ លីម ដឹកនាំប្រតិភូនិងសហការីក្រោមឱវាទចុះជួបពលរដ្ឋ ករណី អភិបាលខេត្តសៀមរាបកាងអោយ ឧកញ៉ា ង៉ោ ស្រ៊ុន ប្លន់ផ្លូវសាធារណៈនិដីប្រជាពលរដ្ឋ១៨៥គ្រួសារនៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់«គ.ខ.ក»និងជាទីប្រឹក្សារាជរដ្ឋាភិបាលបានចុះមកជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹងចូលមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់កាលពីថ្ងៃ១៥ តុុលា ឆ្នាំ ២០១៨ លេីករណីឧកញ៉ា ង៊ោ ស្រ៊ុន លួចដីរបស់គាត់តាំងពីឆ្នាំ២០១៦ ហេីយអាជ្ញាធរខេត្តពុំមានចំណាត់ការទោះបីមានលិខិតរដ្ឋបាលគ្រប់ស្ថាប័នជាន់ខ្ពស់បញ្ជាអោយអាជ្ញាធរខេត្តឯកឧត្តម ឃឹម ប៊ុនសុង ដោះស្រាយក្ដី ក៏ឯកឧត្តមឃឹម ប៊ុនសុង មិនដោះស្រាយដែរ ដោយមេីលងាយចាត់ទុកលិខិតរដ្ឋបាលរបស់សម្ដេចហេងសំរិន សម្ដេច សខេង និងឯកឧត្តម ឧ.ប ជាសុផារា និង ឧបនាយក ប៊ិន ឈិន ជាក្រដាសឥតន័យ
- ២០១៩ ខុទ្ទការល័យ គណបក្សខ្មែរក្រោកយុទ្ធនាការ « ស្នាមមេដៃមួយដេីម្បីកោះត្រល់ » នឹងចាប់ផ្ដេីមនៅថ្ងៃទី ៨ ខែ ៨ ឆ្នាំ ២០១៨ ខាងមុខនេះ ។ គណបក្សខ្មែរក្រោកហ៊ានធ្វេីហេីយ ប្ដេជ្ញាធ្វេីទាំងមិនដែលនិយាយមុន មិនដែលសន្យាមុន ចុះរឿងអ្វីអ្នកចូលរួមត្រូវខ្លាចនោះ ? បេីអ្នកធ្វេីមិនខ្លាចផង សូមអ្នកចូលរួមកុំខ្លាច ហេីយបញ្ហានេះជាបញ្ហាយេីងទាំងអស់គ្នា កោះត្រល់ដែលមានទំហំប៉ុនប្រទេសសឹង្ហបូរីគឺជាទ្រព្យសម្បត្តិជាតិនិងជាទ្រព្យសម្បត្តិរួម មិនគួរអោយគេរំលោភស្រួលៗនោះឡេីយ សូមបងប្អូនចូលរួមទាំងអស់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ ប្រសិនជាកេីតមកមិនបានពង្រីកទឹកដីទេ សូមមេត្តាកុំអោបដៃឈរមេីលទឹកដីដែលបាត់បង់អោយសោះ កោះត្រល់ធំណាស់ ស្នាមមេដៃមួយមិនមានអ្វីគួរអោយខ្លាចទាល់តែសោះ ព្រោះដូនតាយេីងលះបង់សាច់ស្រស់ឈាមស្រស់កសាងទឹកដីនេះអោយយេីងរស់នៅដោយចម្បាំងរាំងជល់លោកមិនដែលខ្លាចផង ។ ក្លាហានឡេីង ក្រោកឡេីង ក្រោកឡេីង បញ្ជាក់ ៖ ជនណាដែលវាយប្រហារ ឌឺដង បន្ទោសបង្អាប់ បន្ទុចបង្អាក់ លាបពណ៌លេីកិច្ចការនេះ ជននោះស្មេីនឹងបំរេីបរទេសដោយប្រយោល ហេីយក្បត់មនសិការជាតិខ្លួនយ៉ាងច្បាស់បងប្អូនអាចចូលរួមបាននៅទីតាំងផ្ទះលេខ ១១ ផ្លូវ ៣៥៣ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០១៨
- ខុទ្ទការល័យ គណបក្សខ្មែរក្រោកអបអរសាទរសមាជលេីកទី១នៃគណបក្សខ្មែរក្រោក ក្រោមអធិបតីប្រធានគណបក្ស លោកប្រធានកិត្តិយស លោកអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍និងសមាជិកគណនាយករួមទាំងអ្នកគាំទ្រយ៉ាងអធិកអធម។អង្គសមាជទាំងមូលបានសម្រេចគាំទ្រ គោលនយោបាយលំអិត ២២ចំណុច និងអនុម័តយល់ព្រមលេីរចនាសម្ព័ន្ធទាំងអស់ដោយពុំមានអនុប្បវាទ ឬជំទាស់ឡេីយលោកប្រធានបានថ្លែងសុន្ទរកថា និងប្រកាសជំហរគណបក្ស ដោយបញ្ជាក់ថា គណបក្សខ្មែរក្រោក ជាគណបក្សថ្មីមួយ ដែលមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជាតិ លោកបានបញ្ជាក់ផងដែរថាគណបក្សខ្មែរក្រោក ជាគណបក្សមួយដែលកេីតឡេីងដោយឆន្ទៈរបស់ខ្មែរ ក្នុងភារៈកិច្ចពន្យល់ខ្មែរមានកាតព្វកិច្ចបម្រេីខ្មែរ ដេីម្បីនាំគ្នាក្រោកឡេីង គឺក្រោកកសាងមាតុភូមិយេីងអោយស្រស់បំព្រង ល្បីល្បាញរន្ទឺដូចពីសម័យបុព្វកាលឡេីងវិញ និងដើរឲ្យទាន់ប្រទេសល្បីៗលើពិភពលោកលោកបានបញ្ជាក់ក្នុងជំហរសន្និសីទកាសែតមុខអ្នកសារព័ត៌មានជាតិថា គណបក្សខ្មែរក្រោក មានឆន្ទៈ យកមកវិញទាំងអស់នៅដែនកោះ ដែនដី ព្រំដែនត្រឡប់មកវិញ ជាពិសេសគឺបណ្ដេញជនបរទេសអន្តោរប្រវេសន៍អោយអស់ពីប្រទេសក្នុងរយៈពេល៧២ម៉ោង ប្រសិនជាគណបក្សខ្មែរក្រោកជាប់ឆ្នោត ។
- ខុទ្ទការល័យ គណបក្សខ្មែរក្រោកខុទ្ធកាល័យគណបក្សខ្មែរក្រោក មានកិត្តិយសជូនដំណឹងសាធារណៈជនអោយបានជ្រាបថា គណនី Facebook ឈ្មោះWilliam Guang ដែលមានអ្នក Follower 410000 នាក់ដែលជាគណនីរបស់លោកប្រធានគណបក្សខ្មែរក្រោកកំពុងមានបញ្ហាបច្ចេកទេស ដោយមិនអាចដំណេីរការបាននោះទេ បញ្ហានេះកំពុងត្រូវបានប្រគល់ជូនអោយអ្នកជំនាញព័ត៌មានវិទ្យាធ្វេីការដោះស្រាយ , អាស្រ័យហេតុនេះសូមសាធារណៈជនមេត្តាជ្រាបជាដំណឹង
- WILLIAMGUANG.COM ឯឧ សាប៊ុង ប្រតិកម្មចំពោះការប្រឌិតអនុសាសន៍សម្ដេចតេជោយកមកវាយប្ ហារឧត្តមក្រុមប្រឹក្សា
- ២០១៩ ខុទ្ទការល័យ គណបក្សខ្មែរក្រោក សេចក្ដីថ្លែងការណ៍របស់គណបក្សខ្មែរក្រោកចំពោះសម្ដីរបស់ ទណ្ឌិត សម រង្សី ដែលបានប្រមាថ ចំពោះព្រះចេស្ដាព្រះមហាក្សត្រនៃយេីង !
- ២០១៩ ខុទ្ទការល័យ គណបក្សខ្មែរក្រោក ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណបក្សខ្មែរក្រោកដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ ។
- ២០២០ YOUTUBE.COMឯក ឧត្តម William ព្រលះមន្ត្រីបរិស្ថាន ឧទ្យានជាតិរាម ដែលគ្មានមនសិការ
- ២០២១ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្ខពួកជាង ១០ នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការចាប់ខ្លួន ពាក់ព័ន្ធ ករណីចូលប្លន់ នៅក្នុងផ្ទះវីឡា របស់អ្នកលក់ឡេ អ៊ាន សៀវម៉ី។ ការចាប់ខ្លួននេះ បន្ទាប់ពីលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានដឹកនាំបក្ខពួកខ្លួន ប្រដាប់ដោយអាវុធ ចូលប្លន់ផ្ទះ អ្នកលក់ឡេឈ្មោះ អ៊ាន សៀវម៉ី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ។លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានសារភាពថាៈ ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺខ្លួនជាអ្នកដឹកនាំ ដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ បួននាក់ផ្សេង ទៀត ប្រដាប់ដោយអាវុធ ចំនួន ប្រាំដើម (AK មួយដើម និងកាំភ្លើងខ្លី បួនដើម) បានចូលទៅបន្លំ ជាសមត្ថកិច្ច ចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។មេខ្លោងរូបនេះ បានបន្ថែមថាៈ ពេលចូលក្នុងផ្ទះ រូបខ្លួន បានកាន់កាំភ្លើងខ្លី មួយដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ មួយគ្រឿង និងស្ពាយសាក់កាដូមួយ តែដោយសាររូបខ្លួន មីញ៉ូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រ ជាច្រើនឈុតហើយ ទើបនាំគ្នាចូល ឡាន គេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួច ពីសំណាញ់ច្បាប់ដដែល។
- ២០២១ សូមជម្រាបថា វេលាម៉ោងប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា ប្រាំនាក់ ស្លៀកពាក់ ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេ អនឡាន ល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរ បានចាកចេញប្រមាណ ៧ នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទ មកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។ កម្លាំងជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញ ដីកាបង្គាប់ឲ្យនាំខ្លួន ឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើស ទម្លាក់ចោល គឺជាដីកាក្លែង ក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ ធ្វើសកម្មភាព ក៏សន្និដ្ឋានថា ជាការក្លែងបន្លំ។ បន្ទាប់មក អាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់ មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថា ករណីនេះ មានការជាប់ពាក់ព័ន្ធ ជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថ រាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញា អស់ពេល មួយយប់ មួយថ្ងៃ។ ក្រោមការចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងបានទទួល ការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដោយចាត់ឲ្យលោក ព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន ពីរនាក់ ដែលបាន បើកឡាន ចេញពីផ្ទះ ដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះ ដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន ១០ នាក់បន្ថែមទៀត សរុប ១២ នាក់ (ប្រុសប្រាំបួននាក់ ស្រីបីនាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ផងដែរ៕/
- ២០២១ Hout Songhak មុខសញ្ញាប្លន់ទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានរបស់អ្នកលក់ឡេ ឈ្មោះអ៊ាន សៀវម៉ី ចំនួន០១នាក់ទៀតត្រូវសមត្ថកិច្ចនគរបាលតាមចាប់ខ្លួនបាននៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ០០ នាទី ស្ថិតនៅចំណុចចំណតរថយន្តស្ថិតក្នុង ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តន៍តាមយោបល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលស្រុកមោងឫស្សី រួមជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន រួមសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាកជាតិដឹកនាំដោយលោកវរសេនីយ៍ឯកខេង ម៉េង ឈាងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែក ទ្រាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឃ្លិច ពណ៌ខ្មៅលាយក្រហម សេរីឆ្នាំ២០១៩ ស្លាកលេខ កណ្តាល 1AB-4235 ដែលជនសង័្សយរូបនេះមានសកម្មភាពពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ទ្រព្យសម្បត្តិ)ក្នុងលំនៅដ្ឋានរបស់ អ្នកលក់ឡេ អ៊ានសៀវម៉ី កាលពីថ្ងៃ១៩ខែធ្នូ ឆ្នាំ២០២១ នោលសង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហេីយរត់គេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចនៅទីនោះ មកដល់ទឹកដីខេត្តបាត់ដំបង។ តាមប្រភពពីសមត្ថកិច្ចដែលអនុវត្តការងារនេះបានឱ្យដឹងថា មុខសញ្ញាឈ្មោះនេត ផៃមុនី រូបនេះហេីយគឺជាអ្នកស្លៀកពាក់ឯកសណ្ឋានបន្លំជាសមត្ថកិច្ចមានកាន់ក្រដាស់ដីកាក្លែងក្លាយផងចូលធ្វេីសកម្មភាពនៅថ្ងៃកេីតហេតុនោះ ក្រោមកិច្ចបញ្ជាដឹកនាំផ្ទាល់ពីឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វីល្លៀមគ័ង William Guang។ នៅក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានប្រគល់ជូនទៅកម្លាំងនាយដ្ឋានព្រហ្មទណ្ឌ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៣ និង ៣០ នាទី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
PF Cambo ជីវប្រវត្តិ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វីល្លៀម គ័ង) លោកបានកើតនៅថ្ងៃ ១៤ ខែ មីនា ឆ្នាំ ១៩៧៧ នៅខេត្តបាត់ដំបងនាសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ម្តាយរបស់លោកឈ្មោះ សុខ សុវណ្ណនារីកញ្ចរ៉ា និងឪពុកឈ្មោះ រស់ ស៊ីសុរិយាបុត្រ។ ម្ដាយរបស់លោកបានស្លាប់ក្រោយលោកកើតបានមួយសប្ដាហ៍ក្នុងជំនាន់ប៉ុលពត។ នៅឆ្នាំ ១៩៨២ ឪពុករបស់លោកក៏ស្លាប់ទៀត ដោយសារជំងឺ។ លោកបានរស់នៅជាមួយពូបង្កើតរហូតដល់ឆ្នាំ១៩៨៨ ពូរបស់លោករកស៊ីក្ស័យធន ក៏រត់ភៀសខ្លួនទៅក្រៅប្រទេសបាត់ទៅ ហើយលោកត្រូវបន្តស្នាក់នៅជាមួយព្រះសង្ឃពីឆ្នាំ១៩៨៨។ លោក វីល្លៀម គ័ង បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩៥ និងបញ្ចប់បរិញ្ញាបត្រនីតិសាស្ត្រនៅឆ្នាំ២០០០។ អំឡុងពេលរៀននៅសាកលវិទ្យាល័យ លោកគ្មានប្រាក់ត្រូវបង្ខំចិត្តធ្វើជាអ្នករត់តុនៅរង្គសាល និងធ្វើកម្មករសំណង់។ បើតាមអតីតអ្នកនយោបាយវ័យក្មេងរូបនេះ មួយថ្ងៃលោកអាចគេងបានត្រឹម ៣ ម៉ោង ដោយសារលោកត្រូវធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។ ក្នុងជីវិតខ្លួនត្រូវទីពឹងខ្លួន លោកត្រូវប្រឹងប្រែងដើម្បីរកប្រាក់ចិញ្ចឹមជីវីត និងធ្លាប់សរសេរអត្ថបទដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅថែមទៀតផង។
លោកបានក្លាយជាសមាជិកក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលប្រមុខរដ្ឋាភិបាលបានផ្ដួចផ្ដើមគំនិតបង្កើតឡើងនៅឆ្នាំ២០១៨ ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលផ្តល់មតិក្នុងភារកិច្ចសំខាន់ៗដើម្បីកសាងអភិវឌ្ឍជាតិ។ យ៉ាងណាមិញ ប្រមុខរដ្ឋស្តីទីកាលពីខែឧសភា ឆ្នាំ២០២០បានចុះហត្ថលេខាសម្រេចបញ្ចប់មុខតំណែងលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ការដកតំណែងនេះគឺកើតឡើងបន្ទាប់ពីលោកចុះទៅសិក្សាស្រាវជ្រាវអំពីវិវាទដីធ្លីមួយកន្លែងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយបានកើតមានបញ្ហាប្រទាំងប្រទើសជាមួយមន្ត្រីនៅខេត្តនោះ។
ខុទ្ទការល័យ គណបក្សខ្មែរក្រោក លោកស្រី សំ រដ្ឋា អគ្គលេខាធិកានៃគណបក្សខ្មែរក្រោក ដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជំនាញ បេីកកិច្ចប្រជុំប្រចាំខែ ដេីម្បីដាក់ទិសដៅប្រតិបត្តិការងារ ។
No comments:
Post a Comment