Sunday, February 18, 2024

ឧទ័យរាជាទី១ ១៦២៨-១៦២៩

រយៈកាល​ចន្លោះ​រាជសម្បត្ដិ (១៦២៨-១៦២៩)

 ព្រះ​ឧទ័យ​ជា​ព្រះ​អនុជ នៅ​ពេល​នោះ​មាន​ព្រះ​ជន្មាយុ​៤៨​ព្រះ​វស្សា​ហើយ ។ ព្រះ​អង្គ​បាន​ធ្វើ​ជា​ឧបរាជ​តាំងពី​ឆ្នាំ​១៦១៨​មក ទ្រង់​ក៏​ចាប់​កាន់​កិច្ចការ​ព្រះ​នគរ​ជា​បន្ដ​ក្នុង​ព្រះ​ឋានៈ​ជា​ព្រះ​ឧបយុវរាជ មាន​ព្រះ​នាម​ថា «ព្រះ​ធម្ម​នាថ​យោមរាជ​ធម្ម» ។  ព្រះ​ឧទ័យ​កាន់កាប់​អំណាច​រហូត​ដល់​ឆ្នាំ​១៦២៩ ដល់​ពេល​ដែល​ព្រះរាជបុត្រ​ច្បង​របស់​ព្រះ​ជ័យជេដ្ឋា ព្រះ​នាម​ថា​ ចៅពញា​សូរ ដែល​បាន​សាង​ព្រះ​ផ្នួស​តាំង​តែ​ពី​មុន​ពេល​ព្រះ​បិតា​ទ្រង់​សុគត បាន​លា​ចាក​ព្រះ​ផ្នួស​មក​វិញ ពេល​នោះ​ទ្រង់​មាន​ព្រះ​ជន្ម​២៦​ព្រះ​វស្សា​ហើយ ។ ព្រះ​ឧទ័យ​ជា​ព្រះរាជានុសិទ្ធិ ដែល​បាន​ទទួល​ព្រះ​ឋានៈ​មួយ ដែល​ធម្មតា​មិន​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​ទទួល​រាជសម្បត្ដិ​បាន​ទេ ទ្រង់​ក៏​សម្រេច​រៀបចំ​អភិសេក​ព្រះ​ភាគិនេយ្យ​ឱ្យ​ឡើង​សោយរាជ្យ​សម្បត្ដិ​ឡើង ។

បញ្ជីរាយនាមព្រះមហាក្សត្រ ភាគទី ១



No comments:

Post a Comment