Friday, May 21, 2021

ជាម ចន្នី ជៀម ចន្នី

 Chham Chhany ចំនួន​​អ្នក​​ជាវ​ប័ណ្ណ​នាឡិកា​​លោក សម រង្ស៊ី បាន​កើន​​ដល់​​ជាង ៤ ម៉ឺន​​សន្លឹក (៤១.៣១៣) ហើយ​ ក្នុង​​រយៈពេល​ជិត​ ​២ សប្ដាហ៍​​មក​​នេះ។​

អគ្គលេខាធិការ​​នៃ​​គណបក្ស​សង្រ្គោះជាតិ​​នៅ​​ក្រៅ​​ប្រទេស និង​​ជា​​គណៈកម្មាការ​រៀបចំ​​ជាវ​​នាឡិកា​​របស់​​លោក សម រង្ស៊ី គឺ​​លោក ជា គឹមលី ឲ្យ​ដឹង​កាល​​យប់​​ថ្ងៃទី​២៩ ខែឧសភា ម្សិលមិញ​​ថា គិត​​ពី​​ថ្ងៃ​ទី១៦ ដល់​ថ្ងៃ​ទី២៨ ខែឧសភា មាន​ជាង ៤ម៉ឺន ​១ពាន់​នាក់។ លោក​ជា គឹមលី បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​​កំណត់​យក​​ថ្ងៃទី៦ ខែ​មិថុនា ដែល​ជា​​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ដាក់​​ឲ្យ​​ជាវ​ប័ណ្ណ។ អ្នក​​ជាវ​ប័ណ្ណ​ទាំង​អស់​​ត្រូវ​​រក្សា​ទុក​​លេខ​​សម្គាល់​​នៅ​​លើ​​ប័ណ្ណ​រៀងៗ​​ខ្លួន ដើម្បី​ផ្ទៀងផ្ទាត់​​នៅ​ពេល​​លោក​សម រង្ស៊ី​ ចាប់​​យក​​ប័ណ្ណ​តែ​​មួយ​​សន្លឹក​​ប៉ុណ្ណោះ ក្នុង​ចំណោម​​ប័ណ្ណ​ទាំង​អស់ ដើម្បី​ប្រគល់​​នាឡិកា​ដល់​​ម្ចាស់​​ប័ណ្ណ​តែ​​ម្នាក់​​គត់។

លោក សម រង្ស៊ី បាន​ធ្វើ​យុទ្ធនាការលក់​​នាឡិកា​​ដែល​មាន​​តម្លៃ​ប្រមាណ​​ជាង ១០ ដុល្លារ​នេះ ក្រោយពេល​លោក​​ជំរុញ​​ឲ្យ​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លក់​នាឡិកា​​ដៃ​ទំនើបៗ របស់​​លោក​​រាប់​សិប​គ្រឿង​ដែល​​មាន​​តម្លៃ​រហូត​ដល់​​រាប់​​លាន​ដុល្លារ ដើម្បី​យក​​លុយ​​ទាំង​នោះ​មក​​ជួយ​​ពលរដ្ឋ​ក្រីក្រ​​នៅ​​តំបន់​​បិទ​ខ្ទប់៕

២០១៨ ភ្នំពេញៈ លោក ជាម ចន្នី អតីត​តំណាង​រាស្រ្ត អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ខេត្ត​កំពង់​ចាម បាន​ទទួល​មរណ​ភាព ហើយ​ នៅ​រសៀល ថ្ងៃទី​ ២៥ ខែតុលា ឆ្នាំ ២០១៨ នៅ​គេហ​ដ្ឋាន​របស់​លោក ក្នុង​សង្កាត់ ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ជំងឺ​ ដុំ​សាច់​ក្នុង​ខួរ​ក្បាល​។ នេះ​បើ​តាម លោក មុត ចន្ថា នាយ​កខុទ្ទ​កា​ល័យ​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី២៥ ខែ​តុលា​។

លោក អ៊ូ ​ច័ន្ទ​រ័ត្ន អតីត​តំណាង​រាស្ត្រ​ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុស្ដិ៍​ម្សិល​មិញ​ថា ​តាម​ការ​ផ្សព្វ​ផ្សាយ​សារ​រំលែក​ទុក្ខ​​របស់​លោក ​មុត ​ចន្ថា ​ មរណ​ភាព​ របស់​លោក ​ជាម​ ចន្នី ​គឺ​ជា​ព័ត៌​មាន​ពិត​ហើយ​។

លោក​បញ្ជាក់​ថា​៖​«ឯក​ឧត្ដម​ ជាម​ ចន្នី ​មាន​ជន្នាយុ ​៥៨ ​ចូល​ ៥៩​ ឆ្នាំ​ហើយ ​នេះ​បើ​តាម​ខ្ញុំ​ចាំ​។ ​ គាត់​មាន​ជំងឺ​​ដុំ​សាច់ ក្នុង​ខួរ​ក្បាល ហើយ​គាត់​ធ្លាប់​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ពីរដង​រួច​មក​ហើយ​»។

លោក ច័ន្ទរ័ត្ន បាន​ឲ្យ​ដឹង​ថា ជំងឺ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​របស់​លោក ចន្នី រហូត​ឈាន​ទៅ​វះកាត់​ដល់​ប្រទេស​ថៃ​នេះ គឺ​ជា​ជំងឺ​​ដូច​ជាជំងឺ​​មហា​រីក​ដែរ​។

លោក​បានបញ្ជាក់ថា​៖«​មួយ​រយៈ​ក្រោយ​នេះ គាត់​ត្អូញ​ថា ឈឺ​ក្នុង​​ពោះ​ ពេល​ទៅ​ពិនិត្យ​មើល​ ដុំ​សាច់​នេះ បាន​រាលដាល​ទៅ​ដុះ​ដល់​ក្នុង​ពោះ​វៀន​​ថែម​ទៀត ហើយ​ថា ​នឹង​ទៅ​វះ​កាត់​ពោះ​វៀន​ថែម​ទៀត​ តែឥឡូវ​មិន​ទាន់​បាន​ទៅ​វះ​ផង​»។

បើ​តាម​លោក ច័ន្ទ​រ័ត្ន លោក ជាម ចន្នី ជា​តំណាង​រាស្ត្រ អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ ដែល​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ដ​ យ៉ាង​សកម្ម​នៅ​ក្នុង​មូល​ដ្ឋាន​ និង​ជា​តំណាង​រាស្រ្ដ​ម្នាក់​ ហ៊ាន​ថា ហ៊ាន​និយាយ​ ហ៊ាន​ធ្វើកិច្ច​ការ​ងារ​ជា​ច្រើន​ក្នុង​តួនា​ទីជា​តំណាង​រាស្រ្ដ​នេះ​។

លោក​ឲ្យ​ដឹង​ថា៖«​លោក​(ចន្នី)មាន​ប្រជា​ប្រិយ​ភាព​ជា​មួយ​ប្រជា​ពលរដ្ឋ​​នៅ​មូល​ដ្ឋាន​ និង​សកម្ម​ជន​​គាំ​ទ្រ ​បាន​ចូល​ចិត្ដ ​និង​គាំទ្រ​គាត់​ច្រើន​។ លោក​​ក៏ធ្លាប់​ជាប់​ពន្ធនា​គារ​ម្ដង​ផង​ដែរ​ កាល​ពី​អា​ណត្ដិ​ទី ២ ​ដែល​លោក​ចូល​រួម​ក្នុង​គណ​បក្ស​ជាតិ​ខ្មែរ​»។

លោក មុត ចន្ថា បាន​សរសេរ​សារ​រំលែក​ទុក្ខ​នៅ​លើ​ហ្វេ​សប៊ុក​របស់​លោក​​ដោយ​អម​ជា​មួយ​រូប​ថត​របស់​លោក​ជាម ចន្នី​ជា​ច្រើន​សន្លឹក​ថា​ លោក​ពិត​ជា​មាន​សេច​ក្ដី​ក្ដុក​ក្ដួល​ និង​រន្ធត់​ណាស់ ដោយ​ទទួល​ដំណឹង​ថា លោក ជាម​ ចន្នី តំណាង​រាស្រ្ដ នៃអតីត​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់​ចាម បាន​ទទួល​មរណ​ភាព​នៅ​ថ្ងៃ​ ព្រហស្បតិ៍ ​ទី២៥ ខែ​តុលា​ ឆ្នាំ ២០១៨​ នេះ​។

លោក​​សរសេរ​បន្ត​​ថា​៖​«​យើង​ពិត​ជា​មាន​ការ​សោក​ស្ដាយ​ និង​អាឡោះ​អាល័យ​បំផុត ​ចំពោះ​ការ​បាត់​បង់​នូវ​ ឯក​ឧត្ដម​ ជាម ចន្នី ដែល​ជា​អ្នក​ស្នេហា​ជាតិ ​មាតុ​ភូមិ​ ដែល​ស្ទើរ​តែ​ពេញ​មួយ​ជិវិត​របស់​ ឯក​ឧត្ដម​ បាន​ពលិកម្ម​យ៉ាង​ធំ​ធេង​ ដើម្បី​បុព្វហេតុ​រំដោះ​ជាតិ​មាតុ​ភូមិ​ ពីការ​ឈ្លាន​ពាន​របស់​បរទេស​ និង​បុព្វ​ហេតុ​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​»។

បើ​តាម​ការ​បញ្ជាក់ របស់​លោក មុត ចន្ថា ក្នុង​បុព្វហេតុ​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ លោក​​ចន្នី បាន​ប្រ​ឈម​នឹង​ការ​គំរាមកំហែង គ្រប់​បែប​យ៉ាង និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​រឿង​រៀប​ចំ​កង​ទ័ព​នៅ​ក្នុង​រដ្ឋាភិបាល​ស្រមោល​​។

លោក​​ ចន្នា បន្ដ​ថា៖«ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក​ពុំ​បាន​រាថយ​ឡើយ​ ព្រោះ​លោក​មាន​បំណង​ប្រា​ថ្នា ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ សេរី​ភាព​ពេញ​បរិបូរណ៍ យុត្ដិ​ធម៌ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​។ ការ​បាត់​បង់​  ឯក​ឧត្ដម​ ជាម ចន្នី គឺជា​ការ​បាត់​បង់​ធន​ធាន​មនុស្ស​ និង​ជាអ្នក​ស្នេហា​ជាតិ​ប្រ​កប​ដោយ​ឧត្ដម​គតិ​ម្នាក់​»។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋ​សភា​កម្ពុជា ​បាន​ថ្លែង​ថា ចំពោះ​តំណាង​រាស្រ្ដ​ដែល​ចេញ​ពី​តំណែង​ហើយ​បែប​នេះ ​តាម​ច្បាប់ ​ស្ថា​ប័ន​រដ្ឋ​សភា ​មិន​មាន​កាតព្វ​កិច្ច​ ដើម្បី​រៀប​ចំ​​ពិធី​បុណ្យ​អ្វី​សម្រាប់​គាត់​ទៀត​នោះ​ទេ​។

លោក​បន្ដ​ថា​៖«ប៉ុន្ដែ​បើ​មាន​តំណាង​រាស្រ្ដ ឬក៏មាន​បង​ប្អូន​ណា ​គាត់​ចង់​អញ្ជើញ​ទៅ​ចូលរួម​បុណ្យ​សព ​ក៏​យើង​មិន​ថា​ ​អ្វី​ដែរ​។ ​ប៉ុន្ដែ​តាម​ច្បាប់​ យើង​អត់​មាន​​ត្រូវ​ទៅ​ពាក់​ព័ន្ធ​ជា​មួយ​តំ​ណាង​រាស្រ្ដ​ ដែល​ចេញ​ពីតំណែង​ហើយ​ទេ​»។

លោក​បញ្ជាក់​​ថា៖​«​តាម​ដែល​ធ្លាប់​រាប់​អាន​គ្នា ធ្លាប់​ស្គាល់​ រាក់ទាក់ ​ជា​មួយ​នឹង​គ្នា​ចឹង ​យើង​អាច​នឹង​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​ តាម​មនោ​សញ្ចេត​នា​ដែរ​។ ​តែ​បើ​តាម​ច្បាប់​ យើង​ (រដ្ឋ​សភា)​ មិន​មាន​កំណត់​ឲ្យ​ធ្វើ​បុណ្យ​ធ្វើ​ទាន​អ្វីទេ ចំពោះ​អ្នក​តំណាង​រាស្រ្ដ​ដែល​ចេញ​ពី​តំណែង​ហើយ​»៕

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ក្នុង​ពិធី​មួយ​ កាល​ពី​​សប្តាហ៍​មុន។ រូបថត អ៊ុយ នូសិរីមុនី

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​រិះ​គន់​សមាជិក​សភា​ចំនួន ៤ រូប​ មក​ពី​គណ​បក្ស​ សម រង្ស៊ី កាល​ពី​សប្តាហ៍​មុន ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា​ បាន​បម្រើ​ផល​ប្រយោជន៍​របស់​ជន​ជ្រុល​និយម​ថៃ និង​រំលោភ​បំពាន​លើ​សម្បថ​របស់​ខ្លួន ដែល​បាន​ស្បថ នៅ​រដ្ឋ​សភា។

លោក ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ ​ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី ២៣ ខែ​តុលា គឺ​មិន​មែន​ជា​លិខិត​ឆ្លើយ​ឆ្លង​សំណួរ ដែល​បាន​ចោទ​ឡើង កាល​ពី​ថ្ងៃ​ទី ១៣ ខែ​តុលា ដោយ​លោក សម រង្ស៊ី​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង ដែល​កំពុង​និរទេស​ខ្លួន​ឯង និង​លោក ឃីម ឡាក់គី លោក​ ម៉ៅ មុនី​វណ្ណ និង​លោក ជៀម ចន្នី ដែល​ជា​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស នោះ​ទេ​។ លោក​ ហ៊ុន សែន បាន​សរ​សេរ​ថា៖ «​ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នក​តំណាង​រាស្រ្ត​ទាំង​ ០៤ រូប ដែល​ជា​ជន​ជាតិ​កម្ពុជា គឺ​ដូច​គ្នា​ទាំង​ស្រុង ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ជា​រឿយ​ៗ​ របស់​ក្រុម​និយម​ជ្រុល​ថៃ​មក​លើ​កម្ពុជា ហើយ​ដែល​រាជ​រដ្ឋា​ភិបាល ​ធ្លាប់​បាន​ឆ្លើយ​បំភ្លឺ​រួច​មក​ហើយ​។ ការ​ចោទ​ប្រកាន់​នេះ​ បង្ហាញ​យ៉ាង​ច្បាស់​ថា តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី បាន​នឹង​កំពុង​ការ​ពារ បម្រើ​ដល់់​ផល​ប្រយោជន៍​ប្រទេស​ដទៃ ប្រឆាំង​នឹង​ជាតិ​ខ្លួន​ឯង​ ក្នុង​ខណៈ​ពេល​ប្រទេស​ជិត​ខាង​ កំពុង​តែ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​ ដែល​ផ្ទុយ​ទៅ​នឹង​ការ​សច្ចា​ប្រណិ​ធាន​របស់​អ្នក​តំណាង​រាស្រ្ត​ខ្មែរ​»។

លោក​បាន​បន្ត​ថា តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង គួរ​ប្រើ​សិទិ្ធ​ផ្លូវ​ច្បាប់​របស់​ខ្លួន ​ប្តឹង​ទៅ​អំណាច​តុលា​​ការ ​ឲ្យ​ធ្វើ​ការ​វិនិច្ឆ័យ​លើ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​។ លោក​បាន​សរសេរ​ដូច្នេះ​ថា៖ «​វេទិកា​រដ្ឋ​សភា ​មិន​មែន​ជា​សវនា​ការ​វិនិច្ឆ័យ ​លើ​ការ​ចោទ​ប្រកាន់​របស់​អ្នក​តំណាង​រាស្រ្ត​ មក​លើ​រាជ​រដ្ឋាភិបាល​ទេ​»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណ​បក្ស​ សម រង្ស៊ី បាន​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​អាទិត្យ ថា ប្រទេស​វៀត​ណាម និង​ថៃ​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ហត្ថ​លេខី​ ដែល​មិន​គោរព​សន្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​ ហើយ​ពួក​គេ បាន​ទន្ទ្រាន​ឈ្លាន​ពាន​ចូល​ ក្នុង​អធិបតេយ្យ​ភាព​ដែន​ដី​កម្ពុជា។ លោក​ បាន​បញ្ជាក់​ថា ៖ «​ប្រទេស​ជិត​ខាង​ទាំង​ពីរ នៅ​ខាង​លិច និង​ខាង​កើត មិន​គោរព​សន្ធិ​សញ្ញា​ទីក្រុង​បារីស​ទេ ដែល​ពួក​គេ​ បាន​ទន្រ្ទាន​ឈ្លាន​ពាន​លើ​អធិបតេយ្យ​ភាព បូរណ​ភាព​ទឹក​ដី​កម្ពុជា»។ លោក​បន្ត​ថា៖ «​យើង​មិន​កាន់​ជើង​ប្រទេស​ជិត​ខាង​ណា​មួយ​ ដូច​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន មេ​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​កាន់​អំណាច​ទេ​ ប៉ុន្តែ​រដ្ឋាភិបាល​ បាន​បន្ទន់​ខ្លួន​ ចំពោះ​ប្រទេស​វៀត​ណាម និ​ង​ថៃ លើ​ការ​កំណត់​បង្គោល​ព្រំ​ដែន ដោយ​សារ​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​»។

កាល​ពី​ខែ មករា លោក សម រង្ស៊ី ត្រូវ​បាន​តុលា​ការ​ខេត្ត​ស្វាយរៀង ​ផ្តន្ទា​ទោស ​ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​ ទាក់​ទិន​នឹង​ការ​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​កម្ពុជា វៀត​ណាម កាល​ពី​ឆ្នាំ​មុន ហើយ​ទោស​នេះ ​ត្រូវ​បាន​តម្កល់​ទុក​ ដោយ​តុលាការ​ឧទ្ធរណ៍។ កាល​ពី​ខែ​មុន លោក​ត្រូវ​បាន​តុលាការ​រាជ​ធានី ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១០ ឆ្នាំ​ ទៀត​ ពី​បទ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត និង​ក្លែង​បន្លំ​ឯក​សារ​សាធារណៈ បន្ទាប់​ពី​លោក​ បាន​ខិត​ខំ​ប្រឹង​ប្រែង​បញ្ជាក់​ពី​ការ​អះ​អាង​របស់​ខ្លួន​ ទាក់​ទិន​នឹង​ការ​ទន្ទ្រាន​ឈ្លាន​ពាន​របស់​វៀត​ណាម​មក​លើ​បូរ​ណភាព​ទឹក​ដី​ កម្ពុជា៕ ប្រែ​សម្រួលៈ លីម គួង

គណបក្ស​ប្រឆាំង​វាយ​ប្រហារ​ ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន បាន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​ ១២៥ និង ​១២៨ រវាង​កម្ពុជា និង​វៀតណាម នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​រំលោភចូល​បូរណភាព​ទឹក​ដី​កម្ពុជា។ ក៏​ប៉ុន្តែ​មន្រ្តី​ជំនាញ​របស់​រដ្ឋាភិបាលខាង​កិច្ច​ការ​ព្រំដែន​បាន​បដិសេធ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្បែរ​បង្គោល​ឡាក់​លេខ​ ១២៥ និង​ ១២៨ ដែល​មាន​ទី​តាំង​នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី ចំនួន​៣រូប​ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម បាន​រំកិល​ចូល​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​។

លោក​ស្រី​ថាក់ ឡាក់នី តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម​ ព្រម​ទាំង​អ្នក​តំណាង​រាស្រ្ត​ចំនួន​ពីរ​រូប​ផ្សេង​ទៀត ដែល​រួមមាន លោក​ម៉ៅ មុនីវណ្ណ និង​លោកជៀម ចន្នី បាន​ចុះ​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ ១២៥ ១២៦ ១២៧ និង ១២៨ ដែល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាមបាន​បោះ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ។

លោក​ស្រី​ថាក់ ឡាក់នី បាន​ថ្លែង​ថា បើ​តាម​ការ​រាយការណ៍​របស់​ប្រជា​ពលរដ្ឋ ​ដី​ស្រែ និង​ចំការ​របស់​ពួក​គេ​ចំនួន​៣​ភូមិ គឺ​ភូមិ​អន្លង់ជ្រៃ ភូមិ​តាអាំ និងភូមិ​ព្រះស្រែ ដែល​មាន​ទី​តាំង​ នៅ​ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​បាត់​បង់។ លោក​ស្រី​បាន​បន្ត​ទៀត​ថា៖

«បើ​តាម​ខ្ញុំ​ពិនិត្យ​ពិត​ប្រាកដ​ទៅ ខ្ញុំ​មិន​មែន​ជា​អ្នក​បច្ចេកទេស​ទេ។ ក៏ប៉ុន្តែ​ខ្ញុំ​យល់​ថា ដី​ហ្នឹង ប្រហែល​ជា​ចូល​ដី​ខ្មែរ ដោយ​សារអី ដោយសារ​ផ្លូវ​ដែល​ខ្ញុំ​ចូល​ធ្វើ​ការ​តាំង​ពី​ឆ្នាំ​២០០១ ខ្ញុំ​ដើរ​ធ្វើ​ការ​ព្រោះ​ខ្ញុំ​ទ្រទ្រង់​នៅ​ស្រុក​ពញាក្រែក​នេះ ខ្ញុំ​ដើរ​ធ្វើ​ការ​រហូត​ទៅ​ដល់​ផ្ទះ​សម្តេច​ហេង សំរិន។ ថ្លុកត្រាច អន្លង់ក្រេះ ហើយ ​តាអាំ ពេញ​ហ្នឹង​ទាំង​អស់ គឺ​ក្នុង​ឃុំ​កក់​ទាំង​មូល ខ្ញុំ​លុកលុយ​ពេញ​ហ្នឹង​ទាំងអស់ ខ្ញុំ​ដឹង​ថា ទឹក​ដី​របស់​កម្ពុជា»។

បើ​តាម​ការ​អះអាង​របស់​អ្នកស្រុក​ខ្លះ​បាន​និយាយ​ថា បង្គោល​ព្រំដែន​លេខ​១២៥ ១២៦ ១២៧ និង១២៨ ដែល​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​បាន​បោះ​នៅ​ក្នុង​រយៈ​ពេល​កន្លង​ទៅ​នេះ គឺស្ថិត​នៅ​ក្នុង​តំបន់​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​របស់ប្រទេស​កម្ពុជា។

អ៊ំ​ប្រុស​មួយ​រូប​មាន​សក់​ព៌ណ​ស អាយុ​ប្រមាណ​៦៧ឆ្នាំ កំពុង​អង្គុយ​នៅ​លើ​អង្រឹង​ខាង​ក្នុង​ផ្ទះ​បាយ​មួយ បាន​ថ្លែង​ប្រាប់វីអូអេ​សំឡេង​សហរដ្ឋអាមេរិក ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា កាល​ពី​ពេល​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​លេខ ១២៥ ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​បង្គោល​ព្រំ​ដែន។ អ៊ំប្រុស​រូប​នោះ បាន​គិត​បន្តិច​រួច​យក​ដី​ច្រត់​ចង្កា ដែល​មាន​ផ្ទៃ​មុខ​ជ្រៀវ​ជ្រួញ​ដោយសារ​ភាព​ចាស់​ជរា​នោះ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖

«ពីដើម​ព្រំដែន​នៅ​ប៉ុស្តិ៍​ត្នោត នៅ​កន្លែង​ខាង​កើត​ថ្នល់​ វា​បាត់ៗហើយ បាត់​ច្រើន​ណាស់»។

ចំណែក​អ៊ំស្រី​មួយ​រូប​ទៀត​អាយុ៦៦​ឆ្នាំ រស់​នៅ​ភូមិ​ថ្លុកត្រាច តាំងពី​អាយុ​១១ឆ្នាំ​មក​ម្លេះ​មាន​ប្រសាសន៍ថា​ អ៊ំ​ស្រី​បាន​បាត់​បង់​ដី​ស្រែ​មួយ​ចំនួន​ តាំងពី​ឆ្នាំ១៩៩៥ ដោយសារ​តែ​ភាគី​វៀតណាម​រំលោភ​យក ។ អ៊ំ​ស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖

«ទាំង​អស់ ម៉ា​ភូមិ​ហ្នឹង​ណា៎ ១៥ ហិកតា។ កាល​ពីខ្ញុំ​ស្ទូង​ពីឆ្នាំ១៩៨៥ វារាំងឆ្នាំហ្នុង រាំងអត់​បាន​ទៅ​ស្ទូង ដល់​ទៅ​ស្ទូង​ដក​វា​អត់​ឲ្យ​យើង​ស្ទូង​ទេ។ ប៉ូលីស​ទៅក៏​មិន​ដឹង​ធ្វើ​ម៉េច​ទេ។ បាន​ទៅ​គេ​ហើយ។ និយាយ​មិន​សោក​ស្តាយ​ម៉េច។ មាន​ដី​ឯ​ណា ខ្ញុំ​នៅ​តាំង​ពី​អាយុ​១១ឆ្នាំ។ ឥឡូវ​ខ្ញុំ​៦៦ឆ្នាំ​ហើយ»។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពីក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក៏​ដោយ ក៏​លោក​វ៉ា គីមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ។ លោក​វ៉ា គីមហុង បាន​មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ ១២៥ មិន​បាន​រំលោភ​ចូល​មក​បូរណភាព​ទឹក​ដី​របស់​ប្រទេស​កម្ពុជា​ទេ។

«ខ្ញុំ​គិតថា បើ​វា​ប៉ះ​ពាល់ មិន​មែន​គណបក្ស​ប្រឆាំង​ទៅ​ព្រួយ​ចិត្ត​ជំនួស​សម្តេច​ប្រធាន​រដ្ឋ​សភា​ទេ ព្រោះ​ភូមិ​គាត់ ភូមិ​កំណើត​គាត់​តាំងពី​ជំនាន់​សង្គម ជំនាន់​បារាំង​មក​ នៅ​តាំង​ពី​ណា​ពី​ណី​មក។ អ្នក​ដែល​ព្រួយ​ចិត្ត​ជាង​គេ គឺ​សម្តេច​ប្រធាន។ ប្រសិន​បើ​លោក​មិន​ព្រួយទេ សូម​អ្នក​នៅ​គណបក្ស​ប្រឆាំង​មិន​បាច់​ទៅ​ព្រួយ​ជំនួស​សម្តេចទេ»។

ប្រទេស​កម្ពុជា និង​ប្រទេសវៀតណាម ទើប​បាន​បោះ​បង្គោល​ព្រំដែន​ចំនួន​ ១៩១ ​បង្គោលតែ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​បង្គោល​សរុប​ចំនួន ៣៧៥ ​បង្គោល។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​វ៉ា គីមហុង បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរនឹង​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ក្នុង​ឆ្នាំ២០១២ ខាង​មុខ​នេះ៕

No comments:

Post a Comment