Wednesday, August 11, 2021

សង្រ្គាម កូវីដ ១៩​ នៅកម្ពុជា ២០២១

 សង្រ្គាម កូវីដ ១៩/ កូរូណា នៅកម្ពុជា ជាប្រធានបទ សម្រាប់ ប្រមូល ចងក្រង  វិភាគ និង ផ្សព្វផ្សាយ ប្រៀបដូចជាការចងក្រងប្រវត្តិសាស្រ្តយោធាដែរ គឺជាការប្រមូលផ្តុំទស្សនៈ ឯកសារផ្សេងៗ មកដាក់នៅទីនេះតែ ១ Page ងាយក្នុងការស្វែងរកឡើងវិញ (រូបភាពឆ្នាំ ២០២០) ឯកសារ បន្ត មករា កុម្ភៈ -មិនា ២០២១ 👉 មេសា ឧសភា មិថុនា 👉 កក្កដា សីហា កញ្ញា 👉  តុលា វិច្ឆិកា ធ្នូរ 
០១ ឧសភា = ៣៨៨ ករណី..២ ឧសភា = ៧៣០ ករណី.៣ ឧសភា = ៨៤១ ករណី.៤ ឧសភា = ៩៣៨ ករណី...៥ ឧសភា = ៦៧២ នាក់.៧ ឧសភា = ៥៥៨ នាក់.៨ ឧសភា = ៥៣៨ នាក់.៩ ឧសភា = ៥២០ នាក់.១០ ឧសភា = ៥០៦ នាក់.១១ ឧសភា = ៤៨០ នាក់.១២ ឧសភា = ៤៧២ នាក់.១៣ ឧសភា = ៤៤៦ នាក់..១៤ ឧសភា = ៣៥៨ នាក់.១៥ ឧសភា = ៣២៨ នាក់.១៦ ឧសភា = ៣៥០ នាក់.១៧ ឧសភា = ៣៦០ នាក់..១៨ ឧសភា = ៣៤៥ នាក់.១៩ ឧសភា = ៣៩៣ នាក់.២០ ឧសភា = ៤១៥ នាក់.២១ ឧសភា = ៤៦០ នាក់.២២ ឧសភា = ៤៨៨ នាក់.២៣ ឧសភា = ៥៦០ នាក់.២៤ ឧសភា = ៥៥៦ នាក់.២៥ ឧសភា = ៥៦៨ នាក់.២៦ ឧសភា = ៦៦០ នាក់,២៧ ឧសភា = ៦៤៩ នាក់.២៨ ឧសភា = ៥៩៩ នាក់..២៩ ឧសភា = ៥៨៨ នាក់.៣០ ឧសភា = ៥៧៩ នាក់.៣១ ឧសភា = ៦៩០ នាក់.. ១ មេសា = ៤៩ ករណី ២ មេសា= ៦៩ ករណី ៣ មេសា = ៩៩ ករណី ៤ មេសា = ៤៤ ករណី ៥ មេសា = ៦៣ ករណី ៦ មេសា = ៧២ ករណី ៧ មេសា = ៩១ ករណី ៨ មេសា = ១១៣ ករណី ៩ មេសា =  ៥៧៦ ករណី ១០ មេសា  = ៤៧៧ ករណី ១១ មេសា= ១៥៧ ករណី ១២ មេសា = ២៧៧ ករណី ១៣ មេសា =  ១៨១ ករណី ១៤ មេសា = ១៧៨ ករណី ១៥ មេសា =   ៣៤៤ ករណី ១៦ មេសា =   ២៦២ ករណី ១៧-មេសា =  ២៩១ ករណី ១៨ មេសា= ៦១៨ ករណី ១៩ មេសា=  ៦២៤ ករណី ២០ មេសា=  ៤៣១ ករណី  ២១ មេសា =៣០៣ ករណី  ២២ មេសា  =៤៤៦ ករណី ២៣ មេសា =៦៥៥ ករណី ២៤ មេសា =៦១៦ ករណី ២៥ មេសា =៦១៦ករណី ២៦ មេសា = ៥៨០ ករណី ២៧ មេសា =៥០៨ ករណី ២៨ មេសា = ៦៩៨ ករណី ២៩ មេសា = ៨៨០ ករណី.៣០ មេសា 
  1. ៣០ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ៣០ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១,១៣០នាក់ (ឆ្លងសហគមន៌: ៩៩១និងនាំចូល: ១៣៩) និងមានជាសះស្បេីយ ៦៧០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៥០ ៣៨៥នាក់ និងចំនួនជាសះស្បេីយសរុប​កេីន ៤៤ ១៤៣នាក់ និង ស្លាប់ថ្មី ២៧នាក់ សរុបស្លាប់ ៦០២នាក់ ។
  2. ៣០ មិថុនា ២០២១ ហួត សុងហាក់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៣០​នាក់ ខណៈអ្នកជំងឺ៦៧០នាក់ជាសះស្បើយ។
  3. ៣០ មិថុនា ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន១.១៣០នាក់ ដែលជាករណីឆ្លងរកឃើញដ៏ច្រើនមិនធ្លាប់មានកន្លងមក ក្នុងនោះ ជាសះស្បើយចំនួន៦៧០នាក់ និងករណីស្លាប់២៧នាក់ នៅថ្ងៃទី៣០ ខែមិថុនា។ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុប៥០.៣៨៥នាក់ ក្នុងនោះករណីជាសះស្បើយសរុប៤៤.១៤៣នាក់ និងករណីស្លាប់៦០២នាក់។
  4. ៣០ មិថុនា ២០២១ Hout Songhak ប្រុងប្រយ័ត្ន កម្ពុជាពីម្សិលមិញឡើងបាន៥ម៉ឺនបានសម្រេចហើយ មានឆ្លងថ្មី ១១៣០នាក់ សរុបរួម ៥០.៣៨៥នាក់ ជាសះស្បើយ ៦៧០ នាក់ និងស្លាប់ ២៧នាក់
  5. ៣០ មិថុនា ២០២១ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ខ្ញុំបាទ បានដឹកនាំ លោក-លោកស្រី ស្នងការរង ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom Meeting ស្តីពីការបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលទ្ធផលអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ និងលើកទិសដៅ បន្តអនុវត្តឆមាសទី២ ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ៕
  6. ៣០ មិថុនា ២០២១ BTV Cambodia អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា មកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្បូន និងផ្ទះបណ្តែតទឹកជាង៦០០ខ្នង បានបន្លាស់ទីចេញពីទន្លេសាប ក្រុងកំពង់ឆ្នាំងអស់ហើយ ចំណែកបែត្រីជាង៣០០ទៀតក្រុមការងារបានចុះរុះរើដំបូល និងជញ្ជាំងបែអស់ហើយដែរ។
  7. ៣០ មិថុនា ២០២១ Kampuchea Thmey Daily ទាហានថៃចាប់ពលករខ្មែរបាន១៤នាក់ក្នុង២គោលដៅផ្សេងគ្នា ប្រគល់ទៅឲ្យសមត្ថកិច្ចដើម្បីយកទៅមណ្ឌលចត្តាឡីស័ក១៤ ថ្ងៃ។
  8. ៣០ មិថុនា ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកម៉ោង ៨៖៣០នាទី ស្អែកនេះ នឹងថ្លែងសារពិសេសមួយ ចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធសភាពការណ៍ទូទៅ នៃការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា
  9. ៣០ មិថុនា ២០២១ Chan Born កូវីដខ្មែរវេលានេះ៖ករណីសរុប 50, 385 នាក់, ករណីស្លាប់សរុប 602 នាក់,ករណី ជា សរុប 44 143 នាក់ និងករណី កំពុងនៅព្យាបាលសរុប 6 242 នាក់
  10. ៣០ មិថុនា ២០២១ COMFRELនិស្សិតកម្ពុជាចំនួន៦នាក់ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួនក្នុងសហរដ្ឋអាមេរិកត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះដោយសារតែកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។និស្សិតទាំង៦រូបនេះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោកWest Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូបកងទ័ពជើងទឹកចំនួន១រូបនិងឆ្មាំសមុទ្រចំនួន១រូប។ នេះបើតាមការបញ្ជាក់របស់និស្សិតនិងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រាប់វីអូអេខេមរភាសា។ប្រភព VOA
  11. ៣០ មិថុនា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army សកម្មភាពល្បាតព្រំដែនកម្ពុជា-វៀតណាម របស់កងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកង ការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ចុះល្បាតតាមបង្គោលបំពេញបន្ថែម នៅស្របតាមដងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកទន្លា ឃុំព្រែកជ្រៃ រហូតដល់ ស្ថិតនៅភូមិព្រែកជ្រៃក្រៅ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល បានពិនិត្យឃើញបង្គោលសីមារក្សានៅប្រក្រតី៕
  1. ២៩ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ២៩ មិថុនា ២០២១ យើងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧២៣នាក់ (ឆ្លងសហគមន៌: ៦២៥និងនាំចូល: ៩៨) និងមានជាសះស្បេីយ #៧០៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៩២៥៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៤៣៤៧៣នាក់ និង ស្លាប់ថ្មី  ១៩នាក់ សរុបស្លាប់ #៥៧៥នាក់ ។
  2. ២៩ មិថុនា ២០២១ PNN News រកឃើញកម្មកររោងចក្រ JH ចំនូន ២៣៧ នាក់វិជ្ជមានកូវិដ​១៩ក្នុងចំណោមអ្នកបានយកសំណាកធ្វើតេស្ត៩៦៤នាក់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ មន្រ្តីក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ លោកឧត្តមបានប្រាប់PNN នៅព្រឹកថ្ងៃទី២៩ មិថុនា ២០២១នេះថា កាលពីល្ងាចម្សិលមិញអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានរៀបចំអោយក្រុមគ្រូពេទ្យ TYDAមកយកសំណាកកម្មករ រោងចក្រ JHស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ចំនួន ៨១៧នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន២១៣នាក់ ។
  3. ២៩ មិថុនា ២០២១ BTV Cambodia អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រកាសថា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៣:០០រសៀល នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ចេញពីភូមិគ្រឹះតាខ្មៅ ក្នុងកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្តាប្រទេសអាស៊ាន ឱកាសខួប២៥ឆ្នាំ ដៃគូសន្ទនា រុស្ស៊ី-អាស៊ាន និងខួប៣០ ឆ្នាំទំនាក់ទំនងរុស្ស៊ី-អាស៊ាន។
  4. ២៩ មិថុនា ២០២១ Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ប្រជានេសាទ ខ្មែរឥស្លាមនៅតាមច្រាំងទន្លេក្នុងតំបន់ជ្រោយចង្វានិងច្បារអំពៅ ភ្នំពេញ ដែលត្រូវបានអជ្ញាធរស្នើរឲ្យរុះរើ ផ្លាស់ទីកន្លែងកាលពីថ្មីៗនេះ បានទៅរស់នៅបណ្តោះអាសន្ននៅភូមិ កោះថ្មី ស្រុកស្អាង ខេត្តកណ្តាល នេះបើតាមប្រភពព័ត៌មានដែលមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជាទទួលបាន ។ ប្រភពដដែលបានឲ្យដឹងថា ប្រជាពលរដ្ឋបានទៅនៅមានប្រមាណជាង១០០គ្រួសារ ដោយមានការអនុញ្ញាតនិងទទួលពីអជ្ញាធរមូលដ្ឋានផងដែរ។
  5. ២៩ មិថុនា ២០២១ Chan Born យល់ខុសធ្ងន់ៈ! ប្រជានេសាទ ខ្មែរឥស្លាម !!!  តាមប្រវត្តិសាស្រ្ត  ចាម វៀតណាម មិនមែនជា ខ្មែរ-ឥស្លាម ក៍មិនមែនជា ចាម-ឥស្លាម ដែរ។ ចាម ឥស្លាម សំដៅជនជាតិ ចម្បារ ភៀសខ្លួនមកកម្ពុជា តែ ខ្មែរ ឥស្លាម សំដៅ ជនជាតិ ម៉ាឡេ ឥណ្ឌូ ជ្វា..ដែលចូលមកកម្ពុជាតាំងពីសតវត្សទី ១៦ ដូចជា ជ្រោយជ្វា (ជ្រោយ ចង្វា Jva )។
  6. ២៩ មិថុនា ២០២១ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាតុមូលគណបក្សនយោបាយអាស៊ាន-រុស្ស៊ី ពិតជាសំខាន់ណាស់សម្រាប់បណ្តាប្រទេសទាំងអស់ ក្នុងការរួបរួមគ្នាដើម្បីទាត់ចោលនូវសង្គ្រាមត្រជាក់ថ្មី
  7. ២៩ មិថុនា ២០២១ General TEA Banh អត្រាចម្លងជំងឺកូវីដ-១៩ នៅតែមានកម្រិតខ្ពស់ គួរឱ្យបារម្ភ។ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។
  8. ២៩ មិថុនា ២០២១ និទានរឿងប្រវត្តិ វៀតណាម៖ វៀតណាមកើតឆ្នាំ ១៩៤៩។ វៀតណាមខាងជើង ពីដើមគ្មានប្រទេសទេ គឺវៀតណាមខាងត្បូងគ្រប់គ្រងទាំំងអស់ ដល់ព្រំដែន ចិន។ បក្ស​កំម្មុយនីស្ត ចិន រួបជាមួយ បក្ស ឥណ្ឌូចិន (កម្ពុជា វៀតណាម ឡាវ ចាម តុង កឹង) រួមគ្នា ធ្វើសង្រ្គាមឥណ្ឌូចិនទី ១ ដើម្បីដេញបារាំង។ ដល់ពេលឈ្នះ សង្រ្គាម ហូរ ជីមិញ ថា អត់មាន ៥ ប្រទេសទេ វើយ មានតែ ៣ គឺ កម្ពុជា វៀតណាម លាវ ។ ពេលនោះ ចាម និង តុង កឹង  កម្ពុជាក្រោម ងើបបេ៖បោរជាថ្មី  ដោយ អាមេរិកឈ្នះបារាំង ដូច្នេះអាមេរិក គ្រប់គ្រង ចាម  កម្ពុជាក្រោម តុងកឹង និង វៀតណាមខាងត្បូង ធ្វើសង្រ្គាមឥណ្ឌូចិនលើកទី ២ ពេលនោះ ហូ ជីមិញ ក្លាយជាភ្នាក់ងារអាមេរិក ដូច្នេះ វៀតណាម ស្រុះស្រួលគ្នា អាមេរិកដកទ័ព ទុកកាំភ្លើង ៥,០០០ តោន ឲវៀតណាមខាងជើង ហើយវៀតណាមជើង និង ត្បូងរួបរួមគ្នាដល់សព្វថ្ងៃ ដោយសារ អាមេរិក-- ពេលវៀតណាម និយាយថា វៀតណាមដឹងគុណខ្មែរ ដូចមិនទំនងទេ ដោយសារ កម្ពុជាក្រោមអាលាយ ចាមអាលត់ តុងកឹង រលំ រុងរឿង វៀតណាម ៕
  1. ២៨ មិថុនា ២០២១ Fresh News TV  TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៨៨៣នាក់ ខណៈជាសះស្បើយ៦០៧នាក់ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៨៣នាក់ ខណៈអ្នកជំងឺ៦០៧នាក់ជាសះស្បើយ។
  2. ២៨ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៨ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨៣នាក់ (ឆ្លង​សហគមន៌: ៧៤៨និងនាំចូល: ១៣៥) និងមានជាសះស្បេីយ #៦០៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៨ ៥៣២ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤២ ៧៦៤ នាក់ និង ស្លាប់ថ្មី ១៦នាក់ សរុបស្លាប់ ៥៥៦ នាក់ ។
  3. ២៨ មិថុនា ២០២១ Soy Sopheap Official is live now. ពិធីទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ពិធីទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១ លានដូស ដែលរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ប្រទេសចិន ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១។
  4. ២៨ មិថុនា ២០២១ RFI ខេមរភាសា / RFI Khmer ប្រឈមនឹងការផ្ទុះករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលថៃ បានសម្រេចកាលពីថ្ងៃសៅរ៍ ទី ២៦ មិថុនា បិទទីក្រុងបាងកក និងខេត្តជុំវិញ ក្នុងរយៈពេល ១ខែ គិតចាប់តាំង ពីថ្ងៃចន្ទទី ២៨ មិថុនា។ នៅថ្ងៃអាទិត្យ ក្រសួងសុខាភិបាលថៃបានប្រកាសតួលេខឆ្លងថ្មី ដែលមានចំនួន ៣៩៩៥នាក់ និងមានមនុស្សស្លាប់ ៤២នាក់ នៅក្នុងរយៈពេល ១ថ្ងៃសៅរ៍ទី ២៦ មិថុនា។
  5. ២៨ មិថុនា ២០២១ BTV Cambodia វ៉ាក់សាំងជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។
  6. ២៨ មិថុនា ២០២១ ៣០ដេលី  ក្រសួងចេញវិធានការយ៉ាងបន្ទាន់ ៣ ចំណុច ទប់ស្កាត់ការរាលដាលមេរោគបំប្លែងថ្មី Delta ក្នុងសហគមន៍
  7. ២៨ មិថុនា ២០២១ ចៅ គឹម រកឃើញអ្នកឆ្លងថ្មី 883 នាក់ទៀត ជាសះស្បើយ 607 នាក់ និងស្លាប់ 16 នាក់ - ករណីឆ្លងសហគមន៍ 748 នាក់- អ្នកដំណើរពីបរទេស 135 នាក់
  8. ២៨ មិថុនា ២០២១ RFI ខេមរភាសា / RFI Khmer  ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃរាប់រយនាក់ត្រូវបានរាយការណ៍ថា បានសម្រុកចូលមកប្រទេសកម្ពុជាវិញ ដោយសារបារម្ភពីការឆ្លងកូវីដ-១៩ ខ្វះការយកចិត្តទុកដាក់គាំពារសង្គមពីថៃ និងភាពស្រពិចស្រពិលនៃសុវត្ថិភាពការងារជាដើម។ ការសម្រុកវិលត្រលប់មកប្រទេសកំណើតវិញរបស់ពលករខ្មែរនៅពេលនេះ គឺដោយសារប្រទេសថៃដែលកំពុងប្រឈមនឹងរលកថ្មីនៃជំងឺកូវីដ-១៩ បានដាក់វិធានការរឹតបន្តឹងបន្ថែមដោយបិទខ្ទប់ទីក្រុងបាងកក និងទីក្រុងជុំវិញរយៈពេល១ខែ ចាប់ពីថ្ងៃចន្ទនេះតទៅ។ លោក លឹង សុផុន មន្ត្រីសិទ្ធិការងារទទួលបន្ទុកផ្នែកពលករចំណាកស្រុករបស់អង្គការសង់ត្រាល់ ប្រចាំប្រទេសថៃ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៨ ខែមិថុនានេះថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានពលករខ្មែរដល់ទៅ ២០០នាក់ បានចូលមកប្រទេសកម្ពុជាវិញ តាមច្រកអូស្មាច់ ព្រំប្រទល់ខេត្តសុរិន្ទ នៃប្រទេសថៃ និងខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា។
  9. ២៨ មិថុនា ២០២១ Nokor Koktlork ម៉ែន ណាត ផុសទ្បើងវិញនូវអត្ថបទរបស់លោក គឹម សុខ ទាំងស្រុងខាងក្រោមនេះ ដោយសារគណនីហ្វេសប៊ុករបស់គាត់ ត្រូវហាមឃាត់ (blocked) ៧ថ្ងៃ ។
  10. ២៨ មិថុនា ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៤នាក់ បន្ថែមទៀត និងអ្នកបានជាសះស្បើយចំនួន ៥នាក់ នៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ២០២១ នេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ )៕
  11. ២៨ មិថុនា ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ២,៨៣០លានរៀល ឃីត ១៦,៥០០កញ្ចប់ និង ទឹកសុទ្ធ ២១,០០០កេស ដល់បណ្តាខេត្តសម្រាប់ត្រៀមធ្វើចត្តាឡីស័ក ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា
  1. ២៧ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ២៧ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៣៩នាក់ (ឆ្លងសហគមន៌: ៧៦៣និងនាំចូល: ៧៦) និងមានជាសះស្បេីយ #៧១៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៧៦៤៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤២ ១៥៧ នាក់ និង ស្លាប់ថ្មី#១៧នាក់ សរុប​ស្លាប់ ៥៤០នាក់ ។ ជំងឺកូវីដ​-១៩ នៅតែបន្តគម្រាមកំហែង​យេីង​ជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ២៧ មិថុនា ២០២១ ចៅ គឹម រកឃើញអ្នកឆ្លងថ្មី 839 នាក់ទៀត ជាសះស្បើយ 718 នាក់ និងស្លាប់ 17 នាក់- ករណីឆ្លងសហគមន៍ 763 នាក់- អ្នកដំណើរពីបរទេស 76 នាក់
  3. ២៧ មិថុនា ២០២១ Kosal Chum ថ្ងៃចន្ទទី ២៨ មិថុនាស្អែកនេះវ៉ាក់សាំង១លានដូសទៀតនឹងមកដល់
  4. ២៧ មិថុនា ២០២១ Chan Born ហេតុអ្វី កម្ពុជាត្រូវចាក់វ៉ាក់សាំង ដូសទី ៣? ១-អាស៊ីមាន អតិថិជន ឬ ចាត់ទុកជាទីផ្សារធំបំផុតលើលោក ដែលមានប្រជាជន ៤,៥ លាននាក់ ២-កម្ពុជាត្រូវមានតែរក្សាកំលាំងពលកម្ម កំលាំងផលិតដើម្បីបរទេសគេ បញ្ជាទិញ ៣-កម្ពុជាមានលុយគ្រប់គ្រាន់សម្រាប់ទិញ វាក់សាំង និង ៤-ប្រជាជនកម្ពុជាសម្របខ្លួនបានជាមួយ ថ្នាំវាក់សាំង ចិន ដែលខុសពី ហ្វីលីពីន ទាមទារ វាក់សាំង មកពី អឺរ៉ុប ដ៍មានតម្លៃថ្លៃ
  5. ២៧ មិថុនា ២០២១ Chan Born ហេតុអ្វី កម្ពុជាមិនត្រូវចាក់វ៉ាក់សាំង ដូសទី ៣? ១- មេដឹកនាំសុខភាពពិភពលោកគេថា មិនមែនចាក់ត្រឹមទី ៣ ទេ ត្រូវចាក់ ១ ជីវិត ២-ការចំណាយលុយលើ វាក់សាំងខ្ពស់ពេក បើធៀបតម្លៃ WHO គេថា គួរគិតតម្លៃ ៣ ដុល្លា/ដួស ៣-ការចាក់វាក់សាំងដើម្បីការពារជនជាតិខ្មែរ កុំឲ្យបាត់បង់ ដូច្នេះ ប្រទេសគេប្រជាជនតិចដែរ ដូចជា អ៊ីស្រាអែល គេចាក់គ្រប់ ដូសទី ២ ចាំពេលណាគេចាក់ដូសទី ៣ សឹមកម្ពុជាដើរតាមក្រោយគេ ៤-អត្រាស្លាប់ ២០នាក់/ថ្ងៃ មិនច្រើនទេ ធៀបគ្រោះថ្នាក់ចរាចរ ខ្ពស់ជាងនេះ និងអត្រាទារកកើតថ្មី ខ្ពស់ជាង ២០ នាក់/ថ្ងៃ ៕
  6. ២៧ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសុខាភិបាលប្រកាស ច្រានចោលពាក្យចចាមអារ៉ាមថា មានការប្រមូលផ្ដុំគ្នាចាក់វ៉ាក់សាំង ដោយបង់ប្រាក់
  1. ២៦ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ២៦ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន  ៧៤៥ នាក់ (ឆ្លងសហគមន៌: ៦៨៣និងនាំចូល: ៦២) និងមានជាសះស្បេីយ ៦៧០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦៨១០នាក់ និងចំនួនជាសះស្បេីយសរុបកើន ៤១៤៣៩នាក់ និង ស្លាប់ថ្មី ១៤នាក់ សរុបស្លាប់ ៥២៣នាក់ ។
  2. ២៦ មិថុនា ២០២១ Fresh News រាជរដ្ឋាភិបាលកម្ពុជា ពិចារណាក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារ និងការចាក់ដូសទី៣ ដល់ពលរដ្ឋ
  3. ២៦ មិថុនា ២០២១ Meas Saborn នៅថ្ងៃទី២៦ ខែមិថុនានេះ វ៉ាក់សាំងកូវីដ-១៩ Sinovac ចំនួន ១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញពីមិត្តចិន បានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ ។
  4. ២៦ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ១លានដូស ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីចិនបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ  ដើម្បីយកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។  គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៣,៨០៣,១៦៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៨.០៣% ហើយ៕
  5. ២៦ មិថុនា ២០២១ FireBuzz អាជីវករលក់ដូរនៅក្នុងផ្សារមួយចំនួនបាននាំគ្នារើឥវ៉ាន់របស់ខ្លួនចេញមកលក់ដូរ នៅខាងក្រៅផ្សារ ដើម្បីបានថវិកាខ្លះសម្រាប់យកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងជំពាក់បំណុលគេផងដែរ ខេត្តប៉ៃលិន ៖ បន្ទាប់ពីរដ្ឋបាលខេត្តបានបិទផ្សារសាមគ្គី ហៅប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន អស់រយ:ពេល១អាទិត្យ ក្រោយធ្វើតេស្តរហ័សរកឃើញអាជីវករឆ្លងជំងឺកូវីដ-១៩ រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ មានអាជីវករលក់ដូរនៅក្នុងផ្សារមួយចំនួនបាននាំគ្នារើឥវ៉ាន់របស់ខ្លួនចេញមកលក់ដូរ នៅខាងក្រៅផ្សារ ដើម្បីបានថវិកាខ្លះសម្រាប់យកទៅផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងសងជំពាក់បំណុលគេផងដែរ ។
  6. ២៦ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសម្រេចឱ្យអ្នកដំណើរទាំងអស់ ធ្វើចត្តាឡីស័កនៅតាមព្រំដែនសិន! មិនអនុញ្ញាតឱ្យចូលមកភូមិ-ឃុំទៀតទេ ដើម្បីបង្ការមេរោគបំលែងខ្លួនថ្មី
  7. ២៦ មិថុនា ២០២១ Chan Born សារពត៍មានខ្មែរក្រៅស្រុក ផ្សាយខ្លាំងណាស់ ទាមទារសម្លេងផ្សាយតប ពីក្នុងស្រុកខ្មែរ ៖ អាឡិច សាឡេស Alejandro Gonzalez Davidson  មកពី អឺរ៉ុប ចំណែក បរទេសម្នាក់ទៀត ឈ្មោះ លូអ៊ីស សាឡាសមកពី អាមេរិក  ទាំង ២ នាក់ សុទ្ធតែជា ភ្នាក់ងារ ឥស្លាម ? ជំលោះរឿង យុវជនបរិស្ថាន ការឈ្លោះគ្នាដោយសារ ការប្រកួតប្រជែង មហាអំណាចផង និង ប្រកួតក្នុង បក្សផង។ ចលនាយុវជនប្រឆាំងមានជាង ២០០ អង្គភាព ដែល ល្បីជាងគេគឺ ចលនាយុវជនខ្មែរថារៈ និង យុវជនមាតាធម្មជាតិ។ ចលនា មាតាធម្មជាតិ ដំបូងល្បីល្បាញមានមនុស្សគាំទ្រច្រើនណាស់ ដោយសារ ការពារជនជាតិដើមភាគតិច ជង Chong Ethnic  នៅ ព្រំប្រទល់ ពោធិសាត់ កោះកុង ខ្លាចក្រែងកំរោងស្ថាបនា ទំបន់វារីអគ្គីសនីចិន នាំឲរលាយជនជាតិ ជង។ មាតាធម្មជាតិ ដំបូង បង្កើតរួមគ្នា រវាងព្រះតេជ្ជគុណ ព្រះធម្មជាតិ និង អាឡិច សាឡេស មកពី អឺរ៉ុប ចំណែក បរទេសម្នាក់ទៀត ឈ្មោះ លូអ៊ីស សាឡាស នៅទូតអាមេរិក ឬ មកពីអាមេរិក គាំទ្រ ចលនា ខ្មែរឋារៈ។ នេះមានន័យថា អាមេរិក និង អឺរ៉ុប ប្រកួតគ្នា។ ចំណែករឿងប្រកួត ក្នុងស្រុក គឺ បក្សប្រឆាំងមាន ៣ គឺ អាវ ស និង អាវ លឿង និង សង្រ្គោះជាតិ ខណៈក្រុម អាឡិច ម្តង់រត់ទៅ ម្តងពាក់អាវរូបក្រពើ ម្តង់ពាក់អាវសង្រ្គោះជាតិ...រហូត  ប្រធានអង្គការដែលជា ព្រះសង្ឈ សុំច្បប់ក្រសួងមហាផ្ទៃ  រំលាយអង្គការ នេះចោលវិញ ព្រោះគិតជារឿងជាតិធំ ជាងរឿង បក្ស។  ការប្រកួតគ្នា ដណ្តើមប្រភពលុយ ចំណួល បណ្តាលឲ្យ មានអ្នកជាប់គុក ការចុះហត្ថលេខាជាមួយ យួន ចាមម៉ុងតាញ៉ា ៕
  8. ២៦ មិថុនា ២០២១ ហូ ជីមិញ អស់សំណើច៖ គឺជាប្រធានបទដ៍អស្ចារ្យក្នុងពិភព ចារកិច្ច។ ហូ ជីមិញ រៀនផ្នែកចារកិច្ច នៅស្រុកចិន បន្ទាប់បញ្ជូនចូលជា ភ្នាក់ងារវៀតណាម រួចរៀនចារកិច្ចនៅ បារាំង បន្ទាប់ រៀនចារកិច្ចនៅ អគ្លេស ចុងក្រោយរៀន ចារកិច្ចនៅ សូវៀត ដោយសារ ចិន អាមេរិក បារាំង អគ្លេស មានសត្រូវរួម គឺ ជប៉ុន។ ថ្ងៃមួយ យន្តហោះសើបការណ៍ ទំលាក់ភ្នាក់ងារពិសេស ១ ក្រុម មានគ្នា ០៦ នាក់ ទៅក្នុងព្រៃជ្រៅ ព្រំដែនវៀតណាម ចិន ក្រុមនេះត្រូវបាន ទាហានព្រៃ ចាប់បាន រួចនាំយកទៅ  ជួបបុរសម្នាក់ ពួកគេ និយាយគ្នាជាភាសា សូវៀត!។ ចារកិច្ច ១ ក្រុមនេះ គិតថា ហូ ជីមិញ ជាភ្នាក់ងារ KGB របស់សូវៀត ចំណែក  ហូ ជីមិញ ដឹងថា ក្រុម នេះជា ក្រុម CIA របស់អាមេរិក មិនមែន KGB ទេ។ ដល់ វៀតណាម រំដោះបានប្រទេស ពួកគេ ជួបគ្នាឡើងវិញ ស្រាប់តែ ស្លៀកពាក់ឯកសណ្ឋាន កងទ័ព បារាំងទៅវិញ ពេលនោះដែល ហូ ជីមិញ អស់សំណើច គាត់ថា យីស បោកគ្នាឯងបាន ល្អណាស់!!
  9. ២៦ មិថុនា ២០២១ ENN Hot news ក្រុមមន្ត្រីឃាត់ខ្លួន សមត្ថកិច្ច៤នាក់សុទ្ធតែមេ និងមេរង ករណី សមគំនិត ជាមួយវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើ ក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅ ប្រទេសវៀតណាម។ ទី១ ឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២ ទី២ ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច ទី៣ ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច, ទី៤ឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច ករណីបង្ក្រាបបទល្មើសព្រៃឈើនេះធ្វើឡើងនៅតាមបន្ទាត់ព្រំដែន(អូរហ៊ុច)ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយក្រុមការងាររបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។
  10. ២៦ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១នេះនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។
  11. ២៦ មិថុនា ២០២១ សូមបញ្ជាក់ថា គិតពីថ្ងៃទី១០ ខែកុម្ភៈដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាបា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។  រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។  កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
  12. ២៦ មិថុនា ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។សាលារាជធានីភ្នំពេញ បានទុកពេលជាង១០ថ្ងៃទៀត ដល់ពលរដ្ឋដែលមិនទាន់បានទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ត្រូវប្រញាប់ទៅចាក់ឲ្យបានទាន់ពេល ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០៨ ខែកក្កដាខាងមុខ។ លោក ឃួង ស្រេង បានថ្លែងថា នៅសល់ពលរដ្ឋជិត២ម៉ឺននាក់ទៀតដែលមិនទាន់ចាក់វ៉ាក់សាំង ហើយអាជ្ញាធរនឹងទៅអញ្ជើញពួកគេដល់ផ្ទះ។
  13. ២៦ មិថុនា ២០២១ Rasmei Kampuchea Daily ការដ្ឋានសំណង់ខុនដូរ MCC នៅបឹងកេងកង៣ ធ្វើតេស្តរហ័សកម្មករជាង៣០០នាក់ រកឃើញ «វិជ្ជមានកូវីដ១៩» ជិត១០០នាក់
  1. ២៥ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៥ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៩៩ នាក់ (ឆ្លងសហគមន៌: ៥៨៦និងនាំចូល: ១១៣) និងមានជាសះស្បេីយ #៧៥៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៦០៦៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៤០៧៦៩នាក់ និង ស្លាប់ថ្មី  ១៦នាក់ សរុបស្លាប់ #៥០៩នាក់ ។
  2. ២៥ មិថុនា ២០២១ PNN News ក្រសួងសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ៦៩៩នាក់ អ្នកស្លាប់១៦ នាក់ និងអ្នកជាសះស្បើយ៧៥៩ នាក់ នៅថ្ងៃទី២៤ មិថុនា ២០២១
  3. ២៥ មិថុនា ២០២១ Kosal Chum វ៉ាកសាំងsinovac ១លានដូសនឹងមកដល់បន្តទៀតនៅថ្ងៃទី ២៦ មិថុនាស្អែកនេះ ។
  4. ២៥ មិថុនា ២០២១ Nou Sothea កំណត់ត្រាពិភពលោកបញ្ជាក់ថា យួនឈ្លានពានកម្ពុជាធំៗ៦លើក៖ តារាងពិភពលោកបញ្ជាក់ថា វៀតណាមចូលឈ្លានពាន ប្រទេសកម្ពុជាធំៗ ៦លើក គឺលើកទី១ នៅដើមសតវត្សរ៍ទី ១៩ នៃឆ្នាំ១៨១២,លើកទី២ ដើមសតវត្សរ៍ទី ១៩ដដែល នៃឆ្នាំ១៨៣១,លើកទី ៣ពាក់កណ្តាលសតវត្សរ៍ទី ១៩ នៃឆ្នាំ១៨៤១, លើកទី៤ ឆ្នាំ១៩៧០ លើកទី៥ ឆ្នាំ១៩៧៥ គឺឈ្លានពានកោះបូឡូវ៉ៃ , នឹងលើកចុងក្រោយជាលើកទី ៦ នៅថ្ងៃទី ២៥ ធ្នូ ឆ្នាំ១៩៧៨៕
  5. ២៥ មិថុនា ២០២១ VOA Khmer ប្រទេសជប៉ុនបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រថាខ្លួននឹងផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ចំនួន២លានដូសបន្ថែមទៀតដល់កោះតៃវ៉ាន់និងវៀតណាមហើយនឹងមានការរៀបចំផ្តល់ឲ្យប្រទេសថៃម៉ាឡេស៊ី ឥណ្ឌូណេស៊ីនិងហ្វីលីពីនដោយប្រទេសនីមួយៗទទួលបានចំនួន១លានដូស។នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
  6. ២៥ មិថុនា ២០២១ RFA Khmer អង្គការអន្តរជាតិ ជំរុញឲ្យរដ្ឋមន្រ្តីការបរទេសអង់គ្លេស ដាក់សម្ពាធកម្ពុជារឿងរំលោភសិទ្ធិមនុស្ស។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប់ (Dominic Raab) គ្រោងធ្វើទស្សនកិច្ចបីថ្ងៃទៅកាន់ប្រទេសចំនួនបីក្នុងតំបន់អាស៊ាន ដោយផ្តើមពីប្រទេសវៀតណាម បន្ទាប់មកកម្ពុជា និងបញ្ចប់ទស្សនកិច្ចនៅប្រទេសសិង្ហបុរី.
  7. ២៥ មិថុនា ២០២១  RFA Khmer អង្គការអន្តរជាតិ ជំរុញឲ្យរដ្ឋមន្រ្តីការបរទេសអង់គ្លេស ដាក់សម្ពាធកម្ពុជារឿងរំលោភសិទ្ធិមនុស្ស។ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប់ (Dominic Raab) គ្រោងធ្វើទស្សនកិច្ចបីថ្ងៃទៅកាន់ប្រទេសចំនួនបីក្នុងតំបន់អាស៊ាន ដោយផ្តើមពីប្រទេសវៀតណាម បន្ទាប់មកកម្ពុជា និងបញ្ចប់ទស្សនកិច្ចនៅប្រទេសសិង្ហបុរី.
  8. ២៥ មិថុនា ២០២១ Foreign Secretary visits South East Asia to boost trade and defence links Foreign Secretary Dominic Raab arrives in Vietnam ahead of the UK launching accession talks to join trans-Pacific trading bloc.The Foreign Secretary, Dominic Raab, arrived in Hanoi today (Monday 21 June) ahead of a 3-day visit with high-level meetings in Vietnam, Cambodia and Singapore focussing on trade, defence and security Tomorrow (Tuesday 22 June) the UK will formally launch accession negotiations with CPTPP (Comprehensive and Progressive Agreement for Trans-Pacific Partnership) nations, helping Britain further engage with some of the world’s biggest economies. CPTPP members currently have a combined GDP of £9 trillion, a value which is expected to grow rapidly in the next few years. This is Dominic Raab’s fifth visit to South East Asia since becoming Foreign Secretary, demonstrating the growing importance of the Indo-Pacific, as set out in the UK’s Integrated Review.
  9. ២៥ មិថុនា ២០២១ General TEA Banh រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ខ្ញុំបានដឹកនាំមន្រ្តីយោធាជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការយោធា ជាមួយ ឯកឧត្តម KISHI Nobuo រដ្ឋមន្រ្តីការពារជាតិជប៉ុន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។
  1. ២៤ មិថុនា ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៥៥ នាក់ ខណៈជាសះស្បើយ៦៩៦នាក់ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៥៥ នាក់ ខណៈអ្នកជំងឺ ៦៩៦នាក់ជាសះស្បើយ។
  2. ២៤ មិថុនា ២០២១ Phorn Sophal ថ្ងៃនេះកម្ពុជា! រកឃើញអ្នកជំងឺកូវីដ-១៩ ឆ្លងថ្មីចំនួន ៦៥៥នាក់ ,ជាសះស្បើយចំនួន ៦៩៦នាក់ និងមានករណីស្លាប់ថ្មីចំនួន ១៨នាក់ !
  3. ២៤ មិថុនា ២០២១ ចៅ គឹម រកឃើញអ្នកឆ្លងថ្មី 655 នាក់ទៀត ជាសះស្បើយ 696 នាក់ និងស្លាប់ 18 នាក់ - ករណីឆ្លងសហគមន៍ 583 នាក់ - អ្នកដំណើរពីបរទេស 72 នាក់
  4. ២៤ មិថុនា ២០២១ មន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៦៥៥នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី២៣ខែមិថុនានេះ ក្នុងនោះអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ មានចំនួន ៥៨៣នាក់ បានធ្វើឲ្យអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាកើនដល់ចំនួនសរុបចំនួន ៤៥.៣៦៦នាក់ រីឯអ្នកជំងឺជាសះស្បើយថ្មីវិញ មានចំនួន ៦៩៦នាក់ ធ្វើឲ្យអ្នកជំងឺជាសះស្បើយសរុបក្នុងទូទាំងប្រទេសកើនដល់ចំនួន ៤០.០១០នាក់ និងមានអ្នកស្លាប់កើនដល់ចំនួន៤៩៣នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ១៨នាក់បន្ថែមទៀត  ៕
  5. ២៤ មិថុនា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ជូនដំណឹងពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋ និងនិស្សិតកម្ពុជាដែលជាប់គាំងនៅឥណ្ឌា នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ។
  6. ២៤ មិថុនា ២០២១ BTV Cambodia គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះ សំណង់មិនរៀបរយ ដែលនៅលើទូក ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រីជា របស់ជនជាតិវៀតណាមចំនួន១៧៤១ខ្នង និងបែរហើយ ដែលអាជ្ញាធរបានរុះរើចេញ ខណៈនៅសល់តែ ៦៤ ខ្នងទៀតប៉ុណ្ណោះ នឹងត្រូវរុះរើជាបន្តបន្ទាប់ទៀតនោះ។
  7. ២៤ មិថុនា ២០២១ Kmengwat News Network-បណ្តាញព័ត៌មាន ក្រុមក្មេងវត្ត សម្ដេចក្រឡាហោម ស ខេង អះអាងថា សមត្ថកិច្ចមានភស្ដុតាងច្បាស់លាស់ ក្នុងការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ៣នាក់ (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងជំនួបជាមួយលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ៣នាក់ គឺសមត្ថកិច្ចមានភស្តុតាងជាក់លាក់ច្បាស់លាស់ ទៅលើសកម្មភាពដែលពួកគេបានប្រព្រឹត្តកន្លងមក ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តច្បាប់ ទៅលើសកម្មភាពដែលច្បាប់ហាមឃាត់ និងច្បាប់ផ្ដន្ទាទោសនោះទេ។
  8. ២៤ មិថុនា ២០២១ RFA Khmer គិតមកដល់ពេលនេះមានសកម្មជនបរិស្ថានអង្គការមាតាធម្មជាតិ យុវជនខ្មែរថាវរៈ និងអ្នកឈឺឆ្អាលបញ្ហាសង្គម បញ្ហាព្រំដែន ដែលជាយុវជនវ័យក្មេងចំនួន ១៣នាក់ហើយ ត្រូវអាជ្ញាធរបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០២០មក។ ការចោទប្រកាន់ពួកគេដាក់ពន្ធនាគារនោះទៀតសោត ក៏ត្រូវមតិជាតិ អន្តរជាតិចាត់ទុកថា ជាបទចោទដ៏អយុត្តិធម៌ថែម ទៀត។
  9. ២៤ មិថុនា ២០២១ Angrut អង្រុត ព័ត៌មាន សំណង់មិនរៀបរយលើផ្ទះបណ្តែតទឹក និងបែត្រី នៅសល់តែ៦៤ទៀតទេ ដែលមិនទាន់រុះរើ និងចល័ត ខណៈផ្ទះបណ្តែតទឹក និងបែ ចំនួន ១៧៤១ បានរុះរើ និងចល័ត 
  10. ២៤ មិថុនា ២០២១ សង្រ្គាមដណ្តើមផែនដី The war for take back planet ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ៧ ហៅថា G7 គេបាន ឡប់ប៊ី UN ដើម្បីគ្រប់គ្រងពិភពលោក ដោយគ្រោងចំណាយលុយ ១០០ ពាន់លានដុល្លា/ឆ្នាំ ដើម្បី ធ្វើសកម្មភាពចំណេញលុយនៅថ្ងៃអនាគត។ អាមេរិកយល់ព្រម ព្រោះគេប្រាប់ថា ចំណេញបាន ការងារ ៧ លាននាក់ និង ចំណួល ៣ ម៉ឺនលានដុល្លា ក៍ព្រមស៊ីញ៉េ ពេលត្រាំឡើង លុបចោល សន្ធិសញ្ញាបារីស ហ្នឹងចោលវិញ ព្រោះគេបង្ខំអាមេរិក ឲ្យរំលាយរោងចក្រនានាដែលប្រើ ប្រេង ធ្យូងថ្ម។ ពេល Biden ឈ្នះឆ្នោត គាត់ស៊ីញ៉េ តវិញ ព្រោះអាមេរិករកឃើញថា ស្រទាប់អូហ្សូនដុះឡើងវិញ ! ដែលមិនចាំបាច់ វាយរោងចក្រចោល-- នេះ ចំលើអាមេរិក ចុះបើកម្ពុជា ស៊ីញ៉េជាមួយ បរទេសរឿង Climate Change តើគេនឹងបង្ខំបែបណា? គេបង្ខំកម្ពុជាមិនឲ្យស្ថាបនាទំនប់វារីអគ្គីសនី ព្រោះបំពុលបរិស្ថាន គេហាមកាប់អ្វីៗគ្រប់យ៉ាង ដែលកម្ពុជាមាន សូម្បី ពីមុន អាល្លឺម៉ង់ ប្រាបា់ថា បង្គន់អនាម័យនៅកម្ពុជា ខុសស្តង់ដា ទាំងអស់ ត្រូវតែដូរថ្មី !..
  11. ២៤ មិថុនា ២០២១ Khmer press BREAKING: ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប
  12. ២៤ មិថុនា ២០២១ Sam Sokong កុមារា កាក់ សុវណ្ណឆ័យ ដែលត្រូវជាកូនបង្កើតរបស់ជនជាប់ចោទ កាក់ កុម្ភា ដែលបាននិងកំពុងជាប់ឃុំនៅ ម១ ព្រៃស ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោងប្រហែល ៨ និង ៣០នាទី យប់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅផ្ទះរបស់កុមារារួបនេះ...
  13. ២៤ មិថុនា ២០២១ Ir Channa ប្អូន កាក់ សុវណ្ណច្ឆ័យ នៅជាអនិតិជននៅឡេីយ ហេីយជាកូនប្រុសរបស់លោក កាក់ កុម្ភារ ដែលកំពុងជាប់ពន្ធនាគារដោយសាររឿងយោបាយ។ ប្អូនជាក្មេងមានសតិមិនប្រក្រតីផងដែរ។ តែនគរបាលសំរុកចូលទៅចាប់គ្នាទាំងយប់ នៅថ្ងៃទី២៤ មិថុនានេះ ដែលការចាប់នេះគឺលេីកទីពីរហេីយ។  មិនគួរណាសមត្ថកិច្ចមិនមេីលច្បាប់អោយត្រឹមត្រូវបែបនេះទេ។ គេមិនអាចចាប់អនិតិជនហេីយថែមទាំងមានបញ្ហាសតិមិនប្រក្រតី មេីលតែចាប់ចោរបែបនេះទេ។ គេគ្រាន់តែណែនាំប្រៀនប្រដៅ បេីសិនគ្នាធ្វេីខុសឆ្គង។  សូមដោះលែងប្អូន កាក់ សុវណ្ណច្ឆ័យ ទៅ។ ឪពុកគ្នាកំពុងជាប់ឃុំទាំងអយុត្តិធម៌ទៅហេីយ កុំមកធ្វេីបាបគ្នាទាំងនៅក្មេងមិនទាន់ពេញវ័យបែបនេះទៀត។
  14. ២៤ មិថុនា ២០២១ សមត្ថកិច្ចក្រុងភ្នំពេញចាប់កូនប្រុសមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅពន្ធនាគារ គឺកុមារា កាក់ សុវណ្ណច្ឆ័យ ទាំងយប់ ម្ដាយកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាប្រពន្ធមន្ត្រីគណបក្សសង្រ្គោះជាតិកំពុងជាប់ឃុំពន្ធនាគារព្រៃស គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា សមត្ថកិច្ចជាង ២០ នាក់បានចូលទៅចាប់កូនប្រុសលោកស្រីដល់ក្នុងផ្ទះទាំងយប់ ដោយមិនប្រាប់មូលហេតុ និងមិនបង្ហាញដីកាពីតុលាការឡើយ។
  15. ២៤ មិថុនា ២០២១ លោកស្រី ព្រុំ ចាន់ថា ដែលជាប្រពន្ធមន្ត្រីបក្សប្រឆាំង គឺលោក កាក់ កុម្ភារ បន្តថា ប៉ូលិសប៉ុស្តិ៍សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដែលមានមន្ត្រីស្នងការនរគបាលក្រុងភ្នំពេញ រួមទាំងព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញម្នាក់ផង បានចុះទៅចាប់កូនប្រុសលោកស្រីនៅវេលាម៉ោងជាង ៨ យប់ ថ្ងៃទី២៤ ខែមិថុនា ក្នុងផ្ទះ ស្ថិតនៅភូមិត្នោតជ្រុំ៣។ ប៉ុន្តែនៅពេលលោកស្រីតាមទៅដល់ប៉ុស្តិបឹងទំពុនទី២ លោកស្រីមិនបានជួបកូនឡើយ ហើយមន្ត្រីប៉ុស្តិ៍ប្រាប់ថា គេបានបញ្ជូនកូនលោកស្រីទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីសាកសួរបន្ត៖ «គ្រាន់តែចូលដល់ក្នុងផ្ទះខ្ញុំ ៦ នាក់ ចាប់ក្រៀកខ្ញុំ ៣ នាក់ ចូលដាក់ខ្នោះដល់ក្នុងបន្ទប់គ្នាដេកឡៅតឿ អត់មានដីកាទាំងអស់ ហើយមកនេះ មានព្រះរាជអាជ្ញាមួយហ្នឹង នឹងស្នងការរង លឺសូមេប៉ុស្តិ៍និយាយ ខ្ញុំមិនដឹងទេ។ មានឡាន២ ម៉ូតូ ៧ គ្រឿង ប៉ូលិសស្លៀកពាក់ស៊ីវិលឯកសណ្ឋានផងគ្នាប្រហែលចូល ២០ នាក់។ អត់មានប្រាប់ថា ពីបទអីគ្រាន់តែហៅទៅប៉ុស្តិ៍។ ដាក់ខ្នោះចាប់ទៅទាំងបំពាន»។ 
  16. ២៤ មិថុនា ២០២១ លោកស្រី ព្រុំ ចាន់ថា អះអាងថា ការចាប់ខ្លួនកូនប្រុសលោកស្រីនៅពេលនេះ ទំនងជាមានការរៀបចំ ដែលលោកស្រីសង្ស័យថា ពាក់ព័ន្ធនិងការប្រើប្រាស់បណ្ដាញសង្គមតេឡេក្រាម (Telegram) ដែលបានចងក្រងជាក្រុម ពីព្រោះកូនលោកស្រីមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។ លោកស្រីថា ទង្វើនេះគឺជាការគំរាមកំហែង បំបាក់ស្មារតីដល់គ្រួសារលោកស្រី៖ «ចាប់កូនខ្ញុំគឺទាក់ទងនឹងការគំរាមកំហែងមកលើរូបខ្ញុំផង និងចង់បំបាក់ស្មារតី ក្រុមគ្រួសារខ្ញុំ កូនខ្ញុំតែម្ដង។ និយាយរួមទៅ កូនខ្ញុំវាក្មេង បើសិនជាគាត់មានលើសលួសអីតិចតួចធម្មតាក្មេងវាមានជំងឺអ៊ីចឹងផង ហើយចាប់ឪពុកដាក់គុក ហើយធ្វើបាបទៅលើម្ដាយអ៊ីចឹងទៀត គឺគាត់ឈឺចាប់ណាស់។ ធ្លាប់ចាប់គាត់ម្ដងហើយ គប់គាត់បែកក្បាល ២០ ថ្នេរហើយ គាត់តែងតែមានការនិយាយស្ដីខ្លះហើយ។ តាមតេឡេក្រាមគាត់មានការនិយាយខ្លះដែរ ព្រោះធម្មតាជេរឪពុកគាត់សុទ្ធតែឧទ្ទាម សុទ្ធតែក្បត់ជាតិ ធម្មតាគាត់ខឹងគាត់ចេះតែជេរហើយ។ ខ្ញុំថា នេះគឺជាការរៀបចំឲ្យកូនខ្ញុំចូលអន្ទាក់គេ»។ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនរគបាលរាជធានីក្រុងភ្នំពេញលោក ស ថេត និងអ្នកនាំពាក្យស្នងការដ្ឋាននរគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ដើម្បីសាកសួរបន្ថែមបានទេជុំវិញរឿងនេះ នៅយប់ថ្ងៃទី២៤ ខែមិថុនា។
  17. ២៤ មិថុនា ២០២១ ភ្នំពេញៈ 2019 សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវបានឃាត់ខ្លួនលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិកាលពីថ្ងៃអាទិត្យ ដោយធ្វើឡើងតាមដីការបស់តុលាការពាក់ព័ន្ធនឹងបទញុះញង់ ដែលលោកត្រូវបានកាត់ទោសជាមួយលោក សម រង្ស៊ី និងលោក ហូ វ៉ាន់ កាលពីឆ្នាំ ២០១៩។ ភរិយាលោក កាក់ កុម្ភារ អ្នកស្រី ព្រំ ចន្ថា ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា លោក កុម្ភារ ត្រូវបានឃាត់ខ្លួននៅស្រុកបាទីកាលពីម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យ។ ប៉ុន្តែអ្នកស្រីមិនដឹងថា ពេលនេះសមត្ថកិច្ចយកប្ដីអ្នកស្រីទៅទីណាទេ។ «ឮគេថា បញ្ជាពីថ្នាក់លើឲ្យប៉ូលិសស្រុកបាទីអន្តរាគមន៍។ ខ្ញុំតាមសួរអស់ហើយ ឥឡូវគេថាប្រហែលគេបញ្ជូនទៅព្រៃសហើយ ព្រោះគាត់ត្រូវបានកាត់ទោសរួចហើយតាំងពីជាមួយលោក គង់ ម៉ាស់ ឯកឧត្តម ហូ វ៉ាន់ និងឯកឧត្តម សម រង្ស៊ី»។
  18. ២៤ មិថុនា ២០២១ កាលពីខែតុលា ឆ្នាំ ២០១៩ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ទោសមនុស្ស ៤ នាក់ដោយ ៣ នាក់រួមមានលោក សម រង្ស៊ី លោក ហូ វ៉ាន់ និងលោក កាក់ កុម្ភារ ត្រូវបានជំនុំជម្រះពីបទ «ផ្ដើមគំនិតក្នុងការប្រព្រឹត្តបទប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ចំណែកលោក គង់ ម៉ាស់ ត្រូវជំនុំជម្រះពីបទ «ប្រមាថ និងញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩ លោក កាក់ កុម្ភារ លោក សម រង្ស៊ី និងលោក ហូ វ៉ាន់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ១ ឆ្នាំ ៨ ខែ ចំណែកលោក គង់ ម៉ាស់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ១ ឆ្នាំ ៦ ខែ។
  19. ២៤ មិថុនា ២០២១ Thmey Thmey 2019 អាជ្ញាធរខ្មែរ-ថៃ រួមគ្នាបិទរូបថតលោក សម រង្ស៊ី និង អ្នកប្រឆាំងផ្សេងទៀត តាមព្រំដែន នគរបាលខេត្តបន្ទាយមានជ័យ បានបិទរូបលោក សម រង្ស៊ី និងថ្នាក់ដឹកនាំប្រឆាំង១៧នាក់ទៀត នៅតាមព្រំដែនកម្ពុជា-ថៃ និងទីកន្លែងនានា ដោយសរសេរថា «ពួកគេ ជាក្រុមឧទ្ទាមក្បត់ជាតិ ដែលត្រូវតាមចាប់ខ្លួន»។ នគរបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយផ្តល់ដំណឹង បើបានឃើញអ្នកទាំងនោះ តាមរយៈលេខ ០១២ ២២២ ២០៦ និង លេខ ០១២ ៦៣៦ ៨៨៦។ អ្នកទាំង១៧នាក់ទៀត ដែលមានរូបនិងឈ្មោះត្រូវចាប់ខ្លួនជាមួយលោក សម រង្ស៊ី គឺ អ្នកស្រី ជូឡុង សូមូរ៉ា អ្នកស្រី មូរ សុខហួរ អ្នកស្រី យក់ នាង លោក អេង ឆៃអ៊ាង លោក ឡុង រី លោក អ៊ុំ សំអាន លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក តុ វ៉ាន់ចាន់ លោក នុត រំដួល លោក ម៉ោញ សារ៉ាត់ លោក ហៃ វណ្ណា លោក ម៉ន ផល្លា  លោក កាក់ កុម្ភារ លោក លី រតនរស្មី និង អ៊ីសា ឧស្មាន។
  20. ២៤ មិថុនា ២០២១ RFA 2020 ប៉ូលិសដោះលែងកុមារា កាក់ សុវណ្ណច្ឆ័យ កូនប្រុសសកម្មជនបក្សសង្គ្រោះជាតិវិញហើយ បន្ទាប់ពីឃុំខ្លួនអស់ ២យប់ ប៉ូលិសបានដោះលែងកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូនប្រុសរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ដែលកំពុងជាប់ឃុំនោះ វិញហើយ នៅព្រឹកថ្ងៃទី៦តុលា បន្ទាប់ពីឃុំខ្លួនអស់រយៈពេល ២យប់នៅប៉ុស្តិ៍ប៉ូលិស។ ការដោះលែងនេះដោយប៉ូលិសបង្ខំឱ្យធ្វើកិច្ចសន្យាទទួលយកកំហុស និងហាមឃាត់មិនឱ្យចូលទៅក្នុងទីស្នាក់ការគណបក្សប្រឆាំងបន្តទៀត។ មន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាការគំរាមកំហែងដាក់សម្ពាធមកលើកុមារ។ កុមារា កាក់ សុវណ្ណច្ឆ័យ ប្រាប់អាស៊ីសេរីក្រោយពេលប៉ូលិសដោះលែងថា ប៉ូលិសបានចាប់រូបគេយកទៅឃុំខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចក្រអង្រែលើ ១យប់ និងនៅស្នងការនគរបាលរាជធានីភ្នំពេញមួយយប់។ កុមារ សុវណ្ណច្ឆ័យ និយាយថា ក្នុងពេលឃុំខ្លួនថ្ងៃដំបូង មន្ត្រីប៉ូលិសនៅប៉ុស្តិ៍នគរបាលចក្រអង្រែលើបានវាយដុំលើដងខ្លួននិងដាល់ផ្ទៃមុខជាច្រើនដៃ ខណៈដែលដៃរបស់ខ្លួនកំពុងជាប់ខ្នោះ៖ «គេដាក់ខ្នោះខ្ញុំ ហើយមើលខ្ញុំមានរបួសស្នាមដូចជាកដៃ និងមានដំបៅដៃ។ខ្ញុំមិនឈឺចាប់អីទេ ខ្ញុំគ្រាន់តែតស៊ូដើម្បីប្រទេសជាតិខ្ញុំ តែខ្ញុំមិនឈឺទេ គ្រាន់តែមានរបួសស្នាមប៉ុណ្ណឹង»។
  21. ២៤ មិថុនា ២០២១ កុមារា កាក់ សុវណ្ណច្ឆ័យ អាយុ ១៥ឆ្នាំ ជាកូនប្រុសសកម្មជនគណបក្សប្រឆាំងលោកកាក់ កុម្ភារ ដែលតុលាការចាប់ខ្លួនកាលថ្ងៃទី៣១ ខែឧសភា ហើយបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ កុមារាកាក់ សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹម (Autism) តាំងពីកំណើត និងមានខួរក្បាលខុសប្រក្រតីជាញឹកញាប់ ដែលនិយាយប្របិចប្របោចទៅតាមអារម្មណ៍របស់ខ្លួន។ កុមាររូបនេះត្រូវបានប៉ូលិសមូលដ្ឋានចាប់យកទៅឃុំខ្លួននៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៤ តុលាក្នុងពេលរូបគេចូលទៅប្រមូលទង់គណបក្សសង្គ្រោះជាតិនៅស្នាក់ការកណ្ដាលគណបក្សនេះ៕
  1. ២៣ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៣ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៧នាក់ (ឆ្លងសហគមន៌: ៥៣៣និងនាំចូល: ៥៤) និងមានជាសះស្បេីយ #៥៤៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៤៧១១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣៩៣១៤នាក់ និង ស្លាប់ថ្មី ១៦នាក់ សរុបស្លាប់ #៤៧៥នាក់ ។
  2. ២៣ មិថុនា ២០២១ PNN News ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ស្វាគមន៍ដំណើរទស្សនកិច្ចលើកដំបូងក្នុងកំឡុងពេលជាង៣០ឆ្នាំចុងក្រោយរបស់រដ្ឋលេខាធិការទីមួយនៃចក្រភពអង់គ្លេសនិងជារដ្ឋលេខាធិការក្រសួងការបរទេសកិច្ចការរដ្ឋសាធារណការនិងអភិវឌ្ឍន៍ លោក Dominic Raab មកកាន់ប្រទេសកម្ពុជា។ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាលើកឡើងថា រដ្ឋមន្រ្តីការបរទេសកំពុងទន្ទឹងរង់ចាំជួបជាមួយដៃគូភាគីកម្ពុជាដើម្បីពង្រឹងចំណងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមជាសកល និងចំពោះស្ថានភាពការស្នើរបស់ប្រទេសអង់គ្លេសលើ “ភាពជាដៃគូសន្ទនារបស់អាស៊ាន” មុនពេលប្រទេសកម្ពុជាធ្វើជាប្រធាននៃការប្រជុំកំពូលអាស៊ានក្នុងឆ្នាំ​២០២២ មកដល់
  3. ២៣ មិថុនា ២០២១ អគ្គនាយកអន្តោប្រវេសន៍ ប្រាប់ មន្ដ្រីរាជធានី-ខេត្ត ត្រូវមានវិធានគ្រប់គ្រងទិន្ន័យឲ្យច្បាស់លាស់ ដើម្បីស្រួលរក ជនបរទេស ដែលពាក់ព័ន្ធបទល្មើសណាមួយ
  4. ២៣ មិថុនា ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ហ្វេសប៊ុកផេកមួយឈ្មោះថា “ Police ប៉ូលិស “ ដែលបានចុះផ្សាយព័ត៌មានមិនពិតបំពុលបរិយាកាសសង្គម
  5. ២៣ មិថុនា ២០២១ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស ការអនុវត្តច្បាប់ ទៅលើបណ្ដាញសកម្មជនខុសច្បាប់ ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ
  6. ២៣ មិថុនា ២០២១ សំណើរសុំបើកដំណើរការសាលារៀនឡើងវិញរបស់វិស័យឯកជន នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយពីក្រសួងអប់រំ យុវជន និងកីឡា។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្រោយបញ្ចប់កិច្ចប្រជុំជាមួយវិស័យឯកជនតាមអនឡាញ នៅល្ងាចថ្ងៃពុធនេះថា សំណើររបស់វិស័យឯកជន ដែលរួមមាន៧ចំណុច ត្រូវបានក្រសួងអប់រំ ដាក់ជូនទៅលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈប្រចាំការ នៃគណៈកម្មការគ្រប់គ្រងកូវីដ-១៩ ដើម្បីសម្រេច ហើយសំណើរនេះក៏ត្រូវដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចផងដែរ។
  7. ២៣ មិថុនា ២០២១ ប្រមុខការពារជាតិកម្ពុជាបដិសេធមិនមានករណីបាញ់ទម្លាក់យន្តហោះ​វៀតណាមនៅខេត្តមណ្ឌលគីរីទេ ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបដិសេធ និងច្រាលចោលចំពោះការផ្សព្វផ្សាយរបស់គេហទំព័រ KHMER MEKONG NEW ថា ទាហានកម្ពុជាបានបាញ់ទម្លាក់យន្តហោះវៀតណាមដែលបានរំលោភចូលដែនអាកាសកម្ពុជានៅខេត្តមណ្ឌលគីរី កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ គឺជាការប្រឌិតព័ត៌មាន ដើម្បីធ្វើឲ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅតែប៉ុណ្ណោះ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានមប្រសាសន៍បញ្ជាក់ថា  “ព័ត៌មានដែលបានផ្សព្វផ្សាយនេះ គឺជាការប្រឌិត ចេះតែនិយាយផ្តេសផ្តាស គ្មានការពិត មិនមែនតែរឿងនឹងមួយទេ គឺមានរឿងផ្សេងៗទៀត វាចេះតែប្រឌិត គ្មានរឿងអីចេះតែនិយាយទៅ គ្មានបានការ”។
  8. ២៣ មិថុនា ២០២១ ក្រសួងអប់រំ ច្រានចោលការស្នើសុំបើកសាលាឡើងវិញរបស់គ្រឹះស្ថានសិក្សាឯកជន  ឯកឧត្តមរស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានអោយPNNដឹងនៅថ្ងៃ ២៣ មិថុនា ២០២១ថា ក្រសួងអប់រំ យុវជន និងកីឡាបានជួបផ្នែកឯកជនតាមប្រព័ន្ធអនឡាញ។  ជំនួបនេះ ប្រព្រឹត្តិទៅបន្ទាប់ពីផ្នែកឯកជនបានដាក់លិខិតចុះថ្ងៃ ១៦ មិថុនា ២០២១ ស្នើសុំជួបក្រសួងអប់រំ យុវជន និងកីឡាដើម្បីពិភាក្សាករណីស្នើសុំបើកសាលាឡើងវិញ រួមទាំងករណីពាក់ព័ន្ធ។ ក្រសួងអប់រំ យុវជន និងកីឡា រក្សាជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី។ 
  9. ២៣ មិថុនា ២០២១ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំបញ្ជូនសំណើទាំងស្រុងរបស់ផ្នែកឯកជន និងសេចក្តីព្រាងនៃសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបែបចម្រុះសម្រាប់គ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០ - ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា គោរពជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យនិងសម្រេច។
  10. ២៣ មិថុនា ២០២១ KBN News ក្ដៅៗ! សកម្មជនបរិស្ថានទាំង៣នាក់ សារភាពថា ខ្លួនពិតជាមានគំនិតចង់ឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាល
  11. ២៣ មិថុនា ២០២១ ក្នុងសេចក្តីប្រកាសដែលបណ្តាញព័ត៌មានទទួលបាន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ដូច្នេះថា៖ «ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេ យ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា»។
  12. ២៣ មិថុនា ២០២១ ១៖ អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន ។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០៧របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការ នេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧ ។ តាមមូល ហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការ បំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ ។
  13. ២៣ មិថុនា ២០២១ ២៖ ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែល ឈរពីក្រោយឈ្មោះអង្គការនេះហើយដែលត្រូវក្រសួងមហាផ្ទៃបណ្តេញចេញពីព្រះរាជាណា ចក្រកម្ពុជាកាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនឱ្យធ្វើសកម្មភាពខុសច្បាប់។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន០៣រូប ដោយក្នុងកិច្ច ប្រជុំពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាឮភិបាល។ ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ចើឱ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានកាតាមច្បាប់ជាធរមាន។
  14. ២៣ មិថុនា ២០២១ ៣៖ ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការធម្ម គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឱ្យមានភាពចលាចលវឹកវរក្នុងប្រទេស ។ ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅ ផ្ដលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
  15. ២៣ មិថុនា ២០២១ ចលនាមាតាធម្មជាតិ៣នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារព្រៃសជាបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ សកម្មជនចលនាមាតាធម្មជាតិ ៣នាក់ គឺ កញ្ញា ស៊ុន រដ្ឋា និង លោក យឹម លាងហ៉ី ត្រូវបានចោទប្រកាន់ពី ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។ ដោយឡែក លោក លី ចាន់ដារ៉ាវុត ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់។ ពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។
  16. ២៣ មិថុនា ២០២១ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ ភស្តុតាងវិដេអូមួយអំពីក្រុមចលនាមាតាធម្មជាតិខុសច្បាប់ ដែលមានជនត្រូវចោទទាំង៣រូបខាងលើដែរនោះ ប្រមាថអង្គព្រះមហាក្សត្រ និងប្រើប្រាស់ហិរញ្ញប្បទានភេវរកម្មដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល ត្រូវបាន Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» ទម្លាយផងដែរ៕
  17. ២៣ មិថុនា ២០២១ Niv Chamroeun II មន្ត្រីជាន់ខ្ពស់ #គណបក្សសង្គ្រោះជាតិ ចង់ឃើញប្រមុខការទូតចក្រភព #អង់គ្លេស គិតគូរអំពីបញ្ហា #សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចំពេលដែលក្រុមយុវជនចលនាមាតាធម្មជាតិ៣រូប ត្រូវបានតុលាការផ្ដន្ទាទោសដោយសារសកម្មភាពការងារការពារបរិស្ថាន។ ការលើកឡើងនេះ នៅគ្រាដែលរដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានលើកឡើងអំពីរឿងសិទ្ធិមនុស្ស នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅកម្ពុជា។
  1. ២២ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២២ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៧៨ នាក់ (ឆ្លងសហគមន៌: ៦២០និងនាំចូល: ៥៨) និងមានជាសះស្បេីយ ៧៦៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤ ៤១២៤ នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣៨ ៧៦៦ នាក់ និង ស្លាប់ថ្មី ១៨នាក់ សរុបស្លាប់ ៤៥៩ នាក់
  2. ២២ មិថុនា ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៧៨នាក់ ខណៈជាសះស្បើយ៧៦៣នាក់ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៧៨នាក់ ខណៈអ្នកជំងឺ៧៦៣នាក់ជាសះស្បើយ។
  3. ២២ មិថុនា ២០២១ PNN News ប្រធានាធិបតីហ្វីលីពីនគំរាមដាក់ពន្ធនាគារអ្នកមិនព្រមចាក់វ៉ាក់ស៊ាំង ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រ៉ូឌ្រីហ្គោឌូថើតេ) បានគំរាមដាក់ពន្ធនាគារដល់អ្នកទាំងឡាយណាដែលបដិសេធចាក់វ៉ាក់ស៊ាំងជំងឺកូវីដ១៩។ ការគំរាមធ្វើឡើង នៅពេលដែលប្រទេសហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងការផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ដ៏អាក្រក់បំផុត នៅដែលមានហ្វីលីពីនមានអ្នកជំងឺកូវីដ១៩ដល់ទៅច្រើនជាង១,៣លាននាក់ និងមានច្រើន ជាង២៣,០០០នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ។ អ្នកជ្រើសរើស។ វ៉ាក់ស៊ាំង ឬអ្នកនឹងត្រូវជាប់ពន្ធនាគារ»។នេះជាការលើកឡើងរបស់លោក Duterte ថ្លែងក្នុងសន្ទរកថា តាមទូរទស្សន៍នៅថ្ងៃច័ន្ទ បន្ទាប់ពីមានរបាយការណ៍ជាច្រើនបង្ហាញថា នៅក្នុងទីក្រុងម៉ានិល អ្នកទៅចាក់វ៉ាក់ស៊ាំងមានចំនួនតិច។
  4. ២២ មិថុនា ២០២១ ដោយៈប.ខុន/ភ្នំពេញៈ មិនមែនត្រឹមតែបែចិញ្ចឹមត្រី ផែដាយត្រី ផ្ទះបណ្តែតទឹក សំណង់មិនរៀបរយនៅលើច្រាំងទន្លេទេដែលត្រូវបានរុះរើនិងចាកចេញ តាមការជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ សូម្បីស្នាក់ការនៅលើទឹក របស់អធិការដ្ឋានជលផល ចតុមុខក៏ត្រូវបានរុះរើចេញអស់ហើយដែរ។ លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១ថា បែចិញ្ចឹមត្រី ផែដាយត្រី និង ក្បូនឬស្សីនៅ តាមដងទន្លេសាបក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវបានចាកចេញអស់ហើយនៅព្រឹកថ្ងៃទី២១ខែមិថុនានេះ។ លោកបានថ្លែងឱ្យដឹងទៀតថាមិនមែនតែបែ ចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និង សំណង់មិនរៀបរយនៅលើច្រាំងទន្លេទេដែលបាន រុះរើចេញ សូម្បីតែស្នាក់ការ របស់ផ្នែកជលផលឬស្សីនិងស្នាក់ការលើទឹករបស់អធិការដ្ឋានជលផលចតុមុខ ក៏ត្រូវបានរុះរើចេញអស់ហើយដែរ ដោយឡែកសំណង់មិនរៀបរយលើច្រាំងទន្លេ កំពុងត្រូវបានគេរុះរើសម្អាតដោយខ្លួនគេ។
  5. ២២ មិថុនា ២០២១ (ភ្នំពេញ)៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នឹងមកដល់កម្ពុជា នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។
  6. ២២ មិថុនា ២០២១ Sam Rainsy ២២ មិថុនា ២០២១ / 22 June 2021 - A puppet King serving a dictator (*)ស្តេចយើងសព្វថ្ងៃ មិនត្រឹមតែឥតប្រយោជន៍ទេ តែលោកអនុញ្ញាតិឲ្យជនផ្តាច់ការ ហ៊ុន សែន យកឈ្មោះលោក ទៅធ្វើបាបយុវជនការពារបរិស្ថាន ដោយចោទប្រកាន់ថា យុវជនទាំងនោះ បានប្រមាថព្រះមហាក្សត្រ។ស្តេចសព្វថ្ងៃ ជាស្តេចអាយ៉ង គ្មានបានការ ដែលចាយវាយលុយជាតិ បានមកពីញើសឈាមប្រជារាស្ត្រ យ៉ាងសន្ធឹកសន្ធាប់ ដើម្បីគ្រាន់តែប្រថាប់ត្រា ឲ្យជនក្បត់ជាតិ ហ៊ុន សែន បំផ្លាញជាតិ និងធ្វើបាបរាស្ត្រតាមចិត្ត ហើយលោកមិនដែលហើបមាត់ សម្តែងការឈឺឆ្អាលពីទុក្ខសោករបស់ប្រជារាស្ត្រ ដងណាឡើយ។
  7. ២២ មិថុនា ២០២១ PNN News ផ្ទះបណ្តែតទឹក បែត្រី និងសំណង់មិនរៀបរយលើផ្ទៃទឹកទន្លេមួយចំនួននៅតែមិនទាន់រុះរើតាមបទបញ្ជារបស់រដ្ឋបាលរាជធានីភ្នំពេញ លោក សុខសម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ បន្តដឹកនាំក្រុមការងារ សង្កាត់់-ខណ្ឌ និង កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះអនុវត្តសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ តាមដងទន្លេក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២១មិថុនា ២០២១ ។កាលពីចុងសប្តាហ៍កន្លងទៅអាជ្ញាធររាជធានីភ្នំពេញបានអោយដឹងថា ម្ចាស់ផ្ទះបណ្ដែតទឹក និងបែត្រី ជាង២០០មិនទាន់រុះរើនៅឡើយ ហើយក៏កំពុងរុះរើបណ្ដើរៗ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។
  8. ២២ មិថុនា ២០២១ ក្រោយមានការហាមឃាត់អ្នកសារព័ត៌មានម្នាក់មិនឲ្យថតផ្ទះបណ្តែតទឹកដែលប្រជាពលរដ្ឋរងការបណ្តេញចេញ អង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិសេរីភាពសារព័ត៌មានបានបង្ហាញក្តីព្រួយបារម្ភបន្ថែមទៀតអំពីការបន្តរឹតត្បិតការងាររបស់អ្នកសារព័ត៌មាន។
  9. ២២ មិថុនា ២០២១ កម្ពុជា៖ រដ្ឋមន្រ្តីការបរទេស អគ្លេសនឹងមកប្រជុំជាមួយកម្ពុជា ក្រោយពី តំណាង អាមេរិក មកកម្ពុជាកាលខែមុន។ តើកម្ពុជា សម្របខ្លួនបែបណាមួយ ការប្រកួតប្រជែង មហាអំណាចធំៗលើសកលោក? កត្រាដែលយើងត្រូវសិក្សាគឺ ជំលោះពី សត្រូវមកជាមិត្ត The move from enemy to ally សំដៅថា អាមេរិកប្រកាសស្វ័យភាព នៅឆ្នាំ ១៧៧៧ និង បានធ្វើសង្រ្គាមប្រឆាំង អគ្លេសជាង ២០០ ឆ្នាំ។ ឆ្នាំ ២០២០ នេះជំលោះកាន់តែស្រួចស្រាល គឺ អគ្លេស ដកខ្លួនចេញពី អឺរ៉ុប ដោយសារ អឺរ៉ុបចោទថា អាមេរិកឈ្លានពាន គ្រប់គ្រងអឺរ៉ុប ហើយ អាមេរិក ហាមឃាត់ អគ្លេស មិនឲ្យធ្វើពាណិជ្ជកម្មជាមួយ បារាំង និង អាល្លឺម៉ង់ ដែលអាមេរិក ចោទថាជាសត្រូវអាមេរិក ដូច្នេះ អគ្លេស UK ដែលត្រៀមជាច្រើនឆ្នាំស្រាប់ បានចាកចេញពី អ៉ឺរ៉ុប ដើម្បីអាច ធ្វើជំនួយជាមួយ បារាំង អាលឺ្លម៉ង់ ព្រមទាំងបាន ហាមឃាត់ IRELAND មិនឲ្យធ្វើជំនួញជាមួយ អាមេរិកដោយផ្ទាល់។ ដូច្នេះ រដ្ឋមន្រ្តីការបរទេស UK មក ASEAN គឺដើម្បី  ធ្វើជំនួញផង ពង្រឹងយោធា ប្រឆាំងអាមេរិកផង --សូមបញ្ជាក់ថា បារាំង អាមេរិក អគ្លេស អូស្រ្តាលី កំពុងមានទ័ព នៅ សមុទ្រ Pacific ដែលកំពុង បង្ករសង្រ្គាម នៅ សមុទ្រចិនខាងត្បូង South China Sea ៕
  10. ២២ មិថុនា ២០២១ សល់ផ្ទះបណ្តែតទឹក និងបែត្រីជិត ៩០ទីតាំងទៀត ដែលត្រូវរើចេញពីទន្ ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ១,៦១៣ទីតាំង នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរុះរើចេញហើយ។ ក្នុងចំណោមទីតាំង ១,៧០០ គឺនៅសល់តែ ៨៧ កន្លែងទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២១ មិថុនា ។ នេះជាការលើកឡើងរបស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។លោក សាន សុខសីហា បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាថ្ងៃទី២២ មិថុនានេះ ថា សំណង់មិនរៀបរយនៅសល់ ៨៧ ទីតាំងនេះ គឺមាននៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅប៉ុណ្ណោះ ខណៈផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ត្រូវបានពលរដ្ឋស័្មគ្រចិត្តរុះរើចេញពីទន្លេដោយខ្លួនឯងអស់១០០ភាគរយហើយ។ ចំពោះផ្ទះបណ្តែតទឹកនិងបែចិញ្ចឹមត្រីដែលនៅសេសសល់សរុប៨៧ទីតាំងនោះ គឺមាន ៧៤ទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ(បែចិញ្ចឹមត្រីមាន១ទីតាំង) និង ១៣ទីតាំងទៀត គឺនៅក្នុងខណ្ឌច្បារអំពៅ(បែចិញ្ចឹមត្រីមាន៧ទីតាំង)។ ទីតាំងសំណង់ដែលនៅសេសសល់នេះ ពលរដ្ឋកំពុងធ្វើសកម្មភាពរុះរើចេញជាបន្តបន្ទាប់។ ហើយសន្ទុះនៃការុះរើសំណង់ចេញពីទន្លេនេះ យើងមើលឃើញថា ផ្ទះបណ្តែតនិងបែត្រីដែលនៅសល់ជិត៩០ទីតាំងនេះ នឹងរើចេញពីទន្លេអស់ក្នុងពេលឆាប់ៗ»។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
  1. ២១ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ២១ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣៥ នាក់ (ឆ្លងសហគមន៌: ៧០៨ នាំចូល: ២៧) និងមានជាសះស្បេីយ #៥១៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤៣៤៤៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣៨០០៣នាក់ និង ស្លាប់ថ្មី #១០នាក់ សរុបស្លាប់ #៤៤១នាក់ ។
  2. ២១ មិថុនា ២០២១ Meas Saborn លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ នៅកម្ពុជាគ្មានឧបករណ៍តេស្ដរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចនោះទេ ដូច្នេះកុំចាញ់បោកអ្នកបំផុសបំផុល ។
  3. ២១ មិថុនា ២០២១ Vann Saray ស្រឡាញ់ពិតមិនស្ថិតលើមាត់ទេ #តែអាចមើលតាមទង្វើ #ព្រឹត្តិការណ៍ #ប្រវត្តិតស៊ូរបស់ឥស្សរជនគ្រប់រូបគួរត្រូវបានកត់ត្រា ខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ ចំពោះប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ដែលបានថ្លែងលើវេទិការំលឹកខួប៤៣ឆ្នាំ នៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីឆ្ពោះទៅរកការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រសាសន៍សម្តេចដូចជាបានលាតត្រដាងចំពេកហើយ ចំពោះធាតុពិតរបស់មន្ត្រី គហបតី និងឧកញ៉ា ហៃអើមួយចំនួន។ ពីលើវេទិការំលឹកនូវគំរូវីរភាព និងការលះបង់ដ៏មហាសាលរបស់សម្តេចតេជោ និងយុទ្ធមិត្តនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងការមិនពេញចិត្តនោះចំពោះមន្ត្រីទាំងស៊ីវិល និងកម្លាំងប្រដាប់អាវុធផង ដែលក្រសួងបានអញ្ជើញទៅចូលរួមក្នុងពិធីនោះហើយ បែរជាមិនទៅចូលរួមវិញ។
  4. ២១ មិថុនា ២០២១ ក្រសួងសុខាភិបាល សម្រេចតែងតាំង លោកជំទាវ ឱ វណ្ណឌីន និង ឯកឧត្តម គឹម សន្តិភាព ជាអ្នកនាំពាក្យ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
  5. ២១ មិថុនា ២០២១ ឡៃលី ប៉ោយប៉ែត ព្រឹកនេះមន្ត្រីមូលដ្ឋានប៉ោយប៉ែតកំពុងឈឺក្បាលនឹងពលរដ្ឋខ្លះជាប់បំរាមព្រោះសមាជិកក្នុងគ្រួសារស្លាប់ថ្មីៗដោយសារកូវិដមិនស្តាប់ការណែនាំទាញខ្សែហ៊ុំព័ទ្ធចេញរហេតរហូត
  6. ២១ មិថុនា ២០២១ រកឃើញអ្នកឆ្លងថ្មី 735 នាក់ទៀត ជាសះស្បើយ 514 នាក់ និងស្លាប់ 10 នាក់- ករណីឆ្លងសហគមន៍ 708 នាក់- អ្នកដំណើរពីបរទេស 27 នាក់ ២១.០៦.២០២១
  7. ២១ មិថុនា ២០២១ ដំណឹងល្អព្រឹកនេះកម្ពុជា នឹងប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១កន្លងមកនេះ សម្តេចតេជោបានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធ បានចំនួន ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំ ដំបូង។
  1. ២០ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៩ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៩នាក់ (ឆ្លងសហគមន៌: ៦០៧នាំចូល: ៥២) និងមានជាសះស្បេីយ #៦២១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤២៧១១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣៧៤៨៩នាក់ និង ស្លាប់ថ្មី ១៧នាក់ សរុបស្លាប់ #៤៣១នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ២០ មិថុនា ២០២១ PNN News អភិបាលខណ្ឌព្រែកព្នៅបន្តចុះអនុវត្តការរុះរើផ្ទះបណ្តែតទឹក បែត្រី និងសំណង់មិនរៀបរយតាមដងទន្លេ នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក សុខសម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌព្រែកព្នៅ បន្តដឹកនាំក្រុមការងារចុះអនុវត្តសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ តាមដងទន្លេក្នុងភូមិសាស្រ្តខណ្ឌព្រែកព្នៅ ៕
  3. ២០ មិថុនា ២០២១ Angrut អង្រុត ព័ត៌មាន នៅកម្ពុជាមានជនជាតិយួនរស់នៅស្របច្បាប់ជិត ៥ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ដែលបង្ហាញឡើងកាលពីថ្ងៃទី១៨ មិថុនា ២០២១ ។ យ៉ាងណា គេនៅមិនទាន់ដឹងថាតើគិតត្រឹមថ្ងៃទី២០ មិថុនានេះ នៅកម្ពុជាមាន ឬ គ្មានជនអន្តោប្រវេសន៍ខុសច្បាប់ ហើយបើមាន មានប៉ុន្មាននាក់នោះទេ ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអាចរកការ អត្ថាធិប្បាយបានទេ នៅរសៀលថ្ងៃអាទិត្យដដែលនេះ ៕
  4. ២០ មិថុនា ២០២១ Fresh News TV BREAKING: ក្រសួងសុខាភិបាល ចេញប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ
  1. ១៩ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៩ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៧១ នាក់ (ឆ្លងសហគមន៌: ៤២៦នាំចូល: ៤៥) និងមានជាសះស្បេីយ #៩២៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤២០៥២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣៦៨៦៨នាក់ និង ស្លាប់ថ្មី  ២០នាក់ សរុបស្លាប់ #៤១៤នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺ​កូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ១៩ មិថុនា ២០២១ Samdech Hun Sen, Cambodian Prime Minister បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។ ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេស
  3. ១៩ មិថុនា ២០២១ អង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅ វិមានសន្តិភាព។ ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ៕
  4. ១៩ មិថុនា ២០២១ DAP ផ្សាយបន្តផ្ទាល់៖ ពិធីទទួលវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩  ចំនួន ១លាន ដូស ក្នុងជើងទី៨ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់ របស់ប្រទេសចិន
  5. ១៩ មិថុនា ២០២១ ឆន្ទៈយុវជន កម្ពុជាឯកឧត្តម ហ៊ុន ម៉ានី ៖ «ក្នុងនាមជារដ្ឋអធិបតេយ្យ គ្មានហេតុផលណាមួយ ដែលកម្ពុជាត្រូវអនុញ្ញាតឲ្យប្រទេស ឬជនបរទេសណាមួយរំលោភ មកលេីគោលការណ៍អធិបតេយ្យភាពនេះបានឡេីយ។ ការអន្តរាគមន៍ជាអន្តរជាតិណាមួយ អាចធ្វេីទៅបាន វៀរលែងតែមានការអនុញ្ញាត ឬការឯកភាពជាផ្លូវការពីរដ្ឋអធិបតេយ្យនោះ។ ក្នុងន័យនេះ អំពេីទាំងឡាយដែលគ្មានការស្នេីសុំ ឬការឯកភាព ពីរដ្ឋាភិបាលស្របច្បាប់នៃរដ្ឋនោះ នឹងត្រូវបានចាត់ទុកជាការរំលោភបំពានដែលទាមទារឲ្យមានការអនុវត្តច្បាប់ដើម្បីការពារអធិបតេយ្យនោះជាដាច់ខាត។ ដូចគ្នាផងដែរ មកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុគ្គលណាក៏ដោយត្រូវគោរពច្បាប់របស់កម្ពុជាក្នុងឋានៈជារដ្ឋអធិបតេយ្យ មិនចំពោះថា បុគ្គលនោះជាខ្មែរ ឬជនបរទេសនោះទេ»។ (យោងតាមសំណេរលើហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩)។
  6. ១៩ មិថុនា ២០២១ FireBuzz ក្រោយរកឃើញអ្នកជំងឺកូវីដជាបន្តបន្ទាប់ ហើយអាជីវករដែលគ្មានការប៉ះពាល់ ឬទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ តម្រូវឲ្យទៅលក់ដូរទំនិញ និងបន្លែបង្ការ ម្ហូបត្រីសាច់ នៅលើអតីតព្រលានយន្តហោះជាប៉ុណ្ណោះអាសន្ន
  7. ១៩ មិថុនា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន ១លានដូសទៀត បានមកដល់ប្រទេសកម្ពុជា នៅព្រឹក ថ្ងៃទី១៩ ខែមិថុនា ២០២១នេះហើយ។ វ៉ាក់សាំង១លានដូសបន្ថែមទៀតនេះ គឺជាវ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់របស់ប្រទេសចិន។ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៩លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
  8. ១៩ មិថុនា ២០២១ ហេតុអ្វីចាំបាច់មានសង្រ្គាមនៅ ភូមារ៖  ពួកបៈបោរ មានកងទ័ព ឥស្លាម និង កងទ័ពគ្រឹស្តសាសនា ខណៈដែលរដ្ឋាភិបាល អ៊ុងសានស៊ូ ប្រកាសបង្កើតរដ្ឋាភិបាលស្រម៉ោល រួចចាត់ចែង កម្លាំងចូលមក ជាមួយ កងទ័ពបៈបោរ គឺត្រូវបានគេ បដិសេធ គេថា ពួកគេមានទ័ពច្រើនស្រាប់ ដែលត្រូវចិញ្ចឹម បណ្តុះបណ្តាល អ្វីដែលគេខ្វះខាត គឺ ថវិការ និង អាវុធ។
  9. ១៩ មិថុនា ២០២១ រកឃើញពលករមកប្រទេសថៃ ឆ្លង កូវីដ១៩ បម្លែងថ្មី B.1.617.2 ៧នាក់ នៅខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប, កំពង់ចាម និង កំពត។ មេរោគថ្មីនេះ មានកម្លាំងវាយប្រហារពី ៥១-៦៧%!!!
  10. ១៩ មិថុនា ២០២១ CPC News ផ្សារជនជាតិដើមភាគតិច ក្នុងក្រុងសែនមនោរម្យ ត្រូវបានបិទខ្ទប់ដោយសារមានការរីករាលដាលជំងឺកូវីដ១៩
  11. ១៩ មិថុនា ២០២១ Angrut អង្រុត ព័ត៌មាន មនុស្សស្លាប់ដោយសារ កូវីដ១៩នៅកម្ពុជាកើនសរុបដល់៤១៤នាក់ហើយ ក្រោយថ្ងៃនេះ ក្រសួងប្រកាសថាមានអ្នកស្លាប់ថ្មី២០នាក់ និងឆ្លងថ្មី៤៧១នាក់ ៕
  12. ១៩ មិថុនា ២០២១ Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ព័ត៌មានបឋម ៖ មានករណីបុរសខ្មែរឥស្លាមម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួនចោលកូនតូចពីរនាក់ កូនប្អូនអាយុ 2 ឆ្នាំនិងបងអាយុ 7 ឆ្នាំ ដោយមូលហេតុបែកបាក់គ្នាជាមួយប្រពន្ធរយៈពេលពីរខែ និងមូលហេតុមួយទៀតត្រូវបានអ្នកភូមិអះអាងថាប្រហែលមកពីមិនមានកន្លែងស្នាក់នៅសម្រាប់ខ្លួនឯងក៏ដូចជាកូនតូចៗ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី 19 ខែមិថុនាឆ្នាំ 2021 នៅភូមិចុងកោះសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលអ្នកភូមិកំពុងត្រូវបានអជ្ញាធរបញ្ជារុះរើនិងផ្លាស់ប្តូរទីតាំងរស់នៅ។
  13. ១៩ មិថុនា ២០២១ អាជ្ញាធររាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។
  14. ១៩ មិថុនា ២០២១ ខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ រហូតដល់ជាង ៦០នាក់ ក្រោយមានការឆ្លងចូលសហគមន៍ ក្នុងក្រុងបានលុង ខេត្តរតនគិរី÷ បន្ទាប់ពីធ្វើតេស្ដវិជ្ជមានលើបុគ្គល ២នាក់ប្ដីប្រពន្ធ ដែលប្ដីមានឈ្មោះ សូ វណ្ណា អាយុ ៥១ឆ្នាំ និងប្រពន្ធឈ្មោះ អៀក សុខឃៀង អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង នៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី បានស្វែងរកអ្នកពាក់ព័ន្ធ និងធ្វើតេស្ដរហ័សលើកទី១ លើបុគ្គលដែលពាក់ព័ន្ធ ករណីឆ្លងចូលក្នុងសហគមន៍បានចំនួន ១៨០នាក់ ដែលបានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន ៤៩នាក់ ក្នុងនោះស្រី  ០៥នាក់។ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាបឋម គឺមានមនុស្សចំនួនសរុប  រហូតដល់៦១នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្រុងបានលុង ខេត្តរតនគិរី។ នេះបើតាមការឲ្យដឹងពី លោក អេង គុណវឌ្ឍ ប្រធានការិយាល័យបង្ការជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត។
  15. ១៩ មិថុនា ២០២១ COMFREL ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិដសុន (Alejandro Gonzalez Davidson) លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើទុក្ខបុកម្នេញពលរដ្ឋរបស់ខ្លួនឲ្យកាន់តែឈឺចាប់។ លោកបញ្ជាក់ថា អាជ្ញាធរក្រុងភ្នំពេញចាប់ក្រុមយុវជនជាបន្តបន្ទាប់នេះ ដោយសារតែភ័យស្លន់ស្លោ ខ្លាចបាត់អំណាចរបស់ខ្លួន។
  16. ១៩ មិថុនា ២០២១ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 នាព្រឹកថ្ងៃទី១៩ ខែមិថុនា វ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន១លានដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់ភាគីកម្ពុជាពីភាគីចិន បានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ។រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដចំនួន 9,024,000 ដូស ក្នុងនោះចំនួន 8,700,000 ដូសគឺមកពីប្រទេសចិន។ យោងតាមព័ត៌មានបានឱ្យដឹងថា ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកម្ពុជាកើនរហូតដល់ជាង3,257,857 នាក់ អត្រានៃការចាក់វ៉ាក់សាំងកើនរហូតដល់32.58%៕
  1. ១៨ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ៩១០នាក់ ឆ្លងថ្មី ចំនួន ៧៩៩នាក់ និង មានករណីស្លាប់ថ្មីចំនួន ១៤នាក់។
  2. ១៨ មិថុនា ២០២១ Fresh News TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់  ខណៈជាសះស្បើយ ៩១០នាក់ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លង​កូវីដ១៩ថ្មីចំនួន ៧៩៩នាក់ ខណៈអ្នកជំងឺចំនួន ៩១០នាក់ជាសះស្បើយ។
  3. ១៨ មិថុនា ២០២១ DAP News អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាម បន្តជំរុញកិច្ចសហការបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាម ខុសច្បាប់ នៅកម្ពុជា ទៅវិញឲ្យបានឆាប់
  4. ១៨ មិថុនា ២០២១ BTV Cambodia ក្រុមគ្រូពេទ្យក្រសួងការពារជាតិប្រកាសថា គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,៣២៩,៥០៩នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ១,០១៩,១៤៧នាក់។
  5. ១៨ មិថុនា ២០២១ Soy Sopheap Official អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាម បន្តជំរុញកិច្ចសហការបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមខុសច្បាប់ នៅកម្ពុជា ទៅវិញឲ្យបានឆាប់ ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ។ ក្នុងឱកាសជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជន​វៀតណាម ដែលកំពុងស្នាក់នៅក្នុង ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។  ទន្ទឹមនឹងនេះ លោកទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនវៀតណាមនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផងដែរ ។ ជាការឆ្លើយតបនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានថ្លែងអំណរគុណផងដែរ ដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារ:ទប់ស្កាត់ជម្ងឺ Covid-19 ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានថ្លែងអំណរគុណដល់ ក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាល ជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជា នាពេលកន្លងមក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ។  ពាក់ព័ន្ធនឹងបញ្ហាប្រឈម ដែលលោកទូតលើកឡើង នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ បានជម្រាបជូនថា នឹងធ្វើការសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយបទបញ្ញត្តិ ស្តីពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ សម្រាប់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ដល់អាជ្ញាធរមូលដ្ឋានតាមរាជធានី ខេត្ត ដើម្បីឲ្យមានការយល់ដឹង និងអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។  ជាមួយគ្នានេះដែរ ចំពោះជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា នាយឧត្តមសេនីយ៍អគ្គនាយកអន្តោប្រវេសន៍ ក៏បានស្នើឲ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនអ្នកទាំងនោះទៅប្រទេសវៀតណាមវិញឲ្យបានឆាប់។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា កិច្ចប្រតិបត្តិការការងារគ្រប់គ្រងជនបរទេស និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនដែលមានការរើសអើងឡើយ ៕
  6. ១៨ មិថុនា ២០២១ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បានជម្រុញឲ្យភាគីវៀតណាមពន្លឿនការបញ្ជូនជនជាតិវៀតណាម ដែលរស់នៅដោយខុសច្បាប់ចេញពីប្រទេសកម្ពុជាឲ្យបានឆាប់។ ការលើកឡើងរបស់ អគ្គនាយកអន្តោប្រវេសន៍ដូច្នេះ គឺធ្វើឡើងក្រោយពីលោកមានជំនួបជាមួយឯកអគ្គទូតវៀតណាមប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ម្សិលមិញ នៅទីក្រុងភ្នំពេញ។
  7. ១៨ មិថុនា ២០២១ ជនអន្តោប្រវេសន៍៖ Migrant ជាជនចូលមកកម្ពុជា ដោយស្ម័គ្រចិត្ត Voluntary ដើម្បី រកការងារ, ជួបជុំក្រុមគ្រួសារ, មកសិក្សា, ទស្សនកិច្ច ព្យាបាលជម្ងឺ ទេសចរ។
  8. ១៨ មិថុនា ២០២១ ជនភៀសខ្លួន Refugee ពួកគេ ចូលមកកម្ពុជា ដោយ  ខ្លាច Fear គេធ្វើបាប គេសំលាប់  ប្រល័យពូជសាសន៍ ឧ វៀតណាមសម្លាប់ពួក បៈបោរ  ជាជនជាតិ ភ្នង។ 
  9. ១៨ មិថុនា ២០២១ ជនស្វែងរកសិទ្ធិ Asylum-Seeker ជាជន ចូលមកកម្ពុជា ដោយសារ ព្រួយ ឬភ័យ Worry ដូចជា វៀតណាមសម្លាប់ពួក បៈបោរ  ជាជនជាតិ ភ្នង ចំណែកខ្លួន ជាជនជាតិ ចាមពុទ្ធសាសនា តែ ភ័យ--មនុស្សមានខ្លួន ខ្លាចពាក់ព័ន្ធ ៕
  10. ១៨ មិថុនា ២០២១ Soy Sopheap Official នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ស្នើចិនពន្លឿនបញ្ជូនជនល្មើសជនជាតិចិន ត្រឡប់ទៅវិញ ខណៈស្នាក់ការត្រៀមបណ្តេញចេញកំពុងចង្អៀ​តណែន
  11. ១៨ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK Al Jazeera: នៅថ្ងៃសុក្រនេះ មហាសន្និបាតអង្គការសហប្រជាជាតិនឹងបោះឆ្នោតលើសេចក្តីសម្រេច ថ្កោលទោសរបបយោធានៅ ក្នុងប្រទេសភូមា ហើយអំពាវនាវឲ្យរដ្ឋជាសមាជិកទាំងអស់បញ្ឈប់ការផ្គត់ផ្គង់អាវុធឲ្យប្រទេស ដែលកំពុងតែហែកហួរដោយអំពើ ហិង្សានេះ៕
  12. ១៨ មិថុនា ២០២១ VOA Khmer ដោយសារមិនចង់ទៅរស់នៅតំបន់ក្អមសំណ អ្នកស្រី ស៊ុស ណុប អាយុ៥០ឆ្នាំ ជាប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ និងអ្នកនេសាទផ្សេងទៀតបានស្នើសុំអាជ្ញាធររកកន្លែងសំចតក្នុងតំបន់មួយឈ្មោះថាព្រែកតាឃ្លោក ក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដែលអ្នកស្រីថាជាទន្លេតូច ងាយស្រួលក្នុងការរស់នៅ និងប្រកបរបររបស់ពួកគាត់។
  13. ១៨ មិថុនា ២០២១ អ្នកស្រី ម៉ាន ខាត់ចាស ដែលមានកូន៦នាក់ក្នុងបន្ទុក ជាប្រជានេសាទម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាង៥០គ្រួសារដែលបានដាក់លិខិតស្នើសុំអាជ្ញាធរឲ្យជួយស្វែងរកកន្លែងស្នាក់នៅសមរម្យសម្រាប់ពួកគេ ដែលមិនមានដីធ្លី និងផ្ទះសម្បែងស្នាក់នៅ។ អ្នកស្រីរៀបរាប់ថាកាលពីពេលថ្មីៗ អ្នកស្រីនិងពលរដ្ឋផ្សេងទៀតបានរងគ្រោះនឹងខ្យល់កន្រ្តាក់ខ្លាំង ដែលបណ្តាលឲ្យទូកខូចខាត បំផ្លាញរោង។ នៅពេលមានការបង្ខំឲ្យចាកចេញពីលើទឹកនាពេលនេះ អ្នកស្រីយល់ថាបង្កជាទុក្ខលំបាកមួយទៀតសម្រាប់អ្នកស្រីដែលមិនដឹងទៅរស់នៅទីណា។
  14. ១៨ មិថុនា ២០២១ អ្នកស្រីបញ្ជាក់ថា៖ «មីងទើបលិចទូក មីងដាច់ទូកជាពីរជាបីកង់ ទាំងម៉ែទាំងកូនដាច់អស់៦៥គ្រួសារ។ ទូកលិចអស់រលីង មិនទាន់នឹងជួសជុលហើយផង គេមកដេញទៀត។ ហើយចុះឲ្យមីងទៅចតនៅកន្លែងណា។ បើនៅខាងរោងមិនឲ្យធ្វើហើយ កំពង់មិនឲ្យចតទៀត ថាឲ្យមីងទៅចតកន្លែងណាវិញទៅ។ យើងឥឡូវចុះបើថាដេញ ហើយទូកមិនឲ្យចតទៀត ហើយចុះមានកន្លែងណាចតមានតែចតនៅកណ្តាលទន្លេហើយចុះបើលិចទូកលិច អីអញ្ចឹងមានអ្នកណាទទួលខុសត្រូវ»។
  15. ១៨ មិថុនា ២០២១ ស្ថិតក្នុងតំបន់ជាមួយគ្នា អ្នកស្រី ស៊ុស ណុប អាយុ៥០ឆ្នាំ ជាប្រជាពលរដ្ឋខ្មែរឥស្លាមម្នាក់ដែរ ដែលជាអ្នកជិតខាងរបស់អ្នកស្រី ម៉ាន ខាត់ចាស ដែលកំពុងជួបការលំបាកដូចគ្នា។ អ្នកស្រីដែលរស់នៅប្រកបរបរនេសាទត្រីលើទូកតូច និងមានកូន៤នាក់ ប្រាប់ VOA ថាអ្នកស្រីមិនយល់ព្រមនោះទេ ប្រសិនបើអាជ្ញាធរឲ្យផ្លាស់ទីទៅក្អមសំណ ក្នុងភូមិសាស្រ្តទន្លេបាសាក់ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដែលជាទីកន្លែងថ្មីដែលអាជ្ញាធរចង់ឲ្យអ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតទៅរស់នៅ។
  16. ១៨ មិថុនា ២០២១ ផ្ទះបែត្រីរបស់ប្រជាពលរដ្ឋវៀតណាមនៅមុខវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
  17. ១៨ មិថុនា ២០២១ ទូកនេសាទរបស់ពលរដ្ឋឈប់សំចតនៅច្រាំងទន្លេមេគង្គក្នុងរាជធានីភ្នំេពញ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ (ទុំ ម្លិះ/VOA)
  18. ១៨ មិថុនា ២០២១ ទិដ្ឋភាពផ្ទះបណ្តែតទឹករបស់ប្រជានេសាទជាង១០០គ្រួសារនៅលើដងទន្លេសាប ខាងជើងស្ពានជ្រោយចង្វារថ្មី ដែលផ្លាស់ទីដើម្បីការពារមិនឲ្យត្រីស្លាប់ក្នុងបែដោយកត្តាអាកាសធាតុក្តៅ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)
  1. ១៧ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៧ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦២៥ នាក់ (ឆ្លងសហគមន៌: ៥៩១នាំចូល: ៣៤) និងមានជាសះស្បេីយ #៧០៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៤០៧៨២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣៥០៣០នាក់ និង ស្លាប់ថ្មី #១២នាក់ សរុបស្លាប់ #៣៨០នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ១៧ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន  ៦២៥នាក់ និងមានអ្នកជំងឺ ជាសះស្បើយចំនួន៧០៥នាក់ ។
  3. ១៧ មិថុនា ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦២៥ នាក់ ទៀត ,ជាសះស្បើយ៧០៥ នាក់ និងករណីស្លាប់១២នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៤០.៧៨២នាក់ ក្នុងនោះជាសះស្បើយ ៣៥.០៣០នាក់ និងករណីស្លាប់សរុប ៣៨០នាក់។
  4. ១៧ មិថុនា ២០២១ ១៧ ខែឧសភា ឆ្នាំ២០២១ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម អំពាវនាវដល់ពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការនៅប្រទេសវៀតណាម ឱ្យគោរពច្បាប់និងវិធានស្តីពីការចេញ-ចូលរបស់អាជ្ញាធរវៀតណាម ក្រោយពីរដ្ឋាភិបាលប្រទេសនេះប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពលករបរទេសដែលខុសច្បាប់។សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្តនិងក្រុងនានាពិចារណាលើការបណ្តេញចេញចំពោះពលករបរទេសដែលគ្មានលិខិតអនុញ្ញាតធ្វើការងារ (work permit) ត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចេញនិងចូលរបស់អាជ្ញាធរវៀតណាម។
  5. ១៧ មិថុនា ២០២១ Chan born សភាពការណ៍នៅវៀតណាម៖ វៀតណាមកំំពុងបើកយុទ្ធនាការបណ្តេញចេញពលករខុសច្បាប់ ដោយប្រើច្បាប់ កូវីដជាគោល។ គេប្រើ កម្លាំងទ័ពសុខាភិបាល ប្រមាណ ១៣,០០០ នាក់តាមព្រំដែន ចិន លាវ និង កម្ពុជា។ ក្នុងខែ ឧសភាគេចាប់បានមនុស្សជិត ២០០០ នាក់ ភាគច្រើន គឺ ចិន និង កម្ពុជា។ របាយការណ៍លើកឡើងថា មូលហេតុមានការចូលដោយខុសច្បាប់ការងារ ព្រោះរោងចក្រកាត់ដេរ នៅតាមព្រំដែន ក្ស័យធន ដូច្នេះក៍នាំគ្នាចូលមករកការងារនៅវៀតណាម ៕
  6. ១៧ មិថុនា ២០២១ Chan Born នយោបាយវៀតណាម៖ រដ្ឋាអាមេរិក ក្រោមការដឹកនាំរបស់ លោកត្រាំ បានបង្ខំ វៀតណាមឲ្យទទួលយក ជនអន្តោប្រវេសន៍ ហួសសុពលភាព វីសា ចំនួន ១០,០០០ នាក់ មកវៀតណាមវិញ។ ជនជាតិវៀតណាម កំពុងរស់នៅអាមេរិក មានចំនួន ១,៣ លាននាក់។ ជាការឆ្លើយតបក្នុងវិបត្តិនេះ វៀតណាម រុះរើគណរដ្ឋមន្រ្តីចោលទាំងអស់ ដូរដាក់មនុស្សថ្មីៗ ដើម្បី ឆ្លើយថា អត់ដឹងរឿង ៕
  7. ១៧ មិថុនា ២០២១ ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។នៅក្នុងលិខិតបានបញ្ជាក់ថា លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ជាប្រធាន និងមានសមាភាពជាអនុប្រធានចំនួន ០២រូប ព្រមទាំងសមាជិក១២រូប។ សម្រាប់ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននេះផងដែរ មានលេខាធិការដ្ឋានមួយជាជំនួយការដែលដឹកនាំដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។
  8. ១៧ មិថុនា ២០២១ TOP NEWS: អ្នកឧកញ៉ា គិត ម៉េង ប្រកាសឧបត្ថម្ភថវិកាចំនួន៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន សម្រាប់ការទិញឧបករណ៍តេស្តិរហ័សរកមេរោគកូវីដ១៩ (Rapid Test) អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ប្រកាសឧបត្ថម្ភថវិកាជូនសម្តេចតេជោ ហ៊ុន សែន ចំនួន ៣លានដុល្លារ សម្រាប់ការទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩ (Rapid Test)
  9. ១៧ មិថុនា ២០២១ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ទស្សនៈថា:- កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និងខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានា ដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពដែលពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព និងថ្កុំថ្កើងរុងរឿង ខ្លាំងក្លាថែមទៀត។ សូមរួមកម្លាំងសាមគ្គីគ្នារក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត៕ ហ៊ុនម៉ាណែត
  10. ១៧ មិថុនា ២០២១ Rasmei Kampuchea Daily ក្រោយពីបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹករាប់រយបានចាក់ចេញអស់ ផែបម្រើដល់ការធ្វើអាជីវកម្ម (ត្រីប្រហុក) នេសាទតាមគន្លងដាយ ក៏ត្រូវចាកចេញឱ្យអស់ដែរ ដោយទុក ពេលឱ្យបីថ្ងៃទៀត។
  11. ១៧ មិថុនា ២០២១ Fresh News ក្រសួងទេសចរណ៍ នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក ចាប់ពីថ្ងៃ១ ខែកក្កដាតទៅ
  12. ១៧ មិថុនា ២០២១ KBN News ជនជាតិវៀតណាម ខំទម្លុះបែត្រីចូលទៅទឹកដីវៀតណាម តែជាអកុសលត្រូវសមត្ថកិច្ចវៀតណាម ចាប់បញ្ជូនមកដាក់នៅទន្លេខ្មែរវិញ
  13. ១៧ មិថុនា ២០២១ ខេត្តព្រៃវែង៖  កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ មិថុនា សមត្ថកិច្ចព្រំដែនប្រទេសវៀតណាម បានចាប់ឃាត់បែត្រីបណ្តែតទឹករបស់ជនជាតិខ្លួនចំនួន២៣បែរ ដែលបានបុកទម្លុះព្រំដែន ឆ្លងចូលទៅក្នុងទឹកដីប្រទេសវៀតណាម ហើយបានអូសយកបែត្រីទាំងអស់នោះ មកដាក់នៅខាងដីខ្មែរវិញភ្លាមៗផងដែរ ដោយបដិសេធមិនអនុញ្ញាតិអោយបែត្រីទាំងនោះ ចូលក្នុងដីវៀតណាមឡើយ ទោះបីមនុស្សនៅលើបែត្រីនោះ សុទ្ធតែជាជនជាតិវៀតណាមក៏ដោយ។ នេះបើយោងតាមប្រភពព័ត៌មានកោះសន្ដិភាព។ សមត្ថកិច្ចប្រចាំនៅច្រកទ្វាព្រំដែនកោះរកា បានអោយដឹងថា បែត្រីទាំង២៣បែនោះ គឺជាក្រុមថ្មីដែលបានបណ្តែតខ្លួនតាមផ្ទៃទឹក ចេញពីតំបន់ច្បារអំពៅ ហើយទើបមកដល់ព្រំដែននៅព្រឹកថ្ងៃទី១៦មិថុនានេះ ហើយពេលមកដល់ពួកគេមិនបានចូលអែបច្រាំងទេ គឹបានបណ្តោយខ្លួនអោយហូរតាមទឹក រហូតឆ្លងព្រំដែនចូលទៅខាងដីវៀតណាម ទើបត្រូវសមត្ថកិច្ចខាងវៀតណាម ចេញស្ទាក់ចាប់អូសយកមកដាក់នៅខាងដីខ្មែរវិញភ្លាមៗតែម្តង។តាមប្រភពដដែលនេះបានបន្តទៀតថា បច្ចុប្បន្នបែត្រីទាំង២៣បែនេះ ត្រូវបានដាក់អោយនៅអែបច្រាំងត្រង់ចំណុចខាងក្រោយកាស៊ីណូកោះរកា ហើយតាមការពិនិត្យមើលជាក់ស្តែងហើយថា នៅលើបែត្រីទាំងនោះ មានមនុស្សទាំងក្មេងទាំងចាស់សរុបជាង១០០នាក់ និងមានទូកតូចៗនៅអមជាង៧០ទូកផងដែរ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានធ្វើការណែនាំពួកគេអោយនៅមួយកន្លែង ហាមឡើងគោក ហើយបើមានបញ្ហាអ្វីអោយទាក់ទងទៅខាងសមាគមវៀតណាម ប្រចាំនៅស្រុកពាមជរ ដើម្បីអោយគេជួយដោះស្រាយ។ ចំណែកលោក សេង ធា អភិបាលស្រុកពាមជរ បានអោយដឹងនៅរសៀលថ្ងៃទី១៧ មិថុនានេះថា នៅចំពោះមុខគឺអាជ្ញាធរស្រុក ពុំមានសមត្ថកិច្ចអ្វីត្រូវអាចចាត់ចែងដោះស្រាយចំពោះក្រុមជនអន្តោប្រវេសន៌ទាំងនេះទេ គឺបានត្រឹមតែណែនាំពួកគេ មិនអោយចាកចេញពីទូកឡើងមកលើគោកប៉ុណ្ណោះ ក្រៅពីនេះគឺរង់ចាំចំណាត់ការពីថ្នាក់លើមកវិញ។ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានចំណាត់ការច្បាស់លាស់ណាមួយ ពីខាងអាជ្ញាធរខ្មែរ ចំពោះក្រុមជនអន្តោប្រវេសន៌វៀតណាម ទាំងអស់នេះនៅឡើយទេ ទាំងខេត្តព្រៃវែង និងខេត្តកណ្តាល អាជ្ញាធរបានត្រឹមតែនិយាយថា រងចាំចំណាត់ការថ្នាក់លើ នៅខណៈពេលដែលក្រុមជនជាតិវៀតណាមទាំងអស់នោះ មានចេតនាហាក់ចង់ឆ្លងដែនចូលទៅប្រទេសខ្លួនវិញជាខ្លាំង ប៉ុន្តែខាងអាជ្ញាធរនិងសមត្ថកិច្ចវៀតណាម ដាច់អហង្ការមិនឲ្យចូលជាដាច់ខាត ៕
  14. ១៧ មិថុនា ២០២១ Chan Born មហាអំណាចទាំង ៥ សុទ្ធតែជា មិត្តរបស់ កម្ពុជា ដូច្នេះ ពេលលោក អ្នក វិភាគថា អាមេរិកកាំងទំលាក់គ្រាប់លើប្រជាពលរដ្ឋខ្មែរ ឆ្នាំ ១៩៧៣ សម្លាប់ប្រជាជនខ្មែរ តើអ្វីដែលចង់បាន ដើម្បីខ្មែរស្អប់អាមេរិកកាំង? ដើម្បីខ្មែរ ប្រឆាំងអាមេរិកកាំង?-- អាមេរិកកាំង ទំលាក់គ្រាប់បែក តាមផែនការ បារាំង អាមេរិក និងវៀតណាមខាងត្បូង ដែលត្រូវ កំទេច ពួក កម្មុយនីស្ត។ តើពួក កម្មុយនីស្តជានណា? គឺជា ជនជាតិនៃ នគរចម្បារ និង ជនជាតិ ខ្មែរក្រោម ពុទ្ធសាសនា ចាមពុទ្ធសាសនា និង ចាមឥស្លាមសាសនា។ ដល់ចំណុចនេះ លោកអ្នកមើលឡើងវិញអំពី នយោបាយរាជរដ្ឋាភិបាល គឺ -មហាអំណាចទាំង ៥ សុទ្ធតែជា មិត្តរបស់ កម្ពុជា-អ្វីដែលខ្ញុំវិភាគ ព្រោះមិនចង់ឲ្យខ្មែរ ចាញ់ល្បិចគេខ្ចីដៃខ្មែរ ឬដូចសៀម គេដៀលថា ខ្មែរល្ងង់ណាស់ ! សូមបញ្ជា្កកថា ទំលាក់គ្រាប់នៅ វៀតណាមខាងត្បូង គឺសុទ្ធតែជាគោលដៅ ភូមិស្រុក ខ្មែរក្រោម ៕
  15. ១៧ មិថុនា ២០២១ People News Media ឃាត់ខ្លួន ជនជាតិចិន ២នាក់ បានធ្វើសកម្មភាពចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ១លើក នៅចំណុចក្រុមហ៊ុន L.y p group ខេត្តកោះកុង៖ បើយោងតាមប្រភពព័ត៍មានពីកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា កម្លាំងជំនាញខេត្ត បានសហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងលើករណីជនជាតិចិន ២នាក់ បានធ្វើសកម្មភាពចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ។
  16. ១៧ មិថុនា ២០២១ មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ក្នុងពិធីបំផ្លាញចោលស្រាថ្នាំយីហោតាំងគួយនិងពាក់ព័ន្ធដែលបានបង្កពុលបណ្តាលឲ្យស្លាប់មនុស្សដល់ទៅ៧នាក់។ ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចជំនាញ ក.ប.កខេត្ត បានធ្វើសកម្មភាពចុះប្រមូលយកផលិតផលស្រាថ្នាំយីហោតាំង គួយចំនួន ២.៣១៣យួរស្មើនឹង២៧.៧៥៦ដប នៅតាមទីតាំងលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតច្រើនជាងគេ ក្រុងសិរីសោភ័ណនិង ស្រុកម៉ាឡៃ ព្រមទាំងស្រុកខ្លះទៀត កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២០កន្លងមក។មន្ត្រីជំនាញបានបន្តថា ផ្នែកតាមលទ្ធផលនៃរបាយការណ៍វិភាគ លេខ០០៥៧៩១ និងលេខ០០៥៧៩៣ ចុះថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០ ដែលចេញដោយមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (កបប) នានាបង្ហាញថា ក្នុងស្រាមានសារធាតុមេតាណុលខ្ពស់ហួសកម្រឹតដល់១៤%(អនុលោមភាព<០,២%) ដែលអាចបង្កឲ្យអ្នកទួលទានច្រើនអាចពុលស្លាប់។
  17. ១៧ មិថុនា ២០២១ Gate News TOP NEWS: រដ្ឋបាលខេត្តកំពង់ធំ បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥៣នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) ជាសះស្បើយចំនួន ១៦នាក់ និងស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ។
  18. ១៧ មិថុនា ២០២១ ព័ត៌មានអន្ដរជាតិឥណ្ឌាលេចចេញការធ្វើតេស្តកូវីដក្លែងក្លាយរាប់ម៉ឺននាក់ពេលពិធីងូតទឹកលាងបាប អាជ្ញាធរនៅរដ្ឋ Uttarakhand ភាគខាងជើងប្រទេសឥណ្ឌាបានបញ្ជាឲ្យប៉ូលិសធ្វើការស៊ើបង្កេតជុំវិញការចោទប្រកាន់ដែលមន្ទីរពិសោធឯកជនបានបំពេញរបាយការណ៍ធ្វើតេស្តកូវីដ-១៩ក្លែងក្លាយ។សារព័ត៌មានបានផ្សាយថា ឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានក្លែងក្លាយត្រូវបានប្រើប្រាស់លើមនុស្សជាង១០ម៉ឺននាក់ដែលបានធ្វើតេស្តកូវីដ-១៩កំឡុងពេលពិធីសាសនាមុជទឹកលាងបាប Kumbh Mela  កាលពីខែមេសា។ មន្ទីរពេទ្យឯកជនត្រូវបានអាជ្ញាធររដ្ឋជួលដើម្បីធ្វើតេស្តរកកូវីដ-១៩។ រដ្ឋ Uttarakhand រងការរិះគន់យ៉ាងខ្លាំងចំពោះការប្រារព្ធពិធីងូតទឹកលាងបាប Kumbh Mela ដែលបានទាក់ទាញមនុស្សរាប់លាននាក់កំឡុងពេលរាតត្បាតកូវីដ-១៩ខ្លាំង។
  1. ១៦ មិថុនា ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៦៩៣ នាក់ ,ជាសះស្បើយចំនួន៧៥៤នាក់ និងករណីស្លាប់៧នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤០.១៥៧នាក់, អ្នកជាសះស្បើយសរុប៣៤.៣២៥នាក់ និងអ្នកស្លាប់សរុប៣៦៨នាក់។
  2. ១៦ មិថុនា ២០២១ ហួត សុងហាក់ កម្ពុជា គិតត្រឹម ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មានឆ្លងថ្មី ៦៩៣ នាក់ទៀត ជាសះស្បើយ ៧៥៤ នាក់ និងស្លាប់ ០៧ នាក់- ករណីឆ្លងសហគមន៍ ៦៦០ នាក់ - អ្នកដំណើរពីបរទេស ៣៣ នាក់- អ្នកឆ្លងសរុប= ៤០,១៥៧ នាក់- អ្នកជាសះស្បើយ= ៣៤,៣២៥ នាក់- អ្នកស្លាប់= ៣៦៨ នាក់។
  3. ១៦ មិថុនា ២០២១  នៅថៃ គេដោះបែបណារឿង អន្តោប្រវេសខុសច្បាប់? ម្ចាស់ក្រុមហ៊ុន អាជីវកម្ម គេត្រូវការ កម្លាំងពលកម្មខុសច្បាប់ ព្រោះមានតម្លៃថោក ដូចជា ច្បាប់ការងារថៃ តម្រូវ ១៥ដុល្លា/ថ្ងៃ ដែលកម្មករខុសច្បាប់ គេចំណាយតែ ៧ ទៅ ១០ ដុល្លា/ថ្ងៃ បែបនេះ ខាង កងទ័ពជើងទឹក ថៃ នគរបាលថៃ គេចុះធ្វើ រដ្ឋបាល ចាប់មនុស្សមើលកាត់ បង់ពន្ធប្រចាំឆ្នាំឬនៅ?។ នៅកម្ពុជា ច្បាប់តម្រូវ បង់លុយ ៧៥ ម៉ឺនរៀល/ឆ្នាំ បើមួយគ្រួសារមាន ១០ នាក់ ចាប់បាន លក់ បែត្រី ឬ លក់ទូក បង់លុយ ? ឬ ទាមទារ ម្ចាស់ក្រុមហ៊ុន កសិដ្ឋាន បង់ជំនួស ៕
  4. ១៦ មិថុនា ២០២១ PNN News កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេបានប្រមាណ១៣៨១កន្លែងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចូលរួមអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា បានចុះរុះរើបែចិញ្ចឹមត្រី និង ផ្ទះបណ្តែតទឹកនៅក្នុងភូមិសាស្រ្តខណ្ឌចំនួន០៥ បានប្រមាណ១៣៨១កន្លែង។ សេចក្តីរាយការណ៍ឱ្យដឹងថាដោយការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកនៅតែបន្តអនុវត្តមិនមានការពន្យាពេលនៃការរុះរើនោះឡើយ។ កម្លាំង​សមត្ថកិច្ចបន្តចុះអនុវត្តវិធានការរុះរើនេះឱ្យអស់មិនឱ្យមានការតាំងលំនៅឋាន រឺការប្រកបរបរអាជីវកម្ម អាណាធិបតេយ្យលើផ្ទៃទឹកទន្លេនេះទៅមុខទៀតទេ។ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ឱ្យដឹងថា ចំពោះបែចិញ្ចឹមត្រី ដែលមានត្រីគឺតម្រូវឱ្យនាំយកមកប្រមូលផ្តុំតែមួយក្នុងខណ្ឌព្រែកព្នៅ ដោយរងចាំអនុវត្តវិធានការបន្ត ដោយឡែកចំពោះបែចិញ្ចឹមត្រីដែលគ្មានត្រីចិញ្ចឹមត្រូវរុះរើចោល។បើយោងតាមរបាយការណ៍ឱ្យដឹងថា រយៈពេល០៣ថ្ងៃនៃការអនុវត្តវិធានការរុះរើគឺថ្ងៃទី១២,១៣និងថ្ងៃទី១៤ ខែមិថុនា មានបែចិញ្ចឹមត្រី៧៦៣បែត្រូវបានរុះរើ ចំណែកផ្ទះបណ្តែតទឹក៦២៨ខ្នងក៏ត្រូវបានរុះរើផងដែរ។ សូមបញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ដោយប្រកាសចំពោះអ្នករស់នៅនិងប្រកបបរបរលើផ្ទៃទឹកទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យរុះរើរឺចល័តផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីនិងសំណង់មិនរៀបរយឱ្យអស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយទុករយៈពេល០៧ថ្ងៃ។ក្នុងអំឡុងពេលនៃការចុះអនុវត្តឱ្យរុះរើនោះផងទៀតគឺរដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវរាល់ការខូចខាតរឺបាត់ណាមួយនោះឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ។
  5. ១៦ មិថុនា ២០២១ ENN Hot news នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី ១៦ មិថុនា ២០២១នេះ អាជ្ញាធរវៀតណាម បានបណ្តេញ ជនជាតិវៀតណាម ដែលមាន ផ្ទះបណ្តែតទឹក និងទូក ដែលចូលទៅក្នុងទឹកដី វៀតណាម ឲ្យចូលមកខាងទឹកដីកម្ពុជាវិញ ក្នុងនោះមានទូក ចំនួន១៧ និង ផ្ទះបណ្តែតទឹក មានចំនួន ១០ ហើយមានមនុស្សសរុបចំនួន ប្រហែល ៤៧នាក់ ។ពេលនេះទូកទាំងនេះ កំពុងចតនៅចំងាយប្រហែល ១គីឡូម៉ែត ពីព្រំដែនកម្ពុជា វៀតណាម ដែលស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។ បច្ចុប្បន្ន អាជ្ញាធរស្រុក និង សមត្ថកិច្ចពាក់ព័ន្ធ កំពុងចាត់វិធានការ ដើម្បីបណ្ដេញ ទូក និង ផ្ទះបណ្តែតទឹក ទាំងអស់នេះ ចេញពីភូមិសាស្ត្រស្រុកពាមជរ ។
  6. ១៦ មិថុនា ២០២១ Soy Sopheap Official អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន ជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី
  7. ១៦ មិថុនា ២០២១ ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ការចេញមកឆ្លើយតបែបនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិពីលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដែលបានចោទសួរថា ឥឡូវដល់វេនអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ម្តង តើថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានហ៊ាន ឬមិនហ៊ាន អនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ចំពោះនិគមន៍ជនយួន ដែលរស់នៅបង្កអាណាធិបតេយ្យ បំពុលបរិស្ថានទន្លេ ។ យោងតាមសេចក្ដីបំភ្លឺ កាលពីថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលមតិរបស់លោកនាយកសារព័ត៌មានដើមអំពិល ជុំវិញការអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍លើជនបរទេសខុសច្បាប់ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអះអាងថា «ការគ្រប់គ្រងការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។ ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា» ។ កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានថ្លែងអំណរគុណដល់ លោកនាយកសារព័ត៌មានដើមអម្ពិល ចំពោះមតិដែលបានលើកឡើង ដែលបង្ហាញអំពីស្មារតីចូលរួម ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ។ ដោយឡែកដើម្បីប្រែក្លាយស្មារតីនេះ ទៅជាលទ្ធផលជាក់ស្ដែង អគ្គនាយកដ្ឋានស្នើសុំលោកនាយកសារព័ត៌មាន ផ្តល់កិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានជាក់លាក់ អំពីជនបរទេសខុសច្បាប់ ដើម្បីអគ្គនាយកដ្ឋាន ចាត់កម្លាំងទៅធ្វើការត្រួតពិនិត្យ ស្របតាមនីតិវិធីច្បាប់ ៕
  8. ១៦ មិថុនា ២០២១ ភ្នំពេញ៖ សំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី ជាង៤០០ ក្នុងចំណោមសរុប ៥០០ នៅខណ្ឌច្បារអំពៅ បានរុះរើពីទន្លេហើយ។ នេះបើតាមលោក ចេង មុនីរ៉ា អភិបាល ខណ្ឌច្បារអំពៅ ដោយបញ្ជាក់ថា នៅសល់តែបែត្រី ចំនួន៤៦ទៀតប៉ុណ្ណោះ ដែលមិនទាន់រុះរើ។ចំពោះបែចិញ្ចឹមត្រីចំនួន ៤៦ ដែលនៅសល់ លោកចេង មុនីរ៉ា មិនបានបញ្ជាក់ពីថ្ងៃរុះរើឡើយ ដោយលោកអះអាងថា ម្ចាស់បែត្រីសុំពេលវេលាពន្យារសិន។ លោក ចេងមុនីរ៉ា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងខ្លីថា៖ «មកដល់ម៉ោងនេះ មានតែ៤៦បែទៀតទេ ដែលពួកគាត់សុំពេលវេលា ដើម្បីគាត់ដួសត្រីគាត់ឡើង និងគាត់ចល័តចេញ»។គួររម្លឹកថា កាលពីថ្ងៃទី២មិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញលិ ខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា។លោក បានបញ្ជាក់ថា ក្នុងករណីបើនរណារឹងរូស មិនព្រមរុះរើផ្ទះបណ្ដែតទឹក, ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក និងបែចិញ្ចឹមត្រី អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោះស្រាយតាមច្បាប់។ ប្រជាពលរដ្ឋដែលមានបែរចិញ្ចឹមត្រី និងសំណង់មិនរៀបរយ នៅតាមទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ភាគច្រើន ជាជនជាតិខ្មែរឥស្លាម និងពលរដ្ឋមានដើមកំណើតរៀតណាម៕
  9. ១៦ មិថុនា ២០២១ Anh Kiet Border guards detect 1,800 illegal immigrants in May In early May, the Ministry of Public Security has ordered a national crackdown on illegal immigration in Vietnam. Over 1,800 illegal entrants were detected in May, most of them from China and Cambodia, according to the Army Medical Department under the Ministry of National Defence. According to the Head of the ministry's Army Medical Department, Nguyen Xuan Kien, border guards have deployed over 1,900 checkpoints along the border with over 12,800 staff. He said nearly 500 staff have been assigned to patrol the sea areas along the southwestern regions. "In May alone, authorities conducted immigration procedures for around 152,000 people along the border." Kien said that more than 580 houses have been erected to provide accommodation for border guards on duty along Cambodian and Laotian frontiers and 175 quarantine zones have been established for immigrants.
  10. ១៦ មិថុនា ២០២១ 10,000 Vietnamese at deportation risk in Trump’s crackdown Pham said some Vietnamese have been arrested by the authorities because their visas had expired. She said around 10,000 Vietnamese will be affected as the Trump administration tightens its control on immigrants. The U.S. Census Bureau estimates that about 1.3 million Vietnamese immigrants are living in the United States. Many are at risk of deportation, especially those who have lost their green card due to convictions.
  1. ១៥ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៥ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤៩៥ នាក់ (ឆ្លងសហគមន៌: ៤៥១នាំចូល: ៤៤) និងមានជាសះស្បេីយ #៦០៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៩៤៦៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣២=៣៩៥៧១នាក់ និង ស្លាប់ថ្មី #១៣នាក់ សរុបស្លាប់ #៣៦១នាក់
  2. ១៥ មិថុនា ២០២១ ខ្មែរប្រៀបដូចឆ្មាខ្លាចទឹកត្រជាក់៖  ឆ្នាំ ១៩៥០ មាន រដ្ឋាភិបាល ចាម ចំនួន ០៣ ក្លែងខ្លួនជាព្រះសង្ឃខ្មែរ ដើម្បីប្រមូលកម្លាំងខ្មែររំដោះ នគរចំប៉ាផង និងវាតទឹកដីផង។ ដោយមានជំនួយពី បារាំង អាមេរិក ពួកគេធ្វើជាជឈ្លោះគ្នា ហៅថា ល្បិចសាច់កម្ម។ ព្រះសង្ឈ ចៅ តារា ជានាយករដ្ឋមន្រ្តី កម្ពុជាក្រោម ឡេះ កាសឹម ជានាយករដ្ឋមន្រ្តីនៅកម្ពុជា និង យី បាវ ជានាយករដ្ឋមន្រ្តីកម្ពុជាភាគខាងជើង ដោយយកទីតាំង ចំប៉ាសាក់់ លាវ វៀតណាមខាងត្បូង និង កម្ពុជាខាងកើតទន្លេមេគង្គ។ ឆ្នាំ ១៩៧២ កងទ័ពរដ្ឋាភិបាល ឡេស កាសឹម ចុះចូលជាមួយ លន់ នល់ កាន់គ្រឹស្តសាសនា រួចចាប់ យីប៉ាវ យកទៅ ប្រហារជីវិត ! លុះឆ្នាំ ២០១៣ មនុស្សម្នាក់ ឈ្មោះ កុក ស មកចុះហត្ថលេខាជាមួយ បក្សសាងគ្រោះជាតិ កាត់ដីខ្មែរ ០៤ ខេត្តឲ្យ យួនម៉ុងតាញ៉ា-- នេះបានជា ខ្មែរខ្លាច ចាម ដូច ឆ្មាខ្លាចទឹកត្រជាក់ ៕ 
  3. ១៥ មិថុនា ២០២១ Thmey Thmey 25 ពលរដ្ឋខ្មែរ-អ៊ិស្លាមមួយចំនួន ចិញ្ចឹមជីវិតដោយរបរនេសាទនិងរស់នៅលើផ្ទៃទន្លេចតុមុខ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អស់រយៈពេលជិត៣០ឆ្នាំហើយ។ ពួកគាត់ បង្ហាញផលលំបាកខ្លាំង និងមិនអាចដោះស្រាយទាន់ពេលវេលា នៅពេលអាជ្ញាធររាជធានីភ្នំពេញ ចេញបញ្ជាភ្លាមៗឲ្យពួកគាត់ រុះរើរោងជាលំនៅឋាននៅជាប់តាមដងទន្លេ ព្រំទាំងឲ្យដកទូកទេសាទចេញពីទន្លេ
  4. ១៥ មិថុនា ២០២១ យុវជន៧មករា ឯកឧត្តម សុខ ឥសាន បានលើកឡើងថា គ្មានប្រទេសណាមួយអនុញ្ញាតឲ្យមានអន្តោប្រវេសន៍ខុសច្បាប់មកនៅខុសច្បាប់ និងអាណាធិបតេយ្យក្នុងប្រទេសគេទេ បើទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យតាំងទីលំនៅដ្ឋានខុសច្បាប់ និងបែបអាណាធិបតេយ្យតាមផ្លូវ និងទន្លេដែរ ។ 
  5. ១៥ មិថុនា ២០២១ រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេចំពោះជនបរទេសខុសច្បាប់ ត្រូវអនុវត្តច្បាប់ ស្តីពី អន្តោប្រវេសន៍ និងសញ្ជាតិ ។
  6. ១៥ មិថុនា ២០២១ រាជរដ្ឋាភិបាលកម្ពុជាមានផែនការរៀបចំស្របទៅតាមគោលការណ៍ច្បាប់ និងប្រកបដោយមនុស្សធ៌ម គោរពសិទ្ធិមនុស្សដោយមិនប្រកាន់ទៅលើជនជាតិណាមួយទេ ។
  7. ១៥ មិថុនា ២០២១ San Prumភ្នំពេញ៖  ប្រជាពលរដ្ធខ្មែរជាច្រើន មានអំណរសាទរ ទៅលើចំណាត់ការណ៍ដ៏មានប្រសិទ្ធិភាពរបស់អាជ្ញាធររាជធានីភ្នំពេញ ឱ្យប្រជាពលរដ្ឋវៀតណាមដែលរស់នៅខុសច្បាប់ រុះរើផ្ទះបណ្ដែតទឹកនៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ចេញពីតំបន់ហាមឃាត់ខាងលើក្នុងរយ:ពេល ១សប្តាហ៏  ។ទន្ទឹមនោះ ប្រជាពលរដ្ឋខ្មែរភាគច្រើន គាត់បែរជាមានការខកចិត្តទៅវិញ បន្ទាប់ពីទទួលបានដំណឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតិដល់ប្រជាជន​វៀតណាមរស់នៅខុសច្បាប់ ត្រូវនាំគ្នាធ្វើដំណើរ  អូសសណ្ដោងផ្ទះ និងបែលត្រី ទៅបោះទីតាំងថ្មីលើផ្ទៃបឹងដងទន្លេសាប ដែលស្ថិតនៅក្បែរវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ដែលជាតំបន់ព្រំប្រទល់ជាប់ស្រុកពញ្ញាឮ ខេត្កណ្ដាល។-ប្រជាពលរដ្ឋខ្មែរលើកឡើងថា ÷ ប្រសិនជាអញ្ចឹង គឺ ដដែល ជា ដដែល ហើយសំណង់អាណាធិបតេយ្យអាចនិងកើនមានឡើងបន្ថែមទៀត ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់លើផ្ទៃទឹកបឹងទន្លេសាប ប៉ះពាល់ដល់បរិស្ថាន និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ។ -កូនខ្មែរជាច្រើនដែលនិយមលេងតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook បានសរសេរក្នុង Comment ថា÷ ម្តេចក៏រដ្ឋបាលរាជធានីភ្នំពេញ ឬ ក្រសួងមហាផ្ទៃ មិនព្រមពិនិត្យ និងអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដែលរដ្ឋសភាជាតិបានអនុម័តរួចហើយ តាំងពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ១៩៩៤ ។ ប្រទេសយើងមានច្បាប់អន្តោប្រវេសន៍ សម្រាប់អនុវត្តច្បាប់ និងអាចបណ្តេញចេញនូវបរទេសមិនមែនអន្តោប្រវេសន៍ ចេញពីប្រទេស​កម្ពុជា ស្របតាមមាត្រា ២៩ និងមាត្រា ៣៧, ៣៩ នៃច្បាប់នេះ  ដែលជនបរទេសណាមករស់នៅមិនស្របច្បាប់ក្នុងទឹកដីប្រទេសកម្ពុជា ។
  8. ១៥ មិថុនា ២០២១ ឡៃលី ប៉ោយប៉ែត-Laily Poipet ព្រំដែនកម្ពុជាវៀតណាមថ្ងៃនេះ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិ កោះរកា និង ក្អមសំណ ( ព្រំដែន កម្ពុជា-វៀតណាម ) សមត្ថកិច្ច ព្រំដែន វៀតណាម បានយកសាឡង់ ដឹកខ្សាច់ ប្រមាណ 35គ្រឿង និង នាវាកងទ័ពការព្រំដែន ចំនួន 03គ្រឿង មកដាក់ពង្រាយ បិទទន្លេមេង្គ ដើម្បីទប់ស្កាត់ បែត្រីជនជាតិវៀតណាម ចំនួន 78 បែ ចូលទៅក្នុងប្រទេសវៀតណាម ។ បច្ចុប្បន្ន បែរត្រី ចំនួន78 របស់ជនជាតិវៀតណាម ដែលធ្វើដំណើរចេញ ពីរាជធានីភ្នំពេញ  សំដៅចូលទៅក្នុងប្រទេសវៀតណាម កំពុងសំចត នៅ​កោះតាឈឹង ស្ថិតក្នុងភូមិសាស្រ្ត ឃុំខ្ពបអាទាវ ស្រុកលើដែក ខេត្តកណ្តាល ចម្ងាយពីខ្សែបន្ទាន់ព្រំដែន ប្រមាណ 14 ទៅ 15គីឡូម៉ែត្រ ។
  9. ១៥ មិថុនា ២០២១ រដ្ឋបាលរាជធានីភ្នំពេញចេញវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ តាមបណ្ដារោងចក្រ-សហគ្រាស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
  10. ១៥ មិថុនា ២០២១ យោងតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺ កំណត់នូវវិធានការចាំបាច់បែងចែកជា៣ដំណាក់កាល ។រោងចក្រ សហគ្រាស ត្រៀមទីតាំងសមស្របសំរាប់ធ្វើតេស្តយកសំណាកអនុវិត្តវិធានចត្តាឡឺស័ក ឬព្យាបាលជំងឺកូវិដ១៩ កម្រិតស្រាល។ ត្រូវត្រៀមឧបករណ៍តេស្តរហ័សរកវីរុសកូវិដ១៩ដែលបានចុះបញ្ជីកាពីក្រសួងសុខាភីបាល និងអោយមានគ្រូពេទ្យរបស់រោងចក្រ សហគ្រាស ប្រចាំការ នៅគិលានដ្ឋានរោងចក្រ សហគ្រាស ស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីការងារ ដើម្បីផ្តល់សេវាសុខាភិបាលបឋម ព្រមទាំងសហការជាមួយមន្ត្រីសុខាភិបាល ពេទ្យការងារ និងអាជ្ញាធរមូលដ្ឋាន ក្នុងការពិនិត្យវិភាគរកវីរុសកូវិដ១៩។
  11. ១៥ មិថុនា ២០២១ យុវជន៧មករា ឯកឧត្តម សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ១- ការបណ្តេញសំណង់មិនរៀបរយនៅក្នុងទន្លេនិងតាមមាត់ទន្លេចេញ = គឺជាការសំអាតបរិស្ថានទន្លេនិងមាត់ទន្លេដើម្បីអនាម័យទាំងអស់គ្នា? ២- រាជរដ្ឋាភិបាលកម្ពុជាមានផែនការរៀបចំស្របទៅតាមគោលការណ៍ច្បាប់ និងប្រកបដោយមនុស្សធម៌ គោរពសិទ្ធិមនុស្ស = ដោយមិនប្រកាន់ទៅលើជនជាតិណាមួយទេ? ៣- អ្នកណាផ្តល់ភាពស្របច្បាប់ឲ្យជនបរទេសមកនៅកម្ពុជាដោយខុសច្បាប់? = កុំចេះតែនិយាយនិងចោទដោយគ្មានមូលដ្ឋាន?  ៤- រាជរដ្ឋាភិបាលកម្ពុជាគាំពារតែអ្នករស់នៅស្របច្បាប់ទេ = ចំពោះជនបរទេសខុសច្បាប់ត្រូវអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍និងសញ្ជាតិ។ ៥- ទុកពេលឲ្យមួយសប្តាហ៏គឺជាការសមស្របហើយ = មិនត្រូវថ្នាំងថ្នាក់ទេតាមពិតត្រូវតែអរគុណអាជ្ញាធរខ្មែរដែលមានការអធ្យាស្រ័យឲ្យនៅយូរមកហើយ។ ៦- គ្មានប្រទេសណាអនុញ្ញាតឲ្យមានអន្តោប្រវេសខុសច្បាប់មកនៅខុសច្បាប់និងអនាធិបតេយ្យក្នុងប្រទេសគេទេ = ទោះបីអាជ្ញាធរវៀតណាមក៏មិនអនុញ្ញាតឲ្យជនជាតិខ្លួនតាំងទីលំនៅដ្ឋានខុសច្បាប់និងបែបអនាធិបតេយ្យតាមផ្លូវនិងទន្លេដែរ ។  ៧- ស្នើកុំយល់ច្រឡំជនជាតិខ្មែរក្រោមបានក្លាយទៅជាជនជាតិវៀតណាមនៅនឹងកន្លែងហើយ = ក្រោយពេលដែលបារាំងបានប្រគល់ដែនដីនេះទៅឲ្យវៀតណាមគ្រប់គ្រងតាមអំណាចបារាំង។  ៨- ឱអស់លោកមហាយោបល់ = តាំងពីយូរមកហើយម៉េចមិននិយាយ ឥឡូវគេធ្វើទៅហើយស្រាប់តែឯងមកនិយាយព្រោងព្រាតហាក់ទើបភ្ញាក់ពីដេក? ៩- បើអស់លោកពិតជាមានឧត្តមគតិស្នេហាជាតិមែន =  អស់លោកពិតជានិយាយតាំងពីដំបូងមកម៉្លេះ? ១០- នៅកម្ពុជាអត់មានវិបត្តិនយោបាយទេ = មានតែអ្នកនយោបាយនៃក្រុមឧទ្ទាមក្រៅច្បាប់ទេដែលមានវិបត្តិ បែកបាកគ្នា អត់សិទ្ធិធ្វើនយោបាយ និងរត់ចោលស្រុក?
  12. ១៥ មិថុនា ២០២១ ឆ្នាំ ១៩៥០ ដល់ ១៩៦៣ មេដឹកនាំវៀតណាមខាងត្បូង កាន់ កាតូលិក ធ្វើសង្រ្គាមសម្លាប់អ្នកកាន់ ពុទ្ធសាសនា ចាម និង ពុទ្ធសាសនា ខ្មែរ ។
  13. ១៥ មិថុនា ២០២១ ឆ្នាំ ១៩៦៣ អាមេរិក សម្លាប់ មេដឹកនាំ កាន់ កាតូលិក ក្នុងរដ្ឋប្រហារយោធា នៅ វៀតណាម ខាងត្បូង។
  14. ១៥ មិថុនា ២០២១ ឆ្នាំ ១៩៦៣ ដល់ ១៩៧០ អាមេរិក ទំលាក់គ្រាប់បែក នៅ កម្ពុជា និង វៀតណាម គោលបំណង គោលបំណងតាមកំទេច សម្លាប់ ពួកកាន់ពុទ្ធសាសនា ដែលមានឈ្មោះថា វៀតកុង និង          វៀតមិញ
  15. ១៥ មិថុនា ២០២១ ឆ្នាំ ១៩៧៥ ប៉ុល ពត សម្រាប់ជនជាតិ ចាមកាន់ ឥស្លាមអស់ជាច្រើនម៉ឺននាក
  16. ១៥ មិថុនា ២០២១ ឆ្នាំ ១៩៧៩ រំដោះប្រទេសកកម្ពុជាឡើងវិញ ដោយបើកទូលាយសាសនា ពេលនោះ សាសនាឥស្លាម និង សាសនាព្រះពុទ្ធ ចល័តតាមដងទន្លេមេគង្គ ចូលមកកម្ពុជាច្រើនសន្ធឹកសន្ទាប់។ តើជន កាន់ពុទ្ធសានាទាំងនោះជា នណា? តាមការវិភាគ ស្រាវជ្រាវ  ពួកគេ គឺជា ជនជាតិ ចាម ដែលកាន់ពុទ្ធសាសនា មិនព្រម ដូរសាសនា Convert religion ក៍ភៀសមកនៅកម្ពុជា ដែលវៀតណាម មិនទទួលយក ព្រោះថា មិនមែនជា សាសនាដើមវៀតណា។ 
  17. ១៥ មិថុនា ២០២១ ឆ្នាំ ២០១២ មានចលនាបៈបោរ នៅ ក្រចេះ និងការ ផ្លាស់ទីលំនៅ ជនជាតិ ចាម នៅ កំពង់ឆ្នាំង ឲ្យឡើងគោក តាមការ ជួលដី ដែល វៀតណាម ជាអ្នក បង់ថ្លៃ ។
  18. ១៥ មិថុនា ២០២១ ឆ្នាំ ២០១៣ មាន ការចុះហត្ថលេខារវាង សង្រ្គោះជាតិ CNRP និង កុក ស តំណាង ឥស្លាម
  19. ១៥ មិថុនា ២០២១ ឆ្នាំ ២០២១ ការរុះរើ ផ្លាស់ទីកន្លែងរបស់ជនរស់នៅលើទឹកចេញពី ភ្នំពេញ តែ វៀតណាម ប្រឆាំងតប ដោយស្នើរសុំដី និង កន្លែងរស់នៅប្រកបអាជីវកម្ម ។
  20. ១៥ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥ (15th ADMM) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៨ (8th ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២១ ដោយកិច្ចប្រជុំនេះប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ។
  21. ១៥ មិថុនា ២០២១ PVN News សមត្ថកិច្ចវៀតណាមនៅច្រកព្រំដែន កោះរការខេត្ត ព្រៃវែង មិនទទួលជនជាតិវៀតណាមខ្លួនឯងអោយត្រលប់ទៅប្រទេសរបស់ខ្លួនវិញក្រោមលេសថាខ្លាចឆ្លងកូវីដ គួរតែអោយពេទ្យរបស់ខ្លួនមកពិនិត្យនៅព្រំដែននិងធ្វើចត្តាឡីស័កលេីទឹកដីរបស់ខ្លួន ប្រសេីរជាងបដិសេធលេីគោកបែបនេះ ។   កុំលេងខូចពេកសមមិត្តវៀតណាម បេីមិនអោយចូល កម្ពុជាក៏មិនអោយនៅដែរ Go back home you are drunk
  22. ១៥ មិថុនា ២០២១ Koh Santepheap Daily ជនជាតិវៀតណាម បាននិយាយថា នៅព្រំដែនខាងភាគីវៀតណាមបានបិទមិនអោយពួកគាត់ឆ្លងដែនចូលក្នុងប្រទេសទេ ដូច្នេះពេលនេះពួកគាត់មានតែសំងំរង់ចាំ   អោយខាងសមាគម និងទូតវៀតណាម ជួយរកដំណោះស្រាយអោយតែប៉ុណ្ណោះ (មានវីដអូ )
  23. ១៥ មិថុនា ២០២១ ភ្នំពេញ៖ កាលពីវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យឆ្មក់ចូលទៅចុះបិទហាងខារ៉ាអូខេមួយកន្លែងយីហោផាត ធី នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិប៉ប្រកត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនខ្លាចការឆ្លងជំងឺកូវីដ-១៩ឡើយ ដោយ ឃាត់ខ្លួនមនុស្សចំនួន៣២នាក់។
  24. ១៥ មិថុនា ២០២១ BTV Cambodia ក្នុងរយៈពេលបីថ្ងៃ បន្ទាប់ពីចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកអាធិបតេយ្យនៅលើផ្ទៃទឹកទន្លេ នៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ដែលជាប់នឹងមាត់ទន្លេនោះ នគរបាលរាជធានីភ្នំពេញបានរុះរើបែចិញ្ចឹមត្រីបានជិត៨០០បែ  និងផ្ទះបណ្តែតទឹកដែលភាគច្រើនជារបស់វៀតណាមទាំងអស់បានជិត​៦០០​ខ្នង ខណៈបែដែលកំពុងមានត្រីនៅឡើយអាជ្ញាធរសម្រេចពន្យាពេលរហូត ដល់ត្រីបានផលទើបអនុញ្ញាតឲ្យរុះរើ។
  25. ១៥ មិថុនា ២០២១ កូន ពៅ នាង សេន ង្វៀន (Sen Nguyen) គឺជាអ្នកកាសែតជនជាតិវៀតណាមដែលធ្វើការអោយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗដូចជា រ៉យទ័រ (Reuters), អាល់ចាហ្ស៊ីរ៉ា (Al Jazeera) និងកាសែត South China Morning Post ជាដើម។ អត្ថបទនាងជាភាសាអង់គ្លេសច្រើនតែសរសេរអំពីការលំបាករបស់ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា ជាពិសេស គឺការគ្មានឯកសារផ្លូវច្បាប់ ការគ្មានអត្តសញ្ញាណប័ណ្ណ ការរស់លើទឹកដីមួយដែលគ្មានសញ្ជាតិ ការរ៉ៅឆានជីវិតពួកគេដោយប៉ូលីសខ្មែរ ការរស់នៅដោយអនាគតមិនឋិតឋេរ...។ ម្ដងនាងសរសេរអំពីជនជាតិវៀតណាមនៅច្បារអំពៅ ម្ដងទៀតសរសេរអំពីជនជាតិវៀតណាមនៅកោះធំខេត្តកណ្ដាល ម្ដងនៅកំពង់ឆ្នាំង....។ ការសរសេរអត្ថបទបែបនេះ គឺជាការទាក់ទាញសមានចិត្តមជ្ឈដ្ឋានអន្តរជាតិអោយអាណិតជនជាតិវៀតណាមនៅស្រុកខ្មែរ។ ដូច្នេះហើយឲ្យតែនិយាយដល់ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា ក្នុងភ្នែកអន្តរជាតិ វាគឺជាកំហុសរបស់រដ្ឋខ្មែរដែលមិនព្រមផ្ដល់សញ្ជាតិដល់ពួកវា។ ជាក់ស្ដែងថ្ងៃនេះសារព័ត៌មានដ៏ល្បីល្បាញ CNN (ស្រង់ព័ត៌មានពី Story by Reuters) បានចុះផ្សាយទាំងបំភ្លៃថារដ្ឋបាលរាជធានីភ្នំពេញបានរុះរើផ្ទះជនជាតិវៀតណាមដោយបង្ខំ ដែលពួកគេបានរស់នៅយ៉ាងសុខស្រួលអស់រាប់ជំនាន់៕
  1. ១៤ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៤ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៤២ នាក់ (ឆ្លងសហគមន៌: ៥០៥នាំចូល: ៣៧) និងមានជាសះស្បេីយ #១១០៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៨៩៦៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣២៩៦៧នាក់ និង ស្លាប់ថ្មី  ១៣នាក់ សរុបស្លាប់ #៣៤៨នាក់ 
  2. ១៤ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន  ៥៤២នាក់ និងអ្នកជំងឺជា សះស្បើយចំនួន១១០៩ នាក់។
  3. ១៤ មិថុនា ២០២១ (បន្ទាយមានជ័យ)ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងជួរមុខ កងពលតូចថ្មើរជើងលេខ៥១ ល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅបន្ទាត់ព្រំដែនកម្ពុជាថៃ និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថា កងកម្លាំងជួរមុខរបស់កងពល បានសហការជាមួយកម្លាំងចម្រុះ អនុវត្តភារកិច្ច ប្រតិបត្តិការល្បាតត្រួតពិនិត្យ ជាប្រចាំទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូល ដោយខុសច្បាប់ ពីសំណាក់មេខ្យល់ តាមគ្រប់រូបភាព ក្នុងនោះដែរ កងកម្លាំងកងពល និងកងកម្លាំងចម្រុះ ក៏បានឃាត់ខ្លួនពលករលួចឆ្លងដែនជាបន្តបន្ទាប់ និងបានអប់រំណែនាំកំុឲ្យចាញ់បោកមេខ្យល់ រួចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក្កតាមវិធានការរដ្ឋបាលខេតបន្ទាយមានជ័យ ក្រសួងសុខាភិបាល និងបានស្រាវជ្រាវចាប់មេខ្យល់មួយចំនួនបញ្ជូនអោយសមត្ថកិច្ចជំនាញអនុវត្តតាមច្បាប់ផងដែរ។
  4. ១៤ មិថុនា ២០២១ Prum san - សមាគមវៀតណាម នៅកម្ពុជា ចេញសេចក្តីប្រកាសមិនឲ្យជនជាតិយួន វិលត្រឡប់ទៅប្រទេសវៀតណាម និងពលរដ្ឋវៀតណាម ដែលកំពុងត្រូវបានផ្លាស់ទីលំនៅ ចំនួន ៦ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ឲ្យស្នាក់នៅនឹងកន្លែង និងមិនត្រូវផ្លាស់ទីផ្ទះបណ្ដែតទឹក ផ្ទះទូក និងក្បូន ទៅប្រទេសវវៀតណាម -ចំណុចនេះ ខ្ញុំសូមបញ្ជាក់ទៅ លោក-លោកស្រី ដែលជាប្រធានសមាគមន៍វៀតណាម ជ្រាបថា- សមាគមន៍វៀតណាម គឺជាស្ថាប័នឯកជន ដែលមានភារកិច្ចតាមឃ្លាំមើល និងតាមដានពីស្ថានភាពរស់នៅរបស់ប្រជាជនវៀតណាមខុសច្បាប់ ដែលរស់នៅលើទឹកដីកម្ពុជា " និងស្នើសុំការពារក្នុងករណីចាំបាច់ណាមួយ ដល់ពលរដ្ឋរបស់ខ្លួន " សមាគមន៍វៀតណាម មិនតំណាងឱ្យរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាម និងគ្មានសិទ្ធិសម្រេចលើជោគវាសនាប្រជាជនវៀតណាមឡើយ ដូច្នេះការស្នើសុំរបស់សមាគមន៍វៀតណាម ត្រូវធ្វើឡើងតាមរយ:ស្ថានទូតវៀតណាមប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ។ -រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការចង្អុលបង្ហាញពីប្រមុខដឹកនាំប្រទេស សាលារាជធានីភ្នំពេញ មានភារកិច្ច និងឆន្ទានុសិទ្ធិ ក្នុងការសម្រេចបណ្តេញចេញនូវរាល់ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយណា ចេញ​ពីប្រទេសកម្ពុជា ឬ អាចឱ្យស្នាក់នៅទីជំរុំប្រមូលផ្តុំបណ្តោះអាសន្នក្នុងទឹកដីនៃប្រទេសកម្ពុជា ស្រប​តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមកតិការសញ្ញា ឬអនុញ្ញាអន្តរជាតិ ប្រសិនស្ថានភាពប្រទេសកម្ពុជា ត្រូវប្រឈម និងដោះស្រាយចំពោះមុខនូវវិបត្តិជំងឺ Covid-19 ដែលឆ្លងជាសាកល ។
  5. ១៤ មិថុនា ២០២១ ជនគ្មានរដ្ឋ Stateless Population : កម្ពុជា សុំប្រជាជនទាំងនេះ រើចេញ ពីផ្ទៃ ទឹក ខាងវៀតណាម ប្រឆាំងតបថា បើរើពីទឹក ទាល់តែ មានដីឲ្យនៅ ! កម្ពុជាថា នេះជា ជនជាតិវៀតណាម ម៉េចមិនយកទៅវិញ? វៀតណាមគេថា គេមិនទទួលទេ តើអ្វីជារឿងនាំឲ្យ ប្រជាជន គ្មានរដ្ឋ Stateless People?
  6. ១៤ មិថុនា ២០២១ (បន្ទាយមានជ័យ)ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងជួរមុខ កងពលតូចថ្មើរជើងលេខ៥១ ល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅបន្ទាត់ព្រំដែនកម្ពុជាថៃ និងតំបន់ក្រហមបិទខ្ទប់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។សូមបញ្ជាក់ថា កងកម្លាំងជួរមុខរបស់កងពល បានសហការជាមួយកម្លាំងចម្រុះ អនុវត្តភារកិច្ច ប្រតិបត្តិការល្បាតត្រួតពិនិត្យ ជាប្រចាំទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូល ដោយខុសច្បាប់ ពីសំណាក់មេខ្យល់ តាមគ្រប់រូបភាព ក្នុងនោះដែរ កងកម្លាំងកងពល និងកងកម្លាំងចម្រុះ ក៏បានឃាត់ខ្លួនពលករលួចឆ្លងដែនជាបន្តបន្ទាប់ និងបានអប់រំណែនាំកំុឲ្យចាញ់បោកមេខ្យល់ រួចបញ្ជូនទៅមណ្ឌលចត្តាឡីស័ក្កតាមវិធានការរដ្ឋបាលខេតបន្ទាយមានជ័យ ក្រសួងសុខាភិបាល និងបានស្រាវជ្រាវចាប់មេខ្យល់មួយចំនួនបញ្ជូនអោយសមត្ថកិច្ចជំនាញអនុវត្តតាមច្បាប់ផងដែរ។
  7. ១៤ មិថុនា ២០២១ ប្រធានសមាគមវៀតណាមនៅកម្ពុជា លើកពីមូលហេតុដែលពលរដ្ឋខ្លួនមិនអាចទៅប្រទេសវិញបាន ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី១៤ ខែមិថុនា នេះ លោក ស៊ឹម ជី បានបញ្ជាក់ថា ពេលនេះអាជ្ញាធរវៀតណាមបានរឹតត្បិតការចេញចូលតាមច្រកព្រំដែនដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ដោយការឆ្លងរយៈពេលចុងក្រោយនេះ បានធ្វើឲ្យវៀតណាមមានជាង១ម៉ឺនករណី និងស្លាប់ជិត៦០នាក់។  អំឡុងពេលវៀតណាមបិទព្រំដែន បើអាជ្ញាធរនៅតាមបណ្តាខេត្តនានា មិនអនុញ្ញាតឲ្យពលរដ្ឋវៀតណាមស្នាក់នៅបណ្តោះអាសន្នលើផ្ទៃទឹកក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ ពលរដ្ឋវៀតណាម ត្រូវផ្លាស់ទីផ្ទះបណ្តែតទឹក ផ្ទះទូក ឬក្បូនវិលត្រឡប់មកភ្នំពេញវិញដដែល»។ ប្រធានសមាគមវៀតណាម បានពន្យល់យ៉ាងដូច្នេះ។
  8. ១៤ មិថុនា ២០២១ គិតមកដល់ពេលនេះ អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ សុទ្ធតែបានអះអាងពីដំណើរការទៅមុខ ក្រោមបទបញ្ជារបស់លោកអភិបាលរាជធានីភ្នំពេញ ដែលតម្រូវឲ្យម្ចាស់ផ្ទះបណ្តែតទឹក បែត្រី និងសំណង់មិនរៀបរយផ្សេងទៀត រុះរើចេញដើម្បីរក្សាសោភណភាព និងអនាម័យ។ដំបូងឡើយ ក្នុងលិខិតចុះថ្ងៃទី២ ខែមិថុនា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱសានវាទត្រឹមថ្ងៃទី៩ ខែមិថុនា សម្រាប់ការរុះរើ ប៉ុន្តែក្រោយមក សម្រេចឲ្យមានការរុះរើដោយមិនកំណត់ថ្ងៃ ព្រោះចង់អ្នកពាក់ព័ន្ធទាំងនោះរុះរើដោយខ្លួនឯង ប៉ុន្តែព្រមានអនុវត្តវិធានការរដ្ឋបាល ប្រសិនសំណង់មិនរៀបរយទាំងនោះ នៅបន្តត្រៀបត្រាលើដងទន្លេ។
  9. ១៤ មិថុនា ២០២១ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានចេញលិខិតជូនដំណឹង ដល់អ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ ឱ្យរុះរើចេញជាបន្ទាន់ ត្រឹមថ្ងៃទី៩មិថុនា លោក ស៊ឹម ជី ក៏បានដាក់លិខិតស្នើសុំទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋវៀតណាមដែលតាំងលំនៅដ្ឋាននៅតាមទន្លេទាំងនោះ បន្តរស់នៅភ្នំពេញ ដោយមិនធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋកម្ពុជា រួមទាំងបរិស្ថានតាមដងទន្លេ។
  10. ១៤ មិថុនា ២០២១ បើតាមលោក លោក ស៊ឹម ជី ពលរដ្ឋវៀតណាមដែលបានរើកន្លែងស្នាក់ នៅចេញពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានមួយចំនួនបានបោះតង់ស្នាក់នៅតាមច្រាំងទន្លេ និងមួយចំនួនទៀតបានជួលផ្ទះគេស្នាក់នៅ។ លោកបានអះអាងប្រាប់សារព័ត៌មានថ្មីៗ បន្ថែម​ថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមប្រមាណ៤០ទៅ៥០ភាគរយហើយ បានរុះបែចិញ្ចឹមត្រី ផ្ទះទូក និងរុះរើសំណង់នានារបស់ខ្លួនចេញពីទន្លេដែលស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌឬស្សីកែវ...ជាដើម។ បើតាមលោក ស៊ឹម ជី ពលរដ្ឋវៀតណាមដែលតាំងលំនៅដ្ឋានកនៅលើទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គឺមានជិត១០០០គ្រួសារ៕
  11. ១៤ មិថុនា ២០២១ ភ្នំពេញ៖ សមាគមវារីវប្បករខ្មែរ បានចេញសេចក្តីថ្លែងការណ៍ ប្រតិកម្ម មិនសប្បាយចិត្តយ៉ាងខ្លាំងទៅនឹងបុគ្គលឈ្មោះ ខាន់ សុវណ្ណ ជាអ្នកលេងបណ្តាញសង្គមមួយរូបដែលបាននិយាយថា «ប្រជាពលរដ្ឋខ្មែរមិនចេះចិញ្ចឹមត្រី និង ខ្លាចស្រុកខ្មែរអត់ត្រីស៊ី»។ យោងតាមសេចក្តីថ្លែងការណ៍ សមាគមវារីវប្បករខ្មែរ បានសង្កេតឃើញថា នៅរយៈពេលពីរបីថ្ងៃកន្លងមកនេះ សាធារណៈជនខ្មែរជាច្រើន ក៏ដូចជាបងប្អូនវារីវប្បករខ្មែរ បានប្រតិកម្ម មិនសប្បាយចិត្តយ៉ាងខ្លាំងទៅនឹងបុគ្គលឈ្មោះ ខាន់ សុវណ្ណ។ ការស្រែកនិយាយដោយកំហឹង អសុរស និងបញ្ចេញចរិត ច្រឡោងខាមបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ជនរួមជាតិខ្មែរ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ពន្ធ័ដែលបាននឹងកំពុងខិតខំអភិវឌ្ឍន៍វារីវប្បកម្ម។ តាមពិតជាក់ស្តែង ប្រជាពលរដ្ឋខ្មែរចេះ ចិញ្ចឹមត្រីយូរយារណាស់មកហើយ។ សមាគមវារីវប្បករនៅកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាសា និងសម្តីបែប ប្រមាថមើលងាយដល់ជាតិសាសន៍ខ្មែរ ជាសម្តីរើសអើង ជាការនិយាយអត់មានមូលដ្ឋានច្បាស់លាស់ អត់មាន ការទទួលខុសត្រូវ មិនមានព័ត៌មានអោយគ្រប់ជ្រុងជ្រោយ និងមានចរឹកគួរឱ្យខ្ពើមរអើមបំផុត។ សមាគមវារីវប្បករនៅកម្ពុជា អះអាងថា បច្ចុប្បន្នមានវារីវប្បករដែលជាជនជាតិ ខ្មែររាប់ពាន់នាក់នៅទូទាំងប្រទេស កំពុងប្រកបមុខរបរក្នុងវិស័យវារីវប្បកកម្ម ប្រកបដោយបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពខ្ពស់ ផលិតបានផលជលផលច្រើនប្រភេទ ប្រកបដោយដោយគុណភាពល្អ ហើយផលិតបានគ្រប់ គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទៀតផង៕
  12. ១៤ មិថុនា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ និយោជិត កម្មករ កម្មការិនី នៅក្នុងភូមិព្រៃទា១ ព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិទាំង៥ របស់សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានក្រុមការងារចាក់វ៉ាក់សាំងរបស់ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ផ្ដល់សេវាចាក់វ៉ាក់សាំងដូសទី២.
  13. ១៤ មិថុនា ២០២១ ច្បាស់ការហើយ! ផ្ទះបណ្ដែតទឹកអាជ្ញាធរសម្រេចនាំយកទៅដាក់នៅជាប់ប្រទល់ខេត្តកណ្តាល បណ្តោះអាសន្នសិន រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ សហការណ៍ជាមួយ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្រសង្កាត់សំរោង៨១% និងសង្កាត់ព្រែកព្នៅ៧៤.៥% នាថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១។ជាលទ្ធផលបានរុះរើ និងចល័តដោយស្ម័គ្រចិត្តក្នុងនោះ ទី១.សង្កាត់ព្រែកព្នៅ មានសរុប ២៥៩ បែ បានរុះរើ និងចល័តចេញ ចំនួន១៩៣បែ គិតជាភាគរយស្មើរនឹង៧៤.៥% ទី២.សង្កាត់សំរោង មានសរុប៦៣បែ បានរុះរើ និងចល័តចេញចំនួន៥១បែ គិតជាភាគរយស្មើនឹង៨១%។ក្នុងនោះ ផ្ទះដែលបានរុះរើខ្លះបានទៅជួលផ្ទះនៅតាមតាមភូមិដើម្បីរស់នៅ និងផ្ទះចល័តទាំងអស់ត្រូវបានអាជ្ញាធរនាំយកទៅដាក់នៅជាប់ប្រទល់ខេត្តកណ្តាល បណ្តោះអាសន្នសិន សរុបផ្ទះ និងបែដែលមកពីកន្លែងផ្សេង និងនៅក្នុងខណ្ឌព្រែកព្នៅ សរុបកើនឡើងចំនួនជាង៣០០ផ្ទះ និងបែចិញ្ចឹមត្រី ហើយផ្ទះដែលនៅសល់បានយល់ព្រមរុះរើជាបន្តើរៗបន្តទៀត 
  14. ១៤ មិថុនា ២០២១ តឹងរឹង! ខេត្តកណ្ដាល ដាក់កម្លាំងចុះល្បាត មិនឱ្យផ្ទះបណ្ដែតទឹកវៀតណាមចូល
  15. ១៤ មិថុនា ២០២១ Kampuchea Thmey Daily ដាក់បញ្ជាឲ្យកម្លាំងចុះយាមល្បាតតាមដងទន្លេក្នុងខេត្តកណ្តាល មិនត្រូវឲ្យមានផ្ទះបណ្តែតទឹក ចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត
  16. ១៤ មិថុនា ២០២១ Khmer Krom Man Journalist តែបើតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមដដែល ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មាធិការកិច្ចការបរទេសនៃក្រសួងការបរទេសវៀតណាម បានពិភាក្សាជាមួយភាគីកម្ពុជា ដោយស្នើឲ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផល និងចាត់វិធានការគាំទ្រជាក់ស្តែងសម្រាប់ក្រុមនេះ ដើម្បីតាំងទីលំនៅថ្មី និងធានាផលប្រយោជន៍ស្របច្បាប់របស់ពួកគេ 
  17. ១៤ មិថុនា ២០២១ សមាគមវៀតណាម នៅកម្ពុជា ចេញសេចក្តីប្រកាសមិនឲ្យជនជាតិយួន វិលត្រឡប់ទៅប្រទេសវៀតណាម និងពលរដ្ឋវៀតណាម ដែលកំពុងត្រូវបានផ្លាស់ទីលំនៅ ចំនួន ៦ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ឲ្យស្នាក់នៅនឹងកន្លែង និងមិនត្រូវផ្លាស់ទីផ្ទះបណ្ដែតទឹក ផ្ទះទូក និងក្បូន ទៅប្រទេសវៀតណាម នៅពេលនេះ ពីព្រោះច្រកទ្វារព្រំដែនវៀតណាម ត្រូវបានបិទ និងមិនអនុញ្ញាតឲ្យមនុស្សចេញចូលប្រទេសវៀតណាម ឡើយ ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 នៅក្នុងប្រទេសរបស់ខ្លួន ។ សេចក្តីប្រកាសដដែល បានបញ្ជាក់ថា សមាគមបានធ្វើការជាមួយអាជ្ញាធរ ហើយអាជ្ញាធរក៏បានសម្រួលដល់ប្រជាពលរដ្ឋវៀតណាម ដែលត្រូវបានផ្លាស់ប្តូរលំនៅដា្ឋន នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នោះ ។ ដូច្នេះ សមាគម ស្នើដល់ពួកគេ ត្រូវគោរពទៅតាមគោលការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត និងរើទៅចតនៅទីតាំងថ្មី ដែលកំណត់ដោយអាជ្ញា នៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
  18. ១៤ មិថុនា ២០២១ Khmer Krom Man Journalist ប្រសិនបើបង្ហាញផ្លូវឲ្យខ្ញុំទៅកាន់ពន្ធនាគារ ឬទីកន្លែងណាផ្សេង វាងាយស្រួល ជាងការបង្ខំឱ្យខ្ញុំផ្លាស់ចេញពីកន្លែង ដែលខ្ញុំបានរស់នៅតាំងពីខ្ញុំនៅក្មេង ដោយមិនបានប្រាប់ខ្ញុំថា ខ្ញុំត្រូវទៅទីណាឲ្យពិប្រាកដ វាពិតជាពិបាកណាស់ សម្រាប់យើង ... ។ អ្នកស្រី ស្រី ម៉ៅ (ពលរដ្ឋខ្មែរ ដើមកំណើតជាជនជាតិវៀតណាម រស់នៅតាមដងទន្លេសាបក្នុងសង្កាត់ជ្រោយចង្វារ ដែលអាជ្ញាធរ ឲ្យរុះរើសំណង់របស់ខ្លួនចេញពីទន្លេ) បាននិយាយទាំងទឹកភ្នែក ។
  19. ១៤ មិថុនា ២០២១ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីសម្រេច ស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នផ្នែកខ្លះ នៃក្រុងសែនមនោរម្យ រួមមាន៖ ភូមិចំបក់ សង្កាត់ ស្ពានមានជ័យ ភូមិជ្រៃសែន និងភូមិដើមស្រល់ ក្នុងសង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
  20. ១៤ មិថុនា ២០២១ ប្រធានសមាគមវៀតណាមនៅកម្ពុជា លោក ស៊ឹម ជី បាននិយាយអះអាងថា ពលរដ្ឋវៀតណាមដែលរស់នៅលើផ្ទះបណ្តែតទឹក បែត្រីនិង សំណង់មិនរៀបរយក្នុងរាជធានីភ្នំពេញ មិនអាចវិលត្រឡប់ទៅវៀតណាមវិញបានទេ ដោយសាររដ្ឋាភិបាលវៀតណាមរឹតបន្តឹង និង បិទព្រំដែន ជាវិធានការក្នុងការទប់ស្កាត់កូវីដ១៩ ។ លោកបញ្ជាក់ប្រាប់  They They ម្យ៉ាងទៀត ដោយសារអាជ្ញាធរខ្មែរតាមដងទន្លេទាំងអស់ មិនអនុញ្ញាតឲ្យពលរដ្ឋចូលចតបណ្តោះអាសន្នបាន ពូកគេ(ពលរដ្ឋវៀតណាមរស់នៅលើផ្ទះបណ្តែតទឹក) គ្មានជម្រើសអ្វីក្រៅពីវិលចូលភ្នំពេញវិញនោះឡើយ ។ គិតត្រឹមម៉ោង៧នោង២៤នាទីយប់ថ្ងៃទី១៤ មិថុនា ២០២១ នេះ គេនៅមិនទាន់ឃើញមានប្រតិកម្មតបនៅឡើយទេ ពីអាជ្ញាធររាជធានីភ្នំពេញ ក៍ដូចជាជំហររាជរដ្ឋាភិបាល ៕
  21. ១៤ មិថុនា ២០២១ ឡៃលី ប៉ោយប៉ែត-Laily Poipet ប្រភពពី លោកឆាំ រឿង បែរត្រី២ ទូក២៤ និង មនុស្សជាង៦០នាក់ ១៥គ្រួសារ ចង់ឆ្លងដែនទៅវៀតណាម តែវៀតណាម ដាក់សាឡង់កាត់ទន្លេមិនឲ្យឆ្លង ទៅប្រទេសកំណើតគេទេ គិតត្រឹមល្ងាច ថ្ងៃទី១៤ ០៦ ២០២១ (ច្រកព្រំដែនអន្តរជាតិកោះរការ ខេត្តព្រៃវែង)
  22. ១៤ មិថុនា ២០២១ Kampuchea Thmey Daily ថ្ងៃទី១៤មិថុនានេះ ផ្ទះបណ្តែតទឹក និងបែត្រីដែលព្រមស្ម័គ្រចិត្តរុះរើ និងចល័តចេញដោយខ្លួនឯងសង្កាត់ព្រែក ៩៣% សង្កាត់សំរោង ១០០%
  23. ១៤ មិថុនា ២០២១ ប្រន សំ បូរ ម្ចាស់ក្បូនមួយចំនួន បានសម្រេចចិត្តត្រឡប់ ទៅស្រុកខាងកើតវិញ តែម្ចាស់ស្រុក គេមិនទទួលដោយដាក់សាឡង់កាត់ទន្លេរ បិទផ្លូវទឹក ថែមទៀត
  24. ១៤ មិថុនា ២០២១ អគ្គនាយកអន្តោប្រវេសន៍ ៖ សេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មីនឹងជួយគ្រប់គ្រងជនបរទេសនៅកម្ពុជាកាន់តែប្រសើរ
  25. ១៤ មិថុនា ២០២១ Fresh News TOP NEWS: សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់
  26. ១៤ មិថុនា ២០២១ (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។
  27. ១៤ មិថុនា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជារកងកម្លាំងតាមរកជនដើរយកលុយប្រជាពលរដ្ឋ ជាថ្នូរនឹងការបានចាក់វ៉ាក់សាំង មកចាត់វិធានការតាមច្បាប់
  28. ១៤ មិថុនា ២០២១ ក្រសួងការពារជាតិកំពុងស៊ើបអង្កេត និងស្វែងរកអ្នកគួកជេ ប្រជាពលរដ្ឋឱ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ខណៈក្រុមគួកជេទាំងនោះហើយដែលមានចេតនាចង់បំផ្លាញផែនការណ៍របស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងធ្វើនាំឱ្យមានភាពរញ៉េរញ៉ៃនោះ។
  29. ១៤ មិថុនា ២០២១ Niv Chamroeun II ព្រោះចង់បានដី៤០ហិចតាថែមទៀត» វៀតណាមមិនឲ្យប្រជាជនខ្លួនចូលប្រទេសកំណើតវិញ #បែរត្រី២ ទូក២៤ និង មនុស្សជាង៦០នាក់ ១៥គ្រួសារ ចង់ឆ្លងដែនទៅវៀតណាម តែវៀតណាម ដាក់សាឡង់កាត់ទន្លេមិនឲ្យឆ្លង ទៅប្រទេសកំណើតគេទេ. (#ពូជគេអ៊ីចឹងជួយគ្នាណាស់)។  ៖គិតត្រឹមល្ងាច ថ្ងៃទី១៤.០៦ .២០២១  ច្រកព្រំដែន អន្តរជាតិកោះរការ ខេត្តព្រៃវែង)
  30. ១៤ មិថុនា ២០២១ Soy Sopheap Official ប្រទេសថៃមិនបានផ្តល់សញ្ជាតិឱ្យនិគមន៏ជនជាតិយួន-ចិនទេទោះបីរស់នៅរហូតជិតស្លាប់ទៅវិញក៏ដោយ សម័យកាលតស៊ូរំដោះបារាំង លោក ហូ ជីមិញបានបង្កើតសមាគមវៀតណាមជារូបភាពតែខ្លឹមសារគឺបង្កើតចលនា(បក្សកុម្មុយនិស្តឥណ្ឌូចិន)។ លោក ហូ ជីមិញថែមទាំងធ្លាប់បានស្នាក់នៅទីនោះទៀតផង។ និគមន៏​ជនវៀតណាមបានធ្វើសកម្មភាព និងផ្តល់មធ្យោបាយជួយសមាគមថែមទៀតរហូត ចលនា​វៀតមិញដេញបារាំងចេញពីស្រុក។ ថៃរហូតមកដល់ពេលនេះមិនដែលបានទទួលស្គាល់និគមន៏​ជនវៀតណាមទាំងនោះឱ្យចូលសញ្ជាតិទេ ដោយត្រឹមតែឱយស្នាក់នៅតែប៉ុណ្ណោះ។ ចំណែកនិគមន៏ជនចិនក៏ដូច្នេះដែ។ ឧទាហរណី ករណីអតីតនាយករដ្ឋមន្ត្រីថៃ លោក បានហាន សិល្បៈអាចារ្យត្រូវបានទំលាក់ពីតំណែងនៅ ចុង ឆ្នាំ១៩៩៥ ដោយចោទថា លោកបានហានជានិគមន៏ជនចិនរស់នៅខុសច្បាប់ហើយបាតុកម្មទាមទារឱ្យលោកចុះពីតំណែង។ តាមរយៈកិច្ចសំភាសន៏របស់វិទ្យុអាសុីសេរីយប់មិញទោះបីប្រធានសមាគមវៀតណាមបាននិយាយថារស់នៅយូរឆ្នាំឬកើតនៅស្រុកខ្មែរក៏ដោយ សូមមើលករណីដូចគ្នានៅប្រទេសថៃ។ ពេលនេះប្រទេសខ្មែរ មានសន្តិភាព១០០ភាគរយ ដែលខ្មែរមិនធ្លាប់មានក្រោយសម័យអាណាចក្រអង្គរដ៏រុងរឿង។ ខ្មែរត្រូវការរួបរួមជាតិពិតប្រាកដ កសាងប្រទេស ថែរក្សាអធិបតេ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កត្តាដែលខ្មែរក្លាយជាម្ចាស់ប្រទេសពិតប្រាកដគឺ នយោបាយ ឈ្នះ ឈ្នះ របស់ បុរសសន្តិភាព សម្តេចតេជោហ៊ុន សែន ២៩ ធ្នូ ១៩៩៨។
  1. ១៣ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៣ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន  ៤៦៨ នាក់  (ឆ្លងសហគមន៌: ៤៣៧នាំចូល: ៣១) និងមានជាសះស្បេីយ #៦៣៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៨៤២៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣១២២២នាក់ និង ស្លាប់ថ្មី  ១៥នាក់ សរុបស្លាប់ #៣៣៥នាក់ 
  2. ១៣ មិថុនា ២០២១ អត្រាស្លាប់ថ្ងៃនេះខ្ពស់រហូតដល់១៥នាក់ វិជ្ជមានថ្មី ៤៦៨នាក់ និងជា ៦៣៦នាក់នាំចូលពីក្រៅប្រទេស ៣១នាក់
  3. ១៣ មិថុនា ២០២១ យុទ្ធសាស្រ្តហែកសារុងៈ អាមេរិកចោទកម្ពុជា ២ ចំណុច ដោយលើកថា (១) កម្ពុជាផ្តល់ទីតាំង រាម ឲ្យ ចិនស្ថាបនា មូលដ្ឋានជើងទឹក និងទី (២) អាមេរិកថា នាយករដ្ឋមន្រ្តី Approved តែទាហាន មិនឲ្យគេចូលមើល។ ដោយសារនេះជា រឿងធំ ជៀសវាងខ្មែរ បក្ស NGOs បក្សប្រឆាំង និង បក្សរដ្ឋាភិបាល ឈ្លោះគ្នា ត្រូវតែហែក សារុង ដើម្បី មើល ! តើកម្ពុជាមានមូលដ្ឋានទ័ពបរទេសដែលខុសច្បាប់រដ្ឋធម្មនុញ្ញមែនទេ? ជាយោធភូមិសាស្រ្ត គឺ យោធាចិនគ្រប់គ្រងសមុទ្រចិន និងសមុទ្រឥណ្ឌាតាំងពីបុរាណ។ ចំណែក យោធា ឥណ្ឌាគ្រប់គ្រងសមុទ្រ ឥណ្ឌា តែសព្វថ្ងៃទ័ព ឥណ្ឌានិង វៀតណាម សហការណ៍គ្នាបើកមូលដ្ឋាន។ ចំណែកទ័ពអាមេរិក ទ័ពអគ្លេស ក៍បើក និង ពង្រីកមូលដ្ឋាននៅ សមុទ្រ ឥណ្ឌា ដែល ឥណ្ឌា បាគីស្ថាន ធ្លាប់ធ្វើសង្រ្គាមបណ្តេញ អគ្លេស អាមេរិក ចេញពីទឹកដីពួកគេ។ ដូច្នេះ ពេលបើកសារុង ឃើញថាមាន រាង អីចឹង ! គឺ ចិន អភិវឌ្ឈន៍ តំបន់ តារាសាគរ Dara Sakor, Cambodia នៅកម្ពុជា   ចំណែក ឥណ្ឌា អភិវឌ្ឈន៍ Sadang, Indonesia ពេលអាមេរិក ដកមូលដ្ឋានពី កាតា មកសមុទ្រឥណ្ឌា ឥណ្ឌាក្លាយជា ជនបង្ករហេតុក្នុងទីងងឹត គឺ ចាក់អាមេរិក ឈ្លោះជាមួយ ចិន។
  4. ១៣ មិថុនា ២០២១ I am today wanna show how the India, China and USA play game in my country by inviting you all read the news and this compiled pearl map PHNOM PENH, Cambodia (AP) — Efforts by Cambodia to assuage U.S. concerns about China's right to use a naval base on the Gulf of Thailand suffered a setback Friday when an American diplomat invited to inspect it was allowed only limited access, according to the U.S. Embassy. The embassy said Defense Attaché Col. Marcus M. Ferrara traveled to the Ream Naval Base in coordination with Cambodian authorities, but was denied full access to the facility, leading him to cut short his visit and ask for it to be rescheduled without any limits to what he could see. Cambodian government spokesman Phay Siphan said Cambodia fulfilled its commitment to allow a visit as requested, and if U.S. officials were not satisfied, they could request another visit as long as it did not involve spying or violating Cambodian sovereignty
  5. ១៣ មិថុនា ២០២១ VOA Khmer អានចុងសប្តាហ៍៖ រដ្ឋបាលនៃបណ្ដាខេត្តដែលមានព្រំប្រទល់ក្បែរខាងនឹងរាជធានីភ្នំពេញ លើកឡើងថាខ្លួនក៏មិនអនុញ្ញាតឱ្យទូកនេសាទ និងផ្ទះបែលើទឹក ដែលនឹងអាចចល័តពីភ្នំពេញទៅសំចតតាំងទីក្នុងភូមិសាស្ត្ររបស់ខ្លួននោះទេ។
  6. ១៣ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ រដ្ឋាភិបាលច្រានចោលចំពោះការប្រឌិតព័ត៌មានថា ចិនគាបសង្កត់កម្ពុជាដើម្បីទទួលបានទិន្នន័យ ក្នុងប្រព័ន្ធទប់ស្កាត់កូវីដ-១៩ ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាល បានច្រានចោលទាំងស្រុងនូវការផ្សាយប្រឌិតព័ត៌មានថា ចិនគាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ ស្កាត់កូវីដ-១៩ ព្រមទាំងបំផ្លើសថា រាជរដ្ឋាភិបាល ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ។ការចេញមុខច្រានចោលរបស់កម្ពុជាបានធ្វើឡើងបន្ទាប់កាលពីពេលថ្មីៗនេះ សារព័ត៌មានអេស៊ាថាមស៍ (Asia Times) នៅទីក្រុងហុងកុង បានផ្សព្វផ្សាយព័ត៌មានបំផ្លើសអំពីប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ក្រោមចំណងជើងថា «ចិន​គាបសង្កត់កម្ពុជា ដើម្បីទទួលបានទិន្នន័យក្នុងប្រព័ន្ធទប់ស្កាត់កូវីដ (China squeezes Cambodia for its Covid data) ដោយលើកឡើងថា រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធនេះដើម្បីទាញយកទិន្នន័យ និងតាមដានប្រជាពលរដ្ឋ និងបានប្រឌិតថា ឯកអគ្គរដ្ឋទូតចិន បានជួបមន្ដ្រីកម្ពុជា ដើម្បីស្នើសុំទិន្នន័យឯកជនរបស់ប្រជាពលរដ្ឋតាមរយ:ប្រព័ន្ធ QR Code ថ្មីនេះ។
  7. ១៣ មិថុនា ២០២១ មិនមែនលំៗទេ ! បញ្ជារបស់ លោក ឃួង ស្រេង ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ អាជ្ញាធរចុះអនុវត្តព្រមៗតែម្តង ! ភ្នំពេញ, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។  ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចំរុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ណែនាំ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ ។
  8. ១៣ មិថុនា ២០២១ ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា ,យើងចូលរួមការពារបរិស្ថានទន្លេទាំងអស់គ្នា 👉 អាចម៍ នោម របស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញសុខភាព ខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។ លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌ បានថ្លែងថា, ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខ្ញុំបានដឹកនាំ កម្លាំងចម្រុះនៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះអនុវត្តវិធានការរដ្ឋបាលរុះរើផ្ទះបណ្តែតទឹក និងអាជីវកម្មបែរចិញ្ចឹមត្រី ដែលមិនរៀបរយទាំងអស់ នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តសង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវ។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង តាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយក៏សូមអរគុណដល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ដែលបាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានឆ្ពោះទៅសម្រេចកិច្ចការខាងលើនេះបានដោយជោគជ័យ។ សូមបញ្ជាក់ថា, នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ។
  9. ១៣ មិថុនា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបៃចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាង អាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់​ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការ៉ បន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។ ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្ដូរទម្លាហ៏ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេសម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្ល ទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផល ប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕ ដោយ, សុខ ខេមរា
  10. ១៣ មិថុនា ២០២១ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកគ្មានសណ្តាប់ធ្នាប់ ត្រូវបានរុះរើអស់៨០%ទៅ៩០%ហើយក្រោមចំណាត់ការម៉ឺងម៉ាត់របស់អាជ្ញាធរ និងមានខ្លះទៀតបានចល័តចេញដោយស្ម័គ្រចិត្ត ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា៖ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់គ្មានសណ្តាប់ធ្នាប់នៅក្នុងតំបន់មិនរៀបរយជាច្រើន លើផ្ទៃទឹកក្នុងមូលដ្ឋានខណ្ឌជាប់ព្រំប្រទល់ទន្លេទាំង៧ រួមមាន ខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ឫស្សីកែវ ដូនពេញ ចំការមន ច្បារអំពៅ និងខណ្ឌមានជ័យ ត្រូវបានម្ចាស់រុះរើ និងខ្លះទៀតបានចល័តចេញដោយស្ម័គ្រចិត្ត គិតចាប់ពីថ្ងៃដែលរដ្ឋបាល រាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ និងកំពុងរើចេញជាបន្តបន្ទាប់។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដដែលរូបនោះបានបញ្ជាក់បន្ថែមថា «ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាព និងអាចទទួលយកបាន ផ្តើមចេញពីការយល់ដឹង ការទទួលស្គាល់ និងការចូលរួមដោយស្ម័គ្រចិត្ត»។
  11. ១៣ មិថុនា ២០២១ PNN News អភិបាលខេត្តកណ្តាលដឹកនាំកងកម្លាំងចុះត្រួតពិនិត្យ បែរត្រី និងផ្ទះបណ្តែតទឹក តាមដងទន្លេ ក្នុងស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ អាជ្ញាធរស្រុកនៅតាមដងទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវមានវិធានការអោយបានម៉ឹងម៉ាត់ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនតាមវិធានការច្បាប់។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១។
  12. ១៣ មិថុនា ២០២១ ភ្នំពេញ÷នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះអាជ្ញាធរខណ្ឌច្បារអំពៅបន្តចុះពិនិត្យ បែនិងផ្ទះលេីទឹកដែលនឹងត្រូវរុះរើចេញ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចំរុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ណែនាំ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ  រូបភាព  ខណ្ឌច្បារអំពៅ។
  13. ១៣ មិថុនា ២០២១ Fresh News អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកគ្មានសណ្តាប់ធ្នាប់ ត្រូវបានរុះរើអស់យ៉ាងច្រើន ក្រោមចំណាត់ការម៉ឺងម៉ាត់របស់អាជ្ញាធរ និងមានខ្លះទៀតបានចល័តចេញដោយស្ម័គ្រចិត្ត
  14. ១៣ មិថុនា ២០២១ Fresh News TV TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលរចនាសម្ព័ន្ធការងារ និងរបៀបរបបការងារនៃយន្តការប្រយុទ្ធនឹងជំងឺកូវីដ​១៩ ដើម្បីបង្កើនប្រសិទ្ធភាពការងារ
  15. ១៣ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលរចនាសម្ព័ន្ធការងារ និងរបៀបរបបការងារនៃយន្តការប្រយុទ្ធនឹងជំងឺកូវីដ​១៩ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយសម្តេចតេជោជាប្រធានដឹកនាំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩
  16. ១៣ មិថុនា ២០២១ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយថាកម្ពុជាគួរគោរពតាមគោលការនយោបាយមនុស្សធម៍ទៅលើប្រជាជនវៀតណាមដែលរស់នៅតាមដងទន្លេជាង១០០០គ្រួសារក្នុងប្រទេសកម្ពុជា។
  17. ១៣ មិថុនា ២០២១ ខ្ញុំសួរទៅលោកស្រី  Le Thi Thu Hang វិញថាតើវៀតណាមមានបានធ្វើនយោបាយមនុស្សធម៍ទៅលើប្រជាជនខ្មែរក្រោមជាង១០លាននាក់និងប្រជាជនខ្មែរដែរឬទេ?ប្រវត្តិសាស្រព្រែកវិញតេវៀតណាមបានប្រើប្រជាជនខ្មែរអោយជីកព្រែកហើយដាក់ខ្នោះនៅបាទព្រែកបង្ហូរទឹកសម្លាប់ចោលសម័យតែកំពុបតែអុងវៀតណាមបានយកប្រជាជនខ្មែរទៅកប់ដីទុកត្រឹមកធ្វើមំចង្រ្កានដាំតែដុតទាំរស់និងប្រវត្តិសាស្រជាច្រើនទៀតដែលវៀតណាមធ្វើ។
  18. ១៣ មិថុនា ២០២១ Khmer Krom Man Journalist សមាគមវៀតណាម នៅកម្ពុជា ប្រកាសមិនឲ្យជនជាតិយួន ផ្លាស់ទីលំនៅ ពោលគឺ កុំរើផ្ទះបណ្ដែតទឹក ផ្ទះទូក ដោយស្នាក់នៅកន្លែងណា នៅកន្លែងហ្នឹងសិន ពីព្រោះសមាគម កំពុងធ្វើការជាមួយអាជ្ញាធរក្រុងភ្នំពេញ ហើយអាជ្ញាធរនឹងអនុញ្ញាតឲ្យពួកគេទៅចតបណ្តោះអាសន្ន នៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
  1. ១២ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១២ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៣៨ នាក់  (ឆ្លងសហគមន៌: ៥៩៤នាំចូល: ៤៤) និងមានជាសះស្បេីយ ៦០៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៧៩៥៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៣១២២២នាក់ និង ស្លាប់ថ្មី ៩នាក់ សរុបស្លាប់ ៣២០នាក់ ។
  2. ១២ មិថុនា ២០២១ Samdech Hun Sen, Cambodian Prime Minister វ៉ាក់សាំងការពារកូវីដ១៩ ចំនួន១លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ  នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូហ្វាម(Sinopharm Vaccine) របស់ចិនចំនួន ១លានដូស ទៀត បានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕
  3. ១២ មិថុនា ២០២១ Kampuchea Thmey Daily  Breaking News: កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះ បានចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដែលភាគច្រើនជាជនជាតិវៀតណាម ។ការអនុវត្តរុះរើនេះបានប្រព្រឹត្តទៅមានការសហការជាមួយមន្រ្តីមូលដ្ឋាន
  4. ១២ មិថុនា ២០២១ Kampuchea Thmey Daily Breaking News :ផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រី នៅមុខវត្តព្រែកប្រាក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញប្រមាណ ៩០ % បានចាប់ផ្តើមរុះរើហើយនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ។
  5. ១២ មិថុនា ២០២១ BTV Cambodia ដូចការកំណត់នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តវិធានការរុះរើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ដែលភាគច្រើនជាជនជាតិវៀតណាម ខណៈការអនុវត្តរុះរើនេះបានប្រព្រឹត្តទៅមានការសហការជាមួយមន្រ្តីមូលដ្ឋាន។
  6. ១២ មិថុនា ២០២១ Vann Saray លោក ឃួង ស្រេង បានសាងស្នាដៃជាប្រវត្តិសាស្ត្រក្នុងនាមជាអភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំដងទន្លេ។ មកដល់ព្រឹកថ្ងៃទី១២ ខែមិថុនា នេះ ផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីដែលភាគច្រេីនបំផុតរបស់អន្តោប្រវេសន៍វៀតណាម បានរុះរេីស្ទេីតែអស់ហេីយ។  សូមអរគុណលោកអភិបាលចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់មួយនេះ។
  7. ១២ មិថុនា ២០២១ ENN Hot news អាជ្ញាធរខណ្ឌច្បារអំពៅបន្តចុះពិនិត្យ បែនិងផ្ទះលេីទឹកដែលនឹងត្រូវរុះរើចេញ  គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចំរុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ណែនាំ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ ។
  8. ១២ មិថុនា ២០២១ សម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធរៀបចំកសាងផែនការគ្រប់គ្រងប្រព័ន្ធសព្វាវុធការពារអាកាស ដែលជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ។
  9. ១២ មិថុនា ២០២១ ស ថេត  ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្លាំងចម្រុះនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌទាំង១៤ ចេញល្បាតដេីម្បីត្រួតពិនិត្យមេីល និងបង្ក្រាបចំពោះក្លឹបកំសាន្ត ខារាអូខេ ទីតាំងម៉ាស្សា និងការជួបជុំណាដែលផ្ទុយពីការណែនាំរបស់សាលារាជធានីភ្នំពេញ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕
  10. ១២ មិថុនា ២០២១ នគរបាលចរាចរណ៍ជើងទឹករាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះរុះរើ បែ ផ្ទះ និងសំណង់មិនរៀបរយលើផ្ទៃទឹកទន្លេនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ជើងទឹក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជាប់ទន្លេ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ ចុះអនុវត្តតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ដែលផុតកំណត់នៃការរើបែត្រី ផ្ទះចល័ត ក៏ដូចជាសំណង់មិនរៀបរយតាមដងទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញ ៕ រូបភាព៖អគ្គស្នងការដ្ឋាននគរបាលជាតិ
  11. ១២ មិថុនា ២០២១ ភ្នំពេញៈ ប្រមុខការពារជាតិកម្ពុជា និងអ្នកវិភាគ បានហៅការចោទប្រកាន់គ្មានការពិតពីសំណាក់អនុព័ន្ធយោធាអាមេរិកដែលថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹក គឺជាការបំផ្លើស និងមួលបង្កាច់គ្មានការពិត ។ ការចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់ និងដាក់ចេញនូវយុទ្ធសាស្ត្រមួយ ដើម្បីជាលេសក្នុងការចោទប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងជាមួយចិន។
  12. ១២ មិថុនា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS កាលពីល្ងាចថ្ងៃទី១១ ខែមិថុនាថា ការចោទប្រកាន់របស់ភាគីអាមេរិក គឺជាការនិយាយមួលបង្កាច់ និងមិនមានការពិតត្រឹមត្រូវនោះទេ។ សម្តេចបានបញ្ជាក់ថា “អ្វីដែលមិនបានតាមបំណងរបស់គេ គេចេះតែនិយាយបំផ្លើស និយាយមួលបង្កាច់។ បំផ្លើសនេះ បំផ្លើសនោះ។ តែនេះជារឿងរបស់គេ តែរឿងរបស់យើង យើងក៏មានសិទ្ធិបកស្រាយដោះស្រាយបញ្ហាតាមរបៀបយើងដែរ”។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា អនុព័ន្ធយោធាអាមេរិក បានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរួចហើយនៅថ្ងៃទី១១ ខែមិថុនា ដោយមន្ត្រីកម្ពុជាដែលនាំអនុព័ន្ធយោធាអាមេរិកចុះទៅកំពុងតែបកស្រាយចំពោះការកើតរឿងថ្មីៗ និងការចោទប្រកាន់របស់អាមេរិក។
  13. ១២ មិថុនា ២០២១ ចំណែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យា ស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS នៅថ្ងៃទី១២ ខែមិថុនានេះថា ការ ចោទប្រកាន់របស់អាមេរិកជុំវិញមូលដ្ឋានយោធាចិននៅសមុទ្ររាម គឺជាការរាយអន្ទាក់មួយ។ ជាការដាក់ចេញនៅយុទ្ធ សាស្ត្រមួយដើម្បីជាលេសក្នុងការចោទ ប្រកាន់កម្ពុជាជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយចិន។ គោលដៅរបស់របស់សហរដ្ឋអាមេរិក គឺប្រឆាំងនឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម និងនៅកម្ពុជានិយាយដោយឡែក។ នរណាក៏គេដឹងដែរថា កម្ពុជា និងចិន គឺមានទំនាក់ ទំនងគ្នាស៊ីជម្រៅជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ ហើយតែងផ្តល់ការគាំទ្រទៅវិញ ទៅមក។ ក៏ប៉ុន្តែទៅជាបែបនេះក្តី គឺកម្ពុជាក្នុងក្របខ័ណ្ឌនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន គឺមិនអនុញ្ញាតឲ្យមានមូលដ្ឋានបរទេសនៅលើ ទឹកដីរបស់កម្ពុជា ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាកម្ពុជានៅលើទឹកដីបរទេសដែរ លើកលែងតែភាពចាំចាច់ដោយអង្គការសហប្រជាជាតិ។
  14. ១២ មិថុនា ២០២១ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា “ការចោទប្រកាន់របស់អាមេរិក គឺជាលេសទោះបីជាកម្ពុជាខិតខំបង្ហាញនៅភាពស្អាស្អំស្មោះត្រង់យ៉ាងណាក៏ដោយគេនៅតែចោទ ប្រកាន់។ ជាក់ស្តែងក្រសួងការពារជាតិបានរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់សេនាអនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកទៅ កាន់ទីតាំងមូលដ្ឋានកងទ័ពជើងទឹកនៅរាមហើយ ក៏ប៉ុន្តែគាត់នៅតែមានលទ្ធផលថា អត់បានមើលគ្រប់ទីកន្លែង ដែលគាត់គាត់ដើរមើលដោយសេរី។ អីចឹងយើងសួរច្រាស់ត្រឡប់ទៅវិញថា តើមានប្រទេសណាខ្លះដែលអនុញ្ញាតឲ្យយោធាឱ្យជនបរទេសទៅមើលមូលដ្ឋានកងទ័ពរបស់ខ្លួន។ សួរសហរដ្ឋអាមេរិកខ្លួនឯង ដែលមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅជុំវិញពិភពលោកមិនតិចជាង៨០០ទេ។ សួរថាតើសហរដ្ឋអាមេ រិកមានទេ អនុញ្ញាតទេឱ្យជនបរទេសទៅ មើលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ព ជើងទឹករបស់ខ្លួននៅបណ្តាប្រទេសទាំង អស់នោះ។ សួរថា តើនេះជាការឆ្លុះបញ្ចាំងពីអ្វីវិញ? គឺមានន័យថា ទោះបីកម្ពុជាទាំងការបកស្រាយ ទាំងការអះអាងជាលាយល័ក្ខអក្សរក្តី ផ្ទាល់មាត់ក្តី រួមជាមួយការធ្វើសកម្មភាពជាក់ស្តែងជាច្រើនដើម្បីលាងជម្រះនូវការសង្ស័យនូវមន្ទិលផ្សេងៗទៀត ប៉ុន្តែសហរដ្ឋអាមេរិកមិនទទួលយកការបកស្រាយរបស់យើងទេ ពីព្រោះគេមាន គំនិតបុរេវិនិច្ឆ័យរួចទៅហើយ គឺគេដាក់ការ សង្ស័យនេះសំដៅជាការផ្ញើសារទៅដល់ប្រទេសចិន គឺកុំឱ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសណាក៏ ដោយនៅអាស៊ីអាគ្នេយ៍គេហៅថា សង្គ្រាមខាងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអា មេរិកដែលជាមហាអំណាចចាស់ ជាមួយ នឹងចិនដែលជាមហាអំណាចថ្មី។ មែនទែន ទៅសហរដ្ឋអាមេរិកតែងតែបារម្ភអំពីការរះឡើងដ៏ត្រដែតរបស់ចិន ដណ្តើមនៅតួនាទីជាមហាអំណាចទី១ ពិភពលោករបស់ខ្លួន ហេតុនេះហើយសហរដ្ឋអាមេរិកបានប្រើ ប្រាស់នៅយុទ្ធវិធី យុទ្ធសាស្ត្រ ក៏ដូចជារបៀបវារៈជាច្រើនក្នុងការទប់ឥទ្ធិពលរបស់ចិន។ ទប់ទី១.ទប់ឥទ្ធិពលសេដ្ឋកិច្ចកុំឱ្យសេដ្ឋកិច្ចរបស់ចិនស្ទុះលឿនខ្លាំងពេកតាម រយៈសង្គ្រាមពាណិជ្ជកម្ម តាមរយៈយុទ្ធ សាស្ត្រដំឡើងពន្ធ។ ទី២.សង្គ្រាមខាងបច្ចេកវិទ្យា ចិនកំពុងតែដឹកមុខខាងបច្ចេក វិទ្យាជាពិសេសបច្ចេកវិទ្យា 5G ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច រុញច្រានការអភិវឌ្ឍសេដ្ឋកិច្ច សហរដ្ឋអាមេរិកបានប្រើយុទ្ធ សាស្ត្រទប់ស្កាត់កុំឱ្យចិនមានការរីកលូត 9លាស់ខាងបច្ចេកវិទ្យា។ ទី៣. យុទ្ធសាស្ត្រខាងសន្តិសុខ គឺសហរដ្ឋអាមេរិកបានចាប់ផ្តើមចូលខ្លួនយ៉ាងជ្រៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូង ក្រោមរូបភាពសេរីភាព នាវាចរណ៍ និងការហោះហើរនៅលើដែនសមុទ្រអន្តរជាតិ។ ដែលបញ្ហាសមុទ្រចិនខាងត្បូងនេះ គឺមានប្រទេសមួយចំនួននៅអាស៊ានដែលជាប់ពាក់ព័ន្ធក្នុងការប្រកាសអធិបតេយ្យក្នុងដែនសមុទ្រចិនខាងត្បូងដែរ គឺមានបញ្ហាជាមួយចិន។ អីចឹងហើយគឺសហរដ្ឋអាមេរិកចូលខ្លួនមកហាក់ដូចជាបង្ហាញការគាំទ្រសមាជិក​អាស៊ានដែលពាក់ព័ន្ធ។ សហរដ្ឋអាមេរិកធ្វើដើម្បីពង្រីកអនុត្តភាពរបស់ភាពសមុទ្ររបស់ខ្លួន ដើម្បីកុំឱ្យចិនគ្រប់គ្រងបាននៅសមុទ្រចិនខាងត្បូង ពីព្រោះវាជាច្រកដ៏សំខាន់ខាងនាវាចរណ៍ ច្រកសំខាន់ខាងយុទ្ធសាស្ត្រ ហើយជាពិសេសធនធានធម្មជាតិដ៏មហាសាលនៅក្រោមសមុទ្រចិនខាងត្បូង ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ដង្ហើមសេដ្ឋកិច្ច សម្រាប់ភាពមានបានរបស់ចិន ហេតុនេះហើយសហរដ្ឋអាមេរិកត្រូវទប់ឥទ្ធិពលចិន។ ទី៤. ពាក់ព័ន្ធជាមួយការកៀរគរសម្ព័ន្ធមិត្តក្រៅតែពីការធ្វើសិកម្មភាពជាឯកតោភាគីសហរដ្ឋអាមេរិក បានកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីនឹងព្រួតគ្នាទប់ចិន ជាពិសេសនៅឥណ្ឌូប៉ាស៊ីហ្វិក គឺគេបង្កើតសម្ព័ន្ធភាពចតុភាគីដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន ដោយឡែកនៅជ្រុងម្ខាងទៀត គឺគេប្រើប្រាស់យន្តការរបស់ណាតូ (សម្ព័ន្ធណាតូ) ពង្រឹងសាមគ្គីភាពរបស់ណាតូក៏សំដៅទប់ចិនដែរ។ ហើយក្រៅពីនេះទៀត គឺសហរដ្ឋអាមេរិកចាប់ផ្តើមប្រើប្រាស់នយោបាយគៀងគរដើម្បីធ្វើយ៉ាង​ណាឲ្យរូបភាពរបស់ចិនអ័ព្ទពណ៌ ដូចជាករណីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬហៅថា កូវីដ១៩ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យខូចមុខមាត់របស់ចិនដែរ”។
  15. ១២ មិថុនា ២០២១ លោកបណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា សរុបមកវិញអ្វី គឺអ្វីដែលជាការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅសមុទ្ររាម វាជាការរាយអន្ទាក់មួយដើម្បីផ្ញើសារទៅកាន់ទីក្រុងប៉េកាំងពាក់ព័ន្ធនិងឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយទោះបីជាកម្ពុជាអះអាងប្រកាសខ្លួនជាលាយល័ក្ខអក្សរក្តី ជាផ្ទាល់មាត់ក្តីក៏យើងឃើញថា សហរដ្ឋអាមេរិកក៏មិនព្រមជឿទៅលើអ្វីដែលជាការអះអាងរបស់កម្ពុជា ទោះបីជាខំប្រឹងធ្វើសកម្មភាពជាក់ស្តែងមួយចំនួនក៏ដោយ។
  16. ១២ មិថុនា ២០២១ ទាក់ទងនឹងការចោទប្រកាន់របស់អាមេរិករឿងមូលដ្ឋានយោធាចិននៅកំពង់ផែរាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានបញ្ជាក់ថា រឿងយោធារបស់ចិនម្តងហើយម្តងទៀត អំពីថាកំពង់ផែសមុទ្ររាម ឬក៏តំបន់ទេសចរណ៍តារាសាគរអាចនឹងក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ចិន តើយើងត្រូវការវត្តមានកងទ័ពបរទេសមកធ្វើអីនៅកម្ពុជា? តើមានកាចាំបាច់ទេ ? ហើយទៅវ៉ៃជាមួយអ្នកណា វាគ្មានការចាំបាច់ទាល់តែសោះសម្រាប់កម្ពុជា។ រីឯចិនវិញគាត់ចាំបាច់ដាក់កងទ័ពនៅស្រុកខ្មែរធ្វើអី បើចិននិងកម្ពុជាជិតតែគ្នា។ អ៊ីចឹងគាត់ចាំបាច់មកដាក់ទ័ពនៅកម្ពុជានាំបង្កើតរឿងធ្វើអី? គាត់ដាក់ទ័ពនៅស្រុកគាត់ បើសិនជាមានបញ្ហាកើតឡើងនៅសមុទ្រចិនខាងត្បូងតែមួយភ្លេតគាត់ចល័តបាន។ គាត់ចាំបាច់មកដាក់នៅស្រុកខ្មែរនាំឱ្យមានរឿង។ ជាពិសេសកម្ពុជាខ្លួនឯងចំណងនៅក្នុងរដ្ឋធម្មនុញ្ញហាមឃាត់ទីតាំងយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ឬទីតាំងយោធាខ្លួននៅលើទឹកដីលើទឹកដីប្រទេសក្រៅ លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមកដល់ពេលនេះកងទ័ពរបស់យើងកំពុងនៅអាហ្វ្រិកណ្តាល នៅម៉ាលី នៅស៊ូដង់ ស៊ូដង់ខាងត្បូង និងនៅលីបង់
  17. ១២ មិថុនា ២០២១ សម្តេចតេជោបានបញ្ជាក់ថា មិនថាចិន ឬក៏អ្នកណាទេ គឺមិនត្រូវមានវត្តមាននៅលើទឹកដីរបស់កម្ពុជាទេ។ ការហ្វឹកហាត់រួមគ្នា គឺជារឿងធម្មតាខ្លាំងណាស់ ហើយការចុះចូលចតរបស់នាវាចម្បាំងរបស់ប្រទេសក្រៅនៅកំពង់ផែព្រះសីហនុយើងនៅបន្តទទួល។ ហើយចុះម៉េចឃើញតែចិន បើខ្លួនឯង(អាមេរិក) ចូលដែរនឹង។ ជាមួយគ្នានេះ ក៏មានមតិប្រជាជនឆ្លើយតបការឡាំប៉ារបស់ស្ថានទូតអាមេរិកទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ដោយបានលើកឡើងថា៖
  18. ១២ មិថុនា ២០២១ ១. មូលដ្ឋានយោធាគឺជាកន្លែងលាក់ការណ៍សម្ងាត់ជាតិ មិនមែនសួនច្បារសំរាប់ដើរទស្សនាកម្សាន្តទេ។
  19. ១២ មិថុនា ២០២១ ២. នៅលើលោកនេះ គ្មានប្រទេសណាអនុញ្ញាតឱ្យជនបរទេសមកត្រួតពិនិត្យមូលដ្ឋានយោធាដូចកម្ពុជាអនុញ្ញាតចំពោះអាមេរិកទេ
  20. ១២ មិថុនា ២០២១ ៣. បើអ្នកជាភ្ញៀវមកលេងផ្ទះយើង សូមអង្គុយនៅកន្លែងទទួលភ្ញៀវដោយថ្លៃថ្លូរ។ កុំចេះតែទារចូលមើលគ្រប់កន្លែង។
  21. ១២ មិថុនា ២០២១ ៤. វាជាការមើលងាយចំពោះកម្ពុជាពីសំណាក់អាមេរិក ដែលមានចេតនារំលោភលើអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។
  22. ១២ មិថុនា ២០២១ ៥. ប្រវត្តិសាស្ត្រយើងប្រាប់រួចហើយ សង្គមរាស្ត្រនិយមលំអៀងទៅចិនត្រូវរលាយ សាធារណរដ្ឋខ្មែរលំអៀងទៅអាមេរិករលាយ កម្ពុជាប្រជាធិបតេយ្យលំអៀងទៅចិនរលាយ និងស្លាប់ខ្មែរជាង ៣លាននាក់។ ដើម្បីសុខដុមរមនានៃប្រជាជាតិខ្មែរ កម្ពុជាត្រូវរាប់អានប្រទេសទាំងអស់ជាមិត្តដើម្បីផលប្រយោជន៍ជាតិ។
  23. ១២ មិថុនា ២០២១ ៦. វាមិនមានប្រយោជន៍សំរាប់កម្ពុជាទាល់តែសោះដែលទៅប្រលែងលេងជាមួយប្រទេសមហាអំណាចពិភពលោកមួយដែលធ្លាប់ទម្លាក់គ្រាប់បែកមកលើក្បាលប្រជាជនខ្មែរសរុប ២លាន៨សែនតោន និងគ្រាប់បែកគីមី រាប់ពី១៩៦៥-១៩៧៣។ នេះបើតាមទិន្នន័យលោក Bill Clinton ឆ្នាំ២០០០៕ ប្រភព AMS
  1. ១១ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ១១ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៥៥នាក់ (ឆ្លងសហគមន៌: ៦០៦នាំចូល: ៤៩) និងមានជាសះស្បើយ #៨១០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៧៣២១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣០៦១៧នាក់ និង ស្លាប់ថ្មី #១១នាក់ សរុបស្លាប់ #៣១១នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ១១ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ រួមជាមួយលោកជំទាវ ឱ វណ្ណឌីន រដ្ឋ លេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងលោកជំទាវ លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅវិទ្យាល័យសន្ធរម៉ុក ។ នាព្រឹកនេះក៏មានរៀបចំពិធីប្រគល់អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ប្រគល់ជូនក្រុមគ្រូពេទ្យក្រសួងការពារជាតិផងដែរ ។លោកជំទាវ វេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា៖ "ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបាន ការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ"។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំខកខានឱ្យសោះ ក្នុងការទៅចាក់វ៉ាក់សាំងប្រឆាំង កូវីដ១៩  ដែលកំពុងតែដំណើរការចាក់ នៅក្នុងមូលដ្ឋានដែលខ្លួនកំពុងរស់នៅ!.។
  3. ១១ មិថុនា ២០២១ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ពិធីផ្ទេរប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋុមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅវិទ្យាល័យជាសុីមសន្ធរម៉ុក។
  4. ១១ មិថុនា ២០២១ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ប្រតិកម្មទៅនិងការអនុវត្តវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសំណូមពរគោរពតាមគោលនយោបាយមនុស្សធម៌
  5. ១១ មិថុនា ២០២១ មន្ទីរព័ត៌មានខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវរូបភាព ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោយពីបានសិក្សាស្រាវជ្រាវ ស្វែងរកអស់រយៈពេលប្រមាណ ១៤ឆ្នាំ កន្លងមកនេះ ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត  Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ។
  6. ១១ មិថុនា ២០២១ Virak OU ស្ថានទូតអាមេរិកថាទស្សនៈកិច្ចទៅរាមមិនបានផលទេ ដោយសារមិនបានអនុញ្ញាតចូលមេីលកន្លែងចង់មេីល។
  7. ១១ មិថុនា ២០២១ ព៍ត៌មាន ពលករ ឆ្លងដែន ពលករខ្មែរ45នាក់ទៀតហើយព្យាយាមលួចឆ្លងដែនចូលប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ ស្រុកស្វាយចេក យោធាដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោធានៅខេត្តបន្ទាយមានជ័យបានទប់ស្កាត់ចាប់បានពលករខ្មែរចំនួន45នាក់ ពលករខ្មែរបានព្យាយាមលួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់។
  8. ១១ មិថុនា ២០២១ រាជរដ្ឋាភិបាល បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
  9. ១១ មិថុនា ២០២១ Kampuchea Thmey Daily មកដល់ថ្ងៃទី១១មិថុនានេះ សំណង់មិនរៀបរយលើផ្ទៃទឹក នៅខណ្ឌព្រែកព្នៅ បានរុះរើចេញប្រមាណជា២០ភាគរយ
  10. ១១ មិថុនា ២០២១ PNN News សមត្ថកិច្ចខណ្ឌចំនួន៣បន្តផ្សព្វផ្សាយ ពីការរុះរើ ឫចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ 
  11. ១១ មិថុនា ២០២១ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវចាប់ពីព្រំប្រទល់ខណ្ឌព្រែកព្នៅរហូតមកដល់ព្រំប្រទល់ខណ្ឌដូនពេញ ដើម្បីធ្វើការផ្សព្វផ្សាយបន្ថែមអំពីសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ស្តីពីការរុះរើ ឫចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
  12. ១១ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រសួងការពារជាតិ៖ ចេតនាអនុព័ន្ធយោធាអាមេរិកចុះទៅកាន់តំបន់រាម «មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានទ័ពចិន» ឡើយ ហើយប្រកាសទាត់ចោលសេចក្តីថ្លែងការណ៍របស់អាមេរិក (ភ្នំពេញ)៖ អនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែក្នុងពេលចុះពិនិត្យនេះទាហានអាមេរិកបានព្យាយាមរុករកពីកន្លែងមួយទៅកន្លែងមួយ រហូតហួសអំពីសំណើរបស់ខ្លួន ដែលស្នើសុំចុះទស្សនកិច្ច ព្រមទាំងចេញសេចក្តីថ្លែង ការណ៍អះអាងថា កម្ពុជាបើកចំហរមិនពេញលេញ។ ករណីនេះមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា បានសង្ស័យថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការចុះពិនិត្យនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ មិនមែនដើម្បីអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពចិន នៅក្នុងប្រទេសកម្ពុជានោះឡើយ ប៉ុន្តែអាចជាការធ្វើមើលមិន ឃើញថា «គ្មានមូលដ្ឋានទ័ពចិន» ហើយបង្កើតបញ្ហាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍ «ភូមិសាស្រ្តនយោបាយ»។
  13. ១១ មិថុនា ២០២១ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទី ប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងយ៉ាងដូច្នេះថា៖ «គេធ្វើឆោត ដើម្បីផលប្រយោជន៍ណាមួយ គេមិនមែនមិនដឹងថា ប្រទេសយើងមានអធិបតេយ្យភាព មានច្បាប់ទម្លាប់ មានផ្នែកយោធាដែលត្រូវលាក់ការណ៍នោះទេ ប៉ុន្តែគោល ដៅរបស់គេប្រហែលជាដឹងគ្រប់គ្នាហើយ ដូចអ្វីដែលសម្តេចពិជ័យសេនា លើកឡើងគឺ "ភូមិសាស្រ្តនយោបាយ" និងអ្វីដែលជាតម្រូវការ និងផលប្រយោជន៍របស់គេ»។
  14. ១១ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ÷ ការចោទប្រកាន់របស់អនុព័ន្ធយោធាអាមេរិកគឺជាការមិនត្រឹមត្រូវ
  15. ១១ មិថុនា ២០២១ ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលខាងភាគីអាមេរិកបានចោទប្រកាន់ថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើង ទឹក គឺជាការនិយាយមួលបង្កាច់ និងមិនត្រឹមត្រូវនោះទេ។  ការបញ្ជាក់របស់ប្រមុខការពារជាតិកម្ពុជាបានធ្វើឡើងបន្ទាប់ពីអនុព័ន្ធយោធាអាមេរិកបានចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាមរបស់កម្ពុជានៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ។ ប៉ុន្តែនៅពេលដែលកម្ពុជាអនុញ្ញាតឲ្យចុះពិនិត្យ មើលទីតាំងកំពង់ផែរាម បែរជាភាគីអាមេរិកចោទថា មន្ត្រីកម្ពុជាមិនអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកទៅវិញ។
  1. ១០ មិថុនា ២០២១ ហួត សុងហាក់ កម្ពុជា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៤២៦ នាក់ទៀត ជាសះស្បើយ ៧៦០ នាក់ និងស្លាប់ ១១ នាក់- ករណីឆ្លងសហគមន៍ ៣៨០ នាក់- អ្នកដំណើរពីបរទេស ៤៦ នាក់- អ្នកឆ្លងសរុប= ៣៦,៦៦៦ នាក់- អ្នកជាសះស្បើយ= ២៩,៨០៧ នាក់- អ្នកស្លាប់= ៣០០ នាក់ ។
  2. ១០ មិថុនា ២០២១ CPC News អាជ្ញាធរ សម្រេចផ្អាកដំណើរការ «ឡានតាក់ស៊ីទាំងអស់ នៅក្រុងកំពង់ឆ្នាំង» ក្រោយរកឃើញអ្នកបើកបរ ឆ្លងកូវីដ១៩
  3. ១០ មិថុនា ២០២១ (ភ្នំពេញ)៖ សេចក្តីរាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោ រាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីកម្មករ-កម្មការិនី នៅរោងចក្រហ្វ័រត្រេស ប្រមាណជាង១ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក ពេលក្រុមគ្រូពេទ្យចុះទៅយកសំណាក។ហេតុការណ៍កម្មករ កម្មការិនីរត់ចេញពីកន្លែងយកសំណាកនេះ បានកើតឡើងនៅម៉ោង៧៖៤៥នាទីយប់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១។ អាជ្ញាធរបានបញ្ជាក់ថា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់ ដោយម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង៕
  4. ១០ មិថុនា ២០២១ Thmey Thmey សំណង់មិនរៀបរយ នៅត្រៀបត្រាតាមដងទន្លេនៅឡើយ ខណៈអាជ្ញាធរទុកពេលបន្ថែមឱ្យរុះរើសំណង់មិនរៀបរយ និងបែចិញ្ចឹមត្រី នៅមានវត្តមានច្រើន នៅឡើយ នៅតាមដងទន្លេ នៅព្រឹកថ្ងៃទី១០ មិថុនា ខណៈអាជ្ញាធររាជធានីភ្នំពេញ សម្រេចទុកពេលឱ្យបន្ថែមឱ្យម្ចាស់សំណង់រុះរើដោយខ្លួនឯង។ ការពន្យារពេលនេះ ត្រូវបានលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពន្យល់ថាអាជ្ញាធរមិនចង់អនុវត្តវិធានការតាមច្បាប់ភ្លាមៗ ដែលនាំឱ្យខូចខាតដល់ទ្រព្យ និងសម្ភារផ្សេងៗរបស់ពលរដ្ឋ។ សូមទស្សនា វត្តមានផ្ទះបណ្តែត បែត្រី និងសំណង់មិនរៀបរយដែល ដែលលោក ឈន សុផាត អ្នកសារព័ត៌មានថ្មីៗ បានផ្តិតនៅចំណុចភូមិកណ្តាល សង្កាត់ព្រែក ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ មិថុនានេះ។
  5. ១០ មិថុនា ២០២១ Tep Monyrot 10.05.2021   ថ្ងៃនេះនៅក្នុងភូមិសាស្រ្ត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានចាប់ផ្ដើមរើចេញបណ្ដើរៗហើយ នៅថ្ងៃស្អែកសមត្ថកិច្ចនឹងបន្តពិនិត្យទៀត។ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ បានចុះផ្សព្វផ្សាយឱ្យរុះរើចេញ កន្លែងចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
  6. ១០ មិថុនា ២០២១ Fresh News រដ្ឋបាលស្រុកកៀនស្វាយ ស្នើឲ្យពលរដ្ឋនៅតាមដងទន្លេបាសាក់ ជួយរាយការណ៍ទៅអាជ្ញាធរ បើឃើញបែរត្រី ឬទូកផ្ទះបណ្តែតទឹក មកឈប់ចតតាមបណ្តោយមាត់ទន្លេ ដើម្បីទប់ស្កាត់ និងចាត់ការតាមច្បាប់
  7. ១០ មិថុនា ២០២១រឿងអន្តោប្រវេស៖ Zimbabwe ហ្សីបបាវ៉េ នាំចូលជនជាតិចិន ដំបូងចិន បោះឆ្នោតឲ្យ រដ្ឋាភិបាល ក្រោយមកបោះឆ្នោតឲ្យបក្សប្រឆាំង ចុងក្រោយ បោះឆ្នោតបង្កើតរដ្ឋស្វ័យត នាំឲ្យមានសង្រ្គាមប្រល័យពូជសាសន៍ចិន នៅ ហ្សីមបាវ៉េ។
  8. ១០ មិថុនា ២០២១រឿងអន្តោប្រវេស៖ Myanmar´ ជនជាតិ រូហិនយ៉ា Rohingya ដំបូងគាំទ្រ រដ្ឋាភូមារ បន្ទាប់គាំទ្រ ឥណ្ឌា និង បាគីស្ថាន ដើម្បី ផ្តាច់ទឹកដី ពីភូមារ។ ការឆ្លើយតប ភូមារចេញច្បាប់ មិនឲ្យសញ្ជាតិទៅពួក រូហ្សីងយ៉ា
  9. ១០ មិថុនា ២០២១រឿងអន្តោប្រវេស៖ Taiwan ជនជាតិ ហាន គ្រប់គ្រងកោះតៃវ៉ាន់តាំងពីបុរាណ ដែលជនជាតិនេះ មានអំបូរ ជនជាតិ Han ដែលមានកំណើតនៅ ចិនដីគោក។ លុះសម័យសង្រ្គាម ឆ្នាំ ១៩៤៩ កងទ័ព របស់ ជៀង កៃ ជៀក បាក់ទ័ព ជាអំបូរ ជនជាតិចិន ហុក កៀន ទៅដណ្តើមប្រទេសយក នោះ  រួចសព្វថ្ងៃ ប្រកាសថា ពួកគេជាម្ចាស់ ជាទឹកដី តៃវ៉ាន់។ ជាលទ្ធផល គឺជំលោះ រវាង ចិនដីគោក និង កោះតៃវ៉ាន់ ! 
  10. ១០ មិថុនា ២០២១រឿងអន្តោប្រវេស៖ សៀម៖ ជនជាតិ ថៃ និង ជនជាតិ ចិន បាន មករស់នៅ ក្រុងកំពង់ផែមួយ ក្រោយមកក្លាយជា បាងកក សព្វថ្ងៃ ដែលជាទំលោះនយោបាយ រវាង ស្តេចសៀម និង ស្តេចិនឈ្មោះ តាក់ ស៊ីន Thaksin 
  11. ១០ មិថុនា ២០២១រឿងអន្តោប្រវេស៖ សៀម៖ ជនជាតិ ចិន ក្រោយពី មានសង្រ្គាម ជាមួយ ជនជាតិ សៀម ពួកគេបានបង្កើតថ្មីមួយ ឈ្មោះ ឈៀងម៉ៃ (ទីក្រុងថ្មី) ជាប្រភពនៃជំលោះ រវាង ស្រុកកំណើត យីង ឡាក់ ជាមួយ នឹង រដ្ឋាភិបាល សៀម។
  12. ១០ មិថុនា ២០២១រឿងអន្តោប្រវេស៖ ស្រុកខ្មែរ៖ ប្រជាជន ចម្ប៉ា Champa ពេលចាញ់សង្រ្គាមជាមួយ ដៃវៀត Dai Viet  ដែល ដាយវៀតប្រើទ័ពជាង ៣០ ម៉ឺននាក់ ទល់ទ័ព ចម្បារ ជាង ១៥ ម៉ឺននាក់ ពួកចាមទាំងនោះ មកតាំងទីលំនៅ នៅ តាមដងទន្លេមេគង់ ជាពិសេស ខេត្តកំពង់ ចាម ជាលទ្ធផល កើតចេញជា សង្រ្គាម រវាង ចាម ខ្មែរ និង ជនជាតិ ចាមសំខាន់ កាន់កាប់រដ្ឋាភិបាលខ្មែរសម័យសង្គមរាស្រ្តនិយម ជាពិសេសស គឺតំណាង UN ជាជនជាតិ ចាម !!
  13. ១០ មិថុនា ២០២១គុណសម្បត្តិ គុណវិបត្តិនៃ ជនអន្តោប្រវេសខុសច្បាប់៖  ១៖ ធ្វើដីកសិកម្មត្រូវបានពង្រីក និង ស្តា ២៖ វិស័យសំណង់មានការរីកចម្រើន ៣៖ គ្រូពេទ្យ មេធាវី គ្រូបង្រៀនមានការងារធ្វើ ដោយត្រូវបំរើសេវាកម្មឲ្យ ជនអន្តោប្រវេសខុសច្បាប់ ៤៖ វិស័យចិញ្ចឹមត្រី រីកចម្រើន និង មានតម្លៃថោក ឯគុណវិបត្តិ គឺ ១. រាជរដ្ឋាភិបាលខ្មែរត្រូវ ចំណាយខ្ពស់លើ អប់រំ សុខាភិបាល ២ ពន្ធដែល ពួកគេបង់ ជូនក្រុមហ៊ុន រដ្ឋ ឬឯកជនកន្លងមក ក្រោយរយៈពេល ១៥ ឆ្នាំ ឬ ២០ ឆ្នាំ ត្រូវ បង្វិល ជូនសាម៉ីខ្លួនឡើងវិញ !!!! នេះជាទឹកភ្នែក !!! គុណសម្បត្តិនៃការចូលសញ្ជាតិខ្មែរ៖ នេះជាមូលហេតុ ដែលកម្ពុជា មិនទទួលយក ជនអន្តោប្រវេសខុសច្បាប់ ៕ ១ កម្ពុជាគ្មានសិទ្ធិបណ្តេញចេញពីប្រទេស ២ កូនអាយុ ១៨ ឆ្នាំ ទទួលបានសញ្ជាតិខ្មែរជាស្វ័យប្រវត្តិ ៣ ឪ ពុក ម្តាយ កូន មានសិទ្ធិ ហៅសាច់ញាតិ មករស់នៅជួបជុំគ្នាឡើងវិញ ៤ ងាយស្រួលរកការងារធ្វើ ៥ មានសេរីភាពក្នុងការធ្វើដំណើរ និង ៦ មានសិទ្ធិក្នុងការបោះឆ្នោត !
  14. ១០ មិថុនា ២០២១អភិបាលខេត្តបាត់ដំបង បានបញ្ជូនពលករ២០ទៀត បន្ដទៅធ្វើចត្តាឡីស័កតាមបណ្តាខេត្តចំនួន០៤ តាមរថយន្តនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ បានបញ្ជូនបងប្អូនពលករចំនួន២០នាក់ ទៅបន្តធ្វើចត្តាឡីស័កតាមបណ្តាខេត្តចំនួន០៤ខេត្តប្រើប្រាស់រថយន្តចំនួន​១គ្រឿងដឹកជញ្ជូនពលករទាំង២០នាក់ ទៅកាន់គោលដៅខេត្តចំនួន០៤ផ្សេងៗពីគ្នា ដើម្បីបន្តធ្វើចត្តាឡីស័ក។ រាជធានីភ្នំពេញ៖ សមាគមវៀតណាមបានស្នើសុំឱ្យសាលារាជធានីភ្នំពេញផ្ដល់ទីតាំងថ្មីសម្រាប់ពលរដ្ឋវៀតណាម ដែលត្រូវអាជ្ញាធរបានបង្ខំឱ្យរុះរើផ្ទះបណ្ដែតទឹកនិងបែចិញ្ចឹមត្រីចេញពីដងទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ការស្នើសុំនេះ បានធ្វើឡើងស្របពេលអាជ្ញាធរនៅតែបន្តប្រកាន់ជំហរថា នឹងលុបបំបាត់សំណង់អនាធិបតេយ្យ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងផ្ទះទូកតូចៗឱ្យអស់ពីទន្លេ ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថានបន្តទៀត។លោក ស៊ឹម ជី ប្រធានសមាគមខ្មែរវៀតណាមបានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារ៌ទី៨មិថុនាថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ សមាគមបានដាក់លិខិទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីស្នើសុំពន្យារពេលរុះរើសម្រាប់ពលរដ្ឋវៀតណាមប្រហែល១ពាន់គ្រួសារ ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនិងមានបែចិញ្ចឹមត្រីនៅតាមដងទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងបានស្នើឱ្យសាលាក្រុងគិតគួររកទីតាំងថ្មីសម្រាប់ពលរដ្ឋទាំងនោះ ដើម្បីឱ្យពួកគេអាចបន្តមុខរបរចិញ្ចឹមត្រីបានដូចដើម។ 
  15. ១០ មិថុនា ២០២១លោកថា៖«គឺទីមួយ ស្នើរាជធានីភ្នំពេញពិនិត្យឡើងវិញ អំពីរយៈពេលដែលបងប្អូនផ្លាស់ទៅទីតាំងផ្សេង រកពេលវេលាមួយណាដែលសមស្របបំផុត ដើម្បីឱ្យបងប្អូនត្រៀមលក្ខណៈត្រឹមត្រូវសិន។ ក្នុងរយៈពេលខ្លីអ៊ីចឹងទៅ បងប្អូនមិនអាចរៀបចំលក្ខណៈត្រឹមត្រូវ។ ទី២ យើងស្នើសុំឱ្យសាលារាជធានីភ្នំពេញរកទីតាំងថ្មីឱ្យគាត់ ដើម្បីឱ្យពួកគាត់ចិញ្ចឹមបែត្រីដើម្បីចិញ្ចឹមជីវភាពគ្រួសារ ព្រោះអីភាគច្រើនបងប្អូន បានរស់នៅចិញ្ចឹមជីវភាពគ្រួសារដោយចិញ្ចឹមត្រីជាច្រើនឆ្នាំមកហើយ។ ទី៣ ស្នើឱ្យមានថវិកាដើម្បីជួយផ្គត់ផ្គង់ឱ្យគាត់មានលទ្ធភាពនៅពេលចេញទៅនេះ»។
  16. ១០ មិថុនា ២០២១លោកបន្តថា ចំពោះទីតាំងថ្មីដែលខាងសមាគមបានស្នើទៅកាន់សាលារាជធានីភ្នំពេញនោះ គឺទីតាំងនៅលើទឹកដដែលដើម្បីអាចចិញ្ចឹមត្រីបាន ដូចជានៅតាមបឹងជាដើម និងមិនធ្វើឱ្យប៉ះពាល់បរិស្ថានទន្លេ និងទៅដល់អ្នកដែលរស់នៅលើគោក ប៉ុន្តែលោកថា ខាងសាលារាជធានីភ្នំពេញមិនទាន់បានឆ្លើយតបនៅឡើយ។
  17. ១០ មិថុនា ២០២១ថ្វីត្បិតឱសាទវាទមួយសប្ដាហ៍ចាប់ពីថ្ងៃទី២មិថុនាបានផុតកំណត់ក្ដី ប៉ុន្តែសាលារាជធានីភ្នំពេញ នៅមិនទាន់ចុះអនុវត្តវិធានការរុះរើផ្ទះបណ្ដែតទឹកនិងបែចិញ្ចឹមត្រីនៅឡើយទេ ស្របពេលមានម្ចាស់ផ្ទះនិងបែចិញ្ចឹមត្រីមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ អាជ្ញាធរតាមខណ្ឌបានប្រកាសយកថ្ងៃខុសគ្នាដើម្បីប្រើកម្លាំងចុះអនុវត្តវិធានការរុះរើចំពោះអ្នកមិនព្រមរុះរើតាមឱសានវាទមួយសប្ដាហ៍ ដូចជារដ្ឋបាលខណ្ឌឫស្ស៊ីកែវ បានប្រកាសចុះអនុវត្តនៅថ្ងៃទី១២មិថុនានេះ៕ប្រភព៖ KhmerNas
  1. ៩ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ០៩ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧២៩ នាក់ (ឆ្លងសហគមន៌: ៦៧១នាំចូល: ៥៨) និងមានជាសះស្បេីយ #៣៩៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៦២៤០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២៩០៤៧នាក់ និង ស្លាប់ថ្មី #១១នាក់ សរុបស្លាប់ #២៨៩នាក់ ។
  2. ៩ មិថុនា ២០២១ Hout Songha កម្ពុជា គិតត្រឹម ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៧២៩ នាក់ទៀត ជាសះស្បើយ ៣៩៨ នាក់ និងស្លាប់ ១១ នាក់ - ករណីឆ្លងសហគមន៍ ៦៧១ នាក់ - អ្នកដំណើរពីបរទេស ៥៨ នាក់ - អ្នកឆ្លងសរុប= ៣៦,២៤០ នាក់ - អ្នកជាសះស្បើយ= ២៩,០៤៧ នាក់ - អ្នកស្លាប់= ២៩ នាក់។
  3. ៩ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ កាលពីពេលថ្មីៗនេះ អំពីយុទ្ធសាស្រ្តចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពល រដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាម “យុទ្ធសាស្រ្តផ្ការីក” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវចាប់ផ្តើមពីរាជធានីភ្នំពេញឱ្យរួចរាល់ ហើយបន្តទៅ កាន់ខេត្តទាំង២៤បន្តទៀត។ លោកជំទាវ ឱ វណ្ណឌីន បានបន្តថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា នឹងស្រោចវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាមុន ដើម្បីបង្កើតភាពស៊ាំហើយបន្ទាប់ មកនឹងផ្តោតទៅលើខេត្តដែលមានហានិភ័យឆ្លងខ្ពស់។ ដូច្នេះហើយគ.វ.ក១៩ នឹងអនុវត្តទៅតាមយុទ្ធសាស្រ្តនេះ ដោយក្នុងនោះ គ.វ.ក១៩ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ បង្ហើយខណ្ឌដែលនៅសេសសល់ទាំង០៣ គឺខណ្ឌដូនពេញ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ដោយរំពឹងថាបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង នឹងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា។ យោងតាមផែនការមេរបស់ គ.វ.ក១៩ គឺនឹងបញ្ចប់ការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឱ្យបានចប់សព្វគ្រប់(ទាំងដូសទី០២) នៅក្នុងខែកក្កដា ដោយលោកជំទាវ បានមានប្រសាសន៍បញ្ជាក់បន្ថែមផងដែរថា ៖ “បន្ទាប់ពីចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញចប់ទាំង១៤ ខណ្ឌរួចហើយ យើងនឹងបន្តបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ បន្ថែមពីលើនេះ គ.វ.ក១៩ និងសិក្សាពីលទ្ធភាពវ៉ាក់សាំងដែលនៅសល់ដើម្បីអាចចាក់ជូនដល់ស្រុកដែលមានរោងចក្រច្រើន នៅជុំវិញរាជធានីភ្នំពេញផងដែរ”។
  4. ៩ មិថុនា ២០២១ គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសចំនួន  ២ ៧៧០ ៤៣៧ នាក់ បានចាក់វ៉ាក់សាំងដូស ទី០១រួចរាល់ និង ចំនួន ២ ២៣៥ ១៤៨នាក់  បានចាក់ដូសទី០២ រួចរាល់ ស្មើនឹង ២៧.៧០% នៃចំនួនប្រជាពលរដ្ឋគោលដៅចាក់វ៉ាក់សាំងសរុប ១០លាននាក់ ដែលក្នុងចំណោមអ្នកដែលបានចាក់រួចនោះ ភាគច្រើននៅរាជធានីភ្នំពេញ៕
  5. ៩ មិថុនា ២០២១ Thmey Thmey រដ្ឋបាលខណ្ឌច្បារអំពៅ នឹងចុះរុះរើបែត្រី និងសំណង់មិនរៀបរយពីទន្លេ នៅថ្ងៃទី១០មិថុនា
  6. ៩ មិថុនា ២០២១ មន្ទីរព័ត៌មានខេត្តសៀមរាប អាជ្ញាធរខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យហើយ ចំពោះអ្នកដែលអត់ពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប  បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។
  7. ៩ មិថុនា ២០២១ អាជ្ញាធរសម្រេចបិទខ្ទប់ផ្សារត្រពាំងពោធិ៍ និងរោងចក្រ QMI ក្រោយរកឃេីញអ្នកវិជ្ជមាន៣០២នាក់ ភ្នំពេញ៖ ក្រោយពីក្រុមគ្រូពេទ្យជំនាញបានរកឃេីញចំនួនអ្នកឆ្លងជំងឺ​កូវីដ-១៩ កេីនឡេីងនៅក្នុងរោងចក្រ QMI ដែលស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាជ្ញាធរសម្រេចបិទខ្ទប់ រោងចក្រ និងផ្សារត្រពាំងពោធិ៍ ជាបណ្តោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលឆ្លង។លោក សុទ្ធ សុខជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឱ្យដឹងថា អ្នកដែលត្រូវយកសំណាកចំនួន៣,៨៨០នាក់ និងរកឃេីញវិជ្ជមានចំនួន៣០២នាក់។ បច្ចុប្បន្នទីតាំងរោងចក្រខាងលេី និងផ្សារត្រពាំងពោធិ៍ដែលទីតាំងក្បែរគ្នាត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្នដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
  8. ៩ មិថុនា ២០២១ សម្តេចតេជោ ហ៊ុន សែន"ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងជាតិកម្ពុជា មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ" ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងជាតិកម្ពុជា មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។ សម្រាប់ចំណូលថវិកា បានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។
  9. ៩ មិថុនា ២០២១ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំហំប្រេងកម្ពុជាទទួលបាននេះ វាជាចំនួនតូចនៅឡើយ មិនទាន់ជះឥទ្ធិពលទៅលើផ្នែកសេដ្ឋកិច្ចនោះទេ។ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។
  10. ៩ មិថុនា ២០២១ People News Media សមត្ថកិច្ច កំពុងតែស្រាវជ្រាវ និងស្វែងរកម្ចាស់ ហ្វេកប៊ុកផេកឈ្មោះ Dara Chan ដែលផុសព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់  ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌​មាន និងប្រតិកម្មរហ័សនៃស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានលក្ខណ:ញុះញង់ របស់ហ្វេកប៊ុកផេកឈ្មោះ Dara Chanស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្តីពី ការណែនាំឲ្យរុះរេី ឬចល័តបែរចិញ្ចឹមត្រី ផ្ទះទុកតូចៗ និងសំណង់មិនរៀបរយលេីផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យជេីងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១ ដោយបានទទួលបញ្ជាពីឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យកម្លាំងនគរបាលនាំយកផ្ទះបែរចិញ្ចឹមត្រីចំនួន០៤ ដែលបានចល័តចេញពីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដងទន្លេសាប ធ្វើយ៉ាងណាឲ្យបែរចិញ្ចឹមត្រីទាំង០៤នោះ ចេញផុតពីភូមិសាស្រ្តរាជធានីភ្នំពេញ ។ លុះមកដល់គីឡូម៉ែត្រលេខ៩ ប្រហែលជាម៉ោង១៣:០០នាទីរសៀល ដោយនៅលេីផ្ទៃទឹក មិនមានកន្លែងសមស្របសម្រាប់សម្រាកបរិភោគអាហារថ្ងៃត្រង់ ទេីបកងកម្លាំងឈប់ចតរកកន្លែងញាំបាយដែលបានទិញត្រៀមមកទុកញាំដោយខ្លួនឯង នៅលេីផ្ទះបែរមួយកន្លែង ជាក់ស្តែងមិនមានការទទួលបាយពីជនជាតិវៀតណាមណាម្នាក់ដូចការចោទប្រកាន់នោះទេ ។ រហូតដល់ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែមានផេកហ្វេសបុកឈ្មោះ Dara Khan បានចុះផ្សាយព័ត៌មានមិនពិតដែលមានចរិកញុះញង់ ក្នុងគោលបំណងអាក្រក់ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសរបស់នគរបាលជាតិ ដោយបានផុសរូបកងកម្លាំងកំពុងហូបបាយជុំគ្នាលើបែរត្រីថា “ ចរិកអន់ម្ល៉េះលោកប៉ូលីសខ្មែរ….មេបញ្ជាឱ្យទៅដេញយួនបែជាលក់ក្បាលអោយយួន ព្រោះតែបាយកញ្ចប់ទៅវិញ “ ស្នងការដ្ឋានគរបាលេាជធានីភ្នំពេញ សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ដែលចុះផ្សាយមានលក្ខណ:ញុះញង់ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្រាវជ្រាវ និងស្វែងរកម្ចាស់ផេកដែលផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕
  11. ៩ មិថុនា ២០២១ Lim Cheavutha  TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតស្តីពីការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ «កម្មវិធីផ្តល់ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដល់ពលរដ្ឋរងគ្រោះដោយកូវីដ១៩
  12. ៩ មិថុនា ២០២១ (ភ្នំពេញ)៖ មហាអំណាចចិន បានសម្រេចផ្តល់ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាចំនួន៥លានដូសទៀត នៅក្នុងខែមិថុនា ឆ្នាំ២០២១នេះ ដោយក្នុងនោះមាន៥០ម៉ឺនដូសជាជំនួយ និង៤.៥លានដូស ជាការបញ្ជាទិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា ការបញ្ជាក់អំពីការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងនេះ បានធ្វើឡើងក្នុងឱកាសឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នៅក្រុងឆុងឈីង ប្រទេសចិន នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្រសួងការបរទេសបញ្ជាក់ថា លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផល កសិកម្ម បន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ 
  13. ៩ មិថុនា ២០២១ ចិន ដើម្បីបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត​សកលកូវីដ-១៩ រដ្ឋាភិបាលចិន នឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះ រដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគ សម្ភារៈ វេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧.២០០ ដុល្លាសហរដ្ឋអាមេរិក) ផងដែរ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។ ទន្ទឹមគ្នាជាមួយនឹងការបញ្ជាក់អំពីការសម្រេចផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជាក្នុងខែមិថុនានេះ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា វ៉ាក់សាំងចំនួន១លានដូស ដែលក្នុងនោះមាន ៥០ម៉ឺនដូស និង៥០ម៉ឺនដូសជាការបញ្ជាទិញ ក៏ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ កន្លងមក កម្ពុជាបានទទួលវ៉ាក់សាំងដែលទិញពីចិន ៤លានដូសរួចហើយដែរ ពោលសរុបមាន ៥ជើង។ ជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន ១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា។ ក្រៅពីនេះ កម្ពុជាបានទទួលសាំងស៉ីណូហ្វាមជំនួយរបស់ចិន ២.២លានដូស (ជំនួយ៣លើកមុនសរុប ១.៧លានដូស និងជំហានទី៤ ដឹកមកព្រឹកមិញ ៥០ម៉ឺនដូស)។ វ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់អង្គការសុខភាពពិភពលោក តាមយន្តការខូវ៉ាក់ ៣២៤,០០០ដូស។ ក្នុងជំនួបរវាងប្រមុខការទូតកម្ពុជា-ចិន, ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យ កាន់តែស៉ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យ ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវអំណរគុណ យ៉ាង ជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍ វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។លោក ប្រាក់ សុខុន ក៏បានសម្ដែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ និងប្រជាជនចិន ក្នុងឱកាសប្រារព្ធខួប ១០០ ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (១៩២១ -២០២១)។ លោកបានសម្ដែងនូវការកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលសម្រេចបាន នូវសមិទ្ធផលដ៏ធំធេង ក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ជាពិសេសការសម្រេចបាននូវគោលដៅសតវត្សរ៍ទី១ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពមធ្យម។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ការផ្តល់ សច្ចាប័នលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាទេសចរណ៍រវាង ប្រទេសទាំងពីរផងដែរ៕
  14. ៩ មិថុនា ២០២១ Chan Born សង្រ្គាមជនភៀសខ្លួន! ទំនិញគ្មានទីផ្សារ៖ បើសិនជា ជនភៀសឹក នោះ អង្គការ UNHCR កាកើបាតក្រហម....និងចូលមក អន្តរាគមន៍ភ្លាម តែ ដោយសារ នេះជាជនស្វែករកច្រកទៅប្រទេសទី ៣ ដូច្នេះ គ្មាន UN, OIs, UNHCR ណាគេ ជួយទេ។ ជាក់ស្តែង ជនភៀសសឹក ស៊ីរី អ៊ីរ៉ាក់ លីប៊ី គឺ UN គេចំណាយ ៤០ដុល្លា/នាក់/ថ្ងៃ ដូច្នេះ ប្រទស អូស្រ្តាលីដណ្តើមគ្នាដេញថ្លៃ យកជនភៀសសឹក ព្រោះ បើដណ្តើមបាន ១០,០០០ នាក់ គឺ ចំណូលបាន ៤០០,០០០ ដុល្លា/ថ្ងៃ។ ដែលភាសាបច្ចេកទេស គឺហៅ សង្រ្គាមជនភៀសខ្លួន!
  15. Fresh News TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត លុបចោលការរៀបរៀនសូត្រហ្វឹកហាត់អំពីបោះឆ្នោតសាកល្បង
  1. ៨ មិថុនា ២០២១ Gate News ស្ថិតិចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី 07 មិថុនា 2021 ស្ថិតិការចាក់វ៉ាក់សាំងនៅកម្ពុជាបាន  2,766,198 នាក់ - អ្នកបានចាក់ ១ដូស ៖ 562,454នាក់ - អ្នកបានចាក់ ២ដូស៖ 2,203,744នាក់ - ចាក់នៅតំបន់ក្រហម៖ 993,902នាក់ - វ៉ាក់សាំងសរុបដែលបានចាក់រួច៖ 4,969,942ដូស
  2. ៨ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ០៨ មិថុនា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៧៨នាក់​ (ឆ្លងសហគមន៌​:​ ​៦២៩​នាំចូល:​ ៤៩) និងមានជាសះស្បេីយ​ #៥៥៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ #៣៥៥១១នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន #២៨៦៤៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ #១២នាក់​ សរុប​ស្លាប់ #២៧៨នាក់ ។
  3. ៨ មិថុនា ២០២១ អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វ៉ាក់សាំងបញ្ជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥ខេត្តរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។
  4. ៨ មិថុនា ២០២១ សម្តេចតេជោ ហ៊ុន សែន ៖ ប្រទេសយើងក្រ តែយេីងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយេីងឡេីយ ។រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទិញរួចរាល់ហេីយដែរនៅវ៉ាក់សាំងប្រមាណ ២៦លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ។
  5. ៨ មិថុនា ២០២១ Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 នាថ្ងៃទី៨ ខែមិថុនា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមានជំនួបជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Wang Yi មានប្រសាសន៍ថា ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងពេញទំហឹងក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុស​កូវីដ-​១៩ នឹងចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង។ នាថ្ងៃដដែលនោះ វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស ដែលជាជំនួយឥតសំណងជំហាន ទី៤ របស់ចិនជូនចំពោះកម្ពុជា និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ 8日,王毅国务委员兼外长在会见柬副首相兼外交大臣布拉索昆时表示,中方全力支持柬方战胜疫情,愿将柬作为对外疫苗合作的优先方向。同日,中国无偿捐赠柬埔寨第四批50万剂国药疫苗,柬政府商业采购的50万剂科兴疫苗运抵金边。
  6. ៨ មិថុនា ២០២១ Hout Songhak កម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៦៧៨ នាក់ទៀត ជាសះស្បើយ ៥៥៧ នាក់ និងស្លាប់ ១២ នាក់- ករណីឆ្លងសហគមន៍ ៦២៩ នាក់- អ្នកដំណើរពីបរទេស ៤៩ នាក់  អ្នកឆ្លងសរុប= ៣៥,៥១១ នាក់- អ្នកជាសះស្បើយ= ២៨,៦៤៩ នាក់- អ្នកស្លាប់= ២៧៨ នាក់។
  7. ៨ មិថុនា ២០២១ ដោយៈ ប.ខុន / ភ្នំពេញៈ បែចិញ្ចឹមត្រី ចំនួន ៥ នៅក្នុងខណ្ឌឬស្សីកែវ និង ខណ្ឌព្រែកព្នៅ បាន ចាកចេញ ទៅរកទីតាំងថ្មី តាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ តែត្រូវបានអាជ្ញាធរ នៅស្រុកពញាឮ ខេត្តកណ្តាល ដេញឱ្យត្រឡប់ មកកន្លែងដើមវិញ។ លោក ម៉ូត ហូសាន់ អ្នកធ្វើអាជីវកម្មនេសាទ តាមគន្លងដាយត្រី នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថាៈ ដោយអនុវត្តតាមសេចក្តីជូនដំណឹង លេខ០៨/២១ ចុះថ្ងៃទី២ ខែមិថុនា របស់រដ្ឋបាល រាជធានីភ្នំពេញ បែត្រីចំនួន ៥ ដែលជារបស់អាជីវករ ធ្វើ អាជីវកម្ម ក្នុងរដូវបើក នេសាទ តាមគន្លងដាយ ក្នុងរាជធានី បានចាកចេញពី ក្នុងភូមិសាស្ត្រខណ្ឌ ឫស្សីកែវ ចំនួនពីរ និងក្នុងខណ្ឌព្រែកព្នៅ ចំនួនបី ទៅកាន់តំបន់ គន្លងដាយ តាមដងទន្លេសាប ទល់មុខវត្តក្រួស ម្តុំ ជ្រៃអណ្តែត ស្រុកពញាឮ ខេត្តកណ្តាល តែត្រូវបានអាជ្ញាធរ នៅទីនោះ ដេញមិនឱ្យឈប់ ហើយប្រាប់ថា មកពីកន្លែងណា ទៅកន្លែងនឹងវិញ។
  8. ៨ មិថុនា ២០២១ Angrut អង្រុត ព័ត៌មានមួយថ្ងៃមុនឱសានវាទចូលជាធរមាន សាលារាជធានីភ្នំពេញរក្សាជំហរមិនប្តូរផ្លាស់ក្នុងការរៀបចំសណ្តាប់ធ្នាប់លើផ្ទៃទឹកនិងដងទន្លេ មានន័យថា ពលរដ្ឋដែលរស់នៅផ្ទះបណ្តែតទឹក បែរត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក ត្រូវតែរុះរើ ឬ ចល័តជាបន្ទាន់តាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញជាកំហិតត្រឹមថ្ងៃទី០៩ មិថុនាស្អែកនេះ ។
  9. ៨ មិថុនា ២០២១ នេះជាការបញ្ជាក់អះអាងរបស់លោក ម៉េត មាសភក្តី អ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ ដែលត្រូវបាន RFI ស្រង់ប្រសាសន៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ។ ការបញ្ជាក់ជំហររបស់សាលារាជធានីភ្នំពេញខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានប្រតិកម្មតបចំពោះឱសានវាទរបស់សាលារាជធានីភ្នំពេញដែលទុកពេល៧ថ្ងៃឲ្យម្ចាស់ផ្ទះបណ្តែតទឹក បែរត្រី ផ្ទះទូកតូចៗ និងសំំណង់មិនរៀបរយទាំងអស់រុះរើ ឬចល័តចេញ ពីផ្ទៃទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញជាបន្ទាន់ត្រឹមថ្ងៃស្អែកនេះថាលឿនពេកមិនអាចអនុវត្តបាន និងថាពលរដ្ឋវៀតណាមដែលរស់នៅលើផ្ទៃទឹកនេះ ពួកគេរស់នៅប្រហែល៤០ឆ្នាំមកហើយ ហើយក៍ធ្វើឡើងបន្ទាប់ពីពលរដ្ឋវៀតណាមរស់នៅផ្ទះបណ្តែតទឹកមួយចំនួនបានស្នើដល់អាជ្ញាធរពន្យាពេលរុះរើ ឬចល័តរយៈពេល៦ខែ ។ដោយឡែកងាកទៅមន្រ្តីវៀតណាមនៅក្រុងហាណូយនោះវិញមិនបានសម្តែងការខឹងក្រោធនោះឡើយ ដោយគ្រាន់តែសម្តែងការព្រួយបារម្ភពីពលរដ្ឋខ្លួនប៉ុណ្ណោះ ។ នេះបើយោងតាមទូរទស្សន៍វៀតណាម  VNTV ។
  10. ៨ មិថុនា ២០២១ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានមន្រ្តីសុខាភិបាល រកឃើញវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក
  11. ៨ មិថុនា ២០២១ ភ្នំពេញ៖ យោងតាមមន្ត្រីសុខាភិបាល និងមន្ត្រីសាលាខណ្ឌ បានឲ្យដឹងថា លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវបានមន្រ្តីសុខាភិបាល រកឃើញវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះរបស់លោក។  មន្ត្រីបានបញ្ជាក់ថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះ
  12. ៨ មិថុនា ២០២១ រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា អាជ្ញាធររាជធានី នឹងមិនផ្លាស់ប្តូរជំហររបស់ខ្លួនទេ ក្នុងការរៀបចំដងទន្លេឲ្យមានសណ្តាប់ធ្នាប់ និងបរិស្ថាន ខណៈដែល នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ឱសានវាទនៃការរុះរើ ឬចល័តផ្ទះទឹក និងបែចិញ្ចឹមត្រីនៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងដល់ថ្ងៃកំណត់។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះថា សមត្ថកិច្ចនឹងចុះអនុវត្តវិធានការរដ្ឋបាល រុះរើសំណង់មិន រៀបរយ ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីជាដើម នៅលើផ្ទៃទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់ណាមួយឡើយ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីជូនដំណឹងរបស់សាលារាជធានី។ 
  13. ៨ មិថុនា ២០២១ 👉គួរជម្រាបថា កាលពីពេលថ្មីៗនេះ លោក វូ វាន ដាន អាយុ៦៧ឆ្នាំ បានអះអាងថា លោកគឺជាមេភូមិតំណាងឱ្យពលរដ្ឋវៀតណាមជាង៨០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅដងទន្លេបាសាក់ ស្ថិតនៅខាងមុខវត្ត ព្រែកប្រា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ។ កាលពីថ្ងៃសៅរ៍ទី៥មិថុនានេះ លោកបានប្រមូលយកប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនអន្តោប្រវេសន្តវៀតណាមទាំងនេះ ដើម្បីដាក់ទៅខាងសមាគមវៀតណាមនិងទៅស្ថានទូត វៀតណាមប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលខ្មែរ ក្នុងការពិចារណាអនុញ្ញាតឱ្យក្រុមពលរដ្ឋរបស់លោក អាចបន្តរស់នៅលើទន្លេរហូតរយៈពេល៦ខែទៀត ឬដល់បំណាច់ឆ្នាំ២០២១នេះ បន្ទាប់ពីសាលារាជធានី ភ្នំពេញបានកំណត់ឱ្យពលរដ្ឋមានផ្ទះនិងបែចិញ្ចឹមត្រីនៅក្នុងទន្លេត្រូវរុះរើចេញឱ្យអស់ក្នុងអំឡុងត្រឹមតែមួយសប្ដាហ៍ ៕
  1. ៧ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ០៧ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៩ នាក់ (ឆ្លងសហគមន៌: ៥៦២នាំចូល: ២៧) និងមានជាសះស្បេីយ #៩៤៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៤៨៣៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២៨០៩២នាក់ និង ស្លាប់ថ្មី #៣នាក់ សរុបស្លាប់ #២៦៦នាក់ ។
  2. ៧ មិថុនា ២០២១ ពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ តាមដងទន្លេគាំទ្រពេញទំហឹងនូវចំណាត់ការរបស់សាលារាជធានីភ្នំពេញ ដែលតម្រូវឲ្យការរុះរើសំណង់មិនរៀបរយលើផ្ទៃទឹកចេញ  ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនក្នុងខណ្ឌព្រែកព្នៅបានគាំទ្រពេញទំហឹងនូវចំណាត់ការសាលារាជធានីភ្នំពេញ ដែលសាលាខណ្ឌព្រែកព្នៅបានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយនៅតាមទន្លេដែលមាន ផ្ទះបណ្តែតទឹក បែចិញ្ជឹមត្រី ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេសាប នៅក្នងមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយអនុវត្តតាមលិខិតលេខ ០៣៨/២១ សជណ.ច ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរុះរើ ឬចល័តបែចិញ្ជឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទឹក នៅភូមិសាស្ត្ររាជធានីភ្នំពេញ។
  3. ៧ មិថុនា ២០២១ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ បាននិយាយអះអាងថា ពលរដ្ឋវៀតណាមដែលរស់នៅលើផ្ទៃទឹកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានប្រហែល​១ពាន់គ្រួសារ ហើយពួកគេរស់នៅទីនេះជាង៤០ឆ្នាំមកហើយ ។លោកទូតវៀតណាមបន្តថា ការដាក់កំហិតរយៈពេល៧ថ្ងៃ ឲ្យពួកគេចាកចេញពីផ្ទៃទឹកគឺលឿនពេក មិនអាចអនុវត្តន៍បានឡើយ ។ គេនៅមិនទាន់ឃើញមានប្រតិកម្មតបនៅឡើយទេពីអាជ្ញាធររាជធានីភ្នំពេញ ជុំវិញការលើកឡើងរបស់លោកទូតវៀត ណាមខាងលើនេះ ខណៈឱសានវាទដែលសាលារាជធានីភ្នំពេញជូនដំណឹងឲ្យរុះរើ និងចល័តនឹងផុតកំណត់នៅត្រឹមថ្ងៃទី០៩ មិថុនា ខាងមុខ ៕
  4. ៧ មិថុនា ២០២១ លោក សុខ ឥសាន ៖ សម រង្ស៊ី យកលុយជាង ២០ ម៉ឺនដុល្លារ ពីការលក់ប័ណ្ណ នាឡិកា ទុកចាយ គ្មានជួយពលរដ្ឋ ហើយបើជួយមែន សម្រាប់ចិញ្ចឹម ក្រុមឧទ្ទាម ក្រៅច្បាប់
  5. ៧ មិថុនា ២០២១ RFI ខេមរភាសា / RFI Khmer យុទ្ធនាការស្វែងរកប្រាក់ក្រោមរូបភាពលក់ប័ណ្ណនាឡិកាដៃរបស់ លោក សម រង្ស៊ី ដើម្បីប្រមូលប្រាក់ទិញស្បៀងអាហារចែកជូនពលរដ្ឋដែលរងគ្រោះដោយសារតែកូវីដ១៩នៅកម្ពុជា បានបិទបញ្ចប់ហើយកាលពីថ្ងៃម្សិលមិញ។ ជាលទ្ធផលយុទ្ធនាការរយៈពេលជិត១ខែមកនេះគឺប្រមូលបានថវិកាជិត២៣ម៉ឺនដុល្លារ ខណៈនាឡិកាដៃម៉ាកាស្យូរបស់លោក សម រង្ស៊ី មានតម្លៃត្រឹមតែ៥ដុល្លារប៉ុណ្ណោះ។
  6. ៧ មិថុនា ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរតាមរយៈComment ក្នុង Facebook នៃកម្មវិធីចម្រៀងគ្រួសារខ្មែរ នាយប់ថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១នេះថា នៅថ្ងៃទី៨ ខែមិថុនាស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លាន ដូស បន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា ក្នុងនោះវ៉ាក់សាំងប្រភេទ Sinovac ចំនួន៥០ម៉ឺនដូស និង Sinopharm ចំនួន៥០ ម៉ឺនដូស ។
  7. ៧ មិថុនា ២០២១ ចិនរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ នាសប្តាហ៍នេះនៅទីក្រុងChongqing ក្នុងខណៈការប្រកួតប្រជែងដណ្តើមឥទ្ធិពលជាមួយនឹងសហរដ្ឋអាមេរិកកំពុងកើតមានឡើងនៅក្នុងតំបន់។  បណ្តាញសារព័ត៌មានចិនរាយការណ៍ថាកិច្ចប្រជុំនេះនឹងផ្តោតលើបញ្ហាជាច្រើនក្នុងនោះមានទេសចរណ៍ និងសេដ្ឋកិច្ចដែលបានរងការប៉ះពាល់ដោយសារជំងឺ​កូវីដ​១៩ និងមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតក៏ដូចជាបង្កើតលិខិតឆ្លងដែនវ៉ាក់សាំងដើម្បីឲ្យអ្នកដែលបានចាក់វ៉ាក់សាំងហើយអាចធ្វើដំណើរក្នុងតំបន់ដោយសេរី។
  8. ៧ មិថុនា ២០២១ VOA Khmer ប្រទេសចិនបានសម្តែងនូវការខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមសមាជិកព្រឹទ្ធសភាអាមេរិកដែលទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់ដើម្បីប្រកាសផ្តល់វ៉ាក់សាំងកូវីដ១៩ដោយនិយាយថា ដំណើរទស្សនកិច្ចនេះនឹងលើកទឹកចិត្តដល់ «កម្លាំងផ្តាច់ខ្លួន» នៅលើដែនកោះមួយនេះ។
  9. ៧ មិថុនា ២០២១ Khan Sovan អង្គព្រោកប្រាជ្ញ វិប្បដិសារីមួយដែលបានកន្លងហួស.... ជនជាតិយួនជាច្រើនមុឺននាក់បានចាញ់បោកលោកសមរង្សុីដែលប្រើដៃរបស់កម្លាំងម៉ុងតាញាបញ្ឆោតឲ្យបោះឆ្នោតដល់បក្សប្រឆាំងកាលឆ្នាំ២០១៧....ខុសពីការសន្យា...ខុសពីក្តីសង្ឃឹម...ពួកគេត្រូវខកចិត្តយ៉ាងខ្លាំងដោយសារតែមានយុទ្ធនាការដកហូតឯកសាររស់នៅស្របច្បាប់របស់ពួកគេដោយតក់ក្រហល់ មួយបានកើតឡើងភ្លាមៗតែម្តង។ តំបូងឡើយមន្ត្រីក្រសួងការបរទេសបានដាក់ការព្រួយបារម្ភខ្លាចក្រែងយើងនឹងមានការចាត់បញ្ជូនខ្លួនពួកយួនទាំងនោះឲ្យវិលត្រឡប់ទៅវៀតណាមវិញ...តែមិនថ្វីនោះទេ។ថ្មីៗនេះភាគីវៀតណាមហាក់បង្ហាញនូវសកម្មភាពតាមព្រំដែនដោយបង្កើតឡើងនូវការបោះតង់រាប់រយ...បិទព្រំដែនជាលក្ខណៈឯកតោភាគីនិងប្រុងចាប់បញ្ជូនជនជាតិខ្មែរដែលរស់នៅខុសច្បាប់ពីវៀតណាមឲ្យវិលមកកម្ពុជាផងដែរ គាប់ជួនពេលនេះលើដងទន្លេក្នុងបរិវេណក្រុងភ្នំពេញក៏ស្រាប់តែមានព្រឹត្តិការណ៏បង្គាប់ឲ្យអ្នករស់នៅលើទឹកទន្លេត្រូវតែរុះរើចេញបន្ទាន់ផងដែរ។ អ្នកតាមដាននយោបាយហាក់ក្រញាញ់ខួរលើបញ្ហាដ៏សែនរសើបមួយឈុតនេះសម្បើមខ្លាំងណាស់៕
  10. ៧ មិថុនា ២០២១ Hourmeng Lim ជនជាតិវៀតណាមត្រូវសួរខ្លួនឯងថាធ្លាប់បានធ្វើអ្វីខុសខ្លះ? ទើបត្រូវទទួលបណ្ដាសាទេវតា ធ្វើឱ្យជនជាតិវៀតណាមត្រូវរុះរើផ្ទះបណ្ដែតទឹក, អស់សិទ្ធកាន់កាប់ដីធ្លីផ្ទះសម្បែង, ធ្លាប់រស់នៅពេញសិទ្ធស្របច្បាប់បែរជារត្រូវរស់នៅតម្រូវឱ្យបង់ពន្ធ និងលែងមានសិទ្ធបោះឆ្នោតជារៀងរហូត...!
  11. ៧ មិថុនា ២០២១ Chan Born ប្រវត្តិជនចំណាកស្រុកតាមដងទន្លេរកម្ពុជាៈ ឆ្នាំ ១៩៧៤ កងទ័ព ខ្មែរអាមេរិកប្រមាណ ៥,០០០ និង កងទ័ព ម៉ុងតាញ៉ា អាមេរិកប្រមាណ ២០,០០០ នាក់ បានដកចេញទៅរស់នៅអាមេរិក។ ឆ្នាំ ១៩៧៩  កងទ័ពកម្ពុជា វៀតណាម សូវៀត វាយបណ្តេញទ័ពខ្មែរក្រហមចេញពី កម្ពុជាទៅព្រំដែន ថៃ។ ឆ្នាំ ១៩៨០ ជនភៀសខ្លូន យួន ចាម ម៉ុងតាញ៉ា រាប់សែននាក់ ព្យាយាម ចុះតាមទូកបំណង ទៅចាប់ដៃ ជាមួយ ទ័ព ម៉ុងតាញ៉ា ទ័ពលន់ នល់ ទ័ព សឺន សាន នៅព្រំដែន ដែលទីនោះ មានជំរុំ ជនភៀសខ្លួនវៀតណាម សម្ងាត់ជាច្រើន បង្កប់ជាមួយ ជនភៀសខ្លួនខ្មែរ។ ជនជាតិ ចាម យួន ទាំងនោះ មានបំណងទៅរស់ សហរដ្ឋអាមេរិក ក៍កើតមានអំពើរពុករលួយ ជួញដូរមនុស្ស ក្នុង រដ្ឋាភិបាល សឹន សាន (ជំរុំសឺន សាន) រហូតឈានដល់ការបាក់បែកផ្ទៃក្នុងថា អ្នកចេញទៅរស់នៅអាមេរិក ភាគច្រើនជា ជនបរទេស ! មិនមែនខ្មែរ និង ចុងក្រោយ បក្ស សឺនសាន ក៍អស់ប្រជាប្រិយភាព រលំ រលាយក្រោយការបោះឆ្នោត ១៩៩៣។ និយាយពីជនភៀសខ្លួន ទៅមុខមិនរួច ថយក្រោយ រដ្ឋាភិបាលវៀតណាម គេមិនទទួលយក ព្រោះទំនងជា គិតថា វៀតណាមសេរី វាក្លាយជាវិបត្តិ ដែលកម្ពុជា ត្រូវដោះស្រាយ... ។ 
  1. ៦ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ០៦ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន  ៦៣១ នាក់ (ឆ្លងសហគមន៌: ៦១៦នាំចូល: ១៥) និងមានជាសះស្បេីយ #១០៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣៤២៤៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២៧១៤៧នាក់ និង ស្លាប់ថ្មី #១១នាក់ សរុបស្លាប់ #២៦៣នាក់ ។
  2. ៦ មិថុនា ២០២១ ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែន នឹងត្រូវទទួលវ៉ាក់សាំងបន្ថែមទៀតដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការពារជំងឺកូវីដ-១៩ ហើយចាត់ទុកថាជាដំណឹងរីករាយ, ! ខណ:កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ! ។ បើយោងតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ៥០ មុឺនដូស ក្នុងចំណោម ៤ លាន ៥សែនដូស ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត។
  3. ៦ មិថុនា ២០២១ GRK News នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ៧៨៦ នាក់ ត្រូវបានយកសំណាក ជុំរីករាយ៖ ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ឧត្តមសេនីយ៍ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយការិយាល័យពាក់ព័ន្ធ នាយខុទ្ទកាល័យ នាយការិយាល័យហិរញ្ញវត្ថុ នាយក នាយលេខាធិការដ្ឋានវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈម​ណ្ឌល​ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ មេបញ្ជាការ នាយលេខាធិកាដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្ត ត្រូវបានយកសំណាករកមេរោគកូវីដ-១៩ មុននឹងចូលរៀនវគ្គបំប៉នកិច្ចការរដ្ឋបាល ព្រមទាំង សិក្ខាកាម ពលទាហានរងនៃកងរាជអាវុធហត្ថ ជំនាន់ទី៤៤ ទាំងអស់ចំនួន ៧៨៦នាក់។
  4. ៦ មិថុនា ២០២១ សេចក្ដីជូនដំណឹង! ពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខណ្ឌដូនពេញ, ជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ត្រៀមចាក់វ៉ាក់ជំងឺកូវីដ ដូសទី១ នៅថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា
  5. ៦ មិថុនា ២០២១ រកឃើញអ្នកវិជ្ជមានកូវិដ១៩ថ្មីចំនួន ១៥នាក់ ក្នុង ៧ទីតាំងនៅសង្កាត់ស្ទឹងមានជ័យទី១រដ្ឋបាលសង្កាត់ស្ទឹងមានជ័យបានអោយដឹងថានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានបង្ហាញ
  6. ៦ មិថុនា ២០២១ Chham Chhany បណ្ណ័នាឡិកាលោក សម រង្ស៊ី ជាវអស់ 45 636 បណ្ណ័  ( 228, 180 dollars) អ្នកឈ្នះនាឡិកាបានទៅម្ចាស់បណ្ណ័លេខ 293
  7. ៦ មិថុនា ២០២១ ចំនួនករណីឆ្លងថ្មី សរុប ១៥នាក់ ស្មើនឹង ៧ទីតាំង ។ក្នុងនោះនៅភូមិទ្រា មានចំនួន ៩នាក់ផ្ទះផ្ទាល់ខ្លួន . ភូមិទ្រា៣ មានចំនួន២នាក់ផ្ទះផ្ទាល់ខ្លួន . ភូមិមានជ័យ មានចំនួន១នាក់ ផ្ទះផ្ទាល់ខ្លួន .ភូមិ មានជ័យ១ មានចំនួន ១នាក់ ផ្ទះជួល .ភូមិមានជ័យ២ មានចំនួន ២នាក់ ផ្ទះជួល តួលេខនេះបានកើតជាង ពេលកន្លងមក ។ សូមជម្រាបថា ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវិដ១៩ថ្មីចំនួន៦៣១នាក់ អ្នកស្លាប់១១នាក់ និងអ្នកជាសះស្បើយចំនួន១០៦៩នាក់ នៅថ្ងៃទី៥មិថុនា ២០២១ ៕
  1. ៥ មិថុនា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៣៨ នាក់ទៀត ជាសះស្បើយ ៥៣៤ នាក់ និងស្លាប់ ១០ នាក់ - ករណីឆ្លងសហគមន៍ ៥០៩ នាក់ - អ្នកដំណើរពីបរទេស ២៩ នាក់  - អ្នកឆ្លងសរុប= ៣៣,៦១៣ នាក់ - អ្នកជាសះស្បើយ= ២៦,០៧៨ នាក់ - អ្នកស្លាប់= ២៥២ នាក់ ។
  2. ៥ មិថុនា ២០២១ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត រកឃើញអ្នកឆ្លងថ្មី 538 នាក់ទៀត ជាសះស្បើយ 534 នាក់ និងស្លាប់ 10 នាក់- ករណីឆ្លងសហគមន៍ 509 នាក់- អ្នកដំណើរពីបរទេស 29 នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= 33,613 នាក់- អ្នកជាសះស្បើយ= 26,078 នាក់- អ្នកស្លាប់= 252 នាក់
  3. ៥ មិថុនា ២០២១ Um Sam An ចាំមើលសាលារាជធានីភ្នំពេញហ៊ានបណ្តេញជនជាតិយួនចេញពីទឹកឬទេ ឬក៏ត្រូវពន្យាពេលតាមការចង់បានរបស់ស្ថានទូតវៀតណាម ឬហ៊ានតែបណ្តេញពលរដ្ឋខ្មែរនិងបងប្អូនខ្មែរឥស្លាមចេញពីក្នុងទឹក? យកល្អមិនត្រឹមតែបណ្តេញចេញពីក្នុងទឹកនោះទេ ត្រូវបណ្តេញជនជាតិយួនទាំងនោះទៅប្រទេសយួនវិញ។ ស្ថានទូតយួនតវ៉ាចុះតវ៉ាឡើង ខ្លាចតែសាលារាជធានីភ្នំពេញរកដី៤០ហិចតា អោយយួនរស់នៅលើគោក ដូចនៅខេត្តកំពង់ឆ្នាំងអញ្ចឹង។
  4. ៥ មិថុនា ២០២១ បន្ទាយមានជ័យ) ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ខែឧសភា ឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដែលមានសមាសភាពចូលរួម មេបញ្ជាការរងកងពល នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចទាំង៤។
  5. ៥ មិថុនា ២០២១ ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានបញ្ចេញប្រតិកម្មចំពោះវិធានការរបស់រដ្ឋាភិបាលកម្ពុជាដែលដាក់កំហិតឲ្យប្រជាជនវៀតណាម និងជនជាតិខ្មែរឥស្លាម ចាកចេញពីផ្ទៃទឹកនៅទីក្រុងភ្នំពេញឲ្យអស់ក្នុងរយៈពេល១សប្តាហ៍។ ប៉ុន្តែតំណាងទូតវៀតណាមដែលជិតផុតអាណត្តិ បានអះអាងថា នេះគឺជាការសម្រេចចិត្តភ្លាមៗ ហើយធ្វើឲ្យស្ថានភាពរបស់ប្រជាជននៅលើភូមិអណ្តែតមានការលំបាកយ៉ាងខ្លាំងជាពិសេសនៅក្នុងបរិបទកូវីដ១៩។គ្រួសារក្រីក្រដែលរួមមានទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមានប្រហែល ១.០០០ គ្រួសារមានដើមកំណើត​វៀតណាម ពួកគេបានរស់នៅទីនេះអស់រយៈពេលជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់នៅស្របច្បាប់ផងដែរ។ នេះគឺជាការអះអាងរបស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាតាមរយៈហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤មិថុនា។
  6. ៥ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិរបាយការណ៍ក្រសួងការពារជាតិបានចេញផ្សាយថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,២៨៥,៩៩៩នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៧៩,៤៥៨នាក់ ខណៈចាក់លើកទី២ បានចំនួន ១,០២៥,១៦០ នាក់។
  7. ៥ មិថុនា ២០២១ Chan Born ក្រុមហ៊ុន កាលណាគេសរសេរនៅខាងចុង  Co.LTD មានន័យថា ទុនមានកំណត់ សូមកុំគិតខុសថា នាំចូលផ្តាច់មុខ ។ មុនបើក ក្រុមហ៊ុនបាន គេចុះបញ្ជី បង់ពន្ធ និង តម្កល់លុយនៅ ធនាគារ ដើម្បី ពេល មានរឿង បញ្ហានានា រដ្ឋនឹងធ្វើការ ដកហូត លុយតម្កល់នោះ មកសង ជនរងគ្រោះ។ សំនូរថា តើ លុយតម្កល់ មានប៉ុន្មាន? អាច  ១០% ឬ ៣ %។ ចុះបើ បងប្អូនថារួមគ្នា បាត់លុយ ២៧ លានដុល្លា ស្រាប់តែខាង ធនគារ គាត់ថា លុយតម្កល់ មានតែ ១ លានដុល្លា ! ចុះបើក្រុមហ៊ុន គាត់ថា គាត់ចាញ់បោកគេដែរ ចឹង ត្រូវ សងគាត់ដែរ !។  បងប្អូន ចង់ចំណេញពីក្រុមហ៊ុន ១០% ជាការពិត តែអ្នករកស៊ី គេមានច្បាប់ គឺ Co/LDT ! បងប្អូន ច្រឡោត ទៅរឹបអូសកៅអី តុឬ ផ្ទះ.... អាហ្នឹង គឺ បងប្អូនជាប់គុក គ្មានថ្ងៃចេញទេ !! បងប្អុនទៅពឹង កាសែត ទៅពឹង មេធាវី ទៅពឹង បក្ស អាហ្នឹងរឿងកាន់ធំ។ ចឹងបានជាថា កុំលោភលន់ ពេក...
  1. ៤ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ០៤ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨៦ នាក់ (ឆ្លងសហគមន៌: ៨៥៦នាំចូល: ៣០) និងមានជាសះស្បេីយ ៧៨១ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៣០៧៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន ២៥ ៥៤៤ នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ ២៤២នាក់ ។
  2. ៤ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK កម្ពុជាបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ៨៨៦ នាក់ ជាសះស្បើយចំនួន ៧៨១នាក់ និងមានករណីស្លាប់ថ្មីចំនួន ៦នាក់។
  3. ៤ មិថុនា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៨៨៦ នាក់ទៀត ជាសះស្បើយ ៧៨១ នាក់ និងស្លាប់ ០៦ នាក់- ករណីឆ្លងសហគមន៍ ៨៥៦ នាក់- អ្នកដំណើរពីបរទេស ៣០ នាក់ - អ្នកឆ្លងសរុប= ៣៣,០៧៥ នាក់- អ្នកជាសះស្បើយ= ២៥,៥៤៤ នាក់- អ្នកស្លាប់= ២៤២ នាក់។
  4. ៤ មិថុនា ២០២១ Phorn Sophal គិតត្រឹមថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១នេះ នៅទូទាំងប្រទេស(រួមទាំងក្រសួងការពារជាតិ) អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ២,៦៨៨,០១៤នាក់ហើយ។
  5. ៤ មិថុនា ២០២១ ឈឿន ដារ៉ាវី នាងខ្ញុំឈ្មោះ ថាច់ ធីតា ជាម្តាយនាងឈឿន ដារ៉ាវី សូមជំរាបជូនពត៌មានចំពោះសប្បុរសជនក្នុង នឹង ក្រៅប្រទេសសូមជ្រាបថា មាននារីក្មេងៗ ២នាក់ ( សូមមិនបញ្ចេញឈ្មោះនៅពេលនេះ ) បានប្រកាសសុំថវិការពី សប្បុរសជនទាំងក្នុងនឹងក្រៅប្រទេស​ថាយកមកឪបត្ថម្ភកូនស្រីខ្ញុំដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារ ប៉េហ្សុី ៉ ព្រៃសរ ៉។ទង្វើរ អមិត្តភាពរបស់នាងទាំង២នាក់ បានធ្វើសកម្មភាពបោកប្រាស់ថវិការរបស់សប្បុរសជនដើម្បីបម្រើមហិច្ឆិតា​ផ្ទាល់ខ្លួនពួកនាងៗទាំង២នាក់តែប៉ុណ្ណោះ គឺមិនបានជួយអ្វីដល់កូនស្រីនាងខ្ញុំ នឹង មិនបានសុំការអនុញ្ញាតពីនាងខ្ញុំជាម្តាយនាង ឈឿន ដារ៉ាវី សោះទ្បើយ ។ ចេត្តនានាងទាំង២នាក់គឺលោភលន់គ្មានការអៀនខ្នាស កេងប្រវញ័្ញលើអ្នកមានទុក្ខ។អាស្រ័យហេតុនេះ នាងខ្ញុំសំណូមពរដល់សប្បុរសជនទាំងអស់សូមបញ្ឈប់រាល់ទំនាក់ទំនង នឹង បញ្ឈប់ការផ្តល់ថវិការតាមរយះអ្នកទាំង ២នាក់នេះតទៅទៀត ព្រោះអ្នកទាំង២ប្រៀបបីដូចជាសត្វឈ្លើង ចាំតែបុឺតឈាមមនុស្សមិនមើលកាលះ ទេសះ មិនស្មោះត្រង់នឹងមិត្តភាព មិនយល់យោគ គ្មានមេត្តា ទោះបីដឹងហើយថាកូនស្រីនាងខ្ញុំនាងកំពុងរងទុក្ខលំបាកជាប់ក្នុងពន្ឋនាគារ អស់រយះពេល១០ខែមកហើយ តើពួកនាងទាំង២ធ្វើបែបនេះតើសក្តិសមជាជាមនុស្សដែរឬទេ ? អ្នកណាៗក៍ដឹង ខ្លួននាងក៍ដឹងថាកូនស្រីខ្ញុំស្រទ្បាញ់នាង ទុកចិត្តនាងបំផុត មិនគួរនាងយកលុយកាក់ជាធំ ហើយជាន់ឈ្លីបេះដូងកូនស្រីខ្ញុំបែបនេះទេ  ។ សូមសប្បុរសជនទាំងអស់មានសុខភាពល្អ ជៀសផុតពីរោគាព្យាធិទាំងទ្បាយ នឹងមានសុភមង្គលល្អគ្រប់ក្រុមគ្រួសារ
  6. ៤ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK  -ស.រ.អា៖ ប្រធានាធិបតី ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានហាមប្រាមអង្គភាពអាម៉េរិកជាច្រើន មិនឲ្យវិនិយោគជាមួយក្រុមហ៊ុនចិនជាច្រើន ដែលរងការចោទប្រកាន់មានជាប់ទាក់ទង នឹងវិស័យការពារជាតិចិន និងក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើលសុវត្តិភាព ហើយនេះជាបទបញ្ជាមួយដែលមានគោលដៅប្រឆាំងនឹងចិន មិនខុសគ្នានឹងគោលនយោបាយរបស់អតីតប្រធានាធិបតីត្រាំឡើយ។
  7. ៤ មិថុនា ២០២១  Biden bans US investment in Chinese military and tech surveillance sectors  Executive order will enforce a ban on 59 companies including Huawei and chip maker SMIC as president expands Trump-era policy Joe Biden has signed an executive order that bans American entities from investing in dozens of Chinese companies with alleged ties to defense or surveillance technology sectors. In a move that his administration says will expand the scope of a legally flawed Trump-era order, the US treasury will enforce and update on a “rolling basis” the new ban list of about 59 companies. It also bars buying or selling publicly traded securities in target companies, and replaces an earlier list from the defense department, senior administration officials told reporters. Chips with everything: how one Taiwanese company drives the world economy The order prevents US investment from supporting the Chinese military-industrial complex, as well as military, intelligence, and security research and development programs, Biden said in the order “In addition, I find that the use of Chinese surveillance technology outside [China] and the development or use of Chinese surveillance technology to facilitate repression or serious human rights abuse constitute unusual and extraordinary threats,” Biden said. A White House fact sheet on the order said the policy would take effect for those companies listed on 2 August.
  8. ៤ មិថុនា ២០២១ (រ៉ង់ហ្គូន)៖ រដ្ឋាភិបាលស្រមោលនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានអំពាវនាវឱ្យជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា កុំ ចូលរួមក្នុងចលនា បះបោរផ្ដួលរំលំរបបយោធា ជាមួយការសន្យាថានឹងផ្ដល់សញ្ជាតិជាពលរដ្ឋមីយ៉ាន់ម៉ាពេញសិទ្ធិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
  9. ៤ មិថុនា ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យអនុព័ន្ធយោធាចាស់-ថ្មីសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសមភ្នំពេញ: -នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា  នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល និងជម្រាបលា។ ជាមួយនោះ លោកវរសេនីយ៍ត្រី អារីស រីប៊ូជីអូ នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីក៏បានចូលជួបសម្ដែងការគួរសម និងបង្ហាញមុខនាឱកាសនោះផងដែរ។
  10. ៤ មិថុនា ២០២១ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ B.1.617 នៅលើខ្លួនពលករ៣រូប ដែលត្រឡប់មកពីប្រទេស​ថៃ ដែលជាប្រភេទមេរោគគួរឱ្យព្រួយបារម្ភ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
  11. ៤ មិថុនា ២០២១ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ B.1.617 ដែលជាប្រភេទមេរោគគួរឱ្យព្រួយបារម្ភ សូមអោយរោគកាចសាហាវនេះរលត់រលាយអោយអស់ពីភពលោក  ! ភ្នំពេញ, នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសបឆ្លងថ្មីប្រភេទ B.1.617 ដែលជាបរភទគួរឱ្យព្រួយបារម្ភ។ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបាន​ជ្រាបថា,  នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានធ្វើតេស្ត Sequencing រកឃើញមានអ្នកផ្ទុក មេរោគកូវីដ-១៩ ដែលជាប្រភេទវីរុសបម្លែងថ្មី B.1.617 លើអ្នកជំងឺចំនួន៣រូប ដែលជាពលករកម្ពុជាត្រឡប់មក ពីប្រទេសថៃ តាមច្រកអូស្មាច់
  12. ៤ មិថុនា ២០២១ Rasmei Kampuchea Daily មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ : អនុព័ន្ធយោធាអាម៉េរិកដាក់សំណើអំពីការចុះទៅពិនិត្យមើលទីតាំងកំពង់ផែរាម
  13. ៤ មិថុនា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តសង្គ្រោះបន្ទាន់ ចំនួន ៣០គ្រឿងបន្ថែមទៀត ដល់ប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក។ពិធីប្រគល់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅក្រសួងសុខាភិបាល ក្រោមអធិបតីភាព របស់ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Mikami Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា។
  14. ៤ មិថុនា ២០២១ PNN News សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃ ២៥នាក់ លួចឆ្លងចូលមកកម្ពុជា ដើម្បីទៅធ្វើការនៅកាស៊ីណូ ក្រុងប៉ោយប៉ែត អាជ្ញាធរខេត្តបន្ទាយមានជ័យបានអោយដឹងថា ទាហានកងកម្លាំងបូផា ខេត្តស្រះកែវ ប្រទេសថៃ បានឃាត់ខ្លួនជនជាតិថៃមកពីតំបន់ភាគខាងជើង និងមកពីតាមបណ្តាខេត្តមួយចំនួនទៀតសរុប២៥នាក់ រួមទាំងមេខ្យល់និងអ្នកមើលផ្លូវចំនួន៥នាក់ ពេលកំពុងលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅពេលយប់ ក្នុងភូមិសាស្រ្តស្រុកគោកឃ្យូង ដើម្បីទៅធ្វើការនៅកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សេចក្ដីរាយការពីសមត្ថកិច្ចនៅបន្ទាត់ព្រំដែននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ថា អាជ្ញាធរខេត្តស្រះកែវបានដាក់ចេញនូវបទបញ្ជាឲ្យបង្កើតប៉ុស្ត៍ទប់ស្កាត់ ក្នុងភូមិសាស្រ្តតាមបន្ទាត់ព្រំដែន  លុះនាពេលយប់ សមត្ថកិច្ចទាហានឈុត តាប់ប្រាយ៉ា កងកម្លាំងបូផា បានទទួលសេចក្ដីរាយការណ៍ពីចល័តរហ័សកងកម្លាំងបូផា ដែលដាក់ប៉ុស្ត៍ត្រួតពិនិត្យប្រចាំ ក្នុងទឹកដីស្រុកគោកឃ្យូង ខេត្តស្រះកែវ បានប្រទះឃើញរថយន្តគួរឲ្យសង្ស័យ នាំក្រុមមនុស្សលួចចេញក្រៅប្រទេសដោយខុសច្បាប់ ទើបចាត់កម្លាំងចល័តរហ័សរបស់ស្រុកតាប់ប្រាយ៉ា រួមជាមួយកងរយការពារព្រំដែនទី១២ ចូលទៅត្រួតពិនិត្យ និងបានឃាត់ខ្លួនក្រុមជនជាតិថៃ ដែលកំពង់លួចឆ្លងដែលចូលមកប្រទេសកម្ពុជា ដោយដឹកតាមរថយន្តប៊ិកអាប់ ព្រមទាំងមេខ្យល់ និងអ្នកមើលផ្លូវ។
  15. ៤ មិថុនា ២០២១ Chham Chhany ជូនបងប្អូនជ្រាប ទូរទស្សន៍ព្រះអាទិត្យ ត្រូវក្រុមចោរបច្ចេកវិទ្យាលួចយកគ្រប់គ្រង និងផុសរូបអាសអាភាស ហើយនៅពេលនេះក្រុមការងារយើងកំពុងធ្វើការទាមទារទៅក្រុមហ៊ុនហ្វេសបុក ដើម្បីយកមកវិញ។ ហេតុនេះសូមបងប្អូនជ្រាប 
  1. ៣ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ០៣ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧២៩នាក់  (ឆ្លងសហគមន៌: ៧០០នាំចូល: ២៩) និងមានជាសះស្បេីយ #៧២១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣២១៨៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២៤៧៦៣នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ #២៣៦នាក់ ។
  2. ៣ មិថុនា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៧២៩ នាក់ទៀត ជាសះស្បើយ ៧២១ នាក់ និងស្លាប់ ០៦ នាក់ - ករណីឆ្លងសហគមន៍ ៧០០ នាក់ - អ្នកដំណើរពីបរទេស ២៩ នាក់ - អ្នកឆ្លងសរុប= ៣២,១៨៩ នាក់ - អ្នកជាសះស្បើយ= ២៤,៧៦៣ នាក់ - អ្នកស្លាប់= ២៣៦ នាក់ ។
  3. ៣ មិថុនា ២០២១ Gate News TOP NEWS: ជាលើកទី១សម្រាប់ខេត្តត្បូងឃ្មុំ ដែលមានអ្នកវិជ្ជមានចំនួន២៧នាក់ក្នុងមួយថ្ងៃ ដូច្នេះ សូមបង្កើនការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសការអនុវត្តវិធានការ “ ៣ការពារ ៣កុំ “
  4. ៣ មិថុនា ២០២១ រដ្ឋបាលខេត្តព្រៃវែង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ គឹ- ស្រុកព្រះស្ដេច ចំនួន៣០នាក់- ស្រុកបាភ្នំ ចំនួន៦នាក់- ស្រុកពាមជរ ចំនួន១នាក់
  5. ៣ មិថុនា ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយល់ព្រម និងសម្រេចបញ្ចូលសាលាអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ( សាលាកុមារអូទីសិម ) ជាគ្រឹះស្ថានសាធារណៈ ដោយរួមទាំងបញ្ចូលគ្រូ និង បុគ្គលិកអប់រំទីនោះជាបុគ្គលិករដ្ឋ ។
  6. ៣ មិថុនា ២០២១ Gate News រដ្ឋបាលខេត្តបាត់ដំបង បន្តបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៣ នាក់ ក្នុងនោះឆ្លងក្នុងសហគមន៍ ១០ នាក់ និងពលករខ្មែរត្រឡប់ពីថៃ ១៣ នាក់ ព្រមទាំងមានករណីជាសះស្បើយចំនួន ១១ នាក់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១។
  7. ៣ មិថុនា ២០២១ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១  ។
  8. ៣ មិថុនា ២០២១ Fresh News  រដ្ឋបាលខេត្តកណ្ដាល ចេញប្រកាសព័ត៌មានករណីពលរដ្ឋលើកគ្នាតវ៉ានៅដីចម្ការបារាំង ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល រហូតឈានដល់ការបិទផ្លូវជាតិលេខ៥១
  9. ៣ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី ៣ខែ មិថុនា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,២៥៧,៣១៤ នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៩៥០,៨៦៣នាក់។
  10. ៣ មិថុនា ២០២១ អ្នកសារព័ត៌មានវ៉ៃ អ្នកសារព័ត៌មាន ហើយត្រូវអ្នកសារព័ត៌មាន ថតអ្នកសារព័ត៌មាន ហើយក៏បង្កើតជាព័ត៌មាន ដោយអ្នកសារព័ត៌មាន ពិតជារញ៉េរញ៉ៃមែនអត់ដឹងបានន័យថាមិចទេអ្នកសារព័ត៌មាន
  11. ៣ មិថុនា ២០២១ កម្ពុជាយល់ព្រមឱ្យអនុព័ន្ធយោធាអាមេរិកចុះពិនិត្យមើលកំពង់ផែរាម កម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅពិនិត្យមើលដោយផ្ទាល់នៅកំពង់ផែរាម តាមសំណើរបស់ប្រមុខការទូតសហរដ្ឋអាមេរិក ដើម្បីបញ្ចប់មន្ទិលសង្ស័យថា កម្ពុជាបានអនុញ្ញាតឱ្យយោធាចិនឈរជើងនៅទីនោះ។ ការប្រកាសនេះបានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តាមរយៈសារព័ត៌មាន Fresh New នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ។ ទោះជាយ៉ាងនេះក្តី ប្រមុខការពារជាតិកម្ពុជានៅមិនទាន់បញ្ជាក់អំពីពេលវេលាដែលអនុព័ន្ធយោធាអាមេរិកនឹងទៅធ្វើទស្សនកិច្ចនៅតំបន់កំពង់ផែរាមនេះនៅឡើយទេ ដោយលោកបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាមនៅពេលឆាប់ៗខាងមុខនេះ។វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជុំវិញបញ្ហានេះបាននៅឡើយទេ។ ចំណែកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ អាចត្រឹមបញ្ជាក់យ៉ាងខ្លីថា អ្នកសារព័ត៌មានក៏អាចចុះយកព័ត៌មាននៅពេលនោះផងដែរ។ ទាក់ទងបញ្ហានេះ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃនេះ ដោយមិនទាន់បញ្ជាក់នៅឡើយទេថា តើអនុព័ន្ធយោធាស្ថានទូតអាមេរិកនឹងទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពរាមនៅពេលណានៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា ដំណើរទស្សនកិច្ចជារឿយៗនៃអនុព័ន្ធយោធាបរទេសទាំងអស់នៅឯមូលដ្ឋានកងទ័ពជើងទឹករាមនេះ នឹងអាចរួមចំណែកក្នុងការបង្កើនតម្លាភាពសម្រាប់កម្ពុជា។
  12. ៣ មិថុនា ២០២១ Fresh News (ភ្នំពេញ)៖ មានចលនាដឹកកម្មករ កម្មការិនី ដែលបម្រើការងារតាមរោងចក្រនៅតាមខេត្តនានាចូលមកចាក់វ៉ាក់សាំងនៅក្នុងរាជធានីភ្នំពេញ នាំឱ្យមានការព្រួយបារម្ភពីការចម្លងជំងឺពីតំបន់ប្រឈមក្នុងរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្ត ឬនាំពីតំបន់ប្រឈមនៅតាមខេត្តចូលមករាជធានីភ្នំពេញ។ ក្នុងដំណើរចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅតាមទីតាំងអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានបង្ហើបឱ្យដឹងថា មានចលនាដឹកកម្មករនៅតាមរោងចក្រពីតាមបណ្តាខេត្តដូចជាខេត្តកណ្តាល កំពង់ចាម និងកំពង់ឆ្នាំងជាដើម ចូលមកចាក់វ៉ាក់សាំងក្នុងរាជធានីភ្នំពេញ។ នៅព្រឹកមិញនេះនៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួនតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ គេក៏បានរកឃើញកម្មករ កម្មការិនី ដែលចូលមកចាក់វ៉ាក់សាំងភាគច្រើន គឺមកពីតាមបណ្តាខេត្ត ហើយក៏មិនមែនជាអ្នកបម្រើការងារក្នុងរោងចក្រនៅខណ្ឌពោធិ៍សែនជ័យនោះដែរ។ តាមការសាកសួរជាមួយក្រុមកម្មករ កម្មការិនី ក្នុងចំណោមពួកគេនេះអ្នកខ្លះមកពីស្រុកអង្គស្នួល ខេត្តកណ្តាល និងខ្លះទៀត មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាតំបន់កំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩។ ពួកគេត្រូវបានដឹកតាមរថយន្តក្រុងធំៗ និងរថយន្តតាក់ស៊ីប្រភេទសាំយ៉ុងជាដើម។ មេដឹកនាំក្រុមកម្មករម្នាក់មកពីស្រុកអង្គស្នួល បានគូសបញ្ជាក់ថា ពួយគេទទួលបានការរៀបចំ និងប្រគល់ប័ណ្ណចាក់វ៉ាក់សាំង ពីខាងរោងចក្រឱ្យចូលមកចាក់នៅក្នុងរាជធានីភ្នំពេញ។ នាយឧត្តមសេនីយ ឥត សារ៉ាត់ មិនបានបញ្ជាក់ពីទិន្នន័យកម្មករ កម្មការិនី ពីខេត្តផ្សេងចូលមកចាក់ក្នុងរាជធានីភ្នំពេញនោះទេ។ ប៉ុន្តែលោកធ្លាប់បានបញ្ជាក់ថា ចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ មានអត្រាកើនឡើងពីទិន្នន័យដែលអាជ្ញាធរផ្តល់លើកដំបូងនោះ រហូតដល់ទៅជាង ២០ម៉ឺននាក់។ សម្រាប់លោក ឥត សារ៉ាត់ ការដឹកកម្មករពីខេត្តផ្សេងចូលមកចាក់ក្នុងរាជធានីភ្នំពេញ នឹងបង្កទៅជាបញ្ហារីករាលដាលជំងឺកូវីដ១៩ ពីតំបន់ប្រឈម ទៅកន្លែងមិនប្រឈម។ លោក ឥត សារ៉ាត់ បានបញ្ជាក់ដូច្នេះ «បើយើងមកពពាក់ពពូនគ្នានៅទីនេះ វាបង្កើតជាបញ្ហា។ មានន័យថា ពីតំបន់លឿង ពីកន្លែងដែលវាអត់មានអីសោះ មកដល់តំបន់មានបញ្ហាស្មុគស្មាញឆ្លង ពីកន្លែងស្មុគស្មាញឆ្លង ទៅកន្លែងដែលគេអត់ឆ្លង។ នេះជាបញ្ហានាំឱ្យមានការរីករាលដាលជំងឺកូវីដ១៩ ពិបាកគ្រប់គ្រង»។
  1. ២ មិថុនា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា តាមគម្រោងវ៉ាក់សាំងប្រមាណ៤លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាខែមិថុនា នេះ។តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងនៅព្រឹកថ្ងៃទី ២៩ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា“យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ២០២១ ហើយ និងមកជាបន្តបន្ទាប់ទៀត“។សម្តេចបញ្ជាក់ថា យើងនឹងអាចចាក់យ៉ាង ហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង១០លាននាក់នៅក្នុងឆ្នាំ នេះ ឬយឺតបំផុត នៅដើមឆ្នាំ ក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា៕
  2. ២ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK កម្ពុជាបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មីចំនួន ៧៥០នាក់ ជាសះស្បើយចំនួន ៦៥៣នាក់ និងមានករណីស្លាប់ថ្មីចំនួន ១០នាក់។
  3. ២ មិថុនា ២០២១ Thmey Thmey ក្រោយជំនួបទ្វេរភាគីជាមួយប្រមុខរដ្ឋាភិបាល អនុរដ្ឋមន្ត្រីការបរទេសអាមេរិកឆ្លៀតជួបលោក កឹម សុខា
  4. ២ មិថុនា ២០២១ ជំនួបពិសេស៖ អនុរដ្ឋមន្រ្តីការបរទេសអាមរិក និងប្រធានគណបក្សប្រឆាំងដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជាតិ លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមរិកក៏បានរំឭកពីតួនាទីអាមេរិកក្នុងកិច្ចព្រមព្រាងទីក្រុងប៉ារីស លើកពីបញ្ហាតំបន់មួយចំនួន ដាស់តឿនកម្ពុជាលើបញ្ហាសិទ្ធិមនុស្សនិងជម្រុញអេាយមានការទម្លាក់ការចេាទប្រកាន់លើក្រុមបក្សប្រឆាំង អ្នកកាសែត និងសកម្មជននានា។ លោកស្រីបានពិភាក្សាជាមួយលោក ហ៊ុន សែន លោក កឹម សុខា និងសង្គមសុីវិលផងដែរ។ ទី ១ ខែមិថុនា ឆ្នាំ ២០២១៖ ខ្លឹមសារសង្ខេបនៃដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី វីនឌី ស៊ើមែ Deputy Secretary of State Wendy R. Sherman’s Visit to Cambodia Media Note:  ជំនួបជាមួយតំណាងអង្គការសង្គមស៊ីវិល - ជំនួបជាមួយប្រធានគណបក្សប្រឆាំង លោក កឹម សុខា ស្តីពីទំនាក់ទំនងជាសារវ័នជាមួយសហរដ្ឋអាមេរិក រួមមានការធានានូវអនាគតប្រជាធិបតេយ្យប្រកបដោយសន្តិភាព វិបុលភាព និងបូរណភាពសម្រាប់កម្ពុជា។ - ជំនួបជាមួយលោក ហ៊ុន សែន ស្តីពីកិច្ចប្រជុំអាស៊ាន និងតួនាទីស្ថាបនារបស់អាមេរិកក្នុងការជួយជ្រោមជ្រែងកម្ពុជា និងបញ្ហាសំខាន់ៗនៅក្នុងតំបន់ ពិសេសបញ្ហាប្រទេសភូមា។ ក្តីបារម្ភពីវត្តមានមូលដ្ឋានទ័ពជើងទឹករបស់ចិននៅតំបន់រាម និងការជម្រុញឲ្យការដឹកនាំរបស់កម្ពុជាមានភាពឯករាជ្យ តុល្យភាពនៃនយោបាយការបរទេស សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋកម្ពុជា។- បញ្ហាសិទ្ធិសមនុស្ស ការការពារសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ និងការទម្លាក់ចោលការចោទប្រកាន់លើសកម្មជននយោបាយ ប្រធានបក្សប្រឆាំង និងការបើកលំហរប្រជាធិបតេយ្យឲ្យបានមុនការបោះឆ្នោត ២០២២ និង ២០២៣។- កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជំនួយរបស់អាមេរិកជាង ៣ ពាន់លានដុល្លារ ដើម្បីជួយស្តារសេដ្ឋកិច្ចកម្ពុជាកន្លងមក។- ជំនួយក្នុងពេលផ្ទុះវិបត្តិកូវីដដល់កម្ពុជាប្រមាណ ១១ លានដុល្លារ។
  5. ២ មិថុនា ២០២១ (ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅយប់ថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១។
  6. ២ មិថុនា ២០២១ Virak OU អង្គការសុខភាពពិភពលោក (WHO) បានអនុម័តវ៉ាក់សាំង ស៊ីណូវាក់ (Sinovac) សម្រាប់ការចុះបញ្ជីប្រើប្រាស់។
  7. ២ មិថុនា ២០២១ Savath Pou Khmuoy Sao Phal Niseiy, trust among the Khmer population is extremely important. If people had enough trust on the government, there would be no problem for them to answer the call. Unfortunately, this government has lied to the people they govern in the last 42 years since 1979. Khmuoy, please swear to God if you say you don't know anything about this government lying
  8. ២ មិថុនា ២០២១ Kem Sokha ថ្ងៃអង្គារទី១ ខែមិថុនា  ឆ្នាំ២០២១ សូមស្វាគមន៍ និងសូមអរគុណចំពោះលោកជំទាវ Wendy R. Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានចំណាយពេលជួបពិភាក្សាការងារជាមួយខ្ញុំផ្ទាល់យ៉ាងរាក់ទាក់ និងមានសារៈសំខាន់នារសៀលថ្ងៃនេះ។
  9. ២ មិថុនា ២០២១ Kim Sok (១). ជំនួប វិនឌី ស្ហឺម៉ាន់ (Wendy R.Sherman)~កឹម សុខា ៖ ~ រំឭកលោក ហ៊ុន សែន តាមឥរិយាបថនិងជម្រៅខ្លឹមសារភាសាការទូត អាចឲ្យយល់បានថា ការព្យាយាមរារាំងដំណើរការប្រជាធិបតេយ្យ បើនៅតែរឹតឲ្យកាន់តែតឹងទៀត អាចដាច់ខ្យល់បះជើង ហ៊ុន សែន ខ្លួនឯង ប៉ុន្តែលោក ហ៊ុន សែន មិនអាចផ្ដាច់ខ្យល់ប្រជាធិបតេយ្យកម្ពុជាទេ។ ~ រំឭកគណបក្សសង្គ្រោះជាតិថា គួរចេះធ្វើការរួមគ្នា និងឲ្យតម្លៃគ្នា ជុំវិញទុក្ករកម្មនយោបាយរបស់លោក កឹម សុខា ហើយរៀបក្បួនធ្វើសកម្មភាពតាមឆន្ទៈពលរដ្ឋ ពីព្រោះមូលដ្ឋានធំនៃការស្ថាបនាសង្គមប្រជាធិបតេយ្យរឹងមាំ ស្ថិតនៅលើកម្លាំងមហាជនសាមគ្គី ពោលគឺប្រជាពលរដ្ឋ។ (២). ជំនួប វិនឌី ស្ហឺម៉ាន់ (Wendy R.Sherman)~ហ៊ុន សែន ៖ លោកស្រីប្រមុខការទូតរងរបស់សហរដ្ឋអាមេរិក ពិតជាបានប្រើឥរិយាបថធ្វើបានហួសពីបទដ្ឋានក្លាស្ស៊ុិក(classic) និងពិតជាគួរឲ្យកក់ក្ដៅ ដោយលោកស្រីបានលើកចំៗបញ្ហា ទាំងរឿងស្ថាបនាវិបុលភាពកម្ពុជា សន្តិភាព អធិបតេយ្យភាព និងអនាគតប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលជាសេចក្ដីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។
  10. ២ មិថុនា ២០២១ TOP NEWS: អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលសំណើសម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជា ជំពាក់អាមេរិកសម័យសង្គ្រាមទៅពិចារណា (ភ្នំពេញ)៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Ruth Sherman បានព្រមទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន រឿងបំណុលកម្ពុជាជំពាក់សម័យសង្គ្រាមទៅជូនប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិចារណា។ជំនួបសម្តែងការគួរសមរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលមានរយៈពេលប្រមាណជាពីរម៉ោង នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានពិភាក្សាច្រើនលើការងារពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ហើយក៏បានជជែករឿងបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្គ្រាមផងដែរ។
  11. ២ មិថុនា ២០២១ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យរដ្ឋាភិបាលអាមេរិកពិចារណា និងដោះស្រាយលើបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងរបប លន់ ណុល ជិត ៧០០លានដុល្លារ (ទាំងការ និងដើម)។
  12. ២ មិថុនា ២០២១ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្តេចតេជោ បានស្នើយន្តការដោះស្រាយលើបំណុលនេះចំនួន៣លក្ខខណ្ឌ រួមមាន៖ ១៖ អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ, ២៖ សងតាមកម្មវិធីរំលោះការប្រាក់ត្រឹមមួយភាគរយ និងទី៣៖ បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់។ លោក អ៊ាង សុផល្លែត បានបញ្ជាក់ទៀតថា តបតាមសំណើនេះលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានសន្យាយកសំណើទៅជូនលោក ចូ បៃដិន ពិនិត្យ និងដោះស្រាយ។
  13. ២ មិថុនា ២០២១ Fresh News រដ្ឋាភិបាលសាធារណរដ្ឋរបស់លោកសេនាប្រមុខ លន់ នល់ បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លារ ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត ៧០០លានដុល្លារហើយ។ បំណុលរបបសាធារណរដ្ឋនាពេលនោះ ភាគច្រើនយកមកបម្រើលើវិស័យយោធា និងការធ្វើសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចាត់ទុកបំណុលនេះ ជាបំណុលកខ្វក់ ប្រៀបដូចជាការយកញញរមកដំលើក្បាលប្រជាពលរដ្ឋកម្ពុជា ព្រោះថវិកាបម្រើឱ្យវិស័យយោធានាពេលនោះ បាននាំដល់ភ្លើងសង្គ្រាម និងបង្កទុកវេទនាជាខ្លាំងសម្រាប់ពលរដ្ឋកម្ពុជា។ សូមជម្រាបថា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបង្ហាញពីការពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា, កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម, សកម្មភាពមនុស្សធម៌ ដូចជាការឱ្យនាវាវេស្ទើដាមចូលចត។លោកស្រីអនុរដ្ឋមន្ត្រីការបរទេស ក៏បានលើកឡើងពីឱកាសក្នុងការក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិស័យប្រេង និងឱស្ម័ន, ការវិនិយោគលើបញ្ហាទឹក ហេដ្ឋារចនាសម្ព័ន្ធ, ថាមពលបៃតង និងបញ្ហាដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលលោកស្រីអនុរដ្ឋមន្ត្រីការបរទេសបានលើកឡើង។ សម្តេចតេជោ ក៏បានអរគុណអាមេរិក ដែលបានជួយរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយអភិវឌ្ឍទាំងផ្ទាល់ និងប្រយោល។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរសហរដ្ឋអាមេរិក ដែលទទួលបានលទ្ធផលល្អប្រសើរលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
  14. ២ មិថុនា ២០២១ PNN News រដ្ឋបាលខេត្តតាកែវបាន បញ្ចប់ការបិទខ្ទប់ និងបានបេីកឱ្យដំណេីរការឡេីងវិញនូវផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី។  ការសម្រេចនេះឱ្យបេីកឡេីងវិញ យោងលេីភាពចាំបាច់របស់រដ្ឋបាលខេត្ត និងសំណេីររបស់រដ្ឋបាល ស្រុកកបាទី។  ដូច្នេះផ្សារសំរោងយ៉ោង ស្ថិតក្នុងភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទីត្រូវបានអនុញ្ញាតឲ្យបេីកវិញហេីយចាប់ពីថ្ងៃទី ២ ខែឧសភា ។ រូបភាព រដ្ឋបាលខេត្តតាកែវ
  15. ២ មិថុនា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់៖ ចិនជួយអភិវឌ្ឍកំពង់ផែរាមកម្ពុជាឱ្យទំនើបជាងមុនដោយគ្មានលក្ខខណ្ឌ ហើយទុកឲ្យកម្ពុជាជាអ្នកប្រើប្រាស់ មិនមែនផ្តាច់មុខឲ្យចិននោះទេ
  16. ២ មិថុនា ២០២១ កងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញបេីកកម្មពិធីប្រជុំផ្សព្វផ្សាយ និងដកពិសោធន៍ការងារក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩នាពេលកន្លងមក ជាមួយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ)។
  17. ២ មិថុនា ២០២១ ក្រចេះ ខេត្តខ្ញុំ Page សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-19 ចំនួន ៥ នាក់ នៅស្រុកសំបូរ ។
  18. ២ មិថុនា ២០២១ រាជរដ្ឋាភិបាល សម្រេចកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ជាកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ  សង្កាត់អាណត្តិទី៥។
  19. ២ មិថុនា ២០២១ BTV Cambodia ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងជាង១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យាគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
  20. ២ មិថុនា ២០២១ អាជ្ញាធររាជធានីភ្នំពេញ នៅរក្សា «តំបន់លឿងទុំ» ចំនួន២ភូមិ នៅក្នុងខណ្ឌឬស្សីកែវ និងខណ្ឌពោធិ៍សែនជ័យ
  21. ២ មិថុនា ២០២១ Rasmei Kampuchea Daily មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សា ស្តីពីការសិក្សាពីចំងាយតាមប្រព័ន្ធអេឡិចត្រូនិចកម្រិតពុទ្ធិកបឋមសិក្សា
  22. ២ មិថុនា ២០២១ Virak OU ថ្ងៃនេះខ្ញុំនិងសង្គមស៊ីវិល៤នាក់ទៀតបានជួបពិភាគ្សាជាមួយលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក។ យើងបានលើកឡេីងករណីសកម្មជន រួមទាំងបង រ៉ុង ឈុន វិធានបទសំខាន់គឺសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាននិងបញ្ចេញមតិ និងប្រជាធិបតេយ្យ។យើងបាននិយាយអំពីការរីកអំណាចចិននិងការកេីតឡេីងនៃសារសំខាន់តំបនអាសុីប៉ាសុីហ្វិក។
  23. ២ មិថុនា ២០២១ រដ្ឋបាលខេត្ត កំពតបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦០នាក់ តាមសេចក្តីប្រកាសថ្ងៃទី ០២ ខែ មិថុនា ២០២១
  24. ២ មិថុនា ២០២១ BTV Cambodia រដ្ឋបាលខេត្តកោះកុង ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១២នាក់បន្ថែមទៀត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដែលជាករណីឆ្លងត្រូវបានរកឃើញនៅស្រុកស្រែអំបិល ខេត្តកោះកុង។
  25. ២ មិថុនា ២០២១ 26. DAP ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។នេះ​បើយោ​ងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។
  26. ២ មិថុនា ២០២១ តាមការចេញផ្សាយរបស់ទូតអាមេរិកដដែលនាថ្ងៃ២ មិថុនាបានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman បានសម្តែងកង្វល់ជាខ្លាំងលើវត្តមានយោធារបស់សាធារណរដ្ឋប្រជាមានិតចិន និងការកសាងទីតាំងនៅមូលដ្ឋានជើងទឹករាម ក្នុងឈូងសមុទ្រថៃ។ លោកស្រីបានសុំការបំភ្លឺលើការវាយ កំទេចអគារចំនួន២ដែលបានទទួល ជំនួយថវិកាពីសហរដ្ឋអាមេរិកនៅរាម ដោយគ្មានការជូនដំណឹង ឬការពន្យល់ជាមុន ហើយបានសង្កេតឃើញថា មូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងសន្តិសុខតំបន់ និងប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា” ។ ប៉ុន្តែសម្តេច ទៀ បាញ់ បានថ្លែងថា កម្ពុជាគ្មានភ័យបារម្ភចំពោះចិនឈ្លបយកការណ៍សម្ងាត់នៅតំបន់នោះ ហើយក៏គ្មានខ្វល់ចំពោះការរិះគន់ពីភាគីណាមួយដែរ។
  27. ២ មិថុនា ២០២១ Khmer press ដំណឹងបន្ទាន់ ! រដ្ឋបាលរាជធានីភ្នំពេញ សម្រេច ចាប់ពីម៉ោងសូន្យ យប់នេះទៅ ផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ
  28. ២ មិថុនា ២០២១ Fresh News TOP NEWS: សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឲ្យលើសពី១៥នាក់
  29. ២ មិថុនា ២០២១ Thyrith Lorn សម្តេចតេជោបានស្នើយន្តការដោះស្រាយលើបំណុលដែលកម្ពុជាជំពាក់អាមេរិកចំនួន ៣លក្ខខណ្ឌ រួមមាន៖  ១. អនុញ្ញាតឱ្យកម្ពុជាសងប្រាក់បំណុលបន្តិចម្តងៗ ២. សងតាមកម្មវិធីរំលោះការប្រាក់ត្រឹម ១ ភាគរយ និង ៣. បង្វែរបំណុលជាង ៧០ភាគរយ ទៅជាជំនួយអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យអប់រំ វប្បធម៌ និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ បានជាប់ជំពាក់បំណុលរដ្ឋាភិបាលអាមេរិកប្រមាណ ២៧៤លានដុល្លា ដែលមកដល់បច្ចុប្បន្នបំណុលនេះ បានឡើងដល់ជិត ៧០០លានដុល្លាហើយ។ បំណុលរបបសាធារណរដ្ឋនាពេលនោះ យកមកបម្រើលើវិស័យយោធា និងការធ្វើសង្គ្រាម។ សម្តេចតេជោ ចាត់ទុកបំណុលនេះ ជាបំណុលកខ្វក់ ប្រៀបដូចជាការយកញញួរមកដំលើក្បាលប្រជាពលរដ្ឋកម្ពុជា ព្រោះថវិកាបម្រើឱ្យវិស័យយោធានាពេលនោះបាននាំដល់ភ្លើងសង្គ្រាម និងបង្កទុក្ខវេទនាជាខ្លាំងសម្រាប់ពលរដ្ឋកម្ពុជា។ក្នុងជំនួបជាមួយសម្តេចតេជោនាថ្ងៃទី១ មិថុនានេះ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានបង្ហាញពីការពេញចិត្តខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនដូចជា ការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម សកម្មភាពមនុស្សធម៌ ដូចជាការឱ្យនាវា Westerdam ចូលចត។
  30. ២ មិថុនា ២០២១ VOD អាជ្ញាធររាជធានីភ្នំពេញ ផ្អាកបញ្ចេញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីដោយថាមិនសូវចាំបាច់ ចាប់ពីថ្ងៃទី២៨ ខែឧសភា មកទល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកការបញ្ចេញឈ្មោះនិងទីកន្លែងស្នាក់នៅរបស់អ្នកជំងឺកូវីដ-​១៩ថ្មី បន្ទាប់ពីធ្លាប់បានចុះផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនបង្ហាញពីអត្តសញ្ញាណពលរដ្ឋឆ្លង​កូវីដ-១៩ ចាប់តាំងពីមានការផ្ទុះករណីឆ្លងរាលដាលខ្លាំងក្នុងខែមេសារហូតមក។  អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍នៅថ្ងៃអង្គារនេះថា ថ្មីៗនេះ អាជ្ញាធរមមាញឹកលើការងារចុះស្រាវជ្រាវ ប្រមូលយកសំណាក និងបញ្ជូនអ្នកពាក់ព័ន្ធទៅធ្វើចត្តាឡីស័ក និងអ្នកឆ្លងទៅព្យាបាល។ លោកថា កិច្ចការទាំងនេះមានសារៈសំខាន់ជាងការបញ្ចញព័ត៌មានអ្នកឆ្លងថ្មីៗឱ្យសាធារណជនបានដឹង។
  31. ២ មិថុនា ២០២១ វៀតណាមហាមពលរដ្ឋ៤ប្រទេសចូលប្រទេសខ្លួន ក្នុងនោះមានកម្ពុជាដែរ ។ ពលរដ្ឋ៤ប្រទេសដែលវៀតណាមហាមដើម្បីបង្ការការឆ្លងកូវីដ១៩នោះមាន ថៃ ឥណ្ឌា កម្ពុជានិងឡាវ ៕
  1. ១ មិថុនា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣១ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦១៦នាក់ (ឆ្លងសហគមន៌: ៥៨៥នាំចូល: ៣១) និងមានជាសះស្បេីយ #៧៥៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៣០៧១០នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២៣៣៨៩នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ #២២០នាក់ ។
  2. ១ មិថុនា ២០២១ Phorn Sophal ថ្ងៃនេះក៏ច្រើនដែរ , ! រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦១៦នាក់ ខណៈអ្នកជាសះស្បើយ ៧៥៣នាក់ និងអ្នកស្លាប់ ៦នាក់
  3. ១ មិថុនា ២០២១ ចៅ គឹម រកឃើញអ្នកឆ្លងថ្មី 616 នាក់ ជា 753 នាក់ និងស្លាប់ 06 នាក់- ករណីឆ្លងសហគមន៍ 585 នាក់- អ្នកដំណើរពីបរទេស 31 នាក់
  4. ១ មិថុនា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៦១៦ នាក់ទៀត ជាសះស្បើយ ៧៥៣ នាក់ និងស្លាប់ ០៦ នាក់ - ករណីឆ្លងសហគមន៍ ៥៨៥ នាក់ - អ្នកដំណើរពីបរទេស ៣១ នាក់ 🇰🇭- អ្នកឆ្លងសរុប= ៣០,៧១០ នាក់- អ្នកជាសះស្បើយ= ២៣,៣៨៩ នាក់- អ្នកស្លាប់= ២២០ នាក់។
  5. ១ មិថុនា ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦១៦នាក់,ជាសះស្បើយ៧៥៣នាក់ និងករណីស្លាប់៦នាក់ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ មកទល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៣០.៧១០នាក់,ជាសះស្បើយសរុប ២៣.៣៨៩នាក់ និងករណីស្លាប់សរុប២២០នាក់។
  6. ១ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ។ សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ។
  7. ១ មិថុនា ២០២១ ពលរដ្ឋច្រួលច្របល់ ខណៈអ្នកជិតខាងស្លាប់ដោយសារកូវីដ១៩ពីម្សិលមិញ នៅទាន់មានឡានពេទ្យមកយកភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការច្រួលច្របល់ពេលមានមនុស្សស្លាប់ដោយសារជំងឺ​កូវីដ-១៩ ហើយក្នុងនោះពួកគាត់សុំឱ្យគ្រូពេទ្យរូតរះមកដឹកសពយកទៅបូជា ព្រោះពួកគាត់ភ័យខ្លាចឆ្លងជំងឺដ៏សាហាវនេះ។ យោងតាមសេចក្តីរាយការណ៍ពីលោក ឈឹម សាមិ  មេភូមិជ្រោយបាសាក់ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពិតជាមានប្រជាពលរដ្ឋក្នុងភូមិជ្រោយបាសាក់ នាំគ្នាស្នើសុំលោក ជួយរាយការណ៍បន្តទៅគ្រូពេទ្យឱ្យមកដឹកសពស្ត្រីម្នាក់ឈ្មោះ ង្វៀង ធីវេថាន់ អាយុ៦២ឆ្នាំ បានស្លាប់តាំងពីវេលាម៉ោង១៤រសៀល ថ្ងៃទី៣១ ខែឧសភាមកម្ល៉េះ មិនទាន់មានគ្រូពេទ្យមកដឹកសពចេញបន្ទាប់ពីពិនិត្យសំណាកសពរកឃើញមានវិជ្ជមានកូវីដ-១៩ តាំងពីវេលាម៉ោង១៥ ខែឧសភា។
  8. ១ មិថុនា ២០២១ ទីបំផុត WHO សម្រេចដាក់ឈ្មោះផ្លូវការ ឲ្យវីរុសកូវីដ-១៩បំប្លែងថ្មីទាំងអស់ ដើម្បីចៀសវាងការយកឈ្មោះប្រទេស ឬតំបន់មកប្រើប្រាស់
  9. ១ មិថុនា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នៅល្ងាចថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ ។សូមបញ្ជាក់ថា លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិកប្រកាសថា នឹងធ្វើដំណើរទស្សនកិច្ច១១ថ្ងៃ ទៅកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី,ឥណ្ឌូនេស៉ី,កម្ពុជា និងប្រទេសថៃផងដែរ។
  10. ១ មិថុនា ២០២១ RFA Khmer HRW ជំរុញអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ឲ្យរិះគន់មេដឹកនាំរបបក្រុងភ្នំពេញជាសាធារណៈរឿងរម្លាយប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ការជំរុញនេះ គឺខណៈពេលអនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) មកកាន់កម្ពុជានៅថ្ងៃទី០១ ខែមិថុនានេះ។
  11. ១ មិថុនា ២០២១ U.S. Embassy Phnom Penh, Cambodia U.S. Deputy Secretary of State Wendy Sherman has arrived in Phnom Penh and was greeted at the airport by Ambassador W. Patrick Murphy. The Deputy Secretary will be in Cambodia today for meetings with senior leaders and other stakeholders to discuss important bilateral and regional issues. លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួលដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy។ លោកស្រីអនុរដ្ឋមន្រ្តីមកទស្សនកិច្ចនៅកម្ពុជា ថ្ងៃនេះ គឺដើម្បីជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងបញ្ហាទ្វេភាគីសំខាន់ៗ។
  12. ១ មិថុនា ២០២១ Men Kimseng លោកស្រីមូរ សុខហួរអនុប្រធានគណបក្សសង្គ្រោះជាតិបានសរសេរលិខិតទៅលោកស្រីWendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលត្រូវទៅធ្វើទស្សនកិច្ចប្រទេសកម្ពុជាស្នើសុំវ៉ាក់សាំងបន្ថែមជូនពលរដ្ឋកម្ពុជា។
  13. ១ មិថុនា ២០២១ ក្នុងដំណើរទស្សនកិច្ចនេះ ក្រៅតែពីការពិភាក្សាទៅលើទំនាក់ទំនង ការធ្វើពាណិជ្ជកម្ម វិនិយោគជំនួញទ្វេភាគីទៅ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសគ្រោងនឹងពិភាក្សាផ្តោតទៅលើបញ្ហាប្រទេស មីយ៉ាន់ម៉ា និងបញ្ហារីកសាយភាយនៃឥទ្ធិពលចិនក្នុងប្រទេសទាំង៣នេះដែរ។បើទោះបីជាយ៉ាងណាខ្ញុំមើលឃើញថា ដំណើរទស្សនកិច្ចរបស់ លោកស្រី Wendy Ruth Sherman នៅកម្ពុជាហាក់តក់ក្រហល់ជាង ប្រទេសពីរទៀត។  ទស្សនកិច្ចនៅកម្ពុជា ក្រៅតែពីមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ទៅ ដូចជាមិនមានរបៀបវារៈជួបនរណាផ្សេងទៀតទេ សូម្បីប្រមុខការទូតកម្ពុជា ដែលគ្រោងជួបពីដំបូង ក៏លុបវិញដែរ។
  14. ១ មិថុនា ២០២១ PNN News កម្ពុជាប្រគល់ជនជាតិវៀតណាម ៨៨នាក់ ជូនកងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ធ្វើការទទួល និងប្រគល់ជនជាតិវៀតណាម ៨៨នាក់ ជូនកងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។
  15. ១ មិថុនា ២០២១ Kampuchea Thmey Daily ទិដ្ឋភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាការងារជាមួយលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ប្រធានបទនៅក្នុងដំណើទស្សនកិច្ចនេះ នឹងផ្តោតជាសំខាន់លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី។ នេះបើតាមការបញ្ជាក់ពីលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  16. ១ មិថុនា ២០២១ Gate News TOP NEWS : សេចក្តីជូនដំណឹងស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៧ករណី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តកំពត។
  17. ១ មិថុនា ២០២១ Fresh News វៀតណាមកំពុងព្យាយាមទិញ «បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩» ដើម្បីយកមកផលិតចែកចាយក្នុងស្រុក និងអន្តរជាតិ. ក្រោយជំនួបមួយជាមួយក្រុមអ្នកតំណាងកម្មវិធី COVAX ក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «វៀតណាមគ្រោងនឹងបង្កើតរោងចក្រមួយ ហើយចង់ទទួលបានអាជ្ញាប័ណ្ណ ដើម្បីអាចផលិតវ៉ាក់សាំង COVID-19 សម្រាប់ផ្គត់ផ្គង់ COVAX និងទៅកាន់បណ្តាប្រទេសដទៃទៀត ព្រមទាំងសម្រាប់វៀតណាមផ្ទាល់»។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វៀតណាមក៏បានជំរុញថែមទៀតនូវការទិញវ៉ាក់សាំង តាមរយៈវិស័យឯកជនផងដែរ។
  18. ១ មិថុនា ២០២១ Fresh News  BREAKING: រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និងម្ចាស់អាជីវកម្មគ្រប់ប្រភេទ ត្រូវផ្ដល់ព័ត៌មានជូនអាជ្ញាធរ នៅពេលបុគ្គលិកសុំច្បាប់ឈប់សម្រាក ដោយសង្ស័យមានជំងឺកូវីដ
  19. ១ មិថុនា ២០២១ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារ ត្រូវផ្ដល់អត្តសញ្ញាណ លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែករកពីការឆ្លងជំងឺកូវីដ១៩ ដល់ពួកគាត់។
  1. ៣១ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣១ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៦៩០ នាក់ (ឆ្លងសហគមន៌: ៦៣៥នាំចូល: ៥៥) និងមានជាសះស្បេីយ #៤៤៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន # ៣០០៩៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២២៦៣៦នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #២១៤នាក់ ។
  2. ៣១ ឧសភា ២០២១ Chan Born  អត្រាស្លាប់ មាន ០,៧% ដោយករណីសរុប ៣០,០៩៤ នាក់ មានស្លាប់ ២១៤ នាក់
  3. ៣១ ឧសភា ២០២១ ព៍ត៌មាន ពលករ ឆ្លងដែន អាជ្ញាធរថៃចាប់បានពលករខ្មែរចំនួន19នាក់និងចាប់បានមេខ្យល់ចំនួន2នាក់ដែលនាំពលករខ្មែរលួចឆ្លងដែនចូលទឹកដីថៃតាមច្រករបៀងដោយខុសច្បាប់ នៅខេត្តស្រះកែវ ប្រទេសថៃ។
  4. ៣១ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ របាយការណ៍ក្រសួងការពារជាតិនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,២០២,៨៧៧នាក់ ក្នុងនោះចាក់នៅក្នុងតំបន់ក្រហមបានចំនួន ៨៩៦,៤៣២នាក់ ខណៈចាក់លើកទី២ បានចំនួន ៩២៨,៦៥៤នាក់។
  5. ៣១ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដូសទី១ បានចំនួន ២០៥៧៤នាក់ និងដូសទី២ បានចំនួន ២០០៩១នាក់។ ដោយឡែកសម្រាប់មន្ត្រីរាជការ និងអតីតយុទ្ធជន ក្នុងខេត្តត្បូងឃ្មុំ សម្រាប់ដូសទី១ ចាក់វ៉ាក់សាំងបានចំនួន ៤នាក់។
  6. ៣១ ឧសភា ២០២១ Fresh News ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ២,៥៦៧,៤៩៣នាក់ (គិតត្រឹមថ្ងៃទី៣០ ខែឧសភា)
  7. ៣១ ឧសភា ២០២១ Chan Born ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ២,៥៦៧,៤៩៣នាក់។ ក្រសួងការពារជាតិ ចាក់បានជាង ៧៥% -ក្រសួងការពារជាតិ-មន្ទីរពេទ្យកាល់មែត្រ- មន្ទីរពេទ្យព្រះអង្គឌួង- មន្ទីរពេទ្យ ខ្មែរ សូវៀត- មន្ទីរពេទ្យ កុមារជាតិ- មន្ទីរពេទ្យ ព្រះកុសមៈ- គាំពារមាតា និងទារក- មន្ទីរពេទ្យ គន្ធរបុប្ជា- មន្ទីរពេទ្យជ័យវរន្មទី ៧- មន្ទីរពេទ្យ ១៦ ឧសភា (នគរបាល)- ក្រុមគ្រួពេទ្យស្ម័គ្រចិត្ត DYDA និង ផ្សេងៗ- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
  8. ៣១ ឧសភា ២០២១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បុរសម្នាក់មានវិជ្ជមានកូវីដ១៩ គេចវេសពីការព្យាបាលកាលពីរសៀលម្សិលមិញ  នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ បានគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
  9. ៣១ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK មន្ទីរពេទ្យ ហ្លួងម៉ែ កងកម្លាំងរបស់យើងបានជាសះស្បើយជាបន្តបន្ទាប់ ក្រុមគ្រូពេទ្យរបស់យើងបានឲ្យត្រលប់ទៅផ្ទះ នឹងបន្តធ្វើ​ចត្តា​ឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀតដើម្បីតាមដានសុខភាព
  10. ៣១ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការត្រៀមលក្ខណៈដើម្បីត្រៀមកំលាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ ២០២១ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍  ម៉ឹង  សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាការជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ បានបើកកិច្ចប្រជុំដើម្បីត្រៀមបំរុងការឆ្លើយតបគ្រោះមហន្តរាយរបស់ក្រសួងការពារជាតិ នៅក្នុងរដូវវស្សានេះ ។ នៅក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីបណ្តាអង្គភាពជំនាញ ទ័ពជើងគោក ទ័ពជើងទឹក ទ័ពជើងអាកាស    អង្គភាព ធានាភស្តុភាហិរញ្ញវត្ថុ និង ជំនាញវិស្វកម្ម កងពលតូចលេខ៧០  បញ្ជាការដ្ឋានទ័ពពិសេស កងរាជអាវុធហត្ថ  កងពលតូចដឹកជញ្ជូនលេខ ៩៩ និង មន្ទីរពេទ្យព្រះកេតុមាលា ដែលជាអង្គភាពជំនាញធ្លាប់បានចូលរួម     សង្ក្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេលកន្លងមក ។
  11. ៣១ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK អបអរសាទរ ពិធីប្រកាសដាក់អោយដំណើរការច្រកអន្តរជាតិម៉ឺនជ័យ នៃខេត្តព្រៃវែង (កម្ពុជា) និងខេត្តតៃនិញ (វៀតណាម) ជាបណ្តោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយឯកឧត្តម សួស ប្រាថ្នា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។
  12. ៣១ ឧសភា ២០២១ សមត្ថកិច្ចជំនាញ បានបំផ្លាញចោល អាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ក្រោយបង្ក្រាបបាននៅទីផ្សារ  នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ១៨តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
  1. ៣០ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៣០ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន  ៥៧៩ នាក់ (ឆ្លងសហគមន៌: ៥៥៨នាំចូល: ២១) និងមានជាសះស្បេីយ #៨៧៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន  ២៩៤០៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន  ២២១៨៨នាក់ និង ស្លាប់ថ្មី  ៦នាក់ សរុបស្លាប់  ២០៩នាក់ ។
  2. ៣០ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៧៩ នាក់ទៀត ជាសះស្បើយ ៨៧៣ នាក់ និងស្លាប់ ០៦ នាក់- ករណីឆ្លងសហគមន៍ ៥៥៨ នាក់- អ្នកដំណើរពីបរទេស ២១ នាក់- អ្នកឆ្លងសរុប= ២៩,៤០៤ នាក់- អ្នកជាសះស្បើយ= ២២,១៨៨ នាក់- អ្នកស្លាប់= ២០៩ នាក់ ។
  3. ៣០ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK កម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ៨៧៣នាក់  អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៧៩នាក់ និងមានករណីស្លាប់ថ្មី ចំនួន ៦នាក់។
  4. ៣០ ឧសភា ២០២១ Kampuchea Thmey Daily អ្នកឆ្លងជំងឺកូវីដ‑១៩នៅខេត្តបាត់ដំបងកើនឡើងដល់ជាង២០០នាក់ភាគច្រើនជាពលករមកពីថៃ
  5. ៣០ ឧសភា ២០២១ Kampuchea Thmey Daily ខេត្តកំពង់ស្ពឺរកឃើញវិជ្ជមានកូវីដ១៩ថ្មីចំនួន ១០៦ នាក់
  6. ៣០ ឧសភា ២០២១ Chan Born មេរោគកូវីដ ហាយព្រីដ Hybrid បានន័យថា បន្សំ៖ ឥណ្ឌារកឃើញមេរោគ បន្សំថ្មី ឈ្មោះ B16 + B17 ដែលមេរោគ មកពី អគ្លេស បូកមេរោគឥណ្ឌា ចំណែក អគ្លេសអគ្លេសពេលនេះ រកឃើញ មេរោគថ្មីដែរ គឺ អគ្លេស បូក ឥណ្ឌា បូកអគ្លេសវិញ រីឯវៀតណាម រកឃើញ អគ្លេស បូកឥណ្ឌា។
  7. ៣០ ឧសភា ២០២១ Chan Born វៀតណាម បំភ័យប្រជាជនជ្រុល? វៀតណាមប្រកាសថា មេរោគថ្មី ឆ្លងលឿនណាស់ បើគេសួរលឿនបែបម៉េច? គាត់ថា ឆ្លងតាមខ្យល់ !ពាក្យថាឆ្លងលឿង ប្រើឆ្នាំ ១៩១៨ មានន័័យថា មនុស្សជិះរថភ្លើងក្នុងល្បឿន ១០០ គម/ថ្ងៃ ខុសពី កប៉ាល់ទឹក។ ឆ្នាំ ២០២០ គេថា ឆ្លងលឿន សំដៅថា មនុស្សជិះយន្តហោះល្បឿន ១០,០០០ គម/ថ្ងៃ។ ប្រទេសខ្លះឆ្លងលឿង គឺកើនពី ៥០០០ ទៅ ៧០០០ ករណី/ អាទិត្យ។ កម្ពុជាថា ឆ្លងលឿន ដោយសារធ្វើតេស្តរហ័ស។ អគ្លេសថា ឆ្លងលឿន គឺ រយៈពេល ២៨ ថ្ងៃ អ្នកជម្ងឺស្លាប់ទោះជាប្រឹងព្យាបាលក្តី ចំណែកវៀតណាម ឆ្លងលឿន គឺ មេរោគហោះតាមខ្យល់ !!
  8. ៣០ ឧសភា ២០២១ Chan Born  កម្ពុជាចាក់វាក់សាំងបានលឿន៖ ពាក្យថាលឿន គឺថ្ងៃ ២៥ឧសភា ចាក់បាន ៧៧,០០០ ដួស ថ្ងៃទី ២៦ ចាក់បាន ១០៨,០០០ ដូស ថ្ងៃទី ២៧ ចាក់បាន ១០៦,០០០ ដូស ថ្ងៃទី ២៩ ឧសភាចាក់បាន ១០៩,០០០ ដូស..៕
  9. ៣០ ឧសភា ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨នាក់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១
  10. ៣០ ឧសភា ២០២១ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ចេញផែនការចែកចាយវ៉ាក់សាំងកូវីដ១៩ ចំនួន ៨០លានដូស ទៅកាន់ពិភពលោក ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន និងរុស្ស៊ី ដែលតែងតែអួតថា បានខ្លួនបែងចែកវ៉ាក់សាំងយ៉ាងច្រើនទៅក្រៅប្រទេស។ថ្លែងនៅសេតវិមានកាលពីថ្ងៃទី១៧ឧសភា លោក បៃឌិន លើកឡើងយ៉ាងដូច្នេះថា៖ «មានការនិយាយយ៉ាងច្រើនអំពីរុស្ស៊ី និងចិន ដែលមានឥទ្ធិពលវ៉ាក់សាំងខ្លាំងនៅក្នុងពិភពលោក។ យើងចង់ដឹកនាំពិភពលោកជាមួយគុណតម្លៃរបស់យើង។ ដូចកាលសង្គ្រាមលោកលើកទី២ដែរ អាមេរិកគឺជាកាំភ្លើងធំនៃប្រជាធិបតេយ្យ ឯនៅក្នុងសមរភូមិប្រយុទ្ធនឹងកូវីដ១៩ ប្រទេសរបស់យើង នឹងក្លាយជាកាំភ្លើងធំនៃវ៉ាក់សាំងសម្រាប់ពិភពលោក។»បើតាមលោកប្រធានាធិបតី ក្នុងចំណោមវ៉ាក់សាំង ៨០លានដូសខាងលើ ក្នុងនោះ ២០លានដូស ជារបស់ក្រុមហ៊ុន Pfizer, Moderna និង Johnson & Johnson និង ៦០ដូសជារបស់ក្រុមហ៊ុន AstraZeneca។ លោកថា ចំនួននេះ គឺច្រើនជាងវ៉ាក់សាំងរបស់រុស្ស៊ី និងចិន ទៅទៀត៕
  11. ៣០ ឧសភា ២០២១ PNN News ក្រសួងសុខាភិបាល៖ ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១ មាន ជាង២លាននាក់ និងអ្នកបានចាក់វ៉ាក់សាំងលើកទី២ មានជិត២លាននាក់គិតត្រឹមថ្ងៃ​ទី​២៩ឧសភានេះ  អនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានបង្ហាញនូវរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទូទាំងប្រទេស(រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ក្នុងនោះ ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១ មានចំនួន ២លាន ៥៦ម៉ឺន ៦៩៦២នាក់។ ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី២ មានចំនួន​១លាន៩២ម៉ឺន៣៤០៦នាក់។ លទ្ធផលចាក់វ៉ាក់សាំងបើធៀបនឹងគោលដៅ១០លាននាក់ ស្មើនិងចំនួន២៥.១៥%៕
  12. ៣០ ឧសភា ២០២១ Kampuchea Thmey Daily លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថាអ្នកដំណើរចាក់វ៉ាក់សាំងរួចហើយចូលមកកម្ពុជានៅតែតម្រូវឱ្យធ្វើតេស្តនិងចត្តាឡីស័ក១៤ថ្ងៃដដែល
  13. ៣០ ឧសភា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP លោកជំទាវវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភលលោកប្រចាំកម្ពុជា ៖ “វ៉ាក់សាំងការពារវីរុសកូវីដ-១៩ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ចៀសផុតពីភាពធ្ងន់ធ្ងរនៃជំងឺ កាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងអត្រាគ្រោះថ្នាក់ដល់ជីវិត”។
  14. ៣០ ឧសភា ២០២១ PNN News អភិបាលរងក្រុងកំពង់ឆ្នាំងមួយរូប វិជ្ជមានកូវីដ១៩ ដោយសារប៉ះពាល់ជាមួយបងប្អូនថ្លៃនៅភ្នំពេញ លោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដោយសារប៉ះពាល់ជាមួយបងប្អូនថ្លៃនៅភ្នំពេញ ។
  15. ៣០ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK អភិបាលខេត្តកំពត ណែនាំអភិបាលស្រុកកំពង់ត្រាច ចុះផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
  16. ៣០ ឧសភា ២០២១ កងពលតូចថ្មើរជើងលេខ៥១មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យកងទ័ពជួរមុខកំពុងបំពរញប្រតិបត្តិការយកសំណាក(បន្ទាយមានជ័យ)ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យជួរមុខរបស់កងពល ដែលកំពុងបំពេញប្រតិបត្តិការ យកសំណាកជូនប្រជាពលរដ្ឋខែ្មរ និងជនបរទេស ស្ថិតនៅស្ថានីយ៍រថភ្លើងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
  17. ៣០ ឧសភា ២០២១ ប្រធានសុខាភិបាលខេត្តស្វាយរៀង អំពាវនាវដល់កម្មករ-កម្មការិនី កុំទៅចម្លងជំងឺកូវីដ១៩ ដល់ក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ
  18. ៣០ ឧសភា ២០២១ RFI ខេមរភាសា / RFI Khmer វៀតណាមបានរកឃើញមេរោគកូវីដ បំប្លែងខ្លួនថ្មី ដែលជាកូនកាត់ ចេញមកពីមេរោគបំប្លែងខ្លួនឥណ្ឌា និងមេរោគអង់គ្លេស។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានដកស្រង់ សំដីរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម ដែលបានអះអាង កាលពីថ្ងៃសៅរ៍ម្សិលមិញថា មេរោគកូនកាត់ ឥណ្ឌា និងអង់គ្លេស គ្រោះថ្នាក់ខ្លាំង។ វៀតណាមដែលមានអ្នកឆ្លងសរុប ជិត ៧ពាន់នាក់ កំពុងប្រឈមនឹងជំងឺរាតត្បាតកូវីដ ដែលពេលនេះ កំពុងរីករាលដាលកាន់តែខ្លាំង ជាពិសេស នៅទីក្រុងធំទាំងពីរ គឺហាណូយ និងហូជីមិញ រួមទាំងតំបន់ឧស្សាហកម្មផងដែរ។
  19. ៣០ ឧសភា ២០២១ នាយឧត្តមសេនីយ៍ ម៉ក់ សារុន ដាក់ផែនការដពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ និងបង្កេីតទីតាំងថ្មីបន្តចាក់វ៉ាក់សាំងម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ម្ជុលទី១  ។ ភ្នំពេញ : នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាអនុប្រធានអនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា ត្រូវដាក់ផែនការដេីម្បីពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ សិក្សា និងបង្កេីតទីតាំងថ្មីក្នុងការបន្តចាក់វ៉ាក់សាំងម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ម្ជុលទី១ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ។
  20. ៣០ ឧសភា ២០២១ រដ្ឋបាលខេត្តកំពត រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥៦ករណី នៅថ្ងៃទី៣០ ឧសភា ២០២១។ អាជ្ញាធរខេត្តកំពត បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៦នាក់ ជាបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១។
  21. ៣០ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់នៅថ្ងៃនេះ
  22. ៣០ ឧសភា ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តតាកែវ ផ្អាកបណ្តោះអាសន្ននៃការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដោយប្រេីប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀកចល័ត) នៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ដោយយោងតាមស្ថានភាពនៃការរីករាលដានជម្ងឺ កូវិដ-១៩ ក្នុងសហគមន៍ តាមបណ្តាក្រុង-ស្រុក ក្នុងមូលដ្ឋានខេត្តតាកែវ។
  1. ២៩ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៩ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៨៨នាក់ (ឆ្លងសហគមន៌: ៥៦៨នាំចូល: ២០) និងមានជាសះស្បេីយ #៤១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៨៨២៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២១៣១៥នាក់ និង ស្លាប់ថ្មី #៧នាក់ សរុបស្លាប់ #២០៣នាក់ ។
  2. ២៩ ឧសភា ២០២១ General TEA Banh ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ខ្ញុំបានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រុងប្រៀប លេីខ្លឹមសារកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លេីកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នៅអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។
  3. ២៩ ឧសភា ២០២១ Fresh News TOP NEWS: សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសប្រាប់រដ្ឋមន្រ្តីឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត.
  4. ២៩ ឧសភា ២០២១ Gate News TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ” ចំនួន ៤.៥លានដូសទៀត នឹងមកដល់កម្ពុជានៅក្នុងខែ មិថុនា ឆ្នាំ២០២១នេះហើយ !
  5. ២៩ ឧសភា ២០២១ PNN News សមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបទប់ស្កាត់ ពលរដ្ឋខ្មែរបម្រុងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ចំនួន១៥នាក់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ ឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៩ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបឹងអាជាង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ឈរជើងជួរមុខក្នុងភូមិសាស្ត្រស្រុកកំរៀង ចេញល្បាត និងធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនចូលទឹកដីថៃដោយមិនស្របច្បាប់ ចំនួន ១ករណីមានប្រជាពលរដ្ឋ១៥នាក់ នៅចំណុចភូមិរការបុស ឃុំកំរៀង ស្រុកកំរៀង។ពលករដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានចំនួន ១៥នាក់ (ស្រី ៦នាក់) បានបញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងសាកសួរ និងអនុវត្តតាមផ្លូវច្បាប់បន្ត ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
  6. ២៩ ឧសភា ២០២១ Chan Born សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ” ចំនួន ៤.៥លានដូសទៀត នឹងមកដល់កម្ពុជានៅក្នុងខែ មិថុនា ឆ្នាំ​២០២១នេះហើយ !
  7. ២៩ ឧសភា ២០២១ Kosal Chum វ៉ាក់សាំងចំនួន៤លាន៥សែនដូសទៀតនឹងមកដល់កម្ពុជាក្នុងខែមិថុនានេះ ។
  8. ២៩ ឧសភា ២០២១ CNC TV Breaking news ៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបណ្តាស្ថាប័នជាតិ និងក្រុមហ៊ុនឯកជនបញ្ឈប់ការស្នើស៉ំចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យកន្លែងរបស់ខ្លួន។
  9. ២៩ ឧសភា ២០២១ CNC TV is live now.សារសំឡេងបន្ទាន់ ៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបណ្តាស្ថាប័នជាតិ និងក្រុមហ៊ុនឯកជនបញ្ឈប់ការស្នើស៉ំចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យកន្លែងរបស់ខ្លួន។
  10. ២៩ ឧសភា ២០២១ Khmer press សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសប្រាប់រដ្ឋមន្រ្តីឱ្យបញ្ឈប់ការស្នើចាក់វ៉ាក់សាំងតាមវិស័យនៅខេត្តនេះបន្តិចខេត្តនោះបន្តិច ដោយកម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត
  11. ២៩ ឧសភា ២០២១ Chan Born វាក់សាំងកូវីដ៖ រាជរដ្ឋាភិបាលបញ្ជាក់ប្រាប់ ក្រសួង ខេត្ត ក្រុង ដើរតាមផែនទីបង្ហាញផ្លូវចាក់វាក់សាំង ខណៈថ្នាក់ក្រោមទំនងភ័យពេក រហូតបាត់ ក្បូន-- កីឡាប្រដាល់ វ៉ៃដំបូងមាន ក្បាច់ វ៉ៃយូរៗទៅ លែងមាន ក្បាច់។ កម្ពុជា មិនឈឺតពេកទេក្នុងផ្នែក ទំនាក់ទំនងទីផ្សារ ឬ ក្នុងសង្រ្គាមវាក់សាំងជាតិនិយម Vaccine Nationalism ដោយសារ ខែ ឧសភា កម្ពុជា គ្រោងនាំចូល វាក់សាំង ៣ លានដូស តែជាក់ស្តែង នាំចូលបាន ២ លានដូស លុះខែ មិថុនានេះ កម្ពុជាគ្រោះនាំចូល ៣ លានដូស តែ សម្តច ប្រកាសថា នឹងនាំចូលដល់ទៅ ៤,៥ លានដូស ៕
  12. ២៩ ឧសភា ២០២១ Fresh News សម្តេចតេជោ ហ៊ុន សែន៖ ខែមិថុនា វ៉ាក់សាំងនឹងមកដល់ប្រមាណ ៤.៥លានដូសទៀត ធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋតាមផែនការ
  13. ២៩ ឧសភា ២០២១ Koh Santepheap Daily អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់លោក តុប ច័ន្ទសិរីវុធ ជាប់ពន្ធនាគារបាន១១ឆ្នាំ ត្រូវបានប្រមុខរដ្ឋស្តីទី លើកលែងទោសឲ្យមានសេរីភាពវិញហើយ
  14. ២៩ ឧសភា ២០២១ Kampuchea Thmey Daily រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទខ្ទប់ផ្ទះ ២០ ខ្នង នៅឃុំតាពូង និង ឃុំតាម៉ឺន ក្នុងស្រុកថ្មគោលជាបណ្ដោះអាសន្ន
  15. ២៩ ឧសភា ២០២១ ដើមរាំង-Dermrang កម្ពុជាចាក់វ៉ាក់សាំងបាន ២.៤៦៤.៨៣៥នាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី២៨ខែឧសភា!
  16. ២៩ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត។ សម្តេចតេជោ បញ្ជាក់ថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។
  17. ២៩ ឧសភា ២០២១ Sles Nazy /ស្លេះណាស៊ី សោកស្តាយដែលទទួលដំណឹងថានៅតាមសាលារៀនថ្នាក់ឧត្តមសិក្សាខ្លះនៅតែមិនព្រមទទួលយករូបថតសិស្សនារីមូស្លីមដែលទទូរក្រមាតាមបែបមូស្លីមបិទភ្ជាប់ជាមួយពាក្សសុំចូលរៀន ។
  18. ២៩ ឧសភា ២០២១ Chan Born រឿងគយ ប៉េអិម ឈ្លោះគ្នានៅកោះកុង ក្នុងសង្រ្គាមកូវីដ៖ មន្រ្តីគយចល័តចោទ ឃាត់ខ្លួនគ្មានដីកា, គ្មានការយោគយល់សោះសូម្បីជាមនុស្សស្គាល់គ្នា បងប្អូនធម៍នឹងគ្នា, បង្ហាញលិខិត្តប៉េ ហើយនៅតែចាប់វាស់កំពស់ និង ចំណាយលុយ ៥០០០ ដុល្លា ថ្ងៃរត់ការ បានអាចចេញរួច។ ខាង ប៉េអិប ចោទថា គយហ្នឹង ពាក់ម៉ាស់ខ្មៅដូច តួរនិន ចា Ninja និងបើកឡានតាមពីក្រោយ ក្បួនឡានល្បាតប៉េអិប។ បន្ទាប់ពីមានរឿង គយបានទៅ ស្បត់អុចធូប និង ធ្វើសន្ធិសិទ្ធិកាសែតទៀត។ ខាង នាំពាក្យ ប៉េអិប តបថា គេធ្វើការតាម ច្បាប់ត្រឹមត្រូវ គឺ នាំខ្លួន មកស្តាប់ចម្លើយ។ ខាងកាសែត និង ហ្វេសប៊ុក គេថាគ្មានច្បាប់ណា ហាមឃាត់មនុស្សពាក់ម៉ាស់ការពារដី ការពារកូវីដទេ។ ខាង គយចល័ត គាត់បន្តការអុជធូបបន់ស្រន់ និង ប្រជុំកាសែតផ្សព្វផ្សាយ និងថា គាត់ជា គយ តាមច្បាប់ ត្រូវប្រើច្បាប់ គយ  ទំនងចង់ថា មិនត្រូវប្រើវ្បាប់ទាហាន !។ ខាងនាំពាក្យ ប៉េអិម តបថា គេបានធ្វើការតាមផ្លូវច្បាប់ ត្រឹមត្រូវ គឺនាំខ្លួន មកស្តាប់ចម្លើយ ពិភាក្សាជាមួយព្រះរាជអាជ្ញាដោះលែងទៅវិញ។  ខ្ញុំគិតថា ច្បាប់ទាហាន កាលណាចុះល្បាត ត្រូវមាន រថយន្ត នាំមុខ ឬ ស៊ើបការណ៍ជិះទៅមុន បន្ទាប់ មានក្រុម រារាំង មេបញ្ជាការ នៅពីមុខ បន្ទាប់ អាចជាមេបញ្ជាការ និង ខាងក្រោយបង្អស់ ជាក្រុម បិទគូថ។ ដូច្នេះ បើសិន មាន រថយន្ត គយ គាត់ជិះ ពាក់ម៉ាស់ខ្មៅ តាមពីក្រោយក្បូន បិទគូថ ឬ មួយ ជិះចូលក្នុង ក្បូន បែបនេះ គឺជារឿង ល្មើសក្បូនសឹក ! ម្យ៉ាទៀត ម៉ាសខ្មៅ សម្រាប់តែក្រុម ពិសេស ជាក្រុមប្រឆាំង ជាក្រុមបាតុករ ដែលគេឧស្សាហ៍ ប្រើប្រាស់ បើមនុស្សទូទៅ គេមិនប្រើ ម៉ាស់ខ្មៅ ទេ ៕
  19. ២៩ ឧសភា ២០២១ ថៃដាក់ពង្រាយ កងកម្លាំងយ៉ាងច្រើន ក្រោយអ្នកជំងឺកូវីដ១៩ ប្រមាណ ៥០០នាក់ព្យាយាមរត់ចេញពីមន្ទីរពេទ្យ ថៃ៖ កងកម្លាំងប៉ូលិសថៃជាច្រើននាក់ត្រូវបានដាក់ពង្រាយជាបន្ទាន់ដើម្បីការពារសន្តិសុខ ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងព្យាយាមរត់ចេញពីមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណជា ៦ ល្ងាច ថ្ងៃទី ២៨ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងមន្ទីរពេទ្យដែលគេសាងសង់នៅទីវាលមួយកន្លែងនៅក្នុងខេត្ត Phetchaburi  ភាគខាងលិចប្រទេសថៃ។ នៅក្នុងមន្ទីរពេទ្យនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ដែលក្រុមកម្មករជនជាតិមីយ៉ាន់ចំនួន ៦៨២ នាក់។
  20. ២៩ ឧសភា ២០២១ ថៃដាក់ពង្រាយ កងកម្លាំងយ៉ាងច្រើន ក្រោយអ្នកជំងឺកូវីដ១៩ ប្រមាណ ៥០០នាក់ព្យាយាមរត់ចេញពីមន្ទីរពេទ្យ ថៃ៖ កងកម្លាំងប៉ូលិសថៃជាច្រើននាក់ត្រូវបានដាក់ពង្រាយជាបន្ទាន់ដើម្បីការពារសន្តិសុខ ខណៈអ្នកជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យមួយកន្លែងព្យាយាមរត់ចេញពីមន្ទីរពេទ្យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងប្រមាណជា ៦ ល្ងាច ថ្ងៃទី ២៨ ខែ ឧសភា ម្សិលមិញនេះ នៅក្នុងមន្ទីរពេទ្យដែលគេសាងសង់នៅទីវាលមួយកន្លែងនៅក្នុងខេត្ត Phetchaburi  ភាគខាងលិចប្រទេសថៃ។ នៅក្នុងមន្ទីរពេទ្យនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ដែលក្រុមកម្មករជនជាតិមីយ៉ាន់ចំនួន ៦៨២ នាក់។
  21. ២៩ ឧសភា ២០២១ សម្តេចតេជោ៖កម្ពុជានឹងចាក់វ៉ាក់សាំងជូនពលរដ្ឋ ឱ្យបានប្រមាណ១០លាននាក់ អាចបញ្ចប់នូវដំណាច់ឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២។ សម្តេចតេជោ ក៏បានមានប្រសាសន៍ដែរថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤.៥លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនានេះ។  ប្រសាសន៍របស់សម្តេចតេជោខាងលើបានធ្វើឡើងតាមរយៈសារសំឡេងពិសេសស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។
  22. ២៩ ឧសភា ២០២១ Heng Loong សូមបែងចែករវាងតារាហ្វេសប៊ុក និងសិល្បករសិល្បការិនី បើគ្មានបទពិសោធន៍ក្នុងអាជីពសិល្បៈយ៉ាងតិច៣ឆ្នាំនោះទេ សមាគមសិល្បករខ្មែរ មិនចាត់ទុកថាជាសិល្បករអាជីពឡើយ។ សូមអំពាវនាវដល់បងប្អូនសិល្បករសិល្បការិនី សូមមេត្តាប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ សូមកុំយកបណ្ដាញសង្គមជាឈ្នាន់ បង្កើតរឿងបំពុលសង្គម ទង្វើអសីលធម៌ ឬសិចស៊ីជ្រុលដើម្បីទាញចំណាប់អារម្មណ៍ពីបងប្អូនមហាជន។
  23. ២៩ ឧសភា ២០២១ កម្ពុជាថ្មី ភ្នំពេញ៖ ទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ថ្ងៃទី១៧ឧសភា។ នៅប្រទេសកម្ពុជាទិវានេះ ក៏ត្រូវបានប្រារព្ធដែរ ដើម្បីឲ្យពិភពលោកដឹង និងយកចិត្តទុកដាក់ ទៅលើការបញ្ឈប់ការរើសអើង លើអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្ដូរយេនឌ័រ អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកមានអត្តសញ្ញាណយេនឌ័រផ្សេងទៀត។ ទោះបីបែបនេះក៏ដោយ បញ្ហានៃការរើសអើង អ្នកស្រលាញ់ភេទដូចគ្នានៅតែមាន ហើយផ្នែកច្បាប់ ក៏នៅតែជាតម្រូវការសំខាន់ផងដែរ។ តម្រូវការផ្នែកច្បាប់ទាំងនោះរួមមាន ច្បាប់អាពាហ៍ពិពាហ៍, ច្បាប់ការរើសអើង អ្នកស្រលាញ់ភេទដូចគ្នា, ច្បាប់ស្មុំកូន និងច្បាប់ផ្លាស់ប្ដូរអត្តសញ្ញាណ។
  24. ២៩ ឧសភា ២០២១ Kampuchea Thmey Daily ពលរដ្ឋជិត ៣ ម៉ឺននាក់ បានបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញ
  25. ២៩ ឧសភា ២០២១ PM ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។
  26. ២៩ ឧសភា ២០២១ WHO៖ «សូមកុំឲ្យយកការស៊ើបអង្កេត រកប្រភពដើមនៃកូវីដ-១៩ ទៅពាក់ព័ន្ធនឹងរឿងនយោបាយ»
  27. ២៩ ឧសភា ២០២១ រដ្ឋបាលខេត្តកណ្ដាល សម្រេចបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្រ្តភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល និងត្រូវបានកំណត់ជា "តំបន់ក្រហម" "តំបន់លឿងទុំ" និង "តំបន់លឿង" ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
  28. ២៩ ឧសភា ២០២១ Fresh News លោកស្រី ឱ វណ្ណឌីន ប្រគល់ថេបប្លេត ចំនួន១៥០ ដែលជាអំណោយរបស់ សម្តេចតេជោ ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ នៅរាជធានី-ខេត្តចំនួន៣
  29. ២៩ ឧសភា ២០២១ (ហាណូយ)៖ ប្រទេសវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរដោយផ្អែកលើសេចក្ដីរាយការណ៍របស់កាសែតវៀតណាម Vn Express បានឱ្យដឹងទៀតថាបើតាមក្រសួងសុខាភិបាលវៀតណាម វីរុសបំប្លែងខ្លួនថ្មីកូនកាត់នេះមានសមត្ថភាពឆ្លងយ៉ាងលឿនរហ័សនៅក្នុងខ្យល់ តែមិនទាន់មានការបញ្ជាក់ពីភាពកាចសាហាវរបស់វាទេ។ វីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា ត្រូវបានគេរកឃើញច្រើនជាងគេនៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗ ដែលត្រូវបានគេរាយការណ៍ ក្នុងប្រទេសវៀតណាម។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ៦,៥៧០ករណី ក្នុងនោះករណីសហគមន៍មានចំនួន ៥,០៧៧ករណី និងករណីនាំចូល ១,៤៩៣ករណី ខណៈអ្នកស្លាប់មាន ៤៧នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនសរុប ២,៨៩៦នាក់៕
  30. ២៩ ឧសភា ២០២១ Vietnam health minister Nguyen Thanh Long said on Saturday the country has detected a new variant of the coronavirus, a mix of the Indian and UK COVID-19 variants that spreads quickly by air, online newspaper VnExpress reported
  31. ២៩ ឧសភា ២០២១ Covid-19: Up to 75% of new UK cases could be Indian variant - Matt Hancock Public Health England data shows cases of the variant have risen by 3,535 to 6,959 since last week.Mr Hancock told a Downing Street briefing that the government had always expected cases to rise as restrictions were eased.But he said it was "critical" to monitor the link between cases and hospitalisations.On Thursday, a further 3,542 coronavirus cases and 10 deaths within 28 days of a positive test were reported in the UK.
  32. ២៩ ឧសភា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ៖ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារមួយចំនួន ក្រៅពីអត្តសញ្ញាណប័ណ្ណ សម្រាប់ចាក់វ៉ាក់សាំងបាន...
  33. ២៩ ឧសភា ២០២១ Mithona Phouthorng,មិថុនា ភូថង ពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងរបាយការណ៍បូកសរុបការងារត្រួតពិនិត្យគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១។
  34. ២៩ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅមណ្ឌលចាក់វ៉ាក់សាំងក្នុងបរិវេណបុរីជីបម៉ុងលែន ផ្លូវ ២៧១ ក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ដែលមានលំនៅដ្ឋាន និងស្នាក់នៅក្នុងសង្កាត់ចាក់អង្រែលើ និងសង្កាត់បឹងទំពុនទី ២ ពិសេសកម្មករ និយោជិត និងជនបរទេស រស់នៅក្នុងបុរីជីបម៉ុងលែនផ្លូវ ២៧១ ទទួលបាននៅការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ពីក្រុមគ្រូពេទ្យរបស់ទីចាត់ការបំភ័ន្តអក្ខរៈ និងពីក្រុមការងារគ្រូពេទ្យទីចាត់ការគីមីសាស្ត្រ។
  35. ២៩ ឧសភា ២០២១ បិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ ក្នុងឃុំពាមរាំង ស្រុកលើកដែក កំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»រដ្ឋបាលខេត្តកណ្តាល បានសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិថ្មី ភូមិព្រែកតាទួន និងភូមិពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ឃុំពាមរាំង ស្ថិតនៅជាប់ទន្លេមេគង្គក្រោម ជិតស្ពានអ្នកលឿង ត្រើយខាងលិច។កំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
  36. ២៩ ឧសភា ២០២១ BTV Cambodia រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួ៧នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដែលនាំឲ្យខេត្តកំពង់ឆ្នាំងមានអ្នកវិជ្ជមានកូវីដ-១៩កើនដល់ចំនួន ២២៧នាក់ (ស្រី ១៧៦នាក់),ជាសះស្បើយថ្មី ១៣នាក់ (ស្រី ៩នាក់) សរុបចំនួន ៤៥នាក់ (ស្រី ២៣នាក់),ករណីស្លាប់ចំនួន ០៣នាក់ (ស្រី ០២នាក់) និងកំពុងសម្រាកព្យាបាលចំនួន ១៧៩នាក់ (ស្រី ១៥១នាក់)។
  37. ២៩ ឧសភា ២០២១ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៩នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១  ។
  1. ២៨ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC  រហូតដល់ ថ្ងៃទី ២៨ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៩៩នាក់ (ឆ្លងសហគមន៌: ៦៧៤នាំចូល: ២៥) និងមានជាសះស្បេីយ #៥០២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៨២៣៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២០៩០០នាក់ និង ស្លាប់ថ្មី #២នាក់ សរុបស្លាប់ #១៩៦នាក់ ។
  2. ២៨ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៩៩ នាក់ទៀត ជាសះស្បើយ ៥០២ នាក់ និងស្លាប់ ០២ នាក់ - ករណីឆ្លងសហគមន៍ ៥៧៤ នាក់ - អ្នកដំណើរពីបរទេស ២៥ នាក់ - អ្នកឆ្លងសរុប= ២៨,២៣៧ នាក់ - អ្នកជាសះស្បើយ= ២០,៩០០ នាក់ - អ្នកស្លាប់= ១៩៦ នាក់។
  3. ២៨ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង ធ្វើការបកស្រាយលំអិត ចំពោះករណីមានការបង្ហោះថា មានកម្មកររោងចក្រនៅខេត្តស្វាយរៀង នាំគ្នារត់ចេញពីកន្លែងធ្វើចត្តាឡីស័ក
  4. ២៨ ឧសភា ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៥ដូចខាងក្រោម:  ស្រុកពារាំង ចំនួន១នាក់ - ស្រុកបាភ្នំ ចំនួន២នាក់- ស្រុកកំចាយមារ ចំនួន១នាក់- ស្រុកព្រះស្តេច ចំនួន៣នាក់- ស្រុកកំពង់ត្របែក ចំនួន៣នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។  ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង១០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕
  5. ២៨ ឧសភា ២០២១ រដ្ឋបាលខេត្តស្ទឹងត្រែង រកឃើញករណីវិជ្ជមាន ចំនួន ២នាក់បន្ថែមទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ
  6. ២៨ ឧសភា ២០២១ Fresh News ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង ៨៣ម៉ឺននាក់, ដូសទី២ ចាក់បានជាង ៥១ម៉ឺននាក់
  7. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សកម្មភាពរបស់ក្រុមការងារផ្តល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ.១៩ និងបន្តចាក់វ៉ាក់សាំង របស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ទោ ម៉ៅ សុខា នាយករង ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ បានផ្តល់ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិតបន្ទាប់ពីពួកគាត់មកទទួលចាក់​ដុសទី២ តាមកំណត់ពីគ្រូពេទ្យដែលបានណាត់ក្នុងសង្កត់កន្ទោក និងសង្កាត់ឪឡោក ខណ្ឌកំបូល ។ សូមបញ្ជាក់ថា យោងទៅតាមរបាយការណ៍ពីក្រុមការងារនៅថ្ងៃទី ២៧ ខែឧសភា ម្សិលមិញនេះនៅសាលាបឋមសិក្សាកន្ទោក និងវត្តកំបូលចាក់វ៉ាក់សាំងកូវីដ-១៩ (Sinovac ) ដុសទី២ ជូនប្រជាពលរដ្ឋសរុបចំនួន២៤៧៨ នាក់ក្នុងនោះស្ត្រី ១២៧១ នាក់សូមរួមគ្នាបន្តអនុវត្តវិធានការ #៣ការពារ #៣កុំ ទាំងអស់គ្នាដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលយើងនឹងឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។
  8. ២៨ ឧសភា ២០២១ កងពលតូចលេខ៧០ សេចក្តីជូនដំណឹង ក្រុមការងារចាក់វ៉ាក់សាំងនៅសង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សា សឡា) សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ម្ជុលទី២រួច ហេីយមានឈ្មោះក្នុង Facebook ផេកនេះ សូមអញ្ជេីញមកយកប័ណ្ណវ៉ាក់សាំង ពីក្រុមការងារយោធិននៃកងពលតូចលេខ៧០ រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច (សាលាបឋមសិក្សា សឡា) ។
  9. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ឧត្ដមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន នឹងជាប្រធាន ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ19 នៅសាលាបឋមសិក្សាអង្គបឹងចក នៅថ្ងៃទី ២៨ ខែឧសភា  ឆ្នាំ២០២១ បានបន្តសហការជាមួយចៅសង្កាត់កំបូល និងក្រុមការងារបានចាក់វ៉ាក់សាំងរួចរាល់នៅដូសទី២ ដល់ប្រជាពលរដ្ឋស្នាក់នៅសង្កាត់កំបូលបានបន្តចែកបណ្ណជូនប្រជាពលរដ្ឋដែលបានចាក់ដូសទី២រួចហើយ ។ សូមរក្សាគម្លាត និងអនុវត្ត៣កុំ ៣ការពារ ដើម្បីការពារការឆ្លង​រាលដាលកូវីដ-១៩ទាំងអស់គ្នា ។
  10. ២៨ ឧសភា ២០២១ People News Media ខេត្តកណ្តាលបន្តផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្រប់ប្រភេទរយៈពេល ៧ថ្ងៃទៀត កណ្ដាលះ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្ដីសម្រេច ស្ដីពីការបន្តការផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ សម្រាប់រយៈពេល ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
  11. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់  នៅតែបន្តផ្តាំផ្ញើដល់បងប្អូនកងទ័ពត្រូវមានការប្រុងប្រយ័ត្នកុំមានការធ្វេសប្រហែស ។ ករណីចម្លងមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ ២០  កុម្ភៈ ។ សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស  និងបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។
  12. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កំពុងបន្តយ៉ាងសស្រាក់សស្រាំទាំងដូសទី១ និង​ដូសទី២ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដើម្បីធានាថាពលរដ្ឋគ្រប់ រូបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩។ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញថាការចាក់វ៉ាក់ សាំងនៅតំបន់ក្រហមរយៈពេល ២៧ថ្ងៃកន្លងទៅនេះ ការចាក់ដូសទី១ ចាក់បានសរុបចំនួន ៨៣៣,៤៣១នាក់ ស្រី ៤៤៦,០៥៨នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៥១៨,១២២នាក់ ស្រី ២៧០,០៨៦នាក់។
  13. ២៨ ឧសភា ២០២១ Thmey ThmeyThmey Thmey Group តេស្តឃើញកាលពីថ្ងៃទី២៧ ខែឧសភ កំពង់ស្ពឺ៖ មានអ្នកឆ្លងថ្មី៦៤នាក់ ដោយភាគច្រើនជាអ្នកស្រុកសំរោងទង  កំពង់ឆ្នាំង៖ មានករណីឆ្លងថ្មី ១៩នាក់ ដោយភាគច្រើនជាកម្មកររោងចក្រ  កំពង់ធំ៖ ឆ្លងថ្មីមាន១៧ករណី ដោយភាគច្រើនជាអ្នកស្រុកតាំងគោក  កោះកុង៖ មាន៤ករណី ក្នុងនោះមានទារកម្នាក់ ពោធិ៍សាត់៖ មាន៥នាក់ ដោយ៣នាក់មកពីភ្នំពេញ ម្នាក់មកពីថៃ និងម្នាក់ទៀតពីកំពង់ស្ពឺ បាត់ដំបង៖ ឆ្លងថ្មី១០នាក់ និងជាសះស្បើយ២នាក់  ឧត្តរមានជ័យ៖ រកឃើញថ្មី២នាក់ និងសះស្បើយ២នាក់ សៀមរាប៖ ៤ករណីថ្មី ដោយម្នាក់ទើបត្រឡប់ពីប្រទេសថៃ ព្រៃវែង ៖ Rapid Test រកឃើញ១០នាក់បន្ថែម ស្ទឹងត្រែង៖ រកឃើញ២នាក់ ជាឪពុកកូននឹងគ្នា
  14. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សកម្មភាពក្រុមការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឧត្ដមនាវីទោ មុត សំណាង នាយសេនាធិការរង កងទ័ព ជើងទឹកបន្តដឹកនាំក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ និងចែកប័ណ្ណជូនប្រជាពលរដ្ឋដែលបានចាក់ដូសទី២ រួចហើយ។
  15. ២៨ ឧសភា ២០២១ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ និងជាតំណាងអង្គភាពជំនាញរបស់ក្រសួង បានចូលរួមសន្និសីទអាស៊ានលើកទី៩ ស្ដីពីអធិការកិច្ចការងារក្រោមប្រធានបទ “ពង្រឹងសមត្ថភាពអធិការកិច្ចការងារក្រោយជំងឺរាតត្បាតកូវីដ-១៩” តាមរយៈប្រព័ន្ធអនឡាញ រៀបចំដោយក្រសួងការងារ នៃប្រទេសសឹង្ហបូរី និងលេខាធិការដ្ឋានអាស៊ាន រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០២១។សន្និសីទនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលនេះជាលើកទី៩ហើយ ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ លើប្រព័ន្ធអធិការកិច្ចការងារដែលរួមមានមុខងារ និងសកម្មភាពរបស់អធិការកិច្ចការងារ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ដោយមានការចូលរួមពីតំណាងសមាជិកអាស៊ានទាំង ១០ប្រទេស តំណាងសហព័ន្ធនិយោជកអាស៊ាន តំណាងក្រុមប្រឹក្សាសហជីពពាណិជ្ជកម្មអាស៊ាន តំណាងអង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការសុខភាពពិភពលោក (WHO) តំណាងសមាគមអធិការកិច្ចការងារអន្តរជាតិ (IALI) តំណាងក្រុមប្រឹក្សាសុវត្ថិភាព និងសុខភាពការងារប្រទេសសឹង្ហបូរី (WSH) និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA)។
  16. ២៨ ឧសភា ២០២១ សាលាសង្កាត់ ស្ទឹងមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានកម្មករចំនួន ៥៣នាក់ បានឆ្លងកូវីដ១៩នៅទីនោះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣នាក់ ដែលមានទីតាំង ស្ថិតនៅឃ្លាំងលេខ ៤៧០ ក្រុមទី៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
  17. ២៨ ឧសភា ២០២១ Khmer press អង់គ្លេសរកឃេីញវីរុសបំប្លែងថ្មីមួយប្រភេទថ្មីទៀតហេីយ ដែលប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចុះផ្សាយព្រោងព្រាត ដោយហៅវាថា «វីរុសបំប្លែងថ្មីថៃ» តែខាងថៃច្រានចោល ដោយបដិសេធថា.
  18. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យ និងក្រុមការងារចាក់វ៉ាក់សាំងដូសទី២ SINOPHAM ដឹកនាំដោយឧត្តមសេនីយទោ សូយ ណារិទ្ធមេបញ្ជាការរងកងពលតូចលេខ៧០ បន្តដឹកនាំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងសាលា បឋមសិក្សាស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ សូមប្រជាពលរដ្ឋដែលបានចាក់ដូសទី១ រួចហើយ សូមអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំង SINOPHAM ដូសទី២ តាមថ្ងៃកំណត់របស់លោកគ្រូពេទ្យដែលបានណាត់ ក្រុមគ្រូពេទ្យ នៅរងចាំចាក់ជូនដោយរីករាយ និងសូមបងប្អូនប្រជាពលរដ្ឋដែលមកទទួលការចាក់ដូសទី ២ ត្រូវរក្សាគម្លាត ព្រមទាំងត្រូវអនុវត្ត ៣កុំ ៣ការពារ ឲ្យបានល្អចៀសវាងការឆ្លងរាលដាលកូវីដ១៩ ។
  19. ២៨ ឧសភា ២០២១ Gate News TOP NEWS: រដ្ឋបាលខេត្តស្វាយរៀងចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥០នាក់ តាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
  20. ២៨ ឧសភា ២០២១ Gate News TOP NEWS: រដ្ឋបាលខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ២៣នាក់ទៀត និងជាសះស្បើយ ៨នាក់ តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៨ ឧសភា ២០២១
  21. ២៨ ឧសភា ២០២១ People News Media ភរិយារបស់លោកនួន ជា អតីតប្រធានរដ្ឋសភានិងជាបងធំទី២ បន្ទាប់ពីប៉ុល ពត  បានទទួល មរណភាពកាលពីថ្ងៃពុធ ទី២៦ ខែឧសភានៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ
  22. ២៨ ឧសភា ២០២១ ភ្នំពេញ៖ អ្នកស្រី លី គឹមសេង ជាភរិយារបស់លោក នួន ជា អតីតប្រធានរដ្ឋសភា និងជាបងធំទី២ បន្ទាប់ពីប៉ុល ពត ដែលមានតួនាទីសំខាន់ក្នុងការទទួលខុសត្រូវនូវការសម្លាប់រង្គាលប្រជាជនកម្ពុជារាប់លាននាក់ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ បានទទួលមរណភាពកាលពីថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៦ឆ្នាំ ពោលគឺក្រោយមរណភាពលោក នួន ជា ២ឆ្នាំ នាឆ្នាំ២០១៩។នេះបើយោងតាមគណនីរបស់លោក ស្ទីវិន សាន់។
  23. ២៨ ឧសភា ២០២១ យោងតាមការផ្សាយ របស់ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) បានផ្សាយថា អ្នកស្រី លី គឹមសេង អាយុ៨៦ឆ្នាំបានស្លាប់ កាលពីថ្ងៃពុធទី២៦ ខែឧសភា ឆ្នាំ២០២១ ក្រោយពីបានមើលទូរទស្សន៍ ហើយក្រោកឈររួចក៏ដួលបោកក្បាលផ្នែកខាង បន្ទាប់មកនៅម៉ោង​ជាង១រសៀល ក៏បានស្លាប់។ វិទ្យុ VOA បានស្រង់សម្ដីលោក ថេត សម្បត្តិ សហផលិតករខ្សែភាពយន្តរឿង «សត្រូវប្រជាជន» ថា អ្នកស្រី លី គឹមសេង បានស្លាប់នៅផ្ទះកូនស្រីរបស់ខ្លួន នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ហើយសពរបស់អ្នកស្រីត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅផ្ទះកូនស្រីច្បងឈ្មោះ លី ប៊ុនធឿននៅក្រុងប៉ៃលិន ខេត្តប៉ៃលិននៅពេលល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ដដែល។បើតាមលោក ស្ទីវិន សាន់ បានសរសេររៀបរាប់ថា អ្នកស្រី លី គឹមសេង គឺជាចុងភៅផ្ទាល់របស់ប៉ុល ពត និង នួន ជា ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ អ្នកស្រី គឺជាមនុស្សតែម្នាក់គត់ដែល ប៉ុល ពត ទុកចិត្តបំផុតក្នុងការងារជាចុងភៅប្រចាំថ្ងៃសំរាប់ចម្អិន និងត្រួតពិនិត្យអាហារ ដើម្បីជៀសផុតពីការលបលួចដាក់ថ្នាំបំពុលសម្លាប់។អ្នកស្រី លី គឹមសេង មានស្រុកកំណើត ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្គាល់ និងរៀបអាពាហ៍ ពិពាហ៍ជាមួយលោក នួន ជា នាឆ្នាំ១៩៥៧ ដែលកាលណោះការរៀបចំអាពាហ៍ពិពាហ៍ពុំមានភ្លេង ព្រះសង្ឃ និងពិធីសាសនាដូច ពិធីរៀបការតាមបែបប្រពៃណីខ្មែរឡើយ ពោលគឺរៀបការតាមរយៈបក្សកុម្មុយនីស្តកម្ពុជា ដែលអនុញ្ញាតមនុស្ស ក្នុងបក្សរៀបការជាមួយគ្នាតែប៉ុណ្ណោះ។ នេះបើតាមការកត់ត្រារបស់លោក ស្ទីវិន សាន់
  24. ២៨ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
  25. ២៨ ឧសភា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ជូនជ្រាប! សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងការពារមរោគកូវីដ-១៩ នៅខណ្ឌកំបូល។
  26. ២៨ ឧសភា ២០២១ Kampuchea Thmey Daily លោកស្រី ឱ វណ្ណឌីន៖ ករណីឆ្លងជំងឺកូវីដ-១៩បច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន
  27. ២៨ ឧសភា ២០២១ Gate News TOP NEWS: រដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៤នាក់ បន្ថែមទៀត និងជាសះស្បើយចំនួន ០២នាក់ ,  អ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦៦៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៤៦១នាក់ ស្លាប់ចំនួន ១២នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់ ។
  28. ២៨ ឧសភា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី២ ចំនួន ៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឺន  វិរៈ មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ស្ថិត ក្នុង ភូមិ សាស្ត្រ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ លទ្ធផល ពិនិត្យឃើញបង្គោលសីមានៅរក្សាភាពប្រក្រតី កងល្បាតក៏បានធ្វើការសម្អាតស្មៅជុំវិញបង្គោលបានមួយចំនួន ៕
  29. ២៨ ឧសភា ២០២១ កងពលតូចលេខ៧០ ម្ជុលទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ  បានចាក់ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំង របស់កងពលតូចលេខ៧០ សរុបចំនួន ១០.៨១៧នាក់(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ១០.៨១៧នាក់ (ស្រីចំនួន ៥.០៧៨នាក់  និងប្រុសចំនួន ៥.៧៣៩នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
  30. ២៨ ឧសភា ២០២១ កំពង់ស្ពឺមុននេះ ដូចហែរកឋិន ឡានពេទ្យបន្តកន្ទុយគ្នា ដឹកអ្នកជំងឺកូវីដជាង ៣០នាក់ ចេញពីទីតាំងមួយនេះ
  31. ២៨ ឧសភា ២០២១ Sengchay Hout បេសកកម្មក្រោមកម្ដៅថ្ងៃ ក៍ពួកគាត់នៅតែខិតខំប្រឹងប្រែង ដើម្បីឆាប់កាត់ផ្ដាច់ជំងឺដ៏កាចសាហាវមួយនេះ។ សកម្មភាពក្រុមការងារធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ 
  32. ២៨ ឧសភា ២០២១ វរៈកងទ័ពមួកខៀវនារី (យេនឌ័រ) នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបន្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ ម្ជុលទី២ (ដូសទី២) យ៉ាងសកម្មនឹងមមាញឹក សម្រាប់ថ្ងៃទី៥ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ.  ទីតាំងចាក់វ៉ាក់សាំងស្ថិត: “ ក្នុងសាលាបឋមសិក្សាបឹងសាឡាង “
  33. ២៨ ឧសភា ២០២១ កំលាំងជួរមុខថៃព្រហើនថ្លើមធំ-ថ្ងៃទី២៨-០៥-២០២១ម៉ោង២:២១នាទី កម្លាំងតម្រួតព្រំដែនថៃ(ត.ឆ.ដ)ក.អ.ធ126ចំនួន០៦នាក់ដឹកនាំដោយលោកនាយចំណង ថៃ ប៊ូសាយ   នាយរង ក.អ.ត បានចុះមកប្រាប់កម្លាំងយើងឲ្យ រុះរើរោងប្រចាំការណ៍ចេញ នៅចំណុចគោលដៅ(43)និយាមកាIND:( 254677-1525430) ស្ថិតនៅភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ  កម្លាំងយើងបានស្នើសុំភាគីថៃ ថាចាំសុំយោបល់ថ្នាក់លើសិន ។
  34. ២៨ ឧសភា ២០២១ ចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «៥៨៤លានដូស» ជូនប្រជាជនទូទាំងប្រទេស, កើន ២៤លានដូសក្នុងមួយថ្ងៃ
  35. ២៨ ឧសភា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយល់ព្រមជាគោលការណ៍ សំណើសុំអនុញ្ញាតនាំចូលឧបករណ៍ពិនិត្យមេរោគកូវីដ-១៩ របស់ក្រុមហ៊ុន Wuxi Technology Co., Ltd ដែលមានឈ្មោះថា SARS-CoV-2 Antigen Test “Rapid Test” និងក្រុមហ៊ុន  Biotech, Inc. ចំនួន ៥០ ០០០ឈុត សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ប្រើប្រាស់ក្នុងរាជធានី-ខេត្ត និងស្នើសុំគោលការណ៍ចុះបញ្ជិកាប្រើប្រាស់ក្នុងក្រសួងសុខាភិបាល។
  36. ២៨ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណ និងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺកូវីដ ចំនួន៥០នាក់ ដែលទើបរកឃើញថ្មី
  37. ២៨ ឧសភា ២០២១ ឡៃលី ប៉ោយប៉ែតថ្ងៃទី28 ខែឧសភា ឆ្នាំ2021  កម្លាំងអជ្ញាធរការពារព្រំដែនថៃឃាត់ខ្លួនពលរដ្ឋខ្មែរប្រុសស្រីចំនួន02នាក់ខណ:កំពុងឆ្លងដែនខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ នៅត្រង់ចំណុចក្រោយវត្តខៅលូកឆាង ស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ។
  38. ២៨ ឧសភា ២០២១ Khmer press UPDATE: ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដកើនឡើង២៩៨នាក់
  39. ២៨ ឧសភា ២០២១ News Fast សកម្មជនបក្សប្រឆាំងនៅខេត្តកណ្ដាលម្នាក់ កំពុងគេចខ្លួន ក្រោយប៉ូលិសបានទៅសួររកដំណឹងលោកដល់ផ្ទះ ពាក់ព័ន្ធរឿងចែកអំណោយរបស់លោក សម រង្ស៊ី ឱ្យទៅពលរដ្ឋ ក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងតាខ្មៅ។ ទោះបីយ៉ាងណាក្ដី ប៉ូលិសមូលដ្ឋានបដិសេធព័ត៌មាននៃការស្វែងរកចាប់ខ្លួននេះ។
  40. ២៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី ២៨ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពសរុបចំនួន ១,១៥៦,១៥៣នាក់។ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងសរុបចំនួន ៨៤៩,៩០៨នាក់។
  1. ២៧ ឧសភា ២០២១ ក្រសួងសុខាភិបាលប្រកាសពីការរកឃេីញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦៤៩នាក់, ជាសះស្បើយ ៦២៦នាក់ និងករណីស្លាប់៤នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២៧.៦៣៨នាក់, អ្នកជាសះស្បើយសរុប២០.៦៣៨នាក់ និងអ្នកស្លាប់សរុប ១៩៤នាក់។
  2. ២៧ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៧ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦៤៩នាក់ (ឆ្លងសហគមន៌: ៦៣៣នាំចូល: ១៦) និងមានជាសះស្បេីយ #៦២៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៧៦៣៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន #២០៣៩៨នាក់ និង ស្លាប់ថ្មី #៤នាក់ សរុបស្លាប់ #១៩៤នាក់ ។
  3. ២៧ ឧសភា ២០២១ BTV Cambodia ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានឹងកំពុងដំណើរការយ៉ាងសកម្ម ក្នុងគោលដៅសម្រេចឲ្យបានការចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ១០លាននាក់ ក្នុងចំណោម ១៦លាននាក់ នៅខែមិថុនា ឆ្នាំ២០២២។
  4. ២៧ ឧសភា ២០២១ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វិជ្ជមានកូវីដថ្មី ១០នាក់ (ក្នុងសហគមន៍ ៤នាក់ និងពលករមកពីប្រទេសថៃ ៦នាក់) សរុប ១៧៨ នាក់ ជាសះស្បើយ ៨នាក់ សរុប ៦៨នាក់ កំពុងដម្រាកព្យាបាល ១០៧នាក់ បញ្ជូនទៅប/ជ ២នាក់ និងស្លាប់ថែម១នាក់ សរុបមានស្លាប់ ២នាក់។
  5. ២៧ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ របាយការណ៍ក្រសួងការពារជាតិចេញ ផ្សាយថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,១៣៩,៦៧៦នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន៨៣៣,៤៣១នាក់ ខណៈចាក់លើកទី២ បានចំនួន ៧៩៦,៧២៣នាក់។
  6. ២៧ ឧសភា ២០២១ រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក បងប្អូនកម្មករ កម្មការនី នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធីសែនជ័យ រាជធានីភ្នំពេញ ក្នុងរោងចក្រ ខេមបូ ហ៊ែនសាំ អិលធីឌី នៅក្នុងបុរីមនោរម្យ ចំនួនអ្នកធ្វើសំណាក ៤៧៣នាក់។
  7. ២៧ ឧសភា ២០២១ លោកប្រធានាធិបតី ចូ បៃដិនបញ្ជាឲ្យក្រុមស៊ើបការណ៍សម្ងាត់បង្កើនការស៊ើបជាថ្មីរកប្រភពវីរុសកូរ៉ូណាដោយថារដ្ឋបាលលោកផ្តោតខ្លាំងលើការលេចធ្លាយវីរុសពីមន្ទីរពិសោធន៍និងការឆ្លងពីសត្វទៅមនុស្ស។ ពួកគេត្រូវរាយការណ៍ឲ្យលោកក្នុងរយៈពេល៩០ថ្ងៃ។   
  8. ២៧ ឧសភា ២០២១ កំពង់ឆ្នាំងៈស្ត្រីជនជាតិចិនម្នាក់អាយុ៥១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩
  9. ២៧ ឧសភា ២០២១ Yang Saing Koma ថៃប្រកាសថាវ៉ាក់សាំងAstraZenecaដែលផលិតនៅក្នុងស្រុកនឹងចាប់ផ្តេីមប្រេីបាននៅថ្ងៃទី ៧ ខែកក្កដា ២០២១នេះ។
  10. ២៧ ឧសភា ២០២១ បៃឌិន ទុកពេល៣ខែឱ្យចារកម្មរកចម្លើយឱ្យបានថា «តើកូវីដផ្ទុះចេញពីប្រភពណាឱ្យប្រាកដ?»
  11. ២៧ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK - ស.រ.អា៖ ប្រធានាធិបតី ចូ បៃដិន បាននិយាយកាលពីថ្ងៃពុធ ថាលោកបានបញ្ជាឲ្យសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក ធ្វើការប្រឹងប្រែងទ្វេរដង ដើម្បីស៊ើបអង្កេតពីប្រភពដើមមេរោគ Covid-19 ហើយត្រូវរាយការណ៍ឲ្យលោកដឹង ក្នុងរយៈពេល ៩០ ថ្ងៃ។ ប្រភព CNN
  12. ២៧ ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៩នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានស្រុកកំពង់ត្រឡាច ចំនួន ០២នាក់ ស្រុកសាមគ្គីមានជ័យ ០៣នាក់ ស្រុករលាប្អៀរ ចំនួន ០៧នាក់ ក្រុងកំពង់ឆ្នាំង ១នាក់ និងស្រុកទឹកផុស ០៦នាក់ ។
  13. ២៧ ឧសភា ២០២១ អាជ្ញាធរខេត្តកណ្តាល បន្តការផ្អាកការលក់ គ្រឿងស្រវឹង និងការជួបជុំ ឬការប្រមូលផ្តុំគ្នា សេពគ្រឿងស្រវឹងគ្រប់ប្រភេទ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
  14. ២៧ ឧសភា ២០២១ PNN News ខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមាន ៤នាក់ ដែល៣នាក់ជាករណីពាក់ព័ន្ធប៉ះពាល់ជាមួយស្រ្តីអ្នកលក់កាហ្វេ ក្នុងផ្សារសាមគ្គី និងម្នាក់ជាករណីមកពីប្រទេសថៃ។ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់ ប្រកាសថានៅថ្ងៃនេះខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមាន ៤នាក់ ដែល៣នាក់ជាករណីពាក់ព័ន្ធប៉ះពាល់ជាមួយស្រ្តីអ្នកលក់កាហ្វេ ក្នុងផ្សារសាមគ្គី និងម្នាក់ជាករណីមកពីប្រទេសថៃ។ មានអ្នកជាសះស្បើយម្នាក់ចេញពីមន្ទីរពេទ្យ។ រូបភាព មន្ទីរសុខាភិបាលខេត្តសៀមរាប
  15. ២៧ ឧសភា ២០២១ KPS BreakingNews គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ១,១៣៩,៦៧៦នាក់។ ដោយឡែក សម្រាប់បងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងបានចំនួន ៨៣៣,៤៣១នាក់។ប្រភព: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់
  16. ២៧ ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៤នាក់បន្ថែមទៀត និងជាសះស្បើយចំនួន ២៣នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០០នាក់ កំពុងសម្រាកព្យាបាលចំនួន ៤០៧នាក់ ស្លាប់ចំនួន ១១នាក់ និងផ្ទេរទៅព្យាបាលនៅភ្នំពេញ ចំនួន ០៧នាក់ ។
  17. ២៧ ឧសភា ២០២១ BTV Cambodia ខេត្តស្វាយរៀង ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៧៤នាក់ទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងចំណោមកម្មករ-កម្មការិនីរោងចក្រA&J ក្នុងតំបន់សេដ្ឋកិច្ចតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង។
  18. ២៧ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ចាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសបុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេស​សាន​តុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះគឺទី១, ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។ ទី២, ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។ទី៣, អ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។ចំពោះការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។
  19. ២៧ ឧសភា ២០២១ Biden Team Reportedly Shut Down Secretive Trump-Era Project Pursuing The Wuhan Lab-Leak Theory President Joe Biden’s administration shut down a clandestine State Department operation intended to prove the lab-based origins of Covid-19 over concerns about the work’s poor quality and its politicized, premature and selective use by Trump and his allies to blame the pandemic on China, according to CNN.  
  20. ២៧ ឧសភា ២០២១ Joe Biden orders his intelligence agencies to investigate the origins of covid-19 IN MARCH, President Joe Biden asked his spooks how the covid-19 pandemic had started. Contradicting claims made last year by Donald Trump, who said the intelligence services had shown him very strong evidence on the matter, they told him that that they did not know. So on May 26th he asked them again, publicly this time, admonishing them to try harder and to report back in 90 days.
  21. ២៧ ឧសភា ២០២១ ការចាក់វ៉ាក់សាំងនៅថៃចាប់ផ្តេីមរាងយឺតជាងខ្មែរតែពេលនេះគេកំពុងបង្កើនល្បឿនខ្លាំងប្រហែលជិត១សែនដូសក្នុងមួយថ្ងៃ។នៅពេលថៃចាក់វ៉ាក់សាំងបានជោគជ័យក៏មានឥទ្ធិពលល្អដល់កម្ពុជាដែរ។
  22. ២៧ ឧសភា ២០២១ បុរសម្នាក់ដែលរត់ចេញពីមណ្ឌលព្យាបាលជំងឺកូវីដ១៩ ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស (ម១)នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។
  23. ២៧ ឧសភា ២០២១ BTV Cambodia រដ្ឋបាលខេត្តព្រៃវែង ប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២៥នាក់ទៀត នៅថ្ងៃទី២៦ ខែឧសភា តាមរយៈការធ្វើតេស្តរហ័ស(Rapid Test) ដែលជាករណីឆ្លងក្នុងសហគមន៍ និងមកពីតាមបណ្តារាជធានី-ខេត្តផ្សេងៗ។
  24. ២៧ ឧសភា ២០២១ ប្រលោមលោក Sabay  ទើបដឹងអ្នកជំងឺកូវីដជាអ្នករត់កង់៣ ម្នាក់ ដឹកឥវ៉ាន់ឱ្យគេស្ទើរគ្រប់ខណ្ឌទាំងអស់នៅភ្នំពេញ
  25. ២៧ ឧសភា ២០២១ Thmey Thmey 25 ក្នុងខែឧសភា ឆ្នាំ២០២១នេះ មានមនុស្សចំនួន២៤នាក់ បានស្លាប់ដោយសារពុលស្រា។ ករណីពុលស្រានេះ គឺបានកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល និងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។
  26. ២៧ ឧសភា ២០២១ Khmer Freedom News មួយគូរទៀតហើយ! អាពាហ៍ពិពាហ៍សមយ័កូវីត សូម អរគុណ ប៉ាម៉ាក់ បងប្អូនទាំងសងខាងដែលជួយបំពេញបំណង ពិធីសែនព្រេនដូនតា
  27. ២៧ ឧសភា ២០២១ ភ្នំពេញ៖ ដេនី ក្វាន់ កើតទុក្ខមិនសុខចិត្តព្រោះតែខ្លួនត្រូវធ្លាក់ក្នុងសភាពមនុស្សមានសម្ពាធផ្លូវចិត្តព្រោះតែរងនូវភាពឈឺចាប់នឹងការដែលត្រូវអាក្រាតកាយក្នុងបន្ទប់សណ្ឋាគារហើយបែរជារងនូវការរិះគន់បន្ថែមមួយចំនួនពីអ្នកលេងបណ្តាញសង្គមទៀត។ ការបញ្ចេញសារអមដោយការយំយែកទាំងយប់ព្រោះតែមិនអស់ចិត្តដែលនាងជាជនរងគ្រោះហើយ និងមានបំណងល្អសោះបែរជាត្រូវគេរិះគន់បន្ថែមថាជាស្រីចង់បានលុយគេទៀត។គេចាំបានថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ តារាសម្តែងដេនីក្វាន់ បានទម្លាយរឿងរ៉ាវមួយដែលកើតមានឡើងកាលពីអំឡុងខែតុលាឆ្នាំ២០២០អំពីករណីនៃការផ្ទុះជម្លោះរវាងនាង និឹងម្ចាស់សណ្ឋាគាយីហោសមុទ្រមាស នៅខេត្តព្រះសីហនុ អំពីសណ្ឋាគារបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេងរបស់នាងនិងគ្រប់បន្ទប់របស់ភ្ញៀវ ដោយបានមើលឃើញរាល់សកម្មភាពឯកជនទាំងអស់ ជាពិសេសពេលដោះខោអាវ ស្រាត និងសកម្មភាពផ្សេងៗរបស់មនុស្សទូទៅដែលត្រូវបិទបាំង។ ប៉ុន្តែរឿងនេះមិនអាចបញ្ចប់ជម្លោះរវាងដេននីក្វាន់និឹងម្ចាស់សណ្ឋាគារនោះបានឡើយដោយបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្នហើយសងជំងឺចិត្តនាងត្រឹម១ម៉ឺនដុល្លារអាមេរិក ប៉ុន្តែត្រូវបាននាងបដិសេធមិនទទួល រហូតនាងនិងប្អូនប្រុសទម្លាយវីដេអូជាបន្តបន្ទាប់ផងដែរ។ នៅយប់ថ្ងៃទី២៦ខែឧសភាកន្លងមកនេះ ដេនី ក្វាន់ បានLive វីដេអូទាំងយប់ដោយបានចាត់ទុកថារឿងរ៉ាវដែលកើតមានឡើង ដែលគេលួចថតសកម្មភាពរបស់នាង ដែលនាងចាត់ទុកថាជារឿងឈឺចាប់បំផុតក្នុងជីវិត ដែលនាងមិនធ្លាប់ជួបប្រទះ។ កាន់តែរងសម្ពាធធ្ងន់ថែមទៀតនោះគឺក្រោយពីនាងទម្លាយរឿងរ៉ាវក្នុងចេតនាល្អកុំឲ្យមានអ្នករងគ្រោះបន្ត តែបែរជាត្រូវមករងនូវពាក្យរិះគន់ ពិសេសលើពាក្យចង់បានលុយគេ ឬលុយតិចទើបស្រែកបង្ហោះមិនសុខចិត្ត រហូតទម្លាយរឿងនោះ។
  28. ២៧ ឧសភា ២០២១ Heng Ly  ពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៦ ឧសភា សរុបចំនួន ២,៣៦២,១០១នាក់ បានចំនួនប្រមាណជាង ២៣%
  29. ២៧ ឧសភា ២០២១ ក្រុមព្រះសុរិយា មកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ស្ថានភាពជំងឺលោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងព័ត៍មានសម័យសាធារណរដ្ឋខ្មែរ បានប្រសេីរជាងមុនហេីយនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ម៉ោង៩ព្រឹក ម៉ោងនាប្រទេសកម្ពុជា ក្រុមព្រះសុរិយាបានទាក់ទងផ្ទាល់ជាមួយលោកស្រី ស៊ុំ សារុន ភរិយាលោកព្រឹទ្ធាចារ្យឆាំង សុង បានអោយដឹងពីស្ថានភាពជំងឺរបស់លោកឆាំង សុង ថា លោក ឆាំង សុងបានធូរស្បេីយជាងមុនបន្តិច តែស្ថានភាពជំងឺលោកនៅតែបន្តព្យាយាម នៅខណះដែលក្រុមគ្រូពេទ្យកំពុងខ្នះខ្នែងជួយព្យាបាលលោក។ លោកស្រីបានបញ្ជាក់ថា នៅពេលនេះលោកឆាំងសុង អាចដកដង្ហេីមដោយខ្លួនឯងបានវិញហេីយតែមិនទាន់ដឹងខ្លួននៅឡេីយទេ។ តាមការផ្តល់ព័ត៍មានពីក្រុមគ្រូពេទ្យបានអោយដឹងថា លោក ឆាំង សុង និងអាចចេញពីបន្ទប់សង្គ្រោះបន្ទាន់ទៅសំរាកព្យាបាលនៅបន្ទប់ធម្មតាវិញនាពេលឆាប់ៗនេះ។ លោកស្រីបានបន្ថែមទៀតថា ស្វាមីរបស់លោកស្រីនៅមានសង្ឃឹមច្រេីន ហេីយសូមបងប្អូនទាំងអស់រួមគ្នាបួងសួងអោយគាត់ឆាប់សះស្បេីយវិញផង។  កន្លងទៅនេះមានការបង្ហោះជាហូរហែក្នុងបណ្តេញសង្គមហ្វេសបុក និងសារព័ត៌មានមួយចំនួនថា លោកព្រឹទ្ធាចារ្យ ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងព័ត៍មាននៃសម័យសាធារណរដ្ឋខ្មែរ បានទទួលមរណភាពនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ តែព័ត័មាននេះពុំត្រឹមត្រូវនោះទេ។
  30. ២៧ ឧសភា ២០២១ Wang Wang យកពួកយើងមកឃុំនៅទីនេះ(សាលាគោកបញ្ជាន់)19ថ្ងៃហើយ រហូតដល់ថ្ងៃចេញអោយពួកយើងម្នាក់ៗត្រូវបង់លុយការពិន័យចំនួន2លានរៀលទៀត. តជាយក​លុយ​ស្រល់ៗណាស់ ពួកយើងជាប់ចាប់តាំងពីថ្ងៃទី8ខែ5ឆ្នាំ2021 រហូតដល់ថ្ងៃទី26 ខែ5ឆ្នាំ2021, នៅកន្លែងឃុំមានអាហារតែ2ពេលនិងទឹក2ដបទេក្នុងមួយថ្ងៃ អាហារថ្ងៃត្រង់និងល្ងាច. បើសិនជាមនុស្សដូចគ្នាគេមិនហ៊ានយកពីពួកយើង2លានទេ។ ពួកយើងជិះកាត់ផ្លូវវេងស្រេងនៅថ្ងៃទី8ខែ5 អ្នកខ្លះជិះពីស្ទឹងមានជ័យកាត់ទៅតាមចោមចៅ ហើយអ្នកខ្លះជិះពីចោមចៅកាត់ទៅតាមស្ទឹងមានជ័យ បើសិនទៅដឹកកម្មករដូចដែលគេនិយាយមែន ខ្ញុំសុខចិត្តជាប់គុកហើយអោយ​យកឡានខ្ញុំនិងតែម្ដង
  31. ២៧ ឧសភា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាយើង បានបន្ធូរបន្ថយ ដោយបើកឱ្យមានការដើរកម្សាន្ត ឬបើកដំណើរការឡើងវិញ នូវទីតាំងទេសចរណ៍នានាក៏ពិតមែន តែក៏សូមផ្តាំថា ៖ កុំភ្លេចអនុវត្តវិធាន ៣កុំ ៣ការពារ ឱ្យបានជាប់លាប់ និងរៀនរស់នៅតាមបែបគន្លងថ្មី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ និងបង្កាការរីករាលដាល ឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំ នៃមេរោគកូវីដ-១៩។
  32. ២៧ ឧសភា ២០២១ ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក យ៉ែម សំអូន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំនាយអាវុធហត្ថ ចូលរួមបុណ្យសព យោធាដែលត្រូវបានអ្នកជំងឺកូវីដ-១៩ បែកថ្នាំ វាយសម្លាប់ នៅភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូឃ្មុំ និងបាននាំយកបច្ច័យចំនួន ១,០០០,០០០រៀលប្រគល់ជូនក្រុមគ្រួសារសពផងដែរ។
  33. ២៧ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៦៤៩ នាក់ទៀត ជាសះស្បើយ ៦២៦ នាក់ និងស្លាប់ ០៤ នាក់- ករណីឆ្លងសហគមន៍ ៦៣៣ នាក់- អ្នកដំណើរពីបរទេស ១៦ នាក់- អ្នកឆ្លងសរុប= ២៧,៦៣៨ នាក់- អ្នកជាសះស្បើយ= ២០,៦៣៨ នាក់- អ្នកស្លាប់= ១៩៤ នាក់។
  34. ២៧ ឧសភា ២០២១ ខេត្តកំពង់ចាម រកឃើញករណីវិជ្ជមានថ្មី ៣៥នាក់ទៀត និងជាសះស្បើយ ១៤នាក់តាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ២៧ ឧសភា ២០២១
  35. ២៧ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៥នាក់។
  36. ២៧ ឧសភា ២០២១ អាជ្ញាធរខេត្តតាកែវ ចេញសេចក្តីជូនដំណឹងស្តីពីការរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ១១នាក់បន្ថែមទៀត!
  37. ២៧ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹងស្តីពី ករណីកម្មករម្នាក់ ធ្វើតេស្តលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ធ្វើការក្នុងរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ១ ស្ថិតក្នុងក្រុងបាវិត ។
  38. ២៧ ឧសភា ២០២១ កងពលតូចលេខ៧០ សេចក្តីជូនដំណឹង ក្រុមការងារចាក់វ៉ាក់សាំងនៅសង្កាត់ស្ទឹងមានជ័យ៣ (ផ្សារបុរីលឹមឈាងហាក់)សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ម្ជុលទី២រួច ហេីយមានឈ្មោះក្នុង Facebook ផេកនេះ សូមអញ្ជេីញមកយកប័ណ្ណវ៉ាក់សាំង ពីក្រុមការងារយោធិននៃកងពលតូចលេខ៧០ រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច (ផ្សារបុរីលឹមឈាងហាក់) ។
  39. ២៧ ឧសភា ២០២១ ប្រជាជន ខេត្តព្រះសីហនុ ការបញ្ជាក់ជូនសាធារណជន របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ករណី សណ្ឋាគារសមុទ្រមាស សូមបញ្ជាក់ថា ម្ចាស់សណ្ឋាគារ សមុទ្រមាស កំពុងជាប់ពន្ធនាគា ហើយសណ្ឋាគារ បានបិទដំណើរការតាំងពីមានបណ្តឹងមកម្លេះ  ការបញ្ជាក់របស់ស្នងការនគរបាលខេត្តព្រះសីហនុ។ ធ្វើឡើងបន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដេននី ក្វាន់ ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះដោយបានគេងនៅសណ្ឋាគារសមុទ្រមាសនៅក្រុងព្រះសីហនុ កាលពីខែតុលា ឆ្នាំ២០២០ ត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេង ហើយ មូលហេតុដែលនាងត្រូវបង្ហោះវីដេអូជាសាធារណៈនៅពេលនេះ ដោយសារការដោះស្រាយ មិនមានយុត្តិធម៌សម្រាប់នាង ។  ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់នៅថ្ងៃពុធនេះថា បណ្តឹងនៃការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារសមុទ្រមាសក្នុងក្រុងព្រះសីហនុ បានកើតឡើងតាំងពីថ្ងៃទី២១ ខែតុលាឆ្នាំ២០២០មកម្លេះ ។ ឯកឧត្តមបញ្ជាក់ថា ម្ចាស់សណ្ឋាគារ អ្នកស្រី ជា ណារី គឺជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកខ្មែរ ត្រូវបានតុលាការកាត់ទោសពីបទរំលោភសិទ្ធិឯកជនដោយជាប់ពន្ធធនាគារយៈពេល១ឆ្នាំ តាំងពីខែតុលា ២០២០មកម្លេះ ចំណែកសណ្ឋាគារ សមុទ្រមាស សមត្ថកិច្ចបានបិទដំណើរការតាំងពីថ្ងៃទី២២ ខែតុលា ២០២០មក ។ ស្នងការនគរបាលខេត្តព្រះសីហនុបានបន្តថា តួនាទីរបស់ស្នងការនគរបាលយុត្តិធម៌ គឺបានបំពេញរួចរាល់ហើយតាំងពីពេលកើតហេតុមកម្លេះ ដូច្នេះប្រសិនបើភាគីណាមួយមិនសុខចិត្ត គឺជាសិទ្ធរបស់គាត់ គាត់អាចដាក់ពាក្យបណ្តឹងទៅតុលាការបន្ត។  សូមជម្រាបថា នៅព្រឹកថ្ងៃទី២៥ឧសភានេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ដេននី ក្វាន់ ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះ បានបង្ហោះសារអមដោយវីដេអូតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា នាងបានគេងនៅសណ្ឋាគារសមុទ្រមាសនៅក្រុងព្រះសីហនុនេះ ប៉ុន្តែត្រូវបានម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ាក្នុងបន្ទប់ដែលនាងបានគេង ហើយក្នុងនោះមិនមែនតែបន្ទប់នាងគេងនោះទេ គឺគ្រប់បន្ទប់ទាំងអស់ត្រូវបានដាក់កាមេរ៉ា។ នាងបានបន្តទៀតថា ករណីខាងលើនេះបានកើតឡើងតាំងពីខែតុលាឆ្នាំ២០២០ ប៉ុន្តែនាងមិនបង្ហោះជាសាធារណៈនោះទេ ដោយសារត្រូវរង់ចាំដំណោះស្រាយជាមួយម្ចាស់សណ្ឋាគារសិន ប៉ុន្តែមូលហេតុដែលនាងត្រូវបង្ហោះជាសាធារណៈនៅពេលនេះ ដោយសារការដោះស្រាយ មិនមានយុត្តិធម៌សម្រាប់នាង។  នាងបានសរសេរថា៖«ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបខ្ញុំណាស់ សំណង​លុយ១ម៉ឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ»៕
  40. ២៧ ឧសភា ២០២១ BTV Cambodia ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន បានចោទប្រកាន់ទីក្រុងប៉េកាំងចំពោះការរារាំងកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងកូរ៉ូណារបស់ប្រទេសអាល្លឺម៉ង់ ខណៈកោះតៃវ៉ាន់ស្វែងរកដើម្បីពន្លឿនការចាក់វ៉ាក់សាំង ក្នុងពេលមានករណីកើនឡើងនាពេលថ្មីៗនេះ។ លោក សៃ អ៊ីងវ៉េន បានចោទប្រកាន់បែបនេះអំឡុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត របស់គណបក្សអភិវឌ្ឍន៏លទ្ធិប្រជាធិបតេយ្យកំពុងកាន់អំណាច។ លោកស្រីនិយាយថា កោះតៃវ៉ាន់កំពុងចរចាជាមួយក្រុមហ៊ុន AstraZeneca, ក្រុមហ៊ុនអាមេរិក Moderna និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់ ហើយការបញ្ជាទិញសំរាប់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca និង Moderna ត្រូវបានកក់រួចហើយ។ លោកស្រី សៃ និយាយថា កោះតៃវ៉ាន់ជិតនឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BioNTech ប៉ុន្តែមិនអាចចុះហត្ថលេខាលើកិច្ចសន្យាបាន ដោយសារតែអន្តរាគមន៍របស់ទីក្រុងប៉េកាំង។
  41. ២៧ ឧសភា ២០២១ Fresh News ទំនិញ និងសាច់បង្កក ៣៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា ត្រូវបានអនុញ្ញាតឲ្យចរាចរលើទីផ្សារ ក្រោយតេស្ដគ្មានជំងឺកូវីដ-១៩
  42. ២៧ ឧសភា ២០២១ BTV Cambodia រដ្ឋបាលស្រុកបូទុមសាគរ ដាក់ប៉ុស្តិ៍ត្រួតតាមដានពិនិត្យសុខភាពចំពោះអ្នកធ្វើដំណើរទៅមក ព្រំប្រទល់នឹងស្រុកស្រែអំបិល ក្រោយផ្ទុះការឆ្លងជំងឺ​កូវីដ-១៩ជិត១០០នាក់។
  43. ២៧ ឧសភា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យកងទ័ពជួរមុខកំពុងបំពេញប្រតិបត្តិការយកសំណាក(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ អមដំណើរ ដោយ លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការ និងលោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង   អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ក្រុមគ្រូពេទ្យជួរមុខរបស់ តំបន់ ប្រតិបត្តិការ សឹករង បន្ទាយមានជ័យ  ដែលកំពុងបំពេញប្រតិបត្តិការ យកសំណាកជូនប្រជាពលរដ្ឋខែ្មរ និងជនបរទេស ស្ថិតនៅក្នុង ភោជនីយដ្ឋាន ហ្គោលឌិនស្ទូចត្រី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។គួរកត់សំគាល់ថា ក្រុងប៉ោយប៉ែត នៅតែបន្តរកឃើញចំនួន នៃអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ដោយមានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាល ខេត្តបន្ទាយមានជ័យ បណ្តាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នចំណុះគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាប្រយុទ្ធប្រឆាំង និងជំងឺដ៏កាចសាហាវនេះ។សូមបញ្ជាក់ថា ស្ថាប័នកងកម្លាំងប្រដាប់អាវុធ បានប្តូរឯកសណ្ឋានពណ៌ស សហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចូលសមរភូមិមុខប្រយុទ្ធរួមមាន ៖តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានគូសបញ្ជាក់ថា កងកម្លាំង គឺបានសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល បានធ្វើប្រតិបត្តិការរួមគ្នាដោយយកចិត្តទុកដាក់ ជួយពន្លឿនការយកសំណាក ដើម្បីជួយទប់ស្កាត់ និងកាត់ផ្តាច់អោយខានតែបាននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅបណ្តាតំបន់ផ្សេងទៀត។ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានថ្លែងកោតសរសើរ និងអរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ និងការលះបង់ខ្ពស់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាក្នុងកាលៈទេសៈដ៏លំបាកនេះដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន៕
  44. ២៧ ឧសភា ២០២១ យោធភូមិភាគទី៥ មេបញ្ជាការរងកងទ័ពជើងគោក បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវនិងអគារនៅតាមបណ្ដាអង្គភាពចំណុះយោធភូមិភាគទី ៥នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសផ្លូវនិងអគារនៅតាមបណ្ដាអង្គភាពនានាក្នុងភូមិសាស្ត្រយោធភូមិភាគទី៥  ។
  45. ២៧ ឧសភា ២០២១ Fresh News ព្រឹកស្អែក គ.ជ.ប នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ
  46. ២៧ ឧសភា ២០២១ ក្រសួងសុខាភិបាល ជូនដំណឹងពីកាលបរិច្ឆេទ នៃការចាក់វ៉ាក់សាំងកូវីសែល (Covishield) សម្រាប់ដូសទី០២
  47. ២៧ ឧសភា ២០២១ Gate News TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៩៩នាក់ ដែលទើបរកឃើញថ្មី ដែលជាករណីឆ្លងក្នុងសហគមន៍។
  48. ២៧ ឧសភា ២០២១ ខេត្តស្វាយរៀង។ ម្សិលមិញសម្រុកចេញថ្ងៃនេះសម្រុកចូលធ្វើការតែមិនឲ្យចូល។ដោយរកឃើញអ្នកឆ្លងកូវីដ៦០នាក់។#បងប្អូនត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។។ប្រភពfb
  49. ២៧ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅថ្ងៃនេះក្រុមហ៊ុនវ៉ាក់សាំងចិន Sinopharm បានបញ្ចេញរបាយការណ៍ទទួលស្គាល់ប្រសិទ្ធិភាពវ៉ាក់ សាំងដោយអង្គការ WHO ក្រោយពីដំណាក់កាលសាកល្បងជាលើកទី៣ដោយជោគជ័យ! ហើយវ៉ាក់ សាំងចិនទាំងពីរគឺផលិតឡើងដោយវិទ្យាស្ថាន  Wuhan និង Beijing Institute ប្រសិទ្ធិភាព ៧២,៨% និង ៧៨,១% ។
  50. ២៧ ឧសភា ២០២១ ដេននី ក្វាន់ ៖ លុយ ១០ ម៉ឺនដុល្លារពុំស្មើកិត្តិយសខ្ញុំទេ ខណៈសំណង ១ ម៉ឺនដុល្លារក៏មិនទាន់បានទទួលនៅឡើយ
  51. ២៧ ឧសភា ២០២១ WE-KH.COM ទ្រាំលែងបានហើយ! ក្រោយ ដេននី ក្វាន់ ផុសសារឌឺដង ស្រាប់តែលោក ផែង វណ្ណៈ វាយបក លេងសុទ្ធតែបង្ហាញ
  52. ២៧ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ខណៈមានអ្នកជាសះស្បើយចំនួន ១១៣នាក់ នៅថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២១នេះ។
  53. ២៧ ឧសភា ២០២១ Kampuchea Thmey Daily រោងចក្រ ៤ ក្នុងខណ្ឌមានជ័យ ត្រូវអាជ្ញាធរចុះផ្អាកបណ្ដោះអាសន្ន ក្រោយរកឃើញកម្មករ-ការិនី ឆ្លងកូវីដ-១៩ ច្រើន
  54. ២៧ ឧសភា ២០២១ កូវីដបានឆ្លងចូលដល់ពន្ធនាគារខេត្តកណ្តាល ទណ្ឌិត ១០៣ នាក់ឆ្លងកូវីដ១៩ និងមានពាក់ព័ន្ធមន្រ្តីពន្ធនាគារជាច្រើននាក់ទៀត
  55. ២៧ ឧសភា ២០២១ Chan Born រឿងនៅស្វាយរៀង៖ ពីម្សិល កម្មកររោងចក្រសម្រុកចេញ រត់ផង ជិះមូតូផង ដូចទឹកបាក់ទំនប់ សំដៅទៅផ្ទះ ដោយមានរូបភាពជាវីដេអូ ផ្អើលដល់អ្នកតូច អ្នកធំ អ្នកច្បាប់ កងកំលាំង បក្សស្រប បក្សប្រឆាំង គេបកស្រាយ ៦ ផ្លូវគឺ៖
    1. a. កម្មករ ខ្លាច គេចាប់ធ្វើ ចត្តាឡឺស័ក្តិ អត់បានចូលធ្វើការ
    2. b. កម្មករ ខ្លាចគេ យកសំណាកតេស្តនិងធ្វើចត្តាឡឺស័ក្តិ
    3. c. កម្មករកំពុងត្រូវគេយកសំណាក ឃើញមានកូវីដ ៦០ នាក់ ដូច្នេះ សម្រុករត់ចេញមកផ្ទះដូច្នេះទៅ
    4. d. កម្មកររោងចក្រ ១ ត្រូវគេយកសំណាករួចរាល់ ឃើញមាន វិជ្ជមាន ៦០ នាក់ អ្នករត់ទាំងនោះមិនមែនជា កម្មករចំណោមមនុស្សគេយកសំណាកឡើយ។
    5. e. បន្ទាប់ សាលាខេត្តស្វាយរៀង ចេញប្រកាសថាកុំជួប បៈពាល់ជាមួយ កម្មករទាំងនោះ ព្រោះខ្លាចឆ្លងកូវីដ
    6. f. ក្រោយមក សាលាខេត្តដដែល ចេញប្រកាសតាមមេក្រថា សូមកម្មករកុំចូលធ្វើការ ខ្លាចឆ្លងកូវីដ ពេលដែលកម្មករជាច្រើនមកចូលធ្វើការពេលព្រឹក។
២៧ ឧសភា ២០២១ ប្រទេសចិនចង់បញ្ជូនវ៉ាក់សាំង ទៅកាន់កោះតៃវ៉ាន់ជាបន្ទាន់ ដើម្បីជួយជនរួមជាតិខ្លួន ទប់ទល់នឹងកូវីដ-១៩ (ប៉េកាំង)៖ ប្រទេសចិននៅដើមសប្តាហ៍នេះ បានស្នើសុំបញ្ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ជាបន្ទាន់ទៅកាន់កោះតៃវ៉ាន់ ដើម្បីជួយកោះនេះប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ខណៈកន្លងមកនេះទីក្រុងតៃប៉ិ ក្រោមការដុតបញ្ឆេះពីសហរដ្ឋអាមេរិក បានបង្ហាញការខឹងសម្បារ ដោយសារតែខ្លួនមិនបានចូលរួមក្នុង វេទិកានៃអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១។ យ៉ាងណាក៏ដោយបន្ទាប់ពីទទួលបានសុវត្ថិភាពរាប់ខែ ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 កោះតៃវ៉ាន់ពេលកំពុងប្រឈមមុខនឹង ការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺនេះ ហើយកំពុងប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ដែលរហូតមកទល់ពេលនេះ ខ្លួនទទួលបានវ៉ាក់សាំងតែជាង ៧០០,០០០ដូសប៉ុណ្ណោះ       ខណៈដែលប្រជាជនសរុបលើកោះនេះ មានរហូតដល់ជាង ២៣លាននាក់។
២៧ ឧសភា ២០២១  Taiwan’s president has accused China of interfering in its vaccine acquisition programme, as the island continues to battle hundreds of daily new cases of Covid-19 with low supplies of vaccines. Taiwan has received about 700,000 doses of the AstraZeneca vaccine so far, for a population of 24 million. While the island had been largely Covid-free since the pandemic began, an outbreak in late April has so far infected more than 5,000 people, and killed at least 47. Less than 2% of the population are vaccinated.
២៧ ឧសភា ២០២១  Top 10 Countries Funding the World Health Organization
a. 1. U.S.: $116M (24% of total)
b. 2. China: $57M (12% of total)
c. 3. Japan: $41M (8% of total)
d. 4. Germany: $29M (6% of total)
e. 5. U.K.: $22M (4% of total)
f. 6. France: $21M (4% of total)
g. 7. Italy: $16M (3% of total)
h. 8. Brazil: $14M (3% of total)
i. 9. Canada: $13M (2% of total)
j. 10. Russia: $12M (2% of total)
២៧ ឧសភា ២០២១  Our visualization makes it clear how the U.S. funds a significant portion of the WHO’s budget, topping $116M. No other country comes close to $100M, with China in second place at $57M. This means that Trump’s cuts to the WHO blow a big hole in the organization’s budget, a gap that China is now partially filling. To be fair, other countries contribute substantial funds, including Western economies like Germany ($29M), the U.K. ($22M) and France ($21M). Other developed countries like Japan ($41M) and South Korea ($11M) contribute millions of dollars as well. Most countries in the world pay in less. 44 contribute less than $1M, and for the sake of simplicity we left off over 100 countries that pay less than even $100K. For example, only a few countries from Africa even made it onto our visualization. Clearly only a handful of countries, led by the U.S., is footing the bill for the WHO.
  1. ២៦ ឧសភា ២០២១ កម្ពុជាថ្មី ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦៦០នាក់ ក្នុងនោះករណីអ្នកដំណើរក្រោប្រទេសចូលមកកម្ពុជា ចំនួន ៣៤នាក់ ខណៈករណីជាសះស្បើយមានចំនួន៧៥០នាក់ និងមានស្លាប់ថ្មីចំនួន ៧ ករណី។ ដូច្នេះមកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២៦,៩៨៩នាក់ អ្នកជំងឺជាសះស្បើយសរុប ១៩,៧៧២នាក់ និងអ្នកស្លាប់សរុប ១៩០នាក់។
  2. ២៦ ឧសភា ២០២១ Hout Songhak- កម្ពុជា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៦៦០ នាក់ទៀត ជាសះស្បើយ ៧៥០ នាក់ និងស្លាប់ ០៧ នាក់- ករណីឆ្លងសហគមន៍ ៦២៦ នាក់ - អ្នកដំណើរពីបរទេស ៣៤ នាក់ - អ្នកឆ្លងសរុប= ២៦,៩៨៩ នាក់- អ្នកជាសះស្បើយ= ១៩,៧៧២ នាក់- អ្នកស្លាប់= ១៩០ នាក់ ។
  3. ២៦ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC --រហូតដល់ ថ្ងៃទី ២៦ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦៦០នាក់ (ឆ្លងសហគមន៌: ៦២៦នាំចូល: ៣៤) និងមានជាសះស្បេីយ #៧៥០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៦៩៨៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៩៧៧២នាក់ និង ស្លាប់ថ្មី #៧នាក់ សរុបស្លាប់ #១៩០នាក់ ។
  4. ២៦ ឧសភា ២០២១ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានអបអរសាទរក្មេងតូចៗចំនួន៣ នាក់ ដែលបានជាសះស្បើយពីជម្ងឺកូវីដ-១៩ ពីមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល នៅកោះពេជ្រ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ។លោក ហ៊ុន ម៉ាណែត បានបង្ហោះរូបចំនួន២សសន្លឹក ភ្ជាប់ដោយខ្លឹមសារយ៉ាងនេះថា “អបអរសាទរក្មួយៗ ដែលបានជាសះស្បើយពីជម្ងឺកូវីដ-១៩។ សូមបន្តចូលរួមអនុវត្តវិធាន "៣ការពារ ៣កុំ" ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩”។
  5. ២៦ ឧសភា ២០២១ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ --នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង​កូវីដ-១៩ ជូនប្រជាពលរដ្ឋដូសទី១ និងដូសទី២ តាមបណ្តាសង្កាត់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
  6. ២៦ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន "កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់"
  7. ២៦ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,១១៥,៨២៤នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន៨០៩,៥៧៩នាក់ ខណៈចាក់លើកទី២ បានចំនួន ៧៥៣,០៥៩នាក់ ។  
  8. ២៦ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ-ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្ដមសេនីយ៍ សំ វណ្ណថន--អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានអញ្ជើញទទួល អំណោយជាសម្ភារៈពេទ្យ(សំលៀកបំពាក់ការពារមេរោគ) ចំនួន១០០កំប្លេរ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមការពារទប់ស្កាត់ប្រយុទ្ធប្រឆាំងការរីករាល ដាលជំងឺកូវីដ-១៩។ ឯកឧត្តម នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក  សៀក សុជាតិដែលបានជួយឧបត្ថម្ភនូវសំលៀកបំពាក់ការពារមេរោគ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងតែប្រឈមនឹងការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគដ៏កាចសាហាវនេះ។
  9. ២៦ ឧសភា ២០២១ អាជ្ញាធរខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣៧នាក់ទៀត នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១។
  10. ២៦ ឧសភា ២០២១ អាជ្ញាធររាជធានីកំពុងបន្ដជាមួយក្រុមការងារកងទ័ព ពន្លឿនការងារចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ ខណៈអតីតតំបន់ក្រហមចាក់បានជាង ៧៦ម៉ឺននាក់ហើយ
  11. ២៦ ឧសភា ២០២១ Chan Born-សង្រ្គាមវ៉ាក់សាំងកូវីដ៖ ជាប្រភេទសង្រ្គាមសម្ងាត់ Secret War ស្រដៀងសង្រ្គាមត្រជាក់ Cold War ដំបូងប្រទេសនានាមិនសូវចាប់អារម្មណ៍ជាមួយ វាក់សាំងកូវីដទេ ព្រោះតាមឯកសារ ឆ្នាំ ២០៣៥ ខាងមុខ ឥណ្ឌានិងមានចំនួនប្រជាជន កើនលើសចិន ៥០% ពេលនោះ ឥណ្ឌា ចិន សុទ្ធតែនាំ វាក់សាំងចេញទៅលក់ក្រៅប្រទេស ដោយមិនខ្វល់រឿងចាក់ វាក់សាំង តែ ប្រទេសតូចៗដែលមានប្រជាជនតិច ដូចជា អ់ីស្រាអែល កម្ពុជា ជាដើម  ប្រឹងស្វះស្វែងរក វាក់សាំង ប្រទេសខ្លះចាក់បាន ១០០% ចំណែកចិន ឥណ្ឌា ក៍ប្រឹងចាក់វ៉ាក់សាំងដែរ។ សព្វថ្ងៃ វៀតណាម កំពុង រៃលុយពីប្រជាជនដើម្បីទិញវ៉ាកសាំង ៕
  12. ២៦ ឧសភា ២០២១ អាជ្ញាធរវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរី (HSA) បានអនុញ្ញាតបណ្តោះអាសន្ន ឱ្យប្រើប្រាស់ប្រព័ន្ធធ្វើតេស្តតាមខ្យល់ដង្ហើមរកជំងឺកូវីដ-១៩ ។ បច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុក អាចផ្តល់លទ្ធផលធ្វើតេស្ត ត្រឹមតែរយៈពេល ១នាទីប៉ុណ្ណោះ។ BreFence Go COVID-19 ជាប្រព័ន្ធធ្វើតេស្តកូវីដ-១៩ តាមខ្យល់ដង្ហើម ដែលត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Breathonix ដែលផ្នែកមួយរបស់សកលវិទ្យាល័យជាតិសិង្ហបុរី (NUS) និងជាបច្ចេកវិទ្យាធ្វើតេស្តកូវីដ-១៩ តាមខ្យល់ដង្ហើមដំបូង ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ននៅសិង្ហបុរី។ តាមការប្រកាសរបស់សកលវិទ្យាល័យជាតិសិង្ហបុរី និងក្រុមហ៊ុន Breathonix នៅថ្ងៃទី២៤ ខែឧសភា ក្រុមហ៊ុន Breathonix នឹងសហការជាមួយក្រសួងសុខាភិបាលសិង្ហបុរី ដើម្បីធ្វើតេស្តសាកល្បងប្រព័ន្ធធ្វើតេស្តតាមខ្យល់ដង្ហើមនេះ នៅមជ្ឈមណ្ឌលជាតិទប់ស្កាត់ជំងឺឆ្លង និងច្រកត្រួតពិនិត្យ នៅអាកាសយានដ្ឋាន Changi។ ការធ្វើតេស្តតាមរយៈខ្យល់ដង្ហើមនេះ ក៏ត្រូវបានភ្ជាប់ជាមួយឧបករណ៍ធ្វើតេស្តកូវីដ-១៩ លឿនផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia។
  13. ២៦ ឧសភា ២០២១ ខេត្តកោះកុង បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៥នាក់ដែលទើបរកឃើញ នៅស្រុកស្រែអំបិល
  14. ២៦ ឧសភា ២០២១ វត្តសារាវ័នតេជោ បញ្ជាក់ថា ព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី សរុបចំនួន ៣៥១អង្គ/នាក់ ដែលធ្វើតេស្តសំណាក គឺមានវិជ្ជមានតែ ៣២អង្គ/នាក់ ប៉ុណ្ណោះ ក្រៅពីនេះមិនមានឆ្លងបន្តទេ
  15. ២៦ ឧសភា ២០២១ នគរបាលរាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅ ករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រ H7
  16. ២៦ ឧសភា ២០២១ សំណុំរឿងក្តីកញ្ញា ដេននី ក្វាន់ ដែលចោទម្ចាស់សណ្ឋាគារលួចបង្កប់កាមេរ៉ា ក្នុងបន្ទប់ ត្រូវបានតុលាការសម្រេចក្ដីតាំងពីដំណាច់ខែតុលា ឆ្នាំ២០២០រួចទៅហើយ។ករណីនេះ បានកក្រើកនៅលើបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីកញ្ញាបានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី ២៥ ខែឧសភា នេះ ទាមទារយុត្តិធម៌។ ម្ចាស់សណ្ឋាគារសមុទ្រមាស ឈ្មោះ ជា ណារី ភេទស្រី អាយុ ៤៨ ឆ្នាំមានទីកន្លែងកំណើត នៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែតុលា ពាក់ព័ន្ធនឹងការដាក់បង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគាររបស់ខ្លួន ហើយតុលាការបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារតាំងពីថ្ងៃទី២៨ ខែ តុលា និងមិនអនុញ្ញាតឱ្យសណ្ឋាគារធ្វើអាជីវកម្មនោះទេ។ ក្រៅពីនេះ តុលាការក៏សម្រេចឱ្យជនល្មើសសងជំងឺចិត្តដល់ជនរងគ្រោះ១ម៉ឺនដុល្លារ។ដីកាបង្គាប់ឱ្យឃុំខ្លួនបញ្ជាក់ថា ជននេះ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «អំពើថតរូបភាព នៃបុគ្គលនៅក្នុងទីកន្លែងឯកជនដោយគ្មានការព្រមព្រៀង និងអំពើផលិតរូបភាពអាសអាភាសក្នុងគោលដៅយកទៅប្រើប្រាស់នៅក្នុងការប្រព្រឹត្តិបទល្មើសណាមួយ»។ តុលាការបញ្ជាក់ថា ករណីនេះ បទល្មើសមានចែងឱ្យផ្ដន្ទាទោស តាមបញ្ញាត្តិមាត្រា ២៩ មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ និងមត្រា ៤ មាត្រា ៣៩ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ។ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៥ ខែឧសភាថា ករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈដែលជនដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ។ ប្រភពខ្លះទៀតបានឱ្យដឹងទៀតថា សូមរំឭកថា កញ្ញាដេននី ក្វាន់ នៅថ្ងៃទី ២៥ ខែឧសភា បានបង្ហោះសារទាមទារយុត្តិធម៌ ខណៈដែលនាងអះអាងថា ករណីនេះ អយុត្តិធម៌សម្រាប់រូបនាង។ នាងអះអាងថា សំណងលុយ១ម៉ឺនដុល្លារ នាងទទួលយកមិនបាន និងមើលងាយកិត្តិយសនាងជាស្ត្រីខ្មែរ។ ដេននី ក្វាន់ បង្ហោះថា ” ខ្ញុំគេងសណ្ឋាគារសមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ រឿងក្ដីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ សំណង១ម៉ឺនដុល្លារនេះដូចជាមើលងាយកិត្តិយសខ្ញុំជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់”៕
  17. ២៦ ឧសភា ២០២១ Vannak Pheng-តេីយុត្តិធម៌បែបណាដែលអ្នកចង់បាន ?  ជនល្មេីសជាម្ចាស់សណ្ឋាគារដែលលួចដាក់បង្កប់កាមេរ៉ាតាមបន្ទប់ ត្រូវសមត្ថកិច្ចចាប់ខ្លួនហេីយតុលាការចេញដីកាឃុំខ្លួនរួចហេីយ តាំងពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ មកម្ល៉េះ ។  ចំណែកសណ្ឋាគារក៏បិទមិនអោយធ្វើអាជីវកម្មដែរ ។  ចំពោះការសងជំងឺចិត្ត គឺ ១ម៉ឺនដុល្លារ ។  ដោយសារតែជំងឺចិត្ត ១ម៉ឺនដុល្លារ មិនឆ្លេីយតបតាមការទាមទាររបស់ខ្លួនចំនួន ១០ ម៉ឺន ដុល្លារ ក៏ផ្ទុះសម្រែកថា អយុត្តិធម៌ ?  ក្រៅពីសម្រែកពាក្យ អយុត្តិធម៌ គាត់បានលេីកយកបញ្ហាកិត្តិយសស្ត្រីខ្មែរមកដាក់ពីមុខហាក់ដូចគាត់ស្រលាញ់កិត្តិយសស្ត្រីខ្មែរខ្លាំងណាស់ ។  តែបេីមេីលពីសកម្មភាព និង បងប្អូនគាត់វិញ គឺ មិនដែលអោយតម្លៃស្ត្រីខ្មែរទេ ពួកគាត់ស្លៀកពាក់សិចស៊ី និងស្រែកជេរបញ្ចោរដោយពាក្យអសុរោះតាមបណ្ដាញសង្គមគួរអោយស្អប់ខ្ពេីម ។  តេីការស្រែកជេរបញ្ចោរគេតាមហ្វេសប៊ុកកន្លង​មកក៏ដូចជាការស្លៀកលិចលេីលិចក្រោម ជាការលេីកកិត្តិយសស្ត្រីខ្មែរឬ ?  សរុបសេចក្ដីមក បេីបាន ១០ ម៉ឺនដុល្លារ តាមការទាមទារ គឺពួកយើងមិនដឹងរឿងនេះទេ ។
  18. ២៦ ឧសភា ២០២១ ដេនី ក្វាន់៖ នៅក្នុងបន្ទប់ហ្នឹងខ្ញុំប្រលែងខ្លួនទាំងអស់ អីចឹងតុលាការកាត់ឲ្យសងជំងឺចិត្ត១ម៉ឺន វាអយុត្តិធម៌ណាស់! ដេននី ក្វាន់៖ នៅក្នុងបន្ទប់ហ្នឹងខ្ញុំប្រលែងខ្លួនទាំងអស់ អីចឹងតុលាការកាត់ឲ្យសងជំងឺចិត្ត១ម៉ឺន វាអយុត្តិធម៌ណាស់! តារាម៉ូដែល ដេននី ក្វាន់ បានកំណត់ពេលជួបពិភាក្សាជាមួយមេធាវីរបស់ខ្លួននៅថ្ងៃទី២៧ ខែឧសភា ដើម្បីរកនីតិវិធី ឬច្រកចេញថ្មីលើបណ្ដឹងប្រឆាំងនឹងម្ចាស់សណ្ឋាគារមួយនៅក្រុងព្រះសីហនុដែលបានបង្កប់កាមេរ៉ាថតសកម្មភាពនាងនៅក្នុងបន្ទប់គេង។ ការជួបពិភាក្សាជាមួយមេធាវីជាថ្មីនេះ គឺបន្ទាប់តុលាការកំពូលចេញដីកាបង្គាប់ឲ្យចុងចោទបង់ប្រាក់សងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ ប៉ុន្តែនាងមិនព្រមទទួលយក ដោយនៅក្នុងពាក្យបណ្ដឹងរបស់នាងបានប្ដឹងទាមទារសំណង១០ម៉ឺនដុល្លារ ហើយសូមឲ្យផ្ដន្ទាទោសអ្នកប្រព្រឹត្តិតាមផ្លូវច្បាប់
  19. ២៦ ឧសភា ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តបង្ហាញអត្តសញ្ញាណ អ្នកឃើញវិជ្ជមានកូវីដ១៩ថ្មី ៦០នាក់ នៅថ្ងៃទី ២៥ ខែឧសភា  និងមានករណីជាសះស្បើយចំនួន ៩៤នាក់ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១
  20. ២៦ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត
  21. ២៦ ឧសភា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះបណ្តាញសារព័ត៌មាន និងគេហទំព័រមួយចំនួន ដែលបានលួចចម្លងអត្ថបទ និងរូបភាព របស់ AKP ហើយយកទៅផ្សព្វផ្សាយធ្វើជារបស់ខ្លួន ដែលទង្វើនេះ គឺខុសទាំងស្រុងទៅនឹងវិជ្ជាជីវៈសារព័ត៌មាន។ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ពិតជាមានក្តីរីករាយ ក្នុងករណីដែលមានការផ្សព្វផ្សាយបន្ត ដោយបញ្ជាក់ប្រភពម្ចាស់ដើមឱ្យបានច្បាស់លាស់ និងសូមឱ្យបណ្តាញសារព័ត៌មានទាំងនោះបញ្ឈប់ជាបន្ទាន់ទង្វើមិនចេះអៀនខ្មាសបែបនេះ។ខាងក្រោមគឺជា Links របស់ស្ថាប័នសារព័ត៌មាន និងគេហទំព័រមួយចំនួន ដែលAKPបានស្រាវជ្រាវរកឃើញ ហើយដែលបានលួចអត្ថបទរបស់ AKP ធ្វើជាអត្ថបទរបស់ខ្លួន។
  22. ២៦ ឧសភា ២០២១ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១បានអោយដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណី ឆ្លងកូវីដ១៩ សរុប៤នាក់ ស្លាប់ម្នាក់ស្ថិតនៅចំណុចផ្ទះជួល ភូមិមានជ័យ និង ភូមិមានជ័យ១។ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១បានអោយដឹងថាក្រុមគ្រូពេទ្យបានពិនិត្យសំណាក សរុប៩០ នាក់ ស្រី ៤៨ នាក់ រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន៤នាក់ ។
  23. ២៦ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK  រដ្ឋមន្ត្រីក្រសួងព័ត៌មាន" ត្រូវចាំថា ការដែលប្រពន្ធ័ផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន ដោយមិនធ្វេីអោយ ប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ" ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើការត្រួតពិនិត្យផែនការសម្មភាពវឌ្ឍនភាព ការងារវិស័យផ្សព្វផ្សាយព័ត៌មាន និង សោតទស្សន៏ ក៏ដូចជាផ្នែកពាក់ពន្ធ័នានា បានធ្វើឡើង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានរំលឹកដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ត្រូវបន្តផ្សាយនូវរាល់ដំណឹង ផ្លូវការ ដែលចេញដោយស្ថាប័នរដ្ឋ កុំយកពីប្រភពណាដែលមិនច្បាស់លាស់ ហេីយ ត្រូវចាំថា ការដែលប្រពន្ធ័ផ្សាយរបស់រដ្ឋ ផ្សាយគឺជាព័ត៌មានពិត ត្រឹមត្រូវ ច្បាស់លាស់ ជឿទុក ចិត្តបាន ដោយមិនធ្វេីអោយ ប្រជាជនពលរដ្ឋ មានការយល់ច្រឡំនោះទេ ។ រាល់ព័ត៌មាន ត្រូវរហ័ស និងមានការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវ ទេីបរាល់ព័ត៌មាន និងដំណឹងដែល ផ្សាយចេញទៅ ទទួលបានទំនុកចិត្ត និង ទទួលយកបានពីប្រជាពលរដ្ឋទូទៅ។
  24. ២៦ ឧសភា ២០២១ រដ្ឋបាលលោកប្រធានាធិបតី Joe Biden បានបង្កើតកម្មវិធីឋានៈភាពការពារបណ្ដោះអាសន្នដែលហៅកាត់ថា TPS សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ាដោយអនុញ្ញាតឲ្យពួកគេភាគច្រើននៅក្នុងសហរដ្ឋអាមេរិកទទួលបានការការពារពីការបញ្ជូនទៅកាន់ប្រទេសកំណើតវិញនិងទទួលបានប័ណ្ណការងារ។ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានប្រកាសថា ពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ ១៦០០ នាក់ បន្តការស្នាក់នៅក្នុងសហរដ្ឋអាមេរិកចាប់តំាងពីថ្ងៃទី ១១ ខែមីនា អាចទទួលបានឋានៈភាពការពារបណ្ដោះអាសន្ននេះ។
  25. ២៦ ឧសភា ២០២១ ដោយមានបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បាននាំយករនាំងដែក និង ដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន ១៤ គោលដៅម្តុំផ្សារព្រៃទាកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយផ្ទុះរាលដាលជំងឺកូវីដ-១៩ ក្នុងរោងចក្រ H7 ក្រោយរកឃើញឆ្លងកូវីដ-១៩ ជាង ១០០ នាក់ ។
  26. ២៦ ឧសភា ២០២១ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និង លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ការដាក់រនាំងដែកបិទខ្ទប់ និង ពង្រាយកម្លាំងការពារនៅគោលដៅម្តុំផ្សារព្រៃទា រោងចក្រ H7 ដោយធ្វើការហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើធ្វើដំណើរចេញ-ចូល ឬ ក៏មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខាងក្រៅធ្វើដំណើរចូលក្នុងតំបន់នោះទេ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។(បន្ទាយមានជ័យ )ថ្ងៃទី ២៦ ខែឧសភា   ឆ្នាំ ២០២១ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ទិត្យ ខេមរា និងលោកជំទាវ ប្រធាននាយកដ្ឋានសំណង់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឧបត្ថម្ភ ថវិកា ៨០០,០០០រៀល សម្រាប់ទិញទឹកបរិសុទ្ធចំនួន ៣០០យួរ ដល់ កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងបំពេញភារកិច្ច តាមគោលដៅ បិទខ្ទប់ ក្នុង បេសកកម្ម ទប់ស្កាត់ ការឆ្លងរីរាលដាល នៃជំងឺឆ្លងកូវីដ-១៩ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ។
  27. ២៦ ឧសភា ២០២១ អាជ្ញាធររាជធានីភ្នំពេញ មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ លើកិច្ចការទប់ស្កាត់ការឆ្លង​រាលដាលនៃជំងឺកូវីដ១៩ ត្រួតពិនិត្យលើការបើកឱ្យដំណើរការផ្សាររដ្ឋឡើងវិញ រៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្សារទាំងអស់ក្នុងមូលដ្ឋាន ចំពោះផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩ ក្នុងរាជធានីភ្នំពេញ។ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា " បីការពារ បីកុំ "៕
  28. ២៦ ឧសភា ២០២១ ក្រុមការងារក្រសួងសុខាភិបាល នាំយកថវិកាមកចូលរួមរំលែកមរណទុក្ខ ចំពោះ៤ក្រុមគ្រួសារសពដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩  នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ុំ សារិទ្ធ បាននាំយកថវិការបស់រាជរដ្ឋាភិបាល ចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសពដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងមួយគ្រួសារថវិកាចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល)
  29. ២៦ ឧសភា ២០២១ រកឃើញវិជ្ជមានកូវីដជិត៦០នាក់ ក្នុងចំណោមសំណាកជិត ១ពាន់នាក់ តែកម្មករជាច្រើនបានរត់ចេញពីកន្លែងយកសំណាកភ្លាមៗ មានវីឌីអូខាងក្រោម
  30. ២៦ ឧសភា ២០២១ ស្ត្រីវ័យ៧០ឆ្នាំម្នាក់ បានស្លាប់ដោយសារកូវីដ១៩ ដែលជាករណីទី១សម្រាប់ខេត្តបាត់ដំបង
  31. ២៦ ឧសភា ២០២១ Chan Born ការវិវត្តន៍បច្ចេកវិជ្ជាសុខាភិបាល៖ រយៈពេលការធ្វើតេស្តកូវីដ ដំបូង គឺ ៣ ថ្ងៃ ដល់ ៧ថ្ងៃ ឬ ១ ខែ ទំរាំបានលទ្ធផល អាស្រ័យតាមទីតាំង ចម្ងាយផ្លូវ។ បន្ទាប់ ប្រទេសចិន និង ហុង កុង បាន ផលិតជា តេស្តរហ័ស ប្រើពេល ១៥ ទៅ ២០ នាទី។ ចំណែក សាំងហ្គាពួ និង ឥណ្ឌា ក្នុង ខែ នេះបានបញ្ចេញដាក់ឲ្យប្រើនូវ តេស្តរហ័សថ្មី គឺ ប្រើពេល ១ នាទី ដោយសារផ្លុំខ្យល់ រាប់ចំនួន ដងនៃការដកដង្ហើមចេញ ចូល ដើម្បីកំណត់ថា មនុស្សមានផ្ទុកកូវីដ ឬ យ៉ាងណា? គេផលិត ដោយលំនាំ ឧបករណ៍វាស់ជាតិ អាល់កុល Alcohol test alike . ឧបករណ៍នេះមានតម្លៃថោកជាង គេ គឺប្រមាណ ៤ ទៅ ១៥ ដុល្លា សម្រាប់ការទិញច្រើន ឬ តិច ប៉ុន្តែគេត្រូវចំណាយ កំព្យុទ័រ និង Software .
  32. ២៦ ឧសភា ២០២១ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងភូមិផ្សារតូច សង្កាត់ទួលសង្កែ ១ នៃខណ្ឌឬស្សីកែវ ត្រូវបានកំណត់ជា "តំបន់លឿងទុំ" ឡើងវិញ
  33. ២៦ ឧសភា ២០២១ (ស្វាយរៀង)៖ ក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩។ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ កម្មការិនី ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩៕កម្មកររោងចក្រ អេ អេន ជេ ក្រុងបាវិត នាំគ្នាសម្រុកចេញពីកន្លែងយកសំណាក មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បន្ទាប់ពីអាជ្ញាធរធ្វើតេស្ដកម្មករប្រមាណ១ពាន់នាក់ រកឃើញវិជ្ជមានកូវីដជិត៦០នាក់
  34. ២៦ ឧសភា ២០២១ អ្នករត់ចេញពីរោងចក្រ ដេកលក់ដែរទេ បេីខ្លួនមានផ្ទុកកូវិត19 ហេីយទៅឆ្លងអ្នកនៅផ្ទះ កូន ឪពុកម្តាយ យាយតាខ្លួននោះ វេទនាណាស់លោកអេីយ ? ហេតុអ្វីអត់គិតសោះអីចឹង? ចង់រកមុខអាអ្នកបះបោរហ្នឹង អ្នកខ្លះគ្នាមិនចង់រត់ទេ តែធម្មតាតែជ្រួលហេីយ រត់នឹងគេសិនហេីយ.. ថាឥណ្ឌាទៅប្រជាជនអត់ចេះដឹង ដល់ប្រជាជនយេីងខ្លះរបៀបហ្នឹងដែរ
  35. ២៦ ឧសភា ២០២១ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានណែនាំអភិបាលរាជធានី -ខេត្ត ឲ្យពង្រឹងអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្តកូវីដ១៩ លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។
  36. ២៦ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង៖ អ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ បើមិនសហការយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវសូមបងប្អុនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី​១​លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ។
  37. ២៦ ឧសភា ២០២១ Hout Songhak បុគ្គលិកកាស៊ីណូ មកពីប៉ោយប៉ែត មិនបាននាំសំណាងមកឲ្យអ្នកផ្ទះទេ គឺនាំការបិទខ្ទប់ផ្ទះចំនួន5ខ្នងមកឲ្យបងប្អូនទៅវិញ ។ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នផ្ទះចំនួន៥ខ្នង ស្ថិតនៅភូមិដើមដូង និងភូមិកន្សៃបន្ទាយ ឃុំមោង ស្រុកមោងឬស្សីខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី
  38. ២៦ ឧសភា ២០២១ សេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ សេង សុភ័ក្ត្រ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ជាមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ។
  39. ២៦ ឧសភា ២០២១ (បាត់ដំបង)៖ កាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត នឹងជាប្រធានដឹកនាំការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ និងមេខ្យល់ដែលនាំប្រជាពលរដ្ឋ ចេញ-ចូលនៅប្រទេសថៃ នឹងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគបាលខេត្តបាត់ដំបង កម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ និងកម្លាំងកងយោធពលខេមរភូមិន្ទ បានសហការជាមួយកម្លាំងទាហានឈុតខ្មៅថៃកងរយលេខ៥២៥ ឃាត់ខ្លួនមុខសញ្ញានាំចេញដោយមិនស្របច្បាប់ (មេខ្យល់) ចំនួន១ករណី ដោយធ្វើសកម្មភាព នាំពលករចំនួន ២នាក់ ឆ្លងដែនចូលទៅទឹកដីដៃ ចំណុចម្តុំ(ស្ពាន៣) ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ត្រូវសម្ថកិច្ចឃាត់ខ្លួនបាន មុខសញ្ញាសង្ស័យមេខ្យល់ ចំនួន១នាក់ ឈ្មោះ កែង ធា ភេទប្រុស អាយុ៣៨ឆ្នាំ ដោយឡែកពលករចំនួន២នាក់ និងមេខ្យល់ម្នាក់ទៀតបានរត់គេចខ្លួនបាត់ បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ជូនទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តន៍តាមនីតិវិធីបន្ត។
  40. ២៦ ឧសភា ២០២១ (ភ្នំពេញ)៖ ក្រុមក្រុមអ្នកបើករថយន្តតាក់សុី និងម៉ូតូកង់បី ដែលចូលទៅដឹកភ្ញៀវកំលុងពេលផ្ទុះជំងឺកូវីដ១៩ខ្លាំង នៅតំបន់ក្រហមកាលពីកន្លះខែមុន បានប្រតិកម្មមិនព្រមបង់ការផាកពិន័យលើបទល្មើសរបស់ខ្លួន។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ នៅទីតាំងផាកពិន័យក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមអ្នកបើករថយន្តតាក់សុី និងម៉ូតូកង់បីទាំងនេះ កាលពីកន្លះខែមុន ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ទាំងមនុស្ស និងរថយន្ត ពេលពួកគេចូលទៅដឹកម៉ូយនៅតាមផ្លូវវេងស្រេងក្នុងតំបន់ក្រហម។ បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាវត្តគោកបញ្ជាន់ សង្កាត់ចោមចៅទី២ ហើយដកហូតរថយន្តនិងកង់បីរក្សាទុកនៅដីវាលជិតសាលាសង្កាត់នោះដែរ។ ក្រុមអ្នករត់រថយន្តតាក់ស៊ី និងម៉ូតូកង់៣ទាំងនេះ បានលើកឡើងថា ពួកគាត់បានចប់ការធ្វើចត្តាឡីស័ក ហើយត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញហើយ។ ប៉ុន្តែពេលទៅយករថយន្ត និងម៉ូតូកង់បី ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌ តម្រូវឱ្យពួកគេបង់ប្រាក់ផាកពិន័យ ទៅតាមការកំណត់ដោយច្បាប់។ ក្នុងនោះរថយន្ត១គ្រឿង បង់ ២លានរៀល និងម៉ូតូកង់បី ១គ្រឿង បង់ ១លានរៀល។ ក្រុមអ្នករត់តាក់ស៊ី និងម៉ូតូកង់៣ បានលើកឡើងថា ពួកគេជាប់ធ្វើចត្តាឡីស័កពុំបានរកលុយកន្លះខែមកហើយ ដូច្នេះមិនមានប្រាក់បង់ការផាកពិន័យ ទើបនាំគ្នាតវ៉ា។ បើទោះបីជាយ៉ាងណា មានករណីខ្លះមានការជជែកសម្របសម្រួលគ្នា ដោយអ្នករត់កង់បីខ្លះយល់ព្រមបង់ត្រឹម ៣០ម៉ឺនរៀល ក៏បានយកកង់បីត្រឡប់ទៅផ្ទះវិញ។ រីឯអ្នកខ្លះទៀតគ្មានលុយបង់បានត្រឹមទៅផ្ទះតែខ្លួនប៉ុណ្ណោះ រីឯរថយន្តឬកង់បីត្រូវបានសមត្ថកិច្ចរក្សាទុកដដែល។ ពាក់ព័ន្ធករណីនេះ លោក ហែម ដារិទ្ធិ បានគូសបញ្ជាក់ថា អ្នករត់តាក់ស៊ី និងម៉ូតូកង់បីចូលទៅដឹកមនុស្សចេញពីតំបន់ក្រហម គឺជាការបំពានទៅនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យពួកគេបង់ការផាកពិន័យដោយគ្មានការអនុគ្រោះនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ Freshnews
  41. ២៦ ឧសភា ២០២១ ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាង២០នាក់ហើយ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយវិញ ក្រោយជាប់បម្រាមនយោបាយ៥ឆ្នាំ។ ក្នុងចំណោមពួកគេទាំងនោះ ក៏មានអ្នកទៅបង្កើតគណបក្សនយោបាយថ្មី៣ទៀតផង។ ចុងក្រោយនេះ មានលោក ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីជាន់ខ្ពស់ទាំងពីរនេះ គឺជាមនុស្សទី២៣ និង២៤រូប ដែលបានសុំសម្បទានយោបាយនេះ។ចុងក្រោយនេះ មានលោក ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីជាន់ខ្ពស់ទាំងពីរនេះ គឺជាមនុស្សទី២៣ និង២៤រូប ដែលបានសុំសម្បទានយោបាយនេះ។
  42. ២៦ ឧសភា ២០២១ សកម្មភាពកងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានចាត់តាំងកម្លាំង ចុះសហការជាមួយកម្លាំងយោធភូមិភាគពិសេស កម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល កម្លាំងនគរបាលវរៈ៦០៥ ចុះល្បាត ក្នុងភូមិសាស្ត្រ ស្រុកលើកដែក ក្នុងការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ដែលជាហានិភ័យបង្ករការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
  43. ២៦ ឧសភា ២០២១ អភិបាលខេត្តស្វាយរៀងៈ រូបភាពវីដេអូដែលបង្ហាញពីសកម្មភាពកម្មកររត់ចេញពីរោងចក្រដោយខ្លាចកូវីដ គឺមិនមែនជាការពិត ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកអភិបាលខេត្តស្វាយរៀងបានបដិសេធថារូបភាពវិដេអូដែលប្រព័ន្ធសារព័ត៌មានមួយចំនួន បានផ្សព្វ​ផ្សាយ​ថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅរោងចក្រមួយក្នុងខេត្តស្វាយរៀង រកឃើញវិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាក គឺមិនមែនជាការពិតទេ។លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅព្រលប់ថ្ងៃទី២៦ខែឧសភានេះថាក្រុមគ្រូពេទ្យ បានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេខេមបូឌា (A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង ចំនួន ១០៨នាក់ ដោយក្នុងនោះរកឃើញ ៥៤នាក់ មានវិជ្ជមានកូវីដ១៩ និងដឹកយកទៅព្យាបាលភ្លាម។ លោកបានបញ្ជាក់ថា “អ្នកនាំគ្នារត់នៅរោងចក្រផ្សេងទេ។ គាត់ឃើញគគេយកសំណាក គាត់ស្មានថាយកសំណាក ពួកគាត់ទៀត ហើយគាប់ជួនដល់ម៉ោងគាត់ចេញពីធ្វើការផង ក៏នាំគ្នាសម្រុកចេញមកខាងក្រៅ ហើយវាច្រឡំចឹងទេ។ មុខសញ្ញាដែលយើងយកគឺតែពីរអគារនៅរោងចក្រ អេ អេន ជេ មិនបាន ២០០នាក់ផងហើយអគារមិនពាក់ព័ន្ធនឹង កូវីដយើងទៅយកធ្វើអី។
  44. ២៦ ឧសភា ២០២១ Coronavirus Testing: Singapore to begin alcohol-like breathalyser test to detect COVID; know all about it New Delhi | Jagran News Desk: Singapore’s Health Sciences Authority (HSA) on Tuesday gave provisional authorisation to a 60-second breath test to detect Covid-19. The test developed by a National University of Singapore (NUS) affiliated startup Breathonix, has been named the ‘BreFence Go COVID-19 test’. The researchers told Insider that each test would cost between SG$5 to SG$20 (between $3.70 and $15), a significant price reduction in comparison to the PCR and antigen tests, which cost between S$30 (around $22) and S$50 (around $37).
  45. ២៦ ឧសភា ២០២១ Rapid antigen test may be used to 'rule-in' COVID-19 patients within first five days of illness: Study NEW DELHI: Rapid antigen test may be used to detect COVID-19 patients within the first five days of illness, leading to quick identification, isolation and treatment, stated a study published in ICMR's the Indian Journal of Medical Research (IJMR).The study conducted at the COVID-19 screening and testing outpatient department at the AIIMS in New Delhi between May 31 and July 24 covering 330 people, stated that patients showing positive results in rapid antigen test need to be immediately triaged and those with negative tests should be reconfirmed by a real-time PCR test (RT-PCR).The most commonly presented symptoms among the screened participants were fever (31.5 per cent) followed by cough (25.4 per cent), fatigue and malaise (11.8 per cent), headache (3.3 per cent) and runny nose (3.3 per cent).
  46. ២៦ ឧសភា ២០២១ SARS-CoV-2 IgM & IgG Antibody Detection – 25€/each (S 31) ( រកឃើញវិជ្ជមានបើសិនអ្នកជម្ងឺមានផ្ទុក ៥- ៧ថ្ងៃ)
  47. ២៦ ឧសភា ២០២១ SARS-CoV-2 Total Antibody Detection – 40€ (S 50)
  48. ២៦ ឧសភា ២០២១ Covid-19 Ag detection (rapid test) – 20€ ($ 24.5) ( រកឃើញវិជ្ជមានបើសិនអ្នកជម្ងឺមានផ្ទុក ៥ថ្ងៃ)
  49. ២៦ ឧសភា ២០២១ BreFence Go COVID-19 test (’ $ 4 to $ 15/each)
  1. ២៥ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៥ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៦៨នាក់ (ឆ្លងសហគមន៌: ៥៤០នាំចូល: ២៨) និងមានជាសះស្បេីយ #៦៦៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន #២៦៣២៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៩០០២នាក់ និង ស្លាប់ថ្មី #៤នាក់ សរុបស្លាប់ #១៨៣នាក់ ។
  2. ២៥ ឧសភា ២០២១ បាត់ដំបង អរុណសួស្តី គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានឆ្លង១៦នាក់ ពលករមកពីថៃ ៩នាក់ និង ៧នាក់ក្នុងសហគមន៍ សរុបចំនួន ១៥៥នាក់ ជាសះស្បើយ ៧នាក់ សរុប ៥៩នាក់ កំពុងសម្រាកព្យាបាល ៩៣នាក់ និងស្លាប់ ០១នាក់ដដែល ។
  3. ២៥ ឧសភា ២០២១ មេបញ្ជាការយោធភូមិភាគទី៤ ដាក់ទិសដៅដល់អង្គភាពចំណុះ ត្រូវតាមដានក្ដាប់សភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម គ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយដោះស្រាយឲ្យទាន់ពេលវេលា
  4. ២៥ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅអគ្គយោធសេវា ក្រសួងការពារជាតិ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្នុងយុទ្ធនាការចុះវ៉ាក់សាំងការពារកូវីដ-១៩ក្នុងតំបន់ក្រហមដែលក្រុមគ្រូពេទ្យក្រសួងការពារជាតិកំពុងប្រតិបត្តិការចាក់ជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។
  5. ២៥ ឧសភា ២០២១ ភ្នំពេញ, ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, សូមប្រុងប្រយ័ត្នចំពោះបាតុភូត ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១)។ ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់នៅប៉ែកខាងលើនៃតំបន់ជួរភ្នំដងរែក និងខ្ពង់ រាបភាគឦសាន ។ ជាមួយគា្ននោះខ្យល់មូសុងនិរតីខ្លាំងបក់លើ ព្រះរាជាណាចក្រកម្ពុជា ។
  6. ២៥ ឧសភា ២០២១ ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញប្រជុំត្រួតពិនិត្យ កែរបាយការណ៍ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២១ ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២០១ នៅបន្ទប់ប្រជុំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យ កែ របាយការណ៍ខែឧសភា និងទិសដៅខែមិថុនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យផងដែរ។
  7. ២៥ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ អាជ្ញាធររាជធានីបានចេញសេចក្តីជូន ដំណឹងពីការសហការជាមួយកងទ័ពនិងក្រុមគ្រូពេទ្យធ្វើការចាក់វ៉ាក់សាំង នៅក្នុងខណ្ឌចំនួន៣ទៀត គឺខណ្ឌចំការមន ខណ្ឌច្បារអំពៅនិងខណ្ឌ៧មករា ដោយចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានចំនួន ២០ ទីតាំងដូចគ្នា។
  8. ២៥ ឧសភា ២០២១ Gate News TOP NEWS: អាជ្ញាធរខេត្តតាកែវ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៩នាក់ថែមទៀត គឺជាអាជីវករ សិស្ស អ្នករត់តាក់ស៊ី លក់បុកល្ហុង កម្មករ និងកម្មការិនីរោងចក្រ
  9. ២៥ ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ចាម រកឃើញ អ្នកកើតជំងឺកូវីដ ៧៧នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មកររោងចក្រ យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី ២៥ ឧសភា ២០២១
  10. ២៥ ឧសភា ២០២១ សេចក្ដីអំពាវនាវ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ ផ្ដល់ការអនុញ្ញាតឱ្យកម្មករ-និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួនពីរលើក តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។
  11. ២៥ ឧសភា ២០២១ (សៀមរាប)៖ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ហេង មករា និងក្រុមការងារកងទ័ពជើងគោក បាននាំយកស័ង្កសីចំនួន ២៥,០០០ សន្លឹក ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនយោធភូមិភាគទី៤ សម្រាប់ប្រើប្រាស់ក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាអង្គភាពចំណុះ ដែលខូចខាតដោយគ្រោះធម្មជាតិ។
  12. ២៥ ឧសភា ២០២១ ស្ដ្រីកើតជំងឺកូវីដ១៩ឈឺពោះឆ្លងទន្លេ ទៅពេទ្យផ្សេងៗមិនមានអ្នកទទួល ចុងក្រោយសម្រាលដោយសុវត្ថិភាពនៅមន្ទីរពេទ្យរុស្ស៉ី, អ្នកជំងឺថ្លែងអំណរគុណអភិបាលរាជធានីភ្នំពេញ ដែលជួយអន្ដរាគមន៍ទាន់ពេល
  13. ២៥ ឧសភា ២០២១ ឧត្តមសេនីយទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តដឹកនាំក្រុមគ្រូពេទ្យកងពលតូចលេខ ៧០ រួមជាមួយនឹងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ២ ដែលបានធ្វើការងារយ៉ាងសកម្ម ដោយសហការបានល្អជាមួយនឹងក្រុមការងារចាក់វ៉ាក់សាំង ទាំងដូសទី១ និងដូសទី២ ( SINOPHAM ) រួមទាំងការចែកកាតចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ២ទាំងអស់បានល្អដោយពុំមានគិតពីនិន្នាការនយោបាយអ្វីឡើយ។ ឧត្តមសេនីយទោ សូយ ណារិទ្ធ ក៏បានសំណូមពរ និងជម្រាបជូនចំពោះប្រជាពលរដ្ឋយើងដែលបានមកចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទសុីណូហ្វាម ( SINOPHAM ) ដូសទី២ រួចហើយ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ សូមអញ្ជើញមកយកកាតចាក់វ៉ាក់សាំងកូវីដ- ១៩នៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ ( ពេលមានទូរស័ព្ទហៅទៅបងប្អូនតាមលេខក្នុងប័ណ្ណ )  ក្រុមការងារចាក់វ៉ាក់សាំងយើងខ្ញុំនឹងសហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ២នៅរង់ចាំចែកជូនជារៀងរាល់ថ្ងៃចាប់ពីម៉ោង៧:៣០នាទីដល់ម៉ោង៥:០០ល្ងាច។
  14. ២៥ ឧសភា ២០២១ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ និងប្រមូលផ្តុំធនធានមនុស្សជំនាញកីឡា ប៉ុន្តែត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍សុខាភិបាល។
  15. ២៥ ឧសភា ២០២១ កញ្ញាដេននី ក្វាន់ នៅថ្ងៃទី ២៥ ខែឧសភានេះ បានទម្លាយនូវរឿង ម្ចាស់សណ្ឋាគារមួយនៅកំពង់សោមឈ្មោះ Gold Sea Hotel លួចបង្កប់Camera ក្នុងបន្ទប់គេងរបស់នាង និងបន្ទប់ផ្សេងៗទៀតអំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែតុលា ឆ្នាំ២០២០។ កញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា នាងទ្រាំ មិនឡាយ៍ ជាសាធារណៈទេ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផល នាងទទួលបាន សំណងជាលុយ ត្រឹម១ម៉ឺនដុល្លារ ប៉ុណ្ណោះ។ ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី ២៥ ខែឧសភា នេះថាករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈដែលជនដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕
  16. ២៥ ឧសភា ២០២១ ភ្នំពេញ៖ នាពេលថ្មីៗនេះ ស្រាប់តែលេចវត្តមានតារាសម្តែងស្រី មានស្រុកកំណើតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានទ្រព្យសម្បត្តិស្តុកដូចជាសេដ្ឋីនីទាំងនៅវ័យក្មេង ព្រោះមានរបររកស៊ីក្រៅសិល្បៈ ដោយបើកសាឡន និងហាងលក់គ្រឿងសង្ហារិម ចំណាយដើមទុនខ្ទង់ ១០-២០ ម៉ឺនដុល្លារ កញ្ញា ដេននី ក្វាន់ បង្ហាញរូបកៀកកើយក្នុងឈុតពណ៌សជាមួយនឹងប្រុសក្មេងរូបសង្ហាបង្កើតភាពភ្ញាក់ផ្អើលពីមហាជន។ គ្រាន់តែឃើញតារាស្រីសាច់សខ្ចី ដែលទទួលបានប្រជាប្រិយភាពលើវិថីសិល្បៈដោយសារហ៊ានបង្ហាញភាពសិចស៊ី កញ្ញា ដេននី ក្វាន់ បង្ហោះរូបថតជាមួយបុរសសង្ហាក្នុងឈុតពណ៌ស មានសកម្មភាពបែបស៊ីអារម្មណ៍ដូចជាគូស្នេហ៍យល់ចិត្តគ្នា មានភាពផ្អែមល្ហែមតាមហ្វេសប៊ុកភ្លាមនោះ ក៏មានអ្នកចូលចុច Likes និង Comment សួរនាំយ៉ាងច្រើនអំពីតារាស្រីរូបនេះ មួយរំពេច។ មានអ្នកគាំទ្រខ្លះបានចូលសួរបែបសាច់ការពាក់ព័ន្ធរូបថតកៀកកើយប្រុសក្មេងនោះត្រង់ៗថា៖ «អ៊ីយ៉ា! កញ្ញា ដេននី ក្វាន់ វិលមករកវិថីសិល្បៈវិញហើយមែនទេ ក្រោយពីផុតការផ្អាកការងារសិល្បៈរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ១ ឆ្នាំមក។ តើថតផ្សាយផលិតផល ឬ MV អូន?» ខណៈអ្នកខ្លះសរសើរថា៖ «ស្រស់ស្អាតណាស់អាយដល តែបើបានពណ៌សក់ស៊ីគ្នាជាមួយតួប្រុសទៀត រឹតតែកើនសម្រស់ទ្វេដងទៀត»។
  17. ២៥ ឧសភា ២០២១ កាលពីដំបូង ដើម្បីទទួលបានភាពល្បីនៅលើវិថីសិល្បៈ តារាសម្តែងស្រីសាច់សខ្ចី មានស្រុកកំណើតនៅខេត្តព្រះវិហារ ហ៊ានបញ្ចេញភាពសិចស៊ីនៃរាងកាយជាដើមទុនទាក់ទាញចំណាប់អារម្មណ៍ផលិតករបានភាពល្បីឈ្មោះ ហើយនាងដាក់រហស្សនាមខ្លួនឯងថា «ដេននី ក្វាន់ តារាសម្តែងសិចស៊ី» ដែលរហូតជាប់ពិន័យ ១ ឆ្នាំ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏ព្រោះភាពសិចស៊ីនេះដែរ។ តែក្រោយពីផុតការពិន័យរបស់ក្រសួង ស្រាប់តែ កញ្ញា ដេននី ក្វាន់ មានទ្រព្យស្ដុកដូចសេដ្ឋិនី ដោយសារតែមានមុខជំនួញជាច្រើន និងមានគូស្នេហ៍ខ្លួនជាពាណិជ្ជករបើកហាងលក់ឡានឈ្មោះ CMR នោះ បែរជានាងមានភាពស្ងាត់ទីផ្សារថតកុន និងដូរ Profile Status លើគណនីហ្វេសប៊ុកនាងទៀតថា «ដេននី ក្វាន់ រាជិនីចិត្តធម៌» ទៅវិញ។
  18. ២៥ ឧសភា ២០២១ Chan Born  ប្រវត្តិសាស្រ្ត៖ ជាសង្ខេប តាមឯកសារសម្ងាត់ខ្មែរក្រហម ដែលគេសួរចម្លើយអ្នកទោស ឆ្លើយថា សោ ភឹម ជាមនុស្សក្បត់ជាតិ សម្ងំសុខ តែនៅតែមិនបានសុខដដែល ទោះជាគាត់ដូរ ពី ឈ្មោះ ចាម មកជា សោ ភឹម ទោះជាគាត់ ដូរពី ជនជាតិ ចាម មកជា ជនជាតិខ្មែរ បង្កប់ខ្លួនក្នុង ចលនាខ្មែរក្រហមក៍ដោយចុះ-- ប្អូនគាត់ ឈ្មោះ អាប់ឌុល , សោភឹម ចូលចិត្តស្លៀងសារុងសូត្រ, ឈ្មោះ ដើម គេហៅថា អាចាមៗ...ទំនងខ្មែរក្រហមចាប់បានសញ្ញា ទើបបានចេះតែតាមដានជាប្រចាំ រហូតសោ ភឹម សម្លាប់ខ្លួន ៕
  19. ២៥ ឧសភា ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋបានចំនួន១,០៩២,២១៣ នាក់ ក្នុងនោះតំបន់ក្រហមជាង ៧៨ម៉ឺននាក់ ។ បើតាមរបាយការណ៍ក្រសួងការពារជាតិចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ។
  20. ២៥ ឧសភា ២០២១ ព្រះសង្ឃគង់សម្រាកព្យាបាលជំងឺខូវិដ១៩ ទទួល បានការប្រណិបត្តិយ៉ាងល្អពីក្រុមគ្រូពេទ្យ។គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហាញពីរូបភាពនៃសកម្មភាពរបស់ក្រុមគ្រូពេទ្យដែលបានប្រគេនចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃដែលបានគង់សម្រាកព្យាបាលជំងឺខូវិដ ១៩ នៅមណ្ឌលព្យាបាលជំងឺកម្រិតស្រាលនៅទួលពង្រ។ រូបភាពដែលធ្វើអោយមានការគោរពកោត សរសើយ៉ាងជ្រាលជ្រៅពីមហាជនចំពោះការប្រណិបត្តិបានយ៉ាងល្អក្នុងនាមពុទ្ធសាសនិក។ កាលពីម្សិលមិញ ព្រះសង្ឃ រួមទាំងសិស្ស និស្សិតជាច្រើនអង្គ នាក់ ដែលស្នាក់នៅកុដិលេខ ២៥ នៃវត្តសារាវ័ន តេជោដែលស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានឆ្លងខូវិដ ១៩ ។
  21. ២៥ ឧសភា ២០២១ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន២ខ្នង ស្ថិតនៅក្រុមទី២៦ ភូមិវត្តលៀប សង្តាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី
  22. ២៥ ឧសភា ២០២១ នគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន ១៤គោលដៅ ក្នុងករណីផ្ទុះកូវីដ-១៩នៅក្នុងរោងចក្រ H7 កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នាំយករនាំងដែក និងដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២៤ ខែឧសភា ខណៈជំងឺកូវីដ១៩ បានផ្ទុះរាលដាលក្នុងរោងចក្រ H7  ដែលមានកម្មករជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩ ហើយអ្នកពាក់ព័ន្ធបានកំពុងបន្តយកសំណាកធ្វើតេស្ត។លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើធ្វើដំណើរចេញ-ចូល និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខាងក្រៅធ្វើដំណើរចូលក្នុងតំបន់នោះទ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។  រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញឱ្យដឹងថារយៈពេល២៤ម៉ោងចុងក្រោយនេះ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ៕ ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
  23. ២៥ ឧសភា ២០២១ ភ្នំពេញៈ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិនិង គណបក្សហ៊្វុនស៊ិនប៉ិចនឹងធ្វើការបង្រួបបង្រួមគ្នានៅពេលឆាប់ៗខាងមុខនេះ។បន្ទាប់ពីមានការរួបរួមជាថ្មីរួចក៏នឹងមានការចងជាសម្ព័ន្ធភាពដ៏ធំមួយជាមួយគណបក្សនយោបាយមួយចំនួនដែលទើបបង្កើតថ្មីដោយមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដើម្បីចូលរួម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២និងការចូលរួមបោះឆ្នោត តំណាងរាស្ត្រឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។
  24. ២៥ ឧសភា ២០២១ ក្តៅៗ! ខេត្តកណ្ដាល រកឃើញជំងឺកូវីដ ចំនួន២៤៩នាក់ ក្នុងនោះ១០៦នាក់ ឆ្លងក្នុងពន្ធនាគារ
  25. ២៥ ឧសភា ២០២១ Kou Samedy វីរជន នួន សុខ អតីតមេបញ្ជាការកងទ័ពជើងទឹក ធ្លាប់ធ្វើសឹកសង្គ្រាមតស៊ូប្រយុទ្ធប្រឆាំងតាំងពីជំនាន់ប្រឆាំងបារាំងឈ្លានពានតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្លាប់ឆ្លងកាត់សមរភូមិរាប់មិនអស់ពេលនេះលោកអ៊ុំបានទទួលអនិច្ចកម្មទៅហើយកាលពីថ្ងៃទី 22 ខែឧសភាឆ្នាំ 2021 កន្លងទៅនេះ៕
  26. ២៥ ឧសភា ២០២១ ដំណើរចុះត្រួតពិនិត្យសភាពការណ៍តំបន់ជុំវិញបឹងទន្លេសាប របស់សមមិត្ត ឧត្តមសេនីយ៍ឯក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារប្រទេស និង សមមិត្ត ឧត្តមនាវីត្រី នួន សុខ ប្រធានស្នងការកងទ័ពជើងទឹក ក្នុងឆ្នាំ ១៩៨៩ ៕ ( តាមនាវា កាណូ 26 13 ). 
  27. ២៥ ឧសភា ២០២១ អ្នកជំងឺកូវីដញៀនថ្នាំម្នាក់ លួចវាយមន្ត្រីយោធាស្លាប់ រត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក....! (ស្រុកពញាក្រែក)៖ បុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានវាយអ្នកយាមជាយោធាម្នាក់បណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។ ប្រភពពីមន្រ្តីអាវុធហត្ថស្រុកពញាក្រែកបានឱ្យដឹងថា បុរសជាយោធា និងជាជនរងគ្រោះឈ្មោះ មាន វៃ អាយុ ៣៤ ឆ្នាំជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ប្រភពបានឱ្យដឹងទៀតថា ចំណែកជនសង្ស័យដែលញៀនថ្នាំនោះឈ្មោះ មឿន ម៉ឺន អាយុ ២៩ ឆ្នាំមានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូរាំងឪ ត្រូវបានចាប់ខ្លួនក្រោយធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ។ ប្រភពដដែលបានបន្តថា ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះរហូតស្លាប់ ខណៈកំពុងអង្គុយយាមម្នាក់ឯង ហើយអ្នកយាមដទៃបានហូបបាយ គឺដោយសារអ្នកជំងឺកូវីដម្នាក់នេះបានញៀនថ្នាំ វាយសម្លាប់អ្នកយាមតែម្តង៕
  28. ២៥ ឧសភា ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ២២នាក់ ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ រួមមាន: ស្រុកព្រះស្តេច ចំនួន៧នាក់ ស្រុកពារាំង ចំនួន៨នាក់ ស្រុកពាមជរ ចំនួន២នាក់ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ស្រុកបាភ្នំ ចំនួន១នាក់ និងស្រុកស្វាយអន្ទរ ចំនួន១នាក់។បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុកក្នុងទឹកដីខេត្តព្រៃវែង។  រីឯ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២២នាក់ ។
  1. ២៤ ឧសភា ២០២១ កម្ពុជា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៥៦ នាក់ទៀត ជាសះស្បើយ ៦៥៨ នាក់ និងស្លាប់ ០៣ នាក់- ករណីឆ្លងសហគមន៍ ៥៤០ នាក់- អ្នកដំណើរពីបរទេស ១៦ នាក់ 🇰🇭- អ្នកឆ្លងសរុប= ២៥,៧៦១ នាក់- អ្នកជាសះស្បើយ= ១៨,៣៥៩ នាក់- អ្នកស្លាប់= ១៧៩ នាក់។
  2. ២៤ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៤ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៥៥៦នាក់ (ឆ្លងសហគមន៌: ៥៤០នាំចូល: ១៦) និងមានជាសះស្បេីយ #៦៥៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៥៧៦១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៨៣៥៩នាក់ និង ស្លាប់ថ្មី #៣នាក់ សរុបស្លាប់ #១៧៩នាក់ ។
  3. ២៤ ឧសភា ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរ ដោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ រួមទាំង ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី សំណាក់មន្រ្តីជំនាញសូរិយោដី ប្រធានសមាគមស្រុក/ក្រុង និងលោកយាយ លោតា ដែលជាអតីតយុទ្ធជន ចូល រួម ក្នុងពិធីចាប់ឆ្នោតយកក្បាលដី និងផ្ទះ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ ។
  4. ២៤ ឧសភា ២០២១ (បន្ទាយមានជ័យ)៖ មេខ្យល់ចំនួន ០២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ៨នាក់ ក្នុងនោះស្រី ចំនួន ០១នាក់ ត្រង់ចំនុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ណារិទ្ធ ខេត្តបន្ទាយមានជ័យ ។
  5. ២៤ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង រកឃើញអ្នកផ្ទុកខូវិដ១៩ចំនួន ១០៣នាក់។ ក្នុងចំណោមនោះមាន១០១នាក់ ជាកម្មវិធីនៅរោងចក្រនៅស្រុកស្វាយជ្រំ  ស្រុករំដួល ស្រុកកំពង់រោទ៍  ស្រុកស្វាយទាប និងស្រុករមាសហែក។ ករណីពីរទៀតគឺបុរសអាយុ៧១ឆ្នាំ  និងនារីអាយុ២៦ឆ្នំា ។ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវឱ្យអ្នកពាក់ព័ន្ធ  ប៉ះពាល់ ជាមួយអ្នកទាំងអស់នេះសូមដាក់ខ្លួនដាច់ដោយឡែក  តាមដានសុខភាព ធ្វេីចត្តាឡីស័កនិងពិនិត្យតេស្តរកខូវិដប្រសិនបេីមានអាការៈសង្ស័យណាមួយ។
  6. ២៤ ឧសភា ២០២១ ឯកឧត្តម  នាយឧត្តមសេនីយ៍  នាង  ផាត  រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ  នៅថ្ងៃទី២៤  ខែឧសភា ឆ្នាំ២០២១នេះនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ  និងអាជ្ញាធររាជធានីភ្នំពេញជុំវិញការជំរុញការចាក់វ៉ាក់សាំងតាមផែនការជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ។
  7. ២៤ ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ ទុកពេលឱ្យម្ចាស់អាជីវកម្ម ១សប្ដាហ៍ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀឱ្យអស់
  8. ២៤ ឧសភា ២០២១ ក្រសួងសុខាភិបាលអំពាវនាវដល់ ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សនិស្សិត ដែលបានទៅ វត្តសារាវ័នតេជោ ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង  សង្កាត់ជ័យជំនះ ខណ្ឌដូនពេញតាមដានសុខភាព។
  9. ២៤ ឧសភា ២០២១ ១៧ កុម្ភៈ ២០២១ ដកលោក ឈួន សោភា ដាក់ជំនួសដោយលោក យឹម ផល្លី បន្ទាប់ពីមានការរិះគន់ខ្លាំងទៅលេីទង្វើរបស់លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ ចាប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលឲ្យទាហានការពារព្រំដែនម្នាក់តូចចិត្តរត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះថ្នាក់លេីបានដក លោក ឈួន សោភា ឡេីងមកអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ដេីម្បីស៊េីបអង្កេត ។ លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លេីតែងតាំងឲ្យឡេីងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។ ប្រភពហ្វេសបុ៊ក Pheng Vannak
  10. ២៤ ឧសភា ២០២១ ២៤ ឧសភា សូមអបអរសាទរលោក ឈួន សោភា ដែលមេគយធំតែងតាំងអោយទៅកាន់ជាប្រធានគយតំបន់ ៥ ឡេីងវិញ
  11. ២៤ ឧសភា ២០២១ ១៥ កុម្ភៈ ២០២១  Chan Born រឿងក្នុងស្រុក៖ ថ្នាក់លើគឺតំណាងក្រសួងពាក់ព័ន្ធកំពុងសើបអង្កេតរឿង លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដែលចាប់ឡាន កញ្រ្ចាស់កំពុងបំរើការច្រើនឆ្នាំសម្រាប់អង្គភាពរដ្ឋ។ គយចល័តតំបន់ ៥ មានរឿងច្រើនជាងគេបង្អស់ ចំណោម គយចល័តទាំង ០៦ តំបន់នៅកម្ពុជា និងមានតែ គយចល័តតំបន់ ៥ មួយគត់ ដែលបង្រ្កាប ចាប់ឡាន ដោយគ្មានវត្តមានមន្រ្តី  PM ចុះអម។ ប៉ុន្មានថ្ងៃមកនេះ មានសញ្ញាថា ផ្នែកគយបង្រ្កាប ហ្វេសប៊ុក អ្នកផ្សព្វផ្សាយរឿងខាងលើ ដោយសារហ្វេសប៊ុក យករឿងចាស់ៗ ៨ ឆ្នាំមុនមក ធ្វើជាទណ្ឌកម្ម ពិន័យ នេះបាន័យថាអាចជាផ្នែក នៃការវាយបករបស់ ក្រុមគយចល័តតំបន់ ៥ ដែលគ្រប់គ្រងខេត្ត ០៦ ដ៍មានអំណាចបំផុត៕
  12. ២៤ ឧសភា ២០២១ ១៦ កុម្ភៈ ២០២១  Meas Saborn ដកលោកប្រធានគយចល័តតំបន់៥ ឈួន សោភា ដាក់អនុប្រធានលោក យឹម ផល្លី  ជាប្រធានស្តីទីជំនួសប្រភពច្បាស់ការពីទីចាត់ការគយ និងរដ្ឋាករ បានឱ្យដឹងថា ក្រោយពីមានការរិះគន់ខ្លាំងទៅលេីទង្វើរបស់លោក ឈួន សោភា ប្រធានគយចល័តតំបន់៥ បន្ទាប់ពីចាប់រថយន្តអង្គភាពយោធាការពារព្រំដែន៥០៣ រហូតបណ្ដាលឱ្យទាហានការពារព្រំដែនម្នាក់តូចចិត្តរត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះ ថ្នាក់លេីបានដកលោក ឈួន សោភា ឡេីងមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដេីម្បីស៊េីបអង្កេត ។   ប្រភពបានឱ្យដឹងទៀតថា លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លេីតែងតាំងឱ្យឡេីងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។  
  13. ២៤ ឧសភា ២០២១ ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកចំនួន១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ តាមទីតាំង និងតាមកាលកំណត់ក្នុងប័ណ្ណចាក់វ៉ាក់សាំង។
  14. ២៤ ឧសភា ២០២១ ធនាគារជាតិនៃកម្ពុជា សម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
  15. ២៤ ឧសភា ២០២១ សង្ស័យពុលស្រា.ស នៅស្រុកកំពង់ត្រាច ខេត្តកំពត បណ្តាលឲ្យមនុស្សសរុប៩នាក់បានស្លាប់ជាបន្ដបន្ទាប់, ខណៈជាង៣០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យលោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានឲ្យដឹងថា ករណីពាក់ព័ន្ធជនរងគ្រោះប្រុសស្រីស្លាប់ដូចខាងលើ ចាប់តាំងពីថ្ងៃទី២១ រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ មានចំនួន៩នាក់ គឺជនរងគ្រោះបានស្លាប់ នៅថ្ងៃទី២១ ចំនួន១នាក់ ហើយជនរងគ្រោះពាក់ព័ន្ធដែលហូបស្រា.ស បានស្លាប់ជាបន្តបន្ទាប់ ចំនួន៨នាក់ថែមទៀត។បច្ចុប្បន្នជនរងគ្រោះ ដែលបានហូបស្រា.ស ហើយមានអាការៈមិនស្រួលខ្លួន ចំនួន៣៤នាក់ ក្នុងនោះស្រី៣នាក់ ត្រូវបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាចដើម្បីព្យាបាល។ លោកអភិបាលស្រុក ក៏បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះខាងលើ សន្និដ្ឋានថា ពិតជាបានហូបស្រា.ស បណ្ដាលឲ្យពុលស្លាប់ ព្រោះជនរងគ្រោះដែលស្លាប់នៅថ្ងៃទី២១ កម្លាំងអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បានពិនិត្យសាកសពរួចហើយ មិនមានជំងឺកូវីដ១៩នោះទេ។
  16. ២៤ ឧសភា ២០២១ ថ្ងៃនេះ អាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការលក់ដូរក្នុងផ្សាររដ្ឋទាំង២៥ឡើងវិញនៅរាជធានីភ្នំពេញ តែត្រូវអនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់
  17. ២៤ ឧសភា ២០២១ ពលករខ្មែរ18នាក់បានលួចឆ្លងដែនចូលទឹកដីថៃតាមច្រករបៀងនៅខេត្តច័ន្ទថះបុរី ប្រទេសថៃ ត្រូវទាហានថៃចាប់បានថ្ងៃមិញនេះ ។(អំពីខ្ញុំ ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន)
  18. ២៤ ឧសភា ២០២១ WHO៖ បុគ្គលិកសុខាភិបាលយ៉ាងណាស់ ១១៥,០០០នាក់ហើយ ដែលបានពលីជីវិតក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
  19. ២៤ ឧសភា ២០២១ RFA Khmer ដំណឹងមរណភាព លោកអ្នកនាងកញ្ញាជាទីមេត្រី,យើងខ្ញុំសោកស្តាយ និងមានទុក្ខជាទម្ងន់ ចំពោះការបាត់បង់ជីវិតអតីតសហការីយើងខ្ញុំម្នាក់ នៅប្រទេសកម្ពុជា ដោយសារជំងឺកូវីដ១៩។ អ្នកស្រី ហុង វណ្ណា ធ្លាប់បំពេញការងារឲ្យវិទ្យុអាស៊ីសេរីនៅភ្នំពេញរយៈជិត ២០ឆ្នាំ ក្នុងនាទីជាអ្នករៀបចំថែរក្សាការិយាល័យនៅទីនោះ។ អ្នកស្រីបានទទួលមរណភាពក្នុងជន្មាយុ ៥៥ឆ្នាំ កាលពីថ្ងៃទី២៣ ឧសភា បន្ទាប់ពីឆ្លងជំងឺកូវីដតែមួយរយៈពេលខ្លី។យើងខ្ញុំរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងនេះ។ អ្នកស្រី ហុង វណ្ណា ជាសហការី ជាម្ដាយ ជាបងស្រីម្នាក់ ដ៏គួរឱ្យគោរព។ ថ្វីដ្បិតតែមិនចេញមុខ ចេញសំឡេង លើវិទ្យុក្ដី អ្នកស្រី ហុង វណ្ណា ជាមនុស្សសំខាន់ម្នាក់មិនអាចខ្វះបាននៅការិយាល័យវិទ្យុអាស៊ីសេរី នៅភ្នំពេញ។ អ្នកស្រីតែងមកដល់ការិយាល័យមុនគេ មុនឯងជារៀងរាល់ថ្ងៃ។ ពេលខ្លះនាំទាំងកូន និងក្មួយៗ មកផង  ដើម្បីមកជួយរៀបចំការិយាល័យដែលពួកយើងបានពង្រាយពេញមួយថ្ងៃ ឲ្យបានស្អាតបាត មានរបៀបរៀបរយឡើងវិញ។ យើងនឹកស្រណោះអាឡោះអាល័យចំពោះអ្នកស្រី និងសូមអរគុណនូវរាល់អ្វីៗ ដែលអ្នកស្រី ហុង វណ្ណា បានចូលរួមចំណែក ធ្វើឲ្យអាស៊ីសេរីដំណើរការបានដោយរលូន និងទទួលបានជោគជ័យកន្លងមក
  20. ២៤ ឧសភា ២០២១ ជម្ងឺវង្វេងបាត់ស្មារតី Depression តាមដឹង កាលណោះឮថាមានអ្នកជម្ងឺម្នាក់ឈឺធ្ងន់ធ្ងរ ជម្ងឺច្រើនមុខ គ្មានសង្ឈឹមរស់បញ្ជួនទៅខេត្តវិញ រួចហើយ គេបញ្ជូនមកភ្នំំពេញវិញ ថ្ងៃ ២៦ មិនា ២០២១ ដោយសារមានជម្ងឺកូវីដ ដោយជិះឡានមកមាន ម្តាយ ឪពុក និង កួនស្រី។ មកដល់ភ្នំពេញ គេបំបែក កូនស្រីចូលពេទ្យ ឪពុក ម្តាយធ្វើ ចត្តាឡឺស័ក្តិ។ ក្រោយមក ឃើញមានដំណឹងថា ស្វែងរកកូនស្រីបាត់ដំណឹងជាង ១ ខែ តាមហ្វេសប៊ុក....ដល់ព្រឹកមិញ ២៤ ឧសភា ចេញដំណឹងថា កូនស្រីនោះស្លាប់ តាំងពីថ្ងៃទី ២៦ មេសា ម្ល៉េះ...ដល់ពេលអាន ពត៍មាន គេសរសេរថា ថ្ងៃ ២៦ មេសាហ្នឹង ឪពុកម្តាយនៅនិយាយជាមួយ កូនស្រីធម្មតា ៗ ចឹងបានខ្ញុំថាជាជម្ងឺ បាក់ទឹកចិត្ត វង្វេងវង្វាន់។
  21. ២៤ ឧសភា ២០២១ រំឹលក ២៦ មេសា ២០២១ រហូតដល់ ថ្ងៃទី ២៦ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន # ៥៨០នាក់ (ឆ្លងសហគមន៌: ៥៧៩ និងនាំចូល: ១) និងមានជាសះស្បេីយ #១៧៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១០៥៥៥នាក់ ចំនួនសំរាកពេទ្យ #៦៨៩២ និងចំនួនជាសះស្បេីយសរុបកេីន #៣៥៧៧នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #៧៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
  22. ២៤ ឧសភា ២០២១ សូមអបអរសាទរលោក ឈួន សោភា ដែលមេគយធំតែងតាំងឱ្យទៅកាន់ជាប្រធានគយតំបន់ ៥ ឡេីងវិញ ។ ការដកកន្លងមកគ្រាន់តែឱ្យមហាជនស្ងប់ចិត្តបន្តិចតែប៉ុណ្ណោះ ។ បន្ទាប់ពីផ្ទុះរងការរិះគន់ពីមហាជននៅករណីចាប់ឡានទាហានម្នាក់ដែលជារថយន្តបម្រេីឱ្យការងារអង្គភាពដោយមិនព្រមឱ្យវិញ បណ្ដាឱ្យទាហានរូបនោះតូចចិត្តចងកសម្លាប់ ។
  23. ២៤ ឧសភា ២០២១ ថៃ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី កំពុងប្រឈមកង្វះវ៉ាក់សាំងកូវីដ ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនរាប់បញ្ចូលទាំងប្រទេសដែលធ្លាប់គ្រប់គ្រប់កូវីដ-១៩បានល្អកាលពីឆ្នាំមុនបានកំពុងតស៊ូនឹងការផ្ទុះកូវីដ-១៩ឡើងវិញ ដោយសារវីរុសបំប្លែងខ្លួនថ្មី និងកង្វះវ៉ាក់សាំងដែលធ្វើឲ្យប្រជាជនជួបបញ្ហា។
  1. ២៣ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២៣ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន # ៥៦០ នាក់ (ឆ្លងសហគមន៌: ៥៤៥ នាំចូល: ១៥) និងមានជាសះស្បេីយ #៥៣៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៥២០៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៧៧០១នាក់ និង ស្លាប់ថ្មី  ៩នាក់ សរុបស្លាប់ #១៧៦នាក់ ។
  2. ២៣ ឧសភា ២០២១ KBN News អ្នកជំនាញសុខាភិវាលចិនព្យាករថា អ្នកឆ្លងកូវីដ១៩នៅកម្ពុជានឹងកើនដល់ជាង៤ម៉ឺននាក់នៅខែសីហាខាងមុខ ខណៈថ្ងៃនេះឆ្លងថ្មី ៥៦០នាក់ ៕
  3. ២៣ ឧសភា ២០២១ Samdech Hun Sen, Cambodian Prime Minister  វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន១លានដូស បានមកដល់កម្ពុជាយើងទៀតហើយ   នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា។ វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺ​កូវីដ១៩។  កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕
  4. ២៣ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៦០ នាក់ទៀត ជាសះស្បើយ ៥៣៧ នាក់ និងស្លាប់ ០៩ នាក់- ករណីឆ្លងសហគមន៍ ៥៤៥ នាក់- អ្នកដំណើរពីបរទេស ១៥ នាក់- អ្នកឆ្លងសរុប= ២៥,២០៥ នាក់- អ្នកជាសះស្បើយ= ១៧,៧០១ នាក់- អ្នកស្លាប់= ១៧៦ នាក់ ។
  5. ២៣ ឧសភា ២០២១ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺចំនួន ៩នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
  6. ២៣ ឧសភា ២០២១ ក្រសួងអប់រំត្រៀមបើកដំណើរការសាលារៀនឡើងវិញ
  7. ២៣ ឧសភា ២០២១ Tep Monyrot ពត៌មានក្រៅផ្លូវការ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ខេត្តតាកែវ រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ជាង ៧០នាក់
  8. ២៣ ឧសភា ២០២១ ទឹកចិត្តកូនស្រី! ក្រោយឪពុកចេញមុខ បកស្រាយហើយនោះ កូនស្រី ឌួង ងៀប បានត្រឹមអង្វរឪពុក សុំរឿងនេះ រាជធានីភ្នំពេញ ៖ ក្រោយពេល ភរិយាបាន ធ្វើសន្និសីទសារព័ត៌មាន ស្នើសុំឲ្យជួយស្វែងរកយុត្តិធម៌ឲ្យ កូនប្រុស និងគ្រួសារ ព្រោះ លោក ឌួង ងៀប ជាប្តីបាន ធ្វើបាបកូនប្រុស ឌួង ឆាយ និងលួចចិញ្ចឹមស្រីកំណាន់។ទន្ទឹមនឹងនោះ គ្រាន់ឃើញ វីដេអូសន្និសីទ្នភ្លាម មហាជន បានសន្និដ្ឋានថា លោក ឌួង ងៀប ជាប្តីមិនល្អ លួចក្បត់ភរិយាហើយ នៅមានចិត្តធ្វើបាប បំបែកបំបាក់គ្រួសារកូនប្រុសបង្កើតខ្លួនឯង ថែមទៀត។ក្រោយទប់លែង ជាប់នឹងពាក្យពេចន៌ទាំងនេះ លោក ឌួង ងៀប បានចេញមុខមកឆ្លើយតប គ្រប់រូបភាពចោទប្រកាន់របស់ ភរិយា និងសារជាសម្លេង កូនប្រសារ និងកូនធម៌ភរិយា ដែលបំណងធ្វើឲ្យលោក មានទោសនោះ។តែផ្ទុយទៅវិញ គ្រួសារមានរឿង អ្នកដែលឈឺចាប់នោះគឺ កូនៗ បើទោះបីជា កូនៗទាំង៤ធំដឹងក្តី អាយុច្រើនក៏ពិតមែន ប៉ុន្តែ គ្រួសារមានបញ្ហា ល្បីក្នុងសង្គមនេះ បានប៉ះពាល់អារម្មណ៍កូនៗបាត់ទៅហើយ។ នេះប្រសិនបើយើង ងាកទៅមើល កូនស្រី លោក ឌួង ងៀប បានរៀបរាប់ពី លើការបកស្រាយឪពុក យ៉ាងដូច្នេះថា ៖បាតដៃក៏សាច់ខ្នងដៃក៏សាច់ តែបេីសិនអ្នកទាំងអស់គ្នាសួរខ្ញំថា ទ្រព្យសម្បត្តិស្តុកស្តំដែលប៉ាខ្ញំបានបន្សល់អោយពួកខ្ញំ ពួកខ្ញំយកមួយណា “ខ្ញំយកប៉ាខ្ញំ” សម្រាប់សង្គមមួយនេះលុយសំខាន់ណាស់តែចំពោះពួកខ្ញំគ្រួសារធំធេងជាងអ្វីៗទំាងអស់ មានគ្រួសារ ទេីបមានលុយទោះមានរឿងអ្វីបានកេីតឡេីងក៏ដោយក៏ពួកកូននៅតែចង់អោយប៉ានត្រឡប់មកវិញធ្វេីជាប៉ាពួកកូនដដែល អាក្រក់ឫល្អប៉ានៅតែជាប៉ារបស់ពួកកូនជារាងរហូត៕
  9. ២៣ ឧសភា ២០២១ PNN News រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន៤នាក់ នីងអ្នកប៉ះពាល់ផ្ទាល់ ៥១នាក់ នៅរោងចក្រ ជូហួយ នៅក្នុងស្រុកព្រៃឈរ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រៃឈរ បានយកសំណាក កម្មករធ្វើការនៅរោងចក្រជូហួយ រកឃើញអ្នកវិជ្ជមានកូវិត១៩ ចំនួន៤នាក់ស្រី ៤នាក់ ។
  10. ២៣ ឧសភា ២០២១ Kampuchea Thmey Daily  តេស្តសំណាកនៅមណ្ឌលចត្តាឡីស័កនៅខេត្តកំពង់ធំ រកឃើញអ្នកឆ្លងកូវីដ ២២ នាក់។ យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស (Rapid Test) ខេត្តកំពង់ធំរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២២ នាក់ទៀតនៅថ្ងៃទី ២២ ឧសភា នេះ។ការរកឃើញនេះ ក្រោយការធ្វើតេស្តសំណាកអ្នកកំពុងជាប់ធ្វើចត្តាឡីស័កចំនួន ៤ កន្លែង នៅខេត្តកំពង់ធំ។ ក្នុងនោះមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំរកឃើញចំនួន ១៧ នាក់ មណ្ឌលចត្តាឡីស័កវិទ្យាល័យបារាយណ៍ចំនួន ៣ នាក់ មណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលចំនួន ១ នាក់ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ថ្មចំនួន ១ នាក់។មនុស្សទាំង ២២ នាក់ នៅក្នុងស្រុកស្ទោងចំនួន ៥ នាក់ ស្រុកតាំងគោក ៥ នាក់ កំពង់ស្វាយ ២ នាក់ ប្រាសាទសំបូរ ៦ នាក់ និងបារាយណ៍ ៤ នាក់៕
  11. ២៣ ឧសភា ២០២១ សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។
  12. ២៣ ឧសភា ២០២១ គិតត្រឹមថ្ងៃទី ២២ ឧសភា ២០២១ ស្ថិតិការចាក់វ៉ាក់សាំងនៅកម្ពុជាបាន #2,253,044នាក់ - អ្នកបានចាក់ ១ដូស ៖ 737,972នាក់- អ្នកបានចាក់ ២ដូស៖ 1,515,072នាក់- ចាក់នៅតំបន់ក្រហម៖ 767,283នាក់- វ៉ាក់សាំងសរុបដែលបានចាក់រួច៖ 3,767,116ដូស
  13. ២៣ ឧសភា ២០២១ ប្រកាសបងប្អូនរស់នៅខណ្ឌទាំង ៣ គឺខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌច្បារអំពៅ អាចទៅចាក់វ៉ាក់សាំងបានចាប់ពីថ្ងៃ២៥ឧសភាតទៅ
  14. ២៣ ឧសភា ២០២១   រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានមានកូវីដ១៩ ៥០នាក់ ជាកម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ចំនួន៤៩នាក់ និងស្រុកបាធាយឃើញ១នាក់ ដឹងករណីជាសះស្បើយចំនួន 9 នាក់។
  15. ២៣ ឧសភា ២០២១ អភិបាលក្រុងកំពង់ចាម បិទខ្ទប់ផ្ទះចំនួន ៤ ខ្នងផ្ទះ ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ លោក ចាន់ ផល្លី អភិបាល នៃគណអភិបាលក្រុងកំពង់ចាម នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ សង្កាត់វាលវង់ សង្កាត់កំពង់ចាម និងកម្លាំងប៉ុស្តិ៍សង្កាត់ ចុះបិទផ្ទះចំនួន ៤ខ្នងផ្ទះ ដែលប៉ះពាល់ផ្ទាល់អ្នកជម្ងឺកូវីដ-១៩ ។
  16. ២៣ ឧសភា ២០២១ ក្រសួងសុខាភិបាល៖ ការបាត់បង់ជីវិតនៃស្វាមី និង ភរិយា បណ្តាលមកពីកូវីដ-១៩ ក្នុងថ្ងៃតែមួយគឺបានពញ្ញាក់ស្មារតី និងបានក្រើនរំលឹកយើងទាំងអស់គ្នាត្រូវការពារខ្លួនរាល់ពេលដែលចេញក្រៅផ្ទះជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី ឬក៏ធម្មតាដូចមុនពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩?បន្ទាប់ពីជួបប្រទះការបិទខ្ទប់រួចមក យើងចង់ត្រឡប់ទៅជីវិតធម្មតាវិញ។ ប៉ុន្តែវីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស។ ដូច្នេះយើងត្រូវតែអនុវត្តជីវិតធម្មតារបស់យើងឱ្យទៅជាធម្មតាបែបគន្លងថ្មីមួយ ក្នុងការការពារការចម្លងវីរុសកូវីដ-១៩ សម្រាប់បុគ្គល សម្រាប់ក្រុមគ្រួសារ និងសម្រាប់សហគមន៍ ប្រសិនបើយើងមិនចង់ឱ្យមាននៃការបើក និងបិទខ្ទប់ ចុះឡើងៗវិញនោះទេ។
  17. ២៣ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូស បានដឹកមកដល់ប្រទេសកម្ពុជាយើងហើយ។ នេះគឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា
  18. ២៣ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥០នាក់ ដែលទើបរកឃើញថ្ងៃនេះ
  19. ២៣ ឧសភា ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ‑១៩ ជាង៥០០នាក់ និងស្លាប់៥នាក់
  20. ២៣ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ 82នាក់ នៅថ្ងៃនេះ
  21. ២៣ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៨២នាក់ទៀត ដែលជាករណីឆ្លងរីករាលដាល ត្រូវបានរកឃើញច្រើននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាសះស្បើយ២៦នាក់ផងដែរ នៅថ្ងៃទី២៣ ខែឧសភានេះ។
  22. ២៣ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង រកឃើញករណីវិជ្ជមានកូវីដសរុប ១០៣នាក់ទៀត ក្នុងថ្ងៃទី២៣ ខែឧសភានេះ
  23. ២៣ ឧសភា ២០២១ អាជ្ញាធរខេត្តកោះកុង ប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ នៅថ្ងៃនេះ ជាប្រជាពលរដ្ឋនៅស្រុលស្រែអំបិល
  24. ២៣ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៨៦នាក់ថ្មី បន្ថែមទៀត នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាកម្មករ បុគ្គលិកខ្មែរ និងបរទេស បម្រើការងារនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) និងរោងចក្រ តឹកហ្វុក (ខេមបូឌា) ហ្គាមេន ដែលមានទីតាំងនៅក្នុងភូមិផ្សារត្រាច និងភូមិលង្វែក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
  25. ២៣ ឧសភា ២០២១ ទិន្នន័យទំព័រសារព័ត៌មាន មានអ្នកចូលមើលនៅសប្តាហ៍នេះ (15 - 21  ឧសភា 2021) គឺ៖ - #ទី១. The Cambodia Daily ទទួលបាន 2,3 លាននាក់ (2.3m)។ - #ទី២. សារព័ត៌មាន Fresh News ទទួលបាន 1,4 លាននាក់ (1.4m)។ - #ទី៣. វិទ្យុបារាំង Rfi Khmer ទទួលបាន 1,4 លាននាក់ (1.4m)។ - #ទី៤. វិទ្យុអាស៊ីសេរី RFA Khmer ទទួលបានជាង 86 ម៉ឺននាក់ (863.1K)។
  26. ២៣ ឧសភា ២០២១ ថ្ងៃនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ #250នាក់ នៅភ្នំពេញ#ខណ្ឌសែនសុខ 109នាក់#ខណ្ឌមានជ័យ 77នាក់ #ខណ្ឌច្បារអំពៅ 16នាក់#ខណ្ឌពោធិ៍សែនជ័យ 13នាក់ #តំបន់ខ្លះនៃខេត្តកណ្តាល 3នាក់
  27. ២៣ ឧសភា ២០២១ អង្គរនៅតែស្ងាត់ ទោះរដ្ឋាភិបាលបើកឱ្យដំណើរការតំបន់ទេសចរណ៍ឡើងវិញ
  28. ២៣ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្ដោះអាសន្ន លើទីតាំងផ្សារកណ្ដាល ផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រយៈពេលមួយសប្ដាហ៍ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
  29. ២៣ ឧសភា ២០២១ ឯកឧត្ដម ប៉ែន វិបុល បញ្ជាក់ថា ថ្ងៃនេះ ក្រុមគ្រូពេទ្យធ្វើតេស្តសំណាកព្រះសង្ឃ និងអ្នកនៅវត្តសារាវ័នតេជោទាំងអស់ ២៧៥អង្គ/នាក់ រកឃើញវិជ្ជមាន១០អង្គ/នាក់
  30. តម្លៃតេស្ត កូវីដ ១៩ រួមាន ៖ ពេទ្យលោកសង្ឈ = $ 15 វិសាលសុខ គ្លីនិគ = $ 25 SGMC Singapore Hospital = $ 90 Raffle medical Center = $ 110 Central Hopsital = $ 135 Khema Clinic = $ 150 Royal Phnom Penh Hospital = $ 150
  1. ២២ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មានឆ្លងថ្មី ៤៨៨ នាក់ទៀត ជាសះស្បើយ ៦៤០ នាក់ និងស្លាប់ ០២ នាក់- ករណីឆ្លងសហគមន៍ ៤៧៣ នាក់- អ្នកដំណើរពីបរទេស ១៥ នាក់- អ្នកឆ្លងសរុប= ២៤,៦៤៥ នាក់- អ្នកជាសះស្បើយ= ១៧,១៦៤ នាក់- អ្នកស្លាប់= ១៦៧ នាក់ ។
  2. ២២ ឧសភា ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សេចក្តីប្រកាសព័ត៌មានរបស់រដ្ខបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមាន​កូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
  3. ២២ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់  ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់  និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។
  4. ២៣ ឧសភា ២០២១ ថៅកែក្លឹបម្នាក់ និងបុគ្គលិកជាជនជាតិចិនចំនួន ១០នាក់ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកនេះ ចំណែកភ្ញៀវ៣៤នាក់ ពិន័យម្នាក់ ៥លានរៀល អប់រំឲ្យត្រឡប់ទៅគេហដ្ឋានវិញ
  5. ២២ ឧសភា ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ សកម្មភាពចុះផ្សព្វផ្សាយ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តលេខ១៤៨ ស្តីពីការនុវត្តកាតព្វកិច្ចពាក់ម៉ាស់
  6. ២២ ឧសភា ២០២១ លោកឧកញ៉ា អុឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនក្រសួងមហាផ្ទៃ ដើម្បីសម្រាលទុក្ខលំបាកប្រជាពលរដ្ឋនៅខេត្តចំនួន២
  7. ២២ ឧសភា ២០២១ ខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានថ្មី ១៥នាក់ នៅថ្ងៃទី២១ ឧសភា និងជាសះស្បើយ ០២នាក់
  8. ២២ ឧសភា ២០២១ (កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៨៤នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ។អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង៨៤នាក់នេះ មាននៅស្រុកកំពង់សៀម ចំនួន២៥នាក់, ស្រុកព្រៃឈរ ចំនួន១៦នាក់, ស្រុកជើងព្រៃ ចំនួន២៥នាក់, ស្រុកបាធាយ ចំនួន៣នាក់, ស្រុកចំការលើ ចំនួន៤នាក់, ស្រុកស្ទឹងត្រង់ ម្នាក់, ស្រុកកោះសូទិន ម្នាក់, ស្រុកកងមាស ម្នាក់, ក្រុងកំពង់ចាម ចំនួន៣នាក់ និងខេត្តព្រះវិហារម្នាក់។
  9. ២២ ឧសភា ២០២១ កម្មករជាង៨ពាន់នាក់ ដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល
  10. ២២ ឧសភា ២០២១ ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះនៅលើគណនីហ្វេសប៊ុកឈ្មោះ Oun Leak  បានបង្ហោះសារយ៉ាងដូច្នេះថា «សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេតសោះមកផាកលុយ$50ដុលាដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការប្រមាន លើកទី1 មកដល់ភ្លាមអត់និយាយណែនាំទេហាឡើង​ផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើរ គាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងគ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់ៗ» ។ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានធ្វើការឆ្លើយតបចំពោះការលើកឡើងខាងលើវិញថា «ឆ្លើយតបទៅគណនេយ្យហ្វេសប៊ុកឈ្មោះ Oun Leak ដែលបានបង្ហោះពាក់ព័ន្ធនិងការផាកពិន័យ។  ថ្ងៃសុក្រ ១០ កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី21 ខែឧសភា ឆ្នាំ2021 ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណេនយ្យខាងលើបង្ហោះថា “សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេត​សោះមកផាកលុយ$50ដុលាដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការប្រមាន លើកទី1 មកដល់ភ្លាមអត់និយាយណែនាំទេហាឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើរ គាត់ធ្វើរឿងត្រូវហេតុអីត្រូខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងគ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់”។ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទីលោកវរ:សេនីយ៍ត្រី ផាត់ សោភ័ណ ជាប្រធានក្រុមល្បាតចល័តក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃេីញស្រ្តីម្នាក់ ក្មេងតូចម្នាក់ និងបុរស់ម្នាក់ នៅក្បែរគ្នា នៅចំណុចផ្លូវអូរ៣ ការ៉ាសាំងPTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ជាប់ខ្លួនតែម្ដង) ហើយស្ត្រីខាងលេីក៏បានពរក្មេងគេចខ្លួនបាត់ ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំគាត់អោយពាក់ម៉ាស់ រួចពន្យល់អោយយល់ដឹងពីការផាក់ពិន័យ គាត់ក៌ព្រមទទួលស្គាល់កំហុសនិងយល់ព្រមបង់ពិន័យ ។ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅ មិនព្រមចេញមកស្ដាប់ការណែនាំរបស់សមត្ថកិច្ចទេ លុះប្រហែលជាកន្លះម៉ោងក្រោយដោយមានមិត្តរបស់គាត់ទៅហៅគាត់ទេីបគាត់ព្រមចេញមក ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការមិនគោរពទៅនឹងវិធានការរដ្ឋបាល៕
  11. ២២ ឧសភា ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩ កើនឡើងដល់ជិត ៥០០ នាក់
  12. ២២ ឧសភា ២០២១ ពលករខ្មែរចំនួន០៧នាក់ ត្រូវបានជួយឲ្យធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហេីយ ។ ដោយមានការជួយសម្របសម្រួលរបស់ស្ថានទូត ពលករ/ពលករខ្មែរចំនួន០៧នាក់ ដែលបានមករស់នៅ និងធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ីបានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះអាកាសចរណ៍សិង្ហបូរីលេខ SQ158 នាថ្ងៃទី២១ ខែឧសភា វេលាម៉ោង ០៥:៣៥នាទីល្ងាច។ រូបភាព ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី
  13. ២២ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិសាស្ត្រភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
  14. ២២ ឧសភា ២០២១ ព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ នេះកម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូស បន្ថែមទៀត។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ នេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា លើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះ។
  15. ២២ ឧសភា ២០២១ រដ្ឋបាលខេត្តតាកែវ បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤១នាក់បន្ថែមទៀត នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១។
  16. ២២ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២១៥នាក់ ដែលរកឃើញថ្មីនៅថ្ងៃនេ
  17. ២២ ឧសភា ២០២១ កំពង់សោម៖ ឈឺចិត្តពេកបង្ហោះហ្វេសប៊ុក សាច់រឿង មានមនុស្ស ៣ នាក់ ចិន១ អត់ពាក់អាវ អត់ម៉ាស់ ក្មេងតូច ១ ទំនងស្រាតផងមិនដឹង ខិខិខិ ម្តាយ ១ នាក់ អត់ម៉ាស់ដែរ តែស្លៀកពាក់ខោអាវ ខិខិខិ កំពុងងូតទឹកឲ្យកូនតូច នៅមុខផ្ទះ សម្រាប់តែ នគរបាលទៅ ឃើញ ណែនាំផង ផាកផងអស់ ៥០ ដុល្លា ប្រពន្ធ? រត់គេចបាត់ជាង ៣០ នាទី ចេញមកវិញ គេផាកទៀង ៥០ដុល្លា..គាត់ឈឺចិត្តពេក ផ្សាយហ្វេសប៊ុកចឹងទៅ !! ខាងនគរបាលគាត់តបវិញច្រើន....
  18. ២២ ឧសភា ២០២១ (បន្ទាយមានជ័យ)នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងចម្រុះ អាជ្ញាធរក្រុង សមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យរៀបចំគោលដៅទីតាំងបិទខ្ទប់ជុំវិញផ្សារត្រី ក្នុងភូមិបាលិ​លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយមានសេចក្តីសម្រេចបិទខ្ទប់របស់រដ្ឋបាលខេត្ត និងបន្ទាប់ពីក្រុមការងារបានរកឃើញអ្នកវិជ្ជមាន ឆ្លងមេរោគកូវីដ-១៩ មានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅក្នុងទីតាំងនេះ ។ 
  19. ២២ ឧសភា ២០២១ ក្រសួងសុខាភីបាលបានអោយដឹងថា អ្នកជំងឺកូវីដ១៩ បានទៅពិនិត្យផ្ទៃពោះនៅគ្លីនិក រ៉ាក់ ហើយគ្រូពេទ្យ ៣នាក់ បានប៉ះពាល់ផ្ទាល់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ហើយរហូតដល់ពេលនេះគ្រូពេទ្យទាំង៣នាក់មិនទាន់បានយកសំណាកនៅឡើយទេ ។ ក្រសួងអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក នៅគ្លីនិក រ៉ាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩, ២០, ២១ ផ្លូវវេងស្រេង បុរីត្រពាំងថ្លឹង សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
  20. ២២ ឧសភា ២០២១ កូវីដ១៩ មិនទាន់ចប់ស្រួលបួលផង បែរជាម្ចាស់ផ្ទះជួលដំឡើងថ្លៃបន្ទប់ នៅសង្កាត់មានជ័យទី៣ ភ្នំពេញ៖ប្រជាពលរដ្ឋ បានប្រាប់មក CPC NEWS នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះ ថា បញ្ហា កូវីដ-១៩ មិនទាន់ចប់ស្រួលបួលផង បែរម្ចាស់ផ្ទះជួលឈ្មោះ ហេងសេង មហាសាន បានប្រកាសដំឡើងថ្លៃឈ្នួលបន្ទប់ជួល ដែលស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ ។ ពលរដ្ឋ រូបនេះ ថ្លែងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដំឡើងប្រាក់បៀវត្ស ជូនកម្មកររោងចក្រ ចំនួន២ដុល្លារបន្ថែមទៀត ស្មើនឹង១៩២ដុល្លារ ។ ស្របពេលនោះម្ចាស់ផ្ទះជួល ឈ្មោះ ហេងសេង មហាសាន បានដំឡើងថ្លៃឈ្នួលបន្ទប់ ចាប់ពី២ដុល្លាររហូតដល់១០ដុល្លារ ក្នុងខែមករា ដើមឆ្នាំ២០២១ ភ្លាមៗផងដែរ  ។ រហូតមកដល់ពេលនេះ មិនទាន់បានបានកន្លះឆ្នាំស្រួលបួលផង ស្រាប់តែម្ចាស់ផ្ទះបានដំឡើងថ្លៃបន្ទប់ជួលបន្ថែមទៀត ស្របពេលកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់ផង ដោយគិតទៅក្នុងមួយឆ្នាំ ឈ្មោះ ហេងសេង មហាសាន ដែលជាម្ចាស់ផ្ទះជួល បានដំឡើងថ្លៃបន្ទប់ចំនួន២លើក ទៅហើយ ។
  21. ២២ ឧសភា ២០២១ កម្ពុជា សាងសង់អគារទីទួលសុវត្ថិភាព ជាលើកដំបូងក្នុងខេត្តជុំវិញបឹងទន្លេសាប ដើម្បីសម្រួលការជម្លៀសពលរដ្ឋពេលជួបទឹកជំនន់
  22. ២២ ឧសភា ២០២១ ខេត្តព្រះសីហនុប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ២៦៧ នាក់
  23. ២២ ឧសភា ២០២១ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១  ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំនាយទាហានជាន់ខ្ពស់ចំណុះទីបញ្ជាការយោធភូមិភាគ​ទី៤ ចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាន ដែលជាក្រុមគ្រូពេទ្យកំពុងបំពេញភារកិច្ចនៅមណ្ឌលចត្តាឡីស័កនៅក្នុងសាលាបឋមសិក្សា វត្តស្វាយ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
  24. ២២ ឧសភា ២០២១ ភ្នំពេញ មាន២១៥នាក់ទៀត ឆ្លងកូវីដ-១៩ ដោយភាគច្រើន ជាកម្មកររោងចក្រ
  25. ២២ ឧសភា ២០២១ Pursat Provincial Hall BREAKING NEWS៖ នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៨នាក់បន្ថែមទៀត (ក្នុងនោះមកពីភ្នំពេញ ០៥នាក់, កណ្តាល ០១នាក់, កំពង់ស្ពឺ ០១នាក់ និងព្រះសីហនុ ០១នាក់)។ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៨២នាក់ (ស្រី៤២នាក់) ក្នុងនោះជាសះស្បើយ ចំនួន១៧ករណី (ស្រី០៨នាក់) មរណៈភាព ចំនួន១នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៦៤ករណី (ស្រី៣៣នាក់)
  26. ២២ ឧសភា ២០២១ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ១,០៧៣,៤០៧ នាក់ ក្នុងនោះតំបន់ក្រហមជាង៧៦ម៉ឺននាក់ យោងតាមរបាយការណ៍ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។
  27. ២២ ឧសភា ២០២១ តុលាការខេត្តកណ្ដាល សម្រេចឃុំខ្លួនអ្នកផលិតស្រា និងលក់ស្រា សរុប​១៣នាក់ ដែលបង្កឱ្យមនុស្ស១២នាក់ស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់ នៅស្រុកល្វាឯម
  28. ២២ ឧសភា ២០២១ ពហុព្យាបាល និងសម្ភព វិសាលសុខ បានបញ្ចេញតារាងព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមានតម្លៃចាប់ពី ២៥០ដុល្លារ រហូតដល់ ១0០០ដុល្លារ សម្រាប់ការព្យាបាលនៅបន្ទប់ super VIP ខណៈបន្ទប់សង្គ្រោះបន្ទាន់ត្រូវចំណាយ១២០០ដុល្លារ។កាលពីពេលថ្មីៗ ក្រសួងសុខាភិបាលអនុញ្ញាតឱ្យមន្ទីរពេទ្យឯកជនចំនួន ០៣ ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩គឺ មន្ទីរពេទ្យ សង់ត្រាល់ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និង មន្ទីរពេទ្យវិសាលសុខ។
  29. ២២ ឧសភា ២០២១ កំពង់ស្ពឺជាខេត្តនាំមុខគេក្នុងការរុះរើស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ពលរដ្ឋនៅកំពង់ស្ពឺ បានចាប់ផ្តេីមរុះរើបដាដែលមានរូបសញ្ញាគ្រឿងស្រវឹងនៅពីមុខហាងអាជីវកម្មរបស់ខ្លួន។ រដ្ឋបាលខេត្តកំពង់ស្ពឺ អបអរសាទរចំពោះអាជីវករ នៅខេត្តកំពង់ស្ពឺ ដែលបានស្ម័គ្រចិត្ត រុះរើផ្លាកសញ្ញា រឺ បដា ដែលមានរូបសញ្ញាគ្រឿងស្រវឹង ដោយគ្មានភាពស្ទាក់ស្ទើ ។
  30. ២២ ឧសភា ២០២១ តារាងតម្លៃបន្ទប់ព្យាបាលកូវីដ ១៩ មន្ទីរពេទ្យវិសាលសុខ៖ បន្ទប់ម៉ាស៊ីនត្រជាក់គ្រែ ២=២៥០ដុល្លា/ថ្ងៃ,បន្ទប់ម៉ាស៊ីនត្រជាក់គ្រែ ៤=២៥០ដុល្លា/ថ្ងៃ, បន្ទប់ម៉ាស៊ីនត្រជាក់តូច=៤០០ដុល្លា/ថ្ងៃ,បន្ទប់ម៉ាស៊ីនត្រជាក់ធំ=៥០០ដុល្លា/ថ្ងៃ,បន្ទប់VIP=៧០០ដុល្លា/ថ្ងៃ, បន្ទប់ Super VIP=១,០០០ដុល្លា/ថ្ងៃ, បន្ទប់សង្រ្គោះបន្ទន់=១,២០០ដុល្លា/ថ្ងៃ
  1. ២១ ឧសភា ២០២១ ថ្ងៃនេះកម្ពុជាបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយបានចំនួន ៨២៤នាក់ ឆ្លងថ្មីចំនួន ៤៦០ នាក់ និងមានករណីស្លាប់ថ្មីចំនួន ១នាក់។
  2. ២១ ឧសភា ២០២១ Yuthkun Hun នៅរាជធានីនិងតាមខេត្តមួយចំនួន ដែលរកឃើញវិជ្ជមានកូវីដសម្រាប់ថ្ងៃម្សិលមិញ ចេញផ្សាយថ្ងៃនេះ ÷១-ភ្នំពេញ ១៩២នាក់ ២-បន្ទាយមានជ័យ ១១៧នាក់ ៣-កំពង់ចាម ៩៣នាក់ ៤-កំពង់ស្ពឺ ៤៥នាក់ ៥-តាកែវ ៤០នាក់ ៦-ព្រះសីហនុ ៨នាក់
  3. ២១ ឧសភា ២០២១ BTV Cambodia ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៤៦០នាក់ ,ជាសះស្បើយ៨២៤នាក់ និងករណីស្លាប់១ នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។ មកទល់ពេលនេះ កម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីសរុប ២៤.១៥៧នាក់,អ្នកជាសះស្បើយ១៦.៥២៤នាក់ និងករណីស្លាប់១៦៥នាក់។
  4. ២១ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២១ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤៦០នាក់ (ឆ្លងសហគមន៌: ៤៤៥ នាំចូល: ១៥) និងមានជាសះស្បេីយ #៨២៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៤១៥៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៦៥២៤នាក់ និង ស្លាប់ថ្មី #១នាក់ សរុបស្លាប់ #១៦៥នាក់ ។
  5. ២១ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៤៦០ នាក់ទៀត ជាសះស្បើយ ៨២៤នាក់ និងស្លាប់ ០១នាក់- ករណីឆ្លងសហគមន៍ ៤៤៥នាក់- អ្នកដំណើរពីបរទេស ១៥ នាក់- អ្នកឆ្លងសរុប= ២៤,១៥៧ នាក់- អ្នកជាសះស្បើយ= ១៦,៥២៤ នាក់- អ្នកស្លាប់= ១៦៥ នាក់។
  6. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម  រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន៩៣នាក់ គឺជាអ្នកប៉ះពាល់កម្មករ កម្មការិនីរោងចក្រ និងអ្នកជាសះស្បើយ ២៣នាក់ 
  7. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ក្នុងនោះ ស្រុកជើងព្រៃ ៣៤នាក់ ស្រុកបាធាយ ៣៤នាក់, ស្រុកព្រៃឈរ ០៩នាក់ កំពង់សៀម ០៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ០៣នាក់ ខេត្តកំពង់ធំ ០៧នាក់ និងករណីជាសះស្បើយចំនួន ២៣នាក់ ក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ៕
  8. ២១ ឧសភា ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែតបានផ្តល់ឧបករណ៍តេស្តរហ័ស RAPID TEST ចំនួន ៥.០០០ ឈុត ដល់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់ RAPID TEST ចំនួន ៥.០០០ ឈុត ទៅដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ RAPID TEST ចំនួន ៥.០០០ ឈុតខាងលើជាជាអំណោយ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជូនទៅដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ៕ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
  9. ២១ ឧសភា ២០២១ ព៍ត៌មាន ពលករ ឆ្លងដែន ម្សល់មិញនេះសមត្ថកិច្ចថៃចាប់បានពលករខ្មែរចំនួន12នាក់បានលួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ នៅខេត្តស្រះកែវ ប្រទេសថៃ។
  10. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តព្រៃវែង ប្រកាសពីការរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន១០នាក់បន្ថែមទៀត ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងខ្លះទៀតមកពីប្រទេសថៃ។
  11. ២១ ឧសភា ២០២១ កងពលតូចលេខ៧០ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំថា ត្រូវដាក់ផែនការបង្កេីនទីតាំង ដេីម្បីពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ និងសិក្សាទីតាំងក្នុងការបន្តចាក់វ៉ាក់សាំងម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ម្ជុលទី១ នៅក្នុងភូមិសាស្រ្តខណ្ឌមានជ័យ។
  12. ២១ ឧសភា ២០២១ យ៉ាងហោចណាស់ មនុស្ស៩នាក់បានក្លាយជាមហាសេដ្ឋីថ្មី ដោយសារការលក់វ៉ាក់សាំងការពារកូវីដ-១៩។ នេះបើតាមក្រុមយុទ្ធនាការណ៍បាននិយាយនៅថ្ងៃព្រហស្បតិ៍  និងបានអំពាវនាវឲ្យបញ្ឈប់ពីការគ្រប់គ្រងសាជីវកម្មឱសថផ្តាច់មុខអំពីបច្ចេកបវិទ្យាវ៉ាក់សាំង។ក្រុមសម្ព័ន្ធវ៉ាក់សាំងប្រជាជន»បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«រវាងពួកគេ មហាសេដ្ឋីថ្មី៩នាក់នេះមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នា១៩.៣ប៊ីលានដុល្លារអាមេរិក ដែលលុយទាំងនេះគឺគ្រប់គ្រាន់សម្រាប់វ៉ាក់សាំងដល់ប្រជាជនទាំងអស់នៅក្នុងប្រទេសចំណូលទាប១.៣ដង»។ក្រុមសម្ព័ន្ធដែលជាបណ្តាញនៃអង្គការ និងសកម្មជននានាកំពុងធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយសម្រាប់ការបញ្ឈប់ចំពោះកម្មសិទ្ធិបញ្ញា និងសិទ្ធិប៉ាតង់សម្រាប់វ៉ាក់សាំងបាននិយាយថា តួលេខរបស់ខ្លួនផ្អែកលើទិន្នន័យ Forbes Rich List។
  13. ២១ ឧសភា ២០២១ យកសំណាកជាង ៨០០ នាក់ រកឃើញអ្នកប៉ះពាល់ជាមួយកម្មការិនីរោងចក្រវិជ្ជមាន ៩៣ នាក់
  14. ២១ ឧសភា ២០២១ នៅចាំលោកតា ដែលឆ្លងកូវីដ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលកូវីដទេ? ពេលនេះលោកតាបានជាសះស្បើយហើយ
  15. ២១ ឧសភា ២០២១ ស្ត្រីម្នាក់បានស្លាប់ដោយសារជំងឺកូវដ១៩ និងរកឃើញអ្នកវិជ្ជមានកូវិដ១៩ថ្មី ១០នាក់ ក្នុងនោះមកពីភ្នំពេញ៤នាក់ និងមកពីថៃ៤នាក់ ចូលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
  16. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកកំពង់ត្របែក រកឃើញវិជ្ជមានម្នាក់  ស្រុកព្រះស្តេច ២នាក់ ស្រុកកញ្ជ្រៀច ២នាក់ ស្រុកពាមជរ ២នាក់ និងស្រុកពារាំង ៣នាក់ ស្ថិតក្នុងខេត្តព្រៃវែង។
  17. ២១ ឧសភា ២០២១ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ២០ថ្ងៃចាក់បានជាង ៧៥ម៉ឺននាក់, ដូសទី២ ចាក់បានជាង ១៩ម៉ឺននាក់
  18. ២១ ឧសភា ២០២១ កម្ពុជាថ្មី ៖ខេត្តបាត់ដំបងសម្រេចបិទទីតាំង៣កន្លែង បន្ទាប់ពីបានរកឃើញមានអ្នកផ្ទុកជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តបាត់ដំបងង បានចេញសេចក្តីសម្រេច ស្តីពីការបិទជាបណ្តោះអាសន្នទីតាំងចំនួន៣កន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន កម្ពុជាថ្មី ទទួលបាន។
  19. ២១ ឧសភា ២០២១ លោកជំទាវ យក់ សម្បត្តិ ប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់ នៃគណៈកម្មការអន្តរក្រសួងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញចំនួន១លានដូស គ្រោងមកដល់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង១៥នាទីព្រឹក ម៉ោងនៅកម្ពុជា។
  20. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តកោះកុង លោក ប្រាក់ វិចិត្រ អភិបាលស្រុក ចុះពិនិត្យទីតាំងត្រៀម រៀបចំមណ្ឌលចត្តាឡីស័កកម្រិត១ និងកន្លែងត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម
  21. ២១ ឧសភា ២០២១ ក្រសួងកសិកម្ម ចេញសារាចរណែនាំ ស្តីពីវិធានការបន្ទាន់ ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD)។
  22. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៧នាក់ យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ។
  23. ២១ ឧសភា ២០២១ មណ្ឌលអប់រំកែប្រែទី១ សុំផ្អាកដឹកជនជាប់ឃុំ ឡើងជំនុំជំរះនៅសាលាឧទ្ធរណ៍ភ្នំពេញ មួយរយៈ ដោយសារតែ.....ភ្នំពេញ ៖ យោងតាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ បានស្នើសុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជំរះនៅសាលាឧទ្ធរណ៍ភ្នំពេញ មួយរយៈ ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។ការសុំផ្អាកដឹកជនជាប់ឃុំឡើងជំនុំជំរះនៅសាលាឧទ្ធរណ៍ភ្នំពេញ មួយរយៈ ដោយសារតែ មានជនជាប់ឃុំ ចំនួន១៨នាក់ វិជ្ជមាន ជំងឺកូវីដ-១៩ បច្ចុប្បន្ន មណ្ឌល កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ៕
  24. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តតាកែវ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានថ្មី ៤០នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី២០ ខែឧសភា។
  25. ២១ ឧសភា ២០២១ មិនទាន់ស្រាកស្រាន្តកូវីដ-១៩ ផង ពលករខ្មែរ ១២ នាក់ លួចឆ្លងដែនទៅរកការងារ ត្រូវកម្លាំងទាហានថៃចាប់បាន
  26. ២១ ឧសភា ២០២១ ខេត្តបន្ទាយមានជ័យ . កំលាំងនគរបាលព្រំដែនបានធ្វើការឃាត់ខ្លួនជនជាតិថៃចំនួន៤នាក់និងជនជាតិខ្មែរ១នាក់ បញ្ជូនឲ្យជំនាញចាត់ការតាមផ្លូវច្បាប់នៅ វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសិលាខ្មែរ  ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ បានឲ្យដឹងថា ជនជាតិថៃទាំង៤នាក់ មានស្រី១នាក់ បានលួចឆ្លងដែនមកខ្មែរនិងជនជាតិខ្មែរ១នាក់ប្រុស ជាអ្នកឌុបជនជាតិថៃទាំង៤នាក់ បម្រុងឆ្លងចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត  ត្រង់គោលដៅត្រួតពិនិត្យ មុខប៉ុស្ដិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយបានឃាត់ខ្លួនទាំងជនជាតិថៃ និង បុរសជនជាតិខ្មែរ អ្នកដឹកតាមម៉ូតូហើយបានប្រគល់ឲ្យនគរបាលជំនាញអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំនិងចាត់វិធានការបន្តផងដែរ ៕
  27. ២១ ឧសភា ២០២១ អាជ្ញាធរខេត្តសៀមរាបបានសម្រេចបន្តបម្រាមគោចរហូតដល់ថ្ងៃទី៤មិថុនាខាងមុខនេះ.រដ្ឋបាលខេត្តសៀមរាប បន្តអនុវត្តការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ និងសកម្មភាពអាហារដ្ឋាន លើកលែងករណីមួយចំនួន ចាប់ពីម៉ោង ២០ ដល់ម៉ោង ៥ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
  28. ២១ ឧសភា ២០២១ ថៅកែក្លឹបម្នាក់ និងបុគ្គលិកជនជាតិចិន១០នាក់ នឹងត្រូវបញ្ជូនទៅតុលាការនៅព្រឹកស្អែក ខណៈមនុស្ស៣៤នាក់ ត្រូវពិន័យក្នុងម្នាក់៥លានរៀល ក្រោយចាប់ខ្លួនពេលចុះបង្ក្រាបនៅក្លឹបកម្សាន្តមួយកន្លែង នៅខណ្ឌបឹងកេងកង
  29. ២១ ឧសភា ២០២១ រាជធានីភ្នំពេញ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា ខណៈពេលនេះដែលក្រុមគ្រូពេទ្យជួរមុខបាននឹងកំពុងតែស្រូតដៃជើង ដើម្បីយកអ្នកជំងឺវិជ្ជមានកូវីត-១៩ ជាង២០០នាក់ ដោយស្ថិតនៅក្នុងទីតាំង បុរីបូយ៉ុងសែនសុខ នៅជិត ផ្សារទំនើប Aeon 2។
  30. ២១ ឧសភា ២០២១ គួររំលឹកដែលថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៦០នាក់ ខណៈអ្នកជំងឺចំនួន៨២៤ នាក់ជាសះស្បើយ។គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២៤,១៥៧ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១៦,៥២៤ នាក់ និងស្លាប់សរុបចំនួន១៦៥នាក់៕
  31. ២១ ឧសភា ២០២១ (ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៥២៧នាក់ (ស្រីចំនួន ៤.៦៨៦នាក់  និងប្រុសចំនួន ៣.៨៤១នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
  32. ២១ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទផ្សារត្រីទាំងមូល ស្ថិតក្នុងភូមិបាលលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
  33. ២១ ឧសភា ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅកាន់វេទិកាអនាគតអាស៊ីថា បើកម្ពុជាមិនពឹងចិន តើឲ្យកម្ពុជាទៅពឹងអ្នកណាដើម្បីស្រោចស្រង់ប្រជាជន និងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាងនេះសម្ដេចតេជោ ក៏ឈ្លីចសួរផងដែរ ថា តើហេតុអ្វីតែងតែចោប្រកាន់លើទំនាក់ទំនងកម្ពុជា-ចិន ប៉ុន្ដែមិនចោទប្រកាន់លើទំនាក់ទំនងកម្ពុជា នឹងប្រទេសផ្សេងៗខណៈកម្ពុជាក៏មានទំនាក់ទំនងជ្រាលជ្រៅជាមួយប្រទេសជាច្រើនកន្លងមកនោះ។
  34. ២១ ឧសភា ២០២១ លោកឆានីបានប្រើពាក្យថា “មិនសូវខ្លាច ទេពស់វែក ខ្លាចតែស្រីពស់វែក” ដែលត្រូវបានបង្ហោះ ចូលទៅក្នុង Group ផ្ទាល់ខ្លួនមួយ រហូតដល់បានក្លាយ ជាប្រធានបទ ជជែកគ្នាក្រៅផ្លូវការ។មានការលើកឡើងថា ជាការ បង្ហោះក្នុងន័យថា ឲ្យនារីណាម្នាក់ ហើយវាកាន់តែ ឡើងកម្តៅដែល ក្រោយប៉ុន្មានថ្ងៃមុននេះដែរ គេក៏បាន ឃើញ លោកស្រីចន ច័ន្ទលក្ខិណា ពោលពាក្យខ្លីមួយ លើបណ្តាញ សង្គមហ្វេសប៊ុកថា “ច រិតពាលា ជេរស្រី បា.ញ់.បោះ.ចេញ.កន្ទុយបណ្តើរៗ”ហើយអាណិតដែល.ដែលគ្នាខំលាក់.ពុតនិងរៀប.ឫកធ្វើជា.សុភាពបុរស.រយៈពេល.១០ឆ្នាំកន្លងមក ខ្ញុំសុខចិត្តឲ្យគេគិតថា.ជាស្រីកា.ច ស្រី.អា.ក្រក់ ក៏មិន.ជ្រកក្រោម.ម្លប់នៃសុភាព.បុរសពុត.ត្បុត.ជេរស្រី.មិន.បណ្តាក់មាត់ដែរ។
  35. ២១ ឧសភា ២០២១ ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ចិនកំពុងបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយបញ្ចេញវ៉ាក់សាំងចាក់តែមួយដូស ចំពេលប្រទេសនេះជួបការឆ្លងនៅរលកទី២ចាប់តាំងពីដើមឆ្នាំមក។ ចិនបានបញ្ចេញប្រើវ៉ាក់សាំងចាក់តែមួយដូសរបស់ខ្លួនឈ្មោះថា Convidecia នៅតំបន់កំរិតខេត្តយ៉ាងតិចចំនួន៧ រួមមានទីក្រុងប៉េកាំងជាហេតុនាំអោយមានសង្ឃឹមថាមនុស្សច្រើនទៀតនឹងទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនGlobal Timesកាលពីយប់ថ្ងៃព្រហស្បតិ៍។វ៉ាក់សាំងនេះផលិតដោយយោធា​ចិននិងក្រុមហ៊ុនចិនCanSino Biologicsតែត្រូវបាននាំទៅពិសោធន៍នៅអាហ្សង់ទីន ឈីលី ប៉ាគីស្ថាន រុស្ស៊ី អារ៉ាប៊ីសាអូឌីតនិងម៉ិកស៊ិច ។មន្ត្រីម្នាក់នៅខេត្តហ្សេជាំង កន្លែងដែលវ៉ាក់សាំងនេះត្រូវបានបញ្ចេញប្រើ បាននិយាយថា វ៉ាក់ចាក់តែមួយដូសជាការស្រេចនេះ មានការពេញនិយម។គិតមកត្រឹមថ្ងៃពុធ វ៉ាក់សាំងប្រមាណ៤៥០លានដូសត្រូវបានចាក់នៅចិន និងកាលពីថ្ងៃចន្ទចិនចាក់ជាង១៥លានដូស ដែលជាចំនួនអត្រាឯតទគ្គកម្ម។ទោះជាចាក់បានច្រើន តែចំនួនចាក់សរុបកន្លងមកទំនងជាមិនអាចសំរេចតាមគោលដៅ៤០ភាគនៃប្រជាជន១,៤ពាន់លាននាក់របស់ខ្លួននៅត្រឹមខែមិថុនាក្រោយនេះទេ។គ្រឿងលើកទឹកចិត្តដើម្បីអោយប្រជាជននាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ មានតាំងពីប្រេងឆា ដល់បណ្ណទទួលប្រាក់ ៕
  36. ២១ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបិទបំរាមគោចរ និងអនុញ្ញាតឲ្យបើកអាជីវកម្មមួយចំនួនក្នុង «តំបន់លឿង» ចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភានេះ សាលារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
  37. ២១ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ
  38. ២១ ឧសភា ២០២១ សាលារាជធានីភ្នំពេញ មិនទាន់អនុញ្ញាតបើកដំណើរការក្លឹបកម្សាន្ដគ្រប់ប្រភេទ, រោងភាពយន្ដ, ម៉ាស្សា, ក្លឹបហាត់ប្រាណ និងសារៈមន្ទីរឡើងវិញនៅឡើយទេ បើទោះបីបំរាមគោចរត្រូវបិទបញ្ចប់
  39. ២១ ឧសភា ២០២១ ដំណឹងវគ្គបន្ត!នៅខ័ណ្ឌឡាក់ស៊ី ក្រុងបាងកក រកឃើញឆ្លងរីករាល​ដាលបម្លែងថ្មីពូជខ្សែឥណ្ឌាពីចំនួន១៥ទៅ៨០នាក់ហើយ(ចំណោមនោះជាជនជាតិខ្មែរ៥នាក់)
41.CanSinoBIO Announces Approval for its Single-Dose COVID-19 Vaccine Convidecia™ in ChileTIANJIN, China, April 8, 2021 /PRNewswire/ -- CanSino Biologics Inc. ("CanSinoBIO") (HKEX: 06185) today announced that the Instituto de Salud Pública de Chile ("ISP") granted emergency use authorization for its Recombinant Novel Coronavirus Vaccine (Adenovirus Type 5 Vector) ("Ad5-nCoV", trade name: Convidecia™). This marks the first approval of Convidecia™ in South America and the first single-dose COVID-19 vaccine approved for emergency use in Chile.

COVID-19 Vaccination Team Roles
1. Registration Clerk: Check clients in, distribute forms to clients
2. Greeter: Greet clients at the clinic site entrance
3. Medical Station Staff: Provide first aid to clients & staff, and assist Medical Station Staff and injectors with clients experiencing severe reaction to vaccine
4. Post- Injection Waiting Area Staff: Observe and assist clients in post-injection waiting area. For some FQHC teams, must be MD, PA, CNP, RN, or EMT.
5. Supply/Logistics Staff: Clinic site set-up and take-down; assist with vaccine clinic supplies
6. Usher: Assist with client flow through the clinic site
7. Vaccine Injector: Administer vaccine injection into upper arm of clients. Must be currently licensed as a MD, PA, CNP, Pharmacist, RN, LPN, CMA, Dentist, or Veterinarian. (The U of M MRC is following guidance from MDH regarding credentials required to serve as vaccine injector. FQHC clinics may have different requirements for vaccine injectors.)
  1. ២០ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ២០ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៤១៥នាក់ (ឆ្លងសហគមន៌: ៤១១ នាំចូល: ៤) និងមានជាសះស្បេីយ #៧៤៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៣៦៩៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៥៧០០នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #១៦៤នាក់ ។
  2. ២០ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៤១៥ នាក់ទៀត ជាសះស្បើយ ៧៤៥ នាក់ និងស្លាប់ ០៥ នាក់- ករណីឆ្លងសហគមន៍ ៤១១ នាក់- អ្នកដំណើរពីបរទេស ០៤ នាក់- អ្នកឆ្លងសរុប= ២៣,៦៩៧ នាក់- អ្នកជាសះស្បើយ= ១៥,៧០០ នាក់- អ្នកស្លាប់= ១៦៤ នាក់។
  3. ២០ ឧសភា ២០២១ Rasmei Kampuchea Daily អភិបាលរាជធានី៖ ចាត់ចែងឱ្យពេទ្យ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើកទី១ ជូនជនចាស់ជរា គ្មានទីពឹង , ជនវិបល្លាសបញ្ញា និងជនអនាថា ចំនួន ៣៤៣ នាក់ នៅមណ្ឌសំចតសង្គមកិច្ច រាជធានីភ្នំពេញ ព្រៃស្ពឺ
  4. ២០ ឧសភា ២០២១ Yang Saing Koma ចាប់ពីថ្ងៃ១០ កុម្ភ: ដល់ ១៩ ឧសភា ២០២១ កម្ពុជាទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងបាន ២១៦៨២៣៩ នាក់ហេីយ (១ដូស) គឺ២១,៦៨ % នៃប្រជាជនគោលដៅ១០លាននាក់។អ្នកចាក់បាន២ដូសគឺមាន១៣៣៥៦៤៥នាក់ គឺ១៣,៣៥ ភាគរយ។ដេីម្បីសម្រេចគោលដៅ ១០ លាននាក់យេីងត្រូវការចាក់វ៉ាក់សាំង២០លានដូស តែពេលនេះចាក់បានជាង២,១លានដូស គឺនៅខ្វះជិត១៨ លានដូសទៀត។បេីតាមល្បឿនចាក់វ៉ាក់សាំងដូចខែឧសភានេះគឺជាមធ្យមប្រហែលជាង ៥០ ០០០ ដូស យេីងអាចត្រូវការពេល ១៦០ថ្ងៃ ឬជាង៥ខែដេីម្បីសម្រេចភាពស៊ាំសហគមន៍ទូទាំងប្រទេស។តែដេីម្បីស្តារសេដ្ឋកិច្ចឡេីងវិញទាន់ពេលហេីយការពារការឆ្លងបានច្រេីនយេីងគួរតែផ្តោតការចាក់វ៉ាក់សាំងលេីអ្នកលក់តាមផ្សារនិងហាង អ្នកធ្វេីការតាមសណ្ឋាគារ  កម្មកររោងចក្រ និងប្រជាពលរដ្ឋរស់នៅតំបន់ទេសចរណ៍ជាពិសេសសៀមរាបឲ្យហេីយក្នុងខែឧសភា មិថុនា និងកក្កដា ២០២១ នេះ។ការចាក់វ៉ាក់សាំងបៀបនេះធ្វេីឲ្យយេីងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចបានច្រេីន និងត្រៀមស្តារវិស័យទេសចរណ៍បានទាន់ពេលហេីយកាត់បន្ថយហានិភ័យនៃការឆ្លង។
  5. ២០ ឧសភា ២០២១ Chan Born កម្ពុជាគិតពីថ្ងៃទី ២០ កុម្ភៈ ដល់ ១៨ ឧសភា ២០២១ ត្រូវជា ៩៦ ថ្ងៃ ចាក់វាក់សាំងបានមនុស្ស ២,១៣៣,១១៦ នាក់ ត្រូវជា ៤,២២៦,២៣២ ដូស ដូច្នេះល្បឿនចាក់ថ្នាំ គឺ ៤៤,៤៤០ នាក់/ថ្ងៃ។ បើសិនជា គ្រូពេទ្យ ១នាក់ចាក់ បាន ២០០នាក់ ដូច្នេះ ត្រូវការគ្រូពេទ្យសរុប ២២២ នាក់/ថ្ងៃ។
  6. ២០ ឧសភា ២០២១ Chan Born សម្រាប់ផ្នែកយោធា រយៈពេល ១៦ថ្ងៃ នៃយុទ្ធនាការចាក់វាក់សាំងតំបន់ក្រហម គឺចាក់បានចំនួន ៦៩៤,២១៣ នាក់/ ១៦ថ្ងៃ ដូច្នេះល្បឿន គឺ ៤៣,៣៨៨ នាក់/ដូស/ថ្ងៃ។  
  7. ២០ ឧសភា ២០២១ Chan Born ចំនួនបុគ្គលិក១ ស្ថានីយ៍មាន ២០ នាក់  រួមមាន ៥ នាក់គ្រូពេទ្យ, ១០នាក់បម្រើការនិងសណ្តាប់ធ្នាប់, ធ្វើបណ្ណចាក់វ៉ាក់សាំង ០៣ នាក់ និងអាច ១ ទៅ ២ នាក់ ផ្នែកដឹកញ្ជូន។
  8. ២០ ឧសភា ២០២១ Chan Born ល្បឿនចាក់វាក់សាំងមានពី ១៨០នាក់ ទៅ ២០០ នាក់/១គ្រូពេទ្យ
  9. ២០ ឧសភា ២០២១ ៣០ មេសា ២០២១ទាក់ទងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ បើតាមរបាយការណ៏នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានឱ្យដឹងថា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងតំបន់ក្រហមឱ្យស្របតាមដែនការកំណត់នោះ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួន ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន២៧០នាក់។
  10. ២០ ឧសភា ២០២១ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋបាន ១,០៤៥,៦២៣នាក់ ក្នុងនោះតំបន់ក្រហមចំនួនជាង៧៤ម៉ឺននាក់។
  11. ២០ ឧសភា ២០២១ Carl Robinson I am very sad to report the passing of Song Chhang, Khmer Army military spokesman and later Minister of Information from my days covering the Cambodia War (1970-75), and a particularly close friend over the past 12 years as I helped fulfill his lifelong dream of reconnecting with old war correspondents and build a memorial to the 40 international & Cambodian journalists who were killed or disappeared in that horrible war.  We last caught up here in Phnom Penh four years ago in July 2017 on his annual returns to his native land from Long Beach CA despite wheelchair-bound from multiple strokes.  A fighter to the end.  A true Cambodian Patriot -- in all its contradictions, past & present -- and a very dear late-life friend.  I'll miss you.  And may Buddha bless you, Chhang Song.
  12. ២០ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ក្នុងនោះ កម្មការិនី ចំនួន ៥១នាក់ (ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ២៨នាក់ ស្រុកព្រៃឈរ ១២នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្តាល ០១នាក់) និងម្តាយអ្នកជំងឺកូវីដ-១៩ ស្រុកកងមាស ០១នាក់ ក្នុងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ៕
  13. ២០ ឧសភា ២០២១ យោងតាមការធ្វើកោសល្យវិច័យ លើសាកសពរបស់អ្នកជំងឺកូវីដ ១៩ អាយុ ៦២ ឆ្នាំម្នាក់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា ដែលបានស្លាប់ បន្ទាប់ពីទទួលការព្យាបាលរយៈពេល ១៤ ថ្ងៃ បានបង្ហាញថា វីរុសនេះនៅតែមានជីវិត នៅក្នុងមាត់ បំពង់ ក និងច្រមុះរយៈពេល ១៨ ម៉ោង នៅក្នុងខ្លួនសាកសព ។
  14. ២១ ឧសភា ២០២១ មហាជនភ្ញាក់ផ្អើលស្មានមិនដល់ថា អតីតម្ចាស់ផលិតកម្ម KH Promotion ដែលធ្លាប់តែល្បីល្បាញ ធ្លាក់ខ្លួនក្លាយជាអ្នកដឹកជញ្ជូននារដូវកាលកូវីដ១៩ ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញ លោក តាំង គីមហេង អតីតម្ចាស់ផលិតកម្ម KH Promotion ដែលជាផលិតកម្មដ៏ល្បីខ្លាំងកំឡុងឆ្នាំ៩០ ដោយនៅពេលនេះលោកធ្លាក់ខ្លួនទៅជាអ្នកលក់ពុទ្រា និងពុទ្រាឆឹងស្ក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទៅវិញ។ ហើយកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺឥលូវនេះអតីតម្ចាស់ផលិតកម្មចម្រៀងដ៏ធំខាងលើបានបង្ហោះសារផ្សព្វផ្សាយថា លោកក៏ទទួលសាវាកម្មដឹកជញ្ជូនឥវ៉ាន់ទូទាំងខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញដែរ ដោយថ្លៃសេវាត្រឹមតែ ៤ពាន់រៀលប៉ុណ្ណោះ ។លោក តាំង គីមហេង បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំបាទឈ្មោះ គឹម ហេង បើអ៊ំ ពូ មុីង បងប្អូនត្រូវការដឹកអីវ៉ាន់យកទៅជូនអតិថិជនក្នុងខ័ណ្ឌទាំង១៤នៃក្រុងភ្នំពេញ ខ្ញុំដឹកយកសេវ៉ាតែ៤ពាន់រៀលទេសូមមេត្តាជួយចែកការងារខ្ញុំធ្វើផង លេខទូរស័ទ្ទខ្ញុំ 010555563/090868382 សូមអរគុណ សូមគោរពនៅការរីករាយដឹកជញ្ជូនដោយរហ័សទាន់ចិត្ត” ។
  15. ២០ ឧសភា ២០២១ រដ្ឋបាលខេត្តតាកែវ សម្រេចបិទការលក់ដូរទាំងអស់ក្នុង «ផ្សារសំរោងយ៉ោង» ចាប់ពីថ្ងៃនេះ រហូតដល់មានជូនដំណឹងជាថ្មី។
  16. ២០ ឧសភា ២០២១   Fresh News (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្តដឹកជញ្ជូន និង រថយន្តបម្រើប្រតិបត្តិការធន់ធំ របស់ខ្លួន រត់លើផ្លូវ ដើម្បី ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺដាស់ម៉ាស៊ីន សាកអាគុយ និង ពង្រឹងដៃចង្កូត បន្ទាប់ពីទុកចោលក្នុងអង្គភាពពុំបានចេញប្រត្តិបតិ្តការអស់មួយរយៈធំ ក្នុងអំឡុងពេលនៃការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ។ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ជាយថាហេតុផ្សេងៗ ក៏ដូចជាត្រៀមចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ ដូច្នេះការថែរទាំ លក្ខណៈបច្ចេកទេស លើមធ្យោបាយសម្ភារៈ ត្រូវបានលោកមេបញ្ជាការ ចាត់ទុកជាអទិភាពចាំបាច់សម្រាប់បណ្តាអង្គភាពចំណុះត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ៕
  17. ២០ ឧសភា ២០២១ Chan Born អ៊ីស្រាអែល ប៉ាឡេស្ទីន៖ សង្រ្កាមនៅបន្ត មិនទាន់មានអ្នកព្រមចាញ់។ ការទំលាក់បែក ដ្រូន យន្តហោះចម្បាំង និង កាំភ្លើងធំជាង ១០ ថ្ងៃ សម្លាប់ទាហាន ហាម់ាស់ មិនដល់ ១០០ នាក់ ចំណោម ទាហានសរុបជាង ២០,០០០ នាក់ នេះជាអ្វីដែល អ៊ីស្រាអែលមិនអាច បញ្ឈប់ត្រឹមណឹង។ យុទ្ធនាកំទេច បណ្តាញរូងក្រោមដី ជារឿងស្មុកស្មាញ មានតម្លៃខ្ពស់ ដោយសមត្ថិភាពចារកម្មផ្កាយរណបអាច មើលបានជម្រៅ ១៨ មែត្រ តែពួក Hamas ជីករូងជម្រៅ ២២ មែត្រ សម្រាប់ដឹកគ្រាប់ ស្បៀង ចល៍តកម្លាំងចូលក្នុងទឹកដីអ៊ីស្រាអែលជម្រៅ ៣ គម !
  18. ២០ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្ដីពីការកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ»
  19. ២០ ឧសភា ២០២១ សម្ដេចតេជោ ហ៊ុន សែន ៖ «ការផ្អាក EBA លែងមានឥទ្ធិពលអ្វីទាំងសម្រាប់កម្ពុជា។ កម្ពុជាស្ម័គ្រចិត្តបង់ពន្ធ២០% ទៅកាន់សហភាពអឺរ៉ុបជាធម្មតា។ កម្ពុជាមិនយកឯករាជ្យ និងអធិបតេយ្យរបស់ខ្លួន ទៅដោះដូរនឹងភាពអនុគ្រោះ ឬជំនួយណាមួយឡើយ»។
  20. ២០ឧសភា ២០២១ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីណែនាំស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩
  21. ២០ ឧសភា ២០២១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។ ក្នុងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ហើយក៏បានឆ្លើយនឹងសំណួររបស់អ្នករៀបចំកម្មវិធីពាក់ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងបញ្ហាតំបន់មួយចំនួនផងដែរ។ ខាងក្រោមនេះ ជាសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងសន្និសីទនាព្រឹកមិញនេះ
  22. ២០ ឧសភា ២០២១ សំណុំរឿងដ៏កក្រើកមហាជនរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ត្រូវបានទម្លាយការពិត ក្រោមកណ្តាប់ដៃស្វែងរកយុត្តិធម៌ពិតប្រាកដ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត សម្តេចតេជោសែន
  23. ២០ ឧសភា ២០២១ ២៤ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភា នេះតទៅ ។សាលារាជធានីបានអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ  👉 លើកលែងតែផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម មិនត្រូវបាន អនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ 👉 អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។  💢 ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និង គណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការ ផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស   ហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ 💢 ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ នឹងត្រូវអនុវត្តការផាកពិន័យ ជាបន្ទាន់ចំពោះបុគ្គលល្មើស
  24. ២០ ឧសភា ២០២១ ២៤ មេសា មេសា ២០២១ រយៈពេល ១៤ ថ្ងៃ (២៤ មេសា-៧ ឧសភា) :- បិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ- អាជីវករ សន្តិសុខ បុគ្គលិក កម្មករ ដែលបំរើការក្នងផ្សារ និងគ្រួសារពាក់ព័ន្ធ ត្រូវធ្វើសំណាក រួចហើយធ្វើចត្តាឡីស័ក
  25. ២០ ឧសភា ២០២១ ៦ ឧសភា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩  សម្រេច!! បន្ត  បិទផ្សារ ៧ថ្ងៃទៀត ទាំងផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុង #រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១!
  26. ២០ ឧសភា ២០២១ កងពលតូចលេខ៧០ ម្ជុលទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ  បានចាក់ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំង របស់កងពលតូចលេខ៧០ សរុបចំនួន ៩.៥៥៥នាក់ (ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៩.៥៥៥នាក់ (ស្រីចំនួន ៥.២៥៣នាក់  និងប្រុសចំនួន ៤.៣០២នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖* ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)* ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)* ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់)* ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង)* ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់)* ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕
  27. ២០ ឧសភា ២០២១ រដ្ឋបាលខេត្តព្រះសីហនុបិទបញ្ចប់ការលក់ដូរគ្រឿងឧបភោគបរិភោគដោយប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថាគិតត្រឹមរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តសង្កេតឃើញថា ការលក់ដូរគ្រឿងឧបភោគបរិភោគតាមមធ្យោបាយចល័តហាក់មិនសូវមានបងប្អូនមកទិញឡើយ ដូច្នេះរដ្ឋបាលខេត្ត សម្រេចបញ្ឈប់ការលក់ដូរគ្រឿងឧបភោគបរិភោគដោយប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ចាប់ពីពេលនេះតទៅ។
  28. ២១ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ១,០៥៧,២៥៦ នាក់ ក្នុងនោះតំបន់ក្រហមជាង ៧៥ម៉ឺននាក់
  29. ២០ ឧសភា ២០២១ ក្រចេះ៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ជូនគ្រួសារយោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះ ដោយការស្ម័គ្រចិត្ត និងតាមការគ្រោងទុកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី២ ប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។
  30. ២០ ឧសភា ២០២១ Fresh News អូស្ត្រាលី រកឃើញបញ្ហាកំណកគ្រាប់ឈាមចំនួន ០៦ករណីទៀតដែលជាប់ទាក់ទងនឹងវ៉ាក់សាំង AstraZeneca
  1. ១៩ ឧសភា ២០២១ Samdech Hun Sen, Cambodian Prime Minister ជាទិវាជាតិនៃការចងចាំ ២០ ឧសភា ! ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
  2. ១៩ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៩ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៩៣នាក់ (ឆ្លងសហគមន៌: ៣៩២ នាំចូល: ១) និងមានជាសះស្បេីយ #៦១២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២៣២៨២នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៤៩៥៥នាក់ និង ស្លាប់ថ្មី #៣នាក់ សរុបស្លាប់ #១៥៩នាក់ ។
  3. ១៩ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៣៩៣ នាក់ទៀត ជាសះស្បើយ ៦១២ នាក់ និងស្លាប់ ០៣ នាក់- ករណីឆ្លងសហគមន៍ ៣៩២ នាក់- អ្នកដំណើរពីបរទេស ០១ នាក់។- អ្នកឆ្លងសរុប= ២៣ ២៨២ នាក់- អ្នកជាសះស្បើយ= ១៤ ៩៥៥ នាក់- អ្នកស្លាប់= ១៥៩ នាក់ ។
  4. ១៩ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK ថ្ងៃនេះកម្ពុជា បានបន្តព្យាបាលអ្នកជំងឺកូវីដ-១៩ ឲ្យជាសះស្បើយចំនួន ៦១២នាក់ ឆ្លងថ្មីចំនួន ៣៩៣នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣នាក់។
  5. ១៩ ឧសភា ២០២១ Fresh News TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានាធិបតីចិន ស៊ី ជិនពីង សម្តែងការអបអរសាទរចំពោះយានអវកាស «ស៊ូរ៉ុង» ចុះចតដោយជោគជ័យលើភពអង្គារ
  6. ១៩ ឧសភា ២០២១ (បាងកក)៖ ពលរដ្ឋថៃមួយចំនួនដែលមិនចង់រង់ចាំចាក់វ៉ាក់សាំង COVID-19 ពីរដ្ឋាភិបាលរបស់ពួកគេ បានសម្រេចចិត្តជ្រើសរើសជម្រើសថ្មីមួយដោយសុខចិត្តចំណាយ ប្រាក់រាប់ពាន់ដុល្លារធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសដើម្បីបានចាក់វ៉ាក់សាំងដែលជាទូទៅគេហៅ «វ៉ាក់សាំងទេសចរណ៍»។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។ តម្រូវការវ៉ាក់សាំងបានកើនឡើងយ៉ាងគំហុក ខណៈប្រទេសថៃកំពុងតស៊ូប្រយុទ្ធនឹងរលកថ្មីនៃ COVID-19 ដែលនេះជំរុញឱ្យពលរដ្ឋមួយចំនួនងាកទៅរកកញ្ចប់ ដំណើរកម្សាន្តទៅក្រៅប្រទេស ដែលមានភ្ជាប់ជាមួយការវ៉ាក់សាំងដោយឥតគិតថ្លៃ។ លោក Rachphol Yamsaeng ជានាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Unithai Trip បានគូសបញ្ជាក់ដូច្នេះថា៖ «ពលរដ្ឋដែលជ្រើសយកជម្រើសនេះ គឺដោយសារតែពួកគេមិនចង់រង់ចាំយូរតទៅទៀតដើម្បីបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃ។ បើសិនជាពួកគេមានជម្រើស ហើយមានលទ្ធភាពស្វែងរកការចាក់វ៉ាក់សាំង នោះពួកគេសុខចិត្តចំណាយប្រាក់ជំនួសឱ្យការរង់ចាំដែលមិនដឹងថាយូរប៉ុណ្ណា ទើបបាន ចាក់វ៉ាក់សាំង»។ គួរបញ្ជាក់ថា បើតាមលោក Rachphol Yamsaeng ពលរដ្ឋថៃម្នាក់ត្រូវចំណាយប្រាក់យ៉ាងហោច ២,៣០០ដុល្លារក្នុងម្នាក់ សម្រាប់កញ្ចប់ដំណើរកម្សាន្តទេសចរណ៍ រយៈពេល ១០ថ្ងៃ ទៅកាន់ទីក្រុង Los Angeles, San Francisco និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិកជាទីដែលពួកគេអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដោយឥតគិតថ្លៃ៕
  7. ១៩ ឧសភា ២០២១ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថារដ្ឋបាលរបស់លោកនឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចំនួន 80លានដូស ទៅបរទេសក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ។ លោកប្រធានាធិបតី បៃដិន ថ្លែងថាៈ «វាជារឿងត្រឹមត្រូវត្រូវធ្វើ។ វាជារឿងឆ្លាតវៃត្រូវធ្វើ។ វាជារឿងរឹងមាំត្រូវធ្វើ។»អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីសប្តាហ៍មុនថា ស្ថាប័នអន្តរជាតិ COVAX កំពុងប្រឈមកង្វះវ៉ាក់សាំង ដើម្បីបញ្ជាទិញយកទៅចែកចាយដល់ប្រទេសក្រីក្រនិងបានអំពាវនាវដល់ប្រទេសអ្នកមានបង្វែរវ៉ាក់សាំងដែលត្រូវចាក់ឱ្យកុមារមកឱ្យស្ថាប័នកូវ៉ាក់វិញ ដើម្បីចែកដល់ប្រទេសដែលមានចំណូលទាបវិញ៕
  8. ១៩ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ អំណោយជាម៉ាសរបស់ សម្បុរសជនកូរ៉េបានផ្តល់ឱ្យក្រសួងការពារជាតិកម្ពុជាតាមរយៈការិយាល័យអនុព័ន្ធយោធាកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំ ក្នុងអគារមិត្តភាពទីស្តីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត សូមថ្លែងអំណរគុណចំពោះសម្បុរសជនកូរ៉េដែលបានផ្តល់ជំនួយជាម៉ាសដល់ក្រសួងការពារជាតិ ជាជំនួយដែលក្រសួងការពារជាតិ កំពុងត្រូវការជាចាំបាច់ពិសេសក្រុម ការងារ ក្រុមគ្រូពេទ្យដែលកំពុងប្រតិបត្តិការក្នុងតំបន់ក្រហម ដែលក្រសួងការពារជាតិជាអ្នក ទទួលខុសត្រូវក្នុងយុទ្ធនាការការចាក់វ៉ាក់សាំងកូវីដ១៩ជូនកងទ័ព គ្រួសារកងទ័ព កម្មករ និយោជិតដែលជាតំបន់ហានិភយ័ខ្ពស់ផងដែរ ។
  9. ១៩ ឧសភា ២០២១ Koh Santepheap Daily ព្រឹកព្រលឹមស្រាងៗថ្ងៃនេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននាំគ្នាមកតម្រង់ជួរ ដើម្បីរង់ចាំចាក់វ៉ាក់សាំងលើកទី២ ខណៈមណ្ឌលចាក់វ៉ាក់សាំងមិនទាន់បើកទ្វារនៅឡើយ
  10. ១៩ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណ អ្នកកូវីដ១៩ ចំនួន៩៤ នាក់ លទ្ធផលថ្ងៃ១៨ ឧសភា ២០២១។
  11. ១៩ ឧសភា ២០២១ GRK News ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី អោក សំណាង នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទទួលសម្ភារៈបរិក្ខាពេទ្យក្នុងការបង្ការទប់ស្កាត់ជំងឺ​កូវីដ-១៩ ពីសំណាក់ បញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅច្រកព្រំដែនកម្ពុជា-វៀតណាម(បាវិត)។សម្ភារៈបរិក្ខារួមមានសម្លៀកបំពាក់ការពារ ១០០ កំផ្លេ, ម៉ាស ១០ម៉ឺន, ជេលលាងដៃ ៥០០ប្រអប់, ថ្នាំកំចាត់មេរោគ ២២៥គីឡូក្រាម, ធុងបាញ់ថ្នាំ ១០ធុង, មីកញ្ចប់ ៥០០កេស និងត្រីខ ២០កេស។
  12. ១៩ ឧសភា ២០២១ បាត់ដំបង គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មានកូវីដឆ្លងថ្មី ៧នាក់សរុប ១០៣នាក់ ជាសះស្បើយ សរុប ៣៨នាក់ កំពុងព្យាបាល ៦៤នាក់ និងស្លាប់១នាក់។
  13. ១៩ ឧសភា ២០២១ សិង្ហបុរី ជាប្រទេសទីពីរដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ លើមនុស្សអាយុ១២-១៥ឆ្នាំ
  14. ១៩ ឧសភា ២០២១ រដ្ឋបាលស្រុក មណ្ឌលសីមា ខេត្តកោះកុង សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ស្ដីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព នៅ​ទីសាធារណ: និងឯកជនដែលមានមនុស្សច្រើន
  15. ១៩ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តបម្រាមគោចរមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី ២០ ខែឧសភា ដល់ថ្ងៃទី ២៧ ខែឧសភា ដោយបង្កើនការរឹតបន្តឹងកាន់តែខ្លាំងក្លាជាងមុនទ្វេដង
  16. ១៩ ឧសភា ២០២១ ទីបំផុតលោកឧកញ៉ា ឌួង ងៀប សម្រេចចិត្តប្ដឹងលែងលះជាមួយប្រពន្ធដើម តែប្រពន្ធមិនព្រមលែង ទីបំផុតលោកឧកញ៉ា ឌួង ងៀប សម្រេចចិត្តប្ដឹងលែងលះជាមួយប្រពន្ធដើម តែប្រពន្ធមិនព្រមលែងភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ខែ ឧសភាឆ្នាំ២០២១នេះភរិយាលោកឧកញ៉ា ឌួង ងៀ បគឺលោកជំទាវ ខុង លីស៊ីអាណាបានបង្ហាញវត្ត មានចូលទៅកាន់តុលាការតាមដីកាកោះហៅដើម្បីបំភ្លឺលើករណីបណ្តឹងលែងលះជាមួយស្វាមីលោកឧកញ៉ា ឌួង ងៀប។ការកោះហៅរបស់តុលាការសាលាដំបូងរាជធានីភ្នំ ពេញនេះគឺធ្វើឡើងក្នុងគោលបំណងបំភ្លឺជុំវិញតបតាមបណ្តឹងរបស់ស្វាមីគឺលោកឧកញ៉ា ឌួង ងៀបប្តឹងសុំលែងលះជាមួយភរិយាគឺលោកជំទាវខុង លីស៊ីអា ណា។ប៉ុន្តែបើតាមប្រភពព័ត៌មានបានលើក ឡើងថាមិនបានសម្រេចឡើយដោយលោកជំទាវ ខុង លីស៊ីអាណា មិនយល់ព្រមលែងលះ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ឧសភា ២០២១ លោកជំទាវ ខុង លីស៊ីអាណា បានធ្វើការផ្សាយផ្ទាល់ ដោយលោកស្រីបញ្ជាក់ថាមូលហេតុគឺឧកញ៉ា ឌួង ងៀប ត្រូវជាឪពុករៀបចំផែនការកម្ចាត់កូនខ្លួនឯងគឺលោកឧកញ៉ា ឌួង ឆាយ ដោយសារគាត់ខឹងកូនប្រុសបានជួយណែនាំមេធាវីការពារក្តីផ្លូវច្បាប់ដល់លោកស្រី ដើម្បីប្តឹងប្តីរឿងលួចមានស្រីសាហាយ រហូតឈានដល់មានកូនស្រីឥតខាន់ស្លាព្រមទាំងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារ ទៅធ្វើភូមិគ្រឹះ ២កន្លែង និងដីជាច្រើនកន្លែង ទៀតផង ។យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃនេះ លោកជំទាវ ខុង លីស៊ីអាណា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា គាត់(ឧកញ៉ា ឌួង ងៀប)ទាមទារលែងលះខ្ញុំតែខ្ញុំមិនព្រមលែងលះជាដាច់ខាត ព្រោះ ការលែងលះរបស់គាត់វាមិនសមហេតុ សមផលដែលខ្ញុំត្រូវលែងលះជាមួយគាត់ឡើយ
  17. ១៩ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចពីវិធានការរដ្ឋបាលបន្តសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ដោយកំណត់តំបន់លឿង និងតំបន់លឿងទុំ ហើយគ្មានតំបន់ក្រហមទៀតឡើយ។
  18. ១៩ ឧសភា ២០២១ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានដឹកនាំប្រជុំពិភាក្សាការងារនៅទីបញ្ជាការកងពលតូចលេខ៧០ ឯកឧត្ដម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានដឹកនាំប្រជុំពិភាក្សាការងារនៅទីបញ្ជាការកងពលតូចលេខ៧០ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅមានការចូលរួមពី ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងចៅសង្កាត់ទាំង៦ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។  ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ត្រូវដាក់ផែនការបង្កេីនទីតាំង ដេីម្បីពន្លឿនការចាក់វ៉ាក់សាំង ម្ជុលទី២ និងសិក្សាទីតាំងក្នុងការបន្តចាក់វ៉ាក់សាំងម្ជុលទី១ ទៅដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមិនទាន់បានចាក់វ៉ាក់សាំង ម្ជុលទី១ នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ។
  19. ១៩ ឧសភា ២០២១ ភ្នំពេញ៖អ្នកចេះច្បាប់ម្នាក់មកពីបរទេសដែលចេញមុខមុនគេខ្នះខ្នែងជួយកញ្ញាមានពេជ្ររីតាដោយបង្ហោះពាក្យបណ្តឹងរបស់នាងតាមហ្វេសប៊ុកនៅថ្ងៃទី១១ឧសភាជាថ្ងៃដែលលោកចៅក្រមកូយសៅចេញដិការឃុំខ្លួននាងធ្វើឲ្យមានការភ្ញាក់ផ្អើលពេញស្រុកអាឡូវត្រូវបានគេវាយប្រហារបង្អាប់វិញហើយ។តាមរយះបង្ហោះឯកសារគណមេធាវីអង្គភាពសារពត៍មានមួយបានលើកឡើងថាៈ លោក ដេវិដ ឆាណាវាដែល ប្រើ Facebook ឈ្មោះ «កូន មានវាសនា» បានអះអាងថា ខ្លួនជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្តី កញ្ញា មាន ពេជ្ររីតា និង លោកឧកញ៉ា ហេង សៀ ។ ធាតុពិត បុគ្គលរូបនេះ មិនមែនជាមេធាវី នោះទេ ។ បុគ្គលរូបនេះ ត្រូវបានក្រុមប្រឹក្សាគណៈមេធាវី លុបឈ្មោះចេញពីបញ្ជីគណៈមេធាវីតាំងពីឆ្នាំ២០០៣ មកម្ល៉េះ ។
  20. ១៩ ឧសភា ២០២១ ឯកឧត្ដម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ: ការអនុវត្តបំរាមគោចរនឹងបន្តរហូតដល់ថ្ងៃទី ២៦ខែឧសភា ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៣ភ្លឺ ។
  21. ១៩ ឧសភា ២០២១ ថ្ងៃមិញនេះ ក្រុមគ្រូពេទ្យធ្វើតេស្តកម្មករសំណង់នៅក្នុងខណ្ឌដូនពេញ ចំនួន៣០៤នាក់ ឃើញវិជ្ជមាន ៥៥នាក់
  22. ១៩ ឧសភា ២០២១ រដ្ឋបាលខេត្តប៉ោយប៉ែត ជូនដំណឹងពីលទ្ធផលធ្វើតេស្តរហ័ស (Rabit Test) រកឃើញវិជ្ជមាន១៤០នាក់ ក្នុងនោះជនជាតិថៃ១០៣នាក់
  23. ១៩ ឧសភា ២០២១ Facebook របស់កញ្ញា មាន ពេជ្ររីតា ត្រូវបានជនអនាមិកលួច Hack យកទៅគ្រប់គ្រង(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា Facebook ផ្លូវការរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ត្រូវបានជនអនាមិកលួច Hack យកទៅប្រើប្រាស់ និងគ្រប់គ្រង ខណៈដែល Facebook របស់កញ្ញាមិនត្រូវបានប្រើប្រាស់តាំងពីចាប់ខ្លួនមកម៉េ្លះ។លោកមេធាវី គី តិច បានបញ្ជាក់ថា តាំងពីថ្ងៃដែលនគរបាលខណ្ឌទួលគោកចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា (ថ្ងៃទី៨ ឧសភា) គឺកញ្ញាមិនបានប្រើប្រាស់ Facebook ទៀតទេ ដោយសារទូរស័ព្ទស្ថិតនៅក្នុងដៃរបស់នគរបាល និងតុលាការ។ ទើបតែយប់ថ្ងៃនេះ Facebook របស់កញ្ញាឃើញ Online ហើយកញ្ញាសាកចូលក្នុង Facebook របស់ខ្លួនចូលលែងកើតដោយសារ Username និង លេខសំងាត់ត្រូវបានគេលួច Hack និងដូរលេខកូដថ្មី៕
  24. ១៩ ឧសភា ២០២១ ក្រុមការងារក្រសួងសុខាភិបាលបាននាំយកថវិកា ចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសពចំនួន៦គ្រួសារដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ស៊ុំ សារិទ្ធ បាននាំយកថវិការបស់រាជរដ្ឋាភិបាល ចូលរួមរំលែកមរណទុក្ខ ចំពោះក្រុមគ្រួសារសពដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងមួយគ្រួសារថវិកាចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល) នៅថ្ងៃពុធ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១
  25. ១៩ ឧសភា ២០២១ គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ «ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕
  26. ១៩ ឧសភា ២០២១ 20 May, 1970 Mao Zedong declares his support for Norodom Sihanouk.
  27. ១៩ ឧសភា ២០២១ May 20 .1973 - CPK institutes new peasant collectivization campaign.
  28. ១៩ ឧសភា ២០២១ May 20 ,1975- Meeting held in the old sports center in Phnom Penh. Orders issued to execute former members of the Lon Nol government.
  29. ១៩ ឧសភា ២០២១ May 19, 1976 - Chan Chakrey, army deputy chief of staff, arrested.
  30. ១៩ ឧសភា ២០២១ May 1978- Commanders and commissars in Eastern Zone arrested and/or executed.
  31. ១៩ ឧសភា ២០២១ May 25-29,1978 - Two divisions of Ke Pauk's Central Zone troops battle rebel troops near Suong.
  32. ១៩ ឧសភា ២០២១ May 27 ,1978- So Phim and Heng Samrin meet with Eastern Zone force commanders to plan resistance.
  1. ១៨ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៨ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៤៥នាក់ (ឆ្លងសហគមន៌: ៣៤៤ នាំចូល: ១) និងមានជាសះស្បេីយ #១៣៣៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២២៨៨៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៤៣៤៣នាក់ និង ស្លាប់ថ្មី #២នាក់ សរុបស្លាប់ #១៥៦នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ១៨  ឧសភា ២០២១ Meas Saborn មានអ្នកឆ្ងល់ថា បន្ទាប់ពីអាឈាមថោក អាងាប់ឈរ អាអត់កំណេីត រង្ស៊ីប្រមូលលុយពីលក់នាឡិកាទទួលបានប័ណ្ណផ្សងសំណាងពីមនុស្សស្ទើរសតិមួយក្ដាប់តូចដាក់ហោប៉ៅទុកចាយហើយនោះ តើនៅពេលឆាប់ៗខាងមុខនេះ អាគាត់រង្សុី នេះ មានល្បិចអ្វីទៀត ដើម្បីប្រមូលលុយទុកចាយបន្តទៅមុខ ។ បេីតាមអ្នកវិភាគស្ទេីរឯករាជ្យបានឱ្យដឹងថា ប្រហែលជាលក់ស្រោមអនាម័យឬថ្នាំឱ្យរួមភេទបានយូរ ព្រោះវិធីសាស្ត្រនេះមានមនុស្សស្ទេីរសតិមិនតិចទេដែលចូលចិត្ត ។
  3. ១៨  ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ក្នុងនោះ ស្រុកបាធាយ ០១នាក់, ស្រុកចំការលើ ០១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ០១នាក់ និងស្រុកកំពង់សៀម ០២នាក់(មកពីភ្នំពេញ) ក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
  4. ១៨  ឧសភា ២០២១ Kampuchea Thmey Daily ខេត្តកំពង់ស្ពឺបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៣៨ នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ
  5. ១៨  ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យការអនុវត្តពិន័យអន្តរកាលចំពោះបុគ្គលដែលមិនគោរពវិធានការរដ្ឋបាល និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
  6. ១៨  ឧសភា ២០២១ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញចុះត្រួតពិនិត្យទីកន្លែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅវិទ្យាល័យព្រះយុគន្ធរ។
  7. ១៨  ឧសភា ២០២១ Fresh News BREAKING: រកឃើញកម្មកររោងចក្រ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ២០នាក់ឆ្លងជំងឺកូវីដ១៩
  8. ១៨  ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងគ្រាអាសន្ននៃការរាតត្បាតដោយជំងឺកូវីដ-១៩ កងយោធពលខេមរភូមិន្ទ បានឈរប្រកៀកស្មាយ៉ាងស្វាហាប់ ជាមួយកងទ័ពអាវស ដើម្បីភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋយើង។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន និងត្រូវចាកឆ្ងាយពីគ្រួសារ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ។
  9. ១៨ ឧសភា ២០២១ Vann Saray ខ្ញុំមិនទោមនស្សរឿងលោក សម រង្ស៊ី លក់នាឡិកាទេ។ តែខ្ញុំរង់ចាំមើលលុយលក់នាឡិកា បានដល់ដៃពលរដ្ឋខ្វះខាត់មែនអត់? ហើយបើដល់ ដល់ក្នុងបរិមាណណា? តែការលក់នេះពិបាកចំណេញបានលុយជូនអ្នករងគ្រោះណាស់។ នាឡិកា៥ដុល្លារ ចំណាយថ្លៃផ្ញើចុះឡើងក៏ចង់អស់ថ្លៃដើមទៅហើយ នេះបើក្នុងករណីទិញ ហើយមាននាឡិកាប្រគល់ឱ្យអ្នកទិញមែននោះ។ តែបើគ្រាន់តែទិញ ហើយគ្មាននាឡិកាឱ្យនោះមិនថ្វីទេ អាច​សល់លុយជូនអ្នករងគ្រោះ។ អ្វីខ្ញុំបារម្ភមួយទៀតនោះ ខ្លាចមានតែនាឡិកាបង្ហាញ តែគ្មាននាឡិកាឱ្យអ្នកទិញបណ្ណ។ លក្ខខណ្ឌគេទិញ ទទួលបានលុយទើបរៀបចំនាឡិកាជាក្រោយ។ បាននាឡិកា ឬមិនបានមិនដឹងទេ។ អ្នកទិញប្រយ័ត្នផង ទិញដូរតាមអនឡាញមិនសូវសមបំណងទេ។ សង្ឃឹមថាមិនយកពលរដ្ឋរងគ្រោះ ជាឈ្នាន់លក់នាឡិកាទៅចុះ។
  10. ១៨  ឧសភា ២០២១ Chan Born ការលាងលុយ ការរៃអង្គាសលុយ វាខុសគ្នាបើសិនជា បក្សស្របច្បាប់គេហៅថាការរៃលុយជួយបក្ស Fund Raising បើសិនជា បក្សខុសច្បាប់ ឬ ជាអង្គការភេរវកម្ម គេហៅជា ការលាងលុយ ដូចជា ពួកអាល់កៃដា លក់ទឹកឃ្មុំ ១ លីត្រ/១ដុល្លា តែដាក់ សែកលុយ ១ លានដុល្លាបង្កប់...។ ឥលូវ នៅស្រុកខ្មែរ គេលក់ នាឡិកា ដែលជា វិធី បង្វិលលុយ តាមប្រព័ន្ធធនាគារចេញក្រៅ....យើងឃើញ តាមហ្វេសប៊ុក ពួកគេ ត្អុញត្អែ ថាពិបាកបង្វិលលុយណាស់ ចាំដល់ ២៤ ម៉ោង...តាមធនាគារសុទ្ធតែមាន បុគ្គលិកជំនាញផ្នែក ប្រឆាំងភេរវកម្ម ដែលគាត់មានតួរនាទី ការពារលុយ កុំឲ្យចេញទៅ ខុសច្បាប់..៕
  11. ១៨  ឧសភា ២០២១ កំពង់ចាម៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះស្រុកបាធាយ ១នាក់, ស្រុកចំការលើ ១នាក់,(ពលករមកពីថៃ), ក្រុងកំពង់ចាម ១នាក់, ស្រុកកំពង់សៀម ២នាក់(មកពីភ្នំពេញ), កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងអំពីភូមិ.សង្កាត់ដែលអ្នកជំងឺរស់នៅ រួមមានៈ ភូមិពែងមាសត្បូង ឃុំស្ពឺ ស្រុកចំការលើ, ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ, ភូមិបឹងំកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាំម ភូមិព្រៃគុយ ឃុំស្រុក និងភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម។
  12. ១៨  ឧសភា ២០២១ ការលើកឡើងរបស់លោក ប៊ុន ហុន ខាងលើ បានធ្វើឡើង បន្ទាប់ពីមានឧកញ៉ាមួយចំនួនតូចបានធ្វើឲ្យខូចគោរមងារជាឧកញ៉ា តាមរយៈការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងពាក់ព័ន្ធការជួញដូរគ្រឿងញៀនជាដើម ។ គិតត្រឹមម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៨ ឧសភា ២០២១នេះ គេនៅមិនទាន់ដឹងពីចំនួនឧកញ៉ាពិតប្រាកដនៅស្រុកខ្មែរនោះនៅឡើយទេ តែតាមតួលេខពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៤ ឧក ញ៉ាមានជាង៧០០នាក់ ហើយតួលេខឧកញ៉ាបានឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២០ កើនដល់ជាង១០០០នាក់ ។ ដើម្បីទទួលបានគោរមងារជា"ឧកញ៉ា"ពីព្រះមហាក្សត្រ សប្បុរសជនដែលមានលុយ ឬទ្រព្យសម្បត្តិ ត្រូវបរិច្ចាគចាប់ពី១០ម៉ឺនដុល្លារឡើងទៅ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិ បាលក្នុងការកសាងស្ថាបនាហេដ្ឋារចបាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន ឬកិច្ចការងារមនុស្សធ៏មនានា ប៉ុន្តែអនុក្រឹត្យថ្មីដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីខែមីនា ២០១៧ សប្បុរសជននានាត្រូវបរិច្ចាគចាប់ពី៥០ម៉ឺនដុល្លារឡើងទៅ ទើបរាជរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រផ្តល់គោរមងារជា"ឧកញ៉ា" ៕
  13. ១៨  ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៣៤៥ នាក់ទៀត ជាសះស្បើយ ១ ៣៣៧ នាក់ និងស្លាប់ ០២ នាក់ - ករណីឆ្លងសហគមន៍ ៣៤៤ នាក់ - អ្នកដំណើរពីបរទេស ០១ នាក់។ - អ្នកឆ្លងសរុប= ២២ ៨៨៩ នាក់ - អ្នកជាសះស្បើយ= ១៤ ៣៤៣ នាក់ - អ្នកស្លាប់= ១៥៦ នាក់។
  14. ១៨  ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK  អាជ្ញាធរខេត្តបាត់ដំបង បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦នាក់ទៀត ដែលជាករណីឆ្លងមកពីបណ្តារាជធានី ខេត្ត និងមកពីក្រៅប្រទេស ។ ធ្លាយចេញពីមាត់អ្នកនាង ដេត ម៉ាលីណាផ្ទាល់ៗថាលោក ឌួង ឆាយ ទាក់ទងស្រីកំ.ណាន់ឪពុក ទើបឪពុករៀបគម្រោង
  15. ១៨  ឧសភា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបើកដំណើរអាជីវកម្មរោងចក្រចំនួន៣ឡើងវិញ នៅស្រុកព្រៃនប់ ក្រោយបិទដោយសារកម្មករកើតជំងឺកូវីដ
  16. ១៨  ឧសភា ២០២១ រដ្ឋបាលខេត្តកោះកុង លោកស្រី ដា អាជីវករលក់មាស ប្តូរប្រាក់ ក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ៣០ ដុល្លារ (សាមសិបដុល្លារ) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១
  17. ១៨ ឧសភា ២០២១ Chan Bornប្រៀបធៀបសង្រ្គាម ដើម្បីបទពិសោធន៍៖ សង្រ្គាមឆ្នាំ ១៩៤៥ ទ័ពអាកាសណាតូទំលាក់គ្រាប់បែក ១៥០ ទីតាំងក្នុងរយៈពេល ៥០ថ្ងៃ ទៅលើគោលដៅទ័ព អាឡឺម៉ង់ ដោយវិភាគថា គេត្រូវចំណាយពេល ៦ខែ ដើម្បីជួសជុល ផ្លូវរត់ Runways នីមួយៗ របស់ព្រលានយោធាអាឡឺម៉ង់ តែយោធាអាឡឺម៉ង់ គេជួសជុលភ្លាម ត្រឹម ៣ ថ្ងៃ ដូច្នេះ បានជា ផែនការ ណាតូ បរាជ័យ។   បែរមកមើលរឿង សង្រ្គាម កូវីដ ដែល រោងចក្រ ផ្សារ គ្រឹស្ថានជំនួញ ត្រូវបានប្រទេសខ្លះបិទ ដល់ ១៤ ថ្ងៃ ប្រទេសខ្លះគេបិទតែ ០៧ ថ្ងៃ គេបើកឡើងវិញ នេះជាមេរៀន ដែលកម្ពុជា គួរវិភាគ បែកចែក បុគ្គលិក ចាក់វា់សាំងបុគ្គលិក ដើម្បី អាចរំកិលពី ១៤ថ្ងៃ មក ៧ថ្ងៃ វិញ៕
  18. ១៨ ឧសភា ២០២១ រដ្ឋបាលខេត្តកោះកុង ឧត្តមសេនីយ៍ឯក យឿង សុខុន អនុប្រធានកិត្តិយសាខា និងលោកជំទាវ ពេជ្រ ភារុណ បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល (ពីរលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១
  19. ១៨  ឧសភា ២០២១ សមត្ថកិច្ច សម្រេចបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំបន្ទាប់ពីមានប្រជាពលរដ្ឋ៩នាក់បានស្លាប់ដោយពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល មន្ត្រីជំនាញចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្តាលឱ្យប្រជាពលរដ្ឋ នៅស្រុកល្វាឯម ខេត្តកណ្តាលបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់រហូតដល់០៩នាក់ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល រួមជាមួយមន្រ្តីជំនាញមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានក.ប.ប. បានចុះសហការស្រាវជ្រាវដល់ទីតាំងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិតាស្គរ ឃុំសារិកា ស្រុកល្វាឯក ខេត្តកណ្តាល ដើម្បីពិនិត្យនិងស្វែងរកសំណាកដែលនៅសេសសល់ មកវិភាគរកមូលហេតុដែលបណ្តាលឱ្យពុល។  ក្នុងឱកាសនោះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស និងស្រាថ្នាំ ដែលសង្ស័យថាជាដើមហេតុនៃការស្លាប់របស់ជនរងគ្រោះ។  ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើតេស្តដោយឧបករណ៍រថយន្តពិសោធន៍ចល័ត និងទទួលបានលទ្ធផលបឋម ដូចខាងក្រោម៖ - ស្រាសត្រាំថ្នាំ មានសារធាតុមេតាណុល ២.៥% - ស្រាស មានសារធាតុមេតាណុល ២.៥% - ស្រាសទើបតែបិតហើយ មិនមានសារធាតុមេតាណុលទេ បន្ទាប់មក មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាល បានធ្វើកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន និងដកយកគំរូមួយចំនួន យកមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានក.ប.ប. ដើម្បីបញ្ជាក់លទ្ធផល កាន់តែច្បាស់។ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានបានសម្រេចឱ្យម្ចាស់សិប្បកម្មធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតស្រាស និងស្រាថ្នាំជាបណ្តោះអាសន្ន រង់ចាំអនុវត្តនីតិវិធីបន្ត ៕ ដោយៈ ភ័ណ, រូបភាព៖ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល
  20. ១៨ ឧសភា ២០២១ វេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមកចាក់វ៉ាក់សាំង សូមគោរពទៅតាមវេនរបស់ខ្លួន ដើម្បីកុំឱ្យកកស្ទះ បង្កឱ្យមានលទ្ធភាពចម្លងជំងឺកូវីដ-១៩
  21. ១៨  ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវិដ១៩ ចំនួន ១៤៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន
  22. ១៨ ឧសភា ២០២១ ដេត ម៉ាលីណា ថាលោកឌួង ឆាយ ញ៉ែស្រីស្នេហ៍របស់ឪខ្លួនឯង ទើបឪពុកខឹងកាន់តែខ្លាំង(មានវិដេអូ)
  23. ១៨ ឧសភា ២០២១ (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។បើតាមសេចក្តីការព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សនយោបាយចំនួន៤ គណៈកម្មការរៀបចំការ បោះឆ្នោតខេត្តកំពត បានរៀបចំពិធីចាប់ឆ្នោតដោយព្រះសង្ឃ ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
  24. ១៨ ឧសភា ២០២១ Chan Born ពលរដ្ឋ៩នាក់បានស្លាប់ដោយពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល--ពីមុន ត្រូវការពេល ៣ខែ ផលិតស្រា សព្វថ្ងៃ ៣ ថ្ងៃ គេទិញ មេអាស៊ីត លាយស្រូវ ឡើងរលាយបែកពពុះស្កុល កើតជាស្រា។ វិធីមួយទៀត គឺ ថ្នាំសម្លាប់សត្វល្អិត អាចលាយធ្វើអាកុលក៍បាន ធ្វើជាស្រាក៍បាន។
  25. ១៨  ឧសភា ២០២១ រដ្ឋបាលខេត្តបាត់ដំបង សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៧នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៣នាក់ ។
  26. ១៨  ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺ ជូនព័ត៌មានពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣៨នាក់ បន្ថែមទៀត។
  27. ១៨ ឧសភា ២០២១ Pursat Provincial Hall BREAKING NEWS: នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៥នាក់ (ស្រី០៣នាក់) មកពីភ្នំពេញ និងកំពង់ឆ្នាំង។គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៦៧នាក់ (ស្រី៣៤នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៦ករណី (ស្រី០៣នាក់) មរណៈភាព ចំនួន២នាក់ (ស្រី០១នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៥៩ករណី (ស្រី៣០នាក់)៕
  28. ១៨ ឧសភា ២០២១ Gate News TOP NEWS : រកឃើញអ្នកវិជ្ជមានកូវីដ១៩ #143នាក់ នៅភ្នំពេញថ្ងៃនេះ (ខណ្ឌសែនសុខច្រើនជាងគេ 30នាក់ និងខណ្ឌពោធិ៍សែនជ័យ 26នាក់)
  29. ១៨  ឧសភា ២០២១ ក្រសួងការពារជាតិ បានចេញផ្សាយ របាយការណ៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,០២៩,០១២នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៧២៥,២១២នាក់ ខណៈចាក់លើកទី២ បានចំនួន ៣៧៦,៩៣៥នាក់។
  30. ១៨ ឧសភា ២០២១ ជម្លោះប្រដាប់អាវុធរវាង Israel & Palestine រយៈពេល ៩ថ្ងៃជាប់គ្នាមកនេះ កងទ័ពអ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាលីស្ទីនចំនួន ២១៣នាក់ និងមនុស្សចំនួន ១,៤០០នាក់ រងរបួស ហើយនិងចំនួន ៤៥០អគារ ត្រូវបានកម្ទេស ឬខូចខាតធ្ងន់ធ្ងរ។ ហើយនិងមនុស្សប្រមាណជាជាង ៥ម៉ឺន ត្រូវរត់ភៀសខ្លួន។ ចំណែកខាងប្រទេសអ៉ីស្រាអែល មនុស្សចំនួន ១២នាក់ ត្រូវបានសម្លាប់ ដោយគ្រាប់រ៉ូកែតចំនួន 3,450គ្រាប់ ត្រូវបានបាញ់ចូលទឹកដីអ៉ីស្រាអែល។ កងទ័ពអ៉ីស្រាអែលបានអះអាងថាខ្លួនបានសម្លាប់ចលនាហាំម៉ាស់ចំនួន ១៣០នាក់ និងក្រុមសកម្មជនឥស្លាមជីហាដចំនួន ៣០នាក់ នៅក្នុងការវាយប្រហារដោយយន្តហោះ។
  31. ១៨ ឧសភា ២០២១ ដំណឹងល្អ! កម្ពុជានឹងទទួលបានវ៉ាក់សាំង១លាន១សែនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក
  32. ១៨ ឧសភា ២០២១ 27 March 2020-- Among the 64 most vulnerable nations that are facing the threat of the deadly virus are Afghanistan, Angola, Indonesia, Iraq, Kazakhstan, Kenya, South Africa, Tajikistan, the Philippines, Turkmenistan, Uzbekistan, Zambia, Zimbabwe, Bangladesh, Burma, Cambodia, Ethiopia, the Kyrgyz Republic, Laos, Mongolia, Nepal, Nigeria, Pakistan, Thailand and Vietnam, according to Glick.
  33. ១៨ ឧសភា ២០២១ Sept. 21, 2020--- 64 high-income nations join effort to expand global access to Covid-19 vaccines, but U.S. and China do not . Adding to COVAX’s problems, the flow of vaccine deliveries has mostly dried up in the last week. Some 90 million doses of the AstraZeneca vaccine manufactured in India that were to be delivered to 64 countries in March and April have been delayed as a surge in COVID-19 cases prompted the Indian government to restrict exports.
  34. ១៨ ឧសភា ២០២១ India’s devastating second wave is already impacting Africa. In March, Covax, the global vaccine-sharing initiative, confirmed its plans to allocate the AstraZeneca vaccine to African countries, which make up 40 of the 64 low-income countries being supported by the initiative. Using population size as a guide, Covax’s first allocation round divided up 64.5 million doses of the vaccine to be distributed to African nations through May 2021, all to be manufactured by the Serum Institute of India (SII).
  1. ១៧ ឧសភា ២០២១ BTV Cambodia ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅ​វៀតណាមថា ក្រសួងការងារ យុទ្ធជន និងសង្គមកិច្ចវៀតណាម បានស្នើអាជ្ញាធរខេត្ត និងក្រុងនានា ពិចារណាលើការបណ្តេញចេញចំពោះពលករបរទេស ដែលគ្មានលិខិតអនុញ្ញាតធ្វើការងារត្រឹមត្រូវ ឬអ្នកមិនគោរពតាមវិធានស្តីពីការចូល និងចេញ ។
  2. ១៧ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១មានអ្នកឆ្លងថ្មី ៣៦០ នាក់ទៀត ជាសះស្បើយ ៨៨៦ នាក់ និងស្លាប់ ០៤ នាក់- ករណីឆ្លងសហគមន៍ ៣៥៦ នាក់- អ្នកដំណើរពីបរទេស ០៤ នាក់។- អ្នកឆ្លងសរុប= ២២ ៥៤៤ នាក់- អ្នកជាសះស្បើយ= ១៣ ០០៦ នាក់- អ្នកស្លាប់= ១៥៤ នាក់។
  3. ១៧ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៧ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៦០នាក់ (ឆ្លងសហគមន៌: ៣៥៦ នាំចូល: ៤) និងមានជាសះស្បេីយ #៨៨៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២២៥៤៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន #១៣០០៦នាក់ និង ស្លាប់ថ្មី #៤នាក់ សរុបស្លាប់ #១៥៤នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  4. ១៧ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិរយៈពេល១៦ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមបានជាង ៦៩ម៉ឺននាក់, ដូសទី២ ចាក់បានជាង ៣ម៉ឺននាក់យៈពេល១៦ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងខ័ណ្ឌទាំង៦ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺ កូវីដ-១៩  ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីកម្ពុជា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ សរុប១៦ថ្ងៃ ចាក់បានចំនួន ៦៩៤,២១៣នាក់ ស្រី ៣៧៥,២៣៤ នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន ៣,៥៩៦នាក់។   ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី២ ដែលដំណើរការនៅថ្ងៃម្សិលមិញ នៅតែដំណើរ ការល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។ បើទោះបីយ៉ាងណាឯកឧត្តម នាយឧត្តមសេនីយ៍ បន្តក្រើនរំលឹកដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ពិនិត្យ ពិច័យឱ្យបានល្អិតល្អន់បំផុតក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើយ៉ាងត្រូវប្រាកដគម្លាតការចាក់រវាងដូសទី១ មកដូស ទី២ មានរយៈពេល ១៤ថ្ងៃ និងចាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងក្នុងខ្លួនការពារជំងឺកូវីដ១៩។ ជាមួយគ្នា ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន។ ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះ រួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះ អ្នកដែលមានជំងឺកូវីដ១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូស ទី២នោះឡើយ។
  5. ១៧ ឧសភា ២០២១ អាជ្ញាធរស្រុកបាទី បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥០នាក់ ជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១។
  6. ១៧ ឧសភា ២០២១ ប្រទេសថៃ នៅថ្ងៃទី១៧ឧសភានេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន៩៦៣៥នាក់និងមានករណីស្លាប់ថ្មីចំនួន២៥នាក់។ (ថៃ) រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជិត ១មុឺននាក់ក្នុង ១ថ្ងៃ !- ករណីទូទៅ 2,782នាក់- ករណីផ្ទុះក្នុងពន្ធនាគារ 6,853នាក់- សរុបករណីឆ្លងក្នុងថ្ងៃនេះ 9,635នាក់- ស្លាប់ថ្មី 25 នាក់
  7. ១៧ ឧសភា ២០២១ Koy Pisey សូមអរគុណដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ដល់សុខភាពពលរដ្ឋក្នុងការផ្តល់ Vaccine Covid-19 ដោយឥតគិតថ្លៃ។ មានសម្តេចតេជោ និងគណៈប្រជាជនកម្ពុជា មានសន្តិភាព និងសុខដុម នីយ៍កម្មសង្គម។ ខ្ញុំបានចាក់វ៉ាក់សាំងកាតព្វកិច្ចដូសទី២ រួចរាល់៕
  8. ១៧ ឧសភា ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចេញសេចក្តីជូនដំណឹងថា រដ្ឋបាលរបស់រដ្ឋាភិបាលថៃ បាននឹងកំពុងដាក់ចេញវិធានការក្នុងការការពារការរីករាលដាលជំងឺកូវីដ-១៩ ដោយចាប់អនុវត្តពីថ្ងៃទី១៧ ខែឧសភា  ឆ្នាំ២០២១ តទៅ។ ដូច្នេះសូមបងប្អូនខ្មែនៅថៃ បន្តចូលរួមអនុវត្តវិធានការនេះឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
  9. ១៧ ឧសភា ២០២១ នាព្រឹថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាន​បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Conference ) ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន និងកិច្ចការបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿងឡើងវិញ។ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បានបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ការបង្រួមតំបន់ក្រហមដោយកន្លែងមកជាខ្នងផ្ទះ កែប្រែតំបន់លឿងទុំ មកជាតំបន់លឿងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងការចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ស្រមពេលនឹងការចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «បីការពារ បីកុំ» ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដើម្បីកម្ពុជាអាចបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនាពេលឆាប់ៗខាងមុខ៕
  10. ១៧ ឧសភា ២០២១ អភិបាលរាជធានី៖ ពលរដ្ឋ កម្មករ កម្មការិនី បើមានជីវភាពខ្វះខាត ត្រូវការស្បៀង អាហារ សូមទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ នឹងទទួលបានអំណោយភ្លាម
  11. ១៧ ឧសភា ២០២១ Ven Nhoung ករណីក៏មានពិតនៅបច្ចុប្បន្ន គេនិយាយថា ប្រពន្ធ កូន បងប្អូន សមត្ថកិច្ចនៅក្នុងតំបន់ក្រហមអាចចេញចូលបានដើម្បីទិញលក់....ផ្សេងៗ ជួបមនុស្សតំបន់ផ្សេងបាន...អញ្ចឹងបន្តឃុំ បន្តបិទតំបន់ក្រហមទៀតក៏នៅតែកើត ៗទាល់តែអស់....
  12. ១៧ ឧសភា ២០២១ ភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ សមត្ថកិច្ច បានចាប់ខ្លួនកូនប្រសារបស់លោកឧកញ៉ា ហេង សៀ ជុំវិញរឿងជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា ហើយចែកចាយលើបណ្តាញសង្គម។ជនសង្ស័យដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស ឈ្មោះ ឃន ឈុនដារ៉ា ជាម្ចាស់ហាងកាហ្វេThe KOI និង Tube Cafe។ សមត្ថកិច្ចកំពុងបន្តតាមដានរកអ្នកពាក់ព័ន្ធដែលរួមគំនិតប្រឌិតករណីនេះ។សូមបញ្ជាក់ថា រូបថតអាសអាភាស ដែលគេជឿថា ជនឈ្មោះ ឃន ឈុនដារ៉ា ជួលគេថតដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា នោះត្រូវបានបង្ហោះដោយគណនីហ្វេសប៊ុកមួយឈ្មោះថា “ដ៉ារ៉ា ខាន់” ប៉ុន្តែរូបដែលមើលទៅដូចជារូបអាក្រាតនោះត្រូវបានបិទបាំង ហើយគណនីហ្វេសប៊ុកមួយនោះ ថែមទាំងសរសេរថា “ជាករណី…ប្លន់ទូរស័ព្ទដៃមែន តែមិនមែនចង់បានទូរស័ព្ទដៃទេ គឺចង់បានវីដេអូឃ្លីប ដែលឧកញ៉ា បានថតកន្លងមក…” ៕
  13. ១៧ ឧសភា ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១  ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force។ ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការស្រាវជ្រាវរបស់រដ្ឋបាលខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
  14. ១៧ ឧសភា ២០២១ កូនប្រសារ ឧកញ៉ាហេង សៀ បដិសេធថាមិនបានជ្រើសរើសតួថតវីដេអូអាសអាភាសទេ ប៉ុន្តែលោកជ្រើសតួសម្តែងត្រាប់តាម ជម្លោះនៅក្នុងរថយន្ត ដើម្បីបំភាន់...
  15. ១៧ ឧសភា ២០២១ តាំង គីមឡេង រងចាំមេីលអ្នកផ្លាស់ប្តូរចិត្ត 180ដឺក្រេទាំងអស់គ្នា រាល់បញ្ហារងចាំសេចក្តីសម្រេចពីតុលាការចាំវាយប្រហារទេីបល្អ ព្រោះបច្ចុប្បន្នអ្នករៀនច្បាប់អង្គុយសិក្សាអង្គហេតុ អ្នកលេងហ្វេសបុកជាអ្នកកាត់ក្តី តុលាការដោះលែងកូន និងកូនប្រសារ ឧកញ៉ា ហេង សៀ។  លោក ឃន ឈុនដារ៉ា និង ភរិយា បានទទួលស្គាល់ថាពិតជាបានជ្រេីសរេីសមនុស្សពីរនាក់មកដេីរតួរត្រាប់តាមអង្គហេតុនៃជម្លោះរវាង ឧកញ៉ា ហេង សៀ និងកញ្ញា មានពេជ្ររីតា ពិតមែន   ប៉ុន្តែពុំមានភស្តុតាងនៃការផលិតវីដេអូអាសអាភាសនោះទេ។  តុលាការបានសម្រេចដោះលែង កូននិងកូនប្រសារឧកញ៉ា ហេង សៀ ដោយបន្តស្រាវជ្រាវរកប្រភពការផលិតវីដេអូ អាសអាភាសដែលបានចែករំលែកកន្លងមក បន្តទៀត។
  16. ១៧ ឧសភា ២០២១ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាយើងបានបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី ២៣ ខែឧសភា ខាងមុខនេះ។
  17. ១៧ ឧសភា ២០២១ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញពី រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លាន ដូសបន្ថែមទៀត។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ខាងមុខនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ក្នុងខែឧសភា ឆ្នាំ ២០២១ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងលើកទី៤ ដឹកមកកាលពីថ្ងៃទី ១៦ ខែឧសភា កន្លងមកនេះ។សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូស ដែលនឹងដឹកមកកម្ពុជានៅថ្ងៃទី ២៣ ខែឧសភាខាងមុខនេះ កម្ពុជានឹងមានវ៉ាក់សាំងនៅក្នុងដៃសរុប ២លានដូស ដែលនឹងអាចចាក់ឲ្យប្រជាជននៅរាជធានីភ្នំពេញចាក់បានគ្រប់ ឬជិតគ្រប់។
  18. ១៧ ឧសភា ២០២១ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយប្រេងសាំងធម្មតាថ្លៃ ៣ ៨០០ រៀល/លីត្រ និងប្រេងម៉ាស៊ូតថ្លៃ ៣ ៤០០ រៀល/លីត្រ
  19. ១៧ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK ផ្អែកតាមផែនការសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅក្នុងរាជធានីភ្នំពេញ នឹងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា នៅតាមជំហានកម្មវិធីការងារ យ៉ាងយូរបំផុតអំឡុងខែ មិថុនា ឆ្នាំ ២០២១ ។
  20. ១៧ ឧសភា ២០២១ ដំណឹងបន្ទាន់ខ្លាំង ! ជួយស្ទាក់ចាប់ បុរសវៀតណាមម្នាក់ រត់ពីមណ្ឌលចត្តាឡីស័កឃុំទឹកហួត មករាជធានីភ្នំពេញ
  21. ១៧ ឧសភា ២០២១ រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួន៤
  22. ១៧ ឧសភា ២០២១ អភិបាលរាជធានីភ្នំពេញ នឹងបង្រួមតំបន់ក្រហមកាន់តែតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារ ឬនៅតាមខុនដូរ ចាប់ផ្តើមអនុវត្តនៅថ្ងៃ១៩ ខែឧសភា
  23. ១៧ ឧសភា ២០២១ រដ្ឋបាលខេត្តតាកែវរកឃើញអ្នកផ្ទុកខូវិដ ១៩ចំនួន ៥១នាក់ទៀត ។  អ្នកផ្ទុកខូវិដដែលទេីបរកឃេីញគឺជាអាជីវករ កសិករ ជាងពិដាន និងសិស្ស។ រដ្ឋបាលខេត្តតាកែវអំពាវនាវឱ្យពលរដ្ឋដែលធ្លាប់មានការពាក់ព័ន្ធប៉ះពាល់ជាមួយអ្នកទាំងអស់នេះដោយផ្ទាល់ឫប្រយោលក្តី សូមដាក់ខ្លួនដាច់ដោយឡែក  តាមដានសុខភាព ធ្វេីចត្តាឡីស័ក និង ធ្វើតេស្តរកខូវិដ១៩ ប្រសិនបេីមានអាការៈសង្ស័យណាមួយ ។
  24. ១៧ ឧសភា ២០២១ (ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី២ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៧៦២នាក់ ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ម្ជុលទី២ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា ទី១-សង្កាត់ស្ទឹងមានជ័យ១ នៅសាលាបឋមសិក្សាសឡា ទី២-សង្កាត់ស្ទឹងមានជ័យ២ នៅសាលាបឋមសិក្សាស្ទឹងមានជ័យ ទី៣-សង្កាត់ស្ទឹងមានជ័យ៣ នៅបុរី លឹម ឈាងហាក់ ទី៤-សង្កាត់ចោមចៅ១ នៅសួនកាណាឌីយ៉ា ផ្លូវវេងស្រេង ទី៥-សង្កាត់ចោមចៅ២ នៅសាលាបឋមសិក្សាគោកបញ្ជាន់ទី៦-សង្កាត់ចោមចៅ៣ នៅផ្សារ លន ស៊ីធី ចោមចៅ៕
  25. ១៧ ឧសភា ២០២១ រដ្ឋបាលខេត្តកោះកុង លោកស្រី អាយ ស៊ុនសុគន្ធារី ម្ចាស់ដេប៉ូប្រេងឥន្ធន:តេឡា ឌី សុវណ្ណភូមិ ខេត្តកោះកុង ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាបានឧបត្ថម្ភ អុកស៊ីសែន ចំនួន១០ធុង ដល់មន្ទីរពេទ្យខេត្តកោះកុងសម្រាប់ប្រើប្រាស់ជួយសង្គ្រោះដល់អ្នកជំងឺ
  26. ១៧ ឧសភា ២០២១ រាជរដ្ឋាភិបាល ចេញសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា  ។
  27. ១៧ ឧសភា ២០២១ Cambodian Center for Human Rights l មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា តុលាការត្រូវធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវលើសំណុំរឿងអ្នកចែកចាយរូបភាពអាសអាភាស និងពាក់ព័ន្ធរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ឱ្យមានតម្លាភាពនិងឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ។ប៉ុន្តែលោកស្រីសង្កេតឃើញថា ការអនុវត្តរបស់តុលាការកន្លង​មកហាក់មានភាពលម្អៀងទៅរកអ្នកមានអំណាចមានលុយ ខណៈពលរដ្ឋក្រីក្រ សកម្មជននយោបាយ និងអ្នកការពារបរិស្ថាន បានរងភាពអយុត្តិធម៌ទៅវិញ។លោកស្រីថ្លែងដូច្នេះថា៖ «គោលការណ៍ដែលតុលាការគួរតែប្រកាន់យក ដោយមិនគួរធ្វើតែចំពោះបុគ្គលដែលមានទ្រព្យ​ធនដែលមានអំណាច ហើយពលរដ្ឋ សកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្ស យើងឃើញថា ជានិច្ចកាលត្រូវតែឃុំខ្លួន ហើយការឃុំខ្លួនមានរយៈពេលយូរមែនទែន ដូចករណីលោក រ៉ុង ឈុន ដូចករណីសកម្មជនបរិស្ថាន គឺពួកគាត់ស្ថិតនៅក្នុងការឃុំខ្លួនរង់ចាំសវនាការ ជាដើម»។
  28. ១៧ ឧសភា ២០២១ ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ធនាគារ ABA រកចំណូលបានសរុបចំនួន ៤៧៣,៨១៨លានរៀល (ប្រមាណជាង១១៦លានដុល្លារ) និងចំណេញបានជាង៤៧លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ធនាគារ ABA។របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១ កម្ចីចំនួន ១១,៤៥៣ គិតជាទឹកប្រាក់ចំនួន ៥០៥.១លានដុល្លារអាមេរិក របស់ ABA ត្រូវបានផ្តល់ជូនអតិថិជន។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២១ កម្ចី ABA ដែលបានរៀបចំឡើងវិញ មានចំនួន១០,៤៩៨ ជាទឹកប្រាក់ ចំនួន៥៣៧លានដុល្លារអាមេរិក។សូមបញ្ជាក់ថា គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២១ ABA នៅកម្ពុជា មានទ្រព្យសកម្មសរុបកើនឡើង ៧.១% ធៀបទៅត្រីមាសទី៤ ឆ្នាំ២០២០ ហើយសម្រេចបានឈានដល់ ៦.៦ ប៊ីលានដុល្លារ៕
  29. ១៧ ឧសភា ២០២១ ក្តៅៗ ! ពេលនេះលោកបង ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយ ទាំងក្តីអាឡោះអាល័យជាទីបំផុត...សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។
  30. ១៧ ឧសភា ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១  ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន Wing Force។ ជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការស្រាវជ្រាវរបស់រដ្ឋបាលខេត្តប៉ៃលិនបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ឆ្លាប់បានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មាន១៦ទីតាំង រួមមានអាជីវកម្មដ្ឋានជួសជុល និងលក់សំបកកង់រថយន្តមួយចំនួនក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានស្នាក់នៅផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
  31. ១៧ ឧសភា ២០២១ (ភ្នំពេញ)៖ កូនប្រសារឧកញ៉ា ហេង សៀ ក្រោយការសួរនាំជាច្រើនម៉ោងរបស់សមត្ថកិច្ច និងចាប់បញ្ជូនទៅកាន់តុលាការ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសទទួលស្គាល់កំហុស និងសារភាពទាំងស្រុង ដែលលោក ឃន ឈុនដារ៉ា បានចែកចាយ និងបក្ខពួកចែករំលែកបន្តរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរចំពោះកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។រូបភាពអាសអាភាស ដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គម នាំឲ្យមជ្ឈដ្ឋាននានាមានការយល់ច្រឡំ និងចាត់ទុកថា កញ្ញា មាន ពេជ្ររីតា ពិតជាបានប្រព្រឹត្តរឿងនេះជាមួយឧកញ៉ា ហេង សៀ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតពីកម្លាំងសមត្ថកិច្ច ទើបដឹងថារូបភាពអាសអាភាសទាំងនេះ គឺជាចែកចាយឡើងពីសំណាក់បុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ និងបក្ខពួក ដែលរូបគេបានរៀបចំតាមរយៈការបង្កើតក្រុមការងារមួយក្រុមមានគ្នា៧នាក់ ដើម្បី​ចែកចាយទៅតាមបណ្ដាញសង្គម។ ប៉ុន្ដែធាតុពិតក្រោយពីមានភ័ស្ដុតាងយ៉ាងជាក់ច្បាស់ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ពីកម្លាំងសមត្ថកិច្ចទើបដឹងថា រូបភាពអាសអាភាសទាំងនេះមិនមែនជារូបភាពរបស់កញ្ញា មាន ពេជ្ររីតា នោះទេ ប៉ុន្ដែបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ បានរៀបចំក្រុមការងារ៧នាក់ ដើម្បីចែកចាយរូបនេះបន្ដ។
  32. ១៧ ឧសភា ២០២១ តុលាការចេញសម្រេចដោះលែងកូនស្រី និងកូនប្រសារឧកញ៉ា ហេង សៀ ក្រោយទទួលស្គាល់កំហុស និងសុំទោសសាធារណៈ ដែលបានចែកចាយរូបមិនសមរម្យ បំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា
  33. ១៧ ឧសភា ២០២១ Chan Born តភាគរឿងមិនច្បាស់៖ ទី១ កូនប្រសារ ឧកញ៉ា សរសេរលិខិតសុំទោសរឿងចែកចាយរូបភាពអាសអាភាស តែមិនមែនជារូបភាព តារាមូដែលទេ។ ទី ២ គឺសាលាដំបូងភ្នំពេញ ដោះលែង កូន ឧកញ៉ានោះវិញហើយ...ពត៍មានបន្លំប្រសេចប្រសាច  តាមបក្ស តាម Youtube, Facebook...ចឹងបានខ្ញុំថា ពត៍មាន អត់ច្បាស់ការ ៕
  34. ១៧ ឧសភា ២០២១ Thy Da ច្បាប់បាយឡុកបាយឡ ខុសសោះប្រែជាគ្មានទោស ប៉ូលិសខំប្រឹងតាមដាននិងចាប់ខ្លួន បញ្ជូនមកដល់ដៃតុលាការក៏ត្រូវលោកដុល្លាការដោះលែងទៅបាត់។
  35. ១៧ ឧសភា ២០២១ Sou Sokcheat បើដូច្នេះ សូមបងប្អូនជួយចាំផងថា បើថ្ងៃក្រោយមានបុគ្គលផ្សេងណាប្រព្រឹត្តទង្វើដូចបុគ្គលនេះដែរ គឺមិនមានទោសទេ! គ្រាន់តែទទួលស្គាល់ និងសុំទោសជាសាធារណៈទៅបានហើយ។
  36. ១៧ ឧសភា ២០២១ May May គេអត់ប្ថឹងពីបទបរិហាកេរ៍
  37. ១៧ ឧសភា ២០២១ KimChheang Net វប្បធម៌សូមទោសរួចខ្លួននេះ កំពុងរីកសាយភាយពេញផ្ទៃប្រទេស ជាពិសេសគឺពួកអ្នកមានលុយ។ ច្បាប់គឺប្រេីជាមួយអ្នកក្រតែជាគ្រឿងលំអរបស់អ្នកមាន។
  38. ១៧ ឧសភា ២០២១ Som Sang Kum បើរាស្ត្រ ធម្មតា វិញគេគុកគ្មានថ្ងៃចេញទេ...ពីបទបរិហារកេរ្តិ៍.....ធម្មតាអ្នកមានលុយជាប់មិនដែលបានយូរទេ
  39. ១៧ ឧសភា ២០២១ SO Phy មែនអី ? លេងបាយឡុកបាយឡ ?
  40. ១៧ ឧសភា ២០២១ ពេជ្រ សូបិន្ដ តុលាការស្រុករំដួលគឺអញ្ចឹងហើយ
  41. ១៧ ឧសភា ២០២១ បញ្ញា ស័ក ឯណាទៅច្បាប់ ធ្វើខុសច្បាប់ទទួលស្គាល់កំហុស សូមទោសរួចខ្លួន ចឹងអ្នកប្រព្រឹត្តខុសច្បាប់លេងខ្លាចហើយ
  42. ១៧ ឧសភា ២០២១ ប៊ុន ធឿន ច្បាប់របស់ឋានព្រះឥន្ទ សុំទោស ចប់
  43. ១៧ ឧសភា ២០២១ កាន់ គឹមសឿន បើកូនស្រីរបស់តុលាការ ត្រូវគេធ្វើបាបចឹងតើអាចសុំទោស ដោះលែងអោយរួចខ្លួនដែររឺអត់?
  44. ១៧ ឧសភា ២០២១ បង មេឃ ស្រុកខ្មែរអ្វីក៏អាចទៅរួចដែរ រឿងដោះស្រាយជូនកម្មករបិទខ្ទប់ស្ងាត់ឈឹងហើយ
  45. ១៧ ឧសភា ២០២១ ជួប ថុនា មុននិយាយមើលប្រវត្តិចាស់ៗ ដូចជាទុំទាវ២០២០ផង
  46. ១៧ ឧសភា ២០២១ ហ៊ា ឌី ដោះលែង ដដែល ថ្ងៃក្រោយកុំចាប់ នាំតែខាតពេលវេលា …. យកពេលទៅយាមតំបន់ក្រហមល្អជាង
  47. ១៧ ឧសភា ២០២១ Lin Nin សុំទោសហើយ រួចខ្លួនបាត់ ពិតជាអស្ចារ្យមែន តុលាការ អើយ
  48. ១៧ ឧសភា ២០២១ ស៊ីង ឡុង សុំទោស ចប់ ។ គិតថាកែខ្លួនមិនមានគំនិតធ្វើបាបអ្នកដទៃដែលទន់ខ្សោយទៀតអត់ ???
  49. ១៧ ឧសភា ២០២១ Martin Andrew តើរូបនេះមែនដែលគេថា ជារូបស្រាតរបស់មាន ពេជ្ររីតា? តាមពិតរូបនេះមាននៅក្នុវេបសាយសិច XNXX យូហើយ ។ សូម្បីតែហ្វេសញូវ ក៏យករូបនេះមកដែរ ។ រូបនេះមានប្រភពអាខោន ឈ្មោះ ដ៉ារ៉ា ខាន់ ជាសកម្មជន cnrp នៅអាមេរិក ។
  50. ១៧ ឧសភា ២០២១ Chan Born គ្រាន់តែដឹងថា ឧកញ៉ា ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ  ត្រូវដោះលែង មនុស្ស ១ក្រុមធំ ជេរតុលាការសឹងផ្ទៀង ហ្វេសប៊ុក ហេតុអ្វី ពួកគេនាំគ្នាលើកទ័ព ប្រឆាំងអ្នកមាន? ចំណែកមនុស្ស ១ ក្រុមធំទៀត ការពារ តារាមូដែល ថា ឃើញទេ ? រឿងទាំងអស់ សុទ្ធតែជាការចៅទប្រកាន់ បង្ខូចគេឃ្មោះតារា ខូចឈ្មោះស្រីខ្មែរ ដែលមាន តារាណាប្លន់ទូរស័ព្ទ ?  តារាណាលក់ខ្លួន? ...ខ្ញុំថា មើលគ្រប់ជ្រុងជ្រោយ Cross Check ។
  51. ១៧ ឧសភា ២០២១ Chan Born ពីម្សិលខ្ញុំផ្សាយច្រើនរឿង គេគៀបស៊ីមហាសេដ្ឋី...ដោយសារឃើញ Page ដែលផ្សាយ រូបអាសអាភាស ហ្នឹងជា សកម្មជនបក្សប្រឆាំងនៅអាមេរិក
  1. ១៦ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK ថ្ងៃនេះកម្ពុជាមានអ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួនរហូតដល់ ១៣៨០នាក់  ករណីឆ្លងថ្មីចំនួន ៣៥០នាក់ និងមានករណីស្លាប់ថ្មីចំនួន ៣នាក់។
  2. ១៦ ឧសភា ២០២១ គិតត្រឹមថ្ងៃទី ១៦ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនកងទ័ព និងគ្រួសារកងទ័ពបានចំនួន ៩៩មុឺន ៣៦២៨ នាក់។ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនបងប្អូនរស់នៅ តំបន់ក្រហម ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបានចំនួន ៦៩មុឺន ៤២១៣នាក់។ប្រភព: នាយឧត្តមសេនីយ៍ ឥត សារ៉ាត់
  3. ១៦ ឧសភា ២០២១ សេចក្តីប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០៦នាក់ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ។
  4. ១៦ ឧសភា ២០២១ ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តមអភិបាលរងខេត្ត កម្លាំងមានសមត្ថកិច្ច និងអជ្ញាធរស្រុកអង្គស្នួល បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី បំរើការងារនៅក្រុមហ៊ុន ម៉ាស័្ទរ និងហ្រែ្វង ដែលសម្រាកព្យាបាល នៅវិទ្យាល័យថ្នល់ទទឹង និងសាលាបឋមសិក្សាកុយតិប ដែលបានជាសះស្បើយពីជំងឺកូវិដ-១៩ សរុបចំនួន ១២៨នាក់ ស្រី១០៤នាក់ ក្នុងចំណោម៧០៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
  5. ១៦ ឧសភា ២០២១ PNN រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន៣៩នាក់ ក្នុងចំណោមអ្នកសង្ស័យ៧៤៤នាក់ដែលបានយកសំណាកនៅផ្សារឯករាជ្យ១ ខណ្ឌពោធិសែនជ័យកាលពីយប់មិញ ក្រុមគ្រូពេទ្យ TYDA បានយកសំណាកប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទាំងយប់រហូតដល់ រំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នៅក្នុងផ្សារឯករាជ្យ១ ខណ្ឌពោធិសែនជ័យ ។ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំងក្រោយផ្សារឯករាជ្យ១ សរុបបានចំនួន ៧៤៤ ក្នុងនោះ វិជ្ជមាន ៣៩នាក់  ៕ដោយៈ សោភ័ណ, រូបភាព #TYDA
  6. ១៦ ឧសភា ២០២១ សមត្ថកិច្ចខណ្ឌទួលគោក ចាប់អ្នកលេងបាល់ទះផាកពិន័យម្នាក់ៗ​២០ម៉ឺនរៀល និងម្ចាស់ទីតាំងផាក២លានរៀល
  7. ១៦ ឧសភា ២០២១ ក្រុមការងារចាក់វ៉ាក់សាំងទាំងពីរគោលដៅរបស់ មណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ជូនក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋ ជិត៣០០,០០០នាក់។
  8. ១៦ ឧសភា ២០២១ ក្នុងមួយថ្ងៃរកឃើញកម្មកររោងចក្រជាង ៧០ នាក់ នៅរាជធានីភ្នំពេញឆ្លងជំងឺកូវីដ-១៩
  9. ១៦ ឧសភា ២០២១ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកា កាហ្វេ ទឹកក្រូច ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគ ដែលបានចុះចាក់កន្លងមកនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។
  10. ១៦ ឧសភា ២០២១ កាលពីយប់មិញ ក្រុមគ្រូពេទ្យ TYDA ចុះយកសំណាកប្រជាពលរដ្ឋរស់នៅក្រោយផ្សារឯករាជ្យ១ សរុប ៧៤៤នាក់ រកឃើញមានវិជ្ជមាន ៣៩នាក់
  11. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦នាក់បន្ថែមទៀត ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងពលករមកពីប្រទេសថៃ។
  12. ១៦ ឧសភា ២០២១ ហួត សុងហាក់ សូមជម្រាបជូនសាធារណជនបានជ្រាបថា បុរសម្នាក់នេះ បានរត់ចេញពីមណ្ឌលចត្តាឡីស័កនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ📍កាលពីថ្ងៃត្រង់ទី១៦ ខែឧសភា ឆ្នាំ២០២១។ បើបងប្អូនបានស្គាល់ ឬបានឃើញយុវជនម្នាក់នេះ សូមជួយរាយការណ៍មកសមត្ថកិច្ចផង។ប្រភព: មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
  13. ១៦ ឧសភា ២០២១ គិតត្រឹមល្ងាចម្សិលមិញ (ថ្ងៃទី១៥ ឧសភា ២០២១) កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ បាន 2,066,813នាក់រួចហើយ !
  14. ១៦ ឧសភា ២០២១ BTV Cambodia ក្រសួងសុខាភិបាលបានប្រកាសពីអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១.៣៨០នាក់ នៅថ្ងៃទី១៦ ខែឧសភានេះ ដែលជាករណីជាសះស្បើយដ៏ច្រើនមិនធ្លាប់មាន និងរកឃើញអ្នកឆ្លងថ្មី៣៥០នាក់ , ករណីស្លាប់៣នាក់។មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបសរុប២២.១៨៤នាក់, អ្នកជាសះស្បើយ១២.១២០នាក់ និងអ្នកស្លាប់១៥០នាក់។
  15. ១៦ ឧសភា ២០២១ គិតត្រឹមងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេសសរុបចំនួន ២.០៦៦.៨១៣នាក់។
  16. ១៦ ឧសភា ២០២១ រដ្ឋបាលខណ្ឌពោធិសែនជ័យ ចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកយុទ្ធការចាក់វ៉ាក់សាំងដូសទី២ ជូនដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ទាំង៧ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
  17. ១៦ ឧសភា ២០២១ ក្បាច់ប្រជាភិថុប្រមូលស្រោមសំបុត្រថ្មី«យុទ្ធនាការប័ណ្ណនាទ្បិកា៥ដុល្លារ»។ ចុះលុយច្រើនណាស់ ដែលប្រមូលបានពីមូលនិធិទូរស្សន៏ព្រះអាទិត្យ យកទៅអស់ហើយ ម៉េចមិនយកមកជួយរាស្រ្តផង?
  18. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាមរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ក្នុងនោះ នៅស្រុកជើងព្រៃ ចំនួន០៣នាក់ (ពលករមកពីថៃ), ស្រុកចំកាលើ ចំនួន០១នាក់ និងមកពីខេត្តព្រះវិហារ ចំនួន ០១នាក់
  19. ១៦ ឧសភា ២០២១ Vansakបន្ដផឹក KOI មិនមែនបន្ដគាំទ្ររឿងថោកទាបទេ ប៉ុន្ដែរួមចំនែកជួយដល់និស្សិត ឬ បុគ្គលដែលកំពុងធ្វើការងារនៅទិនេះ ចំនែកម្ចាស់ហាង ក៏ត្រូវបានច្បាប់ចាប់ដាក់ទោសហើយ បើអ្នកឈប់ផឹកជាសិទ្ឋរបស់អ្នក ប៉ុន្ដែសូមអោយឈប់ដូចមាត់ផង បើថ្ងៃគេចែក free កុំអោយសោះក្រោកតាំងម៉ោង៥ ទៅឈរចាំមុខហាង  រកឯងចង់ផឹកគ្មានបានទេ
  20. ១៦ ឧសភា ២០២១ រយីងរយោងដូចសម្លរកំពឹស !បន្ទាប់ពីចាប់ប្តី យប់នេះសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនកូនស្រីបង្កើតឧកញ៉ា ហេង សៀ ដែលរួមគំនិតជាមួយប្ដី ជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពីជននេះរួមគំនិតគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។សូមជម្រាបថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់រួចមកហើយ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវជាប្ដីរបស់ឈ្មោះ តាំង គីមហៀងនេះ។ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ៕
  21. ១៦ ឧសភា ២០២១ នៅល្ងាច និងយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបាននាំខ្លួន ឈ្មោះ តាង គីមហៀង ជាកូនស្រីបង្កើត  និង ឈ្មោះ ឃន ឈុនដារ៉ា ត្រូវជាកូនប្រសាររបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា ។ ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។
  22. ១៦ ឧសភា ២០២១   Pursat Provincial Hall នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០៩នាក់ (ស្រី០៤នាក់) មកពីភ្នំពេញ, ថៃ, កំពង់ស្ពឺ, ព្រះសីហនុ និងអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៥២នាក់ (ស្រី២៧នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន៤៨ករណី (ស្រី២៥នាក់)៕
  23. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសពីការរកឃើញអ្នក វិជ្ជមានជំងឺកូវីដ​-១៩​ចំនួន០៩នាក់ថែមទៀត ដែលភាគច្រើនជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។
  24. ១៦ ឧសភា ២០២១ អាជ្ញាធខេត្តតាកែវ សម្រេចបញ្ចប់ការបិទខ្ទប់ និងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រោងចក្រចំនួន៤ នៅស្រុកបាទី
  25. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តសៀមរាប ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប មកទីតាំងថ្មីនៅវិទ្យាល័យកំពង់ក្តី
  26. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺរកឃេីញអ្នកផ្ទុកខូវីដចំនួន៣០នាក់ និងជាសះស្បេីយចំនួន ១៣នាក់ ។ អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យ អ្នកដែលបានជាសះស្បើយពីជំងឺ ចំនួន13នាក់ក្នុងចំណោមអ្នកឈឺ ១៩១នាក់បន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុត។រូបភាព អភិបាលខេត្តកំពង់ស្ពឺ
  27. ១៦ ឧសភា ២០២១ កូនប្រុសស្រីឧកញ៉ាហេង សៀ គឺជាគ្រូបង្រៀនអ្នកជំនួញជោគជ័យ រហូតឡើងងារជាឧកញ៉ាទាំងវ័យក្មេង(មានវិដេអូ)ប្តីប្រពន្ធ ដែលជាកូន បង្កើតកូនប្រសារលោក ឧកញ៉ា ហេង សៀ ត្រូវបានក ម្លាំង សមត្ថកិច្ចចាប់ឃាត់ ខ្លួនទាំង ពីរនាក់ ពាក់ព័ន្ធ.ករណី.ជួល.មនុស្សប្រុស.ស្រីប.ង្កើតរូបភាព.អាស.អា.ភា.សផ្សព្វផ្សាយ គោល.បំណងបំ.ផ្លាញកិត្តិយសធ្ងន់.ធ្ងរដល់ កញ្ញា មាន ពេជ្ររីតា (ហៅ យូប៊ី) ដើម្បីបង្វែររឿង.ក្តីរវាង.ឪពុកគឺ.ឧកញ៉ា ហេង សៀ និងអតីតបវរកញ្ញា មាន ពេជ្ររីតា ។  លោក ឃន ឈុន ដារ៉ា និងលោកស្រី តាំង គីមហៀង គឺជាយុវជន.មានសមត្ថភាពខ្ពស់ និងជាអ្នក.ជំ.នួញដ៏ជោគជ័យ.បំផុតក្នុងព្រះរាជាណាចក្រកម្ពុជាបើយើងពិនិត្យ.មើលមុខរបរធំៗមួយចំនួនដែលអ្នកទាំងពីរ.កំពុងគ្រប់គ្រង នោះគឺ.ប្រេន.ដ៏ល្បីល្បាញពេញនិយម.បំផុតក្នុងស្រទាប់.យុវវ័យខ្មែរ (The KOI) និង (Tube Cafe) ។ ប៉ុន្តែដោយ.ការគិតខុស និងដើរផ្លូវខុស យុវជនទាំង.ពីរនាក់បានធ្លាក់.ចូលក្នុងអំពើ.បា.ប ក្លាយខ្លួនជា.ជ.ន.ស.ង្ស័.យក្នុងសំណុំរឿងក្លែង.ប្រឌិ.តដ៏ធ្ង.ន់ធ្ងរ ដើម្បីទ.ម្លាក់កំហុសដល់ស្ត្រីម្នាក់ដែលមិនប្រព្រឹត្តទាល់.តែសោះ ។ រឿងហេតុ.អយុត្តិធម៌ទាំងនេះ ប្រសិនបើគ្មាន.ការជួយអន្តរាគមន៍ និងបញ្ជា.ដា.ច់.ខាតពី.ប្រមុខដឹកនាំប្រទេស ពិសេសបើគ្មាន.មានការជួយ.ឈឺឆ្អាលពីសំណាក់.​សាធារណៈជនប្រើប្រាស់.បណ្តាញសង្គម.ហ្វេកប៊ុកនោះទេ ម្ល៉េះ.នារីដ៏ស្រស់ស្អាត.ម្នាក់.គឺកញ្ញា មាន ពេជ្ររីតា ប្រហែលជា.ប់.ពន្ធនា.គារ.មិនដឹងថ្ងៃណា.បានចេញ.ផងនោះទេ ។ 
  28. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីករណីវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ ក្នុងនោះរកឃើញនៅស្រុកជេីងព្រៃ៣នាក់ (ពលករមកពីថៃ) ស្រុកចំការលេីមួយនាក់ និង អ្នកមកពីខេត្តព្រះវិហារមួយនាក់ ។
  29. ១៦ ឧសភា ២០២១ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជា ។វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះគឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។
  30. ១៦ ឧសភា ២០២១ ជនអនាថា ចាប់ផ្តើមកើតមាននៅសួនច្បារក្រុងតាខ្មៅ ឡើងវិញ អ្នកខ្លះនាំគ្នាប្រើប្រាស់គ្រឿងញៀន ទៀតផង
  31. ១៦ ឧសភា ២០២១ ក្រសួងសុខាភិបាលលេីកឡេីងថា ចំនួនអ្នកចាក់វ៉ាក់សាំងសរុបទូទាំងប្រទេសមានជាង ២០.៦៧% ធៀបទៅនឹងចំនួនប្រជាជន ១០លាននាក់ ដែលគ្រោងទទួលបានការចាក់វ៉ាក់សាំង ។ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនេកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
  32. ១៦ ឧសភា ២០២១ Samdech Hun Sen, Cambodian Prime Minister វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូស បានមកដល់កម្ពុជាយើងទៀតហើយ  នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់របស់មិត្តចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញនោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។វ៉ាក់សាំងកូវីដ-១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ-១៩។ កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤.៥លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ២.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ៕
  33. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តព្រះវិហារ រកឃើញទីតាំងចំនួន២ទៀតគឺយានដ្ឋាននៅក្រោយចំណតរថយន្តក្នុងក្រុងព្រះវិហារ  និងយានដ្ឋាននៅឃុំស្រយង់ជើង ស្រុកគូលែន ដែលពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩ ឈ្មោះ គេង រ៉ាវី
  34. ១៦ ឧសភា ២០២១ Kampuchea Thmey Daily Breaking News: នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះមកផ្ទះកូនប្រសារឧកញ៉ា ហេង សៀ ដើម្បីប្រមូលភស្តុតាងបន្ថែម
  35. ១៦ ឧសភា ២០២១ ខេត្តព្រះសីហនុ រកឃើញវិជ្ជមានកូវីដ១៩ឆ្លងថ្មី៥៦នាក់ ខណៈអ្នកកំពុងព្យាបាលថយចុះក្រោម១.០០០នាក់
  36. ១៦ ឧសភា ២០២១ ខេត្តតាកែវ ប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៧០នាក់បន្ថែមទៀត ដែលភាគច្រើនជាកម្មកររោងចក្រ
  37. ១៦ ឧសភា ២០២១ រដ្ឋបាលខេត្តតាកែវបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ដែលជាអាជីវករ កម្មករ សិស្ស កុមារ និងកម្មការិនីរោងចក្រ ជាករណីឆ្លងសហគមន៍ចំនួន ៧០នាក់ដូចខាងក្រោម
  38. ១៦ ឧសភា ២០២១ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទិញម៉ូតូចំនួនជាង១០០គ្រឿង សម្រាប់កម្លាំងជិះល្បាតក្នុងភូមិសាស្ត្រ ការពារតាមគោលដៅសំខាន់ៗ លឿនទាន់ហេតុការណ៍កើតឡើង។ថ្ងៃនេះម៉ូតូទាំងនេះ បានមកដល់បញ្ជាការដ្ឋានហើយ។ ការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗទទួលខុសត្រូវ។
  39. ១៦ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ-១៩នេះ ឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋ ខណៈដែលរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។
  40. ១៦ ឧសភា ២០២១ មើលចុះ! មនុស្សចាស់ ក្មេង ដោយបានដើរ ដេក សង់តូប សង់រោង ពាសវាល ពាសកាល យ៉ាងអនាធិបតេយ្យតែម្តង ធ្វើឱ្យពលរដ្ឋទៅហាត់ប្រាណមានការខ្លាចញញើត
  41. ១៦ ឧសភា ២០២១ ពលករខ្មែរ៨នាក់ និង មេខ្យល់ម្នាក់ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ត្រូវអាវុធហត្ថឃាត់ខ្លួន
  42. ១៦ ឧសភា ២០២១ កាន់តែក្តៅហើយ! សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់អ្នកពាក់ព័ន្ធទាំងអស់ ក្រោយបំផ្លាញកិត្តិយស កញ្ញា មាន ពេជ្ររីតា
  43. ១៦ ឧសភា ២០២១ សួន សេរីរដ្ឋា--ធ្វើ រ៉ាប៊ីតតេស មើលមេរោគ ខូវីត-១៩ នៅមន្ទីពេទ្យឯកជនមួយ ម្នាក់យកថ្លៃដល់ទៅ 250$ តើថ្លៃពេកទេដឹង ? សូមមេត្តាទម្លាក់តំលៃទាបបន្តិចមកបានទេ ?
  44. ១៦ ឧសភា ២០២១ ខេត្តស្វាយរៀង រៀបចំផ្លាស់ប្ដូរវេនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត ដែលបានបញ្ចប់ភារកិច្ចរយៈពេល១៤ថ្ងៃ
  45. ១៦ ឧសភា ២០២១ អាជ្ញាធរខេត្តឧត្តរមានជ័យ សម្រេចបិទជាបណ្តោះអាសន្នទីតាំងចំនួន៦កន្លែង ក្រោយជាប់ពាក់ព័ន្ធនឹងបុរសម្នាក់វិជ្ជមានកូវីដ១៩
  46. ១៦ ឧសភា ២០២១ មេបញ្ជាការកងទ័ពជើងគោកបញ្ចូនកម្លាំងចូលប្រតិបត្តិការបិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។
  47. ១៦ ឧសភា ២០២១ រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ១៥ ឧសភា កន្លងផុតទៅនេះ លោកឧកញ៉ា ឃន ឈុនដារ៉ា កូនប្រសារប្រុសរបស់ លោកឧកញ៉ា ហេង សៀ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយរកឃើញថា រូបលោក បានបង្កើតរូបភាពអាសអាភាស ចោទប្រកាន់ ប៉ះពាល់កិត្តិយសដល់ កញ្ញា មាន រីតាពេជ្រ។ ជាមួយគ្នានេះ ប្រសិនបើយើង ក្រឡេកទៅមើលប្រវត្តិការសិក្សា ការងារ របស់រូបលោកវិញ គឺមិនធម្មតាឡើយ។ បើទោះបី មានអាយុតិចក្តី តែរូបលោក មានជំនួយក្នុងដៃជាច្រើន ក្នុងនោះ ក៏មានហាងប្រេនយីហ៊ា ល្បីៗក្នុងកម្ពុជា សព្វថ្ងៃនេះផងដែរ។ គួរបញ្ជាក់ថា លោកឧកញ៉ា ឃន ឈុនដារ៉ា កើតនៅក្នុងឆ្នាំ ១៩៨៩ គិតមកដល់ឥលូវនេះ លោកទើបមានអាយុត្រឹមតែ ៣២ឆ្នាំប៉ុណ្ណោះ រូបលោក លើសពីនេះទៅទៀត រូបលោក ជានិសិ្សតបញ្ចប់ការសិក្សាពីបរទេស ដោយទទួលបាន សញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ California នៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស។គួរបន្ថែមទៀតថា រូបលោក បានត្រលប់មកកម្ពុជាវិញ នៅក្នុងឆ្នាំង ២០១៤ ហើយអាជីវកម្មដែលរូបលោក បានដំណើរការដំបូងគេនោះគឺ Koi ក្នុងអាយុត្រឹមតែ ២៤ឆ្នាំប៉ុណ្ណោះ មកទល់សព្វថ្ងៃនេះ រូបលោក គឺជានាយកប្រតិបត្តិក្រុមហ៊ុនល្បីឈ្មោះធំៗ ជាច្រើនដូចជា Koi ហាងតែ, Tube Coffee ហាងកាហ្វេ Yellow Cab ហាងភីហ្សា, Orkin ក្រុមហ៊ុនផ្តល់សេវាកម្ម សម្លាប់សត្វល្អិតតាមផ្ទះ, KYO ហាងម្ហូបបែបជប៉ុន អ្វីដែលពិសេសនោះ គឺរូបលោក បានផ្តល់ឱកាសការងារ និងគ្រប់គ្រងបុគ្គលិកជាច្រើន រយនាក់ឯណោះ៕
  48. ១៦ ឧសភា ២០២១ (ភ្នំពេញ ១០ មករា ២០២០)៖ ឧកញ៉ា ឃន ឈុនដារ៉ា នាយកក្រុមហ៊ុន ខេមបូតូរ៉ា ក្លាស ឯ.ក និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ផ្ញើសារលិខិតជូនពរ លោក លឹម កុកជាំង នាយកប្រតិបត្តិក្រុមហ៊ុន បុរី ឌឺផ្លរ៉ា ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទានគោមងារជា «ឧកញ៉ា»។យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការជូនចំពោះ ឧកញ៉ា លឹម កុកជាំង សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងទទួលបាន ជោគជ័យថ្មីថែមទៀត។ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដីជ័យមង្គលបវរមហាប្រសើរជូនចំពោះ លោកឧកញ៉ា និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕
  49. ១៦ ឧសភា ២០២១ លោក ឃន ឈុនដារ៉ា Mr. Khorn Chhundara (Food & Beverage) លោកជាសហគ្រិនវ័យក្មេងមួយរូបដែលកំពុងជោគជ័យក្នុងមុខជំនួញ។ លោកជានាយកប្រតិបត្តិនៃក្រុមហ៊ុន Karanak Capital KOI (KOI Thé)។ លោកបានចាប់ផ្តើមអាជីវកម្មដំបូង ក្នុងវ័យ២៣ឆ្នាំ ជាមួយនឹងក្តីស្រមៃចង់ក្លាយជាសហគ្រិនមួយរូប ហើយក៏បាននាំយក KOI Café franchise មកកម្ពុជាក្នុងឆ្នាំ២០១៣ និងបានពង្រីកខ្លួនជាបន្តបន្ទាប់ ពី១សាខា ដល់៤សាខា គិតដល់ឆ្នាំ២០១៦។ ក្នុងអាជីវកម្មមួយនេះ លោកក៏បានទទួលពានរង្វាន់អាជីវកម្មឆ្នើមប្រចាំឆ្នាំ២០១៥ផងដែរ ពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
  50. ១៦ ឧសភា ២០២១ ២៨ មិថុនា ២០១៤ ឃន ឈុនដារ៉ា៖ មនុស្សមួយចំនួនចូលចិត្តបង្កើតអាជីវកម្មតាមគ្ «ខ្ញុំធ្លាប់គិតចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីអភិវឌ្ឍខ្លួនខ្ញុំឲ្យក្លាយជាមនុស្សមានប្រយោជន៍ ហើយគំនិតមួយនេះបានជំរុញឲ្យខ្ញុំបង្កើតអាជីវកម្មមួយនេះឡើង»។ នេះជាការលើកឡើងរបស់សហស្ថាបនិកវ័យក្មេងម្នាក់របស់ហាងកាហ្វេ KOI។ដោយសារតែមើលឃើញស្ថានភាពទីផ្សារអំណោយផល គួបផ្សំនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន លោក ឃន ឈុនដារ៉ា អាយុ២៥ឆ្នាំ ដែលជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ានៃសហរដ្ឋអាមេរិក និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យប្រ៊ីស្ដូល (Bristol) ប្រទេសអង់គ្លេសបានសម្រេចចិត្តត្រឡប់មកកម្ពុជាវិញដើម្បីបើកហាងតែគជ់មួយនៅទល់មុខវិទ្យាស្ថានភាសាបរទេសដែលមានឈ្មោះថា KOI។ប្រាកដណាស់ ក្រោយពីបញ្ចប់ការសិក្សា ដារ៉ា ធ្លាប់បម្រើការងារនៅក្រុមហ៊ុនផ្សេងដែរ ប៉ុន្តែលោកចូលចិត្ដជំនួញទើបចាប់ផ្ដើមបង្កើតអាជីវកម្មខ្លួនឯង។ លោកបានប្រាប់ថា៖ «ខ្ញុំគិតថា ក្នុងមួយជីវិតមនុស្សគួរតែមានឱកាសម្តងក្នុងការរីកលូតលាស់ដើម្បីចាប់យកអាជីវកម្មផ្ទាល់ខ្លួន ហើយខ្ញុំក៏ប្រើប្រាស់អ្វីដែលខ្ញុំរៀនពីកន្លែងការងាររបស់ខ្ញុំមកបង្កើតឱកាសផ្ទាល់ខ្លួនមួយ»។លោកបានប្រាប់ថា គ្រឿងផ្សំរបស់ KOI នៅកម្ពុជាត្រូវបានធ្វើតាមរសជាតិស្ដង់ដាររបស់ម្ចាស់ដើម KOI ដែលបានកំណើតកាលពីជាង២០ឆ្នាំមុននៅក្នុងកោះតៃវ៉ាន់។ សព្វថ្ងៃនេះ KOI បានពង្រីកសាខារបស់ខ្លួនទៅកាន់៥ប្រទេសផ្សេងទៀត និងត្រូវបាននាំចូលមកកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៤ថ្មីៗកន្លងទៅនេះ។លោក ដារ៉ា បានប្រាប់ពីមូលហេតុដែលលោកជ្រើសរើសយក KOI នេះថា ដោយសារតែ KOI មានគុណភាពខ្ពស់តាមស្តង់ដារ និងកិច្ចសហការល្អ។ លោកដារ៉ាបានចំណាយពេលជាង១ឆ្នាំក្នុងការចរចាយកការអនុញ្ញាតបើកសាខានៅប្រទេសកម្ពុជា។សហស្ថាបនិកហាងតែគជ់រូបនេះបានបន្ដថា ជាទូទៅភ្ញៀវចូលចិត្តប្រភេទតែទឹកដោះគោ Macchiato ហើយចំពោះលោកផ្ទាល់លោកណែនាំឲ្យទទួលទានតែទឹកដោះគោជាមួយនឹងចាហួយខ្មៅដោយលោកបានលើកឡើងថា៖ «ទម្រាំតែបានចាហួយខ្មៅមកផ្សំក្នុងតែនោះមួយកែវៗ វាត្រូវចំណាយពេល៥ម៉ោងពីព្រោះយើងមិនយកផលិតផលកំប៉ុងមកប្រើទេ យើងធ្វើថ្មីភ្លាមៗតែម្តង»។ចំពោះការចំណាយដើមទុនក្នុងការបង្កើតអាជីវកម្មនេះ លោកគ្រាន់តែបង្ហើបប្រាប់ពីទឹកប្រាក់រហូតដល់៦ខ្ទង់ជាលុយដុល្លារអាមេរិក។ក្នុងចំណោមយុវជន៤នាក់ដែលជាម្ចាស់ដើមទុន លោកបានប្រាប់ថា ពីដំបូងវាមានការលំបាកក្នុងការបង្កើតជំនួញនេះ ពីព្រោះពួកគេមិនធ្លាប់មានបទពិសោធគ្រប់គ្រងពីមុនទេ។ បើទោះជាលោកបានសិក្សាជំនាញគ្រប់គ្រងយ៉ាងណាក៏ដោយ ក៏របៀបនៃការគ្រប់គ្រងបុគ្គលិកនៅក្នុងប្រទេសកម្ពុជាខុសប្លែកពីប្រទេសខាងក្រៅ។ ជាក់ស្ដែង គម្លាតរវាងអ្នកគ្រប់គ្រង និងបុគ្គលិក ដែលជាហេតុនាំឲ្យលោកត្រូវចំណាយពេលវេលាមួយរយៈដើម្បីសិក្សាពីវា។យ៉ាងណាមិញ អតីតនិស្សិតបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងរូបនេះបានឲ្យដឹងថា៖ «ខ្ញុំប្រើភាពស្និទ្ធស្នាលដើម្បីជាការប្រាស្រ័យទាក់ទងជាមួយបុគ្គលិករបស់ខ្ញុំ និងព្យាយាមលើកទឹកចិត្តពួកគាត់មិនឲ្យលំបាកក្នុងការបែងចែកពេលវេលារវាងការសិក្សានិងការងារឡើយ»។លោកបន្តថា KOI បានជួយផ្តល់ការសិក្សាទៅកាន់បុគ្គលិកដែលខ្វះខាតចំពោះថ្នាក់បំប៉នភាសាអង់គ្លេសជាដើម។ សព្វថ្ងៃ KOI មានបុគ្គលិកសរុបចំនួន២៦នាក់ ដែលលោកមានលក្ខខណ្ឌជ្រើសរើស៤ចំណុចគឺមានភាពទទួលខុសត្រូវ ហ្មត់ចត់ រហ័សរហួន និងមានសន្តានចិត្ត។ទាក់ទងទៅនឹងភាពជោគជ័យរបស់អ្នកបង្កើតអាជីវកម្មវ័យក្មេងម្នាក់នេះ លោកអះអាងថា៖ «មុននឹងសម្រេចចិត្តបង្កើតអ្វីមួយ អ្នកត្រូវតែសិក្សាព័ត៌មាន និងគិតគូរឲ្យបានច្បាស់លាស់។ អ្វីដែលខ្ញុំមើលឃើញសព្វថ្ងៃនេះ គឺមនុស្សមួយចំនួនចូលចិត្តបង្កើតអាជីវកម្មតាមគ្នាដោយមិនបានសិក្សាពីទីផ្សារច្បាស់លាស់ឡើយ»។លោកបានបង្ហើបប្រាប់ថា៖ «ដើម្បីជោគជ័យអ្នកត្រូវតែយល់ពីទីផ្សារឲ្យបានច្បាស់ ហើយយល់ពីខ្លួនឯងថា តើអ្នកអាចធ្វើអ្វី និងផ្តល់អ្វីទៅកាន់ទីផ្សារខ្លះ ចៀសវាងគ្រាន់តែចំណាយលុយដើម្បីវិនិយោគតែមួយមុខ។ ដូចពាក្យស្លោកមួយថា អ្នកវិនិយោគទុនដែលល្អម្នាក់គឺនឹងមិនមានហានិភ័យនោះទេ ព្រោះថា ពួកគាត់ដឹងពីផ្លូវដែលត្រូវគេចវេះពីហានិភ័យទាំងអស់នោះយ៉ាងច្បាស់»។បន្ទាប់ពីទទួលការគាំទ្រពីអតិថិជននិងយុវវ័យ លោក ឈុនដារ៉ា ដែលជាម្ចាស់ហាងម្នាក់ បានឲ្យដឹងថា KOI កំពុងតែត្រៀមខ្លួនពង្រីក សាខារបស់ខ្លួនចំនួន៣បន្ថែមក្នុងឆ្នាំ២០១៤ នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្លូវម៉ៅសេទុង និងផ្លូវព្រះនរោត្តម៕
  51. ១៦ ឧសភា ២០២១ ១១ មេសា ២០២១៖  ៣០៥៥៖ ឧកញ៉ា ឃន ឈុនដារា ៣០០ដុល្លារ ឧកញ៉ា នេះជួយថវិការ ៣០០ ដុល្លាសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅកម្ពុជា !!
  52. ១៦ ឧសភា ២០២១ អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះបិទបណ្តោះអាសន្នទីតាំងអាជីវកម្មនិងផ្ទះពលរដ្ឋមួយចំនួន ដែលពាក់ព័ន្ធជាមួយអ្នកមានវិជ្ជាមានកូវីដ-១៩
  53. ១៦ ឧសភា ២០២១ ១៨ មិនា ២០២១៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាមួយរយៈចុងក្រោយនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារជាច្រើនលើក ច្រើនសារពាក់ព័ន្ធជាមួយស្វាមីរបស់ខ្លួន គឺលោក សុវណ្ណ រិទ្ធី។ដោយឡែកក្នុងថ្ងៃនេះផងដែរ ស្រាប់តែ លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្តយករបស់ របរ មួយចំនួន សម្រាប់កូនស្រី ទំាងពីរ របស់លោក។ ក្នុងនោះភរិយារបស់លោក បានបង្ហោះរូបភាពមួយសន្លឹកនៃរបស់ទំាងនេះ ហើយភ្ជាប់សារខ្លីមួយថា “នេះជាទឹកចិត្តបងអូនទទួល………….????!។ Sovann Rithy”។ដោយឡែកនៅមុននេះបន្តិចភរិយាលោកក៏បានចេញមុខឡាយវិដេអូចោទជាសំនួរចំៗទៅស្វាមីថាពេលចេញពីគុ ក ហេតុអ្វីបងមិនមកជួបអូន ហើយទៅបួសមិចមិនប្រាប់អូន តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូឡាយនូវខាងក្រោមនេះ៖
  54. ១៦ ឧសភា ២០២១ ១៩ មិនា ២០២១៖ ក្តុកក្តួល! អ្នកស្រី មាស សុជាតា ទើបដាច់ចិត្តទម្លា យរឿងដ៏ឈឺចាប់មួយនេះ ខណៈពេលលោកសុវណ្ណ រិទ្ធី ទៅបួស ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយពីលោកសុវណ្ណ រិទ្ធី ធ្វើការឡាយបកស្រាយកាលពីពេលថ្មីៗកន្លងទៅនេះ ប៉ុន្តែហាក់មិនបានឆ្លើយតបទៅនឹងសំណួរ និងចម្ងល់របស់ខ្លួន ដែលរង់ចាំអស់រយៈពេលប្រមាណកន្លះឆ្នាំនោះ, នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អ្នកស្រីមាស សុជាតា បានធ្វើការឡាយវីដេអូ និយាយជុំវិញរឿងនេះ ទាំងអួលដើមក ទាំងដង្ហើមសឹងមិនដល់គ្នា។ដោយឡែក នៅក្នុងការឡាយនោះ អ្នកស្រី មាស សុជាតា បានលើកឡើងនូវ៣សំណួរទៅកាន់ស្វាមីរបស់ខ្លួនថា ទី១ ពេលចេញពីពន្ធនាគាររហូតដល់ឥឡូវ រយៈពេល៦ខែហើយ ហេតុអ្វីមិនមកផ្ទះជួបខ្លួន និងកូន សំណួរទី២ហេតុអ្វីបានជាទៅបួស អត់ប្រាប់ខ្លួន និងកូន។ សំណួរទី៣ ដឹងថា ខ្លួនឈឺ ត្រូវការលុយព្យាបាល ហេតុអ្វី មិនរវល់ជាមួយខ្លួន។យ៉ាងណាមិញ ក្រោយលើកជាសំណួរហើយនោះ អ្នកស្រី បានលើកឡើងនូវរឿងរ៉ាវមួយចំនួនទៀត. « អូនសប្បាយចិត្ត ពេលបងចេញមក បងទៅបួស អូនគ្រាន់តែឃើញក្រុមការងារបងបង្ហោះរូប១សន្លឹកនៅលើStory …អូនដើរសួរគេអ្នកនៅសៀមរាប និងជិះឡានតាមផ្លូវរកបងគ្រប់កន្លែង រហូតដល់ឃើញកន្លែងបងបួស…»។តួយ៉ាង អ្នកស្រី រៀបរាប់ទៀតថា «អូនជិះឡានទៅរកបង ទៅដល់វត្ត ដែលបងបួស អ្វីដែលអូនទទួលបាន ទៅដល់នុង បងគេចអូនទៀតៗ អូនអង្គុយចាំបង៥ម៉ោង ៥ម៉ោងមិនដឹង ៣ម៉ោងមិនដឹង ព្រោះនៅលើភ្នំនោះអត់សេវាទេ អូនអង្គុយចាំបង ឲ្យបងមកជួបអូន បងគេចមុខអូនទៀត រហូតដល់បងចេញពីបួសសឹកហើយ ក៏បងអត់មករកអូន រហូតដល់ឥឡូវអូនទុកឱកាសឲ្យបងមករកនៀក គឺបងនៅតែអត់មករកអូន»។អ្នកស្រី បញ្ជាក់ទៅកាន់លោកសុវណ្ណ រិទ្ធី។
  55. ១៦ ឧសភា ២០២១ (បន្ទាយមានជ័យ): យោងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកមង្គលបូរីចំនួន៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្រ្កាបករណីឈូសឆាយកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល នឹងឃាត់ខ្លួនមនុស្សបន្តបន្ទាប់ចំនួន០៨នាក់
  56. ច្បាប់តុល្យភាព The Law of Balance មហាសេដ្ឋី រំលោភ ក្មេងស្រីក្រីក្រ គេចរចារបង់លុយ ២០ មឺនដុល្លា  បញ្ចប់រឿង ធ្វើកិច្ចសន្យា ជាថ្នូរ មិនជាប់គុក យើងជ្រើសរើសមួយណា? ខ្មែរក្រហមសំលាប់ យើងត្រូវសំលាប់ខ្មែរ្រ ក្រហមវិញ ឬ កាត់ទោសដាក់គុកពួកគេ? ប្រុសរំលោភយើងជាស្រី តើយើងរំលោភគាត់វិញ ឬ ចាប់គាត់ដាក់គុក ឬ សុខចិត្តរៀបការដោយសារអាគាតហ្នឹងស្រលាញ់មែន?...ទាំងអស់នេះជាអ្វី ដែលខ្មែរ ត្រូវរៀនសូត្រ មិនមែន ជឿតាមគេចាក់់រុក មិនគិតជាច្បាប់ តុល្យភាព ។ កាលមានពាក្យថា ចរចារ សម្រុះសម្រួល គឺពុករលួយ តែថា គួរព្រម ឬ មិនព្រម? ជារឿងដែលលោកអ្នកត្រូវ វិភាគ ។
  57. គេស្អប់ គេជេរឧកញ៉ា ដើម្បីបាន Like ច្រើន តែយើងនាំគ្នាឃោសនា ពហិការទំនិញ គឺដើម្បីបានចូលគុក
  58. រឿងសត្វលោក ពោរពេញដោយល្បិច ដូចជាអាក្អូន ផ្ទះឆេះអស់ ប្រពន្ធកូន ៦ នាក់ស្អាប់ ខ្លួនឯង ដូចកំសត់ណាស់ តាមពិត ជាប្តី ជាឪពុកសម្លាប់គ្រួសារខ្លួនឯង រួចដុតផ្ទះ...មិនដែលជនរងគ្រោះទាំងអស់ សុទ្ធតែ រងអយុត្តិធម៍ទេ ! ង៉ៃ មុន មើល កំប្លែក នាយពែក មី លេងរឿង ចោរប្លន់ វាទៅប្តឹងបូលីស ដូចជាកំសត់ណាស់ចឹង !!!
  59. ចាប់ភស្តុតាង៖ លោក ក ជំពាក់លុយ លោក ខ ៥០០ដុល្លា ជាង ៥ឆ្នាំមុនព្រមសង។ មេធារី លោក ក ចោទថា លោក ខ ជំពាក់លុយគេ ៥,០០០ ដុល្លា បែលោក ខ ច្រឡោត ប្តឹង បកវិញ ថា ជំពាក់ តែ ៥០០ ដុល្លាទេ !!!🥰 ចៅក្រម ថា អញរកមុខ អាហ្នឹង!! យូរហើយ !!
  60. តារាខ្មែរល្បីៗជាច្រើន ត្រូវបានឪពុកម្តាយ លក់ជាថ្នូរលុយ ដល់ពេលកូនល្បី នាំគ្នាបុកក្បាលថា នោះជាកូនខ្លួន !!
  61. សម្តេចប៉ាប ត្រូវបានស្រីៗនាំគ្នាចោទថា រំលោភផ្លូវភេទ កាលពី ២០ ឆ្នាំមុនខណៈសម្តេចមិនទាន់ល្បីនៅឡើយ !!
  62. ប៉ុន្មានឆ្នាំមុន មានស្រ្តីខ្មែរដ៍មានស្តុកស្តម រៀនបានខ្ពង់ខ្ពស់ កុហកខ្មែរ កុហកបរទេសថា គាត់ធ្លាប់ជាស្រីពេស្យាចារ ត្រូវបានគេជួញដួរ.
  63. ប៉ុន្មានឆ្នាំមុន មហាសេដ្ឋីរុស្សី ត្រូវគេចោទរឿងរំលោភក្មេងស្រី ដ៍សែនក្រីក្រជនជាតិ ខ្មែរនៅកំពង់សោម
  64. ក្រុមផ្តួលរដ្ឋាភិបាល គេធ្វើចលនាប្រឆាំងឧកញ៉ា ដោយសារឧកញ៉ាជួយរដ្ឋាភិបាលអភិ.ជាតិ ដូច្នេះរឿង តិត និង ត ត្រូវមើលព្រៃទាំងមូល...
  65. CCTV គេហៅថាប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានប្រយោជន៍ដូចជា រឿង ឌួង ឆាយ រឿងបាញ់នៅ ABA រឿងអ៊ីស្រាអែលបាញ់អាការ ១២ ជាន់រលំនៅ GAZA strips រឿងអ៊ីស្រាអែលបាញ់ អាគារទ័ព UN នៅ លីបង់....គឺជាសក្សីកម្ម ដែលមនុស្សទទួលយកបាន ខុសពី ការផលិត វីដេអូ .
  66. បន្ទាប់ពីចាប់ប្តី យប់នេះសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនកូនស្រីបង្កើតឧកញ៉ា ហេង សៀ ដែលរួមគំនិតជាមួយប្ដី ជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពីជននេះរួមគំនិតគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។សូមជម្រាបថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់រួចមកហើយ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវជាប្ដីរបស់ឈ្មោះ តាំង គីមហៀងនេះ។ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។
  1. ១៥ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៣៣៥ នាក់ ជាសះស្បើយ ៨៧៣ នាក់ និងស្លាប់ (គ្មាន)- ករណីឆ្លងសហគមន៍ ៣២៨ នាក់- អ្នកដំណើរពីបរទេស ០៧ នាក់- អ្នកឆ្លងសរុប= ២១៨៣៤ នាក់- អ្នកជាសះស្បើយ= ១០៧៤០ នាក់- អ្នកស្លាប់= ១៤៧ នាក់ ។
  2. ១៥ ឧសភា ២០២១ រដ្ឋបាលខេត្តព្រៃវែងបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញចំនួន៣នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) តាមមូលដ្ឋានក្នុងស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំចាយមារ ខេត្តព្រៃវែង។
  3. ១៥ ឧសភា ២០២១ Kampuchea Thmey Daily ខេត្តបាត់ដំបង កើនអ្នកឆ្លងកូវីដ ៨៥ នាក់ មានម្នាក់បានស្លាប់
  4. ១៥ ឧសភា ២០២១ អគ្លេស វ៉ាក់សាំង ជួយប្រជាជនអង់គ្លេសអាយុលើស ៦០ ឆ្នាំ ជិត ១២,០០០ នាក់ ពីការស្លាប់ និងជាង ៣ ម៉ឺននាក់ ពីការបញ្ជូនទៅមន្ទីរពេទ្យ
  5. ១៥ ឧសភា ២០២១ ភ្នំពេញ : ឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្តរ៉ក ដែលជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាមនោះ ត្រូវបានសាលាឧទ្ធរណ៍ សម្សម្រេចដោះលែងដោយកាលពីដើមសប្តាហ៍នេះ។ ករណីជាក់ស្តែង គឺឧកញ៉ា គិត ធាង ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទចាត់ចែងសម្របសម្រួលឲ្យប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងសមគំនិត ពាក់ព័ន្ធករណីគ្រឿងញៀនជិត៥០ (៤៩,៤៤) គីឡូក្រាម នៅក្នុងក្លឹបកម្សាន្តរបស់ខ្លួននោះ ទើបតែត្រូវបានតុលាការជាន់ខ្ពស់ សម្រេចដោះលែងដោយស្ងាត់ៗ។ ប្រភពដែលគួរឲ្យទុកចិត្ត បានទម្លាយនៅថ្ងៃទី១៤ ឧសភាថា សាលាឧទ្ធរណ៍ បានសម្រេចកាត់ទោសតម្រឹមដោយឲ្យលោក គិត ធាង អនុវត្តទោសរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ចំណែកទោសនៅសល់ ត្រូវព្យួរជាធម្មតា។
  6. ១៥ ឧសភា ២០២១ ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ មានហេតុការណ៍យ៉ាងក្តៅគ  …គុ  …ក ក្រោយឃើញម្តាយរបស់លោក ឧកញ៉ា ឌួង ឆាយ បានធ្វើសន្និសីទសារព័ត៌មានមួយ ដែលបញ្ជាក់ថា សូមស្នើសុំទៅខាងស្ថានប័នពាក់ព័ន្ធ ជួយស្វែងយុត្តិធម៌ ជូនលោកជំេទាវ ខុង លីស៊ីអាណា និងព្រះតេគុណ ឌួង ឆាយ ដែលគាត់បានរ៉ាយរ៉ាប់យ៉ាងវែងអន្លាយ ហើយកូនស្រីក៏ទទួចសុំឲ្យប៉ាវិលត្រលប់មកផ្ទះវិញ ព្រោះឧកញ៉ា ឌួង ងៀប លួចលាក់មានស្រីថ្មី ចុះចោលផ្ទះ។នាងខ្ញុំត្រូវតែទាមទារយុត្តិធម៍សំរាប់កូនប្រុសឌួងឆាយ ហើយខ្ញុំជឿជាក់ថាម្តាយគ្រប់រូបក៏នឹងធ្វើបែបនេះដែលហើយក៏គ្មានអ្នកណាចង់បើកកកាយរឿងបញ្ហាផ្ទៃក្នុងគ្រួសារជាទីសាធារណៈនៅលើបណ្តាញសង្គមបែបនេះទេ។ ហើយអ្វីដែលកូនប្រុសរបស់ខ្ញុំនិយាយថាអតីតកូនប្រសារមានគំរោងការរៀបចំផែនការដាក់អ ន្ទា ក់កូនប្រុសរបស់ខ្ញុំជាមួយអតីតប្តីរបស់ខ្ញុំគឺជាការពិត។ មូលហេតុដែលឪពុករៀបចំផែនការដាក់អន្ទា ក់បំផ្ លាញកម្ចា ត់កូនខ្លួនឯង ដោយសារគាត់ខឹ ងកូនប្រុសបានជួ យណែ នាំមេធាវីកា រពារក្តី ផ្លូវច្បាប់ ដល់នាងខ្ញុំដើម្បី ប្តឹងប្តី រឿងឯ កសារពាក់ព័ន្ធមានស្រី សា … ហា … យ នាងប្រាក់ សុីណា រហូតឈានដល់មានកូនស្រី ឌួង ជូ លី ឥតខា ន់ស្លា នៅខាងក្រៅរៀននៅសាលាអន្តរជាតិណតប្រីត នឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារទៅធ្វើភូមិគ្រឹះ 2 កន្លែង និងដីជាច្រើនកន្លែងដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន។
  7. ១៥ ឧសភា ២០២១ Samdech Hun Sen, Cambodian Prime Minister សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឮកខួបអនុស្សារីយ៍លើកទី៧៦(១៦ ឧសភា ១៩៤៥ - ១៦ ឧសភា ២០២១) ថ្ងៃកំណើតនគរបាលជាតិ។
  8. ១៥ ឧសភា ២០២១ ខេត្តបាត់ដំបង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ ចំនួន៩នាក់ ក្នុងនោះ៤នាក់ជាពលករទើបមកពីប្រទេសថៃ
  9. ១៥ ឧសភា ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃ ខ.ភ.ម និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជេីញដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញារាជធានីភ្នំពេញ ដេីម្បីវាយតម្លៃជុំវិញដំណេីរការចាក់ដូសទី១ និងការដាក់ទិសដៅផែនការសម្រាប់បន្តការចាក់ដូសទី២ ខណ:ក្នុងកិច្ចប្រជុំនេះបានប្រកាសពីការចាប់ផ្តេីមការចាក់ដូសទី២នៅថ្ងៃស្អែកនេះ។
  10. ១៥ ឧសភា ២០២១ ដំណឹងរីករាយ! អ្នកជំងឺកូវីដចំនួន៣០នាក់ នៅខេត្តកំពង់ចាម បានជាសះស្បើយ ហើយអនុញ្ញាតឲ្យទៅផ្ទះវិញ និងមិនមានករណីឆ្លងថ្មីក្នុងថ្ងៃទី១៤ ខែឧសភា
  11. ១៥ ឧសភា ២០២១ ស្ទឹងមានជ័យ៣៖ អតីតចៅសង្កាត់បក្សសង្គ្រោះជាតិ មកជួយចៅសង្កាត់បច្ចុប្បន្នប្រយុទ្ធនឹងជំងឺកូវីដ
  12. ១៥ ឧសភា ២០២១ បន្ទាយមានជ័យ៖ កាលពីយប់ថ្ងៃសុក្រទី ១៤ ខែឧសភាឆ្នាំ ២០២១ នៅផ្ទះសំណាក់ អុឹម ប៊ី និងអាហារដ្ឋាន អុឹម ប៊ី មានវិជ្ជមាន កូវិដ១៩ ចំនួន ២ នាក់ប្រុសទាំងពីរ មានស្លាប់ម្នាក់នៅក្នុងផ្ទះសំណាក់ អុឹម ប៊ី នៅក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន ២០នាក់ នៅក្នុង ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះសំណាក់ អ៉ឹម ប៊ី ស្នាក់នៅជាន់ទី១ បន្ទុប់លេខ១០៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
  13. ១៥ ឧសភា ២០២១ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ពីរសប្តាហ៍ចាក់បានជាង ៦៥ម៉ឺននាក់, ដូសទី២ នឹងចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១៥ ខែឧសភានេះ
  14. ១៥ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១៥ ខែឧសភានេះ បានសម្រេចបិទផ្ទះសំណាក់MB(ខាងត្បូងសួនមានជ័យ) ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
  15. ១៥ ឧសភា ២០២១ អាជ្ញាធរខេត្តតាកែវ បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣០នាក់បន្ថែមទៀត នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១។
  16. សម្តេចតេជោ ហ៊ុន សែន ៖ " នៅពេលដែលការចាក់វ៉ាក់សាំង បានចប់សព្វគ្រប់នៅរាជធានីភ្នំពេញហើយនោះ សម្រាប់អ្នកដែលពុំព្រមចាក់វ៉ាក់សាំង នឹងស្ថិតនៅជាជនឯកោ ហើយនឹងគ្មានការងារធ្វើដោយសារតែខ្លួនបានបដិសេធមិនព្រមចាក់វ៉ាក់សាំង ដោយចាត់ទុកថានេះជាវ៉ាក់សាំងរបស់ចិន នេះជាវ៉ាក់សាំងរបស់អ្នកនេះ ជាវ៉ាក់សាំងរបស់អ្នកនោះ ដែលខ្ញុំបាននិយាយហើយថា សូមកុំបារម្ភអំពីវ៉ាក់សាំងមកពីប្រទេសណា បញ្ហាសំខាន់គឺបារម្ភថាមានវ៉ាក់សាំងចាក់ ឬអត់? " ។
  17. ១៥ ឧសភា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហមនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែឧសភា តាមផែនការដែលបានរៀបចំទុក គឺការចាក់ដូសទី១ ជិតអស់ហើយ ដោយមានប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងច្រើន និងជិតដល់ថ្ងៃដែលត្រូវអនុវត្តចាក់ដូសទី២ហើយ។
  18. ១៥ ឧសភា ២០២១ ខេត្តបន្ទាយមានជ័យ៖ ស្ត្រីវិជ្ជមានកូវីដ-១៩ម្នាក់ បានសម្រាលទារក ទំងន់ 3.6 kg នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រកបដោយសុខសុវត្តិភាពទាំងម្តាយ និងកូន ដោយខិតខំការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ និង ឆ្មបផ្នែកសម្ភព នៅថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់ឲ្យដឹង, ពីលោក អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
  19. ១៥ ឧសភា ២០២១ សោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំនេះ! បង អ៊ុក សំអាង អ្នកកាសែតរៀមច្បង បានទទួលមរណៈភាព នៅព្រឹកថ្ងៃទី១៥/៥/២០២១ សូមបងទៅបានសុខ
  20. ១៥ ឧសភា ២០២១ កងពលតូចអន្តរាគមន៍លេខ១ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចំនួន៣ទីតាំង រួមមាន៖ នៅចំណុចទីតាំងផ្សារឡាគីសំាហាន់, ចំណុចទីតាំងវត្តទួលសង្កែ, និងចំណុចទីតាំងសាលាបឋមសិក្សាពញាក្រែក។ ដែលសរុប អ្នកមកទទួលចាក់វ៉ាក់សាំងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មានចំនួន៥.៧០១នាក់  (ស្រីចំនួន២.៧៧៧នាក់)៕
  21. ១៥ ឧសភា ២០២១ វ៉ាក់សាំងSinovacចំនួន៥០មុឺនដូសទៀតនឹងមកដល់កម្ពុជាថ្ងៃទី ១៦ ឧសភាស្អែកនេះ ។
  22. ១៥ ឧសភា ២០២១ អាជ្ញាធររាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងខណ្ឌសែនសុខ ។
  23. ១៥ ឧសភា ២០២១ ខេត្តកំពង់ស្ពឺ ៖ អ្នកឆ្លងកូវីដ‑១៩ កើនឡើងដល់ជិត ២០០ នាក់ អ្នកស្លាប់ ៧ នាក់
  24. ១៥ ឧសភា ២០២១ ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ លោកជំទាវ ខុង លីស៊ីអាណា ភរិយាលោកឧកញ៉ា ឌួង ងៀប ព្រមទាំងកូនៗ បានធ្វើសន្និសីទកាសែត ទទូចសុំយុត្តិធម៌សម្រាប់កូនប្រុសឌួង ឆាយ និងសម្រាប់ខ្លួនឯង ។ ហើយអ្វីដែលចាប់អារម្មណ៍នោះគឺលោកជំទាវ បានបង្ហាញមុខមាត់ស្រីកំណាន់របស់ប្ដីគឺលោក ឧកញ៉ា ឌួង ងៀប ជាសាធារណៈទៀតផង ។នៅក្នុងសន្និសីទកាសែត លោកជំទាវ ខុង លីស៊ីអាណា បានរៀបរាប់ពីទុក្ខលំបាកផ្លូវចិត្តអស់រយៈពេលច្រើនឆ្នាំមកហើយ ដែលលោកឧកញ៉ា ឌួង ងៀប ជាប្ដីបានមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយនារីឈ្មោះ ប្រាក់ ស៊ីណា រហូតដល់ចុះចោលផ្ទះសម្បែង លែងនឹកស្រណោះប្រពន្ធកូន ។និយាយដល់ឈ្មោះស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា អាចនឹងធ្វើឲ្យមហាជនមួយចំនួន នឹកឃើញដល់ព័ត៌មានមួយកាលពីខែ តុលា ឆ្នាំ ២០២០ ដោយកាលនោះ អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការ ចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្ត ប្រមាណជាង ៤លាន ដុល្លារ មានដូចជា ដី ផ្ទះវីឡា ២កន្លែង និងរថយន្តស៊េរីទំនើបមួយគ្រឿង ពី នារីឈ្មោះ ប្រាក់ ស៊ីណា រួមនិងឪពុក ឈ្មោះ ប្រាក់ ផាន បន្ទាប់ពី មានពាក្យបណ្ដឹងពីសំណាក់ស្ត្រីប្រពន្ធដើមថា ទ្រព្យសម្បត្តិទាំងអស់នេះ គឺទទួលបានពីងារជាស្រីកំណាន់របស់ប្ដីគេតែប៉ុណ្ណោះ ។ជាការពិតណាស់ តាមពិតដើមបណ្ដឹងខាងលើ គឺជា លោកជំទាវ ខុង លីស៊ីអាណា ដោយកាលពីល្ងាចម្សិលមិញនេះ លោកជំទាវ បានបញ្ជាក់ថា នារីឈ្មោះ ប្រាក់ ស៊ីណា នេះជាស្រីកំណាន់របស់លោក ឧកញ៉ា ឌួង ងៀប ហើយលោកឧកញ៉ា ឌួង ងៀប បានផ្គត់ផ្គង់លុយកាក់ជាច្រើនដល់នាង រហូតធ្វើឲ្យនាងសល់ទ្រព្យសម្បត្តិជាច្រើន ព្រមទាំងអាចទាក់ចិត្តឲ្យលោកឧកញ៉ា ឌួង ងៀប ឲ្យភ្លេចប្រពន្ធកូនទៀតផង ៕
  25. ១៥ ឧសភា ២០២១ Oct 31, 2020 ក្តៅៗ បែកធ្លាយស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា ទាក់ទងប្តីគេ..ទ្រពសម្បត្តិសរុបជាង ៤លានដុល្លារ ក្តៅៗ បែកធ្លាយស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា ទាក់ទងប្តីគេ..ទ្រពសម្បត្តិសរុបជាង ៤លានដុល្លារ
  26. ១៥ ឧសភា ២០២១ នៅថ្ងៃទី១៥ឧសភាស្អែកនេះ ប្រធានគណកម្មាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស្រុកសំរោង នឹងដឹកនាំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅតំបន់ប្រជុំជនផ្សារ តាមដងផ្លូវ មណ្ឌលចត្តាឡីស័ក  និងទីកន្លែងដែលមានហានិភ័យខ្ពស់ស្ថិតនៅក្នុង ស្រុកសំរោងទាំងមូល ដោយប្រេីប្រាស់ម៉ាស៊ីនខ្នាតធំ។
  27. ១៥ ឧសភា ២០២១ វ៉ាក់សាំងកូវីដ-១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី ១៦ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ខែឧសភា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់(Sinovac) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញពីរដ្ឋាភិបាលចិននោះ នឹងដឹកមកដល់ប្រទេសកម្ពុជា ។វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃស្អែក គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ ចំនួន ៥០មុឺនដូស ដឹកមកដល់កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១។
  28. ១៥ ឧសភា ២០២១ ខេត្តបន្ទាយមានជ័យ,បន្ទាប់ពីមានការផ្អាកដំណើរការ(ផ្ទះសំណាក់ អុឹមប៊ី) ចំនួនពីរសប្តាហ៍ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ , រដ្ឋបាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សូមអំពាវនាវ ដល់បុរសជាអ្នករត់ម៉ូតូឌុប ដែលបានដឹក បុរសដែលដេកស្លាប់នៅផ្ទះសំណាក អ៉ឹមប៊ី (ខាត្បូងសួនមានជ័យ) ក្រោយមកតេស្តឃេីញវិជ្ជមានកូវីដ-១៩។ អាជ្ញាធរអំពាវនាវដល់បុរសខាងលេី ដែលមានម៉ូតូស្លាកលេខ បាត់ដំបង 1AG 2131 ចូលរួមសហការជាមួយអាជ្ញាធរ ផ្តល់សំណាក តេស្តរកជម្ងឺកូវីដ-១៩ ក្រោយមានការជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលស្លាប់រកឃេីញវិជ្ជមាន។ មួយវិញទៀត បេីបងប្អូនបានស្គាល់បុរសខាងលេី សូមទាក់ទងមកអាជ្ញាធរ ដេីម្បីយកសំណាកមកវិភាគ និងធ្វេីចត្តាឡីស័ក។ សូមជួយស៊ែរព័ត៌មាននេះដេីម្បីឲ្យសាមីខ្លួនបានដឹង និងសហការជាមួយអាជ្ញាធរ៕
  29. ១៥ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាល រហូតដល់ថ្ងៃទី២១ ខែឧសភា នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ្ឌ។
  30. ១៥ ឧសភា ២០២១ ករណីរបស់ឧញ្ញ៉ា ហេស សៀរ កញ្ញ៉ា នីតា ជាបណ្តឹងមួយទល់និងមួយឃើញថាមានមនុស្សជាច្រើនបាននិងកំពុងខ្វាយខ្វល់ តែខ្ញុំនៅចាំថាលោក  អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលបានធ្វើការបៀតបៀនទៅនគរបាលជាស្ត្រីជាច្រើននាក់នៅក្នុងស្នងការដ្ឋានខេត្តកំពង់ធំ ដូចមិនត្រូវបានមនុស្សក្នុងសង្គមពេលនេះមានការខ្វាយខ្វល់នោះឡើយ  ឥលូវមិនដឹងថាអតីតស្នងការនគរបាលខេត្តកំពង់ធំនេះគាត់សឹកវីញនៅទេគាត់បួសតាំងចាប់ពីពេលដែលក្រុមអធិការកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានរកឃើញថាលោកពិតជាបានធ្វើការបៀតបៀនទៅនគរជាស្ត្រីពិតមែន លោកត្រូវក្រសួងមហាផ្ទៃដកចេញពីតំណែងហើយរង់ចាំការសើបអង្កេត តែជិតមួយឆ្នាំហើយអត់ទាន់មានឃើញចំណាត់ការណាលើរឿងនេះសោះ?
  31. ១៥ ឧសភា ២០២១ ៨ កញ្ញា ២០២០ ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោក ត្រូវនគរបាលនារីៗមួយចំនួន ក្រោមឱវាទ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ សុភ័គ បញ្ជាក់ថា៖«ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន»។ លោក ខៀវ សុភ័គ បន្តថា បច្ចុប្ន្បន្ន ស្នងការថ្មី ត្រូវបានតែងតាំងជំនួសតំណែងរបស់លោក អ៊ុក កុសលហើយ។ តែលោក ពុំបានចាំឈ្មោះស្នងការថ្មីនោះទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ថែមថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)៕
  32. ១៥ ឧសភា ២០២១ ក្តៅៗ៖ បុរសអ្នករត់ម៉ូតូឌុប ដែលធ្លាប់បានដឹកបាត់បង់ជីវិតហើយតេស្តឃើញវិជ្ជមាន មកផ្ទះសំណាក់នោះ ត្រូវបានរកឃើញហើយ
  33. ១៥ ឧសភា ២០២១ រដ្ឋបាលខេត្តកំពត ប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន០២នាក់ទៀត នៅថ្ងៃទី១៥ ខែឧសភា  ដែលជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។
  34. ១៥ ឧសភា ២០២១ សេចក្តីណែនាំ ស្តីពីការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកទទួលអតិថិជនឱ្យចូលមកទទួលទាន ប៉ុន្តែអាចលក់ក្នុងលក្ខណៈវេចខ្ចប់ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ រហូតដល់ថ្ងៃ១៩ ខែឧសភា។
  35. ១៥ ឧសភា ២០២១ នៅថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០២១ នេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ ១៩ ចំនួន ២០១ នាក់ សម្រាប់ទិន្នន័យថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២១ នេះ ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងអស់នៅរាជធានីភ្នំពេញ ភាគច្រើនចេញពីខណ្ឌមានជ័យ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ២ និងស្ទឹងមានជ័យ ៣ ហើយច្រើនចេញពីភូមិដំណាក់ធំ និងភូមិដំណាក់ធំ ៣ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ការពារខ្លួនអ្នក និងក្រុមគ្រួសារពីវីរុសមួយនេះ តាមរយៈការអនុវត្តនូវវិធានការសុខាភិបាលឱ្យខ្ជាប់ខ្ជួន ។
  36. ១៥ ឧសភា ២០២១ លេខាធិការដ្ឋាន នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីសែល ដូសទី២ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
  37. ១៥ ឧសភា ២០២១ Fresh News ទីបំផុតសមត្ថកិច្ចចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា(ភ្នំពេញ)៖ នៅទីបំផុត! សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។ នេះបើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិច។ជនដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសគឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រីមួយគូមកថតរូបឈុតឆាកអាសអាភាស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា៕
  38. ១៥ ឧសភា ២០២១ ប៉ូលីសចាប់ខ្លួនម្ចាស់ ខយ (Koi) ត្រូវជាកូនប្រសារឧកញ៉ា ហេង សៀ ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា។ សង្ស័យតែអស់ងារឧកញ៉ាទាំងឪទាំងកូន!ថៅកែ ហាងកាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe  ត្រូវ កូនប្រសារ  ឧកញ៉ា ហេង សៀ  ដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ត្រូវបានឃាត់ឃាត់ខ្លួនហើយ(ភ្នំពេញ)៖ម្ចាស់ហាង កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe ត្រូវជា  កូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស ហើយផុសនៅលើបណ្តាញសង្គមហ្វេកបុក ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា  ពេលនេះត្រូវបាន សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ។ប្រតភពពីមន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់ បណ្តាញព័ត៌មាន ក្នុងស្រុកឲ្យដឹងថា ជនដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស.ផុសនៅលើបណ្តាញសង្គមហ្វេកបុក ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយស យ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា  ពេលនេះត្រូវបាន សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ  គឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ.   ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។
  39. ១៥ ឧសភា ២០២១ ក្រសួងការពារជាតិ បានចេញរបាយការណ៍នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៩៧៨,៧៩៧នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៦៧៩,៣៨២នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៥,៩៣៤នាក់។
  40. ១៥ ឧសភា ២០២១ ប៉ូលិសចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ជួលមនុស្សថតរូបឈុតឆាកអាសអាភាសបន្លំថាជាជារូបភាពរបស់ពិធីការីនីទូរទស្សន៍ MY TV ភ្នំពេញៈរកឃើញហើយអ្នកដែលជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសលើកញ្ញា មាន ពេជ្ររីតា ពិធីការីនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia នោះ គឺជាកូនប្រសារឧកញ៉ា ហេង សៀ ។
  41. ១៥ ឧសភា ២០២១ រដ្ឋបាលខេត្តបាត់ដំបង ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ទៀត ក្នុងនោះពលករទើបមកពីប្រទេសថៃ ២នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ២នាក់ និងជាសះស្បើយ៤នាក់។
  1. ១៤ ឧសភា ២០២១ កម្ពុជា ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៣៥៨ នាក់ ជាសះស្បើយ ៣៤៨ នាក់ និងស្លាប់ ០៥ នាក់- ករណីឆ្លងសហគមន៍ ៣៥០ នាក់- អ្នកដំណើរពីបរទេស ០៨ នាក់- អ្នកឆ្លងសរុប= ២១ ៤៩៩ នាក់- អ្នកជាសះស្បើយ= ៩ ៨៦៧ នាក់- អ្នកស្លាប់= ១៤៧ នាក់ ។
  2. ១៤ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៤ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៥៨នាក់ (ឆ្លងសហគមន៌: ៣៥០ នាំចូល: ៨) និងមានជាសះស្បេីយ #៣៤៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២១៤៩៩នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៩៨៦៧នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #១៤៧នាក់ ។
  3. ១៤ ឧសភា ២០២១ PNN News រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ៩២នាក់ ក្នុងចំណោមអ្នកងសង្ស័យ១២៥៦នាក់ដែលបានយកសំណាកធ្វើតេស្តនៅ៤ទីតាំងក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង សួនកាណាឌីយ៉ា_ខណ្ឌពោធិសែនជ័យ សរុបបានចំនួន ២៦នាក់ / វិជ្ជមាន ០១នាក់ ។និងក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ក៏បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ផ្លូវលូ៥_ខណ្ឌមានជ័យ សរុបបានចំនួន ២៤៧នាក់ / វិជ្ជមាន ២៤នាក់ ។នៅថ្ងៃដដែលនេះដែរក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង ផ្លូវទ្រុងមាន់_ខណ្ឌមានជ័យ សរុបបានចំនួន ៦៣៧នាក់ / វិជ្ជមាន ៤៧នាក់ ។ចំណែកនៅទីតាំង វិហាយេស៊ូ_ច្រមុះជ្រូកស្ទឹងមានជ័យវិញ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអ្នកដែលសង្ស័យ សរុបបានចំនួន ៣៤៦នាក់ /វិជ្ជមាន ២០នាក់ ៕ ដោយៈ សោភ័ណ រូបភាព៖ TYDA
  4. ១៤ ឧសភា ២០២១ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army ក្នុងឱកាសព្រះរាជពិធីចម្រេីនព្រះជន្ម ៦៨យាងចូល៦៩ព្រះវស្សា ទូលព្រះបង្គំ ជានាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំង ប្រជានុរាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អម្ចាស់ជីវិតតម្កល់លេីត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះកាយពលរឹងមាំ ព្រះរាជសុខភាពបរិបូរណ៍ ព្រះប្រាជ្ញាវាងវៃ គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ដេីម្បីជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងរហូត៕
  5. ១៤ ឧសភា ២០២១ Samdech Hun Sen, Cambodian Prime Minister បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។ ថ្ងៃ១១ ខែ មេសា ២០២១ យើងបានរកឃើញមនុស្សទី១លានដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។ ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំជាកម្មការិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិន្តា ទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង យើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។ ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់ មានប្រជាជនដែលមានអាយ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៍បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីក គឺចាក់ពីក្នុងចេញក្រៅ គឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕
  6. ១៤ ឧសភា ២០២១ ឧកញ៉ា ទម្លាយ ភស្តតាង ប្រតិបត្តិការវេរប្រាក់ ទៅខាងស្រី ជាពិសេសបញ្ចាក់គោលបំណងច្បាស់ៗថាសូមជំរាបថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច៕រឿងក្ដីប្ដឹងផ្ដល់រវាងលោកឧកញ៉ា ហេង សៀ និង ពិធីការិនី មាន ពេជ្ររីតា ហៅយូប៊ី នៅតែ ពុះ កញ្ជ្រោលនិងក្ដៅគ គុក ខណ:ដែលមានលេចចេញនូវភស្តុតាងថ្មីៗព្រោងព្រាត ទាក់ទាញការចាប់អារម្មណ៍ពីមហាជន ទាំងប្រព័ន្ធតេឡេក្រាម និង បណ្ដាញសង្គម ដូចជា ក្នុងថ្ងៃនេះមានការចែកចាយនូវប្រតិបត្តិការវេរប្រាក់នៅក្នុងធនាគារមួយ ដែលគេ បានសន្មត់ថា ជាការវេរប្រាក់ពីភាគីលោកឧកញ៉ា ទៅឱ្យ កញ្ញា ពិធីការិនី។ប្រតិបត្តិការដែលមានឈ្មោះគណនីជាភាសាអង់គ្លេស Heng Sier បានផ្ទេរប្រាក់ចំនួន3ដង ឲ្យទៅគណនីដែលសរសេរជាភាសាអង់គ្លេសថា Mean Pechrita ដោយក្នុងនោះមាន កំណត់សម្គាល់ច្បាស់លាស់ថា៖១./ ទីមួយនៅថ្ងៃទី 21 ខែមីនា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 168$ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា សំរាប់លាភសំណាងស្គាល់ហ៊ា២./ ទីពីរនៅថ្ងៃទី2 ខែមេសា គណនី Heng Sier បានផ្ទេរប្រាក់ចំនួន 350$ ទៅឲ្យគណនី Mean Pechrita ដោយដាក់ជាកំណត់សម្គាល់ថា ថ្លៃពេទ្យYubi៣./ ទីពីរនៅថ្ងៃទី13 ខែមេសា វេលាម៉ោង9 និង 40នាទី គណនី Heng Sier បានផ្ទេរទឹកប្រាក់ 168$ ឲ្យទៅគណនីខាងលើដដែល ដោយដាក់កំណត់សម្គាល់ថា សម្រាប់ចូលឆ្នាំខ្មែរ Happy Khmer New Year៤./ ទីបីនៅថ្ងៃទី19 ខែមេសា  គណនី Ho ng Sier បានផ្ទេរប្រាក់ចំនួន 111$ ឲ្យគណនីដដែលដោយដាក់កំណត់សម្គាល់ថា ដោះទាល់ខូវីដ19 ៥./ ទីប្រាំ ចំនួន 50 ដុល្លារសម្រាប់ប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ដងខាងលើនេះបើសរុបជាទឹកប្រាក់មានចំនួន 847$ (ដុល្លារអាមេរិក)។យ៉ាងណាមិញរឿងនេះ យើងខ្ញុំនៅមិនទាន់ទទួលបានការបញ្ជាក់ពីភាគីលោកឧកញ៉ា និង ពិធីការិនី យូប៊ី នៅឡើយទេ ដូច្នេះសារព័ត៌មានត្រយងសូមស្វាគមន៍ចំពោះការបកស្រាយរបស់ភាគីទាំងពីរជានិច្ច។ប្រភព ត្រយង
  7. ១៤ ឧសភា ២០២១ កុំទាន់អរ ! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់ថា ក្នុងមួយសប្តាហ៍ចុងក្រោយនេះ អ្នកវិជ្ជមានកូវីដ-១៩ ដែលរកឃើញនៅតំបន់លឿង មានច្រើនជាងគេអាជ្ញាធររាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
  8. ១៤ ឧសភា ២០២១ សង្រ្គាមទ្រង់ទ្រាយធំរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់នៅប៉ាឡេស្ទីន បានចាប់ផ្តើមនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ៉ីស្រាអែលផ្តើមវាយថ្មើរជើងចូលតំបន់ហ្កាហ្សា ។ចាប់តាំងពីការប្រយុទ្ធគ្នាកាលពីថ្ងៃចន្ទមក មនុស្ស១១៩នាក់ នៅហ្កាហ្សាបានស្លាប់ និង៨នាក់ស្លាប់នៅក្នុងប្រទេសអ៉ីស្រាអែល ៕
  9. ១៤ ឧសភា ២០២១ Kampuchea Thmey Daily ខេត្តតាកែវមានអ្នកឆ្លងជំងឺកូវីដ‑១៩កើនឡើងជិត៣០០នាក់ និងស្លាប់៣នាក់
  10. ១៤ ឧសភា ២០២១ TOP NEWS: សម្តេចតេជោ ហ៊ុន សែន បានជូនរង្វាន់លើកទឹកចិត្តចំនួន ១០លានរៀន ដល់ជនទី ២លាន (អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩) ដែលជាកម្មការិនីរោងចក្រនៅថ្ងៃនេះ !
  11. ១៤ ឧសភា ២០២១ ជម្លោះផ្លូវភេទ៖ រឿងផ្លូវភេទជារឿងរស៊ើប sexual trafficking is a sensitive issue ដូច្នេះ មេធាវីទាំងសងខាងសុទ្ធតែបាន សម្របសម្រួលតាមអាជីព មុនដល់តុលាការ ដើម្បីជៀសវាងការស្អុយឈ្មោះ ការបាត់បង់ការងារ ...។ រឿងដែលមិនត្រូវគ្នា គឺរឿង ទារលុយថ្លៃពេក វាអាចសាម៉ីខ្លួនទាមទារ ឬ អាចមេធាវីទាំងសងខាង ស៊ីឡាកច្រើនពេលពេក ដូចជាថា សាម៉ឺខ្លួនទារ ១១ ម៉ឺនដុល្លា តែ មេធាវីគេថា ២០ ម៉ឺនដុល្លា។ ក្នុងការដោះស្រាយជម្លោះ គេមានជំហានទី ការសម្រុះសម្រួល, ការចរចារ, ការសម្របសម្រួលនៅកន្លែង ការសម្រួលនៅតុលាការ និងការកាត់សេចក្តី Conciliation, Negotiation Mediation, Collaborative Law, and Court. ,  ឥលូវនេះ កើតមានការចែកចាយភស្តុតាងដាក់បន្ទុកគ្នាទៅវិញទៅមកផង និងមាន ចរន្តសម្រុះសម្រួលផ្សះផ្សារបញ្ចប់រឿង បែបនេះ ម៉េចនេះម៉េចមានយុត្តិធម៍សម្រាប់អ្នកតាមដានសាច់រឿង ព្រោះកាលយើងត្រូវគ្នា យើងស្ងាត់ឈឹងទាំងសងខាង ដល់ពេលមានរឿង ស្រែកយំរកយុត្តិធម៍ !!ខាងក្រសួងមហាផ្ទៃថា កាត់ក្តីឡើងវិញ មិនបានប្រាប់ថា ចរចារឡើងវិញទេ ៕
  12. ១៤ ឧសភា ២០២១ រសៀលថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកាសម្តេចតេជោ ហ៊ុន សែន ចំនួន១០លានរៀល ផ្តល់ជូនអ្នកចាក់វ៉ាក់សាំងការពារកូវីដទី២លាន នៅសង្កាត់ចោមចៅ
  13. ១៤ ឧសភា ២០២១ Kampuchea Thmey Daily រដ្ឋមន្ត្រីសុខាភិបាលថាវិធានការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅគឺជាបទពិសោធន៍ដែលខេត្តនានាគួរយកទៅអនុវត្តតាម
  14. ១៤ ឧសភា ២០២១ ភ្នំពេញ៖តួលេខអ្នកឆ្លងកូវីដ១៩ នៅខេត្តព្រះសីហនុ បានហក់ឡើងខ្ពស់ ខណៈ រាជធានីភ្នំពេញ នៅតែបន្តធ្លាក់ចុះ ក្នុងរយៈពេល២៤ម៉ោង ។ នេះបើយោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ ។
  15. ១៤ ឧសភា ២០២១ BTV Cambodia លោកស្រី ថាក់ ឡានី ដែលនិរទ្ទេសខ្លួនទៅក្រៅប្រទេស ដង្ហែតាមមេឧទ្ទាមក្រៅច្បាប់ដឹកនាំដោយបុគ្គល សម រង្ស៊ី គេចពីសំណាញ់ច្បាប់កម្ពុជា បានវិលត្រលប់មកដល់មាតុប្រទេសវិញ នៅវេលាម៉ោងជាង១២ នៅថ្ងៃទី១៤ ខែឧសភានេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ប៉ោយប៉ែត ៖ លោកស្រី ថាក់ ឡានី ដែលនិរទ្ទេសខ្លួនទៅក្រៅប្រទេស ដង្ហែតាមមេឧទ្ទាមក្រៅច្បាប់ដឹកនាំដោយបុគ្គល សម រង្ស៊ី គេចពីសំណាញ់ច្បាប់កម្ពុជា បានវិលត្រលប់មកដល់មាតុប្រទេសវិញ នៅវេលាម៉ោងជាង១២ នៅថ្ងៃទី១៤ ខែឧសភានេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។ លោកស្រី ថាក់ ឡានី បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ដែលបានវិលត្រលប់មកកាន់មាតុភូមិវិញ ក្រោមការសណ្ដោសប្រោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។លោកស្រី បញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជាទៅស្នាក់នៅប្រទេសស៊ុយអែតតាមអតីតមេដឹកនាំនៃអតីតបក្សប្រឆាំង  លោកស្រី បានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះគ្មានត្រើយ ហើយអតីតមេដឹកនាំ នៃអតីតបក្សប្រឆាំងរូបនោះ មិនដែលមកសួរសុខទុក្ខលោកស្រីម្ដងណាឡើយ។ នៅពេលលោកស្រីមានទុក្ខព្រួយ លោកស្រីតែងនឹកឃើញមេដឹកនាំ ដែលលោកស្រីជឿទុកចិត្តតែម្នាក់គត់ ដែលអាចជួយសង្គ្រោះលោកស្រីបាន គឺសម្ដេចតេជោ ហ៊ុន សែន។
  16. ១៤ ឧសភា ២០២១ កម្មការិនីចាក់វ៉ាក់សាំងទី២លាន រំភើបរហូតស្រក់ទឹកភ្នែក ក្រោយទទួលបានប្រាក់ ១០លានរៀល ពីសម្តេចតេជោ ហ៊ុន សែន
  17. ១៤ ឧសភា ២០២១ រង្វាន់លើកទឹកចិត្តចំនួន ១០លានរៀល អំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូន មនុស្សទី ២លាន ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺ លោកស្រី ទិត ចិន្តា នៅរសៀលថ្ងៃនេះ ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រគល់ជូនដោយផ្ទាល់ដៃ។
  18. ១៤ ឧសភា ២០២១ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall រដ្ឋបាលខេត្ត សម្រេចការបើកចេញ-ចូលឡើងវិញតំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល និងទីតាំង ផ្ទះ អាជីវកម្មដ្ឋានចំនួន៩ ចាប់ពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងក្រុមគ្រួសារ ស៊ាង គឹមសាន ឈ្មោះ រិទ្ធ គន្ធី ឈ្មោះ ហួត រតនៈវត្ថុ និងក្រុមគ្រួសារឈ្មោះ ស៊ុយ វិលរដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់មួយចំនួនមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងទីតាំងផ្ទះចំនួន៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
  19. ១៤ ឧសភា ២០២១ នៅវេលា ម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅខេត្តសៀមរាប មានករណីបុរសម្នាក់អាយុ ៣៦ឆ្នាំ មានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃយូរឆ្នាំ បណ្តាលឲ្យហើមខ្លួន ខូចតម្រោងនោម និងមានវិជ្ជមាន កូវីដ-១៩ បានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។ សពត្រូវបានយកទៅបូជានៅថ្ងៃដដែលនេះ។ ប្រភព៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប
  20. ១៤ ឧសភា ២០២១ ព្រឹកថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្មេីជើងលេខ៣១ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុក្នុងការបិទខ្ទប់តំបន់ក្រហមនៅក្នុងក្រុងព្រះសីហនុ។ក្នុងឱកាសសំណេះសំណាលនិងជូនដំណេីរនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ និងថវិកាចំនួន ២០លានរៀលផងដែរ ។
  21. ១៤ ឧសភា ២០២១ វៀតណាម៖ កាលពីសៀលថ្ងៃទី ១៣ ខែឧសភា ម្សិលមិញនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈ បានឲ្យដឹងតាមរយៈសារព័ត៌មាន Zing ថា កងពលលេខ ៤ នៃនាយកដ្ឋានសម្របសម្រួលប៉ូលីសទីក្រុងហាណូយ បានសម្រេចឃុំខ្លួននារីវ័យក្មេងម្នាក់ជាបណ្ដោះអាសន្នក្រោយរកឃើញ ពីបទរកស៊ីជួញដូរផ្លូវភេទ ។នារីខាងលើមានឈ្មោះ ត្រាន ធីថាញ់ថៅ អាយុ ២១ ឆ្នាំ មានអាស័យដ្ឋានរស់នៅក្នុងទីក្រុងហូជីមិញ ។នាង ត្រាន ធីថាញ់ថៅ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២១ នៅចំណុចផ្ទះល្វែងប្រណីតមួយកន្លែង ក្នុងខណ្ឌណាំទឹមឡឹម ទីក្រុងហាណូយ ព្រមជាមួយបុរសពីរនាក់ទៀត ដែលជាអតិថិជនរបស់នាង ។យោងទៅតាមសម្ដីរបស់នាង ត្រាន ធីថាញ់ថៅ ដែលបានសារភាពប្រាប់សមត្ថកិច្ច បានឲ្យដឹងថា នាងគឺជាឈ្មួញកណ្ដាល រកនារីរកស៊ីផ្លូវភេទឲ្យភ្ញៀវ ហើយនាងផ្ទាល់ក៏ដេកជាមួយភ្ញៀវដែរ ដោយជាទូទៅក្នុង ១ដង ទទួលបានប្រាក់ពី ១០ លានដុង ទៅ ៤០ លានដុង (ពី ៤៣០ ដុល្លារ ទៅ ១៧០០ ដុល្លារ) ប៉ុន្តែបើភ្ញៀវហ៊ានយកនាងកំដរពេញមួយយប់ នោះតម្លៃខ្លួននឹងកើនដល់ជាង ៩២ លានដុង ស្មើរនឹង ៤,០០០ ដុល្លារឯនោះ ។សូមបញ្ជាក់ថា យោងតាមមាត្រា ៣២៨ នៃក្រមព្រហ្មទណ្ឌប្រទេសវៀតណាម អ្នកដែលដើរតួជាអន្តរការីដើម្បីលួងលោមឬដឹកនាំអ្នកដទៃឱ្យទិញផ្លូវភេទ ឬលក់ផ្លូវភេទនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ៦ ខែ ទៅ ១៥ ឆ្នាំ។ ហើយជនល្មើសក៏អាចទទួលការពិន័យពី ១០ ទៅ ៥០ លានដុងដែរ ៕
  22. ១៤ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចំនួន ០២នាក់, ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចំនួន ១នាក់។
  23. ១៤ ឧសភា ២០២១ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល
  24. ១៤ ឧសភា ២០២១ Property Area Asia អស់សំណើចៈ ព្រលានយន្តហោះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរបរទេសតែ២នាក់ប៉ុណ្ណោះក្នុងរយៈពេល១ត្រីមាសដំបូង
  25. ១៤ ឧសភា ២០២១ ម្តាយបង្កើតព្រះតេជគុណ ឌួង ឆាយ ទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់។ ម្តាយរបស់ឌួង ឆាយ ធ្វើសន្និសិទ្ធិកាសែត បកអាក្រាតប្តី ឧកញ៉ា ឌួង ងៀប ផ្សំគំនិតជាមួយកូនប្រសារស្រី ធ្វើបាបដួងឆាយ (មានវីដេអូ)
  26. ១៤ ឧសភា ២០២១ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ខុង ស៉ីលីអាណា ម្តាយបង្កើតរបស់ព្រះតេជគុណ ឌួង ឆាយ ទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារនិងស្វាមីរួមគំនិតគ្នាធ្វើបាប។
  27. ១៤ ឧសភា ២០២១ សម្តេចតេជោ បញ្ជាឱ្យក្រុមមេធាវីការពារក្តីជូនកញ្ញា មាន ពេជ្ររីតា ដល់ទីបញ្ចប់  ក្រោយនាងបដិសេធថា មិនដែលមានទំនាក់ទំនងស្នេហា  ជាមួយឧកញ៉ា ហេង សៀ ទេ ហើយច្រានចោលរូបភាព អាសអាភាសដែលប្រឌិត ដោយឧក្រិដ្ឋជនណាមួយនោះ ភ្នំពេញ៖ យោងតាមការផ្សាយមុននេះបន្តិច របស់អង្គភាព ហ្វេសញូវបានអោយដឹងថា ៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យស្រាវជ្រាវ នៅពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia ស្របពេលដែល នាងបានបដិសេធដាច់អហង្ការថា មិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន។
  28. ១៤ ឧសភា ២០២១ សេចក្តីសម្រេច ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញសម្រាប់រយៈពេល ៧ថ្ងៃ គិតពីម៉ោងសូន្យ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១។
  29. ១៤ ឧសភា ២០២១ អ្នកជំងឺកូវីដ-១៩ចំនួន ៣៥នាក់ទៀត នៅខេត្តបន្ទាយមានជ័យ បា ជាសះស្បើយចំនួន៣៥ នាក់ នៅថ្ងៃទី១៤ ឧសភា ឆ្នាំ ២០២១នេះ។
  30. ១៤ ឧសភា ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ១៩ 104នាក់នៅប៉ោយប៉ែតថ្ងៃនេះ (តាមរយះតេស្តរហ័ស)
  31. ១៤ ឧសភា ២០២១ បាត់ដំបង ថ្ងៃទី១៥ឧសភា២០២១ ឆ្លងថ្មី៩នាក់ សរុប៨៥នាក់ ជាសះស្បើយ២នាក់ សរុប៣១នាក់ កំពុងព្យាបាល៥៣នាក់ និងស្លាប់១នាក់។
  32. ១៤ ឧសភា ២០២១ គិតត្រឹមយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,០៤០,២៥៥ នាក់។
  33. ១៤ ឧសភា ២០២១ ខេត្តប៉ៃលិន រកឃើញវិជ្ជមានកូវីដ២នាក់មកពីតំបន់ក្រហម រាជធានីភ្នំពេញ នៅថ្ងៃទី១៤ខែ ឧសភា ២០២១ ។
  34. ១៤ ឧសភា ២០២១ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ✅ អ្នកឆ្លងមេរោគកូវីដ១៩ ថ្មី នៅ រាជធានីភ្នំពេញ គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុង🟡 តំបន់លឿង៖ ៥០.០៧%🔴 តំបន់ក្រហម៖ ៣២.១៩%🟠 តំបន់លឿងទុំ៖ ១៤.៣៤%🟢 តំបន់ផ្សេងទៀត៖ ៣.៤%
  35. ១៤ ឧសភា ២០២១ កំណាត់ផ្លូវទួលពង្រ កែងផ្លូវចោមចៅ ត្រូវបានដាក់រនាំងដែក បិទខ្ទប់វិញហើយ
  36. ១៤ ឧសភា ២០២១ ស្រីស្រីខ្លះ គាត់គិតអវិជ្ជមានចំពោះស្រីៗដូចគ្នាណាស់។ កាលលោក ដួង ឆាយវ៉ៃប្រពន្ធ គាត់ថា "វ៉ៃសមហ់ើយ មានភ្លើងទើបមានផ្សែង" ។ ដល់ឥឡូវករណី៊ឧកញ៉ា ជាមួយនឹងកញ្ញាមានពេជ្ររីតា គាត់(ស្ត្រីដដែល)កាន់ជើងឧកញ្ញាទៀត។ ខណៈពេលដែលភស្តុតាងនៅស្រពេចស្រពិលទាំងសងខាង ហេតុអ្វីបានជាគាត់មិនឈខាងស្ត្រីដូចគ្នា?
  37. ១៤ ឧសភា ២០២១ Ren Chanrith - រិន ចន័្ទរិទ្ធិ វិដេអូថ្មីមួយទៀតរយៈពេល២៥៖៥៧នាទីបង្ហាញពីសកម្មភាពជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា នៅថ្ងៃកើតហេតុនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមវិដេអូដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីសមត្ថកិច្ច។ សូមទស្សនាវិដេអូទាំងស្រុង៖ ប្រភពFresh News
  38. ១៤ ឧសភា ២០២១ Ren Chanrith ឥឡូវមានទាំងរូបអាសអាភាសនិងវីដេអូអាសអាភាសទៀត ដែលកាត់តជាកញ្ញាមានពេជ្ររីតា ត្រូវបានគេចែកចាយតាមបណ្តាញសង្គមទៀត។ ខ្ញុំបានឃើញរូបគេផ្ញើរមកដែរ មើលទៅដូចកាត់តខ្លាំងណាស់ ខ្ញុំមិនជឿរទេ!!!អាកញ្ចាស់ចោរម្សៀតនិងបក្សពួក វាហ៊ានប្រឌិតរឿងគ្រប់យ៉ាង ដើម្បីសម្លាប់នារីរងគ្រោះទាំងរស់។ សាហាវព្រៃផ្សៃណាស់!
  39. ១៤ ឧសភា ២០២១ Fresh News VIDEO FULL: វិដេអូថ្មីមួយទៀតរយៈពេលជិត២៦នាទីបង្ហាញពីសកម្មភាពជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា នៅថ្ងៃកើតហេតុនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  40. ១៤ ឧសភា ២០២១ ១២-មិថុនា-២០១៩ ចាប់បានឃាតករដែលសម្លាប់មិត្តភក្តិ កាប់ជាកង់តូចៗ ហើយយកទៅបោះចោលច្រើនកន្លែង មូលហេតុគឺជនរងគ្រោះ បង្ខំទារលុយដែលឃាតករជំពាក់៧០០$។ ឃាតករក៏រៀបគម្រោងសម្លាប់ ហើយក្លាសេ ក្នុងទឹកកក ដើម្បីបំបាត់ឈាម  ថ្ងៃបន្ទាប់ជនសង្ស័យបានដាក់ថ្នាំងងុយដេកឲ្យប្តី ដេកលក់ រួចធ្វើសកម្មភាព កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់ ច្រកដាក់ស្បោងខ្មៅ ម្តងបន្តិចៗ យកទៅបោះចោលនៅច្រាំងទន្លេ ផ្លូវស៊ីសុវត្តិ។ជនសង្ស័យបាននិយាយអួតថាខ្លួនឯងឆ្លាត ត្រង់ថា បន្ថយម៉ាស៊ីនកក ហើយកាប់ដៃជើង ជនរងគ្រោះបានងាយ មិនមានឈាម ហើយខ្លួនថា ពេលកកទៅកាប់សាច់មនុស្សដូចសាច់ជ្រូក និងសាច់ស្ទេកចឹង ហើយឃាតក ដឹងថា កន្លែងណាស្រួលកាប់ កន្លែងណាសាច់ខ្ចី ចំណែកក្បាលកាត់យកទៅបោះនៅទន្លេ ហើយឆ្ងល់ថា ម៉េចបានគេអត់ឃើញ ឃើញតែជើង និងដៃ៕
  1. ១៣ ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១៣ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤៤៦នាក់ (ឆ្លងសហគមន៌: ៤៣១ នាំចូល: ១៥) និងមានជាសះស្បេីយ #៩៨០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២១១៤១នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៩៥១៩នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ #១៤២នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហើយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  2. ១៣ ឧសភា ២០២១ រកឃើញអ្នកវិជ្ជមានកូវិដ១៩ថ្មីចំនួនត្រឹមតែ១៦៨នាក់ក្នុងរាជធានីភ្នំពេញគិតត្រឹមម៉ោង៩យប់ថ្ងៃទី១២ឧសភា ២០២១  អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា គិតត្រឹមម៉ោង ៩៖០០នាទីយប់នេះ សម្រាប់រាជធានីភ្នំពេញ បាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលជាលេខធ្លាក់ចុះបន្ថែមទៀតគួរអោយ​កត់​សម្គាល់ បន្ទាប់ពីតួរលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួនៗ»៕ ដោយ៖ សោភ័ណ
  3. ១៣ ឧសភា ២០២១ ភ្នំពេញ៖ អាល់កុលក្លែងក្លាយ ឬមេតាណុលជិត១២តោន ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នាំយកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅតាមទីផ្សារ។  នៅគ្រាដែលប្រទេសកម្ពុជា កំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងការបន្តស្រាវជ្រាវ និងបង្ក្រាបករណីអាល់កុលក្លែងក្លាយ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានណែនាំឲ្យមន្រ្តីក្រោមឱវាទទាំងអស់ បង្កើនសកម្មភាពត្រួតពិនិត្យគុណភាពអាល់កុល ដែលកំពុងចរាចរដាក់លក់ និងចែកចាយក្នុងក្របខណ្ឌទូទាំងប្រទេស។
  4. ១៣ ឧសភា ២០២១ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ក្នុងនាមជាពលរដ្ឋឈឺឆ្អាលស្រឡាញ់យុត្តិធម៌ អាចឃ្លាំមើលដំណើរការស៊ើបអង្កេត និងសម្រេចសេចក្តីក្នុងសំណុំរឿងកញ្ញា មាន ពេជ្ររីតា និង ឧកញ៉ា ហេង សៀ បាន! ភ្នំពេញ៖ ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងថា ក្នុងនាមជាពលរដ្ឋសកម្ម និងឈឺឆ្អាលស្រឡាញ់យុត្តិធម៌ អាចតាមដាននិងឃ្លាំមើល នូវដំណើរការនៃការស៊ើបអង្កេត និងសម្រេចសេចក្តី ក្នុងសំណុំរឿងកញ្ញា មាន ពេជ្ររីតា ពិធីការនីនៅស្ថានីយ៍ទូរទស្សន៍ MyTV ជាមួយឧកញ៉ា ហេង សៀ បាន។ កាថ្លែងរបស់លោកបានធ្វើឡើង  ក្រោយពីពេញមួយថ្ងៃពុធទី១២ ខែឧសភា ឆ្នាំ២០២១ មហាជន  សិល្បះករ អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុក បានចាប់អារម្មណ៍ជាខ្លាំងលើករណីកញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យប្ដឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្ត។ ការប្ដឹងបកនេះ កើតឡើងបន្ទាប់ពីឧកញ៉ា ហេង សៀ បានប្ដឹងកញ្ញា មាន ពេជ្ររីតា ពីបទលួចទូរស័ព្ទ និងចាក់ ឲ្យរងរបួស ហើយត្រូវបានតុលាការឃុំខ្ឡួន។
  5. ១៣ ឧសភា ២០២១ Phorn Phana ព្រឹកព្រលឹមថ្ងៃនេះលែងខ្លាចកូវីដ១៩ហើយ ព្រោះកូក្រពះពេកពេក។ពលរដ្ឋនៅតំបន់បិទខ្ទប់(តំបន់ក្រហម)ខណ្ឌ័មានន័យផ្ទុះការតវ៉ា។
  6. Men Kimseng ចំនួនអ្នកមានជំងឺឈាមកកនៅអាមេរិកក្រោយពីចាក់វ៉ាក់សាំងJ&J ឡើងដល់២៨នាក់។ ក្នុងនេះមានបុរស៦នាក់។ ជាទូទៅអាយុពី១៨ដល់៥៩ឆ្នាំ
  7. ១៣ ឧសភា ២០២១ Fresh News នៅព្រឹកនេះ តុលាការបន្តការសាកសួរលើ ពិធីការិនីទូរទស្សន៍ My TV មាន ពេជ្ររីតា តាមបណ្តឹងឧកញ៉ា ហេង សៀ ខណៈមេធាវីសម្តេចតេជោ ស្នើសុំឱ្យនាងនៅក្រៅឃុំ
  8. ១៣ ឧសភា ២០២១ ភ្នំពេញៈ នាយឧត្តមសេននីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ចំពោះសំណុំរឿងលោកឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក គឺត្រូវស្រាវជ្រាវឡើងវិញ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា។ចំណែកលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ក្រសួងកិច្ចការនារី កំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ពិធីការិនីស្ថានីយទូរទស្សន៍ MYTV ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
  9. ១៣ ឧសភា ២០២១ ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះ បណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ”។គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ។ការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ បន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យលើសំណុំរឿង និងពាក្យសុំចប់សព្វគ្រប់ ហើយតំណាងអយ្យការបានឆ្លើយឯកភាពតាមការស្នើសុំ៕
  10. ១៣ ឧសភា ២០២១ Chan Born ពីម្សិលផ្ទុះរឿង តារា និង ឧកញ៉ា ដែលមនុស្សចាប់អារម្មណ៍ច្រើនក្រាស់ក្រែល ធ្វើឲ្យក្រុម បដិបក្ស ក្តៅក្រហាយចោទថា សមាជិកគេជាប់គុកដែរគ្មានអ្នកឈឺឆ្អាល។ ថ្ងៃនេះមាន បាតុកម្ម ?
  11. ១៣ ឧសភា ២០២១ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ១២ថ្ងៃចាក់បានជាង ៥៥ម៉ឺននាក់, ពលរដ្ឋរីករាយ និងចងចាំនូវគុណូបការៈរបស់សម្តេចតេជោ
  12. ១៣ ឧសភា ២០២១ បាត់ដំបង គិតត្រឹមថ្ងៃ១៣ ខែឧសភាឆ្នាំ២០២១ កូវីដបន្ថែម៤នាក់ សរុប៧១នាក់ ជាសះស្បើយ២៩នាក់ សម្រាកព្យាបាល៤២នាក់ (ច្រើនពលករពីថៃ)
  13. ១៣ ឧសភា ២០២១ ខ្ញុង ថា «អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេ!»
  14. ១៣ ឧសភា ២០២១ ក្នុងកំណត់ហេតុ ! ឧកញ៉ា ហេង សៀ ស៊ីនំឲ្យលុយ តារាម៉ូឌែល មាន ពេជ្រវីតា ចំនួន៣ ដង
  15. ១៣ ឧសភា ២០២១ រាជធានីភ្នំពេញ ៖ យោងតាមកំណត់ហេតុសមត្ថកិច្ច ឧកញ៉ា ហេង សៀ៖ ក្នុងអំឡុងខែមេសា ខ្ញុំបានស្គាល់ឈ្មោះ យូប៊ី (កញ្ញា មាន ពេជ្ររីតា ) ដែលមានមុខរបរជាអ្នកថតផ្សាយពាណិជ្ជកម្ម ដោយឈ្មោះយូប៊ីបានប្រើប្រាស់លេខទូរសព្ទពីរខ្សែ ហើយថតផ្សាយពាណិជ្ជកម្មនិងបង្ហាញម៉ូតឲ្យក្រុមហ៊ុន POUNG STUDIO។ការទំនាក់ទំនងគ្នានេះ ក្នុងនាមស្រ្តីរកស៊ីផ្លូវភេទ (ស៊ីនំឲ្យលុយ) ខ្ញុំបានទំនាក់ទំនងណាត់ជួបឈ្មោះយូប៊ី ចំនួន ៣ លើក ហើយច្រើនជួបគ្នានៅផ្ទះសំណាក់ ជួបម្តងតម្លៃ ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ។ រាល់ការទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម។ ក្នុងទំនាក់ទំនងរវាងរូបខ្ញុំនិងឈ្មោះយូបីមិនមែនជាសង្សារឬប្រពន្ធចុងទេ គឺស៊ីនំរួចឲ្យលុយចប់។ តែរូបខ្ញុំធ្លាប់បានជួយឧបត្ថម្ភលុយឈ្មោះយ៉ូប៊ីម្តងចំនួន ១៥០០ ដុល្លារ ដោយគេត្រូវការលុយបង់ថ្លៃសាលា។លុះមកដល់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២ ១២ នាទី រូបខ្ញុំបានបើករថយន្តមួយគ្រឿងម៉ាក KIA ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AC-7258 បើកចេញពីផ្ទះក្នុងគោលបំណងទៅក្រុមហ៊ុនសេង ស្រេងហុង អាហរ័ណនីហរ័ណចំកាត់ ស្រាប់តែនៅពេលធ្វើដំណើរតាមផ្លូវ ក៏ឈ្មោះ យូប៊ី បាន Messages លេខទូរសព្ទចូលមកលេខរបស់ខ្ញុំ ឱ្យរូបខ្ញុំទៅជួប នៅម្តុំសាលាអាស៊ីអឺរ៉ុប សង្កាត់ទឹកល្អកទី២ ខណ្ឌទួលគោក។ នៅពេលដែលខ្ញុំបានបើករថយន្តទៅដល់ក៏បានជួបនាង យូប៊ី រួចហើយនាងក៏បានឡើងជិះរថយន្តជាមួយខ្ញុំ ដោយខ្ញុំជាអ្នកបើក ចំណែកឈ្មោះយូបីអង្គុយពីខាងក្រោយខ្ញុំ ហើយឱ្យខ្ញុំបើកឡានចុះឡើង ២ ទៅបីបក ដើម្បីរង់ចាំមនុស្សស្រីម្នាក់ទៀតជាមិត្ត របស់នាង។ក្នុងពេលបើករថយន្ត ឈ្មោះយូប៊ី បានឱ្យបាញ់លុយតាម ABA ចូលក្នុងគណនីរបស់នាង ចំនួន ៣០ ដុល្លារ តែខ្ញុំគិតថាតិចពេក ក៏បាញ់លុយបន្ថែមបង្គ្រប់ ៥០ ដុល្លារ ក្នុងពេលនោះ ឈ្មោះយូប៊ី ប្រហែលមើលឃើញលេខសម្ងាត់របស់ខ្ញុំ ពេលនោះ នាងក៏ឱ្យខ្ញុំបើករថយន្តអែបកៀន ផ្លូវច្រកតូចលេខ ១៣៨ កែងផ្លូវផ្លូវ២៥៩ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រួចហើយនាងបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច យកមកចាក់លើក្បាលពោះខាងស្តាំរបស់ខ្ញុំចំនួន ២កាំបិតបណ្តាលឱ្យរងរបួសធ្ងន់។ភ្លាមនោះខ្ញុំស្រវ៉ាបើកទ្វារថយន្តរួចចេញ រត់មកខាងក្រៅដើម្បីឱ្យគេជួយ ចំណែកនាងបានបើកទ្វារឡានរួចដើរគេចខ្លួនបាត់ទៅ។ ដោយបានយកទូរស័ព្ទដៃរបស់ខ្ញុំមួយគ្រឿងម៉ាក Iphone 12 ProMax ព៌ណទឹកមាស គេចខ្លួនបាត់។ ចំណែករូបខ្ញុំ ដោយមានស្មារតីរឹងមាំ ក៏បើករថយន្តដោយខ្លួនឯងទៅមន្ទីរពេទ្យព្រះកុសុមៈ រួចក៏បន្តមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ៕
  16. ១៣ ឧសភា ២០២១ Oul Nak គិតៗទៅ  មនុស្សខ្មែរ១ចំនួននាពេលបច្ចុប្បន្ននេះ  ហាក់ដូចជាខ្វះបញ្ញា « ក្បាលមានគុណភាពអន់ » មែនទែននៅក្នុងដំណោះស្រាយរបស់ខ្លួនពាក់ព័ន្ធនឹងរឿងផ្លូវភេទ  កុំថាឡើយពួកសាមញ្ញជន  សូម្បីពួកអេលីតខ្លះ (វរជន-Elite) ក៏យ៉ាប់ដែរ ។ គ្រាន់តែរឿងផ្លូវភេទរបស់ខ្លួនតែ១គូសោះ  និយាយថាផ្អើលគេផ្អើលឯងពេញ១ប្រទេស  ទាញការចាប់អារម្មណ៍  ទាញការយកចិត្តទុកដាក់  ខ្លាំងជាងរឿងជាតិ  រឿងសង្គមធំៗទៅទៀត ។ជួនកាល  គ្រាន់តែរឿងផ្លូវភេទរបស់គូស្នេហ៍១គូសោះ  មានអ្នកខ្លះឈឺឆ្អាលហួសប្រមាណ  រហូតដល់អំពាវនាវដល់សម្តេចគតិព្រឹទ្ធបណ្ឌិត  សម្តេចតេជោ  ក្រសួងកិច្ចការនារី  ខាងសិទ្ធិមនុស្សរបស់រដ្ឋាភិបាល  ខាងអង្គការសិទ្ធិមនុស្ស ... ឱ្យជួយអន្តរាគមន៍ ។  សុំសួរថា  គូស្នេហ៍១គូហ្នឹងវាពិសេសខុសគេខុសឯងខ្លាំងមែន ?ម៉េច  ស្ថាប័នប៉ូលីស  ស្ថាប័នតុលាការ  គេអត់ចេះធ្វើការទេអី ?
  17. ១៣ ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ចាម រកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ ក្នុងនោះ៖ នៅស្រុកកងមាស ចំនួន០៣នាក់, ស្រុកស្រីសន្ធរ ចំនួន០៣នាក់, ស្រុកបាធាយ ចំនួន០៣នាក់  និងមកពីខេត្តត្បូងឃ្មុំ ចំនួន០៤នាក់
  18. ១៣ ឧសភា ២០២១ ចេញពីស្ទឹងមានជ័យ ទៅដល់ស្រុកអត់ស្រួលខ្លួន រត់ទៅដាក់សេរ៉ូម ២ប្លោក រួចហួសទៅផ្សារជាមួយចៅ លុះមិនស្រួលខ្លាំងទៅពេទ្យខេត្តតេស្តវិវិជ្ជមាន
  19. ១៣ ឧសភា ២០២១ គុន មានី ចាសនាងខ្ញុំរស់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោម​ចៅ2ខណ្ឌ័ពោរសែនជ័យផ្ទះលេខ10Mផ្លូបេតុងបូរីប៊ុនហ៊ួរ ជាម្ចាស់ផ្ទះជួលហើយតំណាងអោយកម្មកររោងចក្រចំនួន15បន្ទុប់ដែលស្នាក់នៅផ្ទះនាងខ្ញុំហើយបានទទួលអំណោយមានអង្ករ25គីឡូមីកេះត្រីខ1ដុំទឹកត្រីមួយយួុរហើយពួកយើងខ្ញុំសូមថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលនឹងមន្រ្តីគ្រប់ជាន់ថ្នាក់ជួយពួកយើងក្នុងគ្រាលំបាកនេះ។
  20. ១៣ ឧសភា ២០២១ អ្នកទោសនៅក្នុងប្រទេសថៃប្រមាណជិត ៣,០០០ នាក់បានឆ្លងជំងឺកូវីដ ១៩
  21. ១៣ ឧសភា ២០២១ សហរដ្ឋអាមេរិក៖ «មជ្ឈមណ្ឌល CDC រកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson ក្នុងនោះ៣នាក់បាត់បង់ជីវិត»
  22. ១៣ ឧសភា ២០២១ Thailand's sex workers face virus conundrum | Phnom Penh Post Apr 8, 2020 — Thailand's Covid-19 lockdown has hit its 300,000 sex workers hard. ... Pim is paying a heavy price for the movement restriction
  23. ភ្នំពេញ៖ នៅសាលាបឋមសិក្សាអង្គបឹងចក ក្នុងខណ្ឌកំបូល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តដើម្បីបង្ការជំងឺកូវីដ-១៩។
  24. ១៣ ឧសភា ២០២១ ក្នុងឱកាសនោះ ឯកឧត្ដម  នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង  និងជានាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងប្រតិភូអមដំណើរបាន អញ្ជើញចុះត្រួតពិនិត្យដំណើរចាក់វ៉ាក់សាំងផងដែរ។
  25. ១៣ ឧសភា ២០២១ ចៅក្រម សម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MyTV ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន .ទីបំផុតតុលាការសម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមសំណើរសុំរបស់ក្រុមមេធាវីសម្តេចតេជោ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ ក្នុងដីកាសម្រេចនេះ លោក កូយ សៅ បានសម្រេចដូចតទៅ៖ ១៖ ដាក់កញ្ញា មាន ពេជ្ររីតា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវគោរពនូវកាតព្វកិច្ចដូចខាងក្រោម៖ ក. ឱ្យជនត្រូវចោទ ត្រូវឆ្លើយតបនឹងដីកាកោះហៅរបស់តុលាការ គ្រប់ពេលវេលា ខ.ហាមមិនឱ្យជនត្រូវចោទផ្លាស់ប្តូរទីលំនៅបច្ចុប្បន្នដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ គ. ហាមមិនឱ្យជនត្រូវចោទចេញក្រៅប្រទេស ២៖ក្នុងករណីជនត្រូវចោទគេចវេះដោយចេតនាមិនអនុវត្តតាមចំណុចណាមួយខាងលើនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នឹងចាប់ឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា ១៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ៣៖ ដីកាសម្រេចនេះមានប្រសិទ្ធភាពរអនុវត្តភ្លាម។ សូមជម្រាបថា កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត ដើម្បីជាការប្តឹងបកផងដែរ។ ដោយករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ ត្រូវបាន កញ្ញា មាន ពេជ្ររីតា រៀបរាប់ថា បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀបានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បី ផ្តល់អំណោយជូននាង ដើម្បីចែកបន្តដល់អ្នករងគ្រោះ ដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្ត របស់គាត់ដើម្បីពិភាក្សាការងារ។ ជុំវិញការដាក់ពាក្យបណ្តឹងទៅកាន់ឧកញ៉ាវិញនេះ កញ្ញា មាន ពេជ្ររីតា បានប្តឹង និងទាមទារសំណងមួយចំនួនដូចតទៅ៖ ១៖ ប្តឹងឧកញ៉ា ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់ ២៖ ទាមទារសំណងជំងឺចិត្ត ចំនួនទឹកប្រាក់ ១០ម៉ឺនដុល្លារ ៣៖ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ៕
  26. ១៣ ឧសភា ២០២១ ព៍ត៌មាន ពលករ ឆ្លងដែន ព្រឹកនេះទាហានថៃចាប់បានពលករភូមារចំនួន29នាក់ចូលប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងតាមការបញ្ជាក់របស់ពលករភូមារបានប្រាប់ទាហានថៃថា.បានបង់លុយអោយមេខ្យល់នាំឆ្លងដែនចូលប្រទេសថៃទៅធ្វើការនៅខេត្តសមុទ្រប្រកាន ចំនួនក្នុងម្នាក់1,3000បាត និង20,000បាតក្នុងម្នាក់ នេះជាការបញ្ជាក់របស់ពលករភូមារ ពលករភូមារទាំងអស់នេះត្រូវបានទាហានថៃយកទៅត្រួតរោគកូវិដ19រួចហើយយកទៅផ្ដន់ទាទោសតាមផ្លូវច្បាប់។
  27. ១៣ ឧសភា ២០២១ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណី លោកជំទាវ មាសសាឯម ដានី រដ្ឋលេខធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានវិជ្ជមានវីរុសកូវីដ-១៩។
  28. ១៣ ឧសភា ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីលោកជំទាវ មាស សាឯម រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានវិជ្ជមានកូវីដ-១៩។
  29. ១៣ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សេចក្ដីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
  30. ១៣ ឧសភា ២០២១ សារព័ត៌មានឥណ្ឌា៖ «ការអនុម័តទទួលស្គាល់វ៉ាក់សាំងចិន Sinopharm ដោយ WHO នឹងជួយបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំង នៅទូទាំងពិភពលោក»
  31. ១៣ ឧសភា ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រីប្រកាសថា លោកជំទាវមាសសាឯម ដានី  អាយុ៧១ឆ្នាំ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីមានវិជ្ជមានកូវីដ-១៩ ហើយទីស្តីការគណៈរដ្ឋមន្ត្រីសូមប្រកាសឱ្យអ្នកពាក់ព័ន្ធជាមួយលោកជំទាវធ្វើតេស្តរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឱ្យដាច់ដោយឡែក។
  32. ១៣ ឧសភា ២០២១ ថ្ងៃនេះទាហ៊ានឆុតខ្មៅថៃចាប់បានពលករខ្មែរចំនួន29នាក់ បានលួចឆ្លងដែនចូលទឹកដីថៃតាមច្រករបៀងដោយខុសច្បាប់ ហេតុការណ៍នេះបានកើតឡើងនៅស្រុកអារាញ់ខេត្តស្រះកែវ ប្រទេសថៃ ។ (អំពីខ្ញុំ ទឹកចិត្ត ពលករខ្មែរ ឆ្លងដែន)
  33. ១៣ ឧសភា ២០២១ នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិលម្នាក់ និងកោះហៅមនុស្ស២នាក់ផ្សេងទៀតទៅបំភ្លឺក្នុងករណីស្រង់ទិន្ន័យសមាជិកអ្នកប្រកបរបរក្រៅប្រព័ន្ធ ដែលខ្វះខាតស្បៀងអាហារអំឡុងពេលផ្ទុះជំងឺកូវីដ១៩។ តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តបន្ទាយមានជ័យ លោក កង ណាខន ត្រូវឃាត់ខ្លួននៅ ថ្ងៃទី១១ខែឧសភា។ ចំណែកឯ សមាជិកពីរនាក់ទៀត ឈ្មោះ វន វ័ន្ត និងឈ្មោះ សុត សុខ ត្រូវអធិការនរគរបាលក្រុងប៉ោយប៉ែត កោះហៅសួរចម្លើយនៅព្រឹកថ្ងៃទី១២ខែឧសភា នឹងឱ្យត្រឡប់មកផ្ទះវិញនៅវេលាថ្ងៃត្រង់ថ្ងៃដដែល។ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ  ឱ្យដឹងថា សហការីរបស់លោកត្រូវបានឃាត់ខ្លួន និងហៅសាកសួរ បន្ទាប់ពីពួកគេស្រង់បញ្ជីឈ្មោះសមាជិកដទៃទៀតដែលកំពុងខ្វះខាតស្បៀងអាហារអំឡុងពេលបិទខ្ទប់ក្រុងប៉ោយប៉ែត។ លោកថា ការឃាត់ខ្លួននេះជាការគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់សមាជិកសង្គមស៊ីវិល។លោក វន់ ពៅ និយាយថា៖«ខ្ញុំគិតថាជាការគំរាមកំហែងប្រធានសាខារបស់ខ្ញុំ គ្រាន់តែគាត់ស្រង់ឈ្មោះតាមទូរសព្ទប៉ុណ្ណោះ គាត់មិនហ៊ានបំពានបម្រាមរបស់ក្រសួងសុខាភិបាលបែរជាឃាត់ខ្លួនគាត់»។លោក វន់ ពៅ បន្តថា កាលពីឆ្នាំមុនសមាជិកសមាគម​IDEAចំនួន១២០០នាក់ បានទទួលជំនួយសង្គ្រោះជាទឹកប្រាក់ចំនួន៣០ដុល្លារក្នុងម្នាក់ៗពីអង្គការដៃគូ តាមរយៈគម្រោងជួយពលរដ្ឋរងគ្រោះដោយសារកូវីដ១៩ ។ លោកអះអាងថា ក្នុងរយៈពេល១សប្ដាហ៍មកនេះ លោក ណាខន ប្រមូលទិន្នន័យពីពលរដ្ឋក្រីក្រនៅប៉ោយប៉ែតចំនួន១៧០នាក់ ដែលមានឈ្មោះ និងលេខទូរសព្ទ យកមកផ្ដល់ជូនស្នាក់ការកណ្ដាល ដើម្បីរៀបចំបញ្ជីឈ្មោះស្នើសុំជំនួយពីអង្គការដៃគូជាថ្មីទៀត ប៉ុន្តែមិនទាន់កំណត់ថ្ងៃចែកជូននៅឡើយ។
  34. ១៣ ឧសភា ២០២១ សេចក្ដីណែនាំស្ដីពីការបន្តសុពលភាពនៃការពង្រឹងការអនុវត្តនូវវិធានការដ្ឋបាលរយៈពេល១៤ថ្ងៃ ចាប់គិតពីថ្ងៃទី១៤ ដល់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមសាស្ត្រខេត្តកំពង់ចាម។
  35. ១៣ ឧសភា ២០២១ Heng Loong មេធាវីរបស់កញ្ញា មាន ពេជ្ររីតា បានបញ្ជាក់មកខ្ញុំបាទថា កញ្ញាមិនមានទំនាក់ទំនងស្នេហាជាមួយនឹងឧកញ៉ា ហេង សៀ ដូចការបកស្រាយរបស់គាត់ទេ!
  36. ១៣ ឧសភា ២០២១ សេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៩ករណីថ្មីបន្ថែមទៀត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង។
  37. ១៣ ឧសភា ២០២១ (ភ្នំពេញ) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចាន់តូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ក្នុងការចូលអន្តរាគមន៍ ដឹកជញ្ជូនអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។តាមរបាយការណ៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នេះត្រូវបានប្រើប្រាស់កម្លាំង ប្រមាណ២០៦នាក់ រថយន្ត២៦គ្រឿងចុះធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ចំនួន៥០០០គ្រួសារ ក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន ខណ្ឌមានជ័យ, ព្រែកព្នៅ, ដូនពេញ, ៧មករា,ទួលគោក, ចំការមន, បឹងកេងកង, ច្បារអំពៅ និងខណ្ឌកំបូល។
  38. ១៣ ឧសភា ២០២១ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាល និងផ្ដាំផ្ញេីរជាមួយអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ២៦០នាក់ មុនពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងតម្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ តាមការណែនាំរបស់ក្រុមគ្រូពេទ្យថែមទៀត ។
  39. ១៣ ឧសភា ២០២១ ព្រះរាជក្រឹត្យ ផ្ទេរនិងតែងតាំងមុខតំណែងប្រធាន អនុប្រធាន និងចៅក្រមនៃសាលាជម្រះក្តី ឆ្នាំ២០២១ ព្រះរាជក្រឹត្យ   ៖  ត្រាស់បង្គាប់ផ្ទេរ  និងតែងតាំងមុខតំណែង  ប្រធាន អនុប្រធាន  និងចៅក្រម ៨៩ រូបនិងផ្ទេរតែងតាំងមុខតំណែងព្រះរាជអាជ្ញា ៤៧  រូប  ៕
  40. ១៣ ឧសភា ២០២១ គិតមកដល់ថ្ងៃទី១៣ ខែឧសភានេះ ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ប្រមាណ៤០ម៉ឺនគ្រួសារ ទទួលបានស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
  41. ១៣ ឧសភា ២០២១ ឧកញ៉ា ហេង សៀ ដាក់ពាក្យ សុំពន្យារពេល ចូលឆ្លើយបំភ្លឺ បណ្តឹង ប៉ុនប៉ង ចាប់រំលោភ ក្នុងឡាន ដោយសារ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។
  42. ១៣ ឧសភា ២០២១ សេចក្តីណែនាំ ស្តីពីវិធានការជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃបន្ត ចាប់ពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។
  43. ១៣ ឧសភា ២០២១ ដឹកទំនិញលើសទម្ងន់ បើកបរហួសល្បឿនកំណត់ ត្រូវចប់ហើយ បន្ទាប់ពីចិនបំពាក់ផ្កាយរណប៥៥០គ្រឿងដល់កម្ពុជាគួររំលឹកផងដែរថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវថ្នល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
  44. ១៣ ឧសភា ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ៥នាក់ទៀត, អ្នកឆ្លងសរុបនៅក្នុងខេត្តនេះឡើងដល់ចំនួន៧៦នាក់
  45. ១៣ ឧសភា ២០២១ ឧកញ៉ា ហេង សៀ ក្ដោបក្ដាប់មុខជំនួញអ្វីខ្លះ?ឧកញ៉ា ហេង សៀ គឺជាអគ្គនាយកក្រុមហ៊ុន ហេង ស្រេងហុង អាហ័រណ នីហ័រណ ដែលមានផ្គត់ផ្គង់ផលិតផលកញ្ចក់ និងទ្វារដែករមូរ គ្រប់ប្រភេទ។ ក្រុមហ៊ុន បានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៨ និងមានសម្ព័ន្ធក្រុមហ៊ុនមួយទៀតឈ្មោះ CamboPura Glass។CamboPura Glass ជាក្រុមហ៊ុនផលិតកញ្ចក់មានបំពាក់នូវម៉ាស៊ីនទំនើបៗ ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។នៅឆ្នាំ២០០៣ ក្រុមហ៊ុនបានបានពង្រីកសេវាកម្មបន្ថែមច្រើនផ្សេងទៀតសម្រាប់ផ្តល់ឲ្យអតិថិជនមានដូចជាៈ បន្ទប់ ជញ្ជាំង បន្ទប់ទឹក ទ្វារ បង្អួចធ្វើពីកញ្ចក់ និងទ្វារដែករមូរគ្រប់ប្រភេទ។ ក្រោយជោគជ័យលើវិថីជំនួញលោកឧកញ៉ាជាញឹកញាប់ ក៏បានរួមចំណែកលើការងារជាគ្រឿងឧបភោគបរិភោគរាប់រយមុខដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងចុះចែកអំណោយសប្បុរសធម៌ជូនជនក្រីក្រជួបការលំបាកជាដើម។យ៉ាងណាមិញនៅថ្ងៃនេះ ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោស ចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។
  46. ១៣ ឧសភា ២០២១ អាជ្ញាធរខេត្ដកណ្ដាល ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ដ្រភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល និងត្រូវកំណត់ជា «តំបន់លឿងទុំ» និង «តំបន់លឿង»។
  47. ១៣ ឧសភា ២០២១ កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំង(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំង សរុបចំនួន ១០.៥៤៧នាក់ នៅថ្ងៃទី១៣នៃ យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី១៣ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ១០.៥៤៧នាក់ (ស្រី៥.២២០នាក់  និងប្រុសចំនួន ៥.៣២៧នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖* ទី១៖ សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)* ទី២៖ សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)* ទី៣៖ សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់)* ទី៤៖ សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង)* ទី៥៖ សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់)* ទី៦៖ សង្កាត់ចោមចៅ៣ (ផ្សារ លន សុីធី ចោមចៅ)៕
  1. ១២ ឧសភា ២០២១​  រកឃើញអ្នកឆ្លងថ្មី 472 នាក់ទៀត ជាសះស្បើយ 369 នាក់ និងស្លាប់ 05 នាក់- ករណីឆ្លងសហគមន៍ 469 នាក់- ករណីនាំចូលពីបរទេស 03 នាក
  2. ១២ ឧសភា ២០២១​ .Yuthkun Hun សេចក្តីប្រកាសតាមរាជធានី ខេត្តនិមួយៗ ថ្ងៃនេះ ៖១- រាជធានីភ្នំពេញ វិជ្ជមានថ្មី ២៧៩នាក់២-ក្រុងព្រះសីហនុ ២៨នាក់៣-ខេត្តបាត់ដំបង ១០នាក់៤-ខេត្តត្បូងឃ្មុំ ៧នាក់ និងទារិកា១ ៥-ខេត្តតាកែវ ៥នាក់ ៦-ខេត្តកំពង់ចាម ៥នាក់ ៧-ខេត្តសៀមរាប ១នាក់
  3. ១២ ឧសភា ២០២១​ ក្ដៅៗ! ចៅក្រមសម្រេចចេញដីកាឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ក្រោមបទចោទថានាងបានលួចទូរស័ព្ទឧកញ៉ា ហេង សៀ
  4. ១២ ឧសភា ២០២១​ យុត្តិធម៌ត្រូវតែមាន! លោក គី តិច ប្រធានក្រុមមេធាវីរបស់សម្ដេចតេជោ ប្រកាសស្រាវជ្រាវលើបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា ប្តឹងឧកញ៉ា ហេង សៀ
  5. ១២ ឧសភា ២០២១​ ថតបានវីដេអូ ជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ហៅកញ្ញា យូប៊ី នៅថ្ងៃកើតហេតុ….(មានវីដេអូ)
  6. ១២ ឧសភា ២០២១​ KBN News ជម្លោះរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា នៅក្នុងឡាននោះ បានប្រទះឃើញកញ្ញាចេញពីក្នុងឡានដោយមានកាំបិតនៅក្នុងដៃ
  7. ១២ ឧសភា ២០២១​ RASMEINEWS.COM តុលាការឃុំខ្លួននារីម្នាក់ ដែលលួចទូរស័ព្ទ និងចាក់ឧកញ៉ាម្នាក់ ឲ្យរបួស - Rasmei Kampuchea Daily
  8. ១២ ឧសភា ២០២១​ Dara Khmer BREAKING: រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី៖ ក្រសួងកំពុងធ្វើការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ យ៉ាងយកចិត្តទុកដាក់ករណីកញ្ញា មាន ពេជ្ររីតា ប្ដឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ង....
  9. ១២ ឧសភា ២០២១​ វគ្គសរសេររបាយការណ៍ៈ ជាកងកម្លាំងគេឲ្យរៀនវគ្គនេះ ដែលមានសេណារីយោគឺថា នាយសេនាធិការបញ្ជាឲ្យយើងមើល ហ្វេសប៊ុកនេះ រួចចុះទៅកន្លែងកើតហេតុ សរសេររបាយការណ៍សង្ខេបជូនគាត់...បងស្រីនេះ រកស៊ីលក់គ្រឿងសំអាង ឡេ ថ្នាំ..Online នៅបឹងសាឡាង យំយែក ក្តុកក្តួលថាបាត់លុយ មាស ពេជ្រតម្លៃ ៥០ ម៉ឺនដុល្លាដែលគាត់ដាក់ក្នុងទូដែក ខណៈគាត់កំពុងជាប់ធ្វើ ចត្តាឡឺស័ក្តិ ១៤ ថ្ងៃ នៅចក្រអង្រែ. សំនួរគឺថា តើគាត់ជាប់ចត្តាឡឺស័ក្តិ ពីថ្ងៃណា ដល់ថ្ងៃណា? បើឃើញគាត់ផ្សាយលក់ផលិតផលរហូតចឹងហ្នឹង ឬ មួយទោះជាជាប់ចត្តាឡឺស័ក្តិក៍នៅតែអាចផ្សាយ លក់បានដែរ? តើបងស្រីមាន អាខោនប៉ុន្មាន? តើទូដែកបងស្រីមានទម្ងន់ប៉ុន្មានគីឡូក្រាម? បើបងស្រីនៅជាប់ចត្តាឡឺស័ក្តិដូច្នេះ តើអ្នកណារាយការណ៍ថាបាត់របស់របរនៅផ្ទះ?....ហេតអ្វីបងស្រី ប្តឹងទៅ ហ្វេសប៊ុក ជាមុន បែរជាមិនរាយការណ៍ជូនសម្ថកិច្ចមូលដ្ឋាន? 
  10. ១២ ឧសភា ២០២១​ ភ្នំពេញ៖ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានថ្លែងប្រាប់អគ្គនាយកបណ្តាញព័ត៌មាន ក្នុងស្រុកឲ្យដឹងថា នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្ត។សូមជំរាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។ ក្រោយពីនាឆង រងគ្រោះ ហើយត្រូវបាន លោកឧកញ៉ារូបនោះ ប្តឹងនាងពីបទ លួជនិងប្រើអំពើហឹង្សា ទៀតផង។
  11. ១២ ឧសភា ២០២១​ TV Newsចោទប្រកាន់លួចទូរស័ព្ទ! ពិធីការិនី MyTV ប្តឹងបក ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត រាជធានីភ្នំពេញ ៖ អតីតបេក្ខនារី Miss Grand Cambodia កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ មុខរបរនិស្សិតឆ្នាំទី២ ជាពិធីការិនីទូរទស្សន៍ម៉ាយធីវី និងតារាបង្ហាញម៉ូត បានសម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្ត នេះបើយោងតាមពាក្យបណ្តឹងចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដែលកោះសន្តិភាពទទួលបាន ។
  12. ១២ ឧសភា ២០២១​ ការជួញដូរផ្លូវភេទក្នុងវិបត្តិកូវីដ១៩៖ ដោយសារវិបត្តិសេដ្ឋកិច្ច ការជួញដូរផ្ឡុវភេទមានសភាពផុសផុល។ នៅវៀតណាម នគរបាលចាប់បានស្រ្តីជាច្រើនដែលស្អាតៗ តម្លៃខ្លួនពីមុន ២០០ដុល្លា បែរជាមកអង្គុយលក់ខ្លួនក្នុងតម្លៃ ៥០ ដុល្លា/ម្តង។ នៅកម្ពុជាកំពុងមានរឿង ជួញដូរផ្លូវភេទដែរ បើករណី balance ទាំង សងខាង នោះ នឹងគ្មានរឿងរ៉ាវធ្លាយចេញតាមបណ្តាញសង្គម តែបើគ្មាន តុល្យភាពពិតជាកើតមានរឿង បញ្ហា ប្តឹងប្តល់ ប្រុសប្រកែក ស្រីប្រកាន់។ ករណីត្រូវរ៉ូវគ្នា និង មិនត្រូវរ៉ូវគ្នា គឺ (១) តម្លៃខ្លួនព្រមព្រៀងគ្នា (២) ទីតាំងព្រមព្រៀងគ្នា (៣) រយៈពេល/ពេលវេលា ព្រមព្រៀងគ្នា និង (៤) រក្សាការសម្ងាត់ បានន័យថាខាងស្រីមកតែម្នាក់ និង ខាងប្រុសមកតែម្នាក់ដែរ។ បើសិនខាងប្រុសមានការប្រុងប្រយ័ត្នគេនិងមានមនុស្សអប បែបនេះខាងស្រីដែលមានតែ ម្នាក់ ក្លាយជាជនរងគ្រោះ Unbalance នោះក្លាយជាបញ្ហា ក្បត់ទំនុកចិត្តគ្នា។ តម្លៃនៃសំណុំរឿង ត្រូវតែ គុណ២ ឬ ៣ ដង ឧ ភាគីជនរងគ្រោះប្តឹងទារ ១០ ម៉ឺនដុល្លា ចំណែកមេធារីខាងស្រី និងអាជ្ញាធរពាក់ព័ន្ធ ទាមទារ ១០ ម៉ឺនដុល្លាដែរ និង មេធាវីខាងប្រុសទាមទារ ៥ ម៉ឺនដុល្លាដែរ ដូច្នេះ តម្លៃរឿងក្តីទៅជាខ្ពស់ ដែលភាគី រំលោភបំពាន មិនអាចទូទាត់ ជាមូលហេតុនាំឲ្យ មានការប្តឹង បក។
  13. ១២ ឧសភា ២០២១​ ដើមរាំង-DermrangUpdate៖ ករណីឆេះផ្ទះស្លាប់ប្រពន្ធនិងកូន៦នាក់ នៅស្រុកបរិបូរណ៌ តាមពិតទៅប្តីជាអ្នកសម្លាប់ ប្រពន្ធរួមទាំងកូន រួចដុតសាកសពពួកគេ និងផ្ទះចោលតែម្ដង! (កំពង់ឆ្នាំង)៖ ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានឱ្យដឹងថា៖ ករណីភ្លើងឆេះផ្ទះនិងស្លាប់មនុស្សទាំងគ្រួសារ៦នាក់ រួមទាំងទារក នៅក្នុងពោះម្ដាយ ។ដែលបានកើតឡើងនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នោះ។គឺជាករណីឃាតកម្ម ប្ដីជាអ្នកសម្លាប់រួចដុតទាំងគ្រួសារ ប្រពន្ធកូននៅនឹងផ្ទះតែម្ដង។ឃាតករ ឈ្មោះ ទន់ សារ៉េត ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង(ចាប់ខ្លួន)។អ្នកនាំពាក្យបានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយបើកការស្រាវជ្រាវ រហូតឈានដល់ចាប់ឃាតករ បាននៅថ្ងៃទី១២.០៥.២០២១។ មន្ត្រីដដែលបញ្ជាក់ថា “ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង”។បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីតាមច្បាប់៕ដើមរាំង
  14. ១២ ឧសភា ២០២១​ សាហាវណាស់សំលាប់ប្រពន្ធនិងកូនតូចម្នាក់រួចទើបដុតសំលាប់កូន​០៣នាក់ទៀត នៅវេលាម៉ោង ១១:១០នាទី ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ករណីមនុស្ស ០៥នាក់ ឆេះស្លាប់ក្នុងភ្នក់ភ្លើងនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌នោះ ជាករណីឃាតកម្ម ដោយឃាតករ គឺជាប្តី និងជាឪពុក។ឃាតកររូបនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា  រូបគេពិតជាបានសម្លាប់ប្រពន្ធ និង កូនអាយុ ៣ឆ្នាំ ដោយសារប្រពន្ធជេរប្រទេចរូបគេមិនឈប់ នៅយប់នោះ ក្រោយពី ខឹងប្រពន្ធ ជេរមិនឈប់ រូបគេក៏បានយកកាំបិតចុងស្រួច ចាក់ទៅលើ ប្រពន្ធចំនួន ២កាំបិត ស្លាប់ភ្លាមៗ និង បានទាត់ កូនតូចអាយុ ០៣ឆ្នាំ អោយស្លាប់ផងដែរ បន្ទាប់មកដោយឃើញ កូនអាយុ ០៩ឆ្នាំម្នាក់ និងកូនភ្លោះអាយុ០៧ឆ្នាំ០២នាក់ទៀតយំស្លន់ស្លោ ឃាតករជាប្តីបានយកពូកមកបិតច្រកជណ្តើឡៅតឿមិនអោយកុមារទាំង០៣ចុះរួច ហើយក៏បានដុតសំលាប់ទាំងអស់តែម្តងទៅ។ បច្ចុប្បន្នជនសង្ស័យកំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ៕
  15. ១២ ឧសភា ២០២១​ Yang Saing Koma អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហេីយចំនួនប្រមាណជាង៣០ភាគរយនៅប្រទេសសីឆែល (Seychelles) នៅតែឆ្លងកូវីដ១៩តែអ្នកឆ្លងមិនធ្លាក់ខ្លួនឈឺធ្ងន់ទេ។ ប្រទេសសីឆែលជាប្រទេសតូចមានប្រជាជន១សែននាក់ដោយមានអត្រាអ្នកចាក់វ៉ាក់សាំងច្រេីនជាងគេលេីពិភពលោក។ប្រទេសនេះចាក់វ៉ាក់សាំងសុីណូហ្វាម និង AstraZeneca។អង្គការសុខភាពពិភពលោកកំពុងសិក្សាបញ្ហានេះ។ក្រសួងសុខាភិបាលកម្ពុជាក៏គួរតែសិក្សាតាមដានលេីប្រសិទ្ធិភាពរបស់វ៉ាក់សាំងដែលកំពុងប្រេីទាំង៣នៅកម្ពុជាដែលជួយដល់ការគ្រប់គ្រងកូវីដ១៩ កាន់តែប្រសេីរឡេីង។
  16. ១២ ឧសភា ២០២១​ យូ សារ៉ាវុឌ្ឍន៏ ក្រសួងសុខាភិបាល បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៤៧០នាក់ ជាសះស្បើយ ៣៦៩នាក់ និងស្លាប់ ៥នាក់ថែមទៀត ខណៈអ្នកឆ្លងវីរុសនេះ នៅលើលោកកើនដល់ជាង ១៦០,៣លាននាក់
  17. ១២ ឧសភា ២០២១​ រដ្ឋមន្ត្រី ស៊ុយ សែម ប្រគល់ឧបករណ៍តេស្តរហ័ស រកមេរោគកូវីដ១៩ ចំនួន១ពាន់តេស្ត ជូនរដ្ឋបាលខេត្តពោធិ៍សាត់
  18. ១២ ឧសភា ២០២១​ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ បានបង្ហាញឈ្មោះ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨ នាក់ យោងតាមលទ្ធផលវិភាគសំណាករកមេរោគកូវីដ-១៩ ថ្ងៃទី ១១ ខែឧសភា ម្សិលមិញនេះ៕
  19. ១២ ឧសភា ២០២១​ នៅឥណ្ឌូណេស៊ី អ្នកចាក់ Sinovac ហើយ ទោះឆ្លងកូវីដ គឺ ៩៦% មិនចាំបាច់ទៅពេទ្យទេ
  20. ១២ ឧសភា ២០២១​ អាជ្ញាធរខេត្តឧត្តរមានជ័យ រកឃើញវិជ្ជមានកូវីដ១៩ថ្មី ១ករណីទៀត លើបុរសម្នាក់ ឈ្មោះ ហេង វីឡា អាយុ ៣៥ ឆ្នាំ មានប្រពន្ធឈ្មោះ កក់ យូរី អាយុ ៣០ឆ្នាំ ត្រឡប់មកពីប្រទេសថៃ តាមរបាយការណ៍បន្ទាន់ របស់មន្ទីរសុខាភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃនេះបានរកឃើញ ករណីវិជ្ជមាន កូវីដ១៩ថ្មី ១ករណីទៀត លើបុរសម្នាក់ ឈ្មោះ ហេង វីឡា អាយុ ៣៥ ឆ្នាំ មានប្រពន្ធឈ្មោះ កក់ យូរី អាយុ ៣០ ឆ្នាំ ត្រឡប់មកពី ក្រុងបាងកក ប្រទេសថៃកាលពីយប់ថ្ងៃទី ១២ ខែឧសភា តាមរថយន្តវែន មានគ្នា១២នាក់។ មានអាស័យដ្ឋាន នៅភូមិ ប៉ាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
  21. ១២ ឧសភា ២០២១​ នៅល្ងាចថ្ងៃនេះ! ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV បានស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន !
  22. ១២ ឧសភា ២០២១​ លទ្ធផលធ្វើតេស្តនៅឥណ្ឌូណេស៊ី៖ «វ៉ាក់សាំងចិន Sinovac មានប្រសិទ្ធភាព ៩៤% ការពារបុគ្គលិកពេទ្យ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ និង ៩៨% ការពារអាយុជីវិត»
  23. ១២ ឧសភា ២០២១​ ល្បង បូរិន គួររំលឹកដែរថា មុនពេល កញ្ញាមាន ពេជ្ររីតា បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ គឺ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ទៅចាប់ខ្លួនដល់ផ្ទះកញ្ញា មាន ពេជ្ររីតា ហើយឃុំខ្លួនសួរចម្លើយកញ្ញា មាន ពេជ្ររីតា ដោយគ្មានដីការឃុំខ្លួន គ្មានដីការកោះហៅអ្វីទាំងអស់  ខ្ញុំសុំសួរបងប្អូន ដែលដឹងផ្នែកច្បាប់់ តើនីតិវិធីនេះ តើជាការត្រឹមត្រូវដែររឺ ទេ? (អធិការដ្ឋាននគរបាលខណ្ឌទួលគោក លោកវរសេនីយ៍ទោ សុខ ហេង)
  24. ១២ ឧសភា ២០២១​ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបន្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» សម្រាប់រយៈពេល១សប្តាហ៍ទៀត។
  25. ១២ ឧសភា ២០២១​ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ ៖ “រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រី និងគ្រួសារដែលរងគ្រោះដោយសារវីរុសកូវីដ-១៩ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ ក្នុង១ខែៗ រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ ១០០ប៊ីលានរៀល (ឬប្រមាណ ២៥លានដុល្លារអាមេរិក) សម្រាប់បើកផ្តល់ដល់គ្រួសារដែលមានប័ណ្ណសមធម៌ (ក្រ-១ ក្រ-២) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ”។
  26. ១២ ឧសភា ២០២១​ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម សម្រេចបាន ៨០ភាគរយហើយ, ក្រុមការងារបន្តសម្រុកចាក់ជូនកម្មករ
  1. ១១  ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១១ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៤៨០នាក់ (ឆ្លងសហគមន៌: ៤៧០ នាំចូល: ១០) និងមានជាសះស្បេីយ #៣៥០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #២០២២៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៨១៧០នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #១៣១នាក់ ។
  2. ១១  ឧសភា ២០២១ កម្ពុជា ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៤៨០ នាក់ ជាសះស្បើយ ៣៥០ នាក់ និងស្លាប់ ០៥ នាក់- ករណីឆ្លងសហគមន៍ ៤៧០ នាក់- អ្នកដំណើរពីបរទេស ១០ នាក់- អ្នកឆ្លងសរុប= ២០ ២២៣ នាក់- អ្នកជាសះស្បើយ= ៨ ១៧០ នាក់- អ្នកស្លាប់= ១៣១ នាក់។
  3. ១១  ឧសភា ២០២១ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសសរុបបានចំនួន ១,៨២៥,៤៨៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៨២៥,៤៨៨នាក់។យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១០ ឧសភា ខាងក្រោមជាតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
  4. ១១ ឧសាភា ២០២១ ភ្នំពេញ៖គិតត្រឹមថ្ងៃទី ១១ ឧសភានេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ បានជាង ៤លានដូស រួចមកហើយ។ហើយផែនការទិញវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូស សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន ១៣ លាននាក់។ នេះបើយោងតាមការអះអាងរបស់ក្រសួងសុខាភិបាល។ ក្នុងចំណោមវ៉ាក់សាំងជាង៤លានដូសនោះមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១០ ឧសភា បានសម្រេចចិត្តបញ្ជាទិញ«វ៉ាក់សាំងស៊ីណូវ៉ាក់»របស់ប្រទេសចិនចំនួន​៥លាន​ដូសបន្ថែមទៀត។ការសម្រេចបញ្ជាទិញវ៉ាក់សាំងចិនបន្ថែមចំនួន៥លានដូសបន្ថែមពេលនេះនឹងធ្វើឱ្យផែនការវ៉ាក់សាំងរបស់កម្ពុជាកើនឡើងដល់២៦លានដូសសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋខ្មែរចំនួន១៣លាននាក់។ គួរបញ្ជាក់ថា នៅថ្ងៃទី ១១ ឧសភានេះ វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជា គឺជាវ៉ាក់សាំងលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១ មានចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា និងជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វ៉ាក់សាំងកូវីដ១៩ ជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺ​កូវីដ​១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន៕
  5. ១១  ឧសភា ២០២១ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត សំរាប់ចាក់ជូនប្រជាពលរដ្ឋ៕
  6. ១១  ឧសភា ២០២១ រតនគីរី មនុស្សប្រុសស្រី២៥នាក់ពាក់ព័ន្ធនឹងអ្នកដឹកជញ្ជូនស្រាបៀរ Gansberg  វិជ្ជមានកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យខេត្តតេស្តរហ័សលើកទី១រកកូវីដ១៩ កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានតេស្តរកឃេីញករណីវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ នៅត្រង់ចំណុចគោលដៅរឹតបន្តឹងតាមវិធានការសុខាភិបាលចំណុចស្ពានស្រែពកព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង
  7. ១១  ឧសភា ២០២១ រដ្ឋបាលខេត្តបាត់ដំបងប្រកាសថានៅថ្ងៃទី ១០ ខែឧសភា ពលករមកពីថៃចំនួន ៨នាក់ និងអ្នកស្រុកគាស់ក្រឡរម្នាក់ដែលធ្វើដំណើរមកពីភ្នំពេញត្រូវបានរកឃើញវិជ្ជមានខូវិដ ១៩។  ពលករមកពីប្រទេសថៃ និង អ្នកមកពីភ្នំពេញសរុប ៩នាក់ ត្រូវបានរកឃើញវិជ្ជមានខូវិដ ១៩ នៅខេត្តបាត់ដំបង។
  8. ១១  ឧសភា ២០២១ អគ្គិសនីកម្ពុជាសម្រេចគិតយកមធ្យមភាគប្រើប្រាស់ភ្លើង៣ខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជននៅតំបន់បិទខ្ទប់
  9. ១១  ឧសភា ២០២១ WHO៖ អង្គការសុខភាពពិភពលោក បានចាត់ថ្នាក់មេរោគកូវីដ១៩ ប្រភេទ B.១.៦១៧ ដែលត្រូវបានគេរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ថាជាករណីមេរោគបំលែងខ្លួនដ៏គួរឲ្យព្រួយបារម្ភ។
  10. ១១  ឧសភា ២០២១ តាកែវ ច្រើនណាស់ថ្ងៃនេះ ! ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួនរហូតដល់ ៣៥នាក់ !
  11. ១១  ឧសភា ២០២១ The COVID-19 pandemic represents another iteration of the controversy over intellectual property rights, public health and human rights.
  12. ១១  ឧសភា ២០២១ The lucrative monopoly offered by patents, particularly that over the COVID-19 vaccines, has given rise to a problem of vaccine nationalism or vaccine equity.
  13. ១១  ឧសភា ២០២១ Proposals by India and South Africa to suspend patent rights during the pandemic have been met with a mixed response from developed nations, in spite of the economic and health risks posed by having unvaccinated, and heavily impacted nations on their doorstep.
  14. ១១  ឧសភា ២០២១ One way out would be to amend the TRIPS Agreement so that it more clearly sets out the interaction between intellectual property rights and public health and human rights regimes.
  15. ១១  ឧសភា ២០២១ កំពង់ចាមក៏ច្រើនដែរ ! នៅព្រឹកថ្ងៃទី ១១ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២១នាក់ (១២នាក់ ជាកម្មករ កម្មការិនីរោងចក្រ លីឈាងខប ស្រុកបាធាយ និង ០៩នាក់ ជាអ្នកប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩ ក្នុងនោះស្រុកកងមាស ០៧នាក់ និងស្រុកចំការលើ ០២នាក់) ក្នុងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១។
  16. ១១  ឧសភា ២០២១ បាត់ដំបង ថ្ងៃទី១០ ឧសភា២០២១ មានអ្នកកូវីដថ្មីថែម៩នាក់ ពលករ៨នាក់ ក្នុង១នាក់ សរុបរួម ៥៧នាក់ ជាសះស្បើយ ២៩នាក់ សម្រាកព្យាបាល ២៨នាក់
  17. ១១  ឧសភា ២០២១ អង់គ្លេសបញ្ចេញទិន្នន័យ៖ «វ៉ាក់សាំង AstraZeneca ១ដូសមានប្រសិទ្ធភាព ៨០% កាត់បន្ថយហានិភ័យដល់អាយុជីវិត»
  18. ១១  ឧសភា ២០២១ ខេត្តតាកែវ ប្រកាសរកឃើញមនុស្សចំនួន៣៥នាក់បន្ថែមទៀត ដែលឆ្លងជំងឺកូវីដ១៩
  19. ១១  ឧសភា ២០២១ ភ្នំពេញ៖ ខ្លឹមសារទាំងស្រុង ៖អគ្គិសនីកម្ពុជាសូមជូនដំណឹងចំពោះអតិថិជនមួយចំនួនតូចនៅក្នុងតំបន់បិទខ្ទប់មេត្តាជ្រាបថា កន្លងមកទីតាំងមួយចំនួនត្រូវបានបិទខ្ទប់ជិតទាំងស្រុងដែលពុំអនុញ្ញាតអោយភ្នាក់ងារស្រង់របស់អគ្គិសនីកម្ពុជាចូលទៅបំពេញភារកិច្ចបាន។ ដូច្នេះ ដើម្បីរក្សាប្រក្រតីភាពនៃការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជាបានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ។
  20. ១១  ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩និង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោសេវាក្រសួងការពារជាតិនិងជា នាយក នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហម របស់ក្រុមការងាររៀបចំ និងផលិតប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ។
  21. ១១  ឧសភា ២០២១ រាជរដ្ឋាភិបាលកម្ពុជាយើងបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាក់របស់ប្រទេសចិនចំនួន៥លានដូសបន្ថែមទៀត
  22. ១១  ឧសភា ២០២១ (បន្ទាយមានជ័យ)ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ  សេង ធារិន  មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញចុះត្រួតពិនិត្យកម្លាំងក្រុមគ្រូពេទ្យ ចំណុះឲ្យទិសទី១ យោធភូមិភាគទី៥ រួមមានអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សរុបចំនួន ២៩នាក់ កំពុងហ្វឹកហ្វឺន បច្ចេកទេសយកសំណាក និងរបៀបព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយអនុវត្តជាក់ស្តែងនៅមណ្ឌលចត្តាឡីស័កកំរិត២ស្ថិតនៅភ្នំកងវ៉ា ខេត្តបន្ទាយមានជ័យ។
  23. ១១  ឧសភា ២០២១ កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ស្រោចនៅតំបន់ក្រហម និងតំបន់កំពុងមានហានិភ័យលោកស្រី យក់ សម្បត្តិបានឱ្យដឹងថា វ៉ាក់សាំង ៥០ ម៉ឺនដូសនៅថ្ងៃនេះ មិនទាន់អស់នោះទេ គឺយើងនឹងទទួលបានវ៉ាក់សាំង ៥០ ម៉ឺនដូសទៀត នៅថ្ងៃទី១៦ ខែឧសភា ព្រមទាំង ១លានដូសទៀត នៅថ្ងៃទី ២៣ ខែឧសភាននេះ។លោកស្រី យក់សម្បត្តិថ្លែងថា “តាមការបញ្ជាក់ពីក្រុមហ៊ុន ស៊ីណូវ៉ាក់ និងស្ថានទូតចិន ដែលជួយសម្របសម្រួលទិញវ៉ាក់សាំងពីក្រុមហ៊ុនចិន បានបញ្ជាក់ហើយថា ថ្ងៃ២៣ វ៉ាក់សាំង ស៊ីណូវ៉ាក់ និងមកចំនួន ១ លានដូសទៀត ដូច្នេះកម្ពុជា និងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីស្រោចទៅលើតំបន់ក្រហម ស្រោចទៅលើតំបន់ដែលកំពុងមានហានិភ័យខ្ពស់ ជាពិសេស រាជធានីភ្នំពេញ និងខេត្តកណ្តាល”។
  24. ១១  ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន ៖ «វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកដ៏សំខាន់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជួយការពារសុខភាពរបស់ប្រជាពលរដ្ឋពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
  25. ១១  ឧសភា ២០២១ សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៤លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាម(Sinopharm) ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ១.៧លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីចិន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា( AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក(WHO)។ កម្ពុជា នឹងស្វះស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លងរាលដាលដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕
  26. ១១  ឧសភា ២០២១ ខេត្តតាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥នាក់ មានទីលំនៅនៅស្រុកព្រៃកប្បាស បាទី សំរោង គីរីវង់ និងស្រុកត្រាំកក់ ខេត្តតាកែវ។
  27. ១១  ឧសភា ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឲ្យអនុវត្តកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋ ដែលមានកម្រិតជីវភាពទាប និងជួបប្រឈម នឹងការលំបាកក្រោយការអនុវត្ត វិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។
  28. ១១  ឧសភា ២០២១ នគរបាលបានឲ្យដឹងថា ប្រជាពលរដ្ឋ និងត្រូវទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការ និងការពារការឆ្លងរាលដាលជម្ងឺ COVID-19 គ្រប់ៗរូប ដោយគ្រាន់តែអ្នកខ្លះបានមុន និងអ្នកខ្លះបានក្រោយតាមលំដាប់លំដោយប៉ុណ្ណោះ ។ ចំណែកឯប័ណ្ណសម្រាប់ចូលទៅចាក់វាក់សាំងពុំមែនបុគ្គលណាផ្សេងក្រៅពីក្រុមគ្រូពេទ្យ ឬអាជ្ញាធរមានសមត្ថកិច្ចដែលជាអ្នកគ្រប់គ្រងនោះទេ ។ ចំណែកប័ណ្ណចាក់វ៉ាក់សាំងនេះ ត្រូវបានមេភូមិប្រគល់ឲ្យទៅម្ចាស់ផ្ទះជួល ដើម្បីចែកឲ្យអ្នកស្នាក់នៅផ្ទះជួលរបស់ខ្លួន ហើយម្ចាស់ផ្ទះជួលបានប្រគល់ឲ្យអ្នកផ្សេងជួយ​ចែក​តៗគ្នាទៀត ហើយបានធ្លាក់ដល់ដៃស្ត្រីទាំង២នាក់នេះអត់យកទៅចែកទេ បែរជាយកទៅលក់បែបនេះទៅវិញ ។
  29. ១១  ឧសភា ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០៩រូបថ្មីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។
  30. ១១  ឧសភា ២០២១ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ សម្រាប់គ្រួសារស្លាប់ និងឆ្លងជំងឺកូវីដ១៩
  31. ១១  ឧសភា ២០២១ រាជរដ្ឋាភិបាល សម្រេចឧបត្ថម្ភថ្លៃស្បៀង ទឹកស្អាត និងអគ្គិសនីជូនគ្រួសារនៅតំបន់បិទខ្ទប់ ដែលមានជីវភាពខ្វះខាតចន្លោះជិត១៦ម៉ឺន ដល់ជាង៣០ម៉ឺនរៀល, កម្មករម្នាក់ទទួលបាន១៦ម៉ឺនរៀល
  32. ១១  ឧសភា ២០២១ WHO៖ «ចិន និងប្រទេសមួយចំនួន បានបង្ហាញឲ្យពិភពលោកឃើញថា វិធីសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាក់ស្តែង ពិតជាអាចគ្រប់គ្រងកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព»
  33. ១១  ឧសភា ២០២១ ប្រជាពលរដ្ឋ និងកម្មករស្នាក់នៅបន្ទប់ជួលក្នុង «តំបន់ក្រហម» ខណ្ឌពោធិ៍សែនជ័យ ជិត៧០០បន្ទប់ ទទួលបានការបញ្ចុះតម្លៃ៥០ភាគរយថែមទៀត ពីម្ចាស់បន្ទប់លោកឧញ៉ា ស្រី ស៉ីណា
  34. ១១  ឧសភា ២០២១ ខេត្តកំពង់ឆ្នាំង ៖ ករណីភ្លើងឆេះផ្ទះ នៅស្រុកបរិបូណ៌ ដែលបណ្ដាលឲ្យស្លាប់មនុស្សមួយគ្រួសារ សរុប៦នាក់ (រាប់ទាំងកូននៅក្នុងពោះម្ដាយម្នាក់ទៀត) បានស្លាប់នៅក្នុងភ្នក់ភ្លើង កាលពីយប់ថ្ងៃទី៩ ខែឧសភា ដោយរួចខ្លួនតែប្ដីម្នាក់ ពេលនេះ សមត្ថកិច្ចចម្រុះមកពីក្រសួងមហាផ្ទៃ រួមទាំងប៉ូលីសអន្តរជាតិ និងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កំពុងបើកការស្រាវជ្រាវ ប៉ុន្តែប្តី មិនព្រមនិយាយអ្វីទាំងអស់ ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៩ ឧសភា ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ។ ហើយបើតាមព័ត៌មានចុងក្រោយថា ស្ត្រីជាម្តាយកំពុងពរពោះ ដូច្នេះជីវិតមនុស្សដល់ទៅ៦នាក់ ត្រូវស្លា.ប់ដោយគ្រោះអគ្គិភ័យនេះ ។
  35. ១១  ឧសភា ២០២១ Pursat Provincial Hall Breaking News: នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានកូវីដ១៩ ចំនួន០៧នាក់ (ស្រី០២នាក់)។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន៣១នាក់ (ស្រី១៥នាក់) ក្នុងនោះជាសះស្បើយ ចំនួន០៤ករណី (ស្រី០២នាក់) និងកំពុងសម្រាកព្យាបាល ចំនួន២៧ករណី (ស្រី១៣នាក់)
  36. ១១  ឧសភា ២០២១ គួរឲ្យបារម្ភ សូមប្រុងប្រយ័ត្ន...!លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ឥឡូវនេះវត្តមានវីរុសបំប្លែងថ្មីឥណ្ឌា បានរកឃើញនៅប្រទេសកម្ពុជាហើយ (មានវីដេអូ)
  37. ១១  ឧសភា ២០២១ កំពង់ចាមរកឃើញអ្នកឆ្លង២១នាក់ទៀត ភាគច្រើនជាកម្មកររោងចក្រនៅស្រុកបាធាយ
  38. ១១  ឧសភា ២០២១ ទីបំផុតអាមេរិកអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer-BioNTech «លើក្មេងជំទង់អាយុ ១២-១៥ឆ្នាំ»
  39. ១១  ឧសភា ២០២១ អឺរ៉ុបកក់វ៉ាក់សាំងទុក១៨០០ លានដូស។ សហភាពអឺរ៉ុបបានធ្វេីកិច្ចសន្យាទិញវ៉ាក់សាំង BioNTech/Pfizer ដែលជារបស់អាល្លឺម៉ង់និងអាមេរិក ចំនួន១៨០០លានដូសទុកសម្រាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣។សហភាពអឺរ៉ុបមាន ប្រជាជនប្រមាណ ៤៥០ លាននាក់ ដូចនេះការត្រៀមវ៉ាក់សាំងនេះដូចជាច្រេីនពេកហេីយ។ មកដល់ពេលនេះអឺរ៉ុបផលិតវ៉ាក់សាំងបាន៤០០លានដូស ដោយក្នុងនោះមាននាំចេញបាន ២០០លានដូសនិងទុកចាក់នៅអឺរ៉ុបចំនួន ២០០ លានដូស។វ៉ាក់សាំងផលិតកន្លងមកគឺ AstraZeneca និង BioNTech។តែទៅថ្ងៃមុខសហភាពអឺរ៉ុបដូចជាចង់ផ្តោតលេី BioNTech/Pfizer ទោះបីជាវ៉ាក់សាំងនេះថ្លៃជាង AstraZeneca ១០ដងក៏ដោយ។
  40. ១១  ឧសភា ២០២១ ប័ណ្ណសំគាល់ចាក់វ៉ាក់សាំងកូវីដ១៩ថ្មី ដែលចេញដោយក្រសួងការពារជាតិ ស្អាត ស្រដៀងនឹងប័ណ្ណបើកបរចាស់ !
  41. ១១  ឧសភា ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញ វីរុសបំប្លែងខ្លួនថ្មីរបស់ឥណ្ឌា(B-1617) មានវត្តមាននៅកម្ពុជាហើយ
  42. ១១  ឧសភា ២០២១ ខេត្តព្រៃវែង រកឃើញមនុស្ស១៥នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ សុទ្ធតែជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ
  43. ១១  ឧសភា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី១១ ខែឧសភានេះថា ព័ត៌មានដំបូងដែលថាមានអ្នកកើតជំងឺកូវីដហើយនៅមកចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ គឺមិនពិតឡើយ។ អ្នកនោះបានឆ្លងកូវីដ នៅក្រោយពេលចាក់វ៉ាក់សាំងទេ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីសម្តេចបានទទួលព័ត៌មាននេះ សម្តេចបានបញ្ជាឲ្យខាងជំនាញសិក្សាស្រាវជ្រាវព័ត៌មានថា មានអ្នកដែលដឹងថា មានជំងឺកូវីដ១៩ ហើយនៅតែបណ្តោយឲ្យមកចាក់វ៉ាក់សាំង។ តាមការស្រាវជ្រាវ គឺមិនដូចជាព័ត៌មានដែលទទួលបានកាលពីព្រឹកថ្ងៃទី១១ ខែឧសភា នោះទេ។ 
  44. ១១  ឧសភា ២០២១ សម្តេច ទៀ បាញ់ បញ្ជាឲ្យស្រាវជ្រាវ រកអ្នកឆ្លងកូវីដ‑១៩ហើយ មកចាក់វ៉ាក់សាំងមកផ្តន្ទាទោសតាមច្បាប់
  45. ១១  ឧសភា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា បន្ទាប់ពីដំណើរការស្រាវជ្រាវតាមដានរឿងនេះទៅ គឺអ្នកដែលមកចាក់វ៉ាក់សាំងនោះមិនទាន់កើតជំងឺកូវីដ១៩នោះទេ។ គាត់ចាក់វ៉ាក់សាំងតាំងពីថ្ងៃទី៦ ខែឧសភា មកម្ល៉េះ ក៏ប៉ុន្តែមកដល់ថ្ងៃទី១០ ខែឧសភា គាត់ក៏មានអាការៈមិនស្រួល ហើយក៏បានទៅយកសំណាករកមេរោគកូវីដ១៩ ដល់ពេលយកសំណាកឃើញថា មានកូវីដ១៩។ ដូច្នេះករណីនេះ គឺវាផុតប៉ុន្មានថ្ងៃហើយដោយនៅថ្ងៃគាត់មកចាក់វ៉ាក់សាំងគឺអត់មានកូវីដ១៩ទេ។ ដូច្នេះរឿងនេះវាមានការធូរស្រាលឡើងវិញបន្តិច។ សម្តេចបន្ថែមថាព័ត៌មានដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែឧសភា គឺមានការឆ្គាំឆ្គងបន្តិច មិនមែនកើតកូវីដហើយមកចាក់ វ៉ាក់សាំងនេះទេ៕
  46. ១១  ឧសភា ២០២១ អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើស្ត្រីពលករខ្មែរ ចំនួន ១ករណី បន្ថែមទៀត ដែលឆ្លងដែនពីប្រទេសថៃ ចូលមកកម្ពុជា។
  47. ១១  ឧសភា ២០២១ អាល់កុលក្លែងក្លាយ ឬមេតាណុលជិត១២តោន ត្រូវបានមន្ត្រីជំនាញ ក្រសួងពាណិជ្ជកម្ម យកទៅបំផ្លាញចោល ក្រោយបង្ក្រាបបាននៅទីផ្សារ
  48. ១១  ឧសភា ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ «វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ B-1617 ដែលបំប្លែងខ្លួនចរាចរនៅប្រទេសឥណ្ឌា ត្រូវបានរកឃើញនៅប្រទេសកម្ពុជាតែមួយករណីប៉ុណ្ណោះ ដែលជាករណីនាំចូល និងត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ ព្រមទាំងមិនមានការរីកសាយភាយនៅក្នុងប្រទេសកម្ពុជាយើងឡើយ»។
  49. ១១  ឧសភា ២០២១ Kosal Chum តាមការបញ្ជាក់ជូនពីលោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ៖ ករណីវីរុសបំប្លែងថ្មីមានប្រភពមកពីឥណ្ឌា ( B1617 )និងអង់គ្លេស(B117)គឺបានរកឃើញចំពោះជនបរទេសចូលមកកម្ពុជាដែលស្ថិតក្នុងអំឡុងពេលព្រឹត្តការណ៍ ២០ កុម្ភ:គឺតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺក៏បានព្យាបាលជាសះស្បើយហើយដែរ មិនមែនជាករណីថ្មីទេ ។ វីរុសបំប្លែងថ្មីទាំងពីរនេះមានសភាពកាចសាហាវដូចគ្នា ៕
  50. ១១  ឧសភា ២០២១ (ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី១១ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៩៧៦នាក់ (ស្រី៤.៨៥៣នាក់  និងប្រុសចំនួន ៤.១២៣នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
  51. ១១  ឧសភា ២០២១ ផ្ទុះមួយប្រាវសោះសរុបជិត1ពាន់នាក់។កុំមើលស្រាលខ្មាំងអត់ស្រមោលនៅបន្តរកឃើញគួរសមដដែលប៉ោយប៉ែតជាយដែនខ្មែរ/ថៃ។
  52. ១១  ឧសភា ២០២១ Chhay Thi មានមនុស្សចង្រៃដឹងថាខ្លួនមកពីតំបន់ក្រហមនិងផ្ទុកមេរោគ មានចេតនាគេចវេសលាក់បាំង នាំជំងឺចូលមកឃុំប៉ាតេ  ផ្អើលពេញស្រុកអូរយ៉ាដាវ ! ភូមិទាំង៤ ក្នុងឃុំប៉ាតេ បិទជិតអស់ហើយ សូមបងប្អូន កុំចេញពីផ្ទះ រងចាំវិធានការសុខាភិបាល ចុះពិនិត្យសំណាក់ និងរងចាំ១៤ថ្ងៃទៀតសិន។
  53. ១១  ឧសភា ២០២១ (តាកែវ)៖ អភិបាលខេត្តតាកែវលោក អ៊ូច ភា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទខ្ទប់ភូមិបាំងបាត់ ឃុំចារ ស្រុកព្រៃកប្បាស ក្រោយរកឃើញអ្នកភូមិមានការឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ អភិបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ចាប់ពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១១ ខែឧសភា រហូតមានការជូនដំណឹងនៅពេលក្រោយ៕
  54. ១១  ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK  ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១នេះក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ព និងគ្រួសារកងទ័ព សរុបចំនួន ៧៩មុឺន ៥២៩១នាក់។ ដោយឡែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៤៩មុឺន ៦៤០៧នាក់។
  55. ១១  ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បញ្ជាការដ្ឋានអង្គរក្ស បន្តប្រើប្រាស់កម្លាំងដឹកជញ្ជូនស្បៀង គ្រឿងឧបភោគបរិភោគ របស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ តំបន់ក្រហមនៅរាជធានីភ្នំពេញ។ យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,  ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១១ ខែឧសភាឆ្នាំ២០២១  នេះ បានដឹកនាំបញ្ជាឱ្យប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ក្នុងការរៀបចំច្រកជាកញ្ចប់ លើកដាក់ និង ដឹកជញ្ជូន អង្ករ  មី ត្រីខ ទឹកស៊ីអីវ និងទឹកត្រី ទឹកសុទ្ធ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេច តេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិតយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងតំបន់ក្រហម ក្នុងខណ្ឌទាំង ១៤នៅរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, អជ្ញាធរខណ្ឌទាំង១៤ បានសហការយ៉ាងល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស ដើម្បីចែកជូនស្បៀងជូនទៅប្រជាពលរដ្ឋដែលជួបនូវជីវភាពខ្វះខាតបានទាន់ពេលវេលា នៅក្នុងរាជធានីភ្នំពេញ  ក្នុងអំឡុងពេល នៃការបិទខ្ទប់ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩។
  56. ១១  ឧសភា ២០២១ Rasmei Kampuchea Daily គិតត្រឹមម៉ោង២០.០០យប់ ថ្ងៃអង្គារ៍ ទី១១ ខែមេសា ឆ្នាំ២០២១របាយការណ៍ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ចាក់ជូនប្រជាពលរដ្ឋ, កងទ័ពនិងគ្រួសារកងទ័ពសរុបបានចំនួន៧៩៥,២៩១ដូស ក្នុងនោះតំបន់ក្រហមសរុបបានចំនួន៤៩៦,០៧ដូស ដោយចាក់លើកទី២សរុបបានចំនួន២៧៥,៨៩៥ដូស
  57. ១១  ឧសភា ២០២១ ថៃចាប់បញ្ជូនមាតុភូមិនិវត្តន៍ពលករខ្មៃ១៣នាក់ ក្រោយពីល្បាតស្ទាក់ឃាត់ខ្លួននៅព្រៃព្រំដែន
  58. ១១  ឧសភា ២០២១  ដោយ: សរិទ្ធ / ភ្នំពេញៈ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ បានសម្រេចធ្វើការ ចោទប្រកាន់ នារីមកដែល លួចទូរស័ព្ទ និងចាក់ឧកញ៉ាម្នាក់ បណ្តាលឲ្យរងរបួស ពីបទលួចមានស្ថានទម្ងន់ទោស រួច បញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត តាមនីតិវិធី។នារីរូបនេះ ឈ្មោះ មានពេជ្រ រីតា ហៅ យូប៊ី អាយុ២០ឆ្នាំ បានត្រូវកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ បញ្ជូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។យោងតាមប្រភពព័ត៌មាន ពីមន្ត្រីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នារីជាជនត្រូវចោទ ឈ្មោះ មាន ពេជ្រ រីតា ហៅ យូប៊ី បាន លួចទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១១ ប្រូ ម៉េក របស់លោក ឧកញ៉ា តាន់ ហេង សៀ នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក តែម្ចាស់ ទូរស័ព្ទ ក៏មកដណ្តើមយកទូរស័ព្ទវិញ ក៏មានការប្រតាយប្រតប់គ្នា ធ្វើឲ្យនារីរូបនេះ ចាក់លោកឧកញ៉ា ហេង សៀ ចំពោះចំនួនមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់៕/V-PC
  59. ១១  ឧសភា ២០២១ ដោយ: សរិទ្ធ / ភ្នំពេញៈ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ បានសម្រេចធ្វើការ ចោទប្រកាន់ នារីមកដែល លួចទូរស័ព្ទ និងចាក់ឧកញ៉ាម្នាក់ បណ្តាលឲ្យរងរបួស ពីបទលួចមានស្ថានទម្ងន់ទោស រួច បញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត តាមនីតិវិធី។នារីរូបនេះ ឈ្មោះ មានពេជ្រ រីតា ហៅ យូប៊ី អាយុ២០ឆ្នាំ បានត្រូវកម្លាំងអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ បញ្ជូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។យោងតាមប្រភពព័ត៌មាន ពីមន្ត្រីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នារីជាជនត្រូវចោទ ឈ្មោះ មាន ពេជ្រ រីតា ហៅ យូប៊ី បាន លួចទូរស័ព្ទដៃ ម៉ាកអាយហ្វូន ១១ ប្រូ ម៉េក របស់លោក ឧកញ៉ា តាន់ ហេង សៀ នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវ២៥៩ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក តែម្ចាស់ ទូរស័ព្ទ ក៏មកដណ្តើមយកទូរស័ព្ទវិញ ក៏មានការប្រតាយប្រតប់គ្នា ធ្វើឲ្យនារីរូបនេះ ចាក់លោកឧកញ៉ា ហេង សៀ ចំពោះចំនួនមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់៕/V-PC
  1. នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត សំរាប់ចាក់ជូនប្រជាពលរដ្ឋ ដែលតាមផែនការគ្រោងទុកខែ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជាគួរត្រូវបានទទួល ៣,០០០,០០០ ដូស។
  2. ១០  ឧសភា ២០២១ កម្ពុជា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥០៦ នាក់ ជាសះស្បើយ ១៧៩ នាក់ និងស្លាប់ ០៦ នាក់- ករណីឆ្លងសហគមន៍ ៤៩៥ នាក់- អ្នកដំណើរពីបរទេស ១១ នាក់- អ្នកឆ្លងសរុប= ១៩ ៧៤៣ នាក់- អ្នកជាសះស្បើយ= ៧៨២០ នាក់- អ្នកស្លាប់= ១២៦ នាក់។
  3. ១០  ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ១០ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៥០៦នាក់ (ឆ្លងសហគមន៌: ៤៩៥ នាំចូល: ១១) និងមានជាសះស្បេីយ #១៧៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១៩៧៤៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៧៨២០នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ #១២៦នាក់ ។
  4. ១០  ឧសភា ២០២១ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ
  5. ១០  ឧសភា ២០២១ សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូស។
  6. ១០  ឧសភា ២០២១ ថ្ងៃចន្ទ ដើមទ្រព្យ សញ្ញាណល្អ! ចំនួនឆ្លង បានធ្លាក់ចុះ គ្រប់រាជធានីនិងខេត្ត ក្នុងរយៈពេល ២៤ម៉ោង! 🙏 សូមបន្តចូលរួម ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ!
  7. ១០  ឧសភា ២០២១ ថៃចាប់ពលករខ្មែរ៦នាក់ នឹងបុរសជនជាតិឥណ្ឌូ រួមទាំងភរិយាជនជាតិថៃ ធ្វើការនៅកាស៊ីណូប៉ោយប៉ែត ដែលលួចឆ្លងដែនចូលប្រទេសសមត្ថកិច្វទាហាននឹងនគបាលស្រុកតាព្រះយ៉ា ចាប់ឃុំខ្លួនពលករខ្មែរ៦នាក់ ខណៈលួចឆ្លងដែនចូលប្រទេសថៃ ក្នុងទឹកដីស្រុកគោកឃ្យូង ដោយឡែកជនជាតិឥណ្ឌូនេស៊ី ព្រមទាំងភរិយាជាជនជាតិថៃ២នាក់ ដែលធ្វើការកាស៊ីណូអនឡាញប៉ោយប៉ែត លួចឆ្លងដែនចូលប្រទេសថៃ ក្នុងទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ខាងមន្រ្តីសុខាភិបាលដែលបង្កើតក្រុមការងារអាសន្ន សំដៅលើជនជាតិខ្មែរនៅផ្សាររោងគ្លឿ ទប់ស្កាត់កូវីដ-១៩។នេះយោងតាមការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ​(สระแก้ว​-77 ข้าวเด็ด)។
  8. ១០  ឧសភា ២០២១ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត។
  9. ១០  ឧសភា ២០២១ សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧នាក់ផងដែរ។សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០មុឺនដូស ចាក់បានតែប្រជាជនជាង ៤០មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០មុឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។
  10. ១០  ឧសភា ២០២១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩! ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក-លោកស្រី ឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់។
  11. ១០  ឧសភា ២០២១ រដ្ឋបាលខេត្តកណ្តាល ៖ ព័ត៌មានបឋមមានករណីអគ្គីភ័យមួយបានឆាបឆេះផ្សារតាខ្មៅចាស់ ដែលបានបណ្ដាលអោយខូចខាតសម្ភារៈ និងតូបលក់ដូរ ជាច្រើន ក្នុងហេតុការណ៍ឆាបឆេះផ្សារតាខ្មៅនេះ ក៏មានវត្តមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រស្នងការនគរបាលខេត្តកណ្ដាល  បានចុះដឹកនាំកងកម្លាំងដោយផ្ទាល់ ដើម្បីអន្តរាគមន៏ពន្លុតឲ្យបានទាន់ពេលវេលា ។ សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងនៅប្រហែល ម៉ោង៩ព្រឹក នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ដែលទីតាំងនៅជិតរង្វង់មូលតាខ្មៅ ។
  12. ១០  ឧសភា ២០២១ បិទបញ្ចប់ការកំណត់តំបន់ក្រហម ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ លើទីតាំងមួយចំនួន ក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត
  13. ១០  ឧសភា ២០២១ រកឃើញអ្នកបើករថយន្តម្នាក់ វិជ្ជមានកូវីដ១៩ នៅស្រុកឆែប ខេត្តព្រះវិហារ, មនុស្ស៩នាក់ទៀត ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ
  14. ១០  ឧសភា ២០២១ វ៉ាក់សាំងSinovac ដែលកម្ពុជាទិញ នឹងមកដល់៥០មុឺនដូសបន្តទៀតនៅថ្ងៃទី ១១ ឧសភា
  15. ១០  ឧសភា ២០២១ រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទិ១០ ឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលជាអ្នកស្នាក់នៅបន្ទប់ជួលប្រមាណជាង២០០នាក់ បាននាំគ្នាចេញមកតវ៉ានៅលើផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីតវ៉ាទាមទារអោយម្ចាស់បន្ទប់ជួលបញ្ចុះតម្លៃ៥០ភាគរយ ហើយពាក់ព័ន្ធនឹងបញ្ហានេះ មិនទាន់មានការសម្របសម្រួល ឬមានដំណោះស្រាយណាមួយនៅឡើយទេ ដោយពួកគាត់នាំគ្នាឈរតវ៉ាបិទមួយចំហៀងផ្លូវតែម្តង ។
  16. ១០  ឧសភា ២០២១ ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ មេខ្យល់ ២នាក់ ដែលធ្វើសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួ  ខណះ ដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ២៥នាក់ ក្នុងនោះស្រី១៧នាក់ ក្មេង ២នាក់ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ឃុំបឹងបេង ស្រុកម៉ាឡៃ ។
  17. ១០  ឧសភា ២០២១ Chan Born ឈុតរឿងកម្មករ ២០០ នាក់ បាតុកម្មបិទផ្លូវ ទាមទារម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ៥០% នៅតំបន់ក្រហម ស្ទឹងមានជ័យ ៣ ដោយសារពួកគាត់អត់ការងារធ្វើ។ ពួកគេលើកបញ្ហា ទំលាក់លើជើង ម្ចាស់ផ្ទះ និង រដ្ឋាភិបាល សួរថាដោះបែបណា? ថ្ងៃមុន ដោះរួច ១ រឿង ថ្ងៃនេះថែម ១ រឿងទៀត បើដោះរួចទៀត ស្អែកថែមៗៗៗៗៗ ។😂🤣 ស្ថានភាពជាក់ពិត Fact នៅតំបន់ថៃ ឬ កម្ពុជា ដូចគ្នា ជួន ក្រុមហ៊ុនជួលផ្ទះឲ្យកម្មករនៅ ១ បន្ទប់ ៤ នាក់។ តែកម្មករភាគច្រើនបំផុតអត់ចង់នៅ បែបហ្នឹងទេ  គ្មានសេរីភាព ប្រាប់ខែងាប់ ពិបាកតវ៉ា....សុំជាលុយជួលផ្ទះវិញ ឧ ៨ ដុល្លា ឬ ១៥ ដុល្លា/ខែ គាត់មកជួយ បន្ទប់១តម្លៃ ៦០ ដុល្លា រស់នៅ ១ គ្រួសារមាន ប្តី ប្រពន្ធ ឬ សង្សារ មែឪ..សួរថា រដ្ឋអាចេញទឹក ភ្លើង ឲ្យកម្មករកាត់ដេរទេ? អាចជួយចេញផ្លៃបន្ទប់ទេ?...ពិបាកៗៗ!!!
  18. ១០  ឧសភា ២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំ បញ្ចប់ការបិទខ្ទប់ភូមិរកាធំ ឃុំជីរោទិ៍ទី១ នៅស្រុកត្បូងឃ្មុំ ក្រោយបិទខ្ទប់រយៈពេល១៤ថ្ងៃ ដោយសារជំងឺកូវីដ១៩
  19. ១០  ឧសភា ២០២១ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងនៅ #មជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (#ACE) ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីចន្លោះម៉ោង ៦:០០នាទីព្រឹក ដល់ ម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ដោយមាន #អ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាកសាំង ដូសទី១ របស់ខ្លួននៅទីតាំងនេះ។
  20. ១០  ឧសភា ២០២១ (បន្ទាយមានជ័យ)៖ យោងតាមការស្នើសុំរបស់អភិបាលខេត្តបន្ទាយមានជ័យ ឲ្យក្រុមគ្រូពេទ្យកងទ័ព ចូលយកសំណាក និងព្យាបាលកំរិតស្រាល ក្នុងតំបន់បិទខ្ទប់ និង តំបន់ក្រហម ក្នុងក្រុងប៉ោយប៉ែត នោះលោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានរៀបចំគ្រូពេទ្យ ដែលមានការ បង្រៀនបច្ចេកទេសយកសំណាក និងព្យាបាលជជំងឺកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្ត។ ក្នុងការបង្រៀន យកសំណាក និង ព្យាបាលជំងឺកូវីដ-១៩ កំរិតស្រាលនេះផងដែរ ត្រូវបានធ្វើរយៈពេ០១ថ្ងៃ ដោយមានការ អនុវត្តន៍ជាក់ស្តែងអំពីរបៀបយកសំណាក វិធីប្រើប្រាប់ ឧបករណ៍ការពារពេលបំពេញការងារ និងផ្នែកវេជ្ជសាស្រ្ត ទៀតផងដែរ។
  21. ១០  ឧសភា ២០២១ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សូមជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្ដីពីការអនុញ្ញាតឳ្យដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ឡើងវិញ។
  22. ១០  ឧសភា ២០២១ រដ្ឋបាលខេត្តកំពត ចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៤នាក់ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅខេត្តកំពត។
  23. ១០  ឧសភា ២០២១ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ-១៩
  24. ១០  ឧសភា ២០២១ ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានធ្វើការលើកឡើងថាពេលនេះមានកងកម្លាំងប្រដាប់អា វុ ធ ជាង៨០នាក់ ដែលបានឈរជើងប្រចាំការនៅតំបន់ក្រហម បានឆ្លងកូវីដ-១៩ លោកបានបញ្ជាក់ថាចំពោះការឆ្លងនេះលោកនៅមិនទាន់ដឹងពីមូលហេតុនៃការឆ្លងពិតប្រាកដនៅឡើយទេ។លោក ឆាយ គឹមខឿន បានបន្តឲ្យដឹងទៀតថាចំពោះ កងកម្លាំងប្រដាប់អា វុ ធ ជាង៨០នាក់ដែលបានរកឃើញថាឆ្លងជំងឺកូវីដ ១៩ នោះ ពួកគាត់ប្រចាំការនៅតំបន់ចំណុចច្រមុះជ្រូក ស្ទឹងមានជ័យ រាជធានីភ្នំពេញ ពេលនេះពួកគាត់ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលអស់ហើយ ក្នុងពេលនេះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កំពុងពិនិត្យលើករណីឆ្លងនេះ ហើយធ្វើតេស្តលើកងកម្លាំងផ្សេងទៀតជាបន្ទាន់បំផុត ។ 
  25. ១០  ឧសភា ២០២១ រកឃើញមន្ត្រីនគរបាល១៦នាក់ឆ្លងជំងឺកូវីដ ១៩នៅរាជធានីភ្នំពេញ
  26. ១០  ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានខូវិដ១៩ ចំនួន ២៣០នាក់ ក្នុងភូមិសាស្ត្ររាជធានិភ្នំពេញ សេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បានអោយដឹងថា នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕
  27. ១០  ឧសភា ២០២១ អភិបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំកំណត់ទីតាំងបង្រួមតំបន់ក្រហម ដែលត្រូវបិទខ្ទប់
  28. ១០  ឧសភា ២០២១ Hun Sen Borey 100 Khnang High School នាយកវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នងសូមជម្រាបជូនលោក លោកស្រីជាមាតាបិតាឬអាណាព្យាបាលសិស្ស និងសិស្សានុសិស្សចាប់ពីថ្នាក់ទី៧ រហូតដល់ទី១២ ទាំងអស់ ឲ្យបានជ្រាបថា ការសិក្សាពីចម្ងាយតាមអេឡិចត្រូនិក Video ,Telegram, Zoom , Google Meet, Google Classroom, Power Point,Messenger , Clip, link...  ប្រព្រឹត្តទៅជាធម្មតា ហើយចាប់ពីថ្ងៃទី១០ ខែ០៥ ឆ្នាំ២០២១ នេះតទៅ ជាពេលវេលាត្រូវប្រឡងឆមាសលើកទី១ តាមកម្មវិធីរបស់ក្រសួង។ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ រីករាលដាលក្នុងសហគមន៍ខ្លាំង ការសិក្សា និងប្រឡងនៅក្នុងសាលាមិនអាចដំណើរការទៅបានទេ តែសាលានៅតែបន្តការបង្រៀន និងរៀន ប្រឡងឆមាសតាមរយ:ប្រព័ន្ធអេឡិចត្រូនិក ដល់សិស្សានុសិស្សជាប្រក្រតី។ ដូច្នេះសូមលោក លោកស្រី ជាមាតាបិតាឬអាណាព្យាបាលសិស្សជួយជំរុញ គាំទ្រនិងលើកទឹកចិត្តបុត្រធីតាឲ្យចូលរួមរៀន និងប្រឡងតាម រយ:ប្រព័ន្ធអេឡិចត្រូនិកនេះ ជាមួយលោកគ្រូអ្នកគ្រូ គ្រប់មុខវិជ្ជា តាមកម្រិតថ្នាក់នីមួយៗឲ្យបានគ្រប់ៗគ្នា។ សូមគោរពជូនពរសុខភាពល្អ និងសុវត្ថិភាពគ្រប់ក្រុមគ្រួសារ និងអនុវត្ត៣ការពារ៣កុំ ឲ្យបានខ្ជាប់ខ្ជួន។ សូមអរគុណ!
  29. ១០  ឧសភា ២០២១ ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានបញ្ជូនខ្លួនមន្រ្តីយោធាម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយជាប់ពាក់ព័ន្ធនឹងការលក់បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ គួររម្លឹកថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បានទទួលជនសង្ស័យម្នាក់ពីប៉ុស្តិ៍នគបាលរដ្ធបាលសង្កាត់កាកាប២ ពាក់ពន្ធ័ករណីលក់ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ជនសង្ស័យមានឈ្មោះ ខ្លេង ស៊ុនថេង ឋានៈអនុសេនីយ៍ឯក អង្គភាព កងកិត្តិយសអង្គភាពត្រែទ័ព។ ចំណែកសម្ភារៈដកហូតបានរួមមាន៖ ១- អាវុធខ្លីមួយដើមម៉ាក K៥៤ ចំនួន០១ ដើម គ្រាប់ចំនួន ០៨គ្រាប់ បង់ចំនួន០១ ២- ម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥គំរូឆ្នាំ២០១៦ ស្លាកលេខ 1GJ-1849 ៣- លុយខ្មែរចំនួន ១,៥២៩,០០០រៀល និងលុយដុល្លារ១១៥$ ៤- ទូរស័ព្ទចំនួន ០២គ្រឿង ៥- អត្តសញ្ញាណប័ណ្ណយោធា ០១សន្លឺក ៦- ប័ណ្ណសំគាល់អាវុធខ្លី ០១សន្លឹក ៧- លិខិតបញ្ជាបេសកកម្ម ចំនួន ០២សន្លឹក ៨- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក ៩- បណ្ណចាក់វ៉ាកសាំងកូវីដ១៩ ចំនួន០៥ច្បាប់ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ បានសារភាពថា បានលក់បណ្ណចាក់វ៉ាកសាំងនេះ រយៈពេល០២ថ្ងៃមកហើយ ដោយលក់ក្នុង០៣សន្លឹកតម្លៃ ២៥,០០០រៀល ហើយបណ្ណនេះខ្លួនបានមកពីមនុស្សម្នាក់មិនស្គាល់ឈ្មោះដែលប្រគល់អោយខ្លួននៅចំនុចមុខវត្តតាំងក្រសាំង។ បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
  30. ១០  ឧសភា ២០២១ Kou Samedy នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤:១៥នាទី មានការប្រជុំផ្សព្វផ្សាយការងារក្នុងទីចាត់ការបុគ្គលិក តាមរយៈប្រព័ន្ធZoomMeetingក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន។
  31. ១០  ឧសភា ២០២១ ក្រសួងអប់រំ ផ្តល់ឧបត្ថម្ភថវិកាដល់បុគ្គលិកអប់រំរស់នៅតំបន់ក្រហមចំនួន១២៩នាក់
  32. ១០  ឧសភា ២០២១ របាយការណ៍ក្រសួងការពារជាតិបានចេញផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៧៤៧,៥៥៤នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៤៤៩,៣១២នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៥,៧៧៤នាក់។ តាមរបាយការណ៍របស់ក្រសួងការពារជាតិ។
  1. ៩  ឧសភា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ ថ្ងៃទី ៩ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៥២០នាក់ (ឆ្លងសហគមន៌: ៥១៥ នាំចូល: ៥) និងមានជាសះស្បេីយ #៣០១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១៩២៣៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៧៦៤១នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ #១២០នាក់
  2. ៩  ឧសភា ២០២១ អាជ្ញាធររាជធានី គ្រោងនឹងបង្រួមតំបន់ក្រហមមកនៅទំហំតូចជាងមុន ខណៈជំងឺកូវីដ បានថយចុះរាប់រយនាក់ នាថ្ងៃចុងក្រោយនេះ
  3. ៩  ឧសភា ២០២១ ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ៦នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
  4. ៩  ឧសភា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ “ពាក់ព័ន្ធនឹងយន្តការឧបត្ថម្ភស្បៀងទៅកាន់តំបន់ប្រឈមខ្លាំង ជាពិសេសតំបន់ក្រហម យើងដឹងហើយថាមានប្រជាជនដែលត្រូវជួយច្រើនណាស់ ប៉ុន្តែត្រូវជួយឱ្យចំគោលដៅ ចំពោះអ្នកដែលខ្វះខាត និងតំបន់បិទខ្ទប់ ហើយខ្លះមិនទាន់បានទទួលជំនួយនៅឡើយ។ ដូច្នេះអាជ្ញាធរ ត្រូវផ្តោតទាំងទីកន្លែង ផ្ដោតការយកចិត្តទុកដាក់ សំខាន់ទៅលើអ្នកដែលខ្វះស្បៀងជាមុន ហើយប្រាប់អ្នកដែលបានទទួលស្បៀង ឬនៅសល់ស្បៀង រួចមកហើយ ឱ្យពួកគាត់យោគយល់ នៅគ្រាដែលប្រទេសកំពុងជួបគ្រាអាសន្ននេះ”។ ដោយ៖ AKP
  5. ៩  ឧសភា ២០២១ Kampuchea Thmey Daily តួលេខគិតត្រឹមព្រឹកនេះ យុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងរយៈពេល ៨ ថ្ងៃ បានចំនួន ៣៥១ ៥៣៧នាក់។ ក្នុងនោះខណ្ឌមានជ័យ បានចំនួន ៧៣ ៩៨៤នាក់ ខណ្ឌដង្កោ បានចំនួន ៨៥ ៣៣៣នាក់ ខណ្ឌកំបូល បានចំនួន ៦១ ៩០៣នាក់ ខណ្ឌពោធិ៍សែនជ័យ បានចំនួន ១២៤ ៩១៥នាក់ និងខណ្ឌឫស្សីកែវ ៥ ៤០២នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម៕
  6. ៩  ឧសភា ២០២១ Hun Manet  រាជធានីភ្នំពេញ, ថ្ងៃសៅរ៍ ទី០៨ ឧសភា ២០២១ ពិធីប្រគល់-ទទួលម៉ាស់សុខាភិបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សមាគមន៍ខ្មែរ-ចិន នៅកម្ពុជា សមាគមន៍ត្រកូល លីម និងសមាគមន៍សហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ ជូនកងទ័ពជើងគោក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
  7. ៩  ឧសភា ២០២១ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ --នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ព្រមទាំងនាយទាហានជាច្រើនរូប បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២១។ 
  8. ៩  ឧសភា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២៦នាក់ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។
  9. ៩  ឧសភា ២០២១ កូវីដ-១៩ឆ្លងដល់អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ៣៣នាក់
  10. ៩  ឧសភា ២០២១ អាជ្ញាធរភ្នំពេញបន្តដាក់បំរាមឱ្យផ្អាកការចែកចាយ និងលក់គ្រឿងស្រវឹងគ្រប់ប្រភេទ២សប្តាហ៍ទៀត
  11. ៩  ឧសភា ២០២១ វ៉ាក់សាំងកូវីដ-១៩ ទាំង ៥ ដែលអង្គការសុខភាពពិភពលោក " WHO " បានអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ រួមមាន ០១-វ៉ាក់សាំង Pfizer-BioNTech របស់សហរដ្ឋអាមេរិច ទទួលស្គាល់ពីអង្គការWHO នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ , ០២-វ៉ាក់សាំង AstraZeneca បច្ចេកវិទ្យាអង់គ្លេស ទទួលផលិតដោយប្រទេសឥណ្ឌា ទទួលស្គាល់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១, ៣-វ៉ាក់សាំង Johnson & Johnson ផលិតផលរបស់សហរដ្ឋអាមេរិច ទទួលស្គាល់នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១, ៤-វ៉ាក់សាំង Moderna ផលិតផលរបស់សហរដ្ឋអាមេរិច ទទួលស្គាល់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១, ៥-វ៉ាក់សាំង Sinopharm ផលិតដោយប្រទេសចិន |ទទួលស្គាល់នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១
  12. ៩  ឧសភា ២០២១ បាត់ដំបង ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ អ្នកជម្ងឺកូវីដ-១៩ កំពុងព្យាបាលបានកើនឡើងចំនួន១៤នាក់ ជាសះស្បើយ ២៨នាក់ ក្នុងតួលេខសរុប ៤២នាក់ ភាគច្រើនកម្មករមកពីប្រទេសថៃ
  13. ៩  ឧសភា ២០២១ ត្រឹម៣ថ្ងៃ សមត្ថកិច្ចក្រុងភ្នំពេញឃាត់ខ្លួនមនុស្សជាង ៣៥០ នាក់ ដែលល្មើសនឹងបម្រាមគោចរ
  14. ៩  ឧសភា ២០២១ ខេត្តតាកែវ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួន១៣នាក់ ក្នុងនោះស្ត្រីម្នាក់បានស្លាប់ជាអាជីវករផ្សារត្រាំខ្នា
  15. ៩  ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន ៨៥នាក់ ដែលបានរកឃេីញនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
  16. ៩  ឧសភា ២០២១ ខ្លោចចិត្ត! បុរសម្នាក់បង្ហោះសារ នឹងវីដេអូយំសោកសង្រេង ករណីម្ដាយឆ្លងកូវីដឈឺធ្ងន់ រួមទាំងប្រពន្ធកូនក៏ឆ្លងកូវីដដែរ ត្រូវបានគេយកមកទុកចោលនៅសាលាបឋមសិក្សពោធិចិនតុង
  17. ៩  ឧសភា ២០២១ បិទខ្ទប់ផ្នែកខ្លះនៃភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយផ្ទុះកូវីដ-១៩
  18. ៩  ឧសភា ២០២១ GRK News មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺន អញ្ជើញសំណេះសំណាលជាមួយកងកម្លាំងដែលទើបនឹងចប់បេសកកម្មបិទខ្ទប់រាជធានីភ្នំពេញ និងកំពុងធ្វើចត្តាឡីស័កនៅអគារអាស៊ាន នៃមជ្ឈមណ្ឌលហ្វឹកហ្វឺន។
  19. ៩  ឧសភា ២០២១ ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន៧០២នាក់ហើយ គួរបារម្ភណាស់!
  20. ៩  ឧសភា ២០២១ ស្ត្រីដែលសម្រាលកូនដោយខ្លួនឯង នៅតំបន់ក្រហម ដោយមូលហេតុ គាត់ទើបនឹងសម្រាលកូនទី១ បាន១០ខែប៉ុណ្ណោះ ស្រាប់តែឆ្លងទន្លេកូនទី២ ទាំងមិនដឹងខ្លួន ហេតុការណ៍ដែលស្ត្រីម្នាក់សម្រាលកូនដោយខ្លួនឯង ហើយរស់នៅសង្កាត់ស្ទឹងមានជ័យទី១ ដែលជាតំបន់ក្រហមនោះ បានបង្ករឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅកាលពីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ។ ហេតុការណ៍នេះបានកើតឡើង ល្ងាចថ្ងៃទី០៨ ខែឧសភា នៅចំណុចផ្ទះជួលបន្ទប់លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ដោយមានករណីស្រ្តីម្នាក់ឈ្មោះ ញាណ ចាន់សុីណា ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ បានឆ្លងទន្លេ ដោយខ្លួនឯង ហើយបានកូនស្រីម្នាក់ នៅក្នុងបន្ទប់ជួលជាមួយម្តាយបង្កើត ដោយពុំមានអ្នកណាដឹង ព្រោះដោយសារគាត់ទើបតែឆ្លងទន្លេកូនស្រីទី១ បាន១០ខែ។
  21. ៩  ឧសភា ២០២១ អភិបាលខេត្តតាកែវ ឲ្យផ្អាកលក់ដូរនៅផ្សារយាយត្រប់ ក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ក្រោយពាក់ព័ន្ធអ្នកកើតកូវីដ
  22. ៩  ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ “នៅពេលដែលការចាក់វ៉ាក់សាំង បានចប់សព្វគ្រប់នៅរាជធានីភ្នំពេញហើយនោះ សម្រាប់អ្នកដែលពុំព្រមចាក់វ៉ាក់សាំង នឹងស្ថិតនៅជាជនឯកោ ហើយនឹងគ្មានការងារធ្វើដោយសារតែខ្លួនបានបដិសេធមិនព្រមចាក់វ៉ាក់សាំង ដោយចាត់ទុកថានេះជាវ៉ាក់សាំងរបស់ចិន នេះជាវ៉ាក់សាំងរបស់អ្នកនេះ ជាវ៉ាក់សាំងរបស់អ្នកនោះ ដែលខ្ញុំបាននិយាយហើយថា សូមកុំបារម្ភអំពីវ៉ាក់សាំងមកពីប្រទេសណា បញ្ហាសំខាន់គឺបារម្ភថាមានវ៉ាក់សាំងចាក់ ឬអត់?”។
  23. ៩  ឧសភា ២០២១ ខេត្តព្រះសីហនុមានអ្នកឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន២៣១០នាក់ ស្រី១៣១៦នាក់ និងស្លាប់ចំនួន៩នាក់។ក្នុងចំណោមអ្នកឆ្លងចំនួន​២៣១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន២០២៨នាក់ ជនជាតិចិនចំនួន២៣៣នាក់ជនជាតិវៀតណាមចំនួន៣០នាក់ជនជាតិន័រវ៉េ១នាក់ជនជាតិ ភូមាចំនួន១៣នាក់ ជនជាតិថៃចំនួន២នាក់ ហ្វីលីពីន១នាក់ និងជនជាតិឥណ្ឌូណេស៊ីចំនួន២នាក់។
  24. ៩  ឧសភា ២០២១ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
  25. ៩  ឧសភា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកាជូនទៅបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ត្រៀមពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១។
  26. ៩  ឧសភា ២០២១ ក្រសួងការពារជាតិ រយ:ពេល៩ថ្ងៃ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម បានចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧នាក់
  27. ៩  ឧសភា ២០២១ ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងកូវីដ ២២នាក់ទៀត ដែលជាអ្នកទៅពីភ្នំពេញ
  28. ៩  ឧសភា ២០២១ នៅខេត្តបន្ទាយមានជ័យ អ្នកជម្ងឺកូវីដ ១៩ កើនដល់ ៩១១ នាក់ និងជាសះស្បើយ ៤ នាក់
  29. Chan Born  ប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ៖ កាលណាគេផ្សាយថា ប្រសិទ្ធិភាព ១០០% មានន័យថា ការពារមិនឲ្យអ្នកជម្ងឺឆ្លងពីកម្រិត ស្រាល ទៅ ធ្ងន់ ពីធ្ងន់ធ្ងរទៅស្លាប់ នៅក្នុងមន្ទីរពេទ្យ ។ កាលណាគេផ្សាយថា ៨០% ឬ ៩៥% មានន័យថា ប្រសិទ្ធិភាពការពារឆ្លង ក្រៅមន្ទីរពេទ្យ --ដូច្នេះ អ្នកឆ្លង ៥% ជាមនុស្ស បំពាន់ ៣ កុំ ៣ ការពារ ៕។
  30. Chan Born  រាជការបន្តហាមផ្សាយ ផឹកស្រា ប៊ីយែ ស្រាបៀ Beer ២ សប្តាហ៍ទៀត ហេតុអ្វី? ស្រា ប៊ីយែ វាស៊ីអុកស៊ីហ្សែនក្នុងឈាម និង ក្នុងក្បាល ទៅជា ឈឺក្បាល  ស្រវឹង សន្លប់ ដែលស្រដៀង ផលវិបាករបស់ វ៉ាក់សាំងកូវីដដែរ។ មួយទៀត ស្រា ប៊ែយែ បំផ្លាញ កងការពារក្នុងខ្លួនយើងចោល ដូច្នេះ ជាឪកាសមេរោគ ចូលលុកលុយ ព្រោះថ្នាំវាក់សាំងកំពុងធ្វើការងារ នាំឲ្យយើង ក្តៅខ្លួន ថប់ៗដង្ហើម បាត់ទឹកនោម មិនដឹងទៅណា? ហេវៗ  ដូច្នេះ បើ ផឹកស្រា ប៊ីយែ ទៀត ដូចជា ឲ្យលេខទូរស័ព្ទ ទៅ យមរាជ្យ !!
  31. Chan Born  ថ្ងៃក្រោយទៅ តេស្តកូវីដ មានលក់ដូចតេស្តទឹកនោមផ្ទៃពោះ ចឹង ដោយសារ កូវីដចូលទៅពេទ្យ អាលូវ ចូលក្នុងគុកទៀត ! ថ្ងៃមុន ចូលក្នុង វត្ត...
  32. Chan Born  ពត៍មានប្លែកៗថ្ងៃនេះ ព្រឹកឡើងមានរឿងភ្លើងឆេះនៅតំបន់ ក្រហម ទួលពង្រ ពោធិសែនជ័យ តើមានគោលបំណងទេ? ថ្ងៃបន្តិច មានរថយន្តទេសចរជាង ៤០ គ្រឿង សម្រុកប៉ងចូលដឹក កម្មករ ចេញពីតំបន់ក្រហម បើគ្មានផែនការទេ ហេតុអ្វីអាចរៀប រថយន្តបាន ៤០ គ្រឿង ??
  33. Chan Born  ចរន្តដណ្តើមវ៉ាក់សាំង៖ ប្រទេសឥណ្ឌា ទៅសុំ ស.រ.អា បន្ធូរបន្ថយកម្មសិទ្ធិបញ្ញាផលិតវ៉ាក់សាំង។ ស្ថានភាពបែបនេះ WHO ចេញសេចក្តីសម្រេចបញ្ចូលវ់ាក់សាំងថ្មីៗ ៣ មុខទៀតទៅលើទីផ្សារពិភពលោក ហៅថា ស្ថានភាពបន្ទាន់។ តាមការព្យាករណ៍ រយៈពេល ២០ ឆ្នាំទៅមុខ ប្រជាជនឥណ្ឌា នឹងកើនខ្ពស់ជាង ចិនជិត ពាក់កណ្តាល ទំនងជា មូលហេតុ ដែល ឥណ្ឌា អត់ទុកចិត្ត ថ្នាំចិន ៕
  34. Chan Born  ចរន្តដណ្តើមវ៉ាក់សាំង៖ ប្រទេសវៀតណាមផ្សាយថា ក្រុមហ៊ុនរកស៊ីលក់វាក់សាំងធំៗនាំគ្នាសម្រុកដឹកយក់ទៅលក់នៅ អឺរ៉ុប EU ដោយមិនខ្វល់ខ្វាយជាមួយប្រទេសក្រីក្រក្នុងតំបន់ ដូច្នេះបានជាវៀតណាមសម្រេចចិត្តផលិតវ៉ាក់សាំងដោយខ្លួនឯង។ សឹងតែគ្រប់ប្រទេសសុទ្ធតែផលិតរួច ឬ កំពុងពិសោធន៍វ៉ាកសាំង តែ ការលក់ដូរ លុះណាមាន ការទទួលស្គាល់ពី WHO
  35. Chan Born  ចម្បាំងកូវីដ៖ វៃខ្លាំងឬខ្សោយ បរាជ័យ ឬជោគជ័យ ស្ថិតលើផ្នែក ផែនទី-- មិនទាន់ឃើញពេទ្យបង្ហាញផែនទី ប៉ុស្តសុខភាព មណ្ឌលសុខភាព ស្រុកប្រតិបត្តិ ពេទ្យបង្អែក ពេទ្យជាតិ ទីតាំងចាក់វាក់សាំង ចំនូលគ្រូពេទ្យជួរមុខ ទីតាំងឆែកសុខភាព រង្គសាល Karaoke .......ផែនទីតំបនក្រហមប្រៀបធៀប ផែនទី HOTSPOT ផែនទី ចំណុច.......
  36. Chan Born  អូស្រ្តាលី ចេញរបាយការណ៍វិភាគស្តីពី កង្វះខាតទិន្ធន័យ/ database សម្រាប់អ្នកចាក់វ់ាក់សាំងកូវីដ មិនថាតែនៅ អូស្រ្តាលី សូម្បីសហរដ្ឋអាមេរិក ក៍គ្មានដែរ ព្រោះពេទ្យនីមួយៗគេរក្សាការសម្ងាត់សម្រាប់អតិថិជនរបស់គេ ចំណែករដ្ឋ ត្រូវការទិន្ធន័យថា អ្នកណាចាក់វាក់សាំងម៉ាកអ្វី? ងាយស្រួលតាមដាន ចំណែកក្រុមហ៊ុនអាកាសចរ ត្រូវគារទិញទិន្ធន៍យដើម្បី គេបើកការហោះហើរឡើងវិញថា អ្នកណាចាក់វាក់សាំងរួច? រោងចក្រ សហគ្រាស មន្ទីរការិល័យនីមួយៗ សុទ្ធតែត្រូវការ ទិន្ធន័យ ។
  37. Chan Born  រឿងវ៉ាក់សាំងកុវីដនៅឥណ្ឌា៖ ប្រជាជនឥណ្ឌាមាន ១,៤០០ លាននាក់ គ្រោងចាក់ថ្នាំ ៣០០ លាននាក់ គឺជាក្រុមមនុស្សវ័យ ៤៥ ដល់ ៥៩ ឆ្នាំ ជាវ័យកំពុងបំរើការងារ។ ពេលនៅ មនុស្សចាស់ៗ ជនពិការ ជនចូលនិវត្តន៍ ស្រែកយំ តវ៉ា គេក៍បញ្ជូល ថែម ៥៥០ លាននាក់ទៀត វាក្លាយជាទី បត្តិវ៉ាក់សាំង Vaccination shortage . ងាកមករឿងខ្មែរ សូមមើល កុំគិតថា គ្រួសារយើង មានសុវត្ថិភាព ព្រោះកូនៗជាទីស្រលាញ់ ចៅៗ គាត់បានចាក់វាក់សាំងទេ ???? ដូច្នេះ ទោះជាចាក់វាក់សាំងក្តី សុំ គិតរឿង ៣ កុំ ៣ ការពារ ប្រសើរជាង 
  38. Chan Born  រឿង Bill Gates និង ប្រពន្ធលែងលៈគ្នា-នៅកម្ពុជាគេផ្សាយច្រើនដែរ តែគ្មាននិយាយពីមូលហេតុអ្វីឡើយ។ តាមការវភាគរបស់អ្នកជំនាញបរទេស និងគំនិតខ្ញុំ ការលែងលៈនេះ ជារឿងនយោបាយ ល្បិចខូច របស់ ប៊ែល ហ្គែត. ជាមនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទយ គ្រួសារគាត់មានលុយ ១៥០ ពាន់លានដុល្លា គាត់បើក មូលនិធីជុំវិញសកលោក ដោយមិនចាំបាច់បង់ពន្ធប្រាក់ចំណេញ។ ពេលមានរឿងកូវីដផ្ទូះឡើងនៅ អាមេរិក ប៊ែលហ្គេត គិតតែពីរឿងផលិត វាក់សាំងលក់ ។ កាលជំនាន់អេដស៍ បែ៊តហ្គែត គិតតែរឿង ផលិតថ្នាំលក់ ប្រឆាំងជាមួយ លោក ត្រាំ Trump ក្នុងមុខរបរ កំព្យុទ័រ គាត់សម្លាប់ក្រុមហ៊ុនអាមេរិកចោលស្ទើរគ្មានសល់!។ គេវិភាគទៀតថា មនុស្សអាយុ ៥០ឆ្នាំ មានកូន ៣នាក់ រឿងអីលែងលៈគ្នា ? បើគេលែងមែន គេលែងតាំងពី កូនអាយុ ៣ ឆ្នាំ មិនរង់ចាំ ២៧ ឆ្នាំទេ នេះជាល្បិច តម្លើងផ្សារហ៊ុន.....។ ច្បាប់អាមេរិក លុយអ្នកឯងមាន ត្រូវឲ្យរដ្ឋគ្រប់គ្រង មិនមែនចែកកូន មិនមែនយកទៅធ្វើបុណ្យ Foundation នយោបាយទេ កុំច្រឡំ ! រដ្ឋទុកឲ្យខ្លះសម្រាប់រស់ស្រួលប៉ុណ្ណោះ !!
  39. Chan Born  តម្លៃព្យាបាលនៅសាំងហ្គាពួ ៦០០០ដុល្លា/ធានាម៉ា ជា បើអត់ជា នៅដេកទៀតទៅ !។ តម្លៃនៅ ឥណ្ឌា រដ្ឋយក ៤ដុល្លា/ថ្ងៃ បើ ឯកជនយក ២១៧ដុល្លា/ថ្ងៃ ៕
  40. Chan Born  នៅប្រទេសថៃ ពេទ្យឯកជន បង់លុយឲ្យរដ្ឋ ១០% នៃតម្លៃថែទាំ ព្យាបាលអ្នកជម្ងឺម្នាក់។
  41. Chan Born  សាកល្បងវ៉ាក់សាំង៖ ចិន វៀតណាម អគ្លេស អ៊ីស្រាអែល ឥណ្ឌា ទំនងកំពុងសាកល្បងវាក់សាំង ។ ឥណ្ឌា ទំនង ល្បេះក្បាច់ ! អគ្លេស ចាក់វាំង ២៣% នៃប្រជាជន ឥលូវគេព្រលែងប្រជាជន ជាង ១០,០០០ នាក់ឲ្យ មើលបាល់ទាត់ ចង់ដឹងថា វ៉ាក់សាំង ៤ ប្រភេទមួយណាពូកែជាង? អត្រាឆ្លងកម្រិតណា?..
  42. Chan Born  ការបកប្រែខុស? ខាង WHO ថាមិនគួរបើក ខាងរដ្ឋាភិបាលថា បង្រួមខ្សែ--បរិមាត្រ ឲ្យរួម តូច ជាងមុន ងាយគ្រប់គ្រង។ ការបិទខ្ទប់សេដ្ឋកិច្ច គឺស្មើរនឹងទណ្ឌកម្មសេដ្ឋកិច្ច។ កងទ័ពកម្ពុជាធ្លាប់មានបទពិសោធន៍ជាង ៣០ ឆ្នាំ ក្នុងការគ្រប់គ្រងតំបន់ ស្បែកខ្លា/តំបន់ខ្សែយឺត បើកម្ពុជាគិតថា មនុស្ស នៅ បៃលិន អន្លង់វែង កំរៀង អំពិល ៥ដើម.សុខសាន្ត ..សុទ្ធតែជាខ្មាំង ម្ល៉េះខ្មែរសម្លាប់គ្នាអស់ ដូចគ្នានេះតែ បើសិនយល់ ភ្នំពេញសុទ្ធតែ កូវីដ ត្រូវបិទ ១០០% ចឹងគេលែងហៅ សង្រ្គាមកូវីដ Combating Covid 19. ព្រោះក្នុងសង្រ្គាម គេមានព័ទ្ធស្នែងក្របី ព័ទ្ធសម្លាប់ ព៏ទ្ធទុកច្រក...
  43. Chan Born  ចិនមានប្រជាជន ១,៤០០លាននាក់ គ្រោងចាក់វ៉ាក់សាំង ៣០០ លាននាក់។ វាក់សាំងមាន Delay expire និងត្រូវ Update ជាប្រចាំ កុំទិញមកស្តុកទុក។
  44. Chan Born  ឥណ្ឌា៖ ទ័ពអាកាសឥណ្ឌា កំពុងមមាញឹកដឹកជញ្ជូន អុកស៊ីហ្សែន ទៅតាមបណ្តារដ្ឋ ៣៦ រដ្ឋ។ អុកស៊ីហ្សែន ត្រូវការមានជាប្រចាំតាមមន្ទីរពេទ្យ។ អ្នកជម្ងឺកូវីដ ៦% ត្រូវការអុកស៊ីហ្សែន។ រដ្ឋាភិបាលឥណ្ឌា ចេញបទបញ្ជាឲ្យផលិតអុកស៊ីហ្សែន ២៤ ម៉ោង កែធុងហ្គាសនានា ទៅជាធុងអុកស៊ីហ្សែន និងនាំចូលពី ប្រទេសនានាផង។ កងទ័ពអាកាស បានចល័តម៉ាស៊ីនផលិតអុកស៊ីហ្សែនទៅជួយផ្នែកស៊ីវិល បើសិនមានសង្រ្គាមជាមួយ បាគីស្ថាន ឬ ជាមួយ ចិន កងទ័ពអាកាសឥណ្ឌាមិនអាចប្រយុទ្ធបានទេ ព្រោះគ្មានអុកស៊ីហ្សែនគ្រាប់គ្រាន់ ៕
  45. Chan Born  ស្រុកសៀម៖ មេដឹកនាំសៀមសម្រេច លើកលែងថ្លៃភ្លើង ១ លានខ្នងផ្ទះ (គិតតាមសៀវភៅស្នាក់នៅ Households / Residential book) ចំណោមខ្នងផ្ទះសរុប ១៨,២ លានខ្នងផ្ទះនៅឆ្នាំ ២០២១ សម្រាប់ខ្នងផ្ទះដែលប្រើភ្លើងតិចជាង ១៥០ KWh/ខែ ឬ ប្រហែលជិត ២០ ដុល្លា/ខែ  (រយៈពេល ៣ខែ) មូលហេតុដោយសារ គណបក្សប្រឆាំងឈ្មោះ កម្លាំងប្រជាជាតិ ទាមទារដណ្តើមដំណែងជាមួយ លោក ប្រយុទ្ធ ដើម្បីក្លាយជើងឯកអ្នកគ្រប់គ្រងវិបត្តិកូវីដ ១៩។
  46. Chan Born  ទៅមិនរួចទេ កុំចង់ចែកអំណោយ ៥០ដុល្លា/គួ្រសារ/ខែ ចុះ១ខ្នងផ្ទះមានប៉ុន្មានគ្រួសារ? ចុះកម្មករ? ចុះជនចណាកស្រុក? ចុះអ្នកមាន? ចុះលោកសង្ឈ?
  47. Chan Born  ឥណ្ឌាអាត្រាស្លាប់ច្រើន គឺរឿងខ្វះអុកស៊ីហ្សែន ដែលជាការរៀបផែនការខុសរបស រដ្ឋាភិបាលឥណ្ឌា- ក្រសួងសុខាពិបាលឥណ្ឌា អាចធានាការផលិតអុកស៊ីហ្សែន ៧,១២៧ មែត្រគូប/ថ្ងៃ ដែល ចំនួនប្រើក្នុង មន្ទីរពេទ្យមាន ៣,៨៤២ ម៣/ថ្ងៃ តែចំនួនអ្នកជម្ងឺកូវីដកើនឡើងយ៉ាងគំហុក ដូច្នេះចំនួននៅសល់ ៥០% ប្រើអត់គ្រប់។ ខាងឃ្លាំងស្តុក អុកស៊ីហ្សែនគេមានរក្សាស្តុកចំនួន ១៤,០០០ ម៣ សម្រាប់ ៣ ថ្ងៃ ចុះផុតពី ៣ថ្ងៃ? ដូច្នេះទៅជា ចលាចលក្នុងសង្គម ដែលមនុស្សស្លាប់ ច្រើនជាងតួរលេខផ្លូវការ ៥ ទៅ ១០ ដង ដោយសារអ្នកក្រ អ្នកសុំទាន ....គ្មានសង្ឈឹមរស់ គេសុខចិត្តស្លាប់តាមផ្លុវ តាមផ្ទះ.....
  48. Chan Born  ឥណ្ឌា មិនអាចរៀនពីចិនទេ៖ អត្រាស្លាប់នៅស្រុក ចិន ខេត្ត វូហាន ដំបូង គឺកង្ខះរថយន្តពេទ្យ ដូច្នេះអាជ្ញាធរ កែឡានដឹកចេក ដឹកបន្លែ ដឹកមាន់ ទៅជាឡានពេទ្យ ហើយអ្នកជម្ងឺស្គាល់ឡាន ចំណាំឡាន ចឹងពួកគាត់តក់់ស្លុត រត់ចេញពេលឃើញឡានពេទ្យចូលភូមិ...ដូច្នេះរដ្ឋាភិបាលចិន ចេញបញ្ជាឪ្យផ្អាកការផលិតឡានធម្មតា ទៅជាផលិតឡានពេទ្យ និងនាំចូលឡានពេទ្យជាបន្ទាប់។ ចំណែក ឥណ្ឌាអាត្រាស្លាប់ច្រើន គឺរឿងខ្វះអុកស៊ីហ្សែន ៕
  49. Chan Born  មេរោគកូវីដឥណ្ឌា B16+B17 ឆ្លងចូល ២៥ប្រទេស។ មេរោគ UK ឆ្លងបាន ៦០ ប្រទេស ៕
  50. Chan Born  ឥណ្ឌា៖ ឥណ្ឌាកំពុងស្ថិតក្នុងភាពបាត់ម្ចាស់ការ Lost control រឿងគ្រប់គ្រងកូវីដ ដែលប្រទេសនានាកំពុងព្រួយបារម្ភ។ ប្រទេសមានតែ ៥ ដែលជោគជ័យកន្លងមកក្នុងវិស័យសុខាភិបាលប្រឆាំងកូវីដ គឺរកឃើញវិធី ញែកមេរោគកូវីដ ផលិតថ្នាំវ៉ាក់សាំង ព្យាបាលកូវីដ (Covid Virus Isolation) ដែលមាន ប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសថៃ , អាមេរិក   និង ប្រទេសឥណ្ឌា។ ឥណ្ឌាគ្រោងចល័តគ្រូពេទ្យ ៣០ លាននាក់ និង មន្ទីរពិសោធន៍ ៥២ ស្ថាបន អ្នកវិទ្យាសាស្រ្ត ៣,៥០០ នាក់ ចុះចាក់វ៉ាក់សាំងក្នុង ឆមាសទី ១ ឆ្នាំ ២០២១ នេះ តែ ខែនេះ កូវីដផ្ទូះឡើងមក វាក់សាំងចាក់មិនត្រូវ !! ចំណែក ឧបករណ៍តេស្តទំនងគ្មានប្រសិទ្ធិភាព ហើយថ្ងៃទី ១៩ មេសា ២០២១ នេះ ចិនជួយឧបករណ៍តេស្តចំនួន ៦៥ ម៉ឺនឈុត ហើយឥណ្ឌាទុកចោលទៅវិញ ព្រោះប្រសិទ្ធិភាព Accuracy បានតែ ៥,៤% ចំណុចនេះមានន័យថា មេរោគបំលែងថ្មីឥណ្ឌា ឆ្លងផុតរាដាចាប់កូវីដ ៕
  51. Chan Born  ចិន៖ ចិនសរសេរសំបុត្រចូលរួមរំលែកទុក្ខ រឿងកូវីដនៅ ឥណ្ឌា។ ចិន និង ឥណ្ឌាសត្រូវនឹងគ្នាតាំងពីដើមតរៀងមក។ ឆ្នាំទៅ ឥណ្ឌាព្យាយាម ទាក់ទាញក្រុមហ៊ុននានាចេញពី ចិន ដែលជាបំណងប្រាថ្នារបស់ អាមេរិក។ មេដឹកនាំចិន គ្រាន់តែ សោកស្តាយ រង់ចាំជួយឥណ្ឌា បើសិនឥណ្ឌាស្នើរសុំជំនួយពីចិន រឿងកូវីដ។ ឥណ្ឌា បានទទួលជំនួយជា ម៉ាស៊ីនផលិតអុលស៊ីហ្សែន ពី អាមេរិក និង អគ្លេស ដូច្នេះទំនងមិនហ៊ាន សុំចិន !!
  52. Chan Born  ការជួញដូរមនុស្សសម័យកូវីដ៖ នៅវៀតណាម គេបានចាប់ស្រីៗស្អាតជាច្រើននាក់ដែល អង្អុយរង់ចាំម៉ួយ មកវ៉ៃសិច ក្នុងតម្លៃ ប្រហែល ៥០ ដុល្លា/ សិច ដែលពីមុន ផ្ទូះកូវីដ តម្លៃដល់ទៅជាង ២០០ ដុល្លា។ ការបិទខ្ទប់ តំបន់ ក្រហម តំបន់ លឿងទុំ ទាមទារការគ្រប់គ្រងបែប យោធា ព្រោះ ខាងប្រុសនៅ តំបន់ លឿង ខាងស្រីនៅតំបន់ ក្រហម ដូច្នេះពិបាករារាំងណាស់ ព្រោះជាសម័យ វិបត្តិសេដ្ឋកិច្ចកូវីដ !!
  53. Chan Born  ការជួញដូរមនុស្សសម័យកូវីដ៖ អ្នកវិភាគគេរកឃើញថា ការជួញដូរមនុស្សសម័យ អេបូឡា Ebola ដូចគ្នាតែមួយជាមួយការជួញដូរមនុស្ស សម័យកូវីដនេះ។ ការជួញដូរចែកជា ៣ គឺ ការរៀបការ ការជួញដូរផ្លូវភេទ និងការ ជួញដូរកម្លាំងពលកម្ម។ ការជួញដូរផ្ឡុវភេទមានច្រើនជាងគេ គឺ ចិននាំចូលស្រីដើម្បីរៀបការនៅស្រុកចិន ព្រោះតម្លៃ កូនក្រមុំនៅ ចិន គឺប្រហែល ១៥ ម៉ឺនដុល្លា។ មនុស្សប្រុស ចិន ត្រូវបានគេបញ្ជូនទៅ  អ៊ុយក្រែន ដើម្បីរៀបការ និង បំរើសេវាផ្លូវភេទ។ បុរសចិនមួយភាគ ចាកចេញទៅ អឺរ៉ុបខាងកើតស្វែងរកគ្រួសារ ដោយសារកង្ខះស្រី នៅប្រទេសចិន។ ជនជាតិ ចិន គេឧស្សាហ៍ឃើញរត់ចេញពីតំបន់ បិទខ្ទប់ ដែលទំនងជា មេខ្យល់ព្យាយាម យកចេញ?
  54. Chan Born  ឥណ្ឌា កើតកូវីដ ជិត ២០ លាននាក់ ឆ្លងលឿនណាស់ ពី ៧ លានលោតភ្លាមឡើងដល់ជិត ២០ លាន។ ឥណ្ឌា គោរពសាសនាណាស់ ដែលអ្នកណាហូបបាយប្រើស្លាបព្រា គឺជា មើលងាយព្រះ !! ដូច្នេះ គេប្រើតែដៃ បើ គ្រួសារក្រីក្រ ចាន សម្លរ ១ លើកហុតម្តងម្នាក់ !! បែរជាង កាត់ សក់ Barber វិញ ផឹកទឹកនិងមាត់ រួចព្រួស ដាក់លើក្បាល រឿងអីកូវីដ មិនឆ្លង ?
  55. Chan Born  អរគុណ រដ្ឋាភិបាលចិន អរគុណប្រជាជនចិន  I am not lonely, មហាមិត្តចិន ក្រៅពីជួយ វ៉ាក់សាំងកូវីដ នូវបាន ជួយថ្នាំបុរាណដ៍ល្បីល្បាញ សូម្បីពេទ្យអាមេរិក គុវែត...សុទ្ធតែសរសើរប្រសិទ្ធិភាព ព្រោះវាជួយ ព្យាបាលរោគសញ្ញាកូវីដ ដូចជា ពេទ្យគេចែកបាយ ០៣ ពេល ក្នុង១ ថ្ងៃ តែ បំពងក អ្នកជម្ងឺរលាក ដូច្នេះថ្នាំនេះជួយព្យាបាលរោគសញ្ញា Symptom ដែលនាំឲ្យអ្នកជម្ងឺជាសៈស្បើយលឿន។
  56. Chan Born  ឥណ្ឌាៈ មេរោគកូវីដនៅឥណ្ឌា មាន ០៣ គឺ ឈ្មោះ B16  ឈ្មោះ  B17  និង ឈ្មោះរួម B16 + B17 ដែលមេរោគទី ៣ នេះ កើតទៅលើមនុស្សច្រើនជាងគេចំណោមមនុស្សកើតកូវីដ ០៧ លាននាក់។ ដោយសារតែ វាបូកចូលគ្នា (ឈ្មោះមែ បូកឈ្មោះឪ ចេញឈ្មោះកូន ) បានជាគេថា មេរោគឥណ្ឌា។ បើនិយាយភាសាសាមញ្ញ ដូចមនុស្សម្នាក់ មានរបេង  TB + កើកកូវីដ Covid 19 ឆ្លងទៅគេ គឺ មេរោគគាត់ខ្លាំង សាហាវ បើសិនឆ្លង ទៅ ម្នាក់ទៀត ដែល កើតអេដ ទឹកនោមផ្អែម អាស៊ីត លើសឈាម ដូច្នេះមេរោគ រឹតតែខ្លាំង ៕
  57. Chan Born  ស្ថានភាពនៅឥណ្ឌា៖ វេលានេះ មនុស្ស ១៩៥,០០០ នាក់ស្លាប់។ តាមការព្យាការណ៍របស់អាមេរិក មនុស្សនឹងស្លាប់អស ២០០,០០០ នាក់ទៀត នៅរង្វង់ ៣ សប្តាហ៍ខាងមុខ។ មនុស្សពាក់ម៉ាស់ ៤០%  និង មិនពាក់ម៉ាស់ ៦០% នេះជាមូលហេតុនៃការឆ្លង។ ចំណែកមូលហេតុស្លាប់ គឺកង្វះ អុកស៊ីហ្សែន --អុកស៊ីហ្សែន គឺជាខ្យល់ ស្អាត បុន្តែផ្សែងដុតខ្មោច គឺជា ខ្យល់ពុល !!!!
  58. Chan Born  បទពិសោធន៍កូវីដឆ្នាំ ១៩១៨ - ១៩១៩  កាលណោះគេហៅថា ផ្តាសាយអេស្បាញ Spanish Flu ជាបរាជ័យធំបំផុត ព្រោះមនុស្ស ១០០ លាននាក់ស្លាប់ ដោយសារ ការធ្វើ Quarantine។ .Quarantine គេធ្វើលើសហគមន៍ តាមភូមិ ស្រុក ជំរំនានា ខណៈគេរកឃើញ រោគសញ្ញា គេប្រមូលមនុស្សទៅដាក់ ម្តុំ។ គ្រានោះ មានបញ្ហាដែលគេហៅថា Privacy and Limitation of Quarantine គឺ មនុស្សអ្នកជម្ងឺ គ្មានរោគសញ្ញា ! នៅជាមួយគេរាល់គ្នាធម្មតា.ចំណែក មនុស្សមានលុយ មានអំណាច គេប្រើកាតពិសេសចាកចេញ ពីតំបន់ក្រហម ចូលទៅតំបន់ ស ! ដែលនោះគឺជាដំណាក់កាលនៃការជួញដូរមនុស្ស ឬ ហៅថា ឆ្លងរលកទី២ គឺរលកដែល Second Wave  គ្មានរោគសញ្ញា ៕
  59. Chan Born  កូវីដ៖ មនុស្សម្នាកំពុងច្រឡំ តាមពិត កូវីដ ត្រូវគេរកឃើញថា ៤០% មិនចេញរោគសញ្ញាទេ មានតែ៦០% ចេញរោគសញ្ញា។  ដោយ អ្នកគ្មានរោគសញ្ញា ចូលជា ហ្វូងមនុស្ស ដូច្នេះឪកាសចម្លងគឺ រហ៍សបំផុត ប្រៀបដូច ចោរទុកសក់វែង ភ្នែកក្រហម  លីកាំបិត កាចសាហាវ  ប្លន់អត់ដែលបានសម្រេច ព្រោះគេដឹងថា គាត់ជា ចោរ !! តែ ដោយគាត់ សុភាពដូចគេឯង ដូច្នេះឪកាសប្លន់មានច្រើន ដូចជា កូវីដគ្មានរៅគសញ្ញា អីចឹង ៕
  60. Chan Born  សង្រ្គាមជីវសាស្រ្ត Bio-Warfare តាមប្រវត្តិសាស្រ្ត ឆ្នាំ ១៩៦៨-១៩៧០ តែ ២ ឆ្នាំ មានមនុស្សស្លាប់ ០១ លាននាក់ គឺជា ប្រភេទ ផ្តាសាយចេញពី ហុង កុង Hong Kong Flu Epidemic ដែលអាមេរិកចោទថា ចេញពីចិន ដីគោក ព្រោះ ហុងកុង កាលណោះស្ថិតក្រោមការគ្រប់គ្រង អគ្លេសនៅឡើយ។
  61. Chan Born  សង្រ្គាមជីវសាស្រ្ត Bio-Warfare តាមប្រវត្តិសាស្រ្ត ឆ្នាំ ១៩១៨-១៩១៩ តែ ១ ឆ្នាំ មានមនុស្សស្លាប់ ១០០ លាននាក់ គឺជា ប្រភេទ ផ្តាសាយចេញពី អេស្បាញ Spanish Flu Epidemic សាយភាពពេ្ញពិភពលោក ជាពិសេសចូលទ្វីបអាហ្វ្រិក។ មេរោគផ្តាសាយនេះ ចល័តតាម ចលនាចល័តទីរបស់កងទ័ព troop movement ក្នុងសង្រ្គាមលោកទី ១ មានន័យថា កងទ័ពដល់ទីណា ទីនោះមានមេរោគ ឬ សង្រ្គាម ជីវសាស្រ្ត ៕
  62. Chan Born  អាមេរិក បារាំង ថៃ គេបើកឲ្យឯកជនព្យាបាលកូវីដ ដោយសារមានបណ្ណធានារាប់រង ២០ ម៉ឺនដុល្លា ចឹងពេទ្យស្តាយលុយហ្នឹងមិនចង់ឲ្យធ្លាក់ចូលដៃរដ្ឋ..
  63. Chan Born  ឃើញតួរលេខកូវីដ ឡើងស្រៀវព្រឺក្បាលសំពោង សម្រេចិត្តថា មិនផ្សាយរូបខ្មោចបន្លាចមនុស្សដូចនៅស្រុកគេទេ គឺនិយាយរឿង ដុត ឬ កប់? អង្គការ WHO សម្រេចឲ្យមានតែ ០២ គត់ គឺ កប់ ឬ ដុត មិនថាសព កាន់សាសនាអ្វីឡើយ ឧ. ស្រី្តឥស្លាម ដុត លាយជាមួយ បុរស ហិណ្ឌូ ! ច្បាប់កំណត់ថាត្រូវតែ បូជាភ្លាមៗ ល្អជាង កប់ ដោយសារ មេវោគកូវីដ នៅក្នុងខ្លួនខ្មោចអាចឆ្លង ដល់ថ្ងៃទី ៤ ចំណែក សាកសពអាចរលាយ Decomposition ទៅជាជីកំប៉ុស្ត នៅថ្ងៃទី ១០ ដូច្នេះរដ្ឋាភីបាលប្រទេសនីមួយ សម្រេចដុតភ្លាមៗ ដោយប្រើ ឡ អគ្គីសនី ដែលមានកំដៅខ្ពស់ ល្អជាង អុស ធ្យូងប្រើនៅ ឥណ្ឌា សេរីលង្ការ....បឹងក្លាដែស..
  64. Chan Born  ការប្រើរំពាត់វៃ៖ មានមតិ ៣ ខុសគ្នា ក្រុមទី ១ គាំទ្រការវៃដោយប្រើរំពាត់លើគោលដៅតំបន់ក្រហមថាទុកដូចជាឪពុកម្តាយប្រដៅកូន។ ក្រុមទី ២ យល់ថា មិនទំនងសោះ ក្រែងមានការតបតទៅជាហឹង្សា ។ ក្រុមទី ៣ យល់ថា យើងធ្វើដើម្បីពលរដ្ឋរួចពីការឆ្លងរោគផង ចំណេញនយោបាយរដ្ឋាភិបាលផង កុំធ្វើទៅជា ដុតតែឆៅ រោចចេញពីភ្លើងតែឲ្យខ្លោច (រោចឲ្យខ្លោច ដុតឲ្យឆៅ ) យើងអាចបញ្ជាក់ថាពួកគាតល្មើសបំរាម ដោយយើងចងខ្សែ មានសញ្ញាហាមចេញ ហាមចូល និង មានភ្នាក់ងារសន្តិសុខយាមនៅគ្រប់ផ្លូវកែង អាចមើលឃើញច្រើនទិស ករណីមានការបំពាន យើង ICOM ហៅកំលាំងមកវៃ រួចថត ចឹងអ្នកមើលគេ អបអរសាទ !!
  65. Chan Born  កូវីដ៖ ក្នុងសង្រ្គាមទូទៅគេធ្វើ ការហ៊ុំព័ទ្ធសេដ្ឋកិច្ច Economic sanction អាលូវគ្រប់ប្រទេសកំពុងច្បាំងជាមួយ កូវីដ ១៩ បើប្រទេសណា ហ៊ុព័ទ្ធសេដ្ឋកិច្ច រដ្ឋាភិបាលប្រទេសនោះនឹង ចលាចលដួលរលំ។ ចំណែកបក្សប្រឆាំងតាមប្រទេសនីមួយៗ គេទាមទារឲ្យរដ្ឋាភិបាល បិទព្រំដែន បិទតំបន់....បិទក្រុង....គោលបំណងគឺដើម្បី ការហ៊ុំព័ទ្ធសេដ្ឋកិច្ច Economic sanction  តែគេសំដែងដូចជា ស្រលាញ់ជាតិណាស់
  66. Chan Born  បណ្ឌិត ឯកឧត្តម តារា គួររៀនភាសាបច្ចេកទេសផង នាំគេវង្វេងអស់ ប្រជាជនរាប់លាននាក់កំពុងរស់នៅតំបន់ បិទខ្ទប់ LOCKDOWN មិនបានអំណោយទេ គេចែកតែអ្នកធ្វើ ចត្តាឡឺស័ក្តិ..ដូចរឿងទិញធានារាប់រងអាយុជីវិត ២៤ ម៉ោងចឹងទាល់តែ គេមកបាញ់យើងផូងចម្ងាយ ១០ មែត្រ ក្នុងម៉ោងធ្វើការ បានយើងបានលុយ ១០ ម៉ឺនដុល្លាហ្នឹង បើគេបាញ់កន្លែង ហាងផឹកស៊ី អត់លុយអាដែល !!
  1. ៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ អាជ្ញាធររាជធានីភ្នំពេញ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រយៈពេល ២សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១។
  2. ៨ ឧសភា ២០២១ Hout Songhak កម្ពុជា ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៣៨ នាក់ ជាសះស្បើយ ៤៥៦ នាក់ និងស្លាប់ (គ្មាន)- ករណីឆ្លងសហគមន៍ ៥៣៧ នាក់- អ្នកដំណើរពីបរទេស ០១ នាក់- អ្នកឆ្លងសរុប= ១៨ ៧១៧ នាក់- អ្នកជាសះស្បើយ= ៧៣៤០ នាក់- អ្នកស្លាប់= ១១៤ នាក់។
  3. ៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅទីបំផុតអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិនហើយ នេះបើយោងតាមសារព័ត៌មាន AFP ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។វ៉ាក់សាំងនេះជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)។ ហើយនេះក៏ជាលើកទី១ ផងដែរ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងចិនសម្រាប់បង្ការជំងឺឆ្លងណាមួយ។គួរបញ្ជាក់ថា WHO បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna៕ប្រភព: Fresh News
  4. ៨ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន សំណូមពរដល់ម្ចាស់ផ្ទះជួល, អគ្គិសនីកម្ពុជា និងរដ្ឋាករទឹកកម្ពុជា ផ្អាកយកថ្លៃឈ្នួលពីបងប្អូនកម្មករ-កម្មការិនី ក្នុងតំបន់បិទខ្ទប់ (មានសម្លេង)
  5. ៨ ឧសភា ២០២១ (ភ្នំពេញ) នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចាន់តូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ក្នុងការចូលអន្តរាគមន៍ ដឹកជញ្ជូនអំណោយរបស់សម្តេចតេជោនាយករដ្ឋម្ត្រី ចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។
  6. ៨ ឧសភា ២០២១ សារពិសេសសម្តេចតេជោ ហ៊ុន សែន រឿងថ្លៃផ្ទះ បន្ទប់ជួល ទឹកភ្លើង សម្រាប់កម្មករនៅតំបន់បិទខ្ទប់, ការមិនឱ្យកំណត់លក្ខខណ្ឌចាក់វ៉ាក់សាំង ទើបបានការងារ, អ្នកមានលទ្ធភាព កុំដណ្តើមជំនួយអ្នកអត់លទ្ធភាព។
  7. ៨ ឧសភា ២០២១ Meas Saborn នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្ត្រីរដ្ឋបាលខេត្តជាច្រើននាក់ បានអុជធូប បណ្តែតដង្វាយ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅរង្វង់មូលនាគព័ន្ធ ឱ្យប្រជាពលរដ្ឋទាំងអស់ជៀសផុតពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ឯកឧត្តមអភិបាលខេត្តបានអំពាវដល់ប្រជាពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្នជាប់ជានិច្ច ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ និង ៣កុំ ព្រមទាំងវិធានការអនាម័យនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល។
  8. ៨ ឧសភា ២០២១ Nguon Seang រហូតមកដល់បច្ចុប្បន្ននេះប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid-19 ចំនួនពីរឈុតពីក្រុមហ៊ុន AstraZeneca ។ រលកទីមួយគឺនៅក្នុងខែកុម្ភៈដោយទទួលបានចំនួន ១១៧.៦០០ ដូសដែលបានផ្តល់តាមរយៈកិច្ចសន្យាដែលបានទិញដោយក្រុមហ៊ុន VNVC ។ រលកទី ២ គឺនៅចុងខែមីនាដែលមានច្រើនជាង ៨០០.០០០ ដូសដែលផ្តល់ដោយយន្តការ Covax ។ នេះគឺជាយន្តការមួយដែលបង្កើតឡើងដោយអង្គការសហប្រជាជាតិដើម្បីធានាសមធម៌វ៉ាក់សាំងនៅក្នុងប្រទេសក្រីក្រ។ យោងតាមផែនការនៅថ្ងៃទី ១០/៥ Covax នឹងផ្តល់វ៉ាក់សាំង Covid-19 ចំនួន ១,៦ លានដូល្លាបន្ថែមទៀត។ វ៉ាក់សាំងទាំងនេះនឹងបន្តចាក់បញ្ចូលប្រជាជនគោលដៅអាទិភាព។
  9. ៨ ឧសភា ២០២១ ឡៃលី ប៉ោយប៉ែត បង្កើនការប្រុងប្រយ័ត្នកំរិតខ្ពស់ តំបន់ផ្លូវដែកក្រុងប៉ោយប៉ែត ដែលមានមនុស្សរស់នៅកកកុញព្រោះមានដំណឹងមិនសូវល្អទេ។ ((រដ្ឋបាលក្រុងខេត្តកំពុងប្រជុំបន្ទាន់រឿងកូវិដ19នេះ)
  10. ៨ ឧសភា ២០២១ កូនខ្មែរ១ក្រុម អាចបង្កើតម៉ាស៊ីនម្យ៉ាង សម្រាប់សង្រ្គោះអ្នកជំងឺកូវីដ ខណៈពិភពលោកកំពុងត្រូវការម៉ាស៊ីននេះ វាគឺជារឿងដែលគួរឱ្យមានមោទនភាពមួយ ដែលឃើញកូនខ្មែរយើងមានចំណេះដឹង និងមានសមត្ថភាពខ្ពស់ក្នុងការកែច្នៃបង្កើតបាននូវឧបករណ៍ប្រើប្រាស់ផ្សេងៗដែលដើរដោយបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការជួយសម្រួលដល់ជីវិតរស់នៅប្រចាំថ្ងៃ និងការងាររបស់មនុស្សយើងឱ្យកាន់តែមានភាពងាយស្រួល និងល្អប្រសើរជាងមុន។ ហើយជាពិសេសមានឧបករណ៍ខ្លះបានក្លាយទៅជាជំនួយដ៏សំខាន់នៅក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្សបានថែមទៀតផង។ជាក់ស្ដែង បើយើងក្រឡេកទៅក្រុមវិស្វករកម្ពុជាវ័យក្មេង ArrowDot ដែលជាក្រុមហ៊ុនធ្វើការងារក្នុងវិស័យស្វ័យប្រវត្ដិកម្មអេឡិចត្រូនិក និងឧស្សាហកម្មរ៉ូបូត។ ពួកគាត់បានបង្កើតម៉ាស៊ីនជំនួយផ្លូវដង្ហើមតម្លៃទាបមួយ (Emergency Low Cost Ventilator Machine) ដែលអាចផ្ដល់នូវអុកស៊ីហ្សែន សម្រាប់ជួយដល់អ្នកជំងឺដែលត្រូវការជំនួយផ្នែកផ្លូវដង្ហើមដូចជា អ្នកជំងឺកូវីដ១៩ និងអ្នកជំងឺផ្សេងៗជាច្រើនទៀត។ ហើយបច្ចុប្បន្ននេះ ម៉ាស៊ីនជំនួយដង្ហើម កំពុងតែមានតម្រូវការខ្ពស់ទូទាំងពិភពលោក ហើយក៏កំពុងតែមានការខ្វះខាតម៉ាស៊ីននេះផងដែរ។ ដោយសារតែករណីឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ ទូទាំងសាកលលោក កំពុងតែបន្ដកើនឡើងឥតឈប់ឈរនៅឡើយ។
  11. ៨ ឧសភា ២០២១ Chan Born កូនខ្មែរផលិតម៉ាស៊ីនរុញអុកស៊ីហ្សែន មិនមែនជារឿងល្អទេ ព្រោះគេរកឃើញថា អត្រាស្រាប់កើនខ្ពស់នៅ ចិន អាមេរិក អ៊ីតាលី ប្រេស៊ីល ដំបូងគេគិតថា មានម៉ាស៊ីនហ្នឹងល្អណាស់អាចជួយ អ្នកជម្ងឺបាន តែឆ្លងតាមបទពិសោធន៍ជាក់ស្តែង គឺត្រូវការគ្រូពេទ្យ មហាជំនាញ ដោយត្រូវ ស៊កទុយោ ចុះឡើងៗ ៤ ទៅ ៥ ដង/ថ្ងៃ ដែលបុកចំបំពង់ខ្យល់ អ្នកជម្ងឺគ្មានពេលសម្រាក អ្នកជម្ងឺខ្លះសំពៈទុកឲ្យគាត់ស្លាប់ទៅល្អជាង--សូម្បី សំឡី ញុករន្ធច្រមុះ ពេទ្យខ្លះរុគអាចចេញឈាម !!។ ប្រទេសឥណ្ឌា ប្រកាសតាំងពីដំបូងថាខ្លួនអាចផលិត ម៉ាស៊ីនរុញអុកស៊ីហ្សែនក្នុងតម្លៃមហាថោក ប្រហែល ៣៦ ដុល្លា ប៉ុណ្ណោះធៀបនឹងតម្លៃ ១៥,០០០ ដុល្លានៅអាមេរិក តែរហូតពេលនេះ ឥណ្ឌា មិនដែលស្រែកទាមទារក Ventilator  ឡើយ គឺរកតែ Oxygen ។ 
  12. ៨ ឧសភា ២០២១ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៧ថ្ងៃចាក់បានជាង ៣០ម៉ឺននាក់, លោក ឥត សារ៉ាត់ បញ្ជាក់ថា ការចាក់វ៉ាក់សាំង មិនគិតប្រាក់ និងសុំពលរដ្ឋកុំបញ្ច្រៀតគ្នា
  13. ៨ ឧសភា ២០២១  សម្តេចតេជោ ហ៊ុន សែន ៖ " អ្នកដែលមានលទ្ធភាពកុំមកដណ្តើមយកជំនួយអ្នកដែលត្រូវការជួយ កំពុងទាមទារឱ្យជួយ ក្នុងពេលយើងមានលទ្ធភាពគ្រប់គ្រាន់ ហើយបែរជាទាមទារសមធម៌។ នេះជាការគួរឱ្យខ្មាសអៀនសម្រាប់អ្នកដែលមានលទ្ធភាព " ។
  14. ៨ ឧសភា ២០២១ កម្មការិនីជនជាតិខ្មែរម្នាក់ អាយុ ៣០ នៅខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩យោងតាមលិខិតមរណភាព របស់មន្ទីរពេទ្យខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១នេះ កម្មការិនីជនជាតិខ្មែរ អាយុ ៣០ម្នាក់ រស់នៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសីខេត្តកំពង់ស្ពឺ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅបូជានៅ វត្តសំបួរ ។ សូមបញ្ជាក់ថា កម្មការិនី បានទទួលមរណភាពនៅវេលាម៉ោង ៩:៣៥នាទីយប់ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ដោយសារជំងឺកូវីដ-១៩។ ដោយ: ទទក
  15. ៨ ឧសភា ២០២១ អនុរដ្ឋលេខាធិការក្រសួងការងារមួយរូប ត្រូវអស់តំណែងក្រោយនិយាយព័ត៌មានមិនពិតជុំវិញកូវីដ-១៩ លោក វ៉េង ហៀង ត្រូវបានព្រះមហាក្សត្រ បញ្ចប់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីតែងតាំងបានជាង១ខែប៉ុណ្ណោះ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី៧ឧសភា។គួរកត់សម្គាល់ថា លោក វ៉េង ហៀង ត្រូវអស់តំណែង បន្ទាប់បានផ្សព្វផ្សាយព័ត៌មានមិនពិត អំពីការឆ្លងជំងឺកូវីដ-១៩ លើគ្រូពេទ្យនៅនាយកដ្ឋានពេទ្យការងារ។ តាមរយៈសារសំឡេង ដែលត្រូវចែកចាយនៅប្រព័ន្ធTelegram គ្រានោះ លោក វ៉េង ហៀង បាននិយាយថា មានពេទ្យ២នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ២លើករួចហើយនោះបានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា។ 
  16. ៨ ឧសភា ២០២១ លោក វ៉េង ហៀង បន្ថែមទៀតថា គ្រូពេទ្យទាំង២រូបដែលឆ្លងនោះ មានអាការធ្ងន់ធ្ងរ និងជាក្រុមគ្រូពេទ្យដែលទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករកម្មការិនីរោងចក្រផងដែរ។ ភ្លាមៗ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានចេញមុខបដិសេធនូវព័ត៌មានចំនួនដែលត្រូវបានលោក វ៉េង ហៀងផ្សព្វផ្សាយ។ តាមលោក ហេង សួរ មន្ត្រីពេទ្យទាំង២រូបពិតជាមានវិជ្ជមានកូវីដ-១៩ មែន ប៉ុន្តែពួកគាត់មិនជាគ្រូពេទ្យទទួលបន្ទុកការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករនោះទេ។ មិនតែប៉ុណ្ណោះ លោក ហេង សួរ បានច្រានចោលព័ត៌មានអំពីប្រភពវីរុស ដែលមានផ្ទុកលើគ្រូពេទ្យទាំង២នាក់។ អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា ការបរិយាយរបស់លោក វ៉េង ហៀង គឺប្រាកចាកពីការពិតទាំងស្រុង។ មិនតែប៉ុណ្ណោះ ការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញស្ថានភាពជំងឺ និងរូបថតរបស់គ្រូពេទ្យទាំង២រូប គឺជាការរំលោភលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេផងដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំ អ្វីដែលឯកឧត្តម វ៉េង ហៀង និយាយនេះ គឺវាមួលបង្កាច់ការពិតផង បង្កការយល់ច្រឡំផងទៅដល់សាធារណជនផង ហើយក៏មិនបានលើកទឹកចិត្តទៅដល់មន្ត្រីនៅក្រោមឱវាទ ឱ្យទទួលបានភាពកក់ក្តៅពីគាត់ផង»។   នេះជាការបន្ថែមរបស់លោក ហេង សួរ។ សូមជម្រាបផងដែរថា លោក វ៉េង ហៀង ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ  បានជាង១ខែប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២១ មីនា ឆ្នាំ២០២១នេះ៕
  17. ៨ ឧសភា ២០២១ សម្តេចប្រមុខរាជរដ្ឋាភិបាល ៖ “ខ្ញុំសូមស្នើឱ្យគ្រប់ទីកន្លែងទាំងអស់ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមកុំទាន់អាលដាក់បញ្ហាចាក់វ៉ាក់សាំងហើយ ទើបអនុញ្ញាតឲ្យចូលធ្វើការងារ ដែលនេះជាការរំខាន ការងារចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋាន ព្រោះយុទ្ធនាការជាតិចាក់វ៉ាក់សាំង បាននិងកំពុងអនុវត្តនៅឡើយទេ”។
  18. ៨ ឧសភា ២០២១ ក្រសួងការងារឲ្យរោងចក្របើកប្រាប់ខែដល់កម្មករកម្មការិនីមិនឲ្យលើសពីថ្ងៃ ១៤ ឧសភានេះទេ
  19. ៨ ឧសភា ២០២១ អ្នកនយោបាយខ្មែរដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ទទួលស្គាល់ថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំង ២ ប្រភេទរបស់ចិន កំពុងចាក់ជូនពលរដ្ឋខ្មែរ មានប្រសិទ្ធភាព និងជំរុញឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងផងដែរ ។
  20. ៨ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបើកការធ្វើដំណើរចេញ-ចូលជាធម្មតាឡើងវិញ លើទីតាំងបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចាប់ពីម៉ោងសូន្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ប៉ុន្តែនៅបន្តបិទខ្ទប់លំនៅដ្ឋានមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
  21. ៨ ឧសភា ២០២១ ភ្នំពេញ ៖ រថយន្តទូរីសមួយគ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ធ្វើការចាប់ឃាត់ភ្លាមៗ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី០៨ ខែឧសភា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវវេងស្រេង ក្បែរស្តុបលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ រាជធានីភ្នំពេញ ។រថយន្តខាងលើមានពណ៌ខៀវ លាយទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A-9724 បើកបរដោយប្តីប្រពន្ធ២នាក់ ។
  22. ៨ ឧសភា ២០២១ Men Kimseng USA, ជប៉ុន និងអូស្ត្រាលីសហការគ្នាជួយឥណ្ឌាដើម្បីទប់ចិនដែលស្នើផ្តល់វ៉ាក់សាំងការទូតប៉ុន្តែត្រូវឥណ្ឌាប្រកែកជាបន្តបន្ទាប់។ ឥណ្ឌាឆ្លងថ្មីច្រើនបំផុតគឺ​ជាង៤១ម៉ឺននាក់ និងស្លាប់៣.៩៨០នាក់ កាលពីថ្ងៃពុធ។
  23. ៨ ឧសភា ២០២១ ភ្នំពេញ៖នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះ សមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ បានឃាត់រថយន្តតូរីសជាច្រើនគ្រឿង ដែលចូលដឹកកម្មករកម្មការិនី និង ប្រជាពលរដ្ឋចេញពី «តំបន់ក្រហម» ក្នុងសង្កាត់ចោមចៅទី១ ។តាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានអោយដឹងថា រថយន្តតូរីសដែលឃាត់មានចំនួន៤២គ្រឿង កង់បីឥណ្ឌាមួយគ្រឿង និង ឃាត់ខ្លួនតៃកុងរួមទាំងព្រូឡាន សរុបចំនួន៥៥នាក់។មុនឈានដល់ការចុះបង្ក្រាបនេះ គឺ ក្រុមរថយន្តទាំងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើននាក់ ចេញពីក្នុង «តំបន់ក្រហម» ទើបកម្លាំងសមត្ថកិច្ចចុះធ្វើការឃាត់រថយន្តនិងតៃកុងរួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ ។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមតៃកុងរថយន្តនិងព្រូឡាន ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើចត្តឡីស័ក នៅព្រែកព្នៅទាំងអស់ ។ ចំណែកភ្ញៀវត្រូវធ្វើកិច្ចសន្យា រួចអោយត្រឡប់ទៅទីកន្លែង ដើមវិញ៕
  24. ៨ ឧសភា ២០២១ តាមសមត្ថកិច្ចបានឱ្យដឹងថា , រថយន្តទួរីសដែលឃាត់មានចំនួន៤២គ្រឿង ឡំប្រឺតាមួយគ្រឿង និងឃាត់ខ្លួនតៃកុងរួមទាំងព្រូរថយន្តសរុប៥៥នាក់។ សមត្ថកិច្ចបានបញ្ជាក់ថា,  មុននឹងឈានដល់ការឃាត់រថយន្តខាងលើគឺក្រុមរថយន្តទាំងនេះបាននាំគ្នាមកដឹកជញ្ជូនប្រជាពលរដ្ឋជាច្រេីននាក់ដែលបម្រុងចេញពីក្នុងតំបន់ក្រហម ទេីបកម្លាំងសមត្ថកិច្ចចុះធ្វេីការឃាត់រថយន្តនិងអ្នកបើកបររួមទាំងភ្ញៀវទាំងអស់យកទៅសួរនាំ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រុមអ្នកបើកបររថយន្តនិងព្រូត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វេីចត្តាឡីស័កនៅឯព្រែកព្នៅទាំងអស់ ចំណែកភ្ញៀវត្រូវធ្វេីកិច្ចសន្យារួចឲ្យត្រឡប់ទៅកន្លែងដើមវិញ៕ ដោយ៖សុខាសែនជ័យ
  25. ៨ ឧសភា ២០២១ អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ជាង១០០នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញឃាត់ខ្លួន ក្រោយព្យាយាមសម្រុកចាកចេញពីតំបន់ក្រហម នៅក្នុងខណ្ឌពោធិ៍សែនជ័យ
  26. ៨ ឧសភា ២០២១ អ្នករត់តាក់ស៊ី និងប្រជាពលរដ្ឋ ប្រមាណជាង១០០នាក់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ជាមួយនឹងការយកសំណាកពីពួកគាត់ទាំងអស់គ្នា ក្រោយព្យាយាម សម្រុកចាកចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលពួកគាត់បានសម្រុកចាកចេញពីតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ការឃាត់ខ្លួន អ្នកល្មើសទាំងជាង១០០នាក់នេះ ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី០៨ខែឧសភានេះ ទៅតាមបទបញ្ជានិងការណែនាំរបស់ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
  27. ៨ ឧសភា ២០២១ បងប្អូនគ្រួសារសព កូវីដ 19 ដោយក្តីស្រលាញ់សពពេក ខំពាក់ខោវអាវការពារកំរិតខ្ពស់ សុំលើកសពខ្លួនឯង បណ្តាលអោយដួលសន្លប់ 2 ម្តង ដោយមិនទប់នឹង ភាពក្តៅ ហប់ខ្យល់ ហេវហត់ ពួកគាត់ពាក់តែ2ទៅ3ម៉ោងសោះ ចុះទំរាំ លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ត្រូវពាក់ខោវអាវ ការពារនេះ ច្រើនម៉ោង ពេលខ្លះ រហូតដល់ 12 ម៉ោង តើរាល់ថ្ងៃនេះពួកគាត់លំបាក នឹងតស៊ូ យ៉ាងណា ដូចនេះបងប្អូន ត្រូវចូលរួម ទាំងអស់គ្នា រក្សាអោយបាន 3 ការពារ 3កុំ 🙏🙏🙏( វត្តត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច)ប្រភពរូបភាព បូជាសព ដោយក្រុមកាងារ រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី
  28. ៨ ឧសភា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖  «ខ្ញុំសូមបញ្ជាក់ជូនថា វ៉ាក់សាំងគឺជាកាតព្វកិច្ច តែសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋរបស់យើង មិនទាន់តម្រូវបែបនោះទេ។ ប៉ុន្តែថ្ងៃក្រោយច្បាស់ជាមានការតម្រូវបែបនេះហើយ ប៉ុន្តែតម្រូវការនេះត្រូវមានរយៈពេលមួយសមស្រប និងត្រូវធានាថាមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង»។ ដោយ៖ AK
  29. ៨ ឧសភា ២០២១  (បាត់ដំបង) ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ បន្តទៀត និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជុំវិញតំបន់អង្គភាពឈរជើង ។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ និងដាក់ផែនការណ៍ការងារទិសដៅបន្ត នៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ។  
  30. ៨ ឧសភា ២០២១ ឥណ្ឌា ថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៏ការពារជាតិ (DRDO) ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ដោយស្ថាប័នត្រួតពិនិត្យឱសថកំពូលរបស់ប្រទេសឥណ្ឌា។មន្ទីរពិសោធន៍ DRDO និងក្រុមហ៊ុន Dr Reddy’s Laboratories ដែលមានមូលដ្ឋាននៅទីក្រុង Hyderabad បានផលិតថ្នាំព្យាបាលកូវីដនេះ ដែលមានឈ្មោះថា 2-deoxy-D-glucose (2-DG)។ស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានបើកភ្លើងខៀវចំពោះថ្នាំនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញថា ម៉ូលេគុលដែលមាននៅក្នុងថ្នាំនេះ បានជួយពន្លឿនដល់ការព្យាបាលឲ្យជាសះស្បើយចំពោះអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន។
  31. ៨ ឧសភា ២០២១ Fresh News BREAKING: ក្រោយការទទួលស្គាល់ផ្លូវការពី WHO វ៉ាក់សាំងចិន Sinopharm ទទួលបានការបញ្ជាទិញច្រើន និងទំនុកចិត្តកាន់តែខ្លាំងពីអន្តរជាតិ
  32. ៨ ឧសភា ២០២១ ក្រសួងសុខាភិបាល ប្រាប់ឲ្យមន្ទីរពេទ្យរដ្ឋទាំងអស់ ត្រូវទទួលពិនិត្យអ្នកជំងឺទូទៅ តែធ្វើតេស្ដរហ័សរកកូវីដជាមុនបើសិនចាំបាច់
  33. ៨ ឧសភា ២០២១ បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន២០នាក់ លួចឆ្លងដែនពីប្រទេសថៃចូលមកខ្មែរ តាមច្រករបៀងត្រូវកម្លាំងចំរុះឃាត់បានទាំងយប់បញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅទំនប់ដាច់ ភូមិសូរិយា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
  34. ៨ ឧសភា ២០២១ កងពលតូចលេខ៧០ ថ្ងៃទី៨ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋ របស់កងពលតូចលេខ៧០ ទាំង ០៦ទីតាំង សរុបចំនួន ១០.១៤៨នាក់
  35. ៨ ឧសភា ២០២១ (ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៨ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ១០.១៤៨នាក់ (ស្រី៥.៩៤៥នាក់  និងប្រុសចំនួន ៤.២០៣នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
  36. ៨ ឧសភា ២០២១ រដ្ឋបាលខេត្តកំពត ប្រកាសរកឃើញអ្នកវិជ្ជមាន១៩ ចំនួន ០៦នាក់នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១
  37. ៨ ឧសភា ២០២១ រដ្ឋាករទឹកក្រុងភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយៈពេល៣ខែ ពីកម្មករ និងសិស្សនិស្សិត ស្នាក់នៅផ្ទះជួល ក្នុងតំបន់ក្រហមកំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅភ្នំពេញ៖ «យោងតាមការអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នាព្រឹកមិញនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតជំនួស៣ខែ គឺខែមីនា មេសា និងឧសភា ដល់កម្មករ សិស្ស និស្សិត ដែលស្នាក់នៅតាមបណ្តាផ្ទះជួល ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់»។លោកអគ្គនាយកបញ្ជាក់ថា តាមការវាយតម្លៃ ផ្ទះជួលរបស់កម្មករ កម្មការិនី និងសិស្សនិស្សិត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់មានប្រមាណ៨៧០ផ្ទះជួល។ ការបង់ប្រាក់ថ្លៃប្រើប្រាស់ជំនួសនេះ ទទួលបានតែផ្ទះជួលឲ្យកម្មករ ក្នុងតំបន់ក្រហម កំពុងបិទខ្ទប់ប៉ុណ្ណោះ៕
  38. ៨ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ-(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងទ័ពជើងគោក បានដឹកជញ្ជូនស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ក្នុងតំបន់បិទខ្ទប់បានជាង ៣២ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។
  39. ៨ ឧសភា ២០២១ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤នាក់ និងករណីជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ៣នាក់ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១
  40. ៨ ឧសភា ២០២១ Cambodia Airways ដឹកឧបករណ៍ធ្វើតេសរហ័សរកកូវីដ១៩ចំនួន ២,៧តោន មកកាន់រាជធានីភ្នំពេញ តាមតម្រូវការបន្ទាន់របស់រដ្ឋាភិបាល
  41. ៨ ឧសភា ២០២១ ឡៃលី ប៉ោយប៉ែត កាសែតបាងកកប៉ុស្តិ មន្ទីរពេទ្យឯកជនទាំងអស់នៅថៃកំណត់យកថ្លៃចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់វ៉ាក់សាំងរបស់អាមេរិក Moderna ចំនួន២ដូសគឺស្មេីនឹងយ៉ាងច្រេីនបំផុតមិនឲ្យលេីស៣០០០ បាត ឬប្រហែល១០០ដុល្លារ។
  42. ៨ ឧសភា ២០២១ អាជ្ញាធររាជធានីភ្នំពេញ បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រយៈពេល ២សប្តាហ៍ទៀត គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១។
  1. ៧ ឧសភា ២០២១ កម្ពុជា ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី ៥៥៨ នាក់ ជាសះស្បើយ ៤១នាក់ និងស្លាប់ (គ្មាន)- ករណីឆ្លងសហគមន៍ ៥៥៧ នាក់- អ្នកដំណើរពីបរទេស ០១ នាក់- អ្នកឆ្លងសរុប= ១៨១៧៩ នាក់- អ្នកជាសះស្បើយ= ៦៨៨៤ នាក់- អ្នកស្លាប់= ១១៤ នាក់ ។
  2. ៧ ឧសភា ២០២១ អាជ្ញាធរខេត្តសៀមរាប កែសម្រួលវិធានការចំពោះអ្នកដំណើរចូលភូមិសាស្ត្រខេត្ត តម្រូវឲ្យពិនិត្យសុខភាពបឋម ករណីសង្ស័យអាចយកសំណាក ឬធ្វើចត្តាឡីស័ក តាមការណែនាំរបស់មន្ត្រីសុខាភិបាល
  3. ៧ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេច បន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
  4. ៧ ឧសភា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩សម្រេច!! បន្ត បិទផ្សារ ៧ថ្ងៃទៀត ទាំងផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២១!
  5. ៧ ឧសភា ២០២១ រដ្ឋបាលខេត្តសៀមរាប ៖  លុបចោលសេចក្តីណែនាំលេខ០០៧/២១ និងជំនួសដោយដាក់ប៉ុស្តិ៍ត្រួតពិនិត្យសុខភាពនៅព្រំប្រទល់ខេត្តចំនួន៣ទីតាំង ក្នុងករណីអ្នកសង្ស័យត្រូវយកសំណាក
  6. ៧ ឧសភា ២០២១ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា ដើមពោធិដែលដួលរលំនោះមិនមែន ដើមពោធិទុំទាវនោះទេ ដើមពោធិទុំទាវគឺនៅខាងក្រោយដើមពោធិដែលដួលរលំនេះប្រហែល៦០ម៉ែត្រជាង ។ដើមពោធិដែលដួលរលំឈ្មោះដើមពោធិអ្នកតាក្រហម ក ហើយបានដួលរលំសង្កត់លើខ្ទមអ្នកតានិងអ្នកតាខ្ទិចខ្ទីអស់ រលីង ។រឿងទាវកើតឡើងនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៦៨ ដល់១៥៧៦ (ប្រភពពីលោក អេង សុត) តាមរយៈសាច់រឿង ”ទុំទាវ”បានកើតឡើងនៅភូមិ ពោធិ៍ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នា ថាដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។ បច្ចុប្បន្ននេះដើម ពោធិ៍ “ទុំ”អ្នកស្រុកបានធ្វើខ្ទមមួយនៅក្រោមដើមពោធិ៍និងមានរូបសំណាក់រូបអ្នកតា នៅក្នុងខ្ទមនោះ ហើយក៏ដាក់ឈ្មោះថា “ផ្ទះលោកតាក្រហមក” ។ ចំណែកឯដើមពោធិ៍ “ទាវ” វិញគេបានសង់ខ្ទមមួយដែរ ហើយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។
  7. ៧ ឧសភា ២០២១ វិភាគរឿងដើមពោធិជើងខាល/ រឿងទុំទាវ៖ ពីម្សិលមិញ រលំដើមពោធិធំមួយ ប្រជាជននាគ្នាផ្សាយថា រលំដើមពោធិជើងខាល ក្នុងរឿងទុំទាវ ជាង ២ ម៉ោងក្រោយ គេលើកសំដីអ្នកធំំមកផ្សាយថា មិនមែនទេ គឺជាដើមពោធិ តាក្រហម ក អ្នកស្រុកក៍គេហៅចឹងដែរ។ ហេតុអ្វីគេចាំបាច់បដិសេដ? ! ប្រជាជនតំបន់នោះរងអយុត្តិធម៍ត្រូវគេសម្លាប់ចោលទាំងស្រុកដោយសារ ទុំ នឹង ទាវ ដូច្នេះ គេអត់ចង់ឮឈ្មោះ ទុំទាវ ទេ។ មួយទៀត មនុស្សមួយក្រុមគិតថា ដើមពោធិនេះ បើដាក់ឈ្មោះថា ទុំទាវឬ ពោធិជើងខាល នឹងមានមនុស្សមកលេងច្រើន គេអាចរកចំណូលក្នុងសហគន។ ចុះតើការពិតបែបម៉េច ?? រឿងទាវកើតឡើងនៅក្នុងរាជ្យព្រះបរមិន្ទរាជា ដែលមានរាជធានីនៅលង្វែក ហើយសោយរាជ្យពីឆ្នាំ១៥៦៨ ដល់១៥៧៦ (ប្រភពពីលោក អេង សុត) តាមរយៈសាច់រឿង ”ទុំទាវ”បានកើតឡើងនៅភូមិ ពោធិ៍ជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សព្វថ្ងៃនេះ។ យោងតាមសំដីអ្នកស្រុកបាននិយាយតៗគ្នា ថាដើមពោធិ៍ “ទុំ” នៅម្ខាងផ្លូវជាតិលេខ ៧ និងដើមពោធិ៍ “ទាវ” នៅទល់មុខគ្នាចម្ងាយប្រហែល ៤០០ម៉ែត្រ។ បច្ចុប្បន្ននេះដើម ពោធិ៍ “ទុំ”អ្នកស្រុកបានធ្វើខ្ទមមួយនៅក្រោមដើមពោធិ៍និងមានរូបសំណាក់រូបអ្នកតា នៅក្នុងខ្ទមនោះ ហើយក៏ដាក់ឈ្មោះថា “ផ្ទះលោកតាក្រហមក” ។ ចំណែកឯដើមពោធិ៍ “ទាវ” វិញគេបានសង់ខ្ទមមួយដែរ ហើយបានដាក់តម្កល់រូបយាយផាន់ និងនាងទាវ។
  8. ៧ ឧសភា ២០២១ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ជំរុញដល់កងទ័ព និងគ្រួសារកងទ័ពដែលនៅសេសសល់ ត្រៀមទទួលការចាក់វ៉ាក់សាំងជំហានទី៣---ឧត្តមសេនីយ៍ទោ នាង  ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព ដែលបានស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំង ជំហានមួយ និងជំហានពីរកន្លងមក គឺដើម្បីការពារអាយុជីវិតរបស់ខ្លួន និងគ្រួសារ។ បើទោះបីជាកងទ័ព និងគ្រួសារកងទ័ពមួយចំនួនតូចមិនអាចចាក់វ៉ាក់សាំងនៅជំហានទី១ និងជំហានទី២បាន ដោយសារលក្ខ័ណ្ឌសុខភាពដែលមន្ត្រីសុខាភិបាលមិនតម្រូវឲ្យចាក់បានក្តី នៅក្នុងជំហានទី៣ដែលនឹងត្រូវចាក់វ៉ានាពេលខាងមុខនេះ សូមមកទទួលការចាក់ឲ្យបានគ្រប់ៗគ្នា។
  9. ៧ ឧសភា ២០២១ (ភ្នំពេញ): ខណៈដែលក្រុមប្រតិបត្តិការកងទ័ពកំពុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមានភាពសស្រាក់សស្រាំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្តល់ត្រីខកំប៉ុងចំនួន ១ពាន់កេស ដល់កងយោធពលខេមរភូមិន្ទ។
  10. ៧ ឧសភា ២០២១ រដ្ឋបាលខេត្តកំពង់ចាម : សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅភូមិសាស្រ្តខេត្តកំពង់ចាម។
  11. ៧ ឧសភា ២០២១ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៨ ខែឧសភា រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
  12. ៧ ឧសភា ២០២១ ក្រសួងការពារជាតិ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ
  13. ៧ ឧសភា ២០២១ នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១។
  14. ៧ ឧសភា ២០២១ ព៍ត៌មាន ពលករ ឆ្លងដែន ពលករខ្មែរធ្វើការនៅផ្សាររុងក្លឿរ ខេត្តស្រះកែវ ប្រទេសថៃ បានឆ្លងរោគកូវិដ19 ចំនួន5នាក់។
  15. ៧ ឧសភា ២០២១  ភ្នំពេញ ពុករលួយថោកទាប់ #ប្រជាពលរដ្ឋនិងកម្មករកម្មការិនីកំពុងតែផ្ទុះការតវ៉ានិងកូដកម្ម #សូមសរសើរពូកែរកសុីណាស់សូមប្បីក្រដាសចាក់វ៉ាក់សាំងក៏លក់ដែរ មួយសន្លឹក 5000រៀល ដល់ 10.000 រៀល។ កម្មករបានទៅផ្ទះលោកប្រធានភូមិ ដើម្បីទទួលបានប័ណ្ណចាក់វ៉ាក់សាំង ដែលស្ថិតនៅភូមិ     តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យជាច្រើន​ដងមកហើយ ប៉ុន្តែ លោកប្រធានរូបនោះឈ្មោះ ហិន វីរៈ ចេះតែថាថ្ងៃនេះ ថ្ងៃនោះរហូត ពេលកម្មករទៅនៅតែអត់បានទទួលប័ណ្ណចាក់វ៉ាក់សាំង    ដដែល។ ខាងកម្មករបានឱ្យដឹងថា លោក​​មេភូមិរូបនោះ ទាល់តែឱ្យលុយ ទើបមេភូមិឱ្យប័ណ្ណចាក់វ៉ាក់សាំង។ នៅខណៈពេលនេះ កម្មករពីររោងចក្រ កំពុងតែនៅមុខផ្ទះលោកមេភូមិ ដើម្បីទាមទារយកប័ណ្ណចាក់វ៉ាក់សាំង។
  16. ៧ ឧសភា ២០២១ ថៃនឹងចាក់វ៉ាក់សាំងជូនប្រជាជនពេញវ័យទាំងអស់ នៅទីក្រុងបាងកកចំនួន «៦លាននាក់» ត្រឹមដំណាច់ខែ
  17. ៧ ឧសភា ២០២១ ជប៉ុន ប្រគល់អំណោយរថយន្តគិលានសង្រ្គោះ ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣៥គ្រឿង ក្នុងចំណោម១០០គ្រឿង ដែលជាជំនួយឥតសំណងស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ការងារទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា នារសៀលថ្ងៃទី៧ ឧសភា ២០២១។
  18. ៧ ឧសភា ២០២១ ជូនដំណឹង! មានអ្នកជំងឺកូវីដ ធ្លាប់ទៅចាក់វ៉ាក់សាំងនៅ សាលាបឋមសិក្សា ស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី៦ ខែឧសភា
  19. ៧ ឧសភា ២០២១ ខេត្តបន្ទាយមានជ័យ   _ ពលករចំនួន១៧នាក់ក្នុងនោះមានកូនក្មេង២នាក់ កំពុងចេញទៅរកការងារធ្វើនៅប្រទេសថៃជិះ រថយន្ត២គ្រឿង មកដល់ចំណុចចំការស្វាយចន្ទីត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងយោធានិងកំលាំងអាវុធហត្ថធ្វើការល្បាតស្ទាក់ឃាត់បាននៅវេលាម៉ោង៣និង២៥ នាទីរសៀលថ្ងៃទី ៦ខែឧសភា ឆ្នាំ២០២១ ចំណុចចំការស្វាយចន្ទីនៅខាងជើងឈៀងខាងកើតភូមិតេជោភ្នំឆ័ត្រ ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
  20. ៧ ឧសភា ២០២១ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ : រត់ចេញពីមន្ទីរពេទ្យ តាមយកវិញទាន់តែបាន...//. ០៧ ឧសភា ២១
  21. ៧ ឧសភា ២០២១ បើកផ្លូវភ្លែតមកដល់ភ្លាម៖ថ្ងៃ7/5/2021នេះរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២ រូប តាមរយៈតេស្តរហ័ស (Rapid Test) នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺជាអ្នកទើបត្រឡប់មកពីរាជធានីភ្នំពេញ។
  22. ៧ ឧសភា ២០២១ តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដែលបង្កឲ្យមនុស្ស ៥ នាក់ ឆ្លងកូវីដ-១៩ និង អ្នកពាក់ព័ន្ធជាង ១០០ នាក់
  23. ៧ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកវីជ្ជមានកូវីដ ១៩ ចំនួន៤៤៥នាក់ ដែលរកឃើញថ្ងៃនេះ 
  24. ៧ ឧសភា ២០២១ តំបន់លឿងក្នុងខណ្ឌចំការមន ជាងសំណង់ជិត ៣០ នាក់ មានវិជ្ជមានកូវីដ ១៩
  25. ៧ ឧសភា ២០២១ ក្រសួងអប់រំ ប្រកាសដាក់ឲ្យប្រើ App ថ្មី សម្រាប់រៀនតាមអនឡាញ ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ដោយឥតគិតថ្លៃ
  26. ៧ ឧសភា ២០២១ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤៤៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ​-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
  27. ៧ ឧសភា ២០២១ ស្អែកនេះ កងទ័ពនឹងបន្តចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់ក្រហម នៅសង្កាត់បឹងកក់ទី២ ខណៈតំបន់ក្រហមផ្សេងៗទៀតនឹងបើកយុទ្ធនាការចាក់ជាបន្តបន្ទាប
  28. ៧ ឧសភា ២០២១ កោះកុង សកម្មភាពចុះត្រួតពិនិត្យ និងណែនាំដល់ម្ចាស់ផ្ទះសំណាក់ទាំងអស់ ដែលទទួលភ្ញៀវទេសចរណ៍មកកំសាន្ដនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានចំនួន ១៩ផ្ទះសំណាក់
  29. ៧ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ព្រឹកថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃយោធពខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ដែលឈរជើងការពារតំបន់បិទខ្ទប់ដែលជាតំបន់ក្រហម នៅទួលសង្កែ ខណ្ឌឬស្សីកែវ និងតំបន់បុរីរុងរឿង ខណ្ឌជ្រោយចង្វារ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ត្រូវរក្សាអនាម័យ គោរពវិន័យ បទបញ្ជា ក្រមសីលធម៌ សុជីវធម៌ អនុវត្តនូវវិធាន ៣ ការពារ ៣ កុំ វិធានការសុខាភិបាល និងប្រកាន់ភ្ជាប់នូវទិសស្លោក ចំពោះប្រទេសជាតិ ត្រូវការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវគោរព បទល្មើសត្រូវតែបង្រ្កាប។
  30. ៧ ឧសភា ២០២១ សាលាខណ្ឌទួលគោក ត្រៀមចាក់វ៉ាក់សាំងជូនបងប្អូនពូមីងក្នុងតំបន់ក្រហម #នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបានចូលរួមសម្របសម្រួលជាមួយក្រុមគ្រូពេទ្យយោធា ដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ស្មើនិង ២៧០៥នាក់ ស្ថិតក្នុងសង្កាត់បឹងសាឡាង  ៕
  31. ៧ ឧសភា ២០២១ ចុះបិទភ្លាមៗ ក្រោយរកឃើញផ្ទះតំណាងចែកចាយធំរបស់ក្រុមហ៊ុន DW មានមនុស្សពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩
  32. ៧ ឧសភា ២០២១ RFI ខេមរភាសា / RFI Khmer មិនបាន២៤ម៉ោងផង ក្រោយការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដោយភូមិសាស្ត្រទាំងពីរ ត្រូវបានបង្រួមតំបន់ហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ ឲ្យមកនៅតិចបំផុត ប្រជាពលរដ្ឋបានសម្រុកចាកចេញពីរាជធានីភ្នំពេញយ៉ាងព្រោងព្រាធ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តមួយចំនួនបានចេញប្រកាសទប់ស្កាត់ជាមុន ដោយតម្រូវឲ្យបុគ្គលដែលចេញពីភ្នំពេញទៅកាន់បណ្តាខេត្ត ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និងធ្វើតេស្តរកមេរោគ ប្រសិនបើពួកគេចេញមកពីតំបន់ហានិភ័យខ្ពស់។ ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកស្តីបន្ទោសចំពោះចៅហ្វាយខេត្ត ដែលចេញបំរាមផ្តេសផ្តាស់ ដោយលោកចាត់ទុកថាស្ថានភាពបែបនេះ មិនខុសពីការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។
  33. ៧ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹង ស្ដីពីការរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការអនុវត្តវិធានការសុខាភិបាល ក្នុង “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីៈប្រជាពលរដ្ឋទាំងអស់ក្នុងភ្នំពេញនឹងទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា
  34. ៧ ឧសភា ២០២១ រដ្ឋបាលខេត្តបាត់ដំបងរកឃើញអ្នកជំងឺកូវីដ-១៩ ដែលត្រឡប់មកពីរាជធានីភ្នំពេញ ចំនួន៤នាក់
  35. ៧ ឧសភា ២០២១ ស ថេត នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា រួមជាមួយលោកស្នងការរងមួយចំនួនទៀត បានដឹកនាំកម្លាំងចម្រុះដេីម្បីល្បាតតាមគ្រប់គោលដៅ និងចុះអនុវត្តបម្រាមគោចរនៅតាមគោលដៅធំៗមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨:០០នាទីយប់ ដល់ម៉ោង ០៣:០០នាទីទៀបភ្លឺ ៕
  36. ៧ ឧសភា ២០២១ ម្តាយ កូន និងចៅ ត្រឡប់មកពីភ្នំពេញទៅខេត្តបាត់ដំបង រកឃើញឆ្លងកូវីដទាំងអស់
  37. ៧ ឧសភា ២០២១ លំនៅឋានប្រជាពលរដ្ឋចំនួន៦០ខ្នងផ្ទះក្នុងស្រុកចំនួន៤នៃខេត្តបាត់ដំបងត្រូវបានខ្យល់កន្ត្រាក់បក់បោកបំផ្លាញ
  38. ៧ ឧសភា ២០២១ អគ្គនាយកដ្ឋាននាគារ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកជាប់ឃុំជាង១ម៉ឺននាក់
  39. ៧ ឧសភា ២០២១ ភ្នំពេញ៖មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះសុកុមៈ ឬ ហៅថា មន្ទីរពេទ្យលោកសង្ឃ ជូនដំណឹងថា នៅក្នុងមន្ទីរពេទ្យ នឹងរៀបចំយកសំណាកវិភាគ «មេរោគកូវីដ១៩ រហ័ស» ដល់សាធារជនទាំងអស់ មុនចូលមកទទួលសេវាពិគ្រោះ និង ព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ទាំងអ្នកជំងឺ និង អ្នកកំដររួមដំណើរ ឬ អ្នកមកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ។ មន្ទីរពេទ្យលោកសង្ឃ នឹងធ្វើតេស្តរក «មេរោគកូវីដ១៩» អ្នកចូលក្នុងពេទ្យ ហើយលោកអ្នក ត្រូវមានកាតព្វកិច្ចបង់ថ្លៃសេវា។
  40. ៧ ឧសភា ២០២១ ប្រទេសអារ៉ាប់ប៊ីសាអូឌីត អនុញ្ញាតឲ្យតែអ្នកដែលបានចាក់វ៉ាក់សាំងរួចប៉ុណ្ណោះ ត្រឡប់ទៅកន្លែងធ្វើការវិញ ទោះបីជាបុគ្គលិករដ្ឋឬឯកជន។
  41. ៧ ឧសភា ២០២១ ភ្នំពេញ គ្មានខ្លាចកូវីដសោះ! ហាងកាហ្វេមួយនៅម្តុំចាក់អង្រែក្រោម បើកទ្វារមនុស្សចូលអង្គុយផឹកជុំគ្នា ព្រោកប្រាជ្ញ មិនរក្សាគម្លាត ខុសបម្រាមរាជរដ្ឋាភិបាល ត្រូវអាជ្ញាធរចុះណែនាំ និងឲ្យបញ្ឈប់ភ្លាម។
  42. ៧ ឧសភា ២០២១ មិនគួរឲ្យជឿ-ការឈប់ផ្តល់តួលេខអ្នកជម្ងឺដែលមានឆ្លងកូវីដតាមខេត្តមូលហេតុមកពីមានជនខ្លះយកតួលេខនោះភ្នាល់គ្នា ឬខ្លះទៀតយកទៅកាត់លេខចាក់ឆ្នោតដោយមានជំនឿជឿជាក់ថាឆុតណាស់ ដោយមិនគិតពីទុក្ខលំបាករបស់អ្នកជម្ងឺ និងគ្រូពេទ្យកំពុងខិតខំទប់ស្កាត់រោគរាលដាលនេះឡើយ ។
  43. ៧ ឧសភា ២០២១ សូមប្រុងប្រយ័ត្ន! អ្នកទៅទិញសាច់គោផ្សារចាមព្រែកប្រា ព្រោះអ្នកលក់សាច់គោស្លាប់ដោយសារជំងឺកូវីដ
  44. ៧ ឧសភា ២០២១ ក្រសួងការពារជាតិ បានចេញផ្សាយ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៥៩៨,៣១៣នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៣០០,៣៦២នាក់ ខណៈចាក់លើកទី២ បានចំនួន ២៧៤,៧៦៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
  45. ៧ ឧសភា ២០២១ ពលរដ្ឋខ្មែរជាង៤០គ្រួសារ នៅក្រុងបាងកកជួបការខ្វះខាត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទទួលបានអំណោយពីស្ថានទូកម្ពុជានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នេះ លោកអគ្គទីប្រឹក្សា ធុច ដាលីន តំណាងលោកឯកអគ្គរាជទូត អ៊ូក សោភ័ណ បាននាំយកអំណោយរបស់ស្ថានទូតជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរចំនួនជាង ៤០ គ្រួសារ ក្នុងតំបន់ប្រៈទូណាំ សង្កាត់ធុងផៈយ៉ាថៃ ខណ្ឌរ៉ាតឆៈថេរី រាជធានីបាងកក ដែលជួបការខ្វះខាត បាត់បង់ការងារដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ-១៩។
  46. ៧ ឧសភា ២០២១ រដ្ឋបាលខេត្តព្រៃវែង សូមបង្ហាញអត្តសញ្ញាណមនុស្សម្នាក់ មកពីភ្នំពេញ រស់នៅស្រុកមេសាង ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្តរហ័ស ( Rapid Test ) បច្ចុប្បន្នស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកមេសាង។ សូមបញ្ជាក់ផងដែរថា អ្នកជំងឺឈ្មោះ ចុន ជីន ភេទស្រី អាយុ ៣៨ឆ្នាំ មកពីភ្នំពេញ ( ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ ជាតំបន់ក្រហម) ជាកម្មការនីរោងចក្រកាត់ដេរបានមកដល់ផ្ទះក្នុង ភូមិជីផុច ឃុំជីផុច ស្រុកមេសាង វេលាម៉ោង ២រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។ ដំបូងឡើយ អ្នកជំងឺនេះ មានអារម្មណ៍មិនស្រួលខ្លួន គាត់ក៏បានហៅពេទ្យមកពិនិត្យនៅផ្ទះ តែកម្តៅនៅបន្តឡើងក្តៅដដែល ហេតុនេះលោកគ្រូពេទ្យបានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកដើម្បីពិនិត្យបន្ថែម។ ពេលនោះ ដោយមានការសង្ស័យខ្ពស់ លោកគ្រូពេទ្យបានធ្វើតេស្តរហ័ស ( Rapid Test ) ជាលទ្ធផលគឺវិជ្ជមាន។
  47. ៧ ឧសភា ២០២១ ភ្នំពេញ នាយឧត្តមសេនីយ៍ សៅ សុខា បណ្ដេញមន្ត្រីអាវុធ ហត្ថម្នាក់ចេញពីក្របខណ្ឌ ក្រោយចូលតំបន់ក្រហមគ្មានការអនុញ្ញាត និងមិនស្ដាប់បទបញ្ជាចំណាត់ការភ្លាមៗរបស់ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពេលមន្រ្តីអាវុធហត្ថម្នាក់នេះដែល មានឈ្មោះ ហម វុទ្ធី មិនបានទៅយាមប្រចាំការគោលដៅរបស់ខ្លួន ហើយមិនសុំច្បាប់ត្រឹមត្រូវ បែរជាចូលទៅតំបន់ក្រហមទៀត។តាមរយៈសារសំឡេងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា «កងរាជអាវុធហត្ថរូបហ្នឹង គឺមានឈ្មោះនៅក្នុងកម្លាំងបេសកកម្មបិទខ្ទប់រាជធានីភ្នំពេញ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែបុគ្គលរូបហ្នឹង ខ្លួនមិនគោរព វិន័យរបស់កងយោធពលខេមរភូមិន្ទទេ គឺនៅពេលដល់ម៉ោងដែលខ្លួនត្រូវយាម ខ្លួនមិនគោរពពេលវេលា ដោយបានធ្វើដំណើរ ដោយមិនបានសុំច្បាប់ប្រធានរបស់ខ្លួនបាត់មុខចេញពីខាងក្នុងអង្គភាព គាត់ទៅចោមចៅក្នុងតំបន់ក្រហម»។
  1. ៦ ឧសភា ២០២១ រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន  650នាក់  និងមានអ្នកជាសះស្បើយចំនួន 739 នាក់ និងបាត់បង់ជីវិតចំនួន 04នាក់ ! កម្ពុជា ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី 650នាក់ ជាសះស្បើយ 739នាក់ និងស្លាប់ 04នាក់- អ្នកឆ្លងសរុប= 17621នាក់- អ្នកជាសះស្បើយ= 6843នាក់- អ្នកស្លាប់= 114នាក់។
  2. ៦ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារដល់អភិបាលរាជធានី-ខេត្ត ឱ្យគ្រប់គ្រង និងពង្រឹងវិធានការជាក់ស្តែង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះមានខេត្តខ្លះប្រកាសលើសរហូតដល់តម្រូវឱ្យធ្វើចត្តា​ឡីស័ក​រយៈពេល ១៤ថ្ងៃ ដែលវាមិនខុសពីការបិទប្រទេសឡើងវិញ ឬការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើចត្តាឡីស័ក១៤ចំពោះការដំណើរឆ្លងកាត់រាជធានី-ខេត្ត ទូទាំងប្រទេស ត្រូវធ្វើឡើងចំពោះតែករណីសង្ស័យ ទៅបានហើយ មិនគួរត្រូវធ្វើជាទូទៅនោះទេ។ បើធ្វើដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្ត ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ពាក់ព័ន្ធនឹងការរឹតត្បិតហួសហេតុ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះឡើងវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមាការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋបានងាយស្រួល។
  3. ៦ ឧសភា ២០២១ សម្តេចតេជោ បានបញ្ចប់ការធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃហើយថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពី គ្រូពេទ្យយកសំណាកទៅពិនិត្យ និង បញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។ មុនទៅឥណ្ឌូនេសុី និងក្រោយត្រឡប់ មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវ រស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែល នេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព»៕
  4. ៦ ឧសភា ២០២១ ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញស្ដីពីការអនុវត្តវិធានការចំពោះអ្នកធ្វើដំណើរក្នុងប្រទេស ចូលមកក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។សម្រាប់អ្នកចង់ចូលខេត្តព្រះសីហនុ ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖ * ទី១៖ ត្រូវមានលិខិតបញ្ជាក់សុខភាពក្នុងថ្ងៃតែមួយពីមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជន ដែលទទួលសិទ្ធិពិនិត្យថែទាំង និងព្យាបាលអ្នកជំងឺកូវីដ១៩ * ទី២៖ ត្រូវមានប័ណ្ណ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២លើករួចរាល់ * ទី៣៖ ត្រូវមានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានដែលសាមីខ្លួនត្រូវទៅស្នាក់នៅ (សម្រាប់ពលរដ្ឋខ្មែរ) ដើម្បីងាយស្រួលត្រួតពិនិត្យអំពីការដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ * ទី៤៖ ចំពោះការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអាជ្ញាធរមានសមត្ថកិច្ច។
  5. ៦ ឧសភា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ដោយបានសម្រេចកែសម្រួល និងលុបចោលលក្ខខណ្ឌធ្វើដំណើរចូលខេត្តព្រះសីហនុ ។
  6. ៦ ឧសភា ២០២១ General TEA Banh សូមបងប្អូនកងទ័ព ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងតំបន់ក្រហមនៃខណ្ឌទាំង៤ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លងនៃជំងឺដ៏កាចសាហាវនេះ។
  7. ៦ ឧសភា ២០២១ RFA Khmer ប្រជាពលរដ្ឋមួយចំនួនស្នើឱ្យមេដឹកនាំរបបក្រុងភ្នំពេញ ចុះចេញពីតំណែងឱ្យបានឆាប់ ដើម្បីកុំឱ្យអន្តរាយដល់ប្រទេសជាតិកាន់តែធ្ងន់ធ្ងរ នៅពេលខាងមុខ ព្រោះលោក ហ៊ុន សែន មិនបានជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ក្នុងគ្រាមានអាសន្ននេះនៅឡើយទេ។
  8. ៦ ឧសភា ២០២១ Kim Sok ខ្ញុំទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ដើម្បីទុកឱកាសឲ្យខ្លួនគាត់ បានកសាងកិត្តិយសត្រឹមឈ្មោះជាមនុស្សម្នាក់ សម្រាប់ពេលវេលាសមរម្យចុងក្រោយ។ អំពើងប់ងល់នឹងការប្រើតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះ ធ្វើបាបប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេស មិនខុសអ្វីពីការបង្កើតឋាននរកឲ្យវង្សត្រកូលរបស់គាត់ផង និងប្រជាជាតិខ្មែរផង។
  9. ៦ ឧសភា ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ក្រុមទី១ ជួរមុខបានដល់វេនក្នុងការផ្លាស់ប្តូរ។ ក្រុមទី២ក្រុមគ្រូពេទ្យជួរមុខបានចូលមកជំនួសដើម្បីបន្តការមើលថែ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅកោះពេជ្រ។
  10. ៦ ឧសភា ២០២១ Thyrith Lorn រកឃេីញករណីឆ្លងថ្មីចំនួន 672នាក់ ចូលកម្ពុជា 5នាក់ ជាសះស្បើយ 228នាក់  ស្លាប់ 3នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 16,971 នាក់ ព្រឹត្តិការណ៍សហគមន៍= 16,411នាក  អ្នកកំពុងព្យាបាល= 10,835នាក់ អ្នកជាសះស្បើយ= 6,019 នាក់ អ្នកស្លាប់= 110 នាក់
  11. ៦ ឧសភា ២០២១ PNN News រកឃើញកម្មករវិជ្ជមានកូវិដ១៩ចំនួន ១១នាក់ក្នុងចំណោមអ្នកសង្ស័យដែលបានយកសំណាក ១៧៤នាក់ នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖  បន្ទប់ជួល កម្មករនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល សរុបបានចំនួន ១៧៤នាក់ / វិជ្ជមាន ១១នាក់ ៕
  12. ៦ ឧសភា ២០២១ Gate News រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៨នាក់ទៀត តាមសេចក្តីប្រកាសថ្ងៃទី ០៥ ឧសភា ២០២១
  13. ៦ ឧសភា ២០២១   ព័ត៌មានសង្គម is live now.ផ្សាយផ្ទាល់ ៖ ទិដ្ឋភាពការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ធ នាព្រឹកថ្ងៃទី6 ខែឩសភា ក្រោយបញ្ចប់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
  14. ៦ ឧសភា ២០២១ Nourn OrK TV- ឥណ្ឌា: វិស័យសុខាភិបាលឥណ្ឌាដួលរលំជាស្ថាពរ ពូជកូវីត១៩ឥណ្ឌាពូជថ្មីបានរាតត្បាតជាង 40 ប្រទេសហើយលើពិភពលោកនៅអាសុីយើងមាន:ម៉ាឡេស៊ី,ឥណ្ឌូនេស៊ី,ជប៉ុន ជាដើម.*ប្រជាជនតាមប្រទេសធំៗជាច្រើនចាប់ផ្តើមជម្លៀសចេញពីឥណ្ឌាជាបន្ទាន់រួមមាន:ថៃ,កូរ៉េខាងត្បូង,អ៊ីរ៉ាក់,ជាពិសេសសហរដ្ឋអាមេរិកប្រកាសអោយប្រជាជនជម្លៀសខ្លួនចេញពីឥណ្ឌាអោយល្យេឺនបំផុតតាមដែលអាចធ្វើបានព្រោះឥណ្ឌាឆ្លងខ្លាំង.* តួលេខឆ្លងថ្មីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំង គិតត្រឹម24ម៉ោងថ្ងៃ 04/05 មានអ្នកឆ្លងថ្មី 382,691 នាក់,អ្នកស្លាប់ 3,786 នាក់ អ្នកវិទ្យាសាស្ត្រព្យាករណ៍ថា២,៣អាទិត្យទៀតឥណ្ឌាឆ្លងកាន់តែច្រើនស្លាប់កាន់តែច្រើន.* វិបត្តិខ្វះអុកសុីសែន ដោយសារចម្ងាយផ្លូវដឹកមកពីកន្លែងផលិតភាគបូព៌ា&ភាគខាងត្បូង ដឹកមិនទាន់ផ្លូវឆ្ងាយ នឹងតាមមន្ទីរពេទ្យគ្មានឧបករណ៍ដាក់អុកសុីសែន,បំពង់អុកសុីសែនឡើងថ្លៃមួយគុណដប់ តម្លៃធម្មតាពីមុន 1បំពង់ប្រើបាន6ម៉ោងតម្លៃប្រហែល 96$ ឥឡូវ1បំពង់ប្រើបាន6ម៉ោងឡើងថ្លៃដល់ទៅជាង 1,032$ អ្នកមានសមាជិកគ្រួសារកើតកូវីតត្រូវលក់ទ្រព្យសម្បត្តិដើម្បីទិញអុកសុីសែនខ្លួនឯង អ្នកជម្ងឺជាច្រើនត្រូវព្យាបាលតាមផ្ទះ នឹងស្លាប់តាមដំណើរព្រោះព្យាបាលមិនទាន់គ្មានគ្រែដេកគ្មានអុកសុីសែន. ** AP/TNN
  15. ៦ ឧសភា ២០២១ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១នេះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់ពិសេសសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១០០/២១ សសរ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ។វាគ្មិនចូលរួម៖១/. លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ២/. លោក មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ៣/. លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អាស្រ័យដូចបានជម្រាបជូនខាងលើសូមទូរទស្សនិកជន អញ្ជើញរង់ចាំតាមដានទស្សនាដោយមេត្រី!
  16. ៦ ឧសភា ២០២១ Hun Manet  រូបភាពដែលមើលទៅធ្វើអោយអារម្មណ៏រំភើបផង ក្តុកក្តួលផង ជំងឺកូវីដ១៩ មិនយោគយល់ដល់ក្មេងឬចាស់ទេ វាអាចឆ្លងរាលដាលដល់មនុស្សគ្រប់រូបទោះជាយ៉ាងណា ក៏សូមអបអរសាទេដល់ក្មួយទាំងពីរក៏ដូចជាបងប្អូនផ្សេងទៀតដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងសូមអរគុណដល់ក្រុមគ្រូពេទ្យនិងសេវាជួរមុខទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល ថែទាំសុខភាព និងសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលព្យាបាលជំងឺកូវីដ១៩ នៅតាមមន្ទីរពេទ្យនិងមន្ទីរព្យាបាលជម្ងឺកូវីដ១៩។
  17. ៦ ឧសភា ២០២១ Khmeread.com ឥណ្ឌូនេស៊ីបង្ក្រាបក្រុមហ៊ុនមួយ ដែលប្រើសំឡីតេស្តរកកូវីដច្នៃប្រើឡើងវិញនៅអាកាសយានដ្ឋាន។
  18. ៦ ឧសភា ២០២១ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានចំនួនពីរ នៅក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះថា បានរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ថ្មី សរុបចំនួន៧នាក់ជាបន្តបន្ទាប់ និងមានករណីជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១នាក់ផងដែរ ។
  19. ៦ ឧសភា ២០២១ សៀមរាប  រដ្ឋបាលខេត្តសៀមរាបប្រកាសស្តីពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៦នាក់នៅថ្ងៃនេះ !
  20. ៦ ឧសភា ២០២១ ខេត្តកំពង់ធំ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង រយៈពេល ២(ពីរ) សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ
  21. ៦ ឧសភា ២០២១ ខេត្តកំពង់ធំ  សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១
  22. ៦ ឧសភា ២០២១ (ភ្នំពេញ)៖ រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជិត ២០ម៉ឺននាក់ហើយ។យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា បានបង្ហាញថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៤៨,៨៤៨នាក់ ស្រី ២៥,៣៨១នាក់។ សរុប៥ថ្ងៃចាក់បានចំនួន ១៩៦,០៦៦នាក់ ស្រី ១០២,៣៣៨នាក់។
  23. ៦ ឧសភា ២០២១ រដ្ឋបាលខេត្តកណ្តាល ចេញសេចក្តីសម្រេចស្តីពីការកំណត់ «តំបន់ក្រហម» និង «តំបន់លឿង» ក្នុងភូមិសាស្រ្តក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
  24. ៦ ឧសភា ២០២១ Vann Vichar អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩  ជម្រាបសួរថ្នាក់ដឹកនាំអនុគណៈកម្មាការប្រឆាំងកូវីដ១៩ជាទីគោរព។ ខ្ញុំឈ្មោះវណ្ណ វិចារ ជាអ្នកសារព័ត៌មាន ។ខ្ញុំសូមស្នើឱ្យអនុគណៈកម្មាការអន្តររាគមន៍លើ ករណីរៀបចំសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខភិបាលដែលចេញថ្មីកាលពីថ្ងៃទី០៥ខែឧសភា២០២១។ សេចក្ដីប្រកាសព័ត៌មានពីបច្ចុប្បន្នភាពកូវីដ១៩នោះខ្លីពេក ពិបាកស្រង់យកធ្វើព័ត៌មានផ្សាយជូនសារធារណជនបានជ្រាប។ ខ្ញុំបាទសូមស្នើឱ្យរៀបចំសេចក្ដីប្រកាសចាស់ ដូចដែលក្រសួងធ្វើកាលពីថ្ងៃទី៤ឧសភា។ ខ្ញុំសូមអរគុណ!ដោយក្ដីគោរព!
  25. ៦ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅសង្កាត់កំបូលក្នុងខណ្ឌកំបូលក្រុមគ្រូពេទ្យកងទ័ពកំពុងបន្តសកម្មភាពចាក់វ៉ាក់សាំងការពាជំងឺកូវីដ.១៩ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅប្រតិបត្តិការចាក់វ៉ាក់សាំងដោយកម្លាំងក្រុមគ្រូពេទ្យ ខ.ភ.ម ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងកម្មករ និយោជិត ដោយអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ និងពីសម្តេចពិជ័សេនាប្រមុខការពារជាតិកម្ពុជា ដោយគោរពតាមគោល ការណ៍នានារបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ និងដើម្បីការពារខ្លួនពីការឆ្លងរីករាលដាលនៃកូវីដ-១៩ ។
  26. ៦ ឧសភា ២០២១ ភ្នំពេញ សែលកាត ដំឡើងបណ្តាញសេវាថ្មីៗនៅក្នុងតំបន់ក្រហម និងលឿងទុំ ដើម្បីជួយផ្គត់ផ្គង់ដល់សហគមន៍នៅក្នុងអំឡុងពេលនៃការបិទខ្ទប់។
  27. ៦ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមកីឡាករ កីឡាការិនី ត្រៀមចេញទៅប្រកួតស៊ីហ្គេម ក្រុមវិស្វករ បុគ្គលិក កម្មករកសាងក្រសួងការពារជាតិ និងកម្មករកសាងពហុកីឡដ្ឋានមរតកតេជោ ប្រមាណ១,៥០០នាក់។ ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅពហុកីឡដ្ឋានមរតកតេជោ ប្រមាណ ១,៥០០នាក់នេះ គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកីឡាជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
  28. ៦ ឧសភា ២០២១ ព្រះវិហារ ចាប់ពីថ្ងៃទី06 ,05,2021 បើមកស្រុកមិនចេះគិត ចាំពួកខ្ញុំយកឡានទៅទទួល ជូនជាពិសេស អ្នកចូលមកឃុំស្រយង់ ស្រុកគូលែនខេត្តព្រះវិហារ
  29. អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អ្នកនៅរាជធានីភ្នំពេញ ✅អាចចេញទៅខេត្តបាន តែត្រូវគោរពវិធានការខេត្តនោះ,អ្នកខេត្តអាចចូលភ្នំពេញបាន តែត្រូវគោរពតាមវិធានការរបស់អាជ្ញាធរ #រាជធានីភ្នំពេញ។
  30. ៦ ឧសភា ២០២១ ភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះ ក្រសួងការពារជាតិបានចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីកីឡា បុគ្គលិក កម្មករ កម្មការិនី សាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ និងបុគ្គលិកកម្មករ កម្មការិនីសាងសង់ទីស្ដីការក្រសួងការពារជាតិ ដោយរៀបចំឡេីងនៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
  31. ៦ ឧសភា ២០២១ រដ្ឋបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១  ចេញសេចក្តីសម្រេចស្តីពី ការបិតចេញ-ចូលជាបណ្តោះអាសន្ននូវទីតាំងបន្ទប់ពិគ្រោះ ព្យាបាលជំងឺ ទាវ ប៊ូ ឱសថស្ថានរង សុខ ខេន, ហាងលីកាម៉ាត ២៥០០រៀល និងហាងមីហីរសេអ៊ូល ៧កំរឹត ស្ថិតនៅសង្កាត់ក្រចេះ និងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
  32. ៦ ឧសភា ២០២១ ក្រសួងសុខាភិបាល ស្នើសុំប្រធានគ្រឹះស្ថានអាហរ័ណ និហរ័ណឱសថ និងតំណាងគ្រឹះស្ថានឱសថផលិតឱសថនៅក្រៅប្រទេស ដែលមានបំណងចូលបញ្ជិកាប្រតិករ COVID-19 Antigen Test ត្រូវរៀបចំឯកសារចុះបញ្ជិកាឲ្យស្របតាមបែបបទបច្ចេកទេស និងអនុលោមទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យការប្រើប្រាស់ឧបករណ៍តេស្តរហ័ស ក្នុងការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ប្រព្រឹត្តទៅបានដោយរលូន និងទាន់ពេលវេលាទាំងវិស័យរដ្ឋ និងឯកជន។
  33. ៦ ឧសភា ២០២១ ភ្នំពេញ ស្ពានចោមចៅផ្លូវជាតិលេខ3ផ្លូវជាតិលេខ4ផ្លូវវេងស្រេងណែនពេញស្ទះចេញមិនរួចចូលមិនរួច ការពារ3កុំ3ការពារ
  34. ៦ ឧសភា ២០២១ ភ្នំពេញ Gate News ខណ្ឌមានជ័យឆ្លងច្រើនណាស់កាលពីថ្ងៃម្សិលមិញ មានចំនួន 256នាក់  (05 ឧសភា ២០២១)
  35. ៦ ឧសភា ២០២១ សេចក្តីជូនដំណឹង របស់ ក្រសួងមុខងារសាធារណៈ ស្តីពីការប្រឡងចូលក្របខណ្ឌក្រសួងមួយចំនួន ក្រោមលក្ខណ្ឌមួយចំនួន ក្នុងនោះបេក្ខជន ដែលដាក់ពាក្យចូលប្រឡង ត្រូវមានការបញ្ជាក់ថា បានចាក់វ៉ាក់សាំងទាំងពីរលើករួចហើយ។
  36. ៦ ឧសភា ២០២១ ភ្នំពេញ សូមគោរពពូចៅសង្កាត់ស្ទឹងមានជយ័២និងបងចៅសង្កាត់រងទី១ប៉ារបស់ខ្ញុំបាទសង្សយ័កើតជម្ងឺកូវិដដោយគាត់បានប៉ះពាល់ជាមួយនិងកូនដែលមានផ្ទុកជម្ងឺកូវិដហើយគាត់មានជម្ងឺស្លាប់១ចំហៀងខ្លួនដោយមិនទាន់បានទៅយកកំហាកព្រោះកូនៗត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលដោយឥលូវគាត់មិនមានអ្នកណាយកគាត់ទៅយកកំហាកដោយគាត់មានជម្ងឺប្រចាំកាយអញ្ចឹងខ្ញុំបាទសូមសំនូមពរលោកពូចៅសង្កាត់និងបងចៅសង្កាត់រងមេត្តាជួយអោយលោកគ្រូពេទ្យចុះយកកំហាកដល់ផ្ទះផងហើយបើសិនគាត់មានវិជ្ជមានសូមអោយលផកគ្រូពេទ្យមេត្តាយកគាត់ទៅព្យាបាលនៅជម្ពូវន្តផងព្រោះកូនៗគាត់ព្យាបាលនៅទីនោះសូមលោកពូចៅសង្កាត់ស្ទឹងមានជយ័២និងបងចៅសង្កាត់រងមេត្តាទទួលនូវការគោរពអំពីខ្ញុំ។ គាត់ស្នាក់នៅភូមិដំណាស់ធំ សង្កាត់ស្ទឹងមានជ័យ២ លេខទូរស័ព្ទ:0969800029/081635091
  37. ៦ ឧសភា ២០២១ ភ្នំពេញ អាជ្ញាធរ រាជធានីភ្នំពេញបានអំពាវនាវអ្នកចូលចិត្ដទិញទំនិញអនឡាញទាំងអស់ត្រូវបង្កើនការ ប្រុង ប្រយ័ត្ន ក្រោយរកឃើញអ្នកដឹកជញ្ជូនទំនិញ មានឆ្លងជំងឺកូវីដ-១៩រួចមក  ភ្នំពេញ៖  នៅក្នុងសន្និសីទសារព័ត៏មាន អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ដក់អ្នចូលចិត្ដទិញទំនិញតាមអនឡាញ ដោយសារតែ មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ- ១៩រួចមកថ្មីនេះ ។
  38. ៦ ឧសភា ២០២១ Fresh News BREAKING: អភិបាលខេត្តព្រះសីហនុ បង្ហាញលក្ខខណ្ឌសម្រាប់អ្នកដែលចង់ចូលខេត្តរបស់ខ្លូន, ត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ និងបានចាក់វ៉ាក់សាំង២ដង
  39. ៦ ឧសភា ២០២១ តុង តៃស៊ឺ--មិនយល់ទេ តើវិធានការណ៍ស្អីទៅ អ្នកនៅតំបន់បិទខ្ទប់រកអីស៊ីសឹងមិនបាន ហេតុអីមិនលើកលែងការបង់ថ្លៃទឹកភ្លើង?
  40. ៦ ឧសភា ២០២១ អភិបាលរងរាជធានី កើត ឆែ៖ មន្ដ្រីមួយចំនួន បានឆ្លងជំងឺកូវីដពេលចុះចែកអំណោយជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ខណៈជាច្រើនទៀតកំពុងជាប់ចត្តាឡីស័ក
  41. ៦ ឧសភា ២០២១ ប្រទេសវៀតណាមបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុស COVID-19 ចំនួន ៨នាក់ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលនាំឲ្យអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់ ៣.០៣០នាក់។
  42. ៦ ឧសភា ២០២១ វៀតណាម សម្រេចបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់បីសប្ដាហ៍ បន្ទាប់ពីការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ដែលមានប្រភពចេញពីអ្នកដែលធ្វើចត្តាឡីស័ក១៤ថ្ងៃរួច តែត្រូវរកឃើញមានវិជ្ជមានវិញ។
  43. ៦ ឧសភា ២០២១ ឥណ្ឌា តម្លៃ Ambulance មានអុកស៊ីហ្សែន ដឹកអ្នកជម្ងឺកូវីដ ៧០ ទៅ ១៤០ ដុល្លា/ជើង ដូច្នេះ អ្នករត់កង ៣ សម្រេចចិត្តបំពាក់ អុកស៊ីហ្សែនសម្រាប់អ្នកក្រ។
  44. ៦ ឧសភា ២០២១ រកឃើញអ្នកឆ្លង #កូវីដ១៩ ថ្មី ចំនួន  ៦៥០នាក់ ហើយអ្នកជំងឺចំនួន ✅ ៧៣៦នាក់ បានជាសះស្បើយ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ #ក្រសួងសុខាភិបាល នៅថ្ងៃនេះ។
  45. ៦ ឧសភា ២០២១ កំពង់ឆ្នាំង យក សំណាក នៅគ្លីនិក ភ្នំពេញ ១៤០$ ថ្លៃពេក អត់លុយ នាំកូនៗ ជិះកង់បី ទៅស្រុកកំណើត វិញ ស្លាប់
  46. ៦ ឧសភា ២០២១ សម្តេចតេជោរ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនកាន់សាសនាឥស្លាម ដែលស្លាប់ដោយសារជំងឺកូវិត គឺ បានអនុញាត ឲ្យរៀបចំ តាមប្រពៃណី ដែលមានទីតាំង សិ្ថតនៅ ភូមិជាំម ឃុំតាសាល ស្រុក ឳរ៉ាល់ ខេត្តកំពុងស្ពឺ    រួមគ្នា3កុំ 3ការពារ. អរគុណសន្តិភាព
  47. ៦ ឧសភា ២០២១ ខេត្តកំពង់ឆ្នាំង សម្រេចសង់ប៉ាឆា ទុកបូជាសពអ្នកកូវីដ-១៩ ក្រោយករណីយកសពស្ត្រីម្នាក់ទៅបូជាតាមវត្ត ហើយត្រូវពលរដ្ឋ និងព្រះសង្ឃហាមឃាត់
  48. ៦ ឧសភា ២០២១ ភ្នំពេញ មានតែ “ប្លុកបុរីកីឡាចំនួន៨អាគារ” ប៉ុណ្ណោះ នៃសង្កាត់វាលវង់ ស្ថិតក្នុងតំបន់ក្រហម រីឯសង្កាត់ផ្សេងទៀតក្នុងខណ្ឌ៧មករា សុទ្ធតែស្ថិតក្នុងតំបន់លឿង។
  49. ៦ ឧសភា ២០២១ សូមអ្នកគ្រូ លោកគ្រូពេទ្យអ្នកយកសំណាក រុកច្រមុះថ្នមៗផង មានអ្នកខ្លះឈាមច្រមុះមួយថ្ងៃពេញ! សូមអរគុណ !
  50. ៦ ឧសភា ២០២១ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បញ្ជាក់ថា ក្រុមគ្រូពេទ្យចុះយកសំណាកនៅបន្ទប់ជួលកម្មករ ក្នុងភូមិតាសេក សង្កាត់កំបូល ១៧៤នាក់ រកឃើញវិជ្ជមាន ១១នាក់
  51. ៦ ឧសភា ២០២១ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងក្រោមនេះ  សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ ✅ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ!  🔴 ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ 🔴 ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ 🔴 ភូមិដំណាក់ធំ១  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ 🔴 ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ 🔴 (កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន 🔴 ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ 🔴 ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ 🔴 ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ 🔴 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ 🔴 ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌ ឫស្សីកែវ 🔴 ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ 🔴 ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន 🔴 ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា
  52. ៦ ឧសភា ២០២១ បងប្អូនដែលរស់នៅក្នុងតំបន់លឿង ឬតំបន់សុវត្ថិភាព អាចធ្វើដំណើរឆ្លង រាជធានី-ខេត្ត ដោយមិនធ្វើចត្តាឡី ស័កទេ លើកលែងតែចូលតំបន់ក្រ ហម
  53. ៦ ឧសភា ២០២១ ប្រជាជនយាត្រាប្រញាប់ប្រញាល់សំដៅទៅផ្ទះ បើយកគាត់ទៅដាក់ ម្តុំ ក៍ថាមិនទំនង គួរឲ្យទៅផ្ទះ តែហាមដើរ ឆ្វេកឆ្វាច ហាមផឹកស៊ីជប់លៀង...
  54. ៦ ឧសភា ២០២១ ការធ្វើដំណើរទៅខេត្ត លែងតម្រូវធ្វើចត្តាឡីស័កទៀតហើយ លើកលែងករណីសង្ស័យថាមានកូវីដ១៩ ដែលតម្រូវយកសំណាក
  55. ៦ ឧសភា ២០២១ អ្នកធ្វើដំណើរ ឆ្លងខេត្ត រាជធានី លែងបារម្ភហើយ .. សម្តេចតេជោ ណែនាំឲ្យធ្វើសំណាក និងចត្តាឡីស័ក សម្រាប់តែ អ្នកដែលសង្ស័យ ប៉ុណ្ណោះ ។
  56. ៦ ឧសភា ២០២១ សារសម្តេចតេជោ ហ៊ុន សែន៖ សូមឱ្យអភិបាលរាជធានី-ខេត្ត ត្រូវមើលព្រៃទាំងមូល ប្រសើរជាងមើលឈើ១ដើមៗ ដើម្បីដោះស្រាយបញ្ហាកូវីដ-១៩ ក្នុងខេត្តរបស់ខ្លួន..! សូមមើលឱ្យគ្រប់ជ្រុងជ្រោយ គ្រប់ទិដ្ឋភាពទាំងសេដ្ឋកិច្ច និងសង្គម..!
  57. ៦ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ បើធ្វើយ៉ាងដូចច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ ។
  58. ៦ ឧសភា ២០២១ ក្រសួងផែនការអនុញ្ញាតឱ្យមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងផែនការទាំងអស់ បន្តឈប់សម្រាកធ្វើការតាមOnline(នៅផ្ទះ)ចាប់ពីថ្ងៃទី០៦ ខែឧសភារហូតដល់មានការជូនដំណឹងជាថ្មី លើកលែងតែមន្ត្រី ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់ និងត្រូវគោរពតាមវិធានការសុខាភិបាលជាចាំបាច់។
  59. ៦ ឧសភា ២០២១ សេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋភិបាលឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ និងខេត្តព្រៃវែង អំពីលក្ខខណ្ឌធ្វើដំណើរឆ្លងកាត់ខេត្ត ពិតជាស្រាយបំភ្លឺចំពោះក្តីបារម្ភ អំពីសេរីភាពក្នុងការធ្វើចលនាដោយសេរី។ សូមគាំទ្រ!
  60. ៦ ឧសភា ២០២១ ត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានកែសម្រួលសេចក្ដីណែនាំ ស្ដីពីការបន្ដពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិ ក្នុងករណីរកឃើញប្រជាពលរដ្ឋវិជ្ជមានជំងឺកូវីដ១៩។នៅក្នុងចំណុចទី២ នៃសេចក្ដីណែនាំថ្មីរបស់អភិបាលខេត្តត្បូងឃ្មុំ បានសង្កត់បញ្ជាក់ថា «ប្រជាពលរដ្ឋដែលចូលមកខេត្តត្បូងឃ្មុំ ក្នុងករណីមានរោគសញ្ញាសង្ស័យ ត្រូវធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ និង អាចរក្សាទុកក្នុងមណ្ឌលចត្តាឡីស័ក រហូតដល់ចេញលទ្ធផលធ្វើតេស្ត អវិជ្ជមានជំងឺកូវីដ១៩»។
  61. ៦ ឧសភា ២០២១ ត្បូងឃ្មុំ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ សូមជម្រាបជូនសាធារណជនបានជ្រាបថា "ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាតិ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាកំហិត!!" នេះជាបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ សូមបងប្អូនពលរដ្ឋមេត្តាជ្រាប និងជួយផ្សព្វផ្សាយបន្តផង។ សូមអរគុណ!! ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
  62. ៦ ឧសភា ២០២១ ភ្នំពេញ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
  63. ៦ ឧសភា ២០២១ ភ្នំពេញ ភ្លៀងមួយមេធំ  លាយលំនិងខ្យល់ កន្ត្រាក់ ខ្លាំង  បានបោកបក់រលំ ផ្ទាំងស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម ដ៏ធំមួយ  សង្កត់បង្គោលភ្លេីងបំភ្លឺផ្លូវបាក់អស់មួយដេីម  នៅផ្លូវជាតិលេខ២  សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង  ខណៈពេលនេះសមត្ថកិច្ចកំពុងសម្រួលចរាចរណ៍  ។
  64. ៦ ឧសភា ២០២១ ប្រវត្តិស្នេហា ទុំទាវ នៅស្រុកត្បូងឃ្មុំ ដែលមានដើមពោធិ៍ជើងខាល ជាសាក្សី ពេលនេះត្រូវខ្យល់បោកបក់ដួលរលំហើយ ឪដើមឈើស្នេហ៍អើយ  មានអារម្មណ៍ថាសេដខ្លាំងណាស់ សោកស្តាយ។ ដេីមពោធិ៍ដ៍ធំមួយដេីម ត្រូវបានដួលរំលំ  ខណៈ មានភ្លៀង  និងខ្យល់កន្ត្រាក់  ប៉ុន្តែអ្នកភូមិតែងតែហៅថា  ជាដេីមពោធិ៍លោកតាក្រហម  ក  មិនមែនជាដេីមពោធិ៍ប្រវត្តិសាស្ត្រទុំទាវឡេីយ  នេះបេីតាម ការបញ្ជាក់  ពី  លោក  គុយ  សេង  មេឃុំមួងរៀវ ស្រុកត្បូងឃ្មុំ  ខេត្តត្បូងឃ្មុំ ។
  65. ៦ ឧសភា ២០២១ ផ្ទះពលរដ្ឋ ២៤០ខ្នងក្នុងខេត្តចំនួន៥ រងគ្រោះដោយសារខ្យល់កន្ត្រាក់
  66. ៦ ឧសភា ២០២១ រដ្ឋបាលខេត្តសម្រេចធ្វើការបិទផ្សារម៉ាឡៃរយៈពេល១៤ថ្ងៃ
  67. ៦ ឧសភា ២០២១ ភស្តុតាងបង្ហាញថា ចលនាមាតាធម្មជាតិរៀបចំផែនការញុះញង់ និងចលាចលសង្គម បម្រើឱ្យផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ
  68. ៦ ឧសភា ២០២១ សៀមរាប រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្នតាមកំណាត់ផ្លូវ១ខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅមុខភោជនីយដ្ឋានរាជិនី ស្ថិតនៅភូមិដកពោធិ៍ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ រយៈពេលពេល២ថ្ងៃ គឺថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ ដែលរស់នៅតាមបណ្ដោយផ្លូវភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់មុនភោជនីយដ្ឋានរាជិនី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
  69. ៦ ឧសភា ២០២១ (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភ និងត្រៀមទប់ស្កាត់កត្តាហានិភ័យធំៗ៣យ៉ាង ដែលអាចបណ្តាលឲ្យប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលដល់ការអនុវត្តផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលគ្រោងធ្វើឱ្យសម្រេចនៅឆ្នាំក្រោយនេះ។ នេះបើតាម «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ សំដៅបង្កើតបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២១» ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
  70. ៦ ឧសភា ២០២១ Thailand confirmed on Thursday that it plans to include 3 million foreigners living in the country in its mass vaccination programme to protect the entire population, amid concerns over the scope of vaccine access.
  71. ៦ ឧសភា ២០២១ Thailand needs to immunise about 50 million people to achieve herd immunity of about 70% of the population, based on estimates of 67 million Thais and 3 million foreign residents, he said.
  72. ៦ ឧសភា ២០២១ Its main source of vaccines will be a local manufacturer set to produce AstraZeneca's (AZN.L) vaccines after June.
  1. ៥ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន ៖ «សម្រាប់តំបន់ក្រហម! បើចាក់មិនទាន់អស់ប្រជាជន គឺមិនដកកម្លាំងឡើយ។ វ៉ាក់សាំងនឹងមកដល់ ៥០ម៉ឺនដូស នៅថ្ងៃទី១១ និង៥០ម៉ឺនដូស នៅថ្ងៃទី១៥ ខាងមុខនេះ ហើយយើងនឹងចាក់ឱ្យអស់ប្រជាជននៅតំបន់នេះ»។
  2. ៥ ឧសភា ២០២១ សម្តេចតេជោបញ្ជាឲ្យចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងតំបន់ក្រហមទាំងអស់ ជាង ៥២មុឺននាក់
  3. ៥ ឧសភា ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ រកឃើញអ្នកឆ្លង #កូវីដ១៩ ថ្មី ចំនួន 🔴 ៦៧២នាក់ ហើយអ្នកជំងឺចំនួន ២២៨នាក់ បានជាសះស្បើយ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ #ក្រសួងសុខាភិបាល នៅថ្ងៃនេះ។ គ្មានរបាយការណ៍បូកសរុបតាមបណ្តាខេត្តដូចសព្វមួយដង។
  4. ៥ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន ៖ «សម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ឥត សារ៉ាត់ អ្នកដឹកនាំប្រតិបត្តិការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម ត្រូវបន្តកិច្ចការងារនៅក្នុងតំបន់នេះឲ្យចប់ចុងចប់ដើម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើមនុស្សទាំងអស់ ដែលស្ថិតនៅទីនោះ ជាពិសេសត្រូវសម្លឹង ទៅលើជនពិការ និងជនចាស់ជរា ដែលគប្បីទទួលបានការអនុគ្រោះ ដោយអនុញ្ញាតឲ្យចូលចាក់មុនគេ ក្នុងករណីដែលមានការចាំបាច់ អ្នកដែលមានវ័យចំណាស់ ឬជនពិការ ដែលមិនអាចចូលបាន យើងអាចឆ្លៀតដើម្បីចាក់ជូនពួកគាត់ នៅទីកន្លែងរបស់គាត់ ហើយក៏កុំភ្លេចចំពោះព្រះសង្ឃនៅតាមវត្តអារាម ដោយសុំឲ្យនិមន្តព្រះសង្ឃមកចាក់ផងដែរ»។
  5. ៥ ឧសភា ២០២១ ស ថេត សេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ស្តីពី ការដាក់ចេញ វិធានការរដ្ឋបាល សម្រាប់ ភូមិសាស្ត្រ រាជធានី ភ្នំពេញ  ដើម្បី ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដោយបែងចែក ជា  “ តំបន់ ក្រហម ”  “តំបន់ លឿងទុំ "  និង “តំបន់ លឿង” សម្រាប់ រយៈពេល ៧ថ្ងៃ  គិត ចាប់ពី ម៉ោងសូន្យ ថ្ងៃទី៦ ខែឧសភា  ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី ១២ ខែ ឧសភា  ឆ្នាំ២០២១
  6. ៥ ឧសភា ២០២១ អាជីវករ ប្ដូរមកលក់បន្លែ សាច់ នៅផ្សារត្រាំខ្នារថ្មី ក្រោយអាជ្ញាធរ បានបិទខ្ទប់បណ្ដោះអាសន្នផ្សារត្រាំខ្នារចាស់ ដែលមានករណីវិជ្ជមានកូវីដ-១៩។ ទីតាំង #ផ្សារត្រាំខ្នារ ថ្មីនេះ ស្ថិតក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
  7. ៥ ឧសភា ២០២១ ខេត្តតាកែវបុរសវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ បានស្លាប់ក្រោយបញ្ជូនមកដល់មន្ទីរបង្អែកខេត្តតាកែវ
  8. ៥ ឧសភា ២០២១ បាត់ដំបង មេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នាក់ ក្នុងនោះប្រុសចំនួន៥នាក់ ស្រីចំនួន៤នាក់ និងកុមារចំនួន១នាក់ ត្រង់ភូមិសាស្ត្រ ចំណុចស្ពានបី ភូមិ អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
  9. ៥ ឧសភា ២០២១ កំពង់ធំ គួរឲ្យបារម្ភណាស់ ឥលូវរកឃើញអ្នកភូមិ ១១ នាក់ទៀតហើយឆ្លងកូវីដ ក្រោយបានចូលរួមពិធីបុណ្យសពមួយនៅភូមិលាបទង អាចមានអ្នកភូមិច្រើនទៀតពាក់ព័ន្ធ។បើតាមអាជ្ញាធរខេត្តអ្នកជំងឺ ១១ នាក់ ដែលជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នៅភូមិលាបទង ត្រូវបានយកសំណាកទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃ ៣០ មេសា ២០២១ ហើយទទួលលទ្ធផលវិជ្ជមាននៅថ្ងៃ ០៤ ឧសភា ២០២១។ គួរបញ្ជាក់ថា នៅថ្ងៃ ០២ ឧសភា អាជ្ញាធរខេត្តកំពង់ធំក៏បានរកឃើញអ្នកឆ្លង ១៥ នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ក្នុងភូមិកូលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានចូលរួមក្នុងពិធីបុណ្យសពមួយ ដែលមានការឆ្លងតគ្នាលើអ្នកភូមិជាច្រើននាក់។ ជាមួយគ្នានេះ នៅថ្ងៃ ០៤ ឧសភា ខេត្តកំពង់ធំ ក៏ប្រកាសមានអ្នកជំងឺម្នាក់ទៀតរស់នៅស្រុកបារាយណ៍ មានវិជ្ជមានកូវីដ១៩។ អ្នកជំងឺបានធ្វើដំណើរពីខេត្តព្រះសីហនុជាមួយប្រពន្ធមកដល់ខេត្តកំពង់ធំនៅថ្ងៃ ០១ ឧសភា ហើយត្រូវបានគ្រូពេទ្យធ្វើតេស្តរហ័ស ហើយបញ្ជូនទៅបញ្ជាក់នៅវិទ្យាស្ថានប៉ាស្ទ័រក៏លទ្ធផលវិជ្ជមាន៕
  10. ៥ ឧសភា ២០២១ ភ្នំពេញ ជាក់ស្តែងកម្លាំងសរុបរបស់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ មានរហូតដល់ ២៤០នាក់ ហើយកម្លាំងដែលមិនមានក្នុងផែនការ ក៏បានចូលរួមជួយឆ្លាស់វេនគ្នាប្រចាំការ តាមគោលដៅដូចគ្នា។ ដូច្នេះហើយទើបពេលទទួលបានថវិកាសរុបភ្លាម លោកអធិការបានធ្វើការកោះប្រជុំ ជាមួយលោកអធិការរង និងសួរទៅគ្រប់ប៉ុស្តិ៍ គ្រប់គោលដៅ និងមន្ត្រីផងដែរ ដើម្បីទទួលបានការឯកភាព និងចុះសម្រុងគ្នាជាមុន។មុននឹងធ្វើការបែកចែកថវិកានេះ ព្រោះថាដោយការគិតគូរ និងយកចិត្តទុកដាក់របស់លោកអធិការ ក៏ដូចជាចង់ឲ្យកម្លាំងទាំងអស់ចំណុះ អធិការដ្ឋានមានការសាមគ្គីគ្នាល្អ ទើបលោកអធិការសម្រេចចិត្តបែងចែកថវិការួម ដែលបានទទួលមកនោះ ចែករំលែកពីការផ្តល់ជូនកម្លាំង ១៣០នាក់ ទៅជាការបែកចែកជូនកម្លាំងសរុបចំនួន២៤០នាក់វិញ ព្រោះថា កម្លាំងទាំងអស់សុទ្ធតែហត់ និងធ្វើការដូចគ្នា។បើទទួលបានតែ១៣០នាក់ ហើយ ១១០នាក់ ទៀតធ្វើការដែរ តែមិនបានទទួលនោះបាតុភាព និងកើតមានឡើង ហើយប្រាកដជាមានការអាក់អន់ចិត្ត មិនសប្បាយចិត្ត ព្រោះធ្វើការដូចគ្នា ម្នាក់បាន ម្នាក់អត់បាន។ ដូច្នេះហើយនេះជាហេតុផល ដែលលោកអធិការសម្រេចចិត្ត បែងចែកថវិកាទាំងនោះ ឲ្យបានដល់កម្លាំងគ្រប់ៗគ្នាទាំងអស់។
  11. ៥ ឧសភា ២០២១ បន្ទាយមានជ័យ បិទទីតាំងមន្ទីរសម្រាកព្យាបាលសំពៅលូន២៤ម៉ោង ជាបណ្តោះអាសន្នសង្ស័យមានអ្នកផ្ទុកនូវមេរោគកូវីដ-១៩
  12. ៥ ឧសភា ២០២១ ក្រសួងសុខាភិបាល កំណត់យកខេត្តបីទៀត គឺខេត្តតាកែវ កំពង់ចាម និងខេត្តកំពង់ស្ពឺ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត។
  13. ៥ ឧសភា ២០២១ ភ្នំពេញ អរគុណខាងរដ្ធាភិបាលក៏ដូចជាខាងសង្កាត់ទួលទំពូង១បានចុះចែកជូនអំណោយដល់បងប្អូនដេែលមានជីវភាពខ្វះខាត ក៏ដូចជាបងប្អូនដែលកំពុងធ្វើចត្តាឡេស័កផងដែរ
  14. ៥ ឧសភា ២០២១ សេចក្តីជូនព័ត៌មាន ស្តីពី ស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១  Cambodia Covid Situation Report
  15. ៥ ឧសភា ២០២១ តាកែវ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង តាកែវ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ដោយក្រុមគ្រូពេទ្យយោធភូមិភាគទី៣ សហការជាមួយ សុខាភិបាល តំបន់ប្រតិបត្តិការសឹករង តាកែវ ជូនដល់គ្រួសារកងទ័ព គ្រួសារកងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹកតាកែវ។
  16. ៥ ឧសភា ២០២១ សេចក្តីសម្រេច ស្តីពីការបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញ នូវភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង
  17. ៥ ឧសភា ២០២១ ភ្នំពេញ ប្រជាពលរដ្ឋបាននិយាយថា បុរសខាងលើឈ្មោះ ទុត សុភ័ក្រ្ត អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្រោមស្ពានព្រះមុនីវង្សចាស់ថ្មី ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីប្រជាពលរដ្ឋបានបញ្ជាក់ថា បុរសម្នាក់នេះបានមកពិនិត្យសំណាកកន្លងមកនៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដោយរកឃើញមានវីជមានកូវីដ-១៩ ប៉ុន្តែគ្រូពេទ្យកំពុងស្វែងរក ព្រោះបុរសខាងលើពុំមានលំនៅដ្ឋានច្បាស់លាស់។
  18. ៥ ឧសភា ២០២១ (ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងជាការចូលរួមចំណែកសកម្មភាពមនុស្សធម៌ នាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧបត្ថម្ភថវិកា ចំនួនជិត៤០០លានរៀលជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និង ពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទដែលឧបត្ថម្ភថវិកាចំនួន ៣៦៨,៥០៤,៣០០ រៀល និង ៦០០ ដុល្លារដើម្បីចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។
  19. ៥ ឧសភា ២០២១ (ភ្នំពេញ) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចន័្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។
  20. ៥ ឧសភា ២០២១ បន្ទាយមានជ័យ ពន្ធដារបន្ទាយមានជ័យបន្តផ្អាកការទទួលភ្ញៀវ ដោយបុគ្គលិក២នាក់បានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ១៩ នៅក្រុងសិរីសោភ័ណ
  21. ៥ ឧសភា ២០២១ (បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ចាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពនិត្យ ស្ថានភាពកងកម្លាំងអន្តរាគមន៍ ដែលកំពុងបំពេញបេសកកម្ម ប្រតិបត្តិការ និងការចរាចរចេញ-ចូលក្រុងប៉ោយប៉ែត កន្លែងតំបន់ក្រហមបិទខ្ទប់ មួយចំនួន ,ការងារធានាហូបចុកប្រចាំថ្ងៃ និងកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់កងកម្លាំង តាមបណ្តាគោលដៅឈរជើង
  22. ៥ ឧសភា ២០២១ ភ្នំពេញ)៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនដល់បងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនានា ចំនួន ១ ទីតាំងថ្មីបន្ថែមទៀត គឺ រោងចក្រ អាយ អាប់ប៉ារែល(I Apparel) ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបើកមណ្ឌលចាក់វ៉ាក់សាំងសរុបចំនួន ២៦ ទីតាំងរួចមកហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។
  23. ៥ ឧសភា ២០២១ បាត់ដំបង៖ កម្លាំងផ្នែកជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលប្រាំដើម នៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់។ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី នៅចំណុចភូមិថ្មី ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
  24. ៥ ឧសភា ២០២១ ភ្នំពេញ អាជ្ញាធរចុះបិទទីតាំង ផ្ទះគ្រូពេទ្យព្យាបាលឯកជនជំងឺទូទៅនិងជំងឺកុមារ ពាក់ព័ន្ធអ្នកដើរលក់ឱសថ មានវិជ្ជមានកូវីដ១៩
  25. ៥ ឧសភា ២០២១ Cambodia to vaccinate 500,000 garment workers
  26. ៥ ឧសភា ២០២១ Cambodia has vaccinated a total of 1,241,947 people against Covid-19 as the vaccination campaign – administered by the ministries of Health and National Defence – continues despite the recently imposed lockdown and inter-provincial travel ban.
  27. ៥ ឧសភា ២០២១ Cambodia: Media reports that Cambodia’s garment product exports contracted in the first quarter financial period as hundreds of factories remained closed temporarily because of COVID-19. Exports of clothes, footwear, and travel goods were valued at $2.4 billion in the first quarter of 2021, a 10% compared with the same period last year. 
  28. ៥ ឧសភា ២០២១ DHAKA - The Bangladesh Garment Manufacturers and Exporters Association (BGMEA) has been criticised after requesting 10,000 priority COVID-19 vaccinations for factory owners and their families - but none for their 4.1 million workers.
  29. ៥ ឧសភា ២០២១ ភ្នំពេញ កម្មករដែលចាក់វ៉ាក់សាំងរួច នឹងទទួលបានអាទិភាពចូលធ្វើការ ក្រោយបញ្ចប់ការបិទខ្ទប់យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការប្រឹក្សាការងារ ឱ្យដឹងថា នៅពេលបើកដំណើរការសកម្មភាពអាជីវកម្មឡើងវិញ ក្រោយបញ្ចប់ការបិទខ្ទប់ដោយវិធានការរដ្ឋបាល រោងចក្រ សហគ្រាសត្រូវបែងចែកកម្មករនិយោជិតចំនួន៥០% នៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់ ២សប្តាហ៍ម្តង។ការជ្រើសរើសកម្មករនិយោជិត ដែលត្រូវចូលធ្វើការវេនទី១ (២សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាពទៅលើអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ និងមិនស្ថិតក្នុងតំបន់ដែលតម្រូវឱ្យផ្តល់សំណាក ឬបានផ្តល់សំណាករួចហើយ។
  30. ៥ ឧសភា ២០២១ រាជធានីភ្នំពេញ ៖ ជនសង្ស័យជាម្ចាស់អាជីវកម្មហ្វូតូកូពី ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន ក្រោយរកឃើញថា ពួកគេទាំង២នាក់ បានលួចកូពីប័ណ្ណចាក់វ៉ាក់សាំង លក់ជូនពលរដ្ឋដើម្បីយកទៅប្រើប្រាស់។ ការឃាត់ខ្លួនជនសង្ស័យទាំងនាក់ធ្វើឡើងកាលពីវេលាម៉ោង១០:២៥នាទីព្រឹក ថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុច២ទីតាំងផ្សេងគ្នាដូចជាទី១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ និងទីតាំងទី២ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា ៖ ដំបូងឡើយគឺមានពលរដ្ឋ៣នាក់ (ប្រុស២នាក់ ស្រីម្នាក់) បានទៅចាក់វ៉ាក់សាំងនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ដោយបានយកប័ណ្ណចាក់វ៉ាក់សាំង (កូពី) ដែលបានទិញពីជនសង្ស័យខាងលើ យកទៅបង្ហាញគ្រូពេទ្យ ដើម្បីទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ។ លុះពេលគ្រូពេទ្យពិនិត្យមើលឃើញថា ប័ណ្ណស្នើសុំចាក់វ៉ាក់សាំងនោះ ជាឯកសារហ្វូតូកូពី ដែលពុំមែនជាឯកសារត្រឹមត្រូវតាមច្បាប់នោះ ក៏ទាក់ទងឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ដែលប្រចាំការការពារ នៅទីតាំងចាក់វ៉ាក់សាំងនោះធ្វើការឃាត់ខ្លួនសួរនាំតែម្ដង។ ក្រោយការសាកសួរនាំរួចមក ពលរដ្ឋទាំង៣នាក់ខាងលើក៏បានឆ្លើយបញ្ជាក់ថា ប័ណ្ណចាក់វ៉ាក់សាំងនោះ គឺពួកគេមិនបានលួចកូពីដោយខ្លួនឯងនោះទេ គឺមានអ្នកកូពីលក់អោយក្នុងតម្លៃ ១០០០រៀល ឬ២០០០រៀល តាមជាក់ស្តែង ។ ទន្ទឹមនឹងនោះពលរដ្ឋទាំង៣នាក់ក៏ពុំដឹងថា “ប័ណ្ណកូពី ជាប័ណ្ណដែលមិនអាចប្រើប្រាស់បាននោះដែរ បើដឹងថាខុសហ្នឹងច្បាប់ម្លោះហើយ អ្នកទាំង៣ ក៏មិនធ្វើដែរ ហើយចំពោះមូលហេតុដែលខ្លួនសុខចិត្តចំណាយលុយទិញប័ណ្ណកូពីពីគេនោះ គឺដោយសារឃើញមានមនុស្សច្រើនពេកដែលទៅសុំប័ណ្ណនោះដល់ផ្ទះមេភូមិ ម្យ៉ាងខ្ជិលខាតពេលវេលាផង ក៏សម្រេចទិញគេតែម្តងទៅ” ។
  31. ៥ ឧសភា ២០២១ ខេត្តប/ជ ដំណឹងបឋម ថ្ងៃ៥ ឧសភា ២០២១៣១ នាក់ ក្នងនោះខ្មែរយើង ២៦ នាក់
  32. ៥ ឧសភា ២០២១ ភ្នំពេញ៖ ស្ត្រីម្នាក់ដែលប្រាប់ក្រុមគ្រួសារថា ចេះតែចុកចង្កេះខ្លាំងហើយក្រុមគ្រួសារព្យាយាមដឹកចេញពីផ្ទះបំរុងយកទៅមន្ទីរពេទ្យតែអកុសល បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យ៣បានបញ្ជាក់បន្ទាប់ពីដាច់ខ្យល់ស្លាប់ភ្លាមៗអាជ្ញាធរបានចុះមកពិនិត្យសពស្ត្ត្រីខាងលើដែលដាក់តំកល់នៅតាមចិញ្ចើមផ្លូវមុខវត្តនន្នមុនីហើយក្នុងនោះរងចាំឲ្យគ្រូពេទ្យមកពិនិត្យសំណាកសពសិនព្រោះជាតំបន់ក្រហមខ្លាចក្រែងមានផ្ទុកជំងឺកូវីដ១៩ដែលបង្កឲ្យឆ្លងដល់ក្រុមគ្រួសារដែលចង់យកសពទៅធ្វើបុណ្យតាមប្រពៃណីយ៍នោះ៕
  33. ៥ ឧសភា ២០២១ អាមេរិក តម្លៃ តេស្ត ប្រែប្រួលពី ២០ ទៅ ៨៥០ដុល្លា/លើក។ ពេទ្យ ៥០% កំណត់តម្លៃ ១០០ ទៅ ២០០ ដុល្លា/លើក។ ពេទ្យខ្លះគ្រាន់តែ រោគវិនិច្ជ័យ១មុខគត់ យកតម្លៃដល់ ទៅ ៨៥០ដុល្លា ខណៈពេទ្យខ្លះយកតែ ២០ ដុល្លា។ តម្លៃ តេស្ត បុគ្គល គឺ ចម្លោះ ៣២ ដុល្លាទៅ ៤៨០ ដុល្លា/លើក។ ពេទ្យខ្លះ ទាមទារតម្លៃ ប្រមូលសំណាក specimen collection និង តម្លៃសេវាពេទ្យចុះទៅប្រមូល (ថ្លៃធ្វើដំណើរ ៣០០ ដុល្លា) ថ្លៃសម្ភាសន៍ ។ តម្លៃប្រមូលសំណាកខុសៗគ្នា តាម ពេទ្យជំនាញថែទាំង , តាមផ្ទះ , ឬ កន្លែងផ្សេង
  34. ៥ ឧសភា ២០២១ ភ្នំពេញ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង  សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ  ស្ថានីយ៍ប្រេងឥណ្ធនៈ តេលា សាខាពោធិ៍សែនជ័យ ចុះពីស្ពានផ្សារដីហុយខាងស្តាំដៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។
  35. ៥ ឧសភា ២០២១ ភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ "យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ"។
  36. ៥ ឧសភា ២០២១ ភ្នំពេញ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ៖ អ្នកជំងឺចំនួន ១០០នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញកាលពីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
  37. ៥ ឧសភា ២០២១ ភ្នំពេញ មន្ត្រីនគរបាលចរាចរណ៍ចុះផ្សព្វផ្សាយអំពីការបិទបញ្ចប់នៃការបន្តបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០០និង០០នាទី
  38. ៥ ឧសភា ២០២១ ក្រចេះ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ មានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០១នាក់។ សូមបងប្អូនបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ និងគោរពតាមវិធានការនានាឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ។
  39. ៥ ឧសភា ២០២១ ភ្នំពេញ រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម ៣.០០០) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា មានគណនីហ្វេសប៊ុក និងបណ្ដាញសង្គមមួយចំនួន បានបង្ហោះរូបផែនទីបែងចែកតំបន់ពណ៌ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ករណីនេះ មន្ដ្រីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការបដិសេធ និងបញ្ជាក់ថា « ជាផែនទីមិនផ្លូវការ ដែលបង្ហោះដោយ 
  40. ៥ ឧសភា ២០២១ (ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃទី៥ ដែលកងពលតូចលេខ៧០ បានរៀបចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៨.៦២៦នាក់ (ស្រី៤.៦៧០នាក់  និងប្រុសចំនួន ៣.៩៥៦នាក់) ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
  41. ៥ ឧសភា ២០២១ ពេទ្យឯកជនមួយនៅណាំយ៉ាងព្យាបាលកូវីតម្នាក់៧ម៉ឺន$បើធ្ងន់និងស្រាលជិត២ម៉ឺនដុល្លារ។តាវៀតណាមម្នាក់និយាយ។ពិតអត?
  42. ៥ ឧសភា ២០២១ តាខ្មៅមានតំបន់ក្រហមតែ១គត់ គឺតំបន់អគារវប្បធ៏ម ខណៈភ្នំពេញបន្តបិទ៧ថ្ងៃទៀត និងបង្រួមតំបន់ក្រហម ក្រៅពីនោះលឿងទាំងអស់ ហើយគោចរបិទពីម៉ោង៨យប់ដល់៣ទៀបភ្លឺ ៕
  43. ៥ ឧសភា ២០២១ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី បន្ថែម ៦នាក់ សរុប៧នាក់ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ជាករណីពាក់ព័ន្ធនឹង ៣នាក់វិជ្ជមាន នៅភូមិដកពោធិ៍
  44. ៥ ឧសភា ២០២១ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ បានរៀបចំទីតាំងចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់ក្រហមក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងនៅថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ តទៅ។
  45. ៥ ឧសភា ២០២១ សង្កាត់ស្ទឹងមានជ័យទី២   ភូមិដំណាក់ធំទី៤អភ័ព្វម្លេះបិទខ្ទប់អាចាស់មិនទាន់បេីកផងឥឡូវត្រូវបិទខ្ទប់អាថ្មីថែមមួយជាន់ទៀតដូច្នេះខ្ញុំស្នេីសុំដល់ចៅសង្កាត់ស្ទឹងមានជ័យទី២ និងមេភូមិដំណាក់ធំទី៤ មេត្តាជួយផ្ដល់អំណោយរបស់រាជរដ្ឋាភិបាលដែលត្រូវផ្ដល់ជូនប្រជាជនរស់នៅក្នុងភូមិបិទខ្ទប់តំបន់ក្រហមអស់រយ:ពេលជិតមួយខែហេីយមិនទាន់ទទួលបានអ្វីបន្តិចសោះដូចយ៉ាងយប់ម៉ិញប្រជាជននាំគ្នាទៅតវ៉ានៅមុខសង្កាត់ជាក់ស្ដែង !
  46. ៥ ឧសភា ២០២១ អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្តោះអាសន្នលើទីតាំងក្នុងភូមិសាស្ត្រ ភូមិប្រជាធម្មលិច ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
  1. ៤ ឧសភា ២០២១ រាជរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីណែនាំលេខ០៣ សណន ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល
  2. ៤ ឧសភា ២០២១ រកឃើញអ្នកឆ្លងថ្មី 938 នាក់ទៀត ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់ ភ្នំពេញ (608) កណ្ដាល (175) ព្រះសីហនុ (77) បន្ទាយមានជ័យ (51) កំពង់ស្ពឺ (14) តាកែវ (4) កំពង់ចាម (3) ត្បូងឃ្មុំ (2) ពោធិ៍សាត់ (1) ស្វាយរៀង (1) បាត់ដំបង (1) ប៉ៃលិន (1) សៀមរាប (1) 
  3. ៤ ឧសភា ២០២១ ប្រមុខក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅតាមកាលកំណត់របស់អាជ្ញាធរ ដើម្បីចៀសវាងនូវភាពកកកុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។
  4. ៤ ឧសភា ២០២១ សម្ដេចតេជោ ហ៊ុន សែន៖ រាល់ការបិទខ្ទប់គណៈអភិបាលរាជធានី-ខេត្ត ត្រូវធានាសន្ដិសុខស្បៀង ជូនប្រជាពលរដ្ឋ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
  5. ៤ ឧសភា ២០២១ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យពង្រឹងការត្រួតពិនិត្យការចេញ-ចូលក្នុងភូមិសាស្ដ្ររាជធានី-ខេត្ត និងត្រូវធ្វើតេស្ដរហ័សអ្នកដែលមកពីតំបន់ផ្ទុះជំងឺកូវីដ១៩
  6. ៤ ឧសភា ២០២១ អ្នកជំងឺកូវីដ-១៩ចំនួន ១២៧នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ អនុញ្ញាតឲ្យត្រឡប់ឲ្យទៅផ្ទះវិញកាលពីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១  ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័ក
  7. ៤ ឧសភា ២០២១ កម្មកររោងចក្រ នៅតំបន់បិទខ្ទប់ នៅពេលបើកដំណើរការឡើងវិញ ត្រូវអនុវត្តនូវវិធានការ ឆ្លាស់វេនគ្នា ធ្វើការរៀងរាល់ ២ សប្តាហ៍ម្តង ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងកិច្ចប្រជុំមួយរបស់ គណៈកម្មការប្រឹក្សាការងារ ស្តីពីបើកដំណើរការ សកម្មភាព អាជីវកម្មឡើងវិញ របស់រោងចក្រ សហគ្រាស ក្រោយបញ្ចប់ការបិទខ្ទប់ ដោយវិធានការ រដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនោះ បានសម្រេចឱ្យរោងចក្រ សហគ្រាស ត្រូវអនុវត្តនូវវិធានការ ឆ្លាស់វេនគ្នា រៀងរាល់ ២សប្តាហ៍ ម្តងនិងផ្តល់អាទិភាពចំពោះ កម្មករ និយោជិត ណា ដែលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ផងដែរ។ បើយោងតាមសេចក្តីសម្រេចរបស់ កិច្ចប្រជុំនេះ បានបញ្ជាក់ថា អង្គប្រជុំទាំងមូល សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព របស់បងប្អូន កម្មករ និយោជិត តាមរយៈការបន្តផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូន កម្មករ និយោជិត ជាពិសេសកម្មករ និយោជិត ដែលរស់នៅ ក្នុងតំបន់ក្រហម ព្រមទាំងបានផ្តល់ជំនួយឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ ចាំបាច់ សម្រាប់បងប្អូន កម្មករ និយោជិត នៅតំបន់បិទខ្ទប់។
  8. ៤ ឧសភា ២០២១ បែងចែកកម្មករ និយោជិត ចំនួន ៥០ ភាគរយ នៃកម្មករ និយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នា រៀងរាល់ ២ សប្តាហ៍ម្តង។ ការជ្រើសរើសកម្មករ និយោជិត ដែលត្រូវចូលធ្វើការវេនទី១ (២ សប្តាហ៍ដំបូង) គឺត្រូវផ្តល់អាទិភាព ទៅលើ កម្មករ និយោជិតដែល (១) បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២, (២) បានចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ដូសទី១ (៣) មិនស្ថិតនៅក្នុងតំបន់ ដែលតម្រូវឱ្យផ្ដល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ ឬ (៤) បានផ្តល់សំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ (មានចុងលិខិតបញ្ជាក់ ដោយក្រុមគ្រូពេទ្យ មានសមត្ថកិច្ច យកសំណាក ឬដោយពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
  9. ៤ ឧសភា ២០២១  ផ្តល់ប្រាក់ឈ្នួល ចំនួន ៥០ ភាគរយ នៃប្រាក់ឈ្នួលអប្បបរមា (ប្រាក់ឈ្នួលអប្បបរមា បូកនឹងប្រាក់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ ប្រចាំខែផ្សេងៗ ដែលកម្មករ និយោជិត ធ្លាប់ទទួលបាន នាពេលកន្លងមក) ដោយរក្សាទុក នូវអត្ថប្រយោជន៍ ប្រចាំខែ និងអត្ថប្រយោជន៍ ផ្សេងៗ ដូចជា ការថែមម៉ោងចំនួន ២ម៉ោង ក្នុង១ថ្ងៃ និងការថែមម៉ោង នៅថ្ងៃអាទិត្យ ។ល។ របស់ កម្មករ និយោជិត.ផ្តល់ម៉ាសយ៉ាងតិច ចំនួន ១ ដល់កម្មករ និយោជិត នៅក្នុងអំឡុងម៉ោងការងារ និងត្រូវណែនាំ ឱ្យកម្មករ និយោជិត ពាក់ម៉ាសជាប្រចាំ នៅក្នុងកន្លែងការងារ និងពេលប្រើប្រាស់ មធ្យោបាយធ្វើដំណើរ ផ្ទាល់ខ្លួន ឬរួមគ្នា។
  10. ៤ ឧសភា ២០២១ រៀបចំឱ្យមានការបាញ់អាល់កុល លើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្ដៅ មុនពេលចូលធ្វើការ និងក្រោយ ពេលអាហារថ្ងៃត្រង់ បន្ថែមឧបករណ៍ បាញ់អាល់កុល នៅក្នុងអគារផលិតកម្ម និងសាប៊ូ លាងដៃ នៅក្នុងបន្ទប់ទឹក។ បាញ់អាល់កុលម្តងទៀត នៅពេលចេញពីធ្វើការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ ពេលប្រើប្រាស់ មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬរួមគ្នា។
  11. ៤ ឧសភា ២០២១ បែងចែកវេន សម្រាប់ការបរិភោគ អាហារថ្ងៃត្រង់ របស់កម្មករ និយោជិតផ្សេងៗគ្នា និងរៀបចំ ឃាំងរនាំង (ប្រសិនបើអាច) ឬរក្សាបាននូវគម្លាតសុវត្ថិភាព នៅពេលអង្គុយបរិភោគ អាហារថ្ងៃត្រង់ ព្រមទាំងលើកទឹកចិត្ត ឱ្យកម្មករ និយោជិត យកអាហារ ពីផ្ទះមករៀងៗខ្លួន ជៀសវាងការចេញ ទៅទិញអាហារ នៅខាងក្រៅរោងចក្រ។
  12. ៤ ឧសភា ២០២១ រៀបចំឱ្យមានច្រក ចេញចូលបន្ថែម ឬបែងចែកពេលវេលា ឬមធ្យោបាយ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ដែលមកបំពេញការងារ អាចចេញចូលរោងចក្រ និងទីតាំងផលិតកម្ម បានដោយសុវត្ថិភាព និងមិនមានការប្រជ្រៀតគ្នា។
  13. ៤ ឧសភា ២០២១ គ្រប់គ្រងប្រព័ន្ធខ្យល់ចេញចូល ក្នុងទីតាំងផលិតកម្ម ឱ្យបានល្អ និងរៀបចំឱ្យមាន ការបាញ់ថ្នាំ សម្លាប់មេរោគ ជាប្រចាំសប្តាហ៍។
  14. ៤ ឧសភា ២០២១ ជួយសម្របសម្រួល កម្មករ និយោជិត ក្នុងការចរចាជាមួយ អ្នកផ្តល់សេវាដឹកជញ្ជូន កម្មករ និយោជិត ឱ្យផ្ដល់ អាល់កុលលាងដៃ មុនពេលឡើងយានយន្ត និងលាងសម្អាតយានយន្ត នៅពេលដាក់កម្មករ និយោជិតចុះ។
  15. ៤ ឧសភា ២០២១ ផ្តល់បញ្ជីឈ្មោះកម្មករ និយោជិត (ដូចមានក្នុងបញ្ជី បើកប្រាក់ឈ្នួល ប្រចាំខែមីនា) និងឈ្មោះពេទ្យ ឬគិលានុបដ្ឋាក ប្រចាំរោងចក្រ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដោយមិនគិតថ្លៃសេវា(http://lacms.mlvt.gov.kh/registration/upload /excel) ដើម្បីងាយស្រួលដល់ ការធ្វើអន្តរាគមន៍ណាមួយ ក្នុងករណីចាំបាច់។
  16. ៤ ឧសភា ២០២១ រៀបចំឱ្យមានបុគ្គលិក ផ្នែករដ្ឋបាលយ៉ាងតិច ២ នាក់ ដើម្បីផ្តល់ព័ត៌មាន ប្រចាំសប្ដាហ៍ អំពីការអនុវត្តវិធានការ របស់រោងចក្រ និងអំពីករណីសង្ស័យ វិជ្ជមានកូវីដ-១៩ ឬអំពីការដាក់ឱ្យ កម្មករ និយោជិត ណាម្នាក់ ធ្វើចត្តាឡីស័ក នៅផ្ទះ។
  17. ៤ ឧសភា ២០២១ បម្រុងទុកនូវឧបករណ៍ យកសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ ដែលទទួលស្គាល់ ដោយក្រសួងសុខាភិបាល ចំនួន ១០% នៃកម្មករ និយោជិត សរុបរបស់រោងចក្រ ដើម្បីពេទ្យការងារ និងពេទ្យប្រចាំរោងចក្រ ធ្វើការយក សំណាក ក្នុងករណីចាំបាច់ ដូចមាននៅក្នុងចំណុចទី១២ និង១៣។
  18. ៤ ឧសភា ២០២១ ត្រូវយកសំណាក ដើម្បីវិភាគរកមេរោគកូវីដ-១៩ រៀងរាល់សប្តាហ៍ ចំពោះបុគ្គល ដូចខាងក្រោម៖ – កម្មករ និយោជិត ដែលធ្វើការចល័ត ពីអគារមួយ ទៅអគារមួយ– កម្មករនិយោជិតដែលប្រាស្រ័យទាក់ទងជាមួយបុគ្គលខាងក្រៅ ជាពិសេសបុគ្គល ដែលមានប្រវត្តិ ធ្វើដំណើរ ទៅក្រៅប្រទេស – កម្មករ និយោជិត ដែលធ្វើការនៅអាហារដ្ឋាន សន្តិសុខ ឬអ្នកអនាម័យ ដែលផ្តល់សេវាឆ្លងអគារ – កម្មករ និយោជិត ដែលទទួលបន្ទុក បាញ់សម្លាប់មេរោគ និងវាស់កម្ដៅ។
  19. ៤ ឧសភា ២០២១ ក្រសួងការពារជាតិចេញផ្សាយរបាយការណ៍ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ៤៤២,៣៧១នាក់ ខណៈចាក់លើកទី២ បានចំនួន ២៦៨,២០០នាក់។ សូមពិនិត្យរបាយការណ៍របស់ក្រសួងការពារជាតិ
  20. ៤ ឧសភា ២០២១ ក្រសួងផែនការ បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)ក្នុងរយៈ ពេល១៨ថ្ងៃ ទាំងដូសទី១ និងដូសទី២។ ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac) ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋ បុគ្គលិក្រុមហ៊ុន មន្ត្រីរាជការ និងជនបរទេសទូទៅ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅតាមការកំណត់របស់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃ។
  21. ៤ ឧសភា ២០២១ ការយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ ផ្លូវទ្រង់មាន់ ខណ្ឌមានជ័យ សម្រាប់កម្មកររោងចក្រ_អាជីវកផ្សារ_និងប្រជាពលរដ្ឋសរុបបានចំនួន ៧០២នាក់ ក្នុងនោះវិជ្ជមាន ចំនួន៧៧នាក់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ រួមសហការយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និងក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០កុម្ភៈ បានចុះយកសំណាកអ្នកដែលសង្ស័យនៅទីតាំង៖ 📍ផ្លូវទ្រង់មាន់ ខណ្ឌមានជ័យ សរុបបានចំនួន ៧០២នាក់ / វិជ្ជមាន ៧៧នាក់
  22. ៤ ឧសភា ២០២១ អាជ្ញាធរខណ្ឌចំការមន អំពាវនាវឱ្យពលរដ្ឋទៅចុះឈ្មោះចាក់ចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា
  23. ៤ ឧសភា ២០២១ ក្រសួងការងារបង្ហាញពីលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ថ្ងៃទី០៧ ខែមេសា ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងរាជធានីភ្នំពេញ ។
  24. ៤ ឧសភា ២០២១ វៀតណាមបញ្ជូនយោធា ៣១៤ នាក់ មកកាន់ព្រំដែនកម្ពុជា ដើម្បីធានាថា គ្មាននរណាម្នាក់ ឆ្លងដែនខុសច្បាប់ ចូលប្រទេសខ្លួនបានឡើយ ចំពេលជំងឺកូវីដ-១៩ រីករាលដាល
  25. ៤ ឧសភា ២០២១ អាជ្ញាធរមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋថតចម្លង បែបបទសុំចុះឈ្មោះចាក់វ៉ាក់សាំងឡើយ និងអំពាវនាវពលរដ្ឋទៅទទួលច្បាប់ដើមពីអាជ្ញាធរមូលដ្ឋាន
  26. ៤ ឧសភា ២០២១ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌទាំង១៤ បានសហការជាមួយកងទ័ពជើងគោកយ៉ាងល្អ ក្នុងការដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម។ ជាក់ស្តែងនៅថ្ងៃទី៣-៤ ខែឧសភា, អាជ្ញាធរបានសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ហើយក្នុងចំនួននេះ ក៏បានផ្តល់ជូនទៅកងទ័ពជើងគោក និងអង្គរក្សផងដែរ ដែលពួកគាត់បានបំពេញការងារលើការដឹកបញ្ជូនស្បៀងអាហារទៅចែកប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ គិតមកដល់ពេល នេះ ស្បៀងអាហារជាង ២០ម៉ឺនកញ្ចប់ហើយ ត្រូវបានដឹកជូនដល់ដៃពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងនោះ។
  27. ៤ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី៣-៤ ខែឧសភា អាជ្ញាធរខណ្ឌនីមួយៗ បានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះខណ្ឌមានជ័យចំនូន១៤៧០០គ្រួសារ, ខណ្ឌពោធិ៍សែនជ័យចំនួន១៣៧០០គ្រួសារ, ខណ្ឌសែនសុខចំនួន ១៣០០, ខណ្ឌព្រែកព្នៅចំនួន១០០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន ២០០០គ្រួសារ, ខណ្ឌជ្រោយចង្វារចំនួន ១០០០គ្រួសារ, ខណ្ឌដូនពេញចំនួន៩០០គ្រួសារ, ខណ្ឌ៧មករាចំនួន ១០០០គ្រួសារ, ខណ្ឌទួលគោកចំនួន៨០០គ្រួសារ, ខណ្ឌចំការមនចំនួន៦០០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន ៨០០គ្រួសារ, ខណ្ឌកំបូលចំនួន១២០០គ្រួសារ និងក្រុមការងារចំនួន៥០០។ គួរបញ្ជាក់ថា កងទ័ពជើងគោក ក្រោមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជាង ២០០ នាក់ និងរថយន្តជាង ៦០ គ្រឿង ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
  28. ៤ ឧសភា ២០២១ សមត្ថកិច្ចខេត្តកោះកុង ប្រើតេស្ដរហ័សនៅតាមដងផ្លូវ រកឃើញបុរសម្នាក់វិជ្ជមានជំងឺកូវីដ១៩ ជាអ្នកបើករថយន្ដតាក់ស៉ីពីផ្សារថ្មី ទៅកោះកុង
  29. ៤ ឧសភា ២០២១ របាយការណ៍អ្នកជំងឺកូវីដ១៩៖ រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន 938 នាក់ និងមានអ្នកជាសះស្បើយចំនួន 361 នាក់ ! (ក្នុងនោះទីក្រុងភ្នំពេញច្រើនជាងគេ 608នាក់)ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន938នាក់ទៀត , ជាសះស្បើយ 361នាក់ និងស្លាប់ 01នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 16299នាក់ អ្នកជាសះស្បើយ= 5791នាក់- អ្នកកំពុងព្យាបាល= 10394នាក់- អ្នកស្លាប់= 107នាក់ សូមបងប្អូនប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់សម្តេចតេជោ ហ៊ុនសែន ៣ការពារ , ៣កុំ អោយបានខ្ជាប់ខ្ជួនបំផុត ៕ 
  30. ៤ ឧសភា ២០២១ (ភ្នំពេញ):នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមដំណើរដោយ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលរួមមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និង សង្កាត់កាកាបទី១។
  31. ៤ ឧសភា ២០២១ ភ្នំពេញ ក្រុមគ្រូពេទ្យសម្តេចតេជោបង្ហាញរូបភាពនៅ មណ្ឌលព្យាបាលកម្រិតស្រាលកោះពេជ្រ ការលះបង់កម្លាំងកាយចិត្ត ទោះបីជាដឹងថាជំងឺនេះជាឃាតករលាក់មុខក៏ដោយ ហើយការលះបង់របស់ក្រុមគ្រូពេទ្យគឺជាតម្លៃដ៏ធំធេងសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ។ រូបភាព៖ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ (មណ្ឌលព្យាបាលកម្រិតស្រាលកោះពេជ្រ)
  32. ៤ ឧសភា ២០២១ លោកស្រី Li តំណាងអង្គការសុខភាពពិភពលោក ទទួលបន្ទុក Covid៖ មិនមែនជាពេលវេលាត្រឹមត្រូវទេដែលដកការបិទខ្ទប់ពេលនេះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជាលោកស្រី លី អៃលែន បានព្រមានអំពីការអូសបន្លាយ នៃការរីករាលដាលនៃជំងឺឆ្លងCovid-19 និងបានជំរុញឱ្យមានសាមគ្គីភាព ក្នុងពេលដែលកម្ពុជាកំពុងទប់ស្កាត់ការផ្ទុះជំងឺឆ្លងកូវីដ-១៩ ដែលកំពុងបន្តមានក្នុងសហគមន៍ ដោយមានអ្នកស្លាប់ ៦នាក់ និងអ្នកឆ្លង ៧២៨នាក់ តែក្នុងថ្ងៃទី ២ ខែឧសភា ប៉ុណ្ណោះ។ 
  33. ៤ ឧសភា ២០២១ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់យកខេត្តបន្ទាយមានជ័យបន្ថែមមួយទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
  34. ៤ ឧសភា ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ "គ.ប.ខ." បានអញ្ជើញចូលរួមប្រជុំតាមរយៈ វីដេអូអនឡាញ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ។
  35. ៤ ឧសភា ២០២១ កំពង់ស្ពឺ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ាលីយ៉ុងផាត់ ដែលអ្នកឧកញ៉ា បានឧបត្ថម្ភថវិកាចំនួន 5 ម៉ឺនដុល្លារ ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ covid-19។ សូមជូនពរឯកឧត្តមអ្នកឧកញ៉ា លី យ៉ុង ផាត់ និង ក្រុមគ្រួសារជួបប្រទះនូវសេចក្តីសុខ សេចក្តីចម្រុងចម្រើន ជាពិសេស ចៀសផុតពីជំងឺ covid-19។ សូមអរគុណ!
  36. ៤ ឧសភា ២០២១ Vann Saray  កម្មវិធីឧបត្ថម្ភស្បៀងឃើញសស្រាក់សស្រាំណាស់។ តែក៏នៅមានបងប្អូនខ្លះថាគាត់មិនទាន់បាន។អាជ្ញាធរមូលដ្ឋាន គួរស្រង់ទិន្នន័យឱ្យបានច្បាស់ ហើយគួរមានរបៀបវារៈចែកឱ្យបានច្បាស់លាស់។ ប្រធានភូមិ ប្រធានក្រុម អាចយកទូរស័ព្ទបង្កើតគ្រុបតេឡេក្រាមមើល នរណាមានបញ្ហាអីរាយការណ៍ភ្លាម។ការចន្លោះប្រហោងរឿងផ្តល់អំណោយ អាចមកពីការចន្លោះប្រហោងទិន្នន័យពលរដ្ឋនេះហើយ។ ភូមិខ្លះពីមួយឆ្នាំទៅមួយឆ្នាំមិនដែលឃើញមុខមេភូមិ មេក្រុមទេ? តើគាត់ក្តាប់ទិន្នន័យពលរដ្ឋបានណែនក្នុងដៃទេ?
  37. ៤ ឧសភា ២០២១ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃនេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នឹងចេញសេចក្តីសម្រេចអំពីការបន្តបិទខ្ទប់ «តំបន់ហានិភ័យខ្ពស់» មួយចំនួន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ 
  38. ៤ ឧសភា ២០២១ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះសីហនុ។
  39. ៤ ឧសភា ២០២១ ភ្នំពេញ ក្រសួងព័ត៌មាន មិនអោយចូលយកព័ត៌មាន និងការផ្សាយព័ត៌មានក្នុងតំបន់ហាមឃាត់ បិទខ្ទប់ មន្ទីរពេទ្យរដ្ឋ, ឯកជន , ធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយផ្ទាល់នោះជាដើម អ្នកសារព័ត៌មាន ត្រូវបញ្ឈប់ជាបន្ទាន់ បើនៅបំពាន គឺ ទទួលខុសត្រូវចំពោះមុខច្បាប់ អំពីសកម្មភាព ដេញតាមឡានពេទ្យ រួច Live
  40. ៤ ឧសភា ២០២១ ខេត្តកណ្តាល អាជីវករផ្សារពហុកីឡាដ្ឋានក្រុងតាខ្មៅ ១៨ នាក់ វិជ្ជមានកូវីដ-១៩ មិនទាន់មានការបិទផ្សារនោះទេ
  41. ៤ ឧសភា ២០២១ តាកែវ ចាប់បញ្ជូនបុរសអាជីវករផ្សារអូរឬស្សីម្នាក់ទៅតុលាការ ក្រោយមិនគោរពវិធានការសុខាភិបាល, ធ្វើតេស្តរួច មិនព្រមធ្វើចត្តាឡីស័ក ហើយធ្វើដំណើរទៅស្រុកកំណើតឯខេត្តតាកែវ (ភ្នំពេញ)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ បានចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបញ្ចប់ការព្យាបាលកូវីដ១៩ និងធ្វើចត្តាឡីស័ករួចរាល់រយ:ពេល ១៤ថ្ងៃ ដោយសារបុគ្គលរូបនេះ បានបំពានវិធានការរបស់សុខាភិបាល ពោលបានធ្វើតេស្តរកកូវីដ១៩រួច បែរជាមិនព្រមធ្វើចត្តាឡីស័ក ហើយថែមទាំងធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តតាកែវ។ លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បុគ្គលរូបនេះមានឈ្មោះ ពេជ កុសល បានគេចវេសមិនធ្វើចត្តាឡីស័ក កាល់ពីខែមីនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
  42. ៤ ឧសភា ២០២១ គ្រូពេទ្យកងទ័ពកំពុងប្រតិបត្តិការបន្តក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ.១៩ ដែលជាថ្ងៃទី៤ក្នុងភូមិសាស្រ្តសង្កាត់មួយចំនួនរបស់ខណ្ឌកំបូល រាជធានីភ្នំពេជាតំបន់ដែលមានហានីភ័យខ្ពស់។ ក្នុងគោលបំណងចូលរួមចាក់វ៉ាក់សាំងការពារកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដើម្បីបង្កើតភាពសាំក្នុងខ្លួនរបស់ប្រជាពលរដ្ឋឈានទៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ការចាក់វ៉ាក់កូវីដ-១៩ ដោយចាក់ជូនចំពោះប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើឱ្យទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះតម្រូវឱ្យប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងត្រូវរក្សាគម្លាតសុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អផងដែរ ។
  43. ៤ ឧសភា ២០២១ (កំពង់ឆ្នាំង)៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន នាយកសាលាពលទាហាន យោធភូមិភាគពិសេស បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅសាលាពលទាហាន យោធភូមិភាគពិសេស ក្នុងខេត្តកំពង់ឆ្នាំង។
  44. ៤ ឧសភា ២០២១ ស្វាយរៀង អាជ្ញាធរ បើកផ្សារតាពៅ និងផ្សារតាបឹប ក្នុងក្រុងបាវិតឡើងវិញ ក្រោយគ្មានអ្នកវិជ្ជមានកូវីដ-១៩
  45. ៤ ឧសភា ២០២១ ក្រសួងសុខាភិបាល សម្រេចអនុញ្ញតមន្ទីរពេទ្យឯកជនចំនួន ០៣ មានសិទ្ធទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ ១. មន្ទីរពេទ្យ សង់ត្រាល់ ២. មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ៣. មន្ទីរពហុព្យាបាល វិសាលសុខ
  46. ៤ ឧសភា ២០២១ តាកែវ បុរសម្នាក់អាយុ ៤៥ឆ្នាំបានបាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយសារស្ទះសរសៃឈាមបេះដូង និងមានវិជ្ជមានកូវីដ១៩
  47. ៤ ឧសភា ២០២១ បន្ទាយមានជ័យ ឃាត់ខ្លួនមនុស្ស ១២នាក់ ក្នុងនោះម្ចាស់រថយន្តម្នាក់ ដឹកពលករចំនួន១១នាក់ទៅថៃ តាមច្រក ខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានដើរល្បាតនៅចំណុចចន្លោះភូមិដំណាក់កកោះនិងភូមិល្បើកស្វាយ ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ បានប្រទះឃើញរថយន្ត០១គ្រឿងមានដឹកពលករចំនួន១១នាក់ ក្នុងគោលបំណងឆ្លងដែនទៅប្រទេសថៃ ហើយបានធ្វើការឃាត់រថយន្តនិងមនុស្សយកមកធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក ស្វាយចេក ។
  48. ៤ ឧសភា ២០២១ (ភ្នំពេញ)៖ កម្មការិនីរោងចក្រពីររូបនៅក្នុងខណ្ឌកំបូល បានសារភាពថា ពួកគេពិតជាយល់ច្រឡំលើព័ត៌មានវ៉ាក់សាំង ព្រោះតែព័ត៌មានបំពុលលើបណ្តាញសង្គម ហើយបានរារាំងចិត្តពួកគេមិនឱ្យទទួលវ៉ាក់សាំងនៅគ្រាដំបូង។ក្រោយរងការយាយីខ្លាំងពីជំងឺកូវីដ១៩ អស់រយៈពេលជាងមួយឆ្នាំ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ បានសម្រេចដាក់ចេញផែនការការចាក់វ៉ាក់សាំងជូនពលរដ្ឋជាសេនារីយោដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាលចិននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយទទួលបានជំនួយវ៉ាក់សាំងនេះ កម្ពុជា ក៏បើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ។
  49. ៤ ឧសភា ២០២១ ៤ ខែឧសភា ឆ្នាំ២០២១ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទីពីរ ផ្នែកជំនួញពាណិជ្ជកម្ម បានចោទលោក ហេង សៀ ថា បានលូកលាន់កេរ្តិ៍ខ្មាស់របស់នាងជាញឹកញាប់ពេលនៅក្នុងរថយន្តកាលពី ថ្ងៃ៤ ខែឧសភា ឆ្នាំ២០២១ ហើយអះអាងថា លោក ហេង សៀ ក៏ចង់យកនាងទៅផ្ទះសំណាក់ផងដែរ។ នេះបើតាមពាក្យបណ្តឹង។ នាងបញ្ជាក់ថា នាងបានបើកទ្វារឡានរត់ចេញពីគាត់ ត្រឡប់ទៅផ្ទះ។
  1. ៣ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ប៉ុន្តែតំបន់ប្រឈមខ្លាំងមួយចំនួនអាចនៅបន្តបិទខ្ទប់។
  2. ៣ ឧសភា ២០២១ រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេច ស្ដីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តទៅ ដោយជំនួសនូវវិធានការថ្មីសំដៅបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រខេត្តកណ្តាល។
  3. ៣ ឧសភា ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០២១តទៅ ដោយជំនួសមកវិញនូវវិធានការថ្មី សំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
  4. ៣ ឧសភា ២០២១ ឆ្លងថ្មី 841នាក់ទៀត ជាសះស្បើយ 61នាក់ និងស្លាប់ 04នាក់
  5. ៣ ឧសភា ២០២១ ភ្នំពេញ (525) បន្ទាយមានជ័យ (153) ព្រះសីហនុ (62) កណ្ដាល (33) កំពង់ចាម (21) កំពង់ធំ (15) តាកែវ (9) ត្បូងឃ្មុំ (9) សៀមរាប (7) កំពង់ស្ពឺ (6) ព្រៃវែង (1)
  6. ៣ ឧសភា ២០២១ រហូតដល់ ថ្ងៃទី ៣ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៨៤១នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ #៦១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១៥៣៦១នាក់ ចំនួនសំរាកពេទ្យ #៩៨១៨ និងចំនួនជាសះស្បេីយសរុបកេីន #៥៤៣០នាក់ និង ស្លាប់ថ្មី #៤នាក់ សរុបស្លាប់ #១០៦នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  7. ៣ ឧសភា ២០២១ សម្តេចតេជោ ហ៊ុន សែន ៖ «យើងនឹងចាក់វ៉ាក់សាំង ជូនបងប្អូននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ឱ្យបានរួចរាល់ ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២១នេះ។ គ្រាន់តែពេលនេះ សម្រុកចាក់នៅតំបន់ក្រហមមុនប៉ុណ្ណោះ»។ ប្រភព៖ AKP
  8. ៣ ឧសភា ២០២១ សម្ដេចតេជោ ហ៊ុន សែន ៖ ពុំមានហេតុផលបន្តបិទរាជធានី-ខេត្តទៀតនោះទេក្រោយថ្ងៃទី៥ ឧសភា ប៉ុន្តែអាចបិទតំបន់តូចៗដែលមានហានិភ័យខ្ពស់ប៉ុណ្ណោះ ។
  9. ៣ ឧសភា ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសច្បាស់ៗថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតនោះទេ ពោលអាចនឹងបិទតំបន់តូចៗមួយចំនួនដែលមានហានិភ័យខ្ពស់ លើការឆ្លងជំងឺកូវីដ-១៩តែប៉ុណ្ណោះ។
  10. ៣ ឧសភា ២០២១ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនកងកម្លាំងប្រដាប់អាវុធលើកទី១ចំនួន ៣៥២,៣៣៩នាក់ និងលើកទី២ ចំនួន ២៥៧,២៣៨នាក់ គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ យោងតាមរបាយការណ៍នៅថ្ងៃទី២ ឧសភានេះ
  11. ៣ ឧសភា ២០២១ អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ៣នាក់ ក្នុងនោះនៅស្រុកពញាក្រែក ២នាក់ និងនៅស្រុកក្រូចឆ្មារ ១នាក់នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២១
  12. ៣ ឧសភា ២០២១ ខេត្តសៀមរាប មានករណីមរណភាពម្នាក់ នៅវេលាម៉ោង ៤៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។ អ្នកជំងឺ មានបញ្ហាខូចតម្រងនោមរ៉ាំរ៉ៃ និងមានវិជ្ជមានវីរុសកូវីដ-១៩ ហើយមកពី ភូមិលាបទង ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ។
  13. ៣ ឧសភា ២០២១ ខេត្តបាត់ដំបង, ឌឺនោះឌឺយ៉ាងនេះ ! ពពាក់ពពូន ប្រមូលផ្តុំក្បាលគ្នា មកចូលខារ៉ាអូខេ សេពសារធាតុញៀន សមត្ថកិច្ចឃាត់ខ្លួនបាន២៦នាក់ទាំងយប់ ! ខេត្តបាត់ដំបង, អាជ្ញាធរមូលដ្ឋាន ម្តេចមើលរំលងទីតាំងលួចបើក ខារ៉ាអូខេ និងកន្លែងផ្តល់អោយមនុស្សក្បាលរឹងទៅសេពសារធាតុញៀនចឹង ? ទីបំផុត ! សមត្ថកិច្ចឃាត់មនុស្ស២៦នាក់ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោ អាហារដ្ឋានពិភពថ្មី ករណីប្រមូលម្តុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន  សូមបញ្ជាក់ថា, កម្លាំងការិយាល័យជំនាញនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានចូលរួមជាមួយ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកម្រៀងបានចុះទៅនាំខ្លួនមនុស្សប្រុសស្រីសរុបចំនួន ២៦នាក់ ដែលពួកគេកំពុងប្រមូលម្តុំផឹកស៊ី និងមានការប្រើប្រាស់គ្រឿងញៀនផង យ៉ាងពពាក់ពពូន ក្នុងទីតាំងហាងខារ៉ាអូខេមួយ កន្លែងដែលមានយីហោ (អាហារដ្ឋានពិភពថ្មី) ស្ថិតនៅចំណុចក្រុមទី០១ ភូមិបឹងរាំងស្រុក កម្រៀងខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ២៦នាក់ រួមទាំងម្ចាស់ទីតាំងអ្នកចាត់ចែង និងដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន០១ថង់ ទម្ងន់ ៤,៤៤ ក្រាម រួមទាំងមធ្យោបាយផ្សេងទៀតមួយចំនួន ។ សមត្ថកិច្ចបានរៀបចំបញ្ជូនពួកគេ ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
  14. ៣ ឧសភា ២០២១ ភ្នំពេញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ “ការចាក់វ៉ាក់សាំងកូវីដ-១៩ ” មិនមានការយកលុយទេបើមានបុគ្គលណាទាមទារយកលុយសូមរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់!សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប ការចែកប័ណ្ណចាក់វ៉ាក់សាំង និងចាក់វ៉ាក់សាំងពុំតម្រូវបង់ប្រាក់ទេ ក្នុងករណីមានជនខិលខូចតម្រូវឲ្យបង់ប្រាក់សូមរាយការណ៍មកក្រុមការងារសម្របសម្រួលចាក់វ៉ាក់សាំងដែលនៅតាមទីតាំងឃុំសង្កាត់ ខណ្ឌ និងអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
  15. ៣ ឧសភា ២០២១ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ពីរថ្ងៃចាក់បានជិត ៦ម៉ឺននាក់, បន្ថែមទីតាំងចាក់ដល់ ៦០កន្លែង
  16. ៣ ឧសភា ២០២១ (ភ្នំពេញ)៖ រយៈពេលពីរថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត៦ម៉ឺននាក់។យោងតាមរបាយការណ៍ ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា បានបង្ហាញដែរថា នៅថ្ងៃទី០២ ខែឧសភា ម្សិលមិញនេះ ក្រុមការងារចាក់បាន ៣៣,៦៥៥នាក់ ស្រី ១៧,១៩៣នាក់។ សរុបពីរថ្ងៃចាក់បានចំនួន ៥៧,៣១៣នាក់ ស្រី ២៩,៥០៣នាក់។
  17. ៣ ឧសភា ២០២១ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៣,០៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ១២,៤៧១នាក់ ខណ្ឌកំបូល ចាក់បាន ១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨,៥៩១នាក់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានភាពល្អប្រសើរជាងថ្ងៃទី១។
  18. ៣ ឧសភា ២០២១ លោក ឃួង ស្រេង:  «ចំពោះតំបន់លឿង យើងនៅរក្សាការអនុវត្តវិធានការដដែល ដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំ។ ដោយឡែកសម្រាប់តំបន់លឿងទុំ ត្រូវរក្សានូវបម្រាមដដែល ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត។ អ្វីដែលយើងត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមឲ្យមកនៅទ្រង់ទ្រាយតូចជាងមុន»។
  19. ៣ ឧសភា ២០២១ ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា វិធានបិទខ្ទប់ត្រូវបានអនុវត្តឆ្លើយតបនឹងស្ថានភាព ជាក់ស្តែង នៃវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
  20. ៣ ឧសភា ២០២១ ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកច្បាប់អន្ដរជាតិ កំពុងតែពិនិត្យលទ្ធភាពប្ដឹង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ (lCC) ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជា តិ ទាក់ទងការបិទខ្ទប់ និងបង្អត់អាហារប្រជាពលរដ្ឋ រាប់សែននាក់ នៅទីសក្រុងភ្នំពេញ។លោក ផៃ ស៊ីផាន ៖ វិធានបិទខ្ទប់ត្រូវបានអនុវត្ត ឆ្លើយតបស្ថានភាពជាក់ស្តែង នៃវិធានសុខាភិបាល។ ជាការឆ្លើយទៅនឹង ទណ្ឌិត សម រង្ស៊ី នោះ លោក ផៃ ស៊ីផាន បានបញ្ជាក់តាមហ្វេសប៊ុកផ្ទាល់ខ្លួនថា នៅលើលោកនេះ សេរីភាពត្រូវបានកំណត់ដោយវិធានរដ្ឋបាលនៃច្បាប់ ទោះជានៅប្រទេសណាក៏ដោយ។
  21. ៣ ឧសភា ២០២១ តាកែវ តាកែវ៖នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្មករ កម្មការិនីជាច្រើននាក់ ដែលបម្រើការងារនៅរោងចក្រ នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានអាជ្ញាធរឃាត់រថយន្តដែលដឹកកម្មករ យកទៅធ្វើចត្តាឡីស័ក ទាំងអស់ នៅសាលាបឋមសិក្សាអង្គសឹង្ហ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយ CPC NEWS ដឹងថា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ច រួមមានកម្លាំងនគរបាលស្រុកបាទី កម្លាំងកងរាជអាវុធហត្ថស្រុកបាទី បានឈរនៅគោលដៅមុខរោងចក្រគ្រប់រោងចក្រ ដើម្បីត្រៀមឃាត់រថយន្តដែលដឹកកម្មករ កម្មការិនីរោងចក្រ យកទៅធ្វើចត្តាឡីស័កទាំងអស់ ។ អ្នកដែលរស់នៅភូមិ ឃុំណា ត្រូវទៅធ្វើចត្តាឡីស័កនៅភូមិ ឃុំនោះ ។
  22. ៣ ឧសភា ២០២១ លិខិតថ្លែងអំណរគុណរបស់សម្ដេចតេជោ ជូនចំពោះឧកញ៉ា ៧៤រូប ដែលបានបរិច្ចាគសរុបប្រមាណ ៣២ម៉ឺនដុល្លារ តាមរយៈរដ្ឋបាលរាជធានី។
  23. ៣ ឧសភា ២០២១ (បន្តាយមានជ័យ)៖ យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យសកម្មភាពកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទខ្ទប់តំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្រោយរកឃើញអ្នកវិជ្ជជាបន្តបន្ទាប់ ដែលជាហានិភ័យខ្ពស់ តាមបទបញ្ជាគណៈបញ្ជាការ ឯកភាពខេត្តបន្ទាយមានជ័យ។
  24. ៣ ឧសភា ២០២១ បន្ទាយមានជ័យ៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់គ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ បន្ទាយមានជ័យ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការ ទិសទី១ ខេត្តបន្ទាយមានជ័យ រួមដំណើរដោយ ,ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ សមាជិកក្រុមគ្រួសារទ័ព លើកទី២ នៅតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ។ ក្រុមគ្រួសារកងទ័ព នៃទីបញ្ជាការទិសទី១ ទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសម្តេចតេជោ នាយករដ្ឋមន្រ្តី សំរាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ដែលនេះគឺជាការ គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារកងទ័ព ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដែលជាតម្រូវការចាំបាច់បំផុតសំរាប់ពួកគាត់។
  25. ៣ ឧសភា ២០២១ ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវស្បៀង របស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល ជូនដល់ប្រជាពលរដ្ឋ ចំនួន៣៧៥៦គ្រួសារ ស្ថិតក្នុងតំបន់ក្រហម ចំនួន ៤ភូមិក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ភូមិចំនួន ៤ ក្នុងឃុំបែកចាន ដោយមួយរយៈចុងក្រោយនេះ មានការឆ្លងមេរោគកូវីដ-១៩ ជាបន្តបន្ទាប់ ដែលតួលេខនេះគឺជាតួលេខមួយដ៏គួរឱ្យព្រួយបារម្ភ តម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បានសម្រេចដាក់ភូមិចំនួន ៤ នេះជាតំបន់ក្រហម និងឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់នេះធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
  26. ៣ ឧសភា ២០២១ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យពលរដ្ឋរួមគ្នាជាមួយលោក ដើម្បីប្ដឹងរបបលោក ហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិទាក់ទងការបិទខ្ទប់ បង្អត់អាហារប្រជាពលរដ្ឋរាប់សែននាក់នៅក្នុងរាជធានីភ្នំពេញ...
  27. ៣ ឧសភា ២០២១ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.មឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នីម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមគ្រូពេទ្យវិទ្យាស្ថានចុះប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ.១៩ ទ្រង់ទ្រាយធំ ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិតប្រមាណជា៧០០ នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
  28. ៣ ឧសភា ២០២១ ខេត្តកំពត៖ ថ្ងៃចន្ទ ០៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានណែនាំដល់កម្លាំងការិយាល័យសុខាភិបាល ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារសាមគ្គី ខេត្តកំពត៕
  29. ៣ ឧសភា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥៣នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
  30. ៣ ឧសភា ២០២១ ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិខ្មែរម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ក្នុងនោះទាំងជនជាតិខ្មែរនិងជនជាតិចិន ត្រូវបាននគរបាលនាំយកមកចាត់ការបន្តតាមផ្លូវច្បាប់ ។
  31. ៣ ឧសភា ២០២១ អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩) 
  32. ៣ ឧសភា ២០២១ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩) ហើយអ្នកជំងឺរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យាការងារជាមួយគ្នាចំនួន ២០នាក់បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារក្នុងខេត្តព្រះសីហនុ។ ទង្វើរបស់បុគ្គលខាងលើនេះ គឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងនៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
  33. ៣ ឧសភា ២០២១ លឿងមានសេរី ក្រហមជួបភ័យលឿងទុំក្រៀមក្រំ ប្រយត្ន័ជានិច្ចកុំឲ្យរឿងធំ ជៀសវាង ការប្រមូលផ្តុំ៣កុំ៣ការពារ។
  34. ៣ ឧសភា ២០២១ រថយន្តដឹកអ្នកជំងឺកូវីដ១៩ជាច្រេីនគ្រឿង ចចូលទៅកន្លែងសំរាកព្យាបាលក្នុងស្តាតអូឡាំពិក នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១. ក្រុមគ្រូពេទ្យបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩នេះភាគច្រើនមកពីតំបន់ក្រហម
  35. ៣ ឧសភា ២០២១ ក្រសួងពាណិជ្ជកម្ម កំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយប្រេងឥន្ធនៈនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី០១-១៥ ខែឧសភា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៣,៧៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៣,៣០០រៀល ក្នុង១លីត្រ។
  36. ៣ ឧសភា ២០២១ កំពង់ឆ្នាំង: នៅរសៀលថ្ងៃនេះ ក្រោយពីមានការ តវ៉ា ពីសំណាក់ ប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង លើកគ្នាមករារាំងអាជ្ញាធរមិនឱ្យដឹកសពស្ត្រីម្នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ទៅបូជាកន្លែងផ្សេងវិញ។
  37. ៣ ឧសភា ២០២១ អាស៊ីសេរី  RFA អ្នកជំងឺកូវីដម្នាក់ស្លាប់ ក្រោយមន្ទីរពេទ្យមួយចំនួនបដិសេធព្យាបាល និងទារសេវាថ្លៃ អាស៊ីសេរី មិនទាន់អាចទាក់ទងសាច់ញាតិរបស់ស្ត្រីដែលស្លាប់នេះ បាននៅឡើយទេ។ ប៉ុន្តែសារព័ត៌មានគាំទ្ររដ្ឋាភិបាលហ្វេ្រសញូវ (Fresh News) ចុះផ្សាយនៅថ្ងៃទី៣ ឧសភាដោយស្រង់សម្ដីកូនៗ របស់ស្ត្រីរូបនេះថា ពួកគាត់ និងម្តាយ បានស្នាក់នៅធ្វើការក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី១ ខែឧសភា ម្ដាយរបស់គាត់ មានអាការៈក្ដៅខ្លួន ឈឺក ហត់ ពិបាកដកដង្ហើម និងពិបាកទទួលទានអាហារ។ នៅថ្ងៃដដែលនោះ ពួកគាត់ បាននាំម្តាយទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមួយ ប៉ុន្តែក្រោយពីគ្រូពេទ្យបានសួរនាំ និងដឹងថា ម្ដាយរបស់គាត់មានអាការៈទាក់ទងនឹងកូវីដ១៩ គ្រូពេទ្យ បានបដិសេធក្នុងការព្យាបាល។ស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់ បានស្លាប់ ក្រោយទទួលបានការព្យាបាលយឺតយ៉ាវ ដោយសារមន្ទីរពេទ្យមួយចំនួនក្នុងក្រុងភ្នំពេញ បដិសេធការព្យាបាល និងទាមទារតម្លៃសេវាព្យាបាលថ្លៃខ្ពស់ពេក។ ស្ត្រីរូបនេះមានឈ្មោះ សូ ហៀង អាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅក្នុង ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ។ គាត់បានស្លាប់នៅព្រឹកថ្ងៃទី៣ ខែឧសភា ក្រោយធ្វើដំណើរពីភ្នំពេញ ចូលទៅសម្រាកព្យាបាលក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានមួយថ្ងៃ។ កូនចំនួនពីរនាក់របស់ស្ត្រីដែលស្លាប់នេះ ក៏បានឆ្លងជំងឺកូវីដពីគាត់ដែរ។
  38. ២ ឧសភា ២០២១  អ្នកឆ្លងថ្មី 730 នាក់ ជា169នាក់ និងស្លាប់ 06នាក់ភ្នំពេញ (454) ព្រះសីហនុ (124) កណ្ដាល (107) កំពង់ធំ (14) តាកែវ (11) ព្រៃវែង (6) ត្បូងឃ្មុំ (5) កំពង់ចាម (4) សៀមរាប (2) ស្ទឹងត្រែង (1) ពោធិ៍សាត់ (1) កំពត (1)
  39. ២ ឧសភា ២០២១   នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC រហូតដល់ម៉ោង ១១:៣០ ព្រឹក ថ្ងៃទី ២ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន  ៧៣០នាក់ (ឆ្លងសហគមន៌: ៧២៨ និងនាំចូល: ២) និងមានជាសះស្បេីយ #១៦៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១៤៥២០នាក់ ចំនួនសំរាកពេទ្យ #៩០៤០ និងចំនួនជាសះស្បេីយសរុបកេីន #៥៣៦៩នាក់ និង ស្លាប់ថ្មី #៦នាក់ សរុបស្លាប់ #១០៣នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្តចំនួន 922500 ស្មេីនឹង 54910  ក្នុង១លាន នាក់
  40. ២ ឧសភា ២០២១  ភ្នំពេញ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងរបស់ក្រសួងសុខាភិបាលបានចេញទៅយកអ្នកកើតជំងឺកូវីដ-១៩ ១២១នាក់ទាំងយប់ នៅភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាករួច។
  41. ២ ឧសភា ២០២១  ភ្នំពេញ ៖ អាជីវករ និងប្រជាពលរដ្ឋដែលរស់នៅ "តំបន់លឿងទុំ” និង "តំបន់លឿង” អាចធ្វើដំណើរទៅទិញគ្រឿង បរិភោគ និង អាចលក់ ដូរតាមមធ្យោបាយដឹកជញ្ជូនចល័ត ឬ លក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាក អាជីវកម្ម នៅម៉ោង ២០ (ម្ភៃ) ជាកំហិត ។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ -៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
  42. ២ ឧសភា ២០២១  Khemara Yung ប័ណ្ណថតចម្លងជាច្រេីនត្រូវបានកម្លាំងខ្ញុំប្រមូលបានពីប្រជាជន ហហើយខ្ញុំបញ្ជាឲ្យប្តូរយកប័ណ្ណដេីមជូនពួកគាត់វិញភ្លាមដើម្បីឲ្យពួកគាត់ឆាប់បានចូលចាក់។បើមានកន្លែងហ្វូតូប័ណ្ណនេះចែកចាយ សូមឈប់បន្ទាន់ ឬចង់ឲ្យបិទកន្លែងហ្វូតូកូពីនោះ?
  43. ២ ឧសភា ២០២១  ទិដ្ឋភាពប្រជាពលរដ្ឋមកទទួលការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅតបន់ក្រហមសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១។
  44. ២ ឧសភា ២០២១  ភ្នំពេញ Yang Saing Koma រាស្រ្តត្រូវការតំណាងរាស្រ្តជួយ។ប្រព័ន្ធនយោបាយដឹកនាំប្រទេសកម្ពុជាយេីងដេីរតាមគឺរបបប្រជាធិបតេយ្យដែលប្រជាពលរដ្ឋជាម្ចាស់ប្រទេសជាតិនិងជាម្ចាស់អំណាច។ជារៀងរាល់៥ឆ្នាំម្តងប្រជាពលរដ្ឋបោះឆ្នោតរេីសតំណាងរបស់ខ្លួន(១២៥រូប) ដែលយេីងហៅថាតំណាងរាស្រ្តឬសមាជិកសភាដេីម្បីធ្វេីការដឹកនាំប្រទេសជាតិតាមគោលការណ៍សភានិយម។តំណាងរាស្រ្តបោះឆ្នោតរើសនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីដេីម្បីដឹកនាំមន្រ្តីធ្វេីការបម្រេីប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនិងនៅគ្រប់វិស័យ។
  45. ២ ឧសភា ២០២១  ភ្នំពេញ ចេញគោលការណ៍ថ្មី បើកឲ្យលក់ដូរម្ហូបអាហារចាំបាច់នៅតំបន់លឿង លឿងទុំ ប្រជាពលរដ្ឋរស់នៅ”តំបន់លឿងទុំ” និង “តំបន់លឿង” អាចធ្វើដំណើរទៅទិញគ្រឿងបរិភោគនិងអាចលក់ដូរតាមលំនៅឋានបាន ប៉ុន្តែត្រូវផ្អាកវិញនៅម៉ោង៨យប់ជាកំហិត។
  46. ២ ឧសភា ២០២១  ខេត្ត ដែលរកឃើញអ្នកវិជ្ជមាន មេរោគ #កូវីដ១៩ 🔴 ច្រើនជាងគេ ក្នុងរយៈពេល ២៤ម៉ោង គឺ ខេត្តព្រះសីហនុ! 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ!
  47. ២ ឧសភា ២០២១  ភ្នំពេញ រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង "តំបន់លឿងទុំ" និង "តំបន់លឿង" បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ទាំងអស់ អាចធ្វើដំណើរទៅទិញផលិតផលដូចជា បន្លែផ្លែឈើ ត្រី សាច់ ស៊ុត ជាដើម និងអាចចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនដោយប្រើប្រាស់មធ្យោបាយដឹកជញ្ចូនចល័ត ឬលក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣:០០ទៀបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាកអាជីវកម្មនៅម៉ោង ២០:០០ជាកំហិត។
  48. ២ ឧសភា ២០២១  បន្ទាយមានជយ)ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ កងម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងចម្រុះបំពេញបេសកកម្មប្រតិបត្តិការបិទខ្ទប់(Lock down)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ទៅតំបន់ផ្សេងទៀត
  49. ២ ឧសភា ២០២១  ភ្នំពេញ ថ្ងៃដំបូងនៃយុទ្ធនាការ ចាក់វ៉ាក់សាំងនៅតំបន់ក្រហម ចាក់ជូនពលរដ្ឋបានជាង ២ម៉ឺននាក់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភពីការអត់វ៉ាក់សាំងចាក់ ពីព្រោះរាជរដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ក្នុងខណ្ឌទាំងបួនក្នុងតំបន់ក្រហម ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំព្រួយបារម្ភពីការអត់វ៉ាក់សាំងចាក់ ពីព្រោះរាជរដ្ឋាភិបាលបានផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ក្នុងខណ្ឌទាំងបួនខ ប៉ុន្តែបងប្អូនត្រូវរងចាំដល់វេនរបស់ខ្លួនទើបតែចាក់ ដល់វេនហើយត្រូវទៅចាក់វ៉ាក់សាំង។ ឯកឧត្តម បានបញ្ជាក់ថា ជាគោលការណ៍រាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្មករនិយោជិតមានអាយុពី ១៨ឆ្នាំឡើងក្នុងខណ្ឌទាំងបួនគឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ និង ខណ្ឌកំបូលទាំងអស់គ្នា ប៉ុន្តែការទៅចាក់វ៉ាក់សាំងជៀសវាងគ្មានសណ្ដាប់ធ្នាប់និងតាមវិធានការការពារជំងឺឆ្លងកូវីដ-១៩ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អាជ្ញាធរដែនដីគឺមួយភូមិម្ដងៗ ចំពោះប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរកំណត់ឱ្យទៅចាក់វ៉ាក់សាំងត្រូវបំពេញទម្រង់ចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ បើកម្មករគ្មានអត្តសញ្ញាណប័ណ្ណត្រូវមានសំបុត្រកំណើត ឬ ប័ណ្ឌ ប.ស.ស.ក៏បានដែរ៕
  50. ២ ឧសភា ២០២១  បន្តាយមានជ័យ)យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញអមដំណើរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យសកម្មភាពកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទខ្ទប់តំបន់ក្រហមក្នុងក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្រោយពីរកឃើញអ្នកវិជ្ជមួយចំនួនក្នុងក្រុងប៉ោយប៉ែត។
  51. ២ ឧសភា ២០២១  កំពង់ចាម មិនដល់ ១០ ថ្ងៃផង ខេត្តកំពង់ចាមបិទភូមិអស់ ១៩ ភូមិ មានពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩ ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថាចាប់ពីថ្ងៃទី២៣ខែមេសារហូតដល់ព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះមានភូមិចំនួន ១៩ ហើយបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងនោះមានភូមិមហា ភូមិស្វាយទាប ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ។ ភូមិព្រែកដំបូកក្រោម ភូមិពោធិ៍ ភូមិសន្ទៃ ភូមិច្រស់ ភូមិទ្រាភូមិកំផ្លាក់ និងភូមិមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម។ភូមិកោះតាង៉ោល ភូមិអន្លង់គគីរ ភូមិគងជ័យនិងភូមិថ្មី(ខ) ស្រុកកងមាស។ ភូមិចុង ភូមិសង្កើបភូមិកំពង់ព្រះ ភូមិជើងឆ្នុកភូមិតាំងក្រាំងស្រុកបាធាយ។ របាយការណ៍ដដែលបានបន្តថា ក្រៅពីនេះរដ្ឋបាលខេត្តបានបិទខ្ទប់ឃុំចំនួន៤ផងដែររួមមានឃុំស្តៅ ឃុំរការអារ និងឃុំកងតាណឹង ស្រុកកងមាស និងឃុំ ប្រាំយ៉ាម ស្រុកស្រីសន្ធរ។
  52. ២ ឧសភា ២០២១  កំពង់ចាម បុរសវ័យក្មេងនេះ បានមកព្យាបាលពេទ្យកុសុមៈ រួចត្រឡប់មកផ្ទះវិញមានអាការៈហត់ ក៏បន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម រួចប្រកាសស្លាប់ដោយកូវីដ ១៩
  53. ២ ឧសភា ២០២១  ភ្នំពេញ សូមបងប្អូន នៅក្នុងភូមិខាងក្រោមនេះ៖  ភូមិ ២៣ សង្កាត់ បឹងកក់ទី ១ ខណ្ឌ ទួលគោក  ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ  ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ  ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ  ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ  ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ! សូមបងប្អូននៅក្នុងភូមិខាងលើនេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទៅលេខ ១១៥! សូមអរគុណ!
  54. ២ ឧសភា ២០២១  ខេត្តបន្ទាយមានជ័យ  រកឃើញអ្នកផ្ទុកកូវីដចំនួន៣១៨នាក់ហើយ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ មានអ្នកផ្ទុកកូវីដ១៩ មានចំនួន៣១៨នាក់ ក្នុងនោះស្រី១១៦នាក់ ហើយភាគច្រើនគឺជាជនជាតិឥណ្ឌូនេស៊ី នេះបើគិតត្រឹមរហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ថា ខេត្តបន្ទាយមានជ័យ អ្នកផ្ទុកកូវីដ១៩ មានចំនួន៣១៨នាក់ ក្នុងនោះស្រី១១៦នាក់ (ឆ្លងក្នុងសហគមន៍ មានចំនួន៣១៤នាក់ ក្នុងនោះស្រី១១២នាក់ និងពលករចំនួន៤នាក់ ក្នុងនោះស្រី២នាក់) ។ ហើយអ្នកដែលផ្ទុកកូវីដ១៩ដែលឆ្លងក្នុងសហគមន៍ គឺភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី ចិន ថៃ ឡាវ និងខ្មែរ ដែលរស់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
  55. ២ ឧសភា ២០២១  ខេត្តកណ្តាល យកវិទ្យាល័យនៅស្រុកកណ្តាលស្ទឹង មានអគារពីរខ្នង ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩
  56. ២ ឧសភា ២០២១  ខេត្តកណ្តាល រកឃើញបុរសម្នាក់វិជ្ជមានកូវីដនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, អាជ្ញាធរអំពាវនាវអ្នកពាក់ព័ន្ធប្រញាប់មកយកសំណាក
  57. ២ ឧសភា ២០២១  កំពង់ចាម អាជ្ញាធររកឃើញកម្មការិនី៦៧នាក់ នៅរោងចក្រខាលីនតុន ស្រុកជើងព្រៃ ដែលប៉ះពាល់ជាមួយប្រពន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
  58. ២ ឧសភា ២០២១  ខេត្តតាកែវ អាជ្ញាធរខេត្តតាកែវ សម្រេចបិទខ្ទប់មួយផ្នែកនៃភូមិត្រាំខ្នា និងមួយផ្នែកនៃភូមិត្រពាំងឫស្សី នៃឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
  59. ២ ឧសភា ២០២១  ភ្នំពេញ ដំណឹងបន្ទាន់ ! បុគ្គលិកផ្នែកត្រី នៃតំបន់អាហារស្រស់ ២នាក់ ក្នុងផ្សារម៉ាក្រូ មានវិជ្ជមានកូវីដ-១៩ សូមអ្នកប៉ះពាល់រឺសង្ស័យ តាមដានសុខភាពរបស់ខ្លួន។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅដើរផ្សារ និងអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅ #ផ្សារម៉ាក្រូ (#Makro) សាខាភ្នំពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២១ ដោយមាន #អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងនេះ ខាងផ្នែកត្រី នៃតំបន់អាហារស្រស់។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
  60. ២ ឧសភា ២០២១  រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៥៤នាក់ ដែលទើបរកឃើញថ្មី
  61. ២ ឧសភា ២០២១  ភ្នំពេញ Khuong Sreng នារសៀលថ្ងៃអាទិត្យនេះ ខ្ញុំបានចុះពិនិត្យទីតាំងស្ដុកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម និងត្រួតពិនិត្យមើលគោលដៅសំខាន់ៗក្នុងតំបន់ក្រហម។
  62. ២ ឧសភា ២០២១  ភ្នំពេញ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលទៅទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ឃ្មួញ ដែលមានទីតាំងស្ថិតនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ ទៅចាក់វ៉ាក់សាំងលើកទី២ នៅទីតាំងខាងលើនេះ នៅក្នុងលេខរៀងទី ៤៨សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
  63. ២ ឧសភា ២០២១  ភ្នំពេញ ឯកឧត្តម ឌី វីជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់ឱ្យក្រុមការងារនាំយកអំណោយទៅផ្តល់ជូនរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីចែកជូនដល់កងកម្លាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
  64. ២ ឧសភា ២០២១  ភ្នំពេញ អាជ្ញាធររាជធានីផ្តល់ស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់បានជិត១៥ម៉ឺនគ្រួសារ
  65. ២ ឧសភា ២០២១  ភ្នំពេញ បងប្អូនប្រជាពលរដ្ឋ ចំនួន ៤០០គ្រួសារ និង បងប្អូនអ្នករត់ម៉ូតូឌុប អ្នករើសអេតចាយ និងជនអនាថា មួយចំនួនទៀត ទទួលបានអំណាយដ៏ថ្លៃថ្លា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ...
  66. ២ ឧសភា ២០២១  ខេត្តស្វាយរៀង៖ យោងតាមអាខោនហ្វេសបុករបស់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថាកាលពីថ្ងៃសៅរ៍ ៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ វេលា ម៉ោង៤និង៣០នាទីរសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ មានអាស័យដ្ឋាននៅភូមិព្រៃផ្ដៅ១  ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡីស័ក ដោយទទួលជោគជ័យ។
  67. ២ ឧសភា ២០២១  ប៉ៃលិន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានបន្តដឹកនាំមន្ត្រីជំនាញ និងកងកម្លាំង ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចុះបាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារចំនួន ៣ ក្នុង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 
  68. ២ ឧសភា ២០២១  កំពង់ចាម រដ្ឋបាលស្រុកជើងព្រៃ បង្ហាញអត្តសញ្ញាណកម្មការិនីចំនួន ៦៧នាក់ នៅរោងចក្រខាលីនតុន ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលប៉ះពាល់ជាមួយ ប្រពន្ធអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩
  69. ២ ឧសភា ២០២១  ខេត្តកំពង់ចាម ៖ កាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រោមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ  បាន  ឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់ លួចបើកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់ លុយតាមទូរទស្សន៍ ដែលមានទីតាំងនៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណ:ដែលរាជធានី ខេត្តត្រូវបានរឹតត្បិតហាមឃាត់ដាច់ខាតការប្រមូលផ្តុំមនុស្ស ក្នុងកាលៈទេសៈប្រទេសស្ថិតក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ។
  70. ២ ឧសភា ២០២១  ក្រុងព្រះសីហនុ ព្រះសីហនុ៖  កាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១  សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមនុស្ស៣នាក់ ដាក់ពន្ធនាគារ  ក្រោមបទចោទ «ការរារាំងដល់ការអនុវត្តវិធានការ»។ នេះបើតាមមន្ដ្រីតុលាការ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ មនុស្សទាំង៣នាក់ ដែលត្រូវតុលាការឃុំខ្លួននោះរួមមាន៖* ទី១៖ ឈ្មោះ វ៉ា ជាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមេកាសំណង់ ទីកន្លែងកំណើតនៅភូមិបឹងកែក ឃុំរុកស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅបណ្តោះអាសន្ននៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
  71. ២ ឧសភា ២០២១  ខេត្តស្វាយរៀង អំណោយលោក ឌី វិជ្ជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានប្រគល់ជូនដល់កម្លាំងទាំង៣ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក និងកម្លាំងការពារព្រំដែនក្នុងខេត្តស្វាយរៀង
  72. ២ ឧសភា ២០២១  ខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ដាក់ចេញវិធានការរដ្ឋបាល ផ្អាកការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទជាបណ្តោះអាសន្ន។
  73. ២ ឧសភា ២០២១  កំពង់ស្ពឺ អាជីវករផ្សារត្រាំខ្នារ ៥នាក់ រកឃើញវិជ្ជមានជំងឺកូវីដ ១៩ ក្រោយពីអាជ្ញាធរប្រកាសបិទផ្សារ ចំនួន ១៤ថ្ងៃ។
  74. ២ ឧសភា ២០២១  ភ្នំពេញ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ «ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ជាយុទ្ធនាការដ៏ក្តៅគគុកមួយរបស់រាជរដ្ឋាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងទប់ទល់នឹងកូវីដ១៩»
  75. ១ ឧសភា ២០២១ រកឃើញអ្នកឆ្លងថ្មី 388នាក់ទៀត ជាសះស្បើយ 48នាក់ និងស្លាប់ 03នាក់ ករណីឆ្លងសហគមន៍ 387 នាក់  អ្នកដំណើរពីបរទេស 01 នាក់ ភ្នំពេញ (331) បន្ទាយមានជ័យ (35) ព្រៃវែង (កណ្ដាល (4) កំពង់ស្ពឺ (3) តាកែវ (2) កំពង់ចាម (2) សៀមរាប (1) ស្វាយរៀង (1)  គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១   អ្នកឆ្លងសរុប= 13790 នាក់ អ្នកជាសះស្បើយ= 5200 នាក់ អ្នកកំពុងព្យាបាល= 8487 នាក់ អ្នកស្លាប់= 96 នាក់
  76. ១ ឧសភា ២០២១ រាជធានីភ្នំពេញ រកឃើញវិជ្ជមាន ៣៧នាក់ ក្នុងចំណោម ១០០២ នាក់ ក្នុងតំបន់ក្រហម សង្កាត់ស្ទឹងមានជ័យ៣ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១ ឧសភា ឆ្នាំ ២០២១នេះ។ចំពោះបងប្អូនដែលមិនទាន់បានមកយកសំណាកសូមអញ្ជើញមកយកសំណាកក្រុមគ្រូពេទ្យរបស់យើងរងចាំទទួលបងប្អូននៅទីតាំងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
  77. ១ ឧសភា ២០២១ រហូតដល់ ថ្ងៃទី ១ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៨៨នាក់ (ឆ្លងសហគមន៌: ៣៨៧ និងនាំចូល: ១) និងមានជាសះស្បេីយ #៤៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១៣៧៩០នាក់ ចំនួនសំរាកពេទ្យ #៨៤៨៧និងចំនួនជាសះស្បេីយសរុបកេីន #៥២០០នាក់ និង ស្លាប់ថ្មី #៣នាក់ សរុបស្លាប់ #៩៦នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុង សហគមន៍ហេីយនិងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
  78. ១ ឧសភា ២០២១ សូមជម្រាបជូន បងប្អូនដែលរស់នៅ ក្នុងតំបន់ក្រហម មុនពេលទៅ ចាក់វ៉ាក់សាំង សូមទៅចុះឈ្មោះ និងសុំលិខិត នៅផ្ទះមេភូមិ ដែលយើងរស់នៅ « ត្រូវមាន អត្តសញ្ញាណប័ណ្ណ កូពី មួយសន្លឹក និងលេខទូរស័ព្ទ » .. ក្នុងករណី អស់ក្រដាស សូមមេត្តារងចាំ ដោយស្ងប់ស្ងាត់ ក្រុមការងារ កំពុងបន្តដោះស្រាយ ឲ្យបានចាក់គ្រប់គ្នា។
  79. ១ ឧសភា ២០២១ អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យបិទភូមិព្រែកដំបូកក្រោម ស្រុកស្រីសន្ធរ ក្រោយមានពលរដ្ឋឆ្លងកូវីដ១៩
  80. ១ ឧសភា ២០២១ អ្នកស្លាប់ក្នុងតំបន់លឿងទុំ ក៏តម្រូវឲ្យគ្រូពេទ្យពិនិត្យសំណាកសិនមុនពេលរៀបចំប្រារព្ធពិធីបុណ្យ
  81. ១ ឧសភា ២០២១ រដ្ឋបាលខណ្ឌសែនសុខ បានច្រានចោលខ្លឹមសារខុសពីការពិត បង្ហោះតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយមានគណនីហ្វេសប៊ុកឈ្មោះ «អ្នកស្រែមិនប្តូរចិត្តថ្មី» បានបង្ហោះសារជាវីឌីអូ ដោយភ្ជាប់មកជាមួយរូបភាពរបស់លោក វឿន ទិត ដែលស្នាក់នៅបន្ទប់ជួល ក្រុមទី១ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ដែលមានខ្លឹមសារថា «អ្នកនៅក្នុងបន្ទប់ជួល ត្រូវបានបិតខ្ទប់២០ថ្ងៃហើយ និងត្រូវបន្ត១៤ថ្ងៃទៀត ដាច់ស្បៀងហើយ។
  82. ១ ឧសភា ២០២១ ឥណ្ឌា៖ ឥណ្ឌាកំពុងស្ថិតក្នុងភាពបាត់ម្ចាស់ការ Lost control រឿងគ្រប់គ្រងកូវីដ ដែលប្រទេសនានាកំពុងព្រួយបារម្ភ។ ប្រទេសមានតែ ៥ ដែលជោគជ័យកន្លងមកក្នុងវិស័យសុខាភិបាលប្រឆាំងកូវីដ គឺរកឃើញវិធី ញែកមេរោគកូវីដ ផលិតថ្នាំវ៉ាក់សាំង ព្យាបាលកូវីដ (Covid Virus Isolation) ដែលមាន ប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសថៃ , អាមេរិក និង ប្រទេសឥណ្ឌា។ ឥណ្ឌាគ្រោងចល័តគ្រូពេទ្យ ៣០ លាននាក់ និង មន្ទីរពិសោធន៍ ៥២ ស្ថាបន អ្នកវិទ្យាសាស្រ្ត ៣,៥០០ នាក់ ចុះចាក់វ៉ាក់សាំងក្នុង ឆមាសទី ១ ឆ្នាំ ២០២១ នេះ តែ ខែនេះ កូវីដផ្ទូះឡើងមក វាក់សាំងចាក់មិនត្រូវ !! ចំណែក ឧបករណ៍តេស្តទំនងគ្មានប្រសិទ្ធិភាព ហើយថ្ងៃទី ១៩ មេសា ២០២១ នេះ ចិនជួយឧបករណ៍តេស្តចំនួន ៦៥ ម៉ឺនឈុត ហើយឥណ្ឌាទុកចោលទៅវិញ ព្រោះប្រសិទ្ធិភាព Accuracy បានតែ ៥,៤% ចំណុចនេះមានន័យថា មេរោគបំលែងថ្មីឥណ្ឌា ឆ្លងផុតរាដាចាប់កូវីដ ៕
  83. ១ ឧសភា ២០២១ កុលាបក្រហមមេភូមិសង្កាត់ស្ទឹងមានជ័យ៣មួយចំនួនហាមកូ អំណោយរបស់រាជរដ្ឋាភិបាលចែកអ្នកកំពុងខ្វះខាត កុំអ្នកទទួលមុខអាដែលៗពេក ! បើផ្ទុះការបោះបោរណាមួយ កុំសង្ឃឹមថាពូមីងឯងរួចខ្លួនអោយសោះ
  84. ១ ឧសភា ២០២១ ពលរដ្ឋបុកទៅចាក់វ៉ាក់សាំងច្រើនពេក មន្រ្តីសុខាភិបាលចេញសារបន្ទាន់មួយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងកូវីដ ១៩ បានចេញសារបន្ទាន់មួយ ក្រើនរំលឹកពលរដ្ឋដែលសម្រុកចាក់វ៉ាក់សាំងចៀសវាង ការបុកមកបញ្ច្រៀតគ្នានាំហានិភ័យនៃការឆ្លងរាលដាល។ ខណ្ឌចំនួន៤នៅតំបន់ក្រហម រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានពលរដ្ឋសម្រុកមកកកុញនៅថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅព្រឹកមិញនេះ។
  85. ១ ឧសភា ២០២១ លើកដំបូង ក្រុងប៉ោយប៉ែត ឈានដល់ការកំណត់ជាតំបន់ក្រហម មានការឆ្លងកូវីដធ្ងន់ធ្ងររដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០១ ខែឧសភានេះ បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។ការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ធ្វើឡើងនៅទីតាំងផ្លូវស្ថានីយប្រេងឥន្ធនៈ TOTAL ពីផ្លូវជាតិលេខ ៥ មកទលនឹងផ្សារប៉ោយប៉ែតថ្មីផ្នែកខាងត្បូង និងផ្លូវទី១ និងផ្លូវទី២ ផ្នែកខាងជើងស្ថានីយប្រេងឥន្ធនៈ PTT ភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ទីតាំងមួយកន្លែងទៀត គឺផ្លូវដើមពុទ្រា ចាប់ពីកែងខាងលិខផ្លូវចូលវត្តស្រះត្រាចឆ្ពោះទៅទិសខាងលិចរហូតដល់ផ្លូវបំបែកចូលទៅកាស៊ីណូហ្គោឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
  86. ១ ឧសភា ២០២១ គិតត្រឹមថ្ងៃទី០១ខែឧសភាឆ្នាំ២០២១ អំណោយចំនួន ៣៨.៥០០កញ្ចប់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចែកជូនដល់ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ស្ថិតក្នុងតំបន់ក្រហមនៃវិធានការណ៍បិទខ្ទប់ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ សូមមេត្តាកុំចេញក្រៅផ្ទះ !
  87. ១ ឧសភា ២០២១ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែឧសភានេះ បានផ្ញើសារជូនដល់កម្មករនិយោជិត ដែលរស់នៅតំបន់ក្រហម គប្បីទៅចុះឈ្មោះជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ជាមុនសិន និងកុំព្រួយបារម្ភពីការមិនបានចាក់វ៉ាក់សាំង ព្រោះថា កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនគ្រប់ៗគ្នា។
  88. ១ ឧសភា ២០២១ ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញា អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២៤ នាក់ ដែលទើបរកឃើញថ្មី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលភាគច្រើន នៅក្នុងសង្កាត់លេខ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំបិតត្រាង ស្រុកព្រៃនប់។នៅថ្ងៃទី០១ ខែឧសភា ដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតឱ្យរោងចក្រ ចំនួន៣ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ុផ្អាកសកម្មភាព ជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជម្ងឺកូវីដ-១៩ ដែលរួមមាន រោងចក្រជាំងសាន រោងចក្រ TGH Cambodia និងរោងចក្រ Nature Flooring មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាង ខេត្តព្រះសីហនុ
  89. ១ ឧសភា ២០២១ អាជ្ញាធររាជធានីភ្នំពេញបានបង្ហាញរបាយការណ៍ចំនួនអ្នកឆ្លងនៅថ្ងៃនេះ យោងតាមលទ្ធផលវិភាគកាលពីថ្ងៃ ៣០ មេសា ២០២១។ បើមើលតាមអត្តសញ្ញានជនរងគ្រោះ គឺរស់នៅខណ្ឌចំនួន ១២ លើកលែងតែខណ្ឌពីរប៉ុណ្ណះ មិនរកឃើញអ្នកឆ្លងមួយករណី។ខណ្ឌទាំងពីរនោះគឺខណ្ឌកំបូល និងខណ្ឌបឹងកេងកង។ ករណីឆ្លងភាគច្រើនគឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ និងខណ្ឌឫស្សីកែវ។ ដោយឡែកខណ្ឌចំការមន បើទោះបីមានអ្នកឆ្លង តែមានតែមួយករណីប៉ុណ្ណោះ៕
  90. ១ ឧសភា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតអោយមានស្តង់ ១២កន្លែង លក់បន្លែ សាច់ និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅតំបន់លឿង និងតំបន់លឿងទុំ។
  91. ១ ឧសភា ២០២១ រដ្ឋបាលខណ្ឌមានជ័យ បន្តនាំអំណោយផ្តល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាត ចំនួន ១៣៨គ្រួសារ នៅបន្ទប់ជួល កំពុងធ្វើចត្តាឡីស័កនិងបិទខ្ទប់ នៅភូមិដំណាក់ធំ៣ សង្កាត់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញនាយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមានជីវភាពខ្វះខាតចំនួន ១៣៨គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅតំបន់ក្រហម នៃតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
  92. ១ ឧសភា ២០២១  ក្រុមគ្រូពេទ្យយោធា នឹងចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋ រស់នៅតំបន់ក្រហម នៅទីតាំង៤៤កន្លែង ក្នុងខណ្ឌ៤ ចាប់ពីថ្ងៃទី១ឧសភាតទៅ ដោយឡែករោងចក្រ៤០កន្លែងក្នុងខេត្តកណ្តាលក៏នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីផងដែរ៕
  93. ១ ឧសភា ២០២១  រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង " តំបន់លឿងទុំ "និង " តំបន់លឿង " នៃភូមិសាស្ដ្ររាជធានីភ្នំពេញ។ សម្រាប់ " តំបន់ក្រហម " ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ " តំបន់លឿងទុំ " និង " តំបន់លឿង " រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់អាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្ដែត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងអំឡុងពេលបិទខ្ទប់។
  94. ១ ឧសភា ២០២១  រដ្ឋបាលខេត្ត សម្រេចកំណត់ភូមិសាស្ដ្រភូមិបាលិលេយ្យ១ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា «តំបន់ក្រហម» ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
  95. ១ ឧសភា ២០២១  រដ្ឋបាលខេត្តសៀមរាប បិទខ្ទប់ភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង និង ករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៣នាក់ សរុប ៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១
  96. ១ ឧសភា ២០២១  រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈនេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីបន្ថែម ចំនួន៣នាក់ សរុប៤នាក់ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ដែលជាគ្រួសារតែមួយ និងបានធ្វើដំណើរមកពីខេត្តព្រះសីហនុ មកដល់ព្រំប្រទល់ខេត្តសៀមរាប-ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង)នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែពួកគេទាំងនេះបានផ្តល់ព័ត៌មានដល់ក្រុមការងារនៅទីនោះ ថាមកពីខេត្តកំពង់ស្ពឺ។
  97. ១ ឧសភា ២០២១  អាជ្ញាធរខណ្ឌមានជ័យ បន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់ប្រជាជាពលរដ្ឋចំនួន ៤.០០០គ្រួសារ នៅតាមខ្នងផ្ទះ បន្ទប់ផ្ទះជួល ដែលកំពុងធ្វើចត្តាឡីស័ក និងបិទខ្ទប់ នៅសង្កាត់បឹងទំពន់ទី២ សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
  98. ១ ឧសភា ២០២១  កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ (SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋចំនួន ០៦ទីតាំងសរុបចំនួន ៤,៣៧៧នាក់(ប្រុសចំនួន ២,០០៧នាក់,ស្រីចំនួន ២,៣៧០នាក់)
  99. ១ ឧសភា ២០២១  ភ្នំពេញ ៖ នៅថ្ងៃទី១ ខែឧសភាឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជេីញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីត -១៩ (SINOPHARM)ដូសទី១ ដែលកងពលតូចលេខ៧០ ទទួលបន្ទុករៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទាំង ៦ទីតាំងដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ សូមជម្រាបថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(SINOPHARM)ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ ទីតាំង នេះ មានដូចជា៖ ១,សង្កាត់ស្ទឹងមានជ័យ១(សាលាបឋមសិក្សាសឡា) ២, សង្កាត់ស្ទឹងមានជ័យ២(សាលាបឋមសិក្សាស្ទឹងមានជ័យ) ៣,សង្កាត់ស្ទឹងមានជ័យ៣(បុរីលឹង ឈាងហាក់) ៤,សង្កាត់ចោមចៅ១(រោងចក្រSUNTEX ផ្លូវវេងស្រេង) ៥,សង្កាត់ចោមចៅ២(សាលាបឋមសិក្សាគោកបញ្ជាន់) ៦,សង្កាត់ចោមចៅ៣(ទីបញ្ជាការកងពលតូចលេខ៧០)៕
  100. ១ ឧសភា ២០២១  ឡានពេទ្យចូលយកអ្នកវិជ្ជមាន ឆ្លងជំងឺកូវីដ-19 ចំនួន ១២១នាក់ នៅប្លុកផ្លូវរថភ្លើង ម្តុំវត្តនាគវ័ន្ត ក្នុងសង្កាត់បឹងកក់ ខណ្ឌទួលគោក នាយប់ថ្ងៃទី០១ ឧសភា
  101. ១ ឧសភា ២០២១  ខេត្តពោធិ៍សាត់ថ្ងៃនេះ វិជ្ជមានកូវីដ១៩ មួយនាក់ នៅ ចត្តាឡីស័កការដ្ឋានទី១០ ឈើតុំ,មិនមែនជាករណីផ្ទុះសហគមន៍ទេ។
  102. ១ ឧសភា ២០២១  (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៣៣៩,៦៧៩នាក់។ * ក្រសួងសុខាភិបាល ចាក់បានចំនួន៖ ១,០៤៥,១៣៦   នាក់។ * ក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៩៤,៥៤៣នាក់។ * សរុបចំនួន៖ ១,៣៣៩,៦៧៩នាក់ (គិតថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១)។
  103. ១ ឧសភា ២០២១  លោក ហាស់ ឆេន បានបញ្ជាក់ថា បើអាជីវកណាមិនទៅយកសំណាក ដែលមិនមានឯកសារបញ្ជាក់ថា បានយកសំណាកត្រឹមត្រូវនោះនៅពេលបើកផ្សារវិញ គណៈកម្មការផ្សារមិនឱ្យចូលលក់វិញទេ។
  1. ៣០ មេសា ២០២១ កម្ពុជា ថ្ងៃទី30 ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងថ្មី 761នាក់ ជាសះស្បើយ 166នាក់ និងស្លាប់ 02នាក់ ករណីឆ្លងសហគមន៍ 760 នាក់ អ្នកដំណើរពីបរទេស 01 នាក់ អ្នកឆ្លងសរុប= 13402 នាក់ អ្នកជាសះស្បើយ= 5152 នាក់ អ្នកកំពុងព្យាបាល= 8150 នាក់ អ្នកស្លាប់= 93 នាក់។ ជា 166នាក់ និងស្លាប់ 02នាក់ ករណីឆ្លងសហគមន៍ 760 នាក់ អ្នកដំណើរ01 នាក់ ភ្នំពេញ (408) កណ្ដាល (144) ព្រះសីហនុ (83) បន្ទាយមានជ័យ (67) តាកែវ (15) សៀមរាប (14) កំពង់ស្ពឺ (13) កំពង់ចាម (6) ត្បូងឃ្មុំ (5) ព្រៃវែង (3) កំពង់ធំ (1) កោះកុង (1)
  2. ៣០ មេសា ២០២១ រដ្ឋបាលខណ្ឌមានជ័យ បន្តនាំអំណោយផ្តល់ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាត ចំនួន ១៣៨គ្រួសារ នៅបន្ទប់ជួល កំពុងធ្វើចត្តាឡីស័កនិងបិទខ្ទប់ នៅភូមិដំណាក់ធំ៣ សង្កាត់សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញនាយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមានជីវភាពខ្វះខាតចំនួន ១៣៨គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ នៅតំបន់ក្រហម នៃតំបន់បិទខ្ទប់ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
  3. ៣០ មេសា ២០២១ ក្រុមគ្រូពេទ្យយោធា នឹងចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋ រស់នៅតំបន់ក្រហម នៅទីតាំង៤៤កន្លែង ក្នុងខណ្ឌ៤ ចាប់ពីថ្ងៃទី១ឧសភាតទៅ ដោយឡែករោងចក្រ៤០កន្លែងក្នុងខេត្តកណ្តាលក៏នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីផងដែរ៕
  4. ៣០ មេសា ២០២១ ភ្នំពេញ ក្រុមចុងភៅ កំពុងមមាញឹកធ្វើម្ហូបអាហារជូនកងកម្លាំងរបស់អគ្គស្នងការនគរបាលជាតិ ដែលប្រចាំការនៅតំបន់ក្រហម ប្រមាណ ២០០នាក់
  5. ៣០ មេសា ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក១៩ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា «វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ១លានដូស នឹងមកដល់កម្ពុជាបន្ថែមទៀត នៅពាក់កណ្តាល ខែឧសភា ដែលជាការបញ្ជារទិញរបស់រាជរដ្ឋាភិបាលកម្ពុជា»។
  6. ៣០ មេសា ២០២១ មានខេត្ត ចំនួន០៣ ហើយព្រឹកនេះបានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩  #ខេត្តកំពង់ស្ពឺ ចំនួន ១២នាក់ #ខេត្តសៀមរាប ចំនួន ១៥នាក់ #ខេត្តកំពង់ចាម ចំនួន ០៦នាក់
  7. ៣០ មេសា ២០២១ «តំបន់ក្រហម» អ្នកសារព័ត៌មាន ក៏ត្រូវបានហាមឃាត់ការធ្វើដំណើរ ដែរ
  8. ៣០ មេសា ២០២១ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឈរជើងសហការក្រោមភ្លៀងតាមគោលដៅដើម្បីអនុវត្តបិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
  9. ៣០ មេសា ២០២១ ក្រសួងការពារជាតិ បានបង្ហាញគម្រោងផែនការលម្អិត នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ យុទ្ធនាការនេះ ត្រូវបានបើកនៅថ្ងៃទី៣០ ខែមេសានេះ ហើយនឹងចាប់ផ្តើមចាក់ជូនពលរដ្ឋចាប់ពីថ្ងៃទី០១ ខែឧសភា តទៅ
  10. ៣០ មេសា ២០២១ រកឃើញ អ្នកវិជ្ជមាន មេរោគ#កូវីដ១៩ នៅ ខណ្ឌពោធិ៍សែនជ័យ ច្រើនជាងគេ ក្នុងរយៈពេល ២៤ ម៉ោង!
  11. ៣០ មេសា ២០២១ ខេត្តកណ្ដាល ៖ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ដោយសារតែមានការឆ្លងរាលដាលខ្លាំងដោយសារជំងឺ COVID-19 គួរឲ្យព្រួយបារម្ភនោះ អាជ្ញាធរខេត្តកណ្ដាល បានកំណត់ភូមិចំនួន៥ និងផ្សារចំនួន១ នៅក្នុងស្រុកអង្គស្នួល ជាតំបន់ក្រហម និងលឿងទុំ ហើយត្រូវបានបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះ និងអាជីវករបន្តការលក់ដូរឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង និងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះ។ភូមិចំនួន៥ និងផ្សារ១ នៅស្រុកអង្គស្នួល កំណត់ជាតំបន់ក្រហមនិងលឿងទុំ ត្រូវបានបិទខ្ទប់តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងដែលត្រូវបានកំណត់ជាតំបន់ក្រហម និងលឿងទុំ ព្រោះតែទទួលរងនូវការញាំញីដោយសារតែជំងឹ COVID-19 ហើយត្រូវបានអាជ្ញាធរ សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ននោះរួមមាន ៖ ១-ភូមិស្វាយជ្រុំ ២-ភូមិគម្ពោធស្បូវ ៣-ភូមិត្នោតម្តើម ៤-ភូមិអណ្តូង ៥-ភូមិចក និង៦-ផ្សារបែកចាន ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងាររបស់ខេត្តកណ្ដាល និងស្រុកអង្គស្នួល ក៏បានរកឃើញអ្នកវិជ្ជមានជំងឺ COVID-19 ជាច្រើនផងដែរ ជាពិសេសក្រុមកម្មករ កម្មការិនីរោងចក្រ នៅតំបន់ខាងលើនេះតែម្ដង។
  12. ៣០ មេសា ២០២១ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ "យើងផ្តល់អាទិភាពទៅតាមការជាក់ស្តែងដល់បងប្អូនប្រជាពលរដ្ឋដែលដាច់ស្បៀងពិតប្រាកដ ដោយមិនបែងចែកតាមកាលវិភាគរបស់រដ្ឋបាលរាជធានីភ្នំពេញដែលគ្រោងនឹងចែកតាមតំបន់នេះមុន និងតំបន់នោះមុន ទៀតទេ។ ហេតុដូច្នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ សូមអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ក្រហម ដែលកំពុងស្ថិតក្នុងការបិទខ្ទប់តឹងរ៉ឹង និងសូមអត់ធ្មត់បន្តិច ហើយរដ្ឋបាលរាជធានីភ្នំពេញធានាថា នឹងផ្តល់ស្បៀងឱ្យបានគ្រប់ៗគ្នា"។
  13. ៣០ មេសា ២០២១ Sokheng Va នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្រេចបើកដំណើរការចេញ-ចូលឡើងវិញ នៅសង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប ហើយកម្លាំងយេីងនាំគ្នា រៀបចំ រុះរើសម្ភារៈ ចូលបន្ទាយវិញដែរ ។ 
  14. ៣០ មេសា ២០២១ កំពង់ស្ពឺ រដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន នៅទីតាំងភូមិត្នោតជ្រុំ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
  15. ៣០ មេសា ២០២១ ( តាកែវ )៖នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ របស់មន្ទីរសុខាភិបាលខេត្តតាកែវ បានទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជាលើកទី២ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ទូទាំងខេត្តតាកែវ ដែល ប្រព្រឹត្តទៅ នៅមណ្ឌលសុខភាព ចាក់វ៉ាក់សាំង ទាំង១៩ របស់មន្ទីរសុខាភិបាល ខេត្តតាកែវ ។
  16. ៣០ មេសា ២០២១ អភិបាលខណ្ឌដូនពេញ "រាល់ការចេញចូលពីតំបន់លឿង ទៅតំបន់លឿងទុំ គឺតម្រូវមានលិខិតអនុញ្ញាត ទើបអនុញ្ញាតត្រឹមត្រូវធ្វើដំណើរបាន នៅថ្ងៃសុក្រ ៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលបាលខណ្ឌដូនពេញចុះត្រួតពិនិត្យគោលដៅចរាចរណ៍នៅគល់ស្ពានជ្រោយចង្វារដោយចេញចូលពីតំបន់លឿងខណ្ឌដូនពេញ ឆ្ពោះទៅតំបន់លឿងទុំ នៃខណ្ឌជ្រោយចង្វារ ទាំងទៅទាំងមក។
  17. ៣០ មេសា ២០២១ ប្រភេទវ៉ាក់សាំង សម្រាប់បងប្អូននៅក្នុងតំបន់ក្រហម: វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) សម្រាប់បងប្អូននៅក្នុង ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល។ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) សម្រាប់បងប្អូននៅក្នុង ខណ្ឌមានជ័យ និង ខណ្ឌដង្កោ។
  18. ៣០ មេសា ២០២១ បញ្ចូនខ្មែរម្នាក់ទៅចាត់ការតាមច្បាប់ និងចិនពីរនាក់បណ្តេញចេញពីប្រទេស ហ៊ានគេចពីតំបន់បិទខ្ទប់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជា ឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិន អនុញ្ញាតឱ្យចូលប្រទេសកម្ពុជាជារៀងរហូត បន្ទាប់ផ្គើនបំរាមណែនាំហ៊ានលួច គេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ។
  19. ៣០ មេសា ២០២១ Chan Born ការជួញដូរមនុស្សសម័យកូវីដ៖ អ្នកវិភាគគេរកឃើញថា ការជួញដូរ មនុស្សសម័យ អេបូឡា Ebola ដូចគ្នាតែមួយជាមួយការជួញដូរមនុស្ស សម័យកូវីដ នេះ។ ការជួញដូរចែកជា ៣ គឺ ការរៀបការ ការជួញដូរផ្លូវភេទ និងការ ជួញដូរ កម្លាំងពលកម្ម។ ការជួញដូរផ្ឡុវភេទមានច្រើនជាងគេ គឺ ចិននាំចូលស្រីដើម្បី រៀបការនៅស្រុកចិន ព្រោះតម្លៃ កូនក្រមុំនៅ ចិន គឺប្រហែល ១៥ ម៉ឺនដុល្លា។ មនុស្សប្រុស ចិន ត្រូវបានគេបញ្ជូនទៅ អ៊ុយក្រែន ដើម្បីរៀបការ និង បំរើសេវា ផ្លូវភេទ។ បុរសចិនមួយភាគ ចាកចេញទៅ អឺរ៉ុបខាងកើតស្វែងរកគ្រួសារ ដោយសារកង្ខះស្រី នៅប្រទេសចិន។ ជនជាតិ ចិន គេឧស្សាហ៍ឃើញរត់ចេញពីតំបន់ បិទខ្ទប់ ដែលទំនងជា មេខ្យល់ព្យាយាម យកចេញ?
  20. ៣០ មេសា ២០២១ Kampuchea Thmey Daily បន្ទាប់ពីទទួលបានដំណឹងថា ប្រជាជនដែល ស្ថិត នៅតំបន់ក្រហមប្រកាសខ្វះស្បៀងអាជ្ញាធរបានចុះទៅអន្តរាគមន៍ភ្លាមៗមិនចាំយូរ។
  21. ៣០ មេសា ២០២១ជំរាបសួរអតិថិជនទាំងអស់ឥឡូវនេះសារ៉ាវ៉ាន់មានទទួលវេចខ្ចប់កញ្ចបអំណោយ​ជូន​អតិថិជនដោយមិនចាំបាច់ចំណាយពេលស្វែងរកទិញយូរ លេខទំនាក់ទំនង 017717071
  22. ៣០ មេសា ២០២១កណ្តាល ការបិទខ្ទប់រាជធានីភ្នំពេញ ធ្វើឲ្យបន្លែអ្នកស្រុកស្អាង ខេត្តកណ្ដាល ប្រមាណ ១០០នាក់ត្រូវសល់ចោលក្នុងចម្ការ (ប្រមាណ ៥០០០ តោន) ។  ឈ្មួញដែលធ្លាប់ប្រមូលទិញ បន្លែពីកសិករ នៅស្អាង បានកាត់បន្ថយបរិមាណ អំឡុងបិទខ្ទប់ ព្រោះមិនពិបាកនាំបន្លែចូល រាចធានីភ្នំពេញ។ រាជរដ្ឋបាភិបាល បានសម្រេចបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍ទៀត ដែលមានន័យថាការចរាចរណ៍ចេញ ចូលរាជធានី នឹងនៅបន្តរឹតបន្តឹង។
  23. ៣០ មេសា ២០២១ស្ត្រីម្នាក់បានជេរប្រមាតសមត្ថកិច្ចខ្លាំងៗគ្រាដែលសមត្ថកិច្ចទៅយកគាត់ដើម្បីធ្វើចត្តាឡឺស័ក បន្ទាប់ពីប្តីរបស់គាត់មានវិជ្ជមានកូវិដ១៩ អាជ្ញាធរនិងសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កនោះមានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ មានវិជ្ជមានកូវីត១៩និងកូនឈ្មោះហង្សកន្និកាអាយុ១ឆ្នាំ១ខែពួកគេមានលំនៅបូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 
  24. ៣០ មេសា ២០២១គ្រូពេទ្យ ៩០ក្រុម ប្រើពេលមួយខែ សម្រុកចាក់វ៉ាក់សាំងពលរដ្ឋតំបន់ក្រហមជាង ៤០ ម៉ឺននាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបានឲ្យដឹងថា ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញនេះ ក្រសួងការពារជាតិបានរៀបចំគ្រូពេទ្យចំនួន៩០ក្រុម ហើយតាមគម្រោងនឹងធ្វើឡើងរយៈពេល១ខែ ឲ្យហើយទាំងពីរដូសតែម្ដង។បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រជាពលរដ្ឋនៅតំបន់ក្រហម មានប្រមាណជាង៨០ម៉ឺននាក់ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនក៏បានចាក់វ៉ាក់សាំងរួចហើយ។ តាមការសន្និដ្ឋានមានប្រហែល៤៥ ម៉ឺននាក់ ដែលត្រូវចាក់ ហើយក្នុងចំនួននេះ ក៏បានត្រៀមវ៉ាក់សាំងរួចរាល់ហើយដែរ ហើយល្បឿននៃការចាក់យ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ តែនៅពេលចាប់ផ្ដើមដំណើរការបានមួយថ្ងៃ ឬពីរថ្ងៃអាចដឹងហើយ។សម្តេចពិជ័យសេនាបញ្ជាក់ដែរថា តាមគម្រោងយុទ្ធនាការនេះ នឹងធ្វើឡើងរយៈពេល១ខែ ឲ្យហើយទាំងពីរដូសតែម្ដង គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែឧសភា នឹងបញ្ចប់ដូសទី០១ ហើយថ្ងៃបន្ទាប់ទៀត គឺត្រូវចាក់ដូសទី២ តែគម្រោងនេះ អាចខុសគ្នាបន្តិចបន្តួច។
  25. ៣០ មេសា ២០២១ទាក់ទងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមនេះ បើតាមរបាយការណ៏នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានឱ្យដឹងថា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងតំបន់ក្រហមឱ្យស្របតាមដែនការកំណត់នោះ ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាត់កម្លាំងចូលរួមចំនួន ១,៤៩០នាក់ ក្នុងនោះរួមមាន៖ ក្រុមការងារចាក់វ៉ាក់សាំងចំនួន ៩០ក្រុម មានចំនួន ៤៥០នាក់, ក្រុមបម្រើការ និងសណ្តាប់ធ្នាប់ ចំនួន៩០ក្រុម មានចំនួន ៩០០នាក់, ក្រុមដឹកជញ្ជូន ចំនួន ១០ក្រុម មានចំនួន ៥០នាក់, ក្រុមធ្វើប័័ណ្ណចាក់វ៉ាក់សាំង មានចំនួន២៧០នាក់។
  26. ៣០ មេសា ២០២១បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចំពោះប្រតិបត្តិការនេះ មានកងឯកភាពចូលរួមចំនួន ១៣ ក្នុងនោះរួមមាន៖ កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក, យោធពភូមិភាគពិសេស, បញ្ជាការដ្ឋានកងទ័ពអាកាស, ការិយាល័យសុខាភិបាល កងទ័ពអាកាស, ទីចាត់ការសុខាភិបាល, បញ្ជាការដ្ឋានវិស្វកម្ម, បញ្ជាការដ្ឋានកាំភ្លើងធំ, បញ្ជាការដ្ឋានបញ្ជូនសារ, និងសាលា, កងទ័ពជើងទឹក, កងទ័ពអាកាស, កងរាជអាវុធហត្ថលើផ្ទៃប្រភេទ និងនាយកដ្ឋានសុខាភិបាល។
  27. ៣០ មេសា ២០២១នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា ចំនួនប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងទៅ មានចំនួន ៣៤៨,៦១៧នាក់ និងកម្មករនិយោជិតចំនួន៤៥៦,៤១៦នាក់ សរុប៨០៥,០៣៣នាក់ ក្នុងនោះមានប្រជាពលរដ្ឋចំនួនប្រហាក់ប្រហែល២៩ភាគរយ ដែលបានចាក់វ៉ាក់សាំងរួចស្មើនឹង២៣៣,៤៦០នាក់ និងកម្មករនិយោជិតប្រហាក់ប្រហែល១០០,០០០នាក់ បានចាក់ដូសទី១រួច និងកំពុងបន្តចាក់ដូសទី២ទៀត។
  28. ៣០ មេសា ២០២១នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ដែរថា ចំនួនប្រជាពលរដ្ឋ ដែលត្រូវចាក់ក្នុងយុទ្ធនាការនេះមានប្រហាក់ប្រហែលចំនួន៤៧១,៥៧៣នាក់ ស្មើនឹងបរិមាណវ៉ាក់សាំង ដែលត្រូវចាក់ទាំងពីរដួស មានចំនួន ៩៤៣,១៤៦ដូស ហើយវ៉ាក់សាំងដែលទទួលបានពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេសចំនួន៩០០,០០០ដូស ក្នុងនោះ ស៊ីណាវ៉ាក់ (SINOVAC) ចំនួន៥០០,០០ដូស និងស៊ីណូហ្វាម (SINOPHARM) ចំនួន ៤០០,០០០ដូស បានទុកដាក់ថែរក្សាក្នុងឃ្លាំងរបស់ក្រសួងការពារជាតិ៕
  29. ៣០ មេសា ២០២១ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅស្ថិតក្នុងតំបន់ក្រហម ការចាក់វ៉ាក់សាំងគឺមិនតម្រូវអោយបងប្អូនចេញមកក្រៅផ្ទះនោះទេ ខាងក្រុមគ្រូពេទ្យនឹងចាក់តាមខ្នងផ្ទះរបស់បងប្អូនរហូតដល់ទទួលបានគ្រប់ៗគ្នា ដូច្នេះសូមជួយផ្សព្វផ្សាយបន្តផង ទាំងអ្នកចាក់ដូសលើកទី១ និងដូសលើកទី២
  30. ២៩ មេសា ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង : ថ្ងៃទី ២៩ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨០នាក់ (ឆ្លងសហគមន៌ ទាំងអស់) ។  ភ្នំពេញ: ៥១៨ , ខេត្តព្រះសីហនុ: ១៨៧ , ខេត្តកណ្តាល: ៧៣ , ខេត្តកំពុងចាម: ៣៩ , ខេត្តបន្ទាយមានជ័យ : ៣៦ , ខេត្តកំពុងស្ពឺ : ៩ , ខេត្តតាកែវ: ៥ , ខេត្តកំពុងធំ: ៤ , ខេត្តកំពុងឆ្នាំង : ៣ , ខេត្តព្រៃវែង : ២ , ខេត្តពោធិសាត់ : ១ , ខេត្តកោះកុង: ១ , ខេត្តសៀមរាប : ១, ខេត្តត្បូងឃ្មុំ : ១ ។ 
  31. ២៩ មេសា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់បន្ថែម ភូមិ១៧ និង ភូមិ២២ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ជា «តំបន់លឿងទុំ» និងភូមិ២៣ នៃសង្កាត់បឹងកក់ទី២ និងភូមិ១០ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជា «តំបន់ក្រហម
  32. ២៩ មេសា ២០២១ អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេស ចេញពីភូមិសាស្ត្របិទខ្ទប់។
  33. ២៩ មេសា ២០២១ រាជធានីភ្នំពេញ ៖ មានប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងតំបន់បិទខ្ទប់ ពណ៌ក្រហម នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំគ្នាចេញពីផ្ទះ ដើម្បីអំពាវនាវសុំជំនួយជាបន្ទាន់ ដោយសរសេរអក្សរថា (ភូមិខ្ញុំដាច់បាយហើយ) ។រាជធានីភ្នំពេញ ៖ មានប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងតំបន់បិទខ្ទប់ ពណ៌ក្រហម នៅវេលាម៉ោងជាង៧យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បាននាំគ្នាចេញពីផ្ទះ ដើម្បីអំពាវនាវសុំជំនួយជាបន្ទាន់ ដោយសរសេរអក្សរថា (ភូមិខ្ញុំដាច់បាយហើយ) ។
  34. ២៩ មេសា ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ក្រហម នៅថ្ងៃទី៣០ ខែមេសាស្អែកនេះ
  35. ២៩ មេសា ២០២១ ២៩/០៤/២០២១ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជេីញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងវិធានការបិទខ្ទប់ ដល់កម្លាំងល្បាត និងឈរជេីងតាមគោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល!
  36. ២៩ មេសា ២០២១ កំពង់ស្ពឺ៖ មនុស្សមួយក្រុមមានគ្នាប្រមាណ ៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ចុះបង្រ្កាបខណៈ ពួកគេជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
  37. ២៩ មេសា ២០២១ ១៧ មិនា ២០២០៖ ប្រធានាធិបតីចិនបញ្ជា កងសុខាភិបាលយោធាចុះធ្វើជា ខ្សែសមរភូមិជួរមុខ ប្រឆាំងប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅខេត្ត វូហាន ប្រទេសចិន
  38. ២៩ មេសា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការច្បាប់លើករណីប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ដែលបានគេចវេះមិនមកយកសំណាក និងអ្នកដែលលាក់កំបាំង ឬសម្របសម្រួលដល់អ្នកគេចវេះទាំងនេះ បន្ទាប់ពីក្រុមការងារខេត្តបានស្រង់ស្ថិតិរួចរាល់ និងកំណត់ពេលវេលាឱ្យទៅយកសំណាករួចរាល់។ បុគ្គលណាដែលមិនចូលរួមសហការ និងគេចវេះ មិនមកយកសំណាកទៅតាមបញ្ជីឈ្មោះ និងពេលវេលាដែលបានកំណត់ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ដោយគ្មានការលើកលែង។
  39. ២៩ មេសា ២០២១ យោងតាមរបាយការណ៍របស់ក្រុមងារងារស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមដែលត្រូវយកសំណាក បានលើកឡើងថានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋរបស់នៅក្រុមទី១ដល់ក្រុមទី១៥ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ សរុបមានចំនួន ៣៧០គ្រួសារ ស្មើនឹង១៧០២នាក់ ក្នុងនោះអ្នកដែលអវត្តមានមិនបានមកយកសំណាកមានចំនួន៧០នាក់។
  40. ២៩ មេសា ២០២១ កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM)ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង ០៤ទីតាំងសរុបចំនួន ៧៥៦នាក់ (ប្រុសចំនួន ៤១៧នាក់,ស្រីចំនួន ៣៣៩នាក់) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
  41. ២៩ មេសា ២០២១ កម្មការិនីកើតកូវីដម្នាក់ទៀត បានសម្រាលកូនដោយជោគជ័យ នៅមន្ទីរពេទ្យជប៉ុន, ទារកទើបកើតលទ្ធផលតេស្ដ អវិជ្ជមានកូវីដ
  42. ២៩ មេសា ២០២១ អ្នកធ្វើដំណើរ ចូលមក ខេត្តព្រះសីហនុ តាមជើងហោះហើរ ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប តម្រូវឲ្យធ្វើ ចត្តាឡីស័ក ។
  43. ២៩ មេសា ២០២១ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ហ៊ុន ម៉ាណា និងឧត្តមស្វាមី ឯកឧត្តម ឌី វីជ្ជា បានចាត់ឱ្យក្រុមការងារនាំយកអំណោយទៅផ្តល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចែកជូនដល់កងកម្លាំងប្រចាំការក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងមូល ក្នុងដំណាក់កាលដែលរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
  44. ២៩ មេសា ២០២១ អគ្គស្នងការនគរបាលជាតិ ណែនាំ៦ចំណុចសំខាន់ៗ ដើម្បីបង្ក្រាបការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ នំពេញ៖លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ ចេញសេចក្តីណែនាំមួយ ស្តីពី «ការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និង បង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និង ការលួចលាក់នាំជនបរទេសចេញពីភូមសាស្ត្របិទខ្ទប់»។ សេចក្តីណែនាំ នេះ មានចំនួន៦ចំណុចសំខាន់ៗ ដោយអនុវត្តតាមសេចក្តីណែនាំលេខ ០១៦ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។
  45. ២៩ មេសា ២០២១ អភិបាលខេត្តព្រះសីហនុ បញ្ជាឱ្យសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិនម្នាក់ និងមិនអនុញ្ញាតឱ្យចូលកម្ពុជាជារៀងរហូត ព្រោះផ្គើនបំរាមណែនាំ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស
  46. ២៩ មេសា ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន ៥៣២ នាក់ ដែលទើបរកឃើញថ្មី
  47. ២៩ មេសា ២០២១ ក្រុងព្រះសីហនុ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ បានធ្វើការពិន័យអន្តរការណ៍ចំពោះបុគ្គលចំនួន០៣នាក់ ដែលមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។យោងតាមអនុក្រឹត្យលេខ ៣៧ អនក្រ.បក ស្តីពីវិធាន ការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០ ០០០ (ពីរសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១ ០០០ ០០០ (មួយលាន)រៀល ទៅ ៥ ០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀតដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»។
  48. ២៩ មេសា ២០២១ យប់ថ្ងៃ ២៩ មេសា នេះ មានពលរដ្ឋ ដែលកំពុងតែដាច់បាយ បានចេញពីផ្ទះ ដើម្បីសុំឲ្យមានការបន្ធូរបន្ថយ ការបិទខ្ទប់សព្វថ្ងៃ។ ព្រឹត្តិការណ៍នេះ បានកើតឡើង នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
  49. ២៩ មេសា ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចប្រគល់ភារកិច្ចចាក់វ៉ាក់សាំងកូវីដ -១៩ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមចំនួន ៤ខណ្ឌ ឲ្យក្រសួងការពារជាតិ។
  50. ២៩ មេសា ២០២១ កណ្តាល រយ:ពេល៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ចាក់ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសម្រេចបានជិត៩០០នាក់
  51. ២៩ មេសា ២០២១ សៀមរាប នៅម៉ោង៨យប់នេះ ខេត្តសៀមរាបរកឃេីញអ្នកផ្ទុកខូវីដ ១៩ ចំនួន១៥នាក់ ជាករណីចូលមកពីខេត្តដទៃ។លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អោយដឹងថាករណីរកឃើញអ្នកផ្ទុកខូវិដចំនួន១៥នាក់ ទាំងអស់នេះជាករណីចូលមក ពីខេត្តដទៃហើយបានមករកឃើញនៅក្នុងមណ្ឌលច័ត្តាឡីស័កខេត្តសៀមរាប។
  52. ២៩ មេសា ២០២១ កំពង់សោម នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧញ៉ា ទៀ វិចិត្រ និងលោកជំទាវ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧញ៉ា ទៀ វិចិត្រ ដែលបាននាំយកអំណោយមនុស្សធម៌ មកឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។
  53. ២៩ មេសា ២០២១ វេលាម៉ោង 08:30 ថ្ងៃទី29 ខែមេសា ឆ្នាំ២០២១ មានការប្រជុំរបស់ទីចាត់ការបុគ្គលិក online ក្រោមកិច្ចដឹកនាំប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីម សុខ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន៕
  54. ២៩ មេសា ២០២១ កងទ័ពជើងគោក គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កជគ បានចេញប្រកាសពីគម្រោងផែនការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលនៅខណ្ឌមានជ័យ និ ខណ្ឌពោធិ៍សែនជ័យ (ជំហាន១)
  55. ២៩ មេសា ២០២១ រកឃើញស្ត្រីពីរនាក់វិជ្ជមានកូវិដ១៩ បន្ទាប់ពីមកចូលរួមពីធីដង្ហែសពជីដូនទៅបូជានៅវត្តឥន្ធញ្ញាណ កាលពីម្សិលមិញ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុសូមអំពាវនាវដល់ លោក លោកស្រីដែលបានចូលរួមពិធីបុណ្យសពនោះ ឬធ្លាប់បានប្រាស្រ័យទាក់ទងជាមួយស្ត្រីទាំងពីរនាក់នេះ សូមប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)។
  56. ២៩ មេសា ២០២១ អ្នកកំពង់ធំ កូវីដ១៩ បានទៅដល់ស្ទោងហើយ ! ភូមិលាបទង ត្រូវបិទខ្ទប់ហើយ!!! សូមរក្សា ៣ការពារ និង៣កុំ !
  57. ២៩ មេសា ២០២១ កងពលតូចលេខ៧០ បានបន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​(SINOPHARM)ដូសទី២ ជូនយោធិន និងគ្រួសារយោធិនទាំង ០៨ទីតាំងសរុបចំនួន ១,០១៤នាក់(ប្រុសចំនួន ៥២៦នាក់,ស្រីចំនួន ៤៨៨នាក់) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(SINOPHARM)ដូសទី២ ជូនយោធិន និងគ្រួសារយោធិនមាននៅតាមបណ្តាខណ្ឌចំនួន០៨ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានដូចខាងក្រោម៖ ១, ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពូងទី២  ២, ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ៣, ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក  ៤, ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង ៥, ខណ្ឌឬស្សីកែវ សាលាបឋមសិក្សាច្រាំងចំរេះ  ៦, ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE  ៧, ខណ្ឌដង្កោ អនុវិទ្យាល័យ ហ៊ុន សែន ព្រៃវែង ៨, ខណ្ឌពោធិ៍សែនជ័យ ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)។ សូមបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ទីតាំងចាក់វ៉ាក់សាំង(SINOPHARM)ដូសទី២ ជូនយោធិន និងគ្រួសារយោធិននៅសល់តែ ០៤ទីតាំងតែប៉ុណ្ណឹង មានដូចជា៖ ១,ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក ២, ខណ្ឌឬស្សីកែវ សាលាបឋមសិក្សាច្រាំងចំរេះ ៣,ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ៤,ខណ្ឌពោធិ៍សែនជ័យ ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)៕
  58. ២៩ មេសា ២០២១ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនគ្រួសារយោធិន និងគ្រួសារកងរាជអាវុធហត្ថខេត្ត កំពង់ធំ ជំហានទី២  នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ បានដឹកនាំដំណើរការបើកពិធី ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ SINOPHARM ជូនដល់គ្រួសារយោធិន និងគ្រួសារ កង រាជអាវុធហត្ថខេត្តកំពង់ធំ ជំហានទី២ ម្ជុលទី២ ដែលពិធីនេះប្រព្រឹត្ត ទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
  59. ២៩ មេសា ២០២១ ស្ត្រី២នាក់ រត់ពីភ្នំពេញ ទៅព្រៃវែង រកឃើញមានវិជ្ជមានកូវីដ១៩ ដោយ:សរិទ្ធ/ភ្នំពេញ: រដ្ឋបាលខេត្តព្រៃវែង នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្ងៃនេះ មិនទាន់ថមថយនៅឡើយទេដោយសាររដ្ឋបាល ខេត្តព្រៃវែង បានយកសំណាក អ្នកដែលលួចធើ្វដំណើរ ពីរាជធានីភ្នំពេញ មកស្រុកកំចាយមារ ជាលទ្ធផលរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន ២នាក់៖ ១. ទៀង សុខុម បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី២ ) លទ្ធផលវិជ្ជមានកូវីដ-១៩ ២. អៀង ឃុន បានយកសំណាកទៅពិនិត្យ ថ្ងៃទី ២៥/០៤/២០២១ ( យកលើកទី៣ ) លទ្ធផលវិជ្ជមានកូវីដ-១៩ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការ ទប់ស្កាត់យ៉ាងច្រើន ជាបន្តបន្ទាប់ក៏ដោយ៕
  60. ២៩ មេសា ២០២១ កូវីដ៖ ភ្នំពេញ កណ្តាល ក្រុងព្រះសីហនុ ប៉ោយបែល ធ្វើ Lockdown ប៉ុន្តែកូវីដ អត់ស្រក ដែលខុសពី ច្បាប់ប៉ារាបូល ចែងថា ត្រូវមានកំពូលស្រូច សំដៅថា តួរលេខកូវីដខ្ពស់បំផុតរួច ចុះវិញបន្តិចម្តងៗ។ បើករណី កងកម្លាំងប្រដាប់អាវុធ ធ្វើការងារបានល្អ គ្មានការចេញ និង ចូលក្នុងតំបន់ lockdown ដុច្នេះ ប្រាកដជា កូវីដ សម្ងំក្នុង ទូរទឹកកក Freezer ។ អ្នកវិទ្យាសាស្រ្ត ចិន និង សឹងហ្គាពូ គេពិសោធន៍ ឃើញថា មេរោគអាចរស់បាន ៣ សប្តាហ៍ ក្នុងសីតុណ្ហភាព ៤ អង្សាសេរ ក្នុង ទូទឹកកក បន្ទាប់ពីគេ យក មេរោគកូវីដ ចាក់ចូលត្រី សាល់ម៉ុន Salmon, សាច់មាន់ ជ្រូក សាច់គោក..រួចក្លាហ្សេ ៕
  61. ២៩ មេសា ២០២១ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល (កោះពេជ្រ)  អ្នកជំងឺចំនួន ១២១នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះ ក្រោយពីទទួលកាព្យាបាល ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។ ប្រភព៖ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
  62. ២៩ មេសា ២០២១ ទៀ វិចិត្រ TEA VICHET ត្រៀមប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅតំបន់ក្រហម ពួកគាត់ពិតជាត្រូវការជាចាំបាច់ក្នុងអំឡុងពេលនេះ  ត្រីរ៉ស់ងៀត 1000 kg សាច់ក្រក់ 1000 kg បន្លែច្រើនមុខរួម 11600 kg
  63. ២៩ មេសា ២០២១ ឱសថបុរាណចិន Lianhua Qingwenចំនួន ៨៨០០០ប្រអប់ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រារព្វពិធីប្រគល់ទទួលនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕
  64. ២៩ មេសា ២០២១ ក្រសួងសុខាភិបាលបញ្ជាក់ថា ឱសថបុរាណLianhua Qingwen មិនមែនជាឱសថសម្រាប់ព្យាបាលជំងឺកូវីដ-១៩នោះទេ
  65. ២៩ មេសា ២០២១ អរគុណ រដ្ឋាភិបាលចិន អរគុណប្រជាជនចិន I am not lonely, មហាមិត្តចិន ក្រៅពីជួយ វ៉ាក់សាំងកូវីដ នូវបាន ជួយថ្នាំបុរាណដ៍ល្បីល្បាញ សូម្បីពេទ្យអាមេរិក គុវែត...សុទ្ធតែសរសើរប្រសិទ្ធិភាព ព្រោះវាជួយ ព្យាបាលរោគសញ្ញាកូវីដ ដូចជា ពេទ្យគេចែកបាយ ០៣ ពេល ក្នុង១ ថ្ងៃ តែ បំពងក អ្នកជម្ងឺរលាក ដូច្នេះថ្នាំនេះជួយព្យាបាលរោគសញ្ញា Symptom ដែលនាំឲ្យអ្នកជម្ងឺជាសៈស្បើយលឿន។
  66. ២៩ មេសា ២០២១ អាជ្ញាធរខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់៖ កម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។
  67. ២៩ មេសា ២០២១ កងពលតូចលេខ ៧០ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក.ព.ជ បានអញ្ជើញចុះត្រួតពិនិត្យមេីលទីតាំងដំណេីរក្នុងកម្មវិធី បេីកយុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ 
  68. ២៩ មេសា ២០២១ ការអញ្ជេីញចុះត្រួតពិនិត្យនេះ នៅទីបញ្ជាការកងពលតូចលេខ៧០ សម្រាប់កម្មវិធីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
  69. ២៩ មេសា ២០២១ រដ្ឋបាលខេត្តព្រះសីហនុប្រកាសរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ១៨៧នាក់នៅក្នុងថ្ងៃនេះ ! Gate News TOP NEWS:
  70. ២៩ មេសា ២០២១ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យគោលដៅបិទខ្ទប់ ក្នុងតំបន់ក្រហម នៅភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ១-២-៣ ខណ្ឌមានជ័យ និងគោលដៅតំបន់ក្រហមមួយចំនួនទៀតនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ៕
  71. ២៩ មេសា ២០២១ កូវីដ និងការចល័តកម្លាំង៖ ក្នុងការប្រយុទ្ធ ការល្បាតព្រំដែន Border patrolling គេប្រើគម្លាត ១០មែត្រ/ម្នាក់ ឬ ៦០មែត្រ ឬ ១០០ម ក្នុងសង្រ្គាមលោកទី ១ គេប្រើ ១០ គម/ទាហានម្នាក់ ចុះការ Lockdown កូវីដនៅភ្នំពេញ យើងប្រើ រូបមន្តបែបណា? នៅភ្នំពេញ តំបន់ក្រហម មានប្រវែង ប្រមាណ ៤៥ គម ត្រូវជា ៤៥,០០០ មែត្រ បើសិន ដាក់កម្លាំង ៥០ម/ម្នាក់ ត្រូវការកម្លាំង ៩០០ នាក់/២៤ ម៉ោង បើ ២ នាក់/ វេន ត្រូវការកម្លាំង ១,៨០០ នាក់ /ថ្ងៃ បូកនឹង មេក្រុមដើរល្បាត ២០ នាក់ ស្មើរ ២០០០ នាក់ ។ ការដាក់មនុស្សយាមជាប់ប្រចាំនឹងកើតមានការឃុបឃិតជួញដូរ បើមិនដាក់មនុស្សយាម កើតមានការលួច ចេញ លួចចូល !៕
  72. ២៩ មេសា ២០២១ កំពង់ចាម នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការជូនដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ខណៈថ្ងៃនេះ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ ក្នុងនោះកម្មករ-កម្មការីនី ចំនួន ៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ការរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅថ្ងៃនេះ ជាការរកឃើញក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុន។ កត្តានេះហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការចាំបាច់នានាដែលរដ្ឋបាលខេត្តដាក់ចេញនៅថ្ងៃនេះ សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយ ទៅសហគមន៍មួយ។  ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖១-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់ភូមិ ឃុំដែលពាក់ព័ន្ធនឹងករណីកូវីដ-១៩ ដោយត្រូវរៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូលក្នុងភូមិសាស្ត្របិទខ្ទប់ភូមិ ឬចេញក្រៅផ្ទះ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងតម្រូវឲ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ។ ២-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធ បន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ចូលក្នុង​សហគមន៍។ ៣-គណៈបញ្ជាការឯកភាពរបស់រដ្ឋបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ត្រូវបញ្ជូនកម្មករ កម្មការិនីដែលធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកធ្វើចត្តាឡីស័កនៅមណ្ឌល​ចត្តាឡីស័ករបស់រដ្ឋបាលស្រុកសាមី ដើម្បីយកសំណាក និងតាមដានសុខភាព។ ៤-ត្រូវនាំយកអ្នកពាក់ព័ន្ធទាំងអស់ មកយកសំណាក់ទៅពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឬមណ្ឌលចត្តាឡីស័ករបស់ស្រុកសាមី សម្រាប់អ្នកដែលប៉ះពាល់ដោយផ្ទាល់ ដោយឡែកអ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានអនុញ្ញាតិឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនដោយត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល។ ៥-រដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រូវរៀបចំការលក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់នៅព្រំប្រទល់ភូមិដែលត្រូវបានបិទខ្ទប់ ឬរៀបចំការលក់ដូរចល័ត ចូលទៅក្នុងភូមិដែលត្រូវបិទខ្ទប់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាននៃការអនាម័យរបស់សុខាភិបាល ដោយប្រើប្រាស់ស្រោមដៃ បាញ់អាកុល ពាក់ម៉ាស់ជាប់ជាប្រចាំទាំងអ្នកលក់ដូរម្ហូបអាហារចល័ត និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ។ជាមួយគ្នានេះក៏ត្រូវកំណត់ចំនួនប្រជាពលរដ្ឋដែលចេញមកទិញម្ហូបអាហារ ដោយក្នុងមួយគ្រួសារ០១រូប និងចេញទិញម្ហូបអាហារ ៣ដងក្នុងមួយសប្តាហ៍។ ៦-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវរៀបចំបំពាក់បរិក្ខាពេទ្យ នៅមន្ទីរពេទ្យមេគង្គ ឱ្យបានឆាប់រហ័ស ដើម្បីត្រៀមបម្រុងសម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងករណីរកឃើញថ្មីៗ ។ គួរបញ្ជាក់ថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញករណីថ្មីចំនួន ៣៩នាក់ ក្នុងនោះកម្មករ-កម្មការីនី ចំនួន៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ(៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ចំនួន០១នាក់ដែលឆ្លងពីម្តាយវិជ្ជមានកូវីដ-១៩។ ជាវិធានការបន្ទាន់ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់រយៈពេល១៤ថ្ងៃ នៅទីតាំងភូមិ ឃុំមួយចំនួនដែលពាក់ព័ន្ធនឹងករណីវិជ្ជមាន​កូវីដ-១៩​ខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេងទៀត ក្នុងនោះ៖ ក-ស្រុកកងមាស ៖ ឃុំកងតាណឹង ឃុំស្តៅ និងឃុំរកាអារ និងភូមិគងជ័យ អន្លង់គគី ឃុំព្រែកកុយ។ ខ-ស្រុកបាធាយ ៖ ភូមិកំពង់ព្រះ និងភូមិជើងឆ្នុក ឃុំតាំងក្រាំង, ភូមិចុង និងភូមិសង្កើប ឃុំសំបូរ, ភូមិតាំងក្រាំង ឃុំជាលា គ-ស្រុកស្រីសន្ធរ ៖ ឃុំប្រាំយ៉ាម (មាន៤ភូមិ), ភូមិសន្ទៃ ភូមិច្រស់ ឃុំព្រែកពោធិ៍ និងភូមិជ័យ ឃុំមានជ័យ។
  73. ២៨ មេសា ២០២១ (ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធានាការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា វ៉ាក់សាំងដែលជាជំនួយសប្បុរសដ៏ធំធេងរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារ ដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល បានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។ តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។ កម្ពុជា គ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់។ ប្រទេសចិន ត្រូវបានគេមើលឃើញជាអ្នកដែលគាំទ្រដ៏សំខាន់ ដើម្បីកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ។ រដ្ឋាភិបាលចិន បានបង្ហាញជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី២៣ ខែមេសា លោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា ចិននឹងបន្តជួយកម្ពុជាតាមសមត្ថភាព សម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ទៅតាមការស្នើសុំជាបន្តបន្ទាប់ទៀត។ លោក ចាវ លីចៀន បញ្ជាក់ទៀតថា៖ «ក្នុងនាមជាមិត្តដែកថែប, វាជាក្រិតក្រមធម្មជាតិទៅហើយ នៅពេលដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចិននឹងប្រឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីសហការជាមួយកម្ពុជា ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងជំងឺនេះ។ នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញពីទំនាក់ទំនងពិសេសរបស់យើងទេ ប៉ុន្តែថែមទាំងផ្នែកដ៏សំខាន់មួយនៅក្នុងការប្រឹងប្រឹងរួមគ្នា កសាងសហគមន៍រួមវាសនាតែមួយ»។សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់ចិន មកកាន់កម្ពុជា គឺលទ្ធផលមួយកើតចេញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន។ សម្តេចតេជោ បានលើកឡើងថា បើគ្មានទំនាក់ទំនងល្អទេ គ្មានឡើយវត្តមានវ៉ាក់សាំងជាជំនួយរបស់ចិន៕
  74. ២៨ មេសា ២០២១ ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៩៨នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ៩៩៤នាក់។ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៦នាក់ ស្រ្តីអាយុ ៦៨ឆ្នាំ អាយុ ៥១ឆ្នាំ និងបុរសអាយុ ៣៧ឆ្នាំ ឣាយុ ៦១ឆ្នាំ ឣាយុ ៨០ឆ្នាំ និងឣាយុ ៩៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ - អ្នកឆ្លងសរុប= ១១៧៦១ នាក់- អ្នកជាសះស្បើយ= ៤៦៩៨នាក់- អ្នកកំពុងព្យាបាល= ៦៩៦៨ នាក់- អ្នកស្លាប់= ៨៨ នាក់ ៕
  75. ២៨ មេសា ២០២១ ចេញហើយលទ្ធផលជា៩៩៤នាក់ ឆ្លងថ្មី៦៩៧ នាក់-អ្នកដំណើរពីបរទេស ០១ នាក់ ភ្នំពេញ (558) កណ្ដាល (72) បន្ទាយមានជ័យ (43) ព្រះសីហនុ (16) តាកែវ (3) កំពង់ស្ពឺ (3) ពោធិ៍សាត់ (2)
  76. ២៨ មេសា ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់...»។ ដោយ៖ AKP
  77. ២៨ មេសា ២០២១ តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី២៧មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបបញ្ជាឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋទាំងអស់ដែលនៅក្នុងតំបន់ក្រហម ដោយពេទ្យទាហាន។សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ»។
  78. ២៨ មេសា ២០២១ ស្ត្រីម្នាក់ក្នុងចំណោម២នាក់ ដែលទើបរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តត្បូងឃ្មុំ បានស្លាប់ !
  79. ២៨ មេសា ២០២១ ក្រុមហ៊ុន GGgear Group Co.,Ltd បានឧបត្ថម្ភថវិកា១០០លានរៀលជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩  ភ្នំពេញ : ក្រុមហ៊ុន GGgear Group Co.,Ltd បានឧបត្ថម្ភថវិកាចំនួន១០០លានរៀល ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
  80. ២៨ មេសា ២០២១ កម្លាំងប៉ូលិសក្រុងភ្នំពេញ កំពុងស្វែងរកម្ចាស់ផេកហ្វេសប៊ុកមួយ ផ្សាយផ្ទាល់ព័ត៌មានមិនពិតថា ម្ចាស់ផ្ទះជួលចាក់សោរមិនឲ្យអ្នកជួលផ្ទះជិត២០០គ្រួសារ ចេញមកក្រៅទេ ដោយលក់ទំនិញឲ្យគាត់មួយគុណជាពីរ ! ហើយថែមទាំងមិនបញ្ចុះតម្លៃផ្ទះជួលឲ្យគ្នាទៀត (វីដេអូ)
  81. ២៨ មេសា ២០២១ ផ្សាយផ្ទាល់ ៖ ២៦ មេសា ២០២១ ម្ចាស់ផ្ទះជួលចាក់សោរមិនឲ្យអ្នកជួលផ្ទះជិត២០០គ្រួសារ ចេញមកក្រៅទេ ដោយលក់ទំនិញឲ្យគាត់មួយគុណជាពីរ ! ហើយថែមទាំងមិនបញ្ចុះតម្លៃផ្ទះជួលឲ្យគ្នាទៀត
  82. ២៨ មេសា ២០២១ ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុង «តំបន់លឿង» ។
  83. ២៨ មេសា ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការត្រៀមបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែមេសានេះ តាមប្រព័ន្ធវីដេអូ (video) ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
  84. ២៨ មេសា ២០២១ សម្តេចតេជោ ហ៊ុន សែន : ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីសក័របស់ខ្ញុំ បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។ ម្សិលមិញមានការបញ្ជូនសារផ្ទាល់មាត់ជូនទៅ សម្តេច ទៀ បាញ់ និងលោកជំទាវ ឱ វណ្ណឌីន លើការចាក់វ៉ាក់សាំងជូនប្រជាជននៅតំបន់ក្រហមដោយកម្លាំងកងទ័ព។ មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯងអត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ ធម្មតាមិនមានអ្វីរាំងស្ទះឡើយ៕
  85. ២៨ មេសា ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ កពជ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈប្រព័ន្ធវីដេអូ Conference ( Zoom Meeting )នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
  86. ២៨ មេសា ២០២១ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅ ហាងកាហ្វេ រុក្ខា (ជិតស្ដុបដេអិន) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៩៣ ផ្លូវលេខ ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅហូបកាហ្វេ លេងអុកនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
  87. ២៨ មេសា ២០២១ តុលាការ បង្កាប់ឱ្យចាប់ខ្លួន សម រង្ស៊ី ក្រោមបទចោទ រារាំងការអនុវត្តវិធានការរាជ    រដ្ឋាភិបាល
  88. ២៨ មេសា ២០២១ ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្កាប់ឱ្យចាប់ខ្លួន សម រង្ស៊ី ដោយចោទប្រកាន់ពីបទ «រារាំងដល់កា រអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម៕
  89. ២៨ មេសា ២០២១ (ខេត្តព្រះសីហនុ )៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក យឿងសុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងដែលបានអនុវត្តផែនការបិទខ្ទប់របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ។ លោកឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និង លោកឧត្តមសេនីយ៏ត្រី ស សុត មេបញ្ជាការរង កងពលលេខ៣១ បានឡើងរាយការណ៍ស្ដីពី ការប្រើប្រាស់កម្លាំងកងទ័ពរបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងកងពលលេខ៣១ ដែលបានចូលរួមសហការអនុវត្តផែនការបិទខ្ទប់ ក្រុងព្រះសីហនុ ។ 
  90. ២៨ មេសា ២០២១ អភិបាលខេត្តបន្ទាយមានជ័យ : បន្តពិនិត្យទីតាំងគ្រូពេទ្យយកសំណាកលើបុគ្គលដែលជាប់សង្ស័យថា មានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងដាក់កម្លាំងបន្ថែមបិទតាមគោលដៅ ដើម្បីបិទខ្ទប់គោលដៅភូមិ-សង្កាត់ និងក្រុង ជាពិសេសបិទខ្ទប់មិនឱ្យប្រជាពលរដ្ឋចេញពីក្រុងប៉ោយប៉ែតទៅក្រុង-ស្រុក លើកលែងតែរថយន្តដឹកទំនិញ ឥវ៉ានតែប៉ុណ្ណោះ។  សូមពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយោគយល់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៍កាចសាហាវនេះ  សូមបងប្អូន កុំចេញក្រៅផ្ទះ បេីមិនចាំបាច់ខ្លាំង ។
  91. ២៨ មេសា ២០២១ អាជ្ញាធរខេត្តព្រៃវែង ចេញសេចក្តីជូនដំណឹង ស្តីពីការបេីកអោយដំណើរការចរាចរណ៍ចេញ-ចូល ឡើងវិញ ចំពោះបងប្អូនប្រជាពលរដ្ឋចំនួន ៤ឃុំ ក្នុងស្រុកពាមរក៏ ខេត្តព្រៃវែង។
  92. ២៨ មេសា ២០២១ ក្រសួងយុត្តិធម៌ បង្ហាញពីសេចក្តីសង្ខេបនៃវិធានការពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ «តំបន់ក្រហម» «តំបន់លឿងទំ» និង «តំបន់លឿង» នៃតំបន់បិទខ្ទប់
  93. ២៨ មេសា ២០២១ (ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញពីសេចក្តីសង្ខេបនៃវិធានការពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ «តំបន់ក្រហម» «តំបន់លឿងទំ» និង «តំបន់លឿង» នៃតំបន់បិទខ្ទប់។ នេះបើយោងតាមតារាង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន៕
  94. ២៨ មេសា ២០២១ លោកជំទាវ ឱ វណ្ណឌីន "ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺ កេីតទុក្ខ អ្នកស្លាប់ បាត់មុខ អ្នកជា ត្រេកអរ"។តែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយេីងចង់បានគឺ មិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបេីមិនមានអ្នកឈឺហេីយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។ វិធានការ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បេីមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធសម្រាប់លោកអ្នក ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។ សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។ សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលេីនេះ ដេីម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា។ អត្ថបទខ្លីក្រេីន រំលឹកដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩
  95. ២៨ មេសា ២០២១ ADB បានព្យាករណ៏ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងកើន៤.០ភាគរយនៅឆ្នាំ២០២១ និង ៥,៥ ភាគនៅឆ្នាំ២០២២។ អ្នកវិភាគបានឱ្យដឹងថា ក្រោយកូវិដ ១៩បិទបញ្ជប់អ្នីៗនឹងវិលមកប្រសើរទាំងអស់។ ជាពិសេសអ្នកវិនិយោគិនចិនដែលជាប្រទេសមហាមិត្តដែកថែបនិងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។
  96. ២៨ មេសា ២០២១ អាជ្ញាធរខេត្តតាកែវ សម្រេចបិទអាគាររោងចក្រផលិតកាបូប ភីវី នៅស្រុកបាទី ក្រោយជនជាតិចិន២នាក់ប្តីប្រពន្ធ និងខ្មែរម្នាក់ រកឃើញឆ្លងជំងឺកូវីដ-១៩
  97. ២៨ មេសា ២០២១ រហូតមកដល់ពេលនេះ លោក សម រង្ស៉ី ដែលកំពុងគេចខ្លួនទៅនៅប្រទេសបារាំង មានសំណុំរឿងនៅតុលាការ មិនតិចជាង១៥ករណីឡើយ ក្នុងនោះមាន មិនតិចជាង៦សំណុំរឿងដែរ ដែលត្រូវបានកាត់ទោសជាស្ថាពរ។ លោកគឹម សន្តិភាព ហៅលោកសម រង្ស៊ីថា «ជនញៀនបទល្មេីស»
  98. ២៨ មេសា ២០២១ (បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥ និងជាអនុប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ យោធភូមិភាគទី៥ បានអញ្ជើញចុះត្រួតពិនិត្យ នៃដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនដល់ក្រុមគ្រួសារកងទ័ព អតីតយុទ្ធជន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ។
  99. ២៨ មេសា ២០២១ ខេត្តកណ្ដាល៖ សមាជិសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល និងក្រុមគ្រួសារ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២នៅ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកនេះ ក៏មានការចូលរួម ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងទទួលត្រួតពិនិត្យការចាក់វ៉ាក់សាំង ទិសភូមិភាគពិសេស រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ប្រធាន អនុប្រធាន (ស្នងការខេត្ត មេបញ្ជាការកងអាវុធហត្ថខេត្ត ប្រធានមន្ទីរសង្គមកិច្ចខេត្ត និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត) ។
  100. ២៨ មេសា ២០២១ (ភ្នំពេញ)៖ បើទោះបីមានការបិទខ្ទប់រាជធានីភ្នំពេញរយៈពេលពីរសប្តាហ៍ទៅហើយក្តី តែចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ នៅតែរកឃើញក្នុងចំនួនច្រើនជារៀងរាល់ថ្ងៃ។ ការណ៍នេះនាំឱ្យមានចម្ងល់ចំពោះប្រសិទ្ធភាពលើការកាត់ផ្តាច់ចរន្តចម្លងជំងឺ​កូវីដ១៩ ពេលអនុវត្តវិធានការបិទខ្ទប់។ក្នុងសន្និសីទព័ត៌មានស្តីពីការអនុវត្តវិធានការបិទខ្ទប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ទិន្នន័យខ្ពស់នៃអ្នកកើតជំងឺកូវីដ១៩ ដោយសារតែមានការបង្កើនការយកសំណាករបស់ប្រជាពលរដ្ឋនៅតំបន់ដែលឆ្លងខ្លាំង។ បើតាមលោក នួន ផារ័ត្ន ក្នុងមួយថ្ងៃៗមានការយកសំណាកជាង ៥ពាន់ ទៅ ៦ពាន់សំណាក។លោក នួន ផារ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានកំណត់គោលដៅសំខាន់ៗ ដើម្បីធ្វើការយកសំណាក ជាពិសេសតំបន់ក្រហម។ មូលហេតុនេះហើយទើបយើងអាចប្រមូលបាននូវអ្នកមានផ្ទុកកូវីដ-១៩ បានចំនួនច្រើន ដើម្បីយកពួកគាត់ចេញពីតំបន់ពួកគាត់ ដើម្បីធ្វើការទប់ស្កាត់ការបន្ដរីករាលដាល ដល់អ្នកផ្សេងទៀត ដែលរស់នៅក្នុងតំបន់នោះដែរ»។
  101. ២៨ មេសា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ១៦នាក់ទៀតនៅថ្ងៃទី ២៨ មេសា ២០២១ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៧ មេសា ២០២១នេះ ។
  102. ២៨ មេសា ២០២១ សមត្ថកិច្ច ឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ និងជនជាតិចិន៤នាក់ផាកពិន័យ ដោយព្យាយាមធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់គោលដៅបិទខ្ទប់កម្លាំងគណះបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដាក់គោលដៅបិទខ្ទប់ ឃាត់ខ្លួន មន្រ្តីនគរបាលម្នាក់និងជនជាតិចិន ៤នាក់ ជាបន្តបន្ទាប់ខណះ ពេលដែល ព្យាយាមធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់គោលដៅបិទខ្ទប់ដោយពុំមានលិខិតស្នាម។ បន្ទាប់ពីឃាត់ខ្លួន មន្រ្តីនគរបាលរូបនោះនិងជនជាតិចិន ២នាក់ សុខចិត្តទទួលនូវការផាកពិន័យ ក្នុងម្នាក់ៗ ចំនួន ២លាន់៥សែន រៀល ។ ចំណែក ជនជាតិចិន២នាក់ទៀត ពុំមានប្រាក់ត្រូវបានបញ្ជូន ទៅកាន់មណ្ឌលចត្តាឡីស័ក ព្រែកព្នៅ ។  ការឃាត់ខ្លួន ជនដែលល្មើស វិធានការរដ្ឋបាលនេះ ធ្វើឡើង ជាបន្តបន្ទាប់កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ទី២៨ ខែ មេសា ឆ្នាំ២០២១នៅចំណុចគោល ដៅ បិទខ្ទប់ រង្វល់មូល តាព្រហ្មគល់ស្ពានជ្រោយចង្វារ ខាងកើត ក្នុងភូមិទី៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  មន្រ្តីនគរបាល ដែលល្មើសនឹង ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ត្រូវបានសមត្ថកិច្ចអោយដឹងថា ឈ្មោះ ផាត់ សារ៉េត អាយុ៥៤ ឆ្នាំ ឋានន្តរស័កថ្នាក់វរះសេនីយ៍ត្រី នៅនាយកដ្ឋានអង្គរក្សមានលំនៅផ្ទះលេខ ២៩ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែក ជនជាតិចិនចំនួន ៤នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។ អភិបាលរង ខណ្ឌជ្រោយចង្វារបានអោយដឹងថា មន្រ្តី នគរបាលម្នាក់ រួមទាំងជនជាតិចិន ត្រូវបានឃាត់សួរនាំ ធ្វើដំណើរដោយថ្មើជើងឆ្លងគោលដៅបិទខ្ទប់ ដោយពុំមានឯកសារធ្វើដំណើរ ឆ្លងកាត់ ៕
  103. ២៨ មេសា ២០២១ (ខេត្តស្វាយរៀង)៖ មេខ្យល់នាំជនជាតិវៀតណាម និងជនជាតិចិន ស្រី-ប្រុស ប្រមាណជាង១០០នាក់ ចេញពីប្រទេសវៀតណាមឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ ត្រូវអាជ្ញាធរចុះបង្រ្កាបក្រោយសង្ស័យ ពេលសាកសួរទើបបែកធ្លាយ។សមត្ថកិច្ចបង្ហើបថា ជន​ជាតិ​ចិន វៀតណាមជាង ១០០ នាក់នេះ សង្ស័យចូលតាមស្លាបច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ក្នុងនោះគឺមានមេខ្យល់ជាជនជាតិចិន១១នាក់) ហើយសមត្ថកិច្ចកំពុងដាក់ការសង្ស័យថា ប្រហែល​​ជាមានមេខ្យល់ជាជនជាតិខ្មែរ នៅពីក្រោយករណីខាងលើនេះ។បើតាមប្រភពពីសមត្ថកិច្ចបានប្រាប់ភ្នាក់ងារយកព័ត៌មានឲ្យដឹងថា មេខ្យល់ជាជនជាតិចិន ចំនួន១១នាក់ បានលួចនាំជនជាតិវៀតណាម និងជនជាតិចិន ចំនួន១១២នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកក្រុងបាវិត ដោយឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ដែលមានយីហោឈ្មោះ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ដែលគេស្គាល់ថា ម្ចាស់សណ្ឋាគារគឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។បើតាមប្រភពពីសមត្ថកិច្ច បានប្រាប់ភ្នាក់ងារយកព័ត៌មានឲ្យដឹងថា មេខ្យល់ជាជនជាតិចិន ចំនួន១១នាក់ បានលួចនាំជនជាតិវៀតណាម និងជនជាតិចិន ចំនួន១១២នាក់ ឆ្លងដែនដោយខុសច្បាប់ ចូលមកក្រុងបាវិត ដោយឲ្យស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ដែលមានយីហោឈ្មោះ «ផ្ទះល្វែងសណ្ឋាគារបួនរដូវ» ដែលគេស្គាល់ថា ម្ចាស់សណ្ឋាគារគឺជនជាតិចិន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
  104. ២៨ មេសា ២០២១ បទពិសោធន៍កូវីដឆ្នាំ ១៩១៨ កាលណោះគេហៅថា ផ្តាសាយអេស្បាញ Spanish Flu ជាបរាជ័យធំបំផុត ព្រោះមនុស្ស ១០០ លាននាក់ស្លាប់ ដោយសារ ការធ្វើ Quarantine។ .Quarantine គេធ្វើលើសហគមន៍ តាមភូមិ ស្រុក ជំរំនានា ខណៈគេរកឃើញ រោគសញ្ញា គេប្រមូលមនុស្សទៅដាក់ ម្តុំ។ គ្រានោះ មានបញ្ហាដែលគេហៅថា Privacy and Limitation of Quarantine គឺ មនុស្សអ្នកជម្ងឺ គ្មានរោគសញ្ញា ! នៅជាមួយគេរាល់គ្នាធម្មតា.ចំណែក មនុស្សមានលុយ មានអំណាច គេប្រើកាតពិសេសចាកចេញ ពីតំបន់ក្រហម ចូលទៅតំបន់ ស ! ដែលនោះគឺជាដំណាក់កាលនៃការជួញដូរមនុស្ស ឬ ហៅថា ឆ្លងរលកទី២ គឺរលកដែល Second Wave  គ្មានរោគសញ្ញា ៕
  105. ២៨ មេសា ២០២១ ចិនផ្តល់ជំនួយឱសថបុរាណចិន« LIANHUA QINGWEN» ៨៨០០០ប្រអប់ដល់កម្ពុជានៅថ្ងៃស្អែកនេះ។
  106. ២៨ មេសា ២០២១ ភ្នំពេញ ៖ កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចគោលដៅគល់ស្ពានជ្រោយចង្វា ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញសមត្ថកិច្ចចម្រុះប្រចាំការអនុវត្តច្បាប់បិទខ្ទប់រាជធានីភ្នំពេញនៅចំណុចគោលដៅរង្វង់មូលកួចកាណុងបានឃាត់រថយន្តស៊េរីទំនើប២គ្រឿង រួមនឹងមនុស្ស១៤នាក់ ក្នុងនោះមានជនជាតិ​ចិន១៣នាក់ និងអ្នកបើករថយន្តជាជនជាតិខ្មែរម្នាក់។
  107. ២៨ មេសា ២០២១ Chan Born បទពិសោធន៍កូវីដឆ្នាំ ១៩១៨ - ១៩១៩ កាលណោះគេហៅថា ផ្តាសាយអេស្បាញ Spanish Flu ជាបរាជ័យធំបំផុត ព្រោះមនុស្ស ១០០ លាននាក់ស្លាប់ ដោយសារ ការធ្វើ Quarantine។ .Quarantine គេធ្វើលើសហគមន៍ តាមភូមិ ស្រុក ជំរំនានា ខណៈគេរកឃើញ រោគសញ្ញា គេប្រមូលមនុស្សទៅដាក់ ម្តុំ។ គ្រានោះ មានបញ្ហាដែលគេហៅថា Privacy and Limitation of Quarantine គឺ មនុស្សអ្នកជម្ងឺ គ្មានរោគសញ្ញា ! នៅជាមួយគេរាល់គ្នាធម្មតា​.ចំណែក មនុស្សមានលុយ មានអំណាច គេប្រើកាតពិសេសចាកចេញ ពីតំបន់ក្រហម ចូលទៅតំបន់ ស ! ដែលនោះគឺជាដំណាក់កាលនៃការជួញដូរមនុស្ស ឬ ហៅថា ឆ្លងរលកទី២ គឺរលកដែល Second Wave គ្មានរោគសញ្ញា
  108. ២៨ មេសា ២០២១ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ សូមបញ្ជាក់ថា បងប្អូនកម្មករនិយោជិក ឬបុគ្គលិក ក៏ដូចជាប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងតំបន់ក្រហម ឬតំបន់លឿងទុំ គឺមិនអនុញ្ញាតឱ្យធ្វើដំណើរចេញទៅធ្វើការងារ ឬប្រកបមុខរបរនៅក្នុងតំបន់លឿងនោះទេ។ អ្នករដ្ឋបាល និងម្ចាស់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនមិនត្រូវបង្ខំកម្មករនិយោជីក ឬបុគ្គលិករបស់ខ្លួនឱ្យចេញពីតំបន់ក្រហម ឬតំបន់លឿងទុំជាដាច់ខាត។ បើមានការបង្ខំគឺនឹងទទួលការពិន័យតាមច្បាប់!!
  109. ២៨ មេសា ២០២១ កូវីដ-១៩ត្រឹម៤ថ្ងៃ មានអ្នកពាក់ព័ន្ធជាមួយជនជាតិឥណ្ឌូនេស៊ី ១.១៨៣ នាក់ និងវិជ្ជមានកូវីដ១៩ ដល់ទៅ ១៦៤នាក់អ្នកប៉ះពាល់នឹងបុរសជនជាតិឥណ្ឌូនេស៊ី នៅប៉ោយប៉ែត ៤ថ្ងៃ យកសំណាកលើអ្នកសង្ស័យ ១.១៨៣ នាក់លទ្ធផលអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៦៤ នាក់គិតពីថ្ងៃទី២៣ដល់ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសុខាភិបាលជួរមុខ បានស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប្រយោល និង បានយកសំណាក ពិនិត្យដោយឧបករណ៍ដើម្បីវិភាគរកវីរុសកូវីដ១៩។ការពិសោធន៍សំណាក ហើយលទ្ធផលផ្លូវការ មានវិជ្ជមានកូវីដ-៩ ចំនួន ១៦៤ នាក់ ស្រី ២៩ នាក់ ក្នុងនោះ តាមលំដាប់ច្រើនទៅតិច មានជនជាតិឥណ្ឌូនេស៊ី ខ្មែរ ចិន និងថៃ។ នេះបើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យដឹង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ លោក ឡេ ច័ន្ទសង្វាត បានឲ្យដឹងថា ក្រុមការងារពេទ្យខេត្តបានចុះស្រាវជ្រាវ ជាបន្តបន្ទាប់ទៀតដល់បុគ្គលទាំងឡាយណា ដែលមានការសង្ស័យ ឬទទួលព័ត៌មានថា ខ្លួនបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ១៩ ត្រូវទៅឲ្យក្រុមគ្រូពេទ្យជួរមុខ យកវត្ថុសំណាក និង ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ និងអនុវត្តវិធានការសុខាភិបាល។
  110. ២៨ មេសា ២០២១ អាជ្ញាធរខេត្តកំពង់ធំ សម្រេចបិទខ្ទប់ភូមិលាបទង នៃឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
  111. ២៨ មេសា ២០២១ កងពលតូចលេខ៧០ បានទទួលអំណោយពីលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិកគ្រុប AntiCovid19 Cambodia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ សូមជម្រាបថា កម្មពិធីទទួលអំណោយធ្វេីឡេីងនៅទីបញ្ជាការកងពលតូចលេខ៧០ ដែលមានដូចជា៖  - របាំងការពារសុវត្តិភាព (កញ្ចក់ និងជេីងទម្រ)ចំនួន ១០០ របាំង - របាំងការពារសុវត្តិភាព (មានតែកញ្ចក់)ចំនួន១០០ របាំង។
  112. ២៧ មេសា ២០២១ ដំណឹងដ៏រីករាយបំផុត យប់នេះនៅកោះពេជ្រមានអ្នកជាសះស្បើយ ពីជំងឺកូវីដ ៨៣៤នាក់ សូមអបអរសាទរ និងអរគុណគ្រូពេទ្
  113. ២៧ មេសា ២០២១ ឆ្លងថ្មី៥០៨នាក់ជា១២៧ ភ្នំពេញ (248) កណ្ដាល (135) បន្ទាយមានជ័យ (73) ព្រះសីហនុ (47) តាកែវ (2) ព្រៃវែង (2) កំពង់ស្ពឺ (1)
  114. ២៧ មេសា ២០២១ ម៉ោង២យប់មិញ អភិបាលខេត្តកណ្តាលចុះត្រួតពិនិត្យ និងប្រជុំជាបន្ទាន់នៅក្នុងបរិវេណសាលាស្រុកអង្គស្នួលខណ:ខូវិដផ្ទុះរាលដាលខ្លាំងក្នុងចំណោមកម្មកររោងចក្រនៅអង្គស្នួល។ ដោយស្ថានការណ៍ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ មានការឆ្លងរាលដាលកាន់តែខ្លាំង ទៅលើកម្មករ កម្មការិនី បម្រើការងារ នៅរោងចក្រមួយចំនួន ស្ថិតនៅស្រុកអង្គស្នួល នាវេលាម៉ោង២ យប់រំលងអធ្រាត្រ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គង់សោភ័ណ អភិបាលខេត្តកណ្តាលបានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យសភាពការណ៍ និងធ្វើការប្រជុំជាបន្ទាន់ នៅក្នុងបរិវេណសាលាស្រុកអង្គស្នួល ដើម្បីពិភាក្សាបន្ថែម រិះរកមធ្យោបាយបន្ត កំណត់មុខសញ្ញាស្រាវជ្រាវស្វែងរកអ្នកសង្ស័យជាប់ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោល យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។
  115. ២៧ មេសា ២០២១ គិតត្រឹមថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៨៖០០នាទី ការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសកម្ពុជាបានចំនួន 1,295,973នាក់ហើយ !
  116. ២៧ មេសា ២០២១ ហ៊ុន ម៉ាណែត៖ បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យនិងមណ្ឌលព្យាបាលកូវីដ១៩ សរុបប្រមាណ ៤.៣០០គ្រែ... ក្នុងរយៈពេល ៥១ថ្ងៃ ក្រុមការងារយើងបានរួមគ្នា រៀបចំមន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ចំនួន ៥ ( the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩កោះពេជ្រ ទី១និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ) ដែលអាចរៀបគ្រែសរុបប្រមាណ ៤.៣០០គ្រែ ដើម្បីព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។ ខ្ញុំសូមអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។  សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។
  117. ២៧ មេសា ២០២១ (ភ្នំពេញ) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំសំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចន័្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលរួមអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។ តាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេសបាន ឱ្យដឹងថា សម្រាប់ថ្ងៃនេះកងកម្លាំងចុះ ធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋ៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២០០០គ្រួសារ៕
  118. ២៧ មេសា ២០២១ សង្រ្គាមជីវសាស្រ្ត Bio-Warfare តាមប្រវត្តិសាស្រ្ត ឆ្នាំ ១៩៦៨-១៩៧០ តែ ២ ឆ្នាំ មានមនុស្សស្លាប់ ០១ លាននាក់ គឺជា ប្រភេទ ផ្តាសាយចេញពី ហុង កុង Hong Kong Flu Epidemic ដែលអាមេរិកចោទថា ចេញពីចិន ដីគោក ព្រោះ ហុងកុង កាលណោះស្ថិតក្រោមការគ្រប់គ្រង អគ្លេសនៅឡើយ។
  119. ២៧ មេសា ២០២១ ប្រាក់ សុខុន - Prak Sokhonn ថ្ងៃទី៣នៃចត្តាឡីស័កបន្ទាប់ពីបំពេញបេសកកម្មអមសម្តេចតេជោនាយករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុង ចាការតា មក។ កាលព្រឹត្តិការណ៏ ៣វិច្ឆិកាឆ្នាំទៅមិញ ក្រោយទទួលរដ្ឋមន្ត្រីការបរទេសហុងគ្រី គ្រូពេទ្យបានមកយកសំណាកនិងតម្រូវឲ្យធ្វើចត្តាឡីស័ក14ថ្ងៃ។ នឹកឃើញរឿងនេះចង់តែសើចដោយសារឥរិយាបថរបស់មនុស្ស។ ពីមុន ពេលខ្ញុំដើរកាត់ អ្នកផងគេឈប់ឬថយមួយជំហានជាការគោរព។ តែជាមួយនឹងព្រឹត្តិការណ៏ ៣ វិច្ឆិកា ពេលខ្ញុំដើរក្បែរ គេថយដល់ទៅពីរជំហាន ! មិនមែនដោយការគោរពទេ តែដោយខ្លាចឆ្លង Covid-19 !!!
  120. ២៧ មេសា ២០២១ ៥ថ្ងៃ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានអង្ករ ១៤៥២ប៉ាវ, មី ៤២៨៣កេស, ត្រីខ ២៨០៣យួរ និងគ្រឿងបរិភោគមួយចំនួនទៀត
  121. ២៧ មេសា ២០២១ អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសេចក្តីសម្រេច ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល
  122. ២៧ មេសា ២០២១ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩ (COVID-19) ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៤០ម៉ឺនដូស នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ។
  123. ២៧ មេសា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាសឲ្យផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ជាបណ្តោះអាសន្ន,ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១
  124. ២៧ មេសា ២០២១ ការបន្តការបិទខ្ទប់ភ្នំពេញនិងតាខ្មៅ ៧ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ការបែងចែកជា ៣តំបន់ គឺ “តំបន់ក្រហម” (ឆ្លងរាលដាលធ្ងន់ធ្ងរ) “តំបន់លឿងទុំ” (ឆ្លងរាលដកម្រិតមធ្យម) “តំបន់លឿង” (ឆ្លងរាលដាលកម្រិតស្រាល) ការសម្រេចនេះ ធ្វើឡើងដោយអភិបាលនៃគណៈអភិបាល (រាជធានីភ្នំពេញ ឬក្រុងតាខ្មៅ) អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ ត្រូវចែកចាយ ដល់ទីតាំងស្នាក់នៅ នូវជំនួយសង្គ្រោះបន្ទាន់ រួមមាន៖ អង្ករ ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអីវ ជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ ក្នុងតំបន់បិទខ្ទបពិសេសតំបន់ក្រហម និង តំបន់លឿងទុំ។ ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ សម្រួលការផ្គត់ផ្គង់ស្បៀង ដោយមានការចូលរួមពីវិស័យឯកជន ដើម្បីលក់ឱ្យប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម និង តំបន់លឿងទុំ ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងដឹកជញ្ជូនដល់ផ្ទះ តំបន់ក្រហម៖ ហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន (លើកលែង បញ្ហាសុខភាពបន្ទាន់ ទៅយកសំណាក ឬចាក់វ៉ាក់សាំងក្នុងតំបន់ក្រហម) ផ្សារ និងកន្លែងលក់ម្ហូប ត្រូវផ្អាកជាបណ្តោះអាសន្ន ការជួបជុំគ្រប់ប្រភេទ ដើម្បីផឹកគ្រឿងស្រវឹង ត្រូវហាមឃាត់ តំបន់លឿងទុំ ៖ អាចធ្វើដំណើរទៅទិញម្ហូប ៣ដងក្នុងមួយសប្តាហ៍ អាចធ្វើដំណើរក្នុងសកម្មភាពបម្រើប្រយោជន៍សាធារណៈ អាចធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងភូមិ​សាស្ត្រដែលខ្លួនរស់នៅ ដោយចៀសវាងជួបជុំមនុស្សលើសពី ២នាក់ អនុញ្ញាតឱ្យមាន៖ ផ្សារឬទីតាំងលក់ដូរស្បៀងអាហារដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត ភោជនីយដ្ឋាន-អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់  អនុញ្ញាតសេវាដឹកជញ្ជូនម្ហូបអាហារ  ការជួបជុំ ដើម្បីផឹកគ្រឿងស្រវឹង ត្រូវហាមឃាត់ ការធ្វើដំណើរ ការលក់ដូរ ត្រូវផ្អាក ចាប់ពីម៉ោង ៨យប់-៥ភ្លឺ តំបន់លឿង៖ អនុញ្ញាតឱ្យមានការធ្វើដំណើរជាធម្មតា ការងារ និងអាជីវកម្ម ធ្វើឡើងជាធម្មតា លើកលែងតែ សាលារៀន អាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ  ការជួបជុំលើសពី ១០នាក់ ត្រូវហាមឃាត់ ការជួបជុំ ដើម្បីផឹកគ្រឿងស្រវឹង ត្រូវហាមឃាត់  ការធ្វើដំណើរ ការលក់ដូរ ត្រូវផ្អាក ចាប់ពីម៉ោង ៨យប់-៥ភ្លឺ
  125. ២៧ មេសា ២០២១ កម្លាំងនគរបាល ចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ ភ្នំពេញ៖ កម្លាំងនគរបាលឈរជើងតំបន់បិទខ្ទប់ នៅចំណុចរង្វង់មូលគួចកាណុង ឃាត់រថយន្តទំនើបមួយគ្រឿងរួមទាំងមនុស្សប្រុសស្រី៤នាក់ (ជនជាតិ​ចិន៣នាក់ ប្រុស០២នាក់) ពាក់ព័ន្ធករណីដឹកជញ្ជូនមនុស្សចេញពីកន្លែងមួយទៅកន្លែងមួយ មិនអនុវត្ត តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ក្នុងអំឡុងពេលទប់ស្កាត់រីករាលដាលការឆ្លងជំម្ងឺcovid19។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលគួចកាណុង ស្ថិតនៅមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលនៅគោលដៅ បានឲ្យដឹងថា កម្លាំងចម្រុះឈរជើងនៅគោលដៅបានឃាត់រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Rolls Royce ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BRS.7377 ដោយរួមដំណើរក្នុងរថយន្តមាន មនុស្សចំនួន០៤នាក់ ក្នុងនោះអ្នកបើករថយន្តជនជាតិខ្មែរ ជាមន្រ្តីយោធា ឋាន្តរសក្តិ អនុសេនីយ៍ឯក ឈ្មោះ មឿង សាមន ភេទប្រុស និងជនជាតិចិន០៣នាក់ ប្រុស០២ ស្រី០១នាក់។ ដោយមានការសង្ស័យត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន រួចសួរនាំ បុរសអ្នកបើកបរ បានឲ្យដឹងថា ខ្លួនដឹកជនជាតិពីសណ្ឋាគារមួយកន្លែងពី មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន គោលបំណងទៅសណ្ឋាគារសុខា ជ្រោយចង្វារ ទាំងដែលជនជាតិចិនទាំង០៣នាក់នោះ ពុំមានលិខិតអនុញ្ញាត ធ្វើដំណើរឡើយ។ ក្រោយពេលប្រតិបត្តិការ កម្លាំងនគរបាលបានបញ្ជូនខ្លួនមនុស្សទាំង០៤នាក់ រួមទាំងរថយន្ត ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕
  126. ២៧ មេសា ២០២១ កម្ពុជាហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីឥណ្ឌា ឬឆ្លងកាត់ឥណ្ឌា ចូលក្នុងប្រទេស ព្រោះឥណ្ឌាទើបលេចចេញកូវីដ១៩បម្លែងថ្មីមួយផ្សេងទៀត ឈ្មោះ B1617
  127. ២៧ មេសា ២០២១ ក្រសួងសុខាភិបាលប្រកាសហាមឃាត់ការធ្វើដំណើរចូលកម្ពុជាមួយរយៈរហូតដល់មានការជូនដំណឹងជាថ្មីចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរចេញពីឥណ្ឌា ,ឆ្លងឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅឥណ្ឌា រយៈពេល៣សប្តាហ៍មុនមកដល់កម្ពុជា តាមផ្លូវអាកាស ឬផ្លូវគោក ដោយត្រូវអនុវត្តក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៧ ខែមេសានេះ។
  128. ២៧ មេសា ២០២១ សេចក្កីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងស្តីពីវិធានការជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃបន្ត ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
  129. ២៧ មេសា ២០២១ កូវីដ១៩ ៖ រយៈពេល១ម៉ោង ឥណ្ឌាស្លាប់ជាង១០០នាក់ និងឆ្លងជាង១ម៉ឺននាក់ ។
  130. ២៧ មេសា ២០២១ កម្ពុជាក៍សម្រេច ហាមជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលឆ្លងកាត់ឥណ្ឌាចូលដីខ្មែរ ៕
  131. ២៦ មេសា ២០២១ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់​រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១! រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា “តំបន់ក្រហម”, “តំបន់លឿងទុំ” និង “តំបន់លឿង”។ “តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ “តំបន់​លឿងទុំ” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ “តំបន់លឿង” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បិទខ្ទប់ ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅនៃខេត្តកណ្តាល។ 
  132. ២៦ មេសា ២០២១  ការកំណត់ភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ព្រមទាំងវិធានដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗស្របតាមសេចក្តីសម្រេចនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។
  133. ២៦ មេសា ២០២១ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ០៥នាក់ ស្រ្តីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្រ្តីអាយុ ៨១ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ។
  134. ២៦ មេសា ២០២១ រហូតដល់ ថ្ងៃទី ២៦ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន # ៥៨០នាក់ (ឆ្លងសហគមន៌: ៥៧៩ និងនាំចូល: ១) និងមានជាសះស្បេីយ #១៧៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #១០៥៥៥នាក់ ចំនួនសំរាកពេទ្យ #៦៨៩២ និងចំនួនជាសះស្បេីយសរុបកេីន #៣៥៧៧នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #៧៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ 
  135. ២៦ មេសា ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង ៖ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ទៀត និងអ្នកពាក់ព័ន្ធ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
  136. ២៦ មេសា ២០២១ អាជ្ញាធរខេត្តកណ្តាល៖ មមាញឹកធ្វើបន្ទប់ទឹក បន្ទប់អនាម័យ សម្រាប់កម្មករ នៅក្នុងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី និងធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ និងរៀបចំប្រព័ន្ធ ទឹក ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយក៏បានរៀបចំធ្វើបន្ទប់ទឹក បន្ទប់អនាម័យជាបណ្ដោះអាសន្ន សម្រាប់បងប្អូនកម្មករ កម្មការិនី និងនិយោជិក នៅក្នុងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី។ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានស្នើរដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវមានវេនប្រចាំការ និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារជូនពួកគាត់ អោយបានគ្រប់ៗគ្នាផងដែរ៕
  137. ២៦ មេសា ២០២១ មនុស្ស៤នាក់ច្រឡំ ធ្វើដំណើរពីភ្នំពេញ ចូលមកភូមិកំណើត ត្រូវអាជ្ញាធរស្រុកជលគីរី នាំយកទៅធ្វើ ចត្តាឡីស័ក
  138. ២៦ មេសា ២០២១ ប្រជាជនដែលរស់នៅក្នុងតំបន់ក្រហមទាំងអស់ត្រូវនៅក្នុងផ្ទះ មិនអាចចេញទៅផ្សារបានទេ ហើយផ្សារនៅក្នុងតំបន់ក្រហមក៏ត្រូវផ្អាកដំណើរការទាំងអស់ដែរ។ ប៉ុន្តែ ក្រសួងពាណិជ្ជកម្ម រៀបចំអោយមានការលក់អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងទៀត ដើម្បីលក់ជូនបងប្អូនក្នុងតំបន់ក្រហម ដោយមានសេវាដឹកជូនដល់មុខផ្ទះ។ សូមកុំបារម្ភពីរឿងអត់ស្បៀង។ សូមនៅក្នុងផ្ទះ កុំចេញក្រៅ កុំឆ្លងពីផ្ទះមួយទៅផ្ទះមួយ ចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងប្រឈមនឹងវិធានការច្បាប់តឹងរឹង។ តំបន់ក្រហម លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងទិញម្ហូបអាហារ សម្រាប់បងប្អូននៅក្នុងតំបន់ក្រហម។
  139. ២៦ មេសា ២០២១ ព្រឹកនេះ ក្រុមការងារបាននាំយកគ្រឿងឧបភោគបរិភោគជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដេីម្បីចែកជូនបងប្អូនក្រុមគ្រួសារស.ស.យ.ក. ខណ្ឌច្បារអំពៅ ដែលកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ សរុបចំនួន២០៥នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាក្តីតាកុយ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមអរគុណបងប្អូន ដែលបានចូលរួមយ៉ាងសកម្មជាមួយបុព្វហេតុ សសយក កន្លងមក និងបន្តកិច្ចខិតខំបន្តដេីម្បីធ្វេីឱ្យស្ថានភាពសុខភាពសាធារណៈបានល្អប្រសេីរឡេីងវិញ ជាពិសេសថែរក្សាសុខភាពឱ្យបានល្អទាំងអស់គ្នា។
  140. ២៦ មេសា ២០២១ ខេត្តព្រះសីហនុ-នៅថ្ងៃ២៦មេសា២០២១នេះ រដ្ឋបាលខេត្ត ចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ ជាមណ្ឌលចត្តាឡីស័ក និងដំណើរអាជីវកម្មលក់ដូរ ឬសកម្មភាពការងារប្រចាំថ្ងៃឡើងវិញ(តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែរដ្ឋបាលខេត្តណែនាំឲ្យពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធានការបិទខ្ទប់ក្រុងព្រះសីហនុ ដែលនៅជាធរមាន រហូតដល់ថ្ងៃ៦ឧសភា២០២១ ៕
  141. ២៦ មេសា ២០២១ ប្តីប្រពន្ធជាអាជីវករផ្សារដើមគ លួចចេញពីភ្នំពេញទៅស្រុកកំណើត ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅខេត្តកំពង់ចាម
  142. ២៦ មេសា ២០២១ ដំណេីរការនៃការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សុីណូវ៉ាក់ ជូនដល់កម្មករនិយោជិតនិងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវ:សម្រាប់ដូសទី២ នៅសួនឧស្សាហកម្មកាណាឌីយ៉ា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
  143. ២៦ មេសា ២០២១ អាជ្ញាធរខេត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សំរេច បិទចរាចរណ៍ ការធ្វើដំណើរ ចេញចូលរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ចាប់ ពីរ ម៉ោង ៨ និង ០០ នាទីយប់ រហូតមកដល់ម៉ោង៥ និង០០នាទី ព្រឹក គឹត ចាប់ពីយប់ម៉ោង ៨និង ០០នាទី យប់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ នេះតទៅ បិទតែយប់ប៉ុណ្ណះ សូមអគុណ ។
  144. ២៦ មេសា ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ ចូល ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ជាមួយបណ្ដាខេត្តផ្សេងៗទៀត។
  145. ២៦ មេសា ២០២១ (ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អមដំណើរដោយ មេបញ្ជាការរង អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនគ្រួសារទ័ពជំហាន២ វគ្គទី២ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ និងតាមបណ្តា កងពលតូចចំណុះទាំង៣។ ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងត្រូវជឿជាក់លើវ៉ាក់សាំងនេះ ព្រោះការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ណាស់ក្នុងការ ការពារខ្លួនយើង គ្រួសារយើង អ្នកនៅជុំវិញយើង និងសង្គមជាតិយើងទាំងមូល។ សូមបងប្អូន កុំមានការប្រមាថឲ្យសោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសបទបញ្ជា និងវិធានការ ការពារជំងឺឆ្លង កូវីដ-១៩ (៣កុំ និង៣ការពារ) របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គឺ(កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងរក្សាគម្លាត ។ ឯកឧត្តមបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការ សុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ-១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ ។ សូមជម្រាបជូនថា៖ ការចាក់វ៉ាក់សាំងនេះ ជាប្រភេទ វ៉ាក់សាំងស៊ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ដែលធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងស្របតាមលក្ខខណ្ឌ នៃការទទួលយក៕
  146. ២៦ មេសា ២០២១ កោះកុង ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដាក់ប៉ុស្តិ៍ចល័តដើម្បីវាស់កម្ពៅដល់ ប្រជាពលរដ្ឋបានធ្វើដំណើឆ្លងកាត់ និងចូលទៅក្នុងឃុំទួលគគីរ នឹងបានណែនាំប្រជាពលរដ្ឋអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និងរក្សាការពារសុវត្ថិភាពក្នុងមូលដ្ឋាន ។
  147. ២៦ មេសា ២០២១ បន្ទាយមានជ័យ៖ សកម្មភាពកងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងចម្រុះធ្វើការបិទខ្ទប់ ភូមិសាស្រ្តក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន នៅចំណុចរង្វង់មូលផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
  148. ២៦ មេសា ២០២១ រដ្ឋាភិបាលព្រមានថា នឹងចាត់វិធានការច្បាប់ចំពោះពលរដ្ឋដែលហ៊ានល្មើសបម្រាមបិទខ្ទប់ តាមការអំពាវនាវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី។ ការព្រមាននេះ ក្រោយពេលលោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋឈប់គោរពបម្រាមបិទខ្ទប់ ហើយណាត់គ្នាចេញពីផ្ទះទាំងអស់គ្នាដើម្បីប្រកបមុខរបរឡើងវិញ
  149. ២៦ មេសា ២០២១  សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវកុំឱ្យទិញវ៉ាក់សាំងស្តុកទុក និងប្រើវ៉ាក់សាំងជាឧបករណ៍នយោបាយ
  150. ២៦ មេសា ២០២១ មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់នាយ នាយរង ជាសមាជិក អាវុធហត្ថខណ្ឌ ដែលជួបការខ្វះខាតចំនួន៩គ្រួសារ។ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់តំណាងចែក គ្រឿងឧបភោគបរិភោគ ដល់ នាយ នាយរង ជាសមាជិក អាវុធហត្ថខណ្ឌ ចំនួន៩គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតបន្ទាប់ពីប្រពន្ធរបស់ពួកគាត់ធ្វេីការរោងចក្រហេីយត្រូវបានបិទខ្ទប់ ស្ថិតក្នុងខណ្ឌព្រែកព្នៅ។ ដោយក្នុង១គ្រួសារទទួលបាន ៖ ១/ មីចំនួន២កេស ២/ ទឹកត្រី ទឹកសុីអុីវ២យួរ ៣/ ទឹកក្រូច១កេះ។ ៣/ អង្ករ១ការុង ៤/ ម៉ាស់ចំនួន១ដុំ=៥០ ៥/ មាន់១ក្បាល
  151. ២៦ មេសា ២០២១ កងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនមុខកម្ពុជា ថៃ ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទិសទី២ នៃយោធភូមិភាគទី៤ ព្រមទាំងគ្រួសារកងទ័ពផងនោះ បានបន្តចូលរួមទៅទទួលការចាក់វ៉ាក់សាំងជាលើកទី២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលក្រុមគ្រូពេទ្យបន្តបើកយុទ្ធនាការចាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ។កងទ័ព និងគ្រួសារកងទ័ពទទួលការចាក់វ៉ាក់សាំងប្រភេទស៊ីណូហ្វាម (SINO​PHARM) ចំនួន ៤៦១នាក់ ដែលជាជំហានទី២ ដូសទី២ ទៅតាមកាលកំណត់របស់ក្រសួងសុខាភិបាល ជូនដល់កងកម្លាំកងការពារព្រំដែន និងគ្រួសារ ដែលក្នុងនោះរួមមាន កងពលតូចថ្មើរជើងលេខ៤១ចំនួន១១៨ នាក់ កងការពារព្រំដែនគោកលេខ៤០៣ ចំនួន១៥៨នាក់ ផ្នែកសឹករងអន្លង់វែងចំនួន១១២នាក់ និងផ្នែកសឹករងត្រពាំងប្រាសាទចំនួន៧៣នាក់។ជាមួយគ្នានេះដែរ ក្នុងដំណើរការចាក់វ៉ាក់សាំងជំហានទី២ ដូសទី២ដល់កងទ័ព និងគ្រួសារកងទ័ព នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ដែលមានឧត្តមសេនីយ៍ត្រី ផៃ សុផាត នាយសេនាធិការកងពល បានដឹកនាំចាត់តាំងកម្លាំងអោយរៀបចំរបៀបរៀបរយបានយ៉ាងល្អ ចំពោះសកម្មភាពនៅពេលចាក់វ៉ាក់សាំង។ ហើយជាងនេះទៅទៀត ដោយមានការចូលរួមសហការពីកងទ័ព និងគ្រួសារកងទ័ពដែលមកចាក់វ៉ាក់សាំង ពួកគាត់បានអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនដូចជា ពាក់ម៉ាស លាងដៃនឹងអាល់កុល វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាពបានយ៉ាងល្អទៀតផង៕
  152. ២៦ មេសា ២០២១ អាជីវករមកពីគ្រប់កន្លែង លក់ដូរគ្មានសណ្តាប់ធ្នាប់ក្នុងតំបន់ហាមឃាត់ ដែលកំពុងផ្ទុះកូវីដខ្លាំង ដោយទើបយកសំណាកលើកទី១កាលពីម្សិលមិញ តែអាជ្ញាធរបានហាមឃាត់ណែនាំតាំងពីយប់ តែមិនស្តាប់សោះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
  153. ២៦ មេសា ២០២១ ប្រជាពលរដ្ឋភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល រៃអង្គាសបន្លែ ផ្លែឈើ ដើម្បីជួយអ្នកខ្វះខាតនៅភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់។ ពលរដ្ឋស្ទើរតែមួយភូមិមានចាស់ក្មេង ស្រីប្រុស និងព្រះសង្ឃផង ចូលរួមម្នាក់បន្តិចៗក្នុងសកម្មភាពនេះ ហើយក៏ជួយវេចខ្ចប់សម្រាប់ដឹកជញ្ជូនផង។ ក្នុងចំណោមនោះមានលោក លោកយាយ តាំង ឡៃ ម្នាក់ផង។ ស្ថិតក្នុងវ័យ៨០ឆ្នាំទៅហើយ លោកយាយនិយាយថា លោកយាយស្រវេស្រវាកាត់ចេក និងត្រកួនបន្តិចបន្តួចជាអំណោយ ដើម្បីចូលរួមជាមួយពលរដ្ឋឯទៀត។ «សប្បាយចិត្តណាស់។ ចេកបានតែបួនស្ទង រត់ទៅបេះត្រកួន។ អរណាស់។ យកនេះយកមកជួយ គ្នានៅភ្នំពេញហ្នឹងអាណិតណាស់ គ្មានអីហូប។ កូនចៅអីអរណាស់»។ លោកយាយ ឡៃរៀបរាប់ដូច្នេះ។  បន្លែផ្លែឈើដែលប្រមូលបានមានប្រហែល ៣តោន និងត្រូវបានដឹកមកកាន់ក្រុងតាខ្មៅ និងខណ្ឌច្បារអំពៅកាលពីល្ងាចថ្ងៃ ២៤មេសា។ ថ្វីបើពួកគាត់មិនមានអ្វីច្រើន តែទឹកចិត្ត និងសមាណចិត្តរបស់ពួកគាត់គឺធំធេងណាស់។ ។ វប្បធម៌ជួយយកអាសារគ្នាក្នុងគ្រាលំបាក ជាផ្នែមួយដ៏សំខាន់មិនអាចខ្វះបានក្នុងសង្គមមនុស្ស។ សង្ឃឹមថា បងប្អូនយើងដទៃទៀតនឹងជួយមនុស្សនៅជុំវិញខ្លួនយើងតាមលទ្ធភាព ក្នុងកាលៈទេសៈដ៏លំបាកនេះ។ 
  154. ២៦ មេសា ២០២១ បក្សប្រឆាំង ២៦ មេសា ២០២១ / 26 April 2021លោក សម រង្ស៊ី អំពាវនាវឲ្យសហគមន៍អន្តរជាតិ ជាពិសេស កាកក្របាតក្រហមអន្តរជាតិ ផ្តល់ជំនួយ ជាបន្ទាន់ ជាស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋខ្មែរ នៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។ លោក សម រង្សុី បានពន្យល់ថា ការបិទខ្ទប់ទីក្រុងទាំង ៣ នេះ ដ៏តឹងរឹងជ្រុលហួសហេតុ បាននាំមកនូវទុក្ខលំបាកយ៉ាងខ្លាំង រហូតដល់ទុរភិក្ស សម្រាប់ប្រជាពលរដ្ឋរងគ្រោះ។ 
  155. ២៦ មេសា ២០២១ ស្វាយរៀងជាតំបន់ក្តៅ ករណីឆ្លងឡើងដល់ជាង ៣០០ នាក់ហើយ
  156. ២៥ មេសា ២០២១ ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ នៅតែ បន្តបិទខ្ទប់ រហូតដល់ថ្ងៃទី ២៨ មេសា ឆ្នាំ២០២១! សូមបងប្អូនបន្តចូលរួម!
  157. ២៥ មេសា ២០២១ សង្កាត់ចំនួន០៣ក្នុងក្រុងសៀមរាបនៅតែបន្តបិទខ្ទប់តាមស្មារតីនៃសេចក្តីសម្រេចលេខ ០៤០/២១សសរ របស់រដ្ឋបាលខេត្តសៀមរាប
  158. ២៥ មេសា ២០២១ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បន្តឈរជើងសហការទៅតាមគោលដៅដើម្បីអនុវត្ត​បិទខ្ទប់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (បន្ទាយមានជ័យ)៖ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បន្តចុះពិនិត្យ និងល្បាតទៅតាមគោលដៅ ឈរជើងសហការរៀងៗខ្លួន ដើម្បីអនុវត្តវិធានការបិទខ្ទប់ទាំងស្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំពោះការធ្វើដំណើរចេញ-ចូល ធានាបានមិនអោយមានការឆ្លងរីករាលដាលទៅតំបន់ផ្សេងៗ។ ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ កងកម្លាំងកងពលបានបំពេញបេសកកម្មសហការជាមួយកម្លាំងចម្រុះយាមល្បាតការពារតំបន់បិទខ្ទប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទំុ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដាក់បញ្ជាដាច់ខាតដល់បងប្អូនកងកម្លាំងអ្តរាគមន៍ទាំងអស់ នៅតាមគោលដៅ មិនអនុញាតិអោយមានការឆ្លងកាត់ចេញ-ចូលឡើយ លើកលែងតែមធ្យោបាយដឹកទំនិញ និងករណីមួយចំនួនទៀតដែលមានចែងក្នុងវិធានការបិទខ្ទប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានដាក់ពង្រាយជាច្រើនគោលដៅ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលមានរយះពេល៤ខែមកហើយ និងបានបញ្ជេញកម្លាំងបន្ថែមទៀតក្នុងប្រតិបត្តិការបិទខ្ទប់ក្រុងប៉ោយប៉ែតជាបណ្តោះអាសន្ន តាមការស្នើសំុរបស់គណៈបញ្ជាការឯកភាពខេត្ត។
  159. ២៥ មេសា ២០២១ កម្ពុជាមានអ្នកឆ្លងថ្មី ៦១៦នាក់ទៀត (សហគមន៍ទាំង ៦១៦នាក់) និងជាសះស្បើយ ១៩០នាដោយគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប= ៩៩៧៥ នាក់ អ្នកជាសះស្បើយ= ៣៤០០ នាក់ អ្នកកំពុងព្យាបាល= ៦៤៩៥ នាក់ អ្នកស្លាប់= ៧៤ នាក់ ។
  160. ២៥ មេសា ២០២១ ថ្ងៃអាទិត្យឡើងផ្សារតាខ្មៅ តារាងបាល់ -អ្នកលក់ត្រូវយកសំណាក ទើបលក់បាន -អ្នកចូលទិញត្រូវ តម្រង់ជួរកត់ឈ្មោះ  -ចូលផ្លូខាងស្តាំ ចេញខាងឆ្វេង
  161. ២៥ មេសា ២០២១ អភិបាលខេត្តកណ្តាលថ្លែងថា ក្នុងករណីបើរកឃើញអ្នកវិជ្ជមាន ៥% នៃចំនួនកម្មករសរុប នឹងសម្រេចបិទរោងចក្រ ជាបណ្ដោះអាសន្នតែម្តង ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ជាមួយតំណាងរោងចក្រចំនួន ៥រោងចក្រ ដែលមានបងប្អូនកម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានថ្លែងថា ក្នុងករណី បើរកឃើញអ្នកវិជ្ជមាន ៥% នៃចំនួនកម្មករសរុប នឹងសម្រេចបិទរោងចក្រ ជាបណ្ដោះអាសន្នតែម្តង។ សូមបញ្ជាក់ថា កម្មករ និយោជិត មានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលភាគច្រើនជាករណីការធ្វើដំណើរទៅធ្វើមកធ្វើការរួមគ្នា ដែលមានអាស័យដ្ឋាន ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។
  162. ២៥ មេសា ២០២១ នារសៀលថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធនៅមូលដ្ឋាន បើកច្រកតាមព្រំប្រទល់សម្រាប់ការឆ្លងកាត់របស់ប្រជាពលរដ្ឋមកពីបណ្តាខេត្តផ្សេង ប៉ុន្តែលោកបានហាមមិនឱ្យមានការចេញចូលក្រុងព្រះសីហនុទាំងមូល ដែលជាតំបន់បិទខ្ទប់ឡើយ ។ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា សម្រាប់ក្របខណ្ឌ ខេត្តព្រះសីហនុ គឺអនុញ្ញាតឱ្យមានការបើកធ្វើដំណើរឆ្លងកាត់រវាងព្រំប្រទល់ខេត្តកំពង់ស្ពឺ នៅស្រុកកំពង់សីលា នៅស្រុកព្រៃនប់ នៃខេត្តកំពត និងព្រំប្រទល់រងមួយទៀតនៅស្រុកស្ទឹងហាវ ប៉ុន្តែបន្តរក្សាម៉ឺងម៉ាត់សម្រាប់តំបន់បិទខ្ទប់ នៅក្នុងក្រុងព្រះសីហនុទាំងមូលបន្តទៀត។
  163. ២៥ មេសា ២០២១ អាជ្ញាធរជាតិអប្សរា អនុញ្ញាតបើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរឡើងវិញ។
  164. ២៥ មេសា ២០២១ (សំណេរលោកជំទាវ ឱ វណ្ណឌីន)រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១៖ ខ្ញុំ និងលោកអ្នកអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា អាចត្រូវបានការពារ និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩៖ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានដាក់ចេញរួចហើយ។ សុខភាពរបស់លោកអ្នក មានសារៈសំខាន់ជាងអ្វីៗទាំងអស់ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។ 
  165. ២៥ មេសា ២០២១ មន្ត្រីយោធានិងសង្សារ រួមទាំងមិត្តភក្តិ ផឹកស៊ីស្រវឹង បើកឡានបំពានគោលដៅ «បិទខ្ទប់» នៅក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ។
  166. ២៥ មេសា ២០២១ រហូតដល់ ថ្ងៃទី ២៥ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦១៦នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ #១៩០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៩៩៧៥នាក់ ចំនួនសំរាកពេទ្យ #៦៤៩៥ និងចំនួនជាសះស្បេីយសរុបកេីន #៣៤០០នាក់ និង ស្លាប់ថ្មី #៣នាក់ សរុបស្លាប់ #៧៤នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ 
  167. ២៥ មេសា ២០២១ អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចបញ្ចប់តាមច្រកចេញ-ចូលព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ ជាមួយបណ្ដាខេត្តផ្សេងៗទៀត។
  168. ២៥ មេសា ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានចូលរួមកិច្ចប្រជុំគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ “គ.ប.ខ” ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ប.ខ ។
  169. ២៥ មេសា ២០២១ អរគុណ សម្រាប់ការគាំទ្រ និងការទទួលយកព័ត៌មានពិតពីកម្ពុជា។  ក្រសួងព័ត៌មានមានបណ្ដាញផ្សព្វផ្សាយគ្រប់ទម្រង់ គ្រប់ដណ្ដប់ទូទាំងប្រទេស រួមមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា - RNK ទ្យុជាតិកម្ពុជា FM96 MHz
  170. ២៥ មេសា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បញ្ចេញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ២០នាក់ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ដែលបានរកឃើញនៅថ្ងៃទី ២៥ មេសា ២០២១
  171. ២៥ មេសា ២០២១ រសៀលថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ប្រើប្រាស់មធ្យោបាយចល័ត ដើម្បីដឹកជញ្ជូនគ្រឿងឧបភោគ-បរិភោគ លក់ដូរដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយនិងផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ននេះ។
  172. ២៥ មេសា ២០២១ ករណីផ្ទុះការឆ្លងជំងឺ #កូវីដ១៩ នៅ #ផ្សារឈូកមាស
  173. ២៥ មេសា ២០២១ អ្នកពាក់ព័ន្ធ សរុបចំនួន ៧ នាក់ ត្រូវបានរកឃើញ  វិជ្ជមាន #មេរោគកូវីដ-១៩ (#COVID-19) គិតត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣០ ព្រឹក។
  174. ២៥ មេសា ២០២១ កណ្តាល៖មន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ និង សង្សារ ព្រមទាំងមិត្តភក្តិ បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយ រួចបើករថយន្តមកបំពាន នៅចំណុចគោលដៅ «បិទខ្ទប់» នាក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនគោរពវិធានការរដ្ឋបាល» តាមមាត្រា៤ និង មាត្រា១០ នៃច្បាប់ស្តីពីកូវីដ ។ នេះបើតាម លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS មុននេះបន្តិច ។ គួររំលឹកថា ហេតុការណ៍ នេះ កើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២១៖៤០នាទី នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់ , ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ និង ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ។ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្រាប់ CPC NEWS ថា នៅពេលដែលកម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នោះ ស្រាប់តែឃើញមនុស្សទាំង៣នាក់ ក្នុងស្ថានភាពស្រវឹង ជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ តាមនីតិវិធី តែម្តង ៕
  175. ២៥ មេសា ២០២១ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបន្តផ្អាកជាបណ្តោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល២សប្តាហ៍បន្ថែមទៀត គឺចាប់ពីថ្ងៃទី២៥ ខែមេសា រហូតដល់ថ្ងៃទី០៨ ខែឧសភា។
  176. ២៥ មេសា ២០២១ រកឃើញអ្នកផ្ទុកករណីវិជ្ជមានកូវីដ១៩ សរុប២៧នាក់ ទោះរាំងខ្ទប់ ដាក់ជាតំបន់ក្រហម នៅសង្កាត់ស្ទឹងមានជ័យទី១ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១បានលើកឡើងថា អាជ្ញាធរ រាំងខ្ទប់ ដាក់តំបន់ក្រហម ប៉ុណ្ណឹងហើយ នៅមានសន្ទុះ អ្នកវិជ្ជមាន នៅក្នុងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១មានរហូតដល់ ចំនួនសរុប២៧នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
  177. ២៥ មេសា ២០២១ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន!
  178. ២៥ មេសា ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២នាក់ នៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
  179. ២៥ មេសា ២០២១ សម្តេចក្រឡាហោមអាជ្ញាធរភូមិ ឃុំ ស្រុក បន្តឹងបន្ថែមទៀតនៃការចេញចូលរបស់ពលរដ្ឋ ព្រោះការឆ្លងរីករាលដាល មានការកើនឡើង ព្រះសីហនុ ប៉ោយប៉ែត។
  180. ២៥ មេសា ២០២១  ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំបានចុះត្រួតពិនិត្យដំណេីរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (សុីណូហ្វាម) លេីកទី២ ជូនយោធិន និងគ្រួសារយោធិន ប្រចាំខណ្ឌទួលគោក ស្ថិតនៅសាលាមត្តេយ្យទួលគោក រាជធានីភំ្នពេញ។
  181. ២៥ មេសា ២០២១  ទោះបីមានការបិទខ្ទប់"Lock Down" សង្កាត់ប៉ោយប៉ែត តែការដឹកទំនិញឆ្លងកាត់ច្រកប៉ោយប៉ែត នៅតែដំណើរការជាធម្មតា
  182. ២៥ មេសា ២០២១  អាជ្ញាធរខេត្តបន្ទាយមានជ័យ បានកំណត់ភូមិសាស្ត្រមួយចំនួនក្នុងភូមិសាមគ្គីមានជ័យ និង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជា "តំបន់ក្រហម" ដែលមានការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ធ្ងន់ធ្ងរ។
  183. ២៥ មេសា ២០២១  ទីតាំងក្នុងខណ្ឌដង្កោ បានចាប់ផ្តេីមចាក់វ៉ាក់សាំងការពារកូវីដ-១៩ (សុីណូហ្វាម)ដូសទី២ ជូនយោធិន និងគ្រួសារយោធិន ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ គោលដៅខណ្ឌដង្កោ បានដំណើរការចាក់វ៉ាក់សាំង (សុីណូហ្វាម)ដូសទី២ ជូនយោធិន និងគ្រួសារយោធិន ដែលមានទីតាំងនៅអនុវិទ្យាល័យហ៊ុន សែន ព្រៃវែង ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។
  184. ២៥ មេសា ២០២១ បក្សប្រឆាំង ២៤ មេសា ២០២១ / 24 April 2021 ត្រូវតែបញ្ចប់ការបិទខ្ទប់ ហើយបើកទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅឡើងវិញ ជាបន្ទាន់! The government must put an end to the lockdown and re-open Phnom Penh immediately!២៤ មេសា ២០២១ / 24 April 2021 - Le confinement à Paris ការបិទខ្ទប់ នៅទីក្រុងប៉ារីស / Lockdown in Paris ការបិទខ្ទប់ នៅទីក្រុងប៉ារីស សព្វថ្ងៃ មានលក្ខណៈខុសគ្នាឆ្ងាយណាស់ ពីការបិទខ្ទប់ នៅទីក្រុងភ្នំពេញ។ ពលរដ្ឋម្នាក់ៗ មានសិទ្ធិចេញក្រៅផ្ទះ ក្នុងរង្វង់ ១០ គីឡូម៉ែត្រ ពីលំនៅដ្ឋាន ហើយអាចនៅក្រៅផ្ទះ ពីម៉ោង ០៦ ព្រឹក ដល់ម៉ោង ០៧ យប់។  ពីព្រលឹមដល់ល្ងាច យើងអាចទៅទិញឥវ៉ាន់បានតាមចិត្ត។ ហាងលក់ចំណីអាហារ មានបើកទាំងអស់។ អត់មាននរណាដាច់ស្បៀងទេ។ ពលរដ្ឋ ដែលបាត់បង់ការងារ ត្រូវបានរដ្ឋអំណាច បើកប្រាក់ឧបត្ថម្ភ ជំនួសប្រាក់ចំណូល ដែលបាត់បង់ដោយសារតែវិបត្តិសុខាភិបាល និងសេដ្ឋកិច្ច។ ខ្ញុំស្គាល់បងប្អូនជនជាតិខ្មែរយើងជាច្រើន ដែលរស់នៅប្រទេសបារាំងដូចខ្ញុំ ដែលក្នុងចំណោមពួកគាត់ អត់មាននរណាត្អូញត្អែរ ពីការបាត់បង់ប្រាក់ចំណូល ឬក៏ពីការស្រុតចុះជីវភាពរស់នៅឡើយ។ ឧទាហរណ៍ អ្នកបើកបរតាក់ស៊ី និងម្ចាស់ហាងភោជនីយដ្ឋាន ត្រូវបានរដ្ឋអំណាចឧបត្ថម្ភប្រាក់ ដែលមានចំនួនស្មើប្រាក់ដែលពួកគាត់ធ្លាប់រកបាន កាលពីមុនវិបត្តិសុខាភិបាល និងសេដ្ឋកិច្ច។
  185. ២៥ មេសា ២០២១ ប្អូនប្រុសអាយុទើបតែ១៥ឆ្នាំ ឪពុកជាទីស្រឡាញ់ទើបតែបាត់បង់ជីវិតដោយសាកូវីត១៩ ខ្លួនក៏ឆ្លងជំងឺដែរ ដែរធ្វើអោយជំងឺទឹកនោមផ្អែមប្រភេទ១របស់ប្អូនវិវត្តន៍ទៅជាធ្ងន់ធ្ងរនិងត្រូវសង្គ្រោះបន្ទាន់តែម្នាក់ឯងក្នុងអាគារកូវីដជាមួយក្រុមគ្រូពេទ្យជួមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ នេះជារឿងដ៏ក្រៀមក្រំដោយសារកូវីដ១៩ សូមការពារខ្លួនអ្នកនិងគ្រួសារអ្នកពីកូវីដ១៩ ៣កុំ ៣កាពារ
  186. ២៥ មេសា ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ណែនាំស្តីពីការប្រមូលវត្ថុសំណាកដើម្បីវិភាគរកមេរោគអូវីដ-១៩ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅក្នុងភូមិសាស្រ្ត (តំបន់ក្រហម) នៅខេត្តព្រះសីហនុ។
  187. ២៥ មេសា ២០២១  បញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទស ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យបញ្ជាការដ្ឋានអង្គរក្សប្រើប្រាស់កម្លាំងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមួយចំនួន ទៅកាន់តំបន់បិទខ្ទប់ តំបន់ក្រហមនៃរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងមានទុក្ខលំបាក ក្នុង អំឡុងពេលរាតត្បាតដោយ សារជំងឺកូវីដ១៩ ។ យោងតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ប្រើប្រាស់កម្លាំងក្នុងការរៀបចំដឹកជញ្ជូនអង្ករ៦០០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែបិទខ្ទប់ នៅក្នុងខេត្តមួយនេះទាំងមូល ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានមួយផ្នែកទៀត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រី -ល- យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងតំបន់ក្រហមនិងទីតាំងមួយចំនួនទៀត ដែលកំពុងតែត្រូវបានបិទខ្ទប់ និងកន្លែងធ្វើចត្តាឡីស័ក ។ ក្រៅពីការបញ្ចេញកម្លាំងដឹកជញ្ជូនស្បៀងអាហារជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និង នៅខេត្តព្រះសីហនុ កម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត ក៏បានរៀបចំដឹកជញ្ជូន គ្រឿង ឧបភោគបរិភោគ មានអង្ករ មី ត្រីខ-ល-យកទៅប្រគេនវត្តទាំង១៤២វត្តក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងតំបន់មួយ ចំនួនទៀតផងដែរ ក្រោមការ ដឹកនាំ និងបញ្ជាផ្ទាល់ពីលោកជំទាវ ហ៊ុន ម៉ាណា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ។ ដោយឡែក កម្លាំងរបស់បញ្ជាការដ្ឋានមួយចំនួនទៀត បានកំពុងតែជួយរៀបចំ គ្រែ និងសម្ភារផ្សេងទៀត នៅកន្លែងធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតចាស់គល់ស្ពានជ្រោយចង្វារផងដែរ ៕
  188. ២៤ មេសា ២០២១ អ្នកនាំពាក្យ៖ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ជូនក្រុមគ្រូពេទ្យទៅយកសំណាកនៅជិតលំនៅដ្ឋានប្រជាពលរដ្ឋផ្ទាល់តែម្តងនៅតំបន់ក្រហម សម្រាប់អ្នកដែលពិបាកធ្វើដំណើរ
  189. ២៤ មេសា ២០២១ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូដល់មាតុប្រទេសដោយសុវត្ថិភាពនៅម៉ោងប្រមាណ៩.៥០ យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ បន្ទាប់បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន និងជំនួបទ្វេភាគីមួយចំនួនទៀតជាមួយបណ្ដាមេដឹកអាស៊ាន។ កិច្ចប្រជុំពិសេសក្រៅផ្លូវជាមួយមេដឹកនាំអាស៊ាន គឺបានផ្ដល់នូវលទ្ធផលជាផ្លែផ្កា គួរជាទីកត់សម្គាល់សម្រាប់ប្រទេសជាសមាជិក ក្នុងការពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពនៃតំបន់ដែលជាមុខមាត់នៃអាស៊ានទាំងមូល។ នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាផ្ដោតទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
  190. ២៤ មេសា ២០២១ សេចក្ដីជូនដំណឹង ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារព្រែកលៀប ផ្សារព្រែកខ្វិត ផ្សារតាលីបាក់ខែង ផ្សារកសិផល ផ្សារដើមស្រល់ ផ្សារសាមគ្គីក្បាលកោះ ផ្សារម៉នសំណាង និងផ្សារក្រមួនទាំងអស់ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១៕
  191. ២៤ មេសា ២០២១ បុរសម្នាក់ដែលបង្ហោះវីដេអូ ថាខ្លួនបានមកដល់ផ្ទះនៅខេត្តកំពតហើយនោះ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកសាងសំណុំរឿនបញ្ជូនទៅតុលាការ គុកបានសម្រេច​១ទៀតហើយ
  192. ២៤ មេសា ២០២១ ឯកឧត្តម ហ៊ុន ម៉ាណែត បដិសេធថា មិនបានឲ្យជំនួយការណា ទាក់ទងទៅមេបញ្ជាការកងទ័ព ដើម្បីរកលុយនោះទេ (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខភម មេបញ្ជាការកងទ័ពជើងគោក បានប្រកាសថា៖ ឯកឧត្តម មិនបានប្រើឲ្យជំនួយណាម្នាក់ តេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយនោះទេ។ ការបដិសេធនេះ បានឡើងក្រោយពីមានបុរសម្នាក់ ឈ្មោះ (ភាព) បានក្លែងបន្លំថាជាជំនួយការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានខលទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយប្រើប្រាស់លេខទូរស័ព្ឌ 067 349 466។ ក្នុងសារជាសំឡេងជូន មេបបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល និងអង្គភាពទាំងអស់ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នៅថ្ងៃនេះ មានករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹក នាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថាជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។ អ៊ីចឹង សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយបញ្ជូនព័ត៌មានបន្ត ទៅមេបញ្ជាការកងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះហើយ»៕
  193. ២៤ មេសា ២០២១ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាពសូមជម្រាបជូនថា សេចក្តីជូនដំណឹងនេះ គឺជាការកំណត់ជាកាតព្វកិច្ចក្នុងការយកសំណាកសម្រាប់បងប្អូនដែលកំពុងរស់នៅក្នុងតំបន់ក្រហម!  ហេតុនេះសូមចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់សំណាកតាមគោលដៅដែលបានរៀបចំ!  បុគ្គលដែលមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ។  ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ!
  194. ២៤ មេសា ២០២១ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង នៅថ្ងៃទី ២៣ខែមេសា ឆ្នាំ ២០២១នេះ បានបញ្ជាក់ថាគណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន ៨នាក់ និង ម៉ូតូ៣គ្រឿងដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន ( គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល )។  ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមអង្វរបងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ។ ពីព្រោះវាអាចនាំមេរោគកូវីដ-១៩មកចម្លងដល់អ្នកដ៏ទៃជាយថាហេតុ។សូមអរគុណ!
  195. ២៤ មេសា ២០២១ ភូមិគោកតាចាន់ ភូមិខ្វៀននិងផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក ត្រូវបាន រដ្ឋបាលខេត្តសៀមរាបសម្រេចបើកអោយចេញ-ចូលឡើងវិញហើយក្នុងថ្ងៃទី២៤នេះ
  196. ២៤ មេសា ២០២១ ល្មើសបម្រាមគោចរ លួចចេញពីភ្នំពេញមកផ្ទះនៅកំពត ហើយបង្ហោះវីដេអូថា “អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ” ចុងក្រោយសមត្ថកិច្ចទៅក្របួចដល់ផ្ទះ៕#កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃើញវីដេអូខ្លីមួយ ដែលបានផ្សព្វផ្សាយថា «មកដល់ផ្ទះហើយៗ អ្នកណាថាមកពីភ្នំពេញមិនកើត ឥឡូវមកដល់កំពតហើយ!! និងរូបភាពអាំងសាច់ជួបជុំគ្រួសារ» សកម្មភាពនេះគឺជាការញុះញង់ និងប្រមាថដល់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ត្រួតពិនិត្យលើបម្រាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលពីខេត្តមួយ ទៅខេត្តមួយជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ បន្ទាប់ពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
  197. ២៤ មេសា ២០២១ ព័ត៌មានបឋមពីការរកឃើញវិជ្ជមានកូវីដ-១៩ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៦៣នាក់
  198. ២៤ មេសា ២០២១ តេស្តពលដ្ឋ៥២នាក់ នៅតំបន់ក្រហមទាំងយប់ រកឃើញ ២៦ នាក់ឆ្លងកូវីដ ១៩
  199. ២៤ មេសា ២០២១ ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកដល់អ្នករស់នៅក្នុងតំបន់ក្រហមទាំងកណ្តាលយប់ដែលក្នុងនោះក្នុងចំណោមមនុស្ស៥២នាក់រកឃើញអ្នកវិជ្ជមានរហូតដល់២៦នាក់ទៅហើយ។តាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៣ខែមេសា ក្រុមគ្រូពេទ្យស្មក្រ័ចិត្តសម្តេចតេជោ បានចុះទៅយកសំណាករបស់ប្រជាពលរដ្ឋដែលរស់នៅជាប់របង វត្តនន្នមុនី ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញដែលជាតំបន់ក្រហម ដោយសារតែអ្នកទាំងនោះមានអាការះមិនស្រួល។ លោកចៅរងបន្តថា អ្វីដែលគួរឲ្យរន្ធត់នោះគឺមនុស្សចំនួន៥២នាក់គឺរកឃើញអ្នកមានវិជ្ជមានរហូតដល់២៦​នាក់ក្នុងនោះមានក្មេងអាយុក្រោម១០ឆ្នាំមានចំនួន៨នាក់។ អ្នកផ្ទុកមេរោគកូវីដ១៩មានស្រី មានប្រុសផងដែរ។ លោកសេង វ៉ាន់ថា បានបញ្ជាក់ថានៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២នេះគឺសាលារាជធានីភ្នំពេញបានកំណត់ជាតំបន់ក្រហម។ក្នុងនោះមានសង្កាត់ស្ទឹងមាន១ ស្ទឹងមានជ័យ២និងស្ទឹងមានជ័យទី៣ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ៕
  200. ២៤ មេសា ២០២១ Virak OU •  "អ្វីដែលគួរឱ្យសោកស្តាយនោះគឺរដ្ឋាភិបាលគួរតែគ្រប់គ្រងនិងលើកទឹកចិត្តដល់អ្នកលក់ឱ្យលក់នៅតាមកន្លែងដែលត្រូវបានកំណត់ដោយសង្គមដូចជាផ្លូវដែលបានបិទនៅតាមសង្កាត់និងគ្រប់គ្រងលំហូរអ្នកទិញ។ ពួកគេដឹងរឿងទាំងអស់នេះ - ពួកគេបានបើកតូបលក់អាហារដោយខ្លួនឯង។"
  201. ២៤ មេសា ២០២១ Yang Saing Koma តួនាទីរបស់អជីវករនិងក្រសួង។ ខ្ញុំមិនប្រឆាំងនឹងការលក់ស្បៀងជូនប្រជាជននៅពេលបិទខ្ទប់រាជធានីនិងតំបន់ក្រហមទេតែគ្រាន់សូមឲ្យក្រសួងធ្វេីការពិចារណារនូវចំណុចមួយចំនួនដូចខាងក្រោមនេះ: មានអជីវកររាប់ពាន់នាក់ដែលត្រូវការកន្លែងលក់ហើយក្រុមគាត់ធ្វេីការដោយគ្មានប្រាក់ខែរដ្ឋទេ។ គាត់អត់មានប្រេីថវិកាជាតិ ប្រេីជាដេីមទុនទិញផលិផលមកលក់ទេ។ គាត់អាចលក់ផលិតផល បានច្រេីនមុខនិងមានភាពបត់បែនជាង។ គាត់អាចលក់ដោយគ្មានគិតម៉ោងពេល សៅរ៍អាទិត្យនិងមានភ្លៀងឬអត់ភ្លៀង។ មន្ត្រីក្រសួងនិងអជីវករអាចឆ្លងកូវីដ១៩បានដូចគ្នា។ ការលក់ដូរជាមុខរបរឬជាឆ្នាំងបាយរបស់អជីវករតូចតាចដែលភាគច្រេីនគាត់រកមួយថ្ងៃរស់មួយថ្ងៃ។ តាមយោបល់ខ្ញុំក្រសួងគួរផ្តោតលេីការជួយគាំទ្រដល់អជីវករដេីម្បីដំណេីរការអជីវកម្មគាត់បានល្អដោយមានទីតាំងសមស្របទទួលបានការផ្គត់ផ្គង់កសិផលពីប្រភពផ្សេងៗបានដោយរលូន និងដំណេីរការលក់ដូរដោយគោរពតាមគោលការណ៍សុខាភិបាលបានល្អ។ការចែកគ្នាទទួលខុសត្រូវនិងការជួយគ្នាទៅវិញទៅមករវាងរដ្ឋនិងពលរដ្ឋនាំឲ្យយេីងទប់ទប់ជាមួយកូវីដ១៩បានជោគជ័យ។
  202. ២៤ មេសា ២០២១ ប្តីប្រពន្ធ២នាក់រឹងទទឹងមិនព្រមទៅសម្រាកព្យាបាលជំងឺកូវីដ១៩ អាជ្ញាធរនិយាយស្រួលបួលមិនស្តាប់ ទាល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញប្រើធម៌ក្តៅទើបព្រមទៅ (មានវីដេអូ)
  203. ២៤ មេសា ២០២១ អាជ្ញាធរបានសម្រេចយកទីតាំងស្ដាតអូឡាំពិក, សាលាកូរ៉េកប់ស្រូវ ( វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC )និងព្រីមៀរសែនសុខ សម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាល ខណៈដែលបច្ចុប្បន្នអត្រាអ្នកឆ្លងជំងឺកូវីដនៅរាជធានីភ្នំពេញ មិនមានសញ្ញាថមថយនៅឡើយទេ។នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល, លោក អ៉ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងត្រៀមរៀបចំទីតាំងទាំង៣នេះផងដែរ។
  204. ២៤ មេសា ២០២១ ថ្ងៃនេះ អាជ្ញាធរខណ្ឌបឹងកេងកង បន្តបើករថយន្តចែកអាហារ ត្រី សាច់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
  205. ២៤ មេសា ២០២១ រយៈពេល ១៤ ថ្ងៃ (២៤ មេសា-៧ ឧសភា) : បិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ អាជីវករ សន្តិសុខ បុគ្គលិក កម្មករ ដែលបំរើការក្នងផ្សារ និងគ្រួសារពាក់ព័ន្ធ ត្រូវធ្វើសំណាក រួចហើយធ្វើចត្តាឡីស័ក
  206. ២៤ មេសា ២០២១ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់ ស្រ្តីអាយុ ៦៣ឆ្នាំ អាយុ ៦៧ឆ្នាំ អាយុ ៧១ឆ្នាំ អាយុ ៣២ឆ្នាំ និងបុរស អាយុ ៧៧ឆ្នាំ អាយុ ៣៤ឆ្នាំ អាយុ ៦៤ឆ្នាំ អាយុ ២៤ឆ្នាំ អាយុ ៤២ឆ្នាំ អាយុ ៥៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩
  207. ២៤ មេសា ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥១១នាក់ និងមានឣ្នកជាសះស្បើយ ចំនួន ៦២នាក់ ៖កម្ពុជាមានឆ្លងថ្មី ៥១១ នាក់ទៀត និងជាសះស្បើយ ៦២នាក់ ករណីឆ្លងសហគមន៍ ៥០៩ នាក់ អ្នកដំណើរពីបរទេស ០២ នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប= ៩៣៥៩ នាក់ អ្នកជាសះស្បើយ= ៣២១០ នាក់ អ្នកកំពុងព្យាបាល= ៦០៧២ នាក់អ្នកស្លាប់= ៧១ នាក់។
  208. ២៤ មេសា ២០២១ ការយកសំណាក សម្រាប់គ្រួសារ ប្រជាពលរដ្ឋ នៅ «តំបន់ក្រហម» ធ្វើឡើងចំពោះតែ៖ ១. អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់ ២. អ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្ដុំ ដែលមានករណីវិជ្ជមានកូវីដ១៩ ៣. អ្នកដែលមានចេញរោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ពិបាកដកដង្ហើម និងសង្ស័យថាខ្លួនបានឆ្លងមេរោគកូវីដ១៩ សូមប្រជាពលរដ្ឋ ដែលមិននៅក្នុងចំណោមករណី ទាំង៣ ខាងលើ សូមមេត្តានៅកុំចេញពីផ្ទះប្រសិនបើមិនចាំបាច់! សូមអរគុណ!
  209. ២៤ មេសា ២០២១ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមអំពាវនាវបងប្អូនទាំងអស់ខ្មែររស់នៅប្រទេសថៃរួមគ្នាគោរព និងអនុវត្តវិធានការនានាដែលដាក់ចេញដោយអាជ្ញាធរមូលដ្ឋានរបស់ប្រទេសថៃ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-១៩។
  210. ២៤ មេសា ២០២១ អ្នកនាំពាក្យក្រសួងការបរទេសចិន៖ «ក្នុងនាមជាមិត្តដែកថែប, យើងនឹងបន្តជួយកម្ពុជាដើម្បីទប់ស្កាត់ និងគ្រប់គ្រងកូវីដ១៩ ទៅតាមការស្នើសុំជាបន្តបន្ទាប់»
  211. ២៤ មេសា ២០២១ អ្នកជំងឺកូវីដ-១៩ចំនួន ១០នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ក្នុងនោះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មាន ៥នាក់ និងនៅថ្ងៃទី២៣ ខែមេសា មានចំនួន៥នាក់
  212. ២៤ មេសា ២០២១ អាជ្ញាធរប្រកាសនឹងយកអំណោយទៅដល់មុខផ្ទះពលរដ្ឋតែម្តង លែងធ្វើពិធីចែកទៀតហើយ
  213. ២៤ មេសា ២០២១ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តប្រគេនទេយ្យទានដល់វត្ត ចំនួន២៤វត្តទៀតក្នុងគោលដៅចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ (ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ  ទេយ្យទានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានជាអង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខត្រូវបាន លោកជំទាវ ហ៊ុន ម៉ាណា ចាត់តំណាងបន្តប្រគេនដល់វត្តចំនួន២២វត្តជាបន្តទៀត នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមប្រគេនដោយផ្ទាល់វត្តចំនួន២៤វត្តស្ថិតនៅក្នុងខណ្ឌចំនួន៦មានខណ្ឌចំការមន ៤វត្ត ,ខណ្ឌ៧មករា ៣វត្ត ,ខណ្ឌបឹងកេងកង ១វត្ត, ខណ្ឌដូនពេញ ៥, ខណ្ឌសែនសុខ ៦វត្ត និងខណ្ឌឫស្សីកែវ ចំនួន៥វត្ត។ ហើយនៅថ្ងៃស្អែកក្រុមការងារនឹងបន្តប្រគេនដល់វត្តមួយចំនួនទៀតដែលមិនទាន់បានប្រគេនឱ្យគ្រប់ចំនួនគោលដៅ១៤២វត្តក្នុងរាជធានីភ្នំពេញ។
  214. ២៤ មេសា ២០២១ អ្នកបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ បុរសដែលបង្ហោះព័ត៌មានក្លែងក្លាយតាមហ្វេសប៊ុកពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ ដើម្បីបំពុលសង្គមនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការហើយ។ ឈ្មោះ លឹម ហួរ ( Facebook Lay Hour) អាយុ ៥០ ឆ្នាំ មានទីលំនៅក្នុងសង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងអះអាងថា មានមុខរបរជាអ្នកសារព័ត៌មានត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសុក្រទី ២៣ មេសា ឆ្នាំ ២០២១ បន្ទាប់ពីជននេះបានបង្ហោះព័ត៌មានមិនពិតមួយនៅក្នុង Account ហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Lay Hour ដោយនិយាយមួលបង្កាច់ ប្រមាថជីវិតនិងបង្ខូចកិត្តិយសអ្នកឧកញ៉ា លី យ៉ុងផាត់ យ៉ាងធ្ងន់ធ្ងរ។ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនឈ្មោះ លឹម ហួរ នៅឯលំនៅដ្ឋានតែម្តង។ ក្រោយពីសាកសួរនិងក្រោយពីសាមីខ្លួនបានសារភាពការពិតរួចមក ឈ្មោះ លឹម ហួរ ត្រូវបានចៅក្រមស៊ើបសួរតុលាការសាលាដំបូងខេត្តសៀមរាប លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចោទប្រកាន់ពីបទក្លែងព័ត៌មានដែលមានចែងក្នុងមាត្រា ៤២៥ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារហើយនៅថ្ងៃសៅរ៍ទី ២៤ មេសានេះដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់៕
  215. ២៤ មេសា ២០២១ ដើម្បីងាយស្រួលសំរាប់អតីតយុទ្ធជនដែលរស់នៅតាមបណ្តាខ័ណ្ឌនានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២ ក្រសួងការពារជាតិបានសម្រេចផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសទី២ សំរាប់ចាក់ជូនអតីតយុទ្ធជនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅ១៤ទីតាំង ។ លោកឧត្តមសេនីយ៍ឯក ស ស៊ីនឿន មេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ Sinovac នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃច័ន្ទ ទី២៦ ខែមេសាឆ្នាំ២០២១ ក្នុងបណ្តាទីតាំងចំនួន១៤ក្នុងរាជធានីភ្នំពេញ ចំណុះកងយោធពលខេមរភូមិន្ទ ។
  216. ២៤ មេសា ២០២១ ឆ្លងទ្វេគុណជា៥! រកឃើញកម្មការិនីរោងចក្រ ម៉ាស្ទ័រ និង ហ្វ្រែង (ខេមបូឌា) នៅស្រុកអង្គស្នួល ឆ្លងជំងឺកូវីដបន្ថែម១៩៧នាក់
  217. ២៤ មេសា ២០២១ យប់ថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលឃុំពាមក្រសោប បានដឹកនាំក្រុមប្រឹក្សាឃុំ ភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដាក់ប៉ុស្តិ៍ចល័តដើម្បីវាស់កម្ពៅដល់ ប្រជាពលរដ្ឋបានធ្វើដំណើឆ្លងកាត់ និងចូលទៅក្នុងឃុំពាមក្រសោប ដើម្បីការពារសុវត្ថិភាពក្នុងមូលដ្ឋាន ។
  218. ២៤ មេសា ២០២១ (បន្តាយមានជ័យ)យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះពិនិត្យសកម្មភាពកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន បិទចរាចរចេញ-ចូលក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្រោយពីរកឃើញអ្នកវិជ្ជមួយចំនួនក្នុងក្រុងប៉ោយប៉ែត។
  219. ២៤ មេសា ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧត្ថម្ភថវិកាចំនួន២០០លានរៀលជូនរដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់សម្រាប់ការជួយដល់ប្រជាពលរដ្ឋកំពុងជួបការលំបាកដោយគ្រោះធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ និងការរីករាលដាលជំងឺកូវីដ-១៩៕
  220. ២៤ មេសា ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តកំពង់ចាម ចំនួន៤០ នាក់ បានស្ម័គ្រចិត្តចូលរួមជួយព្យាបាលអ្នកជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុកនៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានចាត់បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ ដើម្បីទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។ សូមជំរាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់យើងបានអញ្ជើញទៅដល់គោលដៅនារាជធានីភ្នំពេញដោយសុវត្ថិភាពហើយ។
  221. ២៤ មេសា ២០២១ រយៈពេល ៤ថ្ងៃហើយដែលមណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការចាក់ចាក់សាំងដូសទី២ ជូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពចំណុះឲ្យកងទ័ពជើងគោក គិតមកដល់ថ្ងៃសុក្រទី២៣ ខែមេសា ឆ្នាំ ២០២១ នេះគឺមានរយៈពេល៤ថ្ងៃហើយដែល មណ្ឌលចាក់វ៉ាក់សាំង បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក បានដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារកងទ័ពចំណុះឱ្យកងទ័ពជើងគោក សរុបបានចំនួន ២៤៤៣នាក់ ក្នុងនោះប្រុស ១២២១នាក់ ស្រី ១២២២នាក់ លទ្ធផលសម្រេចបានទាំងនេះបានមកពីកិច្ចខិតខំប្រឹងប្រែង និងសហការល្អរបស់ក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងមណ្ឌល បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ។ នៅគ្រប់កម្មវិធីចាក់វ៉ាក់សាំងទាំង៤ថ្ងៃកន្លងមកនេះ ឧត្តមសេនីយ៍ទោ សុខ បា៉ង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសសុទ្ធតែបានចូលរួមផ្ដល់យោបល់ធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការមកទទួលវ៉ាក់សាំងដូសទី២ របស់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាក្រុមគ្រួសារកងទ័ពទាំងអស់ដែលមកពីចំណុះកងទ័ពជើងគោក ឲ្យយល់អំពីគុណតម្លៃនៃវ៉ាក់សាំងថាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការជួយការពារអាយុជីវិតរបស់បងប្អូនឱ្យគេចផុតអំពីជម្ងឺ កូវីដ_១៩។ ឯកឧត្តម បានបញ្ជាក់បន្ថែមទោះបីជាបងប្អូនបានមកទទួលវ៉ាក់សាំងដូសទី២រួចហើយក៏ដោយក៏ត្រូវតែគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ_១៩ ក៏ដូចជាជម្ងឺដ៏កាចសាហាវផ្សេងទៀត។ ឧត្តមសេនីយ៍ទោ សុខ ប៉ាង សូមគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃបានខិតខំស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូន កងកម្លាំងមប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕
  222. ២៤ មេសា ២០២១ រដ្ឋបាលស្រុកបាទី ខេត្តតាកែវ បង្ហាញអត្តសញ្ញាណ អ្នកជំងឺកូវីដ-១៩ចំនួន៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភ:។
  223. ២៤ មេសា ២០២១ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពីផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ នៅក្នុងរាជធានីភ្នំពេញ រយះពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៤ ខែមេសា រហូតដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១
  224. ២៤ មេសា ២០២១ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ តំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ (សូមអានសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីខាងក្រោម)។
  225. ២៤ មេសា ២០២១ បុរសម្នាក់ឈ្មោះ សន សុទ្ធី ដែលបានផុសព័ត៌មានមានលក្ខណ:ប្រមាថមើលងាយ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំង និងគ្រូពេទ្យ ត្រូវបានចូលខ្លួនមកទទួលកំហុស ដោយត្រូវបានធ្វើកិច្ចសន្យា ណែនាំអប់រំ
  226. ២៤ មេសា ២០២១ រកឃើញ កម្មករ ២២នាក់ វិជ្ជមានកូវីដ-១៩ និងមានកម្មករនិយោជិត ២៩៥ នាក់ទៀតពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) និងរោងចក្រ Six Plus
  227. ២៤ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម នៃ ចារី ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះមកធ្វើការសម្របសម្រួល ផ្តល់ការគាំទ្រដល់រដ្ឋបាលស្រុកអង្គស្នួល និងស្រុកមុខកំពូល ក្នុងការគិតគូររៀបចំទីតាំងត្រៀមសម្រាប់ធ្វើចត្តាឡីស័ក និងគ្រប់គ្រងសភាពការណ៍ នៃការផ្ទុះរាលដាលវីរុសកូវីដ-១៩ នៅក្នុងរោងចក្រចំនួន០២ គឺរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងរោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
  228. ២៤ មេសា ២០២១ ខេត្ដកំពង់ចាម ៖ ជនជាតិចិន ចំនួន៥នាក់ដែលលួចធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី គោលបំណងមកលេងមិត្តភក្រ័នៅស្រុកព្រៃឈរ ត្រូបាននគរបាលស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនយកទៅធ្វើរចត្តាឡីស័ក ចំណែកអ្នកបើករថយន្តតាក់សុី កំពុងស្រាវជ្រាវដើម្បីនាំខ្លួនមកចាត់ការតាមច្បាប់ ។លោកអធិការស្រុកព្រៃឈរ កែវ ស៊ាងហ៊ាន់ បានឲ្យដឹងថា នៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កម្លាំងជំនាញផែនការងារ អន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន៥នាក់ ( មិនមាន លិខិតឆ្លងដែន ។
  229. ២៤ មេសា ២០២១ មន្ទីរពេទ្យខេត្តកំពង់ស្ពឺ សូមជូនដំណឹងដល់ លោក លោកស្រី ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ (សុីណូវ៉ាក់) លើកទី១ នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ សូមអញ្ជើញមកទទួលវ៉ាក់សាំង លើកទី២ នៅមន្ទីរពេទ្យខេត្តតាមកាលបរិច្ឆេទដូចខាងក្រោម: សេចក្តីជូនដំណឹង ស្តីពី ការបន្ថែមទីតាំងចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី២ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល
  230. ២៣ មេសា ២០២១ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតស័ក្ដិ និងបណ្ដេញ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពាក់ព័ន្ធការរត់ពន្ធមនុស្ស ។ ក្នុងព្រះរាជក្រឹត្យ បានត្រាស់បង្គាប់យ៉ាងដូច្នេះថា «មាត្រា១៖ ដកហូតឋានន្ដរស័ក្ដី នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។ គួរជម្រាបថា ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនរឿងរត់ពន្ធជនជាតិចិន ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង។
  231. ២៣ មេសា ២០២១ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវានៅក្រុមហ៊ុន វីរៈប៊ុនថាំ សាខាវត្តភ្នំ (ក្បែរ ពេទ្យជប៉ុន) ផ្នែកបញ្ញើឥវ៉ាន់ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះសូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
  232. ២៣ មេសា ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្ន ផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែក្នុងផ្សារត្រពាំងក្រឡឹង ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
  233. ២៣ មេសា ២០២១ រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោបរិភោគជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ--យោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលឱ្យក្រសួង ពាណិជ្ជកម្ម រៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់លក់ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ខណៈពេលនៃការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបានរៀបចំស្តង់លក់ចំនួន ១១ស្តង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ (shop.moc.gov.kh) សម្រាប់លក់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញតែម្ដង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ និង ៣ការពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។  សូមជម្រាបថា បើគិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ ដោយឡែកការបញ្ជាទិញតាមរយៈទីផ្សារអនឡាញវិញ មានការបញ្ជាទិញរហូតដល់ ៤១២ប្រតិបត្តិការឯណោះ (គិតត្រឹមម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)។
  234. ២៣ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្ត ភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ភូមិសាស្រ្តស្រុកបាទី ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល និងភូមិស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ជាប់ខេត្តកណ្ដាល ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្ត ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាល ក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើ ដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីទៀតថា ការចាក់ដូសលើកទី២នេះ ក៏ត្រូវចាក់ឱ្យត្រឹមត្រូវតាមពេលវេលានោះដែរ ប្រសិនបើពេលវេលារឹតតែយូរបន្តិច គឺការបង្កើតកងការ ពារកាន់តែមានភាពល្អប្រសើរ ប៉ុន្តែក៏គេមានកំណត់នូវរយៈ ពេលមួយដែរ មិនឱ្យទុកចោលយូរពេក កាលណាយូរពេកវាអាចកើតមានបញ្ហាទៅលើការ បង្កើតកងការពារនោះដែរ ៕
  235. ២៣ មេសា ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១រួច ហើយត្រូវមានកាតព្វកិច្ចក្នុងការធ្វើចត្តាឡីស័ក ធ្វើយ៉ាងម៉េចឱ្យបានគ្រប់ថ្ងៃ ហើយអ្នកដែលចេញពីចត្តាឡីស័កប្រសិនបើបុគ្គលនោះ មានលទ្ធផលអវិជ្ជមាន សូមអញ្ជើញមកចាក់វ៉ាក់សាំងដូស ទី២ធម្មតា។ ប៉ុន្តែប្រសិនមានលទ្ធផលវិជ្ជមាន សូមកុំអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ធ្វើអី។ លោកជំទាវ បានបញ្ជាក់ថា ចំពោះអ្នកដែល ពិនិត្យឃើញមានលទ្ធផលវិជ្ជមាន គឺត្រូវទៅព្យាបាលឱ្យបានជាសះស្បើយ ហើយបន្ទាប់ពីជាសះស្បើយហើយ មិនតម្រូវឱ្យទៅចាក់វ៉ាក់សាំងលើកទី២នោះទេ ដោយសារតែសរីរាង្គរបស់បុគ្គលនោះ មានកងការពាររួចហើយ ។  លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីថា បុគ្គលបានចាក់ដូសទី១ហើយ គាត់ឈឺ ហើយនៅតែឆ្លង លោកជំទាវធ្លាប់បានជម្រាបជូនហើយថា ការចាក់វ៉ាក់សាំងនេះ មិនមែនចាក់ទៅការពារមិនឱ្យឆ្លងនោះទេ ។  លោកជំទាវវេជ្ជបណ្ឌិត បន្ថែមថា ការចាក់វ៉ាក់សាំងរួច ប្រសិន បើលោកអ្នក មិនអនុវត្តវិធាន ការការពារឱ្យបានត្រឹមត្រូវទេ ការចម្លងពីបុគ្គលមួយទៅបុគ្គលមួយគឺនៅតែមានដដែល ប៉ុន្តែអ្វីដែលជាផលប្រយោជន៍វ៉ាក់សាំង គឺវ៉ាក់សាំងនេះ បានជួយដល់សរីរាង្គបុគ្គលនោះ ទប់ទល់ជាមួយការវៃលុកពីវីរុសកូវីដ១៩ ដោយមិនឱ្យយើងមានសភាពធ្ងន់ធ្ងរកាត់ បន្ថយបានអត្រាការចូលទៅ សម្រាកនៅមន្ទីរពេទ្យ ហើយក៏ដូចជាកាត់បន្ថយនូវអត្រាមរណភាពច្រើនលោកជំទាវ បញ្ជាក់ថា មិនទាន់មានកងការពារនោះទេពេលចាក់ភ្លាម ទើបនឹងចាក់បាន២ ទៅ៣ថ្ងៃ ព្រោះវាត្រូវការពេល វេលា ហើយសំខាន់ទៀត គឺត្រូវការដូសទី២ ដើម្បីរុញច្រានធ្វើឱ្យការបង្កើតកងការពាររបស់យើងនេះឱ្យមានគ្រប់លក្ខណៈ ។ 
  236. ២៣ មេសា ២០២១ សាលាសង្កាត់ទឹកល្អក់ទី៣ បានរៀបចំប័ណ្ណអនុញ្ញាតិអោយបងប្អូនទៅផ្សារនៅជិតទីតាំងផ្ទះ មានថ្ងៃសេស និងថ្ងៃគូរ ១គ្រួសារ បានតែ ១សន្លឹក
  237. ២៣ មេសា ២០២១ អាជ្ញាធរខណ្ឌច្បារអំពៅ សម្រេចបិទផ្សារអំពៅ និងផ្សារបន្លែសង្កាត់ច្បារអំពៅ២ បន្ថែមទៀត។
  238. ២៣ មេសា ២០២១ រកឃើញអ្នកឆ្លងជំងឺកូវីដជាលើកដំបូង នៅក្រុងសែនមនោរម្យ មណ្ឌលគិរី : អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូង ដែលកើតលើស្ដ្រីម្នាក់ឈ្មោះ គិន សម្ព័ស អាយុ៥១ឆ្នាំ រស់នៅភូមិអរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ 
  239. ២៣ មេសា ២០២១ ថ្ងៃនេះកម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ចំនួន ៦៥៥នាក់ និងមានករណីអ្នកជាសះស្បើយចំនួន២២៤នាក់។ រហូតដល់ម៉ោង ០២:០០ ថ្ងៃត្រង់ ថ្ងៃទី ២៣ មេសា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៦៥៥នាក់ (ឆ្លងសហគមន៌ទាំងអស់) និងមានជាសះស្បេីយ #២២៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន #៨៨៤៨នាក់ ចំនួនសំរាកពេទ្យ #៥៦៣៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន #៣១៤៨នាក់ និង ស្លាប់ថ្មី #៥នាក់ សរុបស្លាប់ #៥៩នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ 
  240. ២៣ មេសា ២០២១ នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលជាន់ខ្ពស់តាមជើងយន្តហោះកម្ពុជាពិសេសឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស។ មេដឹកនាំអាស៊ានភាគច្រើននឹងទៅដល់ទីក្រុងហ្សាកាតានៅរសៀលនេះ។ តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខ្ញុំនឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន និងជំនួបមួយចំនួនជាមួយបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត។ ក្រោយពីចប់កិច្ចប្រជុំពេញមួយថ្ងៃហើយ ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ។ ពេលមកដល់កម្ពុជាភ្លាម ខ្ញុំនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដងដើម្បីធានាសុវត្ថិភាពសុខភាពទាំងអស់គ្នា។ អរគុណដល់អាជ្ញាធរ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារកូវវីដ១៩ ដើម្បីថែរក្សាការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងការផ្គត់ផ្គង់ស្បៀងអាហារជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនិងចូលរួមឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយស្បៀងអាហារ។ សូមបងប្អូនបន្តរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ១៩ អោយបានខ្ជាប់ខ្ជួនបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕
  241. ២៣ មេសា ២០២១ Va Sokheng មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ខេត្តសៀមរាប សូមថ្លែងអំណរគុណដល់លោក គង់ សុខា (ហៅ ឌឺមី) ម្ចាស់ហាងលក់ម៉ូតូ ហេងលាភ ជួយឧបត្ថម្ភ ទឹកបរិសុទ្ធVital ៥កេះ កូកាកូឡា១កេះ គោជល់១កេះ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ដែលឈរជើងនៅគោលដៅ តំបន់បិទខ្ទប់ រង្វង់មូលព្រះរាជដំណាក់ ក្នុងភូមិសាស្ត្រសង្កាត់ទាំង៣ ក្នុងក្រុងសៀមរាប តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលខេត្តសៀមរាប  ។ សូមជូនពរ ទទួលបាន សុខភាពល្អ សុភមង្គល និងមុខរបរកាន់តែរីកចម្រើន ជៀសផុតពីជំងឺCOVID-19 ។ #សូមចូលរួម បង្ការ និង ទប់ស្កាត់ ជំងឺCOVID-19 ទាំងអស់គ្នា ៣កុំ៣ការពារ។
  242. ២៣ មេសា ២០២១ ក្រសួងសុខាភិបាល គ្រោងបើកវគ្គបណ្តុះបណ្តាល ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ក្នុងការប្រើបា្រស់ Rapid Antigen Test Covid-19
  243. ២៣ មេសា ២០២១ រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
  244. ២៣ មេសា ២០២១ តាមចាក់ដល់លើយានជំនិះ ដោយសារគាត់មិនអាចដើរបាន។ ជនពិការក៏ទទួលបានសិទ្ធិការពារខ្លួនផងដែរ។TYDA បាន និងកំពុងចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពប្រឆាំងកូវីដ-១៩ រួមមានការចុះយកសំណាក ការព្យាបាល និងការចាក់វ៉ាក់សាំង។ សូមអ្នកគ្មានភារកិច្ច នៅផ្ទះ ដើម្បីកាត់ផ្តាច់ខ្សែចំលងដ៏កាចសាហាវនេះអោយបាន។
  245. ២៣ មេសា ២០២១ មេខ្សល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់ចំនួន០៣នាក់ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបញ្ជូនមកអាវុធហត្ថចាត់ការតាមនីតិវិធី(បន្ទាយមានជ័យ): យោងតាមប្រសាសន៍លោក វ.ឯ ព្រហ្ម សុភា មេ.ការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសស្រុកម៉ាឡៃ និងទទួលការងារសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោង០០និង២០នាទី ថ្ងៃទី២២.០៤.២០២១ នៅចំណុចTV12001-99225 ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ត ប.ជ កងកម្លាំងចម្រុះមាន កងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាលដែលឈរជើងតាមបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់ពលករឆ្លងដែនដោយខុសច្បាប់បានធ្វើការចុះល្បាតហើយឃាត់ខ្លួនមនុស្សបម្រុងលួចឆ្លងដែនទៅប្រទេសថៃចំនួន១៤នាក់ ក្នុងនោះ￸មេខ្យល់ចំនួន០៣នាក់ ពលករជាជនរងគ្រោះ￸ចំនួន១១នាក់ ក្នុងនោះ￸កុមារចំនួន០២នាក់ផងដែរ ។
  246. ២៣ មេសា ២០២១ វៀតណាមនឹងជួយម៉ាស៊ីនជំនួយផ្លូវដង្ហើម ៨០០គ្រឿង ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩ សារព័ត៌មានវៀតណាមផ្សាយនៅថ្ងៃនេះ ថា វៀតណាមនឹងផ្ដល់អំណោយដល់កម្ពុជា នូវម៉ាស៊ីនជំនួយផ្លូវដង្ហើម (ventilators) ចំនួន ៨០០គ្រឿង, ម៉ាស់ពេទ្យចំនួន ២លានម៉ាស់, ម៉ាស់ N95 ចំនួន ៣សែនម៉ាស់ ព្រមទាំងបរិក្ខារពេទ្យដទៃទៀត ដើម្បីជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ នៅក្នុងកិច្ចប្រជុំតាមអនឡាញដដែល រដ្ឋមន្ត្រីសុខាភិបាលវៀតណាម ក៏បាននិយាយបន្ថែមទៀតផងដែរថា វៀតណាមត្រៀមខ្លួនរួចរាល់ដើម្បីបញ្ជូនអ្នកជំនាញនិងវេជ្ជបណ្ឌិតរបស់ខ្លួនមកកម្ពុជា ដើម្បីជួយគាំទ្រប្រទេសជិតខាងមួយនេះ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ប្រសិនបើចាំបាច់ ។  សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨.១៩៣នាក់ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន ២.៩២៤នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៥.២០៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ៥៩នាក់ ៕សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពិសេសជនបរទេសដែលកំពុងមានវត្ដមាននៅក្នុងព្រះរាជាណាកម្ពុជា មេត្ដាជ្រាបនិងចូលរួម អនុវត្ដសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ ៕
  247. ២៣ មេសា ២០២១ ឃាត់ខ្លួនជនជាតិខ្មែរចំនួន២នាក់ នឹង ជនបរទេសចំនួន១៦នាក់ ករណីនាំចេញមនុស្សពីតំបន់Lockdown--កំពង់ស្ពឺ៖ កាលពីយប់ថៃ្ងទី២០ ខែមេសា ឆ្នាំ២០២១ ដោយបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ ចុះស្រាវជ្រាវករណីជនបរទេស១៦នាក់ សញ្ជាតិឥណ្ឌូណេស៊ី និងជនជាតិខ្មែរ២នាក់ ជាអ្នកដឹកជញ្ជូនមនុស្សចេញពីតំបន់ Lockdown ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ។ ដោយបានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងជំនាញ ផែនការងារសន្តិសុខ ផែនការងារអន្ដោប្រវេសន៍ កម្លាំងអន្ដរាគមន៍ និងតម្រួតបទបញ្ជា អធិការដ្ឋានន គរបាលស្រុកឧដុង្គបានដំណើរការនីតិវិធី រកឃើញជនបរទេស សញ្ជាតិឥណ្ឌូណេស៊ីចំនួន១៦នាក់ ស្រី ៤នាក់ នៅចំណុចផ្ទះសំណាក់ ហេង មានលាភ ស្ថិតក្នុងភូមិឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ ស្ពឺ រួមជាមួយជនជាតិខ្មែរ ចំនួន ២នាក់រ ថយន្ត ទួរីស០២គ្រឿង (រថយន្តគេចចេញពីគោលដៅ០៣គ្រឿង)។ អ្នកបើកបររថយន្ដ ដឹកជញ្ជូនជនបរទេស១៦នាក់ រួមមានៈ១-ឈ្មោះ ម៉ី ឡៃ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល, ទី២-ឈ្មោះ នឿន ណារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ ចំណែកម្ចាស់រថយន្ត០៣គ្រឿងទៀតបានគេចខ្លួន ក្រោយពេលសមត្ថកិច្ចនៅតាមគោលដៅត្រួតពិនិត្យ ច្រើនពេក និងដឹងថាមិនអាចបន្ដដំណើរទៅមុខ ទៀតបានក៏ដាក់ជនបរទេសទាំងនោះទុកចោលរួចនាំគ្នាបើករថយន្ដវិលត្រឡប់ទៅគោលដៅផ្សេងរៀងៗខ្លួន នៅតែរថយន្ដ០២គ្រឿង និងអ្នកបើកបរ ០២នាក់ ។យោងតាមសេចក្ដីសម្រេចលេខ៤៩ សសរ, លេខ៥០, លេខ៥១សសរ និងច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេ ងទៀត ពិសេសការកំណត់បម្រាមមួយចំនួន ទាក់ទងការចល័តមនុស្សចេញពីតំបន់មួយទៅតំបន់ មួយ ទៀត បានត្រូវហាមឃាត់១០០%។ ជនបរទេសទាំង នោះពិតជាបានប្រព្រឹត្ដផ្ទុយពីបម្រាមរបស់រាជរដ្ឋាភិបាលយ៉ាងពិតប្រាកដពិសេសដោយបានការ សមគំនិតសម្របសម្រួល ពីជនជាតិខ្មែរទាំងនោះក្នុងកា រធានារត់ការដឹកបន្លភ្នែកសមត្ថកិច្ចដោយជ្រក ក្រោមរូបភាពក្រុមហ៊ុនដឹកជញ្ជូនបានបន្ដដំណើរគេចចេញពីតំបន់មួយដោយមិនខ្លាចនិងចូលរួមអនុវត្ដ វិធានការ ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងតំណាក់កាលនៃការ Lockdown តំបន់មួយចំនួននៅក្នុង រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ដកណ្ដាល។
  248. ២៣ មេសា ២០២១ ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកសិលាខ្មែរចំនួន ០៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តីការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការបារព្រំដេនគោកលេខ៩១១ នៅវេលាម៉ោង០៤និង៤០នាទីព្រឺកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130 លើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រកឃើញមានដឹកជនជាតិថៃចំនួន០៥នាក់ ស្រី០១នាក់ ឆ្លងដែនចូលមកទឹកដីខ្មែរដោយខុសច្បាប់ ។លោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ ម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ សវត្ស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនជាតិថៃទាំង០៥នាក់ មាន៖១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ ។ ២-ឈ្មោះ វិផា ផន ភេទស្រី អាយុ២២ឆ្នាំ ។ ៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទប្រុស អាយុ២១ឆ្នាំ ។ ៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ ។ ៥-ឈ្មោះចឹក ទូឡុង ភេទប្រុស អាយុ២២ឆ្នាំ នៅប្រទេសថៃ ។ បើតាមចម្លើយសារភាពរបស់ជនជាតិថៃ ថាមិនស្គាល់មេខ្យល់នាំចេញនិងមិនស្គាល់ច្រកចេញនោះដែរ ។
  249. ២៣ មេសា ២០២១ UPDATE: ឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ និងបក្ខពួក ដែលរត់ពន្ធមនុស្សពីស្វាយរៀង ទៅភ្នំពេញ ត្រូវបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់ (ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់ផ្សេងទៀត ដែលបានចាប់ខ្លួនរឿងរត់ពន្ធជនជាតិចិនពីខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាលពេលកំពុងទប់ស្កាត់ជំងឺកូវីដ១៩ នឹងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះថា ផ្កាយពីរ ស៊ុំ ពៅ និងបក្ខពួកចំនួន៦នាក់នោះ ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលក្រុងបាវិត ទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសួរនាំ និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ដ នៅថ្ងៃទី២៣ ខែមេសានេះ។ មន្ដ្រីនគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនឧត្តមសេនីយ៍ទោម្នាក់នេះ និងបក្ខពួក បានធ្វើឡើងនៅវេលាម៉ោង៣៖០០នាទីទាបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅខាងមុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដែលបំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូល ឆ្លងពីរាជធានីភ្នំពេញ ទៅខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
  250. ២៣ មេសា ២០២១ អាជ្ញាធរខេត្តព្រះសីហនុ បង្ហាញផែនទីទីតាំងកន្លែងត្រួតពិនិត្យការធ្វើចរាចរណ៍ចេញចូលក្រុងព្រះសីហនុ និងកំណត់ភូមិសាស្ត្រ ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ ភូមិ៥នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម។
  251.  ២៣ មេសា ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកជំទាវ រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្រី្តការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន៕
  252. ២៣ មេសា ២០២១ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ តបតាមការអញ្ជើញរបស់ប្រទេសព្រុយណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីគឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
  253. ២៣ មេសា ២០២១ រាជរដ្ឋាភិបាល យល់ព្រមផ្តល់ដី ១កន្លែង ទំហំ២ហិកតា ៣០៣៣ ម៉ែត្រការ៉េ ក្នុងភូមិតាស្រែង ឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋានបូជាសពអ្នកកើតជំងឺកូវីដ-១៩។
  254. ២៣ មេសា ២០២១ ក្រសួងការងារបានរៀបចំបញ្ជាក់លិខិតបេសកកម្មជូននិយោជកនៅតាមខេត្តដែលមិនស្ថិតក្នុងតំបន់បិទខ្ទប់
  255. ២៣ មេសា ២០២១ សេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។
  256. ២៣ មេសា ២០២១ យោង : សេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមនលេខ៣៨/២១សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកដំណើរការ បណ្តោះអាសន្នផ្សារបឹងត្របែកផ្លាហ្សា។  ផ្សារបឹងត្របែកផ្លាហ្សា សូមជម្រាបជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ផ្សារបន្លែ-ត្រី-សាច់ និងបងប្អូនអាជីវករដែលលក់ដូរនៅតាមផ្ទះល្វែងជុំវិញផ្សាបឹងត្របែកផ្លាហ្សាទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីង-១៩ នៅតាមទីតាំងដែលក្រសួងសុខា ភិបាលបានកំណត់ឲបានគ្រប់ៗគ្នា ដោយបញ្ជាក់ពីអាស័យដ្ឋានរស់នៅបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឲបានច្បាស់លាស់ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅគ្រប់ទីតាំងរបស់ក្រសួងសុខាភិបាល។  ក្នុងករណីដែលគណៈគ្រប់គ្រងពិនិត្យឃើញថាបងប្អូនអាជីវករខកខាន ឬគេចវេះមិនបានទៅយកសំណាក ហើយគណះគ្រប់គ្រងផ្សារពិនិត្យទៅធ្លាប់មានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅក្នុងផ្សារដែលមានផ្ទុកមេរោគកូវីដ-១៩នោះ គណៈគ្រប់គ្រងផ្សារមិនអនុញ្ញាតឲបងប្អូនាអាជីវករដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩នោះ ចូលប្រកបអាជីវកម្មលក់ដូរនៅពេលដែលអាជ្ញាធរអនុញ្ញាតឲបើកដំណើរការផ្សារឡើងវិញ។  ទទួលបានសេចក្តីជូនដំណឹងនេះ គណៈគ្រប់គ្រងផ្សារបឹងត្របែកផ្លាហ្សា សង្ឃឹមយ៉ាងមុតម៉ាំថា បងប្អូនអាជីវករ ទាំងអស់នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ គ្រប់ៗគ្នាដោយទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងកូវីដ-១៩ដ៏កាចសាហាវនេះ៕
  257. ២៣ មេសា ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានចុះពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី និងពិនិត្យការអនុវត្តការងារហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅចំណុចព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ គិតត្រឹមថ្ងៃនេះ មានមន្ត្រីរាជការ កងកម្លាង អាជីវករ សេវាករ ប្រមាណជិត ១ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងSinovac និងSinopharm។ ដោយឡែកចាប់តាំងពីផ្ទុះករណីកូវីដ-១៩ មក មន្ត្រីជំនាញបានយកសំណាកមនុស្សប្រមាណជាង ២.០០០នាក់ ដើម្បីធ្វើតេសរកមេរោគកូវីដ-១៩ រហូតមកទល់ពេលនេះខេត្តរតនគិរី មិនមានវិជ្ជមានមេរោគកូវីដ-១៩នោះទេ។
  258. ២២ មេសា ២០២១ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ-១៩។
  259. ២២ មេសា ២០២១ សម្ដេចក្រឡាហោម ស ខេង សម្រេចផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ៣៤៥.៣២០.០០០ រៀល បន្ថែមលើគោលរបប ដែលបានឧបត្ថម្ភជាហូរហែ ជូននាយឧត្តមសេនីយ៍ នេត សាវឿន សម្រាប់ផ្តល់ជូន កងកម្លាំងនគរបាលជាតិចំនួន ១២៤៤នាក់ ដែលបានការពារតាមគោលដៅ និងប្រចាំការត្រៀមអន្តរាគមន៍ ក្នុងដំណាក់កាលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។
  260. ២២ មេសា ២០២១ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េតមាស ភក្តី សូមសរុបជូនឡើងវិញអំពីការផ្អាកដំណើរការទីរួមផ្សារមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានចំនួន ១៥ផ្សារ រួមមាន៖ ១. មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ខណ្ឌ៧មករា) ២. ផ្សារដើមគរ និងផ្សារបន្លែ (ខណ្ឌទួលគោក និងខណ្ឌបឹងកេងកង) ៣. ផ្សារចាស់ (ខណ្ឌដូនពេញ) ៤. ផ្សារធំទួលសង្កែ (ខណ្ឌឫស្សីកែវ) ៥. ផ្សារបឹងត្របែកផ្លាហ្សា (ខណ្ឌចំការមន) ៦. ផ្សារត្រពាំងថ្លឹង (ខណ្ឌពោធិ៍សែនជ័យ) ៧. ផ្សារឯករាជ្យ១ (ខណ្ឌពោធិ៍សែនជ័យ) ៨. ផ្សារទួលពង្រ (ខណ្ឌពោធិ៍សែនជ័យ) ៩. ផ្សារសេនជូរីផ្លាហ្សា (ខណ្ឌពោធិ៍សែនជ័យ) ១០. ផ្សារពោធិ៍ចិនតុង (ខណ្ឌពោធិ៍សែនជ័យ) ១១. ផ្សារកណ្ដាល (ខណ្ឌដូនពេញ) ១២. ផ្សារដេប៉ូ (ខណ្ឌទួលគោក) ១៣. ផ្សារពិភពថ្មីឈូកមាស (ខណ្ឌសែនសុខ) ១៤. ផ្សាររីករាយ (ខណ្ឌសែនសុខ) ១៥. ផ្សារអូឡាំពិក (ខណ្ឌបឹងកេងកង)។
  261. ២២ មេសា ២០២១ អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគេនដល់វត្ត១៤២ទូទាំងរាជធានីភ្នំពេញ (ភ្នំពេញ): ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងទទួលនូវការឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ ដែលតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់អោយតំណាងរបស់លោក នាំយកនូវអំណោយទេយ្យទានមួយចំនួនធំប្រគេនដល់ព្រះសង្ឃដែលគង់នៅគ្រប់វត្តចំនួន១៤២វត្តក្នុងរាជធានីភ្នំពេញ ដោយថ្ងៃដំបូងនេះបានប្រគេនចំនួន៤១វត្តសិន ហើយក្រុមការងារនឹងជំរុញប្រគេនអោយបានគ្រប់១៤២វត្តក្នុងរយៈពេល​២​ឬ៣ថ្ងៃខាងមុខនេះ។ សម្រាប់អំណោយជាទេយ្យទាននៅថ្ងៃដំបូងនេះ គឺបានប្រគេនដល់វត្តចំនួន៤១ វត្ត ដោយក្នុង១វត្តៗទទួលបាន: ១-អង្ករចំនួន១តោនមាន២០បេ(ក្នុង១បេមាន ៥០គីឡូ) ២-ត្រីខចំនួន២កេសមាន២០យួរ (ក្នុង១យួរ មាន១០កំប៉ុង)ស្មើ ២០០ កំប៉ុង២៤៨ កេស ៣-មីជាតិចំនួន២០កេស ៤- ទឹកផ្លែឈើគ្រប់មុខចំនួន១០កេស (ក្នុង ១ កេសមាន២៤កំប៉ុង) ៥-ទឹកដោះគោខាប់ចំនួន២កេស (ក្នុង១កេស មាន៤៨ កំប៉ុង) ៦-កាហ្វេចំនួន៥កញ្ចប់ធំ (ក្នុង១កញ្ចប់ធំមាន ៥០កញ្ចប់តូច)៧១០កញ្ចប់ធំ ៧-តែចំនួន២គីឡូក្រាម២៤៨ គីឡូ ៨-ស្ករសចំនួន១បេ(មាន ២៥ គីឡូក្រាម) ៩-អំបិលចំនួន១បេ(មាន១០គីឡូក្រាម) ១០-ទឹកត្រ ចំនួន ៥យួរ(ក្នុង១យួរមាន៦ ដប) ១១-ទឹកស៊ីអ៊ីវចំនួន៥យួរ (ក្នុង១យួរមាន៦ ដប) ១២-ប៊ីចេងចំនួន១បេ(មាន២៥គីឡូក្រាម)៕
  262. ២២ មេសា ២០២១ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឱ្យសេវាសុខាភិបាលឯកជនស្របច្បាប់ទាំងអស់ អាចប្រើប្រាស់ឧបករណ៍តេស្តរហ័ស (Rapid Antigen Test COVID-19) សម្រាប់រកមេរោគកូវីដ១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញមុននេះបន្តិច។ ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រើប្រាស់ឧករណ៍តេស្តរហ័សសម្រាប់រកមេរោគកូវីដ១៩នេះ នៅសេវាសុខាភិបាលេកជនស្របច្បាប់នេះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ។ ក្រសួងបានបន្ថែមថា មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព នៅទូទាំងប្រទេស អាចប្រើប្រាស់ Rapid Antigen test_Covid-19 ក្នុងការរកមេរោគកូវីដ១៩ពីអ្នកជំងឺ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។ លោកស្រីបានលើកឡើងដែរថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ៕
  263. ២២ មេសា ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងទ័ព បើកផ្លូវឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះយោធាផ្កាយពីរ ស៊ុ ពៅ ដែលរត់ពន្ធជនជាតិចិនចំនួន២៨នាក់ ពីភ្នំពេញទៅស្វាយរៀង-- ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេរមភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ សុ៊ំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះ ត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធជនជាតិចិនចំនួន២៨នាក់ ពីភ្នំពេញ ទៅស្វាយរៀង។ ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ពដែលអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធាប្រព្រឹត្តិបទល្មើសក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុ ពៅ ត្រូវបានកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ បានលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងជាចេញទៅក្រៅប្រទេស។ យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា ករណីនេះនាយឧត្តមសេនីយ៍ នឹងអនុវត្តតាមវិធានការច្បាប់ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។ ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង។ រហូតមកដល់រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ មន្ដ្រីយោធាផ្កាយពីរ និងជនជាតិចិនទាំង២៨នាក់ ស្ថិតក្រោមការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកែប និងខេត្តកំពត ក៏បានបង្ក្រាបការរត់ពន្ធនាំជនជាតិវៀតណាមចំនួន ៧ នាក់ ពីខេត្តព្រះសីហនុ ទៅវៀតណាមផងដែរ ក្នុងនោះជនជាតិខ្មែរចំនួន៣នាក់ ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់៕
  264. ២២ មេសា ២០២១ កងទ័ពជើងគោក ជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ- ១៩ ជំហាន២ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ក្នុងភូមិសាស្ត្រេជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។ ក្រុមការងារចាក់វ៉ាក់សាំងការ ពារកូវីដ-១៩កងទ័ពជើងគោក សូមជម្រាបជូនកងទ័ព និងគ្រួសារកងទ័ព ដែលត្រូវបន្តចាក់វ៉ាក់សាំងកវីដ-១៩ ដូស ទី២ ប្រភេទស៊ីណូហ្វាម (Sinopharm) ក្នុងអំឡុង ពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ក្រុមការងារចាក់វ៉ាក់ សាំងកូវីដ១៩កងទ័ពជើងគោក
  265. ២២ មេសា ២០២១ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះ បានស្នើសុំអភិបាលរាជធានីភ្នំពេញ ជួយសម្រួលនៅទីតាំងទីតាំងចំនួន ១៤ កន្លែង នៅតាមបណ្តាខណ្ឌ នីមួយៗដែលស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ ជាមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់យោធិន និងគ្រួសារយោធិនមួយចំនួន ដែលកំពុងស្ថិតនៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ការស្នើសុំទីតាំងទាំង១៤ កន្លែង នៅតាមបណ្តាខណ្ឌក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ដើម្បីចាក់វ៉ាក់សាំងលើកទី២ (វ៉ាក់សាំង SINOPHARM) ជូនយោធិន និងគ្រួសារយោធិន នៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាល អនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។ តារាងឈ្មោះទីតាំងទាំង១៤ ដែលអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ស្នើសម្រាប់ប្រើប្រាស់ជាមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវដ-១៩ លើកទី២ ជូនយោធិន និងគ្រួសារយោធិន ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួមមាន៖ ទី១៖ សាលាខណ្ឌទួលគោក មានទីតាំងស្ថិតនៅសាលាមត្តេយ្យទួលគោក ទី២៖ សាលាខណ្ឌ ៧ មករា មានទីតាំងស្ថិតនៅសាលាបឋមសិក្សាវឌ្ឍនវិជ្ជា ផ្លូវលេខ២៣៨ ទី៣៖ សាលាខណ្ឌចំការមន មានទីតាំងស្ថិតនៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២ ទី៤៖ សាលាខណ្ឌដូនពេញ មានទីតាំងស្ថិតនៅមន្ទីពេទ្យព្រកេតុមាលា ទី៥៖ សាលាខណ្ឌឬស្សីកែវ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាច្រាំងចម្រេះ ផ្លូវជាតិលេខ៥ ទី៦៖ សាលាខណ្ឌព្រែកព្នៅ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាព្រែកព្នៅ ផ្លូវជាតិលេខ៥ ទី៧៖ សាលាខណ្ឌជ្រោយចង្វារ មានទីតាំងស្ថិតនៅវិទ្យាល័យព្រែកលាប ផ្លូវជាតិលេខ៦Aទី៨៖ សាលាខណ្ឌពោធិ៍សែនជ័យ មានទីតាំងស្ថិតនៅកងពលតូចលេខ៧០ចោមចៅ, បញ្ជាការដ្នានការពារអាកាស និងកងទ័ពជើងគោកពោធិ៍ចិនតុង ទី៩៖ សាលាខណ្ឌសែនសុខ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន សង្កាត់ឈ្មួញ ផ្លូវហាណូយ ទី១០៖ សាលាខណ្ឌដង្ការ មានទីតាំងស្ថិតនៅបញ្ជាការដ្ឋានយោធភូមិភាគពិសេស ទី១១៖ សាលាខណ្ឌកំបូល មានទីតាំងស្ថិតនៅបញ្ជាការដ្ឋានទ័ពពិសេសកំបូល ទី១២៖ សាលាខណ្ឌមានជ័យ មានទីតាំងស្ថិតនៅសាលាភាសាអន្តរជាតិ អេស៊ីអ៉ី (ភូមិព្រែកតាឡុង ចាក់អង្រែក្រោម) ផ្លូវជាតិលេខ២ ទី១៣៖ សាលាខណ្ឌបឹងកេងកង មានទីតាំងស្ថិតនៅវិទ្យាល័យជាស៊ីមបឹងកេងកង និងទី១៤៖ សាលាខណ្ឌច្បារអំពៅ មានទីតាំងស្ថិតនៅសាលាបឋមសិក្សាច្បារអំពៅទី១៕
  266. ២២ មេសា ២០២១ ផាកពិន័យក្នុងម្នាក់ ៥ លានរៀល បុរស២នាក់ដ៏ព្រហើន ឌឺ ! បេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ សារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​ ភ្នំពេញ, បើយោងតាមក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មានកិត្តិយសជម្រាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា​ បុរស២នាក់ដែលបេីករថយន្តឡាយវីដេអូ​ ផឹកស្រាបៀរ​ ដែលផ្ទុយនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងកូវីដ១៩​ បានចូលខ្លួនសារភាពកំហុស​ ធ្វេីកិច្ចសន្យា​ ណែនាំអប់រំ​ និងត្រូវបានសមត្ថកិច្ចធ្វេីការផាកពិន័យក្នុងម្នាក់ ៥លានរៀល ។ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរជាតិ​ ននិងបទបញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រុមកាងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ បានធ្វេីការស្រាវជ្រាវរហូតដល់ឈានទៅដល់ការកំណត់អត្តសញ្ញាណជនទាំងពីររូបដែលបានបេីករថយន្តឡាយផឹកស្រាបៀរ​ ដែលល្មេីសទៅនឹងមាត្រាទី១០​ នៃច្បាប់ប្រឆាំងការឆ្លងរាលវីរុសកូវីដ១៩​ ( បទមិនគោរពវិធានការរដ្ឋបាល​ ) ដែលត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី​ ១លាន​ ទៅ​ ៥លានរៀល​ ។ នៅរសៀលថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចផែនការងារសន្តិសុខ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពេញ​ បានធ្វេីការកោះហៅបុរសទាំងពីរឲ្យចូលខ្លួនមកបំភ្លឺនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរស២នាក់ ឈ្មោះ ហួ ធឹម ភេទប្រុស កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៧ មុខរបរធ្វេីការក្រុមហ៊ុនអចលនទ្រព្យ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៦BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ជាអ្នកបេីកបររថយន្ត​ និង អ្នករួមដំណើរ ឈ្នោះ ពិន នាត ភេទ ប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលគ្មានលេខ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានថតឡាយវីដេអូ ក្នុងបណ្តាញសង្គម TikTok អំពីសកម្មភាព​ ផឹកគ្រឿងស្រវឹង ពេលកំពុងបើកបរ ដែលល្មេីសទៅនឹងច្បាប់ មិនគោរពវិធានការដ្ឋបាល (មាត្រាទី១០នៃច្បាប់ប្រឆាំងកូវីដ១៩​) ។ នេះជាទង្វើដ៏អាក្រក់មួយដែលមិនគួរនឹងយកគំរូតាមនោះទេ​ ។ រហូតមកដល់ល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បុរសទាំង២រូបខាងលេីបានចូលខ្លួនមកទទួលកំហុស​ ធ្វើកិច្ចសន្យា និងថតជាវីដេអូ ដេីម្បីសុំទោសជាសាធារណៈ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបានសន្យាថា ឈប់ប្រព្រឹត្តអំពើខុសឆ្គងដែលសង្គមស្អប់ខ្ពេីមបែបនេះទៀតហើយ​ ៕
  267. ២១ មេសា ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សារផ្ញើជូនអាជ្ញាធរមានសមត្ថកិច្ច និងកងម្លាំងអនុវត្តច្បាប់ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោតសរសើរយ៉ាង ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងចាត់តាំងអនុវត្តយ៉ាងសកម្មផុលផុសនូវគោលការណ៍នានារបស់រាជរដ្ឋាភិបាល ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងភារកិច្ចបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមមូលដ្ឋាននានាក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។ ខ្ញុំក៏សូមយកឱកាសនេះ ក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ សូម បន្តយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ដោយប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលកាណ៍នៃក្រមសីលធម៌វិជ្ជាជីវៈ​របស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេស ត្រូវចៀសវាង ការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល ។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យើងខ្ញុំយល់ច្បាស់អំពីការលំបាក ផលប៉ះពាល់ និងបញ្ហាប្រឈមផ្សេងៗ ដែលអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ កំពុងជួបប្រទះ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ ។ ក៏ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំសូមជំរុញទឹកចិត្តឲ្យបងប្អូនបន្តរក្សា និងប្រកាន់ ខ្ជាប់នូវការអត់ធ្មត់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញបេសកកម្ម ដ៏មានសារៈសំខាន់លើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឲ្យទទួលបានជោគជ័យ ។ ទន្ទឹមនេះ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនានារបស់ រាជរដ្ឋាភិបាល ក៏ដូចជាសហការអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និង​កងកម្លាំងមានសមត្ថកិច្ច ដើម្បី បុព្វហេតុរួម នៃការកាត់ផ្ដាច់ និងឈានទៅបញ្ចប់ការឆ្លង​រាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ សំដៅនាំស្ថានការណ៍ និងគ្រប់សកម្មភាពរបស់សង្គម វិលមករកប្រក្រតីភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕
  268. ២១ មេសា ២០២១ ការប្រើរំពាត់វៃ៖ មានមតិ ៣ ខុសគ្នា ក្រុមទី ១ គាំទ្រការវៃដោយប្រើរំពាត់លើគោលដៅតំបន់ក្រហមថាទុកដូចជាឪពុកម្តាយប្រដៅកូន។ ក្រុមទី ២ យល់ថា មិនទំនងសោះ ក្រែងមានការតបតទៅជាហឹង្សា ។ ក្រុមទី ៣ យល់ថា យើងធ្វើដើម្បីពលរដ្ឋរួចពីការឆ្លងរោគផង ចំណេញនយោបាយរដ្ឋាភិបាលផង កុំធ្វើទៅជា ដុតតែឆៅ រោចចេញពីភ្លើងតែឲ្យខ្លោច (រោចឲ្យខ្លោច ដុតឲ្យឆៅ ) យើងអាចបញ្ជាក់ថាពួកគាតល្មើសបំរាម ដោយយើងចងខ្សែ មានសញ្ញាហាមចេញ ហាមចូល និង មានភ្នាក់ងារសន្តិសុខយាមនៅគ្រប់ផ្លូវកែង អាចមើលឃើញច្រើនទិស ករណីមានការបំពាន យើង ICOM ហៅកំលាំងមកវៃ រួចថត ចឹងអ្នកមើលគេ អបអរសាទ !!
  269. ២១ មេសា ២០២១ ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីការដាក់ឲ្យប្រើប្រាស់ទីផ្សារអនឡាញរបស់ក្រសួងពាណិជ្ជកម្មសម្រាប់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋ រស់​នៅក្នុងតំបន់ក្រហម។
  270. ២១ មេសា ២០២១ ក្រសួងការពារជាតិ ស្នើរដ្ឋបាលរាជធានីភ្នំពេញ សម្រួលទីតាំង១៤កន្លែង សម្រាប់ប្រើប្រាស់ជាមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់យោធិន និងគ្រួសារ
  271. ២១ មេសា ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសភាពការណ៍សំខាន់ៗមួយចំនួន ក្នុងព្រឹត្តិការណ៍បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល តាមរយៈប្រព័ន្ធវីដេអូ Conference នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំ សេនាធិការចម្រុះ។
  272. ២១ មេសា ២០២១ ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនបងប្អូនដែលរស់នៅតំបន់ក្រហមបានជ្រាបថា ថ្ងៃនេះមានរថយន្តចំនួន៦គ្រឿងបានចេញទៅហើយនៅក្នុងតំបន់ក្រហម។ បរិមាណទំនិញលើឡានមានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់។ ទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះដើម្បីសុំអោយជួយសំរបសំរួលការទិញនិងជញ្ជូនដាក់អោយដល់ផ្ទះ។ ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖ ១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេង PTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី ២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ៣. ផ្សារត្រពាំងថ្លឹង ៤. ផ្សារឯករាជ្យ ៥. ទល់មុខក្រុមហ៊ុនហុងដា ៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។
  273. ២០ មេសា ២០២១ សម្តេចតេជោ ហ៊ុន សែន សូមការរយោគយល់ពីប្រជាពលរដ្ឋដើម្បីទទួលយកស្បៀងអាហារដែលជាសេចក្តីត្រូវការចាំបាច់បំផុតនៅពេលនេះ នៅរាត្រីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងតំបន់បិទខ្ទប់នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្នុងនោះសម្តេចតេជោបានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋអំពីការលុបចោលការផ្តល់ជាសាច់ប្រាក់ ៣០ម៉ឺនរៀល សម្រាប់អ្នកធ្វើចត្តាឡីស័ក ទៅជាការផ្តល់ស្បៀងអាហារជំនួសវិញ ក្នុងនោះមានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងមីជាដើម។ សូមបញ្ជាក់ផងដែរថា កាលពីដើមខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ បានប្រកាសផ្តល់ជាសាច់ប្រាក់ឧបត្ថម្ភ ៣០ម៉ឺនរៀលដល់អ្នកធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាក។ ប៉ុន្តែនៅពេលនេះ ដោយសារចំនួនពលរដ្ឋជាច្រើនម៉ឺននាក់កំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ទាំង២ ដែលក្នុងនោះក៏មានបងប្អូនមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័កដែលត្រូវការស្បៀងអាហារជាចាំបាច់ ទើបសម្តេចតេជោសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផ្តល់ជាស្បៀងអាហារជំនួសវិញ ព្រោះនៅពេលនេះគឺចាំបាច់សំខាន់ខ្លាំងណាស់សម្រាប់ការរស់រាន។សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលមានការយោគយល់ចូលរួមដោះស្រាយបញ្ហារួមទាំងអស់គ្នានៅក្នុងស្ថាភាពដែលប្រទេសយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕
  274. ២០ មេសា ២០២១ សារពិសេស និងបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ ការផ្ដល់ជំនួយឧបត្ថម្ភ ដល់អ្នកជាប់ចត្តាឡីស័ក។
  275. ២០ មេសា ២០២១ ក្រសួងការពារជាតិ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ សូមសម្រាបជូនពីការចាក់វ៉ាក់សាំង លើកទី២(វ៉ាក់សាំង SINOPHARM) ជូនយោធិន និងគ្រួសារនៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទទ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបា ល។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សូមជម្រាបដល់យោធិន និងគ្រួសារ ដែលត្រូវចាក់លើកទី២ គឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានគោលដៅចាក់វ៉ាក់សាំងនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងលើកទី២ ដែលតម្រូវ ឲ្យបងប្អូនបង្ហាញបណ្ណចាក់លើកទី១ ទោះបីបងប្អូនចាក់នៅទីតាំងអង្គភាពណាក្តី ក្រុម ការងារនឹងចាក់ជូនទាំងអស់ក្នុងនោះមាន៖ ក- ក្រសួងការពារជាតិ៖ នៅមន្ទីរពេទ្យព្រះកេតុមាលា(វត្តភ្នំ) ខ- កងឯកភាព ចំណុះអគ្គបញ្ជាការដ្ឋាន៖ បញ្ជាការដ្ឋានកាំភ្លើងធំ(ព្រៃផ្តៅ) បញ្ជាការដ្ឋានបញ្ជូនសារ (កន្ទោក) បញ្ជាការដ្ឋានការពារអាកាស(ត្មាតពង) វិទ្យាស្ថានទ័ពជើងគោក(ថ្លុកតាសេក) បញ្ជាការដ្ឋានវិស្វកម្ម(ចោមចៅ និងផ្អាវ)សាលានាយទាហានសកម្ម(ត្មាតពង) បញ្ជាការដ្ឋានរថក្រោះ(ស្រុកភ្នំស្រួច) គ-កងទ័ពជើងគោក បញ្ជាការដ្ឋានទ័ពពិសេស(កំបូល) កងពលតូចលេខ៧០ (ចោមចៅ) កងពលតូចអន្តរាគមន៍លេខ១(លង្វែក) បញ្ជាការដ្ឋានការពារអាកាស (ភូមិព្រៃទាចោមចៅ) ឃ-កងទ័ពជើងទឹក៖ បញ្ជាការដ្ឋានកងទ័ពជើងទឹក(សាលាបឋមសិក្សាគៀនឃ្លាំង)
    ង-កងទ័ពជើងអាកាស៖បញ្ជាការដ្ឋានកងទ័ពជើងអាកាស(ពោធិ៍ចិនតុង) ច- អនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិក៏បានរៀបចំទីតាំងចាក់វ៉ាក់សាំងចំនួន៣ កន្លែងសម្រាប់ចាក់វ៉ាក់សាំងជូនយោធិន និងគ្រួសារដែល រស់នៅក្នុងខណ្ឌចំនួន៣ ដូចខាងក្រោម៖ ១/នៅមន្ទីរពេទ្យជោរី(ជាប់ប៉េងហួតបឹងស្នោ) សម្រាប់យោធិន និងគ្រួសារ សម្រាប់អ្នករស់នៅក្នុងខណ្ឌច្បារអំពៅ ដែលនឹងដំណើរចាក់ចំនួន៧ថ្ងៃ ចាប់ពី 22 ដល់ថ្ងៃទី28-04-2021២/ ក្នុងបុរីហ្គ្រេនភ្នំពេញ(ជាប់ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់)សម្រាប់អ្នករស់នៅក្នុងខណ្ឌសែនសុខ ដំណើរការចាក់ចាប់ពីថ្ងៃទី21ដល់ 25-04-2021 ៣/ នៅមុខឃ្លាំងប្រេង​សូគីម៉ិច​(ព្រែកព្នៅ) សម្រាប់អ្នករស់នៅខណ្ឌព្រែកព្នៅ ដំណើរ ការចាក់ ចាប់ថ្ងៃទី24 ដល់ 28-04-2021 ។ *ចំពោះខណ្ឌទាំង១១ផ្សេង ទៀតអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៨ និង បញ្ជូនក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំងលើកទី២ ជូនយោធិន និងគ្រួសារនៅតាមខណ្ឌនីមួយៗនឹងជូនដំណឹងពីពេលវេលាជាក់ស្តែងតាមក្រោយ ។ *ចំពោះយោធិន និងគ្រួសារដែលស្នាក់នៅតាខ្មៅ បញ្ជាការដ្ឋានអង្គរក្ស បានរៀបចំកន្លែងចាក់លើកទី២ នៅស្នាក់ការកាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាលក្រុងតាខ្មៅ គឺចាប់ពីថ្ងៃទី22-04-2021នេះ ដូច្នេះសូមយោធិន និងគ្រួសារ មេត្តាអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ លើក២ ឲ្យបានទាន់ពេលវេលាកំណត់ ។
  276. ២០ មេសា ២០២១ ក្រសួងសុខាភិបាល សេចក្តីជួនដំណឹងស្តីពីទីកន្លែងដែលចាក់វ៉ាក់សាំង​កូវីដ-១៩​ ដូសទី២​ នៅក្នុងតំបន់ក្រហម​។
  277. ២០ មេសា ២០២១ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមេសា វេលាម៉ោង ០៩:០០ នាទីលោកវរសេនីយ៍ឯក រ៉ែម កាន់ ប្រធានអនុព័ន្ធយោធាប្រចាំហាណូយ ជាតំណាងក្រសួងការពារជាតិកម្ពុជាទទួលជានិមិត្តរូបនូវ ឧបករណ៍វេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺរីករាលដាល កូវីដ-១៩ របស់ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូន ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមាន៖ ១/សម្រាប់ក្រសួងការពារជាតិកម្ពុជា មាន - ម្សៅ Cloramin B ២១០ គីឡូក្រាម អាចលាយបាន ២១០០០ លីត សម្រាប់សម្លាប់មេរោគ ធុងបាញ់ថ្នាំស្ពាយស្មាចំនួន ២០គ្រឿង ម៉ាសសុខាភិបាល ៤៧០០០ ខោអាវពេទ្យ PCD កម្រិត២ ចំនួន ៣៥០០ឈុត និងទឹកថ្នាំលាងដៃ ១០០០ ដប។  ២/ សម្រាប់បញ្ជាការដ្ឋានកងទ័ពជើងគោក មាន - ម៉ាស់សុខាភិបាល ៣០០០ ម៉ាស់,ខោអាវពេទ្យ PCD កម្រិត២ ចំនួន ១៥០០ ឈុត។ (ដោយ kann rem)
  278. ១៩ មេសា ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្តល់ជំនួយថវិកាសរុបចំនួន២២៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២០ ដើម្បីរៀបចំធ្វើចត្តាឡីស័ក រយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
  279. ១៩ មេសា ២០២១ (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់តំបន់មួយ ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជា «តំបន់ក្រហម»។
  280. ១៩ មេសា ២០២១ Breaking News, មុននេះបន្តិច! អាជ្ញាធរខេត្តកណ្ដាល សម្រេចបិទផ្សារពហុកីឡដ្ឋានខេត្តកណ្តាល ក្រោយពីបើកបានមួយថ្ងៃ , ខាងមន្ត្រីសុខាភិបាលរកឃើញអ្នកឡើងកំដៅលើសពី ៣៧អង្សារសេ ចំនួន១១នាក់ ! ខេត្តកណ្តាល, យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ១១នាក់ ត្រូវបាន ខាងជំនាញមន្ត្រីសុខាភិបាលពិនិត្យឃើញមានកំដៅមិនប្រក្រតី លើសពី ៣៧អង្សាសេ រហូតដល់ចំនួន ១១នាក់ ទើបអាជ្ញាធរខេត្តកណ្ដាលសម្រេចបិទផ្សារពហុកីឡដ្ឋានខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះជាបណ្តោះអាសន្ន ។ សូមបញ្ជាក់ផងដែរថា ក្រោយ ពីមានបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត អោយបិទផ្សារខាងលើនេះ ក្រុមសមត្ថកិច្ចដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យកម្លាំងយករថយន្តដឹកអ្នកដែលលើសកំដៅចំនួន ១១នាក់ យកទៅធ្វើចត្តាឡីស័កនៅព្រែកសំរោង ។ ដោយឡែកចំពោះផ្សារពហុកី ឡដ្ឋានខេត្តកណ្ដាល ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចធ្វើការហ៊ុំព័ទ្ធ ដើម្បីយកសំណាកអ្នកដែលកំពុងលក់នៅក្នុងទីនោះ និងអ្នកដែលបានចូលទិញ ទំនិញគ្រប់បែបយ៉ាង។ បច្ចុប្បន្ននេះ កម្លាំងនគរបាលខេត្តកណ្ដាលរួមជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ និង អាជ្ញាធរក្រុងតាខ្មៅ កំពុងតែធ្វើកិច្ចការនេះដោយប្រុងប្រយ័ត្នបំផុត ដើម្បីទប់ស្កាត់មិនឱ្យអ្នកនៅក្នុងផ្សារចេញដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ចឡើយ៕
  281. ១៩ មេសា ២០២១ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំមួយដើម្បីប្រាប់ដល់បងប្អូនប្រជាពលរដ្ឋអំពីការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ។
    ក្រសួងសុខាភិបាល បានពន្យល់ថា ករណីអ្នកកើតជំងឺកូវីដគ្មានរោគសញ្ញាសង្ស័យដូចជា គ្មានក្អក, កម្ដៅក្រោម ៣៧.៥, គ្មានហៀរសំបោរ, គ្មានឈឺបំពង់ក, សភាពទូទៅធម្មតា ពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។ ដោយឡែក ករណីមានរោគសញ្ញាស្រាល ដូចជា មានកម្ដៅលើស ៣៧.៥, មានឈឺសាច់ដុំ, មានឈឺបំពង់ក សម្រាប់មនុស្សពេញវ័យ ឬកុមារចាប់ពី៣០ គីឡូក្រាមឡើង ប្រើប៉ារ៉ាសេតាម៉ុល ៥០០មីល្លីក្រាម មួយថ្ងៃ ៣ដង, កុមារ ២០-២៩ គីឡូក្រាម ប្រើប៉ារ៉ាសេតាម៉ុល ៣០០មីល្លីក្រាម មួយថ្ងៃ៣ ដង។ ក្នុងករណីមានសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោ ឬក្អក (មាន ឬមិនមានស្លេស) សម្រាប់មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី៦ឆ្នាំឡើង ប្រម៉ិនស៉ីន ៨មីល្លីក្រាម មួយថ្ងៃបីដង ឬសេទីរីហ្ស៉ីន ១០មីល្លីក្រាម មួយថ្ងៃម្ដង។
  282. ១៩ មេសា ២០២១ (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាលចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២១នេះទៅ។ ឯកឧត្តម ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ ៩០ ប្រើប្រាស់រថយន្ត២០ គ្រឿង។ សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេនេះដោយ​សារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។ ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករនិងប្រជាពល រដ្ឋត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគនៅទីសារធារណៈ និងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕
  283. ១៩ មេសា ២០២១ សេចក្ដីណែនាំរបស់ រាជរដ្ឋាភិបាល ស្ដីពីវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្ត សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។  ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១
  284. ១៩ មេសា ២០២១ សេចក្តីជូនដំណឹង ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
  285. ១៩ មេសា ២០២១ ក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនគ្រួសារកងទ័ព នៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល នូវសេចក្តីសម្រេចចំនួន៥ ចំណុច ដោយតម្រូវឱ្យគ្រួសារកងទ័ព ដែលដល់វេនការចាក់វ៉ាក់សាំងដូសទី២ នៅរាជធានីភ្នំពេញ និក្រុងតាខ្មៅ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលខ្លួនកំពុងស្ថិតនៅ និងមិនអនុញ្ញាតឱ្យឆ្លងខណ្ឌនោះឡើយ។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តធ្វើឡើងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។
  286. ១៨ មេសា ២០២១ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះថា ក្រសួងនឹងចាប់ផ្ដើមអនុវត្ដការធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះ ថា «COVID-19 Ag RAPID TEST DEVICE» ដោយដឹងលទ្ធផលត្រឹមតែ១៥នាទីប៉ុណ្ណោះ។ 
  287. ១៧ មេសា ២០២១  នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំងហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។  វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែក​ថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ៕
  288. ១៧ មេសា ២០២១ បក្សប្រឆាំង ថ្ងៃ ១៧ មេសា ២០២១ នេះ គឺជាខួបទី ៤៦ នៃការឡើងកាន់អំណាច របស់ពួកខ្មែរក្រហម នៅថ្ងៃ ១៧ មេសា ១៩៧៥។  ក្រុមខ្មែរក្រហម ដឹកនាំដោយលោក ប៉ុល ពត បានបណ្តេញប្រជាពលរដ្ឋ ចេញពីទីក្រុងភ្នំពេញ នៅពេលដែលពួកគេ បានឡើងកាន់អំណាចភ្លាម។ ក្នុងចំណោមពួកខ្មែរក្រហមពេលនោះ មាន លោក ជា ស៊ីម លោក ហេង សំរិន និងលោក ហ៊ុន សែន ដែលជាកម្មាភិបាលជាន់ខ្ពស់ និងជាមេកងពល ក្រោមបញ្ជាលោក ប៉ុល ពត។ តែក្រុមនេះ បានបំបែកខ្លួន ពីក្រុមលោក ប៉ុល ពត នៅឆ្នាំ ១៩៧៧-១៩៧៨ ដោយសារជម្លោះផ្ទៃក្នុង ក្នុងជួរពួកខ្មែរក្រហម។  ក្រុមលោក ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន បានត្រូវបរទេសបន្តុបឲ្យឡើងកាន់អំណាច នៅថ្ងៃ ០៧ មករា ១៩៧៩ ដោយបង្កើតរបបខ្មែរក្រហមទី២ ហៅថា សាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩-១៩៨៨)។ របបនេះ តែងតែអបអរសាទរ ថ្ងៃ ១៧ មេសា ជារៀងរាល់ឆ្នាំ ដោយអះអាងថា ជ័យជំនះថ្ងៃ ១៧ មេសានេះ គឺជាជ័យជំនះរបស់ក្រុមលោក ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន ដែរ មិនមែនជាជ័យជំនះរបស់លោក ប៉ុល ពត តែម្នាក់ឯងទេ។ 
  289. ១៧ មេសា ២០២១ សេចក្តីសម្រេចស្តីពីការបន្តហាមឃាត់ការធ្វើដំណើរ និងបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
  290. ១៧ មេសា ២០២១ រាជរដ្ឋាភិបាលកម្ពុជាចេញសេចក្តីសម្រេចស្ដីពីការកែសម្រួលថ្មី វិធានការដែលត្រូវអនុវត្តអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
  291. ១៧ មេសា ២០២១ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។
  292. ១៦ មេសា ២០២១ សារផ្ទាល់ពិសេស​ របស់ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាជាថ្មីទៀត «ហាមផ្តាច់ការចរាចរក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត»​នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១៕
  293. ១៤ មេសា ២០២១ សារពិសេស និងបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ ការសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១
  294. ១៤ មេសា ២០២១ រាជរដ្ឋាភិបាល សម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល រយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ 
  295. ១២ មេសា ២០២១ លោក ហ៊ុន សែន ហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា«មានគោលបំណងឲ្យពលរដ្ឋទៅដណ្តើមវ៉ាក់សាំង» ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ីឲ្យប្រជាពលរដ្ឋកម្ពុជាទៅចាក់វ៉ាក់សាំងរបស់ចិន គឺជា «វិធីរុញទូកបណ្តោយទឹក» ដោយចោទថាមេដឹកនាំបក្សប្រឆាំងរូបនោះ មានគោលបំណងមិនល្អ។ ការលើកឡើងរបស់លោក ហ៊ុន សែន ភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារអំពាវនាវតាមប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១១ ខែមេសា ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងរបស់ចិនដែលកម្ពុជាកំពុងប្រើប្រាស់ ដែលជាជំនួយមនុស្សធម៌ផងនិងទិញពីក្រុមហ៊ុនចិនផង។ ក្នុងសារអំពាវនាវជាវីដេអូមួយជាង ២នាទី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង និងប្រឈមនឹងការជាប់ពន្ធនាគារនៅកម្ពុជា បានថ្លែងថា លោកធ្លាប់លើកឡើងពីកត្តាសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកបន្តថា ក្នុងកាលៈទេសៈនេះ វ៉ាក់សាំងរបស់ចិនក៏មានប្រសិទ្ធភាពអាចទទួលយកបាន ហើយអាចប្រើប្រាស់បាន ជាជាងការពុំមានវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩។លោកថ្លែងថា៖ «សរុបទៅខ្ញុំយល់ឃើញថាយើងត្រូវតែទទួលយក។ វ៉ាក់សាំងចិននេះ គឺជាវ៉ាក់សាំងដែលយើងអាចទទួលយកបាន ពីព្រោះបើយើងមើលកត្តាសុវត្ថិភាព អត់មានតួលេខអត់មានព័ត៌មានអីដែលបង្ហាញថាវ៉ាក់សាំងនេះបង្ហាញមកនូវគ្រោះថ្នាក់ទេ។ ដូច្នេះសូមកុំឲ្យមានពាក្យចចាមអារ៉ាម ហើយបញ្ចប់ពាក្យចចាមអារ៉ាមថា វ៉ាក់សាំងនេះគ្រោះថ្នាក់ គេប្រើវិធីនេះមកសម្លាប់យើងអី កុំ[និយាយ] កុំនឹកឃើញអញ្ចឹងឲ្យសោះ ពីព្រោះសម័យនេះ ប្រទេសចិន ជាប្រទេសដែលមានកិត្តិយសគេចេះថែរក្សាកិត្តិយសរបស់ខ្លួន មិនអាចយកវ៉ាក់សាំងនេះមកលេងសើច ហើយមកសម្លាប់គេសម្លាប់ឯងទេ»។ លោក សម រង្ស៊ី បន្ថែមថា៖ «អញ្ចឹងក្នុងលក្ខណៈដែលមានប្រសិទ្ធភាពត្រឹមតែវ៉ាក់សាំងចិនឥឡូវ ក៏យើងអាចទទួលយកបានដែរ ពីព្រោះបើយើងមិនទទួលយកអាហ្នឹងគ្រោះថ្នាក់ធំណាស់ អាហ្នឹងអត់ការពារយើងទាំងអស់ ការពារសូន្យ»។ សារអំពាវនាវរបស់លោក សម រង្ស៊ី ដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកវ៉ាក់សាំងចិនមកចាក់ប្រជាពលរដ្ឋត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រតិកម្មដោយមិនបញ្ចេញឈ្មោះលោក សម រង្ស៊ី នោះទេ។ នៅក្នុងសារសំឡេងជាង ៦ នាទី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន លើកឡើងថា ការអំពាវនាវរបស់មេដឹកនាំបក្សប្រឆាំង មិនមានចេតនាល្អនោះទេ។ លោក ហ៊ុន សែន ថ្លែងថា៖ «នេះជាវិធីរុញទូកបណ្តោយទឹក មិនមែនដើម្បីសេចក្តីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែជាគោលបំណងធំបំផុតរបស់គេ គឺជំរុញឲ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់»។ លោកបន្ថែមថា៖ «វាបែរជាជំរុញប្រជាជនមិនមែនជាបំណងល្អរបស់វាទេ តែទិសដៅរបស់វាគឺមានចំណុចផ្សេងគឺត្រង់ថា ជំរុញឲ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ»។ លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជារង់ចាំការចាក់វ៉ាក់សាំងតាមក្រុមអាទិភាព ដែលបានកំណត់ ដោយលោកថា រដ្ឋាភិបាលរបស់លោកមានគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋយ៉ាងតិច ១០ លាននាក់ នៃប្រជាជនសរុបជាង ១៦ លាននាក់។
  296. ១១ មេសា ២០២១ ថ្លែងសារតាមរយៈទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមេសា លោក សម រង្ស៊ី ថាក្នុងស្ថានការណ៍មួយដែលយើងមិនទាន់មាន់វ៉ាក់សាំងអ្វីផ្សេងទៀតដែលល្អប្រសើរជាងវ៉ាក់សាំងចិននេះ យើងត្រូវតែទទួលយកវ៉ាក់សាំងចិន៖ «វ៉ាក់សាំងចិននេះ គឺជាវ៉ាក់សាំងដែលយើងអាចទទួលយកបានពីព្រោះបើយើងមើលកត្តាសុវត្ថិភាព អត់មានតួលេខ អត់មានព័ត៌មានអ្វី ដែលបង្ហាញថា វ៉ាក់សាំងនេះ នាំមកនូវគ្រោះថ្នាក់នោះទេ។ ដូច្នេះសូមកុំឲ្យមានពាក្យចចាមអារាម ហើយបញ្ចប់ពាក្យចចាមអារាមថា វ៉ាក់សាំងនេះគ្រោះថ្នាក់អី វរៗគេប្រើវិធីនេះមកសម្លាប់យើងអីកុំ! កុំនឹកឃើញអ៊‌ីចឹងឲ្យសោះ! ពីព្រោះសម័យនេះ ប្រទេសចិនជាប្រទេសដែលមានកិត្តិយស និងចេះថែរក្សាកិត្តិយសរបស់ខ្លួនមិនអាចយកវ៉ាក់សាំងនេះ មកលេងសើចហើយមកសម្លាប់គេសម្លាប់ឯងនោះទេ។ បើមានការស្លាប់ដោយវ៉ាក់សាំងចិននេះ អាហ្នឹងយើងលឺហើយ យើងលឺគេកត់ត្រាលាតត្រដាង តែនេះវាអត់ វាអត់មានចំនួនអ្នកស្លាប់ណាធ្ងន់ធ្ងរ គួរឲ្យកត់សម្គាល់ហើយគួរឲ្យព្រួយបារម្ភ ងឿងឆ្ងល់អីទេ វាអត់! ពីសុវត្ថិភាពខ្ញុំយល់ឃើញថា អាចទទួលយកបាន។ បើពីប្រសិទ្ធភាពក៏អ៊‌ីចឹងដែរ បើទោះជាមិនបាន ៩៩% ឬ ១០០% ដូចវ៉ាក់សាំងអាមេរិក បើវ៉ាក់សាំងចិនមានប្រសិទ្ធភាព ៧០ ឬ ៨០ % ដូចវ៉ាក់សាំងនៅអឺរ៉ុបខ្លះ វ៉ាក់សាំងនៅប្រទេសខាងលិចខ្លះ ក៏មិនខ្ពស់ជាងហ្នឹងប៉ុន្មានដែរ ហើយក៏គេប្រើឬត្រៀមប្រើ។ ដូច្នេះក្នុងលក្ខណៈដែលមានប្រសិទ្ធភាពត្រឹមតែវ៉ាក់សាំងចិនឥឡូវ ក៏យើងអាចទទួលយកបានដែរ ព្រោះបើយើងមិនទទួលយកយើងអត់ការពារអ្វីបានទាំងអស់ គឺការពារសូន្យ។ បើការពារបានសូន្យភាគរយ បើជំងឺមកដល់គឺយើងឆ្លង»។
  297. ១១ មេសា ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។ អនុក្រឹត្យស្ដីពី កាតព្វកិច្ចទទួលវ៉ាក់សាំងការពារកូវីដ១៩  
  298. ១០ មេសា ២០២១ មេបក្សប្រឆាំង តើគួរបង្ខំឲ្យពលរដ្ឋ ចាក់វ៉ាក់សាំងចិន ទាំងអស់គ្នា ឬទេ? មកដល់ថ្ងៃនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថាមានសុវត្ថិភាព និងប្រសិទ្ធភាពពេញលេញ នៅឡើយទេ។ វ៉ាក់សាំង ដែលគេអាចជឿជាក់ និងទុកចិត្តបាន ១០០ ភាគរយ ហើយដែលកំពុងតែពេញនិយមជាងគេ ក្នុងពិភពលោក មានឈ្មោះ PFIZER, MODERNA និងJOHNSON&JOHNSON ។ វ៉ាក់សាំងទាំង ៣ នេះ គឺជាវ៉ាក់សាំង ផលិតដោយសហគ្រាស ដែលមានទីតាំងនៅសហរដ្ឋអាមេរិក (USA) មានន័យថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញវិទ្យាសាស្ត្រ ពូកែជាងគេ ក្នុងពិភពលោក។ ហេតុអ្វីបានជាលោក ហ៊ុន សែន ដែលបានរៃអង្គាសប្រាក់ រាប់សិបលានដុល្លារ ដោយបោកបញ្ឆោតប្រជារាស្ត្រខ្មែរ ថាយកទៅទិញវ៉ាក់សាំង គាត់មិនខិតខំរកទិញវ៉ាក់សាំងល្អៗជាងគេ ក្នុងពិភពលោក តែបែរមករំពឹងតែលើវ៉ាក់សាំងចិន ទៅវិញ? លើសពីនេះទៅទៀត គាត់បង្ខំឲ្យពលរដ្ឋខ្មែរម្នាក់ៗ ចាក់វ៉ាក់សាំងចិននេះគ្រប់គ្នា ទោះជានរណាមិនយល់ស្រប ក៏គេបង្ខំដែរ ដោយគំរាមបញ្ឈប់ពីការងារ។ យើងត្រូវប្រាប់ទៅលោក ហ៊ុន សែន វិញ ថា មិនត្រូវបង្ខំគេទេ បើសាមីខ្លួនមិនចង់ ឬមិនទាន់ចង់ចាក់វ៉ាក់សាំងចិននេះ។
  299. ១០ មេសា ឆ្នាំ២០២១ សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេលជាង១ឆ្នាំ គឺឆ្នាំ២០២០ យើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់ជាង៤០០០នាក់។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនូវការរំលែកទុក្ខ ចំពោះគ្រួសារអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដែលមកដល់ពេលនេះមានចំនួន ២៤នាក់ហើយ និងក៏បានផ្តាំសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនដែលកំពុងជាប់ធ្វើចត្តាឡីស័កផងដែរ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖ ១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក ២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។ ៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹង​ជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។ ៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ ៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។ សម្តេចតេជោ មានប្រសាសន៍បន្តទៀតថា នៅព្រឹកនេះសម្តេចបានបញ្ជាអភិបាលរាជធានី ដឹកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់ ដែលរាំងខ្ទប់ មានថវិកា ៣០ម៉ឺនរៀល អង្គរ មី និងត្រីខកំប៉ុងផងដែរ ពីព្រោះយប់មិញនេះរាជធានីភ្នំពេញបានសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺ​កូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ដែលមានការឆ្លងធ្ងន់ធ្ងរនេះ មានរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ នៅព្រឹកមិញនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោមៈ ១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ -សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។ ៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។ ៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។ ៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។ ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩៕
  300. ៩ មេសា ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការ​បើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៩) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
  301. ៨ មេសា ២០២១ ក្រសួងសុខាភិបាល បាចចេញសេចក្តីជូនដំណឹងស្តីពី យន្តការស្នើសុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តសម្រាប់ជនបរទេសនៅប្រទេសកម្ពុជា (ប្រភព៖ ក្រសួងសុខាភិបាល)។ 
  302. ៧ មេសា ២០២១ សម្តេចអគ្គ សូមបងប្អូនជនរួមជាតិទាំងអស់ពិសេសក្មួយៗកម្មករ និយោជិត រួសរាន់ចុះឈ្មោះចាក់វ៉ាក់សាំង ឲ្យបានទាំងអស់គ្នាដើម្បីការពារខ្លួនឯង ការពារគ្រួសារ​និងកន្លែងការងារយើងឲ្យចៀសផុតពីជំងឺរីករាលដាលដ៏កាចសាហាវមួយនេះ!វ៉ាក់សាំងបង្ជំងឺកូវីដ-១៩គឺជាមធ្យោបាយដ៏ប្រសើរបំផុតសម្រាប់ការពារការឆ្លង និងអាចសង្គ្រោះជីវិតយើងទាំងអស់គ្នា៕
  303. ៧ មេសា ២០២១ ក្រសួងសុខាភិបាល បានចេញនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ (ប្រភព៖ ក្រសួងសុខាភិបាល)។
  304. ៧ មេសា ២០២១ ក្រសួងបរិស្ថាន បានចេញសេចក្តីណែនាំស្តីពី ការបិទរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ជាបណ្តោះអាសន្ន នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងបរិស្ថាន)។
  305. ៧ មេសា ២០២១ ក្រសួងទេសចរណ៍ បានជូនដំណឹងដល់អភិបាលរាជធានីខេត្តស្តីពី ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងទេសចរណ៍)។
  306. ៧ មេសា ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៥៨) (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
  307. ៦ មេសា ២០២១ សម្តេចអគ្គ សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ ការធ្វើដំណើរ និងការបិទរមនីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ ការឆ្លង​រាលដាលនៃជម្ងឺកូវីដ១៩ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ 
  308. ៦ មេសា ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់បណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត និងការធ្វើការងារនៅក្នុងអំឡុងពេលដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
  309. ៦ មេសា ២០២១  រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ រាជរដ្ឋាភិបាលកម្ពុជា)។
  310. ៥ មេសា ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។
  311. ៥ មេសា ២០២១ ក្រសួងសុខាភិបាល បានជូនដំណឹងដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ស្តីពី​ ការក្រើនរំលឹកក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (ប្រភព៖ ក្រសួងសុខាភិបាល)។
  312. ៣ មេសា ២០២១ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី (ប្រភព៖ សាលារាជធានីភ្នំពេញ)។
  313. ២ មេសា ២០២១ សម្តេចតេជោ ហ៊ុន សែន ជំរុញអោយពលរដ្ឋប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ អោយបានឆាប់បំផុត
    ដោយសារពេលនេះនៅទីក្រុងភ្នំពេញកំពុងប្រឈមនឹងស្ថានភាពឆ្លងកូវីដ-១៩ ដ៏អាក្រក់ នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយគណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ១៩ និង សាលាក្រុងភ្នំពេញ យកចិត្តទុកដាក់ក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាបន្ទាន់ដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ងាយឆ្លង និងងាយចម្លងជំងឺកូវីដ-១៩ ក្នុងនោះមានដូចជា អ្នកលក់បន្លែត្រីសាច់នៅតាមផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់កង់៣ អ្នកយាមផ្សារ កម្មករធ្វើការនៅតាមផ្សារ និងអ្នកដឹកជញ្ជូនទម្លាក់ឥវ៉ាន់តាមផ្សារ ជាដើម។ សម្តេចតេជោបានបម្រុងវ៉ាក់សាំងចំនួន ៤០ម៉ឺនដូសដើម្បីផ្តល់ជូនពលរដ្ឋងាយរងគ្រោះខាងលើ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារអាយុជីវិតពលរដ្ឋ ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕
  314. ២ មេសា ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹករបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (ប្រភព៖ ក្រសួងសុខាភិបាល)។
  315. ១ មេសា ២០២១ សម្តេចអគ្គ វ៉ាក់សាំងកូវីដ-១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំនួយរបស់មិត្តចិន បានមកដល់កម្ពុជាហើយ នៅរាត្រីថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) ចំនួន​៧០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលចិន បានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីទុកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើងដែលកំពុងប្រឈមនឹងការរីករាលជំងឺកូវីដ-១៩។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលវ៉ាក់សាំង និង​ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា តំណាងឱ្យរដ្ឋាភិបាលចិន ប្រគល់វ៉ាក់សាំងនេះ ព្រមទាំងមានការចូលរួមពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាផងដែរ។ វ៉ាក់សាំង ៧០ម៉ឺនដូស ដែលទទួលនៅរាត្រីនេះ មានពីរចំណែក ក្នុងនោះ ៣០ម៉ឺនដូសប្រគល់ជូនក្រសួងការពារជាតិ និង៤០ម៉ឺនដូសប្រគល់ជូនទៅខាងក្រសួងសុខាភិបាល។ វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ៧០ម៉ឺនដូសនេះ គឺជាការផ្តល់ជូនលើកទី២ បន្ថែមពីលើជំនួយលើកទី១ ចំនួន ៦០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ កន្លងទៅ។កម្ពុជា សូមអរគុណមិត្តចិនដែលតែងតែជួយដល់កម្ពុជា ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-​១៩។
  316. ១ មេសា ២០២១ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី «ផែនទីចង្អុលផ្លូវ ស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥» (ប្រភព៖ ក្រសួងទេសចរណ៍)។
  317. ១ មេសា ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតី (ប្រភព៖ ក្រសួងសុខាភិបាល)។
  318. ១ មេសា ២០២១ សាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (ប្រភព៖ សាលារាជធានីភ្នំពេញ)។
ឯកសារ បន្ត មករា កុម្ភៈ -មិនា ២០២១ 👉 មេសា ឧសភា មិថុនា 👉

1 comment: