គណបក្ស សឺន សាន DRPBP

បក្សសឺន សាន និយាយងាយស្តាប់គឺ បក្សខ្មែរសេរី ដែលតែងតែប្រឆាំង របបបារាំង របបស្តេចសីហនុ ប្រឆាំងលន់ នល់ ជាចុងក្រោយ ចូលរួមជាមួយ របប លន់ នល់​ ធ្វើរដ្ឋប្រហារឆ្នាំ ១៩៧០ ជាក្រុមដឹកនាំដោយ សឺង ង៉ុកថាញ់ អៀវ កើស...
គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា  DRPBP  រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ឫ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) លោកតា​សឺន សាន ជាមន្រ្តីជាន់ខ្ពស់ក្នុង រដ្ឋាភិបាល ១ ចំណោមរដ្ឋាភិបាលទាំង ០៥ របស់ លោក លន់ នល់។ ក្រុម សម សារី និង ក្រុម របស់ សឺនសាន ជាក្រុម ២ ដែលមិនចុះសម្រុងគ្នាឡើយ មានតែការប្រកួតប្រជែង​សម្លាប់គ្នា ឧ. លោកតា សឺនសាន រៀនផ្នែក ធនាគារ ហិរញ្ញវត្ថុ ចំណែក សម សារី​រៀនផ្នែកនេះដែរ ពេលធ្វ់ការទៅជាមានជម្លោះ រឿងជាតិផង រឿងស្រីញីនៅក្នុងទូតខ្មែរប្រចាំប្រទេសអគ្កេសផង។ ក្រុម សម  សារី យល់ថា របបសាធារណរដ្ឋខ្មែរ ដួលរលំ ដោយសារតែ ក្រុម សឺនសាន រិះគន់ វាយប្រហារ លួចសម្លាប់ពីក្រោយខ្នង ! រហូតពេលមានសង្រ្គាមនៅព្រំដែន ឆ្នាំ ១៩៧៩ ដល់ ១៩៩៣ រដ្ឋាភិបាល សឺន សាន នៅតែមានជម្លោះជាមួយ អតីតរដ្ឋាភិបាល លន់ នល់ដដែល ដោយខាង លន់នល់ចោទថា បក្សពួកសឺនសាន គឺតែជាមួយជាមួយ សីហនុ និងថា សឺន សាន បើកដៃ ឲ្យតែ សមាជិកខ្លួន ចេញទៅនៅបរទេសក្នុងនាមជាជនភៀសខ្លួន ចំណែកមនុស្សរបស់បក្សពួក លន់ លន់ បែរជាចូលច្បាំងស្លាប់លើសមរភូមិមុខ ! ជម្លោះផ្ទៃក្នុងបែបនេះ គេចែកជា ២ ក្រុម គឺក្រុម អៀងមូលី និង ក្រុម សឺន សាន​ ជាលទ្ធផល គឺមានការវាយប្រហារដោយគ្រា់ប់បែកដៃ អំឡូងពេលឃោសនាបោះឆ្នោតឆ្នាំ ១៩៩៣ ហើយបក្ស សឺន សាន ក៍រលាយបាត់រូបតាំងពី ពេលនោះមក ។ បក្ស សឺន សាន ជាបក្សដែលផ្សំពី ចោរព្រៃ កំលាំងទ័ពលន់ នល់ កំលាំងទ័ពខ្មែរក្រោមរបស់វៀតណាមខាងត្បូង កម្លាំងទ័ពខ្មែរ សៀម សេរី បូកនឹងកងទ័ពចាមម៉ុងតាញ៉ា(ទ័ពចលនាកុក ស) ។ ចំណែក គណបក្សប្រជាជន ចោទបក្សពួកសឺន សាន ថាភ្នាក់ងារវៀតណាមសេរី ព្រោះនិយាយខ្មែរមិនច្បាស់ផង ចំណែកជម្រំនៅតាមព្រំដែន សំបូរដោយជំរំ វៀតណាមសេរី! ឯបក្ស សម្តេច សីហនុ មិនគាំទ្រ ក្រម សឺនសាន ព្រោះក្រុមសឺនសាន បង្កើតឡើងដោយ ប្រទេសថៃ និងអាមេរិក នៅថ្ងៃទី ៥ មករា ១៩៧៩ គឺមុន កំណើត ហ្វុនស៊ិនប៉ិច !!

ប្រវត្តិសង្ខេប រដ្ឋាភិបាល សឺន សាន ដែលគ្រប់គ្រងប្រជាជនប្រមាណ ១៦០,០០០ នាក់ មានប្រវត្តិដូចតទៅ
  • ៥ មករា ១៩៧៩ ប្រកាសបង្កើតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ (ប្រកាសពីបរទេស
  • ឆ្នាំ ១៩៨៤-១៩៨៥ កងទ័ពកម្ពុជា និង កងទ័ពវៀតណាមរួមគ្នាបើកប្រតិបត្តិការសឹករដូវប្រាំង កំទេចជំរុំ រដ្ឋាភិបាលសឺន សាន បណ្តាលឲ្យ បាត់បង់កងទ័ពប្រមាណជា ១៥,០០០ នាក់ ដោយសារគេស្តីបន្ទោសថា មានជម្លោះផ្ទៃក្នុង គ្មានសមត្ថភាពបញ្ជាទ័ព និង ចោទថា ហេតុអីគេវាយប្រហារតែជំរំសឺនសាន? 
  • ឆ្នាំ ១៩៧៩ មានការបង្កើតអង្គភាពទ័ព មូលីណាកា The MOULINAKA (Khmer: ម៉ូលីណាកា; Mouvement pour la Liberation Nationale du Kampuchea; Movement for the National Liberation of Kampuchea) was a pro-Sihanouk military organization formed in August 1979 by an armed group on the Thai-Cambodian border. ដែលដឹកនាំដោយ ជនជាតិចាម ឈ្មោះ គង់ ស៊ីលាស់ ជាក្រុមដែលប្រឆាំងនឹងក្រុមរបស់  ឌៀង ឌែល នៃរដ្ឋាភិបាល សឺន សាន។ កងទ័ពរបស់ មូលីណាកា ក្រោយមកក្លាយជាទ័ព សីហនុនិយម Armée Nationale Sihanoukiste (ANS)
  • ឆ្នាំ ១៩៨៥ កងទ័ពសៀម បានបង្កើតគណបញ្ជាការជាសម្ងាត់ ដើម្បីដកអំណាចទ័ពចេញពី លោកតា សឺនសាន យកទៅប្រគលឲ្យ លោក សាក់ ស៊ុតសាខន ជាមេទ័ពនៃអតីតរបបលន់​នល់ តំណាងខ្មែរ លោក ឌៀង ឌែល តំណាងទ័ពចាម​ លោក Abdul Gaffar Peangmeth ជាតំណាងទ័ពចាម តែជាប្អូនថ្លៃ សម្តេច សីហនុ  និង លោក ហ៊ីង គន្ធ ដឹកនាំអង្គភាពទ័ព។
  • ឆ្នាំ ១៩៨៦ ក្រុម សឺន សាន តែងតាំង លោក ព្រហ្ម វីត ជា នាយសេនាធិការ
  • ឆ្នាំ ១៩៨៧ កងទ័ពជាច្រើន បានរត់ចុះចូលជាមួយ កងទ័ព រដ្ឋាភិបាល សីហនុទៅវិញ
ក្នុងចំនោមគណបក្សទាំងបូននេះ ខ្ញុំសូមលើកយក គណបក្សមួយ​មកនិយាយគឺ គណបក្ស សេរីនិយម ព្រះពុទ្ធសាសនា ដែលទទួលបានអាសនៈចំនួន១០ នៅក្នុង រដ្ឋសភាជាតិ ដែលមានឈ្មោះ តំនាងរាស្រ្ត ដូចខាងក្រោមនេះ៖
  • ១.លោកឡាយ ខែក តំនាងរាស្រ្ត នៅខេត្ត បន្ទាយមានជ័យ
  • ២. លោក​សឺន ស៊ូបែរ្តិ៍ តំនាងរាស្រ្ត នៅខេត្ត បាត់ដំបង
  • ៣.លោកសរ សាអាត តំនាងរាស្រ្ត នៅខេត្ត កំពង់ចាម
  • ៤.លោកបែន ថុល តំនាងរាស្រ្ត នៅខេត្ត កំពង់ស្ពឺ
  • ៥.លោកប៉ុល ហំម តំនាងរាស្រ្ត នៅខេត្ត កំពង់ធំ
  • ៦.លោកឡាយ ពិសិទ្ធ តំនាងរាស្រ្ត នៅខេត្ត កណ្តាល
  • ៧.លោក ថាច់ រ៉េង តំនាងរាស្រ្ត នៅរាជធានី ភ្នំពេញ ជំនួស សម្តេច សឺន សាន
  • ៨.លោកអៀង ម៉ូលី តំនាងរាស្រ្ត នៅខេត្ត ព្រៃវែង
  • ៩.លោកស៊ុន ឆ័យ តំនាងរាស្រ្ត នៅខេត្ត សៀមរាប និង
  • ១០.លោក​កឹម សុខា តំនាងរាស្រ្ត នៅខេត្ត តាកែវ

សម្ដេចបវរសេដ្ឋាធិបតី សឺន សាន (Son Sann) ដែលបានប្រសូត្រនៅក្នុងឆ្នាំង១៩១១ និងបាត់បង់ជីវិតនៅឆ្នាំ២០០០ គឺជាឥស្សរជនខ្មែរមួយរូបដែលជាអ្នកបន្តវង្សត្រកូលពីឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសជាតិកម្ពុជាក្រោម។ សម្ដេចបវរសេដ្ឋាធិបតី បានបំពេញបេសកកម្មជាច្រើន ដើម្បីសន្តិភាព និងការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានគេចាត់ទុករូបលោកជាមេដឹកនាំប្រកបដោយភាពស្អាតស្អំ។

ប្រវត្តិសង្ខេប

សម្ដេចបវរសេដ្ឋា សឺន សាន ប្រសូត្រនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់លេខ ៥ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បិតារបស់លោកនាម សឺន សាច់ (Son Sach) ហើយមានមាតានាម នាង សន (Neang San)។ បិតារបស់លោកគឺជាពូជពង្សវង្សត្រកូលជំនាន់ក្រោយរបស់ឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។

ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
នៅពេលសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានវង្ស និងសម្ដេចក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះរាជបុត្រា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ យាងទៅកម្ពុជាក្រោម បានទទួលដំណឹងអំពីការបូជាជីវិតរបស់ឧកញ៉ា សឺន គុយ ក៏បានលោក សឺន សាច់ ជាបិតារបស់សម្ដេចបវរសេដ្ឋា សឺន សាន និងឪពុកមារបស់លោកម្នាក់ មកនៅភ្នំពេញ ដើម្បីឲ្យបន្តការសិក្សាបន្ថែមទៀត។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងឋានៈជាឧបការីរបស់ព្រះករុណាព្រះបាទព្រះ ព្រះនរោត្ដម សុរាម្រឹត ដែលកាលណោះ ព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

ការសិក្សា
នៅឆ្នាំ១៩១៧ លោក សឺន សាច់ បានបញ្ជូនកុមារា សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩២៧ យុវជន សឺន សាន បានទៅបន្តការសិក្សានៅក្នុងប្រទេសបារាំង រហូតបានប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជាន់ខ្ពស់ខាងពាណិជ្ជកម្មទីក្រុងប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅឆ្នាំ១៩៣៣ ហើយបានវិលត្រឡប់ មកកាន់មាតុប្រទេសវិញ។

តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា
ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយខេត្តបាត់ដំបង។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរឆ្នាំ កង្វល់របស់លោកភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និងការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ទៅលើប្រជារាស្រ្តខ្មែរក្រីក្រ។ ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបានទទួលតំណែងជាភូឈួយខេត្តព្រៃវែង។ ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។


ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោមកិច្ចដឹកនាំរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ នៅឆ្នាំ១៩៤៧ ដល់ ១៩៤៩។ ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់ ១៩៥២។ មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តមត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេលនោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការនោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺសាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។

ឯកឧត្តម សឺន សាន បានបំពេញមុខតំណែងជាទេសាភិបាលធានាគាជាតិនៃកម្ពុជា ចាប់ពីពេលបានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនាឆ្នាំ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និងចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេលនោះមក ។នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទសង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទវ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។នៅក្នុងឆ្នាំ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតីសេរីនិយមបែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាជាដរាប។ ក្រោយរដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។នៅឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណងរបស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និងព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេចបានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយក្រសួងការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ១៩៧៨ បានអំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុងចលនាតស៊ូរបស់សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕

ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)
នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
មេដាយមាសខេមរៈកីឡាឫទ្ធិ ។
មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
មេដាយ Légion d’honneur ថ្នាក់មហាសេនា ។
មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។

លក្ខណសម្បត្តិ
សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់ តែមិនចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយស្តី សម្តេចតែងតែរំលឹកអំពីគុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាងលើព្រះ ឬទេវតាជាប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូតគ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់បាត់បង់ជីវិត។សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះត្រង់យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់ប្រជារាស្រខ្មែរ។

អវសានជីវិត
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕
ឯកសារយោង៖ សារព័ត៌មានព្រៃនគរ
ដោយ ថាច់ ប្រីជា គឿន

រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ឫ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ; អាចសរសេរកាត់បានថា រជរបខ ឫ KPNLF (ភាសាបារាំង៖ Front national de libération du peuple khmer) គឺជារណសិរ្សនយោបាយមួយដែលបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដើម្បីប្រឆាំងទៅនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា–ដែលមានយួននៅពីក្រោយ។ ទាហានវៀតណាមប្រមាណ ២០០,០០០ នាក់ ជាមួយនឹងអ្នករត់ចោលជួរខ្មែរក្រហម (អ្នកដែលមិនពេញចិត្តនឹងរបៀបដឹកនាំខ្មែរក្រហម) បានវាយចូលកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៨ ហើយបានកម្ចាត់ទ័ពខ្មែរក្រហមបានយ៉ាងងាយ ហើយក៏ត្រូវបានប្រជាជនខ្មែរមួយចំនួនទទួលស្វាគមន៍ទ័ពវៀតណាមយ៉ាងរាក់ទាក់ដោយមើលឃើញថា វៀតណាមជាអ្នករំដោះខ្លួនឱ្យផុតពីរបបដ៏ឃោឃៅរបស់ប៉ុល-ពត។ ប្រជាជនខ្មែរខ្លះទៀតបែបជាមានការភ័យខ្លាចទៅវិញដោយមើលឃើញថា ពួកវៀតណាមគឺកំពុងឈ្លៀតឱកាសបន្លំធ្វើជាអ្នករំដោះទេ តែតាមការពិតគឺពួកវាប៉ងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជារួចយូរៗទៅវានឹងលេបត្របាក់ទឹកដីកម្ពុជាទាំងមូលតែម្តង។ ដូច្នេះហើយបានជា ររជបខ ត្រូវបានបង្កើតឡើង។

ដើមកំណើត នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៩, គណៈកម្មាធិការដើម្បីអព្យាក្រឹតភាពនិងសន្តិភាពនៅកម្ពុជា (Comité pour un Cambodge Neutre et Indépendant, CCNI) ត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីស ដោយមានលោកសឺន សាន (អ្នកអព្យាក្រឹតភាពខ្មែរនាំមុខគេ, អតីតប្រធានធនាគារជាតិនៃកម្ពុជា និងជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជាពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៨), លោក ស៊ឹម វ៉ា, យ៉ែម សំបូរ, ញ៉ឹក ជូឡុង, ណុង គីមមី, ថន ឱក, ឆាយ ថុល ជាសមាជិក។ គណៈកម្មាធិការនេះបានចេញសេចក្តីប្រកាស ៦ ចំណុចជំទាស់ស្តីបន្ទោសទៅខ្មែរក្រហម និង"ការឈ្លានពានរបស់វៀតណាមខាងជើង", ដោយបានប្រកាន់ខ្ជាប់នូវសន្និសិទទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ និងសំណើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៧៣ ទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅកម្ពុជានិងការបោះឆ្នោតជ្រើសយករដ្ឋាភិបាលតាមបែបប្រជាធិបតេយ្យវិញ។

វៀតណាមបានវាយលុកចូលរដ្ឋកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងខែធ្នូ ឆ្នាំ១៩៧៨ និងវាយចូលទីក្រុងភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ភ្លាមៗនោះ រាជរដ្ឋាភិបាលថៃ បានចូលទាក់ទងជាមួយលោកសឺន សាន ដោយចង់គាំទ្រចលនាតស៊ូប្រឆាំងកុម្មុយនិស្តរបស់លោក។ លោកសឺន សានក៏ធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីស្នើព្រះអង្គម្ចាស់ នរោត្តម សីហនុ (ខណៈពេលនោះទ្រង់កំពុងរៀបចំសេចក្តីថ្លែងការទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ) ឱ្យដឹកនាំ រជរបខ ប៉ុន្តែព្រះអង្គសីហនុបានបដិសេធ និងថែមទាំងមិនផ្តល់ការគាំទ្រទៀតផង។

នៅខែកុម្ភៈ ឆ្នាំ១៩៧៩, លោកឧត្តមសេនីយ៍ ដៀន ដែល និងងួន ពិធូរិទ្ធបានធ្វើដំណើរទៅប្រទេសថៃដើម្បីបង្កើត កងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ (កបអរជខ)។ អ្នកទាំងពីរបានធ្វើដំណើរពីជំរុំមួយទៅជំរុំមួយទៀតដើម្បីបញ្ចុះបញ្ចូលមេដឹកនាំតាមតំបន់នោះឱ្យចុះចូលជាមួយពួកគេ។ គិតត្រឹមពាក់កណ្តាលឆ្នាំ១៩៧៩, កបអរជខ មានទាហានទាំងអស់សរុប ១,៦០០ នាក់។[៣]

នៅខែសីហា ឆ្នាំ១៩៧៩, លោកសឺន សានបានធ្វើដំណើរមកប្រទេសថៃជាមួយនឹងកូនរបស់លោក និងមនុស្សមួយចំនួនដែលមកពីប្រទេសបារាំង។ រជរបខ ត្រូវបានប្រកាសមានឡើងនៅថ្ងៃទី៩ ខែតុលា នៅឯជំរុំសុខ សាន, ជាជំរុំយោធាមួយដែលស្ថិតនៅក្នុងព្រៃជួរភ្នំក្រវាញ និងមានចំនួនទាហានប្រមាណ ២,០០០ នាក់។[៤] ក្រៅពីនេះ រណសិរ្សរបស់លោកសឺន សាននៅមានជំរុំយោធាចំនួន ១៣ ថែមទៀតនៅពាសពេញផ្ទៃប្រទេសកម្ពុជា ដូចជា ជំរុំឃ្លាំង មឿង (កម្លាំងទាហានសរុប ៥០០ នាក់), ជំរុំពស់វែក (ដឹកនាំដោយរវសេនីយឯក ព្រំ វិត), ចលនាខ្មែរឥស្លាម, ជំរុំព្រៃវែង, ចលនាជាតិនិយម និងជំរុំជាច្រើនទៀត...។[៣] នៅខែបន្ទាប់, លោកសឺន សានបានទទួលតំណែងក្លាយជាមេដឹកនាំនៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរ រួមជាមួយនឹងគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាយោធារណសិរ្ស។[៥]

រជរបខ ត្រូវបានបង្កើតជាក្រុមស្តាំនិយម, ប្រកាន់យកនយោបាយបែបលោកខាងលិច និងជាបក្សពួកប្រឆាំងកុម្មុយនិស្តដាច់ខាត។ ទាំងនេះបានធ្វើឱ្យ រជរបខ ជាកម្លាំងចលនានយោបាយមួយដែលប្រឆាំងនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលមានវៀតណាមនៅពីក្រោយ។[៦]

ប្រធានាធិបតេយ្យអាមេរិកលោករ៉ូណល់ វីហ្កេនបានផ្តល់ជំនួយដល់ រជរបខ ដើម្បីបញ្ចប់ការកាន់កាប់របស់វៀតណាមនៅកម្ពុជា។[៧] មិនមែនមានតែ រជរបខ ទេដែលទទួលបានជំនួយពីអាមេរិក គឺរាល់ចលនាតស៊ូប្រឆាំងកុម្មុយនិស្តនៅទូទាំងពិភពលោកសុទ្ធតែទទួលបានជំនួយពីអាមេរិកទាំងអស់។[៨]
រជរបខ បានជ្រើសយកទង់សាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) ជាទង់របស់ចលនាខ្លួន។

កម្លាំងនយោបាយមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស[កែប្រែ]

ចាប់តាំងពីបានបង្កើតមក រជរបខ ភាគច្រើនបានពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអន្តរជាតិដើម្បី​ជួយ​រក្សាជំរុំស៊ីវិលរបស់ពួកគេនិងអនុវត្តប្រតិបត្តិការយោធា។ សានគឺជាបុគ្គលដ៏សំខាន់មួយរូបសម្រាប់ការប្រមូលជំនួយហិរញ្ញវត្ថុនេះក៏ដូចជាការបង្កើនការយល់ដឹងជាអន្តរជាតិអំពីប្រយោជន៍របស់រណសិរ្សខ្លួន។ នៅឆ្នាំ១៩៨២, លោកបានធ្វើដំណើរទៅរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ សានមានប្រជាប្រិយភាពខ្លាំងណាស់ជាមួយនឹងអាកប្បកិរិយាដ៏ស្ងប់ស្ងាត់និងការបន្ទាបខ្លួននិងបុគ្គលិកលក្ខណៈដែលគួរឱ្យចូលចិត្តរបស់លោក។[៩] បន្ថែមលើការធ្វើដំណើររបស់សាន, រជរបខ បានចាត់ទុកខ្លួនឯងជា ក្រុមមិនមែនកុម្មុយនិស្ត ដំបូងគេបង្អស់នៅកម្ពុជាដែលប្រឆាំងនឹង សបក។ មតិនេះបានបង្កើនឱ្យមានការគាំទ្រច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិចដោយពួកគេមិនចង់ឱ្យកម្ពុជាធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកកុម្មុយនិស្តយួន។

ដើម្បីបង្កើននូវនិន្នការនយោបាយនិងចង់ឱ្យមានការទទួលស្គាល់ជាអន្តរជាតិ, រជរបខ បានចុះចូលជាមួយខ្មែរក្រហម និងរណសិរ្សបង្រួបបង្រួមជាតិដើម្បីឯករាជ្យ អព្យាក្រិត សន្តិភាព និងសហប្រតិបត្តិការកម្ពុជា (ហ៊្វុនស៊ិនប៉ិច) រួមគ្នាបង្កើតបានចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រចកប)។ ទោះជា រជរបខ និងហ៊្វុនស៊ិនប៉ិច មិនពេញចិត្តនឹងទស្សនវិជ្ជារបស់ខ្មែរក្រហមក្តី ក៏ពួកគេត្រូវតែបង្ខំចិត្តចុះចូលដែរដើម្បីបង្កើនការទទួលស្គាល់ពីអន្តរជាតិ។ អ្នកខ្លះជឿថាសម្ព័ន្ធភាពរវាងបីបក្សពួកនេះបានបង្កើតឡើងដោយសារតែរដ្ឋាភិបាលខ្មែរក្រហមត្រូវបានទទួលស្គាល់ដោយអសបថាជារដ្ឋាភិបាលតំណាងឱ្យប្រទេសកម្ពុជា ទោះបីជាសម្ព័ន្ធនេះខ្វះខាតលក្ខណៈពេញលេញសម្រាប់ការទទួលស្គាល់បែបនេះក៏ដោយ។[១០]


ផ្នែកយោធានៃរណសិរ្សរំដោះជាតិប្រជាជនខ្មែរគឺកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនខ្មែរ ដែលត្រូវបានបង្កើតឡើងក្នុងខែមិនា ឆ្នាំ១៩៧៩ ដោយឧត្តមសេនីយ៍ដៀន ដែល និងមានលោកសាក់ ស៊ុតសាខន ជាមេបញ្ជាការពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩២។[១១] ទោះយ៉ាងណានៅក្នុងអង្គភាពនីមួយៗ មេបញ្ជាការតែងតែមានស្វ័យភាពរៀងខ្លួនៗ ដែលធ្វើឱ្យលោកឧត្តមសេនីយ៍សាខនមានការលំបាកក្នុងការសម្របសម្រួលសកម្មភាពរបស់អង្គភាពនីមួយៗ។ នេះអាចនាំឱ្យមានការភាន់ច្រលំនិងអប្រសិទ្ធភាពនៅពេលមានការប្រយុទ្ធទ្រង់ទ្រាយធំ។ ម៉្យាងវិញទៀតអង្គការនេះទទួលបានអត្ថប្រយោជន៍ជាទម្រង់នៃភាពបត់បែននិងចលភាពដ៏ប្រសើររបស់កងកម្លាំងប្រដាប់អាវុធ។

ក្រុមយោធានេះមានទំនោរក្នុងការធ្វើសកម្មភាពដោយអង្គភាពរៀងៗខ្លួន ប៉ុន្តែនៅពេលខ្លះ កបអរជខ ក៏ត្រូវចូលរួមជាមួយកងកម្លាំងផ្សេងទៀតដែរដើម្បីធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅ ឫតំបន់ជាក់លាក់ណាមួយ។ ឧទាហរណ៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៨៦, រចកប បានបើកការវាយប្រហារដណ្តើមបានក្រុងបាត់ដំបង, ដែលជាក្រុងធំទីពីរនៅក្នុងប្រទេសកម្ពុជា។[១២]

ការធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំរបស់ កបអរជខ ត្រូវបានបញ្ចប់ បន្ទាប់ពីវៀតណាមបានបើកការវាយប្រហារមកលើនៅរដូវប្រាំងក្នុងអំឡុងឆ្នាំ១៩៨៤–៨៥។ ការវាយឆ្មក់របស់យួននេះបានបង្កឱ្យមានការខាតបង់ជាច្រើន, វាមិនមែនខាតបង់តែខាង កបអរជខ មួយនោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់ប្រទេសថៃទៀតផង។ ទោះបីជាត្រូវបានបាត់បង់ចំនួនអាវុធ និងទាហានប្រហែល ៣០% ក្តី, កបអរជខ នូវតែអាចបន្តធ្វើប្រតិបត្តិការនៅតាមព្រៃបានពេញមួយអត្ថិភាពខ្លួនដដែរ។

វិបត្តិផ្ទៃក្នុងមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ដូចក្រុមបក្សពួកនយោបាយផ្សេងទៀតអញ្ជឹង, រជរបខ ក៏មានចំនួនវិបត្តិផ្ទៃក្នុងគួរសមផងដែរ។ តាមប្រវត្តិសាស្រ្ត, វិបត្តិផ្ទៃក្នុងរបស់រណសិរ្សនេះត្រូវបានបែកចែកជាពីរធំៗ ទីមួយគឺវិបត្តិមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងទីពីរគឺវិបត្តិក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។

រណសិរ្សនេះត្រូវបានបែងចែកជាពីរក្រុមនៅចុងខែធ្នូ ឆ្នាំ១៩៨៥។ ក្រុមមួយគឺមានលោកសឺន សាន, ប្រធានរណសិរ្សផ្ទាល់ ក្រុមពីរមានលោកសាក់ ស៊ុតសាខន ជាមេបញ្ជាការយោធានៃរណសិរ្ស, ប្រធានបុគ្គលិក លោកដៀន ដែល និងសមាជិករណសិរ្សពីរនាក់ទៀតឈ្មោះថាអាប់ឌុល ហ្កាហ្វា ពាង មែត និងហ៊ីង គុន្ធថន (សូមបញ្ជាក់ថាឈ្មោះអ្នកទាំងពីរនេះអាចសរសេរខុស ព្រោះឈ្មោះបុគ្គលទាំងពីរនៅក្នុងឯកសារដើមគឺបានសរសេរជាភាសាអង់គ្លេស)។ ក្រុមទីពីរ ឫហៅថា"អ្នកប្រឆាំង"បានចោទប្រកាន់លោកសានថា គ្មានឆន្ទៈក្នុងការវាយប្រហារលើទាហានយួន ទោះបីជាមានទាហានរបស់សីហនុគ្រាំទ្រក៏ដោយ និងចេះតែចូលជ្រៀតជ្រែកក្នុងកិច្ចការយោធា។ ពួកគេក៏បានចោតប្រកាន់លោកសានថា មិនមែនជាអ្នកប្រជាធិបតេយ្យនោះទេដោយរបៀបគ្រប់គ្រងរបស់រូបលោកគឺដូចជាការយកអំណាចមកសង្កត់អញ្ជឹង។[១១]

នៅថ្ងៃទី២ ខែមករា, ក្រុមអ្នកប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាពួកគេគឺជាអ្នកគ្រប់គ្រងថ្មីលើក្រុមរណសិរ្សនេះ។ លោកដៀន ដែល និង ស៊ុតសាខន បានបង្កើតគណៈកម្មាធិការកណ្តាលនៃការស្រោចស្រង់ដែលមានមុខងារដឹកនាំរណសិរ្សទាំងមូល។ បន្ទាប់មក សានក៏បានចេញសេចក្តីជំទាស់មួយដោយនិយាយថាសកម្មភាពរបស់ដែល និងខនគឺខុសនឹងច្បាប់ ហើយប្រឆាំងនឹងស្មារតីបក្ស បើបុគ្គលទាំងពីរចង់ចុះសម្រួលជាមួយបក្សទាំងមូលនោះ អ្នកទាំងពីរនឹងត្រូវតែបញ្ឍប់សកម្មភាពទាំងនេះដែលកំពុងធ្វើឱ្យបែកបាក់សាមគ្គីភាពគ្នា។ សម្រាប់លោកអាប់ឌុល និងគុន្ធថន, សានជឿថាទាល់តែអ្នកទាំងពីរប្រព្រឹត្តិសកម្មភាពណាដែលគោរពនឹងវិន័យបក្សទើបពួកគេមានសឹទ្ធចូលរួមម្តងទៀត។ សាន បានបន្តទៀតថា លោកកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋ, សមាគមអាស៊ាន និងចិន។

តែទោះជាយ៉ាងណាក៏ដោយ, ការឈ្លោះប្រកែកគ្នារវាងមេដឹកនាំបក្សនៅតែបន្ត ដោយសារតែគ្មានភាគីណាមួយមានអំណាចអាចយកឈ្នះលើភាគីម្ខាងទៀតបាននោះទេ។ ច្រើនខែតមកទៀត, អាជ្ញាធរថៃបានចាប់ផ្តើមមានការព្រួយបារម្ភពីបញ្ហាផ្ទៃក្នុងរបស់ រជរបខ ហើយជាពិសេសគឺសមត្ថភាព​របស់ពួកគេក្នុងការបញ្ឆេះសង្គ្រាមជាមួយនឹង សបក។ ដូចនេះហើយ, ថៃបានចាប់បង្កើតនូវគណៈកម្មាធិការយោធាបន្តោះអាសន្នមួយដែលមានសមាជិក ១០ នាក់ដោយមិនបានឱ្យខន និងសានដឹងនោះទេ។ គោលបំណងរបស់គណៈកម្មាធិការថ្មីនេះគឺត្រូវធ្វើប្រតិបត្តិការនិងបញ្ជាការកងកម្លាំងយោធា រជរបខ ប្រឆាំងនឹង សបក រហូតទាល់តែជម្លោះត្រូវបានបញ្ចប់។ សមាជិកកំពូលនៃគណៈកម្មាធិការនេះមានលោកដៀន ដែល (ខាងស៊ុតសាខន) និងលោកព្រំ វិត (ជាប្រធានគណៈបញ្ជាការថ្មីរបស់សាន)។[១១]

ទីបំផុត ភាពមិនចុះសម្រុងគ្នានៃមេដឹកនាំបក្សក៏ត្រូវបានដោះស្រាយបន្ទាប់ពីមានការចូលធ្វើអន្តរាគមន៍ដោយភាគីទីបី (ថៃ)។ សានត្រូវបានអនុញ្ញាតឱ្យរក្សាតំណែងជាប្រធានរណសិរ្ស និងអំណាចស៊ីវិលផ្សេងៗទៀត ខណៈពេលដែលលោកស៊ុតសាខនក៏បានរក្សាតំណែងខ្លួនជាមេបញ្ជាការ កបអរជខ និងបន្តធ្វើប្រតិបត្តិការយោធារួមគ្នារវាង កបអរជខ និងហ៊្វុនស៊ិនប៉ិច[៦] ប៉ុន្តែសន្តិភាពផ្ទៃក្នុងមិនបានបន្តទៅយូរទេ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្ត, ស៊ុតសាខនបានរត់ទៅបង្កើតគណបក្សនយោបាយផ្ទាល់ខ្លួនគឺគណបក្សប្រជាធិបតេយ្យសេរី[១៣]

អត្ថិភាពក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅក្នុងឆ្នាំ១៩៩១, បារាំង និងប្រទេសឥណ្ឌូនេស៊ីបានអំពាវនាវឱ្យមានសន្និសីទសន្តិភាពមួយអំពីសង្គ្រាមស៊ីវិលនៅកម្ពុជា។ បក្សពួកនយោបាយទាំងបួននៅប្រទេសកម្ពុជាក៏បានសម្រេចចិត្តចូលរួមក្នុងសន្និសីទនេះក៏ដូចជា អសប និងប្រទេសផ្សេងៗទៀតផងដែរ (ឧទាហរណ៍: សហរដ្ឋ, សហភាពសូវៀត, ចិន, និងអង់គ្លេស)។ គោលបំណងនៃសន្និសីទមួយនេះគឺចង់ឱ្យមានសាមគ្គីភាព, សន្តិភាព, អព្យាក្រឹតភាព និងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។[១៤] នៅខែតុលា ឆ្នាំ១៩៩១, គ្រប់ភាគីទាំងអស់បានយល់ព្រមចុះលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

កិច្ចព្រមព្រៀងនេះបានអំពាវនាវឱ្យមានការបោះឆ្នោតដែលនឹងត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣ ដើម្បីកំណត់អនាគតនៃរដ្ឋាភិបាលកម្ពុជាថ្មី។ កម្ពុជានឹងត្រូវបានពិនិត្យឃ្លាំមើលដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ឫហៅកាត់ថាអ៊ុនតាក់រហូតដល់ចប់ការបោះឆ្នោត។ កិច្ចព្រមព្រៀងសន្តិភាពបានកំណត់ថាបក្សពួកទាំងបួនត្រូវកែសហការជាមួយអ៊ុនតាក់ដើម្បីបញ្ឈប់ជម្លោះសង្គ្រាមនៅកម្ពុជា។ ក្រុមទាំងអស់បានអនុវត្តិតាមអ៊ុនតាក់ លើកលែងតែខ្មែរក្រហមទេដែលបានតវ៉ានិងមិនខ្ចីចូលរួមក្នុងការបោះឆ្នោត។

ភាពចាំបាច់ដើម្បីផ្លាស់ប្តូរពីក្រុមយោធាទៅគណបក្សនយោបាយនឹងត្រូវការសម្រួលប្តូរឈ្មោះ។ រណសិរ្សរំដោះជាតិប្រជាជនខ្មែរ ត្រូវបានប្តូរមកជា គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា (គបសពស)។ គបសពស ត្រូវបានដឹកនាំដោយលោកសឺន សាន ហើយនៅក្នុងការបោះឆ្នោតដែលបានអនុម័តដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ គបសពស ដណ្តើមបាន ១០ អសានៈលើអាសនៈសរុបចំនួន ១២០ ក្នុងរដ្ឋសភាជាតិ[១៥]

ដោយសារតែអសមត្ថភាពនៃគណបក្សណាមួយក្នុងការឈ្នះសម្លេងភាគច្រើន, គបសពស បានក្លាយជាសមាជិកជាន់ទាបនៃរដ្ឋាភិបាលចម្រុះថ្មី ដែលមានបក្សប្រជាជនកម្ពុជា និងហ៊្វុនស៊ិនប៉ិចជាសមាជិកកំពូល។ ក្នុងនាមជាសមាជិកនៃសម្ព័ន្ធភាព, រដ្ឋាភិបាលនឹងត្រូវផ្តល់ឱ្យ គបសពស នូវតួនាទីមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីចែកអំណាច និងអាចក្លាយជាសមាជិកនៃរដ្ឋសភាជាតិបាន (ឧទាហណ៍: អៀង មូលីជារដ្ឋមន្រ្តីក្រសួងព័ត៌មានហើយលោកកឹម សុខាជាប្រធានគណៈកម្មការសឹទ្ធមនុស្សនៅក្នុងរដ្ឋសភាជាតិ)។[១៦]

ឧកញ្ញា សឺន គុយ នៅដើមសតវត្សរ៍ទី១៩ ប្រទេសកម្ពុជានិងប្រទេសលាវ ត្រូវរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប្រឈមមុខនឹងការរលាយបាត់រូបរាងពីផែនទីពិភពលោក ដូចប្រទេសចម្ប៉ាក្នុងអតីតកាល ពីសំណាក់ប្រទេសយួននិងសៀម។

ក្នុងឆ្នាំ១៨២០ ស្តេចយួនឈ្មោះ មិញ-ម៉ាង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ក្នុងការចែកប្រទេសកម្ពុជាជាពីរ។ ព្រំដែនដែលគេបានបែងចែកនោះ គឺចាប់ផ្តើមពីត្រឹមព្រំដែនខេត្តពោធិសាត់ និងខេត្តបាត់ដំបង នៅត្រង់ម្តុំស្វាយ ដូនកែវ ឆ្លងកាត់ទន្លេសាបទៅម្លូរព្រៃ រួចឆ្ពោះទៅស្ទឹងត្រែង ហើយបង្ហួសទៅទល់ព្រំដែន ខ្មែរ-យួនសព្វថ្ងៃ។

ដីមួយភាគបីដែលនៅខាងលិចនិងខាងជើងខ្សែបន្ទាត់នេះ ត្រូវបានទៅសៀម ចំណែកពីរភាគបីនៅខាងក្រោម គឺនៅខាងកើតនិងខាងត្បូងខ្សែបន្ទាត់ត្រូវបានទៅយួន។ យួនបានដាក់ឈ្មោះទឹកដីថ្មីនេះ ថាខេត្ត ត្រាន-តាយ-ថាញ ដោយដាក់មេទ័ពយួនម្នាក់ ឈ្មោះ ត្រឿង-មិញ-យ៉ាង ជាអភិបាលខេត្ត ថ្មីនេះ។
ក្រោយមកមិនយូរប៉ុន្មាន យួនបានចាប់ផ្តើមអនុវត្តន៍នយោបាយ ធ្វើខ្មែរឲ្យទៅជាយួន ដូចជាបង្ខំឲ្យខ្មែរកាន់ទំនៀមទម្លាប់តាមយួន នឹងផ្លាស់ប្តូរឈ្មោះភូមិស្រុកខ្មែរឲ្យទៅជាយួនជាដើម។ នយោបាយដ៏តឹងរ៉ឹងនិងឆ្កួតលីលានេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំង។ ការបះបោះប្រឆាំងយួន ដែលដឹកនាំដោយព្រះអង្គឌួង ដោយមានជំនួយពីសៀមផងនោះ បានរីករាលដាលគ្រប់ទីកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។ ត្រឿង-មិញ-យ៉ាង ដែលជាអភិបាល ខេត្តថ្មី ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសខ្មែរ ដោយទៅបោះទីតាំងនៅខេត្ត ឡុង-អាន នៅឆ្នាំ ១៨៤២ រងចាំឱកាសល្អនឹងវិលត្រឡប់មកវិញម្តងទៀត។

ចំណែកឯភូមិភាគខាងជើងនិងខាងលិចខ្សែបន្ទាត់នោះវិញ មានខេត្ត បាត់ដំបង ពោធិសាត់ ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ត្រូវសៀម កាន់កាប់រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់មកឲ្យខ្មែរវិញ។ ការដែលសៀមព្រមប្រគល់ខេត្តទាំងឡាយនោះ មកខ្មែរ ដោយសារការគាប់សង្កត់ផ្នែកការទូត និង ផ្នែកយោធាពីប្រទេសបារាំង ដោយដោះដូរដែនដីទាំងនោះទៅនឹងខេត្ត ត្រាត និង ចន្ទតាប៊ុន ដែលក្នុង អតីតកាលក៏ជាទឹកដីរបស់ខ្មែរ ឲ្យទៅសៀមវិញ។ ការ ដាក់អាណានិគមរបស់បារាំង មកលើឥណ្ឌូចិន គឺជាហ្វ្រាំងដ៏សក្តិសិទ្ធិមួយ ទប់មិនឲ្យយួននិងសៀមលេបយកប្រទេសខ្មែរនិងលាវបាននៅក្នុងសតវត្សរ៍ទី១៩។ បើយើងក្រឡេកមើលទៅកម្ពុជាក្រោមវិញ មុនពេលបារាំងចូលមកដល់ ថ្វីត្បិតតែទឹកដីនេះត្រូវយួនចាប់ផ្តើម លុកលុយ តាំងតែពិសតវត្សរ៍ទី១៧ មកក៏ដោយក៏យួនមិនទាន់ត្រួតត្រាទឹកដីនេះបានទាំងស្រុងនៅឡើយ។ មានខេត្តខ្លះ ដូចជាខេត្តព្រះត្រពាំង ខេត្តឃ្លាំងជាដើម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរនៅឡើយ។ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តទាំងនោះ នៅតែបន្តធ្វើ ការតស៊ូដើម្បីការពារទឹករបស់ខ្លួនជានិច្ច។ នៅទីនេះខ្ញុំសូមលើកយកប្រវត្តតិស៊ូរបស់ប្រជារាស្ត្រខ្មែរខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរសគំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួមជាតិដូចតទៅ៖
លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្តាប់ដៃយួន។ គាត់់បានចូលបម្រើទ័ពតាំងតែពីគាត់មានអាយុ២០ឆ្នាំមកម៉េ្លះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានសហការីជំនិតៗប្រាំរូបគឺ លោក ទេសាសោម លោកហ្មឺនឯក លោកតាម៉ង់ លោកមនោរស់ និងលោកភូឈួយគង់។ ក្នុងចំណោមសហការីទាំង ៥រូប របស់ ឧកញ៉ា មានសហការីម្នាក់បានក្បត់នឹងឧត្តមគតិខ្លួន ដោយបានលួចផ្តល់កិច្ចការសម្ងាត់ក្នុងចលនាតស៊ូទៅឲ្យខ្មាំង។ ហើយមានសហការីផ្សេងទៀត មានការរកាំចិត្តនឹងគ្នា ជាហេតុបណ្តាល់ឲ្យចលនាតស៊ូ របស់ឧកញ៉ា ត្រូវជួបប្រទះនឹងផលវិបាកនាពេលអនាគត។ ដោយឃើញថា នៅមានខេត្តខ្លះ នៅកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរ នៅឡើយ ព្រះចៅយួនក្រុងហ្វេបានបញ្ជារឲ្យមេទ័ពយួន ម្នាក់ឈ្មោះ អុងឡូវ នាំទ័ពពីរកងវរ សេនាតូច មកឡោមព័ទ្ធនិងវាយលុកទីរួមខេត្តព្រះត្រពាំង។ ទ័ពយួនអុងឡូវបានចេញដំណើរពីព្រៃនគរ សំដៅទៅខេត្តព្រះត្រពាំង ក្នុងគោលបំណងវាយកំទេចជំរំទ័ពដ៏ល្បីរបស់លោកឧកញ៉ា សឺន គុយ។

ក្រោយពីបានទទួលដំណឹងថា យួននឹងវាយប្រហារទីរួមខេត្តព្រះត្រពាំង ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកឧកញ៉ាបានបញ្ជារឲ្យសហការីរបស់ លោក រៀបចំទ័ពដើម្បីត្រៀមប្រយុទ្ធការពារខេត្ត។ មិនយូរប៉ុន្មាន អុងឡុវបាននាំទ័ពមកដល់ខេត្ត ព្រះត្រពាំង ហើយចាប់ផ្តើមពង្រាយទ័ពដើម្បីវាយលុកចូលទីរួមខេត្ត។ ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ ហុតឈាមបានប្រព្រឹត្តទៅរវាងទ័ពយួននឹងទ័ពរបស់ ឧកញ៉ា។ អុងឡូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់គេជួបប្រទះនឹងការទប់ទល់ខ្លាំងខ្លាពីសំណាក់ទ័ពរបស់ឧកញ៉ា។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់រយៈពេល៧យប់៧ថ្ងៃ។ ទីបំផុតអុងឡូវត្រូវបង្ខំ ចិត្តដកទ័ពរបស់ខ្លួនថយ ទៅពួនក្នុងព្រៃជ្រៅ រងចាំជំនួយពីក្រុងហ្វេ។ ក្រោយមកមិនយូរប៉ុន្មាន អុង ឡូវ ក៏បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងកងទ័ពទាំងសម្ភារៈសឹកពីក្រុងហ្វេ ហើយលើកមកវាយសម្រុក ចូលទីរួមខេត្តព្រះត្រពាំងម្តងទៀត។ ចំណែកឯទ័ព ឧកញ៉ាវិញ គ្មានបានទទួលជំនួយអ្វីពីព្រះចៅ ក្រុងកម្ពុជាឡើយ។ លើកនេះទ័ពលោកឧកញ៉ា ពិតជាពីបាកទប់ទល់ណាស់ ព្រោះទ័ពយួនមានច្រើន។ នៅចំពោះមុខសភាពការណ៍ដ៏ធ្ងន់ធ្ងរនេះ លោកឧកញ៉ាបានបញ្ជារាឲ្យដកទ័ពចេញពីទីរួមខេត្ត ហើយទៅបង្កើតទីតាំងទ័ពនៅជនបទវិញ។

ចំណែកឯអុង ឡូវវិញ ក្រោយពីទ័ពរបស់ខ្លួនបានទទួលជោគជ័យ លើទ័ពរបស់ឧកញ៉ានៅសមរភូមិទីរួមខេត្តព្រះត្រពាំងហើយ ក៏ បានរៀបចំធ្វើពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះ បានបញ្ជារឲ្យទ័ពរបស់ខ្លួន ដើរឆក់ប្លន់ទ្រព្យសម្បត្តិ នឹងចាប់កូន ក្រមុំខ្មែរ សម្រាប់ការសប្បាយក្នុងពិធីជប់លៀងរបស់គេទៀតផង។

លោកឧកញ៉ាបានចេញចាកពីទីរួម ខេត្តត្រពាំងទាំងសេចក្តីក្រៀមក្រំ ហើយបានបង្កើតជំរំហ្វឹកហ្វឺនទ័ពសម្ងាត់មួយនៅជនបទ។ មិនយូរប៉ុន្មាន អុង ឡូវបានដឹងថាលោកឧកញ៉ាបានបង្កើតជំរំទ័ពសម្ងាត់ ក៏បញ្ជារឲ្យមេទ័ពយួនម្នាក់ ដែលនៅក្រោមបញ្ជាររបស់ខ្លួនឈ្មោះ អុង បូ ឲ្យដឹកទ័ពទៅវាយកំទេចកងទ័ពរបស់ឧកញ៉ា ដែល នៅសេសសល់នៅជំរំសម្ងាត់។ ដោយគ្មានពេលគ្រប់គ្រាន់ដើម្បី ប្រមូលនិងហ្វឹកហ្វឺនទ័ព លោកឧកញ៉ាគ្មានកម្លាំង គ្រប់គ្រាន់អាច់ទប់នឹងកម្លាំងរបស់ អុង បូ បានឡើយ។ ទីបំផុតត្រូវបោះបង់ចោលជំរំនោះទៀត។ ក្រោយពីបានវាយកំទេចជំរំទ័ពរបស់ ឧកញ៉ាហើយ អុង បូ បាននាំទ័ពទៅបោះទីតាំងនៅវត្តផ្នោដូង។ ចំណែកឯលោកឧកញ៉ា ក៏បាននាំទ័ពទៅស្នាក់នៅជាបណ្តោះអាសន្ន នៅវត្តចេតិយ នាភូមិចាប់ភ្លើង ដែលជាស្រុក កំណើតរបស់ភរិយាគាត់។ ហើយបន្តកេណ្ឌប្រមូលទ័ព ដើម្បីតស៊ូតទៅទៀត។ បើយើងក្រឡេកទៅមើលវត្តផ្នោដូងវិញ យើងឃើញទ័ពយួនដែលបោះទីតាំងនៅទីនោះ បានធ្វើការឆក់ប្លន់ និងកាប់សម្លាប់រាស្ត្រខ្មែរឥតត្រាប្រណីឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើការបំផ្លិចបំផ្លាញដោយវាយបំបាក់ព្រះពុទ្ធ បដិមាករ គាស់រំលើងកុដិសាលា ដុតបំផ្លាញគម្ពីដីកា ព្រមទាំងយកព្រះវិហារ ដែលជាទីសក្ការៈរបស់ខ្មែរមកធ្វើជាកន្លែងស៊ីផឹក នឹងរំលោភនារីខ្មែរដែលពួកវាចាប់មកយ៉ាងព្រៃផ្សៃបំផុត។

ថ្ងៃមួយលោកឧកញ៉ាបានទទួល ដំណឹងពីចារបុរសរបស់គាត់ថាទ័ពយួន អុង បូ ដែលបោះនៅវត្តផ្នោដូង មានការធ្វេសប្រហែស ដោយយល់ថាទ័ពរបស់លោកឧកញ៉ា គ្មានលទ្ធភាពនឹងវាយប្រហារមកលើខ្លួនឡើយ ដោយមួយថ្ងៃៗ ពួកគេជាប់រវល់នឹងការស៊ីផឹក និងឆក់ប្លន់ប្រជារាស្ត្រ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ លោកឧកញ៉ាបានបញ្ជាឲ្យលើកទ័ពទៅវាយទ័ពយួននៅវត្តផ្នោដូងជាបន្ទាន់។ ដោយការធ្វេសប្រហែស មិនបានត្រៀមប្រយុទ្ធជាមុនទ័ពយួននៅទីនោះរត់ឆ្លេឆ្លាបាត់សា្មរតីប្រយុទ្ធ។ ទីបំផុតត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ឯមេទ័ពយួន អុង បូ ក៏បាត់បង់ជីវិតក្នុងទីលានប្រយុទ្ធដែរ។ ដំណឹងពីការបាត់បង់មេដ៏ចំណាន អុង បូ និងការបរាជ័យនៅសមរភូមិផ្នោដូង បានធ្វើឲ្យចៅហ្វាយយួន អុង ឡុវ មានការឈឺចាប់ និងមានការអាម៉ាសយ៉ាងខ្លាំង។ ការបរាជ័យនេះ ញ៉ាំងឲ្យ អុង ឡូវ ត្រូវតែរិះរកយុទ្ធវីធីថ្មី។ យុទ្ធវីធីថ្មីនោះគឺការស៊ីរូង និងបំបែកបំបាក់ផ្ទៃ់ក្នុងឲ្យចុះទន់ខ្សោយ អុង ឡូវ បានបញ្ជាឲ្យកេណ្ឌខ្មែរ ចូលបម្រើក្នុងជួរទ័ពយួន ហើយពេលយប់បញ្ជាឲ្យពួកនេះដើរឆក់ប្លន់ប្រជារាស្ត្រខ្មែរ។ លុះ ព្រឹកឡើងពួកវាប្រកាសថាទាហានរបស់ឧកញ៉ាជាអ្នកប្រព្រឹត្ត។ ល្បិចកលដ៏ថោកទាបនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនភាន់ច្រឡំថា អ្នកដែលប្រព្រិត្តអំពើឆក់ប្លន់នោះ គឺពិតជាក្រុមរបស់លោកឧកញ៉ាមែន។

នៅលើទីលានសមរភូមិ យួនបានឲ្យរនុកក្នុងរបស់វាលួចសម្លាប់ទាហានខ្មែរដោយស្ងាត់ៗ និងញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ ថ្ងៃមួយទាហានម្នាក់ បានជួបប្រទះសាកសពរបស់លោកតាម៉ង់ ដែលជាមេទ័ពដ៏ខ្លាំងម្នាក់ ដេកស្លាប់ចម្ងាយ ៣០០មែត្រ ពីវត្តផ្នោដូងយ៉ាងអាថ៌កំបាំង។ ចំណែកឯលោកហ្មឺន ឯក បានគេចខ្លួនបាត់ ដោយគ្មានអ្នកណាមួយដឹងថាគាត់ទៅណា គ្រាន់បានឃើញសារមួយដែលគាត់ទុកឲ្យ ដែលចារថាគាត់នឹងទៅធ្វើការតស៊ូតែម្នាក់ឯង។ មិនតែប៉ុណ្ណោះ លោកទេសា សោម ត្រូវយួនចាប់បាននៅសមរភូមិ ហើយយកទៅធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងឡាយខាងលើនេះ បានធ្វើឲ្យលោកឧកញ៉ាមានការសោកស្តាយជាទីបំផុត។ ផ្ទុយទៅវិញភូឈួយគង់បែរជាញញឹមបិទមាត់មិនជិត ព្រោះគោលបំណងរបស់គេជិតបានសម្រេចហើយ។ ការបាត់បង់នូវមេទ័ពដ៏ចំណាន់ៗទាំងបីរូប បានធ្វើកងទ័ពក្នុងចលនាតស៊ូ បាត់បង់ស្មារតីប្រយុទ្ធ ព្រមទាំងមានភាពអនាធិបតេយ្យទៀតផង។ អុងឡូវ បានដឹងច្បាស់ពីការរង្គោះរង្គើនៃចលនា ក៏មិនបណ្តោលឲ្យឱកាសដ៏ល្អនេះកន្លងទៅបានឡើយ ដោយបានបញ្ជាឲ្យទ័ពរបស់វាយប្រហារទីតាំងទ័ពខ្មែរនៅផ្នោដូងជាបន្ទាន់។ ថ្វីត្បិតតែយួនទទួលបានជោគជ័យនៅលើ សមរភូមិប្រយុទ្ធក៏ដោយ តែគេមិនអាច់ចាប់ខ្លួនឧកញ៉ាបានឡើយ។ ចលនាតស៊ូរបស់ឧកញ៉ា នៅតែបន្តការវាយប្រលើទ័ពយួន តាមរបៀបសង្គ្រាមទ័ពព្រៃ ឬសង្គ្រាមឈ្លប់។

ការធ្វើសង្គ្រាមឈ្លប់ បានធ្វើឲ្យយួនស៊ីមិនឆ្ងាញ់ ដេកមិនលក់ ជាហេតុធ្វើឲ្យ អុង ឡូវ មានការម៉ួរម៉ៅកាន់តែខ្លាំង។ អុង ឡូវបានបញ្ជាឲ្យទ័ពរបស់ខ្លួនតាមប្រមាញ់លោកឧកញ៉ា គ្រប់ទិសទី។ ទោះជាធ្វើយ៉ាងណាក៏ដោយ ក៏យួននៅតែមិនអាច់រំលាយចលនាតស៊ូនេះដែរ។ សង្គ្រាមឈ្លប់របស់ឧកញ៉ា បានធ្វើទាហានយួនងាប់ជារៀងរាល់ថ្ងៃ។

ពេលនេះមេទ័ព អស់មធ្យោបាយក្នុងការពន្លត់ចលនាតស៊ូ និងតាមចាប់ខ្លួនឧកញ៉ាដោយកម្លាំងទ័ព ដែលជាហេតុបណ្តាល ឲ្យយួនត្រូវតែបង្ហាញពីសារជាតិពិតរបស់គេ គឺសារជាតិកាចសាហាវ សារជាតិក្រឡិចក្រឡុច និងសារជាតិបោកប្រាស។ អុង ឡូវ បានបញ្ជារទាហានរបស់ខ្លួន ដើរឆក់ប្លន់ និងកាប់សម្លាប់ខ្មែរដោយឥតរើសមុខ។ ជាមួយគ្នានេះ យួនបានធ្វើសេចក្តីប្រកាសគ្រប់កន្លែង ថាគេនឹងបន្តការកាប់សម្លាប់រាស្ត្រខ្មែរឥតរើសមុខតទៅទៀត ដរាបណាឧកញ៉ាមិនព្រមប្រគល់ខ្លួនឲ្យយួនទេ។ ដោយគ្មានលទ្ធភាពក្នុងការពារប្រជារាស្ត្រខ្មែរឲ្យផុតពីការកាប់សម្លាប់របស់យួនបាន លោកឧកញ៉ាក៏សម្រេចចិត្តរបាះ បង់ចោលការតស៊ូ ព្រមប្រគល់ខ្លួនឲ្យយួនចាប់ ដើម្បីជាថ្នូរឲ្យយួនឈប់កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរតទៅទៀត។ យួនសប្បាយចិត្តណាស់ ដោយឃើញលោកឧកញ៉ាព្រមចុះចាញ់។ ដូច្នេះដែលជាសញ្ញាមួយប្រាប់ថា នយោបាយឈ្លានពានលេបទឹកដីរបស់គេបានឈានដល់គោលដៅហើយ។ ដំបូងឡើយ យួនបម្រុងយកឧកញ៉ានិងទាហានខ្មែរទាំងអស់ទៅសម្លាប់ តែក្រោយមកបែរជាមិនសម្លាប់ ព្រោះគេយល់ឃើញថា លោកឧកញ៉ាមានប្រជាប្រិយភាពណាស់ក្នុងសង្គមខ្មែរ បើសម្លាប់ឧកញ៉ាពេលនេះ ពិតជាមានការបះប្រឆាំងពីសំណាក់ប្រជារាស្ត្រខ្មែរជាមិនខាន។ អាស្រ័យហេតុនេះហើយបាន ជាយួនទុកជីវិតលោកឧកញ៉ា។ មិនតែប៉ុណ្ណោះ អុង ឡូវ បានប្រគល់តំណែងទីប្រឹក្សាដល់ឧក ញ៉ាទៀតផង។

នៅឆ្នាំ ១៨២១ ស្តេចយ៉ា ឡុង បាន អស់រាជ្យ។ ស្តេចថ្មីឈ្មោះ មិញ-ម៉ាង ឡើងជំនួស។ គ្រាន់តែឡើងសោយរាជ្យភ្លាម ស្តេច មិញ-ម៉ាង បានចេញបញ្ជាយ៉ាងដាច់ណាត់ បង្ខំឲ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមទាំងមូលត្រូវតែវផ្លាស់ប្តូរទំនៀមទម្លាប់ និងច្បាប់សាសនា ដោយគោរពតាមប្រពៃណី និងច្បាប់សាសនារបស់យួនវិញ។

សេចក្តីប្រកាសរបស់ មិញ-ម៉ាង មានដូច តទៅ៖
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួនដោយត្រូវ៖
– កោរសក់ទុកចិញ្ចើម
– ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
– ស្លៀកខោជើងពីរ ពាក់អាវ កត្រង់ ពត៌ ឈាមជ្រូក
– ពេលសូត្រធម៌ ត្រូវគោះត្រដោក

២. រាស្ត្រខ្មែរប្រុសស្រី ត្រូវគោរពតាមប្រពៃណីយួនដោយត្រូវ៖
– ទុកសក់វែង ហើយបួង
– យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
– បោះបង់អក្សរខ្មែរ រៀនអក្សរយួន និងនិយាយភាសាយួនគ្រប់ទីកន្លែង
– ប្រើសម្លៀកបំពាក់ដូចយួន

នៅក្នុងសេចក្តីប្រកាសនោះបានចែងថា បើជនណាមិនគោរពតាមបញ្ជារនេះ នឹងត្រូវកាត់ទោសប្រហារជីវិត។ ក្រោយពីឃើញសេចក្តីប្រកាសនេះកាលណាមកប្រជារាស្ត្រខ្មែរ មានការក្តៅក្រហាយជាពន់ពេក តែមិនហា៊នប្រឆាំង ព្រោះបញ្ជានេះដាច់ណាស់ពេក។ ដោយយល់ថា មានតែលោកឧកញ៉ាទេ ដែលជាពឹងព្រះសង្ឃ និងប្រជារាស្ត្រខ្មែរជាច្រើន បានធ្វើញត្តិជូនឧកញ៉ា សូមជួយធ្វើអន្តរាគមន៍។ លោកឧកញ៉ាបានយកសំណើរនេះ ជូន អុង ឡូវ សូមកុំអនុវត្តតាមបទបញ្ជារនេះ ជាច្រើន លើកច្រើនសា។ តែរាល់ពេលដែលឧកញ៉ា លើកយកបញ្ហានេះមកពីភាក្សា អុង ឡូវ តែងតែតប់ថា នេះជាបញ្ជា របស់ព្រះអធិរាជក្រុងហ្វេ គ្មានអ្នកម្នាក់អាច់ជំទាស់បានឡើយ។ បើសិនជាអ្នកណាមួយហា៊នតវ៉ានឹងបញ្ជានេះ ទាល់តែហានស្លាប់សិន។

ដោយអស់មធ្យោបាយក្នុងការអង្វរក អុង ឡូវ កុំឲ្យអនុវត្តន៍តាមបទបញ្ជានេះ លោក ឧកញ៉ាបាននិយាយទៅកាន់ អុង ឡូវ ថា “សូមលោកមេត្តាផ្ញើសារមួយជូនព្រះចៅក្រុងហ្វេឲ្យទ្រង់បានជ្រាប់ថា ខ្ញុំឧកញ៉ា សឺន គុយ អតីតអភិបាលខេត្តព្រះត្រពាំង បច្ចុប្បន្នទីប្រឹក្សារបស់លោក សូមយកជីវិតមកប្តូរ បើសិនជាព្រះអធិរាជព្រមលុបចោលបទបញ្ជានេះ”។ អុង ឡូវ យល់ព្រម ហើយបានផ្ញើសារជូនព្រះចៅក្រុងហ្វេ។

ក្រោយមក អុង ឡូវ បានប្រាប់ទៅ លោកឧកញ៉ាថា ព្រះចៅក្រុងហ្វេបានយល់ទៅនឹងសំណើររបស់ឧកញ៉ាហើយ ដូច្នេះតាមលក្ខន្តិកៈគេគ្មានជម្រើសអ្វីផ្សេងក្រៅពីយកឧកញ៉ាទៅប្រហារជីវិតឡើយ។ លោកឧកញ៉ាបានតប់ទៅវិញថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណើររបស់លោកត្រូវបានមព្រះអធិរាជក្រុង សព្វព្រះរាជហឫទ័យ។ ដូច្នេះលោកគ្មានការរារែក ក្នុងការប្រគល់ខ្លួនឲ្យ អុង ឡូវ យកទៅប្រហារជីវិតឡើយ។ ប្រជារាស្ត្រខ្មែរមានសេចក្តីរីករាយណាស់ ក្រោយពីបានដំណឹងថា ព្រះចៅក្រុងហ្វេបានសព្វព្រះរាជហឫទ័យ ទុកឲ្យប្រជារាស្ត្រខ្មែរគោពតាមទំនៀមទម្លាប់ និងព្រះពុទ្ធសាសនាខ្មែរ។ តែក្នុងពេលជាមួយគ្នានេះដែរ ខ្មែរគ្រប់រូបក៏មានមានការសោកស្តាយយ៉ាងខ្លាំង ដោយគេត្រូវបាត់បង់នូវកុលបុត្រដ៏ឆ្នើមម្នាក់ ដែលក្នុងមួយជីវិតរបស់លោក លោកតែងតែធ្វើអ្វីៗទាំងអស់ រហូតដល់ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនា។ យួនបានយកលោកឧកញ៉ាទៅប្រហារជីវិត នៅមុខសាលាឃុំ បិន-ឌឹក ត្រង់កន្លែងដែលមានដើមម្នាស់ កាលដាំទន្ទឹមគ្នាពីរដើមនៅជិតផ្លូវជាតិ។ សាកសពរបស់គាត់ ត្រូវបានព្រះសង្ឃនិងប្រជារាស្ត្រខ្មែរ យកទៅធ្វើបុណ្យហើយបញ្ចុះ នៅក្នុងព្រះចេតិយវត្តពោធិសាលរាជ ទីរួមខេត្តព្រះត្រពាំង ហើយខឿនចេតិយនោះនោះ នៅសល់រហូតដល់បច្ចុប្បន្នននេះ។ ចំណែកឯភូឈួយគង់ ដែលជារនុកក្នុងរបស់យួននោះ ក៏ត្រូវយួនយកទៅប្រហារជីវិតដែរ។

លោកឧកញ៉ា សឺន គុយ ជាកុលបុត្រដ៏ឆ្នើមម្នាក់របស់ខ្មែរកម្ពុជាក្រោម។ គាត់បានធ្វើអ្វីៗ ទាំងអស់រហូតដល់ហ៊ានពលីកម្ម ជីវិត ដើម្បីភាពគង់វង្សនៃជាតិខ្មែរ និងសាសនា។ លោកបានបន្សល់ទុកនូវគំរូវិរភាពមួយដ៏ត្រចះត្រចង់ សម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរកម្ពុជា ក្រោមគ្រប់រូបគោរពស្ញប់ស្ញែងនិងយកតម្រាប់តាម។

ថ្វីត្បិតតែលោកឧកញ៉ា ត្រូវយួនឈ្លានពានផ្តាច់ផ្តិលជីវិតឲ្យលាចាកលោកនេះ អស់រយៈពេលជិតពីរសតវត្សរ៍ហើយក៏ដោយ ក៏កិត្តិនាមរបស់លោកនៅតែល្បីរន្ទឺក្រអូបសុះសាយក្នុងសង្គមខ្មែរកម្ពុជាក្រោមយើងដដែល។ យើងទាំងគ្នាជាបច្ឆាជនដែល មានវាសនា បានស្គាល់នូវវប្បធម៌ អក្សរសាស្ត្រ ភាសា និងសាសនារបស់ខ្មែរនាពេលនេះ ក៏ដោយសារការបូជាសាច់ស្រស់ឈាមស្រស់របស់ឧកញ៉ា និងវិរកុលបុត្រខ្មែរកម្ពុជាក្រោមដទៃទៀត ក្នុងចលនាតស៊ូរបស់លោកក្នុងអតីតកាលដែរ។

ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​ឲ្យ​ដឹងថា ទស្សន​នយោបាយ​ដែល​លោក​បាន​អនុវត្ត​ក្នុង​នយោបាយ​សព្វថ្ងៃនេះ គឺជា​ប្រភព​ដែល​លោក​បាន​រៀនសូត្រ​ទ្រឹស្ដី និង​ការអនុវត្ត​របស់​សម្ដេច សឺ​ន សាន ដែលជា​វីរៈជន​ខ្មែរ​កម្ពុជា​។​

​ថ្លែង​ចំពោះ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​នៅក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​រំ​ឮ​ក​ពី​គោលនយោបាយ​សំខាន់ៗ​ចំនួន​៣​ចំណុច ដែល​លោក​បាន​រៀនសូត្រ និង​យកមកអនុវត្ត​សព្វថ្ងៃនេះ ដោយ​ក្នុងនោះ​រួមមាន​៖ ១.​អ្នកដឹកនាំ ត្រូវតែ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ​ជា​ចៅហ្វាយ​របស់​អ្នកដឹកនាំ​។ ២.​មិន​ត្រូវយក​ខ្មែរ​ណា​ធ្វើជា​សត្រូវ​ឡើយ​។ សត្រូវ​របស់​ខ្មែរ គឺជា អំពើ​ឈ្លានពាន អំពើ​ផ្ដាច់ការ និង​អំពើពុករលួយ​។ ៣.​បើ​ចង់​បំបាត់​អំពើពុករលួយ​ត្រូវ​បំបាត់​ពីលើ​ចុះក្រោម ត្រូវ​លុបបំបាត់​ពី​អ្នកធំ​ជាមុន​។ ហើយ​បើ​ចង់​អភិវឌ្ឍ​ប្រទេស​ឲ្យ​ចាក​ផុតពី​ភាពក្រីក្រ ត្រូវ​អភិវឌ្ឍ​ពីក្រោម​ទៅលើ គឺ​ជួយ​អ្នកទន់ខ្សោយ អ្នកក្រីក្រ អ្នកតូចតាច​មុន​។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​លោក កឹម សុខា បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា៖« អ្វីដែល​ខ្ញុំ​ចង់ចាំ​គឺ​បណ្ដាំ​លោកតា សឺ​ន សាន ប្រភព​នយោបាយ​របស់​ខ្ញុំ កើតចេញពី​លោកតា សឺ​ន សាន។ ខ្ញុំ​បានបញ្ជាក់​អំពី​ទស្សន​នយោបាយ​របស់ខ្ញុំ គឺ​ខ្ញុំ​រៀនសូត្រ​ពី​លោកតា សឺ​ន សាន ដែលជា​វីរៈជន​ខ្មែរ​កម្ពុជា​ក្រោម នូវ​ចំណុច​ធំ៣[..] ទាំងនេះ​ជា​គោលនយោបាយ ដែល​ខ្ញុំ​គោរព​ចងចាំ ហើយ​ខ្ញុំ​បាន​យកមកអនុវត្ត កំពុង​អនុវត្ត និង​បន្ដ​អនុវត្ត​តទៅទៀត»។

គួរ​រំ​ឮ​កថា សម្តេច សឺ​ន​សាន គឺជាអតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ព្រះពុទ្ធ សាសនា ដោយ​លោក​តែងតែ​ប្រកាន់យក​មាគ៌ា នយោបាយ​ប្រជាធិបតី សេរីនិយម បែប​ព្រះពុទ្ធសាសនា និង​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ព្រះពុទ្ធសាសនា​ជា​ដរាប ។ នៅ​ឆ្នាំ ១៩៩៣ សម្ដេច​ទទួល​ដំណែង​ជា​ប្រធានសភា​ធម្មនុញ្ញ​រហូតដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញ​បានក្លាយ​ទៅ ជា​រដ្ឋសភា ដោយ​កាលនោះ​សម្តេច​ជា​ព្រឹទ្ធបុរស នៃ​រដ្ឋសភា ។ សម្ដ​ច សឺ​ន សាន គឺ​ជា​អ្នកស្នេហាជាតិ ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង ក្រោម​កិច្ចដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ សម្តេច នរោត្តម សីហនុ ផងដែរ​។ សម្តេច​បវរ​សេដ្ឋា​ធិបតី សឺ​ន សាន បានទទួល​មរណភាព នៅ​ឆ្នាំ ២០០០ នាទី​ក្រុងភ្នំពេញ ប្រទេស​កម្ពុជា ៕

Historical partiesEdit











NameKhmer nameLeaderCreatedDissolvedNotes
Buddhist Liberal Democratic Partyគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាSon Sann
1993
1997
Cambodian National Unity Partyគណបក្សសាមគ្គីជាតិកម្ពុជាKhieu Samphan and Son Sen
1992
1997
Communist Party of Kampucheaបក្សកុម្មុយនីស្តកម្ពុជាPol Pot
1951
1982
Ruling party from 1976 to 1982.
Democratic Partyក្រុមប្រជាធិបតេយ្យNorodom Phurissara
1946
1957
Ruling party from 1946 to 1955.
Democratic National Union Movementបក្សសាមគ្គីជាតិខ្មែរIeng Sary
1996
1998
Khmer National Solidarity Partyចលនាសហភាពជាតិប្រជាធិបតេតយ្យKhieu Samphan
1997
1998
Khmer People's National Liberation Frontរណសិរ្សរំដោះជាតិខ្មែរSon Sann
1979
1993
Succeeded by the Buddhist Liberal Democratic Party.
Khmer Renovationគណបក្ស កំណែទម្រង់ខ្មែរSisowath Monipong
1947
1955
Merged with Sangkum Reastr Niyum.
Khmer Sereiខ្មែរសេរីSon Ngoc Thanh
1957
1976
Merged into the Khmer People's National Liberation Front.
Liberal Partyគណបក្សសេរីនិយមNorodom Norindeth
1946
1955
Merged with Sangkum Reastr Niyum.
Liberal Democratic Partyគណបក្សប្រជាធិបតេយ្យសេរីSak Sutsakhan
1992
1998
MOULINAKAម៉ូលីណាកាPrum Neakareach
1979
1998
Party of Democratic Kampucheaគណបក្សកម្ពុជាប្រជាធិបតេយ្យPol Pot
1981
1993
Succeeded by the Cambodian National Unity Party.
Pracheachonក្រុមប្រជាជនKeo Meas, Non Suon, and Penn Yuth
1954
1972
Progressive Democratsគណបក្សប្រជាធិបតេយ្យរីកចម្រើនNorodom Montana
1947
1955
Merged with Sangkum Reastr Niyum.
Republican Partyគណបក្សសាធារណរដ្ឋSisowath Sirik Matak
1972
1975
Sangkum Reastr Niyumសង្គមរាស្ត្រនិយមNorodom Sihanouk
1955
1970
Ruling party from 1955 to 1970.
Social Republican Partyគណបក្សសង្គមសាធារណរដ្ឋLon Nol
1972
1975
Ruling party from 1972 to 1975.
United Issarak Frontខ្មែរឥស្សរៈSon Ngoc Minh
1950
1954
អៀង មូលី៖ ជីវិត​ក្នុង​ភ្លើង​សង្គ្រាម និង​សន្ដិភាព
កៃ គឹមសុង | Publication date 21 April 2017 | 10:00 ICT


លោក អៀង មូលី បាន​ផ្ដល់​បទសម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នាពេល​កន្លង​មក​។ រូបថត កែវ រតនា
អ្នកនិពន្ធ សៀវភៅ “ជីវិត​លើ​ផ្លូវ​បត់បែន​ទៅ​រក​សន្ដិភាព” កើត​នៅ​ឆ្នាំ ១៩៥០ នៅ​ភូមិ​ស្នាយពល ឃុំ​រកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង។ សៀវភៅ​ដែល​​មាន​កម្រាស់ ៧០០ ទំព័រ​ជា​ខេមរ​ភាសា​នេះ​បាន​បោះពុម្ព​នៅ​ឆ្នាំ ២០១៣។

សៀវភៅ​នេះ​បាន​អត្ថាធិប្បាយ​យ៉ាង​លម្អិត​ពី​​ខ្សែ​ជីវិត​របស់​ឥស្សរជន​នយោបាយ​មួយ​រូប ដែល​បាន​​ឆ្លង​កាត់​ព្រឹត្តិការណ៍​នយោបាយ​នៅ​​កម្ពុជា​ក្នុង​ដំណាក់កាល​សង្គ្រាម និង​​ដំណាក់កាល​​សុខ​សន្ដិភាព។

ឥស្សរជន​រូប​នេះ​​​បាន​ចូលរួម​ចំណែក​បង្កើត​​ប្រវត្តិសាស្ដ្រ​ផង​ជា​អ្នក​ឃ្លាំមើល​​ និង​​សរសេរ​ប្រវត្តិសាស្ដ្រ​ផង។

លោក អៀង មូលី បាន​​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​នៅ​ស្រុក​ពារាំង​ហើយ​​បាន​បន្ដ​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ ១៩៦៨-៦៩។

លោក​បាន​​ប្រឡង​ជាប់​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ (សាលា​ជំនួញ) ក្រុង​ភ្នំពេញ ប៉ុន្ដែ​មិន​បាន​បញ្ចប់​ទេ​ដោយសារ​កាលៈទេសៈ​មិន​អំណោយផល​លោក​ក៏​ត្រូវ​បង្ខំ​ចិត្ត​រក​ការងារ​ធ្វើ​នៅ​រោងចក្រ​កែវ។ បន្ទាប់មក​បាន​មក​ធ្វើការ​នៅ​ក្រុមហ៊ុន សុរាគារ​ខ្មែរ ហើយ​អំឡុង​ពេល​នោះ​ក៏​បាន​​​ឆ្លៀត​បន្ត​ការ​សិក្សា​ខាង​ផ្នែក​គណនេយ្យ។

នៅ​ចន្លោះ​ពី​ឆ្នាំ ១៩៧០ ដល់ ១៩៧៣ លោក មូលី បាន​ធ្វើការ​ឯកជន​ជាច្រើន​កន្លែង និង​បាន​សន្សំ​បទពិសោធ​ការងារ​ជាច្រើន និង​សន្សំ​លុយ​​បាន​មួយ​ចំនួន។ នៅ​ខែ​សីហា ឆ្នាំ ១៩៧៣ លោក​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​សមាគម​គណនេយ្យករ​នៅ​ប្រទេស​បារាំង​ដើម្បី​រក​សាលារៀន​បន្ដ​នៅ​ប្រទេស​បារាំង។ លោក​​មិន​បាន​ឆ្លងកាត់​របប​ខ្មែរ​ក្រហម​ទេ ប៉ុន្ដែ​មាន​អារម្មណ៍​ឈឺចាប់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ។

ជីវភាព​នៅ​ប្រទេស​បារាំង​មិន​ងាយស្រួល​​ដូច​ការ​ស្មាន​ឡើយ។ ម្យ៉ាង​គ្មាន​បងប្អូន ឬ​សាច់ញាតិ​ដែល​អាច​ពឹងពាក់​ស្នាក់​អាស្រ័យ​បាន។ ម្យ៉ាង​ទៀត​ជា​និស្សិត​ដែល​ច្បាប់​នៅ​ប្រទេស​បារាំង​ហាម​ធ្វើការ​ដើម្បី​ប្រាក់​កម្រៃ។ «ខ្ញុំ​​ទៅ​បារាំង​មាន​ត្រឹម​តែ​អង្ករ ១៥ គីឡូក្រាម លុយ ៣០០ ដុល្លារ និង​សាច់​​ងៀត​បន្ដិច​បន្ដួច។ ខ្ញុំ​ទៅ​ខែ សីហា ជា​ពេល​វិស្សមកាល ហាង ឬ​ក្រុមហ៊ុន​នានា​នៅ​ស្រុក​បារាំង បិទ​ទ្វារ​ស្ទើរ​​ទាំងអស់ សម្រាក​ពេល​វិស្សមកាល‍។ រហូត​ដល់​ខែ​កញ្ញា​ទើប​ខ្ញុំ​ទទួល​​បាន​ការងារ​មួយ បន្ទាប់ពី​ចំណាយ​ពេល ១ ខែ ជួយ​​លាង​ចាន និង​រៀបចំ​ផ្ទះ​ជូន​​អ្នក​ដែល​ឲ្យ​ផ្ទះ​ស្នាក់នៅ​បណ្ដោះ​អាសន្ន»។

តាម​​​ច្បាប់​ប្រទេស​បារាំង​លោក មូលី មិន​មាន​​សិទ្ធិ​ធ្វើការ​ទេ​ព្រោះ​ទិដ្ឋាការ​​ត្រូវ​មក​សិក្សា​តែ​ប៉ុណ្ណោះ។

ភ័ព្វ​សំណាង​ល្អ​លោក​មាន​មិត្តភក្ដិ​ជា​ជនជាតិ​បារាំង​​ជា​អ្នក​ជួយ​បិទបាំង ប្រវត្តិ​របស់​លោក។ ប៉ុន្ដែ​ជា​បណ្តើរៗ​លោក​​បាន​រត់​ការ​ច្បាប់​ទម្លាប់​ដោយ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នៅ​បារាំង។ «ខ្ញុំ​ជា​អតីត​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកតា អ៊ិន តាំ ដល់​គាត់​ឡើង​ធ្វើ​ប្រធានាធិបតី​​ទៅ​មាន​ការ​ប្រទូស្ត​ប្រទាំង​ក្នុង​គណបក្ស ដោយសារ​តែ​ខ្ញុំ​ជា​​មនុស្ស​របស់​លោក ចៅ សៅ (អ្នក​នយោបាយ​​) ​ដែល​ក្រោយ​មក លោក​​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​ដែល​លោក អ៊ិន តាំ ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក លន់ នល់។ ជំនាន់​​នោះ​គេ​បណ្តេញ​លោក អ៊ិន តាំ ចេញ​ពី​​គណបក្ស។ នោះ​ជា​លេស​ដែល​លោក​សុំ​ជ្រកកោន​នៅ​បារាំង។

នៅ​ក្នុង​ឆ្នាំ ១៩៧៣ ដដែល​នោះ​លោក អៀង មូលី ដឹង​ថា​សម្ដេច​ព្រះនរោត្តម សីហនុ ទ្រង់​គង់​នៅ​ទីក្រុង​ប៉េកាំង​បាន​បង្កើត​រណសិរ្ស​មួយ​ក្នុង​បំណង​វាយ​ដណ្ដើម​អំណាច​ពី​របប លន់ នល់ ប៉ុន្ដែ​នៅ​ពេល​នោះ​លោក​មាន​​ការ​​ស្ទាក់ស្ទើរ​ក្នុង​ការ​ចូល​រណសិរ្ស​របស់​ព្រះអង្គ​ព្រោះ​មិន​ដឹង​ថា​នរណា​ជា​មេដឹកនាំ​ចលនា​តស៊ូ​ខ្មែរ​ក្រហម​ពិតប្រាដក។

លោក អៀង មូលី ចាប់​ផ្ដើម​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​ដោយសារ​មាន​សិទ្ធិ​ធ្វើការ​រក​ប្រាក់​​ចិញ្ចឹម​ជីវិត​ខ្លួនឯង​បាន។ មិន​តែ​ប៉ុណ្ណោះ​លោក​ត្រូវ​​បាន​តែងតាំង​ជា​ប្រធាន​គណនេយ្យករ​ដោយ​មាន​លទ្ធភាព​ជួល​​អ្នក​បម្រើ​ក្នុង​ផ្ទះ​ផង​ដែរ។

ព្រឹត្តិការណ៍​នៅ​ថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ បាន​ធ្វើ​ឲ្យ​លោក​រំភើប​​ដល់​​ស្រក់​ទឹកភ្នែក​ដោយសារ​ដំណឹង​​ស្ដីពី​ជ័យជម្នះ​របស់​ខ្មែរ​ក្រហម​នឹក​​​គិត​ថា​ប្រជាជន​ខ្មែរ​បាន​សុខ​វិញ ព្រោះ​​មាន​សម្ដេច​ព្រះសីហនុ​ជា​អ្នក​ដឹកនាំ។ ផ្ទុយ​ស្រឡះ...ដំណឹង​រីករាយ​មាន​អាយុ​ត្រឹម ៣-៤ ម៉ោង​ប៉ុណ្ណោះ​ស្រាប់​តែ​ដំណឹង​ដ៏រន្ធត់​ក៏​ចូល​មក​ដល់។ នោះ​គឺ​ដំណឹង​ស្ដីពី​ការ​ជម្លៀស និង​បណ្ដេញ​ប្រជាជន​ពី​ទីក្រុង​​ភ្នំពេញ​ដោយ​បង្ខំ។ ពេល​នោះ​លោក មូលី ចាប់​គិត​ឡើង​វិញ។

ដំណឹង​ពី​ការ​ជម្លៀស​មនុស្ស​បែប​នេះ​ធ្វើឲ្យ​លោក មូលី នឹក​ស្អប់​អ្នកដឹកនាំ​ខ្មែរ​ដែល​​តែង​នាំ​ឲ្យ​យុវជន​ខូច​ចិត្ត។ នោះ​ជា​ហេតុផល​ចម្បង​ដែល​លោក​​សម្រេច​ចិត្ត​ឈប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​ស្រុក​ខ្មែរ​មួយ​រយៈ​ដោយ​​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅលើ​តែ​​ធ្វើការ​រក​ប្រាក់​ចំណូល។ ប៉ុន្ដែ​ពេល​ដែល​ខ្មែរ​ក្រហម​ដួលរលំ​នៅ​ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ លោក​បែរ​មាន​ក្ដីបារម្ភ​យ៉ាង​ខ្លាំង​ដោយសារ​​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ទាំង​មូល​ត្រូវ​បាន​បំផ្លាញ​ព្រម​ទាំង​មាន​វត្តមាន​​កងទ័ព​បរទេស​ផង​ដែរ។

ជំនួប អៀង មូលី និង​​​ សឺន សាន

លោកតា សឺន សាន ជា​អតីត​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​​កម្ពុជា​ក្នុង​​​របប​​សង្គម​រាស្ដ្រនិយម​របស់​សម្ដេច​​ឪ ព្រះនរោត្តម សីហនុ នា​ទសវត្សរ៍​ទី​ ៦០ ​។ លោក​ជា​ពុទ្ធសាសនិក​មួយ​រូប និង​ធ្លាប់​ជា​និមិត្តរូប​នៃ​ជន​ស្អាតស្អំ មិន​​ពុករលួយ។


លោក អៀង មូលី (ឆ្វេង ) និង​លោកតា សឺន សាន ប្រធាន​របស់​លោក។ សហការី

នៅ​អំឡុង​ឆ្នាំ ១៩៧៦ លោកតា សឺន សាន បាន​ផ្ដួចផ្ដើម​គំនិត​ធ្វើ​បុណ្យទាន​​នៅ​តាម​វត្ត​​ខ្មែរ​នៅ​ក្នុង​ប្រទេស​​បារាំង​ដើម្បី​អង្គាស​ប្រាក់​ជួយ​ចលនា​តស៊ូ​ដែល​​លោក​បាន​បង្កើត​នៅ​ជាយដែន​ខ្មែរ-ថៃ។ គាត់​ត្រូវ​បាន​អញ្ជើញ​ឲ្យ​បញ្ចេញ​មតិ​ពី​នយោបាយ​នៅ​កម្ពុជា​ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម​ខ្មែរ​ទូទៅ​នៅ​បរទេស។ លោក​បាន​និយាយ​ថា «បន្តិច​ទៀត ឲ្យ​ខ្មែរ​យើង​នៅ​ទី​នេះ​ជាពិសេស​យុវជន​ប្រុងប្រៀប​ខ្លួន ព្រោះ​ខ្មែរ​ក្រហម​នឹង​ដើរ​​ដល់​ជញ្ជាំង» ដូច្នេះ​យើង​​ត្រូវ​រៀបចំ​ខ្លួន​​ដើម្បី​ជំនួស​ពួក​ខ្មែរក្រហម​ហ្នឹង។

សមាគម​​ខ្មែរ​ទូទៅ​នៅ​បរទេស​ទាញ​​​យក​​សមាជិក​ភាគច្រើន អតីត​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមសេនីយ៍ អ្នក​រាជការ អ្នក​ការទូត និង​ពួក​បញ្ញវន្ត​ក្មេងៗ​ច្រើន។ លោក អៀង មូលី ត្រូវ​បាន​មិត្តភក្ដិ​ពីរ​នាក់​ណែនាំ​ឲ្យ​ជួប​លោកតា សឺន សាន និង​បាន​ជួយ​ការងារ​នយោបាយ​ដែល​ដឹកនាំ​ដោយ​លោក។ ហេតុ​ដែល​នាំ​ឲ្យ​លោក​នឹក​ចង់​ជួប​លោកតា​ សឺន សាន គឺ​ដោយសារ​តែ​ដំណឹង​​តាមរយៈ​ជនភៀសខ្លួន​ហើយ​និយាយ​​អំពី​មហា​វិនាសកម្ម​ដ៏ធ្ងន់ធ្ងរ​ដែល​ពួក​ខ្មែរ​​ក្រហម​​​ធ្វើ​ឡើង​នៅ​កម្ពុជា»។

លោក​​ មូលី បាន​ដាក់​ចិត្ត​ជាថ្មី​ដើម្បី​ប្រឡូក​ក្នុង​ឆាក​នយោបាយ។ «យើង​មិន​អាច​នៅ​​ស្ងៀម​ថា​គ្រប់គ្រាន់​នៅ​បារាំង​ឡើយ។ ជន​ភៀសខ្លួន​រត់​មក...ខ្ញុំ​ឃើញ​ថា​មាន​ការ​លំបាក។ ដូច្នេះ​ខ្ញុំ​គិត​ថា​ត្រូវ​តែ​ភ្ជាប់​ឡើង​វិញ​ជាមួយ​នឹង​សហគមន៍​ខ្មែរ​នៅ​ឆ្នាំ ១៩៧៦»។

ក្នុង​ពេល​​សន្ទនា​នាពេល​នោះ​លោកតា សឺន សាន បាន​សារភាព​ថា​លោក​​បរាជ័យ​ក្នុង​ការ​ថ្វាយ​​យោបល់​ជូន​សម្ដេច សីហនុ និង លោក​​ លន់ នល់ ​ឲ្យ​បាន​ជួប​ចរចា​រក​​​ដំណោះស្រាយ​ជាតិ​ក្នុង​​ដើម​ឆ្នាំ ១៩៧០។ «ពេល​​ សីហនុ ​​នៅ​ខ្សោយ លន់ នល់ មិន​ព្រម​ចរចា​ពេល​​ លន់ នល់ ខ្សោយ​វិញ សីហនុ មិន​ព្រម​ចរចា​»។

លោក មូលី ក៏​បាន​លាលែង​ពី​តំណែង​គណនេយ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​​មាន​ពេល​គ្រប់​ក្នុង​រឿង​នយោបាយ។ ពិសេស​ជួយ​កិច្ចការ​លោកតា សឺន សាន រៃអង្គាស​ប្រាក់​បញ្ជូន​មក​គាំទ្រ​ចលនា​តស៊ូ​នៅ​ជាយដែន​ថៃ។

បើ​តាម​លោក​​ អៀង មូលី អ្នក​តស៊ូ​ទាំង​នោះ​គឺ​ភាគច្រើន​ជា​​អតីត​ទាហាន​​​​របស់​សេនាប្រមុខ​ លន់ នល់ ដែល​មិន​ព្រម​ចុះចាញ់​ហើយ​​​​គាត់​រត់​ទៅ​​លាក់​ខ្លួន​នៅ​ទល់​ដែន​ខ្មែរ-ថៃ​៕


បក្ស​ប្រឆាំង​ទំនង​ជា​ប្រឈម​នឹង​ការ​បែកបាក់
Mon, 12 December 2016

Alex Willemyns

ពី​ការ​រិះគន់​ជា​ចំហ​​របស់​លោក កឹម​ សុខា ចំពោះ​ការ​បដិសេធ​​របស់​លោក សម រង្ស៊ី​មិន​ចាកចេញ​ពី​​​​អឺរ៉ុប​ដែល​ជា​ជម្រក​​សុវត្ថិភាព​​​របស់​លោក​រហូត​ដល់​​ការ​មិន​សប្បាយ​ចិត្ត​ជាក់ស្តែង​​របស់​លោក​សម រង្ស៊ី ​នៅ​ក្នុង​ការ​បោះបង់​​​តំណែង​ជា​​​«​មេដឹកនាំ​​​​សំឡេង​ភាគ​តិច​​»​នៅ​ក្នុង​រដ្ឋសភា​ឲ្យ​ទៅ​លោក កឹម សុខា ភាព​ខ្វែង​គំនិត​​ផ្ទាល់​ខ្លួន​​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅក្នុង​​គណបក្ស​​សង្គ្រោះ​ជាតិ​​ទំនង​នឹង​មាន​ហានិភ័យ​​នៃ​ការ​បែកបាក់​ខណៈ​ដែល​កាលពី​ខែ​​មុន​កូនស្រី​របស់​លោក កឹម សុខា ថែម​ទាំង​បាន​រិះគន់​លោក សម រង្ស៊ី​​ជា​សាធារណៈ​​ថា​ជា​មនុស្ស​កំសាក​​ដែល​មិន​ហ៊ាន​ចូល​ស្រុក​។

អស់​​រយៈពេល​​​ជាង​បី​ទសវត្សរ៍​នៃ​ការ​​កាន់​អំណាច​​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក​បាន​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​​​អ្នក​បំបែក​បំបាក់​គូប្រជែង​នយោបាយ​របស់​ខ្លួន​ដ៏អស្ចារ្យ​ដោយ​បាន​បំបែក​បំបាក់​​ខ្មែរ​ក្រហម​បំបែក​​បំបាក់​​រណសិរ្ស​ជាតិ​រំដោះ​​ប្រជាពលរដ្ឋ​ខ្មែរ​​របស់​លោកតា​ សឺន សាន​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​​នរណា​ក៏​ដោយ​ដែល​ហ៊ាន​ប្រឆាំង​នឹង​លោក​។​ដូច្នេះ​លោក កឹម សុខា និង​លោក សម រង្ស៊ី​​មាន​បទពិសោធ​ច្រើន​ដែល​ត្រូវ​រៀនសូត្រ​ពី​អតីតកាល​​ខណៈ​កំពុង​​អនុវត្ត​ការងារ​និង​ការ​​សន្យា​ថា​នឹង​​ធ្វើ​ឲ្យ​​លោក​នាយក​រដ្ឋមន្រ្តី​​ចេញ​ពី​តំណែង​​តាមរយៈ​ការ​ធ្វើការ​​រួម​​កម្លាំង​​​គ្នា​។

លោក សឺន សូប៊ែរ្តិ៍​​ដែល​ជា​មេដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស​​​មាន​តែ​ឈ្មោះ​ចាប់​តាំងពី​គណបក្ស​នេះ​​បញ្ចូល​គ្នា​​​តែ​មួយ​ជាមួយ​គណបក្ស សម រង្ស៊ី ​ដើម្បី​​​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​​កាលពី​ខែ​កក្កដា ឆ្នាំ ២០១២ បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​មេដឹកនាំ​​ទាំង​ពីរ​​នឹង​មិន​​ធ្លាក់​ចូល​ក្នុង​អន្ទាក់​​​​ទៀត​ទេ​»។ លោក​​ថ្លែង​បន្ត​ថា​៖ «​​ប្រសិន​បើ​ពួកគេ​បាន​រៀន​ពី​អតីតកាល​នេះ​គឺជា​អ្វី​ដែល​លោក​នាយក​រដ្ឋមន្រ្តី​បាន​ធ្វើ​ទី​​មួយ​​គណបក្ស​​ប្រជាជន​កម្ពុជា​​បាន​បំបែក​បំបាក់​​​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​​ខ្មែរ​ហើយ​នៅ​ពេល​ពួកគេ​ជោគជ័យ​​ពួកគេ​បាន​​ចាប់ផ្តើម​​​បំបែក​បំបាក់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែរ​។​ឥឡូវ​នេះ​ខ្ញុំ​សង្ឃឹម​ថា​មេដឹកនាំ​គណបក្ស​នយោបាយ​គួរតែ​រៀន​បទពិសោធ​​​ទាំង​នេះ​​»។ ទោះ​យ៉ាង​ណា​ក្តី​លោក សូប៊ែរ្តិ៍​ដែល​ជា​អតីត​​សមាជិក​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​និង​​​ជា​កូនប្រុស​របស់​អតីត​នាយក​រដ្ឋមន្រ្តី​លោក សឺន សាន​ថ្លែង​ថា​បើ​ទោះបី​ជា​លោក​​បាន​​ស្គាល់​​លោក សម រង្ស៊ី ​និង​លោក សុខា អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​​ក៏ដោយ ក៏​លោក​​មិន​អាច​ព្យាករ​​ថា​តើ​​អតីត​​គូបក្ខដិបក្ខ​​ទាំង​ពីរ​នាក់​នេះ​​អាច​ចៀស​ពី​ការ​បំបែក​បំបាក់​បាន​ឬ​អត់​​នោះ​ទេ​។

លោក សូប៊ែរ្តិ៍ បញ្ជាក់​ថា​៖ «​​​នោះ​គឺ​ពិបាក​និយាយ​លក្ខណៈ​​របស់​មនុស្ស​​គឺ​ថា​ពួកគេ​មាន​ហេតុផល​​ក្នុង​ការ​គិត​និង​គណនា​ប៉ុន្តែ​​​ពួកគេ​ក៏​មាន​​បេះដូង​ និង​ការ​គិត​ពី​ខ្លួនឯង​»។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​​គួរតែ​​ដឹង​ឲ្យ​ច្បាស់​អំពី​ប្រវត្តិសាស្រ្ត​ពាក់ព័ន្ធ​ខណៈ​​លោក​សម រង្ស៊ី​មាន​​ឫសគល់​នយោបាយ​​នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ដែល​លោក​​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​​ហិរញ្ញវត្ថុ​នៅ​ក្នុង​​ទសវត្សរ៍​៩០ ​​នៅ​ក្នុង​រដ្ឋាភិបាល​​​​ចម្រុះ​ជាមួយ​​គណបក្ស​ប្រជាជន​​ហើយ​លោក​ កឹម សុខា​​ចេញ​ពី​​​​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ក៏​ត្រូវ​លោក​ ហ៊ុន សែន បំបែក​ខ្ទេច​ដែរ​នោះ​។

ក្រុម​គណបក្ស សម រង្ស៊ី នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ដែល​នៅ​សល់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​គណបក្ស​សម រង្ស៊ី​ បាន​បែក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​នៅ​ក្នុង​ទសវត្សរ៍​ ៩០​ខណៈ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​​លោក កឹម សុខា ត្រូវ​បាន​ចូលរួម​ច្រើន​ពី​អតីត​មនុស្ស​មកពី​រណស្សិ​​ជាតិ​រំដោះ​​​ប្រជាពលរដ្ឋ​​ខ្មែរ​​ដែល​បាន​ប្រកាស​ថា​គណបក្ស​ចាស់​របស់​ខ្លួន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាង​។

ក្នុង​នាម​ជា​សមាជិក​ស្ថាបនិក​​​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ឥឡូវ​នេះ​​​អង្គុយ​នៅ​ក្នុង​ក្រុម​លោក កឹម សុខា ហើយ​ជា​ញឹកញាប់​រិះគន់​លោក សម រង្ស៊ី ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិធម្មិកោ​ជំទាស់​ចំពោះ​ការ​លើក​ឡើង​នេះ​។​ព្រះអង្គ​​ថ្លែង​​ថា​ចំពោះ​ការ​ខ្វែង​គំនិត​គ្នា​ផ្ទាល់​​ខ្លួន​រវាង​លោក សម រង្ស៊ី​ និង​ កឹម សុខា ព្រះអង្គ​ជឿ​ថា​អ្នក​ទាំង​ពីរ​ដឹង​យ៉ាង​ច្បាស់​ថា​ពួកគេ​មិន​អាច​ឈ្នះ​ដោយ​ម្នាក់ឯង​បាន​ទេ។ ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​​​​ បន្ត​ថា​៖«​​ខ្ញុំ​បាន​និយាយ​​​ដូច​នេះ​​ជាច្រើន​ដង​​ហើយ​​កាលពី​មុន​ថា កឹម សុខា និង​ សម រង្ស៊ី មិន​អាច​បែកបាក់​គ្នា​បាន​ទេ​ព្រោះ​ថា​ប្រសិន​បើ​ពួកគេ​បែកបាក់​គ្នា​ពួកគេ​ទាំង​ពីរ​នាក់​​គ្មាន​អនាគត​ទេ​។​ជា​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​មាន​សង្ឃឹម​​ច្រើន​ដូច្នេះ​ខ្ញុំ​មិន​ជឿ​ថា​នឹង​មាន​ការ​បែកបាក់​គ្នា​រវាង​កឹម សុខា និង​ សម រង្ស៊ី ទេ»។ ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​បន្ថែម​ថា​៖ «​​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​បារម្ភ​ជាង​នេះ​គឺ​ការ​បែកបាក់​គ្នា​រវាង​អ្នក​គាំទ្រ​របស់​ពួកគេ​មិនមែន​នៅ​ថ្នាក់​មូលដ្ឋាន​ទេ​ប៉ុន្តែ​នៅ​ថ្នាក់​កណ្តាល។ យើង​ត្រូវ​តែ​ចាំ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​គឺជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​»។ «​គណបក្ស​ទាំង​ពីរ​មាន​សីលធម៌​ផ្សេង​គ្នា​ការ​រៀបចំ​ផ្សេង​គ្នា និង​វប្បធម៌​ផ្សេង​គ្នា​»។

លោក អៀ សុផល សាស្ត្រាចារ្យ​នៅ​សាលា Occidental College ក្នុង​ក្រុង​ឡូសអេនជឺឡេស​សហរដ្ឋអាមេរិក​បាន​ថ្លែង​ថា​ប៉ុន្តែ​ក្នុង​ចំណោម​បក្ខពួក​មួយ​ចំនួន​ដែល​នៅ​ជុំវិញ​លោក​សម រង្ស៊ី​ និង​លោក​ កឹម សុខា​ អាច​ត្រូវ​បាន​​បោកបញ្ឆោត​ដោយ​លោក ​ហ៊ុន សែន​ដែល​ដំបូង​អាច​មាន​ម្នាក់​ហើយ​បន្ទាប់មក​មាន​អ្នក​ផ្សេង​ទៀត​ដែល​ចាញ់​ឧបាយកល​នោះ​ដែរ​​​។ លោក​ អៀ សុផល ដែល​ក៏​ជា​​អ្នក​សរសេរ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «ភាព​អាស្រ័យ​លើ​ជំនួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ​និង «វិធី​ដែល​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រជាធិបតេយ្យ​» ​បាន​ថ្លែង​ថា​៖ «គឺ​វា​ដូចជា​លោកស្រី​ Theresa May (អ្នក​អភិរក្ស​និយម) ដែល​បាន​និយាយ​ថា​លោកស្រី​មិន​ចង់​ធ្វើការ​ជាមួយ​លោក Jeremy Corbyn (បក្ស​ការងារ) បន្ត​ទៀត​បាន​ទេ​ហើយ​គាត់​ត្រូវ​តែ​ជំនួស​ដោយ​អ្នក​ផ្សេង​នៅ​ក្នុង​សភា​របស់​ចក្រភព​អង់គ្លេស»​។ លោក​បញ្ជាក់​ថា​សំណើ​បែប​នេះ​គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​មិន​ចាំបាច់​បិទបាំង​ដើម្បី​ធានា​ដល់​ផល​ចំណេញ​នយោបាយ​មិន​ស្មើភាព​គ្នា​តែ​ប៉ុណ្ណោះ​ដូច្នេះ​ហើយ​មនុស្ស​មួយ​ចំនួន​អាច​​ត្រូវ​បាន​បោកបញ្ឆោត​នៅក្នុង​ចំណោម​សមាជិក​គណបក្ស​ប្រឆាំង។ លោក​ អៀ​ សុផល ​​បន្ថែម​ទៀត​ថា៖​«បញ្ច្រាស​មក​វិញ​ចក្ខុវិស័យ​ទាំង​នោះ​ត្រូវ​បាន​ធ្វើឲ្យ​ខូចខាត​ដល់​គណបក្ស​​សង្គ្រោះជាតិ។ ពិត​ឬ​ជាក់​ស្តែង​គឺ​ការ​បាត់បង់​ភ្នាក់ងារ»។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន​ថ្លែង​ថា​លោក​មិន​ចង់​និយាយ​ថា​គណបក្ស​របស់​លោក​បាន​ប្រើ​ល្បិច​ដើម្បី​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​រើស​យក​លោក​កឹម ​សុខា​ និង​បដិសេធ​លោក​ សម រង្ស៊ី ​នោះ​ទេ​បន្ទាប់ពី​បាន​ធ្វើ​ផ្ទុយ​ពេញ​ឆ្នាំ ២០១៥ ប៉ុន្តែ​លោក​បាន​និយាយ​ថា​លោក​អាច​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​បដិសេធ​នោះ។ លោក​ ឥសាន ​​ថ្លែង​ថា៖​«ប្រសិន​បើ​យើង​បដិសេធ​ទាំង​ស្រុង​វា​នឹង​មិន​សមហេតុ​ផល​ទេ​ពីព្រោះ​ជាទូទៅ​សម្រាប់​ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​នានា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គឺ​គ្មាន​គណបក្ស​ណា​ដែល​ចង់​ឲ្យ​គូ​ប្រកួត​ប្រជែង​របស់​ខ្លួន​រឹងមាំ​នោះ​ទេ។ គឺ​វា​ដូច​គ្នា​សម្រាប់​គ្រប់​គណបក្ស​ទាំងអស់​មិនមែន​តែ​គណបក្ស​ប្រជាជន​មួយ​នោះ​ទេ»។ លោក​បាន​រំឭក​ឡើង​​វិញ​ថា៖ «គណបក្ស​ណា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​គឺ​ចង់​ឱ្យ​គូ​ប្រជែង​របស់​ខ្លួន​ខ្សោយ​គឺជា​រឿង​ធម្មតា។ ប្រសិន​បើ​យើង​បដិសេធ​ទាំង​ស្រុង​នោះ​វា​ហាក់​ដូច​ជា​ផ្ទុយ​ទៅ​នឹង​ការពិត»​។

ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​ជ្រើសរើស​អ្នក​ប្រឆាំង​របស់​ខ្លួន​គឺ​វា​ហាក់​ដូចជា​គួរ​ឱ្យ​អស់​សំណើច​ណាស់​នៅ​ក្នុង​ប្រទេស​ភាគច្រើន​ប៉ុន្តែ​សម្រាប់​លោក ហ៊ុន សែន វា​គឺ​គ្រាន់​តែ​ជា​ទំព័រ​មួយ​ផ្សេង​ទៀត​ពី​សៀវភៅ​រូបមន្ត​ដែល​បង្ហាញ​ពី​សញ្ញា​នៃ​ការ​​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់​​ដើម្បី​ត្រួតត្រា​។ លោក​ ហ៊ុន សែន​ បាន​បំបែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ និង​ទសវត្សរ៍​ឆ្នាំ ២០០០ ដោយ​បាន​ប្រកាស​ថា​លោក​អាច​ធ្វើការ​បាន​តែ​ជាមួយ​​មន្ត្រី​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​​ដូចជា​លោក អ៊ុង ផន ហើយ​ក្រោយ​មក​មាន​លោក អ៊ឹង ហួត និង ​ក្រោយ​មក​ទៀត​មាន​លោក ញឹក ប៊ុនឆៃ តែ​មិនមែន​ជា​មេដឹកនាំ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ​ទេ។ លោក​បាន​បំបែក​ក្រុម​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ហៅ​គណបក្ស​លោកតា សឺន សាន (KPNLF) ដោយ​និយាយ​ថា​លោក​អាច​ធ្វើការ​ជាមួយ​​តែ​លោក អៀង មូលី បាន​ប៉ុន្តែ​មិន​អាច​ធ្វើការ​ជាមួយ​មេដឹកនាំ​គណបក្ស​លោក សឺនសាន បាន​ទេ។

ទោះ​ជា​យ៉ាង​ណា​លោក​ សឺន សូប៊ែរ្តិ៍ ដែល​ជា​អតីត​មន្ត្រី​មួយ​រូប​របស់​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា បាន​ថ្លែង​ថា​លោក​ជឿ​ថា​ទំនាក់​ទំនង​ដោយ​ឥត​រំពឹង​ទុក​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាមួយ​លោក​ហ៊ុន សែន​មិនមែន​ធ្វើ​រឿង​អតីតកាល​ម្តង​ទៀត​នោះ​ទេ​ប៉ុន្តែ​ផ្ទុយ​មក​វិញ​វា​ជា​ការ​ចាំបាច់​មួយ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឱកាស​ដកស្រង់​បន្ថែម​ទៀត​ពី​លោក​ហ៊ុន សែន។ លោក ​សូប៊ែរ្តិ៍ ​​ថ្លែង​ថា៖ «ឥឡូវ​នេះ​ការ​ព្រួយបារម្ភ​របស់​លោក​ កឹម សុខា គឺ​សកម្មជន​គណបក្ស​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាក់ទង​ទៅ​នឹង​ករណី​របស់​គាត់។ លោក​ចង់​សំដៅ​ទៅ​ដល់​មន្ត្រី​អាដហុក​ចំនួន ​បួន​រូប​ និង​មន្ត្រី​ គជប​មួយ​រូប ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ទាក់ទង​​ទៅ​នឹង​ករណី ​«ពេស្យាចារ» ដែល​លោក​ កឹម​សុខា ​ត្រូវ​បាន​លើកលែង​ទោស​នាពេល​ថ្មីៗ​នេះ​។​«នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ដោះលែង​នោះ​យើង​ទាំងអស់​គ្នា​នឹង​ឃើញ​»​។

លោក សម រង្ស៊ី​បាន​ឱ្យ​ដឹង​នៅ​ក្នុង​អ៊ីមែល​មួយ​ថា​លោក​ពិតជា​អាច​មើល​ឃើញ​ពី​យុទ្ធសាស្ត្រ​ចាស់​នៃ​ការ​បំបែក​បំបាក់​នៅពី​ក្រោយ​ការ​ផ្លាស់ប្តូរ​ទំនោរ​របស់​លោក​ហ៊ុន សែន​ ទៅ​រក​លោក​ កឹម​ សុខា​នឹង​មាក់ងាយ​រូប​លោក​ហើយ​ក៏​បាន​បង្ហាញ​ពី​ការ​រក្សា​ការ​វិនិច្ឆ័យ​លើ​បញ្ហា​នេះ​ដែរ។ លោក​ សម រង្ស៊ី សរសេរ​ថា៖ «អ្នក​អាច​ត្រឹមត្រូវ​»។ នៅ​ពេល​សួរ​ថា​ហេតុអ្វី​បានជា​លោក​ជឿ​ជាក់​ច្បាស់​ម្ល៉េះ​ថា​លោក​ ហ៊ុន សែន​កំពុង​ព្យាយាម​បំបែក​រូប​លោក​ពី លោក​ កឹម ​សុខា? លោក​ សម រង្ស៊ី​​បន្ថែម​ថា៖ «ដោយសារ​តែ​ហ្គេម​នេះ​លេច​ចេញ​មក​យ៉ាង​ច្បាស់​​ហើយ​គ្មាន​អ្វី​អាច​គ្របបាំង​ជិត​នោះ​ទេ។ ធ្ងន់​ជាង​នេះ​ទៀត​គឺ​បុរស​ម្នាក់​នេះ​មិន​មាន​ហ្គេម​អ្វី​ផ្សេង​ទៀត​ដើម្បី​លេង​នោះ​ទេ»។

ជា​ការពិត​ណាស់​ខណៈ​ដែល​​លោក​ ហ៊ុន សែន​អាច​នឹង​រីករាយ​នៅ​ក្នុង​នយោបាយ​នៃ​ការ​បំបែក​បំបាក់​នេះ​វា​ជា​រឿង​កម្រ​សម្រាប់​គាត់​ដើម្បី​បន្សល់​នូវ​ភាព​ជោគជ័យ​នៅក្នុង​ហ្គេម​ដ៏យឺត​មួយ​នេះ​ជាពិសេស​ជា​មួយ​លោក​សម រង្ស៊ី​ និង​លោក​ កឹម សុខា​ដែល​ហាក់​ដូចជា​កាន់តែ​ធ្វើឲ្យ​មាន​ទំនុក​ចិត្ត​កើនឡើង​ខ្លាំង​ថែម​ទៀត​ដូចជា​សាមគ្គីភាព​របស់​ពួកគេ​នៅក្នុង​​គណបក្ស​ចំពេល​ដែល​មាន​ការ​បែកបាក់​ជា​សាធារណៈ​របស់​ខ្លួន។

មុន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ហ៊ុន សែន​មិន​ដែល​បាន​ប្រឈមមុខ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​រួបរួម​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​ទេ​ហើយ​​បើ​សិន​ជា​ការ​ទទួល​បាន​ជោគជ័យ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​រយៈពេល​ប្រាំ​មួយ​ខែ​ទៀត​អាច​ជា​សារ​ដ៏​រសើប​មួយ​ទៅ​ដល់​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​គិត​ដើម្បី​ការពារ​ជ័យជម្នះ​របស់​លោក​។

ជាមួយ​នឹង​កាលវិភាគ​នៃ​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​គឺ​មួយ​ឆ្នាំ​គត់​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​សំណួរ​មួយ​ដែល​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ដែល​នៅ​តែ​ទាមទារ​នូវ​ចម្លើយ​មួយ​ដែល​ត្រូវ​​ឆ្លើយ​ថា​តើ​លោក ហ៊ុន សែន​ អាច​បំបែកបំបាក់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដែរ​ឬ​ទេ?៕ PS/NS រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា

Fresh News 8 April 2019 ·  សម្តេចតេជោ ហ៊ុន សែន រម្លឹករឿង លោក ខៀវ សំផន និងលោក សឺន សាន ទាមទារលុបចោលប្រាក់រៀល នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹករឿងលោក ខៀវ សំផន មេដឹកនាំខ្មែរក្រហម និងលោក សឺន សាន ជាស្ថិតនៅក្នុងក្រុមត្រីភាគី បានទាមទារលុបចោល នូវរូបិយវត្ថុប្រាក់រៀល នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចអះអាងថា ពេលនោះសម្តេចប្រឆាំងយ៉ាងដាច់អហង្កា មិនធ្វើតាមការទាមទារ របស់ពួកគេឡើយ។

ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការនូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។

ក្នុងពិធីនោះ សម្តេចបានរំលឹកយ៉ាងដូច្នេះថា៖ «ខ្ញុំនៅចាំបានថា ត្រីភាគីជាពិសេសខ្មែរក្រហម និងសឺន សាន បានទាមទារឱ្យលុបចោលនូវរូបិយបណ្ណប្រាក់រៀល មុនកិច្ចព្រមព្រៀងទីក្រុងបារីស ត្រូវបានចុះហត្ថលេខា បានខ្ញុំចង្អុលមុខ ខៀវ សំផន និងសឺន សាន ថាអ្នកឯងយល់យ៉ាងម៉េច»។

សម្តេចបានបន្តថា៖ «ក្រុមត្រីភាគី មិនអាចយកឈ្នះ ហ៊ុន សែន បានទេ គឺ៣ទល់នឹង១ ពួកគេមើលកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលរៀបចំដោយប្រទេសធំ ប៉ុន្តែពួកគេភ្លេចគិតថា SNC ជាប្រភពអំណាចតែមួយគត់ នៅក្នុងដំណាក់កាលអន្តរកាល»។

កិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសកម្ពុជា។ ខ្មែរទាំង៤ភាគី រួមមានអ្នកសីហនុនិយម តំណាងដោយសម្តេចនរោត្តម សីហនុ អ្នកជាតិនិយមដឹកនាំដោយលោក សឺន សាន ក្រុមខ្មែរក្រហមដឹកនាំដោយ ខៀវ សំផន និងក្រុមរដ្ឋកម្ពុជាដែលគ្រប់គ្រងទឹកដី ភាគច្រើនរបស់ប្រទេសកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានឯកភាពរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយមានអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ រួមនឹងតំណាងប្រទេសហត្ថលេខីចំនួន ១៧ទៀតធ្វើជាសាក្សីក្នុងនោះប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាននៃសន្និសីទនេះ។

ខ្លឹមសារ សំខាន់ៗ នៃ កិច្ចព្រមព្រៀងនេះ រួមមាន៖ ការព្រមព្រៀងឈប់បាញ់ រវាងភាគីជម្លោះ ក្នុងសង្រ្គាមស៊ីវិលខ្មែរ, ការកាត់រំសាយទ័ព, ការដកកងទ័ពបរទេសចេញពីកម្ពុជា (ដោយសារតែនៅក្នុង អំឡុងសង្រ្គាមស៊ីវិលនោះ វៀតណាមដាក់ទ័ពនៅកម្ពុជា ដើម្បីជួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងការប្រយុទ្ធជាមួយ នឹងចលនាតស៊ូ នៅជាយដែន), ការរៀបចំការបោះឆ្នោត តាម បែបប្រជាធិបតេយ្យ, ការកំណត់អាណត្តិរបស់អ៊ុនតាក់ ដើម្បីមកពិនិត្យមើលបទឈប់បាញ់រក្សាសន្តិភាព និងរៀបចំការបោះឆ្នោតទៅតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង, ការធ្វើមាតុភូមិនិវត្តន៍ របស់ជនភៀសខ្លួនខ្មែរ ជាពិសេសពីជំរំជនភៀសខ្លួន នៅជាយដែនខ្មែរ-ថៃ ឲ្យវិលត្រឡប់មកក្នុងប្រទេសកម្ពុជាវិញ, កំណត់គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជារួមមាន ដូចជាគោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស, ការគោរព សិទ្ធិសេរីភាព ជាមូលដ្ឋានរបស់ប្រជាជន និងគោលការណ៍នីតិរដ្ឋជាដើម។

សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីការទាមទារមិនបានសម្រេចរបស់ ក្រុមខ្មែរក្រហម និងលោកតា សឺន សាន ទៀតថា «អ្វីដែលគួរឱ្យសោកស្តាយ គឺពួកគេបានទាមទារឱ្យរំលាយចោលនូវ ប្រាក់រៀលរបស់កម្ពុជា ហើយគេសុំស្នើ អ្វីដែលពិបាកបំផុត គឺរឿង សឺន សាន គឺគាត់បានស្នើឱ្យបោះលុយ SNC ប៉ាស្ព័រ SNC លុយ SNC។ បានខ្ញុំថា ឯកឧត្តម តើអ៊ុនតាក់ត្រូវនៅប៉ុន្មានឆ្នាំ SNC ត្រូវនៅប៉ុន្មានឆ្នាំ។ SNC បញ្ចប់វត្តមាន នៅពេលដែលសភាធម្មនុញ្ញ ក្លាយទៅជាសភាជាតិបង្កើតរដ្ឋាភិបាល។ ក្នុងសំណូមពរ២នេះ ខ្ញុំយល់ព្រមតែមួយទេ គឺបោះប៉ាស្ព័រ SNC ហើយប្រើប្រាស់តែសមាជិក SNC និងលេខាធិការដ្ឋាន SNC ប៉ុណ្ណោះ ក្រៅពីនោះនៅក្នុងតំបន់រដ្ឋបាលរបស់នរណា ប្រើលិខិតឆ្លងដែនរបស់អ្នកនោះ»។

ទោះជាយ៉ាងនេះក្តី ដោយសារតែការប្រឆាំងចំពោះការទាមទារលុបចោលនូវប្រាក់រៀល ទីចុងបំផុត ប្រាក់រៀល ដែលកម្ពុជាបានបោះលើកដំបូង នៅ២០ មីនា ឆ្នាំ១៩៨០ ដែលរហូតដល់ពេលនេះ មានអាយុ៣៩ឆ្នាំហើយ ហើយកំពុងតែបន្តប្រើប្រាស់ទៅមុខជានិរន្តន៍៕

រិះគន់បក្សអាលាយបក្សមែន?
ក្រុមសម្តេចតាសីហនុ រិះគន់ក្រុមសឺនសាន អាលាយបក្សសឺនសាន (ប្រជាធិប្បេតេយ្យ) បក្ស លន់ នល់ រិះគន់ បក្ស សង្គមរាស្រ្តនិយម រលាយរបបសង្គមរាស្រ្តនិយម។ បក្ស សឺនសាន បន្តរិះគន់ បក្ស លន់នល់ទៀត អាលាយបក្ស លន់ នល់ ទៀត...បក្សច្រើនរិះគន់បក្សខ្មែរក្រហម អាលាយបក្សខ្មែរក្រហមទៀត...ចុងក្រោយ មេបក្ស អាវលឿង (អតីតបក្សសឺនសាន) ដេកភ័យ រន្ធត់ខ្លាចថ្ងៃណាមួយ បក្សប្រឆាំងអាលាយខ្សុល..ចុងក្រោម អាលាយមែន ...ទៀត...(ខ្ញុំដឹងរឿង ដោយសារ មើល Youtube) ...ខិិខិខិ..ខ្ញុំសុខចិត្តចំណាយពេល ជួយកសាងជាតិ រក្សាសន្តិភាព មិនហ៊ានរិះគន់ជាតិខ្លួនឯងទេ ព្រោះឃើញ គំរូស្រាប់....

ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ​ ទាមទារ​ឲ្យ​មន្ត្រី​​បក្ស​ប្រឆាំង​សុំ​ទោស​ខ្មែរ​ក្រោម ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ ទាមទារ​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ក្រោម បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ បាន​និយាយ​រិះគន់​ពី​ការ​បូជា​ជីវិត​របស់​អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ ឲ្យ​វៀតណាម ចាប់​ខ្លួន​សម្លាប់ ថា​មិន​មែន​ជា​យុទ្ធសាស្ត្រ​ឲ្យ​ខ្មែរ​ក្រោម​ចំណេញ​ឡើយ។ ការ​និយាយ​របស់​លោក អេង ឆៃអ៊ាង នេះ គឺ​ដើម្បី​ប្រៀបធៀប​ទៅ​នឹង​យុទ្ធសាស្ត្រ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​ ប្រឈម​នឹង​ការ​ជាប់​គុក ថា​ជា​យុទ្ធសាស្ត្រ​ប្រសើរ​ជាង​លោក​ឧកញ៉ា សឺន គុយ នៅ​កម្ពុជា​ក្រោម។

ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​កូន​ប្រុស​របស់​លោក សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ ចាត់​ទុក​ការ​ប្រៀបធៀប​យុទ្ធសាស្ត្រ​នយោបាយ​រវាង​ឧកញ៉ា សឺន គុយ និង​លោក សម រង្ស៊ី នៅ​ពេល​នេះ ថា​ជា​រឿង​មិន​ច្បាស់​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​បក្ស​ប្រឆាំង។

​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ លោក អេង ឆៃអ៊ាង ក្នុង​ពេល​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ុងរ៉េអាល (Montreal) ប្រទេស​កាណាដា (Canada) បាន​លើក​ឡើង​ថា កាល​ពី​សម័យ​លោក​ឧកញ៉ា សឺន គុយ ធ្វើ​ជា​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង នៅ​កម្ពុជា​ក្រោម លោក​ឧកញ៉ា សឺន គុយ បាន​យល់​ព្រម​ប្រគល់​ខ្លួន​ឲ្យ​វៀតណាម សម្លាប់ ទី​បំផុត​លោក​ថា ទឹកដី​កម្ពុជា​ក្រោម នៅ​តែ​ត្រូវ​វៀតណាម យក​បាន​ដដែល។ លោក​ថា ប្រសិនបើ​ខ្មែរ​ក្រោម​មាន​យុទ្ធសាស្ត្រ​មិន​ឲ្យ​វៀតណាម ចាប់​ខ្លួន​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​នៅ​តស៊ូ​វិញ វាសនា​ខ្មែរ​ក្រោម​អាច​ក្លាយ​ទៅ​ជា​រូបភាព​ផ្សេង។ លោក អេង ឆៃអ៊ាង ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឲ្យ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក សម រង្ស៊ី ប្រើប្រាស់​យុទ្ធសាស្ត្រ​ដូច​ឧកញ៉ា សឺន គុយ នេះ​ទេ ព្រោះ​វា​មិន​ចំណេញ​អ្វី​ឡើយ។

​លើស​ពី​នេះ លោក អេង ឆៃអ៊ាង បាន​ចោទ​ជា​សំណួរ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ថា តើ​គួរ​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ពលីកម្ម​ដោយ​មិន​ដឹង​ថា ឈ្នះ ឬ​គួរ​ទុក​ឲ្យ​លោក សម រង្ស៊ី ធ្វើ​កិច្ចការ​សម្រេច​គោលដៅ​របស់​បក្ស ដើម្បី​ឈាន​ទៅ​ដល់​ការ​ឈ្នះ​ឆ្នោត​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ៖ «នៅ​ពេល​នោះ បើ​យើង​មាន​យុទ្ធសាស្ត្រ​អត់​ឲ្យ​យួន​ចាប់​ឧកញ៉ា សឺន គុយ អត់​ឲ្យ​យួន​សម្លាប់​ឧកញ៉ា សឺន គុយ ហើយ​ឲ្យ​ឧកញ៉ា សឺន គុយ ដឹកនាំ​កម្លាំង​ដើម្បី​ការពារ​ទឹកដី​កម្ពុជា​ក្រោម ប្រហែលជា​ទៅ​ផ្សេង​ផ្ទុយ​ទៅ​វិញ ឧកញ៉ា សឺន គុយ ស្លាប់​ក្លាយ​ជា​វីរបុរស តែ​ដី​កម្ពុជា​ក្រោម យើង​ឃើញ​ថា បាត់​ទៅ​យួន​រហូត​ដល់​ថ្ងៃ​នេះ។ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​យើង​មិន​ចង់​ឲ្យ​មេដឹកនាំ​របស់​យើង​ទៅ​ដើរ​របៀប​ហ្នឹង វា​អត់​ចំណេញ​ទេ»។

ក្រោយ​ការ​ថ្លែង​របស់​លោក អេង ឆៃអ៊ាង ដូច​នេះ មូលនិធិ​លោក​តា សឺន សាន កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង សុំ​ទោស​ចំពោះ​ការ​ប្រៀបធៀប​នេះ។ ពួកគេ​ថា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ មើល​ងាយ​ចំពោះ​ការ​បូជា​របស់​ឧកញ៉ា សឺន គុយ ដែល​សុខចិត្ត​ប្ដូរ​ជីវិត​ដើម្បី​រក្សា​វប្បធម៌ ទំនៀម​ទម្លាប់ ជាតិ​សាសន៍ និង​ពុទ្ធសាសនា នៅ​ដែនដី​កម្ពុជា​ក្រោម។ ពួកគេ​ថា ព្រលឹង​ជាតិ​ទាំង​អស់​នេះ កំពុង​បន្ត​កើត​មាន​នៅ​ដែនដី​កម្ពុជា​ក្រោម​នៅ​ឡើយ ដូច្នេះ​ការ​បូជា​របស់​ឧកញ៉ា សឺន គុយ មិន​បាន​បរាជ័យ​នោះ​ទេ។

ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មូលនិធិ​លោក​តា សឺន សាន លោក សឺន ស៊ូប៊ែរ្តិ៍ មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​១ មករា ថា ការ​ទាមទារ​ឲ្យ​លោក អេង ឆៃអ៊ាង សុំ​ទោស​នេះ គឺ​ជា​ការ​ព្រមាន​កុំ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ចេះ​តែ​ដើរ​និយាយ​ផ្ដេសផ្ដាស​ខុស​ពី​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង។ លោក​ថា ស្ថានភាព​របស់​ឧកញ៉ា សឺន គុយ និង​លោក សម រង្ស៊ី មិន​ដូច​គ្នា​ឡើយ៖ «គួរ​គាត់​សុំទោស ខ្ញុំ​គ្រាន់តែ​ឲ្យ​គាត់​មាន​សេចក្ដី​ក្លាហាន​ទទួល​ខុស​ក្នុង​ការ​ដែល​គាត់​សម្ដែង​នេះ ពីព្រោះ​យើង​មិន​អាច​និយាយ​អ្វី​តាម​ចិត្ត​ដែល​យើង​យល់​នោះ​ទេ មក​ប្រៀបធៀប​កាលៈទេសៈ​ខុស​គ្នា​របៀប​ហ្នឹង​វា​មិន​សមរម្យ​ទេ គាត់​បង្អាប់។ មែន​ទែន​ទៅ ការ​តស៊ូ​រហូត​ដល់​ការ​បូជា​ជីវិត​ទៅ​ហើយ ហើយ​យក​មក​ប្រៀប​ធៀប​នេះ វា​មិន​គួរសម​សោះ»។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​លោក អេង ឆៃអ៊ាង ដែល​ពេល​នេះ​កំពុង​ស្ថិត​នៅ​សហរដ្ឋអាមេរិក ដើម្បី​សុំ​ការ​ឆ្លើយ​តប​បាន​នៅ​ឡើយ​ទេ​ចំពោះ​បញ្ហា​នេះ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ទី​១ ខែ​មករា។

​សៀវភៅ​ប្រវត្តិ​ចៅហ្វាយ​គុយ ដែល​រៀបរៀង​ដោយ​លោក កែវ សុវត្ថិ នៅ​ឆ្នាំ​១៩៧១ បាន​លើក​ឡើង​ថា នៅ​ដើម​សតវត្សរ៍​ទី​១៩ អតីត​ចៅហ្វាយ​ខេត្ត​ព្រះត្រពាំង ឧកញ៉ា សឺន គុយ បាន​តស៊ូ​ស្វិតស្វាញ​ប្រឆាំង​ទៅ​នឹង​ការ​ទន្ទ្រាន​យក​ទឹក​ដី​កម្ពុជ​ក្រោម​ពី​សំណាក់​ជនជាតិ​អណ្ណាម ហើយ​ថែម​ទាំង​បាន​សម្លាប់​មេទ័ព​កំពូល​របស់​អណ្ណាម​ម្នាក់​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ស្ដេច​អណ្ណាម មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង ទើប​បញ្ជូន​ទ័ព​របស់​ពួកគេ​ដើរ​កាប់​សម្លាប់​ជនជាតិ​ខ្មែរ បំផ្លិចបំផ្លាញ​ទី​អារាម​ខ្មែរ និង​ធ្វើ​បាប​ព្រះសង្ឃ ដើម្បី​ឲ្យ​ឧកញ៉ា សឺន គុយ ចេញ​មក​ឲ្យ​ពួកគេ​ចាប់​ខ្លួន បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បន្ត​កាប់​សម្លាប់​ជនជាតិ​ខ្មែរ​ឲ្យ​អស់។

​ដោយ​អាណិត​ស្រឡាញ់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ជនជាតិ​អណ្ណាម​ធ្វើ​បាប ឧកញ៉ា សឺន គុយ យល់​ព្រម​ចេញ​មក​ឲ្យ​អណ្ណាម​ចាប់​ខ្លួន​កាត់​ក ប៉ុន្តែ​ត្រូវ​ឲ្យ​ស្ដេច​អណ្ណាម​សន្យា​ថា នឹង​មិន​បន្ត​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ត្រូវ​រក្សា​វត្ត​អារាម វប្បធម៌ ទំនៀមទម្លាប់​ខ្មែរ​នៅ​ទី​នោះ។

​ចាប់​តាំង​ពី​ពេល​នោះ​មក ឧកញ៉ា សឺន គុយ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ទូទៅ​ចាត់​ទុក​ថា ជា​វីរបុរស​ដ៏​ឆ្នើម​របស់​ពួកគេ៕

No comments:

Post a Comment