ការវិភាគ៖ សង្រ្គាមអ៊ុយក្រែន រុស្សី ជាសញ្ញានៃការ បាក់បែកផ្ទៃក្នុងរវាង អាមេរិក អឺរ៉ុបដឹកនាំបញ្ជាដោយ បារាំង អាល្លឺម៉ង់។ ប្រធានាធិបតី បារាំង ម៉ាក្រុង កាលខែ មេសា ២០២៣ Colored Revolution ពេលជួបជាមួយ មេដឹកនាំ ចិន បានប្រកាសថា ចាប់ពីពេលនេះតទៅ បារាំង អឺរ៉ុប ឈប់ដើរតាមនយោបាយ អាមេរិក ណាតូ។ នៅកម្ពុជា មានកម្លាំង ២ ដែលចូលរួមយ៉ាងសកម្ម ក្នុងបដិវត្តន៍ពណ៍ Color Revoluផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ ២០១០ ដល់ បច្ចុប្បន្ន ឆ្នាំ ២០២៣ នោះ គឺ IRI ជាស្ថាបនសហរដ្ឋអាមេរិក ចំណែក NDI ជាស្ថាបនរបស់ សហភាព អឺរ៉ុប។ ដូច្នេះ ការដូរ ដំណែងអគ្គលេខាធិការបក្ស ភ្លើងទៀន ឈ្មោះ លី សុធារ៉ាយុត្តិ ដែលជា មេដឹកនាំ វិទ្យាស្ថាន NDI របស់ អឺរ៉ុបអស់ពេលជាង ២០ ឆ្នាំ ជំនួស ដោយ កូនប្រុស របស់ គង់ គាំ ឈ្មោះ គង់ មូនីកា គឺជា មនុស្សរបស់ សហរដ្ឋអាមេរិក ៕ សម រង្សី ជាមនុស្ស របស់ សហភាព អឺរ៉ុប ចំណែក កឹម សុខា ជាមនុស្សរបស់ សហរដ្ឋអាមេរិកកាំង។
Daily-Khmer បក្សភ្លើងទៀន ដកលោក លី សុធារ៉ាយុត្តិ ចេញពីតំណែងអគ្គលេខាធិការបក្ស ក្រោយធ្លាយរឿងអាស្រូវលើគ្រែ ហើយ បានសម្រេចតែងតាំងលោក គង់ មុនីកា កូនលោក គង់ គាំ ជាអគ្គលេខាធិការគណបក្សស្តីទីវិញម្តង
Chantha Muth
3 November 2022
លោក គង់ គាំ ដណ្តើមបក្សភ្លើងទៀនមកគ្រប់គ្រងមែនទេ???
ប៉ុន្មានឆ្នាំចុងក្រោយ និងថ្មីនេះៗ លោក គង់ គាំ បានចោទលោក សម រង្ស៉ី អតីតប្រធានរបស់គាត់ និងគាត់ជាអនុប្រធាន ថាជាជនហិង្សា និងថាបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ទើបតែនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីស្រឡាងនេះ លោក គង់ គាំ ត្រូវបានលោក ទាវ វណ្ណុល ប្រធានបក្សភ្លើងទៀន (អតីតបក្សសមរង្ស៉ី) តែងតាំងជា«ឧត្តមទីប្រក្សាបក្សភ្លើងទៀន» បន្ទាប់ពីកូនពៅរបស់គាត់ដែលជាប្រធានបក្សឆន្ទៈខ្មែរចុះចូលជាមួយបក្សភ្លើងទៀន។
សំណួរត្រូវបានចោទសួរ ថាតើលោក គង់ គាំ អាចទៅដណ្តើមបក្សភ្លើងទៀន មកគ្រប់គ្រងឡើងវិញយ៉ាងណានោះ ទាល់តែរង់ចាំមើលសិន តែគេដាក់ការសង្ស័យថាអាចឈានទៅរកផ្លូវនោះ។ ប៉ុន្តែសំណួរធំមួយត្រូវបានគេលើកឡើង គឺក្នុងតួនាទីរបស់គាត់ជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀន តើគាត់អាចទប់ស្កាត់និងរារាំងថ្នាក់ដឹកនាំ និងមន្រ្តីបក្សភ្លើងទៀននៅក្នុងប្រទេសមិនឱ្យមានទំនាក់ទំនង និងស្តាប់តាមបញ្ជារបស់លោក សម រង្ស៉ី និងអ្នកនយោបាយរត់ចោលស្រុកកំពុងមានទោសជាប់គុក គឺទំនងជាមិនអាចទៅរួចទេ ព្រោះសូម្បីតែអ្នកដឹកនាំបក្សភ្លើងទៀននៅក្នុងប្រទេសបច្ចុប្បន្ន ក៏ពុំមានអំណាច ឬឥទ្ធិពលទៅហាមឃាត់ពួកគេបានដែរ។
ថ្មីៗនេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈឱ្យដឹងច្បាស់ៗថា «មានភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងថ្នាក់ដឹកនាំបក្សភ្លើងទៀននៅក្នុងប្រទេស ជាមួយទណ្ឌិត សម រង្ស៉ី និងទណ្ឌិត អេង ឆៃអ៊ាង ដែលអាចឈានដល់ការរំលាយបក្សទៀតផង៕
RFI ខេមរភាសា / RFI Khmer posted a video to the playlist ភ្ញៀវប្រចាំថ្ងៃ.
4 October 2022
លោក គង់ គាំ៖ «គ្រួសារខ្ញុំបានឆ្លុះបញ្ចាំងពីគ្រួសារខ្មែរ ដែលតំណាងឲ្យនយោបាយពហុបក្ស»
គណបក្សភ្លើងទៀននៅថ្ងៃទី០៤ ខែតុលានេះ បានប្រកាសស្វាគមន៍លោក គង់ គាំ និងផ្តល់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនផងដែរ បន្ទាប់ពីគណៈបក្សឆន្ទៈខ្មែរ ដែលមានលោកជាប្រធានកិត្តិយសនោះ បានចូលរួមក្រោមដំបូលនយោបាយតែមួយជាមួយគណបក្សភ្លើងទៀន។ អតីតស្ថាបនិកគណបក្សជាតិខ្មែរ និងជាអតីតទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថាការចូលរួមរបស់គណបក្សឆន្ទៈខ្មែរជាមួយគណបក្សភ្លើងទៀន គឺដើម្បីតស៊ូរួមគ្នាឲ្យមានពហុបក្សនៅក្នុងរដ្ឋសភាឆ្នាំ២០២៣ខាងមុខ។ តាម លោក គង់ គាំ គ្រួសាររបស់លោកអាចនិយាយបានថាជាតំណាងឲ្យគ្រួសារនៅក្នុងសង្គម ខ្មែរ ដែលមានភាពចម្រុះបក្ស ដោយកូនប្រុសទាំងបីរបស់លោក និងលោកជាអ្នកនយោបាយស្ថិតនៅក្នុងគណបក្សផ្សេងៗគ្នា រួមទាំងគណបក្សកាន់អំណាចផងដែរ។
Keo Rothna លោក លី សុធារ៉ាយុត្តិ ត្រូវបានគណបក្សភ្លើងទៀន បញ្ចប់តំណែងជាអគ្គលេខាធិការ ក្រោយធ្លាយរឿងស្នេហាដ៏គ្រោកគ្រាធ និងត្រូវបានជំនួសមកវិញ កូនប្រុសពៅលោក គង់ គាំ គឺលោក គង់ មុនីកា ដែលវេចបង្ខិចគណបក្សឆន្ទៈខ្មែរ មកជ្រោកក្រោមស្លាកគណបក្សភ្លើងទៀន ជាអគ្គលេខាធិការជំនួសវិញ
វិទ្យុស្ត្រី Women's Radio
គណបក្សភ្លើងទៀនសម្រេចព្យួរតំណែងមន្ដ្រីខ្លួនម្នាក់ក្រោយបែកធ្លាយរឿងអាស្រូវផ្លូវភេទជាមួយ #នារី ជាច្រើន
តាមការសម្រេចស្តីពីការតែងតាំងអគ្គលេខាធិការគណបក្សភ្លើងទៀន ចេញកាលពីថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៣ តែទើបបង្ហោះលើទំព័រហ្វេសប៊ុកបក្សភ្លើងទៀនកាលពីថ្ងៃម្សិលមិញបានឱ្យដឹងថា បក្សបានសម្រេចព្យួរតំណែង លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស ក្រោយមានករណីពាក់ព័ន្ធ និង #រឿងអាស្រូវ ផ្លូវភេទជាមួយ #នារី ជាច្រើន ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម។
ស្របពេលនៃការព្យួរតំណែងនេះ គណបក្សភ្លើងទៀន បានតែងតាំងអគ្គលេខាគណបក្សស្ដីទីថ្មី គឺលោក គង់ មុនីកា ដែលជាកូនប្រុស លោក គង់ គាំ ផងដែរ។ លោក គង់ មុនីកា មានតួនាទី និងភារកិច្ចគ្រប់គ្រង និងធានាដំណើរការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋានគណបក្សស្របតាមលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស។
សូមជម្រាបថា ចំពោះរឿង លោក លី សុធារ៉ាយុត្តិ ដែលជាមន្ដ្រីជាន់ខ្ពស់មួយរូបនៃបក្សប្រឆាំង បានបែកធ្លាយកិច្ចសន្ទនា នានាជាមួយនារីនៅភ្នំពេញ និងតាមបណ្ដាខេត្ត តាំងពីខែមីនា ឆ្នាំ២០២៣ ក្នុងនោះមានពាក់ព័ន្ធដល់ការចាយវាយលុយផងដែរ ខណៈលោកជួបវិបត្តិហិរញ្ញវត្ថុ។
ជនក្បត់ជាតិ ៣ ជំនាន់ ៖ សម ញាន ជាមេបក្សប្រជាធីប្បតេយ្យ ឆ្នាំ ១៩៤៦ ដល់ ១៩៦២ និង ជារដ្ឋមន្រ្តីក្រសួងធម្មការសាសនា វិចិត្រសិល្បៈ ធ្វើនយោបាយក្បត់ជាតិ កាត់ទឹកដីកម្ពុជាក្រោម....លុះបានកូន មក ឈ្មោះ សម សារី បន្តនយោបាយក្បត់ជាតិ ប្រឆាំង សម្តេចសីហនុ ប្រឆាំង សឺនសាន ដូចជំនាន់ សម ញាន ដែរ។ លុះពានកូនមក ដូចសព្វថ្ងៃ គឺ សម រាំង សី បន្តនយោបាយ អាដែល គឺកាត់ទឹកដី ភាកខាងកើត ឲ្យ កុក ស ឈ្មោះដើមហៅថា ឡេះ កាសឹម ជានាយករដ្ឋមន្រ្តី ប្រទេស ចម្បារ....
MSJ TV Hot News សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់លើបក្សនយោបាយណា មានជាប់ពាក់ព័ន្ធជាមួយជនក្បត់ជាតិបីជំនាន់
Sam Rainsy is married to Tioulong Saumura (since 1971), who is also member of parliament for his current party, and has three children: Patrice Sam, Muriel Sam and Rachel Sam.
លោក សម រង្សីបានរៀបការជាមួយអ្នកស្រី ជូ ឡុងសូម៉ូរ៉ា ដែលបច្ចុប្បន្នលោកស្រីក៏ជាសមាជិកសភាមកពីគណបក្សជាមួយលោកដែរ ហើយគាត់មានកូនបីនាក់គឺ សម ប៉ាទ្រិក, សម មួរែល និងសម រ៉ាឈែល។Chan Born រដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យបក្សនយោបាយដ៍ទៃចូលរួមជាមួយ បក្សភ្លើងទៀន ត្រូវដកខ្លួនជាបន្ទាន់ ដោយសារ បក្សភ្លើងទៀនក្លាយជាបក្សក្បត់ជាតិ។ បក្សប្រឆាំងតូចៗមួយចំនួន ចុះចូលជាមួយបក្សភ្លើងទៀន ដើម្បី បានជំនួយថវិការពី បរទេស និង បានការគាំទ្រពី សមាជិកបក្សក្នុងស្រុក។ មូលហេតុដែលគេគាំទ្រ ដោយសារមេបក្សឃោសនាថា ដើម្បីតុល្យភាព The Balance of Power អំណាចជាមួយ បក្សប្រជាជនកម្ពុជា .តុល្យភាពអំណាច គឺជាសញ្ញានៃសន្តិភាព និងក៍ជាសញ្ញានៃសង្រ្គាមដែរ ឧសព្វថ្ងៃមានសន្តិភាព បើសិនបក្សប្រឆាំងមានតុល្យភាព ដូច្នេះកម្ពុជានឹងធ្លាក់ក្នុងសង្រ្គាមភ្លាម។ ឆ្នាំ ១៩៩៧ តុល្យភាពរវាង ហ្វុនស៊ិនប៉ិចនិង CPP នាំឲ្យមានសង្រ្គាម។ អ៊ុយក្រែនមានតុល្យភាពជាមួយ រុស្សីនាំឲ្យមានសង្រ្គាម។ វៀតណាមជើង វៀតណាមត្បូង កូរ៉េខាងជើង កូរ៉េខាងត្បូង...គេអាចសួរបកវិញថា បក្សប្រឆាំងគ្មានអាវុធ គ្មានទ័ព ធ្វើម៉េចបង្ករបង្រ្គាម? ខ្ញុំអាចជំរាបថា សង្រ្គាម ចាប់ផ្តើមចេញពី សង្រ្គាមប្រជាជនសិន...ទើបឈានដល់សង្រ្គាមប្រដាប់អាវុធ Armed conflict ..
គំរូនៃការផ្លាស់ប្តូររបប នយោបាយនៅ ស្រីល័ង្លកា ឬ បដិវត្តន៍ពណ៍
ល្បិចក្រុម សម រង្ស៉ី អន្ទងព្រលឹងខ្មោចបក្សសង្គ្រោះជាតិ
ដើម្បីពង្រឹងព្រលឹងបក្សភ្លើងទៀនត្រូវបានបកអាក្រាតដំរីស្លាប់មិនអាចយកចង្អេរមកបិទបាំងជិតឡើយ! ល្បិចកលរបស់ក្រុម សម រង្ស៉ី ក្នុងការដណ្តើមខ្មោចបក្សសង្គ្រោះជាតិ និងយកឈ្មោះ កឹម សុខា ទៅប្រើប្រាស់ដើម្បីបោកប្រាស់សកម្មជនរបស់ខ្លួន ក្នុងចេតនាកៀរគរកម្លាំងឱ្យគាំទ្រគណបក្ស ភ្លើង ទៀនរបស់ខ្លួនត្រូវបានបកអាក្រាតបណ្តើរៗ។ក្រុមសកម្មជនអតីតខ្មោចបក្សសង្គ្រោះជាតិដែលស្មោះស្ម័គ្រនឹងក្រុម កឹម សុខា បានចេញមុខបដិសេធការឃោសនាបោកប្រាស់ថា «គណបក្សភ្លើងទៀន និងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ» និងត្រូវបានចាត់ទុកថាជា «ពួកក្រុមអ្នកនយោបាយទុច្ចរិតនិងកេងប្រវ័ញ្ចនយោបាយដ៏ថោកទាប»។ ក្រុមអ្នក នយោបាយ ដែលរត់ទៅជ្រកក្រោមស្លាកគណបក្សភ្លើងទៀននេះ ក៏ត្រូវបានចាត់ទុកថាជា«ក្រុមបក្សប្រហារ»ដោយសារតែទណ្ឌិត សម រង្ស៉ី ស្ថាបនិកបក្សនេះ និងគេជឿថានៅតែជាអ្នកបញ្ជាសកម្មភាពនយោបាយបក្សភ្លើងទៀនរហូតមកទល់ពេលនេះ បានធ្វើបក្សប្រហារដើម្បីឡើងធ្វើជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ដណ្តើមតំណែងពីកឹម សុខា វិញ ក្រោយចាញ់បោសគូថខោរឿងលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិទាំងតក់ក្រហល់ ហើយឥឡូវនេះ បានក្បត់អតីតដៃគូខ្លួនរត់មកធ្វើនយោបាយនៅគណបក្សភ្លើង ទៀនដោយ បោះបង់ កឹម សុខា ចោលមកបង្កើតបន្ទាយនយោបាយថ្មីមួយដែលក្រុម កឹម សុខា ហៅថាជាក្រុមបក្សប្រហារដែរ។
រឿងរ៉ាវនៃជម្លោះផ្ទៃក្នុងនិងការបែកបាក់គ្នាជាចំហររវាងសម្ព័ន្ធមិត្ត សម រង្ស៉ី និង កឹម សុខា ដែលផ្សំផ្គុំដោយជនបរទេសនេះវាមិនចម្លែកឡើយព្រោះនេះជារឿងដ៏សាមញ្ញ នៃការដណ្តើមផលប្រយោជន៍គ្នាក្នុងចំណោមអ្នកនយោបាយប្រឆាំងដែលយកនយោបាយមកធ្វើជាអាជីវកម្ម កេងចំណេញផលប្រយោជន៍ បោកប្រាស់ឆន្ទៈនិងការលះបង់របស់ប្រជាពលរដ្ឋ រ៉ៃអង្គាសប្រាក់ពីពលរដ្ឋដើម្បីធ្វើមានធ្វើបានខ្លួនឯង។ បច្ចុប្បន្ននេះ ក្រុមទណ្ឌិត សម រង្ស៉ី បាននិងកំពុងមានប្រៀបលើការកសាងកម្លាំងនយោបាយថ្មីមួយនៅលើប្រជាធិបតេយ្យសេរីពហុបក្សដ៏រស់រវើកនៅកម្ពុជា បានធ្វើឱ្យក្រុម កឹម សុខា អកហ្សឺនឹងភាពស្មោះត្រង់របស់ខ្លួនជាមួយស្មារតីនៃអតីតបក្សសង្គ្រោះជាតិ។ ប៉ុន្តែអ្វីៗហាក់ដូចជាបានជ្រុលក្បាលក្រពើរួចទៅហើយ ព្រោះកម្លាំងដែលស្និទ្ធនឹង ទណ្ឌិត សម រង្ស៉ី បានចូលដឹកនាំគណបក្សភ្លើងទៀន ដែលគេមើលឃើញថាក្រុមទណ្ឌិត សម រង្ស៉ី មិនដេកស៊ី និងរង់ចាំក្តីសង្ឃឹមក្នុងភាពអស់សង្ឃឹមនៃការរស់រានឡើងវិញ នៃខ្មោចបក្សសង្គ្រោះជាតិនោះឡើយ ហើយរឿងក្តីក្តាំអាំងដំរីរបស់ កឹម សុខា ក៏មិនដឹងថាចប់នៅពេលណា និងថាអាចរួចខ្លួនបានមកធ្វើនយោបាយដូចដើមវិញដែរឬទេ។ ដូច្នេះហើយ បានជាក្រុមទណ្ឌិតប្រើល្បិចកលក្នុងការលេបយកព្រលឹងខ្មោចបក្សសង្គ្រោះជាតិដើម្បីមកពង្រឹងបក្សភ្លើងទៀនរបស់ខ្លួនឱ្យមានកម្លាំងកំហែងឡើងវិញ តែត្រូវបានក្រុម កឹម សុខា ស្រែកបកអាក្រាតខ្មាសអស់ប្រជា។
អ្វីដែលក្រុមទណ្ឌិត សម រង្ស៉ី បាននិងកំពុងធ្វើ គឺជាការបង្ហាញយ៉ាងច្បាស់ថា សម រង្ស៉ី និង កឹម សុខា លែងជាមនុស្សតែមួយដូចពីមុនទៀតហើយ ហើយបក្សភ្លើងទៀន ក៏មិនមែនជាបក្សតែមួយជាមួយអតីតបក្សសង្គ្រោះជាតិដែរ កម្លាំងនៃអតីតបក្សសង្គ្រោះជាតិក៏បានបែកខ្ញែកគ្នាជាក្រុមតូចៗជាច្រើន ដែលបច្ចុប្បន្នបានចេញទៅបង្កើតគណបក្សជាច្រើនមានដូចជាគណបក្សកម្ពុជានិយមរបស់ យ៉ែម ប៊ុញ្ញាឫទ្ធិ គណបក្សឆន្ទៈខ្មែររបស់ គង់ ម៉ូនីកាជាដើម។ ទោះបីជាក្រុមទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង មូរ សុខហួរ ហូ វ៉ាន់ ព្យាយាមក្នុងការលាក់បាំង ថាខ្លួនមិនមានការពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន និងធ្វើសកម្ម ភាពចំហរក្នុងនាមខ្មោចបក្សសង្គ្រោះជាតិ តែវាពិតជាគ្មានអ្វីជាអាថ៌កំបាំងឡើយ ព្រោះទម្លាប់នៃការបំពានច្បាប់របស់ខ្លួនបាននិងកំពុងតែបង្ហាញក្រយ៉ៅពិត និងបំបែកអាថ៌កំបាំងនៅពីក្រោយឆាកគណបក្សភ្លើងទៀន។ សកម្មភាពទណ្ឌិតពាក់ព័ន្ធនឹងគណបក្សនយោបាយមួយ ដែលលទ្ធផលចុងក្រោយ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ អាចនឹងធ្វើឱ្យគណបក្សនយោ បាយមួយរលាយបាន។ ភស្តុតាងជាបន្តបន្ទាប់បានបង្ហាញ យ៉ាងច្បាស់រាប់ទាំងពីការប្រើប្រាសទៀនភ្ជាប់ជាមួយសារនយោបាយ ក្រុមទណ្ឌិត អេង ឆៃអ៊ាង មូរ សុខហួរ និងអ្នកជាន់បំរាមនយោបាយផ្សេងទៀតធ្វើសកម្មភាពជួយឃោសនា គណបក្សភ្លើងទៀនជាដើម។ ការជួយឃោសនានេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមរយៈអ្នកនាំពាក្យថាអាចនឹងមានការស៊ើបអង្កេតលើករណីនេះ។
ជាមួយគ្នានេះ យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយ គឺសម រង្ស៉ី បានបញ្ជូនមនុស្ស ជំនិតរបស់ខ្លួនម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន។ តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៉ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។ តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថាឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែល សម រង្ស៉ី ទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិលត្រឡប់ប្រទេសកម្ពុជា របស់សម រង្ស៉ី, និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។ វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ គឺដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។
ដូច្នេះពេលនេះ គេពិតជាបានដឹងច្បាស់ថាតើនរណាជាអ្នកនៅពីក្រោយខ្នងគណបក្សភ្លើងទៀនពិតប្រាកដ ហើយអ្វីដែល ក្រុមទណ្ឌិត សម រង្ស៉ី ខំលាក់បាំងសាធារណមតិជាតិនិងអន្តរជាតិមិនពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់ដែរ ដូចជាគ្មានអ្វីជាអាថ៌កំបាំងឡើយ។ ជាមួយនឹងសកម្មភាព និងភស្តុតាងមួយចំនួន គេជឿថា អាជ្ញាធរមានសមត្ថកិច្ចនឹងពិនិត្យករណីនេះ ហើយអនុវត្តច្បាប់ ដើម្បីការពារការបោះឆ្នោត និងប្រឆាំងដាច់ខាតចំពោះក្រុមជនទណ្ឌិត និងក្រុមជនដែលជាប់បំរាមនយោបាយដោយសារតែផែនការក្បត់ជាតិ និងបដិវត្តន៍ពណ៌ មិនឱ្យ វិលត្រឡប់មកបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាឡើយ រួមនឹងអង្គការចាត់តាំងនយោបាយទុច្ចរិត។ ជាមួយគ្នា យើងសង្ឃឹមនិងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនឹងពិចារណា ល្អិតល្អន់ក្នុងការផ្តល់សេចក្តីទុកចិត្តតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនទៅលើគណបក្សណាដែលមានមេដឹកនាំដែលមានភាពជា អ្នកដឹកនាំ ជាអ្នកការពារប្រជាជន រស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនជានិច្ចគ្រប់កាលៈទេសៈ ការសម្រេចចិត្តខុសមួយវិនាទី អាចនាំឱ្យអ្វីៗក្រឡាប់ចាក់បាន៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២
មេដឹកនាំគណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី បានសម្រេចធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃលក្ខន្តិកៈគណបក្ស ដោយថា ដើម្បីងាយស្រួលស្នើសុំក្រសួងមហាផ្ទៃរំលាយខ្លួនឯងក្នុងករណីចាំបាច់ ដោយមិនឆ្លងកាត់ការធ្វើសមាជបក្ស។
ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីស្នាក់ការកណ្ដាលបក្សថា ដើមចមដែលនាំឲ្យគណបក្សភ្លើងទៀនធ្វើសមាជនៅថ្ងៃ២៦ ខែកុម្ភៈនេះ ដោយសារកន្លងមកគណបក្សសិទ្ធិមនុស្សស្នើសុំក្រសួងមហាផ្ទៃ ដើម្បីរំលាយខ្លួនឯង ប៉ុន្តែ ត្រូវបានក្រសួងបដិសេធ ហើយតម្រូវឲ្យបក្សនេះធ្វើសមាជ ដើម្បីសុំការអនុម័តតាមសំឡេងគាំទ្រភាគច្រើន ២/៣ នៃសមាជិកដែលមានសិទ្ធិសម្រេចរបស់អង្គសមាជទាំងមូលជាមុនសិន។ ករណីនេះ លោកថា បក្សភ្លើងទានសម្រេចធ្វើតាមការលើកឡើងរបស់ក្រសួង ដើម្បីងាយស្រួលរំលាយខ្លួនឯងក្នុងករណីចាំបាច់។
លោកថ្លែងថា៖ «យើងបានឃើញគណបក្សសិទ្ធិមនុស្សឆ្លងកាត់អំពីការដែល[ស្នើសុំ]រំលាយបក្សសិទ្ធិមនុស្ស ខាងក្រសួងមហាផ្ទៃលោកមិនអនុញ្ញាតឲ្យទេ ព្រោះអត់បានធ្វើសមាជ។ នៅក្នុងប្រការថ្មីរបស់គណបក្សភ្លើងទៀន គណបក្សភ្លើងទៀនយើងនឹងនិយាយថា គណបក្សភ្លើងទៀន អាចរំលាយបានតាមរយៈការធ្វើសមាជ ឬមួយបើសិនជាក្នុងស្ថានភាពនយោបាយមិនអាចធ្វើសមាជបាន គណៈកម្មការនាយកអាចធ្វើការសម្រេចមតិភាគច្រើន ៥០បូក១ អាចសម្រេចរំលាយគណបក្សភ្លើងទៀនបាន»។
លោក ទាវ វណ្ណុល បានបញ្ជាក់ថា ការធ្វើសមាជវិសាមញ្ញរបស់គណបក្សភ្លើងទាននេះ មានសមាជិកចូលរួមប្រមាណ ៦០នាក់ ដែលមកពីបណ្តាលរាជធានី ខេត្ត ក្រុង នៅទូទាំងប្រទេស។ ក្រោយពីសមាជ លោកមិនទាន់ច្បាស់ថា នឹងស្នើទៅក្រសួងរំលាយនៅថ្ងៃណាពិតប្រាកដនៅឡើយ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ បន្ទាប់ពីបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំមុន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនចាប់អារម្មណ៍គណបក្សភ្លើងទៀន ដែលធ្វើវិសោធនកម្មកែប្រែប្រការមួយចំនួននៃលក្ខន្តិកៈគណបក្សនោះទេ ដោយថា ក្រសួងតម្រូវឲ្យបក្សនយោបាយទាំងអស់ត្រូវគោរពតាមច្បាប់ បើចង់ស្នើសុំរំលាយខ្លួនឯង។
លោកមានប្រសាសន៍ថា៖ «យើងពិនិត្យមើលទៅ ច្បាប់គណបក្ស[នយោបាយ]គេមានឲ្យ…ពូមិនមែនជាអ្នកច្បាប់ទេ ធ្វើម៉េចអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់របស់គណបក្សនយោបាយដែលស្ថិតនៅជាធរមានទៅ…មិនឈឺក្បាលវិលមុខអីទេ អ្នកណារំលាយ អ្នកណាជាប់គុកជាប់ទៅ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ មើលឃើញជាទូទៅថា ទោះមេដឹកនាំបក្សនយោបាយមួយចំនួនព្យាយាមរកហេតុផល ឬកែលក្ខន្តិកៈមួយចំនួន ដើម្បីសុំទៅក្រសួងមហាផ្ទៃ ដើម្បីរំលាយខ្លួនឯង ក៏រដ្ឋាភិបាលមិនព្រមឲ្យរំលាយដែរ ដោយថា ទុកឲ្យនៅហែហមបក្សកាន់អំណាចរហូតដល់ពេលបោះឆ្នោតថ្នាក់ជាតិ។
ទោះជាយ៉ាងណាលោក វិទូ ផ្តល់ជាយោបល់ដូចនេះថា៖«គណបក្សប្រជាជន និយាយឲ្យចំអ្នកមានអំណាច គេអត់ចង់ឲ្យសមាជិកនៃគណបក្សទាំងពីរ ដោយសារគណបក្សទាំងពីរគាត់និងរត់ចូលទៅគណបក្សប្រឆាំង ព្រោះគេមើលឃើញថា អនាគតគណបក្សប្រឆាំងនឹងរស់ឡើងវិញ ដូច្នេះបានគេទប់ស្កាត់មិនឲ្យរំលាយ ចំណុចទីពីរគេចបានឲ្យគណបក្សផ្សេងៗដែលមានច្រើន គឺដើម្បីហែហមគណបក្ស[ប្រជាជនកម្ពុជា]គេ ដើម្បីឲ្យគណបក្សគេ បោះឆ្នោតស្របច្បាប់ទៅ»។
គណបក្សភ្លើងទៀន គឺជាអតីតគណបក្សជាតិខ្មែរ និងក្រោយមកគណបក្ស សម រង្ស៊ី ដែលត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ គណបក្សនេះឈ្នះបានអាសនៈចំនួន ២៦នៅក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០០៨។ គណបក្សមួយនេះ ត្រូវបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតទៅជាគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១២។
គណបក្សសិទ្ធិមនុស្ស បានស្នើរំលាយខ្លួនឯងកាលពីថ្ងៃទី២៨ ខែមករា ប៉ុន្តែ ក្រសួងមហាផ្ទៃបានបដិសេធការប្រកាសរំលាយខ្លួនឯងបែបនេះទៅវិញ ដោយតម្រូវឲ្យបក្សមួយនេះអនុវត្តតាមនីតិវិធីពាក់ព័ន្ធឲ្យបានត្រឹមត្រូវ មុននឹងរំលាយខ្លួនឯង។
ទោះជាយ៉ាងណា ការធ្វើសមាជរបស់បក្សភ្លើងទៀននេះ បានកើតឡើងចំពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន ទៅតាមបណ្ដឹងរបស់រដ្ឋាភិបាល ហើយអាសនៈជាប់ឆ្នោតទាំងអស់របស់បក្សនេះ ក៏ត្រូវបានដកហូត និងបែងចែកទៅឲ្យគណបក្សនយោបាយផ្សេង ដែលមិនទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ និងដកសិទ្ធិអតីតមន្ត្រីបក្សនេះ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕
លោក ទាវ វណ្ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃអាទិត្យនេះថា គណបក្ស សម រង្ស៊ី នឹងត្រូវប្តូរឈ្មោះទៅជា «គណបក្សភ្លើងទៀន» (Candle Light Party) លោក បកស្រាយពីមូលហេតុនៃការជ្រើសរើសឈ្មោះនេះ យ៉ាងដូច្នេះថា៖«យើង សម្រេចចិត្តដាក់ឈ្មោះថា គណបក្សភ្លើងទៀន ព្រោះប្រជាពលរដ្ឋភាគច្រើនធ្លាប់ហៅអ៊ីចឹង។ ប្រជាពលរដ្ឋ តែងហៅគណបក្សសម រង្ស៊ី ថាគណបក្សភ្លើងទៀន គណបក្សភ្លើងទៀន។ ដូច្នេះឈ្មោះហ្នឹង ប្រជាពលរដ្ឋស្គាល់ច្រើន ហើយងាយចងចាំទៀត។ នេះហើយជាហេតុផលដែលយើងសម្រេចយកឈ្មោះហ្នឹង»។
លោក ទាវ វណ្ណុល បន្តថា គណបក្ស នឹងធ្វើសមាជវិសាមញ្ញនាពេលខាងមុន ដើម្បីអនុម័តប្រើឈ្មោះគណបក្សភ្លើងទៀន ជាផ្លូវការ ជំនួសឲ្យគណបក្ស សម រង្ស៊ី ដែលនឹងត្រូវលុបចេញ។ យ៉ាងណា លោក ប្រាប់ថា គណបក្ស មិនទាន់កំណត់ពេលវេលាជាក់លាក់ ក្នុងការធ្វើសមាជវិសាមញ្ញឡើយ។
លោក ទាវ វណ្ណុល បន្ថែមថា គណបក្ស សម រង្ស៊ី ដែលទៅមុខ នឹងប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀន នឹងមិនដាក់បេក្ខជនឲ្យឈរឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនានា ទៀតទេ។ ប៉ុន្តែ លោក បានសង្កត់ធ្ងន់ថា គណបក្សនេះ នឹងរក្សាទុកជាប្រវត្តិសាស្ត្រ ដោយមិនត្រូវរំលាយចោលនោះទេ ទោះជាពេលទៅមុខ សមាជិកសំខាន់ៗ ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ក៏ដោយ។
បច្ចុប្បន្នគណបក្ស សម រង្ស៊ី ដែលនឹងមានឈ្មោះថ្មីថា «ភ្លើងទៀន» កាន់កាប់អាសនៈចំនួន១១ ក្នុងព្រឹទ្ធសភា ដែលត្រូវរក្សារហូតដល់ការបោះឆ្នោតព្រឹទ្ធសភាថ្មីនៅឆ្នាំ២០១៨ ខាងមុខនេះ។
ការប្តូរឈ្មោះនេះ គឺដើម្បីឲ្យស្របនឹងមាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងចូលជាធរមាន នាពេលថ្មីៗនេះ។ មាត្រាថ្មីក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានសរសេរបន្ថែម ដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានកំណត់ថា គណបក្សនយោបាយ មិនអាចយកឈ្មោះរបស់បុគ្គល ទៅធ្វើជាឈ្មោះគណបក្សនោះទេ ហើយក៏មិនអាចយករូបរបស់បុគ្គល ទៅធ្វើជាសញ្ញាសម្គាល់គណបក្ស ដែរ។
នៅមានមាត្រាសំខាន់ៗផ្សេងទៀត ដែលត្រូវបានសរសេរឡើង ដើម្បីបន្ថែមទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ មាត្រាថ្មីទាំងនោះ មានដូចជា ការមិនអនុញ្ញាតឲ្យគណបក្សនយោបាយ ប្រើប្រាស់រូបថត សារជាសំឡេង វីដេអូ និងឯកសារជាលាយលក្ខណ៍អក្សរ របស់អ្នកទោស ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ ជាដើម។ មាត្រាថ្មី ក៏មិនអនុញ្ញាតឲ្យគណបក្សនយោបាយ គាំទ្រសកម្មភាពណាមួយរបស់អ្នកទោស ផងដែរ។ ដោយផ្នែកលើមាត្រាថ្មី ប្រសិនបើគណបក្សណាមួយ បានប្រព្រឹត្តនូវទង្វើខាងលើ តុលាការ អាចមានអំណាច ដើម្បីរំលាយគណបក្សនោះ។
សូមបញ្ជាក់ថា ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានកែប្រែចំនួនពីរហើយ ក្នុងឆ្នាំ២០១៧នេះ។ លើកទីមួយ កាលពីដើមឆ្នាំ២០១៧ ច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានកែប្រែថា អ្នកទោស មិនអាចធ្វើជាប្រធានគណបក្ស និងធ្វើជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សណាមួយឡើយ តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាអ្នកផ្តួចផ្តើម ក្នុងការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយទាំងពីរលើកនេះ។ ហើយអ្នក ដែលស្នើឲ្យកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ គឺសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំណែកឯ គណបក្សសង្គ្រោះជាតិ បានប្រឆាំងនឹងការកែប្រែច្បាប់នេះ៕
លោក សម រង្ស៊ី ជាអ្នកដឹកនាំគណបក្សប្រឆាំងចាស់វស្សានៅកម្ពុជា។ លោកធ្លាប់ជាតំណាង សម្តេច ព្រះនរោត្តម សីហនុ ក្នុងក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC ។ លោកធ្លាប់ជា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៣ ដល់ ១៩៩៤ ដោយធ្លាប់បានបញ្ចុះប្រាក់ដុល្លារ ពី ១ដុល្លារអាមេរិក = ៣៦០០រៀស មកត្រឹម ១ដុល្លារអាមេរិក = ២៥០០រៀល ប៉ុណ្ណោះហើយតំលៃសាំងនៅត្រឹម ១៧០០រៀល ប៉ុណ្ណោះ។ ក្នុងមុខដំណែង លោកបានដំឡើងប្រាក់ខែអោយមន្ត្រីរាជការ ១០០% ចំនួន ៣ ដង ។ ក្នុងជីវិតនយោបាយ លោកត្រូវបានគេយាយី ប្រុងផ្តាច់ជីវិតលោក ជាច្រើនលើកច្រើនសារ ដូចជាពេល លោក ចុះត្រួតពិនិត្យការទំលាក់ឈើហ៊ុបពីក្រចេះ លោកត្រូវបានបាញ់ដោយ សឿង ផែនដី តែអង្គរក្សលោកបានច្រានលោកធ្លាក់ទឹកទាន់។ លើកទី២ នៅមុខមន្ទីររដ្ឋសភាចាស់ពេលលោកទាមទាអោយមានប្រព័ន្ធតុលាការយុត្តិធម៌ ត្រូវគេគប់គ្រាប់បែក៤គ្រាប់ដែលបណ្តាលអោយលោករបួស និងមានមនុស្សស្លាប់ចំនួន១៦នាក់។ លើកទី៣ នៅពេលលោកទៅយាមហឹបឆ្នោតនៅក្នុងក្រសួងមហាផ្ទៃត្រូវបានគេប៉ងធ្វើឃាតដោយបោះគ្រាប់បែកម្តងទៀត។ ប៉ុន្តែលោកនៅតែចេញទៅតាមដងផ្លូវជាច្រើនលើកច្រើនសារដើម្បីទាមទារសិទ្ធិជូនប្រជាពលរដ្ឋរងគ្រោះដោយអំពើរំលោភបំពាននិង សិទ្ធិកម្មករជានិច្ច។ ដើម្បីបង្ហាញពីចិត្តប្រឆាំងនឹងប្រទេសវៀតណាម នៅ ខេត្តស្វាយរៀង លោកបានទៅដកតំរុយព្រំដែនដែលឈ្លានពានមកទឹកដីកម្ពុជា ហើយត្រូវបានតុលាការស្វាយរៀងកាត់ទោសអោយពន្ធនាគារចំនួន១២ឆ្នាំ។ បច្ចុប្បន្នលោកជាមេដឹកនាំនៃគណបក្សប្រឆាំងដ៏ធំគឺគណបក្សសង្គ្រោះជាតិ។
- គណបក្សសម រង្ស៊ី ត្រូវបានបង្កើតឡើង នៅឆ្នាំ1995 ដែលដឹកនាំដោយរូបលោកសម រង្ស៊ី ក្រោយពីលោកបាន ចាកចេញពីហ្វ៊ុនស៊ិនប៉ិច ។
- គណបក្សសម រង្ស៊ី ត្រូវបានចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ1998 ដែលទទួលបានអាសនៈ ចំនួន 15 ។
- ១-លោកសមរង្ស៊ី បានចោទប្រកាន់ថា លោក ហោ ណាំហុង ជាប្រធានគុក បឹងត្របែក សម័យខ្មែរក្រហម។ បណ្តឹងនោះ បានកើតឡើង តាំងពីខែមេសា ឆ្នាំ២០០៨ ហើយលោកសមរង្ស៊ី ត្រូវតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ ២ ឆ្នាំ។ នៅឆ្នាំ២០១៥ តុលាការសើរើសំណុំរឿងនេះឡើងវិញ នៅក្រោយពីនយោបាយរវាងលោកសមរង្ស៊ី និងសម្តេចហ៊ុនសែន មិនចុះសម្រុងគ្នា។ ដីកាទី១
- ២-នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ លោក សម រង្ស៊ី ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍សម្តេច ហេង សំរិន ដោយសារតែលោកសមរង្ស៊ី សរសេរក្នុងហ្វេសប៊ុករបស់លោកថា “របប ៧មករា ១៩៧៩ ដែលដឹកនាំដោយសម្តេចហេងសំរិន ក្រោយពីផ្តួលរំលំរបបខ្មែរក្រហម បានកាត់ទោសប្រហារជីវិតលើសម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ”។ ក្នុងសំណុំរឿងនេះ តុលាការកំពូល បានចេញសាលដីកា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ដោយសម្រេចពិន័យលោកសមរង្ស៊ី ១០ លានរៀល ចូលថវិការដ្ឋ និងប្រាក់សងជំងឺចិត្តជូនសម្តេច ហេង សំរិន ដែលជាដើមបណ្តឹងចំនួន ២៥០ លានរៀល។
- ៣-នៅក្នុងខែធ្នូ ឆ្នាំ២០១៥ តុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏បានចោទប្រកាន់លោកសមរង្ស៊ី ពាក់ព័ន្ធនឹងការចោទប្រកាន់របស់លោក លើរាជរដ្ឋាភិបាលកម្ពុជា ថាប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីបោះបង្គោលកំណត់ព្រំដែនរវាងកម្ពុជា និងវៀតណាម។ ក្នុងសំណុំរឿងនេះ តុលាការ សម្រេចផ្តន្ទាទោសឲ្យលោកសមរង្ស៊ី ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ តែអនុវត្តទោសក្នុងពន្ធនាគារ ៣ឆ្នាំប៉ុណ្ណោះ ហើយ ២ឆ្នាំទៀត ត្រូវព្យួរ។ ដីការទី២ បង្គោលព្រំដែន
- ៤-ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ លោក សោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានដាក់ពាក្យប្តឹងលោកសមរង្ស៊ី ពីបទផ្សាយព័ត៌មានមិនពិតតាមហ្វេសប៊ុក។ នោះគឺលោក សម រង្ស៊ី បានចោទប្រកាន់ថា ហ្វេសប៊ុករបស់សម្តេចហ៊ុនសែន ទិញ Like ក្លែងក្លាយ។ សំណុំរឿងនេះ តុលាការសម្រេចឲ្យលោក សម រង្ស៊ី បង់ប្រាក់ចំនួន ១០ លានរៀល (២.៥០០ដុល្លារ) ចូលរដ្ឋ និង ១៥លានរៀល (៣.៧៥០ដុល្លារ) ឲ្យទៅដើមបណ្តឹង។
- ៥-កាលពីចុងឆ្នាំ២០១៦ លោក សម រង្ស៊ី ត្រូវបានប្តឹងចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ” និងបទ “ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។ លោក សម រង្ស៊ី បានចោទសម្តេចតេជោ ហ៊ុន សែន ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយដ៏ល្បីនៅកម្ពុជា។ សំណុំរឿងនេះ តុលាការផ្តន្ទាទោសលោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ៨ខែ និងបង់ប្រាក់ចំនួន ១០លានរៀល។
- ៦-ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោកមេធាវី គី តិច បានដាក់ពាក្យប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយសារតែលោកសមរង្ស៊ី លើកឡើងតាមវីដេអូបង្ហោះក្នុងហ្វេសប៊ុកថា សម្តេចតេជោ ហ៊ុន សែន បានសូក ធី សុវណ្ណថា ១លានដុល្លារ ដើម្បីឲ្យវាយប្រហារ ឲ្យរករឿង ធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិ។ ក្នុងសំណុំរឿងនេះ តុលាការសម្រេចឲ្យលោកសមរង្ស៊ី សងជំងឺចិត្តដល់សម្តេចហ៊ុនសែន ៤.០០០ លានរៀល។
- ៧-កាលពីខែធ្នូ ឆ្នាំ២០១៧ មេធាវីរបស់កងយោធពលខេមរភូមិន្ទ ដាក់ពាក្យប្តឹងលោកសមរង្ស៊ី ដោយសារតែលោកសមរង្ស៊ី បានប្រកាសអំពាវនាវឲ្យកងទ័ព ក្រោកឈរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ តុលាការបានចោទប្រកាន់លោកសមរង្ស៊ី ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព។ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ពាក់ព័ន្ធនឹងករណី ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ (ពី២ទៅ៤ឆ្នាំ) ដីកាទី ៣
- ៨-កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងមហាផៃ្ទ បានដាក់ពាក្យប្តឹងលោកសមរង្ស៊ី ពីបទបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
- ៩-កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ លោក សមរង្ស៊ី ត្រូវបានប្តឹងចោទប្រកាន់ក្នុងដំណើររឿង ពីការចុះកិច្ចព្រមព្រៀងជាមួយឈ្មោះ កុក ស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការកាត់ទឹកដី ០៤ ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្កា ( ម៉ុងតាញ៉ា ) គ្រប់គ្រង។
- ១០-នៅខែមិថុនា ឆ្នាំ២០១៨ លោកសមរង្ស៊ី ក៏ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធការប្រមាថព្រះមហាក្សត្រ ដោយសារតែលោកសមរង្ស៊ី លើកឡើងថា ព្រះរាជសារ ដែលព្រះមហាក្សត្រ អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាព្រះរាជសារក្លែងក្លាយ ហើយបើជាព្រះរាជសារពិត ក៏ព្រះមហាក្សត្រ ដោយការគំរាមកំហែង។
- ១១. បើតាមដីកាបង្គាប់ឲ្យចូលខ្លួនចេញនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់លោក សម រង្ស៊ី ឲ្យចូលបំភ្លឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នាម៉ោង៩:០០នាទីព្រឹក ដើម្បីសួរចម្លើយពាក់ព័ន្ធនឹងសំណុំរឿង «ប៉ុនប៉ងប្រគល់ឲ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក» ដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា២៧ និងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ។ ដីកានោះបញ្ជាក់ថា លោក សម រង្ស៊ី បានប្រព្រឹត្តបទល្មើសនេះនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។
- ១២. ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ពាក់ព័ន្ធនឹងករណី ប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ (ពី២ទៅ៤ឆ្នាំ) តាមមាត្រា៤៧១ និង៤៧២ នៃក្រមព្រហ្មទណ្ទ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅទីកន្លែងផ្សេងៗ។
- កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា ទៅរស់នៅប្រទេសបារាំង កាលពីឆ្នាំ១៩៦៥។ នៅបារាំង លោកសមរង្ស៊ី បានរៀន និងធ្វើការពាក់ព័ន្ធនឹងវិនិយោគ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- លោក សម រង្ស៊ី ជាកូនរបស់លោក សម សារី ដែលជារដ្ឋមន្ត្រី ក្នុងសម័យសង្គមរាស្ត្រនិយម របស់សម្តេចព្រះ នរោត្តម សីហនុ។ តែក្រោយមក លោក សម សារី ក៏មានឈ្មោះជាជនក្បត់ជាតិ ប្រឆាំងនឹងសម្តេចព្រះ នរោត្តម សីហនុ។
- លោកសមរង្ស៊ី បានចូលរួមនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយបានវិលត្រលប់មកប្រទេសកម្ពុជា នៅឆ្នាំ១៩៩២។ លោកសមរង្ស៊ី បានក្លាយជាអ្នកតំណាងរាស្ត្ររបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រចាំមណ្ឌលខេត្តសៀមរាប ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥។ នៅឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៤ លោកសមរង្ស៊ី ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ក្រោយពីត្រូវបណ្តេញចេញពីរដ្ឋសភា នៅខែមិថុនា ឆ្នាំ១៩៩៥ លោកសមរង្ស៊ី បានទៅបង្កើតគណបក្សមួយ ឈ្មោះថា “គណបក្សជាតិខ្មែរ” ហើយក្រោយមក បានប្តូរឈ្មោះជា “គណបក្សសមរង្ស៊ី” ដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ១៩៩៨។
- លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជា លើកដំបូង ដើម្បីគេចពីការចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៥ ក្រោយពីរដ្ឋសភា បានប្រជុំដកអភ័យឯកសិទ្ធិសភារបស់លោក រួមទាំងលោក ជា ប៉ូច និងលោក ជាម ចន្នី។ លោកសមរង្ស៊ី កាលណោះ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដោយសារតែលោក ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា បានសូកប៉ាន់ដល់គណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ក្នុងរឿងក្តីនេះ តុលាការ បានផ្តន្ទាទោសកំបាំងមុខលោកសមរង្ស៊ី ដាក់ពន្ធនាគារ ១៨ ខែ។ ប៉ុន្តែនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៦ លោកសមរង្ស៊ី បានទទួលការលើកលែងទោស ពីព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី តាមការទូលស្នើសុំពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកសមរង្ស៊ី បានវិលត្រលប់ ចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។
- នៅខែកញ្ញា ឆ្នាំ២០១០ លោក សម រង្ស៊ី បានរត់គេចខ្លួន ទៅក្រៅប្រទេសជាថ្មីទៀត។ លោកសមរង្ស៊ី កាលណោះ ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១០ ឆ្នាំ ពាក់ព័ន្ធនឹងសំណុំរឿងដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។
- រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដោយមានការចរចានយោបាយ សម្តេចតេជោ ហ៊ុន សែន បានសរសេរលិខិត ទូលថ្វាយព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីលើកលែងទោសដល់លោកសមរង្ស៊ី។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ លោកសមរង្ស៊ី បានវិលត្រឡប់មកដល់រាជធានីភ្នំពេញ ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
- ចុងក្រោយ លោកសមរង្ស៊ី បានរត់ចេញពីប្រទេសកម្ពុជាជាថ្មី នៅចុងឆ្នាំ២០១៥ ដើម្បីគេចពីបណ្តឹង នៅតុលាការ។ រហូតដល់ខែមិថុនា ឆ្នាំ២០១៨ មិនមានការសម្របសម្រួលនយោបាយណាមួយ ដើម្បីឲ្យលោកសមរង្ស៊ី អាចវិលត្រលប់ចូលប្រទេសកម្ពុជា ដើម្បីបន្តអាជីពនយោបាយឡើងវិញ នៅឡើយទេ៕ (SN-ស្រ៊ុន ទិត្យ)
- ១៩៨០ អនុបណ្ឌិតគ្រប់គ្រងធុរកិច្ច សាកលវិទ្យាល័យ INSEAD Fontainebleau (ប្រទេសបារាំង)
- ១៩៧៣ អនុបណ្ឌិតសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រុងប៉ារីស អនុបណ្ឌិតវិទ្យាសាស្រ្តសេដ្ឋកិច្ច ទ្រឹស្តីហិរញ្ញវត្ថុ មួយ បង្កើតឡើងដោយ សម រង្សុី ត្រូវបានសាលាជាន់ខ្ពស់ សេដ្ឋកិច្ជ និង ពាណិជ្ជកម្ម នៅប្រទេសបារាំង ដាក់ឲ្យនិស្សិតសិក្សា។ ខាងក្រោមនេះ គឺជា សៀវភៅ ផ្នែកហិរញ្ញវត្ថុសហគ្រាស និពន្ធដោយសាស្ត្រាចារ្យ នៃសាលាពាណិជ្ជកម្ម ដ៏ល្បីល្បាញជាងគេ នៅប្រទេសបារាំង ឈ្មោះ Ecole des Hautes Etudes Commerciales (HEC) ដែលរៀបរាប់ ពី ទ្រឹស្តីហិរញ្ញវត្ថុ របស់ សម រង្សី ុហៅថា Délai de recouvrement សម្រាប់វាយតម្លៃភាគហ៊ុន លើទីផ្សារ។
- ១៩៩២-១៩៩៥ សមាជិកស្ថាបនិក និងគណៈកម្មការនាយកគណៈបក្សហ៊ុនស៊ិនប៊ិច
- ១៩៩៣-១៩៩៤ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
- ១៩៩២-១៩៩៣ សមាជិកឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)
- ឪពុករបស់លោក សម រង្សី គឺលោក សម សារី ធ្លាប់បានធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំ ផែនការ និងឥណទានហិរញ្ញវត្ថុ មុនពេលដែលលោកត្រូវបានទទួលតំណែងជានាយករដ្ឋមន្ត្រីស្តីទីនៅក្នុង រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចសីហនុក្នុងទសវត្សឆ្នាំ១៩៥០។ ម្តាយរបស់លោក សម រង្សី គឺលោកស្រី អ៊ិន អឹម ត្រូវបានកត់ត្រាថាជាស្ត្រីខ្មែរដំបូងបំផុតដែលបានបញ្ចប់ការសិក្សាថ្នាក់ ទុតិយភូមិ ដែលគេហៅថាបាក់កាឡូរ៉ែអា (Baccalauréat)។
- លោក សម សារី បានរត់គេចខ្លួនពីកម្ពុជានៅក្នុងឆ្នាំ 1959 នៅពេលដែលលោក សម រង្ស៊ី មានអាយុត្រឹមដប់ឆ្នាំដោយរងការសង្ស័យថាបានចូលរួមនៅក្នុង ផែនការសម្ងាត់ក្រុងបាងកក ខណៈពេលដែលម្តាយគាត់ត្រូវបានចាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។ ជីតារបស់លោក សម រង្ស៊ី គឺលោក សម ញាណ បានបម្រើការជាប្រធាននៃព្រះរាជក្រុមប្រឹក្សានៃកម្ពុជា និងត្រូវបានតែងតាំងជាសមាជិកដ៏សំខាន់នៃ គណបក្សប្រជាធិបតេយ្យ (កម្ពុជា) នៅក្នុងឆ្នាំ 1940 ។
- លោក សម រង្សីបានរៀបការជាមួយអ្នកស្រី ជូ ឡុងសូម៉ូរ៉ា ដែលបច្ចុប្បន្នលោកស្រីក៏ជាសមាជិកសភាមកពីគណបក្សជាមួយលោកដែរ ហើយគាត់មានកូនបីនាក់គឺ សម ប៉ាទ្រិក, សម មួរែល និងសម រ៉ាឈែល។ លោក សម សារី ជាអ្នកស្នេហាជាតិ ដ៏ធំធេងនិងបរិសុទ្ធស្មោះស្ម័គ្រចំពោះព្រះរាជបល្ល័ង្កនាំយកជ័យជំនះជូនប្រជារាស្ត្រខ្មែរតាមព្រះតម្រិះសម្តេច នរោត្តម សីហនុ លោក សម សារី កើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩១៧ នៅឃុំជង្រុក ខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះ សម ញាន ធ្លាប់បម្រើការងារជាមន្ត្រីរាជវាំង និងជារដ្ឋមន្ត្រីក្រសួងធម្មការ ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ហើយ លោក សម សារី គឺជាកូនទី២ ក្នុងចំ ណោមកូនទាំងអស់៧នាក់។ ពេលរៀនចប់បឋមសិក្សាលោក សម សារី បានមកសិក្សានៅអនុវិទ្យាល័យ ស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩៣៥-១៩៣៦ ដែលមិត្តភកត្តិរបស់គាត់រួមមាន លោក អៀង សារី និងលោក រ័ត្ន សាមឿន ជាខ្មែរកុម្មុយនិស្តដំបូង ហើយនៅឆ្នាំ១៩៣៩ លោក សម សារី បានប្រឡងជាប់មធ្យមសិក្សាបត្រ ផ្នែកទស្សនវិជ្ជា។ ក្រោយមកលោក សម សារី បានរៀបអាពាហ៍ពិពាហ៍ ជាមួយ អ្នកស្រី អិុន អេម ជាស្ត្រីខ្មែរទី១ ដែល ទទួលបានសញ្ញាបត្រ មធ្យមសិក្សាបត្រនៅឥណ្ឌូចិនបារាំងសេស នាក្រុង ព្រៃនគរ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៣៩ ហើយក្រោយមក មានកូនចំនួន៥នាក់ គឺប្រុស៤នាក់ និងស្រីម្នាក់រួមមាន អេម្ម៉ារ៉ា កើតនៅឆ្នាំ ១៩៤០, អេម្ម៉ារ៉ាន កើតនៅឆ្នាំ ១៩៤១,អេម្ម៉ាប្ញទ្ធិ កើតនៅឆ្នាំ១៩៤៥, មិទ្ធា រី កើតនៅឆ្នាំ១៩៤៦, និងលោកប្រធាន សម រង្ស៊ី កើតនៅឆ្នាំ១៩៤៩។ ក្នុងអាយុ២២ឆ្នាំ គឺអំឡុងឆ្នាំ១៩៣៩ លោក សម សារី បានចូលក្នុងចំណោមខ្មែរទី១ ដែលបានទទួល អាហារូបករណ៍បារាំង ត្រូវមកសិក្សានៅស្រុកបារាំង តែត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបបានទៅបន្តការសិក្សាដែលនៅចន្លោះរយៈពេលនោះ លោក សម សារី បានចូលបម្រើការងារក្នុងខេត្តបាត់ដំបង ជាមន្ត្រីតុលាការជាសុភាចារ្យបុរស កម្មសិក្សាការីនៅឆ្នាំ ១៩៤០ រហូតដល់ឆ្នាំ១៩៤៤ លោក សម សារី បានផ្លាស់មកសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៤៥ ពេលជប៉ុន ចូលកាន់កាប់ស្រុកខ្មែរ លោក សម សារី បានធ្វើជាមេនគរបាលនយោបាយរហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ១៩៤៦ បារាំងនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រុះស្រួលគ្នាបណ្តោះអាសន្ន ដោយលោកសម សារី បានឡើងធ្វើជាស្នង ការប៉ូលិសនៅភ្នំពេញ ។ នៅឆ្នាំ ១៩៤៦ លោក សម សារី បានដាក់ពាក្យសុំឈប់មួយរយៈ ដើម្បីទៅរៀនយកឯកទេសហិរញ្ញវត្ថុនៅស្រុកបារាំង ដែលនៅទីនោះលោក សម សារី មានចំណូលចិត្តទាក់ទងបារាំងជាអភិជនដើម្បីស្គាល់ទំនៀមទម្លាប់ប្រពៃណីរហូតដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៤៩ លោក សម សារី បានទទួលសញ្ញាបត្រផ្នែកសេវាសាធា រណៈ នៅវិទ្យាស្ថាននយោបាយក្រុងប៉ារីសនិងបរិញ្ញាបត្រច្បាប់ នៃមហាវិទ្យាល័យច្បាប់ក្រុងប៉ារីស ដែលក្រោយមកលោក សម សារី បានធ្វើជាកម្មសិក្សាការី នៅធនាគារជាតិនៃប្រទេសបារាំង។
- លោក សមសារី បានវិលត្រឡប់មកចូលប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៥០ ដោយត្រូវបានលោក ប៉ែន នុត ណែនាំបង្ហាញសម្តេចព្រះនរោត្តម សីហនុដែលពេលនោះព្រះអង្គកំពុងស្វែងរក ”អ្នកស្នេហាមាតុភូមិម្នាក់មានចំណេះវិជ្ជា ធ្វើការងារមានប្រសិទ្ធភាព និងជាអ្នក ខ្នះខ្នែងក្នុងការងារ ដើម្បីជួយព្រះ អង្គក្នុងរាជបូជនីយកិច្ចទាមទារ ឯក រាជ្យ”។ លោក សម សារី គឺជាបញ្ញវន្ត ម្នាក់ដែលអាចធ្វើការងារអស់ទាំងនេះបាន គឺលោក សម សារី មិនត្រឹមតែជួយព្រះរាជបូជនីយកិច្ចនេះទេគឺ លោកបានសរសេររឿងរ៉ាវកម្ពុជាក្រោម តវ៉ាទៅអាណានិគមបារាំង ដែលបានបញ្ចូលទឹកដីកម្ពុជាក្រោម ឲ្យស្ថិតក្រោមរដ្ឋការរបស់រដ្ឋសមាគមយួន នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដោយលោក សម សារី ចាត់ទុកថាជារឿងអយុត្តិធម៌ ត្រូវតវ៉ាចរចាយកកម្ពុជាក្រោមវិញ នៅពេលខាងមុខ។
- បើពិនិត្យលើកិត្តិយស កិត្តិគុណ បម្រើរាជបល្ល័ង្ករបស់លោក សម សារី គឺអ្នកកត់ត្រាផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា លោក សម សារី បានវិលត្រឡប់មកភ្នំពេញនៅឆ្នាំ១៩៥៥ នាំមកនូវជ័យជំនះធំធេងនៃការចរចាមកថ្វាយសម្តេចព្រះនរោត្តម សីហនុ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៥ លោក សម សារី លោក ប៉ែន នុត និងលោក ឃឹម ទិត ត្រូវបានតែងតាំងជាឧត្តមក្រុមប្រឹក្សារាជបល្ល័ង្ក ហើយលោក សម សារី ក៏ត្រូវបានបន្ថែមតួនាទីមួយទៀត ជាអ្នកនិពន្ធជីវប្រវត្តិថ្វាយសម្តេចព្រះនរោត្តម សីហនុ។ ដល់ថ្ងៃទី២ មីនា ឆ្នាំ ១៩៥៥ សម្តេចព្រះនរោត្តម សីហនុ បានដាក់រាជ្យថ្វាយព្រះបិតា ហើយទៅបង្កើតចលនាសង្គមរាស្ត្រនិយមដែលនៅពេលនោះ ព្រះអង្គបានសម្រេចជ្រើសរើសលោក សម សារី ជាសហការីដ៏ជំនិតម្នាក់ គឺក្នុងរដ្ឋាភិបាលទី១ នៃរបបសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី និងមានលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផែនការ និងអប់រំជាតិ។ បើពិនិត្យមើលពីសកម្មភាពការងាររបស់លោក សម សារី បានបង្ហាញយ៉ាងច្បាស់អំពីគោលជំហរការពារព្រះរាជបល្ល័ង្ក ដង្ហែតាមព្រះរាជតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ និងបាននាំមកនូវជោគជ័យដ៏ធំធេងជូនជាតិមាតុភូមិ និងរាស្ត្រខ្មែរទូទៅ ហើយលោកប្រធាន សម រង្ស៊ី បានបន្តបេសកកម្មពីឪពុកក្នុងការបម្រើជាតិមាតុភូមិ ដោយស្មោះស្ម័គ្រ សមជាឈាមជ័រអ្នកស្នេហាជាតិប្រកបដោយឧត្តមគតិដ៏មានតម្លៃនិងគួរឲ្យគោរពជាទីបំផុត៕
- ចាប់តាំងពីទសវត្សរ៍ ១៩៩០ មក លោក សម រង្ស៊ី ដែលជាអ្នកនយោបាយដែលត្រូវបានគេស្គាល់យ៉ាងច្បាស់នៅប្រទេសកម្ពុជា និងជាសកម្មជនលទ្ធិប្រជាធិបតេយ្យ គឺជាអ្នករិះគន់មិនសំចៃមាត់ទៅលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស CPP។
- លោក សម រង្ស៊ី កើតនៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ១៩៤៩ នៅក្នុងគ្រួសារវរជនមួយក្នុងរាជធានី ភ្នំពេញ។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ១៩៨០ ពីសាកលវិទ្យាល័យ INSEAD ក្នុងប្រទេស បារាំង ដែលជាសាកលវិទ្យាល័យកំពូលមួយខាងអាជីវកម្មនៅក្នុងពិភពលោក។ បន្ទាប់មក លោកបានបម្រើការនៅក្នុងធនាគារ និងបើកក្រុមហ៊ុនគណនេយ្យផ្ទាល់ខ្លួនរបស់លោក។
- លោក សម សារី ដែលជាឪពុករបស់លោក គឺជាឧបនាយករដ្ឋមន្ត្រីរបស់សម្តេច សីហនុ និងបានធ្វើជាឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅចក្រភពអង់គ្លេសក្នុងទសវត្សរ៍ ១៩៥០។ ប៉ុន្តែក្រោយមក លោកត្រូវបានហៅត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីលោកមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទៅលើការបំពានរាងកាយអ្នកបម្រើនៅផ្ទះរបស់លោកនៅចក្រភពអង់គ្លេស។ នៅឆ្នាំ ១៩៦៥ ក្រុមគ្រួសាររបស់លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជាទៅរស់នៅប្រទេសបារាំង បន្ទាប់ពីឪពុករបស់លោកបានបាត់ខ្លួនក្នុងឆ្នាំ ១៩៦២។ លោក សម សារី ត្រូវបានសម្តេច សីហនុ ប្រកាសថាជាបុគ្គលដែលគេមិនត្រូវការ ជុំវិញការចោទប្រកាន់ថាលោករៀបចំផែនការធ្វើរដ្ឋប្រហារ។ គេជឿថា លោក សម សារី ត្រូវបានកាត់ទោសប្រហារជីវិត។
- លោក សម រង្ស៊ី បានចូលរួមជាមួយនឹងគណបក្សហ៊្វុនស៊ីនប៉ិច របស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងបានក្លាយជាអ្នកតំណាងរបស់ព្រះអង្គម្ចាស់នៅអឺរ៉ុប ក្នុងឆ្នាំ ១៩៨៩។ បន្ទាប់មក លោកបានត្រឡប់មកកម្ពុជាវិញនិងបានក្លាយជាតំណាងរាស្ត្រខេត្ត សៀមរាប និងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ចាប់ពីខែ កញ្ញា ឆ្នាំ ១៩៩៣ ដល់ខែ តុលា ឆ្នាំ ១៩៩៤។ ក្រោយមក លោកត្រូវបានគេដកតំណែងនិងបណ្តេញចេញពីគណបក្សហ៊្វុនស៊ីនប៉ិច ដោយសារតែការត្អូញត្អែរដ៏កងរំពងរបស់លោកអំពីអំពើពុករលួយនៅក្នុងគណបក្ស។
- បន្ទាប់ពីនោះ លោក សម រង្ស៊ី បានបង្កើតគណបក្សជាតិខ្មែរក្នុងឆ្នាំ ១៩៩៥។ នៅឆ្នាំ ១៩៩៧ លោកស្ទើរតែបាត់បង់ជីវិតក្នុងហេតុការណ៍បោកគ្រាប់បែកដៃមួយ ដែលបានកើតឡើងទៅលើការប្រមូលផ្តុំសាធារណៈរបស់គណបក្សលោកនៅខាងក្រៅរដ្ឋសភា ដែលបានសម្លាប់អ្នកគាំទ្ររបស់លោកអស់យ៉ាងហោចណាស់ ១៦នាក់ និងរបួសប្រមាណ១២០នាក់ផ្សេងទៀត។ បន្ទាប់មក លោកបានប្តូរឈ្មោះគណបក្សរបស់លោក ទៅជាគណបក្សសម រង្ស៊ី (SRP) ហើយគណបក្សនេះទទួលបានអាសនៈចំនួន១៥នៅក្នុងសភាជាតិក្នុងការបោះឆ្នោតជាតិឆ្នាំ ១៩៩៨។ ការបោះឆ្នោតឆ្នាំ ២០០៣ គណបក្ស SRP ទទួលបានសន្លឹកឆ្នោតគាំទ្រ ២២ ភាគរយ ហើយក្លាយជាគណបក្សដែលមានប្រជាប្រិយភាពទីពីរនៅក្នុងប្រទេស បន្ទាប់ពីគណបក្ស CPP របស់លោក ហ៊ុន សែន។
- លោក សម រង្ស៊ី តវ៉ាជាមួយនឹងក្រុមបាតុករដែលលើកផ្លាកសញ្ញាសរសេរថា «សិទ្ធិមនុស្សគឺសម្រាប់គ្រប់គ្នា»។
- ក្នុងទសវត្សរ៍ឆ្នាំ ២០០០ លោក សម រង្ស៊ី បានចំណាយពេលច្រើននៅក្រៅប្រទេស បន្ទាប់ពីលោកត្រូវបានបង្ខំឲ្យរត់ចេញពីប្រទេសពីរដង ដោយសារតែមានចំណាត់ការខាងផ្លូវច្បាប់មកលើរូបលោក ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាមានជាប់ពាក់ព័ន្ធនឹងនយោបាយ។ នៅឆ្នាំ២០១២ ខណៈចាកចេញពីប្រទេស លោក សម រង្ស៊ី បានរួបរួមជាមួយនឹងគណបក្សសិទ្ធិមនុស្ស (HRP) ដែលដឹកនាំដោយលោក កឹម សុខា ដើម្បីបង្កើតជាគណបក្សប្រឆាំងថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ (CNRP) ដែលលោក សម រង្ស៊ី ធ្វើជាប្រធាន ហើយលោក កឹម សុខា ធ្វើជាអនុប្រធាន។ យោងតាមសំណើរបស់លោក ហ៊ុន សែន ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហមុនី បានព្រះរាជទានទោសដល់លោក សម រង្ស៊ី ហើយលោកបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ២០១៣ ប៉ុន្មានថ្ងៃមុននឹងការបោះឆ្នោតជាតិប្រព្រឹត្តទៅ។
- គណបក្ស CNRP ឈ្នះ៥៥អាសនៈនៅសភាជាតិដែលមាន១២៣អាសនៈ នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣។ ក៏ប៉ុន្តែ ដោយចោទប្រកាន់គណបក្ស CPP ដែលកាន់អំណាចរបស់លោក ហ៊ុន សែន ថាបន្លំលទ្ធផលនៃការបោះឆ្នោតដើម្បីទទួលបានជ័យជម្នះ លោក សម រង្ស៊ី បានដឹកនាំគណបក្សរបស់លោកធ្វើពហិការមិនចូលរួមនៅរដ្ឋសភា។ នៅឆ្នាំ ២០១៤ គណបក្ស CNRP បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយនឹងគណបក្សកាន់អំណាច និងបានសម្រេចចូលរួមក្នុងសភាជាតិ ដោយលោក សម រង្ស៊ី កាន់តំណែងជាមេដឹកនាំសំឡេងភាគតិច។ ទោះជាយ៉ាងណាក្តី ការផ្សះផ្សាគ្នានេះកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ ២០១៥ មក លោក សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍និងបានរត់ភៀសខ្លួនទៅប្រទេសបារាំង។
- កាលពីខែ កុម្ភៈ ឆ្នាំ ២០១៧ លោក សម រង្ស៊ី បានលាលែងពីគណបក្ស CNRP ដើម្បីជួយកុំឲ្យគណបក្សនេះត្រូវរំលាយ ដោយសារតែច្បាប់គណបក្សថ្មីចែងថា គណបក្សនយោបាយណាដែលមានសមាជិកជាឧក្រិដ្ឋជននឹងត្រូវរំលាយ។ ដោយនៅតែបន្តរស់នៅនិរទេសខ្លួន លោក សម រង្ស៊ី សព្វថ្ងៃនេះនៅតែជាអ្នករិះគន់លោក ហ៊ុន សែន មិនសំចៃមាត់ និងបានព្យាយាមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពីបរទេស តាមរយៈការបង្កើតក្រុមមួយហៅថាចលនាសង្គ្រោះជាតិ៕
- 15 ខែកុម្ភៈ, 2017 បែកធ្លាយផ្ទៃក្នុង៖ លោក សម រង្ស៊ី ធ្វើឲ្យអ្នកតស៊ូជាមួយកាន់តែខកចិត្ត បន្ទាប់ពីប្រកាសបិទផ្លូវនយោបាយប្រពន្ធរបស់ខ្លួន FN ៖ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី នាំគ្នាសម្តែងការហួសចិត្តនិងខកចិត្តនៅពេលលោក សម រង្ស៊ី ប្រកាសបិទផ្លូវបន្តទៀតថា «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»។
- ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បាននាំគ្នាទះទ្រូងហួសចិត្ត ហើយថ្លែងថា៖ «ហេតុអ្វីក៏សម្រេចចិត្តដោយគ្មានសួរយោបល់គេឯងឲ្យច្បាស់!? បើបានជាបិទផ្លូវនយោបាយខ្លួនឯងទៅហើយ ហេតុអ្វីក៏ប្រកាសបិទផ្លូវនយោបាយរបស់ប្រពន្ធខ្លួនថែមទៀត!? ចុះបើគណបក្សត្រូវការនោះវានឹងទៅជាក្រឡិច ក្រឡុច លេបសម្តីខ្លួនឯងបាត់ទៅហើយទេឬ!? ហេតុអ្វីក៏មិនទុកឱកាសឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកធ្វើការផង!?»។
- នៅក្នុងគណបក្សសង្គ្រោះជាតិគឺមានចរន្តពីរ ដែលមនុស្សខាងកូតា សម រង្ស៊ី គឺចង់ឲ្យលោកស្រី ជូឡុង សូមួរ៉ា ធ្វើប្រធានបក្ស។ ចំណែកឯកូតាគណបក្ស សិទ្ធិមនុស្សគឺចង់ឲ្យលោក កឹម សុខា ធ្វើប្រធានបក្ស។ បើលោក សម រង្ស៊ី ប្រកាសបិទផ្លូវដូច្នេះ មានន័យថា បក្សទាំងមូលត្រូវតែលើកថ្វាយឲ្យលោក កឹម សុខា ធ្វើប្រធានបក្សដោយស្វ័យប្រវត្តិតែម្តងទៅ។ ផ្ទៃក្នុងបក្សក៏បង្ហើបឲ្យដឹងថា ឥឡូវនេះពីលើដល់ក្រោមកាន់តែច្របូកច្របល់ មិនស្តាប់គ្នា លូកគ្នាពេញ ជាពិសេសក្នុងដំណាក់កាលតែងតាំងបេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
- ការប្រកាសបែបនេះទៀតសោត គឺស្ទើរតែចប់ទាំងអស់មនុស្សខាងកូតាគណបក្ស សម រង្ស៊ី។ ព័ត៌មានចេញផ្ទៃក្នុងលាន់មាត់ថា៖ «ប្រពន្ធគេ គេបិទផ្លូវទៅហើយ ចុះទម្រាំឯងសាច់ដ៏ទៃ!?»។ នេះក៏បានផ្ញើសារទៅកាន់ លោក គង់ គាំ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង, លោក សុន ឆ័យ ថាអ្នកទាំងអស់គ្នានេះ គ្មានឱកាសទេ ហើយជម្រើសបឋមមានពីរ៖ ទី១៖ អោបជើងលោក កឹម សុខា ឬទី២៖ នាំគ្នាលាឈប់ធ្វើនយោបាយដែរទៅ ដើម្បីក្លាយជាវីរៈបុរសក្នុងក្អម ពីព្រោះអតីតលោកប៉ាធាន និយាយថា អ្នកណាលាឈប់ គឺជាវីរៈបុរសនោះអី!?
- ការណ៍ដែលលោក សម រង្ស៊ី បញ្ចប់ជីវិតនយោបាយខ្លួនឯងនេះ ក៏ត្រូវបានវាយតម្លៃថា ជាការខុសឆ្គងផ្នែកយុទ្ធសាស្ត្រនយោបាយ។ អ្នកខ្លះយល់ថា ប្រហែលជាលោក សម រង្ស៊ី យកពិសោធន៍ការធ្លាប់បានចាញ់ឆ្នោតកន្លងមក៤អាណត្តិជាប់ៗគ្នា មកធ្វើជាមូលដ្ឋានសម្រេចចិត្ត៖
- ទី១៖ លោក សម រង្ស៊ី ហាក់ដឹងច្បាស់ជាមុនថា បក្សប្រឆាំងគ្មានវាសនានឹងដណ្តើមសមាណចិត្តច្រើនលើសលុបពីប្រជាជនបាននោះទេ។ លទ្ធផលឆ្នោត ឆ្នាំ២០១៣ គឺជាចំនួនខ្ពស់បំផុតហើយ ហើយក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនអាចដណ្តើមយកជ័យជំនះពីគណបក្សប្រជាជនកម្ពុជាបានទេ។
- ទី២៖ លោក សម រង្ស៊ី ក៏អាចវាយតម្លៃបានចំពោះសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា៖ «បើខ្ញុំលើកដៃចុះហត្ថលេខាលើកលែងទោសឲ្យ គឺសុខចិត្តកាត់ដៃចោល»។ នេះក៏មានន័យច្បាស់ថា គ្មានផ្លូវ ហើយក៏គ្មានថ្ងៃវិលវិញទេ!
- ទី៣៖ លោក សម រង្ស៊ី ប្រហែលជានៅចងចាំព្រះមហាវីរក្សត្រ នរោត្តម សីហនុ ធ្លាប់មានព្រះរាជបន្ទូលកាលនៅមានព្រះជន្មថា៖ «កម្ពុជាត្រូវការសម្តេច ហ៊ុន សែន។ ពួកអ្នកប្រឆាំងសម្តេច ហ៊ុន សែន គឺមានវាសនាត្រឹមនៅជាអ្នកប្រឆាំងអស់មួយជីវិត!»។
- ប្រយោគខាងលើនេះគឺច្បាស់ៗ ហើយជាក់ស្តែងបំផុតអំពីជោគវាសនានយោបាយរបស់លោក សម រង្ស៊ី ដែលអស់ឱកាសហើយ។ លើចំណុចនេះ លោក សម រង្ស៊ី ក៏អាចស៊ីឡាក់ថា ពេលបក្សប្រឆាំងបរាជ័យតទៅទៀត គឺមិនមែនមកពីគាត់ ហើយក៏មិនមែនជាគាត់ទៀតទេ គឺដោយសារអ្នកដឹកនាំក្រោយៗ។
- តាមប្រភពផ្ទៃក្នុងក៏បានឲ្យដឹងដែរថា ក្នុងដំណាក់កាលចុងក្រោយនេះ សម រង្ស៊ី ហាក់អន់ចិត្តចំពោះ កឹម សុខា ដែលការរៀបបេក្ខជនសម្រាប់ការ បោះឆ្នោតឃុំ-សង្កាត់ គឺដណ្តើមដាក់តែមនុស្សរបស់ខ្លួន ដែលលើកមុនបានដណ្តើមចែកស្មើជាពីរលើ៥៥កៅអីរួចហើយ។ ដូច្នេះ សម រង្ស៊ី មានមុខអីនឹងឆ្លើយ ចំពោះសមាជិកកូតារបស់ខ្លួនដែលបន្តបាត់ឱកាសទៀតនោះ។
- លោក សម រង្ស៉ី ក៏នៅសង្ស័យលើទំនាក់ទំនងវាង សម្តេច ហ៊ុន សែន-កឹម សុខា ដែរ ហើយក៏អន់ចិត្តលោក កឹម សុខា អំពីបេក្ខភាពភរិយាគាត់ធ្វើ ជាប្រធាន បក្សនោះដែរ។ ភ្លាមៗបន្ទាប់ពីការប្រកាសលាលែង គឺ សម រង្ស៊ី មិនទាន់បដិសេធនឹងសំណួរកាសែតអំពីផែនការគ្រោងដាក់ប្រពន្ធខ្លួនបន្តវេននោះទេ។ ទើបតែប៉ុន្មានថ្ងៃក្រោយមកទៀត ប្រហែលជាមិនអាចនិយាយត្រូវរ៉ូវផ្ទៃក្នុង សម រង្ស៊ី បានប្រកាសថា បិទផ្លូវនយោបាយប្រពន្ធខ្លួនតែម្តង។
- គ្មានអ្វីដែលឥតខ្ចោះទេ។ ក៏ប៉ុន្តែបើឆ្លុះបញ្ចាំងអំពីសាវតា និងបញ្ហាផ្ទៃក្នុងរបស់បក្សប្រឆាំង គឺបែកខ្ញែក បក្ខពួក និងបញ្ហាចាក់ស្រេះ។ កំហុសដ៏ធំខាងយុទ្ធសាស្ត្រ នយោបាយគឺ ចរិតមាយាទ «មាត់អត់គំរប» ដែលមនុស្សមិនតិចទេ ជាប់គុកដោយសារមាត់ឥតគំរប និងចាញ់បោកតាម សម រង្ស៊ី។ ទីបំផុតកំហុសនយោបាយ នេះគឺធ្លាក់លើខ្លួនឯងរហូត សម រង្ស៊ី សម្រេចលោតចុះពីរថយន្តទាំងរថយន្តកំពុងមានល្បឿន មិនទាន់ឈប់ផងនោះ។ នេះជាការប្រថុយដ៏គ្រោះថ្នាក់ ដែលជាលទ្ធផលគឺត្រូវបាក់ជើង បាក់ដៃ បែកមាត់ បាក់ធ្មេញ និងបោកក្បាល។
- ដូច្នេះអ្វីដែលលោក សម រង្ស៊ី សម្រេចចិត្តលាឈប់នេះ គឺដូចនឹងពាក្យចំអកថា៖ «លាលែង វាមិនខុសអ្វីពី គោលែង សេះលែង ឬ ក្បីលែង នោះទេ! គ្រាន់តែថា លា វាល្ងង់ជាងគោ។ ឲ្យតែលែង គឺវាទៅហើយ!»។
- ពេលនៅមានអំណាចជាប្រធានបក្សចាត់ចែងមិនបានផង ចុះទម្រាំបាត់សិទ្ធិជាសមាជិកបក្សទៅទៀតនោះ!? បុគ្គលដែលអស់សិទ្ធិអត់អំណាច ហើយបញ្ជាគេ មិនបានទៅទៀត គឺអាចនឹងកើតរោគអ្វីម្យ៉ាង។ លើការជាក់ស្តែង គឺលោក សម រង្ស៊ីអស់រលីង! កុំបន្ទោសអ្នកណា!
- ពីមុនគេហៅ «បក្សសង្គ្រោះជាតិ» ឥឡូវដូរមក «សង្គ្រោះបក្ស» «សង្គ្រោះបក្ខពួក» បន្ទាប់មកស្រែកថា «ជួយសង្គ្រោះខ្ញុំផង!» និងចុងក្រោយគឺ «សក់អ្នកណាក្បាលអ្នកហ្នឹង!»។ នេះគឺជាដំណើរនៃការធ្លាក់ពិត។ សង្គ្រោះតែបក្សមួយ រៀបចំតែបក្សមួយឲ្យបានរឹងមាំ គឺធ្វើមិនបានផង ដូច្នេះតើនឹងមាន សមត្ថភាពនិងលទ្ធភាពអ្វីទ្រទ្រង់ស្ថានការណ៍ និងកិច្ចការប្រទេសជាតិ? យើងមិនត្រូវប្រថុយផ្តល់ឱកាសឲ្យក្រុមដែលមានបញ្ហាលើការគិតនេះ ដឹកនាំប្រទេសបានទេ គឺមិនបានជាដាច់ខាត។
- ចំពោះការយល់ឃើញជាទូទៅថា សម រង្ស៊ី អាត្មានិយម ឬបុគ្គលនិយម គឺមិនខុសទេ។ គាត់ទៅហើយ! តែការចាកចេញទៅរបស់គាត់ គឺមិនមែនជាការធ្វើដំណើរ ដោយរលូននិងស្មោះត្រង់ទេ គឺកំហុសនិងពិសពុល និងបានបន្សល់ទុកនូវបញ្ហារាប់ជំពូកមិនទាន់ដោះស្រាយ ហើយលោក សម រង្ស៊ី ក៏បានលេងបោះថ្ម ក្តៅចំកណ្តាលបក្សប្រឆាំងរួចទៅហើយដែរ ដែលដល់ពេលមួយគឺវានឹងឆេះ៕ ដោយ៖ ជាតិរស់
អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី គ្មានភាពក្លាហាននិងឆន្ទៈ នយោបាយគ្រប់គ្រាន់ក្នុងការរកអ្នកបន្តវេនដូចគណបក្សប្រជាជនកម្ពុជាឡើយ
2022-01-03 08:22pm
(ភ្នំពេញ)៖ រហូតមកដល់ពេលនេះពលរដ្ឋខ្មែរអាចសន្មតបានជាផ្លូវការថា អ្នកនយោបាយចាញចាស់វស្សា សម រង្ស៊ី គ្មានភាពក្លាហានទទួលខុសត្រូវចំពោះសម្តី ដែលខ្លួនបាននិយាយ ហើយក៏មិនហ៊ានទទួលយកការភ្នាល់របស់លោក ហ៊ុន ម៉ាណែត អ្នកនយោបាយបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និង គ្មានឆន្ទៈនយោបាយគ្រប់គ្រាប់ក្នុងការការរកអ្នកបន្តវេនដូចដែលខ្លួនស្រែកក្តែងៗនោះទេ។
ចរិតនយោបាយមាន់សម្លនេះពិតជាស័ក្តិសមបំផុតដែល សម រង្ស៊ី ត្រូវទទួលបាននូវរហស្សនាមថ្មី «អ្នកនយោ បាយក្របីចាស់» នៅឆ្នាំថ្មីឆ្នាំ២០២២នេះ បន្ថែមទៅលើរហស្សនាមដែលមានពីមុនដូចជា «អ្នកនយោ បាយអង្ករកំប៉ុង អ្នកនយោបាយមាន់ត្រចៀកស អ្នកនយោបាយចាញ់ចាស់វស្សា អ្នកនយោបាយកូន ខ្នុរ»ជាដើម។ ភាពស្ងៀមស្ងាត់របស់ សម រង្ស៊ី ចំពោះសារចំនួន២របស់លោក ហ៊ុន ម៉ាណែត នៅចុង ឆ្នាំ២០២១ ដែលលោកគ្រាន់តែជាការប្រើប្រាស់ សិទ្ធិការពារកិត្តិយសរបស់ខ្លួនគឺជាការបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី ជាជន កំសាកញី និងជា «អ្នកនយោបាយដើមចេក» គ្មានតម្លៃសម្រាប់នយោបាយ កម្ពុជាឡើយ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់ដែលទណ្ឌិត សម រង្ស៊ី កំពុងរត់ចោលគុក។
ថាភាពក្លាហានទៅចុះដែលជាធម្មជាតិ សម រង្ស៊ី គ្មានឡើយ តែសូម្បីតែឆន្ទៈនយោបាយក្នុងការរកអ្នកបន្តវេនក្នុងជំនាន់ថ្មីដើម្បីមកប្រកួតប្រជែងជាមួយ បេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការបោះឆ្នោត ក៏សម រង្ស៊ី គ្មានដែរ និងថែមទាំងមិនដែលបានគិតផង ព្រោះអ្នកនយោបាយចាស់វស្សារូបនេះយល់ថាមានតែខ្លួនប៉ុណ្ណោះដែលអាចដឹកនាំក្រុមប្រឆាំងបាន។ សម រង្ស៊ី តែងតែប្រកាសខ្លួនឯងថាជាប្រធានស្តីទី នៃខ្មោចគណបក្សសង្គ្រោះជាតិ តំណែងដែលបានមកពី ការធ្វើបក្សប្រហារប្រឆាំង កឹម សុខា តែដល់ពេលត្រូវរៀបចំអ្នកបន្តវេននយោបាយ សម រង្ស៊ី បន្តក្តោប ក្តាប់អំណាចជាប់។ គេនៅចាំបានថា នៅអំឡុងឆ្នាំ២០១៨ នៅពេលមានកិច្ចប្រជុំក្រុមយុវជនដឹកនាំដោយ យឹម ស៊ីណន និងព្រាប កុល នៅប្រទេសកូរ៉េខាងត្បូង និយាយពីអនាគតអ្នកបន្តវេននៃក្រុមប្រឆាំង ព្រោះ ក្រុមយុវជនទាំងនេះមើលឃើញថាក្រុមអ្នកនយោបាយប្រឆាំងដូច សម រង្ស៊ី គ្មានលទ្ធភាពយកជ័យជម្នះ លើគណបក្សប្រជាជនកម្ពុជាបានឡើយព្រោះចាញ់ចាស់វស្សា និងចាញ់បោសគូថខោជាច្រើនលើកច្រើន សារួចមកហើយ តែពេលនោះ មូរ សុខហួរ អ្នកស្និទ្ធនឹង សម រង្ស៊ី បានលើកឡើងថា «មិនចាំបាច់គិត អ្នកបន្តវេនធ្វើអ្វី បើលោកប្រធាន សម រង្ស៊ី នៅហ្នឹងនៅឡើយ!»។ (sic)
ឥឡូវនេះ ពេលដែលគណបក្សប្រជាជនកម្ពុជា បានរៀបចំរួចរាល់នូវអ្នកបន្តវេនសម្រាប់និរន្តរភាពនៃជ័យជម្នះ សម រង្ស៊ី ក៏នៅតែប្រកាន់ជំហរថា មានខ្លួនគឺគ្រប់គ្រាន់ហើយ មិនចាំបាច់គិតពីអ្នកបន្តវេនទេ ដោយបន្តនិយាយថា «ខ្លួនមានចលនាយុវជនហើយមិនចាំបាច់ជ្រើសរើសផ្លូវការប្រកួតប្រជែងទេយើង សម្គាល់នរណាមានថ្វីដៃមានថ្វីមាត់»។ តើនរណាទៅជាអ្នកបន្តវេនខ្លួន? លោកប៉ាទ្រិក សម កូនប្រុស របស់សម រង្ស៊ី ស៊ន តារា ឬគឹម សុខ? នេះបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី គ្មានបានគិតគូរអ្វីពីអ្នកបន្តវេននោះឡើយ ហើយយុវជនមួយចំនួនដែលជឿជាក់លើសម រង្ស៊ី ក៏ចាប់ ផ្តើមដឹងខ្លួនបណ្តើរៗ
ហើយថាសម រង្ស៊ី គឺជាមនុស្សអត្តទត្ថបុគ្គល គិតតែពីខ្លួនឯង និងមើលគេផ្សេងៗ សុទ្ធតែមិនមានតម្លៃស្មើខ្លួន។
នេះគឺជាគឺជាចរិតអ្នកនយោបាយបែបអភិជន ក្រអឺតក្រទម និងប្រមាថ អ្នកនៅជុំវិញខ្លួន និងជាពិសេសប្រមាថចំពោះយុវជន។ តែសម រង្ស៊ី អាចភ្លេចគិតថា ខ្ញីកាន់តែចាស់ កាន់តែហិរ តែមនុស្សកាន់តែចាស់ដូចសម រង្ស៊ី កាន់តែខ្ញី។ ខ្ញីព្រោះ សម រង្ស៊ី កំពុងត្រូវថ្មោងរបស់លោក ហ៊ុន ម៉ាណែត យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានបង្រៀនអ្នកនយោបាយចាស់វស្សាដូច សម រង្ស៊ី ឱ្យចេះធ្វើនយោបាយ និងចេះគោរពភាពត្រឹមត្រូវ និងមានសីលធម៌ និងគុណធម៌ក្នុងការធ្វើនយោបាយ កុំអាង តែមានអណ្តាត គ្រលាស់មិនដឹងមុខមិនដឹងក្រោយ។
តាមពិតទៅអ្នកនយោបាយចាញ់ចាស់វស្សា សម រង្ស៊ី គ្មានឆន្ទៈពិតប្រាកដនិងមិនបានឱ្យតម្លៃយុវជនឡើយ ថែមទាំងគិតថាមានតែខ្លួនម្នាក់គត់ ដែលមានសមត្ថភាពប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា ហើយសូម្បីតែ កឹម សុខា ក៏សម រង្ស៊ី បានប្រមាថថា ជាប់គុកគ្មានប្រយោជន៍ និងជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ ដោយសារតែជាអ្នកនយោបាយគ្មានយុទ្ធសាស្ត្រ ដើរមួយ ថ្ងៃសម្រាប់មួយថ្ងៃ ទើបធ្វើឱ្យសម រង្ស៊ី ធ្លាក់ខ្លួនពីអ្នកនយោបាយមានបក្សទៅជាអ្នកនយោបាយគ្មានបក្ស ពីអ្នកនយោបាយនៅក្នុងស្រុករហូតដល់ក្លាយខ្លួនជាអ្នកនយោបាយរត់ចោលស្រុក និងធ្វើឱ្យសម រង្ស៊ី ក្លាយខ្លួនពីអ្នកនយោបាយគ្មាន ទោស ទៅជាអ្នកនយោបាយរួតរឹតដោយទោស ក៏ព្រោះតែដោយសារអណ្តាតរបស់ខ្លួន។
ពេលនេះអ្នកដែលធ្លាប់ដើរតាម សម រង្ស៊ី និងជាប់គុកជំនួស សម រង្ស៊ី ពិតជាបានដឹងច្បាស់ថា អ្នកនយោបាយរូបនេះគ្មានភាពក្លាហាន និងឆន្ទៈនយោបាយពិតប្រាកដឡើយ ហើយ អ្នកនយោបាយដើរលើសាកសពអ្នកដទៃដើម្បីបម្រើមហិច្ឆតាអំណាចខ្លួនឯង។
ពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតបានកោតសរសើរគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានភាពវៃឈ្លាតប្រកបដោយទេពកោសល្យខ្ពស់ មិនត្រឹមតែមេដឹកនាំដឹកនាំការសង្គ្រោះជាតិ សង្គ្រោះប្រជាជន បញ្ចប់សង្គ្រាមនាំយកសុខសន្តិភាពជូន ជាតិនិងដឹកនាំការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ តែសម្តេចតេជោបានគិតពីនិរន្តរភាពនៃការ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ បង្កើនការអភិវឌ្ឍតាមរយៈការរៀបចំអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ នេះគឺជាភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់មេដឹកនាំកម្ពុជា។
គណបក្សប្រជាជនកម្ពុជាក្នុងនាមជាគណបក្សចាស់ទុំមានបទពិសោធគ្រប់គ្រាន់លើកិច្ចការនយោបាយ ហើយរហូត មកទល់ពេលនេះ និង ទៅអនាគត នឹងគ្មានគណបក្សណាមួយ អាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ។
លោក ហ៊ុន ម៉ាណែត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចជាឯកច្ឆ័ន្ទជ្រើសរើស ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ក៏ត្រូវបានទទួលការស្វាគមន៍និងអបអរសាទរគាំទ្រភ្លូក ទឹកភ្លូកដី និងជាកុលបុត្រខ្មែរមួយរូបដែលស័ក្តិសមបំផុតសម្រាប់តំណែងកំពូលនេះ ព្រោះលោកមាន ទាំងចំណេះដឹង សមត្ថភាព បទពិសោធ ចំណេះធ្វើ និងគុណសម្បត្តិគ្រប់គ្រាន់។
ប្រសិនបើក្រុមប្រឆាំងចង់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា គួររកអ្នកបន្តវេន ដូចគណបក្សប្រជាជនកម្ពុជា និងបង្ហាញសមត្ថភាពឱ្យប្រជាជនបានឃើញ ដូចបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគតរបស់គណបក្សប្រជាជនបាននិងកំពុងតែបញ្ចេញក្នុងការការពារ និងកសាងជាតិ ហើយប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត។ នេះគឺជាភាពក្លាហាន និងជាឆន្ទៈនយោបាយពិតប្រាកដដែលអ្នកនយោបាយ នៃគណបក្សប្រជាជនកម្ពុជាមានក្នុងការបម្រើជាតិ បម្រើប្រជាជនដោយភាព ស្មោះត្រង់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
អ្នកនយោបាយអង្ករកំប៉ុងដូច សម រង្ស៊ី នេះមិនអាចមានសមត្ថភាពដឹកនាំប្រទេស ឱ្យរីកចម្រើនបានឡើយ សូម្បីតែក្នុងក្រុមប្រឆាំងខ្លួនឯងគ្រប់គ្រងមិនបាន និងគ្មានយុទ្ធសាស្ត្រ និងវិធីសាស្ត្រគ្រប់គ្រងទំនាស់ ការហែកហួរបានផងនោះ។ សម រង្ស៊ី គួរ ដល់ពេលចូលនិវត្តន៍នយោបាយហើយ និងកុំលង់ក្នុងជំងឺតួឯកខ្លួនឯងទៀត ទង្វើដែលសម រង្ស៊ី បាន បន្សល់ទុកក្នុងឆាកនយោបាយខ្មែរជិត ៣០ ឆ្នាំមកនេះ សមល្មមនឹងពលរដ្ឋខ្មែរដឹងច្បាស់ថា សម រង្ស៊ី គឺជាអ្នកនយោបាយចោលម្សៀត និងជាជនចង្រៃជាតិ មានឆន្ទៈនិងសេចក្តីក្លាហាននៅតែលើបបូរមាត់ប៉ុណ្ណោះ តែធាតុពិតគឺជាអ្នកនយោបាយដើមចេក (Politicien de Bannanier)៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២
No comments:
Post a Comment