Tuesday, June 1, 2021

ហង្ស ធុន ហាក់

ហង្ស ធុន ហាក់ ប់ើសិនស្តាប់គេនិយាយខាងក្រៅ ហាក់ដូចជាគាត់ស្អាតស្អំ មិនសមណាខ្មែរក្រហមសម្លាប់ ព្រោះគាត់ជា អ្នកនិពន្ធ ជាសកលវិទ្យាធិការ ជានាយរដ្ឋមន្រ្តី...តែបើតាមដានប្រវត្តិតស៊ូ ប្រវត្តិបៈបោរ ប្រវត្តិចារកម្ម គាត់ពិត សម គេសម្លាប់មែន ព្រោះបានទាក់ទង ចារកម្មសូវៀតដើម្បី ជំនួស​តំនែង លន់ លន់ ដើម្បីប្រឆាំង សិរិមតៈ ប្រឆាំងស្តេច សីហនុ ប្រឆាំងខ្មែរក្រហម។ គាត់ដូចជាស្លូតណាស់ តែគាត់ គឺជាក្រុម កេងវ៉ាន់សាក់ សឺង ង៉ុកថាញ់...

 លោក ​ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខែត្រ​​កំពង់ចាម ។ កាល​​នៅ​​យុវវ័យ​​ គាត់​បាន​​ទៅ​សិក្សា​វិជ្ជា​ល្ខោន​នៅ​ សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុង​ប៉ារីស ។ នៅ​ទីនោះ​គាត់​បាន​ចូល​ជា​មួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​​គាំ​ទ្រ​ លោក​ កេង​ វ៉ាន់​សាក់ ។ ​គាត់​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​នៅ ​ឆ្នាំ ១៩៥១ ដោយ​ចូល​រួម​ជា​មួយ​ លោក សឹង ង៉ុកថាញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ នៅ​ឆ្នាំ ១៩៥៣ គាត់​​បាន​ផ្ដាច់​ខ្លួន​មក​រស់​នៅ​ក្នុង​សង្គម​វិញ ។

គាត់​បាន​និពន្ធ​រឿង​ល្ខោន​ជា​ច្រើន​ដូច​ រឿង​ថ្ម​រាំ និង​​រឿង​កញ្ញា​ចរិយា (កំឡុង​ឆ្នាំ ៥០) ដែល​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​នៅ​សម័យ​នោះ ។ ដោយ​គាត់​មាន​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​នឹង ម្ចាស់​ក្សត្រិយានី កុសុមៈ រឿង​ល្ខោន​ទាំង​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​សម្ដែង​ដោយ​គ្មាន​ការ​រារាំង ។

គាត់​​បាន​ទទួល​មេដាយ​អស្សឫទ្ធិ​មុនី​សារភណ្ឌ​ នៅ​ពេល​ដែល​គាត់​​ជា​សមាជិក​ក្រុម​មេ​ប្រយោគ​ ក្នុង​ការ​ប្រលង​ប្រជែង​លើក​ទី ១ ​នៃ​សមាគម​​អ្នក​និពន្ធ​ខ្មែរ ដែល​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រ​ទេវី សម្រាប់​ឆ្នាំ ១៩៦០ – ១៩៦១ ។

នៅ​ក្រោយ​ឆ្នាំ​១៩៧០ គាត់​បាន​ដឹក​នាំ​ គណបក្ស​ប្រជាជន (គណបក្ស​សង្គម​និយម) ប៉ុន្តែ​បាន​ទៅ​ចូល​រួម​ជា​មាន​ គណបក្ស​សង្គម​សាធារណរដ្ឋ​ របស់ លោក​ លន់ ណុន វិញ ។ នៅ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​កំពុង​ឆាប​ឆេះ គាត់​បាន​ព្យាយាម​ទាក់ទង​ជា​មួយ​នឹង​ សម្ដេច​សីហនុ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ហើយ​ក៏​បាន​ទាក់ទង​ជា​មួយ​នឹង​ពួក​ខ្មែរ​ក្រហម​​តាម​រយៈ​ លោក ហ៊ូ យន់ ផង​ដែរ ។ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ក្រោយ​ពេល​ដែល​គាត់​​ព្យាយាម​ការពារ ម្ចាស់​ក្សត្រិយានី កុសុមៈ និង​ដង្ហែ​ទ្រង់​ទៅ​កាន់ ក្រុង​ប៉េកាំង នៅ​ឆ្នាំ១៩៧៣ ។

គាត់​​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ ថ្ងៃ​ទី១៨ មេសា ១៩៧៥ ក្រោយ​បដិសេធ​មិន​ព្រម​រត់​ចេញ​​ទៅ​ក្រៅ​ប្រទេស ទោះ​ជា​យ៉ាង​ណា​ ភរិយា និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​បារាំង​ដោយ​សុវត្ថិភាព ។

លោក ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅភូមិព្រែកកក់ ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម ។ កាលនៅយុវវ័យ លោកបានទៅសិក្សាផ្នែកល្ខោននៅសាលានាដកម្ម Sarah Bernard នៅទីក្រុងប៉ារីស ។ នៅទីនោះលោកបានចូលជាមួយក្រុមនិស្សិតមួយក្រុមដែលគាំទ្រ លោកកេង វ៉ាន់សាក់ ។

លោក ហង្ស ធុនហាក់ ត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥១ ដោយចូលរួមជាមួយ លោកសឹង ង៉ុកថាញ់ ដើម្បីប្រឆាំងនឹងរដ្ឋបាលអាណានិគម ។ នៅឆ្នាំ១៩៥៣ គាត់បានផ្ដាច់ខ្លួនមករស់នៅក្នុងសង្គមវិញ ។

លោក ហង្ស ធុនហាក់ បាននិពន្ធរឿងល្ខោនជាច្រើនដូចរឿងថ្មរាំ និងរឿងកញ្ញាចរិយា (អំឡុងឆ្នាំ១៩៥០) ដែលវាយប្រហារយ៉ាងខ្លាំងក្លាទៅលើរដ្ឋាភិបាលពុករលួយនៅសម័យនោះ ។ ដោយគាត់ទាក់ទងយ៉ាងជិតស្និទ្ធនឹងម្ចាស់ក្សត្រិយានីកុសុមៈ រឿងល្ខោនទាំងអស់ត្រូវបានអនុញ្ញាតឲ្យសម្ដែងដោយគ្មានការរារាំង ។

  1. ១៩២៦ លោក ហង្ស ធុន​ហាក់ ជា​អ្នកនិពន្ធ​ម្នាក់ ពិសេស​ផ្នែក​ល្ខោន និងជា​អ្នក​មាន​ចំណែក​សំខាន់​នៅ​ក្នុង​ចលនា​ទាមទារ​ឯករាជ្យ​ពី​បារាំង ទើប​ត្រូវបាន​គេ​ហៅថា មនុស្ស​ក្រុម ​ភ្នំដងរែក ហើយ​លោក​ធ្លាប់​កាន់​តំណែង​ជា​សកលវិទ្យាធិការ , រដ្ឋមន្ត្រី និង​នាយករដ្ឋ មន្ត្រី ។​ ​លោក ហង្ស ធុន​ហាក់ កើត​នៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។ គេ​ពុំ​ឃើញ​មាន​ឯកសារ​បញ្ជាក់​ពី​ជីវភាព​របស់​លោក​កាល​នៅ​វ័យ​កុមារ​ឡើយ ប៉ុន្តែ​យើង​ដឹងថា កាល​នៅ​យុវវ័យ លោក​បាន​សិក្សា​វិជ្ជា​ល្ខោន​នៅ​សាលា​នាដកម្ម​សារា​ប៊ែរ​ណាត៍ (Sara Bernardt) ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។
  2. ១៩៣០ លោក​ ឆេ​ង​ ផុ​ន​ កើត​នៅ​ថ្ងៃ​ទី​ ៦​ មិ​នា​ ឆ្នាំ​១៩៣០​ នៅ​ក្នុង​ខេត្តកំពុងចាម​។​ នៅ​ក្នុង​ឆ្នាំ​ ១៩៥៥​ លោក​បាន​ធ្វើ​ជា​គ្រូបង្រៀន​។​ ក្នុង​ឆ្នាំ​ ១៩៦០​ លោក​បាន​បំពេញ​ការ​សិក្សា​នៅ​សារ​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​។​ ឆ្នាំ​ ១៩៦៤​ លោក​ចូលរួម​ក្នុង​ក្រុម​ល្ខោន​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ ហង្ស​ ធុន​ហាក់​ ជា​គ្រូ​របស់​លោក​។
  3. ១៩៤៤ ល្ខោន​និយាយបាន​ចូលមក​ដល់​ទឹកដី​កម្ពុ​ជាដំបូង​នៅ​រវាង​ឆ្នាំ ១៩៤៤-១៩៤៥ ដោយ​ជនជាតិ​បារាំង​លោក ហ្គី​បា​រ៉េ​។ ហើយ​នៅ​ចុងឆ្នាំ​១៩៥៤ ល្ខោន​នេះ បានចាប់កំណើត​ជា​ផ្លូវការ មាន​ពណ៌​សម្បុរ​ជា​ខ្មែរ ដោយ​ស្ថាបនិក​ជាច្រើនរូប​ដូចជា លោក ម៉ាំង ម៉ូ​រី លោក ហង្ស ធុន​ហាក់ លោក ឆេង ផុន និង​មាន​ច្រើន​រូប​ទៀត​។ ល្ខោននិយាយ​មាន​៣​ទម្រង់ គឺ​ល្ខោននិយាយ​លើ​ឆាក ល្ខោននិយាយ​វិទ្យុ និង​ល្ខោននិយាយ​ជា​វីដេអូ ឬ​ហៅថា​(TV drama)៕
  4. ១៩៥០ ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ នៅប្រទេសបារាំង ក្នុងខែមិថុនា ឆ្នាំ១៩៥០ និស្សិតខ្មែរមួយក្រុម ដែលកំពុងសិក្សានៅទីនោះ បានបង្កើតចលនានយោបាយម៉ាក្សស៊ីសមួយ មានសមាជិកសំខាន់ៗដូចជា អៀង សារី, ហ៊ូ យន់, កេង វ៉ាន់សាក់, ជួន មុំ, សាឡុត ស, ខៀវ ធីរិទ្ធ (ស្រី), ម៉ី ម៉ាន់, ម៉ី ផាត និង រ័ត្ន សាមឿន ជាដើម ។ នៅប្រទេសបារាំង សមាគមនិស្សិតខ្មែរ (AEK) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ មកម៉្លេះ ហើយនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ១៩៥០ វណ្ណ ម៉ូលីវណ្ណ ត្រូវបានតែងតាំងជាប្រធានសមាគមនេះ។ វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (កាលសម័យនោះស្រុកព្រៃនប់នេះ ស្ថិតនៅក្នុងខេត្តកំពត) ។ នៅក្នុងឆ្នាំ១៩៤៤ គាត់បានបញ្ចប់ការសិក្សា ថ្នាក់មធ្យមសិក្សាទុតិយភូមិភាគ២ (បាក់ឌុប) នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ ហើយបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាផ្នែកច្បាប់ នៅប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ ប៉ុន្តែបន្ទាប់ពីសិក្សាផ្នែកច្បាប់នោះបានមួយឆ្នាំ គាត់ក៏បានប្ដូរចិត្តទៅសិក្សាផ្នែកស្ថាបត្យកម្ម នៅក្នុងសាកលវិទ្យាល័យវិចិត្រសិល្បៈបារាំង វិញ ។
  5. ១៩៥១ លោក ហង្ស ធុនហាក់ បានសិក្សាវិជ្ជាល្ខោននៅសាលានាដកម្ម សារាប៊ែរណា (Sara Bernardt) នៅក្រុងប៉ារីស។ លោកបានត្រឡប់ចូលប្រទេសខ្មែរនៅឆ្នាំ១៩៥១ និងបានចូលព្រៃ ទៅនៅភ្នំដងរែកជាមួយក្រុមលោក សឺង ង៉ុកថាញ់ ដើម្បីធ្វើចលនាទាមទារយកឯករាជ្យពីបារាំងវិញ។ លោកបានបំផុសគំនិតស្នេហាជាតិដល់ប្រជាពលរដ្ឋ តាមរយៈសិល្បៈល្ខោន ដែលលោកផ្សព្វផ្សាយតាមវិទ្យុក្នុងព្រៃ។
  6. ១៩៥១  ហ៊ូ យន់  បានឡើងជាសមាគមនិស្សិតខ្មែរ (AEK)នៅប្រទេសបារាំង ជំនួស វណ្ណ ម៉ូលីវណ្ណ
  7. ១៩៥១ ​ លោក​ត្រឡប់​ចូល​ប្រទេស​ខ្មែរ​វិញ​នៅ​ឆ្នាំ​១៩៥១ ។ នៅ​ឆ្នាំ​ដដែល​នោះ លោក​បាន​ចូល​ព្រៃ​ទៅ​ភ្នំ​ដងរែក​ជាមួយ​សឺ​ង ង៉ុក ថាញ់ ដើម្បី​ធ្វើ​ចលនា​ទាមទារ​ឯករាជ្យ​ពី​អាណានិគម ដោយហេតុនេះ លោក​ត្រូវបាន​គេ​ហៅថា “​ក្រុម​មនុស្ស​ភ្នំ​ដងរែក​” ។ អំឡុងពេល​នោះ លោក​ផ្សាយ​តាម​វិទ្យុ​ក្នុងព្រៃ​លេង​ជា​រឿងល្ខោន ដើម្បី​បង្ហាញ​នូវ​ភាព​ស្នេហា​ជាតិ​នៃ​ជនជាតិខ្មែរ​ក្នុង​ចលនា​នៃ​ក្រុម​ភ្នំ​ដង​រែក ។ លោក​ក៏​ជា​ស្ថាបនិក​ម្នាក់​នៃ​ល្ខោន​ទំនើប​( ផ្នែក​ល្ខោននិយាយ​)​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ល្ខោននិយាយ​ប្រទេស​ខ្មែរ ។​ បន្ទាប់​ពី​ស្រុក​ខ្មែរ​បាន​ឯករាជ្យ លោក​បាន​ត្រឡប់​ចូល​ភ្នំពេញ ហើយ​បាន​ធ្វើការ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ។ បន្ទាប់មក​លោក​បាន​ទទួល​តំណែង​ជា​ចាងហ្វាង​ក្រុម​ល្ខោន​ជាតិ​ភ្នំពេញ ក្រោម​ការគាំទ្រ​នៃ​សម្តេច​មហាក្សត្រិយានី កុសមៈ ។  លោក​បាន​បកប្រែ​អត្ថបទ​ល្ខោន​បារាំង និង អឺរ៉ុប មក​ជា​ភាសា​ខ្មែរ​សម្រាប់​សម្តែង​ក្នុង​ក្រុម​ល្ខោន​ជាតិ ។ លោក​បាន​ទទួល​ការតែងតាំង​ជា​សកលវិទ្យាធិការនៃស​កល​វិទ្យាល័យ​វិចិត្រសិ​ល្បៈ ពី​ឆ្នាំ​១៩៦៦-១៩៧០ ។
  8. ១៩៥១ ការបង្កើតសមាគមនិស្សិតខ្មែរ(AEK) ដំបូង នៅប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦នោះមាន អៀ ស៊ីចូវ ជាប្រធាន និងយ៉ែម សារុង ជាអនុប្រធាន។ អៀ ស៊ីចូវ ជានិស្សិតមានគំនិតជាតិនិយម ឯយ៉ែម សារុង ជានិស្សិតមាននិន្នាការទៅរកលទ្ធិប្រជាធិបតេយ្យ និងមានជំហរកណ្ដាល ចំណែក វណ្ណ ម៉ូលីវណ្ណ ដែលទើបនឹងឡើងជាប្រធានសមាគមនេះ ក៏ជាអ្នកនិយមកណ្ដាលដែរ ។ ឯកេង វ៉ាន់សាក់ ជាអនុប្រធាន, ស៊ិន ខែមកូ ជាអគ្គលេខាធិការ, ផូ បូពិន ជាអគ្គលេខាធិការរង, អ៊ឹង ប៉ោឡេង ជាហិរញ្ញឹក និងហូ តុងលីម ជាបណ្ណារក្ស ។វណ្ណ ម៉ូលីវណ្ណ ធ្វើជាប្រធានសមាគមនិស្សិតខ្មែរ(AEK)នេះ បានតែមួយឆ្នាំ ក៏មានការផ្លាស់ប្ដូរសមាសភាពថ្មី ។ នៅក្នុងឆ្នាំ១៩៥១ ហ៊ូ យន់ ត្រូវបានតែងតាំងធ្វើជាប្រធានសមាគមនោះ ជំនួស វណ្ណ ម៉ូលីវណ្ណ ឯសមាជិគណៈកម្មាធិការសមាគមនេះ មាននិស្សិតជាពួកម៉ាក្សស៊ីស មួយចំនួនដូចជា អៀង សារី, សាឡុត ស, ជួន មុំ , ខៀវ សំផន និង កេង វ៉ាន់សាក់ ជាដើម ក៏បានចូលរួមផងដែរ។ ក្នុងឆ្នាំ១៩៥១នេះ សមាគមនិស្សិតខ្មែរ(AEK) មានសមាសភាពចម្រុះ៣និន្នាការ គឺ ទី១ក្រុមមាននិន្នាការកណ្ដាលនិយម ដូចជា៖ វណ្ណ ម៉ូលីវណ្ណ, យ៉ែមសារុង, ហង្ស ធុនហាក់, តាន់ គឹមហួន ជាដើមទី២ ក្រុមមាននិន្នាការសេរីនិយម រួមមាន៖ ម៉ៅ សាយ, សម សារី, លី ជិនលី, ឌុក រាស៊ី , ឡុង ប៉ែត, ព្រំ ថុស ជាដើម និង ទី៣ ក្រុមម៉ាក្សស៊ីស រួមមាន៖ ហ៊ូ យន់, អៀង សារី, ជួន មុំ, សាឡុត ស និងកេង វ៉ាន់សាក់ ជាដើម ហើយពួកនេះ ក៏បានចូលជាសមាជិកបក្សកុម្មុយនិស្តបារាំង ផងដែរ ។
  9. ១៩៦០ លោក ហង្ស ធុនហាក់ បានទទួលមេដាយអស្សឫទ្ធិមុនីសារភណ្ឌ នៅពេលដែលគាត់ជាសមាជិកក្រុមមេប្រយោគក្នុងការប្រឡងប្រជែងលើកទី១ នៃសមាគមអ្នកនិពន្ធខ្មែរ ដែលបានដាក់នាមថា ការប្រឡងប្រជែងអក្សរសាស្ត្ររង្វាន់ឥន្ទ្រទេវី សម្រាប់ឆ្នាំ១៩៦០-១៩៦១ ។
  10. ១៩៦៥ លោក ហង្ស ធុនហាក់ បានបង្រៀននៅសាលាល្ខោនជាតិ ហើយបានធ្វើជាសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាប់ពីឆ្នាំ ១៩៦៥ ។ គាត់បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហគមន៍ ហើយក្រោយមកបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៧ តុលា ១៩៧២ ដល់ថ្ងៃទី១៧ មេសា ១៩៧៣ ។
  11. ១៩៦៥ គាត់​បាន​​បង្រៀន​នៅ​ សាលា​ល្ខោន​ជាតិ ហើយ​បាន​ធ្វើ​ជា​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ចាប់​ពី​ឆ្នាំ ១៩៦៥  ។ គាត់​​បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ក្រោយ​មក​បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៣ ។
  12. ១៩៦៥ កុយ ធួន «ឃួន» ជាលេខាភូមិភាគឧត្តរតាំងពីឆ្នាំ១៩៦៥មក ។ ក្រោយឆ្នាំ១៩៧០ ឈ្មោះនេះបានធ្វើការទំនាក់ទំនង វៀតណាម ដែលបានចូលមកជួយវាយខ្មែរ ពីរបបសាធារណៈរដ្ឋ ។ មុនឆ្នាំ ១៩៧០ ជាខ្សែសេអ៊ីអា របស់ ស៊ឹងងុកថាញ់ ។ ឈ្មោះនេះ កសាងកំលាំងសេអ៊ីអា នៅភាគឧត្តរ តាមការដឹកនាំរបស់ ហង្សធុនហាក់ ធ្វើសកម្មភាពរៀបចំទ័ព វាយដណ្តើមយកទីតាំងវិញ ចាត់តាំងទ័ពក្បត់ ចូលក្នុងទ័ពវៀតណាម បណ្តេញវៀតណាមទៅស្រុកវិញ ទំនាក់ទំនងខ្សែក្បត់ ខេត្តកំពង់ចាម កំពង់ធំ សៀមរាប រៀបចំទ័ពព្រៃវាយបដិវត្តន៍វិញ ។
  13. ១៩៦៦ ក្រោយស្រុកខ្មែរបានឯករាជ្យ លោកធ្វើជាសាស្រ្តាចារ្យ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈ ពីឆ្នាំ១៩៦៦ ដល់ ១៩៧០។ លោកទទួលតំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃ៧ តុលា ១៩៧២ ដល់ថ្ងៃ១៧ មេសា ១៩៧៣។ លោកបានបន្សល់ទុកស្នាដៃជារឿងល្ខោនជាច្រើន ដូចជា ថ្មរាំ សំបុកឥតមេបា វាសនា ឬការកសាង។ល។
  14. ១៩៧០ ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០ ឧត្តមសេនីយ៍ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​នរោត្តម សីហនុ ពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ ។ បន្ទាប់ពី​ក្រុម​មនុស្ស​របស់ លន់ ណុន (​ជា​ប្អូនប្រុស​បង្កើត​របស់​ លន់ នល់ ) បាន​ជោគជ័យលើ​ក្រុម​មនុស្ស​របស់​ព្រះអង្គម្ចាស់ សិរី​មតៈ មក របប​សាធារណរដ្ឋ​ខ្មែរ បាន​ត្រូវ​ប្រកាស​បង្កើត​ឡើង​ថ្ងៃទី​៩ តុលា ឆ្នាំ​១៩៧០ ។
  15. ១៩៧០ នៅក្រោយឆ្នាំ១៩៧០ លោកហង្ស ធុនហាក់ បានដឹកនាំគណបក្សប្រជាជន (គណបក្សសង្គមនិយម) ប៉ុន្តែបានទៅចូលរួមជាមួយគណបក្សសង្គមសាធារណរដ្ឋរបស់លោកលន់ ណុល វិញ 
  16. ១៩៧០ នៅថ្ងៃ ទី១៨ មីនា ឆ្នាំ ១៩៧០ សភាជាតិ បានបោះឆ្នោត ទំលាក់សម្តេច សីហនុ ពីតំណែង ប្រមុខរដ្ឋ។ ដំណឹងនេះ ត្រូវបានវិទ្យុជាតិ ប្រកាសជាសាធារណៈ នៅម៉ោង ១៣,៣០។ នៅថ្ងៃ ទី១៩ មីនា លោក លន់ លន់ ដាក់ ឱសានវាទ ឱ្យ កងទ័ពយៀក កុង និង យួនខាងជើង ដកចេញ ពី ស្រុកខ្មែរ ក្នុង រយៈពេល៤៨ ម៉ោង។ នៅថ្ងៃ ជាមួយគ្នានោះដែរ សម្តេច សីហនុ ប្រកាសតាមវិទ្យុ ពី ទីក្រុងប៉េកាំង សូមឱ្យ ប្រជាពលរដ្ឋខ្មែរ ងើបបះបោរជាទូទៅ ប្រឆាំងនឹង រដ្ឋាភិបាលលោក លន់ នល់។ នៅថ្ងៃទី២០ មីនា សហរដ្ឋអាមេរិក ទទួលសស្គាល់ ជា ផ្លូវការ របបថ្មីខ្មែរ ដឹកនាំដោយ រាជរដ្ឋាភិបាល ស្រោចស្រង់ជាតិ។ នៅថ្ងៃ ទី២៣ មីនា សម្តេច ប្រកាសចំពោះ អ្នកតស៊ូខ្មែរ គ្រប់និន្នាការរួមគ្នា បង្កើត រណសិរ្យ រួបរួមជាតិ នៃ កម្ពុជា (FUNKY)។ នៅថ្ងៃ ទី២៩ មីនា កងទ័ព យៀកកុង និង យួនខាងជើង ដែលមកនៅតាំងទីនៅស្រុកខ្មែរ តាំងពីឆ្នាំ ១៩៦៥ ដោយមាន ការអនុញ្ញាត ពី សម្តេច សីហនុ បានបើក ការវាយប្រហារ មកលើទីតាំង កងទ័ពជាតិខ្មែរ ទូទាំងប្រទេស ដោយគ្មាន ធ្វើការប្រកាសជាមុន។ ពីថ្ងៃ ទី៣ ដល់ ៥ ឧសភា សម្តេច សីហនុ ធ្វើT1 FUNK : Front Uni National du Kampuchéa.
  17. ១៩៧០ បណ្ឌិត សាស្ត្រាចារ្យ រស់ ចន្ត្រាបុត្ត បានទំលាយឱ្យដឹងថា “ នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។
  18. ១៩៧០ របបសាធារណៈរដ្ឋខ្មែរ ត្រឹមតែរយៈពេល៥ឆ្នាំសោះគឺពី ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥ គេឃើញមានការប្តូរផ្លាស់គណៈរដ្ឋមន្ត្រីជាច្រើនលើកច្រើនសាដែលក្នុងនោះគឺគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ សិរិមតៈ, របស់ លោក ហង្ស ធុនហាក់, របស់លោក អ៊ិន តាំ (២លើក), របស់ លោក សឺង ង៉ុកថាញ់ , របស់លោក ឡុង បូរ៉េត ( ៣លើក )។ ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលណាមួយទទួលបានជោគជ័យធំដុំឡើយ ។ ចំណុចគួរកត់សំគាល់មួយគឺថា ទោះជាមានការផ្លាស់ប្តូរញឹកញាប់យ៉ាងណាក្តី ប៉ុន្តែសមាសភាពនៃរដ្ឋមន្ត្រីក្នុងគណៈរដ្ឋមន្ត្រីនោះៗ ភាគ ច្រើនគឺជាមនុស្សដដែលៗ ពោលគឺប្តូរផ្លាស់​តែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ ប្រហែលនេះ ក៏ជាកត្តាមួយដែលមានចំណែកដល់ភាពមិនជោគជ័យ នៃ គណៈរដ្ឋមន្ត្រីទាំងនោះដែរ។
  19. ១៩៧១ តាំងពី​ពេល​ប្រកាស​បង្កើត​ឡើង​មក របប​សាធារណរដ្ឋ​ខ្មែរ មិន​បាន​ជោគជ័យ​ឡើយ ហើយ​មាន​ការផ្លាស់ប្តូរ​រដ្ឋាភិបាល​ជា​ច្រើនលើក​ច្រើនគ្រា ។ នៅក្នុង​រដ្ឋាភិបាល​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ (៣​ឧសភា ១៩៧១-១២ មីនា ១៩៧២) ហង្ស ធុន​ហាក់ បាន​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ ។​
  20. ១៩៧២ ថ្ងៃទី១៧ កញ្ញា១៩៧២ បោះឆ្នោតជ្រើសរើសព្រឹទ្ធសភា ពេលទាំងនោះបានប្រព្រឹត្ដិទៅដោយស្រួល។ លុះចូល​មក​ខែ​តុលា ១៩៧២ មាន​ការ​កត់​សំគាល់​មួយ​ទៀត គឺ​ថ្ងៃ​ទី​១៤ តុលា៩៧២ គណរដ្ឋមន្រ្ដីរបស់លោកសឹង ង៉ុកថាញ់ តាំងឡើងដោយក្រិត្យលេខ ១៨៧/ ៧២ PRK​ថ្ងៃ​ទី​២១​មិនា ១៩៧២ បាន​ដាក់​ពាក្យ​សុំ​លា​លែង​ចំពោះ​លោកសេនាប្រមុខលន់ នល់។ លោកសេនាប្រមុខប្រធានាធិបតី បាន​ចាត់​អោយ​លោក​ហង្ស​ធុន​ហាក់ អគ្គ​លេខា​ធិការ​គណ​បក្ស​សង្គមសាធារណរដ្ឋ អោយរៀបចំគណរដ្ឋមន្រ្ដីថ្មី។ គណរដ្ឋមន្រ្ដីថ្មីកើត​ឡើង​ដោយ​ក្រិត្យ​លេខ ៧៨៥/៧២​PRK​ចុះ ថ្ងៃ​ ១៥ តុលា​១៩៧២ មានទេសរដ្ឋមន្រ្ដី ៤រូប រដ្ឋមន្រ្ដីថ្មី ១១ រូប និងរដ្ឋលេខាធិការ ៥រូប។ ថ្ងៃ ១៧ តុលា គណ​រដ្ឋមន្រ្ដី​ថ្មី​បាន​បង្ហាញ​ខ្លួន​ចំពោះ​សហ​សភា​។ ហើយ​ទាំង​អស់​គ្នា​ចាប់ធ្វើការតទៅទៀត ដោយសង្ឃឹមថា បានចំរើនស្រុកទេស។
  21. ១៩៧២ ​ រដ្ឋាភិបាល​នេះ​មិន​បាន​ជោគជ័យ​ទៀត ទើប​រដ្ឋាភិបាល​មួយទៀត​ត្រូវបាន​បង្កើតឡើង​ដោយ​មាន​លោក សឺ​ង ង៉ុកថាញ់ ជា​នាយករដ្ឋមន្ត្រី ។ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​មាន​អាយុកាល​ត្រឹមតែ​ពី​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​១៩៧២ ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​ដដែល​នោះ​ប៉ុណ្ណោះ ។​
  22. ១៩៧២ ​ បន្ទាប់​ពី​រដ្ឋាភិបាលរ​បស់​លោក សឺ​ង ង៉ុក ថាញ់ ត្រូវបាន​រំលាយ​មក លោក ហង្ស ធុន​ហាក់ ត្រូវបាន​ប្រគល់​កាតព្វកិច្ច​ឱ្យ​ជា​អ្នក​រៀបចំ​រដ្ឋាភិបាល ហើយ​លោក​ត្រូវបាន តែងតាំង​ជា​ នាយករដ្ឋមន្ត្រី ។ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ក៏​មិន​ស្ថិតស្ថេ​រដែរ គឺ​មាន​អាយុ​ត្រឹមតែ​ពី​ថ្ងៃ​ទី​១៧ តុលា ១៩៧២-១​មេសា ១៩៧៣ ។​
  23. ១៩៧២ ៖ ស្ថានភាពនយោបាយបានបន្តដោះស្រាយពេញមួយឆ្នាំ១៩៧២: ទាំងគណបក្សប្រឆាំងទាំងពីរ (គណបក្សប្រជាធិបតេយ្យរបស់អ៊ិន-តាំ) និងគណបក្សសាធារណរដ្ឋរបស់សិរិមតៈបានបដិសេធប្រកែកការបោះឆ្នោតរដ្ឋសភាដែលប្រារព្ធនៅខែកញ្ញា ដែលនាំទៅដល់ជ័យជំនះទាំង​ស្រុងដល់គណបក្សសង្គមសាធារណរដ្ឋ របស់លន់-ណុល ។ មានការកើនឡើងចំនួនភេរវករវាយប្រហារនៅក្នុងរដ្ឋធានី មួយក្នុងនោះបានសំដៅទៅរកលោកសឺន-ង៉ុកថាញ់ ។[១៩] លោកថាញ់ដែលកិច្ចការនយោបាយចុងក្រោយរបស់​គាត់ហាមឃាត់សារពត៌មានរបស់សិរិមតៈ ដែលក្រោយ​មកទៀតត្រូវបង្ខំអោយលាលែង នឹងត្រឡប់ទៅជានិរទេសទៅវៀតណាមខាងត្បូង និងត្រូវបានជំនួសមកវិញដោយអ្នកឆ្វេងនិយមកណ្ដាល លោក ហង្ស-ធន់ហាក់ ។ កាលណោះរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដែលកំពុងតែចុះខ្សោយដោយការវាយជិតៗ កងកម្លាំងវៀតណាមខាងជើង ដែលបានបន្តយ៉ាងប្រញាប់ប្រញាល់ដែលមានការប្រយុទ្ធជាច្រើនប្រឆាំង នឹងកងទ័ពជាតិខ្មែរ ដូចនៅក្នុងប្រតិបត្តិការចេនឡា១ និង២ បន្តិចម្ដងៗ និងបានបកត្រឡប់មកក្នុងព្រំដែនកម្ពុជាយ៉ាងយឺតៗ ដែលបន្សល់ទុកនៅអោយមានការដឹកនាំពស្តុភារសំខាន់ និងឧបត្ថម្ភដល់នាយទាហាន ។ កន្លែងរបស់ពួកគេត្រូវបានកាន់កាប់​ដោយកងកម្លាំងកុម្មុយនិស្តកម្ពុជាក្នុងស្រុក​នៃកងទ័ពរំដោះជាតិប្រជាជនកម្ពុជា (CPNLAF) ដែលត្រូវបានកើនឡើងយ៉ាងខ្លាំងក្លា នៅពេលព្រះសីហនុបានផ្ដល់ការគាំទ្ររបស់ទ្រង់ដល់កុបកម្ម ពួកខ្មែរតាមជនបទដែលនៅតែមានការគាំទ្រព្រះសីហនុយ៉ាងលើសលុប ។
  24. ១៩៧៣ នៅពេលដែលសង្គ្រាមស៊ីវិលកំពុងឆាបឆេះលោកហង្ស ធុនហាក់ បានព្យាយាមទាក់ទងជាមួយនឹងសម្ដេចព្រះនរោត្តម សីហនុ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ហើយក៏បានទាក់ទងជាមួយនឹងពួកខ្មែរក្រហមតាមរយៈ លោកហ៊ូ យន់ ផងដែរ ។ គាត់ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ក្រោយពេលដែលគាត់ព្យាយាមការពារម្ចាស់ក្សត្រិយានី កុសុមៈ និងដង្ហែទ្រង់ទៅកាន់ក្រុងប៉េកាំង នៅឆ្នាំ១៩៧៣ ។
  25. ១៩៧៣ មកដល់ត្រង់ណេះ យើងដូចជាសប្បាយចិត្ដ ត្បិតបានឃើញអស់លោកវរជន១៨មិនា បានរួបរួមគ្នាឡើងវិញដូច​ប្រា​ថ្នា​។ ប៉ុន្ដែ​នឹក​ឆ្ងល់​ត្រង់​ណេះ​បន្ដិច គឺ​ថ្ងៃ​ទី២ ឧសភា​១៩៧៣ គណរដ្ឋមន្រ្ដីលោកហង្ស ធុនហាក់បានលាលែង ហើយថ្ងៃ ទី១៦ ឧសភា ១៩៧៣ លោក​អ៊ិន​តាំ​ដែល​ជា​សមា​ជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ន​យោបាយ​នោះ ស្រាប់តែសំរុតខ្លួនចុះមករៀបចំគណរដ្ឋមន្រ្ដី បន្ដពីលោក ហង្ស ធុន​ហាក់ ហើយ​ចំពោះ​រឿង​នេះ​ខ្ញុំ​សូម​រំលឹក​ឡើង​វិញ​បន្ដិច​ថា គណរដ្ឋមន្រ្ដីស្រុកខ្មែរ យើងដូចជាផ្លាស់ប្ដូរញឹកញាប់ពេក រកតែនិងទទួលខុសត្រូវ​ចំពោះ​ប្រវត្ដិ​សាស្រ្ដ​អោយ​បាន​ជាក់​ច្បាស់​ប្រាកដ​ប្រជា​ពុំ​ទាន់​។ គិតមើលចុះតាមដែលខ្ញុមកត់ត្រា ពីខែកុម្ភៈ ១៩៤៨ ដល់ខែមិនា ១៩៧០ យើង​មាន​គណ​រដ្ឋ​មន្រ្ដី​៤៥​លើក​ដែល​ក្នុង​នោះ​មាន​គណ​រដ្ឋ​មន្រ្ដី​គណបក្ស​២០​លើក គណរដ្ឋមន្រ្ដីសង្គមរាស្រ្ដនិយម ២៥លើក។ ហើយនាយក​រដ្ឋ​មន្រ្ដី​ឃើញ តែ​​មនុស្ស​ដ​ដែល​ៗ ច្រើន​លើក​ដូច​ជា​ញ៉ាម​ញៀន​តែ​ឋានៈ​នេះយ៉ាងម៉េចមិនដឹង តែការមិនឃើញចំរើនទៅមុខសោះ ផ្លាស់​ចុះ​ផ្លាស់​ឡើង​មនុស្ស​ដដែល​ៗ​ដើរ​ជ្រុំ​ជើង​លើ​ដាន​ចាស់​ដដែល​ៗ មិន​ឃើញឈានទៅមុខសោះ តាំងពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៧០ មានឈ្មោះមនុស្សដែល​មាន​វាសនា​ធ្វើ​នា​យក​រដ្ឋ​មន្រ្ដី​១៧​នាក់ ដូច​ជា​សីហនុ ១៥​លើក​ម្នាក់​ឯង សម្ដេច​ប៉ែន នុត ១៥​លើក​ម្នាក់​ឯង​។ អ៊ុម ឈៀងស៊ុន និង នរោត្ដម​កន្តុល ៣​លើក​ម្នាក់​ៗ​។​ហើយ​កាល​នីតិ​កាល​ទី១ នៃ​សភា​ជាតិ​នោះ នាយករដ្ឋមន្រ្ដីមានឈ្មោះលោក ឈាន វ៉ម ប៉ែន នុត យ៉ែម សំបូរ អៀវ កើស។ នីតិ​កាល​ទី២ មាន​លោក ហ៊ុយ កន្ធុល ឃើញ​ថា វរ​ជន​ខ្មែរ​ទាំង​នោះ លាយ​ចំរុះ​គ្នាទាំងអ្នកល្មោភអំណាច អញនិយម កៅអីនិយម ផ្ដាច់ការ​និយម ព្រម​ទាំង​ជាតិ​និ​យម​ខ្លះ​ផង​។ ការ​ផ្លាស់​ប្ដូរ​ហើយ​វិល​ទៅ​វិល​មក ធ្លាក់ទៅលើតែបុគ្គលម្នាក់ៗ និងពួកក្រុមម្នាក់ៗនេះហើយដែលទុក ដូច​ជា​ទំលាប់​ម្យ៉ាង​របស់​អ្នក​កាន់​អំណាច​ស្រុក​ខ្មែរ ហើយ​ដែល​គេ​ប្រកាន់ថាជាទំលាប់«ល្អ»របស់គេថែមទៅទៀត។ ហើយមកដល់ត្រង់​ណេះ​ខ្ញុំ​សូម​បញ្ចប់​កំនត់​របស់​ខ្ញុំ​ពេល​នេះ​ចុះ តែ​សូម​អោយ​អស់​លោក​អ្នក​មាន​ពិចារណា​ឡើងវិញ តាំងពីក្រោយព្រឹត្ដិការណ៍ ១៨មិនា១៩៧០ រហូត​មក​ដល់​នេះ តើ​យើង​បំ​ផ្លាញ​ពេល​អោយ​ខូច​ទទេ​ៗ​ទៅ​ប៉ុណ្ណា​? យើងប្រឈ្លោះគ្នា ប្រខាំគ្នា គ្មានមេគ្មានកោយ អស់ពេលប៉ុន្មាន? តើ​យើង​អាច​នឹង​រិះ​គន់​ការ​បែក​បាក់​ដ៏​អាស្រូវ​នេះ​បាន​ដែរ​ទេ​?.
  26. ១៩៧៥ លោកហង្ស ធុនហាក់ ត្រូវពួកខ្មែរក្រហម សម្លាប់នៅថ្ងៃទី១៨ មេសា ១៩៧៥ ក្រោយបដិសេធមិនព្រមរត់ចេញទៅក្រៅប្រទេស ។ ទោះជាយ៉ាងណាក្តីភរិយា និងកូនស្រីរបស់គាត់ត្រូវបានជម្លៀសទៅប្រទេសបារាំង ។
  27. ១៩៧៥ ការដេញពួកទូតរុស្ស៊ីចេញនៅខែមេសា ១៩៧៥ សុទ្ធតែជាការណ៍តូចៗ ដែលធ្វើឲ្យអ្នកខ្លះស្មាន រហូតដល់ថាប្រជាជនខ្មែរ បានត្រូវចិនយកទៅធ្វើការពិសោធន៍ “សង្គមថ្មី” មួយ។ សេចក្តីឧបមាទាំងនេះ, ដែលមកពីការរវើរវាយរករឿងអស្ចារ្យដើម្បីឧស្សាហកម្មលក់ពត៌មាន, បានត្រូវបញ្ចេញមកដោយរហ័សពេក។ 



ស្នាដៃរបស់លោក ហង្ស ធុនហាក់ រួមមាន ៖

-រឿង«ថ្មរាំ» ល្ខោនឆ្នាំ១៩៥៤ ,រឿងកញ្ញាចរិយា (ល្ខោន) , រឿង«ពិសោធន៍ស្នេហា»(ល្ខោនឆ្នាំ១៩៦៤) , រឿង«ចោលសំបុកឥតមេបា»(ល្ខោន១៩៦៥) , រឿង«ព្រះអាទិត្យរះហើយ» (ល្ខោន១៩៦៦) , រឿង«ចិញ្ចៀនបញ្ចាំចិត្ត»(ល្ខោន១៩៦៩) , រឿង«បងពុកឲ្យហៅ» (ភាពយន្ត១៩៦៦) , រឿង«វាសនាឬការកសាង»(ភាពយន្ត១៩៦៦) ,រឿង«រាត្រីនិម្មិតនៃវស្សានរដូវ» (ប្រលោមលោកបកប្រែ១៩៦៨និពន្ធដោយWilliam Shakespeare) ,រឿង «អម្ចាស់(Le Cid)»(ប្រលោមលោកបកប្រែ ១៩៦៩ និពន្ធដោយPierre Corneille) ,រឿង ប៉ូលវីហ្សានី (ប្រលោមលោកបកប្រែ និពន្ធដោយJacques-Henri Bernardin de Saint-Pierre) និងរឿង«រ៉ូមីអូ និងស៊ូលីយែត»(Romeo ប្រលោមលោកបកប្រែ១៩៧១ និពន្ធដោយ William ShakespeareAdvertisements) ៕

No comments:

Post a Comment