Tuesday, July 14, 2026

សម័យកាល មហា អង្គរ ៨០២- ១៤៣១

កម្រងប្រវត្តិសាស្រ្ត ខ្មែរ រៀបរៀង ឌីជីថល ដោយ លោក បឿន ចាន់ប៊ន- បរិញ្ញាប័ត្រ អក្សរសាស្រ្ត មនុស្សសាស្រ្ត Bachelor of Humanitarianism and Social Science ឯកទេស ភូមិសាស្រ្ត Geography Science  និង អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ Master of Business Administration 

  1. សម័យកាល មុន នគរភ្នំ 👉 👉 👉
  2. សម័យកាល អាណាចក្រភ្នំ នគរភ្នំ 👉 👉 👉
  3. សម័យកាល ចេនឡា 👉 👉 👉
  4. សម័យកាល មហាអង្គរ 👉 👉 👉
  5. សម័យកាល ចតុមុខ 👉 👉 👉
  6. សម័យកាល លង្វែក 👉 👉 👉
  7. សម័យកាល ឧត្តុង 👉 👉 👉
  8. សម័យកាល ភ្នំពេញ- បច្ចុប្បន្ន 👉 👉 👉
សម័យកាល មហា អង្គរ ៨០២- ១៤៣១
ផែនទីភូមិសាស្រ្តនយោបាយ បណ្តារដ្ឋ ទឹកដី ជុំវិញ ចក្រភពខ្មែរ ឆ្នាំ ៨០២-- រដ្ឋចំនួន ០៤ មិនមែនជា រដ្ឋថៃ និង មិនមែនជា រដ្ឋសៀម តែជា (១) រដ្ឋមនហិរបញ្ជ័យ (២) រដ្ឋមនស្រីល្វោ (៣) ចក្រភពស្រីវិជ័យ និង (៤) រដ្ឋទង់ព្រលឹង របស់ ឥណ្ឌា ។
ផែនទី បណ្តាជនជាតិ ជុំវិញ ចក្រភពខ្មែរឆ្នាំ ៨០២ នៃ គ្រឹស្តិសករាជ
Prompts: With your very important record information of the Dvaravati Kingdom, please make an image map with scale of 900 px X 1200 px.without frame with scale 900px X 1200 px, with the following data (1) Key Dvaravati City-States & Sites (2) Chronological Timeline (6th - 11th Century) by address labels,detailed Geography,Political Activity and Maritime Trade.The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top " ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រទ្វារវត្តី សតវត្សទី៦-១១ The Title of English is "Geo-Politic of the Dvaravati Kingdom 6th–11th century
ផែនទី អាណាចក្រទ្វារវត្តី មន និង វិសាលភាពព្រំដែន ដែលគ្មាន សៀម គ្មាន ថៃ 
Prompts: With your very important record information of the Mon Kingdom, please make an image map with scale of 900 px X 1200 px.without frame with scale 900px X 1200 px, with the following data 1. The Dvaravati Period (6th to 11th Century) 2. The Hariphunchai Kingdom (7th to 13th Century) 3. The Thaton Kingdom (9th to 11th Century) 4. The Hanthawaddy Kingdom (1287 to 1539) 5. Restored Hanthawaddy Kingdom (1740 to 1757) 6. Destionation migration path from China to Myanmar and further to Malay Penisular by addressing labels, detailed Geography, their kings or ruler timeline and route and maritime trade.The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top " ផែនទីភូមិសាស្រ្តនយោបាយ ដើមកំណើតអាណាចក្រមន The Title of English is "Geo-Politic of the MON Kingdom 6th–11th century
ផែនទីភូមិសាស្រ្តនយោបាយ ដើមកំណើតអាណាចក្រមន 
បណ្តាសម័យកាល នៃ ព្រះរាជាណាចក្រខ្មែរ


សម័យកាល មហា អង្គរ ៨០២- ១៤៣១
ទំព័រនេះ ខ្ញូំសូមធ្វើការសង្ខបដូចតទៅ៖ ជ័យវរ្ម័នទី ១ បង្រួបបង្រួម ចេនឡាទឹក និង ចេនឡាគោក ។ជ័យវរ្ម័នទី ២ រំដោះជាតិ អាណាចក្រខែ្មរ ចេញពី អាណានិគម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី។ ជ័យវរ្ម័នទី ៣ រក្សាសន្តិភាព រក្សាទឹកដីក្នុងនគរ ។ ជ័យវរ្ម័នទី ៤ រំដោះជាតិចេញពី អាណានិគមចាម (ចម្បារ) ។ ជ័យវរ្ម័នទី ៥ រំដោះជាតិចេញពី អំណាចពួក សៀម ថៃ គឺភៀសខ្លួនពី តំបន់គ្រប់គ្រងពួក សៀម ចូលមក បន្ទាយស្រី កោះកេរ្តិ។ ជ័យវរ្ម័នទី ៦ ភៀសខ្លួន ពីសៀម ដូចស្តេច ជ័យវរ្ម័នទី ៥ ដែរ។ ជ័យវរ្ម័នទី ៧ រំដោះជាតិចេញពី អាណានិគម ចម្បារ និង លើកទ័ពចូលគ្របគ្រងនគរចម្បារ បន្ទាប់ ដកទ័ពជាង ១ លាននាក់ថយមកវិញ ដោយសារ ចម្បារ សហការណ៍ជាមួយទ័ព ម៉ុងហ្គោលី។ ចៅ ពញ្ញាយ៉ាត ដករាជធានី ពី អង្គរវត្តមក ភ្នំពេញ ព្រោះ ទ៏ពសៀម ថៃ​មានកម្លាំងឈ្លានពានកម្ពុជា។

Prompts: By looking at this given map,  please OVERLAY all text labels and make an new image map without frame with scale 900px X 1200 px. The image map address land level or mountain icon symbol,  water navigation or river stream network, precise maritime trade ports along the coast, to drawing labelling text of earch states or kingdom if space not available. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version" ផែនទីភូមិសាស្រ្តនយោបាយ បណ្តាជនជាតិ សម័យមហានគរ The Title of English is "Geo-Politic of Map of the Khmer Empire.
ផែនទីភូមិសាស្រ្តនយោបាយ បណ្តាជនជាតិ សម័យមហានគរ 
រាជវង្សខ្មែរសម័យមហាអង្គរ




ព្រះរាជាសម័យចក្រភពអង្គរ

* សមយអង្គរ(៨០២ -១៤៣១ គស)
1. ជ័យវរ្ម័នទី២ (៨០២- ៨៥០)   💋
2. ជ័យវរ្ម័នទី៣(៨៥០- ៨៧៧)  💋
3. អិន្រ្ទវរ្ម័នទី១(៨៧៧ -៨៨៩)
4. យសោវរ្ម័នទី១(៨៨៩- ៩០០)
5. ហសវរ្ម័នទី១(៩០០- ៩២៥)
6. អីសានវរ្ម័ន២(៩២៥ -៩២៨)
7. ជ័យវរ្ម័នទី៤(៩២៨- ៩៤១) 💋
8. សហវរ្ម័នទី២(៩៤១ -៩៤៥)
9. រាជេន្រ្ទវរ្ម័នទី២(៩៤៥ -៩៦៨)
10. ជ័យវរ្ម័នទី៥ (៩៦៨ -១០០១) 💋
11. ឧទយាទិត្យវរ្ម័នទី១(១០០២)
12. ជ័យវីរវរ្ម័ន (១០០២- ១០០៦)
13. សុរិយាវរ្ម័នទី១(១០០៦- ១០៥០)
14. ឧទយាទិត្យវរ្ម័នទី២(១០៥០- ១០៦៦)
15. ហសវរ្ម័នទី៣(១០៦៦- ១០៨០)
16. នរិន្រ្ទវរ្ម័ន(១០៨០- ១១១៣)
17. ជ័យវរ្ម័នទី៦ (១០៨០- ១១០៧) 💋
18. ធរណិន្រ្ទវរ្ម័នទី១(១១០៧- ១១១៣)
19. សុរិយវរ្ម័នទី២(១១១៣- ១១៥០)
20. ធរណិន្រ្ទវរ្ម័នទី២(១១៥០ -១១៥៦)
21. យសោវរ្ម័នទី២(១១៥៦- ១១៦៥)
22. Tribhuvanidyavarman(1165 -1177)
23. ការឈ្លានពានរបស់ចាម(១១៧៧ -១១៨១)
24. ជ័យវរ្ម័ន ទី៧ (១១៨១- ១២១៨) 💋
25. អិន្រ្ទវរ្ម័នទី២(១២១៨- ១២៤៣)
26. ជ័យវរ្ម័នទី៨េ (១២៤៣- ១២៩៥) បដិវត្តិសាសនា
27. អិន្រ្ទវរ្ម័នទី៣(១៣៩៥ -១៣០៧)
28. ស្រីជ័យវរ្ម័ន(១៣០៧ -១៣២៧)
29. ជ័យវរ្ម័នទី៩(១៣២៧- ១៣៣៦)
30. ត្រសក់ផ្អែម(១៣៣៦ -១៣៤០)
31. និព្វានបទ(១៣៤០ -១៣៤៦)
32. លំពង្សរាជា(១៣៤៦ -១៣៥១)
33. សុរិយាវង្ស(១៣៥១- ១៣៦៣)
34. បរមរាជាទី១(១៣៦៣- ១៣៧៣)
35. ធម្មាសោក(១៣៧៣ -១៣៩៣)
36. បរមរាជាទី២(១៣៩៣ -១៤៦៣)
                បរមរាជាទី១ ឬ ពញ្ញាយ៉ាត ១៣៨៥-១៤៣២ ចាកចេញក្រុងអង្គរ





កាលប្រវត្តិនៃស្តេច ជ័យវរន្ម មានដូចតទៅ
  1. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរចម្បារ
  2. ជ័យវរ្ម័នទី  (អង់គ្លេស: Jayavarman VI) (Kh-Pronoun: Jeyvaraman VI) (ប្រ.ស|គ.ស ០០០-១១០៧) រជ្ជកាលគ្រងរាជ (គ.ស ១០៨០-១១០៧) អង្គរវត្ត រត់ភៀសខ្លួនចេញពី នគរ សៀម
  3. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman V) (សំស្ក្រឹត: Jayavarman V) (ប្រ.ស|គ.ស ០០០-១០០១) រជ្ជកាលគ្រងរាជ (គ.ស ៩៦៨-១០០១) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ៩៦៨ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេងវ្រះកម្រតេងអញ ឝ្រីជយវម៌្មទេវ" បន្ទាយស្រី ខេត្ត សៀមរាប
  4. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ "រាជធានី​កោះកេរ្តិ៍​" ស្រុក គូលេន ព្រះវិហារ
  5. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman III) (សំស្ក្រឹត: Jayavarman III) (ប្រ.ស|គ.ស ៨១២-៨៧៧) រជ្ជកាលគ្រងរាជ (គ.ស ៨៣៥-៨៧៧) មិនមានកំណត់ត្រារៀបអភិសេក និង មិនមានកំណត់ត្រាអំពីបុត្រស្នងរាជ្យឡើយ ។ ក្រោយទទួលរាជសម្បត្តិគ្រងរាជទ្រង់មានព្រះបរមនាមថា "វ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ ព្រះស្រីជ័យវរ្ម័នទេវៈ" ដែលមានរាជធានីឈ្មោះ "ហៈរិហៈរាល័យ" (Kh-pronoun: Hariharealay) & (Foreingners text: Hariharālaya) នៅ តំបន់រលួស ខេត្តសៀមរាប ។
  6. ជ័យវរ្ម័នទី  (អង់គ្លេស: Jeyvaraman II) (សំស្ក្រឹត: Jayavarman II) (ប្រ.ស|គ.ស ៧៧០-៨៥០) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៣៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស សៃលេន្ត្រៈ ដែលមកពីកោះជ្វា (អង់គ្លេស: Java) នៃប្រទេស ឥណ្ឌូណេស៊ី បច្ចុប្បន្ន ។ ហើយព្រះអង្គបានធ្វើលទ្ធិ ព្រះសិវៈនិយម ដែលតាំងខ្លួនជាស្ដេចចក្រ នៃភាសា សំស្ក្រឹត វ្រះបាទធូលិជេង វ្រះកម្រតេងអញ ឝ្រិ ជយវម៌្មកេរស្វរៈ ប្រែជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទដែនដីខាងជើង ព្រះកម្រតែងអញ គឺ ជ័យវរ្ម័នទេវរាជ។ ដែលព្រះអង្គបានប្រកាសឯករាជពីពួកជ្វា និង តាំងខ្លួនជាស្ដេចចក្រ នៃ អាណាចក្រកម្ពុជៈទេស ឆ្នាំ៨០២ នៃ គ.ស ។ ភ្នំគូលេន ខេត្ត សៀមរាប
  7. ព្រះបាទ ជ័យវរ្ម័នទី  (ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស ( តំបន់ ចេនឡាទឹក និង ចេនឡា គោគ )
ជ័យវរ្ម័នទី២៖ព្រះបាទ ជ័យវរ្ម័នទី២ (ប្រសូតនៅ. គ.ស ៧៧០-៨៥៤) រជ្ជកាលគ្រងរាជ (គ.ស ៨០២-៨៥០) ចក្រភពកម្វុជទេស ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំអស់រយៈពេលជាងប្រាំមួយរយឆ្នាំ។ ក្រោយទទួលរាជសម្បត្តិទ្រង់មានព្រះបរមនាមថា វ្រះបាទធូលិជេង វ្រះ កម្រតេង អញ ឝ្រិ ជ័យវរ្ម័នកេរស្វរៈ ជាភាសាខ្មែរបច្ចុប្បន្ន ព្រះបាទធុលីខាងជើង កម្រតែង អញ ស្រីជ័យវរ្ម័នទេវរាជ។ មុនពេល ជ័យ វរ្ម័នទី២បានកាន់អំណាច ធ្លាប់មានការប្រយុទ្ធគ្នាជាច្រើនក្នុងចំណោមអតីតស្ដេចត្រាញ់ក្នុងតំបន់ ដែលជាអ្នកបានត្រួតត្រាលើទឹកដីកម្វុជក្នុងភូមិភាគផ្សេងៗ។ ប្រទេសនេះកាលណោះមិនទាន់ ត្រូវបានបង្រួបបង្រួមក្រោមព្រះមហាក្សត្រតែមួយអង្គនោះឡើយ ។

ការរំដោះប្រទេសពីពួកចាម នៃ អាណាចក្រចាម្ប៉ា
ព្រះបាទ ជ័យវរ្ម័នទី២ ព្រះអង្គជាប់រាជវង្សបុស្ករាក្ស ព្រះអង្គគង់នៅ “ក្រុងឝម្ភុបុរៈ” ក្រោយមកក្នងឆ្នាំ ៧៩០ នៃ គ.ស ពួកចម្ប៉ាបានលើកទ័ពវាយយកក្រុង “ក្រុងឥន្ទ្របុរៈ” ។ ព្រះបាទ ជ័យវរ្ម័នទី២ ទ្រង់បានភៀសព្រះកាយទៅ “ឝម្ភុបុរៈ” ក្នុងខេត្តក្រចេះ ។ ក្រោយមកក្នុងឆ្នាំ ៨០០ នៃ គ.ស ទ្រង់បានលើកទ័ពទៅបណ្ដេញពួកចាម្ប៉ាឲចេញពីកម្ពុជទេស នៃ “អាណាចក្រចេនឡាទឹក” ហើយទ្រង់បានលើកទ័ពទៅវាយយក (អាណាចក្រចេនឡាដីគោក) ក្នុងឆ្នាំ ៨០២ នៃ គ.ស ដោយយកនៅ ព្រះកែវមរកត មកវិញផង ហើយបានផ្លាស់រាជធានី មកតំបន់ភ្នំគូលេន ដោយរាជធានីមានឈ្មោះថា “មហិន្ទ្របរព័ត” ដោយបានសាងនៅទីសក្ការៈបូជា ជាច្រើន ដូចជា ប្រាសាទអកយំ (សីវៈលិង្គ ១០០០) និង ធ្វើពិធីទេវរាជ នៃការឡើងគ្រងរាជជាស្ដេចផែនដី នៃ អាណាចក្រខ្មែរ ក្រោយមកនៅឆ្នាំ ៨១៧ នៃ គ.ស ទើបទ្រង់ផ្លាសប្ដូរមកគោរពនៅ ព្រះពុទ្ធសាសនាវិញ ដោយបានសាងនៅទីសក្ការៈបូជា ដូចជា អារាមចិន និង រូបព្រះពុទ្ធបដិមាយ៉ាងធំនៅកំពូលភ្នំគូលេន ដែលពលរដ្ឋខ្មែរបច្ចុប្បន្ន ហៅថា (ព្រះធំភ្នំគូលេន) ហើយក្រោយមកទ្រង់បានផ្លាសប្ដូររាជធានី ចុងក្រោយមក(ហរិហរាល័យ)ហើយបានសាងរាជធានីឈ្មោះថា “អមរេន្ទ្របុរៈ” នៅតំបន់ប្រាសាទកំពង់ក្ដីក្នុង ខេត្តសៀមរាបបច្ចុប្បន្ន ហើយទ្រង់បានសាងប្រាសាទ បូជាចំពោះ ព្រះពុទ្ធសាសនា ដែលមានឈ្មោះថា “ប្រាសាទព្រះកែវ” 

បុព្វហេតុសង្គ្រាមខ្មែរ និង ចាម្ប៉ា

ដោយទឹកដីខ្លួនចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាង លិចមានជញ្ជាំងជួរភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃ មិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះក្រោម ឬឡើងទៅលើឡើយ។ ពីសតវត្សទី១៤ នៃគ.ស. បានពង្រឹងកំលាំងទាំងអស់វាយប្រហារដណ្ដើមយកខេត្ដតុងកឹង ដែលសង្គ្រាមនេះ ហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពីឥន្រ្ទបុរៈ ចុះមកតាំងទីលំនៅឯប៉ាន់ដុរ៉ាង(២)។ បន្ទាប់មករាជធានីចាមត្រូវលើកមកនៅ កាវធារ៉ា។

មិនតែប៉ុណ្ណោះ ជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វា(ចោរសមុទ្រ) លើកទ័ពតាមទូកសំពៅ ចូលមកលុក លុយវាយប្រហារកាប់សំលាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ.ស. ៧៦៥ ទៅគ.ស.៧៧៧។ 

កងទ័ពចិនដែលត្រួតត្រានៅតុងកឹង ក៏ធ្លាប់បានវាយកំទេចចំប៉ាដាក់ជានគរចំនុះដែរ។ បន្ទាប់មក ក្នុងគ.ស.១០៤៥ កងទ័ពយួនបានយកជ័យជំនះលើទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្រ្ទបុរៈ ហើយលួចប្លន់យកអស់ភោគផលទ្រព្យសម្បត្ដិធនធានរបស់ចាម។ ក្នុងគ.ស.១០៦១ ទឹកដីខេត្ដបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដីយួន។ គឺស្ថានភាពដូច្នេះហើយ ដែលនគរចំប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទឹកដីចុះមកក្រោម ឬខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតំរង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណជាការវាយប្រហារ ឬជាសង្រ្គាមទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរ វាយប្រហារដេញសំលាប់កំទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត អោយរស់នៅលើទឹកដីខ្មែរ ដើម្បីបំរើនយោបាយ និងផលប្រយោជន៍ខ្មែរ។

ប៉ុន្ដែចូលមកដល់គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានស្ដេចចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចំប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេង ចូលមកវាយប្រហារនគរខ្មែរ តែកងទ័ពចាមត្រូវបរាជ័យ បាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ វិបត្ដិរវាងខ្មែរ និងចាម ក៏ចេះតែរីកធំឡើងជាលំដាប់ តាមកាលវេលា។

ពេលអាណាចក្រខ្មែរខ្លាំង(៨០២) តើប្រជាជាតិជិតខាងមានសភាពបែបណា?
 October 19, 2017 Business
តាមការស្រាវជ្រាវរបស់ អាដឺម៉ា ឡឺក្លែរ ជាអគ្គទេសាៅភិបាលឥណ្ឌូចិនប្រចាំនៅកម្ពុជា ហើយស្នាដៃនេះ លោកបានប្រើពេល​ជាង​២០ឆ្នាំ​​បានរៀបរាប់ថាកម្ពុជាបានក្លាយជាប្រទេសមហាអំណាចតាំងតែពីឆ្នាំ៨០២នៃគស នរគនានានៅជុំវិញអាណាចក្រខ្មែរ មានស្ថានភាពទន់ខ្សោយណាស់។

នៅ​ចន្លោះ​សតវត្សរ៍​ទី៩ ដល់​ពាក់កណ្តាល​សតវត្សរ៍​ទី១៥ នៃ​គ.ស អាណាចក្រ​ខ្មែរ គឺ​ជា​មហាអំណាច​​នៅ​ក្នុង​តំបន់​​អាស៊ី​អាគ្នេយ៍ ដោយ​កាន់កាប់​ទឹកដី​យ៉ាងធំ គ្របដណ្តប់​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ថៃ ឡាវ និង​ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម​បច្ចុប្បន្ន។

ចម្ប៉ា

នៅ​ខាង​កើត​​អាណាចក្រ​ខ្មែរ គេឃើញ​មានពួក​ចាម នៅ​នគរ​ចម្ប៉ា។​ ពួកចាម​​មាន​ដើមកំណើត​មក​ពី​ម៉ាឡេស៊ី (មក​ពី​កោះ​ស៊ូម៉ាត្រា ឬ​ជ្វា) ហើយ​​បាន​មក​តាំង​ទីលំនៅ នៅ​តាម​បណ្តោយ​ឆ្នេរ​ប៉ែក​ខាង​កើត​ឥណ្ឌូចិន និង​បាន​បង្កើត​ទៅជា​រដ្ឋ​មួយឡើង នៅ​ចន្លោះ​សតវត្សរ៍​ទី២ ទៅ​សតវត្សរ៍​ទី១ មុន​គ.ស។ នគរ​ចម្ប៉ា​បាន​ចាប់កំណើត​មុន​នគរភ្នំ ឬ​ហ៊្វូណន​ទៅទៀត ក៏ប៉ុន្តែ គិត​ចាប់​ពី​សតវត្សរ៍​ទី៣មក នគរ​ចម្ប៉ា​មាន​ការរីកចម្រើន​ខ្សោយ​ជាង​នគរ​ហ៊្វូណន ជាពិសេស ខាង​បច្ចេកទេស​ក្នុងការ​ធ្វើ​សឹកសង្រ្គាម។ នគរចម្ប៉ា និង​នគរ​ខ្មែរ គឺ​ជា​គូប្រជែង​នឹង​គ្នាយ៉ាងខ្លាំង ហើយ​តែងតែ​ធ្វើ​សង្រ្គាម​នឹង​គ្នា​ជារឿយៗ។ ក៏ប៉ុន្តែ សង្រ្គាម​ធំជាងគេ ដែល​កំណត់​ជោគវាសនា និង​កែប្រែ​ប្រវត្តិសាស្រ្ត​របស់​ពួកចាម គឺ​សង្រ្គាម​ទល់នឹង​ នគរ​អាណ្ណាម ឬ​ដាយវៀត។ ហើយចម្ប៉ាក្លាយ​ជាមហា​មិត្ត​របស់​កម្ពុជា រហូតដល់សាងសង់វិមានរបស់ពួកចម្ប៉ានៅក្នុងព្រះបរមរាជរាំងខ្មែរទៀតផង។

ថៃ ឬ​សៀម

នៅ​ក្នុង​សិលាចារឹក គេ​ឃើញ​មាន​ការកត់​ត្រា​ពី​វត្តមាន​របស់​ពួកថៃ ឬ​សៀម នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ប្រហែល​ជា​ចាប់​ពី​សតវត្សរ៍​ទី១២​មក។ ពួកថៃ ឬ​សៀម កាល​ពី​មុន​រស់​នៅ​ក្នុង​ខេត្ត​យូណាន​ប្រទេស​ចិន ហើយ​បាន​ចាប់ផ្តើម​ធ្វើ​អន្តោប្រវេសន៍​ចាក់ចុះ​មក​ទិស​ខាង​ត្បូង បន្តិចម្តងៗ ចាប់តាំង​ពី​សតវត្សរ៍​ទី៩។

ពីដំបូង គេឃើញ​ពួកថៃ ឬសៀម​​បាន​ចុះ​មកតាំង​ទីលំនៅ នៅ​ភាគខាងជើង​ប្រទេស​លាវ​សព្វថ្ងៃ និង​នៅ​ឈៀងម៉ៃ។ ចំនួន​ពួកថៃ ឬសៀម​​នៅ​ប៉ែក​ខាង​ជើង​នៃ​តំបន់​អាស៊ីអាគ្នេយ៍​មាន​កាន់តែ​ច្រើន​ឡើងៗ ហើយ​ពួកគេ​ក៏​បាន​បង្កើត​ទៅ​ជា​នគរ​តូចៗ​មួយចំនួន ដូចជា សុខោទ័យ ឆៀងសែន ឈៀងម៉ែ ​ស្រែមួយលាន និង​អយុធ្យា។​ ក៏ប៉ុន្តែ ពី​ដំបូង ​នគរ​ទាំងអស់​នេះ​ជា​នគរ​ទន់ខ្សោយ ហើយ​ស្ថិត​នៅ​ក្រោម​ការ​ឥទ្ធិពល​របស់​អាណាចក្រ​ខ្មែរ។

នៅពេល​ដែល​អាណាចក្រ​ខ្មែរ​ចាប់ផ្តើម​ធ្លាក់ចុះខ្សោយ នគរ​របស់​ពួកថៃ ឬ​សៀម​ ក៏​បាន​ពង្រឹង​ប្រទេស​របស់​ខ្លួន​បន្តិចម្តងៗ ឲ្យ​ទៅ​ជា​នគរ​ដែល​មាន​​​​អធិបតេយ្យ​ពេញលេញ ដោយ​ចាប់ផ្តើម​ពី​សុខោទ័យ នៅ​អំឡុង​សតវត្សរ៍​ទី១៣។ ​បន្ទាប់មកទៀត នៅសតវត្សរ៍​ទី១៤ ក្រោយ​ពី​ស្តេច​រាមកំហែង​ចូល​ទិវង្គត ​សុខោទ័យ​ត្រូវ​ធ្លាក់​ដុនដាប ហើយ​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​នគរ​សៀម​មួយទៀត គឺ​នគរ​​​អយុធ្យា។ គឺ​​អយុធ្យា​នេះ​ហើយ ដែល​បាន​ពង្រីក​អំណាច​នគរ​សៀម ហើយ​​ជា​គូប្រជែង​ដ៏ធំ​បំផុត​របស់​អាណាចក្រ​ខ្មែរ នៅ​ចុងសម័យ​អង្គរ។

អាណ្ណាម

នគរ​អាណ្ណាម​ស្ថិត​នៅ​ខាង​ជើង​នគរ​ចម្ប៉ា ក៏ប៉ុន្តែ ចាប់​ពី​សតវត្សរ៍​ទី១​មុន​គ.ស រហូត​ទៅដល់​ ​សតវត្សរ៍​ទី១០គ.ស (ក្នុងរយៈពេល​ប្រមាណជា​១ពាន់​ឆ្នាំ) អាណ្ណាម​​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ចិន ពោលគឺ គឺ​គ្រាន់តែ​ជាអាណា​​ខេត្តមួយ​ប៉ុណ្ណោះ​របស់​ចិន។ ពេលខ្លះ ចិន​បាន​ហៅ​អាណ្ណាម​នេះ​ថា “ណាមវៀត”។

ស្រមពេលដែលខ្មែរបានក្លាយជាមហាអំណាចនៅឆ្នាំ៨០២ នៅឆ្នាំ​៩៣៩ ពួក​​អាណ្ណាមទើបតែ​បាន​ទាម​ទារ​ឯករាជ្យ​ ទៅ​បង្កើត​ជានគរដាច់​ពី​ចិន ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ នគរ​ថ្មី​នេះ​នៅ​តែ​ត្រូវ​ធ្លាក់​ទៅ​ជា​​​នគរ​ចំណុះរបស់​ចិន​វិញ​ដដែល។ ចិន ដែល​ចាប់​ពី​ឆ្នាំ​៩៦០ ដល់​ឆ្នាំ​១២៧៩ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​សុង។

ក្នុងការ​ព្យាយាម​​រើបម្រះ​ពី​នឹម​អាណានិគម​របស់​ចិន ពួក​អាណ្ណាម​តែងតែ​បាន​ងើបឡើង​បះបោរ ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​ចិន​ជារឿយៗ។ ទៅ​ទិស​ខាង​ត្បូង​ឯណោះវិញ ​ពួក​អាណ្ណាម និង​ពួកចាមក៏​តែងតែ​ធ្វើ​សង្រ្គាម​​ឈ្លានពាន​គ្នា​ទៅវិញ​ទៅមក​​ឥតឈប់ដែរ ក៏ប៉ុន្តែ នៅ​ទីចុង​បំផុត គឺ​នគរ​ចម្ប៉ា ដែល​ត្រូវ​បរាជ័យ ដោយ​ត្រូវ​នគរ​អាណ្ណាម​ឈ្លាន​ពាន​​ចូល​កាន់កាប់​ទាំងស្រុង នៅឆ្នាំ​១៤៧១។ នគរ​ចម្ប៉ា​ត្រូវ​រលំ ហើយ​ពួកចាម ក៏​បាន​នាំគ្នា​រត់ខ្ចាត់ខ្ចាយ​ចេញ​ពី​នគរ ដោយ​ភាគ​ច្រើន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន នៅ​ក្នុង​អាណាចក្រ​ខ្មែរ ហើយ​ខ្លះ​ទៀត​រត់​ទៅ​ម៉ាឡាកា នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បច្ចុប្បន្ន។

លាវ
នៅ​ខាង​លិច​អាណាម និង​ខាង​ជើង​នគរ​ខ្មែរ មាន​ប្រជាជន​មួយទៀត គឺ​លាវ។ លាវ​ធ្លាប់​ជា​នគរ​ឯករាជ្យ​មួយ នៅ​ខាង​ជើង​នគរ​ហ៊្វូណន។ ក៏ប៉ុន្តែ បន្តិចម្តងៗ ប្រទេស​លាវ​ត្រូវ​ធ្លាក់​ទៅ​ក្រោម​​ការ​ត្រួតត្រា​របស់​ខ្មែរ ដោយ​ដំបូង​​ត្រឹម​ជា​នគរ​ចំណុះ ហើយ​បន្ទាប់​មកទៀត នៅ​ក្នុង​សម័យ​អង្គរ ដែនដី​នៃ​ប្រទេស​លាវ​​ត្រូវ​បាន​​អាណាចក្រ​ខ្មែរវាតទី​កាន់​កាប់​ទាំងស្រុង។ រហូតដល់​ចុងសតវត្សរ៍​ទី​១៤ ទើប​ប្រទេស​លាវ​ចាប់ផ្តើម​លេចរូបរាង​សាជាថ្មី​ឡើង​វិញ។ ក៏ប៉ុន្តែ លាវ​ស្ថិត​នៅ​ជា​ប្រទេស​ទន់ខ្សោយ ទទួលរង​នូវ​ការ​គំរាម​កំហែង​ជា​ប្រចាំ​ពី​សំណាក់​ប្រទេស​ជិតខាង។

ពួក​មន (នៅភូមា)

នៅ​ខាង​កើត​អាណាចក្រ​ខ្មែរ មាន​ប្រទេស​មួយ ​ដែល​ខ្មែរ​ហៅ​ថា “ស្រុកមន” ហើយ​ដែល​មាន​ទីតាំង​នៅ​ត្រង់​ប្រទេស​ភូមា​សព្វថ្ងៃ។ កាលពីមុន ស្រុកមន និង​ស្រុក​ខ្មែរ មាន​ព្រំប្រទល់​ជាប់គ្នា នៅ​ត្រង់​ម្តុំ​ព្រំប្រទល់​​ភូមា និង​ថៃ​បច្ចុប្បន្ន។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ នៅ​មិនទាន់​មាន​រូបរាង​នៅឡើយទេ នៅពេលនោះ។

ម៉ាឡេ

ប៉ែក​ខាង​សមុទ្រ​វិញ នៅ​ប៉ែក​​ខាង​ត្បូង​អាណាចក្រ​ខ្មែរ គេ​ឃើញ​មាន​​​អាណាចក្រ​​ដ៏ធំមួយ គឺ​អាណាចក្រ​ស្រីវិជ័យ (Srivijaya) ​របស់​ពួកម៉ាឡេ ដែល​មាន​ទីតាំង​នៅ​លើ​កោះស៊ូម៉ាត្រា ក៏ប៉ុន្តែ មាន​ដែនដី​​គ្របដណ្តប់​​រហូតទៅដល់ កោះជ្វា (Java) កោះ​បរណេអូ (Borneo) និង​ម៉ាឡាកា នៅ​ចុង​ខាង​ត្បូង​នៃ​ឧបទ្វីប​ម៉ាឡេ ពោលគឺ ពាសពេញ​ដែនដី​នៃ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ព្រុយណេ​​សព្វថ្ងៃ។ នៅ​អំឡុង​សតវត្សរ៍ទី១៣ អាណាចក្រ​ស្រីវិជ័យ​បាន​ធ្លាក់ចុះ​ទន់ខ្សោយ​រហូត​ត្រូវ​ធ្លាក់​ទៅជា​នគរ​ចំណុះ​ឲ្យ​អាណាចក្រ​ខ្មែរ ហើយ​ក្រោយ​មក​ទៀត​ ជា​នគរ​ចំណុះ​របស់​នគរ​សុខោទ័យ​របស់​សៀម។ នៅ​ដើមសតវត្សរ៍​ទី១៥ អាណាចក្រ​ស្រីវិជ័យ​ត្រូវ​ដួលរលំ ហើយ​បែក​ខ្ញែក​ទៅជា​នគរ​តូចៗ​ផ្សេងៗ​ពី​គ្នា៕ រក្សាសិទ្ធិដោយ Business Doctors

ផែនទីប្រវត្តិសាស្រ្ត
Prompts: By consulting to given date of the Khmer Empire Boundary line map, please allocates the city of Khmer king Jayavarman IV (928–942) and His Prasat Khna Temple ប្រាសាទខ្នារ ​ស្ថិត ជួរភ្នំដងរែក ព្រំដែន កម្ពុជា ថៃ ក្នុងខេត្ត ឧត្តរមានជ័យ ប្រាសាទបុរាណវ័យចំណាស់មួយសាងសង់នៅសតវត្សទី ១០ ក្នុង​រាជ្យ ព្រះបាទជ័យវរ្ម័នទី ៤។ ប្រាសាទខ្នារ នេះមានចម្លាក់ក្រឡោតទាបស្រស់ស្អាត រួម​ទាំង​រូបទេពជាច្រើននៅលើផ្ទាំងថ្មធម្មជាតិ។ នៅតាមផ្លូវទៅប្រាសាទមានការរៀបចំដោយមាន ​​ជណ្តើរ​ឡើងធ្វើ​អំពី​ឈើចំនួន1181កាំ ​បត់បែន​តាម​ចន្លោះ​ផ្ទាំង​ថ្ម​តូចធំ​ និងព័ទ្ធជុំដោយដើមឈើតូចធំបង្កើតបានជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់។ ប្រាសាទខ្នារ ជាប្រាសាទបុរាណខ្មែរនៅជួរភ្នំដងរែក។ ប្រាសាទនេះបច្ចុប្បន្នមិនមានសេសសល់រូបរាងនោះទេ។ ជ័យវរ្ម័នទី៤ (អង់គ្លេស: Jeyvaraman IV) (សំស្ក្រឹត: Jayavarman IV) (ប្រ.ស|គ.ស ០០០-៩៤២) រជ្ជកាលគ្រងរាជ (គ.ស ៩២៨-៩៤២) ព្រះបាទ ជ័យវរ្ម័នទី៤ ទ្រង់មានបុត្រា ២អង្គព្រះនាម ហស៌វរ្ម័នទី២ ជាបុត្រច្បង និង រាជេន្ទ្រវរ្ម័នទី២ ។ [១] [២] ក្នុងឆ្នាំ ៩២១ នៃគ.សករាជ ព្រះបាទ​ជ័យវរ្ម័នទី៤ បានភៀសព្រះកាយ ពីក្មួយរបស់ទ្រង់គឺព្រះបាទ ឥសានវរ្ម័នទី២ ទៅបោះបន្ទាយថ្មីមួយនៅភាគខាងជើងចម្ងាយពីទីក្រុង យសោធរៈបុរៈ ប្រមាណជាជាង ១០០ គីឡូម៉ែត្រ ក្នុងតំបន់ "ឆកគគី" ដើម្បីស្ថាបនាទីក្រុងថ្មីមួយឡើងឈ្មោះថា "រាជធានី​កោះកេរ្តិ៍​"  សព្វថ្ងៃ ស្ថិតនៅ ខេត្តព្រះវិហារ ដើម្បីយកទីនោះធ្វើមូលដ្ឋានរបស់ខ្លួន ក្នុងការដណ្ដើមរាជ្យពីព្រះបាទឥសានវរ្ម័នទី២ ។ Thus, drawing labels texts, the states boundary line of Siam, Laos, Vietnam, Champa at that time without frame with scale 900px X 1200 px, bilingual Titles and Labels, detailed Geography, Political Activity and Maritime Trade. The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version" ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល ព្រះបាទជ័យវរ្ម័នទី ៤ និង​ ការស្ថាបនាប្រាសាទខ្នារ​ ខេត្តឧត្តរមានជ័យ The Title of English is "Geo-Politic of Map of the Khmer Angkorian Empire during King Jayavarman IV (928–942)

ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល ព្រះបាទជ័យវរ្ម័នទី ៤ និង​ ការស្ថាបនាប្រាសាទខ្នារ​ ខេត្តឧត្តរមានជ័យ 
សម័យកាល មហា អង្គរ ៨០២- ១៤៣១
សម័យកាល មហា អង្គរ ៨០២- ១៤៣១
សម័យកាល មហា អង្គរ ៨០២- ១៤៣១

ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល ព្រះបាទជ័យវរ្ម័នទី ៤ និង​ ការស្ថាបនាប្រាសាទខ្នារ​ ខេត្តឧត្តរមានជ័យ 

Prompts: Drawing an image map of Khmer Empire together with Malaysia Peninsular and then allocates cities crown  and their area administration territory of drawing​ difference layers for :  ព្រះបាទ ជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០), ព្រះបាទ ជ័យវរ្ម័នទី៣ (គ.ស ៨៥០-៨៧៧),ព្រះបាទ យសោវរ្ម័នទី១ (គ.ស ៨៧៧-៨៨៩),ព្រះបាទ ឥសានវរ្ម័ន (គ.ស ៨៨៩-៩០០),ព្រះបាទ ហ័ស្វរៈវរ្ម័ន (គ.ស ៩២៨-៩៤២),ព្រះបាទ ហ័ស្វរៈវរ្ម័នទី២ (គ.ស ៩៤២-៩៤៤),ព្រះបាទ ជ័យវរ្ម័នទី៤ (គ.ស ៩៤៧-៩៦៨),ព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១),ព្រះបាទ សូរ្យវរ្ម័ន័ទី១ (គ.ស ១០០២-១០៥០),ព្រះបាទ ហ័ស្វរៈវរ្ម័នទី៣ (គ.ស ១០៥០-១០៨០),ព្រះបាទ ជ័យវរ្ម័នទី៦ (គ.ស ១០៨០-១១០៧),ព្រះបាទ ធរណីន្រ្ទវរ្ម័ន (គ.ស ១១០៧-១១១២),ព្រះបាទ សូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៥៧), labels texts, without frame with scale 900px X 1200 px, bilingual Titles and Labels, detailed Geography, Political Activity and Maritime Trade. The image map address land level or mountain icon map and mentiones of water navigation or river stream network, add precise maritime trade ports along the coast, to modify any specific border lines,To drawing labelling text of earch states or kingdom. Adding an overview map.The title of an image and location or cities are in Khmer at top follow by English Version" ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរ សម័យមហានគរ The Title of English is "Geo-Politic of Map of the Khmer Empire State Boundary.
ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល មហាអង្គរ
ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល មហាអង្គរ
ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល មហាអង្គរ
ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល មហាអង្គរ
ផែនទីភូមិសាស្រ្តនយោបាយ អាណាចក្រខ្មែរសម័យកាល មហាអង្គរ

No comments:

Post a Comment