សង្ខេប និង សន្ធិដ្ឋាន ទាក់ទងសំនួរថា តើ ហូ ជីមិញ ជាចារកម្មចិន? ចារកម្មអាមេរិក? ចារកម្មបារាំង? ចារកម្មអគ្លេស? ចារកម្មសូវៀត ឬ ជាចារកម្ម វៀតណាមខ្លួនឯង ខ្ញុំអ្នកវិភាគសូមបញ្ជាក់ថា គាត់ធ្វើជាភ្នាក់ងារសម្ងាត់គ្រប់ប្រទេសទាំងអស់ ! មូលហេតុដែលមានកាវិភាគច្រើន ដូចសារ គាត់ ចាកចេញពី ប្រទេសឆ្នាំ ១៩១១ និង ចូលប្រទេសជា លើកដំបូងឆ្នាំ ១៩៤១ ដូច្នេះ ៣០ ឆ្នាំ តើគាត់បានធ្វើអ្វីខ្លះ?-- ភ្នាក់ងារចារកម្មអាមេរិក លោតឆ័ត្រយោងចុះក្នុងតំបន់ តស៊ូរបស់ ហូ ជីមិញ ពួកគេទាក់ទងគ្នាជា ភាសារុស្សី បើមិនមែនជា ចារកម្ម ធ្វើម៉េចចេះភាសាច្រើន? ពេល ហូ ជីមិញ ឡើងកាន់អំណាច ក្រុមចារកម្មទាំងនោះ មកជួបគាត់ និយាយគ្នាលេង រំលឹកអនុស្សាររីយ័ចាស់ ស្រាប់តែ គាត់មិនមែនជា ចារកម្មអាមេរិក ទេ គាត់ជា ចារកម្មប្រទេសបារាំង ដែលសហការណ៍ជាមួយ អាមេរិក បារាំង ចិន ប្រឆាំង ទ័ពជប៉ុន !!-- ទោះជាបែបណាក្តី ប្រភពខ្លះថា ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ ជីមិញ សម្លាប់ខ្លូន ខ្លះថា គាត់នៅរស់ដោយក្លែងជាស្លាប់ រហូតឆ្នាំ ១៩៨៥ បានគាត់ស្លាប់ពិតប្រាកដ..ទាក់ទងរឿងអីបានគាត់ស្លាប់? ខ្លះថា មានកិច្ចព្រមព្រៀង កម្ពុជា ដែល ហូ ជីមិញ សន្យាប្រគល់ដីកម្ពុជាក្រោម ឲ្យមកកម្ពុជាវិញ បើសិនជា វៀតណាមឈ្នះសង្រ្គាម មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ ប៉ុល ពត ជាងធ្វើការជាមួយ សម្តេច សីហនុ ពិសេស រូបថតឆ្នាំ ១៩៦២ -- ខ្លះថា រឿងសមុទ្រចិនខាងត្បូងដែល វៀតណាមខាងជើងប្រគល់ឲ្យទៅ ចិន ខុសច្បាប់។
ផែនទី សង្រ្គាមឥណ្ឌូចិនល់ើកទី ១
ផែនទី សង្រ្គាមឥណ្ឌូចិនល់ើកទី ១
វៀតមិញ (ភាសាវៀតណាម៖ Việt Minh, មានឈ្មោះពេញថា "Việt Nam độc lập đồng minh", ភាសាខ្មែរ៖ សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម, ជាបារាំង៖ "Ligue pour l'indépendance du Viêt Nam") គឺឈ្មោះសម្តៅលើចលនាតស៊ូរបស់វៀតណាមខាងជើង (កុម្មុយនិស្ត) ប្រឆាំងនឹងពួកអាណានិគមបារាំង និងជប៉ុន។[១] វៀតមិញត្រូវបានបង្កើតឡើងដោយលោកហូ ជីមិញនៅឯ ភូមិប៉ាកបូ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១។[២] នៅពេលដែលជប៉ុនបានចុះមកកាន់កាប់ភូមិភាគឥណ្ឌូចិន ក្រុមវៀតមិញបាននាំគ្នារើបម្រះបះបោរប្រឆាំងយ៉ាងសកម្មដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិន។ នៅក្រោយសង្គ្រាមលោកលើកទី២ វៀតមិញបានបន្តប្រឆាំងនឹងបារាំងតទៅទៀតរហូតទាល់តែទទួលឯករាជ្យ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង វៀតមិញក៏នូវតែបន្តយុទ្ធនាការខ្លួនតទៅមុខទៀតដោយលើកនេះគឺប្រឆាំងនឹងវៀតណាមខាងត្បូងហើយនិងសហរដ្ឋអាមេរិក។ អ្នកដែលស្ថាបនាចលនាតស៊ូមួយនេះគឺលោកហូ ជីមិញ, លោកឡេ ដួអាន និងលោកផាំ វ៉ាន់ដុង។
'វៀតមិញ'នេះត្រូវបានបក្សកុម្មុយនិស្តយួនចាត់ទុកជារណសិរ្សរួបរួមជាតិមួយដើម្បីដណ្តើមឯករាជ្យភាពរបស់វៀតណាមពីបារាំង ពួកវាក៏មានឈ្មោះមួយទៀតសម្គាល់ឱ្យចលនានេះដែរហៅថា"រណសិរ្សរួបរួមឯករាជ្យវៀតមិញ"។
ផែនទី សង្រ្គាម ឥណ្ឌូចិនលើកទី ២
ពួកខ្មែរវៀតមិញគឺជាកម្មាភិបាលកុម្មុយនិស្តខ្មែរដែលមានចំនួនពី ៣,០០០ នាក់ទៅ ៥,០០០ នាក់និងជាសមាជិកឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ។ ក្រោយឆ្នាំ១៩៥០ ពួកគេបានប្រមូលជាគ្នាម្តងទៀតនៅក្នុងសមាគមខ្មែរឥស្សរៈ សមាជិកខ្មែរវៀតមិញភាគច្រើនបានទៅរស់នៅក្នុងវៀតណាមខាងជើងបន្ទាប់ពីសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ បានបញ្ចប់។ 'ខ្មែរវៀតមិញ' គឺជាពាក្យប្រមាថមួយដែលប្រើដោយសម្តេចនរោត្ដម សីហនុបន្ទាប់ពីទ្រង់បានដឹងថាចលនាឯករាជ្យអ្នកទាំងនោះត្រូវបានទទួលការគាំទ្រនិងជំនួយពីកុម្មុយនិស្តនវៀតណាម។[៧] ការរិះគុណនិងការចំអករបស់សីហនុចំពោះក្រុមខ្មែរវៀតមិញបានធ្វើឱ្យមានការកើននូវឥទ្ធិពលប្រឆាំងនឹងយួន ប៉ុន្តែវាក៏បង្កើនឱ្យមានការប្រឆាំងនឹងរាជានិយមផងដែរ ជាពិសេសពីសមាជិកបក្សកុម្មុយនិស្តកម្ពុជា (បកក) ដែលដឹកនាំដោយប៉ុល-ពត
ពួកខ្មែរវៀតមិញក៏ជាជំនួយដ៏សំខាន់ដែរក្នុងការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (FUNSK) នៅក្នុងឆ្នាំ១៩៧៨។ រណសិរ្សនេះបានរួមដៃជាមួយយួនហើយវាយចូលក្នុងប្រទេសកម្ពុជាដើម្បីផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល-ពត។ ក្នុងអំឡុងពេលរស់នៅក្នុងប្រទេសវៀតណាម ខ្មែរវៀតមិញជាច្រើនបានរៀបមង្គលការជាមួយស្រ្តីយួន។
និយមន័យនៃពាក្យ «វៀតមិញ» មិនយូរប៉ុន្មាន គាត់បានបង្កើតចលនាបដិវត្តដែលគាត់បានហៅថាសម្ព័ន្ធឯករាជ្យ វៀតណាម-វៀតមិញ ។ នៅពេលនោះហើយដែលគាត់បានប្រើឈ្មោះ “ហូ ជីមិញ” ដែលមានន័យថា “អ្នកនាំពន្លឺ” ។ ហូ និង ទីប្រឹក្សាយោធារបស់គាត់បានបង្កើតទ្រឹស្តីពិសេសមួយនៃសង្គ្រាមដែលពឹងផ្អែកលើយុទ្ធសាស្ត្រទ័ពព្រៃវាយ ហើយដកថយ (hit and run guerrilla tactics) ។ ប្រជាជនទាំងប្រុសទាំងស្រីត្រូវបានជ្រើសរើសចូលធ្វើជាទាហានថ្មើជើងមកពីគ្រប់ផ្នែកនៃសង្គម ។ ទាំងប្រុសទាំងស្រីបានឃើញការប្រយុទ្ធ និងចូលរួមក្នុងការប្រយុទ្ធ ការជញ្ជូនគ្រឿងផ្គត់ផ្គង់ និងកងទ័ព ។ អ្នកខ្លះត្រូវបានបង្ខំឱ្យចូលរួម ចំណែកអ្នកខ្លះទៀតបានស្ម័គ្រចិត្ត ដោយឆន្ទៈរបស់ពួកគេផ្ទាល់ ។ ដោយកំពុងស្វែងរកការគាំទ្រ ហូបានបង្កើតសម្ព័ន្ធភាពជាមួយអ្នកការទូតអាម៉េរិក និងមន្ត្រីស៊ើបការណ៍សម្ងាត់ដែលកំពុងស្វែងរកសម្ព័ន្ធភាពដើម្បីកម្ចាត់ពួកជប៉ុន ។ ពួកគេបានធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាគ្រោះទុរភិក្សដែលបានសម្លាប់ប្រជាជនវៀតណាម អស់រាប់លាននាក់នៅចន្លោះឆ្នាំ ១៩៤៣-៤៤ ។ ភ្នាក់ងារមកពី ការិយាល័យសេវាកម្មយុទ្ធសាស្ត្រ (OSS ភ្នាក់ងារ CIA) បានផ្គត់ផ្គង់ដល់កម្លាំងដែលគ្មានបទពិសោធរបស់ ហូ ជាមួយនឹងអាវុធ និងការបណ្តុះបណ្តាលខ្លះៗ ដើម្បីឆ្មក់ចូលវាយប្រហារស្តុកអាហាររបស់កងទ័ព ជប៉ុន ដើម្បីយកស្បៀងមកចិញ្ចឹមប្រជាជនវៀតណាមដែលកំពុងស្រេកឃ្លាន ។ នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៤៥ គ្រាប់បែកបរមាណូមួយបានបញ្ចប់មហិច្ឆតារបស់ជប៉ុនក្នុងការត្រួតត្រាតំបន់អាស៊ីបូព៌ា ។ ហូ ជីមិញ បានផ្លាស់ប្តូរយ៉ាងលឿន មុនពេល បារាំង អាចប្រមូលផ្តុំ និងយកអាណានិគមរបស់ពួកគេមកវិញ ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ គាត់បានឈរនៅមុខហ្វូងមនុស្សនៅរង្វង់មូល បាឌិញនៅហាណូយ (Ba Dinh, Hanoi) ជាមួយនឹងមន្ត្រីរបស់ OSS ម្នាក់ ដែលឈរនៅក្បែរនោះ ហូ ជីមិញបានចាប់ផ្តើមសុន្ទរករបស់គាត់ដោយនិយាយថា “មនុស្សទាំងអស់កើតមកដោយស្មើភាពគ្នា ។ ពួកគេត្រូវតែទទួលបានសិទ្ធិក្នុងការរស់នៅក្នុងនោះរួមមាន ជីវិត សេរីភាព និងការស្វែងរកសុភមង្គល” ។ ការប្រើប្រាស់ពាក្យទំនាយរបស់ជែហ្វឺរសុន (Jefferson) របស់ហូ គឺមានប្រសិទ្ធភាព ប៉ុន្តែ calculative ។ លោកប្រធានាធិបតី Franklin D. Roosevelt បានសន្យាថា បន្ទាប់ពី សង្គ្រាមលោកត្រូវបានបញ្ចប់គាត់នឹងគោរពសិទ្ធិរបស់ប្រជាជនទាំងអស់ក្នុងការជ្រើសរើសទម្រង់រដ្ឋាភិបាលរបស់ពួកគេ ។ ប៉ុន្តែ ឥឡូវលោកបានស្លាប់បាត់ទៅហើយ ។ សម្ព័ន្ធភាពរបស់ អាម៉េរិកជាមួយសហភាពសូវៀតបាន ដួលរលំ ហើយកម្លាំងរបស់លោកនាយករដ្ឋមន្ត្រីចូសេហ្វ ស្តាលីន បានកាន់កាប់អឺរ៉ុបខាងកើត ។ ប្រធានាធិបតីបារាំង លោក ឆាល ឌឺ ហ្គូល (Charles De Gaule) បាន ព្រមាន ប្រធានាធិបតីអាម៉េរិកគឺលោក Harry Truman ថា ប្រសិនបើបារាំងមិនអាចគ្រប់គ្រងអាណានិគមរបស់ខ្លួនវិញបានទេ នោះប្រទេសទាំងនោះអាចនឹងធ្លាក់លើដៃពួកកុម្មុយនិស្ត ។ ហូ ជីមិញ បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសដើម្បីបញ្ចុះបញ្ចូលបារាំងឱ្យគោរពការសន្យារបស់ពួកគេអំពីស្វ័យភាពបន្ថែមទៀតសម្រាប់អាណានិគមរបស់ខ្លួនរួមមានប្រទេសវៀតណាម។ តែបារាំងមិនស្តាប់គាត់ទេ ។ នៅឆ្នាំ ១៩៤៦ បារាំងបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីគ្រប់គ្រងអាណានិគមរបស់ពួកគេ ហើយ ហូ បានវិលត្រឡប់ទៅប្រយុទ្ធដើម្បីឯករាជ្យរបស់ខ្លួនវិញដូចគ្នា ។
ផែនទី សង្រ្គាម ឥណ្ឌូចិនលើកទី ៣
ហេតុអ្វីអាម៉េរិកជួយបារាំង? នៅឆ្នាំ ១៩៥០ មេដឹកនាំចិនកុម្មុយនិស្តគឺលោកម៉ៅ សេទុងបានទទួលស្គាល់ជាផ្លូវការថាវៀតណាមជាប្រទេសឯករាជ្យមួយ ។ មិនយូរប៉ុន្មាន សហភាពសូវៀតក៏បានទទួលស្គាល់ដូចគ្នា ។ អាម៉េរិកបានប្រមើលមើលប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថា ប្រទេសទាំងនេះនឹងធ្លាក់ក្នុងដៃពួកកុម្មុយនិស្តម្ដងមួយៗ ។ ក្រោមសម្ពាធនយោបាយចំពោះការបាត់បង់សម្ព័ន្ធមិត្តជាមួយប្រទេសចិន និងបរាជ័យក្នុងការតតាំងពីការគំរាមកំហែងនៃពួកកុម្មុយនិស្ត ប្រធានាធិបតីអាម៉េរិកគឺលោក Harry Truman បានអនុម័តកម្មវិធីជំនួយចំនួន ២៣លានដុល្លារសម្រាប់ប្រទេសបារាំងដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួនទៅលើប្រទេសវៀតណាម ។ ប្រទេសវៀតណាមត្រូវបានបែងចែកជាពីរគឺ វៀតណាមកុម្មុយនិស្តខាងជើង និងវៀតសេរីខាងត្បូង បន្ទាប់ពីសង្គ្រាមប្រាំបីឆ្នាំ បារាំងបានចាញ់វៀតណាមនៅសមរភូមិដៀនបៀនភូ (Dien Bien Phu) ហើយក៏បានបង្ខំចិត្តដកខ្លួនចេញពីប្រទេសវៀតណាម ។ នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងហ្សឺណែវ (Geneva Peace Talks) ប្រទេសវៀតណាមត្រូវបានបែងចែកទៅជាតំបន់កុម្មុយនិស្តខាងជើង និងតំបន់មិនមែនកុម្មុយនិស្តខាងត្បូង ។ ហូ ជីមិញបានក្លាយជាប្រធានាធិបតីនៃប្រទេសវៀតណាមខាងជើង និងបានប្តេជ្ញាចិត្តដើម្បីបង្រួបបង្រួមប្រទេសរបស់គាត់ឡើងវិញនៅក្រោមការគ្រប់គ្រងតាមបែបកុម្មុយនិស្ត ។ ហូ បានផ្តួចផ្តើមយុទ្ធនាការធ្វើកំណែទម្រង់ដីធ្លីក្នុងឆ្នាំ ១៩៥៤ ។ លំនាំនេះត្រូវបានអនុវត្តបន្ទាប់ពីកម្មវិធីកំណែទម្រង់ដីធ្លីរបស់ប្រទេសចិន ផែនការនេះបានបង្ហាញថា ជាការបរាជ័យក្នុងរយៈពេលពីរឆ្នាំ ហើយមិនទទួលបានប្រជាប្រិយភាពក្នុងចំណោមកសិករវៀតណាមដោយពួកគេបានធ្វើការបះបោរ ។ កសិករវៀតណាមជិត ៥ពាន់នាក់ត្រូវបានសម្លាប់ដោយរដ្ឋាភិបាលហូក្នុងការប្តេជ្ញាធ្វើផែនការនេះឲ្យជោគជ័យ ។ នៅឆ្នាំ ១៩៦០ ហូ ជីមិញបានបង្កើតរណសិរ្សរំដោះជាតិ ឬវៀតកុងដើម្បីទប់ទល់នឹងវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ។ ការប៉ះទង្គិចគ្នារវាងកងកម្លាំងរវៀតកុង នឹងកងទ័ពវៀតណាមខាងត្បូងបានបណ្ដាលឲ្យសហរដ្ឋអាម៉េរិកពាក់ព័ន្ធក្នុងជម្លោះមួយនេះ ។ ក្នុងអំឡុងពេលរដ្ឋបាលរបស់ Eisenhower និង Kennedy ជំនួយត្រូវបានកំណត់ចំពោះគ្រឿងបរិក្ខារ និងទីប្រឹក្សាយោធានៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែនៅចុងឆ្នាំ ១៩៦៣ កងទ័ពអាម៉េរិកចំនួន ៤០០នាក់បានស្លាប់នៅប្រទេសវៀតណាម ហើយអាម៉េរិកក៏ស្ទើតែចូលរួមក្នុងសង្គ្រាមនេះកាន់តែជ្រៅទៀត ។ នៅឆ្នាំ ១៩៦៥ ប្រធានាធិបតី Lyndon Johnson បានបង្កើនការខិតខំប្រឹងប្រែងសង្គ្រាមរបស់សហរដ្ឋអាម៉េរិកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង និងបានបង្កើនការពង្រាយកងទ័ពនៅវៀតណាមខាងត្បូង ។ ហូ ជីមិញបានក្លាយជាតំណាងនៃបដិវត្តន៍ចំពោះប្រជាជាតិវៀតណាម ។ ផ្លូវ ៥៥៩ ដ៏កក្រើកដែលរត់តាមព្រំដែនខាងលិចនៃប្រទេសវៀតណាម និងប្រទេសឡាវត្រូវបានគេដាក់ឈ្មោះថាជា“ ផ្លូវលំហូជីមិញ” ។ នៅពេលនោះ ហូ ជីមិញបានបង្វែរផ្ទេរកិច្ចការធ្វើសង្គ្រាមភាគច្រើនទៅឲ្យទីប្រឹក្សានយោបាយ និងយោធារបស់គាត់គឺលោក Le Zuan និង Vo Nguyen Giap ។ ហូខ្លួនឯងផ្ទាល់នឹងបង្ហាញខ្លួនជាសាធារណៈសម្រាប់សុន្ទរកថា និងការជួបជុំផ្សេងៗ ប៉ុន្តែភាគច្រើន គាត់មិនបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចការសង្គ្រាមនោះទេ ។
- ១៨៩០ ហូ ជីមិញ កើតនៅឆ្នាំ ១៨៩០ ហូជីមិញកើតនៅភូមិ គីមលៀន ស្រុក ណាមដាន ខេត្ត ងេអាន នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ១៨៩០។ នៅឆ្នាំ ១៩១២ គាត់បានធ្វើដំនើរទៅសហរដ្ឋអាមេរិច ហើយបានធ្វើជាអ្នកដុតនំបុ័ងនៅ ញ៉ូយ៉ក និង បុស្តុន ។កំលុងពេលនោះ គាត់បានជួបពួកជាតិនិយមកូរ៉េ ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិតនយោបាយគាត់។
- ១៨៩០ ហូ ជីមិញ កើតនៅថ្ងៃទី១៩ ឧសភា ឆ្នាំ១៨៩០ នៅក្នុង ភូមិហ្វាងទ្រី ក្នុងត្រកូលជាអ្នកបញ្ញវន្ត បន្ទាប់មកឪពុកម្ដាយបានប្ដូទីតាំងទៅរស់នៅ ភូមិគិតលៀន ស្រុកណាំដាន់ ខេត្តង៉ែអាន ដែលជាស្រុកកំណើត ខាងឪពុក។ ហូ ជីមិញ ជាសិស្សម្នាក់ដែលឆ្លាត និងផ្ចិតផ្ចង់នឹងការងារ ក្រៅពីការសិក្សាគាត់ជាអ្នកចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រ និងកំណាព្យ។ លុះពេញវ័យឡើងយុវជនរូបនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយប្រជាពលរដ្ឋស្រឡាញ់ និងចូលចិត្តលោកយ៉ាងច្រើន ព្រោះតាំងពីកុមាររហូតពេញវ័យមកយុវជន ហូ តែងមានគំនិតស្នេហាជាតិ ហើយស្អប់ខ្ពើមអំពើអយុត្តិធម៌ និងតែងចេញមុខការពាររាល់អំពើអមនុស្សធម៌មកលើកម្មករនិងប្រជាពលរដ្ឋជាដើម។
- ១៩០៨ ពីមុនគេជឿថាហូជីមិញបានចូលរួមបាតុកម្មប្រឆាំងរបបទាសភាពនៅHuế ក្នុងចំណោមអ្នកក្រនៅ ខែឧសភា ឆ្នាំ១៩០៨ ដែលធ្វើអោយភាពជាសិស្សរបស់គាត់មានបញ្ហានៅសកលវិទ្យាល័យCollège Quốc học។ ទោះបីជាយ៉ាងណាក៏ដោយឯកសារពីមជ្ឃមណ្ឌល Centre des archives d’Outre-mer នៅប្រទេសបារាំងបានបង្ហាញថាគាត់ត្រូវាបានគេទទួលឪ្យចូលរៀនវិញនៅថ្ងៃទី ០៨ សីហា ១៩០៨ ប៉ុន្មានខែក្រោយបាតុកម្ម corvée (ថ្ងៃ ៩-១៣ មេសា ១៩០៨)។ ការនិយាយបំផ្លើសអំពីរសារបដិវត្តន៏គឺស្ថិតនៅក្នុងចំនោមមេដឹកនាំកុំមុយនីសយួន ដូចដែលបានបង្ហាញក្នុងការចូលរួមក្លែងក្លាយរបស់Tôn Đức Thắng
- 1890 On May 19, HO Chi Minh was born the second son to a family of farmers living inKim Lien, a small village in Annam (Central Vietnam). He was born NGUYEN SinhCung but later adopted the name Ho Chi Minh (“He who enlightens” When Ho Chi Minh was born in 1890, Vietnam was under French control. TheFrench had split what is known today as Vietnam into three separate states — CochinChina (South Vietnam), Annam (Central Vietnam), and Tonkin (North Vietnam). In1887, France combined these three states with Cambodia, also under French control,to form a federation of states called Indochina. Later, in 1893, Laos would also beincorporated into Indochina. Of the four states, France directly governed only CochinChina, but it indirectly controlled the other regions of Vietnam through a colonialadministration that governed the entirety of Indochina as a single unit. The peopleliving in French Indochina had little influence in the administration of theirgovernment and few rights. Vietnam was the jewel of the French colonial crown,providing ample natural resources and abundant cheap labor
- 1907 After receiving a primary education at a local school, Ho and his brother traveled tothe city of Hué to attend a prestigious Franco-Vietnamese academy. Three yearslater, Ho left the academy before graduating and worked briefly as a schoolteacher inthe town of Phan Thiet
- 1911 Ho traveled to Saigon and obtained a job as a cook aboard a French steam ship boundfor the French city of Marseille. Although the details of his journey are not welldocumented, Ho spent the next two years traveling around the world, visiting cities inEurope, Asia, North America, and, according to some accounts, Africa and SouthAmerica as well. Ho eventually settled in London.
- ១៩១១ ព្រោះតែឪពុកគាត់ត្រូវបានគេបណ្ដេញចេញពីការងារ គាត់គ្នានសង្ឃឹមថានឹងទទួលបានអាហារូបករណ៏ហើយទៅទិសខាងលិច បានទទួលដំណែងនៅសាលាDục Thanh នៅ Phan Thiế tប្រហែលជា៦ខែបន្ទាប់មកធ្វើដំណើរទៅSaigon។ គាត់បានធ្វើការជាជំនួយការចុងភៅនៅផ្ទះបាយលើនាវាAmirale de Latouche-Tréville ដោយមានឈ្មោះក្រៅ Văn Ba ។ កបាល់បានចេញដំណើរនៅថ្ងៃទី៥ មិថុនា ១៩១១ ទៅដល់ Marseille ប្រទេសបារាំង នៅថ្ងៃទី ០៥ កក្កដា ១៩២២។ ក្រោយមកចាកចេញទៅ Le Havre នឹង Dunkirk ដែលត្រឡប់ទៅMarseille នៅពាក់កណ្ដាលខែកញ្ញា។ ក្រោយមកគាត់បានដាក់ពាក្យចួលរៀននៅសាលាFrench Colonial Administrative School ប៉ុន្ដែត្រូវបានបដិសេធ គាត់ក៏សម្រេចចិត្តធ្វើដំណើរទៅប្រទេសជាច្រើនពីឆ្នាំ ១៩១១ ដល់ ១៩១៧ តាមរយៈការធ្វើការលើកបាល់។
- ១៩១១ លុះនៅឆ្នាំ១៩១១ លោកបានបម្រើការនៅលើនាវា ឡាទុស ត្រេវីល ដែលជាកប៉ាលដ៏ធំរបស់បារាំង ដោយមានតួនាទីជាជំនួយការអ្នកដាំស្ល។ ការងារនៅលើនាវានេះ គឺជាឱកាសមួយសម្រាប់លោកបានស្គាល់ និងដឹងបញ្ហាជាច្រើននៅលើ បណ្ដាប្រទេសបស្ចិម នានា ពិសេសបារាំង អង់គ្លេស ទ្វីបអ៊ឺរ៉ុប អាហ្រិក និងអាមេរិកជាដើម ។ ការរស់នៅលើប្រទេសទាំងនោះ លោកក៏សម្រេចចិត្តធ្វើការងារបន្ថែមដើម្បីផ្អត់ផ្អង់ជីវភាពប្រចាំថ្ងៃផងដែរ ហើយការងារទាំងនោះរួមមានជាអ្នកថែសួន បោសទឹកកក បម្រើភោជនីយដ្ឋាន កែលម្អរូបថត និងអ្នកដុតនំបុ័ង។
- ១៩១២ គាត់បានទៅដល់ក្រុងបូស្តុន
- ១៩១៣បានទៅដល់ អង់គ្លេស
- ១៩១៣ នៅចន្លោះពេលពីឆ្នាំ ១៩១៣ ដល់ ១៩១៩ ហូជីមិញ ត្រូវបានគេឧដឹងថារស់នៅ West Ealing ហើយក្រោយមក Crouch End, Hornsey. ប្រទេសអគ្លេស ហើយគាត់ក៏ជាចុងភៅ ឫជាអ្នកលាងចាននៅសណ្ឋាគាDrayton Court នៅ West Ealing។ ហើយគាត់ត្រូវបានគេអោយដឹងថាបានរៀនធ្វើជាអ្នកដុតនំជាមួយមេចុងភៅ Auguste Escoffier នៅសណ្ឋាគា Carlton Hotel ស្ថិតនៅ Haymarket Westminster (តែគ្មានភស្ថុតាងបញ្ជាក់)។ ទោះបីជាយ៉ាងណាក៏ដោយជញ្ជាំងនៅស្ថានទូត New Zealand ដែលស្ថិតនៅជិតសណ្ឋាគា Carlton មានក្ដាពណ៌ខៀវបានបញ្ជាក់ថាហូជីមិញធ្វើការនៅទីនោះ។ពួកគេត្រូវបានបោះពុម្ភផ្សាយអត្ថបទកាសែតតស៊ូមតិដើម្បីឯករាជ្យវៀតណាម ក្រោមឈ្មោះក្លែងក្លាយជា Nguyễn Ái Quốc នៅប៉ារីសក្នុងឆ្នាំ១៩១៩។
- 1917 Ho moved to Paris during the height of World War I. He adopted the nameNGUYEN Ai Quoc (“Nguyen the Patriot”) and became involved in leftist and anti-colonial activism
- 1919 Ho worked to found the Association for Annamite Patriots, an organization composedof Vietnamese nationals living in France who opposed the French colonial occupationof Vietnam. He authored a petition demanding the end of the French colonialexploitation of Vietnam, which he attempted to present to the world powers at theVersailles Peace Conference held in the aftermath of World War I. His petition wasnever officially recognized, but his effort was well known in Vietnam
- ១៩១៩ ក្នុងការបះបោរ Black Sea. ក្រោយមកគាត់បានថ្លែងថាចលនាបះបោរឆ្នាំ១៩០៨ជាចលនាពេលដេលផ្នត់គំនិតបដិវត្តន៏របស់គាត់បានផុសឡើង ប៉ុន្តែពាក្រសុំចូលរៀននៅសាលារដ្ឋបាលបារាំងឆ្នាំ ១៩១១ ត្រូវបានរលាយដោយសារព្រឹត្តិការនោះ។ គាត់ក៏សម្រេចចិត្តចាកចេញពីសាលាដើម្បីស្វែងរកឧកាសក្នុងការទៅរស់នៅបរទេស។
- ១៩១៩ ហូ ជីមិញ មានឈ្មោះដើមថា Nguen Sihh Cung កើតនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ នៅខេត្ត Nghe នៅចំកណ្តាលនៃប្រទេសវៀតណាម ។ គាត់ត្រូវបានគេនាំចូលក្នុងចលនាតស៊ូដើម្បីឯករាជ្យជាតិតាំងពីនៅតូចម្លេះ ។ ខេត្ត Nghe គឺជាតំបន់នៃការតស៊ូប្រឆាំងនឹងការគ្រប់គ្រងមួយពាន់ឆ្នាំរបស់ប្រទេសចិនលើប្រទេសវៀតណាម ។ ឪពុករបស់ហូគឺជាមន្ត្រីតូចតាចម្នាក់នៅក្នុងរបបបារាំង និងជាអ្នករិះគន់យ៉ាងសកម្មចំពោះអាណានិគមនិយមបារាំងនៅក្នុងប្រទេសវៀតណាម ។ ទីបំផុត គាត់បានលាឈប់ពីតួនាទីរបស់គាត់ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង ។ ហូ ជីមិញ បានចូលរៀននៅសាលាជាតិនៅ Hue ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសវៀតណាម ។ គាត់ត្រូវបានគេបណ្តេញចេញដោយសារតែការធ្វើបាតុកម្មប្រឆាំងនឹងអធិរាជអាយ៉ងបាវ ដាយ និងមន្ត្រីបារាំងដែលគ្រប់គ្រងទ្រង់ ។ ហូបានចាកចេញពីប្រទេសវៀតណាមតាមកប៉ាល់របស់បារាំង ហើយបានធ្វើដំណើរទៅកាន់កំពង់ផែជាច្រើនដូចជា បូស្តុន ញូវយ៉ក ក្រុងឡុង ហើយទីបំផុតបានតាំងទីលំនៅនៅប៉ារីសប្រទេសបារាំង ។ នៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្ត ហើយបានរកឃើញសំណេររបស់លោកវ្ល៉ាឌីមៀរ លេនីន ។ ដោយប្ដូរឈ្មោះទៅជា Nguyen Ai Quoc ឬ“Nguen the Patriot” គាត់បានបរាជ័យក្នុងការបញ្ចុះបញ្ចូលទាមទាឯករាជ្យភាពរបស់វៀតណាមនៅក្នុងសន្និសីទសន្តិភាពវ៉ាសៀ (Versailles Peace Conference) ក្នុងឆ្នាំ ១៩១៩ ។
- ១៩១៧ សូមជម្រាបជូនថានៅឆ្នាំ ១៩១៧ សង្រ្គាមលោកលើកទី១ ផ្ទុះឡើង ហូ ជីមិញ បានចាកចេញពីប្រទេសអង់គ្លេស ក៏ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីចូលរួមជាមួយនឹងបក្សសង្គមនិយមបារាំង។ ខណៈនោះជាឱកាសសម្រាប់លោក បង្កើតសមាគមជាតិវៀតណាម ដើម្បីទាក់ទាញប្រជាជនឲ្យយល់ពីបញ្ហាឥណ្ឌូចិន។ ពោលការផ្ទុះឡើងនៃសង្រ្គាមនេះធ្វើឲ្យរញ្ជួយពេញសាកលលោកទាំងមូល ជាហេតុធ្វើឲ្យពួកកម្មករ និងពលករជាច្រើនបានងើបតវ៉ាប្រឆាំងនឹងអំពើអយុត្តិធម៌ និងអមនុស្សធម៌ ហើយសង្គ្រាមបានអូសបន្លាយរហូតដល់ឆ្នាំ១៩១៨ ទើបបញ្ចប់។
- ១៩១៩ ការអប់រំនយោបាយនៅប្រទេសបារាំង ពិឆ្នាំ១៩១៩ ដល់ ១៩២៣ កំឡុងពេលរស់នៅប្រទេសបារាំង ហូជីមិញចាប់ផ្ដើមមានចំណាប់អារម្មណ៏ក្នុងរឿងនយោបាយ ទទួលឥទ្ធិពលពីមិត្ត ភក្ដិ និង សមាជិកគណបក្សសង្គមនិយមបារាំង សមមិត្ត Marcel hiCacn ។ ហូជីមិញត្រូវបានគេប្រកាស់ថាទៅដល់ប្រទេសបារាំងក្នុង ឆ្នាំ១៩១៧ ពីទី ក្រុងឡុង ប៉ុន្ដែប៉ូលីសបារាំងមានឯកសារបញ្ជាក់ថាគាត់មកដល់ក្នុងខែមិថុនា ១៩១៩ ។ គាត់បានចូលរួមក្នុងក្រុមជាតិនិយមយួននៅក្រុងប៉ារីសដែលមានមេដឹងនាំ Phan Chu Trinh នឹង Phan Văn Trường។
- ១៩១៩ បានទៅដល់ស្រុកបារាំង នៅស្រុកបារាំងគាត់បានធ្វើជាអ្នកថែសួនអោយជនជាតិបារាំងម្នាក់ដែល ជាសមាជិកបក្សកុំមុយនិសបារាំង ។ លោក ង្វៀងហាយបាន ទាក់ទងបក្សកុំមុយនិស បារាំងមកពីគាត់ពេញចិត្តដែលបក្សនេះនិយាយពីសេរីភាពកម្មករ និងប្រឆាំងនិង មូលធននិយម ។ ពេលចូលជាសមាជិកបក្សកុំមុយនិសបារាំងគាត់ប្តូរឈ្មោះ ខ្លួនឯងថា « ង្វៀង អាយគួក » ប្រែថា « ង្វៀងស្រឡាញ់ជាតិ » ( អាយ ប្រែថា ស្រឡាញ់ ឯ គួកប្រែថាប្រទេស ) ។
- 1920 Ho became a founding member of the newly created French Communist Party
- ១៩២១ គាត់បានចូលរួមក្នុងសមាជកុំមុយនិសពិភពលោក ដែលធ្វើនៅទីក្រុង« ទូ » ប្រទេសបារាំង ។ ពេលនោះអង្គសមាជជជែកគ្នាពី« អន្តរជាតិ ទី១ អន្តរជាតិទី២ និងអន្តរជាតិទី៣ »តើមួយណាសំខាន់ជាង ? លោក អាយគួក ស្តាប់មិនយល់ទេ ក៏សុំគេទៅអង្គុយជិតអ្នកពន្យល់ ។ ប្រាប់គាត់ក្បោះក្បាយទេ ក៏ ពន្យល់ត្រួសៗថា : 1- អន្តរជាតិទី១ គឺរៀបចំលិទ្ធិកុំមុយនិសរូស្ស៊ីអោយនឹងនរសិនចាំរំដោះកម្មករក្រោមពួកមូលធននៅប្រទេសផ្សេងទៀត ។ 2- អន្តរជាតិទី២ គឺរៀបចំកុំមុយនិសរូស្ស៊ី បណ្តើរ និង ជួយរំដោះកម្មករនៅប្រទេសផ្សេងទៀតបណ្តើរ ។
- 1922 Ho founded the journal Le Paria (The Pariah), which served as a venue for anti-colonial activists to express and disseminate their views about the French colonialregime.
- ១៩២៣ នៅឆ្នាំ ១៩២៣ ហូត្រូវបានគេអញ្ជើញឱ្យទៅកាន់ទីក្រុងម៉ូស្គូដើម្បីចូលរួម ជាមួយ Comintern ដែលជាអង្គការបង្កើតឡើងដោយលេនីនដើម្បីលើកកម្ពស់បដិវត្តពិភពលោក ។ គាត់បានហ្វឹកហាត់ធ្វើជាភ្នាក់ងារសូវៀត ប៉ុន្តែជារឿយៗត្រូវបានគេរិះគន់ថាជាគាត់ជាអ្នកជាតិនិយមពេក និងទុកកិច្ចការកុម្មុយនិស្តជារឿងទីពីរ ។ បន្ទាប់មក គាត់ត្រូវបានគេបញ្ជូនទៅប្រទេសចិនដើម្បីជួយ បង្កើតបក្សកុម្មុយនិស្តឥណ្ឌូចិន ជាមួយជននិរទេសវៀតណាមដទៃទៀត ។
- ១៩២៣ លុះនៅឆ្នាំ ១៩២៣ ហូ ជីមិញ បានចេញពីប្រទេសបារាំងទៅកាន់សហភាពសូវៀត ដើម្បីចូលរួមមហាសន្និបាតអន្តរជាតិនៃកសិករ នៅទីនោះលោកត្រូវបានគេជ្រើសរើសធ្វើជាគណៈកម្មាធិការប្រតិបត្តិចលនាកសិករអន្តរជាតិ។
- 1923 Ho traveled to Russia for the first time. After subsequent visits, he became acquainted with the most influential Soviet leaders including Nikolai BUKHARIN,Leon TROTSKY, and Joseph STALIN. While in Russia, Ho was trained as an agent of the Comintern* The Communist International (Comintern), សម្ព័ន្ធបក្សកំម្មុយនីស្តអន្តរជាតិ) . He studied the thought of Marx and Lenin as well as organizational and revolutionary techniques.*Founded in 1919 by Vladimir Ilyich LENIN in the aftermath of the Russian Revolution of 1917, the Comintern was dedicated to organizing an international socialist movement. Comintern agents were deployed throughout the world,promoting revolution, socialism, and organizing communist branch organizations a broad.
- ១៩២៤ គួររម្លឹកថា នៅថ្ងៃទី២១ មករា ឆ្នាំ ១៩២៤ ក៏ត្រូវនឹងលោក ឡេនីន ទទួលមរណភាពផងដែរ។ ទើប ហូ ជីមិញ សម្រេចចិត្តត្រឡបមកមាតុភូមិវិញ ដើម្បីកសាងបក្សឡេនីនឲ្យកាន់តែប្រសើរឡើង។ សូមបញ្ជាក់ជូនដែរថា ហូ ជីមិញ បានចាត់ទុកការលុតដំបដិវត្តរបស់កម្មាភិបាលថា ជាកាតព្វកិច្ចដ៏ចម្បងសម្រាប់ត្រៀមលក្ខណៈខាងមនោគមវិជ្ជា និងនយោបាយ ដើម្បីកសាងបដិវត្តឲ្យបានជោគជ័យ។ ពោលនៅថ្ងៃទី១ តុលា ១៩៣០ គណៈកម្មាធិការមជ្ឈិមបក្ស បានបើកសន្និបាតដើម្បីពិភាក្សា អនុម័ត និងនិក្ខេបបទស្ដីពី បដិវត្តន៍គហបតី ប្រជាធិបតេយ្យ។
- 1925 Ho traveled to China where he worked closely with Mikhail BORODIN, a fellowComintern agent, to foment socialist revolution in China. While in China, Ho formedthe Thanh Nien Cach Menh Dong Chi Hoi (“Revolutionary Youth League”), laterknown simply as Thanh Nien (“Youth”), an organization composed of Vietnameseexiles living in China and dedicated to revolution in Vietnam. As the Than Niensteadily grew in size, the organization began to establish connections with otherVietnamese nationalist and revolutionary groups residing in Vietnam. Thanh Nienalso published the revolutionary journal Than Nien, which was secretly distributedthroughout Southeast Asia
- 1927 Ho was forced to leave China after CHIANG Kai-shek, the leader of the NationalistParty (Guomindang), instituted a vicious crackdown on left-wing radicals,imprisoning and executing hundreds of communists and labor activists. Ho fled tothe Soviet Union. He spent the next few years based in Russia, but made frequenttrips to China to recruit members for Thanh Nien
- 1930 In Hong Kong, Ho founded the Vietnamese Communist Party (VCP), later renamedthe Indochinese Communist Party (ICP)
- ១៩៣០ តាមសៀវភៅបណ្ឌិត Stephen Morris បក្សកុម្មុយនិស្តវៀតណាម ដូរឈ្មោះជា បក្ស កុម្មុយនិស្តឥណ្ឌូចិន នាខែ តុលា ១៩៣០។ គ្រានោះ គ្មានចលនាបដិវត្តន៍អ្វីពិតប្រាកដក្នុងស្រុកខ្មែរ ឬ ស្រុក លាវទេ ។ សមាជិកស្ថាបនិកនៃបក្សកុម្មុយនិស្តឥណ្ឌូចិន ទាំង ២១១ នាក់ សុទ្ធតែយួន ទាំងអស់។ ក្នុងលិខិតឆ្លើយឆ្លងមួយជា មួយក្រុងមូស្គូ ក្នុងខែកញ្ញា ១៩៣០ ង្វៀង អៃគួក ឬ ហូ ជីមិញ អះអាងថា បក្ស កុម្មុយនិស្តឥណ្ឌូចិន រើសសមាជិកបាន ១២៤ នាក់នៅស្រុកខ្មែរ។ ក្នុងចំណោមនោះ ១២០នាក់ ជាជនជាតិចិន និង ៤នាក់ ជាជនជាតិអណ្ណាម ឬយួនកណ្តាល។ ក្រៅពីនេះ សហជីពរបស់បក្ស មានសមាជិក៣០០នាក់ ដែលសុទ្ធតែជាជនជាតិចិន។
- ១៩៣០ រយៈកាលប្រមាណជិត២០ឆ្នាំ ពីខែមករា១៩៣០ រហូតមានការរៀបចំប្រជុំលើកទី១នៃអ្នកបដិវត្តន៍យួនយៀក មិញនិងខ្មែរឥស្សរៈ នៅខេត្តហាទៀង ភាគខាងត្បូងប្រ ទេសយៀកណាម នាខែមីនា ១៩៥០ ក្រោមអធិបតីភាព ឡេ ឌឹកថ អ្នកតស៊ូខ្មែរ និង លាវ ស្ថិតក្រោមកិច្ចដឹក នាំ គ្រប់គ្រង ចាត់ចែងដោយអ្នកនយោបាយយួនទាំងអស់។ ក្នុងកិច្ចប្រជុំនោះ ង្វៀង ថាញ់ សឺន ប្រធា គណៈកម្មាធិការកិច្ចការបរទេសប្រចាំយៀកណាមខាងត្បូង បាននិយាយអំពីមុខនាទីអំណោយផលនៃអាណិកជនយួនរស់នៅប្រ ទេសកម្ពុជា ដែលជាកម្លាំងរុញច្រានបង្កើតចលនាបដិ វត្តន៍ក្នុងប្រទេសកម្ពុជា។ តាមទស្សនៈ ង្វៀង ថាញ់សឺន ដោយសារតែកម្ពុជាស្ថិតលើក្តារអុកឥណ្ឌូចិន បដិវត្តន៍កម្ពុជា ត្រូវតែដាក់ក្រោមការណែនាំរបស់ កសិករ−ពលករឥណ្ឌូចិន ឬ បក្ស កុម្មុយនិស្តឥណ្ឌូចិន។
- 1931 Ho was arrested in Hong Kong by British authorities for his involvement inrevolutionary activities and was imprisoned for two years. After he was released, Horeturned to Moscow where he would remain until 1938
- ១៩៣១ ហូ ជីមិញ បានយកចិត្តទុកលើការគ្រប់គ្រងនិងពង្រឹង និងពង្រីកបក្សដោយលើកឡើងថា “បក្សយើងត្រូវកំណត់ឲ្យច្បាស់នូវវិធីសាស្ត្រដឹកនាំមហាជន ប៉ុន្តែវាអាស្រ័យទៅលើកម្មាភិបាលដែលជាស្ពានកណ្ដាលសម្រាប់ឆ្លង។ ដូច្នេះយើងត្រូវធ្វើយ៉ាងណាឲ្យប្រជាជនបានយល់ ដើម្បីតស៊ូជាមួយបដិវត្តន៍ ការពារសេរីភាព ឯករាជ្យ និងទាមទារឲ្យកាត់បន្ថយលើពន្ធ តែមិនត្រូវបង្ខំពួកគេឡើយ”។ លុះឆ្នាំ ១៩៣១ ចក្រពត្តិអង់គ្លេសបានចាប់ ហូ ជីមិញ ដាក់ពន្ធនាគារដោយការភ័យខ្លាចព្យុះបដិវត្តនេះ។ ប៉ុន្ដែនៅឆ្នាំ ១៩៣៣ លោកត្រូវបានដោះលែងវិញ ព្រោះមានការបះបោរពីសំណាក់ប្រជាជនវៀតណាម។
- ១៩៣៥ បក្ស កុម្មុយនិស្តឥណ្ឌូចិន បើកសមាជបក្ស ដែលមានប្រតិភូ ១៣ នាក់ គឺម្នាក់ ពីខាងលាវ ៣ នាក់ ពី ខាងកូ ស័ងស៊ីន យៀកណាមខាងត្បូង និង កម្ពុជា។ ( បានន័យថា ៤ នាក់/១៣ នាក់់)
- 1938 Ho traveled to China to serve as a military advisor for the Chinese Communist Party after the Japanese invasion of China in 1937. The Chinese Communist Party and the Guomindang, previously entangled in civil war, had agreed to an armistice until the Japanese were defeated
- ១៩៣៩ នៅខែកញ្ញា ១៩៣៩ សង្រ្គាមលោកលើទី២ ចាប់ផ្ដើមបើកឆាកប្រយុទ្ធ ខណៈនោះជាឱកាសរបស់ពួកបដិវត្តក្នុងការតស៊ូជាសម្ងាត់។ មកដល់ខែមិថុនា ១៩៤០ ពួកហ្វាសស៊ីស្ដអាល្លឺម៉ង់ បានវាយលុយចូលប្រទេសបារាំង រដ្ឋាភិបាលបារាំងបានបរាជ័យ ជាហេតុធ្វើឲ្យពួកអាណានិគមបារាំងនៅឥណ្ឌូចិនមានសភាពច្របូកច្របល់។ ទើប ហូ ជីមិញ បានបន្ទរឡើងថា ខ្យល់បានបក់ចំទិសល្អណាស់សម្រាប់បដិវត្តនៅ កាវ បាង ព្រោះទីនោះអង្គការមហាជនមានភាពរឹងមាំ។ ជាងនេះទៀត ខេត្តនោះបានផ្ដល់នូវលក្ខណៈស្រួលក្នុងការពង្រីកចលនាដែនដីសណ្ដ និងអាចរក្សាទំនាក់ទំនងជាមួយនឹងចលនាកុំម្មុយនីសអន្តរជាតិ។ ក្រោយមកនៅខែសីហា ១៩៤២ លោកបានទៅកាន់ ប្រទេសចិន ដើម្បីទាក់ទងនឹង កងកម្លាំងបដិវត្តប្រឆាំងនឹងជប៉ុន តែគ្រាន់ឈានចូលទៅដល់ព្រំដែននោះ ហូ ជីមិញ ត្រូវបានចាប់ខ្លួនដោយរដ្ឋអំណាចមូលដ្ឋាននៃបក្ស ជៀក កៃជៀក គាត់ជាប់ គុក រយៈពេល ១ ឆ្នាំ។
- 1940 German forces invaded France.Japanese forces moved into Vietnam. French colonial authorities agreed to allow Japanese occupation under the condition that the French colonial administration not be dismantled
- In the mid-1940s, the Viet Minh, under Ho Chi Minh, looked to the West for help in its independence movement and got it. It was a startling admission. In the mid-1940s, the Viet Minh leadership, under Ho Chi Minh, looked to the West for help in its independence movement and got it. As World War II ended, the United States and its allies, most of them former colonial powers, now confronted a new problem. Independence movements were emerging all over the East. But former colonial powers had lost their military muscle, and the Americans simply wanted to “bring the boys home.” During the war, the United States had sought any and all allies to combat the fascist powers, only to find, years later, it may have inadvertently given birth to new world leaders either through misconceptions or missed opportunities. Vietnam’s independence leader, Ho Chi Minh, had been only a relatively minor figure just a few years earlier. In 1945, Ho became the leader of a movement that would result in revolutionary tumult for decades to come.
- 1941 Ho returned to Vietnam for the first time since he left the country in 1911. There, he founded the Viet Nam Doc Lap Dong Minh (“League for the Independence of Vietnam”), later known as simply the Viet Minh, an organization composed of Vietnamese nationalist and communist groups committed to Vietnamese independence. Throughout the Japanese occupation of Vietnam, the Viet Minhf ought against both French colonial authorities and the Japanese forces occupying Vietnam.
- ១៩៤១ ចលនាទាមទារឯករាជ្យ ក្នុងឆ្នាំ ១៩៤១ ហូជីមិញត្រលប់មកវៀតណាម ដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ ។ នៅថ្ងៃទី ២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបាន អានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា សាធារណរដ្ឋសង្គមនិយមវៀតណាម។
- 1942 Ho was arrested by Nationalist Party (Guomindang) authorities in China and briefly imprisoned. Ho began to use the pseudonym Ho Chi Minh (“He who enlightens”) bywhich he is now remembered.
- ១៩៤១ ខែឧសភា ១៩៤១ ង្វៀង អៃគួក បង្កើត សមាគមដើម្បីឯករាជ្យវៀត ណាម ភាសាយួនហៅថា វៀតណាមដុកឡាប់ ដុងមិញហយ (Viet Nam Doc Lap Dong Minh Hoi) ឬ វៀត មិញ ដែលមើលទៅហាក់ដូចមិនមែនក្រុមកុម្មុយនិស្ត ដោយបំភ័ន្តភ្នែកសាធារណជន តែគ្រប់គ្រងដោយកម្មាភិ បាលបក្ស កុម្មុយនិស្តឥណ្ឌូចិន។ បន្តិចក្រោយមក ង្វៀង អៃគួក ដូរឈ្មោះជា ហូ ជីមិញ ដើម្បីលាក់អត្តសញ្ញាណ មិនឲ្យគេស្គាល់ថា ជាមនុស្សចេញពីចលនា កុម្មុយនិស្តអន្តរជាតិ (Comintern)។
- ១៩៤១ វៀតមិញ (ភាសាវៀតណាម៖ Việt Minh, មានឈ្មោះពេញថា "Việt Nam độc lập đồng minh", ភាសាខ្មែរ៖ សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម, ជាបារាំង៖ "Ligue pour l'indépendance du Viêt Nam") គឺឈ្មោះសម្តៅលើចលនាតស៊ូរបស់វៀតណាមខាងជើង (កុម្មុយនិស្ត) ប្រឆាំងនឹងពួកអាណានិគមបារាំង និងជប៉ុន។[១] វៀតមិញត្រូវបានបង្កើតឡើងដោយលោកហូ ជីមិញនៅឯភូមិប៉ាកបូ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១។[២] នៅពេលដែលជប៉ុនបានចុះមកកាន់កាប់ភូមិភាគឥណ្ឌូចិន ក្រុមវៀតមិញបាននាំគ្នារើបម្រះបះបោរប្រឆាំងយ៉ាងសកម្មដោយទទួលបានជំនួយពីសហរដ្ឋអាមេរិក និងសាធារណរដ្ឋចិន។ នៅក្រោយសង្គ្រាមលោកលើកទី២ វៀតមិញបានបន្តប្រឆាំងនឹងបារាំងតទៅទៀតរហូតទាល់តែទទួលឯករាជ្យ បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង វៀតមិញក៏នូវតែបន្តយុទ្ធនាការខ្លួនតទៅមុខទៀតដោយលើកនេះគឺប្រឆាំងនឹងវៀតណាមខាងត្បូងហើយនិងសហរដ្ឋអាមេរិក។ អ្នកដែលស្ថាបនាចលនាតស៊ូមួយនេះគឺលោកហូ ជីមិញ, លោកឡេ ដួអាន និងលោកផាំ វ៉ាន់ដុង។ 'វៀតមិញ'នេះត្រូវបានបក្សកុម្មុយនិស្តយួនចាត់ទុកជារណសិរ្សរួបរួមជាតិមួយដើម្បីដណ្តើមឯករាជ្យភាពរបស់វៀតណាមពីបារាំង ពួកវាក៏មានឈ្មោះមួយទៀតសម្គាល់ឱ្យចលនានេះដែរហៅថា"រណសិរ្សរួបរួមឯករាជ្យវៀតមិញ"
- ១៩៤៥ លុះខែឧសភា ឆ្នាំ១៩៤៥ លោកបានចាកចេញពី កាវ បាង ឆ្ពោះទៅតាន់ ត្រាវ ខេត្តង្វៀង ក្វាង ដោយបានដឹកនាំផ្ទាល់នូវចលនាបដិវត្តទូទាំងប្រទេស។ ក្រោយមកប្រធានបដិវត្តរូបនេះបាន រំដោះជាតិពីពួកជប៉ុន និងអ្នកក្បត់ជាតិ ព្រមទាំងដកហូតទ្រព្យសម្បត្តិដើម្បីចែកដល់ប្រជាជនក្រីក្រ ហើយទាមទារនូវសិទ្ធិបោះឆ្នោត និងសិទ្ធិប្រជាធិបតេយ្យជាដើម។
- ១៩៤៥ សូមជម្រាបជូនថា ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ (ហាណូយ) ហូ ជីមិញ បានប្រកាសឯករាជ្យក្នុងប្រវត្តិសាស្ត្រនៅចំពោះមុខប្រជាជន ពីការចាប់កំណើតនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម និងលុបបំបាត់ទាំងស្រុងនូវរដ្ឋអាណានិគម និងសក្តិភូមិទាំងឡាយ។
- ១៩៤៥ ក្នុងសង្គ្រាមលោកលើកទី២, ជប៉ុន បានចុះមកដណ្តើមដែនដីឥណ្ឌូចិនពី បារាំង ។ ដូច្នេះហើយ វៀតមិញក៏បានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយទៀតប្រឆាំងនឹងការត្រួតត្រារបស់ជប៉ុន។ ដល់ចុងឆ្នាំ១៩៤៤, វៀតមិញបានអះអាងថាចលនាខ្លួនមានសមាជិកសរុបចំនួន ៥០០,០០០ នាក់ដោយក្នុងនោះ ២០០,០០០ នាក់មាននៅតំបន់តុងកឹង (វៀតណាមខាងជើង) ១៥០,០០០ នាក់នៅតំបន់អណ្ណាម (វៀតណាមកណ្តាល) និង ១៥០,០០០ នាក់នៅតំបន់កូសាំងស៊ីន (វៀតណាមខាងត្បូង)។ ក្រោយពីបានប្រកាសថាខ្លួនប្រឆាំងនឹងជប៉ុន ពួកវៀតមិញក៏ត្រូវបានទទួលជំនួយពីក្រុមសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក សហភាពសូវៀត និងសាធារណរដ្ឋចិន។ ពេលដែលជប៉ុនបានចុះចាញ់សង្គ្រាមលោកលើកទី២ នៅខែសីហា ឆ្នាំ១៩៤៥, មុនពេលចាកចេញពីឥណ្ឌូចិន ទាហានជប៉ុនបានប្រគល់អគារសាធារណៈនិងអាវុធមួយចំនួនធំដែលត្រូវជាកម្មសឹទ្ធរបស់បារាំងទៅឱ្យពួកវៀតមិញ។ កាលនៅក្រោមការកាន់កាប់របស់ជប៉ុន ពួកវៀតមិញបានកេណ្ឌពោលទាហានជប៉ុនជាង ៦០០ នាក់ដើម្បីប្រយុទ្ធប្រឆាំងនឹងបារាំងរហូតដល់ឆ្នាំ១៩៤៥។ បន្ទាប់ពីអង្គការជាតិនិយមបានប្រកាសពីឯករាជ្យភាពរបស់វៀតណាមពីបារាំង ហូ ជីមិញក៏បានប្រកាសឡើងពីអត្ថិភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ។
- ១៩៤៥ ក្រោយពីបដិវត្តន៍ខែសីហាបានបញ្ចប់ អ្នកបដិវត្តន៍កុម្មុយនិស្តយួនម្នាក់និងជាមេដឹកនាំក្រុមវៀតមិញ ឈ្មោះហូ ជីមិញ បានប្រកាសពីឯករាជ្យភាព របស់វៀតណាម ចេញពី សហភាពឥណ្ឌូចិន របស់អាណានិគមបារាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩៤៥ ដោយបង្កើតបានចេញជាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្រុមវៀតមិញ (សម្ព័ន្ធដើម្បីឯករាជ្យវៀតណាម) គឺជាក្រុមបក្សពួកជាតិនិយមវៀតណាម ពីរបីបូក បញ្ចូលគ្នា ហើយវាត្រូវបានដឹកនាំដោយអ្នកកុម្មុយនិស្តយួនភាគច្រើនក្រោយពីបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបង្កើតឡើងសារជាថ្មីនៅអំឡុងឆ្នាំ ១៩៥១ ។
- ១៩៤៥ សម័យហូជីមិញ (១៩៤៥–៦៩) រាជវង្សង្វៀន បានធ្លាក់ក្រោមអាណាព្យាបាល បារាំង នៅក្នុងឆ្នាំ ១៨៨៣ ហើយនៅក្រោមការកាន់កាប់របស់ ជប៉ុន នៅឆ្នាំ១៩៤០ នាអំឡុងសង្គ្រាមលោកលើកទី២។ ក្រោយពីជប៉ុនបានទទួលចុះចាញ់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ក្រុមវៀតមិញក៏បានងើបបះបោរឡើងក្នុងគោលបំណងចង់ឱ្យវៀតណាមទទួលបានឯករាជ្យ។ ព្រឹត្តិការណ៍នោះត្រូវបានគេស្គាល់ជាទូទៅថា បដិវត្តន៍ខែសីហា ហើយជាលទ្ធផល វៀតមិញ បានចូលកាន់កាប់ទីក្រុងហាណូយ និងប្រកាសបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ដោយបានអះអាងថាខ្លួនជារដ្ឋាភិបាលនៃប្រទេសវៀតណាម ជំនួសឱ្យអតីតរាជវង្សង្វៀន។ ក្រោយពីការប្រកាស លោកហូ ជីមិញ ក៏បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមថ្មី។ នាពេលនោះដែរ ប្រធានាធិបតីអាមេរិក លោកហ្រ្វែងគ្លីន រ៉ូសឺវេលត៍បាននិយាយប្រឆាំង នឹងការគ្រប់គ្រងរបស់បារាំង នៅឥណ្ឌូចិន ហើយបានចូលគាំទ្ររដ្ឋាភិបាលលោកហូ ជីមិញ។
- ១៩៤៥ រយៈពេលពីរបីថ្ងៃក្រោយ កងទ័ពជាតិនិយម នៃសាធារណរដ្ឋចិន (គួមីងតាង) បានចូលមកក្នុងប្រទេសវៀតណាម ដើម្បីពិនិត្យមើលការធ្វើមាតុភូមិនិវត្តន៍របស់ កងទ័ពជប៉ុន ។ កាលនោះសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមគ្រាន់តែមានជាឈ្មោះប៉ុណ្ណោះ ពួកគេគ្មានការគ្រប់គ្រងលើដែនដីអ្វីនោះទេ។ ប៉ុន្មានខែក្រោយមក ពួកចិន (គួមីងតាង) វៀតណាម (វៀតមិញ) និង បារាំង បានឈានចូលដល់ការយល់ព្រមព្រៀងគ្នាដោយពួកបារាំងបានយល់ស្របថានឹងដកឥទ្ធិពលរបស់ខ្លួនចេញពីប្រទេស ចិន, ពួកវៀតមិញ បានទទួលស្គាល់ពីការវិលត្រឡប់មកវិញនៃពួកអាណានិគមបារាំង ដោយមានកិច្ចសន្យាមួយបានបញ្ជាក់ថានឹងផ្តល់សឹទ្ធអំណាចដល់ក្រុមវៀតមិញ នៅពេលប្រទេសវៀតណាមទទួលបានឯករាជ្យ និងចំណែក ពួកចិន វិញបានយល់ព្រមដកទ័ពខ្លួនចេញពីប្រទេសវៀតណាម។ កិច្ចចរចាគ្នារវាងពួកវៀតមិញនិងបារាំងបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងដែលជាលទ្ធផលបាននាំឱ្យផ្ទុះសង្គ្រាមជាច្រើនឆ្នាំជាមួយនឹងបារាំងដែលគេច្រើនស្គាល់ថាសង្គ្រាមឥណ្ឌូចិនលើកទី១។
- ចារកម្មអាមេរិក The OSS Deer Team was established by the United States Office of Strategic Services on May 16, 1945 to attack and intercept materials on the railroad from Hanoi in central Vietnam to Lạng Sơn in northeast Vietnam with the hope of keeping Japanese military units from entering China. They sent intelligence reports to OSS agents stationed in China. The team provided training, medical and logistical assistance to Hồ Chí Minh and the Việt Minh in 1945.
- The first mission of OSS Deer Team was to help train 50 to 100 Việt Minh guerrillas to help drive Japanese soldiers out of French Indochina. Deer Team worked closely with Hồ Chí Minh and Võ Nguyên Giáp, whom they knew only as "Mr. Hoo" and "Mr. Van
- The Americans left camp on August 16, not long after hearing the news of Japanese surrender. They traveled on foot with Võ Nguyên Giáp and his troops to Thái Nguyên, the French provincial capital. When guerrilla combatants debuted against French and Japanese troops until the French governor capitulated on August 25, Võ Nguyên Giáp had arranged for the Deer Team to stay hidden away in a safe house on the outskirts of town
- ចារកម្ម សូវៀត ចិន 1945 At the close of World War II, Ho Chi Minh organized the Viet Minh to foment a large-scale uprising in Vietnam. The Viet Minh captured major cities across Vietnam and declared Vietnam an independent state. Vietnam became known as the Democratic Republic of Vietnam, and Ho Chi Minh became its first president In July and August, the Allied Powers met in Berlin for the Potsdam Conference and agreed to partition Vietnam into a Northern and a Southern region. In the after math of the war, the administration of Northern Vietnam was temporarily given toNationalist China while the administration of Southern Vietnam was temporarilygiven to the British. The British allowed French troops to reenter South Vietnam inthe belief that retention of the profitable colony was essential to the recovery of thepostwar French economy
- ១៩៤៦ ពួកវៀតមិញដែលមិនសូវមានចំណេះដឹងនិងបទពិសោធន៍ខាងយោធាទំនើបបានទៅបង្កើតសាលាបង្ហាត់បង្រៀនក្បួនយោធាមួយនៅខែមិថុនា ឆ្នាំ១៩៤៦ ក្នុងខេតុក្វាងងៃ។ ជនជាតិវៀតណាមប្រមាណជាង ៤០០ នាក់ត្រូវបានបង្ហាត់បង្រៀនបណ្តុះបណ្តាលដោយ ពលទាហានជប៉ុន ដែលបានរត់ចោលជួរកាលពីសង្គ្រាមលោកលើកទី២។ យូរៗទៅ សិស្សខ្លះក៏បានក្លាយជាមេបញ្ជាការ ឧត្តមសេនីយ៍ខាងកុម្មុយនិស្តវៀតណាមប្រយុទ្ធប្រឆាំងនឹងអាមេរិកក្នុងសង្គ្រាមវៀត ណាម។ ឧត្តមសេនីយ៍បារាំង ឈ្មោះហ្សង់ អ៊ីធាន វ៉ាលុយជាមួយនឹងកងកម្លាំងលោកបានវាយពួកវៀតមិញចេញពីទី ក្រុងហាណូយភ្លាមៗ ។ កងកម្លាំងប្រដាប់អាវុធរបស់លោកបានប្រយុទ្ធជាមួយនឹងក្រុមវៀតមិញតូចៗនៅពាសពេញទីក្រុងហាណូយ។ ក្រោយមក កងកម្លាំងលោកក៏បានឡោមព័ទ្ធវៀតបាកដែលជាមូលដ្ឋានទ័ពរបស់វៀតមិញក្នុង ឆ្នាំ១៩៤៧ ប៉ុន្តែទាហានលោកត្រូវបានបរាជ័យក្នុងការវាយយកមូលដ្ឋាននោះហើយក៏ត្រូវដកថយចេញវិញព្រោះមិនអាចយកឈ្នះលើទាហានវៀតមិញក្នុងមូលដ្ឋាននោះបាន។ យុទ្ធនាការរបស់បារាំងត្រូវបានពួកវៀតមិញបំបែកបាន គេគ្រប់គ្នាគឺនឹកស្មានមិនដល់ថាពួកវៀតមិញអាចយកឈ្នះទៅលើកងកម្លាំងទាហានបារាំង ដែលបំពាក់ដោយអាវុធយោធាល្អៗ បានដោយងាយអញ្ចឹងសោះ។ ក្រុមវៀតមិញបានបន្តប្រយុទ្ធជាមួយនឹងបារាំងរហូតដល់ ឆ្នាំ១៩៤៩ នៅពេលដែលពួកគេបានគ្រប់គ្រងលើព្រំដែន វៀតណាម-ចិន។ ដោយឃើញដូចនេះ រដ្ឋតែទើបនឹងលេចឡើងថ្មីៗគឺសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយពួកកុម្មុយនិស្តចិន បានផ្តល់ទីជម្រកនិងគ្រឿងសព្វាវុធធ្ងន់ៗទៅឱ្យវៀតមិញដើម្បីបន្តប្រយុទ្ធនឹង បារាំង។ ដោយមានជំនួយពីចិន ដូច្នេះ ពួកវៀតមិញ អាចវាយយកបានតំបន់ជនបទជាច្រើនពី បារាំង។ មិនយូរប៉ុន្មាន ពួកវៀតមិញ បានបន្តវាយយកតំបន់សំខាន់ៗបន្ថែមដែលធ្លាប់កាន់កាប់ដោយរដ្ឋាភិបាលបារាំងដូចជាទីប្រជុំជនជាដើម។
- ១៩៤៦ ក្រោយមកនៅថ្ងៃទី៦ មករា ១៩៤៦ ប្រជាជនបានបោះឆ្នោតឲ្យ ហូ ជីមិញ ធ្វើជាប្រធាននៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។
- ១៩៤៦ អំឡុងឆ្នាំ ១៩៤៦ ចលនា ខ្មែរ ឥស្សរៈ ផុសឡើងប្រឆាំងនឹងបារាំង ប៉ុន្តែ យួនពុំសូវបានជោគជ័យក្នុងការជ្រៀតចូលកំលុងក្រុមខ្មែរស្នេហាជាតិនៅឡើយទេ ព្រោះតែគ្មានខ្មែរណាចូលចិត្តធ្វើការងារជា មួយ យួន។ ដើម្បីជ្រៀតចូលបាន ពួកកុម្មុយនិស្តយួន ត្រូវរកកូនកាត់យួន ឬ កូនកាត់ចិនឲ្យធ្វើការងារតស៊ូជាមួយខ្មែរ។ គ្រានោះ សមាជិកបក្ស កុម្មុយនិស្តឥណ្ឌូចិនពីខាងខ្មែរ ក្នុងចលនា វៀតមិញ មាន សឺង ង៉ុកមិញ ហៅអាចារ្យ មៀន និង ស៊ីវ ហេង ដែលទាំងពីរជាកូនកាត់យួន។ ( តាមពិត ខ្មែរឥស្សនៈ១ បង្កើតដោយ យួន និង មួយទៀត បង្កើតដោយ សៀម)
- ១៩៤៦ ចុងឆ្នាំ១៩៤៦ គណៈកម្មាធិការបដិវត្តន៍នៃចលនា វៀត មិញ ត្រូវបានបង្កើតឡើងនៅតាមខេត្តខ្មែរជាប់ព្រំដែនយៀកណាមខាងត្បូង ដូចជា តាកែវ ព្រៃវែង ភាគខាង ត្បូងខេត្តកណ្តាល។
- 1946 Ho Chi Minh signed an agreement with the French that Vietnam be recognized as an Independent state, under the condition that it become of a member the French Unionand permit a small French military presence. This agreement proved tenuous astensions rose between French colonists and Vietnamese nationalists, eventuallyleading to full-scale war between the French and Vietnamese
- ១៩៤៧ ហូ ជីមិញ បានបង្កើតចារកម្មនៅក្នុងស្រុកខ្មែរ តាំងពីឆ្នាំ១៩៤៧ មកម៉្លេះ ដែលកាលនោះ ពួកយួនខាងជើងបាននាំអាវុធចូលមកក្នុងប្រទេសខ្មែរ ហើយបង្កើតមូលដ្ឋានបីកន្លែងនៅក្នុងស្រុកខ្មែរគឺនៅ ជប់ មេមត់មួយ នៅតំបន់កំពង់ត្រាចមួយ និងនៅសំឡូតខេត្តបាត់ដំបងមួយ ។ បន្ទាប់មក វៀតមិញបានបង្កើតខ្មែរ វៀតមិញ និងរាយបណ្តាញចារកិច្ចយួននៅស្ទើរគ្រប់ទីរួមខេត្តខ្មែរ ជាពិសេសនៅក្រុងភ្នំពេញតែម្តង ។ គេយកពួកយួនដែលមានកំណើតនៅស្រុកខ្មែរឲ្យមកធ្វើកិច្ចការអស់ទាំងនេះ។ ជាដំបូងគេឲ្យយួនម្នាក់ កើតនៅខេត្តកំពត ឲ្យចូលបួសជាព្រះសង្ឃខ្មែរគណថេរវាទ រួចចូលមករៀនជាប់សញ្ញាបត្រសាលាបាលីនៅក្រុងភ្នំពេញ ។ យួនវាធ្វើយ៉ាងនេះ ព្រោះពេលនោះពួកអ្នកនយោបាយខ្មែរដែលប្រឆាំងនឹងបារាំង ច្រើនចេញពីប្រភពព្រះសង្ឃដូចជា ករណីបាតុកម្មព្រះសង្ឃក្នុងឆ្នាំ ១៩៤២ ករណី អាចារ្យ ហែម ចៀវ, អាចារ្យខៀវ ជុំ, ព្រះគ្រូប៉ាង ខាត់, អាចារ្យ អ៊ុក ជា , ព្រះគ្រូ សូរ ហាយ ជាដើម ។ គេឲ្យយួនដែលមាន ឈ្មោះក្រៅហៅថា អាចារ្យ អន មៀន យកឈ្មោះ ជា ស៊ឹង ង៉ុកមិញ ហើយបន្លំថាជាប្អូនបង្កើតលោក ស៊ឹង ង៉ុកថាញ់ ទៀត ព្រោះកាលនោះលោកស៊ឹង ង៉ុកថាញ់ មានកេរិ៍ឈ្មោះល្បីក្នុងការប្រឆាំងបារំាង ហើយពេលនោះខ្មែរកំពុងបាត់មេ ដោយលោក ស៊ឹង ង៉ុកថាញ់ ត្រូវបារាំងចាប់ខ្លួន ។ ព្រះសង្ឃមួយអង្គឈ្មោះ ចូវ ជាតិយួនបួសធ្វើជាព្រះសង្ឃខ្មែរនៅលើភ្នំសំពៅ ខេត្តបាត់ដំបង (ល្អាងលោកតាចូវ) ក៏ជាខ្សែរយៈបណ្តាញចារកិច្ចយួនវៀតមិញដែរ ។
- ១៩៤៧ គណៈកម្មាធិការទាំងអស់នោះ បន្ទាប់ មកដាក់បញ្ចូលក្នុង អង្គការរណសិរ្ស មួយហើយទទួល ស្គាល់ជាផ្លូវការដោយចលនា វៀតមិញ នៅខែមីនា ១៩៤៧ ដែលមានឈ្មោះជាភា សា វៀតណាមថា Lien Doan Viet Kieu Cuu Quoc Cao Mien ឬ ប្រែថា អាណិកជនយួននៅកម្ពុជាដើម្បីសង្រ្គោះជាតិ (Vietnamese Émigrés in Cambodia for National Salvation)។
- ១៩៤៨ មកទល់ចុងឆ្នាំ១៩៤៨ ក៏មិនទាន់មានសាខាបក្ស កុម្មុយ និស្តនៅកម្ពុជា ឬនៅលាវដែរ។ ដើមឆ្នាំ១៩៤៩ មេដឹកនាំយួនចាប់ផ្តើមពិភាក្សា ដើម្បីបង្កើតសាខាបក្សនៅប្រទេសទាំងពីរដោយបង្កើតគណៈកម្មាធិការប្រស្រ័យ ស្ទាបស្ទង់ផ្ទាល់នឹងប្រជាជន ដើម្បីបង្កើតបក្ស ប្រជាជនបដិវត្តកម្ពុជា។ យោងតាមអ្នកនិពន្ធ Bernard Fall គណៈកម្មាធិការនេះមានសុទ្ធតែយួនដែលមាន ពិសោធន៍ចាស់វស្សារឿងខ្មែរ។ បន្តិចក្រោយមក យួនបង្កើតអង្គភាពយោធាប្រដាប់អាវុធ ដាក់ឈ្មោះថា យោធាយួនដើម្បីជួយខ្មែរ សម្រាប់ផ្តល់កិច្ចគាំពារផ្នែកយោធាដល់ប្រតិបត្តិការនយោបាយរបស់ពួកកុម្មុយនិស្តយួនក្នុងស្រុកខ្មែរ។
- ១៩៥០ ពួកខ្មែរវៀតមិញគឺជាកម្មាភិបាលកុម្មុយនិស្តខ្មែរដែលមានចំនួនពី ៣,០០០ នាក់ទៅ ៥,០០០ នាក់និងជាសមាជិកឆ្វេងនិយមនៃចលនាខ្មែរឥស្សរៈ។ ក្រោយឆ្នាំ១៩៥០ ពួកគេបានប្រមូលជាគ្នាម្តងទៀត នៅក្នុងសមាគមខ្មែរឥស្សរៈ សមាជិកខ្មែរវៀតមិញភាគច្រើនបានទៅរស់នៅក្នុងវៀតណាមខាងជើង បន្ទាប់ពីសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤ បានបញ្ចប់។ 'ខ្មែរវៀតមិញ' គឺជាពាក្យប្រមាថមួយដែលប្រើដោយសម្តេចនរោត្ដម សីហនុបន្ទាប់ពីទ្រង់បានដឹងថាចលនាឯករាជ្យអ្នកទាំងនោះត្រូវបានទទួលការគាំទ្រនិងជំនួយពីកុម្មុយនិស្តនវៀតណាម។ ការរិះគុណនិងការចំអករបស់សីហនុចំពោះក្រុមខ្មែរវៀតមិញបានធ្វើឱ្យមានការកើននូវឥទ្ធិពលប្រឆាំងនឹងយួន ប៉ុន្តែវាក៏បង្កើនឱ្យមានការប្រឆាំងនឹងរាជានិយមផងដែរ ជាពិសេសពីសមាជិកបក្សកុម្មុយនិស្តកម្ពុជា (បកក) ដែលដឹកនាំដោយប៉ុល-ពត។ ពួកខ្មែរវៀតមិញក៏ជាជំនួយដ៏សំខាន់ដែរក្នុងការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា (FUNSK) នៅក្នុងឆ្នាំ១៩៧៨។ រណសិរ្សនេះបានរួមដៃជាមួយយួនហើយវាយចូលក្នុងប្រទេសកម្ពុជាដើម្បីផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល-ពត។ ក្នុងអំឡុងពេលរស់នៅក្នុងប្រទេសវៀតណាម ខ្មែរវៀតមិញជាច្រើនបានរៀបមង្គលការជាមួយស្រ្តីយួន។
- ១៩៥០ ក្នុងសៀវភៅនិពន្ធដោយលោក Roger Smith អំពីគោល នយោបាយក្រៅប្រទេសកម្ពុជា (Cambodia’s Foreign Policy) នាចុងទសវត្ ស១៩៥០ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ធ្លាប់ស្នើនាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ ឲ្យដឹកយកអាណិកជនចិននៅស្រុកខ្មែរទៅស្រុកចិនឲ្យអស់ ព្រោះមានអ្នកខ្លះបម្រើគំនិតកុម្មុយនិស្ត របស់ប្រធាន ម៉ៅ សេទុង ឃោសនា ផ្សព្វផ្សាយសៀវភៅ ក្រហម ក្នុងបំ ណងរំលំរបបព្រះអង្គ។ ព្រះអង្គមិនបានស្នើប្រធាន ហូ ជីមិញ ឲ្យយកអាណិកជនយួនទៅស្រុកយួនវិញទេ ថ្វីបើពួកគេមានសមាគមនៅស្រុកខ្មែររៃវិភាគទានទៅជួយទ័ព ព្រៃយៀកកុង−យួនខាងជើងក្តី។ មកដល់ឆ្នាំ ១៩៧០ ទើបពលរដ្ឋខ្មែរដឹងថា អាណិកជនចិន−យួន ធ្វើសកម្មភាពន យោបាយក្នុងទិសដៅបំផ្លាញស្រុកខ្មែរជុំទិស៕
- ១៩៥០ លុះថ្ងៃទី១៤ មករា ១៩៥០ ប្រធានរូបនេះបានប្រកាសថា យើងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីទំនាក់ទំនងជាមួយនឹងប្រទេសទាំងឡាយណាដែលគោរពសិទ្ធិ សមភាព និងអធិបតេយ្យភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀងណាម។ ការប្រកាសនេះធ្វើឲ្យ ប្រទេសចិន សហភាពសូវៀត និងប្រទេសប្រជាធិបតេយ្យដទៃទៀតទទួលស្គាល់ និងមកទំនាក់ទំនងល្អជាមួយនឹងប្រទេសវៀតណាម។
- 1951 The Vietnamese Workers Party (Lao Dong), the successor to the IndochineseCommunist Party (ICP), was founded
- ១៩៥១ គួរជម្រាបជូនដែរថា ក្រោមការដឹកនាំរបស់ប្រធានហូ ធ្វើឲ្យប្រទេសវៀតណាមបានក្លាយជាប្រទេសដ៏រឹងមាំដែលជាសំណាញ់ដ៏ធំមួយសម្រាប់ហ៊ុមព័ទ្ធពួកចក្រពត្តិនិយម។ ពោលឆ្នាំ ១៩៥១ កម្លាំងនៃការប្រយុទ្ធបានរីកធំធាត់ឡើងគ្រប់ទិសទីទាំងអស់ ដោយកងកម្លាំងប្រដាប់អាវុធ និងប្រជាជនបានបើកយុទ្ធនាការជាទ្រង់ទ្រាយធំ។ ជាក់ស្ដែងថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៥៤ ប្រជាជនវៀតណាមទទួលបានជោគជ័យយ៉ាងធំធេងនៅ ឌៀន បៀន ហើយប្រធានហូ បានដាក់កិច្ចការឲ្យបក្ស កងព័ទ និងប្រជាជន ឲ្យដណ្ដើមយកសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងត្រូវសម្រេចឲ្យបាននូវគោលដៅទាំងឡាយដើម្បីបង្រួបបង្រួមជាតិ។
- 1954 Vietnamese forces defeated the French at at Dien Bien Phu, marking the collapse ofFrench power in Vietnam. At the Geneva Conference, a meeting of the major powersinvolved in the region, it was decided that Vietnam remain divided into a Northernregion, now under Viet Minh control, and the Southern region, under French controluntil a new South Vietnamese government could be established. With U.S. support,NGO Dinh Diem was appointed Prime Minister of the fledgling government of South Vietnam. (Note: Although Ngo is the surname, this individual is commonly referred to as “Diem.”)
- ១៩៥៤ បន្ទាប់ពីបារាំងបានទទួលបរាជ័យម្តងទៀតនៅក្នុងសមរភូមិឌៀនបៀនភូ ពួកគេក៏ចាប់ផ្តើមធ្វើការចរចាជាមួយ វៀតមិញ ដើម្បីបញ្ចប់សង្គ្រាម។ ជាលទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងនៅក្នុងសន្និសីទក្រុងហ្សឺណែវនៅទីក្រុងហ្សឺណែវ, ប្រទេសស្វីស បានបែងចែកវៀតណាមទៅជាពីរប្រទេសគឺវៀតណាមខាងជើងនិងវៀតណាមខាងត្បូងនៅត្រង់ខ្សែស្របទី១៧ ជាបណ្តោះអាសន្នសិនមុនពេលដែលការបោះឆ្នោតបង្រួបបង្រួមប្រទេសអាចប្រព្រឹត្តិធ្វើឡើងបានក្នុងឆ្នាំ១៩៥៦។ ការផ្ទេររដ្ឋបាលរបស់វៀតណាមខាងជើងទៅឱ្យពួកវៀតមិញត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៥៤។ ហូ ជីមិញ ត្រូវបានគេតែងតាំងជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងជើង ហើយ ប្រទេសលោកត្រូវបានដើរតួជារដ្ឋសង្គមនិយម។ លោកង៉ូ ឌិនយៀមដែលពីមុនត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃ វៀតណាមខាងត្បូង ដោយព្រះចៅអធិរាជបាវ ដាយ នៅទីបំផុតក៏បានកាន់កាប់វៀតណាមខាងត្បូងទាំងស្រុង។
- ១៩៥៤ លុះថ្ងៃទី២០ កក្កដា ១៩៥៤ សន្និសីទ្ធក្រុងហ្ស៊ឺណែវ ក៏ត្រូវបញ្ចប់ ដោយបារាំងបានចុះហត្ថលេខាផ្អាកបាញ់គ្នានៅលើមូលដ្ឋាន ហើយគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសវៀតណាម កម្ពុជា និងឡាវ ។ ចំណែកឯសហរដ្ឋអាមេរិក ក៏ត្រូវបង្ខំចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើក្រុង ហ្សឺណែវ ស្ដីពីឥណ្ឌូចិនដែរ។ សូមបញ្ជាក់ជូនដែរថា លោកប្រធានរូបនេះ ទោះបីដល់វ័យចាស់ជរាយ៉ាងណាក៏ដោយ ក៏លោកនៅតែខំធ្វើការដើម្បីជាតិរហូតធ្វើទាល់តែធ្វើលែងកើត គឺលោកគិតតែពីប្រយោជន៍ជាតិជាងសុខភាពខ្លួនឯងទៀត។ ការដឹកនាំរបស់លោកនៃជីវិតចុងក្រោយនោះ គឺទទួលបានជោគជ័យទាំងភាគខាងត្បូង និងភាគខាងជើង។ ជាហេតុធ្វើឲ្យបណ្ដាប្រជាជនវៀតណាមសប្បាយចិត្តឥតឧបមា ហើយចាត់ទុកលោកដូចជាឪពុកម្ដាយបង្កើតស្ទើរគ្រប់ៗគ្នា។
- ១៩៥៤ សន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ បានសម្រេចឲ្យ កងទ័ពបរទេសទំាងអស់ ចេញពីកម្ពុជា តែកងទ័ពយៀកមិញ យួនខាងជើង មិនបានគោរពសេចក្តីសម្រេចនោះឡើយ។ ពេលទ័ពធំយួនដកថយទៅ យួនវៀតមិញ បានទុកបណ្តាញចារកិច្ចធ្វើសកម្មភាពស្ងាត់ៗនៅតាមខេត្តនានា ជាពិសេសក្នុងទីក្រុងភ្នំពេញតែម្តង ។ ដើម្បីជាសញ្ញាសម្គាល់គ្នា នៅមុខផ្ទះគេតែងតែដាំដើមឬស្សីកែវមួយ ឬពីរដើមជានិច្ច ។ ពួកយួនទាំងនោះនៅបន្លំខ្លួនធ្វើជាប្រកបរបរកំប៉ិកកំប៉ុក បើកហាងកាត់ដេរសម្លៀកបំពាក់បុរសម៉ូដ អ៊ឺរ៉ុប នៅផ្សារចាស់ ជិតវិមាន ឯករាជ្យ។ នៅតាមខេត្តនានា ដូចជា ហាងកាត់ដេរ តៃល័រ នៅសៀមរាប ហាងធ្វើឡាំងរែកទឹកនៅផ្លូវលេខពីរកកន្លះ ខេត្តបាត់ដំបង និងបនស្រីពេស្យាដែលភាគច្រើនមានមេជាស្រី្តយួនមើលការខុសត្រូវហើយនារីពេស្យាយួន គឺជាចារនារីតែម្តង ។ វៀតមិញបានអប់រំស្រ្តីយួនមួយចំនួន ហើយឲ្យមកធ្វើការទាក់ទងយ៉ាងណាឲ្យបានជាស្រីកំណាន់ ជាប្រពន្ធចុងអស់លោកធំ នាហ្មឺន មន្រ្តី ចៅក្រម ប៉ូលីស គយ ជាពិសេសប្រពន្ធចុងនាយទាហានខ្មែរ ។ មេរៀននេះ មិនមែនថ្មីឡើយ ខ្មែរធ្លាប់ស្គាល់រសជាតិរួចមកហើយ សម័យស្តេចជ័យជេដ្ឋាទី២ ដែលបាននាងកូ ជិន ស៊ីន(អង្គចូវ) បុត្រី ស្តេចយួនជាមហេសីរហូតដល់អស់ដីកំពង់ក្របី ព្រៃនគរ ចង្វារត្រពាំង ព្រះសួគ៌ា ឧកញ៉ាឌិន...ទៅហើយ។ នៅសម័យបារាំងក៏ខ្មែរដឹងម្តងទៀតដែរ ។ នាយទាហានធំៗ បារាំងដែលចូលចិត្ត កំណាន់ស្រីយួន ប្រពន្ធយួន ត្រូវស្លាប់អស់មិនតិចទេ ដូចជាករណី លោក( Jean de Raymond) ត្រូវស្រ្តីយួនដែលលោកស្រឡាញ់ យកធ្វើជាកូនចិញ្ចឹមនោះវាយលោកសម្លាប់ពេលកំពុងសម្រាន្តលក់ ក្នុងឆ្នាំ ១៩៥២ ពុំមែនក្រុមលោកស៊ឹង ង់ុកថាញ់ សម្លាប់ដូចសៀវភៅ ( how to pol pot came to power ) សរសេរនោះឡើយ ៕
- 1955 The U.S. began giving military aid to the Diem regime. Driven into hiding by Diem’s repressive policies, communists living in South Vietnam organized into underground groups and began to wage guerrilla war against the Diem regime. These insurgentscame to be known as the Viet Nam Cong San (“Viet Nam Communists”), or simpl ythe Viet Cong.
- ១៩៥៦ កិច្ចព្រមព្រៀងក្រុងហ្សឺណែវបានសន្យាថានឹងមានការបោះឆ្នោតនៅឆ្នាំ១៩៥៦ ដើម្បីកំណត់រដ្ឋាភិបាលជាតិតែមួយសម្រាប់ប្រទេសវៀតណាមរួម។ ទាំងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលវៀតណាមខាងត្បូង របស់ ង៉ូ ឌិនយៀម មិនបានចុះលើកិច្ចព្រមព្រៀងអ្វីទាំងអស់នៅក្នុងសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤។ ទាក់ទងនឹងសំណួរនៃការបង្រួបបង្រួមប្រទេសវៀតណាម គណៈប្រតិភូវៀតណាម (មិនមែនកុម្មុយនិស្ត) បានជំទាស់យ៉ាងខ្លាំងចំពោះការបែងចែកណាមួយនៃប្រទេសវៀតណាមប៉ុន្តែត្រូវបានចាញ់គេនៅពេលដែលបារាំងបានទទួលយកសំណើរបស់ប្រតិភូវៀតមិញគឺលោក ផាំ វ៉ាន់ដុង, ដែលបានស្នើថា ប្រទេសវៀតណាម នឹងរួបរួមគ្នាវិញដោយធ្វើការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់"គណៈកម្មាធិការមូលដ្ឋាន"។ សហរដ្ឋអាមេរិក ក៏បានប្រឆាំងនឹងសំណើនោះជាមួយនឹងសំណើរបស់ពួកគេហៅថា "ផែនការអាមេរិក" ដែលមានការគាំទ្រពីវៀតណាមខាងត្បូង និង ចក្រភពអង់គ្លេស។ សំណើ"ផែនការអាមេរិក"បានយល់ឱ្យដឹងថានឹងមានការបោះឆ្នោតបង្រួបបង្រួមក្រោមការត្រួតពិនិត្យពីអង្គការសហប្រជាជាតិ ប៉ុន្តែសំណើនេះត្រូវបានបដិសេដដោយ គណៈប្រតិភូសូវៀត ។ ពីគេហដ្ឋានរបស់ព្រះអង្គនៅបារាំង ព្រះចៅអធិរាជយួនគឺបាវ ដាយបានតែងតាំងលោក ង៉ូ ឌិនយៀម ជានាយករដ្ឋមន្រ្តីនៃវៀតណាមខាងត្បូង។ ដោយមានជំនួយពីសហរដ្ឋអាមេរិក នៅឆ្នាំ១៩៥៥ យៀម បានប្រើប្រជាមតិមួយដើម្បីដកអតីតអធិរាជចោល ហើយក៏ប្រកាសខ្លួនជាប្រធានាធិបតីយ នៃសាធារណរដ្ឋយួន។
- ១៩៥៦ នៅពេលដែលការបោះឆ្នោតមិនបានសម្រេចកើតឡើងបាន កម្មាភិបាលវៀតមិញដែលនៅវៀតណាមខាងត្បូងបានងើបបះបោរនិងប្រយុទ្ធប្រឆាំងជាមួយនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង។ វៀតណាមខាងជើងក៏បានចូលកាន់កាប់ផ្នែកខ្លះនៃប្រទេសឡាវដើម្បីបង្កើតជាផ្លូវឆ្លងទៅជួយផ្គត់ផ្គងរណសិរ្សរំដោះជាតិ (វៀតកុង) នៅក្នុងទឹកដីវៀតណាមខាងត្បូង។ យូរៗទៅសង្គ្រាមនេះបានប្រែក្លាយទៅជាសង្គ្រាមឥណ្ឌូចិនលើកទី២ ដែលគេបានស្គាល់ជាទូទៅថា"សង្គ្រាមវៀតណាម"។
- ១៩៥៦ ក្រោយពេលបារាំងបរាជ័យ ហូជីមិញ បានត្រៀមធ្វើសង្គ្រាមជាមួយអាមេរិកនៅវៀតណាមខាងត្បូង ហេតុនេះហូជីមិញ បានទៅពឹងឱ្យចិនជួយសម្របសម្រួលជាមួយកម្ពុជា ដើម្បីបើកឱ្យវៀតកុងសាងសង់ផ្លូវលំនេះ។ នៅឆ្នាំ១៩៥៦ កម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពកម្ពុជា-ចិន នេះគឺជាសញ្ញាភ្លើងខៀវក្នុងការគាំទ្រវៀតកុង។
- ១៩៥៨ នៅថ្ងៃទី១៤ ខែ៩ ឆ្នាំ១៩៥៨ បន្ទាប់ពីកម្ពុជាបើកភ្លើងខៀវឱ្យវៀតកុងសាងសង់ផ្លូវលំហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម ផាម វ៉ាន់ដុង បានចេញលិខិតប្រកាសទទួលស្គាល់ព្រំដែនទឹកចិនថ្មី ដែលក្នុងនោះចិន ទទួលបានកោះចំនួន៤៥ នៅស្ត្រែតលី និងប៉ារ៉ាសែល។
- ១៩៥៩ ថ្ងៃទី៥ ខែ៥ ឆ្នាំ១៩៥៩ គឺជាថ្ងៃដែលវៀតកុងសម្ពោធបើកការសាងសង់ផ្លូវលំហូជីមិញ ផ្លូវនេះត្រូវបានសាងសង់ចែកចេញជា៥ខ្សែទៅតាមគោលដៅសំខាន់ៗមានប្រវែង ៤០០ គម. និងមានផ្លូវរណប ២៩ខ្សែ មានប្រវែងសរុប ១៥.០០០គម. ពង្រីកទទឹងពី១០មទៅ៣០ម សម្រាប់រថក្រោះនិងរថយន្តដឹកសព្វាវុធ។ ផ្លូវនេះសាងសង់ដោយវិស្វករចិន និងវៀតកុង មានកម្មករចំនួនជាង ៨០.០០០ នាក់ ភាគច្រើនជាជនជាតិម៉ុងតាញ៉ា។ ផ្លូវនេះចាប់ផ្តើមពីខេត្តហាទីញ នៅខាងលើខ្សែស្របទី១៧ ឆ្លងកាត់ប្រទេសលាវ ចូលមកកម្ពុជា ត្រង់តំបន់កន្ទុយនាគខេត្តរតនគីរី, តភ្ជាប់មកខេត្តមណ្ឌលគីរី, ស្ទឹងត្រែង, ក្រចេះ,កំពង់ចាម, ព្រៃវែង និងស្វាយរៀង។
- ១៩៥៩ បន្ទាប់ពីសាងសង់រួចផ្លូវលំហូជីមិញ ត្រូវបានវៀតកុងដាក់លេខកូដសម្ងាត់ (B59 គឺ Building on 5 May 1959) ហេតុនេះក្រុមដឹកជញ្ជូនលើផ្លូវលំហូជីមិញ គេហៅថាក្រុម (B59)។ បន្ទាប់ពីសាងសង់រួចកងទ័ពវៀតកុងចូលមកក្នុងទឹកដីកម្ពុជាក្នុងមួយខែពី១០.០០០នាក់ទៅ ៣០.០០០នាក់ ពួកគេដើបណ្តើរច្រៀងបទ “កើតនៅខាងជើង, ស្លាប់នៅត្បូង” ។
- 1959-1975 Ho Chi Minh trail The Ho Chi Minh trail (Vietnamese: Đường mòn Hồ Chí Minh), also called Annamite Range trail (Vietnamese: Đường Trường Sơn) was a logistical network of roads and trails that ran from the Democratic Republic of Vietnam (North Vietnam) to the Republic of Vietnam (South Vietnam) through the kingdoms of Laos and Cambodia. The system provided support, in the form of manpower and materiel, to the National Front for the Liberation of South Vietnam (called the Viet Cong or "VC") and the People's Army of Vietnam (PAVN), or North Vietnamese Army (NVA), during the Vietnam War.
- ១៩៥៩ ផ្លូវលំហូ ជីមិញ ! ជំហានតំបូងដែលនាំប្រទេសកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងការវិនាសមហន្តរាយក្នុងភ្លើងសង្រ្គាម ។ តើនេះជាកំហុសអ្នកណា ? ផ្លូវលំហូជីមិញ ឬម៉្យាងទៀតដែលយួនតែងតែហៅថា ទ្រូង ស៊ុន ( Truong Son) ដែលត្រូវបានបង្កើតឡើងដោយសម្ព័ន្ធយោធានៃគណមជ្ឈឹមបក្សកុម្មុយនិស្តយួននៅហាណូយវៀតមិញនាថ្ងៃទី១៩ឧសភា១៩៥៩ ក្នុងគោលបំណង ដឹកសម្ភារ:សឹកអាវុធយុទ្ធភណ្ឌ និង ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់ការក្រោកឡើងប្រឆាំងនៅយួនខាងត្បូងរបស់ពួកវៀតកុង។ ផ្លូវនេះគឺវាខុសស្រឡះនឹងឈ្មោះដែលបានដាក់ " ផ្លូវលំហូជីមិញ" ព្រោះវាមិន មែនស្ថិតនៅលើទឹកដីយួនទាំងស្រុងនោះឡើយ ពោលគឺវាលាតសន្ធឹងលើបូរណភាពទឹកដី ឡាវ និង ខ្មែរ ដែរ។ សម្រាប់ពួកយួនកុម្មុយនិស្ត ផ្លូវនេះគឺជានិមិត្តរូបដ៏សំខាន់ក្នុងការតស៊ូនិងភាពរួបរួមគ្នាយ៉ាងដាច់ខាតមួយរវាងភាគខាងជើងនិងភាគខាងត្បូង។ យើងគួរតែស្គាល់ដែរថាតើ ក្រុមកុម្មុយនិស្តទាំងពីរ វៀតមិញនិងវៀតកុងជាអ្នកណា ? វៀតកុង ( Vietnam Cong San) គឺជាក្រុមកុម្មុយិស្តយួននៅភាគខាងត្បូង ដែលបង្កើតឡើងដោយ ង្វៀង វ៉ាន់ហីុវ (Nguyen Van Hieu) ក្នុងឆ្នាំ១៩៦០ ដែលមានឈ្មោះថា រណ:សិរ្សជាតិដើម្បីរុំដោះវៀតណាមខាងត្បូង ដែលដឹកនាំដោយ ង៉ោ ឌិញឌៀម (Ngo Dinh Diem ) គាំទ្រដោយអាមេរិក។ វៀតមិញ ( Vietnam Doc Lap Dong Minh Hoi) ដែលជាក្រុមកុម្មុយនិស្តយួននៅភាគខាងជើង ដែលបង្កើតឡើងនៅឆ្នាំ១៩៤១ ដោយ ហូ ជីមិញ ដែលមានឈ្មោះកំណើត ង្វៀង សុីងកុង បន្ទាប់មកដូរជា ង្វៀង តាតថាញ់ ឬ ង្វៀង អាយគក់។ ផ្លូវលំហូជីមិញនេះមានប្រវែង ១៦.០០០ គីឡូម៉ែត្ រដែលចាប់ផ្ដើមពីចំណុចមួយឈ្មោះ វិញ (Vinh)ដែលស្ថិតនៅភាគខាងជើងនៃប្រទេសយួន ហើយលាតសន្ធឹងកាត់តាមប្រទេសឡាវ និង កម្ពុជា។ ផ្លូវនេះមានតួនាទីយ៉ាងសំខាន់មួយដែលជាសរសៃឈាមឬដង្ហើមក្នុងការធ្វើសង្រ្គាមរុំដោះនិងបង្រួបបង្រួមភាគខាងជើងនិងភាគខាងត្បូងឡើងវិញ។ ចាប់តាំងពីឆ្នាំ១៩៥៥បន្ទាប់ពីបារាំងបានទទួលបរាជ័យហើយដកទ័ពទាំងស្រុងចេញពីប្រទេសយួន អាមេរិកបានចាប់ផ្ដើមគាំទ្ររដ្ឋាភិបាលយួន ខាងត្បូង ង៉ោ ឌិញឌៀម ក្នុងបំណងទប់ស្កាត់ការរីកដុះដាលនៃលទ្ធិកុម្មុយនិស្ត នៅអាសុីអគ្នេយ៍ ដែលបង្កើនឥទ្ធិពលដោយចិននិងសូវៀត។ ក្នុងទសវត្សរ៍ទី៦០អាមេរិកបានបញ្ជូនទ័ពជាច្រើនមកឈរជើងនៅយួនខាងត្បូង សង្រ្គាមក៏ចាប់ផ្ទុះរីកដុះដាលយ៉ាងសាហាវពីមួយថ្ងៃទៅមួយថ្ងៃ។ អាមេរិកបានកត់សម្គាល់ឃើញពីយុទ្ធសាស្ត្រនៃផ្លូវលំនេះ ហើយក៏ចាប់ផ្ដើមទម្លាក់គ្រាប់បែកយ៉ាងក្លាំងដែលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជានិងឡាវ។ ក្រោមបញ្ជារបស់ប្រធានាធិបត្តី រិចឆាត និចសុន (Richard Nixon) បានបំពានទៅលើច្បាប់អន្តរជាតិនិងរដ្ឋធម្មនុញ្ញរបស់អាមេរិកយ៉ាងធ្ងន់ធ្ងរ។
- 1960 Communist insurgents in South Vietnam formed the National Front for the Liberationof South Vietnam, also known as the National Liberation Front (NLF). NorthVietnam agreed to supply the NLF with military aid and support. While Ho ChiMinh remained president of North Vietnam, he withdrew from active decision-making due to failing health
- 1961 The United States increased military aid to Diem. Diem began to institute brutallyrepressive measures against political dissenters, but remained unable to stamp out theViet Cong insurgency
- n 1961, after two decades of indirect military aid, U.S. President John F. Kennedy sent the first large force of U.S. military personnel to Vietnam to bolster the ineffectual autocratic regime of South Vietnam against the communist North. Three years later, with the South Vietnamese government crumbling, President Lyndon B. Johnson ordered limited bombing raids on North Vietnam, and Congress authorized the use of U.S. troops. By 1965, North Vietnamese offensives left President Johnson with two choices: escalate U.S. involvement or withdraw. Johnson ordered the former, and troop levels soon jumped to more than 300,000 as U.S. air forces commenced the largest bombing campaign in history
- 1963 Diem was killed in a coup staged by military commanders who had lost faith in his ability to lead.
- 1964 American ships patrolling the Tonkin Gulf were allegedly attacked by North Vietnamese vessels. While this attack, known as the Tonkin Gulf Incident, was neverreliably confirmed, the U.S. committed to full war against the communist forces in Vietnam
- 1965 The U.S. began a full military campaign against the Viet Cong in South Vietnam.Direct U.S. involvement would last until 1973.
- ១៩៦៤ គិតពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧០ កងទ័ពអាកាសអាមេរិក បានវាយប្រហារលើផ្លូវនេះចំនួន ១៨៥.០០០ លើក, កម្ទេចរថយន្តវៀតកុងអស់ចំនួន ៤៦.០០០គ្រឿង ហើយវៀតកុងបាញ់ទម្លាក់យន្តហោះអាមេរិកអស់ចំនួន ១៣២ គ្រឿង។
- ១៩៦៤ នៅពេលយប់កងទ័ពអាកាសអាមេរិក មានមូលដ្ឋាននៅប្រទេសថៃ បានប្រើគ្រាប់បង្កើតទឹកភ្លៀងសិប្បនិម្មិត (Rain Seeding) ធ្វើឱ្យរថយន្តវៀតកុង ពិបាកបើកបរ ផ្លូវរអិល ធ្លាក់ជ្រោះ និងប្រើគីមីបាញ់ឱ្យជ្រុះស្លឹកឈើអស់ងាយស្រួលបាញ់រថយន្តវៀតកុង។ ហេតុនេះហើយ ទើបចិនបញ្ចុះបញ្ចូលកម្ពុជាឱ្យបើកច្រកកំពង់ផែកំពង់សោមសម្រាប់ដឹកអាវុធងាយច្រួលជាង។
- 1968 In a large military strike known as the Tet Offensive, the Viet Cong retook many ofthe cities that had been under U.S. occupation, even pushing so far as to get troopsinside the grounds of the American embassy in Saigon. While the Viet Congsustained heavy losses, the offensive exposed the weakness of the U.S. and SouthVietnamese forces, shifting U.S. public opinion and precipitating the U.S. seriously toconsider withdrawing their forces from Vietnam
- 1969 Ho Chi Minh died on September 2 at the age of seventy-nine
- ១៩៦៩ ផ្លូវលំហូជីមិញ បាននាំគ្រាប់មីន ជាង១០លានគ្រាប់ចូលមកក្នុងទឹកដីកម្ពុជា បើគណនាតាមគណិតវិជ្ជា ១០លានគ្រាប់ / ៥លាននាក់ = ម្នាក់ទទួលបាន២គ្រាប់!
- ១៩៦៩ ក៏មិនភ្លេចជម្រាបជូនដែរថា ហូ ជីមិញ សុខភាព ចាប់ផ្ដើមកាន់តែចុះខ្សោយទៅៗនៅឆ្នាំ១៩៦៩ ហើយលោកក៏ទទួលមរណភាពនៅថ្ងៃទី៣ កញ្ញា ១៩៦៩ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជំងឺបេះដូង៕
- ១៩៦៩ នៅឆ្នាំ ១៩៦៧ សុខភាពរបស់ហូ ជីមិញបានធ្លាក់ចុះ ។ គាត់បានបង្ហាញខ្លួនជាសាធារណៈពីរបីដងប៉ុណ្ណោះ ប៉ុន្តែកេរដំណែលរបស់គាត់ត្រូវបានរក្សាទុកនៅវៀតណាមខាងជើងសម្រាប់ជាគោលនយោបាយឃោសនា ។ ការតស៊ូនយោបាយរបស់គាត់ជាមួយលោកខាងលិចជិតចប់ហើយ ។ គាត់កំពុងឆ្ពោះទៅរករូបភាពនៃវីរបុរសជាតិ ។ នៅប្រទេសវៀតណាមខាងជើង គាត់ត្រូវបានគេចាត់ទុកថាជាបិតារបស់ប្រជាជាតិ ហើយជាទូទៅគាត់ត្រូវបានគេហៅថា “ពូហូ” ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ ហូជីមីញបានទទួលមរណភាពដោយសារជំងឺខ្សោយបេះដូងនៅផ្ទះរបស់គាត់នៅហាណូយក្នុងជន្មាយុ ៧៩ ឆ្នាំ ។ វាជិត ៦ ឆ្នាំ មុនពេលដែលរដ្ឋាភិបាលវៀតណាមខាងត្បូងត្រូវបានដួលរលំ ហើយកងកម្លាំងសហរដ្ឋអាម៉េរិកដកថយដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាម ។
- ១៩៦៩ នៅថ្ងៃ៣០មករា១៩៦៩អាមេរិកបានធ្វើការសម្រេចចិត្តវាយប្រហារតាមផ្លូវអាកាសនៅភាគខាងកើតលើទឹកដីកម្ពុជាដោយបានព៌តមានថាមានយួនវៀតកុងលាក់ខ្លួននិងបង្កើតទីតាំងនៅកន្លែងនោះ។ នៅថ្ងៃ១៨មិនា១៩៦៩បានចាប់ផ្ដើមបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ បេ៥២ (B52) ៦០គ្រឿងដែលមានទិសដៅទៅយួនខាងត្បូង តែពំុំទាន់មានប្រាប់គោលដៅទម្លាក់ច្បាស់នៅឡើយ។ មួយភាគធំនៃយន្ដហោះនេះត្រូវបានបញ្ជាឲ្យហោះវាងមកភាគខាងកើតនៃប្រទេសកម្ពុជាដែលគេបានកំណត់ថាជាតំបន់មូលដ្ឋាន៣៥៣ ត្រង់នោះហើយដែលយន្តហោះបេ៥២បានទម្លាក់គ្រាប់បែកចំនួន២៤០០តោនក្នុងរយ:ពេលតែមួយថ្ងៃប៉ុណ្ណោះ។ ដោយសន្មត់ថាជាជោគជ័យដ៏ធំមួយពីការទម្លាក់គ្រាប់បែកនេះ អាមេរិកបានបន្តការវាយប្រ ហារតាមផ្លូវអាកាសនេះអស់រយ:ពេល១៤ខែទៀត។ សហប្រតិបត្តិការណ៍នេះត្រូវគេឲ្យឈ្មោះថា MENU ដែលចែកចេញជាបី Breakfast Lunch និង Dinner ។ ក្នុងកិច្ចសហប្រតិបត្តិការណ៍យោធាមួយនេះ អាមេរិកបានធ្វើការហោះហើរ៣៨០០ដងនិងទម្លាក់គ្រាប់បែកអស់ចំនួន១០៨.៨២៣តោន។ តាំងពីពេលដែលភ្លើងសង្រ្គាមនៅឡាវនិងយួនចាប់ផ្ដើមផ្ទុះឡើង ស្ដេចសុីហនុ តែងតែប្រកាសពីភាពអព្យាក្រឹតក្នុងនយោបាយរបស់ខ្លួន តែផ្ទុយទៅវិញស្ដេចនេះបានងាករេទៅឆ្វេងនិយម រហូតដល់ហ៊ានឲ្យយួនប្រើប្រាស់ទឹកដីខ្មែរក្នុងការធ្វើសង្រ្គាមរបស់ពួកវៀតកុងនិងវៀតមិញ ជាពិសេសក្នុងឆ្នាំ១៩៦៦បានចុះសន្ធិសញ្ញាជាមួយពួកកុម្មុយនិស្ដយួនដោយអនុញ្ញាតឲ្យពួកវារៀបចំជាមូលដ្ឋានយោធានិងប្រើប្រាស់កំពង់ផែរកំពង់សោមជាកន្លែងដឹកអាវុធក្នុងការធ្វើសង្រ្គាមទៀតផង ។ ពេលនោះហើយដែលបញ្ញាវ័ន្តខ្មែរជាច្រើនបានក្រោកឈឡើងប្រឆាំងនឹងនយោបាយរបស់ស្ដេចសុីហនុ ។
- In the spring of 1969, as protests against the war escalated in the United States, U.S. troop strength in the war-torn country reached its peak at nearly 550,000 men. Richard Nixon, the new U.S. president, began U.S. troop withdrawal and “Vietnamization” of the war effort that year, but he intensified bombing. Large U.S. troop withdrawals continued in the early 1970s as President Nixon expanded air and ground operations into Cambodia and Laos in attempts to block enemy supply routes along Vietnam’s borders. This expansion of the war, which accomplished few positive results, led to new waves of protests in the United States and elsewhere.
- 1973 Finally, in January 1973, representatives of the United States, North and South Vietnam, and the Vietcong signed a peace agreement in Paris, ending the direct U.S. military involvement in the Vietnam War. Its key provisions included a cease-fire throughout Vietnam, the withdrawal of U.S. forces, the release of prisoners of war, and the reunification of North and South Vietnam through peaceful means. The South Vietnamese government was to remain in place until new elections were held, and North Vietnamese forces in the South were not to advance further nor be reinforced.
- ២០១៩ Chan Born ហូ ជី មិញ ជានណា? តាមប្រវត្តិផ្នែកយោធា ខ្លះថា ហូជីមិញ ជាជនជាតិវៀតណាម ខ្លះថា ហូជីមិញជា ជនជាតិ ចិន។ នៅស្រុកខ្មែរភាគច្រើនគេថា ហូជីមិញ ជាវៀតណាមដែរ តើពត៍មានមួយណាពិត សមរម្យជាង?-- ហូជីមិញ មានឈ្មោះដើមថា Nguyễn Ái Quốc ឯ ហូ ជីមិញ គឺជា រហ្សនាម សំដៅថា សម្តេចអ៊ុំ ឬ អ៊ំ ហូ Uncle Ho. ផ្នែកចារកម្ម ថា ឈ្មោះ Nguyễn Ái Quốc ឬ ហូជីមិញ ជាមនុស្ស ០២នាក់ផ្សេងគ្នា ដែលម្នាក់ប្រឆាំងចិន ប្រឆាំងបារាំង រួចបានឡើងកប៉ាល់ទៅសិក្សានៅបារាំង បន្ទាប់ស្លាប់នៅទីនោះ ក៍ស្រាប់តែមាន ហូជីមិញ ម្នាក់ទៀត ចេញមកតាំងខ្លួនជាហូជីមិញ ដឹកនាំចលនាតស៊ូ ដែលគេហៅថា Hồ Chú Ba Tàu បានន័យថា ហូ ភ្នាក់ងារ ចិន! គេថា ហូជីមិញទី២នេះ ជាភ្នាក់ងារចិន សូវៀត ដែលសិក្សានៅសូវៀត រៀន copy ដូចគ្នាបេះបិទជាមួួយ ហូជីមិញទី ១ (ក្លូន clone). ជាទស្សនៈខ្ញុំ ហូជីមិញ មិនមែនវៀតណាមទេ គឺជា ចិន ៩៩% ដោយសារ ហូរជីមិញ ត្រូវគេសម្លាប់ !! ម្យ៉ាង ប៉ុលពត ទូសាមុត អាចារ្យស្វា អាចារ្យមិញ ...សុទ្ធតែមាន អាឋកំបាំង.ស្រដៀង ហូជីមិញ៕.
No comments:
Post a Comment