ដើម្បីធ្វើសង្រ្គាមការពារទឹកដី ឬ ឈ្លានពានទឹកដីប្រទេសមួយ មេដឹកនាំប្រទេស ត្រូវតែ រៀបចំប្រវត្តិសាស្រ្តឲ្យស្របដើម្បី បណ្តុះ បញ្ឆេះកំហឹងប្រជាជនឲ្យ ងើបតស៊ូ។ ក្នុងន័យនេះ ប្រវត្តិសាស្រ្តខ្មែរ កំណើតប្រទេសខ្មែរ ត្រូវបានជនបរទេស ដូចជា បារាំង អាមេរិក ចិន ចាម យួន សៀម ជាពិសេស ចម្ប៉ា បំភ្លៃប្រវត្តិសាស្រ្តខ្មែរ រៀបចំ ជា សៀវភៅប្រវត្តិសាស្រ្ត នៅ សម័យ លន់ នល់ ឡើងមក នៅឆ្នាំ ១៩៧០ ដូចជាថា ជនជាតិខ្មែរ កើតមកពី ឥណ្ឌា ខ្លះថាខ្លះមកពី អារីយាង គឺពួកបារាំង ខ្លះថាខ្មែរមក អាហ្រ្វិក ខ្លះថា ខ្មែរមកពី ចិន ជារួម គឺ ជនជាតិ ចម្ប៉ា ដែលជា ចក្រភពដ៍ធំ ឆ្នាំ ១៩២ រហូតឆ្នាំ ១៩៤៥ បានកំណត់ថា ខ្មែរ មកពី ដែនដីផ្សេង ខ្មែរទើបកើត ឆ្នាំ ៨០២ ក្រោយប្រកាសឯករាជ្យ ចេញពី ចាម និង ជ្វា។
ភូមិ ប្រវត្តិ រវាង ខ្មែរ និង កម្ពុជា ៖ ជំលោះនៃ វប្បធម៍ អាឡោះ ឬ អាសុះ នាំឲ្យ មាន វប្បធម៍ អូរកែវ ( ខ្មែរ យួន ចិន ឥណ្ឌា អឺរ៉ុប ជប៉ុន...មកប្រមូលផ្តុំធ្វើជំនួញនៅ អូរកែវ ក្រោយការដួលរលំ វប្បធម៍ អាឡោះ ឬ អាសុស របស់ អនាគតប្រទេស ចម្ប៉ា ( កម្ពុជា មុន សម័យអាណាចក្រភ្នំ)
ផែនទីសង្ខេប នៃប្រវត្តិសាស្រ្តខ្មែរ បែកចេញជា ០៥ រដ្ឋ ទទួលឥទ្ធិនយោបាយយោធា របស់ លាវ សៀម ចាម យួន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី...។
ផែនទី កម្ពុជា មុន វត្តមានកងទ័ព បារាំង ចូលស្រុកឆ្នាំ ១៨៦៣

សូមចុចលើឈ្មោះខេត្តនៅកម្ពុជាក្រោម ដើម្បី អានលំអិត
ទំព័រនេះ និយាយអំពី នគរ ចក្រភពនានា តំបន់ អាស៊ីអគេ្នយ៍ ប្រវត្តិសាស្រ្តខ្មែរ និងបណ្តាអាណាចក្រទាំងឡាយជុំវិញ អាណាចក្រខ្មែរ ជាពិសេស ប្រវត្តិសាស្រ្តនៅ កម្ពុជាក្រោម មានដូចជា៖


- ថ្ងៃនេះ រំលឹកខួបសង្រ្គាម នៅកម្ពុជាក្រោម៖ រដ្ឋមាន ០៣ គឺ រដ្ឋខ្មែរ រដ្ឋចាម និង រដ្ឋវៀតណាម។ ខាងខ្មែរហៅខ្មែរលើ និង សៀមមកជួយច្បាំង ខាងចាម គេហៅខាងម៉ាឡេ ឥណ្ឌូនេស៊ី ខាងវៀតណាម គេហៅខាងវៀតណាមជើង (អណ្ណាម)មកច្បាំង ចុងក្រោយឆ្នាំ ថ្ងៃទី ៤ មិថុនា ១៩៤៩ ខ្មែរ និង ចាម សុខចិត្តនៅជាមួយ វៀតណាម !! តាមរយៈការបោះឆ្នោត៕ ខ្មែរបាត់បង់ការគ្រប់គ្រងតំបន់នេះ ឆ្នាំ ១៦០០ ដល់ ១៨០០។ ឈ្មោះស្រុក ភូមិទាំងនេះ មានតាំងពីឆ្នាំ ១៤០០ ។ ការរៀបចំឈ្មោះបែបនេះ ដើម្បីបញ្ជាក់ថាទឹកដីខ្មែរ តែ វៀតណាមគេហៅ Nam Ky (រដ្ឋ ០៣) ខាង ចាម គេហៅ រដ្ឋ ចូវដុក(ចាមដុក/កំពង់ចាម)
- កម្ពុជាក្រោម៖ល្មមដល់ពេលក្លាហានផ្សាយរឿងពិតឲ្យ កូនខ្មែរបានដឹង? កម្ពុជាក្រោម មិនមែនផស់ខ្មែរតែឯងទេ កម្ពុជាក្រោម ជាភាសាបារាំងទេ Base Conchinchine ខ្មែរក្រោម សម្រេចថា ជាដីខ្មែរ, តែចាមនៅចូលដុក គេថា ជាដីចាម, វៀតណាម គេថាជាដីវៀតណាម។ បារាំងគេប្រើកងកាំភ្លើងធំ ដាក់លើកប៉ាល់ លើទូកវៃ យក ជាចំណុះ ទឹកដីបារាំង។ ពេលសង្រ្គាមជាមួយ បារាំង ជាមួយអាមេរិក វៀតណាម គេថា នោះជាដីខ្មែរ តោះចូល ទាហាន វ៉ៃយកដីខ្មែរឯងវិញទៅ ....ខ្មែរចាញ់ល្បិចគេរហូត ខ្មែរក្រោមពីមុនជាតិ ១២ លាន អាលូវមិនបាន ១ លាននាកផង !
ផែនទីប្រវត្តិនគរ/រដ្ឋនីមួយៗ

ផែនទីរដ្ឋ ៣ (ណាម គី Nam Ky)



- អាណាចក្រទ្វារមាស មន
- អាណាចក្រស្រីល្វោ
- អាណាចក្រវ្មំ(ភ្នំ)
- អាណាចក្រខ្មែរ
- អាណាចក្រចេនឡា
- អាណាចក្រស្រីវិជ័យ
- អាណាចក្រព្រះគោ
- អាណាចក្រហរិគុណជ័យ
- អាណាចក្រខម
- รัฐผั่น-ผั่น
- អាណាចក្រព្រលឹង?
- អាណាចក្រលោកា
- អាណាចក្រ បាតានី
- អាណាចក្រហ្វូ ណន/នគវវ្នំ/ភ្នំ
- អាណាចក្រចេនឡា
- អាណាចក្រខ្មែរ
- អាណាចក្រចិន
- អាណាចក្រដាយវៀត
- អាណាចក្រចាម
- អាណាចក្រទ្វារវត្តី/ស្រីល្វូ
ខ្ញុំបាទនឹងបកស្រាយយ៉ាងលំអិតអំពី ឈ្មោះនគរ ពាក្យសំខាន់ៗ ដូចជា យួន សៀម ចាម ចិន ..
ផែនទីនេះ ស្រង់ពីប្រភពជនបរទេស យកមក ពង្រីកឲ្យធំ ច្បាស់ ជាប្រយោជន៍សម្រាប់អ្នក សិក្សា ស្រាវជ្រាវ វិភាគ ក្នុងវិស័យ យោធា ចិត្តសាស្រ្ត ប្រវត្តិសាស្រ្ត ប្រឆាងភេរវកម្ម ប្រឆាំងការបេះបោរ...

ម៉េចបានជាខ្មែរបែកបាក់គ្នានៅពេលខ្លះ? ម៉េចបានជាពេលខ្លះមិនអាចរួមរស់ជាមួយគ្នា? ខាងក្រោមនេះជា សញ្ជាតិ ethnicity នៃ ជនជាតិរស់នៅក្នុងប្រទេសកម្ពុជា Nation.ជនជាតិគឺបណ្តុុំសញ្ជាតិដែលរួមគ្នានូចំណុចមួួយចំនួនដូចៗគ្នា ឬស្រដៀងគ្នា ដូចជា ខ្មែរ មានទឹកដី ប្រវត្តិសាស្រ្ត នៅជាមួយជនជាតិ កួយ ស្ទៀង ព្នងដែរ ដូច្នះបង្កើតបានជាជនជាតិ Nation
- Brao 11,000 ប្រាវ ចំនួន ១០០០នាក់
- British 1,000 អគ្លេស ១០០០
- Bunong, Mnong, Central 44,000 ពនង ភ្នង ចំនួន ៤៤,០០០នាក់
- Burmese 5,000 ភូមារ
- Cham, Western 242,000 ចាម
- Chong 1,500 ចុង
- Deaf
- English-Speaking, general 2,200 ជនជាតិនិយាយភាសាអគ្លេស
- Eurasian 14,000 ពួកអឺរ៉ុប
- French 1,600 បារាំង
- Han Chinese, Cantonese 10,000 ចិនកង់ តុង
- Han Chinese, Hainanese 13,000 ចិនហាយណាន
- Han Chinese, Hakka 8,200 ចិនហាក់កា
- Han Chinese, Mandarin 2,000 ចិនដីគោក
- Han Chinese, Min Nan 5,100 ចិនមិនណាន
- Han Chinese, Teochew 185,000 ចិនតេជីវ
- Jarai 24,000 ចារាយ
- Kaco, Kachok 4,000 កាកូ កាចក់
- Kampuchea Krom 269,000 កម្ពុជាក្រោម ខ្មែរក្រោម
- Khmer Keh 5,600 ខ្មែរកែក
- Khmer, Central 14,039,000 ខ្មែរកណ្តាល
- Korean 1,600 កូរ៉េ
- Kraol 4,800 ក្រោល
- Kravet 8,000 ក្រាវ៉ែរ
- Krung 24,000 ក្រុង
- Kui 33,000 កួយ
- Lao 22,000 ឡាវ
- Malay 17,000 ម៉ាឡេ កូឡា នៅប៉ៃលិន ឬ ម៉ាឡេនៅ ម៉ាឡៃ (Malai)
- Mel 1,600 ម៉ែល
- Pear 1,800 ពៀ
- Rade 15,000 រ៉ែដ
- Sa'och 500 ស្អូច
- Samre 200 សំរ៉ែ
- Somray 5,000 សំរាយ
- South Asian, general 1,700 អាស៊ានត្បូង
- Stieng, Bulo 8,000 ស្ទៀង បាឡូ
- Suoy 1,600 សួយ
- T'moan 700 តាមន ឬ មន
- Tampuan 36,000 ទំពួន
- Thai, Central 3,200 ថៃ
- Vietnamese 791,000 វៀតណាមឬ យួន
អ្នកស្រាវជ្រាវរកឃើញភស្តុតាងថ្មីបង្ហាញថាទឹកដីសុវណ្ណភូមិស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជាខ្មែរ
ដោយ តាំង សារ៉ាដា
2017-12-30ក្រុមអ្នកស្រាវជ្រាវសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ លើកឡើងថា មានភស្តុតាងថ្មីមួយដែលបង្ហាញពីពាក្យសុវណ្ណភូមិក្នុងសិលាចារឹកខ្មែរនាសម័យមុនអង្គរ។ ភស្តុតាងថ្មីនោះ ក្រុមអ្នកស្រាវជ្រាវអាចសន្និដ្ឋានថា ជាទឹកដីមួយផ្នែកធំនៃតំបន់អាស៊ីដីគោក និងដីកោះ ដែលជាទឹកដីសុវណ្ណភូមិនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដេចខ្មែរនៅមុនសម័យអង្គរ។ ការលើកឡើងបែបនេះ ក្រោយពេលពួកគេរកឃើញផ្ទាំងសិលាចារឹកចំនួនពីរផ្ទាំងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែធ្នូ។
ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងភាសាវិទ្យាខ្មែរលើកឡើងថា ការរកឃើញភស្តុតាងថ្មីស្ដីពីពាក្យថា សុវណ្ណភូមិ ដែលមានក្នុងសិលាចារឹកជាភាសាសំស្ក្រឹត នៅខេត្តកំពង់ស្ពឺ គឺមានសារសំខាន់ណាស់សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងកូនខ្មែរជំនាន់ក្រោយ។ លើសពីនេះ ជាភ័ព្វសំណាង និងជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូលទៀតផង ពីព្រោះសិលាចារឹកនោះបញ្ជាក់ថា សុវណ្ណភូមិជាទឹកដីរបស់ខ្មែរ។
តាមរយៈទំព័រហ្វេសប៊ុក (Facebook) របស់លោកសាស្ត្រាប្រវត្តិសាស្ត្រខ្មែរ និងអាស៊ីអាគ្នេយ៍ ព្រមទាំងចារឹកសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត វង់ សុធារ៉ា ឱ្យដឹងថា សិលាចារឹកភាសាសំស្ក្រឹតនោះ ចារឹកនៅឆ្នាំ៦៣៣ នៃគ្រិស្តសករាជ (គ.ស) ដែលផ្ដល់ព័ត៌មានប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនចំណុច។
មួយក្នុងចំណោមនោះ គឺអាទិភាពចាស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃស្ថាននាមដ៏សំខាន់មួយ គឺសុវណ៌្ណភូមិ (សុវណ្ណភូមិ) របស់ព្រះបាទ ឥសានវរ្ម័នទី១ (អានថា៖ វៈរ៉ាក់ម៉ាន់) នៅសតវត្សទី៧ គឺមុនសម័យអង្គរ។ លោកយល់ថា នាមនេះ ប្រហែលជាឈ្មោះប្រទេសកម្ពុជា នៅសម័យមុនអង្គរ ដែលគេកំពុងតាមរករហូតសព្វថ្ងៃនោះឯង។
ជាងនេះទៀត បណ្ឌិត វង់ សុធារ៉ា មានប្រសាសន៍ថា ភស្តុតាងថ្មីដែលបញ្ជាក់ថា ពាក្យ សុវណ្ណភូមិ គឺមិនធ្លាប់មាននៅក្នុងទឹកដីប្រទេសកម្ពុជា ឬដែនដីអាស៊ីអាគ្នេយ៍នោះឡើយ រហូតដល់សតវត្សទី១៦ ពាក្យនេះ ត្រូវបានគេលើកយកមកនិយាយក្នុងគម្ពីរព្រះពុទ្ធសាសនា អំពីស្ដេចដែលគ្រប់គ្រងនៅដែនដីសុវណ្ណភូមិ ប៉ុន្តែមិនបានបញ្ជាក់ថា ជាស្ដេចប្រទេសណាមួយក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទេ។ លោកបន្ថែមថា ពាក្យសុវណ្ណភូមិ ដែលទើបនឹងរកឃើញនៅសិលាចារឹកក្នុងខេត្តកំពង់ស្ពឺនោះ គឺជាភស្តុតាងចំណាស់មួយបន្ទាប់ពីភស្តុតាងសិលាចារឹកក្នុងរាជព្រះបាទអសោក មហារាជ្យ នៅសតវត្ស ទី៣ មុន គ.ស ដែលបានរៀបរាប់ពីការពេញព្រះទ័យរបស់ព្រះអង្គក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងបានបញ្ជូនសាសនទូតពីរព្រះអង្គមកកាន់ទឹកដីសុវណ្ណភូមិ។
លោកកត់សម្គាល់ថា កន្លងមកបណ្ដាប្រទេសអាស៊ីដីគោក និងដីកោះមួយចំនួនសុទ្ធតែបានអះអាងថា ជាដែនដីសុវណ្ណភូមិ ដូចជាប្រទេសថៃ ប្រទេសវៀតណាម ប្រទេសភូមា ឡាវ កម្ពុជា ប្រទេសឥណ្ឌូនេស៊ី ជាដើម ប៉ុន្តែគេមិនដឹងថា ដែនដីសុវណ្ណភូមិស្ថិតនៅក្នុងប្រទេសណាពិតប្រាកដនោះទេ៖ «ពីរគាថាសំខាន់ ដែលមានពាក្យសុវណ្ណភូមិហ្នឹង យើងអាចបកប្រែបានថា ព្រះបាទឥសានវម៌្មទី១ ជាស្តេចអង់អាចក្លាហាន ដែលជាស្ដេចនៅពីលើស្ដេចទាំងឡាយយ៉ាងធំ។ ព្រះអង្គគ្រប់គ្រងទឹកដីនៅសុវណ្ណភូមិទាំងមូលទៅទល់នឹងដែនសមុទ្រ»។
បណ្ឌិត វង់ សុធារ៉ា រៀបរាប់ថា មានសិលាចារឹកផ្សេងទៀតនៅក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នាសតវត្សទី ៧ ដែលគេរកឃើញនៅជិតតំបន់អយុធ្យា ប្រទេសថៃ បច្ចុប្បន្ន គឺមាននិយាយអំពីស្តេចមួយព្រះអង្គព្រះនាម ហ៌ស្សវម៌្ម (អានថា៖ ហះរះសាក់វៈរ៉ាក់ម៉ាន់) ដែលប្រកាសថា ខ្លួនជាចៅរបស់ព្រះបាទឥសានវម៌្មទី១ (អានថា៖ វៈរ៉ាក់ម៉ាន់)។ ចំណុចនេះ លោកថា ព្រះអង្គបានគ្រប់គ្រងលើដែនដីថៃបច្ចុប្បន្នទាំងមូល បើទោះបីជាមិនបានគ្រប់គ្រងដោយផ្ទាល់ក៏ដោយ ពីព្រោះមានចៅរបស់ព្រះអង្គជាស្ដេចត្រាញ់គ្រប់គ្រងនៅទីនោះ។
ក្រៅពីនេះក៏មានសិលាចារឹកផ្សេងទៀតបញ្ជាក់ថា មុនពេលព្រះបាទឥសានវម៌្មទី១ ឡើងសោយរាជ្យនៅឆ្នាំ៦១៦ នៃគ.ស (គ្រិស្តសករាជ) គឺព្រះអង្គធ្លាប់គ្រប់គ្រងនៅក្សត្របុរី ឬទីក្រុងធំៗចំនួនបី ដែលមានទីតាំងក្នុងដីខ្មែរបច្ចុប្បន្ន និងមួយផ្នែកស្ថិតនៅក្នុងដីថៃបច្ចុប្បន្នផងដែរ។
ភស្តុតាងទាំងនេះហើយដែលធ្វើឱ្យលោកអាចសន្និដ្ឋានបានថា ទឹកដីខ្មែរមុនសម័យអង្គរ ទំនងគេហៅថា សុវណ្ណភូមិ ហើយដែនដីសុវណ្ណភូមិនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងជាតិពន្ធុមួយដែលមានឈ្មោះថា "ខ្មេរ" ឬ "ខ្មែរ" សព្វថ្ងៃ ដែលមានស្តេចជាជនជាតិខ្មែរជាអ្នកគ្រប់គ្រងលើដែនដីនោះទាំងមូលតែម្ដង។
តាមរយៈភស្តុតាងសិលាចារឹកទាំងនេះបញ្ជាក់ថា ដែនដីសុវណ្ណភូមិ គឺត្រូវនឹងទឹកដីប្រទេសកម្ពុជា បច្ចុប្បន្ន។ ដែនដីនេះក៏ត្រូវនឹងទឹកដីនៅប្រទេសចម្ប៉ាភាគកណ្ដាលចុះមកខាងត្បូងនៃប្រទេសវៀតណាម បច្ចុប្បន្ន ទៅទល់នឹងសមុទ្រ។ បន្ថែមពីនេះ ដែនដីសុវណ្ណភូមិក៏ត្រូវគ្នានឹងប្រទេសឡាវ ប្រទេសថៃ ទាំងមូល និងប្រទេសភូមាមួយភាគធំបច្ចុប្បន្ន ដែលមានក្រុមជនជាតិមនរស់នៅហើយអាចលាតសន្ធឹងដល់ពាក់កណ្ដាលជ្រោយម៉ាឡេស៊ី។
ចំណែកទឹកដីមួយចំនួនទៀតនៅប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្ន លោកថា បើយោងតាមសិលាចារឹកនៅលើកោះជ្វាក្នុងសតវត្សទី៨ ត្រូវគ្នានឹងឈ្មោះមួយទៀតថា សុវណ្ណទ្វីប៖ «ភូមិនៅប្រទេសផ្សេងហ្នឹងដូចយើងឃើញហើយថា ដោយសារទឹកដីដ៏ធំទូលាយ វិសាលភាពដ៏ធំទូលាយរបស់ខ្មែរពីកាលមុនហ្នឹង វាក្លាយជាទឹកដីឡាវ វាក្លាយជាទឹកដីថៃ ក្លាយជាទឹកដីភូមាភាគខ្លះ និងក្លាយជាទឹកដីវៀតណាម ភាគខាងត្បូង។ ហេតុហ្នឹងហើយដែលនាំឱ្យអ្នកទាំងអស់ហ្នឹងប្រកាសភាពស្របច្បាប់ថា គេហ្នឹងក៏ជាសុវណ្ណភូមិដែរ»។
នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពីពាក្យ "សុវណ្ណ" និងពាក្យថា "ភូមិ"។ "សុវណ្ណ" មានន័យថា "មាស" រីឯពាក្យថា "ភូមិ" មានន័យថា "ដី ឬ ផែនដី"។ ដូច្នេះពាក្យសុវណ្ណភូមិ ប្រែមកថា ដីមាស ឬដែនដីមាស។ ពាក្យនេះ ត្រូវបានផ្សព្វផ្សាយតាំងសតវត្សទី១៦ ហើយរហូតដល់សម័យសង្គមរាស្ត្រនិយម ពាក្យនេះត្រូវបានសម្ដេចព្រះសង្ឃរាជ ជួន ណាត បានយកទៅតែងជាបទចម្រៀងស្នេហាជាតិ ដើម្បីលើកទឹកចិត្តប្រជាជាតិខ្មែរ ហើយច្រៀងតៗរហូតមក ពិសេសនៅក្នុងជួរកងទ័ពតែម្ដង។
សិលាចារឹកថ្មីដែលទើបនឹងរកឃើញនៅខេត្តកំពង់ស្ពឺ គឺមានចំនួនពីរផ្ទាំង ហើយផ្ទាំងសំខាន់ដែលមានឈ្មោះស្ថាននាមសុវណ្ណភូមិនោះ គឺមានទំហំទទឹងជាងកន្លះម៉ែត្រ (៥៥សង់ទីម៉ែត្រ) និងមានកម្ពស់ជាង ១ម៉ែត្រ (១,២៥ម៉ែត្រ)។ សិលាចារឹកនេះជាភាសាសំស្ក្រឹត ចារឹកក្នុងឆ្នាំ៦៣៣ នៃគ.ស (គ្រិស្តសករាជ)។
សាស្ត្រាចារ្យដដែលបញ្ជាក់ថា ការរកឃើញផ្ទាំងសិលាចារឹកថ្មីនោះ ក្រោយពេលមានសាស្ត្រាចារ្យម្នាក់ដែលបង្រៀននៅខេត្តកំពង់ស្ពឺ ប្រាប់ដំណឹងនេះមកលោក ហើយមានសហការីរបស់លោកពីរនាក់ទៀតដែលជំនាញខាងភាសាវិទ្យា និងភាសាសំស្ក្រឹតបានជួយការងារនេះច្រើន គឺសាស្ត្រាចារ្យ ហ៊ុន ឈុនតេង និងកញ្ញាបណ្ឌិត ឆោម គន្ធា។ សិលាចារឹកនេះ ក្រៅពីបង្ហាញស្ថាននាមសុវណ្ណភូមិ គឺ មាននិយាយពីការគោរពចំពោះព្រះហរិហរៈ ដែលមានព្រះវិស្ណុ និងព្រះឥសូរ បញ្ចូលគ្នា និងរឿងរ៉ាវផ្សេងទៀត ស្រដៀងគ្នាទៅនឹងសិលាចារឹកផ្សេងទៀតដែរ៖ «គួរតែមានមោទនភាពដែលកាលពីមុនយើងមិនច្បាស់ថាសុវណ្ណភូមិជារបស់អ្នកណា! ប៉ុន្តែតាមរយៈសិលាចារឹកហ្នឹងយើងច្បាស់ថា ជារបស់ខ្មែរមែន ដូចបទចម្រៀងដែលយើងធ្លាប់ស្មានមែន»។
អគ្គនាយកដ្ឋានទទួលបន្ទុកបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប្រាក់ សុណ្ណារ៉ា មានប្រសាសន៍ថា ប្រសិនបើទទួលបានព័ត៌មានស្ដីពីការរកឃើញអ្វីមួយថ្មីដូចករណីនេះ ខាងក្រសួងនឹងមិននៅស្ងៀមឡើយ។ ពោលគឺក្រសួងនឹងទាក់ទងទៅមន្ត្រីការិយាល័យស្រុក មន្ទីរវប្បធម៌ខេត្ត ឱ្យធ្វើការងារនេះ ដើម្បីចុះទៅពិនិត្យហើយសួរនាំព្រះចៅអធិការវត្ត ឬគណៈកម្មការវត្តឱ្យបានច្បាស់លាស់ជាមុនសិន ទើបអាចផ្សព្វផ្សាយជាក្រោយ។
លោកថា ប្រសិនក្រុមអ្នកស្រាវជ្រាវ ឬពលរដ្ឋណាដែលព្រួយបារម្ភខ្លាចបាត់បង់ភស្តុតាងប្រវត្តិសាស្ត្រ គឺអាចទាក់ទងទៅមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិភាក្សាគ្នាសម្រាប់ជាការរួមចំណែកថែរក្សាសម្បត្តិវប្បធម៌របស់ជាតិយើងទាំងអស់គ្នា។ បណ្ឌិត វង់ សុធារ៉ា ឱ្យដឹងថា ក្រោយការរកឃើញសិលាចារឹកនៅខេត្តកំពង់ស្ពឺ ខាងលោកនឹងខិតខំសិក្សាឱ្យបានស៊ីជម្រៅ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដូចជាមានបំណងរៀបចំសិក្ខាសាលាស្ដីពីរបកគំហើញនេះ ដើម្បីជាមូលដ្ឋានសម្រាប់គិតពិចារណា៕
ផែនទីបុរាណ






















































សូមអរគុណ!
ReplyDelete