វ៉ាន់ឌី កាអុន ធ្លាប់ជាមន្រ្តីជាន់ខ្ពស់សម័យរដ្ឋកម្ពុជា ជារដ្ឋមន្រ្តីទីស្តីការគណរដ្ឋមន្រ្តី (ឧបនាយករដ្ឋមន្រ្តី ប្រចាំការ) ចូលរូមធ្វើ រដ្ឋប្រហារមិនបានសម្រេចនៅ ឆ្នាំ ១៩៨៩? រួចក៍ភៀសខ្លួនទៅប្រទេសបារាំង។ មនុស្សនេះប្រឹងប្រែង សរសេរចងក្រងសៀវភៅ អក្សរសិល្ប៍ ដោយសង្ឈឹមថាអាចមានមនុស្សខ្លះគេចូលចិត្តគាត់....
- កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត។
- នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
- នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ។ នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។
- នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
- ឆ្នាំ ១៩៧០៖ យោងតាមឯកសារបានឲ្យដឹងថា នៅថ្ងៃបន្ទាប់ ១៨មីនា ពួកកងទ័ពបានប្រមូលផ្ដុំនៅទីតាំងជុំវិញរាជធានី ហើយការជជែកតទល់ត្រូវបានប្រារព្ធ ឡើងនៅខាងក្នុងរដ្ឋសភាក្រោមការដឹកនាំរបស់ អ៉ិន-តាំ។ សមាជិកម្នាក់នៃសភានេះលោក គឹម-ផុន បានចេញមុខប្រឆាំង (ក្រោយមកត្រូវគេសម្លាប់ នៅកំពង់ចាម)។ អ្នកនៅសេសសល់នៅក្នុងសភា បានបោះឆ្នោតជាឯកច្ឆន្ចដើម្បីយកមាត្រា១២២ នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីសម្តេចព្រះនរោត្តម សីហនុ។ លន់-នល់ បានកាន់កាប់អំណាចប្រមុខរដ្ឋជាបណ្ដោះអាសន្ន កាលនោះតំណែងរដ្ឋសភា ត្រូវបានកាន់ដោយប្រធានមហាសន្និបាត ឆេង-ហេង៕
- ឆ្នាំ១៩៧២៖ លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
- ឆ្នាំ ១៩៧៨៖ លោកបានរួចជីវិតពីសម័យខ្មែរក្រហម ហើយលោកបានចូលទៅជាសមាជិក«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បានវាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
- នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
- ឆ្នាំ ១៩៨១៖ រដ្ឋធម្មនុញ្ញនិងសម័យកាលដឹកនាំរបស់លោកប៉ែន សុវណ្ណ (១៩៧៩–១៩៨១) នៅដើមឆ្នាំ១៩៧៩, សមាជិក KPRP ដែលបានផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ឍប់អំពើប្រលាយពូជសាសន៍ខ្មែរគ្នាឯង បាននាំគ្នាបើកការប្រជុំសមាជមួយ។ នៅក្នុងការជួបប្រជុំនេះ, ពួកគេបានប្រកាសខ្លួនគេថាជាអ្នកស្នងពិតប្រាកដនៃបក្ស KPRP ដែលបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥១ ហើយបានដាក់សមាជនេះជាសមាជប្រជុំបក្សលើកទី៣ ដោយពួកគេមិនបានទទួលស្គាល់កិច្ចប្រជុំសមាជឆ្នាំ១៩៦៣, ១៩៧៥ និង ១៩៧៨ ដែលនៅក្រោមការដឹកនាំរបស់ប៉ុល-ពតនោះទេ។ គណបក្សនេះបានចាត់ទុកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាកាលបរិច្ឆេកបង្កើតពិតប្រាកដ។ គណៈកម្មាធិការជាតិដែលដឹកនាំដោយលោកប៉ែន សុវណ្ណ និងលោករ៉ូ សាម៉ាយ ត្រូវបានតែងតាងដោយសភា។ ស្លាបនារីរបស់គណបក្សគឺ"សមាគមស្រ្តីដើម្បីសង្គ្រាះជាតិកម្ពុជា"ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩ដោយមានសមាជិកនារីទូទាំងប្រទេស។
- ឆ្នាំ ១៩៨១៖ ការដឹកនាំរបស់ ហេង សំរិន (១៩៨១–១៩៩១) ការគាំទ្រវៀតណាមរបស់បក្ស KPRP ក៏មិនប្លាស់ប្តូរអ្វីដែរនៅពេលដែលលោកហេង សំរិនបានមកជំនួសលោកប៉ែន សុវណ្ណ ជាមេដឹកនាំបក្សនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨១។ លោកហេង សំរិន និងជា ស៊ីមគឺជាអ្នកកាន់តំណែងទី១ និងទី២នៅក្នុងការិយាល័យនយោបាយ។ ចំណែកឯលោកប៉ែន សុវណ្ណវិញត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរហោះហើរទៅប្រទេសវៀតណាមដោយមានការអមយ៉ាងតឹងពីឆ្មាំយួន, ហើយលោកត្រូវគេអនុញ្ញាតឱ្យសម្រាកពីការងារនយោបាយក្នុងពេលមួយរយៈសិន។ នៅក្នុងករណីណាក៏ដោយ, អង្គលេខាធិការបក្សថ្មីត្រូវបានវៀតណាមទទួលស្គាល់ក្នុងនាមលោកជាដៃគូស្មើភាពគ្នានៅក្នុងទំនាក់ទំនងកម្ពុជា-វៀតណាម។
- ឆ្នាំ ១៩៨៣៖ តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៨៣, លោកសាយ ភូថង (ជាលេខាធិការនិងប្រធានគណៈកម្មាធិការបក្សខាងអធិការកិច្ច), លោកចាន់ ស៊ី និងលោកប៊ូ ថងបានកាន់កាប់តំណែងទី៣, ទី៤ និងទី៥ ក្នុងការិយាល័យនយោបាយ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៥, លោកហ៊ុន សែនត្រូវគេតាងឱ្យកាន់តំណែងទី៤, ដែលនៅពីក្រោយលោកហេង សំរិន, ជា ស៊ីម, និងសាយ ភូថង។
- ឆ្នាំ ១៩៨៦៖ គោលបំណង៣របស់ KPRP ក្នុងអំឡុងឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩០ គឺបង្ហាញនូវឧត្តមភាពយោធា (នៅតាមព្រំដែននិងនៅក្នុងប្រទេស) ដើម្បីបង្ក្រាបចលនាប្រឆាំង, អភិវឌ្ឍនយោបាយ, យោធា, និងអំណាចសេដ្ឋកិច្ច; ហើយនិងពង្រឹងទំនាក់ទំនងពិសេសជាមួយវៀតណាមក៏ដូចជាប្រទេសផ្សេងៗទៀតផងដែរ។ មុនពេលបិទសេចក្តីថ្លែងសុន្ទរកថារបស់លោកហេង សំរិននៅថ្ងៃទី១៦ ខែតុលា, សមាជបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលថ្មីដែលមានចំនួន៤៥រូប (មានសមាជិកពេញសិទ្ធិ ៣៦រូប និងសមាជិកជំនួស ១៤រូប)។ គណៈកម្មាធិការកណ្តាលបានជ្រើសយកហេង សំរិនជាអង្គលេខាធិការបក្ស, និងសមាជិកការិយាល័យនយោបាយថ្មី (សមាជិកពេញសិទ្ធិមាន: ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន ជាលេខាទី២, សាយ ភូថង, ប៊ូ ថាង, ជា សុទ្ធ, ម៉ែន សំអន, ម៉ាត លី, នៃ ប៉េណា និងសមាជិកជំនួស២រូបទៀត), សមាជិកលេខាធិការដ្ឋាន៥រូប (មានហេង សំរិន, ហ៊ុន សែន, ប៊ូ ថាង, ម៉ែន សំអន, និងនៃ ប៉េណា) ហើយនិងសមាជិក៧រូបនៃគណៈកម្មការត្រួតពិនិត្យគណៈកម្មាធិការកណ្តាល។ បន្ទាប់ពីកិច្ចប្រជុំសមាជលើកទី៥បានចប់, ការងារចាត់តាំងរបស់គណបក្សត្រូវបានពង្រឹងកាន់តែខ្លាំង។ បក្សនេះបានអះអាងថានៅចុងឆ្នាំ១៩៨៦ វាមានសមាជិកទៀងទាត់ជាង ១០,០០០ នាក់ និងសមាជិកឈរឈ្មោះចំនួន ៤០,០០០នាក់ ដែលត្រូវគេកំពុងសំអិតសំអាងសម្រាប់ចូលក្នុងឋានៈសាមញ្ញៗ។ ដល់ឆ្នាំ១៩៩០, សមាជិកការិយាល័យនយោបាយរួមមានដូចជាលោកហេង សំរិន (អង្គលេខាធិការ), ជា ស៊ីម, ហ៊ុន សែន, ជា សុទ្ធ, ម៉ាត លី, ទៀ បាញ់, ម៉ែន សំអន, ងួន ញ៉ិល, ស ខេង, ប៊ូ ថាង, នៃ ប៉េណា, សាយ ឈុំ, និងសមាជិកជំនួសមាន ស៊ីង ស៊ុង, ស៊ីម កា, ប៉ុល សារឿន។ សមាជិកលេខាធិការដ្ឋានមាន ហេង សំរិន, សាយ ភូថង, ប៊ូ ថាង, ម៉ែន សំអន, និងស ខេង។
- ខែធ្នូ ឆ្នាំ១៩៧៨ រយៈពេលបីឆ្នាំកន្លះបន្ទាប់ពីការដកទ័ពអាមេរិកពីតំបន់ឥណ្ឌូចិន ប្រទេសវៀតណាម បានវាយលុកកម្ពុជា ដើម្បីបញ្ចប់របប ប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឆ្នាំ១៩៨២ រដ្ឋាភិបាលរបស់លោក Reagan បានបញ្ជូនជំនួយដល់ក្រុមប្រឆាំងនៅក្នុងប្រទេសកម្ពុជា ដែលមិនមែនជាពួកកុម្មុយនីស្ត ដើម្បីវាយប្រឆាំង នឹងប្រទេសវៀតណាម។ យ៉ាងនេះក្តីមានការលើកឡើងថា ជំនួយទាំងនោះមួយចំនួនបែរ ជាធ្លាក់ទៅក្នុងដៃខ្មែរក្រហមទៅវិញ។ សូមរំលឹកថា យោធាវៀតណាម បានដកចេញពីប្រទេសកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៨៩។
- ឆ្នាំ ១៩៨៨៖ ទោះបីមានការលំបាកដោយសារប្រទេសមួយចំនួន និងភាគីខ្មែរក្រហម ព្រមទាំងភាគីរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរជំទាស់ ប៉ុន្តែ សម្តេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យធ្វើការចរចាជាមួយខ្ញុំព្រះករុណាខ្ញុំ។ ការចាប់ផ្តើមការចរចាដំបូង គឺនៅថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំងដែលការចរចានេះមានសេចក្តីប្រកាសរួម ដែលឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងខ្ញុំព្រះករុណាខ្ញុំ (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ការចរចា សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង។
- ឆ្នាំ ១៩៨៩៖កិច្ចចរចារវាងសម្តេច ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ បានធ្វើជាបន្តបន្ទាប់ក្រោយពី ជួបគ្នាលើកទី ១ នៅទីក្រុងហ្វែរអង់តាដឺន័រ។ កិច្ចចរចាសន្តិភាពទីក្រុងប៉ារីសដំបូង ត្រូវបានចាប់ផ្តើមឡើងជាផ្លូវការ នៅក្នុងខែសីហា ឆ្នាំ ១៩៨៩ គឺមួយខែមុនការដកកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានលើកទ័ពចូលមកក្នុងទឹកដីកម្ពុជាជួយកម្លាំងតស៊ូ ផ្តួលរំលំរបបខ្មែរក្រហម។ ការដកកងទ័ពវៀតណាមដែលត្រូវបានធ្វើឡើង នៅខែកញ្ញា ឆ្នាំ ១៩៨៩។ ទាក់ទងនឹងបញ្ហានេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនាពេលកន្លង មកដោយស្រង់បន្ទូលរបស់សម្តេចឪដែលបានប្រាប់លោកថា ភាគីខ្មែរក្រហមដែលដឹកនាំដោយលោក ខៀវ សំផន បានសន្យាចំពោះព្រះអង្គថា នៅពេលដែលកងទ័ពវៀតណាមដកចេញ នោះ «រដ្ឋាភិបាលរបស់រដ្ឋកម្ពុជានឹងប៉ើងដូចក្រដាស»។ ប៉ុន្តែសម្តេច ហ៊ុន សែន បានឆ្លើយនៅពេលនោះថា ៖ «ចាំមើល មើល! តើនរណាប៉ើង នរណាមិនប៉ើង»។
- ឆ្នាំ ១៩៩០៖ ដំណាក់កាលទី ២៖ ថ្ងៃទី ០៤-០៥ ខែ មិថុនា ឆ្នាំ ១៩៩០ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលចុះហត្ថលេខារវាង សម្តេចព្រះនរោត្តម សីហនុ ក្នុងនាមប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អមដំណើរដោយសម្តេច សឺន សាន ក្នុងនាមនាយករដ្ឋមន្រ្តីកម្ពុជាប្រជាធិបតេយ្យ តែពហិកាដោយលោក ខៀវ សំផន ដែលជាអនុប្រធានរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជាមួយខ្ញុំព្រះករុណាខ្ញុំ បង្កើតឡើងនូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់តាមរូបមន្ត ៦+៦ ឬ ៦+២+២+២=១២ មានន័យថា ត្រីភាគី ក្នុងមួយភាគីដាក់មនុស្ស ២ នាក់ ឯរដ្ឋកម្ពុជាដាក់មនុស្ស ៦ នាក់។
អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។
ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ (Radio France Internationale : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកបង្ហាញ ពីតំណាងរាស្រ្តខ្លាំង ទាំង៤រូប នៃរដ្ឋសភាអាណត្តិទី ១ សម័យសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្នុងនោះរួមមាន ព្រះអង្គម្ខាស់ ស៊ីសុវត្ថិ លីដា លោក ចែម ស្ងួន លោកវ៉ាន់ឌី កាអុន និងរូបលោកផ្ទាល់ម្នាក់ផងដែរ ។
លោក ខៀវ កាញារីទ្ធ បានសរសេរលើគេហទំព័រហ្វេសប៊ុក អមដោយរូបភាពមួយ សន្លឹកនៅថ្ងៃទី២៦ មិថុនានេះថា “តំណាងរាស្ត្រ«ខ្លាំង» ទាំង ៤ នៃរដ្ឋសភាអាណត្តិទី ១ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ! រូបមុខគេ គឺព្រះអង្គម្ខាស់ ស៊ីសុវត្ថិ លីដា ឯរូបខាងក្រោយ ពីឆ្វេងទៅស្តាំ គឺ បង ចែមស្ងួន កូនទន្សាយ និង វ៉ាន់ឌី កាអុន “៕
បុគ្គលសំខាន់ៗក្នុងសាធារណរដ្ឋប្រជាមានិតកម្ពុជា (១៩៧៩–១៩៩២)
• លោកហេង សំរិន ត្រូវជាអង្គលេខាធិការបក្ស (ពីឆ្នាំ១៩៨១–១៩៩១) និងជាប្រធានក្រុមប្រឹក្សាបដិវត្តន៍ (ក្រោយមកគឺក្រុមប្រឹក្សារដ្ឋ) (១៩៧៩–១៩៩២) • លោកជា ស៊ីម ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (១៩៧៩–១៩៨១); ប្រធានរដ្ឋសភា (១៩៨១–៩២) និងជាប្រធានក្រុមប្រឹក្សារដ្ឋ (១៩៩២–១៩៩៤) • ប៉ែន សុវណ្ណ ជារដ្ឋមន្ត្រីការពារជាតិ (១៩៧៩-១៩៨១); អគ្គលេខាធិការបក្ស KPRP (១៩៧៩-៨១); និងជានាយករដ្ឋមន្ត្រី (១៩៨១) • ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៧៩–១៩៨៦; ១៩៨៧–១៩៩០); ឧបនាយករដ្ឋមន្រ្តី (១៩៨១–៨៥), និងជានាយករដ្ឋមន្រ្តីផ្ទាល់ (១៩៨៥–១៩៩៣) • ចាន់ ស៊ី ជារដ្ឋមន្រ្តីក្រសួងការពារជាតិ (១៩៨១–៨២) និងជានាយករដ្ឋមន្រ្តី (១៩៨១–១៩៨៤) • សាយ ភូថង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ (១៩៧៩–១៩៩៣) • ជា សុទ្ធ ជារដ្ឋមន្រ្តីក្រសួងផែនការ (១៩៨២–១៩៨៦) និងឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) • ប៊ូ ថង ជាឧបនាយករដ្ឋមន្ត្រី (១៩៨២–១៩៩២) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ (១៩៨២–១៩៨៦) • ម៉ាត លី ជាអនុប្រធានរដ្ឋសភា • គង់ គាំ ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៨៦–១៩៨៧) • ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេស (១៩៩០–១៩៩៣)។
No comments:
Post a Comment