Wednesday, November 13, 2024

ប្រវត្តិព្រះរាជពិធី បុណ្យអុំទូក

ប្រវត្តិព្រះរាជពិធី បុណ្យអុំទូក - សង្រ្គាមខ្មែរ ចាម ១១១៧ ដែល គោលបំណង នៃការរៀបចំ ប្រវត្តិបុណ្យអុំទូក --កងទ័ពជើងទឹក គឺដើម្បី រំលឹកអំពី សង្រ្គាម រវាង ខ្មែរ និង ចម្ប៉ា ដោយ វិភាគទៅលើ កងទ័ពជើងទឹកខ្មែរ។  កងទ័ពជើងទឹក ខ្មែរ មានកំណើត តាំងពី សម័យសង្រ្គាម ឆ្នាំ ៧០០ ជាង ដែលឃើញមាន ប្រវត្តិសាស្រ្ត និយាយអំពី សង្រ្គាម និង​កងទ័ពជើងទឹក។ ប្រទេសកម្ពុជា បាត់បង់ឯកសារ ប្រវត្តិសាស្រ្តយោធា ដូច្នេះ យើងមិនដឹងថា កងទ័ពជើងទឹក ឬ កងទ័ពជើងគោក បុរាណគេរៀបក្បូនប្រយុទ្ធបែបណា Formation ? ដើម្បី ឆ្លើយតបបញ្ហា មានតែ ការស្រាវជ្រាវ ប្រវត្តិសាស្រ្តយោធាពី បរទេស បកប្រៀបធៀបឯកសារ ដ៍តិចតូចនៅកម្ពុជា ឧ កម្ពុជា និយាយអំពី កងព័ន្ធទី ១ កងព័ន្ធទី ២ និង កងព័ន្ធទី ៣ នៅពេលបុណ្យអុំទូក នោះប្រាកដជាសំដៅលើ ខ្សែត្រៀមជួរមុខទី  First Front Line, Second line, Third Line. 

លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មាធិការគ្រប់គ្រងបច្ចេកទេសប្រណាំងទូក បានមានប្រសាសន៍ថា ទូកសរុបចំនួន ៣៤៨ ទូក ដែលមានអ្នកអុំទូកប្រមាណ ២២.០០០ នាក់ បានចូលរួមក្នុងការប្រណាំងទូកប្រចាំឆ្នាំ ដោយបានប្រណាំងទូកតាមដងទន្លេសាបប្រវែង ១,៧ គីឡូម៉ែត្រ រហូតដល់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ការគណនាល្បឿនទូកប្រណាំង ចម្ងាយផ្លូវ ១៧០០ មែត្រ ប្រើពេលវេលា លឿនបំផុត ៤ នាទី ៤៦ វិនាទី ដែល
៤ នាទី = ២៦០ វិនាទី បូកថែម ៤៦ វិនាទី គេបានលទ្ធផលសុរប ២៨៦ វិនាទី ដូច្នេះ
១៧០០ មែត្រ/ ២៨៦ វិនាទី ​= ល្បឿន ៦មែត្រ/វិនាទី។ ចំណុះទឹក លេខ ១ មានអ្នកចែវទូកសរុប ៧៥ នាក់។
ចង្វាក់បេះដូងមនុស្សសុខភាពល្អធម្មតា មានពី ៦០_១០០ ដង្ហើម/ នាទី ដូច្នេះ បើ មេបញ្ជាការកំណត់យក ៦០ ដង/នាទី គឺ ស្មើរនឹង ១ដង/វិនាទី ឬ ទំលាក់ច្រវ៉ា ១ ដង/វិនាទី តាមសញ្ញា កញ្ច្រែផ្លុំ ដែលធ្វើបែបនេះ គេត្រូវការពេល ២៨៦ វិនាទី = ២៨៦ ចង្វារអុំ !

យោងតាមការផ្សព្វផ្សាយរបស់គណកម្មការជាតិរៀបចំពិធីបុណ្យអំទូក បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក ទូកចែវបុរស៤២ទូក ទូកចែវនារី១ទូក ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។

ចំពោះទូកគូពិសេស នៅឆ្នាំ២០២៣នេះ គណៈកម្មការបច្ចេកទេស និងគណៈមេប្រយោគបានរៀបចំឱ្យមានទូកចំនួន ៩៨ទូក ជាទូកគូពិសេស ចូលរួមប្រកួតប្រជែង ដោយកំណត់លទ្ធផលតាមរយៈថិរៈវេលា ដោយឆ្នាំនេះទូកគូពិសេស ដែលមានល្បឿនលឿនជាងគេមានចំនួន ៣ទូកគឺ៖ លេខ១ ទូកឈ្មោះ មហាទន្សាយតេជោសែនជ័យ មកពីខេត្តកំពង់ចាម មានថិរៈវេលាចែវសរុប៣ថ្ងៃ ត្រឹម ២៨:០៦.៣៣នាទី។ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ សម្តេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ ៣ថ្ងៃមានថិរៈវេលាសរុបត្រឹម ២៨:០៦.៦២នាទី។ ចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះកោះកេរសែនជ័យបារមីព្រះអង្គខ្មៅ មកពីខេត្តព្រះវិហារ ៣ថ្ងៃប្រើថិរៈវេលាសរុប ២៨:០៧.៨១ នាទី។

ប្រវត្តិសាស្រ្តយោធានៃកងទ័ពអង្គរ--ការពង្រាយរូបភាពប្រយុទ្ធនៃកងទ័ពជើងទឹកខ្មែរអង្គរ The Formation of Angkorian Navy Force ដែលមាន ០៣ ខ្សែ គឺ (១) កងព័ន្ធទី ១ ឬ ជួរមុខ ជាទ័ពស្រួច សម្រាប់វាយលុក បំពាក់អាវុធស្រួច ដូចជា លំពែងបុក លំពែងគប់ ដាវ (២) កងព័ន្ធទី ២ ឬ ជួរទី ២ ជាខ្សែទ័ព អន្តរាគមន៍ ជាទ័ពជំនួយ ដែលបំពាក់អាវុធ ចម្ងាយឆ្ងាយ ប្រមាណ ២០ ទៅ ៥០ មែត្រ រួចមាន ព្រួញ ធ្នូ ស្នា កាំភ្លើងធំ ចំណែកខ្សែទី (៣) ឬ កងព័ន្ធទី ៣ សំដៅលើទ័ពភស្តុភារ ឡូជីស្ទីក Logistic Forces សម្រាប់ដឹកស្បៀង អាវុធ មន្ទីរពេទ្យ...។ ជ័យជំនះនៅលើសមរភូមិ កំណត់លើការវាយប្រហារ កំទេចបាននៅ ខ្សែទី ៣ ព្រោះ កងទ័ពជួរមុខនឹង ដាច់ស្បៀង ឬ ដាច់បាយ ខ្វះអាវុធ នឹងជួបបរាជ័យជាស្វ័យប្រវត្តិ--ធ្វើស្រែពឹងទឹក ធ្វើសឹកពឹងបាយ ៕
ការពង្រាយរូបភាពប្រយុទ្ធនៃកងទ័ពជើងទឹកខ្មែរអង្គរ The Formation of Angkorian Navy Force 

ប្រវត្តិព្រះរាជពិធី បុណ្យអុំទូក - សង្រ្គាមខ្មែរ ចាម ១១១៧

រូបភាព កងទ័ពជើងទឹក សម័យបុរាណ និង ពិធីបុណ្យអុំទូក
រូបភាព កងទ័ពជើងទឹក សម័យបុរាណ

ដំបូងជាពិសេសរំលឹកដល់ ទិវាជ័យជំនៈកងទ័ពជើងទឹកខ្មែរសម័យអង្គរ បន្ទាយក្លាយជា ព្រឹត្តិការណ៍សមយុទ្ធយោធាជើងទឹកប្រចាំឆ្នាំ និង ក្លាយជាពិធីបុណ្យសាសនា ដើម្បី បំរើផលប្រយោជន៍សមយុទ្ធយោធាជើងទឹកដដែល !! គោលបំណង បុណ្យអំទូក គឺរំលឹកដល់ គុណនៃ ព្រះពុទ្ធសាសនា គឺទន្លេគង្គារ ព្រះមែគង្គារ ទន្លេមេគង្គ...នៅសម័យអង្គរ ដែលមានរូបចម្លាក់នៅ ជញ្ជាំងប្រាសាទ។ បុណ្យអ៊ុំទុក នៅភ្នំពេញ គឺ រំលឹកដល់ ទិវាជ័យជំនះ កងទ័ពព្រះច័ន្ទរាជា ឈ្នះសង្រ្គាមជើងទឹក ជាមួយ ស្តេច កន ឬ ស្តេច សុគន្ធបទ ឆ្នាំ ១៥២២ ដែល ស្តេច កន សម្លាប់បងថ្លៃខ្លួនឯង រួចឡើងសោយរាជ្យ សម្បត្តិ តែរក្សានាម សម្រាប់រាជថា សុគន្ធបទដដែល នាំឲ្យប្រជាជនមានការយល់ច្រលំ ផ្នែកប្រវត្តិសាស្រ្តខ្មែរ ។.



ប្រវត្តិបុណ្យអុំទូក --កងទ័ពជើងទឹក

មូលហេតុនៃ នាំឲ្យមានការរំលឹកឡើងវិញ បុណ្យអុំទូក ដំបូងឆ្នាំ ១៨៧៣ ដោយសារ ព្រះមហាក្សត្រខ្មែរ រំលឹកសង្រ្គាមចុងក្រោយជាមួយ ចាម​គឺ ស្តេច កន ក្នុងឆ្នាំ ១៥២២ ដែល ព្រះច័ន្ទរាជា ច្បាំងឈ្នះ ទ័ពចម្ប៉ារ នៅ ទន្លេ ៤ មុខ ឬ ទន្លេរច្រាបឈាម។ ហេតុអ្វី បាន ចម្ប៉ារ ខ្លាំងក្លា វាតទី សម័យកាលឆ្នាំ ១៥០០ ? ដោយសារ ឆ្នាំ ១៥៥០ ជាឆ្នាំ ដែល សាសនាឥស្លាម ច្បាប់ផ្តើប បើកសាលាសាសនា ឬ ទ្រឹស្តី ដួចគ្នា កំណើតសាសនា ស៊ីក Sikh នៅឥណ្ឌា ដែលស្រដៀង ឥស្លាម និង ចម្ប៉ា។
http://khmersdach.blogspot.com/2017/07/blog-post_4.html
ប្រវត្តិកងទ័ពជើងទឹក កម្ពុជា  និង សង្រ្គាម ចម្បារ ខ្មែរ មបណ្តាឆ្នាំរួមមាន មាន៖
  1. ៥៧០ កំណើតសាសនា មហាម័ត ៖មហាម័ត ជា​សាស្ត្រាចារ្យ​របស់​ជនជាតិ​អារ៉ាប់ កើត​នៅ​ស្រុក​ម៉ិកកា រវាង ព.ស. ១១១៣ និង គ.ស. ៥៧០ ជា​ពូជ​វង្សត្រកូល​របស់​ហស្ជេម ដែល​ជា​វង្ស​មាន​ឈ្មោះ​ល្បីល្បាញ​ទូទៅ​ក្នុង​ពួក​កូរេឥច្ចកំព្រា​តាំងពី​តូច ជីតា​យក​ទៅ​ចិញ្ចឹម តតមកទៀតក្រោយ​អត់​អំពី​ជីតា​ទោ លោកបាន​ទៅ​នៅ​អាស្រ័យ​នឹង​ឪពុកមា​ឈ្មោះ​អាប៊ូតាលេប។តាមជំនឿ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម នៅ​ឆ្នាំ​៦១០ មហាម៉េដ ដែ​លមាន​វ័យ​​ ៤០ឆ្នាំ បាន​ទទួលនូវ​សេចក្តីបង្រៀន​ពីព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ល្អាង​ភ្នំមួយ ក្បែរ​ទីក្រុង​ម៉ិកកា។ មហាម័ត បាន​យក​សេចក្តីបង្រៀន​អស់ទាំងនោះទៅ​បង្រៀន​បន្ត​ដល់​បណ្តាជន​ផ្សេងទៀតដោយប្រកាសជាសាសនាថ្មីមួយគឺ"អ៊ីស្លាមសាសនា"។ 570–632: The life of Prophet Muhammad of Islam.
  2. ឆ្នាំ ១១១៧ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  3. ឆ្នាំ ១១១៧ បុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី​១២ ក្នុងរាជ ព្រះបាទ ​ជ័យវរ្ម័នទី៧ ក្នុងរវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ រីរៈភាពនៃកងទ័ពជើងទឹករបស់កម្ពុជានេះហើយ ដែលត្រូវបានគេជឿថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រារព្ធពិធី ប្រណាំងទូកនេះឡើង ដែលមានកងទ័ពទូកជាច្រើនក្រាសក្រែល ចូលរួម នេះបើយោងតាមចម្លាក់នា ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ ដែលពណនាអំពី​ព្រឹត្តិការណ៍​នៃចម្បាំងនេះ ។
  4. ១១៤៥ សង្រ្គាម  អាណាចក្រខ្មែរ និង អាណាចក្រ​ចម្ប៉ា 
  5. ១១៧៧ ដល់ ១១៨៧ អាណាចក្រខ្មែរ និង អាណាចក្រ​ចម្ប៉ា 
  6. ១១៩០ ដល់ ១១៩១ អាណាចក្រខ្មែរ និង អាណាចក្រ​ចម្ប៉ា  ក្នុងរាជ ជ័យវរន្មនទី ៧ ដែលជា ហេតុផលនាំឲ្យមាន ពិធីបុណ្យអំុទូក គឺដើម្បីរំលឹក ជ័យជំនះកងទ័ពជើងទឹកកម្ពុជា លើ កងទ័ពចម្ប៉ា ។
  7. ១២០០ The Muslim Mongol Khanate សាសនា មូស្លីម រីកសាយដល់ ម៉ុងហ្គោលី អ៊ីរ៉ង់ ទួរគី ចិន ( អាណាចក្រ អូតាម៉ង់ Ottaman)
  8. ១២៨៣ ការឈ្លានពាននៃ កងទ័ព ម៉ុងហ្គោល មកលើ អាណាចក្រ ចម្ប៉ា
  9. ១២៣៨ ចម្ប៉ា ឈ្នះសង្រ្គាម លើ ប្រទេស វៀតណាម តែ មានការគំរាមកំហែង ពី អាណាចក្រខ្មែរ !
  10. ១៣៦០ ដល់ ១៣៩០ យុទ្ធនាការ ពញ្ញាសួរគ៍ ដើម្បីបង្កើតប្រទេសឡើងវិញ
  11. ១៤៧៤ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  12. ១៥០០ កំណើតសាសនាឥស្លាមថ្មី ឈ្មោះ សាសនាជីហាត
  13. ១៥៥០ កំណើតសាសនា ឥស្លាម ប្រទេស ចម្បារ គោរពប្រតិបត្តិតាម សាសនា ឥស្លាម គឺដូរចេញពី សាសនា ហិណ្ឌូ ដែល ដូចជាមួយ សាសនាប្រទេស ចិន ប្រទេសវៀតណាម និង ប្រទេស កម្ពុជា។ ដោយសារ សាសនាដូចគ្នា ទើបនាំឲ្យ កងទ័ពចម្ប៉ាចាញ់សង្រ្គាមជាបន្តបន្ទាប់ នេះជា អះអាងរបស់ ផ្នែកសឹកសង្រ្គាមប្រទេស ចម្បារ ដែលទាមទារ ត្រូវឲ្យ ប្រជាជន ដូរទៅ សាសនាផ្សេងខុសពី ប្រទេសជិតខាង ដើម្បី កងទ័ព មានកំហឹង ក្លាហានក្នុងចម្បាំង ។
  14. ១៥២២ ពិធីបណ្ដែតប្រទីប ឬ បណ្ដែតគោម ជាកិច្ចពិធីមួយដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះចន្ទរាជា គ.សករាជ ១៥២២ ក្រោយព្រះអង្គឈ្នះសង្គ្រាមស្ដេចកន នាបន្ទាយចតុមុខ ព្រះអង្គបានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គា (Goddess Ganga) ម្ដាយនៃការបង្កើតប្រភពទឹក (Mother of water source creation) ដើម្បីជាកិច្ចសុំខមាលទោសផង និង បន់ស្រន់សូមកុំឱ្យមានទឹកជំនន់នៅតំបន់នេះទៀត ។
  15. ១៥៥០ ការបើក សាលាសាសនា អារ៉ាប់ ឥស្លាម ដំបូង Heresy and Sufism in the Arabic-Islamic world, 1550-1750: Some preliminary observations
  16. ១៥៥៨ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  17. ១៦៩៥ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  18. ១៧៧០ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  19. ១៨៣៥ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  20. ១៨៧៣ ប្រារព្ធលើកដំបូងនៃពិធីបុណ្យអុំទូក រជ្ជកាល​ព្រះបាទ នរោត្តម។ ឈ្មោះ​ផ្លូវការណ៍ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ថ្ងៃចាប់ផ្ដើម និង ថ្ងៃបញ្ចប់ ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ប្រវត្តិទេវៈកថា ទាក់ទងនិងសាសនា ហិណ្ឌូ និង ពុទ្ធសាសនា
  21. ១៩៩២ ចលនាបេះបោរ នៅប្រទេស វៀតណាម ដើម្បីបង្កើតប្រទេសឡើងវិញ
  22. ១៩៧១ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  23. ១៩៦២ ចលនាបេះបោរ នៅប្រទេស វៀតណាម និង ក្នុងតំបន់  ដើម្បីបង្កើតប្រទេសឡើងវិញ
  24. ២០១៣ សហការណ៍ជាមួយ ចលនាសង្រ្គោះជាតិ CNRP នៃកម្ពុជា ដើម្បីបង្កើតប្រទេសឡើងវិញ

បុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី​១២ ក្នុងរាជ ព្រះបាទ ​ជ័យវរ្ម័នទី៧ ក្នុងរវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ រីរៈភាពនៃកងទ័ពជើងទឹករបស់កម្ពុជានេះហើយ ដែលត្រូវបានគេជឿថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រារព្ធពិធី ប្រណាំងទូកនេះឡើង ដែលមានកងទ័ពទូកជាច្រើនក្រាសក្រែល ចូលរួម នេះបើយោងតាមចម្លាក់នា ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ ដែលពណនាអំពី​ព្រឹត្តិការណ៍​នៃចម្បាំងនេះ ។​[ ពិធីប្រណាំងទូក នេះទៀតសោតមានកត់ត្រាក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដីព្រះស្រីជេដ្ឋា និង ផែនដីព្រះចន្ទរាជា នាស.វទី១៦ (16th century) ចេញផ្សាយដោយ​ព្រះរាជបណ្ណាល័យជាតិ​កម្ពុជា ដោយអំណះអំណាងខាងលើនេះ ទើបមាននូវកិច្ចពិធីប្រណាំងទូកនេះឡើង ក្នុងខែកក្ដិក មានរយៈពេល ៣ ថ្ងៃ ដែលបានចាត់ចូលក្នុងពិធីបុណ្យអុំទូកនេះឯង ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរ មកពីបណ្ដាលខេត្តក្រុងនានា បាននាំទូកមកសំចត តាមដងទន្លេនាម្ដុំមុខព្រះបរមរាជវាំង ដើម្បីត្រៀម​ខ្លួនចូលរួមប្រកួតប្រណាំង ដើម្បីប្រជែងយកជ័យលាភី ពីកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ទូកដែលពលរដ្ឋយកមកប្រណាំងនេះ វាមិនត្រឹមតែជាការបង្ហាញផ្នែកមួយនៃវប្បធម៌ប្រពៃណី និង ជំនឿនោះទេ ទៀតសោត វាបានបង្ហាញជាប្រភេទកីឡាប្រណាំងទូក ទៅកាន់សកលលោកផងដែរ។
ប្រភេទ កងទ័ព ជើងគោក ប្រទេស អ៊ីតាលី ឆ្នាំ ១៤០០ (យោងតាមសៀវភៅ សម្តេច The Prince )
ប្រភេទ កងទ័ព ជើងទឹក ប្រទេស ក្រិច ឆ្នាំ ១០០០ (យោងតាមសៀវភៅ សង្រ្គាមជើងទឹក )

Chan Born អត្ថាធិប្បាយនយោបាយៈ ប្រទេស ចាម និង វៀតណាម រួមគ្នា កំទេចវប្បធម៍បុណ្យអុំទូកខ្មែរ-- ចម្បារ ដើមឡើយរស់នៅក្នុងទឹកសមុទ្រ ម្តុំកោះ ប៉ារ៉ាសែល បន្ទាប់មក ឡើងលើគោក ឃ្លានពានប្រទេស វៀតណាម សង្រ្គាម ចម្បារ និង វៀតណាម អស់េពេលជាង ៣០ ឆ្នាំ ប្រទេស ចម្បារ បានចុះមក ភាគខាងត្បូង និង ភាគខាង លិច សំដៅ គ្រប់គ្រងតំបន់ ទន្លេមេគង្គ ពេលនោះ សង្រ្គាមថ្មី គឺ សង្រ្គាម ខ្មែរ ចម្បារ ប្រើពេល ៧៥ ឆ្នាំ ។ ក្នុងស្ថានភាពបែបនេះ ស្តេច ចម្បារ ថ្វាយនគរឲ្យទៅ វៀតណាម ដើម្បីប្រឆាំង អាណាចក្រខ្មែរ. ត មក មេដឹកនាំ ចម្បារ ថ្វាយនគរ ឲ្យបារាំង ដើម្បី ប្រឆាំង វៀតណាមផង ប្រឆាំងខ្មែរផង..ពេលបារាំងចូលស្រុកខ្មែរ បារាំង បើកឲ្យមាន ពិធីបុណ្យអុំទូក ដើម្បីរំលឹកជ័យជំនៈកងទ័ពជើងទឹកខ្មែរ លើ ចម្ប៉ា។ ឆ្នាំ ២០២០ នេះ នៅកម្ពុជាក្រោម ភាគី ប្រទេស វៀតណាម បានកែប្រវត្តិអុំទូក ទៅជា ប្រជាជននាំគ្នា កសាងទូក ដឹកព្រះសង្ឈទៅ វត្ត ព្រោះមានទឹកជំនន់ ក៍ក្លាយជាពិធិបុណ្យអុំទូក។ ដូច្នេះ ប្រាកដណាស់ ដូចប្រវត្តិសាស្រ្ត គឺ ចាម និង វៀតណាម កំពុងសហការណ៍គ្នា ជាសម្ងាត់ បំផ្លាញ បុព្វហេតុ បុណ្យអុំទូក។

បុណ្យអុំទូក ក្នុងកំណត់ត្រាបារាំង
ពិធីបុណ្យអុំទូករបស់កម្ពុជាត្រូវបាន Record ជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ពីសំណាក់ក្រុមវិទូបារាំង ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) នៅដើមឆ្នាំ ១៨៨៧ រូបភាពនៃទូកប្រណាំងរបស់កម្ពុជាបានបង្ហាញខ្លួននៅក្នុងការបោះពុម្ពផ្សាយរបស់បារាំងជាបន្តបន្ទាប់ក្នុងទស្សនាវដ្តី "Le Magasin Pittoresque" ហើយនៅឆ្នាំ ១៨៩០ ទស្សនាវដ្តីរដ្ឋាភិបាលបារាំង "Les Colonies Francaises" បានពណ៌នាក្នុងទំព័រជាច្រើនអំពីអត្ថន័យនៃពិធីបុណ្យអុំទូក ទស្សនាវដ្ដី​នោះ​បាន​សរសេរ​ថា​៖ "ការ​ប្រារព្ធ​ពិធី​នេះ ដែល​ពិត​ជា​ ពាក់ព័ន្ធ​នឹង​បាតុភូត​ក្នុង​ស្រុក​ដែល​ប្រហែល​ជា​កើត​ឡើង​នៅ​កន្លែង​ណា​ផ្សេង​ទៀត​"
បុណ្យអុំទូក នៃកំណត់ត្រាកម្ពុជា
យោងតាមឯកសារ កំណត់ត្រា "​ល្បែងប្រណាំងទូក" របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លេខ១៩.០០៤ និពន្ធដោយលោក "ថាច់ប៉េន" ហៅប៉ាង ជាអាចារ្យនៅពុទ្ធសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជា​ក្រោម មានចែងថា ៖ សម័យលង្វែក (ព.សករាជ ២០៧២ ត្រូវនិង គ.សករាជ ១៥២៨) ព្រះបាទ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក ទ្រង់តាំងពញ្ញាតាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពុជាក្រោម មានឋានៈជាចៅហ្វាយ ខេត្តបាសាក់ នាស្រុកបាសាក់ ​ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង (Mạc Đăng Dung of Đại Việt) នៃអាណាចក្រដាយវៀត ។

ពញ្ញាតាត បានចាត់របៀបរៀបចំការពារស្រុក ដូចមានរៀបរាប់ខាងក្រោមនេះ ៖ ទាហាន​ជើងទឹក ចែកចេញជា ៣ក្រុម
  1. ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថាទូក ង ។​
  2. ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថា ទូកមួង .
  3. ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ដែលហៅ​ថា ទូក​ប៉ុកចាយ ហើយទូក​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ដែលជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព ។
របៀបបង្ហាត់ច្បាំង "តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម" ស្រេចលើមន្រ្តី ៤ទិស "ចតុស្តម្ភ" ដែលនៅក្នុងឱវាទស្និទ្ធិភូបាលស្តេចត្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មីខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក "សមយុទ្ធ" ១ថ្ងៃ ១យប់ រាល់ឆ្នាំ ។ ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធី ឯទន្លេពាមកន្ថោក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល ។ តាមសៀវភៅ និងឯកសារ ជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពីធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង ។

២-បុព្វហេតុសង្គ្រាមខ្មែរ និង ចាម្ប៉ា
    ដោយទឹកដីខ្លួនចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាង លិចមានជញ្ជាំងជួរភ្នំអណ្ណាម យ៉ាងខ្ពស់ស្កឹមស្កៃ មិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះក្រោម ឬឡើងទៅលើឡើយ។ ពីសតវត្សទី១៤ នៃគ.ស. បានពង្រឹងកំលាំងទាំងអស់វាយប្រហារដណ្ដើមយកខេត្ដតុងកឹង ដែលសង្គ្រាមនេះ ហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីពីឥន្រ្ទបុរៈ ចុះមកតាំងទីលំនៅឯប៉ាន់ដុរ៉ាង(២)។ បន្ទាប់មករាជធានីចាមត្រូវលើកមកនៅ កាវធារ៉ា។
  1. ៥៧០​ មហាម៉េដ​កើតនៅ​អំឡុង​ឆ្នាំ​៥៧០​ គ.ស នៅ​ទីក្រុង​ម៉ិកកា (Mecca) ក្នុង​ឧបទ្វីបអារ៉ាប់ (ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​បច្ចុប្បន្ន)។ នៅ​ក្នុង​អំឡុង​ពេលនោះ ទីក្រុង​ម៉ិកកា គឺ​ជា​ក្រុង​ជំនួញ​ដ៏​សំខាន់មួយ ដែល​ជា​ចំណុច​កណ្តាល​ភ្ជាប់​ផ្លូវ​ជំនួញ ពី​អឺរ៉ុប រហូតដល់​អាស៊ី។  
  2. គ.ស. ៧៦៥ មិនតែប៉ុណ្ណោះ ជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វា(ចោរសមុទ្រ) លើកទ័ពតាមទូកសំពៅ ចូលមកលុក លុយវាយប្រហារកាប់សំលាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពី គ.ស. ៧៦៥ ទៅគ.ស.៧៧៧។ 
  3. គ.ស.១០៤៥ កងទ័ពចិនដែលត្រួតត្រានៅតុងកឹង ក៏ធ្លាប់បានវាយកំទេចចំប៉ាដាក់ជានគរចំនុះដែរ។
  4. គ.ស.១០៤៥ កងទ័ពយួនបានយកជ័យជំនះលើទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្រ្ទបុរៈ ហើយលួចប្លន់យកអស់ភោគផលទ្រព្យសម្បត្ដិធនធានរបស់ចាម។ 
  5. គ.ស.១០៦១ ទឹកដីខេត្ដបីរបស់ចាមត្រូវយួនកាត់យកមកបញ្ចូលធ្វើជាទឹកដីយួន។ គឺ ស្ថានភាពដូច្នេះហើយ ដែលនគរចំប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទឹកដីចុះមកក្រោម ឬខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតំរង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណជាការវាយប្រហារ ឬជាសង្រ្គាមទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរ វាយប្រហារដេញសំលាប់កំទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត អោយរស់នៅលើទឹកដីខ្មែរ ដើម្បីបំរើនយោបាយ និងផលប្រយោជន៍ខ្មែរ។
  6. គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានស្ដេចចាមមួយអង្គឈ្មោះ ពោធិ ជាមេទ័ពធំ នគរចំប៉ាបានលើកពលសេនាយោធាយ៉ាងគគ្រឹកគគ្រេង ចូលមកវាយប្រហារនគរខ្មែរ តែកងទ័ពចាមត្រូវបរាជ័យ បាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ វិបត្ដិរវាងខ្មែរ និងចាម ក៏ចេះតែរីកធំឡើងជាលំដាប់ តាមកាលវេលា។ 
  7. គ.ស ៩៤៥ - ៩៤៦ វិវាទខ្មែ-ចាម មានកំរិតយ៉ាងខ្ពស់ខ្លាំងក្លា ផ្ទុះជាសង្រ្គាម កងទ័ពខ្មែរ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជឥន្រ្ទវរ្ម័ន បានវាយរុញច្រានកំចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសំរុកដល់ នគរចំប៉ា ហើយដណ្ដើមយកបានរាជធានី កាវធារ៉ា សិលាចារឹកចាម បានចាររៀបរាប់អំពីសង្រ្គាមនេះ ដោយបញ្ជាក់ថា កងទ័ពខ្មែរបានលួចយករូបបដិមា ព្រះនាងភគវត្តី ដែលធ្វើអំពីមាស។
សង្គ្រាមអធិករណ៍រវាងនគរខ្មែរ នឹងចាមមានរយៈពេលវេលា ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាមទទួលការវាយប្រហារកៀបសង្កាត់យ៉ាងខ្លាំងពីសំណាក់យួន ចំប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។
  1. គ.ស ១១១៣-១០៥០ -សង្រ្គាមខ្មែរ-ចាម ក្នុងរជ្ជកាលព្រះបាទ សុរិយាវរ្ម័នទី២  ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះសង្រ្គាមកាប់សំលាប់គ្នាឯង នគរចាម្ប៉ាបានបញ្ជូនកងទ័ពមករាតត្បាតលុកលុយ និងកាន់កាប់ត្រួតត្រាដែនដីខ្មែរនៅ ដីសន្ដរទន្លេមេកុង។ កងទ័ពចាម បានដុតបំផ្លាញផ្ទះសំបែង ភូមិស្ថានប្រជារាស្រ្ដខ្មែរជិះជាន់កាប់សំលាប់ លួចប្លន់ដឹកជញ្ជូនទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរ ដែលរស់នៅតាមឆ្នេរសមុទ្រ ទឹកដីកម្ពុជាក្រោម។ ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនត្រូវចាមចាប់ចងកៀរកេណ្ឌជាឈ្លើយ យកទៅធ្វើទាសាទាសី។ ព្រះបាទសុរិយាវរ្ម័នទី២ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីអោយមានឯកភាពរួចស្រេចហើយ ព្រះអង្គក៏ចាប់ផ្ដើមបើកការវាយប្រហារ ដេញកំចាត់ទ័ពចាមចេញពីនគរ។ ក្នុងគ.ស.១១២៣ ព្រះអង្គបានតាមដេញកងទ័ពចាមរហូតដល់ស្រុកយួន។ ដោយស្ដេចយួន លីកោងជិញ បានការពារអនុញ្ញាតអោយទ័ពចាម អាចជ្រកកោនរស់នៅលើទឹកដីរបស់ខ្លួន ព្រះបាទសុរិយាវរ្ម័នទី២ ក៏ប្រកាសធ្វើសង្គ្រាម នឹងនគរយួនព្រះអង្គបានលើកទ័ពចំនួន ២០,០០០នាក់ ធ្វើដំណើរចុះតាមដោយសំពៅទុកចំនួន ៧,០០០គ្រឿង ឆ្លងកាត់សមុទ្រទៅច្បាំងនឹងយួន។
  2. គ.ស.១១៣១ ដោយយល់ឃើញថា យួនជាសត្រូវមួយដ៏ធំ ដែលអាចនាំមកផលអាក្រក់គ្រប់បែបយ៉ាងដល់កម្ពុជា ព្រះអង្គក៏សំរេចចិត្ដលើកទ័ពទៅវាយកំទេចម្ដងទៀតអោយចប់។ ស្ដេច​ចាមឈ្មោះជ័យឥន្រ្ទវរ្ម័នទី៣ បានធ្វើសម្ព័ន្ធមិត្ដ នាំកងទ័ពរួមកំលាំង នឹងទ័ពខ្មែរទៅវាយប្រយុទ្ធធ្វើសឹកនឹងយួន ប៉ុន្ដែទ័ពខ្មែរ-ចាម ទាំងពីរមិនបានយក ជ័យជំនះឈ្នះទ័ពយួនទេ។
  3. គ.ស.១១៣៦ ដោយស្ថិតនៅចំពោះមុខភាពដ៏សែនអាសន្ន ស្ដេចចាមបានលួចដកខ្លួនរត់ចោលកងទ័ពខ្មែ ហើយទៅសុំចុះចូល ស្ដេចយួន ។ ជាថ្នូរដើម្បីយករួចខ្លួន និងសុំសេចក្ដីសុខ កុំអោយស្ដេច យួនខឹង ប្រកាន់ចាប់ទោសអូសដំណើរ ស្ដេចចាម ព្រះបាទជ័យឥន្រ្ទវរ្ម័នទី៣ បានដាក់នគរចំប៉ាចំនុះយួន ចំណែកព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គត្រូវបង្ខំចិត្ដ ដកកងទ័ពពលរេហ៍ចេញពីស្រុកយួន។
  4. គ.ស ១១៤៩ នៅចំពោះមុខភាពមិនស្មោះត្រង់ គ្មានសេចក្ដីក្លាហានរបស់ស្ដេចនគរចំប៉ា ព្រះបាទសុរិយាវរ្ម័នទី២ តែងតែចិញ្ចឹមចិត្ដ សងសឹកកសាងកិត្ដិយសជានិច្ច។ ព្រះអង្គបានគិតយ៉ាងល្អិតល្អន់ថា ត្រូវតែធ្វើសង្គ្រាមមួយទៀត វាយកំទេចនគរចំប៉ាអោយបាក់ស្បាត ហើយយកមកដាក់បញ្ចូលជាទឹកដីខេត្ដខ័ណ្ឌខ្មែរ។ ក្នុង គ.ស១១៤៩ ព្រះមហាក្សត្រខ្មែរ ព្រះបាទសុរិយាវរ្ម័នទី២ បានលើកយកកងពលទាហានសេនាយ៉ាងច្រើន សំបើមអស្ចារ្យ ទៅវាយប្រហារនគរចំប៉ា។ កងទ័ពខ្មែរបានចេញប្រសាចទៅឡោមព័ទ្ធកងទ័ព បន្ទាយ និងទីក្រុងចាមគ្រប់ទិសទី។ ព្រះរាជាខ្មែរបានវាយកំទេចយកជ័យជំនះឈ្នះលើទ័ពចាម នៅត្រង់វាលសាក្លាង ។ ស្ដេចចាមត្រូវបាត់ខ្លួន (ឬអស់ព្រះជន្ម?) នៅលើសមរភូមិ។ ព្រះរាជធានីចាម វិជ័យ ត្រូវធ្លាក់ក្នុងកណ្ដាប់ដៃខ្មែរ។ កងទ័ពខ្មែរក៏បានដណ្ដើមកាន់កាប់ត្រួតត្រានគរចំប៉ាទាំងមូល។
  5. គ.ស ១១៤៧ ព្រះបាទសុរិយាវរ្ម័នទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គ ឈ្មោះហរិទេវៈ ជាព្រះឧបរាជអោយសោយរាជនៅនគរចំប៉ា។
  6. គ.ស.១១៤៩ ដោយដឹងច្បាស់ថាកងទ័ពទាហានខ្មែរ នៅលើទឹកដីចាមមានចំនួនតិច កង​ទ័ពចាមនៅតាមខេត្ដខ័ណ្ឌនានាបាននាំគ្នារួមកំលាំង ងើបឡើងប្រឆាំងនឹងរដ្ឋអំណាចខ្មែរ ស្ដេចខ្មែរព្រះ ឧបរាជហរិទេវៈត្រូវចាមធ្វើឃាត នគរចំប៉ាក៏បានរួចផុតពីការត្រួតត្រារបស់ខ្មែរ កាលបើបានជ័យជំនះនេះហើយកងទ័ពបះបោរចាម ក៏បានស្រុះស្រួលមូលមតិយល់ព្រមជ្រើសរើសតែងតាំងស្ដេចចាមឈ្មោះ ជ័យហរិវ្មរ័នទី១ ជាព្រះមហាក្សត្រ។ គឺនៅក្នុងកាលៈទេសៈដែលកើតព្រឹត្ដិការណ៍នេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គបា នចូលទីវង្គត។
  7. គ.ស.១១៥០ - ១១៦០ ព្រះបាទធរនិន្រ្ទវរ្ម័នទី២  ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ដែលជាបងប្អូនជីដូនមួយបង្កើត នឹងព្រះបាទសុរិយាវរ្ម័នទី២ ត្រូវបានតែងតាំងជាព្រះមហាក្សត្រខ្មែរ ក្នុង គ.ស.១១៥០។ ព្រះអង្គអនុវត្ដនយោបាយបន្ដសង្រ្គាមនឹងនគរចំប៉ាដដែល កងទ័ពទាហានខ្មែរ ដែលចេញទៅប្រយុទ្ធនឹងចាម ត្រូវស្ថិតនៅក្រោមបញ្ជា របស់ព្រះរាជបុត្រព្រះអង្គ ដែលថ្ងៃក្រោយក្លាយទៅជា ព្រះបាទជ័យវរ្ម័នទី៧ កាលនោះព្រះអង្គព្រះជន្មទើបបាន ២៥ វស្សា។
  8. គ.ស. ១១៦០  ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធ នៅមុខព្រះរាជធានីចាមវិជ័យ ព្រះអង្គបានទទួលដំណឹងយ៉ាង ចុកចាប់មកថា បិតាព្រះអង្គសុគត ហើយព្រះយសោវរ្ម័នទី២ បានឡើងគ្រងរាជសម្បត្ដិនគរកម្ពុជា គឺក្នុង គ.ស. ១១៦០ ព្រះអង្គនៅស្ងៀមស្ងាត់ មិនបញ្ចេញឥរិយាបថក្រេវក្រោធឡើយ។ ព្រះអង្គបែរជាគារពបូជា និងតាំងចិត្ដស្មោះត្រង់ភក្ដីចំពោះរាជាថ្មីជានិច្ច ព្រះអង្គនៅតែបន្ដការវាយប្រហារប្រយុទ្ធនឹងកងទ័ពចាមព្រះជ័យវរ្ម័ន បានវាយកំទេចបំផ្លាញខេត្ដខ័ណ្ឌចាមអស់ជាច្រើន។
  9. ១១៦០ ព្រះបាទយសោវរ្ម័នទី២ គ.ស.១១៦០ - ១១៦៥  ព្រះមហាក្សត្រអង្គនេះ ក្នុងរាជព្រះអង្គ បានជួបប្រទះនូវវិបត្ដិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាចារឹក យើងដឹងថា មានមនុស្សមានក្រុមជាច្រើនបានប៉ុនប៉ងចង់ធ្វើឃាតព្រះអង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគត់ព្រះអង្គ យើងមិនអាចស្គាល់ឈ្មោះទេ។ ពីព្រោះសិលាចារឹក ប្រាសាទបន្ទាយឆ្មារ បានត្រឹមតែបញ្ជាក់ថា មាន «ករតៈរហូ» ក្បត់ចង់មកយាយីលេបត្របាក់ សិលាចារឹកបានប្រៀបប្រដូចព្រឹត្ដិការណ៍ក្បត់ ទៅនឹងរាហូដែលកំពុងលេបព្រះចន្ទ។ ព្រះបាទយសោវរ្ម័នទី២ បានរួចរស់ជីវិត ដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ របស់ព្រះស្រីឥន្រ្ទកុមារ ព្រះរាជបុត្រព្រះជ័យវរ្ម័ន ដែលជាមេទ័ពរក្សាព្រះអង្គ ព្រះស្រីឥន្រ្ទវរ្ម័នខ្លួនឯង បានរួចរស់ផុតមកពីសេចក្ដីស្លាប់ ដោយវីរភាពរបស់មេទ័ពពីរនាក់ អរជូន និងស្រីភរទេវបរៈ ដែលបានយកជីវិតទៅបូជារាំងបាំងការពារព្រះអង្គ។
  10. គ.ស ១១៦៥ ព្រះយសោវរ្ម័នទី២ មិនបានគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាតដូចលើកមុនទៀតឡើយ។ ព្រះអង្គត្រូវមន្រ្ដីជាន់ខ្ពស់ម្នាក់ឈ្មោះ ត្រីភុវ័នអាទិត្យវរ្ម័ន និងក្រុមបក្សពួកធ្វើរដ្ឋប្រហារសំលាប់ព្រះអង្គ។
  11. គ.ស. ១១៦៥-១១៧៧ ព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន  ព្រះបាទត្រីភុវន័អាទិត្យវរ្ម័ន ស្ដេចជ្រែករាជ្យ ដែលបានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រនៅមហានគរ។ ក្នុងកាលជាមួយគ្នានោះដែរ នៅនគរចំប៉ា ស្ដេចចាមដែលត្រឹមត្រូវតាមច្បាប់ ក៏ត្រូវគេធ្វើរដ្ឋប្រហារសំលាប់ដែរ។ ស្ដេចចាមថ្មីឈ្មោះ ជ័យឥន្រ្ទវរ្ម័នទី៤ ដើម្បីសុំសុខ ស្ដេចចំប៉ាអង្គនេះ បានសុំសេចក្ដីអនុញ្ញាតពីស្ដេចចិនជាមុនសិន មុននឹងទទួលអភិសេកជាព្រះមហាក្សត្រ។ ព្រះអង្គក៏បាននាំសួយសារអាករ ជាច្រើនយកទៅថ្វាយស្ដេចយួនដែរ។ ស្ដេចចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤ មាន​រឹកពារច្រងេងច្រងាង  ក្រអើតក្រទម កោងកាចសាហាវដូចក្រុងរាពណ៍ ដែលរៀបចំគ្រឿងអាវុធយុទ្ធភ័ណ្ឌដាក់ក្នុងរទេះ ចេញមកវាយប្រហារប្រទេសកម្ពុជា(កំនត់សិលាចារឹកខ្មែរ)។       កាលបើរៀបចំបានទទួលការគាំទ្រពីប្រទេសចិន និងយួនហើយ ស្ដេចចាមក៏លើកពលសេនាយ៉ាងសន្ធឹកអឹងកង ចូលមកវាយប្រហារលុកលុយបំផ្លិចបំផ្លាញ ប្រទេសកម្ពុជា។ គ្រានោះកងទ័ពខ្មែរនៅមានថ្វីដៃ អាចទប់ទល់ប្រយុទ្ធតតាំងនឹងសត្រូវ យ៉ាងអង់អាចក្លាហាន នៅតំបន់ដីកម្ពុជាក្រោម។ សង្គ្រាមខ្មែរចាមបានឆាបឆេះ ចាប់ពី គ.ស. ១១៦៨ ទៅ គ.ស. ១១៧៥។ តែទ័ពចំប៉ាមិនទាន់ដណ្ដើមយកជ័យជំនះបានទេ។
  12.  គ.ស. ១១៦៨ ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ អោយដល់មហានគរ ដែលជាបេះដូងនគរខ្មែរតែម្ដង។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកងទ័ពចាមវាយកំទេចបំផ្លាញខូចខាតវិនាសអស់។ ដោយមិនបានប្រុងប្រៀបរៀបចំគ្រោងទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកន្ដាប់ដៃស្ដេច និងកងទ័ពចាម។ ធនធានទ្រព្យសម្បត្ដិភោគផលខ្មែរទាំងប៉ុន្មាន ត្រូវចាមលួចប្លន់ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិស្ថាន ត្រូវចាមរុករានទន្រ្ទានទី ដុតបំផ្លាញគ្មានប្រណីដែរ។ ឯប្រជានុរាស្រ្ដ ក៏ត្រូវកងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរកេណ្ឌធ្វើជាឈ្លើយដែរ។
  13. ១១៧៧ មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅថ្ងៃ១៥កើត ខែចែត្រ គ.ស. ១១៧៧ ស្ដេចខ្មែរជ្រែករាជ ព្រះបាទត្រីភុវ័នអាទិត្យ បានស្នើសុំចរចាធ្វើសន្ដិភាព នឹងស្ដេចចាមដែរ តែស្ដេចនគរចំប៉ាមិនយល់ព្រម ហើយក៏បានធ្វើគត់ព្រះអង្គក្នុងគ្រានោះទៅ។ នគរចំប៉ាក៏បានចាប់ផ្ដើមកាន់កាប់ត្រួតត្រាប្រទេសកម្ពុជាពីថ្ងៃនោះមក(3)៕
ក្នុងសម័យនោះ កងទ័ពខ្មែរត្រូវបែងចែកជា ២ គឺ កងទ័ពជើងគោក និងកងទ័ពជើងទឹក ។

១- កងទ័ពជើងគោក ស្ថិតនៅក្រោមអំណាចដឹកនាំរបស់ ឧកញ៉ាចក្រី ហើយត្រូវបែងចែកជា ៤ ពួក:
  1. ក. ពួកទ័ពដំរី១៖ ទ័ពដំរី៖ ដំរីជាសត្វពាហនៈដ៏សំខាន់១ ។ ក្នុងសម័យបុរាណ គេអាចប្រៀបសត្វដំរី ទៅនឹងរថក្រោះសព្វថ្ងៃនេះ។ ក្នុងពេលធ្វើចម្បាំង គេប្រើសត្វដំរី ក្នុងការដឹកនាំ និងក្នងការលុក ចូលវាយទ័ពខាងសត្រូវ ។ តាំងពីបុរាណរៀងដរាបមក ខ្មែររមែងតាំងភ្នាក់ងារ១ក្រុមហៅថា ក្រុមដំរី មានមុខងារជាអ្នកថែរក្សា ដំរីព្រះរាជទ្រព្យទាំងអស់ និងទាក់ដំរីព្រៃ យកមកផ្សាំងបង្ហាត់ ទុកសម្រាប់ប្រើក្នុងរាជការ ។
  2. ខ. ពួកទ័ពសេះ១៖ ទ័ពសេះ និង ទ័ពរថ ៖ ទ័ពទាំងពីរប្រភេទនេះ ចាប់បដិសន្ធិឡើង ស្មើនឹង សេនាបតីជើងគោកជាមួយគ្នា ។ សេះ ជាសត្វពាហនៈ១ ដែលគេនិយមប្រើណាស់ ក្នុងការធ្វើសង្គ្រាម ព្រោះវាមានល្បឿន ចាត់ការបានឆាប់ ទាន់ពេលវេលា ។ ទ័ពរថ ប្រើរថទឹមសេះក៏មាន ប្រើរទេះទឹមគោក៏មាន ។
  3. គ. ពួកទ័ពរថ១ ទ័ពថ្មើរជើង ៖ គឺសំដៅយកពួកសេនាទាហាន ដែលមិនត្រូវជិះដំរី សេះ ឬរថ ។
  4. ឃ. ពួកទ័ពថ្មើរជើង១
ទ័ពទាំង៤ពួកនេះ រួមគ្នាទៅ ហៅថាចតុរង្គ ហើយត្រូវបាន រាជការចិញ្ចឹម ទុកអោយនៅប្រចាំការជានិច្ច 

ទ័ពទាំង៤ពួក ខាងលើនេះសុទ្ធតែ បានទទួលការបង្វឹកបង្ហាត់ ក្នុងក្បួនយុទ្ធវិធី តាមសម័យនិយមយ៉ាងជំនាញៗ ។ ឯកសារខ្មែរមួយ បានសរសេរថា ការហាត់យុទ្ធវិធីនៅជំនាន់នោះ មានការហាត់គុនដាវ គុនល្បុក្កតោ គុនដំបង ហាត់កាប់ដោយដាវ ដោយផ្គាក់ ហាត់ចាក់ដោយលំពែង ហាត់បាញ់ដោយធ្នូ ហាត់ដាល់ ហាត់ចំបាប់ ហាត់ជិះដំរី ជិះសេះ ជិះរថ ហាត់ក្បាច់អាវុធលើខ្នងដំរី ខ្នងសេះ និងរៀនប្រសិទ្ធិមន្តអាគម ដូចជាបញ្ចុះមន្តអាគម-យ័ន្ត នៅខ្លួន នៅអាវ នៅកន្សែងសម្រាប់ជួតក្បាល និង ផឹកថ្នាំគង់ជាដើម ដែលជាកម្រិតសិក្សាក្នុងក្បួនកលយុទ្ធ មានតម្រាពិជ័យសង្គ្រាមជាដើម សឹងប្រកបដោយយុទ្ធវិធីផ្សេងៗជាច្រើន បម្រុងទុកសម្រាប់ ប្រើការក្នុងពេលមានសឹក សង្គ្រាម ។

ក្រៅពីទាហាន ដែលប្រចាំការ ទាំង៤ពួកខាងលើនេះ នៅមានទាហានក្រៅតំណែង ជាច្រើនទៀត ។ ប្រភពដដែលខាងលើ បានអោយពត៌មានថា ទាហានក្រៅតំណែងនេះ សំដៅយកយុវជន ដែលនៅក្នុង ព្រះរាជាណាចក្រទាំងមូល។ គេមិនបានកេណ្ឌពួកនោះ មកអោយនៅប្រចាំការទេ។ គេច្រើនអនញ្ញាត អោយនៅធ្វើការរកស៊ី តាមទីលំនៅរៀងខ្លួន តែបានដាក់អោយជាភារៈ របស់អ្នករាជការ ដែលគ្រប់គ្រងនិគម ស្រុកខេត្តនោះ ចាត់ការបណ្ដុះបណ្ដាលវិជ្ជាខាងទាហាន និងអោយមាននិស្ស័យចិត្ត ជាទាហានទូទៅ ក្នុងប្រទេសតាមរបៀ បដូចមានពោលហើយខាងដើម។ ទាហានពួកនេះ ពិតមែនតែក្រុមនេះ មិនបានជាប់កំណេណ្ឌ មកនៅប្រចាំការ តែមានព្រះរាជកំណត់ ត្រាទុកថា ត្រូវកែនមកធ្វើការ។ សមយុទ្ធ ក្នុងក្រុងថ្វាយព្រះករុណាម្ចាស់ផែនដីទត នឹងការធ្វើ ពិធីបង្កក់ប្រសិទ្ធិ ពិធីផឹកទឹកពិភទ្ទសច្ចា មានប្រារព្ធរាល់ៗឆ្នាំ ក្នុង១ឆ្នាំ២ដង ។

កងទ័ពជើងទឹក
ទ័ពប្រភេទនេះ ត្រូវស្ថិតនៅក្រោម ការដឹកនាំរបស់ ឧកញ៉ាក្រឡាហោម ។ រៀងរាល់ឆ្នាំ ទ័ពនេះ ត្រូវប្រជុំធ្វើសមយុទ្ធ ដូចទ័ពជើងគោកដែរ ប៉ុន្តែ មករៀងមកដល់សម័យបច្ចុប្បន្ន បែរក្លាយទៅជាការប្រណាំងទូក សម្រាប់មើលលេង ក្នុងឱកាសបុណ្យបណ្ដែតប្រទីប បូជាព្រះពុទ្ធបាទ និង ងបុណ្យបូជាព្រះចន្ទទៅវិញ ។

ចំណែកទ័ព តាមឯកសារខ្លះ និងតាមការស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្រខ្មែរ ជាពិសេស ការស្រាវជ្រាវខាងប្រវត្តិសាស្ត្រខ្មែរ យើងអាចដឹងពីការបែងចែកទ័ពខ្មែរ ទោះខាងជើងគោកក្ដី ខាងជើងទឹកក្ដីដូចតទៅ:
  1. ពួក : នេះជាឯកភាពតូចបំផុតនៃកងទ័ព មានមេពួកម្នាក់ ជាអ្នកគ្រប់គ្រង ។
  2. ក្រុម : មានមេ ឬ នាយក្រុម ម្នាក់ជាអ្នកគ្រប់គ្រង ។
  3. កងរយ : មានទាហានចំនួន១០០នាក់ ប្រៀបបាននឹងអនុសេនាធំ១ ក្នុងពេលសព្វថ្ងៃមាន មេបង្គាប់ ម្នាក់ជាអ្នកគ្រប់គ្រង ។
  4. កងពាន់ : មានទាហានចំនួន១០០០នាក់មានមេបង្គាប់ការ ម្នាក់ជាអ្នកគ្រប់គ្រង ។
  5. កងទ័ពតូច ឬ កងពល : មានទាហានចំនួន១០០០០នាក់មាន មេបញ្ជាការកងពល ម្នាក់ជាអ្នកគ្រប់គ្រង ។
  6. កងទ័ព ឬ កងទ័ពធំ ឬ កងទ័ពហ្លួង : មានទាហានចំនួនមួយសែននាក់ មាន មេបញ្ជាការកងទ័ព ម្នាក់ជាអ្នកគ្រប់គ្រង ឬ ព្រះរាជាអង្គឯងជាមេបញ្ជាការ ។
  7. ទ័ពបិសាច ក្នុងករណីខ្លះ ដោយទ័ពមនុស្ស មានចំនួនមិនគ្រប់គ្រាន់ គេអាចពឹងពាក់ ដល់ពួកទ័ពបិសាច អោយមកជួយយកអាសាបាន ។ រឿងនេះ មានលក្ខណៈអស្ចារ្យបន្តិច ប៉ុន្តែសាវតារខ្មែរ បានកត់ត្រាទុកមកហើយ នូវលំនាំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ខ្មែរពិតប្រាកដ ។ នៅគ.ស.១៥១៦ ទ័ពខាងស្ដេចកន បានដេញតាមទ័ពព្រះចន្ទរាជា ហើយទៅឡោមព័ទ្ធបន្ទាយពោធិ៍សាត់ អស់រយៈពេល១២ខែ តែវាយលុកចូលពុំបានសោះ ។

​សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី ៤ ដែល​បាន​បោះពុម្ព​ដោយ​ក្រសួង​អប់រំ នៃ​រដ្ឋាភិបាល​វៀតណាម កាលពីពេល​ថ្មីៗ បាន​កាឡៃ​ប្រវត្តិ​ពិធី​ប្រណាំងទូក ង នៅ​កម្ពុជា​ក្រោម ។ នៅក្នុង​ឱកាស បុណ្យ​អកអំបុក ឆ្នាំ ២០២០ ដែល​រៀបចំ​នៅក្នុង​ខែកត្តិក ត្រូវ​ នឹងខែតុលា កន្លងទៅនេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន បាន​ប្រតិកម្ម​ចំពោះ​ការ​កាឡៃ​នេះ ដោយ​ពួកគេ​លើកឡើងថា ខ្លឹមសារ​នៃ​អត្ថបទ​នៅក្នុង​សៀវភៅ​នេះ​ថា ជាការ​បំផ្លើស​ពី​ការពិត​ទាំងស្រុង និង​ថា នេះ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​គោលបំណង​លុបបំបាត់​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្មែរ នៅ​កម្ពុជា​ក្រោម ។​



​ពលរដ្ឋ​ខ្មែរ​ នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុង​រស់​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម ទើបតែ​បាននាំគ្នា​ប្រារព្វ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដូច​ពលរដ្ឋ​ខ្មែរ នៅ​កម្ពុជា​ដែរ កាលពី​ថ្ងៃទី ៣០ និង​ថ្ងៃទី ៣១ ខែតុលា សប្តាហ៍​កន្លងទៅនេះ ។ ពិធីបុណ្យ​នេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម ប្រារព្វ​ឡើងជា​រាល់​ឆ្នាំ និង​ចាត់ទុកថា​ជា​បុណ្យប្រពៃណី​វប្បធម៌​ជាតិដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​សំខាន់ៗ ជាច្រើន​ទៀត បើទោះជា​ពិធីបុណ្យ​អុំទូក នៅ​កម្ពុជា​ក្រោម ត្រូវបាន​រៀបចំ និង​ចាត់ចែង ដោយ​រដ្ឋ​ភិ​បាល​វៀតណាម​ក្ដី ។ ពិធីបុណ្យ​អុំទូក​ដែល​ពលរដ្ឋ​ខ្មែរក្រោម តែង​ប្រារព្វ​ជា​រៀងរាល់ឆ្នាំ​នោះ ធ្វើឡើង នៅក្នុង​ខេត្ត​ធំៗ ចំនួន​ពីរ គឺ ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង ។ ក្រៅពីនេះ នៅតាម​ខេត្ត​នានា ក៏មាន​ពិធី​ប្រណាំងទូក ង ដាច់ដោយឡែក​របស់ខ្លួន​ផងដែរ ។​

អត្ថបទ​ហាត់​អាន​មួយ ​នៅក្នុង​សៀវភៅ «​ភាសា​ខ្មែរ​ថ្នាក់​ទី ៤» មាន​ចំណងជើង​ថា «​ប្រវត្តិ​ប្រណាំងទូក ង​» បានសរសេរថា​៖ «​ថ្ងៃមួយ ជិត​ដល់ពេល​ចង្ហាន់​ថ្ងៃត្រង់ តាម​ជ្លូវ​វិល​មកពី​បិណ្ឌបាត ស្រាប់​តែមាន​ភ្លៀង​ធំ​ខ្យល់​ខ្លាំង ទឹក​ជន់​លិចលង់ ។ ព្រះសង្ឃ​គ្រប់​អង្គ ពុំ​អាច​វិល​មក​ទាន់​ចង្ហាន់​ពេល​ថ្ងៃត្រង់ ។ ឃើញ​ដូច្នោះ ពុទ្ធបរិស័ទ​ក្នុងភូមិ ប្រណាំង​គ្នា​កាប់​ឈើ​ធ្វើ​ក្បូន ដើម្បី ជូន​ព្រះសង្ឃ​វិល​ទៅ​វត្ត ឲ្យ​ទាន់​ចង្ហាន់​ថ្ងៃត្រង់ ។ ទឹក​កាន់តែ​ជន់​ជោរ​ឥត​បង្អង់ ការធ្វើ​ក្បូន​ក៏​កាន់តែ​ប្រញាប់ប្រញាល់​ជាបន្ទាន់ ។ គេ​ទាំងឡាយ ប្រណាំងប្រជែង​គ្នា​ធ្វើ​ក្បូន​អុំ​យ៉ាង​ចំណាន នាំ​ព្រះសង្ឃ​ទៅ​វ​ត្គ​បាន​ទាន់ពេល​» ។​

​អត្ថបទ​ដដែល បាន​បន្ត​ដោយ​គូសបញ្ជាក់ថា «​ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​បាន​ជូន​ព្រះសង្ឃ​ឆ្លង​ផុតពី​ភ្លៀង​ធំ ខ្យល់​ខ្លាំង ទៅដល់​វត្ត​ដោយ​សុវត្ថិភាព​នោះ រៀងរាល់ឆ្នាំ ប្រជាជន​ខ្មែរ តែង​ចាត់តាំង​ពិធី​ប្រណាំងទូក​តាម​ដង​ទន្លេ ជា​រៀងរហូត» ។​

​អត្ថបទ​ដដែល បាន​សរសេរ​បញ្ចប់​យ៉ាងខ្លី​ថា «​អំណើះ​តៗ មក បណ្តា​ទូក ក្បូន​ចម្លង​ទាំងនោះ បាន​កែលម្អ​ជា​សន្សឹមៗ មាន​រូបរាង​វែង​ស្តួច សណ្ឋាន​ដូច​ពស់ គេ​ហៅថា “​ទូក ង​” » ។​

​ពលរដ្ឋ​ខ្មែរក្រោម ជាពិសេស​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម បាននាំគ្នា​ចែករំលែក​អត្ថបទ​នោះ​តៗ គ្នា នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) និង​បញ្ចេញមតិ​ប្រហាក់ប្រហែលគ្នា​ថា ពួកគេ​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ការ​បំផ្លើស​ព័ត៌មាន​បែបនេះ ។ អ្នកខ្លះ​លើកឡើង ដោយ​សម្ដែង​ការមិន​ពេញចិត្ត និង​សោកស្ដាយ ចំពោះ​អ្នកសរសេរ​អត្ថបទ ដែល​គ្មាន​សំអាង​ហេតុផល​ច្បាស់លាស់ និង​មិនបាន​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ជា​ភ័ស្តុតាង​ពាក់ព័ន្ធ​ទៅ នឹង​អត្ថបទ​របស់ខ្លួន ។


ទាក់ទង នឹង​បញ្ហា​នេះដែរ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា លោក តាំង សារៈ លើកឡើងថា ប្រការ​សំខាន់ ដែល​វៀតណាម មិន​ហ៊ាន​សរសេរ​ប្រវត្តិ​ពិត​នៃ​ពិធីបុណ្យ​អុំទូក ដែល​មានចែង​ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ និង​មាន​នៅតាម​សិលាចារឹក នៃ​ប្រាសាទ​អង្គរ​នោះ ដោយសារតែ វៀតណាម​ខ្លាច​កូនចៅ​ខ្មែរក្រោម ជំនាន់​ក្រោយ​ដឹង​ការពិត អំពី​បញ្ហា​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ។ ជាក់ស្តែង​ពិធីបុណ្យ​ប្រណាំងទូក​របស់​ខ្មែរ គឺមាន​ប្រវត្តិ​នៃ​កំណើត​មកពី​ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម ។ ដូច្នេះ វៀតណាម​ព្យាយាម​លុបបំបាត់​កេរដំណែល​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ ដល់​សព្វថ្ងៃនេះ បើទោះជា​ពួកគេ​ដឹងថា ដែនដី​កម្ពុជា​ក្រោម កាលពីមុន​ជា​ទឹកដី​របស់​ប្រទេស​កម្ពុជា​ក៏ដោយ ពួកគេ​នៅតែ​ព្យាយាម​លាក់បាំង​បញ្ហា​នេះ ដោយ​ចង់​បំបាត់ដាន​ប្រវត្តិសាស្ត្រ និង​បង្ហាញ​ឲ្យ​ក្មេងជំនាន់ក្រោយ​ឲ្យ​យល់ថា ទឹកដី​កម្ពុជា​ក្រោម ជា​ដី​ភូមិសាស្ត្រ​របស់​វៀតណាម ។​

​លោក តាំង សារៈ «​គាត់​មិនអាច​សរសេរ​ប្រវត្តិ​ពិត​នៃ​ពិធីបុណ្យ​អុំទូក​នោះបានទេ ពីព្រោះ​គាត់​កំពុងតែ​បំបាត់ដាន កុំ​ឲ្យ​គេ​ដឹងថា ដែនដី​កម្ពុជា​ក្រោម គឺជា​អតីត​ទឹកដី​មួយផ្នែក​នៃ​អាណាចក្រ​ខ្មែរ ។ អ៊ីចឹង បើកាលណា​សរសេរ ពី​ប្រវត្តិ​នៃ​ពី​ធី​បុណ្យអុំទូក ឲ្យ​ត្រឹមត្រូវ​តាម​ប្រវត្តិ​ដើម គឺ​វា នឹង​បញ្ចាក់​យ៉ាងច្បាស់​ថា ដែនដី​កម្ពុជា​ក្រោម ជា​ដែនដី​ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​អ​តី​តៈ​កាល​» ។​

​លោក តាំង សារៈ បាន​ឲ្យ​ដឹង​បន្ថែមថា រដ្ឋ​អំ​ណាក​កុ​ម្មុយ​និ​ស្ត​វៀតណាម ជារឿយៗ តែងតែ​ប្រើ​គ្រប់​ឧបាយកល់ ដើម្បី​បន្សាប​ពី​ធី​បុណ្យប្រពៃណី​របស់​ខ្មែរក្រោម​បន្តិច​ម្តងៗ ក៏ប៉ុន្តែ​មិនអាច​ធ្វើ​ទៅរួច​បានឡើយ ដោយសារតែ​បុណ្យអុំទូក គឺ​ពិធីបុណ្យ​មួយ ដែល​ជាប់​ទាក់​ទង់ នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ ដូច្នេះហើយ ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​តែ​ដល់​រដូវ​កាល​នៃ​ពី​ធី​បុណ្យ គឺ​ប្រារព្ធ​ឡើង​នូវ​ពិធី​ប្រពៃណី​នេះ មិនដែល​អាក់ខាន​ឆ្នាំ​ណា​ម្តង​ឡើយ ។ ជាក់ស្តែង​ពិធីបុណ្យ​អុំទូក​នៅ​កម្ពុជា​ក្រោម ដែល​ពីមុនមក​ពលរ​ដ្ឋ​ខ្មែរក្រោម​តែង​រៀបចំ​កម្មវិធី​ដោយ​ខ្លួនឯង តែ​ដោយ​វៀតណាម​មិនអាច​បំបាត់​ពី​ធី​នេះ​បាន ទើប​អាជ្ញាធរ​វៀតណាម សម្រេច​ចាត់ចែង​កម្មវិធី​ប្រណាំង​ទូកង តាំងពី​ឆ្នាំ ២០០៦ មក ។

​គួរ​ជម្រាបជូន​ថា ពិធីបុណ្យ​អុំទូក ឬ​ប្រណាំងទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ មក​ម្លេះ ។ យោងតាម​សៀវភៅ​ជ័យ​វរ្ម័នទី ៧ នៅក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចងក្រង​ថា ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា អស់​រយៈពេល​ប្រមាណ ៤ ឆ្នាំ ។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ ១១៨១ និង​បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត ។

រូបថតគំនូរដំបូងបំផុត ដែលអាណាចក្រខ្មែរ ប្រារព្វព្រះរាជពិធីបុណ្យអុំទូកជាផ្លូវការ នៅឆ្នាំ ១៨៧៣ ។ រូបៈ Facebook
រូបថតគំនូរដំបូងបំផុត ដែលអាណាចក្រខ្មែរ ប្រារព្វព្រះរាជពិធីបុណ្យអុំទូកជាផ្លូវការ នៅឆ្នាំ ១៨៧៣ ។ រូបៈ Facebook
​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​កម្ពុជា​ក្រោម ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រំឭក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ ។​

​ចំណែក​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ ដែល​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែងថា សម័យ​លង្វែក ព​.​ស ២០៧១ គ​.​ស ១៥២៨ ព្រះបាទ​អង្គចន្ទ​ទី ១ ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និទ្ធ​ភូ​បា ជា​ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់ ។ ស្ដេច​ក្រាញ់​នេះ បាន​ចាត់​របៀប​រៀបចំ​ការពា​រ​ស្រុក​ឲ្យ​មាន​ទាហានជើងទឹក​ចែកជា ៣ ក្រុម ។ ក្រុមទី ១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង និង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ ។ ក្រុមទី ២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​សព្វថ្ងៃ ។ ហើយ​ក្រុមទី ៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀងអាហារ​សម្រាប់​កងទ័ព ។​

​របៀប​ហាត់​ចំបាំង​តាម​ទំនៀមទម្លាប់​ស្តេចត្រាញ់ កម្ពុជា​ក្រោម ស្តេច​លើ​មន្ត្រី ៤ ទិស (​ចតុស្តម្ភ​) ដែល​នៅក្រោម​ឱវាទ​លោក​ស្និទ្ធ​ភូ​បា​ស្តេចត្រាញ់​គ្រប់ជំពូក ដែល​ប​ញ្ញ​តិ​ច្បាប់​សម្រាប់​ស្រុក ។​ល​។ កំណត់​ថ្ងៃពេញបូណ៌មី ខែ​ក​ត្តិ​ត​រដូវ​អកអំបុក​នោះ មន្ត្រី​ទាំង ៤ ទិស ត្រូវ​កេណ្ឌ​ទាហានជើងទឹក ទាំង​ជើងគោក​សមយុទ្ធ​មួយថ្ងៃ​មួយ​យប់​រាល់​ឆ្នាំ ។ ចំណែក​ទាហានជើងទឹក​ឲ្យ​ទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោ ក្នុង​ខេត្ត​ឃ្លាំង ដ្បិត​ទីនោះ​ជាទី​ប្រជុំ​ទឹក​គ្រប់​ខេត្ត និង​ទៅមក​បាន​ស្រួល ។​

​តាមរយៈ​ប្រភព​ឯកសារ​ទាំងពីរ​នេះ បាន​សន្និដ្ឋានថា ប្រទេស​កម្ពុជា សម័យបុរាណ​ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាងខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ហើយ​អាចសន្និដ្ឋាន​ទៀតថា ប្រទេស​កម្ពុជា ធ្វើ​ពិធី​នេះ​រៀង​រហូតមក គឺជា​ប់​តំណ​មកពី​សម័យ​សមយុទ្ធ​ក្នុងសម័យ​បុរាណ​នេះឯង ទើប​មានការ​ប្រកួត​ប្រណាំងទូក​ង​ជាប់​មកដល់​សព្វថ្ងៃនេះ ។​

ចម្លាក់រឿងចម្បាំងទាក់ទង នឹងព្រះរាជពិធីបុណ្យ អុំទូក ឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ រូបៈ Facebook 
ចម្លាក់រឿងចម្បាំងទាក់ទង នឹងព្រះរាជពិធីបុណ្យ អុំទូក ឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ រូបៈ Facebook
​ពិធីបុណ្យ​អុំទូក គឺជា​ការ​អុំទូក​ប្រណាំង​គ្នា នៅលើ​ផ្ទៃ​នៃ​ទន្លេ​សាគរ រវាងទូក​ជាច្រើន​ដែល​បានមកពី​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ គ្នា ។ ចំណែកឯ​ក្បាច់​រចនាប័ទ្ម​នៃ​ក្បាលទូក​ត្រូវបាន​គេ​រចនា​ប្លែកៗ និង​ផ្សេងគ្នា ដែល​ទូក​ខ្លះ​ត្រូវបាន​គេ​រចនា​ជា​ទូក​សត្វ​មករ ទូក​នាគ​ក្បាល ៥ ទូក​គ្រុឌ ទូក​នាគ​ក្បាល​មួយ ទូក​រាជហង្ស ទូក​ក្បាលដំរី ទូក​ក្រពើ ទូក​ហនុមាន​ជិះ​យក្ស ទូក​សុវណ្ណ​មច្ឆា ជាដើម ។ ដែល​ប្រភេទ​ទូក​ទាំងនេះ ត្រូវបាន​គេ​ជឿថា ស្ថា​ប័​ត្យ​ករ​ខ្មែរ​បាន​ប្រើប្រាស់​ការ​រចនាប័ទ្ម ទៅតាម​ចម្លាក់​ក្នុង​ប្រាសាទបន្ទាយឆ្មា និង​ប្រាសាទបាយ័ន ។​

​សូមបញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​អុំទូក នៅ​កម្ពុជា​ក្រោម ប្រារព្ធ​ឡើង ដំណាលគ្នា​ជាមួយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ទន្លេចតុមុខ ប្រទេស​កម្ពុជា​ដែរ ។ ទីតាំង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​កម្ពុជា​ក្រោម មាន ២ ទីតាំង គឺ​នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង ។ ចំណែក​ខេត្ត​ខ្លះ មិនបាន​រៀបចំ​ប្រកួត​អុំ​ប្រណាំង​ទូកង​ទេ តែ​ពលរដ្ឋ​នៅក្នុង​ខេត្ត​ទាំងនោះ នាំគ្នា​ធ្វើដំណើរ​ទៅ​មើល​ការប្រណាំង​ទូក នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះ​ត្រពាំង ។ រីឯ​លក្ខណៈពិសេស​រប​ស់ទូ​កង នៅ​កម្ពុជា​ក្រោម មាន​ភាពខុសប្លែក​ពី​ប្រទេស​កម្ពុជា គឺ​ការដាក់​ឈ្មោះ​ទូកង ។ នៅ​កម្ពុជា​ក្រោម ឈ្មោះ​ទូកង ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ប្រសិទ្ធិ​នាម ដោយ​យកតាម​ឈ្មោះ​នាម​វត្ត ឬ​ឈ្មោះ​ស្រុក (​និគម​) នីមួយៗ របស់​ពួកគេ ។ ខណៈ​ឈ្មោះ​ទូកង នៅ​កម្ពុជា​ភាគច្រើន​ត្រូវដាក់​ជា​ឈ្មោះ​មនុស្ស ឬ​ឈ្មោះ​ថ្នាក់ដឹកនាំ​ប្រទេស និង​អាចដាក់​ឈ្មោះ​ទូក ចំពោះ​អ្នកមាន​ធនធាន ដែល​បាន​ឧបត្ថម្ភ​ទូក​របស់​ពួកគេ​ផងដែរ ៕​
ប្រវត្តិបុណ្យអុំទូក --កងទ័ពជើងទឹក

ប្រវត្ដិសាស្ដ្រខ្មែរ តាមសិលាចារិក

១២ - សង្គ្រាមរវាងខ្មែរ នឹងនគរចំប៉ា
ថ្ងៃសុក្រ ទី25.មេសា 2014.ម៉ោង 21:04
  តាមសិលាចារឹកខ្មែរ និង កំនត់ឯកសារប្រវត្ដិសាស្រ្ដចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែ​ជួប​ប្រទះ​ធ្វើ​សង្គ្រាម​ត​ទល់​ជា​មួយ​នឹង​នគរ​ចំប៉ា ជា​ញឹក​ញាប់​។ ពីព្រោះនៅអាស៊ីអគ្គេយ៍ក្នុងសម័យនោះ កំលាំង ឬ ជនជាតិសាសន៍ ដែល​ប្រឈម​មុខ​គ្នា មាន​តែ​ខ្មែរ​ និង​ចាម​ប៉ុណ្ណោះ​។ សង្គ្រាម​នោះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់​មហន្ដ​រាយ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ដល់​ជោគ​វាសនា​ប្រ​ទេស​ចំប៉ា​។

១. ដើមកំណើតនគរចំប៉ា

  ជនជាតិចាម មានដើមកំណើតចេញមកពីជនជាតិជ្វា ឬ ម៉ាឡេ និង ប៉ូលេនេស៊ី ដែលរស់នៅក្នុងភូមិភាគប្រទេស​ម៉ា​លេ​ស៊ី និង​ឥណ្ឌូ​នេ​ស៊ី​បច្ចុប្បន្ន​នេះ​។ នៅ​ដើម​សត​វត្ស​ទី​១ នៃគ.ស ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងដណើរតាមសមុទ្រ បាន​នាំ​គ្នា​មក​កាន់​កាប់​ទឹក​ដី​ចន្លោះ​ជួរ​ភ្នំ​អណ្ណាម និង​សមុទ្រ​។ ព្រំប្រទល់ខាងជើង ជាប់នឹងទឹកដីខេត្ដតុងកឹង និងខាងត្បូងជាប់នឹងទឹកដីខ្មែរ​កម្ពុជា​ក្រោម​។ គឺ​ជា​ច្រក​ទឹក​ដី​មួយ​ចង្អៀត ដោយ​មាន​របាំង​ធម្ម​ជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិច នឹងខាងកើត (សមុទ្រចិន)។

  ក្នុងសតវត្សទី២ នៃគ.ស ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះថា នគរចំប៉ា ដែល​អ្នក​ដណើរ​ចិន​ដាក់​ឈ្មោះ​ហៅ​ថា លីន​យី​។ ជា​ដំបូង​ក្នុង​ប្រវត្ដិសាស្រ្ដរបស់ខ្លួន នគរចំប៉ាបានទទួលឥទ្ធិពល អំពីប្រទេសឥណ្ឌា ហើយគោរពបូជា​ព្រហ្ម​មញ្ញ​សាសនា ព្រះ​មហា​ក្សត្រ​ចាម​ទាំង​ប៉ុន្មាន តែង​តែ​ប្រកាសតាំងខ្លួន ចុះ មកពីព្រះសិវៈ ឬព្រះឥសូរ។

២. បុព្វហេតុសង្គ្រាមខ្មែរ និង ចំប៉ា

  ដោយទឹកដីខ្លួនចង្អៀតតូច ដោយ​ប្រជា​ជន​ចេះ​តែ​កើន​ឡើង​ចំនួន ហើយ​ម្យ៉ាង​ទៀត​ដោយ​សារ​នៅ​ទិស​ខាង លិច​មាន​ជញ្ជាំង​​ជួរ​​ភ្នំ​​អណ្ណាម យ៉ាង​​ខ្ពស់​​ស្កឹម​​ស្កៃ មិន​​អាច​​ឆ្លង​កាត់​បាន នគរ​ចំប៉ា​គ្មាន​មធ្យោ​បាយ​អ្វី​ក្រៅ​អំពី​វាត​ទឹក​ដី​ចុះ​ក្រោម ឬ​ឡើង​ទៅ​លើ​ឡើយ​។ ពី​សត​វត្ស​ទី​១៤ នៃ​គ.ស បាន​​ពង្រឹង​​កំលាំង​ទាំង​អស់​វាយ​លុក​ប្រហារ​ដណ្ដើម​យក​ខេត្ដ​តុង​កឹង ដែល​សង្គ្រាម​នេះ ហាក់​ដូច​ជា​មិន​បាន​នាំ​មក​នូវ​​ជោគ​​ជ័យ​​ដល់​នគរ​ចំប៉ា​ទេ​​។ ជន​ជាតិ​យួន​បាន​វាយ​តប​វិញ ធ្វើ​អោយ​ចាម​ទប់​មិន​បាន ហើយ​ដក​ឃ្លា​រើ​រាជ​ធានី​ពី​ឥន្រ្ទ​បុរៈ​ចុះ​មក​តាំង​ទី​លំ​នៅ​ឯ​ប៉ាន់​ដុរ៉ាង​​(២)​​។ បន្ទាប់​មក​​រាជ​​ធានី​ចាម​ត្រូវ​លើក​មក​នៅ​កាវ​ធារ៉ា​។
  មិនតែប៉ុណ្ណោះ ជាច្រើនលើកច្រើនគ្រា នគរចំប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅ ចូលមកលុក លុយវាយ​ប្រហារ​កាប់​សំលាប់​ ធ្វើ​បាប​លួច​ប្លន់ ដុត​បំផ្លិច​បំផ្លាញ​ជា​រឿយ​ៗ ពីគ.ស. ៧៦៥ ទៅគ.ស.៧៧៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹង ក៏ធ្លាប់បាន​វាយ​កំទេច​ចំប៉ា​ដាក់​ជា​នគរ​ចំនុះ​ដែរ​។ បន្ទាប់​មក ក្នុងគ.ស១០៤៥ កងទ័ពយួនបានយកជ័យជំនះលើទ័ពចាម ដណ្ដើមយកបានព្រះរាជធានី​ឥន្រ្ទបុរៈ ហើយ​លួច​ប្លន់​យក​អស់​ភោគ​ផល​ទ្រព្យ​សម្បត្ដិ​ធន​ធានរបស់ចាម។ ក្នុងគ.ស.១០៦១ ទឹកដីខេត្ដបីរបស់ចាមត្រូវយួនកាត់យក​មក​បញ្ចូល​ធ្វើ​ជា​ទឹក​ដី​យួន​។​ គឺ​នៅ​ក្នុង​ស្ថាន​ភាព​ដូច្នេះ​ហើយ ដែលនគរចំប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទឹកដីចុះមកក្រោម ឬ​ខាង​ត្បូង​សំដៅ​ប្រ​ទេស​កម្ពុជា​។ ដំបូង​ ការ​ចុះ​តំរង់​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ គ្មានលក្ខណជាការវាយប្រហារ ឬជាសង្រ្គាមទេ។ ពួកក្រុមចោរចាមទាំងនោះ ជួន​ត្រូវ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ វាយ​ប្រហារ​ដេញ​សំលាប់​កំទេច​ចោល ជួនត្រូវបានព្រះអង្គអនុញ្ញាត អោយរស់នៅលើទឹកដីខ្មែរ ដើម្បីបំរើនយោបាយ និង​ផល​ប្រយោជន៍​ខ្មែរ​។

  ប៉ុន្ដែចូលមកដល់គ.ស ៨០៩ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ ដោយមានស្ដេចចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចំប៉ា​បាន​លើក​ពល​សេនា​យោធា​យ៉ាង​គគ្រឹក​គគ្រេង ចូល​មក​វាយ​ប្រហារនគរខ្មែរ តែកងទ័ពចាមត្រូវបរាជ័ យ បាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់ វិបត្ដិ​រវាង​ខ្មែរ នឹង​ចាម ក៏​ចេះ​តែ​រីក​ធំ​ឡើង​ជា​លំដាប់​ តាមកាលវេលា។ ក្នុងគ.ស ៩៤៥ - ៩៤៦ វិវាទខ្មែ-ចាម មានកំរិតយ៉ាងខ្ពស់ខ្លាំង​ក្លាយ​ផ្ទុះ​​ជា​សង្រ្គាម កង​ទ័ព​ខ្មែរ ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះបាទរាជឥន្រ្ទវរ្ម័ន បានវាយរុញច្រានកំចាត់កងទ័ពចាម វាយ​ប្រយុទ្ធ​ចូល​លុក​សំរុក​ដល់ ​នគរ​ចំប៉ា ហើយ​ដណ្ដើម​យក​បាន​ព្រះរាជធានី កាវធារ៉ា សិលាចារឹកចាម បានសរសេរចាររៀបរាប់អំពីសង្រ្គាមនេះ ដោយ​បញ្ជាក់​ថា កង​ទ័ព​ខ្មែរ​បាន​លួច​យក​រូប​បដិមា​ករ​ព្រះ​នាង​ភគ​វត្តី ដែល​ធ្វើ​អំពី​មាស​។

  សង្គ្រាមអធិករណ៍រវាងនគរខ្មែរ នឹងចាមមានរយៈពេលវេលា ៧៥ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម​ទទួល​ការ​វាយ​ប្រហារ​កៀប​សង្កាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​យួន ចំប៉ា​ហាក់​ដូច​ជា​ងាក​មក​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កម្ពុជា​វិញ​។

៣. សង្រ្គាមខ្មែរ-ចាម ក្នុងរជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២

  ចូលមកដល់រជ្ជកាលព្រះបាទសុរិយាវរ្ម័នទី២ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះសង្រ្គាមកាប់សំលាប់គ្នា នគរ​ចំប៉ា​បាន​បញ្ជូន​កង​ទ័ព​មក​រាត​ត្បាត​លុក​លុយ និង​កាន់​កាប់​ត្រួត​ត្រា​ដែនដីខ្មែរនៅ ដីសន្ដរទន្លេមេកុង។ កងទ័ពចាម បានដុតបំផ្លាញផ្ទះសំបែង ភូមិ​ស្ថាន​ប្រជា​រាស្រ្ដ​ខ្មែរ​ជិះ​ជាន់​កាប់​សំលាប់ លួច​ប្លន់​ដឹក​ជញ្ជូន​ទ្រព្យសម្បត្ដិអ្នកស្រុក អ្នកភូមិខ្មែរ ដែលរស់នៅតាមឆ្នេរសមុទ្រ ទឹកដីកម្ពុជាក្រោម។ ពល​រដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជា​ច្រើន​ត្រូវ​ចាម​ចាប់​ចង​កៀរ​កេណ្ឌ​ជា​ឈ្លើយ យក​ទៅ​ធ្វើ​ទាសា​ទាសី​។

  ព្រះបាទសុរិយាវរ្ម័នទី២ កាលបើពង្រឹងអំណាច និង រៀបចំទឹកដីអោយមានឯកភាពរួចស្រេចហើយ ព្រះ​អង្គ​ក៏​ចាប់​ផ្ដើម​បើក​ការ​វាយ​ប្រហារ​ ដេញ​កំចាត់​ទ័ព​ចាម​ចេញ​ពី​នគរ​។ ក្នុងគ.ស.១១២៣ ព្រះអង្គបានតាមដេញកងទ័ពចាមរហូតដល់ស្រុកយួន។ ដោយ​ស្ដេច​យួន លី​កោង​ជិញ​ បាន​ការ​ពារ​អនុញ្ញាត​អោយ​ទ័ព​ចាម អាចជ្រោកកោនរស់នៅលើទឹកដីរបស់ខ្លួន ព្រះបាទសុរិយាវរ្ម័នទី២ ក៏ប្រកាស​ធ្វើ​សង្គ្រាម នឹង​នគរ​យួន​ព្រះ​អង្គ​បាន​លើក​ទ័ព​ចំនួន​ ២០០០០​នាក់ ធ្វើ​ដណើរ​ចុះតាមដោយសំពៅទុកចំនួន៧០០០គ្រឿង ឆ្លងកាត់សមុទ្រទៅច្បាំងនឹងយួន។។

  ក្នុងគ.ស.១១៣១ ដោយយល់ឃើញថា យួនជាសត្រូវមួយដ៏ធំ ដែលអាចនាំមកផលអាក្រក់គ្រប់បែបយ៉ាងដល់កម្ពុជា ព្រះ​អង្គ​ក៏​សំរេច​ចិត្ដ​លើក​ទ័ព​ទៅ​វាយ​កំទេច​ម្ដង​ទៀត​អោយ​ចប់ ស្ដេចចាមឈ្មោះជ័យឥន្រ្ទវរ្ម័នទី៣ បានធ្វើសំព័ន្ធមិត្ដ នាំកងទ័ពរួមកំលាំង នឹង​ទ័ព​ខ្មែរ​ទៅ​វាយ​ប្រ​យុទ្ធ​ធ្វើ​សឹក​នឹង​យួន ប៉ុន្ដែ​ទ័ព​ខ្មែរ-ចាម ទាំង​ពីរ​មិនបានយក ជ័យជំនះឈ្នះទ័ពយួនទេ។ ក្នុងគ.ស.១១៣៦ ដោយស្ថិតនៅ​ចំពោះ​មុខ​ភាព​ដ៏​សែន​អាសន្ន​ ស្ដេច​ចាម​បាន​លួច​ដក​ខ្លួន​រត់​ចោលកងទ័ពខ្មែ ហើយទៅសុំចុះចូលស្ដេចយួន។ ជាផ្នូរដើម្បីយករួចខ្លួន ដើម្បីសេចក្ដី​សុខ កុំ​អោយ​ស្ដេច​ យួន​ខឹង ប្រ​កាន់​ចាប់​ទោស​អូស​ដំណើរ ស្ដេចចាមព្រះបាទជ័យឥន្រ្ទាវរ្ម័នទី៣ បានដាក់នគរចំប៉ាចំនុះយួន ចំណែក​ព្រះ​បាទ​សុរិ​យា​វរ្ម័ន​ទី​២ ព្រះ​អង្គ​ត្រូវ​បង្ខំ​ចិត្ដ ដក​កង​ទ័ព​ពល​រេហ៍​ចេញ​ពី​ស្រុក​យួន​។

  នៅចំពោះមុខភាពមិនស្មោះត្រង់ គ្មានសេចក្ដីក្លាហានរបស់ស្ដេចនគរចំប៉ា ព្រះបាទសុរិយាវរ្ម័នទី២ តែងតែចិញ្ចឹមចិត្ដ សង​សឹក​កសាង​កិត្ដិយស​ជា​និច្ច​។ ព្រះ​អង្គ​បាន​គិត​យ៉ាង​ល្អិត​ល្អន់​ថា ត្រូវតែធ្វើសង្គ្រាមមួយទៀត វាយកំទេចន គរចំប៉ាអោយបាក់ស្បាត ហើយ​យក​មក​ដាក់​បញ្ចូល​ជា​ទឹក​ដី​ខេត្ដ​ខ័ណ្ឌ​ខ្មែរ​។ ក្នុង​គ.ស​១១៤៩ ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះបាទសុរិយាវរ្ម័នទី២ បានលើកយកកងពលទាហានសេនា​យ៉ាង​ច្រើន សំបើម​អស្ចារ្យ​ ទៅ​វាយ​ប្រហារ​នគរ​ចំប៉ា​។ កង​ទ័ព​ខ្មែរបានចេញប្រសាចទៅឡោមព័ទ្ធកងទ័ពបន្ទាយ និងទីក្រុងចាមគ្រប់​ទិស​ទី ព្រះ​រាជា​ខ្មែរ​បាន​វាយ​កំទេច​យក​ជ័យ​ជំនះ​ឈ្នះ​លើ​ទ័ព​ចាម នៅត្រង់វាលសាក្លាង ។ ស្ដេចចាមត្រូវបាត់ខ្លួន (ឬអស់ព្រះជន្ម?) នៅលើសមរភូមិ។ ព្រះ​រាជ​ធានី​ចាម វិជ័យ​ ត្រូវ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្មែរ​។ កង​ទ័ព​ខ្មែរ​ក៏​បានដណ្ដើមកាន់កាប់ត្រួតត្រានគរចំប៉ាទាំងមូល។

  ក្នុងគ.ស១១៤៧ ព្រះបាទសុរិយាវរ្ម័នទី២ បានតែងតាំងប្អូនថ្លៃព្រះអង្គ ឈ្មោះហរិទេវៈ ជាព្រះឧបរាជអោយសោយរាជ​នៅ​នគរ​ចំប៉ា​។ ក្នុង​គ.ស​.១១៤៩ ដោយ​ដឹង​ច្បាស់​ថា​កង​ទ័ព​ទាហានខ្មែរ នៅលើទឹកដីចាមមានចំនួនតិច កងទ័ពចាមនៅតាមខេត្ដខ័ណ្ឌនានាបាន​នាំ​គ្នា​រួម​កំលាំង​ ងើប​ឡើង​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ខ្មែរ ស្ដេច​ខ្មែរ​ព្រះ ឧបរាជហរិទេវៈត្រូវចាមធ្វើឃាត នគរចំប៉ាក៏បានរួចផុតពីការត្រួតត្រា​របស់​ខ្មែរ កាល​បើ​បាន​ជ័យ​ជំនះ​នេះ​ហើយ​កង​ទ័ព​បះ​បោរ​ចាម ក៏បានស្រុះស្រួលមូលមតិយល់ព្រមជ្រើសរើសតែងតាំងស្ដេចចាមឈ្មោះ ជ័យ​ហរិ​វ្មរ័ន​ទី​១ ជា​ព្រះ​មហា​ក្សត្រ​។ គឺ​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​កើត​ព្រឹត្ដិ​ការណ៍​នេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ ព្រះអង្គបា នចូលទីវង្គត។

៤. ព្រះបាទធរនិន្រ្ទវរ្ម័នទី២ គ.ស១១៥០ - ១១៦០

  ព្រះបាទធរនិន្រ្ទវរ្ម័នទី២ ដែលជាបងប្អូនជីដូនមួយបង្កើត នឹងព្រះបាទសុរិយាវរ្ម័នទី២ ត្រូវបានតែងតាំងជាព្រះមហា​ក្សត្រ​ខ្មែរ ក្នុង​គ.ស.១១៥០​។ ព្រះ​អង្គ​អនុ​វត្ដ​នយោ​បាយ​បន្ដ​សង្រ្គាមនឹងនគរចំប៉ាដដែល កងទ័ពទាហានខ្មែរ ដែលចេញទៅប្រយុទ្ធនឹងចាម ត្រូវ​ស្ថិត​នៅ​ក្រោម​បញ្ជា​ របស់​ព្រះ​រាជ​បុត្រ​ព្រះ​អង្គ ដែលថ្ងៃក្រោយក្លាយទៅជា ព្រះបាទជ័យវរ្ម័នទី៧ កាលនោះព្រះអង្គព្រះជន្មទើបបាន ២៥វស្សា។

  ក្នុងពេលដែលព្រះអង្គកំពុងតែលើកទ័ពចូលប្រយុទ្ធ នៅមុខព្រះរាជធានីចាមវិជ័យ ព្រះអង្គបានទទួលដំណឹង​យ៉ាង ចុក​ចាប់​មក​ថា បិតា​ព្រះ​អង្គ​សុគត ហើយ​ព្រះ​យសោ​វរ្ម័ន​ទី​២ បាន​ឡើងគ្រងរាជសម្បត្ដិនគរកម្ពុជា គឺក្នុងគ.ស ១១៦០ ព្រះអង្គនៅស្ងៀមស្ងាត់ មិន​បញ្ចេញ​ឥរិ​យាបថ​ក្រេវ​ក្រោធ​ឡើយ​។ ព្រះ​អង្គ​បែរ​ជា​គារព​បូជា និងតាំងចិត្ដស្មោះត្រង់ភក្ដីចំពោះរាជាថ្មីជានិច្ច ព្រះអង្គនៅតែបន្ដការវាយប្រហារ​ប្រយុទ្ធ​នឹង​កង​ទ័ព​ចាម​ព្រះ​ជ័យ​វរ្ម័ន បាន​វាយ​កំទេច​បំផ្លាញ​ខេត្ដ​ខ័ណ្ឌ​ចាម​អស់​ជា​ច្រើន​។

៥. ព្រះបាទយសោវរ្ម័នទី២ គ.ស១១៦០ - ១១៦៥

  ព្រះមហាក្សត្រអង្គនេះ ក្នុងរាជព្រះអង្គ បានជួបប្រទះនូវវិបត្ដិផ្ទៃក្នុងជាច្រើន។ តាមរយៈសិលាយចារឹក យើងដឹងថា មាន​មនុស្ស​មាន​ក្រុម​ជា​ច្រើន​បាន​ប៉ុន​ប៉ង​ចង់​ធ្វើ​ឃាត​ព្រះ​អង្គ តែមិនបានសំរេច។ មនុស្ស ឬក្រុមដែលចង់ធ្វើគតព្រះអង្គ យើងមិនអាចស្គាល់​ឈ្មោះ​ទេ​។ ពី​ព្រោះ​សិលា​ចារឹក ប្រា​សាទ​បន្ទាយ​ឆ្មារ បាន​ត្រឹម​តែបញ្ជាក់ថា មាន «ករតៈរហូ» ក្បត់ចង់មកយាយីលេបត្របាក់ សិលាចារឹកបាន​ប្រៀប​ប្រ​ដូច​ព្រឹត្ដិ​ការណ៍​ក្បត់ ទៅ​នឹង​រាហូ​ដែល​កំពុង​លេប​ព្រះ​ចន្ទ​។

  ព្រះបាទយសោវរ្ម័នទី២ បានរួចរស់ជីវិត ដោយសារសេចក្ដីក្លាហាន និងប្រាជ្ញាភ្លឺថ្លាឈ្លាសវៃ របស់ព្រះស្រីឥន្រ្ទ​កុមារ ព្រះ​រាជ​បុត្រ​ព្រះ​ជ័យ​វរ្ម័ន ដែល​ជា​មេ​ទ័ព​រក្សា​ព្រះ​អង្គ ព្រះស្រីឥន្រ្ទវរ្ម័នខ្លួនឯង បានរួចរស់ផុតមកពីសេចក្ដីស្លាប់ ដោយវីរភាពរបស់មេទ័ពពីរនាក់ អរ​ជូន និង​ស្រី​ភរ​ទេវ​បរៈ​ ដែល​បាន​យក​ជីវិត​ទៅ​បូជា​រាំង​បាំង​ការ​ពារ​ព្រះ​អង្គ​។

  ក្នុងគ.ស ១១៦៥ ព្រះយសោវរ្ម័នទី២ មិនបានគេចផុតរួចអំពីអំពើក្បត់ប៉ងធ្វើឃាតដូចលើកមុនទៀឡើយ។ ព្រះ​អង្គ​ត្រូវ​មន្រ្ដី​ជាន់​ខ្ពស់​ម្នាក់​ឈ្មោះ​ត្រី​ភុវិន​អា​ទិត្យ​វរ្ម័ន និង​ក្រុម​បក្ស​ពួក​ធ្វើ​រដ្ឋ​ប្រហារ​សំលាប់​ព្រះ​អង្គ​។

៦. ព្រះបាទត្រីភុវ័នអាទិត្យវរ្ម័ន គ.ស ១១៦៥ - ១១៧៧

  ព្រះបាទត្រីភុវន័អាទិត្យវរ្ម័ន ស្ដេចជ្រែករាជ្យ ដែលបានធ្វើគត់ព្រះបាទយសោវរ្ម័នទី២ បានប្រកាសតាំងខ្លួនជាព្រះមហា​ក្សត្រ​នៅ​មហា​នគរ​។ ក្នុង​កាល​ជា​មួយ​គ្នា​នោះ​ដែរ នៅ​នគរ​ចំប៉ា ស្ដេចចាមដែលត្រឹមត្រូវតាមច្បាប់ ក៏ត្រូវគេធ្វើរដ្ឋប្រហារសំលាប់ដែរ។ ស្ដេចចាម​ថ្មី​ឈ្មោះ ជ័យ​ឥន្រ្ទ​វរ្ម័ន​ទី​៤ ដើម្បី​សុំ​សុខ ស្ដេច​ចំប៉ា​អង្គ​នេះ បានសុំសេចក្ដីអនុញ្ញាតពីស្ដេចចិនជាមុនសិន មុននឹងទទួលអភិសេកជាព្រះ​មហា​ក្សត្រ​។ ព្រះ​អង្គ​ក៏​បាន​នាំ​សួយ​សារ​អាករ ជា​ច្រើន​យក​ទៅ​ថ្វាយ​ស្ដេច​យួន​ដែរ​។ ស្ដេចចាមព្រះជ័យឥន្រ្ទវរ្ម័នទី៤មានរឹកពារច្រងេងច្រងាង ក្រ​អើត​ក្រទម​កោង​កាច​សា​ហាវ​ដូច​ក្រុង​រាពណ៍ ដែល​រៀប​ចំ​គ្រឿង​អា​វុធ​យុទ្ធ​ភ័ន្ដ​ដាក់ក្នុងរទេះ ចេញមកវាយប្រហារប្រទេសកម្ពុជា នេះ​ជា​កំនត់​សិលា​ចារឹក​ខ្មែរ​។ កាល​បើ​រៀប​ចំ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ចិន និង​យួន​ហើយ ស្ដេចចាមក៏លើកពលសេនាយ៉ាងសន្ធឹកអឹងកង ចូលមកវាយ​ប្រហារ​លុក​លុយ​បំ​ផ្លិច​បំផ្លាញ​ ដុត​ប្រ​ទេស​កម្ពុជា​។ គ្រា​នោះ​កង​ទ័ព​ខ្មែរនៅមានថ្វីដៃ អាចទប់ទល់ប្រយុទ្ធតតាំងនឹងសត្រូវ យ៉ាងអង់អាច​ក្លា​ហាន នៅ​តំបន់​ដី​កម្ពុជា​ក្រោម​។ សង្គ្រាម​ខ្មែរ​ចាម​បាន​ឆាប​ឆេះ ចាប់​ពី​គ.ស ១១៦៨ ទៅ គ.ស ១១៧៥​។ តែ​ទ័ព​ចំប៉ា​មិន​ទាន់​ដណ្ដើម​យក​ជ័យ​ជំនះ​បាន​ទេ​។

  ស្ដេចចាមក៏សំរេចចិត្ដលើកទ័ពតាមផ្លូវទឹក ឡើងតាមទន្លេមេគង្គ ចូលមកដល់បឹងទន្លេសាបដើម្បីចូលវាយប្រហារខ្មែរ អោយ​ដល់​មហា​នគរ​ ដែល​ជា​បេះ​ដូង​នគរ​ខ្មែរ​តែ​ម្ដង​។ កងទ័ពជើងទឹកខ្មែរពុំមានលទ្ធភាពអាចទប់ទល់ នឹងខ្មាំងបានឡើយ ហើយត្រូវកង​ទ័ព​ចាម​វាយ​កំទេច​បំផ្លាញ​ខូច​ខាត​វិនាស​អស់​។ ដោយ​មិន​បាន​ប្រុង​ប្រៀប​រៀបចំគ្រោងទុកជាមុន មហានគរត្រូវធ្លាក់ក្នុងកន្ដាប់ដៃស្ដេច និង​កង​ទ័ព​ចាម​។ ធន​ធាន​ទ្រព្យ​សម្បត្ដិ​ភោគ​ផល​ខ្មែរ​ទាំង​ប៉ុន្មាន ត្រូវ​ចាម​លួច​ប្លន់​ដឹកជញ្ជូនយកអស់គ្មានសេសសល់។ ប្រាង្គប្រាសាទខ្មែរ ផ្ទះសំបែងភូមិ​ស្ថាន ត្រូវ​ចាម​រុក​រាន​ទន្រ្ទាន​ទី​ ដុត​បំផ្លាញ​គ្មាន​ប្រណី​ដែរ​។ ឯ​ប្រ​ជា​នុរាស្រ្ដ ក៏​ត្រូវ​កងទ័ពចាមកាប់សំលាប់ ធ្វើទុក្ខបុកម្នេញ ចាប់ចង កៀរ​កេណ្ឌ​ធ្វើ​ជា​ឈ្លើយ​ដែរ​។​

  មហានគរត្រូវចាមវាយប្រហារបំផ្លិចបំផ្លាញ ដណ្ដើមយកបាននៅថ្ងៃ១៥កើត ខែចែត្រ គ.ស ១១៧៧ ស្ដេចខ្មែរជ្រែក​រាជ ព្រះ​បាទ​ត្រី​ភុវ័ន​អា​ទិត្យ បាន​ស្នើ​សុំ​ចរចា​ធ្វើ​សន្ដិ​ភាព នឹង​ស្ដេច​ចាម​ដែរ តែស្ដេចនគរចំប៉ាមិនយល់ព្រម ហើយក៏បានធ្វើគតព្រះអង្គក្នុង​គ្រា​នោះ​ទៅ​។ នគរ​ចំប៉ា​ក៏​បាន​ចាប់​ផ្ដើម​កាន់​កាប់​ត្រួត​ត្រា​ប្រទេស​កម្ពុ​ជា​ពី​ថ្ងៃ​នោះ​មក​(3)។

១ = រាជធានឥន្រ្ទបុរៈ ស្ថិតនៅក្នុងប្រទេសវៀតណាមបច្ចុប្បន្ន ត្រង់ចំនុចត្រាកីវ ខាងលិចមីសឹង។
២ = ដាន់រាំងបច្ចុប្បន្ននៅទីក្រុងមួយក្នុងប្រទេសវៀតណាម។
3 = ព្រឹត្ដិការណ៍ចាមវាយប្រហារដណ្ដើមយកមហានគរបាន គេពុំដែលឃើញមានការកត់ត្រារៀបរាប់អធិប្បាយក្នុង​ពង្សាវ​តារ​ខ្មែរ ឬ​របាយ​ក្សត្រ​ណា​មួយ​ឡើយ តើ​នេះ​មក​ពី​បុព្វ​ហេតុ​អ្វី?។


Epsxbn8XXE8DqFfYoXXUQm06amX-Xxs4xLzgxk2Yj_vNtTSrcBEw/s1600/NAVY%20KHMER%20%2837%29.jpg" style="display: block; padding: 1em 0px; text-align: center;">
Hout Songhak ផែនទី ប្រវត្តិសាស្រ្ត ប្រទេស ចាម
មកយល់ដឹងពី ប្រវត្តិ និងអត្ថន័យនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

- ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប តែង​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការប្រណាំង​ទូក មាន​រយះពេល ៣​ថ្ងៃ​តែម្តង គឺ​ចាប់ពី ថ្ងៃ​១៤ និង​១៥​កើត ដល់​ថ្ងៃ ១​រោច ខែ​ក​ក្តិ​ក ហើយ​ពេលយប់ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ ចំណែកឯ​ពិធីបុណ្យ​អកអំបុក សំពះ​ព្រះ​ខែ​វិញ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២ តែប៉ុណ្ណោះ ពោលគឺ នៅ​ពាក់​កណ្តាលរាត្រី នៃ​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។​

​ពិធីបុណ្យ​អុំទូក មាន​ដើមកំណើត​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មក​ម្លេះ​។ ក្នុងអំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើកទ័ព​មក​ធ្វើការ​លុកលុយ និង​ត្រួតត្រា​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ​។ គ្រានោះ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ បាន​បង្រួបបង្រួម​ជាតិ និង​ចំណាយ​ពេលវេលា​រៀបចំ​យុទ្ធសាស្ត្រ​កងទ័ព ដើម្បី​ប្រយុទ្ធប្រឆាំង​ចំពោះ​ពួក​ចាម រហូត​ទទួលបាន​ជ័យជម្នះ ហើយ​ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​ដឹកនាំ​ប្រទេសជាតិ នៅ​ឆ្នាំ​១១៨១ និង​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន រុងរឿង​ដល់​កម្រិត​កំពូល​ថែមទៀត​។

​ប្រវត្តិសាស្ត្រ​ត្រង់​នេះហើយ ទើប​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងទ័ពជើងទឹក​របស់​ខ្មែរ ដែល​បាន​រំដោះទឹកដី ឲ្យ​រួច​ផុតពី​ការជិះជាន់​របស់​ពួក​ចាម ដែលជា​ខ្មាំងសត្រូវ​របស់​ខ្មែរ​នា​សម័យ​នោះ​។

ពិធី​នេះ​បានទទួល​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់ទិសទី ហើយ​តែង​នាំគ្នា​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស​-​នារី​។ ពិធីបុណ្យ​អុំទូក​នេះ ក៏បាន​ភ្ជាប់​នឹង​ពិធី​ផ្សេងៗ​ទៀតផង​ដែរ គឺ​ការ​បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុតមាំ​។ ក្នុងឱកាស​បុណ្យអុំទូក ប្រជាពលរដ្ឋ​តាម​បណ្ដា​ខេត្ត ក្រុង​មួយចំនួន បាន​យក​ទូក​មក​ប្រណាំង​នៅ​ទន្លេសាប​មុខ​ព្រះបរមរាជវាំង ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ឱ្យ​ខេត្ត​របស់ខ្លួន​ទៀតផង​។

ក្នុង​ពិធី​នេះ ក៏​មានការ​បណ្តែតប្រទីប​ផងដែរ​។ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​នេះ គឺ​ដើម្បី សម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​ញ៉ាំង​ឲ្យ​ពិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។

ឈានដល់​ថ្ងៃទី​២ គឺ​ថ្ងៃ​១៥ ខែ​ក​ក្តិ​ក នឹងមាន​ពិធី​មួយទៀត ហៅថា​ពិធី​អកអំបុក សំពះ​ព្រះ​ខែ​។ ពិធី​អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើឡើង ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដែល​យោង​យកកំណើត​ជា​ទន្សាយ ដោយ​គ្រានោះ ព្រះអង្គ​បាន​លះបង់​អាយុសង្ខារ​ដល់​ព្រះ​ឥន្ទ្រាធិរាជ ដើម្បី​បំពេញ​ទានបារមី​។

បើតាម​ជំនឿ​របស់​ដូនតា​ខ្មែរ ប្រជាពលរដ្ឋ​យល់ថា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ធ្លាប់​កើតជា​សត្វ​ទន្សាយ កាលពី​ព្រះអង្គ​មិនទាន់​ត្រាស់ដឹង (​ការ​ក្លាយជា​ព្រះពុទ្ធ​)​។ គ្រាមួយ ព្រះឥន្ទ្រ បាន​យាង​ចុះមក ហើយ​និមិត​ខ្លួន ជាតា​ព្រាហ្មណ៍​ម្នាក់​នៅ​ចំពោះមុខ​ទន្សាយ​នោះ ហើយក៏​ពោល​ពាក្យ​ឡើង​ថា​៖ «​ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជាមិនខាន បើ​គ្មាន​អាហារ​បរិភោគ​នាពេលនេះ​»​។ ពេល​នោះឯង ទន្សាយ​ជា​តួអង្គ​ព្រះ​ពោធិសត្វ​នៃ​យើង បាន​ពោល​វាចា​តប​យ៉ាងនេះ​ថា​៖ «​ខ្ញុំ​មានតែ​សាច់ និង​ឈាម​ប៉ុណ្ណោះ បើ​អ្នក​ចង់បាន ចូរ​អ្នករក​អុស​មក​បង្កាត់ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូលក្នុង​ភ្លើង​ឲ្យ​បានជា​អាហារ​បរិភោគ​»​។

​គ្រាន់តែ​ឮដូច្នេះ ព្រះឥន្ទ្រ​ក៏​ទៅ​បង្កាត់ភ្លើង​ភ្លាម​។ ចំណែកឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាមៗ​តែម្តង​ដោយ​មិន​បង្អង់​យូរ ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះថ្លា និង​ការបរិច្ចាគ​ដ៏​អស្ចារ្យ​របស់​ទន្សាយ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ លំដាប់​នោះ ព្រះឥន្ទ្រ​ក៏​ហោះ​ទៅកាន់​ស្ថានសួគ៌ ដើម្បី​យក​ថ្មកែវ​មនោសិលា ទៅ​គូស​រូប​ទន្សាយ​នៅក្នុង​រង្វង់​ព្រះ​ចន្ទ ដែលជា​ហេតុ​នាំ​ឲ្យ​មាន​រូប​ទន្សាយ​ជាប់​ក្នុង​រង្វង់​ព្រះ​ចន្ទ តាំងពី​កាលនោះ​រហូតមក ហើយ​មនុស្ស​គ្រប់រូប​ក៏​មើលឃើញ​រូប​ទន្សាយ​ច្បាស់ នៅ​ថ្ងៃ​១៥​កើត ពេញបូណ៌មី​។

​រឿងរ៉ាវ​នៃ​ព្រះ​ពោធិសត្វ​នេះហើយ ដែល​នាំ​ឲ្យ​អ្នកស្រុក​តែងតែ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ នៅតាម​វត្ត​អារាម ភូមិ​ស្រុក និង​ទីប្រជុំជន​នានា ដោយមាន​ចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ ដោយសារ​តែមាន​ជំនឿ​បែប​នេះឯង​៕
11/13/24 8:37 PM
សប្តាហ៍នេះ ដកឃ្លា ០២ ថ្ងៃ មកនិយាយអំពី ប្រវត្តិបុណ្យអំទូក ដើម្បីរំលឹកប្រវត្តិសាស្រ្តយោធាខ្មែរសម័យ អង្គរ។ កងទ័ពសម័យអង្គរ មាន តែ ០២ គឺ កងទ័ពជើងគោក និង កងទ័ពជើងទឹក។ កងទ័ពជើងទឹកខ្មែរ បើតាមឯកសារ តិចតួចនៅតាមជញ្ជាំងប្រាសាទនានា និងពិធីបុណ្យអ៊ុំទូកនេះ គឺមានការបែងចែកជា ០៤ ទ័ពជំនាញគឺ៖ (១) ទ័ពស្រួច​ សម្រាប់វាយលុក ដោយលំពែងបុក គឺគេប្រើទូកតូចៗ វែង អុំ ឬ ចែវ បុកចូលក្បូនទ៏ពខ្មាំង រួចយកលំពែង( ទ័ពស្រួច) បុកសម្លាប់ខ្មាំង (២) ទ័ពអន្តាគមន៍ ឬ ទ័ពជំនួយ Intervention force គឺជា ទ័ពនៅលើ ទូកធំៗ ឬ សំពៅ ដែលមាន ០៣ ថ្នាក់ គឺជាន់ក្រោមឬជាន់ទី ៣ ជា កម្មករ ឈ្លើយសឹក ជាអ្នកស្ម័គ្រចិត្ត សម្រាប់ចែងទូក និង ជាន់ទី ២ សម្រាប់ទាហានជើងទឹក រួចមានទ័ពព្រួញ ទ៏ពស្នា ទ័ពលំពែងគប់ ទ័ពដាវ កាំភ្លើងធំ ចំណែកជាន់លើបង្អស់ សម្រាប់ មេបញ្ជាការ ក្រុមហោរាសាស្រ្ត និង កងស៊ើបការណ៍ ដើម្បីតាមដានសកម្មភាពខ្មាំង​ ទិសខ្មាំងវាយលុក ដកថយ មើលទិសខ្យល់ អាកាសធាតុ។ ដោយការសិក្សាអំពី ទ័ពជើងទឹកបុរាណ បូកផ្សំជាមួយ ទំនៀមទំលាប់ បុណ្យអំុទូក បណ្តែងប្រទីប អកអំបុក សំពះព្រះខែផងនោះ យើងសន្ធិដ្ឋានថា អុំទូកគឺទ័ពស្រួច, បណ្តែតប្រទីបគឺទ័ពអន្តរាគមន៍ អកអំបុក គឺទ័ព Logistic ឬទ័ពស្បៀង យកអំបុកធ្វើជាអាហារក្រៀម ! និង សំពះព្រះខែ គឺជាទ័ពហោរាសាស្រ្ត ស៊ើបការណ៍ ៕

No comments:

Post a Comment