ការជ្រែករាជនៃព្រះរាមជើងព្រៃ (១៥៩៤ – ១៥៩៦)
- ព្រះរាមជើងព្រៃ ត្រូវជាព្រះញាតិរបស់ព្រះសត្ថាទី១។ នៅគ.ស. ១៥៩៤ ព្រះអង្គបានលើកទៅវាយសៀមនៅបន្ទាយអុដុង្គ។ សៀមចាញ់ក៏ដកថយទៅស្រុកវិញអស់ទៅ។ ព្រះរាមជើងព្រៃ (តាមអែកសារព័រទុយកលហៅថា Anacaparan បានឡើងសោយរាជនៅស្រីសន្ធរ ។រួចមកហើយយើងបានឃើញថាលោក Veloso កាលដែលទៅសុំជំនួយពីទេសាភិបាលអេស្ប៉ាញនៅប្រទេសហ្វីលីពីនបំរុងយកមកជួយព្រះសត្ថាទី១នោះ ឃើញថាបានទទួលការគាំទ្រយ៉ាងសកម្ម ជាពិសេសពីសំនាក់លោកទេសាភិបាល Luis Perez Dasmarinas តែម្ដង។
- បើតាមអែកសារអឺរ៉ុប លោក Veloso បានធ្វើបញ្ជីនៃតំរូវការហើយដាក់ជូនទៅលោកទេសាភិបាល។ ក្នុងបញ្ជីនោះមានគ្រោងពីការតាំងអានាព្យាបាលភាព របស់អេស្ប៉ាញមកលើប្រទេសខ្មែរ និងការផ្លាស់សាសនារបស់ប្រជារាស្រ្ដខ្មែរទាំងស្រុង(១៩) ។ កងនាវាបានចេញដំនើរពីក្រុងម៉ានីលនៅថ្ងៃទី១៩ មករា ១៥៩៦ ហើយត្រូវស្ថិតនៅក្រោមបញ្ជាការរបស់មេទ័ពឈ្មោះ Jaurez Gallinato : ពលទាហានមានប្រមាណពី ១២០ ទៅ១៣០នាក់ជនជាតិជប៉ុនកាន់សាសនាគ្រិស្ដ ២០នាក់ ជនជាតិហ្វីលីពីនខ្លះ និងបព្វជិតគណៈដូមីនីកាំង ៣អង្គ។ មេពួកបព្វជិតគណៈដូមីនីកាំងគឺបព្វជិត Alonso Jimenez ជាសហមេបញ្ជាការនៃប្រតិបត្ដិការនេះ(១៩)។
- លុះធ្វើដំនើរមកដល់ក្រុងចតុមុខ (Churdumuco) លោក Ruiz និង លោក Veloso ទើបភ្ញាក់ខ្លួនដឹងព្រះសត្ថាទី១និង រាជបុត្រ ២អង្គបានភៀសទៅប្រទេសលាវហើយ ហើយមានក្សត្រថ្មីឡើងសោយរាជរួចស្រេចដែរ។ នៅថ្ងៃទី១២ មេសា ១៥៩៦ ជំលោះមួយបានផ្ទុះឡើងរវាពួកឈ្មួញចិន និងពួកទានហានជើងទឹកអេស្ប៉ាញ។ ឈ្មួញចិនប្រមាណ ១០០នាក់ត្រូវស្លាប់ ហើយទំនិញ និង សំពៅរបស់ខ្លួនក៏ត្រូវរិបអូសទាំងអស់។ លោក Veloso បានសុំអនុញ្ញាតពីព្រះរាមជើងព្រៃ អោយចូលគាល់ដើម្បីបំភ្លឺព្រះអង្គពីអុប្បត្ដិហេតុ ដែលបានកើតឡើងនោះតែព្រះរាជាដាក់លក្ខខណ្ឌថាទាល់តែពួកអេស្ប៉ាញព្រមសងទំនិញទៅពួកចិនទាំងអស់ជាមុនសិន ទើបព្រះអង្គទ្រង់អនុញ្ញាតអោយបាន(៩)។ ដោយហេតុនោះ លោក វេលោសូ និង លោក រុអិស បានសំរេចថា ត្រូវតែប្រើកំលាំងទ័ពវិញជាមួយនឹងទាហាន៣៨នាក់ គេបាននាំគ្នាទៅឡោមព័ទ្ធវាំងនៅស្រីសន្ធរនៅពេលយប់ ធ្វើគត់ព្រះ រាមជើងព្រៃបានមុនពេលថ្ងៃរះ (អែកសារខ្លះថានៅម៉ោង ២ល្ងាច) រួចវិលត្រលប់មកក្រុងភ្នំពេញ ហើយបានជួបនឹងកងនាវារបស់លោក ហ្គាល្លីនាទោ ដែលត្រូវខ្យល់បក់រុញច្រានរហូតទៅដល់សិង្ហបុរី និង ត្រូវសំចតនៅ ម៉ាលាកា ដើម្បីជួសជុលខ្លះ។ លោក ហ្គាល្លីនាទោ មានសេចក្ដីមិនពេញចិត្ដចំពោះសកម្មភាពរបស់ទាហានលោក។ លោកបានបង្ខំអោយទាហានសងទំនិញដែលបានប្លន់យកពីពួកឈ្មួញចិន ហើយក្រោយពីបានធ្វើការពិនិត្យអោយស្គាល់ទឹកដីបន្ដិចបន្ដួច ក៏បានចេញដំនើរឆ្ពោះទៅប្រទេសចំប៉ាទោះបីមានការប្រឆាំងតវ៉ាពីសំនាក់លោក វេលោសូ និងពួកបព្វជិតយ៉ាងណាក៏ដោយ។ លោកបានចូលសំចតនៅ Cachan (Faifo) ដើម្បីអោយលោករុអិស និង លោកវេលោសូ ធ្វើដំនើរទៅវៀងចន្ទន៍នាំយកព៌មានទៅថ្វាយព្រះសត្ថាទី១ ស្ដីពីហេតុការណ៍នៅក្នុងប្រទេសខ្មែរ។ក្រុមនាវិករបស់លោក ហ្គាល្លីនាទោ Gallinato មានជំលោះជាមួយឈ្មួញជប៉ុន និងជនជាតិយួននៅឆ្នេរសមុទ្រហើយដោយខ្លាចរដូវភ្លៀងមកដល់លោកក៏ចេញដំនើរឆ្ពោះទៅក្រុងម៉ានិលវិញនៅដំនាច់គ.ស.១៥៩៦។
បរមរាមាទី២ ឬ ព្រះរាមជើងព្រៃ (អង់គ្លេស: Borom Reamea II) or (Preah Ream Cheung Prey) (ប្រ.ស|គ.ស ០០០០-១៥៩៦) រជ្ជកាលគ្រងរាជ (គ.ស ១៥៩៤-១៥៩៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីស្រីសន្ធរ ព.សករាជ ២១៣៨ ត្រូវនិង គ.សករាជ ១៥៩៤ ត្រូវនិង មហាសករាជ ១៥១៧ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាមាជើងព្រៃ" ព្រះអង្គឡើងសោយរាជ ក្រោយពេលលើកទ័ពកំចាត់សៀមនៅក្រុងលង្វែក ហើយព្រះអង្គបានផ្លាសរាជធានីទៅ ស្រីសន្ធរ (Srey Sonthor) ខេត្តកំពង់ចាម បង្កើតសម័យកាលថ្មី ហៅថាសម័យកាលស្រីសន្ធរ វត្តមាននៃសម្លៀកបំពាក់អាវបំពុង ត្រូវបានចាប់ផ្ដើមផងដែរ ។
កំចាត់ទ័ពសៀមDefeat the Siamese army
ក្រោយពេលសៀមវាយបែកក្រុងលង្វែក សៀមបានដកទ័ពធំត្រឡប់ទៅវិញ និង បានរក្សាកងទ័ព ៧,០០០ (៧ពាន់នាក់) ឱ្យនៅកាន់កាប់ក្រុងលង្វែក រហូតដល់ខែធ្នូ ឆ្នាំ១៥៩៣ ព្រះរាមជើងព្រៃ បានលើកទ័ពចំនួន ៣០,០០០ (៣មុឺននាក់) ចែកទ័ពជា ៤កងពល កងពលទី១ មានចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបោះទ័ពនៅ ខេត្តបាត់ដំបង កងពលទី២ មានចំនួន ៥,០០០ (៥ពាន់នាក់) ចេញទៅបោះទ័ពនៅ ខេត្តទ្រាំង (បច្ចុប្បន្ន: ខេត្តតាកែវ) កងពលទី៣ មានចំនួន ១០,០០០ (១មុឺននាក់) ចេញទៅបោះទ័ពនៅ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កងទ័ពទាំងបីកងត្រៀមវាយស្ទាក់សម្លាប់កងទ័ពសៀម កងពលទី៤ មានចំនួន ១០,០០០ (១មុឺននាក់) ជាកងទ័ពរបស់ ព្រះរាមជើងព្រៃ បានចេញពីចតុមុខ បើកការវាយប្រហារ ទៅកាន់កងទ័ពសៀមនៅក្រុងលង្វែក ទ័ពសៀមដែលមានចំនួនតិចជាង មិនអាចទប់ទល់បាន បានរត់ភៀសខ្លួន ទៅដល់ស្រុកបរិបូរណ៍ ក៏ប៉ះនិងទ័ពបង្កប់ ចំនួន ១០,០០០ (១មុឺននាក់) ស្ទាក់កាប់សម្លាប់កងទ័ពសៀមបន្ថែមទៀត កងទ័ពសៀមដែលមានចំនួនតិចតួចមិនដល់ ១ពាន់នាក់ផង បានរត់ភៀសខ្លួនទៅដល់ ខេត្តបាត់ដំបង ត្រូវទ័ពបង្កប់ចំនួន ៥ពាន់នាក់ ស្ទាក់កាប់សម្លាប់កងទ័ពសៀមស្លាប់ស្ទើរគ្មានសល់ ក្រោយកំចាត់ទ័ពសៀមចេញពីកម្ពុជាហើយ ព្រះរាមជើងព្រៃ បានផ្លាសរាជធានីមកស្រីសន្ធរ និង បានប្រកាសសោយរាជជាផ្លូវការណ៍ក្នុងឆ្នាំ ១៥៩៤ នៃគ.សករាជ និងបង្កើតបានសម័យកាលថ្មីមួយហៅថា សម័យកាលស្រីសន្ធរ ។
លត្រូវបានលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) ដែលជាបេសកជនរបស់ ព្រះសត្ថាទី១ ដែលត្រឡប់ពីដែនម៉ានីឡា មកដល់ប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៥៩៦ នៃគ.សករាជ ដែលបានមើលឃើញថា រាជធានីលង្វែក ត្រូវបានសៀមវាយបែករួចទៅហើយ ហើយកម្ពុជាពេលនេះបានដឹកនាំដោយស្ដេចថ្មីព្រះនាម ព្រះរាមជើងព្រៃ ។ លោក បេឡូសូ បានសើបសួរពីក្រុមសាច់ញាតិ ព្រះសត្ថា ទើបដឹងថា បុត្រទី២ របស់ទ្រង់ព្រះនាម ពញ្ញាតន់ នៅរស់រានមាជីវិត នៅឡើយហើយពេលនេះទ្រង់កំពុងស្នាក់នៅ ប្រទេសឡាវ ។ លោក បេឡូសូ បានត្រឡប់មកវិញក៏ពិតមែន ប៉ុន្តែលោកមិនមានតួនាទីឋានៈ នៅក្នុងកិច្ចការរដ្ឋបាលនោះទេ ដោយអាក់អន់ចិត្តនិង ព្រះបរមរាមាទី២ លោក បេឡូសូ បានរៀបឧបាយកលធ្វើឃាតព្រះបរមរាមា ដោយថ្វាយសារលិខិត សុំចូលជួប ព្រះបរមរាមាទី២ ជាមួយនិងព្រះដង្វាយថ្វាយនូវរឿងបណ្ដាការមួយចំនួន លោក បេឡូសូ បានចាត់បក្សពួក ២៤នាក់ ឱ្យសែងហឹបបណ្ដារការចូលជួបព្រះបរមរាមាទី២ លោក បេឡូសូ និង បក្សពួកបានលួចដាក់នៅស្វៃកាំភ្លើងជាប់នូវតាមខ្លួនផងដែរ ឆ្មាំយាមរាជវាំងមិនបានឆែកឆេរតឹងរឹងនោះទេ ត្បិតស្មានថាក្រុមលោក បេឡូសូ មកមានបំណងល្អ និង មកដើម្បីរឹតចំណងមិត្តភាពជាមួយព្រះរាជា អំឡុងពេលដែលបើកហឹបថ្វាយគ្រឿងបណ្ដាការទៅកាន់ ព្រះបរមរាមា លោក បេឡូសូ បានលួចបាញ់ប្រហារព្រះមហាក្សត្រ ត្រូវចំព្រះឱរ៉ា (ដើមទ្រូង) ដួលស្លាប់មួយរំពេច ហើយទ្រង់បានសោយទីវង្គត់ក្នុងពេលនោះ ឯក្រុមមន្ត្រី និង ពួកក្រមការរាជវាំង ក៏ត្រូវក្រុមលោក បេឡូសូ បាញ់ស្លាប់អស់ជាច្រើនផងដែរ ដោយសារតែលោក បេឡូសូ មានសារលិខិតជាបេសកជន ដែមានត្រាបញ្ជារអតីតព្រះមហាល្សត្រ ព្រះសត្ថា ទើបកងការពាររាជវាំងមិនហ៊ានចាប់ខ្លួនលោក បេឡូសូ នោះទេ ក្រោយមកលោក បេឡូសូក៏ចាត់ឱ្យមន្ត្រី ៤នាក់ នាំសារលិខិតទៅកាន់ស្ដេចឡាវ ដើម្បីសូមអញ្ជើញ អង្គពញ្ញាតន់ ជាបុត្រព្រះសត្ថា មកគ្រងរាជសម្បត្តិនៅកម្ពុជាវិញ ពញ្ញាតន់ បានឡើងសោយរាជបន្តពីព្រះរាមជើងព្រៃ ដែលមានព្រះនាមក្នុងរាជថា បរមរាជាទី៣
c
No comments:
Post a Comment