Friday, May 28, 2021

ខៀវ សំផន

មនុស្សសំខាន់ៗ ក្នុងរបបខ្មែរក្រហម រួមាន ប៉ុល ពត, អៀង សារី, ខៀវ សំផន, នួន ជា, សុន សេន, តាម៉ុក, តាឌុច,កុយ ធុន, ណៃ សារ៉ាន់, សោ ភឹម, កែ ពក, រស់ ញឹម ជូ ជេត
លោក ខៀវ-សំផន គឺ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​របស់​របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរ​ក្រហម)។ លោក​ធ្លាប់​បម្រើ​ជា​ប្រមុខរដ្ឋ និង​ជានាយករដ្ឋមន្ត្រីនៃ​របប​នេះ។ លោកជា​អ្នក​កាត់​ចិន កើត​នៅ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្តស្វាយរៀង ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា។ ឳពុក​​ឈ្មោះ ខៀវ-ឡុង ជា​មេធាវី ម្តាយ​ឈ្មោះ ប៉ោ-គង់។ លោក ខៀវ-សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ-សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ-សុជាតិ និង​មាន​កូន ៤​នាក់។ លោក ខៀវ-សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង។

  1. ១៩៣១ លោកជា​អ្នក​កាត់​ចិន កើត​នៅ​ខេត្ត​ស្វាយរៀង នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​១៩៣១ ត្រូវ​នឹង​ឆ្នាំ​មមែ នៅ​ឃុំ​រំចេក ស្រុក​រំដួល ខេត្តស្វាយរៀង ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា។ ឳពុក​​ឈ្មោះ ខៀវ-ឡុង ជា​មេធាវី ម្តាយ​ឈ្មោះ ប៉ោ-គង់។ លោក ខៀវ-សំផន មាន​ប្អូន​ម្នាក់​ឈ្មោះ ខៀវ-សេងគីម មាន​ប្រពន្ធ​ឈ្មោះ សូ-សុជាតិ និង​មាន​កូន ៤​នាក់។ លោក ខៀវ-សំផន មាន​ឈ្មោះ​បដិវត្តន៍​ថា សមមិត្ត ហែម ហើយ​ឈ្មោះ​ហៅ​ក្រៅ​ថា តាឈុន ឬ​តាហុង។
  2. ១៩៣១ លោក ខៀវ សំផន ហៅ ហែម ឬ ណន មាន​អាយុ ៨៩ឆ្នាំ កើត​នៅ​ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅ​ឃុំ​ចេក ឬ​រំចេក ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ ឪពុក​ឈ្មោះ ខៀវ ឡុង ជា​ចៅក្រម។ ម្ដាយ​ឈ្មោះ ប៉ោ គង់ ជា​អ្នក​ស្រុក​ជីហែ ខេត្ត​កំពង់ចាម។ លោក​មាន​ប្រពន្ធ​ឈ្មោះ សូ សុជាតិ ដែល​ជា​ចុងភៅ​នៅ​មន្ទីរ ស-៧១ ដែល​ជា​មន្ទីរ​រដ្ឋបាល និង​ភស្តុភារ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ លោក​មាន​កូន​បួន​នាក់។ លោក ខៀវ សំផន មាន​បង​ប្អូន​ប្រុស​ស្រី​ប្រាំ​នាក់។
  3. ១៩៤៧ នៅឆ្នាំ១៩៤៧ សាឡុត ស បានបញ្ចប់ការសិក្សានៅអនុវិទ្យាល័យកំពង់ចាម។ ផ្ទុយពីសិស្សរួមសាលាមួយចំនួន ដូចជា ខៀវ សំផន ជាដើម ដែលបានចូលរៀននៅ វិទ្យាល័យស៊ីសុវត្ថិ ដែលជាវិទ្យាល័យដ៏ល្បីល្បាញនៅភ្នំពេញ សាឡុត ស បានទៅចូលរៀននៅសាលាបច្ចេកទេសមួយ នៅក្នុងខ័ណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដោយយកជំនាញខាងជាងដែក។ បើតាមលោក David Chandler សាឡុត ស ទៅរៀននៅសាលាបច្ចេកទេសនេះ មិនមែនដោយសារតែគាត់ស្រឡាញ់ចូលចិត្តមុខជំនាញនេះទេ ប៉ុន្តែ មកពីគាត់ប្រឡងចូលវិទ្យាល័យស៊ីសុវត្ថិបានជាប់។
  4. ១៩៥១ ក្រោយ​ពី​បញ្ជាប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​ព្រះសីហនុ លោក​បាន​ទៅ​រៀន​បន្ត​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។ រៀន​ចប់​នៅ​វិទ្យាល័យ​នេះ នៅ​ឆ្នាំ១៩៥១។ ក្រោយ​ចប់​វិទ្យាល័យ លោក​ចាប់​ផ្ដើម​រៀន​ច្បាប់​នៅ​ភ្នំពេញ។
  5. ១៩៥៣ ពីរ​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ១៩៥៣ លោក​បាន​ទទួល​អាហារូបករណ៍ ពី​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​ ទៅ​រៀន​នៅ​ប្រទេស​បារាំង ដើម្បី​សិក្សា​ច្បាប់ និង​សេដ្ឋកិច្ច។
  6. ១៩៥៥ លោកបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ១៩៥៥ ហើយបានបោះពុម្ពផ្សាយនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួនអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចនិង ឧស្សាហកម្មនៅកម្ពុជា”។ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បាន​ក្លាយ​ទៅ​ជា​សាស្ត្រាចារ្យ​បន្ទាប់​មក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ១៩៦២ ក្នុង​របប សង្គម​រាស្រ្ត​និយម​​ និងបាន បង្កើត​កាសែត​មួយ​ឈ្មោះ​ថា “ ឡុបស៊ែរវ៉ាទ័រ” ដែល​មាន​ទិសដៅ​ឆ្លុះ​បញ្ចាំង​មតិ​របស់​បញ្ញា​ជន គ្រូ​បង្រៀន និង​មន្រ្តី​រាជការ​មួយចំនួន​ធំ ដែល​គាំទ្រ​នយោបាយ​អព្យាក្រឹត​របស់​សម្តេចព្រះបាទនរោត្ដម សីហនុ ពេលនោះស្រុកខ្មែរគ្មាន មហាវិទ្យាល័យ វិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឡើយទេ ដូច្នេះ រៀន មហាវិទ្យាល័យ ៤ ឆ្នាំ បានថ្នាក់ បណ្ឌិត សមឬទេ  ?
  7. ១៩៥៦ នៅ​ឆ្នាំ ១៩៥៦ លោក​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច។ លោក​រៀន​ចប់​ថ្នាក់​បណ្ឌិត​នេះ និង​ការពារ​និក្ខេបបទ ផ្ដោត​លើ​សេដ្ឋកិច្ច​កម្ពុជា និង​បញ្ហា​ឧស្សាហូបនីយកម្ម។ លោក​ចប់​ថ្នាក់​បណ្ឌិត​នេះ នៅ​ឆ្នាំ ១៩៥៩។
  8. ១៩៥៩ ក្នុង​ឆ្នាំ១៩៥៩ ក្រៅពី ធ្វើជា សាស្ត្រាចារ្យ នៅ មហាវិទ្យាល័យ​ច្បាប់ នា​ក្រុងភ្នំពេញ ខៀវ សំផន បាន​បង្កើត កាសែត​និយម​ឆ្វេង​មួយ សរសេរ​ជា​ភាសា​បារាំង ឈ្មោះថា "L’Observateur"។ កាសែត​នេះ ត្រូវបាន​បិទ នៅ​ឆ្នាំ១៩៦០ ដោយសារ​រិះគន់​រដ្ឋាភិបាល សម្តេច នរោត្តម សីហនុ ហើយ ប៉ូលីស​ចាប់ វាយ​គាត់ សម្រាត​ខោអាវ នៅលើ​ដងផ្លូវ​សាធារណៈ ក្នុង​ទីក្រុង​ភ្នំពេញ និង ដាក់គុក​រយៈពេល មួយខែ ដោយ​គ្មាន​ការជំនុំជម្រះ​ឡើយ។
  9. ១៩៥៩ លោក ខៀវ សំផន បាន​រៀន​ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ចនយោបាយនៅ​ ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​ឆ្នាំ ១៩៥៩​​
  10. ១៩៥៩ ក្រោយ​ពី​មក​ដល់​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៩ លោក​បាន​ធ្វើ​ជា​ចាងហ្វាង​កាសែត​ជា​ភាសា​បារាំង​ឈ្មោះ ឡុបស៊ែវាក់ទ័រ “L’Observateur” ។ លោក ខៀវ សំផន ថា កាសែត​ហ្នឹង មិន​មែន​គាំទ្រ​កុម្មុយនិស្ត​ទេ។ ប៉ុន្តែ ជា​ច្រើន​លើក​ច្រើន​សា កាសែត​របស់​លោក​រិះគន់​រដ្ឋាភិបាល​សម្ដេច នរោត្តម សីហនុ។ ចំណែក​អ្នកគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយ​ចំនួន រួម​ទាំង​អ្នកស្រី អៀង ធីរិទ្ធ ផង បាន​ចង​សម្ពន្ធភាព​ជាមួយ​ក្រុម​ចលនា​កុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​លទ្ធផល​លោក ខៀវ សំផន ត្រូវ​បាន​អាជ្ញាធរ​តាម​ឃ្លាំមើល និង​ធ្វើ​ទុក្ខ​បុក​ម្នេញ។ មាន​ករណី​មួយ​នោះ​លោក ខៀវ សំផន ត្រូវ​បាន​គេ​ធ្វើ​បាប​នៅ​កណ្ដាល​ផ្លូវ ខាង​ក្រៅ​ការិយាល័យ​របស់​លោក ពីសំណាក់​មនុស្ស​មួយ​ក្រុម ដែល​ប្រហែល​ជា​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់។
  11. ១៩៦០ លោក ខៀវ សំផន ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន កាល​ពី​ឆ្នាំ១៩៦០ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ អស់​ជាង​មួយ​ខែ ឯ​កាសែត​ក៏​ត្រូវ​បិទ។ ក្រោយ​បិទ​កាសែត លោក​ចូលរួម​ជាមួយ​គណបក្ស​សង្គម​រាស្ត្រនិយម​ ដែល​បង្កើត​ដោយ​សម្ដេច នរោត្តម សីហនុ។
  12. ១៩៦២ លោក​ធ្វើ​ការ​ក្នុង​រដ្ឋសភា​ជា​តំណាង​រាស្ត្រ​ និង​ទទួល​បាន​ការ​តែងតាំង​ពី​សម្ដេច នរោត្តម សីហនុ ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។ លោក ខៀវ សំផន ថា ការ​តែងតាំង​នេះ គឺ​ដោយសារ​សម្ដេច​សីហនុ ចង់​បញ្ចុះបញ្ចូល​លោក​ឲ្យ​ចូល​ខាង​រដ្ឋាភិបាល។
  13. ១៩៦២ ខៀវ សំផន ធ្លាប់បាន​ជាប់ឆ្នោត​ជា តំណាងរាស្ត្រ​មណ្ឌលកណ្ដាល បាន​ពីរ​អាណត្តិ គឺ​ក្នុង​ឆ្នាំ១៩៦២ និង១៩៦៦។ ខៀវ សំផន ក៏​ធ្លាប់បានរ​ត់ទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ នៅ​ឆ្នាំ១៩៦៧ ហើយ​លេចមុខ​ជាថ្មី​ជាមួយ ចលនា​តស៊ូ​របស់់​ខ្មែរក្រហម ក្រោយ​ការចោទប្រកាន់​ពី​សំណាក់​សម្តេច នរោត្តម សីហនុ  ទាក់ទង​នឹង​អំពើ​បះបោរ​នៅ​សំឡូត។
  14. ១៩៦២ ជាប់​ឆ្នោត​ជា​តំណាងរាស្ដ្រ​នៅ​ខែមិថុនា​ឆ្នាំ​១៩៦២​ សម្រាប់​មណ្ឌល​ខេត្ត​កណ្ដាល​ លោក​ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​មុន​នឹង​បាន​រត់​គេចខ្លួន​ពី​ទីក្រុង​ភ្នំពេញ​ទៅដោយ​ការ​គំរាម​ចាប់​ខ្លួន​ពីសំណាក់​សម្តេច ​នរោត្តម សីហនុ ​ពី​ការចោទ​ប្រកាន់​ថា ​បាន​បង្ក​ការបះ​បោរ​នៅ​ស្រុក ​សំឡូត​ជាមួយ​លោក ហ៊ូ នឹម ​និង ​លោក ហ៊ូ យន់។
  15. ១៩៦២ នៅ​ឆ្នាំ​១៩៦២ ដល់ ១៩៦៣ លោក ខៀវ សំផន ធ្វើ​ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​សង្គមរាស្រ្ត​និយម ដែល​ដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ ដែល​កាល​នោះ​លោក​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​មហាជន​ជាច្រើន​សរសើរ​ថា​ជា​មន្រ្តី​ស្អាតស្អំ​ម្នាក់។ នៅ​ឆ្នាំ​១៩៦០ លោក ខៀវ សំផន ប្រកាស​ឲ្យ​មាន​ការ​តស៊ូ​មួយ ដើម្បី​រំដោះ​ទឹកដី​កម្ពុជាក្រោម​មក​វិញ។ ឆ្នាំ​១៩៦២ លោក ខៀវ សំផន បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ប្រចាំ​មណ្ឌល​ខេត្តកណ្តាល ហើយ​នៅ​ឆ្នាំ​១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​ម្តង​ទៀត។ ខៀវ សំផន បាន​រត់​ទៅ​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​នៅ​ឆ្នាំ​១៩៦៧ ដោយ​មាន​ការ​គំរាម​កំហែង​ពី​កង​កម្លាំង​សន្តិសុខ​របស់​សម្តេច សីហនុ ហើយ​លេច​មុខ​ជា​ថ្មី ជា​មួយ​ចលនា​តស៊ូ​របស់់​ខ្មែរ​ក្រហម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០។ 
  16. ១៩៦២ បន្ទាប់ពីវិលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ សំផន បានក្លាយទៅជាសាស្ត្រាចារ្ យបន្ទាប់មកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅឆ្នាំ១៩៦២ ក្នុងរបប សង្គមរាស្រ្តនិយម។ ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃនៅឆ្នាំ១៩៦៧ ដោយមានការគំរាមកំហែងពីកងកម្លាំងសន្តិសុខរបស់សម្តេច សីហនុ ហើយលេចមុខជាថ្មីជាមួយចលនាតស៊ូរបស់់ខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។
  17. ១៩៦៣ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន លោក ខៀវ សំផន បាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ។ នៅ​ខែមីនា ឆ្នាំ១៩៦៣ ក្រោយ​បាតុកម្ម​និស្សិត​នៅ​ខេត្ត​សៀមរាប សម្ដេច នរោត្តម សីហនុ ដាក់​មនុស្ស ៣៤នាក់​ក្នុង​បញ្ជី​ខ្មៅ​ថា ជា​អ្នក​រៀបចំ​កុប្បកម្ម ឬ​ពួក​ឆ្វេង​និយម។ អ្នក​ទាំង​នេះ ត្រូវ​បាន​ចោទ​ថា ជា​ជន​ក្បត់​ជាតិ ដែល​ត្រូវ​ថ្កោលទោស។
  18. ១៩៦៦ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ឆ្នាំ១៩៦៦ លោក​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​ម្ដង​ទៀត។ ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ មេសា ឆ្នាំ១៩៦៧ សម្ដេច នរោត្តម សីហនុ ចោទ​ប្រកាន់​លោក​ ខៀវ សំផន និង​សហការី​ឆ្វេង​និយម​ពីរ​នាក់​ទៀត គឺ​លោក ហ៊ូ នឹម និង ហ៊ូ យន់ ដែល​សុទ្ធតែ​ជា​បញ្ញាជន​ល្បី​ក្នុង​ចលនា​តស៊ូ​ប្រឆាំង ថា​ញុះញង់​កសិករ​ឱ្យ​បះបោរ​នៅ​សំឡូត ខេត្ត​បាត់ដំបង និង​គំរាម​យក​ទៅ​កាត់​ទោស​នៅ​តុលាការ​យោធា។ ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​លោក ខៀវ សំផន និង​អ្នក​ទាំងនោះ ត្រូវ​រត់​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​អញ្ជើញ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ផង «ពេល​ហ្នុង​មាន​ការ​គំរាម ចាប់​ខ្លួន​ខ្ញុំ​ឡើង​ទៅ​តុលាការ​សឹក​ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍ បះបោរ​កសិករ​នៅ​សំឡូត​អ៊‌ីចឹង។ ការ​គំរាម​នេះ​ ការពិត​ទៅ​ មិន​មែន​ទើប​តែ​មាន​លើក​នេះ​ទេ»។
  19. ១៩៦៧ ក្រោយ​ព្រឹត្តិការណ៍​បះបោរ​របស់​កសិករ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​គំរាម​ចាប់ខ្លួន​លោក​បញ្ជូន​ទៅ​តុលាការ​សឹក ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៦៧ លោក ខៀវ សំផន បាន​បង្ខំ​ចិត្ត​រត់​ពី​ភ្នំពេញ​ទៅ​លាក់​ខ្លួន​នៅ​ព្រៃ​ក្នុង​ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ដែល​មាន​ចលនា​តស៊ូ​ខ្មែរក្រហម​នៅ​ទី​នោះ រួម​ទាំង​លោក ហ៊ូ យន់ និង ហ៊ូ នីម។ នៅ​ខែ​កក្កដា ឆ្នាំ​១៩៧១ ខៀវ សំផន បាន​ធ្វើ​ជា​ប្រធាន​អង្គ​ប្រជុំ​រយៈពេល​ពីរ​សប្តាហ៍ រៀបចំ​ឡើង​នៅ​ទីស្នាក់​របស់ប៉ុលពតនៅ​ភូមិភាគ​ឧត្តរ ដើម្បី​ពិភាក្សា​ថា តើ​ត្រូវ​អនុញ្ញាត​ឲ្យ​សម្តេចព្រះ នរោត្តម សីហនុ ចូលរួម​ក្នុង​ចលនា​តស៊ូ​ដែរ​ឬ​ទេ។ នៅ​ក្នុង​ពេល​តស៊ូ ក៏​ដូច​ក្នុង​សម័យ​កាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក ខៀវ សំផន បាន​ដើរ​តួនាទី​ជា​អ្នក​ទំនាក់ទំនង​ដ៏​សំខាន់​ម្នាក់​រវាង​សម្តេចព្រះ នរោត្តម សីហនុ និង​ក្រុម​ខ្មែរក្រហម ប៉ុល ពត។ នៅ​ឆ្នាំ​១៩៧១ ដដែល ខៀវ សំផន បាន​ចូល​ជា​សមាជិក​ត្រៀម​នៃ​គណៈមជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ ១៩៧៦ បាន​ត្រូវ​គណៈមជ្ឈិម​បក្ស​ទទួល​ជា​សមាជិក​ពេញ​សិទ្ធិ។ 
  20. ១៩៦៧ ពេល​រត់​គេច​ខ្លួន​នោះ លោក ខៀវ សំផន ហ៊ូ នឹម និង​ ហ៊ូ យន់ បាន​ទៅ​ជ្រកកោន​នៅ​ទី​ជនបទ ជិត​អង្គតាសោម ក្នុង​ខេត្ត​តាកែវ ក្រោម​កិច្ចការពារ​របស់​តា​ម៉ុក។
  21. ១៩៦៧ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី លោក ខៀវ សំផន ថា លោក​ជា​មេ​ខ្មែរ​ក្រហម​មាន​តែ​ឈ្មោះ គឺ​គ្មាន​អំណាច​អ្វី​ទាំង​អស់។ ម្យ៉ាងទៀត​លោក​ហៅ​ការ​រត់​ភៀស​ខ្លួន កាល​ពី​ឆ្នាំ១៩៦៧ ដែល​លោក​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ជួរ​ខ្មែរ​ក្រហម​នោះ​ថា ជា​ការ​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ប៉ុណ្ណោះ៖ «ការណ៍​ដែល​ទៅ​ទាក់ទង​លាយឡំ​ជាមួយ​រឿង​ខ្មែរ​ក្រហម គឺ​ដោយសារ​តែ​ការ​បង្ខំ​ចិត្ត កាល​ពី​ឆ្នាំ១៩៦៧ នោះ​ទេ។ ព្រឹត្តិការណ៍​វា​បង្ខំ​ចិត្ត​ខ្ញុំ​ទៅ​ទេ​តើ»។
  22. ១៩៧០ បើ​តាម​សាលក្រម​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ក្នុង​ចន្លោះ​ឆ្នាំ​១៩៦៧ និង​ឆ្នាំ១៩៧០ លោក ខៀវ សំផន បាន​ផ្លាស់​ប្ដូរ​ទីកន្លែង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ជុំវិញ​ខេត្ត​កំពង់​ស្ពឺ តាកែវ និង​កំពង់​ឆ្នាំង ដោយ​មានការ​ជួយ​គាំទ្រ​ពី​សំណាក់​ខ្សែ​រយៈ​បង្កប់ ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។ លោក ខៀវ សំផន មាន​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា តាំង​ពី​យូរ​មក​ហើយ ជាពិសេស​លោក​​នៅ​កៀក​ជាមួយ​គណៈកម្មាធិការ​បក្ស​ក្រុង​ភ្នំពេញ ដែល​ជា​អង្គការ​មួយ ដែល​ក្រោយ​មក​វិវត្ត​ទៅ​ជា​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា​។
  23. ១៩៧០ ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ឆ្នាំ១៩៧០ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង ដែលមាន​សម្តេច នរោត្តម សីហនុ ជា​ប្រធាន ខៀវ សំផន ជា អនុប្រធាន​រណសិរ្ស។ បន្ទាប់មក រាជរដ្ឋាភិបាល​រួបរួម​ជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​ប៉េកាំង នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ ខៀវ សំផន ត្រូវបានតែងតាំង​ជា ឧបនាយករដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។ ខៀវ សំផន បន្ត​កាន់តំណែង​នេះ រហូតដល់​ខែមេសា ឆ្នាំ១៩៧៥ ទើប​ផ្លាស់​ទៅធ្វើជា អគ្គបញ្ជាការ​កងទ័ព​ជាតិ និង ឧបនាយករដ្ឋមន្ត្រី ដដែល។ នៅ​ខែមេសា ឆ្នាំ១៩៧៦ ក្រោយពី​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច ខៀវ សំផន ត្រូវបាន តែងតាំង​ឲ្យ​ធ្វើជា ប្រមុខរដ្ឋ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​សម្តេច នរោត្តម សីហនុ ដែល​បាន សុំ​លាឈប់​ពី​តំណែង។
  24. ១៩៧០ អ្នកស្រី គឹម បុប្ផា ដែល​មាន​ស្រុកកំណើត នៅ​ខេត្ត​ព្រះត្រពាំង បាន​ឲ្យ​សំឡេង​កម្ពុជាក្រោម ដឹង​ថា អ្នកស្រី​បាន​ចាកចេញ​ពី​ស្រុកកំណើត​មក​រស់នៅ​កម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០ ជាមួយ​លោកឪពុក ដែល​ជា​ទាហាន​ម៉ៃ​ហ្វ​ក ដែល​ត្រូវ​មក​កម្ពុជា ដើម្បី​ច្បាំង​ក្នុង​ចលនា​ខ្មែរសេរី ហើយ​បាន​ស្នាក់នៅ​ក្នុង​តំបន់​បុរី ១០០ ខ្នង រាជធានី​ភ្នំពេញ ប៉ុន្តែ ឪពុក​អ្នកស្រី​បាន​ស្លាប់ ក្នុង​អំឡុង​របប​ខ្មែរក្រហម​កាន់កាប់ ។ អ្នកស្រី​បន្ត​ថា បន្ទាប់ពី​ទាហាន​ខ្មែរក្រហម​កាន់កាប់​ប្រទេស​កម្ពុជា អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​ខេត្តបាត់ដំបង ដោយ​រស់នៅ​ជាមួយ​ម្ដាយ​ក្រោយ ក្នុង​ឃុំ​តា​ម៉ឺ​យ ស្រុក​បវិល ។
  25. ១៩៧០ លន់ ណុន ធ្លាប់ជាមិត្តភក្កិជិតស្និទ្ធជាមួយមេខ្មែរក្រហម ប៉ុលពត, ខៀវ សំផន និងកុយ ធួន កាលរៀននៅវិទ្យាល័យកំពង់ចាម កាលពីចុងទសវត្សរ៍ឆ្នាំ១៩៤០ហើយនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ គាត់បានជួយឧបត្ថម្ភលុយកាក់ដល់វិទ្យាល័យឯកជនមួយឈ្មោះកម្ពុជបុត្រ ដែលពួកសាស្ត្រាចារ្យនៅទីនោះសុទ្ធសឹងតែជាពួកខ្មែរក្រហមប្រឆាំងនឹងសម្ដេចសីហនុ ទាំងអស់ផងដែរ។
  26. ១៩៧០ នៅ​ខែមីនា ឆ្នាំ១៩៧០ ក្រោយ​របប​រាជា​និយម​របស់​សម្ដេច នរោត្តម សីហុន ត្រូវ​បាន​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ផ្ដួល​រំលំ​សម្ដេច នរោត្តម សីហនុ បាន​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា។ ប៉ុល ពត បាន​ផ្ញើ​សារ​ទៅ​កាន់​សម្ដេច ជំនួស​មុខ​ឲ្យ​លោក ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់។ ក្នុង​ឆ្នាំ១៩៧០ នោះ លោក ខៀវ​ សំផន មាន​តួនាទី​ជា​អនុប្រធាន​រណសិរ្ស​រួប​រួម​ជាតិ​កម្ពុជា និង​ជា​អគ្គ​មេបញ្ជាការ​កងទ័ព​រំដោះ​ប្រជាជន​កម្ពុជា។
  27. ១៩៧១ លោក ខៀវ សំផន បាន​ក្លាយ​ជា​សមាជិក​ត្រៀម​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​កម្ពុជា ក្នុង​ឆ្នាំ១៩៧១ និង​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ឆ្នាំ១៩៧៦។ លោក​បាន​កាន់​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​រួប​រួម​ជាតិ។
  28. ១៩៧៥ នៅ​ឆ្នាំ​១៩៧៥ គាត់ ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ នៅ​ឆ្នាំ​១៩៨៧ គាត់​បាន ជំនួស​តំណែង ប៉ុលពត ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្មែរ​ក្រហម ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​កម្ពុជា​នៅ​ទីក្រុង​ប៉ារីស។
  29. ១៩៧១ អ្នក​ស្រី សុជាតិ បាន​ប្រាប់​សាលា​ក្តី​ខ្មែរ​ក្រហម​ថា កាល​ពីចុង​ឆ្នាំ​១៩៧១​គាត់​គឺជា​អ្នក​ចម្អិន​អាហារ​សម្រាប់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ហើយ​អ្នក​ស្រី​ស្គាល់ លោក​ខៀវ សំផន តែ​ឈ្មោះ​ថា បង​ហែម ។ អ្នក​ស្រី​បន្ត​ថា ៖ «​នៅ​ពេល​នោះ យើង​មិន​ស្គាល់​គ្នា​ភ្លាមៗ​ទេ»។ បន្ទាប់​ពី​ធ្វើ​ការ​បាន​៣​ឬ​៤​ខែ​ជា​អ្នក​ចុងភៅ​នៅ​មូលដ្ឋាន​ក្នុង​ព្រៃ​របស់​ខ្មែរ​ក្រហម​អ្នក​ស្រី សុជាតិ បាន​ដឹង​ពី​កម្មាភិបាល​ស្រី​ម្នាក់​ថា បង​ហែម ចង់​រៀបការ​ជាមួយ​អ្នក​ស្រី ហើយ​បាន​សួរ​ថា តើ​អ្នក​ស្រី​នឹង​ទទួល​យក​សំណើ​នេះ​ឬ​ទេ? អ្នក​ស្រី​បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​បាន​ស្នើ​សុំ​កម្មាភិបាល​ស្រី​នោះ​ផ្តល់​ពេល​វេលា​ខ្លះ​ឲ្យ​បាន​គិត​សិន ពី​ព្រោះ​ខ្ញុំ​ទើប​បាន​ទៅ​ដល់​កន្លែង​នោះ​និង​ទើប​ស្គាល់​គាត់»។ អ្នក​ស្រី​បាន​ថ្លែង​បន្ត​ថា ប្រហែល​កន្លះ​ឆ្នាំ​ក្រោយ​មក​«ពេល​ខ្លះ​គាត់​មក​ផ្ទះ​បាយ​និង​បាន​ជួយ​ធ្វើ​ម្ហូប​ខ្ញុំ​និង​ការងារ​ផ្សេងៗ​នៅ​ផ្ទះ​បាយ​។ មាន​ពេល​ខ្លះ ខ្ញុំ​បាន​សុំ​ឲ្យ​គាត់​ស្រង់​សណ្តែក​បណ្តុះ។ ខ្ញុំ​ដឹង​ថា គាត់​ជា​បញ្ញវន្ត ជា​អ្នក​រៀន​សូត្រ​ខ្ពង់​ខ្ពស់ និង​សុភាព​រាបសា​។ ដូច្នេះ​នៅ​ទី​បំផុត ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គាត់»។ នៅ​ពេល​រៀបការ​ដែល​មិន​មាន​ភ្លេង​បុរាណ ឬ​ព្រះ​សង្ឃ​សូត្រ​ធម៌​អ្នក​ស្រី សុជាតិ នៅ​តែ​មិន​ទាន់​ស្គាល់​ឈ្មោះ​របស់ ខៀវ សំផន ហើយ​ក៏​មិន​ស្គាល់​អំពី​តួនាទី​របស់​គាត់​នៅ​ក្នុង​ចលនា​តស៊ូ​ដែល​អ្នក​ស្រី​បាន​ក្លាយ​ជា​ផ្នែក​នៅ​ចលនា​តស៊ូ​នោះ​ដែរ​។ អ្នក​ស្រី​បាន​ថ្លែង​ថា​៖ «​គេ​ចំអក​ខ្ញុំ​លេង​ដោយ​សារ​ខ្ញុំ​សូម្បី​តែ​ឈ្មោះ​ពិត​ប្រាកដ​របស់​ប្តី​ខ្លួន​ក៏​មិន​ស្គាល់»។ អ្នក​ស្រី​បាន​ស្គាល់​ឈ្មោះ​នេះ ដែល​ជា​ឈ្មោះ​មួយ​អ្នក​ស្រី​មិន​ដែល​ឮ​ពី​មុន​ពីរ​បី​ខែ​ក្រោយ​មក នៅ​ពេល ខៀវ សំផន អ្នក​ដទៃៗ​ទៀត​បាន​ទទួល​ព្រះ​បាទ នរោត្តម សីហនុ​នៅ​ដំណើរ​ទស្សនកិច្ច​យាង​មក​ប្រទេស។ អ្នក​ស្រី​បន្ត​ថា ជីវិត​នៅ​ពេល​នោះ​គឺ​លំបាក​ណាស់​ដោយ​សារ​មេ​ដឹក​នាំ​ត្រូវ​ផ្លាស់​ទី​តាំង​ជា​រៀង​រាល់​ខែ​ដើម្បី​ចៀស​មិន​ឲ្យ​គេ​ដឹង​។ ទន្ទឹម​នោះ អ្នក​ស្រី​បាន​ផ្តល់​កំណើត​ដល់​កូន​ប្រុស​ទី​១ ហើយ​អ្នក​ស្រី​មាន​សេចក្តី​រីក​រាយ​នៅ​ពេល​ប្តី​អ្នក​ស្រី​ដែល​ពោរ​ពេញ​ដោយ​ភាព​មមា​ញឹក បាន​ចំណាយ​ពេល​វេលា​មក​ជួយ​មើល​កូន។
  30. នៅ​ឆ្នាំ​១៩៧៤ លោក ខៀវ សំផន គាំទ្រ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ។
  31. ១៩៧៥  ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​១៩៧៥ ខៀវ សំផន បាន​ចូល​ប្រជុំ​គណៈអចិន្ត្រៃយ៍ ស្តីពី​ការ​បែងចែក​ការងារ ហើយ​អង្គប្រជុំ​នោះ បាន​ចាត់តាំង​ឲ្យ​លោក​ទទួល​បន្ទុក​ផ្នែក​រណសិរ្ស និង​រាជ​រដ្ឋាភិបាល​ពាណិជ្ជកម្ម​ខាងបញ្ជី និង​តម្លៃ។ ថ្ងៃ​ទី​៨ ខែ​មីនា ១៩៧៦ ខៀវ សំផន បាន​ចូលរួម​ក្នុង​អង្គប្រជុំ​ការងារ​មូលដ្ឋាន ស្តីពី​បញ្ហា​បោះឆ្នោត​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​១៩៧៦ និង​អំពី​សភាពការណ៍​នៅតំបន់ ១០៣ និង ១០៦ នៃ​ភូមិភាគ​ឧត្តរ​។
  32. ១៩៧៥ ចំណែក ខៀវសំផន ត្រូវអង្គការថ្នាក់លើចាត់តាំងឱ្យមកឈរជើងនៅទីបញ្ជាការបើកយុទ្ធនាការវាយរំដោះទីក្រុងភ្នំពេញ របស់កងទ័ពខ្មែរក្រហម ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូង ឃុំស្រែអណ្ដូង ខាងលិចទីប្រជុំជនស្រុកឧដុង្គ តាំងពីប្រហែលមួយខែមុនមកនោះ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ គាត់ឮមេបញ្ជាការកងពលនៅសមរភូមិមុខ និយាយឆ្លើយឆ្លងគ្នាតាមរយៈវិទ្យុទាក់ទងថា ពួកគេបានសម្រុកចូលដល់កណ្ដាលទីក្រុងភ្នំពេញហើយ គាត់មានការរំភើបរីករាយជាទីបំផុត។
  33. នៅឯអនុវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម សាឡុត ស បានជួបជាមួយ ហ៊ូ នឹម ហ៊ូ យន់ និង ខៀវ សំផន ដែលរៀននៅទីនោះដែរ។ អ្នកទាំងនេះសុទ្ធតែជាកូនអ្នកចេះដឹង ហើយសុទ្ធតែជាអ្នករៀនពូកែ ដែលក្រោយមកសុទ្ធតែបានក្លាយជាមេដឹកនាំសំខាន់ៗរបស់ចលនាខ្មែរក្រហម។ ក៏ប៉ុន្តែ មិត្តភ័ក្តិជិតស្និទ្ធបំផុតរបស់ សាឡុត ស នៅពេលនោះ គឺ លន់ ណុន ប្អូនប្រុសរបស់ លន់ នល់។ ប្រហែលជាដោយសារតែទំនាក់ទំនងមិត្តភាពជាមួយមេដឹកនាំខ្មែរក្រហមនេះហើយ បាន​ជានៅឆ្នាំ១៩៧៥ លន់ ណុន មិនព្រមចាកចេញពីទីក្រុងភ្នំពេញ ប្រហែលជាមកពីគិតថា ពួកមេដឹកនាំខ្មែរក្រហមអាចយោគយល់ដល់មិត្តចាស់។ ក៏ប៉ុន្តែ លន់ ណុន ត្រូវបានទាហានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ក្រោយពីដណ្តើមកាន់កាប់ទីក្រុងភ្នំពេញ។
  34. ១៩៧៥ «ដូច្នេះ​ខាង​វៀតណាម​ មិន​ចូល​ជ្រក​ជាមួយ​កម្ពុជា​ទេ ​លូក​ដៃកកូ​ចូលជ្រៅ​ក្នុង​កម្លាំង​តស៊ូ​កម្ពុជា​ឆ្នាំ​១៩៧៥​និង​១៩៧៦​ រឿង​អត់បាយ​ដាច់ពោះ។ ​អារឿង​ស្លាប់​រឿង​អ្វី​ហ្នឹង ​វា​មក​ពីស្អី​ខ្លះ ​ខ្ញុំ​យល់​ឃើញ​ថា ​មិនមែន​មក​ពី​ ប៉ុល ពត​ ទេ​ វា​កើត​ចេញ​ពី​មេ​ស្តេច​ត្រាញ់។ហើយ​ស្តេច​ត្រាញ់​ទាំងអស់​សុទ្ធតែ​ធ្លាប់​នៅ​ជាមួយ​យួន»។
  35. ១៩៧៥ លោក ចៅ នី ជាខ្មែរ​ក្រោម​ទី ១ ដែល​ផ្តល់​សក្ខីកម្ម​នៅ​សាលា​ក្តី​ខ្មែរក្រហម បាន​ទន្ទឹងរង់ចាំ​ការ​ត្រឡប់មកវិញ​របស់ ខៀវ សំ​ផន តាំងពី​ការ​ចូល​បង្ហាញខ្លួន​ក្នុង​ខែវិច្ឆិកា ពេល​ដែល​គាត់​ធ្វើការ​តទល់​ទៅ​នឹង​ចុងចោទ​មាន​វ័យ​ជរា​នេះ អំពី​វាសនា​របស់​ឪពុកមា​ប្រពន្ធ​គាត់ គឺ​លោក ចៅ សៅ ជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នក​ដែល ខៀវ សំ​ផន ស្គាល់ និង បាត់​ខ្លួ​នភ្លាមៗ បន្ទាប់ពី​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមេសា​ឆ្នាំ ១៩៧៥ ។
  36. ១៩៧៥ តែ​យ៉ាង​ណា សាលាក្ដី​ខ្មែរក្រហម មិន​អាច​កំណត់​បាន ​ថា​តើ​លោក ខៀវ សំផន នៅ​រក្សា​តួនាទី​ជា​អគ្គ​មេបញ្ជាការ​ដដែល នៅ​ពេល​ដែល​កងទ័ព​រំដោះ​ប្រជាជន​កម្ពុជា ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កងទ័ព​បដិវត្ត​កម្ពុជា នៅ​ខែ​កក្កដា ឆ្នាំ១៩៧៥ យ៉ាងណា​នោះ​ទេ។ នៅ​ក្នុង​ករណី​ណា​ក៏​ដោយ បើ​តាម​សាលាក្ដី​ខ្មែរ​ក្រហម ទោះ​បី​ជា​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​យោធា​ក្ដី ក៏​លោក ខៀវ សំផន មិន​ដែល​ទទួល​ខុស​ត្រូវ​ផ្ទាល់​ក្នុង​វិស័យ​នេះ​ទេ។
  37. ១៩៧៥ (SBM News)​៖ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ឯណោះវិញ ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៃរបបសាធារណរដ្ឋខ្មែរ ក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះព័ត៌មានស្ដីពីសភាពការណ៍នៅទីក្រុងភ្នំពេញ ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃកងទ័ពខ្មែរក្រហមនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះដែរ។ ឆាំង សុង បានជម្រាបសេនាប្រមុខលន់ នល់ ពីករណីដែលឡុង បូរ៉េត និងសក់ ស៊ុតសាខន សម្រេចរំលាយរដ្ឋាភិបាលចោល ហើយបង្កើតគណៈកម្មការកំពូលនៅថ្ងៃទី១៤​ខែមេសា​ ដើម្បីត្រៀមប្រគល់អំណាចថ្វាយសម្ដេចសីហនុ និងបានជម្រាបពីរឿង លន់ ណុន លួចបង្កើតចលនាបដិវត្តន៍មួយនៅអមលាំងខេត្តកំពង់ស្ពឺ ពីមុនមក ហើយក៏បានជម្រាបពីរឿង លន់ ណុន បានបញ្ជាឱ្យឈ្មោះហែម កេតដារ៉ា  ដឹកកម្លាំងសម្ងាត់មួយក្រុមទៀតដែលមានឈ្មោះថាចលនាអ្នកជាតិនិយម ដែលហៅជាភាសាបារាំងថា ចលនាម៉ូណាស្យូ (MONATIO)មានសញ្ញាជើងក្អែកនោះថា ខ្លួនជាអ្នករួមចំណែកវាយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧មេសា ក្នុងបំណងឱ្យពួកខ្មែរក្រហម ចែករំលែកអំណាចមកឱ្យខ្លួនផងដែរ។
  38. ១៩៧៥ ខៀវ សំផន ត្រូវបានចោទប្រកាន់ថាមានការទទួលខុសត្រូវតាមរយៈការធ្វើសកម្មភាព ឬបរាជ័យក្នុងការទប់ស្កាត់ (រួមបញ្ចូលទាំងការប្រព្រឹត្តតាមរយៈឧស្សាហកម្ម ឧក្រិដ្ឋកម្មរួម) បញ្ជា ញុះញង់ រៀបចំផែនការ ដឹកនាំ ឬសមគំនិតដោយការជួយឬជំរុញ ឬបង្កលក្ខណៈងាយស្រួលដល់ការប្រព្រឹត្តឧក្រិដ្ឋកម្ម ឬទទួលខុសត្រូវក្នុងនាមជាអ្នក ដឹកនាំ ចំពោះឧក្រិដ្ឋកម្មដូចខាងក្រោម ដែលត្រូវបានប្រព្រឹត្តនៅចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩
  39. ១៩៧៦ នៅឆ្នាំ១៩៧៦ គាត់ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ នៅឆ្នាំ១៩៨៧ គាត់បាន ជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស។
  40. ១៩៧៦  នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៧៦ តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​កម្ពុជា លោក ខៀវ សំផន ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ធើ្វជា​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ។ នៅ​ពាក់កណ្តាល ឆ្នាំ​១៩៧៦ ខៀវ សំផន ត្រូវ​បាន​តែងតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​បក្ស​ កុម្មុយនីស្ត​កម្ពុជា ដែល​ជា​គោលការណ៍​កិច្ចការ​សំខាន់ៗ ក៏​ដូចជា​គោលនយោបាយ​រដ្ឋាភិបាល សុទ្ធតែ​ត្រូវ​បាន​សម្រេច​ដោយ​គណៈកម្មាធិការ​មួយ​នេះ។ យោង​តាម​សម្តី​របស់​លោក អៀង សារី នៅ​ដើម​ឆ្នាំ​១៩៧៧ លោក ខៀវ សំផន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរ ៨៧០ ដែល​ជា​មន្ទីរ​របស់​គណៈកម្មាធិការ​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ត​កម្ពុជា ជំនួស​កន្លែង​របស់​សមមិត្ត ឌឿន។ ប៉ុន្តែ​លោក ខៀវ សំផន បាន​បដិសេធ​នៅ​ក្នុង​លិខិត​ចំហ​របស់​លោក​ថា ការ​អះអាង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ហើយ​លោក​បន្ថែម​ថា លោក​គ្រាន់តែ​ជា​សមាជិក​សាមញ្ញ​មួយ​រូប​ប៉ុណ្ណោះ នៅ​ក្នុង​មន្ទីរ​នេះ។
  41. ១៩៧៩ លុះ របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ នៅ​ឆ្នាំ១៩៧៩ ខៀវ សំផន បាន​ឡើងមក​កាន់តំណែង​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ជំនួស ប៉ុល ពត។ ហើយ​អំឡុង​ឆ្នាំ១៩៧៩ ដល់​ឆ្នាំ១៩៩២ លោក ខៀវ សំផន នៅតែ​ជា តំណាង​ជាន់ខ្ពស់ របស់​ភាគី​ខ្មែរក្រហម ក្នុង​រដ្ឋាភិបាល​ត្រីភាគី ហើយ​នៅ ឆ្នាំ១៩៨៩ គាត់​បាន​ធ្វើជា តំណាង​កម្ពុជា ក្នុង​សន្និសីទ​អន្តរជាតិ ស្តីពី​កម្ពុជា​នៅ ទីក្រុង​ប៉ារីស។
  42. ១៩៧៩  ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម ដួល​រលំ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ លោក ខៀវ សំផន នៅតែ​ជា​តំណាង​ជាន់ខ្ពស់​របស់​ភាគី​ខ្មែរក្រហម នៅក្នុង​រដ្ឋាភិបាល​ត្រី​ភាគី​របស់​អ្នក​តស៊ូ​ប្រឆាំង​វត្តមាន​របស់​វៀតណាម​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨២។
  43. ១៩៩១ លោក ខៀវ សំផន នៅ​បន្ត​គ្រង​តួនាទី​ជាន់​ខ្ពស់​ ក្នុង​រចនាសម្ព័ន្ធ​ដឹក​នាំ​របស់​ខ្មែរ​ក្រហម ក្រោយ​ឆ្នាំ១៩៧៩។ ក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី លោក ខៀវ សំផន ទទួល​បន្ទុក​កិច្ចការ​បរទេស។ ក្នុង​កិច្ចចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ លោក ខៀវ សំផន គឺ​ជា​តំណាង​ខ្ពស់​បំផុត នៃ​ក្រុម​ខ្មែរ​ក្រហម។ ក្រោយ​មក​លោក​ក្លាយ​ជា​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ជាតិ (Supreme National Council (SNC) ជាមួយ​សហជីវិន​របស់​លោក​គឺ លោក សុន សេន ក្នុង​ចំណោម​សមាជិក ១៣រូប​ក្នុង​ភាគី​ទាំង​បួន​ក្នុង​ចម្បាំង រួមមាន​រដ្ឋកម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ របស់​លោក​តា សឺន សាន និង​ខ្មែរ​ក្រហម។ សម្ដេច នរោត្តម សីហនុ ជា​ព្រះ​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ជាតិ​នេះ។
  44. ១៩៩១ នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩១ ក្រោយមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ក្រុមមេដឹកនាំខ្មែរក្រហមដែលមាន ខៀវ សំផន និង សុន សេន តំណាងឲ្យក្រុមកម្ពុជាប្រជាធិបតេយ្យបានដឹកនាំគណៈប្រតិភូរបស់ខ្លួន ធ្វើដំណើរតាមយន្តហោះពីបាងកក ប្រទេសថៃ មកភ្នំពេញ ដើម្បីបើកការិយាល័យរបស់ខ្លួន ត្រៀមចូលរួមកិច្ចប្រជុំ SNC លើកទី១។ ប៉ុន្តែវត្តមានមេៗខ្មែរក្រហមខាងលើនេះបានដុតបញ្ឆេះកំហឹងប្រជាជន មន្ត្រីរដ្ឋការ នៅទីក្រុងភ្នំពេញរាប់ពាន់រាប់ម៉ឺននាក់ ដែលស្អប់ពួកខ្មែរក្រហម និងមេដឹកនាំរបស់ពួកគេនាំគ្នាធ្វើបាតុកម្មប្រឆាំងឡើងកក្រើកទីក្រុងភ្នំពេញនាថ្ងៃនោះ។
  45. ១៩៩៣ ក្រុម​ខ្មែរ​ក្រហម​របស់​លោក ខៀវ សំផន មិន​បាន​ចូលរួម​បោះ​ឆ្នោត​ក្នុង​ឆ្នាំ១៩៩៣ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន នៃ​អង្គការ​សហប្រជាជាតិ (UNTAC) នោះ​ទេ។ លោក​បាន​បន្ត​ចលនា​តស៊ូ ជា​ឧទ្ទាម​ទ័ព​ព្រៃ​បន្ត​ទៅទៀត រហូត​ដល់​ឆ្នាំ១៩៩៨ ទើបបាន​សុំ​ចុះចាញ់ និង​សុំចុះចូល​ជាមួយ​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ជា​ពលរដ្ឋ​ធម្មតា ដូច​គេ​ឯង​តាំង​ពី​ពេល​នោះ​មក។
  46. ១៩៩៨ បន្ទាប់ពី​ចុះចូល​ជាមួយ រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ១៩៩៨ គាត់ បាន​ចាក​ចេញពី​ចលនា ខ្មែរក្រហម និង​បន្ត​រស់នៅក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់ពេល​ត្រូវបាន​ចាប់ឃុំខ្លួន ដោយ អង្គជំនុំជម្រះ​វិ​សាម​ញ្ញា​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ និង​ចោទប្រកាន់​ពី បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។ អង្គជំនុំជម្រះ​សាលាដំបូង បាន​បើកសវនាការ​បឋម​នៅ​ខែមិថុនា ឆ្នាំ ២០១១ ហើយ​នៅ​ទីបំផុត អង្គជំនុំជម្រះ​សាលា​កំពូល នៃ តុលាការ​ខ្មែរ​កូនកាត់​ក្រហម បានសម្រេច​លើកចុងក្រោយ នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កំណត់​ទោស ខៀវ សំផន ដាក់ពន្ធនាគារ​អស់​មួយជីវិត បើទោះបីជា គាត់ តែងតែ​ប្រកាសជារឿយៗថា គាត់​មិនមាន​អំណាច​អ្វី​ឡើយ នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​របស់​ខ្មែរក្រហម៕
  47. ១៩៩៨ បន្ទាប់​ពី​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៨ លោក ខៀវ សំផន បាន​ចាក​ចេញ​ពី​ចលនា​ខ្មែរ​ក្រហម និង​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន រហូត​ដល់​ពេល​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក) នៅ​ខែវិច្ឆិកា ឆ្នាំ ២០០៧។
  48. ១៩៩៨ បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និង រស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ ។ ហើយត្រូវបានចោទប្រកាន់និងបញ្ជូនទៅជំនុំជម្រះពីបទ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦ និងមានចែងនិងផ្តន្ទាទោសតាមមាត្រា ៣(ថ្មី) មាត្រា៤, ៥, ៦, ២៩(ថ្មី) និងមាត្រា៣៩(ថ្មី) នៃ ច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ សវនាការសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនឹងចាប់ផ្តើមនៅ ឆ្នាំ២០១១។
  49. ២០០៧ បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនាខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧។ 
  50. ២០១០ ជារៀង​រហូតមក​ខៀវ សំផន ​បាន​ប្រកាស​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ​ដែល​បាន​ទៅ​ធ្វើ​បទ​សម្ភាស​ជាមួយ​គាត់​ថា​ នៅក្នុង​សម័យ​ខ្មែរក្រហម​ លោក​មាន​តែមុខ​តំណែង​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​គ្មាន​អំណាច​ទេ​ រីឯ​សិទ្ធិ​សម្រេច​អ្វី​ទាំងអស់​ ស្ថិត​នៅ​លើ​បក្ស​កុម្មុយនីស្ដ​កម្ពុជា។ ​នៅក្នុង​សវនាការ​ប្រឆាំង​នឹង​ការបន្ដ​ការឃុំ​ខ្លួនជាបណ្ដោះ​អាសន្ន​កាលពី​ខែ កុម្ភៈ​ឆ្នាំ២០១០ ​លោក ​ខៀវ សំផន​ បាន​ញែក​ខ្លួន​ចេញ​ពី​ទទួល​ខុសត្រូវ​ឧក្រិដ្ឋកម្ម​លើ​ពលរដ្ឋ​កម្ពុជា​ពីក្រុម​មេដឹកនាំ​កំពូល​ខ្មែរ​ក្រហម​បីនាក់​ផ្សេង​ទៀត។
  51. ២០១២ កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ សាលាក្ដី​ខ្មែរក្រហម បាន​ស្ដាប់​សក្ខីកម្ម​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ចៅ នី ជាខ្មែរ​មួយ​រូប ចោទសួរ​ទៅ​លោក ខៀវ សំ​ផន ។
  52. ២០០៤ កម្ពុជាចេញច្បាប់ ច្បាប់ស្តីពីការបង្កើតអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០០៤។ 
  53. ២០០៧ រស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួននៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧ ។
  54. ២០១៤ នៅខែសីហា ឆ្នាំ ២០១៤ លោក ខៀវ សំផន ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ នៃ​សាលាក្ដី​ខ្មែរ​ក្រហម ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ រួម​មាន ការ​សម្លាប់​រង្គាល ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌​ផ្សេង​ទៀត។
  55. ២០១៦ ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល តម្កល់​សាល​ក្រម​សាលាដំបូង ដោយ​ផ្ដន្ទាទោស​លោក ខៀវ សំផន ដាក់​ពន្ធនាគារ​អស់មួយជីវិត​ដដែល។ សេចក្ដី​សម្រេច​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។
  56. ២០២០ ពិព័រណ៍​រូបថត​១០០​សន្លឹក​ទាក់ទង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែលមាន​រយៈពេល​២៨​ឆ្នាំ (​ពី​ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៩៨) ត្រូវបាន​ដាក់តាំង​បង្ហាញ​ដល់​អ្នកចូលរួម និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​អំឡុងពេល​ព្រឹត្តិការណ៍​កីឡា «​ថ្មើរជើង​ប្រវត្តិសាស្ត្រ​» ដែលមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​៧-៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា (​អតីត​ផ្ទះ តា​ម៉ុក​) ស្ថិតនៅលើ​ខ្នងភ្នំ​ដងរែក​។

ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩)។ ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩) បានកើតនៅស្រុករំដួល ខេត្តស្វាយរៀង នៃប្រទេសកម្ពុជាដែលមានឳពុកឈ្មោះ ខៀវ ឡុង និងម្ដាយឈ្មោះ ប៉ោ គង់។ ខៀវ សំផន ជាសិស្សពូកែម្នាក់ ហើយជាបងធំទី៣ នៃបក្សកុម្មុយនីស្តកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងហើយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយនៅទីក្រុងប៉ារីស។ នៅក្នុងជីវិតនយោបាយ ខៀវ សំផន ធ្លាប់បានកាន់តំណែងធំៗជាច្រើនរួមមាន÷

  1. ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
  2. ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមដែលមានឋានៈស្មើរដ្ឋលេខាធិការ
  3. ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទទួលបន្ទុកផ្នែករណសិរ្ស និងពាណិជ្ជកម្ម
  4. ជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ
  5. និងជាមន្ត្រីជាន់ខ្ពស់តំណាងកម្ពុជាទៅចូលរួមសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស
  6. ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជារកឃើញថាមានទោសពីបទ÷
  7. ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
  8. ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ1949
  9. ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
  10. មនុស្សឃាត
  11. ការធ្វើទារុណកម្ម នឹងអំពើអសីលធម៌ផ្សេងៗទៀត។

No comments:

Post a Comment