ឯកសារសំខាន់ៗមានដូចជា៖
ហ្គាហ្វារ ពាងម៉េត គឺជាជនជាតិ ខ្មែរ ឥស្លាម ជាមេដឹកនាំធំនៃ ចលនារំដោះប្រទេសចម្បារ។ លោកជា ទូតខ្មែរនៅសម័យសាធារណរដ្ឋលន់ នល់ ប្រចាំនៅ អង្គការសហប្រជាជាតិ និង ប្រចាំនៅ សហរដ្ឋអាមេរិក នេះជាអ្វីដែល ខ្មែរក្រហម និងខ្មែរជាតិនិយម សំដៅថា របបលន់ លន់ ជារបបដែលដឹកនាំដោយ ជនជាតិចាម។ គ្រប់ទីកន្លែង តាមក្រសួងស៊ីវិល តាមក្រសួងការពារជាតិ សុទ្ធតែជនជាតិ ចាមជាអ្នកដឹកនាំបញ្ជាលើ ជនជាតិខ្មែរ។ ហ្គាហ្វារ ពាងម៉េត ក្រោយការដួលរលំនៃ របបខ្មែរក្រហម លោកក្លាយជា មនុស្សដឹកនាំចលនាប្រឆាំងនៅ តាមព្រំដែន ជា មេបញ្ជាការនៃ កងទ័ពរំដោះប្រជាពលរដ្ឋខ្មែរ ( គណបក្សសឺនសាន ដែល ក្រោយមក បក្ស សឺនសាន បំបែកជា បក្សសឺនសានពុទ្ធសាសនា--រណសិរ្សរំដោះជាតិប្រជាជនខ្មែរ) វែបសាយដែលជួយជ្រោមជ្រែងចលនាឥស្លាមមួយនេះគឺCambodia Daily,https://kumnitkhmer.com/, https://kumnitkhmer.com/category/radio-free-asia/, https://ki-media.blogspot.com/ ចំណែក សៀវភៅដែលបោះពុម្ពផ្សព្វផ្សាយរួមមានដូចជា កសាងប្រទេសកម្ពុជាឡើងវិញ , បកស្បែករបបផ្តាច់ការ, កាតព្វកិច្ចពលរដ្ឋ, ពិភាក្សាអំពីជនអត្តាធិបតីបំផ្លាញជាតិ, កសាងកម្ពុជានីតិរដ្ឋ ។- ភូមិវិទ្យា ជនជាតិនៅកម្ពុជា
- ភូមិសាស្រ្ត នយោបាយ វៀតណាម
- ជនជាតិ វៀតណាម នៅកម្ពុជា
- មហា អាណាចក្រ ចម្ប៉ា / ចាម
- ចាម ព្រះពុទ្ធសាសនា
- ហ្គាហ្វារ ពាងម៉េត អគ្គរដ្ឋទូតខ្មែរប្រចាំ UN ឆ្នាំ ១៩៧០
- ចលនា កុក ស Ksor Kok
- ចលនាយុវជន មាតាធម្មជាតិ អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez
- ចលនា Degar ដេហ្គា និង ដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
- ចាម គ្រឹស្តិសាសនា (ចលានាបះបោនៅ ដាឡាត់ Đắk Lắk )
- ចាម ហិណ្ឌូ សាសនា
- គ្មានអ្វីដែល Free ក្នុងលោកនេះ ! វៀតណាមជួយខ្មែរ ដើម្បីបាន កម្ពុជាក្រោម។ លាវ ជួយខ្មែរ ដើម្បីបាន ខ្មែរខាងជើង។ សៀមជួយខ្មែរ ដើម្បីបាន ទឹកដីខ្មែរខាងលិច។ ចុះ ចម្បារជួយខ្មែរដើម្បីអ្វី ? ខ្ញុំខ្ជិលនិយាយវែងឆ្ងាយ គឺដោយខ្លី គឺបក្សសង្រ្គាះជាតិ យកដីឲ្យ ចម្បារ??? វៀតណាមក៍ចង់បានចឹងដែរ....ខ្មែរអើយ ឈប់ងប់ជាមួយ សាងគ្រោះជាតិទៅ ៕
- Khmer Leaking News ជាង ១០ ម៉ឺននាក់កំពុងត្រៀមទទួលបានសញ្ជាតិ ខ្មែរ ឆាប់ ៗ នេះ
- Srey Nit យួនជាង10ម៉ឺនាក់ត្រៀមចូលសញ្ជាតិខ្មែរ ម្ចាស់ប្រទេសរវល់រឿងទេវតាដើរដី រវល់តែគាស់ក្រវឹលកំប៉ុង ពីមុនប្រាក់ឌួង ពេលនេះក្រវឹលកំប៉ុង…អនិច្ចារណាស់ស្រុកខ្មែរ
ហ្គាហ្វារ ពាងម៉េត អំពីអ្នកនិពន្ធ ៖ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីតយុទ្ធជន “កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ” ពីឆ្នាំ១៩៨០ ដល់ ឆ្នាំ១៩៨៩ បានបង្រៀនវិទ្យាសាស្ត្រនយោបាយចំនួន ១៣ ឆ្នាំ នៅសាកលវិទ្យាល័យអាមេរិកាំងនៅកោះ Guam ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០៤ ដែលជាឆ្នាំលោកបានចូលនិវត្តន៍ ។ លោកនិងគ្រួសាររស់នៅក្នុងសហរដ្ឋអាមេរិក ហើយលោកបានទទួលមរណភាពនាចុងឆ្នាំ២០២២ ។ លោកអ្នកអាននិងស្តាប់អាចចូលមើលគេហទំព័រ “គំនិតខ្មែរ” របស់លោកតាមអាសយដ្ឋាន.
Dr. Abdulgaffar Peang-Meth April 1944 - December 2022
Gaffar Peang-Meth was born in 1944 at Phum Russey Keo, a suburb of Phnom Penh. He was schooled in Cambodia and received a Master’s Degree in government from Georgetown University in 1969. Peang-Meth earned his Doctor of Philosophy degree in Comparative Government and Politics of Southeast Asia from the University of Michigan (1980).
តួនាទីរបស់បុគ្គល ក្នុងការជំរុញការអភិវឌ្ឍន៍នយោបាយនៅប្រទេសខ្មែរ គេហទំព័រនេះគឺនិយាយអំពីគំនិត ជាពិសេសអំពីគំនិតដែលទាក់ទងនឹងការអភិវឌ្ឍន៍នយោបាយ ការអប់រំ និងឥទ្ធិពលនៃវប្បធម៌សង្គម ។ គំនិតដែលបានបញ្ចេញក្នុងអត្ថបទនានាជាគំនិតរបស់ខ្ញុំផ្ទាល់ដែលត្រូវបានដាំដុះក្នុងរយៈពេលជាច្រើនឆ្នាំក្នុងឋានៈខ្ញុំជាសកម្មជននយោបាយម្នាក់ក្នុងអំឡុងប្រវត្ដិសាស្ដ្រពោរពេញដោយភាពច្របូកច្របល់នៃប្រទេសខ្មែរ និងជាសមាជិកបណ្ឌិតសភាមួយរូប។ មានបងប្អូនរួមជាតិខ្មែរវ័យក្មេងដែលកំពុងធ្វើការដើម្បីនាំលទ្ធិប្រជាធិបតេយ្យមកប្រទេសខ្មែរបានណែនាំខ្ញុំឱ្យចងក្រងទុកមួយដុំនូវអត្ថបទនានាដែលខ្ញុំបានសរសេរ ដើម្បីឱ្យគេអាចអានបានផង ។ នោះហើយគឺជាការបំផុសគំនិត និងជាការសរសើរដ៏ធំមួយដែលខ្ញុំអាចទទួលបាន ។ ខួរក្បាលខ្ញុំនិងដួងចិត្តខ្ញុំបានដោតភ្ជាប់នៅជាមួយអ្នកផងទាំងឡាយ ។
លោកអ្នកនាងដែលបានអានអត្ថបទខ្ញុំជាប្រចាំ គួរចាំបានថាខ្ញុំសរសេរជាញឹកញយអំពីពាក្យពេចន៍ប្រៀនប្រដៅរបស់ព្រះសម្ពុទ្ធនិងពុទ្ធលទ្ធិ ។ ខ្ញុំជាពលរដ្ឋខ្មែរម្នាក់កើតនៅភូមិ៍ឫស្សីកែវនៅជាយក្រុងភ្នំពេញ ។ ខ្ញុំរៀនសូត្រផ្តើមពីថ្នាក់កុមារដ្ឋានក្នុងសាលាដែលមានដំបូលប្រក់ស្លឹកនៅភូមិ៍ឫស្សីកែវ ។ ខ្ញុំបានក្រេបជញ្ជក់វប្បធម៌ខ្មែរតាំងពីសម័យអាណានិគមបារំាង ។ តែខ្ញុំជាអ្នកកាន់សាសនាឥស្លាម ។ នៅឆ្នាំ ១៩៦១ ដែលខ្ញុំនៅរៀនឯវិទ្យាល័យស៊ីសុវត្ថិ ខ្ញុំបានទទួលអាហារូបករណ៍សិក្សាមួយទៅរៀននៅសហរដ្ឋអាមេរិក ។ ទោះបីខ្ញុំទៅរៀនសាលានៅឆ្ងាយជាង ១ ម៉ឺនគីឡូម៉ែត្រពីភូមិ៍កំណើតខ្ញុំក្តី សង្គមូបនីយកម្មដែលបានវេញត្បាញបណ្តុះ ឥរិយាបថ គុណតម្លៃ ជំនឿរបស់ខ្ញុំតាំងពីវ័យកុមារ នៅតែបន្តឥទ្ធិពលលើរូបខ្ញុំជាដរាប ។រូបថតមេបញ្ជាការទ៏ព ដៀន ឌែល Dien Del ខ្មែរឥស្លាម
សង្គមូបនីយកម្មជាដំណើរនៃជីវិតរបស់មនុស្សគ្រប់រូបគ្រប់សញ្ជាតិ ។ ដំណើរជីវិតចាប់ផ្តើមពីពេលដែលកូនង៉ែតសង្កេត ស្តាប់ រួចធ្វើតាមអ្វីដែលកូនបានឃើញនិងឮពីមនុស្សដែលនៅជុំវិញ ។ នៅក្នុងដំណើរនៃជីវិត កូនក្មេងរៀនអំពីគុណតម្លៃនិងអាកប្បកិរិយារបស់មនុស្សនៅក្នុងគ្រួសារនិងនៅក្នុងសង្គម ហើយរៀនធ្វើតម្រាប់តាម ។ ដំណើរនៃជីវិតមនុស្សបន្តពី វ័យក្មេងរហូតដល់ចាស់ស្លាប់ ។ គុណតម្លៃ អាកប្បកិរិយា និងរបៀបរបបដែលក្មេងរៀនពីអ្នកដទៃត្រូវបានយកលំនាំតាម ឬកែផ្សំជាថ្មី ឬពង្រឹងបន្ថែមទៀតស្របតាមការពិសោធ ផ្សេងៗ ។ ដំណើរការនៃជីវិតនេះបណ្តុះគុណតម្លៃ ចំណង់ចំណូលចិត្ត ជំនឿ និងមតិរបស់មនុស្ស ដែលយើងហៅថាសង្គមូបនីយយកម្មនយោបាយ political socialization ។
ខ្ញុំបានសរសេរជាញឹកញាប់អំពីសង្គមូបនីយកម្មនៅក្នុងអត្ថបទខ្ញុំជាភាសាអង់គ្លេសនិងជាខ្មែរដែលមានចុះផ្សាយនៅក្នុងគេហទំព័រ “គំនិតខ្មែរ” ស្រាប់ ។ ជារួម មានភ្នាក់ងារចំនួន ៧ នៃសង្គមូបនីយកម្មដែលជះឥទ្ធិពលទៅលើមនុស្សគ្រប់រូប ។ ដំណើរការនេះបណ្តុះឥរិយាបថរបស់មនុស្ស ។ កម្រិតនៃឥទ្ធិពលនៃភ្នាក់ងារនិមួយៗមានភាពមិនស្មើគ្នាទេ ។ ក៏ប៉ុន្តែឥទ្ធិពលនៃភ្នាក់ងារសង្គមូបនីយកម្មដែលបូករួមជាមួយឥទ្ធិពលនៃទំនៀមទម្លាប់ឬវប្បធម៌របស់ក្រុម និងបូករួមថែមទៀតជាមួយឥទ្ធិពលនៃវប្បធម៌សង្គមធំនិងវប្បធម៌ជាតិ បណ្តុះវិញ្ញាណយល់ដឹងរបស់មនុស្សឲ្យកើតមានឡើង ។ គឺវិញ្ញាណយល់ដឹងនេះហើយដែលជាកត្តាណែនាំឬមិនណែនាំមនុស្សឲ្យធ្វើសកម្មភាពឬឲ្យនៅអកម្ម ។ ចំណេះ ដឹងអំពីសង្គមូបនីយកម្មនិងអំពីឥទ្ធិពលនៃភ្នាក់ងារសង្គមូបនីយកម្មមកលើខ្លួនយើង ជួយយើងឲ្យមានគំនិតបង្កើតមធ្យាបាយដើម្បីសម្រេចអនាគតរបស់យើង ។
នៅខាងក្រោមនេះជាគំនូរព្រាង sketch នៃ “សង្គមូបនីយកម្មនយោបាយ” political socialization ជាខ្មែរ ។ ខ្ញុំបានចុះផ្សាយគំនូរព្រាងនេះជាភាសាអង់គ្លេសនៅក្នុងសៀវភៅបង្រៀន Political Science 101 Manual នៅសកលវិទ្យាល័យកោះហ្គាំ University of Guam ។ (ខ្ញុំនឹងសរសេរអំពីទំនាក់ទំនងរវាងសមាសភាគក្នុងគំនូរព្រាងនៅលើកក្រោយ ។ )
ទោះបីខ្ញុំជាខ្មែរមូស្លីម ប្រទេសកំណើតរបស់ខ្ញុំជាប្រទេសខ្មែរកាន់ពុទ្ធសាសនា ។ រហូតដល់ថ្ងៃខ្ញុំស្លាប់ ភ្នាក់ងារសង្គមូបនីយកម្មមួយដែលជះឥទ្ធិពលមកលើខ្ញុំ គឺការប្រៀនប្រដៅរបស់ព្រះពុទ្ធដល់មនុស្សជាតិចំនួនជាង ២៥០០ ឆ្នាំមកហើយ ។
ខ្ញុំជាសិស្សរៀនប្រចាំជីវិត ខ្ញុំឃើញសាសនាធំៗនៅក្នុងពិភពលោកណែនាំមនុស្សឲ្យដើរផ្លូវល្អ ។ ខ្ញុំបានចងក្រងក្របខ័ណ្ឌ “យោង-ព្យួរ-ត-ភ្ជាប់” នៅពេលខ្ញុំរៀននៅសកលវិទ្យាល័យ ។ ក្រោយមកខ្ញុំយកក្របខ័ណ្ឌទៅបង្រៀននៅសកលវិទ្យាល័យ ។ ខ្ញុំបានស្រាវជ្រាវទស្សនៈនិងបញ្ញាញាណរបស់ព្រះពុទ្ធ (៥៦៣មគស -៤៨៣មគស ) របស់បរមគ្រូ ខុង ជឺ (៥៥១មគស -៤៧៩មគស ) ស្ថាបនិកម្នាក់នៃអារ្យធម៌លោកខាងលិចគឺលោក សូក្រាត (៤៧០មគស -៣៩៩មគស ) ដែលត្រូវបានផ្សព្វផ្សាយសុសសាយក្នុងពិភពលោក ។ ទស្សនវិទូឧត្តមទាំងនេះមានអាយុមិនឆ្ងាយពីគ្នាទេ ទស្សនៈនិងការប្រៀនប្រដៅរក៏មិនខុសពីគ្នាដែរ ។
មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាចែងថាព្រះពុទ្ធសាសនាជាសាសនារដ្ឋកម្ពុជា ។ ព្រះពុទ្ធសាសនាថេរវាទជាសាសនារបស់រដ្ឋកម្ពុជាចាប់តាំងពីសតវត្សរ៍ទី ១៣ (លើកលែងតែនៅសម័យខ្មែរក្រហម ) ។ នៅក្នុងចំណោមពលរដ្ឋកម្ពុជាជាង ១៦ លាននាក់ មានពលរដ្ឋចំនួនជាង ៩៦% កាន់ពុទ្ធសាសនា ប្រមាណជា ២% កាន់សាសនាគ្រិស្ត ជាង ១% កាន់សាសនាឥស្លាម ។ យោងតាមស្ថិតិផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ កម្ពុជាមានព្រះសង្ឃចំនួនជិត ៧ ម៉ឺនអង្គ និងមានវត្តអារាមចំនួនជិត ៥ ពាន់ ។ យ៉ាងដូច្នេះ ព្រះពុទ្ធសាសនាជាភ្នាក់ងារសំខាន់នៃសង្គមូបនីយកម្មដែលបណ្តុះវិញ្ញាណយល់ដឹងរបស់ពលរដ្ឋខ្មែរដែលជាពុទ្ធបរិស័ទឲ្យធ្វើសកម្មភាពដើម្បីសម្រេចភាពប្រសើរឬឲ្យនៅអកម្ម ។
នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំសូមភ្ជាប់អត្ថាធិប្បាយអំពីព្រះពុទ្ធសាសនាទៅលើសង្គមូបនីយកម្មខាងលើនេះ ។ ខ្ញុំសូមសរុបនូវអ្វីដែលខ្ញុំបានសរសេររួចច្រើនដងមកហើយ ពោលគឺពុទ្ធលទ្ធិ មានគោលដៅដឹកនាំមនុស្សឲ្យខំសាងអំពើល្អនិងចៀសវាងអំពើអាក្រក់ ។ ព្រះពុទ្ធទូន្មានមនុស្សនៅក្នុងចតុរារិយសច្ចៈ The Four Noble Truths ឲ្យបំបាត់ចោលនូវតណ្ហា (មានលោភៈ ទោសៈ មោហៈ រាគៈ ) ដោយមគ្គមានអង្គ ៨ (គឺយល់ឃើញ ពិចារណា និយាយស្តី ធ្វើការ រកស៊ី ព្យាយាម ភ្ញាក់រលឹក និងតម្កល់ចិត្ត ក្នុងផ្លូវត្រូវ ) ដែលនាំឲ្យអ្នកបដិបត្តិរកបរមសុខឃើញ ។
ខ្ញុំសង្កេតឃើញពលរដ្ឋខ្មែរជាច្រើនដែលពោលថាពួកគេជាពុទ្ធបរិស័ទតែមិនចូលចិត្តស្វែងរកយល់អំពីពុទ្ធវចនៈឲ្យបានច្បាស់លាស់ទេ ។ ព្រះពុទ្ធជាទស្សនវិទូ ជាគ្រូបង្រៀន ជាសកម្មជន ជាអ្នកបម្រើការងារសង្គម ។ល។ ទស្សនៈរបស់ព្រះពុទ្ធគឺយើងជាលទ្ធផលនៃការគិតរបស់យើង ។ នេះមិនមែនជារឿងសាសនាទេ ។ លោកថា ការគិតនាំយើងឲ្យបង្កើតពិភពមួយដែលយើងចង់បាន ដូច្នេះយើងជាអ្នកទទួលខុសត្រូវលើអ្វីដែលបានឬមិនបានកើតមាន ។ ខ្ញុំបានសរុបការប្រៀនប្រដៅរបស់ព្រះពុទ្ធជារូបមន្ត “គិត-កម្ម-ផល” ។ ក្នុងគំនិតព្រះពុទ្ធ មនុស្សមានសេរីភាពក្នុងការគិត ក្នុងការអនុវត្ត និងក្នុងការទទួលផលទោះល្អឬអាក្រក់ ។
នៅក្នុងអត្ថបទ “ទស្សនវិជ្ជាពុទ្ធសាសនា” ចុះផ្សាយនៅក្នុងទស្សនាវដ្តីកម្ពុជសុរិយាឆ្នាំ ១៩៦៩ លោកគ្រូអាចារ្យ ប៉ាង ខាត់ ដែលជាអតីតសាស្ត្រាចារ្យភាសាសំស្ក្រឹតនិងជាអ្នកតស៊ូជំនាន់ខ្មែរបដិវត្តន៍ប្រឆាំងនឹងការគ្របគ្រងកម្ពុជាដោយអាណានិគមបារំាង (មានលោក ស៊ឺង ង៉ុក ថាន់ លោក ប៉ាច ឈឺន លោកគ្រូ អាចារ្យ ហែម ចៀវ លោក ប៊ុណ្ណចន្ទ ម៉ុល ជាដើម ) បានធ្វើការសំគាល់យ៉ាងច្បាស់ថា “ពុទ្ធសាសនា” មិនមែនជា “សាសនា” ដូចដែលយើងស្គាល់ “សាសនាគ្រិស្ត” ឬ “សាសនាឥស្លាម” ឬសាសនាផ្សេងទៀតដែលមានសិទ្ធាន្ត dogma ម៉ឺងម៉ាត់បង្គាប់បញ្ជានោះទេ តែជា “បដិបទាផ្លូវប្រតិបត្តិជាកម្មនិយម ឬជាវិធីបំបាត់អវិជ្ជា តណ្ហាឧបាទានកម្ម” ។
លោកគ្រូអាចារ្យ ប៉ាង ខាត់ កត់សំគាល់ថាព្រះពុទ្ធមិនមែនជាអ្នកបង្កើតពុទ្ធសាសនាទេ ហើយព្រះពុទ្ធក៏មិនមែនជាព្រះ ឬជាទេពតា ឬជាអាទិទេពមកពីឋានសួគ៌ដែរ ព្រះពុទ្ធគឺជាមនុស្សដូចយើងរាល់គ្នាអ៊ីចឹង ។ តែព្រះពុទ្ធជាមនុស្សដែលយល់ឃើញនិងលុះធម៌ដោយវីរិយភាពនិងដោយបញ្ញាញាណ ហើយលោកប្រកាសធម៌ដែលលោកបានត្រាស់ដឹង ។ លោកគ្រូបានអះអាងថាយើងម្នាក់ៗអាចលុះភាពជា “ពុទ្ធ” បានដែរប្រសិនបើយើងមានបំណងមាំនិងមានវីរិយភាពធំ ។
នៅឆ្នាំ ២០១៣ អត្ថបទខ្ញុំមួយចុះថ្ងៃទី ១៥ មករា ក្រោមចំណងជើងថា “Every person can and should be Preah Batr Dhammik” ផ្សាយនៅក្នុងទស្សនាវដ្តីគណៈកម្មការសិទ្ធិមនុស្សអាស៊ី Asian Human Rights Commission ឆ្លើយតបទៅនឹងការត្អូញត្អែរពីសំណាក់សកម្មជនខ្មែរខ្លះអំពីកម្ពុជាគ្មានមហាត្មៈគន្ធីខ្មែរ ឬណិលសុនម៉ាន់ដេឡាខ្មែរមកដឹកនាំសោះ និងសកម្មជនខ្លះទៀតបន់ស្រន់ស្វែងរកព្រះបាទធម្មិកឲ្យមកជួយ ។
ខណៈលោក ម៉ារ៍ទិន លូធើរ៍ ឃីង Martin Luther King, Jr. បានថ្លែងថា “គឺរូបលោកអ្នកនេះហើយដែលជាភ្នាក់ងារនៃការកែប្រែផ្លាស់ប្តូរដែលលោកអ្នកចង់ឃើញ” ខ្ញុំបានដកស្រង់ពាក្យពេចន៍របស់អតីតព្រះសង្ឃមួយអង្គឈ្មោះ ហេង មូនីចិន្តា ដែលខ្ញុំធ្លាប់បានសហការនាឆ្នាំ ១៩៨១ នៅជាយដែនមកចុះផ្សាយដែរ ។ សូមកត់សំគាល់ថានៅក្រោយមក លោក មូនីចិន្តា បានមករៀននិងបានទទួលសញ្ញាប័ត្រជាន់ខ្ពស់ពីសកលវិទ្យាល័យ Harvard ។
នៅក្នុងសៀវភៅ Preah Batr Dhammik (“Just Ruler”) នាឆ្នាំ ១៩៩១ លោកបន្ទោសព្រះសង្ឃខ្មែរថាមិនបានបង្រៀនធម៌ព្រះពុទ្ធឲ្យបានត្រឹមត្រូវ ។ នៅក្នុងអត្ថបទលោកផ្សាយក្នុងសៀវភៅ In Search for the Dhammikar ruler នាឆ្នាំ ២០០៨ លោកបន្ទោសថា ព្រោះតែព្រះសង្ឃខ្មែរមិនបានបង្រៀនធម៌ព្រះពុទ្ធឲ្យបានត្រឹមត្រូវ ហើយអ្នកដឹកនាំខ្មែរមិនបានអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធអំពី “ភារកិច្ច ១២ ប្រការនៃអ្នកដឹកនាំឆ្នើមឆ្នៃ” បានជា “សណ្តាប់ធ្នាប់សីលធម៌” ខ្មែរធ្លាក់ឱនថយធ្វើឲ្យពលរដ្ឋជួបនឹងទុក្ខសោកដូចសព្វថ្ងៃនេះ ។
លោក មូនីចិន្តា សរសេរថាការធ្លាក់ឱនថយនៃសណ្តាប់ធ្នាប់សីលធម៌ខ្មែរគឺមកពីពលរដ្ឋខ្មែរមិនយល់មិនដឹងថាអ្វីជាព្រះបាទធម្មិក ។ លោកអះអាងថាអ្នកណាដែលប្រតិបត្តិគុណធម៌ ១០ ប្រការរបស់ព្រះពុទ្ធ គឺជាព្រះបាទធម្មិកហើយ ។ លោកសុំខ្មែរឲ្យឈប់ដេកចាំព្រះបាទ ធម្មិកហើយចាប់ផ្តើមបណ្តុះភាពជាព្រះបាទធម្មិកភ្លាមពីព្រោះអ្នកណាក៏អាចលុះភាពជា “ធម្មិក” បានដែរ ។
តាមលោកគ្រូអាចារ្យ ប៉ាង ខាត់ ព្រះពុទ្ធបង្រៀនថាយើងម្នាក់ៗជាម្ចាស់ខ្លួនយើង គ្មានទេវតាឯណាមកកសាងវាសនាឲ្យយើងទេ គឺយើងជាទីពឹងរបស់ខ្លួនយើង ជាអ្នកទទួលខុសត្រូវដោយខ្លួនយើង មិនត្រូវដើរស្វែងរកសរណៈដទៃក្រៅពីខ្លួនយើងឡើយ ។ ព្រះពុទ្ធបានប្រដៅថាមនុស្សត្រូវកសាងខ្លួនដោយខ្លួនឯង “អត្តសម្មាបណិធិ” ហើយយកអនុភាពខ្លួនឯងទៅរំដោះទុក្ខ មោក្ខ ឲ្យរួចផុតស្រឡះពីចំណងតណ្ហា ដោយវីរិយភាពនិងបញ្ញារបស់ខ្លួន ។
មុនខ្ញុំចូលនិវត្តន៍នៅឆ្នាំ ២០០៤ សាស្ត្រាចារ្យមួយចំនួនដែលបានបិទលើជញ្ជាំងការិយាល័យនូវពាក្យពេចន៍ទូន្មានរបស់ព្រះពុទ្ធជាភាសាអង់គ្លេសហាមប្រព្រឹត្តអាការ ១០ យ៉ាង បានសុំខ្ញុំឲ្យរកបំរាមព្រះពុទ្ធជាខ្មែរ ។ ខ្ញុំសូមសម្រួលយ៉ាងខ្លីនូវបំរាមទាំង ១០ ប្រការដែលមានចុះផ្សាយនៅក្នុងអត្ថបទលោកគ្រូអាចារ្យប៉ាង ខាត់ ៖ “ហៃកាលាមៈ! ចូរប្រុងស្តាប់ដោយគោរពចុះ អ្នកទាំងឡាយកុំប្រព្រឹត្តអាការ ១០ យ៉ាង” ដូចតទៅនេះ ៖
១. កុំជឿនិងសំអាងលើព័ត៌មានដែលឮតៗគ្នា ២. កុំជឿនិងសំអាងលើទម្លាប់ ៣. កុំជឿនិងសំអាងលើអ្វីដែលគេនិយាយតៗគ្នា ៤. កុំជឿនិងសំអាងលើក្បួនតម្រា ៥. កុំជឿនិងសំអាងលើតក្កវិជ្ជាតាមខ្លួនឯងយល់ ៦. កុំជឿនិងសំអាងលើអ្វីដែលផ្សែផ្សំឲ្យបានប្រហែលគ្នា ៧. កុំជឿនិងសំអាងលើអ្វីដែលខ្លួនពេញចិត្ត ៨. កុំជឿនិងសំអាងលើអ្វីដែលត្រូវនឹងគំនិតខ្លួន ៩. កុំជឿនិងសំអាងលើពាក្យអ្នកប្រសប់និយាយពិរោះស្តាប់ ១០. កុំជឿនិងសំអាងលើលទ្ធិគ្រូដោយហេតុតែជាគ្រូរបស់ខ្លួន ។
ព្រះពុទ្ធហាមការជឿនិងសំអាងដោយមិនបានពិចារណាឲ្យហ្មត់ចត់ដោយខ្លួនឯង ។ ក៏ប៉ុន្តែលោកទូន្មានថា ៖ “អ្វីមួយដែលអ្នកបានឃើញខ្លួនឯងថាជាកុសល ជាប្រសើរ ចូរអ្នកប្រព្រឹត្តចុះ! អ្វីមួយដែលអ្នកបានឃើញខ្លួនឯងថាជាអកុសល ជាធម៌លាមកខុសគន្លងធម៌ អ្នកគួរលះបង់ទៅ កុំប្រព្រឹត្តតាមឡើយ ។”
ពោលគឺលុះបានធ្វើការពិនិត្យពិចារណាច្បាស់លាស់ហើយ អ្វីដែលឃើញថាជាត្រឹមត្រូវ ជាកុសល គឺគប្បីប្រព្រឹត្តចុះ ។ យ៉ាងដូច្នេះ ព្រះពុទ្ធផ្តល់សេរីភាពឲ្យប្រើខួរក្បាលត្រិះរិះពិចារណារកហេតុរកផលឲ្យឃើញសឃើញខ្មៅសិនសឹមប្រព្រឹត្តអ្វីដែលជាកុសល ។
តាមលោកគ្រូអាចារ្យ ប៉ាង ខាត់ ពុទ្ធសាសនាមិនមាន “បាបកម្ម” ដូចនៅក្នុងសាសនាដទៃទេ ។ ឫសគល់នៃបាបកម្ម គឺអវិជ្ជា ignorance និងមិច្ឆាទិដ្ឋិ false views ។
នៅក្នុងសង្គមខ្មែរ ទាំងនៅក្នុងនិងក្រៅប្រទេស ពុទ្ធសាសនាហាក់ដូចគ្មានឥទ្ធិពលទៅលើ ពលរដ្ឋនិងមេដឹកនាំដែលគ្របគ្រងរដ្ឋនិងដែលប្រឆាំងអំណាចផ្តាច់ការ ។ ទស្សនៈថាពុទ្ធសាសនាជាវិធីប្រតិបត្តិកម្មនិយមហាក់ដូចជាបរទេសពេកសម្រាប់អ្នកតស៊ូ ។ ទស្សនៈថាពុទ្ធសាសនាជាយានបណ្តុះភាពជាអ្នកដឹកនាំក៏ហាក់ដូចជាគំនិតទ្វីបតារាវលីដែរ ។ លោក មូនីចិន្តា បានអះអាងថាគឺការមិនអនុវត្តការប្រៀនប្រដៅរបស់ព្រះពុទ្ធដែលធ្វើឲ្យប្រទេសធ្លាក់ហិនហោចដូចសព្វថ្ងៃ ។
ខ្មែរអ្នកតស៊ូអាចសម្រេច “អត្តសម្មាបណិធិ” ដោយជោគជ័យ ។ ទឹករលកតូចមួយ ពីរ បី ហូរចូលគ្នានឹងរំលើងឫសរបបផ្តាច់ការលោក ហ៊ុន សែន បាន ។ ជំងឺរោគឆ្លងកូវិត-១៩ មិនអាចការពាររបបនេះបានរហូតទេ ។ ព្រះពុទ្ធថាគ្មានអ្វីនៅជាអចិន្ត្រៃយ៍ឡើយ ។ ដូច្នេះចូរ “គិត-កម្ម-ផល” ។
Former resistance fighter Abdul Gaffar Peang-Meth talks about his past and Cambodia's state of affairs in the post-Khmer Rouge era.
Educated in the United States in the 1960s and 1970s, Abdul Gaffar Peang-Meth returned to Cambodia in 1980 to join the Khmer People's National Liberation Front (KPNLF) - one of the three factions resisting the Vietnamese occupation during the 1980s. After unsuccessfully running for election with the Liberal Democratic Party in 1993, he returned to academic life and now teaches political science at the University of Guam. In an interview with the Post, he reflects on his time in the resistance and the current state of Cambodian politics.
Many of your old colleagues from the Khmer People's National Liberation Front (KPNLF) are still living in Cambodia today. What made you decide to leave the country permanently? "Permanently" is an eternity, contrary to what Lord Buddha teaches: There's no such thing. Cambodians should live in Cambodia, and I respect the different reasons my ex-KPNLF colleagues have made to do so. My heart goes out to those who have no choice but to endure oppression. Whether under the Khmer monarchy, the Khmer Republic or the KPNLF, I believe unless a person is permitted and encouraged to think freely and critically, to innovate, to develop to his or her full potential, no endeavor s/he is involved in, whether commercial or political, is going to succeed. I don't see Phnom Penh's sky as hospitable to my way of thinking. Anyone can help the nation from anywhere.
No comments:
Post a Comment