Wednesday, January 3, 2024

ចាម ហិណ្ឌូសាសនា ចំនួន ប្រជាជន ចាម

ឯកសារសំខាន់ៗមានដូចជា៖

  1. ភូមិវិទ្យា ជនជាតិនៅកម្ពុជា
  2. ភូមិសាស្រ្ត នយោបាយ វៀតណាម
  3. ជនជាតិ វៀតណាម នៅកម្ពុជា
  4. មហា អាណាចក្រ ចម្ប៉ា / ចាម
  5. ចាម ព្រះពុទ្ធសាសនា
  6. ហ្គាហ្វារ ពាងម៉េត អគ្គរដ្ឋទូតខ្មែរប្រចាំ UN ឆ្នាំ ១៩៧០
  7. ចលនា កុក ស Ksor Kok
  8.  ចលនាយុវជន មាតាធម្មជាតិ  អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez
  9. ចលនា Degar ដេហ្គា និង ដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
  10. ចាម គ្រឹស្តិសាសនា (ចលានាបះបោនៅ ដាឡាត់ Đắk Lắk )
  11. ចាម ហិណ្ឌូ សាសនា

ខាងក្រោមនេះជា ឯកសារពាក់ព័ន្ធ ភាពខុសគ្នា រវាង ចាម និង ជ្វា ម៉ាឡេ

  1. ឯកសារពត៍មាន របាយប្រជាជន ចាម ទី១
  2. The Comping of Islam to Champa
  3. The Chambani of Vietnam
  4. The Kingdomof Champa

ជាការចាប់ផ្តើម គឺ ការជម្រុញលើកទឹកចិត្ត  Motavation ដែលនាំឲ្យមានការសរសេរអំពី ចាម ហិណ្ឌូសាសនា ដែលជា ផ្នែកមួយ នៃ ចាមក្លាយ Cham Bani ដោយសារ (១) ចាម ជាមហាអំណាចធំក្នុងតំបន់ ដែលធ្លាប់គ្រប់គ្រងលើ ប្រទេស កម្ពុជា វៀតណាម និង លាវ សព្វថ្ងៃនេះ អស់ពេលជាង ៦០០ ឆ្នាំ ឆ្លងកាត់ បទពិសោធន៍ការដូរ សាសនា ពី ចាមហិណ្ឌូ ឬ ចាម សុទ្ធ ឬ ចាមឥណ្ឌា , ទៅជា ចាមក្លាយ ដែលមាន ជាង ២០ និកាយដូចជា​ ចាមពុទ្ធសាសនា ចាម ចិន, ចាមសាសនាដើម, ចាមម៉ាឡេ, ចាមគ្រឹស្តិ, ចាមប្រូតេស្តង់, ចាមអ័រតូដុក, ចាមឥណ្ឌូនេស៊ី, ចាមបឹងក្លាដែស....ទី (២) ដោយសារ តែចាម ចង់ក្លាយជាមហាអំណាច  ក្លាយជា រដ្ឋចាមឥស្លាម Cham Islam ផង​ ក្លាយជារដ្ឋ ហិណ្ឌូផង ក្លាយជា រដ្ឋគ្រឹស្តិសាសនាផង ក្លាយជារដ្ឋព្រះពុទ្ធសាសនាផង ទើបបានជា ជនជាតិ ចាម បោកបន្លំ ជនជាតិខ្មែរថា ពួកគេជា ខ្មែរក្រោម ត្រូវ យួនធ្វើបាប ពួកគាត់ចង់បាន ខ្មែរចាម សហការណ៍គ្នារំដោះជាតិ ដែលនោះជា ជំហានឈានទៅរកសង្រ្គាម ឥណ្ឌូចិនទី ១, សង្រ្គាមឥណ្ឌូចិនទី ២ និង របបប្រល័យពូជសាសន៍ខ្មែរក្រហម គឺដែលមេដឹកនាំធំៗ របស់ខ្មែរក្រហម គឺជា ជនជាតិ ចាម ដែលកាន់សាសនាព្រះពុទ្ធ ចាមគ្រឹស្តិ ចាមឥស្លាម ចាមហិណ្ឌូនេះឯង។ នេះជា ការជម្រុញទឹកចិត្តឲ្យមានការចង់ក្រងប្រវត្តិសាស្រ្តក្នុង ទំព័រនេះ 

សាសនាហិណ្ឌូ (បារាំង: Hindouisme;អង់គ្លេស: Hinduism;ថៃ: ศาสนาฮินดู) គឺជា​សាសនា​ដ៏​ចំណាស់​មួយ ដែល​ចាប់កំណើត​នៅ​ឧបទ្វីប​ឥណ្ឌា ដែល​បន្តវេន​ពី​លទ្ធិ​វេទនិយម និង​ព្រហ្មនិយម​។ ហិណ្ឌូ​ត្រូវ​បាន​គេ​សន្មត​ថា​ជា​សាសនា​ចំណាស់​ជាង​គេ​បំផុត​លើ​ពិភពលោក បើ​រាប់​ចាប់ពី​សម័យ​វេទនិយម​មក និង​ជា​សាសនា​ធំ​ជាង​គេ​ទីបី​លើ​លោក បន្ទាប់ពី​សាសនាគ្រិស្ដ និង​សាសនាឥស្លាម ដែល​មាន​សាសនិក​ប្រហែល​មួយពាន់លាន​នាក់ ក្នុង​នោះ​ប្រមាណ ៩០៥ លាន​នាក់​នៅ​ប្រទេស​ឥណ្ឌា​។ ប្រទេស​ផ្សេងទៀត​ដែល​មាន​អ្នក​កាន់​សាសនាហិណ្ឌូ​មាន នេប៉ាល់, ស្រីលង្កា, ឥណ្ឌូនេស៊ី (កោះ​បាលី), ម៉ាឡេស៊ី, សិង្ហបុរី, Mauritius, Fiji, Suriname, Guyana, Trinidad and Tobago, កាណាដា និង​សហរដ្ឋអាមេរិក។.

Fresh News (ភ្នំពេញ)៖ សាសនាហិណ្ឌូ គឺជាសាសនាដ៏ចំណាស់មួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានប្រភពដើមចេញពីជ្រលងទន្លេឥណ្ឌូសនៃប្រទេសឥណ្ឌា។ មកដល់ពេលបច្ចុប្បន្ន សាសនានេះក៏នៅតែមានអ្នកគោរពប្រតិបត្តិយ៉ាងច្រើន ដោយឈរលើលំដាប់ទី៣ក្នុងចំណោមសាសនាធំៗនៅលើពិភព លោក ពោល​គឺបន្ទាប់ពីគ្រិស្ដសាសនា និងឥស្លាមសាសនា ខណៈពុទ្ធសាសនាគឺឈរលើលំដាប់ទី៤។ ខាងក្រោមនេះគឺប្រទេសដែលមានអ្នកកាន់សាសនាហិណ្ឌូច្រើនជាងគេ គិតត្រឹមឆ្នាំ២០២១៖
  1. ១. ឥណ្ឌា៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១,០៩៣,៧៨០,០០០នាក់។
  2. ២. នេប៉ាល់៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ២៨,៦០០,០០០នាក់។
  3. ៣. បង់ក្លាដេស៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១៣,៧៩០,០០០នាក់។
  4. ៤. ឥណ្ឌូណេស៉ី៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៤,២១០,០០០នាក់។
  5. ៥. ប៉ាគីស្ថាន៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៣,៩៩០,០០០នាក់។
  6. ៦. ស្រីលង្កា៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៣,០៩០,០០០នាក់។
  7. ៧. សហរដ្ឋអាមេរិក៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ២,៥១០,០០០នាក់។
  8. ៨. ម៉ាឡេស៉ី៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១,៩៤០,០០០នាក់។
  9. ៩. ចក្រភពអង់គ្លេស៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ១,០៣០,០០០នាក់។
  10. ១០. មីយ៉ាន់ម៉ា៖ មានអ្នកគោរពប្រតិបត្តិប្រមាណ ៨៩០,០០០នាក់៕
សាសនាហិណ្ឌូ ធ្លាប់ជាសាសនារបស់រដ្ឋនៅសម័យអង្គរ។ ក្នុងសាសនាហិណ្ឌូ គេជឿថាអាទិទេព អាចជួយសម្រេចពរដែលមនុស្សសុំពីព្រះអង្គ។ មានទេវៈច្រើនអង្គដែលទទួលបានការគោរពប្រតិបត្តិ នៅក្នុងសាសនាហិណ្ឌូ ប៉ុន្តែមានទេវៈ៥ព្រះអង្គ ដែលទទួលបានការគោរពប្រតិបត្តិខ្លាំងជាងគេ នៅប្រទេស កម្ពុជា។

ទេវៈទាំង៥អង្គនោះមាន៖
  1. ព្រះព្រហ្ម៖ ជាអ្នកបង្កើតលោក មានមុខ៤ ដៃ៤ និងមានយានជំនិះជាហង្ស។ ព្រះអង្គមានថូ ខ្សែផ្គាំ ស្លាបព្រា គម្ពីរ ជាកេតនភណ្ឌរបស់ទ្រង់។ ចំពោះរូបសំណាកទ្រង់វិញ គេសាងរូបព្រះព្រហ្ម ក្នុងឥរិយាបថឈរ ឬគង់លើផ្កាឈូកដែលដុះចេញពីផ្ចិត ព្រះវិស្ណុផ្ទំលើពស់បណ្ដែតលើទឹក។
  2. ព្រះនាងលក្ម្សី៖ ជាមហេសីព្រះវិស្ណុ និងទេវីតំណាងសោភណភាព និងទ្រព្យសម្បត្តិ។ ព្រះនាង កើតចេញពីការកូរសមុទ្រទឹកដោះ។ ចំពោះរូបរាងរបស់ព្រះនាងវិញ មានរូបរាងជាមនុស្ស ច្រើនឈរ និងអង្គុយនៅចន្លោះដំរី២ ដែលកំពុងប្រោះទឹកមន្តថ្វាយ។
  3. ព្រះវិស្ណុ ឬនារាយណ៍ ឬហរិ៖ ជាអ្នកថែរក្សាលោក ទ្រង់មានរូបរាងជាមនុស្សដៃ២ ឬដៃ៤ ឬដៃ៨ ឈរឬផ្ទំលើពស់អានន្តៈ និងគ្រុឌជាយានជំនិះ សម្រាប់ព្រះអង្គ។ ចំពោះកេតនភណ្ឌទ្រង់វិញ មានដុំមូលកងចក្រ ខ្យងស័ង្ខ ដំបង...។ ទ្រង់បែងភាគ ជាអវតារចុះមកលើផែនដី ដូចជាព្រះក្រឹស្ណៈ និងព្រះរាម ដែលមានប្រជាប្រិយភាពជាងគេ។
  4. ព្រះសិវៈ ឬឥសូរ ឬហរៈ៖ ទ្រង់ជាអ្នកបង្កើត និងបំផ្លាញលោក។ ជាតំណាងសម្រាប់ព្រះអង្គ គេសាងសង់រូបលិង្គ ឬមនុស្សដៃ២ ឬដៃ៤ ឬឥសីតាំងសិល្ប៍។ ចំពោះយានជំនិះព្រះអង្គវិញ គឺគោនន្ទិន។ ឯលក្ខណៈសម្គាល់វិញគឺមានចំណិតខែលើផ្នួងសក់ ភ្នែក៣ នៅចំកណ្ដាលថ្ងាស និងត្រីសូល៍។
  5. ព្រះឥន្ទ្រ៖ ជាទេវៈតំណាងផ្គរ រន្ទះ ហើយទ្រង់មានរូបរាងជាមនុស្សជិះដំរីក្បាល៣ ឈ្មោះអៃរាវ័ត និងមានវជិរៈ(កាំរន្ទះ)ជាអាវុធ។ ដោយឡែកក្នុងពុទ្ធសាសនាមហាយាន ព្រះអង្គជាអធិបតី នៃពួកទេវតា៕
Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ចេញផ្សាយថ្ងៃ: ( ០៨ - មិនា - ២០១៥ )

សាសនាហិណ្ឌូ ជាសាសនាទីមួយនៃអាណាចក្រខ្មែរដែលទទួលបានពីប្រទេសឥណ្ឌា សាសនាហិណ្ឌូនិងពុទ្ធសាសនា មានឥទ្ធិពលយ៉ាងធំធេងមកលើអារ្យធម៌កម្ពុជា

សាសនាហិណ្ឌូ គឺជាសាសនាទីមួយនៃអាណាចក្រខ្មែរដែលទទួលបានពីប្រទេសឥណ្ឌា សាសនាហិណ្ឌូ និងពុទ្ធសាសនា មានឥទ្ធិពលយ៉ាងធំធេងមកលើអារ្យធម៌កម្ពុជា និងបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការអភិវឌ្ឍប្រពៃណីពីសម័យកាលមួយទៅសម័យកាលមួយ ជាក់ស្តែង ប្រាសាទអង្គរវត្ត ដែលជាផ្នែកមួយនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ មានទំនាក់ទំនង ស្អិតរមួតជាមួយនិងសាសនាហិណ្ឌូ ឈ្មោះដើមនៃប្រាសាទអង្គរវត្តគឺ «វិស្ណុលោកា» ក្រោយមកត្រូវបានគេហៅថា «អង្គរវត្ត» ដែលមាន ន័យ​ថា «បុរីប្រាសាទ» ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ធំជាងគេ និងមានចំណាស់ជាងគេ។

ហិណ្ឌូសាសនាប្រទេសឥណ្ឌា
ក្រោយហេតុការណ៍ឃាតកម្ម​បែបគំនុំ​សាសនានេះ មានអ្នកកាន់សាសនាហិណ្ឌូជាច្រើនពាន់នាក់ បាន​មកជួបជុំ​គ្នានៅ​ម្តុំផ្ទះជនរងគ្រោះ និងបាន​ចាប់ផ្តើម​ធ្វើ​បាតុកម្មជេរប្រមាថក្រុមអ្នកកាន់​សាសនាអ៊ីស្លាម​ ។ នៅតាម​បណ្តាញសង្គម​ ក្រុមអ្នកនយោបាយ​ហិណ្ឌូជាតិនិយមជ្រុល បាន​ផ្សព្វ​ផ្សាយ​សារ​ បន្ថែមធ្វើ​ឲ្យ​ផ្ទុះជម្លោះសាសនា។​

គួរបញ្ជាក់ថា ភាគខាងលិចឥណ្ឌ តែងតែជាទីលាន​នៃជម្លោះហិង្សា រវាងអ្នកកាន់ សាសនាអ៊ីស្លាម និង​អ្នកកាន់ សាសនា​ហិណ្ឌូ ។ ភាពតាន​តឹងដែលមានកម្រិត​កាន់តែធំ ជាមួយ​នឹង​រដ្ឋាភិបាល​ដឹកនាំគណបក្សរបស់​លោកណារិន្ទ្រម៉ូឌី ដែលជាបក្ស​ហិណ្ឌូជាតិនិយមជ្រុល។ យ៉ាងណាមិញ កាលពី​ចុងខែឧសភា ស្ត្រីអ្នកនាំពាក្យ​ម្នាក់របស់គណបក្ស​លោក​ណារិន្ទ្រម៉ូឌី​ ឈ្មោះ Nupur Sharma បាន​និយាយរិះគន់​ទៅលើ​ទំនាក់​ស្នេហា រវាងព្រះអាឡា ជាមួយនិងភរិយា​វ័យក្មេងចុងក្រោយ​គេ ឈ្មោះAïcha។ សម្តីរិះគន់ ដែលបាន​ធ្វើ​ឲ្យ​ផ្ទុះ​បាតុកម្ម​ហិង្សាជាច្រើនថ្ងៃមកហើយ នៅតាមតំបន់ខ្លះក្នុងប្រទេសឥណ្ឌា។​ ស្ត្រីអ្នកនាំពាក្យរូបនេះ ត្រូវបាន​បណ្តេញចេញពីបក្ស តែអង្ករក្លាយជាបាយ​ មាន​ប្រទេសកាន់សាសនាអ៊ីស្លាមជាង​​២០​ប្រទេស បានកោះហៅ​អគ្គរដ្ឋទូតឥណ្ឌាទៅសាកសួរ៕

សាសនា ហិណ្ឌូ គឺជាសំយោគនៃសាសនាផ្សេងៗក្នុងំណាក់កាលថ្មី ដោយផ្អែកលើទស្សនៈ ទ្រឹស្ដីនៃសាសនាព្រាហ្មណ៍ ឬអាចនិយាយថាជាកវិវត្តន៍ថ្មី នៃសាសនាព្រាហ្មណ៍។
សាសនាព្រាហ្មណ៍ គឺពីព្រោះតែពួកព្រាហ្ម៍
  1. សម័យវេទនិយម (ឆ្នាំ ១៥០០-៥៥០មុន គ ស។
  2. សម័យព្រាហ្មណ៍និយម (ឆ្នាំ ៥៥០-សតវត្តសរ៍ទី ១០ នៃ គ.ស)
  3. សម័យហិណ្ឌូនិយម (ចាប់ពីសតវត្សទី១០ ដល់បច្ចុប្បន្ន)
សាសនាព្រាហ្មណ៍ ត្រូវបាននាំចូលមកប្រទេសឥណ្ឌាដោយ អរ្យ ឬអារ្យ័ន ហើយនៅសម័យ វេទនិយម គេជឿថា មានអទិទេព ធំៗ ៣ អង្គដែលបង្កើតលោក៖
  1. បុរុសៈ (តាមជំនឿសម័យ សំហិតា ឆ្នាំ ១៥០០ មុន គ.ស)
  2. ប្រជាបតិ (តាមជំនសម័យ ព្រាហ្មណ៍ឆ្នាំ ៧៥០មុន គ.ស)
  3. ព្រហ្ម (តាមជំនឿសម័យ ឧបនិស័ទ ឆ្នាំ ៥៥០ មុន គ.ស)
នៅសម័យព្រាហ្មណ៍ គេលើកតម្កើងព្រះព្រហ្ម ថាព្រះព្រហ្មជាអ្នកកសាងលោក។ លុះដល់ចុងសម័យវេទ គឺសម័យ ឧបនិស័ទ គេនៅតែជឿថា ព្រះព្រហ្មជាអទិទេពដដែល។
ជំនឿនាចុងសម័យវេទ គេជឿថា មនុស្សម្នាក់ៗមាន៖
1. ព្រហ្ម័ន (គែជាព្រលឹងមេ ព្រលឹងសាកល ព្រលឹងធំ)
2. អាត្ម័ន (គឺជាព្រលឹងតូច ដែលមិនចេះស្លាប់ទេ)។

ពេលណាដែលអាត្ម័នបានវិលទៅជួបព្រហ្ម័នវិញនោះ គេហៅថា មោក្សៈ ដ្បិតអាត្ម័នអស់កម៌ន កម្ម ហើយ។ ជាធម្មតា គេជឿថា គ្មានសត្វណា ឬក៏មនុស្សមួយដែលអស់កម៌្មនឡើយ ហេតុនេះហើយជីវិតមនុស្ស សត្វ ត្រូវតែវិលវល់ក្នុងវាសវដ្ដសង្សារ។

ទេវសំខាន់ៗក្នុងសាសនាព្រាហ្មណ៍គឺ
1) ព្រះឥន្រ្ទ តំណាងឲ្យផ្គរ រន្ទៈ។ នៅដើមសម័យវេទ ជាតួអង្គ បង្កើតលោក តែមកដល់ចុងសម័យវេទ គេលែងគោរព និងលើកតម្កើងទៀតហើយព្រោះមានគុណវិបត្តិច្រើន ដូចជា ៖ ច្បាំងចាញ់គេញឹកញាប់ ចូលចិត្តស្រា ល្មោភកាមគុណ និងលួចប្រពន្ធឥសីជាដើម។
2) ព្រះអគ្គី ឬ អគ្នី តំណាងភ្លើង ជាសាក្សីនៃអំពើល្អ
3) ព្រះវរុណ តំណាងទឹក និងភ្លៀង ចាំឃ្លាំមើលសេចក្ដីល្អ និងសេចក្ដីអាក្រក់របស់មនុស្ស
4) ព្រះសូរ្យ តំណាងកម្ដៅ និងពន្លឺ ជាចៅក្រមកាត់សេចក្ដី
5) ព្រះច័ន្ទ ឬសោម តំណាងសោភ័ណភាព និងជាអ្នករក្សាធម្មជាតិដោយសារ មានអ្នកខ្លះយល់ថា ព្រះចន្ទ័ កើតពី ទឹកសា្រសោមដែលគេដាក់ថ្វាយព្រះឥន្រ្ទ គេក៏ហៅថាព្រះ សោម។
6) ព្រះយម តំណាងឲ្យមរណៈភាព និងជាអ្នកធ្វើទុក្ខមនុស្សអាក្រក់ ដែលបានស្លាប់ៅទ
7) ព្រះវាយុ គឺតំណាងខ្យល់ និងជាអ្នកផ្ដល់នូវកំម្លាំង និងល្បឿន។

នៅក្នុង សម័យវេទនិយម មានទស្សនៈ ២ផ្សេងគ្នាគឺ ទស្សនៈពហុទេវនិយម និងឯកទេវនិយម។
ក. ទស្សនៈពហុទេវនិយមៈ គេអានទេវច្រើនអង្គ ព្រោះគេគិតថាទេវមានច្រើនអង្គ។
ខ. ទស្សនៈឯកទេវនិយម ជាទស្សនៈមួយដែលកើតនាចុងសម័យវេទ ដោយគេបង្រួមទេវច្រើនអង្គ មកតែ១។ គេបានចាត់ទុកជាអទិទេពដើម ដែលបានបង្កើតទេវដទៃទៀត ព្រមទាំងរបស់សព្វសារពើ ក្នុងលោក។

ចំណែកអាទិទេពដែលព្រាហ្មណ៍លើកតម្លើងជាគេគឺ ព្រះព្រហ្ម និងមានព្រះហ្ម័នជាសភាវៈដើម។
ទស្សនៈត្រីមូរតិ ជាទស្សនៈកើតចេញពីគំនិតដែលយកព្រះព្រហ្ម និងព្រះសិវៈជាធំ។ ទស្សនៈឯក ទេវៈនិយមគេយកព្រះព្រហ្មជាធំ ជាដើមគេបង្អស់ក៏ដោយ គឺនៅតែមានទំនាក់ទំនងនឹងអាទិទេពទាំងបី ព្រហ្ម វិស្ណុ និងសិវៈ។

ទស្សនៈត្រីមូរតិ ត្រូវបានគេរាប់អានខ្លាំង នៅសម័យព្រាហណ៍ ហើយរីតតែមានតម្លៃខ្លាំងនៅសម័យ ហិញឌូនិយម។ អាទិទេពក្នុងទស្សនៈត្រីបូរតិមាន ព្រះ ព្រហ្ម វិស្ណុ (នរាយណ៍) និងសិវៈ (ឥសូរ)។
ព្រះ ពរៈ វរៈ = ឧត្ដម្ភ ប្រសើរ
ព្រះព្រហ្ម ជាសាធារណៈនាម ដូចព្រះពុទ្ធ ដែរ ប្រើសម្រាប់ហៅទេវតាមួយក្រុមនៅស្ថាន ព្រហ្មលោក។ ព្រះព្រហ្មមានមុខ ៤ មើលពីណាក៏ឃើញដែរ។

កំណើតព្រះព្រហ្ម មានគម្ពីរព្រាហ្មណ៍មួយបានចែងថា ព្រះព្រហ្មកើតពីសភាវះឥរូបទាំង ឡាយដែលផ្ដុំគ្នា ដូចជាស៊ុតអណ្ដែត រស់នៅរាប់លានឆ្នាំ ពេលវាបែកទៅជាពីរផ្នែក ខាងលើកើត បានជាមេឃ ហើយមួយចំហៀងទៀតធ្លាក់មក ហៅថាស្ថានក្រោម។

ព្រះព្រាហ្មណ៍ប្រកាន់នូវលទ្ធិសំខាន់បី យ៉ាងគឺ
  1. • លទ្ធិព្រហ្មចារ្យ ឬព្រហ្មចារី គឺពួកព្រាហ្មណ៍ត្រូវធ្វើចិត្តបរិសុទ្ធ លះបង់ប្រពន្ធកូន ទ្រព្យសម្បត្តិ ទៅបួសជាសាមណៈក្នុងព្រៃស្ងាត់។
  2. • លទ្ធិអាត្ម័ន លទ្ធិនេះគឺអប់រំមនុស្សឲ្យចេះ សំអិតសម្អាងអាត្ម័នឲ្យបរិសុទ្ធ ចៀសវាងគ្រឿង ដែលនាំឲ្យសៅហ្មង។
  3. • លទ្ធិឧបនិស័ទ ធ្វើឲ្យអាត្ម័នជួបនឹងព្រហ្ម័នវិញ។ គេមានវិធីពីរដើម្បីឲ្យជួបគ្នាវិញ គឺ វិធីតបៈ និងវិធីធ្វើ យោគៈ ។
អង្គរវត្ត ជា ប្រាសាទ ដ៏ ធំ មួយ និង ជា សម្បត្តិ បេតិកភណ្ឌ ពិភពលោក របស់ អង្គការ យូណេស្កូ។ កន្លែងនេះគឺជាវិមានសាសនាដ៏ធំបំផុតនៅលើពិភពលោក ដែលទាក់ទាញអ្នកទស្សនារាប់លាននាក់​ពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា។ និងក្រោយមក បាន ក្លាយ ទៅ ជា ប្រាសាទ ព្រះពុទ្ធ សាសនា ។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណិតដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។

អ្វីដែលធ្វើឱ្យប្រាសាទអង្គរវត្តក្លាយជាទីអច្ឆរិយៈទីប្រាំបីរបស់ពិភពលោក គឺភាពអស្ចារ្យនៃស្ថាបត្យកម្មនៃប្រាសាទនេះ។ ប្រាសាទនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ ៥០០ ហិចតា ដោយមានកំពែងធំព័ទ្ធជុំវិញជញ្ជាំងខាងក្រៅ។ ប្រាសាទកណ្តាលគឺមានភាពអស្ចារ្យនៃភាពស៊ីសង្វាក់គ្នា និងភាពច្បាស់លាស់ ដែលមានប៉មរាងផ្កាឈូកចំនួនប្រាំ ដែលតំណាងឱ្យភ្នំព្រះសុមេរុ ដែលជាជម្រកទេវកថារបស់ព្រះនៅក្នុងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា។
ចាម ហិណ្ឌូសាសនា

No comments:

Post a Comment