- ភូមិវិទ្យា ជនជាតិនៅកម្ពុជា
- ភូមិសាស្រ្ត នយោបាយ វៀតណាម
- ជនជាតិ វៀតណាម នៅកម្ពុជា
- មហា អាណាចក្រ ចម្ប៉ា / ចាម
- ចាម ព្រះពុទ្ធសាសនា
- ហ្គាហ្វារ ពាងម៉េត អគ្គរដ្ឋទូតខ្មែរប្រចាំ UN ឆ្នាំ ១៩៧០
- ចលនា កុក ស Ksor Kok
- ចលនាយុវជន មាតាធម្មជាតិ អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez
- ចលនា Degar ដេហ្គា និង ដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
- ចាម គ្រឹស្តិសាសនា (ចលានាបះបោនៅ ដាឡាត់ Đắk Lắk )
- ចាម ហិណ្ឌូ សាសនា
ចលនា Degar ដេហ្គា និង ដ្រូន គឺជា ប្រធានបទទាក់ទងជាមួយ ចលនា ដេហ្គា និង ថា នេះជាដ្រូន វៀតណាម? ថៃ? ឬ អាមេរិកកាំង?
- ចលនា Degar ដេហ្គា ការបង្ហោះដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឆ្នាំ ២០២៣ 👉
- ការធ្លាក់ ដ្រួននៅ កោះកុងឆ្នាំ ២០២០👈
- ការធ្លាក់ នៅខេត្តស្ទឹងត្រែង ឆ្នាំ ២០១៩ 👈
- ការធ្លាក់ ឆ្នាំ ស្រយ៉ង់គូលេន ឆ្នាំ ២០១៨ 👈
- ការធ្លាក់ នៅភ្នំគូន ជាំក្សាន្ត ព្រះវិហារ ឆ្នាំ ២០១៤ 👈
- ការធ្លាក់ ព្រះវិហារ ឆ្នាំ ២០១១ 👈
- ការធ្លាក់ នៅខេត្តកោះកុង ឆ្នាំ ២០១០👈
Fresh News កម្លាំងយោធាព្រំដែនកម្ពុជា៖ ម៉ោងជាង៧យប់នេះ ដ្រូនចំនួន៧គ្រឿង ហោះនៅលើទឹកដីកម្ពុជា ក្នុងស្រុកកោះញែក ព្រំដែនកម្ពុជា-វៀតណាម (រតនគិរី)៖ នៅវេលាម៉ោងប្រមាណ ៧៖៥០នាទីយប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងយោធាព្រំដែនរបស់កម្ពុជា ក្នុងខេត្តមណ្ឌលគិរី បានបញ្ជាក់ឱ្យដឹងថា មានស្រូបប្រមាណចំនួន៧គ្រឿង កំពុងហោះលើដីកម្ពុជាក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលជាព្រំដែនរវាងកម្ពុជា និងវៀតណាម។
Chan Born តើប្រទេសណា បង្ហោះដ្រូនចូលទឹកដីកម្ពជា? ខ្ញុំឆ្លល់ដូចលោកអ្នកដែរ ដូច្នេះបានជាខ្ញុំតាមដានតាំងពីផ្ទុះការវាយប្រហារនៅ ដាឡាត់ រហូតមក ខ្ញុំសូមជូនចម្លើយខ្លីថា ជាដ្រូនអាមេរិក សហការណ៍ជាមួយ វៀតណាមត្បូង ដោយសារ (១) ប្រទេសវៀតណាមខាងជើង ចង់រក្សាអំណាចយូរអង្វែង, វៀតណាមខាងត្បូងចង់បានការបោះឆ្នោតនៅវៀតណាម, ចិន ចង់បានគ្មានកងទ័ពអាមេរិកនៅ វៀតណាម, អាមេរិក ចង់បាន មូលដ្ឋានទ័ពនៅ កាំរ៉ាញ៉, បារាំង បានរដ្ឋ ចម្ប៉ា មកគ្រប់គ្រងឡើងវិញ ជារដ្ឋចាមគ្រឹស្ទៀន។ អ្វីដែលកាន់ច្បាស់ជាងនេះ គឺ កងទ័ពវៀតណាមជើង ចោទថា VOA/ RFA/ BBC ជាអ្នកនៅពីក្រោយ ការបះបោរនៅ ឡា ណាត់។ ចឹងបានគេ សួរកម្ពុជា ហ៊ានបាញ់ អត់ ម៉េចបានជា វៀតណាម មិនព្រមបាញ់? ខ្ញុំបាទ រង់ចាំស្វាកមន៍ រាល់ការវិភាគ បែប Matrix Analysis....មិនចូលចិត្ត Opition ឡើយ
កម្លាំងអង្គរក្ស៥០០នាក់ អមជាមួយអាវុធសម្រាប់បាញ់ដ្រូន បានចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តរតនគិរី ទីដែលដ្រូនមួយចំនួនហោះចូលទឹកដីកម្ពុជា (Video inside)
កម្លាំងអង្គរក្ស៥០០នាក់ អមជាមួយអាវុធសម្រាប់បាញ់ដ្រូន បានចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅខេត្តរតនគិរី ទីដែលដ្រូនមួយចំនួនហោះចូលទឹកដីកម្ពុជា (មណ្ឌលគីរី)៖ កម្លាំងយោធាចេញពីបញ្ជាការដ្ឋានអង្គរក្ស៥០០នាក់ អមជាមួយអាវុធ២០០ដើម សម្រាប់បាញ់ដ្រូន ដែលបានចេញដំណើរពីបន្ទាយកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានទៅដល់ទឹកដីខេត្តរតនគិរីនៅយប់ថ្ងៃដដែល។
នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងអង្គរក្សទាំង៥០០នាក់ បានចាកចេញពីខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តរតនគិរី ទីដែលមានយន្តហោះគ្មានមនុស្សបើក (ដ្រូន) មួយចំនួនហោះចូលទឹកដីកម្ពុជា។
ប្រតិបត្តិការត្រៀមកម្ទេចយន្តហោះគ្មានមនុស្សបើកដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការដ្ឋានអង្គរក្ស ក្រោយមានបញ្ជាដ៏ម៉ឹងម៉ាត់ និងមានឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យបញ្ជូនកងកម្លាំងទៅបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើកនៅក្នុងខេត្តជាប់ព្រំដែនវៀតណាម។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក៏បានចេញសារបន្ទាន់មួយទៀត ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការភិតភ័យចំពោះការចល័តកងទ័ពទៅការពារទឹកដីក្នុងភូមិសាស្រ្តខេត្តរតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ ដើម្បីកំចាត់ពួកភេរវកម្មតាមផ្លូវគោក និងផ្លូវអាកាស។
សម្តេចបានបញ្ជាក់ថា ការចល័តកងទ័ពបន្ថែមចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ គឺជាកម្លាំងអន្តរាគមន៍ដើម្បីជួយដល់យុទ្ធភូមិភាគទី១ ដោយសារតែការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលមិនដឹងប្រភពចេញពីកន្លែងណា។
សម្តេចតេជោ ហ៊ុន សែន ក៏ស្នើដល់ប្រជាពលរដ្ឋសហការផ្តល់ព័ត៌មានដល់កងទ័ព ពាក់ព័ន្ធនឹងភេរវកម្ម និងអះអាងថា អាវុធកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នឹងការបាញ់កម្ទេចដ្រូនទាំងនេះ។ សម្តេចក៏អំពាវនាវដល់ប្រទេសជិតខាង ដែលផ្តល់ទីតាំងសម្រាប់ការហោះហើរបស់ដ្រូនខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ៕
ចលនា Degar ដេហ្គា និង ដ្រូន
No comments:
Post a Comment