ឯកសារសំខាន់ៗមានដូចជា៖
ជនជាតិ វៀតណាម នៅកម្ពុជា Oversea Vietnamese in Cambodia. ជាធម្មតាមុនការវិភាគ ខ្ញុំតែងតែធ្វើតាមបែបវិទ្យាសាស្រ្ត គឺអានទស្សនៈ ស្នាដៃរបសគេមុនៗឲ្យបានច្រើនតាមអាចធ្វើទៅបាន បន្ទាប់បានខ្ញុំប្រើចំនេះដឹងផ្នែក វិភាគពត៍មានស៊ីវិល ពត៍មានចារកម្ម Cross Check information and or intelligence analysis ដើម្បីច្បាស់ថា ខ្លួនឯងវិភាគមាន logic ដែរឬអត់?។ ជាដំបូងសូមអានទស្សន យោបល់ ការរិះគន់ និងការគាំទ្រ។ ខ្មែរថា មានវៀតណាម ៤,៥ លាននាក់ ចំណែកវៀតណាមថា ជនជាតិគេមានជាង ៦០ ម៉ឺននាក់ ខាងរដ្ឋាភិបាលថា មានជាង ១០ ម៉ឺន ព្រោះក្នុងនោះមាន ខ្មែរក្រោមដែរ មិនមែនសុទ្ធតែវៀតណាមសុទ្ធទេ !! នេះជាភាពខុសគ្នារវាង រាជការ និង បក្សប្រឆាំង រវាងអ្នកស្រលាញ់ជាតិ និង ក្បត់ជាតិ...- ភូមិវិទ្យា ជនជាតិនៅកម្ពុជា
- ភូមិសាស្រ្ត នយោបាយ វៀតណាម
- ជនជាតិ វៀតណាម នៅកម្ពុជា
- មហា អាណាចក្រ ចម្ប៉ា / ចាម
- ចាម ព្រះពុទ្ធសាសនា
- ហ្គាហ្វារ ពាងម៉េត អគ្គរដ្ឋទូតខ្មែរប្រចាំ UN ឆ្នាំ ១៩៧០
- ចលនា កុក ស Ksor Kok
- ចលនាយុវជន មាតាធម្មជាតិ អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez
- ចលនា Degar ដេហ្គា និង ដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
- ចាម គ្រឹស្តិសាសនា (ចលានាបះបោនៅ ដាឡាត់ Đắk Lắk )
- ចាម ហិណ្ឌូ សាសនា
ទស្សនៈ លទ្ធផលសិក្សាស្រាវជ្រាវ
១២ ធ្នូ ឆ្នាំ ២០១៩ អភិបាលរងខេត្តកំពង់ឆ្នាំង៖ ជនអន្តោប្រវេសន៍វៀតណាមមួយចំនួន ស្ម័គ្រចិត្តត្រឡប់ទៅស្រុកវិញ ក្រោយអាជ្ញាធរផ្លាស់មកនៅលើគោក (ភ្នំពេញ)៖ ជនអន្តោប្រវេសន៍វៀតណាមជាង ២ពាន់គ្រួសារ ដែលរៀបចំឱ្យផ្លាស់ទីពីលើផ្ទៃទឹកតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង មករស់នៅលើគោកវិញនោះ គ្មានការផ្តល់សញ្ជាតិ ហើយក៏គ្មានការអន្តរាគមន៍ណាមួយលើការអនុវត្តន៍របស់អាជ្ញាធរកម្ពុជាពីសំណាក់អាជ្ញាធរ ឬរដ្ឋាភិបាលវៀតណាមនោះឡើយ។ ខណៈជនអន្តោប្រវេសន៍វៀតណាមមួយចំនួន បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ក្រោយពេលអាជ្ញាធររៀបចំឱ្យផ្លាស់ទីមកនៅលើគោកវិញនេះ។
ព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយអភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ នៅក្នុងសន្និសីទព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ស៊ុន សុវណ្ណារិទ្ធ គឺជាបុគ្គលមួយរូបដែលបានចាត់ចែង និងធ្វើការងារបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋខ្មែរ-ឥស្លាម ឱ្យចេញពីលំនៅឋាននៅលើជ្រាំង និងនៅលើទឹកតាមដងទន្លេសាបក្នុងក្រុងកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណារិទ្ធ បានអះអាងថា ផែនការរៀបចំបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមនេះ បានធ្វើឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ការបន្លាស់ទីនេះមានគោលបំណងសំខាន់ថែរក្សាទន្លេសាប ថែរក្សាបរិស្ថានទឹក ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ។
អភិបាលរងខេត្តរូបនេះ បានឱ្យដឹងផងដែរថា អ្នកដែលត្រូវបានរៀបចំឱ្យបន្លាស់ទីនេះមានចំនួនប្រមាណ ៤,៥៦៣គ្រួសារ។ ក្នុងនោះជនអន្តោប្រវេសន៍វៀតណាម មានចំនួន ២,៣៧៩គ្រួសារ ស្មើនឹង ១០,០៨៧នាក់ ក្រៅពីនោះជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម។ លោក សុវណ្ណារិទ្ធ ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា ការងារបន្លាស់ទីនេះ មិនមានការអន្តរាគមន៍ណាមួយពីអាជ្ញាធរ ឬរដ្ឋាភិបាលវៀតណាមនោះឡើយ ពោលកម្ពុជាបានរៀបចំចាត់ចែងទៅតាមផែនការ និងការងាររបស់ខ្លួន។
ជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម ដែលបានមករស់នៅលើជ្រាំង និងដងទន្លេសាបនេះ ត្រូវបានអះអាងថា មករស់នៅទីនេះនៅក្នុងក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍វៀតណាម មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានចោទសួរផងដែរ តើមានមូលហេតុអ្វីទើបអាជ្ញាធរខ្មែរមិនបញ្ជូនជនអន្តោប្រវេសន៍ទាំងនេះឱ្យទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ?
លោក ស៊ុន សុវណ្ណារិទ្ធ បានពន្យល់ថា បើទោះបីជនអន្តោប្រវេសន៍វៀតណាមទាំងនោះ មិនមែនជាជនជាតិខ្មែរ តែពួកគេក៏ត្រូវបានការពារដោយច្បាប់អន្តរជាតិស្តីអំពីសិទ្ធិមនុស្ស ហើយប្រទេសកម្ពុជាជាប្រទេសសមាជិករបស់អង្គការសហប្រជាតិ ក៏ត្រូវតែចូលរួមអនុវត្តន៍នូវច្បាប់នានាស្តីពីបញ្ហាសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់អន្តរជាតិផងដែរ។ ពោលកម្ពុជា មិនអាចចាប់បង្ខំឱ្យជាតិសាសន៍ណាមួយនៅកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញទាំងបំពានច្បាប់អន្តរជាតិនោះឡើយ។
លោក ស៊ុន សុវណ្ណារិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សួរថាយើងបណ្តេញចេញកើតអត់? សូមជម្រាបថា ប្រទេសយើងជានីតិរដ្ឋមួយ យើងមិនអាចធ្វើអំពើឃោរឃៅដូចសម័យ ប៉ុល ពត សម័យ លន់ នល់ ទេ។ សម័យ លន់ នល់ សម័យ ប៉ុល ពត គឺសម្លាប់បាញ់ទម្លាក់ទឹកជាអំពើឃោរឃៅ។ អ៊ីចឹងរដ្ឋាភិបាលយើង ឬអាជ្ញាធរខេត្តមិនធ្វើអំពើឃោរឃៅដូចសម័យ ប៉ុល ពត នល់ នល់ បាញ់សម្លាប់អ៊ីចឹងទេ។ វាឃោរឃៅយង់ខ្នងណាស់ ហើយវារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ យើងមិនអាចធ្វើកើតទីមួយច្បាប់ជាតិ ទីពីរលិខិតតូបករណ៍អន្តរជាតិ អាហ្នឹងហើយដែលយើងត្រូវអនុវត្តន៍តាម យើងជានីតិរដ្ឋយើងត្រូវតែគោរពសិទ្ធិមនុស្ស ព្រោះយើងបានចុះអនុសញ្ញាជាមួយអង្គការអន្តរជាតិ»។
ដំណើរការនៃការបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមនេះ ក៏ត្រូវបានចូលរួមតាមដាន និងអង្កេតពីលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមការងាររបស់លោកស្រីផងដែរ។ លោកស្រី រ៉ូណាស្មីត បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់រៀបចំការងារនេះឱ្យបានល្អប្រសើរ ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, ភ្លើងអគ្គិសនី, សាលារៀន, សុខាភិបាល, សន្តិសុខ និងការគោរពទំនៀមទម្លាប់ប្រពៃណីជាដើម។
បើទោះបីកម្ពុជាមិនបានបណ្តេញជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅលើទន្លេសាបនេះក៏ដោយ ប៉ុន្តែមានជនអន្តោប្រវេសន៍វៀតណាមមួយចំនួនដោយបារម្ភខ្លាចជួបផលលំបាកពេលផ្លាស់ទៅរស់នៅលើគោកនោះ ពួកគេបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ។
ពាក់ព័ន្ធនឹងការបន្លាស់ទីដដែលនេះ ក៏មានការព្រួយបារម្ភផងដែរ ខ្លាចមានការផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍វៀតណាមទាំងនេះ ដើម្បីជាថ្នូរឱ្យពួកគេប្តូរមករស់នៅលើគោកជំនួសវិញ។ ឆ្លើយតបចម្ងល់នេះ លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រស់នៅលើទឹក ឬនៅលើគោកសុទ្ធតែជាទឹកដីខ្មែរ ហើយជនអន្តោប្រវេសន៍ គឺនៅតែជាជនអន្តោប្រវេសន៍គ្មានការផ្តល់សញ្ជាតិនោះឡើយ។
«សួរគាត់ទៅនៅលើគោកឱ្យសញ្ជាតិឬយ៉ាងម៉េច? អត់ទេ! នៅក្នុងទឹកក៏ដីខ្មែរ នៅលើគោកក៏ដីខ្មែរ។ អ៊ីចឹងគាត់នៅក្នុងទឹកក៏ជាអន្តោប្រវេសន៍ នៅលើគោកក៏ជាអន្តោប្រវេសន៍»។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ។
លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ន ក្នុងចំណោមផ្ទះ និងអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះទាំងនៅលើជ្រាំង និងលើផ្ទៃទឹកទន្លេសាបនេះ សម្រាប់ដែលផ្ទះអត់មានបែរត្រីត្រូវបានរើសទៅនៅលើគោក ១០០ភាគរយហើយ តែមិនទាន់បានទៅដល់ទីតាំងដី ៤០ហិកតាដែលអាជ្ញាធររៀបចំនៅឡើយនោះទេ។ ដោយឡែកបែរត្រីប្រមាណ ៧៥០បែរត្រី ក្នុង៦គោលដៅ មិនត្រូវបានបន្លាស់ទីនោះទេ តែអាជ្ញាធរតម្រូវឱ្យរុះជញ្ជាំង និងបន្ទប់ទឹកចេញ។
សម្រាប់ទីតាំងដី ៤០ហិកតា អាជ្ញាធរកំពុងពន្លឿនការចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីអនុញ្ញាតឱ្យអ្នកបន្លាស់ទីចូលទៅសង់លំនៅឋានរស់នៅ។ បច្ចុប្បន្នទើបមានប្រជាពលរដ្ឋប្រមាណ ១០០ផ្ទះប៉ុណ្ណោះទៅរស់នៅលើដីនោះ៕
ជាដំបូងខ្ញុំវិភាគជូនលោកអ្នកដឹងថា ជនជាតិវៀតណាមនៅកម្ពុជា ខ្លះថាមាន ១០ ម៉ឺននាក់ ខ្លះថាមាន ៤,៥ លាននាក់ ខ្លះថាមាន ជាង ២ លាននាក់. បក្សមួយណានិយាយរិះគន់? បក្សណាគាំទ្រ? ឬ មួយប្រជាពលរដ្ខធម្មតាគ្មានបក្ស? ហេតុអ្វី បក្សប្រជាជនបណ្តេញជនជាតិវៀតណាមខុសច្បាប់ជាង ១០ ម៉ឺននាក់ចេញ? ហេុទីបក្ស សង្រ្គោះជាតិគាំទ្រ ជនជាតិវៀតណាមនៅកម្ពុជា? តើជនជាតិវៀតណាមទាំងនោះ នៅខាងសេរី ឬ កុម្មុយនីស្ត? ម៉េចបានជា ជនជាតិវៀតណាមទាំងនោះបះឆ្នោតជុន បក្សសង្រ្គោះជាតិឆ្នាំ ២០១៣? ..ហេតុអីមានតួរលេខខុសគ្នា? នេះដោយសារពួកគេមិនវិភាគតាមបែបប្រជាសាស្រ្ត demography. ខ្ញុំធ្លាប់និយាយរឿងនេះជាមួយខ្មែរ និងបរទេសជាច្រើន ពួកគេគិតថាខ្ញុំនិយាយអំពី Democracy !!!។ ក្នុងវិទ្យាសាស្រ្តប្រជាសាស្រ្ត ខ្ញុំសូមចែកជនជាតិ វៀតណាម ចូលមកកម្ពុជាជា ០៩ ក្រុមធំៗគឺ៖
ជនជាតិកាត់ ខ្មែរ កាត់ចិន Notable Sino Khmers
- គេប៉ាន់ស្មានថា មានជនជាតិវៀតណាមសុទ្ធ ចន្លោះ ៤០០,០០០ ទៅ ៧០០,០០០នាក់ ដែល ៩០ % គ្មានលិខិតបញ្ជាក់កំណើត។ There are an estimated 400,000-700,000 ethnic Vietnamese in Cambodia. Around 90 per cent of ethnic Vietnamese do not have birth certificates and/or identity cards.
- ជនជាតិ ខ្មែរ កាត់ វៀតណាម មានចន្លោះ ១៤,០០០នាក់ ទៅ ១៦,០០០ នាក់។
- ប្រជាជនខ្មែរក្រោម កំពុងរស់នៅ ក្នុងប្រទេសកម្ពុជា ១,២០០,០០០នាក់ (ឆ្នាំ ១៩៩៩)
- ប្រជាជនខ្មែរក្រោម កំពុងរស់នៅ ក្នុង ប្រទេស វៀតណាម ១០,០០០,០០០នាក់ (ឆ្នាំ ១៩៩៩)
- ប្រជាជនខ្មែរក្រោម កំពុងរស់នៅប្រទេស វៀតណាម មានតែ ១,៤០០,០០០នាក់ (ឆ្នាំ ២០០៩)។
- ប្រជាជនខ្មែរក្រោម កំពុងរស់នៅ ក្នុងប្រទេសអាមេរិកាំង ៣០,០០០នាក់ (ឆ្នាំ ១៩៩៩)
- ពត៍មាននយោបាយតាម facebook លែងមានហើយ ដោយគេ " អ្នកដឹកនាំរឿង" គេកំណត់ថា ត្រូវនិយាយរឿងដី ៤០ ហិចតា រឿងព្រំដែន រឿង EBA ដើម្បីឲ្យអ្នកគាំទ្រ អ្នកទស្សនា ផ្ចង់អារម្មណ៍ ចំណែករឿង ជំលោះផ្ទៃក្នុងបក្ស គេជេរគ្នា ដៀលគ្នា នៅ គេធ្វើនៅ Youtube វិញ ៕
- ហាត់វិភាគរឿងសង្រ្គាមនយោបាយ៖ ភូមារ មិនចេញអត្តសញ្ញាណបណ្ណឲ្យពួក ចាម រូហិនយ៉ាទេ បើមិនព្រម ចូលសញ្ជាតិ ភូមារ។ រូហិន យ៉ា គេថា ដែនដី របស់ដូនតា គេ គេចង់បានឯករាជ្យ។ យោធា ភូមារ បណ្តេញ រួហិនយ៉ា ចេញទៅ បង់ក្លាដែស រួចហើយ រឹបអូសយកដី !! រូហិនយ៉ា ដឹងខុស ស្តាយដី ក័សុំគេចូលស្រុកវិញផង បង្កើតទ័ពច្បាំងគ្នាផង !! ភូមារ ថា ចូលបាន លុះណា ព្រមដូរ សញ្ជាតិ !!!! ឃើញខ្មែរយើងខ្លះ និយាយរឿង ស្តាយ ដី ៤០ ហិចតា របៀបថា អ្នកដឹកនាំខ្មែរលោកមិនចេះស្តាយដី ??
- រឿងផុស ជា series ដែលវិភាគទេថា វៀតណាម គេឲ្យខ្មែរក្រោម មកនៅ កម្ពុជាវិញ តើខ្មែរខាតឬចំណេញ? តាម៉ុក អាពត អៀងសារី ធ្លាប់គៀងខ្មែរក្រោមមួយចំនួន មកនៅ តាមព្រំដែន សួរថា ខ្មែរខាតឬចំណេញ?..
- ដែលវិភាគទេថា វៀតណាម គេឲ្យខ្មែរក្រោម មកនៅ កម្ពុជាវិញ តើខ្មែរខាតឬចំណេញ? តាម៉ុក អាពត អៀងសារី ធ្លាប់គៀងខ្មែរក្រោមមួយចំនួន មកនៅ តាមព្រំដែន សួរថា ខ្មែរខាតឬចំណេញ?..
- លោក អ៉ិត សារម្យ ប្រាប់ថារឿងកាត់ដី ៤០ ហិចតាអោយជនជាតិយួន មានតែកម្លាំងសាមគ្គីរបស់កូនខ្មែរទេ ទើបដោះស្រាយបាន ប៉ុន្មានថ្ងៃកន្លងទៅនេះ លឺព័ត៌មានថារដ្ឋបាលខេត្តកំពង់ឆ្នាំង នឹងកាត់ដី ៤០ ហិចតា អោយជនអន្តោប្រវេសន៍យួន ដែលរស់នៅលើទឹក ក្នុងប្រទេសកម្ពុជា ទាំងយូរ ទាំងមិនយូររស់នៅ ។ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក អ៉ិត សារម្យ បានប្រតិកម្មចំពោះរឿងនេះថា ៖
- "យួនមិនដែលភ្លេចគោលដៅ... ទៅផ្តាំមកប្រាប់ ដំណេីរទស្សនកិច្ចរបស់មេដឹកប្រទេសវៀតណាមគ្រប់រូបមកកម្ពុជាមិនដែលភ្លេចឡេីយ សូមជួយមេីលប្រជាជនរបស់ខ្ញុំនៅកម្ពុជាផង ។ បេីមិនអោយប្រជាជនខ្ញុំរស់នៅលេីទឹក ត្រូវរកដីអោយផង ៤០ ហិចតា កំពង់ឆ្នាំង ចុះចុងឃ្នៀសសៀមរាប .... ។ កូនខ្មែរស្រឡញ់ទឹកដី គួរពិចារណាឡេីងវិញនូវឥរិយាបទប្រតិកម្មតាមរបៀបបញ្ចេញកំហឹង ខឹងស្អប់បង្កេីតជំលោះជាតិខ្លួនឯងព្រោះវាមិនដែលបានលទ្ធផលទេ ។ ដដំណោះស្រាយចំបងគឺស្មារតីសាមគ្គីជាតិ!" ភ្នំពេញ, ២៨ វិច្ឆិកា ២០១៩ PO រាយការណ៍ ពលរដ្ឋែររស់ដោយវេទនា បែទៅចែកដីអោយយួន ៤០ ហិចតាពលរដ្ឋពីខេត្តកោះកុងជាង ៣០០គ្រួសារ នាំគ្នាតវ៉ានៅខាងមុខក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ អំពីបញ្ហាដីធ្លីដែលបានអូសបន្លាយជាង ១១ ឆ្នាំ ប្រភព៖Khmer Times។
- ខំរើអីវ៉ាន់ទៅនៅភូមិថ្មីដី ៤០ ហិចតា ទៅដល់គេប្រាប់ថាអោយតែជនជាតិ យួននៅទេ ខ្មែរហាមចូលប្រយ័ត្នខុសច្បាប់ ។
- #មន្រ្តីនិយាយមិនពិតរឿងចំនួនតួលេខយួន!៖ លោក ស៊ុន សុវណ្ណារិទ្ធិ «ប្រជាជនរស់នៅលើផ្ទះទឹក ដែលត្រូវទៅតាំងទីលំនៅថ្មី លើដីទំហំ ៤០ ហិចតា គឺធ្វើឡើងតាមរយៈការជួលដី»
- ចាំស្ដាប់ RFI ផ្សាយពីរឿងដី ៤០ ហិចតា ឡើងស្ងួតជើងធ្មេញ អត់ឃើញផ្សាយ។ ចំណែកលោក តាន់ជាប់វិភាគតែរឿងស្រុកគេ ចង់ឲ្យលោក តាន់ វិភាគរឿងស្រុកយើង ពិសេសវិភាគរឿងយួនកំពុងរស់នៅដីខ្មែរ តើការវិត្តន៍របស់យួនអាណាមទៅថ្ងៃ មុខលើដីខ្មែរនិងទៅជាយ៉ាងណា? សូមលោក ពូ ជួយបក ស្រាយឲ្យខ្មែរបានជាគតិគិតពិចារណាផង។ តែបើរឿងអាមេបោក ៩ វិច្ឆការ និយាយពីថាផ្សាយអើយផ្សាយ សឹងតែថាអាប៉ិហ្នុងចូលជុះអាចម៍ក៏ផ្សាយឲ្យដែរ ។
- មិនធ្វើក៏ខុស ធ្វើក៏ខុស សារជាតិមនុស្សខ្លះកែមិនឡេីង នរណាក៏ស្រលាញជាតិដែរ តែយេីងត្រូវយល់ហេតុផល កុំចេះតែលោតតាមគេចាក់ តាមគេបកស្រាយខុសការពិត ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវការរៀបចំសណ្ដាប់ធ្នាប់និងធ្វើការអភិរក្សនៅលេីផ្ទៃបឹងទន្លេសាបឱ្យមានរបៀបរាបរយទាំងអនាម័យនិងសោភ័ណភាព ។ ដូច្នេះហើយរាជរដ្ឋាភិបាលខិតខំរិះរកវិធីផ្លាស់ប្ដូរទីតាំងដើម្បីកុំឱ្យមានបាតុភាពឬក៏មានការអាក់អន់ចិត្តពីប្រជាជនដែលបានមករស់នៅតំបន់នោះតាំងពីយូរណាស់មកហើយ។ យេីងគួរដឹងថា ការគ្រប់គ្រងមនុស្សនៅលេីគោក វាមានប្រសិទ្ធភាពជាងការគ្រប់គ្រងមនុស្សនៅលេីផ្ទៃទឹក ។ គម្រោងអភិវឌ្ឍន៍ភូមិថ្មីនៅខេត្តកំពង់ឆ្នាំង របស់រដ្ឋាភិបាល នេះជាការយល់ឃេីញរបស់ខ្ញុំតែប៉ុណ្ណុះ :
- ទី១-ជួយគ្រប់គ្រងបរិស្ថាន
- ទី២-គ្រប់គ្រងជនអន្តោប្រវេសន៍បានល្អ
- ទី៣-កសាងហេដ្ឋារចនាសម្ព័ន្ធស្របតាមប្រទេសជឿនលឿន
- ទី៤-បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើជនអន្តោប្រវេសន៍នានា
- ទី៥-ពង្រីកទីប្រជុំជន អភិវឌ្ឍន៍ ងាយស្រួលគ្រប់គ្រងសន្តិសុខ និងគ្រប់គ្រងសភាពការណ៍
១២ ធ្នូ ឆ្នាំ ២០១៩ អភិបាលរងខេត្តកំពង់ឆ្នាំង៖ ជនអន្តោប្រវេសន៍វៀតណាមមួយចំនួន ស្ម័គ្រចិត្តត្រឡប់ទៅស្រុកវិញ ក្រោយអាជ្ញាធរផ្លាស់មកនៅលើគោក (ភ្នំពេញ)៖ ជនអន្តោប្រវេសន៍វៀតណាមជាង ២ពាន់គ្រួសារ ដែលរៀបចំឱ្យផ្លាស់ទីពីលើផ្ទៃទឹកតាមដងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង មករស់នៅលើគោកវិញនោះ គ្មានការផ្តល់សញ្ជាតិ ហើយក៏គ្មានការអន្តរាគមន៍ណាមួយលើការអនុវត្តន៍របស់អាជ្ញាធរកម្ពុជាពីសំណាក់អាជ្ញាធរ ឬរដ្ឋាភិបាលវៀតណាមនោះឡើយ។ ខណៈជនអន្តោប្រវេសន៍វៀតណាមមួយចំនួន បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ក្រោយពេលអាជ្ញាធររៀបចំឱ្យផ្លាស់ទីមកនៅលើគោកវិញនេះ។
ព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយអភិបាលរងខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ នៅក្នុងសន្និសីទព័ត៌មានដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ស៊ុន សុវណ្ណារិទ្ធ គឺជាបុគ្គលមួយរូបដែលបានចាត់ចែង និងធ្វើការងារបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋខ្មែរ-ឥស្លាម ឱ្យចេញពីលំនៅឋាននៅលើជ្រាំង និងនៅលើទឹកតាមដងទន្លេសាបក្នុងក្រុងកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណារិទ្ធ បានអះអាងថា ផែនការរៀបចំបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមនេះ បានធ្វើឡើងតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ការបន្លាស់ទីនេះមានគោលបំណងសំខាន់ថែរក្សាទន្លេសាប ថែរក្សាបរិស្ថានទឹក ថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ។
អភិបាលរងខេត្តរូបនេះ បានឱ្យដឹងផងដែរថា អ្នកដែលត្រូវបានរៀបចំឱ្យបន្លាស់ទីនេះមានចំនួនប្រមាណ ៤,៥៦៣គ្រួសារ។ ក្នុងនោះជនអន្តោប្រវេសន៍វៀតណាម មានចំនួន ២,៣៧៩គ្រួសារ ស្មើនឹង ១០,០៨៧នាក់ ក្រៅពីនោះជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម។ លោក សុវណ្ណារិទ្ធ ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា ការងារបន្លាស់ទីនេះ មិនមានការអន្តរាគមន៍ណាមួយពីអាជ្ញាធរ ឬរដ្ឋាភិបាលវៀតណាមនោះឡើយ ពោលកម្ពុជាបានរៀបចំចាត់ចែងទៅតាមផែនការ និងការងាររបស់ខ្លួន។
ជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាម ដែលបានមករស់នៅលើជ្រាំង និងដងទន្លេសាបនេះ ត្រូវបានអះអាងថា មករស់នៅទីនេះនៅក្នុងក្រោយឆ្នាំ១៩៧៩ បន្ទាប់ពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍វៀតណាម មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានចោទសួរផងដែរ តើមានមូលហេតុអ្វីទើបអាជ្ញាធរខ្មែរមិនបញ្ជូនជនអន្តោប្រវេសន៍ទាំងនេះឱ្យទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ?
លោក ស៊ុន សុវណ្ណារិទ្ធ បានពន្យល់ថា បើទោះបីជនអន្តោប្រវេសន៍វៀតណាមទាំងនោះ មិនមែនជាជនជាតិខ្មែរ តែពួកគេក៏ត្រូវបានការពារដោយច្បាប់អន្តរជាតិស្តីអំពីសិទ្ធិមនុស្ស ហើយប្រទេសកម្ពុជាជាប្រទេសសមាជិករបស់អង្គការសហប្រជាតិ ក៏ត្រូវតែចូលរួមអនុវត្តន៍នូវច្បាប់នានាស្តីពីបញ្ហាសិទ្ធិមនុស្សដែលមានចែងក្នុងច្បាប់អន្តរជាតិផងដែរ។ ពោលកម្ពុជា មិនអាចចាប់បង្ខំឱ្យជាតិសាសន៍ណាមួយនៅកម្ពុជាឱ្យត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញទាំងបំពានច្បាប់អន្តរជាតិនោះឡើយ។
លោក ស៊ុន សុវណ្ណារិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សួរថាយើងបណ្តេញចេញកើតអត់? សូមជម្រាបថា ប្រទេសយើងជានីតិរដ្ឋមួយ យើងមិនអាចធ្វើអំពើឃោរឃៅដូចសម័យ ប៉ុល ពត សម័យ លន់ នល់ ទេ។ សម័យ លន់ នល់ សម័យ ប៉ុល ពត គឺសម្លាប់បាញ់ទម្លាក់ទឹកជាអំពើឃោរឃៅ។ អ៊ីចឹងរដ្ឋាភិបាលយើង ឬអាជ្ញាធរខេត្តមិនធ្វើអំពើឃោរឃៅដូចសម័យ ប៉ុល ពត នល់ នល់ បាញ់សម្លាប់អ៊ីចឹងទេ។ វាឃោរឃៅយង់ខ្នងណាស់ ហើយវារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ យើងមិនអាចធ្វើកើតទីមួយច្បាប់ជាតិ ទីពីរលិខិតតូបករណ៍អន្តរជាតិ អាហ្នឹងហើយដែលយើងត្រូវអនុវត្តន៍តាម យើងជានីតិរដ្ឋយើងត្រូវតែគោរពសិទ្ធិមនុស្ស ព្រោះយើងបានចុះអនុសញ្ញាជាមួយអង្គការអន្តរជាតិ»។
ដំណើរការនៃការបន្លាស់ទីជនអន្តោប្រវេសន៍វៀតណាម ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងខ្មែរ-ឥស្លាមនេះ ក៏ត្រូវបានចូលរួមតាមដាន និងអង្កេតពីលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមការងាររបស់លោកស្រីផងដែរ។ លោកស្រី រ៉ូណាស្មីត បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តយកចិត្តទុកដាក់រៀបចំការងារនេះឱ្យបានល្អប្រសើរ ដូចជារៀបចំហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, ភ្លើងអគ្គិសនី, សាលារៀន, សុខាភិបាល, សន្តិសុខ និងការគោរពទំនៀមទម្លាប់ប្រពៃណីជាដើម។
បើទោះបីកម្ពុជាមិនបានបណ្តេញជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅលើទន្លេសាបនេះក៏ដោយ ប៉ុន្តែមានជនអន្តោប្រវេសន៍វៀតណាមមួយចំនួនដោយបារម្ភខ្លាចជួបផលលំបាកពេលផ្លាស់ទៅរស់នៅលើគោកនោះ ពួកគេបានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ។
ពាក់ព័ន្ធនឹងការបន្លាស់ទីដដែលនេះ ក៏មានការព្រួយបារម្ភផងដែរ ខ្លាចមានការផ្តល់សញ្ជាតិដល់ជនអន្តោប្រវេសន៍វៀតណាមទាំងនេះ ដើម្បីជាថ្នូរឱ្យពួកគេប្តូរមករស់នៅលើគោកជំនួសវិញ។ ឆ្លើយតបចម្ងល់នេះ លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា រស់នៅលើទឹក ឬនៅលើគោកសុទ្ធតែជាទឹកដីខ្មែរ ហើយជនអន្តោប្រវេសន៍ គឺនៅតែជាជនអន្តោប្រវេសន៍គ្មានការផ្តល់សញ្ជាតិនោះឡើយ។
«សួរគាត់ទៅនៅលើគោកឱ្យសញ្ជាតិឬយ៉ាងម៉េច? អត់ទេ! នៅក្នុងទឹកក៏ដីខ្មែរ នៅលើគោកក៏ដីខ្មែរ។ អ៊ីចឹងគាត់នៅក្នុងទឹកក៏ជាអន្តោប្រវេសន៍ នៅលើគោកក៏ជាអន្តោប្រវេសន៍»។ នេះជាការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ។
លោក ស៊ុន សុវណ្ណារិទ្ធ បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្ន ក្នុងចំណោមផ្ទះ និងអាជីវកម្មផ្សេងៗសរុបប្រមាណ ៣,៨៥១ខ្នងផ្ទះទាំងនៅលើជ្រាំង និងលើផ្ទៃទឹកទន្លេសាបនេះ សម្រាប់ដែលផ្ទះអត់មានបែរត្រីត្រូវបានរើសទៅនៅលើគោក ១០០ភាគរយហើយ តែមិនទាន់បានទៅដល់ទីតាំងដី ៤០ហិកតាដែលអាជ្ញាធររៀបចំនៅឡើយនោះទេ។ ដោយឡែកបែរត្រីប្រមាណ ៧៥០បែរត្រី ក្នុង៦គោលដៅ មិនត្រូវបានបន្លាស់ទីនោះទេ តែអាជ្ញាធរតម្រូវឱ្យរុះជញ្ជាំង និងបន្ទប់ទឹកចេញ។
សម្រាប់ទីតាំងដី ៤០ហិកតា អាជ្ញាធរកំពុងពន្លឿនការចាក់ដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីអនុញ្ញាតឱ្យអ្នកបន្លាស់ទីចូលទៅសង់លំនៅឋានរស់នៅ។ បច្ចុប្បន្នទើបមានប្រជាពលរដ្ឋប្រមាណ ១០០ផ្ទះប៉ុណ្ណោះទៅរស់នៅលើដីនោះ៕
ជាដំបូងខ្ញុំវិភាគជូនលោកអ្នកដឹងថា ជនជាតិវៀតណាមនៅកម្ពុជា ខ្លះថាមាន ១០ ម៉ឺននាក់ ខ្លះថាមាន ៤,៥ លាននាក់ ខ្លះថាមាន ជាង ២ លាននាក់. បក្សមួយណានិយាយរិះគន់? បក្សណាគាំទ្រ? ឬ មួយប្រជាពលរដ្ខធម្មតាគ្មានបក្ស? ហេតុអ្វី បក្សប្រជាជនបណ្តេញជនជាតិវៀតណាមខុសច្បាប់ជាង ១០ ម៉ឺននាក់ចេញ? ហេុទីបក្ស សង្រ្គោះជាតិគាំទ្រ ជនជាតិវៀតណាមនៅកម្ពុជា? តើជនជាតិវៀតណាមទាំងនោះ នៅខាងសេរី ឬ កុម្មុយនីស្ត? ម៉េចបានជា ជនជាតិវៀតណាមទាំងនោះបះឆ្នោតជុន បក្សសង្រ្គោះជាតិឆ្នាំ ២០១៣? ..ហេតុអីមានតួរលេខខុសគ្នា? នេះដោយសារពួកគេមិនវិភាគតាមបែបប្រជាសាស្រ្ត demography. ខ្ញុំធ្លាប់និយាយរឿងនេះជាមួយខ្មែរ និងបរទេសជាច្រើន ពួកគេគិតថាខ្ញុំនិយាយអំពី Democracy !!!។ ក្នុងវិទ្យាសាស្រ្តប្រជាសាស្រ្ត ខ្ញុំសូមចែកជនជាតិ វៀតណាម ចូលមកកម្ពុជាជា ០៩ ក្រុមធំៗគឺ៖
- ជនជាតិខ្មែរ-ខ្មែរ ( រៀបការ ជាមួយជនជាតិខ្មែរ)(ខ្មែរក្រោម គឺខ្មែរសុទ្ធ ១០០% លោក សឺង ង៉ុកថាញ់ ជាអតីតនាយករដ្ឋមន្រ្តីខ្មែរឆ្នាំ ១៩៤៥ ជាមេចលនាខ្មែរសេរី ជាមេដឹកនាំការដាក់គ្រាបបែកសម្លាប់ សម្តេចនរោត្តមសីហនុ គាត់មានឪពុកឈ្មោះ សឺង ណែវ អភិបាលខេត្តព្រះត្រពាំង ម្តាយឈ្មោះ ថាច់ ធីតុប។ តើគាត់អាចជាខ្មែរសុទ្ធទេ? មិនអាចទេ !!)
- ជនជាតិខ្មែរ រៀបការ ជាមួយជនជាតិវៀតណាម (ករណី សម សារី ឪពុក សម រង្សី គឺ សម សារី មានសញ្ញាតិយួន ម្តាយ សម រង្សី មានសញ្ជាតិ យួនដែរ ឈ្មោះ អ៊ិន អ៊ែម)
- ខ្មែររៀបការ ជាមួយចិន (ករណី សម្តេច ហ៊ុន សែន, )
- ជនជាតិវៀតណាម រៀបការ ជាមួយជនជាតិវៀតណាម
- ជនជាតិវៀតណាម រៀបការ ជាមួយជនជាតិ ចិន
- ចិន រៀបការជាមួយ ចិន( ករណី កាំង ហ្គិចអៀវ ហៅ ឌុច)
- ជនជាតិវៀតណាម រៀបការ ជាមួយជនជាតិ បារាំង
- ជនជាតិវៀតណាម រៀបការ ជាមួយជនជាតិ អាមេរិកកាំង
- ជនជាតិវៀតណាម រៀបការ ជាមួយជនជាតិ ចាម/ចារាយ/ស្ទៀង/ស្ទយ
- មានសញ្ជាតិខ្មែរជាស្វ័យប្រវត្តិ កាលណាកើតនៅលើទឹកដីខ្មែរ ដែលឪពុកម្តាយគេមានភាពស្របច្បាប់
- មានសញ្ជាតិខ្មែរ តាមការយៈបានរៀបការជាមួយ ប្តី ឬ ប្រពន្ធខ្មែរ
- និង បានសញ្ជាតិខ្មែរ កាលណាគេសុំចូលសញ្ជាតិខ្មែរ
ជនជាតិកាត់ ខ្មែរ កាត់ចិន Notable Sino Khmers
- Kang Kek Iew - Mathematics professor and chief of Tuol Sleng Prison.
- Nuon Chea - Khmer Rouge ideologist.
- Pol Pot - Cambodian politician and revolutionary who served as the Prime Minister of Democratic Kampuchea from 1976 to 1979.
- Khieu Samphan - Cambodia's head of state and was one of the most powerful officials in the Khmer Rouge movement.
- Ta Mok - senior Khmer Rouge figure and former leader of the national army of Democratic Kampuchea.
- Lon Nol - President of the Khmer Republic (Chinese-Khmer extract).
- Sam Rainsy - President of Cambodian National Rescue Party
- Sok An - Deputy Prime Minister
- Chea Sim - Politician
- Bun Rany - The Head of Cambodian Red Cross, First lady, and the wife of the Cambodian prime minister, Hun Sen.
- Sinn Sisamouth - The "King of Khmer Music". He was of mixed race descent (native Cambodian, Cambodian Chinese and Laotian).
- Cham Prasidh - The Cambodian Minister of Industry, Mines & Energy (Chinese descent). His original Chinese name is pronounced as Aik Tik Yu.
- Tea Banh - Cambodian People's Party politician and Minister of National Defence (Thai-Chinese).
- Hun Sen - The 34th and current Prime Minister of Cambodia, President of the Cambodian People's Party (CPP), and Member of Parliament (MP) for Kandal.
- Eh Phuthong - Chinese Cambodian professional kickboxer and former reality TV host.
Vietnamese diaspora-Người Việt hải ngoại ជនជាតិ វៀតណាម រស់នៅក្រៅប្រទេស
Total population 4,500,000 (estimates) Regions with significant populations
- United States >2,200,000 (2017)
- Cambodia 600,000 (Khmer 97.6%, Cham 1.2%, Chinese 0.1%, Vietnamese 0.1%, other 0.9% (2013 est.)
- Japan 371,755 (June 2019)
- France >350,000 (2014)
- Australia >300,000 (2018)
- Canada >250,000 (2016)
- Taiwan >200,000
- Germany ~170,000 (2019)
- South Korea ~170,000 (2019)
- Czech Republic 83,000 (2011)
Population history ប្រវត្តិប្រជាជនវៀតណាម កាត់ខ្មែរ ( កុំច្រឡំជាមួយ វៀតណាមកាត់ខ្មែរនិង វៀតណាមសុទ្ធ)
Year Number តាមបណ្តាឆ្នាំ
- 1874=4,452
- 1911=79,050
- 1921 =140,225
- 1931 =176,000
- 1936 =191,000
- 1962 =218,000
- 1981 =8,197
- 1984 =56,000
- 1995 =95,597
- 1998 =96,597
- 2008 =72,775
- 2013 =14,678
2008-12-27 វៀតណាមប្រគល់ភាពយន្តឯកសារដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រទេសវៀតណាមបានសម្រេចប្រគល់ភាពយន្តឯកសារចំនួន ១៦ចំណងជើង ដែលភាគច្រើនទាក់ទិនប្រវត្តិសាស្ត្រកម្ពុជានាអំឡុងរបបខ្មែរក្រហមមកឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា។នេះបើតាមការថ្លែងឲ្យដឹងរបស់លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ ៖ «តាមពិតវៀតណាមធ្លាប់ឲ្យយើងច្រើនដងហើយ ហើយយើងក៏ធ្វើការជាមួយវៀតណាមនេះ ៧-៨ ឆ្នាំដែរ នៅក្នុងកម្រិត៣ នៅក្នុងកម្រិតរដ្ឋ ស្ថាប័ន ហើយនិងជាបុគ្គល ហើយមកទល់ថ្ងៃនេះគឺថាវៀតណាមបានឲ្យជាហ្វីលកុនបន្ថែមទៀត»។ ឯកសារភាពយន្តដែលវៀតណាមឲ្យកម្ពុជាទាំង១៦ចំណងជើងនោះគឺភាគច្រើនទាក់ទិននឹងឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមដែលរួមមានសកម្មភាពខ្មែរក្រហមសម្លាប់ប្រជាជនវៀតណាមនៅ ខេត្តតៃនិញនៅថ្ងៃទី២៤ កញ្ញា ១៩៧៧, ភស្តុតាងឧក្រិដ្ឋកម្មរបស់ ប៉ុល ពត នៅខេត្តព្រៃវែង និងស្ថានភាពកុមារកម្ពុជានៅក្នុងរបបខ្មែរក្រហមជាដើម។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រទេសវៀតណាមធ្លាប់បានជាប់ពាក់ព័ន្ធយ៉ាងជ្រាលជ្រៅទៅនឹងការកកើតនៃចលនាតស៊ូខ្មែរក្រហមនិងការដួលរលំទៅវិញនៃរបបវាលពិឃាតខ្មែរក្រហមផងដែរ។
ជាមួយគ្នានេះគុកដ៏ធំមួយរបស់ខ្មែរក្រហមគឺគុកទួលស្លែង ឬហៅថា មន្ទីរស-២១ និងឯកសារជាច្រើននៅទីនោះ គឺអ្នកជំនាញការវៀតណាមបានដើរតួនាទីដំបូងបំផុតក្នុងការគ្រប់គ្រងនិងរៀបចំឡើងវិញនៅទីនោះ។ គេនៅមិនទាន់ដឹងច្បាស់ថា តើមានឯកសារច្រើនកម្រិតណាត្រូវបានវៀតណាមប្រមូលយកចេញពីកម្ពុជានាអំឡុងពេលដែលវៀតណាមត្រួតត្រាកម្ពុជារវាងឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨៩នោះនៅឡើយទេ។ ក៏ប៉ុន្តែ លោក ឆាំង យុ បានថ្លែងឲ្យថាប៉ុន្មានឆ្នាំចុងក្រោយនេះគឺវៀតណាមបានប្រគល់ឯកសារឲ្យជាបន្តបន្ទាប់មកកម្ពុជា។ លោក ឆាំង យុ បានមានប្រសាសន៍ថា ៖ «ខ្ញុំគិតថា ដោយសារថាមានការអំពាវនាវពីយើងដើម្បីរកឯកសារឲ្យកាន់តែច្រើន ឲ្យកាន់តែឥតខ្ចោះ ឲ្យកាន់តែមិនអាចមានការមន្ទិលសង្ស័យហ្នឹង ខាងវៀតណាមក៏បានឆ្លើយតបពីការស្នើសុំរបស់យើងចំពោះភាពយន្តឯកសារ។ វៀតណាមបានឲ្យយើងជាឯកសារក្រដាស ហើយយើងធ្លាប់បានជារូបថត ហើយមានជាសម្ភាសន៍អ្នកដែលធ្លាប់បានឆ្លងកាត់ឬប្រឡូកនៅក្នុងសមរភូមិជាមួយវៀតណាម យើងមានទាំងអស់ហ្នឹង»។ លោក ឆាំង យុ ថ្លែងបន្ថែមថា ៖ «យើងនិយាយពីប្រទេសនៅក្នុងតំបន់អាស៊ាន វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសពីរដែលផ្ដល់ឯកសារ ហើយប្រទេសទីពីរហ្នឹងគឺប្រទេសលាវ។ ក្រៅពីហ្នឹងអត់មានប្រទេសណាមួយនៅអាស៊ាននេះដែលផ្ដល់ឯកសារឲ្យយើងទេ សូម្បីតែថៃដែល នួន ជា ដែលធ្លាប់បានសិក្សានៅធម្មសាសនោះ ក៏មិនបើកចំហឯកសារចំពោះយើងដែរ។ បើយើងនិយាយនៅក្នុងតំបន់គឺមានតែវៀតណាមហើយនិងលាវទេ»។ យោងតាមប្រសាសន៍របស់លោក ឆាំង យុ ក្រៅពីប្រទេសវៀតណាមនិងប្រទេសលាវ គឺមជ្ឈមណ្ឌលឯកសារកម្ពុជាបានទទួលឯកសារស្តីអំពីកម្ពុជាមួយចំនួនទៀតពីប្រទេសបារាំង សហរដ្ឋអាមេរិក កាណាដា ហុល្លង់ ស៊ុយអែត ន័រវេស ដេនម៉ាក អាហ្វ្រិក និងប្រទេសអាឡឺម៉ង់ផងដែរ៕
2013-06-19 លោក ហ៊ុន សែន៖ វៀតណាមនៅកម្ពុជាមានមិនដល់៤,៥លាននាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ចំនួនជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានចំនួនមិនដល់ ៤,៥លាននាក់ដូចមន្ត្រីគណបក្សប្រឆាំងដែលធ្លាប់បាននិយាយនោះទេ។បញ្ហាជនអន្តោប្រវេសន៍វៀណាម គឺជាប្រធានបទក្ដៅមួយដែលអ្នកនយោបាយខ្មែរតែងលើកឡើងរាល់ពេលបោះឆ្នោតម្ដងៗ។ ចំណែកបក្សប្រឆាំងតែងតែប្រកាសគោលនយោបាយថា ខ្លួននឹងអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានតឹងរ៉ឹងនៅពេលឈ្នះឆ្នោត។
ចំនួនស្ថិតិជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា នៅតែជាប្រធានបទដ៏ក្តៅមួយដែលអ្នកនយោបាយបក្សប្រឆាំងយកមកប្រើដើម្បីរិះគន់គណបក្សប្រជាជនកម្ពុជា និងបង្ហាញពីទឹកចិត្តជាតិនិយម។ ដើម្បីវាយបកបក្សប្រឆាំងវិញ លោកនាយករដ្ឋមន្ត្រីនាថ្ងៃទី១៩ ខែមិថុនា ក្នុងពិធីសម្ពោធសមិទ្ធផលមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បញ្ជាក់ថា ចំនួនជនជាតិវៀតណាម រស់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ១០ម៉ឺននាក់ប៉ុណ្ណោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា អ្នកនយោបាយគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនបានរិះគន់ថា ប្រទេសកម្ពុជា សំបូរទៅដោយជនជាតិវៀតណាម រហូតដល់និយាយថា កម្ពុជាមានជនជាតិវៀតណាម ៤,៥លាននាក់កំពុងតែរស់នៅនិងប្រកបរបររកស៊ី។ លោកចាត់ទុកថា អ្នកដែលនិយាយថា វៀតណាមមានចំនួនជាង ៤លាននាក់នៅក្នុងប្រទេសកម្ពុជា ជាអ្នកដែលប្រកាន់ពូជសាសន៍ ហើយលោកក៏បានបញ្ជាឲ្យមន្ត្រីក្រោមបង្គាប់ ចម្លងខ្សែអាត់សំឡេងយកទៅចែកជូនគ្រប់ស្ថានទូតបរទេសទាំងអស់ទៀតផង។
លោក ហ៊ុន សែន៖ «លោកឯងស្វែងរកណាស់ចំណុចខ្សោយរបស់គណបក្សកាន់អំណាច ដែលមានរឿងមិនពិតប្រឌិតទៅជារឿងពិត ដូចជាអាណិកជនវៀតណាម មានមិនដល់ ១០ម៉ឺននាក់ផង គេថា វៀតណាមមានរហូតដល់ជាង ៤លានកន្លះ។ បើអ៊ីចឹងមានប្រហែលជានៅអង្គស្នួលហ្នឹងមានមិនតិចទេ បើដូច្នោះលោកយាយជាវៀតណាម។ គេថា គ្រប់ភូមិទាំងអស់មាន ឃុំទាំងអស់មាន អ៊ីចឹងកូនៗសិស្សទាំងអស់ និងលោកគ្រូអ្នកគ្រូ សុទ្ធតែយួនទាំងអស់។ ខូចម្ល៉េះ! ៤លានកន្លះច្រើនណាស់ ស្មើនឹងប្រជាជនក្រោយរំដោះឆ្នាំ១៩៧៩»។
ឆ្លើយតបនឹងការលើកឡើងបែបនេះ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនទាន់ដឹងថា មានមន្ត្រីណាម្នាក់ក្នុងគណបក្សសង្គ្រោះជាតិ ដែលនិយាយថា វៀតណាមនៅស្រុកខ្មែរមានចំនួនជាង ៤លាន់នាក់នោះទេ ប៉ុន្តែលោក ហ៊ុន សែន តែងលាបពណ៌គណបក្សសង្គ្រោះជាតិជាហូរហែ ដូចជាការដែលថា គណបក្សសង្គ្រោះជាតិ ចង់ដឹកនាំប្រទេសតាមរបៀប ប៉ុល ពត ជាដើម។
លោកបន្តថា លំហូរនៃជនអន្តោប្រវេសន៍វៀតណាម បានបង្កបញ្ហាជាច្រើន ដូចជាអំពើអសន្តិសុខសង្គម បញ្ហារំលោភបំពានព្រំដែន និងការដណ្ដើមមុខរបររកស៊ីរបស់ខ្មែរជាដើម។ លោកបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានកិច្ចសន្យាពិសេសជាមួយភាគីវៀតណាម តាំងពីឆ្នាំ១៩៧៩ ក្នុងកិច្ចការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋវៀតណាម ដែលមករស់នៅប្រទេសកម្ពុជា។
លោក សុន ឆ័យ៖ «ដើម្បីធានានូវអធិបតេយ្យភាពរបស់ខ្មែរ គណបក្សសង្គ្រោះជាតិ ដាក់នូវគោលនយោបាយរបស់ខ្លួនថា ត្រូវតែអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានត្រឹមត្រូវទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ មិនថា ជនជាតិវៀតណាម ជនជាតិចិន ជនជាតិណានោះទេ។ ដូច្នេះចង់បញ្ជាក់ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញថា ឲ្យលោកអាននូវគោលនយោបាយគណបក្សសង្គ្រោះជាតិ ទើបជាផ្លូវការ ដែលអាចឲ្យនាយករដ្ឋមន្ត្រីជ្រាបឲ្យបានច្បាស់លាស់អំពីអ្វីដែលគណបក្សសង្គ្រោះជាតិហ្នឹង និងអនុវត្តនៅពេលកាន់កាប់រាជរដ្ឋាភិបាល ហើយយើងនឹងធ្វើការដោយគោរពគ្នាទៅវិញទៅមក ដើម្បីធានានូវសុខសន្តិភាព និងការរួមរស់នៅប្រកបដោយសន្តិភាពជាមួយប្រទេសវៀតណាម ផងដែរ»។
លោកបន្តថា គណបក្សប្រឆាំងមិនមានគោលនយោបាយប្រឆាំងនឹងវៀតណាម ឬប្រកាន់ពូជសាសន៍ឡើយ។ ទោះយ៉ាងណាក្តី សង្គមស៊ីវិល ឲ្យដឹងថា កាលពីឆ្នាំ២០០៨ របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ជនជាតិវៀតណាម មានចំនួន ៩ម៉ឺន នាក់។ របាយការណ៍ឆ្នាំ ២០០៩ ចំនួនជនជាតិវៀតណាម រស់លើទឹកដីខ្មែរមានចំនួនជាង ១០ម៉ឺននាក់ និងរបាយការណ៍ឆ្នាំ២០១០ បញ្ជាក់ថា ជនជាតិវៀតណាម មានចំនួនជាង ៨ម៉ឺន នាក់។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងមិនទាន់ជឿស្ថិតិនោះនៅឡើយ។
អ្នកស្រាវជ្រាវឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា គេមិនអាចជឿបានថា ជនជាតិវៀតណាម រស់នៅទឹកដីកម្ពុជា មានចំនួន ១០ម៉ឺននាក់ ឬក៏មានចំនួន ៤,៥លាននាក់នោះទេ ហើយក៏មិនអាចមាននរណាម្នាក់ប៉ាន់ស្មានព្រាវៗថា មានជនជាតិវៀតណាម ចំនួនប៉ុន្មានដែលកំពុងរស់នៅ និងរកស៊ីក្នុងដីខ្មែរឡើយ។
លោកបន្តថា តួលេខដែលអាចឲ្យគេជឿបាន ពោលគឺរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែរៀបចំឲ្យមានការសិក្សាស្រាវជ្រាវថ្នាក់ជាតិមួយជាមុនសិន ទើបដោះស្រាយបញ្ហានេះបាន។ លោកបញ្ជាក់ថា ជនជាតិវៀតណាម ច្រើនរស់នៅតំបន់សេដ្ឋកិច្ច ហើយពួកគេមានចំណេះដឹងបច្ចេកទេសច្រើនជាងជនជាតិខ្មែរ និងនាំឲ្យជនជាតិខ្មែរធ្វើចំណាកស្រុកបន្តទៅក្រៅប្រទេសទៀតផង។
អ្នកជំនាញបញ្ហាសង្គមបញ្ជាក់ថា លំហូរជនជាតិវៀតណាម ចូលក្នុងប្រទេសកម្ពុជា នាំមកនូវបញ្ហាមួយចំនួន ដូចជាកង្វះការងារក្នុងប្រទេស បញ្ហាអសន្តិសុខសង្គមប៉ះពាល់ដល់វប្បធម៌ និងជាពិសេសប៉ះពាល់ដល់បញ្ហានយោបាយទៀតផង។ អ្នកជំនាញរំលឹកថា ឧបមាថាជនជាតិវៀតណាម បានកាន់តំណែងធំក្នុងស្រុកខ្មែរ ឬអាចបោះឆ្នោតបាន នោះពួកគេនឹងមានលទ្ធភាពសម្រេចជោគវាសនាប្រទេសខ្មែរជំនួសជនជាតិខ្មែរលើបញ្ហាសំខាន់ៗមួយចំនួន ដូចជាបញ្ហាការទូត និងបញ្ហាព្រំដែន។
ជនជាតិវៀតណាម ចាប់ផ្ដើមមករស់នៅលើទឹកដីខ្មែរតាំងពីសម័យបុរាណ។ ស្ត្រីវៀតណាមខ្លះថែមទាំងបានចងសម្ពន្ធមេត្រីជាមួយមេដឹកនាំធំៗនៃប្រទេសកម្ពុជា ដែលបានធ្វើអោយមានការបាត់បង់ទឹកដីខ្មែរផង។
ព្រឹត្តិការណ៍លេចធ្លោជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរទាក់ទងនឹងរឿងឲ្យដីទៅសាច់ញាតិជាជនជាតិវៀតណាមនេះ កើតឡើងនៅដើមសតវត្សទី១៧ ក្នុងរាជរបស់ព្រះបាទ ព្រះជ័យជេស្ដាទី២។ ដោយយោគយល់ដល់ព្រះបិតាក្មេក និងអគ្គមហេសីអង្គចូវ ព្រះអង្គទ្រង់អនុញ្ញាតឲ្យព្រះបិតាក្មេក «ខ្ចីដី» ខេត្តកំពង់ក្របី ព្រៃនគរ ដើម្បីបង្ហាត់សេនាទាហានវៀតណាម។ ការខ្ចីដីធ្វើជាមូលដ្ឋានបង្ហាត់ទ័ពនេះ មានរយៈពេល ៥ឆ្នាំ គ្រប់ ៥ឆ្នាំថានឹងសងថ្វាយវិញ។ ចាប់តាំងពីពេលនោះមក ជនជាតិវៀតណាម បានដឹកកូនជញ្ជូនចៅបបួលគ្នាមកនៅក្នុងទឹកដីខ្មែរកាន់តែច្រើនឡើងៗ រហូតដល់សម័យសាធារណរដ្ឋខ្មែរ លោក លន់ នល់ បានបោសសំអាតជនជាតិវៀតណាម ម្ដងដែរ។
លុះដល់របប ប៉ុល ពត ដែលចាត់ទុកវៀតណាម ជាសត្រូវរបស់ខ្មែរ បានដាក់ចេញយុទ្ធសាស្ត្រកម្ទេចជនជាតិវៀតណាម ស្ទើរអស់គ្មានសល់។ លុះដល់ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលវៀតណាម គាំទ្រកងទ័ពគណបក្សចូលរំដោះទឹកដីខ្មែរពីកណ្ដាប់ដៃ ប៉ុល ពត វៀតណាមក៏បានដាក់ប្រជាជនមករស់នៅក្នុងទឹកដីខ្មែរជាថ្មីម្ដងទៀត។ មិនតែប៉ុណ្ណោះ វៀតណាមក៏បានដាក់ពង្រាយជំនាញការឲ្យធ្វើការទូទាំងប្រទេសទៀតផង៕
January 15, 2018 ជនអន្តោប្រវេសន៍វៀតណាម{ខុសច្បាប់} នៅកម្ពុជា កើនឡើង ៤,២ លាននាក់ មកទល់ឆ្នាំ ២០០៥ ឯកសារលោក K.L. Bindra ជាអតីតមន្រ្តីជាន់ខ្ពស់ ស្ថានបេសកកម្មអង់គ្លេសប្រចាំកម្ពុជា បានសរសេរឯកសារ មានចំណងជើងថា «វៀតណាមជាតិតូបនីយកម្ម នៅកម្ពុជា» ទៅកាន់កាសែត ឌីខេមបូឌាដេលី (The Cambodia Daily) ថ្ងៃទី១២ កញ្ញា ២០០៥ កន្លងទៅ។ អត្ថបទមាន ៣ ទំព័រជាភាសាអង់គ្លេស បានអធិប្បាយលំអិត ទៅលើការហូរចូល ជនអន្តោប្រវេសន៍វៀតណាម {ខុសច្បាប់} មកកម្ពុជា តាំងពីអំឡុងឆ្នាំ ១៩៧០ មកដល់ឆ្នាំ ២០០៥។ (សូមអានអត្ថបទាំងស្រុង)។
ខាងក្រោមនេះ យើងសូមដកស្រង់សង្ខេបខ្លឹមសារខ្លីសំខាន់ៗដូចតទៅ៖
- ០% (សូន្យភាគរយ) នៃជនជាតិវៀតណាម នៅកម្ពុជា ពីដើមឆ្នាំ ១៩៧៩ ក្នុងពេលកងទ័ពវៀតណាម ចូលឈ្លានពានកាន់កាប់កម្ពុជាដំបូង ជាមួយក្រុមអតីតខ្មែរក្រហមលោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម និងលោក ហ៊ុន សែន ហើយក្រោយបន្ទាប់មក វៀតណាម បានលើកបន្តុបពួកគេ ឡើងកាន់អំណាច។
- កំណើន ១៧,៥% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ចុងឆ្នាំ ១៩៨៧ ដែលស្មើនឹង ១,៤ លាននាក់ (១ លាន ៤ សែននាក់)។
- កំណើន ២៣% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ១៩៩៥ ស្មើនឹងប្រមាណ ២,៤ លាននាក់ (២ លាន ៤ សែននាក់)។
- កំណើន ៣៣% នៃជនជាតិវៀតណាម{ខុសច្បាប់} នៅកម្ពុជា មកដល់ឆ្នាំ ២០០៥ ស្មើនឹងជាង ៤,២ លាននាក់ (៤ លាន ២ សែននាក់) ក្នុងចំណោបពលរដ្ឋខ្មែរទាំងអស់ជាង ១៣,៥ លាននាក់។
ដោយឡែកតួលេខជនជាតិវៀតណាម នៅកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០ មានប្រមាណ ២ សែន ទៅ ៣ សែននាក់ ក្នុងចំណោមពលរដ្ឋខ្មែរ ៦,៥ លាននាក់។
អត្ថបទដោយ ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ប្រទេសន័រវេស៍ ថ្ងៃទី ១៥ មករា ២០១៨
17, Jul 2019 ជាតិសង្គមជាតិមហាផ្ទៃ រកឃើញជនអន្តោប្រវេសន៍ជាង ១០ម៉ឺននាក់ ស្នាក់នៅកម្ពុជាដោយគ្មានឯកសារត្រឹមត្រូវ នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថា មានជនអន្តោប្រវេសន៍ជាង១០ ម៉ឺននាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយគ្មានឯកសារត្រឹមត្រូវ តួលេខនេះ ត្រូវបានបង្ហាញដោយ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ និងបណ្ណស្នាក់នៅអចិន្ត្រៃយ៍ នាថ្ងៃទី១៧ ខែកក្កដានេះ។ របាយការណ៍ ពីគណៈកម្មការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ថិតិអ្នកសា្នក់នៅយូរគ្មានឯកសារ មានចំនួន ២៩,៣៨៥គ្រួសារ ដែលមានមនុស្សសរុប ១០៩,២៧៦ នាក់ ក្នុងនោះស្រី៤៦,៦០០នាក់។
ក្នុងរយៈពេល៥ខែ នៅឆ្នាំ២០១៩ នេះ អាជ្ញាធរបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី មានចំនួន ២០,២១៨ គ្រួសារ ចំនួនមនុស្ស ៧៣,៣៩៧ នាក់ នៅក្នុងនោះ មានស្រី៣៩,៨៨៨នាក់។
ចំពោះឯកសារខុសប្រក្រតី ដែលអាជ្ញាធរដកហូតរួមមាន ៣៩,៤១៨ច្បាប់ ដោយក្នុងនោះជាសៀវភៅស្នាក់នៅ ចំនួន ១៩,៥៨០ ច្បាប់ សៀវភៅគ្រួសារ ចំនួន ២,១៧៧ច្បាប់ សំបុត្របញ្ជាក់កំណើតខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើតខ្មែរ ចំនូន១១,៣៣៦ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍ ចំនួន២៤១ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន៦,៧២២ច្បាប់ និងលិខិតឆ្លងដែនខ្មែរ ចំនួន៣៦២ច្បាប់។
របាយការណ៍ដដែលបានបង្ហាញថា ជនអន្តោប្រវេសន៍ ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន៍មានចំនួន ៣២,៧៣៥ គ្រួសារ ដែលមានមនុស្សសរុប ១០៣,៣៦៦ នាក់ ក្នុងនោះស្រី៥០,០៨៤នាក់។ ជនបរទេសទាំងនេះ មាន១១សញ្ជាតិ ដោយក្នុងនោះមានជនជាតិវៀតណាម ច្រើនជាងគេ។ ចំណែកជនបរទេស ដែលបានដាក់ពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍ មានចំនួន ៦២,៥៣១នាក់ ក្នុងនោះស្រី ៣០,១៣៩ នាក់៕
10/06/2010 NGO សុំឲ្យក្រសួងមហាផ្ទៃបង្ហាញពីចំនួនជនអន្តោប្រវេសន៍នៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ អង្គការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានស្នើទៅកាន់លោកឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំបង្ហាញជាសាធារណៈនូវចំនួនជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានបដិសេធ ពុំព្រមឆ្លើយបំភ្លឺតាមសំណើនេះទេ។ ក្នុងលិខិត នៅថ្ងៃទី១០មិថុនា ដែលចុះហត្ថលេខាដោយលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានកត់សម្គាល់ អំពីជនអន្តោប្រវេសន៍នៅកម្ពុជាថា ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែមានចំនួនច្រើនឡើងគួរឲ្យព្រួយបារម្ភ។ អង្គការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានសុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញពីចំនួនជនអន្តោប្រវេសន៍ទាំងស្របច្បាប់ និងមិនស្របច្បាប់ តើមានប៉ុន្មាន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា? លោកគ្រូ រ៉ុង ឈុន បានបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជា ការហូរចូលនៃជនអន្តោប្រវេសន៍មានកាន់តែច្រើនខុសប្រក្រតី ហើយបើបណ្តោយឲ្យជនអន្តោប្រវេសន៍ចូលប្រទេសកម្ពុជាដោយខុសច្បាប់ ដូចសព្វថ្ងៃនេះ ពលរដ្ឋខ្មែរ នឹងបាត់បង់ការងារធ្វើកាន់តែច្រើន។ ម្យ៉ាងទៀត វាអាចធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា បើសិនជាជនអន្តោប្រវេសន៍ ដូចជាវៀតណាម ដែលជាប្រទេសនៅជិតខាងកម្ពុជា កាន់តែច្រើនឡើងៗ ចូលមករស់នៅក្នុងប្រទេសកម្ពុជា។ ចំពោះសំណើលិខិតខាងលើនេះ មិនទាន់មានអត្ថាធិប្បាយបែបណា ចេញពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឡើយទេ នៅថ្ងៃនេះ។ ក៏ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានទទួលនូវលិខិតរបស់លោក រ៉ុង ឈុន បានធ្វើការរិះគន់លើការប្រើពាក្យពេចន៍មួយចំនួន ក្នុងលិខិតនោះ។ លោកឧត្តមសេនីយ៍បានអះអាងថា មានពាក្យខ្លះមិនសមរម្យ និងគ្រោតគ្រាត ដែលមិនសក្តិសមជាបញ្ញវន្តទេ។ ម្យ៉ាងទៀត លិខិតនោះមិនមែនជាសំណើទេ តែជាបញ្ជាទៅវិញ ដូចជាការ ប្រើពាក្យថា ឲ្យបង្ហាញចំនួនជនអន្តោប្រវេសន៍ជាសាធារណៈ ជាដើម។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានបញ្ជាក់ថា កន្លងមក ក្រសួងមហាផ្ទៃបានបំពេញតួនាទីភារកិច្ច នៅក្រោមរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ និងគ្រប់គ្រងអាជ្ញាធរដែនដី នៅទូទាំងប្រទេស។ ក្រសួងមហាផ្ទៃក៏បានអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយមានការបណ្តេញចេញនូវជនបរទេសណា ដែលធ្វើអន្តោប្រវេសន៍ ដោយខុសច្បាប់នៅកម្ពុជា ព្រមទាំងបញ្ជូនជនបរទេសនោះ ទៅកាន់ប្រទេសដើមវិញ ជាបន្តបន្ទាប់។ ក្រសួងមហាផ្ទៃធ្វើការងារជំរឿនស្ថិតិជនបរទេស ជារៀងរាល់ឆ្នាំ។ ចំនួនជនបរទេស ដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ និងមិនស្របច្បាប់ នៅកម្ពុជា សព្វថ្ងៃ មិនមានតួលេខច្បាស់លាស់ទេ។ ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ គ្រាន់តែបានឲ្យដឹងត្រួសៗថា នៅក្នុងជំរឿនស្ថិតិជនបរទេស នៅឆ្នាំ២០០២ មានជនអន្តោប្រវេសន៍ស្របច្បាប់នៅកម្ពុជា ចំនួនជិត ២ម៉ឺនគ្រួសារ ដែលគិតជាចំនួនមនុស្ស មានជាង ៧ម៉ឺននាក់។ ជាមួយគ្នានោះ ក្រោយពីមានច្បាប់អន្តោប្រវេសន៍ ក៏មានជនបរទេសមកដាក់ពាក្យសុំចុះឈ្មោះជាជនអន្តោប្រវេសន៍ស្របច្បាប់ ជិត ៥ម៉ឺននាក់ផ្សេងទៀត។
សូមរំឭកបន្តិចថា កាលពីប៉ុន្មានខែមុននេះ អ្នកតំណាងរាស្ត្រគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ក៏បានដាក់លិខិតជាលាយលក្ខណ៍អក្សរមួយច្បាប់ ទៅកាន់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ដើម្បីសុំឲ្យមានការបង្ហាញពីចំនួនជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាដែរ។ ក៏ប៉ុន្តែ មកដល់ថ្ងៃនេះ មិនទាន់មានចម្លើយតបបែបណា លើសំណុំរឿងជនអន្តោប្រវេសន៍ ដែលតែងតែក្លាយជាប្រធានបទឃោសនាដ៏ក្តៅគគុកមួយ របស់គណបក្សប្រឆាំង នៅរដូវបោះឆ្នោតនោះទេ។ យ៉ាងណាក៏ដោយ បើផ្អែកតាមគេហទំព័រអ៊ីនធ័រណែត បច្ចុប្បន្ន ប្រទេសកម្ពុជាមានប្រជាជនប្រមាណ ១៤លាននាក់។ ក្នុងនោះ មានពលរដ្ឋខ្មែរ ៩០%, ពលរដ្ឋវៀតណាម ៥%, ចិន ១% និងជនបរទេសផ្សេងទៀតសរុប ៤%។ វែបសាយដដែលបានបង្ហាញថា ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ៦សែននាក់៕
២២/១២/២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន សួនហ្វ៊ុក បានថ្លែងអំណរគុណដល់កម្ពុជាដែលបានជួយឧបត្ថម្ភដល់អនិកជនវៀតណាមនាពេលកន្លងមក ហើយលោកបានស្នើដល់ភាគីកម្ពុជាពន្លឿនក្នុងការផ្តល់ឯកសារស្របច្បាប់ឱ្យពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថា អ្នកទាំងនោះអាចរស់នៅ និងរកស៊ីនៅកម្ពុជាដោយសុវត្ថិភាព។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាម ធ្វើឡើងនៅក្នុងជំនួបជាមួយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលប្រមុខដឹកនាំកំពូលកម្ពុជាបានទៅបំពេញទស្សនកិច្ចនៅវៀតណាម រយៈពេលពីរថ្ងៃ គឺថ្ងៃទី២០-២១ធ្នូ។ យោងតាមសេចក្តីថ្លែងការណ៍រួមចេញដោយក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា៖ ក្នុងស្មារតីភាពជាអ្នកជិតខាងដ៏ល្អរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំវៀតណាមសង្ឃឹមថា កម្ពុជានឹងបន្តចាត់វិធានការសមស្របនានា ក្នុងការធានាសិទ្ធិស្របច្បាប់ និងលិខិតបទដ្ឋានរបស់ប្រទេសកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកប្រពៃណីរវាងប្រទេសទាំងពីរ។
នេះមិនមែនជាលើកទីមួយទេ ដែលថ្នាក់ដឹកនាំវៀតណាមសុំឲ្យមានយកចិត្តទុកដាក់លើពលរដ្ឋខ្លួន។ កាលពីខែមិថុនាកន្លងទៅនេះ រដ្ឋាភិបាលក្រុងហាណូយក៏បានចេញសេចក្តីថ្លែងការណ៍រួម ដោយបានទទូចឲ្យរដ្ឋាភិបាលក្រុងភ្នំពេញជួយយកចិត្តទុកដាក់ ចំពោះការរស់នៅរបស់សហគមន៍ជនជាតិវៀតណាម ដែលកំពុងស្នាក់នៅកម្ពុជា។ ក្នុងនោះប្រធានរដ្ឋថ្មីវៀតណាម បានស្នើឲ្យអាជ្ញាធរកម្ពុជាផ្តល់ឯកសារស្របច្បាប់ឲ្យជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាផងដែរ។
គួរបញ្ជក់ថា កន្លងមក អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកសុខ ផល ធ្លាប់បានបង្ហាញរបាយការណ៍កាលពីខែ កក្កដា ឆ្នាំ២០១៥ ឆ្នាំ២០១៦ ឱ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាម បានកើនឡើងពី ៧ម៉ឺន នាក់ក្នុង ឆ្នាំ២០០២ មកដល់ ១៦ម៉ឺន នាក់ ក្នុងឆ្នាំ២០១៤ ហើយចំនួនេះមិនទាន់សរុបជាចុងក្រោយនៅឡើយទេ។
ដោយឡែក ក្នុងរយៈពេល៣ឆ្នាំ គិតត្រឹមខែសីហា ឆ្នាំ២០១៦ កម្ពុជាបានបណ្ដេញជនបរទេសចេញពី ប្រទេសសរុបចំនួន ១០,៧៨៧នាក់ មាន៦៨សញ្ជាតិ ក្នុងនោះមានជនជាតិវៀតណាម ចំនួន ៩,២១៧នាក់៕
ថ្ងៃពុធ ទី30 កក្កដា 2014 ក្រសួងមហាផ្ទៃ ត្រៀមសហការជាមួយបក្សជំទាស់ដើម្បីត្រួតពិនិត្យអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ក្រសួងមហាផ្ទៃបញ្ជាក់ជំហរសហការជាមួយតំណាងរាស្ត្រគណបក្សជំទាស់ ដើម្បីត្រួតពិនិត្យច្បាប់អន្តោប្រវេសន៍ លើជនជាតិវៀតណាមដែលរស់នៅកម្ពុជា ខណៈមានការរិះគន់ថា ជនជាតិរបស់ប្រទេសនេះ មករស់នៅលើទឹកដីកម្ពុជាខុសច្បាប់ជាច្រើនសែននាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODនៅថ្ងៃពុធនេះថា ស្ថាប័ននេះ និងសហការផ្តល់ឯកសារ ជនអន្តោប្រវេសន៍វៀតណាម ទៅឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បើគណបក្សនេះចូលប្រជុំសភាខាងមុខនោះ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថ្លែងនៅក្នុងហ្វេសប៊ុករបស់លោកថា «នៅពេលគណបក្សសង្គ្រោះជាតិចូលប្រជុំសភាខាងមុខ លោកនឹងសុំឲ្យរដ្ឋមន្ត្រី ឬក្រសួងមហាផ្ទៃធ្វើស្ថិតិឲ្យបានច្បាស់លាស់អំពីជនអន្តោប្រវេសន៍នៅស្រុកខ្មែរ និងទី២ យើងទាមទារឲ្យរដ្ឋាភិបាលអនុវត្តច្បាប់អន្តោ ប្រវេសន៍ក្នុងប្រទេសកម្ពុជា»។
លោក ខៀវ សុភ័គ ឲ្យដឹងទៀតថា តាមការស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ ជនជាតិវៀតណាមដែលមករស់នៅលើទឹកដីកម្ពុជាមានចំនួនជាង ១០ម៉ឺន នាក់ ក្នុងនោះមានតែជិត៧០០០ (ប្រាំពីរពាន់)នាក់ទេ ដែលទទួលបានប័ណ្ណស្របច្បាប់រស់នៅលើទឹកដីកម្ពុជា។ លោកបញ្ជាក់ថា ជនអន្តោប្រវេសន៍ដែលមករស់លើទឹកដីស្របច្បាប់នៅកម្ពុជា ក្នុង១នាក់ ត្រូវបង់ប្រាក់ជូនរដ្ឋចំនួន ២៥.០០០០ (២៥ម៉ឺន)រៀលក្នុង១ឆ្នាំ តែក្នុងចំណោមជនជាតិវៀតណាម ដែលរស់នៅស្របច្បាប់ ជិត៧០០០នាក់នោះ ពួកគេដែលមកបង់ប្រាក់ប្រចាំឆ្នាំមានត្រឹមតែជាង៥០ភាគរយ។ ចំណែកជិត៥០ភាគរយទៀត មិនបានទៅបង់ប្រាក់ចូលរដ្ឋនោះទេ។
អ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គម លោក កែម ឡី សង្កេតឃើញថា របាយការណ៍របស់ក្រសួងមហាផ្ទៃ អំពីចំនួនជនជាតិអន្តោប្រវេសន៍វៀតណាមដែលមករស់នៅកម្ពុជាមិនមែនជាស្ថិតិជាក់លាក់នោះទេ។ លោកថា ដើម្បីសិក្សាស្រាវជ្រាវស្ថិតិអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធិភាព រដ្ឋសភាត្រូវចាត់តាំងក្រុមការងារពិសេស ដោយធ្វើការស្រាវជ្រាវជាលក្ខណៈជាតិមួយ។
ការប្រកាសចាត់វិធានការត្រួតពិនិត្យលើជនអន្តោប្រវេសន៍ខុសច្បាប់ ពិសេសជនជាតិវៀតណាមនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិព្រមចូលសភា និងមានការរិះគន់ថា មានជនជាតិវៀតណាម ខ្ទង់លាននាក់ កំពុងរស់នៅកម្ពុជា ហើយពួកគេ បានដណ្តើមយកទីផ្សារការងារពីពលរដ្ឋខ្មែរ។ អ្នកវិភាគ និយាយថា បញ្ហាអន្តោប្រវេសន៍ខុសច្បាប់នេះ ក៏ជាផ្នែកមួយដែលជំរុញឲ្យពលរដ្ឋខ្មែរ សម្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែត្រូវបានរដ្ឋាភិបាលយោថៃ ចាប់បញ្ជូនមកវិញរាប់សែននាក់៕
ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦ អ្នកវិភាគមួយចំនួនពិនិត្យឃើញថា កម្ពុជានៅតែស្ថិតក្រោមឥទ្ធិពលរបស់វៀតណាមដដែល ភ្នំពេញ៖ អ្នកវិភាគនយោបាយ និងសង្គមមួយចំនួនដែលវិទ្យុស្រ្តីបានសុំសម្ភាសន៍នៅថ្ងៃទី ១៧ មិថុនានេះ បាន ពិនិត្យឃើញ ថា ប្រទេសវៀតណាមនៅតែបង្ហាញឥទ្ធិពលរបស់ខ្លួនមកលើកម្ពុជាដដែល ។ ការយល់ឃើញរបស់ អ្នកវិភាគទាំងនោះ គឺជា ការឆ្លុះបញ្ចំាងចំពោះសំណើរបស់មេដឹកនាំថ្មីប្រទេសសង្គមនិយមមួយនេះដែលបានស្នើឱ្យ រដ្ឋាភិបាលកម្ពុជាធានាសិទ្ធិស្រប ច្បាប់ដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជានិងជួយធ្វើឱ្យ មានស្ថិរ ភាពតាមព្រំដែននៃប្រទេសទាំង ២។ សំណើនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាន់ ដាយក្វាង ប្រមុខរដ្ឋវៀតណាមបាន បញ្ចប់ដំណើរទស្សនកិច្ចជារដ្ឋនៅកម្ពុជា។ យ៉ាងណាមន្រ្តីនៃ គណបក្សប្រជាជនកម្ពុជាច្រានចោលនូវ ការវិភាគ ខាងនេះ ដោយអះអាងថា កម្ពុជានិងវៀតណាមគឺជារដ្ឋអធិបតេយ្យដូចគ្នា។ លោកប្រធានាធិបតេយ្យថ្មីវៀតណាម ត្រាន់ ដាយក្វាង នៅខាងស្តាំ និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅខាងឆ្វេង។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួន រយៈពីរថ្ងៃនៅកម្ពុជា លោកប្រមុខរដ្ឋថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រាន់ ដាយក្វាង បានស្នើដល់សមភាគីកម្ពុជាឱ្យបន្តយន្តការធានាសិទ្ធិស្របច្បាប់ដល់អនិជនវៀតណាមដែលកំពុងតែរស់ នៅកម្ពុជាសព្វថ្ងៃ។
នេះបើយោងតាមចំណុចទី ៨ នៃសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាមដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ មិថុនា។ ការស្នើរបស់ប្រធានាធិបតេយ្យថ្មីវៀតណាមនេះ ត្រូវបានអ្នកវិភាគមួយចំនួនដែលវិទ្យុស្រ្តីសុំសម្ភាសន៍បានលើកឡើងថា វៀតណាមនៅតែមានឥទ្ធិពល និងបានបង្ហាញឥទ្ធិពលដដែលជាដដែលមកលើកម្ពុជា ពោលគឺតាមរយៈការស្នើឱ្យកម្ពុជា ធានានូវសិទ្ធិស្របច្បាប់ដល់អនិជនវៀតណាម និងបញ្ហាកំណត់ព្រំប្រទល់ដែនកម្ពុជាវៀតណាម។
លោកបណ្ឌិល ចាន់ វិបុល អ្នកជំនាញអភិបាលកិច្ច និងប្រជាធិបតេយ្យលើកឡើងថា សំណើរបស់មេដឹក នាំវៀតណាមដែល ស្នើឱ្យកម្ពុជាទទួលស្គាល់សិទ្ធិស្របច្បាប់ជនអន្តោប្រវេសវៀតណាមនៅកម្ពុជាបែបនេះ គឺជាសញ្ញាណមួយអាក្រក់ ហើយជា សញ្ញាមួយបង្ហាញថា កម្ពុជានៅតែរងឥទ្ធិពលរបស់វៀតណាម។ យ៉ាងណាលោក ចាន់ វិបុល ថាដើម្បីឱ្យប្រជាពលរដ្ឋអស់ការសង្ស័យពីឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នោះរដ្ឋាភិបាល ត្រូវហ៊ានបង្ហាញពីការកំណត់ព្រំដែន និងបញ្ហាជនអន្តោប្រវេសន៍វៀតណាម ឱ្យពលរដ្ឋខ្មែរបានដឹងជាសាធារណដោយមិនត្រូវ លាក់លៀមពលរដ្ឋខ្មែរខ្លួនឯងនោះទេ។ លោកបណ្ឌិល ចាន់ វិបុល៖«ឧទារណ៍! ប្រសិនបើយើងឱ្យស្របច្បាប់អញ្ចឹង បើមេដឹក នាំវៀតណាមលោកស្នើសុំអញ្ចឹង ចុះបើ៥ឆ្នាំក្រោយទៀតគាត់បញ្ចូនមក ៣ សែនទៀតគាត់សុំមួយសារទៀត ឬក៏មាននាយក រដ្ឋមន្រ្តីថ្មី៥ឆ្នាំ ក្រោយសុំឱ្យមួយលាន ទៀត ហើយអាជ្ញាធរយើងយល់ថាគាត់រស់នៅល្អហើយ ហើយថ្ងៃក្រោយគាត់សុំ ២លាន ទៀត នោះដីខ្មែរចប់បាត់ហើយ»។
មិនមានតួលេខណាមួយបញ្ជាក់ ថាជនជាតិវៀតណាមរស់នៅកម្ពុជាមានចំនួនប៉ុន្មាននាក់នោះទេ ខណៈក្រុមប្រឆាំងថាមាន ជាង ១ លាននាក់ ប៉ុន្តែរដ្ឋាភិបាលមានជាង ១០ ម៉ឺននាក់។
ចំណែកលោក កែម ឡី អ្នកសិក្សាពីការអភិវឌ្ឍសង្គមលើកឡើងថា ដើម្បីធានាបាននូវភាពត្រឹមត្រូវចំពោះប្រជាជនកម្ពុជា រដ្ឋាភិបាលគប្បីតែយកគំរូតាមប្រទេសថៃកាលពីឆ្នាំ ២០១៤ ដែលកាលណោះប្រទេសនេះ បានបើកយុទ្ធការប្រមូល ជនបរទេស និងពលករខុសច្បាប់ចេញពីប្រទេស ដោយឱ្យពួកគេធ្វើលិខិតឆ្លងដែនត្រឹមត្រូវទើបអនុញ្ញាតឱ្យមកប្រទេសថៃវិញ។ លោក កែម ឡី៖«បើគាត់ចង់ដោះស្រាយអាហ្នឹង! យើងរៀនតាមថៃទៅកាល ២០១៤ គឺធ្វើយុទ្ធនាការបញ្ជូនតែម្តង តាមរយៈ ប្រធានភូមិ។ ប្រធានភូមិមួយៗហ្នឹងគាត់ដឹងថាមានប្រមាណគ្រួសារដែលយួន ប្រមាណគ្រួសារដែលជាខ្មែរគាត់ គាត់ត្រូវ រាយការណ៍យើងរៀបចំជាយុទ្ធនាការបញ្ជូនហើយឱ្យមានការគោរពសិទ្ធិមនុស្ស ឱ្យមានការសហការជាមួយអង្គការធ្វើការ រឿងសិទ្ធិមនុស្សជាពិសេសគឺអង្គការិទ្ធិមនុស្សទទួលបន្ទុកជានភៀសខ្លួនហ្នឹង ជាពិសេសប្រទេសសមី អាហ្នឹងបានអស់»។
យ៉ាងណាក្តីលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលនូវអ្វីដែលអ្នកវិភាគខាងបានលើក ឡើង ដោយលោកអះអាងថា អ្នកវិភាគទាំងនោះទំនងជាមាននិន្នាការនយោបាយលំអៀងទៅកាន់គណបក្សណាមួយទើប ធ្វើការបកស្រាយបែបនេះ។ ជាងនេះទៅទៀតលោក សុខ ឥសាន្តថា កម្ពុជាគឺជារដ្ឋឯករាជ្យ មានអធិបតេយ្យភាពរបស់ពេញ លេញ មិនមានបរទេសណាមានឥទ្ធិពលមកកម្ពុជានោះទេ។ លោក សុខ ឥសាន្ត៖ «គ្មានឥទ្ធិពលទេ កម្ពុជាជាប្រទេសឯក រាជ្យមានអធិបតេយ្យ។ហើយវាជាលទ្ធផលនៃស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលយើងធ្វើការបោះឆ្នោត ៥ អាណត្តិ។ អញ្ចឹងទេវាគ្មានការសង្ស័យឡើយ ដែលប្រទេសជិតខាងមកធ្វើការរំលោភបំពានមកលើឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជា។ប្រទេសគេក៏មានឯករាជ្យអធិតេយ្យ យើងក៏មានឯករាជ្យនិងអធិតេយ្យគឺថា ស្មើភាពស្មើសិទ្ធិ»។
គួរកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅកម្ពុជារបស់ប្រធានក្រុមប្រឹក្សារដ្ឋថ្មីនៃសាធារណរដ្ឋសង្គមវៀត ណាមនេះ មានប្រតិកម្មជាច្រើនពីពលរដ្ឋខ្មែរតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកទាំងនោះយល់ថា កម្ពុជាហាក់ចាញ់ ប្រៀបវៀតណាម ព្រោះរូបថតរបស់ប្រមុខរដ្ឋនិងភរិយា វៀតណាម បានដាក់អបជាមួយព្រះឆាយាល័ក្ខណ៍ព្រះមហាកម្ពុជា ចំណែកអក្សរនៅពីក្រោមក៏បានដាក់អក្សរវៀតណាមពីលើអក្សរជាតិខ្មែរដែរ។
តែយ៉ាងណាមន្រ្តីរដ្ឋាភិបាលបកស្រាយថា ការរៀបចំបែបនេះគឺជាបែរបទពិធីការ ដែលប្រទេសទូទៅក៏អនុវត្តបែបដូចគ្នានេះ ដែរ ហើយការធ្វើបែបនេះ គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព និងលើកកិត្តិយសដល់ប្រទេសជាមិត្តដែល បានមកលេង កម្ពុជា។ វៀតណាមបានជួយរំដោះប្រទេសកម្ពុជាពីរបប ប៉ុល ពត នៅថ្ងៃ ៧ មករា ១៩៧៩ ។ ប៉ុន្តែក្រុមប្រឆាំងមិនទទួល ស្គាល់ថ្ងៃជ័យជម្នះនេះទេ៕
04 កក្កដា 2019 កម្ពុជាសម្រេចឈប់ផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ត្រូវបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ»។
ភ្នំពេញ — ចាប់ពីថ្ងៃទី១ ខែកក្កដានេះ ជនបរទេសដែលកំពុងស្នាក់នៅប្រទេសកម្ពុជា មិនអាចស្នើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍បានទេ។ ហើយជនបរទេសកំពុងស្នាក់នៅប្រទេសកម្ពុជាដែលពុំមានប័ណ្ណស្នាក់នៅចេញដោយក្រសួងមហាផ្ទៃ នឹងក្លាយជាជនខុសច្បាប់ ដែលអាចនឹងប្រឈមនឹងវិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីកម្ពុជា។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ដែល VOA ទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា«ត្រូវបញ្ចប់ការទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៩នេះតទៅ»។
លោកឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានប្រាប់ VOA ថា ការប្រកាសឈប់ទទួលពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន្តនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានកំណត់ឱសានវាទដើម្បីឲ្យពួកគេធ្វើការស្នើពាក្យជាជនអន្តោប្រវេសន្តនិងទទួលបានប័ណ្ណស្នាក់នៅជាអចិន្ត្រៃយ៍កាលពីខែមករា ឆ្នាំ ២០១៩នេះ។
«ជាជនអន្តោប្រវេសន៍ដែលមានឈ្មោះក្នុងបញ្ជីយើងឲ្យមកចុះ ដាក់ពាក្យសុំទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ យើងបានដាក់ឱសានវាទតាំងពីដើមខែមួយឆ្នាំហ្នឹងថា ខែមិថុនាយើងហ្នឹងបញ្ចប់ឱសានវាទ។ បើអ្នកណាមិនមកដាក់ទេ មិនមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទេ យើងនឹងអនុវត្តតាមច្បាប់»។ លោក វណ្ណថន បានបន្តថា ចំពោះជនបរទេសណាដែលមិនមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍គឺ ខុសច្បាប់។ ហើយពួកគេនឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា។
«ចាប់ពីខែកក្កដាទៅ កម្លាំងសមត្ថកិច្ចយើងរកឃើញ។ កាលណារកឃើញ ជនបរទេសដែលស្នាក់នៅខុសច្បាប់ អាហ្នឹងយើងចាប់បណ្តេញចេញហើយ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាលនៅពេលនេះអាចជាប់ទាក់ទិននឹងលំហូរជនអន្តោប្រវេសន៍ខុសច្បាប់ពីប្រទេសវៀតណាមនិងពីប្រទេសចិន។ លោកយល់ថា ចំណាត់ការនេះទំនងជាមានប្រសិទ្ធភាពតិចតួចប៉ុណ្ណោះ។
«សម្រាប់ខ្ញុំ ខ្ញុំនៅតែយល់ថា ដរាបណារដ្ឋបាលមូលដ្ឋានដូចជា ការពិនិត្យការរស់នៅរបស់ជនបរទេសដោយអាជ្ញាធរមូលដ្ឋាននៅតែមានចំណុចខ្វះខាត យើងមិនទាន់មានជំនឿថា ការហូរចូលជនបរទេស រួមមានចិន និងវៀតណាមហ្នឹង នឹងត្រូវបានទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ»។
យោងតាមលោកឧត្តមសេនីយ៍ កែវ វណ្ណថន មានជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកម្ពុជាសរុបចំនួន ៩ម៉ឺននាក់ ដែលក្នុងនោះជាង ៩០ភាគរយ ជាជនជាតិវៀតណាម៕
July 02, 2015 ចុងឆ្នាំ២០១៤ អន្តោប្រវេសន៍វៀតណាមខុសច្បាប់ មាន១៦ម៉ឺននាក់ បើតាមក្រសួងមហាផ្ទៃ បញ្ហាលំហូរចូល នៃជនជាតិវៀតណាមខុសច្បាប់ មានប្រមាណ៩៥ ភាគរយ ចាប់ពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន (២០១៥) ដែលមានការកើនឡើងបួនដង បើធៀបនឹងឆ្នាំ២០០២។ នេះបើតាមលោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយក នៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា។ ក្នុងឆ្នាំ២០០២ មានជនអន្តោប្រវេសន៍វៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់ ចំនួន៧ម៉ឺននាក់។ លុះមកដល់ឆ្នាំ២០១៤ ជនអន្តោប្រវេសវៀតណាមនេះ បានកើនឡើង ដល់ជាង ១០ម៉ឺន នាក់ និងចុងឆ្នាំ២០១៤ បានកើនឡើង រហូតដល់ជាង១៦ម៉ឺននាក់។ នេះជាការថ្លែងអះអាង របស់លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយក នៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការនៃការគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ រៀបចំដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក សុខ ផល បានទទួលស្គាល់ថា ការហូរចូលនៃជនជាតិវៀតណាម ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើង ស្មើមួយគុណនឹងបួន បើធៀបទៅឆ្នាំ២០០០។ តាមរបាយការណ៍ប្រាំបីខែចុងឆ្នាំ២០១៤នេះ លោក បានបញ្ជាក់ទៀតថា ការហូរចូល និងការស្នាក់នៅរបស់ជនបរទេស បែបអន្តោប្រវេសន៍ ឬគ្មានឯកសារស្នាក់នៅកម្ពុជា ឬជនបរទេស ដែលគ្មានលិខិតស្នាមត្រឹមត្រូវ មានប្រមាណជាង ១៨០០នាក់ ក្នុងនោះមានជនជាតិវៀតណាម ជាង១៥០០នាក់ ដែលបានបណ្តេញចេញពីកម្ពុជារួច។
លោកបានបន្តថា ក្នុងដើមឆ្នាំ២០១៥នេះ ក្រុមការងារលោក បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង១២០០នាក់ទៀត ដែលក្នុងនោះមាន៩៥ ទៅ៩៨ភាគរយ ជាជនជាតិវៀតណាម។ យ៉ាងណាក៏ដោយ អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានទទួលស្គាល់ថា ការធ្វើជំរឿន ដើម្បីស្វែងរកជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ នៅកម្ពុជានេះ ព្រោះតែមានការសហការ ជាមួយនឹងក្រសួងនគរបាល នៃប្រទេសវៀតណាម។ លោកហៅការសហការនេះថា គោរពអធិបតេយ្យភាព និងឯករាជភាពរបស់ភាគីកម្ពុជា ដោយប្រទេសវៀតណាម។
ដោយមានការសហការ ជាមួយនឹងក្រសួងនគរបាលវៀតណាមនេះ កម្ពុជាបានធ្វើការពិនិត្យ និងជំរឿន លើជនជាតិវៀតណាម ដែលកំពុងស្នាក់នៅកម្ពុជា ជាមួយនឹងការបញ្ជូនចេញ ឬផ្លាស់ប្តូរទីកន្លែង ដោយពុំចាំបាច់មានការសម្រេច ជាមួយក្រសួងនគរបាលវៀតណាម ជាមុនឡើយ។ ក្នុងកិច្ចការពិនិត្យ និងធ្វើជំរឿននោះ លោកស្នើឲ្យមន្រ្តីអន្តោប្រវេសន៍ ទាំង២៥ខេត្ត-ក្រុងរបស់កម្ពុជា ពង្រឹង និងសហការគ្នា ដើម្បីទប់ស្កាត់ ការហូរចូលជនបរទេសដោយខុសច្បាប់ ដោយគំហុកមកកម្ពុជាយ៉ាងដូច្នេះ។
អំពើពុករលួយ...
កន្លងមកមានការរិះគន់ ថាលំហូរចូលមករស់នៅ របស់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ដោយសារការប្រព្រឹត្តិអំពើពុករលួយ នៃមន្ត្រីអាជ្ញាធរ ដែលបានបើកព្រំដែន ឲ្យជនជាតិបរទេសទាំងនោះ អាចចូលមកក្នុងប្រទេសកម្ពុជា ទាំងគ្មានសំបុត្រស្នាមច្បាស់លាស់។ ការរិះគន់ខ្លះទៀត បានលើកឡើងថា ជនអន្តោប្រវេសន៍ដ ខុសច្បាប់ជាច្រើន អាចរស់នៅយ៉ាងស្រួល រហូតអាចធ្វើការបោះឆ្នោត នៅកម្ពុជាបាន ដោយសារតែមន្ត្រីអាជ្ញាធរថ្នាក់មូលដ្ឋាន បានឃុបឃិត ប្រព្រឹត្តិអំពើពុករលួយ លួចធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណគ្រួសារជាដើម ឲ្យទៅជនអន្តោប្រវេសន៍ទាំងនោះ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ លោក ខាត់ សារ៉េត មន្រ្តីអន្តោប្រវេសន៍ប្រចាំច្រកបាវិត ខេត្តស្វាយរៀងបានលើកឡើងថា ក្រុមការងាររបស់លោក មានការរិតត្បិតការហូរចូល នៃជនអន្តោប្រវេសន៍វៀតណាមខ្លាំងណាស់។ តែលោកនៅតែបង្ហាញការសោកស្តាយ ដោយជនអន្តោប្រវេសន៍ទាំងនោះ បានលបលួចចូលតាមច្រករបៀង ដែលមាននៅតាមបណ្តាខេត្តទាំង៩ ស្ថិតនៅជាប់ព្រំប្រទល់វៀតណាម។
លោក ខាត់ សារ៉េត បានលើកឡើងទៀតថា ច្រកបាវិតនេះ មានទំហំធំធេងណាស់។ លោកបន្តថា ចំណុចដែលផុតពីការគ្រប់គ្រងរបស់លោក ខាងខេត្តជាអ្នកតាមដាន និងគ្រប់គ្រង។ លោកបានបញ្ជាក់ថា៖ «វាតាមបណ្តោយព្រំដែន វាមានឆ្ងាយណាស់ វាមានច្រករបៀង(ខេត្តគ្រប់គ្រង) មានវាលស្រែ ព្រៃ...។ ខ្ញុំត្រួតពិនិត្យ តែមួយច្រកព្រំដែនទេ។ (...) ភូមិសាស្រ្តរបស់ខ្ញុំ គឺមានកម្រិតដែលត្រួតត្រាបាន។»
ចំពោះករណីឃុបឃិត លួចធ្វើលិខិតស្នាមស្របច្បាប់ ដោយមន្ត្រីអាជ្ញាធរមូលដ្ឋានោះ ត្រូវបានលោក សុខ ផល បញ្ជាក់ទៅមន្រ្តីអន្តោប្រវេសន៍ទាំងអស់ នៅថ្នាក់មូលដ្ឋាន ថាត្រូវតែបញ្ឈប់ការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ «ខុសច្បាប់» ឲ្យជនបរទេស ដែលបានចូលមកកម្ពុជាចាប់ពីពេលនេះតទៅ៕
2018-11-14 ក្រុមការងារ ១០០រាត្រី ចង់ឃើញវិធានការច្បាប់ម៉ឺងម៉ាត់ ចំពោះអ្នករស់នៅលើបឹងទន្លេសាបខុសច្បាប់ សង្គមស៊ីវិល និងក្រុមយុវជនដែលសកម្មនឹងកិច្ចការសង្គមរកឃើញថា យុទ្ធនាការបំឡាស់ទីជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ឲ្យមករស់លើគោកវិញរបស់អាជ្ញាធរខេត្តនេះ គឺជារឿងមិនស្របតាមច្បាប់នោះទេ ប្រសិនបើជនអន្តោប្រវេសន៍ទាំងនោះមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវជាជនអន្តោប្រវេសន៍ស្របច្បាប់ ហើយអាជ្ញាធរកម្ពុជាចាំបាច់ត្រូវបញ្ជូនពួកគេទៅប្រទេសរបស់គេវិញ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបមិនទាន់ស្ងប់អារម្មណ៍នៅឡើយពីគម្រោងរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងដើម្បីជម្លៀសជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាប ឲ្យមករស់នៅលើគោកវិញ ដោយសារតែពួកគេសង្ស័យថា ជនជាតិវៀតណាមទាំងនោះ ជាជនអន្តោប្រវេសន៍ខុសច្បាប់។ ពួកគេអះអាងថា ផ្ទះបណ្ដែតទឹករាប់ពាន់ខ្នងលើផ្ទៃបឹងទន្លេសាប បែបអនាធិបតេយ្យរបស់ជនអន្តោប្រវេសន៍ទាំងនោះ បង្កផលប៉ះពាល់ធំធេងដល់បរិស្ថានទន្លេសាប ជីវចម្រុះ ដែលជាជម្រកត្រី និងជាទីកន្លែងចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែររស់នៅតំបន់បឹងទន្លេសាបទាំងមូល។
សមាជិកក្រុមស្រាវជ្រាវ " ១០០រាត្រី ដែលសកម្មចុះឃ្លាំមើលបញ្ហានេះ លោក មួង សូនី ព្រួយបារម្ភខ្លាំងពីហានិភ័យជាតិកម្ពុជាដោយសារតែជនជាតិវៀតណាមខុសច្បាប់នៅតែកើនឡើងជារៀងរាល់ឆ្នាំ ដែលបានមកតាំងទីលំនៅ លើផ្ទៃបឹងទន្លេសាប។ លោកថា ការព្រងើយកន្តើយឲ្យជនជាតិវៀតណាមអាចរស់នៅលើផ្ទៃបឹងទន្លេសាបខុសច្បាប់បាន មិនត្រឹមតែប៉ះពាល់បរិស្ថានធ្ងន់ធ្ងរទេ វាបង្កគ្រោះថ្នាក់ធំសម្បើមដល់ជាតិទាំងមូល បើកម្ពុជាមិនប្រញាប់អនុវត្តច្បាប់ឲ្យម៉ឺងម៉ាត់នោះទេ៖ «ជនជាតិវៀតណាមដែលគាត់រស់នៅហ្នឹង គឺគាត់បន្ទោបង់លើហ្នឹង គាត់ចោលសំរាមលើហ្នឹងធ្វើឲ្យទឹកខ្មៅកង្វក់ ហើយខ្ញុំគិតថា ពុំមែនជាដំណោះស្រាយមួយល្អ សម្រាប់បរិស្ថានជុំវិញបឹងទន្លេសាបទេ រដ្ឋាភិបាលគួរតែចាត់វិធានការមួយគឺចាត់វិធានការបញ្ជូនគាត់ទៅវិញ ដើម្បីការពារទន្លេបាន និងការពារច្បាប់ បរិស្ថាន និងធនធម្មជាតិ។ បើយើងមិនចាប់បញ្ជូនគាត់ទៅវិញ អ៊ីចឹងថ្ងៃក្រោយគាត់មកទៀត»។
លោក មួង សូនី រកឃើញថា ជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅលើផ្ទៃបឹងទន្លេសាបគឺ ស្ទើរទាំងអស់ពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវទេ ហើយពួកគេតែងនេសាទប្រើឧបករណ៍ខុសច្បាប់ចិញ្ចឹមជីវិតជាលក្ខណៈសហគមន៍ ធ្វើឲ្យធនធានត្រីនៅបឹងទន្លេសាបកាន់តែថយ ចុះ និងប៉ះពាល់មុខរបរចិញ្ចឹមពលរដ្ឋខ្មែរដែលមានទម្លាប់នេសាទលក្ខណៈគ្រួសារ៖ «ប្រជាជនវៀតណាម ១រយភាគរយ មាន៩០ភាគរយ ដែលគាត់ប្រើឧបករណ៍នេសាទខុសច្បាប់លក្ខណៈសហគមន៍ ហើយឥឡូវគេប្រើឧបករណ៍ដែលនេសាទសមុទ្រដែលគេប្រើភ្លើងឲ្យត្រីមកផ្ដុំគ្នា។ ខ្ញុំមើលឃើញថា បទល្មើសនេសាទនៅបឹងទន្លេសាបមានលក្ខណៈធ្ងន់ធ្ងរណាស់»។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ប្រាប់កាសែតក្នុងស្រុកកាលពីដើមខែតុលាថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងផ្ដើមផ្លាស់ទីជនជាតិវៀតណាម ចំនួន ២.៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក នៅតាមដងទន្លេសាបទូទាំងខេត្តកំពង់ឆ្នាំង ឲ្យមកនៅ លើគោកវិញ។ លោកថា អាជ្ញាធរបានដោះស្រាយ ចំពោះការ តវ៉ាពីក្រុមជនជាតិវៀតណាម និងចាត់វិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹងដើម្បីអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាព។ លើសពីនេះ សម្រាប់ទីតាំងលើដីគោក ដែលនឹងផ្លាស់ឲ្យជនជាតិវៀតណាមទៅរស់នៅឆ្ងាយពីកន្លែងចាស់ប្រមាណ ១គីឡូម៉ែត្រ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រំ ស្រុករលាប្អៀរ ដោយមានទំហំដី ៤០ ហិកតារ ដែលផ្ដល់ដោយសមាគមវៀតណាម សហការពីដៃគូឯកជន ជួលឲ្យពួកគេរស់នៅ។
កាលពីថ្ងៃទី១៨ កុម្ភៈ កាសែតក្នុងស្រុកចុះផ្សាយថា សមាគមវៀតណាម នៅកម្ពុជា បានទិញដីព្រៃលិចទឹក ឬដែននេសាទជលផលក្នុងបឹងទន្លេសាបជាង ៧០ហិកតា ( ៧២ ) ក្នុងឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខែត្រកំពង់ឆ្នាំង បំណងរៀបចំឲ្យជនជាតិវៀតណាម ដែលកំពុងរស់នៅលើទឹកមានលទ្ធភាពតាំងទីលំនៅកន្លែងនោះបាន ដោយមានការ ឯកភាពពីអាជ្ញាធរខែត្រកំពង់ឆ្នាំងផង។ បញ្ហានេះ រងការរិះគន់ពីសង្គមស៊ីវិល និងក្រុមយុវជន ដែលពួកគេចាត់ទុកថា នឹងបង្កគ្រោះថ្នាក់ដល់បរិស្ថានទន្លេសាប និងប្រយោជន៍ពលរដ្ឋ ខណៈដីដែលសមាគមវៀតណាមទិញចំនួន ៧២ ហិកតារនោះ គឺជាតំបន់ព្រៃលិចទឹក និងជាកន្លែងត្រីពងកូនដែលជាប្រភពចំណូលសេដ្ឋកិច្ចរបស់ពលរដ្ឋខ្មែរ។
របាយការណ៍អាជ្ញាធរខែត្រកំពង់ឆ្នាំងបង្ហាញថា មានជនអន្តោប្រវេសន៍វៀតណាម រស់នៅលើទឹកប្រមាណ ២.៣៩៧គ្រួសារ ក្នុងនោះមានផ្ទះបណ្ដែតទឹកជាង ១ពាន់ខ្នង។ លើសពីនេះ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗ ទៀត។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា តុល្យភាពការអនុវត្តច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ របស់អាជ្ញាធរកម្ពុជា កំពុងឋិតក្នុងភាពមិនច្បាស់លាស់នៅឡើយទេ ខណៈដែលមេដឹកនាំវៀតណាម នៅតែចិញ្ចឹមចិត្តស្នើសុំ ឲ្យកម្ពុជាមើលថែរក្សាជនជាតិរបស់គេដែលកំពុងរស់នៅកម្ពុជា។ លោកអះអាងថា អាជ្ញាធរកម្ពុជា ត្រូវញែកឲ្យដាក់រវាងជនជាតិវៀតណាមរស់នៅខុសច្បាប់ និងស្របច្បាប់ តែបើពលរដ្ឋវៀតណាមរស់នៅខុសច្បាប់កម្ពុជាត្រូវមានវិធានការច្បាប់ដែរ៖ «បើគាត់រស់នៅខុសច្បាប់ត្រូវចាប់បញ្ជូនទៅវិញ។ ត្រូវញែកឲ្យដាក់រវាងជនជាតិវៀតណាមរស់នៅខុសច្បាប់ និងស្របច្បាប់ តែបើពលរដ្ឋវៀតណាមរស់នៅស្របច្បាប់ការផ្ដាំផ្ញើគឺចៀសមិនរួចទេ តើបើរស់នៅខុសច្បាប់ត្រូវមានបញ្ហាផ្លូវច្បាប់ដែរ»។
លោក មួង សូនី លើកឡើងថា ដំណោះស្រាយល្អបំផុតរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្ថាប័នពាក់ព័ន្ធគឺការអនុវត្តច្បាប់រឹងមាំ ដោយត្រូវចាប់បញ្ជូនវៀតណាមខុសច្បាប់ទាំងអស់ឲ្យត្រឡប់ទៅប្រទេសគេវិញ និងត្រូវនិរាករណ៍រាល់ឯកសារទាំងឡាយ ណាដែលរកឃើញថា ពួកគេឃុបឃិតគ្នាជាមួយអាជ្ញាធរខ្មែរធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសច្បាប់ជាដើម៖ «ការដែលរីកប្រជាជនវៀតណាមច្រើន គឺជាកត្តាគ្រោះថ្នាក់មួយ បើកម្ពុជានៅតែមិនអាចទប់ស្កាត់ជនអន្តោប្រវេសន៍បានទេយើងនឹងក្លាយជាជនជាតិភាគតិចនៅថ្ងៃអនាគត ស្របពេលប្រទេសគេមានការរីកចម្រើនសេដ្ឋកិច្ច។ គាត់មកវាយលិខិតឆ្លងដែនមួយអាទិត្យ តែ២ឆ្នាំគាត់ទៅវិញ ហើយហ្នឹងព្រំដែនយើងធូររលុង ទំនិញដឹកចូលនិងដឹកចេញខ្វះការត្រូតពិនិត្យ និងសូកប៉ាន់»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ លោក អ៊ុក ហៃសិលា បានបដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅថ្ងៃទី១៣ វិច្ឆិកា។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការសម្រេចចិត្តរបស់របបលោក ហ៊ុន សែន បានអនុញ្ញាតតែជនអន្តោប្រវេសន៍ណាស្របច្បាប់នោះទេ ដែលអាចមករស់នៅលើគោកបាននៅខេត្តកំពង់ឆ្នាំង រីឯជនអន្តោប្រវេសន៍ណាខុសច្បាប់ អាជ្ញាធរនឹងមានវិធានការច្បាប់ដោយបញ្ជូនពួកគេទៅប្រទេសគេវិញ។ លោកបន្ថែមថា ការបំឡាស់ទីជនជាតិវៀតណាម ពីផ្ទៃបឹងទន្លេសាបមិនត្រឹមតែធ្វើឡើងតែ ខេត្តកំពង់ឆ្នាំងនោះទេ នឹងបន្តអនុវត្តកិច្ចការនេះនៅជុំវិញបឹងទន្លេសាប ដើម្បីរក្សាបរិស្ថាន និង គោរពគោលការណ៍សិទ្ធិមនុស្ស។ លោកថា អាជ្ញាធរនឹងមានវិធានការសើរើសាជាថ្មី ពីការផ្ដល់អត្តសញ្ញាណប័ណ្ណខ្មែរដល់ជនបរទេសណាមិនត្រឹមត្រូវ ហើយបច្ចុប្បន្នក្រសួងមហាផ្ទៃកំពុងចាត់វិធានការរឿងនេះ៖ «ជនអន្តោប្រវេសន៍ឋិតក្នុងការគ្រប់គ្រងតាមច្បាប់ អ្វីការសម្រេចចិត្តរដ្ឋាភិបាល ការផ្ដល់ទឹកដីតែជនអន្តោប្រវេសន៍ស្របច្បាប់។ ហ្នឹងសំខាន់ណាស់ ថាកម្ពុជាមិនបង្ហាញពិភពលោកថា យើងជាប្រជាជនមួយរើសអើងជាតិសាសន៍ អ្វីៗឋិតនៅក្រោមច្បាប់នេះទី១ ហើយទី ២ យើងចង់រក្សាបរិស្ថានត្រឹមត្រូវ និងទី ៣ ក្នុងកិច្ចការគោរពសិទ្ធិមនុស្ស។ រឿងជនអន្តោប្រវេសខុសច្បាប់ យើងនឹងចាត់វិធានការបណ្ដេញចេញ»។
ច្បាប់ស្ដីពីសញ្ជាតិដែលអនុម័តកាលពីខែតុលា ឆ្នាំ១៩៩៦ មាត្រា ៨ ចែងថា ជនបរទេសដែលអាចស្នើសុំសញ្ជាតូបនីយកម្មបានត្រូវបំពេញលក្ខខណ្ឌ ៦ យ៉ាង ក្នុងនោះរួមត្រូវមានលិខិតថ្កោលទោសដែលបញ្ជាក់ថា ពុំមានបទល្មើសព្រហ្មទណ្ឌជាដើម។ ក្រៅពីនេះ ជនបរទេសណាដែលធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពី ១ ពាន់លានរៀលទៅ អាចស្នើសុំសញ្ជាតូបនីយកម្មបាន។
កាលពីខែសីហា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍ជំរឿនរបស់ខ្លួនបង្ហាញថា ជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ចំនួន ២៥សញ្ជាតិ ក្នុងនោះជាង ៩៩ភាគរយ ដែលស្មើប្រមាណ ១៦ម៉ឺននាក់ គឺជាជនជាតិវៀតណាម៕
2014-04-23 មន្ត្រីវៀតណាម៖ លោក សម រង្ស៊ី ហាក់ប្ដូរយុទ្ធសាស្ត្រថ្មីលើជនជាតិវៀតណាម ជនជាតិវៀតណាមនៅកម្ពុជា ត្រូវបានគេដឹងជាទូទៅថាមានចំនួនភាគច្រើនជាងជនជាតិភាគតិចដទៃទៀត ដែលមកតាំងទីលំនៅក្នុងប្រទេសកម្ពុជា ក្នុងនោះខ្លះរស់នៅស្របច្បាប់ និងភាគច្រើនទៀតរស់នៅជាជនអន្តោប្រវេសន៍ខុសច្បាប់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា បើសិនជាគណបក្សសង្គ្រោះជាតិ កាន់អំណាចគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យជនជាតិវៀតណាម មានដើមកំណើតកម្ពុជា មានសញ្ជាតិស្របច្បាប់។ តែការលើកឡើងរបស់លោក សម រង្ស៊ី នេះ បែរជាមន្ត្រីនាំពាក្យស្ថានទូតវៀតណាម មិនចាប់អារម្មណ៍ទៅវិញ។
មន្ត្រីនាំពាក្យនៃស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា លើកឡើងថា លោក សម រង្ស៊ី ហាក់បីដូចជាផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយថ្មីលើជនជាតិវៀតណាម រស់នៅលើទឹកដីកម្ពុជា។មន្ត្រីនាំពាក្យស្ថានទូតវៀតណាម លោក ត្រឹង វ៉ាន់ថុង មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍ប្រសាសន៍របស់លោក សម រង្ស៊ី នៅពេលនេះទេ។ លោកបញ្ជាក់ថា លោក សម រង្ស៊ី កន្លងមកបានយល់ច្រឡំជាច្រើនអំពីទំនាក់ទំនងរវាងរដ្ឋាភិបាលវៀតណាម និងកម្ពុជា ហើយបញ្ហាការផ្ដល់សញ្ជាតិឲ្យវៀតណាម ឬយ៉ាងណានោះ វាអាស្រ័យលើរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់របស់ខ្លួន និងច្បាប់អន្តរជាតិ ទោះបីជាអ្នកណាដឹកនាំប្រទេសក៏ដោយ៖ «ដូច្នេះបើការលើកពីការទទួលស្គាល់សញ្ជាតិកម្ពុជា ជារឿងមួយ ខ្ញុំគិតថា អ្នកណាជាអ្នកដោះស្រាយជាអ្នកដឹកនាំ គឺត្រូវដោះស្រាយយោងទៅលើច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជានេះ នៅបន្ទាប់ពីលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ដល់កាសែតបរទេសមួយថា បើលោកដឹកនាំប្រទេស លោកនឹងផ្ដល់សញ្ជាតិឲ្យវៀតណាម ដើមកំណើតកម្ពុជា។ លោក សម រង្ស៊ី មានប្រសាសន៍ថា ប្រជាជនវៀតណាម ប្រមាណ ៥សែននាក់ ក្នុងនោះមានប្រមាណជាពាក់កណ្ដាលអាចបំពេញបានលក្ខខណ្ឌច្បាប់ ដើម្បីក្លាយជាពលរដ្ឋកម្ពុជា។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការប្រកាសរបស់លោក សម រង្ស៊ី នេះ ចង់បង្ហាញថា លោកមិនចាត់ទុកវៀតណាម ជាសត្រូវទេ និងចង់ឲ្យវៀតណាម ស្ងប់ចិត្ត ដើម្បីធានាថា នៅពេលរដ្ឋាភិបាលថ្មីកាន់អំណាចមិនមានការរើសអើងលើជនជាតិវៀតណាម នោះទេ៖ «មិនមែនតែ CPP ទេដែលជួយវៀតណាម បក្សលោក (សម រង្ស៊ី) ក៏ជួយដែរ ពេលណាលោកឈ្នះអំណាច ដើម្បីអី ដើម្បីឲ្យវៀតណាម នៅកម្ពុជា ស្ងប់អារម្មណ៍ កុំមានបញ្ហាអីច្រឡោតមិនទុកចិត្តលើបក្សថ្មី ដែលកាន់អំណាចធ្វើឲ្យខ្លួន (វៀតណាម) គ្មានជម្រក ឬក៏មានការបណ្ដេញចេញ»។
អ្នកវិភាគពន្យល់ថា នៅក្នុងបរិបទនយោបាយសម័យបច្ចុប្បន្នគឺខុសពីកាលពីទសវត្សឆ្នាំ១៩៧០ និងឆ្នាំ១៩៧៥ ដែល លន់ នល់ បានសម្លាប់ជនជាតិវៀតណាម។ វៀតណាមរត់ចាកចេញពីកម្ពុជា នៅពេលផ្លាស់ប្ដូររបបគ្រប់គ្រងប្រទេស ក៏ប៉ុន្តែនៅក្នុងសតវត្សទី២១នេះវិញ មិនមែនជាការផ្លាស់ប្ដូររបបទេ គឺជាការផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្រោយពេលបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។ បញ្ហានេះមិនអាចថា អ្នកដឹកនាំប្រទេស ប្រើសិទ្ធិរបស់ខ្លួនដើម្បីគាបសង្កត់ ឬធ្វើបាបទៅលើជាតិសាសន៍ណាមួយបានដូចសម័យ ប៉ុល ពត នោះបានឡើយ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ការសំដែងមិនចាប់អារម្មណ៍របស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាមនេះ ដោយសារតែលោកគិតថា គណបក្សកុម្មុយនិស្តវៀតណាម បានចងសម្ព័ន្ធមិត្តយ៉ាងរឹងមាំជាមួយគណបក្សប្រជាជនកម្ពុជា៖ «គណបក្សមួយទៀតគេយល់ថា គេនៅតែមានការព្រួយបារម្ភ ហើយជឿទៅថា គេនៅតែមានភក្ដីភាពជាមួយគណបក្សប្រជាជន ដែលជាគណបក្សមួយមានឫសគល់ យើងដឹងហើយថា គណបក្សកុម្មុយនីស្តកើតចេញពីវៀតណាម នៅឆ្នាំ១៩៣០ ហើយបានបំបែកខ្លួននៅឆ្នាំ១៩៥១ ហើយក៏នៅតែជាសម្ព័ន្ធមិត្តរបស់បក្សឥណ្ឌូចិនដដែល»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ពីសហរដ្ឋអាមេរិកមកថា ការផ្ដល់សញ្ជាតិឲ្យជនបរទេសណាមួយនៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំប្រទេសនោះ គឺអនុវត្តទៅតាមច្បាប់សញ្ជាតិដែលមានជាធរមានរបស់កម្ពុជា និងច្បាប់អន្តោប្រវេសន៍។ ការអនុវត្តនេះមិនសំដៅទៅលើជនជាតិណាមួយនោះឡើយ៖ «សម្រាប់ខ្ញុំ គឺយើងអត់និយាយថា វៀតណាម ឬមិនវៀតណាម ទេ យើងគោរពតាមច្បាប់អន្តោប្រវេសន៍របស់យើង កាលណាអ្នកណាចូលមកតាមច្បាប់ យើងត្រូវគោរពតាមច្បាប់ អ្នកណាមកអន្តោប្រវេសន៍ មិនថាជនជាតិណាទេ គឺយើងមានច្បាប់របស់យើងតើ?»។
មន្ត្រីអង្គការសង្គមស៊ីវិលបានបញ្ជាក់ថា លំហូរនៃជនអន្តោប្រវេសន៍វៀតណាមមកកម្ពុជា បានបង្កបញ្ហាជាច្រើន ដូចជាអំពើអសន្តិសុខសង្គម បញ្ហារំលោភបំពានព្រំដែន និងការដណ្ដើមមុខរបររកស៊ីរបស់ខ្មែរជាដើម។
ច្បាប់សញ្ជាតិមាត្រា ៨ ចែងថា ជនបរទេសដែលអាចសុំសញ្ជាតូបនីយកម្មបានត្រូវបំពេញលក្ខខណ្ឌមួយចំនួន ដូចជាត្រូវមានលិខិតបញ្ជាក់ថា មានគំនិតមាយាទ និងសីលធម៌ល្អ ដែលចេញដោយមេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់ខ្លួន។ មានលិខិតថ្កោលទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ មានលិខិតបញ្ជាក់ថា ជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្នាក់នៅជាប់ ៧ឆ្នាំ ដែលគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្ដីពីអន្តោប្រវេសន៍។ មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យស្នើសុំសញ្ជាតូបនីយកម្ម។ ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះៗ ហើយបង្ហាញភស្តុតាងច្បាស់ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរដោយសុខដុម ព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។ មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។
ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ពន្យល់ថា ជនបរទេសគឺជាបញ្ហាមួយដែលត្រូវយកចិត្តទុកដាក់ មិនថាជនជាតិអ្វីទេដែលនៅកម្ពុជា។ លោកបន្ថែមថា ការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍ជារឿងចាំបាច់សម្រាប់រដ្ឋាភិបាលកម្ពុជា ទោះបីជាអ្នកណាដឹកនាំប្រទេសក៏ដោយ ក៏ប៉ុន្តែលោកសង្កេតឃើញថា កម្ពុជាមិនទាន់បានអនុវត្តច្បាប់នេះឲ្យបានពេញលេញនៅឡើយ៖ «ចិន ក៏អ៊ីចឹងដែរ ចិន ចូលមកយើងច្រើនណាស់ អ្នកខ្លះចូលសញ្ជាតិខ្មែរយើង បរទេសចូលសញ្ជាតិខ្មែរ ដើម្បីទិញដីទិញអី អាហ្នឹងដោយសារអំពើពុករលួយ ខ្ញុំមើលទៅជាបញ្ហាមែនទែន អាហ្នឹងទាល់តែយើងអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានច្បាស់លាស់»។
ជនអន្តោប្រវេសន៍វៀតណាម រស់នៅកម្ពុជា គឺជាប្រធានបទក្ដៅមួយដែលគណបក្សប្រឆាំងចោទប្រកាន់កន្លងមកថា រដ្ឋាភិបាលមិនបានអនុវត្តទៅតាមផ្លូវច្បាប់ចំពោះវៀតណាម រស់នៅខុសច្បាប់នោះ។ អង្គការការពារជនជាតិភាគតិចបានរកឃើញថា ជនជាតិវៀតណាម ចូលមកកម្ពុជា មានបីសណ្ឋាន ទី១ វៀតណាមមាននិន្នាការសេរី រត់គេចពីការតាមចាប់ខ្លួនពីរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ចូលមករស់នៅកម្ពុជា ឬអាចបន្តទៅប្រទេសទីបី។ ទី២ ចូលមកសួរសុខទុក្ខបងប្អូន ឬចូលមកក្នុងនាមជាភ្ញៀវទេសចរ និងទី៣ ជនជាតិវៀតណាមចូលកម្ពុជា ដើម្បីប្រកបមុខរបររកស៊ី និងប្រកបអាជីវកម្មផ្សេងៗ ក្នុងនោះក៏មានអ្នករកស៊ីខុសច្បាប់ដែរ៕
14, Mar 2018 លោក សម រង្ស៊ី អាចប្រឈមមុខនឹងទោសមួយទៀត ពាក់ព័ន្ធករណីសន្យាកាត់ខេត្ត៤ ឲ្យវៀតណាមភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អាចប្រឈមមុខនឹងទោសមួយទៀត ពាក់ព័ន្ធនឹងករណីសន្យាកាត់ដីចំនួន៤ខេត្ត ឲ្យវៀតណាម។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ទង្វើរបស់លោក សម រង្ស៊ី បានចុះហត្ថលេខាជាមួយលោក កុក ស មេដឹកនាំជនជាតិភាគតិចរបស់វៀតណាមនេះ គឺជារឿងក្បត់ជាតិ ដែលមិនអាចលើកលែងឲ្យបានឡើយ។ថ្លែងក្នុងពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃទី១៤ មីនានេះ សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកការស៊ើបអង្កេតលើករណីលោក សម រង្ស៊ី និងមេដឹកនាំជនជាតិភាគតិចវៀតណាម ដើម្បីប្រមូលភស្តុតាង ចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះប្រមុខរដ្ឋាភិបាល គ្រោងទៅប្រទេសវៀតណាម ដើម្បីសួរនាំព័ត៌មានទាក់ទងនឹងការចុះហត្ថលេខារវាងលោក សម រង្ស៊ី និងលោក កុក ស នេះផងដែរ។ ការប្រតិកម្មរបស់សម្ដេច ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូឃ្លីបបង្ហោះនៅក្នុងបណ្ដាញហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពរបស់លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀណាម បានចុះហត្ថលេខារួមគ្នាមួយ នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីអំឡុងឆ្នាំ២០១៣ ដែលត្រូវបានចែករំលែកតគ្នាឡើងវិញពេលថ្មីៗនេះ។
តាមរយៈវីដេអូជាង១នាទី ដែលបានបង្ហោះឡើងនេះលោក សម រង្ស៊ី បាននិយាយថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះឲ្យក្រុមជនជាតិភាគតិចវៀតណាម Degar (ម៉ុងតាញ៉ា) ដើម្បីគ្រប់គ្រងផ្តល់ស្វ័យភាព និងមានសិទ្ធិពេញលេញ អាចរស់នៅនិងមានសិទ្ធិដូចប្រជាជនកម្ពុជាដែរ។
តែយ៉ាងណាព័ត៌មាននេះ ត្រូវបានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា លោកមិនបានចុះហត្ថលេខាសន្យាកាត់ដីឲ្យជនជាតិវៀតណាមទេ។ លោកថា ឯកសារដែលលោក ចុះហត្ថលេខាជាមួយលោក កុក ស មេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣នោះ គឺមានខ្លឹមសារ ចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិម៉ុងតាញ៉ា ដែលរស់នៅក្នុងប្រទេសកម្ពុជា ក្នុងខេត្តទាំង៤ខាងលើនេះប៉ុណ្ណោះ៕
ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។សិទ្ធិ - ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា គណបក្សរបស់លោកគ្រាន់តែអនុវត្តន៍ ទៅតាមច្បាប់ប៉ុណ្ណោះ។
ការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទការសែតកាលពីថ្ងៃទី១ ខែឧសភានេះ បន្ទាប់ពីសង្គ្រាមពាក្យសម្ដីមួយ បានផ្ទុះឡើងកាលពីសប្ដាហ៍មុន ជុំវិញពាក្យសម្ដីរបស់មេដឹកនាំក្រុមប្រឆាំងរូបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបរទេសមួយ ថាបើលោក ឬគណបក្សរបស់លោកដឹកនាំប្រទេសកម្ពុជា លោកនឹងផ្ដល់សញ្ជាតិស្របច្បាប់ឲ្យជនជាតិវៀតណាម ដើមកំណើតនៅកម្ពុជា។
ការថ្លែងរបស់លោក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្នុងពេលកន្លងមក មេដឹកនាំប្រឆាំងរូបនេះតែងតែរិះគន់រដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ថាមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះលំហូរចូលជនជាតិវៀតណាមមកកម្ពុជា និងបានចោទរដ្ឋាភិបាលមួយនេះ ថាជាអ្នកទទួលខុសត្រូវ ទាក់ទងនឹងអន្តោប្រវេសន៍ខុសច្បាប់ យ៉ាងហួសហេតុនោះ។
ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី១ ខែឧសភានេះ លោក សម រង្ស៊ី ក៏ទទួលស្គាល់ដែរថា ការផ្ដល់សញ្ជាតិនោះ វានឹងអាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែលោកនៅតែប្រកាន់ជំហរទៀតថា៖ «ច្បាប់ត្រូវតែគោរព ព្រោះច្បាប់ចែងបែបហ្នឹង បើថ្ងៃក្រោយ យើងមិនសប្បាយចិត្តយើងកែទៅ»។
លោកពន្យល់យ៉ាងដូច្នេះថា៖ «យើងត្រូវយល់ថា គេកើតនៅលើទឹកដីខ្មែរ គេមានសញ្ញាតិជាខ្មែរ ។(...) មកទល់នឹងថ្ងៃនេះ ច្បាប់ឱ្យសញ្ជាតិខ្មែរទៅអ្នកណា ដែលកើតលើទឹកដីប្រទេសកម្ពុជា»។ លោកសម រង្ស៊ី បានលើកឡើងថា មាត្រាដែលច្បាប់បានចែងថា ជនណាដែលកើតនៅលើទឹកដីគឺមានសញ្ញាតិខ្មែរ បើទោះជាជននោះមានដើមកំនើតជាតិសាសន៍អ្វីក៏ដោយ តែកើតនៅលើទឹកដីកម្ពុជាគឺច្បាប់អនុញ្ញាត តម្រូវឲ្យសញ្ជាតិ«ខ្មែរ»ទៅអ្នកនោះ។
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗនេះធ្លាប់រិះគន់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។ តែលោក ស ខេង បានទទួលស្គាល់ថា ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ពិតជាបានបង្កផលលំបាកយ៉ាងច្រើនស្អេកស្កះ ដល់សុខមាលភាពសង្គមកម្ពុជា។ ហើយលោក ស ខេង បានសន្យាថា នឹងស្រង់ស្ថិតិជនជាតិវៀតណាមនៅកម្ពុជា ឲ្យពិតប្រាកដឡើងវិញ ដើម្បីងាយស្រួលគ្រប់គ្រង៕
17 June 2014 at 12:33 សម រង្ស៊ី ថាឱ្យសញ្ជាតិទៅ«យួន» ជាការ«គោរពច្បាប់»
ទស្សនៈមិត្តអ្នកអានVOD៖ តើវៀតណាមណាខ្លះអាចទទួលបានសញ្ជាតិខ្មែរស្របច្បាប់?
រាស្ត្រខ្មែរស្ទើរគ្រប់គ្នាមិនដែលភ្លេចទេអំពីការខ្លាចបាត់បង់ទឹកដី និងនិគមន៍ជនជាតិវៀតណាមចូលមកប្រទេសកម្ពុជាតាំងពីដើមមកដល់បច្ចុប្បន្ន ជាពិសេសក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកន្លងទៅនេះបានដុតកម្តៅចិត្តរាស្ត្រថែមមួយកម្រិតទៀតរហូតដល់ថ្នាក់មាការបែងចែកបក្ខពួកគ្នាថាពួកនេះវៀតណាម បក្សនេះប្រឆាំង។ ពួកអ្នកដែលត្រូវបានគេចោទថាជាវៀតណាម មានអ្នកខ្លះមិនគិតបែបនេះឡើយ ខ្លះមិនដឹងតបគេយ៉ាងម៉េច ព្រោះក្នុងចិត្តក៏ស្នេហាជាតិដែរ ប៉ុន្តែខ្លះរង់ចាំឱកាសវាយបក។
ថ្មីៗនេះគ្រាន់តែប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពីការទទួលស្គាល់ជនជាតិវៀតណាមដែលរស់នៅស្រុកខ្មែរស្របច្បាប់ អាចសុំសញ្ជាតិខ្មែរនៅពេលបក្សសង្គ្រោះជាតិឡើងកាន់អំណាច ស្រាប់តែមានពួក ពណ៌វៀតណាមក្រុមណាមួយនោះ តាំងខ្លួនជាអ្នកសង្គ្រោះជាតិ ហើយហៅលោក សម សង្ស៊ី ថាអាយ៉ងវៀតណាមវិញម្តង។ ពិតជាអស់សំណើចណាស់!
ខ្មែរគ្រប់គ្នាច្បាស់ជាឃើញថាមានជនជាតិវៀតណាមមករស់នៅស្រុកខ្មែររើសអេតចាយ ដេរស្បែកជើង ជួសជុលកង់ ម៉ូតូ លក់កាហ្វេ ទឹកស៊ីរ៉ូ ធ្វើសំណង់ហើយចូលតាមគ្នាដូចគេទម្លាក់ចកទៅក្នុងទឹកអីចឹង។ បើទម្លាក់នៅកន្លែងណាហើយគឺកើតកូនពូនចៅនៅទីនោះភ្លាម ឬយកបងប្អូន គូរកនមកជាមួយមិនខាន ហើយពួកគេមិនចេះខ្មែរមួយម៉ាត់ផង គ្រាន់តែចេះមើលលេខលុយដើម្បីលក់ឥវ៉ាន់កំប៉ិកកំប៉ុកប៉ុណ្ណឹង។ រឿងវៀតណាមនេះ អ្នកណាក៏ដឹងច្បាស់ដែរ ទាំងអ្នកចោទ ទាំងអ្នកស្តាប់ ឲ្យតែយកច្បាប់មកអនុវត្តនោះ គឺនឹងបានឃើញច្បាស់ថាតើលោក សម រង្ស៊ី និយាយត្រូវ ឬអ្នកចោទប្រធានគណបក្សនេះខុស ស្រួលមិនស្រួលអ្នកចោទគេហ្នឹងដឹងច្បាស់ថាអ្នកណាអាយ៉ងវៀតណាមផងនៅពេលនេះក៏មិនដឹង។ សំណួរសួរថា តើជនជាតិវៀតណាមណាខ្លះអាចទទួលបានសញ្ជាតិខ្មែរ?
តាមច្បាប់ស្តីអំពីសញ្ជាតិឆ្នាំ ១៩៩៦ យើងអាចបែងចែកជា ៣ករណី ដែលអាចទទួលបានសញ្ជាតិខ្មែរគឺ ការទទួលបានសញ្ជាតិខ្មែរពីកំណើត ទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ និងដោយសញ្ជាតិតូបនីយកម្ម។ ខ្ញុំសូមយកចំណុចដែលជាគន្លឹះតែប៉ុណ្ណោះសម្រាប់បង្ហាញ។
ទី១អ្នកកើតក្នុងស្រុកខ្មែរ។ ចំណុចទី២-ក នៃមាត្រា៤ បានចែងថា អាចទទួលបានសញ្ជាតិខ្មែរបានលុះត្រាតែកូនដែលកើតពីឪពុក និងម្តាយបរទេស ដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រ កម្ពុជា។ បានន័យថា ទោះបីជាកូនវៀតណាមបានកើតក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដោយ ប្រសិនបើឪពុក និងម្តាយរបស់កូននោះកើត និងចូលមករស់នៅកម្ពុជាខុសច្បាប់ កូននោះក៏រស់នៅខុសច្បាប់ដែរ។ ដូចនេះ កូនវៀតណាមនោះមិនអាចរស់នៅ និងសុំចូលសញ្ជាតិខ្មែរបានឡើយ។ តើមានកូនវៀតណាមប៉ុន្មាននាក់ដែលកើតពីឪពុកម្តាយរស់នៅក្នុងស្រុកខ្មែរស្របច្បាប់នោះ?
ចំណុចទី២-ខ មាត្រា៤ សរសេរថាកូនដែលកើតពីឪពុកម្តាយមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថាកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា(ទទួលបានសញ្ជាតិខ្មែរ)។ សំណួរសួរថា តើមានវៀតណាមប៉ុន្មាននាក់ដែលសុខចិត្តបង្កើតកូនហើយយកមកប្រស់ចោលក្នុងទឹកដីខ្មែរដើម្បីចង់បានសញ្ជាតិនោះ ប្រសិនបើគេអាចចូលមកយ៉ាងស្រួលបែបនេះ? ទី២ មាត្រា៥ សរសេរថា ស្ត្រី ឬបុរសបរទេស ដែលយកប្តី ឬប្រពន្ធខ្មែរ ដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្ត្រី ឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍។ ចំណុចនេះ ងាយយល់ប៉ុន្តែសំណួរសួរថាតើស្ត្រី ឬបុរសខ្មែរប៉ុន្មាននាក់ដែលយកប្តី ឬប្រពន្ធវៀតណាមនោះ? ទី៣ ការធ្វើសញ្ជាតិតូបនីយកម្ម គឺត្រូវយោងតាមលក្ខខណ្ឌនៃមាត្រា៨ដែលតម្រូវឲ្យជាតិវៀតណាមមានសីលធម៌ល្អ មានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ថាមិនមានប្រព្រឹត្តបទឧក្រិដ្ឋណាមួយ ស្នាក់នៅស្រុកខ្មែរចំនួន៧ឆ្នាំស្របតាមច្បាប់អន្តោប្រវេសន៍ ចេះនិយាយភាសាខ្មែរ ចេះសរសេរអក្សរខ្មែរ និងយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះៗ ទទួលនូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរជាដើម។
មាត្រា១០ មាត្រា១១ និងមាត្រា១៣ ក៏បានសរសេរថា ជនបរទេសណាដែលបានវិនិយោគចំនួន១២៥០លានរៀល(ជាង៣១លានដុល្លារ) ដោយឆ្លងកាត់ឬមិនឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬបានបង្ហាញថាខ្លួនបានផ្តល់គុណសម្បត្តិពិសេសឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់កម្ពុជារយៈពេល៧ឆ្នាំនៃការស្នាក់នៅស្របច្បាប់ ត្រូវបានលើកលែង មានន័យថាអាចសុំចូលសញ្ជាតិខ្មែរបានដោយបំពេញលក្ខខណ្ឌផ្សេងទៀត។ មាត្រា១២ បង្ហាញថា ជនបរទេសណាដែលបានផ្តល់អំណោយជាប្រាក់ដល់ថវិកាជាតិខ្មែរចាប់ពី១០០០លានរៀលឡើងទៅ(២៥លានដុល្លារ) អាចសុំចូលសញ្ជាតិខ្មែរបានដោយមិនចាំបាច់ស្នាក់នៅ និងមានទីលំនៅក្នុងស្រុកខ្មែរចំនួន៧ឆ្នាំឡើយ។ សំណួរសួរទៀតថា តើមានវៀតណាមប៉ុន្មាននាក់ស្នាក់នៅក្នុងស្រុកខ្មែរស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍? ចេះនិយាយ និងចេះសរសេរខ្មែរ? មានសីលធម៌ល្អបញ្ជាក់ពីមេឃុំ ឬចៅសង្កាត់? មានវៀតណាមប៉ុន្មាននាក់ដែលមកវិនិយោគចាប់ពី១២៥០លានរៀល ឬផ្តល់អំណោយដល់ថវិកាជាតិខ្មែរចាប់ពី១០០០លានរៀលឡើងទៅ? មានថ្វីដៃ ឬគុណសម្បត្តិពិសេសសម្រាប់កម្ពុជា?
ចំណុចសំខាន់មួយមួយទៀតគឺ ជនដែលអនុញ្ញាតឲ្យទទួលបានសញ្ជាតិត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ហើយសម្រេចដោយព្រះរាជក្រឹត្យ។ សួរថាតើជនជាតិវៀតណាមដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានបោះឆ្នោតសម្រេចជោគវាសនាប្រទេសខ្មែរជាមួយបងប្អូនខ្មែរនោះ តើពួកគេទទួលបានសម្រេចលក្ខខណ្ឌខាងលើហើយ ឬនៅ?
ចុះវៀតណាមដែលចូលមកចន្លោះឆ្នាំ១៩៧៩ដល់មុនឆ្នាំ១៩៩៦ ដែលច្បាប់នេះចេញ? យើងអាច
កាលមុនមានច្បាប់ព្រហ្មទណ្ឌថ្មីប្រើគេប្រើច្បាប់ព្រហ្មទណ្ឌចាស់ ទោះបីមានការផ្លាស់ប្តូររបបក៏ដោយ។ ដូចនេះ គេអាចយកច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍របបមុន មកអនុវត្តបានដូចគ្នាមុនពេលច្បាប់អន្តោប្រវេសន៍(១៩៩៤) និងច្បាប់សញ្ជាតិថ្មី(១៩៩៦)ចេញ។ ម្យ៉ាងទៀតទោះបីស្រុកខ្មែរមិនទាន់មានច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិពីមុនមក ឬត្រូវនិរាករណ៍ក៏ដោយ វៀតណាមដែលចូលមកស្រុកខ្មែរកាន់តែខុសច្បាប់ទៅទៀត គឺឈ្លានពានទឹកដីខ្មែរ។
សរុបមក វៀតណាមដែលចូលមករស់នៅក្នុងស្រុកខ្មែរ គឺត្រូវតែស្របច្បាប់ទើបអាចសុំសញ្ជាតិខ្មែរបាន។មកដល់ត្រឹមនេះខ្ញុំគិតថា យើងអាចវិនិច្ឆ័យបានថាវៀតណាមដែលមានចំនួនដ៏ច្រើន ហើយក្រសួងមហាផ្ទៃ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាមានតែជាង១០ម៉ឺននាក់នោះរស់នៅដោយស្របច្បាប់ ឬខុសច្បាប់បានហើយ។ប្រសិនបើទោះជាមានតែជាង១០ម៉ឺននាក់នោះ ក៏សៀវភៅរាជកិច្ចត្រូវមានទម្ងន់រាប់តោនសម្រាប់ព្រះរាជ ក្រឹត្យសម្រេចផ្តល់សញ្ជាតិវៀតណាម៕
ស អបអរសាទរខួបទី៦៩ នៃទិវាសិទ្ធិមនុស្ស៖ ក្រុមបស្ទិបប្រទេស កំពុងលើកតម្កើងក្រុមអ្នកនយោបាយពូកែញុះញង់រើសអើងប្រកាន់ពូជសាសន៍
(ភ្នំពេញ)៖ អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី និងកូនស្រីជនក្បត់ជាតិ កឹម សុខា ទោះបីជាត្រូវនាំជាតិចូលក្នុងសង្គ្រាមស៊ីវិល ឬជម្លោះ ការស្អប់ខ្ពើមនិងប្រកាន់ពូជសាសន៍ ក៏អ្នកទាំងនេះអាចលើកដៃធ្វើទៅកើតដែរដើម្បីមហិច្ឆតាអំណាចនិងការសងសឹកក្នុងគំនុំគ្រួសារ។ សម រង្ស៊ី មានគំនុំឈាមឪពុកខ្លួនដែលត្រូវសងសឹក។ ឪពុក សម រង្ស៊ី ឈ្មោះ សម សារី ត្រូវបានស្លាប់តៃហោងដោយសារតែទោសក្បត់ជាតិ ដែលលួចធ្វើការជាមួយទីភ្នាក់ងារសម្ងាត់របស់អាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំរបស់សម្តេចឪ នរោត្តម សីហនុ។ ចំណែក កឹម មនោវិទ្យា ត្រូវធ្វើសកម្មភាពប្រឆាំងនឹង ប្រយោជន៍ ជាតិ និងប្រជាជន សព្វបែបយ៉ាងដើម្បីរំដោះឪពុកជាជនក្បត់ជាតិចេញពីគុក។
សែស្រឡាយក្បត់ជាតិនេះបានបន្តពីឪដល់កូនហើយឥឡូវនេះទាំង សម រង្ស៊ី និង កឹម មនោវិទ្យា កំពុងតែខិតខំប្រឹងប្រែងបន្តផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិ ញុះញង់មិនឱ្យកងទ័ពស្តាបបង្គាប់បញ្ជា និងធ្វើសកម្មទាំងឡាយប្រឆាំងសន្តិភាព និងការអភិវឌ្ឍ សេចក្តីសុខដែល ជាតិ និងប្រជាជនកម្ពុជាកំពុងតែមាននៅក្នុងដៃ។ សម រង្ស៊ី និងកឹម មនោវិទ្យា បានប្រើសារញុះញង់ បង្កចលាចលក្នុងសង្គម និងវោហារសាស្ត្រស្អប់ខ្ពើមជាតិសាសន៍ឯង និងប្រឆាំងនឹងជាតិសាសន៍វៀតណាមដើម្បីបង្កើនប្រជាប្រិយភាពនិងសំឡេងឆ្នោត ក៏ដូចជាការទាក់ទាញការគាំទ្ររបស់ពល រដ្ឋមួយចំនួនចេញពីការបញ្ឆេះកំហឹងជាតិសាសន៍ដោយមិនបានគិតពីការគោរពសិទ្ធិមនុស្សជាសកលឡើយ។
ចាប់តាំងពីខ្លួនឈានជើងចូលក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី បានប្រើប្រាស់នូវសារនយោបាយបែបស្អប់ខ្ពើមនិងរើសអើងប្រឆាំងជាតិសាសន៍ ដែលផ្ទុយពីសេចក្តី ថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ នៅអំឡុងពេលបោះឆ្នោតជាតិឆ្នាំ១៩៩៣ រៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) សម រង្ស៊ី គឺជាបេក្ខជនតែម្នាក់គត់ដែលអង្គការសហប្រជាជាតិ ស្តីបន្ទោសចំពោះសេចក្តីថ្លែងការណ៍រើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។ សម រង្ស៊ី ត្រូវគេដឹងថា មានកេរ្តិ៍ឈ្មោះអាសោចខាងប្រើសេចក្តីថ្លែងការណ៍ និងវោហារសាស្ត្រជាដែលពោរពេញទៅដោយការញុះ ញង់និងការស្អប់ខ្ពើមជាតិសាសន៍។ ជាថ្មីម្តងទៀតសម រង្ស៊ី ត្រូវបានគេចោទរឿងបញ្ឆេះកំហឹង រើសអើងជាតិសាសន៍នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ១៩៩៨ ដោយប្រើប្រាស់វោហាសាសន៍ ប្រឆាំងនឹង វៀតណាមយ៉ាងខ្លាំងក្លា ហើយក្រុមបាតុករ ដែលបានបោះតង់តវ៉ានៅមុខរដ្ឋសភា ក្បែរព្រះបរមរាជវាំង ដែលពោរពេញដោយកំហឹង និងការស្អប់ខ្ពើមជាតិសាសន៍ តាមការញុះញង់របស់ សម រង្ស៊ី បានវាយប្រហារ និងដុតស្តូបមិត្តភាពកម្ពុជា-វៀតណាម។ មួយសបា្តហ៍ ក្រោយព្រឹត្តិការណ៍នេះការវាយប្រហារដោយហ្វូងមនុស្ស ដែលពោរពេញ ដោយកំហឹងបានសម្លាប់ជនជាតិវៀតណាមយ៉ាងតិច ៤ នាក់ ដែលជាការសម្លាប់ដោយសារតែការរើសអើងពូជសាសន៍។
ដើម្បីប្រជាប្រិយភាពបុគ្គល សម រង្ស៊ី មិនខ្លាចនឹងប្រឡែងលេងជាមួយនឹងបញ្ហា វៀតណាមឡើយ។ សម រង្ស៊ី ធ្លាប់បានឱ្យប្រជាជនសាមញ្ញដកបង្គោលតម្រុយព្រំដែនអន្តរជាតិដែលនេះគឺជាទង្វើមួយមិនអាចអត់ឱនឱ្យបានឡើយ ហើយរដ្ឋាភិបាលបស្ទិម ប្រទេសណាក៏ដោយ ក៏ប្រាកដជាថ្កោលទោសទង្វើបែបនេះដូចគ្នា។ មនុស្សគ្រប់គ្នានៅ កម្ពុជាសុទ្ធតែដឹងច្បាស់ថា បញ្ហាព្រំដែនជាមួយវៀតណាមគឺជាបញ្ហាដ៏រសើបណាស់ដែលជានិច្ចកាលនាំទៅរកភាពតានតឹង និងអសណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈការញុះញង់ឱ្យមានការស្អប់ខ្ពើមរើសអើងប្រឆាំងពូជសាសន៍ដែលសម រង្ស៊ី បានធ្វើជាយូរមក ហើយជាមួយសកម្មជនរបស់ខ្លួន ធ្វើឱ្យសកម្មជនមួយចំនួននៃអតីតបក្សសង្គ្រោះជាតិ ក្លាយជាមនុស្សកោងកាច និងស្អប់ជាតិសាសន៍វៀតណាម។ ពួកគេទាំងនោះលាបពណ៌ ប្រជាជនកម្ពុជាមួយចំនួនថាជាជនជាតិវៀតណាម និងបានហាមឃាត់ពួកគាត់មិនឱ្យចូលក្នុងការិយាល័យបោះឆ្នោតថែមទៀត។ សកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលជោគជាំដោយសារប្រកាន់ពូជសាសន៍បានចាត់ទុកអ្នកដែលមិនគាំទ្របក្សសង្គ្រោះ ជាតិដូចខ្លួនថាជា«អាយ៉ងវៀតណាម ក្បាលយួន ឬលក់ខ្លួនឱ្យយួនជាដើម»។
ការញុះញង់របស់ក្រុមមេដឹកនាំបក្សប្រឆាំងឱ្យធ្វើការតវ៉ាប្រឆាំង នឹងវត្តមានរបស់ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាដោយពួកគេមិនបានបែងចែកឱ្យច្បាស់នៃអ្នក ដែលរស់នៅ ស្របច្បាប់ឡើយ។ បក្សប្រឆាំងក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែររើសអើងប្រកាន់ពូជសាស ន៍ប្រឆាំងនឹងជនជាតិវៀតណាមតាមរយៈការធ្វើពហិការមិនទិញទំនិញ ឬប្រើប្រាស់ទំ និញមកពីប្រទេសវៀតណាមជាដើម។ ពេលខ្លះអតីតបក្សប្រឆាំងប្រឌិតព័ត៌មានមិនពិត ថាមានប្រមាត់ប្រមង់ចាប់កូនក្មេងទៅវៀតណាម ឬជនជាតិនៅ កម្ពុជាបានចាប់កូនក្មេងវះយកក្រលៀនជាដើម។ នេះពិតជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយក៏ជាការរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្សដែរ។
កាលដែលសម រង្ស៊ី ប្រឡែងលេងជាមួយនឹងបញ្ហាវៀតណាមដើម្បីចំណេញសំឡេងឆ្នោតគឺជាការកង្វះការទទួលខុសត្រូវដ៏សែនគ្រោះថ្នាក់ ហើយទង្វើបែបនេះមិនត្រូវអត់ ឱន ឱ្យបានឡើយ។ កឹម សុខា ក៏ដូចគ្នាដែរបានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម ជាតិសាសន៍វៀតណាមដើម្បីស្វែងរកសំឡេងឆ្នោតនិងបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ ទាំង សម រង្ស៊ី និង កឹម សុខា បានប្រើប្រាស់សុន្ទរកថា ស្អប់ខ្ពើមប្រកាន់ពូជសាសន៍ដើម្បីទាញសំឡេងឆ្នោតដោយបានចោទថា ប្រាសាទអង្គរវត្ត ត្រូវបានលក់ឱ្យជនជាតិវៀតណាម ជនជាតិវៀតណាមលួចការងារខ្មែរ និងលួចធនធានធម្មជាតិព្រៃឈើខ្មែរ និងវៀតណាម រំកិលព្រំប្រទល់ដែនចូលទឹកដីកម្ពុជា រៀងរាល់ថ្ងៃជាដើម។ ការញុះញង់របស់មេដឹកនាំបក្សប្រឆាំងទាំងនេះពិតជាបានផល និងបានទាញសមាន ចិត្តពីប្រជាពលរដ្ឋមួយចំនួនដែលមិនបានពិចារណាឱ្យបានជ្រៅជ្រះ។ សម រង្ស៊ី កឹម សុខា រួមនឹងគូកននយោ បាយផ្សេងទៀតដឹងដែរថាកម្ពុជាពិតជាមានចំណុចរសើបលើ បញ្ហាព្រំដែនជាមួយបរ ទេស ជិតខាង និងតែងតែបង្កនូវផលប៉ះពាល់ជាច្រើន ចុះហេតុអ្វី បានជាសម រង្ស៊ី កឹម សុខា និងមន្ត្រីនៃបក្សប្រឆាំងព្យាយាមប្រើប្រាស់សារទាំងនេះ? នេះពិតជាបានបង្ហាញចេតនាមួយថាអ្នកនយោបាយបក្សប្រឆាំងយកសារ ការស្អប់ខ្ពើមជាតិសាសន៍គឺជា ចំណុចឃោសនាមួយរបស់ពួកគេ ដោយមានភាពងាយស្រួលប្រមូលការគាំទ្រ។ នៅក្នុង សម័យសង្គ្រាម ខ្មែរក្រហមក៏បានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើមជាតិសាសន៍វៀតណាមដើម្បីប្រមូលកម្លាំងដើម្បីធ្វើសង្គ្រាមផងដែរ។
សម រង្ស៊ី ហាក់ដូចជាបានប្រែក្រឡាស់សម្តីរបស់ខ្លួនវិញក្រោយពីទណ្ឌិតរូបនេះ បានចុះហត្ថលេខាសម្ងាត់សហការជាមួយក្រុមវៀតណាមសេរីដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ដោយបានសន្យាសម្ងាត់មួយចំនួនលើអនាគតនៃប្រទេសកម្ពុជា ដោយមិនបានសួរយោបល់ពលរដ្ឋកម្ពុជាបន្តិចឡើយ។ សម រង្ស៊ី ស្ទើរតែឆ្លើយមិនកើត នឹងសំណួររបស់អ្នកកាសែតបារាំងនៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី៣ ខែធ្នូ ដែលសួរថាប្រើប្រាស់សាររើសអើងប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម គឺអាចនាំឱ្យមានអំពើហិង្សា និងនាំឱ្យមានការប្រកាន់ពូជសាសន៍? សម រង្ស៊ី បានព្យាយាមក្នុងការលាងនូវកំហុសឆ្គងដ៏ឆ្ងន់ធ្ងររបស់ខ្លួនអំពីការកេងចំណេញនយោបាយ តាមបែបសុន្ទរកថាប្រកាន់ពូជសាសន៍ដោយបានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះមិនមាន អំពើហិង្សាកើតឡើងទេ ហើយប្រជាជនកម្ពុជាគឺជា អ្នកសន្តិភាពនិយម។ នេះពិតជាការកុហកដោយមិនអៀនខ្មាស! សម រង្ស៊ី បាននិយាយកុហកអ្នកកាសែតបារាំង និងមួលបង្កាច់ស្ថានការណ៍ពិតនៅកម្ពុជាថា បច្ចុប្បន្ននេះមានអ្នកជំនាញការយោធាវៀតណាមនៅពាសពេញប្រទេសកម្ពុជា។
សម រង្ស៊ី បានកុហកទៀតថាមានកម្លាំងទ័ពសំខាន់របស់វៀតណាមនៅតាមព្រំដែន និងនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ តើ សម រង្ស៊ី ពិតជាកំពុងយល់សប្តិ ឬលាបជំងឺចាស់នៃការញុះញង់ការរើសអើងប្រកាន់ ពូជសាសន៍? សម រង្ស៊ី នៅក្រៅប្រទេសច្រើនពេក និងវក់នឹងការភូតកុហកសហគមន៍អន្តរជាតិ និងបានភូតកុហក ប្រជាជនកម្ពុជា បានជាមិនបានយល់ដឹងឱ្យច្បាស់ពីកម្ពុជាពិត។ នេះគឺជាចរិតហ្ស៊ីនរបស់ទណ្ឌិតសម រង្ស៊ី អ្នកលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដ៏អស្ចារ្យរបស់ក្រុមបស្ទិបប្រទេស។
បស្ទិមប្រទេសក៏នៅតែធ្វើមិនឮអំពីការប្រើវោហារសាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី រើសអើងប្រឆាំងនឹងជនជាតិចិន និងប្រទេសចិន។ ទំនងដោយសារតែនេះគឺជាអ្វីដែល បស្ទិមប្រទេសទាំងនោះចង់បានទេដឹង តាមរយៈការប្រើកូនជឹងរបស់ខ្លួនវាយប្រហារ ប្រទេសចិន? សម រង្ស៊ី បានថ្លែងថា បច្ចុប្បន្ននេះប្រទេសវៀតណាម និងសហរដ្ឋអាមេរិកបានចងសម្ព័ន្ធភាពជាមួយគ្នាប្រឆាំងនឹងចិន។ កាលណាភូមិសាស្ត្រនយោបាយប្រែប្រួលនោះគោលជំហរបក្ស និងសារនយោបាយ ក៏ប្រែប្រួលទៅតាមនោះដែរ។ ដោយអនុវត្តតាមចៅហ្វាយនាយបរទេសរបស់ខ្លួន សម រង្ស៊ី ចាប់ផ្តើមវាយប្រហារប្រទេសចិនវិញម្តង និងបានកំពុងតែប្រើវោហារសាស្ត្រ ស្អប់ខ្ពើមជនជាតិចិន និងប្រទេសចិន។ តើនេះបង្ហាញថា សម រង្ស៊ី ជាអ្នកនយោបាយគោរពសិទ្ធិមនុស្ស មិនស្អប់ខ្ពើមជាតិសាសន៍ដូចដែលខ្លួន តែងតែអួតប្រាប់បរទេសមួយចំនួនដែលមិន ស្គាល់ខ្លួនច្បាស់? តាមពិត សូម្បីក្នុងក្រុមគ្រួសារ សម រង្ស៊ី ក៏មិនបានផ្តល់ការគោរពចំពោះ បាវបម្រើរបស់ខ្លួនផង។ អ្នកបម្រើនៅក្នុងផ្ទះ សុទ្ធតែដើរជើងទា គោរពឱនលំទោនស្ទើរក្បាល ដល់ដី។ នេះហើយជានិមិត្តរូបនៃសិទ្ធិមនុស្សរបស់ក្រុមបស្ទិម ប្រទេសមួយចំនួនដែល កំពុងតែព្យាយាមលើកតម្កើង និងព្យាយាមជួយប្រស់ឱ្យបក្សក្បត់ជាតិរស់ឡើងវិញ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយមាន់សម្លរ អង្ករកំប៉ុង និងជានិមិត្តរូបនៃនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះ។
ក្រុមបស្ទិមប្រទេសដែលកំពុងជឿការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសទណ្ឌិតសម រង្ស៊ី និងកឹម មនោវិទ្យា កូនជនក្បត់ជាតិ កឹម សុខា គួរយកគោល ការណ៍សិទ្ធិមនុស្សមកដាក់មុខវាយតម្លៃថាតើការវោហារសាស្ត្ររើសអើងពូជសាសន៍ របស់អ្នកនយោបាយបំផ្លាញជាតិទាំងអស់នេះ ជួយលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រ ជាធិបតេយ្យទេ? កាលដែលអ្នកនយោបាយប្រើប្រាស់សុន្ទរកថាស្អប់ខ្ពើមជាតិសាសន៍ ដើម្បីទាក់ទាញអ្នកគាំទ្រជាតិនិយមចង្អៀតចង្អល់គួរត្រូវថ្កោលទោស និងផ្តន្ទាទោសទេ? ប្រសិនបើបស្ទិមប្រទេសទាំងនោះមិនអគតិទេ នោះទង្វើទណ្ឌិត សម រង្ស៊ី កឹម មនោវិទ្យា និងអ្នកនយោបាយប្រឆាំងផ្សេងទៀត ដែលកំពុងប្រើប្រាស់សាររើសអើងប្រឆាំងនឹង ជនជាតិវៀតណាម និងចិន នឹងត្រូវថ្កោលទោសជាមិនខាន ព្រោះនេះជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្សជាសកលដែលពិភពលោកទាំងមូលកំពុងអបអរសាទរនៅថ្ងៃទី១០ ធ្នូ ខួបទី៦៩នេះ៕
ដោយ៖ ចៅ ចាក់ស្មុក
ក្នងជំនួបជាសម្ងាត់មួយ រវាងរដ្ឋមន្រ្តីការបរទេសវៀតណាម និងប្រមុខការទូតអាមេរិកប្រចាំហាណូយ កាលពីឆ្នាំ២០០៥ ,២០០៦ និងត្រូវបានទម្លាយដោយសារព័ត៌មានអេឡិចត្រូនិក វីគីលីគ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានបង្ហាញពីការព្រួយបារម្ភ ចំពោះកម្ពុជា ខ្លាចក្រែងកម្ពុជា ក្លាយជាភូមាទី២ ព្រោះកម្ពុជា ហាក់ងាកទៅរកប្រទេសចិនប្រជាមានិត។ នេះបើតាមការចេញផ្សាយ របស់កាសែតឌឺឃែមបូឌាដេលី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១។
p>ប្រភពដដែលបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសវៀតណាម បានជួបជាមន្រ្តីកាទូតអាមេរិក និងបាននិយាយពីផែនការសម្ងាត់ប្រាប់អាមេរិកថា វៀតណាមព្រួយបារម្ភចំពោះប្រទេសកម្ពុជាណាស់ និងសូមឲ្យអាមេរិកជួយធ្វើយ៉ាងណាឲ្យកម្ពុជាអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព និងវិបុលភាព ហើយថា ហ៊ុន សែន(សម្តេចហ៊ុន សែន)លែងស្តាប់វៀតណាមទៀតហើយ។ កម្ពុជាមិនស្តាប់បង្គាប់វៀតណាមទៀតទេ។</p>
<p>គួររម្លឹកថា ការលើកឡើង និងត្អូញត្អែររបស់មន្រ្តីជាន់ខ្ពស់វៀតណាម បានធ្វើឲ្យអាមេរិចព្រួយបារម្ភដែរ ព្រោះអាមេរិកគិតថា បើចិនដណ្តើមកម្ពុជាបានពីវៀតណាម ឬអាមេរិចកនោះ នោះអាមេរិកពិបាកនឹងជ្រៀតចូលប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសសេរី។ នៅទីបំផុត អាមេរិក និងវៀតណាមបានព្រមព្រៀងគ្នា ធ្វើយ៉ាងណាឲ្យកម្ពុជាងាកចេញពីចិន។ ប៉ុន្តែការលើកឡើងរបស់វៀតណាម បានធ្វើឲ្យអ្នកនយោបាយកម្ពុជាមួយចំនួនគិតថា វាគ្រាន់ តែជាលេសរបស់វៀតណាម ដែលចង់បង្ហាញថា វៀតណាមលែងមានឥទ្ធិពលមកលើកម្ពុជាដោយ ចំហរតែប៉ុណ្ណោះ ឯពីក្រោយខ្នង គឺវៀតណាមអាចនៅតែជាម្ចាស់ នៅតែជាអ្នកបង្គាប់បញ្ជា និងគូសវាសវាសនាឲ្យកម្ពុជាដដែល។ ការព្រួបារម្ភរបស់វៀតណាម និងអាមេរិក គឺគ្រាន់តែខ្លាចបាត់បង់ផលប្រយោជន៍ ដែលពួកគេបានជញ្ជក់ និង អង្គៀមយកតែប៉ុណ្ណោះ។ បើកម្ពុជា គ្មានប្រយោជន៍សម្រាប់ពួកគេទេ ពួកគេនឹងមិនខ្វល់ឡើយ។</p>
<p>សូមរម្លឹកថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ គឺរយៈពេល៣ឆ្នាំមុន ឆ្លើយតបនឹង ជនជាតិវៀតណាមម្នាក់ឈ្មោះ Phạm Đức Hiển ដែលបានសរសេររិះគន់ថា សម្តេច ហ៊ុន សែន បំភ្លេចគុណ ឬក្បត់វៀតណាម សម្តេចហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅវិញថា វៀតណាម មិនមែនជាចៅហ្វាយរបស់សម្តេច(កម្ពុជា)ទេ«វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ» ។<br>
សម្តេចតេជោបញ្ចាក់ទៀតថា ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ ។<br>
សម្តេចតេជោបញ្ជាក់ច្បាស់ៗថា «ខ្ញុំជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យភាព អធិបតេយ្យភាព គឺត្រូវមានទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទ្ធិ។ សុំលោកបញ្ជូនសារនេះ ជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងតែគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង»៕
19 សីហា 2016 រដ្ឋាភិបាល៖ បណ្ដេញវៀតណាមជិត១ម៉ឺននាក់ និងបន្តស្វែងរកបន្ថែម ជនអន្តោប្រវេសន៍នៅកម្ពុជាមានបីប្រភេទគឺជនអន្តោប្រវេសន៍ស្របច្បាប់ដែលបានចុះបញ្ជីជំរឿនឆ្នាំ២០០២ ជនបរទេសកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងជនបរទេសស្នាក់នៅយូរគ្មានឯកសារ។
ភ្នំពេញ — អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួននិងបណ្ដេញជនជាតិវៀតណាមខុសច្បាប់ជិត១ម៉ឺននាក់ចេញពីកម្ពុជាក្នុងរយៈពេល២ឆ្នាំកន្លងមកនេះហើយបញ្ជាក់ថាជនអន្តោប្រវេសន៍ជាតិវៀតណាមសរុបមានចំនួនជាង១៦ម៉ឺននាក់។
នៅព្រឹកថ្ងៃសុក្រទី១៩ ខែសីហា នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូងស្តីពីការអនុវត្តបន្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងរាជធានី-ខេត្ត។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃមានប្រសាសន៍ថាជនអន្តោប្រវេសន៍មករស់នៅកម្ពុជាចាប់ពីឆ្នាំ២០០២ដល់២០១៦ មានការកើនឡើងជាលំដាប់ចាប់ពី៧ម៉ឺនដល់១០ម៉ឺននាក់ក្នុងឆ្នាំ២០១០ ហើយកើនដល់ជាង១៦ម៉ឺននាក់ក្នុងឆ្នាំ២០១៦។ លោកបន្ថែមថាជនអន្តោប្រវេសន៍ភាគច្រើនរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តព្រៃវែងហើយលោកថាការកើនឡើងនេះដោយសារកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនៅមានកម្រិត។ ជនអន្តោប្រវេសន៍នៅកម្ពុជាមានបីប្រភេទគឺជនអន្តោប្រវេសន៍ស្របច្បាប់ដែលបានចុះបញ្ជីជំរឿនឆ្នាំ២០០២ ជនបរទេសកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងជនបរទេសស្នាក់នៅយូរគ្មានឯកសារ។
លោក សុខ ផល បន្ថែមថា អគ្គនាយកដ្ឋានបានស្រាវជ្រាវរកឃើញជនអន្តោប្រវេសន៍នៅកម្ពុជាមានជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានជាង៩៩%។ លោកថា ជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ភាគច្រើនប្រកបមុខរបរខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរដូច្នេះអគ្គនាយកដ្ឋានបានបណ្តេញជនអន្តោប្រវេសន៍មានចំនួន៦៨សញ្ជាតិ ជាង១ម៉ឺននាក់ក្នុងនោះជនជាតិវៀតណាមមានជិត១ម៉ឺននាក់ចេញពីកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ជនបរទេសដែលខុសច្បាប់វាមានផលពិបាកធំជាងគេទី១គឺខុសច្បាប់ហ្នឹងហ្មង យើងអត់ត្រូវការរឿងខុសច្បាប់ ទី២គឺថាមនុស្សកាលណារស់នៅកន្លែងណាគាត់ត្រូវការរស់នៅប្រកបមុខរបរហើយបើជួនកាលការប្រកបមុខរបររបស់គាត់វាអត់ត្រូវច្បាប់ដែរ ឧទាហរណ៍ថា ជលផលគេហាមនេសាទត្រីពង គាត់ម៉េចដឹង គាត់ជាជនអន្តោប្រវេសន៍ គាត់ម៉េចយល់ គាត់នេសាទអាហ្នឹងធ្វើឲ្យប៉ះពារគ្នា អញ្ចឹងផលវិបាកគឺមានច្រើនយ៉ាង ក្នុងអង្គប្រជុំអម្បាញ់មិញនេះ គឺបានដាក់ទិសដៅដើម្បីបន្តធ្វើអ្នកសេសសល់ តទៅទៀតហើយ អីចឹងខ្ញុំជឿថាការបន្តធ្វើនេះអាចនឹងបំពេញឲ្យបាន១០០%»។តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃលើការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជា។ ប៉ុន្តែលោកថា ចំនួនជនអន្តោប្រវេសន៍ក្នុងរបាយការណ៍របស់ក្រសួងហាក់មានចំនួនតិចតួចពេក។
លោកបន្ថែមថា៖
«ចំនួនថាអន្តោប្រវេសន៍ខុសច្បាប់មានប៉ុន្មាន ហើយអន្តោប្រវេសន៍សរុបមានប៉ុន្មានចាំបាច់ត្រូវការសិក្សាឡើងវិញព្រោះចំនួនកាលណាតិចពេលប្រជាពលរដ្ឋខ្មែរអត់ជឿអត់មានជំនឿទេព្រោះធម្មតាការធ្វើស្ថិតិពីជនបរទេសនេះត្រូវមានការស្រាវជ្រាវច្បាស់លាស់មួយដើម្បីបញ្ជាក់ពីចំនួនពិតប្រាកដ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ ប្រាប់ថា លោកមិនជឿលើរបាយការណ៍ដែលចេញដោយក្រសួងមហាផ្ទៃដែលរកឃើញជនអន្តោប្រវេសន៍មានតែជាង១៦ម៉ឺននាក់នោះទេ។
លោកបញ្ជាក់ថា៖
«យើងមើលតាមរបាយការណ៍នានាដូចជារបាយការណ៍ CIA អាមេរិកដាក់ជនអន្តោប្រវេសន៍វៀតណាមប្រហែលជា៧%។ បើ៧% វាមើលទៅប្រហែលជា៧០ម៉ឺននាក់ខ្ញុំមើលទៅទិន្នន័យហ្នឹងគឺអាចលើសហ្នឹងមានអ្នកមកមុនមានអ្នកមកក្រោយចឹងមើលវិភាគមែនទែនទៅខ្ញុំថាប្រហែល១លានព្រោះអ្វីទិន្នន័យហ្នឹងក៏សុទ្ធអ្នកចាស់និងអ្នកមកក្រោយក៏ច្រើនណាស់ដែរ ហើយពួកគាត់កើតកូនបន្តទៅទៀតអីចឹងខ្ញុំមើលទៅការកើនឡើងនៃចំនួនអន្តោប្រវេសន៍ហ្នឹងគឺមិនខុសទេ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរត្រួតពិនិត្យនិងរៀបចំជនអន្តោប្រវេសន៍ឲ្យបានច្បាស់លាស់ជៀសវាងការគ្រប់គ្រងមិនបានត្រឹមត្រូវធ្វើឲ្យជនអន្តោប្រវេសន៍ទាំងនោះសម្រេចជោគវាសនាកម្ពុជា។
ស្រដៀងគ្នានេះដែរ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សថា ចំនួនជនអន្តោប្រវេសន៍ដែលមានចំនួនកើនឡើងជារៀងរាល់ថ្ងៃគឺដោយសារការគ្រប់គ្រងរបស់រដ្ឋាភិបាលមានភាពធូររលុងហើយលោកអះអាងថាការកើនឡើងនេះនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់កម្ពុជាប្រសិនមិនមានការគ្រប់គ្រងត្រឹមត្រូវ។
លោក មឿន តុលា បន្ថែមថា៖
«ការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់យើងមានការធូររលុងមានន័យថាការគ្រប់គ្រងអន្តោប្រវេសន៍ហ្នឹងមានការធូររលុង ចេះតែចេញអត្តសញ្ញាណបណ្ណទៅឲ្យជនជាតិដទៃ ទៅគាត់អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានសិទ្ធិបោះឆ្នោត រើសតំណាងរបស់ប្រទេសយើង វាធ្វើឲ្យមេដឹកនាំដែលជាប់ឆ្នោតហ្នឹងវាមិនមែនចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ វាទៅជាជនជាតិដទៃជាអ្នកមកសម្រេចជោគវាសនាប្រទេសយើងទៅវិញ។ អាហ្នឹងជាចំណុចដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិរបស់យើង»។
នៅព្រឹកថ្ងៃសុក្រនេះដែរ គណបក្សសង្រ្គោះជាតិបានចេញវិធានការផ្លូវការមួយចំនួនទាក់ទងនឹងជនបរទេសដែលទទួលអត្តសញ្ញាណបណ្ណខុសច្បាប់ ដោយព្រមានប្តឹងជនបរទេសទាំងនោះទៅតុលាការប្រសិនបើក្រុមការងាររបស់គណបក្សរកឃើញមានភាពមិនប្រក្រតីនៃការផ្តល់អត្តសញ្ញាណបណ្ណទាំងនោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៩ ខែសីហា គណបក្សប្រឆាំងបានបញ្ជាក់ថាក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិនឹងស្នើទៅក្រសួងយុត្តិធម៌សុំផ្តល់នូវបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មត្រឹមត្រូវតាមច្បាប់។ គណបក្សនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវនិងចាត់វិធានការចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសនីតិវិធីនិងរួមសហការជាមួយក្រសួងមហាផ្ទៃក្នុងការផ្តល់ឈ្មោះជនបរទេសដែលទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់។
បើតាមសេចក្តីប្រកាសព័ត៌មាន គណបក្សប្រឆាំងនឹងពឹងមេធាវីដើម្បីរៀបចំពាក្យបណ្តឹងប្តឹងជនបរទេសដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ យកទៅចុះឈ្មោះបោះឆ្នោតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងទៅតុលាការ៕
១០ធ្នូ ២០១៧
សមត្ថកិច្ចរកឃើញជនជាតិវៀតណាម ជាង៧ម៉ឺននាក់រស់នៅកម្ពុជា គ្មានឯកសារត្រឹមត្រូវ លោក នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងបែប នេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេងឮខ១២៩ប្រ.កបចុះថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៧ស្តីពីការលុបចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់»កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ អធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក នាយឧត្តមសេនីយ៍ សុខ ផលបានលើកឡើងថា បច្ចុប្បន្ននេះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបដិសេធនិងដកហូតនៅឯកសារមិនត្រឹមត្រូវចំពោះជនបរទេសជាងប្រាំពីរម៉ឺន តែយ៉ាងណាក្តីខាងអាជ្ញាធរមិនអាចចាប់បង្ខំគេដោយអំពើណាមួយដើម្បីឲ្យពួកគេចេញពីប្រទេសកម្ពុជាដោយខុសពីគោលការមនុស្សធម៌នោះឡើយ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជនបរទេសទាំងប្រាំពីរម៉ឺននាក់ ដែលអាជ្ញាររកឃើញរស់នៅប្រ ទេសកម្ពុជាដោយគ្នានឯកសារត្រឹមត្រូវនោះមានប្រមាណជិតពីរម៉ឺននាក់ហើយដែលត្រូវបានទៅប្រទេសរបស់ពួកគេវិញដោយស្ម័គ្រចិត្តស្រប់តាមច្បាប់អន្តោប្រវេសន៍។
ក្នងជំនួបជាសម្ងាត់មួយ រវាងរដ្ឋមន្រ្តីការបរទេសវៀតណាម និងប្រមុខការទូតអាមេរិកប្រចាំហាណូយ កាលពីឆ្នាំ២០០៥ ,២០០៦ និងត្រូវបានទម្លាយដោយសារព័ត៌មានអេឡិចត្រូនិក វីគីលីគ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានបង្ហាញពីការព្រួយបារម្ភ ចំពោះកម្ពុជា ខ្លាចក្រែងកម្ពុជា ក្លាយជាភូមាទី២ ព្រោះកម្ពុជា ហាក់ងាកទៅរកប្រទេសចិនប្រជាមានិត។ នេះបើតាមការចេញផ្សាយ របស់កាសែតឌឺឃែមបូឌាដេលី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១១។
p>ប្រភពដដែលបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសវៀតណាម បានជួបជាមន្រ្តីកាទូតអាមេរិក និងបាននិយាយពីផែនការសម្ងាត់ប្រាប់អាមេរិកថា វៀតណាមព្រួយបារម្ភចំពោះប្រទេសកម្ពុជាណាស់ និងសូមឲ្យអាមេរិកជួយធ្វើយ៉ាងណាឲ្យកម្ពុជាអភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព និងវិបុលភាព ហើយថា ហ៊ុន សែន(សម្តេចហ៊ុន សែន)លែងស្តាប់វៀតណាមទៀតហើយ។ កម្ពុជាមិនស្តាប់បង្គាប់វៀតណាមទៀតទេ។</p>
<p>គួររម្លឹកថា ការលើកឡើង និងត្អូញត្អែររបស់មន្រ្តីជាន់ខ្ពស់វៀតណាម បានធ្វើឲ្យអាមេរិចព្រួយបារម្ភដែរ ព្រោះអាមេរិកគិតថា បើចិនដណ្តើមកម្ពុជាបានពីវៀតណាម ឬអាមេរិចកនោះ នោះអាមេរិកពិបាកនឹងជ្រៀតចូលប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រទេសនេះ ក្លាយទៅជាប្រទេសសេរី។ នៅទីបំផុត អាមេរិក និងវៀតណាមបានព្រមព្រៀងគ្នា ធ្វើយ៉ាងណាឲ្យកម្ពុជាងាកចេញពីចិន។ ប៉ុន្តែការលើកឡើងរបស់វៀតណាម បានធ្វើឲ្យអ្នកនយោបាយកម្ពុជាមួយចំនួនគិតថា វាគ្រាន់ តែជាលេសរបស់វៀតណាម ដែលចង់បង្ហាញថា វៀតណាមលែងមានឥទ្ធិពលមកលើកម្ពុជាដោយ ចំហរតែប៉ុណ្ណោះ ឯពីក្រោយខ្នង គឺវៀតណាមអាចនៅតែជាម្ចាស់ នៅតែជាអ្នកបង្គាប់បញ្ជា និងគូសវាសវាសនាឲ្យកម្ពុជាដដែល។ ការព្រួបារម្ភរបស់វៀតណាម និងអាមេរិក គឺគ្រាន់តែខ្លាចបាត់បង់ផលប្រយោជន៍ ដែលពួកគេបានជញ្ជក់ និង អង្គៀមយកតែប៉ុណ្ណោះ។ បើកម្ពុជា គ្មានប្រយោជន៍សម្រាប់ពួកគេទេ ពួកគេនឹងមិនខ្វល់ឡើយ។</p>
<p>សូមរម្លឹកថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ គឺរយៈពេល៣ឆ្នាំមុន ឆ្លើយតបនឹង ជនជាតិវៀតណាមម្នាក់ឈ្មោះ Phạm Đức Hiển ដែលបានសរសេររិះគន់ថា សម្តេច ហ៊ុន សែន បំភ្លេចគុណ ឬក្បត់វៀតណាម សម្តេចហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅវិញថា វៀតណាម មិនមែនជាចៅហ្វាយរបស់សម្តេច(កម្ពុជា)ទេ«វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ» ។<br>
សម្តេចតេជោបញ្ចាក់ទៀតថា ហេតុអ្វីបានជាលោកនិយាយថា ខ្ញុំក្បត់វៀតណាម? តើវៀតណាមជាឪពុកខ្ញុំ ឬជាមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រកម្ពុជាជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ ។ វៀតណាមមិនមែនជាចៅហ្វាយរបស់ខ្ញុំដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។ បើលោកជាជនជាតិវៀតណាមរស់នៅកម្ពុជាស្របច្បាប់ ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាមសុំស្រឡាញ់មេដឹកនាំវៀតណាមទៅ ។<br>
សម្តេចតេជោបញ្ជាក់ច្បាស់ៗថា «ខ្ញុំជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យភាព អធិបតេយ្យភាព គឺត្រូវមានទំនាក់ទំនងជាមួយមេដឹកនាំវៀតណាមដោយស្មើភាព និងស្មើសិទ្ធិ។ សុំលោកបញ្ជូនសារនេះ ជូនមេដឹកនាំវៀតណាមផង បើលោកជាជនជាតិវៀតណាមត្រឹមត្រូវមែន ព្រោះខ្ញុំស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម តែងតែគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា ខុសពីអាម៉ីអាថោងដូចលោកនេះឯង»៕
19 សីហា 2016 រដ្ឋាភិបាល៖ បណ្ដេញវៀតណាមជិត១ម៉ឺននាក់ និងបន្តស្វែងរកបន្ថែម ជនអន្តោប្រវេសន៍នៅកម្ពុជាមានបីប្រភេទគឺជនអន្តោប្រវេសន៍ស្របច្បាប់ដែលបានចុះបញ្ជីជំរឿនឆ្នាំ២០០២ ជនបរទេសកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងជនបរទេសស្នាក់នៅយូរគ្មានឯកសារ។
ភ្នំពេញ — អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួននិងបណ្ដេញជនជាតិវៀតណាមខុសច្បាប់ជិត១ម៉ឺននាក់ចេញពីកម្ពុជាក្នុងរយៈពេល២ឆ្នាំកន្លងមកនេះហើយបញ្ជាក់ថាជនអន្តោប្រវេសន៍ជាតិវៀតណាមសរុបមានចំនួនជាង១៦ម៉ឺននាក់។
នៅព្រឹកថ្ងៃសុក្រទី១៩ ខែសីហា នេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូងស្តីពីការអនុវត្តបន្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងរាជធានី-ខេត្ត។
នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃមានប្រសាសន៍ថាជនអន្តោប្រវេសន៍មករស់នៅកម្ពុជាចាប់ពីឆ្នាំ២០០២ដល់២០១៦ មានការកើនឡើងជាលំដាប់ចាប់ពី៧ម៉ឺនដល់១០ម៉ឺននាក់ក្នុងឆ្នាំ២០១០ ហើយកើនដល់ជាង១៦ម៉ឺននាក់ក្នុងឆ្នាំ២០១៦។ លោកបន្ថែមថាជនអន្តោប្រវេសន៍ភាគច្រើនរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តព្រៃវែងហើយលោកថាការកើនឡើងនេះដោយសារកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធនៅមានកម្រិត។ ជនអន្តោប្រវេសន៍នៅកម្ពុជាមានបីប្រភេទគឺជនអន្តោប្រវេសន៍ស្របច្បាប់ដែលបានចុះបញ្ជីជំរឿនឆ្នាំ២០០២ ជនបរទេសកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងជនបរទេសស្នាក់នៅយូរគ្មានឯកសារ។
លោក សុខ ផល បន្ថែមថា អគ្គនាយកដ្ឋានបានស្រាវជ្រាវរកឃើញជនអន្តោប្រវេសន៍នៅកម្ពុជាមានជាង ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានជាង៩៩%។ លោកថា ជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ភាគច្រើនប្រកបមុខរបរខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរដូច្នេះអគ្គនាយកដ្ឋានបានបណ្តេញជនអន្តោប្រវេសន៍មានចំនួន៦៨សញ្ជាតិ ជាង១ម៉ឺននាក់ក្នុងនោះជនជាតិវៀតណាមមានជិត១ម៉ឺននាក់ចេញពីកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ជនបរទេសដែលខុសច្បាប់វាមានផលពិបាកធំជាងគេទី១គឺខុសច្បាប់ហ្នឹងហ្មង យើងអត់ត្រូវការរឿងខុសច្បាប់ ទី២គឺថាមនុស្សកាលណារស់នៅកន្លែងណាគាត់ត្រូវការរស់នៅប្រកបមុខរបរហើយបើជួនកាលការប្រកបមុខរបររបស់គាត់វាអត់ត្រូវច្បាប់ដែរ ឧទាហរណ៍ថា ជលផលគេហាមនេសាទត្រីពង គាត់ម៉េចដឹង គាត់ជាជនអន្តោប្រវេសន៍ គាត់ម៉េចយល់ គាត់នេសាទអាហ្នឹងធ្វើឲ្យប៉ះពារគ្នា អញ្ចឹងផលវិបាកគឺមានច្រើនយ៉ាង ក្នុងអង្គប្រជុំអម្បាញ់មិញនេះ គឺបានដាក់ទិសដៅដើម្បីបន្តធ្វើអ្នកសេសសល់ តទៅទៀតហើយ អីចឹងខ្ញុំជឿថាការបន្តធ្វើនេះអាចនឹងបំពេញឲ្យបាន១០០%»។តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា លោកគាំទ្រចំណាត់ការរបស់ក្រសួងមហាផ្ទៃលើការបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកម្ពុជា។ ប៉ុន្តែលោកថា ចំនួនជនអន្តោប្រវេសន៍ក្នុងរបាយការណ៍របស់ក្រសួងហាក់មានចំនួនតិចតួចពេក។
លោកបន្ថែមថា៖
«ចំនួនថាអន្តោប្រវេសន៍ខុសច្បាប់មានប៉ុន្មាន ហើយអន្តោប្រវេសន៍សរុបមានប៉ុន្មានចាំបាច់ត្រូវការសិក្សាឡើងវិញព្រោះចំនួនកាលណាតិចពេលប្រជាពលរដ្ឋខ្មែរអត់ជឿអត់មានជំនឿទេព្រោះធម្មតាការធ្វើស្ថិតិពីជនបរទេសនេះត្រូវមានការស្រាវជ្រាវច្បាស់លាស់មួយដើម្បីបញ្ជាក់ពីចំនួនពិតប្រាកដ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ ប្រាប់ថា លោកមិនជឿលើរបាយការណ៍ដែលចេញដោយក្រសួងមហាផ្ទៃដែលរកឃើញជនអន្តោប្រវេសន៍មានតែជាង១៦ម៉ឺននាក់នោះទេ។
លោកបញ្ជាក់ថា៖
«យើងមើលតាមរបាយការណ៍នានាដូចជារបាយការណ៍ CIA អាមេរិកដាក់ជនអន្តោប្រវេសន៍វៀតណាមប្រហែលជា៧%។ បើ៧% វាមើលទៅប្រហែលជា៧០ម៉ឺននាក់ខ្ញុំមើលទៅទិន្នន័យហ្នឹងគឺអាចលើសហ្នឹងមានអ្នកមកមុនមានអ្នកមកក្រោយចឹងមើលវិភាគមែនទែនទៅខ្ញុំថាប្រហែល១លានព្រោះអ្វីទិន្នន័យហ្នឹងក៏សុទ្ធអ្នកចាស់និងអ្នកមកក្រោយក៏ច្រើនណាស់ដែរ ហើយពួកគាត់កើតកូនបន្តទៅទៀតអីចឹងខ្ញុំមើលទៅការកើនឡើងនៃចំនួនអន្តោប្រវេសន៍ហ្នឹងគឺមិនខុសទេ»។
លោកបន្ថែមថា រដ្ឋាភិបាលគួរត្រួតពិនិត្យនិងរៀបចំជនអន្តោប្រវេសន៍ឲ្យបានច្បាស់លាស់ជៀសវាងការគ្រប់គ្រងមិនបានត្រឹមត្រូវធ្វើឲ្យជនអន្តោប្រវេសន៍ទាំងនោះសម្រេចជោគវាសនាកម្ពុជា។
ស្រដៀងគ្នានេះដែរ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សថា ចំនួនជនអន្តោប្រវេសន៍ដែលមានចំនួនកើនឡើងជារៀងរាល់ថ្ងៃគឺដោយសារការគ្រប់គ្រងរបស់រដ្ឋាភិបាលមានភាពធូររលុងហើយលោកអះអាងថាការកើនឡើងនេះនឹងធ្វើឲ្យមានគ្រោះថ្នាក់ដល់កម្ពុជាប្រសិនមិនមានការគ្រប់គ្រងត្រឹមត្រូវ។
លោក មឿន តុលា បន្ថែមថា៖
«ការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់យើងមានការធូររលុងមានន័យថាការគ្រប់គ្រងអន្តោប្រវេសន៍ហ្នឹងមានការធូររលុង ចេះតែចេញអត្តសញ្ញាណបណ្ណទៅឲ្យជនជាតិដទៃ ទៅគាត់អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត មានសិទ្ធិបោះឆ្នោត រើសតំណាងរបស់ប្រទេសយើង វាធ្វើឲ្យមេដឹកនាំដែលជាប់ឆ្នោតហ្នឹងវាមិនមែនចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ វាទៅជាជនជាតិដទៃជាអ្នកមកសម្រេចជោគវាសនាប្រទេសយើងទៅវិញ។ អាហ្នឹងជាចំណុចដែលគ្រោះថ្នាក់សម្រាប់ប្រទេសជាតិរបស់យើង»។
នៅព្រឹកថ្ងៃសុក្រនេះដែរ គណបក្សសង្រ្គោះជាតិបានចេញវិធានការផ្លូវការមួយចំនួនទាក់ទងនឹងជនបរទេសដែលទទួលអត្តសញ្ញាណបណ្ណខុសច្បាប់ ដោយព្រមានប្តឹងជនបរទេសទាំងនោះទៅតុលាការប្រសិនបើក្រុមការងាររបស់គណបក្សរកឃើញមានភាពមិនប្រក្រតីនៃការផ្តល់អត្តសញ្ញាណបណ្ណទាំងនោះ។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី១៩ ខែសីហា គណបក្សប្រឆាំងបានបញ្ជាក់ថាក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិនឹងស្នើទៅក្រសួងយុត្តិធម៌សុំផ្តល់នូវបញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរតាមរយៈសញ្ជាតូបនីយកម្មត្រឹមត្រូវតាមច្បាប់។ គណបក្សនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវនិងចាត់វិធានការចំពោះការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសនីតិវិធីនិងរួមសហការជាមួយក្រសួងមហាផ្ទៃក្នុងការផ្តល់ឈ្មោះជនបរទេសដែលទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់។
បើតាមសេចក្តីប្រកាសព័ត៌មាន គណបក្សប្រឆាំងនឹងពឹងមេធាវីដើម្បីរៀបចំពាក្យបណ្តឹងប្តឹងជនបរទេសដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ យកទៅចុះឈ្មោះបោះឆ្នោតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងទៅតុលាការ៕
១០ធ្នូ ២០១៧
សមត្ថកិច្ចរកឃើញជនជាតិវៀតណាម ជាង៧ម៉ឺននាក់រស់នៅកម្ពុជា គ្មានឯកសារត្រឹមត្រូវ លោក នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងបែប នេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេងឮខ១២៩ប្រ.កបចុះថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៧ស្តីពីការលុបចោលនិងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់»កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ អធិបតីភាពសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ លោក នាយឧត្តមសេនីយ៍ សុខ ផលបានលើកឡើងថា បច្ចុប្បន្ននេះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបដិសេធនិងដកហូតនៅឯកសារមិនត្រឹមត្រូវចំពោះជនបរទេសជាងប្រាំពីរម៉ឺន តែយ៉ាងណាក្តីខាងអាជ្ញាធរមិនអាចចាប់បង្ខំគេដោយអំពើណាមួយដើម្បីឲ្យពួកគេចេញពីប្រទេសកម្ពុជាដោយខុសពីគោលការមនុស្សធម៌នោះឡើយ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជនបរទេសទាំងប្រាំពីរម៉ឺននាក់ ដែលអាជ្ញាររកឃើញរស់នៅប្រ ទេសកម្ពុជាដោយគ្នានឯកសារត្រឹមត្រូវនោះមានប្រមាណជិតពីរម៉ឺននាក់ហើយដែលត្រូវបានទៅប្រទេសរបស់ពួកគេវិញដោយស្ម័គ្រចិត្តស្រប់តាមច្បាប់អន្តោប្រវេសន៍។
No comments:
Post a Comment