Wednesday, July 3, 2024

ចលនាយុវជន មាតាធម្មជាតិ

ឯកសារសំខាន់ៗមានដូចជា៖

  1. កើត សារាយ គណបក្ស ប្រជាធិប្បតេយ្យ មូលដ្ឋាន ( កែម ឡី) 
  2. ភូមិវិទ្យា ជនជាតិនៅកម្ពុជា
  3. ភូមិសាស្រ្ត នយោបាយ វៀតណាម
  4. ជនជាតិ វៀតណាម នៅកម្ពុជា
  5. មហា អាណាចក្រ ចម្ប៉ា / ចាម
  6. ចាម ព្រះពុទ្ធសាសនា
  7. ហ្គាហ្វារ ពាងម៉េត អគ្គរដ្ឋទូតខ្មែរប្រចាំ UN ឆ្នាំ ១៩៧០
  8. ចលនា កុក ស Ksor Kok
  9.  ចលនាយុវជន មាតាធម្មជាតិ  អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez
  10. ចលនា Degar ដេហ្គា និង ដ្រូន នៅ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ
  11. ចាម គ្រឹស្តិសាសនា (ចលានាបះបោនៅ ដាឡាត់ Đắk Lắk )
  12. ចាម ហិណ្ឌូ សាសនា
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០២៤៖ ២ កក្កដា ២០២៤ រាជរដ្ឋាភិបាលសម្រេច ចាប់ខ្លួន ចលនាក្បត់ជាតិ ចំនួន ១០ នាក់បន្ថែមទៀត ទំនង likely បន្ទាប់ពី មានសញ្ញាថា ពួកគេជាផ្នែកមួយ នៃ រដ្ឋាភិបាលនិរទេស។ ក្រុមមាតាធម្មជាតិ ដឹកនាំបញ្ជា ដោយ អាឡិច ហ្គង សាឡេះ ជាជនជាតិ អេស្បាញ កាន់សាសនាឥស្លាម ធ្វើសកម្មភាពក្នុងនាមជា ក្រសួងបរិស្ថានសម្រាប់អនាគតរដ្ឋាភិបាលស្រម៉ោលរបស់ ពួកគេ។ ចលនា ឬ រណសិរ្សប្រឆាំង បំបែករដ្ឋទាំងនោះ មានក្រុមសម្ព័ន្ធចំនួន ២០១ អង្គភាពស្ថាបន។ រដ្ឋធម្មនុញ្ញកម្ពុជា ហាមដាច់ខាត ការបំបែកទឹកដី ផ្តាច់ទឹកដី ចូលជាមួយ ថៃ ឬ វៀតណាម ឬ លាវ ឬ ជាមួយ រំលាយព្រំដែនរដ្ឋបាលចូលជាមួយ ចម្ប៉ា Champa .

Tundra Sim គ្រាន់តែចង់ប្រាប់ថាបើសិនជាយើងស្រឡាញ់បរិស្ថានស្រឡាញ់ធនធានធម្មជាតិ យើងចង់បង្កើតឲ្យមានបរិស្ថានដ៏ល្អស្រស់ស្អាតបែបធម្មជាតិវាមិនខុសអីទេ តែប្រសិនជាការស្រឡាញ់បរិស្ថានបែបលាយឡំចូលជាមួយបញ្ហានយោបាយហើយវាក្លាយជារឿងមួយផ្សេងទៀត អញ្ចឹងវាខុសគោលដៅហើយចូលធ្វើការបែងចែកឲ្យច្បាស់អំពីការពារធម្មជាតិបរិស្ថានជារឿងមួយ ហើយការប្រមាថអង្គព្រះមហាក្សត្រគឺជារឿងមួយបែងចែកឲ្យច្បាស់បើសិនជាយើងបែងចែកមិនបានច្បាស់ទេអាហ្នឹងគេចាប់ដាក់គុកវាត្រូវហើយ។


នយោបាយបាយស្រុកខ្មែរ សព្វថ្ងៃ មានលំនាំដូច កាល ៤០ ឆ្នាំមុន ដែលកាលណោះ អង្គការសហប្រជាជនជាតិ ទទួលស្គាល់តែ រដ្ឋាភិបាល ២ ភាគី គឺ ខ្មែរក្រហម និង របប លន់ នល់ ដូច្នេះ បើ ហ្វុនស៊ិចប៉ិច និង សឺន សាន ចង់បានលុយ ថវិការ អាវុធ ជំនួយនយោបាយ ត្រូវតែ បង្ខំចិត្ត ចូលរួមជាមួយ ខ្មែរក្រហម និង លន់ នល់។ សព្វថ្ងៃនេះ ដូចគ្នាដែរ UN គេទទួលស្គាល់តែ បក្ស សម រង្សី នៅ អឺរ៉ុប និង​ កឹម សុខា នៅ អាមេរិក គេជួយ ថវិការរាប់រយ ពាន់លានដុល្លា តែទៅលើ បក្ស ២ ហ្នឹងទេ តែ ក្រុមប្រឆាំងរដ្ឋាភិបាល ភាគច្រើន ពេញចិត្ត ជាមួយ បក្ស កែម ឡី ដែលមាន មូលដ្ឋាន នៅ អូរស្រ្តាលី Australia ដូច្នេះ បាន មនុស្សនៃ បក្ស កែម ឡី ត្រូវតែ ចូលជាមួយ សាងគ្រោះជាតិ ដើម្បីបានលុយ និង តែងតែរងគ្រោះជាប្រចាំ ដោយសារ ល្បិច ស្វាស៊ីបាយ លាបមាត់ពពែ ។ 

ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ  នៃ ប៉ូល មហាអំណាចយោធាទាំង ៣
ភួន កែវរស្មី 4 June at 16:13  · ២០២៤
  1. គេចោទខ្ញុំបទ ក្បត់ជាតិសាសន៍ 
  2. ខ្ញុំលឺហើយខ្មាស ប្រសាសន៍គេ 
  3. ខ្ញុំគ្មានអាវុធ ដៃទទេរ
  4. គ្មានកូន/ចៅ/មេ ដូចគេថា។ 
  5. ខ្ញុំកាន់តែប៊ិច និងក្រដាស
  6. ដៃខ្ញុំរដាស់ ចារអក្ខរា
  7. ខ្ញុំការពារជាតិ និងសាសនា 
  8. តាមពាក្យដូនតា ចារឹកប្រាប់។ 
  9. ខ្ញុំអាសូរជាតិ ត្បិតឥលូវ 
  10. យកខុសធ្វើត្រូវ ខ្លៅកាន់ច្បាប់
  11. រស់នៅស្មោះត្រង់ គង់គេចាប់ 
  12. ឬត្រូវដេកស្លាប់ ក្នុងថ្លុកឈាម។ 
  13. ឱ!អាសូរខ្មែរ ហែលមិនផុត 
  14. ប្រវត្តិតក់ស្លុត នាំសង្គ្រាម
  15. អាងចាប់ អាងចង បង្ហូរឈាម
  16. មិនគិតសូត្ររៀន កែកំហុស។ 
  17. ណ្ហើយ ខ្លួនខ្ញុំតូច ដូចកូនសត្វ
  18. ចង់ចងចែងចាត់ ក៏ចាប់ចុះ 
  19. ខ្ញុំសុំចងចាំ ដោយចិត្តស្មោះ
  20. ខ្ញុំគ្មានកំហុស ក្បត់ជាតិទេ!
អ្នកនិពន្ធកំណាព្យ លី ចាន់ដារ៉ាវុត
  1. ១. តុលាការសម្រេចឱ្យសកម្មជនការពារបរិស្ថាន១០នាក់មានទោស ដោយចាប់ខ្លួន៥នាក់ដាក់ពន្ធនាគារនៅតាមខេត្តផ្សេងគ្នា 
  2. ២. អ្នកឃ្លាំមើលសិទ្ធិមនុស្សជាតិ-អន្តរជាតិ និងសហភាពអឺរ៉ុប ថ្កោលទោសសេចក្តីសម្រេចដាក់គុកយុវជនបរិស្ថាន ពី៦ទៅ៨ឆ្នាំ 
  3. ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងមានស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ដែលតុលាការកាត់ឱ្យជាប់ទោស៨ឆ្នាំ ជាវាគ្មិនដើម្បីប្រតិកម្មចំពោះសាលក្រមកាត់ទោសលោកនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
គំរូចលនាបះបោរ ចលនាចលសង្គម នៅប្រទេសបារាំង ដោយជនជាតិផ្សេងៗ


Rasmei Kampuchea Daily ក្រសួងមហាផ្ទៃ បានប្រកាសថាៈ ក្រុមយុវជនខ្មែរថាវរៈ និងក្រុមយុវជនចលនា មាតាធម្មជាតិ បានកំពុងធ្វើសកម្មភាព ដែលមានចរិកបំផុស ញុះញង់ ធ្វើឲ្យប៉ះពាល់ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពចលាចលវឹកវរ ក្នុងសង្គម 

  1. លោក អាឡិច ហ្កោនសាឡេស ដាវីតសុន Alex (Alejandro) Gonzalez Davidson សហស្ថាបនិក​នៃ​អង្គការ​ការពារ​បរិស្ថាន «មាតា​ធម្មជាតិ‍» ចូល​រួម​ជា​ភ្ញៀវ​ពិភាក្សា​អំពី​ប្រធានបទ​«ការ​តស៊ូ​មតិ​នៅ​ឆាក​អន្តរជាតិ​ដើម្បី​ការពារ​តំបន់​អារ៉ែង‍‍» ជាមួយ​លោក ម៉ែន គឹមសេង ក្នុង​កម្មវិធី Hello VOA ពិសេស​មួយ​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (សឹង សុផា​ត/VOA)
  2. ថ្ងៃនេះនៅវេលាម៉ោង ៩ព្រឹក សកម្មជនបរិស្ថាននៃបណ្តាញមាតាធម្មជាតិ ចំនួន ៣ រូបរួមមាន លោក សន ចាន់ដារ៉ា លោក ឌឹម គុណឌី និង លោក ចេក នេត្រា ត្រូវបានចាប់ខ្លួនខណៈដែលប៉ុនប៉ងធ្វើការតវ៉ាដោយសន្តិវិធីនៅខាងមុខរដ្ឋសភា ទីក្រុងភ្នំពេញ។ បុគ្គលិកនៃសមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ( អាដហុក) លោក ឌិត សុធី ក៏ត្រូវបានចាប់ខ្លួនផងដែរខណៈកំពុងតាមមើលសា្ថនភាព។ យុវជនប្រមាណជា ២០ ទៅ ២៥ នាក់ មានបំណងចូលរួមក្នុងការតវ៉ានេះ ប៉ុន្តែមន្រ្តីនគរបាលបានអន្តរាគមន៍មុនពេលបាតុករប្រមូលផ្តុំគ្នា ដែលជាការរារាំងដល់ការធ្វើបាតុកម្ម។
  3. June 23, 2021 ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការអនុវត្តច្បាប់ ទៅលើបណ្ដាញសកម្មជនខុសច្បាប់ជ្រកក្រោមផ្លាក នៃអង្គការមាតាធម្មជាតិ។ ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺធ្វើឡើងដោយសារមានមជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចាប់អារម្មណ៍ទៅលើអ្វីដែលជាការណ៍នាំទៅដល់ការចាប់ខ្លួនយុវជន ០៣រូប ដែលជាបណ្ដាញសកម្មជនខុសច្បាប់នៃចលនា មាតាធម្មជាតិ។ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនសាធារណជនជ្រាប ដូចតទៅ៖
  4. ទី១-អង្គការមាតាធម្មជាតិ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១២ ដោយមានព្រះតេជគុណព្រះនាម ព្រហ្ម ធម្មជាតិ ជាប្រធាន។ ក៏ប៉ុន្តែផ្អែកតាមសំណើចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ របស់ប្រធានអង្គការនេះ ក្រសួងមហាផ្ទៃ បានយល់ព្រមរំលាយអង្គការនេះ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៧។ តាមមូលហេតុខាងលើ អង្គការមាតាធម្មជាតិ ពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ ក្នុងការបំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតទេ។
  5. ទី២-ទោះបីជាយ៉ាងនេះក្តី ឈ្មោះ Alexandro Gonzalez Davidson សញ្ជាតិអេស្ប៉ាញ ដែលឈរពីក្រោយឈ្មោះអង្គការនេះហើយដែលត្រូវក្រសួងមហាផ្ទៃបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតែបន្តធ្វើសកម្មភាពពីក្រៅប្រទេសដើម្បី រក្សាកម្លាំងរបស់ខ្លួនឱ្យធ្វើសកម្មភាពខុសច្បាប់។ ជាក់ស្តែង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឈ្មោះនេះបានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន០៣រូប ដោយក្នុងកិច្ចប្រជុំ ពួកគេបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។ ទង្វើទាំងនេះគឺជាផែនការញុះញង់បញ្ចើឱ្យមានការបែកបាក់ជាតិ និងរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាបង្កអសន្តិសុខសង្គម និងប៉ះពាល់ដល់ស្ថិរភាពជាតិ ដែលអាជ្ញាធរមានសមត្ថកិច្ចចាំបាច់ត្រូវចាត់វិធានកាតាមច្បាប់ជាធរមាន។
  6. និងទី៣-ផ្អែកតាមភស្តុតាងឃ្លីបវីដេអូ ដែលសមត្ថកិច្ចចាប់បានបង្ហាញយ៉ាងច្បាស់ថា ការធ្វើសកម្មភាពកន្លងមករបស់ក្រុមបណ្តាញខុសច្បាប់ជ្រកក្រោមផ្លាកនៃអង្គការធម្មជាតិ គឺមិនមែនក្នុងបុព្វហេតុស្មោះត្រង់ចំពោះការពារធនធានធម្មជាតិ និងបរិស្ថាននោះទេ។ ផ្ទុយទៅវិញ ការធ្វើសកម្មភាពទាំងនោះ គឺបង្កប់ទៅដោយឧបាយកលទុច្ចរឹតក្នុងបំណងញុះញង់ អុជអាល កៀរគរកម្លាំង ឱ្យងើបបះបោរបង្កើតឱ្យមានភាពចលាចលវឹកវរក្នុងប្រទេស។ ចម្លើយសារភាពរបស់ជនសង្ស័យទាំង០៣រូបក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព ក្រោមផ្លាកអង្គការមាតាធម្មជាតិប៉ុន្តែការពិតគឺចង់ឱ្យមានការងើបបះបោរ ប្រឆាំងហើយ ឈានទៅផ្ដួលរលំរាជរដ្ឋាភិបាល តាមវិធានការផ្ទុយនិងគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
  7. July 28, 2020 By ឌឹ ខេមបូឌា ដេលី ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ជំរុញ​រដ្ឋាភិបាល​បង្ហាញ​របាយការណ៍​ស្តី​ពី​មាស​បម្រុងទុក​របស់​កម្ពុជា ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ទិន្នន័យ​ពិតប្រាកដ​ជុំវិញ​ទុនបម្រុង​ទុក​ដែល​ជា​មាស​របស់​កម្ពុជា ដើម្បី​បង្ហាញ​តម្លាភាព និង​ធានា​ថា​អ្វី​ដែល​រដ្ឋាភិបាល​ធ្លាប់​លើកឡើង​កន្លងមក​មិន​បោកប្រាស់​ពលរដ្ឋ។ ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិច ហ្គន់​សា​ឡេស ដេ​វិ​តសុន បាន​លើកឡើង​ថា លោក​មិនដែល​ឃើញ​អ្នកកាសែត អ្នកនយោបាយ ឬអង្គការ​សង្គម​ស៊ីវិល និយាយ​អំពី​បញ្ហា​មាស​ដែល​ជា​ទុនបម្រុង​ទុក​របស់​កម្ពុជា​សោះ​ឡើយ។ ដូច្នេះ​លោក​នឹង​សួរ​ដោយខ្លួនឯង​ចុះ បើ​ទោះបី​លោក​គ្រាន់តែ​ជាសកម្ម​ជន​ដ៏​សាមញ្ញ​ម្នាក់​ក៏ដោយ។លោក​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​កាលពី​ខែតុលា ឆ្នាំ២០១៩ថា បច្ចុប្បន្ន​កម្ពុជា មាន​មាស​ចំនួន៣០ តោន។ ក្នុង​នោះ១២តោន តម្កល់​នៅ​ប្រទេស​ស្វីស ហើយ១៥តោន​តម្កល់​នៅ​ប្រទេស​អង់គ្លេស និង ៣តោន​ទៀត​តម្កល់​នៅ​ធនាគារជាតិនៃកម្ពុជា។
  8. លោក អា​ឡិច ជឿ​ថា​ពលរដ្ឋ​កម្ពុជា​គ្រប់គ្នា​ពិតជា​សប្បាយចិត្ត​ពេល​ឮព័ត៌មាន​មួយ​នេះ ជាពិសេស​នៅពេល​ដែល​ជំងឺ​កូ​វី​ដដ៏​កាច​សាហាវ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​មកដល់​សេដ្ឋកិច្ច​កម្ពុជា និង​ទូទាំង​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ ហើយដែល​រដ្ឋ​អាច​នឹង​ខ្វះខាត​លុយ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។ក៏ប៉ុន្តែ ការ​អះអាង​របស់​លោក​ហ៊ុន សែន នេះ នៅ​មាន​បញ្ហា​ឬចម្ងល់​ច្រើន ត្បិត​លោក​អា​ឡិច​ថា​កម្ពុជា​មិនបាន​រាយការណ៍​ទៅ​ស្ថាប័ន​អន្តរជាតិ រួម​ទាំង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ឬហៅ​ថា IMF ថា ខ្លួន​មាន​មាស៣០តោន​នោះ​ទេ ប៉ុន្ដែ​ផ្ទុយទៅវិញ របាយការណ៍​បាន​បញ្ជាក់​ថា កម្ពុជា​មាន​មានត្រឹមតែ​ជាង ១២តោន​ប៉ុណ្ណោះ (១២.៤​) ពោល​គឺ​វា​ខុសគ្នា​រហូត​ទៅដល់​ជាង ១៧តោន (១៧.៥តោន​) ដែល​មានតម្លៃ​ប្រហាក់​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ។
  9. បញ្ហា​នេះ សកម្មជន​បរិស្ថាន​ជា​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ចោទ​ជា​សំណួរ​ថា នៅពេល​លោក​ហ៊ុន សែន និយាយ​ថា កម្ពុជា មាន​មាស៣០តោន តើ​លោកនាយក​រដ្ឋមន្ត្រី​មាន​ឯកសារ​បញ្ជាក់​ដែរ​ឬទេ​? បើ​មាន​សូម​រដ្ឋាភិបាល​បញ្ជាក់​ផង ដើម្បីអោយ​សារ​ធា​ណៈ​ជន​ជឿជាក់​ថា កម្ពុជា​ពិតជា​មាន​មាស៣០តោន​ប្រាកដ​មែន ហើយ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់​នោះ​ផ្ដល់​តួលេខ​ខុស។ពាក់ព័ន្ធ​បញ្ហា​នេះ នៅ​ថ្ងៃទី២៣ ខែកក្កដា ធនាគារជាតិនៃកម្ពុជា​បាន​ចេញ​លិខិតបញ្ជាក់​ពី​ទុនបម្រុង​ជា​មាស​របស់​កម្ពុជា ដែល​តម្កល់​នៅ​ធនាគារជាតិ និង​អន្តរជាតិ​មាន​ជាង៣៦តោន។
  10. ធនាគារជាតិនៃកម្ពុជា​អះអាង​ថា គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ២០២០នេះ កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ​ជា​មាស​សរុប​ចំនួន៣៦តោន​កន្លះ ដែល​មានតម្លៃ​ជិត២០ប៊ី​លាន​ដុល្លារ ហើយ​ត្រូវ​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន។មាស​ទាំង​ជាង៣៦តោន គឺ​បាន​តម្កល់​ក្នុង​ប្រទេស​ស្វីស​មាន​ចំនួន​ជាង១២តោន។
  11. ដោយឡែក មាស​ចំនួន​ជាង១៤តោន​កំពុង​វិនិយោគ​នៅ​ធនាគារ​កណ្តាល​ប្រទេស​អង់គ្លេស និង​ចំនួន១០តោន​ត្រូវ​បាន​រក្សា​ក្នុង​ធនាគារជាតិនៃកម្ពុជា។ជាមួយគ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ដោយ​លើកឡើង​ពី​បញ្ហា​មាស​នេះ​ផង​ដែរ ដោយ​ថា​រដ្ឋាភិបាល​លោក​មិនមែន​កញ្ជើធ្លុះ​នោះ​ឡើយ។ទោះបី​យ៉ាងណាក៏ដោយ ទាំង​ធនាគារជាតិនៃកម្ពុជា និង​ទាំង​លោក​ហ៊ុន សែន ផ្ទាល់ មិនបាន​បង្ហាញ​របាយការណ៍​ឬឯកសារ​ជាក់លាក់​ណាមួយ ជុំវិញ​តួលេខ​មាស​នេះ​នៅឡើយ​ទេ​៕
  12. ១៥ កញ្ញា ២០១៧ ដោយ វីអូឌី ក្រសួងមហាផ្ទៃរំលាយអង្គការមាតាធម្មជាតិ រដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានលុបឈ្មោះអង្គការបរិស្ថានមួយ ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ ខណៈ ចំណាត់ការនេះ ហាក់ធ្វើឡើង បន្ទាប់ពីអង្គការមួយនេះ រកឃើញថា​ រដ្ឋាភិបាលកម្ពុជា បាន​ធ្វើ​​ឲ្យបាត់​ចំណូលជាតិ ​រាប់​សិប​លាន​ដុល្លា​រ​បន្ថែម​ទៀត ពីការលក់ខ្សាច់នៅក្រៅប្រទេស កាលពីពេលថ្មីនេះៗ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិ ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែ ក្រសួង មិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការលុបនោះទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ប្រាប់វីអូឌីបន្ថែម លើសេចក្តីប្រកាសនោះថា ករណីលុបឈ្មោះអង្គការមាតាធម្មជាតិ នេះ គឺធ្វើឡើងតាមការស្នើសុំរបស់ប្រធានអង្គការ។ លោកមានប្រសាសន៍ថា៖ «មាតាធម្មជាតិ គេសុំបិទខ្លួនគេ ព្រោះថា ទី១ គេអត់មានលុយទេ ម្ចាស់ជំនួយគេលែងឲ្យ ហើយគេក្លាច[អង្គការហ្នឹងធ្វើការ]កកូរកកាយនៅស្រុកខ្មែរ ម្ចាស់ជំនួយគេលែងឲ្យលុយ​ ទី២ មានគេយកឈ្មោះវា ទៅប្រើ ទី៣ អាប្រធានវា មិននៅ អាកូនចៅវាក្បត់»
  13. បើតាមលិខិតស្នើសុំរំលាយអង្គការមាតាធម្មជាតិ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ ប្រធានអង្គការមាតាធម្មជាតិ ព្រះអង្គ ព្រហ្មធម្មជាតិ បានសុំក្រសួងមហាផ្ទៃ រំលាយអង្គការនេះចោល តាមការសម្រេចរបស់អង្គសន្និបាតខ្លួន ប៉ុន្តែព្រះអង្គ ក៏មិនបានបញ្ជាក់លម្អិត ពីមូលហេតុច្បាស់លាស់នៃការបិទអង្គការនេះទេ។ វិអូឌី មិនអាចសុំការអធិប្បាយបន្ថែមពី ព្រះអង្គ ព្រហ្មធម្មជាតិ បាននៅឡើយទេ ជុំវិញបញ្ហានេះ។ ខណៈ សមាជិកមួយចំនួនរបស់អង្គការនេះ ក៏សុំមិនធ្វើអធិប្បាយណាមួយដែរ។ អ្នក​សម្របសម្រួល​អង្គការ​លីការ​ដូ ​ប្រចាំខេត្ត​កោះ​កុង លោក អ៊ិន គង់​ជិត​ មិនហ៊ានសន្និដ្ឋានថា យ៉ាងណាទេ ចំពោះការបិទអង្គការមាតាធម្មជាតិនេះ ប៉ុន្តែលោក បានសម្តែងការសោកស្តាយ ដោយថា កន្លងមក សកម្មជនរបស់អង្គការនេះបាន​ធ្វើការសម្មភាពជាច្រើន ដើម្បីជួយការពារបរិស្ថាន និងធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
  14. លោកបន្ថែមថា៖ «សកម្មភាពរបស់សមាជិកគាត់ហ្នឹង វាសកម្មភាពល្អ ចូលរួមក្នុងសង្គម ចូលរួមចំណែកក្នុងការការពារធនធានធម្មជាតិ បែរជាត្រូវសម្ថកិច្ចចាប់ខ្លួនតាមបណ្តឹងរបស់ក្រុមហ៊ុន ហើយយើងមាន ការសោកស្តាយបំផុត ចំពោះការបិទទ្វាអង្គការហ្នឹង មិនឲ្យធ្វើសកម្មភាពតទៅទៀត។ រដ្ឋាភិបាលគួរតែពិនិត្យ ឥរិយាបទឡើងវិញ ដើម្បីលើកទឹកចិត្តយុវជន សកម្មជនការពារធនធានធម្មជាតិហ្នឹង ឲ្យគាត់បានចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ ព្រោះដោយសារសកម្មភាពពួកគាត់ហ្នឹង ហើយធ្វើឲ្យថមថយការបំផ្លេចបំផ្លាញ ធនធានធម្មជាតិ»។
  15. អង្គការមាតាធម្មជាតិ បង្កើតឡើងកាលពីឆ្នាំ ២០១២ ដោយបញ្ជាក់ថា ដើម្បីធ្វើចលនាពីមូលដ្ឋាន បញ្ឈប់ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិរបស់កម្ពុជា។ អង្គការនេះ កន្លងមក បានធ្វើសកម្មភាពយ៉ាងលេចធ្លោ ក្នុងការប្រឆាំងការសាងសង់ទំនប់វារីអគ្គិសនី អារ៉ែង និងការនាំខ្សាច់សមុទ្រចេញទៅលក់នៅក្រៅប្រទេស ដោយថា ធ្វើឡើងមិនគោរពច្បាប់ ប៉ះពាល់បរិស្ថាន និងបាត់បង់ថវិកាជាតិជាដើម។
  16. បន្ទាប់ពីអង្គការនោះ សកម្មក្នុងការធ្វើសកម្មភាព ប្រឆាំងគម្រោងសាងសង់ទំនប់វារីអគ្គិសនី និងការនាំខ្សាច់ចេញ សម្មជនមួយចំនួនរបស់អង្គការនេះ ត្រូវរដ្ឋាភិបាលបញ្ចេញចេញពីប្រទេសកម្ពុជា និងខ្លះទៀតត្រូវ អាជ្ញាធរចាប់ឃុំខ្លួនជាបន្តបន្ទាប់។
  17. ស្ថាបនិកអង្គការនេះ មួយរូប ជាជនជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ត្រូវបានរដ្ឋាភិបាលបណ្តេញចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ មិនឲ្យចូលប្រទេសកម្ពុជាវិញទេ។ ហើយថ្មីៗ នេះ អង្គការមាតាធម្មជាតិរកឃើញថា ​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​បាត់​ចំណូល​រាប់​សិប​លាន​ដុល្លា​រ​បន្ថែមទៀត ពីការ​បូម​ខ្សាច់​លក់​ទៅ​កាន់​ប្រទេស​តៃ​វ៉ាន់ ខណៈដែល​លុយ​បាត់​ពី​ការ​នាំចេញ​ខ្សាច់​ទៅ​កាន់​ប្រទេស​សឹង្ហ​បុរី​ មិន​ទាន់​បាន​ស្ងប់​ស្ងាត់​នៅ​ឡើយ។
  18. ក្រោយចេញរបាយការណ៍នេះ ប៉ុន្មានថ្ងៃ សកម្មជនបរិស្ថានពីរនាក់របស់អង្គការមាតាធម្មជាតិ ត្រូវបានសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យឃុំខ្លួនក្នុងពន្ធនាគារបណ្តោះអាសន្ន ដោយចោទ ប្រកាន់ចំនួនពីររករណី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និងធ្វើឲ្យប៉ះពាល់ ដល់សិទ្ធិខាងរូបភាពនៃបុគ្គល ខណៈសកម្មជនទាំងពីរនាក់ នោះចូលទៅថតសកម្មភាពនានា ដោយគ្មានការអនុញ្ញានៅក្រុមហ៊ុនមួយខេត្តកោះកុង ដែលគេថា ជារបស់លោក លី យ៉ុងផាត់។ ករណីអាជ្ញាធរចាប់ខ្លួនសកម្មជនបរិស្ថាបទាំងពីរនាក់នោះ មន្រ្តីសង្គមស៊ីវិលយល់ថា ​ជា​ការ​បំបាក់​ស្មារតី​ទៅ​ដល់​អ្នកដែល​ស្រលាញ់​បរិស្ថាន និង​ជា​ការ​​រំលោភ​ដល់​សិទ្ធិ​មនុស្ស​៕
  19. លោក​អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិក​នៃចលនា​មាតាធម្មជាតិ និង​ជា​អ្នក​ស្រឡាញ់​និង​ការពារ​សម្បត្តិធនធានធម្មជាតិនៅកម្ពុជា ត្រូវបាន​តុលាការកម្ពុជាកោះហៅឲ្យ​ចូល​មក​បង្ហាញ​ខ្លួនកាលពី​ពេល​ថ្មីៗនេះ ក៏ប៉ុន្តែ​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​បាន​ទេ ដោយសារ​លោក​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​ជន​ដែល​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្តី លោកអាឡិច សង្ឃឹម​ថា នឹង​មាន​ពន្លឺ​ណាមួយ​ដែល​អនុញ្ញាត​ឲ្យ​លោក​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា។ ស្របពេលជាមួយ​គ្នា​នេះ សកម្មភាព​​នៃចលនា​មាតាធម្មជាតិ​របស់​លោក នៅ​តែ​បន្ត ដោយ​សកម្មជន​យុវជនកម្ពុជាដែល​ធ្វើការ​ស្ម័គ្រចិត្ត​ឲ្យ​អង្គការមួយនេះ ខិតខំ​បង្ហាញ​ពី​សកម្មភាព​បំផ្លិចបំផ្លាញធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រដ្ឋាភិបាលកម្ពុជា។ លោក មែ៉ន គឹមសេង បាន​សម្ភាសលោក​អាឡិច ហ្គន់សាឡេស ដេវិតសុន កាលពី​ថ្ងៃទី៩ ខែឧសភា នៅពេល​ដែល​លោក​អាឡិច បាន​ធ្វើ​ដំណើរ​ទស្សនកិច្ចនៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕
  20. ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២១  ​សូម​ទម្លាក់​ចោល ​បទចោទ​ទាំងអស់​ចំពោះ​សកម្មជន​មាតា​ធម្មជាតិ ​និង​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ កាលពី​ថ្ងៃអាទិត្យ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចោទប្រកាន់​សមាជិក​ ៤នាក់​នៃ​ចលនា​បរិស្ថាន​មាតា​ធម្មជាតិ​ ពី​បទរួមគំនិត​ក្បត់​ប្រឆាំង​នឹងរដ្ឋ​ និង​បទប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ​ដែល​ជាផ្នែក​នៃការផ្ដន្ទាទោស​ដោយ​ការដាក់​គោលដៅ ​និង​មិនអាច​ទទួល​យកបាន​ ពី​សំណាក់​អាជ្ញាធរ​ ទៅលើ​អ្នកការពារ​បរិស្ថាន​ និង​សកម្មជន​មូលដ្ឋាន​ជួរមុខ ។​ អាជ្ញាធរ​ គួរ​បញ្ឈប់​ការចាប់​យុវជន​ជាសកម្មជន​របស់​យើង​ដាក់​ពន្ធនាគារ​ និង​គួរ​ចាប់ផ្ដើម​ស្ដាប់​មតិយោបល់​របស់​ពួកគេ​ ដែល​ស្ថិតនៅ​ជួរមុខ​ក្នុងការ​ចងក្រង​ឯកសារ​ពី ហានិភ័យ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ ចំពោះ​ការជញ្ជក់​ផលប្រយោជន៍ពី​ធនធាន​ធម្មជាតិ​ និង​ការបំផ្លិច​បំផ្លាញ​បរិស្ថាន ។​ សកម្មជន​បរិស្ថាន​ទាំងនេះ​ បាន​ធ្វើការ​ដោយ​មិនខ្លាច​នឿយហត់​ និង​មិនគិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ជាតិ ។​ ​ យើងខ្ញុំ​ ជា​សហគមន៍​ និង​សង្គមស៊ីវិល​ មាន​រាយនាម​ដូច​ខាងក្រោម ​សូម​ស្នើសុំ​ឱ្យ​ដោះលែង​ សកម្មជន​បរិស្ថាន​ដែល​ត្រូវបាន​ចាប់ខ្លួន​ឱ្យ​បាន​ឆាប់រហ័ស​ ទម្លាក់ចោល​បទចោទ​ទាំងអស់​ប្រឆាំង​ពួកគេ ​និង​បញ្ឈប់​ការរឹតត្បិត​ និង​ការផ្ដន្ទាទោស​ឥតឈប់ឈរ​ទៅលើ​ចលនា​បរិស្ថាន ។​
  21. 2019-02-09 អង្គការ​មាតា​ធម្មជាតិ​ បង្កើត​យន្ត​ការ​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ និង​យុវជន ទាក់ទង​នឹង​បទល្មើស​នានា​ អង្គការ​មាតា​ធម្មជាតិ​ចេញ​ផ្សាយ​វីដេអូ​ខ្លី​មួយ នៅ​ថ្ងៃ​ទី៧ កុម្ភៈ ស្នើសុំ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​ ជាពិសេស​យុវជន​ ផ្ដល់​​ព័ត៌មាន​ឱ្យ​ខ្លួន ទាក់ទង​នឹង​​បទល្មើស​ធន​ធាន​ធម្មជាតិ និង​ការ​បំផ្លិច​បំផ្លាញ​ផល​ប្រយោជន៍​ជាតិខ្មែរ។ ស្ថាបនិក​​​អង្គការ​នេះ​អះអាង​ថា មាន​តែ​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​ពលរដ្ឋ និង​យុវជន​នោះ​ទេ ទើប​អាច​ជួយ​ឱ្យ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ សកម្មជន​បរិស្ថាន និង​អ្នកឃ្លាំមើល​សង្គម​ គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ ដើម្បី​ជួយ​ឱ្យ​មាន​តម្លាភាព​ក្នុង​សង្គម។
  22. ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ លោក​ អាឡិច ហាន់ដ្រូហ្គាន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ថ្លែង​ថា ការ​បង្កើត​យន្ត​ការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការ​បំផ្លិចបំផ្លាញ​ធន​ធាន​ធម្មជាតិ អំពើ​ពុករលួយ និង​បទ​ល្មើស​នានា​នេះ គឺ​ដើម្បី​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​​​​មិន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ ដែល​ពលរដ្ឋ​​​អាច​​ផ្ដល់​ព័ត៌មាន​ជូន​បាន​ក្នុង​លក្ខខណ្ឌ​អនាមិក ឬ​មិន​បង្ហាញ​អត្តសញ្ញាណ។ លោក​ថា យន្ត​ការ​នេះ​មាន​ធ្វើ​នៅ​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក​ ប៉ុន្តែ​នៅ​កម្ពុជា​​មិន​ទាន់​ឃើញ​មាន​នៅឡើយ៖ «ឧទាហរណ៍​នៅ​ក្នុង​ដៃ​របស់​អ្នក​មាន​វីដេអូ​សកម្មភាព​កាប់​ឈើ អាជីវកម្ម​រ៉ែ​មាស ឬ​ខ្សាច់ ការ​បំពុល​ទឹក ការ​បំផ្លាញ​ទន្លេ ឬ​សមុទ្រ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ផ្សេងៗ ឬ​ក៏​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ជាតិ​ បង​ប្អូន​អាច​ទាក់ទង​ពួក​យើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​មាតា​ធម្មជាតិ ហើយ​យើង​សន្យា​ថា ​នឹង​​រក្សា​ភាព​អនាមិក​ជូន​បង​ប្អូន​ឱ្យ​បាន​ល្អ ជាពិសេស​សម្រាប់​មន្ត្រី​រាជការ ឬ​បុគ្គលិក​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ។ សូម​ចូល​រួម​ជាមួយ​ពួក​យើង​ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់»។
  23. 2020-09-06  ការចោទប្រកាន់ និងឃុំខ្លួន​យុវជន​មាតាធម្មជាតិ​៣នាក់​ ពីបទញុះញង់​ជាការបំភិតបំភ័យ​យុវជនផ្សេងទៀត​ ឲ្យលែងហ៊ាន​ធ្វើការងារ​សង្គម ចៅក្រមស៊ើបសួរ​សម្រេច​ឃុំខ្លួន​យុវជនទាំងបីរូប​នៅ​ពន្ធនាគារ។ យុវជន​ទាំងបីរូប ដែល​សកម្ម​ក្នុងរឿង​ការពារធនធាន​ធម្មជាតិ​មាន លោក ថុន រដ្ឋា ត្រូវឃុំខ្លួន​នៅ​មណ្ឌល​អប់រំកែប្រែ​ព្រៃសទី១​ឬម១ ចំណែក កញ្ញា ឡុង គន្ធា និង កញ្ញា ភួន កែវរស្មី ត្រូវឃុំ​នៅ​មណ្ឌល​អប់រំកែប្រែ​ព្រៃសទី២​ឬម២ បន្ទាប់​ព្រះរាជអាជ្ញា លោក គុជ គឹមឡុង បាន​ចោទ​ប្រកាន់​ពួកគេ​ទាំងបីនាក់​ពីបទ «ញុះញង់​បង្កឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា៤៩៤ និង​មាត្រា៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី០៦ ខែកញ្ញា។

ទី៨ ខែឧសភា ឆ្នាំ២០១៩​- ព្រះអង្គ ព្រហ្មធម្មជាតិ អ្នកវិភាគចៅចាក់ស្មុក៖ អង្គការមាតាធម្មជាតិជាបណ្តាញក្រុមចលនាវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា បើទោះបីជាត្រូវបានបណ្តេញចេញ ចាប់បញ្ជូនទៅក្រៅប្រទេស ព្រមទាំងដាក់ឱ្យស្ថិតក្នុងបញ្ជីខ្មៅមិនអនុញ្ញាតឱ្យចូល​កម្ពុជាដោយសារតែប្រព្រឹត្តខុសច្បាប់​ក៏ដោយ ក៏អាឡិច ហ្គន់សាឡេស ដេវិតសុន ជាជនជាតិអេស្បាញដែលធ្លាប់សម្ងំស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៥ ក្រោមស្លាក «អង្គការមាតាធម្មជាតិ» នៅតែបន្តសកម្មភាពសងសឹកប្រឆាំងនឹងកម្ពុជា តាមរយៈការញុះញង់បញ្ជាក្រុមយុវជនយុវនារីមួយចំនួន ដែលខ្លះជាសមាជិកមក​ពីចលនា​មាតាធម្មជាតិ ខ្លះមកពីក្រុមយុវជនអតីតសិស្សរបស់សពបណ្ឌិត កែម ឡី និងខ្លះទៀតជាយុវជនអតីតបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពខុសច្បាប់ក្នុងចេតនាធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា។

កាលពីថ្ងៃទី៣ មិថុនា ២០២០ ក្រសួងធ្លាប់បានអះអាងជាសាធារណៈថា ខ្លួននឹងចុះបញ្ជី កោះកុងក្រៅ ជាតំបន់ឧទ្យានជាតិសមុទ្រឱ្យខានតែបាននៅអំឡុងឆ្នាំ២០២១។ ប៉ុន្តែមកដល់ឆ្នាំ២០២៤ទៅហើយ ក្រសួងបរិស្ថាននៅតែមិនបានធ្វើតាមការសន្យារបស់ខ្លួននោះទេ។ តើមានមូលហេតុអ្វីខ្លះនៅពីក្រោយការក្បត់សន្យារបស់ក្រសួងបរិស្ថានក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្ររហូតដល់ទៅ៤ឆ្នាំ?

ភួន កែវរស្មី 12 June at 17:34 ·
នៅពេលគេចោទខ្ញុំថាខ្ញុំលក់ក្បាលឱ្យបរទេស ខ្ញុំញុះញង់អ្នកដទៃ ខ្ញុំរួមគំនិតក្បត់ជាតិ…. ខ្ញុំនឹកដល់ថាបើខ្ញុំពិតជាធ្វើដូចគេថាហើយបានលុយច្រើនមហាសាល ម្តាយខ្ញុំក៏មិនចាំបាច់ដាក់លក់ផ្ទះតែមួយរបស់យើងនាពេលនេះដែរ។ ផ្ទះខ្ញុំមានបញ្ហាសេដ្ឋកិច្ចយូរណាស់មកហើយ តែខ្ញុំមិនដែលសូម្បីតែគិតថាខ្ញុំប្រកាសសុំលុយសាធារណជនមកសងបំណុលគ្រួសារដែលជារឿងផ្ទាល់ខ្លួនផង!

ខ្ញុំកាន់តែមិនដែលគិតថានឹងលក់ឆន្ទៈ(ចុះចូល)យកលុយមកដើម្បីសងបំណុលគេ។ នៅពេលដែលខ្ញុំលឺមនុស្សនិយាយថាមកពីទល់ពេកត្រូវការលុយមកដោះស្រាយទើបចុះចូល។ ខ្ញុំក៏គិតដល់បញ្ហាគ្រួសារ តែរឿងនេះវាគ្មានថ្ងៃធ្វើឱ្យខ្ញុំលក់ឧត្តមគតិខ្លួនឯងទេ! ភាពស្អាតស្អំ ឆន្ទៈ សេចក្តីមុះមុតខ្ញុំបង្កើតលុយមិនបានមែនតែខ្ញុំនឹងនៅតែរក្សាគោលជំហរខ្ញុំរហូតទៅ។
ពួកគេផលិត និងផ្សព្វផ្សាយព័ត៌មានមិនពិត និងមានលក្ខណៈបំភ្លៃ បំផ្លើស បំភ័ន្តនិងបំប៉ោងទាក់ទងធនធានរ៉ៃ បរិស្ថាន ធនធានធម្មជាតិនៅក្នុងខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែងជាដើមបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម និងចែកផ្សព្វផ្សាយដល់បណ្តាញព័ត៌មានដែលមាន​និន្នាការប្រឆាំងដែលមាន​វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យក្នុងន័យបំផ្លាញកិត្តិយសកម្ពុជាញុះញង់ឱ្យពលរដ្ឋស្អប់ និងប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច ធ្វើសកម្មភាពប្រឆាំងនឹង​ការរីកចម្រើនរបស់ជាតិ ប្រឆាំងការវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិនៅកម្ពុជា។ តើហេតុអ្វីបានជាជនជាតិអេស្បាញរូបនេះ បន្តការញុះញង់និងធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា?

ទី១៖ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន៖ អាឡិច ហ្គន់សាឡេស ដេវិតសុនបានសហការជាមួយនឹង ភិក្ខុ ព្រហ្ម ធម្មជាតិ បង្កើតអង្គការឈ្មោះថា មាតាធម្មជាតិ និងស្នើសុំការចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅខែកញ្ញា ឆ្នាំ ២០១៣ ឃ្លាំមើល ការពារធនធានធម្មជាតិ និងបរិស្ថានដោយធ្វើសកម្មភាពចាប់ផ្តើមពីតំបន់
ឱរ៉ាល់ និងតំបន់អារ៉ែង។ ទោះបីជា ភិក្ខុ ព្រហ្ម ធម្មជាតិ មានតួនាទីជាប្រធានអង្គការពិតមែន ប៉ុន្តែមិនអាចគ្រប់គ្រងអនុប្រធាន អាឡិច នេះបានឡើយទេ។ អាឡិច បានបោកប្រាស់យកភិក្ខុ ព្រហ្ម ធម្មជាតិ ឱ្យឈរឈ្មោះជាប្រធានអង្គការប៉ុន្តែរាល់សកម្មភាពផ្សេងៗគឺអាឡិច ជាអ្នកគ្រប់គ្រងនិងចាត់ចែង ហើយថែមទាំងបានដណ្តើមយកត្រារបស់អង្គការទៅប្រើប្រាស់ និងកាន់គណនីធនាគារសម្រាប់ទទួលជំនួយថែមទៀត។

អាឡិចក្នុងនាមជាអនុប្រធានអង្គការមាតាធម្មជាតិ បានធ្វើសកម្មភាពផ្ទុយនឹងលក្ខន្តិកៈរបស់អង្គការ និងបង្កការស្មុគស្មាញជាច្រើនដល់ថ្នាក់ដឹកនាំអង្គការ ព្រោះធ្វើ​សកម្មភាពបំពានច្បាប់ដូចជា ការរារាំងមន្ត្រីរាជរដ្ឋាភិបាលមិនឱ្យបំពេញការងារ នៅក្នុងដែនអធិបតេយ្យជាតិខ្មែរក្នុងតំបន់អារ៉ែងក្នុងខេត្តកោះកុង និងការ ញុះញង់ប្រជា​ពលរដ្ឋធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរសាធារណៈជាដើម។ ការធ្វើសកម្មភាពទាំងអស់នេះ ត្រូវបានគេជឿថា អាឡិចបានទទួលការគាំទ្រថវិកា​ពីប្រភពផ្សេងៗដើម្បី​បំពេញគោលដៅចម្បងរបស់គេ។ មានការសង្ស័យផងដែរថា អាឡិចបានកឹបកេងថវិកាម្ចាស់ជំនួយ និងធ្វើស្រែលើខ្នងក្រុមយុវជនមួយចំនួន ដែលផលិតវិដេអូឃ្លីប​តាមបញ្ជា និងការណែនាំរបស់ខ្លួនដោយវាយប្រហារមកលើអាជ្ញាធររាជរដ្ឋាភិបាលឱ្យកម្រៃតិចតួចបំផុត មិនអាចរស់បានឡើយ។

ក្រុមយុវជនទាំងនោះ ខ្លះបានត្អូញត្អែរពីការរកកម្រៃមិនបាន ច្រើនពីការបង់ថ្លៃពីការចេញវីដេអូឃ្លីបនេះ និងខ្លះថែមទាំងបានអំពាវនាវឱ្យមានការផ្តល់ជំនួយបន្ថែមដល់គេ។ ដូច្នេះទាំងអាឡិច និងក្រុមយុវជនដែលអះអាងខ្លួនថាជាសកម្មជនស្រឡាញ់ជាតិ ស្រឡាញ់បរិស្ថាន គឺគ្រាន់តែជាយកពាក្យទាំងនេះមកបិទបាំង​នឹងការស្វែងរកការ​គាំទ្រថវិកា សម្រាប់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែពួក គេហាក់ជាដូចធ្វើមែនទែនថាខ្លួនជាអ្នកយកចិត្តទុកដាក់លើបរិស្ថាន និងធនធានធម្មជាតិ និងអនាគតជាតិ ខ្លាំងសម្បើម​ណាស់។ តាមពិតគឺជាគីង្គក់លក់ថ្នាំស្រែងតែប៉ុណ្ណោះ! បើពួកគេគ្មានទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនទេ សូម្បីតែអាឡិច ក៏មិនខាំស្មៅដេកស៊ីកេរ​របស់អង្គការ​មាតាធម្មជាតិ ដែលត្រូវបានភិក្ខុ ព្រហ្ម ធម្មជាតិ ស្នើសុំរំលាយចោលនោះទេ។ ការប្រកាសរំលាយអង្គការមាតាធម្មជាតិពីថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៧។ នេះជាចរិតពិតរបស់អាឡិច ដែលពលរដ្ឋមួយចំនួនឱ្យតម្លៃ ដោយខុសឆ្គងថាជាអ្នកការពារបរិស្ថានធនធានធម្មជាតិ ប៉ុន្តែគឺជាឈ្លើង​សង្គមដែលជញ្ជក់ផលប្រយោជន៍​ពីកម្ពុជាតែប៉ុណ្ណោះ។

ទី២៖ បន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជា៖ ទោះបីជាគណបក្សសង្គ្រោះជាតិដែលជាអង្គការ ចាត់តាំងផ្នែនយោបាយនៃបដិវត្តន៍ពណ៌ត្រូវបានរំលាយក៏ដោយ ប៉ុន្តែផែនការចាស់របស់ពួកគេនៅតែបន្តអនុវត្ត ហើយពួកគេបានធ្វើសកម្មភាពដោយជ្រកនៅក្រោមស្លាកសមាគមនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ក្នុងក្រុមការងាររបស់អាឡិចបច្ចុប្បន្នត្រូវគេដឹងថាមានបណ្តុំដោយក្រុមយុវជនដែលមានការ ពាក់ព័ន្ធនឹងអតីតបក្សសង្គ្រោះជាតិ ដូចជា លឹម គីមស័រ ថុន រដ្ឋា ឡុង សុគន្ធា នឿន ដាវីន ផេង ស្រីសរ ហេង ពិសិដ្ឋ រាជព្រឹកអារ៉ែង ជាដើម។ ពួកគេបានប្រើប្រាស់រូបភាពជាអ្នកស្នេហាជាតិ ស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដើម្បីធ្វើសកម្មភាពដុតបញ្ឆេះ កំហឹងប្រជាពលរដ្ឋ ញុះញុង និងបង្កកំហឹង និងចលាចលរបស់ប្រជាពលរដ្ឋក្នុងសំណុំរឿងបរិស្ថាន និងធនធានធម្មជាតិ ក្រោមការបញ្ជាផ្ទាល់ពីជនដែលមិនត្រូវស្វាគមន៍ អាឡិច ហ្គន់សាឡេស ដេវិតសុន។

អាឡិចត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងក្រុមប្រឆាំង ទាំងនៅក្នុងនិងក្រៅប្រទេសហើយបានធ្វើសកម្មភាពបំពេញទៅនឹងផែនការ ដែលក្រុមប្រឆាំងដាក់ចុះ គឺការឡើង គ្រប់គ្រងអំណាចមិនតាមបែបប្រជាធិបតេយ្យ។ ចំណុចមួយទៀត យុវនារីឈ្មោះ លីម គីមស័រ រួមនឹងយុវជនមួយចំនួនដែលកំពុងធ្វើសកម្មភាពក្រោមឆ័ត្រ អង្គការមាតាធម្មជាតិ ត្រូវបានគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ចូលរួមនៅក្នុងការឃោសនាបោះឆ្នោត និងសកម្មភាពផ្សេងៗ។ ដូច្នេះអ្វីដែលក្រុមយុវជន និងអាឡិច បានផលិតជាព័ត៌មានឬជាឃ្លីបវីដេអូឡើង ទោះបីពេលខ្លះជាការពិត ប៉ុន្តែពួកគេបានបង្កប់នូវទស្សនៈនយោបាយលម្អៀងមួយទៅរកក្រុមប្រឆាំង និងបម្រើមហិច្ឆតានយោបាយ របស់ក្រុមប្រឆាំង និងចៅហ្វាយនាយរបស់ពួកគេ។

ហេតុដូច្នេះហើយបានជាព័ត៌មាននិងវិដេអូឃ្លីបដែលពួកគេបានផ្សព្វផ្សាយ សុទ្ធតែបង្កប់ដោយការបំផ្លិចបំផ្លាញ រិះគន់មិនមែនដើម្បីស្ថាបនា ប៉ុន្តែជាការរិះគន់ ដើម្បីជាន់ពន្លិច និងបំផ្លាញទំនុកចិត្តប្រជាពលរដ្ឋមកលើអាជ្ញាធររាជរដ្ឋាភិបាល បន្ថែមពីផលប្រយោជន៍ ផ្សេងៗដែលពួកគេទទួលបានសម្រាប់ក្រុមនិងបក្ខពួកគេ។ ទោះបីជាអង្គការមាតាធម្មជាតិត្រូវបានស្នើសុំឱ្យរំលាយពីប្រធានរបស់ខ្លួនហើយក្តី ប៉ុន្តែអង្គការចាត់តាំងរបស់អង្គការនេះនៅតែដំណើរការដដែលក្រោមការបញ្ជាផ្ទាល់របស់អាឡិច និងមានអ្នកទទួលបញ្ជាដើម្បីអនុវត្តនៅកម្ពុជា។

ទី៣៖ ធ្វើសកម្មភាពវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា៖ អាឡិចបានបញ្ចូលមនោគមវិទ្យាតួឯកនិយមដល់ក្រុមយុវជនរបស់ខ្លួនលើផ្នែកបរិស្ថាននិងធនធានធម្មជាតិ និងបានញុះញង់ឱ្យយុវជនទាំងនោះចេញមុខក្នុងការវាយប្រហាររិះគន់បែបជាន់ពន្លិចជាសាធារណៈ ខណៈខ្លួនបានដឹងច្បាស់ហើយថា សកម្មភាពដែល ក្រុមយុវជនបាននិងកំពុងធ្វើរាល់ថ្ងៃ គឺជាសកម្មភាពខុសច្បាប់ ព្រោះបានយកឈ្មោះអង្គការមាតាធម្មជាតិដែលគ្មានក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃ មកធ្វើសកម្មភាពបំភ័ន្តសាធារណៈមតិ។ ប៉ុន្តែវាជាចេតនារបស់អា ឡិចនិងក្រុមបក្សប្រឆាំងតែម្តង ដើម្បីទាញយកចំណេញនយោបាយ នៅក្នុងករណីអាជ្ញាធរចាត់វិធានការប្រឆាំងទង្វើល្មើសច្បាប់របស់ពួកគេដោយឃោសនាបែបវាយប្រហារលើប្រព័ន្ធផ្សាយរបស់ពួកគេថាជាការ រំលោភសិទ្ធិមនុស្ស និងបិទសិទ្ធិសេរីភាពជាដើម។ តាមពិតយុវជនយុវនារីទាំងអស់នេះគឺជាជនស្លូតត្រង់ ប៉ុន្តែត្រូវបានធ្វើអាជីវកម្មនយោបាយដោយក្រុមប្រឆាំងតាមរយៈ​អាឡិច ទៅលើយុវជនមួយចំនួនដែលបានស្រើបស្រាល និងពាក្យបញ្ជោរពាក្យសរសើរបង្កបដោយន័យនយោបាយរបស់អាឡិច និងក្រុមប្រឆាំងដែលមានគោលដៅច្បាស់លាស់គឺ ការផ្លាស់ប្តូររបបតាមបែបបដិវត្តន៍ពណ៌ដែលពួកគេបានបរាជ័យយ៉ាងអាម៉ាស់ ក្រោយបែកការណ៍តាមរយៈការទម្លាយរបស់ កឹម សុខា។

តាមពិតនៅក្នុងសង្គមមួយមិនអាចដំណើរការល្អឥតខ្ចោះនោះឡើយ តែងតែមានបញ្ហាកើតឡើង ហើយអាជ្ញាធររាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយបញ្ហា ប៉ុន្តែក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេមិនត្រូវកេងចំណេញនយោបាយ រហូតដល់យកបញ្ហាដែលកើតឡើងមក ដុតបញ្ឆេះកំហឹងពលរដ្ឋ បំភ័ន្តប្រជាពលរដ្ឋ ដើម្បីបម្រើគោលដៅនយោបាយខ្លួនឡើយ។ គ្មាននរណាស្រឡាញ់ខ្មែរជាងពលរដ្ឋ ខ្មែរខ្លួនឯងឡើយ ហើយអាឡិចដែលអះអាងថាស្រឡាញ់ខ្មែរក៏ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។

កម្ពុជាឥឡូវនេះបានបោះជំហានមកជាប្រទេសដែលមានការអភិវឌ្ឍ មានកំណើនសេដ្ឋកិច្ច ប្រមាណ​៧,៥% ជារៀងរាល់ឆ្នាំ និងមានតួនាទីសំខាន់ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក ជាប្រទេស ស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានាលើសកលលោក សូមក្រុមប្រឆាំងរួមនឹងជនបរទេសមួយចំនួន គួរទុកឱ្យកម្ពុជាបានសុខ សន្តិភាព និងបន្តអភិវឌ្ឍជាតិ ពីព្រោះកម្ពុជាមានបទពិសោធឆ្អែតឆ្អន់រួចហើយនៃការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុង និងសូមពលរដ្ឋដែលមាននិន្នាការ ប្រឆាំងកុំងុបងុល និងកុំ ជឿបរទេសពេក ព្រោះជម្រើសតាមក្រុមជនបរទេសកាលពីអតីតកាល កម្ពុជាមិនដែលមានវាសនាល្អនោះទេ សន្តិភាពរបស់កម្ពុជាបាន ត្រឹមជាង ១០ឆ្នាំប៉ុណ្ណោះក៏វិលទៅរកសេចក្តីវិនាសហិនហោចដោយសារតែក្រុមប្រឆាំង និងបណ្តាញក្រុមវិទ្ធង្សនាដែលធ្វើ សកម្មភាពដូចសព្វថ្ងៃនេះ។ ដូច្នេះ កម្ពុជាមិនត្រូវការក្រុមជនបំផ្លាញជាតិ ធ្វើវិទ្ធង្សនាដូចក្រុមអាឡិច និងក្រុមប្រឆាំងក្បត់ជាតិរត់ចោលស្រុកឡើយ ហើយរាជរដ្ឋាភិបាលបានព្រមានរួចជាស្រេចហើយថា ទោះក្នុងតម្លៃណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូច ធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា បំផ្លាញសន្តិភាព ការអភិវឌ្ឍដែលកម្ពុជារកបានដោយពិបាកនេះជាដាច់ខាត៕
ដោយ៖ ចៅចាក់ស្មុក  រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩

BAYON Radio មេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ម្នាក់ទៀតហើយត្រូវចាប់ខ្លួន ភ្នំពេញៈ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីដែលជាមេក្លោងដឹកនាំធ្វើបាតុកម្មខុសច្បាប់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយដើរហែរក្បួនស្រែកតវ៉ាទាមទារពីទីលានប្រជាធិបតេយ្យមកស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​នោះ កញ្ញា ឈឿន ដារ៉ា​វី អាយុ២៩ឆ្នាំ បាន​អះអាង​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​ទាញ​យក​កាបូប​របស់​គាត់​ទៅបាត់ ដោយ​ក្នុង​កា​បូ​បនោះ​មាន​លុយ​និង​សម្ភារ​មួយចំនួន ទើប​នៅ​រសៀល​នេះពួក​គេ​នៅ​បន្ត​រង់​ចាំ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​យក​កាបូប​នោះ​មកវិញ​៕

ក្រុមយុវជន ចលនាខ្មែរថាវរៈ ជាក្រុម ១​ ចំំណោមជាង ២០០ ក្រុម។
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ ១០៤ (ភ្នំពេញ)
៣. សហគមន៍១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៦. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៧. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៨. សហគមន៍អន្លង់រុន (បាត់ដំបង)
៩. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
១០. សហគមន៍អង្គស្វាយ (កំពត)
១១. សហគមន៍អភិវឌ្ឍន៍ថ្មី (ភ្នំពេញ)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. សមាគមអ្នកបម្រើការងារតាមផ្ទះ (AWD)
១៤. សមាគមគាំពារស្ពឺងាយរងគ្រោះ (ASVW)
១៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. អង្គការបន្ទាយស្រី
១៨. សហគមន៍ប្លកកាន់វ៉ាថ្មី (ភ្នំពេញ)
១៩. សហគមន៍បឹងឈូក (ភ្នំពេញ)
២០. សហគមន៍បឹងឈូក A (ភ្នំពេញ)
២១. សហគមន៍បឹងឈូកមានជ័យថ្មី១ (ភ្នំពេញ)
២២. សហគមន៍បឹងឈូកនិរោធ (ភ្នំពេញ)
២៣. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
២៤. សហគមន៍បឹងប្រាំ (បាត់ដំបង)
២៥. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៦. សហគមន៍បុស្សស្មោះ (កំពង់ចាម)
២៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
២៨. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៩. សហគមន៍ប្រស្រែ (ព្រៃវែង)
៣០. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៣១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៣២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៣៣. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៣៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣៥. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៣៦. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣៧. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៣៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៤០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៤១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៤២. សហភាពការងារកម្ពុជា (CLC)
៤៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៤៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CFSWF)
៤៥. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៤៦. បណ្ដាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៤៧. បណ្តាញយុវជនកម្ពុជា (CYN)
៤៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤៩. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
៥០. សហគមន៍ចម្រើន (ភ្នំពេញ)
៥១. សហគមន៍ចង្កម ១ (ត្បូងឃ្មុំ)
៥២. សហគមន៍ចង្កមកណ្តាល (ត្បូងឃ្មុំ)
៥៣. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៥៤. សហគមន៍ឆេកូ (ភ្នំពេញ)
៥៥. សហគមន៍ជើងឯកក្រម ៣ (ភ្នំពេញ)
៥៦. សហគមន៍ជើងឯកក្រម ៤ (ភ្នំពេញ)
៥៧. សហគមន៍ជើងព្រៃ (កំពង់ចាម)
៥៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៥៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៦០. សហគមន៍ឈូកស (ភ្នំពេញ)
៦១. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៦២. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៦៣. សហគមន៍ចុងអំពុល (ព្រៃវែង)
៦៤. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៦៥. សហគមន៍ សេ អឹ ប្រាំ (ព្រះសីហនុ)
៦៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៦៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៦៨. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៦៩. សហគមន៍ដើមមភ្លៅ (ភ្នំពេញ)
៧០. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៧១. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៧២. អង្គការសមធម៌កម្ពុជា (EC)
៧៣. សហគមន៍នេសាទ (កោះកុង)
៧៤. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៧៥. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៧៦. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៧៧. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៧៨. សហគមន៍ហោងសំណ៌ (កំពង់ស្ពឺ)
៧៩. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៨០. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨១. បណ្ដាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៨២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៨៣. សហគមន៍កុំប្រើស (ត្បូងឃ្មុំ)
៨៤. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
៨៥. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៨៦. សហគមន៍ឃុំស្រករជ្រូកឬស្សី (កំពង់ធំ)
៨៧. ខ្មែរថាវរៈ KT
៨៨. សហគមន៍ឃុំដា (កំពង់ចាម)
៨៩. សហគមន៍ខ្វា (ភ្នំពេញ)
៩០. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៩១, សហគមន៍កុកតារៀ (តាកែវ)
៩២. សហគមន៍ដីធ្លីកោះស្ដេច (កោះកុង)
៩៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៩៤. សហគមន៍ក្រីក្រ (ភ្នំពេញ)
៩៥. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៩៦. សហគមន៍ដីធ្លី (ប៉ៃលិន)
៩៧. សហគមន៍លំទូក (សៀមរាប)
៩៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៩៩. សហគមន៍មានជ័យ (ស្វាយរៀង)
១០០. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
១០១. មាតាធម្មជាតិកម្ពុជា (MNC)
១០២. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
១០៣. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
906. Not 1 More (N1M)
១០៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
១០៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
១០៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
១០៨. សហគមន៍អូរដំរី (ព្រះសីហនុ)
១០៩. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
១១០. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
១១១. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
១១២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
១១៣. អង្គការស្ពានសន្តិភាព (PBO)
១១៤. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
១១៥. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
១១៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
១១៧. សហគមន៍ភ្នំក្រោម (សៀមរាប)
១១៨. សហគមន៍ភ្នំទទឹង (កំពត)
១១៩. សហគមន៍ភ្នំត្នោត (កំពត)
១២០. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
១២១. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
១២២. សហគមន៍ភូមិ ៣ (ភ្នំពេញ)
១២៣. សហគមន៍ភូមិ ១៧ (ភ្នំពេញ)
១២៤. សហគមន៍ភូមិ ២១ (ភ្នំពេញ)
១២៥. សហគមន៍ភូមិអណ្តូង (ភ្នំពេញ)
១២៦. សហគមន៍ភូមិបាគូ (ភ្នំពេញ)
១២៧. សហគមន៍ភូមិបរឡយ (រតនៈគិរី)
១២៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
១២៩. សហគមន៍ភូមិកោះនរា (ភ្នំពេញ)
១៣០. សហគមន៍ភូមិព្រែកពន្លា (ភ្នំពេញ)
១៣១. សហគមន៍ភូមិសមុទ្រក្រោម (រតនៈគិរី)
១៣២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
១៣៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
១៣៤. សហគមន៍ភូមិទឹកថ្លា (ភ្នំពេញ)
១៣៥. អង្គការពន្លកខ្មែរ (PKH)
១៣៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
១៣៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
១៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
១៣៩. សហគមន៍ព្រែកតាដូវ (ភ្នំពេញ)
១៤០. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១៤១. សហគមន៍ព្រែកត្រៃ (ភ្នំពេញ)
១៤២. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
១៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១៤៤. សហគមន៍នេសាទព្រៃពាយ (កំពត)
១៤៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១៤៦. សហគមន៍ពន្លឺខេមរា (ភ្នំពេញ)
១៤៧. សហគមន៍ទន្លង (កំពង់ចាម)
១៤៨. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១៤៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១៥០. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១៥១. សហគមន៍រីកចម្រើន (ភ្នំពេញ)
១៥២. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១៥៣. សហគមន៍រំដួលស្វាយរៀង (ស្វាយរៀង)
១៥៤. សហគមន៍រួមមិត្ត (ភ្នំពេញ)
១៥៥. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១៥៦. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៥៧. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១៥៨. សមាគមធាងត្នោង (STT)
១៥៩. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១៦០. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១៦១. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១៦២. អង្គការសាមគ្គី
១៦៣. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១៦៤. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១៦៥. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
១៦៦. សហគមន៍ស៊ាង ហ្វូង (ព្រៃវែង)
១៦៧. សហគមន៍ស្តីឃ្លាំងសាំង (ភ្នំពេញ)
១៦៨. សហគមន៍សែនរីករាយ (ភ្នំពេញ)
១៦៩. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១៧០. សហគមន៍នេសាទសម្រស់កោះស្ដេច (កោះកុង)
១៧១. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១៧២. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៧៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១៧៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
១៧៥. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១៧៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៧៧. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៧៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៧៩. សហគមន៍ដីធ្លីតានូន (កោះកុង)
១៨០. សហគមន៍តាពេន (សៀមរាប)
១៨១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្ត្រីភេទ
(NGO-CEDAW)
១៨២. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៨៣. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៨៤. សហគមន៍ថ្មគោល (ភ្នំពេញ)
១៨៥. សហគមន៍ដីធ្លីខ្ទង់ (កោះកុង)
១៨៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៨៧. សហគមន៍ទួលសំបូរអភិវឌ្ឍន៍ (ភ្នំពេញ)
១៨៨. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៨៩. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១៩០. សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
១៩១. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៩២. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៩៣. សហគមន៍ត្រពាំងសង្កែ (ភ្នំពេញ)
១៩៤. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៩៥. សហគមន៍ត្រពាំងរពៅ (កំពត)
១៩៦. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១៩៧. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈហ្វរ្ម័ន(ខេមបូឌា) លីមីតធីតសៀមរាប (USWAMC)
១៩៨. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
១៩៩. សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា ដេវេរេដ ខេមប៉ានី លីមីតធីត
២០០. សមាគមឥន្ទ្រទេវី (IDA)
២០១. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)

ចលនាយុវជន មាតាធម្មជាតិ
សញ្ញាបដិវត្តន៍ពណ៍

សញ្ញាបដិវត្តន៍ពណ៍

សញ្ញាបដិវត្តន៍ពណ៍​ នៅ អ៊ុយក្រែន

សញ្ញាបដិវត្តន៍ពណ៍ នៅកម្ពុជា

សញ្ញាបដិវត្តន៍ពណ៍

Sao Phal Niseiy ចុះពេលណា គេប្រើច្បាប់ដែលមាន កាត់ទោសពួកកាប់ព្រៃបំផ្លិចបំផ្លាញធនធានធម្មជាតិរបស់ជាតិ ដើម្បីភាពមានបានផ្ទាល់ខ្លួនវិញម្តង? This is perhaps the most dispiriting and unfair aspect as individuals who work to protect the environment and manage natural resources are punished because their efforts threaten the interests of powerful individuals and oligarchs. Meanwhile, those who exploit natural resources for personal gain are lauded and go unpunished.

RFA Khmer​ វិទ្យុអាស៊ីសេរី នេះជាវិដេអូរភស្ដុតាងមានទាំងរូបភាព និងសម្លេងដែល អាឡិច ជនជាតិអេស្ប៉ាញ និងក្រុមចលនាមាតាធម្មជាតិប្រមាថព្រះមហាក្សត្រ ដូច្នេះគេកាត់ទោសឱ្យជាប់គុកគឺសមហើយ


បញ្ហាក្នុងសង្គមខ្មែរ៖ ខណនេះ កំពុងមានការ រិះគន់ពីក្រៅប្រទេសផង និង ក្នុងប្រទេសផង រឿង ចាប់មនុស្សការពារបរិស្ថាន ដោយសារ មានសារពត៍មាន មានបណ្ឌិត មានអ្នកនយោបាយ គាំទ្រចលនាបះបោរ Insurgency ដួច្នេះ ពួកគេបកស្រាយថា យុវជនទាំងនោះ គឺជា អ្នកស្នេហារជាតិ មិនមែន ជនក្បត់ជាតិទេ។ ជាធម្មតា មនុស្សឈ្លោះគ្នា គឺ ភាគីសងខាង ព្យាយាមយក ហេតុផលរៀងខ្លួនមែនហើយ តែ ហេតុផលខ្លះ គ្មាន Logic ទេ ដូចគេថា មនុស្សស៊ីបាយ ឆ្លែស៊ីបាយ អីចឹង មនុស្សគឺជា ឆ្កែ។ ស្រដៀងគ្នានេះដែរ ជនណាក៍ដោយដែលការពារបរិស្ថាន ការពារធនធានធម្មជាតិ គឺជា អ្នកស្នេហារជាតិ តែ BUT បើពួកគេ ចុះបញ្ជី តំបន់ការពារនោះ ទៅជា ព្រៃសហគមន៍ ជាតំបន់ សហគមន៍ គឺជា ទង្វើរក្បត់ជាតិ ដូច ករណី ព្រៃឡង់អីចឹង ព្រោះ តួរនាទីសំខាន់ គឺ រដ្ឋាភិបាល ចំណែក អង្គការ សមាគមន៍ សហគមន៍ មានតួរនាទី ត្រឹម សហការណ៍ គ្មានកិច្ចការត្រូវ ដឹកនាំ បញ្ជា ធ្វើរបាយការណ៍ ចំណូល ចំណាយ សុំជំនួយ ពីបរទេសឡើយ ៕

លួន សុវ៉ាត ✌️ពួកគេមិនត្រឹមតែជា វីរជននៃបរិស្ថាន ប៉ុណ្ណោះទេ ប៉ុន្តែពួកគេ គឺជា ព្រះមាតានៃបរិស្ថាន ថែមទៀតផង ! ព្រោះការលះបង់ផលប្រយោជន៍និងសេចក្តីសុខផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីការពារបរិស្ថាន គឺដើម្បីជាសេចក្តីសុខ ដើម្បីជាសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដល់យើងទាំងអស់គ្នានិងសង្គមជាតិទាំងមូលនៃមនុស្សជាតិនិងសព្វសត្វទាំងឡាយទាំងពូង ។


 គំរូនិងវីរភាពបែបនេះគឺជាដំណើរនៃវីរជនស្នេហាជាតិ គឺជាដំណើរនៃព្រះ គឺជា ដំណើរនៃមនុស្សល្អក្នុងសង្គមជាតិ ដែល អាត្មាភាពយើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសរួមទាំងមនុស្សជាតិទូទាំងពិភពលោកទាំងមូល ដែលស្រលាញ់យុត្តិធម៌សង្គម ដែលស្រលាញ់សុខសន្តិភាព ដែលស្រលាញ់សិទ្ធិសេរីភាព 🙏សូមគោរពនិងកោតសរសើរនូវឆន្ទៈមនសិការឧត្តមគតិនិងការលះបង់របស់អ្នកទាំងអស់គ្នាថាជា #វីរជននៃបរិស្ថាន ថាជា #ព្រះមាតានៃបរិស្ថាន តរៀងទៅ !!!


កុំនិយាយមកថាខ្លួនមានឆន្ទៈអីនាំខ្មាសគេ ហើយក៏ឈប់ទៅរឿងដើរតួធ្វើជាអ្នករងគ្រោះ។ ខ្ញុំមើលថាក្រុមទាំងនេះមានការប្រមាថមើលងាយទៅលើអង្គព្រះមហាក្សត្រខ្លាំងសម្បើមណាស់ តាមរយះការនិយាយស្តី ហើយឈប់សម្តែងមកតែងតួធ្វើជាអ្នកស្នេហាជាតិទៀតទៅ គេបានស្គាល់ពីអត្តចរិតច្បាស់ណាស់។ វាមិនដែលនៅសុខៗគេចាប់គ្មានហេតុផលច្បាស់លាស់នោះទេ កុំទាន់អាលវិនិច្ឆ័យគេថាគេអាក្រក់ ថាគេមិនរំលោភសិទ្ធិ ថាគេបំពានសិទ្ធិ ប៉ុន្តែត្រូវគិតថាក្រុមប៉ុន្មាននាក់នេះបានធ្វើអ្វីខ្លះពីមុនៗមក? មានរឿងជាច្រើនដែលគេមិនចង់និយាយ ហើយវាដល់ពេលដែលគេត្រូវអនុវត្តច្បាប់ហើយ។ ជ្រកក្រោមស្លាកបរទេស ទទួលយកសំណូកពីបរទេសហើយយកលេសធ្វើជាអ្នកស្រឡាញ់ធម្មជាតិ ទាំងដែលជ្រកក្រោមស្លាកបរទេស ទទួលជំនួពីបរទេសសោះ។


លី ចាន់ដារ៉ាវុត៖ «គេបំផ្លាញសម្បត្តិជាតិ គេមានលុយរាប់លាន ទិញសញ្ជាតិទៅក្រៅប្រទេស មានតែយើងត្រូវវេទនាក្នុងប្រទេសនេះ»

សកម្មជនចលនាមាតាធម្មជាតិលោក លី ចាន់ដារ៉ាវុត ទទួលបានឱកាសរស់នៅលើទឹកដីសហរដ្ឋអាមេរិក នៅពេលលោកធ្វើទស្សនកិច្ចទៅប្រទេសនេះកាលពីខែឧសភា។ ទោះជាយ៉ាងណា ម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះ សុខចិត្តបោះចោលឱកាសនោះ ដើម្បីវិលមកកម្ពុជាវិញ ទោះលោកដឹងខ្លួនមុនជាស្រេចថា នឹងត្រូវរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនដាក់ពន្ធនាគារក្ដី ដោយចោទពីបទក្បត់ជាតិ និងប្រមាថព្រះមហាក្សត្រក្ដី។ ប៉ុន្តែលោកថ្លែងនៅមុខតុលាការមុនពេលចាប់ខ្លួនថា អ្នកដែលក្បត់ជាតិពិតប្រាកដ ជាអ្នកដែលអង្គុយលើច្បាប់ និងប្រើប្រាស់ច្បាប់ជាឧបករណ៍បម្រើផលប្រយោជន៍របស់ខ្លួន មិនមែនអ្នកការពារបរិស្ថាននោះទេ។

កុំបន្ទោសគេអ្នកអនុវត្តច្បាប់អី ការចាប់ខ្លួនមួយនេះគួរតែបន្ទោសលោកសម.រង្សុីព្រោះគាត់ជាអ្នកដែរដឹកនាំអោយពួកគេក្លាយជាមនុស្សលែងដឹងសខ្មៅ លែងស្គាល់ភាពត្រឹមត្រូវបែបនេះ។ វីដេអូសារសម្លេង គេបានឃើញគ្រប់គ្នាហើយថា ក្រុមសកម្មជនចលនាមាតាធម្មជាតិ បានប្រមាថលើព្រះមហាក្សត្រ ដូច្នេះហើយទើបពួកគេជានដល់ការចាប់ខ្លួនបែបនេះ ហើយវាក៏ជាកំហុសរបស់ពួកគេដែរមិនអាចបន្ទោសគេបានឡើយ។ លោកពូកុំប្រឹងតែនិយាយកាន់ជើងបក្សពួកខ្លួនពេក គួរមើលទោសកំហុសរបស់បក្សពួកខ្លួនដែរបានធ្វើផង ទាំងដែរខ្លួនរស់នៅក្នុងប្រទេសជាតិដែរមានព្រះ មហាក្សត្រ នាយករដ្ឋមន្ត្រីមិននាំគ្នាគោរពអោយតម្លៃទេតែបែជាប្រមាថទៅវិញ តើនេះជាកំហុសអ្នកណាបើសូម្បីតែច្បាប់ទម្លាប់មិនគោរពដែរបែបនេះ?


យុវជន លី ចាន់​ដារ៉ាវុធ គឺជា​សកម្មជន​បរិស្ថាន​វ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់​។ ផ្ទុយ​ពី​ការចោទប្រកាន់​របស់​តុលាការ យុវជន​រូប​នេះ បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុង​កិច្ច​ការងារ​បម្រើ​សង្គម និង​ការពារ​ភោគទ្រព្យ​របស់​ជាតិ​។​ជា​បន្ត​សូម​ស្តាប់​ជីវប្រវត្តិ​សង្ខេប​របស់​យុវជន​រូប​នេះ​ដូច​តទៅ។

ការ​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ដើម្បី​ឲ្យ​សង្គម​កម្ពុជា មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ មាន​យុត្តិធម៌​សង្គម លុប​បំបាត់​អំពើពុករលួយ បញ្ឈប់​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​និង​ធនធាន​ធម្មជាតិ គឺជា​ទិសដៅ​ដែល​យុវជន លី ចាន់ដារ៉ាវុត ប្រកាន់​យក​ដើម្បី​បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ។

យុវជន លី ចាន់ដារ៉ាវុត មាន​អាយុ ២២​ឆ្នាំ ជា​កូនទោល​នៅក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ លី ចាន់ដារ៉ាវុធ បាន​ចូលរៀន​នៅ​សាលា បឋមសិក្សា​ព្រះ​នរោត្តម ហើយ​បន្ត​ការសិក្សា​នៅ ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ គាត់​បាន​ក្លាយជា​សិស្ស​ពូកែ​ម្នាក់​ប្រចាំ​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​ធ្លាប់​ចូលរួម​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ទៀត​ផង។

ម្តាយ​របស់​យុវជន លី ចាន់ដារ៉ាវុត រៀបរាប់​ថា កូនប្រុស​របស់​លោក​ស្រី ជា​ក្មេង​ម្នាក់​ដែល​ស្លូតបូត ចូលចិត្ត​ភាព​ស្ងៀមស្ងាត់ ហើយ​ចូលចិត្ត​ចំណាយ​ពេល​រៀនសូត្រ អាន សៀវភៅ និង​មាន​បេះដូង​ស្រលាញ់​សង្គមជាតិ​តាំងពី​តូច​មក។ លោកស្រី​បន្ត​ថា ដារ៉ាវុធ គឺជា​សិស្ស​ពូកែ​ផ្នែក​គណិតវិទ្យា រូប និង​គីមីវិទ្យា ហើយ​ក្នុង​ពេល​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​នោះ គាត់​ក៏បាន​បើក​ថ្នាក់​បង្រៀន​គួរ​ក្រៅ​ម៉ោង​ដល់​សិស្ស​ប្អូន និង​សិស្ស​រៀន​ខ្សោយ​ប្រមាណ​២០​នាក់​រៀងរាល់ថ្ងៃ​ដោយ​មិន​យក​ប្រាក់​ផង​ដែរ៖ «គាត់​បង្រៀន​គួរ​មុខវិជ្ជា​គណិត រូប និង​គីមីវិទ្យា​។ គាត់​បង្រៀន​អត់​យក​លុយ​ទេ ដល់​ថ្នាក់​ខ្ញុំ​ចង់​ដឹង​ចិត្ត​គាត់​ហើយ​ខ្ញុំ​ថា កូន​បង្រៀន​គួរ​អ៊ីចឹង កូន យក​លុយ​៥០%​ទៅ តែ​គាត់​ឆ្លើយ​មកវិញ​ថា អត់​ទេ​ម៉ាក់ កុំ​ធ្វើ​អ៊ីចឹង​អី ព្រោះ​ខ្ញុំ​ចង់​ចែក​ចំណេះ​ឲ្យ​ពួកគាត់ កុំ​ទុក​ចំណេះដឹង​ម្នាក់​ឯង»។

យុវជន លី ចាន់ដារ៉ាវុត បាន​បន្ត​ការ​សិក្សា​ ជំនាញ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ឆ្នាំ​២០១៨ ហើយ​គិត​ត្រឹម​ថ្ងៃ​ដែល​អាជ្ញាធរ​ចាប់ខ្លួន គឺ​គាត់​នៅ​ជា​និស្សិត​ឆ្នាំ​ទី​៤​នៅឡើយ​។ ការ​ចាប់យក​ជំនាញ​ច្បាប់​នេះ ព្រោះ​គាត់​មាន​ក្តី​ប្រាថ្នា​ចង់​ជួយ​ការពារ​ជន​ទន់​ខ្សោយ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ ប៉ុន្តែ​គំនិត​នេះ​បាន​ជំទាស់​នឹង​គោល​បំណង​របស់​ម្តាយ​ដែល​ចង់​ឲ្យ​គាត់​រៀន​មុខវិជ្ជា​ពេទ្យ។ ក្នុង​ពេល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី​១ លី ចាន់ដារ៉ាវុត បាន​ឆ្លៀត​ពេល​ធ្វើជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផង និង​ចាប់ផ្តើម​ចូល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​កម្ពុជា​(YRDP)​ផង។ បន្ទាប់មក យុវ​និស្សិត​រូប​នេះ បាន​ចូល​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​រយៈពេល​កន្លះ​ឆ្នាំ​នៅ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​កាត់​អង្គការ​ខុមហ្វ្រែល (Comfrel) នៅ​អំឡុង​ឆ្នាំ​២០១៩​។ គាត់​ក៏​បាន​ជាប់​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ក្នុង​អង្គការ​មួយ​នេះ​ដែល​មាន​តួនាទី​ជា​ជំនួយការ​ផ្នែក​ព័ត៌មាន​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ។


អ្នកសម្របសម្រួល​នៃ​អង្គការ​ខុមហ្វ្រែល លោក ស៊ិន ទិត្យសីហា ថ្លែង​ថា យុវជន លី ចាន់តារ៉ាវុត គឺជា​យុវជន​ឆ្នើម​ដែល​មាន​ចំណេះដឹង​និង​សមត្ថភាព​ខ្ពស់ ហើយ​អាច​ប្រើ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​ផង​ដែរ។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ធ្វើការ​ជាមួយ ​អង្គការ​ខុមហ្វ្រែល យុវជន​រូប​នេះ ជា​អ្នក​កាន់​កម្មវិធី​សម្របសម្រួល​កិច្ចពិភាក្សា​អំពី​តួនាទី​សភា រដ្ឋាភិបាល និង​អភិបាលកិច្ច ដែល​ផ្សាយ​តាម​វិទ្យុ និង​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក (Facebook)​របស់​ខុមហ្វ្រែល។ ក្រៅពីនេះ គាត់​ចូល​រួម​ផលិត​វីដេអូ​ខ្លីៗ​ដើម្បី​អប់រំ​ប្រជា ពលរដ្ឋ​អំពី​បញ្ហា​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិមនុស្ស ការបោះឆ្នោត និង​ការចូលរួម​របស់​ពល​រដ្ឋ​ក្នុង​ការងារ​សង្គម និង​នយោបាយ ព្រមទាំង​ជួយ​ការងារ​សំខាន់ៗ​ជាច្រើន​ទៀត​ដូចជា​ចងក្រង​អត្ថបទ​កាសែត​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​ទាក់ទង​នឹង​បញ្ហា​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ជាដើម៖ «គាត់​មាន​ឆន្ទៈ​ចំពោះ​ការងារ​សង្គម គាត់​ស្រលាញ់​ការងារ​សង្គម ហើយ​គាត់​ជា​យុវជន​ម្នាក់​ដែល​ឧស្សាហ៍ ហើយ​គាត់​ចូលចិត្ត​ស្រាវជ្រាវ​ការងារ ឬក៏​រៀនសូត្រ​ការងារ​ថ្មីៗ​ហើយ​គាត់​មាន​គំនិត​ច្នៃប្រឌិត​ចំពោះ​ការងារ និង​ងាយស្រួល​ចាប់​បាន។មួយ​ទៀត គាត់​ក្លាហាន​ទទួល​យក​ការងារ​ថ្មីៗ​ដែល​យើង​ដាក់​ឲ្យ​គាត់​ធ្វើ»។ 

លី ចាន់តារាវុធ ជាបញ្ញវន្តឆ្នើម នៅក្នុង ជួរគណបក្ស របស់ កែម ឡី ឬ ក្រោមឆ័ត្រការពាររបស់ អូស្រ្តាលី តែ ពេល យុវជនរូបនេះ ទៅ បង្រៀន ថ្នាក់ បណ្ឌិត អនុបណ្ឌិត នៅ សហរដ្ឋអាមេរិក អំពី បរិដ្ឋាន ព្រែកជីក ដាណាម៉ា ព្រែកជីក ហ្វូណនតេជោ  បឹងតាមោក នាំឲ្យ សកម្មជនខ្មែរជាច្រើន ចាកចេញពី បក្ស សម រង្សី បក្ស កឹម សុខា ទៅ ចូលរូមជាមួយ បក្សរបស់ លីតារាវុធ  វិញ នេះជា កំហុសផ្នែក នយោបាយដ័គ្រោះថ្នាក់ ស្តីពី ការបំពាន ភូមិសាស្រ្តនយោបាយ។

លោក ស៊ិន ទិត្យសីហា ឲ្យ​ដឹង​ថា យុវជន លី ចាន់ដារ៉ាវុត បាន​សុំ​លាឈប់​ពី​អង្គការ​ខុមហ្វ្រែល ហើយ​ទៅ​ធ្វើ​ការ​ស្ម័គ្រចិត្ត​ជាមួយ​ចលនា​មាតា​ធម្មជាតិ​វិញ បន្ទាប់ពី​អាជ្ញាធរ​រដ្ឋាភិបាល ចាប់ខ្លួន​អ្នកការពារ​បរិស្ថាន​ ៣​ នាក់​ដែល​ជា​មិត្តភក្ដិ​របស់​គាត់ គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០​។ អ្នកសម្របសម្រួល​នៃ​អង្គការ​ខុមហ្វ្រែល​រូប​នេះ សោកស្តាយ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល បន្ត​ចាប់ខ្លួន​យុវជន លី ចាន់ដារ៉ាវុត និង​អ្នកការពារ​បរិស្ថាន​វ័យក្មេង​ពីរ​នាក់​ទៀត​ដោយ​ចោទ​ពី​បទ​ឧក្រិដ្ឋ ខណៈ​ដែល​ពួកគាត់ បាន​ចូលរួម​ចំណែក​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​សាធារណៈ​ជាច្រើន​។ លោក​បារម្ភ​ថា ការ​ដាក់​ទណ្ឌកម្ម​នេះ នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​និង​អនាគត​របស់​យុវជន​រូប​នេះ៖ «​គាត់​ធ្វើ​នេះ​ផ្តោត​លើ​បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ទាក់ទង​នឹង​បញ្ហា​លូ​ទឹក​ស្អុយ បញ្ហា​បំពុល​បរិស្ថាន បញ្ហា​រំលោភ​យក​ទ្រព្យសម្បត្តិ របស់​រដ្ឋ ដូចជា​បឹង ភ្នំ ជាដើម​។ ខ្ញុំ​គិតថា ការងារ​នេះ​គឺ​ការងារ​មួយ​ជួយ​ប្រាប់​ទៅ​រដ្ឋាភិបាល​អំពី​ចំណុច​ខ្វះខាត ចំណុច​ដែល​កើតឡើង​ទាក់ទង​នឹង​បរិស្ថាន និង​ធនធានធម្មជាតិ។ ខ្ញុំ​គិតថា គួរ​តែ​មាន​ការ​លើកទឹកចិត្ត​ចំពោះ​ពួកគាត់​ដែល​មិន​គួរ​មានការ​ចោទប្រកាន់​ទៅលើ​សកម្មភាព​របស់​ពួកគាត់​ទាំងអស់​នោះ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា គ្នា​គាត់​មានតែ​៥​ទៅ​៦​នាក់ ហើយ​មើលទៅ​គាត់​គ្មាន​កម្លាំង​ឯណា​ទៅ​ក្បត់ ឬ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ»។

លី ចាន់ដារ៉ាវុធ គឺជា​យុវជន​ដែល​រួសរាយ មាន​សីលធម៌​ក្នុង​ការ​និយាយ​ស្តី និង​ចូលចិត្ត​ចែករំលែក​ចំណេះដឹង ចូលចិត្ត​ស្រាវជ្រាវ​ហើយ​វក់​ជាមួយនឹង​ការ​អាន​សៀវភៅ​។ យុវជន​រូប​នេះ ជា​មនុស្ស​ម្នាក់​ដែល​មិន​គិត​អំពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ប៉ុន្តែ​ជាប់​ចិត្ត​ធ្វើ​ការងារ​បម្រើ​ផលប្រយោជន៍​សង្គម និង​ការពារ​ភោគ​ទ្រព្យ​របស់​ជាតិ ហើយ​ស្អប់ខ្ពើម​អំពើពុករលួយ និង​អំពើ​អយុត្តិធម៌។ លើស​ពី​នេះ ដោយសារតែ​គាត់ គឺជា​និស្សិត​ច្បាប់​នោះ គ្រប់​សកម្មភាព និង​ការ​តស៊ូ​មតិ​របស់​គាត់ គឺ​សុទ្ធតែ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​ភស្តុតាង​ដ៏​រឹងមាំ។

យុវជន លី ចាន់ដារ៉ាវុធ ធ្លាប់​ធ្វើ​វីដេអូ​មួយ​និយាយ​អំពី​ការរំលោភ​យក​ដី​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ហើយ​លោក ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ករណីនេះ តាម​វិធានការ​ច្បាប់​ផង​ដែរ៖ «ធ្លាប់តែ​ជា​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លំដាប់​ពិភពលោក តែ​ពេលនេះ​ប្រែ​ក្លាយទៅជា​ឋានសួគ៌​នៃ​ទឹក​ស្អុយ​ដែល​ហូរ​ចេញពី​បង្គន់ ជា​ឋានសួគ៌​ល្បែង និង​ជា​ឋានសួគ៌​សំរាម​។​តើ​បងប្អូន​ធុញទ្រាន់ និង​ខឹង​ទៅលើ​បញ្ហា​ទាំងអស់​នេះ ដែរឬទេ​? ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញ​នូវ​រឿងរ៉ាវ​មួយទៀត​ដែល​អាច​ពាក់ព័ន្ធ​នឹង​អំពើ​និទ្ទណ្ឌភាព និង​អំពើពុករលួយ​ផង​ដែរ។ វា​ជា​រឿងរ៉ាវ​ថ្មី​មួយ​ដែល​ស្ទើរតែ​មិន​មាន​សារព័ត៌មាន ផ្សាយ​ពី​វា​នោះ​ទេ ។ ការសាងសង់​សំណង់​អគារ​នៅ​លើ​ដី​ឆ្នេរសមុទ្រ គឺ​ផ្ទុយ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​ភូមិបាល ហើយ​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​រហូតដល់​៥០​លាន​រៀល និង​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ​។ ប៉ុន្តែ​ក្នុង​ឆ្នេរ​ឯករាជ្យ​តែមួយ​ប៉ុណ្ណោះ​ដែល​ខ្ញុំ បាន​រាប់​គឺ​មាន​សំណង់​អគារ​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន​៥​កំពុង​សាងសង់»។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​យុវជន លី ចាន់ដារ៉ាវុត និង​អ្នក​ការពារ​បរិស្ថាន​វ័យក្មេង​ពីរ​នាក់​ទៀត កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ក្នុង​ពេល​ពួកគាត់​ចុះទៅ​ថត​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​មួយ​កន្លែង​នៅ​តាម​ដង​ទន្លេ​ក្បែរ​ព្រះបរមរាជវាំង។ តុលាការ​បាន​ចោទប្រកាន់​យុវជន លី ចាន់ដារ៉ាវុត ពី​បទ​រួមគំនិត​ក្បត់ ដែល​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ដល់​១០​ឆ្នាំ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​កម្ពុជា លោក លោក អាឡិចហាន់ដ្រូ ហ្គន់ស្សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែង​ថា យុវជន លី ចាន់​ដារ៉ាវុត បាន​សុំ​ចូលរួម​ធ្វើការ​ជាមួយ​ចលនា​មាតា​ធម្មជាតិ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​សមាជិក​ចលនា​មាតា​ធម្មជាតិ ៣​នាក់​ក្នុង​នោះ​ម្នាក់​ជា​មិត្ត​ស្រី​របស់​គាត់ គឺ​កញ្ញា ភួន កែវ រស្មី។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា នៅមុន​ឆ្នាំ ២០២០ យុវជន លី ចាន់ដារ៉ាវុត ក៏​ធ្លាប់​ចូលរួម​ធ្វើ​វីដេអូ​ខ្លះៗ​ជាមួយ​ចលនា​មាតា​ធម្មជាតិ​ដែរ​ក្នុងនាម​ជា​យុវជន និង​អ្នក​ស្រលាញ់​ធន​ធម្មជាតិ និង​បរិស្ថាន ជុំវិញ​ការរំលោភ​ឆ្នេរសមុទ្រ និង​ការ​បូម​ខ្សាច់​ជាដើម។ លោក​កោត​សរសើរ​ថា លី ចាន់ដារ៉ាវុត គឺជា​ដែល​យុវជន​ឆ្នើម និង​មាន​ឧត្តមគតិ​ខ្ពស់​កម្រ​បាន​ជួប​នៅក្នុង​ជីវិត​របស់​លោក៖ «ដារ៉ាវុត មាន​ចំណុច​ពិសេស​មួយ​គឺថា ក្លាហាន​មែនទែន ហើយ​ឆ្លាត​ដែល​មិន​ងាយ​មាន​ទេ ក្នុង​ចំណោម​មួយ​ពាន់​នាក់​មានតែ​មួយ​ទេ។ ខ្ញុំ​ចាត់ទុក​គាត់​ជា​គ្រាប់ពេជ្រ​មួយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​នៅ​ពេល អនាគត ពេល​ដែល​ប្រទេស​នេះ​មាន​ប្រជាធិបតេយ្យ​និង​សេរីភាព​ពិតប្រាកដ​។ ខ្ញុំ​ជឿ​ថា គាត់​ប្រាកដជា​នឹង​មាន​តួនាទី​សំខាន់​នៅក្នុង​សង្គម អាច​ជា​ចៅក្រម អាច​ជា​រដ្ឋមន្ត្រី ឬក៏​ជា​នាយករដ្ឋមន្ត្រី ព្រោះ​គាត់​មាន​ភាព​វៃឆ្លាត​ខ្លាំង​មែនទែន​។ គាត់​មាន​ភាព​ច្នៃប្រឌិត ហើយ​គាត់​ចេះ​អង់គ្លេស​ស្ទាត់ជំនាញ​។ គាត់​ចូលចិត្ត​រៀន​ចូលចិត្ត​អាន​ពី​រឿង​ដែល​កើតឡើង​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ហើយ​គាត់​មាន​របៀប​ធ្វើការ​អហិង្សា​ដាច់​ខាត់​តែម្តង។

លោក អាឡិច ឲ្យ​ដឹង​ថា យុវជន លី ចាន់ដារ៉ាវុត មានបំណង​ចង់​បន្ត​ការសិក្សា​នៅ ក្រៅប្រទេស​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដែរ ប៉ុន្តែ​លោក​សោកស្តាយ ដែល​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​យុវជន​ទាំង​អយុត្តិធម៌​បែបនេះ​។ ទោះជា​យ៉ាងណា ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​កម្ពុជា​រូប​នេះ ជឿ​ថា ទង្វើ​របស់​របប​លោក ហ៊ុន សែន មិនអាច​បំបាក់ស្មារតី​និង​បំផ្លាញ​ក្តី​ស្រ​ម៉ៃ​របស់​យុវជន​ម្នាក់​នេះ​បាន​ឡើយ ហើយ​ថែមទាំង​ធ្វើ​ឲ្យ​គាត់​កាន់តែ​រឹងមាំ​ថែមទៀត។

រីឯ​ម្តាយ​របស់​យុវជន លី ចាន់ដារ៉ាវុត វិញ លោកស្រី ថ្លែង​ថា លោកស្រី​មាន​មោទនភាព​ចំពោះ​ការងារ​របស់​កូន និង​អ្នកការពារ​បរិស្ថាន​ដទៃទៀត​ដែល​ស្រលាញ់​ប្រទេសជាតិ​លើស​ពី​ការ​ស្រលាញ់​ខ្លួនឯង ព្រមទាំង​រំភើបចិត្ត​ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ ជួយ​គាំទ្រ​ជា​បន្តបន្ទាប់​។​លោកស្រី ទទូច​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ និង​ប្រគល់​សេរីភាព​ជូន​ពួកគាត់​វិញ ព្រោះ​ពួកគាត់​គ្មាន​កំហុស​ឡើយ៖ «ធម្មតា គាត់​ធ្វើ​ការងារ​នេះ គាត់​ហត់នឿយ​ណាស់ ព្រោះ​វ័យ​គាត់​សុទ្ធតែ​វ័យ​នៅ​រៀន​។ គាត់​ចំណាយ​ពេលវេលា​គ្រប់បែបយ៉ាង​សម្រាប់​ប្រទេស របស់​គាត់​។ ខ្ញុំ​ពេញចិត្ត​ចំពោះ​ការងារ​របស់​ពួកគាត់ ដែល​បារម្ភ​ពី​បរិស្ថាន​ជុំវិញ​ពលរដ្ឋ បារម្ភ​ធនធានធម្មជាតិ បារម្ភ​ខ្លាច​ពលរដ្ឋ​រស់​មិន​ស្រួល ដោយសារ​ការ​លិច​ទឹក ការ​លុប​បឹង​និង​ខា្លច​ប៉ះពាល់​ជីវភាព​ពលរដ្ឋ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ពួកគាត់​។ ជូន​កាល​ពួកគាត់ ក៏​មាន​សម្ពាធ​តែ​គាត់​នៅតែ​ប្រឹង»។

បច្ចុប្បន្ន​នេះ សាធារណៈ​ជនជាតិ និង​អន្តរជាតិ កំពុង​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់​ដើម្បី ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​យុវជន​រូប​នេះ និង​អ្នកការពារ​ភោគទ្រព្យ​របស់​ជាតិ​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ ព្រោះ​សកម្មភាព​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន មិនមែន​ជា​បទល្មើស​នោះ​ឡើយ​។​

ងាក​ទៅ​យុវជន លី ចាន់ដារ៉ាវុត វិញ យុវជន​រូប​នេះ មាន​ក្តី​ស្រមៃ​​ចង់​ឃើញ​ប្រទេស​កម្ពុជា មាន​នីតិរដ្ឋ មាន​យុត្តិធម៌ មានការ​គោរព​សិទ្ធិមនុស្ស មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌៕

ជនជាតិ​ដើម​ភាគតិច​ជង​ នៅ​ខេត្ត​កោះកុង​ទាមទារ​សិទ្ធិ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិល​ជុំ​ដូច​មុន
ជនជាតិ​ដើម​ភាគតិច​ជង​នៅ​ខេត្ត​កោះកុង​ទាមទារ​សិទ្ធ​អាស្រ័យ​ផល​លើ​ដី​ចម្ការ​វិលជុំ​នៅ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែន​ជម្រកសត្វព្រៃ​តាតៃ​ដូច​មុន ខណៈ​ដែល​ពួកគាត់​ថា កន្លង​មក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance Cambodia ) និង​មន្ត្រី​បរិស្ថាន​បាន​រំលោភសិទ្ធិ​សហគមន៍​តាមរយៈ​ការអនុវត្ត​គម្រោង​ការពារ​ព្រៃឈើ​។ ទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ច្រានចោល​ការ​លើកឡើង​នេះ ហើយ​ថា រាល់​ការអនុវត្ត​គម្រោង​របស់​រដ្ឋាភិបាល​តែង​មាន​ការ​ពិភាក្សា​ពី​ពលរដ្ឋ។

អារ៉ែង​ដែល​ជា​ផ្នែក​មួយ​នៃ​ឧទ្យាន​ជាតិ​ក្រវាញ​ខាងត្បូង គឺជា​តំបន់​អេកូ​ទេសចរណ៍​ដែល​សំបូរ​ដោយ ព្រៃភ្នំ ទឹកជ្រោះ សត្វព្រៃ ត្រី​នាគ ក្រពើ​ភ្នំ និង​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ជង​ជាដើម​។ ជនជាតិ​ជង​ដែល​រស់នៅ​តំបន់​នោះ​នៅតែ​ប្រកបមុខរបរ​បែប​លក្ខណៈ​ប្រពៃណី​គឺ​ការ​ធ្វើ​ចម្ការ​វិល​ជុំ រក​ឃ្មុំ និង​រក​បន្លែ​ផ្លែឈើ​ព្រៃ​ជាដើម។

ទោះជា​យ៉ាងណា សហគមន៍​ជនជាតិ​ជង​ថា ការ​ប្រកប​របរ​ប្រពៃណី​នេះ​ត្រូវ​បាន​ផ្លាស់ប្ដូរ ក្រោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ក្រសួង​បរិស្ថាន​បាន​ដាក់​តំបន់​អារ៉ែង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​រេដបូក ​(REDD+) ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែនជម្រកសត្វព្រៃ​តាតៃ កាលពី​ឆ្នាំ​២០១៧ លើ​ផ្ទៃដី​ប្រមាណ ៥​សែន​ហិកតារ ដើម្បី​ចូលរួម​ក្នុង​ការ​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ តាមរយៈ​ការ​ការពារ​ព្រៃឈើ។

សហគមន៍​ជនជាតិ​ជង​ថា តាមរយៈ​គម្រោង​រេដបូក​នេះ ពួកគាត់​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ដែរ​រួមមាន​អណ្ដូងទឹក បង្គន់​អនាម័យ ផ្លូវលំ និង​អាហារូបករណ៍​សម្រាប់​ការសិក្សា​របស់​កូន​នៅ​តាម​សាលារៀន​ជាដើម​។ ប៉ុន្តែ​ពួកគាត់​ថា បុគ្គលិក​បុគ្គលិក​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​រំលោភសិទ្ធិ​ពួកគាត់។

ជនជាតិ​ដើម​ភាគតិច​ជង​នៅ​ឃុំ​ប្រឡាយ ស្រុក​ថ្មបាំង ខេត្ត​កោះកុង លោកស្រី តុល ម៉ុល អាយុ​៦៤ ឆ្នាំ គឺជា​ពលរដ្ឋ​ម្នាក់ ក្នុងចំណោម​ពលរដ្ឋ​ផ្សេងទៀត​ដែល​ត្រូវ​បាន​មន្ត្រី​ក្រសួង​បរិស្ថាន និង​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ចាប់ខ្លួន​ដោយសារតែ​ពួកគាត់​ដាំ​ដំណាំ​នៅ​ចម្ការ​វិល​ជុំ​នៅក្នុង​តំបន់​ការពារ​ព្រៃឈើ​។ លោកស្រី តុល ម៉ុល ឱ្យ​ដឹង​ថា អំឡុង​ដើមឆ្នាំ​២០២០ លោកស្រី​បាន​ទៅ​កាប់​កូនឈើ​នៅ​ចម្ការ​វិល​ជុំ​ដែល​មាន​ចម្ងាយ​ប្រមាណ ៥​រយ ម៉ែត្រ​ពី​ផ្ទះ​ដើម្បី​ដាំ​ស្រូវ ដែល​លោកស្រី​ទើប​ខកខាន​មិន​បាន​ដាំ​ដុះ​ត្រឹម​រយៈពេល ៣​ឆ្នាំ​ប៉ុណ្ណោះ។

លោកស្រី តុល ម៉ុល បន្ត​ថា នៅ​ពេល​ដែល​លោកស្រី​កំពុង​កាប់ឆ្ការ​កូន​ឈើ​ដើម្បី​ដាំ​ដំណាំ ស្រាប់​តែ​មាន​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ដែល​ជា​ជនជាតិ​បរទេស​បាន​ចាប់ខ្លួន​លោកស្រី​រុញ​ដាក់​លើ​ម៉ូតូ និង​ដឹក​ទៅកាន់​ទីស្នាក់ការ​បរិស្ថាន​ស្រុក​ថ្មបាំង។ ទោះជា​យ៉ាងណា លោកស្រី តុល ម៉ុល ថា​ប្រជា​សហគមន៍​បាន​ជិះ​ម៉ូតូ​តាម និង​ទាមទារ​ឱ្យ​ពួកគេ​ដោះលែង​លោកស្រី​វិញ​នៅ​ពាក់​កណ្ដាល​ផ្លូវ។

លោកស្រី តុល ម៉ុល៖ «វា​ទៅ លឺ​ខ្ញុំ​កាប់​ក៏​វា​ទៅៗ ខ្ញុំ​ស្មាន​តែ​គ្នាឯង ស្មាន​តែ​កូនៗ​ខ្ញុំ​ទៅ​ច្រូតស្រូវ ស្មាន​តែ WildAid ឯណា ស្មាន​តែ​កូនៗ​ខ្ញុំ​ទៅ ចេះតែ​កាប់​ស្រាប់តែ​ចូល​ទៅ​ដល់​មក​ចាប់​ខ្ញុំ​ទៅ ចាប់​យក​ទៅ ចាប់​ដាក់​លើ​ម៉ូតូ ចុះបើ​ខ្ញុំ​ញ័រទទ្រើក​ធ្វើ​ទាំង​អត់​មាន​កម្លាំង»។

លោកស្រី តុល ម៉ុល ថា ជនជាតិដើម​ភាគតិច​ជង​មិនដែល​មាន​បំណង​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ ប៉ុន្តែ​ជនជាតិ​ជង​មាន​ប្រពៃណី​គឺ​ការ​ធ្វើ​ចម្ការ​វិល​ជុំ​ដែល​គ្រួសារ​នីមួយៗ មាន​ផ្ទៃដី​ដាំ​ស្រូវ ឬ​ដំណាំ​ពី ៣ ទៅ​៤ កន្លែង។ លោកស្រី តុល ម៉ុល ថា ជនជាតិ​ជង​នឹង​ផ្លាស់ប្ដូរ​ដីចម្ការ​របស់​ពួកគាត់​រៀងរាល់​២ ទៅ​៣ ឆ្នាំ​ម្ដង ព្រោះ​លោកស្រី​ថា ការ​ធ្វើ​ចម្ការ​នៅ​ទីតាំង​ដដែល​មិន​ទទួល​បាន​ផល​ល្អ។

លោកស្រី តុល ម៉ុល ថា លោកស្រី​លែង​ហ៊ាន​ទៅ​ធ្វើ​ចម្ការ​ណា​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ ដោយ​លោកស្រី​បារម្ភ​ថា បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នឹង​ចាប់ខ្លួន​លោកស្រី​ម្ដង​ទៀត។ លោកស្រី តុល ម៉ុល ថា គ្រួសារ​លោកស្រី​បាន​រង​ផល​ប៉ះពាល់​ជីវភាព ចាប់តាំងពី​មាន​ការ​ហាម​មិន​ឱ្យ​ធ្វើ​ចម្ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ​មក។

លោកស្រី តុល ម៉ុល៖ «ធ្វើ​ជិត​ផ្ទះ​ក៏​អត់​សូវ​បាន​ផល អស់​សូវ​បាន​ស្រូវ​ហូប​ទៅ ដី​វា​ហិល​អត់​ល្អ ស្រូវ​ធ្វើ​អត់​បាន​ផល កាន់តែ​លំបាក បើ​ធ្វើ​ឆ្ងាយ​អត់​បាន ក៏​លំបាកទៅៗ កាល​មុន​ណា កាល​អត់​ទាន់​មាន​WildAid ចេះ​ដើរ​កាប់​ឆ្ងាយៗ បាន»។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​បង្កើត​ភូមិ​សុវណ្ណ​បៃតង​កាល​ពី​ឆ្នាំ​២០០៣ និង​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជាង​២​រយ​គ្រួសារ​។ ភូមិ​សុវណ្ណ​បៃតង​ដែល​ស្ថិតនៅ ឃុំ​កណ្ដោល ស្រុក​បទុម​សាគរ​ខេត្តកោះកុង បង្កើត​ឡើង​ដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ជង​នៅ​តំបន់​អារ៉ែង​ឈប់​ប្រកបមុខរបរ​តាម​បែប​ប្រពៃណី និង​ងាក​មក​ធ្វើ​កសិកម្ម​បែប​គ្រួសារ​ដោយ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ក្នុង ១​គ្រួសារ​ទំហំ​១​ម៉ឺន ៥​ពាន់​ម៉ែត្រការ៉េ​ដើម្បី​ធ្វើ​ផ្ទះ ដីចម្ការ និង​ដី​សម្រាប់​ដំណាំ​ហូប​ផ្លែ​ផ្សេងៗ​ដើម្បី​កាត់ផ្ដាច់​មុខរបរ​របស់​ពួកគាត់​ពី​មុន​មក ដែល​ធ្លាប់​ចូល​ព្រៃ​ប្រមូល​អនុផល​ព្រៃឈើ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​។ ទោះជា​យ៉ាងណា មាន​ជនជាតិ​ជង​មួយចំនួន​នៅតែ​ធ្វើដំណើរ​ទៅ​តំបន់​អា​រ៉ែ​ង​វិញ ដើម្បី​ប្រមូល​អនុផល​ព្រៃឈើ ប៉ុន្តែ​ពួកគាត់​ត្រូវ​បាន​មន្ត្រី​ក្រសួង​បរិស្ថាន និង​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចាប់ខ្លួន​ក្រោម​ហេតុផល​ថា​បាន​កាប់​ព្រៃឈើ និង​សម្លាប់​សត្វព្រៃ​ជាដើម។

ពលរដ្ឋ​នៅ​ភូមិ​សុវណ្ណបៃតង លោក សយ សៀម ដែល​ផ្លាស់ប្ដូរ​ទីលំនៅ​ពី​តំបន់​អា​រ៉ែ​ង​បាន​ឱ្យ​ដឹង​ថា​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ថ្មី​នេះ​កំពុង​ប្រឈម​ជាមួយ​បញ្ហា​ជីវភាព ដោយសារតែ​ពួកគាត់​មិន​មាន​មុខរបរ​ពិតប្រាកដ និង​មិន​អាច​ធ្វើដំណើរ​ទៅ​រក​អនុផល​ព្រៃឈើ​រួមមាន​ជ័រ និង​ផ្លែឈើ​ព្រៃ​ដូច​មុន​នោះ​ទេ។ លោក សយ សៀម បន្ត​ថា លោក​នៅតែ​ចង់ឱ្យ​គម្រោង​រេដបូក (Redd+) អនុវត្ត​បន្ត​ទៀត ប៉ុន្តែ​លោក​ថា អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ គួរតែ​កំណត់​ទីតាំង​ណា​ដែល​ពលរដ្ឋ​អាច​អាស្រ័យ​ផល​បាន និង​ទីតាំង​ណា​ដែល​ជា​តំបន់​ការពារ។

លោក សយ សៀម៖ «ចង់ឱ្យ​ខាង​អង្គការ ឬ​ខាង​រដ្ឋ ជួយ​វែកញែក​បែងចែក អានេះ​ដី​ពលរដ្ឋ​អាស្រ័យ​ផល វែកញែក​ឱ្យ​ដាច់​មក តាម​ស្រុក​ឃុំ​លៃលក​ចែក​ឱ្យ​ពលរដ្ឋ​អ៊ីចឹង​ទៅ ចំណុច​នេះ​ធ្វើ​បាន ចំណុច​នេះ​ធ្វើ​មិន​បាន​អ៊ីចឹង​ឱ្យ​ដឹង​ទៅ វា​ងាយស្រួល»។

ជនជាតិ​ជង និង​ជា​ជំទប់​ទីពីរ​មកពី​គណបក្ស​ភ្លើងទៀន​នៅ​ឃុំ​ប្រឡាយ អ្នកស្រី រីម សៅស៊ី បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កំពុង​កំណត់​ព្រំប្រទល់​រវាង​តំបន់​ការពារ និង​ទីតាំង​ពលរដ្ឋ​ដែល​អាច​អាស្រ័យ​ផល​បាន​។ អ្នកស្រី រីម សៅស៊ី រំពឹង​ថា ការកំណត់​ព្រំដែន​នេះ​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​លែង​ចូល​តំបន់​ការពារ ហើយ​ពលរដ្ឋ​អាច​ធ្វើ​ចម្ការ​បាន​ដោយ​មិន​មាន​ភាព​ភ័យខ្លាច។

អ្នកស្រី រីម សៅស៊ី៖ «ចំពោះ​មួយ​រយៈ​កន្លងមក​ហ្នឹង គឺ​អត់​មានការ​ប៉ះពារ​គ្នា​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ហ្នឹង​កម្លាំង​បរិស្ថាន កម្លាំង​ក្រុម​ចុះ​ល្បាត ឥឡូវ​ហ្នឹង​កំពុង​ចុះបញ្ជី​វាស់វែង​ដីធ្លី ដល់​អ៊ីចឹង​ទៅ​គាត់​កំពុង​កំណត់​ព្រំប្រទល់​កន្លែង​ណា​ខុសច្បាប់ កន្លែង​ណា​ក្រៅច្បាប់ កន្លែង​ណា​សម្រាប់​ការពារ​កន្លែង​នា​សម្រាប់​ប្រើប្រាស់​បាន ឥឡូវ​គាត់​កំពុង​ស្វះស្វែង​ជាមួយ​សុរិយោដី»។

ទោះជា​យ៉ាងណា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​បាន​ធ្វើ​ការ​ស៊ើបអង្កេត និង​ចេញ​របាយការណ៍ កាលពី​ថ្ងៃទី​២៨ កុម្ភៈ ថា​គម្រោង​លក់​កាបូន ឬ​រេដបូក (Redd+)​នេះ បាន​បណ្ដាល​ឱ្យ​មាន​ករ​ណី​ស្លាប់ រងរបួស និង​ការ​រំលោភ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជង។ របាយការណ៍​ដដែល​ថា គម្រោង​លក់​កាបូន​ក្រសួង​បរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​កំណត់​ទំហំ​ព្រៃឈើ​ដែល​អភិរក្ស ប៉ុន្តែ​ពួកគេ​មិនបាន​បញ្ជាក់​ទៅកាន់​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​រស់នៅ​ទីនោះ​ថា ទីតាំង​ណា​ដែល​អាច​អាស្រ័យ​ផល​បាន និង​ទីតាំង​ណា​ជា​ព្រៃ​តំបន់​អភិរក្ស​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក ខ្វៃ អាទិត្យា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាលពី​ថ្ងៃទី៦ ខែ​មីនា ថា លោក​មិន​ធ្វើការ​វាយតម្លៃ​លើ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​បាន​រក​ឃើញ​នោះ​ទេ​។ លោក ខ្វៃ អាទិត្យា ថា គ្រប់ការ​អនុវត្ត​គម្រោង​របស់​រាជរដ្ឋាភិបាល​គឺ​បាន​សិក្សា និង​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក ខ្វៃ អាទិត្យា៖ «ជាទូទៅ​មុន​ពេល​អនុវត្ត​គម្រោង​រេដបូក កិច្ចប្រជុំ​ពិគ្រោះ​យោបល់​តាម​សហគមន៍​ត្រូវ​បាន​ធ្វើឡើង ដែល​ស្រប​ទៅ​នឹង​គោលការណ៍ សេរីភាព ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ជាមុន និង​ការយល់ព្រម (FPIC) ដែល​ទាមទារ​ដោយ​ស្តង់ដារ​អាកាសធាតុ សហគមន៍ និង​ជីវចម្រុះ (CCB) ដែល​ស្រប​ទៅ​នឹង​គោលការណ៍​របស់ (UNDRIP)»។

នៅក្នុង លិខិត​សាធារណៈ ដែល​បាន​ចែករំលែក​កាលពី​ខែ​មករា ស្ថាបនិក និង​នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អ្នកស្រី សូវ៉ាណា កោនឡេត (Suwanna Gauntlett) លើកឡើង​ថា អង្គការ​របស់​អ្នកស្រី គ្មានអ្វី​ត្រូវ​លាក់បាំង​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​មិន​បាន​គិតគូរ​ពី ទិដ្ឋភាព​ទូលាយ​អំពី​ផល​ប៉ះពាល់​ពេញលេញ​នៃ​គម្រោង​នេះ​ទេ។

ជនជាតិ​ដើម​ភាគតិច​ជង​រស់នៅ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​ដែន​ជម្រកសត្វព្រៃ​តាតៃ មាន​ភូមិ​ចំនួន ១១ ក្នុង​ចំណោម​ភូមិ​ចំនួន ២៩ ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង គម្រោង​លក់​កាបូន ឬ​រេ​ដ​បូក​។ ពួកគាត់​បាន​រស់នៅ​ក្នុង​តំបន់​ភ្នំ​ក្រវាញ​ជាច្រើន​សតវត្ស​មក​ហើយ។ ក្នុងចំណោម​ភូមិ​ទាំង​១១ មាន​ភូមិ​ចំនួន​ប្រាំបី ស្ថិត​នៅ​ក្នុង​ឃុំ​ជំនាប់ ឃុំ​ប្រឡាយ និង​ឃុំ​ថ្ម​ដូនពៅ ស្រុក​ថ្មបាំង ខេត្តកោះកុង និង​ភូមិ​ចំនួន​បី​ទៀត ស្ថិត​ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់៕


រឿងការពារបរិស្ថាន សោះ គួរបានលុយ ១ លានដុល្លា លើកតម្កើងជា វីរ បណ្ឌិតបរិស្ថាន ! ចុះម៉េចក៍មានទោស គេចាប់ដាកគុកអីចឹង? សំនួរនេះ មិនមែនតែ កម្មករ កសិករ អ្នករត់កង់បី រាជការទេ សូម្បី តារាសិល្បះមួយចំនួន ក៍ គិតមិនឃើញដែរ....រឿង កើតមក ដោយ រដ្ឋាភិបាល ផ្តល់ដីសម្បទានដល់ទាហាន មន្រ្តីរាជការស៊ីវិល ប្រជាជនក្រីក្រ ក្រុមហ៊ុន ចិន យួន ថៃ កូរ៉េ​ ម៉ាឡេស៊ី...នាំឲ្យ ជនជាតិដើមភាគតិច កួយ ភ្នង សំរែ ចារាយ គ្រឹង ព៍រ...ក្តៅក្រហាយ បង្កើតចលនាទាមទារដី ដូនតា ដីសហគមន៍ព្រៃឈើ តំបន់នេសាទ សហគន៍ តំបន់ អភិរក្សសហគមន៍....នៅ ក្រចេះ កោះកុង ពោធិសាត់ ព្រះវិហារ...កំពង់ស្ពឺ..ហេតុនេះ ដែល អ្នកស្រលាញ់បរិស្ថាន ផុងខ្លួន លង់ ងប់ ជាមួយ ជនបរទេស ឬ បក្សប្រឆាំង ធ្វើសកម្មភាព ប្រឆាំងជាតិសាសន៍ខ្មែរខ្លួនឯង ប្រឆាំងរដ្ឋាភិបាលខ្លួនឯង ជេរនាយករដ្ឋមន្រ្តី ជេរ ព្រះមហាក្សត្រ.....

Hout Songhak 14 m · ក្រុមយុវជនសង្គមស៊ីវិលលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ ------- ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើសន្និសីទសារព័ត៌មានដើម្បីលាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នៅទីស្នាក់ការ យុវជនសង្គមស៊ីវិល។ ក្រុមយុវជនសង្គមស៊ីវិល នៃ សមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិលបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឲ្យក្រុមយុវជនសង្គមស៊ីវិល ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។
ក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជនធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។ ដូច្នេះដើម្បីលាតត្រដាង និងបង្ហាញការពិតឱ្យកាន់តែច្បាស់ សូមជម្រាបជូនសាធារណៈជន ពិសេសអ្នកសារព័ត៌មានជាតិ-អន្តរជាតិ មេត្តាជ្រាបថា ក្រុមយុវជនសង្គមស៊ីវិល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពី៖«លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្កាទោសមេក្លោង និងសកម្មជនចលនាខុសច្បាប់មាតាធម្មជាតិ ចំនួន ១០នាក់ ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ នឹងរួមគំនិតក្បត់ ដោយដាក់ពន្ធនាគារពី ៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល។ ការប្រកាសសាលក្រមនេះ បន្ទាប់ពីបើកសវនាការចំនួន ៥លើក។
ជនជាប់ចោទដែលអះអាងថា ជាសកម្មជនបរិស្ថាន ឬក៏ជាសកម្មជនមាតាធម្មជាតិ បើផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេត ប្រមូលភស្តុតាងរបស់សមត្ថកិច្ចបានបង្ហាញថា ពួកគេធ្វើសកម្មភាពមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសឲ្យធ្វើសកម្មភាព។ ពួកគេធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្មដែលផ្គត់ផ្គង់ដោយមេក្លោងជាជនបរទេស។
សមត្ថកិច្ចបានរកឃើញថា ៖
  1. ទី១. ក្រុមនេះជាក្រុមដែលមានអង្គការចាត់តាំងខុសច្បាប់ និងមានបញ្ជាពីក្រោយដោយជនបរទេសឈ្មោះ អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជនជាតិអេស្បាញ។ ទី២. សមត្ថកិច្ចបានប្រមូលនិងរកឃើញថា គ្រប់សកម្មភាពរបស់ពួកគេ គេយកឈ្មោះជ្រកក្រោមស្លាកការពារបរិស្ថាន តែដើម្បីបន្លំធ្វើសកម្មភាពប្រមូលយកព័ត៌មានបញ្ហាផ្សេងៗធ្វើជាលេសដើម្បីធ្វើជាឈ្នាន់ ឬក៏ជាមូលហេតុញុះញង់ដល់ប្រជាពលរដ្ឋដល់សាធារណៈជនក្នុងគោលដៅប្រឆាំងនិងផ្តួលរំលំរដ្ឋាភិបាល។ ទី៣. ក្រុមនេះធ្វើសកម្មភាពបានដោយសារតែការផ្តល់ហិរញ្ញប្បទានពីខាងក្រៅ ដែលពាក់ព័ន្ធជាមួយនិងហិរញ្ញប្បទានភេរវកម្មដែលផ្គត់ផ្គង់ដោយមេក្លោងរបស់គេជនបរទេស។ ការធ្វើសកម្មភាពកន្លងមកនេះ សុទ្ធតែមានផែនដាកចង្អុលដឹកនាំច្បាស់លាស់មានមេបញ្ជាការជនជាតិបរទេសនៅក្រៅប្រទេស។ គួររម្លឹកថា អង្គការមាតាធម្មជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោកអាឡិច ជាប្រធានអង្គការ ចេញពីប្រទេសកម្ពុជាកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥៕
Hout Songhak លោក ធូវី សុវណ្ណដារ៉ា ក្មួយបង្កើតលោកបណ្ឌិត កែម ឡី និងជាប្រធានសមាគម យុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសង្គមស៊ីវិលខេត្តតាកែវ បានអំពាវនាវដលើក្រុមប្រឆាំងជ្រុលនិយម និងសារព័ត៌មានបរទេសមួយចំនួន សុំកុំឲ្យយកគ្រប់រូបភាពរបស់លោកបណ្ឌិត កែម ឡី ក៏ជារបស់ក្រុមគ្រួសារលោក ដើម្បីគេងចំណេញផ្នែកនយោបាយដោយសារតែគាត់បានស្លាប់ទៅ ហើយ។


លោកធូវី សុវណ្ណដារ៉ា បានបន្តថា : អ្វីដែលយើងអាចជួយគាត់បានស្រលាញ់គាត់មែន គឺដើរតាមគោលនយោបាយរបស់រដ្ឋា ភិបាល។ ប៉ុន្តែរកន្លងមកលោកពូរបស់ខ្ញុំពុំដែលចង់ប្រឆាំងជាមួយរាជរដ្ឋាភិបាលឬក៏ផ្ដួលរំលំដូចពាក្យចចាមអារាមផ្សេងៗដែលគេនិយាយនោះទេ និងសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែជួយដល់ក្រុមគ្រួសាររបស់ខ្ញុំបាទ។ ប្រភព : Bayon Radio

No comments:

Post a Comment