គណបក្ស សម រង្ស៊ី ប្តូរឈ្មោះបក្សភ្លើងទៀន ហើយនឹងធ្វើសមាជ ប្តូរស្លាកសញ្ញា ,រើសប្រធានថ្មី
គណបក្សសម រង្ស៊ី នឹង ធ្វើសមាជវិសាមញ្ញ ដើម្បីធ្វើការជ្រើស រើសប្រធាន និងផ្លាស់ប្តូរ ស្លាកសញ្ញា នៅពេលឆាប់ៗខាងមុខ ក្រោយពីសម្រេចប្តូរឈ្មោះគណបក្សមក បក្សភ្លើងទៀនវិញ ឲ្យស្របទៅ នឹង វិសោធនកម្ម ច្បាប់គណបក្ស នយោបាយ ក្រោយពីច្បាប់ បានចូលជាធរ មានកាលពីពេលថ្មីៗនេះ។លោក ទាវ វណ្ណុល ប្រធានស្តីទី គណបក្សសម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ថា គណបក្ស បានសម្រេចដូរឈ្មោះ គណបក្ស សម រង្ស៊ីទៅគណបក្ស “ភ្លើងទៀន” ដោយរក្សារូបសញ្ញានៅដដែល។លោកថា មូលហេតុដែលគណបក្សសម្រេចយកឈ្មោះ “ភ្លើងទៀន”នេះ ដោយចង់រក្សាប្រវត្តិសាស្ត្រ របស់ គណបក្សសម រង្ស៊ី ។ លោកបញ្ជាក់ថា “យើងចង់រក្សាប្រវត្តិសាស្ត្រ អីចឹងបាន យើងប្តូរ ពីបក្សសម រង្ស៊ី ទៅ បក្សភ្លើងទៀន ហើយយើងជ្រើសរើសឈ្មោះហ្នឹងដោយសារពីអតីតកាលមក ឈ្មោះគណបក្សសម រង្ស៊ី ត្រូវបាន ប្រជាពលរដ្ឋស្គាល់ និងហៅឈ្មោះគណបក្ស សម រង្ស៊ី ជាគណបក្សភ្លើងទៀន”។ ប្រភព៖សារព័ត៌មានដើមអម្ពិល។
សមាជិកសមាជិកា និងឥស្សរជនសំខាន់ៗនៃគណបក្ស សម រង្ស៊ី ប្រមាណជាង ២ពាន់នាក់ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃគណបក្ស សិទ្ធិមនុស្ស មួយចំនួនទៀត ជួបគ្នានៅទីស្នាក់ការកណ្ដាលចាស់របស់គណបក្ស សម រង្ស៊ី ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីប្រារព្ធសមាជវិសាមញ្ញ និងរំលឹកខួបនៃការកកើតគណបក្ស សម រង្ស៊ី។ ក្នុងសមាជនោះ សមាជិកសមាជិកាបានយល់ព្រមធ្វើវិសោធនកម្មទៅលើច្បាប់ផ្ទៃក្នុងរបស់គណបក្ស នៅជំពូកទី៨ មាត្រាទី៥០ លើចំណុចសំខាន់ៗចំនួនបី និងជ្រើសរើសប្រធានគណបក្សថ្មីជំនួសលោក សម រង្ស៊ី។ នៅក្នុងអង្គសមាជវិសាមញ្ញរបស់គណបក្ស សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា មានសមាជិកជាច្រើនសម្រេចលើកដៃគាំទ្រលោក គង់ គាំ ជាប្រធានគណបក្សស្ដីទី ឲ្យឡើងធ្វើជាប្រធានគណបក្ស សម រង្ស៊ី ថ្មីចាប់ពីពេលនេះតទៅ ហើយគាំទ្រអ្នកស្រី ជូរ ឡុងស៊ូមួរ៉ា ជាអនុប្រធានគណបក្ស។ ក្រៅពីនេះ សមាជិកសមាជិកានៃគណបក្ស សម រង្ស៊ី ក៏បានគាំទ្រឲ្យលោក សម រង្ស៊ី អតីតប្រធានបក្សចាកចេញទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សបង្រួបបង្រួមគ្នានៃគណបក្ស សម រង្សី និងគណបក្ស សិទ្ធិមនុស្ស ហើយអង្គសមាជវិសាមញ្ញ ក៏បានធ្វើវិសោធនកម្មច្បាប់ផ្ទៃក្នុងចំនួនបីចំណុចសំខាន់ថែមទៀត។
ខ្លឹមសារសំខាន់នៃចំណុចទាំងបីនោះ រួមមាន គាំទ្រឲ្យលោក សម រង្ស៊ី ធ្វើជាប្រធានក្រុមប្រឹក្សាកំពូលរបស់គណបក្ស មិនត្រូវផ្លាស់ប្ដូរស្លាកគណបក្សដែលមានរូបភ្លើងទៀន និងឈ្មោះរបស់គណបក្ស សម រង្ស៊ី គឺត្រូវរក្សាឲ្យនៅដដែល និងតម្រូវឲ្យសមាជិកនៃគណបក្សទាំងអស់ គាំទ្រលោក សម រង្ស៊ី ត្រឡប់មកធ្វើជាប្រធានគណបក្ស សម រង្ស៊ី វិញ ក្នុងករណីលោក សម រង្ស៊ី មិនជាប់រវល់ធ្វើការក្នុងគណបក្សផ្សេងទៀតទេនោះ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រសាសន៍តាមវីដេអូខនហ្វើរិន (Video Conference) នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ថា លោកនឹងនៅតែបន្តជួយគណបក្ស សម រង្ស៊ី បើទោះលោកត្រូវចាកចេញទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ក៏ដោយ។ លោក សម រង្ស៊ី បន្តថា លោកនឹងត្រឡប់មកធ្វើជាប្រធានគណបក្ស សម រង្ស៊ី វិញ ប្រសិនបើលោកមិនជាប់រវល់ធ្វើការនៅគណបក្សផ្សេងទេនោះ។
លោក សម រង្ស៊ី៖ «ព្រលឹងខ្ញុំបងប្អូន ភ្លើងទៀតនៅឆេះជានិច្ចនៅក្នុងបេះដូងរបស់ខ្ញុំ ហើយខ្ញុំដឹងថា ក្នុងរបៀបវារៈថ្ងៃនេះ សមាជយើងនៅថ្ងៃនេះ មានសំណើអង្គសមាជហ្នឹងបោះឆ្នោត។ ខ្ញុំ សម រង្ស៊ី ទោះជាខ្ញុំចាកចេញពីគណបក្ស សម រង្ស៊ី តែខ្ញុំមានសិទ្ធិ ហើយបងប្អូនបានធ្វើសំណើឲ្យខ្ញុំក្លាយទៅជាទីប្រឹក្សាកំពូលនៃគណបក្ស សម រង្ស៊ី ដើម្បីផ្ដល់ជាយោបល់ផ្ដល់ជាគំនិតក្នុងការដឹកនាំគណបក្ស សម រង្ស៊ី»។
បន្ថែមលើនេះ លោក សម រង្ស៊ី ក៏បញ្ជាក់ដែរថា គណបក្សសង្គ្រោះជាតិ អាចនឹងរឹងប៉ឹងទៅបាន ក៏អាស្រ័យនឹងគណបក្ស សម រង្ស៊ី ដែរ ដូច្នេះលោកសុំឲ្យសមាជិកទាំងអស់របស់គណបក្ស បន្តសកម្មភាពរបស់ខ្លួន ដើម្បីជួយដល់បក្សសង្គ្រោះជាតិ ឲ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៣។
ជាមួយគ្នានេះ លោក សម រង្ស៊ី ក៏រំលឹកពីប្រវត្តិខ្លះៗរបស់គណបក្ស ដោយលោកសុំឲ្យសមាជិកទាំងអស់ចងចាំនូវភាពជូរចត់កន្លងមក។ លោកបញ្ជាក់ថា មុននឹងគណបក្ស សម រង្ស៊ី បានសម្រេចជោគជ័យ និងមានសមិទ្ធផលខ្លះៗដូចបច្ចុប្បន្ន គឺមានសមាជិកនៃគណបក្សប្រមាណជាង ៨០នាក់ បានស្លាប់ ដែលអ្នកទាំងនោះត្រូវគេលួចបាញ់ និងបោកគ្រាប់បែកសម្លាប់ក្នុងយុទ្ធនាការបាតុកម្មផ្សេងៗ៖ «យើងត្រូវតែរំលឹកគុណ ហើយមានឱកាសបញ្ជូនបុណ្យកុសលទៅដល់ដួងវិញ្ញាណក្ខន្ធនៃសមាជិកសមាជិកា អ្នកគាំទ្រគណបក្ស សម រង្ស៊ី ប្រមាណ ៨០នាក់ ដែលបានបូជាជីវិតដើម្បីប្រទេសជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ធ្វើឲ្យគណបក្សយើងក្លាយទៅជាគណបក្សនាំមុខក្នុងការទាមទារសិទ្ធិសេរីជូនប្រជារាស្ត្រខ្មែរ»។
គណបក្ស សម រង្ស៊ី បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៥ ដែលមានឈ្មោះថា គណបក្សជាតិខ្មែរ ក្រោយមកបានប្ដូរមកជាគណបក្ស សម រង្ស៊ី រហូតដល់បច្ចុប្បន្ន៕
CNC TV បែកធ្លាយផ្ទៃក្នុង÷ សម រង្ស៊ី បានធ្វើឲ្យអ្នកតស៊ូជាមួយកាន់តែខកចិត្តបន្ទាប់ពីប្រកាសបិទផ្លូវនយោបាយប្រពន្ធរបស់ខ្លួន (ភ្នំពេញ)÷ ប្រភពផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី នាំគ្នាសម្តែងការហួសចិត្តនិងខកចិត្តនៅពេលលោក សម រង្ស៊ី ប្រកាសបិទផ្លូវបន្តទៀតថា÷ «ខ្ញុំអត់មានរៀបចំឲ្យភរិយាខ្ញុំ ឬកូនខ្ញុំណាម្នាក់ មកដឹកនាំគណបក្ស ជំនួសខ្ញុំទេ»។ ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិកូតា សម រង្ស៊ី បាននាំគ្នាទះទ្រូងហួសចិត្ត ហើយថ្លែងថា÷ «ហេតុអ្វីក៏សម្រេចចិត្តដោយគ្មានសួរយោបល់គេឯងឲ្យច្បាស់!? បើបានជាបិទផ្លូវនយោបាយខ្លួនឯងទៅហើយ ហេតុអ្វីក៏ប្រកាសបិទផ្លូវនយោបាយរបស់ប្រពន្ធខ្លួនថែមទៀត!? ចុះបើគណបក្សត្រូវការ នោះវានឹងទៅជាក្រឡិចក្រឡុចលេបសម្តីខ្លួនឯងបាត់ទៅហើយទេឬ!? ហេតុអ្វីក៏មិនទុកឱកាសឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មាធិការនាយកធ្វើការផង!?»។
នៅក្នុងគណបក្សសង្គ្រោះជាតិគឺមានចរន្តពីរ ដែលមនុស្សខាងកូតា សម រង្ស៊ី គឺចង់ឲ្យលោកស្រី ជូឡុង សូមួរ៉ា ធ្វើប្រធានបក្ស។ ចំណែកឯកូតាគណបក្សសិទ្ធិមនុស្សគឺចង់ឲ្យលោក កឹម សុខា ធ្វើប្រធានបក្ស។ បើលោក សម រង្ស៊ី ប្រកាសបិទផ្លូវដូច្នេះ មានន័យថា បក្សទាំងមូលត្រូវតែលើកថ្វាយឲ្យលោក កឹម សុខា ធ្វើប្រធានបក្សដោយស្វ័យប្រវត្តិតែម្តងទៅ។ ផ្ទៃក្នុងបក្សក៏បង្ហើបឲ្យដឹងថា ឥឡូវនេះ ពីលើដល់ក្រោមកាន់តែច្របូកច្របល់ មិនស្តាប់គ្នា លូកគ្នាពេញ ជាពិសេសក្នុងដំណាក់កាលតែងតាំងបេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។
ការប្រកាសបែបនេះទៀតសោត គឺស្ទើតែចប់ទាំងអស់មនុស្សខាងកូតាគណបក្ស សម រង្ស៊ី។ ផ្ទៃក្នុងលាន់មាត់ថា÷ «ប្រពន្ធគេ គេបិទផ្លូវទៅហើយ ចុះទម្រាំឯងសាច់ដ៏ទៃ!?»។ នេះក៏បានផ្ញើសារទៅកាន់ លោក គង់ គាំ, លោក យឹម សុវណ្ណ, លោក អេង ឆៃអ៊ាង, លោក សុន ឆ័យ ថាអ្នកទាំងអស់គ្នានេះគ្មានឱកាសទេ ហើយជម្រើសបឋមមានពីរ÷ ទី១)អោបជើងលោក កឹម សុខា ឬទី២) នាំគ្នាលាឈប់ធ្វើនយោបាយដែរទៅ ដើម្បីក្លាយជាវីរៈបុរសក្នុងក្អម ពីព្រោះអតីតលោកប៉ាធាន និយាយថា អ្នកណាលាឈប់ គឺជាវីរៈបុរសនោះអី!?
ការណ៍ដែលលោក សម រង្ស៊ី បញ្ចប់ជីវិតនយោបាយខ្លួនឯងនេះ ក៏ត្រូវបានវាយតម្លៃថា ជាការខុសឆ្គងផ្នែកយុទ្ធសាស្ត្រនយោបាយ។ អ្នកខ្លះយល់ថា ប្រហែលជាលោក សម រង្ស៊ី យកសោធន៍ការធ្លាប់បានចាញ់ឆ្នោតកន្លងមក៤អាណត្តិជាប់ៗគ្នា មកធ្វើជាមូលដ្ឋានសម្រេចចិត្ត÷
- ទី១- លោក សម រង្ស៊ី ហាក់ដឹងច្បាស់ជាមុនថា បក្សប្រឆាំងគ្មានវាសនានឹងដណ្តើមសមាណចិត្តច្រើនលើសលុបពីប្រជាជនបាននោះទេ។ លទ្ធផលឆ្នោតឆ្នាំ២០១៣ គឺជាចំនួនខ្ពស់បំផុតហើយ ហើយក្នុងកាលៈទេសៈណាក៏ដោយ ក៏មិនអាចដណ្តើមយកជ័យជំនះពីគណបក្សប្រជាជនកម្ពុជាបានទេ។
- ទី២- លោក សម រង្ស៊ី ក៏អាចវាយតម្លៃបានចំពោះសម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា÷ «បើខ្ញុំលើកដៃចុះហត្ថលេខាលើកលែងទោសឲ្យ គឺសុខចិត្តកាត់ដៃចោល»។ នេះក៏មានន័យច្បាស់ថា គ្មានផ្លូវ ហើយក៏គ្មានថ្ងៃវិលវិញទេ!
- ទី៣- លោក សម រង្ស៊ី ប្រហែលជានៅចងចាំព្រះមហាវីរក្សត្រ នរោត្តម សីហនុ ធ្លាប់មានព្រះរាជបន្ទូលកាលនៅមានព្រះជន្មថា÷ «កម្ពុជាត្រូវការសម្តេច ហ៊ុន សែន។ ពួកអ្នកប្រឆាំងសម្តេច ហ៊ុន សែន គឺមានវាសនាត្រឹមនៅជាអ្នកប្រឆាំងអស់មួយជីវិត!»។
ប្រយោគខាងលើនេះគឺច្បាស់ៗ ហើយជាក់ស្តែងបំផុតអំពីជោគវាសនានយោបាយរបស់លោក សម រង្ស៊ី ដែលអស់ឱកាសហើយ។ លើចំណុចនេះ លោក សម រង្ស៊ី ក៏អាចសីុឡាក់ថា ពេលបក្សប្រឆាំងបរាជ័យតទៅទៀត គឺមិនមែនមកពីគាត់ ហើយក៏មិនមែនជាគាត់ទៀតទេ គឺដោយសារអ្នកដឹកនាំក្រោយៗ។
តាមប្រភពផ្ទៃក្នុងក៏បានឲ្យដឹងដែរថា ក្នុងដំណាក់កាលចុងក្រោយនេះ សម រង្ស៊ី ហាក់អន់ចិត្តចំពោះ កឹម សុខា ដែលការរៀបបេក្ខជនសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ គឺដណ្តើមដាក់តែមនុស្សរបស់ខ្លួន ដែលលើកមុនបានដណ្តើមចែកស្មើជាពីរលើ៥៥កៅអីរួចហើយ។ ដូច្នេះ សម រង្ស៊ី មានមុខអីនឹងឆ្លើយចំពោះសមាជិកកូតារបស់ខ្លួនដែលបន្តបាត់ឱកាសទៀតនោះ។
លោក សម រង្ស៉ី ក៏នៅសង្ស័យលើទំនាក់ទំនងវាង សម្តេច ហ៊ុន សែន-កឹម សុខា ដែរ ហើយក៏អន់ចិត្តលោក កឹម សុខា អំពីបេក្ខភាពភរិយាគាត់ធ្វើជាប្រធានបក្សនោះដែរ។ ភ្លាមៗបន្ទាប់ពីការប្រកាសលាលែង គឺ សម រង្ស៊ី មិនទាន់បដិសេធនឹងសំណួរកាសែតអំពីផែនការគ្រោងដាក់ប្រពន្ធខ្លួនបន្តវេននោះទេ។ ទើបតែប៉ុន្មានថ្ងៃក្រោយមកទៀត ប្រហែលជាមិនអាចនិយាយត្រូវរ៉ូវផ្ទៃក្នុង សម រង្ស៊ី បានប្រកាសថា បិទផ្លូវនយោបាយប្រពន្ធខ្លួនតែម្តង។
គ្មានអ្វីដែលឥតខ្ចោះទេ។ ក៏ប៉ុន្តែ បើឆ្លុះបញ្ចាំងអំពីសាវតានិងបញ្ហាផ្ទៃក្នុងរបស់បក្សប្រឆាំង គឺបែកខ្ញែក បក្ខពួក និងបញ្ហាចាក់ស្រេះ។ កំហុសដ៏ធំខាងយុទ្ធសាស្ត្រនយោបាយគឺ ចរិតមាយាទ «មាត់អត់គំរប» ដែលមនុស្សមិនតិចទេជាប់គុកដោយសារមាត់ឥតគំរប និងចាញ់បោកតាម សម រង្ស៊ី។ ទីបំផុត កំហុសនយោបាយនេះគឺធ្លាក់លើខ្លួនឯងរហូត សម រង្ស៊ី សម្រេចលោតចុះពីរថយន្ត ទាំងរថយន្តកំពុងមានល្បឿន មិនទាន់ឈប់ផងនោះ។ នេះជាការប្រថុយដ៏គ្រោះថ្នាក់ ដែលជាលទ្ធផលគឺត្រូវបាក់ជើង បាក់ដៃ បែកមាត់ បាក់ធ្មេញ និងបោកក្បាល។
ដូច្នេះ អ្វីដែលលោក សម រង្ស៊ី សម្រេចចិត្តលាឈប់នេះ គឺដូចនឹងពាក្យចំអកថា÷ «លាលែង វាមិនខុសអ្វីពី គោលែង សេះលែង ឬ ក្របីលែង នោះទេ! គ្រាន់តែថា លា វាល្ងង់ជាងគោ។ ឲ្យតែលែង គឺវាទៅហើយ!»។
ពេលនៅមានអំណាចជាប្រធានបក្សចាត់ចែងមិនបានផង ចុះទម្រាំបាត់សិទ្ធិជាសមាជិ កបក្សទៅទៀតនោះ!? បុគ្គលដែលអស់សិទ្ធិអត់អំណាច ហើយបញ្ជាគេមិនបានទៅទៀត គឺអាចនឹងកើតរោគចិត្ត។ លើការជាក់ស្តែង គឺលោក សម រង្ស៊ីអស់រលីង! កុំបន្ទោសអ្នកណា!
ពីមុនគេហៅ «បក្សសង្គ្រោះជាតិ» ឥឡូវដូរមក «សង្គ្រោះបក្ស» «សង្គ្រោះបក្ខពួក» បន្ទាប់មកស្រែកថា «ជួយសង្គ្រោះខ្ញុុំផង!» និងចុងក្រោយគឺ «សក់អ្នកណាក្បាលអ្នកហ្នឹង!»។ នេះគឺជាដំណើរនៃការធ្លាក់ពិត។ សង្គ្រោះតែបក្សមួយ រៀបចំតែបក្សមួយឲ្យបានរឹងមាំុ គឺធ្វើមិនបានផង ដូច្នេះតើនឹងមានសមត្ថភាពនិងលទ្ធភាពអ្វីទ្រទ្រង់ស្ថានការណ៍និងកិច្ចការប្រទេសជាតិ? យើងមិនត្រូវប្រថុយផ្តល់ឱកាសឲ្យក្រុមដែលមានបញ្ហាលើការគិតនេះ ដឹកនាំប្រទេសបានទេ គឺមិនបានជាដាច់ខាត។
ចំពោះការយល់ឃើញជាទូទៅថា សម រង្ស៊ី អាត្មានិយមឬបុគ្គលនិយម គឺមិនខុសទេ។ គាត់ទៅហើយ! តែការចាកចេញទៅរបស់គាត់ គឺមិនមែនជាការធ្វើដំណើរដោយរលូននិងស្មោះត្រង់ទេ គឺកំហុសនិងពិសពុល និងបានបន្សល់ទុកនូវបញ្ហារាប់ជំពូកមិនទាន់ដោះស្រាយ ហើយលោក សម រង្ស៊ី ក៏បានលេងបោះថ្មក្តៅចំកណ្តាលបក្សប្រឆាំងរួចទៅហើយដែរ ដែលដល់ពេលមួយគឺវានឹងឆេះ៕
ដោយ÷ ជាតិរស់
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅអតីតទីស្នាក់ការកណ្តាលគណបក្សសម រង្ស៊ី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានរៀបចំធ្វើសមាជវិសាមញ្ញរបស់ខ្លួន ដោយបានប្រកាសតែងតាំងលោកសម រង្ស៊ី ជាទីប្រឹក្សាកំពូលនៃគណបក្សសម រង្ស៊ី ចំណែកលោកគង់ គាំ ជាប្រធានគណបក្សសម រង្ស៊ី និង លោកស្រីជូ ឡុងសូម៉ារ៉ា ជាអនុប្រធានគណបក្ស ។
ជាការកត់សម្គាល់សមាជរបស់គណបក្សសម រង្ស៊ី ក៏បានធ្វើវិសោធនកម្មនៃ មាត្រាមួយចំនួនផងដែរ ដូចជាមិនផ្លាស់ប្តូរស្លាកសញ្ញាគណបក្ស និងឈ្មោះបក្ស ហើយបានជ្រើសតាំងលោកសម រង្ស៊ី ជាទីប្រឹក្សាកំពូល ។នៅក្នុងអង្គសមាជវិសាមញ្ញនៃបក្សនេះ មានការចូលរួមពីលោកគង់ គាំ ប្រធានស្តីទីគណបក្សសម រង្ស៊ី លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោកហូ វណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី លោកគឹម វ៉ាន់នី ជំនួយការឯកអគ្គរាជទូតនៃ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាទទួលបន្ទុកផ្នែកនយោបាយ លោកស្រីប៉ែន ចាន់នី មន្ត្រីកម្មវិធីជាន់ខ្ពស់នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ព្រមទាំងមន្ត្រី និងសមាជិក សមាជិកាដែលមកពីខេត្ត-រាជធានីប្រមាណ១.៥០០នាក់ ។
លោកហូ វណ្ណ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងក្នុងសមាជវិសាមញ្ញថា ចាប់ពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ១៩៩៥ មកដល់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១២ ជាសមាជវិសាមញ្ញលើកទី១៧ហើយ គិតចាប់ពីបានបង្កើតគណបក្សសម រង្ស៊ី មក ។ គោលដៅសមាជលើកនេះ គឺលោកប្រធានសមរង្ស៊ី បានលាលែងពីប្រធានគណបក្សសម រង្ស៊ី ទៅធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ ដែលគណបក្សសង្គ្រោះជាតិត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១២ និងបានតែងតាំងលោកគង់ គាំ ធ្វើជាប្រធានគណបក្សសម រង្សុី និងតែងតាំងលោកស្រីជូ ឡុងសូម៉ារ៉ា ធ្វើជាអនុប្រធាន ។
លោកបានបន្តថា ការតែងតាំងប្រធានគណបក្សស្របតាមលក្ខន្តិកៈមាត្រា៣៣នៃលក្ខន្តិកៈរបស់គណបក្សដែលចែងថា ការផ្លាស់ប្តូរប្រធានគណបក្សត្រូវបានយល់ព្រមពីមតិភាគច្រើននៃសមាជិក ហើយសមាជបានគាំទ្រលោកគង់ គាំ ជាប្រធានគណបក្សសម រង្ស៊ី ។ លោកគង់ គាំ ជាប្រធានគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជដែលបានគាំទ្រ និងតែងតាំងរូបលោកជាប្រធានគណបក្សសម រង្ស៊ី ។
លោកថ្លែងថា គណបក្សសម រង្ស៊ី នឹងមានសមាសភាពនៅ ក្នុងសមាជិករាជរដ្ឋាភិបាលពេញបរិបូរណ៍ និងនៅតាមបណ្តាឃុំ-សង្កាត់តាមខេត្ត-ក្រុងទូទាំងប្រទេស ។ ក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរួបរួមគ្នាបង្កើតបានគណបក្សសង្គ្រោះជាតិដែលមានលោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុប្រធាន ។នៅក្នុងសមាជវិសាមញ្ញនោះលោក សម រង្ស៊ី បានថ្លែងតាមវីឌីអូខនហ្វើរិនពីទីក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិកថា សមាជិកគណបក្សសម រង្ស៊ី ចំនួន២៦រូបបានចាកចេញពីគណបក្សសម រង្ស៊ី ទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បីធ្វើជាបេក្ខជនរបស់គណបក្សនោះ ។ លោកបន្តថា រយៈពេល១៧ឆ្នាំមកហើយចាប់តាំងពីការបង្កើតគណបក្សសម រង្ស៊ី ដែលជាគណបក្សប្រឆាំងមួយបានទាមទារឱ្យមានប្រជាធិបតេយ្យ ។
មានសមាសភាពសមាជិកព្រឹទ្ធសភា១១រូប របស់គណបក្សសម រង្ស៊ី នៅបន្តតំណែងរយៈពេលមួយឆ្នាំទៀតជាមួយគណបក្សសម រង្ស៊ី និងមានសមាជិកសមាជិកាប្រមាណជាង២.១៥៥រូប ជាក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅជាមួយគណបក្សសម រង្ស៊ី ។ ទោះបីជារូបលោកបានចាកចេញពីគណបក្សសម រង្ស៊ី ក៏រូបលោកនៅតែតាមមើលជាមួយលោកគង់ គាំ ពីក្រោយជានិច្ច ៕
No comments:
Post a Comment