ឯកសារបន្ថែម ភូមិសាស្រ្ត នយោបាយ អាមេរិក America
១៧ កុម្ភៈ ២០២៣ នេះជាការធ្វើ បច្ចុប្បន្នភាព ទៅលើ វិទ្យុ VOD ដែលដឹកនាំ បញ្ជា ដោយ សហគមន៍អឺរ៉ុប ខណៈដែល ភូមិសាស្រ្តនយោបាយ កម្ពុជា ក្លាយជាការប្រកួតប្រជែងរវាង អាមេរិក ចិន និង អឺរ៉ុប។ VOA ជា កាសែតកងទ័ពអាមេរិក ដែល ប្រភពពត៍ ត្រូវរក្សាសម្ងាត់ ព្រោះជា ចារកម្មយោធាអាមេរិក។ កាសែត FRA ប្រភពពត៍មាន អាចផ្តល់ឲ្យបាន បើករណីចាំបាច់។ ចំណែក វិទ្យុ VOD ជាកាសែត ជាសារពត៍មាន អឺរ៉ុប ដែលមាន បុគ្គលិក ០៦ នាក់ តែបុណ្ណះបណ្តាលមនុស្សរាប់ ម៉ឺននាក់ ពង្រាយ ២៥ ខេត្តក្រុង ក្លាយជាប្រភពពត៍មានចារកម្មចំហរ Open Source Intelligence ដែលករណី ប្រភពមាន បញ្ហា អស្តិសុខ នោះ ភាគី រដ្ឋាភិបាលជាអ្នកទទួលខុសត្រូវទៅវិញ។
ប្រជាជនភាគច្រើន ជឿថា ពត៍មានរបស់ VOD ឬ CCIM Cambodian Center for Independence Media ជាពត៍មានពិត មិនកាត់ ត ក្តៅៗ ទាន់់ហេតុការណ៍ ក្នុងសម័យ ឌីជថល តែតាមទ្រឹស្តី ពត៍មាន នេះជា ប្រភេទ ពត៍មានក្លែងក្លាយ ដោយសារនោះជា ជាពត៍មាន បថម គឺជាការផ្សាយអំពី ជំលោះ វិវាទ មិនមែនជា មួកហេតុនៃជំលោះ ដែលនាំឲ្យភាគី ក និង ភាគី ខ ឈ្លោះ គ្ នាថ្ងៃនេះឡើយ។ រូបមើលរូបភាព
២៤ កញ្ញា ២០០០ សហរដ្ឋអាមេរិក មាន ០២ បក្សធំៗ មានគោលនយោបាខុសគ្នាទាំងស្រុងរវាងបក្សសាធារណរដ្ឋ និង បក្សប្រជាធិបតេយ្យ។ វិទ្យ ទូរទស្សន៍ វែបសាយ និង បណ្តាញចារកម្មអាមេរិកក៍ខុសគ្នាដែរ តែស្ថិតក្រោម ក្រុមប្រឹក្សាពិបាលរួមមួយហៅថា BBG ដែលតាមរយៈអង្គភាពនេះ យើងអាចដឹងថា រដ្ឋាភិបាលអាមេរិកក្នុងអណត្តិបក្សប្រជាធិបតេយ្យចំណាយថវិការជាតិដ៍ច្រើនដូចជា៖
ឆ្នាំ ២០០៨ ចំណាយចំនួន=៦៧២ លានដុល្លា
ឆ្នាំ ២០០៩ ចំណាយចំនួន=៧០៨ លានដុល្លា
ឆ្នាំ ២០១១ ចំណាយចំនួន=៧៣៦ លានដុល្លា
ឆ្នាំ ២០១២ ចំណាយចំនួន=៧៥៤ លានដុល្លា
ឆ្នាំ ២០១៣ ចំណាយចំនួន=៦៧២ លានដុល្លា
ឆ្នាំ ២០១៤ ចំណាយចំនួន=??? លានដុល្លា
ឆ្នាំ ២០១៥ ចំណាយចំនួន=??? លានដុល្លា
ឆ្នាំ ២០១៦ ចំណាយចំនួន=??? លានដុល្លា
ឆ្នាំ ២០១៧ ចំណាយចំនួន= ៧៨ លាន ដុល្លា (២៤ លានដុល្លា សម្រាប់ VOA និង ៤៣ លាន សម្រាប់ RFA)
ឆ្នាំ ២០១៨ ចំណាយចំនួន=៦៨ លានដុល្លា២៤ លានដុល្លា សម្រាប់ VOA និង ៥៤ លាន សម្រាប់ RFA)
ឆ្នាំ ២០១៩ ចំណាយចំនួន=៦៩ លានដុល្លា២៤ លានដុល្លា សម្រាប់ VOA និង ៣៥ លាន សម្រាប់ RFA)
ឆ្នាំ ២០២០ ចំណាយចំនួន=៦៦ លានដុល្លា (VOA Khmer ថវិការ ១,១ លានដុល្លា/ចំណោម ៦០ លាន) ដែលការស្មើរសុំថវិការសរុប ១៩០ លានដុល្លា។ RFA ទទួលថវិការចំនូន ១១ លានដុល្លា ដែលការស្មើរសុំ ៣៤ លានដុល្លា។
តាមរយៈរូបភាពខាងក្រោមនេះ យើងអាចដឹងពីមូលហេតុដែលនាំឲ្យមានជម្លោះរវាងកម្ពុជា ជាមួយស្ថាបនវិទ្យុទាំង ពី ដែលសហការណ៍គ្នា ក្បត់គោលការណ៍ Code of Conduct ធ្វើការរិះគន់វាយប្រហារកម្ពុជា ។ វិទ្យទាំងពី ក្លាយជាអាយ៉ង របស់គណបក្សសង្រ្គោះជាតិ !! ដែលគេហៅថា បក្ស សាង គ្រោះ ជាតិ !!
តាមរយៈតួរលេខនេះ វិទ្យុ អាស៊ី សេរី និង សម្លេងអាមេរិកកាំងប្រចាំកម្ពុជា ដំបូងមានកំលាំងខ្លាំងក្លាក្នុងការប្រឆាំងរដ្ឋាភិបាល ឈានដល់ការបៈបោរ ផ្តាច់ទឹកដី ០៤ ខេត្ត ឲ្យទៅ យួន ចាម ម៉ិងតាញ៉ា បន្ទាប់ ចូលដល់ ជំនាន់ លោក ត្រាំ គឺគណបក្សសាធារណរដ្ឋ គឺ មានការបែកបាក់គ្នា FRA and VOA នៅកម្ពូជា ជាមួយបក្សប្រឆាំងនៅកម្ពុជាទាំងស្រុង។
ជាសរុប វិទ្យុអាស៊ីសេរី ជាវិទ្យកងទ័ពអាមេរិក ជាស្ថាបនចារកម្មអាមេរិក ដែលធ្លាប់ប្រើក្នុងសង្រ្គាមលោកទី ២ សង្រ្គាមឥណ្ឌូចិន សង្រ្គាមត្រជាក់ និង បច្ចុប្បន្ន ៊ ការផ្សាយរបស់វិទ្យ ទូរទេស្សន៍ អាស៊ីសេរី តំណាងរដ្ឋាភិបាលអាមេរិកកាំង មន្រ្តីពត៍មាន គឺជាភ្នាក់ងារចារកម្ម អ្នកផ្តល់ពត៍មានពីក្នុងសហគមន៍ គឺជា ប្រភពសម្ងាត់ ដែលត្រូវរក្សាជាការសម្ងាត់ តាមក្បូនចារកម្ម។ គោលបំណងផ្សាយ គឺកែប្រែកម្លាំងក្នុងសហគមន៍ធ្វើជាការកងទ័ពប្រជាជន Population Armed Force ដូចដែលធ្លាប់ប្រើ ជនជាតិ ម៉ុងតាញ៉ារបស់ វៀតណាម ចាម ធ្វើជាការកងទ័ពប្រឆាំង វៀតណាមខាងត្បូង ផ្សាយក្នុងភ្នំពេញ ដើម្បីដឹកនាំបាតុកម្មប្រឆាំង រដ្ឋាភិបាល...
គោលការណ៍/ក្របខណ្ឌ/ CODE | VOA | RFA |
Funder ម្ចាស់ជំនួយថវិការ | Gover,Mili | Congress |
Republican សាធារណរដ្ឋ | ||
Democrat ប្រជាធិប្បតេយ្យ | ||
Balance តុល្យភាព | No | Yes |
Name Source ឈ្មោះប្រភព | No | Yes |
Copyrights រក្សាសិទ្ធិ | Yes | Yes |
Sourcing and Attribution ស្រង់ និង ផ្សព្វផ្សាយប្រភព | Yes | |
Unnamed source លាក់ប្រភព | verifiable | |
source anonymously ប្រភពអនាមិក | Yes | |
Credit to the Source ស្រង់ប្រភព | Yes | |
No quote copyright source ហាមស្រង់ប្រភពរក្សាសិទ្ធិ | Yes | |
No personal wiew/oppion គ្មានទស្សនៈផ្ទាល់ខ្លួន | Yes | |
Plagiarism is illegal គ្មានការលួចចម្លង | Yes | |
No foreign, domestic influence the VOA គ្មានឃោសនាបក្សនយោបាយ | Yes | |
Accuracy and Balance ពត៍មានខុសកែសម្រួលភ្លាមៗ | Yes | |
Fairness- Full and Fair សាច់រឿងពេញលេញ មិនកុហក | Yes | |
Context and Comprehensiveness បច្ចុប្បន្នភាពអាមេរិក និង សកលលោក | Yes | |
Free appearance of partisanship គ្មានបង្ហាញពីសម្ព័ន្ធណាមួយ | Yes | |
Social Media គ្មានទស្សនៈលំអៀងតាម Social Media | Yes | |
Source from Social Media ស្រង់ប្រភពទាំងសង ខាង | Yes | |
Staff Regular Passport បុគ្គលិកគ្មានប្រើ Diplomatic Passport | Yes | |
VOA staff authorization បុគ្គលិកមិនបម្រើការនៅកន្លែងផ្សេង | Yes | |
Strictly to copyright laws ប្រកាន់ខ្ជាប់ច្បាប់កម្មសិទ្ធិបញ្ញា | Yes | |
Professionalism and Respect HR បម្រើការបែបអាជីព គោរពសិទ្ធិមនុស្ស | Yes | |
Freedom សេរីភាព | No | Yes |
Democracy សេរីភាព | No | Yes |
No conclusion គ្មានការសន្ធិដ្ឋាន | No | Yes |
Fairness យុត្តិធម៍ | No | Yes |
Musick/Drama បែបភ្លេង/សិល្បៈ | Yes | No |
Information ពត័មាន | No | Yes |
Propaganda ឃោសនាការ | Yes | No |
RFI broadcasts 24 hours per day across the world in French and in 12 other languages in FM, shortwave, medium wave, satellite and on its website. It is a channel of the state company France Médias Monde.[1] The majority of shortwave transmissions are in French and Hausa but also includes some hours of Swahili, Portuguese, Mandinka, and Russian.
RFI was created in 1975 as part of Radio France by the Government of France, and replaced the Poste Colonial (created in 1931), Paris-Mondial (1937), Radio Paris (1939), a private station which was commandeered by the Germans during the occupation of France, and the Voice of France which was operated by the Vichy regime from 1941 to 1944, RTF Radio Paris (1945) and ORTF Radio Paris (1965). In 1986 the French Parliament changed the law to allow RFI to operate independently of Radio France.
Voice of America (VOA) is a U.S.[1] multimedia agency which serves as the United States government institution for non-military, external broadcasting. It is the largest U.S. international broadcaster. VOA produces digital, TV, and radio content in 47 languages which it distributes to affiliate stations around the globe. It is primarily viewed by foreign audiences, so VOA programming has an influence on public opinion abroad regarding the United States and its people.[2] ផ្សាយជា ៤៨ ភាសាទូទាំងសកលលោក។
VOA was established in 1942,[1] and the VOA charter (Public Laws 94-350 and 103-415)[3] was signed into law in 1976 by President Gerald Ford.
VOA is headquartered in Washington, D.C., and overseen by the U.S. Agency for Global Media, an independent agency of the U.S. government.[4] Funds are appropriated annually by Congress under the budget for embassies and consulates. In 2016, VOA broadcast an estimated 1,800 hours of radio and TV programming each week to approximately 236.6 million people worldwide with about 1,050 employees and a taxpayer-funded annual budget of US$218.5 million.
Radio Free Asia (RFA) is a United States government–funded, nonprofit international broadcasting corporation that broadcasts and publishes online news, information and commentary to readers and listeners in East Asia. Its self-stated mission is "to provide accurate and timely news and information to Asian countries whose governments prohibit access to a free press តាមរបាយការណ៍ថា ផ្សាយ ៥ ម៉ោង/ថ្ងៃ ជាប្រចាំថ្ងៃ។
Criticism
In 1999, Catharin Dalpino of the Brookings Institution, who served in the Clinton State Department as a deputy assistant secretary deputy for human rights, called Radio Free Asia "a waste of money." "Wherever we feel there is an ideological enemy, we're going to have a Radio Free Something," she says. Dalpino said she has reviewed scripts of Radio Free Asia's broadcasts and views the station's reporting as unbalanced. "They lean very heavily on reports by and about dissidents in exile. It doesn't sound like reporting about what's going on in a country. Often, it reads like a textbook on democracy, which is fine, but even to an American it's rather propagandistic."[37]
According to a report by the Congressional Research Service of the U.S. government, official state-controlled newspapers in China have run editorials claiming Radio Free Asia is a CIA broadcast operation, as was the case with the first Radio Free Asia.[19]
North Korea's state-run Korean Central News Agency has referred to Radio Free Asia as "reptile broadcasting services."[38] Kim Chol-min, third secretary of North Korea, in statement submitted at the United Nations, accused the United States of engaging in "psychological warfare" with the Democratic People's Republic of Korea through RFA.[39]
Following the Burmese Saffron Revolution in the fall of 2007, the Myanmar junta held rallies attended by thousands holding signs that condemned external interference and accused Radio Free Asia, the Voice of America, and the BBC of "airing a skyful of lies."[40] In October 2007, Burmese state-run newspaper The New Light of Myanmar singled out "big powers" and Radio Free Asia, among other international broadcasters, as inciting protesters during the Saffron Revolution.
២៥ វិច្ឆិកា ២០១៩ វិទ្យុក្នុងស្រុកសាទរក្រោយរដ្ឋាភិបាលបើកឱ្យវិទ្យុអាមេរិកអាចជួលម៉ោងផ្សាយឡើងវិញ ម្ចាស់វិទ្យុក្នុងស្រុកមួយចំនួន ដែលធ្លាប់ជួលម៉ោងផ្សាយឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអាស៊ីសេរី (RFA) បានបង្ហាញការសាទររបស់ពួកគេចំពោះការវិលត្រឡប់មកវិញរបស់វិទ្យុអាមេរិកទាំងពីរនេះ បន្ទាប់ពីវិទ្យុទាំងពីរនេះបានស្វែងរកការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ឱ្យបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ។
នាយកគ្រប់គ្រងការិយាល័យអាស៊ីសេរីប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍លោក Matthew Pennington បានជួបជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រកន្លងមកនេះអំពីការបើកការិយាល័យវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរនៅក្នុងប្រទេសកម្ពុជាឡើងវិញ។
ជំនួបមួយនេះ បានកើតឡើងមួយសប្ដាហ៍ក្រោយពីជំនួបរវាងលោក ខៀវ កាញារីទ្ធ និងអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy ដែលបានជជែកអំពីការបើកឱ្យវិទ្យុក្នុងស្រុកមួយចំនួនជួលម៉ោងផ្សាយដល់វិទ្យុអាស៊ីសេរី និងវីអូអេ ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយទៀតទទួលបានជំនួយគាំទ្រថវិកាពីរដ្ឋាភិបាលអាមេរិក។
នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានប្រាប់ថា លោកស្វាគមន៍ដំណើរវិវត្តន៍វិជ្ជមានដែលទើបកើតឡើងថ្មីៗនេះ ហើយលោកប្រាប់ថា លោកកំពុងស្ថិតក្នុងដំណាក់កាលជជែកពិភាក្សាជាមួយវិទ្យុ VOA អំពីការជួលម៉ោងផ្សាយសម្រាប់វិទ្យុមួយនេះ។
លោក ម៉ម សូណង់ដូ ដែលជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាសមាជិកមួយរូបនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងនោះ ចាត់ទុកដំណើរវិវត្តន៍ចុងក្រោយនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញការចូលរួមពីគ្រប់ស្ថាប័នផលិតព័ត៌មានចម្រុះនៅក្នុងវិស័យផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា។
លោក ម៉ម សុណង់ដូ មានប្រសាសន៍ថា៖«ក្រោយពីការជួបហើយ បានខ្ញុំអាចធ្វើពាក្យសំណើរទៅជម្រាបក្រសួងព័ត៌មាន។ តើការផ្សាយហ្នឹងវាយ៉ាងម៉េចទៅតាមកម្មវិធីរបស់ VOA ហ្នឹង ចាំទុកឱ្យក្រសួងគេជាអ្នកសម្រេចទៅ។ មិនមានបញ្ហាអ្វីចំពោះខ្ញុំទេ ប៉ុន្តែ ខ្ញុំធ្វើអ្វីមួយតោងមានការអនុញ្ញាតពីក្រសួងព័ត៌មាន។ គេសុខចិត្តឱ្យខ្ញុំធ្វើ បើគេមិនសុខចិត្ត ហើយគេមិនឱ្យ ក៏ខ្ញុំមិនអាចធ្វើប៉ាតណាប៉ាតណីបានដែរ។ ខ្ញុំមិនចង់មានបញ្ហាជាមួយក្រសួងព័ត៌មានទេ ព្រោះយើងធ្វើការនៅក្នុងការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន»។
ស្ថានីយ៍វិទ្យុក្នុងស្រុកជាច្រើន និងទូរទស្សន៍មួយចំនួន ក្នុងនោះមានទូរទស្សន៍ជាតិកម្ពុជា (TVK) ផងដែរ បានជួលម៉ោងផ្សាយ និងទទួលផ្សាយកម្មវិធីព័ត៌មានផលិតឡើងដោយវិទ្យុវីអូអេ និងវិទ្យុអាស៊ីសេរី នៅមុនការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើប្រព័ន្ធផ្សព្វផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លងមក។
អ្នកស្រី ជា ស៊ុនដាណែត នាយិកាវិទ្យុ FM១០២ នាពេលបច្ចុប្បន្ន និងជាអតីតអ្នកគ្រប់គ្រងនៃមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានឱ្យដឹងថា មានតែវិទ្យុ វីអូអេ តែមួយគត់ ដែលកំពុងស្ថិតក្នុងដំណាក់កាលជជែកគ្នាសម្រាប់ការជួលម៉ោងផ្សាយនេះ ហើយភាគីទាំងពីរនឹងជួបជជែកអំពីរឿងនេះនៅចុងខែវិច្ឆិកានេះ។
អ្នកស្រី ជា ស៊ុនដាណែត មានប្រសាសន៍ថា៖«ខ្ញុំត្រូវធ្វើលិខិតទៅក្រសួង ហើយសរុបសេចក្តីទៅ គឺ VOA អត់មានទទួលខុសត្រូវចំពោះក្រសួងទេ ព្រោះគេបានចុះបញ្ជីអីហ្នឹងហើយ។ ម្ចាស់ស្ថានីយ នៅពេលយើងផ្តល់ឱ្យគេហើយ យើងត្រូវស្តាប់ ត្រូវត្រួតពិនិត្យ យើងត្រូវស្តាប់ យើងត្រូវអីហ្នឹង។ ប្រសិនបើការនិយាយហ្នឹង វាមិនប្រកបដោយវិជ្ជាជីវៈអីហ្នឹង យើងត្រូវទទួលខុសត្រូវ»។
ប៉ុន្តែ សម្រាប់កិច្ចសហការជាមួយវិទ្យុអាស៊ីសេរីវិញ អ្នកស្រី ស៊ុនដាណែត ឱ្យដឹងថា មិនទាន់មានសំណើរណាមួយនៅឡើយទេ ខណៈដែលវិទ្យុអាស៊ីសេរី ត្រូវបានតម្រូវឱ្យអនុវត្តតាមច្បាប់របស់កម្ពុជា។
មជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលផ្សាយសំឡេងនៅលើហ្វ្រេកង់ FM១០២ មុននឹងប្ដូរមកហ្វ្រេកង់ ១០៣.៥ នាពេលសព្វថ្ងៃនេះ បានជួលម៉ោងផ្សាយរបស់ខ្លួនទៅវិទ្យុអាស៊ីសេរី វិទ្យុ វីអូអេ និងវិទ្យុបារាំងអន្តរជាតិផ្សាយជាភាសាខ្មែរផងដែរនៅមុនឆ្នាំ២០១៧កន្លងមក។
នាយិកាមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អ្នកស្រី វួន សុវិរីយ៍ បានបដិសេធជជែកអំពីកិច្ចការនេះ នៅពេលត្រូវបានទាក់ទងសុំព័ត៌មាននៅល្ងាចថ្ងៃចន្ទនេះ។
ក្នុងជំនួបជាមួយប្រធានវិទ្យុអាស៊ីសេរីប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Matthew Pennington កាលពីសប្ដាហ៍មុននោះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់ថា រដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ តម្រូវឱ្យវិទ្យុអាស៊ីសេរីសុំច្បាប់ពីក្រសួងនិងលុបចោលនូវការប្រើប្រាស់ពាក្យ «របបក្រុងភ្នំពេញ» ឬពាក្យ «របបលោក ហ៊ុន សែន» ចេញពីសេចក្ដីរាយការណ៍របស់ខ្លួនន។
វិទ្យុស្ទឹងសែន FM១០០MHz ដែលស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏បានជួលម៉ោងផ្សាយរបស់ខ្លួនទៅដល់វិទ្យុអាស៊ីសេរីផងដែរនៅមុនឆ្នាំ២០១៧កន្លងមក។
នាយិកាវិទ្យុស្ទឹងសែន អ្នកស្រី គឹម សុបញ្ញា បានប្រាប់ថា អ្នកស្រីសប្បាយរីករាយ ក្រោយពីទទួលបានព័ត៌មានថា វិទ្យុអាស៊ីសេរី អាច មកបើកការិល័យរបស់ខ្លួននៅកម្ពុជាឡើងវិញ។
អ្នកស្រី សុបញ្ញា អះអាងថា ការជួលប្រេកង់វិទ្យុទៅដល់វិទ្យុអាមេរិកមួយនេះ មិនត្រឹមតែផ្ដល់ចំណូលសម្រាប់វិទ្យុរបស់អ្នកស្រីនោះទេ ប៉ុន្តែ វាក៏បន្ថែមនូវប្រភពព័ត៌មានចម្រុះដល់អ្នកស្ដាប់ថែមទៀតផងដែរ។
អ្នកស្រី គឹម សុបញ្ញា ប្រាប់ថា៖ «ពីអារម្មណ៍របស់ខ្ញុំ បើសិនជាមានក៏ល្អ ប៉ុន្តែ គ្រាន់ថា ដូចពីមុនចឹងណា៎បង ខ្លាចតែវាមានផលប៉ះពាល់ពេលដែលយើងផ្សាយៗ គាត់បើកផ្លូវ ស្រាប់តែគាត់បិទផ្លូវ គាត់បិទតែម្តង»។
កម្មវិធីព័ត៌មានសំឡេងប្រជាធិបតេយ្យ (VOD) របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក៏ត្រូវបានផ្សព្វផ្សាយនៅលើវិទ្យុក្នុងស្រុកមួយចំនួនផងដែរ នៅមុនចុងឆ្នាំ២០១៧កន្លងមក។
នាយកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី បានប្រាប់ថា លោកមើលឃើញដំណើរវិវត្តន៍វិជ្ជមាននាពេលថ្មីៗនេះ ហើយស្ថាប័នរបស់លោកនឹងស្វែងរកកិច្ចសហការឡើងវិញជាមួយស្ថានីយ៍វិទ្យុក្នុងស្រុកផងដែរ ដើម្បីផ្សព្វផ្សាយកម្មវិធីព័ត៌មានរបស់ខ្លួនឡើងវិញ។
លោក វី បានប្រាប់បន្តថា ប៉ុន្តែ លោកចង់ឃើញលំហសេរីភាពកាន់តែទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អាចធ្វើសេចក្ដីសម្រេចចិត្តដោយគ្មានការភ័យខ្លាច ដើម្បីផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយទៅដល់ប្រជាពលរដ្ឋ។
លោក ណុប វី ប្រាប់ថា៖ «យើងចង់ឃើញថា រដ្ឋាភិបាលគាត់បើកចំហរនៅក្នុងការផ្ដល់សេរីភាពពេញលេញសម្រាប់ការសម្រេចចិត្តរបស់ម្ចាស់ស្ថានីយ៍វិទ្យុទាំងអស់ហ្នឹង ដើម្បីធ្វើម៉េចធានាថា ពួកគាត់មានការសម្រេចចិត្តដោយមិនមានការភ័យខ្លាចក្នុងការផ្សព្វផ្សាយកម្មវិធីដែលអាចឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ទទួលបានដំណឹងអីផ្សេងៗគ្រប់និន្នាការ ឬក៏ព័ត៌មានដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់ពួកគាត់ ជាជាងអ្វីដែលពួកគេទទួលបានព័ត៌មានតែពីម្ខាងៗ»។
វិទ្យុអាស៊ីសេរី បានសម្រេចបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក ដោយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តពីសំណាក់រដ្ឋាភិបាលកម្ពុជា។
វិទ្យុអាស៊ីសេរីបានសម្រេចចិត្តបែបនេះ បន្ទាប់ពីក្រសួងព័ត៌មានបានសម្រេចហាមឃាត់វិទ្យុក្នុងស្រុកចំនួនជាង ៣០ស្ថានីយ៍មិនឱ្យផ្សាយបន្តផ្ទាល់នូវកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD)ផងដែរ។
វិទ្យុមួយនេះ បានប្រកាសបិទការិយាល័យរបស់ខ្លួនតែមួយសប្ដាហ៍ប៉ុណ្ណោះក្រោយពីកាសែតឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលចេញផ្សាយប្រចាំថ្ងៃជាភាសាអង់គ្លេសនោះ បានសម្រេចបញ្ឈប់ការចេញផ្សាយរបស់ខ្លួនផងដែរជុំវិញបញ្ហាពន្ធ៦.៣លានដុល្លារ ដែលរដ្ឋាភិបាលកម្ពុជាអះអាងថា កាសែតមួយនេះមិនបានបង់ពន្ធក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។
បន្ទាប់ពីអាស៊ីសេរីបិទទ្វារនៅភ្នំពេញមិនបានប៉ុន្មានផងអតីតបុគ្គលិករបស់ខ្លួនពីរនាក់ត្រូវបានចាប់ខ្លួនក្រោមបទចោទធ្វើចារកម្មបម្រើឱ្យរដ្ឋបរទេសហើយអតីតបុគ្គលិកមួយចំនួនទៀត ត្រូវបង្ខំចិត្តគេចខ្លួនឬបោះបង់អាជីពជាអ្នកសារព័ត៌មានទៀតផង៕
២៤ សីហា ២០២៧ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន៖ មិនមានបិទការផ្សាយរបស់វិទ្យុវីអូអេ និងអាស៊ីសេរីទេ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៤ នេះ បានធ្វើសិន្និសីទកាសែត ដើម្បីស្រាយបំភ្លឺអំពីរឿងរ៉ាវទាក់ទងការបិទវិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតរាប់នៅទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ លើកឡើងថា រដ្ឋាភិបាលមិនមានបំណងបិទការផ្សាយវិទ្យុដែលគាំទ្រថវិកាពីរដ្ឋាភិបាលអាមេរិកកាំងឡើយ។ លោកថា រដ្ឋាភិបាលបិទតែស្ថានីយ៍វិទ្យុណាដែលបំពានច្បាប់ប៉ុណ្ណោះ។ ជាការឆ្លើយតបភ្លាមៗ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានប្រតិកម្មទៅនឹងការចុះផ្សាយទាំងនោះ ដោយលោកថា ការផ្សព្វផ្សាយនោះគឺជាការយល់ច្រលំ និងស្នើឲ្យមានការកែតម្រូវ។ បើតាមលោករដ្ឋមន្ដ្រី ស្ថានីយ៍វិទ្យុក្នុងស្រុកមួយចំនួនដែលត្រូវបិទនោះ គឺដោយសារតែពួកគេរំលោភលើកិច្ចសន្យារបស់ខ្លួន។ លោកថា នៅពេលបើកស្ថានីយ៍វិទ្យុ ម្ចាស់ស្ថានីយ៍ទាំងអស់សុទ្ធតែបានសន្យាជាមួយក្រសួងព័ត៌មានថា នៅពេលមានការលក់ម៉ោងផ្សាយទៅវិទ្យុណាមួយ ពួកគេត្រូវឆ្លងជាមួយក្រសួងព័ត៌មានជាមុន។ រដ្ឋមន្ដ្រីរូបនេះអះអាងថា វិធានការនេះធ្វើឡើងដើម្បីពង្រឹងច្បាប់ មិនពាក់ព័ន្ធនឹងនយោបាយឡើយ។
ស្ថានីយ៍វិទ្យុមួយចំនួននៅក្នុងស្រុក ដែលលក់ម៉ោងផ្សាយឲ្យទៅវិទ្យុសម្លេងសហរដ្ឋអាមេរិក និង វិទ្យុអាស៊ីសេរី កាលពីម្សិលត្រូវបានក្រសួងព័ត៌មានបិទមិនផ្សាយតែម្ដង។ ក្រោយមកមានការចុះផ្សាយព្រោងព្រាតនៅតាមប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលកម្ពុជា បានបិទស្ថានីយ៍ដែលលក់ម៉ោងផ្សាយឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។
លោក រដ្ឋមន្ដ្រី ក៏បានបញ្ជាក់ដែរថា ទាំងវិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី នៅតែមានសិទ្ធិផ្សាយព័ត៌មានរបស់ខ្លួនដូចធម្មតាដដែល។
ហើយលោករដ្ឋមន្ដ្រីក៏ពន្លយពាក្យប្រាប់ដែរថា ស្ថានីយ៍វិទ្យុដែលត្រូវបានបិទទាំងនោះ អាចប្រឈមមុខនឹងច្បាប់ទាក់ទងនឹងបទរំលោភលើសេចក្ដីទុកចិត្ត និងរំលោភលើកិច្ចសន្យា។ តែលោកថា លោកនឹងពិភាក្សាគ្នាជាមួយអ្នកច្បាប់របស់លោកជាមុនសិនថាតើគួរបញ្ជូនស្ថានីយ៍វិទ្យុទាំងនោះទៅតុលាការឬអត់។
សូមបញ្ជាក់ថា ព័ត៌មាននៃការបិទវិទ្យុបរទេសដែលផ្សាយជាខេមរៈភាសា សំដៅរិះគន់វាយប្រហារលើរដ្ឋាភិបាលកម្ពុជានេះ គឺស្របពេលដែលរដ្ឋាភិបាលបានប្រកាសបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI កាសែត the Cambodia daily និងវិទ្យុដែលលក់ម៉ោងផ្សាយជូនវិទ្យុវីអូអេ និងអាស៊ីសេរី។
២៥ សីហា ២០១៧ រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានមិនបានបិទការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុVOA ដូចដែលគេបាននិយាយនោះទេ គឺក្រសួងគ្រាន់តែអនុវត្តទៅតាមច្បាប់ លើស្ថានីយវិទ្យុណាដែលមិនគោរពតាមគោលការណ៍និងលក្ខន្តិកៈរបស់ក្រសួងប៉ុណ្ណោះ ។ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែសីហា នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា កាលពីម្សិលមិញ(២៣ សីហា) និងម្សិលម្ង៉ៃ (២២ សីហា)មានការលើកឡើងថា ក្រសួងព័ត៌មានបានបិទវិទ្យុអាស៊ីសេរី និងវិទ្យុVOA ។ ប៉ុន្តែតាមពិតនោះវិទ្យុទាំងពីរនេះមិនបានបិទទេ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «វិទ្យុទាំងពីរនេះខ្ញុំតែងតែការពារដើម្បីបានវត្តមាននៅទីនេះ តែក៏បានបកស្រាយបំផ្លើសការពិតមួយចំនួនដែរ ។ កន្លងមកនេះ មានការនិយាយបំផ្លើសថា រាជរដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មានបានបិទវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ(VOA)។ តាមពិតវិទ្យុទាំងពីរនេះសុទ្ធតែបានឃើញសេចក្តីប្រកាសរបស់ក្រសួងរួចហើយ ។ កន្លងមក ក្រសួងបានបិទវិទ្យុមួយចំនួន ដោយសារការរំលោភលើកិច្ចសន្យារបស់ខ្លួន» ។លោករដ្ឋមន្ត្រីបានលើកឡើងថា ការបិទការផ្សាយរបស់វិទ្យុមួយចំនួនកន្លងមក មិនមែនមកពីវិទ្យុនោះលក់ម៉ោងផ្សាយឱ្យវិទ្យុអាស៊ីសេរី និងវីអូអេទេ ព្រោះថាម្ចាស់ស្ថានីយដឹងច្បាស់ណាស់ គឺម្ចាស់ស្ថានីយទាំងអស់សុទ្ធតែបញ្ជាក់ថា នៅពេលជួលម៉ោងរបស់ខ្លួនត្រូវឆ្លងកាត់ឬសុំការ អនុញ្ញាតពីក្រសួងព័ត៌មាន ប៉ុន្តែវិទ្យុមួយចំនួននោះអត់បានឆ្លងកាត់ទេ ។ អីុចឹង ក្រសួងត្រូវតែបិទហើយក្នុងពេលបច្ចុប្បន្ននេះ ដោយត្រូវការរឹតបន្តឹងផ្នែកច្បាប់ ផ្នែកការផ្សព្វផ្សាយ ។
លោករដ្ឋមន្ត្រីបានបន្ថែមថា កាលពីម្សិលមិញ(២៣សីហា) មានវិទ្យុមួយចំនួននៅតែដំណើរការផ្សាយ ព្រោះថាម្ចាស់ស្ថានីយបានសុំច្បាប់ត្រឹមត្រូវ ។ គេបានសុំក្រសួងព័ត៌មានផ្សាយវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ឬក៏នាទីផ្សេងៗទៀត ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ក្រសួងក៏មានបំណងបិទវិទ្យុស្ត្រីFM១០២ដែរ ប៉ុន្តែលោកថាវិទ្យុហ្នឹងបានជួយផ្សព្វផ្សាយបញ្ហាស្ត្រីបានច្រើន ។
លោកបញ្ជាក់ថា «ម្សិលមិញក៏សោកស្តាយមិនដកវិទ្យុស្ត្រី តាមពិតក៏ត្រូវដកអាជ្ញាប័ណ្ណដែរ ប៉ុន្តែវិទ្យុមួយនេះរបស់នារីដែលជួយការងារច្រើនក្នុងសង្គម ទើបយើងអនុគ្រោះ ។ ប៉ុន្តែយើងត្រូវតែដកចេញ ព្រោះថានៅពេលដែលគាត់សុំមកក្រសួងក្នុងការផ្សាយបន្តវិទ្យអាស៊ីសេរី និងវិទ្យុវីអូអេ សុំតែកន្លះម៉ោងទេ ប៉ុន្តែវិទ្យុនេះផ្សាយលើសម៉ោង» ។
លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏បានសម្តែងការសោកស្តាយចំពោះអគ្គនាយកស្ថានីយវិទ្យុស្ត្រីផងដែរ ដែលបានផ្សាយថា ក្រសួងហាមវិទ្យុអាស៊ីសេរី និងវីអូអេ ក្នុងការផ្សាយទៅវិញ ។ លោកបញ្ជាក់ថា «ក្រសួងចង់បានវិទ្យុផ្សាយទាំងអស់ឱ្យប្លែកពីគ្នា ហើយបានគ្រប់ជ្រុងពីបញ្ហាសង្គមនីមួយៗ ។ ដូច្នេះសុំបញ្ជាក់ថា ការបិទទាំងអស់នេះជាការអនុវត្តផ្លូវច្បាប់ ហើយជាការអនុវត្តដែលម្ចាស់ស្ថានីយនីមួយៗដឹងថា ខ្លូនពិតជាបានធ្វើខុសពិតមែន» ។ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ធ្វើការកែតម្រូវឡើងវិញផងដែរ នូវការផ្សាយថា ក្រសួងបានបិទវិទ្យុទាំងពីរនេះ ។
លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំតម្រូវឱ្យវិទ្យុអាស៊ីសេរី និងវីអូអេ កែតម្រូវប្រសិនបើបង្ហាញខ្លួនឯងថាពិតជាវិទ្យុមានវិជ្ជាជីវៈ តែប៉ុណ្ណឹង ចៀសវាងការយកបញ្ហានេះទៅជារឿងនយោបាយ» ។លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើមានករណីស្នើសុំបែបណាមកក្រសួង នោះក្រសួងនឹងពិចារណា ។ លោកថា សុំកុំយកករណីវិទ្យុនោះមកភ្ជាប់ជាមួយនយោបាយឱ្យសោះ ។
សូមរំឭកថា កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅ ក្រសួងព័ត៌មានបានសម្រេចបញ្ឈប់កាផ្សាយរបស់ស្ថានីយវិទ្យុមហានគរFM៩៣.៥០MHz នៅទូទាំងប្រទេសទាំងស្រុង ។ វិទ្យុនេះបានលក់ម៉ោងទៅឱ្យគណបក្សសង្គ្រោះជាតិ វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ តែការបញ្ឈប់ការផ្សាយរបស់វិទ្យុនេះទាក់ទងទៅនឹងការរំលោភកិច្ចសន្យានោះទេ មិនមែនមកពីវិទ្យុនេះជួលម៉ោងផ្សាយឱ្យវិទ្យុអាស៊ីសេរី-វីអូអេ ឬគណបក្សសង្គ្រោះជាតិនោះទេ ។
យោងតាមលិខិតរបស់នាយិកាគ្រប់គ្រងការផ្សាយរបស់វិទ្យុមហានគរ ដាក់ជូនគណបក្សសង្គ្រោះជាតិបានសរសេរថា ស្ថានីយវិទ្យុមហានគរFM៩៣.៥MHz ផ្អាកដំណើរការផ្សាយទាំងស្រុងរបស់ខ្លួនចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧តទៅ ពីព្រោះក្រសួងព័ត៌មានបានចេញប្រកាសលេខ៣២៦ពម.ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ហើយដែលស្ថានីយវិទ្យុទើបតែទទួលបានថ្ងៃនេះ ដោយលុបចោលប្រកាសលេខ៥៩៥ពម.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ដែលអនុញ្ញាតឱ្យបើកដំណើរការស្ថានីយវិទ្យុមហានគរ និងស្ថានីយវិទ្យុផ្សាយបន្តនៅតាមបណ្តាខេត្តនានា ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ បានសម្រេចលុបប្រកាសលេខ៥៩៥ពម.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យលោកស្រី ឈួន វេជ្ជនី បើកស្ថានីយវិទ្យុមហានគរFM៩៣.៥០MHz មានកម្លាំងផ្សាយ១០គីឡូវ៉ាត់ បង្គោលអង់តែនកម្ពស់១២០ម៉ែត្រ ទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងស្ថានីយវិទ្យុផ្សាយបន្តFM៩៣.៥០MHzនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយវៀង ត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ ។
លិខិតបន្តថា ស្ថានីយវិទ្យុបានផ្សាយបន្តតាមវិទ្យុFM៩៣.៧៥MHzនៅខេត្តប៉ៃលិន កំពង់ធំស្ថានីយវិទ្យុផ្សាយបន្ត FM៩៣.២៥MHz ខេត្តឧត្តមានជ័យ សៀមរាប និងស្ថានីយវិទ្យុផ្សាយបន្តFM១០៦.២៥MHzនៅខេត្តបាត់ដំបង ដែលសាមីខ្លួនបានរំលោភប្រកាសអនុញ្ញាតឱ្យប្រើប្រាស់អាជីវកម្មរបស់ក្រសួងព័ត៌មាន និងកិច្ចសន្យាដែលបានតម្កល់ទុកជាផ្លូវការនៅក្រសួងព័ត៌មាន ៕
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទដោយដាក់ចំណងជើងថា «ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ យកវិទ្យុអាស៊ីសេរីដើម្បី បង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងរបស់ខ្លួន (វគ្គ៣) » ដែលមានខ្លឹមសារ ដូចខាងក្រោម៖
វគ្គសហការគ្នាដើម្បីគាំទ្របក្សប្រឆាំង
នៅក្នុងចំណោមវិទ្យុដែលគាំទ្រថវិកាដោយបរទេស ៣ កំពុងផ្សព្វផ្សាយនៅកម្ពុជា គឺវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុបារាំងអន្តរជាតិ។ វិទ្យុអាស៊ីសេរីត្រូវបានពលរដ្ឋដែលមាននិន្នាការកណ្តាលនិយម បានលើកឡើងថា បានធ្លាក់ទឹកដៃនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយពី សំ ប៉ូលី ហៅ ពៅ ពន្លក និង ហ៊ួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ឡើងមកគ្រប់គ្រងចាត់ចែងការងារលើព័ត៌មាន ដោយដេញអ្នកកាសែតជើងចាស់មានវិជ្ជាជីវៈចេញ ដូចជាលោក ម៉ា យ៉ារិទ្ធ លោក កែវ និមល លោក ផាន សុផាត អ្នកស្រី អ៊ុក សាវបូរី លោក ថៃ សុធា អ្នកស្រី កឹម ពៅសុតន្ត លោក សុខ សេរី ជាដើម។ ប្រជាពលរដ្ឋមួយចំនួនធំចាត់ទុកវិទ្យុអាស៊ីសេរីពេលនេះ លែងមានវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ តែជាវិទ្យុបម្រើឱ្យបក្សប្រឆាំងក្នុងគោលដៅផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា តាមខ្សែញាក់របស់បរទេសមួយចំនួន។
បើគ្រាន់តែស្តាប់កម្មវិធីផ្សព្វផ្សាយដំបូង គឺគេនឹងវាយតម្លៃថា វិទ្យុនេះឯករាជ្យដោយសារតែការនិយាយពិត ប៉ុន្តែការពិតនោះគឺបង្កប់ដោយចេតនាធំចុងក្រោយមួយ គឺទាញទម្លាក់ជំនឿទុកចិត្ត និងបំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍ ហើយលើកតម្កើង និងត្រួសត្រាយផ្លូវជួយឃោសនាឱ្យគណបក្សប្រឆាំង។ ដើម្បីបំពេញមហិច្ឆតាអំណាចនេះ វិទ្យុអាស៊ីសេរីដែលមាន ជុន ច័ន្ទបុត្រ ជាអ្នកចេញមុខដោយសារតែត្រូវព័ត៌មានចចាមអារាមថា ត្រូវបានមេបក្សប្រឆាំងសន្យាផ្តល់តំណែងជាកុង្សីយ៍ក្រសួងព័ត៌មាន នៅពេលបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនោះ បានព្យាយាមក្នុងការរៀបចំយន្តការ យុទ្ធសាស្ត្រ វិធីសាស្ត្រជាច្រើនក្នុងបំណងសម្រេចបាននូវក្តីសុបិន្តនេះ។
វិទ្យុអាស៊ីសេរីបានដើរតួនាទីយ៉ាងសកម្មក្នុងការជីកកកាយនូវរឿងរ៉ាវអវិជ្ជមានទាំងឡាយ ដើម្បីផ្សព្វផ្សាយ បញ្ឆេះកំហឹងបុគ្គលតាមយុទ្ធសាស្ត្រផ្សព្វផ្សាយបែបអវិជ្ជមាននិយម។ ប្រសិនបើរឿងរ៉ាវណាមួយដែលគេយល់ថាអាចធ្វើអាជីវកម្មបានផលច្រើន សូម្បីតែសាកសពក៏វិទ្យុអាស៊ីសេរីនេះនឹងបំពក់ភ្លើង ជុំវិញករណីនេះក្នុងគោលដៅមួយ គឺបំប៉ោង បំផ្លៃ បំផ្លើស និងបំភាន់សាធារណៈមតិជុំវិញព្រឹត្តិការណ៍អ្វីមួយ ដោយលម្អៀងទៅរកភាគីម្ខាងទៀតដែលមិនមែនជាក្រុមខ្លួន។ មិនតែប៉ុណ្ណោះក្រោមការសម្របសម្រួលសម្រួចមុំព័ត៌មានដោយ ជុន ច័ន្ទបុត្រ វិទ្យុអាស៊ីសេរីបានសហការគ្នាយ៉ាងស្អិតរមួតជាមួយដៃគូក្នុងសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការប្រឆាំង ឬជាសកម្មជនបក្សប្រឆាំងដោយពាក់អាវអ្នកវិភាគឯករាជ្យដូចជា ឡៅ ម៉ុងហៃ មាស នី អ៊ូ វីរៈ ប៉ា ងួនទៀង សន ជ័យ ព្រាប កុល សម គន្ធាមី អំ សំអាត អ៊ូច ឡេង សង្ឃ ប៊ុត ប៊ុនតិញ លួន សាវ៉ាត អាត់ ធន់ មឿន តុលា ឬឡុង គឹមឃន ជាដើម។ ប៉ុន្តែធាតុពិត ពួកគេទាំងនោះ បានប្រើប្រាស់ពាក្យសិទ្ធិមនុស្ស អ្នកវិភាគឯករាជ្យដើម្បីបិទបាំងទង្វើរបស់ខ្លួនគាំទ្រលើបក្សប្រឆាំង និងមានចេតនាវាយប្រហារលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ទាំងវិទ្យុអាស៊ីសេរី និងក្រុមមន្ត្រីសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំង ដែលជ្រកក្រោមស្លាកអង្គការ ឬស្ថាប័នឯករាជ្យ បានព្យាយាមក្នុងការធ្វើការឃោសនាជូនបក្សប្រឆាំងដែលខ្លួនគាំទ្រ និងដើម្បីបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្រ។ ឈ្មោះជាអ្នកវិភាគឯករាជ្យ ប៉ុន្តែភាសាដែលនិយាយចេញមក គឺផ្អៀងមួយចំហៀងដូចជា ឡៅ ម៉ុងហៃ តើហៅអ្នកវិភាគឯករាជ្យម្តេចនឹងកើត? បើគាត់វិភាគយូរៗបានក្លាយជាឯកឧត្តមទីប្រឹក្សាឱ្យប្រធានបក្សប្រឆាំង កឹម សុខា បម្រើគោលនយោបាយបក្សប្រឆាំង និងហារស្តីមួយម៉ាត់ណាក៏ប្រទេសកម្ពុជាបច្ចុប្បន្ននេះ ស្ថិតក្នុងភាពខ្មៅងងឹត និងអវិជ្ជមានរហូត ពោលគឺក្នុងក្រសែភ្នែករបស់ ឡៃ ម៉ុងហៃ គ្មានអ្វីដើរទៅមុខឡើយ ប្រសិនបើមិនមានក្រុមខ្លួនជាអ្នកធ្វើ។ បណ្ឌិត មាស នី ដែលអួតថាខ្លួនគ្មាននិន្នាការនយោបាយ និយាយនៅកណ្តាលក៏បានលោតតាមចង្វាក់ភ្លេងរបស់វិទ្យុអាស៊ីសេរីដែរ បន្ទរដោយគ្មានអៀនខ្មាសអំពីស្ថានភាពជាក់ស្តែង និងការថ្លឹងថ្លែងឱ្យបានច្បាស់អំពីបញ្ហាដែលកើតឡើង មានល្អ មានអាក្រក់។ អ្វីដែលពលរដ្ឋចង់បានគឺការថ្លឹងថ្លែងហេតុ និងផលឱ្យបានច្បាស់។ ប្រសិនបើគ្មានសិទ្ធិសេរីភាព កម្ពុជាជារបបផ្តាច់ការ ម៉្លេះសម ឡៃ ម៉ុងហៃ មាស នី និងអ្នកផ្សេងទៀតគ្មានវាសនានឹងមកអង្គុយនិយាយព័ទ្ធដៃ ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរីយ៉ាងរំភើយ និងនិយាយដោយរំលោភសិទ្ធិអ្នកដទៃទេ។ ធ្វើជាបណ្ឌិតគួរតែស្ថិតនៅកណ្តាលមិនគួរ ឡៅ ម៉ុងហៃ មាស នី ជាបណ្ឌិតខ្មៅនិយមឡើយ។ ការធ្វើតុល្យការក្នុងការថ្លឹងថ្លែងហេតុ និងផលល្អ និងអាក្រក់ គឺជាតួនាទីរបស់អ្នកវិភាគឯករាជ្យ តែបើវិភាគផ្អៀងមួយចំហៀងនោះបានត្រឹមទទួលឈ្មោះថា អ្នកវិភាគឯករាជ្យសេះហោះ។
ក្រៅពីរៀបចំយន្តការនៅក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ី បានប្រើយន្តការសង្គមស៊ីវិល និងសកម្មជនបក្សប្រឆាំងនៅតាមខេត្តដើម្បីបំពងបញ្ហាពីតាមតំបន់នានា ក្នុងចេតនាបង្ហាញថាកម្ពុជាគ្មានអ្វីរីកចម្រើនទេ គ្មានការអភិវឌ្ឍ គ្មានសន្តិសុខសុវត្ថិភាពឡើយ មានការគំរាមកំហែង ឬប្រព័ន្ធដំណើរការរដ្ឋបាលមិនដំណើរការជាដើម តាមរយៈការធ្វើបទសម្ភាសន៍តែទៅលើក្រុមសកម្មជនបក្សប្រឆាំង និងសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង។ ចំណែកឯការផ្តល់សំឡេងទៅមន្ត្រីអាជ្ញាធរមានតិចតួចបំផុត។ សម្រាប់ការត្រៀមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ជុន ច័ន្ទបុត្រ បានចាប់ផ្តើមជ្រើសរើសអ្នកឆ្លើយឆ្លងព័ត៌មានជាច្រើនរូបដើម្បីបញ្ជូន ទៅកាន់ខេត្តនានាដែលគេយល់ថា គណបក្សប្រឆាំងមានសំឡេងដើម្បីជួយបន្ទរពីក្រោយ ស្វែងរកការគាំទ្របន្ថែម តាមរយៈសេចក្តីរាយការណ៍ព័ត៌មានពីទង្វើអសកម្មទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច ឬបញ្ហាផ្សេងៗដែល សកម្មជនគណបក្សប្រឆាំងជួបប្រទះដោយប្រើទ្រឹស្តី «ជនរងគ្រោះអាជីព» សម្រាប់ក្រុមអ្នកគាំទ្របក្សប្រឆាំង។
បន្ថែមពីលើនេះ តាមប្រភពព័ត៌មាន ជុន ច័ន្ទបុត្រ ដែលបានវិលមកកម្ពុជាថ្មីៗនេះ ដោយនាំយកមកនូវកញ្ចប់ថវិកាជាច្រើនដើម្បីបេសកកម្មក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នេះ នឹងរៀបចំនូវកម្មវិធីជាច្រើនក្នុងការឱ្យមានការជជែកពិភាក្សា រវាងបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្ស ដែលឈរឈ្មោះបោះឆ្នោត ដោយក្នុងនោះ ពួកគេនឹងលួចផ្តល់សំណួរឱ្យទៅបេក្ខជនមកពីគណបក្សសង្គ្រោះជាតិមុន ដើម្បីត្រៀមឆ្លើយឱ្យបានល្អជាង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សផ្សេង។ វិធីសាស្ត្រនេះ គឺដូចទៅនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក ដូចជា CNN NBC ដែលត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ បរិហារថាគ្មានវិជ្ជាជីវៈ និងមានភាពលម្អៀង ដោយបានលួចផ្តល់សំណួរទៅឱ្យបេក្ខនារី ហ៊ីឡារី គ្លីនតុន មុនដើម្បីត្រៀម និងយកប្រៀបក្នុងកិច្ចពិភាក្សា។ ស្ទីលតែមួយនេះត្រូវបាន ជុន ច័ន្ទបុត្រ យកមកអនុវត្តនៅកម្ពុជានាពេលខាងមុខដើម្បីគាំទ្របក្សប្រឆាំង។
តើស្មានតែរាស្ក្រមិនដឹងនូវទង្វើដ៏អាក្រក់របស់អ្នកឬ? អ្វីដែលប្រជាជនកម្ពុជាចង់បានគឺព័ត៌មានពិត ការធ្វើតុល្យភាពព័ត៌មានត្រឹមត្រូវច្បាស់លាស់ និងមិនបង្កប់នូវចេតនានយោបាយ។ ទាំងវិទ្យុអាស៊ីសេរី ទាំងបណ្ឌិតទាំងឡាយដែលអួតអាងថា ស្រឡាញ់ជាតិ គួរតែបើកភ្នែក និងទទួលស្គាល់ការពិតជាច្រើនដែលខ្លួនឃើញ តែធ្វើមិនឃើញ។ រាស្ត្របានដឹងច្បាស់ហើយថា ក្រុមលោកអ្នកគឺបានប្រើល្បិចឆ្មាលាក់ក្រចក ប្រើបណ្ឌិតគាំទ្របក្សមកធ្វើជាអ្នកវិភាគឯករាជ្យ អង្គការសិទ្ធិមនុស្សបក្សជាអ្នកជនឆ្នើមផ្នែកការពារសិទ្ធិមនុស្ស វិទ្យុបំភ្លៃ បំប៉ោង បំផ្លើស បំភាន់ព័ត៌មានដើម្បីបម្រើគោលដៅនយោបាយបក្សប្រឆាំង។ ដូច្នេះនៅលើលោកនេះ គ្មានអ្វីជាអាថ៌កំបាំងឡើយ! នៅលើមេឃ មានមេឃ៕
ដោយ៖ ចៅ ចាក់ស្មុក
(ភ្នំពេញ)៖ ជនសង្ស័យ ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត ឃីនវុទ្ធី មានមុខរបរជាអនុប្រធានវិទ្យុអាស៊ីសេរីខេមរភាសា ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧នៅក្នុងសំណុំរឿងព្រហ្មទណ្ឌទាក់ទង នឹងការផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ ខណៈតំណាងរាស្ត្របក្សសង្គ្រោះជាតិ ឡុង រី និងមូរ សុខហួរ នឹងបង្ហាញខ្លួនក្នុងនាមជាសាក្សីនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសាខាងមុខ។
សំណួរកំពុងចោទសួរថា តើបុរសខ្លាំងនៅមុខក្បាលមីក្រូរូបនេះ មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខជាមួយច្បាប់ដែរឬទេ ឬច្រៀងចម្រៀងថា «បងជាទន្សាយ» ស្ពាយសំណុំរឿងព្រហ្មទណ្ឌរត់គេចខ្លួនបាត់?
១៖ ចាប់តាំងពីអយ្យការចេញដីកាកោះឱ្យចូលខ្លួននេះ ជុន ច័ន្ទបុត្រ បែរជាស្ងាត់ជ្រងំ លែងហ៊ានហារស្រដី និងបានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយថា អង្គភាពវិទ្យុអាស៊ីសេរី របស់ខ្លួនលែងឱ្យនិយាយហើយ។ ពិតជាគួរឱ្យភ្ញាក់ផ្អើលស្ថាប័នវិទ្យុរបស់ប្រទេសបិតាប្រជាធិបតេយ្យ ដើរតួជាអ្នកបង្រៀនអំពីលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងសេរីភាព សព្វបែបយ៉ាង ប៉ុន្តែបែរជាមកហាមឃាត់បុគ្គលិករបស់ខ្លួនមិនឱ្យបញ្ចេញមតិទៅវិញ។ ដូច្នេះមានន័យថា ស្ថានីយ៍វិទ្យុអាស៊ីសេរី ក្រោមការគ្រប់គ្រងរបស់ សម ប៉ូលី ហៅ ពៅ ពន្លក និង ហួត វុទ្ធី ហៅជុន ច័ន្ទបុត្រនេះគឺជាស្ថាប័នវិទ្យុសេរីក្លែងក្លាយហើយម្ចាស់ផ្តល់លុយឱ្យវិទ្យុអាស៊ីដែលគេហៅថាជាជើងឯកផ្នែកលទ្ធិប្រជាធិបតេយ្យ អនុវត្តលទ្ធិផ្តាច់ការ។ ពេលនេះដល់ពេលដែលត្រូវបកស្បែក និងបង្ហាញថាពួកគេគឺជាសត្វគីង្គក់លក់ថ្នាំស្រែង។
២៖ ក្រោយពីដឹងខ្លួនថា មានកំហុសក្នុងការក្លែងឋានៈ បន្លំរាជការសាធារណៈ ដោយការផ្តល់សេចក្តីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ ជុន ច័ន្ទបុត្រ ត្រូវបាន គេរាយការណ៍ថា បានជួបប្រជុំជាមួយបុគ្គលិករបស់ខ្លួន និងត្រៀមផ្តិតគ្រប់រូបភាពអំពីចំណាត់ការរបស់សម្ថកិច្ចមកលើខ្លួនជានិច្ច។ ជុន ច័ន្ទបុត្រ បាននិយាយប្រាប់បុគ្គលិក ថា ខ្លួនពិតជាមានការព្រួយបារម្ភពីសំណុំរឿងនេះ។ ជុន ច័ន្ទបុត្រ ពិតជាមានអារម្មណ៍តក់ស្លុតចំពោះកំហុសរបស់ខ្លួន មិនគួរណាភ្លេចខ្លួនប្រព្រឹត្តកំហុសឆ្គងដែលមាន ចែងក្នុងច្បាប់សោះ។ បច្ចុប្បន្ននេះ ជុន ច័ន្ទបុត្រ ស្នាក់នៅសណ្ឋាគារសាន់វ៉េ ដែលមានទីតាំងនៅមុខស្ថានទូតអាម៉េរិក។ ប្រសិនបើមានករណីចាំបាច់ ជុន ច័ន្ទបុត្រ នឹងរត់ចូលស្ថានទូតអាមេរិកតែម្តង ដើម្បីសុំការការពារព្រោះខ្លួនក៏មានសញ្ជាតិអាមេរិកដែរ។
៣៖ ពេលអ្នកកាសែតសួរថា តើលោកមានការព្រួយបារម្ភទេ ជុន ច័ន្ទបុត្រ ដែលមានទឹកមុខស្រងូតស្រងាត់ ក្រសែភ្នែកបង្កប់ដោយការភ័យព្រួយ បានឆ្លើយដោយទប់ចិត្តខ្លួនថា «បើយើងធ្វើជ្រូក កុំរាទឹកក្តៅ!»។ តើជ្រូកពុលទឹកមាត់ដូច ជុន ច័ន្ទបុត្រ នេះរាទឹកក្តៅដែលជាច្បាប់ឬយ៉ាងណា? ព្រោះយោងតាមនីតិវិធីច្បាប់ក្នុងសំណុំរឿងនេះអយ្យការ អមសាលាដំបូង បានកោះហៅ ឡុង រី និង មូរ សុខហួរ ដែលជាអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍នោះចូលធ្វើជាសាក្សី ដើម្បីប្រមូលភស្តុតាងផ្សេងៗជុំវិញសំណុំរឿងនេះនៅចុងខែមេសា ចំណែក ជុន ច័ន្ទបុត្រ នឹងត្រូវចូលខ្លួនក្នុងនាមជាជនសង្ស័យនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
ដោយសារតែជាសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ នោះនឹងមានចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្នរង់ចាំចំណាត់ការនីតិវិធីបន្ត ដូចករណី គឹម សុខ វិភាគ ឯករាជ្យលម្អៀងផ្កាប់មុខធ្លាប់បានលោតតាមចចង្វាក់ភ្លេងរបស់ ជុន ច័ន្ទបុត្រ ជាដើម។ ចុះបើនៅថ្ងៃទី២ ខែឧសភា ជុន ច័ន្ទបុត្រ មានវាសនាដូច គឹម សុខ តើ ជុន ច័ន្ទបុត្រ ហ៊ានប្រឈមមុខជាមួយច្បាប់ឱ្យចប់ចុងចប់ដើមទេ? ឬក៏ត្រូវរត់គេចខ្លួនទៅសហរដ្ឋអាមេរិកវិញ? កាលពីថ្ងៃទី២២ ខែមេសា ជុន ច័ន្ទបុត្រ បានថ្លែងថា ប្រសិនបើអង្គភាពរបស់ លោកចង់ឱ្យទៅធ្វើការងារនៅវ៉ាស៊ីនតោនវិញ ខ្លួននឹងទៅ ព្រោះបើសិនជាប់គុកនៅកម្ពុជា នឹងខាតច្រើន។ តាមរយៈសម្តីនេះបង្ហាញថា ជុន ច័ន្ទបុត្រ ទំនងនឹងមិនមាន សេចក្តីក្លាហាន គ្រប់គ្រាន់ដូចការប្រកាសក្តែងៗរបស់ខ្លួន ញុះញង់ឱ្យពលរដ្ឋបះបោរតាមមហិច្ឆតាអំណាចរបស់ខ្លួនឡើយ មានតែគិតគូរសុំលាកម្ពុជា និងសុខចិត្តស្ពាយ ទោសរត់ និងទៅស្រែកពីអាមេរិកមកវិញ៕
ពីប្រជាពលរដ្ឋនៅលើបណ្តាញទំនាក់ទំនងសង្គម
August 19, 2016
លោក ប៉ា ងួនទៀង ឡើងបំភ្លឺព្រោះអ្នកផ្តល់ចម្លើយមុនៗថាជាប់ពាក់ព័ន្ធ ភ្នំពេញ៖(ខ្មែរថាមស៍)លោក ប៉ាងួនទៀងប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាអ្នកគ្រប់គ្រងវិទ្យុ VOD កាលពីម្សិលមិញ បានចូលខ្លួនបំភ្លឺក្នុងតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សី ក្នុងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា និងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ បន្ទាប់ពីអ្នកផ្តល់ចម្លើយមុនៗ បានផ្តល់ចម្លើយពាក់ព័ន្ធនឹងលោក ហើយភាគីតុលាការ អះអាងមានភស្តុតាងជាសំឡេងក្នុងរឿងនេះ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ តាមរយៈដីកាចុះថ្ងៃទី៣ ខែសីហា បានបង្គាប់ឲ្យលោក ប៉ា ងួនទៀង ចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី ដែលផ្តើមចេញពីការចោទប្រកាន់អាស្រូវស្នេហារបស់លោ កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារ៉ាទី។
បន្ទាប់ពីដំណើរការសាកសួរអស់រយៈពេលជាង១ម៉ោង លោក ប៉ា ងួនទៀង បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុ ដែលចៅក្រមកោះហៅរូបលោក ចូលបំភ្លឺ គឺដោយផ្អែកទៅលើភស្តុតាងជាសំឡេង ក្នុងកិច្ចសន្ទនា និងការឆ្លើយជាប់ពាក់ព័ន្ធរបស់អ្នកដែលបានផ្តល់ចម្លើយមុនៗ ក្នុងសំណុំរឿងនេះ តែតុលាការ មិនបានបញ្ជាក់លម្អិតថា សំឡេងនោះ ជាកិច្ចសន្ទនាជាមួយអ្នកណាពិតប្រាកដ និងផ្ដោតលើអ្វីនោះទេ។
លោកបានថ្លែងឲ្យដឹងថា៖ «គេ (ចៅក្រម) ដកស្រង់ចម្លើយអ្នកមុនៗ មកសួរខ្ញុំថា ខ្ញុំមានតេទៅលោក នី ចរិយា ដើម្បីជួបលោក កឹម សុខា ឬអត់។ ចម្លើយខ្ញុំ គឺដោយសារពេលយូរហើយ ខ្ញុំធ្វើការ តែជួបមនុស្សទូទៅ អុីចឹងខ្ញុំអត់ចាំទេ តែចៅក្រមថា គេមានភស្តុតាង គ្រាន់តែគេអត់បង្ហាញភស្តុតាង គេគ្រាន់តែសួរអុីចឹង យើងក៏មិនហ៊ានឆ្លើយអីដែរ កុំឲ្យខុស. . . គេថា មានភស្តុតាងជាសំឡេង មានភស្តុតាងចម្លើយអ្នកមុន គេឆ្លើយវាពាក់ព័ន្ធមកខ្ញុំ»។
លោក ប៉ា ងួនទៀង បានបញ្ជាក់ដែរថា លោកមិនបាននិយាយពីករណីកញ្ញា ស្រីមុំ ជាមួយភាគីណាមួយនោះទេ និងបានហៅរឿងអាស្រូវរបស់លោក កឹម សុខា ថា ជារឿងតូចតាច ដែលតុលាការ មិនគួរពង្រីកជារឿងធំនោះទេ។
អ្នកនាំពាក្យសាលាដំបូង លោក លី សុផាណា បានឲ្យដឹងថា ការសាកសួរលើលោក ប៉ា ងួនទៀង ក្នុងនាមជាសាក្សី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ការស៊ើបសួរ ហើយចៅក្រមស៊ើបសួរ បានសម្រេចការស៊ើបសួរបន្តក្នុងរឿងនេះ។
លោកបានបន្តឲ្យដឹងទៀតថា៖ «ចៅក្រមស៊ើបសួរមិនអាចបង្ហាញ ឬប្រាប់អំពីចំណាត់ការស៊ើបសួរបន្តជូនសាធារណៈមតិបានទេ ព្រោះវាជាការសម្ងាត់នៃការស៊ើបសួរ»។
ស្របពេលកំពុងឆ្លើយទៅនឹងសំណួររបស់អ្នកកាសែត មុនពេលចូលខ្លួនបំភ្លឺកាលព្រឹកម្សិលមិញ លោក ប៉ា ងួនទៀង ក៏ត្រូវបានមន្ត្រីនគរបាលប្រចាំការនៅសាលាដំបូងរាជធានីភ្នំពេញ ច្រានចេញពីមុខរបងទ្វារ ហើយទិដ្ឋភាពនោះ ត្រូវបានថតជាវីដេអូចែករំលែកលើ Facebook ផងដែរ ដែលនាំឲ្យមានការរិះគន់ទៅលើឥរិយាបថ និងសីលធម៌របស់មន្ត្រីរូបនោះ។
យ៉ាងណាមិញ លោក លី សុផាណា ក៏បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នោះថា ពុំមែនជាការពិតឡើយ។ ផ្ទុយទៅវិញ លោកថា មន្ត្រីរបស់សាលាដំបូង បានជួយសម្របសម្រួល និងរៀបចំសណ្ដាប់ធ្នាប់នៅបរិវេណសាលាដំបូង សម្រាប់ការធ្វើកិច្ចសម្ភាសន៍នោះ។
គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០១៦ នេះ អ្នកជាប់ពាក់ព័ន្ធ និងត្រូវបានតុលាការកោះហៅ ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ គឺកើនដល់ ១៧នាក់ហើយ។ ក្នុងនោះ ដើមបណ្តឹងមាន កញ្ញា ខុម ចាន់តារ៉ាទី ដែលត្រូវបានសង្ស័យថា ជាស្រីកំណាន់ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគណបក្សប្រឆាំង និងលោក ស្រី ចំរើន និស្សិតដែលអះអាងចង់ស្វែងរកយុត្តិធម៌សង្គមក្នុងរឿងនេះ។
ចំណែកអ្នកជាប់ឃុំ ៦នាក់ មានមន្ត្រីអាដហុក ៤នាក់ មន្ត្រី គ.ជ.ប. ម្នាក់ និងមេឃុំបក្សប្រឆាំងម្នាក់ រងចោទពីបទ សូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី។ តំណាងរាស្ត្រគណបក្សប្រឆាំង ៣រូប ដែលត្រូវបានតុលាការកោះហៅ មានលោក តុ វ៉ាន់ចាន់ លោក ពិន រតនា និងលោក កឹម សុខា។
សាក្សីចំនួន ៥រូប បានចូលបំភ្លឺជាបន្តបន្ទាប់មាន លោកស្រី ទ្រី ឈួន អតីតមេធាវីរបស់ស្រីមុំ លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ អ្នកស្រី អ៊ាង គឹមលី មន្ត្រីអាដហុក ប្រចាំខេត្តព្រៃវែង និងលោក ប៉ា ងួនទៀង ប្រធាន CCIM និងប្រធានផ្នែកស្ត្រីសមាគមអាដហុក អ្នកស្រី ឆន សុគន្ធា ដែលនឹងត្រូវចូលបំភ្លឺនៅសបា្តហ៍ក្រោយ។
គួររំឮកផងដែរថា កាលពីថ្ងៃទី១៤ ខែកក្កដា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមបទចោទបដិសេធក្នុងការចូលខ្លួន ដោយមិនអនុញ្ញាតឲ្យចាកចេញទៅក្រៅប្រទេស ប៉ុន្តែសេចក្តីសម្រេចនេះ ត្រូវបានក្រុមសមាជិកសភា គណបក្សប្រឆាំង ចាត់ទុកថា ជាការរំលោភលើរដ្ឋធម្មនុញ្ញ៕
អង្គការសង្គមស៊ីវិលទាមទារឲ្យ លោក ផែង វណ្ណៈសុំទោសជាសាធារណៈ រឿងប្រមាថអ្នកកាសែត ភ្នំពេញ —
អង្គការសង្គមស៊ីវិលមួយចំនួន និងអ្នកធ្វើការលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ បានស្នើឱ្យលោកផែង វណ្ណៈ ដែលតែងតែប្រើប្រាស់ហ្វេសប៊ុកផ្សព្វផ្សាយព័ត៌មាននោះ សុំទោសជាសាធារណៈទាក់ទងលើការបង្ហោះសារដែលមានលក្ខណៈប្រមាថទៅលើស្រី្តដែលជាអ្នកសារព័ត៌មានវីអូឌី។
អ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ប្រាប់វីអូអេនៅថ្ងៃចន្ទថា ការសរសេររបស់លោកផែង វណ្ណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានលក្ខណៈជេរប្រមាថទៅលើអ្នកកាសែតជាស្រ្តីនៅវីអូឌី ដែលអ្នកស្រីចាត់ទុកថា ជាសម្តី«អសីលធម៌» ដែលមនុស្សប្រុសមិនគួរប្រើមកលើមនុស្សស្រីនោះទេ។ អ្នកស្រីបន្ថែមថា ការធ្វើបែបនេះឆ្លុះបញ្ចាំងពីតម្លៃរបស់លោកផែង វណ្ណៈផ្ទាល់ទៅវិញទេ។
អ្នកស្រីប្រាប់វីអូអេថា៖ «សម្រាប់ករណីនេះ ខ្ញុំគិតថា ចាំបាច់ហើយដែលថា បុគ្គលសាមីហ្នឹងគឺត្រូវចេញមុខក្នុងការសុំទោសជាសាធារណៈចំពោះអ្នកសារព័ត៌មានជាស្រី្តហ្នឹង ហើយជាពិសេសគឺត្រូវសុំទោសជាទូទៅដែរ ព្រោះថ្វីដ្បិតតែភាសាដែលគាត់ប្រើប្រាស់ចំពោះតែអ្នកកាសែតស្រីរូបហ្នឹងមែន ប៉ុន្តែវាក៏បានឆ្លុះបញ្ចាំងពីការឱ្យតម្លៃទាបទៅលើស្រ្តីទាំងមូលដែរចា៎»។
អ្នកស្រីបន្ថែមថា ចំពោះរឿងសីលធម៌វិញ បើមានការបន្តប្រើប្រាស់ពាក្យពេចន៍បែបនេះទៅមុខទៀត ដោយមិនមានចំណាត់ការពីស្ថាប័នពាក់ព័ន្ធនោះទេ គឺវានឹងធ្វើឱ្យមានការលើកទឹកចិត្តដល់វប្បធម៌មួយដែលមិនឱ្យតម្លៃទៅលើស្រ្តី ហើយតម្លៃសីលធម៌នៅក្នុងសង្គមធ្លាក់ចុះ ប្រសិនបើមានការអត់ឱនចំពោះការប្រើប្រាស់ភាសាបែបនេះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះលោកផែង វណ្ណៈត្រូវបានរិះគន់ជាបន្តបន្ទាប់ និងមានការទាមទារឲ្យមានចំណាត់ការលើរូបលោកផងដែរ។
អ្នកស្រីអេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)ប្រាប់វីអូអេថា អ្នកស្រីមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបង្ហោះរបស់លោកផែង វណ្ណៈ ដែលមកដល់ពេលនេះ មិនទាន់មានចំណាត់ការណាមួយទៅលើរូបលោកនៅឡើយ។
បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុបអាជ្ញាប័ណ្ណ ទោះបីមានការសុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញលិខិតសុំទោសយឺតពេល ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។
រឿងរ៉ាវបានកើតឡើង បន្ទាប់ពីស្ថាប័នវិទ្យុវីអូឌី ចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទីចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែលរងគ្រោះរញ្ជួយដី។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានបដិសេធថា លោកមិនបានចុះហត្ថលេខាទេ។
លោក ម៉េង គ្រុយពន្លក ជាអ្នកសារព័ត៌មានវីអូឌីអស់រយៈពេល៧ខែ បានបង្ហាញការខកចិត្ត និងព្រួយបារម្ភថាសម្លេងពលរដ្ឋនឹងកាន់តែបាត់បង់ក្រោយពេលស្ថាប័នសារព័ត៌មានឯករាជ្យមួយនេះត្រូវបានបិទ។
លោក គ្រុយពន្លក ឱ្យដឹងថា៖ «អ៊ីចឹង បើសិនជាបាត់វីអូឌីមួយ ខ្ញុំគិតថានៅតែមានសារព័ត៌មានអញ្ចឹង ប៉ុន្តែអាចថាសម្លេងហ្នឹងកាន់តែតិចមួយទៀត ដែលអាចថាសារព័ត៌មានខ្លះដែលគាត់ឯករាជ្យហ្នឹង ក៏គាត់មានការភ័យខ្លាចដែរ។ ពីព្រោះកន្លងទៅនៅពេលដែលយើងចុះទៅយកព័ត៌មានគឺយើងមានគ្នា តែនៅពេលបិទវីអូឌីទៅគឺគាត់អាចនឹងព្រួយបារម្ភជាងនេះទៀត»។
លោក គ្រុយពន្លក បន្តថា បន្ទាប់ពីបិទស្ថាប័ន លោកនឹងនៅតែរក្សាជំហរក្នុងការធ្វើជាអ្នកសារព័ត៌មានអាជីពនិងមានវិជ្ជាជីវៈដូចដែលលោកបានអនុវត្តនៅស្ថាប័នវីអូឌី ដែលវាមានសារៈសំខាន់ និងអាចពាំនាំសម្លេងពលរដ្ឋទន់ខ្សោយទៅកាន់សាធារណជន។
យ៉ាងណាមិញ លោកគិតថា ស្ថាប័នសារព័ត៌មានវីអូឌីនឹងអាចដំណើរការវិញ នៅពេលដែលសម្លេងពលរដ្ឋកាន់តែច្រើនបានបន្លឺឡើង។ លោកថា ពេលនោះរដ្ឋាភិបាលអាចនឹងយកវាមកគិតពិចារណាឡើងវិញអំពីតម្រូវការដែលប្រជាពលរដ្ឋចង់បាន។
លោក អ៊ិត សូធឿត នាយកនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) បានឱ្យដឹងថា បច្ចុប្បន្នភាពស្ថាប័នសារព័ត៌មានវីអូឌីបានកំពុងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការស្វែងរកដំណោះស្រាយនិងការពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។
លោក សូធឿត ថ្លែងថា៖ «ដូចដែលខ្ញុំបញ្ជាក់អញ្ចឹង គឺយើងនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាជាមួយរដ្ឋាភិបាលផង។ ដែលយើងសង្ឃឹមថានឹងមានជាដំណោះស្រាយ»។
យោងតាមបុគ្គលិកVOD បានបញ្ជាក់ថា បុគ្គលិកVODនៃផ្នែកប្រព័ន្ធផ្សព្វផ្សាយប្រហែល៤០នាក់ត្រូវបានប៉ះពាល់ដល់ការងាររបស់ពួកគេ បន្ទាប់ពីអាជ្ញាប័ណ្ណស្ថាប័ននេះត្រូវបានដក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកផ្លូវការរបស់គាត់នៅម៉ោងជាង២ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ថា ការសុំទោសរបស់មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) គឺវាយឺតពេលហើយ លោក ហ៊ុន សែន បានសួរជាសំនួរថា ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសុំទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា៖ «ខ្ញុំ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភៈ២០២៣ដោយគ្មានការកែប្រែ»។
លោក ហ៊ុន សែន ក៏បានបន្ថែមថា សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឱ្យបងប្អូនបាត់បង់ការងារធ្វើ។
បន្ទាប់ពីមានប្រតិកម្មពីលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តី អំពីព័ត៌មានដែលស្ថាប័នវីអូឌី បានចុះផ្សាយ។ លោកនាយករដ្ឋមន្រ្តី ក៏បានប្រតិកម្មយ៉ាងខ្លាំងពីករណីនេះ ហើយនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ លោកបានឱ្យពេលវេលាដល់វិទ្យុVOD ធ្វើការសុំទោសជាសាធារណៈត្រឹមរយៈពេល២៤ម៉ោង អំពីការផ្សាយអត្ថបទរបស់ខ្លួន បើមិនដូច្នេះ នឹងលុបអាជ្ញាប័ណ្ណស្ថាប័ននេះនៅព្រឹកស្អែក។
គួរបញ្ជាក់ថា ស្ថាប័នCCIM បានចេញលិខិតសោកស្តាយនិងអធ្យាស្រ័យលើកទី១ នៅថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានកំណត់ពេលវេលាឱ្យ២៤ម៉ោងដើម្បីសុំទោស ប៉ុន្តែលិខិតទី១នេះមិនបានប្រើពាក្យ «សុំទោស» ដោយគ្រាន់តែប្រើពាក្យសុំសោកស្តាយនិងអធ្យាស្រ័យ។ ក្នុងពេលនោះដែរ លោក ហ៊ុន សែន បានតបថា លោកមិនអាចទទួលយកបានទេ ពីព្រោះស្ថាប័ននេះ មិនបានសុំពាក្យ។
ស្ថាប័នCCIM បានចេញលិខិតសុំទោសលើកទី២ ចុះថ្ងៃទី១២ ខែកុម្ភៈ ដោយប្រើពាក្យ«សុំទោស»ដល់លោកនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ប៉ុន្តែលោក ហ៊ុន សែន បានតបថា លោកពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។
ក្រសួងព័ត៌មានបានចេញលិខិតលុបអជ្ញាប័ណ្ណសារព័ត៌មានVOD នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលើកមូលហេតុថា ពីព្រោះតែ«អង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
ទន្ទឹមនឹងនេះ កញ្ញា ភួន កែវរស្មី ជាសកម្មជនបរិស្ថានក្នុងចំណោមប្រជាពលរដ្ឋជាង៣០នាក់បានទាមទារឱ្យរដ្ឋាភិបាលផ្ដល់នូវអាជ្ញាប័ណ្ណសារព័ត៌មានដល់វីអូឌីឡើងវិញ។ ដោយថាកន្លងមកមានតែស្ថាប័នសារព័ត៌មានមួយចំនួនតូចប៉ុណ្ណោះដែលឈរលើគោលការណ៍សារព័ត៌មានឯករាជ្យក្នុងការពាំនាំ និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈដែលមានភាពពិតប្រាកដ មិនលំអៀង និងផ្ដល់ជាប្រយោជន៍ដល់សង្គមជាតិ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំនៅតែស្នើសុំដដែលហើយដដែលទៀតថាផ្ដល់អាជ្ញាប័ណ្ណឱ្យវីអូឌីឡើងវិញ។ សូមបន្តឱ្យវីអូឌីដំណើរការដើម្បីប្រយោជន៍ប្រទេសកម្ពុជា។ ជាពិសេសវីអូឌីបានចូលរួមខ្លាំងមែនទែនមិនថាលើរឿងបរិស្ថាន រឿងសំរាម រឿងភ្នំតាម៉ៅ រឿងរបងដែលបានសាងសង់រំលោភដីឆ្នេរ រឿងកាប់បំផ្លាញព្រៃឈើផ្សេងៗ»។
កញ្ញាបន្ថែមថា វាជាការសហការដ៏ល្អមួយ ដោយកន្លងមកប្រជាពលរដ្ឋមូលដ្ឋានបានខិតខំធ្វើការអស់ពីសមត្ថភាព ហើយមានសារព័ត៌មានឯករាជ្យចាំចុះជួយក្នុងការផ្សព្វផ្សាយ ដែលវាជាចំណែកមួយក្នុងការការពារធនធានធម្មជាតិនៅកម្ពុជាផងដែរ។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបង្ហាញការសោកស្ដាយ និងអំពាវនាវឱ្យនាយករដ្ឋមន្រ្តីព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ជួយគិតពិចារណាឡើងវិញចំពោះការបិទស្ថាប័នសារព័ត៌មានឯករាជ្យវីអូឌីនេះ ដោយថាកន្លងមករដ្ឋាភិបាលតែងប្រកាសថាកម្ពុជា ជាឋានសួគ៌នៃសង្គមស៊ីវិលដូច្នេះមិនគួរធ្វើឱ្យវាមានភាពចលាចលនោះឡើយ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថារដ្ឋាភិបាលគាត់នឹងពិចារណាឡើងវិញ ពីព្រោះថាយើង[ប្រទេសកម្ពុជា]បានប្រកាសថាជាឋានសួគ៌នៃសង្គមស៊ីវិល។ ដូច្នេះប្រសិនបើជាឋានសួគ៌មែនគឺយើងមិនត្រូវធ្វើឱ្យវាចលាចលបែបនេះឡើយ។ ហើយវីអូឌីគាត់បានបំពេញនូវភារកិច្ចប្រកបដោយវិជ្ជាជីវៈ ហើយបើសិនជាមានបញ្ហាដោយសារអត្ថបទមួយហ្នឹង វាមិនគួរមានការឈានដល់ការបិទវិទ្យុវីអូឌីនេះទេ»។
លោកស្រី សុភាព បានបញ្ជាក់ផងដែរថា ក្នុងពេលកន្លងមកនេះវិទ្យុវីអូឌី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះ និងការផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ខណៈលំហូរសេរីភាពសារព័ត៌មានបានមានការរួមតូចដោយសារការបាត់បង់នូវស្ថាប័នឯករាជ្យមួយចំនួន។
Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ប្រចាំអាស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលកម្ពុជាមិនដែលចូលចិត្តការរាយការណ៍របស់ VoD ទេ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែរឹតត្បិតចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ប៉ុន្តែនោះមិនមែនជាលេសសម្រាប់ខឹងសម្បារ និងគួរឱ្យអស់សំណើច ដើម្បីបិទពួកគេដោយផ្អែកទៅលើហេតុផលមិនសមរម្យអំពីអ្នកដែលបានចុះហត្ថលេខាលើឯកសាររដ្ឋាភិបាលដើម្បីផ្តល់ជំនួយដល់ប្រទេសតួកគី។
លោក Robertson ថ្លែងថា៖ «ការសម្រេចចិត្តដ៏ស្រពេចស្រពិល និងមិនសមហេតុផលនេះ ស្ទើរតែបិទបាំងចេតនាពិតប្រាកដរបស់រដ្ឋាភិបាលក្នុងការគាបសង្កត់លើសេរីភាពសារព័ត៌មាន»។
សេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី១៣ ខែកុម្ភៈ របស់ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ចំនួន៩៣ រួមមាន សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) បណ្ដាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា(CFJ) ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា(OPCC) សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(អាដហុក) គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា(COMFREL) ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិដទៃទៀត បានសម្ដែង ការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញា-ប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា៖ «យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់»។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា ការបិទសារព័ត៌មានវីអូឌី និងការប្រើភាសាបៀតបៀនផ្លូវភេទទៅលើស្រ្តីអ្នកសារព័ត៌មានវីអូឌី បានធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើការអះអាងរបស់រាជរដ្ឋាភិបាលខ្លួនឯងពាក់ព័ន្ធនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងហាក់ដូចជាកំពុងឆ្លុះបញ្ចាំងពីការខកខានក្នុងការគោរពច្បាប់ស្ដីពីរបបសារព័ត៌មាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥។
សេចក្តីថ្លែងការណ៍នេះបន្ថែមថា៖ «ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី នៅមុនការបោះ-ឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយគំរាមកំហែងប្រឆាំងនឹងសារព័ត៌មានឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់កាសែតភ្នំពេញប៉ុស្ដិ៍ ក្នុងឆ្នាំ២០១៨»។
No comments:
Post a Comment